نٓ ۚ وَٱلْقَلَمِ وَمَا يَسْطُرُونَ ﴿١﴾
នូន (បានបកស្រាយរួចមកហើយនៅខាងដើមជំពូក”អាល់ហ្ពាក៏រ៉ោះ”)។ អល់ឡោះជាម្ចា ស់បានស្បថនឹងស្លាបប៉ា កកា ហើយទ្រង់ក៏បានស្បថផងដែរនឹងអ្វីដែល មនុស្សកំពុងសរសេរដោយស្លា បប៉ា ការបស់ពួកគេ។
ទំព័រដើម›ការពន្យល់›Al-Qalam (68)
ម៉ាកកះ · 52 វាក្យខណ្ឌ
نٓ ۚ وَٱلْقَلَمِ وَمَا يَسْطُرُونَ ﴿١﴾
នូន (បានបកស្រាយរួចមកហើយនៅខាងដើមជំពូក”អាល់ហ្ពាក៏រ៉ោះ”)។ អល់ឡោះជាម្ចា ស់បានស្បថនឹងស្លាបប៉ា កកា ហើយទ្រង់ក៏បានស្បថផងដែរនឹងអ្វីដែល មនុស្សកំពុងសរសេរដោយស្លា បប៉ា ការបស់ពួកគេ។
مَآ أَنتَ بِنِعْمَةِ رَبِّكَ بِمَجْنُونٍۢ ﴿٢﴾
តាមរយៈអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៃភាពជាព្យាការីនោះ អ្នកមិនមែនជាមនុស្សវិកលចរិតនោះទេ។ ផ្ទុយទៅវិញ រូបអ្នកចាកផុតពីភាពវិកលចរិត ដែលពួកមុស្ហរីគីនបានចោទប្រកាន់មកលើអ្នកនោះ។ وإن لك لأجرا غيرممنون
وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍۢ ﴿٣﴾
ពិតប្រាកដណាស់ សម្រាប់អ្នកគឺទទួលបាននូវផលបុណ្យដោយគ្មា នទីបញ្ចប់នោះឡើយចំពោះអ្វីដែលអ្នកទទួលរងពីការពាំនាំសារទៅកាន់មនុស្សលោក។ وإنك لعل خلق عظيم
وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍۢ ﴿٤﴾
ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើអត្ដចរិតដ៏ល្អប្រពៃបំផុតដែលបាននាំមកដោយគម្ពីរគួរអាន ពីព្រោះអ្នកបានប្រកាន់យកនូវអ្វីដែលមាននូវគម្ពីរគួរអាន នោះយ៉ា ងពេញលេញបំផុត។ فستبصر ويبصرون
فَسَتُبْصِرُ وَيُبْصِرُونَ ﴿٥﴾
ដូច្នេះ អ្នកនឹងបានឃើញ ហើយពួកដែលបដិសេធទាំងនោះ ក៏នឹងបានឃើញដូចគ្នា ដែរ។
بِأَييِّكُمُ ٱلْمَفْتُونُ ﴿٦﴾
នៅពេលណាដែលការពិតបានលាតត្រដាងនោះ វានឹងបង្ហា ញយ៉ា ងច្បាស់ថា តើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ?
إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ ﴿٧﴾
ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ទ្រង់ដឹងបំផុតចំពោះជនណាហើយដែលប្រាសចាកពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរចំពោះបណ្ដា អ្នក ដែលទទួលបានការចង្អុលបង្ហា ញនោះ។ពិតណាស់ទ្រង់ដឹងថា ពួកគេនោះហើយគឺជាពួកដែលវង្វេង ហើយរូបអ្នក គឺជាអ្នកដែលទទួលបានការចង្អុលបង្ហា ញ។
فَلَا تُطِعِ ٱلْمُكَذِّبِينَ ﴿٨﴾
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំធ្វើតាមពួកដែលបដិសេធនឹងអ្វីដែលអ្នកបាននាំមកឱ្យសោះ។ ود والو تدهن فيدهنون
وَدُّوا۟ لَوْ تُدْهِنُ فَيُدْهِنُونَ ﴿٩﴾
ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ និងទន់ភ្លន់ចំពោះពួកគេក្នុងកិច្ចការសាសនានោះ ពិតណាស់ ពួកគេក៏នឹងបន្ទន់ឥរិយាបថនិងទន់ភ្លន់ចំពោះអ្នកវិញ ដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ولاتطع كل حلاف مهين
وَلَا تُطِعْ كُلَّ حَلَّافٍۢ مَّهِينٍ ﴿١٠﴾
ហើយចូរអ្នកកុំធ្វើតាមពួកដែលចូលចិត្តស្បថបំពានដែលថោកទាបបំផុតនោះឱ្យសោះ។
هَمَّازٍۢ مَّشَّآءٍۭ بِنَمِيمٍۢ ﴿١١﴾
គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដមនុស្សលោក និងចូលចិត្តដើរចាក់រុកឱ្យគេឈ្លោះទាស់ទែងគ្នា ដើម្បីបំបែកបំបាក់រវាងពួកគេ។ م ناع للخير معتد أثيم
مَّنَّاعٍۢ لِّلْخَيْرِ مُعْتَدٍ أَثِيمٍ ﴿١٢﴾
ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពានលើមនុស្សចំពោះទ្រព្យសម្បត្តិ របស់គេ កេរ្តិ៍ឈ្មោះរបស់គេ និងខ្លួនប្រាណរបស់គេ ហើយនិងចូលចិត្ដ ប្រព្រឹត្ដបាបកម្មនិងអំពើល្មើស។ عتلبعد ذلك زنيم
عُتُلٍّۭ بَعْدَ ذَٰلِكَ زَنِيمٍ ﴿١٣﴾
ជាមនុស្សដែលខ្វះសីលធម៌ គ្រោតគ្រាត និងជាមនុស្សឃោរឃៅបំផុតនៅក្នុងក្រុមរបស់គេ។ أن كان ذا مال وبنين
أَن كَانَ ذَا مَالٍۢ وَبَنِينَ ﴿١٤﴾
ទាំងនោះគឺដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន ទើបធ្វើឱ្យពួកគេក្អេងក្អា ងមិនមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។
إِذَا تُتْلَىٰ عَلَيْهِ ءَايَـٰتُنَا قَالَ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿١٥﴾
នៅពេលដែលមានគេសូត្រវាក្យខណ្ឌ របស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។
سَنَسِمُهُۥ عَلَى ٱلْخُرْطُومِ ﴿١٦﴾
យើងនឹងដាក់សញ្ញា ចំណាំនៅលើច្រមុះរបស់គេដែលធ្វើឱ្យគេមានភាពអាម៉ា ស់នៅជាប់នឹងខ្លួនគេជារៀងរហូត។
إِنَّا بَلَوْنَـٰهُمْ كَمَا بَلَوْنَآ أَصْحَـٰبَ ٱلْجَنَّةِ إِذْ أَقْسَمُوا۟ لَيَصْرِمُنَّهَا مُصْبِحِينَ ﴿١٧﴾
ពិតប្រាកដណាស់ យើងបានសាកល្បងពួកមុស្ហរីគីនទាំងនោះនឹងគ្រោះទុរភិក្ស ហើយនិងគ្រោះរាំងស្ងួត ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះ ដែរ ខណៈដែលពួកគេបានស្បថថា ពួកគេនឹងទៅប្រមូលផល(ចម្កា ររបស់ពួកគេ)ទាំងព្រឹកព្រលឹម ដើម្បីកុំឲ្យអ្នកក្រីក្រអាចទទួលទានអំពីវា។ ولا يستثنون
وَلَا يَسْتَثْنُونَ ﴿١٨﴾
ដោយនៅក្នុងពេលស្បថនោះ ពួកគេមិននិយាយថា អិនស្ហា អល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា)ឡើយ។
فَطَافَ عَلَيْهَا طَآئِفٌۭ مِّن رَّبِّكَ وَهُمْ نَآئِمُونَ ﴿١٩﴾
ពេលនោះ អល់ឡោះជាម្ចា ស់បានបញ្ជូនភ្លើងទៅកាន់ចម្កា រនោះ ហើយវាក៏បានឆាបឆេះចម្កា រនោះ ខណៈដែលម្ចា ស់ចម្កា រកំពុងតែដេកលង់លក់មិនអាចទប់ស្កាត់ ភ្លើងមិនឲ្យឆេះបានបានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَأَصْبَحَتْ كَٱلصَّرِيمِ ﴿٢٠﴾
ដូច្នេះចម្កា រនោះក៏បានក្លា យទៅជាពណ៌ ខ្មៅ ដូចជាយប់ដែលងងឹតសូន្យសុង។ فتنادوا مص بحين
فَتَنَادَوْا۟ مُصْبِحِينَ ﴿٢١﴾
ពេលនោះ ពួកគេបានស្រែកហៅគ្នា នៅពេលព្រឹព្រលឹម
أَنِ ٱغْدُوا۟ عَلَىٰ حَرْثِكُمْ إِن كُنتُمْ صَـٰرِمِينَ ﴿٢٢﴾
ដោយពួកគេបាននិយាយថាៈ ចូរនាំគ្នាចេញដំណើ រពីព្រឹកព្រលឹមទៅកាន់ចម្ការរបស់ពួកអ្នកមុននឹងពួកអ្នកក្រមកដល់ ប្រសិនបើពួកអ្នកចង់ប្រមូលផលអំពីវា នោះ។
فَٱنطَلَقُوا۟ وَهُمْ يَتَخَـٰفَتُونَ ﴿٢٣﴾
ពេលនោះពួកគេក៏នាំគ្នា ធ្វើដំណើ រឆ្ពោះទៅកាន់ចម្កា រ(របស់ពួកគេ)ទាំងប្រញាប់ប្រញាល់ ដោយពួកគេនិយាយគ្នា តិចៗ។
أَن لَّا يَدْخُلَنَّهَا ٱلْيَوْمَ عَلَيْكُم مِّسْكِينٌۭ ﴿٢٤﴾
ពួកគេនិយាយគ្នា (តិចៗ)ថាៈ ថ្ងៃនេះមិនត្រូវឱ្យអ្នកក្រចូលមកក្នុងចម្កា ររបស់ពួកអ្នកជាដាច់ខាត។ وغدواعل حرد قدرين
وَغَدَوْا۟ عَلَىٰ حَرْدٍۢ قَـٰدِرِينَ ﴿٢٥﴾
ហើយពួកគេស្រូតដំណើ រតាំងពីព្រលឹម(ទៅកាន់ចម្កា រនោះ)ដោយពួកគេតាំងចិត្តថា នឹងរារាំងអ្នកក្រមិនឱ្យទទួលផលពីចម្កា ររបស់ពួកគេឡើយ។
فَلَمَّا رَأَوْهَا قَالُوٓا۟ إِنَّا لَضَآلُّونَ ﴿٢٦﴾
ហើយនៅពេលដែលពួកគេទៅដល់ឃើញចម្កា រនោះត្រូវឆេះខ្ទេច ពួកគេនិយាយថា យើងវង្វេងផ្លូវមកខុសចម្កា ររបស់យើងហើយ។ بل نحن محرومون
بَلْ نَحْنُ مَحْرُومُونَ ﴿٢٧﴾
ផ្ទុយទៅវិញ ពួកយើងទេដែលត្រូវបានគេរារាំងពីការប្រមូលផលពីចម្ការរបស់ពួកយើងនោះ ដោយសារតែការប្តេជ្ញាចិត្តរបស់ពួកយើងលើការរារាំងអ្នកក្រមិនឲ្យ ទទួលផលពីចម្កា រ(របស់ពួកយើង)នោះ។ قال أوسطهم ألم أقل ل كم لولا تسبحون
قَالَ أَوْسَطُهُمْ أَلَمْ أَقُل لَّكُمْ لَوْلَا تُسَبِّحُونَ ﴿٢٨﴾
អ្នកដែលមានប្រាជ្ញា ល្អជាងគេក្នុងចំណោមពួកគេបាននិយាយថាៈ តើខ្ញុំមិនបានប្រាប់ពួកអ្នកទេឬនៅពេលដែលពួកអ្នកតាំងចិត្តថានឹងរារាំងពួកអ្នកក្រីក្រអំពីចម្កា រ នោះថាៈ ហេតុអ្វីបានជាពួកអ្នកមិននាំគ្នា សូត្រ អិនស្ហា អល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា) និងទទួលសារភាពកំហុសភ្លា មៗចំពោះទ្រង់ទៅ?
قَالُوا۟ سُبْحَـٰنَ رَبِّنَآ إِنَّا كُنَّا ظَـٰلِمِينَ ﴿٢٩﴾
ពួកគេបាននិយាយថាៈ ម្ចាស់របស់ពួកយើងដ៏មហាស្អាតស្អំ! ពិតណាស់ ពួកយើងគឺជាពួកដែលធ្លាប់បំពានលើខ្លួនឯង ខណៈដែលពួកយើងតាំងចិត្តរារាំងពួកអ្នក ក្រអំពីផល្លា នុផលនៃចម្កា ររបស់ពួកយើងនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ فأقبل بعضهم عل بعض يتلومون
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍۢ يَتَلَـٰوَمُونَ ﴿٣٠﴾
បន្ទា ប់មកពួកគេបានដើរទៅរកគ្នា ដោយស្ដីបន្ទោ សគ្នា ទៅវិញទៅមក។
قَالُوا۟ يَـٰوَيْلَنَآ إِنَّا كُنَّا طَـٰغِينَ ﴿٣١﴾
ពួកគេបាននិយាយទាំងសោកស្តាយថាៈ ខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពានព្រំដែន(របស់អល់ឡោះ) ដោយពួកយើងរារាំង អ្នកក្រចំពោះសិទ្ធិរបស់ពួកគេ។
عَسَىٰ رَبُّنَآ أَن يُبْدِلَنَا خَيْرًۭا مِّنْهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ ﴿٣٢﴾
សង្ឃឹមថាម្ចា ស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញនូវប្រការដែលល្អជាងចម្កា រនោះទៅទៀត។ ពិតប្រាកដណាស់ ពួកយើងប្រាថ្នា (ទទួលបាន)ការអភ័យ ទោសអំពីទ្រង់ និងបួងសួងសុំប្រការល្អអំពីទ្រង់តែមួយគត់។
كَذَٰلِكَ ٱلْعَذَابُ ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَكْبَرُ ۚ لَوْ كَانُوا۟ يَعْلَمُونَ ﴿٣٣﴾
ដូចដែល(យើងដាក់)ទណ្ឌ កម្មដោយការរារាំង(មិនឲ្យទទួលបាន)លាភសក្កា រៈដូចនេះដែរ គឺយើងនឹងដាក់ទណ្ឌ កម្ម(ដូចគ្នា នេះដែរ)ទៅលើអ្នកដែលបានប្រឆាំងនឹង យើង(នៅក្នុងលោកិយនេះ)។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកវិញ ពិតជាធ្ងន់ធ្ងរជាងនេះទៅទៀតប្រសិនបើពួកគេបានដឹងភាពធ្ងន់ធ្ងរ និងភាពជានិច្ចនិរន្ត របស់វា(ទណ្ឌ កម្ម)។
إِنَّ لِلْمُتَّقِينَ عِندَ رَبِّهِمْ جَنَّـٰتِ ٱلنَّعِيمِ ﴿٣٤﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីប្រការដែលទ្រង់ហាមឃាត់នោះ គឺទទួលបាន ឋានសួគ៌ណាអ៊ីមពីម្ចា ស់របស់ពួកគេដោយពួកគេសោយសុខនៅក្នុងវាជានិច្ចនិរន្តគ្មា នទីបញ្ចប់ឡើយ។
أَفَنَجْعَلُ ٱلْمُسْلِمِينَ كَٱلْمُجْرِمِينَ ﴿٣٥﴾
តើយើងចាត់ទុកបណ្ដា ជនមូស្លីមដូចគ្នា នឹងពួកដែលប្រឆាំង(មិនមែនមូស្លីម)ក្នុងការផ្តល់ការតបស្នងដូចអ្វីដែលពួកមុស្ហរីគីនម៉ា ក្កះបានអះអាងនោះឬ? مالكم كيف تحكمون
مَا لَكُمْ كَيْفَ تَحْكُمُونَ ﴿٣٦﴾
តើពួកអ្នកមានបញ្ហា អ្វី(នែពួកមុស្ហរីគីន)តើពួកអ្នកវិនិច្ឆ័យចំពោះរឿងនេះដោយមិនត្រឹមត្រូវយ៉ា ងដូចមេ្ដច? أم لكم كتب فيهتدرسون
أَمْ لَكُمْ كِتَـٰبٌۭ فِيهِ تَدْرُسُونَ ﴿٣٧﴾
ឬក៏ពួកអ្នកមានគម្ពីរមួយដែលបានចែងថា អ្នកដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)(ទទួលផល)ដូចគ្នា នឹងអ្នកប្រព្រឹត្តល្មើសឬ? إن لكم فيه لما تخيرون
إِنَّ لَكُمْ فِيهِ لَمَا تَخَيَّرُونَ ﴿٣٨﴾
បើពិតជាដូច្នោះមែន ក្នុងគម្ពីរនោះពិតជាបានចែងថា ពួកអ្នកអាចជ្រើសរើសយកអ្វីតាមដែលពួកអ្នកចង់(ឋានសួគ៌ ឬឋាននរក)នៅថ្ងៃបរលោកបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَمْ لَكُمْ أَيْمَـٰنٌ عَلَيْنَا بَـٰلِغَةٌ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ ۙ إِنَّ لَكُمْ لَمَا تَحْكُمُونَ ﴿٣٩﴾
ឬមួយពួកអ្នកមានកិច្ចព្រមព្រៀងដ៏ច្បាស់លាស់មួយអំពីយើងដែលថា ពួកអ្នកពិតជាអាចកាត់សេចក្ដីតាមអ្វីដែលពួកអ្នកចង់? سلهم أي هم بذلك زعيم
سَلْهُمْ أَيُّهُم بِذَٰلِكَ زَعِيمٌ ﴿٤٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរពួកដែលបាននិយាយពាក្យសម្តីនេះថាៈ តើនរណាជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ?
أَمْ لَهُمْ شُرَكَآءُ فَلْيَأْتُوا۟ بِشُرَكَآئِهِمْ إِن كَانُوا۟ صَـٰدِقِينَ ﴿٤١﴾
ឬមួយពួកគេមានព្រះនានាផ្សេងក្រៅពីអល់ឡោះដែលផ្តល់ការតបស្នងដល់ពួកគេស្មើគ្នា(ដូចគ្នា)នឹងអ្នកមានជំនឿ? បើដូចេ្នះមែន ចូរឱ្យពួកគេនាំព្រះនានារបស់ ពួកគេទាំងនោះមក ប្រសិនបើពួកគេជាពួកដែលត្រឹមត្រូវលើអ្វីដែលពួកគេបានអះអាងថា (ពួកគេ)នឹងទទួលបានការតបស្នងដូចអ្នកដែលមានជំនឿមែននោះ។
يَوْمَ يُكْشَفُ عَن سَاقٍۢ وَيُدْعَوْنَ إِلَى ٱلسُّجُودِ فَلَا يَسْتَطِيعُونَ ﴿٤٢﴾
នៅក្នុងថ្ងៃបរលោកដ៏មហាទារុណ ម្ចាស់របស់ពួកយើងបានបញ្ចេញកំភួនជើងរបស់ទ្រង់ហើយមនុស្សទាំងឡាយត្រូវបានគេអំពាវនាវឲ្យស៊ូជូទទៅចំពោះទ្រង់ ពេល នោះ អ្នកមានជំនឿទាំងឡាយក៏បានស៊ូជូទនៅសល់តែពួកគ្មា នជំនឿនិងពួកពុតត្បតប៉ុណ្ណោះដែលពួកគេមិនអាចស៊ូជូទបាននោះទេ។
خَـٰشِعَةً أَبْصَـٰرُهُمْ تَرْهَقُهُمْ ذِلَّةٌۭ ۖ وَقَدْ كَانُوا۟ يُدْعَوْنَ إِلَى ٱلسُّجُودِ وَهُمْ سَـٰلِمُونَ ﴿٤٣﴾
កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកនិងវិប្បដិសារីបានគ្របដណ្ដប់លើពួកគេ។ ជាការពិតណាស់ កាលនៅលើលោកិយ ពួកគេ(ពួកគ្មាន ជំនឿ)ធ្លា ប់ត្រូវបានគេអំពាវនាវឱ្យស៊ូជូទទៅចំពោះអល់ឡោះ តែពួកគេមិនបានស៊ូជូទឡើយខណៈដែលពួកគេមានសុខភាពល្អនោះ។
فَذَرْنِى وَمَن يُكَذِّبُ بِهَـٰذَا ٱلْحَدِيثِ ۖ سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ ﴿٤٤﴾
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទុកកិច្ចការនោះ ហើយនិងអ្នកដែលបដិសេធនឹងគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើអ្នកឱ្យយើងចុះ។ យើងនឹងទាញពួកគេ ទៅកាន់ទណ្ឌ កម្មម្តងមួយកម្រិតៗដោយពួកគេមិនដឹងខ្លួនឡើយថា នោះគឺជាការបញ្ឆោ តអ៊ូសទាញពួកគេប៉ុណ្ណោះ។
وَأُمْلِى لَهُمْ ۚ إِنَّ كَيْدِى مَتِينٌ ﴿٤٥﴾
ហើយយើងពន្យារពេលឱ្យពួកគេធ្វើអំពើបាបកាន់តែច្រើន។ ជាពិតណាស់ ឧបាយកលរបស់យើងចំពោះពួកគ្មា នជំនឿនិងពួកដែលបដិសេធនោះ គឺខ្លាំងក្លា បំផុត។ ដូចនេះ ពួកគេមិនអាចរំលងផុតពីយើងបានឡើយ ហើយពួកគេក៏មិនអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌ កម្មរបស់យើងបាននោះដែរ។ أم تسٔلهم أجرا فهم من مغرم مثقلون
أَمْ تَسْـَٔلُهُمْ أَجْرًۭا فَهُم مِّن مَّغْرَمٍۢ مُّثْقَلُونَ ﴿٤٦﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេលើអ្វីដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះឬ ហើយព្រោះតែមូលហេតុនោះ ធ្វើឱ្យពួកគេទទួលបន្ទុកដ៏ ធ្ងន់ធ្ងរនេះ(ក្នុងការបង់កម្រៃ) ដែលជាហេតុនាំឱ្យពួកគេបដិសេធចំពោះអ្នកនោះ? ពុំមែនដូចនោះឡើយ។ តែការពិត គឺវាផ្ទុយពីនោះ។ ពិតណាស់ អ្នកមិនបាន ទាមទារកម្រៃពីពួកគេឡើយ។ ដូច្នេះ តើអ្វីដែលរារាំងពួកគេមិនឱ្យតាមអ្នកនោះ?
أَمْ عِندَهُمُ ٱلْغَيْبُ فَهُمْ يَكْتُبُونَ ﴿٤٧﴾
ឬមួយពួកគេដឹងរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រាអំណះអំណាងទាំងឡាយ(ដែលពួកគេដឹង)ដើម្បីទុកប្រកែកជាមួយអ្នកឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَٱصْبِرْ لِحُكْمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلْحُوتِ إِذْ نَادَىٰ وَهُوَ مَكْظُومٌۭ ﴿٤٨﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់របស់ម្ចាស់អ្នកចំពោះការល្បួងពួកគេដោយការពន្យារពេលឲ្យពួកគេនោះ ហើយចូរអ្នកកុំធ្វើដូចអ្នក ដែលនៅក្នុងពោះត្រីហ៊ូត គឺព្យាការីយូនូស ដែលគ្មានភាពអំណត់នឹងក្រុមរបស់ខ្លួន ខណៈដែលគាត់បានបួងសួងសុំពីម្ចាស់របស់គាត់នៅក្នុងពេលដែលគាត់ពោរ ពេញដោយក្ដីទុក្ខព្រួយនៅក្នុងភាពងងឹតនៃសមុទ្រ និងភាពងងឹតនៅក្នុងពោះត្រីហ៊ូតនោះ។
لَّوْلَآ أَن تَدَٰرَكَهُۥ نِعْمَةٌۭ مِّن رَّبِّهِۦ لَنُبِذَ بِٱلْعَرَآءِ وَهُوَ مَذْمُومٌۭ ﴿٤٩﴾
ប្រសិនបើគ្មា នក្តីមេត្តា ករុណាពីម្ចា ស់របស់គាត់ទៅដល់គាត់ទេនោះ ម្លោះរូបគាត់ត្រូវត្រីហ៊ូតនោះខ្ជា ក់ចោលនៅទីវាលរហោស្ថាន ខណៈដែលគាត់ត្រូវគេស្ដីបន្ទោ ស ជាមិនខាន។
فَٱجْتَبَـٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّـٰلِحِينَ ﴿٥٠﴾
តែម្ចា ស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ) ព្រមទាំងធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវ។
وَإِن يَكَادُ ٱلَّذِينَ كَفَرُوا۟ لَيُزْلِقُونَكَ بِأَبْصَـٰرِهِمْ لَمَّا سَمِعُوا۟ ٱلذِّكْرَ وَيَقُولُونَ إِنَّهُۥ لَمَجْنُونٌۭ ﴿٥١﴾
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះ ព្រមទាំងបានបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹង មើលដ៏មុតស្រួចរបស់ពួកគេមកកាន់អ្នក នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអានដែលបានបញ្ចុះមកឱ្យអ្នកនេះ ហើយពួកគេថែមទាំងនិយាយ(ទៅតាម ចំណង់តណ្ហា របស់ពួកគេ និងការបដិសេធពីការពិតរបស់ពួកគេ)ថាៈ ពិតប្រាកដណាស់ អ្នកនាំសារដែលបាននាំគម្ពីរគួរអានមកនោះ គឺជាមនុស្សវិកលចរិត។ وما هو إلا ذكر للعلمين
وَمَا هُوَ إِلَّا ذِكْرٌۭ لِّلْعَـٰلَمِينَ ﴿٥٢﴾
ហើយគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើអ្នក(ឱមូហាំម៉ា ត់)នោះគឺគ្មា នអ្វីក្រៅពីការទូន្មា ននិងជាការដាស់រំលឹកដល់មនុស្សលោកនិងជិននោះឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ