ទំព័រដើមការពន្យល់Nooh (71)

ការពន្យល់ Nooh (71) — نوح

ម៉ាកកះ · 28 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

إِنَّآ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦٓ أَنْ أَنذِرْ قَوْمَكَ مِن قَبْلِ أَن يَأْتِيَهُمْ عَذَابٌ أَلِيمٌۭ ﴿١﴾

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានចាត់បញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេដើម្បីអំពាវនាវពួកគេ ដោយឱ្យគេ(ព្យាការីនួហ)ដាស់តឿនព្រមានក្រុមរបស់ គេមុននឹងទណ្ឌ កម្មដ៏ឈឺចាប់ធ្លា ក់ទៅលើពួកគេដោយសារពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចា ស់។ قال يقوم إنى لكم نذيرمبين

قَالَ يَـٰقَوْمِ إِنِّى لَكُمْ نَذِيرٌۭ مُّبِينٌ ﴿٢﴾

ព្យាការីនួហបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ា ងពិតប្រាកដសម្រាប់ពួកអ្នកពីទណ្ឌកម្មដែល កំពុងតែរង់ចាំពួកអ្នក ប្រសិនបើពួកអ្នកមិនសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចា ស់ទេនោះ។

أَنِ ٱعْبُدُوا۟ ٱللَّهَ وَٱتَّقُوهُ وَأَطِيعُونِ ﴿٣﴾

ហើយគោលបំណងនៃការដាស់តឿនរបស់ខ្ញុំទៅចំពោះពួកអ្នកនោះ គឺខ្ញុំសូមនិយាយទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងអ្វីមួយជាមួយទ្រង់ឡើយ។ ហើយចូរពួកអ្នកកោតខ្លា ចទ្រង់ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីប្រកា រទាំងឡាយដែលទ្រង់ហាមឃាត់ ហើយត្រូវគោរពប្រតិបត្ដិតាមខ្ញុំនូវអ្វីដែលខ្ញុំបានបង្គា ប់ប្រើពួកអ្នក។

يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرْكُمْ إِلَىٰٓ أَجَلٍۢ مُّسَمًّى ۚ إِنَّ أَجَلَ ٱللَّهِ إِذَا جَآءَ لَا يُؤَخَّرُ ۖ لَوْ كُنتُمْ تَعْلَمُونَ ﴿٤﴾

ជាការពិតណាស់ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ អល់ឡោះជាម្ចាស់ទ្រង់នឹងអភ័យទោសនូវបាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះអ្វីដែលមិនពាក់ព័ន្ធនឹងសិទ្ធិ របស់មនុស្សលោក ហើយទ្រង់នឹងផ្តល់ឲ្យពួកអ្នកមានអាយុវែង រហូតដល់ពេលវេលាដែលត្រូវបានកំណត់នៅក្នុងការដឹងរបស់អល់ឡោះ។ ពួកអ្នកនឹងគ្រប់គ្រង នៅលើផែនដីនេះ ដរាបណាពួកអ្នកនៅតែបន្តធ្វើដូច្នេះ(គោរពតាមអល់ឡោះ)។ ពិតប្រាកដណាស់ សេចក្តីស្លាប់ កាលណាវាបានមកដល់ហើយនោះ គឺគេមិន ពន្យារពេលឡើយ។ ប្រសិនបើពួកអ្នកបានដឹងនោះ ពួកអ្នកប្រាកដជានឹងរួសរាន់ទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងសារភាពកំហុសពីអ្វីដែលពួកអ្នកកំពុង ប្រព្រឹត្តនៃប្រការស្ហ៊ីរិក និងភាពវង្វេងមិនខានឡើយ។ قال رب إنى دعوت قومى ليلا ونهارا

قَالَ رَبِّ إِنِّى دَعَوْتُ قَوْمِى لَيْلًۭا وَنَهَارًۭا ﴿٥﴾

ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំជានិច្ចឱ្យគោរពសក្ការៈ និងមានជំនឿចំពោះទ្រង់តែមួយគត់ទាំងយប់ ទាំងថ្ងៃ។

فَلَمْ يَزِدْهُمْ دُعَآءِىٓ إِلَّا فِرَارًۭا ﴿٦﴾

តែការអំពាវនាវរបស់ខ្ញុំនេះគ្មា នបានបន្ថែមអ្វីដល់ពួកគេក្រៅពីការរត់គេចនិងងាកចេញកាន់តែឆ្ងា យពីអ្វីដែលខ្ញុំអំពាវនាវពួកគេនោះឡើយ។

وَإِنِّى كُلَّمَا دَعَوْتُهُمْ لِتَغْفِرَ لَهُمْ جَعَلُوٓا۟ أَصَـٰبِعَهُمْ فِىٓ ءَاذَانِهِمْ وَٱسْتَغْشَوْا۟ ثِيَابَهُمْ وَأَصَرُّوا۟ وَٱسْتَكْبَرُوا۟ ٱسْتِكْبَارًۭا ﴿٧﴾

ហើយពិតប្រាកដណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេទៅកាន់ទង្វើដែលនាំឲ្យទទួលបាននូវការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ ដូចជាការគោរព សក្ការៈទៅចំពោះទ្រង់តែមួយគត់ ការគោរពប្រតិបត្តិតាមទ្រង់ និងការប្រតិបត្តិអ្នកនាំសាររបស់ទ្រង់នោះ ពួកគេបែរជាយកម្រាមដៃរបស់ពួកគេញ៉ុកត្រចៀករបស់ ពួកគេដើម្បីកុំឱ្យស្តាប់លឺនូវការអំពាវនាវរបស់ខ្ញុំ និងបានយកសម្លៀកបំពាក់របស់ពួកគេគ្របលើមុខរបស់ពួកគេដើម្បីកុំឱ្យឃើញខ្ញុំទៅវិញ ហើយពួកគេនៅតែបន្ដ ធ្វើស្ហ៊ីរិក និងក្អេងក្អា ងមិនព្រមទទួលយកនូវអ្វីដែលខ្ញុំបានអំពាវនាវពួកគេទៅកាន់ដដែល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ثم إنى دعوتهم جهارا

ثُمَّ إِنِّى دَعَوْتُهُمْ جِهَارًۭا ﴿٨﴾

បន្ទា ប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយបើកចំហ។

ثُمَّ إِنِّىٓ أَعْلَنتُ لَهُمْ وَأَسْرَرْتُ لَهُمْ إِسْرَارًۭا ﴿٩﴾

ក្រោយមកទៀត ខ្ញុំពិតជាបានអំពាវនាវពួកគេដោយសម្លេងខ្លាំងៗ(ប្រកាសជាសាធារណៈ) និងជួនកាលខ្ញុំអំពាវនាវពួកគេដោយស្ងាត់ៗ និងអំពាវនាវពួកគេដោយ សម្លេងតិចៗ ពោលគឺអំពាវនាវពួកគេដោយប្រើវិធីសាស្រ្តគ្រប់បែបយ៉ា ង។

فَقُلْتُ ٱسْتَغْفِرُوا۟ رَبَّكُمْ إِنَّهُۥ كَانَ غَفَّارًۭا ﴿١٠﴾

ហើយខ្ញុំបានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការអភ័យទោសពីម្ចាស់របស់ពួកអ្នកដោយការសារភាពកំហុសចំពោះទ្រង់ចុះ។ ពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសទៅចំពោះទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

يُرْسِلِ ٱلسَّمَآءَ عَلَيْكُم مِّدْرَارًۭا ﴿١١﴾

ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ អល់ឡោះជាម្ចាស់ទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់តាមតម្រូវការពួកអ្នក ហើយពួកអ្នកនឹង មិនជួបគ្រោះរាំងស្ងួតឡើយ។ ويمددكم بأمول وبنين ويجعل ل كم جنت ويجعل ل كم أنهرا

وَيُمْدِدْكُم بِأَمْوَٰلٍۢ وَبَنِينَ وَيَجْعَل لَّكُمْ جَنَّـٰتٍۢ وَيَجْعَل لَّكُمْ أَنْهَـٰرًۭا ﴿١٢﴾

ហើយទ្រង់នឹងប្រទាននូវទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ពួកអ្នក ព្រមទាំងប្រទាននូវចម្កា រដំណាំជាច្រើនឱ្យពួកអ្នកដែលពួកអ្នកអាចទទួលទានផលានុផល របស់វា ហើយទ្រង់នឹងប្រទាននូវទនេ្លជាច្រើនឱ្យពួកអ្នកដែលពួកអ្នកអាចផឹក ស្រោចស្រពដំណាំនិង(សម្រាប់ឲ្យទឹក)សត្វពាហនៈរបស់ពួកអ្នកផងដែរ។ ما لكم لا ترجون لله وقارا

مَّا لَكُمْ لَا تَرْجُونَ لِلَّهِ وَقَارًۭا ﴿١٣﴾

ហេតុអ្វីបានជាពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិនខ្លា ចចំពោះភាពធំធេងរបស់អល់ឡោះ ដោយពួកអ្នកហ៊ា នប្រឆាំងនឹងទ្រង់ដោយគ្មា នកោតញញើត(ចំពោះទ្រង់)សោះដូច នេះ? وقد خلقكم أطوارا

وَقَدْ خَلَقَكُمْ أَطْوَارًا ﴿١٤﴾

ពិតប្រាកដណាស់ ទ្រង់បានបង្កើតពួកអ្នកជាដំណាក់កាលៗ គឺពីទឹកកាមទៅជាដុំឈាមហើយទៅជាដុំសាច់។

أَلَمْ تَرَوْا۟ كَيْفَ خَلَقَ ٱللَّهُ سَبْعَ سَمَـٰوَٰتٍۢ طِبَاقًۭا ﴿١٥﴾

តើពួកអ្នកមិនបានឃើញទេឬ ថាតើអល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតមេឃទាំងប្រាំពីរជាន់តម្រៀបលើគ្នា យ៉ា ងដូចម្តេច?

وَجَعَلَ ٱلْقَمَرَ فِيهِنَّ نُورًۭا وَجَعَلَ ٱلشَّمْسَ سِرَاجًۭا ﴿١٦﴾

ហើយទ្រង់បានបង្កើតឲ្យមាននៅលើមេឃលោកិយ(មេឃជាន់ទីមួយ)នោះនូវព្រះចន្ទជាពន្លឺសម្រាប់អ្នកនៅលើផែនដី ហើយទ្រង់បង្កើតព្រះអាទិត្យដើម្បីបំភ្លឺ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱللَّهُ أَنۢبَتَكُم مِّنَ ٱلْأَرْضِ نَبَاتًۭا ﴿١٧﴾

ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតពួកអ្នកអំពីដី ដោយទ្រង់បានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី។ ក្រោយមក ពួកអ្នកបរិភោគនូវអ្វី ដែលដុះចេញពីដីនោះ។ ثم يعيدكم فيها ويخرجكم إخراجا

ثُمَّ يُعِيدُكُمْ فِيهَا وَيُخْرِجُكُمْ إِخْرَاجًۭا ﴿١٨﴾

បន្ទា ប់មក ទ្រង់នឹងឱ្យពួកអ្នកវិលត្រលប់ទៅក្នុងដីវិញបន្ទា ប់ពីពួកអ្នកស្លា ប់។ បន្ទា ប់មកទៀត ទ្រង់នឹងពង្រស់ពួកអ្នកចេញពីដីមកវិញ(នៅថ្ងៃបរលោក)។

وَٱللَّهُ جَعَلَ لَكُمُ ٱلْأَرْضَ بِسَاطًۭا ﴿١٩﴾

ហើយអល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតផែនដីឲ្យមានសណ្ឋា នរាបស្មើជាកម្រាលសម្រាប់(ឲ្យពួកអ្នក)រស់នៅ لتسلكوامنها سبلا فجاجا

لِّتَسْلُكُوا۟ مِنْهَا سُبُلًۭا فِجَاجًۭا ﴿٢٠﴾

ដោយសង្ឃឹមថា ពួកអ្នកអាចធ្វើដំណើ រលើវា(ផែនដី)តាមផ្លូវជាច្រើនដែលទូលំទូលាយដើម្បីស្វែងរកលាភសក្កា រៈដែលស្របច្បាប់(ហាឡាល់)។

قَالَ نُوحٌۭ رَّبِّ إِنَّهُمْ عَصَوْنِى وَٱتَّبَعُوا۟ مَن لَّمْ يَزِدْهُ مَالُهُۥ وَوَلَدُهُۥٓ إِلَّا خَسَارًۭا ﴿٢١﴾

ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ក្រុមរបស់ខ្ញុំបានប្រឆាំងនឹងខ្ញុំនូវអ្វីដែលខ្ញុំបានប្រើពួកគេនៃការមានជំនឿ និងការគោរពសក្ការៈ ចំពោះទ្រង់តែមួយគត់ ហើយពួកដែលមានឋានៈតូចទាបបានគោរពតាមមេដឹកនាំរបស់ពួកគេដែលទ្រង់បានប្រទានឲ្យពួកគេ(មេដឹកនាំ)នូវទ្រព្យសម្បត្ដិនិង កូនចៅ។តែលាភសក្កា រៈដែលទ្រង់បានប្រទានដល់ពួកគេទាំងនោះ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីភាពវង្វេងឡើយ។ ومكروا مكرا كبارا

وَمَكَرُوا۟ مَكْرًۭا كُبَّارًۭا ﴿٢٢﴾

ហើយអ្នកមានអំណាចក្នុងចំណោមពួកគេបានប្រើល្បិចកលយ៉ា ងធំ ដោយញុះញង់មនុស្សវណ្ណៈតូចទាបឱ្យប្រឆាំងនឹងព្យាការីនួហ។د وقالوالا تذرن ءالهتكم ولا تذرن و اولا سواعا ولا يغوث ويعوق ونسرا

وَقَالُوا۟ لَا تَذَرُنَّ ءَالِهَتَكُمْ وَلَا تَذَرُنَّ وَدًّۭا وَلَا سُوَاعًۭا وَلَا يَغُوثَ وَيَعُوقَ وَنَسْرًۭا ﴿٢٣﴾

ពួកគេ(ពួកមេដឹកនាំ)បាននិយាយទៅកាន់អ្នកដែលដើរតាមខ្លួន(ពួកឋានៈតូចទាប)ថាៈ ចូរពួកអ្នកកុំបោះបង់ចោលការគោរពសក្កា រៈចំពោះព្រះទាំងឡាយរបស់ពួក អ្នក និងកុំបោះបង់ចោលការគោរពសក្កា រៈចំពោះរូបបដិមាដែលមានឈ្មោះដូចជា វ៉ាតទិន, ស៊ូវ៉ាក, យ៉ា ហ្គូស, យ៉ា អ៊ូក, និងណាស់រ ឱ្យសោះ។

وَقَدْ أَضَلُّوا۟ كَثِيرًۭا ۖ وَلَا تَزِدِ ٱلظَّـٰلِمِينَ إِلَّا ضَلَـٰلًۭا ﴿٢٤﴾

ហើយជាការពិតណាស់ រូបបដិមាទាំងនោះបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយសូមទ្រង់(ឱម្ចាស់របស់ខ្ញុំ)កុំបន្ថែមអ្វីដល់ពួកដែលបំពានលើខ្លួនឯងដោយការ បន្តស្ថិតនៅលើភាពគ្មា នជំនឿ និងប្រព្រឹត្តល្មើសនោះ ក្រៅពីភាពវងេ្វងចេញអំពីការពិតនោះ។

مِّمَّا خَطِيٓـَٔـٰتِهِمْ أُغْرِقُوا۟ فَأُدْخِلُوا۟ نَارًۭا فَلَمْ يَجِدُوا۟ لَهُم مِّن دُونِ ٱللَّهِ أَنصَارًۭا ﴿٢٥﴾

ដោយសារតែកំហុសរបស់ពួកគេដែលបានប្រព្រឹត្តនោះ ពួកគេត្រូវបានគេពន្លិច(ឲ្យលិចលង់)ដោយទឹកជំនន់នៅលើលោកិយនេះ។ ក្រោយមក ពួកគេត្រូវបានគេ បញ្ចូលទៅក្នុងឋាននរកភ្លា មៗបន្ទា ប់ពីការស្លាប់របស់ពួកគេ។ ហើយគ្មា ននរណាអាចជួយពួកគេក្រៅពីអល់ឡោះឡើយក្នុងការសង្គ្រោះពួកគេពីការលិចលង់ក្នុងទឹក និងពីភ្លើងនរកនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَقَالَ نُوحٌۭ رَّبِّ لَا تَذَرْ عَلَى ٱلْأَرْضِ مِنَ ٱلْكَـٰفِرِينَ دَيَّارًا ﴿٢٦﴾

ហើយក្រោយពីអល់ឡោះជាម្ចាស់ទ្រង់ប្រាប់ថា ក្រុមរបស់អ្នក(ព្យាការីនួហ)លែងមានអ្នកដែលមានជំនឿទៀតហើយ លើកលែងតែអ្នកដែលមានជំនឿរួចប៉ុណ្ណោះ នោះព្យាការីនួហក៏បានពោលថាៈ ឱម្ចា ស់របស់ខ្ញុំ!សូមទ្រង់មេត្ដា កុំទុកឱ្យពួកគ្មា នជំនឿណាម្នា ក់រស់នៅលើផែនដីនេះឲ្យសោះ។

إِنَّكَ إِن تَذَرْهُمْ يُضِلُّوا۟ عِبَادَكَ وَلَا يَلِدُوٓا۟ إِلَّا فَاجِرًۭا كَفَّارًۭا ﴿٢٧﴾

ជាការពិតណាស់ ប្រសិនបើទ្រង់(ឱម្ចាស់របស់ខ្ញុំ)ទុកពួកគេឲ្យនៅមានជីវិត(នៅលើផែនដី)នោះ ពួកគេនឹងធ្វើឱ្យអ្នកដែលមានជំនឿចំពោះទ្រង់វង្វេងជាមិនខាន។ ហើយពួកគេគ្មា នបង្កើតកូនចៅណាក្រៅពីកូនចៅដែលអាក្រក់ដែលមិនគោរពប្រតិបត្តិ(ចំពោះទ្រង់) និងមិនថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ដែល បានប្រទានឲ្យពួកគេនោះឡើយ។

رَّبِّ ٱغْفِرْ لِى وَلِوَٰلِدَىَّ وَلِمَن دَخَلَ بَيْتِىَ مُؤْمِنًۭا وَلِلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ وَلَا تَزِدِ ٱلظَّـٰلِمِينَ إِلَّا تَبَارًۢا ﴿٢٨﴾

ឱម្ចា ស់របស់ខ្ញុំ!សូមទ្រង់មេត្ដា អភ័យទោសដល់ខ្ញុំនិងឪពុកម្ដា យរបស់ខ្ញុំហើយនិងបណ្តា អ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំប្រកបដោយការមានជំនឿផងចុះ ហើយ សូមទ្រង់មេត្តាអភ័យទោសដល់បណ្ដា អ្នកដែលមានជំនឿទាំងប្រុសទាំងស្រីផង។ ហើយសូមទ្រង់មេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងប្រព្រឹត្តល្មើសនោះ ក្រៅពីភាពវិនាសនិងខាតបង់ឲ្យសោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Nooh — نوح

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា