يَـٰٓأَيُّهَا ٱلنَّبِىُّ لِمَ تُحَرِّمُ مَآ أَحَلَّ ٱللَّهُ لَكَ ۖ تَبْتَغِى مَرْضَاتَ أَزْوَٰجِكَ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿١﴾
ឱអ្នកនាំសារមូហាំម៉ា ត់! ហេតុអ្វីបានជាអ្នកហាមឃាត់ខ្លួនឯងនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតឱ្យអ្នកនៃការរួមដំណេកជាមួយទាសីរបស់អ្នក(ឈ្មោះ) ម៉ា រីយ៉ះ ដោយអ្នកធ្វើដូច្នោះ ព្រោះតែចង់បានការពេញចិត្ដពីភរិយាៗទាំងឡាយរបស់អ្នក ដោយសារតែពួកនាងប្រចណ្ឌ នឹងនាង(ម៉ា រីយ៉ះ)ឬ? ហើយអល់ឡោះមហាអភ័យ ទោស មហាអាណិ តស្រឡាញ់បំផុតចំពោះអ្នក។
قَدْ فَرَضَ ٱللَّهُ لَكُمْ تَحِلَّةَ أَيْمَـٰنِكُمْ ۚ وَٱللَّهُ مَوْلَىٰكُمْ ۖ وَهُوَ ٱلْعَلِيمُ ٱلْحَكِيمُ ﴿٢﴾
ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកអ្នកក្នុងការដោះស្រាយ(លុបលាង)ពាក្យសម្បថរបស់ពួកអ្នក ដោយការផាកពិន័យ ប្រសិនបើអ្នកយល់ឃើញថា មានប្រការផ្សេងល្អជាង ឬមានការរំលោភបំពាននៅក្នុងវា(ការស្បថ)នោះ។ អល់ឡោះគឺជាអ្នកគាំពារពួកអ្នក។ ហើយទ្រង់មហាដឹង បំផុតចំពោះស្ថា នភាពរបស់ពួកអ្នកនិងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក។ ទ្រង់មហាគតិបណ្ឌិ តនៅក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
وَإِذْ أَسَرَّ ٱلنَّبِىُّ إِلَىٰ بَعْضِ أَزْوَٰجِهِۦ حَدِيثًۭا فَلَمَّا نَبَّأَتْ بِهِۦ وَأَظْهَرَهُ ٱللَّهُ عَلَيْهِ عَرَّفَ بَعْضَهُۥ وَأَعْرَضَ عَنۢ بَعْضٍۢ ۖ فَلَمَّا نَبَّأَهَا بِهِۦ قَالَتْ مَنْ أَنۢبَأَكَ هَـٰذَا ۖ قَالَ نَبَّأَنِىَ ٱلْعَلِيمُ ٱلْخَبِيرُ ﴿٣﴾
ហើយចូរចងចាំនៅពេលដែលព្យាការី(មូហាំម៉ា ត់)បានប្រាប់រឿងសម្ងា ត់មួយដល់ភរិយារបស់គាត់ ហាហ្វសោះ ហើយក្នុងចំណោមរឿងទាំងនោះ គឺមានរឿងមួយ ដែលថា គាត់(ព្យាការីមូហាំម៉ាត់)នឹងមិនទៅក្បែរ(រួមដំណេក)ភរិយារបស់គាត់(ដែលមានឈ្មោះថា) ម៉ារីយ៉ះ នោះឡើយ។ ហើយនៅពេលដែលហាហ្វសោះបាន ប្រាប់រឿងរ៉ាវនោះដល់អាអ៊ីស្ហះ អល់ឡោះក៏បានប្រាប់ព្យាការីរបស់ទ្រង់ឲ្យបានដឹងអំពីការផ្សព្វផ្សាយរឿងសម្ងា ត់នេះ រួចគាត់ក៏បានស្តីបន្ទោ សហាហ្វសោះ ហើយ គាត់បានប្រាប់ហាហ្វសោះឱ្យដឹងនូវរឿងមួយចំនួន និងលាក់មួយចំនួន។ ពេលនោះ នាង(ហាហ្វសោះ)ក៏បានសួរថាៈ តើអ្នកណាជាអ្នកប្រាប់រឿងនេះដល់អ្នក? គាត់(ព្យាការី)ក៏បានឆ្លើយថាៈ គឺម្ចា ស់ដែលមហាដឹងជ្រួតជ្រាបបំផុតជាអ្នកដែលបានប្រាប់ខ្ញុំ។
إِن تَتُوبَآ إِلَى ٱللَّهِ فَقَدْ صَغَتْ قُلُوبُكُمَا ۖ وَإِن تَظَـٰهَرَا عَلَيْهِ فَإِنَّ ٱللَّهَ هُوَ مَوْلَىٰهُ وَجِبْرِيلُ وَصَـٰلِحُ ٱلْمُؤْمِنِينَ ۖ وَٱلْمَلَـٰٓئِكَةُ بَعْدَ ذَٰلِكَ ظَهِيرٌ ﴿٤﴾
ចាំបាច់លើអ្នកទាំងពីរ(អាអ៊ីស្ហះនិងហាហ្វសោះ)ត្រូវសារភាពកំហុស(ចំពោះអល់ឡោះ) ពីព្រោះក្នុងដួងចិត្តរបស់អ្នកទាំងពីរ គឺលម្អៀងទៅរកការស្រឡាញ់ប្រការ ដែលអ្នកនាំសាររបស់អល់ឡោះមិនពេញចិត្តហើយ ដូចជាការដែលព្យាការីគាត់ចៀសឆ្ងាយពីម៉ារីយ៉ះ និងហាមឃាត់លើខ្លួនឯង(មិនរួមដំណេកជាមួយនឹង ម៉ារីយ៉ះ)។ តែប្រសិនបើអ្នកទាំងពីរ(អាអ៊ីស្ហះនិងហាហ្វសោះ)នៅតែបន្តរួមគ្នា(ប្រព្រឹត្តទុច្ចរិត)ប្រឆាំងនឹងគាត់បែបនេះទៀតនោះ ពិតប្រាកដណាស់ អល់ឡោះជា អ្នកគាំពារគាត់ និងជាអ្នកជួយដល់គាត់។ ហើយក៏ដូចគ្នា ដែរ ម៉ា ឡាអ៊ីកាត់ជីព្រីល និងអ្នកដែលសាងអំពើល្អត្រឹមត្រូវក្នុងចំណោមបណ្ដា អ្នកមានជំនឿទាំងឡាយក៏ ជាអ្នកគាំពារ និងជាអ្នកជួយដល់គាត់ ព្រមទាំងម៉ា ឡាអ៊ីកាត់និងក្រុមរបស់គេ ក៏ជាអ្នកជួយគាត់បន្ទា ប់ពីការជួយរបស់អល់ឡោះផងដែរដែរចំពោះអ្នកដែលធ្វើបាប គាត់(ព្យាការីមូហាំម៉ា ត់)នោះ។
عَسَىٰ رَبُّهُۥٓ إِن طَلَّقَكُنَّ أَن يُبْدِلَهُۥٓ أَزْوَٰجًا خَيْرًۭا مِّنكُنَّ مُسْلِمَـٰتٍۢ مُّؤْمِنَـٰتٍۢ قَـٰنِتَـٰتٍۢ تَـٰٓئِبَـٰتٍ عَـٰبِدَٰتٍۢ سَـٰٓئِحَـٰتٍۢ ثَيِّبَـٰتٍۢ وَأَبْكَارًۭا ﴿٥﴾
ثيبت وأ بكارا ប្រសិនបើព្យាការីរបស់អល់ឡោះលែងលះពួកនាង សង្ឃឹមថាម្ចាស់របស់គាត់នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនផេ្សងទៀតដែលល្អជាងពួកនាង ជាស្រ្តីមូស្លីម ដែលគោរពតាមបទបញ្ជា ររបស់អល់ឡោះ ជាអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ជាអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះ ជាអ្នកសារភាព កំហុសពីបាបកម្មទាំងឡាយរបស់ពួកនាង ជាអ្នកដែលគោរពសក្កា រៈចំពោះម្ចា ស់របស់ពួកនាង ជាអ្នកដែលកាន់អំណត់បួស ដែលពួកនាងមួយចំនួនជាស្រីមេម៉ា بلغ គម្ពីរគួរអាន · តាហ្វសៀរ យនិងមួយចំនួនទៀតជាស្រ្តីក្រមុំដែលមិនទាន់រៀបការ។ ក៏ប៉ុន្តែ(ជាក់ស្តែង) គាត់(ព្យាការីមូហាំម៉ា ត់)មិនបានលែងលះពួកនាងឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ قُوٓا۟ أَنفُسَكُمْ وَأَهْلِيكُمْ نَارًۭا وَقُودُهَا ٱلنَّاسُ وَٱلْحِجَارَةُ عَلَيْهَا مَلَـٰٓئِكَةٌ غِلَاظٌۭ شِدَادٌۭ لَّا يَعْصُونَ ٱللَّهَ مَآ أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ﴿٦﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមច្បាប់បញ្ញត្តិទាំងឡាយដែលទ្រង់បានដាក់ចំពោះពួកគេ! ចូរពួកអ្នកការពារខ្លួនប្រាណរបស់ពួក អ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរកដ៏ធំធេង ដែលវត្ថុសម្រាប់ដុត(បញ្ឆេះ)វានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើឋាននរកនេះ គឺមានម៉ា ឡាអ៊ីកាត់ដែលមាន ទឹកមុខម៉ឺងម៉ា ត់ ដែលពួកគេមិនល្មើសនឹងបទបញ្ជា របស់អល់ឡោះឡើយនៅពេលណាដែលទ្រង់បញ្ជា ពួកគេ ហើយពួកគេធ្វើនូវអ្វីដែលទ្រង់បានបង្គា ប់ប្រើចំពោះ ពួកគេដោយគ្មា នការបង្អង់ឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ كَفَرُوا۟ لَا تَعْتَذِرُوا۟ ٱلْيَوْمَ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ ﴿٧﴾
ហើយនៅថ្ងៃបរលោក មានគេនិយាយទៅកាន់ពួកដែលគ្មានជំនឿថាៈ ឱពួកដែលគ្មានជំនឿចំពោះអល់ឡោះ! ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេនៅថ្ងៃនេះ ចំពោះការប្រឆាំង និងការប្រព្រឹត្តល្មើសដែលពួកអ្នកធ្លាប់បានសាង(នៅលើលោកិយ)នោះ ពីព្រោះគេមិនទទួលយកការដោះសាររបស់ពួកអ្នកឡើយ។ តាមពិត នៅក្នុងថ្ងៃនេះ ពួកអ្នកនឹងត្រូវបានគេតបស្នងឱ្យនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដនៅក្នុងលោកិយនៃការប្រឆាំងចំពោះអល់ឡោះ និងការបដិសេធចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ تُوبُوٓا۟ إِلَى ٱللَّهِ تَوْبَةًۭ نَّصُوحًا عَسَىٰ رَبُّكُمْ أَن يُكَفِّرَ عَنكُمْ سَيِّـَٔاتِكُمْ وَيُدْخِلَكُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ يَوْمَ لَا يُخْزِى ٱللَّهُ ٱلنَّبِىَّ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ ۖ نُورُهُمْ يَسْعَىٰ بَيْنَ أَيْدِيهِمْ وَبِأَيْمَـٰنِهِمْ يَقُولُونَ رَبَّنَآ أَتْمِمْ لَنَا نُورَنَا وَٱغْفِرْ لَنَآ ۖ إِنَّكَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٨﴾
ى ى ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមច្បាប់បញ្ញត្តិទាំងឡាយដែលទ្រង់បានដាក់ចំពោះពួកគេ! ចូរពួកអ្នកសារភាពកំហុសពីបាបកម្ម ទាំងឡាយរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចា ស់នូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាម្ចា ស់របស់ពួកអ្នកនឹងលុបបំបាត់នូវប្រការអាក្រក់ទាំងឡាយរបស់ពួក អ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមានរបស់វានៅថ្ងៃបរលោក គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដា អ្នកដែលរួមជំនឿជាមួយគាត់អាម៉ាស់ ដោយបញ្ចូលពួកគេទៅក្នុងឋាននរកនោះឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខ និងនៅខាងស្ដាំរបស់ ពួកគេនៅពេល(ដែលពួកគេ)ឆ្លងស្ពានស៊ីរ៉ត។ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យនៅភ្លឺចែងចាំង សម្រាប់ពួកយើង រហូតដល់ពួកយើងបានចូលឋានសួគ៌ផងចុះ ដោយកុំឱ្យពួកយើងដូចជាពួកពុតត្បុតដែលត្រូវបានគេពន្លត់ពន្លឺរបស់ពួកគេនៅលើឆ្លងស្ពា នស៊ីរ៉ត នោះ។ ហើយសូមទ្រង់មេត្តា អភ័យទោសឱ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ គ្មា នអ្វីដែលទ្រង់មិនអាចបំពេញពន្លឺរបស់ពួកយើង និងអភ័យទោសចំពោះបាបកម្មរបស់ពួកយើងនោះឡើយ។
يَـٰٓأَيُّهَا ٱلنَّبِىُّ جَـٰهِدِ ٱلْكُفَّارَ وَٱلْمُنَـٰفِقِينَ وَٱغْلُظْ عَلَيْهِمْ ۚ وَمَأْوَىٰهُمْ جَهَنَّمُ ۖ وَبِئْسَ ٱلْمَصِيرُ ﴿٩﴾
ឱអ្នកនាំសារមូហាំម៉ាត់! ចូរអ្នកតស៊ូប្រឆាំងជាមួយនឹងពួកគ្មានជំនឿដោយផ្លែដាវ និង(តស៊ូប្រឆាំងនឹង)ពួកពុតត្បុត ដោយពាក្យសំដី និងការអនុវត្តតាមច្បាប់ ហើយត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ រហូតដល់ពួកគេកោតខ្លាចអ្នក។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ។ កន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតនោះ គឺកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតរបស់ពួកគេនេះឯង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ضَرَبَ ٱللَّهُ مَثَلًۭا لِّلَّذِينَ كَفَرُوا۟ ٱمْرَأَتَ نُوحٍۢ وَٱمْرَأَتَ لُوطٍۢ ۖ كَانَتَا تَحْتَ عَبْدَيْنِ مِنْ عِبَادِنَا صَـٰلِحَيْنِ فَخَانَتَاهُمَا فَلَمْ يُغْنِيَا عَنْهُمَا مِنَ ٱللَّهِ شَيْـًۭٔا وَقِيلَ ٱدْخُلَا ٱلنَّارَ مَعَ ٱلدَّٰخِلِينَ ﴿١٠﴾
អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍សម្រាប់ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ (ថាពិតណាស់ ទំនាក់ទំនងរបស់ ពួកគេជាមួយអ្នកមានជំនឿ មិនមែនសុទ្ធតែទទួលបានផលប្រយោជន៍គ្រប់ស្ថានភាពនោះឡើយ) ដោយទ្រង់បានលើកយកភរិយាពីរនាក់របស់អ្នកនាំសារ របស់អល់ឡោះ គឺភរិយារបស់ព្យាការីនួហ និងភរិយារបស់ព្យាការីលូត។ ពិតណាស់ នាងទាំងពីរ គឺជាភរិយានៃខ្ញុំបម្រើទាំងពីររបស់យើងក្នុងចំណោមខ្ញុំបម្រើ ទាំងឡាយរបស់យើងដែលជាមនុស្សល្អត្រឹមត្រូវ។ ប៉ុន្តែ នាងទាំងពីរបានក្បត់នឹងស្វាមីរបស់ពួកនាង ដោយនាងទាំងពីរបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ និងជួយគាំទ្រពួកដែលប្រឆាំងនឹងស្វាមីរបស់ខ្លួនថែមទៀត។ ដូចនេះ ភាពជាភរិយារបស់នាងទាំងពីរចំពោះខ្ញុំបម្រើរបស់យើងទាំងពីរដែលជាមនុស្សល្អត្រឹមត្រូវ នោះ មិនបានផ្តល់ផលប្រយោជន៍អ្វីដល់គេទាំងពីរឡើយ ហើយមានគេនិយាយទៅកាន់ពួកនាងទាំងពីរថាៈ ចូរអ្នកទាំងពីរចូលទៅក្នុងឋាននរកជាមួយនឹងពួកអ្នក ដែលប្រឆាំង និងពួកដែលប្រព្រឹត្តអំពើអាក្រក់ចុះ។
وَضَرَبَ ٱللَّهُ مَثَلًۭا لِّلَّذِينَ ءَامَنُوا۟ ٱمْرَأَتَ فِرْعَوْنَ إِذْ قَالَتْ رَبِّ ٱبْنِ لِى عِندَكَ بَيْتًۭا فِى ٱلْجَنَّةِ وَنَجِّنِى مِن فِرْعَوْنَ وَعَمَلِهِۦ وَنَجِّنِى مِنَ ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿١١﴾
ហើយអល់ឡោះជាម្ចាស់ក៏បានលើកជាឧទាហរណ៍ផងដែរសម្រាប់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ថាៈ ពិតប្រាកដ ណាស់ ទំនាក់ទំនងរបស់ពួកគេជាមួយនឹងពួកគ្មានជំនឿនោះ គឺមិនផ្តល់ផលអាក្រក់ដល់ពួកគេឡើយ ហើយក៏មិនផ្តល់ផលប៉ះពាល់អ្វីដល់ពួកគេដែរ ដរាបណា ពួកគេស្ថិតលើមាគ៌ាត្រឹមត្រូវ ដោយទ្រង់បានលើកឧទាហរណ៍ពីភរិយារបស់ហ្វៀរអោន នៅពេលដែលនាងបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់ មេត្ដា សង់លំនៅដ្ឋា នមួយឱ្យខ្ញុំនៅក្បែរទ្រង់នៅក្នុងឋានសួគ៌ផងចុះ ហើយសូមទ្រង់មេត្ដា សង្គ្រោះខ្ញុំឱ្យរួចផុតពីអំណាចផ្តា ច់ការរបស់ហ្វៀរអោន និងពីទង្វើអាក្រក់ របស់គេផងចុះ ហើយសូមទ្រង់មេត្ដា សង្គ្រោះរូបខ្ញុំឱ្យរួចផុតពីក្រុមដែលបំពានលើខ្លួនឯង ដោយពួកគេបានដើរតាមហ្វៀរអោនដោយបំពាននោះផងចុះ។
وَمَرْيَمَ ٱبْنَتَ عِمْرَٰنَ ٱلَّتِىٓ أَحْصَنَتْ فَرْجَهَا فَنَفَخْنَا فِيهِ مِن رُّوحِنَا وَصَدَّقَتْ بِكَلِمَـٰتِ رَبِّهَا وَكُتُبِهِۦ وَكَانَتْ مِنَ ٱلْقَـٰنِتِينَ ﴿١٢﴾
ហើយអល់ឡោះក៏បានលើកជាឧទាហរណ៍សម្រាប់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ផងដែរ ដោយទ្រង់បានលើកយក ឧទាហរណ៍ពី ម៉ារយ៉ាំ កូនស្រីរបស់អ៊ីមរ៉ន ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាងពីប្រការហ្ស៊ីណា។ នៅពេលនោះ អល់ឡោះជាម្ចាស់ក៏បានប្រើឱ្យម៉ាឡាអ៊ី កាត់ជីព្រីលផ្លុំវិញ្ញាណចូលទៅក្នុងស្បូនរបស់នាង ហើយនាងក៏មានផ្ទៃពោះ ព្យការីអ៊ីសា កូនប្រុសរបស់ ម៉ា រយ៉ាំដែលគ្មានឪពុក ដោយអានុភាពរបស់អល់ឡោះ ជាម្ចាស់។ ហើយនាងបានជឿជាក់ចំពោះច្បាប់បញ្ញត្តិទាំងឡាយរបស់អល់ឡោះ និងបណ្ដា គម្ពីររបស់ទ្រង់ដែលបានបញ្ចុះលើបណ្តា អ្នកនាំសាររបស់ទ្រង់។ ហើយ នាងគឺស្ថិតក្នុងចំណោមអ្នកដែលគោរពប្រតិបត្ដិចំពោះអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងបញ្ឈប់(ចៀសវាង)ពីប្រការទាំងឡាយដែល ទ្រង់ហាមឃាត់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន