ទំព័រដើមការពន្យល់Al-Hijr (15)

ការពន្យល់ Al-Hijr (15) — الحجر

ម៉ាកកះ · 99 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓر ۚ تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ وَقُرْءَانٍۢ مُّبِينٍۢ ﴿١﴾

អាលីហ្វ ឡាម រ៉(បានបកស្រាយរួចហើយនៅដើមដំបូងនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។) ទាំងនេះគឺជាបណ្តា វាក្យខណ្ឌ (នៃគម្ពីរគួរអាន)ដែលប្រកបដោយភាពខ្ពង់ខ្ពស់ ដែលបញ្ជា ក់ថា ជាការពិតណាស់ វាក្យខណ្ឌ ទាំងនេះ គឺត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចា ស់ ហើយវាគឺជាវាក្យខណ្ឌ នៃគម្ពីរគួរអានដែលបញ្ជា ក់យ៉ា ងច្បាស់ លាស់ពីការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងក្បួនច្បាប់ផ្សេង។

رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُوا۟ لَوْ كَانُوا۟ مُسْلِمِينَ ﴿٢﴾

នៅថ្ងៃបរលោក ពួកដែលគ្មានជំនឿមានបំណងប្រាថ្នាថា ប្រសិនបើពួកគេជាអ្នកមូស្លីមនៅពេលដែលកិច្ចការត្រូវបានស្តែងចេញចំពោះពួកគេ និងលាតត្រដាងពី ភាពខុសឆ្គងដែលពួកគេ(បានធ្វើ)នៅលោកិយនោះអំពីភាពគ្មា នជំនឿ។

ذَرْهُمْ يَأْكُلُوا۟ وَيَتَمَتَّعُوا۟ وَيُلْهِهِمُ ٱلْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ ﴿٣﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោ យឲ្យពួកដែលបដិសេធទាំងនោះបរិភោគ(អាហារ)ដូចដែលសត្វពាហនៈស៊ី(ចំណី) និងឲ្យពួកគេសប្បាយរីករាយនឹងភាព ត្រកត្រអាលនៃលោកិយដែលនឹងត្រូវកាត់ផ្តាច់ ហើយនិងឲ្យការស្រមើស្រមៃរបស់ពួកគេធ្វើឲ្យពួកគេងប់ងល់មិនព្រមមានជំនឿ និងមិនព្រមសាងនូវទង្វើកុសល ចុះ។ពិតប្រាកដណាស់ ពួកគេនឹងដឹងថា ពួកគេគឺស្ថិតនៅក្នុងភាពខាតបង់នៅពេលដែលពួកគេឈរចំពោះមុខអល់ឡោះជាម្ចា ស់នៅថ្ងៃបរលោក។

وَمَآ أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌۭ مَّعْلُومٌۭ ﴿٤﴾

ហើយយើងមិនបានទម្លា ក់នូវភាពវិនាសអន្តរាយទៅលើភូមិស្រុកណាមួយដែលបំពាននោះឡើយ លុះត្រាតែមានការកំណត់ច្បាសស់លាស់ចំពោះវានៅក្នុងចំណេះ ដឹងរបស់អល់ឡោះ ដោយវាមិនអាចកើតឡើងមុន ឬក្រោយពេលកំណត់បានឡើយ។ ما تسبق من أمة أجلها وما يستٔخرون

مَّا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَـْٔخِرُونَ ﴿٥﴾

ការវិនាសអន្តរាយនឹងមិនមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយគេក៏មិនពន្យារពេលក្នុងការបំផ្លា ញពួកគេនោះដែរនៅពេលណា ដែលពេលកំណត់របស់វាបានមកដល់ហើយនោះ។ ហេតុនេះ ចូរពួកដែលបំពានកុំមានការយល់ច្រឡំចំពោះការពន្យារពេលរបស់អល់ឡោះចំពោះពួកគេឲ្យសោះ។

وَقَالُوا۟ يَـٰٓأَيُّهَا ٱلَّذِى نُزِّلَ عَلَيْهِ ٱلذِّكْرُ إِنَّكَ لَمَجْنُونٌۭ ﴿٦﴾

ពួកគ្មានជំនឿនៃអ្នកស្រុកម៉ា ក្កះបាននិយាយទៅកាន់អ្នកនាំសារមូហាំម៉ា ត់ថាៈ ឱអ្នកដែលត្រូវបានគេបញ្ចុះគម្ពីរគួរអានឲ្យ(ដូចដែលគាត់បានអះអាង)! ពិតប្រាកដ ណាស់ តាមរយៈការអំពាវនាវរបស់អ្នកនេះ គឺអ្នកជាមនុស្សវិកលចរិត។

لَّوْ مَا تَأْتِينَا بِٱلْمَلَـٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿٧﴾

ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកជួបនឹងយើងដើម្បីធ្វើជាសាក្សីសម្រាប់អ្នក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយពិតដែលថា រូបអ្នក គឺជាព្យា ការីដែលត្រូវបានគេ(អល់ឡោះ)ចាត់បញ្ជូនមកនិងថា ទណ្ឌ កម្មនឹងធ្លា ក់មកលើពួកយើងមែននោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

مَا نُنَزِّلُ ٱلْمَلَـٰٓئِكَةَ إِلَّا بِٱلْحَقِّ وَمَا كَانُوٓا۟ إِذًۭا مُّنظَرِينَ ﴿٨﴾

អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅចំពោះពួកដែលស្នើសុំឲ្យព្យាការីមូហាំម៉ា ត់នាំម៉ា ឡាអ៊ីកាត់មកថាៈ យើងមិនបញ្ចុះម៉ា ឡាអ៊ីកាត់នោះទេ លើកលែងតែវា ស្របនឹងអ្វីដែលបានកំណត់រួចដោយមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ ពោលគឺនៅពេលណាដែលពេលវេលានៃការបំផ្លា ញពួកអ្នកដោយទណ្ឌ កម្មនោះបាន មកដល់។ ហើយពួកគេមិនត្រូវបានគេពន្យារពេលឲ្យនោះទេ(នៅពេលណាដែលម៉ាឡាអ៊ីកាត់មកដល់ ខណៈដែលពួកគេមិនទាន់មានជំនឿនោះ) ផ្ទុយទៅវិញ ពួកគេនឹងត្រូវទទួលទណ្ឌ កម្មយ៉ា ងទាន់ហន់ភ្លា មៗ(ដោយមិនត្រូវបានគេពន្យារពេលឡើយ)។

إِنَّا نَحْنُ نَزَّلْنَا ٱلذِّكْرَ وَإِنَّا لَهُۥ لَحَـٰفِظُونَ ﴿٩﴾

ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអាននេះទៅលើដួងចិត្តរបស់ព្យាការីមូហាំម៉ា ត់ដើម្បីជាការរំលឹកដល់មនុស្សលោកហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលថែរក្សាគម្ពីរគួរអាននេះពីការបន្ថែមបន្ថយ កែប្រែ និងការផ្លា ស់ប្តូរ។

وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ فِى شِيَعِ ٱلْأَوَّلِينَ ﴿١٠﴾

ហើយជាការពិតណាស់ យើងបានតែងតាំងនូវអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមដែលប្រឆាំងជំនាន់មុន តែពួកគេ(ប្រជាជាតិទាំង នោះ)បានបដិសេធនឹងពួកគេ(អ្នកនាំសារ)។ ដូចនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេក្នុងចំណោមបណ្តាអ្នកនាំសារនោះទេដែលទទួលបាននូវការបដិសេធពី ប្រជាជាតិរបស់អ្នកចំពោះអ្នកនោះ។ وما يأتيهم من رسول إلا كانوا به يستهزءون

وَمَا يَأْتِيهِم مِّن رَّسُولٍ إِلَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿١١﴾

ហើយរាល់អ្នកនាំសារទាំងឡាយដែលបានមកដល់ក្រុមដែលប្រឆាំងជំនាន់មុនទាំងនោះ គឺសុទ្ធតែត្រូវបានពួកគេបដិសេធ និងសើចចំអកចំពោះគាត់ជានិច្ច។

كَذَٰلِكَ نَسْلُكُهُۥ فِى قُلُوبِ ٱلْمُجْرِمِينَ ﴿١٢﴾

ហើយដូចដែលយើងបានបញ្ចូលនូវភាពប្រឆាំងទៅក្នុងដួងចិត្តរបស់ប្រជាជាតិ(ជំនាន់មុន)ទាំងនោះដែរ យើងក៏នឹងបញ្ចូលវាទៅក្នុងដួងចិត្តរបស់ពួកមុស្ហរីគីនម៉ា ក្កះ តាមរយៈការប្រឆាំងនិងការចចេសរឹងរូសរបស់ពួកគេ(មកចំពោះអ្នកដូចគ្នា ដែរ)។

لَا يُؤْمِنُونَ بِهِۦ ۖ وَقَدْ خَلَتْ سُنَّةُ ٱلْأَوَّلِينَ ﴿١٣﴾

ពួកគេមិនមានជំនឿចំពោះគម្ពីរគួរអានដែលគេ(អល់ឡោះ)បញ្ចុះទៅលើព្យាការីមូហាំម៉ា ត់នោះទេ។ហើយជាការពិតណាស់ មាគ៌ា របស់អល់ឡោះក្នុងការបំផ្លា ញពួក ដែលបដិសេធនូវអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកនោះ គឺបានកើតឡើង(កាលពីមុន)រួចមកហើយ។ ដូចនេះ ចូរឲ្យពួកដែលបដិសេធចំពោះអ្នក(ព្យា ការីមូហាំម៉ា ត់) យកវាធ្វើជាមេរៀនចុះ។

وَلَوْ فَتَحْنَا عَلَيْهِم بَابًۭا مِّنَ ٱلسَّمَآءِ فَظَلُّوا۟ فِيهِ يَعْرُجُونَ ﴿١٤﴾

ហើយពួកដែលបដិសេធទាំងនោះ ពួកគេគឺជាពួកដែលរឹងរូស សូម្បីតែការពិតបានបញ្ជាក់យ៉ា ងច្បាស់ដល់ពួកគេតាមរយៈភស្តុតាងយ៉ា ងច្បាស់លាស់(បាន មកដល់ពួកគេ)យ៉ា ងណាក៏ដោយ។ ហើយប្រសិនបើយើងបើកទ្វា រណាមួយពីលើមេឃឲ្យពួកគេនោះ ពួកគេនៅតែបន្តឡើងទៅលើវារហូត។

لَقَالُوٓا۟ إِنَّمَا سُكِّرَتْ أَبْصَـٰرُنَا بَلْ نَحْنُ قَوْمٌۭ مَّسْحُورُونَ ﴿١٥﴾

ពួកគេមិនមានជំនឿនោះទេ ហើយពួកគេប្រាកដជានឹងនិយាយថាៈ តាមពិតភ្នែករបស់ពួកយើងត្រូវបានគេបំភ័ន្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ អ្វីដែលយើងបានឃើញ នោះ គឺគ្រាន់តែជាឥទ្ធិពលនៃមន្តអាគមប៉ុណ្ណោះ។ជាការពិតណាស់ ពួកយើងត្រូវមន្តអាគមគេហើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ جَعَلْنَا فِى ٱلسَّمَآءِ بُرُوجًۭا وَزَيَّنَّـٰهَا لِلنَّـٰظِرِينَ ﴿١٦﴾

ហើយជាការពិតណាស់ យើងបានបង្កើតផ្កា យជាច្រើននៅលើមេឃដើម្បីជាការបង្ហា ញផ្លូវដល់មនុស្សក្នុងការធ្វើដំណើ រទាំងនៅលើគោកនិងនៅលើផ្ទៃទឹក នៅពេលងងឹត។ហើយយើងក៏បានលម្អវា(មេឃ)សម្រាប់អ្នកដែលសម្លឹងមើល និងសញ្ជឹងមើលទៅកាន់វា ដើម្បីជាភស្តុតាងបញ្ជា ក់ពីសមត្ថភាពរបស់អល់ឡោះជា ម្ចា ស់។ وحفظنها من كل شيطن رجيم

وَحَفِظْنَـٰهَا مِن كُلِّ شَيْطَـٰنٍۢ رَّجِيمٍ ﴿١٧﴾

ហើយយើងបានការពារមេឃពីរាល់ស្ហៃតនទាំងឡាយដែលត្រូវបានគេបណ្តេ ញចេញពីក្តីមេត្តា ករុណារបស់អល់ឡោះ។

إِلَّا مَنِ ٱسْتَرَقَ ٱلسَّمْعَ فَأَتْبَعَهُۥ شِهَابٌۭ مُّبِينٌۭ ﴿١٨﴾

លើកលែងតែស្ហៃតនណាដែលបានលួចស្តាប់ដំណឹ ងពីម៉ា ឡាអ៊ីកាត់ប៉ុណ្ណោះ។ហើយភ្លើងផ្កា យដ៏ភ្លឺច្បាស់បានតាមដុតកម្ទេចពួកវា។

وَٱلْأَرْضَ مَدَدْنَـٰهَا وَأَلْقَيْنَا فِيهَا رَوَٰسِىَ وَأَنۢبَتْنَا فِيهَا مِن كُلِّ شَىْءٍۢ مَّوْزُونٍۢ ﴿١٩﴾

ហើយផែនដី យើងបានពង្រាបវាដើម្បីឲ្យមនុស្សអាចរស់នៅលើវាបាន ហើយយើងបានបង្កើតភ្នំជាច្រើននៅលើផែនដីដើម្បីទប់លំនឹងដើម្បីកុំឲ្យវាញ័ររញ្ជួយដល់ មនុស្សលោក។យើងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវា(ផែនដី)តាមការកំណត់យ៉ា ងច្បាស់លាស់ ស្របទៅតាមបុព្វហេតុ(ជាក់លាក់)។ وجعلنا لكم فيها معيش ومن لستمله برزقين

وَجَعَلْنَا لَكُمْ فِيهَا مَعَـٰيِشَ وَمَن لَّسْتُمْ لَهُۥ بِرَٰزِقِينَ ﴿٢٠﴾

ហើយយើងបានបង្កើតសម្រាប់ពួកអ្នក(ឱមនុស្សលោក)នៅលើផែនដីនេះនូវអ្វីដែលពួកអ្នកត្រូវការសម្រាប់ការរស់នៅ ដូចជាចំណី អាហារនិងទឹកជាដើម ដរាបណាពួកអ្នកមានជីវិតនៅលើលោកិយនេះ។ ហើយយើងក៏បានបង្កើតសម្រាប់អ្នកផ្សេងក្រៅពីពួកអ្នកផងដែរចំពោះអ្នកដែលពួកអ្នកមិនមែនជាអ្នកផ្តល់លាភ សក្កា រៈឲ្យ ដូចជាមនុស្ស សត្វនានា នូវអ្វីដែលពួកគេត្រូវការសម្រាប់ការរស់នៅរបស់ពួកគេ។

وَإِن مِّن شَىْءٍ إِلَّا عِندَنَا خَزَآئِنُهُۥ وَمَا نُنَزِّلُهُۥٓ إِلَّا بِقَدَرٍۢ مَّعْلُومٍۢ ﴿٢١﴾

ហើយគ្មានអ្វីមួយដែលមនុស្សនិងសត្វអាចទាញយកប្រយោជន៍ពីវាបាននោះឡើយ លើកលែងតែយើងជាអ្នកដែលមានសមត្ថភាពធ្វើឲ្យវាកើតមាន ហើយ មនុស្សទាញយកផលប្រយោជន៍ពីវាបាន។ ហើយយើងមិនបានបង្កើតអ្វីមួយឲ្យមានវត្តមាននោះទេ លើកលែងតែនៅក្នុងកម្រិតមួយច្បាស់លាស់ដែលត្រូវបាន កំណត់វាដោយគតិបណ្ឌិ តរបស់យើង និងចេតនារបស់យើងប៉ុណ្ណោះ។

وَأَرْسَلْنَا ٱلرِّيَـٰحَ لَوَٰقِحَ فَأَنزَلْنَا مِنَ ٱلسَّمَآءِ مَآءًۭ فَأَسْقَيْنَـٰكُمُوهُ وَمَآ أَنتُمْ لَهُۥ بِخَـٰزِنِينَ ﴿٢٢﴾

ហើយយើងបានបញ្ជូនខ្យល់ឲ្យទៅផ្តុំជាមួយពពក ហើយយើងបានបញ្ចុះទឹកភ្លៀងចេញពីដុំពពកដែលប្រមូលផ្តុំនោះ និងបានផ្តល់ទឹកភ្លៀងនោះដល់អ្នកទាំងអស់ គ្នាផឹក។ ហើយពួកអ្នក(ឱមនុស្សលោក)ពុំមែនជាអ្នកដែលស្តុកវា(ទឺក)ទុកនៅក្នុងដីដើម្បីឲ្យវាក្លាយជាប្រភពទឹក និងអណ្តូងនោះឡើយ។ តាមពិត គឺអល់ឡោះជា ម្ចា ស់តែមួយគត់ដែលជាអ្នកស្តុកវាទុកនៅក្នុងដី។

وَإِنَّا لَنَحْنُ نُحْىِۦ وَنُمِيتُ وَنَحْنُ ٱلْوَٰرِثُونَ ﴿٢٣﴾

ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលពង្រស់មនុស្សស្លាប់ឲ្យរស់ឡើងវិញតាមរយៈការបង្កើតពួកគេពីភាពទទេ(គ្មានពីមុនមក) និងតាមរយៈការពង្រស់ពួក គេឲ្យរស់ឡើងវិញក្រោយពេលដែលពួកគេស្លា ប់។ ហើយយើងគឺជាអ្នកដែលដកយកជីវិតទៅនៅពេលដែលពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកគេបាន មកដល់។ ហើយយើងក៏ជាអ្នកដែលនៅគង់វង្សដែលជាអ្នកទទួលមត៌កផែនដី និងអ្វីៗដែលនៅលើវាផងដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ عَلِمْنَا ٱلْمُسْتَقْدِمِينَ مِنكُمْ وَلَقَدْ عَلِمْنَا ٱلْمُسْتَـْٔخِرِينَ ﴿٢٤﴾

ហើយជាការពិតណាស់ យើងបានដឹងអំពីពួកជំនាន់មុនពួកអ្នកដែលបានកើតនិងបានស្លាប់ ហើយយើងក៏បានដឹងពីអ្នកជំនាន់ក្រោយដែលបានកើតនិងបានស្លាប់ ផងដែរ។ គ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីយើងបាននោះឡើយ។

وَإِنَّ رَبَّكَ هُوَ يَحْشُرُهُمْ ۚ إِنَّهُۥ حَكِيمٌ عَلِيمٌۭ ﴿٢٥﴾

ហើយជាការពិតណាស់ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទ្រង់គឺជាអ្នកប្រមូលផ្តុំពួកគេទាំងអស់គ្នា នៅថ្ងៃបរលោកដើម្បីទ្រង់នឹងតបស្នងដល់អ្នកដែលបានធ្វើ ល្អចំពោះអំពើល្អរបស់គេនិងអ្នកដែលបានធ្វើអាក្រក់ចំពោះអំពើអាក្រក់របស់គេ។ពិតប្រាកដណាស់ ទ្រង់ជាម្ចា ស់មហាគតិបណ្ឌិ តបំផុតក្នុងការចាត់ចែងរបស់ទ្រង់ និងមហាដឹងបំផុតដែលគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់នោះឡើយ។

وَلَقَدْ خَلَقْنَا ٱلْإِنسَـٰنَ مِن صَلْصَـٰلٍۢ مِّنْ حَمَإٍۢ مَّسْنُونٍۢ ﴿٢٦﴾

ហើយជាការពិតណាស់ យើងបានបង្កើតព្យាការីអាហ្ទាំពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅ ដែលត្រូវបានគេសូនជារូបរាង។

وَٱلْجَآنَّ خَلَقْنَـٰهُ مِن قَبْلُ مِن نَّارِ ٱلسَّمُومِ ﴿٢٧﴾

ហើយយើងបានបង្កើតបិតានៃពួកជិន(អ៊ីព្លិស)អំពីភ្លើងដែលក្តៅ បំផុតមុននឹងការបង្កើតព្យាការីអាហ្ទាំ ។

وَإِذْ قَالَ رَبُّكَ لِلْمَلَـٰٓئِكَةِ إِنِّى خَـٰلِقٌۢ بَشَرًۭا مِّن صَلْصَـٰلٍۢ مِّنْ حَمَإٍۢ مَّسْنُونٍۢ ﴿٢٨﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ា ឡាអ៊ីកាត់និងអ៊ីព្លិស(ពេលនោះ វានៅជាមួយនឹងម៉ា ឡាអ៊ី កាត់)ថាៈ ពិតណាស់ យើងនឹងបង្កើតមនុស្សម្នា ក់ចេញពីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅ ដែលត្រូវបានគេសូនជារូបរាង។ فإذا سويته ونفخت فيه من روحى فقعواله سجدين

فَإِذَا سَوَّيْتُهُۥ وَنَفَخْتُ فِيهِ مِن رُّوحِى فَقَعُوا۟ لَهُۥ سَـٰجِدِينَ ﴿٢٩﴾

ហើយនៅពេលដែលយើងបានធ្វើឲ្យគេមានរូបរាងសមសួន និងបានផ្លុំវិញ្ញា ណរបស់យើងចូលទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នកក្រាបគោរពចំពោះគេចុះទៅតាម បទបញ្ជា របស់យើង និងជាការស្វា គមន៍ចំពោះគេ។

فَسَجَدَ ٱلْمَلَـٰٓئِكَةُ كُلُّهُمْ أَجْمَعُونَ ﴿٣٠﴾

ពេលនោះពួកម៉ា ឡាអ៊ីកាត់ក៏បានគោរពតាមបទបញ្ជា ហើយពួកគេគ្រប់គ្នា ក៏ក្រាបគោរពចំពោះព្យាការីអាហ្ទាំដូចដែលម្ចា ស់របស់ពួកគេបានដាក់បទបញ្ជា ។

إِلَّآ إِبْلِيسَ أَبَىٰٓ أَن يَكُونَ مَعَ ٱلسَّـٰجِدِينَ ﴿٣١﴾

ក៏ប៉ុន្តែអ៊ីព្លិស(ដែលកាលនោះស្ថិតនៅជាមួយម៉ាឡាអ៊ីកាត់ដែរនោះ វាមិនបានស្ថិតក្នុងចំណោមពួកគេទេ) មិនបានក្រាបគោរពចំពោះព្យាការីអាហ្ទាំរួមជាមួយនឹង ម៉ា ឡាអ៊ីកាត់ឡើយ។

قَالَ يَـٰٓإِبْلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ ٱلسَّـٰجِدِينَ ﴿٣٢﴾

អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលទៅកាន់អ៊ីព្លិសក្រោយពីវាបានបដិសេធមិនព្រមក្រាបគោរពចំពោះព្យាការីអាហ្ទាំថាៈ តើអ្វីដែលរារាំងឯងមិនឲ្យក្រាបស៊ូជោត ជាមួយម៉ា ឡាអ៊ីកាត់ទាំងឡាយដែលពួកគេក្រាបស៊ូជោតដោយគោរពតាមបទបញ្ជា របស់យើងនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ قال لم أكن لأسجدلبشر خلقته من صلصل من حمإ مسنون

قَالَ لَمْ أَكُن لِّأَسْجُدَ لِبَشَرٍ خَلَقْتَهُۥ مِن صَلْصَـٰلٍۢ مِّنْ حَمَإٍۢ مَّسْنُونٍۢ ﴿٣٣﴾

អ៊ីព្លិសបានតបវិញដោយភាពក្អេងក្អា ងថាៈ មិនត្រឹមត្រូវនោះទេចំពោះខ្ញុំក្នុងការក្រាបស៊ូជោតចំពោះមនុស្សដែលទ្រង់បានបង្កើតគេពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅ ដែលត្រូវបានសូន្យជារូបរាងឡើយ។

قَالَ فَٱخْرُجْ مِنْهَا فَإِنَّكَ رَجِيمٌۭ ﴿٣٤﴾

អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលទៅកាន់អ៊ីព្លិសវិញថាៈ ចូរឯងចាកចេញពីឋានសួគ៌នេះចុះ ពីព្រោះឯងត្រូវគេបណ្តេ ញចេញហើយ។

وَإِنَّ عَلَيْكَ ٱللَّعْنَةَ إِلَىٰ يَوْمِ ٱلدِّينِ ﴿٣٥﴾

ហើយឯងនឹងត្រូវទទួលនូវបណ្តា សារនិងការបណ្តេ ញចេញពីក្តីមេត្តា ករុណារបស់យើងរហូតដល់ថ្ងៃបរលោក។

قَالَ رَبِّ فَأَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ ﴿٣٦﴾

អ៊ីព្លិសបានបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាពន្យារពេលដល់ខ្ញុំកុំទាន់អាលដកយកជីវិតខ្ញុំ រហូតដល់ថ្ងៃដែលគេពង្រស់ម៉ា ខ្លូកទាំងឡាយឲ្យរស់ឡើង វិញផងចុះ។

قَالَ فَإِنَّكَ مِنَ ٱلْمُنظَرِينَ ﴿٣٧﴾

អល់ឡោះបានមានបន្ទូលទៅកាន់វាថាៈ ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល ដែលគេពន្យារនូវអាយុជីវិតរបស់ពួកគេ។

إِلَىٰ يَوْمِ ٱلْوَقْتِ ٱلْمَعْلُومِ ﴿٣٨﴾

រហូតដល់ថ្ងៃដែលម៉ា ខ្លូកទាំងអស់ត្រូវស្លាប់ នៅពេលដែលគេផ្លុំត្រែលើកទីមួយ។

قَالَ رَبِّ بِمَآ أَغْوَيْتَنِى لَأُزَيِّنَنَّ لَهُمْ فِى ٱلْأَرْضِ وَلَأُغْوِيَنَّهُمْ أَجْمَعِينَ ﴿٣٩﴾

អ៊ីព្លិសបាននិយាយថាៈ ឱម្ចា ស់របស់ខ្ញុំ! ដោយសារតែទ្រង់បានធ្វើឲ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងតុបតែងលម្អនូវប្រការអាក្រក់ទាំងឡាយចំពោះពួកគេនៅក្នុងផែនដី(ឲ្យ ពួកគេមើលឃើញប្រការអាក្រក់ថាជាប្រការល្អ)ហើយខ្ញុំនឹងធ្វើឲ្យពួកគេទាំងអស់គ្នា វង្វេងចេញពីមាគ៌ា ដែលត្រឹមត្រូវជាមិនខាន។

إِلَّا عِبَادَكَ مِنْهُمُ ٱلْمُخْلَصِينَ ﴿٤٠﴾

លើកលែងតែជនណាដែលទ្រង់បានជ្រើសរើសពួកគេឲ្យគោរពសក្កា រៈចំពោះទ្រង់(តែមួយគត់)ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ប៉ុណ្ណោះ។ قال هذا صرط على مستقيم

قَالَ هَـٰذَا صِرَٰطٌ عَلَىَّ مُسْتَقِيمٌ ﴿٤١﴾

អល់ឡោះទ្រង់បានមានបន្ទូលថា ៖ នេះគឺជាមាគ៌ា មួយដ៏ត្រឹមត្រូវដែលឆ្ពោះមកកាន់យើង។

إِنَّ عِبَادِى لَيْسَ لَكَ عَلَيْهِمْ سُلْطَـٰنٌ إِلَّا مَنِ ٱتَّبَعَكَ مِنَ ٱلْغَاوِينَ ﴿٤٢﴾

ពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើងដែលស្មោះត្រង់នោះ ឯងគ្មា នសមត្ថភាពអ្វីធ្វើឲ្យពួកគេវង្វេងនោះទេ លើកលែងតែអ្នកដែលដើរតាមឯងក្នុងចំណោមពួកដែល វង្វេងប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وإ ن جهن م لموعدهم أجمعين

وَإِنَّ جَهَنَّمَ لَمَوْعِدُهُمْ أَجْمَعِينَ ﴿٤٣﴾

ហើយពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងសន្យាសម្រាប់អ៊ីព្លិស និងសម្រាប់អ្នកទាំងឡាយដែលដើរតាមវាក្នុងចំណោមពួកដែលវង្វេងទាំងអស់។ لها سبعةأبوب لكل باب منهم جزءمقسوم

لَهَا سَبْعَةُ أَبْوَٰبٍۢ لِّكُلِّ بَابٍۢ مِّنْهُمْ جُزْءٌۭ مَّقْسُومٌ ﴿٤٤﴾

ហើយសម្រាប់នរកជើហាន់ណាំនោះ គឺមានទ្វារចំនួនប្រាំពីរសម្រាប់ចូល។ រាល់ទ្វារនីមួយៗក្នុងចំណោមទ្វារទាំងនោះ គឺមានអ្នកដែលដើរតាមអ៊ីព្លិសដែលត្រូវបាន គេកំណត់យ៉ា ងច្បាស់លាស់ ថាតើនរណាដែលត្រូវចូលតាមទ្វារមួយណា(អាស្រ័យទៅតាមកម្រិតបាបកម្មរបស់ខ្លួន)។

إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍۢ وَعُيُونٍ ﴿٤٥﴾

ពិតប្រាកដណាស់ អ្នកដែលគោរពកោតខ្លា ចម្ចា ស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ ហើយចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឺកជាច្រើន។

ٱدْخُلُوهَا بِسَلَـٰمٍ ءَامِنِينَ ﴿٤٦﴾

នៅពេលដែលពួកគេចូលទៅក្នុងឋានសួគ៌នោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកចូលក្នុងឋានសួគ៌ប្រកបដោយសេចក្តីសុខពីប្រការអាក្រក់ទាំងឡាយ និងមានសុវត្ថិភាពចាកផុតពីការភ័យខ្លា ចចុះ។ ونزعنا ما فى صدورهم من غل إخونا عل سرر متقبلين

وَنَزَعْنَا مَا فِى صُدُورِهِم مِّنْ غِلٍّ إِخْوَٰنًا عَلَىٰ سُرُرٍۢ مُّتَقَـٰبِلِينَ ﴿٤٧﴾

ហើយយើងបានបំបាត់ការច្រណែន និងភាពជាសត្រូវនឹងគ្នា ចេញពីដួងចិត្តរបស់ពួកគេ ឲ្យពួកគេចេះស្រឡាញ់គ្នា ដូចបងប្អូន ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា ហើយសម្លឹងមើលគ្នា ទៅវិញទៅមក។ لا يمسهم فيها نصب وما هم منها بمخرجين

لَا يَمَسُّهُمْ فِيهَا نَصَبٌۭ وَمَا هُم مِّنْهَا بِمُخْرَجِينَ ﴿٤٨﴾

នៅក្នុងឋានសួគ៌នោះ ភាពនឿយហត់នឹងមិនប៉ះពាល់ដល់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវគេបណ្តេញចេញពីឋានសួគ៌ដែរ។ ផ្ទុយទៅវិញ គឺពួកគេស្ថិតនៅក្នុង នោះជាអមតៈ។

۞ نَبِّئْ عِبَادِىٓ أَنِّىٓ أَنَا ٱلْغَفُورُ ٱلرَّحِيمُ ﴿٤٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រាប់ខ្ញុំបម្រើរបស់យើងឲ្យបានដឹងថាៈ ពិតប្រាកដណាស់ យើងគឺជាម្ចាស់ដែលមហាអភ័យទោសចំពោះជនណាដែលបានសារភាព កំហុសក្នុងចំណោមពួកគេនិងជាម្ចា ស់ដែលមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَأَنَّ عَذَابِى هُوَ ٱلْعَذَابُ ٱلْأَلِيمُ ﴿٥٠﴾

ហើយចូរប្រាប់ពួកគេឲ្យបានដឹងផងដែរថាៈ ជាការពិតណាស់ ទណ្ឌ កម្មរបស់យើង គឺជាទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។ ហេតុនេះ ចូរឲ្យពួកគេសារភាពកំហុសមក កាន់យើងដើម្បីឲ្យពួកគេទទួលបានការអភ័យទោសពីយើង និងមានសុវត្ថិភាព(រួចផុត)អំពីទណ្ឌ កម្មរបស់យើង។ ونبئهم عن ضيف إبرهيم

وَنَبِّئْهُمْ عَن ضَيْفِ إِبْرَٰهِيمَ ﴿٥١﴾

ហើយចូរប្រាប់ពួកគេឲ្យបានដឹងពីដំណឹ ងភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលជាពួកម៉ា ឡាអ៊ីកាត់ដែលពួកគេបានទៅជួបនឹងគាត់ដោយនាំមកដំណឹ ងល្អនៃការមាន បុត្រនិង(ដំណឹ ងនៃ)ការបំផ្លា ញក្រុមរបស់ព្យាការីលូត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ إذ دخلواعليه فقالواسلما قال إنا منكم وجلون

إِذْ دَخَلُوا۟ عَلَيْهِ فَقَالُوا۟ سَلَـٰمًۭا قَالَ إِنَّا مِنكُمْ وَجِلُونَ ﴿٥٢﴾

នៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)បានចូលទៅជួបគាត់(ព្យាការីអ៊ីព្រហ៊ីម) ពេលនោះពួកគេបាននិយាយទៅកាន់គាត់ថាៈ សាឡាម(សូមសន្តិភាពកើតមានដល់ អ្នក) ហើយគាត់ក៏បានឆ្លើយតបទៅកាន់ពួកគេវិញល្អជាងការស្វាគមន៍របស់ពួកគេចំពោះគាត់ទៅទៀត។ ហើយគាត់បាននាំមកនូវកូនគោដុតមួយក្បាលដើម្បីឲ្យ ពួកគេបរិភោគដោយគាត់គិតស្មានថា ពួកគេគឺជាមនុស្សលោក។ ប៉ុន្តែនៅពេលដែលពួកគេមិនបរិភោគសាច់គោនោះ គាត់ក៏បាននិយាយថាៈ ពិតប្រាកដណាស់ យើងមានការភ័យខ្លា ចចំពោះពួកអ្នក។ قالوالا توجل إنا نبشرك بغلم عليم

قَالُوا۟ لَا تَوْجَلْ إِنَّا نُبَشِّرُكَ بِغُلَـٰمٍ عَلِيمٍۢ ﴿٥٣﴾

អ្នកនាំសារដែលជាម៉ា ឡាអ៊ីកាត់ទាំងនោះក៏បានពោលថាៈ ចូរអ្នកកុំភ័យខ្លាចអ្វី។ ពិតណាស់ ពួកយើងនាំដំណឹ ងល្អមួយមកប្រាប់អ្នកដែលធ្វើឲ្យអ្នករីករាយ នោះគឺ អ្នកនឹងទទួលបានកូនប្រុសដ៏មានចំណេះដឹងម្នា ក់។

قَالَ أَبَشَّرْتُمُونِى عَلَىٰٓ أَن مَّسَّنِىَ ٱلْكِبَرُ فَبِمَ تُبَشِّرُونَ ﴿٥٤﴾

ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញ(ដោយសារតែការភ្ញាក់ផ្អើលចំពោះការផ្តល់ដំណឹ ងល្អរបស់ពួកគេចំពោះគាត់ ថាគាត់នឹងមានកូននោះ)ថាៈ តើពួកអ្នក ផ្តល់នូវដំណឹ ងរីករាយដល់ខ្ញុំពីការមានកូនខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះឬ?តើអ្នកសំអាងលើអ្វីចំពោះការផ្តល់ដំណឺ ងរីករាយដល់ខ្ញុំនេះ?

قَالُوا۟ بَشَّرْنَـٰكَ بِٱلْحَقِّ فَلَا تَكُن مِّنَ ٱلْقَـٰنِطِينَ ﴿٥٥﴾

អ្នកនាំសារដែលជាម៉ា ឡាអ៊ីកាត់ទាំងនោះបានពោលទៅកាន់ព្យាការីអ៊ីព្រហ៊ីមវិញថាៈ ពួកយើងបានផ្តល់ដំណឹ ងរីករាយដ៏ពិតប្រាកដដល់អ្នកដោយគ្មានការសង្ស័យ ឡើយនៅក្នុងវា។ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលអស់សង្ឃឹមពីអ្វីដែលពួកយើងបានផ្តល់ដំណឹ ងរីករាយដល់អ្នកនៃការមានកូននេះឲ្យសោះ។

قَالَ وَمَن يَقْنَطُ مِن رَّحْمَةِ رَبِّهِۦٓ إِلَّا ٱلضَّآلُّونَ ﴿٥٦﴾

ព្យាការីអ៊ីព្រហ៊ីមបាននិយាយថាៈ តើអ្នកដែលអស់សង្ឃឹមពីក្តីមេត្តា ករុណានៃម្ចា ស់របស់គេនោះ គ្មា ននរណាក្រៅពីពួកដែលវង្វេងចេញពីមាគ៌ា របស់អល់ឡោះដ៏ ត្រឹមត្រូវទេឬ?

قَالَ فَمَا خَطْبُكُمْ أَيُّهَا ٱلْمُرْسَلُونَ ﴿٥٧﴾

អ៊ីព្រហ៊ីមបានពោលបន្តថាៈ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នកដែលពួកអ្នកបាននាំវាមកនោះ ឱបណ្តា អ្នកនាំសារទាំងឡាយដែលមកពីអល់ឡោះជាម្ចា ស់?

قَالُوٓا۟ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمٍۢ مُّجْرِمِينَ ﴿٥٨﴾

អ្នកនាំសារដែលជាម៉ា ឡាអ៊ីកាត់ទាំងនោះបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនពួកយើងមកដើម្បីឲ្យបំផ្លាញក្រុមដែលបង្កវិនាសកម្ម និងបានប្រព្រឹត្តិនូវអំពើអាក្រក់យ៉ា ងធំធេង នោះគឺក្រុមរបស់ព្យាការីលូត។

إِلَّآ ءَالَ لُوطٍ إِنَّا لَمُنَجُّوهُمْ أَجْمَعِينَ ﴿٥٩﴾

លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូត និងបណ្តាអ្នកមានជំនឿដែលដើរតាមគាត់ប៉ុណ្ណោះ ដោយពួកគេមិនទទួលរងនូវការបំផ្លិចបំផ្លាញនោះឡើយ។ ពិត ណាស់ ពួកយើងគឺជាអ្នកដែលជួយសង្គ្រោះពួកគេទាំងអស់គ្នា ពីការបំផ្លិចបំផ្លា ញនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِلَّا ٱمْرَأَتَهُۥ قَدَّرْنَآ ۙ إِنَّهَا لَمِنَ ٱلْغَـٰبِرِينَ ﴿٦٠﴾

លើកលែងតែប្រពន្ធរបស់គាត់ប៉ុណ្ណោះ។ ពិតណាស់យើងបានកំណត់រួចមកហើយថា ពិតប្រាកដណាស់ នាងគឺស្ថិតក្នុងចំណោមពួកដែលត្រូវទទួលរងនូវការ បំផ្លា ញដូចពួកគេដែរ។

فَلَمَّا جَآءَ ءَالَ لُوطٍ ٱلْمُرْسَلُونَ ﴿٦١﴾

ហើយនៅពេលដែលម៉ា ឡាអ៊ីកាត់ដែលជាអ្នកនាំសារទាំងនោះបានទៅដល់ក្រុមគ្រួសាររបស់ព្យាការីលូតក្នុងរូបភាពជាមនុស្សប្រុសនោះ قال إنكم قوم م نكرون

قَالَ إِنَّكُمْ قَوْمٌۭ مُّنكَرُونَ ﴿٦٢﴾

ព្យាការីលូតក៏បាននិយាយទៅកាន់ពួកគេ(ម៉ា ឡាអ៊ីកាត់)ថាៈ ពួកអ្នកគឺជាក្រុមដែលគេមិនស្គា ល់ឡើយ។ قالوابل جئنك بما كانوافيه يمترون

قَالُوا۟ بَلْ جِئْنَـٰكَ بِمَا كَانُوا۟ فِيهِ يَمْتَرُونَ ﴿٦٣﴾

បណ្តា អ្នកនាំសារដែលជាម៉ា ឡាអ៊ីកាត់នោះបាននិយាយទៅកាន់ព្យាការីលូតថាៈ ចូរអ្នកកុំភ័យខ្លាច។ តាមពិត ពួកយើងបាននាំមកឲ្យអ្នក(ឱព្យាការីលូត)នូវអ្វីដែល ក្រុមរបស់អ្នកមានមន្ទិលសង្ស័យនៃការដាក់ទណ្ឌ កម្មបំផ្លា ញពួកគេនោះ។

وَأَتَيْنَـٰكَ بِٱلْحَقِّ وَإِنَّا لَصَـٰدِقُونَ ﴿٦٤﴾

ហើយពួកយើងបាននាំមកឲ្យអ្នកនូវការពិតដោយគ្មា នការលេងសើចឡើយ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលនិយាយពិតត្រឹមត្រូវចំពោះអ្វីដែលពួក យើងបានប្រាប់ដល់អ្នក។

فَأَسْرِ بِأَهْلِكَ بِقِطْعٍۢ مِّنَ ٱلَّيْلِ وَٱتَّبِعْ أَدْبَـٰرَهُمْ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌۭ وَٱمْضُوا۟ حَيْثُ تُؤْمَرُونَ ﴿٦٥﴾

ហេតុនេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញនៅពេលពាក់កណ្តាលយប់ ហើយអ្នកត្រូវដើរពីក្រោយពួកគេ ហើយចូរកុំឲ្យនរណាម្នាក់ក្នុងចំណោមពួកអ្នក ងាកក្រោយដើម្បីមើលអ្វីដែលកំពុងតែកើតឡើងចំពោះពួកគេ(ក្រុមដែលត្រូវគេបំផ្លាញ)ឲ្យសោះ។ ហើយចូរពួកអ្នកបន្តដំណើ រទៅកាន់កន្លែងណាដែលអល់ឡោះ បានបញ្ជា ពួកអ្នកឲ្យបន្តដំណើ រទៅកាន់ចុះ។

وَقَضَيْنَآ إِلَيْهِ ذَٰلِكَ ٱلْأَمْرَ أَنَّ دَابِرَ هَـٰٓؤُلَآءِ مَقْطُوعٌۭ مُّصْبِحِينَ ﴿٦٦﴾

ហើយយើងបានផ្តល់ដំណឹងទៅកាន់ព្យាការីលូតឲ្យបានដឹងតាមរយៈវ៉ាហ៊ីថាៈ នោះហើយជាកិច្ចការដែលយើងបានកំណត់វា ពោលគឺក្រុមទាំងនោះនឹងត្រូវគេ បំផ្លា ញ(កម្ទេច)ផ្តា ច់ពូជនៅពេលដែលចូលដល់វេលាទៀបភ្លឺ។

وَجَآءَ أَهْلُ ٱلْمَدِينَةِ يَسْتَبْشِرُونَ ﴿٦٧﴾

ហើយអ្នកភូមិសាទូមបានមកដល់(កន្លែងព្យាការីលូត)ដោយភាពរីករាយចំពោះវត្តមាននៃភ្ញៀវរបស់ព្យាការីលូត ដោយពួកគេត្រេកត្រអាលនឹងការប្រព្រឹត្តទង្វើអ សីលធម៌(រួមភេទនឹងបុរសដូចគ្នា )។

قَالَ إِنَّ هَـٰٓؤُلَآءِ ضَيْفِى فَلَا تَفْضَحُونِ ﴿٦٨﴾

ព្យាការីលូតបាននិយាយទៅកាន់ពួកគេថាៈ ពិតណាស់ ក្រុមទាំងនោះគឺជាភ្ញៀវរបស់ខ្ញុំ។ ហេតុនេះ ចូរពូកអ្នកកុំធ្វើឲ្យខ្ញុំអាម៉ាសចំពោះអ្វីដែលពួកអ្នកមានបំណង ចំពោះពួកគេឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱتَّقُوا۟ ٱللَّهَ وَلَا تُخْزُونِ ﴿٦٩﴾

ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះដោយបោះបង់នូវទង្វើអសីលធម៌នេះចោល និងកុំធ្វើឲ្យខ្ញុំអាប់ឱនដោយសារតែទង្វើដ៏ស្មោ គគ្រោករបស់ពួកអ្នកឲ្យសោះ។

قَالُوٓا۟ أَوَلَمْ نَنْهَكَ عَنِ ٱلْعَـٰلَمِينَ ﴿٧٠﴾

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើពួកយើងមិនបានហាមឃាត់អ្នកមិនឲ្យទទួលភ្ញៀវណាម្នា ក់ក្នុងចំណោមមនុស្សលោក(ដែលជាមនុស្សប្រុស)ទេឬ?

قَالَ هَـٰٓؤُلَآءِ بَنَاتِىٓ إِن كُنتُمْ فَـٰعِلِينَ ﴿٧١﴾

ព្យាការីលូតក៏បាននិយាយទៅកាន់ពួកគេដោយសុំអធ្យាស្រ័យចំពោះខ្លួនរបស់គាត់នៅចំពោះមុខភ្ញៀវទាំងឡាយរបស់គាត់ថាៈ ពួកគេទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ គឺជាស្ត្រីដែលស្អាតបំផុតក្នុងចំណោមពួកអ្នក។ ដូច្នេះ ចូរពួកអ្នករៀបការជាមួយពួកនាងចុះ ប្រសិនបើពួកអ្នកមានបំណងចង់បំពេញចំណង់តណ្ហារបស់ពួកអ្នក នោះ។ لعمرك إن هم لفى سكرتهم يعمهون

لَعَمْرُكَ إِنَّهُمْ لَفِى سَكْرَتِهِمْ يَعْمَهُونَ ﴿٧٢﴾

ហើយយើង(អល់ឡោះ)សូមស្បថនឹងជីវិតរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថាៈ ពិតប្រាកដណាស់ ក្រុមរបស់ព្យាការីលូត គឺស្ថិតនៅក្នុងភាពវង្វេងនឹងចំណង់ តណ្ហា របសស់ពួកគេបំផុត ដោយពួកគេមិនដឹងអ្វីឡើយ។

فَأَخَذَتْهُمُ ٱلصَّيْحَةُ مُشْرِقِينَ ﴿٧٣﴾

ហេតុនេះសម្រែកយ៉ា ងខ្លាំងបានឆក់យកនិងបំផ្លា ញពួកគេនៅពេលដែលវេលាថ្ងៃរះបានចូលមកដល់ពួកគេ។ فجعلنا عليها سافلها وأمطرنا عليهم حجارةمن سجيل

فَجَعَلْنَا عَـٰلِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهِمْ حِجَارَةًۭ مِّن سِجِّيلٍ ﴿٧٤﴾

ពេលនោះ យើង(អល់ឡោះ)បានធ្វើឲ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះទៅលើពួកគេនូវភ្លៀងដុំថ្មពីដីដែលដុត។ إن فىذلك لٔايت للمتوسمين

إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّلْمُتَوَسِّمِينَ ﴿٧٥﴾

ពិតប្រាកដណាស់ ចំពោះរឿងរ៉ាវនៃការបំផ្លាញក្រុមរបស់ព្យាការីលូតដែលបានលើកឡើងមកនេះ គឺជាភស្តុតាងសម្រាប់អ្នកដែលពិនិត្យមើលដោយការ ពិចារណា។ وإن ها لبسبيل مقيم

وَإِنَّهَا لَبِسَبِيلٍۢ مُّقِيمٍ ﴿٧٦﴾

ហើយពិតប្រាកដណាស់ ភូមិស្រុកក្រុមរបស់ព្យាការីលូតនោះគឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើ រដែលឆ្លងកាត់ភូមិនោះអាចមើលវាឃើញ។ إن فى ذلك لٔايةللمؤمنين

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّلْمُؤْمِنِينَ ﴿٧٧﴾

ពិតប្រាកដណាស់ ចំពោះហេតុការណ៍ ដែលបានកើតឡើងទាំងនោះគឺជាភស្តុតាងសម្រាប់បណ្តា អ្នកដែលមានជំនឿយកវាធ្វើជាមេរៀន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِن كَانَ أَصْحَـٰبُ ٱلْأَيْكَةِ لَظَـٰلِمِينَ ﴿٧٨﴾

ហើយពិតប្រាកដណាស់ ក្រុមរបស់ព្យាការីស៊្ហូអែបដែលជាភូមិមួយមានដើមឈើគ្របដណ្តប់នោះ គឺជាពួកដែលបំពាន ដោយសារតែការប្រឆាំងរបស់ពួកគេ ចំពោះអល់ឡោះជាម្ចា ស់ និងការបដិសេធរបស់ពួកគេចំពោះអ្នកនាំសាររបស់ទ្រង់ គឺព្យាការីស៊្ហូអែប។

فَٱنتَقَمْنَا مِنْهُمْ وَإِنَّهُمَا لَبِإِمَامٍۢ مُّبِينٍۢ ﴿٧٩﴾

ហើយយើងក៏បានផ្តន្ទាទោសពួកគេ ដោយទណ្ឌកម្មបានឆក់យកជីវិតរបស់ពួកគេ។ ហើយពិតណាស់ ភូមិស្រុកក្រុមរបស់ព្យាការីលូត និងទីតាំងក្រុមរបស់ព្យា ការីស៊្ហូអែបនោះ គឺស្ថិតនៅចំផ្លូវធំមួយដ៏ច្បាស់លាស់សម្រាប់អ្នកដែលឆ្លងកាត់វា(អាចមើលឃើញ)។

وَلَقَدْ كَذَّبَ أَصْحَـٰبُ ٱلْحِجْرِ ٱلْمُرْسَلِينَ ﴿٨٠﴾

ហើយជាការពិតណាស់ ពួកសាមូទ ជាពួកដែលរស់នៅដោយចោះភ្នំធ្វើជាផ្ទះ(ជាកន្លែងមួយដែលនៅចន្លោះរវាងតំបន់ហ៊ីហ្ជាស និងប្រទេសស្ហាម) ពួកគេបាន បដិសធគ្រប់បណ្តា អ្នកនាំសារទាំងអស់(របស់អល់ឡោះ) ខណៈដែលពួកគេបានបដិសេធព្យាការីរបស់ពួកគេ គឺព្យាការីសឡេះ។ وءاتينهم ءايتنا فكانواعنها معرضين

وَءَاتَيْنَـٰهُمْ ءَايَـٰتِنَا فَكَانُوا۟ عَنْهَا مُعْرِضِينَ ﴿٨١﴾

ហើយយើងបានប្រទាននូវសញ្ញា ភស្តុតាងជាច្រើនដល់ពួកគេដែលបញ្ជា ក់ពីសច្ចភាពរបស់គេ(ព្យាការីសឡេះ)ចំពោះអ្វីដែលគេបាននាំមកពីម្ចា ស់របស់គេ ដែល ក្នុងចំណោមនោះ គឺមានសត្វអូដ្ឋញីមួយក្បាលផងដែរ។ ក៏ប៉ុន្តែ ពួកគេមិនបានយកសញ្ញាភស្តុតាងទាំងនោះធ្វើជាមេរៀនឡើយ ហើយពួកគេក៏មិនអើពើចំពោះ សញ្ញា ភស្តុតាងទាំងនោះដែរ។

وَكَانُوا۟ يَنْحِتُونَ مِنَ ٱلْجِبَالِ بُيُوتًا ءَامِنِينَ ﴿٨٢﴾

ហើយពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋា នដើម្បីពួកគេស្នាក់នៅប្រកបដោយសុវត្ថិភាពពីអ្វីដែលពួកគេភ័យខ្លា ច។

فَأَخَذَتْهُمُ ٱلصَّيْحَةُ مُصْبِحِينَ ﴿٨٣﴾

ហើយសម្រែកមួយដ៏ខ្លាំងដែលជាទណ្ឌ កម្ម(ពីអល់ឡោះ)បានឆក់យកជីវិតពួកគេនៅវេលាទៀបភ្លឺ។

فَمَآ أَغْنَىٰ عَنْهُم مَّا كَانُوا۟ يَكْسِبُونَ ﴿٨٤﴾

ហើយអ្វីដែលពួកគេបានប្រឹងប្រែង(ស្វែងរក)កន្លងមក ដូចជាទ្រព្យសម្បត្តិ និងលំនៅឋាននោះ មិនអាចការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយ។

وَمَا خَلَقْنَا ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَمَا بَيْنَهُمَآ إِلَّا بِٱلْحَقِّ ۗ وَإِنَّ ٱلسَّاعَةَ لَـَٔاتِيَةٌۭ ۖ فَٱصْفَحِ ٱلصَّفْحَ ٱلْجَمِيلَ ﴿٨٥﴾

ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរនេះដោយឥតប្រយោជន៍ គ្មា នមូលហេតុនោះឡើយ។យើងមិនបាន បង្កើតអ្វីៗទាំងអស់នោះដោយគ្មានមូលហេតុត្រឹមត្រូវនោះឡើយ។ ហើយជាការពិតណាស់ ថ្ងៃបរលោកនឹងកើតឡើង(យ៉ាងពិតប្រាកដ)ដោយចៀសមិនផុត ឡើយ។ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បែរចេញពីពួកដែលបដិសេធនឹងអ្នកចុះ ព្រមទាំងអនុគ្រោះដល់ពួកគេនូវការអនុគ្រោះមួយដ៏ល្អប្រពៃ។

إِنَّ رَبَّكَ هُوَ ٱلْخَلَّـٰقُ ٱلْعَلِيمُ ﴿٨٦﴾

ជាការពិតណាស់ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គឺជាអ្នកបង្កើតរាល់ៗអ្វីទាំងអស់ ហើយទ្រង់មហាដឹងបំផុតចំពោះវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ ءَاتَيْنَـٰكَ سَبْعًۭا مِّنَ ٱلْمَثَانِى وَٱلْقُرْءَانَ ٱلْعَظِيمَ ﴿٨٧﴾

ហើយជាការពិតណាស់ យើងបានផ្តល់ឲ្យអ្នកនូវជំពូកអាល់ហ្វាទីហះ ដែលមានចំនួនប្រាំពីរវាក្យខណ្ឌ ហើយវាគឺជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។

لَا تَمُدَّنَّ عَيْنَيْكَ إِلَىٰ مَا مَتَّعْنَا بِهِۦٓ أَزْوَٰجًۭا مِّنْهُمْ وَلَا تَحْزَنْ عَلَيْهِمْ وَٱخْفِضْ جَنَاحَكَ لِلْمُؤْمِنِينَ ﴿٨٨﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វីដែលយើងបានផ្តល់វាទៅឲ្យពួកប្រឆាំងនៃទ្រព្យដែលមិនស្ថិតស្ថេរនេះឲ្យសោះ។ ហើយចូរអ្នកកុំកើតទុក្ខចំពោះការបដិសេធរបស់ពួកគេ ហើយចូរឱនលំទោនទៅចំពោះបណ្តា អ្នកមានជំនឿ។

وَقُلْ إِنِّىٓ أَنَا ٱلنَّذِيرُ ٱلْمُبِينُ ﴿٨٩﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានពីទណ្ឌ កម្ម(របស់អល់ឡោះ)នូវការព្រមានមួយយ៉ា ងច្បាស់លាស់។

كَمَآ أَنزَلْنَا عَلَى ٱلْمُقْتَسِمِينَ ﴿٩٠﴾

ខ្ញុំសូមដាស់តឿនព្រមានពួកអ្នកនូវទណ្ឌ កម្មដែលនឹងធ្លា ក់ទៅលើពួកអ្នកដូចអ្វីដែលអល់ឡោះបានទម្លា ក់វាទៅលើពួកដែលបែងចែកបណ្តា គម្ពីររបស់អល់ឡោះជា ចំណែកៗដោយពួកគេមានជំនឿចំពោះផ្នែកខ្លះ ហើយពួកគេគ្មា នជំនឿចំពោះផ្នែកខ្លះទៀត។

ٱلَّذِينَ جَعَلُوا۟ ٱلْقُرْءَانَ عِضِينَ ﴿٩١﴾

គឺពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ ដោយពួកគេនិយាយថា វាគឺជាមន្តអាគម ឬជាពាក្យទំនាយ ឬជាកំណាព្យកាព្យឃ្លោ ង។ فوربك لنسٔلن هم أجمعين

فَوَرَبِّكَ لَنَسْـَٔلَنَّهُمْ أَجْمَعِينَ ﴿٩٢﴾

ដូច្នេះ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានស្បថថាៈ នៅថ្ងៃបរលោក យើងពិតជានឹងសួរពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗទាំងអស់នោះមិនខាន។ عما كانوا يعملون

عَمَّا كَانُوا۟ يَعْمَلُونَ ﴿٩٣﴾

ហើយយើងពិតជានឹងសួរពួកគេពីអ្វីដែលពួកគេបានសាងនៃការប្រឆាំង និងការប្រព្រឹត្តល្មើសនៅក្នុងលោកិយនេះ។

فَٱصْدَعْ بِمَا تُؤْمَرُ وَأَعْرِضْ عَنِ ٱلْمُشْرِكِينَ ﴿٩٤﴾

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាសដោយចំហពីអ្វីដែលអល់ឡោះបានប្រើអ្នកឲ្យអំពាវនាវទៅកាន់វានោះ ហើយចូរអ្នកកុំខ្វល់ពីអ្វីដែលពួកមុស្ហរីគីន និយាយ និងទង្វើដែលពួកគេធ្វើវា។

إِنَّا كَفَيْنَـٰكَ ٱلْمُسْتَهْزِءِينَ ﴿٩٥﴾

ហើយចូរអ្នកកុំខ្លាចពួកគេឲ្យសោះ។ ពិតណាស់ យើងបានផ្តល់ភាពគ្រប់គ្រាន់ដល់អ្នកចំពោះកលល្បិចរបស់ពួកដែលសើចចំអកនៃពួកមេដឹកនាំរបស់ពួកប្រឆាំង ក្នុងចំណោមពួកគូរ៉័ស្សនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ٱلَّذِينَ يَجْعَلُونَ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ ۚ فَسَوْفَ يَعْلَمُونَ ﴿٩٦﴾

គឺពួកដែលយកអ្នកផ្សេងមកគោរពសក្ការៈធ្វើជាព្រះរួមនឹងអល់ឡោះជាម្ចាស់នោះ។ ដូច្នេះ ពួកគេគង់តែនឹងបានដឹងពីលទ្ធផលចុងក្រោយនៃអំពើស្ហ៊ីរិកដ៏អាក្រក់ របស់ពួកគេជាមិនខាន។ ولقد نعلمأنك يضيق صدرك بما يقولون

وَلَقَدْ نَعْلَمُ أَنَّكَ يَضِيقُ صَدْرُكَ بِمَا يَقُولُونَ ﴿٩٧﴾

ហើយពិតប្រាកដណាស់ យើងបានដឹងថា អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាតឹងទ្រូង(តាងតឹងចិត្ត)ណាស់ចំពោះការបដិសេធ និងការសើចចំអករបស់ពួកគេ ចំពោះអ្នកនោះ។

فَسَبِّحْ بِحَمْدِ رَبِّكَ وَكُن مِّنَ ٱلسَّـٰجِدِينَ ﴿٩٨﴾

ហេតុនេះ ចូរអ្នកសុំការជ្រកកោនទៅកាន់អល់ឡោះតាមរយៈការលើកតម្កើងចំពោះទ្រង់នូវអ្វីដែលសាកសមនឹងទ្រង់ ហើយចូរថ្លែងសរសើរទ្រង់តាមរយៈ លក្ខណៈសម្បត្តិដ៏ពេញលេញរបស់ទ្រង់។ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះ ជាអ្នកដែលប្រតិបត្តិសឡាតចំពោះទ្រង់ ពីព្រោះប្រការទាំងនេះហើយ គឺជាឱសថដែលអាចព្យាបាលភាពតាងតឹងនៅក្នុងចិត្តរបស់អ្នកបាន។

وَٱعْبُدْ رَبَّكَ حَتَّىٰ يَأْتِيَكَ ٱلْيَقِينُ ﴿٩٩﴾

ហើយជានិច្ចកាល ចូរអ្នកស្ថិតនៅលើការគោរពសក្កា រៈចំពោះម្ចា ស់របស់អ្នក ហើយត្រូវតែបន្តស្ថិតនៅលើការគោរពសក្កា រៈចំពោះទ្រង់ដរាបណាអ្នកនៅមានជីវិត រហូតដល់សេចក្តីស្លា ប់បានមកដល់អ្នកក្នុងពេលដែលអ្នកស្ថិតនៅលើការគោរពសក្កា រៈនោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Hijr — الحجر

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា