يَـٰٓأَيُّهَا ٱلْمُزَّمِّلُ ﴿١﴾
ឱអ្នកដែលដណ្ដ ប់ភួយ(ពោលគឺព្យាការីមូហាំម៉ា ត់)។
ទំព័រដើម›ការពន្យល់›Al-Muzzammil (73)
ម៉ាកកះ · 20 វាក្យខណ្ឌ
يَـٰٓأَيُّهَا ٱلْمُزَّمِّلُ ﴿١﴾
ឱអ្នកដែលដណ្ដ ប់ភួយ(ពោលគឺព្យាការីមូហាំម៉ា ត់)។
قُمِ ٱلَّيْلَ إِلَّا قَلِيلًۭا ﴿٢﴾
ចូរអ្នកក្រោកសឡាតនៅពេលយប់ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ(ដើម្បីសម្រាក)។
نِّصْفَهُۥٓ أَوِ ٱنقُصْ مِنْهُ قَلِيلًا ﴿٣﴾
ចូរអ្នកសឡាតឲ្យបានពាក់កណ្ដា លយប់ប្រសិនបើអ្នកចង់ឬតិចជាងពាក់កណ្តា លយប់បន្ដិចរហូតដល់ស្មើមួយភាគបីនៃយប់។
أَوْ زِدْ عَلَيْهِ وَرَتِّلِ ٱلْقُرْءَانَ تَرْتِيلًا ﴿٤﴾
ឬអាចបន្ថែមច្រើនជាងពាក់កណ្ដា លយប់បន្ដិចរហូតដល់ស្មើពីភាគបីនៃយប់។ ហើយចូរអ្នកសូត្រគម្ពីរគួរអានឲ្យច្បាស់ៗ មួយៗតាមសម្រួល។ إنا سنلقى عليك قولا ثقيلا
إِنَّا سَنُلْقِى عَلَيْكَ قَوْلًۭا ثَقِيلًا ﴿٥﴾
ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ វាគឺជាបន្ទូលដ៏ឧត្ដុង្គឧត្ដម ដែលនៅក្នុងនោះ គឺមានចែងពី កាតព្វកិច្ច(ប្រការហ្វើរទូ) ច្បាប់ព្រហ្មទណ្ឌ ច្បាប់សាសនា សីលធម៌ និងផ្សេងៗទៀត។
إِنَّ نَاشِئَةَ ٱلَّيْلِ هِىَ أَشَدُّ وَطْـًۭٔا وَأَقْوَمُ قِيلًا ﴿٦﴾
ពិតប្រាកដណាស់ ពេលវេលានៅពេលយប់ គឺជាពេលវេលាដែលចិត្ដមានភាពនឹងនរ និងធ្វើឱ្យការសូត្រគម្ពីរគួរអានមានភាពត្រឹមត្រូវជាងពេលថ្ងៃ។
إِنَّ لَكَ فِى ٱلنَّهَارِ سَبْحًۭا طَوِيلًۭا ﴿٧﴾
ពិតប្រាកដណាស់ សម្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នៅពេលថ្ងៃ គឺបានចំណាយពេលច្រើនដើម្បីធ្វើកិច្ចការងារផ្សេងៗរបស់អ្នកដែលធ្វើឲ្យអ្នករវល់មិនបានសូត្រ គម្ពីរគួរអាន។ ដូច្នេះ ចូរអ្នកក្រោកសឡាតនៅពេលយប់។
وَٱذْكُرِ ٱسْمَ رَبِّكَ وَتَبَتَّلْ إِلَيْهِ تَبْتِيلًۭا ﴿٨﴾
ហើយចូរអ្នករំលឹកទៅចំពោះអល់ឡោះជាម្ចា ស់តាមរយៈប្រភេទនៃការរំលឹកផ្សេងៗហើយចូរអ្នកផ្តា ច់ខ្លួនទៅកាន់ការគោរពសក្កា រៈចំពោះទ្រង់ដោយចិត្ដស្មោះស។
رَّبُّ ٱلْمَشْرِقِ وَٱلْمَغْرِبِ لَآ إِلَـٰهَ إِلَّا هُوَ فَٱتَّخِذْهُ وَكِيلًۭا ﴿٩﴾
ទ្រង់ជាម្ចា ស់នៃទិសខាងកើតនិងជាម្ចា ស់នៃទិសខាងលិច។ គ្មា នម្ចា ស់ណាផេ្សងដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរអ្នកយកទ្រ بلغ គម្ពីរគួរអាន · តាហ្វសៀរ ង់ធ្វើជាអ្នកគាំពាររាល់កិច្ចការទាំងឡាយរបស់អ្នកចុះ។
وَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَٱهْجُرْهُمْ هَجْرًۭا جَمِيلًۭا ﴿١٠﴾
ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកដែលបដិសេធបាននិយាយ ដូចជាការសើចចំអក និងការជេរប្រមាថ និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុង លក្ខណៈមួយដ៏ល្អប្រពៃ។
وَذَرْنِى وَٱلْمُكَذِّبِينَ أُو۟لِى ٱلنَّعْمَةِ وَمَهِّلْهُمْ قَلِيلًا ﴿١١﴾
ហើយចូរអ្នកកុំយកចិត្តទុកដាក់នឹងពួកដែលបដិសេធ ជាក្រុមដែលត្រេកត្រអាលនឹងភាពសប្បាយរីករាយនៃលោកិយ ហើយចូរអ្នកទុកឱ្យ យើង(អល់ឡោះ)ចាត់ចែងពួកគេ និងទុកពេលឱ្យពួកគេបន្ដិចសិនចុះរហូតដល់ពេលកំណត់របស់ពួកគេបានមកដល់។
إِنَّ لَدَيْنَآ أَنكَالًۭا وَجَحِيمًۭا ﴿١٢﴾
ពិតប្រាកដណាស់ នៅថ្ងៃបរលោក យើងមានខ្សែច្រវ៉ាក់ដ៏ធ្ងន់ និងភ្លើងនរកដែលឆាបឆេះ وطعاما ذا غص ة وعذابا أليما
وَطَعَامًۭا ذَا غُصَّةٍۢ وَعَذَابًا أَلِيمًۭا ﴿١٣﴾
ព្រមទាំងចំណី អាហារដ៏អាក្រក់ដែលធ្វើឱ្យគេស្លា ក់ដោយសារតែភាពល្វីងយ៉ា ងខ្លាំងរបស់វាហើយនិងទណ្ឌ កម្មដ៏សែនឈឺចាប់បំផុតបន្ថែមពីលើហ្នឹងទៀត។
يَوْمَ تَرْجُفُ ٱلْأَرْضُ وَٱلْجِبَالُ وَكَانَتِ ٱلْجِبَالُ كَثِيبًۭا مَّهِيلًا ﴿١٤﴾
ទណ្ឌកម្មនោះ នឹងកើតឡើងលើពួកដែលបដិសេធនៅថ្ងៃដែលផែនដីនិងភ្នំទាំងឡាយញ័ររញ្ជួយ(គឺថ្ងៃបរលោក) ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ ដែលប៉ើងខ្ចា ត់ខ្ចា យដោយសារការញ័ររញ្ជួយដ៏ខ្លាំងក្លា របស់វា។
إِنَّآ أَرْسَلْنَآ إِلَيْكُمْ رَسُولًۭا شَـٰهِدًا عَلَيْكُمْ كَمَآ أَرْسَلْنَآ إِلَىٰ فِرْعَوْنَ رَسُولًۭا ﴿١٥﴾
ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកនាំសារម្នាក់ទៅកាន់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់)ដែលធ្វើជាសាក្សីលើទង្វើរបស់ពួកអ្នកនៅថ្ងៃបរលោក ដូចដែលយើង បានបញ្ជូនអ្នកនាំសារម្នា ក់ គឺព្យាការីមូសាទៅកាន់ហ្វៀរអោននោះដែរ។
فَعَصَىٰ فِرْعَوْنُ ٱلرَّسُولَ فَأَخَذْنَـٰهُ أَخْذًۭا وَبِيلًۭا ﴿١٦﴾
តែហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារដែលម្ចាស់របស់គេបានបញ្ជូនទៅកាន់គេនោះ។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះគេនៅលើ លោកិយដោយការលិចលង់(ក្នុងទឹកសមុទ្រ) និងដោយទណ្ឌកម្មភ្លើងនរកនៅថ្ងៃបរលោក។ ដូច្នេះ ចូពួកអ្នកកុំប្រឆាំងនឹងអ្នកនាំសាររបស់ពួកអ្នក ដែលជាហេតុ នាំឱ្យពួកអ្នកទទួលនូវទណ្ឌ កម្មដូចគេ(ហ្វៀរអោន)ដែរ។
فَكَيْفَ تَتَّقُونَ إِن كَفَرْتُمْ يَوْمًۭا يَجْعَلُ ٱلْوِلْدَٰنَ شِيبًا ﴿١٧﴾
តើពួកអ្នកអាចរារាំងខ្លួនរបស់ពួកអ្នក និងការពារវាយ៉ាងដូចម្តេចនៅថ្ងៃមួយដែលមានរយៈពេលយូរបំផុត ដែលធ្វើឱ្យក្មេងតូចក្លាយជាសក់ស្កូវដោយសារតែភាព រន្ធត់ដ៏ខ្លាំងក្លា និងរយៈពេលដ៏យូររបស់វា បើសិនជាពួកអ្នកប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសារបស់ទ្រង់នោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلسَّمَآءُ مُنفَطِرٌۢ بِهِۦ ۚ كَانَ وَعْدُهُۥ مَفْعُولًا ﴿١٨﴾
(នៅថ្ងៃនោះ)មេឃនឹងប្រេះបែកនិងបាក់ខ្ទេចខ្ទីដោយសារតែភាពរន្ធត់របស់វា។ ការសន្យារបស់អល់ឡោះនឹងកើតឡើងយ៉ា ងពិតប្រាកដដោយចៀសមិនផុត ឡើយ។
إِنَّ هَـٰذِهِۦ تَذْكِرَةٌۭ ۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا ﴿١٩﴾
ពិតប្រាកដណាស់ ការទូន្មានទាំងនេះ(ការបង្ហាញពីភាពរន្ធត់និងទុក្ខលំបាកនៃថ្ងៃបរលោក) គឺជាការរំលឹកមួយ ដែលអ្នកមានជំនឿអាចទាញយកផល ប្រយោជន៍ពីវាបាន។ ហេតុនេះ ជនណាហើយដែលជ្រើសរើសយកមាគ៌ា ទៅកាន់ម្ចា ស់របស់គេនោះ ចូរឲ្យគេជ្រើសយកវាចុះ។
۞ إِنَّ رَبَّكَ يَعْلَمُ أَنَّكَ تَقُومُ أَدْنَىٰ مِن ثُلُثَىِ ٱلَّيْلِ وَنِصْفَهُۥ وَثُلُثَهُۥ وَطَآئِفَةٌۭ مِّنَ ٱلَّذِينَ مَعَكَ ۚ وَٱللَّهُ يُقَدِّرُ ٱلَّيْلَ وَٱلنَّهَارَ ۚ عَلِمَ أَن لَّن تُحْصُوهُ فَتَابَ عَلَيْكُمْ ۖ فَٱقْرَءُوا۟ مَا تَيَسَّرَ مِنَ ٱلْقُرْءَانِ ۚ عَلِمَ أَن سَيَكُونُ مِنكُم مَّرْضَىٰ ۙ وَءَاخَرُونَ يَضْرِبُونَ فِى ٱلْأَرْضِ يَبْتَغُونَ مِن فَضْلِ ٱللَّهِ ۙ وَءَاخَرُونَ يُقَـٰتِلُونَ فِى سَبِيلِ ٱللَّهِ ۖ فَٱقْرَءُوا۟ مَا تَيَسَّرَ مِنْهُ ۚ وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَأَقْرِضُوا۟ ٱللَّهَ قَرْضًا حَسَنًۭا ۚ وَمَا تُقَدِّمُوا۟ لِأَنفُسِكُم مِّنْ خَيْرٍۢ تَجِدُوهُ عِندَ ٱللَّهِ هُوَ خَيْرًۭا وَأَعْظَمَ أَجْرًۭا ۚ وَٱسْتَغْفِرُوا۟ ٱللَّهَ ۖ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۢ ﴿٢٠﴾
ى و ء و ه ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្នកពិតជាក្រោកសឡាតតិចជាងពីរភាគបីនៃពេលយប់ ជួនកាលពាក់កណ្ដាលយប់ និង ជួនកាលមួយភាគបីនៃពេលយប់។ ហើយមួយក្រុមនៃអ្នកមានជំនឿដែលនៅជាមួយអ្នក ពួកគេក៏ធ្វើដូច្នោះដែរ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកកំណត់ ពេលយប់និងពេលថ្ងៃ ហើយទ្រង់ដឹងច្បាស់ពីរយៈពេលនៃពេលយប់និងពេលថ្ងៃនេះ។ ទ្រង់ដឹងថា ពួកអ្នកពុំមានសមត្ថភាពក្នុងការកំណត់ពីរយៈពេលនៃ ពេលយប់ និងពេលថ្ងៃឡើយ។ ដូច្នេះ វាពិតជាមានការលំបាកសម្រាប់ពួកអ្នកក្នុងការបំពេញទៅតាមអ្វីដែលគេទាមទារ។ ហេតុនេះ ទ្រង់បានបន្ធូរបន្ថយដល់ពួក អ្នក។ ដូចនេះ ចូរពួកអ្នកក្រោកសឡាតពេលយប់ទៅតាមលទ្ធភាពដែលពួកអ្នកអាចធ្វើបាន ដោយសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ទ្រង់ក៏បានដឹងដែរថា នៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ) មានអ្នកដែលអសមត្ថភាពក្នុងការក្រោកឈរសឡាតពេលយប់ដោយសារមានជំងឺ ហើយអ្នកខ្លះ ទៀត ត្រូវធ្វើដំណើរលើផែនដីដើម្បីស្វែងរកលាភសក្ការៈរបស់អល់ឡោះ ហើយក៏មានអ្នកខ្លះទៀត ត្រូវចេញប្រយុទ្ធនឹងពួកប្រឆាំងដើម្បីស្វែងរកការពេញ ចិត្តពីអល់ឡោះ ដើម្បីឲ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ឡើង។ ជាការពិតណាស់ អ្នកទាំងនេះ ពួកគេមានការលំបាកក្នុងការក្រោកសឡាតនៅពេលយប់។ ដូចេ្នះ ចូរពួក អ្នកសឡាតដោយសូត្រអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាតកាតព្វកិច្ចឱ្យបានល្អពេញលេញ និងបរិច្ចាគហ្សា កាត់អំពីទ្រព្យសម្បត្តិរបស់ពួកគេនិងបរិច្ចា គទានទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងមាគ៌ា អល់ឡោះ។ ហើយប្រការល្អណាមួយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯង នោះ ពួកអ្នកនឹងទទួលបាននូវភាពល្អប្រសើរនិងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់វិញ។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ចុះ។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់ បំផុតចំពោះពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ