عَمَّ يَتَسَآءَلُونَ ﴿١﴾
តើពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទាំងនោះកំពុងតែសួរគ្នា ពីរឿងអ្វីបន្ទា ប់ពីអល់ឡោះបានតែងតាំងមូហាំម៉ា ត់ជាអ្នកនាំសាររបស់ទ្រង់ទៅកាន់ពួកគេនោះ?
ទំព័រដើម›ការពន្យល់›An-Naba (78)
ម៉ាកកះ · 40 វាក្យខណ្ឌ
عَمَّ يَتَسَآءَلُونَ ﴿١﴾
តើពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទាំងនោះកំពុងតែសួរគ្នា ពីរឿងអ្វីបន្ទា ប់ពីអល់ឡោះបានតែងតាំងមូហាំម៉ា ត់ជាអ្នកនាំសាររបស់ទ្រង់ទៅកាន់ពួកគេនោះ?
عَنِ ٱلنَّبَإِ ٱلْعَظِيمِ ﴿٢﴾
គឺពួកគេបានសួរគ្នាទៅវិញទៅមកអំពីដំណឹ ងដ៏សំខាន់ នោះគឺគម្ពីរគួរអានដែលបញ្ចុះទៅលើអ្នកនាំសាររបស់ពួកគេ ដែលមានរៀបរាប់ពីដំណឹ ង(ព័ត៌មាន)នៃការ ពង្រស់មនុស្ស(បន្ទា ប់ពីស្លា ប់)ឱ្យរស់ឡើងវិញ។
ٱلَّذِى هُمْ فِيهِ مُخْتَلِفُونَ ﴿٣﴾
គម្ពីរគួរអាននេះហើយដែលពួកគេបានខ្វែងគំនិតគ្នា ចំពោះវា ដោយអ្នកខ្លះថា វាជាមន្តអាគម អ្នកខ្លះទៀតថា វាជាកំណាព្យ ហើយអ្នកខ្លះទៀតថាជាគ្រូទាយ ហើយ អ្នកខ្លះទៀតថា វាជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុន។ كلا سيعلمون
كَلَّا سَيَعْلَمُونَ ﴿٤﴾
រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ពួកដែលបដិសេធនឹងគម្ពីរគួរអានទាំងនោះ ពួកគេនឹងដឹងពីលទ្ធផលចុងក្រោយនៃការបដិសេធដ៏អាក្រក់របស់ ពួកគេ។ ثم كلا سيعلمون
ثُمَّ كَلَّا سَيَعْلَمُونَ ﴿٥﴾
បន្ទា ប់មកទ្រង់នឹងបញ្ជា ក់ដល់ពួកគេម្តងហើយម្តងទៀត។
أَلَمْ نَجْعَلِ ٱلْأَرْضَ مِهَـٰدًۭا ﴿٦﴾
តើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋា នរាបស្មើដើម្បីឱ្យពួកគេងាយស្រួលរស់នៅនៅលើវាទេឬ?
وَٱلْجِبَالَ أَوْتَادًۭا ﴿٧﴾
ហើយយើងបានបង្កើតភ្នំជាច្រើននៅលើវា(ផែនដី)ប្រៀបដូចជាបង្គោ លស្នឹងសម្រាប់ទប់លំនឹងផែនដីកុំឱ្យវាញ័រញ្ជួយ។ وخلقنكم أ زوجا
وَخَلَقْنَـٰكُمْ أَزْوَٰجًۭا ﴿٨﴾
ហើយយើងបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ជាគូៗ មានប្រុស មានស្ត្រី។ وجعلنا نومكم سباتا
وَجَعَلْنَا نَوْمَكُمْ سُبَاتًۭا ﴿٩﴾
ហើយយើងបានធ្វើឱ្យការដេករបស់ពួកអ្នកជាការបញ្ឈប់ការធ្វើសកម្មភាព(នៃរាងកាយ)ដើម្បីឲ្យពួកអ្នកបានសម្រាក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَجَعَلْنَا ٱلَّيْلَ لِبَاسًۭا ﴿١٠﴾
ហើយយើងបានបង្កើតពេលយប់ជាការបិតបាំងពួកអ្នកតាមរយៈភាពងងឹតរបស់វា ប្រៀបដូចជាសម្លៀកបំពាក់ដែលពួកអ្នកយកវាមកបិតបាំងរាងកាយពួកអ្នក ដូច្នោះដែរ។
وَجَعَلْنَا ٱلنَّهَارَ مَعَاشًۭا ﴿١١﴾
ហើយយើងបានបង្កើតពេលថ្ងៃជាពេលមួយដើម្បីឱ្យគេស្វែងរកកម្រៃ និងលាភសក្កា រៈ។ وبنينا فوقكم سبعا شدادا
وَبَنَيْنَا فَوْقَكُمْ سَبْعًۭا شِدَادًۭا ﴿١٢﴾
យើងបានបង្កើតមេឃប្រាំពីរជាន់នៅពីលើពួកអ្នកដែលជាសំណង់ដ៏រឹងមាំប្រកបទៅដោយគតិបណ្ឌិ តក្នុងការសាងសង់។ وجعلنا سراجا وهاجا
وَجَعَلْنَا سِرَاجًۭا وَهَّاجًۭا ﴿١٣﴾
យើងបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង និងមានកម្តៅ ។
وَأَنزَلْنَا مِنَ ٱلْمُعْصِرَٰتِ مَآءًۭ ثَجَّاجًۭا ﴿١٤﴾
ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធា ប់ពីពពកដែលពោរពេញទៅដោយទឹក។ب لنخرج به ح اونباتا
لِّنُخْرِجَ بِهِۦ حَبًّۭا وَنَبَاتًۭا ﴿١٥﴾
ដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនេះនូវគ្រាប់ធញ្ញជាតិនិងរុក្ខជាតិជាច្រើនប្រភេទ។ وجنت ألفافا
وَجَنَّـٰتٍ أَلْفَافًا ﴿١٦﴾
ហើយតាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតជាចម្កា រដំណាំដែលពោរពេញទៅដោយផល្លានុផលគ្រប់ប្រភេទដោយសារតែវាបែកមែកសាខាយ៉ា ងច្រើន។
إِنَّ يَوْمَ ٱلْفَصْلِ كَانَ مِيقَـٰتًۭا ﴿١٧﴾
ពិតប្រាកដណាស់ ថ្ងៃកាត់ក្តីរវាងម៉ា ខ្លូកទាំងឡាយគឺជាពេលវេលាដែលត្រូវបានគេកំណត់យ៉ា ងច្បាស់លាស់ដែលគ្មា នខុសនោះឡើយ។
يَوْمَ يُنفَخُ فِى ٱلصُّورِ فَتَأْتُونَ أَفْوَاجًۭا ﴿١٨﴾
គឺថ្ងៃដែលម៉ា ឡើអ៊ីកាត់បានផ្លុំត្រែលើកទីពីរ។ ពេលនោះពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងមក(កាន់កន្លែងជំនុំជម្រះ)ជាក្រុមៗ។
وَفُتِحَتِ ٱلسَّمَآءُ فَكَانَتْ أَبْوَٰبًۭا ﴿١٩﴾
ហើយមេឃនឹងត្រូវគេបើកចំហដូចជាទ្វា ជាច្រើនដែលគេបានបើកដូច្នោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَسُيِّرَتِ ٱلْجِبَالُ فَكَانَتْ سَرَابًا ﴿٢٠﴾
ដែលធ្វើឱ្យភ្នំប៉ើងចេញពីកន្លែងរបស់វាទៅក្នុងលំហអាកាស ប្រៀបដូចល្អងធូលី។ إ ن جهن م كانت مرصادا
إِنَّ جَهَنَّمَ كَانَتْ مِرْصَادًۭا ﴿٢١﴾
ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀមធ្វើទណ្ឌ កម្ម។ للط غين مٔابا
لِّلطَّـٰغِينَ مَـَٔابًۭا ﴿٢٢﴾
ជាទីវិលត្រលប់សម្រាប់ពួកដែលបំពាន។
لَّـٰبِثِينَ فِيهَآ أَحْقَابًۭا ﴿٢٣﴾
ពួកគេស្ថិតនៅក្នុងឋាននរកនោះជាអមតៈ ដោយគ្មា នទីបញ្ចប់នោះឡើយ។ لا يذوقون فيها بردا ولا شرابا
لَّا يَذُوقُونَ فِيهَا بَرْدًۭا وَلَا شَرَابًا ﴿٢٤﴾
នៅក្នុងឋាននរកនោះ ពួកគេមិនដែលស្គាល់រសជាតិខ្យល់ត្រជាក់ដែលផ្តល់ភាពត្រជាក់ដល់ពួកគេពីកម្តៅ នៃភ្លើងននរកនោះទេ ហើយពួកគេក៏គ្មា នទឹកឆ្ងា ញ់ សម្រាប់ផឹកនោះដែរ។ إلا حميما وغس اقا
إِلَّا حَمِيمًۭا وَغَسَّاقًۭا ﴿٢٥﴾
ពួកគេមិនមានទឹកសម្រាប់ផឹកឡើយ លើកលែងតែទឹកក្តៅ និងខ្ទុះដែលហូរចេញពីខ្លួនពួកចុះនរកប៉ុណ្ណោះ។
جَزَآءًۭ وِفَاقًا ﴿٢٦﴾
ជាការតបស្នងដ៏សាកសមបំផុតចំពោះការប្រឆាំង និងភាពវង្វេងរបស់ពួកគេ។ إن هم كانوالا يرجون حسابا
إِنَّهُمْ كَانُوا۟ لَا يَرْجُونَ حِسَابًۭا ﴿٢٧﴾
ជាការពិតណាស់ កាលនៅក្នុងលោកិយ ពួកគេមិនដែលខ្លាចការជំនុំជម្រះរបស់អល់ឡោះចំពោះពួកគេនៅថ្ងៃបរលោកឡើយ ពីព្រោះពួកគេមិនជឿលើការ ពង្រស់(អ្នកស្លាប់ឲ្យរស់)ឡើងវិញនោះទេ។ ប្រសិនបើពួកគេខ្លា ចការពង្រស់ឡើងវិញនោះ ពិតណាស់ ពួកគេប្រាកដជាមានជំនឿចំពោះអល់ឡោះ ហើយសាងទង្វើ កុសលជាមិនខានឡើយ។ وكذ بوا بٔايتنا كذابا
وَكَذَّبُوا۟ بِـَٔايَـٰتِنَا كِذَّابًۭا ﴿٢٨﴾
ហើយពួកគេថែមទាំងបានបដិសេធនឹងបណ្តា វាក្យខណ្ឌ របស់យើងដែលបានបញ្ចុះឱ្យអ្នកនាំសាររបស់យើងទៀតផង។ وكل شىء أح ص ينهكتبا
وَكُلَّ شَىْءٍ أَحْصَيْنَـٰهُ كِتَـٰبًۭا ﴿٢٩﴾
ហើយទង្វើទាំងអស់របស់ពួកគេ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فذوقوا فلن نزيدكم إلا عذابا
فَذُوقُوا۟ فَلَن نَّزِيدَكُمْ إِلَّا عَذَابًا ﴿٣٠﴾
ដូចេ្នះ ចូរពួកអ្នក(ឱពួកបំពាន)ភ្លក្សចុះនូវទណ្ឌ ដ៏អមតៈនេះ ហើយយើងមិនបន្ថែមអ្វីឱ្យពួកអ្នកក្រៅពីទណ្ឌ កម្មផ្ទួនៗឡើយ។ إن للمتقين مفازا
إِنَّ لِلْمُتَّقِينَ مَفَازًا ﴿٣١﴾
ពិតប្រាកដណាស់ សម្រាប់បណ្តា អ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងរាល់ប្រការទាំងឡាយដែល ទ្រង់ហាមឃាត់នោះ នឹងទទួលបានកន្លែងដែលជោគជ័យ (ជាកន្លែង)ដែលពួកគេទទួលបានអ្វីគ្រប់យ៉ា ងតាមបំណងប្រាថ្នា របស់ពួកគេ នោះគឺឋានសួគ៌។
حَدَآئِقَ وَأَعْنَـٰبًۭا ﴿٣٢﴾
(នៅក្នុងឋានសួគ៌នោះ) មានចំការដំណាំ និងចំការទំពាំងបាយជូរជាច្រើន។ وكواعب أ ترابا
وَكَوَاعِبَ أَتْرَابًۭا ﴿٣٣﴾
និងមានស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា ។ وكأ سا دهاقا
وَكَأْسًۭا دِهَاقًۭا ﴿٣٤﴾
ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។ لا يسمعون فيها لغوا ولا كذبا
لَّا يَسْمَعُونَ فِيهَا لَغْوًۭا وَلَا كِذَّٰبًۭا ﴿٣٥﴾
នៅក្នុងឋានសួគ៌នោះ ពួកគេមិនស្តា ប់ឮពាក្យសំដីឥតបានការ ឬពាក្យសំដីកុហកនោះទេហើយពួកគេក៏មិននិយាយកុហកគ្នា នោះដែរ។
جَزَآءًۭ مِّن رَّبِّكَ عَطَآءً حِسَابًۭا ﴿٣٦﴾
ទាំងនោះគឺជាការតបស្នងពីអល់ឡោះជាម្ចា ស់ ជារង្វា ន់ និងជាការប្រោសប្រទានដ៏ពេញលេញមួយពីទ្រង់។
رَّبِّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ٱلرَّحْمَـٰنِ ۖ لَا يَمْلِكُونَ مِنْهُ خِطَابًۭا ﴿٣٧﴾
ទ្រង់ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ។ ទ្រង់ជាម្ចាស់មហាសប្បុរសទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ ទាំង អ្នកដែលនៅផែនដី និងអ្នកដែលនៅលើមេឃមិនអាចនិយាយអ្វីជាមួយទ្រង់បានឡើយ លុះត្រាតែមានការអនុញ្ញាف តពីទ្រង់ប៉ុណ្ណោះ។
يَوْمَ يَقُومُ ٱلرُّوحُ وَٱلْمَلَـٰٓئِكَةُ صَفًّۭا ۖ لَّا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ ٱلرَّحْمَـٰنُ وَقَالَ صَوَابًۭا ﴿٣٨﴾
នៅថ្ងៃដែលម៉ា ឡាអ៊ីកាត់ជីព្រីល និងម៉ា ឡាអ៊ីកាត់ទាំងឡាយឈរតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយសុំអន្តរាគមន៍ឱ្យនរណាម្នា ក់បានឡើយ លើកលែងតែអ្នក ដែលអល់ឡោះអនុញ្ញា តឲ្យគេធ្វើអន្តរាគមន៍ប៉ុណ្ណោះ។ ហើយគេនិយាយនូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ ដូចជាពាក្យសម្តីដែលបញ្ជា ក់ពីភាពជាម្ចា ស់ តែមួយគត់របស់ទ្រង់ជាដើម។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ذَٰلِكَ ٱلْيَوْمُ ٱلْحَقُّ ۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا ﴿٣٩﴾
ថ្ងៃដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះ គឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយ។ ដូចេ្នះ ជនណាហើយដែលចង់ទទួលបាន ជោគជ័យដោយរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះ ចូរឱ្យគេជ្រើសរើសផ្លូវដែលនាំទៅកាន់ជោគជ័យនោះ ដោយការសាងនូវទង្វើកុសលដែលម្ចាស់របស់គេ ពេញចិត្តចុះ។
إِنَّآ أَنذَرْنَـٰكُمْ عَذَابًۭا قَرِيبًۭا يَوْمَ يَنظُرُ ٱلْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ ٱلْكَافِرُ يَـٰلَيْتَنِى كُنتُ تُرَٰبًۢا ﴿٤٠﴾
ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលជិតនឹងកើតឡើងបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅ កាន់ទង្វើដែលគេបានសាងកន្លងមកកាលនៅក្នុងលោកិយ។ ហើយអ្នកគ្មា នជំនឿនឹងនិយាយដោយប្រាថ្នា ចង់រួចផុតពីទណ្ឌ កម្មថាៈ “ឱអនិច្ចា ខ្ញុំអើយ! សូមឲ្យខ្ញុំ ក្លា យជាដីដូចសត្វទាំងឡាយផងចុះ”នៅពេលដែលមានគេនិយាយទៅកាន់សត្វទាំងឡាយនៅថ្ងៃបររលោកនោះថា “ចូរពួកឯងក្លា យជាដីចុះ”។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ