ទំព័រដើមការពន្យល់Al-Ma'aarij (70)

ការពន្យល់ Al-Ma'aarij (70) — المعارج

ម៉ាកកះ · 44 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

سَأَلَ سَآئِلٌۢ بِعَذَابٍۢ وَاقِعٍۢ ﴿١﴾

មានបុរសម្នា ក់ក្នុងចំណោមពួកមុស្ហរីគីនបានបួងសួងសុំឱ្យទណ្ឌ កម្មកើតមានឡើងទៅលើខ្លួនគេនិងក្រុមរបស់គេប្រសិនបើទណ្ឌ កម្មមានពិតមែននោះ។ នេះជាការ ចំអកឡកឡឺយពីរូបគេប៉ុណ្ណោះ។ តែទណ្ឌ កម្ម គឺពិតជានឹងមានពិតនៅថ្ងៃបរលោក។ للكفرين ليس له دافع

لِّلْكَـٰفِرِينَ لَيْسَ لَهُۥ دَافِعٌۭ ﴿٢﴾

ចំពោះពួកដែលគ្មា នជំនឿនឹងអល់ឡោះគឺគ្មា នអ្នកណាម្នា ក់អាចការពាររូបគេពីទណ្ឌ កម្មនេះបានឡើយ។

مِّنَ ٱللَّهِ ذِى ٱلْمَعَارِجِ ﴿٣﴾

(គឺការពារពីទណ្ឌ កម្ម)មកពីអល់ឡោះដែលជាម្ចា ស់នៃជណ្តើ រឡើងដ៏ធំមហិមា។

تَعْرُجُ ٱلْمَلَـٰٓئِكَةُ وَٱلرُّوحُ إِلَيْهِ فِى يَوْمٍۢ كَانَ مِقْدَارُهُۥ خَمْسِينَ أَلْفَ سَنَةٍۢ ﴿٤﴾

ម៉ា ឡាអ៊ីកាត់ទាំងឡាយ ព្រមទាំងម៉ា ឡាអ៊ីកាត់ជីព្រីលឡើងទៅកាន់ទ្រង់តាមជណ្តើ រដ៏ធំមហិមានេះនៅថ្ងៃបរលោក។ វាជាថ្ងៃមួយដែលមានរយៈពេលយ៉ា ងវែង ដោយមួយថ្ងៃរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ។

فَٱصْبِرْ صَبْرًۭا جَمِيلًا ﴿٥﴾

ចូរអត់ធ្មត់(ឱអ្នកនាំសារមូហាំម៉ា ត់)នូវការអត់ធ្មត់មួយដ៏ល្អប្រសើរ ដែលគ្មា នឡើយការសោកសង្រេងនិងត្អួញត្អែរនៅក្នុងវា។ إن هم يرونه بعيدا

إِنَّهُمْ يَرَوْنَهُۥ بَعِيدًۭا ﴿٦﴾

ពិតប្រាកដណាស់ ពួកគេឃើញទណ្ឌ កម្មនៅឆ្ងា យបំផុតដែលមិនអាចនឹងកើតឡើងបានឡើយ។ ونرىه قريبا

وَنَرَىٰهُ قَرِيبًۭا ﴿٧﴾

តែយើង(អល់ឡោះ)ឃើញវានៅជិតបង្កើយ ដែលវានឹងកើតឡើងយ៉ា ងពិតប្រាកដ។

يَوْمَ تَكُونُ ٱلسَّمَآءُ كَٱلْمُهْلِ ﴿٨﴾

ថ្ងៃដែលមេឃនឹងរលាយដូចគេដុតរំលាយស្ពា ន់ មាស និងអ្វីផ្សេងទៀត។

وَتَكُونُ ٱلْجِبَالُ كَٱلْعِهْنِ ﴿٩﴾

ហើយភ្នំទាំងឡាយក្លា យទៅជាស្រាលដូចរោមសត្វ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ولا يسٔل حميمحميما

وَلَا يَسْـَٔلُ حَمِيمٌ حَمِيمًۭا ﴿١٠﴾

ហើយនៅថ្ងៃនោះគ្មា នសាច់ញាតិណាម្នា ក់សួរសុខទុក្ខគ្នា ទេដោយសារពួកគេនៅជាប់រវល់រៀងៗខ្លួន។

يُبَصَّرُونَهُمْ ۚ يَوَدُّ ٱلْمُجْرِمُ لَوْ يَفْتَدِى مِنْ عَذَابِ يَوْمِئِذٍۭ بِبَنِيهِ ﴿١١﴾

មនុស្សគ្រប់រូបមើលឃើញសាច់ញាតិរបស់គេគ្មា នបាត់ម្នា ក់ណាឡើយ។ ទោះជាបែបនេះក្តី ក៏គ្មា ននរណាម្នា ក់សួរគ្នា ទៅវិញទៅមកឡើយ ដោយសារស្ថានភាពដ៏ រន្ធត់នៅពេលនោះ។ អ្នកដែលសាងអំពើបាប គឺគេមានបំណងលោះខ្លួនរបស់គេឱ្យរួចផុតពីទណ្ឌ កម្មនៅថ្ងៃនោះដោយយកកូនចៅរបស់គេ وصحبته وأخيه

وَصَـٰحِبَتِهِۦ وَأَخِيهِ ﴿١٢﴾

ដោយយកប្រពន្ធរបស់គេ និងបងប្អូនរបស់គេ

وَفَصِيلَتِهِ ٱلَّتِى تُـْٔوِيهِ ﴿١٣﴾

ដោយយកក្រុមគ្រួសារសាច់សាលោហិតរបស់គេដែលពឹងពាក់គ្នា ពេលមានបញ្ហា ផ្សេងៗ

وَمَن فِى ٱلْأَرْضِ جَمِيعًۭا ثُمَّ يُنجِيهِ ﴿١٤﴾

និងដោយយកអ្នកនៅលើផែនដីទាំងអស់ ទាំងមនុស្ស ទាំងជិន និងអ្នកផ្សេងទៀត។ បន្ទា ប់មក គេ(សុខចិត្ត)ប្រគល់ការលោះទាំងអស់នោះ(ឲ្យអល់ឡោះទាំងអស់) ដើម្បីសង្គ្រោះរូបគេឲ្យរួចផុតពីទណ្ឌ កម្មភ្លើងនរក។

كَلَّآ ۖ إِنَّهَا لَظَىٰ ﴿١٥﴾

តែរឿងនោះមិនដូចអ្វីដែលអ្នកសាងបាបកម្មរូបនេះប្រាថ្នា ឡើយ។ជាការពិតណាស់ វាគឺជាភ្លើងនរកនៅថ្ងៃបរលោកដែលឆាបឆេះយ៉ា ងសន្ធោ សន្ធៅ نزاعة للش و

نَزَّاعَةًۭ لِّلشَّوَىٰ ﴿١٦﴾

ដែលវាបកស្បែកក្បាលជាផ្នែកៗដោយសារតែកម្ដៅ ដ៏ក្តៅ និងភាពសន្ធោ សន្ធៅ របស់វា។ تدعوا من أدبر وتولى

تَدْعُوا۟ مَنْ أَدْبَرَ وَتَوَلَّىٰ ﴿١٧﴾

វា(នរក)បានស្រែកហៅអ្នកដែលបែរចេញពីមាគ៌ា ត្រឹមត្រូវនិងចេញឆ្ងា យអំពីវា ហើយមិនមានជំនឿចំពោះវា និងមិនអនុវត្តតាមវា(មាគ៌ា ត្រឹមត្រូវ)

وَجَمَعَ فَأَوْعَىٰٓ ﴿١٨﴾

ហើយប្រមូលទ្រព្យសម្បត្ដិរួចលាក់ទុកមិនព្រមបរិច្ចា គទានក្នុងមាគ៌ា អល់ឡោះ។

۞ إِنَّ ٱلْإِنسَـٰنَ خُلِقَ هَلُوعًا ﴿١٩﴾

ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើងដោយគ្មា នភាពអត់ធ្មត់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِذَا مَسَّهُ ٱلشَّرُّ جَزُوعًۭا ﴿٢٠﴾

នៅពេលមានគ្រោះអាក្រក់កើតឡើងចំពោះគេ ដូចជាជំងឺ ឬភាពក្រីក្រ គឺពួកគេពុំសូវមានភាពអត់ធ្មត់នោះឡើយ។

وَإِذَا مَسَّهُ ٱلْخَيْرُ مَنُوعًا ﴿٢١﴾

តែនៅពេលដែលគេទទួលបានប្រការល្អ ដូចជាសុខភាពល្អ និងមានទ្រព្យសម្បត្ដិនោះ គឺគេបែរជារិះកំណាញ់មិនបរិច្ចា គទានក្នុងមាគ៌ា អល់ឡោះទៅវិញ។

إِلَّا ٱلْمُصَلِّينَ ﴿٢٢﴾

លើកលែងតែអ្នកដែលប្រតិបត្តិសឡាតប៉ុណ្ណោះដែលពួកគេជ្រះស្អា តពីចរិតលក្ខណៈដ៏អាក្រក់នេះ។

ٱلَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ دَآئِمُونَ ﴿٢٣﴾

ពួកគេជាអ្នកដែលប្រកាន់ខ្ជា ប់នឹងការប្រតិបត្ដិសឡាតជានិច្ច ដោយពួកគេមិនធ្វេសប្រហែសពីការសឡាតឡើយق ហើយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់។

وَٱلَّذِينَ فِىٓ أَمْوَٰلِهِمْ حَقٌّۭ مَّعْلُومٌۭ ﴿٢٤﴾

និងបណ្ដា អ្នកដែលដកយកមួយចំណែកអំពីទ្រព្យសម្បត្ដិរបស់ពួកគេបរិច្ចា គវាតាមច្បាប់កំណត់

لِّلسَّآئِلِ وَٱلْمَحْرُومِ ﴿٢٥﴾

ចែកជូនដល់អ្នកក្រីក្រដែលសុំទានគេ និងអ្នកក្រីក្រដែលមិនសុំទានគេក្នុងចំណោមអ្នកដែលខ្វះខាត ទោះដោយមូលហេតុអ្វីក៏ដោយ។

وَٱلَّذِينَ يُصَدِّقُونَ بِيَوْمِ ٱلدِّينِ ﴿٢٦﴾

និងបណ្ដា អ្នកដែលជឿជាក់នឹងថ្ងៃបរលោក ជាថ្ងៃដែលអល់ឡោះទ្រង់តបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលគេសាកសមនឹងទទួលបាន។

وَٱلَّذِينَ هُم مِّنْ عَذَابِ رَبِّهِم مُّشْفِقُونَ ﴿٢٧﴾

និងបណ្ដា អ្នកដែលកោតខ្លា ចទណ្ឌ កម្មនៃម្ចា ស់របស់ពួកគេទោះបីជាពួកគេបានសាងទង្វើកុសល(ច្រើន)ហើយក៏ដោយ។ إن عذاب ربهم غيرمأمون

إِنَّ عَذَابَ رَبِّهِمْ غَيْرُ مَأْمُونٍۢ ﴿٢٨﴾

ពិតប្រាកដណាស់ ទណ្ឌ កម្មនៃម្ចា ស់របស់ពួកគេគឺគួរឱ្យខ្លា ច។គ្មា នអ្នកណាដែលចេះគិតពិចារណាហើយមិនខ្លា ចវានោះឡើយ។

وَٱلَّذِينَ هُمْ لِفُرُوجِهِمْ حَـٰفِظُونَ ﴿٢٩﴾

និងបណ្ដា អ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេតាមរយៈការបិទបាំងវានិងបញ្ចៀសវាពីទង្វើអសីលធម៌នានា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِلَّا عَلَىٰٓ أَزْوَٰجِهِمْ أَوْ مَا مَلَكَتْ أَيْمَـٰنُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ ﴿٣٠﴾

លើកលែងតែចំពោះភរិយារបស់ពួកគេ ឬខ្ញុំបម្រើស្រីដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ ពីព្រោះពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ ក្នុងការត្រេកត្រអាលជាមួយពួកនាងដោយការរួមភេទ ឬផ្សេងពីនេះទៀតនោះ។

فَمَنِ ٱبْتَغَىٰ وَرَآءَ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْعَادُونَ ﴿٣١﴾

តែជនណាហើយដែលស្វែងរកការតេ្រកត្រអាលផ្សេងក្រៅពីជាមួយប្រពន្ធនិងខ្ញុំបម្រើដាច់ស្រីថ្លៃដែលបានលើកឡើងនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះជាម្ចា ស់នោះ។

وَٱلَّذِينَ هُمْ لِأَمَـٰنَـٰتِهِمْ وَعَهْدِهِمْ رَٰعُونَ ﴿٣٢﴾

និងបណ្ដា អ្នកដែលនៅពេលណាដែលពួកគេត្រូវបានគេផ្តល់ទំនុកចិត្តចំពោះពួកគេ ដូចជាទ្រព្យសម្បត្តិ កិច្ចការសម្ងា ត់ ឬអ្វីផ្សេងៗ ហើយនិងការសន្យារបស់ពួកគេ ដែលពួកគេបានសន្យាជាមួយនឹងមនុស្សលោកនោះ គឺពួកគេថែរក្សាវា ដោយពួកគេមិនក្បត់ទំនុកចិត្ត និងមិនក្បត់ការសន្យារបស់ពួកគេឡើយ។

وَٱلَّذِينَ هُم بِشَهَـٰدَٰتِهِمْ قَآئِمُونَ ﴿٣٣﴾

និងបណ្តា អ្នកដែលប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ក្នុងការធ្វើសាក្សី ដោយភាពជាសាច់ញាតិ ឬភាពជាសត្រូវមិនជះឥទ្ធិពល(លើពួកគេ)ក្នុងការប្រកាន់ភាពយុត្តិធម៌ នោះឡើយ។

وَٱلَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ ﴿٣٤﴾

ហើយនិងបណ្តាអ្នកដែលថែរក្សាសឡាតរបស់ពួកគេ ដោយពួកគេប្រតិបត្តិវាតាមពេលវេលាកំណត់របស់វា ប្រកបដោយមានភាពជ្រះស្អាតនិងមានចិត្តនឹងនរ ដោយគ្មា នអ្វីមួយអាចមករំខានពួកគេបានឡើយ។

أُو۟لَـٰٓئِكَ فِى جَنَّـٰتٍۢ مُّكْرَمُونَ ﴿٣٥﴾

បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិទាំងនោះហើយ គឺជាអ្នកដែលស្ថិតក្នុងឋានសួគ៌ដែលត្រូវបានគេលើកតម្កើង ដោយពួកគេនឹងទទួលបាននូវឧបការគុណជា និរន្ត និងបានឃើញវង់ភក្ដ្ររបស់អល់ឡោះជាម្ចា ស់ដ៏មហាថ្កុំថ្កើង។

فَمَالِ ٱلَّذِينَ كَفَرُوا۟ قِبَلَكَ مُهْطِعِينَ ﴿٣٦﴾

តើមានអ្វីដែលធ្វើឲ្យពួកមុស្ហរីគីនក្នុងចំណោមក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រញាប់បដិសេធចំពោះអ្នកលឿនយ៉ា ងនេះ?

عَنِ ٱلْيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ ﴿٣٧﴾

ពួកគេស្ថិតនៅជុំវិញអ្នក ទាំងខាងស្ដាំនិងខាងឆេ្វង ជាក្រុមៗ។

أَيَطْمَعُ كُلُّ ٱمْرِئٍۢ مِّنْهُمْ أَن يُدْخَلَ جَنَّةَ نَعِيمٍۢ ﴿٣٨﴾

តើរាល់បុគ្គលម្នា ក់ៗក្នុងចំណោមពួកគេសង្ឃឹមថាអល់ឡោះជាម្ចា ស់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ណាអ៊ីមដោយទទួលបាននូវការប្រោសប្រទានទាំងឡាយជា និរន្តខណៈដែលពួកគេបន្តស្ថិតក្នុងភាពគ្មា នជំនឿបែបនេះឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

كَلَّآ ۖ إِنَّا خَلَقْنَـٰهُم مِّمَّا يَعْلَمُونَ ﴿٣٩﴾

រឿងនោះមិនដូចអ្វីដែលពួកគេស្រមៃនោះទេ! ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបង្កើតពួកគេពីអ្វីដែលពួកគេស្គាល់វា។ ជាការពិតណាស់ យើងបានបង្កើត ពួកគេគឺទឹកកាមដ៏ទន់ខ្សោយ។ ដូចនេះ ពួកគេគឺទន់ខ្សោយ ដោយពួកគេគ្មានលទ្ធភាពផ្តល់ប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានឡើយ។ ដូច នេះ ហេតុអ្វីបានជាពួកគេក្រអឺតក្រទមបែបនេះ?

فَلَآ أُقْسِمُ بِرَبِّ ٱلْمَشَـٰرِقِ وَٱلْمَغَـٰرِبِ إِنَّا لَقَـٰدِرُونَ ﴿٤٠﴾

អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងខ្លួនឯង ខណៈដែលទ្រង់ជាម្ចាស់គ្រប់គ្រងកន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងលិចថាៈ ពិតប្រាកដណាស់ យើងគឺជា ព្រះជាម្ចា ស់ដ៏មានអានុភាពបំផុត។

عَلَىٰٓ أَن نُّبَدِّلَ خَيْرًۭا مِّنْهُمْ وَمَا نَحْنُ بِمَسْبُوقِينَ ﴿٤١﴾

លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមផេ្សងដែលប្រតិបត្តិតាមអល់ឡោះ និងបំផ្លាញពួកគេចោល។ យើងពុំមែនអសមត្ថភាពក្នុងការធ្វើដូច្នោះនោះឡើយ។ ហើយនៅពេលណាដែលយើងមានចេតនាចង់បំផ្លា ញពួកគេនិងផ្លា ស់ប្តូរពួកគេនឹងក្រុមផ្សេងនោះគឺគ្មា ននរណាម្នា ក់អាចយកឈ្នះ(រារាំង)យើងបានឡើយ។

فَذَرْهُمْ يَخُوضُوا۟ وَيَلْعَبُوا۟ حَتَّىٰ يُلَـٰقُوا۟ يَوْمَهُمُ ٱلَّذِى يُوعَدُونَ ﴿٤٢﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ក្នុងប្រការខុសឆ្គង និងវង្វេងរបស់ពួកគេ និងលេងសើចក្នុងជីវិតលោកិយរបស់ពួកគេ រហូតដល់ពួក គេជួបនឹងថ្ងៃបរលោកដែលត្រូវបានគេសន្យា(ដាក់ទណ្ឌ កម្ម)ចំពោះពួកគេនៅក្នុងគម្ពីរគួរអានចុះ។

يَوْمَ يَخْرُجُونَ مِنَ ٱلْأَجْدَاثِ سِرَاعًۭا كَأَنَّهُمْ إِلَىٰ نُصُبٍۢ يُوفِضُونَ ﴿٤٣﴾

គឺនៅថ្ងៃដែលពួកគេនឹងងើបចេញពីផ្នូរយ៉ា ងលឿនហាក់ដូចជាពួកគេប្រជែងគ្នា ទៅកាន់រូបបដិមា(របស់ពួកគេកាលនៅលើលោកិយ)ដូច្នោះដែរ។

خَـٰشِعَةً أَبْصَـٰرُهُمْ تَرْهَقُهُمْ ذِلَّةٌۭ ۚ ذَٰلِكَ ٱلْيَوْمُ ٱلَّذِى كَانُوا۟ يُوعَدُونَ ﴿٤٤﴾

ភ្នែករបស់ពួកគេទម្លា ក់ចុះ ខណៈដែលការលំបាកគ្របដណ្ដ ប់លើពួកគេ។ នោះហើយគឺជាថ្ងៃដែលពួកគេធ្លា ប់ត្រូវបានគេសន្យានៅក្នុងលោកិយ តែពួកគេមិនដែល ខ្វល់ពីវាឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Ma'aarij — المعارج

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា