ទំព័រដើមការពន្យល់An-Naazi'aat (79)

ការពន្យល់ An-Naazi'aat (79) — النازعات

ម៉ាកកះ · 46 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

وَٱلنَّـٰزِعَـٰتِ غَرْقًۭا ﴿١﴾

អល់ឡោះបានស្បថនឹងម៉ា ឡាអ៊ីកាត់ដែលដកហូតព្រលឹងរបស់ពួកដែលគ្មា នជំនឿយ៉ា ងឃោរឃៅនិងខ្លាំងក្លា ។

وَٱلنَّـٰشِطَـٰتِ نَشْطًۭا ﴿٢﴾

ហើយអល់ឡោះបានស្បថនឹងម៉ា ឡាអ៊ីកាត់ដែលដកយកព្រលឹងរបស់បណ្តា អ្នកមានជំនឿដោយថ្នមៗនិងងាយស្រួល។

وَٱلسَّـٰبِحَـٰتِ سَبْحًۭا ﴿٣﴾

ហើយទ្រង់បានស្បថនឹងម៉ា ឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ា ងលឿនមកកាន់ផែនដីតាមបទបញ្ជារបស់អល់ឡោះ។

فَٱلسَّـٰبِقَـٰتِ سَبْقًۭا ﴿٤﴾

ហើយទ្រង់បានស្បថនឹងម៉ា ឡាអ៊ីកាត់ដែលដណ្តើ មគ្នា បំពេញកាតព្វកិច្ចដែលអល់ឡោះជាម្ចា ស់បានដាក់បទបញ្ជា ។

فَٱلْمُدَبِّرَٰتِ أَمْرًۭا ﴿٥﴾

ហើយទ្រង់បានស្បថនឹងម៉ា ឡាអ៊ីកាត់ដែលអនុវត្តបទបញ្ជារបស់អល់ឡោះដែលទ្រង់បានដាក់បទបញ្ជាលើពួកគេ ដូចជាម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុក(កត់ត្រា)លើ ទង្វើខ្ញុំបម្រើរបស់ទ្រង់ជាដើម។ ការដែលអល់ឡោះទ្រង់ស្បថនឹងប្រការទាំងនោះ គឺដើម្បីបញ្ជាក់ពីការពង្រស់ពួកគេឡើងវិញដើម្បីកាត់សេចក្តី និងផ្តល់ការតប ស្នង។

يَوْمَ تَرْجُفُ ٱلرَّاجِفَةُ ﴿٦﴾

នៅថ្ងៃផែនដីញ័ររញ្ជួយនៅពេលដែលគេផ្លុំត្រែលើកទីមួយ។

تَتْبَعُهَا ٱلرَّادِفَةُ ﴿٧﴾

ការផ្លុំត្រែលើកទីពីរក៏កើតមានឡើងបន្ទា ប់ពីការផ្លុំត្រែលើកទីមួយ។ قلوب يومئذ واجفة

قُلُوبٌۭ يَوْمَئِذٍۢ وَاجِفَةٌ ﴿٨﴾

នៅក្នុងថ្ងៃនោះ ដួងចិត្តរបស់មនុស្សមួយចំនួនភ័យញាប់ញ័រ។ أ بص رها خشعة

أَبْصَـٰرُهَا خَـٰشِعَةٌۭ ﴿٩﴾

កែវភ្នែករបស់ពួកគេបង្ហា ញនូវភាពភ័យខ្លា ចដោយសារការមើលឃើញក្តីរន្ធត់ផ្ទា ល់នឹងភ្នែក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَقُولُونَ أَءِنَّا لَمَرْدُودُونَ فِى ٱلْحَافِرَةِ ﴿١٠﴾

ហើយពួកគេធ្លា ប់បាននិយាយថាៈ តើពួកយើងពិតជានឹងត្រូវបានគេត្រឡប់ទៅកាន់ការមានជីវិតឡើងវិញបន្ទា ប់ពីពួកយើងបានស្លាប់ឬ? أءذا كنا عظما ن خرة

أَءِذَا كُنَّا عِظَـٰمًۭا نَّخِرَةًۭ ﴿١١﴾

តើគេពិតជាត្រឡប់យើងទៅកាន់ការមានជីវិតឡើងវិញឬនៅពេលដែលពួកយើងបានក្លា យជាឆ្អឹងពុកផុយហើយនោះ? قالوا تلك إذا كرة خاسرة

قَالُوا۟ تِلْكَ إِذًۭا كَرَّةٌ خَاسِرَةٌۭ ﴿١٢﴾

ពួកគេបាននិយាយទៀតថា ប្រសិនបើពួកយើងត្រូវវិលត្រឡប់មែននោះ វាគឺជាការវិលត្រឡប់ដ៏ខាតបង់បំផុត។ فإ ن ما هى زجرة وحدة

فَإِنَّمَا هِىَ زَجْرَةٌۭ وَٰحِدَةٌۭ ﴿١٣﴾

ការពង្រស់ឱ្យរស់ឡើងវិញ គឺជារឿងមួយដ៏ងាយស្រួលបំផុត។ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ)តែមួយដងប៉ុណ្ណោះពីសំណាក់ម៉ា ឡាអ៊ីកាត់ដែលទទួលបន្ទុកខាងផ្លុំ ត្រែ។

فَإِذَا هُم بِٱلسَّاهِرَةِ ﴿١٤﴾

ពេលនោះ ជីវិតទាំងអស់បានរស់ឡើងវិញពាសពេញផែនដី បន្ទា ប់ពីពួកគេបានស្លាប់ស្ថិតនៅក្នុងដីហើយនោះ។

هَلْ أَتَىٰكَ حَدِيثُ مُوسَىٰٓ ﴿١٥﴾

តើរឿងរ៉ា វរបស់ព្យាការីមូសាជាមួយម្ចា ស់របស់គាត់ និងជាមួយសត្រូវរបស់គាត់ ហ្វៀរអោនបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ហើយឬនៅ?

إِذْ نَادَىٰهُ رَبُّهُۥ بِٱلْوَادِ ٱلْمُقَدَّسِ طُوًى ﴿١٦﴾

នៅដែល(អល់ឡោះ)ម្ចា ស់របស់គាត់បានហៅគាត់នៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។

ٱذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُۥ طَغَىٰ ﴿١٧﴾

ទ្រង់បានមានបន្ទូលទៅកាន់គាត់ថា ៖ ចូរអ្នក(ព្យាការីមូសា)ធ្វើដំណើ រទៅកាន់ហ្វៀរអ៊ូនចុះ។ពិតប្រាកដណាស់ គេជាអ្នកបំពាន និងជាអ្នកក្រអឺតក្រទម។

فَقُلْ هَل لَّكَ إِلَىٰٓ أَن تَزَكَّىٰ ﴿١٨﴾

ហើយចូរអ្នកនិយាយទៅកាន់គេថា ៖ តើអ្នក(ឱហ្វៀរអោន)ចង់ជម្រះសម្អា តខ្លួនពីភាពគ្មា នជំនឿ និងអំពើបាបដែរឬទេ? وأهديك إلى ربك فتخش

وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ ﴿١٩﴾

ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក(អល់ឡោះ)ដែលបានបង្កើតអ្នក និងថែរក្សាអ្នកដែរឬទេ? ដូច្នេះ អ្នកនឹងកោតខ្លាចទ្រង់ ហើយអ្នកនឹងប្រព្រឹត្តតែ ទង្វើដែលទ្រង់ពេញចិត្តហើយជៀសវាងពីប្រការដែលទ្រង់ខឹងសម្បារ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَأَرَىٰهُ ٱلْـَٔايَةَ ٱلْكُبْرَىٰ ﴿٢٠﴾

ពេលនោះ ព្យាការីមូសាបានបង្ហា ញនូវអច្ឆរិយភាពមួយដ៏ធំមហិមាដែលជាភស្តុតាងបញ្ជា ក់ថា រូបគាត់ពិតជាអ្នកនាំសារម្នា ក់មកពីម្ចា ស់របស់ គាត់(អល់ឡោះ)ប្រាកដមែន វានោះគឺដៃ និងដំបងរបស់គាត់។ فكذ ب وعص

فَكَذَّبَ وَعَصَىٰ ﴿٢١﴾

ប៉ុន្តែហ្វៀរអោនគ្មា ន(ឆ្លើយតប)អ្វីក្រៅពីបដិសេធនឹងអច្ឆរិយភាពនេះ ហើយប្រឆាំងនឹងអ្វីដែលព្យាការីមូសាបានប្រើនោះទេ។ ثم أدبر يسعى

ثُمَّ أَدْبَرَ يَسْعَىٰ ﴿٢٢﴾

បន្ទាប់មក គេក៏បានងាកចេញមិនព្រមមានជំនឿចំពោះអ្វីដែលព្យាការីមូសាបាននាំមក ដោយគេនៅតែព្យាយាមក្នុងការប្រព្រឹត្តល្មើសនឹងអល់ឡោះ ហើយនិង ប្រឆាំងនឹងសេចក្តីពិត។ فحشر فناد

فَحَشَرَ فَنَادَىٰ ﴿٢٣﴾

ពេលនោះ គេ(ហ្វៀរអោន)ក៏បានប្រមូលក្រុមរបស់គេ ហើយនិងអ្នកដែលដើរតាមគេ ដើម្បី(ប្រជែង)យកឈ្នះលើព្យាការីមូសា ហើយគេបានស្រែកប្រកាសថា ៖

فَقَالَ أَنَا۠ رَبُّكُمُ ٱلْأَعْلَىٰ ﴿٢٤﴾

យើងគឺព្រះជាម្ចា ស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។ដូចនេះ ពួកអ្នកមិនអាចគោរពប្រតិបត្តិតាមអ្នកផ្សេងក្រៅពីយើងឡើយ។

فَأَخَذَهُ ٱللَّهُ نَكَالَ ٱلْـَٔاخِرَةِ وَٱلْأُولَىٰٓ ﴿٢٥﴾

ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានដាក់ទោសគេនៅក្នុងលោកិយនេះដោយឲ្យគេលិចលង់ក្នុងទឹកសមុទ្រ ហើយទ្រង់នឹងដាក់ទោសគេទៀតនៅថ្ងៃបរលោក ដោយ បញ្ចូលគេទៅក្នុងទណ្ឌ កម្មដ៏ខ្លាំងក្លា បំផុត(គឺទណ្ឌ កម្មក្នុងភ្លើងនរក)។

إِنَّ فِى ذَٰلِكَ لَعِبْرَةًۭ لِّمَن يَخْشَىٰٓ ﴿٢٦﴾

ពិតប្រាកដណាស់ នៅក្នុងរឿងដែលយើងដាក់ទណ្ឌកម្មលើហ្វៀរអ៊ូនទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោកនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលកោត ខ្លា ចអល់ឡោះជាម្ចា ស់ ពីព្រោះគេគឺជាអ្នកដែលទាញយកផលប្រយោជន៍អំពីមេរៀននោះ។

ءَأَنتُمْ أَشَدُّ خَلْقًا أَمِ ٱلسَّمَآءُ ۚ بَنَىٰهَا ﴿٢٧﴾

តើការដែលអល់ឡោះធ្វើឲ្យពួកអ្នក(ឱពូកដែលបដិសេធនឹងការរស់ឡើងវិញ)មានវត្តមាន(ម្តងទៀតបន្ទា ប់ពីស្លា ប់) វាលំបាកជាង ឬការបង្កើតមេឃ(ដែលយើងបាន បង្កើតវារួចនោះ)លំបាកជាង? رفع سمكها فسوىها

رَفَعَ سَمْكَهَا فَسَوَّىٰهَا ﴿٢٨﴾

ទ្រង់បានលើកមេឃឲ្យខ្ពស់ប្រៀបដូចជាសំណងដែលខ្ពស់ផុតពីផែនដី ហើយទ្រង់ធ្វើឱ្យវាមានផ្ទៃរាបស្មើគ្មា នចន្លោះប្រហោងវៀចវេរ និងគ្មា នស្នាមប្រេះនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وأغطش ليلها وأخرج ضحىها

وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَىٰهَا ﴿٢٩﴾

ទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាមានភាពងងឹតនៅពេលដែលព្រះអាទិត្យលិចបាត់។ ហើយទ្រង់បានបញ្ចេញពន្លឺរបស់វា(ព្រះអាទិត្យ)មកវិញនៅពេលដែលថ្ងៃរះ។

وَٱلْأَرْضَ بَعْدَ ذَٰلِكَ دَحَىٰهَآ ﴿٣٠﴾

បន្ទា ប់ពីបង្កើតមេឃហើយនោះទ្រង់បានបង្កើតផែនដីដែលមានសណ្ឋា នរាបស្មើ ហើយបានផ្តល់នូវផលប្រយោជន៍ជាច្រើននៅលើវា។

أَخْرَجَ مِنْهَا مَآءَهَا وَمَرْعَىٰهَا ﴿٣١﴾

ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វាដែលជាប្រភពទឹកហូរ និងបានបណ្តុះនៅក្នុងវា(ផែនដី)នោះនូវរុក្ខជាតិជាច្រើនសម្រាប់(ជាចំណី ដល់)សត្វពាហនៈ។

وَٱلْجِبَالَ أَرْسَىٰهَا ﴿٣٢﴾

ហើយទ្រង់បានបង្កើតភ្នំជាស្នឹង(សម្រាប់ទប់លំនឹង)ដ៏រឹងមាំនៅលើផែនដី។ متعا ل كم ولأنعمكم

مَتَـٰعًۭا لَّكُمْ وَلِأَنْعَـٰمِكُمْ ﴿٣٣﴾

អ្វីទាំងអស់នោះ គឺដើម្បី(ផ្តល់)ជាផលប្រយោជន៍សម្រាប់ពួកអ្នក(ឱមនុស្សលោក)និងសត្វពាហនៈរបស់ពួកអ្នក។ ជាការពិតណាស់ អ្នកដែលបានបង្កើតរបស់ទាំង អស់នោះ ពុំមែនអសមត្ថភាពក្នុងការបង្កើតពួកគេ(ឲ្យមានជីវិត)ឡើងវិញសារជាថ្មីនោះទេ។

فَإِذَا جَآءَتِ ٱلطَّآمَّةُ ٱلْكُبْرَىٰ ﴿٣٤﴾

នៅពេលដែលការផ្លុំត្រែលើកទីពីរត្រូវបានគេបន្លឺឡើងដែលអ្វីៗទាំងអស់ត្រូវបានគ្របដណ្ត ប់ដោយភាពភ័យរន្ធត់របស់វា ហើយថ្ងៃបរលោកក៏បានកើតឡើង

يَوْمَ يَتَذَكَّرُ ٱلْإِنسَـٰنُ مَا سَعَىٰ ﴿٣٥﴾

នៅថ្ងៃនោះ មនុស្សលោកនឹងនឹកឃើញ(ទាំងអស់)នូវទង្វើដែលខ្លួនបានសាងកន្លងមក ទាំងទង្វើល្អ និងទង្វើអាក្រក់។

وَبُرِّزَتِ ٱلْجَحِيمُ لِمَن يَرَىٰ ﴿٣٦﴾

ហើយនរកជើហ៊ីមត្រូវបានគេនាំមកនិងត្រូវបានគេបង្ហា ញឱ្យ(ពួកគេ)បានឃើញច្បាស់ផ្ទា ល់នឹងភ្នែក។ فأما من طغى

فَأَمَّا مَن طَغَىٰ ﴿٣٧﴾

ដូច្នេះ ចំពោះជនណាដែលបានបំពានព្រំដែនដោយស្ថិតក្នុងភាពវង្វេង

وَءَاثَرَ ٱلْحَيَوٰةَ ٱلدُّنْيَا ﴿٣٨﴾

ហើយពួកគេស្រឡាញ់ជីវិតលោកិយដែលមិនឋិតឋេរនេះខ្លាំងជាងជីវិតបរលោកដែលឋិតឋេរនោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَإِنَّ ٱلْجَحِيمَ هِىَ ٱلْمَأْوَىٰ ﴿٣٩﴾

ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីកន្លែងស្នា ក់នៅរបស់គេ។

وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِۦ وَنَهَى ٱلنَّفْسَ عَنِ ٱلْهَوَىٰ ﴿٤٠﴾

فَإِنَّ ٱلْجَنَّةَ هِىَ ٱلْمَأْوَىٰ ﴿٤١﴾

រីឯជនណាដែលខ្លា ចក្នុងការប្រឈមមុខនឹងម្ចា ស់របស់គេ ហើយគេបានទប់ស្កាត់ខ្លួនរបស់គេមិនឱ្យប្រព្រឹត្តតាមចំណង់តណ្ហា របស់គេចំពោះប្រការទាំងឡាយ ដែលអល់ឡោះបានហាមឃាត់នោះ ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីកន្លែងស្នា ក់នៅរបស់គេ។

يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا ﴿٤٢﴾

ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ថា តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?

فِيمَ أَنتَ مِن ذِكْرَىٰهَآ ﴿٤٣﴾

រូបអ្នកមិនមែនជាអ្នកដែលដឹងអំពីពេលវេលារបស់វាដើម្បីប្រាប់ដល់ពួកគេនោះទេ ហើយវាក៏មិនមែនជាតួនាទីរបស់អ្នកដែរ។ តាមពិត តួនាទីរបស់អ្នកនោះ គឺត្រូវ ត្រៀមខ្លួនសម្រាប់វា(ថ្ងៃបរលោកនោះ)ប៉ុណ្ណោះ។

إِلَىٰ رَبِّكَ مُنتَهَىٰهَآ ﴿٤٤﴾

គឺមានតែម្ចា ស់របស់អ្នកតែមួយគត់ដែលដឹងពីពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង។

إِنَّمَآ أَنتَ مُنذِرُ مَن يَخْشَىٰهَا ﴿٤٥﴾

តាមពិត អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះជនណាដែលខ្លាចថ្ងៃបរលោកប៉ុណ្ណោះ ពីព្រោះគេជាអ្នកដែលទទួលបានផលពីការដាស់តឿនព្រមានរបស់ អ្នក។

كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوٓا۟ إِلَّا عَشِيَّةً أَوْ ضُحَىٰهَا ﴿٤٦﴾

នៅថ្ងៃដែលពួកគេបានឃើញថ្ងៃបរលោកផ្ទាល់នឹងភ្នែកនោះ ពួកគេមានអារម្មណ៍ហាក់បីដូចជាពួកគេមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែរយៈ ពេលតែមួយល្ងា ច ឬមួយព្រឹកប៉ុណ្ណោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · An-Naazi'aat — النازعات

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា