يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوا۟ عَدُوِّى وَعَدُوَّكُمْ أَوْلِيَآءَ تُلْقُونَ إِلَيْهِم بِٱلْمَوَدَّةِ وَقَدْ كَفَرُوا۟ بِمَا جَآءَكُم مِّنَ ٱلْحَقِّ يُخْرِجُونَ ٱلرَّسُولَ وَإِيَّاكُمْ ۙ أَن تُؤْمِنُوا۟ بِٱللَّهِ رَبِّكُمْ إِن كُنتُمْ خَرَجْتُمْ جِهَـٰدًۭا فِى سَبِيلِى وَٱبْتِغَآءَ مَرْضَاتِى ۚ تُسِرُّونَ إِلَيْهِم بِٱلْمَوَدَّةِ وَأَنَا۠ أَعْلَمُ بِمَآ أَخْفَيْتُمْ وَمَآ أَعْلَنتُمْ ۚ وَمَن يَفْعَلْهُ مِنكُمْ فَقَدْ ضَلَّ سَوَآءَ ٱلسَّبِيلِ ﴿١﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវប្រការទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ទៅលើពួកគេ! ចូរពួកអ្នកកុំយកសត្រូវរបស់យើង និងសត្រូវរបស់ពួកអ្នក ធ្វើជាអ្នកគាំពារ ដោយពួកអ្នកគាំពារពួកគេ និងស្រឡាញ់ទៅចំពោះពួកគេឲ្យសោះ ខណៈដែលពួកគេប្រឆាំងនឹងសាសនាដែលអ្នកនាំសារ របស់ពួកអ្នក(ព្យាការីមូហាំម៉ា ត់)បាននាំមក ។ពួកគេបានបណ្តេ ញអ្នកនាំសារ(មូហាំម៉ា ត់)ចេញពីលំនៅដ្ឋា នរបស់គាត់ ហើយក៏ដូចគ្នា នោះដែរ ពួកគេបានបណ្តេ ញ ពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នកឯទីក្រុងម៉ាក្កះ ដោយពួកគេមិនខ្វល់ថា ពួកអ្នកគឺជាសាច់ញាតិ ឬជាសាច់សាលោហិត(របស់ពួកគេ)នោះឡើយ។ ពួកគេ បណ្តេ ញពួកអ្នកចេញបែបនេះ គឺគ្មា នមូលហេតុអ្វីក្រៅពីដោយសារតែពួកអ្នកមានជំនឿចំពោះអល់ឡោះដែលជាម្ចា ស់របស់ពួកអ្នកនោះឡើយ។ ចូរពួកអ្នកកុំធ្វើ ដូច្នោះ(យកពួកគេធ្វើជាគាំពារ និងស្រឡាញ់ទៅចំពោះពួកគេ) ដោយពួកអ្នកយកដំណឹងសម្ងាត់របស់អ្នកមូស្លីមទៅប្រាប់ពួកគេដោយសារតែកាស្រឡាញ់(របស់ ពួកអ្នក)ចំពោះពួកគេឲ្យសោះ ប្រសិនបើពួកអ្នកចាកចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង និងស្វែងរកការពេញចិត្តពីយើងនោះ។ ហើយពិតប្រាកដណាស់ យើង ដឹងនូវអ្វីដែលអ្នករាល់គ្នាកំពុងធ្វើដោយលាក់បាំង និងបើកចំហចំពោះរឿងនេះ។ គ្មានអ្វីមួយអំពីរឿងនោះ ឬរឿងអ្វីផ្សេងទៀតក្រៅពីនេះអាចលាក់បាំងនឹងយើង បានឡើយ។ ជនណាហើយដែលបានគាំពារ និងស្រឡាញ់ទៅចំពោះពួកដែលប្រឆាំងនោះ ពិតប្រាកដណាស់ គឺរូបគេបានដើរចេញពីមាគ៌ាកណ្តា ល ហើយវង្វេង ចេញអំពីការពិត និងង្វេងចេញពីមាគ៌ា ដែលត្រឹមត្រូវហើយ។
إِن يَثْقَفُوكُمْ يَكُونُوا۟ لَكُمْ أَعْدَآءًۭ وَيَبْسُطُوٓا۟ إِلَيْكُمْ أَيْدِيَهُمْ وَأَلْسِنَتَهُم بِٱلسُّوٓءِ وَوَدُّوا۟ لَوْ تَكْفُرُونَ ﴿٢﴾
ប្រសិនបើពួកគេជួបពួកអ្នកនោះ គឺពួកគេបង្ហា ញនូវភាពជាសត្រូវដែលលាក់ទុកក្នុងដួងចិត្តរបស់ពួកគេ។ ហើយពួកគេបានលើកដៃរបស់ពួកគេធ្វើទុក្ខបុកម្នេញនិង វាយដុំចំពោះពួកអ្នក ថែមទាំងជេរប្រទេច និងប្រមាថចំពោះពួកអ្នកដោយអណ្តា តរបស់ពួកគេ ហើយពួកគេប្រាថ្នា ថា ប្រសិនបើពួកអ្នកប្រឆាំងនឹងអល់ឡោះនិងអ្នក នាំសាររបស់ទ្រង់ នោះពួកអ្នកនឹងដូចពួកគេដែរ។
لَن تَنفَعَكُمْ أَرْحَامُكُمْ وَلَآ أَوْلَـٰدُكُمْ ۚ يَوْمَ ٱلْقِيَـٰمَةِ يَفْصِلُ بَيْنَكُمْ ۚ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌۭ ﴿٣﴾
ញាតិសណ្តា នរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកឡើយ ប្រសិនបើពួកអ្នកគាំពារពួកដែលប្រឆាំងដោយសារតែពួកគេ នោះ។ នៅថ្ងៃបរលោក ទ្រង់នឹងបំបែកពួកអ្នកចេញពីគ្នា ។ ពេលនោះ អ្នកដែលត្រូវចូលឋានសួគ៌ក្នុងចំណោមពួកអ្នក គឺទ្រង់នឹងបញ្ចូលទៅក្នុងឋានសួគ៌ ហើយអ្នក ដែលត្រូវចូលឋាននរក គឺទ្រង់នឹងបញ្ចូលទៅក្នុងឋាននរក។ ដូចនេះ គ្មា ននរណាអាចជួយនរណាបានឡើយ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួក អ្នកប្រព្រឹត្ត។ គ្មា នទង្ចើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលអ្នកបានសាង។
قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌۭ فِىٓ إِبْرَٰهِيمَ وَٱلَّذِينَ مَعَهُۥٓ إِذْ قَالُوا۟ لِقَوْمِهِمْ إِنَّا بُرَءَٰٓؤُا۟ مِنكُمْ وَمِمَّا تَعْبُدُونَ مِن دُونِ ٱللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ ٱلْعَدَٰوَةُ وَٱلْبَغْضَآءُ أَبَدًا حَتَّىٰ تُؤْمِنُوا۟ بِٱللَّهِ وَحْدَهُۥٓ إِلَّا قَوْلَ إِبْرَٰهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَآ أَمْلِكُ لَكَ مِنَ ٱللَّهِ مِن شَىْءٍۢ ۖ رَّبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ ٱلْمَصِيرُ ﴿٤﴾
ជាការពិតណាស់ ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ) គឺមានព្យាការីអ៊ីព្រហ៊ីម និងបណ្ដា អ្នកដែលរួមជំនឿជាមួយគាត់ ជាគំរូដ៏ល្អ ខណៈពេលដែលពួកគេបានពោលទៅ កាន់ក្រុមរបស់ពួកគេដែលជាពួកគ្មានជំនឿថាៈ ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធជាមួយនឹងពួកអ្នក ក៏ដូចជាជាមួយនឹងរូបបដិមាទាំងឡាយដែលពួកអ្នក កំពុងតែគោរពសក្កា រៈ(ចំពោះពួកវា)ផេ្សងពីអល់ឡោះជាម្ចា ស់នោះឡើយ ដោយពួកយើងប្រឆាំងនឹងសាសនារបស់ពួកអ្នកដែលពួកអ្នកគោរពនោះ។ ហើយវាបាន ស្ដែងឱ្យឃើញថាៈ រវាងពួកយើងនិងពួកអ្នក គឺជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ ហើយពួក អ្នកមិនយកអ្វីផ្សេងមកគោរពសក្ការៈរួមជាមួយទ្រង់។ ដូច្នេះ ពួកអ្នកមិនត្រូវពាក់ព័ន្ធជាមួយនឹងក្រុមរបស់ពួកអ្នកដែលជាពួកគ្មានជំនឿទៀតឡើយ លើកលែងតែ សម្ដីរបស់ព្យាការីអ៊ីព្រហ៊ីមដែលបាននិយាយទៅកាន់ឪពុកគាត់ថាៈ “ខ្ញុំនឹងសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ឲ្យលោកឪពុក”ប៉ុណ្ណោះ។ ត្រង់នេះ ពួកអ្នកមិន ត្រូវយកគំរូតាមឡើយ ពីព្រោះនេះ គឺកើតឡើងមុននឹងព្យាការីអ៊ីព្រហ៊ីមអស់សង្ឃឹម(ក្នុងការអំពាវនាវ)ចំពោះឪពុករបស់គាត់។ ដូចនេះ សម្រាប់អ្នកដែលមានជំនឿ بلغ គម្ពីរគួរអាន · តាហ្វសៀរ គឺមិនត្រូវសុំការអភ័យទោសឱ្យពួកមុស្ហរីគីន(អ្នកដែលធ្វើពហុទេពនិយម)នោះទេ។ ហើយអ្នកក៏មិនមែនជាអ្នកដែលអាចការពារខ្លួនអ្នកផ្ទា ល់ពីទណ្ឌ កម្មអល់ឡោះ បន្តិចណានោះដែរ។ ឱម្ចា ស់របស់ពួកយើង! ចំពោះទ្រង់ហើយដែលពួកយើងប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយរបស់ពួកយើង ហើយចំពោះទ្រង់ដែលពួក យើងវិលត្រឡប់ទៅកាន់ក្នុងនាមជាអ្នកសារភាពកំហុស ហើយចំពោះទ្រង់(តែមួយគត់)ដែលជាកន្លែងវិលត្រឡប់(របស់ពួកយើង)នៅថ្ងៃបរលោក។
رَبَّنَا لَا تَجْعَلْنَا فِتْنَةًۭ لِّلَّذِينَ كَفَرُوا۟ وَٱغْفِرْ لَنَا رَبَّنَآ ۖ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٥﴾
ឱម្ចា ស់របស់ពួកយើង!សូមទ្រង់មេត្ដា កុំធ្វើឱ្យពួកយើងក្លា យជាការសាកល្បងចំពោះពួកគ្មា នជំនឿ ដោយឲ្យពួកគេគ្រប់គ្រងលើពួកយើងឡើយ ព្រោះពេលនោះ ពួកគេនឹងនិយាយថាៈ ប្រសិនបើពួកគេ(អ្នកមានជំនឿ)ស្ថិតនៅលើការពិតមែននោះ ម្ល៉ោះពួកយើងនឹងមិនអាចគ្រប់គ្រងលើពួកគេបានឡើយ។ ឱម្ចាស់របស់ពួក យើង! សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់ អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌۭ لِّمَن كَانَ يَرْجُوا۟ ٱللَّهَ وَٱلْيَوْمَ ٱلْـَٔاخِرَ ۚ وَمَن يَتَوَلَّ فَإِنَّ ٱللَّهَ هُوَ ٱلْغَنِىُّ ٱلْحَمِيدُ ﴿٦﴾
តាមពិត អ្នកដែលដើរតាមគំរូដ៏ល្អនេះ គឺមានតែជនណាដែលសង្ឃឹមថា នឹងទទួលបានផលល្អពីអល់ឡោះ ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោកប៉ុណ្ណោះ។ រីឯជនណាហើយបែរចេញពីគំរូដ៏ល្អនេះពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ទ្រង់មិនត្រូវការ នោះឡើយនូវការគោរពប្រតិបត្តិរបស់ពួកគេ ហើយទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុតគ្រប់ស្ថា នភាពទាំងអស់។
۞ عَسَى ٱللَّهُ أَن يَجْعَلَ بَيْنَكُمْ وَبَيْنَ ٱلَّذِينَ عَادَيْتُم مِّنْهُم مَّوَدَّةًۭ ۚ وَٱللَّهُ قَدِيرٌۭ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٧﴾
សង្ឃឹមថាអល់ឡោះជាម្ចា ស់នឹងធ្វើពួកអ្នក(ឱអ្នកមានជំនឿ) ហើយនិងពួកសត្រូវរបស់ពួកអ្នកមានក្តីស្រលាញ់(ចំពោះគ្នា វិញ) ដោយទ្រង់ចង្អុលបង្ហា ញពួកគេឱ្យ ចូលកាន់សាសនាឥស្លាម។ ពេលនោះ ពួកគេនឹងក្លាយជាបងប្អូនរួមសាសនាជាមួយនឹងពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពបំផុត ដោយទ្រង់ អាចបង្វែរដួងចិត្តរបស់ពួកគេទៅកាន់សេចក្តីជំនឿវិញបាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាព កំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
لَّا يَنْهَىٰكُمُ ٱللَّهُ عَنِ ٱلَّذِينَ لَمْ يُقَـٰتِلُوكُمْ فِى ٱلدِّينِ وَلَمْ يُخْرِجُوكُم مِّن دِيَـٰرِكُمْ أَن تَبَرُّوهُمْ وَتُقْسِطُوٓا۟ إِلَيْهِمْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُقْسِطِينَ ﴿٨﴾
អល់ឡោះជាម្ចា ស់ទ្រង់មិនបានហាមឃាត់ពួកអ្នកនោះទេក្នុងការធ្វើល្អ និងផ្តល់ភាពយុត្តិធម៌ដល់ពួកដែលមិនបានធ្វើសង្រ្គា មប្រឆាំងនឹងពួកអ្នកដោយសារតែការ ចូលសាសនាឥស្លាមរបស់ពួកអ្នក និងមិនបានបណ្តេញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នកទេនោះ ដោយពួកអ្នកប្រគល់ជូនពួកគេនូវអ្វីដែលជាសិទ្ធិរបស់ពួក គេមកលើពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តា អ្នកដែលប្រកាន់នូវភាពយុត្តិធម៌ គឺអ្នកដែលបានផ្តល់ភាពយុត្តិធម៌ដល់ខ្លួនរបស់គេ ក្រុមគ្រួសាររបស់គេ និងអ្នកដែលស្ថិតក្រោមការគ្រប់គ្រងរបស់គេ។
إِنَّمَا يَنْهَىٰكُمُ ٱللَّهُ عَنِ ٱلَّذِينَ قَـٰتَلُوكُمْ فِى ٱلدِّينِ وَأَخْرَجُوكُم مِّن دِيَـٰرِكُمْ وَظَـٰهَرُوا۟ عَلَىٰٓ إِخْرَاجِكُمْ أَن تَوَلَّوْهُمْ ۚ وَمَن يَتَوَلَّهُمْ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿٩﴾
តាមពិត អល់ឡោះជាម្ចាស់ទ្រង់ហាមឃាត់ពួកអ្នកមិនឲ្យយកពួកគ្មានជំនឿដែលបានធ្វើ់សង្រ្គាមប្រឆាំងនឹងពួកអ្នក ព្រោះតែការមានជំនឿរបស់ពួកអ្នក និងបាន បណ្តេ ញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នក ហើយនិងអ្នកដែលបានជួយគាំទ្រ(ពួកគេ)ក្នុងការបណ្តេ ញពួកអ្នកនោះ ធ្វើជាអ្នកគាំពារឡើយ។ជនណាហើយក្នុង ចំណោមពួកអ្នកដែលយកពួកគេធ្វើជាអ្នកគាំពារនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយ គឺជាពួកដែលបំពានលើខ្លួនឯងតាមរយៈការបណ្តោ យខ្លួនឲ្យធ្លាក់ទៅ ក្នុងណ្តៅ នៃភាពអន្តរាយដោយសារតែ(ពួកគេ)ប្រព្រឹត្តផ្ទុយនឹងបទបញ្ជា របស់អល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا جَآءَكُمُ ٱلْمُؤْمِنَـٰتُ مُهَـٰجِرَٰتٍۢ فَٱمْتَحِنُوهُنَّ ۖ ٱللَّهُ أَعْلَمُ بِإِيمَـٰنِهِنَّ ۖ فَإِنْ عَلِمْتُمُوهُنَّ مُؤْمِنَـٰتٍۢ فَلَا تَرْجِعُوهُنَّ إِلَى ٱلْكُفَّارِ ۖ لَا هُنَّ حِلٌّۭ لَّهُمْ وَلَا هُمْ يَحِلُّونَ لَهُنَّ ۖ وَءَاتُوهُم مَّآ أَنفَقُوا۟ ۚ وَلَا جُنَاحَ عَلَيْكُمْ أَن تَنكِحُوهُنَّ إِذَآ ءَاتَيْتُمُوهُنَّ أُجُورَهُنَّ ۚ وَلَا تُمْسِكُوا۟ بِعِصَمِ ٱلْكَوَافِرِ وَسْـَٔلُوا۟ مَآ أَنفَقْتُمْ وَلْيَسْـَٔلُوا۟ مَآ أَنفَقُوا۟ ۚ ذَٰلِكُمْ حُكْمُ ٱللَّهِ ۖ يَحْكُمُ بَيْنَكُمْ ۚ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿١٠﴾
ه ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! នៅពេលដែលក្រុមស្ដ្រីជាអ្នកមានជំនឿដែលបានភៀសខ្លួន ចេញពីទឹកដីគ្មានជំនឿមកកាន់ទឹកដីឥស្លាមបានមកដល់ពួកអ្នកនោះ ចូរពួកអ្នកសាកល្បងពួកនាងពីភាពសច្ចៈនៃសេចក្តីជំនឿរបស់ពួកនាងចុះ។ អល់ឡោះជា ម្ចា ស់ទ្រង់ដឹងបំផុតចំពោះសេចក្តីជំនឿរបស់ពួកនាង។ គ្មា នអ្វីមួយនៃប្រការអាក្រក់ដែលនៅក្នុងដួងចិត្តរបស់ពួកនាងអាចលាក់បាំងនឹងទ្រង់បានឡើយ។ ប្រសិនបើ ពួកអ្នកបានដឹងថា ពួកនាង គឺជាអ្នកដែលមានជំនឿបន្ទាប់ពីការសាកល្បង(ចំពោះពួកនាង) តាមរយៈអ្វីដែលបានស្តែងចេញឲ្យពួកអ្នកបានដឹងពីភាពសច្ចៈនៃ សេចក្តីជំនឿរបស់ពួកនាងហើយនោះ ចូរពួកអ្នកកុំបញ្ជូនពួកនាងត្រឡប់ទៅកាន់ស្វាមីរបស់ពួកនាងដែលជាពួកគ្មានជំនឿវិញឲ្យសោះ។ សម្រាប់ស្ត្រីដែលជាអ្នក មានជំនឿនោះ គឺគេមិនអនុញ្ញា តឲ្យពួកនាងរៀបការជាមួយបុរសដែលជាពួកគ្មា នជំនឿឡើយ ហើយសម្រាប់ពួកគ្មា នជំនឿដែលជាបុរសវិញ ក៏គេមិនអនុញ្ញា ត ឲ្យរៀបការជាមួយនឹងស្ត្រីដែលជាអ្នកមានជំនឿនោះដែរ។ ហើយចូរពួកអ្នកផ្តល់ឲ្យស្វាមីរបស់ពួកនាង(ដែលជាពួកគ្មានជំនឿ)នោះ នូវអ្វីដែលពួកគេបានចំណាយ អំពីប្រាក់ខាន់ស្លារបស់ពួកនាង។ ហើយពុំមានបាបកម្មអ្វីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដែលពួកអ្នករៀបការជាមួយនឹងពួកនាង ក្រោយពីពួកនាង បានផុតរយៈពេលរង់ចាំ(អ៊ិតហ្ទះ)របស់ពួកនាងហើយនោះ នៅពេលណាដែលពួកអ្នកបានផ្តល់ថ្លៃខាន់ស្លា ដល់ពួកនាង។ ហើយចំពោះជនណាដែលប្រពន្ធរបស់គេ គឺជាអ្នកដែលគ្មានជំនឿ ឬត្រឡប់(ចាកចេញ)ពីសាសនាឥស្លាមវិញនោះ គឺគេមិនអាចរួមរស់ជាមួយនាងបានឡើយ ពីព្រោះចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ទាំងពីរត្រូវបានកាត់ផ្តា ច់ដោយសារតែភាពគ្មា នជំនឿរបស់នាង។ ហើយចូរពួកអ្នកសុំយកពីពួកគ្មា នជំនឿនោះមកវិញ នូវអ្វីដែលពួកអ្នកបានចំណាយជាខាន់ស្លា ចំពោះប្រពន្ធរបស់ពួកអ្នកដែល(ពួកនាង)បានបោះបង់សាសនាឥស្លាមនោះ។ ហើយពួកគេ(ពួកគ្មា នជំនឿ)ក៏ត្រូវសុំយកមកវិញនូវអ្វីដែលពួកគេបានចំណាយអំពី ប្រាក់ខាន់ស្លា របស់ប្រពន្ធពួកគេដែលបានចូលឥស្លា មនោះវិញ(ដូចគ្នា )ដែរ។ អ្វីដែលបានលើកឡើងទាំងនោះ (ពោលគឺការយកមកវិញនូវខាន់ស្លា ទាំងពីខាងពួក អ្នក និងពីខាងពួកគេនោះ) គឺជាច្បាប់របស់អល់ឡោះ។ ទ្រង់កាត់សេចក្ដីរវាងពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពី ស្ថានភាពខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តចំពោះអ្វីដែលទ្រង់ដាក់បញ្ញត្តិច្បាប់សម្រាប់ខ្ញុំបម្រើរបស់ ទ្រង់។
وَإِن فَاتَكُمْ شَىْءٌۭ مِّنْ أَزْوَٰجِكُمْ إِلَى ٱلْكُفَّارِ فَعَاقَبْتُمْ فَـَٔاتُوا۟ ٱلَّذِينَ ذَهَبَتْ أَزْوَٰجُهُم مِّثْلَ مَآ أَنفَقُوا۟ ۚ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِىٓ أَنتُم بِهِۦ مُؤْمِنُونَ ﴿١١﴾
ប្រសិនបើភរិយារបស់ពួកអ្នកមួយចំនួនបានបោះបង់សាសនាឥស្លា មត្រលប់ទៅរកភាពគ្មា នជំនឿវិញ ហើយពួកអ្នកសុំយកមកវិញនូវខាន់ស្លា របស់ពួកនាងពីពួក គ្មានជំនឿ តែពួកគេមិនព្រមផ្ដល់វា(ឱ្យពួកអ្នក)ទេនោះ ដូច្នេះ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកគ្មានជំនឿនោះ គឺពួកអ្នកត្រូវផ្ដល់(នូវទ្រព្យជ័យភណ្ឌ ដែលពួកអ្នករឹបអូសបាននោះ)ឱ្យទៅស្វា មីរបស់អ្នកដែលភរិយាពួកគេវិលទៅរកភាពគ្មា នជំនឿ(ចេញពីសាសនាឥស្លា ម)វិញ ស្មើនឹងអ្វីដែលពួកគេបានចំណាយ ទៅលើខាន់ស្លារបស់ពួកនាង។ ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដែលពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់ ដោយអនុវត្តន៍តាមនូវបទបញ្ជា ទាំងឡាយ របស់ទ្រង់ និងចៀសវាងឱ្យឆ្ងា យពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
يَـٰٓأَيُّهَا ٱلنَّبِىُّ إِذَا جَآءَكَ ٱلْمُؤْمِنَـٰتُ يُبَايِعْنَكَ عَلَىٰٓ أَن لَّا يُشْرِكْنَ بِٱللَّهِ شَيْـًۭٔا وَلَا يَسْرِقْنَ وَلَا يَزْنِينَ وَلَا يَقْتُلْنَ أَوْلَـٰدَهُنَّ وَلَا يَأْتِينَ بِبُهْتَـٰنٍۢ يَفْتَرِينَهُۥ بَيْنَ أَيْدِيهِنَّ وَأَرْجُلِهِنَّ وَلَا يَعْصِينَكَ فِى مَعْرُوفٍۢ ۙ فَبَايِعْهُنَّ وَٱسْتَغْفِرْ لَهُنَّ ٱللَّهَ ۖ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿١٢﴾
ឱព្យាការីមូហាំម៉ា ត់!នៅពេលដែលបណ្ដា ស្ដ្រីដែលមានជំនឿបានមកកាន់អ្នកដោយពួកនាងធ្វើការសច្ចា ប្រណិ ធានជាមួយអ្នក(ដូចអ្វីដែលបានកើតឡើងក្នុងពេល រំដោះទីក្រុងម៉ា ក្កះ)ថាៈ ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីមួយជាដាច់ខាត ហើយពួកនាងនឹងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា និងមិនសម្លា ប់កូនចៅរបស់ ពួកនាងដូចជាទង្វើរបស់ស្រ្តីទាំងឡាយនៅសម័យកាលអវិជ្ជា (ជើហ៊ីលីយ៉ះ) ហើយនិងមិនក្លែងបន្លំកូនអ្នកដទៃថាកូនប្តីរបស់ខ្លួន ព្រមទាំងពួកនាងមិនប្រព្រឹត្តល្មើស នឹងអ្នកចំពោះប្រការល្អទាំងឡាយ ក្នុងនោះ ដូចជាការហាមឃាត់មិនឲ្យយំទួញសោករៀបរាប់ ហែកសម្លៀកបំពាក់ បោចសក់ និងហែកហោប៉ៅ(នៅពេលជួប គ្រោះ)ជាដើមនោះ ចូរអ្នកទទួលយកនូវការធ្វើសច្ចាប្រណិ ធានរបស់ពួកនាងចុះ។ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះឱ្យពួកនាងចំពោះបាបកម្មទាំងឡាយ របស់ពួកនាងចុះបន្ទា ប់ពីពួកនាងបានសច្ចា ប្រណិ ធាននឹងអ្នករួចហើយនោះ។ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលសារភាពកំ بلغ គម្ពីរគួរអាន · តាហ្វសៀរ ហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَوَلَّوْا۟ قَوْمًا غَضِبَ ٱللَّهُ عَلَيْهِمْ قَدْ يَئِسُوا۟ مِنَ ٱلْـَٔاخِرَةِ كَمَا يَئِسَ ٱلْكُفَّارُ مِنْ أَصْحَـٰبِ ٱلْقُبُورِ ﴿١٣﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកុំយកក្រុមដែលអល់ឡោះជាម្ចាស់ទ្រង់ខឹង សម្បាចំពោះពួកគេ ដែលពួកគេមិនជឿចំពោះថ្ងៃបរលោកនោះ ធ្វើជាអ្នកគាំពារឱ្យសោះ។ ជាការពិតណាស់ ពួកគេអស់សង្ឃឹមចំពោះផលបុណ្យរបស់អល់ឡោះ នៅថ្ងៃបរលោក ដូចជាការអស់សង្ឃឹមរបស់ពួកគេចំពោះការវិលត្រឡប់មកវិញនៃអ្នកដែលបានស្លាប់ហើយរបស់ពួកគេមកកាន់ពួកគេវិញ ព្រោះតែការ ប្រឆាំង(បដិសេធ)របស់ពួកគេចំពោះការពង្រស់ឡើងវិញដូច្នោះដែរ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន