لَآ أُقْسِمُ بِيَوْمِ ٱلْقِيَـٰمَةِ ﴿١﴾
អល់ឡោះជាម្ចា ស់ទ្រង់បានស្បថនឹងថ្ងៃបរលោកជាថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចា ស់គ្រប់គ្រងពិភពទាំងអស់។
ទំព័រដើម›ការពន្យល់›Al-Qiyaama (75)
ម៉ាកកះ · 40 វាក្យខណ្ឌ
لَآ أُقْسِمُ بِيَوْمِ ٱلْقِيَـٰمَةِ ﴿١﴾
អល់ឡោះជាម្ចា ស់ទ្រង់បានស្បថនឹងថ្ងៃបរលោកជាថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចា ស់គ្រប់គ្រងពិភពទាំងអស់។
وَلَآ أُقْسِمُ بِٱلنَّفْسِ ٱللَّوَّامَةِ ﴿٢﴾
ហើយទ្រង់ស្បថនឹងវិញ្ញា ណដែលល្អប្រពៃ(វិញ្ញា ណអ្នកមានជំនឿ)ដែលស្តីបន្ទោ សចំពោះកំហុសរបស់ខ្លួនដែលមិនបានសាងទង្វើកុសលឲ្យបានច្រើន និងសោក ស្តាយលើការប្រព្រឹត្តអំពើអាក្រក់។ ទ្រង់ស្បថនឹងប្រការទាំងពីរនេះថា ទ្រង់ពិតជានឹងធ្វើឱ្យមនុស្សទាំងអស់រស់ឡើងវិញដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង(ដល់ ពួកគេ)។
أَيَحْسَبُ ٱلْإِنسَـٰنُ أَلَّن نَّجْمَعَ عِظَامَهُۥ ﴿٣﴾
តើមនុស្សលោកគិតស្មា នថា យើងមិនអាចប្រមូលឆ្អឹងរបស់ពួកគេបន្ទា ប់ពីពួកគេបានស្លា ប់ដើម្បីពង្រស់ពួកគេឱ្យរស់ឡើងវិញឬ?
بَلَىٰ قَـٰدِرِينَ عَلَىٰٓ أَن نُّسَوِّىَ بَنَانَهُۥ ﴿٤﴾
មិនដូច្នោះទេយើងពិតជាមានសមត្ថភាពក្នុងការប្រមូលវាឡើងវិញ យើងអាចប្រមូលចុងម្រាមដៃរបស់គេ រួចបង្កើតវាឱ្យដូចដើមវិញ។
بَلْ يُرِيدُ ٱلْإِنسَـٰنُ لِيَفْجُرَ أَمَامَهُۥ ﴿٥﴾
ផ្ទុយទៅវិញ តាមរយៈការបដិសេធនឹងការពង្រស់មនុស្សឱ្យរស់ឡើងវិញនេះ គឺមនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅទៀត ដោយគ្មា នអ្នករារាំង។
يَسْـَٔلُ أَيَّانَ يَوْمُ ٱلْقِيَـٰمَةِ ﴿٦﴾
គេសួរក្នុងន័យមិនជឿនឹងថ្ងៃបរលោកថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?
فَإِذَا بَرِقَ ٱلْبَصَرُ ﴿٧﴾
នៅពេលដែលភ្នែកភ័យស្លន់ស្លោ ស្រឡាំងកាំង ខណៈដែលគេបានឃើញនូវអ្វីដែលរូបគេធ្លា ប់បានបដិសេធនោះកើតឡើង(ពិតប្រាកដមែន)។
وَخَسَفَ ٱلْقَمَرُ ﴿٨﴾
ហើយពន្លឺរបស់ព្រះចន្ទបានបាត់។
وَجُمِعَ ٱلشَّمْسُ وَٱلْقَمَرُ ﴿٩﴾
ហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَقُولُ ٱلْإِنسَـٰنُ يَوْمَئِذٍ أَيْنَ ٱلْمَفَرُّ ﴿١٠﴾
នៅថ្ងៃនោះ អ្នកដែលប្រព្រឹត្តបាបកម្មនឹងនិយាយថាៈ តើពួកយើងត្រូវរត់គេចទៅទីណា? كلا لا وزر
كَلَّا لَا وَزَرَ ﴿١١﴾
ទេ! គ្មានកន្លែងរត់គេចឡើយក្នុងថ្ងៃនោះ ហើយក៏គ្មានទីជម្រកណាមួយសម្រាប់ពួកដែលប្រព្រឹត្តបាបកម្មនោះឡើយ ហើយក៏គ្មានកន្លែងដែលអាចការពារពួកគេ បានដែរ។
إِلَىٰ رَبِّكَ يَوْمَئِذٍ ٱلْمُسْتَقَرُّ ﴿١٢﴾
កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប៉ុណ្ណោះ ដើម្បីជំនុំជម្រះ និងទទួលការតស្នង។
يُنَبَّؤُا۟ ٱلْإِنسَـٰنُ يَوْمَئِذٍۭ بِمَا قَدَّمَ وَأَخَّرَ ﴿١٣﴾
នៅថ្ងៃនោះ មនុស្សលោកត្រូវបានគេប្រាប់នូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនបានប្រព្រឹត្ដ។
بَلِ ٱلْإِنسَـٰنُ عَلَىٰ نَفْسِهِۦ بَصِيرَةٌۭ ﴿١٤﴾
ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង ដោយគ្រប់អវយវៈទាំងអស់របស់ធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងចំពោះបាបកម្មដែលគេធ្លាប់បាន ប្រព្រឹត្ត។ ولو ألق معاذيره
وَلَوْ أَلْقَىٰ مَعَاذِيرَهُۥ ﴿١٥﴾
ហើយទោះបីជាគេនាំមកនូវលេសដោះសារដែលថា រូបគេមិនបានប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏គ្មា នប្រយោជន៍អ្វីសម្រាប់រូបគេនោះដែរ។
لَا تُحَرِّكْ بِهِۦ لِسَانَكَ لِتَعْجَلَ بِهِۦٓ ﴿١٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំកម្រើកអណ្តា តរបស់អ្នកលឿនពេកនៅពេលសូត្រគម្ពីរគួរអានដោយសារតែប្រញាប់ទន្ទេញវាឲ្យសោះ។ إن علينا جمعه وقرءانه
إِنَّ عَلَيْنَا جَمْعَهُۥ وَقُرْءَانَهُۥ ﴿١٧﴾
ជាការពិតណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវានៅក្នុងទ្រូងរបស់អ្នក ហើយឱ្យអ្នកសូត្រវាបានត្រឹមត្រូវ។
فَإِذَا قَرَأْنَـٰهُ فَٱتَّبِعْ قُرْءَانَهُۥ ﴿١٨﴾
ដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង ពោលគឺម៉ា ឡាអ៊ីកាត់ជីព្រីល បានសូត្រវាឱ្យអ្នកស្តាប់នោះ ចូរអ្នកនៅស្ងៀម ស្តាប់ការសូត្ររបស់គេ និងត្រាប់តាម ការសូត្ររបស់គេចុះ។ ثم إن علينا بيانه
ثُمَّ إِنَّ عَلَيْنَا بَيَانَهُۥ ﴿١٩﴾
បន្ទា ប់មកពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជា ក់ប្រាប់ដល់អ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
كَلَّا بَلْ تُحِبُّونَ ٱلْعَاجِلَةَ ﴿٢٠﴾
ទេ!រឿងនោះវាមិនដូចអ្វីដែលពួកអ្នកអះអាងនោះទេដែលថា មិនអាចទៅរួចឡើយក្នុងការពង្រស់ឲ្យរស់ឡើងវិញនោះ ពីព្រោះពួកអ្នកបានដឹងថា អ្នកដែលមានលទ្ធ ភាពអាចបង្កើតពួកអ្នកកាលពីដំបូង(ពីភាពទទេ គ្មា នពីមុនមក)នោះ មិនមែនជាអ្នកដែលអសមត្ថភាពក្នុងការធ្វើឱ្យពួកអ្នករស់ឡើងវិញបន្ទា ប់ពីពួកអ្នកបានស្លាប់ នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញនោះ គឺដោយសារតែពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយដែលនឹង វិនាសទៅវិញយ៉ា ងឆាប់រហ័សនេះប៉ុណ្ណោះ។
وَتَذَرُونَ ٱلْـَٔاخِرَةَ ﴿٢١﴾
ហើយពួកអ្នកបោះបង់ចោលឆាកជីវិតនៅថ្ងៃបរលោកដែលមាគ៌ា របស់វានោះ គឺការប្រតិបត្តិតាមនូវអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់បានបង្គា ប់ និងបោះបង់ចោលនូវ អ្វីដែលទ្រង់ហាមឃាត់ពួកអុ្នក។ وجوه يومئذ ناضرة
وُجُوهٌۭ يَوْمَئِذٍۢ نَّاضِرَةٌ ﴿٢٢﴾
នៅថ្ងៃនោះ ទឹកមុខរបស់អ្នកមានជំនឿនិងអ្នកដែលមានសុភមង្គលទាំងឡាយ គឺមានរស្មីចែងចាំង إلى ربها ناظرة
إِلَىٰ رَبِّهَا نَاظِرَةٌۭ ﴿٢٣﴾
ដោយសម្លឹងមើលទៅកាន់ម្ចា ស់របស់គេដោយក្តីរីករាយបំផុត។ ووجوه يومئ ذباسرة
وَوُجُوهٌۭ يَوْمَئِذٍۭ بَاسِرَةٌۭ ﴿٢٤﴾
រីឯទឹកមុខរបស់ពួកគ្មា នជំនឿនិងពួកដែលអពមង្គលវិញ នៅថ្ងៃនោះ គឺ(មានទឹកមុខ)ក្រញូវ تظن أن يفعل بها فاقرة
تَظُنُّ أَن يُفْعَلَ بِهَا فَاقِرَةٌۭ ﴿٢٥﴾
ដោយរូបគេជឿជាក់យ៉ា ងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌ កម្មយ៉ា ងធ្ងន់ធ្ងរនិងខ្លោ ចផ្សាជាមិនខាន។
كَلَّآ إِذَا بَلَغَتِ ٱلتَّرَاقِىَ ﴿٢٦﴾
រឿងនោះមិនដូចអ្វីដែលពួកមុស្ហរីគីនគិតស្រមៃឡើយដែលថា នៅពេលដែលពួកគេស្លាប់ ទៅ ពួកគេមិនត្រូវបានគេដាក់ទណ្ឌកម្មនោះ។ ពិតប្រាកដណាស់ នៅពេលដែលដង្ហើមរបស់គេបានមកដល់បំពង់ក
وَقِيلَ مَنْ ۜ رَاقٍۢ ﴿٢٧﴾
មនុស្សលោកនឹងនិយាយទៅកាន់គ្នា ថាៈ តើមាននរណាអាចព្យាបាលគេឲ្យជាសះស្បើយបាន?
وَظَنَّ أَنَّهُ ٱلْفِرَاقُ ﴿٢٨﴾
ហើយអ្នកដែលស្ថិតក្នុងភាពឈឺចាប់វិញ នៅពេលនោះគេបានដឹងខ្លួនឯងយ៉ា ងច្បាស់ថា ពិតណាស់ រូបគេដល់ពេលដែលត្រូវលាចាកលោកិយ(ស្លា ប់)ហើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلْتَفَّتِ ٱلسَّاقُ بِٱلسَّاقِ ﴿٢٩﴾
ស្ថា នភាពដ៏លំបាកបំផុតបានប្រមូលផ្តុំនៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។
إِلَىٰ رَبِّكَ يَوْمَئِذٍ ٱلْمَسَاقُ ﴿٣٠﴾
ក្រោយពេលគេដកវិញ្ញា ណរួចគេនាំវិញ្ញា ណនោះឆ្ពោះទៅកាន់ម្ចា ស់របស់គេ។ فلا صدق ولا صل
فَلَا صَدَّقَ وَلَا صَلَّىٰ ﴿٣١﴾
ហើយពួកគ្មា នជំនឿមិនបានជឿជាក់ចំពោះអ្វីដែលអ្នកនាំសារបាននាំមកនោះទេហើយក៏មិនបានសឡាតទៅចំពោះអល់ឡោះជាម្ចា ស់នោះដែរ។ ولكن كذب وتولى
وَلَـٰكِن كَذَّبَ وَتَوَلَّىٰ ﴿٣٢﴾
ក៏ប៉ុន្ដែ រូបគេបានបដិសេធនឹងអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក និងបានបែរចេញវា។
ثُمَّ ذَهَبَ إِلَىٰٓ أَهْلِهِۦ يَتَمَطَّىٰٓ ﴿٣٣﴾
បន្ទា ប់មក ជនគ្មា នជំនឿរូបនេះបានទៅជួបជុំគ្រួសាររបស់គេដោយដើរក្នុងលក្ខណៈក្រអឺតក្រទម និងអួតអាង។ أولى لك فأولى
أَوْلَىٰ لَكَ فَأَوْلَىٰ ﴿٣٤﴾
ហើយអល់ឡោះបានព្រមានជនគ្មា នជំនឿរូបនេះថាៈ ពិតណាស់ ទណ្ឌ កម្មរបស់ទ្រង់នោះនឹងបំផ្លា ញរូបគេហើយទណ្ឌ នោះគឺនៅជិតបង្កើយនឹងរូបគេ។
ثُمَّ أَوْلَىٰ لَكَ فَأَوْلَىٰٓ ﴿٣٥﴾
បន្ទា ប់មកអល់ឡោះជាម្ចា ស់ទ្រង់បានបញ្ជា ក់ម្តងទៀតថាៈ ពិតណាស់ ទណ្ឌ កម្មរបស់ទ្រង់នោះនឹងបំផ្លា ញរូបគេហើយទណ្ឌ នោះគឺនៅជិតបង្កើយនឹងរូបគេ។
أَيَحْسَبُ ٱلْإِنسَـٰنُ أَن يُتْرَكَ سُدًى ﴿٣٦﴾
តើមនុស្សលោកគិតស្មា នថា ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់បោះបង់ពួកគេចោល មិនអើពើ ដោយមិនដាក់បទបញ្ជា ឱ្យពួកគេធ្វើអ្វីឬ? ألم يك نطفة من م نى يمن
أَلَمْ يَكُ نُطْفَةًۭ مِّن مَّنِىٍّۢ يُمْنَىٰ ﴿٣٧﴾
តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូន(ម្តា យរបស់គេទេ)ឬ? ثم كان علقةفخلق فسو
ثُمَّ كَانَ عَلَقَةًۭ فَخَلَقَ فَسَوَّىٰ ﴿٣٨﴾
បន្ទា ប់មក គេក៏ក្លា យទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលក្ខណៈ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَجَعَلَ مِنْهُ ٱلزَّوْجَيْنِ ٱلذَّكَرَ وَٱلْأُنثَىٰٓ ﴿٣٩﴾
ក្រោយមក ទ្រង់បានបង្កើតគេឲ្យមានជាគូៗ មានប្រុស មានស្រី។
أَلَيْسَ ذَٰلِكَ بِقَـٰدِرٍ عَلَىٰٓ أَن يُحْـِۧىَ ٱلْمَوْتَىٰ ﴿٤٠﴾
តើអ្នកដែលមានលទ្ធភាពអាចបង្កើតមនុស្សអំពីទឹកកាម រួចក្លាយជាដុំឈាមនោះ ពុំមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញសារជាថ្មីដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នងទេឬ? ពុំមែននោះទេ ទ្រង់ពិតជាមានសមត្ថភាពគ្រប់គ្រាន់(ក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ