ទំព័រដើមការពន្យល់Al-Mujaadila (58)

ការពន្យល់ Al-Mujaadila (58) — المجادلة

ម៉ាឌីណះ · 22 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

قَدْ سَمِعَ ٱللَّهُ قَوْلَ ٱلَّتِى تُجَـٰدِلُكَ فِى زَوْجِهَا وَتَشْتَكِىٓ إِلَى ٱللَّهِ وَٱللَّهُ يَسْمَعُ تَحَاوُرَكُمَآ ۚ إِنَّ ٱللَّهَ سَمِيعٌۢ بَصِيرٌ ﴿١﴾

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានស្តាប់ឮនូវសម្ដីរបស់ស្ត្រីម្នាក់(ពោលគឺលោកស្រី ខាវឡះ កូនស្រីរបស់ សាក់ឡើហ្ពះ)ដែលបានជជែកដេញដោល ជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក្នុងរឿងស្វា មីរបស់នាង(ពោលគឺ អ័ស កូនប្រុសរបស់ សមិត) នៅពេលដែលប្តីរបស់នាងបានពោលពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះនាង ហើយនាងបានត្អូញត្អែរទៅកាន់អល់ឡោះនូវអ្វីដែលស្វាមីរបស់នាងបានធ្វើចំពោះនាង។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ឮបំផុតនូវការជជែកគ្នា រវាងអ្នកទាំងពីរ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮនូវរាល់ពាក្យសម្ដីរបស់ខ្ញុំបម្រើទ្រង់ មហាឃើញ បំផុតចំពោះទង្វើរបស់ពួកគេ ដោយគ្មា នអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។

ٱلَّذِينَ يُظَـٰهِرُونَ مِنكُم مِّن نِّسَآئِهِم مَّا هُنَّ أُمَّهَـٰتِهِمْ ۖ إِنْ أُمَّهَـٰتُهُمْ إِلَّا ٱلَّـٰٓـِٔى وَلَدْنَهُمْ ۚ وَإِنَّهُمْ لَيَقُولُونَ مُنكَرًۭا مِّنَ ٱلْقَوْلِ وَزُورًۭا ۚ وَإِنَّ ٱللَّهَ لَعَفُوٌّ غَفُورٌۭ ﴿٢﴾

អ្នកដែលនិយាយពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួនក្នុងចំណោមពួកអ្នក ដោយគេនិយាយទៅកាន់ភរិយារបស់ពួកគេថាៈ “ចំពោះខ្ញុំ នាងប្រៀបដូចជាខ្នងម្តា យ របស់ខ្ញុំ”នោះ គឺពួកគេបានភូតកុហកចំពោះពាក្យសម្តីរបស់ពួកគេបែបនេះ។ ជាការពិតណាស់ ភរិយារបស់ពួកគេនោះ មិនមែនជាម្ដាយរបស់ពួកគេឡើយ។ តាម ពិត ម្ដាយរបស់ពួកគេ គឺជាអ្នកដែលបានប្រសូតពួកគេមក ហើយប្រសិនបើពួកគេនិយាយពាក្យសម្តីដូចខាងលើនេះ ជាការពិតណាស់ ពួកគេពិតជាកំពុងតែ និយាយនូវពាក្យសម្ដីដ៏អាក្រក់ និងភូតកុហកបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។ ហេតុនេះហើយ ទើប ទ្រង់ដាក់បញ្ញត្តិច្បាប់នៃការផាកពិន័យដល់ពួកគេ ដើម្បីជាការសម្អា តខ្លួនពួកគេពីបាបកម្ម(ខាងលើនេះ)។

وَٱلَّذِينَ يُظَـٰهِرُونَ مِن نِّسَآئِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا۟ فَتَحْرِيرُ رَقَبَةٍۢ مِّن قَبْلِ أَن يَتَمَآسَّا ۚ ذَٰلِكُمْ تُوعَظُونَ بِهِۦ ۚ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ ﴿٣﴾

تعملون خبير ហើយចំពោះអ្នកដែលបាននិយាយនូវពាក្យសម្ដីដ៏អាក្រក់នេះ(ចំពោះភរិយារបស់ខ្លួន) ក្រោយមក ពួកគេចង់ត្រឡប់មករួមដំណេកជាមួយនាងវិញនោះ ជាការពិត ណាស់ ចាំបាច់លើពួកគេ(ស្វាមី)ត្រូវទទួលនូវការផាកពិន័យ ដោយត្រូវដោះលែងខ្ញុំបម្រើស្រីម្នាក់ឲ្យមានសេរីភាពមុនពេលពួកគេរួមដំណេកជាមួយពួកនាង។ ច្បាប់ដែលគេបង្គាប់ប្រើពួកអ្នកខាងលើនោះ គឺដើម្បីឲ្យពួកអ្នកចៀសវាងការពោលពាក្យហ្ស៊ីហ៊ើរនេះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។ គ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។

فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِن قَبْلِ أَن يَتَمَآسَّا ۖ فَمَن لَّمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًۭا ۚ ذَٰلِكَ لِتُؤْمِنُوا۟ بِٱللَّهِ وَرَسُولِهِۦ ۚ وَتِلْكَ حُدُودُ ٱللَّهِ ۗ وَلِلْكَـٰفِرِينَ عَذَابٌ أَلِيمٌ ﴿٤﴾

រីឯជនហើយដែលគ្មា នខ្ញុំបម្រើដើម្បីដោះលែងឲ្យមានសេរីភាពទេនោះ ដូច្នេះចាំបាច់លើគេត្រូវបួសចំនួនពីរខែបន្តបន្ទា ប់គ្នា (ដោយមិនត្រូវដាច់បួសនៅថ្ងៃណាមួយ ក្នុងកំឡុងពីរខែនេះឡើយ) មុនពេលដែលពួកគេអាចរួមដំណេកជាមួយភរិយាដែលគេបាននិយាយហ្ស៊ីហ៊ើរលើនាង។ ហើយជនណាដែលគ្មានសមត្ថភាពក្នុង ការបួសចំនួនពីរខែបន្តបន្ទាប់គ្នាទេនោះ គឺចាំបាច់លើគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ ច្បាប់ដែលយើងបានដាក់បញ្ញត្តិនេះ គឺដើម្បីឱ្យពួកអ្នក មានជំនឿថា ពិតប្រាកដណាស់ វាគឺជាបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើដូចនេះ។ ដូច្នេះ ចូរពួកអ្នកអនុវត្តន៍តាមបទបញ្ជារបស់ទ្រង់ចុះ។ ហើយ បណ្តា ច្បាប់ទាំងឡាយដែលយើងបានដាក់បញ្ញត្តិចំពោះពួកអ្នកនោះ វាគឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់វាចំពោះខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ចូរ ពួកអ្នកកុំបំពានចំពោះវាឲ្យសោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងច្បាប់បញ្ញត្តិរបស់អល់ឡោះនិងព្រំដែនរបស់ទ្រង់ដែលទ្រង់បានកំណត់នោះ គឺនឹងទទួលទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥ كُبِتُوا۟ كَمَا كُبِتَ ٱلَّذِينَ مِن قَبْلِهِمْ ۚ وَقَدْ أَنزَلْنَآ ءَايَـٰتٍۭ بَيِّنَـٰتٍۢ ۚ وَلِلْكَـٰفِرِينَ عَذَابٌۭ مُّهِينٌۭ ﴿٥﴾

م هين ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងត្រូវគេធ្វើឲ្យអាប់ឱននិងធ្វើឲ្យអាម៉ា ស់បំផុត ដូចជាប្រជាជាតិជំនាន់មុនជា ច្រើនដែលបានទទួលរងនូវភាពអាម៉ាស់ និងអាប់ឱននោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវបណ្តាភស្ដុតាងជាច្រើនយ៉ាងច្បាស់លាស់។ ហើយ សម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ប្រឆាំងនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ និងបណ្តា ភស្តុតាងទាំងឡាយរបស់ទ្រង់នោះ ពួកគេនឹងត្រូវទណ្ឌកម្មយ៉ាងអាម៉ាស់ បំផុត។

يَوْمَ يَبْعَثُهُمُ ٱللَّهُ جَمِيعًۭا فَيُنَبِّئُهُم بِمَا عَمِلُوٓا۟ ۚ أَحْصَىٰهُ ٱللَّهُ وَنَسُوهُ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ ﴿٦﴾

គឺនៅថ្ងៃដែលអល់ឡោះទ្រង់ពង្រស់ពួកគេទាំងអស់ឱ្យរស់ឡើងវិញ ដោយគ្មា ននរណាម្នា ក់ក្នុងចំណោមពួកគេអាចរួចផុត(មិនរស់ឡើងវិញ)នោះឡើយ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីទង្វើអាក្រក់របស់ពួកគេដែលពួកគេធ្លា ប់បានសាងនៅលើលោកិយ។ អល់ឡោះជាម្ចា ស់ទ្រង់រក្សាទុកវាឲ្យពួកគេទាំងអស់ដោយមិនឲ្យទង្វើ របស់ពួកគេបាត់បង់បន្តិចណាឡើយ។ ពួកគេបានភ្លេចវា ប៉ុន្តែពួកគេបានឃើញវាត្រូវបានគេកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រាទង្វើរបស់ពួកគេ ដោយក្នុងបញ្ជីនោះ គឺមានកត់ត្រាទុកទាំងអស់(នូវទង្វើរបស់ពួកគេ)មិនថាតូច មិនថាធំនោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ដោយគ្មានទង្វើ ណាមួយរបស់ពួកគេអាចលាក់កំបាំងពីទ្រង់បានឡើយ។

أَلَمْ تَرَ أَنَّ ٱللَّهَ يَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ مَا يَكُونُ مِن نَّجْوَىٰ ثَلَـٰثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَآ أَدْنَىٰ مِن ذَٰلِكَ وَلَآ أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا۟ ۖ ثُمَّ يُنَبِّئُهُم بِمَا عَمِلُوا۟ يَوْمَ ٱلْقِيَـٰمَةِ ۚ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ ﴿٧﴾

بكل شىء عليم តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើ ផែនដីនោះ? គ្មា នអ្វីមួយដែលនៅចន្លោះវាទាំងពីរអាចលាក់បាំងពីទ្រង់បានឡើយ។ គ្មា នការជជែកគ្នា ស្ងាត់ៗណាមួយរវាងបុគ្គលបីនាក់នោះទេ លើកលែងតែមាន ទ្រង់ជាអ្នកទីបួន(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ហើយក៏គ្មា នការជជែកគ្នា ស្ងាត់ៗរវាងបុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជា អ្នកទីប្រាំមួយ(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់។ ហើយទោះជា(ពួកគេ)មានចំនួនតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏ទ្រង់នៅជាមួយ ពួកគេជានិច្ច (គឺនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ គ្មានការជជែកគ្នាណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់ បានឡើយ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវ រាល់អ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

أَلَمْ تَرَ إِلَى ٱلَّذِينَ نُهُوا۟ عَنِ ٱلنَّجْوَىٰ ثُمَّ يَعُودُونَ لِمَا نُهُوا۟ عَنْهُ وَيَتَنَـٰجَوْنَ بِٱلْإِثْمِ وَٱلْعُدْوَٰنِ وَمَعْصِيَتِ ٱلرَّسُولِ وَإِذَا جَآءُوكَ حَيَّوْكَ بِمَا لَمْ يُحَيِّكَ بِهِ ٱللَّهُ وَيَقُولُونَ فِىٓ أَنفُسِهِمْ لَوْلَا يُعَذِّبُنَا ٱللَّهُ بِمَا نَقُولُ ۚ حَسْبُهُمْ جَهَنَّمُ يَصْلَوْنَهَا ۖ فَبِئْسَ ٱلْمَصِيرُ ﴿٨﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានឃើញទេឬចំពោះពួកយូដាដែលពួកគេតែងខ្សឹបខ្សៀវគ្នា ស្ងាត់ៗនៅពេលណាដែលពួកគេឃើញអ្នកមានជំនឿនោះ? ពេល នោះ អល់ឡោះជាម្ចា ស់ក៏បានហាមឃាត់ពួកគេពីការខ្សឹបខ្សៀវគ្នា នេះ។ ក្រោយមក ពួកគេត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលអល់ឡោះបានហាមឃាត់នោះ ហើយពួកគេ ខ្សឹបខ្សៀវគ្នានូវអ្វីដែលជាអំពើបាប ដូចជាការនិយាយដើមអ្នកមានជំនឿ និងជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ពួកគេតែងស្វាគមន៍អ្នកនូវអ្វីដែលអល់ឡោះទ្រង់មិនបានស្វាគមន៍អ្នកនឹងវាឡើយ ដោយពួកគេពោលថា عليكم( )السام (អាស្សាមូ អាឡៃគុម) ដោយពួកគេមានបំណងថា “សេចក្តីស្លាប់”។ ហើយពួកគេបាននិយាយបដិសេធនឹងព្យាការីមូហាំម៉ាត់ថាៈ ហេតុអ្វីបាន ជាអល់ឡោះទ្រង់មិនដាក់ទណ្ឌ កម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយ? ប្រសិនបើគេ(ព្យាការីមូហាំម៉ា ត់)ពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបាន អះអាងថា រូបគេគឺជាព្យាការីមែននោះ ប្រាកដជាអល់ឡោះទ្រង់ដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងបាននិយាយជាមិនខាន។ គ្រប់គ្រាន់ហើយសម្រាប់ ពួកគេនូវទណ្ឌ កម្មភ្លើងនរកជើហាន់ណាំជាទណ្ឌ កម្មសម្រាប់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ។ ពួកគេនឹងទទួលរងនូវកម្តៅ របស់វា។ ជាការពិតណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់របស់ពួកគេនេះហើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا تَنَـٰجَيْتُمْ فَلَا تَتَنَـٰجَوْا۟ بِٱلْإِثْمِ وَٱلْعُدْوَٰنِ وَمَعْصِيَتِ ٱلرَّسُولِ وَتَنَـٰجَوْا۟ بِٱلْبِرِّ وَٱلتَّقْوَىٰ ۖ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِىٓ إِلَيْهِ تُحْشَرُونَ ﴿٩﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាស្ងាត់ៗនូវអ្វីដែលជាអំពើ បាបកម្ម ឬប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ឬជាការប្រព្រឹត្តល្មើសចំពោះអ្នកនាំសារឲ្យសោះ ដើម្បីកុំឱ្យពួកអ្នកដូចពួកយូដា។ ហើយចូរពួកអ្នកពិភាក្សាគ្នា ស្ងាត់ៗចុះនូវអ្វីដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងទប់ស្កាត់ពីការប្រព្រឹត្តល្មើសចំពោះទ្រង់នោះ។ ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយ អនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ចុះ ពីព្រោះទ្រង់តែមួយគត់ដែលជាអ្នកប្រមូលផ្តុំពួកអ្នក ទៅកាន់ទ្រង់នៅថ្ងៃបរលោក ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។

إِنَّمَا ٱلنَّجْوَىٰ مِنَ ٱلشَّيْطَـٰنِ لِيَحْزُنَ ٱلَّذِينَ ءَامَنُوا۟ وَلَيْسَ بِضَآرِّهِمْ شَيْـًٔا إِلَّا بِإِذْنِ ٱللَّهِ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ ﴿١٠﴾

តាមពិត ការពិភាក្សាគ្នាស្ងាត់ៗ(ដែលមានផ្ទុកទៅដោយអំពើបាប ការនាំឱ្យក្លាយជាសត្រូវនឹងគ្នា និងការប្រព្រឹត្តល្មើសចំពោះអ្នកនាំសារ)នោះ គឺជាតុបតែងលម្អ របស់ស្ហៃតន និងជាការញុះញង់របស់វាចំពោះអ្នកដែលគោរពតាមវា ដើម្បីធ្វើឱ្យអ្នកមានជំនឿទាំងឡាយមានទុក្ខព្រួយ ដែលវាគឺជាឧបាយកលរបស់ស្ហៃតនចំពោះ ពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះ។ ហើយស្ហៃតន និងការតុបតែងលម្អរបស់វានោះ មិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់បណ្តា អ្នកដែលមានជំនឿឡើយ លើកលែងអ្វី ដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនា(ឲ្យវាកើតឡើង)ប៉ុណ្ណោះ។ ហើយចូរឲ្យបណ្ដា អ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយ របស់ពួកគេចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا قِيلَ لَكُمْ تَفَسَّحُوا۟ فِى ٱلْمَجَـٰلِسِ فَٱفْسَحُوا۟ يَفْسَحِ ٱللَّهُ لَكُمْ ۖ وَإِذَا قِيلَ ٱنشُزُوا۟ فَٱنشُزُوا۟ يَرْفَعِ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ مِنكُمْ وَٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ دَرَجَـٰتٍۢ ۚ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ ﴿١١﴾

ه ه ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថាៈ “ចូរសម្រួលកន្លែងអង្គុយឱ្យទូលាយ”នោះ ចូរពួកអ្នកសម្រួលកន្លែងអង្គុយឱ្យបានទូលាយចុះ នោះអល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកអ្នកទូលាយវិញទាំងនៅក្នុងជីវិត រស់នៅរបស់ពួកអ្នកក្នុងលោកិយនេះ និងនៅថ្ងៃបរលោក។ ហើយបើសិនជាមានគេនិយាយមកកាន់ពួកអ្នកថាៈ “សូមពួកអ្នកងើបចេញពីកន្លែងអង្គុយដើម្បីទុក កន្លែងឱ្យអ្នកចេះដឹងខាងសាសនាអង្គុយ”នោះ ចូរពួកអ្នកងើបចេញពីកន្លែងចុះ។ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងបណ្តា អ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តា អ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឲ្យ នូវឋានៈដ៏ខ្ពង់ខ្ពស់ជាច្រើន។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មា នទង្វើណាមួយ របស់ពួកអ្នកអាចលាក់បាំងនឹងអល់ឡោះបានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងនោះ។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا نَـٰجَيْتُمُ ٱلرَّسُولَ فَقَدِّمُوا۟ بَيْنَ يَدَىْ نَجْوَىٰكُمْ صَدَقَةًۭ ۚ ذَٰلِكَ خَيْرٌۭ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا۟ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ ﴿١٢﴾

នៅពេលដែលសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)ជាច្រើនតែងមកពិភាក្សារឿងសម្ងា ត់ជាមួយនឹងព្យាការីមូហាំម៉ា ត់នោះ អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលថាៈ ឱបណ្តា អ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់អ្វីមួយជាមួយអ្នកនាំសារនោះ ចូរពួកអ្នកធ្វើការបរិច្ចាគទានជាមុនសិន មុននឹងពួក អ្នកពិភាក្សារឿងសម្ងា ត់នោះ។ ការបរិច្ចា គទានមុននឹងពិភាក្សារឿងសម្ងា ត់ដូចនេះ គឺជាការប្រសើរនិងស្អាតស្អំបំផុតសម្រាប់ពួកអ្នក ដោយសារនៅក្នុងនោះ គឺមាន នូវការគោរពប្រតិបត្តិចំពោះអល់ឡោះ ដែលវាជាការលាងជម្រះដួងចិត្តទាំងឡាយ។ តែប្រសិនបើពួកអ្នកគ្មា នលទ្ធភាពបរិច្ចា គទាន(មុននឹងពិភាក្សារឿងសម្ងា ត់)ទេ នោះ គឺគ្មា នទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការពិភាក្សារឿងសម្ងា ត់នោះ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយ នៃខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេដោយទ្រង់មិនដាក់បន្ទុកលើពួកគេហួសពីលទ្ធភាពដែលពួកគេអាចធ្វើបាននោះឡើយ។

ءَأَشْفَقْتُمْ أَن تُقَدِّمُوا۟ بَيْنَ يَدَىْ نَجْوَىٰكُمْ صَدَقَـٰتٍۢ ۚ فَإِذْ لَمْ تَفْعَلُوا۟ وَتَابَ ٱللَّهُ عَلَيْكُمْ فَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿١٣﴾

តើពួកអ្នកខ្លា ចក្រដោយសារតែការបរិច្ចា គទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងា ត់ជាមួយអ្នកនាំសារឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកធ្វើមិនបាននូវអ្វី ដែលអល់ឡោះទ្រង់បង្គា ប់ប្រើ(បរិច្ចា គទានមុននឹងពិភាក្សារឿងសម្ងា ត់) ហើយអល់ឡោះក៏បានអភ័យទោសឲ្យពួកអ្នកដោយទ្រង់អនុគ្រោះដល់ពួកអ្នកអាចបោះបង់ ការបរិច្ចា គនេះបាននោះ ដូច្នេះចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ និងត្រូវបរិច្ចា គហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយនិងគោរពប្រតិបត្តិចំពោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាន ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើអ្វីដែលពួកអ្នកបានសាង។

۞ أَلَمْ تَرَ إِلَى ٱلَّذِينَ تَوَلَّوْا۟ قَوْمًا غَضِبَ ٱللَّهُ عَلَيْهِم مَّا هُم مِّنكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى ٱلْكَذِبِ وَهُمْ يَعْلَمُونَ ﴿١٤﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានឃើញពួកពុតត្បុតដែលពួកគេបានចងសម្ព័ន្ធមិត្តជាមួយនឹងពួកយូដា(ជាពួក)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេ ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេទេឬ? ពួកពុតត្បុតទាំងនោះ មិនមែនស្ថិតក្នុងចំណោមអ្នកមានជំនឿឡើយ ហើយក៏មិនមែនស្ថិតក្នុង ចំណោមពួកយូដានោះដែរ។ ផ្ទុយទៅវិញ គឺពួកគេនៅស្ទា ក់ស្ទើរពាក់កណ្តា លទី ខាងក្រុមនេះក៏មិនមែន ខាងក្រុមនោះក៏មិនមែន។ ហើយពួកគេបានស្បថថា ពួកគេ ជាអ្នកមូស្លីម ហើយថាពួកគេមិនបានពាំនាំព័ត៌មានរបស់អ្នកមូស្លីមទៅប្រាប់ពួកយូដាឡើយ ខណៈដែលពួកគេ គឺជាពួកដែលភូតកុហកនៅក្នុងការស្បថរបស់ ពួកគេ(ស្បថបំពាន)។

أَعَدَّ ٱللَّهُ لَهُمْ عَذَابًۭا شَدِيدًا ۖ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ ﴿١٥﴾

អល់ឡោះជាម្ចា ស់ទ្រង់បានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយពួកគេនឹងត្រូវចូលឋាននរកជាន់ក្រោមបង្អស់។ជាការពិត ណាស់ ពួកគេធ្លា ប់បានប្រព្រឹត្តនូវអំពើប្រឆាំងដ៏អាក្រក់បំផុត(កាលពួកគេ)នៅក្នុងលោកិយ។

ٱتَّخَذُوٓا۟ أَيْمَـٰنَهُمْ جُنَّةًۭ فَصَدُّوا۟ عَن سَبِيلِ ٱللَّهِ فَلَهُمْ عَذَابٌۭ مُّهِينٌۭ ﴿١٦﴾

ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារពីការសម្លា ប់ដោយសារភាពគ្មា នជំនឿ ដោយពួកគេបានបង្ហា ញថាពួកគេជាជនមូស្លីមគ្រាន់តែដើម្បី ការពារអាយុជីវិតនិងទ្រព្យសម្បត្ដិរបស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេបានបង្វែរមនុស្សលោកអំពីការពិត(ចូលឥស្លាម) ដែលការធ្វើដូចនេះ ជាការធ្វើឲ្យអ្នកមូស្លីម មានភាពទន់ខ្សោយ និងបំបាក់ស្មា រតីរបស់ពួកគេ។ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌ កម្មដ៏គួរឱ្យអាម៉ា ស់ និងអាប់ឱនជាទីបំផុត។

لَّن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَـٰدُهُم مِّنَ ٱللَّهِ شَيْـًٔا ۚ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿١٧﴾

ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេ មិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយ។ ពួកទាំងនោះ គឺជាពួកឋាននរក ដែលពួកគេនឹងចូលក្នុង ឋាននរកនោះជាអមតៈ ដោយទណ្ឌ កម្មនៅតែបន្តជានិច្ចចំពោះពួកគេគ្មា នទីបញ្ចប់ឡើយ។

يَوْمَ يَبْعَثُهُمُ ٱللَّهُ جَمِيعًۭا فَيَحْلِفُونَ لَهُۥ كَمَا يَحْلِفُونَ لَكُمْ ۖ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَىْءٍ ۚ أَلَآ إِنَّهُمْ هُمُ ٱلْكَـٰذِبُونَ ﴿١٨﴾

គឺនៅថ្ងៃដែលអល់ឡោះជាម្ចា ស់នឹងពង្រស់ពួកគេទាំងអស់គ្នា ឲ្យរស់ឡើងវិញ ដោយគ្មា ននរណាម្នា ក់អាចគេចផុតពីការពង្រស់ឡើងវិញនេះឡើយ ដើម្បីទទួលការ តបស្នង(ចំពោះទង្វើរបស់ពួកគេ)។ ពេលនោះ ពួកគេបានស្បថចំពោះអល់ឡោះថា ពួកគេពុំធ្លា ប់បានស្ថិតនៅក្នុងភាពប្រឆាំង និងពុតត្បុតឡើយ។ តាមពិត ពួកគេ គឺជាអ្នកមានជំនឿដែលប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តប៉ុណ្ណោះ។ ពួកគេបានស្បថ(កុហក)នឹងទ្រង់នៅថ្ងៃបរលោក ដូចដែលពួកគេបាន ស្បថ(កុហក)ចំពោះពួកអ្នក(ឱអ្នកមានជំនឿ)កាលនៅក្នុងលោកិយដែរ ដែលថាពួកគេ គឺជាអ្នកមូស្លីម ដោយពួកគេគិតស្មានថា ពិតប្រាកដណាស់ តាមរយៈការ ស្បថដែលពួកគេស្បថដោយភូតកុហកចំពោះអល់ឡោះនេះ នឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬការពារពួកគេពីគ្រោះថ្នាក់បាន។ តើពុំមែនទេឬ តាមពិត ពួកគេគឺជាពួកដែលភូតកុហកយ៉ា ងពិតប្រាកដនៅក្នុងការស្បថរបស់ពួកគេ ទាំងការស្បថរបស់ពួកគេនៅក្នុងលោកិយ និងការស្បថរបស់ពួកគេនៅថ្ងៃបរលោក។

ٱسْتَحْوَذَ عَلَيْهِمُ ٱلشَّيْطَـٰنُ فَأَنسَىٰهُمْ ذِكْرَ ٱللَّهِ ۚ أُو۟لَـٰٓئِكَ حِزْبُ ٱلشَّيْطَـٰنِ ۚ أَلَآ إِنَّ حِزْبَ ٱلشَّيْطَـٰنِ هُمُ ٱلْخَـٰسِرُونَ ﴿١٩﴾

ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ ហើយបានធ្វើឲ្យពួកគេភេ្លចពីការរំលឹកចំពោះអល់ឡោះជាម្ចាស់ តាមរយៈការញុះញង់(បោកបញ្ឆោត)របស់វា។ ដូចនេះ ពួកគេមិនបានប្រព្រឹត្តនូវអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់ពេញចិត្តនោះឡើយ តែពួកគេបែរជាប្រព្រឹត្តនូវប្រការដែលធ្វើឲ្យអល់ឡោះខឹងសម្បាទៅវិញ។ ពួកដែលមាន លក្ខណៈសម្បត្តិបែបនោះហើយ គឺជាបក្សពួក និងជាអ្នកដើរតាមស្ហៃតននោះ។ តើពុំមែនទេឬ បក្សពួក ហើយនិងអ្នកដើរតាមស្ហៃតននោះ គឺជាពួកដែលខាតបង់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ពីព្រោះពួកគេបានលក់សេចក្តីចង្អុលបង្ហា ញប្តូរយកភាពវង្វេង ហើយលក់ឋានសួគ៌ប្តូរយកឋាននរក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥٓ أُو۟لَـٰٓئِكَ فِى ٱلْأَذَلِّينَ ﴿٢٠﴾

كَتَبَ ٱللَّهُ لَأَغْلِبَنَّ أَنَا۠ وَرُسُلِىٓ ۚ إِنَّ ٱللَّهَ قَوِىٌّ عَزِيزٌۭ ﴿٢١﴾

ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពួកទាំងនោះហើយដែលស្ថិតក្នុងចំណោមអ្នកដែលអល់ឡោះធ្វើឱ្យអាប់ឱនបំផុត ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់ធ្វើឲ្យប្រជាជាតិទាំងឡាយដែលប្រឆាំងនោះ ទទួលរងនូវភាពអាម៉ា ស់បំផុត។

لَّا تَجِدُ قَوْمًۭا يُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ يُوَآدُّونَ مَنْ حَآدَّ ٱللَّهَ وَرَسُولَهُۥ وَلَوْ كَانُوٓا۟ ءَابَآءَهُمْ أَوْ أَبْنَآءَهُمْ أَوْ إِخْوَٰنَهُمْ أَوْ عَشِيرَتَهُمْ ۚ أُو۟لَـٰٓئِكَ كَتَبَ فِى قُلُوبِهِمُ ٱلْإِيمَـٰنَ وَأَيَّدَهُم بِرُوحٍۢ مِّنْهُ ۖ وَيُدْخِلُهُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ رَضِىَ ٱللَّهُ عَنْهُمْ وَرَضُوا۟ عَنْهُ ۚ أُو۟لَـٰٓئِكَ حِزْبُ ٱللَّهِ ۚ أَلَآ إِنَّ حِزْبَ ٱللَّهِ هُمُ ٱلْمُفْلِحُونَ ﴿٢٢﴾

ه អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកនោះ អាណិតស្រឡាញ់ និងចងសម្ព័ន្ធមិត្តជាមួយនឹងពួកដែលប្រឆាំង នឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទាំងនោះ គឺជាឪពុករបស់ពួកគេ ឬជាកូនៗរបស់ ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាពូជពង្សរបស់ពួកគេក៏ដោយ ពីព្រោះសេចក្តីជំនឿបានរារាំង(ពួកគេ)មិនឲ្យចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវរបស់អល់ឡោះនិង អ្នកនាំសាររបស់ទ្រង់ឡើយ និងដោយសារតែចំណងនៃសេចក្តីជំនឿ គឺខ្លាំងក្លាជាងចំណងអ្វីផ្សេងទៀតទាំងអស់។ ដូចនេះ គេត្រូវផ្តល់អាទិភាពដល់វា(ជំនឿ)មុន នៅពេលដែលមានភាពផ្ទុយគ្នា ។អ្នកដែលមិនចងសម្ព័ន្ធមិត្តជាមួយនឹងសត្រូវអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(សូម្បីតែពួកគេជាសាច់ញាតិនឹងគ្នា )នោះ អ្នកទាំង នោះហើយ គឺជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេដោយគ្មានប្រែប្រួលឡើយ ហើយទ្រង់បានឱ្យពួកគេកាន់តែមានភាព រឹងមាំថែមទៀត តាមរយៈភស្តុតាងនិងពន្លឺអំពីទ្រង់។ ហើយនៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាននិង ដើមឈើរបស់វា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដោយឧបការគុណពីអល់ឡោះនឹងមិនត្រូវបានកាត់ផ្តាច់ ឬបាត់បង់ពីពួកគេឡើយ។ អល់ឡោះជាម្ចាស់ទ្រង់ ពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បាចំពោះពួកគេបន្ទាប់ពីនោះ(បន្ទាប់ពីចូលឋានសួគ៌)ទៀតឡើយ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរចំពោះឧបការ គុណទាំងឡាយដែលទ្រង់បានប្រទានឱ្យពួកគេដែលមិនចេះសាបសូន្យ ដែលក្នុងនោះ គឺការបានឃើញទ្រង់(ដោយផ្ទាល់ភ្នែកក)។ បណ្តាអ្នកដែលមាន លក្ខណៈសម្បត្តិដូចដែលបានលើកឡើងនេះហើយ គឺជាកងទ័ពរបស់អល់ឡោះ ដែលពួកគេបានអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបញ្ឈប់(មិន ប្រព្រឹត្ត)នូវអ្វីដែលទ្រង់បានហាមឃាត់នោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ កងទ័ពរបស់អល់ឡោះជាម្ចាស់នោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយ ទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេចអំពីវា ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Mujaadila — المجادلة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា