ទំព័រដើមការពន្យល់Yusuf (12)

ការពន្យល់ Yusuf (12) — يوسف

ម៉ាកកះ · 111 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓر ۚ تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ٱلْمُبِينِ ﴿١﴾

អាលីហ្វ ឡាម រ៉(បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ។) បណ្តា វាក្យខណ្ឌ ដែលបានបញ្ចុះនៅក្នុងជំពូកនេះ គឺស្ថិតក្នុងចំណោមវាក្យខណ្ឌ ي នៃគម្ពីរគួរអានដ៏ច្បាស់លាស់បំផុតចំពោះអ្វីដែលមាននៅក្នុងវា។

إِنَّآ أَنزَلْنَـٰهُ قُرْءَٰنًا عَرَبِيًّۭا لَّعَلَّكُمْ تَعْقِلُونَ ﴿٢﴾

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ា ប់ សង្ឃឹមថាពួកអ្នក(ឱពួកអារ៉ា ប់)នឹងស្វែងយល់ពីអត្ថន័យរបស់វា។

نَحْنُ نَقُصُّ عَلَيْكَ أَحْسَنَ ٱلْقَصَصِ بِمَآ أَوْحَيْنَآ إِلَيْكَ هَـٰذَا ٱلْقُرْءَانَ وَإِن كُنتَ مِن قَبْلِهِۦ لَمِنَ ٱلْغَـٰفِلِينَ ﴿٣﴾

យើងនឹងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវរឿងមួយដែលល្អជាងគេក្នុងចំណោមរឿងប្រវត្តិសាស្ត្រទាំងឡាយ ដោយសារតែវាជារឿងពិត ហើយពាក្យ ពេចន៍និងឃ្លោងឃ្លារបស់វាមានភាពសុក្រឹតត្រឹមត្រូវ តាមរយៈការដែលយើងបញ្ចុះទៅកាន់អ្នកនូវគម្ពីរគួរអាននេះ។ ពិតប្រាកដណាស់ មុននឹងការបញ្ចុះគម្ពីរគួរ អាននេះ រូបអ្នកគឺស្ថិតនៅក្នុងចំណោមអ្នកដែលមិនបានដឹងអំពីរឿងទាំងនេះឡើយ ហើយក៏គ្មា នចំណេះដឹងអំពីវានោះដែរ។

إِذْ قَالَ يُوسُفُ لِأَبِيهِ يَـٰٓأَبَتِ إِنِّى رَأَيْتُ أَحَدَ عَشَرَ كَوْكَبًۭا وَٱلشَّمْسَ وَٱلْقَمَرَ رَأَيْتُهُمْ لِى سَـٰجِدِينَ ﴿٤﴾

យើងនឹងរ៉ាយរ៉ាប់ប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់គាត់ គឺព្យាការីយ៉ា ក់កូបថាៈ ឱឪពុករបស់ខ្ញុំ! ពិត ប្រាកដណាស់ ខ្ញុំបានសុបិន្តឃើញនៅក្នុងដំណេករបស់ខ្ញុំនូវផ្កាយចំនួនដប់មួយដួង ហើយខ្ញុំបានឃើញព្រះអាទិត្យនិងព្រះចន្ទ។ ខ្ញុំបានឃើញពួកវាទាំងអស់ នោះឱនស៊ូជោតមកចំពោះខ្ញុំ។و ពិតណាស់ ការយល់សុបិន្តនេះគឺជាដំណឹ ងរីករាយមួយយ៉ា ងឆាប់រហ័សសម្រាប់ព្យាការីយូសុះ។

قَالَ يَـٰبُنَىَّ لَا تَقْصُصْ رُءْيَاكَ عَلَىٰٓ إِخْوَتِكَ فَيَكِيدُوا۟ لَكَ كَيْدًا ۖ إِنَّ ٱلشَّيْطَـٰنَ لِلْإِنسَـٰنِ عَدُوٌّۭ مُّبِينٌۭ ﴿٥﴾

ព្យាការីយ៉ាក់កូបក៏បានតបទៅកាន់កូនប្រុសរបស់គាត់ គឺព្យាការីយូសុះវិញថាៈ ឱកូនសម្លាញ់របស់ពុក! ចូរកូនកុំរំលឹករឿងសុបិន្តរបស់កូននេះប្រាប់ដល់បងប្អូន របស់កូនឲ្យសោះ ព្រោះពួកគេនឹងយល់ពីសុបិន្តនោះ ហើយពួកគេនឹងច្រណែនឈ្នា នីសចំពោះកូន ដែលជាហេតុធ្វើឲ្យពួកគេរៀបចំគ្រប់ឧបាយកលប្រឆាំងនឹងកូន ដោយសារតែការច្រណែនឈ្នា នីសរបស់ពួកគេជាមិនខាន។ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់មនុស្សយ៉ា ងច្បាស់លាស់។

وَكَذَٰلِكَ يَجْتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأْوِيلِ ٱلْأَحَادِيثِ وَيُتِمُّ نِعْمَتَهُۥ عَلَيْكَ وَعَلَىٰٓ ءَالِ يَعْقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيْكَ مِن قَبْلُ إِبْرَٰهِيمَ وَإِسْحَـٰقَ ۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌۭ ﴿٦﴾

ហើយដូចដែលអ្នកបានសុបិន្តឃើញដូចនោះដែរ ម្ចាស់របស់អ្នកនឹងជ្រើសរើសអ្នក(ឱព្យាការីយូសុះ) ហើយទ្រង់នឹងបង្រៀនអ្នកឲ្យចេះកាត់សុបិន្ត ហើយទ្រង់នឹង បំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក(ដោយការប្រទាននូវភាពជាព្យាការី) និងពូជពង្សរបស់ព្យាការីយ៉ាក់កូប ដូចដែលទ្រង់បានបំពេញនូវឧបការគុណរបស់ ទ្រង់ទៅចំពោះជីតាទាំងពីររបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្ហាកពីមុនមកដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិ តបំផុតក្នុងការរចាត់ចែងរបស់ទ្រង់។

۞ لَّقَدْ كَانَ فِى يُوسُفَ وَإِخْوَتِهِۦٓ ءَايَـٰتٌۭ لِّلسَّآئِلِينَ ﴿٧﴾

ជាការពិតណាស់ ចំពោះរឿងរ៉ា វរបស់ព្យាការីយូសុះនិងបងប្អូនរបស់គេនេះ គឺជាមេរៀន និងជាដំបូន្មា នសម្រាប់អ្នកទាំងឡាយដែលសួរនាំអំពីរឿងរ៉ា វរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِذْ قَالُوا۟ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحْنُ عُصْبَةٌ إِنَّ أَبَانَا لَفِى ضَلَـٰلٍۢ مُّبِينٍ ﴿٨﴾

នៅពេលដែលបងប្អូនរបស់គេបាននិយាយគ្នាថាៈ ពិតប្រាកដណាស់ យូសុះ និងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ា មីន) គឺជាទីស្រឡាញ់ពេញចិត្តចំពោះឪពុកយើង ជាងពួកយើង ទោះបីជាពួកយើងគឺជាក្រុមមួយដែលមានចំនួនច្រើនក៏ដោយ។ បើដូច្នោះ ហេតុដូចម្តេចបានជាគាត់(ឪពុក)ស្រឡាញ់គេទាំងពីរជាងពួកយើង? ពិត ណាស់ ពួកយើងឃើញថា គាត់ស្ថិតក្នុងភាពខុសឆ្គង(លម្អៀង)យ៉ា ងច្បាស់លាស់ ខណៈដែលគាត់បានស្រឡាញ់ពួកគេទាំងពីរជាងពួកយើងដោយគ្មានមូលហេតុ បញ្ជា ក់ឲ្យពួកយើងបានដឹងសោះ។

ٱقْتُلُوا۟ يُوسُفَ أَوِ ٱطْرَحُوهُ أَرْضًۭا يَخْلُ لَكُمْ وَجْهُ أَبِيكُمْ وَتَكُونُوا۟ مِنۢ بَعْدِهِۦ قَوْمًۭا صَـٰلِحِينَ ﴿٩﴾

ចូរពួកអ្នកសម្លា ប់យូសុះ ឬយកគេទៅបំបរបង់ចោលនៅកន្លែងឆ្ងា យចុះ នោះឪពុករបស់ពួកអ្នកនឹងងាកមុខមករកពួកអ្នកវិញ ហើយគាត់នឹងស្រឡាញ់ពួកអ្នកនូវក្តី ស្រឡាញ់មួយយ៉ា ងពេញលេញ។ហើយក្រោយពីពួកអ្នកសម្លា ប់គេឬយកគេទៅបំបរបង់ចោលនៅតំបន់ដែលសែនឆ្ងា យរួចមកពួកអ្នកនឹងក្លា យជាក្រុមមួយដែល ល្អត្រឹមត្រូវវិញនៅពេលដែលពួកអ្នកសារភាពកំហុសពីបាបកម្មរបស់ពួកអ្នកនោះ។

قَالَ قَآئِلٌۭ مِّنْهُمْ لَا تَقْتُلُوا۟ يُوسُفَ وَأَلْقُوهُ فِى غَيَـٰبَتِ ٱلْجُبِّ يَلْتَقِطْهُ بَعْضُ ٱلسَّيَّارَةِ إِن كُنتُمْ فَـٰعِلِينَ ﴿١٠﴾

ម្នាក់ក្នុងចំណោមបងប្អូនរបស់គេបាននិយាយថាៈ ចូរពួកអ្នកកុំសម្លាប់យូសុះ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្តូ ងវិញ ពេលនោះអ្នកដំណើ រមួយចំនួន ដែលឆ្លងកាត់ទីនោះ ពួកគេនឹងរើសយកគេជាមិនខាន ព្រោះការធ្វើដូច្នេះ គឺផ្តល់គ្រោះថ្នា ក់(ដល់យូសុះ)ស្រាលជាងការសម្លា ប់គេ ប្រសិនបើពួកអ្នកប្តេជ្ញា ថានឹងធ្វើ ចំពោះគេនូវអ្វីដែលពួកអ្នកបាននិយាយគ្នា មែននោះ។ م

قَالُوا۟ يَـٰٓأَبَانَا مَا لَكَ لَا تَأْمَ۫نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَـٰصِحُونَ ﴿١١﴾

ហើយនៅពេលដែលពួកគេបានឯកភាពគ្នា ក្នុងការបំបរបង់ព្យាការីយូសុះទៅកាន់កន្លែងដ៏សែនឆ្ងា យហើយនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូបថាៈ ឱឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនឲ្យពួកយើងមើលការខុសត្រូវចំពោះយូសុះ? ពិតណាស់ ពួកយើង គឺជាអ្នកដែលមានក្តី សណ្តោ សប្រណី ចំពោះគេ ដោយពួកយើងនឹងមើលថែគេមិនឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះគេឡើយ ហើយពួកយើងគឺជាអ្នកដែលផ្តល់ដំបូន្មានដល់ គេ ដោយការការពារនិងថែរក្សាគេ រហូតដល់គេបានវិលត្រឡប់មកកាន់ពុកវិញដោយសុវត្ថិភាព។ ដូច្នេះ តើអ្វីទៅដែលរារាំងពុកមិនឲ្យបញ្ជូនគេទៅជាមូយពួក យើងនោះ? أرسلهمعنا غدا يرتع ويلعب وإنا له لحفظون

أَرْسِلْهُ مَعَنَا غَدًۭا يَرْتَعْ وَيَلْعَبْ وَإِنَّا لَهُۥ لَحَـٰفِظُونَ ﴿١٢﴾

សូមពុកអនុញ្ញាតឲ្យពួកយើងអាចយកគេ(ព្យាការីយូសុះ)ទៅជាមួយពួកយើងនៅថ្ងៃស្អែកនេះ ដើម្បីឲ្យគេបានរីករាយនឹងការទទួលទានចំណីអាហារ និងការលេង សប្បាយផងចុះ។ពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកមើលថែរក្សាគេពីរាល់ប្រការគ្រោះថ្នា ក់ទាំងឡាយដែលបៀតបៀនចំពោះគេ។

قَالَ إِنِّى لَيَحْزُنُنِىٓ أَن تَذْهَبُوا۟ بِهِۦ وَأَخَافُ أَن يَأْكُلَهُ ٱلذِّئْبُ وَأَنتُمْ عَنْهُ غَـٰفِلُونَ ﴿١٣﴾

ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូប បានតបទៅកាន់កូនៗរបស់គាត់វិញថាៈ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ដោយសារតែយើងមិនអាចអត់ធ្មត់ចំពោះការបែកពីគេនោះទេ។ ហើយយើងបារម្ភខ្លាចឆ្កែចចកស៊ីគេ ខណៈដែលពួកឯងព្រងើយកន្តើយនឹងគេ ដោយសារតែ ពួកឯងរវល់នឹងការលេងសប្បាយ។

قَالُوا۟ لَئِنْ أَكَلَهُ ٱلذِّئْبُ وَنَحْنُ عُصْبَةٌ إِنَّآ إِذًۭا لَّخَـٰسِرُونَ ﴿١٤﴾

ពួកគេក៏បានតបទៅកាន់ឪពុករបស់ពួកគេវិញថាៈ ប្រសិនបើឆ្កែចចកស៊ីយូសុះខណៈដែលពួកយើងគឺជាក្រុមមួយដែលខ្លាំងក្លានោះ នោះពួកយើងគឺជាពួកដែល គ្មា នបានការនោះឡើយ ហើយពួកយើង គឺជាពួកដែលខាតបង់ប្រសិនបើពួកយើងមិនអាចរារាំងឆ្កែចចកមិនឲ្យស៊ីគេបានមែននោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَلَمَّا ذَهَبُوا۟ بِهِۦ وَأَجْمَعُوٓا۟ أَن يَجْعَلُوهُ فِى غَيَـٰبَتِ ٱلْجُبِّ ۚ وَأَوْحَيْنَآ إِلَيْهِ لَتُنَبِّئَنَّهُم بِأَمْرِهِمْ هَـٰذَا وَهُمْ لَا يَشْعُرُونَ ﴿١٥﴾

ពេលនោះ ព្យាការីយ៉ាក់កូបក៏បាន(អនុញ្ញាត)ឲ្យគេ(ព្យាការីយូសុះ)ទៅជាមួយពួកគេ។ ហើយនៅពេលដែលពួកគេបាននាំគេចេញទៅបានឆ្ងាយ ហើយពួកគេ បានប្តេជ្ញាចិត្តលើការទម្លាក់គេទៅក្នុងអណ្តូ ងហើយនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីយូសុះក្នុងពេលនោះថាៈ ពិតប្រាកដណាស់ អ្នកប្រាកដជានឹងប្រាប់ ពួកគេពីទង្វើដែលពួកគេធ្វើនេះ(នៅថ្ងៃណាមួយ) ខណៈដែលពួកគេមិនដឹងខ្លួនឡើយចំពោះអ្នកនៅពេលដែលអ្នកប្រាប់ពួកគេនោះ។

وَجَآءُوٓ أَبَاهُمْ عِشَآءًۭ يَبْكُونَ ﴿١٦﴾

ហើយបងប្អូនរបស់ព្យាការីយូសុះបានវិលត្រឡប់មកជួបនឹងឪពុករបស់ពួកគេវិញនៅពេលព្រលប់ ដោយពួកគេបាននាំគ្នា ធ្វើពុតជាយំ។

قَالُوا۟ يَـٰٓأَبَانَآ إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِندَ مَتَـٰعِنَا فَأَكَلَهُ ٱلذِّئْبُ ۖ وَمَآ أَنتَ بِمُؤْمِنٍۢ لَّنَا وَلَوْ كُنَّا صَـٰدِقِينَ ﴿١٧﴾

ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានរត់ប្រណាំងគ្នា និងនាំគ្នា បាញ់ព្រួញលេង ហើយពួកយើងបានទុកយូសុះឲ្យនៅជា មួយសម្លៀកបំពាក់ និងស្បៀងអាហាររបស់ពួកយើងដើម្បីឲ្យគេថែរក្សាវា ស្រាប់តែឆ្កែចចកបានមកស៊ីគេ។ ក៏ប៉ុន្តែ (ទោះជាយ៉ាងណា)ពុកមិនជឿពួកយើងឡើយ ទោះបីជាក់ស្តែង ពួកយើងគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះអ្វីដែលពួកយើងបាននិយាយប្រាប់ពុកក៏ដោយ។

وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٍۢ كَذِبٍۢ ۚ قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًۭا ۖ فَصَبْرٌۭ جَمِيلٌۭ ۖ وَٱللَّهُ ٱلْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ ﴿١٨﴾

تصفون ពួកគេបានរៀបចំល្បិចកលមួយដើម្បីបញ្ជាក់ពីអ្វីដែលពួកគេបានប្រាប់(ដល់ព្យាការីយ៉ា ក់កូបជាឪពុក) ដោយពួកគេបាននាំមកនូវអាវរបស់ព្យាការីយូសុះដែល ប្រឡាក់ទៅដោយឈាមក្លែងក្លាយដែលមិនមែនជាឈាមរបស់ព្យាការីយូសុះនោះ ដើម្បីបន្លំថា នោះជាស្លាកស្នាមដែលចចកបានហែកស៊ីព្យាការីយូសុះ តែព្យាការី យ៉ាក់កូបបានយល់(ដឹង)ពីភាពកុហកបោកប្រាស់របស់ពួកគេ(ដោយសារអាវដែលពួកគេនាំយកមកនោះ ពុំមានរហែកនោះទេ)។ ដូច្នេះ គាត់ក៏បាននិយាយទៅ កាន់ពួកគេថាៈ រឿងនោះមិន(ពិត)ដូចអ្វីដែលពួកឯងបានប្រាប់នោះទេ។ ផ្ទុយទៅវិញ ពួកឯងបាននាំគ្នា ប្រឌិតរឿងរ៉ា វដ៏អាក្រក់នេះឡើងដោយខ្លួនឯងប៉ុណ្ណោះ។ ដូច នេះ ការអត់ធ្មត់គឺប្រសើរបំផុតសម្រាប់យើង ជាងការសោកសង្រេងចំពោះរឿងនោះ។ ហើយមានតែអល់ឡោះជាម្ចាស់ទេដែលត្រូវបានគេសុំឲ្យជួយបង្ហាញ(ការ ពិត)នូវអ្វីដែលពួកអ្នកកំពុងតែរ៉ា យរ៉ា ប់អំពីរឿងរ៉ា វរបស់យូសុះនោះ។

وَجَآءَتْ سَيَّارَةٌۭ فَأَرْسَلُوا۟ وَارِدَهُمْ فَأَدْلَىٰ دَلْوَهُۥ ۖ قَالَ يَـٰبُشْرَىٰ هَـٰذَا غُلَـٰمٌۭ ۚ وَأَسَرُّوهُ بِضَـٰعَةًۭ ۚ وَٱللَّهُ عَلِيمٌۢ بِمَا يَعْمَلُونَ ﴿١٩﴾

يعملون ក្រោយមក ក្បូនអ្នកដំណើរដែលឆ្លងកាត់ក៏បានមកដល់(កន្លែងអណ្តូង) ហើយពួកគេបានបញ្ជូនអ្នកដងទឹកម្នាក់(ឲ្យទៅដងទឹក)ឲ្យពួកគេ។ ពេលនោះ គេ(អ្នក ដងទឹក)ក៏បានទម្លាក់យោងទឹករបស់គេចូលទៅក្នុងអណ្តូងនោះ ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក។ នៅពេលដែលអ្នកដងទឹកនោះបានឃើញព្យា ការីយូសុះ គេក៏បានពោលដោយក្តីរីករាយថាៈ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយអ្នកដងទឹកនិងមិត្តភក្តិរបស់គេក៏បានលាក់បាំងព្យាការីយូសុះពីអ្នក ដំណើរឯទៀត ដោយពួកគេតាំងចិត្តថា នឹងយកយូសុះធ្វើជាទំនិញដើម្បីដោះដូរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើចំពោះព្យា ការីយូសុះនៃការមិនឲ្យតម្លៃ និងការយកគេទៅលក់ធ្វើជាទំនិញ។ ហើយគ្មា នអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។

وَشَرَوْهُ بِثَمَنٍۭ بَخْسٍۢ دَرَٰهِمَ مَعْدُودَةٍۢ وَكَانُوا۟ فِيهِ مِنَ ٱلزَّٰهِدِينَ ﴿٢٠﴾

ហើយអ្នកដែលដងទឹកនោះ និងមិត្តភក្តិរបស់គេបានលក់យូសុះនៅឯទឹកដីអេហ្ស៊ីបក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះព្យាការីយូសុះឡើយ ដោយពួកគេព្យាយាមធ្វើឲ្យយ៉ា ងណាលក់យូសុះឲ្យបានឆាប់ ពីព្រោះពួកគេដឹង ច្បាស់ថា គេ(ព្យាការីយូសុះ)មិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ ហើយពួកគេខ្លាចក្រុមគ្រួសាររបស់ព្យាការីយូសុះរកឃើញ។ នេះគឺស្ថិតក្នុងចំណោមក្តីមេត្តា ករុណាដ៏ពេញលេញរបស់អល់ឡោះជាម្ចា ស់ចំពោះព្យាការីយូសុះ ដើម្បីកុំឲ្យព្យាការីយូសុះនៅជាមួយពួកគេរយៈពេលយូរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَقَالَ ٱلَّذِى ٱشْتَرَىٰهُ مِن مِّصْرَ لِٱمْرَأَتِهِۦٓ أَكْرِمِى مَثْوَىٰهُ عَسَىٰٓ أَن يَنفَعَنَآ أَوْ نَتَّخِذَهُۥ وَلَدًۭا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِى ٱلْأَرْضِ وَلِنُعَلِّمَهُۥ مِن تَأْوِيلِ ٱلْأَحَادِيثِ ۚ وَٱللَّهُ غَالِبٌ عَلَىٰٓ أَمْرِهِۦ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٢١﴾

ហើយបុរសម្នាក់មកពីប្រទេសអេហ្ស៊ីបដែលបានទិញព្យាការីយូសុះនោះបាននិយាយទៅកាន់ភរិយារបស់គេថាៈ ចូរនាងធ្វើល្អចំពោះគេ និងរៀបចំកន្លែងស្នាក់នៅ សម្រាប់គេឲ្យបានសមរម្យផង សង្ឃឹមថាគេនឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកយើងដោយគេអាចជួយបំពេញកិច្ចការមួយចំនួនដែលយើងត្រូវការ ឬក៏យើង អាចយកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ ដូចដែលយើងបានសង្គ្រោះព្យាការីយូសុះពីការសម្លាប់ និងបានបញ្ចេញរូបគេពីក្នុងអណ្តូងមកវិញ ព្រមទាំងធ្វើឲ្យដួង ចិត្តរបស់អាហ្ស៊ីស(ជាអ្នកដែលបានទិញយកព្យាការីយូសុះ)មានភាពទន់ភ្លន់ចំពោះគេនោះដែរ យើងបានផ្តល់ឲ្យគេ(ព្យការីយូសុះ)គ្រប់គ្រងនៅក្នុងប្រទេសអេហ្ស៊ីប ហើយយើងបានបង្រៀនគេឲ្យចេះបកស្រាយ(កាត់)សុបិន្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ដែលមានអានុភាពបំផុតលើកិច្ចការរបស់ទ្រង់។ ដូចនេះ កិច្ចការ របស់ទ្រង់ គឺមានប្រសិទ្ធិភាពបំផុតដោយគ្មា ននរណាម្នា ក់បង្ខិតបង្ខំទ្រង់ឡើយ។ក៏ប៉ុន្តែមនុស្សជាច្រើន(ពោលគឺពួកប្រឆាំង) ពួកគេមិនបានដឹងដូច្នោះឡើយ។

وَلَمَّا بَلَغَ أَشُدَّهُۥٓ ءَاتَيْنَـٰهُ حُكْمًۭا وَعِلْمًۭا ۚ وَكَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿٢٢﴾

ហើយនៅពេលដែលព្យាការីយូសុះធំពេញវ័យនោះ យើងបានប្រទានដល់គេនូវភាពឈ្លា សវៃ និងចំណេះដឹង។ ហើយដូចដែលយើងបានតបស្នងចំពោះគេនោះដែរ យើងក៏នឹងតបស្នងចំពោះបណ្តា អ្នកដែលបានធ្វើល្អក្នុងការគោរពសក្កា រៈរបស់ពួកគេចំពោះអល់ឡោះជាម្ចា ស់។

وَرَٰوَدَتْهُ ٱلَّتِى هُوَ فِى بَيْتِهَا عَن نَّفْسِهِۦ وَغَلَّقَتِ ٱلْأَبْوَٰبَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ ٱللَّهِ ۖ إِنَّهُۥ رَبِّىٓ أَحْسَنَ مَثْوَاىَ ۖ إِنَّهُۥ لَا يُفْلِحُ ٱلظَّـٰلِمُونَ ﴿٢٣﴾

ហើយភរិយារបស់អាហ្ស៊ីសបានស្នើសុំយ៉ាងទន់ភ្លន់ ព្រមទាំងបានរៀបចំកលល្បិចចំពោះព្យាការីយូសុះដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌មួយ។ ហើយនាងបានបិទ ទ្វារទាំងអស់ដើម្បីបាននៅស្ងាត់(តែពីរនាក់) ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ សូមអ្នកអញ្ជើញមកកាន់ខ្ញុំមក! ពេលនោះ ព្យាការីយូសុះបាន ពោលថាៈ ខ្ញុំសុំពីអល់ឡោះការពារខ្ញុំពីអ្វី(អំពើមិនគប្បី)ដែលនាងបានហៅខ្ញុំទៅរកវា។ ពិតណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងរស់នៅដ៏ល្អប្រសើរ ដល់ខ្ញុំ។ ដូចនេះ ខ្ញុំមិនអាចក្បត់គាត់បានទេ។ ប្រសិនបើខ្ញុំក្បត់គាត់នោះ ខ្ញុំនឹងក្លា យជាអ្នកដែលបំពានជាមិនខាន ហើយពិតណាស់ អ្នកដែលបំពាននោះ នឹងមិន អាចទទួលជោគជ័យឡើយ។

وَلَقَدْ هَمَّتْ بِهِۦ ۖ وَهَمَّ بِهَا لَوْلَآ أَن رَّءَا بُرْهَـٰنَ رَبِّهِۦ ۚ كَذَٰلِكَ لِنَصْرِفَ عَنْهُ ٱلسُّوٓءَ وَٱلْفَحْشَآءَ ۚ إِنَّهُۥ مِنْ عِبَادِنَا ٱلْمُخْلَصِينَ ﴿٢٤﴾

ពិតប្រាកដណាស់ នាង(ភរិយាអាហ្ស៊ីស)មានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌(ចំពោះព្យាការីយូសុះ) ហើយព្យាការីយូសុះក៏មានបំណងប្រព្រឹត្តទង្វើបែប នេះ(ទៅលើនាង)វិញដែរ ប្រសិនបើគេ(ព្យាការីយូសុះ)មិនបានឃើញបណ្តា ភស្តុតាងរបស់អល់ឡោះនូវអ្វីដែលទ្រង់បានបញ្ឈប់គេ និងបានធ្វើឲ្យគេឃ្លាតឆ្ងាយពី ទង្វើបែបនេះទេនោះ។ ពិតប្រាកដណាស់ យើងបានឲ្យគេឃើញនូវសញ្ញាភស្តុតាងទាំងនោះ គឺដើម្បីយើងនឹងបញ្ចៀសគេពីប្រការអាក្រក់ ព្រមទាំងធ្វើឲ្យគេចាក ឆ្ងា យពីការប្រព្រឹត្តហ្ស៊ីណា និងការក្បត់។ ពិតប្រាកដណាស់ ព្យាការីយូសុះគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលត្រូវបានជ្រើសសម្រាប់ធ្វើជាអ្នកនាំសារ និង ជាព្យាការី។

وَٱسْتَبَقَا ٱلْبَابَ وَقَدَّتْ قَمِيصَهُۥ مِن دُبُرٍۢ وَأَلْفَيَا سَيِّدَهَا لَدَا ٱلْبَابِ ۚ قَالَتْ مَا جَزَآءُ مَنْ أَرَادَ بِأَهْلِكَ سُوٓءًا إِلَّآ أَن يُسْجَنَ أَوْ عَذَابٌ أَلِيمٌۭ ﴿٢٥﴾

يسجن أو عذاب أليم ហើយគេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រតាយប្រតប់គ្នាទៅរកទ្វារ ដោយព្យាការីយូសុះ(ព្យាយាម)រំដោះខ្លួនរបស់គាត់ ចំណែកឯនាង វិញ(ព្យាយាម)រារាំងគាត់មិនឲ្យចេញ ហើយនាងក៏បានចាប់អាវរបស់ព្យាការីយូសុះដើម្បីរារាំងគាត់មិនឲ្យចេញ។ ពេលនោះ ក៏បានធ្វើឲ្យរហែកអាវរបស់ព្យា ការីយូសុះពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បាននិយាយទៅកាន់អាហ្ស៊ីសដោយ ការក្លែងបន្លំបោកប្រាស់(ទម្លា ក់កំហុសទៅលើយូសុះ)ថាៈ គ្មា នទណ្ឌ កម្មអ្វីសម្រាប់អ្នកដែលមានបំណងប្រព្រឹត្តអសីលធម៌លើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពី ការចាប់ដាក់គុកឬក៏ដាក់ទណ្ឌ កម្មគេនូវទណ្ឌ កម្មដ៏ឈឺចាប់នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ هِىَ رَٰوَدَتْنِى عَن نَّفْسِى ۚ وَشَهِدَ شَاهِدٌۭ مِّنْ أَهْلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٍۢ فَصَدَقَتْ وَهُوَ مِنَ ٱلْكَـٰذِبِينَ ﴿٢٦﴾

ព្យាការីយូសុះក៏បាននិយាយ(តបទៅវិញ)ថាៈ តាមពិត នាងទេដែលទាមទារឲ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនាង)នោះ ហើយខ្ញុំមិនត្រូវការធ្វើដូច្នោះឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យទារកម្នាក់អំពីក្រុមគ្រួសាររបស់នាងដែលនៅក្នុងអង្រឹងនៅឡើយនោះចេះនិយាយ ដោយទារកនោះបានធ្វើសាក្សី អះអាងដោយពោលថាៈ ប្រសិនបើអាវរបស់យូសុះរហែកពីខាងមុខនោះ ពិតណាស់ វាគឺជាភស្តុតាងបង្ហាញពីភាពស្មោះត្រង់(ស្អាតស្អំ)របស់នាង ដោយសារតែ នាងបានរារាំងគាត់អំពីខ្លួននាង។ ដូចនេះ គេ(ព្យាការីយូសុះ)គឺជាអ្នកដែលនិយាយកុហក។

وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٍۢ فَكَذَبَتْ وَهُوَ مِنَ ٱلصَّـٰدِقِينَ ﴿٢٧﴾

តែប្រសិនបើអាវរបស់យូសុះរហែកពីខាងក្រោយវិញនោះ គឺវាបង្ហាញទៅលើភាពស្មោះត្រង់(ស្អាតស្អំ)របស់យូសុះ ដោយសារតែនាងចង់ប្រលោមមកលើខ្លួនរបស់ គាត់ ហើយគាត់រត់គេចអំពីនាង។ ដូចនេះ នាងគឺជាអ្នកដែលនិយាយកុហក។

فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٍۢ قَالَ إِنَّهُۥ مِن كَيْدِكُنَّ ۖ إِنَّ كَيْدَكُنَّ عَظِيمٌۭ ﴿٢٨﴾

ហើយនៅពេលដែលអាហ្ស៊ីសបានឃើញថា ជាការពិតណាស់ អាវរបស់ព្យាការីយូសុះ ត្រូវបានរហែកពីខាងក្រោយដែលវាជាការបង្ហាញឲ្យឃើញពីភាពស្មោះ ត្រង់(ស្អាតស្អំ)របស់ព្យាការីយូសុះនោះ គេ(អាហ្ស៊ីស)ក៏និយាយថាៈ ការចោទប្រកាន់ដែលនាងបានចោទប្រកាន់ទៅលើគេចំពោះវានោះ គឺគ្រាន់តែជាល្បិចកល របស់ពួកនាង(ឱពួកស្ត្រីទាំងឡាយ)ប៉ុណ្ណោះ។ពិតប្រាកដណាស់ ឧបាយកលរបស់ពួកនាង គឺជាឧបាយកលមួយដែលខ្លាំងក្លា បំផុត។

يُوسُفُ أَعْرِضْ عَنْ هَـٰذَا ۚ وَٱسْتَغْفِرِى لِذَنۢبِكِ ۖ إِنَّكِ كُنتِ مِنَ ٱلْخَاطِـِٔينَ ﴿٢٩﴾

ហើយគាត់(អាហ្ស៊ីស)ក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ឱយូសុះ! ចូរអ្នកបំភ្លេចរឿងនេះចោលចុះ ហើយចូរអ្នកកុំរំលឹករឿងនេះដល់នរណាម្នាក់ឲ្យសោះ។ ហើយចូរនាងសុំការអភ័យទោសចំពោះទោសកំហុសរបស់នាង។ ជាការពិតណាស់ រូបនាងគឺស្ថិតក្នុងចំណោមអ្នកដែលមានកំហុសដោយសារតែនាងចង់ប្រលោម ទៅលើខ្លួនប្រាណរបស់យូសុះ។

۞ وَقَالَ نِسْوَةٌۭ فِى ٱلْمَدِينَةِ ٱمْرَأَتُ ٱلْعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفْسِهِۦ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَىٰهَا فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٣٠﴾

ហើយដំណឹ ង(រឿងរ៉ាវ)របស់នាងក៏បានល្បីសុសសាយពេញទីក្រុង។ ហើយមានស្ត្រីមួយក្រុមបាននិយាយរិះគន់ពីទង្វើនោះថាៈ ភរិយារបស់អាហ្ស៊ីសបានហៅអ្នក បម្រើរបស់នាងដើម្បីប្រលោមទៅលើរូបគេ។ ជាការពិតណាស់ ក្តីស្រឡាញ់បានធ្វើឲ្យចិត្តនាងងប់ងល់។ ពិតណាស់ យើងឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាង ច្បាស់លាស់ដោយសារតែនាងមានបំណងប្រលោមកាមគុណជាមួយយូសុះ និងក្តីស្រឡាញ់របស់នាងចំពោះគេ ខណៈដែលគេ(យូសុះ)ជាអ្នកបម្រើរបស់ខ្លួន នោះ។

فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَـًۭٔا وَءَاتَتْ كُلَّ وَٰحِدَةٍۢ مِّنْهُنَّ سِكِّينًۭا وَقَالَتِ ٱخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُۥٓ أَكْبَرْنَهُۥ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَـٰشَ لِلَّهِ مَا هَـٰذَا بَشَرًا إِنْ هَـٰذَآ إِلَّا مَلَكٌۭ كَرِيمٌۭ ﴿٣١﴾

នៅពេលដែលភរិយារបស់អាហ្ស៊ីសបានស្តាប់លឺពាក្យរិះគន់របស់ស្ត្រីទាំងនោះមកលើនាង និងការនិយាយដើមរបស់ពួកនាងមកចំពោះនាងដូច្នេះ នាងក៏បានចាត់ ឲ្យគេទៅអញ្ជើញស្ត្រីទាំងនោះមកដើម្បីឲ្យស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ។ ហើយនាងបានរៀបចំសម្រាប់ពួកនាងនូវកន្លែងមួយដែលក្នុងនោះមានទាំងពូក និងខ្នើយថែមទៀតផង ហើយនាងក៏បានផ្តល់ឲ្យបណ្តា ស្ត្រីដែលត្រូវបានគេអញ្ជើញមកនោះនូវកាំបិតម្នាក់មួយៗគ្រប់ៗគ្នាទុកសម្រាប់ចិតផ្លែឈើហូប។ ហើយនាង ក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ចូរឯងចេញទៅកាន់ពួកនាង(ដើរកាត់ពួកនាង)ចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ ពួកនាងមាន ភាពអស្ចារ្យ និងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពស្រស់ស្អាត និងសម្រស់ដ៏ស្រស់ផូរផង់របស់ព្យាការីយូសុះ ហើយពួកនាងក៏បានចិតដៃខ្លួនឯងនឹងកាំបិត ដែលគេរៀបចំឲ្យសម្រាប់ទុកកាត់ចំណីដោយសារតែការភ្លឹកខ្លាំងពេកចំពោះគាត់ ហើយពួកនាងក៏បាននិយាយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! ក្មេងប្រុសម្នាក់ នេះមិនមែនជាមនុស្សនោះទេ ពីព្រោះភាពស្រស់ស្អាតដូច្នេះ មិនមានចំពោះមនុស្សលោកឡើយ។ តាមពិត គេគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ ទាំងឡាយដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَتْ فَذَٰلِكُنَّ ٱلَّذِى لُمْتُنَّنِى فِيهِ ۖ وَلَقَدْ رَٰوَدتُّهُۥ عَن نَّفْسِهِۦ فَٱسْتَعْصَمَ ۖ وَلَئِن لَّمْ يَفْعَلْ مَآ ءَامُرُهُۥ لَيُسْجَنَنَّ وَلَيَكُونًۭا مِّنَ ٱلصَّـٰغِرِينَ ﴿٣٢﴾

នៅពេលដែលភរិយារបស់អាហ្ស៊ីសបានឃើញនូវអ្វីដែលពួកនាងបានរងគ្រោះ(ចិតដៃខ្លួនឯង)ដូច្នេះ នាងក៏បាននិយាយទៅកាន់ស្ត្រីទាំងនោះថាៈ គេនេះហើយជា យុវជនដែលពួកអ្នករិះគន់ខ្ញុំដោយសារតែក្តីស្រឡាញ់ចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រលោមកាមគុណជាមួយនឹងគេ និងបានរៀបចំកល ល្បិចចំពោះគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ នាពេលខាងមុខ រូបគេពិតជានឹងត្រូវគេបញ្ចូលទៅ ក្នុងមន្ទីរឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនបំផុតមិនខានឡើយ។

قَالَ رَبِّ ٱلسِّجْنُ أَحَبُّ إِلَىَّ مِمَّا يَدْعُونَنِىٓ إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّى كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُن مِّنَ ٱلْجَـٰهِلِينَ ﴿٣٣﴾

ព្យាការីយូសុះបានបួងសួងសុំទៅកាន់(អល់ឡោះ)ម្ចា ស់របស់គាត់ថាៈ ឱម្ចា ស់របស់ខ្ញុំ! ជាការពិតណាស់ មន្ទីរឃុំឃាំងដែលនាង(ភរិយាអាហ្ស៊ីស)គំរាមខ្ញុំនោះ ជាទី ពេញចិត្តចំពោះខ្ញុំជាងការប្រព្រឹត្តទង្វើអសីលធម៌ដែលពួកនាងបានលួងលោមខ្ញុំឲ្យទៅរកវាទៅទៀត។ ប្រសិនបើទ្រង់មិនបញ្ចៀសរូបខ្ញុំពីល្បិចកលរបស់ពួកនាងទេ នោះ ខ្ញុំប្រាកដជានឹងធ្លា ក់ទៅក្នុងភាពវឹកវររបស់ពួកនាង ហើយខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ ជាមិនខាន ប្រសិនបើខ្ញុំបានធ្លា ក់ទៅក្នុងភាពវឹកវររបស់ពួក នាង និងធ្វើតាមពួកនាងនូវអ្វីដែលពួកនាងចង់បានពីខ្ញុំនោះ។

فَٱسْتَجَابَ لَهُۥ رَبُّهُۥ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٣٤﴾

ពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកនូវការបួងសួងរបស់គាត់ ហើយទ្រង់បានបញ្ចៀសគាត់ពីឧបាយកលរបស់ភរិយាអាហ្ស៊ីស និងពីឧបាយកលរបស់ ពួកនារីទីក្រុងទាំងនោះ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាលឺបំផុតនូវការបួងសួងរបស់ព្យាការីយូសុះ និងការបួងសួងរបស់អ្នកដែលបួងសួងសុំទាំងឡាយ ហើយទ្រង់មហាដឹងបំផុតពីស្ថា នភាពរបស់គាត់(ព្យាការីយូសុះ) និងស្ថា នភាពរបស់អ្នកដទៃទៀតក្រៅពីគាត់ផងដែរ។

ثُمَّ بَدَا لَهُم مِّنۢ بَعْدِ مَا رَأَوُا۟ ٱلْـَٔايَـٰتِ لَيَسْجُنُنَّهُۥ حَتَّىٰ حِينٍۢ ﴿٣٥﴾

ក្រោយមក គំនិតផ្សេងក៏បានលេចឡើងចំពោះអាហ្ស៊ីស និងក្រុមរបស់គេនៅពេលដែលពួកគេបានឃើញនូវភស្តុតាងនានាដែលបង្ហាញពីការមិនជាប់ពាក់ព័ន្ធ របស់ព្យាការីយូសុះចំពោះរឿងនោះ ដោយ(ពួកគេយល់ថា) ពួកគេត្រូវតែឃុំឃាំងព្យាការីយូសុះមួយរយៈពេលសិន(ដើម្បីកុំឲ្យរឿងអាស្រូវនោះ កាន់តែរីកសុសសាយ)។

وَدَخَلَ مَعَهُ ٱلسِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَآ إِنِّىٓ أَرَىٰنِىٓ أَعْصِرُ خَمْرًۭا ۖ وَقَالَ ٱلْـَٔاخَرُ إِنِّىٓ أَرَىٰنِىٓ أَحْمِلُ فَوْقَ رَأْسِى خُبْزًۭا تَأْكُلُ ٱلطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِۦٓ ۖ إِنَّا نَرَىٰكَ مِنَ ٱلْمُحْسِنِينَ ﴿٣٦﴾

ហេតុនេះ ពួកគេក៏បានឃុំឃាំងព្យាការីយូសុះ។ ហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយព្យាការីយូសុះដែរ។ ម្នា ក់ក្នុងចំណោមគេ ទាំងពីរបាននិយាយទៅកាន់ព្យាការីយូសុះថាៈ ខ្ញុំបានសុបិន្តឃើញនៅក្នុងដំណេករបស់ខ្ញុំថា ពិតណាស់ ខ្ញុំបានច្របាច់ទំពាំងបាយជូរដើម្បីយកធ្វើជាស្រា។ ហើយ អ្នកទីពីរវិញបាននិយាយថាៈ ពិតណាស់ ខ្ញុំបាន(សុបិន្ត)ឃើញខ្ញុំកំពុងតែទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ហើយមានសត្វកំពុងតែចឹកស៊ីនំប៉័ងនោះ។ សូម អ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាចំពោះអ្វីដែលពួកយើងបាន(សុបិន្ត)ឃើញផងចុះ។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោម មនុស្សល្អម្នា ក់។

قَالَ لَا يَأْتِيكُمَا طَعَامٌۭ تُرْزَقَانِهِۦٓ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِۦ قَبْلَ أَن يَأْتِيَكُمَا ۚ ذَٰلِكُمَا مِمَّا عَلَّمَنِى رَبِّىٓ ۚ إِنِّى تَرَكْتُ مِلَّةَ قَوْمٍۢ لَّا يُؤْمِنُونَ بِٱللَّهِ وَهُم بِٱلْـَٔاخِرَةِ هُمْ كَـٰفِرُونَ ﴿٣٧﴾

ព្យាការីយូសុះបាននិយាយថាៈ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែម្ហូបអាហារដែលគេយកមកពីស្តេចឲ្យអ្នកទាំងពីរ ឬអ្វីផ្សេងពីនេះក៏ដោយ ក៏ខ្ញុំអាចបកស្រាយប្រាប់ អ្នកទាំងពីរពីធាតុពិតរបស់វា និងលក្ខណៈរបស់វាបានដែរមុនពេលដែលវាមកដល់អ្នកទាំងពីរ។ការបកស្រាយដែលខ្ញុំបានដឹងនោះហើយ គឺជាអ្វីដែលម្ចា ស់របស់ខ្ញុំ បានបង្រៀនដល់ខ្ញុំ មិនមែនដោយការទស្សន៍ទាយ ឬការពិនិត្យមើលផ្កាយអ្វីនោះទេ។ ពិតប្រាកដណាស់ ខ្ញុំបានបោះបង់ចោលសាសនារបស់ក្រុមដែលមិនមាន ជំនឿចំពោះអល់ឡោះ ហើយពួកគេគឺជាពួកដែលគ្មា នជំនឿនឹងថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱتَّبَعْتُ مِلَّةَ ءَابَآءِىٓ إِبْرَٰهِيمَ وَإِسْحَـٰقَ وَيَعْقُوبَ ۚ مَا كَانَ لَنَآ أَن نُّشْرِكَ بِٱللَّهِ مِن شَىْءٍۢ ۚ ذَٰلِكَ مِن فَضْلِ ٱللَّهِ عَلَيْنَا وَعَلَى ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ ﴿٣٨﴾

ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតារបស់ខ្ញុំ គឺសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហា ក និងព្យាការីយ៉ា ក់កូប ពោលគឺជាសាសនាដែលគោរពសក្កា រៈ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ មិនត្រឹមត្រូវនោះឡើយសម្រាប់ពួកយើងក្នុងការធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះ។ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ តែមួយគត់។ ការមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដែលខ្ញុំនិងជីដូនជីតារបស់ខ្ញុំស្ថិតនៅលើវានេះហើយ ដែលជាការប្រោស ប្រទានរបស់អល់ឡោះចំពោះពួកយើង ដោយទ្រង់បានចង្អុលបង្ហាញពួកយើងទៅកាន់វានោះ។ ហើយក៏ជាការប្រោសប្រទានរបស់ទ្រង់ចំពោះមនុស្សលោកទាំង អស់ផងដែរ ខណៈដែលទ្រង់បានចាត់តាំងបណ្តា ព្យាការីជាច្រើនទៅកាន់ពួកគេដោយពាំនាំនូវជំនឿនេះទៅកាន់ពួកគេនោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិន ថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានរមិលគុណចំពោះទ្រង់។

يَـٰصَـٰحِبَىِ ٱلسِّجْنِ ءَأَرْبَابٌۭ مُّتَفَرِّقُونَ خَيْرٌ أَمِ ٱللَّهُ ٱلْوَٰحِدُ ٱلْقَهَّارُ ﴿٣٩﴾

ក្រោយមក ព្យាការីយូសុះក៏បានចោទសួរទៅកាន់យុវជនទាំងពីរនាក់ដែលនៅក្នុងមន្ទីរឃុំឃាំង(ជាមួយគាត់)នោះថាៈ តើការគោរពសក្ការៈចំពោះព្រះជាច្រើនល្អ ជាង ឬការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដែលទ្រង់គ្មា នដៃគូ ជាអ្នកដែលមានឥទ្ធិពលលើអ្វីផ្សេងពីទ្រង់ ជាអ្នកដែលគ្មា ននរណាដែលខ្លាំងពូកែ ជាងទ្រង់នោះល្អជាង?

مَا تَعْبُدُونَ مِن دُونِهِۦٓ إِلَّآ أَسْمَآءًۭ سَمَّيْتُمُوهَآ أَنتُمْ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلْطَـٰنٍ ۚ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ ۚ أَمَرَ أَلَّا تَعْبُدُوٓا۟ إِلَّآ إِيَّاهُ ۚ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٤٠﴾

អ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្កា រៈក្រៅពីអល់ឡោះនោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះ(ហៅ)ពួកវាថាជាព្រះ ប៉ុណ្ណោះ ដោយពួកវាគ្មា នចំណែកបន្តិចសោះឡើយក្នុងភាពជាព្រះដែលត្រូវគោរពសក្កា រៈនោះ។ អល់ឡោះជាម្ចា ស់ទ្រង់ក៏មិនបានបញ្ចុះភស្តុតាងដែលបញ្ជា ក់ ទៅលើភាពត្រឹមត្រូវនៃការដាក់ឈ្មោះរបស់ពួកអ្នកដែលពួកអ្នកដាក់ឈ្មោះឲ្យពួកវា(ថាជាព្រះ)នោះដែរ។ ការកាត់សេចក្តីចំពោះម៉ាខ្លូកទាំងឡាយ គឺជាកម្មសិទ្ធិ របស់អល់ឡោះជាម្ចា ស់តែមួយគត់ មិនមែនជាកម្មសិទ្ធិរបស់ព្រះទាំងនោះដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យវានោះទេ(គឺមានតែអល់ឡោះ តែមួយគត់ដែលអាចកាត់សេចក្តីបាន)។ អល់ឡោះជាម្ចា ស់ទ្រង់បានដាក់បទបញ្ជា លើពួកអ្នកឲ្យគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ និងហាមឃាត់ពួកអ្នកមិន ឲ្យយកអ្នកផ្សេងមកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ឡើយ។ ការមានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់នោះហើយជាសាសនាដ៏ត្រឹមត្រូវ ដែលគ្មា នភាពវៀចវេរនៅ ក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនពួកគេមិនដឹងដូច្នោះឡើយ។ ហេតុនេះហើយទើបពួកគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដោយពួកគេបែរជាគោរព សក្កា រៈទៅចំពោះម៉ា ខ្លូកមួយចំនួនរបស់ទ្រង់ទៅវិញ។

يَـٰصَـٰحِبَىِ ٱلسِّجْنِ أَمَّآ أَحَدُكُمَا فَيَسْقِى رَبَّهُۥ خَمْرًۭا ۖ وَأَمَّا ٱلْـَٔاخَرُ فَيُصْلَبُ فَتَأْكُلُ ٱلطَّيْرُ مِن رَّأْسِهِۦ ۚ قُضِىَ ٱلْأَمْرُ ٱلَّذِى فِيهِ تَسْتَفْتِيَانِ ﴿٤١﴾

ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ដែលបាន(សុបិន្ត)ឃើញថា រូបគេបានច្របាច់ផ្លែទំពាំងបាយជូរធ្វើជាស្រានោះ ពិតណាស់ គេនឹងបាន(រួច ទោស)ចេញពីមន្ទីរឃុំឃាំងនេះ និងបានវិលត្រឡប់ទៅធ្វើការងាររបស់គេ(ដូចពីមុន)វិញ ព្រមទាំងបានចាក់ស្រាឲ្យស្តេចផឹកទៀតផង។ ចំណែកឯម្នាក់ទៀតដែល យល់សុបិន្តឃើញថា រូបគេទូលនំប៉័ននៅលើក្បាលរបស់គេ ហើយមានសត្វបក្សីមកចឹកស៊ីនោះ ពិតណាស់ រូបគេនឹងត្រូវបានគេសម្លាប់ និងយកទៅចងឆ្កាង ហើយសត្វនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ រឿងរ៉ាវដែលពួកអ្នកទាំងពីរបានស្នើសុំឲ្យបកស្រាយនោះ គឺត្រូវបានបកស្រាយរួចហើយ ហើយវាពិតជានឹងកើត ឡើងយ៉ា ងពិតប្រាកដដោយចៀសមិនផុត។

وَقَالَ لِلَّذِى ظَنَّ أَنَّهُۥ نَاجٍۢ مِّنْهُمَا ٱذْكُرْنِى عِندَ رَبِّكَ فَأَنسَىٰهُ ٱلشَّيْطَـٰنُ ذِكْرَ رَبِّهِۦ فَلَبِثَ فِى ٱلسِّجْنِ بِضْعَ سِنِينَ ﴿٤٢﴾

ហើយព្យាការីយូសុះក៏បានពោលទៅកាន់អ្នកដែលគាត់បានដឹងថា រូបគេនឹងត្រូវបានរួចផុតពីទោសម្នា ក់ក្នុងចំណោមគេទាំងពីរ(ពោលគឺអ្នកដែលចាក់ស្រាឲ្យ ស្តេចផឹក)ថាៈ ចូរអ្នកជួយរំលឹករឿងរ៉ាវរបស់ខ្ញុំ និងបញ្ហារបស់ខ្ញុំប្រាប់ដល់ព្រះរាជាឲ្យបានដឹងផង សង្ឃឹមថា ទ្រង់នឹងបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំងវិញ។ ប៉ុន្តែ ស្ហៃតន បានធ្វើឲ្យបុរសដែលចាក់ស្រាឲ្យស្តេចផឹកនោះភ្លេចរំលឹករឿងរ៉ាវរបស់ព្យាការីយូសុះប្រាប់ដល់ស្តេចនោះ។ ហេតុនេះ ព្យាការីយូសុះក៏បន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំង នោះអស់រយៈពេលប៉ុន្មា នឆ្នាំក្រោយមកទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَقَالَ ٱلْمَلِكُ إِنِّىٓ أَرَىٰ سَبْعَ بَقَرَٰتٍۢ سِمَانٍۢ يَأْكُلُهُنَّ سَبْعٌ عِجَافٌۭ وَسَبْعَ سُنۢبُلَـٰتٍ خُضْرٍۢ وَأُخَرَ يَابِسَـٰتٍۢ ۖ يَـٰٓأَيُّهَا ٱلْمَلَأُ أَفْتُونِى فِى رُءْيَـٰىَ إِن كُنتُمْ لِلرُّءْيَا تَعْبُرُونَ ﴿٤٣﴾

أفتونى فى رءيى إن كنتمللرءيا تعبرون ហើយស្តេចនោះបានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងបានសុបិន្តឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយយើងបាន ឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត។ ឱពួកមន្ត្រី និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ទាំងឡាយ! ចូរពួកអ្នកបកស្រាយពន្យល់ប្រាប់យើងអំពីសុបិន្ត របស់យើងនេះ ប្រសិនបើពួកអ្នកជាអ្នកចេះកាត់សុបិន្តនោះ។

قَالُوٓا۟ أَضْغَـٰثُ أَحْلَـٰمٍۢ ۖ وَمَا نَحْنُ بِتَأْوِيلِ ٱلْأَحْلَـٰمِ بِعَـٰلِمِينَ ﴿٤٤﴾

ពួកគេ(ក្រុមមន្ត្រី)បានឆ្លើយថាៈ សុបិន្តរបស់ព្រះអង្គនេះ គឺជាសុបិន្តមួយច្របូកច្របល់ ដែលគ្មា នអត្ថន័យអ្វីត្រូវបកស្រាយនោះឡើយ ហើយពួកយើងក៏មិនមែនជា អ្នកដែលមានចំណេះដឹងខាងបកស្រាយសុបិន្តដែលច្របូកច្របល់បែបនេះនោះដែរ។

وَقَالَ ٱلَّذِى نَجَا مِنْهُمَا وَٱدَّكَرَ بَعْدَ أُمَّةٍ أَنَا۠ أُنَبِّئُكُم بِتَأْوِيلِهِۦ فَأَرْسِلُونِ ﴿٤٥﴾

ហើយអ្នកដែលចាក់ស្រាឲ្យស្តេចផឹកដែលជាអ្នកបានរួចទោសក្នុងចំណោមអ្នកដែលជាប់ឃុំទាំងពីរនោះ បាននឹកឃើញដល់ព្យាការីយូសុះដែលគាត់ជាអ្នកដែល មានចំណេះដឹងខាងកាត់សុបិន្តនេះក្រោយពីគេបានភ្លេចគាត់អស់មួយរយៈកន្លងមក ហើយគេបាននិយាយថាៈ ខ្ញុំនឹងប្រាប់ពួកអ្នកពីអត្ថន័យនៃសុបិន្តដែល ព្រះរាជាទ្រង់បានសុបិន្តឃើញបន្ទាប់ពីទ្រង់សួររកអ្នកដែលមានចំណេះដឹងខាងបកស្រាយសុបិន្តនេះ។ ដូចនេះ សូមទ្រង់(ឱព្រះរាជា)មេត្តាចាត់ខ្ញុំទៅកាន់យូសុះ ដើម្បីឲ្យគេបកស្រាយសុបិន្តរបស់ទ្រង់នោះ។

يُوسُفُ أَيُّهَا ٱلصِّدِّيقُ أَفْتِنَا فِى سَبْعِ بَقَرَٰتٍۢ سِمَانٍۢ يَأْكُلُهُنَّ سَبْعٌ عِجَافٌۭ وَسَبْعِ سُنۢبُلَـٰتٍ خُضْرٍۢ وَأُخَرَ يَابِسَـٰتٍۢ لَّعَلِّىٓ أَرْجِعُ إِلَى ٱلنَّاسِ لَعَلَّهُمْ يَعْلَمُونَ ﴿٤٦﴾

នៅពេលដែលអ្នកដែលបានរួចទោសនោះបានទៅដល់ព្យាការីយូសុះ គេក៏បាននិយាយថាៈ ឱយូសុះ! ឱអ្នកសច្ចៈអើយ! សូមអ្នកប្រាប់ខ្ញុំអំពីអត្ថន័យ(នៃសុបិន្ត)ផង ចុះចំពោះអ្នកដែលបាន(សុបិន្ត)ឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយបាន(សុបិន្ត)ឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំ ពីរកួរទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ទៅកាន់ព្រះរាជា និងអ្នកដែលនៅជាមួយនឹងទ្រង់វិញ ហើយសង្ឃឹមថាពួកគេនឹងដឹង(អត្ថន័យ)សុបិន្តរបស់ទ្រង់ ហើយពួកគេនឹង ដឹងពីភាពល្អប្រពៃរបស់អ្នក និងឋានៈរបស់អ្នក។

قَالَ تَزْرَعُونَ سَبْعَ سِنِينَ دَأَبًۭا فَمَا حَصَدتُّمْ فَذَرُوهُ فِى سُنۢبُلِهِۦٓ إِلَّا قَلِيلًۭا مِّمَّا تَأْكُلُونَ ﴿٤٧﴾

ព្យាការីយូសុះបានបកស្រាយអត្ថន័យសុបិន្តនោះយ៉ាងដូច្នេះថាៈ ពួកអ្នកត្រូវដាំដំណាំចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា ហើយអ្វីដែលពួកអ្នកបានច្រូតទុកជារៀងរាល់ឆ្នាំនៃ ប្រាំពីរឆ្នាំនោះ ចូរពួកអ្នករក្សាទុកទាំងកួររបស់វាដើម្បីការពារកុំឲ្យវាខូច ឬរលួយ លើកលែងតែមួយចំនួនតូចនៃគ្រាប់ធញ្ញជាតិដែលអ្នកត្រូវការបរិភោគវាប៉ុណ្ណោះ។ ثم يأتى من بعد ذلك سبع شداد يأكلن ما قدمتملهن إلا قليلا مما تحصنون

ثُمَّ يَأْتِى مِنۢ بَعْدِ ذَٰلِكَ سَبْعٌۭ شِدَادٌۭ يَأْكُلْنَ مَا قَدَّمْتُمْ لَهُنَّ إِلَّا قَلِيلًۭا مِّمَّا تُحْصِنُونَ ﴿٤٨﴾

ក្រោយពីរយៈពេលប្រាំពីរឆ្នាំដែលសម្បូរហូរហៀរដែលពួកអ្នកធ្វើការដាំដុះនៅក្នុងវានោះកន្លងផុតទៅ នឹងមានប្រាំពីរឆ្នាំទៀតមកដល់ ជាឆ្នាំដែល(ពួកអ្នក)ជួប ប្រទះនឹងគ្រោះរាំងស្ងួតដែលធ្វើឲ្យមនុស្សនាំគ្នាបរិភោគរាល់អ្វីដែលពួកគេបានប្រមូលទុកក្នុងបណ្តា ឆ្នាំដែលសម្បូរហូរហៀរនោះអស់ លើកលែងតែបន្តិចបន្តួច ដែលពួកអ្នករក្សាវាទុកធ្វើជាពូជប៉ុណ្ណោះ។

ثُمَّ يَأْتِى مِنۢ بَعْدِ ذَٰلِكَ عَامٌۭ فِيهِ يُغَاثُ ٱلنَّاسُ وَفِيهِ يَعْصِرُونَ ﴿٤٩﴾

ហើយបន្ទាប់ពីបណ្តា ឆ្នាំដែលរាំងស្ងួតនោះបានកន្លងផុតទៅ នឹងមានមួយឆ្នាំទៀតដែលនឹងមកដល់ ជាឆ្នាំដែលមានភ្លៀងធ្លាក់ច្រើន ដំណាំផ្សេងៗដុះលូតលាស់ ឡើង ហើយក្នុងឆ្នាំនោះដែរ មនុស្សនឺងនាំគ្នា ផលិតនូវអ្វីដែលចាំបាច់សម្រាប់ធ្វើភេសជ្ជៈ(និងប្រេង) ដូចជាផ្លែទំពាំងបាយជូរ អូលីវ និងអំពៅ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَقَالَ ٱلْمَلِكُ ٱئْتُونِى بِهِۦ ۖ فَلَمَّا جَآءَهُ ٱلرَّسُولُ قَالَ ٱرْجِعْ إِلَىٰ رَبِّكَ فَسْـَٔلْهُ مَا بَالُ ٱلنِّسْوَةِ ٱلَّـٰتِى قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّى بِكَيْدِهِنَّ عَلِيمٌۭ ﴿٥٠﴾

ربى بكيدهن عليم នៅពេលដែលព្រះរាជាទ្រង់បានដឹងពីអត្ថន័យនៃសុបិន្តរបស់ទ្រង់ដែលព្យាការីយូសុះបានបកស្រាយហើយនោះ ទ្រង់ក៏បានមានបន្ទូលទៅកាន់មន្ត្រីរបស់ទ្រង់ថាៈ ចូរពួកអ្នកដោះលែងគេ(ព្យាការីយូសុះ)ចេញពីមន្ទីរឃុំឃាំង ហើយនាំគេមកជួបយើងមក។ ហើយនៅពេលដែលអ្នកនាំសាររបស់ព្រះរាជាបានមកដល់ព្យា ការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បាននិយាយទៅកាន់គេថាៈ ចូរអ្នកត្រឡប់ទៅកាន់ចៅហ្វាយរបស់អ្នកដែលជាព្រះរាជានោះវិញ ហើយសួរទ្រង់ពីរឿងរ៉ាវរបស់ស្ត្រី ដែលបានចិតដៃខ្លួនឯងនោះ ដើម្បីបង្ហា ញថាគាត់(ព្យាការីយូសុះ)មិនបានពាក់ព័ន្ធនឹងរឿងនោះនោះទេ មុនពេលគាត់ចាកចេញពីមន្ទីរឃុំឃាំង។ ជាការពិតណាស់ ម្ចា ស់របស់ខ្ញុំ(អល់ឡោះ) មហាដឹងបំផុតនូវការប្រលោមរបស់ពួកនាងមកលើខ្ញុំដោយគ្មា នអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

قَالَ مَا خَطْبُكُنَّ إِذْ رَٰوَدتُّنَّ يُوسُفَ عَن نَّفْسِهِۦ ۚ قُلْنَ حَـٰشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِن سُوٓءٍۢ ۚ قَالَتِ ٱمْرَأَتُ ٱلْعَزِيزِ ٱلْـَٔـٰنَ حَصْحَصَ ٱلْحَقُّ أَنَا۠ رَٰوَدتُّهُۥ عَن نَّفْسِهِۦ وَإِنَّهُۥ لَمِنَ ٱلصَّـٰدِقِينَ ﴿٥١﴾

ព្រះរាជាក៏បានមានបន្ទូលសួរទៅកាន់ស្ត្រីទាំងនោះថាៈ តើមានអ្វីកើតឡើងនៅពេលដែលពួកអ្នកស្នើសុំពីយូសុះដោយប្រើឧបាយកលដើម្បីឱ្យគេប្រព្រឹត្តទង្វើអ សីលធម៌ជាមួយនឹងពួកនាងនោះ? ពួកនាងក៏បានឆ្លើយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានឆ្លើយសារភាព ទទួលស្គាល់ចំពោះអ្វីដែលនាងបានប្រព្រឹត្តថាៈ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេ ដែលព្យាយាមប៉ុនប៉ងទៅលើគេ(ព្យាការីយូសុះ)នោះ មិនមែនគេព្យាយាមប៉ុនប៉ងបំពារបំពានមកលើខ្ញុំនោះទេ។ ពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោម អ្នកដែលត្រឹមត្រូវចំពោះអ្វីដែលគេអះអាងថា រូបគេស្អា តស្អំ មិនបានជាប់ពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានចោទប្រកាន់ទៅលើគេនោះឡើយ។

ذَٰلِكَ لِيَعْلَمَ أَنِّى لَمْ أَخُنْهُ بِٱلْغَيْبِ وَأَنَّ ٱللَّهَ لَا يَهْدِى كَيْدَ ٱلْخَآئِنِينَ ﴿٥٢﴾

បន្ទាប់មក យូសុះក៏បាននិយាយថាៈ នោះគឺដើម្បីឲ្យគាត់(អាហ្ស៊ីស)បានដឹងថា ខ្ញុំមិនបានក្បត់គាត់នៅពេលដែលគាត់មិននៅនោះទេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មិនបង្ហា ញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។

۞ وَمَآ أُبَرِّئُ نَفْسِىٓ ۚ إِنَّ ٱلنَّفْسَ لَأَمَّارَةٌۢ بِٱلسُّوٓءِ إِلَّا مَا رَحِمَ رَبِّىٓ ۚ إِنَّ رَبِّى غَفُورٌۭ رَّحِيمٌۭ ﴿٥٣﴾

ភរិយារបស់អាហ្ស៊ីសបានបន្តសម្តីរបស់នាងទៀតថាៈ ហើយខ្ញុំមិនបានបដិសេធថាខ្ញុំមានបំណងអាក្រក់(ទៅលើយូសុះ)នោះទេ ហើយខ្ញុំក៏គ្មា ន បំណង(បដិសេធ)ដូច្នោះដើម្បីបញ្ជា ក់ថាខ្ញុំ(ជាមនុស្ស)ស្អាតស្អំនោះដែរ ពីព្រោះតណ្ហា របស់មនុស្សលោកភាគច្រើន គឺតែងប្រើឲ្យធ្វើអាក្រក់ ដោយសារតែវា(តណ្ហា)តែងទោរទន់ទៅរកអ្វីដែលផ្តល់ឲ្យគេនូវភាពសប្បាយរីករាយ ហើយពិបាកក្នុងការទប់ស្កាត់អំពីវា លើកលែងតែជនណាដែលអល់ឡោះជា ម្ចាស់ទ្រង់អាណិ តស្រឡាញ់ចំពោះគេប៉ុណ្ណោះ ដោយទ្រង់នឹងទប់ស្កាត់រូបគេមិនឲ្យប្រព្រឹត្តអំពើអាក្រក់ឡើយ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَقَالَ ٱلْمَلِكُ ٱئْتُونِى بِهِۦٓ أَسْتَخْلِصْهُ لِنَفْسِى ۖ فَلَمَّا كَلَّمَهُۥ قَالَ إِنَّكَ ٱلْيَوْمَ لَدَيْنَا مَكِينٌ أَمِينٌۭ ﴿٥٤﴾

នៅពេលដែលភាពស្អាតស្អំរបស់ព្យាការីយូសុះ និងចំណេះដឹងរបស់គាត់ត្រូវបានបញ្ជា ក់(ឲ្យព្រះរាជាបានដឹង) ទ្រង់ក៏បានមានបន្ទូលទៅកាន់មន្ត្រីរបស់ទ្រង់ថាៈ ចូរ ពួកអ្នកនាំគេមកជួបនឹងយើងដើម្បីយើងនឹងតែងតាំងគេជាមនុស្សជំនិតរបស់យើង។ ពេលនោះ ពួកគេក៏បាននាំគាត់មកជួបនឹងទ្រង់។ នៅពេលដែលព្រះរាជាបាន មានបន្ទូលជាមួយនឹងព្យាការីយូសុះរួច ហើយទ្រង់ក៏បានដឹងពីចំណេះដឹងរបស់គាត់ និងប្រាជ្ញា របស់គាត់រួចមក ទ្រង់ក៏មានបន្ទូលទៅកាន់ព្យាការីយូសុះថាៈ ជាការ ពិតណាស់ ចាប់ពីថ្ងៃនេះតទៅអ្នក(ឱយូសុះ) គឺជាអ្នកដែលមានឋានៈនិងបុណ្យសក្តិខ្ពង់ខ្ពស់ និងគួរជាទីទុកចិត្តសម្រាប់យើង។

قَالَ ٱجْعَلْنِى عَلَىٰ خَزَآئِنِ ٱلْأَرْضِ ۖ إِنِّى حَفِيظٌ عَلِيمٌۭ ﴿٥٥﴾

ព្យាការីយូសុះបានតបទៅកាន់ព្រះរាជាថាៈ សូមទ្រង់តែងតាំងខ្ញុំឲ្យធ្វើជាអ្នកគ្រប់គ្រងឃ្លាំងទ្រព្យ និងស្បៀងអាហារនៅក្នុងប្រទេសអេហ្ស៊ីបនេះផងចុះ។ ពិតប្រាកដ ណាស់ ខ្ញុំគឺជាអ្នកដែលគ្រប់គ្រងថែរក្សាដ៏ស្មោះត្រង់ និងមានចំណេះដឹងយ៉ា ងច្បាស់លាស់ចំពោះអ្វីដែលខ្ញុំគ្រប់គ្រង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِى ٱلْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَآءُ ۚ نُصِيبُ بِرَحْمَتِنَا مَن نَّشَآءُ ۖ وَلَا نُضِيعُ أَجْرَ ٱلْمُحْسِنِينَ ﴿٥٦﴾

ហើយដូចដែលយើង(អល់ឡោះ)បានប្រទានឲ្យព្យាការីយូសុះនូវភាពស្អាតស្អំ(មិនពាក់ព័ន្ធនឹងរឿងអសីលធម៌) និងការរួចខ្លួនចេញពីមន្ទីរឃុំឃាំងនេះដែរ យើង ក៏បានប្រទានឲ្យគេនូវអំណាចគ្រប់គ្រងនៅលើទឹកដីអេហ្ស៊ីបនេះ ដោយគេអាចស្នាក់នៅនិងធ្វើដំណើ រទៅកាន់ទីកន្លែងណាក៏បានតាមដែលគេប្រាថ្នា ។ យើងប្រទាន នូវក្តីមេត្តាករុណារបស់យើងនៅក្នុងលោកិយនេះទៅចំពោះខ្ញុំបម្រើរបស់យើងទាំងឡាយណាដែលយើងប្រាថ្នា ហើយយើងមិនបំបាត់នូវផលបុណ្យរបស់បណ្តា អ្នក ដែលធ្វើអំពើល្អឡើយ។ ផ្ទុយទៅវិញ យើងនឹងតបស្នងចំពោះគេវិញយ៉ា ងពេញលេញដោយមិនឲ្យខ្វះបន្តិចណាឡើយ។

وَلَأَجْرُ ٱلْـَٔاخِرَةِ خَيْرٌۭ لِّلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ ﴿٥٧﴾

ហើយផលបុណ្យរបស់អល់ឡោះដែលទ្រង់បានត្រៀមទុកសម្រាប់គេនៅថ្ងៃបរលោកនោះ គឺល្អប្រសើរជាងផលតបស្នងនៅក្នុងលោកិយនេះទៅទៀតសម្រាប់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចា ស់ និងកោតខ្លា ចចំពោះទ្រង់ដោយការអនុវត្តនូវអ្វីដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ បានហាមឃាត់ចំពោះវា។

وَجَآءَ إِخْوَةُ يُوسُفَ فَدَخَلُوا۟ عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُۥ مُنكِرُونَ ﴿٥٨﴾

ហើយបងប្អូនរបស់ព្យាការីយូសុះបានមកដល់ទឹកដីអេហ្ស៊ីបដោយនាំមកជាមួយនូវលុយកាក់បន្តិចបន្តួចរបស់ពួកគេ(ដើម្បីដូរយកស្បៀងអាហារត្រឡប់ទៅវិញ) ហើយពួកគេក៏បានចូលទៅជួបនឹងព្យាការីយូសុះ។ ពេលនោះ ព្យាការីយូសុះក៏បានស្គាល់ពួកគេថាជាបងប្អូនរបស់គាត់ តែពួកគេមិនបានស្គាល់ថាគាត់ជាបងប្អូន របស់ពួកគេនោះទេ ដោយសារតែ(បែកគ្នា)រយៈពេលយូរ ហើយព្យាការីយូសុះក៏បានប្រែប្រួលរូបរាងរបស់គាត់ទៀតនោះ ព្រោះព្យាការីយូសុះនៅក្មេងនៅឡើយ នៅពេលដែលពួកគេបោះគាត់ចោលក្នុងអណ្តូ ងនោះ។

وَلَمَّا جَهَّزَهُم بِجَهَازِهِمْ قَالَ ٱئْتُونِى بِأَخٍۢ لَّكُم مِّنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّىٓ أُوفِى ٱلْكَيْلَ وَأَنَا۠ خَيْرُ ٱلْمُنزِلِينَ ﴿٥٩﴾

ហើយនៅពេលគាត់(ព្យាការីយូសុះ)បានផ្តល់ឲ្យពួកគេ(បងប្អូនរបស់គាត់)នូវការផ្គត់ផ្គង់ និងស្បៀងអាហារដែលពួកគេបានស្នើសុំ និងបន្ទាប់ពីពួកគេបានប្រាប់ គាត់ថា ពិតណាស់ ពួកគេមានបងប្អូនរួមឪពុកម្នា ក់ដែលពួកគេទុកនៅជាមួយឪពុករបស់ពួកគេនោះ គាត់ក៏បាននិយាយ(ទៅកាន់ពួកគេ)ថាៈ ចូរពួកអ្នកនាំប្អូនប្រុស របស់ពួកអ្នកពីឪពុករបស់ពួកអ្នកមកជួបខ្ញុំមក នោះខ្ញុំនឹងបន្ថែមដល់ពួកអ្នក(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋទៀត។ តើពួកអ្នកមិនបានឃើញទេឬថា ខ្ញុំពិតជា បានវាល់ឲ្យពួកអ្នកយ៉ា ងគ្រប់ចំនួនដោយមិនឲ្យខ្វះនោះឡើយ ហើយខ្ញុំគឺជាអ្នកទទួលភ្ញៀវដែលល្អជាងគេនោះ? فإن لم تأتونى به فلا كيل لكم عندى ولا تقربون

فَإِن لَّمْ تَأْتُونِى بِهِۦ فَلَا كَيْلَ لَكُمْ عِندِى وَلَا تَقْرَبُونِ ﴿٦٠﴾

តែប្រសិនបើពួកអ្នកមិនបាននាំគេ(ប្អូនប្រុស)មកទេនោះ វាជាការបញ្ជាក់ថា ពួកអ្នកបានភូតកុហកចំពោះការដែលពួកអ្នកអះអាងថា ពួកអ្នកមានបងប្អូនរួមឪពុក ម្នា ក់ទៀតនោះ។ ដូច្នេះ ខ្ញុំនឹងមិនវាល់ស្បៀងអាហារឲ្យពួកអ្នកទៀតឡើយ ហើយចូរពួកអ្នកកុំមកជិតទឹកដីរបស់ខ្ញុំទៀតឲ្យសោះ។ قالوا سنرود عنهأباه وإنا لفعلون

قَالُوا۟ سَنُرَٰوِدُ عَنْهُ أَبَاهُ وَإِنَّا لَفَـٰعِلُونَ ﴿٦١﴾

ពេលនោះ បងប្អូនរបស់គាត់ក៏បានឆ្លើយតបថាៈ ពួកយើងនឹងសុំគេ(ប្អូនប្រុសរបស់ពួកគេ)ពីឪពុករបស់គេ ហើយនឹងព្យាយាមសុំពីគាត់(ឪពុក)។ ពិតប្រាកដណាស់ ពួកយើងនឹងធ្វើនូវអ្វីដែលអ្នកបានបញ្ជា ពួកយើងដោយមិនធ្វេសប្រហែសឡើយ។

وَقَالَ لِفِتْيَـٰنِهِ ٱجْعَلُوا۟ بِضَـٰعَتَهُمْ فِى رِحَالِهِمْ لَعَلَّهُمْ يَعْرِفُونَهَآ إِذَا ٱنقَلَبُوٓا۟ إِلَىٰٓ أَهْلِهِمْ لَعَلَّهُمْ يَرْجِعُونَ ﴿٦٢﴾

ព្យាការីយូសុះបាននិយាយទៅកាន់កម្មកររបស់គាត់ថាៈ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើ ររបស់ពួកគេវិញ(ដោយសម្ងាត់) ដើម្បីឲ្យពួកគេដឹង នៅពេលដែលពួកគេត្រឡប់ទៅវិញថា ពិតណាស់ យើងមិនបានយកវា(លុយកាក់)ពីពួកគេនោះទេ ហើយនេះ វានឹងបង្ខំពួកគេឲ្យវិលត្រឡប់មកវិញជាលើកទីពីរ ទៀតដោយនាំមកជាមួយនូវប្អូនប្រុសរបស់ពួកគេ ដើម្បីបញ្ជាក់ឲ្យព្យាការីយូសុះបានដឹងពីភាពស្មោះត្រង់របស់ពួកគេ(ថាពួកគេពិតជានិយាយពិត) ហើយ ទទួលយកលុយកាក់ពីពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَلَمَّا رَجَعُوٓا۟ إِلَىٰٓ أَبِيهِمْ قَالُوا۟ يَـٰٓأَبَانَا مُنِعَ مِنَّا ٱلْكَيْلُ فَأَرْسِلْ مَعَنَآ أَخَانَا نَكْتَلْ وَإِنَّا لَهُۥ لَحَـٰفِظُونَ ﴿٦٣﴾

នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ឪពុករបស់ពួកគេវិញ ពួកគេក៏បាននិយាយរៀបរាប់ប្រាប់ឪពុករបស់ពួកគេពីការលើកតម្កើងរបស់ព្យាការីយូសុះចំពោះ ពួកគេ ដោយពួកគេបាននិយាយថាៈ ឱលោកឪពុក! ការវាល់(ដោះដូរស្បៀង)នឹងត្រូវបានគេហាមឃាត់ពីពួកយើង(គេមិនវាល់ឲ្យពួកយើងនោះទេ)ប្រសិនបើពួក យើងមិនបាននាំប្អូនប្រុសរបស់ពួកយើង(ពុនយ៉ាមីន)ទៅជាមួយទេនោះ។ ហេតុនេះ សូមពុកមេត្តាបញ្ជូនប្អូនប្រុសរបស់ពួកយើងទៅជាមួយពួកយើងផងចុះ។ ជា ការពិតណាស់ពុក ប្រសិនបើពុកបញ្ជូនគេ(ពុនយ៉ា មីន)ឲ្យទៅជាមួយពួកយើងនោះ ពួកយើងនឹងទទួលបានការវាល់ស្បៀងអាហារទៀតជាមិនខាន ហើយពួកយើង សូមសន្យាថានឹងរក្សាការពារគេឲ្យបានល្អ រហូតដល់គេត្រឡប់មកជួបនឹងពុកវិញដោយសុវត្ថិភាព។

قَالَ هَلْ ءَامَنُكُمْ عَلَيْهِ إِلَّا كَمَآ أَمِنتُكُمْ عَلَىٰٓ أَخِيهِ مِن قَبْلُ ۖ فَٱللَّهُ خَيْرٌ حَـٰفِظًۭا ۖ وَهُوَ أَرْحَمُ ٱلرَّٰحِمِينَ ﴿٦٤﴾

ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បានតបទៅកាន់ពួកគេវិញថាៈ តើឲ្យយើងទុកចិត្តពួកឯងចំពោះគេ(ពុនយ៉ាមីន) ដូចដែលយើងបានទុកចិត្តពួកឯងចំពោះបង ប្រុសបង្កើតរបស់គេ យូសុះ ពីមុនមកនោះឬ? ពិតប្រាកដណាស់ យើងបានទុកចិត្តពួកឯងចំពោះគេ(ព្យាការីយូសុះ) ហើយពួកឯងបានសន្យាថានឹងថែរក្សាការពារ គេ តែពួកឯងមិនបានធ្វើដូចអ្វីដែលពួកឯងបានសន្យានោះទេ។ ដូចនេះ យើងមិនទុកចិត្តចំពោះការសន្យារបស់ពួកឯងដែលថា នឹងថែររក្សាការពារគេ(ប្អូន ប្រុស)ទៀតឡើយ។ តាមពិត យើងទុកចិត្តតែលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ពីព្រោះទ្រង់គឺជាអ្នកថែរក្សាដ៏ល្អបំផុតចំពោះជនណាដែលទ្រង់មានចេតនាថែរក្សាគេ ហើយទ្រង់ជាអ្នកដែលអាណិ តស្រឡាញ់ជាងគេបំផុតចំពោះជនណាដែលទ្រង់មានចេតនាចង់ឲ្យគេទទួលបាននូវក្តីមេត្តា ករុណារបស់ទ្រង់នោះ។

وَلَمَّا فَتَحُوا۟ مَتَـٰعَهُمْ وَجَدُوا۟ بِضَـٰعَتَهُمْ رُدَّتْ إِلَيْهِمْ ۖ قَالُوا۟ يَـٰٓأَبَانَا مَا نَبْغِى ۖ هَـٰذِهِۦ بِضَـٰعَتُنَا رُدَّتْ إِلَيْنَا ۖ وَنَمِيرُ أَهْلَنَا وَنَحْفَظُ أَخَانَا وَنَزْدَادُ كَيْلَ بَعِيرٍۢ ۖ ذَٰلِكَ كَيْلٌۭ يَسِيرٌۭ ﴿٦٥﴾

ហើយនៅពេលដែលពួកគេបានបើកមើលថង់អាហាររបស់ពួកគេដែលពួកគេទទួលបាននោះ ពួកគេក៏បានប្រទះឃើញលុយកាក់របស់ពួកគេ(ដែលប្រើសម្រាប់ ដោះដូរស្បៀងអាហារនោះ)ត្រូវបានគេបង្វិលត្រឡប់មកឲ្យពួកគេវិញ។ ពេលនោះ ពួកគេក៏បាននិយាយទៅកាន់ឪពុករបស់ពួកគេថាៈ ឱលោកឪពុករបស់ពួកយើង! តើពួកយើងចង់បានអ្វីទៀតពីលោកម្ចា ស់ក្រោយពីការលើកតម្កើងនេះ? នេះគឺជាលុយថ្លៃស្បៀងរបស់ពួកយើងដែលលោកម្ចា ស់បានបង្វិលវាមកឲ្យពួកយើងវិញ ជាក្តីសប្បុរសរបស់លោកចំពោះពួកយើង។ ពួកយើងបានទទួលនូវស្បៀងអាហារសម្រាប់គ្រួសាររបស់ពួកយើង ហើយអាចថែរក្សាបងប្អូនរបស់យើងពីអ្វីដែលពុក បារម្ភចំពោះគេ ព្រមទាំងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុកសត្វអូដ្ឋទៀតដោយសារតែគេ(ប្អូនប្រុស)ទៅជាមួយពួកយើង។ ពិតណាស់ ការបន្ថែមឲ្យ មួយបន្ទុកសត្វអូដ្ឋទៀតនោះ គឺជារឿងដែលងាយស្រួលបំផុតសម្រាប់លោកម្ចា ស់។

قَالَ لَنْ أُرْسِلَهُۥ مَعَكُمْ حَتَّىٰ تُؤْتُونِ مَوْثِقًۭا مِّنَ ٱللَّهِ لَتَأْتُنَّنِى بِهِۦٓ إِلَّآ أَن يُحَاطَ بِكُمْ ۖ فَلَمَّآ ءَاتَوْهُ مَوْثِقَهُمْ قَالَ ٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌۭ ﴿٦٦﴾

ما نقول وكيل ឪពុករបស់ពួកគេ(ព្យាការីយ៉ា ក់កូប)បាននិយាយទៅកាន់ពួកគេថាៈ យើងមិនអាចបញ្ជូនគេ(ពុនយ៉ា មីន)ឲ្យទៅជាមួយពួកឯងជាដាច់ខាត លុះត្រាតែពួកឯងធ្វើកិច្ច សន្យាជាមួយយើងដោយស្បថនឹងអល់ឡោះយ៉ា ងម៉ឺងម៉ា ត់ថា ពួកឯងពិតជានឹងនាំគេ(ប្អូនប្រុស)ត្រឡប់មកជួបយើងវិញ លើកលែងតែពួកឯងត្រូវបានគ្រោះមហន្ត រាយហ៊ុមព័ទ្ធទាំងអស់គ្នា ដោយគ្មា ននរណាម្នា ក់នៅសល់(មានជីវិត) ហើយពួកឯងគ្មា នសមត្ថភាពអាចការពារគេ និងមិនអាចនាំគេត្រឡប់មកវិញបានប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់(ឪពុករបស់ពួកគេ)ដោយស្បថនឹងអល់ឡោះរួចហើយនោះ គាត់ក៏បានពោលថាៈ អល់ឡោះជាម្ចាស់ទ្រង់ គឺជាសាក្សីចំពោះអ្វីដែលពួកយើងបាននិយាយ។ ដូចនេះ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងដែលមានទ្រង់ជាសាក្សីនោះ។

وَقَالَ يَـٰبَنِىَّ لَا تَدْخُلُوا۟ مِنۢ بَابٍۢ وَٰحِدٍۢ وَٱدْخُلُوا۟ مِنْ أَبْوَٰبٍۢ مُّتَفَرِّقَةٍۢ ۖ وَمَآ أُغْنِى عَنكُم مِّنَ ٱللَّهِ مِن شَىْءٍ ۖ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَعَلَيْهِ فَلْيَتَوَكَّلِ ٱلْمُتَوَكِّلُونَ ﴿٦٧﴾

ហើយឪពុករបស់ពួកគេបាននិយាយផ្តែផ្តាំចំពោះពួកគេថាៈ ចូរពួកឯងកុំចូលទឹកដីអេហ្ស៊ីបតាមច្រកទ្វារតែមួយទាំងអស់គ្នា ឲ្យសោះ តែពួកឯងត្រូវចូលតាមច្រកទ្វារ ផ្សេងៗគ្នា។ ធ្វើដូច្នេះ គឺអាចធ្វើឲ្យពួកឯងមានសុវត្ថិភាពពីជនដែលចង់បង្កគ្រោះថ្នាក់ដល់ពួកឯងទាំងអស់គ្នាបាន។ ហើយពុកមិនបាននិយាយថា ធ្វើដូច្នេះទៅគឺ អាចការពារពួកឯងពីគ្រោះថ្នា ក់ដែលអល់ឡោះជាម្ចា ស់ទ្រង់មានចេតនាចំពោះពួកឯងនោះឡើយ ហើយក៏មិនមែនដើម្បីឲ្យពួកឯងទទួលបានផលប្រយោជន៍នូវអ្វី ដែលអល់ឡោះទ្រង់គ្មា នចេតនានោះដែរ។ ពិតប្រាកដណាស់ គ្មា នទេការកំណត់នោះ លើកលែងតែជាកំណត់របស់អល់ឡោះ(ជាកម្មសិទ្ធិរបស់ទ្រង់) ហើយក៏គ្មា ន កិច្ចណាមួយដែរ លើកលែងតែជាកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ចំពោះទ្រង់តែមួយគត់ដែលយើងប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់យើង ហើយចំពោ بلغ គម្ពីរគួរអាន · តាហ្វសៀរ ះទ្រង់តែមួយគត់ដែលបណ្តា អ្នកដែលទុកចិត្តត្រូវតែប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះទ្រង់នោះ។

وَلَمَّا دَخَلُوا۟ مِنْ حَيْثُ أَمَرَهُمْ أَبُوهُم مَّا كَانَ يُغْنِى عَنْهُم مِّنَ ٱللَّهِ مِن شَىْءٍ إِلَّا حَاجَةًۭ فِى نَفْسِ يَعْقُوبَ قَضَىٰهَا ۚ وَإِنَّهُۥ لَذُو عِلْمٍۢ لِّمَا عَلَّمْنَـٰهُ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٦٨﴾

ពេលនោះ ពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)ក៏បានចេញដំណើរទៅដោយនាំយកប្អូនប្រុសរបស់ពួកគេ(ពុនយ៉ាមីន)ទៅជាមួយផងដែរ។ ហើយនៅពេលដែល ពួកគេបានចូលតាមច្រកទ្វា រផ្សេងៗគ្នា តាមការណែនាំរបស់ឪពុកពួកគេ ការចូលតាមច្រកទ្វា រផ្សេងៗគ្នា របស់ពួកគេនោះ មិនអាចការពារពួកគេបន្តិចសោះឡើយនូវ អ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់ទៅលើពួកគេនោះ។ តាមពិត វាគ្រាន់តែជាអារម្មណ៍ ខ្វល់ខ្វាយរបស់ព្យាការីយ៉ា ក់កូបចំពោះកូនៗរបស់គាត់ និងជាបណ្តាំ ផ្ញើរបស់គាត់ចំពោះវាប៉ុណ្ណោះ ខណៈដែលគាត់បានដឹងហើយថា គ្មា នការកំណត់ណាមួយក្រៅពីការកំណត់របស់អល់ឡោះជាម្ចា ស់នោះឡើយ។ពិតប្រាកដណាស់ គាត់ជាអ្នកដែលយល់ដឹងចំពោះជំនឿនឹងការកំណត់ព្រេងវាសនាដែលយើងបានបង្រៀនដល់គេ ព្រមជាមួយនឹងការប្រកាន់យកនូវមូលហេតុរបស់វានោះដែរ។ ក៏ ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងដូច្នោះឡើយ។

وَلَمَّا دَخَلُوا۟ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيْهِ أَخَاهُ ۖ قَالَ إِنِّىٓ أَنَا۠ أَخُوكَ فَلَا تَبْتَئِسْ بِمَا كَانُوا۟ يَعْمَلُونَ ﴿٦٩﴾

ហើយនៅពេលដែលបងប្អូនរបស់ព្យាការីយូសុះបានចូលទៅដល់ព្យាការីយូសុះ ហើយនៅជាមួយពួកគេ គឺប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)នោះ គាត់ក៏ បានឱបប្អូនប្រុសបង្កើតរបស់គាត់ ហើយនិយាយតិចៗទៅកាន់ប្អូនប្រុសរបស់គាត់ថាៈ ជាការពិតណាស់ ខ្ញុំគឺជាបងប្រុសបង្កើតរបស់អ្នក គឺយូសុះ។ ហេតុនេះ សូម អ្នកកុំព្រួយបារម្មណ៍ ពីទង្វើប្រមាថរបស់បងប្អូនរបស់អ្នកដែលពួកគេធ្លា ប់បានប្រព្រឹត្ត ដូចជាការធ្វើបាប ការច្រណែនឈ្នា នីស និងការបោះខ្ញុំចោលក្នុងអណ្តូ ងអី។

فَلَمَّا جَهَّزَهُم بِجَهَازِهِمْ جَعَلَ ٱلسِّقَايَةَ فِى رَحْلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا ٱلْعِيرُ إِنَّكُمْ لَسَـٰرِقُونَ ﴿٧٠﴾

ហើយនៅពេលដែលព្យាការីយូសុះបានបញ្ជា ឲ្យអ្នកបម្រើររបស់គាត់បំពេញនៅលើបន្ទុកសត្វអូដ្ឋរបស់បងប្អូនគាត់ដោយ(ស្បៀង)អាហាររួចហើយនោះ គាត់ក៏បាន ដាក់ផ្តិលមាសរបស់ស្តេចដែលគេប្រើសម្រាប់វាល់អាហារនោះចូលទៅក្នុងថង់ប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ា មីន)ដោយមិនឲ្យពួកគេដឹង ដើម្បីឲ្យគេអាចទុក ប្អូនប្រុសរបស់គាត់នៅជាមួយគាត់។ នៅពេលដែលពួកគេរៀបចំចេញដំណើរត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ មានអ្នកស្រែកប្រកាសម្នាក់បានស្រែក ប្រកាសទៅកាន់ពួកគេថាៈ ឱម្ចា ស់អូដ្ឋដែលដឹកស្បៀង!ពិតប្រាកដណាស់ ពួកអ្នកគឺជាចោរ។ قالوا وأقبلوا عليهم م اذا تفقدون

قَالُوا۟ وَأَقْبَلُوا۟ عَلَيْهِم مَّاذَا تَفْقِدُونَ ﴿٧١﴾

បងប្អូនរបស់ព្យាការីយូសុះ និងអ្នកដែលរួមដំណើរជាមួយពួកគេបានសួរដោយដើរឆ្ពោះទៅកាន់អ្នកដែលស្រែកប្រកាសនោះថាៈ តើពួកអ្នកបានបាត់អ្វីបានជាពួក អ្នកចោទប្រកាន់ពួកយើងថាជាចោរដូច្នោះ?

قَالُوا۟ نَفْقِدُ صُوَاعَ ٱلْمَلِكِ وَلِمَن جَآءَ بِهِۦ حِمْلُ بَعِيرٍۢ وَأَنَا۠ بِهِۦ زَعِيمٌۭ ﴿٧٢﴾

អ្នកដែលស្រែកប្រកាសនិងក្រុមរបស់គេដែលនៅជាមួយគេនោះបានតបទៅកាន់បងប្អូនរបស់ព្យាការីយូសុះវិញថាៈ ពួកយើងបានបាត់ផ្តិលមាសរបស់ស្តេចដែល ប្រើសម្រាប់វាល់(ស្បៀងអាហារ)នោះ។ ហើយសម្រាប់អ្នកណាដែលអាចរកឃើញផ្តិលរបស់ស្តេចមុនពេលដែលគេឆែកឆេរឃើញនោះ គឺយើងធានាថានឹងផ្តល់ រង្វា ន់ដល់អ្នកនោះ(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋ។

قَالُوا۟ تَٱللَّهِ لَقَدْ عَلِمْتُم مَّا جِئْنَا لِنُفْسِدَ فِى ٱلْأَرْضِ وَمَا كُنَّا سَـٰرِقِينَ ﴿٧٣﴾

បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ពួកគេវិញថាៈ សូមស្បថនឹងអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកអ្នកបានដឹងហើយនូវភាពស្អាតស្អំ និងការ មិនជាប់ពាក់ព័ន្ធរបស់ពួកយើងក្នុងរឿងនេះ ដូចដែលពួកអ្នកបានឃើញពីស្ថា នភាពរបស់ពួកយើងស្រាប់។ ហើយពិតណាស់ ពួកយើងមកកាន់ទឹកដីអេហ្ស៊ីបនេះ គឺ មិនមែនមកដើម្បីបង្កវិនាសកម្ម(បញ្ហា )នៅក្នុងវានោះទេហើយពួកយើងក៏មិនធ្លា ប់ជាចោរដែលលួចរបស់គេនោះដែរក្នុងមួយជីវិតរបស់ពួកយើង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالُوا۟ فَمَا جَزَٰٓؤُهُۥٓ إِن كُنتُمْ كَـٰذِبِينَ ﴿٧٤﴾

អ្នកដែលស្រែកប្រកាស និងក្រុមរបស់គេបានតបថាៈ ដូចនេះ តើការពិន័យចំពោះអ្នកដែលបានលួច(ផ្តិលមាសរបស់ស្តេច)ក្នុងចំណោមពួកអ្នកនោះយ៉ា ងដូចម្តេច ដែរ ប្រសិនបើពួកអ្នក គឺជាអ្នកដែលភូតកុហកចំពោះការអះអាងរបស់ពួកអ្នកដែលថា ពួកអ្នកជាអ្នកដែលស្អា តស្អំមិនជាប់ពាក់ព័ន្ធនឹងរឿងនេះទេនោះ?

قَالُوا۟ جَزَٰٓؤُهُۥ مَن وُجِدَ فِى رَحْلِهِۦ فَهُوَ جَزَٰٓؤُهُۥ ۚ كَذَٰلِكَ نَجْزِى ٱلظَّـٰلِمِينَ ﴿٧٥﴾

បងប្អូនរបស់ព្យាការីយូសុះបានតបទៅកាន់ពួកគេវិញថាៈ ការពិន័យចំពោះចោរដែលស្ថិតនៅក្នុងចំណោមពួកយើងនោះ គឺជនណាដែលត្រូវបានគេរកឃើញរបស់ ដែលត្រូវបានលួច(ផ្តិលមាសរបស់ស្តេច)នៅក្នុងថង់របស់គេនោះ គឺត្រូវប្រគល់ខ្លួនទៅឲ្យម្ចាស់របស់ដែលគេបានលួចនោះ។ ដូចការពិន័យចំពោះបទល្មើសលួច នេះដែរ យើងនឹងដាក់ពិន័យចំពោះអ្នកដែលលួចគេទាំងអស់។

فَبَدَأَ بِأَوْعِيَتِهِمْ قَبْلَ وِعَآءِ أَخِيهِ ثُمَّ ٱسْتَخْرَجَهَا مِن وِعَآءِ أَخِيهِ ۚ كَذَٰلِكَ كِدْنَا لِيُوسُفَ ۖ مَا كَانَ لِيَأْخُذَ أَخَاهُ فِى دِينِ ٱلْمَلِكِ إِلَّآ أَن يَشَآءَ ٱللَّهُ ۚ نَرْفَعُ دَرَجَـٰتٍۢ مَّن نَّشَآءُ ۗ وَفَوْقَ كُلِّ ذِى عِلْمٍ عَلِيمٌۭ ﴿٧٦﴾

ដូចនេះ គេក៏បានឲ្យពួកគេត្រឡប់ទៅកាន់ព្យាការីយូសុះវិញដើម្បីឲ្យព្យាការីយូសុះឆែកឆេរថង់របស់ពួកគេ។ គាត់ក៏ចាប់ផ្តើមឆែកឆេរថង់ឥវ៉ាន់បងប្អូនរបស់គាត់ ដែលមិនមែនជាប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ា មីន)មុននឹងឆែកឆេរថង់ឥវ៉ាន់របស់ប្អូនប្រុសបង្កើតរបស់គាត់ ដើម្បីបិទបាំងពីផែនការរបស់គាត់។ បន្ទាប់មក គាត់ក៏បានឆែកឆេរថង់ប្អូនប្រុសបង្កើតរបស់គាត់ ហើយក៏បានបញ្ចេញនូវផ្តិលមាសរបស់ស្តេចចេញពីថង់នោះ។ ដូចដែលយើងបានរៀបចំផែនការរបស់យើងឲ្យ ព្យាការីយូសុះដោយបានរៀបចំឲ្យគេ(ព្យាការីយូសុះ)ដាក់ផ្តិលទៅក្នុងថង់ប្អូនប្រុសរបស់គេនោះដែរ យើងក៏បានរៀបចំផែនការមួយផ្សេងទៀតឲ្យគេដើម្បីឲ្យគេ អាចយកប្អូនប្រុសរបស់គេចេញពីការទទួលទណ្ឌកម្មដែលបានកំណត់នៅក្នុងប្រទេសចំពោះបទល្មើសនៃការលួច។ កិច្ចការនេះមិនអាចទៅរួចឡើយ ប្រសិនបើគេ អនុវត្តន៍នូវទណ្ឌកម្មរបស់ស្តេចចំពោះចោរលួចនោះ (ទណ្ឌកម្មនោះ)គឺការវាយ និងការផាកពិន័យ លើកលែងតែអល់ឡោះជាម្ចាស់ទ្រង់មានចេតនារៀបចំនូវ ផែនការផ្សេងទៀតប៉ុណ្ណោះ ហើយទ្រង់ពិតជាមានសមត្ថភាពក្នុងរឿងនេះ។ យើង(អល់ឡោះ)លើកកម្ពស់ឋានៈចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំ បម្រើរបស់យើងដូចដែលយើងបានលើកតម្កើងឋានៈរបស់ព្យាការីយូសុះដូច្នោះដែរ។ ហើយនៅពីលើរាល់ៗអ្នកដែលមានចំណេះដឹងនោះ គឺមានអ្នកដែលមាន ចំណេះដឹងជាងរូបគេទៅទៀតر ហើយនៅពីលើរាល់ចំណេះដឹងទាំងអស់នោះ គឺចំណេះដឹងរបស់អល់ឡោះដែលទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់។

۞ قَالُوٓا۟ إِن يَسْرِقْ فَقَدْ سَرَقَ أَخٌۭ لَّهُۥ مِن قَبْلُ ۚ فَأَسَرَّهَا يُوسُفُ فِى نَفْسِهِۦ وَلَمْ يُبْدِهَا لَهُمْ ۚ قَالَ أَنتُمْ شَرٌّۭ مَّكَانًۭا ۖ وَٱللَّهُ أَعْلَمُ بِمَا تَصِفُونَ ﴿٧٧﴾

បងប្អូនរបស់ព្យាការីយូសុះបាននិយាយថាៈ ប្រសិនបើគេ(ពុនយ៉ា មីន)បានលួចនោះ ពិតណាស់ គ្មា នអ្វីដែលគួរឲ្យភ្ញា ក់ផ្អើលនោះទេព្រោះបងបង្កើតរបស់គេក៏ធ្លា ប់ បានលួច(របស់គេ)ពីមុនមកដែរ ដោយពួកគេចង់សំដៅលើព្យាការីយូសុះ។ ហើយព្យាការីយូសុះបានលាក់ទុកការបំពានមកលើរូបគាត់តាមរយៈពាក្សសម្តី(បង្ខូច មួលបង្កាច់)របស់ពួកគេនេះ ដោយគាត់មិនបានបង្ហាញឲ្យពួកគេបានដឹងនោះទេ ហើយគាត់បាននិយាយក្នុងចិត្តថាៈ ការច្រណែនឈ្នានីស និងការសាងទង្វើ អាក្រក់ពីមុនមក(របស់ពួកអ្នក) គឺវាអាក្រក់ជាងនេះទៅទៀត។ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតនូវការចោទប្រកាន់ដែលចេញពីពួកអ្នកនេះ។

قَالُوا۟ يَـٰٓأَيُّهَا ٱلْعَزِيزُ إِنَّ لَهُۥٓ أَبًۭا شَيْخًۭا كَبِيرًۭا فَخُذْ أَحَدَنَا مَكَانَهُۥٓ ۖ إِنَّا نَرَىٰكَ مِنَ ٱلْمُحْسِنِينَ ﴿٧٨﴾

បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ព្យាការីយូសុះថាៈ ឱលោកម្ចាស់! ពិតប្រាកដណាស់ រូបគេមានឪពុកម្នាក់ដែលចាស់ជរា ហើយគាត់ស្រឡាញ់គេ ខ្លាំងណាស់។ ហេតុនេះ សូមលោកយកនរណាម្នាក់ក៏បានក្នុងចំណោមពួកយើងជំនួសគេចុះ។ ពិតណាស់ ពួកយើងយល់ឃើញថា លោកស្ថិតក្នុងចំណោមអ្នក ដែលធ្វើល្អ មិនថាក្នុងការទំនាក់ទំនងជាមួយពួកយើង ឬទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីពួកយើងនោះទេ។ ហេតុនេះ សូមលោកធ្វើល្អ(យោគយល់)ដល់ពួក យើងចំពោះរឿងនេះផងចុះ។

قَالَ مَعَاذَ ٱللَّهِ أَن نَّأْخُذَ إِلَّا مَن وَجَدْنَا مَتَـٰعَنَا عِندَهُۥٓ إِنَّآ إِذًۭا لَّظَـٰلِمُونَ ﴿٧٩﴾

ការីយូសុះបានតបថាៈ សូមអល់ឡោះបញ្ចៀសពួកយើងពីការបំពានទៅលើអ្នកដែលស្អាតស្អំដោយចោទថាជាអ្នកប្រព្រឹត្តបទល្មើស ដោយចាប់អ្នកផ្សេងក្រៅពីអ្នក ដែលពួកយើងបានប្រទះឃើញផ្តិលមាសរបស់ស្តេចនៅក្នុងថង់របស់គេអ្វី។ពិតប្រាកដណាស់ ប្រសិនបើពួកយើងធ្វើដូច្នេះ ពួកយើងពិតជាអ្នកដែលបំពានជាមិន بلغ គម្ពីរគួរអាន · តាហ្វសៀរ ខាន ដោយសាតែពួកយើងដាក់ទណ្ឌ កម្មចំពោះអ្នកដែលមិនជាប់ពាក់ព័ន្ធ(អ្នកដែលមិនបានលួច) ហើយដោះលែងអ្នកមានទោសទៅវិញនោះ។ي

فَلَمَّا ٱسْتَيْـَٔسُوا۟ مِنْهُ خَلَصُوا۟ نَجِيًّۭا ۖ قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوٓا۟ أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُم مَّوْثِقًۭا مِّنَ ٱللَّهِ وَمِن قَبْلُ مَا فَرَّطتُمْ فِى يُوسُفَ ۖ فَلَنْ أَبْرَحَ ٱلْأَرْضَ حَتَّىٰ يَأْذَنَ لِىٓ أَبِىٓ أَوْ يَحْكُمَ ٱللَّهُ لِى ۖ وَهُوَ خَيْرُ ٱلْحَـٰكِمِينَ ﴿٨٠﴾

ى ដូច្នោះ នៅពេលដែលពួកគេបានអស់សង្ឃឹមពីការទទួលយកសំណើរបស់ព្យការីយូសុះចំពោះការទាមទាររបស់ពួកគេនោះ ពួកគេក៏បានបែរចេញពីមនុស្សលោក ដើម្បីនិយាយពិភាក្សាគ្នា។ បងប្រុសច្បងរបស់ពួកគេបាននិយាយថាៈ តើពួកអ្នកមិននឹកឃើញទេឬថា ពិតប្រាកដណាស់ ឪពុករបស់ពួកអ្នកបានឲ្យពួកអ្នកធ្វើកិច្ច សន្យានឹងអល់ឡោះ(ដោយស្បថ)យ៉ា ងម៉ឺងម៉ា ត់ថា ពួកអ្នកនឹងនាំកូនប្រុសរបស់គាត់(ពុនយ៉ា មីន)ត្រឡប់ទៅកាន់គាត់វិញ លើកលែងតែមានអ្វី(គ្រោះថ្នាក់)ហ៊ុមព័ទ្ធ ពួកអ្នកដែលពួកអ្នកគ្មា នលទ្ធភាពអាចការពារគេបាន ហើយកាលពីមុនទៀត ពួកអ្នកបានធ្វើឲ្យបាត់យូសុះ ដោយពួកអ្នកមិនបានបំពេញនូវការសន្យារបស់ពួកអ្នក ចំពោះឪពុករបស់ពួកអ្នកក្នុងរឿងរបស់គេទេនោះ? ជាការពិតណាស់ ខ្ញុំនឹងមិនចាកចេញពីទឹកដឹអេហ្ស៊ីបនេះជាដាច់ខាត លុះត្រាណាតែលោកពុកអនុញ្ញាតឲ្យ ខ្ញុំវិលត្រឡប់ទៅកាន់គាត់វិញ ឬក៏អល់ឡោះទ្រង់កាត់សេចក្តីឲ្យខ្ញុំដោយឲ្យខ្ញុំនាំយកប្អូនប្រុសរបស់ខ្ញុំមកវិញ។ ហើយអល់ឡោះគឺជាអ្នកដែលកាត់សេចក្តីដ៏ប្រសើរ បំផុត។ ដូចនេះ ទ្រង់នឹងកាត់សេចក្តីដោយត្រឹមត្រូវ និងប្រកបដោយភាពយុត្តិធម៌បំផុត។។

ٱرْجِعُوٓا۟ إِلَىٰٓ أَبِيكُمْ فَقُولُوا۟ يَـٰٓأَبَانَآ إِنَّ ٱبْنَكَ سَرَقَ وَمَا شَهِدْنَآ إِلَّا بِمَا عَلِمْنَا وَمَا كُنَّا لِلْغَيْبِ حَـٰفِظِينَ ﴿٨١﴾

បងប្រុសច្បងរបស់ពួកគេបាននិយាយ(បន្តទៀត)ថាៈ ចូរពួកអ្នកត្រឡប់ទៅកាន់ឪពុករបស់ពួកអ្នកវិញចុះ ហើយចូរពួកអ្នកនិយាយប្រាប់គាត់ថាៈ ជាការពិតណាស់ កូនប្រុសរបស់ពុកបានលួចរបស់គេ(ផ្តិលមាសរបស់ស្តេច) ហើយលោកម្ចា ស់នៃប្រទេសអេហ្ស៊ីបបានចាប់គេដាក់ទណ្ឌ កម្មចំពោះអំពើលួចរបស់គេនោះ ហើយពួក យើងមិនបាននិយាយប្រាប់(ដល់ពុក)ក្រៅពីអ្វីដែលពួកយើងបានដឹង និងបានឃើញដោយផ្ទាល់ឡើយថាៈ ពិតណាស់ ផ្តិលមាសនោះពិតជាត្រូវបានគេ យកចេញពីថង់របស់គេ(ប្អូនប្រុស)ពិតមែន ហើយពួកយើងក៏មិនធ្លាប់បានដឹងថាគេជាចោរនោះដែរ។ ប្រសិនបើពួកយើងបានដឹងដូច្នោះនោះ ពួកយើងក៏មិនធ្វើ ការសន្យាជាមួយពុកថានឹងនាំគេត្រឡប់មកវិញនោះដែរ។

وَسْـَٔلِ ٱلْقَرْيَةَ ٱلَّتِى كُنَّا فِيهَا وَٱلْعِيرَ ٱلَّتِىٓ أَقْبَلْنَا فِيهَا ۖ وَإِنَّا لَصَـٰدِقُونَ ﴿٨٢﴾

ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់ពួកយើង សូមពុកសួរអ្នកស្រុកអេហ្ស៊ីបដែលពួកយើងបាននៅទីនោះ ហើយសូមពុកសួរក្បួនអ្នកដំណើរដែលពួកយើង បានវិលត្រឡប់មកជាមួយគ្នាចុះ នោះពួកគេនឹងប្រាប់ពុកនូវអ្វីដែលពួកខ្ញុំបានប្រាប់ពុកជាមិនខាន។ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលស្មោះត្រង់យ៉ាងពិត ប្រាកដចំពោះអ្វីដែលពួកយើងបានរ៉ា យរ៉ា ប់ប្រាប់ពុកពីរឿងដែលគេ(ប្អូនប្រុស)បានលួច(ផ្តិលមាសរបស់ស្តេច)នោះ។

قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًۭا ۖ فَصَبْرٌۭ جَمِيلٌ ۖ عَسَى ٱللَّهُ أَن يَأْتِيَنِى بِهِمْ جَمِيعًا ۚ إِنَّهُۥ هُوَ ٱلْعَلِيمُ ٱلْحَكِيمُ ﴿٨٣﴾

ឪពុករបស់ពួកគេ(ព្យាការីយ៉ាក់កូប)បានតបទៅកាន់ពួកគេវិញថាៈ រឿងនោះមិនដូចអ្វីដែលពួកឯងបានលើកឡើងឡើយដែលថា គេ(ប្អូនប្រុសរបស់ ពួកឯង)បានលួចរបស់គេនោះ។ ផ្ទុយទៅវិញ ពួកឯងទេដែលជាអ្នកប្រឌិតរឿងនេះឡើងដោយប្រើឧបាយកលចំពោះគេដូចដែលពួកឯងធ្លាប់បានប្រើឧបាយកល ចំពោះបងប្រុសរបស់គេ យូសុះ កាលពីមុននោះមកដែរប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់របស់យើង គឺជាការប្រសើរបំផុតដោយ(យើង)គ្មានការត្អូញត្អែរសោកសៅ ក្នុងរឿងនេះចំពោះអ្នកណាផ្សេងក្រៅពីអល់ឡោះនោះទេ។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងនាំពួកគេមកជួបយើងវិញទាំងអស់គ្នា គឺទាំងយូសុះរួមនឹងប្អូនប្រុស បង្កើតរបស់គេ(ពុនយ៉ាមីន) ហើយនិងបងប្រុសច្បងរបស់គេទាំងពីរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីស្ថានភាពរបស់យើង ហើយទ្រង់មហា គតិបណ្ឌិ តបំផុតក្នុងការចាត់ចែងកិច្ចការបស់យើង។

وَتَوَلَّىٰ عَنْهُمْ وَقَالَ يَـٰٓأَسَفَىٰ عَلَىٰ يُوسُفَ وَٱبْيَضَّتْ عَيْنَاهُ مِنَ ٱلْحُزْنِ فَهُوَ كَظِيمٌۭ ﴿٨٤﴾

ហើយគាត់(ព្យាការីយ៉ាក់កូប)ក៏បានបែរចេញពីពួកគេ និងបាននិយាយថាៈ គួរឲ្យអាណោចអាធម្មណាស់ចំពោះយូសុះ។ ហើយភ្នែកទាំងគូរបស់គាត់ក៏ប្រែទៅជា ពណ៌ស(ងងឹតភ្នែក) ដោយសារតែការយំសោកច្រើនពេកចំពោះ(ការបាត់បង់)ព្យាការីយូសុះ។ ពិតណាស់ រូបគាត់(ព្យាការីយ៉ាក់កូប)ពោរពេញទៅដោយទុក្ខព្រួយ និងទុក្ខកង្វល់ តែគាត់បានលាក់បាំងទុក្ខព្រួយរបស់គាត់នេះមិនឲ្យគេដឹង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالُوا۟ تَٱللَّهِ تَفْتَؤُا۟ تَذْكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوْ تَكُونَ مِنَ ٱلْهَـٰلِكِينَ ﴿٨٥﴾

បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់ពួកគេថាៈ សូមស្បថចំពោះអល់ឡោះ! លោកពុកនៅតែនឹករលឹកដល់យូសុះដដែល ហើយនិងមាន ការឈឺចាប់ចំពោះគេ រហូតដល់ធ្វើឲ្យជំងឺរបស់ពុកកាន់តែធ្ងន់ធ្ងរ ឬរហូតដល់ស្លា ប់។

قَالَ إِنَّمَآ أَشْكُوا۟ بَثِّى وَحُزْنِىٓ إِلَى ٱللَّهِ وَأَعْلَمُ مِنَ ٱللَّهِ مَا لَا تَعْلَمُونَ ﴿٨٦﴾

ឪពុករបស់ពួកគេបានតបវិញថាៈ តាមពិត យើងគ្រាន់តែត្អូញត្អែរនូវទុក្ខសោកនិងទុក្ខព្រួយរបស់យើងដែលយើងជួបប្រទះទៅចំពោះអល់ឡោះជាម្ចាស់តែម្នាក់គត់ ប៉ុណ្ណោះ ហើយយើងដឹងពីភាពទន់ភ្លន់របស់អល់ឡោះ ភាពសប្បុរសរបស់ទ្រង់ និងការឆ្លើយតបរបស់ទ្រង់ចំពោះអ្នកដែលមានទុក្ខកង្វល់ ហើយនិងការតបស្នង របស់ទ្រង់ចំពោះអ្នកដែលជួបគ្រោះដែលពួកអ្នកមិនបានដឹងឡើយ។

يَـٰبَنِىَّ ٱذْهَبُوا۟ فَتَحَسَّسُوا۟ مِن يُوسُفَ وَأَخِيهِ وَلَا تَا۟يْـَٔسُوا۟ مِن رَّوْحِ ٱللَّهِ ۖ إِنَّهُۥ لَا يَا۟يْـَٔسُ مِن رَّوْحِ ٱللَّهِ إِلَّا ٱلْقَوْمُ ٱلْكَـٰفِرُونَ ﴿٨٧﴾

ឪពុករបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ ឱកូនៗរបស់ពុក! ចូរពួកឯងទៅហើយស៊ើបសួររកដំណឹ ងរបស់យូសុះ និងប្អូនប្រុសរបស់គេចុះ ហើយចូរពួកឯង កុំអស់សង្ឃឹមពីការធ្វើឲ្យមានភាពធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់ពីខ្ញុំបម្រើរបស់ទ្រង់ឲ្យសោះ។ ជាការពិតណាស់ គ្មា នជនណាដែលអស់ សង្ឃឹមពីការធ្វើឲ្យធូរស្បើយរបស់អល់ឡោះ និងការដោះទុក្ខព្រួយរបស់ទ្រង់(ចំពោះគេ)នោះទេ លើកលែងតែក្រុមដែលប្រឆាំងប៉ុណ្ណោះ ដោយសារតែពួកគេមិន ដឹងពីភាពធំធេងនៃសមត្ថភាពរបស់អល់ឡោះ និងការប្រោសប្រទានដែលទ្រង់មិនបានស្តែងឲ្យពួកគេបានដឹង។

فَلَمَّا دَخَلُوا۟ عَلَيْهِ قَالُوا۟ يَـٰٓأَيُّهَا ٱلْعَزِيزُ مَسَّنَا وَأَهْلَنَا ٱلضُّرُّ وَجِئْنَا بِبِضَـٰعَةٍۢ مُّزْجَىٰةٍۢ فَأَوْفِ لَنَا ٱلْكَيْلَ وَتَصَدَّقْ عَلَيْنَآ ۖ إِنَّ ٱللَّهَ يَجْزِى ٱلْمُتَصَدِّقِينَ ﴿٨٨﴾

ដូចនេះពួកគេក៏ធ្វើតាមអ្វីដែលឪពុករបស់ពួកគេបានបង្គាប់ប្រើ ហើយពួកគេក៏បានចេញទៅតាមរកព្យាការីយូសុះ និងប្អូនប្រុសរបស់គេ។ នៅពេលដែលពួកគេ បានចូលទៅជួបព្យាការីយូសុះ ពួកគេក៏បាននិយាយទៅកាន់គាត់ថាៈ ឱលោកម្ចាស់! ពួកយើងបានជួបប្រទះនូវទុក្ខលំបាក និងភាពក្រខ្សត់ ហើយពួកយើងបាន នាំមកនូវលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ សូមលោកមេត្តាជួយវាល់(ដោះដូរស្បៀង)ដល់ពួកយើងឲ្យបានគ្រប់គ្រាន់ដូចដែលលោកធ្លាប់បានវាល់ឲ្យពួក យើងកាលពីមុន ព្រមទាំងមេត្តាជួយបរិច្ចាគបន្ថែមដល់ពួកយើងពីលើនោះទៀតផង ឬក៏(ជួយវាល់ឲ្យ)ដោយកុំគិតពីលុយកាក់បន្តិចបន្តួចរបស់ពួកយើង។ ជាការ ពិតណាស់ អល់ឡោះជាម្ចា ស់នឹងតបស្នងដល់អ្នកដែលបរិច្ចា គទាំងឡាយនោះនូវការតបស្នងដ៏ល្អបំផុត។ قال هل علمتم ما فعلتم بيوسف وأخيه إذ أنتمجهلون

قَالَ هَلْ عَلِمْتُم مَّا فَعَلْتُم بِيُوسُفَ وَأَخِيهِ إِذْ أَنتُمْ جَـٰهِلُونَ ﴿٨٩﴾

នៅពេលដែលព្យាការីយូសុះបានឮនូវពាក្យសម្តីរបស់ពួកគេ គាត់ក៏មានភាពទន់ភ្លន់ប្រកបដោយក្តីអាណិ តអាសូរចំពោះពួកគេ ហើយគាត់ក៏បានណែនាំខ្លួនគាត់ឲ្យ ពួកគេបានស្គាល់ដោយគាត់បានពោលថាៈ តើពួកអ្នកពិតជាបានដឹងដែរឬទេនូវអ្វីដែលពួកអ្នកបានធ្វើទៅលើយូសុះ និងប្អូនប្រុសរបស់គេ ខណៈដែលពួកអ្នកជា អ្នកល្ងង់ខ្លៅ មិនដឹងពីលទ្ធផលចុងក្រោយនៃអ្វីដែលពួកអ្នកបានធ្វើទៅលើគេទាំងពីរនោះ?

قَالُوٓا۟ أَءِنَّكَ لَأَنتَ يُوسُفُ ۖ قَالَ أَنَا۠ يُوسُفُ وَهَـٰذَآ أَخِى ۖ قَدْ مَنَّ ٱللَّهُ عَلَيْنَآ ۖ إِنَّهُۥ مَن يَتَّقِ وَيَصْبِرْ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ ﴿٩٠﴾

ភ្លាមនោះ ពួកគេក៏មានការភ្ញាក់ផ្អើល ហើយក៏បានសួរថាៈ តើលោកប្រាកដជាយូសុះឬ? ព្យការីយូសុះបានតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ យើង(ហ្នឹង ហើយ)ជាយូសុះ ហើយអ្នកដែលពួកអ្នកបានឃើញគេនៅជាមួយខ្ញុំនេះ គឺជាប្អូនប្រុសបង្កើតរបស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បាន ប្រោសប្រទានដល់ពួកយើងដោយធ្វើឲ្យពួកយើងបានជួបគ្នាវិញ និងបានលើកឋានៈរបស់យើង។ ពិតណាស់ ជនណាហើយដែលកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយអត់ធ្មត់ចំពោះការសាកល្បងនោះ ពិតប្រាកដ ណាស់ ទង្វើរបស់គេគឺស្ថិតក្នុងចំណោមអំពើល្អ ហើយអល់ឡោះជាម្ចា ស់ទ្រង់មិនបំបាត់ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងថែរក្សា អំពើល្អនោះឲ្យពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالُوا۟ تَٱللَّهِ لَقَدْ ءَاثَرَكَ ٱللَّهُ عَلَيْنَا وَإِن كُنَّا لَخَـٰطِـِٔينَ ﴿٩١﴾

បងប្អូនរបស់ព្យាការីយូសុះបាននិយាយសុំទោសគាត់ចំពោះអ្វីដែលពួកគេធ្លាប់បានធ្វើខុសទៅលើគាត់ថាៈ សូមស្បថនឹងអល់ឡោះជាម្ចាស់! ជាការពិតណាស់ អល់ឡោះទ្រង់បានលើកតម្កើងអ្នកឲ្យខ្ពង់ខ្ពស់ជាងពួកយើងដោយទ្រង់បានប្រទានដល់អ្នកនូវលក្ខណៈសម្បត្តិដ៏ពេញលេញ។ ហើយជាការពិតណាស់ ចំពោះអ្វី ដែលពួកយើងធ្លា ប់បានធ្វើទៅលើអ្នកកាលពីពេលមុននោះ ពួកយើងគឺជាមនុស្សអាក្រក់ និងជាអ្នកដែលបំពាន។

قَالَ لَا تَثْرِيبَ عَلَيْكُمُ ٱلْيَوْمَ ۖ يَغْفِرُ ٱللَّهُ لَكُمْ ۖ وَهُوَ أَرْحَمُ ٱلرَّٰحِمِينَ ﴿٩٢﴾

ព្យាការីយូសុះក៏បានទទួលយកនូវការសុំអភ័យទោសពីពួកគេ ហើយគាត់បាននិយាយថាៈ នៅថ្ងៃនេះ គ្មានការរិះគន់អ្វីទៅលើពួកអ្នកដោយធ្វើការកាត់ក្តីចំពោះ ទោសពៃរ៍របស់ពួកអ្នក(ដែលបានប្រព្រឹត្តកន្លងមក)នោះទេ ហើយក៏គ្មា នការស្តីបន្ទោ សអ្វី(ចំពោះពួកអ្នក)នោះដែរ។ ខ្ញុំសុំពីអល់ឡោះជាម្ចា ស់សូមទ្រង់មេត្តា អភ័យ ទោសដល់ពួកអ្នក។ ហើយទ្រង់គឺជាអ្នកដែលមហាអាណិ តស្រឡាញ់បំផុត។

ٱذْهَبُوا۟ بِقَمِيصِى هَـٰذَا فَأَلْقُوهُ عَلَىٰ وَجْهِ أَبِى يَأْتِ بَصِيرًۭا وَأْتُونِى بِأَهْلِكُمْ أَجْمَعِينَ ﴿٩٣﴾

បន្ទា ប់មក ព្យាការីយូសុះបានប្រគល់អាវរបស់គាត់(ទៅពួកគេ)នៅពេលដែលពួកគេបាននិយាយប្រាប់គាត់ពីអ្វីដែលបានកើតឡើងចំពោះកែវភ្នែកឪពុករបស់ គាត់(ងងឺតភ្នែក មើលមិនឃើញ) ហើយគាត់បាននិយាយថាៈ ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយយកវាគ្រវាសលើផ្ទៃមុខឪពុករបស់ខ្ញុំចុះ ពេលនោះគាត់នឹង មើលឃើញឡើងវិញជាមិនខាន ហើយចូរពួកអ្នកនាំក្រុមគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។

وَلَمَّا فَصَلَتِ ٱلْعِيرُ قَالَ أَبُوهُمْ إِنِّى لَأَجِدُ رِيحَ يُوسُفَ ۖ لَوْلَآ أَن تُفَنِّدُونِ ﴿٩٤﴾

ហើយនៅពេលដែលក្បួនដំណើរបានចាកចេញពីទឹកដីអេហ្ស៊ីប ព្យាការីយ៉ាក់កូបបាននិយាយទៅកាន់កូនៗរបស់គាត់ ហើយនិងអ្នកដែលនៅជាមួយគាត់ឯទឹកដី របស់គាត់(នៅភូមិកាន់អានក្នុងប្រទេសស្ហាម)ថាៈ ពិតប្រាកដណាស់ យើងធុំក្លិនយូសុះ ប្រសិនបើពួកអ្នកមិនគិតថាយើងជាមនុស្សល្ងង់ខ្លៅ និងចោទប្រកាន់ យើងថាជាមនុស្សវង្វេង ដោយពាក្យសម្តីរបស់ពួកអ្នកថាៈ បុរសចំណាស់ម្នា ក់នេះ ជាមនុស្សវង្វេង រវើរវាយ និយាយនូវអ្វីដែលគេមិនដឹងនោះទេ។

قَالُوا۟ تَٱللَّهِ إِنَّكَ لَفِى ضَلَـٰلِكَ ٱلْقَدِيمِ ﴿٩٥﴾

កូនៗរបស់គាត់ដែលនៅជាមួយគាត់បាននិយាយថាៈ សូមស្បថនឹងអល់ឡោះ! លោកពុកនៅតែស្ថិតក្នុងភាពវង្វេងវង្វាន់របស់ពុកដូចកាលពីមុនដដែល ដោយសារតែពុកស្រឡាញ់យូសុះខ្លាំងពេក និង(ស្រមៃ)ចង់ឃើញគេម្តងទៀតនោះ។

فَلَمَّآ أَن جَآءَ ٱلْبَشِيرُ أَلْقَىٰهُ عَلَىٰ وَجْهِهِۦ فَٱرْتَدَّ بَصِيرًۭا ۖ قَالَ أَلَمْ أَقُل لَّكُمْ إِنِّىٓ أَعْلَمُ مِنَ ٱللَّهِ مَا لَا تَعْلَمُونَ ﴿٩٦﴾

ក្រោយមក នៅពេលដែលអ្នកនាំដំណឹងល្អដែលធ្វើឲ្យព្យាការីយ៉ាក់កូបរីករាយបានមកដល់នោះ គេក៏បានគ្រវាសអាវរបស់ព្យាការីយូសុះ(ដែលគាត់ប្រគល់ឲ្យ នោះ)លើផ្ទៃមុខរបស់ព្យាការីយ៉ា ក់កូប ហើយភ្លា មនោះ គាត់ក៏បានមើលឃើញឡើងវិញ។ នៅពេលនោះ គាត់ក៏បានពោលទៅកាន់កូនៗរបស់គាត់ថាៈ តើយើងមិន ធ្លា ប់បាននិយាយប្រាប់ពួកអ្នកទេឬថា ជាការពិតណាស់ យើងដឹងពីភាពទន់ភ្លន់របស់អល់ឡោះ និងក្តីសប្បុរសរបស់ទ្រង់នូវអ្វីដែលពួកអ្នកមិនបានដឹងនោះ?

قَالُوا۟ يَـٰٓأَبَانَا ٱسْتَغْفِرْ لَنَا ذُنُوبَنَآ إِنَّا كُنَّا خَـٰطِـِٔينَ ﴿٩٧﴾

កូនៗរបស់ព្យាការីយ៉ា ក់កូបក៏បាននិយាយសុំទោសឪពុករបស់ពួកគេចំពោះទង្វើដែលពួកគេបានប្រព្រឹត្តទៅលើព្យាការីយូសុះ និងប្អូនប្រុសរបស់គេ(ពុនយ៉ា មីន) ដោយពួកគេបាននិយាយថាៈ ឱលោកឪពុករបស់ពួកខ្ញុំ! សូមពុកមេត្តាសុំការអភ័យទោសពីអល់ឡោះដល់ពួកខ្ញុំចំពោះបាបកម្មទាំងឡាយរបស់ពួកខ្ញុំពីមុនមកផង ចុះ។ ជាការពិតណាស់ ពួកខ្ញុំគឺជាអ្នកដែលធ្លាប់ប្រព្រឹត្តបាបកម្ម និងធ្លាប់ជាមនុស្សអាក្រក់ចំពោះអ្វីដែលពួកយើងបានធ្វើទៅលើយូសុះ និងប្អូនប្រុសបង្កើតរបស់ គេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ سَوْفَ أَسْتَغْفِرُ لَكُمْ رَبِّىٓ ۖ إِنَّهُۥ هُوَ ٱلْغَفُورُ ٱلرَّحِيمُ ﴿٩٨﴾

ឪពុករបស់ពួកគេបានពោលទៅកាន់ពួកគេវិញថាៈ យើងនឹងសុំការអភ័យទោសពី(អល់ឡោះ)ម្ចាស់របស់យើងឲ្យពួកអ្នក។ ជាការពិតណាស់ ទ្រង់គឺជាអ្នកមហា អភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកទាំងឡាយដែលសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

فَلَمَّا دَخَلُوا۟ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيْهِ أَبَوَيْهِ وَقَالَ ٱدْخُلُوا۟ مِصْرَ إِن شَآءَ ٱللَّهُ ءَامِنِينَ ﴿٩٩﴾

ហើយព្យាការីយ៉ា ក់កូប និងក្រុមគ្រួសាររបស់គាត់បានចាកចេញពីទឹកដីរបស់ពួកគេក្នុងបំណងទៅជួបនឹងព្យាការីយូសុះនៅឯទឹកដីអេហ្ស៊ីប។ នៅពេលដែលពួកគេ បានចូលទៅជួបនឹងព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បានស្ទុះទៅឱបឪពុកម្តាយរបស់គាត់ ហើយគាត់បានពោលទៅកាន់បងប្អូនរបស់គាត់និងក្រុមគ្រួសារ របស់គាត់ថាៈ ចូរពួកអ្នកចូលមករស់នៅក្នុងប្រទេសអេហ្ស៊ីបដោយសុវត្ថិភាពដោយចេតនារបស់អល់ឡោះជាម្ចាស់ចុះ។ ពួកអ្នកនឹងមិនទទួលនូវការបៀតបៀន(ពី មនុស្ស)នៅក្នុងទឺកដីនេះនោះឡើយ។ق

وَرَفَعَ أَبَوَيْهِ عَلَى ٱلْعَرْشِ وَخَرُّوا۟ لَهُۥ سُجَّدًۭا ۖ وَقَالَ يَـٰٓأَبَتِ هَـٰذَا تَأْوِيلُ رُءْيَـٰىَ مِن قَبْلُ قَدْ جَعَلَهَا رَبِّى حَقًّۭا ۖ وَقَدْ أَحْسَنَ بِىٓ إِذْ أَخْرَجَنِى مِنَ ٱلسِّجْنِ وَجَآءَ بِكُم مِّنَ ٱلْبَدْوِ مِنۢ بَعْدِ أَن نَّزَغَ ٱلشَّيْطَـٰنُ بَيْنِى وَبَيْنَ إِخْوَتِىٓ ۚ إِنَّ رَبِّى لَطِيفٌۭ لِّمَا يَشَآءُ ۚ إِنَّهُۥ هُوَ ٱلْعَلِيمُ ٱلْحَكِيمُ ﴿١٠٠﴾

ហើយព្យាការីយូសុះបានឲ្យឪពុកម្តាយរបស់គាត់អង្គុយនៅលើកៅអីដែលគាត់អង្គុយនោះ រួចមកឪពុកម្តាយរបស់គាត់ និងបងប្អូនរបស់គាត់ទាំងដប់មួយនាក់ក៏ បានស្វាគមន៍ចំពោះគាត់ដោយឱនស៊ូជោត ហើយការឱនស៊ូជោតនោះ គឺក្នុងន័យគោរពលើកតម្កើងប៉ុណ្ណោះ ពុំមែនក្នុងន័យជាការគោរពបូជា(ចំពោះគាត់)នោះទេ ដើម្បីជាការបញ្ជាក់ពីកិច្ចការរបស់អល់ឡោះ ដូចដែលព្យាការីយូសុះបានឃើញនៅក្នុងសុបិន្តរបស់គាត់(កាលពីច្រើនឆ្នាំមុន)។ នៅពេលនោះ ព្យាការីយូសុះក៏បាន ពោលទៅកាន់ឪពុករបស់គាត់ថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ! ការស្វាគមន៍ដោយការឱនស៊ូជោតរបស់ពួកអ្នកមកចំពោះខ្ញុំនេះហើយដែលជាអត្ថន័យនៃសុបិន្ត របស់ខ្ញុំដែលខ្ញុំបានសុបិន្តឃើញវាកាលពីពេលមុនហើយដែលខ្ញុំបាននិទានវាប្រាប់ដល់ពុកនោះ។ពិតប្រាកដណាស់ ម្ចា ស់របស់ខ្ញុំទ្រង់បានធ្វើឲ្យវាក្លា យជាការពិត ដោយឲ្យវាកើតឡើងពិតប្រាកដមែន។ ហើយពិតណាស់ ម្ចា ស់របស់ខ្ញុំទ្រង់បានធ្វើល្អមកចំពោះខ្ញុំ ដោយទ្រង់បានបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំង និងបាននាំអ្នកទាំងអស់ គ្នាចេញពីទីជនបទ(មកកាន់ទីនេះ) ក្រោយពីស្ហៃតនបានបំបែកបំបាក់ររវាងខ្ញុំនិងបងប្អូនរបស់ខ្ញុំ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាទន់ភ្លន់បំផុតក្នុងការ ចាត់ចែងរបស់ទ្រង់ចំពោះអ្វីដែលទ្រង់មានចេតនា។ ហើយពិតណាស់ ទ្រង់មហាដឹងបំផុតពីស្ថានភាពរបស់ខ្ញុំបម្រើទ្រង់ និងមហាគតិបណ្ឌិ តក្នុងការចាត់ចែងរបស់ ទ្រង់។

۞ رَبِّ قَدْ ءَاتَيْتَنِى مِنَ ٱلْمُلْكِ وَعَلَّمْتَنِى مِن تَأْوِيلِ ٱلْأَحَادِيثِ ۚ فَاطِرَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ أَنتَ وَلِىِّۦ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۖ تَوَفَّنِى مُسْلِمًۭا وَأَلْحِقْنِى بِٱلصَّـٰلِحِينَ ﴿١٠١﴾

ក្រោយមក ព្យាការីយូសុះបានបួងសួងទៅកាន់ម្ចាស់របស់គាត់ដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ទ្រង់បានប្រទានដល់ខ្ញុំនូវអំណាចគ្រប់គ្រងនៅ ក្នុងទឹកដីអេហ្ស៊ីបនេះ ហើយទ្រង់បានបង្រៀនខ្ញុំឲ្យចេះកាត់សុបិន្ត។ ឱម្ចាស់ដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកដែលបានបង្កើតវាទាំងពីរ ដោយគ្មា នគំរូពីមុនមកសោះ! ទ្រង់ជាអ្នកគាំពារខ្ញុំនូវគ្រប់កិច្ចការទាំងអស់របស់ខ្ញុំក្នុងជីវិតលោកិយនេះ ហើយក៏ជាអ្នកគាំពារខ្ញុំនូវគ្រប់កិច្ចការទាំងអស់របស់ខ្ញុំនាថ្ងៃ បរលោកផងដែរ។ សូមទ្រង់មេត្តាបញ្ចប់ជីវិតរបស់ខ្ញុំក្នុងនាមជាអ្នកមូស្លីម និងបញ្ចូលខ្ញុំទៅជាមួយបណ្តាព្យាការីទាំងឡាយដែលជាអ្នកសាងអំពើល្អត្រឹមត្រូវក្នុង ចំណោមជីដូនជីតារបស់ខ្ញុំ និងអ្នកផ្សេងពីពួកគេទៅក្នុងឋានសួគ៌ហ្វៀរទ័សដ៏ខ្ពង់ខ្ពស់ផងចុះ។

ذَٰلِكَ مِنْ أَنۢبَآءِ ٱلْغَيْبِ نُوحِيهِ إِلَيْكَ ۖ وَمَا كُنتَ لَدَيْهِمْ إِذْ أَجْمَعُوٓا۟ أَمْرَهُمْ وَهُمْ يَمْكُرُونَ ﴿١٠٢﴾

អ្វីដែលបានរៀបរាប់មកខាងលើនេះ គឺជារឿងរ៉ាវរបស់ព្យាការីយូសុះនិងបងប្អូនរបស់គេដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)។ អ្នកមិន ធ្លា ប់បានដឹងពីរឿងនេះនោះឡើយព្រោះអ្នកមិនបាននៅជាមួយនឹងបងប្អូនរបស់ព្យាការីយូសុះនោះទេខណៈពេលដែលពួកគេសម្រេចទម្លា ក់គេចូលទៅ ក្នុងបាតអណ្តូ ង ហើយពួកគេរៀបចំនូវឧបាយកលផ្សេងៗនោះ ក៏ប៉ុន្តែ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកពីរឿងរបស់គេយ៉ា ងដូច្នោះ(ដើម្បីឲ្យអ្នកបានដឹង)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَآ أَكْثَرُ ٱلنَّاسِ وَلَوْ حَرَصْتَ بِمُؤْمِنِينَ ﴿١٠٣﴾

ហើយមនុស្សលោកភាគច្រើនពួកគេគ្មា នជំនឿនោះឡើយបើទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ព្យាយាមគ្រប់បែបយ៉ា ងដើម្បីឲ្យពួកគេមានជំនឿក៏ដោយ។ហេតុ នេះ ចូរអ្នកកុំបំផ្លា ញខ្លួនឯងដោយសារតែភាពទុក្ខព្រួយចំពោះពួកគេឲ្យសោះ។

وَمَا تَسْـَٔلُهُمْ عَلَيْهِ مِنْ أَجْرٍ ۚ إِنْ هُوَ إِلَّا ذِكْرٌۭ لِّلْعَـٰلَمِينَ ﴿١٠٤﴾

ហើយប្រសិនបើពួកគេមានប្រាជ្ញាស្មារតី(ចេះគិត)វិញនោះ ពួកគេនឹងមានជំនឿចំពោះអ្នកមិនខាន ពីព្រោះអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានទាមទារកម្រៃពី ពួកគេចំពោះ(ការផ្សព្វផ្សាយ)គម្ពីរគួរអាន និងចំពោះអ្វីដែលអ្នកអំពាវនាវពួកគេនោះទេ។ ហើយគម្ពីរគួរអាននោះ គឺគ្មា នអ្វីក្រៅពីការរំលឹកទូន្មា នដល់មនុស្សលោក ទាំងអស់នោះឡើយ។

وَكَأَيِّن مِّنْ ءَايَةٍۢ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ يَمُرُّونَ عَلَيْهَا وَهُمْ عَنْهَا مُعْرِضُونَ ﴿١٠٥﴾

ហើយមានសញ្ញា ភស្តុតាងយ៉ា ងច្រើនដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដីដែលជាភស្តុតាងបង្ហា ញទៅលើភាពជាម្ចា ស់តែមួយគត់របស់ទ្រង់។ ពួកគេកំពុងតែឆ្លងកាត់ពីលើវា តែពួកគេបែរជាបែរចេញមិនពិនិត្យពិចារណា និងមិនយកវាធ្វើជាមេរៀនទៅវិញ ដោយពួកគេមិនក្រឡេកមើលវា(សញ្ញាភស្តុតាង ទាំងឡាយ)នោះទេ។

وَمَا يُؤْمِنُ أَكْثَرُهُم بِٱللَّهِ إِلَّا وَهُم مُّشْرِكُونَ ﴿١٠٦﴾

ហើយមនុស្សលោកភាគច្រើនពួកគេគ្មា នជំនឿចំពោះអល់ឡោះដែលថាទ្រង់ជាម្ចា ស់ដែលជាអ្នកបង្កើតជាអ្នកប្រទានលាភសក្កា រៈ ជាអ្នកធ្វើឲ្យរស់ និងជាអ្នកធ្វើឲ្យ ស្លាប់នោះទេក្រៅតែពីការគោរពសក្កា រៈចំពោះរូបបដិមានិងរូបសំណាក់ផ្សេងៗរួមនឹងទ្រង់ទៅវិញ ហើយពួកគេថែមទាំងចោទប្រកាន់ថា អល់ឡោះជាម្ចា ស់ទ្រង់មាន បុត្រថែមទៀត (អល់ឡោះមហាស្អា តស្អំបំផុត)។

أَفَأَمِنُوٓا۟ أَن تَأْتِيَهُمْ غَـٰشِيَةٌۭ مِّنْ عَذَابِ ٱللَّهِ أَوْ تَأْتِيَهُمُ ٱلسَّاعَةُ بَغْتَةًۭ وَهُمْ لَا يَشْعُرُونَ ﴿١٠٧﴾

តើពួកមុស្ហរីគីនទាំងនោះ ពួកគេមានសុវត្ថិភាពដែរឬទេនៅពេលដែលទណ្ឌ កម្មលោកិយដែលគ្របដណ្ត ប់ពួកគេបានមកដល់ពួកគេដែលពួកគេមិនអាចការពារវា ឬក៏ថ្ងៃបរលោកដែលមកដល់ពួកគេភ្លា មៗ ខណៈដែលពួកគេមិនបានដឹងខ្លួន និងមិនបានត្រៀមខ្លួនសម្រាប់វានោះ។ តើដូច្នេះឬដែលពួកគេមិនមានជំនឿនោះ?

قُلْ هَـٰذِهِۦ سَبِيلِىٓ أَدْعُوٓا۟ إِلَى ٱللَّهِ ۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِى ۖ وَسُبْحَـٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلْمُشْرِكِينَ ﴿١٠٨﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ជនដែលអ្នកអំពាវនាវពួកគេថាៈ នេះគឺជាមាគ៌ារបស់ខ្ញុំដែលខ្ញុំកំពុងតែអំពាវនាវមនុស្សទៅកាន់វា ដែល(មាគ៌ា នេះ)ស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ដែលខ្ញុំអំពាវនាវទៅកាន់វា ព្រមទាំងអ្នកដែលដើរតាមខ្ញុំផងដែរ ដែលអំពាវនាវទៅកាន់វានោះ។ ពួកគេទទួលបានការ ចង្អុលបង្ហា ញតាមរយៈការចង្អុលបង្ហា ញរបស់ខ្ញុំ ហើយពួកគេអនុវត្តតាមមាគ៌ា របស់ខ្ញុំ។ ហើយខ្ញុំមិនមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះទេ។ ផ្ទុយទៅវិញ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលគោរពសក្កា រៈចំពោះទ្រង់តែមួយគត់។

وَمَآ أَرْسَلْنَا مِن قَبْلِكَ إِلَّا رِجَالًۭا نُّوحِىٓ إِلَيْهِم مِّنْ أَهْلِ ٱلْقُرَىٰٓ ۗ أَفَلَمْ يَسِيرُوا۟ فِى ٱلْأَرْضِ فَيَنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلَّذِينَ مِن قَبْلِهِمْ ۗ وَلَدَارُ ٱلْـَٔاخِرَةِ خَيْرٌۭ لِّلَّذِينَ ٱتَّقَوْا۟ ۗ أَفَلَا تَعْقِلُونَ ﴿١٠٩﴾

ហើយយើងមិនបានចាត់តាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ក្រៅតែពីជាបុរសៗដែលជាមនុស្សលោកធម្មតាដែលមិនមែនជាម៉ា ឡាអ៊ីកាត់នោះទេ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកដូច្នោះដែរ ហើយពួកគេគឺជាអ្នកទីក្រុង ពុំមែនជាអ្នកនៅជនបទឡើយ ក៏ប៉ុន្តែប្រជា ជាតិរបស់ពួកគេបានបដិសេធនឹងពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេ។ ដូចនេះ តើពួកដែលបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)ទាំងនោះមិនបានធ្វើ ដំណើរនៅលើផែនដីនេះ ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនៗពួកគេទាំងនោះយ៉ាងដូចម្តេច ព្រមទាំងយក ពួកគេ(ពួកបដិសេធជំនាន់មុន)ធ្វើជាមេរៀនទេឬ? ហើយអ្វីដែលមាននៅឯលំនៅដ្ឋា ននាថ្ងៃបរលោកនៃភាពសប្បាយរីករាយនោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ គឺល្អប្រសើរសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះនៅក្នុងលោកិយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬថា ទាំងអស់នោះគឺប្រសើរជាង ហើយពួកអ្នក គោរពកោតខ្លា ចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គា ប់ប្រើ (ដែលប្រការដ៏ចម្បងជាងគេនោះគឺការមានជំនឿ)និងចៀសវាងពីប្រការទាំងឡាយ ដែលទ្រង់ហាមឃាត់ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចា ស់)។

حَتَّىٰٓ إِذَا ٱسْتَيْـَٔسَ ٱلرُّسُلُ وَظَنُّوٓا۟ أَنَّهُمْ قَدْ كُذِبُوا۟ جَآءَهُمْ نَصْرُنَا فَنُجِّىَ مَن نَّشَآءُ ۖ وَلَا يُرَدُّ بَأْسُنَا عَنِ ٱلْقَوْمِ ٱلْمُجْرِمِينَ ﴿١١٠﴾

បណ្តា អ្នកនាំសារដែលយើងបានបញ្ជូនពួកគេមកទាំងនោះ គឺយើងបានពន្យារពេល(ទុកពេល)ដល់សត្រូវរបស់ពួកគេដោយយើងមិនបានប្រញាប់ប្រញាល់ដាក់ ទណ្ឌកម្មពួកគេភ្លាមៗនោះទេ ដើម្បីជាការល្បួងដល់ពួកគេ។ លុះដល់ពេលដែលការពន្យារពេលក្នុងការបំផ្លាញពួកគេ ហើយបណ្តា អ្នកនាំសារទាំងឡាយអស់ សង្ឃឹមពីការកម្ទេចពួកគេ ឯពួកគ្មានជំនឿវិញពួកគេគិតថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានកុហកបោកប្រាស់ពួកគេចំពោះអ្វីដែលពួកគេ(អ្នក នាំសារ)បានសន្យានឹងពួកគេថា នឹងដាក់ទណ្ឌ កម្មទៅលើពួកប្រឆាំង ហើយនិងសង្គ្រោះបណ្តា អ្នកដែលមានជំនឿនោះ ពេលនោះ ជំនួយរបស់យើងក៏បានមកដល់ បណ្តា អ្នកនាំសារទាំងឡាយរបស់យើង ហើយយើងក៏បានរំដោះអ្នកនាំសាររបស់យើង និងបណ្តា អ្នកដែលមានជំនឿទាំងឡាយពីការបំផ្លាញដែលកើតឡើងលើពួក ដែលបដិសេធនោះ។ហើយទណ្ឌ កម្មរបស់យើងមិនត្រូវបានបញ្ចៀសពីក្រុមដែលប្រព្រឹត្តអាក្រក់ឡើយនៅពេលណាដែលយើងទម្លា ក់ទៅលើពួកគេហើយនោះ។

لَقَدْ كَانَ فِى قَصَصِهِمْ عِبْرَةٌۭ لِّأُو۟لِى ٱلْأَلْبَـٰبِ ۗ مَا كَانَ حَدِيثًۭا يُفْتَرَىٰ وَلَـٰكِن تَصْدِيقَ ٱلَّذِى بَيْنَ يَدَيْهِ وَتَفْصِيلَ كُلِّ شَىْءٍۢ وَهُدًۭى وَرَحْمَةًۭ لِّقَوْمٍۢ يُؤْمِنُونَ ﴿١١١﴾

كل شىء وهدى ورحمةلقوم يؤمنون ជាការពិតណាស់ នៅក្នុងរឿងរ៉ាវប្រវត្តិសាស្ត្ររបស់បណ្តា អ្នកនាំសារទាំងឡាយ និងរឿងរ៉ាវរបស់ប្រជាជាតិទាំងនោះ ក៏ដូចជារឿងរ៉ាវប្រវត្តិសាស្ត្ររបស់ព្យា ការីយូសុះនិងបងប្អូនរបស់គេទាំងនោះ គឺជាមេរៀនដែលពួកអ្នកដែលមានប្រាជ្ញា ស្មារតីល្អយកវាធ្វើជាមេរៀន។ ហើយគម្ពីរគួរអានដែលផ្ទុកទៅដោយរឿងរ៉ាវទាំង នោះ ក៏មិនមែនជាការប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះដែរ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តា គម្ពីរទាំងឡាយដែលបានបញ្ចុះពីលើមេឃដែលត្រូវ បានបញ្ចុះមកពីអល់ឡោះជាម្ចាស់ និងជាការបកស្រាយរាល់អ្វីគ្រប់យ៉ាងដែលត្រូវការការបកស្រាយនៃបណ្តា ក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ ហើយក៏ជាការ ចង្អុលបង្ហាញរាល់អ្វីដែលល្អប្រសើរ ព្រមទាំងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿផងដែរ ពីព្រោះពួកគេគឺជាអ្នកដែលទាញយកផលប្រយោជន៍ពីអ្វីដែល មាននៅក្នុងវា(គម្ពីរគួរអាន)។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Yusuf — يوسف

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា