ទំព័រដើមការពន្យល់Al-Jumu'a (62)

ការពន្យល់ Al-Jumu'a (62) — الجمعة

ម៉ាឌីណះ · 11 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

يُسَبِّحُ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ٱلْمَلِكِ ٱلْقُدُّوسِ ٱلْعَزِيزِ ٱلْحَكِيمِ ﴿١﴾

អ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះពីប្រការទាំងឡាយ ដែលមិនសាកសមនឹងទ្រង់ក្នុងចំណោមលក្ខណៈសម្បត្តិដែលខ្វះខាត។ ទ្រង់ជាសេ្ដចតែមួយអង្គគត់។ ទ្រង់មហាជ្រះស្អាតបំផុតពីរាល់ ភាពខ្វះខាតទាំងឡាយ មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។

هُوَ ٱلَّذِى بَعَثَ فِى ٱلْأُمِّيِّـۧنَ رَسُولًۭا مِّنْهُمْ يَتْلُوا۟ عَلَيْهِمْ ءَايَـٰتِهِۦ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَإِن كَانُوا۟ مِن قَبْلُ لَفِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٢﴾

ទ្រង់គឺជាអ្នកដែលបានបញ្ជូនទៅកាន់ពួកអារ៉ាប់ដែលមិនចេះអាន និងមិនចេះសរសេរនោះ នូវអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ា ត់)ដែល ចេញពីជាតិសាសន៍របស់ពួកគេ ដោយគាត់សូត្រនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដែលបានបញ្ចុះលើគាត់ ហើយជម្រះសម្អាតពួកគេពី ភាពគ្មានជំនឿនិងសីលធម៌ដែលអាក្រក់ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី) ខណៈដែលមុន ពេល(អល់ឡោះ)បញ្ជូនអ្នកនាំសារទៅកាន់ពួកគេនោះ គឺពួកគេស្ថិតនៅក្នុងភាពវងេ្វងយ៉ា ងច្បាស់លាស់ ដោយពួកគេគោរពសក្កា រៈចំពោះ រូបបដិមា បង្ហូរឈាមគ្នា និងកាត់ផ្តា ច់ទំនាក់ទំនងសាច់សាលោហិត។

وَءَاخَرِينَ مِنْهُمْ لَمَّا يَلْحَقُوا۟ بِهِمْ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٣﴾

ហើយទ្រង់ក៏បានចាត់តាំងអ្នកនាំសាររូបនេះទៅកាន់ក្រុមផេ្សងទៀតក្នុងចំណោមពួកអារ៉ាប់ និងក្រុមដទៃក្រៅពីពួកគេ ដែលអ្នកទាំងនោះ មិនទាន់មកដល់នៅឡើយ តែពួកគេនឹងមកដល់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយ ទ្រង់មហាគតិបណ្ឌិ តនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។

ذَٰلِكَ فَضْلُ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ ۚ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ ﴿٤﴾

អ្វីដែលបានលើកឡើង(ពោលគឺការចាត់តាំងអ្នកនាំសារម្នាក់ទៅកាន់ពួកអារ៉ាប់ និងអ្នកដទៃទៀតក្រៅពីពួកគេ)នោះ គឺជាការប្រោស ប្រទានរបស់អល់ឡោះ ដែលទ្រង់ប្រទានវាទៅឱ្យជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានការប្រោសប្រទានដ៏ ធំធេងបំផុត ហើយក្នុងចំណោមការប្រោសប្រទានដ៏ធំធេងរបស់ទ្រង់នោះ គឺការចាត់តាំងអ្នកនាំសារម្នាក់នៃប្រជាជាតិនេះ ទៅកាន់ មនុស្សលោកទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

مَثَلُ ٱلَّذِينَ حُمِّلُوا۟ ٱلتَّوْرَىٰةَ ثُمَّ لَمْ يَحْمِلُوهَا كَمَثَلِ ٱلْحِمَارِ يَحْمِلُ أَسْفَارًۢا ۚ بِئْسَ مَثَلُ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِ ٱللَّهِ ۚ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿٥﴾

ه ការប្រៀបធៀបពួកយូដាដែលពួកគេត្រូវបានគេដាក់កាតព្វកិច្ចឱ្យអនុវត្ដន៍តាមគម្ពីរតាវរ៉ត ប៉ុន្តែពួកគេបែរជាបោះបង់មិនអនុវត្ដន៍នូវ កាតព្វកិច្ចនោះទៅវិញនោះ គឺប្រៀបដូចជាសត្វលាដែលដឹកគម្ពីរដ៏ធំជាច្រើន តែវាមិនដឹងថា តើវាកំពុងតែដឹកអ្វីនោះទេ ថាតើវាជាគម្ពីរ ឬ ជាអ្វីផ្សេងនោះឡើយ? នេះជាឧទាហរណ៍ដ៏អាក្រក់បំផុតសម្រាប់ពួកដែលបដិសេធនឹងបណ្តា វាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់មិនចង្អុលបង្ហា ញក្រុមដែលបំពានឲ្យទទួលបាននូវការពិតឡើយ។

قُلْ يَـٰٓأَيُّهَا ٱلَّذِينَ هَادُوٓا۟ إِن زَعَمْتُمْ أَنَّكُمْ أَوْلِيَآءُ لِلَّهِ مِن دُونِ ٱلنَّاسِ فَتَمَنَّوُا۟ ٱلْمَوْتَ إِن كُنتُمْ صَـٰدِقِينَ ﴿٦﴾

صدقين ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱពួកដែលបន្តស្ថិតនៅលើសាសនាយូដា បន្ទាប់ពីវាត្រូវបានគេកែប្រែ(ឲ្យខុសពីធាតុ ដើម)រួច! ប្រសិនបើពួកអ្នកអះអាងថា ពួកអ្នកពិតជាសំណព្វចិត្តរបស់អល់ឡោះជាម្ចាស់ ដោយទ្រង់បានជ្រើសរើសពួកអ្នកឲ្យធ្វើជាអ្នក គ្រប់គ្រងដោយ(ទ្រង់)មិនបានជ្រើសយកផ្សេងនោះ ចូរពួកអ្នកប្រាថ្នា ចង់ស្លា ប់មើល៍ ដើម្បីឲ្យ(ពួកអ្នក)ឆាប់ទទួលបាននូវអ្វីដែលទ្រង់បាន ជ្រើសរើសពួកអ្នកជាពិសេសនៃកិត្តិយសខ្ពង់ខ្ពស់(តាមការអះអាងរបស់ពួកអ្នក)នោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិត ចំពោះការអះអាងរបស់ពួកអ្នកដែលថា ជាការពិតណាស់ ពួកអ្នកជាសំណព្វចិត្តរបស់អល់ឡោះពិសេសជាងមនុស្សដទៃទៀតមែននោះ។

وَلَا يَتَمَنَّوْنَهُۥٓ أَبَدًۢا بِمَا قَدَّمَتْ أَيْدِيهِمْ ۚ وَٱللَّهُ عَلِيمٌۢ بِٱلظَّـٰلِمِينَ ﴿٧﴾

ក៏ប៉ុន្តែ ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាត។ ផ្ទុយទៅវិញ ពូកគេប្រាថ្នាចង់រស់នៅលើលោកិយនេះជាអមតៈ ព្រោះតែអ្វីដែលពួកគេ បានប្រព្រឹត្ត(កន្លងមក) ដូចជាការប្រឆាំង អំពើល្មើស ការបំពាន ហើយនិងការកែប្រែនិងផ្លាស់ប្តូរគម្ពីរតាវរ៉ត។ ហើយអល់ឡោះជាម្ចាស់ ទ្រង់មហាដឹងបំផុតចំពោះពួកដែលបំពាន។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ ពួកគេទៅតាមទង្វើដែលពួកគេបានសាង។

قُلْ إِنَّ ٱلْمَوْتَ ٱلَّذِى تَفِرُّونَ مِنْهُ فَإِنَّهُۥ مُلَـٰقِيكُمْ ۖ ثُمَّ تُرَدُّونَ إِلَىٰ عَـٰلِمِ ٱلْغَيْبِ وَٱلشَّهَـٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿٨﴾

فينبئكم بما كنتمتعملون ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកយូដាទាំងនោះថាៈ ពិតប្រាកដណាស់ សេចក្ដីស្លាប់ដែលពួកអ្នកខំរត់គេចពីវានោះ គឺវា ពិតជានឹងទៅជួបពួកអ្នកជាមិនខាន ដោយចៀសមិនផុតឡើយ ទោះយូរឬឆាប់។ បន្ទា ប់មក នៅថ្ងៃបរលោក គេនឹងឱ្យពួកអ្នកវិលត្រលប់ ទៅកាន់ម្ចាស់ដ៏មហាដឹងបំផុតនូវប្រការអាថ៌កំបាំង និងលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ពេលនោះ ទ្រង់នឹង ប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងទៅតាមទង្វើដែលពួកអ្នកបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا نُودِىَ لِلصَّلَوٰةِ مِن يَوْمِ ٱلْجُمُعَةِ فَٱسْعَوْا۟ إِلَىٰ ذِكْرِ ٱللَّهِ وَذَرُوا۟ ٱلْبَيْعَ ۚ ذَٰلِكُمْ خَيْرٌۭ لَّكُمْ إِن كُنتُمْ تَعْلَمُونَ ﴿٩﴾

ذلكم خير لكم إن كنتم تعلمون ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! នៅពេល ដែលគេ(អាហ្សាន)អំពាវនាវពួកអ្នកឱ្យទៅប្រតិបត្តិសឡាតនៅថ្ងៃសុក្រក្រោយពីខទីប(អ្នកថ្លែងសុន្ទរកថា)បានឡើងលើមិមពើរ(វេទិកា សម្រាប់ថ្លែងសុន្ទរកថា)ហើយនោះ ចូរពួកអ្នករួសរាន់ទៅកាន់ម៉ា ស្ជិទដើម្បីស្តាប់ខុតហ្ពះ និងប្រតិបត្តិសឡាត(សឡាតជុមអាត់) ហើយចូរ ពួកអ្នកទុកម្ខាងនូវការលក់ដូរ ដើម្បីកុំឱ្យវារំខានអ្នកពីការគោរពប្រតិបត្តិ។ កិច្ចការដែលគេបង្គាប់ប្រើទាំងនោះ ដែលមានដូចជា ការ រួសរាន់(ទៅសឡាតជុមអាត់) ការទុកម្ខាងនូវការលក់ដូរបន្ទាប់ពីគេអាហ្សាន(ទីពីរ)នៅថ្ងៃសុក្រនោះ គឺជាប្រការដែលល្អប្រសើរបំផុត សម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ប្រសិនបើពួកអ្នកបានដឹងដូចនោះ។ ហេតុនេះ ចូរពួកអ្នកអនុវត្តន៍នូវអ្វីដែលអល់ឡោះបាន បង្គា ប់ប្រើពួកអ្នកចុះ។

فَإِذَا قُضِيَتِ ٱلصَّلَوٰةُ فَٱنتَشِرُوا۟ فِى ٱلْأَرْضِ وَٱبْتَغُوا۟ مِن فَضْلِ ٱللَّهِ وَٱذْكُرُوا۟ ٱللَّهَ كَثِيرًۭا لَّعَلَّكُمْ تُفْلِحُونَ ﴿١٠﴾

تفلحون ហើយនៅពេលណាដែលពួកអ្នកប្រតិបត្តិសឡាតជុមអាត់រួចរាល់ហើយនោះ ចូរពួកអ្នកបំបែកគ្នា នៅលើផែនដីដើម្បីស្វែងរកលាភសក្កា រៈ ដែលស្របច្បាប់(ហាឡាល់) និងដើម្បីបំពេញនូវតម្រូវការពួកអ្នក។ ហើយចូរពួកអ្នកសុំនូវការប្រោសប្រទានពីការស្វែងរកលាភសក្ការៈ និងផលចំណេញតាមផ្លូវដែលស្របច្បាប់។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះក្នុងពេលដែលពួកអ្នកស្វែងរកលាភសក្ការៈនោះ ហើយ មិនត្រូវឱ្យការស្វែងរកលាភសក្កា រៈរបស់ពួកអ្នកធ្វើឱ្យពួកអ្នកភ្លេចរំលឹកទៅចំពោះអល់ឡោះឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងទទួលបាន ជោគជ័យនូវអ្វីដែលពួកអ្នកពេញចិត្ត និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លា ច។

وَإِذَا رَأَوْا۟ تِجَـٰرَةً أَوْ لَهْوًا ٱنفَضُّوٓا۟ إِلَيْهَا وَتَرَكُوكَ قَآئِمًۭا ۚ قُلْ مَا عِندَ ٱللَّهِ خَيْرٌۭ مِّنَ ٱللَّهْوِ وَمِنَ ٱلتِّجَـٰرَةِ ۚ وَٱللَّهُ خَيْرُ ٱلرَّٰزِقِينَ ﴿١١﴾

ه ហើយប្រសិនបើអ្នកមូស្លីមមួយចំនួនបានឃើញជំនួញជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវាដោយបោះបង់អ្នក(ឱអ្នក នាំសារមូហាំម៉ា ត់)ឱ្យនៅឈរ(សូត្រខុតហ្ពះ)នៅលើមិមពើរតែម្នាក់ឯងនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ អ្វីដែលនៅជា មួយអល់ឡោះនៃការតបស្នងចំពោះទង្វើកុសលនោះ គឺល្អប្រសើរជាងជំនួញជួញដូរ និងការកម្សាន្តសប្បាយដែលពួកគេចាកចេញ ទៅរកវាទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្កា រៈដ៏ប្រសើរបំផុត។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Jumu'a — الجمعة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា