ទំព័រដើមការពន្យល់At-Takaathur (102)

ការពន្យល់ At-Takaathur (102) — التكاثر

ម៉ាកកះ · 8 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

أَلْهَىٰكُمُ ٱلتَّكَاثُرُ ﴿١﴾

ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងរឿងកូនចៅបានធ្វើឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ

حَتَّىٰ زُرْتُمُ ٱلْمَقَابِرَ ﴿٢﴾

រហូតដល់ពួកអ្នកស្លា ប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។ كلا سوف تعلمون

كَلَّا سَوْفَ تَعْلَمُونَ ﴿٣﴾

អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឲ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹង ជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។ ثم كلاسوف تعلمون

ثُمَّ كَلَّا سَوْفَ تَعْلَمُونَ ﴿٤﴾

បន្ទា ប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។

كَلَّا لَوْ تَعْلَمُونَ عِلْمَ ٱلْيَقِينِ ﴿٥﴾

ជាការពិតណាស់ ប្រសិនបើពួកអ្នកដឹងយ៉ាងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនរវល់នឹងការមានមោទនភាព(ចំពោះគ្នា )ពីរឿងទ្រព្យ សម្បត្តិនិងរឿងកូនចៅឡើយ។

لَتَرَوُنَّ ٱلْجَحِيمَ ﴿٦﴾

ជាការពិតណាស់ អល់ឡោះពិតជានឹងឲ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។

ثُمَّ لَتَرَوُنَّهَا عَيْنَ ٱلْيَقِينِ ﴿٧﴾

បន្ទា ប់មកពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ា ងច្បាស់ផ្ទា ល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ثُمَّ لَتُسْـَٔلُنَّ يَوْمَئِذٍ عَنِ ٱلنَّعِيمِ ﴿٨﴾

ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកពីរាល់ឧបការគុណទាំងឡាយដែលទ្រង់ប្រទានឱ្យពួកអ្នក ដូចជាសុខ ភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងអ្វីផ្សេងទៀត។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · At-Takaathur — التكاثر

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា