هَلْ أَتَىٰ عَلَى ٱلْإِنسَـٰنِ حِينٌۭ مِّنَ ٱلدَّهْرِ لَمْ يَكُن شَيْـًۭٔا مَّذْكُورًا ﴿١﴾
ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោកខណៈដែលពួកគេពុំទាន់កើតមានឡើង ដែលគេមិនដឹងថាវាជាអ្វីសោះនោះ។
ទំព័រដើម›ការពន្យល់›Al-Insaan (76)
ម៉ាឌីណះ · 31 វាក្យខណ្ឌ
هَلْ أَتَىٰ عَلَى ٱلْإِنسَـٰنِ حِينٌۭ مِّنَ ٱلدَّهْرِ لَمْ يَكُن شَيْـًۭٔا مَّذْكُورًا ﴿١﴾
ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោកខណៈដែលពួកគេពុំទាន់កើតមានឡើង ដែលគេមិនដឹងថាវាជាអ្វីសោះនោះ។
إِنَّا خَلَقْنَا ٱلْإِنسَـٰنَ مِن نُّطْفَةٍ أَمْشَاجٍۢ نَّبْتَلِيهِ فَجَعَلْنَـٰهُ سَمِيعًۢا بَصِيرًا ﴿٢﴾
ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកពីតំណក់ទឹកកាមដែលលាយចូលគ្នារវាងទឹកកាមបុរសនិងទឹកកាមស្ត្រី ដើម្បីយើងនឹងសាកល្បងគេនូវអ្វីដែល យើងបានដាក់កាតព្វកិច្ច(លើរូបគេ)។ បន្ទា ប់មក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ ដើម្បីឱ្យគេអាចអនុវត្តនូវអ្វីដែលយើងបានដាក់បន្ទុកលើពួកគេនៃក្បួន ច្បាប់ទាំងឡាយនោះ។
إِنَّا هَدَيْنَـٰهُ ٱلسَّبِيلَ إِمَّا شَاكِرًۭا وَإِمَّا كَفُورًا ﴿٣﴾
ពិតប្រាកដណាស់ យើងបានបញ្ជា ក់ដល់គេ(មនុស្សលោក)នូវមាគ៌ា នៃការចង្អុលបង្ហា ញតាមរយៈពាក្យសម្តីរបស់អ្នកនាំសាររបស់យើងដើម្បីឱ្យពួកគេអាចដឹងពី មាគ៌ា ដែលវង្វេង។ហើយបន្ទា ប់ពីនោះពួកគេអាចជាអ្នកដែលទទួលបានការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដោយរូបគេក្លា យជាខ្ញុំបម្រើម្នា ក់ដែលមានជំនឿ និងជាអ្នកដឹងគុណទៅចំពោះអល់ឡោះជាម្ចា ស់ ឬពួកគេអាចក្លា យជាអ្នកដែលវង្វេងចេញពីមាគ៌ា ដ៏ត្រឹមត្រូវ ដោយរូបគេក្លា យជាខ្ញុំបម្រើម្នា ក់ដែលគ្មា នជំនឿ និង ជាអ្នករមិលគុណចំពោះទ្រង់។
إِنَّآ أَعْتَدْنَا لِلْكَـٰفِرِينَ سَلَـٰسِلَا۟ وَأَغْلَـٰلًۭا وَسَعِيرًا ﴿٤﴾
ជាការពិតណាស់ យើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នូវច្រវាក់ដែកអូសពួកគេចូលក្នុងឋាននរក និងមានខ្នោះ សម្រាប់ដាក់ភ្ជា ប់នៅក្នុងនរកព្រមទាំងភ្លើងដែលឆេះយ៉ា ងសន្ធោ សន្ធៅ ។
إِنَّ ٱلْأَبْرَارَ يَشْرَبُونَ مِن كَأْسٍۢ كَانَ مِزَاجُهَا كَافُورًا ﴿٥﴾
ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿដែលគោរពប្រតិបត្តិអល់ឡោះជាម្ចា ស់នោះ នៅក្នុងថ្ងៃបរលោក ពួកគេនឹងទទួលទានស្រាដែលលាយជាមួយទឹកក្រអូប កាហ្វូរ។
عَيْنًۭا يَشْرَبُ بِهَا عِبَادُ ٱللَّهِ يُفَجِّرُونَهَا تَفْجِيرًۭا ﴿٦﴾
ទឹកផឹកដែលគេរៀបចំសម្រាប់អ្នកដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)នោះ គឺជាប្រភពទឹកដែលងាយស្រួលទទួលទាន និងសម្បូរហូរហៀរដែលមិនចេះរីងស្ងួត សម្រាប់ខ្ញុំបម្រើអល់ឡោះទទួលទាន(នៅក្នុងឋានសួគ៌)។ ប្រភពទឹកនោះ ហូរទៅគ្រប់ទីកន្លែងដែលពួកគេត្រូវការ។
يُوفُونَ بِٱلنَّذْرِ وَيَخَافُونَ يَوْمًۭا كَانَ شَرُّهُۥ مُسْتَطِيرًۭا ﴿٧﴾
ហើយលក្ខណៈសម្បត្តិនៃអ្នកដែលបានពិសារទឹកនោះ គឺពួកគេជាអ្នកដែលបានបំពេញនូវកាតព្វកិច្ចដែលពួកគេបានតាំងចិត្តក្នុងការគោរពប្រតិបត្ដិ ហើយពួកគេ ខ្លា ចថ្ងៃមួយដែលប្រការអាក្រក់របស់វារាលដាលគ្រប់ទីកន្លែង នោះគឺថ្ងៃបរលោក។
وَيُطْعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسْكِينًۭا وَيَتِيمًۭا وَأَسِيرًا ﴿٨﴾
ហើយពួកគេបានផ្ដល់ចំណី អាហារដែលពួកគេចូលចិត្ដនិងត្រូវការទៅឲ្យអ្នកដែលមានតម្រូវការ ដូចជាជនក្រីក្រ ក្មេងកំព្រា និងឈ្លើយសឹក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّمَا نُطْعِمُكُمْ لِوَجْهِ ٱللَّهِ لَا نُرِيدُ مِنكُمْ جَزَآءًۭ وَلَا شُكُورًا ﴿٩﴾
ពួកគេមានក្តីសប្បាយរីករាយក្នុងខ្លួនរបស់ពួកគេ។ ជាការពិតណាស់ ពួកគេមិនបានផ្ដល់ចំណីអាហារដល់អ្នកទាំងនោះឡើយ លើកលែងតែដើម្បីទទួលបានការ ពេញចិត្តពីអល់ឡោះប៉ុណ្ណោះ ដោយពួកគេមិនចង់បានការតបស្នង និងការកោតសរសើរអ្វីពីអ្នកទាំងនោះចំពោះការផ្តល់ចំណី អាហាររបស់ពួកគេនោះឡើយ។ إنا نخاف من ر بنا يوما عبوسا قمطريرا
إِنَّا نَخَافُ مِن رَّبِّنَا يَوْمًا عَبُوسًۭا قَمْطَرِيرًۭا ﴿١٠﴾
ពិតប្រាកដណាស់ ពួកយើងកោតខ្លា ចម្ចា ស់របស់ពួកយើងនៅថ្ងៃមួយដែលទឹកមុខរបស់ពួកដែលអពមង្គល(ពួកគ្មា នជំនឿ)មានភាពក្រញូវដោយសារភាពតានតឹង និងក្តីរន្ធត់នៅថ្ងៃនោះ។
فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلْيَوْمِ وَلَقَّىٰهُمْ نَضْرَةًۭ وَسُرُورًۭا ﴿١١﴾
ដូច្នេះ អល់ឡោះជាម្ចា ស់ក៏បានការពារពួកគេពីគ្រោះអាក្រក់នៃថ្ងៃដ៏ធំធេងនោះដោយក្តីមេត្តា ករុណារបស់ទ្រង់ ហើយទ្រង់បានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ នៅលើផ្ទៃមុខរបស់ពួកគេ ដើម្បីជាការលើកតម្កើងចំពោះពួកគេ និងផ្តល់ឲ្យពួកគេមានសេចក្ដីរីករាយក្នុងដួងចិត្តរបស់ពួកគេ។ وجزىهم بما صبرواجنة وحريرا
وَجَزَىٰهُم بِمَا صَبَرُوا۟ جَنَّةًۭ وَحَرِيرًۭا ﴿١٢﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់ប្រទានការតបស្នងដល់ពួកគេនូវឋានសួគ៌ដែលពួកគេសើយសុខនៅក្នុងវា និងមានសម្លៀកបំពាក់ដែលធ្វើអំពីសូត្រសម្រាប់ពួកគេ ស្លៀកពាក់ដោយសារតែការអត់ធ្មត់របស់ពួកគេ(លើការគោរពប្រតិបត្តិ អត់ធ្មត់ចំពោះការកំណត់របស់អល់ឡោះ និងការអត់ធ្មត់របស់ពួកគេក្នុងការមិនប្រព្រឹត្តអំពើ ល្មើស)។
مُّتَّكِـِٔينَ فِيهَا عَلَى ٱلْأَرَآئِكِ ۖ لَا يَرَوْنَ فِيهَا شَمْسًۭا وَلَا زَمْهَرِيرًۭا ﴿١٣﴾
ពួកគេអង្គុយផ្អែកនៅលើកៅអីដែលតុបតែងយ៉ា ងស្រស់ស្អាត។ នៅក្នុងឋានសួគ៌នោះ ពួកគេមិនត្រូវកំដៅព្រះអាទិត្យដែលនាំឲ្យប៉ះពាល់ដល់ពួកគេឡើយ ហើយក៏ មិនត្រជាក់ខ្លាំងនោះដែរ។ ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងម្លប់ជានិច្ច ដែលមិនក្តៅ ហើយក៏មិនត្រជាក់ដែរ។ ودانيةعليهم ظللها وذللت قطوفها تذليلا
وَدَانِيَةً عَلَيْهِمْ ظِلَـٰلُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًۭا ﴿١٤﴾
ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើរបស់វាត្រូវបានគេធ្វើឱ្យងាយស្រួលបេះបំផុត។ ដូចនេះ ពួកគេអាចទទួលបានវាដោយងាយស្រួលបំផុត ដោយពួកគេអាចដេកបេះក៏បាន អង្គុយបេះក៏បាន ឈរបេះក៏បាន។ ويطاف عليهم بٔانية من فض ة وأكواب كانت قواريرا
وَيُطَافُ عَلَيْهِم بِـَٔانِيَةٍۢ مِّن فِضَّةٍۢ وَأَكْوَابٍۢ كَانَتْ قَوَارِيرَا۠ ﴿١٥﴾
ហើយមានអ្នកបម្រើដើរជុំវិញពួកគេដោយមានសម្ភា រប្រើប្រាស់ដែលធ្វើអំពីប្រាក់និងពែងថ្មកែវថ្លា នៅពេលណាដែលពួកគេត្រូវការពិសារ។ قواريرامن فض ة قدروها تقديرا
قَوَارِيرَا۟ مِن فِضَّةٍۢ قَدَّرُوهَا تَقْدِيرًۭا ﴿١٦﴾
ថ្មកែវនោះ ថ្លា ដូចកញ្ចក់ គ្រាន់តែវាធ្វើអំពីប្រាក់ដែលត្រូវបានកំណត់យ៉ា ងសមល្មម មិនច្រើនពេកហើយក៏មិនតិចពេកដែរ សម្រាប់ឲ្យពួកគេទទួលទានតាមចំណង់ ចិត្ដរបស់ពួកគេ។ ويسقون فيها كأسا كان مزاجها زنجبيلا
وَيُسْقَوْنَ فِيهَا كَأْسًۭا كَانَ مِزَاجُهَا زَنجَبِيلًا ﴿١٧﴾
ហើយបណ្តា អ្នកដែលថ្កុំថ្កើងទាំងនោះ ត្រូវបានគេឱ្យទទួលទានស្រាដែលលាយជាមួយវានូវរសជាតិខ្ញី។ بلغ គម្ពីរគួរអាន · តាហ្វសៀរ عينا فيها تسم سلسبيلا
عَيْنًۭا فِيهَا تُسَمَّىٰ سَلْسَبِيلًۭا ﴿١٨﴾
ពួកគេទទួលទានពីប្រភពស្រានៅក្នុងឋានសួគ៌ដែលគេឱ្យឈ្មោះថា “សាល់សាហ្ពីល”។
۞ وَيَطُوفُ عَلَيْهِمْ وِلْدَٰنٌۭ مُّخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًۭا مَّنثُورًۭا ﴿١٩﴾
ហើយនៅក្នុងឋានសួគ៌នោះ មានកុមារៗដែលនៅវ័យកេ្មងជានិច្ចដើរជុំវិញរង់ចាំបម្រើពួកគេ។ នៅពេលដែលអ្នក(ព្យាការីមូហាំម៉ា ត់)ឃើញពួកគេ អ្នកនឹងគិតថា ពួក គេជាគជ់ខ្យងដ៏ភ្លឺចែងចាំងដោយសារភាពស្រស់ស្អា ត និងសម្បុរដ៏ស្រស់ថ្លា និងទឹកមុខស្រស់បស់របស់ពួកគេ។ وإذا رأيت ثم رأيت نعيما وملكا كبيرا
وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًۭا وَمُلْكًۭا كَبِيرًا ﴿٢٠﴾
ហើយនៅពេលដែលអ្នកក្រឡេកមើលទៅកាន់ឋានសួគ៌នោះ អ្នកនឹងឃើញនូវការប្រោសប្រទានគ្រប់បែបយ៉ាងដែលមិនអាចពិពណ៌នាបាន ហើយអ្នកក៏នឹងបាន ឃើញនូវអំណាចដ៏ធំធេងគ្មា នអ្វីផ្ទឹមបាន។
عَـٰلِيَهُمْ ثِيَابُ سُندُسٍ خُضْرٌۭ وَإِسْتَبْرَقٌۭ ۖ وَحُلُّوٓا۟ أَسَاوِرَ مِن فِضَّةٍۢ وَسَقَىٰهُمْ رَبُّهُمْ شَرَابًۭا طَهُورًا ﴿٢١﴾
នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺ(គ្របដណ្តប់ដោយ)សម្លៀកបំពាក់ធ្វើអំពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ពណ៌បៃតង ហើយពួកគេត្រូវបានគេបំពាក់ដោយកងដៃ ធ្វើអំពីប្រាក់។ ហើយអល់ឡោះជាម្ចា ស់បានប្រទានឱ្យពួកគេនូវភេសជ្ជៈដ៏បរិសុទ្ធ។
إِنَّ هَـٰذَا كَانَ لَكُمْ جَزَآءًۭ وَكَانَ سَعْيُكُم مَّشْكُورًا ﴿٢٢﴾
ហើយមានគេនិយាយទៅកាន់ពួកគេជាការលើកតម្កើងចំពោះពួកគេថាៈ ពិតប្រាកដណាស់ ការប្រោសប្រទានដែលគេបានផ្តល់វាឲ្យពួកអ្នកទាំងអស់នេះ គឺជាការ តបស្នងសម្រាប់ពួកអ្នកទៅលើទង្វើកុសលរបស់ពួកអ្នក ហើយទង្វើ(កុសល)របស់ពួកអ្នកត្រូវបានអល់ឡោះទទួលយក។
إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ ٱلْقُرْءَانَ تَنزِيلًۭا ﴿٢٣﴾
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ជាដំណាក់កាលៗហើយយើងមិនបានបញ្ចុះវាម្តងទាំងអស់នោះទេ។
فَٱصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ ءَاثِمًا أَوْ كَفُورًۭا ﴿٢٤﴾
ហេតុនេះ ចូរអ្នក(ព្យាការីមូហាំម៉ា ត់)អត់ធ្មត់ចំពោះការកំណត់នៃម្ចា ស់របស់អ្នក មិនថាចំពោះព្រេងវាសនា(ដែលទ្រង់បានកំណត់) មិនថាច្បាប់នានា(ដែលទ្រង់បាន ដាក់)នោះទេ ហើយចូរអ្នកកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្មដែលអំពាវនាវឲ្យប្រព្រឹត្តបាបកម្ម ឬអ្នកប្រឆាំងដែលអំពាវនាវអ្នកទៅរកការ ប្រឆាំង(នឹងអល់ឡោះ)ឲ្យសោះ។
وَٱذْكُرِ ٱسْمَ رَبِّكَ بُكْرَةًۭ وَأَصِيلًۭا ﴿٢٥﴾
ហើយចូរអ្នករំលឹកចំពោះម្ចា ស់របស់អ្នកដោយការប្រតិបត្តិសឡាតហ្វា ជើរនៅពេលព្រឹក សឡាតហ្ស៊ូហោរ និងសឡាតអាសើរនៅពេលល្ងា ច។
وَمِنَ ٱلَّيْلِ فَٱسْجُدْ لَهُۥ وَسَبِّحْهُ لَيْلًۭا طَوِيلًا ﴿٢٦﴾
ហើយចូរអ្នករំលឹកទៅចំពោះទ្រង់ដោយការសឡាតពេលយប់ទាំង២នេះគឺសឡាតម៉ា ហ្គ្រឹបនិងសឡាតអ៊ីស្ហា ហើយចូរអ្នកស៊ូជូត(ក្រាបគោរព)ចំពោះទ្រង់ និងលើក តម្កើងទ្រង់បន្ទា ប់ពីសឡាតពេលយប់ទាំង២នេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ هَـٰٓؤُلَآءِ يُحِبُّونَ ٱلْعَاجِلَةَ وَيَذَرُونَ وَرَآءَهُمْ يَوْمًۭا ثَقِيلًۭا ﴿٢٧﴾
ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះ ពួកគេស្រឡាញ់ការរស់នៅក្នុងលោកិយនិងយកចិត្តទុកដាក់ចំពោះវា ហើយពួកគេបោះបង់ថ្ងៃបរលោកដាក់ពីក្រោយខ្នង ពួកគេ ខណៈដែលវាជាថ្ងៃដែលមានភាពវឹកវរខ្លាំងក្លា បំផុត ព្រោះក្នុងថ្ងៃនោះពោរពេញដោយភាពតានតឹង និងទុក្ខលំបាក។
نَّحْنُ خَلَقْنَـٰهُمْ وَشَدَدْنَآ أَسْرَهُمْ ۖ وَإِذَا شِئْنَا بَدَّلْنَآ أَمْثَـٰلَهُمْ تَبْدِيلًا ﴿٢٨﴾
យើង(អល់ឡោះ)គឺជាអ្នកដែលបានបង្កើតពួកគេ និងបានពង្រឹងរាងកាយរបស់ពួកគេ ដោយធ្វើឲ្យសន្លា ក់និងអវយវៈទាំងឡាយរបស់ពួកគេ ហើយនិងអ្វីផ្សេងទៀត មានភាពរឹងមាំ។ តែប្រសិនបើយើងមានចេតនាចង់បំផ្លា ញពួកគេ និងផ្លា ស់ប្តូរពួកគេដោយក្រុមផ្សេងដែលដូចពួកគេមកជំនួសនោះ គឺយើងនឹងបំផ្លា ញពួកគេ និង ផ្លា ស់ប្ដូរក្រុមផេ្សងទៀតមកជំនួសពួកគេជាមិនខាន។
إِنَّ هَـٰذِهِۦ تَذْكِرَةٌۭ ۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًۭا ﴿٢٩﴾
ពិតប្រាកដណាស់ ជំពូកនេះ គឺជាមេរៀន និងជាការដាស់រំលឹកមួយ។ ហេតុនេះ ជនណាដែលប្រាថ្នាចង់ប្រកាន់យកនូវមាគ៌ាដែលនាំរូបគេឆ្ពោះទៅកាន់ការពេញ ចិត្តពីម្ចា ស់របស់គេនោះ ចូរឲ្យរូបគេជ្រើសរើសវាចុះ។
وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ ۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًۭا ﴿٣٠﴾
ហើយពួកអ្នកមិនអាចមានចេតនាប្រកាន់យកមាគ៌ា ដែលឆ្ពោះទៅកាន់ការពេញចិត្តពីអល់ឡោះជាម្ចា ស់នោះឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាដូចនេះ ចំពោះពួកអ្នកប៉ុណ្ណោះ ពីព្រោះគ្រប់កិច្ចការទាំងឡាយ គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងនូវអ្វីដែលល្អប្រសើរ ចំពោះខ្ញុំបម្រើរបស់ទ្រង់ និងអ្វីដែលមិនល្អចំពោះពួកគេ ហើយទ្រង់មហាគតិបណ្ឌិ តនៅក្នុងការបង្កើត ការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់។
يُدْخِلُ مَن يَشَآءُ فِى رَحْمَتِهِۦ ۚ وَٱلظَّـٰلِمِينَ أَعَدَّ لَهُمْ عَذَابًا أَلِيمًۢا ﴿٣١﴾
ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទៅក្នុងក្ដីមេត្ដា ករុណារបស់ទ្រង់ ដោយទ្រង់ចង្អុលបង្ហា ញពួកគេទៅកាន់ការមានជំនឿ និងសាងនូវទង្វើកុសល។ ហើយ ទ្រង់បានរៀបចំសម្រាប់ពួកដែលបំពានលើខ្លួនឯងនោះ នូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក គឺទណ្ឌ កម្មនៃភ្លើងនរក។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ