ទំព័រដើមការពន្យល់Ar-Rahmaan (55)

ការពន្យល់ Ar-Rahmaan (55) — الرحمن

ម៉ាឌីណះ · 78 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

ٱلرَّحْمَـٰنُ ﴿١﴾

ព្រះជាម្ចា ស់ដ៏មហាសប្បុរស ដែលមានក្តីមេត្តា ករុណាដ៏ទូលំទូលាយ។

عَلَّمَ ٱلْقُرْءَانَ ﴿٢﴾

ទ្រង់បានបង្រៀនគម្ពីរគួរអានដល់មនុស្សលោក តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទន្ទេញ និងធ្វើឲ្យងាយយល់ពីអត្ថន័យរបស់វា។

خَلَقَ ٱلْإِنسَـٰنَ ﴿٣﴾

ទ្រង់បានបង្កើតមនុស្សលោកឲ្យមានលក្ខណៈសមសួន និងបានបង្កើតពួកគេក្នុងរូបភាពមួយដ៏ល្អប្រពៃ។

عَلَّمَهُ ٱلْبَيَانَ ﴿٤﴾

ទ្រង់បានបង្រៀនមនុស្សលោកឲ្យដឹងពីរបៀបនៃការបរិយាយនូវអ្វីដែលលាក់ទុកនៅក្នុងដួងចិត្តរបស់គេ ទាំងតាមការនិយាយ និងការសរសេរ។

ٱلشَّمْسُ وَٱلْقَمَرُ بِحُسْبَانٍۢ ﴿٥﴾

ព្រះអាទិត្យនិងព្រះចន្ទ ទ្រង់បានកំណត់ចំពោះវាទាំងពីរ ដោយឲ្យវាទាំងពីរធ្វើដំណើ រតាមគន្លងរបស់វាយ៉ា ងជាក់លាក់ ដើម្បីឲ្យមនុស្សលោកដឹងពីចំនួនឆ្នាំ និងការ គណនាពេលវេលា។

وَٱلنَّجْمُ وَٱلشَّجَرُ يَسْجُدَانِ ﴿٦﴾

ហើយរុក្ខជាតិនិងដើមឈើទាំងឡាយពួកវាទាំងពីរឱនស៊ូជោតទៅចំពោះអល់ឡោះជាម្ចា ស់ ដោយការគោរពនិងប្រគល់ខ្លួនទៅកាន់ទ្រង់។

وَٱلسَّمَآءَ رَفَعَهَا وَوَضَعَ ٱلْمِيزَانَ ﴿٧﴾

أَلَّا تَطْغَوْا۟ فِى ٱلْمِيزَانِ ﴿٨﴾

ហើយចំពោះមេឃវិញ ទ្រង់បានលើកវាឲ្យខ្ពស់ពីលើផែនដីដើម្បីធ្វើជាដំបូលនៃផែនដី ហើយទ្រង់បានពង្រឹងនូវភាពយុត្តិធម៌នៅលើផែនដី និងបានបបង្គាប់ប្រើ ចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយឲ្យប្រកាន់ខ្ជា ប់នឹងភាពយុត្តិធម៌នេះ។

وَأَقِيمُوا۟ ٱلْوَزْنَ بِٱلْقِسْطِ وَلَا تُخْسِرُوا۟ ٱلْمِيزَانَ ﴿٩﴾

ហើយចូរពួកអ្នកថ្លឹងឲ្យគ្នារវាងពួកអ្នកដោយភាពយុត្តិធម៌ ហើយចូរពួកអ្នកកុំឲ្យមានការខ្វះ(គៃបំបាត់)នៅក្នុងការថ្លឹងឬវាល់ នៅពេលដែលពួកអ្នកវាស់វាល់ ឬថ្លឹង ឲ្យទៅអ្នកដទៃឲ្យសោះ។

وَٱلْأَرْضَ وَضَعَهَا لِلْأَنَامِ ﴿١٠﴾

ហើយចំពោះផែនដី ទ្រង់បានធ្វើឲ្យវាមានភាពរាបស្មើ ដើម្បីឲ្យសត្វលោកទាំងឡាយអាចស្នាក់អាស្រ័យនៅលើវាបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فِيهَا فَـٰكِهَةٌۭ وَٱلنَّخْلُ ذَاتُ ٱلْأَكْمَامِ ﴿١١﴾

នៅលើផែនដីនោះ មានដើមឈើដែលមានផ្លែ(ឈើហូបផ្លែ) ហើយនិងដើមល្មើដែលមានចង្កោ មផ្លែជាច្រើន។

وَٱلْحَبُّ ذُو ٱلْعَصْفِ وَٱلرَّيْحَانُ ﴿١٢﴾

ហើយនៅលើផែនដីនោះផងដែរ មានគ្រាប់ធញ្ញជាតិជាច្រើនដែលមានសំបក ដូចជាស្រូវសាលី និងស្រូវបាឡេ ហើយក៏មានផងដែរនូវរុក្ខជាតិដែលពួកអ្នកយក ក្លិនរបស់វាមកធ្វើជាគ្រឿងក្រអូប។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿١٣﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

خَلَقَ ٱلْإِنسَـٰنَ مِن صَلْصَـٰلٍۢ كَٱلْفَخَّارِ ﴿١٤﴾

ទ្រង់បានបង្កើតព្យាការីអាហ្ទាំអំពីដីស្ងួត ដែលគេហៅដីឥដ្ឋ ប្រៀបដូចជាដីដែលគេយកមកដុត។

وَخَلَقَ ٱلْجَآنَّ مِن مَّارِجٍۢ مِّن نَّارٍۢ ﴿١٥﴾

ហើយទ្រង់បានបង្កើតបិតានៃពពួកជិនពីអណ្តា តភ្លើងដែលសម្រិតសម្រាំងចេញពីផ្សែង។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿١٦﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

رَبُّ ٱلْمَشْرِقَيْنِ وَرَبُّ ٱلْمَغْرِبَيْنِ ﴿١٧﴾

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿١٨﴾

ទ្រង់ជាម្ចា ស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច ទាំងក្នុងរដូវត្រជាក់ និងរដូវក្តៅ ។

مَرَجَ ٱلْبَحْرَيْنِ يَلْتَقِيَانِ ﴿١٩﴾

អល់ឡោះជាម្ចា ស់ទ្រង់បានធ្វើឲ្យសមុទ្រពីរគឺទឹកប្រៃនិងទឹកសាបជួបគ្នា នូវអ្វីដែលអ្នកបានមើលឃើញ។ بينهما برزخ لا يبغيان

بَيْنَهُمَا بَرْزَخٌۭ لَّا يَبْغِيَانِ ﴿٢٠﴾

រវាងសមុទ្រទាំងពីរនេះ គឺមានរបាំងដែលរារាំងមិនឲ្យវាទាំងពីរជ្រាបចូលគ្នាទៅវិញទៅមកបានឡើយ ដើម្បីឲ្យទឹកប្រៃអាចរក្សារសជាតិប្រៃរបស់វា ហើយទឹកសាប នៅតែអាចរក្សារសជាតិសាបរបស់វាដដែល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٢١﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

يَخْرُجُ مِنْهُمَا ٱللُّؤْلُؤُ وَٱلْمَرْجَانُ ﴿٢٢﴾

គជ់ខ្យងទាំងធំ ទាំងតូចហើយនិងផ្កា ថ្មចេញពីសមុទ្រទាំងពីរនេះ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٣﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

وَلَهُ ٱلْجَوَارِ ٱلْمُنشَـَٔاتُ فِى ٱلْبَحْرِ كَٱلْأَعْلَـٰمِ ﴿٢٤﴾

ហើយការចាត់ចែងនាវាដែលធ្វើដំណើ រនៅលើផ្ទៃសមុទ្រដែលប្រៀបដូចជាភ្នំនោះគឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٥﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? كل من عليهافان

كُلُّ مَنْ عَلَيْهَا فَانٍۢ ﴿٢٦﴾

អ្វីៗទាំងអស់នៅលើផែនដី គឺត្រូវតែវិនាសអន្តរាយដោយចៀសមិនផុតឡើយ។

وَيَبْقَىٰ وَجْهُ رَبِّكَ ذُو ٱلْجَلَـٰلِ وَٱلْإِكْرَامِ ﴿٢٧﴾

មានតែវង់ភ័ក្រ្តនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរសចំពោះខ្ញុំបម្រើរបស់ទ្រង់ប៉ុណ្ណោះដែលនៅគង់វង្ស ជាអមតៈ។ ដូចនេះ ទ្រង់មិនអាចទទួលនូវការវិនាសជាដាច់ខាត។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٨﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

يَسْـَٔلُهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ كُلَّ يَوْمٍ هُوَ فِى شَأْنٍۢ ﴿٢٩﴾

រាល់ម៉ា ឡាអ៊ីកាត់ទាំងឡាយដែលនៅលើមេឃ ព្រមទាំងមនុស្សលោកនិងពពួកជិនដែលនៅលើផែនដី តែងតែបួងសួងសុំពីទ្រង់នូវសេចក្តីត្រូវការរបស់ពួកគេ។ ជា រៀងរាល់ថ្ងៃ ទ្រង់ចាត់ចែងកិច្ចការខ្ញុំបម្រើរបស់ទ្រង់ ដូចជាផ្តល់ជីវិត ដកយកជីវិត ផ្តល់លាភសក្កា រៈ និងផ្សេងៗទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٠﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

سَنَفْرُغُ لَكُمْ أَيُّهَ ٱلثَّقَلَانِ ﴿٣١﴾

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٢﴾

យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក(ឱមនុស្សលោកនិងជិន) ដោយយើងនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាកសមនឹងទទួលបាន ទាំងផលបុណ្យ និង ទណ្ឌ កម្ម។

يَـٰمَعْشَرَ ٱلْجِنِّ وَٱلْإِنسِ إِنِ ٱسْتَطَعْتُمْ أَن تَنفُذُوا۟ مِنْ أَقْطَارِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ فَٱنفُذُوا۟ ۚ لَا تَنفُذُونَ إِلَّا بِسُلْطَـٰنٍۢ ﴿٣٣﴾

ហើយនៅពេលដែលពួកជិននិងមនុស្សលោកបានប្រមូលផ្តុំគ្នា (មកជួបជុំគ្នា )នៅថ្ងៃបរលោក អល់ឡោះជាម្ចា ស់ទ្រង់មានបន្ទូលថាៈ ឱពួកជិននិងមនុស្សលោក ទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចរកឃើញផ្លូវចេញ ចេញអំពីជ្រុងណាមួយនៃមេឃនិងផែនដីនោះ ចូរពួកអ្នកធ្វើចុះ។ ជាការពិតណាស់ ពួកអ្នកមិន អាចធ្វើដូចនោះបានជាដាច់ខាត លើកលែងតែមានអំណាចណាមួយ។ តើពួកអ្នកអាចទទួលបានអំណាចនោះមកពីណា?

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٤﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? يرسل عليكما شواظ من نار ونحاس فلا تنتصران

يُرْسَلُ عَلَيْكُمَا شُوَاظٌۭ مِّن نَّارٍۢ وَنُحَاسٌۭ فَلَا تَنتَصِرَانِ ﴿٣٥﴾

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٦﴾

គេនឹងបញ្ជូនអណ្តា តភ្លើងដែលគ្មា នផ្សែង ហើយនិងផ្សែងដែលគ្មា នអណ្តា តភ្លើង ព្រមទាំងលោហធាតុទៅកាន់ពួកអ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នក ទាំងពីរមិនអាចបដិសេធ(រារាំង)អំពីរឿងនោះបានឡើយ។

فَإِذَا ٱنشَقَّتِ ٱلسَّمَآءُ فَكَانَتْ وَرْدَةًۭ كَٱلدِّهَانِ ﴿٣٧﴾

នៅពេលដែលមេឃបែកប្រេះព្រោះតែម៉ា ឡាអ៊ីកាត់ទាំងឡាយចុះពីលើមេឃមក ពេលនោះ វាក៏បានប្រែក្លាយជាពណ៌ ក្រហមផ្កាកូលាប ប្រៀបដូចប្រេងដែល កំពុងពុះ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٨﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ ن

فَيَوْمَئِذٍۢ لَّا يُسْـَٔلُ عَن ذَنۢبِهِۦٓ إِنسٌۭ وَلَا جَآنٌّۭ ﴿٣٩﴾

ហើយនៅក្នុងថ្ងៃដ៏ធំធេងនោះ មនុស្សលោកនិងជិនមិនត្រូវបានគេសួរពីបាបកម្មរបស់ពួកគេឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីទង្វើរបស់ពួកគេរួចទៅ ហើយ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٠﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

يُعْرَفُ ٱلْمُجْرِمُونَ بِسِيمَـٰهُمْ فَيُؤْخَذُ بِٱلنَّوَٰصِى وَٱلْأَقْدَامِ ﴿٤١﴾

នៅថ្ងៃបរលោក ពួកដែលប្រព្រឹត្តបាបកម្មទាំងឡាយនឹងត្រូវគេស្គាល់តាមរយៈសញ្ញាសម្គាល់របស់ពួកគេ នោះគឺមុខរបស់ពួកគេមានពណ៌ ខ្មៅ ហើយភ្នែកពួកគេ មានពណ៌ ខៀវ(ឡើងជាំ) ហើយគេបានចាប់សក់បង្ហើយរបស់ពួកគេ ហើយនិងជើងរបស់ពួកគេ បោះគ្រវែងចូលទៅក្នុងនរកជើហាន់ណាំ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٢﴾

ច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

هَـٰذِهِۦ جَهَنَّمُ ٱلَّتِى يُكَذِّبُ بِهَا ٱلْمُجْرِمُونَ ﴿٤٣﴾

ហើយមានគេពោលទៅកាន់ពួកគេ(ពួកប្រព្រឹត្តបាបកម្ម)ក្នុងលក្ខណៈស្តីបន្ទោ សថាៈ នរកជើហាន់ណាំដែលពួកប្រព្រឹត្តបាបកម្មបានបដិសេធមិនជឿចំពោះវានៅ ក្នុងលោកិយនោះ គឺស្ថិតនៅចំពោះមុខពួកគេហើយ ដោយពួកគេមិនអាចបដិសេធ(មិនជឿ)ចំពោះវាបាននោះឡើយ។ يطوفون بينها وبين حميم ءان

يَطُوفُونَ بَيْنَهَا وَبَيْنَ حَمِيمٍ ءَانٍۢ ﴿٤٤﴾

ពួកគេនៅវិលវល់រវាងនរកជើហាន់ណាំ និងរវាងទឹកដ៏សែនក្តៅ បំផុត។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٥﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? ولمن خاف مقام ربه جنتان

وَلِمَنْ خَافَ مَقَامَ رَبِّهِۦ جَنَّتَانِ ﴿٤٦﴾

ហើយសម្រាប់អ្នកដែលបានកោតខ្លាចការឈរនៅចំពោះមុខម្ចាស់របស់គេនៅថ្ងៃបរលោក រួចគេក៏មានជំនឿ ព្រមទាំងបានសាងទង្វើកុសលនោះ គឺទទួលបាន ឋានសួគ៌ចំនួនពីរ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٧﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

ذَوَاتَآ أَفْنَانٍۢ ﴿٤٨﴾

ឋានសួគ៌ទាំងពីរនេះ មានមែកឈើដ៏ធំធេង ដែលមានផ្លែផ្កា យ៉ា ងច្រើន។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٩﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? فيهما عينان تجريان

فِيهِمَا عَيْنَانِ تَجْرِيَانِ ﴿٥٠﴾

នៅក្នុងឋានសួគ៌ទាំងពីរនេះ មានប្រភពទឹកចំនួនពីរដែលហូរតាមចន្លោះឋានសួគ៌ទាំងពីរនោះ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٥١﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? فيهما من كل فكهة زوجان

فِيهِمَا مِن كُلِّ فَـٰكِهَةٍۢ زَوْجَانِ ﴿٥٢﴾

នៅក្នុងឋានសួគ៌ទាំងពីរនេះ រាល់ផ្លែឈើដែលគេបេះមក គឺមានជាគូៗ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٣﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

مُتَّكِـِٔينَ عَلَىٰ فُرُشٍۭ بَطَآئِنُهَا مِنْ إِسْتَبْرَقٍۢ ۚ وَجَنَى ٱلْجَنَّتَيْنِ دَانٍۢ ﴿٥٤﴾

ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីក្រណាត់សូត្រក្រាស់ ហើយរាល់ផ្លែឈើដែលគេបានផ្តល់(ឲ្យពួកគេ)ពីឋានសួគ៌ទាំងពីរនោះ គឺស្ថិតនៅ ជិត(ខ្លួនពួកគេ) ដោយគេអាចបេះវាបានទាំងនៅពេលឈរ អង្គុយ និងដេក។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٥﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? ن

فِيهِنَّ قَـٰصِرَٰتُ ٱلطَّرْفِ لَمْ يَطْمِثْهُنَّ إِنسٌۭ قَبْلَهُمْ وَلَا جَآنٌّۭ ﴿٥٦﴾

នៅក្នុងឋានសួគ៌នោះ មានស្ត្រីទេពអប្សរជាច្រើនដែលពួកនាងមិនសម្លឹងទៅកាន់នរណាក្រៅពីប្តីរបស់ពួកនាងឡើយ ហើយក៏គ្មា នមនុស្សឬក៏ជិនណាម្នា ក់ធ្លា ប់ប៉ះ ពាល់ខ្លួនប្រាណពួកនាងមុនស្វា មីរបស់ពួកនាងនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٧﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

كَأَنَّهُنَّ ٱلْيَاقُوتُ وَٱلْمَرْجَانُ ﴿٥٨﴾

ពួកនាងមានសម្រស់ស្រស់ស្អា ត ប្រៀបដូចជាត្បូងទទឹម និងផ្កា ថ្ម។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٥٩﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

هَلْ جَزَآءُ ٱلْإِحْسَـٰنِ إِلَّا ٱلْإِحْسَـٰنُ ﴿٦٠﴾

គ្មា នការតបស្នងចំពោះអ្នកដែលគោរពប្រតិបត្តិបានយ៉ា ងល្អចំពោះម្ចា ស់របស់គេឡើយ លើកលែងតែអល់ឡោះជាម្ចា ស់នឹងផ្តល់ការតបស្នងដ៏ល្អបំផុតចំពោះគេ វិញ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٦١﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? ومن دونهما جنتان

وَمِن دُونِهِمَا جَنَّتَانِ ﴿٦٢﴾

ហើយក្រៅពីឋានសួគ៌ទាំងពីរដែលគេបានលើកឡើង(ខាងលើ)នេះ គឺមានឋានសួគ៌ពីរផ្សេងទៀត។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٣﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

مُدْهَآمَّتَانِ ﴿٦٤﴾

ឋានសួគ៌ទាំងពីរនោះ គឺមានពណ៌ បៃតងចាស់។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٥﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ فيهما عينان نض اختان

فِيهِمَا عَيْنَانِ نَضَّاخَتَانِ ﴿٦٦﴾

នៅក្នុងឋានសួគ៌ទាំងពីរនេះ គឺមានប្រភពទឹកចំនួនពីរដែលបាញ់ទឹកចេញយ៉ា ងខ្លាំងឥតឈប់ឈរឡើយ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٧﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? فيهما فكهة ونخل ورمان

فِيهِمَا فَـٰكِهَةٌۭ وَنَخْلٌۭ وَرُمَّانٌۭ ﴿٦٨﴾

នៅក្នុងឋានសួគ៌ទាំងពីរនេះដែរ គឺមានផ្លែឈើជាច្រើន មានដើមល្មើដ៏ធំ ហើយនិងមានដើមទទឹមផងដែរ។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٦٩﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? فيهن خيرت حسان

فِيهِنَّ خَيْرَٰتٌ حِسَانٌۭ ﴿٧٠﴾

នៅក្នុងឋានសួគ៌ទាំងពីរនេះ មានស្រ្តីជាច្រើនដែលមានអត្តចរិតល្អប្រពៃ រូបសម្រស់ស្រស់ស្អា ត។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٧١﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

حُورٌۭ مَّقْصُورَٰتٌۭ فِى ٱلْخِيَامِ ﴿٧٢﴾

បណ្តា ស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា ដើម្បីជាការការពារដល់ពួកនាង។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٣﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? ن

لَمْ يَطْمِثْهُنَّ إِنسٌۭ قَبْلَهُمْ وَلَا جَآنٌّۭ ﴿٧٤﴾

គ្មា នមនុស្សនិងជិនណាម្នា ក់ដែលធ្លា ប់បានទៅជិតពួកនាងមុនស្វាមីរបស់ពួកនាងនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٥﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ? متكٔينعل رفرف خضروعبقرى حسان

مُتَّكِـِٔينَ عَلَىٰ رَفْرَفٍ خُضْرٍۢ وَعَبْقَرِىٍّ حِسَانٍۢ ﴿٧٦﴾

ពួកគេទម្រេតខ្លួននៅលើខ្នើយដែលមានស្រោមពណ៌ បៃតងនិងកម្រាលព្រំដ៏ល្អប្រណិ ត។

فَبِأَىِّ ءَالَآءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٧﴾

ដូច្នេះ តើមានឧបការគុណណាមួយក្នុងចំណោមឧបការគុណដ៏ច្រើនលើសលុបរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទានឲ្យពួកអ្នក(ឱពពួកជិន និងមនុស្ស លោក) ដែលពួកអ្នកបដិសេធនោះ?

تَبَـٰرَكَ ٱسْمُ رَبِّكَ ذِى ٱلْجَلَـٰلِ وَٱلْإِكْرَامِ ﴿٧٨﴾

មហាឧត្តុង្គឧត្តម និងភាពល្អប្រសើរដ៏ច្រើនលើសលប់នៃព្រះនាមរបស់ម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពធំធេង ភាពសប្បុរស និងភាពវិសេស វិសាលលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ar-Rahmaan — الرحمن

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា