ទំព័រដើមការពន្យល់Al-Haaqqa (69)

ការពន្យល់ Al-Haaqqa (69) — الحاقة

ម៉ាកកះ · 52 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

ٱلْحَآقَّةُ ﴿١﴾

អល់ឡោះជាម្ចា ស់ទ្រង់រំលឹកដល់មនុស្សលោកទាំងអស់ថាៈ ថ្ងៃបរលោកជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ។

مَا ٱلْحَآقَّةُ ﴿٢﴾

បន្ទា ប់មក ទ្រង់ក៏បានសួរដោយលើកដំកើងកិច្ចការនោះថាៈ អ្វីទៅជាថ្ងៃបរលោកនោះ?

وَمَآ أَدْرَىٰكَ مَا ٱلْحَآقَّةُ ﴿٣﴾

ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?

كَذَّبَتْ ثَمُودُ وَعَادٌۢ بِٱلْقَارِعَةِ ﴿٤﴾

ពួកសាមូតដែលជាក្រុមរបស់ព្យាការីសឡេះ និងពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ បានបដិសេធចំពោះថ្ងៃបរលោក ជាថ្ងៃដែលមនុស្សមានភាពភ័យខ្លាច ដោយសារតែភាពរន្ធត់យ៉ា ងក្រៃលែងរបស់វា។

فَأَمَّا ثَمُودُ فَأُهْلِكُوا۟ بِٱلطَّاغِيَةِ ﴿٥﴾

រីឯពួកសាមូតជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានបំផ្លា ញពួកគេដោយសូរសម្រែកមួយយ៉ា ងខ្លាំងក្លា ។ وأما عاد فأهلكوابريح صرصر عاتية

وَأَمَّا عَادٌۭ فَأُهْلِكُوا۟ بِرِيحٍۢ صَرْصَرٍ عَاتِيَةٍۢ ﴿٦﴾

ចំណែកឯពួកអាទវិញជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានបំផ្លា ញពួកគេដោយខ្យល់ដ៏ត្រជាក់បំផុតដែលបានបក់បោកមកលើពួកគេយ៉ា ងខ្លាំង។

سَخَّرَهَا عَلَيْهِمْ سَبْعَ لَيَالٍۢ وَثَمَـٰنِيَةَ أَيَّامٍ حُسُومًۭا فَتَرَى ٱلْقَوْمَ فِيهَا صَرْعَىٰ كَأَنَّهُمْ أَعْجَازُ نَخْلٍ خَاوِيَةٍۢ ﴿٧﴾

ទ្រង់បញ្ជូនព្យុះត្រជាក់នេះមកលើពួករយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃជាប់ៗគ្នា ដើម្បីបំផ្លា ញពួកគេ។ ហើយអ្នកនឹងឃើញក្រុមនោះដួលស្លាប់នៅលើដីក្នុងលំនៅឋាន របស់ពួកគេ ប្រៀបដូចជាដើមល្មើងាប់ដែលដួលរលំនៅលើដី។ فهل تر لهممن باقية

فَهَلْ تَرَىٰ لَهُم مِّنۢ بَاقِيَةٍۢ ﴿٨﴾

តើអ្នកឃើញពួកគេនៅមានជីវិតសេសសល់ដែរឬទេបន្ទា ប់ពីពួកគេទទួលនូវទណ្ឌ កម្មនេះរួចមកនោះ?

وَجَآءَ فِرْعَوْنُ وَمَن قَبْلَهُۥ وَٱلْمُؤْتَفِكَـٰتُ بِٱلْخَاطِئَةِ ﴿٩﴾

ហើយហ្វៀរអោន និងប្រជាជាតិជាច្រើនមុនហ្វៀរអោន ហើយនិងស្រុកភូមិដែលត្រូវបានគេដាក់ទណ្ឌ កម្មដោយធ្វើឲ្យដីក្រឡាប់សង្កត់លើពួកគេ ពោលគឺក្រុមរបស់ ព្យាការីលូតនោះ គឺពួកគេសុទ្ធតែបានប្រព្រឹត្ដនូវអំពើខុសឆ្គង ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសផ្សេងៗទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فعصوا رسول ربهم فأخذهم أخذة ر ابية

فَعَصَوْا۟ رَسُولَ رَبِّهِمْ فَأَخَذَهُمْ أَخْذَةًۭ رَّابِيَةً ﴿١٠﴾

ហើយពួកទាំងអស់នោះ សុទ្ធតែបានប្រឆាំងនិងបដិសេធនឹងអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំង(និងចាត់បញ្ជូន)ទៅកាន់ពួកគេ។ ហេតុនេះ អល់ឡោះជាម្ចា ស់ក៏បានដាក់ទណ្ឌ កម្មពួកគេយ៉ា ងធ្ងន់ធ្ងរបំផុតដើម្បីបំផ្លា ញពួកគេ។

إِنَّا لَمَّا طَغَا ٱلْمَآءُ حَمَلْنَـٰكُمْ فِى ٱلْجَارِيَةِ ﴿١١﴾

ពិតប្រាកដណាស់ នៅពេលទឹកជន់លិចឡើងហួសកំណត់របស់វាយើងបានផ្ទុកពួកអ្នកក្នុងសំពៅដែលព្យាការីនូហបានសាងវាឡើងតាមបទបញ្ជា របស់យើង។

لِنَجْعَلَهَا لَكُمْ تَذْكِرَةًۭ وَتَعِيَهَآ أُذُنٌۭ وَٰعِيَةٌۭ ﴿١٢﴾

ដើម្បីយើងនឹងយកសំពៅនេះ ហើយនិងរឿងរ៉ាវរបស់វាធ្វើជាមេរៀនបង្ហា ញឱ្យឃើញពីការបំផ្លា ញពួកដែលគ្មា នជំនឿ ហើយនិងការសង្គ្រោះអ្នកមានជំនឿ ហើយ ធ្វើឲ្យត្រចៀកចងចាំនូវអ្វីដែលបានស្តា ប់លឺ។

فَإِذَا نُفِخَ فِى ٱلصُّورِ نَفْخَةٌۭ وَٰحِدَةٌۭ ﴿١٣﴾

ហើយនៅពេលដែលម៉ា ឡាអ៊ីកាត់ទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែចំនួនមួយដង ដែលជាការផ្លុំត្រែលើកទីមួយ

وَحُمِلَتِ ٱلْأَرْضُ وَٱلْجِبَالُ فَدُكَّتَا دَكَّةًۭ وَٰحِدَةًۭ ﴿١٤﴾

ហើយផែនដី និងភ្នំទាំងឡាយត្រូវបានគេលើកចេញ(ពីកន្លែងរបស់វា)ហើយយើងបានធ្វើឲ្យវារញ្ជួយយ៉ា ងខ្លាំងដោយធ្វើឲ្យទាំងផែនដី ទាំងភ្នំត្រូវបែកខ្ទេចខ្ទីនោះ

فَيَوْمَئِذٍۢ وَقَعَتِ ٱلْوَاقِعَةُ ﴿١٥﴾

ថ្ងៃនោះហើយជាថ្ងៃដែលថ្ងៃបរលោកកើតឡើង។

وَٱنشَقَّتِ ٱلسَّمَآءُ فَهِىَ يَوْمَئِذٍۢ وَاهِيَةٌۭ ﴿١٦﴾

ហើយនៅថ្ងៃនោះ មេឃបានប្រេះបែកដើម្បីឲ្យពួកម៉ា ឡាអ៊ីកាត់ចុះមកហើយនៅថ្ងៃនោះដែរ មេឃបានប្រែក្លា យជាទន់ខ្សោយខុសពីពេលមុនដែលធ្លា ប់តែរឹងមាំ។

وَٱلْمَلَكُ عَلَىٰٓ أَرْجَآئِهَا ۚ وَيَحْمِلُ عَرْشَ رَبِّكَ فَوْقَهُمْ يَوْمَئِذٍۢ ثَمَـٰنِيَةٌۭ ﴿١٧﴾

ពួកម៉ា ឡាអ៊ីកាត់ទាំងឡាយឋិតនៅគ្រប់ជ្រុងនៃមេឃ។ ហើយនៅថ្ងៃនោះ មានម៉ា ឡាអ៊ីកាត់ចំនួនប្រាំបីនាក់កំពុងទ្រអារ៉ស្ហម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ា ត់)ដែល សុទ្ធតែជាអ្នកជំនិតរបស់ទ្រង់។ يومئذ تعرضون لا تخف منكم خافية

يَوْمَئِذٍۢ تُعْرَضُونَ لَا تَخْفَىٰ مِنكُمْ خَافِيَةٌۭ ﴿١٨﴾

ហើយនៅក្នុងថ្ងៃនោះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ត្រូវបានគេនាំមកបង្ហា ញខ្លួននៅចំពោះមុខអល់ឡោះជាម្ចា ស់។គ្មា នអាថ៌កំបាំងណាមួយរបស់ពួកអ្នកអាច លាក់បាំងពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះទ្រង់ដឹងជ្រួតជ្រាបទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَأَمَّا مَنْ أُوتِىَ كِتَـٰبَهُۥ بِيَمِينِهِۦ فَيَقُولُ هَآؤُمُ ٱقْرَءُوا۟ كِتَـٰبِيَهْ ﴿١٩﴾

រីឯអ្នកដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយទាំងសប្បាយរីករាយថាៈ ចូរពួកអ្នកយក សៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំទៅអានចុះ។ إنى ظننت أنى ملق حسابيه

إِنِّى ظَنَنتُ أَنِّى مُلَـٰقٍ حِسَابِيَهْ ﴿٢٠﴾

ពិតប្រាកដណាស់ ខ្ញុំដឹងតាំងពីនៅក្នុងលោកិយមកម្ល៉េះ ហើយខ្ញុំជឿជាក់យ៉ា ងច្បាស់ថា ខ្ញុំពិតជានឹងត្រូវបានគេធ្វើឱ្យរស់ឡើងវិញ ហើយខ្ញុំពិតជានឹងទទួលបាននូវ ការតបស្នង។ فهو فى عيشة ر اضية

فَهُوَ فِى عِيشَةٍۢ رَّاضِيَةٍۢ ﴿٢١﴾

ជាការពិតណាស់ គេនឹងបានរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុតនូវអ្វីដែលគេបានឃើញនៃការសើយសុខដែលគ្មា នទីបញ្ចប់។ فى جنة عالية

فِى جَنَّةٍ عَالِيَةٍۢ ﴿٢٢﴾

គឺស្ថិតនៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់ទាំងកន្លែង និងទាំងឋានៈ។ قطوفها دانية

قُطُوفُهَا دَانِيَةٌۭ ﴿٢٣﴾

ផ្លែឈើគ្រប់ប្រភេទឋិតនៅជិតបង្កើយ ចង់បរិភោគពេលណាក៏បាន។

كُلُوا۟ وَٱشْرَبُوا۟ هَنِيٓـًٔۢا بِمَآ أَسْلَفْتُمْ فِى ٱلْأَيَّامِ ٱلْخَالِيَةِ ﴿٢٤﴾

មានគេនិយាយទៅកាន់ពួកគេដោយការគោរពថាៈ ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយចុះ ដោយសារតែទង្វើកុសលដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅ ក្នុងលោកិយ។ وأما من أوتى كتبه بشماله فيقول يليتنى لم أوت كتبيه

وَأَمَّا مَنْ أُوتِىَ كِتَـٰبَهُۥ بِشِمَالِهِۦ فَيَقُولُ يَـٰلَيْتَنِى لَمْ أُوتَ كِتَـٰبِيَهْ ﴿٢٥﴾

រីឯអ្នកដែលគេ(ម៉ា ឡាអ៊ីកាត់)បានប្រគល់នូវសៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃឆេ្វងរបស់គេវិញ គេនឹងនិយាយទាំងមានវិប្បដិសារីយ៉ា ងខ្លាំងថាៈ ឱអនិច្ចាខ្លួន ខ្ញុំអើយ! សង្ឃឹមថាខ្ញុំមិនត្រូវបានគេប្រគល់សៀវភៅកំណត់ត្រាទង្វើរបស់ខ្ញុំ ដែលក្នុងវានោះ ពោរពេញទៅដោយទង្វើអាក្រក់ដែលនាំឲ្យរូបខ្ញុំត្រូវទទួលទណ្ឌ កម្មចុះ។ ولم أدر ما حسابيه

وَلَمْ أَدْرِ مَا حِسَابِيَهْ ﴿٢٦﴾

ឱអនិច្ចា ខ្លួនខ្ញុំអើយ!ខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំនោះ?

يَـٰلَيْتَهَا كَانَتِ ٱلْقَاضِيَةَ ﴿٢٧﴾

ឱអនិច្ចា! សង្ឃឹមថាសេចក្ដីស្លា ប់របស់ខ្ញុំក្នុងលោកិយបានបពា្ចប់អ្វីៗទាំងអស់ចុះ ដោយខ្ញុំមិនត្រូវបានគេពង្រស់ឲ្យររស់ឡើងវិញឡើយ។

مَآ أَغْنَىٰ عَنِّى مَالِيَهْ ۜ ﴿٢٨﴾

ទ្រព្យសម្បត្ដិរបស់ខ្ញុំមិនអាចការពារខ្ញុំពីទណ្ឌ កម្មរបស់អល់ឡោះបន្តិចណាឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ هلك عنى سلطنيه

هَلَكَ عَنِّى سُلْطَـٰنِيَهْ ﴿٢٩﴾

អំណះអំណាងរបស់ខ្ញុំ ហើយនិងអំណាចនិងឋានៈសក្តិរបស់ខ្ញុំដែលខ្ញុំធ្លា ប់បានពឹងផ្អែកលើវានោះ ក៏បានបាត់បង់ពីខ្ញុំដែរ។ خذوه فغلوه

خُذُوهُ فَغُلُّوهُ ﴿٣٠﴾

ហើយមានគេនិយាយថាៈ ចូរពួកអ្នក(ឱម៉ា ឡាអ៊ីកាត់)ចាប់ជននេះ រួចចងដៃរបស់គេភ្ជា ប់ទៅនឹងករបស់គេចុះ។

ثُمَّ ٱلْجَحِيمَ صَلُّوهُ ﴿٣١﴾

បន្ទា ប់មក ចូរពួកអ្នកបោះគេចូលក្នុងភ្លើងនរកចុះ ដើម្បីឱ្យគេភ្លក់នូវកម្តៅ របស់វា។

ثُمَّ فِى سِلْسِلَةٍۢ ذَرْعُهَا سَبْعُونَ ذِرَاعًۭا فَٱسْلُكُوهُ ﴿٣٢﴾

បន្ទា ប់មកទៀត ចូរយកច្រវាក់ដែលមានប្រវែងចិតសិបហត្ថនោះចាក់ដោតគេចុះ។

إِنَّهُۥ كَانَ لَا يُؤْمِنُ بِٱللَّهِ ٱلْعَظِيمِ ﴿٣٣﴾

ពិតប្រាកដណាស់ គេមិនធ្លា ប់មានជំនឿលើអល់ឡោះដ៏មហាធំធេងឡើយ។

وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلْمِسْكِينِ ﴿٣٤﴾

ហើយគេក៏មិនដែលជម្រុញគ្នា លើការផ្ដល់អាហារដល់អ្នកក្រីក្រដែរ។

فَلَيْسَ لَهُ ٱلْيَوْمَ هَـٰهُنَا حَمِيمٌۭ ﴿٣٥﴾

ដូចនេះ នៅថ្ងៃបរលោកនេះ គេគ្មា នសាច់ញាតិណាដែលអាចជួយសង្រ្គោះរូបគេពីទណ្ឌ កម្មនោះឡើយ។ ولا طعام إلا من غسلين

وَلَا طَعَامٌ إِلَّا مِنْ غِسْلِينٍۢ ﴿٣٦﴾

ហើយសម្រាប់គេគ្មា នចំណី អាហារណាក្រៅពីឈាមខ្ទុះដែលហូរចេញពីខ្លួនអ្នកដែលនៅឋាននរកនោះឡើយ។

لَّا يَأْكُلُهُۥٓ إِلَّا ٱلْخَـٰطِـُٔونَ ﴿٣٧﴾

គ្មា នអ្នកណាទទួលទានអាហារទាំងនេះ ក្រៅពីពួកដែលប្រព្រឹត្តបាបកម្មនិងអំពើល្មើសនោះឡើយ។

فَلَآ أُقْسِمُ بِمَا تُبْصِرُونَ ﴿٣٨﴾

អល់ឡោះបានស្បថនឹងអ្វីគ្រប់យ៉ា ងដែលពួកអ្នកឃើញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وما لا تبصرون

وَمَا لَا تُبْصِرُونَ ﴿٣٩﴾

ហើយទ្រង់ស្បថនឹងអ្វីគ្រប់យ៉ា ងដែលពួកអ្នកមិនឃើញ។ إنه لقول رسول كريم

إِنَّهُۥ لَقَوْلُ رَسُولٍۢ كَرِيمٍۢ ﴿٤٠﴾

ជាការពិតណាស់ គម្ពីរគួរអានគឺជាបន្ទូលរបស់អល់ឡោះជាម្ចា ស់ដែលសូត្រដោយអ្នកនាំសាររបស់ទ្រង់ដ៏មហាថ្កុំថ្កើងទៅកាន់មនុស្សលោក។

وَمَا هُوَ بِقَوْلِ شَاعِرٍۢ ۚ قَلِيلًۭا مَّا تُؤْمِنُونَ ﴿٤١﴾

ហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ ព្រោះវាមិនមានលក្ខណៈដូចជាកំណាព្យនោះទេ។ តែអ្វីដែលពួកអ្នកជឿនោះ គឺតិចតួចបំផុត។

وَلَا بِقَوْلِ كَاهِنٍۢ ۚ قَلِيلًۭا مَّا تَذَكَّرُونَ ﴿٤٢﴾

ហើយវាក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ ពីព្រោះពាក្យពេចន៍របស់គ្រូទាយ វាជាកិច្ចការដែលផ្ទុយពីគម្ពីរគួរអាន។ តែអ្វីដែលពួកអ្នកនឹកឃើញនោះ គឺ តិចតួចបំផុត។

تَنزِيلٌۭ مِّن رَّبِّ ٱلْعَـٰلَمِينَ ﴿٤٣﴾

ប៉ុន្តែវា(គម្ពីរគួរអាន)គឺជាបន្ទូលដែលគេបញ្ចុះមកពីព្រះជាម្ចា ស់នៃម៉ា ខ្លូកទាំងអស់។

وَلَوْ تَقَوَّلَ عَلَيْنَا بَعْضَ ٱلْأَقَاوِيلِ ﴿٤٤﴾

បើសិនជាព្យាការីមូហាំម៉ា ត់និយាយប្រឌិតលើពាក្យពេចន៍មួយចំនួនដែលយើងមិនបានមានបន្ទូលនោះ

لَأَخَذْنَا مِنْهُ بِٱلْيَمِينِ ﴿٤٥﴾

យើងនឹងផ្ដន្ទា ទោសគេដោយអានុភាព និងសមត្ថភាពរបស់យើង។

ثُمَّ لَقَطَعْنَا مِنْهُ ٱلْوَتِينَ ﴿٤٦﴾

បន្ទា ប់មកយើងនឹងកាត់ផ្តា ច់សរសៃឈាមបេះដូងរបស់គេ។ فما منكم من أحد عنهحجزين

فَمَا مِنكُم مِّنْ أَحَدٍ عَنْهُ حَـٰجِزِينَ ﴿٤٧﴾

គ្មា ននរណាម្នា ក់ក្នុងចំណោមពួកអ្នកអាចរារាំងរូបគេឱ្យរួចផុតពីយើងបានឡើយ។ វាមិនអាចឡើយដែលថារូបគេ(ព្យាការីមូហាំម៉ា ត់)កុហកបោកប្រាស់មកលើយើង ដើម្បីពួកអ្នកនោះ។ وإنه لتذكرة للمتقين

وَإِنَّهُۥ لَتَذْكِرَةٌۭ لِّلْمُتَّقِينَ ﴿٤٨﴾

ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការដាស់រំឭកដល់បណ្តា អ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وإنا لنعلم أن منكم م كذبين

وَإِنَّا لَنَعْلَمُ أَنَّ مِنكُم مُّكَذِّبِينَ ﴿٤٩﴾

ហើយពិតប្រាកដណាស់ យើងដឹងយ៉ា ងច្បាស់ថា ក្នុងចំណោមពួកអ្នកមានអ្នកដែលបដិសេធនឹងគម្ពីរគួរអាននេះ។

وَإِنَّهُۥ لَحَسْرَةٌ عَلَى ٱلْكَـٰفِرِينَ ﴿٥٠﴾

ការពិតណាស់ ការបដិសេធនឹងគម្ពីរគួរអាន គឺជាវិប្បដិសារីដ៏ធំធេងបំផុតនៅថ្ងៃបរលោក។

وَإِنَّهُۥ لَحَقُّ ٱلْيَقِينِ ﴿٥١﴾

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាការពិតយ៉ាងជាក់ស្តែងដែលគ្មានការមន្ទិលសង្ស័យអ្វីឡើយ ហើយក៏គ្មានការសង្ស័យដែរថា ជាការពិតណាស់ វា មកពីអល់ឡោះជាម្ចា ស់នោះ។

فَسَبِّحْ بِٱسْمِ رَبِّكَ ٱلْعَظِيمِ ﴿٥٢﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)លើកតម្កើងព្រះនាមនៃម្ចាស់របស់អ្នកនូវអ្វីដែលសាកសមចំពោះទ្រង់ ហើយចូរអ្នករំលឹកនាមម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គ ឧត្ដមចុះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Haaqqa — الحاقة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា