ទំព័រដើមការពន្យល់Al-Mulk (67)

ការពន្យល់ Al-Mulk (67) — الملك

ម៉ាកកះ · 30 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

تَبَـٰرَكَ ٱلَّذِى بِيَدِهِ ٱلْمُلْكُ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿١﴾

ភាពឧត្តុង្គឧត្តម និងពោរពេញដោយភាពសប្បុរសរបស់អល់ឡោះជាម្ចាស់ ដែលកម្មសិទ្ធិគ្រប់យ៉ាងស្ថិតនៅក្នុងកណ្ដា ប់ដៃរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មាន អានុភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អមសត្ថភាពនោះឡើយ។

ٱلَّذِى خَلَقَ ٱلْمَوْتَ وَٱلْحَيَوٰةَ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًۭا ۚ وَهُوَ ٱلْعَزِيزُ ٱلْغَفُورُ ﴿٢﴾

ទ្រង់គឺជាម្ចា ស់ដែលបានបង្កើតការស្លាប់និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលជាអ្នកសាង អំពើល្អជាងគេ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែល បានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

ٱلَّذِى خَلَقَ سَبْعَ سَمَـٰوَٰتٍۢ طِبَاقًۭا ۖ مَّا تَرَىٰ فِى خَلْقِ ٱلرَّحْمَـٰنِ مِن تَفَـٰوُتٍۢ ۖ فَٱرْجِعِ ٱلْبَصَرَ هَلْ تَرَىٰ مِن فُطُورٍۢ ﴿٣﴾

ទ្រង់គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តម្រៀបពីលើគ្នា មួយជាន់លើមួយជាន់ដោយមិនឲ្យវាជាប់គ្នាឡើយ។ អ្នកនឹងមិនឃើញការបង្កើតរបស់អល់ឡោះ ជាម្ចាស់នោះមានភាពឆ្គាំឆ្គង ឬមិនសាកសមនោះឡើយ។ ហេតុនេះ ចូរអ្នកសម្លឹងមើល(ទៅកាន់មេឃ)ម្តងទៀត ថាតើវាមានស្នាមប្រេះស្រាំឬបាក់បែកដែរឬទេ? អ្នកនឹងមិនឃើញដូចនោះឡើយ។ តាមពិត អ្នកនឹងឃើញការបង្កើតមួយដ៏ល្អឥតខ្ចោះ និងសុក្រឹតបំផុត។

ثُمَّ ٱرْجِعِ ٱلْبَصَرَ كَرَّتَيْنِ يَنقَلِبْ إِلَيْكَ ٱلْبَصَرُ خَاسِئًۭا وَهُوَ حَسِيرٌۭ ﴿٤﴾

បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀតចុះ ការសម្លឺងមើលរបស់អ្នកនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ា ស់ ដោយវាមិនឃើញមានភាព ខ្វះខាត ឬខ្វះចន្លោះអ្វីឡើយក្នុងការបង្កើតមេឃនោះ។ ហើយការស្វែងរកភាពខ្វះចន្លោះ(នៃការបង្កើតមេឃនោះ) គឺមានភាពនឿយហត់បំផុត។

وَلَقَدْ زَيَّنَّا ٱلسَّمَآءَ ٱلدُّنْيَا بِمَصَـٰبِيحَ وَجَعَلْنَـٰهَا رُجُومًۭا لِّلشَّيَـٰطِينِ ۖ وَأَعْتَدْنَا لَهُمْ عَذَابَ ٱلسَّعِيرِ ﴿٥﴾

ហើយជាការពិតណាស់ យើងបានតុបតែងលម្អមេឃជាន់ក្រោមដោយហ្វូងតារាជាច្រើនដែលបញ្ចេញពន្លឺ។ ហើយយើងបានបង្កើតហ្វូងតារាទាំងនោះ ជាដុំភ្លើង ដើម្បីគប់ពពួកស្ហៃតនដែលមកលួចស្តាប់(ដំណឹ ងនៅលើមេឃ) ហើយភ្លើងនោះក៏បានឆាបឆេះពួកវា(ស្ហៃតន)។ ហើយយើងបានរៀបចំសម្រាប់ពួកវា(ស្ហៃតន)នៅ ថ្ងៃបរលោកនូវភ្លើងនរកដែលឆាបឆេះយ៉ា ងសន្ធោ សន្ធៅ ។

وَلِلَّذِينَ كَفَرُوا۟ بِرَبِّهِمْ عَذَابُ جَهَنَّمَ ۖ وَبِئْسَ ٱلْمَصِيرُ ﴿٦﴾

ហើយសម្រាប់ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេនោះ នៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មនៃនរកជើហាន់ណាំ។ ហើយកន្លែងដែលពួកគេវិលត្រឡប់ទៅ កាន់នោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

إِذَآ أُلْقُوا۟ فِيهَا سَمِعُوا۟ لَهَا شَهِيقًۭا وَهِىَ تَفُورُ ﴿٧﴾

នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏អាក្រក់ និងខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោល ដូចទឹកពុះក្នុងឆ្នាំង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

تَكَادُ تَمَيَّزُ مِنَ ٱلْغَيْظِ ۖ كُلَّمَآ أُلْقِىَ فِيهَا فَوْجٌۭ سَأَلَهُمْ خَزَنَتُهَآ أَلَمْ يَأْتِكُمْ نَذِيرٌۭ ﴿٨﴾

វា(ឋាននរក)ស្ទើរតែបែកខ្ចា ត់ខ្ចា យដោយសារតែកំហឹងដ៏ខ្លាំងក្លា របស់វាលើពួកដែលបានចូលក្នុងវា។ រាល់ពេលដែលក្រុមមួយក្នុងចំណោមពួកគ្មា នជំនឿត្រូវបាន គេគ្រវែងចូលទៅក្នុងភ្លើងនរកនោះ ម៉ាឡាអ៊ីកាត់ដែលយាមនរកបានសួរទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ តើកាលដែលពួកអ្នកនៅលើលោកិយនោះ ពុំ មានអ្នកនាំសារមកដាស់តឿនព្រមានពួកអ្នកឱ្យប្រុងប្រយ័ត្នពីទណ្ឌ កម្មរបស់អល់ឡោះទេឬ?

قَالُوا۟ بَلَىٰ قَدْ جَآءَنَا نَذِيرٌۭ فَكَذَّبْنَا وَقُلْنَا مَا نَزَّلَ ٱللَّهُ مِن شَىْءٍ إِنْ أَنتُمْ إِلَّا فِى ضَلَـٰلٍۢ كَبِيرٍۢ ﴿٩﴾

ពួកគ្មានជំនឿបានឆ្លើយថាៈ ពិតប្រាកដណាស់ ពិតជាមានអ្នកនាំសារម្នាក់បានមកដាស់តឿនព្រមានពួកយើងឱ្យប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះដែរ ប៉ុន្តែ ពួកយើងបានបដិសេធចំពោះគាត់។ ហើយពួកយើងបាននិយាយទៅកាន់អ្នកនាំសារនោះថាៈ អល់ឡោះមិនបានបញ្ចុះវ៉ាហ៊ីអ្វីនោះឡើយ។ ពួកអ្នក(ឱបណ្តា អ្នកនាំ សារទាំងឡាយ)គ្មា នអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងា យអំពីការពិតនោះឡើយ។

وَقَالُوا۟ لَوْ كُنَّا نَسْمَعُ أَوْ نَعْقِلُ مَا كُنَّا فِىٓ أَصْحَـٰبِ ٱلسَّعِيرِ ﴿١٠﴾

ពួកគ្មា នជំនឿបាននិយាយទៀតថាៈ បើសិនជាពួកយើងស្តាប់ដោយត្រិះរិះពិចារណា ឬប្រើបញ្ញា បែងចែករវាងប្រការពិតនិងប្រការមិនពិតនោះ ពួកយើងក៏មិនស្ថិត ចំណោមពួកឋាននរកដែរ។ ផ្ទុយទៅវិញ ពួកយើងច្បាស់ជាមានជំនឿលើបណ្តា អ្នកនាំសារទាំងឡាយ និងជឿជាក់ចំពោះអ្វីដែលពួកគេបាននាំមក ហើយពួកយើង នឹងស្ថិតក្នុងចំណោមអ្នកដែលបានចូលឋានសួគ៌ជាមិនខាន។

فَٱعْتَرَفُوا۟ بِذَنۢبِهِمْ فَسُحْقًۭا لِّأَصْحَـٰبِ ٱلسَّعِيرِ ﴿١١﴾

ពេលនោះ ពួកគេ(អ្នកចូលឋាននរក)បានទទួលស្គាល់ចំពោះការប្រឆាំងនិងការបដិសេធនោះដោយខ្លួនពួកគេផ្ទាល់។ ពិតណាស់ ពួកគេសក្តិសមនឹងទទួលទណ្ឌ កម្មភ្លើងនរក។ដូច្នេះ ការឃ្លា តឆ្ងា យពីក្ដីមេត្ដា ករុណារបស់អល់ឡោះនោះ គឺសម្រាប់ពួកឋាននរក។

إِنَّ ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ لَهُم مَّغْفِرَةٌۭ وَأَجْرٌۭ كَبِيرٌۭ ﴿١٢﴾

ពិតប្រាកដណាស់ បណ្ដា អ្នកដែលកោតខ្លាចអល់ឡោះក្នុងពេលស្ងាត់កំបាំងរបស់ពួកគេនោះ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសនូវរាល់បាបកម្ម ទាំងឡាយរបស់ពួកគេ ហើយពួកគេនឹងទទួលបានផលបុណ្យយ៉ា ងធំធេងបំផុត នោះគឺឋានសួគ៌។

وَأَسِرُّوا۟ قَوْلَكُمْ أَوِ ٱجْهَرُوا۟ بِهِۦٓ ۖ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿١٣﴾

ហើយទោះបីជាពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាក៏ដោយ ក៏អល់ឡោះដឹងអំពីវាដែរ។ ពិតណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅ ក្នុងដួងចិត្តនៃខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។

أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ ٱللَّطِيفُ ٱلْخَبِيرُ ﴿١٤﴾

ម្ចាស់ដែលបានបង្កើតម៉ាខ្លូកទាំងឡាយនោះ មិនបានដឹងពីប្រការអាថ៌កំបាំងទេឬ? ហើយតើមានអ្វីដែលលាក់បាំងជាងប្រការអាថ៌កំបាំងទៀតនោះ? ហើយ ទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ មហាដឹងបំផុតចំពោះកិច្ចការទាំងឡាយរបស់ពួកគេ។គ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។

هُوَ ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ ذَلُولًۭا فَٱمْشُوا۟ فِى مَنَاكِبِهَا وَكُلُوا۟ مِن رِّزْقِهِۦ ۖ وَإِلَيْهِ ٱلنُّشُورُ ﴿١٥﴾

ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នករស់នៅ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវាចុះ ហើយចូរទទួលទានចុះ នូវលាភសក្ការៈដែលទ្រង់បានរៀបចំសម្រាប់ពួកអ្នកនៅលើផែនដីនេះ។ ហើយការរស់ឡើងវិញរបស់ពួកអ្នកដើម្បីជំនុំជម្រះនិងទទួលការតបស្នងនោះ គឺឆ្ពោះទៅ កាន់ទ្រង់តែមួយគត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ءَأَمِنتُم مَّن فِى ٱلسَّمَآءِ أَن يَخْسِفَ بِكُمُ ٱلْأَرْضَ فَإِذَا هِىَ تَمُورُ ﴿١٦﴾

តើពួកអ្នកគិតថាមានសុវត្ថិភាពពីអល់ឡោះជាម្ចាស់ដែលនៅលើមេឃឬ ក្នុងករណីដែលទ្រង់ធ្វើឱ្យផែនដីស្រូបយកពួកអ្នក ដូចដែលបានកើតឡើងចំពោះករូន ដោយនៅពេលនោះវាក៏រញ្ជួយញាប់ញ័របន្ទា ប់ពីវាធ្លា ប់តែមានភាពនឹងនរនោះឬ?

أَمْ أَمِنتُم مَّن فِى ٱلسَّمَآءِ أَن يُرْسِلَ عَلَيْكُمْ حَاصِبًۭا ۖ فَسَتَعْلَمُونَ كَيْفَ نَذِيرِ ﴿١٧﴾

ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអល់ឡោះជាម្ចាស់ដែលនៅលើមេឃឬ ក្នុងករណី ដែលទ្រង់បញ្ជូនព្យុះថ្មទៅលើពួកអ្នកដូចដែលទ្រង់បានបញ្ចូនវាទៅកាន់ ក្រុមលូតនោះ? ពិតណាស់ ពួកអ្នកនឹងដឹងនៅពេលដែលពួកអ្នកបានឃើញទណ្ឌកម្មរបស់យើងដែលជាការព្រមានរបស់យើងចំពោះពួកអ្នក។ ក៏ប៉ុន្តែពួកអ្នកនឹង មិនទទួលបានផលពីវាឡើយបន្ទា ប់ពីពួកអ្នកបានឃើញទណ្ឌ កម្មផ្ទា ល់នឹងភ្នែកហើយនោះ។

وَلَقَدْ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ فَكَيْفَ كَانَ نَكِيرِ ﴿١٨﴾

ហើយជាការពិតណាស់ ប្រជាជាតិជាច្រើនមុនពួកមុស្ហរីគីនទាំងនោះ ក៏ធ្លាប់បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)ដែរ។ ពេលនោះ អល់ឡោះជា ម្ចា ស់ក៏បានបញ្ចុះទណ្ឌ កម្មទៅលើពួកគេនៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងបដិសេធនោះ។ ដូចនេះ តើទណ្ឌ កម្មរបស់យើងទៅលើពួកគេ នោះយ៉ា ងដូចម្តេច?ពិតណាស់ទណ្ឌ កម្មនោះគឺខ្លាំងក្លា បំផុត។

أَوَلَمْ يَرَوْا۟ إِلَى ٱلطَّيْرِ فَوْقَهُمْ صَـٰٓفَّـٰتٍۢ وَيَقْبِضْنَ ۚ مَا يُمْسِكُهُنَّ إِلَّا ٱلرَّحْمَـٰنُ ۚ إِنَّهُۥ بِكُلِّ شَىْءٍۭ بَصِيرٌ ﴿١٩﴾

តើពួកដែលបដិសេធទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែលហើរត្រដាងស្លាប និងក្តោ បស្លាបរបស់វានៅពីលើពួកគេទេឬ? គ្មា នអ្នកណាម្នា ក់ដែល អាចទ្រពួកវាមិនឱ្យធ្លា ក់មកលើដី ក្រៅពីអល់ឡោះឡើយ។ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

أَمَّنْ هَـٰذَا ٱلَّذِى هُوَ جُندٌۭ لَّكُمْ يَنصُرُكُم مِّن دُونِ ٱلرَّحْمَـٰنِ ۚ إِنِ ٱلْكَـٰفِرُونَ إِلَّا فِى غُرُورٍ ﴿٢٠﴾

គ្មា នទាហានណាអាចការពារពួកអ្នក(ឱពួកគ្មា នជំនឿ)ពីទណ្ឌ កម្មរបស់អល់ឡោះបានឡើយប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌ កម្មលើពួកអ្នកនោះ។ ហើយ ពួកដែលគ្មានជំនឿគ្មានអ្វីក្រៅពីត្រូវបានគេបោកប្រាស់នោះទេ ដែលស្ហៃតនបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើតាមការបោកប្រាស់(របស់ស្ហៃតន)នោះ នោះឡើយ។

أَمَّنْ هَـٰذَا ٱلَّذِى يَرْزُقُكُمْ إِنْ أَمْسَكَ رِزْقَهُۥ ۚ بَل لَّجُّوا۟ فِى عُتُوٍّۢ وَنُفُورٍ ﴿٢١﴾

ហើយក៏គ្មា ននរណាម្នា ក់អាចផ្តល់លាភសក្កា រៈដល់ពួកអ្នកបានឡើយប្រសិនបើអល់ឡោះរារាំងលាភសក្កា រៈមិនឱ្យមកដល់ពួកអ្នកនោះ។ ផ្ទុយទៅវិញ ជាក់ស្តែង ពួកគ្មា នជំនឿ គឺពួកគេនៅតែបន្តស្ថិតនៅក្នុងភាពចចេសរឹងរូស ក្រអឺតក្រទម និងមិនព្រមទទួលយកការពិតនោះឡើយ។

أَفَمَن يَمْشِى مُكِبًّا عَلَىٰ وَجْهِهِۦٓ أَهْدَىٰٓ أَمَّن يَمْشِى سَوِيًّا عَلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٢٢﴾

ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់គេមិនដឹងទិសដៅ(ពោលគឺពួកមុស្ហរីគីន) ទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកមានជំនឿដែលដើរត្រង់លើមាគ៌ាដ៏ត្រឹម ត្រូវនោះទទួលបានការចង្អុលបង្ហា ញជាង?

قُلْ هُوَ ٱلَّذِىٓ أَنشَأَكُمْ وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَـٰرَ وَٱلْأَفْـِٔدَةَ ۖ قَلِيلًۭا مَّا تَشْكُرُونَ ﴿٢٣﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលជាពួកបដិសេធទាំងនោះថាៈ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើត ត្រចៀកដើម្បីឱ្យពួកអ្នកស្ដាប់ឮ បង្កើតភ្នែកដើម្បីឲ្យពួកអ្នកមើលឃើញ និងមានដួងចិត្តដែលចេះគិតពិចារណា។ អ្វីដែលពួកអ្នកថ្លែងអំណរគុណចំពោះឧបការ គុណដែលទ្រង់បានប្រទានឱ្យពួកអ្នកនោះ គឺតិចតួចបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قُلْ هُوَ ٱلَّذِى ذَرَأَكُمْ فِى ٱلْأَرْضِ وَإِلَيْهِ تُحْشَرُونَ ﴿٢٤﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលជាពួកបដិសេធទាំងនោះថាៈ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱ្យមានជីវិត)នៅលើ ផែនដី និងបានធ្វើឲ្យពួកអ្នករីកសុសសាយពាសពេញផែនដី ពុំមែនរូបបដិមារបស់ពួកអ្នកដែលមិនបានបង្កើតអ្វីសោះនោះទេ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹង ត្រូវប្រមូលផ្ដុំទៅកាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង មិនមែនវិលត្រឡប់ទៅកាន់រូបបដិមារបស់ពួកអ្នកនោះឡើយ។ ហេតុនេះ ចូរពួក អ្នកកោតខ្លា ចទ្រង់ និងគោរពសក្កា រៈចំពោះទ្រង់តែមួយគត់។

وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ ﴿٢٥﴾

ហើយពួកដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយដោយមិនជឿថាវាអាចកើតឡើងថាៈ តើការសន្យាដែលអ្នក(ឱមូហាំម៉ា ត់)និងក្រុមរបស់អ្នកបានសន្យា ចំពោះពួកយើងនោះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកពិតជាអ្នកដែលនិយាយពិតចំពោះការអះអាងរបស់ពួកអ្នកដែលថា វានឹងកើតឡើងមែននោះ?

قُلْ إِنَّمَا ٱلْعِلْمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٌۭ مُّبِينٌۭ ﴿٢٦﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ តាមពិត ពេលវេលានៃថ្ងៃបរលោកនោះ គឺមានតែអល់ឡោះជាម្ចា ស់តែមួយគត់ដែលដឹង។ គ្មា ននរណាម្នា ក់ដែលដឹងថាវា នឹងកើតឡើងនៅពេលណាក្រៅពីទ្រង់នោះឡើយ។ហើយជាការពិតណាស់ ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នា ក់ចំពោះពួកអ្នកប៉ុណ្ណោះ។

فَلَمَّا رَأَوْهُ زُلْفَةًۭ سِيٓـَٔتْ وُجُوهُ ٱلَّذِينَ كَفَرُوا۟ وَقِيلَ هَـٰذَا ٱلَّذِى كُنتُم بِهِۦ تَدَّعُونَ ﴿٢٧﴾

ដូច្នេះ នៅពេលដែលការសន្យានោះបានមកដល់ ហើយពួកគេបានឃើញផ្ទាល់នឹងភ្នែកនូវទណ្ឌកម្មដែលនៅជិតពួកគេ ដែលនោះគឺជាថ្ងៃបរលោកនោះ ទឹកមុខ របស់ពួកដែលប្រឆាំងនឹងអល់ឡោះនោះប្រែជាខ្មៅ ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់កើតឡើង នៅលើលោកិយនោះ។

قُلْ أَرَءَيْتُمْ إِنْ أَهْلَكَنِىَ ٱللَّهُ وَمَن مَّعِىَ أَوْ رَحِمَنَا فَمَن يُجِيرُ ٱلْكَـٰفِرِينَ مِنْ عَذَابٍ أَلِيمٍۢ ﴿٢٨﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យខ្ញុំនិងអ្នកដែលរួមជំនឿ ជាមួយខ្ញុំស្លាប់ ឬទ្រង់អាណិ តស្រឡាញ់ពួកយើងនោះ តើមានអ្នកណាដែលអាចសង្គ្រោះពួកគ្មា នជំនឿឲ្យរួចផុតពីទណ្ឌ កម្មដ៏សែនឈឺចាប់បាននោះ? គ្មា ននរណា ម្នា ក់អាចសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌ កម្មដ៏សែនឈឺចាប់នោះបានឡើយ។

قُلْ هُوَ ٱلرَّحْمَـٰنُ ءَامَنَّا بِهِۦ وَعَلَيْهِ تَوَكَّلْنَا ۖ فَسَتَعْلَمُونَ مَنْ هُوَ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٢٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ទ្រង់ជាម្ចា ស់មហាសប្បុរសដែលអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្កា រៈចំពោះទ្រង់ តែមួយគត់។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយរបស់ពួកយើង។ ហើយពួកអ្នក នឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់ និងអ្នកណាដែលស្ថិតនៅលើមាគ៌ា ដ៏ត្រឹមត្រូវនោះ?

قُلْ أَرَءَيْتُمْ إِنْ أَصْبَحَ مَآؤُكُمْ غَوْرًۭا فَمَن يَأْتِيكُم بِمَآءٍۢ مَّعِينٍۭ ﴿٣٠﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកនៅលើផែនដីនេះត្រូវបានរីងស្ងួតអស់ ដោយពួកអ្នកមិនអាចស្វែងរកវាបាននោះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញនោះ? គឺគ្មាននរណាម្នាក់អាចនាំវាមកវិញបានក្រៅពីអល់ឡោះ ជាម្ចា ស់នោះឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Mulk — الملك

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា