ទំព័រដើមការពន្យល់Ar-Ra'd (13)

ការពន្យល់ Ar-Ra'd (13) — الرعد

ម៉ាឌីណះ · 43 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓمٓر ۚ تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ۗ وَٱلَّذِىٓ أُنزِلَ إِلَيْكَ مِن رَّبِّكَ ٱلْحَقُّ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ ﴿١﴾

អាលីហ្វ ឡាម មីម រ៉(បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាបណ្តា វាក្យខណ្ឌដ៏ខ្ពង់ខ្ពស់នៅក្នុងជំពូកនេះ ហើយគម្ពីរគួរអាន ដែលអល់ឡោះបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) វាគឺជាការពិតដោយគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វា(គម្ពីរគួរអាន)មកពីអល់ឡោះជាម្ចា ស់នោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនមានជំនឿនឹងវា(គម្ពីរគួរអាន)នោះទេ ដោយសារតែភាពចចេសរឹងរូស និង ភាពក្អេងក្អា ង(របស់ពួកគេ)។ل

ٱللَّهُ ٱلَّذِى رَفَعَ ٱلسَّمَـٰوَٰتِ بِغَيْرِ عَمَدٍۢ تَرَوْنَهَا ۖ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۖ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ ۖ كُلٌّۭ يَجْرِى لِأَجَلٍۢ مُّسَمًّۭى ۚ يُدَبِّرُ ٱلْأَمْرَ يُفَصِّلُ ٱلْـَٔايَـٰتِ لَعَلَّكُم بِلِقَآءِ رَبِّكُمْ تُوقِنُونَ ﴿٢﴾

អល់ឡោះជាម្ចា ស់ គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ដែលត្រូវបានលើកយ៉ា ងខ្ពស់ដោយគ្មា នសសរនោះឡើយ ដូចដែលពួកអ្នកបានឃើញ(ផ្ទា ល់នឹង ភ្នែកស្រាប់)។ ក្រោយមក ទ្រង់គង់នៅលើអារ៉ស្ហ ប្រកបដោយភាពខ្ពង់ខ្ពស់ដែលសាកសមនឹងទ្រង់ ដោយគ្មា នការប្រៀបធៀប និងការប្រៀបប្រដូចឡើយ។ ហើយ ទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ ដើម្បីផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ម៉ាខ្លូករបស់ទ្រង់។ ទាំងព្រះអាទិត្យនិងព្រះចន្ទ សុទ្ធតែធ្វើដំណើរតាមគន្លងរបស់ វាយ៉ាងជាក់លាក់នៅក្នុងការដឹងរបស់អល់ឡោះ។ ទ្រង់ចាត់ចែងកិច្ចការរបស់ទ្រង់នៅក្នុងមេឃជាច្រើនជាន់និងផែនដីនូវអ្វីដែលទ្រង់មានចេតនា។ ទ្រង់បញ្ជាក់នូវ ភស្តុតាងទាំងឡាយដែលបង្ហា ញទៅលើសមត្ថភាពរបស់ទ្រង់(ដល់ពួកអ្នក) សង្ឃឹមថាពួកអ្នកជឿជាក់ចំពោះការជួបនឹងម្ចា ស់របស់ពួកអ្នកនាថ្ងៃបរលោក។ ដូចនេះ ពួកអ្នកត្រៀមសម្រាប់ថ្ងៃនោះដោយការសាងនូវទង្វើកុសលនានាចុះ។

وَهُوَ ٱلَّذِى مَدَّ ٱلْأَرْضَ وَجَعَلَ فِيهَا رَوَٰسِىَ وَأَنْهَـٰرًۭا ۖ وَمِن كُلِّ ٱلثَّمَرَٰتِ جَعَلَ فِيهَا زَوْجَيْنِ ٱثْنَيْنِ ۖ يُغْشِى ٱلَّيْلَ ٱلنَّهَارَ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَتَفَكَّرُونَ ﴿٣﴾

ហើយទ្រង់ជាអ្នកដែលបានពង្រាបផែនដីឲ្យ(មានសណ្ឋា ន)រាបស្មើ ហើយទ្រង់បានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនទប់ជាលំនឹងដើម្បីកុំឲ្យវា(ផែនដី)មាន ការញ័ររញ្ជួយដល់មនុស្ស ហើយទ្រង់ក៏បានបង្កើតផ្លូវជាច្រើននៅលើវា(ផែនដី)ផងដែរ។ ហើយរាល់ៗប្រភេទនៃផលានុផលទាំងឡាយនោះ ទ្រង់បានបង្កើតវាឲ្យ មានជាគូ គឺមានញីមានឈ្មោល ដូចសត្វពាហនៈដែរ។ ទ្រង់បានធ្វើឲ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ ហើយវាក៏ក្លាយទៅជាងងឹតក្រោយពីវាបានភ្លឺ។ អ្វីដែល បានលើកឡើងទាំងនោះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលគិតពិចារណានៅក្នុងការបង្កើតរបស់អល់ឡោះ ហើយពិនិត្យពិចារណានៅក្នុងវា ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍តាមរយៈសញ្ញា ភស្តុតាងទាំងនោះ។

وَفِى ٱلْأَرْضِ قِطَعٌۭ مُّتَجَـٰوِرَٰتٌۭ وَجَنَّـٰتٌۭ مِّنْ أَعْنَـٰبٍۢ وَزَرْعٌۭ وَنَخِيلٌۭ صِنْوَانٌۭ وَغَيْرُ صِنْوَانٍۢ يُسْقَىٰ بِمَآءٍۢ وَٰحِدٍۢ وَنُفَضِّلُ بَعْضَهَا عَلَىٰ بَعْضٍۢ فِى ٱلْأُكُلِ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَعْقِلُونَ ﴿٤﴾

ى ហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា ។នៅក្នុងវា មានចម្កា រទំពាំងបាយជូរយ៉ា ងច្រើន ហើយនៅក្នុងវាផងដែរ គឺមានដំណាំនិងដើមល្មើដែល មានខ្នែង និងដើមល្មើដែលគ្មា នខ្នែង ដែលគេស្រោចស្រពចម្កា រ និងដំណាំទាំងនោះដោយទឹកតែមួយ។ ហើយយើងបានផ្តល់គុណភាពឲ្យវាខុសគ្នា ពីមួយទៅមួយ ចំពោះរសជាតិរបស់វា(មានខ្លះឆ្ងាញ់ជាងខ្លះទៀត) ហើយនិងអត្ថប្រយោជន៍ផ្សេៗទៀតរបស់វា បើទោះបីជាពួកវានៅជិតគ្នា និងត្រូវបានស្រោចស្រពដោយទឹកតែ មួយក៏ដោយ។ ពិតប្រាកដណាស់ អ្វីដែលបានលើកឡើងទាំងនេះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលចេះគិតពិចារណា ដោយសារតែពួកគេ គឺជាអ្នកដែលយករឿងទាំងនោះធ្វើជាមេរៀន។

۞ وَإِن تَعْجَبْ فَعَجَبٌۭ قَوْلُهُمْ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِى خَلْقٍۢ جَدِيدٍ ۗ أُو۟لَـٰٓئِكَ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ ۖ وَأُو۟لَـٰٓئِكَ ٱلْأَغْلَـٰلُ فِىٓ أَعْنَاقِهِمْ ۖ وَأُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٥﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មានការងឿងឆ្ងល់ពីរឿងអ្វីមួយនោះ ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺការបដិសេធរបស់ពួកគេចំពោះការ ពង្រស់(មនុស្សឲ្យរស់)ឡើងវិញ ហើយនិងពាក្យសម្តីរបស់ពួកគេដែលបាននិយាយលើកហេតុផល(មកបញ្ជា ក់)ចំពោះការបដិសេធរបស់ពួកគេនេះថាៈ តើនៅពេ بلغ គម្ពីរគួរអាន · តាហ្វសៀរ លដែលពួកយើងបានស្លាប់ ហើយបានក្លាយទៅជាដី ព្រមទាំងឆ្អឹងរបស់ពួកយើងពុកផុយរលាយបាត់រូបរាងហើយនោះ តើពួកយើងត្រូវគេពង្រស់ឲ្យរស់ឡើងវិញ ម្តងទៀតឬ? ពួកដែលបដិសេធពីការរស់ឡើងវិញក្រោយពេលស្លាប់ទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ដូចនេះហើយទើបពួកគេ បដិសេធចំពោះសមត្ថភាពរបស់ទ្រង់ក្នុងពង្រស់មនុស្សស្លា ប់(ឲ្យរស់ឡើងវិញ)។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់អំពីភ្លើងនរកនៅលើករបស់ពួកគេនាថ្ងៃ បរលោក។ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដោយពួកគេនឹងស្ថិតនៅទីនោះជាអមតៈ ដោយភាពវិនាសអន្តរាយមិនប៉ះពាល់ដល់ពួកគេនោះទេ(ពួកគេមិន ស្លាប់ម្តងទៀតនោះទេ) ហើយគេក៏មិនកាត់ផ្តា ច់(បញ្ឈប់)ទណ្ឌ កម្មពីពួកគេនោះដែរ។

وَيَسْتَعْجِلُونَكَ بِٱلسَّيِّئَةِ قَبْلَ ٱلْحَسَنَةِ وَقَدْ خَلَتْ مِن قَبْلِهِمُ ٱلْمَثُلَـٰتُ ۗ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍۢ لِّلنَّاسِ عَلَىٰ ظُلْمِهِمْ ۖ وَإِنَّ رَبَّكَ لَشَدِيدُ ٱلْعِقَابِ ﴿٦﴾

ហើយពួកមុស្ហរីគីនសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដាក់ទណ្ឌ កម្មដល់ពួកគេភ្លា មៗ ហើយពួកគេក៏សុំឲ្យទណ្ឌ កម្មនោះធ្លា ក់ទៅលើពួកគេ មុននឹងពួកគេទទួលបាន ពេញលេញនូវឧបការគុណដែលអល់ឡោះបានកំណត់សម្រាប់ពួកគេ។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះប្រជាជាតិដែល បដិសេធជំនាន់ពួកគេ។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនយកវាធ្វើជាមេរៀន? ហើយពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការ អនុគ្រោះដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហេតុនេះហើយទើបទ្រង់មិនដាក់ទណ្ឌកម្មពួកគេភ្លាមៗនោះទេ ដើម្បីឲ្យពួកគេសារភាពទោសកំហុស ចំពោះអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដាក់ទណ្ឌ កម្មយ៉ា ងខ្លាំងក្លា បំផុតចំពោះពួកដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេដដែល ប្រសិនបើ ពួកគេមិនព្រមសារភាពកំហុស(ចំពោះទ្រង់)ទេនោះ។

وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌۭ مِّن رَّبِّهِۦٓ ۗ إِنَّمَآ أَنتَ مُنذِرٌۭ ۖ وَلِكُلِّ قَوْمٍ هَادٍ ﴿٧﴾

ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយ(ដោយភាពរឹងរូស)ថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះនូវសញ្ញា ភស្តុតាង(អច្ឆរិយភាព)ណាមួយពីម្ចា ស់របស់គេទៅ កាន់មូហាំម៉ា ត់ដូចអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីមូសា និងព្យាការីអ៊ីសានោះ? តាមពិតអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានបន្លាច មនុស្សពីទណ្ឌ កម្មរបស់អល់ឡោះប៉ុណ្ណោះ ហើយអ្នកគ្មា នសញ្ញា ភស្តុតាងណាមួយនោះឡើយក្រៅពីអ្វីដែលអល់ឡោះបានប្រទានដល់អ្នកនោះ។ ហើយរាល់ក្រុម នីមួយៗ គឺតែងតែមានព្យាការីដែលចង្អុលបង្ហា ញ និងណែនាំពួកគេទៅកាន់ផ្លូវពិត។

ٱللَّهُ يَعْلَمُ مَا تَحْمِلُ كُلُّ أُنثَىٰ وَمَا تَغِيضُ ٱلْأَرْحَامُ وَمَا تَزْدَادُ ۖ وَكُلُّ شَىْءٍ عِندَهُۥ بِمِقْدَارٍ ﴿٨﴾

អល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងផ្ទៃពោះរបស់ស្ត្រី(មានគភ៌) ដោយទ្រង់ដឹងរាល់អ្វីៗទាំងអស់អំពីវា។ ហើយទ្រង់ដឹងនូវអ្វីដែលកើតមាននៅក្នុង ស្បូន ដូចជាកូនមិនគ្រប់ខែ ឬលើសខែ មានសុខភាពល្អ ឬមានជំងឺ។ ហើយរាល់អ្វីៗទាំងអស់ គឺត្រូវបានអល់ឡោះកំណត់យ៉ា ងច្បាស់លាស់ដោយមិនឲ្យលើស ឬ ខ្វះនោះឡើយ។

عَـٰلِمُ ٱلْغَيْبِ وَٱلشَّهَـٰدَةِ ٱلْكَبِيرُ ٱلْمُتَعَالِ ﴿٩﴾

នោះគឺដោយសារតែទ្រង់ជាអ្នកដែលដឹងនូវរាល់អ្វីទាំងអស់ដែលលាក់បាំងពីអារម្មណ៍ ម៉ា ខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងបំផុតរាល់អ្វីដែលអារម្មណ៍ របស់គេបាន ដឹង(ទទួលបាន)។ ទ្រង់មហាធំធេងបំផុតទាំងលក្ខណៈសម្បត្តិ បណ្តា នាម និងទង្វើរបស់ទ្រង់ និងជាម្ចា ស់មហាឧត្តុង្គឧត្តមលើម៉ា ខ្លូករបស់ទ្រង់ទាំងអស់ទាំងខ្លួនទ្រង់ ផ្ទា ល់ និងលក្ខណៈសម្បត្តិរបស់ទ្រង់។

سَوَآءٌۭ مِّنكُم مَّنْ أَسَرَّ ٱلْقَوْلَ وَمَن جَهَرَ بِهِۦ وَمَنْ هُوَ مُسْتَخْفٍۭ بِٱلَّيْلِ وَسَارِبٌۢ بِٱلنَّهَارِ ﴿١٠﴾

ទ្រង់ដឹងនូវប្រការអាថ៌កំបាំង និងអ្វីដែលគេលាក់បាំង។ ហើយទ្រង់ដឹងដូចតែគ្នាទេ មិនថាពួកអ្នក(ឱមនុស្សលោក)និយាយខ្សឹបខ្សៀវគ្នាតិចៗ ឬនិយាយខ្លាំងនោះ ទេ។ ហើយទ្រង់ក៏ដឹងដូចតែគ្នាដែរចំពោះជនណាដែលបិទបាំង(ទង្វើរបស់គេ)ពីភ្នែកមនុស្សនៅពេលយប់ និងអ្នកដែលបង្ហាញនូវទង្វើរបស់គេនៅក្នុងពេល ថ្ងៃ(ដែលអាចមើលឃើញ)ច្បាស់នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

لَهُۥ مُعَقِّبَـٰتٌۭ مِّنۢ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِۦ يَحْفَظُونَهُۥ مِنْ أَمْرِ ٱللَّهِ ۗ إِنَّ ٱللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا۟ مَا بِأَنفُسِهِمْ ۗ وَإِذَآ أَرَادَ ٱللَّهُ بِقَوْمٍۢ سُوٓءًۭا فَلَا مَرَدَّ لَهُۥ ۚ وَمَا لَهُم مِّن دُونِهِۦ مِن وَالٍ ﴿١١﴾

إ ه ហើយសម្រាប់អល់ឡោះជាម្ចា ស់ ទ្រង់មានម៉ា ឡាអ៊ីកាត់របស់ទ្រង់ដែលនៅផ្លា ស់ប្តូរគ្នា ឃ្លាំមើលមនុស្ស ដោយពួកគេខ្លះ ឃ្លាំមើលមនុស្សលោកនៅពេលយប់ ហើយ ពួកគេខ្លះទៀត ឃ្លាំមើលមនុស្សលោកនៅពេលថ្ងៃ។ ពួកគេថែរក្សាមនុស្សលោកទៅតាមបទបញ្ជារបស់អល់ឡោះដោយស្ថិតក្រោមការកំណត់ដែលទ្រង់បានកត់ ត្រា(កំណត់ទុករួច)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)កត់ត្រានូវពាក្យសម្តី និងទង្វើរបស់ពួកគេ(មនុស្ស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនផ្លាស់ប្តូរក្រុម ណាមួយពីស្ថានភាពល្អទៅកាន់ស្ថានភាពដែលអាក្រក់នោះទេ លើកលែងតែពួកគេផ្លា ស់ប្តូរវាដោយខ្លួនឯងប៉ុណ្ណោះ។ ហើយនៅពេលដែលអល់ឡោះជាម្ចា ស់ទ្រង់ មានបំណងចង់បំផ្លា ញក្រុមណាមួយនោះ គឺគ្មា នអ្នកដែលអាចរារាំង ឬទប់ស្កា ត់នូវបំណងរបស់ទ្រង់នោះឡើយ។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺគ្មាននរណាក្រៅពីអល់ឡោះជាអ្នកគាំពារដែលគ្រប់គ្រងទៅលើកិច្ចការរបស់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នកសុំការជ្រកកោនពីអល់ឡោះដើម្បីឲ្យទ្រង់ ការពារពួកអ្នកពីការសាកល្បង(គ្រោះ)ដែលពួកអ្នកជួបប្រទះ។

هُوَ ٱلَّذِى يُرِيكُمُ ٱلْبَرْقَ خَوْفًۭا وَطَمَعًۭا وَيُنشِئُ ٱلسَّحَابَ ٱلثِّقَالَ ﴿١٢﴾

ហើយទ្រង់គឺជាអ្នកដែលបង្ហា ញឲ្យពួកអ្នក(ឱមនុស្សលោក)បានឃើញផ្លេកបន្ទោ រ ដោយធ្វើឲ្យពួកអ្នកមានទាំងភាពភ័យខ្លា ចអំពីផ្គរន្ទះ និងមានក្តីសង្ឃឹមពីការមាន ភ្លៀងធ្លា ក់។ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពពកដែលពេញទៅដោយទឹកភ្លៀងយ៉ា ងច្រើន។

وَيُسَبِّحُ ٱلرَّعْدُ بِحَمْدِهِۦ وَٱلْمَلَـٰٓئِكَةُ مِنْ خِيفَتِهِۦ وَيُرْسِلُ ٱلصَّوَٰعِقَ فَيُصِيبُ بِهَا مَن يَشَآءُ وَهُمْ يُجَـٰدِلُونَ فِى ٱللَّهِ وَهُوَ شَدِيدُ ٱلْمِحَالِ ﴿١٣﴾

ហើយផ្គរលាន់បានលើកតម្កើងម្ចាស់របស់វា ដោយភ្ជាប់ជាមួយនឹងការថ្លែងសរសើរចំពោះទ្រង់ ហើយបណ្តា ម៉ា ឡាអ៊ីកាត់ទាំងឡាយក៏បានលើកតម្កើងម្ចាស់របស់ ពួកគេដោយការខ្លាចចំពោះទ្រង់ និងជាការលើកតម្កើងចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានបញ្ជូនរន្ទះជាច្រើនឲ្យបាញ់ទៅលើជនណាដែលទ្រង់មានចេតនាក្នុង ចំណោមម៉ាខ្លូករបស់ទ្រង់ ហើយគេក៏វិនាសអន្តរាយទៅ។ ហើយពួកដែលប្រឆាំងនោះ ពួកគេឈ្លោះប្រកែកគ្នាចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ។ អល់ឡោះជាម្ចា ស់ទ្រង់ជាអ្នកដែលដាក់ទណ្ឌ កម្មយ៉ា ងខ្លាំងក្លា បំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់។

لَهُۥ دَعْوَةُ ٱلْحَقِّ ۖ وَٱلَّذِينَ يَدْعُونَ مِن دُونِهِۦ لَا يَسْتَجِيبُونَ لَهُم بِشَىْءٍ إِلَّا كَبَـٰسِطِ كَفَّيْهِ إِلَى ٱلْمَآءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَـٰلِغِهِۦ ۚ وَمَا دُعَآءُ ٱلْكَـٰفِرِينَ إِلَّا فِى ضَلَـٰلٍۢ ﴿١٤﴾

ការបួងសួងដ៏ពិតប្រាកដ គឺសម្រាប់អល់ឡោះតែមួយគត់ ដោយគ្មាននរណាម្នាក់ចូលរួមជាមួយទ្រង់ឡើយ។ ហើយរូបបដិមាទាំងឡាយដែលពួកមុស្ហរីគីនបាន បួងសួងសុំក្រៅពីអល់ឡោះនោះ គឺពួកវាមិនអាចឆ្លើយតបនូវការបួងសួងដែលពួកគេបានសុំនៅក្នុងបញ្ហា ណាមួយនោះឡើយ ហើយការបួងសួងរបស់ពួកគេចំពោះ ព្រះទាំងនោះ គឺគ្មានអ្វីក្រៅពីប្រៀបបាននឹងមនុស្សស្រេកទឹកម្នាក់ដែលលាបាតដៃទាំងពីររបស់គេទៅរកទឹក ដើម្បីឲ្យទឹកធ្លាក់ចូលមាត់របស់គេ ហើយគេផឹកវា ប៉ុណ្ណោះ តែទឹកនោះ គឺមិនអាចមកដល់មាត់របស់គេបាននោះទេ។ ហើយការបួងសួងរបស់ពួកប្រឆាំងទៅចំពោះបដិមាទាំងឡាយរបស់ពួកគេនោះ គឺគ្មានអ្វីក្រៅពី ស្ថិតនៅក្នុងភាពវង្វេង និងឃ្លា តឆ្ងា យពីភាពត្រឹមត្រូវនោះទេពីព្រោះពួកវាមិនអាចផ្តល់ប្រយោជន៍ដល់ពួកគេនោះឡើយ ហើយក៏មិនអាចការពារពួកគេពីគ្រោះថ្នា ក់ នោះដែរ។

وَلِلَّهِ يَسْجُدُ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ طَوْعًۭا وَكَرْهًۭا وَظِلَـٰلُهُم بِٱلْغُدُوِّ وَٱلْـَٔاصَالِ ۩ ﴿١٥﴾

ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីបានលំឱនកាយស៊ូជោតចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ ដោយពួកគេមានភាពស្មើគ្នា ចំពោះរឿងនេះ មិនថាជាអ្នកមានជំនឿ ឬជាអ្នកគ្មា នជំនឿនោះឡើយ គ្រាន់តែអ្នកមានជំនឿ ពួកគេលំឱកាយស៊ូជោតចំពោះទ្រង់ដោយស្ម័គ្រចិត្ត ឯអ្នកគ្មា នជំនឿ វិញ ពួកគេលំឱនកាយស៊ូជោតដោយមិនពេញចិត្តប៉ុណ្ណោះ។ ហើយលក្ខណៈធម្មជាតិរបស់ពួកគេ គឺបានឲ្យពួកគេទោទន់ទៅកាន់ការឱនលំទោនចំពោះទ្រង់ដោយ ស្ម័គ្រចិត្ត។ ហើយស្រមោលនៃម៉ា ខ្លូកទាំងអស់ ក៏បានឱនលំទោន(ស៊ូជោត)ចំពោះទ្រង់ទាំងនៅពេលព្រឹក និងពេលល្ងា ចផងដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ر

قُلْ مَن رَّبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ قُلِ ٱللَّهُ ۚ قُلْ أَفَٱتَّخَذْتُم مِّن دُونِهِۦٓ أَوْلِيَآءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًۭا وَلَا ضَرًّۭا ۚ قُلْ هَلْ يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ أَمْ هَلْ تَسْتَوِى ٱلظُّلُمَـٰتُ وَٱلنُّورُ ۗ أَمْ جَعَلُوا۟ لِلَّهِ شُرَكَآءَ خَلَقُوا۟ كَخَلْقِهِۦ فَتَشَـٰبَهَ ٱلْخَلْقُ عَلَيْهِمْ ۚ قُلِ ٱللَّهُ خَـٰلِقُ كُلِّ شَىْءٍۢ وَهُوَ ٱلْوَٰحِدُ ٱلْقَهَّـٰرُ ﴿١٦﴾

ى ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកប្រឆាំងដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះថាៈ តើអ្នកណាជាអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដី និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែល បង្កើតវាទាំងពីរ និងជាអ្នករៀបចំនូវកិច្ចការរបស់វាទាំងពីរ ហើយពួកអ្នកក៏ទទួលស្គាល់ដូចនេះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេទៀតថាៈ ដូច្នេះ តើពួកអ្នកយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារសម្រាប់ពួកអ្នក ទាំងដែលពួកវាជាពួកអសមត្ថភាព ដែលពួកវាមិនមានសមត្ថភាពអ្វី សូម្បីតែ ផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នា ក់ពីខ្លួនឯងបានផងនោះឬ?ដូចនេះ តើពួកវាអាចផ្តល់ផលប្រយោជន៍ ឬការពារគ្រោះថ្នា ក់ឱ្យអ្នកដទៃបានយ៉ា ង ដូចម្តេច? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នា ដែរឬទេរវាងពួកគ្មា នជំនឿដែលមិនអាចមើលឃើញ និងអ្នកមានជំនឿដែលអាចមើល ឃើញដែលទទួលបាននូវការចង្អុលបង្ហាញនោះ? ឬក៏ តើស្មើគ្នាដែរឬទេរវាងភាពគ្មានជំនឿដែលជាភាពងងឹតសូន្យសុង និងការមានជំនឿដែលជាពន្លឺរស្មីនោះ? ឬមួយពួកគេបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះនៅក្នុងការបង្កើត ហើយថាព្រះទាំងនោះបានបង្កើតអ្វីៗដូចការបង្កើតរបស់ទ្រង់ដែរនោះ ដែលធ្វើឱ្យ ពួកគេភ័ន្តច្រឡំរវាងអ្វីដែលអល់ឡោះបង្កើត និងអ្វីដែលព្រះនានារបស់ពួកគេបានបង្កើត។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជា ម្ចា ស់តែមួយគត់ដែលជាអ្នកបង្កើតអ្វីៗទាំងអស់ដោយគ្មា នដៃគូរួមជាមួយទ្រង់ក្នុងការបង្កើតនេះឡើយ ហើយទ្រង់តែមួយគត់ដែលជាម្ចា ស់ដែលត្រូវគោរពសក្កា រៈ ដែលស័ក្ដិសមនឹងត្រូវគេគោរពសក្កា រៈតែមួយគត់ ហើយទ្រង់មហាខ្លាំងពូកែលើអ្វីៗទាំងអស់។

أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَسَالَتْ أَوْدِيَةٌۢ بِقَدَرِهَا فَٱحْتَمَلَ ٱلسَّيْلُ زَبَدًۭا رَّابِيًۭا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِى ٱلنَّارِ ٱبْتِغَآءَ حِلْيَةٍ أَوْ مَتَـٰعٍۢ زَبَدٌۭ مِّثْلُهُۥ ۚ كَذَٰلِكَ يَضْرِبُ ٱللَّهُ ٱلْحَقَّ وَٱلْبَـٰطِلَ ۚ فَأَمَّا ٱلزَّبَدُ فَيَذْهَبُ جُفَآءًۭ ۖ وَأَمَّا مَا يَنفَعُ ٱلنَّاسَ فَيَمْكُثُ فِى ٱلْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ ٱللَّهُ ٱلْأَمْثَالَ ﴿١٧﴾

ه ហើយអល់ឡោះជាម្ចា ស់ទ្រង់បានលើកឧទាហរណ៍ ដើម្បីបញ្ជា ក់ពីការសាបសូន្យនៃសេចក្តីមិនពិត និងភាពគង់វង្សនៃសេចក្តីពិតនោះ(ដោយទ្រង់បាន ប្រៀបធៀបវា)ទៅនឹងទឹកភ្លៀងដែលបញ្ចុះពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងរបស់វា។ រាល់ជ្រលងនីមួយៗ គឺអាស្រ័យទៅតាមទំហំរបស់វា តូច ឬធំ ហើយវាបាននាំមកនូវពពុះដែលអណ្តែតនៅពីលើផ្ទៃទឹក។ ហើយទ្រង់បានលើកយកឧទាហរណ៍ មួយផ្សេងទៀតដើម្បីបញ្ជាក់ទៅលើវាទាំងពីរដែរ គឺលោហធាតុ ដែលមនុស្សយកវាទៅដុតនៅក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ ក៏វាមានពពុះដូចគ្នាដែរ។ តាមរយៈឧទាហរណ៍ទាំងពីរនេះហើយ ដែលអល់ឡោះទ្រង់បានធ្វើការប្រៀបធៀបរវាងប្រការពិត និងប្រការមិនពិត។ ពិតណាស់ ប្រការមិនពិត គឺប្រៀបដូចជាពពុះដែលអណ្តែ តនៅលើផ្ទៃទឹក។ ហើយក៏ ដូចគ្នាដែរ ពពុះនៃលោហធាតុដែលគេដុតនោះ។ ចំណែកឯប្រការពិតវិញ គឺប្រៀបដូចជាទឹកបរិសុទ្ធដែលគេអាចយកមកទទួលទានបាន អាចធ្វើឲ្យរុក្ខជាតិមានផ្លែ ផ្កា និងធ្វើឲ្យស្មៅដុះ។ ហើយក៏ដូចគ្នាដែរ អ្វីដែលគេបានចម្រាញ់ចេញពីលោហធាតុនោះដែលផ្តល់ផលប្រយោជន៍ដល់មនុស្សលោក។ ដូចដែលអល់ឡោះបាន លើកឧទាហរណ៍ ទាំងពីរនេះដែរទ្រង់បានលើកឧទាហរណ៍ ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីបញ្ជា ក់ពីប្រការដែលពិតនិងប្រការដែលមិនពិត។

لِلَّذِينَ ٱسْتَجَابُوا۟ لِرَبِّهِمُ ٱلْحُسْنَىٰ ۚ وَٱلَّذِينَ لَمْ يَسْتَجِيبُوا۟ لَهُۥ لَوْ أَنَّ لَهُم مَّا فِى ٱلْأَرْضِ جَمِيعًۭا وَمِثْلَهُۥ مَعَهُۥ لَٱفْتَدَوْا۟ بِهِۦٓ ۚ أُو۟لَـٰٓئِكَ لَهُمْ سُوٓءُ ٱلْحِسَابِ وَمَأْوَىٰهُمْ جَهَنَّمُ ۖ وَبِئْسَ ٱلْمِهَادُ ﴿١٨﴾

ء ى សម្រាប់បណ្តា អ្នកមានជំនឿដែលបានឆ្លើយតបចំពោះម្ចា ស់របស់ពួកគេនៅពេលដែលទ្រង់បានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងកា គោរពប្រតិបត្តិចំពោះទ្រង់នោះ គឺពួកគេនឹងទទួលបានកន្លែងដ៏ល្អប្រពៃ នោះគឺ ឋានសួគ៌។ ចំណែកឯពួកគ្មានជំនឿដែលមិនឆ្លើយតបនឹងការអំពាវនាវរបស់ទ្រង់ ដែលបានអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះទ្រង់តែមួយគត់និងការគោរពប្រតិបត្តិចំពោះទ្រង់វិញនោះ ប្រសិនបើពួកគេមានទ្រព្យសម្បត្តិនៅក្នុងផែនដី នេះទាំងអស់ ហើយថែមទាំងមានទ្វេដងលើសពីនេះទៀតនោះ ពួកគេនឹងយកវាទៅដោះដូរឬលោះខ្លួនពួកគេពីទណ្ឌកម្មជាមិនខាន ។ ពួកដែលមិនបានឆ្លើយ តបនឹងការអំពាវនាវរបស់អល់ឡោះនោះ នឹងត្រូវគេជុំនំជម្រះកាត់សេចក្តីចំពោះអំពើអាក្រក់ទាំងអស់របស់ពួកគេ។ ហើយលំនៅឋានរបស់ពួកគេដែលពួកគេនឹង ត្រូវរស់នៅក្នុងវានោះ គឺឋាននរកជើហាន់ណាំ។ ហើយកន្លែងរស់នៅដ៏អាក្រក់បំផុតរបស់ពួកគេនោះ គឺឋាននរកនោះឯង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ أَفَمَن يَعْلَمُ أَنَّمَآ أُنزِلَ إِلَيْكَ مِن رَّبِّكَ ٱلْحَقُّ كَمَنْ هُوَ أَعْمَىٰٓ ۚ إِنَّمَا يَتَذَكَّرُ أُو۟لُوا۟ ٱلْأَلْبَـٰبِ ﴿١٩﴾

មិនស្មើគ្នានោះទេរវាងអ្នកដែលដឹងថា ជាការពិតណាស់ អ្វីដែលអល់ឡោះបានបញ្ចុះមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពីម្ចាស់របស់អ្នកនោះ គឺជាការពិតដោយ គ្មានការសង្ស័យនៅក្នុងវា ហើយគេជាអ្នកមានជំនឿដែលឆ្លើយតបចំពោះអល់ឡោះ និងរវាងអ្នកដែលពិការភ្នែក ពោលគឺពួកគ្មានជំនឿដែលមិនឆ្លើយតប ចំពោះអល់ឡោះនោះ។ជាការពិតណាស់ អ្នកដែលយករឿងនេះធ្វើជាមេរៀននោះ គឺមានតែបណ្តា អ្នកដែលមានប្រាជ្ញា ស្មារតីល្អត្រឹមត្រូវប៉ុណ្ណោះ។

ٱلَّذِينَ يُوفُونَ بِعَهْدِ ٱللَّهِ وَلَا يَنقُضُونَ ٱلْمِيثَـٰقَ ﴿٢٠﴾

បណ្តាអ្នកដែលឆ្លើយតបចំពោះអល់ឡោះជាម្ចាស់នោះ ពួកគេគឺជាអ្នកដែលបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយនឹងអល់ឡោះ ឬអ្វីដែលពួកគេបានសន្យា ជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់ ហើយពួកគេមិនក្បត់កិច្ចសន្យា(ដែលពួកគេបានសន្យា)ជាមួយអល់ឡោះ ឬ(សន្យា)ជាមួយអ្នកផ្សេងពីទ្រង់ឡើយ។

وَٱلَّذِينَ يَصِلُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوٓءَ ٱلْحِسَابِ ﴿٢١﴾

ហើយពួកគេ គឺជាអ្នកដែលផ្សាភ្ជា ប់នូវចំណងសាច់សាលោហិតដែលអល់ឡោះប្រើឲ្យពួកគេផ្សាភ្ជា ប់វា ហើយពួកគេគោរពកោតខ្លា ចម្ចា ស់របស់ពួកគេដោយការ អនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកគេភ័យខ្លា ចអល់ឡោះជាម្ចា ស់ជំនុំជម្រះ ពួកគេទៅលើបាបកម្មរបស់ពួកគេដែលពួកគេបានសាង។ ពិតណាស់ ជនណាហើយដែលត្រូវគេវែកញែក(ជជីករឹសគល់)ចំពោះការជំនុំជម្រះ(របស់គេនោះ) គឺគេ ر នឹងវិនាស។

وَٱلَّذِينَ صَبَرُوا۟ ٱبْتِغَآءَ وَجْهِ رَبِّهِمْ وَأَقَامُوا۟ ٱلصَّلَوٰةَ وَأَنفَقُوا۟ مِمَّا رَزَقْنَـٰهُمْ سِرًّۭا وَعَلَانِيَةًۭ وَيَدْرَءُونَ بِٱلْحَسَنَةِ ٱلسَّيِّئَةَ أُو۟لَـٰٓئِكَ لَهُمْ عُقْبَى ٱلدَّارِ ﴿٢٢﴾

ហើយពួកគេ គឺជាបណ្តា អ្នកដែលអត់ធ្មត់(លើការគោរពប្រតិបត្តិអល់ឡោះ អត់ធ្មត់លើអ្វីដែលអល់ឡោះទ្រង់បានកំណត់ទៅលើគេ ទោះល្អឬអាក្រក់ និងអត់ធ្មត់ លើការ(មិន)ប្រព្រឹត្តនូវអំពើល្មើសនឹងអល់ឡោះដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ) ហើយពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេបរិច្ចាគនូវ ទ្រព្យសម្បត្តិដែលយើងបានប្រទានដល់ពួកគេដែលជាសិទ្ធិដែលចាំបាច់(ពោលគឺហ្សាកាត់) និងបរិច្ចា គជាលក្ខណៈស្ម័គ្រចិត្តដោយស្ងាត់ៗដើម្បីចៀសឆ្ងា យពី ប្រការរីយ៉ា ក(ធ្វើអ្វីដើម្បីឲ្យគេឃើញ) និងបរិច្ចាគដោយបើកចំហដើម្បីជម្រុញអ្នកផ្សេង(ឲ្យធ្វើការបរិច្ចាគ)ដែរ ហើយពួកគេតបតចំពោះអំពើអាក្រក់ដែលគេធ្វើ អាក្រក់មកលើខ្លួនគេដោយការធ្វើល្អទៅចំពោះគេវិញ។ បណ្តា អ្នកដែលមានលក្ខណៈដូចបានរៀបរាប់នេះហើយ សម្រាប់ពួកគេនាថ្ងៃបរលោកនោះ គឺនឹងទទួល បានលទ្ធផលគួរឲ្យកោតសរសើរ។

جَنَّـٰتُ عَدْنٍۢ يَدْخُلُونَهَا وَمَن صَلَحَ مِنْ ءَابَآئِهِمْ وَأَزْوَٰجِهِمْ وَذُرِّيَّـٰتِهِمْ ۖ وَٱلْمَلَـٰٓئِكَةُ يَدْخُلُونَ عَلَيْهِم مِّن كُلِّ بَابٍۢ ﴿٢٣﴾

លទ្ធផលចុងក្រោយដែលគួរឲ្យកោតសរសើរនោះគឺឋានសួគ៌ដែលពោរពេញទៅដោយឧបការគុណគ្មា នទីបញ្ចប់ ហើយក្នុងចំណោមឧបការគុណយ៉ា ងពេញលេញ នៅក្នុងឋានសួគ៌នោះ គឺអ្នកដែលបានធ្វើអំពើល្អក្នុងចំណោមឪពុករបស់ពួកគេ ម្តា យរបស់ពួកគេ ព្រមទាំងប្រពន្ធ និងកូនៗរបស់ពួកគេក៏បានចូលឋានសួគ៌ជាមួយ ពួកគេដែរ ដើម្បីជាការបំពេញនូវសុភមង្គលដល់ពួកគេដោយពួកគេបានជួបគ្នា ។ ហើយម៉ា ឡាអ៊ីកាត់បានចូលទៅស្វាគមន៍ពួកគេគ្រប់ទ្វារផ្ទះទាំងអស់របស់ពួកគេ នៅក្នុងឋានសួគ៌។

سَلَـٰمٌ عَلَيْكُم بِمَا صَبَرْتُمْ ۚ فَنِعْمَ عُقْبَى ٱلدَّارِ ﴿٢٤﴾

ហើយការស្វាគមន៍របស់ពួកម៉ា ឡាអ៊ីកាត់គ្រប់ពេលដែលពួកគេ(ម៉ា ឡាអ៊ីកាត់)បានចូលទៅជួបពួកគេ(អ្នកនៅក្នុងឋានសូគ៌)នោះ គឺពួកគេស្វាគមន៍ដោយពោល ពាក្យថាៈ សូមសុខសន្តិភាពកើតមានដល់ពួកអ្នក ពោលគឺពួកអ្នកមានសុវត្ថិភាពពីគ្រោះថ្នា ក់ដោយសារតែការអត់ធ្មត់របស់ពួកអ្នកលើការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ចំពោះជោគវាសនាដ៏ល្វីងជូរចត់របស់ពួកអ្នក ហើយពួកអ្នកអត់ធ្មត់លើ(ការមិនធ្វើ)ទង្វើបាបកម្មចំពោះអល់ឡោះ។ ដូច្នេះ លំនៅដ្ឋា នចុងក្រោយដែល ជាលទ្ធផលចុងក្រោយរបស់ពួកអ្នក គឺល្អបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱلَّذِينَ يَنقُضُونَ عَهْدَ ٱللَّهِ مِنۢ بَعْدِ مِيثَـٰقِهِۦ وَيَقْطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفْسِدُونَ فِى ٱلْأَرْضِ ۙ أُو۟لَـٰٓئِكَ لَهُمُ ٱللَّعْنَةُ وَلَهُمْ سُوٓءُ ٱلدَّارِ ﴿٢٥﴾

ء រីឯបណ្តា អ្នកដែលក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីការបញ្ជាក់របស់ទ្រង់ ហើយពួកគេកាត់ផ្តាច់នូវចំណងសាច់សាលោហិតដែលអល់ឡោះបានប្រើឱ្យពួកគេ ផ្សាភ្ជាប់ ព្រមទាំងបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តល្មើសនឹងអល់ឡោះនោះ ពួកទាំងនោះហើយគឺជាពួកដែលឃ្លាតឆ្ងាយ ជាពួកដែលអពមង្គល ដោយពួកគេត្រូវបានគេបណ្តេ ញចេញពីក្តីមេត្តា ករុណារបស់អល់ឡោះ។ ហើយលទ្ធផលចុងក្រោយរបស់ពួកគេ គឺអាក្រក់បំផុត នោះគឺឋាននរក។

ٱللَّهُ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ وَفَرِحُوا۟ بِٱلْحَيَوٰةِ ٱلدُّنْيَا وَمَا ٱلْحَيَوٰةُ ٱلدُّنْيَا فِى ٱلْـَٔاخِرَةِ إِلَّا مَتَـٰعٌۭ ﴿٢٦﴾

អល់ឡោះជាម្ចា ស់ទ្រង់បើកទូលាយនូវលាភសក្កា រៈរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិតវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំ បម្រើរបស់ទ្រង់។ប៉ុន្តែការបើកទូលាយនូវលាភសក្កា រៈនោះ មិនមែនជាសញ្ញា ដែលបញ្ជា ក់ពីសុភមង្គល និងបង្ហា ញពីការស្រឡាញ់របស់អល់ឡោះចំពោះគេនោះទេ ហើយការរឹតត្បិតវា(លាភសក្ការៈ)នោះ ក៏មិនមែនជាសញ្ញាដែលបង្ហាញពីភាពអពមង្គលនោះដែរ។ ចំណែកឯពួកប្រឆាំងវិញ ពួកគេសប្បាយរីករាយនឹងជីវិត លោកិយ ហើយពួកគេមានភាពស្កប់ស្កល់ចំពោះវា(មិនចង់បានថ្ងៃបរលោក)។ហើយជីវិតលោកិយនេះ បើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មា នអ្វីក្រៅពីគ្រាន់តែជាការ សប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីមួយដែលនឹងបាត់បង់ទៅវិញប៉ុណ្ណោះ។

وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌۭ مِّن رَّبِّهِۦ ۗ قُلْ إِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهْدِىٓ إِلَيْهِ مَنْ أَنَابَ ﴿٢٧﴾

ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តា ភស្តុតាងទាំងឡាយរបស់ទ្រង់បាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យមូហាំម៉ា ត់នូវសញ្ញាភស្តុតាង ដែលជាក់ស្តែងមួយពីម្ចាស់របស់គេដែលបង្ហាញពីសច្ចភាពរបស់គេទៅ នោះពួកយើងប្រាកដជានឹងមានជំនឿលើគេជាមិនខាន? ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ពោលទៅកាន់ពួកដែលទាមទារទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យនរណាម្នាក់វង្វេងតាមដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌ របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់តាមរយៈការសារភាពកំហុសដោយភាពសប្បុរសរបស់ទ្រង់។ ហើយ ការចង្អុលបង្ហា ញនោះគឺមិនស្ថិតនៅលើដៃរបស់ពួកគេរហូតពួកគេភ្ជា ប់ទៅនឹងការបញ្ចុះនូវសញ្ញា ភស្តុតាងនោះឡើយ។

ٱلَّذِينَ ءَامَنُوا۟ وَتَطْمَئِنُّ قُلُوبُهُم بِذِكْرِ ٱللَّهِ ۗ أَلَا بِذِكْرِ ٱللَّهِ تَطْمَئِنُّ ٱلْقُلُوبُ ﴿٢٨﴾

បណ្តាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញពីអល់ឡោះទាំងនោះ ពួកគេគឺជាអ្នកដែលមានជំនឿ ហើយចិត្តរបស់ពួកគេមានភាពនឹងនរដោយការរំលឹក ចំពោះអល់ឡោះ តាមរយៈការលើកតម្កើងទ្រង់ ការកោតសរសើរទ្រង់ ការសូត្រគម្ពីរ(គួរអាន)របស់ទ្រង់ និងការស្តាប់វា។តើមិនមែនទេឬ ការរំលឹកចំពោះអល់ឡោះ ជាម្ចា ស់តែមួយគត់ គឺធ្វើឲ្យចិត្តនឹងនរនោះ?

ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ طُوبَىٰ لَهُمْ وَحُسْنُ مَـَٔابٍۢ ﴿٢٩﴾

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលដែលនាំឲ្យរូបគេជិតទៅកាន់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលបាននូវការ រស់នៅដ៏ប្រសើរនាថ្ងៃបរលោក ហើយពួកគេនឹងទទួលបាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត នោះគឺឋានសួគ៌។

كَذَٰلِكَ أَرْسَلْنَـٰكَ فِىٓ أُمَّةٍۢ قَدْ خَلَتْ مِن قَبْلِهَآ أُمَمٌۭ لِّتَتْلُوَا۟ عَلَيْهِمُ ٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ وَهُمْ يَكْفُرُونَ بِٱلرَّحْمَـٰنِ ۚ قُلْ هُوَ رَبِّى لَآ إِلَـٰهَ إِلَّا هُوَ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ مَتَابِ ﴿٣٠﴾

ដូចដែលយើងបានបញ្ជូនបណ្តា អ្នកនាំសាររបស់យើងជំនាន់មុនៗទៅកាន់ប្រជាជាតិរបស់ពួកគេនោះដែរ យើងក៏បានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ ប្រជាជាតិរបស់អ្នកដូចគ្នា ដែរ ដើម្បីឲ្យអ្នកសូត្រឲ្យពួកគេស្តាប់នូវគម្ពីរគួរអានដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ដែលវាគឺជាភស្តុតាងគ្រប់គ្រាន់ហើយដើម្បីបញ្ជា ក់ពី សច្ចភាពរបស់អ្នក។ ក៏ប៉ុន្តែ ស្ថានភាពនៃក្រុមរបស់អ្នក គឺពួកគេជាពួកដែលបដិសេធនូវសញ្ញា ភស្តុតាងមួយនេះ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះជាម្ចា ស់ ដ៏មហាសប្បុរសដោយពួកគេយកអ្នកផ្សេងមកធ្វើស្ហ៊ីរិករួមជាមួយទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម្ចាស់ដ៏មហាសប្បុរសដែលពួក អ្នកយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នោះ ទ្រង់គឺជាម្ចា ស់របស់ខ្ញុំដែលគ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ខ្ញុំ ប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំចំពោះទ្រង់តែមួយគត់ ហើយការសារភាពរបស់ខ្ញុំ ក៏ចំពោះទ្រង់(តែមួយគត់)ដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَوْ أَنَّ قُرْءَانًۭا سُيِّرَتْ بِهِ ٱلْجِبَالُ أَوْ قُطِّعَتْ بِهِ ٱلْأَرْضُ أَوْ كُلِّمَ بِهِ ٱلْمَوْتَىٰ ۗ بَل لِّلَّهِ ٱلْأَمْرُ جَمِيعًا ۗ أَفَلَمْ يَا۟يْـَٔسِ ٱلَّذِينَ ءَامَنُوٓا۟ أَن لَّوْ يَشَآءُ ٱللَّهُ لَهَدَى ٱلنَّاسَ جَمِيعًۭا ۗ وَلَا يَزَالُ ٱلَّذِينَ كَفَرُوا۟ تُصِيبُهُم بِمَا صَنَعُوا۟ قَارِعَةٌ أَوْ تَحُلُّ قَرِيبًۭا مِّن دَارِهِمْ حَتَّىٰ يَأْتِىَ وَعْدُ ٱللَّهِ ۚ إِنَّ ٱللَّهَ لَا يُخْلِفُ ٱلْمِيعَادَ ﴿٣١﴾

ى ه ហើយប្រសិនបើក្នុងចំណោមលក្ខណៈសម្បត្តិនៃព្រះគម្ពីរដែលជាគម្ពីររបស់ព្រះជាម្ចាស់ គឺធ្វើឲ្យភ្នំទាំងឡាយរំកិលចេញពីកន្លែងរបស់វាដោយសារតែវា(គម្ពីរ) ឬធ្វើ ឲ្យផែនដីបែកខ្ញែកដោយធ្វើឲ្យទន្លេហូរចេញជាប្រភពទឹកជាច្រើន ឬក៏ត្រូវបានគេសូត្រទៅលើមនុស្សស្លាប់ ហើយធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបាន នោះគម្ពីរ គួរអានដែលត្រូវបានគេបញ្ចុះទៅកាន់អ្នកនេះ(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ និងមានឥទ្ធិពលយ៉ា ងធំធេងប្រសិនបើពួកគេមាន ដួងចិត្តដែលកោតខ្លា ច។ ក៏ប៉ុន្តែពួកគេ គឺជាពួកដែលប្រឆាំង។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់ក្នុងការបញ្ចុះនូវអច្ឆរិយ ភាព ឬអ្វីផ្សេងទៀតនោះ។ តើបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនានឹងចង្អុលបង្ហាញមនុស្សទាំងអស់ ដោយមិនចាំបាច់បញ្ចុះនូវសញ្ញា ភស្តុតាងណាមួយទេនោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហា ញពួកគេដោយមិនចាំបាច់មានវា(សញ្ញា ភស្តុតាង)នោះ? ក៏ប៉ុន្តែ ទ្រង់គ្មា ន ចេតនាដូច្នោះឡើយ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះ មហន្តរាយដ៏ខ្លាំងក្លានៅតែបន្តធ្លាក់ទៅលើពួកគេដោយសារតែការប្រឆាំង និងទង្វើបាបកម្មដែល ពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅដ្ឋា នរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះដោយការទម្លា ក់នូវទណ្ឌ កម្មជាបន្ត បន្ទាប់នោះបានមកដល់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់នោះឡើយនៅពេលណាដែលពេលវេលាកំណត់របស់វាបាន មកដល់នោះ។

وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍۢ مِّن قَبْلِكَ فَأَمْلَيْتُ لِلَّذِينَ كَفَرُوا۟ ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ ﴿٣٢﴾

ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារដំបូងគេនោះទេដែលត្រូវក្រុមរបស់ខ្លួនបដិសេធនិងសើចចំអកឲ្យនោះ។ តាមពិត ប្រជាជាតិជំនាន់មុនៗអ្នក(ឱ អ្នកនាំសារមូហាំម៉ា ត់)ក៏បានសើចចំអកចំពោះអ្នកនាំសាររបស់ពួកគេ និងបដិសេធចំពោះពួកគេដូចគ្នាដែរ។ ហើយយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួក ដែលប្រឆាំងនឹងអ្នកនាំសាររបស់ពួកគេ រហូតដល់ពួកគេគិតថា តាមពិត យើងនឹងមិនបំផ្លា ញពួកគេនោះទេ។ បន្ទា ប់មក ក្រោយពីការពន្យារពេលដល់ពួកគេ យើង ក៏បានដាក់ទណ្ឌកម្មជាច្រើនប្រភេទទៅលើពួកគេ។ ដូច្នេះ តើអ្នកបានឃើញយ៉ា ងដូចម្តេចដែរចំពោះទណ្ឌកម្មរបស់យើងទៅលើពួកគេនោះ? ពិតប្រាកដណាស់ វា គឺជាទណ្ឌ កម្មដ៏ខ្លាំងក្លា បំផុត។

أَفَمَنْ هُوَ قَآئِمٌ عَلَىٰ كُلِّ نَفْسٍۭ بِمَا كَسَبَتْ ۗ وَجَعَلُوا۟ لِلَّهِ شُرَكَآءَ قُلْ سَمُّوهُمْ ۚ أَمْ تُنَبِّـُٔونَهُۥ بِمَا لَا يَعْلَمُ فِى ٱلْأَرْضِ أَم بِظَـٰهِرٍۢ مِّنَ ٱلْقَوْلِ ۗ بَلْ زُيِّنَ لِلَّذِينَ كَفَرُوا۟ مَكْرُهُمْ وَصُدُّوا۟ عَنِ ٱلسَّبِيلِ ۗ وَمَن يُضْلِلِ ٱللَّهُ فَمَا لَهُۥ مِنْ هَادٍۢ ﴿٣٣﴾

ដូច្នេះ តើអ្នកដែលជាអ្នកថែរក្សានូវលាភសក្ការៈរបស់គ្រប់ម៉ាខ្លូកទាំងអស់ និងជាអ្នកឃ្លាំមើលរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត ហើយតបស្នងចំពោះ ទង្វើដែលពួកគេបានធ្វើ គួរតែជាអ្នកដែលសាកសមត្រូវបានគេគោរពសក្កា រៈ ឬក៏រូបសំណាក់ទាំងនោះដែលគ្មា នសិទ្ធិអ្វីសោះនោះគួរត្រូវបានពួកអ្នកគោរពសក្កា រៈ? ហើយពួកប្រឆាំងទាំងនោះបានយកព្រះនានាមកធ្វើជាដៃគូជាមួយអល់ឡោះជាម្ចាស់ដោយបំពាននិងដោយខុសឆ្គង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅ កាន់ពួកគេថាៈ ចូរពួកអ្នករៀបរាប់ឈ្មោះព្រះនានាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាជាមួយនឹងអល់ឡោះនោះឲ្យពួកយើងមក ប្រសិនបើពួកអ្នកពិតជាអ្នក ដែលត្រឹមត្រូវចំពោះការអះអាងរបស់ពួកអ្នកមែននោះ ឬមួយពួកអ្នកប្រាប់អល់ឡោះនូវអ្វីដែលទ្រង់មិនបានដឹង ដែលថានៅលើផែនដីនេះទ្រង់មានដៃគូនោះ? ឬមួយពួកអ្នកប្រាប់ទ្រង់ដោយគ្រាន់តែស្តែងចេញនូវពាក្យសម្តីដែលគ្មានការពិតចំពោះវានោះឬ? ផ្ទុយទៅវិញ ស្ហៃតនបានលម្អចំពោះពួកដែលប្រឆាំងដោយប្រើ ឧបាយកលដ៏អាក្រក់។ ដូច្នេះ ពួកគេក៏ប្រឆាំងនឹងអល់ឡោះ ហើយវា(ស្ហៃតន)ក៏បានបង្វែរពួកគេចេញពីមាគ៌ានៃការចង្អុលបង្ហាញ។ ហើយជនណាហើយ ដែលអល់ឡោះបានធ្វើឲ្យគេវង្វេងចេញពីមាគ៌ា នៃការចង្អុលបង្ហា ញហើយនោះគឺរូបគេនឹងគ្មា នអ្នកចង្អុលបង្ហា ញនោះឡើយ។

لَّهُمْ عَذَابٌۭ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَعَذَابُ ٱلْـَٔاخِرَةِ أَشَقُّ ۖ وَمَا لَهُم مِّنَ ٱللَّهِ مِن وَاقٍۢ ﴿٣٤﴾

ពួកគេនឹងទទួលនូវទណ្ឌ កម្មនៅក្នុងលោកិយនេះដោយការសម្លា ប់ និងការចាប់ជាឈ្លើយសឹកដោយស្នាដៃរបស់បណ្តា អ្នកមានជំនឿ។ ហើយទណ្ឌ កម្មនៅថ្ងៃ បរលោកដែលកំពុងតែរង់ចាំពួកគេនោះគឺខ្លាំងក្លា និងធ្ងន់ធ្ងរចំពោះពួកគេជាងទណ្ឌ កម្មនៅក្នុងលោកិយនេះទៅទៀតដោយសារតែវាមានសភាពខ្លាំងក្លា និងនៅបន្ត ជាប់រហូតដោយគ្មា នដាច់(ផ្អា ក)ឡើយ។ហើយសម្រាប់ពួកគេក៏គ្មា ននរណាម្នា ក់អាចការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះបានឡើយនៅថ្ងៃបរលោកនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ مَّثَلُ ٱلْجَنَّةِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ ۖ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ أُكُلُهَا دَآئِمٌۭ وَظِلُّهَا ۚ تِلْكَ عُقْبَى ٱلَّذِينَ ٱتَّقَوا۟ ۖ وَّعُقْبَى ٱلْكَـٰفِرِينَ ٱلنَّارُ ﴿٣٥﴾

លក្ខណៈនៃឋានសួគ៌ដែលអល់ឡោះបានសន្យាចំពោះអ្នកដែលគោរពកោតខ្លា ចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងពី ប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះគឺ ពិតប្រាកដណាស់ វា(ឋានសួគ៌)មានទន្លេជាច្រើនដែលហូរពីក្រោមវិមាននិងដើមឈើរបស់វា ដែលផលានុផល របស់វា គឺមានជារៀងរហូតឥតដាច់នោះឡើយ ផ្ទុយពីផលានុផលនៅក្នុងលោកិយ(ដែលមានតាមរដូវកាល)។ ម្លប់របស់វា គឺមានជារៀងរហូត មិនបាត់បង់ទៅណា នោះទេ ហើយក៏មិនរួមតូចនោះដែរ។ នោះហើយគឺជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលគោរពកោតខ្លាចអល់ឡោះដោយអនុវត្តនូវប្រការទាំងឡាយដែល ទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក ដែលពួកគេនឹងចូល ទៅក្នុងវាដោយស្ថិតនៅទីនោះជាអមតៈ។

وَٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَفْرَحُونَ بِمَآ أُنزِلَ إِلَيْكَ ۖ وَمِنَ ٱلْأَحْزَابِ مَن يُنكِرُ بَعْضَهُۥ ۚ قُلْ إِنَّمَآ أُمِرْتُ أَنْ أَعْبُدَ ٱللَّهَ وَلَآ أُشْرِكَ بِهِۦٓ ۚ إِلَيْهِ أَدْعُوا۟ وَإِلَيْهِ مَـَٔابِ ﴿٣٦﴾

ه ហើយបណ្តា អ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរតាវរ៉តក្នុងចំណោមពួកយូដា និងបណ្តា អ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរអិញជីលក្នុងចំណោម ពួកណាសរ៉នីនោះ ពួកគេមានភាពរីករាយចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយសារតែវាស្របនឹងប្រការមួយចំនួនដែលគេ បញ្ចុះទៅកាន់ពួកគេដែរ។ ហើយក្នុងចំណោមក្រុមជាច្រើនរបស់ពួកយូដានិងពួកណាសរ៉នីទាំងនោះ ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនដែលយើងបាន បញ្ចុះទៅកាន់អ្នកចំពោះអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ឬក៏(មិនស្រប)នឹងអ្វីដែលពួកគេបានធ្វើការកែប្រែ និងផ្លាស់ប្តូរ(នៅក្នុងគម្ពីររបស់ពួកគេ)ដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានប្រើខ្ញុំឲ្យគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនឲ្យខ្ញុំយកអ្នក ផ្សេងមកធ្វើស្ហ៊ីរិករួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងសុំពីទ្រង់តែមួយគត់ ហើយខ្ញុំមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ត្រឡប់ ទៅកាន់ទ្រង់តែមួយគត់ដែរ។ នេះហើយជាអ្វីដែលគម្ពីរតាវរ៉ត និងគម្ពីរអិញជីលបាននាំមកនោះ។ ي

وَكَذَٰلِكَ أَنزَلْنَـٰهُ حُكْمًا عَرَبِيًّۭا ۚ وَلَئِنِ ٱتَّبَعْتَ أَهْوَآءَهُم بَعْدَ مَا جَآءَكَ مِنَ ٱلْعِلْمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِىٍّۢ وَلَا وَاقٍۢ ﴿٣٧﴾

ហើយដូចដែលយើងបានបញ្ចុះបណ្តា គម្ពីរពីមុនមកទៅតាមភាសានៃក្រុមរបស់ពួកគេនោះដែរ យើងក៏បានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាតត់)នូវគម្ពីរ គួរអានជាបន្ទូលមួយដែលជាបកស្រាយបញ្ជាក់នូវប្រការពិត និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានធ្វើតាមទំនើងចិត្តរបស់អ្នក ពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ដែលពួកគេបានធ្វើការជជែកតថ្លៃជាមួយអ្នកដោយ(ឲ្យ)លុបចេញនូវអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ក្រោយពី ចំណេះដឹងដែលអល់ឡោះបានបង្រៀនអ្នកបានមកដល់អ្នកហើយនោះ ពិតណាស់ សម្រាប់អ្នកគឺគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះជាម្ចាស់ដែលជួយគាំពារអ្នក លើកិច្ចរបស់អ្នក និងជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀត សម្រាប់អ្នក ក៏គ្មា នអ្នកណាដែលអាចការពារអ្នកពីទណ្ឌ កម្មរបស់ទ្រង់នោះ ដែរ។

وَلَقَدْ أَرْسَلْنَا رُسُلًۭا مِّن قَبْلِكَ وَجَعَلْنَا لَهُمْ أَزْوَٰجًۭا وَذُرِّيَّةًۭ ۚ وَمَا كَانَ لِرَسُولٍ أَن يَأْتِىَ بِـَٔايَةٍ إِلَّا بِإِذْنِ ٱللَّهِ ۗ لِكُلِّ أَجَلٍۢ كِتَابٌۭ ﴿٣٨﴾

أ جل كتاب ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក្នុងចំណោមមនុស្សលោក។ហេតុនេះ អ្នកមិនមែនជាអ្នកនាំសារដំបូង គេដែលគ្មានពីមុនមកនោះទេ។ ហើយយើងបានរៀបចំឲ្យពួកគេ(អ្នកនាំសារ)មានប្រពន្ធ និងបានឲ្យពួកគេមានកូនចៅដូចមនុស្សទូទៅឯទៀតដែរ ដោយយើងមិន បានចាត់តាំងអ្នកនាំសារនោះជាម៉ាឡាអ៊ីកាត់ដែលមិនរៀបការ និងគ្មានកូនឡើយ។ ហើយអ្នកក៏ស្ថិតក្នុងចំណោមអ្នកនាំសារទាំងនោះដែរដែលពួកគេគឺជាមនុស្ស លោក ដែលអាចរៀបការ និងមានកូន។ ដូច្នេះ ហេតុអ្វីបានជាពួកមុស្ហរីគីនមានការភ្ញាក់ផ្អើលចំពោះលក្ខណៈសម្បត្តិរបស់អ្នកដូច្នោះ? ហើយគ្មានអ្នកនាំសារណា ម្នា ក់ដែលអាចនាំមកនូវសញ្ញា ភស្តុតាងណាមួយពីអល់ឡោះជាម្ចា ស់នោះទេ លុះត្រាតែទ្រង់អនុញ្ញា តឲ្យនាំវាមកប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺអល់ឡោះបាន កំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស) ហើយពេលកំណត់របស់វា គឺមិនអាចមកដល់មុន ឬមកដល់ក្រោយពេលកំណត់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَمْحُوا۟ ٱللَّهُ مَا يَشَآءُ وَيُثْبِتُ ۖ وَعِندَهُۥٓ أُمُّ ٱلْكِتَـٰبِ ﴿٣٩﴾

អល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់ចង់លុបបំបាត់វា ដូចជាប្រការល្អ ប្រការអាក្រក់ សុភមង្គល និងអពមង្គលជាដើម ហើយទ្រង់រក្សាទុកនូវអ្វីដែល ទ្រង់មានចេតនាចង់រក្សាទុកវា(នៅក្នុងសៀវភៅកំណត់ត្រានោះ)។ ហើយឡាវហ៊ុលម៉ះហ៊្វូសនោះ គឺនៅជាមួយទ្រង់ ដែលវាគឺជាកន្លែងវិលត្រឡប់រាល់ប្រការទាំង អស់។ ហើយអ្វីដែលត្រូវបានលុបចេញឬក៏រក្សាទុកដដែល គឺអនុលោមទៅតាមអ្វីដែលមាននៅក្នុងវា(ឡាវហ៊ុលម៉ះហ៊្វូស)។

وَإِن مَّا نُرِيَنَّكَ بَعْضَ ٱلَّذِى نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ ٱلْبَلَـٰغُ وَعَلَيْنَا ٱلْحِسَابُ ﴿٤٠﴾

បើទោះបីជាយើងបង្ហា ញឲ្យអ្នក(ឱព្យាការីមូហាំម៉ា ត់)បានឃើញនូវទណ្ឌ កម្មមួយចំនួនដែលយើងបានសន្យានឹងវាមុននឹងអ្នកស្លាប់ក៏ដោយ ក៏កិច្ចការនោះ គឺជារឿង របស់យើង ឬក៏យើងធ្វើឲ្យអ្នកស្លាប់មុននឹងយើងបង្ហា ញឲ្យអ្នកបានឃើញនូវទណ្ឌ កម្មនោះក៏ដោយ ក៏តួនាទីរបស់អ្នកគ្មា នអ្វីក្រៅពីការផ្សព្វផ្សាយនូវអ្វីដែលយើង ដាក់បទបញ្ជាឲ្យអ្នកផ្សព្វផ្សាយវានោះទេ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកដែលតបស្នងដល់ពួកគេ ឬជាអ្នកដែលជំនុំជម្រះលើពួកគេនោះទេ។ តាម ពិត ទាំងនេះ គឺជាតួនាទីរបស់យើងតែម្នា ក់គត់។

أَوَلَمْ يَرَوْا۟ أَنَّا نَأْتِى ٱلْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَا ۚ وَٱللَّهُ يَحْكُمُ لَا مُعَقِّبَ لِحُكْمِهِۦ ۚ وَهُوَ سَرِيعُ ٱلْحِسَابِ ﴿٤١﴾

តើពួកប្រឆាំងទាំងនោះមិនឃើញទេឬថា យើងបានរំដោះយកទឹកដីបស់ពួកប្រឆាំងដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីដោយការរីកសុសសាយ នៃសាសនាឥស្លាម និងដោយការរំដោះរបស់អ្នកមូស្លីមចំពោះទឹកដីទាំងនោះ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនារវាងខ្ញុំបម្រើ ទាំងឡាយរបស់ទ្រង់ដោយគ្មា ននរណាម្នា ក់អាចបដិសេធនូវការសម្រេចរបស់ទ្រង់ដោយការកែប្រែឬផ្លា ស់ប្តូរនោះឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះ យ៉ា ងលឿនបំផុត ដោយទ្រង់ជំនុំជម្រះទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។

وَقَدْ مَكَرَ ٱلَّذِينَ مِن قَبْلِهِمْ فَلِلَّهِ ٱلْمَكْرُ جَمِيعًۭا ۖ يَعْلَمُ مَا تَكْسِبُ كُلُّ نَفْسٍۢ ۗ وَسَيَعْلَمُ ٱلْكُفَّـٰرُ لِمَنْ عُقْبَى ٱلدَّارِ ﴿٤٢﴾

ហើយជាការពិតណាស់ ប្រជាជាតិជំនាន់មុនបានប្រើឧបាយកលចំពោះបណ្តា ព្យាការីរបស់ពួកគេ និងបានប្រើល្បិចកលទៅលើពួកគេ ហើយពួកគេបដិសេធនូវអ្វី ដែលពួកគេ(បណ្តា ព្យាការី)បាននាំមក ។ ដូច្នេះ តើអ្វីខ្លះដែលពួកគេ(ពួកប្រឆាំង)បានធ្វើចំពោះគម្រោងការរបស់ពួកគេទៅលើបណ្តា ព្យាការីទាំងឡាយនោះ?គឺគ្មា ន អ្វីនោះទេពីព្រោះអ្នកដែលរៀបចំគម្រោងការពិតប្រាកដនោះ គឺអល់ឡោះជាម្ចា ស់តែមួយគត់ពុំមែនអ្នកផ្សេងឡើយ។ ម្យ៉ាងវិញទៀត អល់ឡោះជាម្ចា ស់ ទ្រង់ជាអ្នក ដែលដឹងនូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងចំពោះទង្វើរបស់ពួកគេវិញ ហើយនៅពេលនោះ ពួកគេនឹងដឹងថា តើប៉ុន្មានដងទៅដែលពួក គេធ្លាប់ធ្វើខុសក្នុងការបដិសេធនឹងការមានជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយតើប៉ុន្មានដងទៅ ដែលបណ្តា អ្នកមានជំនឿធ្វើត្រូវនោះ។ ដូច្នេះ តាមរយៈនេះ ពួកគេ(ពួកអ្នកមានជំនឿ)នឹងទទួលបាននូវឋានសួគ៌ និង(ទទួលបាន)លទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។

وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَسْتَ مُرْسَلًۭا ۚ قُلْ كَفَىٰ بِٱللَّهِ شَهِيدًۢا بَيْنِى وَبَيْنَكُمْ وَمَنْ عِندَهُۥ عِلْمُ ٱلْكِتَـٰبِ ﴿٤٣﴾

ហើយពួកប្រឆាំងបាននិយាយថាៈ រូបអ្នក(ឱព្យាការីមូហាំម៉ា ត់)មិនមែនជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីអល់ឡោះជាម្ចា ស់នោះទេ។ ចូរអ្នក(ឱអ្នកនាំសារ)តប ទៅកាន់ពួកគេវិញថាៈ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នកដែលថា ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពី ម្ចាស់របស់ខ្ញុំមកកាន់ពួកអ្នក ហើយ(ក៏គ្រប់គ្រាន់ដែរ)អ្នកដែលមានចំណេះដឹងខាងគម្ពីរដែលបានបញ្ចុះពីលើមេឃមក(ធ្វើជាសាក្សី)នោះ ដែលនៅ ក្នុងវា(គម្ពីរ)ទាំងនោះ គឺមានបញ្ជាក់នូវលក្ខណៈសម្បត្តិរបស់ខ្ញុំ។ ជនណាហើយដែលមានអល់ឡោះជាសាក្សីបញ្ជាក់ពីភាពស្មោះត្រង់របស់គេនោះ ការបដិសេធ របស់ពួកដែលបដិសេធនោះគឺគ្មា នផ្តល់គ្រោះថ្នា ក់អ្វីដល់គេឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Ar-Ra'd — الرعد

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា