ទំព័រដើមការពន្យល់As-Saff (61)

ការពន្យល់ As-Saff (61) — الصف

ម៉ាឌីណះ · 14 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

سَبَّحَ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۖ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿١﴾

អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងអល់ឡោះជាម្ចា ស់ពីរាល់ប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិ ច្បាប់របស់ទ្រង់។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لِمَ تَقُولُونَ مَا لَا تَفْعَلُونَ ﴿٢﴾

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ! ហេតុអ្វីបានជាពួកអ្នកនិយាយថាៈ “ពួកយើងបានធ្វើអ្វីមួយ” ខណៈដែលជាក់ស្តែង ពួកអ្នកមិនបាន ធ្វើវាសោះនោះ? ដូចជាបុគ្គលម្នាក់ក្នុងចំណោមពួកអ្នកបាននិយាយថាៈ ខ្ញុំបានសម្លាប់(គេ)នឹងផ្លែដាវរបស់ខ្ញុំ ហើយខ្ញុំបានវាយ(សម្លាប់គេ) ខណៈ ដែល(ការពិត)គេមិនបានសម្លា ប់នឹងដាវរបស់គេនោះទេ ហើយក៏មិនបានវាយ(គេ)នោះដែរ។

كَبُرَ مَقْتًا عِندَ ٱللَّهِ أَن تَقُولُوا۟ مَا لَا تَفْعَلُونَ ﴿٣﴾

អល់ឡោះជាម្ចាស់ទ្រង់់ស្អប់ខ្ពើមបំផុតចំពោះការដែលពួកអ្នកនិយាយនូវអ្វីដែលពួកអ្នកមិនបានធ្វើបែបនេះ។ ពិតណាស់ គេមិនសាកសមជាអ្នកមាន ជំនឿនោះឡើយលើកលែងតែគេជាអ្នកដែលស្មោះត្រង់ចំពោះអល់ឡោះជាម្ចាف ស់ ដោយស្មោះត្រង់ទាំងទង្វើ និងពាក្យសម្តីរបស់គេប៉ុណ្ណោះ។

إِنَّ ٱللَّهَ يُحِبُّ ٱلَّذِينَ يُقَـٰتِلُونَ فِى سَبِيلِهِۦ صَفًّۭا كَأَنَّهُم بُنْيَـٰنٌۭ مَّرْصُوصٌۭ ﴿٤﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តា អ្នកមានជំនឿដែលច្បាំងតស៊ូក្នុងផ្លូវរបស់ទ្រង់ដើម្បីស្វែងរកការពេញចិត្តពីទ្រង់ ដែលពួកគេ បានតំរៀបគ្នា ជាជួរ ប្រៀបដូចជាសំណង់អគារដ៏រឹងមាំដែលពង្រឹងគ្នា ទៅវិញទៅមក។

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِۦ يَـٰقَوْمِ لِمَ تُؤْذُونَنِى وَقَد تَّعْلَمُونَ أَنِّى رَسُولُ ٱللَّهِ إِلَيْكُمْ ۖ فَلَمَّا زَاغُوٓا۟ أَزَاغَ ٱللَّهُ قُلُوبَهُمْ ۚ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ ﴿٥﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ ខណៈដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកធ្វើទុក្ខបុក ម្នេញមកចំពោះខ្ញុំ ដោយការប្រឆាំងនឹងបញ្ជារបស់ខ្ញុំ ខណៈដែលពួកអ្នកដឹងច្បាស់ថាជាការពិតណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួក អ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ និងបែរចេញពីការពិតដែលគាត់(ព្យាការីមូសា)បាននាំមកកាន់ពួកគេនោះ អល់ឡោះជាម្ចាស់ក៏បាន ធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លា តឆ្ងា យពីការពិត និងការប្រតិបត្តិតាម។ ហើយអល់ឡោះជាម្ចា ស់ទ្រង់មិនចង្អុលបង្ហា ញការពិតចំពោះក្រុមដែលចាក ចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِذْ قَالَ عِيسَى ٱبْنُ مَرْيَمَ يَـٰبَنِىٓ إِسْرَٰٓءِيلَ إِنِّى رَسُولُ ٱللَّهِ إِلَيْكُم مُّصَدِّقًۭا لِّمَا بَيْنَ يَدَىَّ مِنَ ٱلتَّوْرَىٰةِ وَمُبَشِّرًۢا بِرَسُولٍۢ يَأْتِى مِنۢ بَعْدِى ٱسْمُهُۥٓ أَحْمَدُ ۖ فَلَمَّا جَآءَهُم بِٱلْبَيِّنَـٰتِ قَالُوا۟ هَـٰذَا سِحْرٌۭ مُّبِينٌۭ ﴿٦﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ បានពោលថាៈ ឱអម្បូរអ៊ីស្រាអែល! ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំងខ្ញុំមកកាន់ពួកអ្នក ដើម្បីបញ្ជាក់នូវអ្វីដែលទ្រង់បានបញ្ចុះមកមុនខ្ញុំនៃគម្ពីរតាវរ៉ត។ ដូចនេះ ខ្ញុំ ពុំមែនជាអ្នកនាំសារដែលថ្មី ដែលគ្មានពីមុនមកនោះទេ។ ហើយក៏ដើម្បីផ្ដល់ដំណឹ ងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារម្នាក់ទៀតដែលនឹងមកដល់ បន្ទាប់ពីខ្ញុំដែលគេនោះមានឈ្មោះថា អះម៉ាត់ (ពោលគឺព្យាការីមូហាំម៉ាត់)។ ក៏ប៉ុន្ដែ នៅពេលដែលព្យាការីអ៊ីសាបានមកដល់ពួកគេដោយនាំមកជាមួយ នឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ពីសច្ចភាពរបស់គាត់នោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ា ងច្បាស់លាស់។ ដូចនេះ ពួក យើងមិនគោរពតាមគេជាដាច់ខាត។

وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ ٱلْكَذِبَ وَهُوَ يُدْعَىٰٓ إِلَى ٱلْإِسْلَـٰمِ ۚ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿٧﴾

ហើយគ្មា នអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតពាក្យភូតកុហកលើអល់ឡោះជាម្ចា ស់ដោយចាត់ទុកថាទ្រង់មានដៃគូ ដែលពួកគេគោរពសក្កា រៈ ចំពោះពួកវាផ្សេងពីទ្រង់នោះឡើយ ខណៈដែលរូបគេត្រូវបានគេអំពាវនាវទៅកាន់សាសនាអ៊ីស្លា ម ជាសាសនាឯកទេពនិយមដែលមាន ជំនឿលើអល់ឡោះជាម្ចា ស់តែមួយអង្គគត់នោះ។ ហើយអល់ឡោះជាម្ចា សទ្រង់មិនចង្អុលបង្ហា ញចំពោះក្រុមដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរីក និងប្រព្រឹត្តល្មើសនោះ ទៅកាន់ការចង្អុលបង្ហា ញឡើយ។

يُرِيدُونَ لِيُطْفِـُٔوا۟ نُورَ ٱللَّهِ بِأَفْوَٰهِهِمْ وَٱللَّهُ مُتِمُّ نُورِهِۦ وَلَوْ كَرِهَ ٱلْكَـٰفِرُونَ ﴿٨﴾

ពួកដែលបដិសេធទាំងនោះ ពួកគេមានបំណងចង់ពន្លត់នូវពន្លឺរបស់អល់ឡោះ(សាសនាឥស្លាម) តាមរយៈពាក្យឃោសនាដែលមិនត្រឹមត្រូវរបស់ ពួកគេ និងការក្លែងបន្លំការពិត តែអល់ឡោះទ្រង់ជាអ្នកបំពេញឲ្យបានពេញលេញនូវពន្លឺរបស់ទ្រង់ ទោះបីជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ ដោយ ទ្រង់ធ្វើឲ្យសាសនាឥស្លាមរបស់ទ្រង់លេចឡើងខ្ពស់ត្រដែត មិនថានៅទិសខាងកើត ឬទិសខាងលិចឡើយ ហើយនិងលើកកម្ពស់ពាក្យបន្ទូលរបស់ ទ្រង់។

هُوَ ٱلَّذِىٓ أَرْسَلَ رَسُولَهُۥ بِٱلْهُدَىٰ وَدِينِ ٱلْحَقِّ لِيُظْهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوْ كَرِهَ ٱلْمُشْرِكُونَ ﴿٩﴾

អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់ ដោយនាំមកនូវសាសនាឥស្លាម ជាសាសនាដែលចង្អុលបង្ហាញ និងណែនាំទៅរកផ្លូវល្អ ជាសាសនានៃចំណេះដឹងដែលមានប្រយោជន៍ និងប្រព្រឹត្តទង្វើកុសល ដើម្បីធ្វើឱ្យសាសនានេះខ្ពង់ខ្ពស់លើសសាសនាដទៃ ទាំងឡាយ បើទោះជាពួកមុស្ហរីគីនមិនពេញចិត្តចង់ឲ្យសាសនានេះឈរជើងនៅលើផែនដីក៏ដោយ។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ هَلْ أَدُلُّكُمْ عَلَىٰ تِجَـٰرَةٍۢ تُنجِيكُم مِّنْ عَذَابٍ أَلِيمٍۢ ﴿١٠﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! តើពួកអ្នកចង់ឱ្យយើងបង្ហាញប្រាប់ពួក អ្នកពីជំនួញមួយដែលផ្តល់ផលចំណេញ ដោយវាអាចជួយសង្រ្គោះពួកអ្នកឱ្យរួចផុតពីទណ្ឌ កម្មដ៏សែនឈឺចាប់ដែរឬទេ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

تُؤْمِنُونَ بِٱللَّهِ وَرَسُولِهِۦ وَتُجَـٰهِدُونَ فِى سَبِيلِ ٱللَّهِ بِأَمْوَٰلِكُمْ وَأَنفُسِكُمْ ۚ ذَٰلِكُمْ خَيْرٌۭ لَّكُمْ إِن كُنتُمْ تَعْلَمُونَ ﴿١١﴾

ជំនួញដែលផ្តល់ផលចំណេញនោះគឺ ពួកអ្នកត្រូវមានជំនឿលើអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់ទ្រង់ ដោយចំណាយទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកអ្នក ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។ ទង្វើដែលបានរៀបរាប់ទាំងនោះ គឺជាការ ប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកដឹង។ ដូចនេះ ចូរពួកអ្នករួសរាន់អនុវត្តន៍វា។

يَغْفِرْ لَكُمْ ذُنُوبَكُمْ وَيُدْخِلْكُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ وَمَسَـٰكِنَ طَيِّبَةًۭ فِى جَنَّـٰتِ عَدْنٍۢ ۚ ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ ﴿١٢﴾

ហើយក្នុងចំណោមផលចំណេញនៃជំនួញនេះ គឺអល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹង បញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងលំនៅដ្ឋានដ៏ល្អ ប្រណីតនៅក្នុងឋានសួគ៌អាត់និន ដោយគ្មានការផ្លាស់ប្តូរចេញអំពីវាឡើយ។ ការតបស្នងដែលបានលើកឡើងនោះ គឺជាជោគជ័យមួយដ៏ធំធេងបំផុត ដែលគ្មា នភាពជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

وَأُخْرَىٰ تُحِبُّونَهَا ۖ نَصْرٌۭ مِّنَ ٱللَّهِ وَفَتْحٌۭ قَرِيبٌۭ ۗ وَبَشِّرِ ٱلْمُؤْمِنِينَ ﴿١٣﴾

ហើយក្នុងចំណោមផលចំណេញនៃជំនួញនេះ ដែលជាបំណងប្រាថ្នាមួយផ្សេងទៀតដែលពួកអ្នកពេញចិត្តផងដែរនោះ គឺ(ពួកអ្នក)នឹងទទួលបាន(ផល ល្អភ្លាមៗ)នៅក្នុងលោកិយនេះ ដោយអល់ឡោះជាម្ចាស់នឹងជួយពួកអ្នកឲ្យទទួលបានជ័យជម្នះលើសត្រូវរបស់ពួកអ្នក និងជ័យជម្នះដ៏ឆាប់ខាងមុខ ពោលគឺការរំដោះទីក្រុងម៉ាក្កះ និងកន្លែងផ្សេងៗទៀត។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹ ងរីករាយដល់បណ្ដា អ្នកដែលមានជំនឿនូវជ័យ ជម្នះនៅក្នុងលោកិយនេះ និងការទទួលបាននូវឋានសួគ៌នៅថ្ងៃបរលោកចុះ។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُونُوٓا۟ أَنصَارَ ٱللَّهِ كَمَا قَالَ عِيسَى ٱبْنُ مَرْيَمَ لِلْحَوَارِيِّـۧنَ مَنْ أَنصَارِىٓ إِلَى ٱللَّهِ ۖ قَالَ ٱلْحَوَارِيُّونَ نَحْنُ أَنصَارُ ٱللَّهِ ۖ فَـَٔامَنَت طَّآئِفَةٌۭ مِّنۢ بَنِىٓ إِسْرَٰٓءِيلَ وَكَفَرَت طَّآئِفَةٌۭ ۖ فَأَيَّدْنَا ٱلَّذِينَ ءَامَنُوا۟ عَلَىٰ عَدُوِّهِمْ فَأَصْبَحُوا۟ ظَـٰهِرِينَ ﴿١٤﴾

ى عدوهم فأ صبحوا ظهرين ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកក្លាយខ្លួនជាអ្នកជួយ ដល់អល់ឡោះ តាមរយៈការជួយសាសនារបស់ទ្រង់ដែលអ្នកនាំសាររបស់ពួកអ្នកបាននាំមក ដូចជាការជួយរបស់ពួក អាល់ហាវ៉ារីយីន(ក្រុមដែលស្ម័គ្រ ស្មោះនឹងព្យាការីអ៊ីសា) នៅពេលដែលព្យាការីអ៊ីសាកូនរបស់ម៉ារយ៉ាំ បានពោលទៅកាន់ពួកគេថាៈ តើអ្នកណាខ្លះដែលចូលរួមជាមួយខ្ញុំដើម្បីលើក ស្ទួយ(សាសនា)អល់ឡោះនោះ? ពេលនោះ ពួកគេក៏បានឆ្លើយតបភ្លាមៗថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ នៅពេលនោះ មួយក្រុមនៃអម្បូអ៊ីស្រាអែលបានជឿចំពោះព្យាការីអ៊ីសា ហើយមួយក្រុមផ្សេងទៀតបានប្រឆាំង(មិនជឿ)ចំពោះគាត់ឡើយ។ ហើយយើងបានពង្រឹងដល់ បណ្ដា អ្នកដែលមានជំនឿលើព្យាការីអ៊ីសាឱ្យមានភាពខ្លាំងក្លាជាងពួកដែលគ្មានជំនឿលើគេ(អ៊ីសា)។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលទទួលបាន ជ័យជម្នះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · As-Saff — الصف

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា