يَـٰٓأَيُّهَا ٱلنَّبِىُّ إِذَا طَلَّقْتُمُ ٱلنِّسَآءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحْصُوا۟ ٱلْعِدَّةَ ۖ وَٱتَّقُوا۟ ٱللَّهَ رَبَّكُمْ ۖ لَا تُخْرِجُوهُنَّ مِنۢ بُيُوتِهِنَّ وَلَا يَخْرُجْنَ إِلَّآ أَن يَأْتِينَ بِفَـٰحِشَةٍۢ مُّبَيِّنَةٍۢ ۚ وَتِلْكَ حُدُودُ ٱللَّهِ ۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَقَدْ ظَلَمَ نَفْسَهُۥ ۚ لَا تَدْرِى لَعَلَّ ٱللَّهَ يُحْدِثُ بَعْدَ ذَٰلِكَ أَمْرًۭا ﴿١﴾
ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលអ្នក ឬនរណាម្នាក់ក្នុងចំណោមប្រជាជាតិអ្នក ចង់លែងលះភរិយារបស់ខ្លួននោះ ចូរឲ្យគេលែងលះនាងនៅក្នុងអ៊ិតហ្ទះរបស់ នាង ដោយត្រូវលែងលះក្នុងពេលដែលនាងជ្រះស្អាត(ពីឈាមរដូវ) និងមិនទាន់បានរួមដំណេកជាមួយនាង។ ហើយចូរពួកអ្នកចងចាំពីរយៈពេលនៃអ៊ិតហ្ទះ នោះផង ដើម្បីឱ្យពួកអ្នកមានភាពច្បាស់លាស់ក្នុងការវិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកវិញ ប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ ជាមួយនឹងពួកនាងវិញនោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពី ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំបណេ្ដញភរិយាដែលពួកអ្នកបានលែងលះនោះ ចេញពីផ្ទះដែលពួកនាងរស់នៅឲ្យសោះ ហើយ ពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ រហូតទាល់តែផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាង លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ ប៉ុណ្ណោះ ដូចជា(នាងបានប្រព្រឹត្តអំពើ)ហ្ស៊ីណាជាដើម។ ច្បាប់ទាំងនោះ គឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយជនណាដែលបានបំពានព្រំដែនរបស់អល់ឡោះនោះ គឺគេពិតជាបានបំពានលើខ្លួនឯង ដោយគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ ដោយសារតែការប្រព្រឹត្តល្មើសនឹងម្ចាស់របស់គេ។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឲ្យចិត្តរបស់ប្តីទោរទន់ ដោយចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹង ភរិយារបស់ខ្លួនវិញក៏ថាបាន។
فَإِذَا بَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ فَارِقُوهُنَّ بِمَعْرُوفٍۢ وَأَشْهِدُوا۟ ذَوَىْ عَدْلٍۢ مِّنكُمْ وَأَقِيمُوا۟ ٱلشَّهَـٰدَةَ لِلَّهِ ۚ ذَٰلِكُمْ يُوعَظُ بِهِۦ مَن كَانَ يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ ۚ وَمَن يَتَّقِ ٱللَّهَ يَجْعَل لَّهُۥ مَخْرَجًۭا ﴿٢﴾
ه ហើយនៅពេលដែលពួកនាងជិតផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាងហើយនោះ ចូរពួកអ្នកវិលទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងលក្ខណៈមួយសមរម្យ ឬមិន ត្រឡប់ទៅរួមរស់នឹងពួកនាង រហូតផុតអ៊ិតហ្ទះ(រយៈពេលនៃការរង់ចាំ)របស់ពួកនាង។ ពេលនោះ ពួកនាងអាចរ៉ាប់រងកិច្ចការរបស់ពួកនាងដោយខ្លួនឯងបាន ជាមួយនឹងការផ្តល់ឲ្យពួកនាងនូវសិទ្ធិទាំងឡាយរបស់ពួកនាងវិញ។ ហើយប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញ ឬចែកផ្លូវគ្នាជាមួយ ពួកនាងនោះ ចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ចំនួនពីរនាក់ក្នុងចំណោមពួកអ្នកដើម្បីបញ្ចប់ជម្លោះ។ ហើយចូរពួកអ្នក(ឱអ្នកដែលធ្វើសក្សី) ធ្វើសាក្សីក្នុងនាមជាអ្នក ដែលស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយច្បាប់ទាំងឡាយដែលបានលើកឡើង(ខាងលើ)នោះ គឺត្រូវបានគេរំលឹកទៅចំពោះជនណាដែលមាន ជំនឿលើអល់ឡោះនិងថ្ងៃបរលោក ពីព្រោះរូបគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការរំលឹកនិងការទូន្មាននេះ។ ហើយជនណាដែលកោតខ្លា ចអល់ឡោះ ជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យគេមានច្រកចេញរាល់ គ្រប់បញ្ហា ទាំងឡាយដែលគេបានជួបប្រទះ។
وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ ۚ وَمَن يَتَوَكَّلْ عَلَى ٱللَّهِ فَهُوَ حَسْبُهُۥٓ ۚ إِنَّ ٱللَّهَ بَـٰلِغُ أَمْرِهِۦ ۚ قَدْ جَعَلَ ٱللَّهُ لِكُلِّ شَىْءٍۢ قَدْرًۭا ﴿٣﴾
شىء قدرا ហើយទ្រង់នឹងប្រទានលាភសក្កា រៈដល់គេដោយខ្លួនគេនឹកស្មានមិនដល់។ ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះនៅក្នុងកិច្ចការទាំងឡាយរបស់ គេនោះ គឺទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកសមេ្រចនូវរាល់កិច្ចការរបស់ទ្រង់។ គ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះ ឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតរាល់អ្វីៗទាំងអស់ គឺមានរយៈពេលកំណត់របស់វាដែលនឹងត្រូវបញ្ចប់។ ដូចនេះ រាល់ទុក្ខកង្វល់ទាំងឡាយ មាន កាលកំណត់របស់វា ហើយសេចក្តីសុខក៏មានកាលកំណត់របស់វាដែរ។ គ្មា ននរណាម្នា ក់ស្ថិតនៅលើក្តីទុក្ខសោក ឬក្តីសុខរហូតនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلَّـٰٓـِٔى يَئِسْنَ مِنَ ٱلْمَحِيضِ مِن نِّسَآئِكُمْ إِنِ ٱرْتَبْتُمْ فَعِدَّتُهُنَّ ثَلَـٰثَةُ أَشْهُرٍۢ وَٱلَّـٰٓـِٔى لَمْ يَحِضْنَ ۚ وَأُو۟لَـٰتُ ٱلْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ ۚ وَمَن يَتَّقِ ٱللَّهَ يَجْعَل لَّهُۥ مِنْ أَمْرِهِۦ يُسْرًۭا ﴿٤﴾
ហើយបណ្ដា ស្ដ្រីដែលត្រូវប្តីលែងលះដែលអស់ឈាមរដូវដោយសារ(ពួកនាងមាន)វ័យចំណាស់ ប្រសិនបើពួកអ្នកមានការសង្ស័យពីរយៈពេលកំណត់ នៃអ៊ិតហ្ទះ(របស់ពួកនាង)នោះ គឺរយៈពេលនៃកំណត់អ៊ិតហ្ទះរបស់ពួកនាង មានរយៈពេលបីខែ។ ហើយចំពោះស្ដ្រីដែលមិនទាន់មានឈាមរដូវ ដោយសារតែនាង នៅក្មេងពេកនោះ អ៊ិតហ្ទះរបស់ពួកនាង ក៏មានរយៈពេលចំនួនបីខែដែរ។ រីឯបណ្ដា ស្ដ្រីដែលមានគភ៌វិញ រយៈពេលកំណត់នៃអ៊ិតហ្ទះរបស់ពួកនាង គឺរហូតដល់ពួក នាងសម្រាលកូនរួច បើទោះជាប្តីលែងឬប្តីស្លា ប់ក៏ដោយ។ ហើយជនណាដែលកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការ និងទុក្ខលំបាកទាំងឡាយរបស់គេ។
ذَٰلِكَ أَمْرُ ٱللَّهِ أَنزَلَهُۥٓ إِلَيْكُمْ ۚ وَمَن يَتَّقِ ٱللَّهَ يُكَفِّرْ عَنْهُ سَيِّـَٔاتِهِۦ وَيُعْظِمْ لَهُۥٓ أَجْرًا ﴿٥﴾
អ្វីដែលបានលើកឡើង(ខាងលើ)ដូចជា ក្បួនច្បាប់នៃការលែងលះ ការវិលត្រឡប់ទៅរួមរស់ជាមួយគ្នា(ជានាគ្នាវិញ) និងរយៈពេលអ៊ិតហ្ទះនោះ គឺជាច្បាប់ របស់អល់ឡោះដែលទ្រង់បានបញ្ចុះវាមកឲ្យពួកអ្នក(ឱអ្នកមានជំនឿ) ដើម្បីឱ្យពួកអ្នកអនុវត្តន៍តាមវា។ ហើយជនណាដែលកោតខ្លាចអល់ឡោះដោយអនុវត្តន៍ តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងលុបបំបាត់នូវរាល់ប្រការអាក្រក់ទាំងឡាយរបស់គេ ដែលគេបានប្រព្រឹត្ត ហើយទ្រង់នឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក នោះគឺការចូលឋានសួគ៌ ហើយទទួលបាននូវប្រោសប្រទានជានិរន្តន៍។
أَسْكِنُوهُنَّ مِنْ حَيْثُ سَكَنتُم مِّن وُجْدِكُمْ وَلَا تُضَآرُّوهُنَّ لِتُضَيِّقُوا۟ عَلَيْهِنَّ ۚ وَإِن كُنَّ أُو۟لَـٰتِ حَمْلٍۢ فَأَنفِقُوا۟ عَلَيْهِنَّ حَتَّىٰ يَضَعْنَ حَمْلَهُنَّ ۚ فَإِنْ أَرْضَعْنَ لَكُمْ فَـَٔاتُوهُنَّ أُجُورَهُنَّ ۖ وَأْتَمِرُوا۟ بَيْنَكُم بِمَعْرُوفٍۢ ۖ وَإِن تَعَاسَرْتُمْ فَسَتُرْضِعُ لَهُۥٓ أُخْرَىٰ ﴿٦﴾
ى فسترضع له أخر ចូរពួកអ្នក(ឱស្វា មីទាំងឡាយ)ផ្ដល់កន្លែងស្នា ក់នៅឱ្យពួកនាងនៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាពរបស់ពួកអ្នក។អល់ឡោះទ្រង់មិនដាក់កាតព្វកិច្ចអ្វី ផ្សេងលើពួកអ្នកក្រៅពីនេះឡើយ។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាងចំពោះការផ្គត់ផ្គង់ និងការផ្តល់ទីកន្លែងស្នាក់នៅដល់ពួកនាង និងផ្សេងៗ ទៀត ដែលជាហេតុធ្វើឱ្យពួកនាងមានភាពចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើភរិយាដែលពួកអ្នកលែងលះនោះមានគភ៌ ចូរពួកអ្នក បរិច្ចាគ(ផ្គត់ផ្គង់)ឱ្យពួកនាង រហូតទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលនៃការ បំបៅដល់ពួកនាង ហើយចូរប្រឹក្សាគ្នារវាងពួកអ្នកអំពីកម្រៃឈ្នួល(នៃការបំបៅកូន)ដោយសមរម្យ។ តែប្រសិនបើប្តីកំណាញ់មិនយល់ព្រមតាមតម្លៃឈ្នួលដែល ប្រពន្ធចង់បាន ហើយនាងក៏មិនឯកភាពដែរ លុះត្រាតែតាមតម្លៃដែលនាងចង់បាននោះ ចូរឱ្យឪពុកជួលអ្នកបំបៅផេ្សងទៀតមកបំបៅកូនរបស់គេចុះ។
لِيُنفِقْ ذُو سَعَةٍۢ مِّن سَعَتِهِۦ ۖ وَمَن قُدِرَ عَلَيْهِ رِزْقُهُۥ فَلْيُنفِقْ مِمَّآ ءَاتَىٰهُ ٱللَّهُ ۚ لَا يُكَلِّفُ ٱللَّهُ نَفْسًا إِلَّا مَآ ءَاتَىٰهَا ۚ سَيَجْعَلُ ٱللَّهُ بَعْدَ عُسْرٍۢ يُسْرًۭا ﴿٧﴾
អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេផ្គត់ផ្គង់ឱ្យបានសមរម្យអំពីទ្រព្យសម្បត្ដិរបស់ខ្លួនទៅចំពោះភរិយាដែលខ្លួនបានលែងលះ និងកូនៗរបស់គេ។ រីឯអ្នកណា ដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេផ្គត់ផ្គង់ទៅតាមអ្វីដែលអល់ឡោះបានផ្ដល់ឱ្យគេ(ទៅតាមលទ្ធភាពរបស់គេ)ចុះ។ អល់ឡោះទ្រង់ពុំដាក់បន្ទុកលើ បុគ្គលណាម្នាក់ក្រៅពីអ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ ដូចនេះ ទ្រង់ពុំដាក់បន្ទុកធ្ងន់ធ្ងរ(ដល់គេ)លើសពីសមត្ថភាពរបស់គេឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យ មានភាពងាយស្រួល និងភាពមានបានវិញ បន្ទា ប់ពីមានភាពលំបាក និងតានតឹង។ وكأين من قرية عتت عن أمر ربها ورسله فحاسبنها حسابا شديدا وعذ بنها عذابا نكرا
وَكَأَيِّن مِّن قَرْيَةٍ عَتَتْ عَنْ أَمْرِ رَبِّهَا وَرُسُلِهِۦ فَحَاسَبْنَـٰهَا حِسَابًۭا شَدِيدًۭا وَعَذَّبْنَـٰهَا عَذَابًۭا نُّكْرًۭا ﴿٨﴾
ហើយមានអ្នកភូមិស្រុកជាច្រើន នៅពេលដែលពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់របស់ពួកគេ និងបទបញ្ជានៃបណ្ដា អ្នកនាំសាររបស់ទ្រង់នោះ យើងបាន ទូទាត់ពួកគេនូវការទូទាត់មួយដ៏តឹងរ៉ឹងបំផុតចំពោះទង្វើអាក្រក់របស់ពួកគេហើយយើងបានដាក់ទណ្ឌ កម្មពួកគេនូវទណ្ឌ កម្មមួយដ៏សែនរន្ធត់ជាទីបំផុតទាំងនៅក្នុ بلغ គម្ពីរគួរអាន · តាហ្វសៀរ ងលោកិយ និងថ្ងៃបរលោក។ فذاقت وبال أمرها وكان عقبةأمرها خسرا
فَذَاقَتْ وَبَالَ أَمْرِهَا وَكَانَ عَـٰقِبَةُ أَمْرِهَا خُسْرًا ﴿٩﴾
ហើយពួកគេបានភ្លក្សនូវទណ្ឌ កម្មនៃទង្វើរបស់ពួកគេ។ ហើយលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេនោះ គឺមានតែការខាតបង់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃ បរលោកប៉ុណ្ណោះ។
أَعَدَّ ٱللَّهُ لَهُمْ عَذَابًۭا شَدِيدًۭا ۖ فَٱتَّقُوا۟ ٱللَّهَ يَـٰٓأُو۟لِى ٱلْأَلْبَـٰبِ ٱلَّذِينَ ءَامَنُوا۟ ۚ قَدْ أَنزَلَ ٱللَّهُ إِلَيْكُمْ ذِكْرًۭا ﴿١٠﴾
អល់ឡោះជាម្ចា ស់ទ្រង់បានរៀបចំឱ្យពួកគេនូវទណ្ឌ កម្មយ៉ា ងខ្លាំងក្លា បំផុត។ ដូចនេះ ចូរពួកអ្នកកោតខ្លា ចអល់ឡោះ ឱបញ្ញាជនទាំងឡាយដែលជាអ្នកមាន ជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ដើម្បីកុំ ឲ្យពួកអ្នកទទួលរងនូវអ្វីដែលពួកគេធ្លាប់បានទទួល។ ជាការពិតណាស់ អល់ឡោះបានបញ្ចុះការរំលឹកមួយមកចំពោះពួកអ្នក ដើម្បីរំលឹកពួកអ្នកពីលទ្ធផលដ៏ អាក្រក់នៃការប្រឆាំងចំពោះទ្រង់ និងលទ្ធផលដ៏ល្អប្រសើរនៃការគោរពប្រតិបត្តិ(ចំពោះទ្រង់)។
رَّسُولًۭا يَتْلُوا۟ عَلَيْكُمْ ءَايَـٰتِ ٱللَّهِ مُبَيِّنَـٰتٍۢ لِّيُخْرِجَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ مِنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ ۚ وَمَن يُؤْمِنۢ بِٱللَّهِ وَيَعْمَلْ صَـٰلِحًۭا يُدْخِلْهُ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًۭا ۖ قَدْ أَحْسَنَ ٱللَّهُ لَهُۥ رِزْقًا ﴿١١﴾
ه له رزقا ការរំលឹក(ដែលទ្រង់បានបញ្ចុះ)នោះ គឺអ្នកនាំសារមួយរូបមកពីទ្រង់(ព្យាការីមូហាំម៉ា ត់) ដោយគាត់សូត្រឲ្យពួកអ្នកស្តា ប់នូវវាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះដ៏ ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវានោះឡើយ ដើម្បីឲ្យបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ហើយ បានសាងទង្វើកុសលនោះ ចេញផុតពីភាពងងឹតនៃភាពវង្វេង ទៅកាន់ពន្លឺនៃការចង្អុលបង្ហាញ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាង ទង្វើកុសលនោះ ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ជាការពិតណាស់ អល់ឡោះទ្រង់បានប្រទាននូវលាភសក្ការៈដ៏ប្រសើរបំផុតដល់គេ ដោយទ្រង់បានបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលឧបការគុណ របស់វាមិនត្រូវបានកាត់ផ្តា ច់នោះឡើយ។
ٱللَّهُ ٱلَّذِى خَلَقَ سَبْعَ سَمَـٰوَٰتٍۢ وَمِنَ ٱلْأَرْضِ مِثْلَهُنَّ يَتَنَزَّلُ ٱلْأَمْرُ بَيْنَهُنَّ لِتَعْلَمُوٓا۟ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ وَأَنَّ ٱللَّهَ قَدْ أَحَاطَ بِكُلِّ شَىْءٍ عِلْمًۢا ﴿١٢﴾
ه អល់ឡោះជាអ្នកដែលបានបង្កើតមេឃចំនួនប្រាំពីរជាន់ និងផែនដីក៏មានចំនួនប្រាំពីរជាន់ដូចមេឃដែរ។ បទបញ្ជារបស់អល់ឡោះ ទាំងកិច្ចការនៃចក្រវាឡនិង ច្បាប់បញ្ញត្តិក្នុងសាសនា ត្រូវគេបញ្ចុះមករវាងវាទាំងពីរ(មេឃនិងផែនដី) ដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំង អស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។ ដូចនេះ គ្មានអ្វីមួយដែលនៅ លើមេឃជាច្រើនជាន់ និងនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន