ទំព័រដើមការពន្យល់At-Takwir (81)

ការពន្យល់ At-Takwir (81) — التكوير

ម៉ាកកះ · 29 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

إِذَا ٱلشَّمْسُ كُوِّرَتْ ﴿١﴾

នៅពេលដែលព្រះអាទិត្យត្រូវបានច្របាច់បញ្ចូលគ្នា ហើយរស្មីរបស់វាបានបាត់បង់។

وَإِذَا ٱلنُّجُومُ ٱنكَدَرَتْ ﴿٢﴾

និងនៅពេលដែលផ្កា យទាំងឡាយធ្លា ក់បែកខ្ចា ត់ខ្ចា យហើយបាត់បង់ពន្លឺរបស់វា។

وَإِذَا ٱلْجِبَالُ سُيِّرَتْ ﴿٣﴾

និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើងចេញពីកន្លែងរបស់វា។

وَإِذَا ٱلْعِشَارُ عُطِّلَتْ ﴿٤﴾

និងនៅពេលដែលមេអូដ្ឋផើមដែលម្ចា ស់របស់វាតែងប្រជែងចង់បាននោះ ត្រូវបានគេបោះបង់ចោល។

وَإِذَا ٱلْوُحُوشُ حُشِرَتْ ﴿٥﴾

និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំជាមួយមនុស្សលោកនៅទីកន្លែងតែមួយ។

وَإِذَا ٱلْبِحَارُ سُجِّرَتْ ﴿٦﴾

និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ រហូតក្លា យជាភ្លើង។

وَإِذَا ٱلنُّفُوسُ زُوِّجَتْ ﴿٧﴾

និងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំឲ្យនៅជាមួយនឹងអ្នកដែលដូចពួកគេ ដោយអ្នកបំពាននៅជាមួយអ្នកបំពាន ហើយអ្នកកោតខ្លាចនៅជាមួយអ្នក ដែលកោតខ្លា ច។

وَإِذَا ٱلْمَوْءُۥدَةُ سُئِلَتْ ﴿٨﴾

និងនៅពេលទារិកាដែលត្រូវបានគេកប់ទាំងរស់ត្រូវបានអល់ឡោះសួរថា ៖ بأى ذنب قتلت

بِأَىِّ ذَنۢبٍۢ قُتِلَتْ ﴿٩﴾

តើដោយសារបទឧក្រិដ្ឋអី្វបានជានាងត្រូវបានគេសម្លា ប់(កប់ទាំងរស់)បែបនេះ?

وَإِذَا ٱلصُّحُفُ نُشِرَتْ ﴿١٠﴾

និងនៅពេលដែលបញ្ជីកត់ត្រាទង្វើរបស់មនុស្សលោកត្រូវបានគេចែកចាយដើម្បីឱ្យពួកគេម្នា ក់ៗអានបញ្ជីកំណត់ត្រាទង្វើរបស់គេដែលគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِذَا ٱلسَّمَآءُ كُشِطَتْ ﴿١١﴾

និងនៅពេលដែលមេឃាត្រូវបានគេបកចេញ ដូចជាគេបកស្បែកចេញពីខ្លួនសត្វពពែ។

وَإِذَا ٱلْجَحِيمُ سُعِّرَتْ ﴿١٢﴾

និងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង។

وَإِذَا ٱلْجَنَّةُ أُزْلِفَتْ ﴿١٣﴾

និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឲ្យនៅជិតបណ្តា អ្នកដែលកោតខ្លា ចអល់ឡោះ។

عَلِمَتْ نَفْسٌۭ مَّآ أَحْضَرَتْ ﴿١٤﴾

នៅពេលដែលហេតុការណ៍ ទាំងនោះបានកើតឡើងនោះ បុគ្គលគ្រប់រូបនឹងដឹងពីទង្វើទាំងឡាយដែលពួកគេបានសាងកន្លងមកសម្រាប់ថ្ងៃនោះ។

فَلَآ أُقْسِمُ بِٱلْخُنَّسِ ﴿١٥﴾

អល់ឡោះបានស្បថនឹងហ្វូងតារាដែលបាត់ពន្លឺមុនពេលដែលវារះឡើងនៅពេលរាត្រី។

ٱلْجَوَارِ ٱلْكُنَّسِ ﴿١٦﴾

ហើយទ្រង់ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់នៅពេលព្រឹក ដែលប្រៀបដូចជាសត្វប្រើសរត់ចូលក្នុងជំរករបស់វា។

وَٱلَّيْلِ إِذَا عَسْعَسَ ﴿١٧﴾

ហើយទ្រង់ស្បថនឹងពេលព្រលប់នៅពេលដែលវា(ពេលយប់)ចាប់ផ្តើមមកដល់ និងពេលទៀបភ្លឺ នៅពេលដែលវា(ពេលយប់)ជិតដល់ទីបពា្ចប់របស់វា។

وَٱلصُّبْحِ إِذَا تَنَفَّسَ ﴿١٨﴾

ហើយទ្រង់ស្បថនឹងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។ إنه لقول رسول كريم

إِنَّهُۥ لَقَوْلُ رَسُولٍۢ كَرِيمٍۢ ﴿١٩﴾

ពិតប្រាកដណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នោះ គឺពិតជាបន្ទូលរបស់អល់ឡោះដែលត្រូវបានម៉ាឡាអ៊ីកាត់ដែលគេជឿទុកចិត្ត នោះគឺម៉ា ឡាអ៊ីកាត់ជីព្រីលនាំមកកាន់ព្យាការីមូហាំម៉ា ត់(ជាអ្នក)ដែលអល់ឡោះជាម្ចា ស់បានទុកចិត្តគេ(ជីព្រីល)លើការអនុវត្តភារកិច្ចនេះ។

ذِى قُوَّةٍ عِندَ ذِى ٱلْعَرْشِ مَكِينٍۢ ﴿٢٠﴾

ជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ម្ចា ស់នៃអារ៉ស្ហ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ مطاع ثم أمين

مُّطَاعٍۢ ثَمَّ أَمِينٍۢ ﴿٢١﴾

ជាអ្នកដែលត្រូវបានអ្នកដែលនៅលើមេឃគោរពតាម និងជាអ្នកដែលស្មោះត្រង់ក្នុងការផ្តល់វ៉ា ហ៊ី(សាររបស់អល់ឡោះ)។ وما صاحبكم بمجنون

وَمَا صَاحِبُكُم بِمَجْنُونٍۢ ﴿٢٢﴾

ហើយមិត្ដភក្តិរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ដែលនៅជាមួយពួកអ្នក ហើយដែលពួកអ្នកបានដឹងពីប្រាជ្ញារបស់គាត់ ភាពស្មោះត្រង់របស់គាត់ និងភាពសច្ចៈ របស់គាត់នោះ ពុំមែនជាមនុស្សវិកលចរិតដូចពួកអ្នកចោទឡើយ។

وَلَقَدْ رَءَاهُ بِٱلْأُفُقِ ٱلْمُبِينِ ﴿٢٣﴾

ហើយជាការពិតណាស់ មិត្តរបស់អ្នក(ព្យាការីមូហាំម៉ា ត់)បានឃើញជីព្រីលក្នុងរូបភាព(ដើម)ដែលគេបង្កើតគាត់យ៉ា ងច្បាស់នៅឯជើងមេឃ។

وَمَا هُوَ عَلَى ٱلْغَيْبِ بِضَنِينٍۢ ﴿٢٤﴾

ហើយមិត្តរបស់ពួកអ្នក(ព្យាការីមូហាំម៉ា ត់)មិនកំណាញ់ក្នុងការផ្សព្វផ្សាយបទបញ្ជាដែលគេប្រើគាត់ឲ្យផ្សព្វផ្សាយមកកាន់ពួកអ្នកនោះនោះទេ ហើយក៏មិនយក កម្រៃ(លើការផ្សព្វផ្សាយសារ)ដូចដែលពួកគ្រូទាយបានយកនោះដែរ។ وما هوبقول شيطن رجيم

وَمَا هُوَ بِقَوْلِ شَيْطَـٰنٍۢ رَّجِيمٍۢ ﴿٢٥﴾

ហើយគម្ពីរគួរអាននេះក៏មិនមែនជាសម្តីរបស់ស្ហៃតនដែលត្រូវបានគេបណ្ដេ ញចេញពីក្តីមេត្តា ករុណារបស់អល់ឡោះនោះដែរ។ فأ ين تذهبون

فَأَيْنَ تَذْهَبُونَ ﴿٢٦﴾

ដូចនេះតើផ្លូវមួយណាដែលពួកអ្នកនឹងដើរដើម្បីបដិសេធថាវា(គម្ពីរគួរអាន)មិនមែនមកពីអល់ឡោះជាម្ចា ស់ បន្ទា ប់ពីមានភស្តុតាងទាំងនេះហើយនោះ? إن هو إل اذكر للعلمين

إِنْ هُوَ إِلَّا ذِكْرٌۭ لِّلْعَـٰلَمِينَ ﴿٢٧﴾

ហើយគម្ពីរគួរអានគ្មា នអ្វីក្រៅពីការដាស់រំឭកនិងទូន្មា នដល់ជិននិងមនុស្សលោកឡើយ។

لِمَن شَآءَ مِنكُمْ أَن يَسْتَقِيمَ ﴿٢٨﴾

គឺសម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ា ដ៏ត្រឹមត្រូវ។

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ ﴿٢٩﴾

ហើយក្តីប្រាថ្នា ចង់បានភាពខ្ជា ប់ខ្ជួននៅលើសាសនា និងអ្វីផ្សេងទៀតរបស់ពួកអ្នកនឹងមិនអាចសម្រេចបាននោះទេ លើកលែងតែអល់ឡោះទ្រង់មានចេតនាចំពោះ រឿងនោះប៉ុណ្ណោះហើយទ្រង់ជាម្ចា ស់នៃម៉ា ខ្លូកទាំងអស់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · At-Takwir — التكوير

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា