ទំព័រដើមការពន្យល់Al-Waaqia (56)

ការពន្យល់ Al-Waaqia (56) — الواقعة

ម៉ាកកះ · 96 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

إِذَا وَقَعَتِ ٱلْوَاقِعَةُ ﴿١﴾

នៅពេលដែលថ្ងៃបរលោកកើតឡើង ដោយវាមិនអាចចៀសផុតបានឡើយ។ ليس لوقعتها كاذبة

لَيْسَ لِوَقْعَتِهَا كَاذِبَةٌ ﴿٢﴾

នៅថ្ងៃនោះគ្មា នបុគ្គលណាម្នា ក់អាចបដិសេធ(មិនជឿ)ចំពោះវាដូចដែលពួកគេធ្លា ប់បានបដិសេធ(មិនជឿ)កាលនៅលើលោកិយទៀតនោះឡើយ។ خافضة ر افعة

خَافِضَةٌۭ رَّافِعَةٌ ﴿٣﴾

(នៅថ្ងៃនោះ) គេនឹងទម្លាក់ពួកដែលប្រឆាំង(គ្មានជំនឿ)ដែលបំពាន ដោយបញ្ចូលពួកគេទៅក្នុងឋាននរក ហើយនិងលើកបណ្តា អ្នកមានជំនឿដែលកោតខ្លាច ج ដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌។

إِذَا رُجَّتِ ٱلْأَرْضُ رَجًّۭا ﴿٤﴾

នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យរង្គោះរង្គើយ៉ា ងខ្លាំងបំផុត س

وَبُسَّتِ ٱلْجِبَالُ بَسًّۭا ﴿٥﴾

ث និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំបែកឲ្យបែកខ្ទេចខ្ទី

فَكَانَتْ هَبَآءًۭ مُّنۢبَثًّۭا ﴿٦﴾

ដោយសារតែការបំបែកឲ្យបែកខ្ទេចខ្ទីនេះ វា(ភ្នំ)បានក្លា យជាធូលីដែលរាយប៉ា យ ដោយពុំស្ថិតស្ថេរឡើយ។ وكنتم أزوجا ثلثة

وَكُنتُمْ أَزْوَٰجًۭا ثَلَـٰثَةًۭ ﴿٧﴾

នៅថ្ងៃនោះ ពួកអ្នកត្រូវបានបែងចែកជាបីក្រុម ៖

فَأَصْحَـٰبُ ٱلْمَيْمَنَةِ مَآ أَصْحَـٰبُ ٱلْمَيْمَنَةِ ﴿٨﴾

ក្រុមខាងស្តាំគឺជាក្រុមដែលបានទទួលសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេពីខាងស្តាំដៃពួកគេ។ ខ្ពង់ខ្ពស់ អស្ចា រ្យយ៉ា ងណាទៅឋានៈរបស់ពួកគេ!

وَأَصْحَـٰبُ ٱلْمَشْـَٔمَةِ مَآ أَصْحَـٰبُ ٱلْمَشْـَٔمَةِ ﴿٩﴾

និងក្រុមខាងឆ្វេង គឺជាពួកដែលបានទទួលសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេពីខាងឆ្វេងដៃពួកគេ។ ថោកទាប និងអាក្រក់យ៉ា ងណាទៅឋានៈរបស់ពួកគេ។

وَٱلسَّـٰبِقُونَ ٱلسَّـٰبِقُونَ ﴿١٠﴾

ហើយនិងក្រុមដែលនាំមុខគេក្នុងការសាងទង្វើកុសលកាលនៅក្នុងលោកិយ ពួកគេក៏ជាអ្នកដែលនាំមុខគេនៅថ្ងៃបរលោកក្នុងការចូលឋានសួគ៌ដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أُو۟لَـٰٓئِكَ ٱلْمُقَرَّبُونَ ﴿١١﴾

អ្នកទាំងនោះ គឺជាអ្នកដែល(មានឋានៈ)នៅជិតនឹងអល់ឡោះជាម្ចា ស់

فِى جَنَّـٰتِ ٱلنَّعِيمِ ﴿١٢﴾

ដោយ(ពួកគេ)ស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។ ពួកគេសោយសុខជាមួយនឹងឧបការគុណជាច្រើនប្រភេទ។

ثُلَّةٌۭ مِّنَ ٱلْأَوَّلِينَ ﴿١٣﴾

មួយក្រុម គឺមកពីប្រជាជាតិនេះ(ប្រជាជាតិព្យាការីមូហាំម៉ា ត់ និងមកពីប្រជាជាតិជំនាន់មុនៗ។

وَقَلِيلٌۭ مِّنَ ٱلْـَٔاخِرِينَ ﴿١٤﴾

ហើយភាគតិចនៃពួកមនុស្សជំនាន់ក្រោយ គឺជាពួកនាំមុខគេ និងជាអ្នកដែលនៅក្បែរអល់ឡោះ។ عل سرر موضونة

عَلَىٰ سُرُرٍۢ مَّوْضُونَةٍۢ ﴿١٥﴾

(ពួកគេ)នៅលើគ្រែដែលធ្វើអំពីមាសនិងត្បូងពេជ្រដ៏មានតម្លៃ متكٔين عليها متقبلين

مُّتَّكِـِٔينَ عَلَيْهَا مُتَقَـٰبِلِينَ ﴿١٦﴾

ដោយទម្រេតខ្លួននៅលើគ្រែនេះដោយបែរមុខរកគ្នា ដោយពួកគេម្នា ក់ៗមិនសម្លឹងមើលទៅកាន់ខ្នងរបស់អ្នកដទៃឡើយ។ يطوف عليهم ولدن مخلدون

يَطُوفُ عَلَيْهِمْ وِلْدَٰنٌۭ مُّخَلَّدُونَ ﴿١٧﴾

ហើយក្មេងៗដែលមានវ័យក្មេងជានិច្ច(មិនចេះចាស់)ដើរជុំវិញពួកគេ រង់ចាំបម្រើពួកគេ។ بأ ك واب وأباريق وكأس من م عين

بِأَكْوَابٍۢ وَأَبَارِيقَ وَكَأْسٍۢ مِّن مَّعِينٍۢ ﴿١٨﴾

ក្មេងៗទាំងនោះដើរក្រឡឹងពួកគេដោយមានពែង កំសៀវ ហើយនិងកែវស្រាមកពីទន្លេដែលហូរនៅក្នុងឋានសួគ៌។ لا يصدعون عنها ولا ينزفون

لَّا يُصَدَّعُونَ عَنْهَا وَلَا يُنزِفُونَ ﴿١٩﴾

វាមិនដូចជាស្រាដែលនៅលើលោកិយនោះឡើយ។ អ្នកដែលផឹកវាហើយ គឺមិនឈឺក្បាល និងមិនបាត់បង់សតិនោះទេ។ وفكهة مما يتخيرون

وَفَـٰكِهَةٍۢ مِّمَّا يَتَخَيَّرُونَ ﴿٢٠﴾

ហើយក្មេងៗទាំងនោះដើរក្រឡឹងជុំវិញពួកគេជាមួយនឹងផ្លែឈើជាច្រើនដែលពួកគេអាចជ្រើសរើសតាមក្តីប្រាថ្នា ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ولحم طير مما يشتهون

وَلَحْمِ طَيْرٍۢ مِّمَّا يَشْتَهُونَ ﴿٢١﴾

ហើយក្មេងៗទាំងនោះផងដែរ ដើរក្រឡឹងជុំវិញពួកគេដោយមានសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ។ وحور عين

وَحُورٌ عِينٌۭ ﴿٢٢﴾

ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលមានកែវភ្នែកស្រស់ស្អា តបំផុត

كَأَمْثَـٰلِ ٱللُّؤْلُؤِ ٱلْمَكْنُونِ ﴿٢٣﴾

ប្រៀបដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា(ទុកយ៉ា ងល្អ)នៅក្នុងសំបករបស់វា

جَزَآءًۢ بِمَا كَانُوا۟ يَعْمَلُونَ ﴿٢٤﴾

ជាការតបស្នងដល់ពួកគេទៅលើទង្វើកុសលទាំងឡាយដែលពួកគេបានសាងកាលនៅក្នុងលោកិយ។ لا يسمعون فيها لغوا ولا تأثيما

لَا يَسْمَعُونَ فِيهَا لَغْوًۭا وَلَا تَأْثِيمًا ﴿٢٥﴾

នៅក្នុងឋានសួគ៌នេះ ពួកគេមិនឮនូវពាក្យសម្តីដែលអាក្រក់ និងពាក្យសម្តីដែលនាំឲ្យមានបាបកម្មនោះឡើយ។ إلا قيلا سلما سلما

إِلَّا قِيلًۭا سَلَـٰمًۭا سَلَـٰمًۭا ﴿٢٦﴾

ពួកគេមិនបានឮអ្វីក្រៅពីការឲ្យសាឡាម(គារវកិច្ច)របស់ម៉ា ឡាអ៊ីកាត់ទៅលើពួកគេ និងការឲ្យសាឡាមគ្នា ទៅវិញទៅមករវាងពួកគេប៉ុណ្ណោះ។

وَأَصْحَـٰبُ ٱلْيَمِينِ مَآ أَصْحَـٰبُ ٱلْيَمِينِ ﴿٢٧﴾

ហើយក្រុមដៃស្តាំដែលពួកគេជាអ្នកដែលទទួលបានសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃស្តាំ។ ធំធេងយ៉ាងណាឋានៈរបស់ពួកគេ និងកិច្ចការរបស់ពួកគេ សម្រាប់អល់ឡោះជាម្ចា ស់នោះ? فى سدر مخضود

فِى سِدْرٍۢ مَّخْضُودٍۢ ﴿٢٨﴾

(ពួកគេ)នៅក្រោមដើមពុទ្រាដែលត្រូវបានគេកាត់បន្លា ចេញដោយវាពុំបង្កគ្រោះថ្នា ក់អ្វីនោះឡើយ។ وطلح م نضود

وَطَلْحٍۢ مَّنضُودٍۢ ﴿٢٩﴾

និងនៅក្រោមដើមចេកដែលមានផ្លែត្រួតលើគ្នា តម្រៀបជាជួរៗ។ وظل م مدود

وَظِلٍّۢ مَّمْدُودٍۢ ﴿٣٠﴾

ហើយនៅក្រោមម្លប់ដែលមានជាប់ជានិច្ច មិនបាត់បង់ទៅណាឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَآءٍۢ مَّسْكُوبٍۢ ﴿٣١﴾

និងទឹកដែលហូររហូតឥតឈប់ឈរ។ وفكهةكثيرة

وَفَـٰكِهَةٍۢ كَثِيرَةٍۢ ﴿٣٢﴾

ហើយនិងផ្លែឈើជាច្រើនរាប់មិនអស់។ لا مقطوعة ولا ممنوعة

لَّا مَقْطُوعَةٍۢ وَلَا مَمْنُوعَةٍۢ ﴿٣٣﴾

ផ្លែឈើទាំងនោះមិនដាច់ពីពួកគេឡើយ។ផ្លែឈើទាំងនោះ គ្មា នរដូវកាលទេហើយក៏គ្មា នអ្វីអាចរារាំងវានៅពេលណាដែលពួកគេត្រូវការនោះដែរ។ وفرش م رفوعة

وَفُرُشٍۢ مَّرْفُوعَةٍ ﴿٣٤﴾

និងមានពូកដែលត្រូវបានគេលើកយ៉ា ងខ្ពស់គេដាក់នៅលើគ្រែ។

إِنَّآ أَنشَأْنَـٰهُنَّ إِنشَآءًۭ ﴿٣٥﴾

ពិតប្រាកដណាស់ យើងបានបង្កើតស្រ្តីទេពអប្សរដែលបានលើកឡើងនោះនូវការបង្កើតមួយដែលខុសពីការបង្កើតធម្មតា فجعلنهن أ بكارا

فَجَعَلْنَـٰهُنَّ أَبْكَارًا ﴿٣٦﴾

ដោយយើងបានឲ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ ដែលគ្មា នអ្នកណាធ្លា ប់ប៉ះពាល់ពួកនាងពីមុនមកនោះឡើយ។ عربا أ ترابا

عُرُبًا أَتْرَابًۭا ﴿٣٧﴾

ពួកនាងស្រឡាញ់តែស្វា មីរបស់ពួកនាងប៉ុណ្ណោះ ហើយពួកនាងមានអាយុស្មើៗគ្នា ។

لِّأَصْحَـٰبِ ٱلْيَمِينِ ﴿٣٨﴾

យើងបានបង្កើតស្រ្តីទេពអប្សរទាំងនោះសម្រាប់ក្រុមដៃស្តាំ ដែលពួកគេ គឺជាអ្នកដែលបានទទួលសៀវភៅកំណត់ត្រាទង្វើដោយដៃខាងស្តាំដែលជាសញ្ញា បញ្ជា ក់ថា ពួកគេជាអ្នកដែលទទួលបាននូវសុភមង្គល។

ثُلَّةٌۭ مِّنَ ٱلْأَوَّلِينَ ﴿٣٩﴾

ពួកគេជាក្រុមមួយក្នុងចំណោមប្រជាជាតិរបស់ព្យាការីនៅជំនាន់មុនៗ។

وَثُلَّةٌۭ مِّنَ ٱلْـَٔاخِرِينَ ﴿٤٠﴾

ហើយក៏មានក្រុមមួយនៃប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់ ដែលជាប្រជាជាតិចុងក្រោយបង្អស់ផងដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَأَصْحَـٰبُ ٱلشِّمَالِ مَآ أَصْحَـٰبُ ٱلشِّمَالِ ﴿٤١﴾

ហើយពួកដៃឆ្វេងដែលពួកគេជាអ្នកដែលទទួលបានសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃឆ្វេង។ អាក្រក់យ៉ាងណាទៅស្ថានភាពរបស់ពួកគេ និង កន្លែងវិលត្រលប់របស់ពួកគេនោះ។ فى سموم وحميم

فِى سَمُومٍۢ وَحَمِيمٍۢ ﴿٤٢﴾

(ពួកគេ)ស្ថិតនៅក្រោមខ្យល់ដែលក្តៅ បំផុតនិងក្រោមទឹកដែលក្តៅ បំផុត។ وظل من يحموم

وَظِلٍّۢ مِّن يَحْمُومٍۢ ﴿٤٣﴾

និងនៅក្រោមម្លប់នៃផ្សែងដ៏ខ្មៅ ងងឹត لا بارد ولا كريم

لَّا بَارِدٍۢ وَلَا كَرِيمٍ ﴿٤٤﴾

ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។ إن هم كانواقبل ذلك مترفين

إِنَّهُمْ كَانُوا۟ قَبْلَ ذَٰلِكَ مُتْرَفِينَ ﴿٤٥﴾

ប្រាកដណាស់ មុននឹងពួកគេបានមកត្រូវទណ្ឌកម្មនេះ ពួកគេធ្លាប់បានសោយសុខនៅលើលោកិយ។ គ្មានអ្វីដែលសំខាន់ចំពោះពួកគេក្រៅពីចំណង់តណ្ហា របស់ ពួកគេឡើយ។

وَكَانُوا۟ يُصِرُّونَ عَلَى ٱلْحِنثِ ٱلْعَظِيمِ ﴿٤٦﴾

ហើយពួកគេធ្លា ប់បានប្រឆាំងនឹងអល់ឡោះជាម្ចា ស់ និងគោរពសក្កា រៈចំពោះរូបបដិមានានាផ្សេងពីទ្រង់ជានិច្ច។ وكانوايقولون أ ذا متنا وكنا ترابا وعظما أءنا لمبعوثون

وَكَانُوا۟ يَقُولُونَ أَئِذَا مِتْنَا وَكُنَّا تُرَابًۭا وَعِظَـٰمًا أَءِنَّا لَمَبْعُوثُونَ ﴿٤٧﴾

ហើយពួកគេធ្លាប់បានបដិសេធនឹងការពង្រស់ឡើងវិញ ដោយពួកគេបាននិយាយចំអកឡកឡឺយនឹងថ្ងៃបរលោកថាៈ នៅពេលដែលពួកយើងបានស្លាប់ និងបាន ក្លា យជាដី ហើយឆ្អឹងក៏ត្រូវបានពុកផុយរលួយអស់ទៅហើយនោះតើបន្ទា ប់ពីនោះពួកយើងនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញឬ?

أَوَءَابَآؤُنَا ٱلْأَوَّلُونَ ﴿٤٨﴾

ចុះជីដូនជីតារបស់ពួកយើងជំនាន់មុនៗដែលបានស្លា ប់ទៅហើយនោះ តើពួកគាត់នឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដែរឬ?

قُلْ إِنَّ ٱلْأَوَّلِينَ وَٱلْـَٔاخِرِينَ ﴿٤٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ប្រាកដណាស់ ទាំងមនុស្សជំនាន់មុន និងមនុស្សជំនាន់ ក្រោយទាំងអស់ لمجموعون إلى ميقت يوم معلوم

لَمَجْمُوعُونَ إِلَىٰ مِيقَـٰتِ يَوْمٍۢ مَّعْلُومٍۢ ﴿٥٠﴾

ពួកគេនឹងត្រូវបានគេប្រមូលផ្តុំនៅថ្ងៃបរលោកដោយចៀសមិនផុតឡើយ ដើម្បីជំនុំជម្រះ និង ទទួលការតបស្នង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ثُمَّ إِنَّكُمْ أَيُّهَا ٱلضَّآلُّونَ ٱلْمُكَذِّبُونَ ﴿٥١﴾

لٔاكلون من شجر من زقوم

لَـَٔاكِلُونَ مِن شَجَرٍۢ مِّن زَقُّومٍۢ ﴿٥٢﴾

បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកអ្នកដែលបដិសេធចំពោះការពង្រស់ឡើងវិញ ជាពួកដែលវង្វេងអំពីមាគ៌ាដ៏ត្រឹមត្រូវ នៅថ្ងៃបរលោក ពួកអ្នកប្រាកដជានឹង បានទទួលទានផ្លែហ្ស៊ឹកគូម ជាផ្លែឈើដែលអាក្រក់និងកខ្វក់ជាងគេបំផុត។

فَمَالِـُٔونَ مِنْهَا ٱلْبُطُونَ ﴿٥٣﴾

ហើយពួកអ្នកនឹងបំពេញពោះដែលទទេរបស់ពួកអ្នកនឹងផ្លែហ្ស៊ឹកគូមដ៏ល្វីងនេះ។

فَشَـٰرِبُونَ عَلَيْهِ مِنَ ٱلْحَمِيمِ ﴿٥٤﴾

រួចមកពួកអ្នកនឹងផឹកទឹកដ៏ក្តៅ សែនក្តៅ បំផុត។

فَشَـٰرِبُونَ شُرْبَ ٱلْهِيمِ ﴿٥٥﴾

ហើយពួកអ្នកនឹងផឹកវាយ៉ា ងច្រើន ដូជាចសត្វអូដ្ឋដែលផឹកទឹកច្រើនដោយសារតែវាមានជំងឺស្រេកទឹកដូច្នោះដែរ។

هَـٰذَا نُزُلُهُمْ يَوْمَ ٱلدِّينِ ﴿٥٦﴾

អាហារដ៏សែនល្វីង និងទឹកដ៏សែនក្តៅ ដែលបានលើកឡើងនោះ គឺជារបស់ដែលគេនឹងបម្រើជូន និងទទួលពួកគេ នៅថ្ងៃតបស្នង(ថ្ងៃបរលោក)។ نحن خلقنكم فلولا تصدقون

نَحْنُ خَلَقْنَـٰكُمْ فَلَوْلَا تُصَدِّقُونَ ﴿٥٧﴾

យើងបានបង្កើតពួកអ្នក(ឱពួកដែលបដិសេធ)ឲ្យកើតមានឡើងក្រោយពីពួកអ្នកមិនធ្លា ប់មានសោះ(ពីមុនមក)។ ដូចនេះ ហេតុអ្វីបានជាពួកអ្នកមិនជឿថា យើងនឹង ពង្រស់ពួកអ្នកឲ្យរស់រានមានជីវិតសារជាថ្មីម្តងទៀតក្រោយពីពួកអ្នកបានស្លា ប់ទៅហើយនោះ? أفرءيتم ما تمنون

أَفَرَءَيْتُم مَّا تُمْنُونَ ﴿٥٨﴾

តើពួកអ្នក(ឱពួកមនុស្សលោក)យល់យ៉ា ងណាចំពោះទឹកកាមដែលពួកអ្នកបានបញ្ចូលទៅក្នុងស្បូនភរិយារបស់ពួកអ្នកនោះ?

ءَأَنتُمْ تَخْلُقُونَهُۥٓ أَمْ نَحْنُ ٱلْخَـٰلِقُونَ ﴿٥٩﴾

តើពួកអ្នកជាអ្នកដែលបានបង្កើតទឹកកាមនោះ ឬមួយក៏យើងជាអ្នកបង្កើតវា?

نَحْنُ قَدَّرْنَا بَيْنَكُمُ ٱلْمَوْتَ وَمَا نَحْنُ بِمَسْبُوقِينَ ﴿٦٠﴾

យើងបានកំណត់សចក្តីស្លា ប់រវាងពួកអ្នក។ ដូច្នេះ ម្នា ក់ៗនៃពួកអ្នកមានកាលកំណត់នៃការស្លា ប់រៀងៗខ្លួន ដោយវា(សេចក្តីស្លា ប់)មិនអាចមកដល់មុនកាលកំណត់ ហើយក៏មិនអាច(នៅមានជីវិត)យូរជាងកាលកំណត់ដែរ។ ហើយយើងមិនមែនជាអ្នកដែលអសមត្ថភាពនោះទេ بلغ គម្ពីរគួរអាន · តាហ្វសៀរ

عَلَىٰٓ أَن نُّبَدِّلَ أَمْثَـٰلَكُمْ وَنُنشِئَكُمْ فِى مَا لَا تَعْلَمُونَ ﴿٦١﴾

លើការផ្លា ស់ប្តូរក្រុមមួយផ្សេងទៀតដែលដូចពួកអ្នក ហើយបង្កើតពួកអ្នកក្នុងលក្ខណៈមួយផ្សេងទៀត(នៅថ្ងៃបរលោក)ដែលពួកអ្នកមិនបានដឹងនោះ។

وَلَقَدْ عَلِمْتُمُ ٱلنَّشْأَةَ ٱلْأُولَىٰ فَلَوْلَا تَذَكَّرُونَ ﴿٦٢﴾

ហើយពិតប្រាកដណាស់ ពួកអ្នកបានដឹងអំពីរបៀបដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងហើយ។ដូចនេះ តើពួកអ្នកមិនយកជាមេរៀន ហើយដឹងថា អ្នកដែល បានបង្កើតពួកអ្នកកាលពីដំបូងនោះ គឺជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញសារជាថ្មីម្តងទៀតក្រោយពេលពួកអ្នកបានស្លា ប់ហើយ នោះទេឬ? أفرءيتم ما تحرثون

أَفَرَءَيْتُم مَّا تَحْرُثُونَ ﴿٦٣﴾

តើពួកអ្នកយល់ឃើញយ៉ា ងណាដែរចំពោះគ្រាប់ពូជដែលពួកអ្នកបាចវាចូលទៅក្នុងដីនោះ?

ءَأَنتُمْ تَزْرَعُونَهُۥٓ أَمْ نَحْنُ ٱلزَّٰرِعُونَ ﴿٦٤﴾

តើពួកអ្នកជាអ្នកបណ្តុះគ្រាប់ពូជទាំងនោះ ឬមួយក៏យើងជាអ្នកដែលបណ្តុះវាឲ្យដុះឡើង?

لَوْ نَشَآءُ لَجَعَلْنَـٰهُ حُطَـٰمًۭا فَظَلْتُمْ تَفَكَّهُونَ ﴿٦٥﴾

ប្រសិនបើយើងមានចេតនាធ្វើឲ្យទាំងនោះខូចខាតខ្ទេចខ្ទីនោះ យើងពិតជានឹងធ្វើឲ្យដំណាំទាំងនោះខូចខាតខ្ទេចខ្ទីបន្ទាប់ពីដំណាំនោះហៀបនឹងផ្តល់ផ្លែផ្កា ហើយ ក្រោយពីនោះ ពួកអ្នកនឹងមានការងឿងឆ្ងល់ចំពោះអ្វីដែលបានកើតឡើងជាមិនខាន។ إ ن المغرمون

إِنَّا لَمُغْرَمُونَ ﴿٦٦﴾

ពួកអ្នកនឹងនិយាយថាៈ ប្រាកដណាស់ ពួកយើងត្រូវបានគេដាក់ទណ្ឌ កម្មដោយធ្វើឲ្យខាតបង់ចំពោះអ្វីដែលពួកយើងបានចំណាយវា។ بل نحن محرومون

بَلْ نَحْنُ مَحْرُومُونَ ﴿٦٧﴾

ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំងពីលាភសក្កា រៈ។

أَفَرَءَيْتُمُ ٱلْمَآءَ ٱلَّذِى تَشْرَبُونَ ﴿٦٨﴾

តើពួកអ្នកយល់យ៉ា ងណាដែរចំពោះទឹកដែលពួកអ្នកកំពុងផឹកនៅពេលដែលពួកអ្នកស្រេកទឹកនោះ?

ءَأَنتُمْ أَنزَلْتُمُوهُ مِنَ ٱلْمُزْنِ أَمْ نَحْنُ ٱلْمُنزِلُونَ ﴿٦٩﴾

តើពួកអ្នកជាអ្នកបញ្ចុះវា(ទឹកភ្លៀង)ពីពពកដែលនៅលើមេឃ ឬមួយក៏យើងជាអ្នកដែលបញ្ចុះវា?

لَوْ نَشَآءُ جَعَلْنَـٰهُ أُجَاجًۭا فَلَوْلَا تَشْكُرُونَ ﴿٧٠﴾

ប្រសិនបើយើងមានចេតនាធ្វើឲ្យទឹកនោះក្លាយជាទឹកដែលមានរសជាតិប្រៃខ្លាំងដែលគេមិនអាចទាញយកផលប្រយោជន៍អ្វីពីវាបាន មិនថាសម្រាប់ផឹក ឬស្រោច ស្រពដំណាំទេនោះ យើងពិតជានឹងធ្វើឲ្យវាក្លា យជាទឹកដែលមានរសជាតិប្រៃខ្លាំងជាមិនខាន។ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណអល់ឡោះជាម្ចា ស់ចំពោះក بلغ គម្ពីរគួរអាន · តាហ្វសៀរ ារដែលទ្រង់បានបញ្ចុះវា(ទឺកភ្លៀង)ឲ្យមានរសជាតិសាប ដែលជាក្តីមេត្តា ករុណាដល់ពួកអ្នកនោះ?

أَفَرَءَيْتُمُ ٱلنَّارَ ٱلَّتِى تُورُونَ ﴿٧١﴾

តើពួកអ្នកយល់យ៉ា ងណាចំពោះភ្លើងដែលពួកអ្នកបង្កា ត់វាសម្រាប់ជាផលប្រយោជន៍ដល់ពួកអ្នកនោះ?

ءَأَنتُمْ أَنشَأْتُمْ شَجَرَتَهَآ أَمْ نَحْنُ ٱلْمُنشِـُٔونَ ﴿٧٢﴾

តើពួកអ្នកជាអ្នកបង្កើតដើមឈើដែលអាចយកមកបង្កា ត់ភ្លើងបានឬមួយក៏យើងជាអ្នកដែលបង្កើតវាដោយក្តីអាណិ តស្រលាញ់របស់យើងចំពោះពួកអ្នក? نحن جعلنها تذكرة ومتعا للمقوين

نَحْنُ جَعَلْنَـٰهَا تَذْكِرَةًۭ وَمَتَـٰعًۭا لِّلْمُقْوِينَ ﴿٧٣﴾

យើងបានបង្កើតភ្លើងនេះ ជាការដាស់រំលឹកមួយសម្រាប់ពួកអ្នក ដោយវាដាស់រំលឹកពួកអ្នកអំពីភ្លើងនរកនៅថ្ងៃបរលោក ហើយយើងបានបង្កើតភ្លើងនេះដើម្បី ជាផលប្រយោជន៍ដល់អ្នកដែលធ្វើដំណើ រក្នុងចំណោមពួកអ្នក។

فَسَبِّحْ بِٱسْمِ رَبِّكَ ٱلْعَظِيمِ ﴿٧٤﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) លើកតម្កើងម្ចា ស់របស់អ្នកដ៏មហាឧត្តុង្គឧត្តមអំពីអ្វីដែលមិនសាកសមចំពោះទ្រង់ចុះ។

۞ فَلَآ أُقْسِمُ بِمَوَٰقِعِ ٱلنُّجُومِ ﴿٧٥﴾

អល់ឡោះជាម្ចា ស់ទ្រង់បានស្បថនិងទីកន្លែងគោចរនៃហ្វូនតារាទាំងអស់។ وإنه لقسم لو تعلمون عظيم

وَإِنَّهُۥ لَقَسَمٌۭ لَّوْ تَعْلَمُونَ عَظِيمٌ ﴿٧٦﴾

ហើយពិតប្រាកដណាស់ ការស្បថនឹងទីកន្លែងនៃផ្កាយទាំងនោះ(ប្រសិនបើពួកអ្នកបានដឹងពីភាពធំធេងរបស់វា) វាគឺជារឿងមួយធំធេងបំផុត ពីព្រោះក្នុងនោះមាន ភស្តុតាងនិងមេរៀនជាច្រើនរាប់មិនអស់។ إنه لقرءان كريم

إِنَّهُۥ لَقُرْءَانٌۭ كَرِيمٌۭ ﴿٧٧﴾

ពិតប្រាកដណាស់ គម្ពីរគួរអានដែលត្រូវបានគេសូត្រឲ្យពួកអ្នក(ឱមនុស្សលោក)ស្តាប់នោះ គឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង ត្បិតនៅក្នុងនោះមានផលប្រយោជន៍ជា ច្រើនដ៏ធំធេង។ فى كتب مكنون

فِى كِتَـٰبٍۢ مَّكْنُونٍۢ ﴿٧٨﴾

(វាត្រូវបានរក្សាទុក)នៅក្នុងគម្ពីរដែលត្រូវបានរក្សាការពារពីភ្នែករបស់មនុស្សលោក ពោលគឺនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។

لَّا يَمَسُّهُۥٓ إِلَّا ٱلْمُطَهَّرُونَ ﴿٧٩﴾

គ្មា នអ្នកណាអាចប៉ះពាល់វាបានឡើយ លើកលែងតែពួកម៉ា ឡាអ៊ីកាត់ដែលស្អា តស្អំអំពីបាបកម្ម និងភាពអាប់ឱនទាំងឡាយប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

تَنزِيلٌۭ مِّن رَّبِّ ٱلْعَـٰلَمِينَ ﴿٨٠﴾

(គម្ពីរនោះ)ត្រូវបានបញ្ចុះមកពីម្ចា ស់នៃម៉ា ខ្លូកទាំងឡាយទៅឲ្យព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់។

أَفَبِهَـٰذَا ٱلْحَدِيثِ أَنتُم مُّدْهِنُونَ ﴿٨١﴾

តើពួកអ្នក(ឱពួកមុស្ហរីគីន)ហ៊ា នបដិសេធ មិនជឿចំពោះគម្ពីរគួរអាននេះឬ? وتجعلون رزقكم أنكم تكذبون

وَتَجْعَلُونَ رِزْقَكُمْ أَنَّكُمْ تُكَذِّبُونَ ﴿٨٢﴾

ហើយពួកអ្នកបានប្តូការដឹងគុណចំពោះអល់ឡោះទៅលើលាភសក្ការៈដែលទ្រង់បានប្រទានឲ្យនោះ ទៅជាការបដិសេធនឹងទ្រង់ ដោយពួកអ្នកបានភ្ជាប់មូលហេតុ នៃការបញ្ចុះទឹកភ្លៀងនោះ ថាមកពីផ្កាយទៅវិញ ដោយពួកអ្នកនិយាយថាៈ ពួកយើងត្រូវបានគេបញ្ចុះទឹកភ្លៀងមកដោយសារតែផ្កាយនេះ ឬផ្កាយនោះទៅវិញ ដូច្នេះឬ?

فَلَوْلَآ إِذَا بَلَغَتِ ٱلْحُلْقُومَ ﴿٨٣﴾

ហេតុអ្វីបានជានៅពេលដែលព្រលឹងបានទៅដល់បំពង់ក وأنتم حينئ ذ تنظرون

وَأَنتُمْ حِينَئِذٍۢ تَنظُرُونَ ﴿٨٤﴾

ខណៈដែលពួកអ្នកកំពុងមើលទៅកាន់អ្នកដែលហៀបនឹងស្លា ប់ នៅនឹងមុខពួកអ្នក ونحن أقرب إليهمنكم ولكن لا تبصرون

وَنَحْنُ أَقْرَبُ إِلَيْهِ مِنكُمْ وَلَـٰكِن لَّا تُبْصِرُونَ ﴿٨٥﴾

ហើយការដឹងរបស់យើង សមត្ថភាពរបស់យើង និងម៉ាឡាអ៊ីកាត់របស់យើង គឺនៅជិតនឹងអ្នកស្លាប់នោះជាងពួកអ្នកទៅទៀតនោះ ប៉ុន្តែពួកអ្នកមិនបានឃើញ ម៉ា ឡាអ៊ីកាត់ទាំងនោះទេ។

فَلَوْلَآ إِن كُنتُمْ غَيْرَ مَدِينِينَ ﴿٨٦﴾

ដូច្នេះ ប្រសិនបើ(តាមការស្មា នរបស់ពួកអ្នក) ពួកអ្នកមិនត្រូវបានគេពង្រស់ឡើងវិញ(ដើម្បីទទួលការតបស្នងទៅលើទង្វើរបស់ពួកអ្នកទេនោះ) ហេតុអ្វីបានជា

تَرْجِعُونَهَآ إِن كُنتُمْ صَـٰدِقِينَ ﴿٨٧﴾

ពួកអ្នកមិនឲ្យព្រលឹងដែលបានចាកចេញពីខ្លួននៃអ្នកស្លាប់របស់ពួកអ្នកនោះ ត្រលប់មករកខ្លួនប្រាណរបស់គេវិញទៅ ប្រសិនបើពួកអ្នក ពិតជាអ្នកដែលនិយាយ ត្រឹមត្រូវមែននោះ? តែពួកអ្នកពិតជាគ្មា នសមត្ថភាពធ្វើដូច្នោះឡើយ។

فَأَمَّآ إِن كَانَ مِنَ ٱلْمُقَرَّبِينَ ﴿٨٨﴾

ចំណែកឯ ប្រសិនបើអ្នកស្លា ប់នោះស្ថិតក្នុងចំណោមពួកអ្នកដែលឈានមុខគេ(រួសរាន់)ទៅកាន់អំពើល្អនោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ فروح وريحان وجنت نعيم

فَرَوْحٌۭ وَرَيْحَانٌۭ وَجَنَّتُ نَعِيمٍۢ ﴿٨٩﴾

គេនឹងទទួលបានក្តីសុខស្រួលដោយគ្មា នភាពហត់នឿយបន្ទា ប់ពីនោះឡើយថែមទាំងទទួលបាននូវលាភសក្កា រៈដ៏ល្អពៃនិងក្តីមេត្តា ករុណា(ពីម្ចា ស់របស់គេ)ហើយ និងទទួលបាននូវឋានសួគ៌ដែលគេអាចសោយសុខក្នុងនោះតាមអ្វីដែលគេប្រាថ្នា ។

وَأَمَّآ إِن كَانَ مِنْ أَصْحَـٰبِ ٱلْيَمِينِ ﴿٩٠﴾

ហើយឯចំណែកឯ ប្រសិនបើអ្នកស្លាប់នោះស្ថិតក្នុងចំណោមក្រុមដៃស្តាំវិញនោះ ដូច្នេះ ចូរអ្នកកុំព្រួយបារម្ភចំពោះកិច្ចការរបស់ពួកគេ។ ជាការពិតណាស់ ពួកគេ មានសេចក្តីសុខ និងសុវត្ថិភាពហើយ។

فَسَلَـٰمٌۭ لَّكَ مِنْ أَصْحَـٰبِ ٱلْيَمِينِ ﴿٩١﴾

ហើយឯចំណែកបើសិនជាអ្នកស្លាប់នោះស្ថិតក្នុងចំណោមក្រុមដៃស្តាំវិញនោះ ដូច្នេះ ចូរអ្នកកុំព្រួយបារម្ភចំពោះកិច្ចការរបស់ពួកគេ។ ពិតណាស់ ពួកគេមានសេចក្តី សុខ និងសុវត្ថិភាពហើយ។

وَأَمَّآ إِن كَانَ مِنَ ٱلْمُكَذِّبِينَ ٱلضَّآلِّينَ ﴿٩٢﴾

ហើយប្រសិនបើអ្នកស្លា ប់នោះ ស្ថិតក្នុងចំណោមពួកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ា ត់បាននាំមក ជាពួកដែលវង្វេងចេញពីមាគ៌ា ដ៏ត្រឹមត្រូវវិញនោះ فنزل من حميم

فَنُزُلٌۭ مِّنْ حَمِيمٍۢ ﴿٩٣﴾

ជាការពិតណាស់ គេនឹងទទួលរាក់ទាក់ពួកគេដោយទឹកដ៏សែនក្តៅ បំផុត وتص لية جحيم

وَتَصْلِيَةُ جَحِيمٍ ﴿٩٤﴾

ហើយនិងត្រូវបានគេដុត(ពួកគេ)ដោយភ្លើងនរកជើហ៊ីម។

إِنَّ هَـٰذَا لَهُوَ حَقُّ ٱلْيَقِينِ ﴿٩٥﴾

ពិតប្រាកដណាស់ អ្វីដែលយើងបានរៀបរាប់ប្រាប់អ្នកនេះ(ឱអ្នកនាំសារមូហាំម៉ា ត់)គឺជាការពិតយ៉ា ងច្បាស់លាស់ដែលគ្មា នការមន្ទិលសង្ស័យចំពោះវាឡើយ។

فَسَبِّحْ بِٱسْمِ رَبِّكَ ٱلْعَظِيمِ ﴿٩٦﴾

ដូច្នេះ ចូរអ្នកលើកតម្កើងព្រះនាមនៃម្ចា ស់របស់អ្នកដ៏មហាថ្កុំថ្កើង និងលើកតម្កើងទ្រង់អំពីភាពខ្វះខាតទាំងឡាយចុះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Waaqia — الواقعة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា