ទំព័រដើមការពន្យល់Al-Munaafiqoon (63)

ការពន្យល់ Al-Munaafiqoon (63) — المنافقون

ម៉ាឌីណះ · 11 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

إِذَا جَآءَكَ ٱلْمُنَـٰفِقُونَ قَالُوا۟ نَشْهَدُ إِنَّكَ لَرَسُولُ ٱللَّهِ ۗ وَٱللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُۥ وَٱللَّهُ يَشْهَدُ إِنَّ ٱلْمُنَـٰفِقِينَ لَكَـٰذِبُونَ ﴿١﴾

នៅពេលដែលពួកពុតត្បុតដែលជាពួកដែលបង្ហា ញពីភាពជាឥស្លា មតែផ្នែកខាងក្រៅ តែលាក់បាំងនូវភាពគ្មា នជំនឿនៅផ្នែកខាងក្នុងនោះ បានមក ចូលរួមនៅកន្លែងជួបជុំរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងសូមធ្វើសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសារ របស់អល់ឡោះយ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់ដឹងច្បាស់ហើយថាៈ អ្នកគឺជាអ្នកនាំសាររបស់ទ្រង់យ៉ាងពិតប្រាកដនោះ។ ហើយអល់ឡោះ ទ្រង់បានធ្វើសាក្សីថាៈ ជាការពិតណាស់ ពួកពុតត្បុត គឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេបានអះអាង ដែលថា ពិតណាស់ពួកគេបានធ្វើ សាក្សីដោយស្មោះចេញពីចិត្តរបស់ពួកគេ ថាអ្នកពិតជាអ្នកនាំសាររបស់អល់ឡោះ។

ٱتَّخَذُوٓا۟ أَيْمَـٰنَهُمْ جُنَّةًۭ فَصَدُّوا۟ عَن سَبِيلِ ٱللَّهِ ۚ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ ﴿٢﴾

ពួកគេបានយកការស្បថបំពានរបស់ពួកគេ ដែលពួកគេបានស្បថថា ពួកគេមានជំនឿនោះ ធ្វើជាខែលបិតបាំង ការពារពួកគេអំពីការសម្លាប់ និង ការចាប់ជាឈ្លើយសឹក ហើយពួកគេបានបង្វែរមនុស្សលោកចេញពីការមានជំនឿ ដោយផ្សព្វផ្សាយទៅកាន់មនុស្សនូវភាពមន្ទិលសង្ស័យ និងការ ភ័ន្តច្រឡំ។ ពិតណាស់ អំពើពុតត្បុត និងការស្បថកុហកដែលពួកគេបានធ្វើនោះ គឺជាទង្វើដ៏អាក្រក់ជាទីបំផុត។ ذلك بأنهم ءامنواثم كفروافطبع عل قلوبهم فهم لا يفقهون

ذَٰلِكَ بِأَنَّهُمْ ءَامَنُوا۟ ثُمَّ كَفَرُوا۟ فَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ ﴿٣﴾

នោះគឺដោយសារតែពួកគេមានជំនឿពុតត្បុត ហើយសេចក្តីជំនឿមិនបានទៅដល់ដួងចិត្តរបស់ពួកគេឡើយ។ បន្ទាប់មក ពួកគេបានប្រឆាំង នឹងអល់ឡោះដោយលាក់បាំង។ ដូចេ្នះ ទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដែលជាហេតុធ្វើឲ្យ សេចក្តីជំនឿមិនបានចូលទៅដល់ដួងចិត្តរបស់ពួកគេឡើយ ហើយដោយសារតែការបោះត្រា(ភ្ជិតលើដួងចិត្ត)នេះ ពួកគេមិនយល់ឡើយនូវប្រការល្អ និងការចង្អុលបង្ហា ញនោះ។

۞ وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ ۖ وَإِن يَقُولُوا۟ تَسْمَعْ لِقَوْلِهِمْ ۖ كَأَنَّهُمْ خُشُبٌۭ مُّسَنَّدَةٌۭ ۖ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ ۚ هُمُ ٱلْعَدُوُّ فَٱحْذَرْهُمْ ۚ قَـٰتَلَهُمُ ٱللَّهُ ۖ أَنَّىٰ يُؤْفَكُونَ ﴿٤﴾

ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឲ្យអ្នកមានការចាប់អារម្មណ៍ ដោយសារភាពត្រចេះត្រចង់ និងសមរម្យ(របស់ ពួកគេ)។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ ដោយសារតែថ្វីមាត់ដ៏ប៉ិនប្រសប់(របស់ពួកគេ)។ ពួកគេអង្គុយជុំគ្នា ជាមួយនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក៏ប៉ុន្តែពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេមិនយល់អ្វីទាំងអស់ ហើយក៏ មិនទទួលបានប្រយោជន៍នោះដែរ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ ព្រោះតែភាពកំសាករបស់ពួកគេ។ ពួកគេ គឺជាសត្រូវ(នឹងអ្នក)យ៉ាងពិតប្រាកដ។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រុងប្រយ័ត្នចំពោះពួកគេ ខ្លាចក្រែងពួកគេលួចស៊ើបរឿងសម្ងាត់ របស់អ្នក ឬរៀបឧបាយកលប្រឆាំងនឹងអ្នក។ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្ដាសាលើពួកគេ។ តើពួកគេត្រូវបានគេបង្វែរឲ្យងាកចេញពីសេចក្តី ជំនឿយ៉ា ងដូចម្តេច ខណៈដែលមានភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងអំណះអំណាងដ៏ពិតប្រាកដហើយនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِذَا قِيلَ لَهُمْ تَعَالَوْا۟ يَسْتَغْفِرْ لَكُمْ رَسُولُ ٱللَّهِ لَوَّوْا۟ رُءُوسَهُمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُم مُّسْتَكْبِرُونَ ﴿٥﴾

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកនាំគ្នាមកកាន់អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ា ត់)ដើម្បីសុំ ការអធ្យាស្រ័យ(ពីគាត់)ចំពោះការដែលពួកអ្នកមិនបានចូលរួមក្នុងសមរភូមិហ្ពា ទើរ ដើម្បីឲ្យគាត់សុំពីអល់ឡោះជាម្ចា ស់ឱ្យទ្រង់អភ័យទោសដល់ពួក អ្នកចំពោះបាបកម្មរបស់ពួកអ្នកនោះ ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេសម្តែងឫកពាមើលងាយ និងចំអកឡកឡឺយទៅវិញ ហើយអ្នកនឹងឃើញ ពួកគេបដិសេធនូវអ្វីដែលគេបង្គាប់ប្រើពួកគេឲ្យធ្វើវា។ ហើយពួកគេ ជាពួកដែលក្រអឺតក្រទមមិនទទួលយកការពិត និងបន្ទាបខ្លួនចំពោះការពិត ឡើយ។

سَوَآءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَن يَغْفِرَ ٱللَّهُ لَهُمْ ۚ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ ﴿٦﴾

វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសឱ្យពួកគេចំពោះបាបកម្មរបស់ពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុល បង្ហា ញក្រុមដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ និងងប់ងល់នឹងអំពើល្មើសចំពោះទ្រង់នោះឡើយ។

هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُوا۟ عَلَىٰ مَنْ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّوا۟ ۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَـٰكِنَّ ٱلْمُنَـٰفِقِينَ لَا يَفْقَهُونَ ﴿٧﴾

ពួកគេនេះឯង ជាពួកដែលនិយាយថាៈ ចូរពួកអ្នកកុំបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកអ្នកឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសារ(មូហាំម៉ាត់)ដែលជាជន ក្រីក្រនិងពួកអារ៉ាប់ជនបទដែលនៅជុំវិញក្រុងម៉ាទីណះឲ្យសោះ លុះត្រាតែពួកគេចាកចេញពីគាត់សិន។ ហើយឃ្លាំងនៃទ្រព្យសម្បត្តិដែលនៅ លើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មាន ចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ក៏ប៉ុន្តែពួកពុតត្បុតមិនដឹងទេថា ឃ្លាំងនៃលាភសក្ការៈ គឺស្ថិតនៅក្នុងកណា្តប់ដៃរបស់អល់ឡោះជា ម្ចា ស់(តែមួយគត់)នោះ។

يَقُولُونَ لَئِن رَّجَعْنَآ إِلَى ٱلْمَدِينَةِ لَيُخْرِجَنَّ ٱلْأَعَزُّ مِنْهَا ٱلْأَذَلَّ ۚ وَلِلَّهِ ٱلْعِزَّةُ وَلِرَسُولِهِۦ وَلِلْمُؤْمِنِينَ وَلَـٰكِنَّ ٱلْمُنَـٰفِقِينَ لَا يَعْلَمُونَ ﴿٨﴾

មេខ្លោងរបស់ពួកគេ គឺអាប់ទុលឡោះ កូនប្រុសរបស់ អ៊ូពៃ បាននិយាយថាៈ ប្រសិនបើពួកយើងបានត្រលប់ទៅកាន់ក្រុងម៉ា ទីណះវិញនោះ ពួកអ្នក ខ្លាំង(គឺខ្ញុំហើយនិងក្រុមរបស់ខ្ញុំ)នឹងបណ្ដេញពួកអ្នកទន់ខ្សោយ(ព្យាការីមូហាំម៉ា ត់និងក្រុមរបស់គាត់)ចេញពីក្រុងម៉ា ទីណះជាមិនខាន ខណៈដែល ភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិរបស់បណ្ដា អ្នកដែលមានជំនឿសោះនោះ ហើយវាមិនមែន ជាកម្មសិទ្ធិរបស់អាប់ទុលឡោះ កូនប្រុសរបស់ អ៊ូពៃ និងក្រុមរបស់គេឡើយ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនបានដឹងទេថា ភាពខ្លាំងពូកែជាកម្មសិទិ្ធ របស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងជាកម្មសិទ្ធិរបស់បណ្ដា អ្នកដែលមានជំនឿនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُلْهِكُمْ أَمْوَٰلُكُمْ وَلَآ أَوْلَـٰدُكُمْ عَن ذِكْرِ ٱللَّهِ ۚ وَمَن يَفْعَلْ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿٩﴾

ឱបណ្ដាអ្នកដែលមានជំនឿចំពោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក ហើយនិង កូនចៅរបស់ពួកអ្នកនោះ រំខានពួកអ្នកពីការប្រតិបត្តិសឡាត និងកាតព្វកិច្ចសាសនាផ្សេងៗទៀតឱ្យសោះ។ ជនណាហើយដែលឱ្យទ្រព្យសម្បត្ដិ របស់គេនិងកូនចៅរបស់គេរំខានរូបគេពីការបំពេញនូវកាតព្វកិច្ចដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់លើរូបគេ ដូចជាការប្រតិបត្តិសឡាត និង ផ្សេងៗទៀតនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់ដ៏ពិតប្រាកដ គឺពួកដែលខាតបង់ទាំងខ្លួនប្រាណរបស់ពួកគេ និងក្រុមគ្រួសាររបស់ ពួកគេនៅថ្ងៃបរលោក។

وَأَنفِقُوا۟ مِن مَّا رَزَقْنَـٰكُم مِّن قَبْلِ أَن يَأْتِىَ أَحَدَكُمُ ٱلْمَوْتُ فَيَقُولَ رَبِّ لَوْلَآ أَخَّرْتَنِىٓ إِلَىٰٓ أَجَلٍۢ قَرِيبٍۢ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّـٰلِحِينَ ﴿١٠﴾

ហើយចូរពួកអ្នកបរិច្ចា គមួយចំនួនអំពីទ្រព្យសម្បត្តិដែលអល់ឡោះជាម្ចា ស់ទ្រង់បានប្រទានជាលាភសក្កា រៈឱ្យពួកអ្នក មុននឹងសេចក្ដីស្លា ប់មកដល់ អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយទៅកាន់ម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀត នោះ ខ្ញុំពិតជានឹងបរិច្ចាគនូវទ្រព្យសម្បត្តិរបស់ខ្ញុំក្នុងមាគ៌ាអល់ឡោះ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលជា មិនខាន។

وَلَن يُؤَخِّرَ ٱللَّهُ نَفْسًا إِذَا جَآءَ أَجَلُهَا ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿١١﴾

ហើយអល់ឡោះជាម្ចា ស់នឹងមិនពន្យារពេលឱ្យបុគ្គលណាម្នា ក់ឡើយនៅពេលណាដែលសេចក្ដីស្លា ប់បានមកដល់គេ និងអាយុជីវិតរបស់គេក៏បាន ដល់ទីបញ្ចប់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បាន ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ ប្រសិនបើទង្វើល្អ នោះនឹងទទួលបានផលល្អ ហើយប្រសិនបើទង្វើ អាក្រក់ នោះនឹងទទួលបានផលអាក្រក់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Munaafiqoon — المنافقون

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា