ទំព័រដើមការពន្យល់Yunus (10)

ការពន្យល់ Yunus (10) — يونس

ម៉ាកកះ · 109 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

الٓر ۚ تِلْكَ ءَايَـٰتُ ٱلْكِتَـٰبِ ٱلْحَكِيمِ ﴿١﴾

អាលីហ្វ ឡាម រ៉(ត្រូវបានបកស្រាយរួចមកហើយនៅដើមជំពូក “អាល់ហ្ពាក៏រ៉ោះ”)។ បណ្តា វាក្យខណ្ឌទាំងឡាយដែលគេសូត្រនៅក្នុងជំពូកនេះ គឺជាវាក្យខណ្ឌនៃ គម្ពីរគួរអានដែលមានភាពសុក្រឹតច្បាស់លាស់ ពោពេញទៅដោយគតិបណ្ឌិ តនិងក្បួនច្បាប់នានា។

أَكَانَ لِلنَّاسِ عَجَبًا أَنْ أَوْحَيْنَآ إِلَىٰ رَجُلٍۢ مِّنْهُمْ أَنْ أَنذِرِ ٱلنَّاسَ وَبَشِّرِ ٱلَّذِينَ ءَامَنُوٓا۟ أَنَّ لَهُمْ قَدَمَ صِدْقٍ عِندَ رَبِّهِمْ ۗ قَالَ ٱلْكَـٰفِرُونَ إِنَّ هَـٰذَا لَسَـٰحِرٌۭ مُّبِينٌ ﴿٢﴾

តើវាជារឿងមួយដែលធ្វើឲ្យមនុស្សលោកមានការភ្ញា ក់ផ្អើលឬដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់បុសម្នា ក់(ព្យាការីមូហាំម៉ា ត់)ដែលជាជាតិសាសន៍របស់ពួកគេដោយ គេបង្គាប់ប្រើចំពោះគាត់ឲ្យដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះ? ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ផ្ដល់ដំណឹ ងរីករាយដល់បណ្ដា អ្នកដែល មានជំនឿចំពោះអល់ឡោះថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានឋានៈដ៏ខ្ពង់ខ្ពស់បំផុត(ពីម្ចាស់របស់ពួកគេ) ជាការតបស្នងចំពោះទង្វើកុសលដែលពួកគេ ធ្លាប់បានសាងពីមុនមក។ ពួកគ្មានជំនឿបាននិយាយថាៈ ពិតប្រាកដណាស់ បុរសម្នាក់(ព្យាការីមូហាំម៉ា ត់)ដែលបាននាំយកបណ្តា វាក្យខណ្ឌទាំងនេះមកនេះ គឺជា គ្រូមន្តអាគមយ៉ា ងច្បាស់លាស់។

إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ ۖ يُدَبِّرُ ٱلْأَمْرَ ۖ مَا مِن شَفِيعٍ إِلَّا مِنۢ بَعْدِ إِذْنِهِۦ ۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمْ فَٱعْبُدُوهُ ۚ أَفَلَا تَذَكَّرُونَ ﴿٣﴾

ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក(ឱបណ្ដា អ្នកដែលមានការភ្ញាក់ផ្អើល)នោះ គឺអល់ឡោះជាម្ចាស់ ដែលជាអ្នកបានបង្កើតមេឃជាច្រើនជាន់ដែលមានភាព ធំធេង និង(បានបង្កើត)ផែនដីដែលមានភាពធំទូលាយក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ដូច្នេះ តើពួកអ្នកមានការភ្ញាក់ផ្អើលចំពោះការ ដែលទ្រង់បញ្ជូន(តែងតាំង)បុរសម្នាក់(ធ្វើជាអ្នកនាំសារ)ដែលចេញមកពីជាតិសាសន៍របស់ពួកអ្នកនោះយ៉ា ងដូចម្ដេច? ហើយទ្រង់តែមួយគត់ដែលបានកំណត់ ព្រេងវាសនានៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដ៏ទូលំទូលាយ។ ហើយគ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍ចំពោះអ្វីមួយនៅចំពោះមុខទ្រង់បានឡើយ លើកលែងតែ បន្ទា ប់ពីទ្រង់បានអនុញ្ញា ត និងយល់ព្រមឲ្យអន្តរាគមន៍ប៉ុណ្ណោះ។ អ្នកដែលមានលក្ខណៈសម្បត្តិទាំងអស់នេះហើយ គឺអល់ឡោះ ដែលជាម្ចា ស់របស់ពួកអ្នក។ ហេតុ នេះ ចូរពួកអ្នកមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ដូច្នេះ តើពួកអ្នកមិនយកភស្តុតាង និងអំណះអំណាងទាំងឡាយដែលបញ្ជាក់ពីភាព ជាម្ចាស់តែមួយគត់របស់ទ្រង់ទាំងអស់នេះមកធ្វើជាមេរៀនទេឬ? ពិតណាស់ ជនណាហើយដែលយកវាធ្វើជាមេរៀនតែបន្តិចនោះ គេប្រាកដជាបានដឹងដូច្នោះ ហើយមានជំនឿចំពោះទ្រង់មិនខាន។

إِلَيْهِ مَرْجِعُكُمْ جَمِيعًۭا ۖ وَعْدَ ٱللَّهِ حَقًّا ۚ إِنَّهُۥ يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ لِيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ بِٱلْقِسْطِ ۚ وَٱلَّذِينَ كَفَرُوا۟ لَهُمْ شَرَابٌۭ مِّنْ حَمِيمٍۢ وَعَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْفُرُونَ ﴿٤﴾

ចំពោះទ្រង់តែមួយគត់ដែលជាការវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោកដើម្បីទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។ ហើយការសន្យា របស់អល់ឡោះចំពោះមនុស្សលោកយ៉ាងដូច្នោះនោះ គឺជាការសន្យាយ៉ាងពិតប្រាកដ ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នក ដែលមានសមត្ថភាពចំពោះរឿងទាំងនោះ។ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់ដោយគ្មានគំរូពីមុនមក។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឲ្យមានវត្តមាន)សារជាថ្មី បន្ទាប់ពីគេបានស្លាប់ ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានសាងទង្វើកុសលនោះប្រកបដោយភាពយុត្តិធម៌បំផុត ដោយ ទ្រង់មិនធ្វើឲ្យបាត់បង់អំពើល្អរបស់ពួកគេនោះឡើយ ហើយទ្រង់ក៏មិនបន្ថែមអំពើអាក្រក់ដល់ពួកគេនោះដែរ។ ចំណែកឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជា ម្ចា ស់និងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេនឹងផឹកទឹកក្ដៅ ដែលកំពុងពុះ ដែលវានឹងកាត់ផ្ដា ច់ពោះវៀនរបស់ពួកគេ។ ហើយពួកគេនឹងទទួលទណ្ឌ កម្មយ៉ា ងឈឺ ចាប់បំផុតដោយសារតែភាពគ្មា នជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចា ស់ និងបណ្តា អ្នកនាំសាររបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

هُوَ ٱلَّذِى جَعَلَ ٱلشَّمْسَ ضِيَآءًۭ وَٱلْقَمَرَ نُورًۭا وَقَدَّرَهُۥ مَنَازِلَ لِتَعْلَمُوا۟ عَدَدَ ٱلسِّنِينَ وَٱلْحِسَابَ ۚ مَا خَلَقَ ٱللَّهُ ذَٰلِكَ إِلَّا بِٱلْحَقِّ ۚ يُفَصِّلُ ٱلْـَٔايَـٰتِ لِقَوْمٍۢ يَعْلَمُونَ ﴿٥﴾

ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង ហើយទ្រង់បានបង្កើតព្រះចន្ទឲ្យមានពន្លឺដើម្បីបំភ្លឺ។ ហើយទ្រង់បានកំណត់ដំណើរគោចររបស់វា ជា២៨ថ្ងៃ(ដែលជាវដ្ដនៃព្រះចន្ទ)ដើម្បីឲ្យពួកអ្នក(មនុស្សលោកទាំងឡាយ)ដឹងពីចំនួនថ្ងៃតាមរយៈព្រះអាទិត្យ និង(ដឹង)ចំនួនខែ និងចំនួនឆ្នាំតាមរយៈព្រះចន្ទ។ អល់ឡោះ ពិតជាបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរដោយពិតប្រាកកដ ដើម្បីបង្ហាញពីសមត្ថភាពនិងភាពធំធេងរបស់ទ្រង់ ចំពោះមនុស្សលោកទាំងឡាយ។ ទ្រង់បានបញ្ជា ក់នូវភស្តុតាងនិងអំណះអំណាងដ៏ច្បាស់លាស់ទាំងនេះ(ដើម្បីបញ្ជា ក់)ទៅលើភាពតែមួយរបស់ទ្រង់សម្រាប់ក្រុម ដែលចេះយកវាធ្វើជាភស្តុតាងបញ្ជា ក់លើរឿងនោះ។

إِنَّ فِى ٱخْتِلَـٰفِ ٱلَّيْلِ وَٱلنَّهَارِ وَمَا خَلَقَ ٱللَّهُ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَتَّقُونَ ﴿٦﴾

ពិតប្រាកដណាស់ ការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃទៅចំពោះមនុស្សលោក ការផ្លាស់ប្តូរពីភាពងងឹត(នៃពេលយប់) ទៅជាពន្លឺភ្លឺ(នៃពេលថ្ងៃ) ពេលខ្លះ ពេលយប់វែងជាងពេលថ្ងៃ និងពេលខ្លះទៀត ពេលថ្ងៃវែងជាងពេលយប់ ហើយនិងអ្វីៗទាំងអស់ដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីនោះ គឺជាសញ្ញា ភស្តុតាងដែលបញ្ជា ក់ពីសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលកោតខ្លា ចទ្រង់ ដោយការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រកា រទាំងឡាយដែលទ្រង់បានហាមឃាត់។

إِنَّ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا وَرَضُوا۟ بِٱلْحَيَوٰةِ ٱلدُّنْيَا وَٱطْمَأَنُّوا۟ بِهَا وَٱلَّذِينَ هُمْ عَنْ ءَايَـٰتِنَا غَـٰفِلُونَ ﴿٧﴾

ពិតប្រាកដណាស់ ពួកគ្មា នជំនឿដែលមិនសង្ឃឹមថានឹងជួបអល់ឡោះជាម្ចា ស់ដែលជាហេតុនាំឲ្យពួកគេគោរពកោតខ្លា ចអល់ឡោះ ឬក៏រីករាយចំពោះការជួបទ្រង់ ហើយពួកគេពេញចិត្តនឹងការរស់នៅក្នុងលោកិយដែលនឹងវិនាសអន្តរាយជាងការរស់នៅក្នុងថ្ងៃបរលោកដែលអមតៈ ហើយពួកគេរស់នៅក្នុងវា(លោកិយ)ដោយ ភាពសប្បាយរីករាយនឹងវា ហើយនិងពួកដែលងាកចេញពីបណ្តា វាក្យខណ្ឌរបស់អល់ឡោះ និងបណ្ដា ភស្តុតាងទាំងឡាយរបស់ទ្រង់ដោយភាពព្រងើយកន្តើយ នោះ។

أُو۟لَـٰٓئِكَ مَأْوَىٰهُمُ ٱلنَّارُ بِمَا كَانُوا۟ يَكْسِبُونَ ﴿٨﴾

ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ កន្លែងស្នាក់នៅរបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺឋាននរក ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំង និងការបដិសេធនឹងថ្ងៃបរលោក។

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ يَهْدِيهِمْ رَبُّهُم بِإِيمَـٰنِهِمْ ۖ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَـٰرُ فِى جَنَّـٰتِ ٱلنَّعِيمِ ﴿٩﴾

ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលនោះ អល់ឡោះជាម្ចាស់នឹងផ្ដល់ការចង្អុលបង្ហាញដល់ពួកគេឲ្យប្រព្រឹត្ត នូវអំពើល្អដែលនាំទៅរកការពេញចិត្តពីទ្រង់ ដោយសារតែការមានជំនឿរបស់ពួកគេ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុង ឋានសួគ៌ដ៏សែនរីករាយជាអមតៈ ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។

دَعْوَىٰهُمْ فِيهَا سُبْحَـٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَـٰمٌۭ ۚ وَءَاخِرُ دَعْوَىٰهُمْ أَنِ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿١٠﴾

ការបួងសួងរបស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ ហើយពាក្យស្វាគមន៍របស់អល់ឡោះទៅកាន់ពួកគេ និងពាក្យស្វាគមន៍ របស់ម៉ាឡាអ៊ីកាត់ ហើយនិងពាក្យស្វាគមន៍គ្នាទៅវិញទៅមករបស់ពួកគេគឺ សាឡាម(សន្តិភាព)។ ហើយពួកគេបញ្ចប់ការបួងសួងរបស់ពួកគេ ដោយការកោត សរសើរចំពោះអល់ឡោះដែលជាម្ចា ស់នៃអ្វីៗទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ وَلَوْ يُعَجِّلُ ٱللَّهُ لِلنَّاسِ ٱلشَّرَّ ٱسْتِعْجَالَهُم بِٱلْخَيْرِ لَقُضِىَ إِلَيْهِمْ أَجَلُهُمْ ۖ فَنَذَرُ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا فِى طُغْيَـٰنِهِمْ يَعْمَهُونَ ﴿١١﴾

يعمهون ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់មនុស្ស (ពេលដែលពួកគេបួងសួងសុំ)ទៅលើខ្លួនរបស់ពួកគេ កូនចៅរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដោយប្រការអាក្រក់ណាមួយនៅពេល(ដែលពួកគេ)មានការខឹងសម្បា ដូចដែលទ្រង់ឆ្លើយតបចំពោះពួកគេ(ភ្លា មៗ)នៅពេលដែលពួក គេបួងសួងសុំនូវប្រការល្អនោះ ប្រាកដជាពួកគេនឹងត្រូវវិនាសអន្តរាយជាមិនខាន។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់ពន្យារពេលឲ្យពួកគេ ដោយទុកឲ្យពួកដែលមិន រំពឹងថានឹងជួបទ្រង់នោះឲ្យពួកគេមានការស្ទាក់ស្ទើរ មិនមានភាពច្បាស់លាស់ចំពោះថ្ងៃជំនំជម្រះ(ពីព្រោះពួកគេមិនមានការភ័យខ្លា ចទណ្ឌ កម្មឡើយ ហើយក៏មិន ចង់បានផលបុណ្យអ្វីនោះដែរ)។

وَإِذَا مَسَّ ٱلْإِنسَـٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوْ قَاعِدًا أَوْ قَآئِمًۭا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُۥ مَرَّ كَأَن لَّمْ يَدْعُنَآ إِلَىٰ ضُرٍّۢ مَّسَّهُۥ ۚ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا۟ يَعْمَلُونَ ﴿١٢﴾

ហើយនៅពេលដែលជំងឺ ឬស្ថានភាពអាក្រក់ណាមួយកើតឡើងចំពោះពួកដែលបំពានលើខ្លួនឯងនោះ គេបានបួងសួងសុំពីយើងយ៉ាងទន់ភ្លន់ និងឱនលំទោន ដោយដេកផ្អៀង ឬអង្គុយ ឬឈរ ដោយសង្ឃឹមថា គេ(អល់ឡោះ)នឹងដកយកគ្រោះថ្នាក់នោះពីរូបគេ។ តែនៅពេលដែលយើងទទួលយកនូវការបួងសួងរបស់គេ និងបានដកយកគ្រោះចេញពីរូបគេ គេក៏បានបន្តធ្វើដូចកាលពីមុន ហាក់បីដូចជារូបគេមិនបានបួងសួងសុំពីយើងឲ្យដកយកគ្រោះដែលគេជួបប្រទះនោះដូច្នោះ ដែរ។ ដូចដែលគេបានលម្អ សម្រាប់អ្នកដែលងាកចេញ(ពីការពិត)រូបនេះដោយឲ្យគេបន្តស្ថិតនៅក្នុងការវង្វេងរបស់គេនោះដែរ គេក៏បានតុបតែងលម្អសម្រាប់ពួក ដែលបំពានព្រំដែនរបស់អល់ឡោះ ដោយសារតែភាពគ្មានជំនឿរបស់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានសាងនៃការប្រឆាំងនិងការប្រព្រឹត្តល្មើស ដោយពួកគេនឹង មិនបោះបង់វា(ការប្រឆាំង)ឡើយ។

وَلَقَدْ أَهْلَكْنَا ٱلْقُرُونَ مِن قَبْلِكُمْ لَمَّا ظَلَمُوا۟ ۙ وَجَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ وَمَا كَانُوا۟ لِيُؤْمِنُوا۟ ۚ كَذَٰلِكَ نَجْزِى ٱلْقَوْمَ ٱلْمُجْرِمِينَ ﴿١٣﴾

ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជាច្រើនជំនាន់មកហើយមុនពួកអ្នក(ឱពួកមុស្ហរីគីន) ដោយសារតែការប្រឆាំងរបស់ពួកគេនឹងបណ្ដាអ្នក នាំសារអល់ឡោះ និងការប្រព្រឹត្តអំពើល្មើសរបស់ពួកគេ។ ហើយពិតប្រាកដណាស់ បណ្ដា អ្នកនាំសាររបស់ពួកគេដែលយើងបានបញ្ចូនពួកគេទៅនោះ បាននាំមក ឲ្យពួកគេនូវភស្តុតាងយ៉ា ងច្បាស់លាស់ជាច្រើនដែលបញ្ជា ក់ទៅលើសច្ចភាពរបស់ពួកគេចំពោះអ្វីដែលពួកគេ(អ្នកនាំសារ)បាននាំមកពីម្ចា ស់របស់ពួកគេ ប៉ុន្តែ ពួកគេមិនមានជំនឿនោះឡើយ ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ការមានជំនឿ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេទទួលនូវភាពបរាជ័យ ហើយទ្រង់ មិនចង្អុលបង្ហា ញពួកគេទៅកាន់ការមានជំនឿនោះឡើយ។ ដូចដែលយើងបានតបស្នងចំពោះបណ្ដា ប្រជាជាតិដែលបំពានទាំងនោះដែរ យើងនឹងតបស្នងពួកដែល មានលក្ខណៈដូចពួកគេនេះនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។

ثُمَّ جَعَلْنَـٰكُمْ خَلَـٰٓئِفَ فِى ٱلْأَرْضِ مِنۢ بَعْدِهِمْ لِنَنظُرَ كَيْفَ تَعْمَلُونَ ﴿١٤﴾

ក្រោយមក យើងបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យបន្តវេនពីប្រជាជាតិដែលបដិសេធដែលយើងបានបំផ្លាញទាំងនោះ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹង ធ្វើដូចម្ដេច?តើពួកអ្នកនឹងសាងនូវអំពើល្អដែលនឹងទទួលបានផលបុណ្យ ឬក៏ពួកអ្នកនឹងសាងនូវអំពើអាក្រក់ដែលនឹងទទួលនូវទណ្ឌ កម្ម?

وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَاتُنَا بَيِّنَـٰتٍۢ ۙ قَالَ ٱلَّذِينَ لَا يَرْجُونَ لِقَآءَنَا ٱئْتِ بِقُرْءَانٍ غَيْرِ هَـٰذَآ أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِىٓ أَنْ أُبَدِّلَهُۥ مِن تِلْقَآئِ نَفْسِىٓ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ ۖ إِنِّىٓ أَخَافُ إِنْ عَصَيْتُ رَبِّى عَذَابَ يَوْمٍ عَظِيمٍۢ ﴿١٥﴾

ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌ នៃគម្ពីរគួរអានដ៏ច្បាស់លាស់ដែលបញ្ជា ក់ពីភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះឲ្យពួកគេស្តាប់ ពួកដែលបដិសេធនឹង ការពង្រស់ឡើងវិញដែលពួកគេមិនសង្ឃឹមថានឹងទទួលបានផលបុណ្យ និងមិនខ្លា ចទណ្ឌ កម្ម(របស់អល់ឡោះ)នោះ បាននិយាយថាៈ ចូរអ្នក(ឱមូហាំម៉ា ត់)នាំមកនូវ គម្ពីរគួរអានផ្សេងក្រៅពីគម្ពីរគួរអានដែលពោរពេញទៅដោយការជេរប្រមាថចំពោះការគោរពសក្កា រៈរូបបបដិមានានាឬផ្សេងៗពីនេះ ដោយផ្លា ស់ប្តូរមួយចំនួន អំពីវា(គម្ពីរគួរអាន) ឬផ្លាស់ប្តូរទាំងស្រុងនូវអ្វីដែលស្របនឹងទំនើងចិត្តរបស់ពួកយើងទៅ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ វាមិនត្រឹមត្រូវ នោះទេក្នុងការដែលខ្ញុំផ្លាស់ប្ដូរវា(តាមទំនើងចិត្ត)នោះ ហើយខ្ញុំក៏គ្មានលទ្ធភាពនាំយកអ្វី(គម្ពីរ)ផ្សេងពីវា(គម្ពីរគួរអាន)មកនោះដែរ។ ផ្ទុយទៅវិញ មានតែអល់ឡោះ ជាម្ចា ស់តែមួយគត់ដែលជាអ្នកអាចផ្លា ស់ប្ដូរវា(គម្ពីរគួរអាន)តាមអ្វីដែលទ្រង់មានចេតនា។ពិតប្រាកដណាស់ ខ្ញុំមិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលទ្រង់បានបញ្ចុះមកឲ្យ بلغ គម្ពីរគួរអាន · តាហ្វសៀរ ខ្ញុំនោះទេ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនាថ្ងៃដ៏ធំធេង នោះគឺថ្ងៃបរលោក ប្រសិនបើខ្ញុំល្មើសនឹងអល់ឡោះដោយឆ្លើយតបចំពោះពួកអ្នកនូវអ្វីដែលពួកអ្នក ទាមទារនោះ។

قُل لَّوْ شَآءَ ٱللَّهُ مَا تَلَوْتُهُۥ عَلَيْكُمْ وَلَآ أَدْرَىٰكُم بِهِۦ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًۭا مِّن قَبْلِهِۦٓ ۚ أَفَلَا تَعْقِلُونَ ﴿١٦﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យខ្ញុំសូត្រគម្ពីរគួរអានឲ្យពួកអ្នកស្ដាប់ទេនោះ ខ្ញុំក៏មិនសូត្រវាឲ្យពួកអ្នកស្ដាប់ ហើយខ្ញុំក៏មិនផ្សព្វផ្សាយវាដល់ពួកអ្នកនោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ពួកអ្នកក៏មិនបានដឹងអំពីគម្ពីរគួរអាន តាមរយៈអណ្ដា ត(ពាក្យ សម្តី)របស់ខ្ញុំនោះដែរ។ ជាការពិតណាស់ ខ្ញុំបានរស់នៅជាមួយនឹងពួកអ្នកអស់មួយរយៈកាលដ៏យូរ(គឺរយៈពេល៤០ឆ្នាំ) ដោយខ្ញុំមិនចេះអាន មិនចេះសរសេរ ហើយខ្ញុំក៏មិនបានទាមទារ និងក៏មិនបានស្វែងរករឿងនេះនោះដែរ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាដោយខួរក្បាលរបស់ពួកអ្នកទេឬថា ពិតណាស់ អ្វីដែលខ្ញុំ បាននាំមកនោះ គឺមកពីអល់ឡោះ ហើយមិនពាក់ព័ន្ធនឹងខ្ញុំទេនោះ?

فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِـَٔايَـٰتِهِۦٓ ۚ إِنَّهُۥ لَا يُفْلِحُ ٱلْمُجْرِمُونَ ﴿١٧﴾

គ្មា ននរណាម្នា ក់ដែលបំពានខ្លាំងជាងអ្នកដែលបានប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះជាម្ចា ស់នោះឡើយ។ ដូច្នេះ តើឲ្យខ្ញុំផ្លា ស់ប្ដូរគម្ពីរគួរអានដោយបង្កើត ពាក្យភូតកុហកទៅលើទ្រង់យ៉ាងដូចម្តេច? ពិតប្រាកដណាស់ ពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយប្រឌិតពាក្យភូតកុហកទៅលើទ្រង់នោះ ពួកគេនឹងមិន ទទួលបានជោគជ័យចំពោះអ្វីដែលពួកគេប៉ងប្រាថ្នា នោះឡើយ។

وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنفَعُهُمْ وَيَقُولُونَ هَـٰٓؤُلَآءِ شُفَعَـٰٓؤُنَا عِندَ ٱللَّهِ ۚ قُلْ أَتُنَبِّـُٔونَ ٱللَّهَ بِمَا لَا يَعْلَمُ فِى ٱلسَّمَـٰوَٰتِ وَلَا فِى ٱلْأَرْضِ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ ﴿١٨﴾

ى ហើយពួកមុស្ហរីគីនបានគោរពសក្កា រៈចំពោះព្រះក្លែងក្លា យនានាផ្សេងពីអល់ឡោះជាម្ចា ស់ដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ និងមិនអាចផ្ដល់គ្រោះថ្នា ក់ដល់ ពួកគេនោះឡើយ។ ចំណែកឯ(អល់ឡោះ)ម្ចា ស់ដែលត្រូវគេគោរពសសក្កា រៈយ៉ា ងពិតប្រាកដវិញ ទ្រង់អាចផ្ដល់ផលប្រយោជន៍និងផ្ដល់គ្រោះថ្នា ក់នៅពេលណា ដែលទ្រង់មានចេតនា។ ហើយពួកគេបាននិយាយអំពីព្រះនានាដែលពួកគេគោរពសក្ការៈថាៈ ពួកវាទាំងនោះគឺជាអ្នកកណ្តាលដែលនឹងជួយអន្តរាគមន៍ដល់ពួក យើងនៅចំពោះអល់ឡោះ។ ដូច្នេះ ទ្រង់នឹងមិនដាក់ទណ្ឌ កម្មពួកយើងដោយសារបាបកម្មរបស់ពួកយើងនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ ពួកគេថាៈ តើពួកអ្នកកំពុងតែបា្រប់ថា អល់ឡោះជាម្ចាស់ដែលមហាដឹងបំផុតនោះ ទ្រង់មានដៃគូឬ ខណៈដែលទ្រង់មិនដឹងសោះថា ទ្រង់មានដៃគូនោះឡើយ ទាំង នៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់ពីអ្វីដែលពួកមុស្ហរីគីនបាននិយាយនៃប្រការដែលមិនពិត និងការភូតកុហកបោក ប្រាស់។

وَمَا كَانَ ٱلنَّاسُ إِلَّآ أُمَّةًۭ وَٰحِدَةًۭ فَٱخْتَلَفُوا۟ ۚ وَلَوْلَا كَلِمَةٌۭ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ ﴿١٩﴾

ហើយមនុស្សលោកកាលពីមុន គឺជាប្រជាជាតិតែមួយ មានជំនឿ(ចំពោះអល់ឡោះជាម្ចាស់)តែមួយគត់ តែក្រោយមក ពួកគេបានខ្វែងគំនិតគ្នា។ ពេលនោះ ក្នុង ចំណោមពួកគេ មានអ្នកដែលនៅមានជំនឿ និងខ្លះទៀតក្នុងចំណោមពួកគេគ្មានជំនឿនោះឡើយ។ ហើយប្រសិនបើគ្មានការកំណត់របស់អល់ឡោះពីមុនដែលថា ពិតប្រាកដណាស់ ទ្រង់នឹងមិនកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា នៅក្នុងលោកិយនេះឡើយ តាមពិត ទ្រង់នឹងកាត់សេចក្ដីរវាងពួកគេ នៅថ្ងៃបរលោក។ បើមិន(មានការកំណត់)ដូច្នោះទេនោះ ទ្រង់ពិតជានឹងកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នានៅក្នុងលោកិយនេះជាមិនខាន ឡើយ ហើយទ្រង់នឹងបញ្ជា ក់ប្រាប់ថា អ្នកណាដែលទទួលបានការចង្អុលបង្ហា ញ ហើយអ្នកណាដែលវង្វេង។

وَيَقُولُونَ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌۭ مِّن رَّبِّهِۦ ۖ فَقُلْ إِنَّمَا ٱلْغَيْبُ لِلَّهِ فَٱنتَظِرُوٓا۟ إِنِّى مَعَكُم مِّنَ ٱلْمُنتَظِرِينَ ﴿٢٠﴾

ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះឲ្យមូហាំម៉ា ត់នូវសញ្ញា ភស្តុតាងណាមួយពីម្ចា ស់របស់គេ ដើម្បីជាការបញ្ជា ក់ពីសច្ចភាពរបស់គេ ទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញថាៈ ការបញ្ចុះនូវភស្តុតាងទាំងឡាយនោះ គឺជាប្រការអាថ៌កំបាំងដែលមានតែអល់ឡោះជាម្ចាស់ ប៉ុណ្ណោះដែលដឹង។ ដូច្នេះ ចូរពួកអ្នករង់ចាំសញ្ញា ភស្តុតាងរូបី(ដែលអាចមើលឃើញជាក់ស្តែង)ដែលពួកអ្នកបានស្នើសុំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោម អ្នកដែលរង់ចាំវាជាមួយពួកអ្នកដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِذَآ أَذَقْنَا ٱلنَّاسَ رَحْمَةًۭ مِّنۢ بَعْدِ ضَرَّآءَ مَسَّتْهُمْ إِذَا لَهُم مَّكْرٌۭ فِىٓ ءَايَاتِنَا ۚ قُلِ ٱللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ ﴿٢١﴾

تمكرون ហើយនៅពេលដែលយើងបានឲ្យពួកមុស្ហរីគីនភ្លក្សរសជាតិនៃឧបការគុណ ដូចជា ទឹកភ្លៀងនិងភាពសម្បូរហូរហៀរក្រោយពីមានគ្រោះរាំងស្ងួតនិងគ្រោះទុរភិក្ស បានកើតឡើងចំពោះពួកគេនោះ ស្រាប់តែពួកគេបានចំអក ហើយបដិសេធនឹងបណ្តា ភស្តុតាងរបស់យើងទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ ពួកមុស្ហរីគីនទាំងនោះថាៈ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលតបនឹងឧបាយកលដ៏លឿនបំផុត ហើយទ្រង់ក៏ជាអ្នកដែលដាក់ទណ្ឌកម្មយ៉ាងលឿនបំផុតដែរ។ ពិត ប្រាកដណាស់ ម៉ា ឡាអ៊ីកាត់”ហាហ្វាហ្សោះ”នឹងកត់ត្រានូវឧបាយកលដែលពួកអ្នកបានរៀបចំដោយគ្មា នអ្វីមួយអាចរំលងផុតពីការកត់ត្រារបស់គេនោះឡើយ។ ដូច្នេះ តើវាអាចរំលងផុត(ពីការដឹង)ពីម្ចា ស់របស់ពួកគេយ៉ា ងដូចម្តេចទៅ? ហើយអល់ឡោះនឹងតបស្នងដល់ពួកអ្នកចំពោះល្បិចកលរបស់ពួកអ្នកដែលពួកអ្នកបាន រៀបចំ។

هُوَ ٱلَّذِى يُسَيِّرُكُمْ فِى ٱلْبَرِّ وَٱلْبَحْرِ ۖ حَتَّىٰٓ إِذَا كُنتُمْ فِى ٱلْفُلْكِ وَجَرَيْنَ بِهِم بِرِيحٍۢ طَيِّبَةٍۢ وَفَرِحُوا۟ بِهَا جَآءَتْهَا رِيحٌ عَاصِفٌۭ وَجَآءَهُمُ ٱلْمَوْجُ مِن كُلِّ مَكَانٍۢ وَظَنُّوٓا۟ أَنَّهُمْ أُحِيطَ بِهِمْ ۙ دَعَوُا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ لَئِنْ أَنجَيْتَنَا مِنْ هَـٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ ﴿٢٢﴾

ه អល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលសម្រួលដល់ការធ្វើដំណើ ររបស់ពួកអ្នក(ឱមនុស្សលោក)តាមផ្លូវគោក តាមរយៈការធ្វើដំណើ រដោយថ្មើរជើងនិងដោយសត្វ ជំនិះ ហើយទ្រង់ជាអ្នកដែលសម្រួលដល់ការធ្វើដំណើ ររបស់ពួកអ្នកតាមផ្លូវទឹក តាមរយៈសំពៅ។ លុះដល់ពេលពួកអ្នកស្ថិតនៅក្នុងសំពៅ ហើយមានខ្យល់បរិសុទ្ធ បានបក់បោកមកលើពួកគេ អ្នកដំណើរទាំងឡាយក៏មានភាពសប្បាយរីករាយជាមួយនឹងខ្យល់បរិសុទ្ធទាំងនោះ។ ខណៈពេលដែលពួកគេកំពុងតែមានភាព សប្បាយរីករាយនោះ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបានបក់បោកមកលើពួកគេ ហើយរលកសមុទ្របានបក់បោកមកលើពួកគេពីគ្រប់ទិសទី ហើយពួកគេ គិតថាៈ ពិតប្រាកដណាស់ ពួកគេនឹងត្រូវវិនាសអន្តរាយ ពេលនោះពួកគេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្នក ផ្សេងឡើយ ដោយពួកគេបានបួងសួងថាៈ ប្រសិនបើទ្រង់ជួយសង្រោះពួកយើងពីគ្រោះមហន្តរាយនេះ ពួកយើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណទ្រង់ ទៅលើឧបការគុណដែលទ្រង់បានប្រទានវាមកឲ្យពួកយើងជាមិនខាន។

فَلَمَّآ أَنجَىٰهُمْ إِذَا هُمْ يَبْغُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ ۗ يَـٰٓأَيُّهَا ٱلنَّاسُ إِنَّمَا بَغْيُكُمْ عَلَىٰٓ أَنفُسِكُم ۖ مَّتَـٰعَ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ ثُمَّ إِلَيْنَا مَرْجِعُكُمْ فَنُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿٢٣﴾

إلينا مرجعكم فننبئكم بما كنتمتعملون ហើយនៅពេលដែលទ្រង់បានទទួលយកការបួងសួងរបស់ពួកគេ និងបានជួយសង្រ្គោះពួកគេពីគ្រោះមហន្តរាយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើ ដែនដី ដោយពួកគេបានប្រព្រឹត្តនូវការប្រឆាំង អំពើល្មើស(នឹងអល់ឡោះ) និងអំពើបាបកម្មទៅវិញ។ ចូរពួកអ្នកប្រុងប្រយ័ត្ន(ឱមនុស្សលោក)! ជាការពិតណាស់ លទ្ធផលចុងក្រោយដ៏អាក្រក់នៃការបំពានរបស់ពួកអ្នកនោះ គឺនឹងធ្លា ក់ទៅលើខ្លួនពួកអ្នកផ្ទា ល់ប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចា ស់មិនទទួលនូវគ្រោះថ្នា ក់ ដោយសារតែការបំពានរបស់ពួកអ្នកនោះឡើយ។ ពួកអ្នកគ្រាន់តែត្រេកត្រអាលនឹងជីវិតលោកិយដែលជាកន្លែងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក្រោយមក ចំពោះ យើងគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោក ហើយយើងនឹងប្រាប់ពួកអ្នកនូវអំពើល្មើសដែលពួកអ្នកធ្លាប់បានសាង(ក្នុងលោកិយ) ហើយយើងនឹងតប ស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។

إِنَّمَا مَثَلُ ٱلْحَيَوٰةِ ٱلدُّنْيَا كَمَآءٍ أَنزَلْنَـٰهُ مِنَ ٱلسَّمَآءِ فَٱخْتَلَطَ بِهِۦ نَبَاتُ ٱلْأَرْضِ مِمَّا يَأْكُلُ ٱلنَّاسُ وَٱلْأَنْعَـٰمُ حَتَّىٰٓ إِذَآ أَخَذَتِ ٱلْأَرْضُ زُخْرُفَهَا وَٱزَّيَّنَتْ وَظَنَّ أَهْلُهَآ أَنَّهُمْ قَـٰدِرُونَ عَلَيْهَآ أَتَىٰهَآ أَمْرُنَا لَيْلًا أَوْ نَهَارًۭا فَجَعَلْنَـٰهَا حَصِيدًۭا كَأَن لَّمْ تَغْنَ بِٱلْأَمْسِ ۚ كَذَٰلِكَ نُفَصِّلُ ٱلْـَٔايَـٰتِ لِقَوْمٍۢ يَتَفَكَّرُونَ ﴿٢٤﴾

ជាការពិតណាស់ ការប្រៀបធៀបការរស់នៅក្នុងលោកិយដែលពួកអ្នកកំពុងសោយសុខនៅក្នុងវាដែលនឹងត្រូវបញ្ចប់ទៅយ៉ាងលឿននោះ គឹប្រៀបដូចជាទឹកភ្លៀង ដែលយើងបានបញ្ចុះវាពីលើមេឃដែលវាបានធ្វើឲ្យរុក្ខជាតិនៅលើផែនដីដុះចម្រុះគ្នានូវអ្វីដែលមនុស្សអាចបរិភោគបាន ដូចជាគ្រាប់ធញ្ញជាតិ និងផ្លែឈើ និងអ្វី ដែលជាចំណី សត្វពាហនៈ ដូចជាស្មៅជាដើម។ លុះដល់ពេលដែលដីបានបញ្ចេញនូវភាពស្រស់បំព្រងនិងសោភ័ណភាពដ៏ស្រស់ស្អាតរបស់វាតាមរយៈការដុះ ចេញមកនូវរុក្ខជាតិជាច្រើនប្រភេទ ហើយម្ចា ស់របស់វាគិតថា ពួកគេជាអ្នកដែលមានលទ្ធភាពអាចប្រមូលផលអំពីដំណាំនិងផ្លែឈើបាននោះ ស្រាប់តែការកំណត់ របស់យើង(អល់ឡោះ)ដែលឲ្យវា(ចម្កា រដំណាំ)វិនាសអន្តរាយនោះក៏បានមកដល់។ពេលនោះ យើងក៏បានធ្វើឲ្យវាត្រូវខូចខ្ទេចខ្ទីអស់ بلغ គម្ពីរគួរអាន · តាហ្វសៀរ ហាក់ដូចជាមិនធ្លា ប់មានដើមឈើ និងដំណាំរុក្ខជាតិនានានៅក្នុងវា(ចម្កា រ)ពីមុនមកនោះឡើយ។ ដូចដែលយើងបានបញ្ជា ក់ប្រាប់ដល់ពួកអ្នកពីស្ថានភាពនៃ លោកិយ និងទីបញ្ចប់ដ៏លឿនរបស់វានេះដែរ យើងក៏បានបញ្ជា ក់នូវភស្តុតាង និងអំណះអំណាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា និងយកវាជាមេរៀន។

وَٱللَّهُ يَدْعُوٓا۟ إِلَىٰ دَارِ ٱلسَّلَـٰمِ وَيَهْدِى مَن يَشَآءُ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٢٥﴾

ហើយអល់ឡោះទ្រង់អំពាវនាវមនុស្សលោកទាំងអស់ទៅកាន់ឋានសួគ៌របស់ទ្រង់ ដែលវាជាលំនៅឋាននៃសន្តិភាព ជាកន្លែងដែលមនុស្សមានសុវត្ថិភាពពីគ្រោះ ថ្នា ក់និងទុក្ខព្រួយនានា និងមានសុវត្ថិភាព(រួចផុត)ពីសេចក្ដីស្លាប់។ ហើយអល់ឡោះទ្រង់ចង្អុលបង្ហា ញជនណាដែលទ្រង់មានចេតនាទៅកាន់សាសនានៃ សន្តិភាព(សាសនាឥស្លា ម) ដែលនាំ(ពួកគេ)ទៅកាន់លំនៅឋាននៃសន្តិភាពនេះ។

۞ لِّلَّذِينَ أَحْسَنُوا۟ ٱلْحُسْنَىٰ وَزِيَادَةٌۭ ۖ وَلَا يَرْهَقُ وُجُوهَهُمْ قَتَرٌۭ وَلَا ذِلَّةٌ ۚ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَنَّةِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٢٦﴾

ចំពោះបណ្ដាអ្នកដែលបានសាងអំពើល្អ ដោយពួកគេអនុវត្តនូវអ្វីដែលអល់ឡោះទ្រង់បានដាក់កាតព្វកិច្ចចំពោះពួកគេក្នុងចំណោមការប្រតិបត្តិទាំងឡាយ ហើយ បោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់ពួកគេក្នុងចំណោមការអំពើល្មើសទាំងឡាយនោះ សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងមួយដ៏ល្អប្រពៃ នោះគឺ ឋានសួគ៌ ហើយនិងទទួលបាននូវការបន្ថែមលើសពីនោះទៀត នោះគឺការបានឃើញព្រះភក្ត្ររបស់អល់ឡោះជាម្ចាស់(ដោយផ្ទាល់នឹងភ្នែក)។ ហើយគ្មានធូលីខ្មៅ គ្របដណ្ដ ប់លើមុខរបស់ពួកគេនោះទេហើយក៏គ្មា នភាពអាម៉ា ស់ និងអាប់ឱនអ្វីគ្របដណ្ត ប់លើវានោះដែរ។បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិដ៏ល្អប្រពៃដូចនេះ ពួកគេគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។

وَٱلَّذِينَ كَسَبُوا۟ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةٍۭ بِمِثْلِهَا وَتَرْهَقُهُمْ ذِلَّةٌۭ ۖ مَّا لَهُم مِّنَ ٱللَّهِ مِنْ عَاصِمٍۢ ۖ كَأَنَّمَآ أُغْشِيَتْ وُجُوهُهُمْ قِطَعًۭا مِّنَ ٱلَّيْلِ مُظْلِمًا ۚ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٢٧﴾

ចំណែកឯពួកដែលបានសាងអំពើអាក្រក់ ដូចជាការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ ការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តនោះ គឺដូចនឹងវា(ដូចនឹងអ្វីដែលពួកគេបានប្រព្រឹត្ត)នៃទណ្ឌ កម្មរបស់អល់ឡោះនៅថ្ងៃបរលោក ហើយភាពអាម៉ា ស់និងភាពអាប់ឱនបានគ្របដណ្ដ ប់លើមុខរបស់ ពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារណាដែលអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅពេលគេបញ្ចុះវា(ទណ្ឌកម្ម)ទៅចំពោះពួកគេនោះឡើយ ហាក់ ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដ ប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ ដោយសារតែផ្សែងដ៏ខ្មៅ ងងឹតនៃភ្លើងនរកបានគ្របដណ្ត ប់លើផ្ទៃមុខរបស់ ពួកគេ។ ពួកដែលមានលក្ខណៈសម្បត្តិបែបននេះ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដែលពួកគេនឹងស្ថិតនៅទីនោះអមតៈ។

وَيَوْمَ نَحْشُرُهُمْ جَمِيعًۭا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا۟ مَكَانَكُمْ أَنتُمْ وَشُرَكَآؤُكُمْ ۚ فَزَيَّلْنَا بَيْنَهُمْ ۖ وَقَالَ شُرَكَآؤُهُم مَّا كُنتُمْ إِيَّانَا تَعْبُدُونَ ﴿٢٨﴾

إ يانا تعبدون ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃបរលោក នៅពេលដែលយើងប្រមូលផ្ដុំម៉ាខ្លូកទាំងអស់ បន្ទាប់មក យើងមានបន្ទូលទៅកាន់ពួកដែលបាន ធ្វើស្ហ៊ីរិកនឹងអល់ឡោះកាលនៅក្នុងលោកិយថាៈ ចូរពួកអ្នក(ឱពួកមុស្ហរីគីន) និងព្រះនានារបស់ពួកអ្នក ដែលពួកអ្នកធ្លាប់គោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ នោះ ប្រកាន់ខ្ជាប់នឹងទីកន្លែងរបស់ពួកអ្នកចុះ។ ហើយយើងបានបំបែករវាងអ្នកដែលត្រូវគេគោរពសក្ការៈ(ព្រះនានា) និងអ្នកដែលគោរពសក្ការៈគេ(ពួកដែល ធ្វើស្ហ៊ីរិក)។ ហើយព្រះនានាដែលពួកគេគោរពសក្ការៈបាននិយាយយករួចខ្លួនពីពួកដែលគោរពសក្ការៈមកចំពោះខ្លួននោះ ដោយនិយាយថាៈ ពួកអ្នកមិនធ្លាប់ គោរពសក្កា រៈមកចំពោះពួកយើងនោះទេកាលនៅក្នុងលោកិយនោះ។

فَكَفَىٰ بِٱللَّهِ شَهِيدًۢا بَيْنَنَا وَبَيْنَكُمْ إِن كُنَّا عَنْ عِبَادَتِكُمْ لَغَـٰفِلِينَ ﴿٢٩﴾

នៅទីនេះ(ថ្ងៃបរលោក) ព្រះនានារបស់ពួកគេដែលពួកគេធ្លា ប់បានគោរពសក្កា រៈចំពោះពួកវា(នៅក្នុងលោកិយ)ក្រៅពីអល់ឡោះនោះបាននិយាយយករួចខ្លួនពី ពួកគេ ដោយនិយាយថាៈ អល់ឡោះគឺជាសាក្សី(គឺវាគ្រប់គ្រាន់ហើយក្នុងរឿងនេះ)ដែលថា ពិតណាស់ពួកយើងមិនបានយល់ព្រមឲ្យពួកអ្នកគោរពសក្ការៈមក ចំពោះពួកយើងនោះឡើយ ហើយពួកយើងក៏មិនបានប្រើពួកអ្នកឲ្យគោរពសក្ការៈចំពោះពួកយើងនោះដែរ។ ហើយពិតប្រាកដណាស់ ពួកយើងមិនទទួលអារម្មណ៍ អ្វី(មិនដឹងលឺ)ចំពោះការគោរពសក្កា រៈរបស់ពួកអ្នកនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

هُنَالِكَ تَبْلُوا۟ كُلُّ نَفْسٍۢ مَّآ أَسْلَفَتْ ۚ وَرُدُّوٓا۟ إِلَى ٱللَّهِ مَوْلَىٰهُمُ ٱلْحَقِّ ۖ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ ﴿٣٠﴾

នៅទីកន្លែងដ៏ធំធេង(កន្លែងកាត់សេចក្ដី)នោះ ជីវិតគ្រប់ៗរូបនឹងបានដឹងនូវអ្វីដែលខ្លួនធ្លាប់បានសាងពីមុនមកកាលនៅក្នុងលោកិយ។ ហើយពួកមុស្ហរីគីនត្រូវបាន គេឲ្យវិលត្រឡប់ទៅកាន់ម្ចាស់ដ៏ពិតប្រាកដរបស់ពួកគេ ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលជាអ្នកគ្រប់គ្រងលើការកាត់សេចក្ដីរបស់ពួកគេ។ ហើយព្រះនានាដែលពួក គេធ្លា ប់បានអះអាងថា ពួកវាអាចជួយអន្តរាគមន៍ដល់ពួកគេបាននោះ បានរសាត់បាត់បង់ពីពួកគេ។

قُلْ مَن يَرْزُقُكُم مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ أَمَّن يَمْلِكُ ٱلسَّمْعَ وَٱلْأَبْصَـٰرَ وَمَن يُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَيُخْرِجُ ٱلْمَيِّتَ مِنَ ٱلْحَىِّ وَمَن يُدَبِّرُ ٱلْأَمْرَ ۚ فَسَيَقُولُونَ ٱللَّهُ ۚ فَقُلْ أَفَلَا تَتَّقُونَ ﴿٣١﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ថាៈ តើនរណាជាអ្នកប្រទានលាភសក្ការៈឲ្យពួកអ្នកពីលើមេឃ តាមរយៈការ បញ្ចុះទឹកភ្លៀងមកឲ្យពួកអ្នកនោះ? ហើយតើនរណាជាអ្នកដែលប្រទានលាភសក្ការៈដល់ពួកអ្នកពីក្នុងដីតាមរយៈដំណាំដែលដុះចេញពីក្នុងវា(ផែនដី) ហើយនិងរ៉ែ ជាច្រើនដែលមាននៅក្នុងផែនដីនោះ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់រស់ពីរបស់ស្លាប់(ដូចជា បង្កើតមនុស្សអំពីទឹកកាម និងបង្កើតបក្សីអំពីស៊ុត) និង ជាអ្នកបញ្ចេញរបស់ស្លាប់ពីរបស់រស់(ដូចជា បញ្ចេញទឹកកាមអំពីសត្វពាហនៈ និងបញ្ចេញស៊ុតអំពីបក្សី)? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការបស់ម៉ា ខ្លូកទាំង អស់ដែលមាននៅលើមេឃជាច្រើននៅលើផែនដី និងនៅចន្លោះរវាងវាទាំងពីរនោះ?ពួកគេប្រាកដជានឹងឆ្លើយថាៈ ពិតប្រាកដណាស់ អ្នកដែលចាត់ចែងកិច្ចការ ទាំងអស់នោះ គឺអល់ឡោះជាម្ចា ស់(តែមួយគត់)។ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ តើពួកអ្នកមិនបានដឹងដូច្នោះ ហើយកោតខ្លា ចអល់ឡោះ ដោយអនុវត្តតាម បទបញ្ជា របស់ទ្រង់និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់នោះទេឬ?

فَذَٰلِكُمُ ٱللَّهُ رَبُّكُمُ ٱلْحَقُّ ۖ فَمَاذَا بَعْدَ ٱلْحَقِّ إِلَّا ٱلضَّلَـٰلُ ۖ فَأَنَّىٰ تُصْرَفُونَ ﴿٣٢﴾

ហើយអ្នកដែលធ្វើប្រការទាំងអស់នោះ ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតពួកអ្នកយ៉ាងពិតប្រាកដ និងជាអ្នកចាត់ចែងរាល់កិច្ចការរបស់ពួកអ្នក។ ដូច្នេះ តើមានអ្វីទៀតបន្ទា ប់ពីការដឹងពីប្រការពិត ក្រៅតែពីការឃ្លាតឆ្ងា យពីវា និងវង្វេងនោះ? ហើយតើសតិបញ្ញា របស់ពួកអ្នកបានបាត់បង់ចេញពីការពិតនេះយ៉ា ងដូច ម្តេច?

كَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ فَسَقُوٓا۟ أَنَّهُمْ لَا يُؤْمِنُونَ ﴿٣٣﴾

ដូចដែលទ្រង់បានបញ្ជា ក់អំពីភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះនៅក្នុងការបង្កើតនោះដែរ បន្ទូលនៃម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចំពោះពួកដែល ចាកចេញអំពីការពិតបានកំណត់រួចជាស្រេចថាៈ ពិតប្រាកដណាស់ ពួកគេគឺគ្មា នជំនឿឡើយ។

قُلْ هَلْ مِن شُرَكَآئِكُم مَّن يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ ۚ قُلِ ٱللَّهُ يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ ۖ فَأَنَّىٰ تُؤْفَكُونَ ﴿٣٤﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្កា រៈចំពោះពួកវា ក្រៅពីអល់ឡោះទាំងនោះ តើមានអ្នកណាដែលបានបង្កើតម៉ា ខ្លូកណាមួយដោយគ្មានគំរូពីមុន បន្ទាប់មក ពង្រស់វាឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់វានោះ? ចូរអ្នកពោលទៅកាន់ពួកគេថាៈ អល់ឡោះគឺជាអ្នកដែលបង្កើតម៉ា ខ្លូក(ទាំងអស់)ដោយគ្មា នគំរូពីមុនមកឡើយ បន្ទា ប់មក ទ្រង់នឹងពង្រស់វាឲ្យរស់ឡើងវិញក្រោយពី ការស្លា ប់របស់វា។ ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ត្រូវបានគេបង្វែរចេញពីការពិតទៅកាន់ប្រការដែលមិនពិតបានយ៉ា ងដូចម្ដេច?

قُلْ هَلْ مِن شُرَكَآئِكُم مَّن يَهْدِىٓ إِلَى ٱلْحَقِّ ۚ قُلِ ٱللَّهُ يَهْدِى لِلْحَقِّ ۗ أَفَمَن يَهْدِىٓ إِلَى ٱلْحَقِّ أَحَقُّ أَن يُتَّبَعَ أَمَّن لَّا يَهِدِّىٓ إِلَّآ أَن يُهْدَىٰ ۖ فَمَا لَكُمْ كَيْفَ تَحْكُمُونَ ﴿٣٥﴾

ى ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះទាំងនោះ តើមានអ្នកណាដែលអាចចង្អុលបង្ហា ញទៅកាន់សេចក្តីពិតនោះ? ចូរអ្នកពោលទៅកាន់ពួកគេថាៈ គឺមានតែអល់ឡោះជាម្ចា ស់តែមួយគត់ដែលអាចចង្អុលបង្ហា ញ ទៅកាន់ការពិតបាន។ ដូច្នេះ តើអ្នកដែលចង្អុលបង្ហាញមនុស្សទៅរកសេចក្តីពិត និងអំពាវនាវពួកគេទៅកាន់វានោះ ជាអ្នកដែលសាកសមនឹងគេដើរតាមជាង ឬក៏ ព្រះនានារបស់ពួកអ្នកដែលពួកវាមិនអាចសូម្បីតែចង្អុលបង្ហាញខ្លួនឯង លើកលែងតែត្រូវការគេចង្អុលបង្ហាញនោះសាកសាមនឹងដើរតាមជាង? តើពួកអ្នកមាន បញ្ហា អ្វី?តើពួកអ្នកកាត់សេចក្តីនឹងប្រការដែលមិនពិតយ៉ា ងដូចម្ដេច ខណៈពេលពួកអ្នកអះអាងថា ពិតណាស់ ពួកវា(ព្រះនានា)គឺជាដៃគូរបស់អល់ឡោះនោះ?អ بلغ គម្ពីរគួរអាន · តាហ្វសៀរ ល់ឡោះទ្រង់មហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្ដី(មិនពិត)ដែលពួកគេបាននិយាយ។

وَمَا يَتَّبِعُ أَكْثَرُهُمْ إِلَّا ظَنًّا ۚ إِنَّ ٱلظَّنَّ لَا يُغْنِى مِنَ ٱلْحَقِّ شَيْـًٔا ۚ إِنَّ ٱللَّهَ عَلِيمٌۢ بِمَا يَفْعَلُونَ ﴿٣٦﴾

ហើយភាគច្រើននៃពួកមុស្ហរីគីននោះ ពួកគេមិនដើរតាមអ្វីក្រៅពីអ្វីដែលពួកគេមិនដឹងនោះឡើយ។ ហើយពួកគេក៏មិនតាមអ្វីក្រៅពីការស្មាននិងការសង្ស័យនោះ ដែរ។ ពិតប្រាកដណាស់ ការសង្ស័យមិនអាចជំនួសឲ្យការដឹងយ៉ា ងពិតប្រាកដនោះបានឡើយ ហើយក៏មិនអាចប្រើជាប្រយោជន៍អ្វីជំនួសវា(ចំណេះដឹង)បាននោះ ដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មា នអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នង ដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។

وَمَا كَانَ هَـٰذَا ٱلْقُرْءَانُ أَن يُفْتَرَىٰ مِن دُونِ ٱللَّهِ وَلَـٰكِن تَصْدِيقَ ٱلَّذِى بَيْنَ يَدَيْهِ وَتَفْصِيلَ ٱلْكِتَـٰبِ لَا رَيْبَ فِيهِ مِن رَّبِّ ٱلْعَـٰلَمِينَ ﴿٣٧﴾

ហើយវាមិនត្រឹមត្រូវនោះទេដែលថា គម្ពីរគួរអាននេះត្រូវបានគេបង្កើតឡើង និងថាវាមិនមែនមកពីអល់ឡោះជាម្ចាស់នោះ ព្រោះតែការអសមត្ថភាពរបស់មនុស្ស ក្នុងការនាំមកនូវអ្វី(គម្ពីរ)ដែលដូចនឹងគម្ពីរគួរអាននេះ។ ប៉ុន្តែវា(គម្ពីរគួរអាន) គឺជាការបញ្ជា ក់ទៅលើបណ្តា គម្ពីរដែលបានបញ្ចុះពីមុនវា និងជាការអធិប្បាយបញ្ជា ក់ យ៉ា ងពិស្តារអំពីក្បួនច្បាប់នានា។ពិតប្រាកដណាស់ គ្មា នការសង្ស័យឡើយនៅក្នុងវាដែលថា ពិតណាស់ វាជាគម្ពីរដែលបញ្ចុះមកពីម្ចា ស់នៃម៉ា ខ្លូកទាំងអស់។

أَمْ يَقُولُونَ ٱفْتَرَىٰهُ ۖ قُلْ فَأْتُوا۟ بِسُورَةٍۢ مِّثْلِهِۦ وَٱدْعُوا۟ مَنِ ٱسْتَطَعْتُم مِّن دُونِ ٱللَّهِ إِن كُنتُمْ صَـٰدِقِينَ ﴿٣٨﴾

ផ្ទុយទៅវិញ ពួកមុស្ហរីគីនបែរជានិយាយថាៈ ពិតប្រាកដណាស់ ព្យាការីមូហាំម៉ា ត់ គឺជាអ្នកដែលបានបង្កើតគម្ពីរគួរអាននេះដោយខ្លួនគាត់ផ្ទាល់ ហើយនិយាយថា វា(គម្ពីរគួរអាន)មកពីអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ ¬ប្រសិនបើខ្ញុំពិតជាអ្នកដែលបាននាំវា(គម្ពីរគួរអាន)មកដោយខ្លួន ខ្ញុំមែន ខណៈដែលរូបខ្ញុំគឺជាមនុស្សលោកដូចពួកអ្នកដែរនោះ ដូច្នេះ ចូរពួកអ្នកនាំមកនូវជំពូកណាមួយដែលដូចនឹងគម្ពីរគួរអាន ហើយចូរពួកអ្នកហៅអ្នកណាដែល ពួកអ្នកអាចហៅពួកគេមកបានដើម្បីមកជួយពួកអ្នកចុះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់គម្ពីរគួរអាននេះ គឺ ត្រូវបានគេប្រឌិតឡើងមក(មិនមែនមកពីអល់ឡោះ)មែននោះ។ ហើយពួកអ្នកមិនអាចធ្វើដូច្នោះបានជាដាច់ខាត។ ហើយការអសមត្ថភាពរបស់ពួកអ្នក(ក្នុងការ នាំមកនូវជំពូកមួយដែលដូចនឹងគម្ពីរគួរអាន ខណៈដែលពួកអ្នកគឺជាពួកដែលពូកែបំផុតខាងវោហាសព្ទ)នោះ គឺ(ជាភស្តុតាង)បញ្ជាក់ថា ពិតណាស់ គម្ពីរគួរអាន នេះគឺពិតជាត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចា ស់(យ៉ា ងពិតប្រាកដ)។

بَلْ كَذَّبُوا۟ بِمَا لَمْ يُحِيطُوا۟ بِعِلْمِهِۦ وَلَمَّا يَأْتِهِمْ تَأْوِيلُهُۥ ۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلظَّـٰلِمِينَ ﴿٣٩﴾

ប៉ុន្តែពួកគេមិនបានឆ្លើយតប(នឹងសំណើខាងលើ)នោះទេ ផ្ទុយទៅវិញ ពួកគេបែរជាប្រញាប់បដិសេធនឹងគម្ពីរគួរអានមុននឹងពួកគេស្វែងយល់និងត្រិះរិះពិចារណា ចំពោះវា និងមុនពេលដែលទណ្ឌកម្មដែលគេដាស់តឿនព្រមានពួកគេនោះបានកើតឡើងទៅវិញ។ ពិតប្រាកដណាស់ ទណ្ឌកម្មជិតមកដល់(ពួកគេ)ហើយ។ ដូច នឹងការបដិសេធនេះដែរ ប្រជាជាតិជំនាន់មុនក៏បានបដិសេធដូចគ្នា ដែរ ហើយទណ្ឌ កម្មក៏បានធ្លា ក់ទៅលើពួកគេ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិចារណា មើលចុះថា តើលទ្ធផលចុងក្រោយរបស់ប្រជាជាតិដែលបដិសេធនោះទៅជាយ៉ា ងណា?ជាការពិតណាស់ អល់ឡោះជាម្ចា ស់បានបំផ្លា ញពួកគេ។

وَمِنْهُم مَّن يُؤْمِنُ بِهِۦ وَمِنْهُم مَّن لَّا يُؤْمِنُ بِهِۦ ۚ وَرَبُّكَ أَعْلَمُ بِٱلْمُفْسِدِينَ ﴿٤٠﴾

ហើយក្នុងចំណោមពួកមុស្ហរីគីន មានអ្នកខ្លះនឹងមានជំនឿនឹងគម្ពីរគួរអាននេះមុនពេលសេចក្ដីស្លាប់មកដល់ ហើយក៏មានអ្នកខ្លះទៀតក្នុងចំណោមពួកគេ មិនមាន ជំនឿនឹងវា(គម្ពីរគួរអាន)ដោយភាពចចេសរឹងរូសនិងក្រអឺតក្រទម រហូតដល់គេស្លាប់។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងបំផុតចំពោះពួកដែល នៅតែបន្តស្ថិតនៅលើភាពគ្មា នជំនឿរបស់ពួកគេហើយទ្រង់នឹងតបស្នងដល់ពួកគេទៅលើភាពគ្មា នជំនឿរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِن كَذَّبُوكَ فَقُل لِّى عَمَلِى وَلَكُمْ عَمَلُكُمْ ۖ أَنتُم بَرِيٓـُٔونَ مِمَّآ أَعْمَلُ وَأَنَا۠ بَرِىٓءٌۭ مِّمَّا تَعْمَلُونَ ﴿٤١﴾

ហើយប្រសិនបើក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបដិសេធនឹងអ្នកនោះ ចូរអ្នកពោលទៅកាន់ពួកគេថាៈ សម្រាប់ខ្ញុំ គឺនឹងទទួលបានការតបស្នងចំពោះ ទង្វើរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះវា។ ហើយសម្រាប់ពួកអ្នក ក៏នឹងទទួលបាននូវការតបស្នងចំពោះទង្វើរបស់ពួកអ្នកដូចគ្នា ដែរ ហើយពួកអ្នកនឹងទទួល ទណ្ឌ កម្មចំពោះទង្វើដែលពួកអ្នកបានសាង។ ពួកអ្នកមិនពាក់ព័ន្ធនឹងទណ្ឌ កម្មដែលខ្ញុំបានសាងនោះទេ ហើយខ្ញុំក៏មិនពាក់ព័ន្ធនឹងទណ្ឌ កម្មដែលពួកអ្នកបានសាង នោះដែរ។

وَمِنْهُم مَّن يَسْتَمِعُونَ إِلَيْكَ ۚ أَفَأَنتَ تُسْمِعُ ٱلصُّمَّ وَلَوْ كَانُوا۟ لَا يَعْقِلُونَ ﴿٤٢﴾

ហើយក្នុងចំណោមពួកមុស្ហរីគីន មានអ្នកខ្លះកំពុងស្ដាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលអ្នកសូត្រគម្ពីរគួរអាន តែ(ពួកគេ)មិនព្រមទទួលយកនោះទេ។ ដូច្នេះ តើអ្នកមានលទ្ធភាពអាចឲ្យមនុស្សថ្លង់ស្តាប់លឺឬ? ក៏ដូចគ្នាដែរ អ្នកនឹងមិនមានលទ្ធភាពផ្តល់ការចង្អុលបង្ហាញដល់ពួកដែលថ្លង់ស្ដាប់មិនឮការពិត ហើយ មិនចេះគិតពិចារណាពីវានោះបានឡើយ។

وَمِنْهُم مَّن يَنظُرُ إِلَيْكَ ۚ أَفَأَنتَ تَهْدِى ٱلْعُمْىَ وَلَوْ كَانُوا۟ لَا يُبْصِرُونَ ﴿٤٣﴾

ហើយក្នុងចំណោមពួកមុស្ហរីគីន មានអ្នកខ្លះមើលទៅកាន់អ្នក(ឱអ្នកនាំសារ)ដោយភ្នែករបស់គេ ពុំមែនដោយចំណេះដឹងរបស់គេនោះទេ។ ដូច្នេះ តើអ្នកមានស សមត្ថភាពអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញដែរឬទេ? ជាការពិតណាស់ អ្នកមិនមានសមត្ថភាពធ្វើដូច្នោះនោះឡើយ។ ក៏ដូចគ្នាដែរ អ្នកក៏មិនអាចចង្អុលបង្ហាញ ដល់អ្នកដែលគ្មា នចំណេះដឹងបាននោះដែរ។

إِنَّ ٱللَّهَ لَا يَظْلِمُ ٱلنَّاسَ شَيْـًۭٔا وَلَـٰكِنَّ ٱلنَّاسَ أَنفُسَهُمْ يَظْلِمُونَ ﴿٤٤﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ស្អាតស្អំ(ចាកផុត)ពីការបំពានចំពោះខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនបំពានលើពួកគេនោះឡើយ សូម្បីតែតូចប៉ុនគ្រាប់ ស្ពៃក៏ដោយ។ ប៉ុន្តែ ពួកទៅវិញទេដែលជាអ្នកបំពានលើខ្លួនឯងដោយការបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅ នៃភាពអន្តរាយ ដោយសារតែការងប់ងុលនឹងភាពមិន ត្រឹមត្រូវ ក្អេងក្អា ង និងការចចេសរឹងរូស។

وَيَوْمَ يَحْشُرُهُمْ كَأَن لَّمْ يَلْبَثُوٓا۟ إِلَّا سَاعَةًۭ مِّنَ ٱلنَّهَارِ يَتَعَارَفُونَ بَيْنَهُمْ ۚ قَدْ خَسِرَ ٱلَّذِينَ كَذَّبُوا۟ بِلِقَآءِ ٱللَّهِ وَمَا كَانُوا۟ مُهْتَدِينَ ﴿٤٥﴾

مهتدين ហើយនៅថ្ងៃដែលអល់ឡោះប្រមូលផ្ដុំមនុស្សលោកទាំងអស់ គឺថ្ងៃបរលោក ដើម្បីជំនុំជម្រះពួកគេ ពួកគេគឺហាក់ដូចជាមិនធ្លាប់បានរស់នៅក្នុងជីវិតលោកិយ និង នៅក្នុងផ្នូរនោះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីនៃពេលថ្ងៃដែលពួកគេបានស្គាល់គ្នា ទៅវិញទៅមកប៉ុណ្ណោះ។ បន្ទា ប់មក ការស្គាល់គ្នា របស់ពួកគេត្រូវបានគេ កាត់ផ្ដាច់ ដោយសារតែពួកគេបានឃើញពីភាពភ័យរន្ធត់នៃថ្ងៃបរលោក។ ពិតប្រាកដណាស់ ពួកដែលបដិសេធនឹងការជួបម្ចាស់របស់ពួកគេនៅថ្ងៃបរលោកនោះ ពិតជាបានខាតបង់។ ហើយកាលនៅក្នុងលោកិយ ពួកគេគឺជាពួកដែលមិនមានជំនឿចំពោះថ្ងៃពង្រស់ឡើងវិញ(ថ្ងៃបរលោក)នោះឡើយ ដែលជាហេតុនាំឲ្យពួកគេ ទទួលរងនូវការខាតបង់បែបនេះ។

وَإِمَّا نُرِيَنَّكَ بَعْضَ ٱلَّذِى نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا مَرْجِعُهُمْ ثُمَّ ٱللَّهُ شَهِيدٌ عَلَىٰ مَا يَفْعَلُونَ ﴿٤٦﴾

ហើយបើទោះបីជាយើងបង្ហា ញឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មើលឃើញទណ្ឌ កម្មខ្លះៗដែលយើងបានសន្យាចំពោះពួកគេមុនពេលអ្នកស្លាប់ ឬក៏យើងធ្វើឲ្យអ្នក ស្លាប់មុនពេលអ្នកបានឃើញទណ្ឌកម្មនោះក៏ដោយ ក៏នៅក្នុងករណីទាំងពីរនេះ កន្លែងវិលត្រឡប់របស់ពួកគេនៅថ្ងៃបរលោកនោះ គឺឆ្ពោះមកកាន់យើងដដែល។ បន្ទាប់មក អល់ឡោះ គឺជាអ្នកដឹងបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ត។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បន្តិចណាឡើយ ហើយទ្រង់នឹងស្នងដល់ពួកគេចំពោះទង្វើ ដែលពួកគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلِكُلِّ أُمَّةٍۢ رَّسُولٌۭ ۖ فَإِذَا جَآءَ رَسُولُهُمْ قُضِىَ بَيْنَهُم بِٱلْقِسْطِ وَهُمْ لَا يُظْلَمُونَ ﴿٤٧﴾

ហើយរាល់ប្រជាជាតិគ្រប់ជំនាន់ទាំងអស់ គឺមានអ្នកនាំសារម្នាក់ដែលគេ(អល់ឡោះ)បានបញ្ជូនទៅកាន់ពួកគេ។ ហើយនៅពេលដែលអ្នកនាំសារបានផ្សព្វផ្សាយ ដល់ពួកគេនូវអ្វីដែលគេបានប្រើគាត់ឲ្យផ្សព្វផ្សាយ ហើយពួកគេបានបដិសេធចំពោះអ្នកនាំសារនោះ គេ(អល់ឡោះ)បានកាត់សេចក្ដីរវាងពួកគេនិងគាត់(អ្នក នាំសារ)ដោយយុត្តិធម៌។ ពេលនោះ អល់ឡោះបានជួយសង្រ្គោះគាត់(អ្នកនាំសារ)ដោយក្តីសប្បុរសរបស់ទ្រង់ និងបានបំផ្លាញពួកគេ(ពួកប្រឆាំង)ដោយភាពយុត្តិ ធម៌របស់ទ្រង់ ហើយពួកគេមិនត្រូវបានគេបំពានពីការតបស្នងចំពោះទង្វើរបស់ពួកគេនោះឡើយ។

وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ ﴿٤٨﴾

ហើយពួកដែលគ្មានជំនឿនិយាយដោយភាពចចេសរឹងរូសនិងនិងប្រឆាំងថាៈ តើពេលវេលានៃការដាក់ទណ្ឌកម្មដែលពួកអ្នកបានសន្យានឹងពួកយើងនោះ នៅ ពេលណា(ទើបវាកើតឡើង) ប្រសិនបើពួកអ្នក គឺជាអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងមែននោះ? ر

قُل لَّآ أَمْلِكُ لِنَفْسِى ضَرًّۭا وَلَا نَفْعًا إِلَّا مَا شَآءَ ٱللَّهُ ۗ لِكُلِّ أُمَّةٍ أَجَلٌ ۚ إِذَا جَآءَ أَجَلُهُمْ فَلَا يَسْتَـْٔخِرُونَ سَاعَةًۭ ۖ وَلَا يَسْتَقْدِمُونَ ﴿٤٩﴾

يستقدمون ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ខ្ញុំគ្មា នលទ្ធភាពការពារខ្លួនខ្ញុំពីគ្រោះថ្នា ក់ ឬក៏នាំផលប្រយោជន៍អ្វីមួយដល់ខ្លួនខ្ញុំនោះឡើយ។ដូចនេះ តើខ្ញុំ អាចនាំផលប្រយោជន៍ណាមួយដល់អ្នកដទៃ ឬក៏បង្កគ្រោះថ្នាក់ដល់គេបានយ៉ាងដូចម្តេចទៅ? លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាចំពោះប្រការទាំង នោះប៉ុណ្ណោះ។ ដូច្នេះ តើខ្ញុំអាចដឹងនូវប្រការអាថ៌កំបាំងរបស់ទ្រង់បានដូចម្ដេច? រាល់ប្រជាជាតិទាំងអស់ គឺអល់ឡោះបានសន្យាបំផ្លា ញពួកគេនៅក្នុងពេលកំណត់ មួយដ៏ជាក់លាក់ ដែលគ្មា នអ្នកណាដឹងក្រៅពីទ្រង់នោះឡើយ។ ដូច្នេះ នៅពេលណាដែលពេលវេលានៃការបំផ្លា ញប្រជាជាតិនោះបានមកដល់ គឺគេមិនអាចពន្យារ ពេលបាននោះឡើយ ហើយក៏មិនអាចឲ្យវាកើតឡើងមុនពេលកំណត់បានដែរ សូម្បីមួយវិនាទីក៏ដោយ។

قُلْ أَرَءَيْتُمْ إِنْ أَتَىٰكُمْ عَذَابُهُۥ بَيَـٰتًا أَوْ نَهَارًۭا مَّاذَا يَسْتَعْجِلُ مِنْهُ ٱلْمُجْرِمُونَ ﴿٥٠﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលសុំឲ្យទណ្ឌ កម្មកើតឡើងភ្លា មៗថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌ កម្មរបស់អល់ឡោះបានមកដល់ពួក អ្នកនៅក្នុងពេលណាមួយនៃពេលយប់ ឬពេលថ្ងៃនោះតើអ្វីដែលពួកអ្នកតក់ក្រហល់ចង់បានពីទណ្ឌ កម្មនេះ?

أَثُمَّ إِذَا مَا وَقَعَ ءَامَنتُم بِهِۦٓ ۚ ءَآلْـَٔـٰنَ وَقَدْ كُنتُم بِهِۦ تَسْتَعْجِلُونَ ﴿٥١﴾

តើពួកអ្នករង់ចាំរហូតទាល់តែទណ្ឌ កម្មដែលគេបានសន្យាចំពោះពួកអ្នកនោះបានកើតឡើងចំពោះពួកអ្នកឬទើបពួកអ្នកមានជំនឿ ខណៈដែលការមានជំនឿ នៅពេលនោះ(ពេលដែលទណ្ឌកម្មបានមមកដល់) គឺគ្មានប្រយោជន៍នោះឡើយ ប្រសិនបើពួកអ្នកមិនបានមានជំនឿពីមុនមកទេនោះ? តើពេលនេះទើបពួកអ្នក មានជំនឿឬ ខណៈដែលពីមុនមក ពួកអ្នកធ្លា ប់សុំឲ្យទណ្ឌ កម្មឆាប់កើតឡើង ដោយសារពួកអ្នកបដិសេធ(មិនជឿ)ចំពោះវានោះ?

ثُمَّ قِيلَ لِلَّذِينَ ظَلَمُوا۟ ذُوقُوا۟ عَذَابَ ٱلْخُلْدِ هَلْ تُجْزَوْنَ إِلَّا بِمَا كُنتُمْ تَكْسِبُونَ ﴿٥٢﴾

ក្រោយមក បន្ទា ប់ពីគេបានបញ្ចូលពួកគេទៅក្នុងទណ្ឌ កម្ម ហើយពួកគេបានសុំឲ្យគេបញ្ចេញពួកគេពីវា(ទណ្ឌ កម្ម)វិញ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នក ភ្លក្សរសជាតិនៃទណ្ឌកម្មជាអមតៈនៅថ្ងៃបរលោកនេះចុះ។ ដូច្នេះ តើពួកអ្នកមិនត្រូវបានគេតបស្នងអ្វីក្រៅទង្វើដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៃការប្រឆាំងនិងការ ق ប្រព្រឹត្តល្មើសទេឬ?

۞ وَيَسْتَنۢبِـُٔونَكَ أَحَقٌّ هُوَ ۖ قُلْ إِى وَرَبِّىٓ إِنَّهُۥ لَحَقٌّۭ ۖ وَمَآ أَنتُم بِمُعْجِزِينَ ﴿٥٣﴾

ហើយពួកមុស្ហរីគីននឹងសុំសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថាៈ តើទណ្ឌកម្មដែលគេបានសន្យាចំពោះពួកយើងនេះ ជាការពិតឬ? ចូរអ្នកពោលថាៈ ពិតមែនហើយ សូមស្បថនឹងអល់ឡោះ វាគឺជាការពិត ហើយពួកអ្នកមិនអាចគេចផុតពីវាបានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَوْ أَنَّ لِكُلِّ نَفْسٍۢ ظَلَمَتْ مَا فِى ٱلْأَرْضِ لَٱفْتَدَتْ بِهِۦ ۗ وَأَسَرُّوا۟ ٱلنَّدَامَةَ لَمَّا رَأَوُا۟ ٱلْعَذَابَ ۖ وَقُضِىَ بَيْنَهُم بِٱلْقِسْطِ ۚ وَهُمْ لَا يُظْلَمُونَ ﴿٥٤﴾

ហើយប្រសិនបើគ្រប់អ្នកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះ ប្រមូលទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់នៅលើផែនដីមកធ្វើជាថ្នូរដោះដូរ(លោះ)រូបគេពីទណ្ឌ កម្ម របស់អល់ឡោះនោះ ប្រាកដជាគេសុខចិត្តដោះដូរ(លោះ)ខ្លួននឹងវា។ ហើយពួកមុស្ហរីគីនបានលាក់បាំងវិប្បដិសារីនៃការប្រឆាំងរបស់ពួកគេនៅពេលដែលពួកគេ បានឃើញទណ្ឌ កម្មនៅថ្ងៃបរលោក។ ហើយអល់ឡោះទ្រង់កាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។ តាមពិត គេតបស្នងឲ្យ ق ពួកគេតែទៅលើទង្វើដែលពួកគេបានសាងប៉ុណ្ណោះ។

أَلَآ إِنَّ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ أَلَآ إِنَّ وَعْدَ ٱللَّهِ حَقٌّۭ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٥٥﴾

តើពុំមែនទេឬដែលរាល់អ្វីៗដែលមាននៅលើមេឃជាច្រើន និងអ្វីៗដែលនៅលើផែនដី គឺជាម្ចាស់កម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់នោះ? ហើយតើពុំ មែនទេឬដែលការសន្យារបស់អល់ឡោះដែលថានឹងដាក់ទណ្ឌ កម្មទៅលើពួកប្រឆាំងនោះពិតជាកើតឡើងដោយគ្មា នការសង្ស័យនោះ? ក៏ប៉ុន្តែពួកគេភាគច្រើនមិន ដឹងពីរឿងទាំងនោះឡើយ។ ដូចនេះហើយទើបពួកគេមានភាពមន្ទិលសង្ស័យ។ هو يحى ويميت وإليه ترجعون

هُوَ يُحْىِۦ وَيُمِيتُ وَإِلَيْهِ تُرْجَعُونَ ﴿٥٦﴾

ទ្រង់គឺជាអ្នកពង្រស់អ្នកដែលស្លាប់(ផ្ដល់ជីវិត) និងជាអ្នកដកយកជីវិតអ្នកដែលនៅរស់។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។

يَـٰٓأَيُّهَا ٱلنَّاسُ قَدْ جَآءَتْكُم مَّوْعِظَةٌۭ مِّن رَّبِّكُمْ وَشِفَآءٌۭ لِّمَا فِى ٱلصُّدُورِ وَهُدًۭى وَرَحْمَةٌۭ لِّلْمُؤْمِنِينَ ﴿٥٧﴾

ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ គម្ពីរគួរអានបានមកដល់ពួកអ្នក ដោយនៅក្នុងគម្ពីរនោះ មានទាំងការរំលឹក ការជម្រុញលើកទឹកចិត្ត(អំពីផលបុណ្យ) និងការបំភ័យ(ពីទណ្ឌ កម្ម) ហើយវា(គម្ពីរគួរអាន)ជាឱសថព្យាបាលជំងឺសង្ស័យនិងភាពស្រពេចស្រពិលដែលមាននៅក្នុងដួងចិត្ត និងជាការចង្អុលបង្ហា ញទៅកាន់ មាគ៌ាដ៏ត្រឹមត្រូវ។ ហើយនៅក្នុងវា(គម្ពីរគួរអាន)នោះទៀត គឺជាក្ដីមេត្តាករុណាចំពោះបណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផល ប្រយោជន៍ពីវា។

قُلْ بِفَضْلِ ٱللَّهِ وَبِرَحْمَتِهِۦ فَبِذَٰلِكَ فَلْيَفْرَحُوا۟ هُوَ خَيْرٌۭ مِّمَّا يَجْمَعُونَ ﴿٥٨﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មនុស្សលោកទាំងអស់ថាៈ អ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នកនៃគម្ពីរគួរអាននោះ គឺជាការប្រោសប្រទានពីអល់ឡោះជា ម្ចា ស់ដល់ពួកអ្នក និងជាក្ដីមេត្តា ករុណាអំពីទ្រង់ចំពោះពួកអ្នក។ ដូចនេះ ដោយការប្រោសប្រទានរបស់អល់ឡោះទៅលើពួកអ្នក និងក្ដីមេត្តា ករុណារបស់ទ្រង់ចំពោះ ពួកអ្នកដោយការបញ្ចុះគម្ពីរគួរអាននោះ ចូរពួកអ្នកសប្បាយរីករាយចុះ គ្មានអ្វីប្រៀបស្មើវាទាំងពីរនោះទេ។ ជាការពិតណាស់ អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក កាន់ពួកគេពីម្ចា ស់របស់គាត់នោះ គឺវាប្រសើរជាងទ្រព្យសម្បត្តិលោកិយដែលមិនឋិតឋេរដែលពួកគេខំប្រមូលវាទុកនេះទៅទៀត។

قُلْ أَرَءَيْتُم مَّآ أَنزَلَ ٱللَّهُ لَكُم مِّن رِّزْقٍۢ فَجَعَلْتُم مِّنْهُ حَرَامًۭا وَحَلَـٰلًۭا قُلْ ءَآللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى ٱللَّهِ تَفْتَرُونَ ﴿٥٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកចំពោះលាភសក្ការៈរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នក ជាការប្រោសប្រទានរបស់ទ្រង់ ហើយពួកអ្នកបានប្រើប្រាស់វាតាមទំនើងចិត្តរបស់ពួកអ្នក ដោយពួកអ្នកធ្វើឲ្យវាមួយចំនួនទៅរបស់ហាមឃាត់ និងមួយចំនួនទៀត ទៅជារបស់អនុញ្ញា ត។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ តើអល់ឡោះទ្រង់អនុញ្ញា តឲ្យពួកអ្នកអាចហាមឃាត់ឬអនុញ្ញា តចំពោះរបស់មួយចំនួន(តាមទំនើងចិត្តពួក អ្នក) ឬមួយក៏ពួកអ្នកបានប្រឌិតពាក្យភូតកហកចំពោះទ្រង់(ដោយខ្លួនឯង)? بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَمَا ظَنُّ ٱلَّذِينَ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ يَوْمَ ٱلْقِيَـٰمَةِ ۗ إِنَّ ٱللَّهَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ ﴿٦٠﴾

ហើយតើអ្វីមួយដែលពួកដែលប្រឌិតកុហកចំពោះទ្រង់នោះគិតថានឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោកនោះ? តើពួកគេគិតថាទ្រង់នឹងអភ័យទោសឲ្យពួក គេឬ? វាមិនអាចទៅរួចនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រណីបំផុតចំពោះមនុស្សលោក ដោយពន្យារពេលឲ្យពួកគេ និងមិនដាក់ ទណ្ឌ កម្មពួកគេភ្លា មៗនោះឡើយ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺជាពួកដែលរមិលគុណចំពោះឧបការគុណរបស់អល់ឡោះលើពួកគេ ដោយពួកគេមិនចេះដឹងគុណ ឡើយ។

وَمَا تَكُونُ فِى شَأْنٍۢ وَمَا تَتْلُوا۟ مِنْهُ مِن قُرْءَانٍۢ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَن رَّبِّكَ مِن مِّثْقَالِ ذَرَّةٍۢ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ وَلَآ أَصْغَرَ مِن ذَٰلِكَ وَلَآ أَكْبَرَ إِلَّا فِى كِتَـٰبٍۢ مُّبِينٍ ﴿٦١﴾

م بين ហើយគ្មា នកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានធ្វើ និងគ្មា នអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មា នអ្វីមួយដែលពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នក ដឹងអំពីពួកអ្នក និងស្ដាប់ឮពួកអ្នកទាំងអស់នៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មាន អ្វីមួយអាចលាក់បាំងពីការដឹងនៃម្ចាស់របស់អ្នកឡើយ សូម្បីតែវត្ថុដ៏តូចបំផុតនៅលើមេឃនិងនៅលើផែនដីក៏ដោយ (ក៏មិនអាចលាក់បាំងពីទ្រង់បានដែរ) ហើយ សូម្បីតែវត្ថុដែលតូច ឬធំជាងនេះទៀតក៏ដោយ ក៏វាត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ា ងច្បាស់លាស់ដែរ។

أَلَآ إِنَّ أَوْلِيَآءَ ٱللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٦٢﴾

តើពុំមែនទេឬ បណ្ដា អ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះជាម្ចាស់ ពិតជាគ្មានការភ័យខ្លាចចំពោះភាពភ័យរន្ធត់ដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកនោះ ឡើយ ហើយពួកគេក៏មិនមានទុក្ខព្រួយចំពោះអ្វីដែលពួកគេបានខកខានអំពីលាភសំណាងលោកិយនោះដែរ។

ٱلَّذِينَ ءَامَنُوا۟ وَكَانُوا۟ يَتَّقُونَ ﴿٦٣﴾

បណ្ដា អ្នកដែលមានជំនឿស្មោះត្រង់ទាំងនោះ គឹបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ហើយពួកគេកោត ខ្លា ចអល់ឡោះដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។

لَهُمُ ٱلْبُشْرَىٰ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَفِى ٱلْـَٔاخِرَةِ ۚ لَا تَبْدِيلَ لِكَلِمَـٰتِ ٱللَّهِ ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ ﴿٦٤﴾

ពួកគេនឹងទទួលបានដំណឹ ងរីករាយពីម្ចា ស់របស់ពួកគេនៅក្នុងលោកិយ តាមរយៈសុបិនល្អ ឬការកោតសរសើររបស់មនុស្សលោកចំពោះពួកគេ ហើយពួកគេក៏នឹង ទទួលបានដំណឹ ងរីករាយពីម៉ា ឡាអ៊ីកាត់ផងដែរនៅពេលគេដកយកព្រលឹងរបស់ពួកគេ បន្ទាប់ពីពួកគេស្លាប់ និងនៅពេលដែលគេប្រមូលផ្ដុំមនុស្ស(នៅថ្ងៃ បរលោក)។ ការសន្យារបស់អល់ឡោះចំពោះពួកគេនោះ គឺមិនមានការផ្លាស់ប្ដូរឡើយ។ ការតបស្នងទាំងនោះ គឹជាជោគជ័យដ៏ធំធេង ដោយសារតែពួកគេបាន ទទួលនូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលគេភ័យខ្លា ច។

وَلَا يَحْزُنكَ قَوْلُهُمْ ۘ إِنَّ ٱلْعِزَّةَ لِلَّهِ جَمِيعًا ۚ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٦٥﴾

សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានទុក្ខព្រួយចំពោះការចោទប្រកាន់ និងការប្រមាថចំពោះសាសនារបស់អ្នកដែលពួក(ប្រឆាំង)ទាំងនោះបាននិយាយ។ ពិត ប្រាកដណាស់ អំណាចក៏ខ្លាំងក្លា និងការទទួលជោគជ័យទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាព នោះឡើយ។ ទ្រង់មហាឮបំផុតនូវពាក្យសម្ដីរបស់ពួកគេ មហាដឹងបំផុតពីទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវាវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَلَآ إِنَّ لِلَّهِ مَن فِى ٱلسَّمَـٰوَٰتِ وَمَن فِى ٱلْأَرْضِ ۗ وَمَا يَتَّبِعُ ٱلَّذِينَ يَدْعُونَ مِن دُونِ ٱللَّهِ شُرَكَآءَ ۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ ﴿٦٦﴾

តើពុំមែនទេឬ អ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់នោះ?ហើយពួកមុស្ហរីគីនដែលគោរពសក្កា រៈ ចំពោះព្រះនានាក្រៅពីអល់ឡោះនោះមិនបានប្រតិបត្តិតាមព្រះនានារបស់ពួកគេនោះឡើយ។ ពួកគេមិនប្រតិបត្តិតាមនោះឡើយ លើកលែងតែតាមការនឹកស្មាន ប៉ុណ្ណោះ ហើយពួកគេក៏គ្មា នអ្វីក្រៅពីការប្រឌិតភូតកុហកនោះដែរចំពោះការចោទដែលពួកគេប្រកាន់ថា អល់ឡោះជាម្ចា ស់ទ្រង់មានដៃគូនោះ។ អល់ឡោះមហាខ្ពង់ ខ្ពស់បំផុតពីពាក្យចោទប្រកាន់របស់ពួកគេ។

هُوَ ٱلَّذِى جَعَلَ لَكُمُ ٱلَّيْلَ لِتَسْكُنُوا۟ فِيهِ وَٱلنَّهَارَ مُبْصِرًا ۚ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَسْمَعُونَ ﴿٦٧﴾

ទ្រង់តែមួយគត់ជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឲ្យពួកអ្នកបានសម្រាកពីសកម្មភាពផ្សេងនិងការនឿយហត់នៅក្នុងវា ហើយទ្រង់បានបង្កើតពេលថ្ងៃជាពន្លឺ ដើម្បីឲ្យពួកអ្នកបានស្វែងរកនូវអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ការរស់នៅរបស់ពួកអ្នក។ពិតប្រាកដណាស់ នៅក្នុងរឿងទាំង នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលស្ដា ប់ឮដោយការពិចារណា និងទទួលយក។

قَالُوا۟ ٱتَّخَذَ ٱللَّهُ وَلَدًۭا ۗ سُبْحَـٰنَهُۥ ۖ هُوَ ٱلْغَنِىُّ ۖ لَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ إِنْ عِندَكُم مِّن سُلْطَـٰنٍۭ بِهَـٰذَآ ۚ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ ﴿٦٨﴾

មានពួកមុស្ហរីគីនមួយក្រុមបាននិយាយថាៈ អល់ឡោះទ្រង់បានយកម៉ា ឡាអ៊ីកាត់ធ្វើជាបុត្រី។ អល់ឡោះមហាស្អាតស្អំបំផុតពីពាក្យសម្ដី(ចោទប្រកាន់)របស់ពួកគេ។ ពិតណាស់ ទ្រង់មហាមានលើសលប់មិនត្រូវការម៉ាខ្លូករបស់ទ្រង់ទាំងអស់នោះឡើយ។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីគឺជា កម្មសិទ្ធិរបស់ទ្រង់។ ពួកអ្នក(ឱពួកមុស្ហរីគីន)គ្មា នអំណះអំណាងណាមួយដែលបញ្ជា ក់ពីពាក្យសម្ដីរបស់ពួកអ្នកចំពោះរឿងនេះ(ការចោទថាម៉ា ឡាអ៊ីកាត់ជាបុត្រី របស់អល់ឡោះ)នោះឡើយ។ តើពួកអ្នកនិយាយ(ចោទប្រកាន់)ទៅលើអល់ឡោះនូវពាក្យសម្ដីដ៏ធ្ងន់ធ្ងរបំផុត(ដោយចោទថាទ្រង់មានបុត្រ)ដែលពួកអ្នកមិនដឹងពីការ ពិតរបស់វានិងគ្មា នភស្តុតាងបញ្ជា ក់ផងនោះឬ?

قُلْ إِنَّ ٱلَّذِينَ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ لَا يُفْلِحُونَ ﴿٦٩﴾

ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ពួកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះដោយចោទថាទ្រង់មានបុត្រនោះ ពួកគេនឹង មិនទទួលបានជោគជ័យ(ទទួលបាន)ចំពោះអ្វីដែលពួកគេប្រាថ្នា ចង់បាននោះឡើយ ហើយពួកគេក៏មិនអាចគេចផុតពីអ្វីដែលពួកគេមានការភ័យខ្លា ចអំពីវានោះ ដែរ។

مَتَـٰعٌۭ فِى ٱلدُّنْيَا ثُمَّ إِلَيْنَا مَرْجِعُهُمْ ثُمَّ نُذِيقُهُمُ ٱلْعَذَابَ ٱلشَّدِيدَ بِمَا كَانُوا۟ يَكْفُرُونَ ﴿٧٠﴾

ដូច្នេះ ពួកគេមិនត្រូវចាញ់បោកនឹងអ្វីដែលពួកគេកំពុងតែសើយសុខនឹងវានៃភាពត្រេកត្រអាលនៃលោកិយ និងសេចក្ដីរីករាយរបស់វានោះឡើយ។ ពិតណាស់ វា គ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលដ៏ខ្លីដែលមិនឋិតឋេរតែប៉ុណ្ណោះ។ ក្រោយមក ការវិលត្រឡប់របស់ពួកគេនៅថ្ងៃបរលោកនោះ គឺឆ្ពោះមកកាន់យើង។ បន្ទា ប់មក យើងនឹងឲ្យពួកគេភ្លក្សរសជាតិទណ្ឌ កម្មដ៏ខ្លាំងក្លា ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះ និងការបដិសេធរបស់ពួកគេចំពោះអ្នកនាំសារ របស់ទ្រង់។

۞ وَٱتْلُ عَلَيْهِمْ نَبَأَ نُوحٍ إِذْ قَالَ لِقَوْمِهِۦ يَـٰقَوْمِ إِن كَانَ كَبُرَ عَلَيْكُم مَّقَامِى وَتَذْكِيرِى بِـَٔايَـٰتِ ٱللَّهِ فَعَلَى ٱللَّهِ تَوَكَّلْتُ فَأَجْمِعُوٓا۟ أَمْرَكُمْ وَشُرَكَآءَكُمْ ثُمَّ لَا يَكُنْ أَمْرُكُمْ عَلَيْكُمْ غُمَّةًۭ ثُمَّ ٱقْضُوٓا۟ إِلَىَّ وَلَا تُنظِرُونِ ﴿٧١﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)និទានប្រាប់ដល់ពួកមុស្ហរីគីនដែលបដិសេធទាំងនោះនូវរឿងរ៉ាវរបស់ព្យាការីនួហ នៅពេលគាត់បានពោលទៅកាន់ក្រុមរបស់ គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំជាមួយពួកអ្នក និងការដាស់តឿនរំលឹក ហើយនិងការទូន្មា នរបស់ខ្ញុំពីភស្តុតាងនានារបស់អល់ឡោះមានភាព ធ្ងន់ធ្ងរសម្រាប់ពួកអ្នក រហូតដល់ពួកអ្នកមានបំណងចង់សម្លាប់ខ្ញុំនោះ ដូច្នេះ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្តនៅក្នុងបំផ្លាញ ឧបាយកលរបស់ពួកអ្នក។ហេតុនេះ ចូរពួកអ្នកសម្រេចកិច្ចការរបស់ពួកអ្នក និងប្តេជ្ញា ចិត្តក្នុងការបំផ្លា ញខ្ញុំចុះ ហើយចូរពួកអ្នកអំពាវនាវហៅព្រះនានារបស់ពួកអ្នក بلغ គម្ពីរគួរអាន · តាហ្វសៀរ ដើម្បីឲ្យពួកគេមកជួយពួកអ្នកចុះ។ បន្ទាប់មក កុំឲ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងឲ្យសោះ(សូមធ្វើវាដោយបើកចំហ)។ ក្រោយមកទៀត បន្ទាប់ពី ការរៀបចំឧបាយកលរបស់ពួកអ្នកដើម្បីសម្លាប់ខ្ញុំហើយនោះ ចូរពួកអ្នកដាក់ទោសខ្ញុំតាមអ្វីដែលពួកអ្នកចង់ដាក់ទោសចុះ ហើយចូរពួកអ្នកកុំពន្យារពេលដល់ខ្ញុំ ឲ្យសោះ។

فَإِن تَوَلَّيْتُمْ فَمَا سَأَلْتُكُم مِّنْ أَجْرٍ ۖ إِنْ أَجْرِىَ إِلَّا عَلَى ٱللَّهِ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ ٱلْمُسْلِمِينَ ﴿٧٢﴾

ប៉ុន្តែ ប្រសិនបើពួកអ្នកពិតជាបានបែរចេញពីការអំពាវនាវរបស់ខ្ញុំនោះ ចូរពួកអ្នកដឹងថា ពិតណាស់ ខ្ញុំមិនបានស្នើសុំការតបស្នងពីពួកអ្នកចំពោះការផ្ដល់ឲ្យពួកអ្នក នូវសារនៃម្ចាស់របស់ខ្ញុំឡើយ។ ផលបុណ្យរបស់ខ្ញុំគឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ទោះបីជាពួកអ្នកមានជំនឿចំពោះខ្ញុំ ឬមួយក៏ពួកអ្នកមិនមានជំនឿ ចំពោះខ្ញុំក៏ដោយ។ ហើយអល់ឡោះបានបង្គាប់ប្រើខ្ញុំឲ្យក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់ ដោយការគោរពប្រតិបត្តិនិងការសាង ទង្វើកុសល។

فَكَذَّبُوهُ فَنَجَّيْنَـٰهُ وَمَن مَّعَهُۥ فِى ٱلْفُلْكِ وَجَعَلْنَـٰهُمْ خَلَـٰٓئِفَ وَأَغْرَقْنَا ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُنذَرِينَ ﴿٧٣﴾

ប៉ុន្តែក្រុមរបស់គេបានបដិសេធចំពោះគេ(ព្យាការីនួហ) ហើយពួកគេមិនមានជំនឿចំពោះគេនោះឡើយ។ ហេតុនេះ យើងក៏បានជួយសង្រ្គោះគេ និងអ្នកមានជំនឿ ដែលនៅជាមួយគេនៅក្នុងសំពៅ ហើយយើងបានធ្វើឲ្យពួកគេ(អ្នកមានជំនឿ)ជាអ្នកបន្តវេនពីអ្នកជំនាន់មុនពួកគេ។ យើងបានបំផ្លា ញពួកដែលបដិសេធនឹងបណ្តា ភស្តុតាងនិងអំណះអំណាងទាំងឡាយដែលគេ(ព្យាការីនួហ)បាននាំមកដោយទឹកជំនន់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផល ចុងក្រោយនៃកិច្ចការរបស់ក្រុមដែលព្យាការីនួហបានព្រមានពួកគេ ហើយពួកគេមិនមានជំនឿនោះ យ៉ា ងដូចម្តេចដែរ?

ثُمَّ بَعَثْنَا مِنۢ بَعْدِهِۦ رُسُلًا إِلَىٰ قَوْمِهِمْ فَجَآءُوهُم بِٱلْبَيِّنَـٰتِ فَمَا كَانُوا۟ لِيُؤْمِنُوا۟ بِمَا كَذَّبُوا۟ بِهِۦ مِن قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ ٱلْمُعْتَدِينَ ﴿٧٤﴾

ى ហើយមួយរយៈកាលក្រោយមក យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៀតបន្ទាប់ពីព្យាការីនួហទៅកាន់ក្រុមរបស់ពួកគេ ហើយបណ្តាអ្នកនាំសារទាំងនោះក៏បាន នាំមកឲ្យក្រុមរបស់ពួកគេនូវសញ្ញាភស្តុតាង និងអំណះអំណាងយ៉ាងច្រើន ប៉ុន្តែពួកគេនៅតែមិនមានជំនឿដដែល ដោយសារតែពួកគេនៅតែបន្តស្ថិតនៅ លើការបដិសេធនឹងអ្នកនាំសារដូចមុន ហើយអល់ឡោះក៏បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូចដែលយើងបានបោះត្រាទៅលើដួងចិត្តរបស់ពួកដែល បដិសេធមិនដើរតាមបណ្តា អ្នកនាំសារពីមុនមកនោះដែរ យើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកប្រឆាំងដែលបំពានព្រំដែនរបស់អល់ឡោះដោយភាពគ្មាន ជំនឿ នៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែងទាំងអស់។

ثُمَّ بَعَثْنَا مِنۢ بَعْدِهِم مُّوسَىٰ وَهَـٰرُونَ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ بِـَٔايَـٰتِنَا فَٱسْتَكْبَرُوا۟ وَكَانُوا۟ قَوْمًۭا مُّجْرِمِينَ ﴿٧٥﴾

ហើយមួយរយៈកាលក្រោយមកទៀត បន្ទាប់ពីបណ្តាអ្នកនាំសារទាំងនោះមក យើងក៏បានបញ្ជូនព្យាការីមូសា និងបងប្រុសរបស់គេ គឺព្យាការីហារូន ទៅ កាន់ហ្វៀរអោនដែលជាមហាក្សត្រនៃប្រទេសអេហ្ស៊ីប និងពួកមន្ត្រីទាំងឡាយក្នុងចំណោមក្រុមរបស់គេ។ យើងបានបញ្ជូនគេទាំងពីរជាមួយនឹងបណ្ដា ភស្តុតាងជា ច្រើនដែលបញ្ជា ក់ទៅលើសច្ចភាពរបស់គេទាំងពីរ ប៉ុន្តែពួកគេបែរជាក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអ្វីដែលគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)បាន នាំមកនោះទេ។ ហើយពិតណាស់ ពួកគេគឹជាក្រុមដែលធ្លាប់ប្រព្រឹត្តអំពើបាប ដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ និងបដិសេធបណ្តា អ្នកនាំសាររបស់ ទ្រង់។

فَلَمَّا جَآءَهُمُ ٱلْحَقُّ مِنْ عِندِنَا قَالُوٓا۟ إِنَّ هَـٰذَا لَسِحْرٌۭ مُّبِينٌۭ ﴿٧٦﴾

ហើយនៅពេលដែលសាសនាដែលព្យាការីមូសានិងព្យាការីហារូបាននាំមកនោះ បានមកដល់ហ្វៀរអោននិងក្រុមមន្ត្រីរបស់គេ ពួកគេបាននិយាយចំពោះភស្តុតាង ដែលបញ្ជា ក់ទៅលើសច្ចភាពនៃអ្វីដែលព្យាការីមូសាបាននាំមកនោះថាៈ ពិតប្រាកដណាស់ វាគឺជាមន្តអាគមយ៉ា ងច្បាស់លាស់ ហើយវាមិនមែនជាការពិតឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ مُوسَىٰٓ أَتَقُولُونَ لِلْحَقِّ لَمَّا جَآءَكُمْ ۖ أَسِحْرٌ هَـٰذَا وَلَا يُفْلِحُ ٱلسَّـٰحِرُونَ ﴿٧٧﴾

ព្យាការីមូសាបាននិយាយបដិសេធទៅកាន់ពួកគេវិញថាៈ តើពួកអ្នកនិយាយមួលបង្កា ច់ចំពោះការពិតនៅពេលដែលវាបានមកដល់ពួកអ្នក ថាជាមន្តអាគមឬ? មិន ដូច្នោះឡើយ។ វាមិនមែនជាមន្តអាគមនោះទេ ហើយពិតប្រាកដណាស់ ខ្ញុំពិតជាដឹងថា អ្នកដែលប្រើមន្តអាគមននោះនឹងមិនទទួលជោគជ័យជាដាច់ខាត។ ដូច្នេះ តើឲ្យខ្ញុំធ្វើដូច្នោះយ៉ា ងដូចម្តេចទៅ?

قَالُوٓا۟ أَجِئْتَنَا لِتَلْفِتَنَا عَمَّا وَجَدْنَا عَلَيْهِ ءَابَآءَنَا وَتَكُونَ لَكُمَا ٱلْكِبْرِيَآءُ فِى ٱلْأَرْضِ وَمَا نَحْنُ لَكُمَا بِمُؤْمِنِينَ ﴿٧٨﴾

ក្រុមរបស់ហ្វៀរអោនបានតបទៅកាន់ព្យាការីមូសាវិញដោយនិយាយថាៈ តើអ្នកនាំយកមន្តអាគមនេះមកកាន់ពួកយើងដើម្បីឲ្យពួកយើងបែរចេញពីសាសនាដែល ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងប្រកាន់យក និងដើម្បីឲ្យអ្នកនិងបងប្រុសរបស់អ្នកទទួលបានអំណាចគ្រប់គ្រងឬ? ចំណែកពួកយើងវិញមិនទទួល ស្គា ល់ថា អ្នកទាំងពីរ(ឱមូសានិងហារូន)គឺជាអ្នកនាំសារដែលគេ(អល់ឡោះ)បានបញ្ជូនមកកាន់ពួកយើងនោះឡើយ។

وَقَالَ فِرْعَوْنُ ٱئْتُونِى بِكُلِّ سَـٰحِرٍ عَلِيمٍۢ ﴿٧٩﴾

ហើយហ្វៀរអោនបាននិយាយទៅកាន់ក្រុមរបស់គេថាៈ ចូរពួកអ្នកនាំគ្រូមន្តអាគមដែលពូកែខាងមន្តអាគមទាំងអស់មកកាន់យើងមក។

فَلَمَّا جَآءَ ٱلسَّحَرَةُ قَالَ لَهُم مُّوسَىٰٓ أَلْقُوا۟ مَآ أَنتُم مُّلْقُونَ ﴿٨٠﴾

ហើយនៅពេលដែលគ្រូមន្តអាគមទាំងអស់បានមកជួបហ្វៀរអោន ព្យាការីមូសាបាននិយាយទៅកាន់ពួកគេដោយមានទំនុកចិត្តចំពោះជ័យជម្នះរបស់គាត់ទៅលើ ពួកគេថាៈ ចូរពួកអ្នក(ឱពួកគ្រូមន្តអាគមទាំងឡាយ)បោះនូវអ្វីដែលពួកអ្នកចង់បោះនោះចុះ។

فَلَمَّآ أَلْقَوْا۟ قَالَ مُوسَىٰ مَا جِئْتُم بِهِ ٱلسِّحْرُ ۖ إِنَّ ٱللَّهَ سَيُبْطِلُهُۥٓ ۖ إِنَّ ٱللَّهَ لَا يُصْلِحُ عَمَلَ ٱلْمُفْسِدِينَ ﴿٨١﴾

ហើយនៅពេលពួកគេបានបោះនូវអ្វីដែលពួកគេមានអំពីមន្តអាគមនោះ ព្យាការីមូសាក៏បាននិយាយទៅកាន់ពួកគេថាៈ អ្វីដែលពួកអ្នកបង្ហាញវាឲ្យគេបានឃើញ នោះ វាគ្រាន់តែជាមន្តអាគមប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះនឹងធ្វើឲ្យអ្វីដែលពួកអ្នកបានធ្វើឡើង(ដើម្បីបំភ័ន្តភ្នែកអ្នកដទៃ)នោះ ក្លាយជាអសារចង់ គ្មាន ប្រសិទ្ធភាពឡើយ។ពិតប្រាកដណាស់ ដោយសារតែមន្តអាគមរបស់ពួកអ្នកនេះ ពួកអ្នកគឺជាអ្នកបង្កវិនាសកម្មនៅលើផែនដី ហើយអល់ឡោះនឹងមិនសម្រួលដល់ កិច្ចការរបស់ពួកដែលបង្កវិនាសកម្មនោះឡើយ។

وَيُحِقُّ ٱللَّهُ ٱلْحَقَّ بِكَلِمَـٰتِهِۦ وَلَوْ كَرِهَ ٱلْمُجْرِمُونَ ﴿٨٢﴾

ហើយអល់ឡោះនឹងបញ្ជាក់ឲ្យឃើញនូវការពិត ហើយទ្រង់នឹងពង្រឹងសេចក្តីពិតនោះតាមរយៈបន្ទូលទាំងឡាយដ៏មានអានុភាពរបស់ទ្រង់ និងតាមរយៈអ្វីដែល មាននៅក្នុងបន្ទូលរបស់ទ្រង់នេះនៃក្បួនច្បាប់អំពីភស្តុតាង និងអំណះអំណាងជាច្រើន ទោះបីជាពួកប្រឆាំងដែលប្រព្រឹត្តអំពើអាក្រក់ដែលស្ថិតនៅក្នុងចំណោមបក្ស ពួករបស់ហ្វៀរអោនទាំងនោះមិនពេញចិត្តក៏ដោយ។

فَمَآ ءَامَنَ لِمُوسَىٰٓ إِلَّا ذُرِّيَّةٌۭ مِّن قَوْمِهِۦ عَلَىٰ خَوْفٍۢ مِّن فِرْعَوْنَ وَمَلَإِي۟هِمْ أَن يَفْتِنَهُمْ ۚ وَإِنَّ فِرْعَوْنَ لَعَالٍۢ فِى ٱلْأَرْضِ وَإِنَّهُۥ لَمِنَ ٱلْمُسْرِفِينَ ﴿٨٣﴾

ក្រុមទាំងនោះបានធ្វើជាថ្លង់មិនដឹងមិនឮដោយការបែរចេញ។ ហើយគ្មា ននរណាម្នា ក់មានជំនឿចំពោះព្យាការីមូសានោះឡើយ(ទោះបីជាគាត់បាននាំមកនូវបណ្តា ភស្តុតាង និងអំណះអំណាងដ៏ជាក់ច្បាស់ក៏ដោយ) លើកលែងតែយុវជនក្នុងចំណោមក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រាអែលប៉ុណ្ណោះ ទោះបីជាពួកគេភ័យ ខ្លា ចហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេបង្វែរពួកគេចេញពីការមានជំនឿតាមរយៈការធ្វើទារុណកម្មពួកគេប្រសិនបើពួកគេលាតត្រដាងសេចក្តីជំនឿរបស់ ពួកគេក៏ដោយ។ ហើយពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្អេងក្អាង ជាអ្នកដែលត្រួតត្រាទឹកដីនិងប្រជាជានអេហ្ស៊ីប។ ហើយពិតណាស់ ហ្វៀរអោន គឺ ស្ថិតក្នុងចំណោមពួកដែលបំពានព្រំដែនចំពោះការប្រឆាំងការសម្លា ប់ និងការធ្វើទារុណកម្មចំពោះអម្បូរអ៊ីស្រាអែល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَقَالَ مُوسَىٰ يَـٰقَوْمِ إِن كُنتُمْ ءَامَنتُم بِٱللَّهِ فَعَلَيْهِ تَوَكَّلُوٓا۟ إِن كُنتُم مُّسْلِمِينَ ﴿٨٤﴾

ហើយព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់នូវសេចក្តីជំនឿមួយដ៏ពិតប្រាកដហើយ នោះ ចូរពួកអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះតែមួយគត់ ប្រសិនបើពួកអ្នកគឺជាអ្នកមូស្លីមមែននោះ ពីព្រោះការប្រគល់ការទុកចិត្តលើអល់ឡោះនោះ នឹង ការពារពួកអ្នកពីប្រការអាក្រក់ ហើយនាំមកឲ្យពួកអ្នកនូវប្រការល្អ។

فَقَالُوا۟ عَلَى ٱللَّهِ تَوَكَّلْنَا رَبَّنَا لَا تَجْعَلْنَا فِتْنَةًۭ لِّلْقَوْمِ ٱلظَّـٰلِمِينَ ﴿٨٥﴾

ពេលនោះ ពួកគេ(អម្បូរអ៊ីស្រាអែល)ក៏បានតបទៅកាន់ព្យាការីមូសា ដោយពួកគេបាននិយាយថាៈ ពួកយើងបានប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះជាម្ចាស់ តែមួយគត់ហើយ។ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា កុំធ្វើឲ្យពួកបំពានត្រួតត្រាមកលើពួកយើងឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកគេបង្កភាពវឹកវរមកចំពោះពួក យើងឲ្យចេញពីសាសនារបស់ពួកយើង ដោយការធ្វើទារុណកម្មការសម្លា ប់ និងការទិញទឹកចិត្ត។

وَنَجِّنَا بِرَحْمَتِكَ مِنَ ٱلْقَوْمِ ٱلْكَـٰفِرِينَ ﴿٨٦﴾

ហើយសូមទ្រង់(ឱម្ចា ស់របស់ពួកយើង)មេត្តា ជួយសង្រ្គោះពួកយើងចេញពីកណ្ដា ប់ដៃរបស់ក្រុមហ្វៀរអោនដែលជាពួកគ្មា នជំនឿដោយក្តីមេត្តា ករុណារបស់ ទ្រង់ផងចុះ។ជាការពិតណាស់ ពួកគេបានយកពួកយើងធ្វើជាទាសករ និងបានធ្វើទុក្ខបុកម្នេញពួកយើងដោយការធ្វើទារុណកម្មនិងការកាប់សម្លា ប់។

وَأَوْحَيْنَآ إِلَىٰ مُوسَىٰ وَأَخِيهِ أَن تَبَوَّءَا لِقَوْمِكُمَا بِمِصْرَ بُيُوتًۭا وَٱجْعَلُوا۟ بُيُوتَكُمْ قِبْلَةًۭ وَأَقِيمُوا۟ ٱلصَّلَوٰةَ ۗ وَبَشِّرِ ٱلْمُؤْمِنِينَ ﴿٨٧﴾

ហើយយើង(អល់ឡោះ)បានផ្តល់វ៉ា ហ៊ីទៅកាន់ព្យាការីមូសានិងបងប្រុសរបស់គេ(ព្យាការីហារូន)ឲ្យតាំងលំនៅឋាន(នៅប្រទេសអេហ្ស៊ីប)ដើម្បីធ្វើការគោរពសក្កា រៈ ទៅចំពោះអល់ឡោះតែមួយគត់សម្រាប់ក្រុមរបស់ពួកគេទាំងពីរ ហើយចូរពួកអ្នកធ្វើឲ្យលំនៅដ្ឋា នរបស់ពួកអ្នកជាកន្លែងសម្រាប់តម្រង់ទៅ កាន់ទិសគិបឡាត់(ពៃទុលមឹកទីស)ហើយចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ។ហើយចូរអ្នក(ឱព្យាការីមូសា)ផ្ដល់ដំណឹ ងរីករាយដល់បណ្ដា អ្នកមានជំនឿ អំពីការជួយរបស់អល់ឡោះ ការជួយគាំទ្ររបស់ទ្រង់ចំពោះពួកគេ ការកំចាត់សត្រូវរបស់ពួកគេ និងការធ្វើឲ្យពួកគេក្លាយជាអ្នកស្នងតំណែង(គ្រប់គ្រង)នៅលើ ផែនដី។

وَقَالَ مُوسَىٰ رَبَّنَآ إِنَّكَ ءَاتَيْتَ فِرْعَوْنَ وَمَلَأَهُۥ زِينَةًۭ وَأَمْوَٰلًۭا فِى ٱلْحَيَوٰةِ ٱلدُّنْيَا رَبَّنَا لِيُضِلُّوا۟ عَن سَبِيلِكَ ۖ رَبَّنَا ٱطْمِسْ عَلَىٰٓ أَمْوَٰلِهِمْ وَٱشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا۟ حَتَّىٰ يَرَوُا۟ ٱلْعَذَابَ ٱلْأَلِيمَ ﴿٨٨﴾

ى ى ហើយព្យាការីមូសាបានពោលថាៈ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់បានប្រទានដល់ហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេនូវលាភសក្ការៈលោកិយ និងភាពត្រចេះត្រចង់របស់វាហើយទ្រង់បានប្រទានដល់ពួកគេនូវទ្រព្យសម្បត្តិជាច្រើននៅក្នុងឆាកជីវិតលោកិយនេះ។ ប៉ុន្តែពួកគេមិនបានដឹងគុណទ្រង់ចំពោះអ្វី ដែលទ្រង់បានប្រទានដល់ពួកគេនោះឡើយ ផ្ទុយទៅវិញ ពួកគេបែរជាយករបស់ទាំងនោះធ្វើឲ្យពួកគេវង្វេងចេញពីមាគ៌ា របស់ទ្រង់ទៅវិញ។ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តាបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេផងចុះ ហើយសូមទ្រង់ធ្វើឲ្យចិត្តរបស់ពួកគេមានភាពរឹងរូស(មិនទទួលការពិត)ផង ដោយសារតែពួកគេមិនមាន ជំនឿនោះឡើយ រហូតដល់ពួកគេឃើញទណ្ឌកម្មដ៏ឈឺចាប់(ទើបពួកគេមានជំនឿ) ខណៈដែលការមានជំនឿរបស់ពួកគេ(នៅក្នុងពេលនោះ)មិនអាចផ្តល់ផល ប្រយោជន៍អ្វីចំពោះពួកគេសោះនោះ។

قَالَ قَدْ أُجِيبَت دَّعْوَتُكُمَا فَٱسْتَقِيمَا وَلَا تَتَّبِعَآنِّ سَبِيلَ ٱلَّذِينَ لَا يَعْلَمُونَ ﴿٨٩﴾

អល់ឡោះទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ យើងបានទទួលយកការបួងសួងរបស់អ្នកទាំងពីរ(ឱព្យាការីមូសា និងព្យាការីហារូន)ដែលបានបួងសួង ទៅលើហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេ(ឲ្យទទួលនូវភាពអន្តរាយ)។ ដូច្នេះ ចូរអ្នកទាំងពីរប្រកាន់ខ្ជា ប់ចំពោះសាសនារបស់អ្នកទាំងពីរចុះ ហើយចូរអ្នកទាំងពីរ កុំងាកចេញពីវាទៅដើរតាមមាគ៌ា របស់ពួកល្ងង់ខ្លៅ ដែលពួកគេមិនដឹងពីមាគ៌ា ត្រឹមត្រូវឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ وَجَـٰوَزْنَا بِبَنِىٓ إِسْرَٰٓءِيلَ ٱلْبَحْرَ فَأَتْبَعَهُمْ فِرْعَوْنُ وَجُنُودُهُۥ بَغْيًۭا وَعَدْوًا ۖ حَتَّىٰٓ إِذَآ أَدْرَكَهُ ٱلْغَرَقُ قَالَ ءَامَنتُ أَنَّهُۥ لَآ إِلَـٰهَ إِلَّا ٱلَّذِىٓ ءَامَنَتْ بِهِۦ بَنُوٓا۟ إِسْرَٰٓءِيلَ وَأَنَا۠ مِنَ ٱلْمُسْلِمِينَ ﴿٩٠﴾

ហើយយើងបានសម្រួលដល់អម្បូរអ៊ីស្រាអែលក្នុងការដើរឆ្លងកាត់សមុទ្រ បន្ទាប់ពីយើងបានញែកវា(ចេញពីគ្នា) រហូតដល់ពួកគេបានឆ្លងផុតដោយសុវត្ថិភាព។ ហើយហ្វៀរអោននិងទាហានរបស់គេបានដេញតាមពីក្រោយពួកគេដោយរំលោភបំពាន និងភាពជាសត្រូវ។ លុះនៅពេលដែលទឹកសមុទ្របានគ្របដណ្ដប់លើ គេ(ហ្វៀរអោន) ហើយគេបានលិចលង់(ក្នុងទឹកសមុទ្រ) ព្រមទាំងអស់សង្ឃឹមពីការរួចផុត(ពីការលង់ទឹកសមុទ្រ) គេ(ហ្វៀរអោន)ក៏បាននិយាយថាៈ ខ្ញុំមានជំនឿ ហើយថា ពិតប្រាកដណាស់ គ្មានទេម្ចាស់ដែលត្រូវគេគោរពដ៏ពិតប្រាកដក្រៅពីម្ចាស់ដែលអម្បូរអ៊ីស្រាអែលបានជឿទៅលើទ្រង់នោះឡើយ ហើយខ្ញុំស្ថិតក្នុង ចំណោមអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។

ءَآلْـَٔـٰنَ وَقَدْ عَصَيْتَ قَبْلُ وَكُنتَ مِنَ ٱلْمُفْسِدِينَ ﴿٩١﴾

តើអ្នកមានជំនឿ(ចំពោះយើង)នៅក្នុងពេលនេះ ក្រោយពីអ្នកអស់សង្ឃឹមថាមិនអាចមានជីវិតរស់នៅតទៀតនោះឬ? ហើយជាការពិតណាស់ អ្នក(នែហ្វៀរអោន)ធ្លា ប់បានប្រឆាំងនឹងអល់ឡោះ មុនពេលដែលទណ្ឌ កម្មមកដល់ ដោយការគ្មា នជំនឿចំពោះទ្រង់ និងបានរារាំង(មនុស្ស)ពីមាគ៌ា របស់ទ្រង់ ហើយ អ្នកបានស្ថិតក្នុងចំណោមពួកដែលបង្កវិនាសកម្មដោយតែភាពវង្វេងរបស់អ្នកចំពោះខ្លួនឯង និងការដែលអ្នកធ្វើឲ្យអ្នកដទៃវង្វេង(ដូចអ្នកដែរ)។

فَٱلْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ ءَايَةًۭ ۚ وَإِنَّ كَثِيرًۭا مِّنَ ٱلنَّاسِ عَنْ ءَايَـٰتِنَا لَغَـٰفِلُونَ ﴿٩٢﴾

ដូច្នេះ នៅក្នុងថ្ងៃនេះ យើងនឹងស្រង់សាកសពអ្នក(នែហ្វៀរអោន)ចេញពីសមុទ្រ ហើយយើងនឹងធ្វើឲ្យអ្នកស្ថិតនៅលើទីខ្ពស់ផុតពីដី ដើម្បីឲ្យមនុស្សជំនាន់ក្រោយ អ្នកយកអ្នកធ្វើជាមេរៀន។ តែជាការពិតណាស់ មនុស្សភាគច្រើនគឺធ្វេសប្រហែស និងព្រងើយកន្តើយនឹងអំណះអំណាងនិងបណ្ដាភស្តុតាងដែលបញ្ជាក់ពី អានុភាពរបស់យើង ដោយពួកគេមិនគិតពិចារណាចំពោះវាឡើយ។

وَلَقَدْ بَوَّأْنَا بَنِىٓ إِسْرَٰٓءِيلَ مُبَوَّأَ صِدْقٍۢ وَرَزَقْنَـٰهُم مِّنَ ٱلطَّيِّبَـٰتِ فَمَا ٱخْتَلَفُوا۟ حَتَّىٰ جَآءَهُمُ ٱلْعِلْمُ ۚ إِنَّ رَبَّكَ يَقْضِى بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿٩٣﴾

ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដែលត្រូវបានគេកោតសរសើរ និងជាកន្លែងមួយដែលត្រូវបានគេពេញ ចិត្ត នៅក្នុងទឹកដីស្ហា មដែល(ជាទឹកដី)ប្រកបដោយពរជ័យ។ ហើយយើងបានប្រទានលាភសក្កា រៈអំពីរបស់ល្អៗដែលគេអនុញ្ញា តដល់ពួកគេ។ ហើយពួកគេមិនមាន ការខ្វែងគំនិតគ្នាឡើយនៅក្នុងកិច្ចការសាសនារបស់ពួកគេ រហូតដល់គម្ពីរគួរអានបានមកដល់ពួកគេ ដែលជាការបញ្ជាក់នូវអ្វីដែលពួកគេបានសូត្រនៅក្នុងគម្ពីរ តាវរ៉តអំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់។ ហើយនៅពេលពួកគេបានបដិសេធរឿងទាំងនោះ គេក៏បានដកយកទឹកដីរបស់ពួកគេ(ដែលពួកគេធ្លាប់ រស់នៅ)។ ពិតប្រាកដណាស់ ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លា ប់ខ្វែងគំនិតគ្នា ចំពោះវា ហើយទ្រង់នឹងតបស្នងដល់អ្នកត្រូវ និងអ្នកខុសក្នុងចំណោមពួកគេនូវអ្វីដែលសាកសមសម្រាប់គេទាំងពីរក្រុម។

فَإِن كُنتَ فِى شَكٍّۢ مِّمَّآ أَنزَلْنَآ إِلَيْكَ فَسْـَٔلِ ٱلَّذِينَ يَقْرَءُونَ ٱلْكِتَـٰبَ مِن قَبْلِكَ ۚ لَقَدْ جَآءَكَ ٱلْحَقُّ مِن رَّبِّكَ فَلَا تَكُونَنَّ مِنَ ٱلْمُمْتَرِينَ ﴿٩٤﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការសង្ស័យ និងងឿងឆ្ងល់អំពីធាតុពិតនៃអ្វីដែលយើងបានបញ្ចុះមកឲ្យអ្នកអំពីគម្ពីរគួរអាននោះ ចូរអ្នកសួរអ្នក ដែលមានជំនឿក្នុងចំណោមពួកយូដា ដែលពួកគេសូត្រគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលពួកគេសូត្រគម្ពីរអ៊ីញជីលចុះ។ ពេលនោះ ពួកគេនឹងប្រាប់អ្នកថា ពិត ប្រាកដណាស់ អ្វីដែលបានបញ្ចុះទៅលើអ្នកនោះ គឺជាការពិត ដោយសារតែពួកគេបានប្រទះឃើញនូវការរៀបរាប់ពីលក្ខណៈរបស់វា(គម្ពីរគួរអាន)នៅក្នុងគម្ពីរ របស់ពួកគេទាំងពីរក្រុម។ ជាការពិតណាស់ ការពិតពីម្ចាស់របស់អ្នកដែលគ្មានការសង្ស័យនៅក្នុងវានោះបានមកដល់អ្នកហើយ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុង ចំណោមពួកដែលមានការមន្ទិលសង្ស័យឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَا تَكُونَنَّ مِنَ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِ ٱللَّهِ فَتَكُونَ مِنَ ٱلْخَـٰسِرِينَ ﴿٩٥﴾

ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងអំណះអំណាងទាំងឡាយរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុង ចំណោមពួកដែលខាតបង់ ដែលជាអ្នកខាតបង់ខ្លួនរបស់ពួកគេផ្ទាល់ ដោយសារតែការបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅ នៃភាពអន្តរាយ ព្រោះតែភាពគ្មានជំនឿ របស់ពួកគេ។ ហើយរាល់ការព្រមានទាំងនេះ គឺដើម្បីបញ្ជាក់ពីគ្រោះថ្នាក់នៃការមានភាពមន្ទិលសង្ស័យ និងការបដិសេធ(ចំពោះការពិត)ប៉ុណ្ណោះ។ ប៉ុន្តែតាមពិត ព្យាការីមូហាំម៉ា ត់ត្រូវបានគេការពារមិនឲ្យធ្លា ក់ទៅក្នុងប្រការទាំងនោះឡើយ។

إِنَّ ٱلَّذِينَ حَقَّتْ عَلَيْهِمْ كَلِمَتُ رَبِّكَ لَا يُؤْمِنُونَ ﴿٩٦﴾

ពិតប្រាកដណាស់ ពួកដែលអល់ឡោះបានកំណត់លើពួកគេដោយឲ្យពួកគេស្លាប់នៅក្នុងភាពគ្មា នជំនឿដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មា នជំនឿ នោះ គឺពួកគេនឹងមិនអាចមានជំនឿជាដាច់ខាត។

وَلَوْ جَآءَتْهُمْ كُلُّ ءَايَةٍ حَتَّىٰ يَرَوُا۟ ٱلْعَذَابَ ٱلْأَلِيمَ ﴿٩٧﴾

ហើយបើទោះបីជាភស្តុតាងទាំងអស់ ទាំងភស្តុតាងនៃច្បាប់ និងភស្តុតាងដែលមាននៅក្នុងចក្រវាឡបានមកដល់ពួកគេក៏ដោយ(ក៏ពួកគេគ្មានជំនឿនោះដែរ) រហូត ដល់ពួកគេបានឃើញទណ្ឌកម្មដ៏ឈឺចាប់(បានមកដល់)ផ្ទាល់នឹងភ្នែក ទើបពួកគេមានជំនឿ ខណៈដែលការមានជំនឿ(នៅពេលនោះ) គឺគ្មានផលប្រយោជន៍អ្វី ចំពោះពួកគេឡើយ។

فَلَوْلَا كَانَتْ قَرْيَةٌ ءَامَنَتْ فَنَفَعَهَآ إِيمَـٰنُهَآ إِلَّا قَوْمَ يُونُسَ لَمَّآ ءَامَنُوا۟ كَشَفْنَا عَنْهُمْ عَذَابَ ٱلْخِزْىِ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَمَتَّعْنَـٰهُمْ إِلَىٰ حِينٍۢ ﴿٩٨﴾

ومتعنهم إلى حين គ្មា នភូមិស្រុកណាមួយក្នុងចំណោមភូមិស្រុកទាំងឡាយដែលយើងបានបញ្ជូនអ្នកនាំសាររបស់យើងទៅកាន់ពួកគេ ហើយពួកគេមានជំនឿមុននឹងពួកគេមានឃើញ ទណ្ឌ កម្មផ្ទា ល់នឹងភ្នែក ហើយជំនឿរបស់ពួកគេមានផលប្រយោជន៍ចំពោះពួកគេ ដោយសារតែពួកគេមានជំនឿមុននឹងបានឃើញទណ្ឌ កម្មផ្ទា ល់នឹងភ្នែក លើក លែងតែក្រុមរបស់ព្យាការីយូនូសប៉ុណ្ណោះ នៅពេលពួកគេមានជំនឿយ៉ា ងពិតប្រាកដហើយ យើងក៏បានដកយកទណ្ឌកម្មដ៏អាម៉ា សនៅក្នុងឆាកជីវិតលោកិយ ចេញពីពួកគេ ហើយបានផ្ដល់ភាពសុខសាន្តដល់ពួកគេរហូតដល់ពេលកំណត់បានមកដល់ពួកគេ។

وَلَوْ شَآءَ رَبُّكَ لَـَٔامَنَ مَن فِى ٱلْأَرْضِ كُلُّهُمْ جَمِيعًا ۚ أَفَأَنتَ تُكْرِهُ ٱلنَّاسَ حَتَّىٰ يَكُونُوا۟ مُؤْمِنِينَ ﴿٩٩﴾

ហើយប្រសិនបើម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មានចេតនាចង់ឲ្យអ្នកដែលរស់នៅលើផែនដីទាំងអស់មានជំនឿនោះ គឺពួកគេពិតជាមានជំនឿជាមិនខាន ប៉ុន្តែទ្រង់មិនមានចេតនាបែបនេះនោះឡើយ ដោយគតិបណ្ឌិ តរបស់ទ្រង់។ ហើយទ្រង់នឹងធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ ទ្រង់ ហើយទ្រង់នឹងចង្អុលបង្ហា ញជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់។ ដូច្នេះ អ្នកមិនអាចបង្ខំមនុស្សលោកឲ្យពួកគេក្លា យទៅជាអ្នកដែល មានជំនឿបានឡើយពីព្រោះពិតណាស់ ការចង្អុលបង្ហា ញពួកគេឲ្យមានជំនឿនោះគឺស្ថិតក្នុងកណ្តា ប់ដៃរបស់អល់ឡោះជាម្ចា ស់តែមួយគត់។

وَمَا كَانَ لِنَفْسٍ أَن تُؤْمِنَ إِلَّا بِإِذْنِ ٱللَّهِ ۚ وَيَجْعَلُ ٱلرِّجْسَ عَلَى ٱلَّذِينَ لَا يَعْقِلُونَ ﴿١٠٠﴾

ហើយគ្មានបុគ្គលណាម្នាក់អាចមានជំនឿដោយខ្លួនឯងឡើយ លើកលែងតែអល់ឡោះទ្រង់អនុញ្ញាតប៉ុណ្ណោះ ហើយការមានជំនឿក៏នឹងមិនអាចកើតឡើងដែរ លុះ ត្រាតែដោយចេតនារបស់ទ្រង់។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ា ត់)កុំបំផ្លាញខ្លួនឯងដោយសារទុក្ខព្រួយចំពោះពួកគេឲ្យសោះ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មនិងភាព អាម៉ាសទៅលើពួកដែលមិនគិតពិចារណាពីបណ្តា ភស្តុតាងបទបញ្ជា និងការហាមឃាត់របស់ទ្រង់។

قُلِ ٱنظُرُوا۟ مَاذَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَمَا تُغْنِى ٱلْـَٔايَـٰتُ وَٱلنُّذُرُ عَن قَوْمٍۢ لَّا يُؤْمِنُونَ ﴿١٠١﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលសុំឲ្យអ្នកបង្ហាញភស្តុតាងទាំងឡាយដល់ពួកគេថាៈ ចូរពួកអ្នកពិចារណាមើលចុះ តើអ្វីខ្លះដែល មាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីដែលជាភស្តុតាងបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះនិង(បញ្ជា ក់ពី)សមត្ថភាពរបស់ទ្រង់នោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ ប៉ុន្តែការបញ្ចុះនូវបណ្តាភស្តុតាង អំណះអំណាង និងអ្នកនាំសារនានានោះ គឺពុំមានប្រយោជន៍អ្វីចំពោះក្រុមដែលមិនបានត្រៀមខ្លួនក្នុងការមានជំនឿនោះឡើយ ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មា នជំនឿ។

فَهَلْ يَنتَظِرُونَ إِلَّا مِثْلَ أَيَّامِ ٱلَّذِينَ خَلَوْا۟ مِن قَبْلِهِمْ ۚ قُلْ فَٱنتَظِرُوٓا۟ إِنِّى مَعَكُم مِّنَ ٱلْمُنتَظِرِينَ ﴿١٠٢﴾

ដូច្នេះ តើពួកដែលបដិសេធទាំងនោះមិនរង់ចាំអ្វីក្រៅពី(ក្ដីវិនាស)ដូចអ្វីដែលអល់ឡោះបានទម្លា ក់ទៅលើប្រជាជាតិជំនាន់មុនៗដែលបដិសេធនោះឬ? ចូរអ្នក(ឱអ្នក នាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នករង់ចាំទណ្ឌកម្មរបស់អល់ឡោះចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នក ចំពោះការសន្យានៃម្ចា ស់របស់ខ្ញុំដែរ។

ثُمَّ نُنَجِّى رُسُلَنَا وَٱلَّذِينَ ءَامَنُوا۟ ۚ كَذَٰلِكَ حَقًّا عَلَيْنَا نُنجِ ٱلْمُؤْمِنِينَ ﴿١٠٣﴾

បន្ទាប់មក យើងនឹងទម្លាក់ទណ្ឌកម្មទៅលើពួកគេ ហើយយើងនឹងជួយសង្រ្គោះបណ្ដា អ្នកនាំសាររបស់យើង និងជួយសង្រ្គោះបណ្ដា អ្នកមានជំនឿដែលនៅជាមួយ ពួកគេ។ ដូចនេះ ពួកគេមិនបានទទួលរងគ្រោះថ្នាក់ដូចដែលក្រុមរបស់ពួកគេទទួលរងនោះទេ។ ដូចដែលយើងបានជួយសង្រ្គោះបណ្ដា អ្នកនាំសារនិងបណ្ដា អ្នក មានជំនឿដែលនៅជាមួយពួកគេ(ពួកប្រឆាំង)ទាំងនោះដែរយើងនឹងជួយសង្រ្គោះអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ា ត់)និងបណ្ដា អ្នកដែលមានជំនឿដែល នៅជាមួយគេដែរ ដែលការជួយសង្រ្គោះនេះ គឺជាតួនាទីរបស់យើង។

قُلْ يَـٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمْ فِى شَكٍّۢ مِّن دِينِى فَلَآ أَعْبُدُ ٱلَّذِينَ تَعْبُدُونَ مِن دُونِ ٱللَّهِ وَلَـٰكِنْ أَعْبُدُ ٱللَّهَ ٱلَّذِى يَتَوَفَّىٰكُمْ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ ٱلْمُؤْمِنِينَ ﴿١٠٤﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានភាពមន្ទិលសង្ស័យចំពោះសាសនារបស់ខ្ញុំដែលខ្ញុំបានអំពាវនាវពួក អ្នកទៅកាន់វា ដែលវាគឺជាសាសនាដែលគោរពសក្កា រៈចំពោះម្ចា ស់(អល់ឡោះ)តែមួយគត់នោះ ពីព្រោះខ្ញុំជឿជាក់ថា សាសនារបស់ពួកអ្នក នឹងត្រូវវិនាសអន្តរាយ។ ដូច្នេះ ខ្ញុំមិនដើរតាមវានោះទេ ហើយខ្ញុំក៏មិនគោរពសក្កា រៈអ្នកដែលពួកអ្នកគោរពសក្កា រៈចំពោះពួកវា(ព្រះនានា)ក្រៅពីអល់ឡោះនោះដែរ។ ក៏ប៉ុន្តែ ខ្ញុំគោរពសក្កា រៈ ចំពោះអល់ឡោះ(តែមួយគត់)ដែលទ្រង់ជាអ្នកបញ្ចប់ជីវិតរបស់ពួកអ្នក។ ហើយទ្រង់បានប្រើខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលជំនឿដោយចិត្តស្មោះសចំពោះសាសនា របស់ទ្រង់។

وَأَنْ أَقِمْ وَجْهَكَ لِلدِّينِ حَنِيفًۭا وَلَا تَكُونَنَّ مِنَ ٱلْمُشْرِكِينَ ﴿١٠٥﴾

ម្យ៉ាងទៀត ទ្រង់បានបង្គាប់ប្រើខ្ញុំឲ្យស្ថិតនៅលើសាសនាដ៏ត្រឹមត្រូវ និងឲ្យខ្ញុំប្រកាន់ខ្ជាប់នឹងវា ចៀសឆ្ងាយអំពីសាសនាដទៃផ្សេងទៀតទាំងអស់។ ហើយទ្រង់ បានហាមឃាត់ខ្ញុំមិនឲ្យស្ថិតនៅក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។

وَلَا تَدْعُ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَ ۖ فَإِن فَعَلْتَ فَإِنَّكَ إِذًۭا مِّنَ ٱلظَّـٰلِمِينَ ﴿١٠٦﴾

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំបួងសួងសុំពីព្រះនានា រូបបដិមា និងអ្វីផ្សេងទៀតក្រៅពីអល់ឡោះឲ្យសោះ ដែលពួកវាទាំងនោះមិនអាចផ្ដល់ផលប្រយោជន៍ ដល់អ្នក ហើយក៏មិនអាចបង្កគ្រោះថ្នា ក់ដល់អ្នកនោះដែរ។ តែប្រសិនបើអ្នកគោរពសក្កា រៈចំពោះពួកវានោះ ពិតណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកបំពានដែល ល្មើសលើសិទ្ធិរបស់អល់ឡោះ និងសិទ្ធិរបស់ខ្លួនឯងជាមិនខាន។

وَإِن يَمْسَسْكَ ٱللَّهُ بِضُرٍّۢ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَ ۖ وَإِن يُرِدْكَ بِخَيْرٍۢ فَلَا رَآدَّ لِفَضْلِهِۦ ۚ يُصِيبُ بِهِۦ مَن يَشَآءُ مِنْ عِبَادِهِۦ ۚ وَهُوَ ٱلْغَفُورُ ٱلرَّحِيمُ ﴿١٠٧﴾

ហើយប្រសិនបើអល់ឡោះឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទទួលរងនូវគ្រោះថ្នា ក់ ហើយអ្នកស្នើសុំឲ្យគេដកយកវាចេញពីអ្នកវិញនោះ គឺគ្មា ននរណាម្នា ក់អាច ដកយកគ្រោះថ្នា ក់នោះចេញពីអ្នកក្រៅពីអល់ឡោះនោះឡើយ។ តែប្រសិនបើទ្រង់មានចេតនាផ្ដល់ឲ្យអ្នកនូវភាពសុខសាន្តវិញនោះ ក៏គ្មា ននរណាម្នា ក់អាចរារាំង ចំពោះការប្រោសប្រទានរបស់ទ្រង់បាននោះដែរ។ ទ្រង់នឹងផ្ដល់ការប្រោសប្រទានរបស់ទ្រង់ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយ គ្មា ននរណាម្នា ក់បង្ខិតបង្ខំទ្រង់ឡើយ។ហើយទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រ بلغ គម្ពីរគួរអាន · តាហ្វសៀរ ឡាញ់បំផុតចំពោះពួកគេ។

قُلْ يَـٰٓأَيُّهَا ٱلنَّاسُ قَدْ جَآءَكُمُ ٱلْحَقُّ مِن رَّبِّكُمْ ۖ فَمَنِ ٱهْتَدَىٰ فَإِنَّمَا يَهْتَدِى لِنَفْسِهِۦ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَآ أَنَا۠ عَلَيْكُم بِوَكِيلٍۢ ﴿١٠٨﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ គម្ពីរគួរអានដែលបានបញ្ចុះមកពីម្ចាស់របស់ពួកអ្នកនោះបានមកដល់ ពួកអ្នកហើយ។ ដូច្នេះ ជនណាដែលទទួលបានការចង្អុលបង្ហាញ និងមានជំនឿនឹងវា(គម្ពីរគួរអាន)នោះ ផល(ល្អ)នៃការធ្វើដូច្នោះនោះនឹងត្រឡប់ទៅកាន់ខ្លួនគេ ផ្ទាល់ ព្រោះអល់ឡោះមហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិពីបណ្ដា ខ្ញុំបម្រើរបស់ទ្រង់ឡើយ។ តែបើបុគ្គលណាបានវង្វេងវិញនោះ គ្រោះថ្នាក់នៃការ វង្វេងរបស់គេនោះ គឺនឹងធ្លាក់ទៅលើខ្លួនគេវិញប៉ុណ្ណោះ ពីព្រោះ ការប្រព្រឹត្តល្មើសនៃខ្ញុំបម្រើរបស់អល់ឡោះ មិនបង្កផលប៉ះពាល់អ្វីដល់ទ្រង់នោះឡើយ។ ហើយខ្ញុំ មិនមែនជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ពួកអ្នកនោះទេ ហើយក៏មិនមែនជាអ្នកកាត់សេចក្តីលើទង្វើរបស់ពួកអ្នកនោះដែរ។

وَٱتَّبِعْ مَا يُوحَىٰٓ إِلَيْكَ وَٱصْبِرْ حَتَّىٰ يَحْكُمَ ٱللَّهُ ۚ وَهُوَ خَيْرُ ٱلْحَـٰكِمِينَ ﴿١٠٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដើរតាមអ្វីដែលម្ចាស់របស់បានអ្នកផ្ដល់វ៉ាហ៊ីមកឲ្យអ្នក និងអនុវត្តតាមវាចុះ ហើយចូរអ្នកអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពី សំណាក់សត្រូវរបស់អ្នកក្នុងចំណោមក្រុមរបស់អ្នក និងអត់ធ្មត់ទៅលើការផ្សព្វផ្សាយនូវអ្វីដែលគេប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយចុះ។ ហើយចូរអ្នកបន្តធ្វើដូច្នោះរហូត ដល់អល់ឡោះកាត់សេចក្ដីចំពោះពួកគេ ដោយការជួយអ្នកឲ្យទទួលជោគជ័យលើពួកគេនៅក្នុងលោកិយ និងដោយការដាក់ទណ្ឌកម្មពួកគេនៅថ្ងៃបរលោក ប្រសិនបើពួកគេស្លា ប់ដោយស្ថិតនៅលើភាពគ្មា នជំនឿរបស់ពួកគេនោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Yunus — يونس

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា