ទំព័រដើមការពន្យល់Hud (11)

ការពន្យល់ Hud (11) — هود

ម៉ាកកះ · 123 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓر ۚ كِتَـٰبٌ أُحْكِمَتْ ءَايَـٰتُهُۥ ثُمَّ فُصِّلَتْ مِن لَّدُنْ حَكِيمٍ خَبِيرٍ ﴿١﴾

អាលីហ្វ ឡាម រ៉ (ត្រូវបានបកស្រាយរួចមកហើយនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរគួរអាន គឺជាគម្ពីរមួយដែលបណ្តា វាក្យខណ្ឌទាំងឡាយរបស់វាមានភាព សុក្រឹតនិងល្អឥតខ្ចោះ ទាំងឃ្លោងឃ្លា និងអត្ថន័យ។ ដូច្នេះ អ្នកនឹងមិនឃើញមាននៅក្នុងគម្ពីរនេះនូវភាពខ្វះចន្លោះត្រង់ណានោះឡើយ។ បន្ទា ប់មក គេបានបញ្ជា ក់ នៅក្នុងវា ដោយលើកឡើងពីប្រការដែលគេអនុញ្ញាត ប្រការដែលគេហាមឃាត់ បទបញ្ជាដែលគេបង្គាប់ បម្រាមដែលហាមឃាត់ ការសន្យា(ផ្តល់ផលបុណ្យ) ការ ដាស់តឿនព្រមាន(ដាក់ទណ្ឌកម្ម) ច្បាប់ព្រហ្មទណ្ឌ និងអ្វីផ្សេងៗទៀត ដែលមកពីម្ចាស់ដ៏មហាគតិបណ្ឌិតក្នុងការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និង(ជាអ្នក)មហាដឹងពីស្ថា នភាពរបស់ខ្ញុំបម្រើរបស់ទ្រង់ និងអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។

أَلَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ ۚ إِنَّنِى لَكُم مِّنْهُ نَذِيرٌۭ وَبَشِيرٌۭ ﴿٢﴾

ខ្លឹមសារសំខាន់នៃបណ្តា វាក្យខណ្ឌ(នៃគម្ពីរគួរអាន)ដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ទាំងនេះគឺ ៖ ហាមឃាត់បណ្ដា ខ្ញុំបម្រើទាំងឡាយមិនឲ្យពួកគេគោរព សក្កា រៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចា ស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីទណ្ឌ កម្ម របស់អល់ឡោះ ប្រសិនបើពួកអ្នកមិនមានជំនឿចំពោះទ្រង់ និងប្រឆាំងចំពោះទ្រង់នោះ ហើយខ្ញុំជាអ្នកផ្ដល់ដំណឹ ងរីករាយដល់ពួកអ្នកអំពីការតបស្នងដ៏ល្អប្រពៃអំពី ទ្រង់ ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់ ហើយបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់នោះ។م

وَأَنِ ٱسْتَغْفِرُوا۟ رَبَّكُمْ ثُمَّ تُوبُوٓا۟ إِلَيْهِ يُمَتِّعْكُم مَّتَـٰعًا حَسَنًا إِلَىٰٓ أَجَلٍۢ مُّسَمًّۭى وَيُؤْتِ كُلَّ ذِى فَضْلٍۢ فَضْلَهُۥ ۖ وَإِن تَوَلَّوْا۟ فَإِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍۢ كَبِيرٍ ﴿٣﴾

ហើយចូរអ្នក(ឱមនុស្សលោកទាំងឡាយ)សុំការអភ័យទោសពីម្ចា ស់របស់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកចុះ និងវិលត្រឡប់ទៅកាន់ទ្រង់វិញដោយ បង្ហា ញពីការសោកស្ដាយទៅលើអ្វីដែលពួកអ្នកបានប្រព្រឹត្តខុសចំពោះទ្រង់ នោះទ្រង់នឹងផ្ដល់ឲ្យពួកអ្នកទទួលបាននូវភាពសុខសាន្តក្នុងជីវិតលោកិយរបស់ពួកអ្នក ដោយភាពរីករាយដ៏ល្អប្រពៃ រហូតដល់ពេលវេលាកំណត់នៃអាយុជីវិត(សេចក្តីស្លាប់)របស់ពួកអ្នកដែលត្រូវបានគេកំណត់នោះបានមកដល់។ ហើយទ្រង់នឹងផ្ដល់ ឲ្យរាល់អ្នកដែលមានភាពខ្ពង់ខ្ពស់នៅក្នុងការគោរពប្រតិបត្តិនិងសាងទង្វើកុសលនោះ នូវការតបស្នងដ៏ប្រពៃអំពីទ្រង់យ៉ា ងពេញលេញដោយគ្មានការខ្វះខាត ឡើយ។ តែប្រសិនបើពួកអ្នកបែរចេញពីការមានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមកពីម្ចាស់របស់ខ្ញុំនោះ ពិតប្រាកដណាស់ ខ្ញុំបារម្មណ៍ខ្លាចពួកអ្នកទទួលរងនូវទណ្ឌ កម្មនាថ្ងៃដ៏រន្ធត់បំផុត នោះគឺថ្ងៃបរលោក។

إِلَى ٱللَّهِ مَرْجِعُكُمْ ۖ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿٤﴾

កន្លែងវិលត្រឡប់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នៅថ្ងៃបរលោកនោះ គឺទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អមត្ថភាពនោះឡើយ។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់ពួកអ្នក និងកាត់សេចក្តីពួកអ្នកបន្ទា ប់ពីពួកអ្នកបានស្លា ប់នោះឡើយ។

أَلَآ إِنَّهُمْ يَثْنُونَ صُدُورَهُمْ لِيَسْتَخْفُوا۟ مِنْهُ ۚ أَلَا حِينَ يَسْتَغْشُونَ ثِيَابَهُمْ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٥﴾

តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះបានបង្វែរចិត្តរបស់ពួកគេដើម្បីលាក់បាំងនូវអ្វីដែលមាននៅក្នុងវាអំពីភាពសង្ស័យចំពោះអល់ឡោះ ដោយភាពល្ងង់ខ្លៅរបស់ពួកគេ។ តើពុំមែនទេឬ ខណៈពេលពួកគេគ្របក្បាលរបស់ពួកគេនឹងសម្លៀកបំពាក់របស់ពួកគេនោះ អល់ឡោះដឹងនូវអ្វីដែលពួកគេលាក់ បាំងនិងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ل

۞ وَمَا مِن دَآبَّةٍۢ فِى ٱلْأَرْضِ إِلَّا عَلَى ٱللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّۭ فِى كِتَـٰبٍۢ مُّبِينٍۢ ﴿٦﴾

ហើយរាល់ម៉ា ខ្លូកដែលរស់នៅលើភពផែនដីនេះ ទោះបីជានៅទីកន្លែងណាក៏ដោយ គឺសុទ្ធតែត្រូវបានអល់ឡោះជាម្ចាស់ទ្រង់ផ្តល់លាភសក្ការៈដល់ពួកវាដោយក្តី សប្បុរសរបស់ទ្រង់ទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវកន្លែងស្នាក់នៅរបស់វានៅលើផែនដី ហើយទ្រង់ក៏ដឹងផងដែរនូវកន្លែងដែលវាត្រូវស្លាប់។ ហើយរាល់សត្វ លោកទាំងអស់ លាភសក្ការៈរបស់វា និងកន្លែងស្នាក់នៅរបស់វា ហើយនិងកន្លែងស្លាប់របស់វា គឺមាន(កត់ត្រា)នៅក្នុងគម្ពីរយ៉ាងច្បាស់លាស់ គឺ(សៀវភៅកំណត់ ត្រា)ឡាវហ៊ុលម៉ះហ៊្វូស។

وَهُوَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍۢ وَكَانَ عَرْشُهُۥ عَلَى ٱلْمَآءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًۭا ۗ وَلَئِن قُلْتَ إِنَّكُم مَّبْعُوثُونَ مِنۢ بَعْدِ ٱلْمَوْتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّا سِحْرٌۭ مُّبِينٌۭ ﴿٧﴾

ហើយទ្រង់គឺជាអ្នកដែលបានបង្កើមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេងបំផុត ហើយទ្រង់បានបង្កើតអ្វីៗដែលមាននៅក្នុងវាទាំងពីរក្នុងរយៈពេលប្រាំ មួយថ្ងៃ។ ហើយអារ៉ស្ហរបស់ទ្រង់មុនពេលដែលទ្រង់បង្កើតវាទាំងពីរនោះ គឺស្ថិតនៅលើទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើនរណាម្នា ក់ក្នុង ចំណោមពួកអ្នកដែលមានអំពើល្អប្រសើរជាងគេដែលជាទង្វើដែលអល់ឡោះជាម្ចា ស់ទ្រង់ពេញចិត្ត ហើយតើនរណាម្នា ក់ក្នុងចំណោមពួកអ្នកដែលសាងនូវអំពើ អាក្រក់ជាងគេដែលជាទង្វើដែលអល់ឡោះទ្រង់ខឹងសម្បារនោះ។ ហើយទ្រង់នឹងតបស្នងដល់ពួកគេទាំងពីរក្រុមនេះនូវអ្វីដែលសាកសមសម្រាប់ពួកគេ។ ហើយ ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ ពិតណាស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នក ដើម្បីជំនុំជម្រះនោះ ប្រាកដជាពួកដែលប្រឆាំងនឹងអល់ឡោះ ហើយបដិសេធនឹងការរស់ឡើងវិញនោះនឹងនិយាយថាៈ គម្ពីរគួរអានដែលអ្នកកំពុងសូត្រវានេះ គឺ គ្មា នអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។ពិតណាស់ វា(គម្ពីរគួរអាន)គឺជាប្រការដែលមិនត្រឹមត្រូវយ៉ា ងច្បាស់លាស់។

وَلَئِنْ أَخَّرْنَا عَنْهُمُ ٱلْعَذَابَ إِلَىٰٓ أُمَّةٍۢ مَّعْدُودَةٍۢ لَّيَقُولُنَّ مَا يَحْبِسُهُۥٓ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٨﴾

كانوا به يستهزءون ហើយប្រសិនបើយើងពន្យារពេលដល់ពួកមុស្ហរីគីនចំពោះទណ្ឌ កម្មដែលសាកសមសម្រាប់ពួកគេ(ទទួលបាន)នៅក្នុងលោកិយនេះរហូតដល់រយៈពេលកំណត់មួយ នោះ ពួកគេប្រាកដជានឹងនិយាយស្នើសុំឲ្យវាឆាប់កើតឡើងភ្លាមៗក្នុងន័យចំអកថាៈ តើអ្វីមួយដែលអាចរារាំងពួកយើងពីទណ្ឌកម្មបាននោះ? តើមិនមែនទេឬ ពិត ណាស់ ទណ្ឌ កម្មដែលពួកគេសមនឹងទទួលនោះ ត្រូវបានអល់ឡោះពន្យារពេល(ដល់ពួកគេ) ហើយនៅថ្ងៃដែលវា(ទណ្ឌ កម្ម)មកដល់ពួកគេនោះ គឺគ្មា ននរណាម្នា ក់ អាចបង្វែរវាចេញពីពួកគេបានឡើយ។ ផ្ទុយទៅវិញ គឺវានឹងធ្លាក់ទៅលើពួកគេ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសុំឲ្យវាឆាប់កើតឡើងក្នុងន័យចំអកនិងមើល ស្រាលចំពោះវានោះ បានហ៊ុមព័ទ្ធពួកគេ។

وَلَئِنْ أَذَقْنَا ٱلْإِنسَـٰنَ مِنَّا رَحْمَةًۭ ثُمَّ نَزَعْنَـٰهَا مِنْهُ إِنَّهُۥ لَيَـُٔوسٌۭ كَفُورٌۭ ﴿٩﴾

ហើយប្រសិនបើយើងបានប្រទានឲ្យមនុស្សលោកនូវឧបការគុណណាមួយអំពីយើងដូចជា សុខភាពល្អ និងភាពមានបាន បន្ទាប់មក យើងដកហូតឧបការគុណ ទាំងនោះពីពួកគេវិញនោះ ពិតណាស់ ភាគច្រើននៃពួកគេនឹងមានការអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ ហើយរមិលគុណយ៉ាងខ្លាំងក្លាចំពោះ ឧបការគុណរបស់ទ្រង់។ពួកគេបានភ្លេចឧបការគុណនោះ នៅពេលដែលអល់ឡោះជាម្ចា ស់ទ្រង់បានដកយកវាវិញអំពីពួកគេ។

وَلَئِنْ أَذَقْنَـٰهُ نَعْمَآءَ بَعْدَ ضَرَّآءَ مَسَّتْهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّىٓ ۚ إِنَّهُۥ لَفَرِحٌۭ فَخُورٌ ﴿١٠﴾

តែប្រសិនបើយើងបានឲ្យពួកគេភ្លក្សនូវរសជាតិនៃលាភសក្ការៈដ៏ទូលំទូលាយ និងមានសុខភាពល្អក្រោយពីភាពក្រីក្រនិងមានជំងឺនោះ ពួកគេប្រាកដជានឹង និយាយថាៈ ប្រការអាក្រក់ទាំងឡាយបានឃ្លាតចេញអំពីខ្ញុំហើយ ហើយគ្រោះថ្នាក់ក៏បានបាត់បង់ដែរ តែពួកគេមិនបានថ្លែងអំណរគុណចំពោះអល់ឡោះចំពោះ រឿងនេះនោះទេ។ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលមានភាពសប្បាយរីករាយដោយមោទនភាពបំផុត និងជាអ្នកដែលក្រអឺតក្រទមទៅលើមនុស្សលោក ហើយអួតអាងចំពោះអ្វីដែលអល់ឡោះប្រទានចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِلَّا ٱلَّذِينَ صَبَرُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ أُو۟لَـٰٓئِكَ لَهُم مَّغْفِرَةٌۭ وَأَجْرٌۭ كَبِيرٌۭ ﴿١١﴾

លើកលែងតែបណ្តាអ្នកដែលបានអត់ធ្មត់ចំពោះប្រការដែលពួកគេមិនពេញចិត្ត អត់ធ្មត់ក្នុងការគោរពប្រតិបត្តិ និងអត់ធ្មត់(មិនប្រព្រឹត្ត)ចំពោះអំពើល្មើសនានា ហើយសាងនូវទង្វើកុសលប៉ុណ្ណោះ។ ពិតណាស់ ពួកគេគឺស្ថិតនៅក្នុងស្ថានភាពមួយផ្សេងទៀត ដោយពួកគេមិនអស់សង្ឃឹម និងមិនរមិលគុណចំពោះឧបការគុណ របស់អល់ឡោះ ហើយនិងមិនក្រអឺតក្រទមលើមនុស្សលោកឡើយ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយ ពួកគេនឹងទទួលបានការអភ័យ ទោសពីម្ចា ស់របស់ពួកគេចំពោះបាបកម្មទាំងឡាយរបស់ពួកគេហើយពួកគេនឹងទទួលបាននូវការតបស្នងយ៉ា ងធំធេងបំផុតនៅថ្ងៃបរលោក។

فَلَعَلَّكَ تَارِكٌۢ بَعْضَ مَا يُوحَىٰٓ إِلَيْكَ وَضَآئِقٌۢ بِهِۦ صَدْرُكَ أَن يَقُولُوا۟ لَوْلَآ أُنزِلَ عَلَيْهِ كَنزٌ أَوْ جَآءَ مَعَهُۥ مَلَكٌ ۚ إِنَّمَآ أَنتَ نَذِيرٌۭ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ وَكِيلٌ ﴿١٢﴾

ى ដូច្នេះ ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងបោះបង់ចោលនូវការផ្សព្វផ្សាយបទបញ្ជា មួយចំនួនដែលអល់ឡោះជាម្ចា ស់ទ្រង់បានបង្គា ប់ប្រើអ្នកឲ្យផ្សព្វផ្សាយ វា(ព្រោះតែអ្នកប្រឈមមុខនឹងការប្រឆាំងពីពួកគេ ភាពចចេសរឹងរូស និងការជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយ)ចំពោះអ្វីដែលពួកគេលំបាកក្នុងការ អនុវត្តវា ហើយទ្រូងរបស់អ្នកមានភាពចង្អៀតចង្អល់ក្នុងការផ្សព្វផ្សាយវា ដោយខ្លាចក្រែងពួកគេនឹងនិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឲ្យ គាត់(ព្យាការីមូហាំម៉ា ត់)ដើម្បីឲ្យគាត់ក្លាយជាអ្នកមាន ឬនាំមកជាមួយគាត់នូវម៉ា ឡាអ៊ីកាត់ម្នាក់ដើម្បីបញ្ជាក់ពីសច្ចភាពរបស់គាត់ទៅ? ដូច្នេះ ចូរអ្នកកុំបោះបង់ នូវវ៉ាហ៊ីមួយចំនួនដែលគេ(អល់ឡោះ)ផ្តល់ទៅកាន់អ្នកដោយសារតែមូលហេតុដូចនេះឲ្យសោះ។ តាមពិតរូបអ្នក គ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន(ដល់ ពួកគេ)ដោយផ្សព្វផ្សាយនូវអ្វីដែលអល់ឡោះបានបញ្ជា អ្នកឲ្យផ្សព្វផ្សាយវាប៉ុណ្ណោះ ហើយមិនមែនជាតួនាទីរបស់អ្នកនោះទេក្នុងការនាំមកនូវសញ្ញា ភស្តុតាង ណាមួយតាមអ្វីដែលពួកគេស្នើសុំនោះ។ហើយអល់ឡោះជាម្ចា ស់ ទ្រង់គឺជាអ្នកថែរក្សាការពារលើរាល់អ្វីៗទាំងអស់។

أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ فَأْتُوا۟ بِعَشْرِ سُوَرٍۢ مِّثْلِهِۦ مُفْتَرَيَـٰتٍۢ وَٱدْعُوا۟ مَنِ ٱسْتَطَعْتُم مِّن دُونِ ٱللَّهِ إِن كُنتُمْ صَـٰدِقِينَ ﴿١٣﴾

ឬមួយពួកមុស្ហរីគីននឹងនិយាយថាៈ មូហាំម៉ាត់បានប្រឌិតនូវគម្ពីរគួរអាននេះឡើង ហើយវាមិនមែនជាវ៉ាហ៊ីមកពីអល់ឡោះជាម្ចាស់នោះឡើយ។ ចូរអ្នក(ឱអ្នកនាំ សារមូហាំម៉ាត់) ពោលទៅកាន់ពួកដែលចោទប្រកាន់អ្នកដូច្នោះថាៈ ចូរពួកអ្នកនាំយកដប់ជំពូកដែលពួកអ្នកអាចបង្កើតឡើងឲ្យដូចនឹងគម្ពីរគួរអានដែលពួក អ្នកចោទប្រកាន់ថា វាត្រូវបានគេប្រឌិតឡើងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាដែលពួកអ្នកអាចហៅពួកគេបានដើម្បីសុំឲ្យពួកគេជួយពួកអ្នកលើកិច្ចការ នេះចុះ ប្រសិនបើពួកអ្នក ជាពួកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ គម្ពីរគួរអានត្រូវបានគេប្រឌិតឡើងមែននោះ។

فَإِلَّمْ يَسْتَجِيبُوا۟ لَكُمْ فَٱعْلَمُوٓا۟ أَنَّمَآ أُنزِلَ بِعِلْمِ ٱللَّهِ وَأَن لَّآ إِلَـٰهَ إِلَّا هُوَ ۖ فَهَلْ أَنتُم مُّسْلِمُونَ ﴿١٤﴾

តែប្រសិនបើពួកគេមិនអាចមានសមត្ថភាពក្នុងការនាំមកតាមអ្វីដែលពួកអ្នកបានស្នើសុំពួកគេទេនោះ ដូច្នេះចូរពួកអ្នក(ឱអ្នកដែលមានជំនឿ)ដឹង និងជឿជាក់ ចុះថាៈ ពិតប្រាកណាស់ គម្ពីរគួរអាននោះ ត្រូវបានអល់ឡោះបញ្ចុះមកដោយចំណេះដឹងរបស់ទ្រង់ទៅកាន់អ្នកនាំសាររបស់ទ្រង់(មូហាំម៉ា ត់) ហើយវាមិនត្រូវបានគេ ប្រឌិតឡើងនោះទេ។ហើយចូរពួកអ្នកជ្រាបចុះថាៈ ពិតណាស់ គ្មា នទេម្ចា ស់ដែលត្រូវគេគោរពសក្កា រៈដ៏ត្រឹមត្រូវក្រៅពីអល់ឡោះជាម្ចា ស់នោះឡើយ។ដូច្នេះ តើពួក អ្នកនឹងប្រគល់ខ្លួនចំពោះទ្រង់(ក្លា យខ្លួនជាអ្នកមូស្លីម)បន្ទា ប់ពីបានឃើញភស្តុតាងដ៏ច្បាស់លាស់ទាំងនេះដែរឬទេ?

مَن كَانَ يُرِيدُ ٱلْحَيَوٰةَ ٱلدُّنْيَا وَزِينَتَهَا نُوَفِّ إِلَيْهِمْ أَعْمَـٰلَهُمْ فِيهَا وَهُمْ فِيهَا لَا يُبْخَسُونَ ﴿١٥﴾

ជនណាដែលប្រាថ្នា ចង់បានជីវិតរស់នៅក្នុងលោកិយ និងភាពសប្បាយរីករាយរបស់វាដែលមិនស្ថិតស្ថេរនេះតាមរយៈទង្វើរបស់គេដោយគេមិនចង់បាន(ការតប ស្នង)សម្រាប់ថ្ងៃបរលោកទេនោះ យើងនឹងប្រទានឲ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេនៅក្នុងលោកិយនេះដូចជា (ឲ្យពួកគេ)សុខភាពល្អ មានសុខសុវត្ថិភាព ទទួលបានលាភសក្កា រៈដ៏ទូលាយជាដើម ដោយពួកគេមិនត្រូវបានគេកាត់បន្ថយនូវផលបុណ្យនៃទង្វើរបស់ពួកគេបន្តិចណាឡើយ។

أُو۟لَـٰٓئِكَ ٱلَّذِينَ لَيْسَ لَهُمْ فِى ٱلْـَٔاخِرَةِ إِلَّا ٱلنَّارُ ۖ وَحَبِطَ مَا صَنَعُوا۟ فِيهَا وَبَـٰطِلٌۭ مَّا كَانُوا۟ يَعْمَلُونَ ﴿١٦﴾

ពួកដែលមានគោលបំណងគួរឲ្យស្អប់ខ្ពើមដូចបានរៀបរាប់នេះ នៅថ្ងៃបរលោកនោះ ពួកគេនឹងមិនទទួលបានការតបស្នងអ្វីក្រៅពីការចូលឋាននរកនោះឡើយ ហើយផលនៃទង្វើទាំងឡាយរបស់គេបានបាត់បង់អំពីពួកគេ ហើយទង្វើ(កុសល)របស់ពួកគេក៏ត្រូវបានចាត់ទុកជាអសារបង់ ដោយសារតែពួកគេមិនមានជំនឿ និង មិនមានគោលបំណងត្រឹមត្រូវ ពីព្រោះពួកគេមិនបានសាងទង្វើទាំងនោះដើម្បីចង់បានការពេញចិត្តពីអល់ឡោះ និងឋានបរលោកនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَفَمَن كَانَ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّهِۦ وَيَتْلُوهُ شَاهِدٌۭ مِّنْهُ وَمِن قَبْلِهِۦ كِتَـٰبُ مُوسَىٰٓ إِمَامًۭا وَرَحْمَةً ۚ أُو۟لَـٰٓئِكَ يُؤْمِنُونَ بِهِۦ ۚ وَمَن يَكْفُرْ بِهِۦ مِنَ ٱلْأَحْزَابِ فَٱلنَّارُ مَوْعِدُهُۥ ۚ فَلَا تَكُ فِى مِرْيَةٍۢ مِّنْهُ ۚ إِنَّهُ ٱلْحَقُّ مِن رَّبِّكَ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يُؤْمِنُونَ ﴿١٧﴾

لا يؤمنون មិនស្មើគ្នាទេ ព្យាការីមូហាំម៉ា ត់ ជាអ្នកដែលមាននៅជាមួយគេនូវភស្តុតាងពីម្ចាស់របស់គេ ហើយមានសាក្សីមកពីម្ចាស់របស់គេទៀត នោះគឺម៉ា ឡាអ៊ីកាត់ជីព្រីល ព្រមទាំងមានសាក្សីពីមុនមកផងដែរដែលបញ្ជាក់ពីភាពជាព្យាការីរបស់គេ នោះគឺគម្ពីរតាវរ៉តដែលបានបញ្ចុះទៅលើព្យាការីមូសា ដែលជាគំរូមួយសម្រាប់មនុស្ស លោក និងជាក្តីអាណិ តស្រឡាញ់ចំពោះពួកគេនោះ។ គេ(ព្យាការីមូហាំម៉ា ត់) និងបណ្តា អ្នកដែលមានជំនឿជាមួយគេនោះ មិនស្មើគ្នានោះទេជាមួយនឹងពួកប្រឆាំង ដែលងប់ងុលក្នុងភាពវង្វេងនោះ។ អ្នកទាំងនោះ ពួកគេមានជំនឿនឹងគម្ពីរគួរអាន និងមានជំនឿចំពោះព្យាការីមូហាំម៉ាត់ដែលគេបានបញ្ចុះគម្ពីរគួរអានទៅកាន់ គាត់។ ហើយជនណាដែលប្រឆាំងនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមអ្នកដែលកាន់តាមសាសនាដទៃនោះ ពិតណាស់នាថ្ងៃបរលោក ឋាននរកគឺជាកន្លែងសន្យា សម្រាប់ពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំមានការមន្ទិលសង្ស័យចំពោះគម្ពីរគួរអាន និងការសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេឲ្យសោះ ពីព្រោះ វាគឺជាការពិតដែលគ្មានការសង្ស័យនៅក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សភាគច្រើនគ្មានជំនឿនោះទេ ទោះបីជាមានភស្តុតាងនិងអំណះអំណាងយ៉ា ងច្បាស់លាស់ ជាច្រើនយ៉ា ងណាក៏ដោយ។

وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا ۚ أُو۟لَـٰٓئِكَ يُعْرَضُونَ عَلَىٰ رَبِّهِمْ وَيَقُولُ ٱلْأَشْهَـٰدُ هَـٰٓؤُلَآءِ ٱلَّذِينَ كَذَبُوا۟ عَلَىٰ رَبِّهِمْ ۚ أَلَا لَعْنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ ﴿١٨﴾

ហើយគ្មា ននរណាម្នា ក់ដែលបំពានជាងអ្នកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះដោយចោទថា ទ្រង់មានដៃគូ ឬមានបុត្រនោះឡើយ។ ពួកដែលប្រឌិត រឿងភូតកុហកទៅលើអល់ឡោះទាំងនោះ នឹងត្រូវគេយកទៅបង្ហាញនៅចំពោះមុខម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ដើម្បីសួរនាំពីទង្វើរបស់ពួកគេ។ ហើយមាន សាក្សីជាច្រើននៃបណ្តាម៉ាឡាអ៊ីកាត់ និងបណ្តាអ្នកនាំសារ(ដែលបានធ្វើជាសាក្សីប្រឆាំងនឹងរូបគេ)បាននិយាយថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូតកុហក ទៅលើអល់ឡោះដោយពួកគេបានចោទប្រកាន់ថា ទ្រង់មានដៃគូ និងមានបុត្រ។ តើមិនមែនទេឬ អល់ឡោះជាម្ចាស់នឹងបណ្តេញពួកដែលបំពានចេញពីក្តីមេត្តា ករុណារបស់ទ្រង់ ដោយសារតែការភូតកុហករបស់ពួកគេទៅលើអល់ឡោះជាម្ចា ស់នោះ?

ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًۭا وَهُم بِٱلْـَٔاخِرَةِ هُمْ كَـٰفِرُونَ ﴿١٩﴾

ពួកដែលហាមឃាត់អ្នកដទៃពីមាគ៌ា របស់អល់ឡោះដ៏ត្រឹមត្រូវ ហើយពួកគេទាមទារចង់ឲ្យមាគ៌ា របស់ទ្រង់មានភាពវៀចវេរចេញពីភាពត្រឹមត្រូវដើម្បីកុំឲ្យនរណាម្នា ក់ អាចដើរតាមវាបាននោះ ពួកគេគឺជាពួកដែលប្រឆាំង និងបដិសេធ(គ្មា នជំនឿ)នឹងការរស់ឡើងវិញក្រោយពេលស្លា ប់។

أُو۟لَـٰٓئِكَ لَمْ يَكُونُوا۟ مُعْجِزِينَ فِى ٱلْأَرْضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنْ أَوْلِيَآءَ ۘ يُضَـٰعَفُ لَهُمُ ٱلْعَذَابُ ۚ مَا كَانُوا۟ يَسْتَطِيعُونَ ٱلسَّمْعَ وَمَا كَانُوا۟ يُبْصِرُونَ ﴿٢٠﴾

ពួកដែលមានលក្ខណៈសម្បត្តិដូចដែលបានរៀបរាប់ខាងលើនេះ ពួកគេគ្មា នលទ្ធភាពក្នុងការរត់គេចពីទណ្ឌ កម្មរបស់អល់ឡោះបានឡើយនៅពេលណាដែលទ្រង់ ទម្លា ក់ទៅលើពួកគេ ហើយពួកគេក៏គ្មា នអ្នកគាំពារ និងគ្មា នអ្នកជួយដែលអាចការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះក្រៅពីទ្រង់នោះដែរ។ គេនឹងបន្ថែមទណ្ឌ កម្ម ទៅលើពួកគេនាថ្ងៃបរលោកថែមទៀតដោយសារតែពួកគេបានបង្វែរខ្លួនពួកគេផ្ទាល់ និងបានបង្វែរអ្នកដទៃទៀតពីមាគ៌ារបស់អល់ឡោះ។ នៅលើលោកិយនេះ ពួកគេគ្មា នលទ្ធភាពស្តាប់លឺអ្វីដែលជាការពិតនិងការចង្អុលបង្ហា ញ ដោយការស្តាប់លឺហើយទទួលយកវានោះទេ ហើយពួកគេក៏មិនធ្លា ប់មើលឃើញនូវបណ្តា ភស្តុ តាងរបស់អល់ឡោះនៅក្នុងចក្រវាឡនេះនូវការមើលឃើញដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ ដោយសារតែពួកគេងាកចេញយ៉ា ងខ្លាំងអំពីការពិត។

أُو۟لَـٰٓئِكَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ ﴿٢١﴾

ពួកដែលមានលក្ខណៈដូចដែលបានរៀបរាប់នេះ គឺជាពួកដែលខាតបង់ខ្លួនឯង ដោយសារការបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅ នៃភាពអន្តរាយតាមរយៈការយក ព្រះនានាមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហើយព្រះនានា និងអ្នកដែលពួកគេធ្លាប់សុំអន្តរាគមន៍ដែលពួកគេបានប្រឌិតឡើងនោះ ក៏បានបាត់បង់ពី ពួកគេដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

لَا جَرَمَ أَنَّهُمْ فِى ٱلْـَٔاخِرَةِ هُمُ ٱلْأَخْسَرُونَ ﴿٢٢﴾

វាជាការពិត ពួកគេគឺជាពួកដែលខាតបង់យ៉ា ងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក ដោយសារតែពួកគេប្តូរយកភាពគ្មា នជំនឿនឹងភាពមានជំនឿ និងប្តូរយកលោកិយនឹងថ្ងៃ បរលោកហើយប្តូរយកទណ្ឌ កម្មនឹងក្តីមេត្តា ករុណា។

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَأَخْبَتُوٓا۟ إِلَىٰ رَبِّهِمْ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَنَّةِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٢٣﴾

ជាការពិតណាស់ បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ និងបានសាងនូវទង្វើកុសល ហើយពួកគេបន្ទាបខ្លួននិងឱនលំទោន ចំពោះអល់ឡោះជាម្ចា ស់នោះ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។

۞ مَثَلُ ٱلْفَرِيقَيْنِ كَٱلْأَعْمَىٰ وَٱلْأَصَمِّ وَٱلْبَصِيرِ وَٱلسَّمِيعِ ۚ هَلْ يَسْتَوِيَانِ مَثَلًا ۚ أَفَلَا تَذَكَّرُونَ ﴿٢٤﴾

ការប្រៀបធៀបរវាងក្រុមទាំងពីរ គឺក្រុមអ្នកគ្មានជំនឿនិងក្រុមអ្នកមានជំនឿ គឺប្រៀបដូចជាមនុស្សពិការភ្នែកដែលមិនអាចមើលអ្វីឃើញ ហើយនិងមនុស្សថ្លង់ ដែលស្តាប់អ្វីមិនលឺនោះដែរ។ នេះគឺប្រៀបដូចទៅនឹងក្រុមអ្នកដែលគ្មា នជំនឿ ដែលពួកគេមិនអាចស្តាប់លឺការពិតនូវការស្តាប់លឺហើយទទួលយកនោះទេ ហើយ ពួកគេក៏មិនអាចមើលឃើញ(ការពិត)នូវការមើលឃើញដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ។ ហើយអ្នកដែលស្តា ប់លឺ និងអ្នកដែលអាចមើលឃើញ នោះ គឺប្រៀបដូចទៅនឹងក្រុមអ្នកមានជំនឿ ដែលពួកគេអាចស្តាប់លឺនិងអាចមើលឃើញបាន។ តើស្ថានភាព និងលក្ខណៈរបស់ក្រុមទាំងពីរនេះស្មើគ្នា ដែរឬទេ? គឺ ក្រុមទាំងពីរនេះពិតជាមិនអាចស្មើគ្នា នោះទេ។ដូចនេះ តើពួកអ្នកមិនយកភាពមិនស្មើគ្នា នៃក្រុមទាំងពីរនេះធ្វើជាមេរៀនទេឬ?

وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦٓ إِنِّى لَكُمْ نَذِيرٌۭ مُّبِينٌ ﴿٢٥﴾

ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហ ជាអ្នកនាំសារម្នា ក់ទៅកាន់ក្រុមរបស់គេ ហើយគេបាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ!ជាការពិត ណាស់ រូបខ្ញុំគឺជាអ្នកដាស់តឿនព្រមានពួកអ្នកអំពីទណ្ឌ កម្មរបស់អល់ឡោះជាអ្នកបញ្ជា ក់ដល់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំទៅកាន់ពួកអ្នក។

أَن لَّا تَعْبُدُوٓا۟ إِلَّا ٱللَّهَ ۖ إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ أَلِيمٍۢ ﴿٢٦﴾

ហើយខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកកុំគោរពសក្ការៈ(ចំពោះអ្វីមួយ) លើកលែងតែទៅចំពោះ ទ្រង់ប៉ុណ្ណោះ។ពិតណាស់ ខ្ញុំខ្លា ចពួកអ្នកទទួលនូវទណ្ឌ កម្មដ៏ឈឺចាប់នៅថ្ងៃណាមួយ។

فَقَالَ ٱلْمَلَأُ ٱلَّذِينَ كَفَرُوا۟ مِن قَوْمِهِۦ مَا نَرَىٰكَ إِلَّا بَشَرًۭا مِّثْلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمْ أَرَاذِلُنَا بَادِىَ ٱلرَّأْىِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِن فَضْلٍۭ بَلْ نَظُنُّكُمْ كَـٰذِبِينَ ﴿٢٧﴾

وما نر لكم علينا من فضلبل نظنكم كذبين ى ពួកដែលមានឋានៈសក្តិនិងពួកមេដឹកនាំដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គេបាននិយាយថាៈ ពួកយើងមិនទទួលយកការអំពាវនាវរបស់អ្នកដាច់ខាត ព្រោះអ្នកគ្មានលក្ខណៈពិសេសអ្វីលើសពួកយើងនោះទេ។ ពិតណាស់ អ្នកក៏ជាមនុស្សធម្មតាដូចពួកយើងដែរ និងដោយសារតែពួកយើងមិនបានមើលឃើញអ្នក ដែលដើរតាមអ្នកនោះ ក្រៅពីមនុស្សដែលទន់ខ្សោយនៃពួកយើងដែលឆាប់ជឿដោយគ្មានការពិចារណានោះដែរ។ ហើយនិងក៏ដោយសារតែពួកអ្នកមិនមានភាព ខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិ និងឋានៈសក្តិប្រសើរជាងពួកយើង ដើម្បីឲ្យពួកយើងដើរតាមពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក បោកប្រាស់ចំពោះអ្វីដែលពួកអ្នកអំពាវនាវ។ قال يقوم أرءيتمإن كنت عل بينة من ربى وءاتىنى رحمةمن عنده فعميت عليكم أنلزمكموها وأنتملها

قَالَ يَـٰقَوْمِ أَرَءَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّى وَءَاتَىٰنِى رَحْمَةًۭ مِّنْ عِندِهِۦ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنتُمْ لَهَا كَـٰرِهُونَ ﴿٢٨﴾

كرهون ព្យាការីនួហបានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្តុតាងពីម្ចាស់របស់ខ្ញុំដែលជាសាក្សីបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ ហើយគេបង្គាប់ប្រើលើពួកអ្នកឲ្យមានជំនឿជាក់ចំពោះខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់ នោះគឺភាពជាព្យាការី និងសារ(អំពីទ្រង់) តែគេ បានបិទបាំងវាទៅលើពួកអ្នកដោយសារតែភាពអវិជ្ជា របស់ពួកអ្នកចំពោះវានោះ តើខ្ញុំបង្ខំពួកអ្នកឲ្យមានជំនឿចំពោះវា និងបញ្ចូលវា(ជំនឿ)ទៅក្នុងដួងចិត្តរបស់ពួក بلغ គម្ពីរគួរអាន · តាហ្វសៀរ អ្នកទាំងដែលពួកអ្នកមិនពេញចិត្តនោះឬ? ខ្ញុំគ្មានលទ្ធភាពនឹងធ្វើដូច្នេះនោះឡើយ។ ជាការពិតណាស់ អ្នកដែលអាចចង្អុលបង្ហាញទៅកាន់ការមានជំនឿនោះ គឺ មានតែអល់ឡោះជាម្ចា ស់តែមួយគត់។

وَيَـٰقَوْمِ لَآ أَسْـَٔلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِىَ إِلَّا عَلَى ٱللَّهِ ۚ وَمَآ أَنَا۠ بِطَارِدِ ٱلَّذِينَ ءَامَنُوٓا۟ ۚ إِنَّهُم مُّلَـٰقُوا۟ رَبِّهِمْ وَلَـٰكِنِّىٓ أَرَىٰكُمْ قَوْمًۭا تَجْهَلُونَ ﴿٢٩﴾

أرىكم قوما تجهلون ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានស្នើសុំទ្រព្យសម្បត្តិពីពួកអ្នកលើការផ្សព្វផ្សាយសារនេះឡើយ។ ពិតណាស់ ផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជា ម្ចា ស់ប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនបណ្តេ ញអ្នកក្រីក្រទាំងឡាយដែលជាអ្នកមានជំនឿឲ្យចេញពីកន្លែងជួបជុំរបស់ខ្ញុំតាមការស្នើសុំរបស់ពួកអ្នកដែលស្នើឲ្យបណ្តេ ញ ពួកគេចេញនោះដែរ។ ជាការពិតណាស់ ពួកគេនឹងជួបម្ចាស់របស់ពួកគេនាថ្ងៃបរលោក ហើយទ្រង់ជាអ្នកដែលតបស្នងចំពោះការមានជំនឿរបស់ពួកគេ។ ប៉ុន្តែខ្ញុំ យល់ឃើញថា ពួកអ្នកគឺជាក្រុមដែលមិនយល់អំពីធាតុពិតនៃការអំពាវនាវនេះឡើយ ខណៈដែលពួកអ្នកទាមទារឲ្យបណ្តេញបណ្តា អ្នកមានជំនឿដែលទន់ខ្សោយ ចេញនោះ។

وَيَـٰقَوْمِ مَن يَنصُرُنِى مِنَ ٱللَّهِ إِن طَرَدتُّهُمْ ۚ أَفَلَا تَذَكَّرُونَ ﴿٣٠﴾

ឱក្រុមរបស់ខ្ញុំ! តើអ្នកណាដែលនឹងការពារខ្ញុំពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើខ្ញុំបណ្ដេញបណ្តា អ្នកមានជំនឿទាំងនោះដោយបំពាន ដោយពួកគេគ្មាន បាបកម្មសោះនោះ? តើពួកអ្នកមិនពិចារណា និងដើរទៅរកអ្វីដែលនាំមកនូវផលល្អ និងផលប្រយោជន៍ដល់ពួកអ្នកទេឬ?

وَلَآ أَقُولُ لَكُمْ عِندِى خَزَآئِنُ ٱللَّهِ وَلَآ أَعْلَمُ ٱلْغَيْبَ وَلَآ أَقُولُ إِنِّى مَلَكٌۭ وَلَآ أَقُولُ لِلَّذِينَ تَزْدَرِىٓ أَعْيُنُكُمْ لَن يُؤْتِيَهُمُ ٱللَّهُ خَيْرًا ۖ ٱللَّهُ أَعْلَمُ بِمَا فِىٓ أَنفُسِهِمْ ۖ إِنِّىٓ إِذًۭا لَّمِنَ ٱلظَّـٰلِمِينَ ﴿٣١﴾

ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំមានឃ្លាំងទ្រព្យជាច្រើនរបស់អល់ឡោះដែលក្នុងនោះ គឺមានលាភសក្ការៈរបស់ទ្រង់ ដោយខ្ញុំនឹង បរិច្ចា គវាដល់ពួកអ្នកប្រសិនបើពួកអ្នកមានជំនឿនោះទេហើយខ្ញុំក៏មិននិយាយដែរថាៈ ពិតប្រាកដណាស់ ខ្ញុំដឹងពីប្រការអាថ៌កំបាំងនោះ ហើយខ្ញុំក៏មិននិយាយថាៈ ជាការពិតណាស់ រូបខ្ញុំគឺជាម៉ា ឡាអ៊ីកាត់នោះដែរ។ ផ្ទុយទៅវិញ រូបខ្ញុំក៏ជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ ខ្ញុំក៏មិននិយាយទៅកាន់អ្នកក្រីក្រដែលជាអ្នកដែលត្រូវ បានពួកអ្នកមើលងាយពួកគេ និងបន្ទាបតម្លៃរបស់ពួកគេថា “អល់ឡោះមិនផ្តល់នូវការចង្អុលបង្ហាញដល់ពួកគេ” នោះដែរ។ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវ ការនៀត(បំណង)របស់ពួកគេ និងស្ថានភាពរបស់ពួកគេ។ ពិតប្រាកដណាស់ ប្រសិនបើខ្ញុំនិយាយដូច្នេះមែននោះ គឺរូបខ្ញុំពិតជាស្ថិតក្នុងចំណោមពួកបំពានដែល សាកសមនឹងទទួលទណ្ឌ កម្មរបស់អល់ឡោះជាមិនខាន។

قَالُوا۟ يَـٰنُوحُ قَدْ جَـٰدَلْتَنَا فَأَكْثَرْتَ جِدَٰلَنَا فَأْتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿٣٢﴾

ពួកគេបាននិយាយដោយភាពរឹងរូស និងក្រអឺទក្រទមថាៈ ឱនួហ! ពិតប្រាកដណាស់ អ្នកបានឈ្លោះប្រកែកនិងបង្កជម្លោះជាមួយពួកយើងច្រើនដងមកហើយ។ ហេតុនេះ ចូរអ្នកនាំមកនូវទណ្ឌកម្មដែលអ្នកបានសន្យានឹងពួកយើងនោះមកកាន់ពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលអ្នក បានអះអាងមែននោះ។

قَالَ إِنَّمَا يَأْتِيكُم بِهِ ٱللَّهُ إِن شَآءَ وَمَآ أَنتُم بِمُعْجِزِينَ ﴿٣٣﴾

ព្យាការីនួហបានតបទៅកាន់ពួកគេវិញថាៈ ខ្ញុំមិនអាចនាំទណ្ឌកម្មមកកាន់ពួកអ្នកបាននោះទេ។ តាមពិត គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំទណ្ឌ កម្មមកកាន់ពួកអ្នកប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកគ្មា នលទ្ធភាពអាចគេចផុតពីទណ្ឌ កម្មរបស់អល់ឡោះនោះឡើយនៅពេលណាដែលទ្រង់មានបំណង ដាក់ទណ្ឌ កម្មមកលើពួកអ្នកនោះ។

وَلَا يَنفَعُكُمْ نُصْحِىٓ إِنْ أَرَدتُّ أَنْ أَنصَحَ لَكُمْ إِن كَانَ ٱللَّهُ يُرِيدُ أَن يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ ﴿٣٤﴾

ហើយដំបូន្មា ន និងការរំលឹករបស់ខ្ញុំមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយប្រសិនបើអល់ឡោះមានចេតនាធ្វើឲ្យពួកអ្នកវង្វេងពីមាគ៌ា ដែលត្រឹមត្រូវ និងបង្វែរពួកអ្នកចេញពីការចង្អុលបង្ហា ញរបស់ទ្រង់ដោយសារតែភាពរឹងរូសរបស់ពួកអ្នកហើយនោះ។ទ្រង់គឺជាម្ចា ស់របស់ពួកអ្នក។ដូចនេះ ទ្រង់គឺជាអ្នកដែលគ្រ بلغ គម្ពីរគួរអាន · តាហ្វសៀរ ប់គ្រងលើកិច្ចការរបស់ពួកអ្នក។ ដូច្នេះ ទ្រង់ពិតជាអាចធ្វើឲ្យពួកអ្នកវង្វេងបានប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់ នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។

أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ إِنِ ٱفْتَرَيْتُهُۥ فَعَلَىَّ إِجْرَامِى وَأَنَا۠ بَرِىٓءٌۭ مِّمَّا تُجْرِمُونَ ﴿٣٥﴾

ហើយដោយសារតែការប្រឆាំងនៃក្រុមរបស់ព្យាការីនួហ ពួកគេបានចោទប្រកាន់(ទៅលើគាត់)ថាៈ ពិតណាស់ គាត់(ព្យាការីនួហ)បានប្រឌិតភូតកុហក ទៅលើអល់ឡោះចំពោះសាសនាដែលគាត់បាននាំមកកាន់ពួកគេនេះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ប្រសិនបើខ្ញុំប្រឌិតវាមែននោះ រូបខ្ញុំតែម្នា ក់គត់ដែលជាអ្នកទទួលទណ្ឌ កម្មចំពោះបាបកម្មរបស់ខ្ញុំនោះ។ ហើយខ្ញុំមិនទទួលរ៉ាប់រងចំពោះបាបកម្មនៃការបដិសេធរបស់ពួកអ្នកបន្តិចណាឡើយ។ ពិត ណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងវានោះទេ។ وأوحىإلى نوح أنه لن يؤمن من قومك إلا من قد ءامن فلا تبتئس بما كانوايفعلون

وَأُوحِىَ إِلَىٰ نُوحٍ أَنَّهُۥ لَن يُؤْمِنَ مِن قَوْمِكَ إِلَّا مَن قَدْ ءَامَنَ فَلَا تَبْتَئِسْ بِمَا كَانُوا۟ يَفْعَلُونَ ﴿٣٦﴾

ហើយអល់ឡោះជាម្ចា ស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហថាៈ ពិតប្រាកដណាស់ គ្មា នអ្នកណាម្នា ក់នៃក្រុមរបស់អ្នក(ឱព្យាការីនួហ)មានជំនឿទៀតនោះទេ ក្រៅតែពីអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។។ ហេតុនេះ ចូរអ្នក(ឱព្យាការីនួហ)កុំកើតទុក្ខដោយសារតែការបដិសេធ និងការសើចចំអកដែលពួកគេបានប្រព្រឹត្តវាក្នុង អំឡុងពេលវេលាដ៏យូរនេះឲ្យសោះ។

وَٱصْنَعِ ٱلْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا وَلَا تُخَـٰطِبْنِى فِى ٱلَّذِينَ ظَلَمُوٓا۟ ۚ إِنَّهُم مُّغْرَقُونَ ﴿٣٧﴾

ហើយចូរអ្នកសង់សំពៅមួយក្រោមការត្រួតពិនិត្យ និងការថែរក្សាពីយើង និងតាមរយៈវ៉ាហ៊ីរបស់យើងក្នុងការបង្រៀនអ្នក ថាតើអ្នកត្រូវធ្វើសំពៅនោះដោយ របៀបណា។ ហើយចូរអ្នកកុំសុំពីយើងឲ្យពន្យារពេលដល់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងឲ្យសោះ។ ពិតណាស់ ពួកគេគឺជាពួកដែលត្រូវបានគេពន្លិច ដោយទឹកជំនន់(ដោយចៀសមិនផុតឡើយ) ដែលជាទណ្ឌ កម្មសម្រាប់ពួកគេទៅលើការដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនោះ។

وَيَصْنَعُ ٱلْفُلْكَ وَكُلَّمَا مَرَّ عَلَيْهِ مَلَأٌۭ مِّن قَوْمِهِۦ سَخِرُوا۟ مِنْهُ ۚ قَالَ إِن تَسْخَرُوا۟ مِنَّا فَإِنَّا نَسْخَرُ مِنكُمْ كَمَا تَسْخَرُونَ ﴿٣٨﴾

ពេលនោះ ព្យាការីនូហក៏បានអនុវត្តតាមបទបញ្ជា ម្ចា ស់របស់គាត់ ហើយគាត់ក៏បានចាប់ផ្តើមសង់សំពៅ។ រាល់ពេលដែលពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិ នៃក្រុមរបស់គាត់បានដើរឆ្លងកាត់គាត់នោះ ពួកគេតែងតែសើចចំអកឲ្យគាត់ ដោយសារតែគាត់សង់សំពៅ តែកន្លែងដែលគាត់សង់សំពៅនោះ គឺគ្មា នទឹក ហើយក៏ គ្មា នទន្លេនោះដែរ។ នៅពេលដែលពួកគេសើចចំអកឲ្យគាត់ដដែលៗច្រើនដងពេក គាត់ក៏បានតបវិញថាៈ ប្រសិនបើពួកអ្នក(ឱពួកមេដឹកនាំ)សើចចំអកឲ្យយើងនា ថ្ងៃនេះនៅពេលដែលយើងកំពុងសង់សំពៅនោះ ពិតណាស់ យើងនឹងសើចចំអកឲ្យពួកអ្នកវិញ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកអ្នកចំពោះអ្វីដែលពួកអ្នក កំពុងតែសំដៅទៅរកការលិចលង់នោះ។ فسوف تعلمون من يأتيه عذاب يخزيه ويحل عليه عذاب مقيم

فَسَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌۭ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌۭ مُّقِيمٌ ﴿٣٩﴾

ហើយពួកអ្នកប្រាកដជានឹងដឹងថា តើអ្នកណាដែលទណ្ឌ កម្មនឹងធ្លា ក់ទៅលើរូបគេដែលនឹងធ្វើឲ្យគេអាម៉ា ស់ និងថោកទាបនៅក្នុងលោកិយនេះ ហើយនឹងត្រូវទទួល ទណ្ឌ កម្មជាអមតៈដោយគ្មា នស្រាកស្រាន្តនាថ្ងៃបរលោកនោះ។

حَتَّىٰٓ إِذَا جَآءَ أَمْرُنَا وَفَارَ ٱلتَّنُّورُ قُلْنَا ٱحْمِلْ فِيهَا مِن كُلٍّۢ زَوْجَيْنِ ٱثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ ٱلْقَوْلُ وَمَنْ ءَامَنَ ۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٌۭ ﴿٤٠﴾

ហើយព្យាការីនួហក៏បានបញ្ចប់ការសង់សំពៅដែលម្ចា ស់របស់គាត់បង្គា ប់ប្រើឲ្យសង់នោះ។ លុះនៅពេលដែលបទបញ្ជា របស់យើង(អល់ឡោះ)ដោយការបំផ្លា ញ ពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើន ជាសញ្ញាបញ្ជាក់ពីការចាប់ផ្តើមកើតមាននូវទឹកជំនន់នោះ យើងក៏បានមានបន្ទូលទៅកាន់ព្យា ការីនួហថាៈ ចូរអ្នកប្រមូលសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី មួយគូៗ គឺមានឈ្មោ លមានញឺដាក់លើសំពៅនេះមក ហើយចូរអ្នកដឹកក្រុមគ្រួសាររបស់អ្នកផង ដែរ(នៅក្នុងសំពៅនេះ) លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយថា រូបគេជាអ្នកដែលត្រូវបានគេពន្លិច(ក្នុងទឹក)ដោយសារតែគេជាអ្នកគ្មានជំនឿ ប៉ុណ្ណោះ ហើយចូរអ្នកដឹកអ្នកដែលអ្នកមានជំនឿជាមួយអ្នកនៃក្រុមរបស់អ្នកផងដែរ។ ហើយក្នុងចំណោមក្រុមរបស់គាត់ គ្មា នអ្នកដែលមានជំនឿជាមួយគាត់នោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ ឡើយ លើកលែងតែក្នុងចំនួនដ៏តិចដែលគាត់បានចំណាយពេលវេលាយ៉ាងយូរស្នាក់នៅជាមួយពួកគេ អំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជា ម្ចា ស់ប៉ុណ្ណោះ។

۞ وَقَالَ ٱرْكَبُوا۟ فِيهَا بِسْمِ ٱللَّهِ مَجْر۪ىٰهَا وَمُرْسَىٰهَآ ۚ إِنَّ رَبِّى لَغَفُورٌۭ رَّحِيمٌۭ ﴿٤١﴾

ហើយព្យាការីនួហបាននិយាយទៅកាន់អ្នកដែលមានជំនឿក្នុងចំណោមក្រុមគ្រួសាររបស់គាត់ និងក្រុមរបស់គាត់ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅនេះមក ក្នុង នាមអល់ឡោះដែលធ្វើឲ្យសំពៅនេះធ្វើដំណើរ ហើយក្នុងនាមរបស់ទ្រង់ដែលធ្វើឲ្យវាឈប់។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោសបំផុតនូវបាបកម្ម ទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាកុណា របស់ទ្រង់ចំពោះអ្នកមានជំនឿនោះ គឺទ្រង់បានសង្គ្រោះពួកគេពីការបំផ្លា ញ។

وَهِىَ تَجْرِى بِهِمْ فِى مَوْجٍۢ كَٱلْجِبَالِ وَنَادَىٰ نُوحٌ ٱبْنَهُۥ وَكَانَ فِى مَعْزِلٍۢ يَـٰبُنَىَّ ٱرْكَب مَّعَنَا وَلَا تَكُن مَّعَ ٱلْكَـٰفِرِينَ ﴿٤٢﴾

ហើយសំពៅបានដឹកមនុស្ស និងអ្វីៗដែលនៅលើសំពៅនោះធ្វើដំណើរឆ្លងកាត់ទឹករលកដ៏ធំៗប្រៀបដូចជាភ្នំ។ ហើយដោយសារតែមនោសញ្ចេតនាក្នុងនាមជា ឪពុក ព្យាការីនួហបានស្រែកហៅកូនរបស់គាត់ដែលជាអ្នកគ្មា នជំនឿ ហើយគេធ្លា ប់ឃ្លាតពីឪពុករបស់គេនិងក្រុមរបស់គេនៅកន្លែងមួយថាៈ ឱកូនសម្លា ញ់! សូម កូនឡើងជិះលើសំពៅជាមួយពួកយើងមក នោះកូននោះនឹងបានរួចផុតពីការលិចលង់ហើយ ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឲ្យសោះ ដែលជា ហេតុនាំឲ្យកូនទទួលរងនូវគ្រោះមហន្តរាយដោយការលិចលង់ដូចពួកគេទទួលរងជាមិនខានឡើយ។

قَالَ سَـَٔاوِىٓ إِلَىٰ جَبَلٍۢ يَعْصِمُنِى مِنَ ٱلْمَآءِ ۚ قَالَ لَا عَاصِمَ ٱلْيَوْمَ مِنْ أَمْرِ ٱللَّهِ إِلَّا مَن رَّحِمَ ۚ وَحَالَ بَيْنَهُمَا ٱلْمَوْجُ فَكَانَ مِنَ ٱلْمُغْرَقِينَ ﴿٤٣﴾

កូនរបស់ព្យាការីនួហបានតបទៅកាន់គាត់វិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដ៏ខ្ពស់ដែលវានឹងអាចជួយការពារខ្ញុំមិនឲ្យទឹកទៅដល់ខ្ញុំ(លិចខ្ញុំ)ឡើយ។ ព្យាការីនួហ ក៏បាននិយាយទៅកាន់កូនប្រុសរបស់គាត់វិញថាៈ នៅថ្ងៃនេះ គ្មា ននរណាម្នា ក់ដែលអាចរារាំងពីទណ្ឌ កម្មរបស់អល់ឡោះដោយការពន្លិចនៅក្នុងទឹកជំនន់បាននោះ ឡើយ លើកលែងតែអល់ឡោះជាម្ចាស់មហាអាណិ តស្រឡាញ់ចំពោះគេដោយក្តីមេត្តាកុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ នោះទ្រង់នឹង ការពាររូបគេពីការលិចលង់នេះបាន។ ហើយទឹករលកបានបំបែកព្យាការីនួហនិងកូនប្រុសរបស់គាត់ដែលគ្មានជំនឿចេញពីគ្នា។ ពេលនោះ កូនរបស់គាត់ក៏ស្ថិត ក្នុងចំណោមអ្នកដែលត្រូវបានគេពន្លិចដោយទឹកជំនន់ផងដែរ ដោយសារតែភាពគ្មា នជំនឿរបស់គេ។

وَقِيلَ يَـٰٓأَرْضُ ٱبْلَعِى مَآءَكِ وَيَـٰسَمَآءُ أَقْلِعِى وَغِيضَ ٱلْمَآءُ وَقُضِىَ ٱلْأَمْرُ وَٱسْتَوَتْ عَلَى ٱلْجُودِىِّ ۖ وَقِيلَ بُعْدًۭا لِّلْقَوْمِ ٱلظَّـٰلِمِينَ ﴿٤٤﴾

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទួលទៅកាន់ដីក្រោយពីទឹកជំនន់បានបញ្ចប់ទៅវិញថាៈ ឱដី! ចូរឯងលេបទឹកជំនន់ដែលស្ថិតនៅលើឯងទៅវិញចុះ។ ហើយទ្រង់ ក៏បានមានបន្ទូលទៅកាន់មេឃផងដែរថាៈ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញ រហូតដល់ដីបានស្ងួតអស់។ ហើយអល់ឡោះបានបំផ្លាញពួកដែលគ្មានជំនឿ ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថាៈ មហន្តរាយចុះចំពោះក្រុមដែលបំពាន ព្រំដែនរបស់អល់ឡោះដោយការប្រឆាំង និងភាពគ្មា នជំនឿនោះ។

وَنَادَىٰ نُوحٌۭ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبْنِى مِنْ أَهْلِى وَإِنَّ وَعْدَكَ ٱلْحَقُّ وَأَنتَ أَحْكَمُ ٱلْحَـٰكِمِينَ ﴿٤٥﴾

ហើយព្យាការីនួហក៏បានស្រែកហៅម្ចាស់របស់គាត់ ដោយបួងសួងសុំពីទ្រង់ដោយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ កូនរបស់ខ្ញុំក៏ជាក្រុម គ្រួសាររបស់ខ្ញុំដែលទ្រង់បានសន្យានឹងខ្ញុំថានឹងរំដោះពួកគេ(ពីការលិចលង់)ផងដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ទ្រង់ គឺជាការពិតដោយទ្រង់មិនក្បត់ សន្យារបស់ទ្រង់នោះឡើយ។ ហើយទ្រង់គឺជាម្ចា ស់ដែលកាត់សេចក្តីដោយយុត្តិធម៌បំផុត និងដឹងបំផុតអំពីពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ يَـٰنُوحُ إِنَّهُۥ لَيْسَ مِنْ أَهْلِكَ ۖ إِنَّهُۥ عَمَلٌ غَيْرُ صَـٰلِحٍۢ ۖ فَلَا تَسْـَٔلْنِ مَا لَيْسَ لَكَ بِهِۦ عِلْمٌ ۖ إِنِّىٓ أَعِظُكَ أَن تَكُونَ مِنَ ٱلْجَـٰهِلِينَ ﴿٤٦﴾

អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ពិតប្រាកដណាស់ កូនប្រុសរបស់អ្នកដែលអ្នកបានសុំយើងឲ្យជួយសង្គ្រោះ គេនោះ មិនមែនជាក្រុមគ្រួសាររបស់អ្នកដែលយើងបានសន្យានឹងអ្នកថា នឹងសង្គ្រោះពួកគេនោះទេ ពីព្រោះរូបគេគឺអ្នកដែលគ្មានជំនឿ។ ជាការពិតណាស់ ការ ស្នើសុំរបស់អ្នកនេះ ឱព្យាការីនួហ(ដែលសុំឲ្យអល់ឡោះសង្គ្រោះកូនរបស់គាត់ដែលជាអ្នកគ្មា នជំនឿ) គឹជាទង្វើដែលមិនសាកសមចេញពីអ្នកនោះទេហើយវាក៏មិន គប្បីចេញពីអ្នកដែលស្ថិតក្នុងតំណែង(ជាអ្នកនាំសារ)ដូចអ្នកនេះដែរ។ ដូចនេះ ចូរអ្នកកុំស្នើសុំពីយើងនូវអ្វីដែលអ្នកមិនបានដឹងពីវាឲ្យសោះ។ ពិតប្រាកដណាស់ យើងឲ្យអ្នកប្រុងប្រយ័ត្នខ្លា ចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ ដោយអ្នកសុំពីយើងនូវអ្វីដែលផ្ទុយពីចំណេះដឹងនិងគតិបណ្ឌិ តរបស់យើង។

قَالَ رَبِّ إِنِّىٓ أَعُوذُ بِكَ أَنْ أَسْـَٔلَكَ مَا لَيْسَ لِى بِهِۦ عِلْمٌۭ ۖ وَإِلَّا تَغْفِرْ لِى وَتَرْحَمْنِىٓ أَكُن مِّنَ ٱلْخَـٰسِرِينَ ﴿٤٧﴾

ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំសុំជ្រកកោនពីទ្រង់ និងសុំការការពារពីទ្រង់ពីការដែលខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំមិនបានដឹងអំពីវា។ ប្រសិនបើទ្រង់មិន អភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំ និងមិនមានក្តីមេត្តាករុណាចំពោះខ្ញុំទេនោះ ខ្ញុំនឹងស្ថិតក្នុងចំណោមពួកខាតបង់ដែលជាអ្នកខាតបង់លាភសំណាងរបស់ ពួកគេនាថ្ងៃបរលោកជាក់ជាមិនខាន។

قِيلَ يَـٰنُوحُ ٱهْبِطْ بِسَلَـٰمٍۢ مِّنَّا وَبَرَكَـٰتٍ عَلَيْكَ وَعَلَىٰٓ أُمَمٍۢ مِّمَّن مَّعَكَ ۚ وَأُمَمٌۭ سَنُمَتِّعُهُمْ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٌۭ ﴿٤٨﴾

អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ចូរអ្នកចុះពីសំពៅទៅលើដីដោយភាពសុខសាន្ត និងសុខសុវត្ថិភាព ព្រមទាំងប្រកបដោយ ពរជ័យរបស់អល់ឡោះយ៉ាងច្រើនទៅលើអ្នក និងទៅលើពូជពង្សរបស់បណ្តា អ្នកដែលបានស្ថិតនៅជាមួយនឹងអ្នកនៅលើសំពៅក្នុងចំណោមអ្នកមានជំនឿ(ជាអ្នក ជំនាន់ក្រោយៗ)ដែលនឹងមកដល់បន្ទា ប់ពីអ្នកចុះ។ហើយចំពោះប្រជាជាតិដទៃទៀតក្នុងចំណោមកូនចៅរបស់ពួកគេ គឺជាពួកដែលគ្មា នជំនឿនោះ យើងនឹងផ្តល់ឲ្យ ពួកគេនូវការសោយសុខនៅក្នុងជីវិតលោកិយនេះ និងផ្តល់ឲ្យពួកគេនូវអ្វីដែលគេត្រូវការសម្រាប់ការរស់នៅ។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺ ចាប់បំផុតពីយើងនាថ្ងៃបរលោក។

تِلْكَ مِنْ أَنۢبَآءِ ٱلْغَيْبِ نُوحِيهَآ إِلَيْكَ ۖ مَا كُنتَ تَعْلَمُهَآ أَنتَ وَلَا قَوْمُكَ مِن قَبْلِ هَـٰذَا ۖ فَٱصْبِرْ ۖ إِنَّ ٱلْعَـٰقِبَةَ لِلْمُتَّقِينَ ﴿٤٩﴾

រឿងរ៉ាវរបស់ព្យាការីនួហនេះ គឺស្ថិតក្នុងចំណោមដំណឹ ងអាថ៌កំបាំងមួយដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក។ រូបអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនធ្លាប់បានដឹង អំពីវានោះទេ ហើយក្រុមរបស់អ្នកក៏មិនធ្លាប់បានដឹងវាពីមុនមកនោះដែរ មុនពេលដែលយើងបានផ្តល់វ៉ាហ៊ីនេះទៅកាន់អ្នកនោះ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ទៅលើ ការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នក និងការបដិសេធរបស់ពួកគេ ដូចដែលព្យាការីនួហបានអត់ធ្មត់ចុះ។ ជាការពិតណាស់ ជំនួយ និងការទទួលបាន ជោគជ័យ គឺសម្រាប់បណ្តា អ្នកដែលអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បង្គាប់ប្រើ ហើយចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាម ឃាត់។

وَإِلَىٰ عَادٍ أَخَاهُمْ هُودًۭا ۚ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ ۖ إِنْ أَنتُمْ إِلَّا مُفْتَرُونَ ﴿٥٠﴾

ហើយយើងបានបញ្ជូនព្យាការីហ៊ូទទៅកាន់ក្រុមអាទដែលជាបងប្អូនរបស់ពួកគេ។ គាត់(ព្យាការីហ៊ូទ)បានពោលទៅកាន់ពួកគេ(ក្រុមរបស់គាត់)ថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយឲ្យសោះ។ សម្រាប់ពួកអ្នក គឺគ្មា នម្ចា ស់ណាដែលត្រូវ គោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ ហើយការដែលពួកអ្នកអះអាងថា ទ្រង់មានដៃគូនោះ គ្មា នអ្វីក្រៅពីពួកអ្នកជាពួកដែលភូតកុហកនោះទេ។

يَـٰقَوْمِ لَآ أَسْـَٔلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ أَجْرِىَ إِلَّا عَلَى ٱلَّذِى فَطَرَنِىٓ ۚ أَفَلَا تَعْقِلُونَ ﴿٥١﴾

ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានសុំពីពួកអ្នកនូវការតបស្នងចំពោះការផ្សព្វផ្សាយ(សារ)ពីម្ចាស់របស់ខ្ញុំ និងការ(ដែលខ្ញុំ)អំពាវនាវ(ពួកអ្នក)ទៅកាន់ទ្រង់នោះទេ។ ការតប ស្នងរបស់ខ្ញុំ គឺនៅលើអល់ឡោះជាម្ចា ស់ដែលជាអ្នកបានបង្កើតខ្ញុំប៉ុណ្ណោះ។ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះរឿងនេះ ហើយទទួលយកនូវអ្វីដែលខ្ញុំកំពុងតែ អំពាវនាវពួកអ្នកទៅកាន់វាទេឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَـٰقَوْمِ ٱسْتَغْفِرُوا۟ رَبَّكُمْ ثُمَّ تُوبُوٓا۟ إِلَيْهِ يُرْسِلِ ٱلسَّمَآءَ عَلَيْكُم مِّدْرَارًۭا وَيَزِدْكُمْ قُوَّةً إِلَىٰ قُوَّتِكُمْ وَلَا تَتَوَلَّوْا۟ مُجْرِمِينَ ﴿٥٢﴾

ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការភ័យទោសពីអល់ឡោះចុះ។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសពីរាល់បាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះទ្រង់ (ហើយ បាបកម្មដែលធំជាងគេនោះគឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ)។ តាមរយៈនេះ ទ្រង់នឹងតបស្នងដល់ពួកអ្នកវិញដោយការបញ្ចុះទឹកភ្លៀងយ៉ាងច្រើន ហើយទ្រង់នឹង បន្ថែម(ដល់ពួកអ្នក)នូវភាពខ្លាំងក្លាទៅលើភាពខ្លាំងក្លារបស់ពួកអ្នកថែមទៀត តាមរយៈការធ្វើឲ្យពួកអ្នកមានកូនចៅនិងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយចូរពួក អ្នកកុំបែរចេញពីអ្វីដែលខ្ញុំបានអំពាវនាវពួកអ្នកទៅកាន់វាឲ្យសោះ ដែលជាហេតុនាំឲ្យពួកអ្នកស្ថិតក្នុងចំណោមពួកដែលប្រព្រឹត្តអាក្រក់ ដោយសារតែការងាកចេញ របស់ពួកអ្នកពីការអំពាវនាវរបស់ខ្ញុំនេះ និង(ដោយសារ)ការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ ហើយនិងការបដិសេធរបស់ពួកអ្នកចំពោះអ្វីដែលខ្ញុំបាននាំមក។

قَالُوا۟ يَـٰهُودُ مَا جِئْتَنَا بِبَيِّنَةٍۢ وَمَا نَحْنُ بِتَارِكِىٓ ءَالِهَتِنَا عَن قَوْلِكَ وَمَا نَحْنُ لَكَ بِمُؤْمِنِينَ ﴿٥٣﴾

ក្រុមរបស់គាត់បានពោល(ទៅកាន់គាត់វិញ)ថាៈ ឱហ៊ូទ! អ្នកមិនបាននាំមកនូវភស្តុតាងដ៏ជាក់ច្បាស់ណាមួយមកកាន់ពួកយើងដើម្បីឲ្យពួកយើងមានជំនឿចំពោះ អ្នកនោះឡើយ ហើយពួកយើងក៏មិនបោះបង់ការគោរពសក្កា រៈចំពោះព្រះនានារបស់ពួកយើងដោយសា្តប់តាមសម្តីរបស់អ្នកដែលគ្មា នអំណះអំណាងអ្វីនោះដែរ។ ហើយពួកយើងមិនមានជំនឿលើអ្នកចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(របស់អល់ឡោះ)ឡើយ។

إِن نَّقُولُ إِلَّا ٱعْتَرَىٰكَ بَعْضُ ءَالِهَتِنَا بِسُوٓءٍۢ ۗ قَالَ إِنِّىٓ أُشْهِدُ ٱللَّهَ وَٱشْهَدُوٓا۟ أَنِّى بَرِىٓءٌۭ مِّمَّا تُشْرِكُونَ ﴿٥٤﴾

ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថាៈ ព្រះមួយចំនួនរបស់ពួកយើងបានធ្វើឲ្យអ្នកក្លា យជាមនុស្សវិកលចរិតនោះឡើយនៅពេលដែលអ្នកបានហាមឃាត់ពួក យើងមិនឲ្យធ្វើការគោរពសក្ការៈចំពោះពួកវា(ព្រះនានា)នោះ។ ព្យាការីហ៊ូទក៏បានតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឲ្យជួយធ្វើសាក្សី ដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងការគោរពសក្ការៈចំពោះព្រះនានារបស់ពួកអ្នកដែលពួកអ្នកបានគោរពសក្ការៈ ចំពោះពួកវាក្រៅពីអល់ឡោះជាម្ចាស់នោះទេ។ ដូច្នេះ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកដែលពួកអ្នកអះអាងថាបានធ្វើឲ្យខ្ញុំវិកលចរិតនោះ រៀបចំល្បិចកល ប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។

مِن دُونِهِۦ ۖ فَكِيدُونِى جَمِيعًۭا ثُمَّ لَا تُنظِرُونِ ﴿٥٥﴾

ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថា ព្រះរបស់ពួកយើងមួយចំនួនបានធ្វើឲ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះដែរ នៅពេលដែលអ្នកបានហាមឃាត់ពួក យើងមិនឲ្យធ្វើការគោរពសក្ការៈចំពោះពួកវា(ព្រះនានា)នោះ។ ព្យាការីហ៊ូទក៏បានតបទៅពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឲ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងការគោរពសក្កា រៈចំពោះព្រះនានារបស់ពួកអ្នកដែលពួកអ្នកបានគោរពសក្កា រៈចំពោះពួកវា ក្រៅពីអល់ឡោះនោះទេ។ ដូច្នេះ ចូរពួកអ្នក និងព្រះនានាដែលពួកអ្នកអះអាងថាបានធ្វើឲ្យខ្ញុំវិកលចរិតនោះ រៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួក អ្នកកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។

إِنِّى تَوَكَّلْتُ عَلَى ٱللَّهِ رَبِّى وَرَبِّكُم ۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذٌۢ بِنَاصِيَتِهَآ ۚ إِنَّ رَبِّى عَلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٥٦﴾

ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្តទៅលើអល់ឡោះជាម្ចា ស់តែមួយគត់ ហើយខ្ញុំបានប្រគល់កិច្ចការរបស់ខ្ញុំចំពោះទ្រង់ហើយ។ ពិតណាស់ ទ្រង់គឺជាម្ចា ស់ របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មានសត្វលោកណាមួយនៅលើផែនដីនេះមានចលនានោះឡើយ លើកលែងតែវាឱនលំទោនទៅចំពោះអល់ឡោះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ទ្រង់ និង(ស្ថិតក្រោម)អំណាចរបស់ទ្រង់។ ទ្រង់ចាត់ចែងចំពោះវាតាមរបៀបដែលទ្រង់មានចេតនា។ ជាការពិតណាស់ ម្ចា ស់របស់ខ្ញុំគឺស្ថិត នៅលើការពិត និងភាពយុត្តិធម៌។ ដូចនេះ ទ្រង់នឹងមិនឲ្យពួកអ្នកអាចគ្រប់គ្រងមកលើខ្ញុំបានជាដាច់ខាត ព្រោះរូបខ្ញុំស្ថិតនៅលើការពិត ចំណែកឯពួកអ្នកវិញស្ថិត នៅលើភាពខុសឆ្គង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَإِن تَوَلَّوْا۟ فَقَدْ أَبْلَغْتُكُم مَّآ أُرْسِلْتُ بِهِۦٓ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّى قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُۥ شَيْـًٔا ۚ إِنَّ رَبِّى عَلَىٰ كُلِّ شَىْءٍ حَفِيظٌۭ ﴿٥٧﴾

شىء حفيظ តែប្រសិនបើពួកអ្នកបែរចេញ និងងាកចេញពីអ្វីដែលខ្ញុំបាននាំមកនោះ ពិតណាស់ ខ្ញុំគ្មាន(តួនាទី)អ្វីក្រៅពីការផ្សព្វផ្សាយវាទៅកាន់ពួកអ្នកនោះទេ។ ពិតណាស់ ខ្ញុំ នៅតែបន្តផ្សព្វផ្សាយដល់ពួកអ្នកនូវរាល់អ្វី(សារ)ដែលអល់ឡោះទ្រង់ផ្តល់មកកាន់ខ្ញុំ និងដាក់បទបញ្ជាមកលើខ្ញុំឲ្យផ្សព្វផ្សាយវា។ ពិតប្រាកដណាស់ ភស្តុតាង(ពីអល់ឡោះ)បានមកដល់ពួកអ្នកហើយ ហើយម្ចាស់របស់ខ្ញុំទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសក្រុមមួយផ្សេងទៀតក្រៅពីពួកអ្នក។ តាមរយៈ ការប្រឆាំង និងការបដិសេធរបស់ពួកអ្នកនេះ ពួកអ្នកមិនអាចបង្កនូវគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ មិនថាធំមិនថាតូចនោះទេ ព្រោះទ្រង់មហា មានលើសលប់មិនត្រូវការខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ម្ចា ស់របស់ខ្ញុំទ្រង់ជាអ្នកមើលថែរក្សាលើរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ជាអ្នកដែលថែរក្សា ការពារខ្ញុំពីរាល់ប្រការអាក្រក់ទាំងឡាយដែលពួកអ្នកធ្វើល្បិចកលប្រឆាំងនឹងខ្ញុំនោះ។

وَلَمَّا جَآءَ أَمْرُنَا نَجَّيْنَا هُودًۭا وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ بِرَحْمَةٍۢ مِّنَّا وَنَجَّيْنَـٰهُم مِّنْ عَذَابٍ غَلِيظٍۢ ﴿٥٨﴾

ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញពួកគេបានមកដល់ យើងបានផ្តល់សុវត្ថិភាពដល់ព្យាការីហ៊ូទ និងបណ្តា អ្នកមានជំនឿដែលនៅជាមួយ គេដោយក្តីមេត្តា ករុណាពីយើង ហើយយើងបានផ្តល់សុវត្ថិភាពដល់ពួកគេ(ព្យាការីហ៊ូទនិងបណ្តា អ្នកមានជំនឿ)ពីទណ្ឌ កម្មដែលយើងបានដាក់ទៅលើក្រុមរបស់គេ ដែលជាពួកប្រឆាំង។

وَتِلْكَ عَادٌۭ ۖ جَحَدُوا۟ بِـَٔايَـٰتِ رَبِّهِمْ وَعَصَوْا۟ رُسُلَهُۥ وَٱتَّبَعُوٓا۟ أَمْرَ كُلِّ جَبَّارٍ عَنِيدٍۢ ﴿٥٩﴾

ហើយក្រុមអាទនោះ ពួកគេបានប្រឆាំងនឹងសញ្ញា ភស្តុតាងរបស់អល់ឡោះដែលជាម្ចា ស់របស់ពួកគេ និងបានប្រឆាំងនឹងព្យាការីហ៊ូទដែលជាអ្នកនាំសាររបស់ពួកគេ ព្រមទាំងបានដើរតាមបទបញ្ជា របស់ពួកដែលក្អេងក្អា ងចំពោះការពិតក្រអឺតក្រទមមិនទទួលយកវា និងមិនគោរពតាមវា(ការពិត)។

وَأُتْبِعُوا۟ فِى هَـٰذِهِ ٱلدُّنْيَا لَعْنَةًۭ وَيَوْمَ ٱلْقِيَـٰمَةِ ۗ أَلَآ إِنَّ عَادًۭا كَفَرُوا۟ رَبَّهُمْ ۗ أَلَا بُعْدًۭا لِّعَادٍۢ قَوْمِ هُودٍۢ ﴿٦٠﴾

ហើយនៅក្នុងលោកិយនេះ ពួកគេនឹងទទួលរងនូវភាពអាម៉ា ស់ និងការបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះ។ ហើយក៏ដូចគ្នាដែរ នៅថ្ងៃបរលោក ពួកគេ គឺជាពួកដែលត្រូវបានគេបណ្តេ ញឲ្យឃ្លាតឆ្ងា យពីក្តីមេត្តា ករុណារបស់អល់ឡោះ។ នោះគឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចា ស់។ តើពុំ មែនទេឬ អល់ឡោះបានធ្វើឲ្យពួកគេឃ្លា តឆ្ងា យពីរាល់ប្រការល្អៗទាំងឡាយ ហើយធ្វើឲ្យពួកគេខិតជិតទៅរកប្រការដែលអាក្រក់វិញនោះ?

۞ وَإِلَىٰ ثَمُودَ أَخَاهُمْ صَـٰلِحًۭا ۚ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥ ۖ هُوَ أَنشَأَكُم مِّنَ ٱلْأَرْضِ وَٱسْتَعْمَرَكُمْ فِيهَا فَٱسْتَغْفِرُوهُ ثُمَّ تُوبُوٓا۟ إِلَيْهِ ۚ إِنَّ رَبِّى قَرِيبٌۭ مُّجِيبٌۭ ﴿٦١﴾

ហើយយើងបានបញ្ជូនព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ ពួកអ្នកគ្មា នម្ចា ស់ណាដែលសាកសមត្រូវគោរពសក្កា រៈក្រៅពីទ្រង់នោះឡើយ។ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកពីដី ដោយការបង្កើតព្យាការីអាហ្ទាំដែលជាឪពុករបស់ពួកអ្នកពីដី ហើយទ្រង់ក៏បានឲ្យពួកអ្នកតាំងទីលំនៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពី ទ្រង់។ បន្ទាប់មក ចូរពួកអ្នកវិលត្រឡប់ទៅកាន់ទ្រង់ដោយការសាងនូវទង្វើកុសល ហើយបោះបង់ចោលនូវអំពើល្មើសចុះ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំជាអ្នក ដែលនៅជិតបង្កើយនឹងអ្នកដែលគោរពសក្កា រៈដោយស្មោះសចំពោះទ្រង់ និងជាអ្នកឆ្លើយតបចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់។و

قَالُوا۟ يَـٰصَـٰلِحُ قَدْ كُنتَ فِينَا مَرْجُوًّۭا قَبْلَ هَـٰذَآ ۖ أَتَنْهَىٰنَآ أَن نَّعْبُدَ مَا يَعْبُدُ ءَابَآؤُنَا وَإِنَّنَا لَفِى شَكٍّۢ مِّمَّا تَدْعُونَآ إِلَيْهِ مُرِيبٍۢ ﴿٦٢﴾

مريب ក្រុមរបស់គាត់បាននិយាយទៅកាន់គាត់វិញថាៈ ឱសឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមពួកយើងមុននឹងអ្នកធ្វើការ អំពាវនាវ(ទៅកាន់អល់ឡោះ)នេះ។ ជាការពិតណាស់ ពួកយើងធ្លា ប់សង្ឃឹមថា អ្នកនឹងក្លា យជាមនុស្សដែលមានប្រាជ្ញា ស្មារតីពេញលេញ ជាអ្នកផ្តល់ដំបូន្មា ន និង ជាដៃគូពិភាក្សាគ្នា ។ តើអ្នក(ឱសឡេះ)ហាមឃាត់ពួកយើងមិនឲ្យគោរពសក្កា រៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លា ប់គោរពសក្កា រៈនោះឬ? ពិត ប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយនោះដែលធ្វ بلغ គម្ពីរគួរអាន · តាហ្វសៀរ ើឲ្យពួកយើងចោទប្រកាន់ថា អ្នកកំពុងតែប្រឌិតភូតកុហកទៅលើអល់ឡោះហើយ។

قَالَ يَـٰقَوْمِ أَرَءَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّى وَءَاتَىٰنِى مِنْهُ رَحْمَةًۭ فَمَن يَنصُرُنِى مِنَ ٱللَّهِ إِنْ عَصَيْتُهُۥ ۖ فَمَا تَزِيدُونَنِى غَيْرَ تَخْسِيرٍۢ ﴿٦٣﴾

تزيدوننى غير تخسير ព្យាការីសឡេះបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចា ស់របស់ខ្ញុំ ហើយ ទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណារបស់ទ្រង់ ពោលគឺភាពជាព្យាការីនោះ ដូច្នេះ តើនរណាដែលអាចការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់បានប្រសិនបើខ្ញុំប្រឆាំង នឹងទ្រង់ដោយបោះបង់ការផ្សព្វផ្សាយនូវអ្វីដែលទ្រង់បានបង្គាប់ប្រើឲ្យខ្ញុំផ្សព្វផ្សាយវាទៅកាន់ពួកអ្នកនោះ? ពិតប្រាកដណាស់ ពួកអ្នកមិនបានបន្ថែមនូវអ្វីដល់ខ្ញុំ ក្រៅពីការធ្វើឲ្យវង្វេង និងឃ្លា តឆ្ងា យពីការពេញចិត្តរបស់ទ្រង់នោះទេ។

وَيَـٰقَوْمِ هَـٰذِهِۦ نَاقَةُ ٱللَّهِ لَكُمْ ءَايَةًۭ فَذَرُوهَا تَأْكُلْ فِىٓ أَرْضِ ٱللَّهِ وَلَا تَمَسُّوهَا بِسُوٓءٍۢ فَيَأْخُذَكُمْ عَذَابٌۭ قَرِيبٌۭ ﴿٦٤﴾

ឱក្រុមរបស់ខ្ញុំ!នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នកដែល(ជាសញ្ញា )បញ្ជា ក់ពីសច្ចភាពរបស់ខ្ញុំ។ដូច្នេះ ចូរពួកអ្នកលែងវាឲ្យស្វែងរក ចំណីនៅលើផែនដីរបស់អល់ឡោះចុះ ហើយចូរពួកអ្នកកុំបំពានចំពោះវាដោយធ្វើឲ្យមានការប៉ះពាល់ដល់វានូវប្រការអាក្រក់ណាមួយឲ្យសោះ ដែលជាហេតុនាំឲ្យ ពួកអ្នកទទួលរងនូវទណ្ឌ កម្មដ៏ឆាប់រហ័ស(ភ្លា មៗ)នៅពេលដែលពួកអ្នកសម្លេះវាជាមិនខានឡើយ។

فَعَقَرُوهَا فَقَالَ تَمَتَّعُوا۟ فِى دَارِكُمْ ثَلَـٰثَةَ أَيَّامٍۢ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍۢ ﴿٦٥﴾

តែពួកគេបានសម្លេះវា(សត្វអូដ្ឋនោះ) ដែលវាជាការប្រឆាំងមួយដ៏ហួសហេតុ។ ពេលនោះ ព្យាការីសឡេះក៏បានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខ នឹងឆាកជីវិត(របស់ពួកអ្នក)ក្នុងទឹកដីរបស់ពួកអ្នកនេះរយៈពេលបីថ្ងៃក្រោយពីពួកអ្នកបានសម្លេះវាសិនចុះ។ ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួក អ្នក។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះដែលមកដល់ក្រោយពីការសន្យានោះ គឺវានឹងកើតឡើងដោយចៀសមិនផុត ពុំមែនជាការកុហកនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាការសន្យាមួយយ៉ា ងពិតប្រាកដ។

فَلَمَّا جَآءَ أَمْرُنَا نَجَّيْنَا صَـٰلِحًۭا وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ بِرَحْمَةٍۢ مِّنَّا وَمِنْ خِزْىِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ ٱلْقَوِىُّ ٱلْعَزِيزُ ﴿٦٦﴾

) ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញពួកគេបានមកដល់ យើងបានផ្តល់សុវត្ថិភាពដល់ព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿដែលនៅ ជាមួយគេដោយក្តីមេត្តាករុណាពីយើង។ ហើយយើងបានផ្តល់សុវត្ថិភាពដល់ពួកគេពីភាពអាម៉ា ស់និងភាពអាប់ឱននៅថ្ងៃនោះ។ ពិតណាស់ម្ចាស់របស់អ្នក(ឱអ្នក នាំសារមូហាំម៉ា ត់) គឺមហាខ្លាំងក្លា មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ហេតុនេះ ទ្រង់បានធ្វើឲ្យប្រជាជាតិដែលបដិសេធទាំងនោះ ទទួលរងនូវភាពវិនាសអន្តរាយ។

وَأَخَذَ ٱلَّذِينَ ظَلَمُوا۟ ٱلصَّيْحَةُ فَأَصْبَحُوا۟ فِى دِيَـٰرِهِمْ جَـٰثِمِينَ ﴿٦٧﴾

ហើយពេលនោះ សម្រែកដ៏ខ្លាំងមួយបានបំផ្លា ញពួកសាមូទ ហើយពួកគេក៏បានស្លាប់ទាំងអស់គ្នា ព្រោះតែសម្រែកដ៏ខ្លាំងរបស់វា និងបានធ្វើឲ្យពួកគេដួលផ្កា ប់មុខ ទៅនឹងដីនៅក្នុងលំនៅឋានរបស់ពួកគេ។

كَأَن لَّمْ يَغْنَوْا۟ فِيهَآ ۗ أَلَآ إِنَّ ثَمُودَا۟ كَفَرُوا۟ رَبَّهُمْ ۗ أَلَا بُعْدًۭا لِّثَمُودَ ﴿٦٨﴾

វាហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅក្នុងទឹកដីរបស់ពួកគេនោះប្រកបដោយឧបការគុណ និងរស់នៅប្រកបដោយភាពសុខស្រួលដូច្នោះដែរ។ តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកសាមូទបានប្រឆាំងនឹងអល់ឡោះដែលជាម្ចា ស់របស់ពួកគេ ដោយពួកគេនៅតែត្រូវបានគេបណ្តេ ញឲ្យឃ្លាតឆ្ងា យពីក្តីមេត្តា ករុណា របស់អល់ឡោះជាម្ចា ស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَقَدْ جَآءَتْ رُسُلُنَآ إِبْرَٰهِيمَ بِٱلْبُشْرَىٰ قَالُوا۟ سَلَـٰمًۭا ۖ قَالَ سَلَـٰمٌۭ ۖ فَمَا لَبِثَ أَن جَآءَ بِعِجْلٍ حَنِيذٍۢ ﴿٦٩﴾

ហើយជាការពិតណាស់ បណ្តា ម៉ាឡាអ៊ីកាត់បានមកដល់ព្យាការីអ៊ីព្រហ៊ីមក្នុងរូបភាពជាមនុស្សប្រុសក្នុងនាមជាអ្នកដែលផ្តល់ដំណឹងរីករាយចំពោះគាត់និងចំពោះ ប្រពន្ធរបស់គាត់នូវ(ការទទួលបានកូនប្រុស)ឈ្មោះអ៊ីស្ហាក បន្ទាប់មក(នឹងមានចៅម្នាក់ទៀត)ឈ្មោះយ៉ា ក់កូប។ ហើយម៉ា ឡាអ៊ីកាត់បាននិយាយថាៈ សាឡាម(សូម សន្តិភាពកើតមានដល់អ្នក) ហើយព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នកដូចគ្នាដែរ)។ ហើយគាត់(ព្យា ការីអ៊ីព្រហ៊ីម)បានដើរចេញយ៉ាងលឿន។ ក្រោយមក គាត់ក៏បាននាំមកឲ្យពួកគេនូវកូនគោអាំងមួយក្បាលដើម្បីឲ្យពួកគេទទួលទានវា ដោយគាត់គិតស្មានថា ពួកគេ(ម៉ា ឡាអ៊ីកាត់ទាំងនោះ)គឺជាមនុស្សធម្មតា(មិនមែនជាម៉ា ឡាអ៊ីកាត់)។

فَلَمَّا رَءَآ أَيْدِيَهُمْ لَا تَصِلُ إِلَيْهِ نَكِرَهُمْ وَأَوْجَسَ مِنْهُمْ خِيفَةًۭ ۚ قَالُوا۟ لَا تَخَفْ إِنَّآ أُرْسِلْنَآ إِلَىٰ قَوْمِ لُوطٍۢ ﴿٧٠﴾

ប៉ុន្តែនៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)មិនលូកចាប់សាច់គោ(ដើម្បីទទួលទាន) និងមិនបានទទួលទានវានោះ គាត់បាន បដិសេធពួកគេពីទង្វើនេះ ហើយគាត់ក៏មានអារម្មណ៍ ភ័យខ្លាចចំពោះពួកគេ។ នៅពេលដែលម៉ា ឡាអ៊ីកាត់បានឃើញគាត់មានអារម្មណ៍ ភ័យខ្លាចចំពោះពួកគេបែប នេះ ពួកគេក៏បាននិយាយថាៈ ចូរអ្នកកុំមានអារម្មណ៍ ខ្លា ចចំពោះពួកយើងអី។ ពួកយើងត្រូវបានអល់ឡោះចាត់តាំងនិងបញ្ជូនទៅកាន់ក្រុមរបស់ព្យាការីលូតដើម្បីឲ្យ ពួកយើងដាក់ទណ្ឌ កម្មពួកគេ។

وَٱمْرَأَتُهُۥ قَآئِمَةٌۭ فَضَحِكَتْ فَبَشَّرْنَـٰهَا بِإِسْحَـٰقَ وَمِن وَرَآءِ إِسْحَـٰقَ يَعْقُوبَ ﴿٧١﴾

ហើយប្រពន្ធរបស់ព្យាការីអ៊ីព្រហ៊ីម គឺនាង”សារ៉ោះ”វិញ បានឈរស្តាប់នៅទីនោះ។ (ម៉ា ឡាអ៊ីកាត់បានបន្តថា) ហើយពួកយើង(ម៉ា ឡាអ៊ីកាត់)សូមប្រាប់ដល់នាងនូវ ដំណឹ ងល្អមួយដែលធ្វើឲ្យនាងរីករាយ នោះគឺ នាងនឹងប្រសូត្របានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក ហើយសម្រាប់អ៊ីស្ហាកនោះ នឹងមានកូនប្រុសម្នាក់ឈ្មោះថា យ៉ា ក់កូប។ពេលនោះ នាងក៏បានសើច និងមានភាពរីករាយចំពោះអ្វីដែលនាងបានស្តា ប់លឺ។

قَالَتْ يَـٰوَيْلَتَىٰٓ ءَأَلِدُ وَأَنَا۠ عَجُوزٌۭ وَهَـٰذَا بَعْلِى شَيْخًا ۖ إِنَّ هَـٰذَا لَشَىْءٌ عَجِيبٌۭ ﴿٧٢﴾

នៅពេលដែលម៉ា ឡាអ៊ីកាត់បានផ្តល់ដំណឹ ងរីករាយដល់នាងដូច្នេះ នាងសារ៉ោះក៏បាននិយាយដោយភ្ញាក់ផ្អើលថាៈ តើឲ្យខ្ញុំមានកូនយ៉ា ងដូចម្តេចទៅខណៈដែលខ្ញុំ មានវ័យចំណាស់ ដែលអស់សង្ឃឹមពីការមានកូនហើយនោះ ហើយប្តីរបស់ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)ទៀតសោត ក៏មានវ័យចំណាស់ណាស់ដែរហើយនោះ? ប្រសិនបើ(ពួកយើង)មានកូនក្នុងស្ថានភាពបែបនេះ(ក្នុងវ័យចំណាស់)មែននោះ វាគឺជារឿងមួយចម្លែកណាស់ មិនធ្លា ប់មានដូច្នោះនោះទេ។

قَالُوٓا۟ أَتَعْجَبِينَ مِنْ أَمْرِ ٱللَّهِ ۖ رَحْمَتُ ٱللَّهِ وَبَرَكَـٰتُهُۥ عَلَيْكُمْ أَهْلَ ٱلْبَيْتِ ۚ إِنَّهُۥ حَمِيدٌۭ مَّجِيدٌۭ ﴿٧٣﴾

នៅពេលដែលនាងសារ៉ោះមានការភ្ញាក់ផ្អើលចំពោះដំណឹ ងរីករាយ(នៃការមានបុត្រ)នោះ ម៉ា ឡាអ៊ីកាត់ក៏បានពោលទៅកាន់នាងថាៈ តើនាងមានការភ្ញាក់ផ្អើល ចំពោះការកំណត់របស់អល់ឡោះ និងសមត្ថភាពរបស់ទ្រង់ឬ? ពិតណាស់ ស្ថានភាពរបស់នាងមិនបានលាក់បាំងចំពោះទ្រង់នោះឡើយ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាមានសមត្ថភាពចំពោះរឿងនោះ។ សូមក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់ពួកអ្នក(ឱគ្រួសារបស់អ៊ីព្រហ៊ីម)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ គឺជាទីកោតសរសើរចំពោះលក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយមហាថ្កុំថ្កើងនិងខ្ពង់ខ្ពស់បំផុត។

فَلَمَّا ذَهَبَ عَنْ إِبْرَٰهِيمَ ٱلرَّوْعُ وَجَآءَتْهُ ٱلْبُشْرَىٰ يُجَـٰدِلُنَا فِى قَوْمِ لُوطٍ ﴿٧٤﴾

ហើយនៅពេលដែលភាពភ័យខ្លា ចបានរសាយចេញពីព្យាការីអ៊ីព្រហ៊ីមដែលកើតឡើងដោយសារតែភ្ញៀវរបស់គាត់មិនទទួលទានអាហារក្រោយពីគាត់បានដឹងថា ពួកគេគឺជាម៉ាឡាអ៊ីកាត់ ហើយដំណឹងល្អក៏បានមកដល់គាត់ដែលថា គាត់នឹងទទួលបានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក ក្រោយមកទៀត គឺឈ្មោះ យ៉ាក់កូប(ជាចៅ)នោះ គាត់ក៏បានចាប់ផ្តើមជជែកវែកញែកជាមួយនឹងអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់)ពីរឿងក្រុមរបស់ព្យាការីលូត ដោយគាត់សង្ឃឹមថា ពួកគេ(ម៉ាឡាអ៊ីកាត់)នឹងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ(ក្រុមរបស់ព្យាការីលូត) និងសង្ឃឹមថា ពួកគេនឹងសង្គ្រោះព្យាការីលូតនិងក្រុមគ្រួសាររបស់គាត់(ពី ទណ្ឌ កម្ម)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ إن إ برهيم لحليمأوه م نيب

إِنَّ إِبْرَٰهِيمَ لَحَلِيمٌ أَوَّٰهٌۭ مُّنِيبٌۭ ﴿٧٥﴾

ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមគឺជាអ្នកទន់ភ្លន់ដោយគាត់ពេញចិត្តនឹងឲ្យគេពន្យារពេលដាក់ទណ្ឌកម្ម ជាអ្នកអង្វករដ៏ច្រើនចំពោះម្ចាស់របស់គាត់ ជាអ្នកដែល តែងតែបួងសួង និងជាអ្នកដែលសារភាពទោសកំហុសទៅចំពោះទ្រង់ជានិច្ច។

يَـٰٓإِبْرَٰهِيمُ أَعْرِضْ عَنْ هَـٰذَآ ۖ إِنَّهُۥ قَدْ جَآءَ أَمْرُ رَبِّكَ ۖ وَإِنَّهُمْ ءَاتِيهِمْ عَذَابٌ غَيْرُ مَرْدُودٍۢ ﴿٧٦﴾

ម៉ា ឡាអ៊ីកាត់បានពោលថាៈ ឱព្យាការីអ៊ីព្រហ៊ីម! ចូរអ្នកបោះបង់ការជជែកតវ៉ាក្នុងរឿងក្រុមរបស់ព្យាការីលូតនេះចុះ។ ជាការពិតណាស់ បទបញ្ជានៃម្ចាស់របស់អ្នក ដោយការទម្លា ក់នូវទណ្ឌ កម្មទៅលើពួកគេដែលទ្រង់បានកំណត់ចំពោះពួកគេនោះបានមកដល់ហើយ។ ពិតប្រាកដណាស់ ទណ្ឌ កម្មដ៏ធំធេងនឹងទៅដល់ក្រុមរបស់ ព្យាការីលូតដោយគ្មា នការជជែកតវ៉ា និងការបួងសួងណាអាចរារាំងបាននោះឡើយ។

وَلَمَّا جَآءَتْ رُسُلُنَا لُوطًۭا سِىٓءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًۭا وَقَالَ هَـٰذَا يَوْمٌ عَصِيبٌۭ ﴿٧٧﴾

ហើយនៅពេលដែលម៉ា ឡាអ៊ីកាត់បានទៅដល់ព្យាការីលូតក្នុងរូបភាពជាមនុស្សប្រុស គាត់មានការព្រួយបារម្មណ៍ ចំពោះការមកដល់របស់ពួកគេ និងមានភាពតឹង ទ្រូង(តានតឹង)ដោយសារតែខ្លា ច(មានបញ្ហា )ចំពោះពួកគេពីសំណាក់ក្រុមរបស់គាត់ដែលជាអ្នកដែលយកបុរស(ដូចគ្នា )មកបំពេញចំណង់តណ្ហា ក្រៅពីស្ត្រី(រួមភេទ នឹងបុរសដូចគ្នា)។ ហើយព្យាការីលូតក៏បាននិយាយថាៈ ថ្ងៃនេះ គឺជាថ្ងៃមួយដ៏លំបាកបំផុត ដោយសារតែគាត់គិតថា ក្រុមរបស់គាត់នឹងបំពារបំពានទៅលើភ្ញៀវ របស់គាត់មិនខានឡើយ។

وَجَآءَهُۥ قَوْمُهُۥ يُهْرَعُونَ إِلَيْهِ وَمِن قَبْلُ كَانُوا۟ يَعْمَلُونَ ٱلسَّيِّـَٔاتِ ۚ قَالَ يَـٰقَوْمِ هَـٰٓؤُلَآءِ بَنَاتِى هُنَّ أَطْهَرُ لَكُمْ ۖ فَٱتَّقُوا۟ ٱللَّهَ وَلَا تُخْزُونِ فِى ضَيْفِىٓ ۖ أَلَيْسَ مِنكُمْ رَجُلٌۭ رَّشِيدٌۭ ﴿٧٨﴾

ហើយក្រុមរបស់ព្យាការីលូតក៏បានមកជួបនឹងព្យាការីលូតទាំងប្រញាប់ប្រញាល់ក្នុងគោលបំណងប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះភ្ញៀវរបស់គាត់ ដោយសារតែ ពីមុនមក ទម្លា ប់របស់ពួកគេ គឺការយកបុរសដូចគ្នា មកបំពេញចំណង់តណ្ហា ក្រៅពីស្ត្រី(រួមភេទនឹងបុរសដូចគ្នា )។ ព្យាការីលូតក៏បាននិយាយការពារក្រុមរបស់គាត់ និងសុំការអធ្យាស្រ័យសម្រាប់ខ្លួនរបស់គាត់ចំពោះមុខភ្ញៀរបស់គាត់ថាៈ ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំដែលស្ថិតក្នុងចំណោមនារីដ៏ស្រស់ស្អា តបំផុតនៃពួកអ្នក(ឱ ក្រុមរបស់ខ្ញុំ)។ ចូរពួកអ្នករៀបការជាមួយពួកនាងចុះ។ ពិតណាស់ ពួកនាងស្អាតបរិសុទ្ធសម្រាប់ពួកអ្នកជាងការប្រព្រឹត្តនូវទង្វើអសីលធម៌(រួមភេទជាមួយនឹងបុរស ដូចគ្នា )បែបនេះ។ ដូច្នេះ ចូរពួកអ្នកកោតខ្លា ចអល់ឡោះ ហើយចូរកុំធ្វើឱ្យខ្ញុំខ្មា ស់គេនៅចំពោះមុខភ្ញៀវរបស់ខ្ញុំឲ្យសោះ។ តើក្នុងចំណោមពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គ្មា ន បុរសដែលមានប្រាជ្ញា ស្មា រតីល្អណាម្នា ក់ដែលហាមឃាត់ពួកអ្នកពីទង្វើដ៏ស្មោ គគ្រោកនេះទេឬ? قالوالقد علمت ما لنا فى بناتك من حق وإنك لتعلمما نريد

قَالُوا۟ لَقَدْ عَلِمْتَ مَا لَنَا فِى بَنَاتِكَ مِنْ حَقٍّۢ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ ﴿٧٩﴾

ក្រុមរបស់គាត់ក៏បានតបទៅកាន់គាត់វិញថាៈ ជាការពិតណាស់ អ្នក(ឱលូត)បានដឹងហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកនោះទេ ហើយក៏មិន ត្រូវការពួកនារីៗនៃក្រុមរបស់អ្នកនោះដែរ ហើយពួកយើងក៏គ្មានអារម្មណ៍(ចំពោះពួកនាងដែរ) ហើយអ្នកក៏បានដឹងដែរថា តើអ្វីទៅដែលពួកយើងត្រូវការនោះ។ ពិតណាស់ ពួកយើងមិនត្រូវការអ្វីក្រៅពីពួកបុរសៗ(ដើម្បីមកបំពេញចំណង់តណ្ហា )នោះឡើយ។

قَالَ لَوْ أَنَّ لِى بِكُمْ قُوَّةً أَوْ ءَاوِىٓ إِلَىٰ رُكْنٍۢ شَدِيدٍۢ ﴿٨٠﴾

ព្យាការីលូតបាននិយាយថាៈ គួរឲ្យសោកស្តាយណាស់ ប្រសិនបើខ្ញុំមានអំណាចដែលអាទប់ទល់នឹងពួកអ្នក ឬក៏មានញាតិមិត្តដែលអាចជួយការពារខ្ញុំបាននោះ ខ្ញុំ នឹងព្យាយាមការពារភ្ញៀវរបស់ខ្ញុំពីពួកអ្នកជាមិនខាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالُوا۟ يَـٰلُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوٓا۟ إِلَيْكَ ۖ فَأَسْرِ بِأَهْلِكَ بِقِطْعٍۢ مِّنَ ٱلَّيْلِ وَلَا يَلْتَفِتْ مِنكُمْ أَحَدٌ إِلَّا ٱمْرَأَتَكَ ۖ إِنَّهُۥ مُصِيبُهَا مَآ أَصَابَهُمْ ۚ إِنَّ مَوْعِدَهُمُ ٱلصُّبْحُ ۚ أَلَيْسَ ٱلصُّبْحُ بِقَرِيبٍۢ ﴿٨١﴾

ម៉ា ឡាអ៊ីកាត់បាននិយាយទៅកាន់ព្យាការីលូតថាៈ ឱព្យាការីលូត!ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកនាំសារដែលអល់ឡោះបានចាត់តាំងពួកយើងមក។ក្រុមរបស់ អ្នក ពួកគេនឹងមិនអាចប៉ះពាល់ដល់អ្នកនូវប្រការអាក្រក់ណាមួយជាដាច់ខាត។ ដូច្នេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញពីភូមិនេះនៅពេលពាក់ កណ្តាលយប់(ក្នុងពេលដែលងងឺតខ្លាំង) ហើយចូរកុំឲ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកមើលក្រោយឲ្យសោះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះដែលធ្វើ ផ្ទុយ(ពីបម្រាមនេះ) ដោយនាងនឹងងាកមើលក្រោយ ពីព្រោះនាងក៏នឹងទទួលទណ្ឌកម្មដូចអ្វីដែលបានធ្លាក់ទៅលើក្រុមរបស់អ្នកដូច្នោះដែរ។ ជាការពិតណាស់ ពេលសន្យានៃការបំផ្លា ញពួកគេនោះ គឺនៅពេលទៀបភ្លឺ ហើយវាគឺជាពេលសន្យាដែលកៀកនឹងមកដល់បំផុត។

فَلَمَّا جَآءَ أَمْرُنَا جَعَلْنَا عَـٰلِيَهَا سَافِلَهَا وَأَمْطَرْنَا عَلَيْهَا حِجَارَةًۭ مِّن سِجِّيلٍۢ مَّنضُودٍۢ ﴿٨٢﴾

ដូច្នេះ នៅពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)ដោយការបំផ្លាញក្រុមរបស់ព្យាការីលូតបានមកដល់ យើងបានធ្វើឲ្យភូមិរបស់ពួកគេក្រឡាប់ពីលើចុះក្រោម ដោយលើកភូមិនោះឡើងលើ ហើយផ្កា ប់ឬក្រឡាប់វាចុះមកវិញ(សង្កត់លើពួកគេ)។ហើយយើងបានបញ្ចុះភ្លៀងថ្មពីដីដែលគេដុតទៅលើភូមិនោះជាបន្តបន្ទា ប់។

مُّسَوَّمَةً عِندَ رَبِّكَ ۖ وَمَا هِىَ مِنَ ٱلظَّـٰلِمِينَ بِبَعِيدٍۢ ﴿٨٣﴾

ដុំថ្មទាំងនេះ វាគឺជានិមិត្តសញ្ញា មកពីអល់ឡោះ ដែលវាមានសញ្ញា ពិសេស(សម្រាប់សម្គា ល់) ហើយថ្មទាំងនោះមិនស្ថិតនៅឆ្ងា យពីពួកដែលបំពាននៃពួកគូរ៉័ស្ស និងអ្នកផ្សេងពីពួកគេនោះឡើយ ផ្ទុយទៅវិញ វាស្ថិតនៅជិតបង្កើយនឹងពួកគេ។ នៅពេលណាដែលអល់ឡោះទ្រង់កំណត់ថានឹងទម្លាក់ទៅលើពួកគេនោះ វានឹង ធ្លា ក់(ទៅលើពួកគេភ្លា ម)ជាមិនខាន។

۞ وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًۭا ۚ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥ ۖ وَلَا تَنقُصُوا۟ ٱلْمِكْيَالَ وَٱلْمِيزَانَ ۚ إِنِّىٓ أَرَىٰكُم بِخَيْرٍۢ وَإِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍۢ مُّحِيطٍۢ ﴿٨٤﴾

ى ហើយយើងបានបញ្ជូនព្យាការីស៊្ហូអែបទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ សម្រាប់ពួកអ្នក គ្មា នម្ចា ស់ឯណាដែលស័ក្ដិសមនឹងត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ចូរពួកអ្នក កុំកេងបំបាត់ក្នុងការវាល់ និងនៅក្នុងការថ្លឹងនៅពេលដែលពួកអ្នកវាល់(ទំនិញ)ឱ្យមនុស្ស ឬក៏ថ្លឹងឱ្យពួកគេឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំសង្កេតឃើញពួកអ្នក មានលាភសក្កា រៈដ៏ទូលាយ(ទ្រព្យសម្បត្តិហូរហៀរ) និងឧបការគុណផ្សេងៗជាច្រើនហើយ។ហេតុនេះ ចូរពួកអ្នកកុំផ្លា ស់ប្តូរឧបការគុណដែលអល់ឡោះបានប្រទាន ដល់ពួកអ្នកនឹងការប្រព្រឹត្តល្មើស(ចំពោះទ្រង់)ឱ្យសោះ។ ពិតប្រាកដណស់ ខ្ញុំខ្លា ចពួកអ្នកទទួលនូវទណ្ឌ កម្មនាថ្ងៃណាមួយដែលម្នា ក់ៗក្នុងចំណោមពួកអ្នកនឹងដឹង ដែលពួកអ្នកគ្មា នកន្លែងដែលអាចគេចផុតពីគ្រោះថ្នា ក់និងគ្មា នកន្លែងដែលអាចជ្រកកោនពីវានោះឡើយ។

وَيَـٰقَوْمِ أَوْفُوا۟ ٱلْمِكْيَالَ وَٱلْمِيزَانَ بِٱلْقِسْطِ ۖ وَلَا تَبْخَسُوا۟ ٱلنَّاسَ أَشْيَآءَهُمْ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ ﴿٨٥﴾

ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបំពេញនូវការថ្លឹង និងការវាល់(ឲ្យគ្រប់ចំនួន)ប្រកបដោយភាពយុត្តិធម៌នៅពេលដែលពួកអ្នកថ្លឹងឬវាល់ឲ្យអ្នកដទៃ។ ហើយចូរពួកអ្នក កុំកេងប្រវ័ញ្ចពីមនុស្សលោកនូវកម្មសិទ្ធិរបស់ពួកគេតាមរយៈការបន្លំ ការបោកប្រាស់ និងការប្រើល្បិចកលឲ្យសោះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មលើផែនដី ដោយការកាប់សម្លា ប់ និងអំពើល្មើសផ្សេងៗទៀតឲ្យសោះ។

بَقِيَّتُ ٱللَّهِ خَيْرٌۭ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ۚ وَمَآ أَنَا۠ عَلَيْكُم بِحَفِيظٍۢ ﴿٨٦﴾

អ្វីដែលបន្សល់ទុកពីអល់ឡោះដែលទ្រង់បានបន្សល់ទុកវាសម្រាប់ពួកអ្នកអំពីប្រការដែលគេអនុញ្ញា តក្រោយពីការបំពេញនូវកម្មសិទ្ធិរបស់មនុស្សប្រកបដោយយុត្តិ ធម៌ហើយនោះ គឺមានផលប្រយោជន៍ និងមានពរជ័យច្រើនជាងការទទួលបានផលចំណេញតាមរយៈការបន្លំ និងការបង្ករវិនាសកម្មលើផែនដីនេះទៅទៀត ប្រសិនបើពួកអ្នកគឺជាអ្នកមានជំនឿដ៏ពិតប្រាកដមែននោះ។ ហេតុនេះ ចូរពួកអ្នកពេញចិត្តចំពោះការបន្សល់ទុក(របស់អល់ឡោះ)នេះចុះ ហើយខ្ញុំមិនមែនជាអ្នក ដែលឃ្លាំមើលនូវទង្វើរបស់ពួកអ្នក ហើយកាត់សេចក្តីពួកអ្នកចំពោះវានោះទេ។ តាមពិត អ្នកដែលឃ្លាំមើលទៅលើរឿងនោះ គឺ(អល់ឡោះ)ជាម្ចាស់ដែលមហាដឹង នូវប្រការអាថ៌កំបាំង និងការខ្សឹបខ្សៀវគ្នា ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالُوا۟ يَـٰشُعَيْبُ أَصَلَوٰتُكَ تَأْمُرُكَ أَن نَّتْرُكَ مَا يَعْبُدُ ءَابَآؤُنَآ أَوْ أَن نَّفْعَلَ فِىٓ أَمْوَٰلِنَا مَا نَشَـٰٓؤُا۟ ۖ إِنَّكَ لَأَنتَ ٱلْحَلِيمُ ٱلرَّشِيدُ ﴿٨٧﴾

ក្រុមរបស់ព្យាការីស៊្ហូអែបបានពោលទៅកាន់ព្យាការីស៊្ហូអែបថាៈ ឱស៊្ហូអែប! តើការសឡាតរបស់អ្នកចំពោះអល់ឡោះនោះបានបញ្ជាអ្នកឲ្យប្រើពួកយើងបោះបង់ការ គោរពសក្កា រៈចំពោះរូបបដិមាទាំងឡាយដែលជីដូនជីតារបស់ពួកយើងធ្លា ប់បានគោរពសក្កា រៈចំពោះវា និងបានបញ្ជា អ្នកឲ្យប្រើពួកយើងបោះបង់ការចាត់ចែង ទ្រព្សសម្បត្តិរបស់ពួកយើងតាមអ្វីដែលអ្នកចង់ ហើយបង្កើនវាតាមអ្វីដែលអ្នកចង់មែនទេ? ជាការពិតណាស់ អ្នកគឺជាមនុស្សដែលទន់ភ្លន់ ឈ្លាសវៃ មានប្រាជ្ញា ស្មារតីល្អ និងមានគតិបណ្ឌិតដូចអ្វីដែលពួកយើងបានស្គាល់អ្នកមុនពេលដែលអ្នកបានធ្វើការអំពាវនាវនេះ។ ហេតុនេះ តើមានរឿងអ្វីកើតឡើងចំពោះអ្នក(ទើប បានជាអ្នកផ្លា ស់ប្តូរបែបនេះ)?

قَالَ يَـٰقَوْمِ أَرَءَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّى وَرَزَقَنِى مِنْهُ رِزْقًا حَسَنًۭا ۚ وَمَآ أُرِيدُ أَنْ أُخَالِفَكُمْ إِلَىٰ مَآ أَنْهَىٰكُمْ عَنْهُ ۚ إِنْ أُرِيدُ إِلَّا ٱلْإِصْلَـٰحَ مَا ٱسْتَطَعْتُ ۚ وَمَا تَوْفِيقِىٓ إِلَّا بِٱللَّهِ ۚ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ ﴿٨٨﴾

ព្យាការីស៊្ហូអែបបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំពីស្ថានភាពរបស់ពួកអ្នកមក ប្រសិនបើខ្ញុំមានភស្តុតាងដ៏ច្បាស់ លាស់ពីម្ចាស់របស់ខ្ញុំ ព្រមទាំងចំណេះដឹងអំពីទ្រង់ ហើយទ្រង់បានប្រទាននូវលាភសក្ការៈដែលស្របច្បាប់សម្រាប់ខ្ញុំ ដែលក្នុងនោះ ក៏មានភាពជាព្យាការីផងដែរ នោះ? ហើយខ្ញុំក៏មិនចង់ហាមឃាត់ពួកអ្នកពីប្រការណាមួយ ហើយប្រឆាំងនឹងពួកអ្នកមិនឲ្យធ្វើប្រការណាមួយនោះដែរ។ អ្វីដែលខ្ញុំចង់នោះ គឺគ្មានអ្វីក្រៅពីចង់ឲ្យ ពួកអ្នកបានល្អតាមយៈការអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្កា រៈចំពោះម្ចា ស់របស់ពួកអ្នកតែមួយគត់ និង(ទៅកាន់)ការគោរពប្រតិបត្តិទ្រង់តាមលទ្ធភាពរបស់ ខ្ញុំអាចធ្វើបានប៉ុណ្ណោះ។ ហើយការណែនាំរបស់ខ្ញុំមិនអាចទទួលបានដូច្នោះនោះទេ លើកលែងតែការអនុញ្ញា តពីអល់ឡោះជាម្ចា ស់ប៉ុណ្ណោះ។ ចំពោះទ្រង់តែមួយគត់ ដែលខ្ញុំប្រគល់ការទុកចិត្តនូវរាល់កិច្ចការទាំងឡាយរបស់ខ្ញុំ ហើយចំពោះទ្រង់តែមួយគត់ដែលខ្ញុំនឹងវិលត្រឡប់ទៅកាន់។

وَيَـٰقَوْمِ لَا يَجْرِمَنَّكُمْ شِقَاقِىٓ أَن يُصِيبَكُم مِّثْلُ مَآ أَصَابَ قَوْمَ نُوحٍ أَوْ قَوْمَ هُودٍ أَوْ قَوْمَ صَـٰلِحٍۢ ۚ وَمَا قَوْمُ لُوطٍۢ مِّنكُم بِبَعِيدٍۢ ﴿٨٩﴾

منكم ببعيد ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកកុំបង្កនូវភាពជាសត្រូវជាមួយខ្ញុំដោយបដិសេធនូវអ្វីដែលខ្ញុំបាននាំមកឲ្យសោះ ខ្លា ចក្រែងពួកអ្នកទទួលរងនូវទណ្ឌ កម្មដូច(ទណ្ឌ កម្ម)ដែល បានធ្លាក់ទៅលើក្រុមរបស់ព្យាការីនួហ ក្រុមរបស់ព្យាការីហ៊ូទ ឬក្រុមរបស់ព្យាការីសឡេះឲ្យសោះ។ ចំណែកឯក្រុមរបស់ព្យាការីលូតវិញ ទាំងសម័យកាល និងទី កន្លែង ក៏ស្ថិតនៅមិនឆ្ងា យពីពួកអ្នកប៉ុន្មា ននោះដែរ ហើយពួកអ្នកបានដឹងហើយនូវអ្វី(ទណ្ឌ កម្ម)ដែលពួកគេ(ក្រុមរបស់ព្យាការីលូត)បានទទួលរងនោះ។ ហេតុនេះ ចូរពួកអ្នកយកវាធ្វើជាមេរៀន។

وَٱسْتَغْفِرُوا۟ رَبَّكُمْ ثُمَّ تُوبُوٓا۟ إِلَيْهِ ۚ إِنَّ رَبِّى رَحِيمٌۭ وَدُودٌۭ ﴿٩٠﴾

ហើយចូរពួកអ្នកសុំការអភ័យទោសពីម្ចា ស់របស់ពួកអ្នក។ បន្ទា ប់មក ចូរពួកអ្នកសារភាពទោសកំហុសចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកទៅចំពោះទ្រង់ចុះ។ ជា ការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអាណិតស្រឡាញ់បំផុតចំពោះអ្នកទាំងឡាយដែលសារភាពទោសកំហុស ហើយទ្រង់ស្រឡាញ់បំផុតចំពោះជនណាដែលបាន សារភាពកំហុសចំពោះទ្រង់ក្នុងចំណោមពួកគេ។

قَالُوا۟ يَـٰشُعَيْبُ مَا نَفْقَهُ كَثِيرًۭا مِّمَّا تَقُولُ وَإِنَّا لَنَرَىٰكَ فِينَا ضَعِيفًۭا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَـٰكَ ۖ وَمَآ أَنتَ عَلَيْنَا بِعَزِيزٍۢ ﴿٩١﴾

ក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបវិញថាៈ ឱស៊្ហូអែប!ពួកយើងមិនសូវយល់ច្រើនទេចំពោះអ្វីដែលអ្នកបាននាំវាមកនោះ តែពួកយើងយល់ ឃើញថា នៅក្នុងចំណោមពួកយើង អ្នកគឺជាមនុស្សដែលទន់ខ្សោយ ដោយសារតែភ្នែកទាំងពីររបស់អ្នកខ្សោយ ឬមើលមិនឃើញ។ ហើយប្រសិនបើគ្មានសាច់ ញាតិអ្នកដែលស្ថិតនៅលើសាសនារបស់ពួកយើងទេនោះ ពួកយើងនឹងសម្លាប់អ្នកដោយគប់នឹងដុំថ្មជាមិនខាន។ ហើយអ្នកមិនមែនជាអ្នកដែលខ្លាំងក្លាសម្រាប់ ពួកយើង រហូតដល់ពួកយើងសម្លា ប់អ្នកមិនបាននោះទេ។ តាមពិត យើងបោះបង់ការសម្លា ប់អ្នក(មិនសម្លា ប់អ្នក)នេះ ដោយសារតែពួកយើងគោរពដល់សាច់ញាតិ របស់អ្នកប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ يَـٰقَوْمِ أَرَهْطِىٓ أَعَزُّ عَلَيْكُم مِّنَ ٱللَّهِ وَٱتَّخَذْتُمُوهُ وَرَآءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّى بِمَا تَعْمَلُونَ مُحِيطٌۭ ﴿٩٢﴾

ព្យាការីស៊្ហូអែបបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! តើសាច់ញាតិរបស់ខ្ញុំគួរឲ្យគោរពចំពោះពួកអ្នក និងមានឥទ្ធិពលចំពោះអ្នកជាងអល់ឡោះ ដែលជាម្ចាស់របស់ពួកអ្នកឬ? ពួកអ្នកបានបោះបង់អល់ឡោះដាក់នៅពីក្រោយពួកអ្នក ខណៈដែលពួកអ្នកគ្មានជំនឿចំពោះព្យាការីរបស់ទ្រង់ដែលទ្រង់បានបញ្ជូន គេមកកាន់ពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បាន ឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើនោះនៅក្នុងលោកិយនេះដោយការបំផ្លា ញ និង(តបស្នងដល់ពួកអ្នក)នៅថ្ងៃបរលោកដោយការដាក់ទណ្ឌ កម្ម(ក្នុង ភ្លើងនរក)។

وَيَـٰقَوْمِ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنِّى عَـٰمِلٌۭ ۖ سَوْفَ تَعْلَمُونَ مَن يَأْتِيهِ عَذَابٌۭ يُخْزِيهِ وَمَنْ هُوَ كَـٰذِبٌۭ ۖ وَٱرْتَقِبُوٓا۟ إِنِّى مَعَكُمْ رَقِيبٌۭ ﴿٩٣﴾

معكم رقيب ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកអនុវត្តតាម(ប្រកាន់ខ្ជា ប់)មាគ៌ា របស់ពួកអ្នកដែលពួកអ្នកពេញចិត្តនឹងវាតាមលទ្ធភាពរបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏អនុវត្តតាមមាគ៌ា ដែល ខ្ញុំពេញចិត្តចំពោះវាទៅតាមលទ្ធភាពរបស់ខ្ញុំដែរ។ ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេដោយធ្វើឲ្យរូបគេ អាម៉ាស់ដែលជាទណ្ឌកម្មសម្រាប់គេ ហើយតើអ្នកណាក្នុងចំណោមពួកយើងដែលជាអ្នកភូតកុហកចំពោះអ្វីដែលគេបានអះអាងនោះ។ ហេតុនេះ ចូពួកអ្នករង់ចាំ មើលនូវអ្វីដែលអល់ឡោះទ្រង់បានកំណត់ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។

وَلَمَّا جَآءَ أَمْرُنَا نَجَّيْنَا شُعَيْبًۭا وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ بِرَحْمَةٍۢ مِّنَّا وَأَخَذَتِ ٱلَّذِينَ ظَلَمُوا۟ ٱلصَّيْحَةُ فَأَصْبَحُوا۟ فِى دِيَـٰرِهِمْ جَـٰثِمِينَ ﴿٩٤﴾

جثمين ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញក្រុមរបស់ព្យាការីស៊្ហូអែបបានមកដល់ យើងបានសង្គ្រោះព្យាការីស៊្ហូអែប និងបណ្តា អ្នកមានជំនឿដែល នៅជាមួយគេដោយក្តីមេត្តា ករុណាពីយើង។ ចំណែកឯពួកដែលបំពាននៃក្រុមរបស់គេក៏បានទទួលរងនូវសម្រែកមួយយ៉ា ងខ្លាំងក្លា ដែលបានបំផ្លា ញពួកគេ ហើយ ពួកគេក៏បានស្លាប់ ដោយដួលផ្កា ប់មុខទៅនឹងដី។

كَأَن لَّمْ يَغْنَوْا۟ فِيهَآ ۗ أَلَا بُعْدًۭا لِّمَدْيَنَ كَمَا بَعِدَتْ ثَمُودُ ﴿٩٥﴾

វាហាក់បីដូចជាពួកគេមិនធ្លា ប់បានរស់នៅទីនោះពីមុនមកសោះ។ តើពុំមែនទេ គេបានបណ្តេ ញពួកម៉ា ទយ៉ា ន់ចេញពីក្តីមេត្តា ករុណារបស់អល់ឡោះ ដោយទម្លា ក់នូវ ការផ្តន្ទា ពីអល់ឡោះជាម្ចា ស់ទៅលើពួកគេ ដូចដែលគេបានបណ្តេ ញក្រុមសាមូទចេញពីក្តីមេត្តា ករុណារបស់ទ្រង់ ដោយការទម្លា ក់នូវការខឹងសម្បាររបស់ទ្រង់ ទៅលើពួកគេដូច្នោះដែរ។ ولقد أرسلنا موس بٔايتنا وسلطن مبين

وَلَقَدْ أَرْسَلْنَا مُوسَىٰ بِـَٔايَـٰتِنَا وَسُلْطَـٰنٍۢ مُّبِينٍ ﴿٩٦﴾

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវបណ្តា ភស្តុតាងរបស់យើងដែលបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជា ម្ចា ស់ និងបាននាំមកនូវអំណះអំណាងយ៉ា ងច្បាស់លាស់ដែលបង្ហា ញទៅលើសច្ចភាពចំពោះអ្វីដែលគេបាននាំមក។

إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَٱتَّبَعُوٓا۟ أَمْرَ فِرْعَوْنَ ۖ وَمَآ أَمْرُ فِرْعَوْنَ بِرَشِيدٍۢ ﴿٩٧﴾

យើងបានបញ្ជូនគេ(ព្យាការីមូសា)ទៅកាន់ហ្វៀរអោន និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់នៃក្រុមរបស់គេ។ ពិតប្រាកដណាស់ ពួកដែលមានឋានៈខ្ពង់ខ្ពស់ទាំងនោះ បានធ្វើតាមបញ្ជា របស់ហ្វៀរអោនដែលបានបញ្ជា ពួកគេឲ្យប្រឆាំងនឹងអល់ឡោះ។ ហើយបទបញ្ជា របស់ហ្វៀរអោន គឺមិនមែនជាបទបញ្ជា ដែលមានភាពត្រឹមត្រូវ ទៅកាន់ការពិតដែលគេត្រូវគោរពតាមនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَقْدُمُ قَوْمَهُۥ يَوْمَ ٱلْقِيَـٰمَةِ فَأَوْرَدَهُمُ ٱلنَّارَ ۖ وَبِئْسَ ٱلْوِرْدُ ٱلْمَوْرُودُ ﴿٩٨﴾

ហ្វៀរអោននឹងនាំមុខក្រុមរបស់គេនាថ្ងៃបរលោក រហូតដល់គេបញ្ចូលពួកគេទាំងអស់គ្នាទៅក្នុងឋាននរក ហើយវាជាកន្លែងដ៏អាក្រក់បំផុតសម្រាប់អ្នកដែលនៅ ទីនោះ។

وَأُتْبِعُوا۟ فِى هَـٰذِهِۦ لَعْنَةًۭ وَيَوْمَ ٱلْقِيَـٰمَةِ ۚ بِئْسَ ٱلرِّفْدُ ٱلْمَرْفُودُ ﴿٩٩﴾

ហើយបណ្តា សា និងការបណ្តេ ញឲ្យឃ្លាតឆ្ងា យពីក្តីមេត្តា ករុណារបស់អល់ឡោះត្រូវបានគេដាក់ទៅលើពួកគេនៅក្នុងលោកិយនេះ ជាមួយនឹងការទទួលរងនូវការ បំផ្លា ញដោយការលិចលង់(ក្នុងទឹកសមុទ្រ)។ ហើយបណ្តា សា និងការបណ្តេ ញចេញឲ្យឃ្លាតឆ្ងា យពីក្តីមេត្តា ករុណានោះ ក៏ត្រូវបានអល់ឡោះដាក់ទៅលើពួកគេ ផងដែរនាថ្ងៃបរលោក។ អ្វីដែលពួកគេទទួលបាននៃការដាក់បណ្តា សារចំនួនពីរដង ហើយនិង(ការទទួល)ទណ្ឌកម្មទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកនោះ គឺ អាក្រក់បំផុត។

ذَٰلِكَ مِنْ أَنۢبَآءِ ٱلْقُرَىٰ نَقُصُّهُۥ عَلَيْكَ ۖ مِنْهَا قَآئِمٌۭ وَحَصِيدٌۭ ﴿١٠٠﴾

ទាំងនោះ គឺជាដំណឹ ងអំពីរឿងរ៉ាវស្រុកភូមិមួយចំនួនដែលយើងបានលើកឡើងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នៅក្នុងជំពូកនេះ។ ក្នុងចំណោមស្រុកភូមិទាំងនេះ មានស្រុកភូមិមួយចំនួនបានបន្សល់ទុកស្លា កស្នា ម(ដល់អ្នកជំនាន់ក្រោយ) និងមួយចំនួនទៀតមិនបានបន្សល់ទុកស្លា កស្នា មអ្វីឡើយ(បន្ទា ប់ពីការបំផ្លា ញនោះ)។

وَمَا ظَلَمْنَـٰهُمْ وَلَـٰكِن ظَلَمُوٓا۟ أَنفُسَهُمْ ۖ فَمَآ أَغْنَتْ عَنْهُمْ ءَالِهَتُهُمُ ٱلَّتِى يَدْعُونَ مِن دُونِ ٱللَّهِ مِن شَىْءٍۢ لَّمَّا جَآءَ أَمْرُ رَبِّكَ ۖ وَمَا زَادُوهُمْ غَيْرَ تَتْبِيبٍۢ ﴿١٠١﴾

ហើយយើងមិនបានបំពានទៅលើពួកគេនោះឡើយនូវអ្វីដែលបានកើតឡើងចំពោះពួកគេនៃការបំផ្លា ញនោះ។ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយការបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយតាមរយៈការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់នោះ។ ហើយព្រះនានារបស់ពួកគេដែលពួកគេ ធ្លា ប់គោរពសក្កា រៈចំពោះពួកវាក្រៅពីអល់ឡោះនោះ មិនអាចការពារពួកគេបានឡើយចំពោះទណ្ឌ កម្មដែលបានធ្លា ក់ទៅលើពួកគេនៅពេលណាដែលបទបញ្ជា របស់ម្ចា ស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នៃការបំផ្លា ញពួកគេបានមកដល់ហើយនោះ។ ហើយព្រះនានារបស់ពួកគេនោះមិនបានបន្ថែមអ្វីដល់ពួកគេក្រៅពី ភាពខាតបង់ និងភាពវិនាសអន្តរាយនោះឡើយ។

وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَآ أَخَذَ ٱلْقُرَىٰ وَهِىَ ظَـٰلِمَةٌ ۚ إِنَّ أَخْذَهُۥٓ أَلِيمٌۭ شَدِيدٌ ﴿١٠٢﴾

ហើយជាទណ្ឌកម្មដែលអល់ឡោះជាម្ចាស់បានទម្លាក់ទៅលើស្រុកភូមិដែលបដិសេធ(នឹងបណ្តា អ្នកនាំសារ)នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។ ពិតប្រាកដ ណាស់ ទណ្ឌ កម្មរបស់ទ្រង់ចំពោះភូមិស្រុកដែលបំពាននោះគឺជាទណ្ឌ កម្មដ៏ឈឺចាប់ និងខ្លាំងក្លា បំផុត។

إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّمَنْ خَافَ عَذَابَ ٱلْـَٔاخِرَةِ ۚ ذَٰلِكَ يَوْمٌۭ مَّجْمُوعٌۭ لَّهُ ٱلنَّاسُ وَذَٰلِكَ يَوْمٌۭ مَّشْهُودٌۭ ﴿١٠٣﴾

ពិតប្រាកដណាស់ ការដាក់ទណ្ឌ កម្មយ៉ា ងខ្លាំងក្លា របស់អល់ឡោះចំពោះស្រុកភូមិទាំងឡាយដែលបំពាននោះ គឺជាមេរៀននិងជាដំបូន្មា នមួយសម្រាប់ជនណាដែល ខ្លា ចទណ្ឌ កម្មរបស់អល់ឡោះនៅថ្ងៃបរលោក (ជាថ្ងៃ)ដែលអល់ឡោះជាម្ចា ស់នឹងប្រមូលផ្តុំមនុស្សទាំងអស់ទៅកាន់ទ្រង់ដើម្បីជំនុំជម្រះពួកគេ។ ហើយនៅថ្ងៃនោះ អ្វីៗទាំងអស់នឹងត្រូវមានវត្តមាន។ ហើយអ្នកដែលគេប្រមូលផ្តុំទាំងអស់ត្រូវមានវត្តមាន។ وما نؤخره إلا لأجل معدود

وَمَا نُؤَخِّرُهُۥٓ إِلَّا لِأَجَلٍۢ مَّعْدُودٍۢ ﴿١٠٤﴾

ហើយយើងមិនពន្យារពេលថ្ងៃបរលោក ក្រៅពីពេលដែលត្រូវបានគេកំណត់នោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ى

يَوْمَ يَأْتِ لَا تَكَلَّمُ نَفْسٌ إِلَّا بِإِذْنِهِۦ ۚ فَمِنْهُمْ شَقِىٌّۭ وَسَعِيدٌۭ ﴿١٠٥﴾

ហើយនៅពេលដែលថ្ងៃនោះមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយលើកហេតុផលដោះសារ ឬសុំអន្តរាគមន៍ណាមួយនោះឡើយ លើកលែងតែបន្ទាប់ពីទ្រង់ បានអនុញ្ញាតប៉ុណ្ណោះ។ ហើយមនុស្សលោកនៅថ្ងៃនោះ គឺមានពីរក្រុម គឺក្រុមអ្នកដែលសំណាងអាក្រក់ដោយត្រូវចូលឋាននរក និងក្រុមអ្នកដែលទទួលសំណាង ល្អដោយបានចូលឋានសួគ៌។

فَأَمَّا ٱلَّذِينَ شَقُوا۟ فَفِى ٱلنَّارِ لَهُمْ فِيهَا زَفِيرٌۭ وَشَهِيقٌ ﴿١٠٦﴾

ចំណែកឯពួកដែលមានសំណាងអាក្រក់ ដោយសារតែការប្រឆាំងរបស់ពួកគេ និងការដែលទង្វើរបស់ពួកគេត្រូវអន្តរាយនោះ ពួកគេនឹងត្រូវចូលឋាននរក។ នៅក្នុង នោះ ពួកគេតំឡើងសម្លេង(ស្រែក)របស់ពួកគេ និងសម្លេងនៃខ្យល់ដង្ហើមចេញចូលរបស់ពួកគេ ដោយសារតែពួកគេទទួលរងនូវអណ្តាតភ្លើងដ៏ខ្លាំងក្លានៃ ឋាននរក(ដែលឆាបឆេះពួកគេ)។

خَـٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ إِلَّا مَا شَآءَ رَبُّكَ ۚ إِنَّ رَبَّكَ فَعَّالٌۭ لِّمَا يُرِيدُ ﴿١٠٧﴾

ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេមិនអាចចេញពីវាបានឡើយ ដរាបណាមេឃជាច្រើនជាន់និងផែនដី(ថ្ងៃបរលោក)នៅស្ថិតស្ថេរ លើកលែងតែជនណា ដែលអល់ឡោះទ្រង់មានចេតនាបញ្ចេញគេពីឋាននរកមកវិញ ក្នុងចំណោមពួកប្រព្រឹត្តល្មើសដែលគេមានជំនឿចំពោះទ្រង់តែមួយ(ពុំមែនស្លា ប់ក្នុង ភាពស្ហ៊ីរិក)ប៉ុណ្ណោះ។ជាការពិតណាស់ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទ្រង់ធ្វើអ្វីក៏ដោយតាមតែទ្រង់មានចេតនា ដោយគ្មា នអ្នកបង្ខិតបង្ខំទ្រង់នោះឡើយ។

۞ وَأَمَّا ٱلَّذِينَ سُعِدُوا۟ فَفِى ٱلْجَنَّةِ خَـٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ إِلَّا مَا شَآءَ رَبُّكَ ۖ عَطَآءً غَيْرَ مَجْذُوذٍۢ ﴿١٠٨﴾

مجذوذ រីឯបណ្តា អ្នកដែលមានសំណាងល្អដែលពួកគេទទួលបាននូវសុភមង្គលពីអល់ឡោះជាម្ចា ស់ដោយសារតែការមានជំនឿរបស់គេនិងការសាងទង្វើកុសលរបស់ ពួកគេពីមុនមកវិញនោះ ពិតណាស់ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅ ស្ថិតស្ថេរ លើកលែងតែជនណាដែលអល់ឡោះទ្រង់មានចេតនាបញ្ចូលគេទៅក្នុងឋាននរកមុននឹងបានចូលឋានសួគ៌ ក្នុងចំណោមអ្នកប្រព្រឹត្តល្មើសដែលជាអ្នក មានជំនឿប៉ុណ្ណោះ។ ជាការពិតណាស់ ឧបការគុណរបស់អល់ឡោះចំពោះអ្នកនៅក្នុងឋានសួគ៌នោះ គឺមិនមានការកាត់ផ្តាច់ពីពួកគេឡើយ(ពោលគឺនៅបន្តជារៀង រហូត)។

فَلَا تَكُ فِى مِرْيَةٍۢ مِّمَّا يَعْبُدُ هَـٰٓؤُلَآءِ ۚ مَا يَعْبُدُونَ إِلَّا كَمَا يَعْبُدُ ءَابَآؤُهُم مِّن قَبْلُ ۚ وَإِنَّا لَمُوَفُّوهُمْ نَصِيبَهُمْ غَيْرَ مَنقُوصٍۢ ﴿١٠٩﴾

منقوص ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំមានការមន្ទិលសង្ស័យចំពោះភាពមិនត្រឹមត្រូវនៃអ្វីដែលពួកមុស្ហរីគីនទាំងនោះគោរពសក្ការៈឲ្យសោះ ពីព្រោះពួកគេមិន មានភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃការគោរពសក្ការៈរបស់ពួកគេឡើយ មិនថាផ្អែកលើប្រាជ្ញា ឬផ្អែកលើច្បាប់នោះទេ។ តាមពិត ការគោរពសក្ការៈរបស់ ពួកគេចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចា ស់នោះ គឺពួកគេធ្វើតាមជីដូនជីតារបស់ពួកគេដោយងងឹតងងុលប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឲ្យពួកគេចំពោះទង្វើ នោះនូវចំណែកនៃទណ្ឌ កម្មដោយពុំមានបាត់បង់ឡើយ។

وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ فَٱخْتُلِفَ فِيهِ ۚ وَلَوْلَا كَلِمَةٌۭ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِى شَكٍّۢ مِّنْهُ مُرِيبٍۢ ﴿١١٠﴾

مريب ហើយជាការពិតណាស់ យើងបានប្រទានគម្ពីរតាវរ៉តដល់ព្យាការីមូសា តែមនុស្សលោកបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ ដោយពួកគេខ្លះមានជំនឿ ចំពោះវា ឯពួកគេខ្លះទៀតមិនមានជំនឿចំពោះវានោះទេ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនបានកំណត់ពីមុនមកថា ទ្រង់នឹងមិនដាក់ទណ្ឌកម្មភា្លមៗលើ ពួកគេទេ ដោយទ្រង់នឹងពន្យារពេលដាក់ទណ្ឌកម្មលើពួកគេរហូតដល់ថ្ងៃបរលោកដោយគតិបណ្ឌិ តរបស់ទ្រង់ទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនូវអ្វីដែល សាកសមសម្រាប់ពួកគេនៅក្នុងលោកិយនេះ(ភ្លា មៗ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកដែលប្រឆាំងក្នុងចំណោមពួកយូដា និងពួកមុស្ហរីគីននោះ គឺស្ថិតនៅ ក្នុងភាពសង្ស័យយ៉ា ងខ្លាំងចំពោះគម្ពីរគួរអាននេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ل

وَإِنَّ كُلًّۭا لَّمَّا لَيُوَفِّيَنَّهُمْ رَبُّكَ أَعْمَـٰلَهُمْ ۚ إِنَّهُۥ بِمَا يَعْمَلُونَ خَبِيرٌۭ ﴿١١١﴾

ហើយជាការពិតណាស់ រាល់ក្រុមដែលខ្វែងគំនិតគ្នា ដែលត្រូវបានលើកឡើងទាំងនោះ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិតជានឹងបំពេញឲ្យពួកគេនូវការតប ស្នងចំពោះទង្វើរបស់ពួកគេ។ ប្រសិនបើទង្វើរបស់គេល្អ គេនឹងទទួលបាននូវការតបស្នងដែលល្អ ហើយប្រសិនបើទង្វើរបស់គេអាក្រក់វិញនោះ គេនឹងទទួលបាននូវ ការតបស្នងដែលអាក្រក់ដែរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់ បាំងពីទ្រង់បានឡើយ។

فَٱسْتَقِمْ كَمَآ أُمِرْتَ وَمَن تَابَ مَعَكَ وَلَا تَطْغَوْا۟ ۚ إِنَّهُۥ بِمَا تَعْمَلُونَ بَصِيرٌۭ ﴿١١٢﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រកាន់ខ្ជា ប់ជានិច្ចនូវមាគ៌ា ដ៏ត្រឹមត្រូវដូចដែលអល់ឡោះបានដាក់បទបញ្ជា ចំពោះអ្នក។ ដូចនេះ ចូរអ្នកអនុវត្តនូវបទបញ្ជា ទាំងឡាយ របស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះ ហើយចូរឲ្យអ្នកដែលបានសារភាពកំហុសជាមួយអ្នកក្នុងចំណោមបណ្តាអ្នកដែលមាន ជំនឿនោះ ប្រកាន់ខ្ជាប់ជានិច្ចនូវមាគ៌ាដ៏ត្រឹមត្រូវនេះដែរ។ ហើយចូរពួកអ្នកកុំបំពានព្រំដែន(ច្បាប់)ដោយការប្រព្រឹត្តល្មើសឲ្យសោះ។ ពិតប្រាកដណាស់ ទ្រង់មហា ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងរាល់ទង្វើទាំងឡាយរបស់ពួកអ្នក ដែលពួកអ្នកបានសាង។

وَلَا تَرْكَنُوٓا۟ إِلَى ٱلَّذِينَ ظَلَمُوا۟ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنْ أَوْلِيَآءَ ثُمَّ لَا تُنصَرُونَ ﴿١١٣﴾

ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកប្រឆាំងដែលជាពួកបំពាន ដោយការមានភាពទន់ភ្លន់ចំពោះពួកគេនិងស្រឡាញ់ពួកគេឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវ ទទួលរងនូវភ្លើងនរកដោយសារតែការទោរទន់នេះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះដែលអាចសង្គ្រោះពួកអ្នកពីវា(នរក)បានឡើយ។ បន្ទាប់មក ពួកអ្នកក៏នឹងមិនឃើញមានអ្នកដែលអាចជួយពួកអ្នកនោះដែរ។

وَأَقِمِ ٱلصَّلَوٰةَ طَرَفَىِ ٱلنَّهَارِ وَزُلَفًۭا مِّنَ ٱلَّيْلِ ۚ إِنَّ ٱلْحَسَنَـٰتِ يُذْهِبْنَ ٱلسَّيِّـَٔاتِ ۚ ذَٰلِكَ ذِكْرَىٰ لِلذَّٰكِرِينَ ﴿١١٤﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតឲ្យបានល្អប្រសើរនៅវេលាចុងទាំងពីរនៃពេលថ្ងៃ ពោលគឺនៅពេលព្រឹកនិងពេលល្ងាច ហើយចូរអ្នកប្រតិបត្តិ សឡាតនៅពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អ វានឹងលុបបំបាត់នូវបាបកម្មតូចៗទាំងឡាយ។ អ្វីដែលបានលើកឡើងទាំងនេះ គឺជាដំបូន្មា ននិងជាមេរៀន មួយសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន។

وَٱصْبِرْ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ ﴿١١٥﴾

ហើយចូរអ្នកអត់ធ្មត់ក្នុងការអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើអ្នកឲ្យអនុវត្តវា និងប្រការផ្សេងៗទៀត ហើយនិង(អត់ធ្មត់)ចំពោះការបោះបង់នូវប្រការទាំងឡាយ ដែលគេបានហាមឃាត់អ្នក ដូចជាការបំពាន និងការទោរទន់ទៅរកភាពងងឹត(វង្វេង)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ អ្នកដែលសាងអំពើល្អឡើយ ផ្ទុយទៅវិញ ទ្រង់ទទួលយកពីពួកគេប្រសើរជាងទង្វើដែលពួកគេបានធ្វើ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញនូវផលបុណ្យរបស់ពួក គេប្រសើរជាងអ្វីដែលពួកគេបានសាងទៅទៀត។

فَلَوْلَا كَانَ مِنَ ٱلْقُرُونِ مِن قَبْلِكُمْ أُو۟لُوا۟ بَقِيَّةٍۢ يَنْهَوْنَ عَنِ ٱلْفَسَادِ فِى ٱلْأَرْضِ إِلَّا قَلِيلًۭا مِّمَّنْ أَنجَيْنَا مِنْهُمْ ۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُوا۟ مَآ أُتْرِفُوا۟ فِيهِ وَكَانُوا۟ مُجْرِمِينَ ﴿١١٦﴾

ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិដែលត្រូវគេដាក់ទណ្ឌ កម្មកាលពីមុនពួកអ្នក គ្មា នអ្នកដែលមានឧត្តមគតិ និងមនុស្សល្អនៅសេសសល់ដែលហាមឃាត់ប្រជា ជាតិទាំងនោះពីការប្រឆាំង និងពីការបង្កវិនាសកម្មលើផែនដីដោយការប្រព្រឹត្តល្មើស? គ្មា នសេសសល់ឡើយក្នុងចំណោមពួកគេ លើកលែងតែចំនួនដ៏តិចប៉ុណ្ណោះ ដែលហាមឃាត់គ្នាពីការបង្កវិនាសកម្ម។ ដូចនេះ យើងក៏បានសង្គ្រោះពួកគេខណៈដែលយើងបានបំផ្លាញក្រុមរបស់ពួកគេដែលជាពួកបំពាន។ ហើយពួកដែល បំពានក្នុងចំណោមក្រុមរបស់ពួកគេបានដើរតាមអ្វីដែលពួកគេសប្បាយរីករាយ ហើយគឺជាពួកដែលបំពានដោយសារតែការធ្វើដូច្នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَا كَانَ رَبُّكَ لِيُهْلِكَ ٱلْقُرَىٰ بِظُلْمٍۢ وَأَهْلُهَا مُصْلِحُونَ ﴿١١٧﴾

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានបំផ្លាញភូមិស្រុកណាមួយឡើយ ខណៈដែលអ្នកស្រុកភូមិនោះ គឺជាមនុស្សល្អនៅលើផែនដីនោះ។ តាមពិត ទ្រង់បំផ្លា ញវា(ភូមិស្រុក)ប្រសិនបើអ្នកស្រុកភូមិនោះជាពួកដែលបង្កវិនាសកម្មដោយការប្រឆាំង ការបំពាន និងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។

وَلَوْ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةًۭ وَٰحِدَةًۭ ۖ وَلَا يَزَالُونَ مُخْتَلِفِينَ ﴿١١٨﴾

ហើយប្រសិនបើម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មានចេតនាធ្វើឲ្យមនុស្សលោកទាំងអស់ក្លា យជាប្រជាជាតិតែមួយដែលស្ថិតនៅលើការពិតនោះទ្រង់ពិតជា នឹងធ្វើវាជាមិនខាន ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។ ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នាចំពោះវា ដោយសារតែការធ្វើតាមចំណង់តណ្ហានិងការ បំពាន។

إِلَّا مَن رَّحِمَ رَبُّكَ ۚ وَلِذَٰلِكَ خَلَقَهُمْ ۗ وَتَمَّتْ كَلِمَةُ رَبِّكَ لَأَمْلَأَنَّ جَهَنَّمَ مِنَ ٱلْجِنَّةِ وَٱلنَّاسِ أَجْمَعِينَ ﴿١١٩﴾

លើកលែងតែជនណាដែលអល់ឡោះទ្រង់មានក្តីមេត្តាករុណាចំពោះពួកគេ ដោយបង្ហាញផ្លូវពួកគេទៅកាន់ការចង្អុលបង្ហាញប៉ុណ្ណោះ។ ពិតណាស់ ពួកគេនឹងមិន មានការខ្វែងគំនិតគ្នា នោះទេចំពោះភាពជាម្ចា ស់តែមួយរបស់អល់ឡោះនោះ។ ព្រោះតែការសាកល្បងនឹងការខ្វែងគំនិតគ្នា នេះហើយទើបទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យសន្យានៃម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានកំណត់រួច ជាស្រេចដែលទ្រង់កំណត់វាតាំងពីបុព្វេមកម្លេះ (ដែលពាក្យសន្យា)នោះគឺ ទ្រង់នឹងបំពេញឋាននរកជើហាន់ណាំនោះដោយជនទាំងឡាយណាដែលដើរតាមស្ហៃតន ل ក្នុងចំណោមពពួកជិននិងមនុស្សលោក។

وَكُلًّۭا نَّقُصُّ عَلَيْكَ مِنْ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَ ۚ وَجَآءَكَ فِى هَـٰذِهِ ٱلْحَقُّ وَمَوْعِظَةٌۭ وَذِكْرَىٰ لِلْمُؤْمِنِينَ ﴿١٢٠﴾

ហើយរាល់ដំណឺ ងទាំងអស់ដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក្នុងចំណោមរឿងរ៉ាវរបស់អ្នកនាំសារជំនាន់មុនអ្នកនោះ គឺដើម្បីឲ្យចិត្ត របស់អ្នកមានភាពនឹងនរនៅលើការពិត និងពង្រឹងវាឲ្យរឹងមាំ។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឲ្យអ្នកនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា ហើយ នៅក្នុងជំពូកនេះផងដែរ គឺបាននាំមកឲ្យអ្នកនូវការទូន្មានសម្រាប់ពួកប្រឆាំង និងជាការរំលឹកដាស់តឿនដល់បណ្តា អ្នកដែលមានជំនឿ ដែលពួកគេ គឺជាអ្នកដែល ទទួលផលប្រយោជន៍ពីការរំលឹក។

وَقُل لِّلَّذِينَ لَا يُؤْمِنُونَ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنَّا عَـٰمِلُونَ ﴿١٢١﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលគ្មា នជំនឿចំពោះអល់ឡោះ និងពួកដែលមិនគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ថាៈ ចូរពួកអ្នកអនុវត្ត តាមមាគ៌ារបស់ពួកអ្នកក្នុងការប្រឆាំងនឹងការពិត និងរារាំងអ្នកដទៃអំពីវាចុះ។ ចំណែកឯពួកយើងវិញ ក៏ជាអ្នកដែលអនុវត្តតាមមាគ៌ារបស់ពួកយើង និងប្រកាន់ ខ្ជា ប់នឹងវា ព្រមទាំងអំពាវនាវទៅកាន់វានិងអត់ធ្មត់ចំពោះវាទៀតផង។

وَٱنتَظِرُوٓا۟ إِنَّا مُنتَظِرُونَ ﴿١٢٢﴾

ហើយចូរពួកអ្នករង់ចាំមើលចុះនូវអ្វីដែលនឹងធ្លា ក់មកលើពួកយើង។ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលនូវអ្វីដែលនឹងធ្លា ក់ទៅលើពួកអ្នកដូចគ្នា ដែរ។

وَلِلَّهِ غَيْبُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَإِلَيْهِ يُرْجَعُ ٱلْأَمْرُ كُلُّهُۥ فَٱعْبُدْهُ وَتَوَكَّلْ عَلَيْهِ ۚ وَمَا رَبُّكَ بِغَـٰفِلٍ عَمَّا تَعْمَلُونَ ﴿١٢٣﴾

ហើយអល់ឡោះជាម្ចា ស់តែមួយគត់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់ បានឡើយ។ កិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គោរពសក្កា រៈចំពោះទ្រង់តែមួយគត់ និងប្រគល់ការទុកចិត្តលើកិច្ចការទាំងអស់របស់អ្នកចំពោះទ្រង់ចុះ។ ហើយម្ចា ស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់មហាដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើដែលគេបានសាង។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Hud — هود

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា