سَبَّحَ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿١﴾
ម៉ា ខ្លូករបស់អល់ឡោះទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់ជាម្ចាស់មហាខ្លាំងពូកែ ដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយនិងមហាគតិបណ្ឌិ តនៅក្នុងការបង្កើតនិងការកំណត់របស់ទ្រង់។
لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ يُحْىِۦ وَيُمِيتُ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿٢﴾
ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ទ្រង់ធ្វើឲ្យរស់(ផ្តល់ជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ធ្វើឲ្យ ស្លា ប់(ដកយកជីវិត)ចំពោះជនណាដែលទ្រង់មានចេតនា។ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
هُوَ ٱلْأَوَّلُ وَٱلْـَٔاخِرُ وَٱلظَّـٰهِرُ وَٱلْبَاطِنُ ۖ وَهُوَ بِكُلِّ شَىْءٍ عَلِيمٌ ﴿٣﴾
ទ្រង់គឺជាអ្នកដំបូងគេបង្អស់ដែលគ្មា នអ្វីមួយ(មាន)មុនទ្រង់ឡើយ ហើយទ្រង់ជាអ្នកចុងក្រោយគេបង្អស់ ដែលគ្មា នអ្វីមួយ(នៅ)ក្រោយទ្រង់ឡើយ។ទ្រង់ជាអ្នកលេច ធ្លោជាងគេបង្អស់ គ្មានអ្វីមួយលេចធ្លោជាងទ្រង់ឡើយ ទ្រង់ជាអ្នកអាថ៌កំបាំងបំផុត ដោយគ្មានអ្វីមួយដែលអាថ៌កំបាំងជាងទ្រង់ឡើយ ហើយទ្រង់មហាដឹងរាល់អ្វីៗ ទាំងអស់ ដោយគ្មា នអ្វីមួយអាចរំលងផុតការដឹងរបស់ទ្រង់បន្តិចឡើយ។ផលប្រយោជន៍នៃអាយ៉ា ត់
هُوَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۚ يَعْلَمُ مَا يَلِجُ فِى ٱلْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعْرُجُ فِيهَا ۖ وَهُوَ مَعَكُمْ أَيْنَ مَا كُنتُمْ ۚ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌۭ ﴿٤﴾
ه ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយបញ្ចប់នៅថ្ងៃសុក្រ ខណៈដែលទ្រង់ជាអ្នក ដែលមានសមត្ថភាពអាចបង្កើតវាក្នុងរយៈពេលតិចជាងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ បន្ទាប់មក ទ្រង់បានគង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់។ ទ្រង់ ដឹងនូវអ្វីដែលចូលទៅក្នុងដី ដូចជាទឹកភ្លៀង គ្រាប់ពូជ និងអ្វីផ្សេងពីវាទាំងពីរ ហើយទ្រង់ដឹងនូវអ្វីដែលចេញពីដី ដូចជារុក្ខជាតិ រ៉ែនិងអ្វីផ្សេងៗទៀត។ ទ្រង់ក៏ដឹងផង ដែរនូវអ្វីដែលចុះមកពីលើមេឃ ដូចជាទឹកភ្លៀង និងវ៉ាហ៊ី(សារពីអល់ឡោះ) និងអ្វីផ្សេងទៀត ហើយទ្រង់ក៏ដឹងផងដែរនូវអ្វីដែលឡើងទៅលើមេឃ ដូចជាម៉ាឡាអ៊ី កាត់ អំពើល្អឬអាក្រក់របស់ខ្ញុំបម្រើអល់ឡោះ និងព្រលឹងរបស់ពួកគេ។ ហើយទ្រង់នៅជាមួយពួកអ្នក(ឱមនុស្សលោក)ដោយការដឹងរបស់ទ្រង់ ទោះបីជាពួកអ្នក ស្ថិតនៅទីណាក៏ដោយ។ គ្មានអ្វីមួយអំពីពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់ជាអ្នកឃើញបំផុតអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នក អាចបិទបាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកលើទង្វើទាំងនោះវិញ។
لَّهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ ﴿٥﴾
ការគ្រប់គ្រងមេឃជាច្រើនជាន់និងការគ្រប់គ្រងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ហើយកិច្ចការទាំងឡាយ នឹងត្រូវវិលត្រលប់ទៅកាន់ទ្រង់តែមួយគត់ ដោយទ្រង់នឹងជំនុំជម្រះម៉ា ខ្លូកទាំងអស់នៅថ្ងៃបរលោក ហើយនិងតបស្នងដល់ពួកគេទៅលើទង្វើដែលពួកគេបានសាង។
يُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ ۚ وَهُوَ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٦﴾
ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ពេលនោះភាពងងឹតក៏បានមកដល់ ហើយមនុស្សម្នាក៏នាំគ្នាសម្រាន្ត។ ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ពេល នោះពន្លឺក៏បានមកដល់ ហើយមនុស្សម្នាទាំងឡាយក៏នាំគ្នាបំពេញការងាររបស់ពួកគេរៀងៗខ្លួន។ ហើយទ្រង់មហាដឹងបំផុតចំពោះអ្វីដែលនៅក្នុងដួងចិត្តខ្ញុំបម្រើ ទាំងឡាយរបស់ទ្រង់។ គ្មា នអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ءَامِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَأَنفِقُوا۟ مِمَّا جَعَلَكُم مُّسْتَخْلَفِينَ فِيهِ ۖ فَٱلَّذِينَ ءَامَنُوا۟ مِنكُمْ وَأَنفَقُوا۟ لَهُمْ أَجْرٌۭ كَبِيرٌۭ ﴿٧﴾
ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកបរិច្ចា គទ្រព្យសម្បត្តិដែលអល់ឡោះទ្រង់បានប្រទានឲ្យពួកអ្នកគ្រប់ គ្រងវា ដោយពួកអ្នកត្រូវចាត់ចែងវាឲ្យស្របទៅតាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកអ្នក ។ ដូច្នេះ ជនណាដែលមានជំនឿចំពោះអល់ឡោះក្នុងចំណោមពួក អ្នក ហើយបានលះបង់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ា របស់អល់ឡោះនោះ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេងពីទ្រង់ នោះគឺឋានសួគ៌។
وَمَا لَكُمْ لَا تُؤْمِنُونَ بِٱللَّهِ ۙ وَٱلرَّسُولُ يَدْعُوكُمْ لِتُؤْمِنُوا۟ بِرَبِّكُمْ وَقَدْ أَخَذَ مِيثَـٰقَكُمْ إِن كُنتُم مُّؤْمِنِينَ ﴿٨﴾
តើអ្វីទៅដែលរារាំងពួកអ្នកមិនឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់ ខណៈដែលអ្នកនាំសារ(របស់ទ្រង់)កំពុងតែអំពាវនាវពួកអ្នកទៅកាន់ទ្រង់ ដោយសង្ឃឹមថា ពួក អ្នកនឹងមានជំនឿចំពោះម្ចាស់របស់ពួកអ្នកនោះ? ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកនូវកិច្ចសន្យាពីពួកអ្នក ដែលថាពួកអ្នកត្រូវមាន ជំនឿចំពោះទ្រង់ នៅពេលដែលទ្រង់បញ្ចេញពួកអ្នកចេញពីឆ្អឹងខ្នងឪពុករបស់ពួកអ្នក ប្រសិនបើពួកអ្នក ជាអ្នកដែលមានជំនឿមែននោះ។
هُوَ ٱلَّذِى يُنَزِّلُ عَلَىٰ عَبْدِهِۦٓ ءَايَـٰتٍۭ بَيِّنَـٰتٍۢ لِّيُخْرِجَكُم مِّنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ ۚ وَإِنَّ ٱللَّهَ بِكُمْ لَرَءُوفٌۭ رَّحِيمٌۭ ﴿٩﴾
ទ្រង់គឺជាអ្នកដែលបានបញ្ចុះមកឲ្យខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់នូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដើម្បីបញ្ចេញពួកអ្នកពីភាពងងឹតនៃភាពគ្មានជំនឿនិង អវិជ្ជា ទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាមេត្តា ករុណា មហាអាណិ តស្រឡាញ់បំផុត ដោយទ្រង់បានបញ្ជូនព្យា ការីរបស់ទ្រង់មកកាន់ពួកអ្នកដើម្បីចង្អុលបង្ហា ញ(មាគ៌ា ត្រឹមត្រូវ)និងផ្តល់ដំណឹ ងរីករាយ(ដល់ពួកអ្នក)។
وَمَا لَكُمْ أَلَّا تُنفِقُوا۟ فِى سَبِيلِ ٱللَّهِ وَلِلَّهِ مِيرَٰثُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ لَا يَسْتَوِى مِنكُم مَّنْ أَنفَقَ مِن قَبْلِ ٱلْفَتْحِ وَقَـٰتَلَ ۚ أُو۟لَـٰٓئِكَ أَعْظَمُ دَرَجَةًۭ مِّنَ ٱلَّذِينَ أَنفَقُوا۟ مِنۢ بَعْدُ وَقَـٰتَلُوا۟ ۚ وَكُلًّۭا وَعَدَ ٱللَّهُ ٱلْحُسْنَىٰ ۚ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ ﴿١٠﴾
ه ى ه តើមានអ្វីដែលរារាំងពួកអ្នកមិនឲ្យបរិច្ចា គ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ា របស់អល់ឡោះ ខណៈដែលមត៌កនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់នោះ? វា មិនស្មើគ្នា ឡើយចំពោះពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)សម្រាប់អ្នកដែលបានបរិច្ចា គទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ា របស់អល់ឡោះដើម្បីស្វែងរកការពេញ ចិត្តពីទ្រង់មុនពេលរំដោះទឹកដីម៉ា ក្កះ ព្រមទាំងបានប្រយុទ្ធនឹងពួកប្រឆាំងដើម្បីជួយពង្រឹងសាសនាឥស្លាម ហើយនិងអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់គេក្នុង មាគ៌ារបស់អល់ឡោះបន្ទាប់ពីការរំដោះទឹកដីម៉ា ក្កះ ព្រមទាំងបានប្រយុទ្ធជាមួយនឹងពួកប្រឆាំងនោះ។ បណ្តា អ្នកដែលបានបរិច្ចាគមុនពេលរំដោះទឹកដីម៉ា ក្កះ ហើយ បានប្រយុទ្ធជាមួយពួកគ្មានជំនឿនោះ ពួកគេទទួលបានឋានៈធំធេងនិងខ្ពង់ខ្ពស់សម្រាប់អល់ឡោះ ជាងអ្នកដែលបានចំណាយទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ា របស់អល់ឡោះក្រោយពេលរំដោះទឹកដីម៉ាក្កះ ហើយបានប្រយុទ្ធជាមួយពួកគ្មានជំនឿ។ ហើយពិតប្រាកដណាស់ អល់ឡោះបានសន្យាចំពោះក្រុមទាំងពីរនេះនូវ ឋានសួគ៌។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើនោះ។
مَّن ذَا ٱلَّذِى يُقْرِضُ ٱللَّهَ قَرْضًا حَسَنًۭا فَيُضَـٰعِفَهُۥ لَهُۥ وَلَهُۥٓ أَجْرٌۭ كَرِيمٌۭ ﴿١١﴾
ជនណាហើយដែលបានលះបង់ទ្រព្យសម្បត្តិរបស់គេដោយសុទ្ធចិត្តដើម្បីការពេញចិត្តពីអល់ឡោះនោះ ទ្រង់នឹងប្រទានឲ្យគេនូវផលបុណ្យទ្វេដងទៅលើទ្រព្យ សម្បត្តិដែលគេបានលះបង់នោះ ហើយនៅថ្ងៃបរលោក គេនឹងទទួលបានការតបស្នងដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌?។
يَوْمَ تَرَى ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ يَسْعَىٰ نُورُهُم بَيْنَ أَيْدِيهِمْ وَبِأَيْمَـٰنِهِم بُشْرَىٰكُمُ ٱلْيَوْمَ جَنَّـٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ ﴿١٢﴾
នៅថ្ងៃដែលអ្នកនឹងឃើញបណ្តា អ្នកមានជំនឿទាំងប្រុសទាំងស្រី ខណៈដែលពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខពួកគេ និងនៅខាងស្តាំដៃរបស់ពួកគេ ហើយ មានគេនិយាយទៅកាន់ពួកគេនៅថ្ងៃនោះថាៈ ភាពសប្បាយរីករាយរបស់ពួកអ្នកនៅក្នុងថ្ងៃនេះ គឺឋានសួគ៌ទាំងឡាយដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើទាំងឡាយរបស់វា ដោយពួកអ្នកនឹងស្ថិតនៅក្នុងឋានសួគ៌នោះអមតៈ។ នោះហើយ គឺជោគជ័យដ៏ធំធេងដែលគ្មានជោគជ័យណាអាចប្រៀបផ្ទឹមបាន ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَوْمَ يَقُولُ ٱلْمُنَـٰفِقُونَ وَٱلْمُنَـٰفِقَـٰتُ لِلَّذِينَ ءَامَنُوا۟ ٱنظُرُونَا نَقْتَبِسْ مِن نُّورِكُمْ قِيلَ ٱرْجِعُوا۟ وَرَآءَكُمْ فَٱلْتَمِسُوا۟ نُورًۭا فَضُرِبَ بَيْنَهُم بِسُورٍۢ لَّهُۥ بَابٌۢ بَاطِنُهُۥ فِيهِ ٱلرَّحْمَةُ وَظَـٰهِرُهُۥ مِن قِبَلِهِ ٱلْعَذَابُ ﴿١٣﴾
នៅថ្ងៃដែលពួកពុតត្បុតទាំងប្រុសទាំងស្រីបាននិយាយទៅកាន់បណ្តា អ្នកមានជំនឿថាៈ សូមពួកអ្នករង់ចាំពួកយើងផង សង្ឃឹមថា ពួកយើងអាចទទួលបានពន្លឺខ្លះពី ពួកអ្នក ដែលអាចជួយពួកយើងឲ្យឆ្លងស្ពាន”ស៊ីរ៉ត”នេះផុត។ ហើយមានគេនិយាយទៅកាន់ពួកពុតត្បុតក្នុងន័យចំអកចំពោះពួកគេថាៈ ចូរពួកអ្នកត្រលប់ក្រោយ វិញ ហើយស្វែងរកពន្លឺដើម្បីបំភ្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ ស្រាប់តែគេបានដាក់របងខណ្ឌរវាងពួកគេ(និងបណ្តា អ្នកមានជំនឿ) ដោយរបងមួយ ដែលមានទ្វា រ។ ផ្នែកខាងក្នុងនៃទ្វា រដែលស្ថិតនៅខាងបណ្តា អ្នកដែលមានជំនឿនោះ គឺមានក្តីមេត្តា ករុណា ចំណែកឯផ្នែកខាងក្រៅនៃទ្វា រដែលស្ថិតនៅខាងពួកពុត ត្បុតវិញនោះ គឺមានទណ្ឌ កម្ម។
يُنَادُونَهُمْ أَلَمْ نَكُن مَّعَكُمْ ۖ قَالُوا۟ بَلَىٰ وَلَـٰكِنَّكُمْ فَتَنتُمْ أَنفُسَكُمْ وَتَرَبَّصْتُمْ وَٱرْتَبْتُمْ وَغَرَّتْكُمُ ٱلْأَمَانِىُّ حَتَّىٰ جَآءَ أَمْرُ ٱللَّهِ وَغَرَّكُم بِٱللَّهِ ٱلْغَرُورُ ﴿١٤﴾
ពួកពុតត្បុតបានស្រែកហៅបណ្តាអ្នកមានជំនឿ ដោយពួកគេពោលថាៈ តើពួកយើងមិនធ្លាប់ ស្ថិតនៅក្នុងសាសនាឥស្លាម និងគោរព ប្រតិបត្តិ(ចំពោះអល់ឡោះ)ជាមួយពួកអ្នកទេឬ? បណ្តា អ្នកមានជំនឿបានតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកធ្លាប់នៅជាមួយពួកយើង ក៏ប៉ុន្តែពួកអ្នក បានបំផ្លាញខ្លួនឯងដោយអំពើពុតត្បុត ហើយពួកអ្នករង់ចាំឲ្យបណ្តាអ្នកមានជំនឿទទួលបរាជ័យ ទើបពួកអ្នកប្រកាសពីការប្រឆាំងរបស់ពួកអ្នកដោយបើកចំហ ហើយពួកអ្នកមានការសង្ស័យចំពោះការជួយរបស់អល់ឡោះចំពោះអ្នកមានជំនឿ និងសង្ស័យចំពោះការពង្រស់ឡើងវិញក្រោយពីស្លាប់ ហើយមហិច្ចតាមិនពិត របស់អ្នកបានបោកប្រាស់ពួកអ្នករហូតដល់សេចក្តីស្លាប់បានមកដល់ពួកអ្នក ខណៈដែលពួកអ្នកស្ថិតក្នុងសភាពបែបនោះ។ ហើយស្ហៃតនបានបោកប្រាស់ពួកអ្នក ឲ្យប្រាសចាកពីមាគ៌ា របស់អល់ឡោះ។
فَٱلْيَوْمَ لَا يُؤْخَذُ مِنكُمْ فِدْيَةٌۭ وَلَا مِنَ ٱلَّذِينَ كَفَرُوا۟ ۚ مَأْوَىٰكُمُ ٱلنَّارُ ۖ هِىَ مَوْلَىٰكُمْ ۖ وَبِئْسَ ٱلْمَصِيرُ ﴿١٥﴾
ដូច្នេះនៅក្នុងថ្ងៃនេះ គេមិនទទួលយកពីពួកអ្នក(ឱពួកពុតត្បុត)នូវការលោះខ្លួនពីទណ្ឌកម្ម របស់អល់ឡោះឡើយ ហើយគេក៏មិនទទួលយកការលោះពីពួកដែល ប្រឆាំងដោយបើកចំហដែរ ហើយកន្លែងវិលត្រលប់របស់ពួកអ្នក និងកន្លែងវិលត្រលប់របស់ពួកប្រឆាំងនោះ គឺឋាននរក។ វាសាកសមណាស់សម្រាប់ពួកអ្នក ហើយពួកអ្នកក៏សាកសមសម្រាប់វាដែរ។ ហើយឋាននរកនោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
۞ أَلَمْ يَأْنِ لِلَّذِينَ ءَامَنُوٓا۟ أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ ٱللَّهِ وَمَا نَزَلَ مِنَ ٱلْحَقِّ وَلَا يَكُونُوا۟ كَٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ مِن قَبْلُ فَطَالَ عَلَيْهِمُ ٱلْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌۭ مِّنْهُمْ فَـٰسِقُونَ ﴿١٦﴾
តើមិនទាន់ដល់ពេលសម្រាប់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដែលចិត្តរបស់ពួកគេទន់ភ្លន់ និងមានភាពនឹងនរចំពោះការរំលឹក របស់អល់ឡោះ ហើយនិងអ្វីដែលគម្ពីរគួរអានបានបញ្ចុះមក ដូចជាការសន្យា(ប្រទានក្តីមេត្តា) ឬការព្រមាន(ដាក់ទណ្ឌកម្ម)ទេឬ? ហើយកុំឲ្យពួកគេមានចិត្តរឹងរូស ដូចពួកយូដាដែលគេបានប្រទានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលគេបានប្រទានគម្ពីរអិនជីល ហើយពេលវេលាដ៏យូររវាងពួកគេ និងការបញ្ជូនបណ្តាព្យាការី របស់ពួកគេ(បានកន្លងផុតពីពួកគេ) ដែលជាហេតុធ្វើឲ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលឃ្លាតចេញពីការគោរពប្រតិបត្ត ចំពោះអល់ឡោះទៅរកការប្រព្រឹត្តល្មើសចំពោះទ្រង់។
ٱعْلَمُوٓا۟ أَنَّ ٱللَّهَ يُحْىِ ٱلْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ ٱلْـَٔايَـٰتِ لَعَلَّكُمْ تَعْقِلُونَ ﴿١٧﴾
ចូរពួកអ្នកជា្របចុះថាៈ ប្រាកដណាស់ អល់ឡោះជាម្ចា ស់បានធ្វើឲ្យដីរស់ឡើងវិញ តាមរយៈការឲ្យដីនោះដុះចេញនូវរុក្ខជាតិ ក្រោយពីដីនោះបានស្ងួតហួតហែងទៅ ហើយនោះ។ ប្រាកដណាស់ យើងបានបញ្ជា ក់ដល់ពួកអ្នក(ឱមនុស្សលោក)នូវភស្តុតាង និងអំណះអំណាងជាច្រើនដែលបង្ហា ញទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកចេះគិតពិចារណា ហើយនិងអាចយល់ដឹងបានថាៈ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីរស់ ឡើងវិញ(មានជីជាតិ)បន្ទា ប់ពីវាស្លាប់ហើយនោះ គឺជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញក្រោយពីពួកអ្នកបានស្លាប់ ហើយក៏ជាអ្នក ដែលមានសមត្ថភាពអាចធ្វើឲ្យចិត្តរបស់ពួកអ្នកទន់ភ្លន់ឡើងវិញក្រោយពីវាបានក្លា យជារឹងរូសទៅហើយនោះដូចគ្នា ដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ ٱلْمُصَّدِّقِينَ وَٱلْمُصَّدِّقَـٰتِ وَأَقْرَضُوا۟ ٱللَّهَ قَرْضًا حَسَنًۭا يُضَـٰعَفُ لَهُمْ وَلَهُمْ أَجْرٌۭ كَرِيمٌۭ ﴿١٨﴾
ប្រាកដណាស់ បណ្តា អ្នកដែលបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនរបស់ពួកគេ ទាំងប្រុសទាំងស្រីដោយពួកគេបានបរិច្ចាគវាដោយចិត្តស្មោះសដោយគ្មានការរំលើកនិង គ្មានការបញ្ឈឺ(ដល់អ្នកទទួល)នោះ គឹគេនឹងតបស្នងផលបុណ្យទ្វេដងដល់ពួកគេចំពោះទង្វើរបស់ពួកគេ ដោយប្រការល្អមួយទ្វេឡើងទៅជាដប់ដងហើយកើនទ្វេ រហូតទៅដល់ប្រាំពីររយ និងអាចកើនទ្វេដងលើសនេះទៅទៀត។ ហើយជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃពីអល់ឡោះជាម្ចាស់ នោះគឺឋានសួគ៌។
وَٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرُسُلِهِۦٓ أُو۟لَـٰٓئِكَ هُمُ ٱلصِّدِّيقُونَ ۖ وَٱلشُّهَدَآءُ عِندَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَآ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَحِيمِ ﴿١٩﴾
ហើយបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយគ្មានការបែងចែករវាងពួកគេ(អ្នកនាំសារ)ទេនោះ អ្នក ទាំងនោះហើយគឺអ្នកដែលមានជំនឿយ៉ា ងពិតប្រាកដ។ហើយបណ្តា អ្នកដែលពលីជីវិត(ក្នុងមាគ៌ា អល់ឡោះ) សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃ ដែលត្រូវបានរៀបចំសម្រាប់ពួកគេនៅឯម្ចាស់របស់ពួកគេ ហើយពួកគេនឹងទទួលបាននូវពន្លឺដែលបំភ្លឺនៅខាងមុខពួកគេ និងខាងស្តាំពួកគេនៅថ្ងៃបរលោក។ ហើយចំពោះពួកដែលគ្មា នជំនឿនឹងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងគ្មា នជំនឿនឹងវាក្យខណ្ឌ ទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នក នាំសាររបស់យើងទេនោះ ពួកទាំងនោះហើយ គឺពួកនរកជើហ៊ីម។ ពួកគេនឹងចូលវានៅថ្ងៃបរលោក ដោយពួកគេស្ថិតនៅក្នុងឋានរកនោះជាអមតៈ ដោយមិនអាច ចាកចេញបានឡើយ។
ٱعْلَمُوٓا۟ أَنَّمَا ٱلْحَيَوٰةُ ٱلدُّنْيَا لَعِبٌۭ وَلَهْوٌۭ وَزِينَةٌۭ وَتَفَاخُرٌۢ بَيْنَكُمْ وَتَكَاثُرٌۭ فِى ٱلْأَمْوَٰلِ وَٱلْأَوْلَـٰدِ ۖ كَمَثَلِ غَيْثٍ أَعْجَبَ ٱلْكُفَّارَ نَبَاتُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصْفَرًّۭا ثُمَّ يَكُونُ حُطَـٰمًۭا ۖ وَفِى ٱلْـَٔاخِرَةِ عَذَابٌۭ شَدِيدٌۭ وَمَغْفِرَةٌۭ مِّنَ ٱللَّهِ وَرِضْوَٰنٌۭ ۚ وَمَا ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا مَتَـٰعُ ٱلْغُرُورِ ﴿٢٠﴾
ى ចូរពួកអ្នកជ្រាបចុះថា ជាការពិតណាស់ ឆាកជីវិតលោកិយនេះ គ្រាន់តែជាល្បែងលេងដែលខ្លួនប្រាណ(របស់ពួកអ្នក)លេងសើចនឹងវា ជាការកំសាន្តដែលនាំឲ្យចិត្ត សប្បាយរីករាយ និងជាការតុបតែងលម្អដែលពួកអ្នកយកធ្វើជាគ្រឿងតុបតែងឲ្យល្អមើល ហើយនិងជាភាពអំណួ តរវាងពួកអ្នកនឹងអ្វីដែលមាននៅក្នុងវា ដូចជាសិទ្ធិ អំណាច ការសប្បាយរីករាយ និងជាការប្រណាំងប្រជែងគ្នា តាមរយៈទ្រព្យសម្បត្តិ និងកូនច្រើនប៉ុណ្ណោះ ប្រៀបបីដូចជាទឹកភ្លៀងដែលធ្វើឲ្យអ្នកដាំដុះទាំងឡាយមាន ភាពសប្បាយរីករាយចំពោះដំណាំរបស់គេ ស្រាប់តែមិនយូរប៉ុន្មាន ដំណាំដែលមានពណ៌បៃតង(មានភាពស្រស់បំព្រង)នោះប្រែក្លាយទៅជាស្ងួតស្រពោន ហើយ ក្រោយពីបានវាមានពណ៌ ខៀវស្រងាត់នោះ អ្នកនឹងឃើញវាប្រែក្លាយទៅជាពណ៌ លឿង។ បន្ទាប់មក អល់ឡោះបានធ្វើឲ្យដំណាំនោះក្លាយជាកម្ទេចសំរាមទៅវិញ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏ខ្លាំងក្លា គឺសម្រាប់ពួកគ្មានជំនឿនិងពួកពុតត្បុត ហើយការខន្តីអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយនោះ គឺសម្រាប់ ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ ហើយពួកគេនឹងទទួលបាននូវការពេញចិត្តអំពីទ្រង់។ ហើយឆាកជីវិតលោកិយនេះ គ្មានអ្វីក្រៅពីភាពត្រេក ត្រអាលដែលនឹងត្រូវបាត់បង់ទៅវិញ ដែលវាមិនគង់វង្សនោះឡើយ។ ដូច្នេះ ជនណាហើយដែលយកការសប្បាយរីករាយ(ក្នុងលោកិយ)ដែលនឹងបាត់បង់ទៅវិញ សំខាន់ជាងការសោយសុខ(ជាអមតៈ)នៅថ្ងៃបរលោកនោះ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលខាតបង់។
سَابِقُوٓا۟ إِلَىٰ مَغْفِرَةٍۢ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا كَعَرْضِ ٱلسَّمَآءِ وَٱلْأَرْضِ أُعِدَّتْ لِلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرُسُلِهِۦ ۚ ذَٰلِكَ فَضْلُ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ ۚ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ ﴿٢١﴾
ه ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រណាំងប្រជែងគ្នាទៅកាន់(ការសាង)ទង្វើកុសល ទាំងឡាយ ដូចជាការសារភាពកំហុស និងទង្វើកុសលផ្សេងៗទៀត ដែល ជាទង្វើដែលទទួលបាននូវការអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នក និងដើម្បីទទួលបានឋានសួគ៌ ដែលទទឹងរបស់វា ស្មើនឹងចម្ងាយរវាងមេឃនិងផែនដី។ ឋានសួគ៌នេះ គឺអល់ឡោះទ្រង់បានរៀបចំវាសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ការតបស្នងទាំង នោះ គឺជាការប្រោសប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយអល់ឡោះជាអ្នកដែល មានការប្រោសប្រទានដ៏ធំធេងទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَآ أَصَابَ مِن مُّصِيبَةٍۢ فِى ٱلْأَرْضِ وَلَا فِىٓ أَنفُسِكُمْ إِلَّا فِى كِتَـٰبٍۢ مِّن قَبْلِ أَن نَّبْرَأَهَآ ۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌۭ ﴿٢٢﴾
គ្មា នគ្រោះមហន្តរាយណាមួយដែលមនុស្សទទួលរងនៅលើផែនដី ដូចជាគ្រោះរាំងស្ងួត និងផ្សេងៗទៀត ហើយក៏គ្មា នគ្រោះមហន្តរាយណាមួយដែលកើតមានក្នុង ខ្លួនរបស់ពួកគេនោះឡើយ លើកលែងតែវាសុទ្ធតែត្រូវបានគេកត់ត្រាទុករួចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូសមុនពេលដែលយើងបង្កើតម៉ា ខ្លូកទាំង អស់។ពិតប្រាកដណាស់ រឿងនោះ គឺងាយស្រួលបំផុតសម្រាប់អល់ឡោះ។
لِّكَيْلَا تَأْسَوْا۟ عَلَىٰ مَا فَاتَكُمْ وَلَا تَفْرَحُوا۟ بِمَآ ءَاتَىٰكُمْ ۗ وَٱللَّهُ لَا يُحِبُّ كُلَّ مُخْتَالٍۢ فَخُورٍ ﴿٢٣﴾
ការធ្វើដូច្នោះ គឺដើម្បីកុំឲ្យពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានទុក្ខព្រួយចំពោះអ្វីដែលបានបាត់បង់ពីពួកអ្នក និងដើម្បីកុំឲ្យពួកអ្នកសប្បាយហួសហេតុចំពោះ ឧបការគុណទាំងឡាយដែលអល់ឡោះបានប្រទានឲ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទម និងមានអំនួតក្អេងក្អា ងទៅលើ អ្នកដទៃដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យគេនោះឡើយ។
ٱلَّذِينَ يَبْخَلُونَ وَيَأْمُرُونَ ٱلنَّاسَ بِٱلْبُخْلِ ۗ وَمَن يَتَوَلَّ فَإِنَّ ٱللَّهَ هُوَ ٱلْغَنِىُّ ٱلْحَمِيدُ ﴿٢٤﴾
ពួកដែលកំណាញ់មិនហ៊ានចំណាយ(បរិច្ចាគ)នូវអ្វីដែលជាកាតព្វកិច្ចលើពួកគេត្រូវចំណាយ ហើយបានប្រើអ្នកដទៃឲ្យមានភាពកំណាញ់(ដូចពួកគេដែរ)នោះ គឺជា ពួកដែលខាតបង់។ ហើយជនណាដែលងាកចេញពីការប្រតិបត្តិតាមអល់ឡោះនោះ ជាការពិតណាស់ រូបគេមិនបានផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះនោះឡើយ។ តាមពិត រូបគេកំពុងតែបង្កគ្រោះថ្នា ក់ដល់ខ្លួនឯងទៅវិញទេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចា ស់ដែលមហាមានលើសលប់។ ដូចនេះ ទ្រង់មិនត្រូវការការគោរព ប្រតិបត្តិពីសំណាក់ខ្ញុំបម្រើរបស់ទ្រង់ឡើយ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរគ្រប់ស្ថា នភាព។
لَقَدْ أَرْسَلْنَا رُسُلَنَا بِٱلْبَيِّنَـٰتِ وَأَنزَلْنَا مَعَهُمُ ٱلْكِتَـٰبَ وَٱلْمِيزَانَ لِيَقُومَ ٱلنَّاسُ بِٱلْقِسْطِ ۖ وَأَنزَلْنَا ٱلْحَدِيدَ فِيهِ بَأْسٌۭ شَدِيدٌۭ وَمَنَـٰفِعُ لِلنَّاسِ وَلِيَعْلَمَ ٱللَّهُ مَن يَنصُرُهُۥ وَرُسُلَهُۥ بِٱلْغَيْبِ ۚ إِنَّ ٱللَّهَ قَوِىٌّ عَزِيزٌۭ ﴿٢٥﴾
ប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងយ៉ា ងជាក់លាក់ហើយយើងក៏បានបញ្ចុះ គម្ពីរមកជាមួយពួកគេផងដែរនូវគម្ពីរទាំងឡាយ។ ហើយយើងក៏បានបញ្ចុះមកជាមួយពួកគេផងដែរនូវជញ្ជីងយុត្តិធម៌ ដើម្បីឲ្យមនុស្សលោកមានទំនាក់ទំនងគ្នា ដោយយុត្តិធម៌។ ហើយយើងបានបញ្ចុះដែកដែលមានភាពរឹងបំផុតដែលគេអាចយកធ្វើជាអាវុធ ហើយវាក៏បានផ្តល់ផលប្រយោជន៍ជាច្រើនផងដែរសម្រាប់មនុស្ស នៅក្នុងផ្នែកឧស្សាហកម្ម និងសិប្បកម្មរបស់ពួកគេ។ ហើយនិងដើម្បីឲ្យអល់ឡោះជាម្ចាស់ដឹងថា តើខ្ញុំបម្រើរបស់ទ្រង់ណាមួយដែលជួយដល់ទ្រង់និងអ្នកនាំសា រទាំងឡាយរបស់ទ្រង់ដោយអាថ៌កំបាំងនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ ដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយក៏ គ្មា នអ្វីដែលទ្រង់អសមត្ថភាពនោះដែរ។
وَلَقَدْ أَرْسَلْنَا نُوحًۭا وَإِبْرَٰهِيمَ وَجَعَلْنَا فِى ذُرِّيَّتِهِمَا ٱلنُّبُوَّةَ وَٱلْكِتَـٰبَ ۖ فَمِنْهُم مُّهْتَدٍۢ ۖ وَكَثِيرٌۭ مِّنْهُمْ فَـٰسِقُونَ ﴿٢٦﴾
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហ និងព្យាការីអ៊ីព្រហ៊ីមហើយយើងបានប្រទាននូវភាពជាព្យាការីនិងបណ្តា គម្ពីរឲ្យកូនចៅពូជអម្បូររបស់គេទាំង ពីរ។ ហើយក្នុងចំណោមកូនចៅពូជអម្បូររបស់ពួកគេទាំងពីរនេះ មានអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ តែភាគច្រើននៃពួកគេ ជាអ្នក ដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។
ثُمَّ قَفَّيْنَا عَلَىٰٓ ءَاثَـٰرِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ٱبْنِ مَرْيَمَ وَءَاتَيْنَـٰهُ ٱلْإِنجِيلَ وَجَعَلْنَا فِى قُلُوبِ ٱلَّذِينَ ٱتَّبَعُوهُ رَأْفَةًۭ وَرَحْمَةًۭ وَرَهْبَانِيَّةً ٱبْتَدَعُوهَا مَا كَتَبْنَـٰهَا عَلَيْهِمْ إِلَّا ٱبْتِغَآءَ رِضْوَٰنِ ٱللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَـَٔاتَيْنَا ٱلَّذِينَ ءَامَنُوا۟ مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌۭ مِّنْهُمْ فَـٰسِقُونَ ﴿٢٧﴾
ក្រោយមក យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងជាបន្តបន្ទាប់ទៅកាន់ប្រជាជាតិរបស់ពួកគេ។ ហើយយើងបានបញ្ជូនបន្ទាប់ពីពួកគេនូវព្យាការីអ៊ីសា កូនម៉ា រីយ៉ាំ និងបានប្រទានគម្ពីរអិញ្ជីលឲ្យទៅគេ(ព្យាការីអ៊ីសា) ហើយយើងបានដាក់ក្តីអាណិ តស្រឡាញ់ និងក្តីមេត្តា ករុណាទៅក្នុងដួងចិត្តរបស់អ្នកដែលមានជំនឿ ចំពោះគេ និងដើរតាមគេ។ដូច្នេះ ពួកគេក៏មានក្តីស្រលាញ់ចំពោះគ្នា និងអាណិ តអាសូរចំពោះគ្នា (ទៅវិញទៅមក)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ តែពួកគេបានបង្កើតថ្មីនូវភាពជ្រុលនិយមក្នុងសាសនារបស់ពួកគេ ដោយពួកគេបានបោះបង់ចោលមួយចំនួនអំពីអ្វីដែលអល់ឡោះបានអនុញ្ញាតឲ្យពួកគេ ដូចជា ការរៀបការ និងការសោយសុខដែលមិនលើសលុប ហើយដែលយើងមិនបានទាមទារឲ្យពួកគេធ្វើដូច្នោះឡើយ។ តាមពិត ពួកគេបានដាក់កាតព្វកិច្ចចំពោះវាបែប នោះដោយខ្លួនឯង ជាការបង្កើតថ្មីនៅក្នុងសាសនាពីសំណាក់ពួកគេ។ ហើយតាមពិត យើងបានទាមទារ(ឲ្យពួកគេ)ធ្វើនូវអ្វីដែលអល់ឡោះពេញចិត្ត ប៉ុន្តែពួកគេមិន បានធ្វើតាមនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឲ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួក ដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយបដិសេធមិនជឿនូវអ្វីដែលអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ា ត់បាននាំមកនោះទេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَءَامِنُوا۟ بِرَسُولِهِۦ يُؤْتِكُمْ كِفْلَيْنِ مِن رَّحْمَتِهِۦ وَيَجْعَل لَّكُمْ نُورًۭا تَمْشُونَ بِهِۦ وَيَغْفِرْ لَكُمْ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٢٨﴾
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដល់ទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ដោយ អនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងនូវប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់ ទ្រង់(ព្យាការីមូហាំម៉ា ត់)ចុះ នោះទ្រង់នឹងប្រទានផលបុណ្យឲ្យពួកអ្នកពីរចំណែក គឺទៅលើការមានជំនឿរបស់ពួកអ្នកចំពោះអ្នកនាំសារមូហាំម៉ា ត់ និងទៅលើការមាន ជំនឿរបស់ពួកអ្នកចំពោះបណ្តា នាំសារទាំងឡាយពីមុនមក ហើយទ្រង់នឹងប្រទានឲ្យពួកអ្នកនូវពន្លឺសម្រាប់ពួកអ្នកបំភ្លឺក្នុងជីវិតលោកិយរបស់ពួកអ្នក និងសម្រាប់ពួក អ្នកបំភ្លឺនៅពេលដែលពួកអ្នកឆ្លងស្ពានស៊ីរ៉តនៅថ្ងៃបរលោក។ ហើយទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ដោយទ្រង់បិទបាំងវា និងមិន យកទោសពៃរ៍ពួកអ្នកឡើយ។ហើយអល់ឡោះជាម្ចា ស់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
لِّئَلَّا يَعْلَمَ أَهْلُ ٱلْكِتَـٰبِ أَلَّا يَقْدِرُونَ عَلَىٰ شَىْءٍۢ مِّن فَضْلِ ٱللَّهِ ۙ وَأَنَّ ٱلْفَضْلَ بِيَدِ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ ۚ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ ﴿٢٩﴾
ហើយពិតប្រាកដណាស់ ការដែលយើងបានបញ្ជា ក់ប្រាប់ដល់ពួកអ្នកនូវការប្រោសប្រទានដ៏ធំធេងរបស់យើងនូវអ្វីដែលយើងបានរៀបចំវាសម្រាប់ពួកអ្នក(ឱអ្នក ដែលមានជំនឿ)អំពីផលបុណ្យទ្វេដងនោះ គឺដើម្បីឲ្យពួកដែលគេបានប្រទានគម្ពីរឲ្យកាលពីមុន គឺពួកយូដា និងពួកណាសរ៉នី ដឹងថាៈ ពិតប្រាកដណាស់ ពួកគេ គ្មា នសមត្ថភាពអ្វីបន្តិចណាឡើយទៅលើអ្វីមួយក្នុងចំណោមការប្រោសប្រទានរបស់អល់ឡោះ ដោយ(ពួកគេគិតថា)ពួកគេអាចផ្តល់វា(ការប្រោសប្រទាន របស់អល់ឡោះ)ទៅឲ្យជនណាដែលពួកគេចង់ផ្តល់ឲ្យ និងមិនផ្តល់វាទៅចំពោះជនណាដែលពួកគេមិនចង់ផ្តល់ឲ្យនោះ ហើយនិងដើម្បីឲ្យពួកគេដឹងថា ជាការពិត ណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្តា ប់ដៃរបស់អល់ឡោះជាម្ចា ស់(តែមួយគត់) ដោយទ្រង់ប្រទានវាទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោម ខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុតដែលទ្រង់ប្រទានវាជាពិសេសឲ្យទៅជនណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំបម្រើរបស់ទ្រង់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន