قُلْ أُوحِىَ إِلَىَّ أَنَّهُ ٱسْتَمَعَ نَفَرٌۭ مِّنَ ٱلْجِنِّ فَقَالُوٓا۟ إِنَّا سَمِعْنَا قُرْءَانًا عَجَبًۭا ﴿١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ប្រជាជាតិរបស់អ្នកថាៈ ខ្ញុំត្រូវបានអល់ឡោះផ្ដល់វ៉ាហ៊ីឱ្យដឹងថា ជាការពិតណាស់ មានជិនមួយក្រុមនៅក្នុងចំការល្មើ បានមកស្ដាប់ខ្ញុំសូត្រគម្ពីរគួរអាន។ នៅពេលពួកគេត្រលប់ទៅកាន់ក្រុមរបស់ពួកគេវិញ ពួកគេបាននិយាយប្រាប់គ្នាថាៈ ពិតប្រាកដណាស់ ពួកយើងបានស្ដាប់លឺ ពាក្យពេចន៍នៃការសូត្រមួយ(គម្ពីរគួរអាន)ដ៏អស្ចា រ្យទាំងពាក្យពេចន៍ និងវោហាសាស្រ្ត។
يَهْدِىٓ إِلَى ٱلرُّشْدِ فَـَٔامَنَّا بِهِۦ ۖ وَلَن نُّشْرِكَ بِرَبِّنَآ أَحَدًۭا ﴿٢﴾
ហើយពាក្យពេចន៍ដែលយើងបានស្តាប់លឺនេះ គឺចង្អុលបង្ហាញទៅកាន់ភាពត្រឹមត្រូវទាំងគោលជំនឿ ពាក្យសម្ដី និងទង្វើ។ ដូចនេះ ពួកយើងក៏មានជំនឿលើវា ហើយពួកយើងមិនគោរពសក្កា រៈចំពោះអ្នកណាម្នា ក់រួមជាមួយម្ចា ស់របស់ពួកយើងដែលបានបញ្ចុះវា(គម្ពីរគួរអាន)នោះឡើយ។
وَأَنَّهُۥ تَعَـٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَـٰحِبَةًۭ وَلَا وَلَدًۭا ﴿٣﴾
ហើយពួកយើងក៏មានជំនឿដែរថា ជាការពិតណាស់ (ម្ចាស់របស់ពួកយើងដ៏មហាខ្ពង់ខ្ពស់ មហាឧត្តុង្គឧត្តម) ទ្រង់គ្មានភរិយា និងគ្មានបុត្រដូចអ្វីដែលពួកមុស្ហរីគីន និយាយចោទប្រកាន់ទៅលើទ្រង់នោះឡើយ។
وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطًۭا ﴿٤﴾
ហើយពិតប្រាកដណាស់ អ៊ីព្លីស ធ្លាប់បាននិយាយចោទប្រកាន់ទៅលើអល់ឡោះនូវពាក្យសម្ដីដែលជ្រុលហួសហេតុ ដោយការអះអាងថា ទ្រង់មានភរិយានិងមាន បុត្រ។
وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلْإِنسُ وَٱلْجِنُّ عَلَى ٱللَّهِ كَذِبًۭا ﴿٥﴾
ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានគិតថា ជាការពិតណាស់ ពួកដែលធ្វើស្ហ៊ីរិក(នឹងអល់ឡោះ)ក្នុងចំណោមមនុស្សលោកនិងជិននោះ ពួកគេមិនបាន និយាយនូវពាក្យសម្ដីភូតកុហកឡើយ ខណៈដែលពួកគេអះអាងថា ទ្រង់មានដៃគូនិងមានបុត្រនោះ។ ដូចនេះ ពួកយើងក៏បានជឿតាមពាក្យសម្ដីពួកគេ(ទាំងងងឹត ងងុល)។
وَأَنَّهُۥ كَانَ رِجَالٌۭ مِّنَ ٱلْإِنسِ يَعُوذُونَ بِرِجَالٍۢ مِّنَ ٱلْجِنِّ فَزَادُوهُمْ رَهَقًۭا ﴿٦﴾
ហើយពិតប្រាកដណាស់ នៅសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់) មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកបានសុំពីបុរសជិនឱ្យការពារពួកគេនៅពេល ដែលពួកគេឈប់សម្រាកនៅទីតាំងដែលគួរឱ្យខ្លា ចណាមួយ ហើយម្នា ក់ក្នុងចំណោមពួកគេបាននិយាយថាៈ សូមអ្នកតាម្ចា ស់ជ្រលងភ្នំនេះបញ្ចៀសខ្ញុំពីអំពើ អាក្រក់របស់កូនចៅអ្នកតាផងចុះ។ប៉ុន្ដែក្រុមជិនទាំងនោះ រឹតតែបន្ថែមភាពភ័យខ្លា ច និងភ័យរន្ធត់ដល់ពួកគេ(មនុស្សលោក)ថែមទៀត។
وَأَنَّهُمْ ظَنُّوا۟ كَمَا ظَنَنتُمْ أَن لَّن يَبْعَثَ ٱللَّهُ أَحَدًۭا ﴿٧﴾
ហើយពិតប្រាកដណាស់ មនុស្សលោក(ពួកគ្មានជំនឿ)បានគិតដូចដែលពួកអ្នក(ជិនគ្មានជំនឿ)បានគិតដែរ ដែលថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងមិនធ្វើឱ្យ អ្នកណាម្នា ក់រស់ឡើងវិញម្ដងទៀតបន្ទា ប់ពីពួកគេបានស្លាប់ដើម្បីជំនុំជម្រះនិងទទួលការតបស្នងឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَأَنَّا لَمَسْنَا ٱلسَّمَآءَ فَوَجَدْنَـٰهَا مُلِئَتْ حَرَسًۭا شَدِيدًۭا وَشُهُبًۭا ﴿٨﴾
ហើយពិតប្រាកដណាស់ ពួកយើង(ជិន)បានទាមទារ(ចង់ដឹង)ដំណឹ ងនៅលើមេឃ តែពួកយើងបានប្រទះឃើញថាមេឃពោរពេញទៅដោយអ្នកការពារដ៏រឹងមាំអំពី ពពួកម៉ា ឡាអ៊ីកាត់ដែលការពារវា(មេឃ)ពីការលួចស្តាប់ដំណឹ ងដែលយើងធ្លាប់បានធ្វើពីមុនមក និងពោរពេញទៅដោយដុំភ្លើងជាច្រើនដើម្បីគប់រាល់អ្នកទាំងឡាយ ដែលទៅជិតមេឃ។
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَـٰعِدَ لِلسَّمْعِ ۖ فَمَن يَسْتَمِعِ ٱلْـَٔانَ يَجِدْ لَهُۥ شِهَابًۭا رَّصَدًۭا ﴿٩﴾
ហើយជាការពិតណាស់ ពួកយើង(ជិន)ពីមុនធ្លា ប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់ដំណឹ ងផ្សេងៗពីម៉ា ឡាអ៊ីកាត់ រួចមក ពួកយើង ក៏យកដំណឹងនោះមកប្រាប់បន្តដល់គ្រូទាយដែលនៅលើផែនដី។ តែឥឡូវនេះ កិច្ចការនោះបានប្រែប្រួលទៅហើយ។ ដូច្នេះ នៅពេលនេះ(ក្រោយពីព្យាការីមូហាំ ម៉ា ត់បានក្លាយជាអ្នកនាំសាររបស់អល់ឡោះ) នរណាក៏ដោយក្នុងចំណោមពួកយើងដែលទៅលួចស្តាប់(ដំណឹ ងពីម៉ា ឡាអ៊ីកាត់នោះ) នឹងត្រូវទទួលរងនូវការគប់ ដោយភ្លើង។នៅពេលណាដែលពួកយើងទៅក្បែរមេឃ ពិតណាស់ ពួកយើងនឹងត្រូវភ្លើងឆេះជាមិនខាន។
وَأَنَّا لَا نَدْرِىٓ أَشَرٌّ أُرِيدَ بِمَن فِى ٱلْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًۭا ﴿١٠﴾
ហើយពិតប្រាកដណាស់ ពួកយើងក៏មិនបានដឹងដែរថា តើអ្វីជាមូលហេតុនៃការការពារដ៏រឹងមាំបែបនេះ ថាតើអល់ឡោះទ្រង់ចង់ឲ្យអ្នកដែលនៅលើផែនដីបាន អាក្រក់ ឬមួយក៏ទ្រង់ចង់ឲ្យពួកគេបានល្អ ព្រោះថា(ឥឡូវនេះ) ដំណឹ ងនៅលើមេឃត្រូវបានកាត់ផ្តា ច់ពីពួកយើងហើយ។
وَأَنَّا مِنَّا ٱلصَّـٰلِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَآئِقَ قِدَدًۭا ﴿١١﴾
ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង(ពួកជិន) មានអ្នកខ្លះជាអ្នកដែលកោតខ្លាច(អល់ឡោះ)ដែលជាអ្នកល្អត្រឹមត្រូវ ហើយមានអ្នកខ្លះទៀតគឺជាពួក ដែលប្រឆាំង និងអាក្រក់។ពួកយើងមានច្រើនក្រុមខុសៗគ្នា និងមានផ្នត់គំនិតផ្សេងៗគ្នា ។
وَأَنَّا ظَنَنَّآ أَن لَّن نُّعْجِزَ ٱللَّهَ فِى ٱلْأَرْضِ وَلَن نُّعْجِزَهُۥ هَرَبًۭا ﴿١٢﴾
ហើយពិតប្រាកដណាស់ ពួកយើងបានដឹងយ៉ាងច្បាស់ថាៈ បើសិនជាអល់ឡោះទ្រង់មានចេតនាចង់ឱ្យរឿងអ្វីមួយកើតឡើងចំពោះពួកយើងនោះ គឺពួកយើងមិន អាចរំលងហួសពីការកំណត់របស់ទ្រង់ឡើយ ហើយពួកយើងក៏មិនអាចគេចផុតពីការកំណត់របស់ទ្រង់ចំពោះពួកយើងបាននោះដែរ។
وَأَنَّا لَمَّا سَمِعْنَا ٱلْهُدَىٰٓ ءَامَنَّا بِهِۦ ۖ فَمَن يُؤْمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخْسًۭا وَلَا رَهَقًۭا ﴿١٣﴾
ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានស្ដាប់(នូវការសូត្រ)គម្ពីរគួរអានដែលចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវនោះ ពួកយើងក៏មានជំនឿលើវា។ ហេតុនេះ ជនណាហើយដែលមានជំនឿលើម្ចាស់របស់គេនោះ គឺគេមិនខ្លាចខ្វះផលបុណ្យ ហើយក៏មិនខ្លាចគេបន្ថែមបាបកម្មទៅលើបាបកម្មរបស់គេពីមុនមក នោះដែរ។
وَأَنَّا مِنَّا ٱلْمُسْلِمُونَ وَمِنَّا ٱلْقَـٰسِطُونَ ۖ فَمَنْ أَسْلَمَ فَأُو۟لَـٰٓئِكَ تَحَرَّوْا۟ رَشَدًۭا ﴿١٤﴾
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មានអ្នកខ្លះជាមូស្លីមដែលជាអ្នកដែលអនុវត្តនិងគោរពតាមអល់ឡោះជាម្ចាស់ដោយការគោរពប្រតិបត្តិ ហើយ មានអ្នកខ្លះទៀតក្នុងចំណោមពួកយើង គឺជាពួកល្មើសបំពានដែលងាកចេញពីមាគ៌ាត្រឹមត្រូវ។ ដូច្នេះ ជនណាហើយដែលឱនលំទោនចំពោះអល់ឡោះជាម្ចាស់ ដោយការគោរពប្រតិបត្ដិនិងសាងទង្វើកុសលនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានបំណងទៅរកការចង្អុលបង្ហា ញ និងមាគ៌ា ដ៏ត្រឹមត្រូវ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَأَمَّا ٱلْقَـٰسِطُونَ فَكَانُوا۟ لِجَهَنَّمَ حَطَبًۭا ﴿١٥﴾
រីឯពួកដែលល្មើសបំពានដែលងាកចេញពីមាគ៌ា ត្រឹមត្រូវវិញនោះ ពួកគេនឹងក្លា យជាអុសសម្រាប់បង្កា ត់ភ្លើងនរកជើហាន់ណាំជាមួយនឹងមនុស្សទាំងឡាយណា ដែលមានលក្ខណៈ(បំពាន)ដូចពួកគេ។
وَأَلَّوِ ٱسْتَقَـٰمُوا۟ عَلَى ٱلطَّرِيقَةِ لَأَسْقَيْنَـٰهُم مَّآءً غَدَقًۭا ﴿١٦﴾
ហើយដូចដែលរូបគេ(ព្យាការីមូហាំម៉ា ត់)ត្រូវបានគេផ្តល់វ៉ាហ៊ីមកប្រាប់ថា មានពួកជិនមួយក្រុមបានមកស្តាប់គេនោះនោះ រូបគេក៏ត្រូវបានគេផ្តល់វាហ៊ីឱ្យបានដឹង ផងដែរថាៈ ជាការពិតណាស់ ប្រសិនបើពួកជិននិងមនុស្សលោកស្ថិតនៅលើមាគ៌ានៃសាសនាឥស្លាម ហើយអនុវត្តតាមអ្វីដែលមាននៅក្នុងវានោះ អល់ឡោះជា ម្ចា ស់ពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងជាច្រើននិងផ្ដល់លាភសក្កា រៈជាច្រើនប្រភេទ(ដល់ពួកគេ)
لِّنَفْتِنَهُمْ فِيهِ ۚ وَمَن يُعْرِضْ عَن ذِكْرِ رَبِّهِۦ يَسْلُكْهُ عَذَابًۭا صَعَدًۭا ﴿١٧﴾
ដើម្បីយើង(អល់ឡោះ)នឹងសាកល្បងពួកគេនឹងវា ថាតើពួកគេដឹងគុណចំពោះឧបការគុណរបស់យើង ឬមួយពួកគេរមិលគុណចំពោះវា? ហើយជនណាដែលងាក ចេញពីគម្ពីរគួរអាន និងងាកចេញពីការទូន្មា នទាំងឡាយដែលមាននៅក្នុងគម្ពីរគួរអាននោះ ម្ចា ស់របស់គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌ កម្មដ៏ធ្ងន់ធ្ងរជាទីបំផុតដែល ពួកគេមិនអាចទ្រាំទ្របានឡើយ។
وَأَنَّ ٱلْمَسَـٰجِدَ لِلَّهِ فَلَا تَدْعُوا۟ مَعَ ٱللَّهِ أَحَدًۭا ﴿١٨﴾
ហើយពិតប្រាកដណាស់ ម៉ា ស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិសម្រាប់តែអល់ឡោះជាម្ចា ស់តែមួយគត់ ពុំមែនសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះឡើយ។ ហេតុនេះ ចូរពួក អ្នកកុំបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយអល់ឡោះនៅក្នុងម៉ា ស្ជិតទាំងឡាយឱ្យសោះ ដែលជាហេតុនាំឱ្យពួកអ្នកក្លាយទៅជាដូចពួកយូដា និងពួកណាសរ៉នី(ដែល ពួកគេបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចា ស់)នៅក្នុងព្រះវិហាររបស់ពួកគេ។
وَأَنَّهُۥ لَمَّا قَامَ عَبْدُ ٱللَّهِ يَدْعُوهُ كَادُوا۟ يَكُونُونَ عَلَيْهِ لِبَدًۭا ﴿١٩﴾
ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើម្នាក់របស់អល់ឡោះ គឺព្យាការីមូហាំម៉ា ត់ បានក្រោកឈរឡើងដើម្បីគោរពសក្ការៈទៅចំពោះម្ចាស់របស់គាត់នៅក្នុង ចំការល្មើនោះ ពួកជិនមួយក្រុមស្ទើរតែប្រជ្រៀតជាន់លើគ្នា ទៅហើយ នៅពេលដែលពួកគេស្តា ប់គាត់សូត្រគម្ពីរគួរអាននោះ។
قُلْ إِنَّمَآ أَدْعُوا۟ رَبِّى وَلَآ أُشْرِكُ بِهِۦٓ أَحَدًۭا ﴿٢٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មុស្ហរីគីនទាំងនោះថាៈ ពិតប្រាកដណាស់ ខ្ញុំបួងសួងសុំចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈ អ្នកណាម្នា ក់រួមជាមួយនឹងទ្រង់ជាដាច់ខាត។ ر
قُلْ إِنِّى لَآ أَمْلِكُ لَكُمْ ضَرًّۭا وَلَا رَشَدًۭا ﴿٢١﴾
ចូរអ្នកពោលទៅកាន់ពួកគេថាៈ ខ្ញុំគ្មា នលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នា ក់ដែលអល់ឡោះទ្រង់បានកំណត់មកលើពួកអ្នកនោះឡើយ ហើយខ្ញុំក៏គ្មា នលទ្ធភាព ផ្ដល់ផលប្រយោជន៍ដល់ពួកអ្នកនោះដែរនូវអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់ចំពោះពួកអ្នកនោះដែរ។
قُلْ إِنِّى لَن يُجِيرَنِى مِنَ ٱللَّهِ أَحَدٌۭ وَلَنْ أَجِدَ مِن دُونِهِۦ مُلْتَحَدًا ﴿٢٢﴾
ចូរអ្នកពោលទៅកាន់ពួកគេទៀតថាៈ គ្មា នអ្នកណាម្នា ក់អាចជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទណ្ឌ កម្មរបស់អល់ឡោះជាម្ចា ស់បានឡើយប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់នោះ ហើយខ្ញុំក៏គ្មា នកន្លែងជ្រកកោនណាដែលខ្ញុំអាចជ្រកកោនបានក្រៅពីទ្រង់ដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِلَّا بَلَـٰغًۭا مِّنَ ٱللَّهِ وَرِسَـٰلَـٰتِهِۦ ۚ وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَـٰلِدِينَ فِيهَآ أَبَدًا ﴿٢٣﴾
ក៏ប៉ុន្តែ អ្វីដែលខ្ញុំអាចធ្វើបាននោះ គឺខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលអល់ឡោះទ្រង់ដាក់បទបញ្ជា លើខ្ញុំឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នក ហើយនិង(ផ្សព្វផ្សាយ)សារ របស់ទ្រង់ដែលត្រូវបានបញ្ជូនតាមរយៈខ្ញុំមកកាន់ពួកអ្នកប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់គេនោះ គឺនរកជើហាន់ណាំដោយរូបគេនឹងស្ថិតនៅក្នុងនោះជាអមតៈដោយគ្មា នថ្ងៃចេញឡើយ។
حَتَّىٰٓ إِذَا رَأَوْا۟ مَا يُوعَدُونَ فَسَيَعْلَمُونَ مَنْ أَضْعَفُ نَاصِرًۭا وَأَقَلُّ عَدَدًۭا ﴿٢٤﴾
ហើយពួកគ្មា នជំនឿនៅតែបន្តស្ថិតនៅលើភាពគ្មា នជំនឿរបស់ពួកគេ រហូតដល់ពេលដែលពួកគេបានឃើញនូវទណ្ឌ កម្មដែលពួកគេត្រូវបានគេសន្យានៅលើ លោកិយដោយផ្ទា ល់នឹងភ្នែកនៅថ្ងៃបរលោក។ខណៈនោះ ពួកគេនឹងដឹងថា តើអ្នកណាជាអ្នកដែលមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ?
قُلْ إِنْ أَدْرِىٓ أَقَرِيبٌۭ مَّا تُوعَدُونَ أَمْ يَجْعَلُ لَهُۥ رَبِّىٓ أَمَدًا ﴿٢٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះថាៈ ខ្ញុំមិនដឹងទេថា តើទណ្ឌ កម្មដែលគេសន្យាចំពោះពួក អ្នកនោះ នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ឬក៏វាមានពេលវេលាកំណត់ណាមួយដែលគ្មា ននរណាម្នា ក់ដឹង លើកលែងតែអល់ឡោះតែមួយគត់នោះ?
عَـٰلِمُ ٱلْغَيْبِ فَلَا يُظْهِرُ عَلَىٰ غَيْبِهِۦٓ أَحَدًا ﴿٢٦﴾
ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ ទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណា ម្នា ក់ឃើញឡើយ ផ្ទុយទៅវិញ ទ្រង់រក្សាវាទុកសម្រាប់តែទ្រង់ប៉ុណ្ណោះ។
إِلَّا مَنِ ٱرْتَضَىٰ مِن رَّسُولٍۢ فَإِنَّهُۥ يَسْلُكُ مِنۢ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِۦ رَصَدًۭا ﴿٢٧﴾
លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ ដោយទ្រង់អាចបង្ហា ញឱ្យគេ(អ្នកនាំសារ)បានឃើញនូវអ្វីដែលទ្រង់មាន ចេតនា។ ហើយទ្រង់បានចាត់តាំងម៉ាឡាអ៊ីកាត់ឱ្យយាមនៅខាងមុខនិងនៅខាងក្រោយអ្នកនាំសារដែលពួកគេការពារគាត់ ដើម្បីកុំឱ្យអ្នកផ្សេងក្រៅពីអ្នកនាំសារ ដឹង(នូវប្រការអាថ៌កំបាំងដែលទ្រង់បានបង្ហា ញប្រាប់គាត់)។លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ ដោយទ្រង់អាច បង្ហាញឲ្យគេ(អ្នកនាំសារ)បានឃើញនូវអ្វីដែលទ្រង់មានចេតនា។ ហើយទ្រង់បានចាត់តាំងម៉ា ឡាអ៊ីកាត់ឲ្យយាមនៅខាងមុខនិងនៅខាងក្រោយអ្នកនាំសារដែល ពួកគេការពារគាត់ ដើម្បីកុំឲ្យអ្នកផ្សេងក្រៅពីអ្នកនាំសារដឹង(នូវប្រការអាថ៌កំបាំងដែលទ្រង់បានបង្ហា ញប្រាប់គាត់)។ ليعلمأن قد أبلغوارسلت ربهم وأحاط بما لديهم وأحص كل شىءعددا
لِّيَعْلَمَ أَن قَدْ أَبْلَغُوا۟ رِسَـٰلَـٰتِ رَبِّهِمْ وَأَحَاطَ بِمَا لَدَيْهِمْ وَأَحْصَىٰ كُلَّ شَىْءٍ عَدَدًۢا ﴿٢٨﴾
ដើម្បីឲ្យអ្នកនាំសារដឹងថា ជាការពិតណាស់ បណ្តាអ្នកនាំសារទាំងឡាយដែលមានមុនគាត់ ពួកគេពិតជាបានផ្សព្វផ្សាយសារនៃម្ចាស់របស់ពួកគេដែលទ្រង់បាន ប្រើឱ្យពួកគេផ្សព្វផ្សាយពិតប្រាកដមែន ដោយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេថែរក្សា(ផ្សព្វផ្សាយ)។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតនូវអ្វីដែល ពួកម៉ា ឡាអ៊ីកាត់ និងអ្នកនាំសារបានធ្វើ។ដូចនេះ គ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់ បាំងពីទ្រង់បានឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន