وَٱلْمُرْسَلَـٰتِ عُرْفًۭا ﴿١﴾
អល់ឡោះជាម្ចា ស់ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទា ប់។
ទំព័រដើម›ការពន្យល់›Al-Mursalaat (77)
ម៉ាកកះ · 50 វាក្យខណ្ឌ
وَٱلْمُرْسَلَـٰتِ عُرْفًۭا ﴿١﴾
អល់ឡោះជាម្ចា ស់ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទា ប់។
فَٱلْعَـٰصِفَـٰتِ عَصْفًۭا ﴿٢﴾
ហើយទ្រង់ស្បថនឹងខ្យល់ព្យុះដែលបក់បោកយ៉ា ងខ្លាំងក្លា ។
وَٱلنَّـٰشِرَٰتِ نَشْرًۭا ﴿٣﴾
ហើយទ្រង់ស្បថនឹងខ្យល់ដែលពង្រាយទឹកភ្លៀង។
فَٱلْفَـٰرِقَـٰتِ فَرْقًۭا ﴿٤﴾
ហើយទ្រង់ស្បថនឹងម៉ា ឡាអ៊ីកាត់ដែលចុះមកជាមួយនឹងការបែងចែករវាងប្រការពិតនិងប្រការមិនពិត។
فَٱلْمُلْقِيَـٰتِ ذِكْرًا ﴿٥﴾
ហើយទ្រង់ស្បថនឹងម៉ា ឡាអ៊ីកាត់ដែលចុះមកដោយនាំមកនូវវ៉ា ហ៊ី។ عذرا أو نذرا
عُذْرًا أَوْ نُذْرًا ﴿٦﴾
គេ(ម៉ា ឡាអ៊ីកាត់)ចុះមកដោយបាននាំមកនូវវាហ៊ីជាជាការដាស់តឿនព្រមានពីអល់ឡោះទៅកាន់មនុស្សលោក និងជាការដាស់តឿនព្រមានពួកគេឱ្យប្រុងប្រយ័ត្នពី ទណ្ឌ កម្មរបស់អល់ឡោះ។ إنما توعدون لوقع
إِنَّمَا تُوعَدُونَ لَوَٰقِعٌۭ ﴿٧﴾
ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នក ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ និងការផ្តល់ការតបស្នងនោះ គឺនឹងកើតឡើងយ៉ា ងពិតប្រាកដដោយចៀស មិនផុតឡើយ។
فَإِذَا ٱلنُّجُومُ طُمِسَتْ ﴿٨﴾
បន្ទា ប់មកនៅពេលដែលផ្កា យទាំងឡាយត្រូវាបានគេបំបាត់ពន្លឺរបស់វា ហើយពន្លឺរបស់វាក៏បានបាត់បង់ទាំងស្រុង។
وَإِذَا ٱلسَّمَآءُ فُرِجَتْ ﴿٩﴾
ហើយនៅពេលដែលមេឃត្រូវប្រេះបែកដើម្បីឲ្យម៉ា ឡាអ៊ីកាត់ទាំងឡាយចុះមក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا ٱلْجِبَالُ نُسِفَتْ ﴿١٠﴾
ហើយនៅពេលដែលភ្នំទាំងឡាយត្រូវគេធ្វើឱ្យផ្ទុះប៉ើងខេ្ទចខ្ទីពីកន្លែងរបស់វា រហូតដល់រសាត់ដូចជាធូលី។
وَإِذَا ٱلرُّسُلُ أُقِّتَتْ ﴿١١﴾
ហើយនៅពេលដែលបណ្ដា អ្នកនាំសារទាំងឡាយត្រូវបានគេប្រមូលតាមពេលកំណត់។ لأى يوم أجلت
لِأَىِّ يَوْمٍ أُجِّلَتْ ﴿١٢﴾
សម្រាប់ថ្ងៃដ៏មហិមា ដែលពួកគាត់ត្រូវមានវត្តមាននៅថ្ងៃនេះដើម្បីធ្វើសាក្សីលើប្រជាជាតិរបស់ពួកគាត់។
لِيَوْمِ ٱلْفَصْلِ ﴿١٣﴾
សម្រាប់ថ្ងៃកាត់ក្តីរវាងខ្ញុំបម្រើទាំងឡាយ។ ពេលនោះ អ្នកដែលឈរនៅលើការពិតត្រូវបានគេបែងចែកចេញពីអ្នកដែលឈរលើប្រការមិនពិត ហើយអ្នកដែល មានសុភមង្គលត្រូវបានគេបែងចែកចេញពីអ្នកដែលអពមង្គល។
وَمَآ أَدْرَىٰكَ مَا يَوْمُ ٱلْفَصْلِ ﴿١٤﴾
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងថា ថ្ងៃកាត់សេចក្តីជាអ្វីនោះ ? ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿١٥﴾
នៅថ្ងៃនោះភាពវិនាសអន្ដរាយនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលបណ្តា អ្នកនាំសារទាំងឡាយបានពាំនាំមកពីអល់ឡោះជាម្ចា ស់។
أَلَمْ نُهْلِكِ ٱلْأَوَّلِينَ ﴿١٦﴾
តើមិនមែនទេឬ យើងបានបំផ្លា ញប្រជាជាតិជំនាន់មុន ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងបណ្តា អ្នកនាំសារទាំងឡាយរបស់ពួកគេនោះ?
ثُمَّ نُتْبِعُهُمُ ٱلْـَٔاخِرِينَ ﴿١٧﴾
បន្ទា ប់មក ពួកជំនាន់ក្រោយក៏បានបដិសេធដូចពួកគេទៀត។ដូចនេះ យើងក៏បានបំផ្លា ញពួកគេដូចពួកអ្នកមុនដែរ។
كَذَٰلِكَ نَفْعَلُ بِٱلْمُجْرِمِينَ ﴿١٨﴾
ដូចការបំផ្លា ញប្រជាជាតិទាំងនោះដែរយើងបានបំផ្លា ញពួកដែលបំពានដែលបដិសេធនឹងអ្វីដែលអ្នកនាំសារមូហាំម៉ា ត់បាននាំមក។ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿١٩﴾
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌកម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងការព្រមានរបស់អល់ឡោះចំពោះការដាក់ទណ្ឌកម្មលើពួកដែលប្រព្រឹត្ត អាក្រក់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَلَمْ نَخْلُقكُّم مِّن مَّآءٍۢ مَّهِينٍۢ ﴿٢٠﴾
តើពុំមែនទេឬ យើងបានបង្កើតពួកអ្នកពីធាតុទឹកដ៏ទន់ខ្សោយបំផុត នោះគឺទឹកកាមនោះ? فجعلنهفى قرار مكين
فَجَعَلْنَـٰهُ فِى قَرَارٍۢ مَّكِينٍ ﴿٢١﴾
ហើយយើងបានដាក់ទឹកដែលទន់ខ្សោយនោះនៅកន្លែងដែលត្រូវបានគេថែរក្សា នោះគឺនៅក្នុងស្បូនស្រ្តី إلى قدر م علوم
إِلَىٰ قَدَرٍۢ مَّعْلُومٍۢ ﴿٢٢﴾
រហូតដល់រយៈកាលកំណត់មួយ ពោលគឺរយៈពេលនៃការមានផ្ទៃពោះ។
فَقَدَرْنَا فَنِعْمَ ٱلْقَـٰدِرُونَ ﴿٢٣﴾
បន្ទា ប់មក យើងបានកំណត់លក្ខណៈរបស់ទារក ព្រេងវាសនារបស់គេ កំណត់ពណ៌ សម្បុររបស់គេ និងអ្វីផ្សេងទៀត។ ដូច្នេះ យើងគឺជាអ្នកដែលកំណត់ក្រឹត្យក្រម ដ៏ប្រសើរបំផុត។ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٢٤﴾
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌ កម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធចំពោះសមត្ថភាពរបស់អល់ឡោះ។
أَلَمْ نَجْعَلِ ٱلْأَرْضَ كِفَاتًا ﴿٢٥﴾
តើយើងមិនបានបង្កើតផែនដីជាកន្លែងសម្រាប់ប្រមូលផ្តុំមនុស្សទាំងឡាយ
أَحْيَآءًۭ وَأَمْوَٰتًۭا ﴿٢٦﴾
ដោយប្រមូលផ្តុំទាំងមនុស្សដែលមានជីវិតឲ្យស្នា ក់នៅនិងគ្រប់គ្រងនៅលើវា និងប្រមូលផ្តុំទាំងអ្នកដែលស្លា ប់ដោយកប់នៅក្នុងផ្នូរទេឬ?
وَجَعَلْنَا فِيهَا رَوَٰسِىَ شَـٰمِخَـٰتٍۢ وَأَسْقَيْنَـٰكُم مَّآءًۭ فُرَاتًۭا ﴿٢٧﴾
ហើយយើងបានបង្កើតភ្នំខ្ពស់ៗទាំងឡាយនៅលើវា(ផែនដី)ដើម្បីទប់លំនឹង និងការពារពីការញ័ររញ្ជួយ។ ហើយយើងបានផ្ដល់ទឹកសាបដែលបរិសុទ្ធឱ្យពួកអ្នក(ឱ មនុស្សលោក)។ដូច្នេះ អ្នកដែលបានបង្កើតអ្វីៗទាំងនេះ គឺមិនអសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញឡើយ។ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٢٨﴾
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌ កម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធ(រមិលគុណ)ចំពោះការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់បានប្រទាន ឲ្យពួកគេ។
ٱنطَلِقُوٓا۟ إِلَىٰ مَا كُنتُم بِهِۦ تُكَذِّبُونَ ﴿٢٩﴾
ហើយមានគេនិយាយទៅកាន់ពួកដែលបដិសេធនឹងអ្វីដែលបណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកថាៈ ចូរពួកអ្នក(ឱពួកដែលបដិសេធ)ធ្វើដំណើរទៅកាន់ទណ្ឌ កម្មដែលពួកអ្នកធ្លា ប់បានបដិសេធនឹងវានោះចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱنطَلِقُوٓا۟ إِلَىٰ ظِلٍّۢ ذِى ثَلَـٰثِ شُعَبٍۢ ﴿٣٠﴾
ចូរពួកអ្នកធ្វើដំណើ រទៅកាន់ម្លប់ផ្សែងនៃភ្លើងនរកដែលបែកទៅជាបីផ្នែកនោះចុះ។
لَّا ظَلِيلٍۢ وَلَا يُغْنِى مِنَ ٱللَّهَبِ ﴿٣١﴾
គ្មា នម្លប់ត្រជាក់ឡើយហើយក៏គ្មា នអ្វីអាចរារាំង(ពួកអ្នក)ពីអណ្តា តភ្លើងនរកនិងកម្តៅ របស់វានោះដែរ។
إِنَّهَا تَرْمِى بِشَرَرٍۢ كَٱلْقَصْرِ ﴿٣٢﴾
ពិតប្រាកដណាស់ ភ្លើងនរកនោះវាជះផ្កា ភ្លើងយ៉ា ងខ្លាំង។រាល់ផ្កា ភ្លើងនីមួយៗរបស់វាមានទំហំប៉ុនវិមានដ៏ធំស្កឹមស្កៃ។ كأنه جملت صفر
كَأَنَّهُۥ جِمَـٰلَتٌۭ صُفْرٌۭ ﴿٣٣﴾
ផ្កា ភ្លើងដែលផ្ទុះនោះទំហំរបស់វាប្រៀបដូចជាសត្វអូដ្ឋពណ៌ លឿង។ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٣٤﴾
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌ កម្មនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងទណ្ឌ កម្មរបស់អល់ឡោះ។ هذا يوملا ينطقون
هَـٰذَا يَوْمُ لَا يَنطِقُونَ ﴿٣٥﴾
នេះគឺជាថ្ងៃដែលពួកគេមិនអាចនិយាយអ្វីបានឡើយ។ ولا يؤذن لهم فيعتذرون
وَلَا يُؤْذَنُ لَهُمْ فَيَعْتَذِرُونَ ﴿٣٦﴾
ហើយពួកគេក៏មិនត្រូវបានគេអនុញ្ញា តឱ្យនិយាយដោះសាជាមួយនឹងម្ចា ស់របស់ពួកគេពីការប្រឆាំងនិងទង្វើអាក្រក់របស់ពួកគេបាននោះដែរ។ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٣٧﴾
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌ កម្មនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងដំណឹ ងនៃថ្ងៃនេះ។
هَـٰذَا يَوْمُ ٱلْفَصْلِ ۖ جَمَعْنَـٰكُمْ وَٱلْأَوَّلِينَ ﴿٣٨﴾
នេះហើយគឺជាថ្ងៃកាត់សេចក្ដីរវាងម៉ា ខ្លូកទាំងឡាយ។ យើងបានប្រមូលផ្តុំពួកអ្នក និងប្រជាជាតិជំនាន់មុនទាំងអស់នៅកន្លែងតែមួយ។ فإن كان لكم كيد فكيدون
فَإِن كَانَ لَكُمْ كَيْدٌۭ فَكِيدُونِ ﴿٣٩﴾
ដូចនេះ ប្រសិនបើពួកអ្នកមានកលល្បិចអ្វីយកមកប្រើដើម្បីរំដោះ(ពួកអ្នក)ពីទណ្ឌ កម្មរបស់អល់ឡោះនោះ ចូរពួកអ្នកប្រើកលក្បិចនោះជាមួយនឹងយើងចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٤٠﴾
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌ កម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងនឹងថ្ងៃវិនិច្ឆ័យ(ថ្ងៃបរលោក)។
إِنَّ ٱلْمُتَّقِينَ فِى ظِلَـٰلٍۢ وَعُيُونٍۢ ﴿٤١﴾
ពិតប្រាកដណាស់ បណ្ដា អ្នកដែលកោតខ្លា ចម្ចា ស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ នោះ ពួកគេស្ថិតនៅក្នុងម្លប់ដើមឈើឋានសួគ៌ដ៏ធំទូលាយ ហើយនិងប្រភពទឹកសាបហូរកាត់ជាច្រើន។ وفوكه مما يشتهون
وَفَوَٰكِهَ مِمَّا يَشْتَهُونَ ﴿٤٢﴾
និងមានផ្លែឈើគ្រប់ប្រភេទតាមអ្វីដែលពួកគេប្រាថ្នា ចង់បរិភោគ។
كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَا كُنتُمْ تَعْمَلُونَ ﴿٤٣﴾
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិភោគនូវរបស់ល្អៗ និងផឹកនូវភេសជ្ជៈល្អៗទាំងឡាយដោយក្ដីរីករាយចុះ ដោយសារតែទង្វើកុសលដែលពួក អ្នកធ្លា ប់បានសាងកាលនៅលើលោកិយ។
إِنَّا كَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿٤٤﴾
ពិតប្រាកដណាស់ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះពួកអ្នកនេះដែរគឺយើងនឹងតបស្នងដល់បណ្ដា អ្នកដែលសាងអំពើល្អ។ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٤٥﴾
នៅថ្ងៃនោះភាពវិនាសអន្ដរាយទណ្ឌ កម្មនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់បណ្តា អ្នកដែលកោតខ្លា ច។ كلوا وتمتعوا قليلا إنكم م جرمون
كُلُوا۟ وَتَمَتَّعُوا۟ قَلِيلًا إِنَّكُم مُّجْرِمُونَ ﴿٤٦﴾
ហើយមានគេនិយាយទៅកាន់ពួកដែលបដិសេធថាៈ ចូរពួកអ្នកបរិភោគ និងសប្បាយរីករាយនឹងភាពត្រេកត្រអាលនៃជីវិតនៅក្នុងលោកិយដែលមានរយៈពេលដ៏ខ្លី នេះសិនចុះ ព្រោះពិតណាស់ ពួកអ្នកគឺជាពួកដែលប្រព្រឹត្តបាបកម្មដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់ និងការបដិសេធរបស់ពួកអ្នក ចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់។ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٤٧﴾
នៅថ្ងៃនោះ ភាពវិនាសអន្ដរាយ ទណ្ឌ កម្ម និងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងការតបស្នងចំពោះពួកគេនៅថ្ងៃបរលោក។
وَإِذَا قِيلَ لَهُمُ ٱرْكَعُوا۟ لَا يَرْكَعُونَ ﴿٤٨﴾
ហើយនៅពេលមានគេនិយាយទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្តិសឡាតចំពោះអល់ឡោះចុះ ពួកគេបែរជាមិនព្រមសឡាតចំពោះទ្រង់ ទៅវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿٤٩﴾
នៅថ្ងៃនោះភាពវិនាសអន្ដរាយទណ្ឌ កម្មនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធនឹងអ្វីដែលបណ្តា អ្នកនាំសារទាំងឡាយបាននាំមកពីអល់ឡោះជាម្ចា ស់។ فبأى حديث بعده يؤمنون
فَبِأَىِّ حَدِيثٍۭ بَعْدَهُۥ يُؤْمِنُونَ ﴿٥٠﴾
ដូចនេះ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអានដែលម្ចា ស់របស់ពួកគេបានបញ្ចុះមកទៅហើយនោះ តើមានពាក្យសម្តីអ្វីក្រៅពីនេះទៀតដែលធ្វើឱ្យពួកគេ មានជំនឿនោះ? ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ