ទំព័រដើមការពន្យល់Ibrahim (14)

ការពន្យល់ Ibrahim (14) — إبراهيم

ម៉ាកកះ · 52 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓر ۚ كِتَـٰبٌ أَنزَلْنَـٰهُ إِلَيْكَ لِتُخْرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ بِإِذْنِ رَبِّهِمْ إِلَىٰ صِرَٰطِ ٱلْعَزِيزِ ٱلْحَمِيدِ ﴿١﴾

អាលីហ្វ ឡាម រ៉(បានបកស្រាយរួចហើយនៅដើមដំបូងនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ដើម្បីឲ្យអ្នកបញ្ចេញមនុស្សលោកពីភាពគ្មា នជំនឿ អវិជ្ជា និងភាពវង្វេង ឆ្ពោះទៅកាន់ការមានជំនឿ ចំណេះដឹង និងការចង្អុលបង្ហា ញទៅកាន់សាសនាឥស្លាម តាមការអនុញ្ញា តពីម្ចា ស់របស់ពួកគេ ដែលវាគឺជាមាគ៌ា របស់អល់ឡោះជាម្ចា ស់ដ៏មហាខ្លាំងពូកែដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ និងជាម្ចា ស់ ដែលអ្វីៗទាំងអស់កោតសរសើរចំពោះទ្រង់។

ٱللَّهِ ٱلَّذِى لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَوَيْلٌۭ لِّلْكَـٰفِرِينَ مِنْ عَذَابٍۢ شَدِيدٍ ﴿٢﴾

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកគ្រប់គ្រង។ ដូចនេះ ទ្រង់សាក សមនឹងត្រូវបានគេគោរពសក្កា រៈតែមួយគត់ដោយគ្មា នស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ា ខ្លូករបស់ទ្រង់នោះឡើយ។ ហើយពួកគ្មា នជំនឿនឹងត្រូវទទួលនូវទណ្ឌ កម្ម យ៉ា ងខ្លាំងក្លា បំផុត។

ٱلَّذِينَ يَسْتَحِبُّونَ ٱلْحَيَوٰةَ ٱلدُّنْيَا عَلَى ٱلْـَٔاخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًا ۚ أُو۟لَـٰٓئِكَ فِى ضَلَـٰلٍۭ بَعِيدٍۢ ﴿٣﴾

ពួកគ្មា នជំនឿដែលឆាកជីវិតលោកិយនិងភាពសប្បាយរីករាយបណ្តោះអាសន្នរបស់វាមានឥទ្ធិពលលើពួកគេជាងជីវិតថ្ងៃបរលោកនិងការសោយសុខជាអមតៈនា ថ្ងៃនោះ ហើយពួកគេបានបង្វែរមនុស្សលោកចេញពីមាគ៌ា របស់អល់ឡោះ និងមានបំណងចង់ឲ្យមាគ៌ា (របស់អល់ឡោះ)មានភាពវៀចវេរដើម្បីកុំឲ្យនរណាម្នា ក់អាច ដើរលើវាបាននោះ ពួកដែលមានលក្ខណៈដូចបានរៀបរាប់នេះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងា យពីការពិត និងភាពត្រឹមត្រូវ។

وَمَآ أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِۦ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٤﴾

ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នា ក់នោះទេលើកលែងតែយើងបានតែងតាំងគេ(អ្នកនាំសារ)ជាមនុស្សដែលនិយាយភាសានៃក្រុមរបស់គេ ដើម្បីផ្តល់ ភាពងាយស្រួលដល់ពួកគេ(ក្រុមរបស់អ្នកនាំសារ)ក្នុងការយល់ពីអ្វីដែលអ្នកនាំសារបាននាំមកពីអល់ឡោះជាម្ចា ស់។ ហើយយើងក៏មិនបានបញ្ជូនគេ(អ្នក នាំសារ)ដើម្បីបង្ខំពួកគេឲ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់នោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហា ញចំពោះជនណាដែលទ្រង់មានចេតនាដោយក្តីសប្បុរសរបស់ទ្រង់។ ហើយទ្រង់គឺជាម្ចា ស់មហាខ្លាំងពូកែដែល គ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយនិងមហាគតិបណ្ឌិ តនៅក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَآ أَنْ أَخْرِجْ قَوْمَكَ مِنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ وَذَكِّرْهُم بِأَيَّىٰمِ ٱللَّهِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّكُلِّ صَبَّارٍۢ شَكُورٍۢ ﴿٥﴾

صبار شكور ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីមូសា និងបានពង្រឹងគេតាមរយៈសញ្ញាភស្តុតាងជាច្រើនដែលបង្ហាញទៅលើសច្ចភាពរបស់គេ។ ហើយពិត ណាស់ គេគឺជាអ្នកនាំសារម្នា ក់មកពីម្ចា ស់របស់គេ។ ហើយយើងបានដាក់បទបញ្ជា ដល់គេឲ្យបញ្ចេញក្រុមរបស់គេពីភាពគ្មា នជំនឿនិងភាពអវិជ្ជា ទៅកាន់ការមាន ជំនឿនិងចំណេះដឹង ហើយយើងក៏បានប្រើគេឲ្យរំលឹកក្រុមរបស់គេអំពីថ្ងៃរបស់អល់ឡោះដែលទ្រង់បានប្រទាននូវឧបការគុណទៅលើពួកគេក្នុងថ្ងៃនោះផងដែរ។ ជាការពិតណាស់ នៅក្នុងបណ្តា ថ្ងៃទាំងនោះ គឺជាភស្តុតាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងសមត្ថភាពដ៏ធំធេងរបស់ ទ្រង់ ហើយនិងឧបការគុណរបស់ទ្រង់ទៅលើអ្នកមានជំនឿ។ នេះហើយជាអ្វីដែលអ្នកមានការអត់ធ្មត់ក្នុងការគោរពប្រតិបត្តិអល់ឡោះដែលតែងតែថ្លែងអំណរគុណ ចំពោះឧបការគុណរបស់ទ្រង់នោះអាចទាញយកប្រយោជន៍ពីវាបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ ٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ إِذْ أَنجَىٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ وَيُذَبِّحُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ ۚ وَفِى ذَٰلِكُم بَلَآءٌۭ مِّن رَّبِّكُمْ عَظِيمٌۭ ﴿٦﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលព្យាការីមូសាបានអនុវត្តន៍តាមបទបញ្ជា នៃម្ចា ស់របស់គាត់ ដោយគាត់បានពោលទៅកាន់ក្រុមរបស់គាត់ ដែលជាអម្បូរអ៊ីស្រាអែល ជាការរំលឹកពួកគេពីឧបកការគុណរបស់អល់ឡោះចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះ ដែលទ្រង់បានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីបក្សពួករបស់ហ្វៀរអោន ហើយទ្រង់បានផ្តល់សុវត្ថិភពដល់ពួកអ្នកពីកលល្បិច របស់ពួកគេ ដែលពួកគេបានឲ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មដ៏អាក្រក់(ព្រៃផ្សៃ)បំផុត ដោយពួកគេ(បក្សពួកហ្វៀរអោន)បានសម្លា ប់កូនប្រុសទាំងឡាយរបស់ពួក អ្នកដើម្បីកុំឲ្យមានក្មេងប្រុសណាម្នា ក់(នៅថ្ងៃអនាគត)អាចត្រួតត្រាទៅលើអំណាចរបស់ហ្វៀរអោនបាន ហើយពួកគេទុកជីវិតឲ្យកូនស្រីទាំងឡាយរបស់ពួកអ្នក ឲ្យរស់រានមានជីវិតដើម្បីធ្វើឲ្យពួកនាងទទួលរងនូវភាពអាម៉ាស និងអាប់ឱន(ដោយការយកពួកនាងធ្វើជាអ្នកបម្រើ)។ ហើយនៅក្នុងទង្វើរបស់ពួកគេនេះ គឺជាការ សាកល្បងដ៏ធំធេងចំពោះពួកអ្នកលើការអត់ធ្មត់។ ហើយទ្រង់បានតបស្នងចំពោះការអត់ធ្មត់របស់ពួកអ្នកលើការសាកល្បងនេះវិញ ដោយរំដោះពួកអ្នកចេញពីកល ល្បិចរបស់បក្សពួកហ្វៀរអោន។

وَإِذْ تَأَذَّنَ رَبُّكُمْ لَئِن شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِن كَفَرْتُمْ إِنَّ عَذَابِى لَشَدِيدٌۭ ﴿٧﴾

ហើយព្យាការីមូសាបានពោលទៅកាន់ពួកគេទៀតថាៈ ចូរពួកអ្នកចងចាំ នៅពេលដែលម្ចាស់របស់ពួកអ្នកបានប្រកាសប្រាប់ដល់ពួកអ្នកឲ្យបានដឹងយ៉ា ងច្បាស់ថាៈ ប្រសិនបើពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នកដូចដែលបានរៀបរាប់មកនេះ ទ្រង់ពិតជានឹងបន្ថែមនូវ ឧបការគុណនិងការប្រោសប្រទានរបស់ទ្រង់ដល់ពួកអ្នកថែមទៀត។ តែប្រសិនបើពួកអ្នកប្រឆាំង(រមិលគុណ)នឹងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ ពួកអ្នក ហើយមិនថ្លែងអំណរគុណចំពោះវានោះ ពិតណាស់ទណ្ឌកម្មរបស់ទ្រង់ គឺធ្ងន់ធ្ងរបំផុតសម្រាប់ជនទាំងឡាយណាដែលរមិលគុណចំពោះឧបការគុណរបស់ ទ្រង់ ហើយមិនថ្លែងអំណរគុណចំពោះវាទេនោះ។

وَقَالَ مُوسَىٰٓ إِن تَكْفُرُوٓا۟ أَنتُمْ وَمَن فِى ٱلْأَرْضِ جَمِيعًۭا فَإِنَّ ٱللَّهَ لَغَنِىٌّ حَمِيدٌ ﴿٨﴾

ហើយព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នក រួមទាំងអ្នកដែលនៅលើផែនដីទាំងនេះទាំងអស់នាំគ្នា ប្រឆាំង(នឹងអល់ឡោះ)នោះ ពិតណាស់ គ្រោះថ្នាក់នៃការប្រឆាំងរបស់ពួកអ្នក គឺត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មហា មានលើសលប់ដោយខ្លួនរបស់ទ្រង់ផ្ទាល់ ជាអ្នកដែលគេចាំបាច់ត្រូវទទួលបាននូវការកោតសរសើរដោយខ្លួនរបស់ទ្រង់ផ្ទាល់។ ការមានជំនឿរបស់អ្នកដែលមាន ជំនឿនោះ គឺពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ទ្រង់ឡើយ ហើយការប្រឆាំងក្រុមអ្នកដែលគ្មា នជំនឿនោះ ក៏មិនផ្តល់នូវគ្រោះថ្នា ក់អ្វីដល់ទ្រង់នោះដែរ។

أَلَمْ يَأْتِكُمْ نَبَؤُا۟ ٱلَّذِينَ مِن قَبْلِكُمْ قَوْمِ نُوحٍۢ وَعَادٍۢ وَثَمُودَ ۛ وَٱلَّذِينَ مِنۢ بَعْدِهِمْ ۛ لَا يَعْلَمُهُمْ إِلَّا ٱللَّهُ ۚ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَرَدُّوٓا۟ أَيْدِيَهُمْ فِىٓ أَفْوَٰهِهِمْ وَقَالُوٓا۟ إِنَّا كَفَرْنَا بِمَآ أُرْسِلْتُم بِهِۦ وَإِنَّا لَفِى شَكٍّۢ مِّمَّا تَدْعُونَنَآ إِلَيْهِ مُرِيبٍۢ ﴿٩﴾

តើដំណឹងនៃការវិនាសអន្តរាយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នក(ឱពួកគ្មានជំនឿ)មិនបានមកដល់ពួកអ្នកទេឬ ដែលពួកទាំងនោះមាន ក្រុមរបស់ ព្យាការីនួហ ក្រុមអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក្រុមសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ព្រមទាំងប្រជាជាតិជាច្រើនទៀតដែលបានមកបន្ទាប់ពីពួកគេ ដែលពួកគេមានចំនួនច្រើនដែលគ្មា ននរណាម្នា ក់ដឹងពីចំនួនរបស់ពួកគេក្រៅពីអល់ឡោះនោះ? បណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញា ភស្តុតាងយ៉ា ង ច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបានយកដៃរបស់ពួកគេដាក់ក្នុងមាត់និងខាំម្រាមដៃរបស់ពួកគេដោយកំហឹងចំពោះអ្នកនាំសារទៅវិញ ហើយពួកគេ បាននិយាយទៅកាន់អ្នកនាំសាររបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកយើងគ្មានជំនឿចំពោះអ្វីដែលគេបានបញ្ជូនវាមកជាមួយពួកអ្នកឡើយ ហើយពិតណាស់ ពួកយើងមានភាពមន្ទិលសង្ស័យយ៉ា ងខ្លាំងចំពោះអ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។ ك

۞ قَالَتْ رُسُلُهُمْ أَفِى ٱللَّهِ شَكٌّۭ فَاطِرِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ۚ قَالُوٓا۟ إِنْ أَنتُمْ إِلَّا بَشَرٌۭ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ ءَابَآؤُنَا فَأْتُونَا بِسُلْطَـٰنٍۢ مُّبِينٍۢ ﴿١٠﴾

បណ្តាអ្នកនាំសាររបស់ពួកគេបាននិយាយតបទៅកាន់ពួកគេវិញថាៈ តើការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការទទួលយកទ្រង់តែមួយគត់ដើម្បីគោរព សក្ការៈនោះ ពួកអ្នកមានការសង្ស័យឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងជាអ្នកដែលបង្កើតផែនដី ហើយធ្វើឲ្យវាទាំងពីរកើតមានឡើង ដោយគ្មា នគំរូពីមុនមកសោះនោះ?ទ្រង់អំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះទ្រង់(តែមួយគត់) ដើម្បីទ្រង់លុបលាងបាបកម្មរបស់ពួកអ្នកពីមុន ហើយទ្រង់ព بلغ គម្ពីរគួរអាន · តាហ្វសៀរ ន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់នៃអាយុជីវិតរបស់ពួកអ្នកនៅក្នុងឆាកជីវិតលោកិយ(បានមកដល់)។ ក្រុមរបស់ពួកគេបាននិយាយទៅកាន់ពួកគេ វិញថាៈ ពួកអ្នកគ្រាន់តែជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ដោយពួកអ្នកគ្មា នលក្ខណៈពិសេសអ្វីលើសពួកយើងឡើយ។ ពួកអ្នកចង់បង្វែរពួកយើងពីការគោរព សក្កា រៈចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងធ្លា ប់បានគោរពសក្កា រៈប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកនាំមកឲ្យពួកយើងនូវភស្តុតាងដ៏ច្បាស់លាស់មួយដែលបង្ហា ញ ទៅលើភាពស្មោះត្រង់របស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ពួកអ្នក គឺពិតជាអ្នកនាំសារពីអល់ឡោះមកកាន់ពួកយើងពិតមែន។

قَالَتْ لَهُمْ رُسُلُهُمْ إِن نَّحْنُ إِلَّا بَشَرٌۭ مِّثْلُكُمْ وَلَـٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ ۖ وَمَا كَانَ لَنَآ أَن نَّأْتِيَكُم بِسُلْطَـٰنٍ إِلَّا بِإِذْنِ ٱللَّهِ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ ﴿١١﴾

បណ្តា អ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ពួកយើងគ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នករាល់គ្នាដែរ ហើយពួកយើងមិនបដិសេធនូវ ភាព(ជាមនុស្ស)ដូចគ្នា នឹងពួកអ្នកនេះនោះទេ ក៏ប៉ុន្តែ ភាពដូចគ្នា នេះ មិនចាំបាច់ត្រូវតែដូចគ្នា គ្រប់អ្វីៗទាំងអស់នោះទេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ លើកតម្កើងដោយការប្រោសប្រទានជាពិសេសរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយអល់ឡោះបានជ្រើសរើស ពួកគេធ្វើជាអ្នកនាំសារទៅកាន់មនុស្សលោក។ ហើយពួកយើងពុំអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកតាមការស្នើសុំរបស់ពួកអ្នកនោះទេ លើក លែងតែដោយចេតនារបស់អល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ជាការពិតណាស់ ការនាំមក(នូវសញ្ញាភស្តុតាង)នេះ គឺមិនមែនស្ថិតក្រោមដែនសមត្ថភាពរបស់ពួក យើង(ដែលជាអ្នកនាំសារ)ឡើយ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់តែមួយគត់ដែលមានសមត្ថភាពចំពោះរឿងនោះ ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលអ្នក មានជំនឿទាំងឡាយប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។

وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدْ هَدَىٰنَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَآ ءَاذَيْتُمُونَا ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُتَوَكِّلُونَ ﴿١٢﴾

តើមានអ្វីមួយដែលរារាំងពួកយើង ឬជាលេសមិនឲ្យពួកយើងប្រគល់ការទុកចិត្តទៅចំពោះទ្រង់នោះ? ជាការពិតណាស់ ទ្រង់បានចង្អុលបង្ហាញពួកយើងនូវមាគ៌ាដ៏ ត្រឹមត្រូវនិងច្បាស់លាស់ ហើយពួកយើងត្រូវតែអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកអ្នកមកលើពួកយើងដោយការបដិសេធ និងការសើចចំអកនេះ។ ហើយចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដែលបណ្តា អ្នកដែលទុកចិត្តប្រគល់ការទុកចិត្តនូវរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។

وَقَالَ ٱلَّذِينَ كَفَرُوا۟ لِرُسُلِهِمْ لَنُخْرِجَنَّكُم مِّنْ أَرْضِنَآ أَوْ لَتَعُودُنَّ فِى مِلَّتِنَا ۖ فَأَوْحَىٰٓ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ ٱلظَّـٰلِمِينَ ﴿١٣﴾

ហើយនៅពេលដែលពួកគេអសមត្ថភាពក្នុងការជជែករកខុសត្រូវជាមួយបណ្តា អ្នកនាំសាររបស់ពួកគេ ពួកប្រឆាំងក្នុងចំណោមក្រុមទាំងឡាយរបស់បណ្តា អ្នកនាំ សារទាំងនោះបាននិយាយថាៈ យើងពិតជានឹងបណ្តេ ញពួកអ្នកចេញពីភូមិស្រុករបស់ពួកយើង ឬក៏ពួកអ្នកត្រូវតែបោះបង់សាសនារបស់ពួកអ្នក ហើយវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ពេលនោះ អល់ឡោះជាម្ចាស់បានផ្តល់វ៉ាហ៊ីទៅកាន់បណ្តា អ្នកនាំសារទាំងនោះដើម្បីជាការពង្រឹងដល់ពួក គេថាៈ យើងពិតជានឹងបំផ្លា ញពួកបំពានដែលជាពួកប្រឆាំងនឹងអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ជាមិនខាន។

وَلَنُسْكِنَنَّكُمُ ٱلْأَرْضَ مِنۢ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِى وَخَافَ وَعِيدِ ﴿١٤﴾

ហើយយើងនឹងឲ្យពួកអ្នក(ឱបណ្តា អ្នកនាំសារនិងអ្នកដែលតាមពួកអ្នក)រស់នៅលើទឹកដីនេះក្រោយពីការបំផ្លាញពួកគេ(ឲ្យវិនាសអន្តរាយ)។ ការបំផ្លាញពួកប្រឆាំង ដែលជាពួកបដិសេធ និងការផ្តល់ឲ្យបណ្តា អ្នកនាំសាររបស់ពួកគេនិងអ្នកដែលមានជំនឿបានរស់នៅលើទឹកដីរបស់ពួកគេ(ពួកបំពាន)ក្រោយពីការបំផ្លិចបំផ្លាញ ពួកគេដែលបានលើកឡើងនោះ គឺសម្រាប់អ្នកដែលដឹងពីភាពធំធេងរបស់យើង និង(ដឹងពី)ការឃ្លាំមើលរបស់យើងចំពោះគេ ហើយនិងភ័យខ្លាចការព្រមានពី ទណ្ឌ កម្មរបស់យើងចំពោះគេ។

وَٱسْتَفْتَحُوا۟ وَخَابَ كُلُّ جَبَّارٍ عَنِيدٍۢ ﴿١٥﴾

ហើយបណ្តា អ្នកនាំសារទាំងនោះក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេ ដោយសុំឲ្យទ្រង់ជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវរបស់ពួកគេ។ ហើយការខាតបង់ គឺ សម្រាប់រាល់ពួកដែលក្អេងក្អា ង ចចេសរឹងរូសមិនទទួលយកការពិតដោយគេមិនដើរតាមវា(ការពិត) ទោះបីជាវាបានស្តែងចេញចំពោះគេក៏ដោយនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

مِّن وَرَآئِهِۦ جَهَنَّمُ وَيُسْقَىٰ مِن مَّآءٍۢ صَدِيدٍۢ ﴿١٦﴾

នៅថ្ងៃបរលោក នៅពីមុខជនក្អេងក្អាងរូបនោះ គឺនរកជើហាន់ណាំដែលវាគឺជាកន្លែងដែលគេត្រៀមទុកសម្រាប់រូបគេ ហើយនៅក្នុងឋាននរកនោះ គេនឹងឲ្យជន នោះផឹកនូវទឹកខ្ទុះឈាមដែលហូរចេញពីពួកឋាននរក ប៉ុន្តែវាមិនបានធ្វើឲ្យរូបគេបាត់ស្រេកនោះទេ។ពិតប្រាកដណាស់ រូបគេនៅតែត្រូវបានគេដាក់ទណ្ឌ កម្មដោយ ការធ្វើឲ្យស្រេកទឹក ហើយនិងប្រភេទនៃទណ្ឌ កម្មផ្សេងៗជាច្រើនទៀត។

يَتَجَرَّعُهُۥ وَلَا يَكَادُ يُسِيغُهُۥ وَيَأْتِيهِ ٱلْمَوْتُ مِن كُلِّ مَكَانٍۢ وَمَا هُوَ بِمَيِّتٍۢ ۖ وَمِن وَرَآئِهِۦ عَذَابٌ غَلِيظٌۭ ﴿١٧﴾

រូបគេទ្រាំផឹកវា(ទឹកខ្ទុះឈាម)ទាំងលំបាកម្តងហើយម្តងទៀត ដោយសារតែភាពល្វីងជូចត់ កម្តៅដ៏ខ្លាំង និងក្លិនដ៏ស្អុយអាក្រក់របស់វា ប៉ុន្តែគេមិនអាចលេបវាចូល នោះឡើយ។ ហើយសេចក្តីស្លាប់មកដល់គេគ្រប់ទិសទីទាំងអស់ដោយសារតែការទទួលរងនូវទណ្ឌ កម្មដ៏សែនខ្លាំងក្លា ក៏ប៉ុន្តែ វាមិនមែនជាសេចក្តីស្លាប់ដែលអាចឲ្យ ពួកគេសម្រាក(ស្រាកស្រាន្តពីទណ្ឌ កម្ម)បាននោះឡើយ។ ផ្ទុយទៅវិញ រូបគេនៅតែនៅមានជីវិតដោយទទួលនូវទណ្ឌ កម្មដដែល។ ហើយនៅពីមុខជននោះ គឺទណ្ឌ កម្មដ៏សែនខ្លោ ចផ្សាផ្សេងទៀតដែលនៅរង់ចាំរូបគេ។

مَّثَلُ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ ۖ أَعْمَـٰلُهُمْ كَرَمَادٍ ٱشْتَدَّتْ بِهِ ٱلرِّيحُ فِى يَوْمٍ عَاصِفٍۢ ۖ لَّا يَقْدِرُونَ مِمَّا كَسَبُوا۟ عَلَىٰ شَىْءٍۢ ۚ ذَٰلِكَ هُوَ ٱلضَّلَـٰلُ ٱلْبَعِيدُ ﴿١٨﴾

ការប្រៀបធៀបអំពើល្អដែលពួកគ្មា នជំនឿបានសាង ដូចជាការបរិច្ចា គទាន ការធ្វើល្អ និងការមានក្តីមេត្តា ករុណាចំពោះអ្នកទន់ខ្សោយនោះ ទង្វើរបស់ពួកគេប្រៀប បាននឹងធូលីដែលត្រូវបានខ្យល់បោកបក់យ៉ា ងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរាដ៏ខ្លាំងមួយដោយបានបក់បោកនាំយកវា(ធូលី)ទៅយ៉ា ងខ្លាំងហើយធ្វើឲ្យវាត្រូវរាយ ប៉ា យគ្រប់ទីកន្លែង រហូតដល់គ្មា នបន្សល់ស្លាកស្នាមអ្វីបន្តិចឡើយ។ បែបនេះឯង ទង្វើរបស់ពួកគ្មា នជំនឿដែលពួកគេបានសាងនោះ គឺគ្មា នបានផ្តល់ផល ប្រយោជន៍អ្វីដល់អ្នកដែលបានសាងវាឡើយនៅថ្ងែបរលោក។ទង្វើដែលគ្មា នមូលដ្ឋា នស្ថិតនៅលើជំនឿបែបនេះគឺជាការរង្វេងដ៏សែនឆ្ងា យពីមាគ៌ា ដ៏ត្រឹមត្រូវ។

أَلَمْ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍۢ جَدِيدٍۢ ﴿١٩﴾

តើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដីយ៉ាងពិត ប្រាកដនោះ? ជាការពិតណាស់ ទ្រង់មិនបានបង្កើតវាទាំងពីរនេះជាការលេងសើច(ទទេៗ)នោះទេ។ ហើយប្រសិនបើទ្រង់មានចេតនាចង់ឲ្យពួកអ្នក(ឱមនុស្ស ទាំងឡាយ)វិនាសអន្តរាយ ហើយនាំមកនូវម៉ាខ្លូកផ្សេងទៀតដែលពួកគេគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់មកជំនួសពួកអ្នកនោះ ទ្រង់ប្រាកដនឹងធ្វើឲ្យពួក អ្នកវិនាសហើយនាំមកនូវម៉ា ខ្លូកផ្សេងទៀតដែលគោរពសក្ការៈចំពោះទ្រង់និងប្រតិបត្តិទ្រង់ជាមិនខាន។ ជាការពិតណាស់ វាជាការងារមួយដែលងាយស្រួលបំផុត ចំពោះទ្រង់។

وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍۢ ﴿٢٠﴾

ហើយការបំផ្លាញពួកអ្នកនិងនាំមកនូវម៉ាខ្លូកផ្សេងទៀតក្រៅពីពួកអ្នកនោះ មិនមែនជារឿងដែលទ្រង់អសមត្ថភាពនោះទេ។ ពិតប្រាកដណាស់ ទ្រង់មានសមត្ថ ភាពលើអ្វីៗទាំងអស់ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَبَرَزُوا۟ لِلَّهِ جَمِيعًۭا فَقَالَ ٱلضُّعَفَـٰٓؤُا۟ لِلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُنَّا لَكُمْ تَبَعًۭا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ ٱللَّهِ مِن شَىْءٍۢ ۚ قَالُوا۟ لَوْ هَدَىٰنَا ٱللَّهُ لَهَدَيْنَـٰكُمْ ۖ سَوَآءٌ عَلَيْنَآ أَجَزِعْنَآ أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍۢ ﴿٢١﴾

ហើយម៉ាខ្លូកទាំងអស់នឹងចេញពីផ្នូររបស់ពួកគេឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់នាថ្ងៃសន្យា(ថ្ងៃបរលោក)។ ហើយពួកទន់ខ្សោយដែលជាអ្នកដើរតាមគេ បាន និយាយទៅកាន់ពួកចៅហ្វាយនាយដែលជាមេដឹកនាំថាៈ ពិតប្រាកដណាស់ ពួកយើងធ្លា ប់បានដើរតាមពួកអ្នកដោយពួកយើងគោរពតាមបទបញ្ជា ទាំងឡាយរបស់ ពួកអ្នក ហើយពួកយើងឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលពួកអ្នកបានហាមឃាត់។ ដូច្នេះ តើពួកអ្នកអាចការពារពួកយើងពីទណ្ឌកម្មរបស់អល់ឡោះបន្តិចបានដែរឬទេ? ពួកចៅហ្វាយនាយដែលជាពួកមេដឹកនាំបានតបវិញថាៈ ប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់ចង្អុលបង្ហា ញយើងទៅកាន់មាគ៌ា ដែលត្រឹមត្រូវនោះ យើងក៏នឹងចង្អុល បង្ហាញពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវដែរ ហើយពួកយើងនឹងរួចផុតពីទណ្ឌកម្មរបស់អល់ឡោះទាំងអស់គ្នាមិនខាន។ ក៏ប៉ុន្តែ ពួកយើងបានវង្វេង។ ដូច្នេះ ពួក យើងក៏ធ្វើឲ្យពួកអ្នកង្វេងដែរ។ វាមិនខុសគ្នា ទេចំពោះពួកយើងនិងពួកអ្នក ទោះបីជាពួកយើងត្អូញត្អែរចំពោះការទទួលរងនូវទណ្ឌ កម្ម ឬពួកយើងទ្រាំអត់ធ្មត់ក៏ដោយ ក៏ពួកយើងគ្មា នកន្លែងដែលអាចរត់គេចពីទណ្ឌ កម្មនេះបានដែរ។

وَقَالَ ٱلشَّيْطَـٰنُ لَمَّا قُضِىَ ٱلْأَمْرُ إِنَّ ٱللَّهَ وَعَدَكُمْ وَعْدَ ٱلْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِىَ عَلَيْكُم مِّن سُلْطَـٰنٍ إِلَّآ أَن دَعَوْتُكُمْ فَٱسْتَجَبْتُمْ لِى ۖ فَلَا تَلُومُونِى وَلُومُوٓا۟ أَنفُسَكُم ۖ مَّآ أَنَا۠ بِمُصْرِخِكُمْ وَمَآ أَنتُم بِمُصْرِخِىَّ ۖ إِنِّى كَفَرْتُ بِمَآ أَشْرَكْتُمُونِ مِن قَبْلُ ۗ إِنَّ ٱلظَّـٰلِمِينَ لَهُمْ عَذَابٌ أَلِيمٌۭ ﴿٢٢﴾

ហើយនៅពេលដែលបណ្តា អ្នកឋានសួគ៌បានចូលក្នុងឋានសួគ៌អស់ ហើយពួកឋាននរកបានចូលឋាននរកអស់ អ៊ីព្លិសបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះ បានសន្យាជាមួយពួកអ្នក គឺការសន្យាមួយដែលពិតប្រាកដ។ ដូច្នេះ ទ្រង់ក៏បានតបស្នងឲ្យពួកអ្នកចំពោះអ្វីដែលទ្រង់បានសន្យាជាមួយពួកអ្នក(ពិតប្រាកដមែន)។ ចំណែកខ្ញុំវិញ ខ្ញុំបានសន្យាជាមួយពួកអ្នក ដែលជាការសន្យាមួយដែលភូតកុហក(ជាការសន្យាបោកប្រាស់)។ ដូចនេះ ខ្ញុំក៏មិនអាចគោរពតាមនូវអ្វីដែលខ្ញុំបាន សន្យាជាមួយពួកអ្នកនោះដែរ។ ខ្ញុំគ្មានអំណាចអ្វីដែលអាចគាបសង្កត់បង្ខិតបង្ខំពួកអ្នកនៅក្នុងលោកិយឲ្យពួកអ្នកប្រឆាំង និងវង្វេងឡើយ ប៉ុន្តែខ្ញុំគ្រាន់តែអំពាវនាវ ពួកអ្នកទៅកាន់ការប្រឆាំង ហើយខ្ញុំបានតុបតែងលម្អដល់ពួកអ្នកនូវទង្វើបាបកម្មទាំងឡាយ(ឲ្យមើលទៅឃើញថាល្អ)ប៉ុណ្ណោះ តែពួកអ្នករួសរាន់មកគោរពតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោ សខ្ញុំឲ្យសោះចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៃការវង្វេងនោះ តែពួកអ្នកត្រូវបន្ទោ សខ្លួនឯងវិញ ទើបវាសាកសមត្រូវបន្ទោ ស ជាង។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នកពីទណ្ឌកម្មបាននោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំពីទណ្ឌកម្មបាននោះដែរ។ ជាការពិតណាស់ ខ្ញុំបានដកខ្លួនចេញពីការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូជាមួយអល់ឡោះក្នុងការគោរពសក្ការៈហើយ។ ពិតប្រាកដណាស់ ពួកដែលបំពាន(ដោយ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនៅក្នុងលោកិយ និងការប្រឆាំងនឹងទ្រង់នោះ) ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនាថ្ងៃ បរលោក។

وَأُدْخِلَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَـٰمٌ ﴿٢٣﴾

سلم ផ្ទុយពីកន្លែងវិលត្រឡប់របស់ដែលពួកបំពាន(ទាំងនោះ) គេនឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរ កាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេរស់នៅទីនោះជាអមតៈដោយការអនុញ្ញាតពីម្ចាស់របស់ពួកគេ និងអានុភាពរបស់ទ្រង់។ ពួកគេផ្តល់ការស្វាគមន៍ ចំពោះគ្នា ទៅវិញទៅមក។ហើយម៉ា ឡាអ៊ីកាត់ និង(អល់ឡោះ)ម្ចា ស់របស់ពួកគេបានស្វា គមន៍ពួកគេដោយពាក្យសាឡាម(សន្តិភាព)។

أَلَمْ تَرَ كَيْفَ ضَرَبَ ٱللَّهُ مَثَلًۭا كَلِمَةًۭ طَيِّبَةًۭ كَشَجَرَةٍۢ طَيِّبَةٍ أَصْلُهَا ثَابِتٌۭ وَفَرْعُهَا فِى ٱلسَّمَآءِ ﴿٢٤﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានដឹងទេឬថា តើអល់ឡោះជាម្ចាស់ទ្រង់លើកឧទាហរណ៍ យ៉ា ងដូចម្តេចចំពោះកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាព ជាម្ចាស់តែមួយរបស់អល់ឡោះ) នោះគឺ الله إلا إله لا (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ខណៈដែលទ្រង់បានប្រៀបធៀបវា ទៅនឹងដើមឈើដ៏ល្អមួយដើម នោះគឺដើមល្មើ ដែលមានឫសរបស់វាចាក់ចូលទៅក្នុងដីយ៉ា ងមាំ ដោយស្រូបយកទឹកតាមរយៈរឹសដ៏ល្អរបស់វា ហើយមែកធាងរបស់ វាចាក់ឆ្ពោះទៅលើមេឃ ដោយវាស្រូបយកទឹកសន្សើម និងស្រូបយកខ្យល់បរិសុទ្ធនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

تُؤْتِىٓ أُكُلَهَا كُلَّ حِينٍۭ بِإِذْنِ رَبِّهَا ۗ وَيَضْرِبُ ٱللَّهُ ٱلْأَمْثَالَ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ ﴿٢٥﴾

ដើមឈើដ៏ល្អមួយដើមនេះ នឹងផ្តល់នូវផលានុផលដែលល្អគ្រប់ពេលវេលាទៅតាមបទបញ្ជានៃម្ចាស់របស់វា។ ហើយអល់ឡោះទ្រង់លើកយកឧទាហរណ៍ ជាច្រើន ទៀតសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេនឹងចងចាំ។

وَمَثَلُ كَلِمَةٍ خَبِيثَةٍۢ كَشَجَرَةٍ خَبِيثَةٍ ٱجْتُثَّتْ مِن فَوْقِ ٱلْأَرْضِ مَا لَهَا مِن قَرَارٍۢ ﴿٢٦﴾

ហើយការប្រៀបធៀបពាក្យសម្តីស្ហ៊ីរិកដែលអាក្រក់ គឺប្រៀបដូចជាដើមឈើដែលអាក្រក់ នោះគឺដើមហាន់ហ្សល់(ជាប្រភេទឪឡឹកម្យ៉ាងដែលល្វីងមិនអាចហូប បាន) ដែលគេអាចដកវាទាំងឫសបាន ដោយវាគ្មា នភាពរឹងមាំជាប់ទៅនឹងដីនោះទេ ហើយក៏មិន(មានមែក)ចាក់ឆ្ពោះទៅលើមេឃដែរ។ ដូចនេះ ពេលដែលវាងាប់ គឺវានឹងប៉ើងទៅតាមខ្យល់។ ពិតណាស់ ពាក្យសម្តីស្ហ៊ីរិកនោះ គឺនឹងវិនាសអន្តរាយ ហើយទង្វើរបស់អ្នកដែលសាងអំពើល្អ(នៃពួកប្រឆាំង)ក៏មិនឡើង ទៅជួបអល់ឡោះដែរ។

يُثَبِّتُ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ بِٱلْقَوْلِ ٱلثَّابِتِ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَفِى ٱلْـَٔاخِرَةِ ۖ وَيُضِلُّ ٱللَّهُ ٱلظَّـٰلِمِينَ ۚ وَيَفْعَلُ ٱللَّهُ مَا يَشَآءُ ﴿٢٧﴾

អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រឹងដល់បណ្តាអ្នកដែលមានជំនឿនឹងកាលីម៉ះតាវហេទដែលរឹងមាំនោះ នូវជំនឿដ៏ពេញលេញនៅក្នុងឆាកជីវិតលោកិយ រហូតដល់ ពួកគេស្លាប់ក្នុងខណៈដែលពួកគេស្ថិតនៅលើសេចក្តីជំនឿ ហើយនិងនៅក្នុងផ្នូររបស់ពួកគេ(ទ្រង់ពង្រឹងពួកគេ)នៅពេលដែលឆ្លើយនឹងសំណួ របស់ម៉ា ឡាអ៊ីកាត់ ព្រមទាំងទ្រង់នឹងពង្រឹងដល់ពួកគេនៅថ្ងៃបរលោកផងដែរ។ ហើយអល់ឡោះជាម្ចា ស់នឹងធ្វើឲ្យពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះនិងការប្រឆាំង ចំពោះទ្រង់នោះ វង្វេងចេញពីភាពត្រឹមត្រូវនិងការចង្អុលបង្ហាញ។ ហើយអល់ឡោះទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាឲ្យគេវង្វេងដោយភាពយុត្តិ ធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហា ញជនណាដែលទ្រង់មានចេតនាឲ្យគេទទួលបាននូវការចង្អុលបង្ហា ញដោយក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ គ្មា នអ្នក ដែលបង្ខិតបង្ខំទ្រង់ឡើយ។

۞ أَلَمْ تَرَ إِلَى ٱلَّذِينَ بَدَّلُوا۟ نِعْمَتَ ٱللَّهِ كُفْرًۭا وَأَحَلُّوا۟ قَوْمَهُمْ دَارَ ٱلْبَوَارِ ﴿٢٨﴾

ជាការពិតណាស់ អ្នកបានឃើញហើយនូវស្ថានភាពរបស់ពួកដែលប្រឆាំងចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមពួកគូរ៉័ស្ស ខណៈដែលពួកគេ រមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ តាមរយៈការធ្វើឲ្យមាននូវសុខសន្តិភាពនៅក្នុងទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) និងតាមរយៈ ការតែងតាំងព្យាការីមូហាំម៉ា ត់(ធ្វើជាអ្នកនាំសារ)ក្នុងចំណោមពួកគេ តែពួកគេបែរជាប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះទៅវិញ ខណៈដែលពួកគេ បានបដិសេធចំពោះអ្វីដែលព្យាការីមូហាំម៉ា ត់បាននាំពីម្ចា ស់របស់គេមកកាន់ពួកគេ ហើយពួកគេបានទម្លា ក់អ្នកដែលដើរតាមពួកគេចំពោះការប្រឆាំងក្នុងចំណោម ក្រុមរបស់ពួកគេនោះទៅក្នុងកន្លែងដែលវិនាសអន្តរាយ។

جَهَنَّمَ يَصْلَوْنَهَا ۖ وَبِئْسَ ٱلْقَرَارُ ﴿٢٩﴾

ហើយកន្លែងដែលវិនាសអន្តរាយនោះ គឺនរកជើហាន់ណាំដែលពួកគេនឹងត្រូវចូលទៅក្នុងវា ដោយពួកគេនឹងត្រូវទទួលរងនូវកម្តៅ របស់វា។ ហើយកន្លែងស្នាក់នៅដ៏ អាក្រក់បំផុតនោះ គឺកន្លែងស្នា ក់នៅរបស់ពួកគេនេះឯង។

وَجَعَلُوا۟ لِلَّهِ أَندَادًۭا لِّيُضِلُّوا۟ عَن سَبِيلِهِۦ ۗ قُلْ تَمَتَّعُوا۟ فَإِنَّ مَصِيرَكُمْ إِلَى ٱلنَّارِ ﴿٣٠﴾

ហើយពួកមុស្ហរីគីនបានយកព្រះនានាមកធ្វើជាដៃគូជាមួយនឹងអល់ឡោះដើម្បីធ្វើឲ្យអ្នកដែលដើរតាមពួកគេវង្វេងចេញពីមាគ៌ា របស់អល់ឡោះក្រោយពីពួកគេ ខ្លួនឯងបានវង្វេញចេញអំពីវា។ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសប្បាយរីករាយនឹងចំណង់តណ្ហា និងការផ្សព្វផ្សាយភាពមន្ទិល សង្ស័យនៅក្នុងឆាកជីវិតលោកិយនេះសិនចុះ។ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ពិតប្រាកដរបស់ពួកអ្នកនាថ្ងៃបរលោកនោះ គឺឆ្ពោះទៅកាន់ឋាននរក ដោយពួក អ្នកគ្មា នកន្លែងវិលត្រឡប់ណាក្រៅពីនេះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ر

قُل لِّعِبَادِىَ ٱلَّذِينَ ءَامَنُوا۟ يُقِيمُوا۟ ٱلصَّلَوٰةَ وَيُنفِقُوا۟ مِمَّا رَزَقْنَـٰهُمْ سِرًّۭا وَعَلَانِيَةًۭ مِّن قَبْلِ أَن يَأْتِىَ يَوْمٌۭ لَّا بَيْعٌۭ فِيهِ وَلَا خِلَـٰلٌ ﴿٣١﴾

خلل ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តា អ្នកដែលមានជំនឿថាៈ ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ហើយចូរពួកអ្នកបរិច្ចា គអំពីអ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកទាំងការបរិច្ចា គទាំងដែលជាកាតព្វកិច្ច(ហ្សាកាត់) និងការបរិច្ចា គទានដោយស្ម័គ្រចិត្ត ទាំង អាថ៌កំបាំងដោយសារខ្លា ចភាពរីយ៉ា ក(ធ្វើដើម្បីឲ្យគេឃើញ)និងទាំងលាតត្រដាងដើម្បីឲ្យអ្នកដទៃយកគំរូតាមពួកអ្នកមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)មកដល់ ដែលជា ថ្ងៃមួយដែលគ្មា នការលក់ដូរនោះទេ ហើយក៏គ្មា នការដោះដូរដែលអាចលោះខ្លួនគេពីទណ្ឌ កម្មរបស់អល់ឡោះនោះដែរ ហើយក៏គ្មា នដែរមិត្តភាព(នៅក្នុងថ្ងៃ នោះ)ដើម្បីឲ្យមិត្តភក្តិគេអាចជួយអន្តរាគមន៍ដល់មិត្តរបស់គេបាននោះ។

ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَخْرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزْقًۭا لَّكُمْ ۖ وَسَخَّرَ لَكُمُ ٱلْفُلْكَ لِتَجْرِىَ فِى ٱلْبَحْرِ بِأَمْرِهِۦ ۖ وَسَخَّرَ لَكُمُ ٱلْأَنْهَـٰرَ ﴿٣٢﴾

អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយគ្មានគំរូសោះពីមុនមក។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយ តាមរយៈទឹកភ្លៀងនោះ ទ្រង់បានបញ្ចេញនូវភោគផលជាច្រើនប្រភេទដែលជាលាភសក្ការៈសម្រាប់ពួកអ្នក(ឱមនុស្សលោក)។ ហើយទ្រង់បានបង្កើតឲ្យមានសំពៅ ដែលធ្វើដំណើ រនៅលើផ្ទៃទឹកទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកនូវទន្លេជាច្រើនផងដែរដើម្បីឲ្យពួកអ្នកទទួលទានអំពីវា និងផ្តល់វា ដល់សត្វពាហនៈរបស់ពួកអ្នក ក៏ដូចជា(សម្រាប់)ស្រោចស្រពដំណាំរបស់ពួកអ្នកផងដែរ។

وَسَخَّرَ لَكُمُ ٱلشَّمْسَ وَٱلْقَمَرَ دَآئِبَيْنِ ۖ وَسَخَّرَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ ﴿٣٣﴾

ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យនិងព្រះចន្ទដែលវាទាំងពីរធ្វើចលនាតាមគន្លងរបស់វា។ ហើយទ្រង់បានបង្កើតពេលយប់ និងពេលថ្ងៃសម្រាប់ ពួកអ្នកដែលនៅផ្លា ស់ប្តូរបន្តបន្ទា ប់គ្នា ដោយពេលយប់ គឺសម្រាប់ឲ្យពួកអ្នកសម្រាន្តនិងសម្រាកហើយពេលថ្ងៃគឺសម្រាប់ឲ្យពួកអ្នកចេញសកម្មភាពនិងការខិតខំ ប្រឹងប្រែងផ្សេងៗ។

وَءَاتَىٰكُم مِّن كُلِّ مَا سَأَلْتُمُوهُ ۚ وَإِن تَعُدُّوا۟ نِعْمَتَ ٱللَّهِ لَا تُحْصُوهَآ ۗ إِنَّ ٱلْإِنسَـٰنَ لَظَلُومٌۭ كَفَّارٌۭ ﴿٣٤﴾

ហើយទ្រង់បានផ្តល់ឲ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នកសុំពីទ្រង់ និងអ្វីដែលពួកអ្នកមិនបានសុំពីទ្រង់។ ហើយប្រសិនបើពួកអ្នកគណនាចំនួនឧបការគុណ របស់អល់ឡោះជាម្ចាស់នោះ ពួកអ្នកគ្មានសមត្ថភាពក្នុងការគណនាវាអស់នោះឡើយព្រោះតែវាមានចំនួនច្រើនលើសលុប ហើយអ្វីដែលគេបានរៀបរាប់ដល់ពួក អ្នកនេះ គ្រាន់តែជាឧទាហរណ៍ មួយចំនួនអំពីវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកដែលបំពានលើខ្លួនឯង និងរមិលគុណបំផុតចំពោះឧបការគុណ របស់អល់ឡោះ។

وَإِذْ قَالَ إِبْرَٰهِيمُ رَبِّ ٱجْعَلْ هَـٰذَا ٱلْبَلَدَ ءَامِنًۭا وَٱجْنُبْنِى وَبَنِىَّ أَن نَّعْبُدَ ٱلْأَصْنَامَ ﴿٣٥﴾

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) បន្ទា ប់ពីព្យាការីអ៊ីព្រហ៊ីមបានទុកកូនរបស់គាត់ គឺព្យាការីអ៊ីស្មាអែល និងម្តា យរបស់គេ គឺនាងហាជើរ នៅឯជ្រលងភ្នំឯ ទឹកដីម៉ាក្កះ នៅពេលនោះគាត់(ព្យាការីអ៊ីព្រហ៊ីម)ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យទឹកដីដែលខ្ញុំបានទុកក្រុមគ្រួសាររបស់ខ្ញុំនៅកន្លែង នោះ(ពោលគឺទីក្រុងម៉ា ក្កះ) ក្លា យជាទឹកដីដែលមានសុខសន្តិភាព ដោយគ្មា នការបង្ហូរឈាមគ្នា នៅក្នុងវា និងគ្មា ននរណាម្នា ក់បំពាននៅក្នុងវាផងចុះ។ ហើយសូម ទ្រង់មេត្តា បញ្ចៀសរូបខ្ញុំក៏ដូចជាកូនចៅរបស់ខ្ញុំឲ្យឃ្លាតឆ្ងា យពីកាគោរពសក្កា រៈរូបដិមានានាផង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًۭا مِّنَ ٱلنَّاسِ ۖ فَمَن تَبِعَنِى فَإِنَّهُۥ مِنِّى ۖ وَمَنْ عَصَانِى فَإِنَّكَ غَفُورٌۭ رَّحِيمٌۭ ﴿٣٦﴾

ឱម្ចា ស់របស់ខ្ញុំ!ជាការពិតណាស់ រូបបដិមាទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនវង្វេង ខណៈពួកគេគិតថា ពិតណាស់ វា(រូបបដិមា)អាចជួយអន្តរាយគមន៍ដល់ពួកគេ បាន។ ដូច្នេះ ពួកគេក៏មានភាពវឹកវរដោយសារតែវា ហើយពួកគេក៏គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះ។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំដោយ គោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់នោះ ពិតណាស់ រូបគេគឺពិតជាស្ថិតក្នុងក្រុមរបស់ខ្ញុំនិងជាអ្នកដែលដើរតាមខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំដោយមិនដើរតាមខ្ញុំចំពោះការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់និង(មិន)គោរពប្រតិបត្តិចំពោះទ្រង់ទេនោះ ជា ការពិតណាស់ ទ្រង់(ឱម្ចា ស់របស់ខ្ញុំ) គឺជាអ្នកដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំឡាយចំពោះជនណាដែលទ្រង់មានចេតនាអភ័យទោសដល់គេ ហើយទ្រង់ ជាអ្នកដែលមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

رَّبَّنَآ إِنِّىٓ أَسْكَنتُ مِن ذُرِّيَّتِى بِوَادٍ غَيْرِ ذِى زَرْعٍ عِندَ بَيْتِكَ ٱلْمُحَرَّمِ رَبَّنَا لِيُقِيمُوا۟ ٱلصَّلَوٰةَ فَٱجْعَلْ أَفْـِٔدَةًۭ مِّنَ ٱلنَّاسِ تَهْوِىٓ إِلَيْهِمْ وَٱرْزُقْهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمْ يَشْكُرُونَ ﴿٣٧﴾

ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួន គឺកូនប្រុសរបស់ខ្ញុំ(ព្យាការីអ៊ីស្មាអែល) និងកូនចៅរបស់គេ ឲ្យរស់នៅឯជ្រលងភ្នំ មួយ(នោះគឺទឹកដីម៉ា ក្កះ)ដែលគ្មា នដំណាំអ្វីនៅក្នុងវាឡើយ ហើយក៏គ្មា នទឹកនោះដែរ ដែលទីតាំងនោះ គឺនៅក្បែរពៃតុលឡោះ(កាក់ហ្ពះ)។ ឱម្ចា ស់របស់យើងខ្ញុំ! ខ្ញុំ ឲ្យពួកគេរស់នៅក្បែរកន្លែងនោះ គឺដើម្បីឲ្យពួកគេប្រតិបត្តិសឡាតនៅក្នុងវា។ ហេតុនេះ សូមទ្រង់មេត្តាធ្វើឲ្យដួងចិត្តរបស់មនុស្សមួយចំនួនចូលចិត្តពួកគេ និងចូល ចិត្តទៅកាន់ទឹកដីនេះផងចុះ ហើយសូមទ្រង់មេត្តាប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណទ្រង់ចំពោះ ឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេ។

رَبَّنَآ إِنَّكَ تَعْلَمُ مَا نُخْفِى وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى ٱللَّهِ مِن شَىْءٍۢ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ ﴿٣٨﴾

ى ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីដែលពួកយើងលាក់បាំង និងរាល់អ្វីដែលពួកយើងលាតត្រដាង ហើយគ្មានអ្វីមួយអាចលាក់បាំងពី ទ្រង់បានឡើយ មិនថានៅលើផែនដី ឬនៅលើមេឃនោះទេ។ ផ្ទុយទៅវិញ ទ្រង់ដឹងបំផុតអំពីវា។ ដូច្នេះ គ្មា នសេចក្តីត្រូវការណាមួយ និងភាពខ្វះខាតណាមួយរបស់ ពួកយើអាចលាក់បាំងពីទ្រង់នោះឡើយ។

ٱلْحَمْدُ لِلَّهِ ٱلَّذِى وَهَبَ لِى عَلَى ٱلْكِبَرِ إِسْمَـٰعِيلَ وَإِسْحَـٰقَ ۚ إِنَّ رَبِّى لَسَمِيعُ ٱلدُّعَآءِ ﴿٣٩﴾

ការថ្លែងអំណរគុណ និងការកោតសរសើរ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានឆ្លើយតបនឹងការបួងសួងរបស់ខ្ញុំ ដោយទ្រង់បានប្រទានឲ្យខ្ញុំស្ថិតក្នុង ចំណោមអ្នកដែលសាងអំពើល្អ ហើយទ្រង់ក៏បានប្រទានឲ្យខ្ញុំនូវអ៊ីស្មាអែលជាកូនជាមួយនឹងហាជើរ ហើយនិងអ៊ីស្ហាកជាកូនជាមួយនឹងសារ៉ោះ ខណៈដែលខ្ញុំ មានវ័យចាស់ជរាហើយនោះ។ពិតប្រាកដណាស់ ម្ចា ស់របស់ខ្ញុំមហាលឺបំផុតនូវការបួងសួងសុំចំពោះជនទាំងឡាយដែលបានបួងសួងសុំពីទ្រង់។

رَبِّ ٱجْعَلْنِى مُقِيمَ ٱلصَّلَوٰةِ وَمِن ذُرِّيَّتِى ۚ رَبَّنَا وَتَقَبَّلْ دُعَآءِ ﴿٤٠﴾

ឱម្ចា ស់របស់ខ្ញុំ!សូមទ្រង់មេត្តា ធ្វើឲ្យខ្ញុំក្លា យជាអ្នកដែលប្រតិបត្តិសឡាតយ៉ា ងពេញលេញផង ហើយសូមទ្រង់មេត្តា ធ្វើឲ្យកូនចៅរបស់ខ្ញុំក្លា យជាអ្នកប្រតិបត្តិសឡាត យ៉ា ងពេញលេញដូចគ្នា ផងដែរចុះ។ឱម្ចា ស់របស់យើងខ្ញុំ!សូមទ្រង់មេត្តា ឆ្លើយតបនូវការបួងសួងរបស់ខ្ញុំផងហើយសូមទ្រង់មេត្តា ទទួលយកផងចុះ។

رَبَّنَا ٱغْفِرْ لِى وَلِوَٰلِدَىَّ وَلِلْمُؤْمِنِينَ يَوْمَ يَقُومُ ٱلْحِسَابُ ﴿٤١﴾

ឱម្ចា ស់របស់យើងខ្ញុំ! សូមទ្រង់មេត្តា អភ័យទោសចំពោះបាបកម្មរបស់ខ្ញុំផង ហើយសូមទ្រង់មេត្តា អភ័យទោសចំពោះបាបកម្មឪពុកម្តា យរបស់ខ្ញុំផងចុះ(គាត់ បួងសួងសុំការអភ័យទោសឲ្យឪពុករបស់គាត់ដូច្នោះមុនពេលដែលគាត់បានដឹងថា ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ។ ដូចនេះ នៅពេលដែលគាត់បាន ដឹងថា ឪពុករបស់គាត់ជាសត្រូវរបស់អល់ឡោះហើយនោះ គាត់ក៏ដកខ្លួនឈប់បួងសួងដូច្នោះវិញ)។ ហើយសូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់បណ្តា អ្នកមានជំនឿទាំងឡាយនៅថ្ងៃដែលមនុស្សលោកទាំងអស់នឹងត្រូវឈរនៅចំពោះមុខម្ចា ស់របស់ពួកគេដើម្បីទទួលការជំនុំជម្រះផងចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَا تَحْسَبَنَّ ٱللَّهَ غَـٰفِلًا عَمَّا يَعْمَلُ ٱلظَّـٰلِمُونَ ۚ إِنَّمَا يُؤَخِّرُهُمْ لِيَوْمٍۢ تَشْخَصُ فِيهِ ٱلْأَبْصَـٰرُ ﴿٤٢﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំគិតស្មានថា ការរពន្យារពេលរបស់អល់ឡោះជាម្ចា ស់ក្នុងដាក់ទណ្ឌ កម្មចំពោះពួកដែលបំពាននោះ គឺ(ដោយសារ)ទ្រង់មិន បានដឹងពីទង្វើបំពានរបស់ពួកគេដែលបានប្រព្រឹត្ត ដូចជាការបដិសេធ ការរារាំងមនុស្សពីមាគ៌ា អល់ឡោះ និងអ្វីផ្សេងទៀតឲ្យសោះ។ ផ្ទុយទៅវិញ ទ្រង់ជាអ្នកដែល ដឹងបំផុតពីរឿងទាំងនោះ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។ តាមពិត ទ្រង់គ្រាន់តែពន្យារពេលដាក់ទណ្ឌកម្មពួកគេរហូតដល់ថ្ងៃបរលោក ប៉ុណ្ណោះ ហើយថ្ងៃនោះ គឺជាថ្ងៃដែលភ្នែករបស់ពួកគេម្លឹងមើលដោយភាពភ័យខ្លា ចព្រោះតែភាពរន្ធត់ចំពោះអ្វីដែលពួកគេបានឃើញ។

مُهْطِعِينَ مُقْنِعِى رُءُوسِهِمْ لَا يَرْتَدُّ إِلَيْهِمْ طَرْفُهُمْ ۖ وَأَفْـِٔدَتُهُمْ هَوَآءٌۭ ﴿٤٣﴾

គឺនៅថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូររបស់ពួកគេទាំងប្រញាប់ប្រញាល់ទៅរកអ្នកដែលស្រែកហៅ ដោយពួកគេងើយក្បាលរបស់ពួកគេសម្លឹងមើលទៅ លើមេឃដោយការព្រួយបារម្ភដោយពួកគេមិនទម្លាក់ក្រសែភ្នែករបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ភ្នែករបស់ពួកគេនៅនឹងថ្កល់ ដោយសារតែភាពរន្ធត់ចំពោះអ្វី ដែលពួកគេបានឃើញ។ ចំណែកឯចិត្តរបស់ពួកគេវិញ គឺទទេស្អា ត គ្មា នវិញ្ញា ណនោះឡើយ ហើយពួកគេក៏មិនយល់ពីអ្វីដែលពួកគេកំពុងតែឃើញនោះដែរ។

وَأَنذِرِ ٱلنَّاسَ يَوْمَ يَأْتِيهِمُ ٱلْعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُوا۟ رَبَّنَآ أَخِّرْنَآ إِلَىٰٓ أَجَلٍۢ قَرِيبٍۢ نُّجِبْ دَعْوَتَكَ وَنَتَّبِعِ ٱلرُّسُلَ ۗ أَوَلَمْ تَكُونُوٓا۟ أَقْسَمْتُم مِّن قَبْلُ مَا لَكُم مِّن زَوَالٍۢ ﴿٤٤﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ព្រមានបន្លាចប្រជាជាតិរបស់អ្នកពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកដែលបំពានលើខ្លួនឯង ដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់នោះនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាពន្យារពេលដល់ពួកយើងផង ហើយសូម មេត្តា ពន្យារពេលដាក់ទណ្ឌ កម្មចំពោះពួកយើង ព្រមទាំងមេត្តា ត្រឡប់ពួកយើងទៅកាន់លោកិយវិញមួយរយៈពេលដ៏ខ្លីផងចុះ (ពេលនោះ)ពួកយើងនឹងមានជំនឿ ចំពោះទ្រង់ ហើយនឹងដើរតាមបណ្តា អ្នកនាំសារទាំងឡាយដែលទ្រង់បានតែងតាំងពួកគេមកកាន់ពួកយើងមិនខាន។ ពេលនោះ មានគេឆ្លើយតបដោយស្តីបន្ទោស ចំពោះពួកគេថាៈ តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលនៅក្នុងជីវិតលោកិយទេឬថា ពិតណាស់ ពួកអ្នកមិនមានការផ្លាស់ប្តូរពីជីវិតលោកិយទៅកាន់ជីវិតបរលោក ឡើយ ដោយពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញក្រោយពីស្លា ប់នោះ?

وَسَكَنتُمْ فِى مَسَـٰكِنِ ٱلَّذِينَ ظَلَمُوٓا۟ أَنفُسَهُمْ وَتَبَيَّنَ لَكُمْ كَيْفَ فَعَلْنَا بِهِمْ وَضَرَبْنَا لَكُمُ ٱلْأَمْثَالَ ﴿٤٥﴾

ហើយពួកអ្នកបានមកស្នា ក់នៅក្នុងលំនៅឋានរបស់ប្រជាជាតិជំនាន់មុនដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះមុនពួកអ្នក ដូចជាក្រុមរបស់ព្យា ការីហ៊ូទ និងក្រុមរបស់ព្យាការីសឡេះ ហើយគេបានបញ្ជាក់យ៉ា ងច្បាស់ដល់ពួកអ្នកនូវអ្វីដែលយើងបំផ្លាញពួកគេ។ ហើយយើងបានលើកជាឧទហរណ៍ ជាច្រើន ទៀតនៅក្នុងគម្ពីររបស់អល់ឡោះដើម្បីឲ្យពួកអ្នកយកវាធ្វើជាមេរៀន តែពួកអ្នកមិនបានយកវាធ្វើជាមេរៀននោះឡើយ។

وَقَدْ مَكَرُوا۟ مَكْرَهُمْ وَعِندَ ٱللَّهِ مَكْرُهُمْ وَإِن كَانَ مَكْرُهُمْ لِتَزُولَ مِنْهُ ٱلْجِبَالُ ﴿٤٦﴾

ហើយជាការពិតណាស់ ពួកដែលស្នាក់នៅក្នុងផ្ទះសម្បែងរបស់ប្រជាជាតិដែលបំពានទាំងនោះបានរៀបចំឧបាយកលជាច្រើនដើម្បីសម្លា ប់ព្យាការីមូហាំម៉ា ត់ និង(ដើម្បី)បញ្ចប់ការអំពាវនាវរបស់គាត់តែអល់ឡោះជាម្ចា ស់ទ្រង់បានដឹងពីឧបាយកលរបស់ពួកគេដែលពួកគេបានរៀបចំ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់ បានឡើយ។ ហើយការរៀបចំ(ឧបាយកល)របស់ពួកគេនោះ គឺទន់ខ្សោយខ្លាំងណាស់ ពីព្រោះវាមិនបានធ្វើឲ្យភ្នំទាំងឡាយ ឬអ្វីផ្សេងទៀតរលាយបាត់រូបរាងនោះ ឡើយ ដោយសារតែភាពទន់ខ្សោយរបស់វា ខុសពីគម្រោងការរបស់អល់ឡោះចំពោះពួកគេ(ដែលអាចធ្វើឲ្យពួកគេវិនាសអន្តរាយបាន)។

فَلَا تَحْسَبَنَّ ٱللَّهَ مُخْلِفَ وَعْدِهِۦ رُسُلَهُۥٓ ۗ إِنَّ ٱللَّهَ عَزِيزٌۭ ذُو ٱنتِقَامٍۢ ﴿٤٧﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលជាអ្នកសន្យានឹងបណ្តាអ្នកនាំសាររបស់ទ្រង់ដោយការផ្តល់ជំនួយ និង(សន្យា)ធ្វើឲ្យសាសនា(របស់ទ្រង់)ត្រដែតឡើងនោះ ទ្រង់ក្បត់នូវអ្វីដែលទ្រង់បានសន្យានឹងបណ្តាអ្នកនាំសារទ្រង់ឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជា ម្ចាស់មហាខ្លាំងពូកែដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់នឹងធ្វើឲ្យអ្នកដែលទ្រង់ពេញចិត្តខ្លាំងពូកែ ហើយទ្រង់គឺជាអ្នកដែលមាន អានុភាពផ្តន្ទា ទោសយ៉ា ងខ្លាំងក្លា បំផុតចំពោះសត្រូវរបស់ទ្រង់ និងសត្រូវទាំងឡាយរបស់បណ្តា អ្នកនាំសាររបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَوْمَ تُبَدَّلُ ٱلْأَرْضُ غَيْرَ ٱلْأَرْضِ وَٱلسَّمَـٰوَٰتُ ۖ وَبَرَزُوا۟ لِلَّهِ ٱلْوَٰحِدِ ٱلْقَهَّارِ ﴿٤٨﴾

ការផ្តន្ទាទោសចំពោះពួកប្រឆាំងនេះ នឹងកើតឡើង(យ៉ា ងពិតប្រាកដ)នៅពេលដែលថ្ងៃបរលោកកើតឡើង គឺនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង ដែលមានពណ៌ សថ្លា ហើយមេឃជាច្រើនជាន់វិញ ក៏ត្រូវបានគេផ្លាស់ប្តូរទៅជាមេឃផ្សេងដែរ។ ហើយមនុស្សលោកទាំងអសស់បានក្រោកចេញពីផ្នូររបស់ពួកគេ ទាំងខ្លួនរបស់ពួកគេនិងទង្វើរបស់ពួកគេដើម្បីឈរនៅចំពោះមុខអល់ឡោះជាម្ចាស់ដែលជាអ្នកដែលមានអំណាចគ្រប់គ្រង និងធំធេងតែមួយគត់ ជាអ្នកដែលខ្លាំង ពូកែជាអ្នកដែលយកឈ្នះលើគេដោយគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ។

وَتَرَى ٱلْمُجْرِمِينَ يَوْمَئِذٍۢ مُّقَرَّنِينَ فِى ٱلْأَصْفَادِ ﴿٤٩﴾

ហើយនៅថ្ងៃដែលគេផ្លា ស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លា ស់ប្តូរមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហា ញឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានឃើញពួក ប្រឆាំង និងពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់ នោះ គឺធ្វើអំពីជ័រ(ដែលងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្ត ប់លើផ្ទៃមុខរបស់ពួកគេ។

سَرَابِيلُهُم مِّن قَطِرَانٍۢ وَتَغْشَىٰ وُجُوهَهُمُ ٱلنَّارُ ﴿٥٠﴾

ហើយនៅថ្ងៃដែលគេផ្លា ស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លា ស់ប្តូមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហា ញឲ្យអ្នក(ឱអ្នកនាំសារ)ឃើញពួកប្រឆាំងនិង ពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់នោះ គឺធ្វើ អំពីជ័រ(ដែលវាងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្ត ប់លើផ្ទៃមុខរបស់ពួកគេ។

لِيَجْزِىَ ٱللَّهُ كُلَّ نَفْسٍۢ مَّا كَسَبَتْ ۚ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ ﴿٥١﴾

ដើម្បីអល់ឡោះនឹងតបស្នងរាល់ៗបុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេបានសាង មិនថាប្រការល្អ ឬប្រការអាក្រក់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នក ដែលជំនុំជម្រះយ៉ា ងឆាប់រហ័សបំផុតចំពោះទង្វើទាំងឡាយ ។

هَـٰذَا بَلَـٰغٌۭ لِّلنَّاسِ وَلِيُنذَرُوا۟ بِهِۦ وَلِيَعْلَمُوٓا۟ أَنَّمَا هُوَ إِلَـٰهٌۭ وَٰحِدٌۭ وَلِيَذَّكَّرَ أُو۟لُوا۟ ٱلْأَلْبَـٰبِ ﴿٥٢﴾

គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺជាការប្រកាសមួយពីអល់ឡោះជាម្ចាស់ទៅកាន់មនុស្សលោក និងដើម្បីដាស់តឿងព្រមានពួកគេ តាមរយៈអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការព្រមានបន្លាច និងការសន្យាដាក់ទណ្ឌកម្មយ៉ា ងធ្ងន់ធ្ងរ ហើយនិងដើម្បីឲ្យពួកគេបានដឹងថាៈ ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ពួកគេនឹងគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) ហើយ ពួកគេនឹងមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នូវអ្វីមួយឡើយ ព្រមទាំងដើម្បីឲ្យអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវយកវាធ្វើជាមេរៀន ពីព្រោះពួកគេ គឺជាអ្នក ដែលទាញយកផលប្រយោជន៍ពីវាតាមរយៈដំបូន្មា ន និងមេរៀនជាច្រើន(ដែលមាននៅក្នុងវា)។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ibrahim — إبراهيم

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា