ទំព័រដើមការពន្យល់Al-Hashr (59)

ការពន្យល់ Al-Hashr (59) — الحشر

ម៉ាឌីណះ · 24 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

سَبَّحَ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿١﴾

រាល់អ្វីៗទាំងអស់ដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដី បានលើកតម្កើងចំពោះអល់ឡោះជាម្ចា ស់ និងបញ្ជា ក់ពីភាពស្អាតស្អំ របស់ទ្រង់ពីអ្វីដែលមិនសាកសមនឹងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។

هُوَ ٱلَّذِىٓ أَخْرَجَ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَـٰبِ مِن دِيَـٰرِهِمْ لِأَوَّلِ ٱلْحَشْرِ ۚ مَا ظَنَنتُمْ أَن يَخْرُجُوا۟ ۖ وَظَنُّوٓا۟ أَنَّهُم مَّانِعَتُهُمْ حُصُونُهُم مِّنَ ٱللَّهِ فَأَتَىٰهُمُ ٱللَّهُ مِنْ حَيْثُ لَمْ يَحْتَسِبُوا۟ ۖ وَقَذَفَ فِى قُلُوبِهِمُ ٱلرُّعْبَ ۚ يُخْرِبُونَ بُيُوتَهُم بِأَيْدِيهِمْ وَأَيْدِى ٱلْمُؤْمِنِينَ فَٱعْتَبِرُوا۟ يَـٰٓأُو۟لِى ٱلْأَبْصَـٰرِ ﴿٢﴾

ه ទ្រង់ជាអ្នកដែលបានបណេ្ដញ(ពួកយូដានៃ)”អម្បូរណាហ្ទៀរ”ដែលពួកគេបានប្រឆាំងនឹងអល់ឡោះនិងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់ ចេញពីលំនៅដ្ឋានរបស់ពួកគេដែលស្ថិតនៅក្នុងទីក្រុងម៉ា ទីណះ ដែលជាការចាកចេញលើកដំបូងបង្អស់របស់ពួកគេពីទីក្រុងម៉ា ទីណះទៅកាន់ទឹកដីស្ហាម។ ហើយ ពួកគេ គឺស្ថិតក្នុងចំណោមពួកយូដាដែលជាអ្នកដែលបានទទួលគម្ពីរតាវរ៉ត ក្រោយពីពួកគេបានក្បត់កិច្ចព្រមព្រៀងរបស់ពួកគេ ហើយបានចងសម្ព័ន្ធមិត្តជាមួយ នឹងពួកមុស្ហរីគីន(ដើម្បីប្រឆាំងនឹងព្យាការី) គេក៏បានបណ្តេញពួកគេឲ្យទៅកាន់ទឹកដីស្ហាម។ ពួកអ្នក(ឱអ្នកមានជំនឿ)មិនបានគិតថា ពួកគេ(ពួកយូដា)នឹង ចាកចោលផ្ទះសម្បែងរបស់ពួកគេនោះទេ ព្រោះតែភាពខ្លាំងក្លា និងភាពរឹងមាំរបស់ពួកគេ។ ហើយពួកគេ(ពួកយូដា)បានគិតថាៈ ពិតប្រាកដណាស់ បន្ទា យដ៏រឹងមាំ របស់ពួកគេ អាចការពារពួកគេពីទណ្ឌ កម្មអល់ឡោះបាន។ ប៉ុន្ដែ ទណ្ឌ កម្មរបស់អល់ឡោះបានមកដល់ពួកគេដោយពួកគេមិនដែលគិតថា វាអាចមកដល់ នៅពេល ដែលអល់ឡោះបានបញ្ជា ឲ្យអ្នកនាំសាររបស់ទ្រង់ប្រយុទ្ធនឹងពួកគេ និងនិរទេសពួកគេចេញពីលំនៅដ្ឋា នរបស់ពួកគេ។ ហើយអល់ឡោះបានបញ្ចូលភាពភ័យខ្លា ច យ៉ា ងខ្លាំងក្លា ទៅក្នុងដួងចិត្ដរបស់ពួកគេ ដោយពួកគេបានកម្ទេចលំនៅដ្ឋា នរបស់ពួកគេដោយដៃរបស់ពួកគេផ្ទា ល់ពីខាងក្នុង ដើម្បីកុំឱ្យអ្នកមូស្លីមអាចទទួល បានផលប្រយោជន៍ពីវា(លំនៅឋានរបស់ពួកគេ) ហើយអ្នកមូស្លីមក៏បានកម្ទេចវាពីខាងក្រៅផងដែរ។ ដូច្នេះ ចូរពួកអ្នក(ឱបណ្ដា អ្នកដែលសតិបញ្ញា)ពិចារណាចុះ នូវលទ្ធផលចុងក្រោយដែលកើតឡើងចំពោះពួកគេដោយសារតែការប្រឆាំងរបស់ពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកកុំធ្វើដូចពួកគេឲ្យសោះ ដែលជាហេតុធ្វើឲ្យពួក អ្នកនឹងទទួលនូវការតបស្នងនិងទណ្ឌ កម្ម ដូចអ្វីដែលពួកគេបានទទួលដូច្នោះដែរ។

وَلَوْلَآ أَن كَتَبَ ٱللَّهُ عَلَيْهِمُ ٱلْجَلَآءَ لَعَذَّبَهُمْ فِى ٱلدُّنْيَا ۖ وَلَهُمْ فِى ٱلْـَٔاخِرَةِ عَذَابُ ٱلنَّارِ ﴿٣﴾

ហើយប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់មិនបានដាក់បទបញ្ជា លើពួកគេឱ្យចាកចេញពីលំនៅដ្ឋា នរបស់ពួកគេទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌ កម្មពួកគេដោយការ សម្លា ប់ និងការចាប់ជាឈ្លើយសឹកនៅក្នុងលោកិយនេះ ដូចទ្រង់បានធ្វើចំពោះបងប្អូនរបស់ពួកគេនៃអម្បូរ”គូរ៉យហ្សោះ”ដែរជាមិនខាន។ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទណ្ឌ កម្មនៃភ្លើងនរកដែលកំពុងតែរង់ចាំពួកគេ ដោយពួកគេស្ថិតនៅក្នុងឋាននរកនោះជាអមតៈ។

ذَٰلِكَ بِأَنَّهُمْ شَآقُّوا۟ ٱللَّهَ وَرَسُولَهُۥ ۖ وَمَن يُشَآقِّ ٱللَّهَ فَإِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿٤﴾

អ្វីដែលបានកើតឡើងចំពោះពួកគេនោះ គឺដោយសារតែពួកគេចងសត្រូវជាមួយនឹងអល់ឡោះ និងចងសត្រូវជាមួយនឹងអ្នកនាំសាររបស់ទ្រង់ តាមរយៈការប្រឆាំង និងការក្បត់កិច្ចព្រមព្រៀង(ដែលបានចុះជាមួយគ្នា )។ហើយជនណាដែលចងសត្រូវនឹងអល់ឡោះជាម្ចា ស់នោះ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌ កម្ម ដ៏ធ្ងន់ធ្ងរបំផុត។ដូច្នេះ ពួកគេនឹងទទួលនូវទណ្ឌ កមុ្មរបស់ទ្រង់ដ៏សែនធ្ងន់ធ្ងរជាទីបំផុត។

مَا قَطَعْتُم مِّن لِّينَةٍ أَوْ تَرَكْتُمُوهَا قَآئِمَةً عَلَىٰٓ أُصُولِهَا فَبِإِذْنِ ٱللَّهِ وَلِيُخْزِىَ ٱلْفَـٰسِقِينَ ﴿٥﴾

ដើមល្មើដែលពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)បានកាប់រំលំដើម្បីកំញើញសត្រូវរបស់អល់ឡោះក្នុងសង្គ្រាមជាមួយនឹងអម្បូរណាហ្ទៀរ ឬក៏ពួកអ្នកទុកវាឲ្យនៅឈរ នៅនឹងគល់របស់វា(មិនកាប់រំលំ)ដើម្បីទាញយកផលប្រយោជន៍ពីវានោះ គឺជាបទបញ្ជារបស់អល់ឡោះទាំងអស់។ វាមិនមែនជាការបំផ្លិចបំផ្លាញនៅលើផែនដីដូច ដែលពួកគេចោទប្រកាន់នោះឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ក្នុងចំណោមពួកយូដាដែលបានក្បត់កិច្ចព្រម ព្រៀងនោះ ទទូលរងនូវភាពអាម៉ា ស់បំផុត។ ហើយពួកគេបានជ្រើសយកផ្លូវក្បត់ ជាជាងការគោរពតាមកិច្ចព្រមព្រៀង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَآ أَفَآءَ ٱللَّهُ عَلَىٰ رَسُولِهِۦ مِنْهُمْ فَمَآ أَوْجَفْتُمْ عَلَيْهِ مِنْ خَيْلٍۢ وَلَا رِكَابٍۢ وَلَـٰكِنَّ ٱللَّهَ يُسَلِّطُ رُسُلَهُۥ عَلَىٰ مَن يَشَآءُ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٦﴾

ى ហើយទ្រព្យសម្បត្តិរបស់អម្បូរណាហ្ទៀរដែលអល់ឡោះបានប្រគល់វាទៅឲ្យអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ា ត់)នោះ គឺពួកអ្នកមិនបានចំណាយសេះមួយក្បាល ឬសត្វអូដ្ឋមួយក្បាលសម្រាប់ជិះទៅច្បាំង(យកវា)នោះទេ ហើយពួកអ្នកក៏មិនបានទទួលរងនូវការលំបាកអ្វីដើម្បីទទួលបានវានោះដែរ ក៏ប៉ុន្ដែ អល់ឡោះជាម្ចាស់ ទ្រង់ផ្ដល់អំណាចដល់បណ្ដា អ្នកនាំសាររបស់ទ្រង់ឲ្យយកឈ្នះទៅលើជនណាដែលទ្រង់មានចេតនា។ហើយពិតប្រាកដណាស់ ទ្រង់បានផ្តល់អំណាចដល់អ្នកនាំសារ របស់ទ្រង់(ព្យាការីមូហាំម៉ា ត់)ឲ្យយកឈ្នះលើអម្បូរណាហ្ទៀរ ដោយគាត់បានរំដោះយកទឹកដីរបស់ពួកគេដោយមិនមានការប្រយុទ្ធ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។ គ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

مَّآ أَفَآءَ ٱللَّهُ عَلَىٰ رَسُولِهِۦ مِنْ أَهْلِ ٱلْقُرَىٰ فَلِلَّهِ وَلِلرَّسُولِ وَلِذِى ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينِ وَٱبْنِ ٱلسَّبِيلِ كَىْ لَا يَكُونَ دُولَةًۢ بَيْنَ ٱلْأَغْنِيَآءِ مِنكُمْ ۚ وَمَآ ءَاتَىٰكُمُ ٱلرَّسُولُ فَخُذُوهُ وَمَا نَهَىٰكُمْ عَنْهُ فَٱنتَهُوا۟ ۚ وَٱتَّقُوا۟ ٱللَّهَ ۖ إِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿٧﴾

ه ទ្រព្យសម្បត្ដិរបស់អ្នកស្រុកភូមិទាំងឡាយដែលអល់ឡោះបានប្រទានឱ្យទៅអ្នកនាំសាររបស់ទ្រង់ដោយមិនចាំបាច់ធ្វើសង្គ្រា មនោះ វាគឺសម្រាប់អល់ឡោះជាម្ចា ស់ ដោយទ្រង់ផ្តល់វាទៅឲ្យជនណាដែលទ្រង់មានចេតនា ហើយសម្រាប់អ្នកនាំសារមូហាំម៉ាត់ គឺមានកម្មសិទ្ធិមួយចំណែក និងមួយចំណែកសម្រាប់សាច់ញាតិរបស់ អ្នកនាំសារនៃអម្បូរហាស្សិម និងអម្បូរអាល់មុត្តល់ឡឹប ជាការជំនួសដល់ពួកគេ ពីព្រោះពួកគេត្រូវបានគេហាមមិនឱ្យទទួលយកការបរិច្ចាគទានឡើយ និងមួយ ចំណែកទៀតសម្រាប់កេ្មងកំព្រា អ្នកក្រីក្រ ហើយនិងអ្នកដំណើ រដាច់ស្បៀង ដើម្បីកុំឱ្យទ្រព្យសម្បត្ដិនោះធ្លា ក់ទៅក្នុងកណ្ដា ប់ដៃអ្នកមាន ដោយមិនបានទៅដល់ដៃ អ្នកក្រ។ ហើយអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បានផ្ដល់ឱ្យពួកអ្នកអំពីទ្រព្យជ័យភណ្ឌនោះ ចូរពួកអ្នក(ឱបណ្តាអុ្នកមានជំនឿ)ទទួលយកវាចុះ ហើយអ្វីដែលគាត់ បានហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបោះបង់ចោល(កុំទាមទារចង់បាន)។ ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរ របស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុត។ហេតុនេះ ចូរពួកអ្នកប្រុង ប្រយ័ត្នពីទណ្ឌ កម្មរបស់ទ្រង់។

لِلْفُقَرَآءِ ٱلْمُهَـٰجِرِينَ ٱلَّذِينَ أُخْرِجُوا۟ مِن دِيَـٰرِهِمْ وَأَمْوَٰلِهِمْ يَبْتَغُونَ فَضْلًۭا مِّنَ ٱللَّهِ وَرِضْوَٰنًۭا وَيَنصُرُونَ ٱللَّهَ وَرَسُولَهُۥٓ ۚ أُو۟لَـٰٓئِكَ هُمُ ٱلصَّـٰدِقُونَ ﴿٨﴾

ហើយគេបែងចែកមួយចំណែកនៃទ្រព្យសម្បត្តិនេះ ទៅឲ្យជនក្រីក្រដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ដែលពួកគេត្រូវបានគេបង្ខំឲ្យ បោះបង់ចោលទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេ ដោយពួកគេរំពឹងថា អល់ឡោះជាម្ចាស់នឹងប្រោសប្រទាននូវលាភសក្ការៈដល់ពួកគេនៅក្នុងលោកិយនេះ និង ពេញចិត្តចំពោះពួកគេនៅថ្ងៃបរលោក ហើយពួកគេបានជួយ(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់តាមរយៈការតស៊ូ(ធ្វើសង្គ្រាម)ក្នុងមាគ៌ា របស់អល់ឡោះ។ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ គឺជាអ្នកដែលស្មោះត្រង់ក្នុងសេចក្តីជំនឿរបស់ពួកគេយ៉ា ងពិតប្រាកដ។

وَٱلَّذِينَ تَبَوَّءُو ٱلدَّارَ وَٱلْإِيمَـٰنَ مِن قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِى صُدُورِهِمْ حَاجَةًۭ مِّمَّآ أُوتُوا۟ وَيُؤْثِرُونَ عَلَىٰٓ أَنفُسِهِمْ وَلَوْ كَانَ بِهِمْ خَصَاصَةٌۭ ۚ وَمَن يُوقَ شُحَّ نَفْسِهِۦ فَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿٩﴾

ហើយពួកអាន់សរ៍ដែលជាអ្នកដែលបានរស់នៅក្នុងក្រុងម៉ា ទីណះមុនពួកមូហាជីរីន ដែលពួកគេជ្រើសយកការមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះ គឺពួកគេស្រឡាញ់អ្នកដែលបានភៀសខ្លួនពីក្រុងម៉ាក្កះមកកាន់ពួកគេ ហើយនៅក្នុងដួងចិត្ដរបស់ពួកគេពុំមានភាពច្រណែនឈ្នានីសចំពោះអ្នកដែល បានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះឡើយ នៅពេលដែលគេបានផ្ដល់ទ្រព្យជ័យភណ្ឌអ្វីមួយទៅឱ្យអ្នកទាំងនោះ(ពួកមូហាជីរីន) ដោយគេមិនបានផ្តល់ឲ្យ ពួកគេ(ពួកអាន់សរ៍)នោះ។ ហើយពួកគេថែមទាំងផ្តល់លាភសក្កា រៈលោកិយ(ដែលពួកគេមាន)ឲ្យទៅពួកមូហាជីរីនមុនខ្លួនឯងទៅទៀត ទោះបីជាពួកគេ ជាអ្នកក្រីក្រ និងត្រូវការចាំបាច់យ៉ា ងណាក៏ដោយ។ ហើយជនណាដែលអល់ឡោះទ្រង់ការពាររូបគេឱ្យផុតពីភាពកំណាញ់ ដោយការបរិច្ចា គទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ា របស់ ទ្រង់នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យនូវអ្វីដែលពួកគេប្រាថ្នា ចង់បាន និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ل

وَٱلَّذِينَ جَآءُو مِنۢ بَعْدِهِمْ يَقُولُونَ رَبَّنَا ٱغْفِرْ لَنَا وَلِإِخْوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلْإِيمَـٰنِ وَلَا تَجْعَلْ فِى قُلُوبِنَا غِلًّۭا لِّلَّذِينَ ءَامَنُوا۟ رَبَّنَآ إِنَّكَ رَءُوفٌۭ رَّحِيمٌ ﴿١٠﴾

ហើយអ្នកជំនាន់ក្រោយដែលមកដល់បន្ទាប់ពីអ្នកទាំងនេះ(បន្ទាប់ពីពួកមូហាជីរីន និងពួកអាន់សរ៍) និងបានដើរតាម(គន្លងធម៌)ពួកគេបានយ៉ា ងល្អប្រសើររហូត ដល់ថ្ងៃបរលោកនោះ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូនរួមសាសនារបស់ពួកយើងពីមុនៗ ដែល(ពួកគេបាន)មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដា កុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដា អ្នកដែលមានជំនឿណាម្នាក់ផង។ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់មហាមេត្ដាករុណាបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុត ចំពោះពួកគេ។

۞ أَلَمْ تَرَ إِلَى ٱلَّذِينَ نَافَقُوا۟ يَقُولُونَ لِإِخْوَٰنِهِمُ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَـٰبِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًۭا وَإِن قُوتِلْتُمْ لَنَنصُرَنَّكُمْ وَٱللَّهُ يَشْهَدُ إِنَّهُمْ لَكَـٰذِبُونَ ﴿١١﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានឃើញទេឬចំពោះពួកពុតត្បុតដែលពួកគេលាក់បាំងនូវភាពគ្មានជំនឿ និងបង្ហាញថាខ្លួនពួកគេជាអ្នកមានជំនឿ ដែលបាន និយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកយូដាដែលជាអ្នកកាន់តាមគម្ពីរតាវរ៉តដែលត្រូវបានគេកែប្រែនោះថាៈ ចូរពួកអ្នកស្ថិតនៅ ក្នុងលំនៅដ្ឋានរបស់ពួកអ្នកចុះ ដាច់ខាតពួកយើងនឹងមិនបោះបង់ចោលពួកអ្នក និងមិនចាកចេញពីពួកអ្នកឡើយ។ ហើយប្រសិនបើពួកអ្នកត្រូវបានអ្នក ឥស្លាមបណេ្ដ ញចេញពីលំនៅដ្ឋា ន(របស់ពួកអ្នក)នោះ ពួកយើងពិតជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នា ក់ដែលចង់រារាំងពួក យើងមិនឱ្យចាកចេញទៅជាមួយពួកអ្នកឡើយ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនោះ ពួកយើងប្រាកដជានឹងជួយពួកអ្នកប្រយុទ្ធជាមួយនឹង ពួកគេវិញ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថាៈ ពិតប្រាកដណាស់ ពួកពុតត្បុតនោះ គឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេបានអះអាងថា ពួកគេនឹងចាក ចេញជាមួយនឹងពួកយូដាប្រសិនបើពួកយូដាត្រូវបានគេបណ្តេញចេញ ហើយនិងចូលរួមប្រយុទ្ធជាមួយនឹងពួកគេ ប្រសិនបើមានគេមកប្រយុទ្ធជាមួយពួកគេ នោះ។

لَئِنْ أُخْرِجُوا۟ لَا يَخْرُجُونَ مَعَهُمْ وَلَئِن قُوتِلُوا۟ لَا يَنصُرُونَهُمْ وَلَئِن نَّصَرُوهُمْ لَيُوَلُّنَّ ٱلْأَدْبَـٰرَ ثُمَّ لَا يُنصَرُونَ ﴿١٢﴾

ប្រសិនបើអ្នកឥស្លាមបណ្តេ ញពួកយូដានោះ ពួកគេ(ពួកពុតត្បុត)នឹងមិនចាកចេញទៅជាមួយពួកគេ(ពួកយូដា)ឡើយ ហើយប្រសិនបើពួកគេត្រូវបានអ្នកឥស្លាម ធ្វើសង្គ្រា មជាមួយនោះ ពួកពុតត្បុតទាំងនោះក៏នឹងមិនជួយពួកគេនោះដែរ។ ហើយប្រសិនបើពួកពុតត្បុតទៅជួយពួកយូដាប្រយុទ្ធនឹងអ្នកឥស្លាមនោះ ក៏ពួកគេពិត ជានឹងវិលត្រឡប់ក្រោយ ចាកចោលពួកយូដាវិញជាមិនខាន។ បន្ទា ប់មក គ្មា ននរណាជួយពួកពុតត្បុតបន្ទា ប់ពីនោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចា ស់ទ្រង់នឹង ធ្វើឱ្យពួកគេអាប់ឱន និងទទួលនូវភាពអាម៉ា ស់ជាទីបំផុត។

لَأَنتُمْ أَشَدُّ رَهْبَةًۭ فِى صُدُورِهِم مِّنَ ٱللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌۭ لَّا يَفْقَهُونَ ﴿١٣﴾

ជាការពិតណាស់ នៅក្នុងចិត្តរបស់ពួកពុតត្បុតនិងពួកយូដានោះ ពួកគេខ្លាចពួកអ្នក(ឱអ្នកមានជំនឿ)ខ្លាំងជាងខ្លាចអល់ឡោះជាម្ចាស់ទៅទៀត។ (ការដែលពួកគេ ខ្លាចពួកអ្នកជាងខ្លាចអល់ឡោះ) នោះគឺដោយសារពួកគេជាមនុស្សដែលពុំមានការឈ្វេងយល់ឡើយ។ ប្រសិនបើពួកគេចេះឈ្វេងយល់នោះ ពួកគេច្បាស់ជា ដឹងថា អល់ឡោះជាម្ចា ស់ទៅវិញទេដែលគេសាកសមត្រូវកោតខ្លា ច និងរត់គេចនោះ ព្រោះទ្រង់ជាអ្នកធ្វើឲ្យពួកអ្នក(អ្នកមានជំនឿ)ត្រួតត្រាលើពួកគេ។

لَا يُقَـٰتِلُونَكُمْ جَمِيعًا إِلَّا فِى قُرًۭى مُّحَصَّنَةٍ أَوْ مِن وَرَآءِ جُدُرٍۭ ۚ بَأْسُهُم بَيْنَهُمْ شَدِيدٌۭ ۚ تَحْسَبُهُمْ جَمِيعًۭا وَقُلُوبُهُمْ شَتَّىٰ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌۭ لَّا يَعْقِلُونَ ﴿١٤﴾

ذلك بأنهم قوم لا يعقلون ពួកយូដាទាំងអស់ ពួកគេមិនហ៊ា នធ្វើសង្គ្រា មទល់មុខគ្នា ជាមួយនឹងពួកអ្នក(ឱអ្នកមានជំនឿ)ឡើយ លើកលែងតែនៅក្នុងក្រុងដែលមានកំពែងបិទជិតឬក៏លួចវាយ ប្រហារពីក្រោយជញ្ជាំងតែប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនហ៊ានប្រឈមមុខតទល់ជាមួយនឹងពួកអ្នកឡើយ ព្រោះតែភាពកំសាករបស់ពួកគេ។ ការច្បាំងគ្នា រវាងពួកគេ ក៏ខ្លាំងក្លាផងដែរ ដោយសារតែភាពជាសត្រូវរវាងគ្នានឹងគ្នា(ក្នុងចំណោមពួកគេ)។ អ្នកគិតស្មានថា ជាការពិតណាស់ ពួកគេរួបរួមគ្នាស្ថិតលើជំហរ តែមួយដូចគ្នា តែតាមពិត ដួងចិត្តរបស់ពួកគេ គឺផ្សេងៗគ្នា។ ការខ្វែងគំនិតគ្នា និងភាពជាសត្រូវ(ចំពោះគ្នា)នេះ គឺដោយសារតែពួកគេគ្មានការពិចារណាឡើយ ព្រោះបើសិនជាពួកគេចេះពិចារណាមែននោះ ច្បាស់ជាពួកគេស្គា ល់ការពិត ហើយនាំគ្នា ប្រតិបត្តិតាមវា និងមិនខ្វែងគំនិតគ្នា នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

كَمَثَلِ ٱلَّذِينَ مِن قَبْلِهِمْ قَرِيبًۭا ۖ ذَاقُوا۟ وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿١٥﴾

ពួកយូដាដែលស្ថិតក្នុងការប្រឆាំង ហើយនិងទណ្ឌ កម្មដែលពួកគេបានទទួលរងនោះ គឺដូចជាពួកមុស្ហរីគីនម៉ា ក្កះមុនពួកគេបន្តិចនេះនោះដែរ។ ពួកគេ(ពួកមុស្ហរីគីន)បានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់បំផុតចំពោះការប្រឆាំងរបស់ពួកគេ ដោយពួកគេមួយចំនួនត្រូវបានគេសម្លាប់ និងមួយចំនួនទៀត ត្រូវបានគេចាប់ជាឈ្លើយសឹកនៅក្នុងសមរភូមិហ្ពា ទើរ។ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌ កម្មយ៉ា ងខ្លោ ចផ្សាបំផុត។

كَمَثَلِ ٱلشَّيْطَـٰنِ إِذْ قَالَ لِلْإِنسَـٰنِ ٱكْفُرْ فَلَمَّا كَفَرَ قَالَ إِنِّى بَرِىٓءٌۭ مِّنكَ إِنِّىٓ أَخَافُ ٱللَّهَ رَبَّ ٱلْعَـٰلَمِينَ ﴿١٦﴾

ការប្រៀបប្រដូចការសន្យារបស់ពួកពុតត្បុតចំពោះពួកយូដានោះ គឺប្រៀបដូចជាស្ហៃតនដែលបានតុបតែងលម្អចំពោះមនុស្សលោកឲ្យប្រឆាំងនោះដែរ។ តែ នៅពេលដែលគេបានប្រឆាំង ព្រោះតែការតុបតែងលម្អរបស់វានូវការប្រឆាំងចំពោះគេនោះ វា(ស្ហៃតន)បែរជានិយាយថាៈ ខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងអ្នកចំពោះអ្វីដែល អ្នកបានប្រឆាំងនោះឡើយ។ប្រាកដណាស់ ខ្ញុំខ្លា ចអល់ឡោះដែលជាម្ចា ស់នៃម៉ា ខ្លូកទាំងអស់។

فَكَانَ عَـٰقِبَتَهُمَآ أَنَّهُمَا فِى ٱلنَّارِ خَـٰلِدَيْنِ فِيهَا ۚ وَذَٰلِكَ جَزَٰٓؤُا۟ ٱلظَّـٰلِمِينَ ﴿١٧﴾

លទ្ធផលចុងក្រោយនៃទង្វើរបស់ស្ហៃតននិងអ្នកដែលតាមវានោះ ពិតណាស់គេទាំងពីរ(គឺស្ហៃតនអ្នកដែលត្រូវគេធ្វើតាម និងមនុស្សដែលជាអ្នកធ្វើតាមគេ) នៅថ្ងៃ បរលោក នឹងស្ថិតនៅក្នុងឋាននរកជាអមតៈ។ ការតបស្នងដែលកំពុងតែរង់ចាំពួកគេទាំងពីរនោះ គឺជាការតបស្នងចំពោះពួកដែលបំពានលើខ្លួនឯងតាមរយៈការ បំពានលើព្រំដែនរបស់អល់ឡោះជាម្ចា ស់។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَلْتَنظُرْ نَفْسٌۭ مَّا قَدَّمَتْ لِغَدٍۢ ۖ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿١٨﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយ អនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរឲ្យបុគ្គលគ្រប់រូបគិតពិចារណាមើល ចំពោះទង្វើកុសលដែល(ខ្លួន)បានសាងទុកសម្រាប់ថ្ងៃបរលោក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង បំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់អ្នកវិញចំពោះអ្វីដែលពួកអ្នកបាន ប្រព្រឹត្ត។

وَلَا تَكُونُوا۟ كَٱلَّذِينَ نَسُوا۟ ٱللَّهَ فَأَنسَىٰهُمْ أَنفُسَهُمْ ۚ أُو۟لَـٰٓئِكَ هُمُ ٱلْفَـٰسِقُونَ ﴿١٩﴾

ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបានភេ្លចអល់ឡោះដោយបោះបង់ការអនុវត្តនូវអ្វីដែលទ្រង់បានបង្គា ប់ប្រើ និងមិនចៀសឆ្ងា យពីអ្វីដែលទ្រង់ហាម ឃាត់ឲ្យសោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឱ្យពួកគេភ្លេចខ្លួនឯងវិញដែរ។ ដូចនេះ ពួកគេមិនបានសាងនូវទង្វើណាដែលនាំឱ្យពួកគេរួចផុតពីការខឹង សម្បារបស់អល់ឡោះ និងពីទណ្ឌកម្មរបស់ទ្រង់ឡើយ។ ពួកដែលភ្លេចអល់ឡោះ(ដោយមិនបានអនុវត្តន៍នូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងមិនបញ្ឈប់នូវអ្វីដែល ទ្រង់ហាមឃាត់)ទាំងនោះហើយ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចា ស់នោះ។

لَا يَسْتَوِىٓ أَصْحَـٰبُ ٱلنَّارِ وَأَصْحَـٰبُ ٱلْجَنَّةِ ۚ أَصْحَـٰبُ ٱلْجَنَّةِ هُمُ ٱلْفَآئِزُونَ ﴿٢٠﴾

ពួកឋាននរក និងបណ្ដា អ្នកឋានសួគ៌នោះ គឺមិនស្មើគ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេទទួលបានការតបស្នងខុសគ្នា ដូចជាភាពខុសគ្នានៃទង្វើរបស់ពួកគេនៅក្នុង លោកិយនោះដែរ។បណ្ដា អ្នកឋានសួគ៌ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នា ហើយរួចផុតពីអ្វីដែលពួកគេខ្លា ចរអា។

لَوْ أَنزَلْنَا هَـٰذَا ٱلْقُرْءَانَ عَلَىٰ جَبَلٍۢ لَّرَأَيْتَهُۥ خَـٰشِعًۭا مُّتَصَدِّعًۭا مِّنْ خَشْيَةِ ٱللَّهِ ۚ وَتِلْكَ ٱلْأَمْثَـٰلُ نَضْرِبُهَا لِلنَّاسِ لَعَلَّهُمْ يَتَفَكَّرُونَ ﴿٢١﴾

يتفك رون ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិតជានឹងឃើញភ្នំនោះឱនលំទោនរហូតដល់បែកជាបំណែក ដោយសារតែការកោតខ្លា ចអល់ឡោះ ត្បិតនៅក្នុងគម្ពីរគួរអាន គឺពោរពេញទៅដោយមេរៀនជាច្រើន និងការព្រមានយ៉ា ងធ្ងន់ធ្ងរបំផុត។ទាំងនោះជាឧទាហរណ៍ ដែ بلغ គម្ពីរគួរអាន · តាហ្វសៀរ លយើងបានលើកឡើងសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេចេះគិតពិចារណា និងយកធ្វើជាមេរៀនចំពោះអ្វីដែលមានផ្ទុកនៅក្នុងវាក្យខណ្ឌរបស់វានៃដំបូន្មាន និងមេរៀនជាច្រើន។

هُوَ ٱللَّهُ ٱلَّذِى لَآ إِلَـٰهَ إِلَّا هُوَ ۖ عَـٰلِمُ ٱلْغَيْبِ وَٱلشَّهَـٰدَةِ ۖ هُوَ ٱلرَّحْمَـٰنُ ٱلرَّحِيمُ ﴿٢٢﴾

ទ្រង់គឺអល់ឡោះជាម្ចា ស់ដែលគ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ទ្រង់មហាដឹងនូវអ្វីដែលគ្មា នវត្តមាន(អាថ៌កំបាំង)និងអ្វីដែល មានវត្តមាន(លាតត្រដាង)។ គ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាសប្បុរស មហាអាណិ តស្រឡាញ់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃ បរលោក។ ក្តីមេត្តារបស់ទ្រង់ទូលំទូលាយ(គ្របដណ្តប់)ពាសពេញពិភពទាំងអស់។ ទ្រង់ជាស្តេចគ្រប់គ្រង ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីរាល់ភាពខាត ទាំងឡាយ។ ទ្រង់ជាអ្នកដែលបានប្រទានសុខសន្តិភាពដល់ខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលបញ្ជាក់ពីសច្ចភាពនៃបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់តាមរយៈ សញ្ញា ភស្តុតាងទាំងឡាយដ៏អស្ចារ្យ ជាអ្នកឃ្លាំមើលរាល់ទង្វើទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ ទ្រង់មហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់ជាអ្នកមានអានុភាពគ្រប់គ្រងលើអ្វីៗទាំងអស់ ជាអ្នកដែលខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនគោរពសក្កា រៈចំពោះ រូបសំណាក់ និងអ្វីផ្សេងៗទៀតរួមជាមួយនឹងទ្រង់។

هُوَ ٱللَّهُ ٱلَّذِى لَآ إِلَـٰهَ إِلَّا هُوَ ٱلْمَلِكُ ٱلْقُدُّوسُ ٱلسَّلَـٰمُ ٱلْمُؤْمِنُ ٱلْمُهَيْمِنُ ٱلْعَزِيزُ ٱلْجَبَّارُ ٱلْمُتَكَبِّرُ ۚ سُبْحَـٰنَ ٱللَّهِ عَمَّا يُشْرِكُونَ ﴿٢٣﴾

يشركون ទ្រង់គឺអល់ឡោះជាម្ចា ស់ដែលគ្មា នម្ចា ស់ណាត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាដឹងនូវអ្វីដែលគ្មា នវត្តមាន និងអ្វីដែលមានវត្តមាន។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់ទាំងនៅលើលោកិយ និងនៅថ្ងៃបរលោក។ ក្តីមេត្តារបស់ ទ្រង់រីកសាយពាសពេញពិភពទាំងអស់។ ទ្រង់ជាស្តេចគ្រប់គ្រង ជាមហាជ្រះស្អាត មហាស្អាតស្អំពីរាល់កង្វះខាត។ ទ្រង់ជាអ្នកដែលបានប្រទានសុខសន្តិភាពដល់ខ្ញុំ បម្រើរបស់ទ្រង់។ ទ្រង់ជាអ្នកបញ្ជា ក់ពីសច្ចៈភាពនៃបណ្តា របស់ទ្រង់សញ្ញា ភស្តុតាងទាំងឡាយដ៏អស្ចារ្យ។ ទ្រង់ជាអ្នកឃ្លាំមើលរាល់ទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ ទ្រង់។ ទ្រង់មហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់ជាអ្នកមានអានុភាពគ្រប់គ្រងលើអ្វីៗទាំងអស់។ ទ្រង់មហាជ្រះ មហាស្អាតស្អំពីអ្វី ដែលពួកមុស្ហរីគីនគោរពសក្កា រៈចំពោះរូបសំណាក់ និងអ្វីផ្សេងៗទៀតរួមជាមួយនឹងទ្រង់។

هُوَ ٱللَّهُ ٱلْخَـٰلِقُ ٱلْبَارِئُ ٱلْمُصَوِّرُ ۖ لَهُ ٱلْأَسْمَآءُ ٱلْحُسْنَىٰ ۚ يُسَبِّحُ لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٢٤﴾

ទ្រង់គឺអល់ឡោះជាម្ចា ស់ដែលជាអ្នកបង្កើតរាល់អ្វីៗទាំងអស់។ ទ្រង់ជាអ្នកធ្វើឲ្យអ្វីៗទាំងអស់មានវត្តមាន។ ទ្រង់ជាអ្នកផ្តល់រូបរាងដល់ម៉ា ខ្លូកទាំងអស់ស្របទៅតាមអ្វី ដែលទ្រង់មានចេតនា។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ ដែលផ្ទុកទៅដោលក្ខណៈសម្បត្តិ(ស៊ីហ្វាត)របស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់។ អ្វីៗដែលនៅលើមេឃជាច្រើន ជាន់និងផែនដី លើកតម្កើងទ្រង់ពីរាល់ភាពខ្វះខាតទាំងឡាយ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ ត នៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Hashr — الحشر

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា