ទំព័រដើមការពន្យល់At-Tawba (9)

ការពន្យល់ At-Tawba (9) — التوبة

ម៉ាឌីណះ · 129 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

بَرَآءَةٌۭ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلَّذِينَ عَـٰهَدتُّم مِّنَ ٱلْمُشْرِكِينَ ﴿١﴾

នេះគឺជាការកាត់ផ្តាច់ទំនាក់ទំនងរបស់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ា ត់) និងជាការជូនដំណឹ ងពីការបញ្ចប់កិច្ចព្រមព្រៀងដែលពួក អ្នក(ឱបណ្តា អ្នកមានជំនឿ)បានចុះជាមួយនឹងពួកមុស្ហរីគីនក្នុងឧបទ្វីបអារ៉ា ប់។

فَسِيحُوا۟ فِى ٱلْأَرْضِ أَرْبَعَةَ أَشْهُرٍۢ وَٱعْلَمُوٓا۟ أَنَّكُمْ غَيْرُ مُعْجِزِى ٱللَّهِ ۙ وَأَنَّ ٱللَّهَ مُخْزِى ٱلْكَـٰفِرِينَ ﴿٢﴾

ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ធ្វើដំណើ រនៅលើផែនដីរយៈពេលបួនខែដោយសុវត្ថិភាពចុះ ហើយចំពោះពួកអ្នក គឺគ្មានកិច្ចព្រមព្រៀង និងគ្មានសុវត្ថិភាពទៀត នោះទេបន្ទា ប់ពី(រយៈពេលបួនខែ)នេះទៅ។ហើយចូរពួកអ្នកដឹងច្បាស់ចុះថា ជាការពិតណាស់ ពួកអ្នកនឹងមិនអាចគេផុតពីទណ្ឌ កម្មរបស់អល់ឡោះបាននោះឡើយ ប្រសិនបើពួកអ្នកនៅតែបន្តស្ថិតនៅលើភាពគ្មា នជំនឿលើទ្រង់ដដែលនោះ។ ហើយចូរពួកអ្នកដឹងផងដែរថា ជាការពិតណាស់ អល់ឡោះជាម្ចា ស់នឹងធ្វើឲ្យពួកគ្មា ន ជំនឿអាប់ឱនតាមរយៈការសម្លា ប់និងការចាប់ជាឈ្លើយសឹកនៅក្នុងលោកិយនេះ និង(ធ្វើឲ្យពួកគេអាប់ឱន)តាមរយៈការ(ឲ្យពួកគេ)ចូលក្នុងឋាននរកនាថ្ងៃ បរលោក។ ហើយរាប់បញ្ចូលក្នុងនេះផងដែរ រាល់អ្នកទាំងឡាយណាដែលបានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេ និងអ្នកទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងជា ទូទៅដោយគ្មានកំណត់ពេលវេលាជាក់លាក់។ រីឯអ្នកដែលបានចុះកិច្ចព្រមព្រៀងដោយមានកំណត់ពេលវេលាជាក់លាក់វិញនោះ បើទោះបីជាលើសរយៈ ពេលបួនខែក៏ដោយ ក៏ត្រូវបំពេញតាមកិច្ចព្រមព្រៀងឲ្យពួកគេរហូតដល់កិច្ចព្រមព្រៀងនោះផុតកំណត់ដែរ។

وَأَذَٰنٌۭ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلنَّاسِ يَوْمَ ٱلْحَجِّ ٱلْأَكْبَرِ أَنَّ ٱللَّهَ بَرِىٓءٌۭ مِّنَ ٱلْمُشْرِكِينَ ۙ وَرَسُولُهُۥ ۚ فَإِن تُبْتُمْ فَهُوَ خَيْرٌۭ لَّكُمْ ۖ وَإِن تَوَلَّيْتُمْ فَٱعْلَمُوٓا۟ أَنَّكُمْ غَيْرُ مُعْجِزِى ٱللَّهِ ۗ وَبَشِّرِ ٱلَّذِينَ كَفَرُوا۟ بِعَذَابٍ أَلِيمٍ ﴿٣﴾

ហើយនេះជាសេចក្តីប្រកាសពីអល់ឡោះ និងជាសេចក្តីប្រកាសពីអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកទាំងអស់នាថ្ងៃសម្លេះ គួរហ្ពាន(ថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ)ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនពាក់ព័ន្ធនឹងពួកមុស្ហរីគីនទៀតឡើយ ហើយអ្នកនាំសាររបស់ទ្រង់ក៏មិនពាក់ព័ន្ធ នឹងពួកគេដូចគ្នាដែរ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សារភាពកំហុសពីទង្វើស្ហ៊ីរិករបស់ពួកអ្នកនោះ ពិតណាស់ការសារភាពកំហុស របស់ពួកអ្នក គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប៉ុន្តែ ប្រសិនបើពួកអ្នកងាកចេញពីការសារភាពកំហុស ដូចនេះចូរពួកអ្នកដឹងចុះថា ពួកអ្នកពិតជាមិនអាចរួច ផុតពីអល់ឡោះជាម្ចាស់នោះទេ ហើយក៏មិនអាចគេចផុតពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រាប់ដំណឹ ងអាក្រក់ដល់ពួកដែល គ្មា នជំនឿនឹងអល់ឡោះចុះនោះគឺទណ្ឌ កម្មយ៉ា ងឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេ។

إِلَّا ٱلَّذِينَ عَـٰهَدتُّم مِّنَ ٱلْمُشْرِكِينَ ثُمَّ لَمْ يَنقُصُوكُمْ شَيْـًۭٔا وَلَمْ يُظَـٰهِرُوا۟ عَلَيْكُمْ أَحَدًۭا فَأَتِمُّوٓا۟ إِلَيْهِمْ عَهْدَهُمْ إِلَىٰ مُدَّتِهِمْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ ﴿٤﴾

លើកលែងតែពួកមូស្ហរីគីនទាំងឡាយណាដែលពួកអ្នកបានចុះកិច្ចព្រមព្រៀងជាមួយពួកគេ ហើយពួកគេអនុវត្តតាមកិច្ចព្រមព្រៀងនោះ និងមិនក្បត់ពួកអ្នកនូវ ប្រការណាមួយ ហើយពួកគេមិនគាំទ្រអ្នកណាម្នាក់(ដើម្បី)ប្រឆាំងនឹងពួកអ្នកប៉ុណ្ណោះ គឺពួកគេត្រូវបានគេលើកលែងនូវច្បាប់ដូចខាងលើនេះ។ ដូច្នេះ ចូរពួកអ្នក បំពេញតាមកិច្ចសន្យានោះជាមួយពួកគេរហូតដល់ពេលកំណត់របស់វា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ស្រឡាញ់បណ្តា អ្នកដែលគោរពកោតខ្លា ចដែល អនុវត្តតាមបទបញ្ជា ទាំងឡាយដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ហើយដែលក្នុងនោះក៏មានការក្បត់ផងដែរ។

فَإِذَا ٱنسَلَخَ ٱلْأَشْهُرُ ٱلْحُرُمُ فَٱقْتُلُوا۟ ٱلْمُشْرِكِينَ حَيْثُ وَجَدتُّمُوهُمْ وَخُذُوهُمْ وَٱحْصُرُوهُمْ وَٱقْعُدُوا۟ لَهُمْ كُلَّ مَرْصَدٍۢ ۚ فَإِن تَابُوا۟ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ فَخَلُّوا۟ سَبِيلَهُمْ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٥﴾

ហើយបើកាលណាខែពិសិដ្ឋដែលពួកអ្នកបានឲ្យពួកមុស្ហរីគីនមានសុវត្ថិភាពនោះបានបញ្ចប់ ចូរពួកអ្នកសម្លាប់ពួកមុស្ហរីគីនចុះ ទោះបីជាពួកអ្នកបានជួបពួកគេនៅ កន្លែងណាក៏ដោយ ហើយចូរពួកអ្នកឡោមព័ទ្ធពួកគេក្នុងបន្ទាយរបស់ពួកគេ និងចាំឃ្លាំមើល(ពួនស្ទាក់)ពួកគេនៅតាមផ្លូវរបស់ពួកគេ។ តែប្រសិនបើពួកគេបាន សារភាពកំហុសចំពោះអល់ឡោះពីទង្វើស្ហ៊ីរិក ហើយពួកគេប្រតិបត្តិសឡាត និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ជាការពិតណាស់ ពួកគេបាន ក្លា យជាបងប្អូនរបស់ពួកអ្នកក្នុងសាសនាឥស្លាម។ហេតុនេះ ចូរពួកអ្នកបោះបង់(បញ្ឈប់)ការសម្លា ប់ពួកគេចុះ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាអភ័យទ بلغ គម្ពីរគួរអាន · តាហ្វសៀរ ោសបំផុតជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَإِنْ أَحَدٌۭ مِّنَ ٱلْمُشْرِكِينَ ٱسْتَجَارَكَ فَأَجِرْهُ حَتَّىٰ يَسْمَعَ كَلَـٰمَ ٱللَّهِ ثُمَّ أَبْلِغْهُ مَأْمَنَهُۥ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌۭ لَّا يَعْلَمُونَ ﴿٦﴾

ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ជួយការពាររូបគេនោះ ចូរអ្នកឆ្លើយតបចំពោះការស្នើសុំរបស់គេចុះ ដើម្បីឲ្យគេបានស្តាប់(ការសូត្រ)គម្ពីរគួរអាន។ ក្រោយមក ចូរអ្នកនាំគេទៅកាន់កន្លែងដែលមានសុវត្ថិភាពចុះ។ ការធ្វើដូចនេះ គឺដោយតែពួកមុស្ហរីគីន គឺជាក្រុម មួយដែលមិនយល់ដឹងពីសិទ្ធិទាំងឡាយនៅក្នុងសាសនានេះឡើយ។ ប្រសិនបើពួកគេបានដឹងអំពីវាតាមរយៈការស្តាប់ការសូត្រគម្ពីរគួរអាននោះ ជួនកាលពួកគេ អាចទទួលបាននូវការចង្អុលបង្ហា ញ(ពីអល់ឡោះ)។

كَيْفَ يَكُونُ لِلْمُشْرِكِينَ عَهْدٌ عِندَ ٱللَّهِ وَعِندَ رَسُولِهِۦٓ إِلَّا ٱلَّذِينَ عَـٰهَدتُّمْ عِندَ ٱلْمَسْجِدِ ٱلْحَرَامِ ۖ فَمَا ٱسْتَقَـٰمُوا۟ لَكُمْ فَٱسْتَقِيمُوا۟ لَهُمْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ ﴿٧﴾

មិនត្រឹមត្រូវទេដែលថាពួកមុស្ហរីគីនមានកិច្ចព្រមព្រៀងជាមួយ និងមានសុវត្ថិភាពពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ លើកលែងតែកិច្ចព្រមព្រៀងដែល ពួកមុស្ហរីគីនទាំងនោះបានចុះជាមួយពួកអ្នក(ឱអ្នកមូស្លីម)នៅឯម៉ា ស្ជិតហារ៉មនៅក្នុងកិច្ចព្រមព្រៀងហ៊ូហ្ទៃពីយ៉ះប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគេនៅតែគោរពកិច្ច ព្រមព្រៀងដែលពួកគេបានចុះជាមួយពួកអ្នក ហើយពួកគេមិនរំលាយវាទេនោះ ដូច្នេះ ចូរពួកអ្នកគោរពកិច្ចព្រមព្រៀងជាមួយពួកគេវិញ និងមិនត្រូវរំលាយកិច្ចព្រម ព្រៀងនោះទេ។ ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់ស្រឡាញ់ខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយដែលគោរពកោតខ្លា ចដែលអនុវត្តតាមបទបញ្ជា របស់ទ្រង់ ل និងចៀសវាងពីប្រការដែលទ្រង់ហាមឃាត់។

كَيْفَ وَإِن يَظْهَرُوا۟ عَلَيْكُمْ لَا يَرْقُبُوا۟ فِيكُمْ إِلًّۭا وَلَا ذِمَّةًۭ ۚ يُرْضُونَكُم بِأَفْوَٰهِهِمْ وَتَأْبَىٰ قُلُوبُهُمْ وَأَكْثَرُهُمْ فَـٰسِقُونَ ﴿٨﴾

តើពួកគេអាចមានកិច្ចព្រមព្រៀងនិងមានសុវត្ថិភាពយ៉ាងដូចម្តេច ខណៈពេលដែលពួកគេជាសត្រូវរបស់ពួកអ្នក ហើយប្រសិនបើពួកគេមានប្រៀបលើពួកអ្នក ពួកគេក៏មិនខ្វល់ថាពួកអ្នកជាសាច់ញាតិរបស់ពួកគេ និងមិនខ្វល់ថា(ពួកអ្នក)មានកិច្ចព្រមព្រៀងជាមួយពួកគេផងនោះ ផ្ទុយទៅវិញ ពួកគេនឹងឲ្យពួកអ្នកភ្លក្ស រសជាតិទារុណយ៉ាងព្រៃផ្សៃនោះ? ពួកគេយល់ព្រមជាមួយពួកអ្នកតែនឹងពាក្យសម្តីផ្អែមល្ហែមដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តរបស់ពួកគេវិញ មិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ដូចនេះ ចូរអ្នកកុំទុកចិត្តចំពោះអ្វីដែលពួកគេនិយាយ។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលចេញពីការគោរពប្រតិបត្តិ អល់ឡោះដោយសារតែពួកគេបានក្បត់កិច្ចសន្យា។

ٱشْتَرَوْا۟ بِـَٔايَـٰتِ ٱللَّهِ ثَمَنًۭا قَلِيلًۭا فَصَدُّوا۟ عَن سَبِيلِهِۦٓ ۚ إِنَّهُمْ سَآءَ مَا كَانُوا۟ يَعْمَلُونَ ﴿٩﴾

ពួកគេបានជំនួស និងបានផ្លា ស់ប្តូរពីការដើរតាមបណ្តា វាក្យខណ្ឌ របស់អល់ឡោះ ដែលក្នុងនោះ គឺមានការ(បង្គា ប់ប្រើឲ្យ)គោរពតាមកិច្ចព្រមព្រៀងជាមួយនឹងតម្លៃ ដ៏តិចតួចនៃទ្រព្យសម្បត្តិលោកិយដែលនាំពួកគេទៅកាន់(ការដើរតាម)ចំណង់តណ្ហា និងទំនើងចិត្តរបស់ពួកគេ។ពិតណាស់ ពួកគេបានរារាំងខ្លួនពួកគេពីការដើរ តាមសេចក្តីពិត និងបានប្រឆាំងចំពោះវា ព្រមទាំងរារាំងអ្នកដទៃពីសេចក្តីពិតនោះផងដែរ។ ពិតណាស់ ទង្វើរបស់ពួកគេដែលពួកគេបានប្រព្រឹត្តនោះ គឺអាក្រក់ ل បំផុត។

لَا يَرْقُبُونَ فِى مُؤْمِنٍ إِلًّۭا وَلَا ذِمَّةًۭ ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُعْتَدُونَ ﴿١٠﴾

ពួកគេមិនខ្វល់ពីអល់ឡោះ មិនខ្វល់ពីសាច់ញាតិ ហើយក៏មិនខ្វល់ពីកិច្ចព្រមព្រៀងដែលបានចុះជាមួយអ្នកមានជំនឿនោះដែរ ព្រោះពួកគេស្ថិតនៅក្នុងភាពជា សត្រូវ។ពិតណាស់ ពួកគេគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដោយសារតែការបំពាននិងភាពជាសត្រូវដែលពួកគេមាន។

فَإِن تَابُوا۟ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ فَإِخْوَٰنُكُمْ فِى ٱلدِّينِ ۗ وَنُفَصِّلُ ٱلْـَٔايَـٰتِ لِقَوْمٍۢ يَعْلَمُونَ ﴿١١﴾

ហើយប្រសិនបើពួកគេសារភាពកំហុសទៅកាន់អល់ឡោះពីការប្រឆាំងរបស់ពួកគេ និងបានពោលពាក្យសច្ចាទាំងពីរ(ស្ហាហាទះ) ហើយពួកគេប្រតិបត្តិសឡាត និង បរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ពិតប្រាកដណាស់ ពួកគេបានក្លាយជាអ្នកមូស្លីមហើយ ហើយពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក។ ពួកគេ មានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏មានកាតព្វកិច្ច(ដែលត្រូវធ្វើ)ដូចពួកអ្នកដែរ ហើយគេមិនអនុញ្ញា តឲ្យពួកអ្នកសម្លា ប់ពួកគេនោះទេពីព្រោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ (ការចូល)ឥស្លាមរបស់ពួកគេ គឺបានការពារអាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់ពួកគេ។ ហើយយើងនឹងបញ្ជា ក់ និងបកស្រាយបំភ្លឺនូវបណ្តា វាក្យខណ្ឌ របស់ យើងសម្រាប់ក្រុមដែលយល់ដឹង ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវា និងអាចជួយផ្តល់ផលប្រយោជន៍ដល់អ្នកដទៃក្រៅពីពួកគេថែមទៀត។

وَإِن نَّكَثُوٓا۟ أَيْمَـٰنَهُم مِّنۢ بَعْدِ عَهْدِهِمْ وَطَعَنُوا۟ فِى دِينِكُمْ فَقَـٰتِلُوٓا۟ أَئِمَّةَ ٱلْكُفْرِ ۙ إِنَّهُمْ لَآ أَيْمَـٰنَ لَهُمْ لَعَلَّهُمْ يَنتَهُونَ ﴿١٢﴾

តែប្រសិនបើពួកមុស្ហរីគីនទាំងនោះបានរំលាយកិច្ចព្រមព្រៀងដែលពួកអ្នកបានចុះជាមួយពួកគេលើការបោះបង់ការប្រយុទ្ធក្នុងកំឡុងពេល(កំណត់)ដែលគេបាន ដឹងជាក់លាក់ ហើយពួកគេបានមើលងាយ និងមើលស្រាលសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ ពីព្រោះពួកគេគឺជាមេដឹកនាំនៃពួកប្រឆាំង។ ហើយគ្មានកិច្ចសន្យាអ្វីជាមួយពួកគេនោះទេ ហើយក៏គ្មានកិច្ចព្រមព្រៀងអ្វីដែលរារាំងពីការបង្ហូរឈាមពួកគេនោះដែរ។ ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ សង្ឃឹមថា ពួកគេនឹងបញ្ឈប់ការប្រឆាំង ការក្បត់កិច្ចព្រមព្រៀង និងការមើលងាយរបស់ពួកគេមកលើសាសនាឥស្លា ម។

أَلَا تُقَـٰتِلُونَ قَوْمًۭا نَّكَثُوٓا۟ أَيْمَـٰنَهُمْ وَهَمُّوا۟ بِإِخْرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمْ أَوَّلَ مَرَّةٍ ۚ أَتَخْشَوْنَهُمْ ۚ فَٱللَّهُ أَحَقُّ أَن تَخْشَوْهُ إِن كُنتُم مُّؤْمِنِينَ ﴿١٣﴾

إن كنتم م ؤمنين ហេតុអ្វីបានជាពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)មិនប្រយុទ្ធនឹងក្រុមមួយដែលបានរំលាយកិច្ចសន្យានិងកិច្ចព្រមព្រៀងរបស់ពួកគេនិងព្យាយាមប្រមូលផ្តុំគ្នា នៅកន្លែង ប្រជុំរបស់ពួកគេក្នុងគោលបំណងបណ្តេញអ្នកនាំសារមូហាំម៉ា ត់ចេញពីក្រុងម៉ា ក្កះ ដោយពួកគេបានផ្តើមប្រយុទ្ធជាមួយពួកអ្នកដំបូងគេបង្អស់ នៅពេលដែលពួក គេបានជួយអម្បួរហ្ពាកើរដែលជាសម្ព័ន្ធមិត្តរបស់ពួកគូរ៉័ស្ស ប្រយុទ្ធនឹងអម្បូរឃូហ្សាអះដែលជាសម្ព័ន្ធមិត្តរបស់អ្នកនាំសារមូហាំម៉ា ត់នោះ? តើពួកអ្នកខ្លាចពួកគេឬ បានជាពួកអ្នកមិនផ្តើមប្រយុទ្ធទៅលើពួកគេមុនដូច្នេះ? ពិតប្រាកដណាស់ គឺអល់ឡោះទេដែលសាកសមនឹងពួកអ្នកគោរពកោតខ្លាចយ៉ាងពិតប្រាកដនោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿយ៉ា ងពិតប្រាកដមែននោះ។

قَـٰتِلُوهُمْ يُعَذِّبْهُمُ ٱللَّهُ بِأَيْدِيكُمْ وَيُخْزِهِمْ وَيَنصُرْكُمْ عَلَيْهِمْ وَيَشْفِ صُدُورَ قَوْمٍۢ مُّؤْمِنِينَ ﴿١٤﴾

ចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ប្រយុទ្ធនឹងពួកមុស្ហរីគីនទាំងនោះចុះ។ជាការពិតណាស់ ប្រសិនបើពួកអ្នកប្រយុទ្ធនឹងពួកគេនោះ អល់ឡោះជាម្ចា ស់នឹងដាក់ទណ្ឌ កម្មពួកគេដោយស្នាដៃរបស់ពួកអ្នក ដោយសារតែការសម្លាប់របស់ពួកអ្នកចំពោះពួកគេ។ ហើយទ្រង់នឹងធ្វើឲ្យពួកគេអាប់ឱន ដោយធ្វើឲ្យពួកគេចុះចាញ់ និងត្រូវ បានចាប់ជាឈ្លើយសឹក។ ហើយទ្រង់នឹងជួយពួកអ្នកឲ្យយកឈ្នះលើពួកគេ ដោយធ្វើឲ្យពួកអ្នកទទួលជោគជ័យលើពួកគេ ព្រមទាំងធ្វើឲ្យទុក្ខកង្វល់រសាយចេញពី ដួងចិត្តក្រុមដែលមានជំនឿដែលមិនបានចូលរួមប្រយុទ្ធតាមរយៈអ្វីដែលបានកើតឡើងចំពោះសត្រូវរបស់ពួកគេនៃការសម្លាប់ ការចាប់ជាឈ្លើយសឹក ការទទួល បរាជ័យ និងការទទួលបានជ័យជម្នះរបស់អ្នកមានជំនឿទៅលើពួកគេ។

وَيُذْهِبْ غَيْظَ قُلُوبِهِمْ ۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ﴿١٥﴾

ហើយទ្រង់នឹងធ្វើឲ្យកំហឹងរសាយចេញពីដួងចិត្តខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿដោយឲ្យពួកគេទទួលបានជ័យជម្នះទៅលើសត្រូវរបស់ពួកគេ។ ហើយអល់ឡោះនឹងទទួលយកនូវការសារភាពកំហុសចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកប្រឆាំង ប្រសិនបើពួកគេសារភាពកំហុស ដូចដែលបាន កើតឡើងចំពោះអ្នកស្រុកម៉ា ក្កះមួយចំនួននាថ្ងៃរំដោះ(ក្រុងម៉ា ក្កះ)។ហើយអល់ឡោះមហាដឹងបំផុតចំពោះភាពសច្ចរបស់អ្នកដែលបានសារភាពកំហុសក្នុងចំណោម ពួកគេ ហើយទ្រង់មហាគតិបណ្ឌិ តបំផុតចំពោះការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

أَمْ حَسِبْتُمْ أَن تُتْرَكُوا۟ وَلَمَّا يَعْلَمِ ٱللَّهُ ٱلَّذِينَ جَـٰهَدُوا۟ مِنكُمْ وَلَمْ يَتَّخِذُوا۟ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلْمُؤْمِنِينَ وَلِيجَةًۭ ۚ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿١٦﴾

តើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នឹកស្មានថា អល់ឡោះជាម្ចាស់ទ្រង់បោះបង់(បណ្តោ យ)ពួកអ្នកដោយមិនធ្វើការសាកល្បង(ពួកអ្នក)ឬ? ជាការពិតណាស់ ការ សាកល្បង គឺជាមាគ៌ាមួយក្នុងចំណោមមាគ៌ាទាំងឡាយរបស់អល់ឡោះ។ ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង រហូតទាល់តែអល់ឡោះជាម្ចាស់ទ្រង់ដឹងយ៉ា ង ច្បាស់ ថាតើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នកដោយចិត្តស្មោះសចំពោះអល់ឡោះ ដែលពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មា នអ្វីមួយដែលអាចលាក់បាំងពីទ្រង់បានឡើយ ហើយ ទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

مَا كَانَ لِلْمُشْرِكِينَ أَن يَعْمُرُوا۟ مَسَـٰجِدَ ٱللَّهِ شَـٰهِدِينَ عَلَىٰٓ أَنفُسِهِم بِٱلْكُفْرِ ۚ أُو۟لَـٰٓئِكَ حَبِطَتْ أَعْمَـٰلُهُمْ وَفِى ٱلنَّارِ هُمْ خَـٰلِدُونَ ﴿١٧﴾

خلدون មិនមែនជាតួនាទីរបស់ពួកមុស្ហរីគីនឡើយក្នុងការកសាង ឬថែទាំបណ្តា ម៉ាស្ជិតរបស់អល់ឡោះដោយការគោរពសក្ការៈនិងការគោរពប្រតិបត្តិផ្សេងៗនោះ ខណៈ ដែលពួកគេជាអ្នកដែលទទួលស្គាល់ដោយខ្លួនឯងចំពោះភាពគ្មានជំនឿ តាមរយៈអ្វីដែលពួកគេបានស្តែងចេញអំពីវា(ភាពគ្មានជំនឿ)។ ពួកទាំងនោះ ទង្វើរបស់ ពួកគេមិនបានផលឡើយដោយសារតែបាត់បង់នូវលក្ខខណ្ឌមួយនៃការទទួលយកទង្វើ នោះគឺការមានជំនឿ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងត្រូវចូលឋាននរក ដោយត្រូវស្ថិតនៅទីនោះជាអមតៈ លើកលែងតែពួកគេបានសារភាពកំហុសពីទង្វើស្ហ៊ីរិករបស់ពួកគេមុនពេលដែលពួកគេស្លា ប់ប៉ុណ្ណោះ។

إِنَّمَا يَعْمُرُ مَسَـٰجِدَ ٱللَّهِ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَلَمْ يَخْشَ إِلَّا ٱللَّهَ ۖ فَعَسَىٰٓ أُو۟لَـٰٓئِكَ أَن يَكُونُوا۟ مِنَ ٱلْمُهْتَدِينَ ﴿١٨﴾

តាមពិត អ្នកដែលសាកសមចំពោះការកសាង ឬថែទាំបណ្តាម៉ាស្ជិតនិងអនុវត្តនូវសិទ្ធិរបស់វានោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយគត់ ហើយមិន ធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយ ហើយពួកគេមានជំនឿចំពោះថ្ងៃបរលោក ពួកគេប្រតិបត្តិសឡាត ពួកគេបរិច្ចាគហ្សាកាត់ទ្រព្យរបស់ពួកគេ ហើយពួកគេមិនខ្លាចនរណា ម្នា ក់ក្រៅពីអល់ឡោះជាម្ចា ស់ប៉ុណ្ណោះ។ អ្នកទាំងនោះហើយ គឺជាអ្នកដែលគេសង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការការចង្អុលបង្ហា ញទៅ កាន់មាគ៌ា ដ៏ត្រឹមត្រូវ។ រីឯពួកមុស្ហរីគីនវិញ ពួកគេឃ្លា តឆ្ងា យបំផុតពីរឿងនេះ។

۞ أَجَعَلْتُمْ سِقَايَةَ ٱلْحَآجِّ وَعِمَارَةَ ٱلْمَسْجِدِ ٱلْحَرَامِ كَمَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَجَـٰهَدَ فِى سَبِيلِ ٱللَّهِ ۚ لَا يَسْتَوُۥنَ عِندَ ٱللَّهِ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿١٩﴾

ه តើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកអ្នកដែលផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងអ្នកដែលថែទាំម៉ាស្ជិតហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយ និងមានជំនឿចំពោះថ្ងៃបរលោក ព្រមទាំងតស៊ូដោយខ្លួនរបស់គេនិងទ្រព្យសម្បត្តិរបស់គេដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះ ខ្ពង់ខ្ពស់ និងធ្វើឲ្យពាក្យសម្តីរបស់ពួកដែលប្រឆាំងទាបថោកឬ? តើពួកអ្នកចាត់ទុកពួកគេទាំងពីរក្រុមនេះមានភាពល្អប្រសើរស្មើគ្នា(ដូចគ្នា)ចំពោះអល់ឡោះជា ម្ចា ស់ឬ? គឺ(ពួកគេទាំងពីរក្រុម)មិនអាចស្មើគ្នា ជាដាច់ខាតចំពោះអល់ឡោះជាម្ចា ស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហា ញពួកដែលបំពានតាមរយៈការធ្វើស្ហ៊ីរិក នោះឡើយ បើទោះបីជាពួកគេបានធ្វើអំពើល្អ ដូចជាផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជីក៏ដោយ។

ٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَـٰهَدُوا۟ فِى سَبِيلِ ٱللَّهِ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ أَعْظَمُ دَرَجَةً عِندَ ٱللَّهِ ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْفَآئِزُونَ ﴿٢٠﴾

បណ្តា អ្នកដែលមានទាំងជំនឿចំពោះអល់ឡោះ និងការភៀសខ្លួនពីទឹកដីគ្មានជំនឿទៅកាន់ទឹកដីឥស្លាម ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យ សម្បត្តិនិងខ្លួនប្រាណនោះ គឺពួកគេមានឋានៈខ្ពង់ខ្ពស់បំផុតចំពោះអល់ឡោះជាងអ្នកដទៃទៀត។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេគឺជាអ្នក ដែលទទួលបានជោគជ័យដោយទទួលបាននូវឋានសួគ៌។ يبشرهم رب هم برحمة منهورضون وجنت لهم فيها نعيم مقيم

يُبَشِّرُهُمْ رَبُّهُم بِرَحْمَةٍۢ مِّنْهُ وَرِضْوَٰنٍۢ وَجَنَّـٰتٍۢ لَّهُمْ فِيهَا نَعِيمٌۭ مُّقِيمٌ ﴿٢١﴾

អល់ឡោះជាម្ចាស់របស់ពួកគេបានផ្តល់ដំណឹ ងរីករាយដល់ពួកគេពីក្តីមេត្តាករុណារបស់ទ្រង់ និងការពេញចិត្តរបស់ទ្រង់ចំពោះពួកគេ ដោយទ្រង់នឹងមិនខឹងសម្បារ ចំពោះពួកគេជារៀងរហូត ហើយនិងផ្តល់ឲ្យពួកគេនូវឋានសួគ៌ ដែលមាននូវឧបការគុណជាអមតៈនៅក្នុងនោះដោយទីបញ្ចប់ឡើយ។

خَـٰلِدِينَ فِيهَآ أَبَدًا ۚ إِنَّ ٱللَّهَ عِندَهُۥٓ أَجْرٌ عَظِيمٌۭ ﴿٢٢﴾

ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈដោយគ្មា នទីបញ្ចប់ឡើយ ជាតបស្នងដល់ពួកគេចំពោះទង្វើកុសលដែលពួកគេបានសាងនៅក្នុងលោកិយ។ ជាការពិត ណាស់ អល់ឡោះគឺជាអ្នកដែលមានផលបុណ្យដ៏ធំធេងបំផុតសម្រាប់អ្នកដែលគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការដែលទ្រង់ហាមឃាត់ ដោយចិត្តស្មោះសចំពោះសាសនារបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوٓا۟ ءَابَآءَكُمْ وَإِخْوَٰنَكُمْ أَوْلِيَآءَ إِنِ ٱسْتَحَبُّوا۟ ٱلْكُفْرَ عَلَى ٱلْإِيمَـٰنِ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿٢٣﴾

ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើតាមនូវអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក! ចូរពួកអ្នកកុំយកជីដូនជីតារបស់ពួកអ្នក និងបងប្អូនបង្កើតរបស់ ពួកអ្នក ក៏ដូចជាអ្នកផ្សេងទៀតក្រៅពីពួកគេទៀតក្នុងចំណោមសាច់ញាតិរបស់ពួកអ្នក ធ្វើជាអ្នកជំនិតនិងជាអ្នកគាំពាររបស់ពួកគេ ដោយ(ពួកអ្នក)ចែកចាយ ឬ ផ្សព្វផ្សាយនូវរឿងរ៉ាវអាថ៌កំបាំងរបស់អ្នកមានជំនឿនិងពិភាក្សាជាមួយពួកគេឲ្យសោះ ដរាបណាពួកគេពេញចិត្តភាពគ្មា នជំនឿជាងការមានជំនឿចំពោះអល់ឡោះ ជាម្ចា ស់តែមួយគត់នោះ។ ហើយជនណាដែលយកពួកគេធ្វើជាអ្នកគាំពារក្នុងខណៈដែលពួកគេនៅតែបន្តស្ថិតលើភាពគ្មា នជំនឿ ហើយបង្ហា ញក្តីស្រឡាញ់ទៅ ចំពោះពួកគេនោះ ពិតប្រាកដណាស់ គេបានប្រឆាំងនឹងអល់ឡោះ និងបានបំពានលើខ្លួនឯងហើយ ព្រោះតែគេបានបណ្តោ យខ្លួនឲ្យធ្លា ក់ក្នុងរណ្តៅ នៃភាពអន្តរាយ ដោយសារតែការប្រព្រឹត្តល្មើស។

قُلْ إِن كَانَ ءَابَآؤُكُمْ وَأَبْنَآؤُكُمْ وَإِخْوَٰنُكُمْ وَأَزْوَٰجُكُمْ وَعَشِيرَتُكُمْ وَأَمْوَٰلٌ ٱقْتَرَفْتُمُوهَا وَتِجَـٰرَةٌۭ تَخْشَوْنَ كَسَادَهَا وَمَسَـٰكِنُ تَرْضَوْنَهَآ أَحَبَّ إِلَيْكُم مِّنَ ٱللَّهِ وَرَسُولِهِۦ وَجِهَادٍۢ فِى سَبِيلِهِۦ فَتَرَبَّصُوا۟ حَتَّىٰ يَأْتِىَ ٱللَّهُ بِأَمْرِهِۦ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ ﴿٢٤﴾

ى ه ه ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើឪពុកម្តាយរបស់ពួកអ្នក(ឱអ្នកមានជំនឿ) កូនចៅរបស់ពួកអ្នក បងប្អូនរបស់ពួកអ្នក ប្រពន្ធរបស់ពួកអ្នក សាច់ញាតិរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នករកបាន ហើយនិងជំនួញរបស់ពួកអ្នកដែលពួកអ្នកស្រឡាញ់ពេញចិត្តនឹងផលចំណេញរបស់វា ហើយខ្លា ចខាតបង់វា ព្រមទាំងលំនៅដ្ឋា នរបស់ពួកអ្នកដែលពួកអ្នកពេញចិត្តក្នងការស្នា ក់នៅក្នុងវានោះ ប្រសិនបើរបស់នេះ គឺជាទីស្រឡាញ់ពេញចិត្តរបស់ពួកអ្នក ជាងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងការតស៊ូក្នុងមាគ៌ា របស់ទ្រង់នោះ ចូរពួកអ្នករង់ចាំទណ្ឌ កម្មដែលអល់ឡោះនឹងទម្លា ក់ទៅលើពួកអ្នកចុះ។ហើយអល់ឡោះ ជាម្ចា ស់ទ្រង់មិនចង្អុលបង្ហា ញពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមទ្រង់ឲ្យសាងនូវទង្វើកុសលដែលទ្រង់ពេញចិត្តនោះទេ។

لَقَدْ نَصَرَكُمُ ٱللَّهُ فِى مَوَاطِنَ كَثِيرَةٍۢ ۙ وَيَوْمَ حُنَيْنٍ ۙ إِذْ أَعْجَبَتْكُمْ كَثْرَتُكُمْ فَلَمْ تُغْنِ عَنكُمْ شَيْـًۭٔا وَضَاقَتْ عَلَيْكُمُ ٱلْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُم مُّدْبِرِينَ ﴿٢٥﴾

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ឲ្យទទួលបានជ័យជម្នះទៅលើពួកមុស្ហរីគីនក្នុងសមរភូមិជាច្រើន ទោះបីជា ពួកអ្នកមានគ្នាតិចនិងគ្រឿងសព្វាវុធទន់ខ្សោយក៏ដោយ នៅពេលដែលពួកអ្នកប្រគល់ខ្លួនចំពោះអល់ឡោះ ព្រមទាំងប្រកាន់យកនូវមូលហេតុទាំងឡាយ(ដែលនាំ ឲ្យទទួលជោគជ័យ)។ ហើយពួកអ្នកមិនត្រូវមានមោទនភាពនឹងចំនួនដ៏ច្រើនរបស់ពួកអ្នកនោះទេ ពីព្រោះចំនួន(ទ័ព)ដ៏ច្រើនរបស់ពួកអ្នកនោះ មិនមែនជាមូលហេតុ ដែលនាំឲ្យពួកអ្នកទទួលបានជ័យជម្នះលើពួកគេនោះទេ។ រីឯនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលកងទ័ពជាច្រើនរបស់ពួកអ្នកបានធ្វើឲ្យពួកអ្នកមានមោទន ភាព ដោយពួកអ្នកបានពោលថាៈ នៅថ្ងៃនេះ ពួកយើងនឹងមិនទទួលបរាជ័យដោយសារតែពួកយើងមានគ្នា តិចទៀតនោះទេ។ ក៏ប៉ុន្តែ ចំនួនទ័ពដ៏ច្រើនរបស់ពួកអ្នក ដែលធ្វើឲ្យពួកអ្នកមានមោទនភាពនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ដូច្នេះ សត្រូវរបស់ពួកអ្នកក៏បានយកឈ្នះលើពួកអ្នក ហើយ ផែនដីដែលធ្លា ប់តែមានភាពទូលំទូលាយនោះ បែរជាមានភាពចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយចេញពីសត្រូវរបស់ពួកអ្នកដោយភាព បរាជ័យ។

ثُمَّ أَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلْمُؤْمِنِينَ وَأَنزَلَ جُنُودًۭا لَّمْ تَرَوْهَا وَعَذَّبَ ٱلَّذِينَ كَفَرُوا۟ ۚ وَذَٰلِكَ جَزَآءُ ٱلْكَـٰفِرِينَ ﴿٢٦﴾

បន្ទា ប់មកក្រោយពីពួកអ្នកបានរត់គេចពីសត្រូវរបស់ពួកអ្នកនោះ អល់ឡោះជាម្ចា ស់ក៏បានបញ្ចុះភាពនឹងនរទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តា អ្នកដែល មានជំនឿ។ ដូច្នេះ ពួកគេក៏មានភាពនឹងនរលើការប្រយុទ្ធ(មានស្មារតីប្រយុទ្ធ)ឡើងវិញ។ ហើយទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដែលពួកអ្នកមិនបានឃើញ ពួកគេ(ឲ្យមកជួយពួកអ្នក) ព្រមទាំងបានដាក់ទណ្ឌកម្មទៅលើពួកប្រឆាំងនូវអ្វីដែលបានកើតឡើងចំពោះពួកគេ ដូចជាការសម្លាប់ ការចាប់ជាឈ្លើយសឹក ការរឹបអូសទ្រព្យសម្បត្តិនិងស្បៀងអាហាររបស់ពួកគេ។ ការតបស្នងដែលគេបានតបស្នងចំពោះពួកទាំងនោះ គឺជាការតបស្នងចំពោះពួកប្រឆាំងដែលបដិសេធអ្នក នាំសាររបស់ពួកគេ និងងាកចេញពីអ្វីដែលគាត់បាននាំមក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعْدِ ذَٰلِكَ عَلَىٰ مَن يَشَآءُ ۗ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٢٧﴾

បន្ទាប់មក ជនណាហើយដែលបានសារភាពកំហុសពីភាពគ្មានជំនឿ និងភាពវង្វេងរបស់គេក្រោយពីទទួលរងទណ្ឌកម្មនេះមក ពិតប្រាកដណាស់ អល់ឡោះជា ម្ចា ស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ហើយអល់ឡោះជាម្ចា ស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើ របស់ទ្រង់ និងមហាអាណិ តស្រលាញ់ចំពោះពួកគេដោយទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេក្រោយពីពួកគេបានប្រឆាំង និងបានប្រព្រឹត្តល្មើសចំពោះ ទ្រង់។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّمَا ٱلْمُشْرِكُونَ نَجَسٌۭ فَلَا يَقْرَبُوا۟ ٱلْمَسْجِدَ ٱلْحَرَامَ بَعْدَ عَامِهِمْ هَـٰذَا ۚ وَإِنْ خِفْتُمْ عَيْلَةًۭ فَسَوْفَ يُغْنِيكُمُ ٱللَّهُ مِن فَضْلِهِۦٓ إِن شَآءَ ۚ إِنَّ ٱللَّهَ عَلِيمٌ حَكِيمٌۭ ﴿٢٨﴾

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយប្រតិបត្តិតាមនូវអ្វីដែលទ្រង់បានបង្គាប់ប្រើចំពោះពួកគេ! ពិតប្រាកដណាស់ ពួកមុស្ហរីគីន គឺគ្មានភាពជ្រះស្អាតនោះទេ(ណាជិស) ដោយសារតែពួកគេប្រឡាក់ទៅដោយភាពគ្មានជំនឿ ទង្វើអយុត្តិធម៌ សីលធម៌ដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំង ទម្លាប់ដែលអាក្រក់។ ហេតុនេះ ចូរកុំឲ្យពួកគេចូលក្នុងទឹកដីពិសិដ្ឋម៉ាក្កះឲ្យសោះ(ដែលក្នុងនោះដែរ គឺម៉ាស្ជិតហារ៉ម) ទោះបីជាពួកគេជាអ្នកធ្វើហាជ្ជី ឬជាអ្នក ធ្វើអ៊ុមរ៉ោះក៏ដោយបន្ទា ប់ពីឆ្នាំនេះទៅ ពោលគឺបន្ទា ប់ពីឆ្នាំទីប្រាំបួនហិជ្ជរ៉ោះ(បន្ទា ប់ពីភៀសខ្លួន)។ ហើយប្រសិនបើពួកអ្នក(ឱអ្នកមានជំនឿ)បារម្ភខ្លា ចក្រ ដោយសារតែការកាត់ផ្តា ច់នូវអ្វីដែលពួកគេធ្លា ប់នាំចូលទៅកាន់ពួកអ្នក ដូចជាចំណី អាហារ និងជំនួញផ្សេងៗជាដើមនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់នឹង ផ្តល់ភាពគ្រប់គ្រាន់ដល់ពួកអ្នកដោយភាពសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះមហាដឹងបំផុតចំពោះស្ថានភពរបស់ពួកអ្នក ដែលពួកអ្នកកំពុងស្ថិតនៅ និងមហាគតិបណ្ឌិ តបំផុតចំពោះអ្វីដែលទ្រង់បានចាត់ចែងសម្រាប់ពួកអ្នក។

قَـٰتِلُوا۟ ٱلَّذِينَ لَا يُؤْمِنُونَ بِٱللَّهِ وَلَا بِٱلْيَوْمِ ٱلْـَٔاخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلْحَقِّ مِنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ حَتَّىٰ يُعْطُوا۟ ٱلْجِزْيَةَ عَن يَدٍۢ وَهُمْ صَـٰغِرُونَ ﴿٢٩﴾

ى ចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកប្រឆាំងក្នុងចំណោមពួកយូដានិងពួកណាសរ៉នីដែលពួកគេមិនមានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយ ដោយគ្មានស្ហ៊ីរិកនឹងទ្រង់ ហើយគ្មានជំនឿចំពោះថ្ងៃបរលោក និងមិនចៀសវាងពីប្រការទាំងឡាយដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ចំពោះ ពួកគេ ដូចជា(ការបរិភោគ)សត្វស្លាប់តៃហោង សាច់ជ្រូក ស្រា និងប្រាក់ការ ហើយពួកគេមិនឱនលំទោនចំពោះបញ្ញត្តិច្បាប់របស់អល់ឡោះដែលទ្រង់បានដាក់ រហូតដល់ពួកគេព្រមបង់ពន្ធដោយផ្ទា ល់ដៃរបស់ពួកគេដោយភាពចុះញ៉ម។

وَقَالَتِ ٱلْيَهُودُ عُزَيْرٌ ٱبْنُ ٱللَّهِ وَقَالَتِ ٱلنَّصَـٰرَى ٱلْمَسِيحُ ٱبْنُ ٱللَّهِ ۖ ذَٰلِكَ قَوْلُهُم بِأَفْوَٰهِهِمْ ۖ يُضَـٰهِـُٔونَ قَوْلَ ٱلَّذِينَ كَفَرُوا۟ مِن قَبْلُ ۚ قَـٰتَلَهُمُ ٱللَّهُ ۚ أَنَّىٰ يُؤْفَكُونَ ﴿٣٠﴾

ជាការពិតណាស់ ទាំងពួកយូដា និងពួកណាសរ៉នី គឺជាពួកមុស្ហរីគីន(ពួកពហុទេពនិយម)។ ចំពោះពួកយូដា ពួកគេបានធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារពួកគេ អះអាងថា ពិតណាស់ អ៊ូហ្សៃរ៍ គឺជាបុត្ររបស់អល់ឡោះ។ ចំណែកឯពួកណាសរ៉នីវិញ ពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះដោយសារតែពួកគេអះអាងថា ពិតណាស់ ម៉ាសៀហអ៊ីសា(ព្យាការីអ៊ីសា) គឺជាបុត្ររបស់អល់ឡោះ។ ពាក្យសម្តីដែលពួកគេបានប្រឌិតឡើងនេះ ពួកគេបាននិយាយវាចេញពីមាត់របស់ពួកគេដោយគ្មាន ភស្តុតាងបញ្ជាក់នោះឡើយ។ ហើយពាក្យសម្តីដែលពួកគេបានពោលនេះ គឺដូចគ្នាទៅនឹងពាក្យសម្តីរបស់ពួកមុស្ហរីគីនជំនាន់មុនពួកគេដែរ ដោយពួកគេបាន និយាយថាៈ ពិតណាស់ បណ្តាម៉ាឡាអ៊ីកាត់នោះ គឺជាបុត្រី(កូនស្រី)របស់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានពោលនេះ ហើយអល់ឡោះក៏បានបំផ្លា ញពួកគេ។តើពួកគេត្រូវបានគេបង្វែរចេញពីសេចក្តីពិតដ៏ច្បាស់លាស់ទៅកាន់ភាពមិនពិតយ៉ា ងដូចម្តេច?

ٱتَّخَذُوٓا۟ أَحْبَارَهُمْ وَرُهْبَـٰنَهُمْ أَرْبَابًۭا مِّن دُونِ ٱللَّهِ وَٱلْمَسِيحَ ٱبْنَ مَرْيَمَ وَمَآ أُمِرُوٓا۟ إِلَّا لِيَعْبُدُوٓا۟ إِلَـٰهًۭا وَٰحِدًۭا ۖ لَّآ إِلَـٰهَ إِلَّا هُوَ ۚ سُبْحَـٰنَهُۥ عَمَّا يُشْرِكُونَ ﴿٣١﴾

ពួកយូដាបានយកអ្នកចេះដឹងរបស់ពួកគេ ហើយពួកណាសរ៉នីវិញបានយកបុព្វជិតរបស់ពួកគេធ្វើជាព្រះក្រៅពីអល់ឡោះ ដោយពួកគេ(ពួកអ្នកចេះដឹងនិងពួកបុព្វ ជិត)បានអនុញ្ញា តដល់ពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)នូវអ្វីដែលអល់ឡោះដាក់បម្រាមទៅលើពួកគេ និងបានដាក់បម្រាមចំពោះពួកគេ(ពួកយូដានិងពួកគ្រឹ ស្ទាន)នូវអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់បានអនុញ្ញា តចំពោះពួកគេ។ហើយពួកណាសរ៉នីវិញបានយកម៉ា សៀហអ៊ីសាកូនរបស់ម៉ា រយ៉ាំធ្វើជាព្រះគោរពសក្កា រៈរួមជា មួយនឹងអល់ឡោះ។ហើយអល់ឡោះជាម្ចា ស់មិនបានប្រើពួកអ្នកចេះដឹងក្នុងចំណោមពួកយូដា និងពួកបុព្វជិតក្នុងចំណោមពួកណាសរ៉នី ហើយក៏មិនបានប្រើអ៊ូហ្ស بلغ គម្ពីរគួរអាន · តាហ្វសៀរ ៃរ៍ និងអ៊ីសាកូនម៉ា រយ៉ាំឲ្យធ្វើការគោរពសក្ការៈចំពោះព្រះណាផ្សេងក្រៅពីគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះដែរ ហើយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយ នោះទេ ពីព្រោះ ទ្រង់គឺជាព្រះជាម្ចា ស់ដែលត្រូវបានគេគោរពសក្កា រៈតែមួយគត់ ដោយគ្មា នព្រះដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ អល់ឡោះជាម្ចា ស់មហាស្អា តស្អំបំផុតពីការមានដៃគូរួមជាមួយទ្រង់ដូចដែលពួកមុស្ហរីគីន និងអ្នកផ្សេងពីពួកគេបានចោទប្រកាន់នោះ។

يُرِيدُونَ أَن يُطْفِـُٔوا۟ نُورَ ٱللَّهِ بِأَفْوَٰهِهِمْ وَيَأْبَى ٱللَّهُ إِلَّآ أَن يُتِمَّ نُورَهُۥ وَلَوْ كَرِهَ ٱلْكَـٰفِرُونَ ﴿٣٢﴾

ពួកដែលប្រឆាំងទាំងនោះ និងអ្នកផ្សេងទៀតក្រៅពីពួកគេក្នុងចំណោមអ្នកដែលស្ថិតនៅលើសាសនាណាមួយក្នុងចំណោមសាសនារបស់ពួកប្រឆាំងនោះ តាមរយៈ ការប្រឌិតរបស់ពួកគេនិងការបដិសេធរបស់ពួកគេចំពោះអ្វីដែលព្យាការីមូហាំម៉ា ត់បាននាំមកនេះ គឺពួកគេមានបំណងចង់បំបាក់ និងបំផ្លាញសាសនាឥស្លាម ព្រម ទាំង(មានបំណងចង់)បំផ្លា ញនូវបណ្តា អំណះអំណាងនិងភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជា ក់ទៅលើភាពជាម្ចា ស់តែមួយរបស់អល់ឡោះដែលគេបាននាំមក។ ហើយពិតណាស់ អ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមកនោះ គឺជាការពិត។ ហើយអល់ឡោះមិនឲ្យ(គោលបំណងរបស់ពួកគេ)បានសម្រេចឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងបំពេញសាសនារបស់ទ្រង់ និងធ្វើឲ្យវាលេចធ្លោឡើង ព្រមទាំងធ្វើឲ្យវាខ្ពង់ខ្ពស់ជាងសាសនាផ្សេងៗទៀតទាំងអស់ បើទោះបីជាពួកប្រឆាំងមិនពេញចិត្ត ចំពោះការដែលទ្រង់បំពេញសាសនារបស់ទ្រង់ ធ្វើឲ្យវាលេចធ្លោឡើង និងធ្វើឲ្យវាខ្ពង់ខ្ពស់ជាងសាសនាផ្សេងៗទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់ជាអ្នកបំពេញ សាសនារបស់ទ្រង់ ជាអ្នកធ្វើឲ្យវាលេចធ្លោ ឡើង និងជាអ្នកធ្វើឲ្យវាខ្ពង់ខ្ពស់នោះដែរ។ ហើយនៅពេលដែលអល់ឡោះទ្រង់មានចេតនាលើកិច្ចការណាមួយនោះ ទ្រង់ នឹងធ្វើឲ្យចេតនាឬគោលបំណងរបស់អ្នកដទៃក្រៅពីទ្រង់ គ្មា នបានផលនោះឡើយ។

هُوَ ٱلَّذِىٓ أَرْسَلَ رَسُولَهُۥ بِٱلْهُدَىٰ وَدِينِ ٱلْحَقِّ لِيُظْهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوْ كَرِهَ ٱلْمُشْرِكُونَ ﴿٣٣﴾

ហើយអល់ឡោះគឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដោយនាំមកនូវគម្ពីរគួរអានដែលវាជាការចង្អុលបង្ហាញដល់មនុស្ស និងនាំមក នូវសាសនាដ៏ពិត នោះគឺសាសនាឥស្លាម ដើម្បីឲ្យវាបានភាពខ្ពង់ខ្ពស់ជាងសាសនាដទៃទៀត តាមរយៈអំណះអំណាង ភស្តុតាង និងក្បួនច្បាប់ជាច្រើនដែលមាន នៅក្នុងវា(សាសនាឥស្លា ម) បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។

۞ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّ كَثِيرًۭا مِّنَ ٱلْأَحْبَارِ وَٱلرُّهْبَانِ لَيَأْكُلُونَ أَمْوَٰلَ ٱلنَّاسِ بِٱلْبَـٰطِلِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ ۗ وَٱلَّذِينَ يَكْنِزُونَ ٱلذَّهَبَ وَٱلْفِضَّةَ وَلَا يُنفِقُونَهَا فِى سَبِيلِ ٱللَّهِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍۢ ﴿٣٤﴾

ឱបណ្តា អ្នកដែលមានជំនឿ និងបានអនុវត្តតាមច្បាប់បញ្ញត្តិដែលអល់ឡោះទ្រង់បានដាក់លើពួកគេ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និង ពួកបុព្វជិតនៃពួកណាសរ៉នី គឺពួកគេយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់សាសនា(ដែលបានកំណត់) ដោយពួកគេយកទ្រព្យសម្បត្តិនេះ តាមរយៈការ ស៊ីសំណូ កសូកប៉ាន់ និងផ្សេងៗទៀត ហើយពួកគេបានរារាំងមនុស្សពីការចូលសាសនារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមូលផ្តុំមាសនិងប្រាក់ ហើយ ពួកគេមិនបានចេញហ្សកាត់ដែលជាកាតព្វកិច្ចទៅលើពួកគេទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ប្រាប់ពួកគេចុះពីរឿងអាក្រក់ដែលនឹងធ្លា ក់លើពួកគេនៅ ថ្ងៃបរលោក នោះគឺទណ្ឌ កម្មដ៏ឈឺចាប់បំផុត។

يَوْمَ يُحْمَىٰ عَلَيْهَا فِى نَارِ جَهَنَّمَ فَتُكْوَىٰ بِهَا جِبَاهُهُمْ وَجُنُوبُهُمْ وَظُهُورُهُمْ ۖ هَـٰذَا مَا كَنَزْتُمْ لِأَنفُسِكُمْ فَذُوقُوا۟ مَا كُنتُمْ تَكْنِزُونَ ﴿٣٥﴾

كنتم تك نزون នៅថ្ងៃបរលោក គេនឹងដុតអ្វីៗដែលពួកគេខិតខំប្រមូលទុកដោយមិនបានបំពេញសិទ្ធិរបស់វា(ដកហូតហ្សាកាត់)ទេនោះ ក្នុងភ្លើងនរកជើហាន់ណាំ។ នៅពេល ដែលវាឡើងក្តៅហើយនោះ គេនឹងយកវាទៅដុតរោលលើថ្ងាស់របស់ពួកគេ ចំហៀងខ្លួនរបស់ពួកគេ និងខ្នងរបស់ពួកគេ ហើយមានគេនិយាយទៅកាន់ពួកគេក្នុង លក្ខណៈស្តីបន្ទោ សថាៈ នេះហើយជាទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកប្រឹងប្រែងប្រមូលវាទុកដោយមិនបំពេញសិទ្ធិដែលជាកាតព្វកិច្ចចំពោះវានោះ។ដូចនេះ ចូរពួកអ្នកភ្លក្សចុះនូវអ្វីដែលពួកអ្នកខិតខំប្រមូលវាទុកដោយមិនបំពេញសិទ្ធិរបស់វានោះ។ នេះហើយជាលទ្ធផលចុងក្រោយនៃការធ្វើដូច្នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثْنَا عَشَرَ شَهْرًۭا فِى كِتَـٰبِ ٱللَّهِ يَوْمَ خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ مِنْهَآ أَرْبَعَةٌ حُرُمٌۭ ۚ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ ۚ فَلَا تَظْلِمُوا۟ فِيهِنَّ أَنفُسَكُمْ ۚ وَقَـٰتِلُوا۟ ٱلْمُشْرِكِينَ كَآفَّةًۭ كَمَا يُقَـٰتِلُونَكُمْ كَآفَّةًۭ ۚ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَعَ ٱلْمُتَّقِينَ ﴿٣٦﴾

ជាការពិតណាស់ ចំនួនខែក្នុងមួយឆ្នាំនៅក្នុងច្បាប់របស់អល់ឡោះ និងនៅក្នុងការកំណត់របស់ទ្រង់នោះ គឺមានចំនួនដប់ពីរខែ ហើយដែលអល់ឡោះបានចារទុក នៅក្នុងឡាវហ៊ុលម៉ះហ៊្វូសតាំងពីថ្ងៃដំបូងដែលទ្រង់បានបង្កើតមេឃនិងផែនដីមកម្លេះ។ ក្នុងចំណោមខែទាំងដប់ពីរនោះ គឺមានបួនខែដែលជាខែដែលអល់ឡោះបាន ដាក់បម្រាមមិនឲ្យធ្វើសង្គ្រាមនៅក្នុងវានោះឡើយ ក្នុងនោះមានបីខែដែលនៅបន្តបន្ទាប់គ្នា(គឺខែហ្ស៊ុលក៏អ៊ីហ្ទះ ខែហ្ស៊ុលហ៊ិជ្ជះ និងខែមូហារ៉ម) និងមួយខែទៀត ដែលនៅដាច់តែឯង (នោះគឺខែរ៉ហ្ជប់)។ ចំនួនខែក្នុងមួយឆ្នាំ និងការដាក់បម្រាមចំនួនបួនខែនៅក្នុងវាដែលបានលើកឡើងនោះ វានោះហើយគឺជាសាសនាដ៏ត្រឹម ត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តា ខែបម្រាមទាំងនោះ តាមរយៈការធ្វើសង្គ្រា មនៅក្នុងវា ហើយធ្វើឲ្យខូចនូវបម្រាមរបស់វាឲ្យសោះ។ ហើយចូរ ពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នករាល់គ្នា ដែរ។ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់នៅជាមួយ បណ្តា អ្នកដែលកោតខ្លា ចទ្រង់ដោយការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងពីបម្រាមទាំងឡាយណាដែលទ្រង់ បានហាមឃាត់ តាមរយៈការជួយ និងការពង្រឹង(ឲ្យមានជំហរឹងប៉ឹង)។ ហើយជនណាដែលអល់ឡោះនៅជាមូយគេនោះ ពិតប្រាកដណាស់ គ្មាននរណាម្នាក់ អាចយកឈ្នះគេបានឡើយ។

إِنَّمَا ٱلنَّسِىٓءُ زِيَادَةٌۭ فِى ٱلْكُفْرِ ۖ يُضَلُّ بِهِ ٱلَّذِينَ كَفَرُوا۟ يُحِلُّونَهُۥ عَامًۭا وَيُحَرِّمُونَهُۥ عَامًۭا لِّيُوَاطِـُٔوا۟ عِدَّةَ مَا حَرَّمَ ٱللَّهُ فَيُحِلُّوا۟ مَا حَرَّمَ ٱللَّهُ ۚ زُيِّنَ لَهُمْ سُوٓءُ أَعْمَـٰلِهِمْ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْكَـٰفِرِينَ ﴿٣٧﴾

ជាការពិតណាស់ ការពន្យារ(លើកខែ)ខែបម្រាមទៅកាន់ខែផ្សេងដែលមិនមែនជាខែបម្រាម ហើយយកខែផ្សេងដែលមិនមែនជាខែបម្រាមមកធ្វើជាខែបម្រាម(ដូច ដែលពួកអារ៉ាប់សម័យអវិជ្ជា បានធ្វើ)បែបនេះ គឺជាការបន្ថែមនូវភាពគ្មា នជំនឿរបស់ពួកគេចំពោះអល់ឡោះថែមទៀត ដោយសារតែពួកគេប្រឆាំងនឹងច្បាប់ របស់អល់ឡោះក្នុងខែបម្រាម។ ហើយដោយសារការពន្យារ(លើកខែ)នេះ ស្ហៃតនបានធ្វើឲ្យពួកដែលប្រឆាំងនឹងអល់ឡោះវង្វេង ខណៈដែលវាបានបង្កើតនូវមាគ៌ា នេះដល់ពួកគេ ដែលជាមាគ៌ា ដ៏អាក្រក់ ដោយពួកគេបានអនុញ្ញា ត(ឲ្យប្រយុទ្ធ)ក្នុងខែបម្រាមមួយឆ្នាំដោយជំនួសមកវិញនូវខែផ្សេងដែលមិនមែនជាខែបម្រាម ឬក៏ ពួកគេរក្សាទុកការបម្រាមនេះដដែលទៅមួយឆ្នាំទៀត(នៅឆ្នាំបន្ទា ប់)ដើម្បីឲ្យស្របនឹងចំនួនខែបម្រាមដែលអល់ឡោះទ្រង់បានដាក់បម្រាម(មិនឲ្យប្រយុទ្ធនោះ) បើ ទោះបីជាពួកគេធ្វើខុសពីខែដែលអល់ឡោះបានកំណត់នោះក៏ដោយ។ ដូច្នេះ ក្នុងខែបម្រាមណាដែលពួកគេអនុញ្ញាត(ឲ្យប្រយុទ្ធ) ពួកគេនឹងជំនួសកន្លែងរបស់វា ដោយខែផ្សេង(ដែលមិនមែនជាខែបម្រាម)វិញ។ ដូចនេះ ពួកគេបានអនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់ពាក់ព័ន្ធនឹងខែបម្រាមនោះ និងបានធ្វើផ្ទុយពី ច្បាប់របស់វា។ ស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវអំពើអាក្រក់នានា ហើយពួកគេក៏បានប្រព្រឹត្តនូវទង្វើនោះ ហើយក្នុងចំណោមនោះ គឺការដែលពួកគេបាន បង្កើតឲ្យមាននូវការលើកខែនេះ។ ហើយអល់ឡោះមិនចង្អុលបង្ហា ញចំពោះពួកដែលប្រឆាំងដែលនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះឡើយ។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ مَا لَكُمْ إِذَا قِيلَ لَكُمُ ٱنفِرُوا۟ فِى سَبِيلِ ٱللَّهِ ٱثَّاقَلْتُمْ إِلَى ٱلْأَرْضِ ۚ أَرَضِيتُم بِٱلْحَيَوٰةِ ٱلدُّنْيَا مِنَ ٱلْـَٔاخِرَةِ ۚ فَمَا مَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا فِى ٱلْـَٔاخِرَةِ إِلَّا قَلِيلٌ ﴿٣٨﴾

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអនុវត្តតាមអ្វីដែលគេដាក់បញ្ញត្តិច្បាប់លើពួកគេ! តើមានរឿងអ្វីចំពោះពួកអ្នកបានជា នៅពេលដែលគេអំពាវនាវពួកអ្នកទៅកាន់ការតស៊ូក្នុងមាគ៌ា របស់អល់ឡោះដើម្បីប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នក ពួកអ្នកបែរជាយឺតយ៉ា វ មិនរវាសរវៃ ហើយបន្តស្ថិត ក្នុងលំនៅដ្ឋានរបស់ពួកអ្នកទៅវិញដូចនេះ? តើពួកអ្នកពេញចិត្តទ្រព្យសម្បត្តិលោកិយដែលមិនឋិតឋេរ ហើយភាពរីករាយរបស់វានឹងត្រូវកាត់ផ្តាច់នេះ ជាង ការសោយសុខដ៏អមតៈនៅថ្ងៃបរលោកដែលអល់ឡោះបានរៀបចំវាសម្រាប់បណ្តា អ្នកដែលតស៊ូក្នុងមាគ៌ារបស់ទ្រង់ឬ? ជាការពិតណាស់ សុភមង្គលនៃឆាកជីវិត លោកិយនេះ មិនអាចប្រៀបនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះ តើអ្នកដែលមានប្រាជ្ញាស្មារតីជ្រើសរើសយករបស់ដែលនឹង វិនាសដោយបោះបង់របស់ដែលនៅគង់វង្សស្ថិតស្ថេរ និង(ជ្រើសរើស)របស់ដែលតិចតួច គ្មា នតម្លៃ ដោយបោះបង់របស់ដែលមានភាពធំធេងយ៉ា ងដូចម្តេច?

إِلَّا تَنفِرُوا۟ يُعَذِّبْكُمْ عَذَابًا أَلِيمًۭا وَيَسْتَبْدِلْ قَوْمًا غَيْرَكُمْ وَلَا تَضُرُّوهُ شَيْـًۭٔا ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿٣٩﴾

ប្រសិនបើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)មិនចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដើម្បីប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នកទេនោះ អល់ឡោះជាម្ចាស់ទ្រង់ ប្រាកដជានឹងដាក់ទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចំពោះពួកអ្នក និងធ្វើឲ្យពួកអ្នកអាម៉ាសបំផុត ហើយទ្រង់នឹងជំនួសពួកអ្នកដោយក្រុមមួយ(ផ្សេងទៀត)ដែល ប្រតិបត្តិតាមអល់ឡោះ នៅពេលដែលគេស្នើឲ្យពួកគេចេញទៅប្រយុទ្ធពួកគេក៏នាំគ្នា ចេញទៅប្រយុទ្ធ។ ការធ្វើផ្ទុយពីបទបញ្ជា របស់អល់ឡោះរបស់ពួកអ្នកនោះ មិន អាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់នោះឡើយ ពីព្រោះទ្រង់មហាមានលើសលប់ មិនត្រូវការពួកអ្នកឡើយ តែពួកអ្នកទៅវិញទេដែលត្រូវការទ្រង់នោះ។ ហើយអល់ឡោះទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ដូច្នេះ ទ្រង់មានសមត្ថភាពក្នុងការជួយសាសនារបស់ទ្រ بلغ គម្ពីរគួរអាន · តាហ្វសៀរ ង់និងព្យាការីរបស់ទ្រង់ដោយមិនត្រូវការពួកអ្នកឡើយ។

إِلَّا تَنصُرُوهُ فَقَدْ نَصَرَهُ ٱللَّهُ إِذْ أَخْرَجَهُ ٱلَّذِينَ كَفَرُوا۟ ثَانِىَ ٱثْنَيْنِ إِذْ هُمَا فِى ٱلْغَارِ إِذْ يَقُولُ لِصَـٰحِبِهِۦ لَا تَحْزَنْ إِنَّ ٱللَّهَ مَعَنَا ۖ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَيْهِ وَأَيَّدَهُۥ بِجُنُودٍۢ لَّمْ تَرَوْهَا وَجَعَلَ كَلِمَةَ ٱلَّذِينَ كَفَرُوا۟ ٱلسُّفْلَىٰ ۗ وَكَلِمَةُ ٱللَّهِ هِىَ ٱلْعُلْيَا ۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ﴿٤٠﴾

ه ه ى ប្រសិនបើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)មិនជួយអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) និងមិនឆ្លើយតបចំពោះការអំពាវនាវរបស់គាត់ ដោយពួកអ្នកមិន ចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយដល់គាត់(រួចទៅហើយ)ទោះបីជាពួកអ្នកមិននៅជាមួយ គាត់ក៏ដោយ ខណៈពេលដែលពួកមុស្ហរីគីនបានបណ្តេញគាត់ និងអាពូហ្ពាកើរ ដោយគ្មានអ្នកទីបីនៅជាមួយពួកគេនោះឡើយ។ ពេលដែលគេទាំងពីរស្ថិតនៅ ក្នុងរូងភ្នំ”ស៊ួរ”លាក់បាំងពីពួកប្រឆាំងដែលកំពុងតែស្វែងរកពួកគេទាំងពីរ ខណៈពេលដែលអ្នកនាំសាររបស់ទ្រង់បានពោលទៅកាន់មិត្តរបស់គាត់ គឺអាពូហ្ពាកើរ អាស្ស៊ិទ្ទីក នៅពេលដែលអាពូហ្ពាកើរព្រួយបារម្ភខ្លាចពួកមុស្ហរីគីនដឹង(មើលឃើញពួកគាត់)ថាៈ ចូរអ្នកកុំព្រួយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅ ជាមួយពួកយើងដោយការគាំទ្រ និងការជួយរបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះនូវភាពនឹងនរទៅក្នុងដួងចិត្តអ្នកនាំសាររបស់ទ្រង់ ហើយទ្រង់ បានបញ្ជូនកងទ័ពយ៉ាងច្រើនដែលពួកអ្នកមិនអាចមើលឃើញពួកគេបាន នោះគឺពពួកម៉ាឡាអ៊ីកាត់ ដើម្បីជួយពង្រឹងដល់គាត់។ ហើយទ្រង់បានធ្វើឲ្យពាក្យពេចន៍ របស់ពួកប្រឆាំងទាបថោកបំផុត ចំណែកឯពាក្យបន្ទូលរបស់អល់ឡោះវិញ គឺខ្ពង់ខ្ពស់បំផុត ខណៈដែលទ្រង់បានធ្វើឲ្យសាសនាឥស្លាមខ្ពស់ត្រដែតឡើង។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់ អំណាចរបស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការចាត់ចែង ការកំណត់ និងការបញ្ញត្តិច្បាប់របស់ទ្រង់។

ٱنفِرُوا۟ خِفَافًۭا وَثِقَالًۭا وَجَـٰهِدُوا۟ بِأَمْوَٰلِكُمْ وَأَنفُسِكُمْ فِى سَبِيلِ ٱللَّهِ ۚ ذَٰلِكُمْ خَيْرٌۭ لَّكُمْ إِن كُنتُمْ تَعْلَمُونَ ﴿٤١﴾

ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ចេញដំណើរទៅតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទាំងក្នុងពេលលំបាក និងក្នុងពេលមានភាពងាយស្រួល ទាំង យុវជន និងទាំងអ្នកមានវ័យចំណាស់ ហើយចូរពួកអ្នកតស៊ូដោយលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកអ្នកចុះ។ ជាការពិតណាស់ ការចាកចេញ(ទៅ ប្រយុទ្ធ) និងការតស៊ូដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណនោះ គឺទទួលបានផលប្រយោជន៍យ៉ាងច្រើនបំផុតទាំងនៅក្នុងជីវិតលោកិយនិងនៅថ្ងៃបរលោកជាងការមិន ចូលរួមប្រយុទ្ធនិងការថែរក្សាសុវត្ថិភាពចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតទៅទៀត។ ប្រសិនបើពួកអ្នកបានដឹងដូច្នោះនោះ ចូរពួកអ្នកយកចិត្តទុកដាក់ចំពោះវា(ការ ចេញទៅប្រយុទ្ធ)។

لَوْ كَانَ عَرَضًۭا قَرِيبًۭا وَسَفَرًۭا قَاصِدًۭا لَّٱتَّبَعُوكَ وَلَـٰكِنۢ بَعُدَتْ عَلَيْهِمُ ٱلشُّقَّةُ ۚ وَسَيَحْلِفُونَ بِٱللَّهِ لَوِ ٱسْتَطَعْنَا لَخَرَجْنَا مَعَكُمْ يُهْلِكُونَ أَنفُسَهُمْ وَٱللَّهُ يَعْلَمُ إِنَّهُمْ لَكَـٰذِبُونَ ﴿٤٢﴾

ប្រសិនបើអ្វីដែលអ្នក(ឱព្យាការីមូហាំម៉ា ត់)អំពាវនាវពួកពុតត្បុតដែលបានសុំការអនុញ្ញា តពីអ្នកដើម្បីមិនទៅចូលរួមប្រយុទ្ធនោះ គឺជាទ្រព្យជ័យភណ្ឌ ដែលងាយ ស្រួល(យកបាន) ហើយការធ្វើដំណើ រមិនលំបាកទេនោះ ប្រាកដជាពួកគេនឹងគោរពតាមអ្នកជាមិនខាន។ ក៏ប៉ុន្តែ ការធ្វើដំណើ រដែលអ្នកបានអំពាវនាវពួកគេទៅ កាន់នោះ គឺ(ផ្លូវធ្វើដំណើរ)វែងឆ្ងាយ។ ដូច្នេះ ទើបពួកគេមិនទៅចូលរួមប្រយុទ្ធ(ជាមួយពួកអ្នក)។ ហើយពួកពុតត្បុតដែលសុំការអនុញ្ញាតមិនទៅប្រយុទ្ធទាំងនោះ នឹងស្បថចំពោះអល់ឡោះនៅពេលដែលអ្នកត្រឡប់ទៅកាន់ពួកគេវិញ ដោយពួកគេនិយាយថាៈ ប្រសិនបើពួកយើងមានលទ្ធភាពក្នុងការចេញទៅតស៊ូប្រយុទ្ធ ជាមួយពួកអ្នកនោះ ពួកយើងប្រាកដជានឹងចេញទៅប្រយុទ្ធ(ជាមួយពួកអ្នក)ជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯងដោយបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុង ទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់ ដោយសារតែពួកគេមិនចេញទៅប្រយុទ្ធ និងដោយសារតែសម្បថបោកប្រាស់របស់ពួកគេនេះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ ដឹងថា ពិតណាស់ពួកគេ គឺជាពួកអ្នកដែលភូតកុហកនៅក្នុងការអះអាងរបស់ពួកគេ និងចំពោះការស្បថរបស់ពួកគេ។

عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمْ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُوا۟ وَتَعْلَمَ ٱلْكَـٰذِبِينَ ﴿٤٣﴾

សង្ឃឹមថាអល់ឡោះជាម្ចា ស់នឹងអភ័យទោសដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចំពោះការព្យាយាមរបស់អ្នកក្នុងការអនុញ្ញា តឲ្យពួកគេ(ពួកពុតត្បុត)អាចអវត្ត មានពីសង្គ្រាមបាន(មិនចូលរួមប្រយុទ្ធ)។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យពួកគេមិនចូលរួមប្រយុទ្ធ? លុះត្រាតែអ្នកបានដឹងច្បាស់ថា អ្នកណាដែលជាអ្នកស្មោះត្រង់ និងអ្នកណាដែលជាអ្នកភូតកុហកចំពោះការសុំអនុញ្ញា តមិនចូលរួមក្នុងសង្គ្រា មរបស់ពួកគេនោះសិន ដោយពេលនោះអ្នកអាចអនុញ្ញា តដល់អ្នកដែលស្មោះត្រង់ ក្នុងចំណោមពួកគេ(អាចអវត្តមានពីសង្គ្រា មបាន)និងមិនអនុញ្ញា តចំពោះអ្នកដែលភូតកុហកនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

لَا يَسْتَـْٔذِنُكَ ٱلَّذِينَ يُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ أَن يُجَـٰهِدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ ۗ وَٱللَّهُ عَلِيمٌۢ بِٱلْمُتَّقِينَ ﴿٤٤﴾

វាមិនមែនជារឿងរបស់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកដោយការមានជំនឿជាក់យ៉ាងពិតប្រាកដនោះទេដែលស្នើសុំអ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់)អនុញ្ញា តឲ្យពួកគេអាចអវត្តមានពីការតស៊ូប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេបាននោះ។ ផ្ទុយទៅវិញ រឿងរបស់ពួកគេនោះ គឺការចេញទៅប្រយុទ្ធពេលណាដែលគេស្នើសុំពួកគេឲ្យចេញទៅប្រយុទ្ធប៉ុណ្ណោះ ហើយពួកគេចេញទៅប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួន ប្រាណរបស់ពួកគេ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះបណ្តា អ្នកដែលកោតខ្លា ចអល់ឡោះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដែលពួកគេមិនសុំការអនុញ្ញា តពីអ្នក នោះឡើយ លើកលែងតែមានឧបសគ្គយ៉ា ងពិតប្រាកដដែលរារាំងពួកគេមិនឲ្យចេញទៅប្រយុទ្ធជាមួយអ្នកបាន។

إِنَّمَا يَسْتَـْٔذِنُكَ ٱلَّذِينَ لَا يُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَٱرْتَابَتْ قُلُوبُهُمْ فَهُمْ فِى رَيْبِهِمْ يَتَرَدَّدُونَ ﴿٤٥﴾

ជាការពិតណាស់ ពួកដែលបានស្នើសុំអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឲ្យអនុញ្ញាតដល់ពួកគេអាចអវត្តមានពីការចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ ពួកគេ គឺជាពួកពុតត្បុតដែលគ្មានជំនឿចំពោះអល់ឡោះ និងគ្មានជំនឿចំពោះថ្ងៃបរលោក ហើយដួងចិត្តបស់ពួកគេមានការសង្ស័យចំពោះសាសនារបស់អល់ឡោះ។ ដោយសារតែភាពសង្ស័យនោះហើយទើបធ្វើឲ្យពួកគេស្ទា ក់ស្ទើរ មិនទទួលបានការចង្អុលបង្ហា ញទៅកាន់ការពិតឡើយ។

۞ وَلَوْ أَرَادُوا۟ ٱلْخُرُوجَ لَأَعَدُّوا۟ لَهُۥ عُدَّةًۭ وَلَـٰكِن كَرِهَ ٱللَّهُ ٱنۢبِعَاثَهُمْ فَثَبَّطَهُمْ وَقِيلَ ٱقْعُدُوا۟ مَعَ ٱلْقَـٰعِدِينَ ﴿٤٦﴾

ហើយប្រសិនបើពួកគេពិតជាមានភាពស្មោះត្រង់ចំពោះការអះអាងរបស់ពួកគេដែលថា ពួកគេពិតជាមានបំណងចង់ចេញទៅប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះជា មួយអ្នកមែននោះ ប្រាកដជាពួកគេរៀបចំខ្លួន និងសម្ភារៈសឹក(សម្រាប់ប្រយុទ្ធ)ជាមិនខានឡើយ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនពេញចិត្តឲ្យពួកគេចាកចេញ(ទៅ ប្រយុទ្ធ)ជាមួយអ្នកឡើយ។ ដូច្នេះ ទ្រង់បានធ្វើឲ្យពួកគេខ្ជិលច្រអូសក្នុងការចេញទៅប្រយុទ្ធ រហូតដល់ពួកគេជ្រើសយកការអង្គុយនៅផ្ទះរបស់ពួកគេ(មិនចេញទៅ ប្រយុទ្ធ)។

لَوْ خَرَجُوا۟ فِيكُم مَّا زَادُوكُمْ إِلَّا خَبَالًۭا وَلَأَوْضَعُوا۟ خِلَـٰلَكُمْ يَبْغُونَكُمُ ٱلْفِتْنَةَ وَفِيكُمْ سَمَّـٰعُونَ لَهُمْ ۗ وَٱللَّهُ عَلِيمٌۢ بِٱلظَّـٰلِمِينَ ﴿٤٧﴾

ជាការល្អប្រសើរនោះ គឺកុំឲ្យពួកពុតត្បុតទាំងនោះចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នក ពីព្រោះប្រសិនបើពួកគេចេញទៅជាមួយពួកអ្នកនោះ ក៏គ្មានបន្ថែមអ្វីដល់ពួក អ្នកក្រៅពីភាពវិនាសកម្ម តាមរយៈការធ្វើឲ្យពួកអ្នកបាក់ទឹកចិត្ត(ក្នុងការប្រយុទ្ធ) និងការបង្កចលាចល ហើយពួកគេរួសរាន់ក្នុងការចូលជួររបស់ពួកអ្នកដើម្បី ផ្សព្វផ្សាយនូវពាក្យអុចអាលនិងញុះញង់ដើម្បីបំបែកបំបាក់ពួកអ្នកប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកអ្នក(ឱបណ្តា អ្នកមានជំនឿ) គឺមានអ្នកដែលស្តាប់នូវដំណឹង បោកប្រាស់អំពីពួកគេ ហើយបានទទួលយកវា និងបានផ្សព្វផ្សាយវា ដែលជាហេតុធ្វើឲ្យមានការខ្វែងយោបល់គ្នារវាងពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុត ចំពោះពួកដែលបំពានក្នុងចំណោមពួកពុតត្បុតដែលពួកគេប្រើឧបាយកល និងបង្កនូវការភ័ន្តច្រឡំរវាងបណ្តា អ្នកមានជំនឿ។

لَقَدِ ٱبْتَغَوُا۟ ٱلْفِتْنَةَ مِن قَبْلُ وَقَلَّبُوا۟ لَكَ ٱلْأُمُورَ حَتَّىٰ جَآءَ ٱلْحَقُّ وَظَهَرَ أَمْرُ ٱللَّهِ وَهُمْ كَـٰرِهُونَ ﴿٤٨﴾

ជាការពិតណាស់ ពួកពុតត្បុតទាំងនោះបានព្យាយាមបង្កវិនាសកម្មដោយបំបែកបំបាក់សាមគ្គីភាពរបស់អ្នកមានជំនឿ និងបំបែកបំបាក់ការរួបរួមគ្នារបស់ពួកគេ តាំងពីមុនសង្គ្រាមតាពូកមកម្លេះ ហើយពួកគេបានរៀបចំឧបាយកលជាច្រើនប្រភេទប្រឆាំងនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដោយពួកគេសង្ឃឹមថា ឧបាយកល របស់ពួកគេអាចផ្តល់ផលប៉ះពាល់លើការតាំងចិត្តរបស់អ្នកក្នុងការប្រយុទ្ធ រហូតទាល់តែជំនួយរបស់អល់ឡោះ និងការពង្រឹងរបស់ទ្រង់បានមកដល់អ្នក។ ហើយអល់ឡោះបានធ្វើឲ្យសាសនារបស់ទ្រង់មានភាពខ្លាំងក្លា និងធ្វើឲ្យសត្រូវរបស់ទ្រង់ចុះខ្សោយ។ តែពួកគេមិនពេញចិត្តដូច្នោះឡើយ ពីព្រោះពួកគេមានបំណង ចង់ឲ្យប្រការខុសឆ្គងទទួលជ័យជម្នះលើប្រការត្រឹមត្រូវ។

وَمِنْهُم مَّن يَقُولُ ٱئْذَن لِّى وَلَا تَفْتِنِّىٓ ۚ أَلَا فِى ٱلْفِتْنَةِ سَقَطُوا۟ ۗ وَإِنَّ جَهَنَّمَ لَمُحِيطَةٌۢ بِٱلْكَـٰفِرِينَ ﴿٤٩﴾

ហើយក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលយកលេសដើម្បីមិនទៅចូលរួមប្រយុទ្ធដោយគេនិយាយថាៈ ឱអ្នកនាំសាររបស់អល់ឡោះ! សូមអ្នកអនុញ្ញា តដល់ខ្ញុំ ក្នុងការមិនចេញទៅធ្វើសង្គ្រា មផងចុះ ហើយសូមអ្នកកុំដាក់បន្ទុកលើខ្ញុំឲ្យចាកចេញជាមួយនឹងអ្នកដើម្បីកុំឲ្យខ្ញុំមានបាបកម្មដោយសារតែភាពចលាចលដែល បណ្តា លមកពីពួកនារីៗរបស់ពួកសត្រូវ(ពួករ៉ូម)នៅពេលដែលខ្ញុំឃើញពួកនាង។តើពុំមែនទេឬ តាមពិតពួកគេបានធ្លា ក់ក្នុងភាពចលាចលដ៏ធំធេងជាងអ្វីដែលពួក بلغ គម្ពីរគួរអាន · តាហ្វសៀរ គេបានអះអាងទៅទៀត នោះគឺភាពចលាចលនៃភាពពុតត្បុត និងភាពចលាចលនៃការមិនចូលរួមក្នុងសង្គ្រាម។ ពិតណាស់ ឋាននរកជើហាន់ណាំនឹងហ៊ុមព័ទ្ធពួក ប្រឆាំងនៅថ្ងៃបរលោកដោយគ្មា ននរណាម្នា ក់អាចគេចផុតនោះឡើយហើយពួកគេក៏គ្មា នផ្លូវគេចផុតពីវានោះដែរ។

إِن تُصِبْكَ حَسَنَةٌۭ تَسُؤْهُمْ ۖ وَإِن تُصِبْكَ مُصِيبَةٌۭ يَقُولُوا۟ قَدْ أَخَذْنَآ أَمْرَنَا مِن قَبْلُ وَيَتَوَلَّوا۟ وَّهُمْ فَرِحُونَ ﴿٥٠﴾

ប្រសិនបើអ្នក(ឱអ្នកនាំសាររបស់អល់ឡោះ)ទទួលបាននូវឧបការគុណពីអល់ឡោះដែលនាំឲ្យអ្នកសប្បាយរីករាយ ដូចជាការទទួលបានជ័យជំនះ ឬក៏ទ្រព្យជ័យ ភណ្ឌនោះ គឺពួកគេ(ពួកពុតត្បុត)មិនពេញចិត្តដូច្នោះឡើយ ហើយពួកគេមានទុក្ខព្រួយថែមទៀត។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់ ដូចជាការលំបាក និង ការបរាជ័យ(ក្នុងសង្គ្រា ម)នោះ ពួកគេនឹងនិយាយថាៈ ពួកយើងបានការពារខ្លួនរបស់ពួកយើង ហើយពួកយើងបានប្រកាន់ខ្ជា ប់នូវការប្រុងប្រយ័ត្ន ដោយពួកយើង មិនបានចេញទៅប្រយុទ្ធដូចដែលបណ្តាអ្នកមានជំនឿបានចេញ(ទៅប្រយុទ្ធ) ដែលជាហេតុធ្វើឲ្យពួកគេ(អ្នកមានជំនឿ)ទទួលរងគ្រោះដោយការសម្លាប់ និងការ ចាប់ជាឈ្លើយសឹក។ ក្រោយមក ពួកពុតត្បុតទាំងនោះនាំគ្នាបែរចេញត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញដោយភាពសប្បាយរីករាយ ដោយសារពួកគេ ទទួលបាននូវសុវត្ថិភាព។

قُل لَّن يُصِيبَنَآ إِلَّا مَا كَتَبَ ٱللَّهُ لَنَا هُوَ مَوْلَىٰنَا ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ ﴿٥١﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ពួកយើងមិនទទួលបានអ្វីក្រៅតែពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានចារកំណត់សម្រាប់ ពួកយើងប៉ុណ្ណោះ។ ជាការពិតណាស់ ទ្រង់គឺជាចៅហ្វាយនាយរបស់ពួកយើង និងជាអ្នកគាំពារពួកយើងដែលពួកយើងសុំការគាំពារពីទ្រង់ ហើយពួកយើងប្រគល់ រាល់កិច្ចការទាំងឡាយរបស់ពួកយើងទៅកាន់ទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ដែលអ្នកមានជំនឿប្រគល់ការទុកចិត្តរាល់កិច្ចការរបស់ពួកគេចំពោះទ្រង់។ ទ្រង់ តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកគេ ហើយទ្រង់ជាអ្នកគាំពារដ៏ល្អបំផុត។

قُلْ هَلْ تَرَبَّصُونَ بِنَآ إِلَّآ إِحْدَى ٱلْحُسْنَيَيْنِ ۖ وَنَحْنُ نَتَرَبَّصُ بِكُمْ أَن يُصِيبَكُمُ ٱللَّهُ بِعَذَابٍۢ مِّنْ عِندِهِۦٓ أَوْ بِأَيْدِينَا ۖ فَتَرَبَّصُوٓا۟ إِنَّا مَعَكُم مُّتَرَبِّصُونَ ﴿٥٢﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើពួកអ្នករង់ចាំឲ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីការទទួលជ័យជម្នះ ឬការពលី ជីវិត(ស្លាប់ស្ហាហ៊ីទ)នោះឬ? ចំណែកឯពួកយើងវិញ គឺពួកយើងរង់ចាំមើលទណ្ឌ កម្មដែលអល់ឡោះនឹងទម្លា ក់ទៅលើពួកអ្នក ដោយទ្រង់បំផ្លា ញពួកអ្នក ឬដាក់ទណ្ឌ កម្មពួកអ្នកដោយស្នាដៃរបស់ពួកយើងផ្ទា ល់តាមរយៈការសម្លា ប់និងការចាប់ជាឈ្លើយសឹកនៅពេលដែលគេអនុញ្ញា តឲ្យពួកយើងប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកយើងចុះ។ ពិតណាស់ យើងក៏រង់ចាំមើលលទ្ធផលចុងក្រោយរបស់ពួកអ្នកដែរ។

قُلْ أَنفِقُوا۟ طَوْعًا أَوْ كَرْهًۭا لَّن يُتَقَبَّلَ مِنكُمْ ۖ إِنَّكُمْ كُنتُمْ قَوْمًۭا فَـٰسِقِينَ ﴿٥٣﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេចុះថាៈ ទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកបានបរិច្ចា គនោះ ទោះធ្វើដោយពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីពួកអ្នកដែរ ដោយសារតែការប្រឆាំងរបស់ពួកអ្នកនិងការចាកចេញរបស់ពួកអ្នកពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចា ស់ នោះ។

وَمَا مَنَعَهُمْ أَن تُقْبَلَ مِنْهُمْ نَفَقَـٰتُهُمْ إِلَّآ أَنَّهُمْ كَفَرُوا۟ بِٱللَّهِ وَبِرَسُولِهِۦ وَلَا يَأْتُونَ ٱلصَّلَوٰةَ إِلَّا وَهُمْ كُسَالَىٰ وَلَا يُنفِقُونَ إِلَّا وَهُمْ كَـٰرِهُونَ ﴿٥٤﴾

ينفقون إلا وهم كرهون ហើយគ្មានអ្វីដែលរារាំងពួកគេមិនឲ្យគេ(អល់ឡោះ)ទទួលយកការបរិច្ចាគរបស់ពួកគេនោះឡើយ លើកលែងតែបីប្រការប៉ុណ្ណោះ គឺការប្រឆាំងរបស់ពួកគេ ចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ភាពខ្ជិលច្រអូសរបស់ពួកគេនៅពេលដែលពួកគេប្រតិបត្តិសឡាត ហើយពួកគេមិនបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេ ដោយស្ម័គ្រចិត្តឬពេញចិត្ត។ តាមពិត ពួកគេបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដោយមិនពេញចិត្តនោះឡើយ(ធ្វើដោយបង្ខំចិត្ត) ពីព្រោះពួកគេពុំសង្ឃឹម(ថាទទួល បាន)ផលបុណ្យចំពោះការសឡាតរបស់ពួកគេ និងការបរិច្ចា គទានរបស់ពួកគេនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَلَا تُعْجِبْكَ أَمْوَٰلُهُمْ وَلَآ أَوْلَـٰدُهُمْ ۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُعَذِّبَهُم بِهَا فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَتَزْهَقَ أَنفُسُهُمْ وَهُمْ كَـٰفِرُونَ ﴿٥٥﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំបណ្តោ យឲ្យទ្រព្យសម្បត្តិរបស់ពួកពុតត្បុត និងកូនចៅរបស់ពួកគេ ព្រមទាំងភាពល្អប្រសើររបស់វានោះធ្វើឲ្យអ្នកភ្ញាក់ ផ្អើល(ចាប់អារម្មណ៍ )ឲ្យសោះ ពីព្រោះលទ្ធផលចុងក្រោយនៃទ្រព្យសម្បត្តិរបស់ពួកគេនិងកូនចៅរបស់ពួកគេនោះ គឺអាក្រក់បំផុត។ ពិតប្រាកដណាស់ អល់ឡោះជា ម្ចា ស់នឹងធ្វើឲ្យវាក្លា យជាទណ្ឌ កម្មទៅលើពួកគេ តាមរយៈការធ្វើឲ្យពួកគេទទួលបានរបស់ទាំងអស់នោះដោយភាពហត់នឿយនិងលំបាក និងតាមរយៈការបញ្ចុះនូវ គ្រោះផ្សេងៗនៅក្នុងវា រហូតដល់អល់ឡោះជាម្ចាស់ដកយកជីវិតរបស់ពួកគេខណៈដែលពួកគេស្ថិតក្នុងភាពប្រឆាំង ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេដោយឲ្យ ពួកគេស្ថិតនៅឯបាតក្រោមបង្អស់នៃឋាននរកជាអមតៈ។

وَيَحْلِفُونَ بِٱللَّهِ إِنَّهُمْ لَمِنكُمْ وَمَا هُم مِّنكُمْ وَلَـٰكِنَّهُمْ قَوْمٌۭ يَفْرَقُونَ ﴿٥٦﴾

ហើយពួកពុតត្បុតទាំងនោះនឹងស្បថចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដោយកុហកបោកប្រាស់ថាៈ ពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមក្រុម របស់ពួកអ្នកដែរ ខណៈដែលការពិត ផ្នែកខាងក្នុងរបស់ពួកគេមិនមែនស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នកនោះទេ ទោះបីពួកគេស្តែងចេញឲ្យគេឃើញថា ពួកគេ ស្ថិតក្នុងចំណោមពួកអ្នកក៏ដោយ។ ប៉ុន្តែពួកគេ គឺជាក្រុមដែលខ្លា ចទទួលរងគ្រោះ ដូចដែលពួកមុស្ហរីគីនបានទទួលរង ដោយត្រូវគេសម្លា ប់និងចាប់ជាឈ្លើយសឹក។ ហេតុនេះ ពួកគេសម្តែងឲ្យគេឃើញពីឥស្លា មរបស់ពួកគេដើម្បីជាការការពារ(ខ្លួនរបស់ពួកគេ)ប៉ុណ្ណោះ។ لو يجدون ملجٔا أو مغرت أو مدخلا لولوالإيه وهم يجمحون

لَوْ يَجِدُونَ مَلْجَـًٔا أَوْ مَغَـٰرَٰتٍ أَوْ مُدَّخَلًۭا لَّوَلَّوْا۟ إِلَيْهِ وَهُمْ يَجْمَحُونَ ﴿٥٧﴾

ប្រសិនបើពួកពុតត្បុតទាំងនោះមានកន្លែងការពារខ្លួន ដូចជាបន្ទាយដែលអាចការពារខ្លួនរបស់ពួកគេ ឬមានរូងភ្នំដែលពួកគេអាចលាក់ខ្លួនបាន ឬក៏មានរូង ក្រោមដីដែលពួកគេអាចចូលបាននោះ ពួកគេប្រាកដជានឹងទៅរកទីនោះមិនខាន ហើយពួកគេចូលទៅក្នុងវាដោយប្រញាប់ប្រញាល់បំផុត។

وَمِنْهُم مَّن يَلْمِزُكَ فِى ٱلصَّدَقَـٰتِ فَإِنْ أُعْطُوا۟ مِنْهَا رَضُوا۟ وَإِن لَّمْ يُعْطَوْا۟ مِنْهَآ إِذَا هُمْ يَسْخَطُونَ ﴿٥٨﴾

ហើយក្នុងចំណោមពួកពុតត្បុតមានអ្នកដែលរិះគន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក្នុងរឿងបែងចែកទ្រព្យបរិច្ចា គនៅពេលដែលពួកគេមិនទទួលបានដូចអ្វីដែលពួកគេ ចង់បាន។ ពិតប្រាកដណាស់ ប្រសិនបើអ្នកផ្តល់ឲ្យពួកគេ(នូវការបរិច្ចាគ)តាមអ្វីដែលពួកគេទាមទារនោះ ពួកគេពេញចិត្តនឹងអ្នក។ តែប្រសិនបើអ្នកមិនផ្តល់ឲ្យ ពួកគេតាមអ្វីដែលពួកគេទាមទារទេនោះ ពួកគេនឹងស្តែងចេញនូវការរិះគន់(ចំពោះអ្នក)មិនខាន។

وَلَوْ أَنَّهُمْ رَضُوا۟ مَآ ءَاتَىٰهُمُ ٱللَّهُ وَرَسُولُهُۥ وَقَالُوا۟ حَسْبُنَا ٱللَّهُ سَيُؤْتِينَا ٱللَّهُ مِن فَضْلِهِۦ وَرَسُولُهُۥٓ إِنَّآ إِلَى ٱللَّهِ رَٰغِبُونَ ﴿٥٩﴾

ហើយប្រសិនបើពួកពុតត្បុតដែលរិះគន់អ្នកចំពោះការបែងចែកទ្រព្យបរិច្ចា គទាំងនោះពេញចិត្តនូវអ្វីដែលអល់ឡោះទ្រង់ដាក់កាតព្វកិច្ចចំពោះពួកគេ និងអ្វីដែលអ្នក នាំសាររបស់ទ្រង់បានផ្តល់ឲ្យពួកគេអំពីចំណែកនៃទ្រព្យបរិច្ចាគ ហើយពួកគេនិយាយថា អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ អល់ឡោះនឹងផ្តល់ឲ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់តាមដែលទ្រង់មានចេតនា ហើយអ្នកនាំសាររបស់ទ្រង់នឹងផ្តល់ឲ្យពួកយើងនូវអ្វីដែលអល់ឡោះបាន ផ្តល់ដល់គាត់។ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសង្ឃឹមចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដែលថាទ្រង់នឹងប្រទានឲ្យពួកយើងដោយភាពសប្បុរសរបស់ ទ្រង់។ ប្រសិនបើពួកគេបានធ្វើ(និយាយ)ដូច្នោះនោះ គឺវាល្អប្រសើរបំផុតចំពោះពួកគេជាងការដែលពួកគេនិយាយរិះគន់អ្នក។

۞ إِنَّمَا ٱلصَّدَقَـٰتُ لِلْفُقَرَآءِ وَٱلْمَسَـٰكِينِ وَٱلْعَـٰمِلِينَ عَلَيْهَا وَٱلْمُؤَلَّفَةِ قُلُوبُهُمْ وَفِى ٱلرِّقَابِ وَٱلْغَـٰرِمِينَ وَفِى سَبِيلِ ٱللَّهِ وَٱبْنِ ٱلسَّبِيلِ ۖ فَرِيضَةًۭ مِّنَ ٱللَّهِ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿٦٠﴾

ه តាមពិត ទ្រព្យហ្សាកាត់ដែលជាកាតព្វកិច្ចនោះ គឺចាំបាច់ត្រូវបែងចែកទៅឲ្យអ្នកក្រខ្សត់ (គឺអ្នកដែលមានទ្រព្យសម្បត្តិដែលបានមកពីការងារ ឬមុខរបររបស់ពួកគេ ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ពួកគេនោះទេ) និងអ្នកទីទាល់ក្រ (គឺអ្នកដែលស្ទើរតែគ្មានកម្មសិទ្ធិអ្វីសោះ ហើយពួកគេគ្មានអ្វីលាក់បាំង លើមនុស្សនោះទេ ដោយសារតែស្ថានភាពរបស់ពួកគេ) និងអ្នកដែលប្រមូលហ្សាកាត់ដែលថ្នា ក់ដឹកនាំបានចាត់តាំងឲ្យប្រមូលហ្សាកាត់ និងអ្នកដែលទើបចូលសាសនាឥស្លាម (ឬអ្នក ដែលគ្មា នជំនឿដែលគេទាក់ទាញចិត្តរបស់ពួកគេដោយទ្រព្យហ្សាកាត់នោះដើម្បីឲ្យគេចូលឥស្លាម ឬក៏អ្នកដែលមានជំនឿទន់ខ្សោយដើម្បីពង្រឹងនូវជំនឿរបស់គេ ឬក៏សម្រាប់ជនដែលគេប្រើទ្រព្យហ្សាកាត់នេះដើម្បីការពារប្រការអាក្រក់ពីបុគ្គលនោះ)។ ហើយគេបែងចែកវាផងដែរទៅកាន់អ្នកដែលចង់រំដោះខ្លួនពីនឹមទាសករ គេអ្នកដែលលិចលង់ក្នុងបំណុ លដែលមិនមែនជាចំណាយខ្ជះខ្ជា យឬប្រព្រឹត្តល្មើសប្រសិនបើគេមិនមានអ្វីសម្រាប់សងបំណុ ល بلغ គម្ពីរគួរអាន · តាហ្វសៀរ ឬគ្មានលទ្ធភាពសងបំណុ លគេវិញ។ គេត្រូវបែងចែកផងដែរសម្រាប់អ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងសម្រាប់អ្នកដំណើ រដាក់ស្បៀង។ នេះគឺជាការ រៀបរាប់ដោយសង្ខេបចំពោះការបែងចែកទ្រព្យហ្សាកាត់ទៅកាន់ពួកគេដែលជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតនូវអ្វីដែលល្អ សម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការចាត់ចែងនិងបញ្ញត្តិច្បាប់របស់ទ្រង់។

وَمِنْهُمُ ٱلَّذِينَ يُؤْذُونَ ٱلنَّبِىَّ وَيَقُولُونَ هُوَ أُذُنٌۭ ۚ قُلْ أُذُنُ خَيْرٍۢ لَّكُمْ يُؤْمِنُ بِٱللَّهِ وَيُؤْمِنُ لِلْمُؤْمِنِينَ وَرَحْمَةٌۭ لِّلَّذِينَ ءَامَنُوا۟ مِنكُمْ ۚ وَٱلَّذِينَ يُؤْذُونَ رَسُولَ ٱللَّهِ لَهُمْ عَذَابٌ أَلِيمٌۭ ﴿٦١﴾

ហើយក្នុងចំណោមពួកពុតត្បុត គឺមានពួកដែលធ្វើបាបអ្នកនាំរបស់អល់ឡោះ(ព្យាការីមូហាំម៉ា ត់)ដោយពាក្យសម្តី(របស់ពួកគេ) ដោយពួកគេនិយាយនៅពេលដែល ពួកគេបានឃើញភាពអត់ឱនរបស់គាត់ថាៈ ពិតប្រាកដណាស់ គាត់ស្តាប់រាល់អ្វីៗទាំងអស់ដែលមនុស្សគ្រប់គ្នា និយាយ ហើយជឿចំពោះវា ដោយមិនបែងចែកថាអ្វី ត្រឹមត្រូវ អ្វីមិនត្រឹមត្រូវនោះទេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ជាការពិតណាស់ អ្នកនាំសារ(របស់អល់ឡោះ)ស្តាប់តែអ្វីដែលល្អ ប៉ុណ្ណោះ ហើយគាត់ជឿជាក់ចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្វីដែលអ្នកមានជំនឿដ៏ស្មោះត្រង់បាននិយាយប្រាប់គាត់ ហើយគាត់មានចិត្តអាណិតស្រឡាញ់ ចំពោះពួកគេ។ ជាការពិតណាស់ យើង(អល់ឡោះ)បានតែងតាំងគាត់ជាក្តីមេត្តាករុណាចំពោះអ្នកទាំងឡាយដែលមានជំនឿចំពោះគាត់។ ហើយពួកដែលធ្វើបាប គាត់មិនថាជាការធ្វើបាបតាមរបៀបណាក៏ដោយ គឺពួកគេនឹងត្រូវទទួលទណ្ឌ កម្មយ៉ា ងឈឺចាប់បំផុត។

يَحْلِفُونَ بِٱللَّهِ لَكُمْ لِيُرْضُوكُمْ وَٱللَّهُ وَرَسُولُهُۥٓ أَحَقُّ أَن يُرْضُوهُ إِن كَانُوا۟ مُؤْمِنِينَ ﴿٦٢﴾

ពួកពុតត្បុតស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ថាៈ ពិតប្រាកដណាស់ ពួកគេមិនបាននិយាយអ្វីដែលនាំឲ្យប៉ះពាល់ដល់ព្យា ការីមូហាំម៉ា ត់នោះទេ។ ពួកគេធ្វើដូច្នោះ គឺដើម្បីផ្គាប់ចិត្តពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទៅវិញទេដែលសាកសមបំផុតសម្រាប់ពួកគេផ្គាប់ ចិត្តដោយការមានជំនឿនិងសាងនូវទង្វើកុសល ប្រសិនបើពួកទាំងនោះពិតជាអ្នកមានជំនឿពិតប្រាកដមែននោះ។

أَلَمْ يَعْلَمُوٓا۟ أَنَّهُۥ مَن يُحَادِدِ ٱللَّهَ وَرَسُولَهُۥ فَأَنَّ لَهُۥ نَارَ جَهَنَّمَ خَـٰلِدًۭا فِيهَا ۚ ذَٰلِكَ ٱلْخِزْىُ ٱلْعَظِيمُ ﴿٦٣﴾

) តើពួកពុតត្បុតទាំងនោះមិនបានដឹងទេឬថា ពិតប្រាកដណាស់ ទង្វើរបស់ពួកគេនេះ គឺជាការបង្កភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ? ហើយជនណាហើយដែលបង្កភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ នាថ្ងៃបរលោកពួកគេនឹងចូលឋាននរក ដោយពួកគេស្ថិតនៅទីនោះ ជាអមតៈ។ នោះគឺជាការទាបថោក និងជាភាពអាម៉ា សមួយដ៏ធំបំផុត។

يَحْذَرُ ٱلْمُنَـٰفِقُونَ أَن تُنَزَّلَ عَلَيْهِمْ سُورَةٌۭ تُنَبِّئُهُم بِمَا فِى قُلُوبِهِمْ ۚ قُلِ ٱسْتَهْزِءُوٓا۟ إِنَّ ٱللَّهَ مُخْرِجٌۭ مَّا تَحْذَرُونَ ﴿٦٤﴾

ពួកពុតត្បុតទាំងនោះបារម្ភខ្លា ចអល់ឡោះបញ្ចុះជំពូកណាមួយទៅកាន់អ្នកនាំសាររបស់ទ្រង់ដោយលាតត្រដាងឲ្យបណ្តា អ្នកមានជំនឿបានដឹងពីភាពគ្មា នជំនឿដែល ពួកគេលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ចូរពួកអ្នក(នែពួកពុតត្បុត)បន្តការសើចចំអក និងមួលបង្កាច់ចំពោះ សាសនា(របស់អល់ឡោះ)ទៀតចុះ។ជាការពិតណាស់ អល់ឡោះជាម្ចា ស់ជាអ្នកដែលលាតត្រដាងនូវអ្វីដែលពួកអ្នកកំពុងតែមានការបារម្ភខ្លា ចនេះ ដោយការបញ្ចុះ នូវជំពូកមួយ ឬដោយការប្រាប់អ្នកនាំសាររបស់ទ្រង់នូវរឿងនោះ។

وَلَئِن سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِٱللَّهِ وَءَايَـٰتِهِۦ وَرَسُولِهِۦ كُنتُمْ تَسْتَهْزِءُونَ ﴿٦٥﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរពួកពុតត្បុតនូវអ្វីដែលពួកគេបាននិយាយចោទប្រកាន់ និងជេរប្រមាថចំពោះបណ្តា អ្នកមានជំនឿ ក្រោយពីអល់ឡោះបានប្រាប់អ្នកពីរឿងនេះ ពួកគេប្រាកដជានឹងឆ្លើយថាៈ ពិតណាស់ អ្វីដែលពួកយើងបាននិយាយ គឺគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ មិនមែនជាការពិតអ្វីនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកគេចុះថាៈ តើពួកអ្នកយកអល់ឡោះ និងបណ្តា វាក្យខណ្ឌរបស់ទ្រង់ ហើយនិងអ្នកនាំសារ របស់ទ្រង់មកចំអកលេងសើចឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ

لَا تَعْتَذِرُوا۟ قَدْ كَفَرْتُم بَعْدَ إِيمَـٰنِكُمْ ۚ إِن نَّعْفُ عَن طَآئِفَةٍۢ مِّنكُمْ نُعَذِّبْ طَآئِفَةًۢ بِأَنَّهُمْ كَانُوا۟ مُجْرِمِينَ ﴿٦٦﴾

ពួកអ្នកមិនបាច់និយាយដោះសារភូតកុហកទៀតនោះទេ។ពិតប្រាកដណាស់ ពួកអ្នកបានស្តែងចេញនូវភាពគ្មា នជំនឿទៅហើយតាមរយៈការសើចចំអកលេងសើច របស់ពួកអ្នកនេះ ក្រោយពីពួកអ្នកធ្លាប់បានលាក់ទុកវា(នៅក្នុងចិត្តពួកអ្នក)។ ប្រសិនបើយើងលើកលែងទោសឲ្យក្រុមមួយក្នុងចំណោមពួកអ្នកដោយសារតែគេ បោះបង់ភាពពុតត្បុតនិងបានទទួលសារភាពកំហុសរបស់គេអំពីវា ហើយនិងមានចិត្តស្មោះសចំពោះអល់ឡោះនោះ យើងក៏នឹងដាក់ទណ្ឌកម្មក្រុមមួយទៀតក្នុង ចំណោមពួកអ្នកដែរ ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពពុតត្បុត និងមិនព្រមទទួលសារភាពកំហុស(កែខ្លួន)ពីភាពពុតត្បុតនោះ។

ٱلْمُنَـٰفِقُونَ وَٱلْمُنَـٰفِقَـٰتُ بَعْضُهُم مِّنۢ بَعْضٍۢ ۚ يَأْمُرُونَ بِٱلْمُنكَرِ وَيَنْهَوْنَ عَنِ ٱلْمَعْرُوفِ وَيَقْبِضُونَ أَيْدِيَهُمْ ۚ نَسُوا۟ ٱللَّهَ فَنَسِيَهُمْ ۗ إِنَّ ٱلْمُنَـٰفِقِينَ هُمُ ٱلْفَـٰسِقُونَ ﴿٦٧﴾

ពួកពុតត្បុតទាំងនោះ មិនថាប្រុសមិនថាស្រី គឺពួកគេមានភាពពុតត្បុតដូចគ្នា ហើយពួកគេប្រឆាំងនឹងអ្នកមានជំនឿ។ ពួកគេប្រើគ្នាឲ្យប្រព្រឹត្តអំពើអាក្រក់ ហើយហាមឃាត់គ្នា ពីការសាងអំពើល្អ ហើយពួកគេមានភាពកំណាញ់ចំពោះទ្រព្យសម្បត្តិរបស់ពួកគេដោយមិនព្រមចំណាយវាក្នុងមាគ៌ា របស់អល់ឡោះឡើយ។ ពួកគេបោះបង់អល់ឡោះដោយមិនព្រមប្រតិបត្តិតាមទ្រង់នោះឡើយ។ដូច្នេះ អល់ឡោះក៏បោះបង់ពួកគេវិញដោយទ្រង់មិនផ្តល់ការចង្អុលបង្ហា ញដល់ពួកគេឡើយ។ ជាការពិតណាស់ ពួកពុតត្បុត គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិអល់ឡោះ និងចេញពីមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ការប្រព្រឹត្តល្មើសនឹងទ្រង់ ព្រមទាំងទៅ កាន់មាគ៌ា ដែលវង្វេង។

وَعَدَ ٱللَّهُ ٱلْمُنَـٰفِقِينَ وَٱلْمُنَـٰفِقَـٰتِ وَٱلْكُفَّارَ نَارَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۚ هِىَ حَسْبُهُمْ ۚ وَلَعَنَهُمُ ٱللَّهُ ۖ وَلَهُمْ عَذَابٌۭ مُّقِيمٌۭ ﴿٦٨﴾

អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះពួកពុតត្បុត និងពួកប្រឆាំងដែលពួកគេមិនបានសារភាពកំហុសថា ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងនរកជើហាន់ណាំ ដោយ ពួកគេស្ថិតនៅទីនោះជាអមតៈ។ វាគឺគ្រប់គ្រាន់សម្រាប់ពួកគេនូវទណ្ឌ កម្ម(ដែលមាននៅក្នុងនរកនោះ) ហើយអល់ឡោះបានបណ្តេ ញពួកគេចេញពីក្តីមេត្តា ករុណា របស់ទ្រង់ ហើយពួកគេនឹងទទួលនូវទណ្ឌ កម្មជានិរន្តន៍។

كَٱلَّذِينَ مِن قَبْلِكُمْ كَانُوٓا۟ أَشَدَّ مِنكُمْ قُوَّةًۭ وَأَكْثَرَ أَمْوَٰلًۭا وَأَوْلَـٰدًۭا فَٱسْتَمْتَعُوا۟ بِخَلَـٰقِهِمْ فَٱسْتَمْتَعْتُم بِخَلَـٰقِكُمْ كَمَا ٱسْتَمْتَعَ ٱلَّذِينَ مِن قَبْلِكُم بِخَلَـٰقِهِمْ وَخُضْتُمْ كَٱلَّذِى خَاضُوٓا۟ ۚ أُو۟لَـٰٓئِكَ حَبِطَتْ أَعْمَـٰلُهُمْ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿٦٩﴾

ពួកអ្នក(នែពួកពុតត្បុត) ចំពោះការប្រឆាំងនិងការសើចចំអក(របស់ពួកអ្នក)នេះ គឺដូចទៅនឹងប្រជាជាតិដែលបដិសេធជំនាន់មុនពួកអ្នកដែរ។ ពួកគេមានភាពខ្លាំង ក្លាជាងពួកអ្នក និងមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងពួកអ្នកទៅទៀត ហើយពួកគេសោយសុខនឹងភាពត្រេកត្រអាលនៃលោកិយ(លាភសក្ការៈ)ដែលគេបាន កំណត់ទុកសម្រាប់ពួក។ ហើយពួកអ្នក(នែពួកពុតត្បុត)ក៏បានត្រេកត្រអាលនឹងលាភសក្កា រៈដែលគេបានកំណត់សម្រាប់ពួកអ្នក ដូចប្រជាជាតិដែលបានបដិសេធ ជំនាន់មុនៗបានត្រេកត្រអាលនឹងលាភសក្ការៈរបស់ពួកគេនោះដែរ។ ហើយការដែលពួកអ្នកនិយាយលេងសើចដោយបដិសេធនឹងការពិត ព្រមទាំងមួលបង្កាច់ ទៅលើអ្នកនាំសាររបស់ទ្រង់នោះ ដូចដែលពួកគេបាននិយាយលេងសើចដោយបដិសេធនឹងការពិត និងមួលបង្កាច់ចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់ដូចគ្នាដែរ។ ពួកដែលមានលក្ខណៈដ៏អាក្រក់ដូចដែលបានរៀបរាប់នេះ ពួកគេគឺជាពួកដែលអំពើកុសលទាំងឡាយរបស់ពួកគេត្រូវរលាយសាបសូន្យ ដោយសារតែពួកគេបាន បំផ្លា ញវាដោយការប្រឆាំងចំពោះអល់ឡោះ។ហើយពួកគេគឺជាពួកដែលខាតបង់ខ្លួនឯងដោយបានបណ្តោ យខ្លួនឲ្យធ្លា ក់ក្នុងរណ្តៅ នៃភាពអន្តរាយ។

أَلَمْ يَأْتِهِمْ نَبَأُ ٱلَّذِينَ مِن قَبْلِهِمْ قَوْمِ نُوحٍۢ وَعَادٍۢ وَثَمُودَ وَقَوْمِ إِبْرَٰهِيمَ وَأَصْحَـٰبِ مَدْيَنَ وَٱلْمُؤْتَفِكَـٰتِ ۚ أَتَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ ۖ فَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ ﴿٧٠﴾

តើរឿងរ៉ាវរបស់អ្នកជំនាន់មុនដែលពួកគេបានធ្វើ និងទណ្ឌ កម្មដែលពួកគេទទួលរងនោះមិនបានមកដល់ពួកពុតត្បុតទាំងនោះទេឬ?ក្រុមទាំងនោះមានដូចជា ក្រុម របស់ព្យាការីនួហ ក្រុមរបស់ព្យាការីហ៊ូទក្រុមរបស់ព្យាការីសឡេះ ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម អ្នកស្រុកម៉ា ទយ៉ា ន់ និងភូមិស្រុកក្រុមរបស់ព្យាការីលូត។ពួកទាំងនោះ បណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកឲ្យពួកគេនូវបណ្តា ភស្តុតាង និងអំណះអំណាងយ៉ា ងច្បាស់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានលើពួកគេ ទេព្រោះជាការពិតណាស់ បណ្តា អ្នកនាំសាររបស់ពួកគេក៏បានព្រមានដាស់តឿពួកគេរួចហើយ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯង ដោយសារតែពួកគេ បានប្រឆាំងនឹងអល់ឡោះ និងបដិសេធបណ្តា អ្នកនាំសាររបស់ទ្រង់នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱلْمُؤْمِنُونَ وَٱلْمُؤْمِنَـٰتُ بَعْضُهُمْ أَوْلِيَآءُ بَعْضٍۢ ۚ يَأْمُرُونَ بِٱلْمَعْرُوفِ وَيَنْهَوْنَ عَنِ ٱلْمُنكَرِ وَيُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَيُطِيعُونَ ٱللَّهَ وَرَسُولَهُۥٓ ۚ أُو۟لَـٰٓئِكَ سَيَرْحَمُهُمُ ٱللَّهُ ۗ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌۭ ﴿٧١﴾

ហើយបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី គឺពួកគេជួយគ្នាទៅវិញទៅមក ដោយសារតែពួកគេអស់គ្នា គឺជាអ្នកដែលមានជំនឿ។ ពួកគេប្រើគ្នាឲ្យធ្វើអំពើល្អ ពោលគឺរាល់អំពើទាំងឡាយណាដែលអល់ឡោះស្រឡាញ់ពេញចិត្ត គ្រប់ប្រភេទនៃការគោរពប្រតិបត្តិទាំងអស់ ដូចជាការមានជំនឿអល់ឡោះជាម្ចាស់តែមួយគត់ និងការសឡាតជាដើម។ ហើយពួកគេហាមឃាត់គ្នាពីការប្រព្រឹត្តអំពើអាក្រក់ ពោលគឺរាល់អំពើទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បារនៃរាល់អំពើ ល្មើសទាំងឡាយ ដូចជាការប្រឆាំង និងការស៊ីប្រាក់ការ។ ហើយពួកគេ(អ្នកមានជំនឿ)ប្រតិបត្តិសឡាតយ៉ាងពេញលេញទៅតាមរបៀបរបបរបស់វាយ៉ាងពេញ លក្ខណៈ។ ហើយពួកគេគោរពប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់។ បណ្តាអ្នកដែលមានលក្ខណៈគួឲ្យកោតសរសើរដូចដែលបាន រៀបរាប់ខាងលើនេះហើយដែលអល់ឡោះជាម្ចា ស់ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងក្តីមេត្តា ករុណារបស់ទ្រង់។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មហាខ្លាំងពូកែ ដោយគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ។ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។

وَعَدَ ٱللَّهُ ٱلْمُؤْمِنِينَ وَٱلْمُؤْمِنَـٰتِ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا وَمَسَـٰكِنَ طَيِّبَةًۭ فِى جَنَّـٰتِ عَدْنٍۢ ۚ وَرِضْوَٰنٌۭ مِّنَ ٱللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ ﴿٧٢﴾

អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿចំពោះទ្រង់ ទាំងប្រុសទាំងស្រីថាៈ នៅថ្ងៃបរលោក ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជា ច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈដោយពួកគេមិនស្លាប់ទៀតនោះទេ ហើយឧបការគុណរបស់ពួកគេក៏មិនកាត់ផ្តា ច់ពីពួកគេ ទៀតនោះដែរ។ ហើយទ្រង់ក៏បានសន្យាចំពោះពួកគេដែរថា ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងលំនៅឋានយ៉ាងល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន ហើយការពេញ ចិត្តពីអល់ឡោះចំពោះពួកគេគឺធំធេងជាងនោះទៅទៀត។ ការតបស្នងដូចដែលបានរៀបរាប់ខាងលើនេះ គឺជាជោគជ័យធំធេងបំផុតដែលគ្មានជោគជ័យណាអាច ប្រៀបផ្ទឹមបានឡើយ។

يَـٰٓأَيُّهَا ٱلنَّبِىُّ جَـٰهِدِ ٱلْكُفَّارَ وَٱلْمُنَـٰفِقِينَ وَٱغْلُظْ عَلَيْهِمْ ۚ وَمَأْوَىٰهُمْ جَهَنَّمُ ۖ وَبِئْسَ ٱلْمَصِيرُ ﴿٧٣﴾

ឱអ្នកនាំសារ! ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មានជំនឿដោយការប្រយុទ្ធជាមួយពួកគេដោយផ្លែដាវ ហើយចូរអ្នកតស៊ូប្រឆាំងនឹងពួកពុតត្បុតដោយប្រើពាក្យសម្តី និងអំណះអំណាង ហើយអ្នកត្រូវតស៊ូប្រឆាំងឲ្យខ្លាំងក្លាជាមួយក្រុមទាំងពីរនេះ ពីព្រោះពួកគេ គឺជាក្រុមដែលសាកសមនឹងទទួលបែបនេះហើយ។ ហើយទីកន្លែង របស់ពួកគេនៅថ្ងៃបរលោកនោះ គឺឋាននរកជើហាន់ណាំដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតរបស់ពួកគេ។

يَحْلِفُونَ بِٱللَّهِ مَا قَالُوا۟ وَلَقَدْ قَالُوا۟ كَلِمَةَ ٱلْكُفْرِ وَكَفَرُوا۟ بَعْدَ إِسْلَـٰمِهِمْ وَهَمُّوا۟ بِمَا لَمْ يَنَالُوا۟ ۚ وَمَا نَقَمُوٓا۟ إِلَّآ أَنْ أَغْنَىٰهُمُ ٱللَّهُ وَرَسُولُهُۥ مِن فَضْلِهِۦ ۚ فَإِن يَتُوبُوا۟ يَكُ خَيْرًۭا لَّهُمْ ۖ وَإِن يَتَوَلَّوْا۟ يُعَذِّبْهُمُ ٱللَّهُ عَذَابًا أَلِيمًۭا فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۚ وَمَا لَهُمْ فِى ٱلْأَرْضِ مِن وَلِىٍّۢ وَلَا نَصِيرٍۢ ﴿٧٤﴾

ពួកពុតត្បុតបានស្បថនឹងអល់ឡោះដោយកុហកបោកប្រាស់ថាៈ ពួកគេមិនបាននិយាយពាក្យសម្តីប្រមាថចំពោះអ្នក(ព្យាការីមូហាំម៉ាត់) និងមើលងាយចំពោះ សាសនារបស់អ្នកដូចដែលបានលេចលឺទៅដល់អ្នកនោះឡើយ តែតាមពិត ពួកគេពិតជាបាននិយាយនូវពាក្យសម្តីដែលធ្វើឲ្យពួកគេក្លាយជាពួកដែលគ្មានជំនឿ ដូចដែលបានលេចលឺទៅដល់អ្នកពិតមែន ហើយពួកគេបានស្តែងចេញនូវភាពគ្មានជំនឿក្រោយពីពួកគេបង្ហាញពីការមានជំនឿរបស់ពួកគេហើយនោះ។ ជាការ ពិតណាស់ ពួកគេប៉ុនប៉ងធ្វើនូវអ្វីដែលមិនអាចសម្រេចបានដោយការប៉ុនប៉ងសម្លា ប់ព្យាការី។ ហើយពួកគេមិនអាចធ្វើអ្វីបានឡើយ លើកលែងតែអ្វីដែលអល់ឡោះ ទ្រង់ប្រោសប្រទានឲ្យពួកគេដោយឲ្យពួកគេមានបានតាមរយៈជ័យភណ្ឌ ដែលអល់ឡោះបានប្រទានវាដល់ព្យាការីរបស់ទ្រង់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេ សារភាពកំហុសចំពោះអល់ឡោះពីទង្វើពុតត្បុតរបស់ពួកគេនោះ ពិតណាស់ ការសារភាពកំហុសរបស់ពួកគេនោះគឺល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេ នៅតែបន្តស្ថិតនៅលើភាពពុតត្បុតនោះ។ តែប្រសិនបើពួកគេបែរចេញពីការសារភាពកំហុសចំពោះអល់ឡោះនោះ ទ្រង់នឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុតចំពោះ ពួកគេនៅក្នុងលោកិយនេះ ដោយការសម្លា ប់និងការចាប់ជាឈ្លើយសឹក។ ហើយទ្រង់ក៏នឹងដាក់ទណ្ឌ កម្មពួកគេផងដែរនៅថ្ងៃបរលោកនូវទណ្ឌ កម្មដ៏ឈឺចាប់បំផុត ដោយ(បញ្ចូលពួកគេទៅក្នុង)ភ្លើងនរក។ ហើយពួកគេគ្មានអ្នកគាំពារណាដែលអាចគាំពារពួកគេ និងអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មបានឡើយ ហើយក៏គ្មាន អ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌ កម្មបាននោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ وَمِنْهُم مَّنْ عَـٰهَدَ ٱللَّهَ لَئِنْ ءَاتَىٰنَا مِن فَضْلِهِۦ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ ٱلصَّـٰلِحِينَ ﴿٧٥﴾

ហើយក្នុងចំណោមពួកពុតត្បុត គឺមានអ្នកដែលបានសន្យានឹងអល់ឡោះថាៈ ប្រសិនបើអល់ឡោះជាម្ចា ស់ផ្តល់ឲ្យពួកយើងនូវការប្រោសប្រទាន(លាភសក្កា រៈ)របស់ ទ្រង់នោះ ពួកយើងប្រាកដជានឹងធ្វើការបរិច្ចា គទៅឲ្យអ្នកដែលមានតម្រូវការចាំបាច់ជាមិនខាន ហើយពួកយើងប្រាកដជានឹងស្ថិតក្នុងចំណោមបណ្តា អ្នកដែលសាង ទង្វើកុសលមិនខានឡើយ។

فَلَمَّآ ءَاتَىٰهُم مِّن فَضْلِهِۦ بَخِلُوا۟ بِهِۦ وَتَوَلَّوا۟ وَّهُم مُّعْرِضُونَ ﴿٧٦﴾

តែនៅពេលដែលអល់ឡោះជាម្ចា ស់ទ្រង់ផ្តល់ឲ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់នោះ ពួកគេបែរជាមិនគោរពតាមអ្វីដែលពួកគេបានសន្យាជាមួយ នឹងអល់ឡោះទៅវិញ។ ផ្ទុយទៅវិញ ពួកគេបានហាមឃាត់(កំណាញ់)ទ្រព្យសម្បត្តិរបស់ពួកគេដោយមិនព្រមបរិច្ចាគអ្វីបន្តិចឡើយ ហើយពួកគេបានបែរចេញក្នុង នាមពួកគេជាពួកដែលប្រឆាំងនឹងសេចក្តីជំនឿ។

فَأَعْقَبَهُمْ نِفَاقًۭا فِى قُلُوبِهِمْ إِلَىٰ يَوْمِ يَلْقَوْنَهُۥ بِمَآ أَخْلَفُوا۟ ٱللَّهَ مَا وَعَدُوهُ وَبِمَا كَانُوا۟ يَكْذِبُونَ ﴿٧٧﴾

ហើយទ្រង់ក៏បានដាក់ទណ្ឌ កម្មពួកគេ ដោយបានដាក់ភាពពុតត្បុតទៅក្នុងដួងចិត្តរបស់ពួកគេរហូតដល់ថ្ងៃបរលោក ជាទណ្ឌ កម្មសម្រាប់ពួកគេដោយសារតែពួកគេ ក្បត់សន្យាចំពោះអល់ឡោះ និងចំពោះការកុហកបោកប្រាស់របស់ពួកគេ។

أَلَمْ يَعْلَمُوٓا۟ أَنَّ ٱللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَىٰهُمْ وَأَنَّ ٱللَّهَ عَلَّـٰمُ ٱلْغُيُوبِ ﴿٧٨﴾

តើពួកពុតត្បុតទាំងនោះមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងពីអាថ៌កំបាំងនៃឧបាយកលដែលពួកគេបានពិភាក្សាគ្នានៅក្នុងការប្រជុំ របស់ពួកគេនោះ? ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ ដោយគ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បាន ឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេនូវអ្វីដែលពួកគេបានសាង។

ٱلَّذِينَ يَلْمِزُونَ ٱلْمُطَّوِّعِينَ مِنَ ٱلْمُؤْمِنِينَ فِى ٱلصَّدَقَـٰتِ وَٱلَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ ٱللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ ﴿٧٩﴾

منهم ولهم عذاب أليم ពួកដែលមើលស្រាលសប្បុរសជនទាំងឡាយរបស់អ្នកមានជំនឿដែលពួកគេបានបរិច្ចា គ(ទ្រព្យសម្បត្តិ)បន្តិចបន្តួច និងអ្នកដែលពួកគេពុំសូវមានទ្រព្យធនក្នុងការ បរិច្ចាគ តែពួកគេបានបរិច្ចាគតាមលទ្ធភាពដែលពួកគេមាន ដោយពួកគេ(ពួកដែលមើលស្រាល)បានសើចចំអកឲ្យអ្នកទាំងនោះ(អ្នកមានជំនឿដែល បរិច្ចា គ)ដោយពួកគេបាននិយាយថាៈ តើពួកគេទទួលបានអ្វីពីការបរិច្ចា គ(ដ៏តិចតួច)របស់ពួកគេនេះ? អល់ឡោះជាម្ចា ស់ក៏បានសើចចំអកចំពោះពួកគេវិញដែរ ដែលវាជាការតបស្នងទៅលើការសើចចំអករបស់ពួកគេចំពោះបណ្តា អ្នកមានជំនឿហើយពួកគេនឹងទទួលទណ្ឌ កម្មដ៏សែនខ្លោ ចផ្សាបំផុត។

ٱسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِن تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةًۭ فَلَن يَغْفِرَ ٱللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا۟ بِٱللَّهِ وَرَسُولِهِۦ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ ﴿٨٠﴾

ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សុំការអភ័យទោស(ពីអល់ឡោះ)ឲ្យពួកគេ ឬមិនសុំអភ័យទោសឲ្យពួកគេក៏ដោយ(ក៏អល់ឡោះមិនអភ័យទោសឲ្យពួកគេដែរ) ហើយទោះបីអ្នកសុំការអភ័យទោសឲ្យពួកគេចំនួនចិតសិបដងទៀតក៏ដោយ ក៏ចំនួនដ៏ច្រើននៃការសុំការអភ័យទោស(របស់អ្នក)ឲ្យពួកគេនោះ មិនអាច ឲ្យអល់ឡោះជាម្ចា ស់ផ្តល់ការអភ័យទោសដល់ពួកគេនោះដែរ ពីព្រោះពួកគេ គឺជាពួកប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ មិនចង្អុលបង្ហា ញទៅកាន់ការពិតចំពោះពួកដែលចាកចេញពីការប្រតិបត្តិតាមច្បាប់របស់ទ្រង់ដោយចេតនានោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَرِحَ ٱلْمُخَلَّفُونَ بِمَقْعَدِهِمْ خِلَـٰفَ رَسُولِ ٱللَّهِ وَكَرِهُوٓا۟ أَن يُجَـٰهِدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ فِى سَبِيلِ ٱللَّهِ وَقَالُوا۟ لَا تَنفِرُوا۟ فِى ٱلْحَرِّ ۗ قُلْ نَارُ جَهَنَّمَ أَشَدُّ حَرًّۭا ۚ لَّوْ كَانُوا۟ يَفْقَهُونَ ﴿٨١﴾

ពួកពុតត្បុតដែលមិនបានចូលរួមក្នុងសង្គ្រាមតាពូកទាំងនោះ ពួកគេសប្បាយរីករាយក្នុងការដែលពួកគេមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ហើយ ពួកគេមិនពេញចិត្តក្នុងការចេញទៅតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិរបស់ពួកគេនិងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ា របស់អល់ឡោះដូចបណ្តា អ្នកមានជំនឿបាន តស៊ូនោះឡើយ ហើយពួកគេថែមទាំងបាននិយាយរារាំង បង្អាក់ទឹកចិត្តបងប្អូនរបស់ពួកគេដែលជាពួកពុតត្បុតថាៈ ពួកអ្នកមិនត្រូវចេញដំណើរក្នុងពេលថ្ងៃក្តៅ នោះទេ (ដោយសារសមរភូមិតាពូកនាពេលនោះ គឺកើតឡើងក្នុងរដូវក្តៅ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ពោលទៅកាន់ពួកគេវិញចុះថាៈ ភ្លើងនរកជើហាន់ណាំ ដែលកំពុងរង់ចាំពួកពុតត្បុតនោះ គឺក្តៅ ខ្លាំងជាងកម្តៅ ដែលពួកគេខំគេចពីវានេះទៅទៀត ប្រសិនបើពួកគេបានដឹង។

فَلْيَضْحَكُوا۟ قَلِيلًۭا وَلْيَبْكُوا۟ كَثِيرًۭا جَزَآءًۢ بِمَا كَانُوا۟ يَكْسِبُونَ ﴿٨٢﴾

ហេតុនេះ ចូរឲ្យពួកពុតត្បុតទាំងនោះសើចសប្បាយចំពោះការដែលពួកគេមិនបានចេញទៅតស៊ូប្រយុទ្ធនោះបន្តិចសិនចុះក្នុងជីវិតលោកិយដែលមិនស្ថិតស្ថេរនេះ ហើយពួកគេនឹងយំស្រែកយ៉ាងច្រើនក្នុងជីវិតបរលោករបស់ពួកគេដែលស្ថិតស្ថេរនោះជាមិនខាន។ វាជាការតបស្នងចំពោះការប្រឆាំង អំពើល្មើស និងបាបកម្ម ដែលពួកគេបានសាងនៅក្នុងលោកិយនេះ។

فَإِن رَّجَعَكَ ٱللَّهُ إِلَىٰ طَآئِفَةٍۢ مِّنْهُمْ فَٱسْتَـْٔذَنُوكَ لِلْخُرُوجِ فَقُل لَّن تَخْرُجُوا۟ مَعِىَ أَبَدًۭا وَلَن تُقَـٰتِلُوا۟ مَعِىَ عَدُوًّا ۖ إِنَّكُمْ رَضِيتُم بِٱلْقُعُودِ أَوَّلَ مَرَّةٍۢ فَٱقْعُدُوا۟ مَعَ ٱلْخَـٰلِفِينَ ﴿٨٣﴾

ប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ា ត់)ឲ្យត្រឡប់ទៅកាន់ក្រុមមួយនៃពួកពុតត្បុតទាំងនោះ ដែលពួកគេនៅបន្តស្ថិតនៅលើភាពពុតត្បុតរបស់ ពួកគេ ហើយពួកគេបានស្នើសុំអ្នកឲ្យអនុញ្ញា តដល់ពួកគេអាចចេញទៅប្រយុទ្ធក្នុងសង្គ្រា មផ្សេងទៀតជាមួយអ្នកនោះ ចូរអ្នកពោលទៅកាន់ពួកគេចុះថាៈ ពួកអ្នក(ឱ ពួកពុតត្បុត)មិនអាចចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះជាមួយនឹងខ្ញុំបានជាដាច់ខាត ដែលនេះជាទណ្ឌ កម្មលើពួកអ្នក ហើយក៏ជាការប្រុងប្រយ័ត្នខ្លា ច ភាពវិនាសកម្មដែលអាចកើតមានឡើងដោយសារតែវត្តមានរបស់ពួកអ្នក(ចូលរួមក្នុងសង្គ្រាម)ជាមួយនឹងខ្ញុំ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការ អង្គុយ(នៅក្នុងផ្ទះ) ហើយមិនចេញទៅច្បាំងក្នុងសមរភូមិតាពូកមកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅក្នុងផ្ទះរបស់ពួកអ្នកជាមួយនឹងអ្នកដែលមិនអាច ចេញទៅប្រយុទ្ធឯទៀតៗដូចជាអ្នកជំងឺ ស្ត្រី និងក្មេងៗចុះ។

وَلَا تُصَلِّ عَلَىٰٓ أَحَدٍۢ مِّنْهُم مَّاتَ أَبَدًۭا وَلَا تَقُمْ عَلَىٰ قَبْرِهِۦٓ ۖ إِنَّهُمْ كَفَرُوا۟ بِٱللَّهِ وَرَسُولِهِۦ وَمَاتُوا۟ وَهُمْ فَـٰسِقُونَ ﴿٨٤﴾

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនត្រូវសឡាតទៅលើសពនរណាម្នា ក់នៃពួកពុតត្បុតដែលបានស្លាប់នោះជាដាច់ខាត ហើយអ្នកក៏មិនត្រូវឈរនៅទីផ្លូវរបស់ ពួកគេដើម្បីបួងសួងសុំការអភ័យទោស(ពីអល់ឡោះ)ឲ្យពួកគេនោះដែរ។ នោះគឺដោយសារតែពួកគេមិនបានមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ឡើយ ហើយពួកគេបានស្លាប់ខណៈដែលពួកគេគឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ហើយជនណាដែល(ស្លាប់ទៅ)ស្ថិតក្នុងលក្ខណៈ ដូចពួកគេនេះ គឺគេមិនត្រូវសឡាត និងមិនត្រូវបួងសួងឲ្យជននោះនោះឡើយ។

وَلَا تُعْجِبْكَ أَمْوَٰلُهُمْ وَأَوْلَـٰدُهُمْ ۚ إِنَّمَا يُرِيدُ ٱللَّهُ أَن يُعَذِّبَهُم بِهَا فِى ٱلدُّنْيَا وَتَزْهَقَ أَنفُسُهُمْ وَهُمْ كَـٰفِرُونَ ﴿٨٥﴾

ហើយចូរកុំបណ្តោ យឲ្យទ្រព្យសម្បត្តិរបស់ពួកគេ និកូនចៅរបស់ពួកគេធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ភ្ញាក់ផ្អើល(ចាប់អារម្មណ៍)ឲ្យសោះ។ តាមពិត អល់ឡោះ ទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកគេជាមួយនឹងប្រការទាំងអស់នេះក្នុងជីវិតលោកិយ(របស់ពួកគេ)។ (ការដាក់ទណ្ឌកម្ម)នោះ គឺតាមរយៈការធ្វើឲ្យពួកគេមាន លំបាកក្នុងស្វែងវា(ទ្រព្យសម្បត្តិនិងកូនចៅ)ហើយនិងទទួលរងនូវគ្រោះផ្សេងៗដែលកើតឡើងចំពោះវា ហើយនិងដើម្បីឲ្យព្រលឹងរបស់ពួកគេចាកចេញពីខ្លួនរបស់ ពួកគេក្នុងខណៈដែលពួកគេស្ថិតនៅលើភាពប្រឆាំង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَإِذَآ أُنزِلَتْ سُورَةٌ أَنْ ءَامِنُوا۟ بِٱللَّهِ وَجَـٰهِدُوا۟ مَعَ رَسُولِهِ ٱسْتَـْٔذَنَكَ أُو۟لُوا۟ ٱلطَّوْلِ مِنْهُمْ وَقَالُوا۟ ذَرْنَا نَكُن مَّعَ ٱلْقَـٰعِدِينَ ﴿٨٦﴾

ហើយនៅពេលដែលអល់ឡោះបានបញ្ចុះជំពូកណាមួយទៅលើព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់ ដែលផ្ទុកទៅដោយបទបញ្ជាប្រើឲ្យមានជំនឿចំពោះអល់ឡោះ និងត្រូវតស៊ូប្រយុទ្ធក្នុងមាគ៌ា របស់ទ្រង់នោះ ពួកដែលមានទ្រព្យសម្បត្តិក្នុងចំណោមពួកគេបានសុំការអនុញ្ញា តពីអ្នកដើម្បីមិនចូលរួម(ប្រយុទ្ធ)តស៊ូក្នុងមាគ៌ា របស់អល់ឡោះដោយពួកគេបាននិយាយថាៈ សូមអ្នកមេត្តាទុកឲ្យពួកយើងនៅជាមួយអ្នកដែលមិនអាចចេញទៅច្បាំងផ្សេងទៀត ដូចជាអ្នកទន់ខ្សោយ និង ចាស់ជរាផងចុះ។

رَضُوا۟ بِأَن يَكُونُوا۟ مَعَ ٱلْخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ ﴿٨٧﴾

ពួកពុតត្បុតទាំងនោះ ពួកគេពេញចិត្តនឹងឲ្យខ្លួនរបស់ពួកគេទទួលនូវភាពអាម៉ា ស និងភាពអាប់ឱន ខណៈពេលដែលពួកគេពេញចិត្តនឹងនៅជាមួយបណ្តា អ្នកដែល មិនអាចចេញទៅប្រយុទ្ធដែលច្បាប់អនុគ្រោះ។ ហើយអល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ដោយសារតែភាពគ្មានជំនឿនិងភាពពុតត្បុត របស់ពួកគេ។ដូច្នេះ ពួកគេមិនដឹងថា តើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះឡើយ។

لَـٰكِنِ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ جَـٰهَدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ ۚ وَأُو۟لَـٰٓئِكَ لَهُمُ ٱلْخَيْرَٰتُ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿٨٨﴾

រីឯអ្នកនាំសារមូហាំម៉ា ត់ និងបណ្តា អ្នកមានជំនឿដែលនៅជាមួយគាត់វិញ ពិតណាស់ ពួកគេមិនបានអវត្តមាន(គេចវេស)ពីការតស៊ូប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះ ដូចពួក(ពុតត្បុត)ទាំងនោះនោះឡើយ។ តាមពិត ពួកគេបានតស៊ូក្នុងមាគ៌ា របស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេ។ ហើយការតបស្នងរបស់ ពួកគេនៅឯអល់ឡោះជាម្ចាស់នោះ គឺផលប្រយោជន៍លោកិយនេះនឹងកើតមានដល់ពួកគេ ដូចជាការទទួលបានជ័យជំនះ(លើសត្រូវ) និងទទួលបាននូវទ្រព្យជ័យ ភណ្ឌ ជាដើម។ ហើយពួកគេក៏នឹងទទួលបានផលប្រយោជន៍សម្រាប់ថ្ងៃបរលោករបស់ពួកគេផងដែរ ដែលក្នុងនោះ គឺពួកគេនឹងបានចូលឋានសួគ៌ ហើយនិងទទូល បានជោគជ័យនូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេរត់គេច។

أَعَدَّ ٱللَّهُ لَهُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ ﴿٨٩﴾

អល់ឡោះជាម្ចា ស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈដោយ មិនស្លា ប់នោះឡើយ។ ការតបស្នងទាំងនោះហើយ គឺជាជោគជ័យយ៉ា ងធំធេងដែលគ្មា នជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។

وَجَآءَ ٱلْمُعَذِّرُونَ مِنَ ٱلْأَعْرَابِ لِيُؤْذَنَ لَهُمْ وَقَعَدَ ٱلَّذِينَ كَذَبُوا۟ ٱللَّهَ وَرَسُولَهُۥ ۚ سَيُصِيبُ ٱلَّذِينَ كَفَرُوا۟ مِنْهُمْ عَذَابٌ أَلِيمٌۭ ﴿٩٠﴾

عذاب أليم ហើយមានក្រុមមួយនៃពួកអារ៉ាប់ជនបទដែលនៅក្រុងម៉ា ទីណះ និងអ្នកដែលនៅជុំវិញម៉ា ទីណះបានមកជួបនឹងអ្នកនាំសាររបស់អល់ឡោះ ដោយពួកគេបាន និយាយយកលេសដើម្បីឲ្យគាត់(អ្នកនាំសារ)អនុញ្ញា តឲ្យពួកគេអាចអវត្តមានពីការចេញទៅតស៊ូប្រយុទ្ធក្នុងមាគ៌ា របស់អល់ឡោះ។ ហើយមានក្រុមមួយផ្សេងទៀត ដែលពួកគេមិនចេញទៅប្រយុទ្ធនោះ ពួកគេមិនបាននិយាយយកលេសដោះសារអ្វីឡើយ ដោយសារតែពួកគេមិនជឿជាក់ចំពោះព្យាការីនិងមិនមានជំនឿចំពោះ ការសន្យារបស់អល់ឡោះ។ពួកទាំងនោះនឹងទទួលនូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត ដោយសារតែភាពគ្មា នជំនឿរបស់ពួកគេ។

لَّيْسَ عَلَى ٱلضُّعَفَآءِ وَلَا عَلَى ٱلْمَرْضَىٰ وَلَا عَلَى ٱلَّذِينَ لَا يَجِدُونَ مَا يُنفِقُونَ حَرَجٌ إِذَا نَصَحُوا۟ لِلَّهِ وَرَسُولِهِۦ ۚ مَا عَلَى ٱلْمُحْسِنِينَ مِن سَبِيلٍۢ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٩١﴾

ى គ្មានទោសពៃរ៍អ្វីឡើយចំពោះស្ត្រីភេទ ក្មេងៗ អ្នកជំងឺ ចាស់ជរា អ្នកពិការភ្នែក និងអ្នកក្រីក្រដែលមិនមានទ្រព្យសម្បត្តិដើម្បីបរិច្ចាគក្នុងការរៀបចំដើម្បីធ្វើសង្គ្រាម ចំពោះការដែលពួកគេមិនចេញទៅប្រយុទ្ធនោះ ពីព្រោះពួកគេមានហេតុផលដែលត្រូវបានគេអនុគ្រោះឲ្យ ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់ ហើយអនុវត្តតាមបទបញ្ញត្តិរបស់ទ្រង់នោះ។ គ្មានហេតុផលណាដែលត្រូវទទួលទណ្ឌកម្មចំពោះបណ្តា អ្នកដែលសាងអំពើល្អក្នុងចំណោមអ្នក ដែលគេអនុគ្រោះឲ្យ(មិនចេញទៅប្រយុទ្ធ)ទាំងនោះនោះឡើយ។ ហើយអល់ឡោះមហាអភ័យទោសបំផុតនូវរាល់បាបកម្មរបស់បណ្តា អ្នកដែលសាងអំពើល្អ ហើយ ទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَا عَلَى ٱلَّذِينَ إِذَا مَآ أَتَوْكَ لِتَحْمِلَهُمْ قُلْتَ لَآ أَجِدُ مَآ أَحْمِلُكُمْ عَلَيْهِ تَوَلَّوا۟ وَّأَعْيُنُهُمْ تَفِيضُ مِنَ ٱلدَّمْعِ حَزَنًا أَلَّا يَجِدُوا۟ مَا يُنفِقُونَ ﴿٩٢﴾

يجدوا ما ينفقون ហើយក៏គ្មានទោសពៃរ៍ឬបាបកម្មអ្វីនោះដែរចំពោះអ្នកដែលមិនបានចូលរួមប្រយុទ្ធជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលពួកគេបានមកជួបនឹងអ្នក ដោយពួកគេស្នើសុំសត្វជំនិះដែលអាចដឹកពួកគេបាន ហើយអ្នកបានតបទៅកាន់ពួកគេវិញថាៈ ខ្ញុំមិនមានសត្វជំនិះសម្រាប់ដឹកពួកអ្នកនោះឡើយ។ ពួកគេក៏ បានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខព្រួយព្រោះតែពួកគេគ្មា នលទ្ធភាពបរិច្ចា គ។

۞ إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَسْتَـْٔذِنُونَكَ وَهُمْ أَغْنِيَآءُ ۚ رَضُوا۟ بِأَن يَكُونُوا۟ مَعَ ٱلْخَوَالِفِ وَطَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَعْلَمُونَ ﴿٩٣﴾

لا يعلمون តាមពិត មធ្យោបាយ(ឬកត្តា)ដែលនាំឲ្យគេដាក់ទោសទណ្ឌ និងទទួលនូវទោសពៃរ៍នោះ គឺចំពោះតែអ្នកទាំងឡាយដែលពួកគេបានមកសុំការអនុញ្ញាតពីអ្នក(ឱអ្នក នាំសារមូហាំម៉ាត់)ដើម្បី(អនុញ្ញាតឲ្យពួកគេ)មិនចេញទៅច្បាំង ខណៈដែលពួកគេមានសមត្ថភាពចំពោះវា ដោយពួកគេមាននូវអ្វី(គ្រឿងសព្វាវុធ និងលទ្ធ ភាព)ដែលគេរៀបចំដើម្បីប្រយុទ្ធប៉ុណ្ណោះ។ ពួកគេពេញចិត្តឲ្យខ្លួនពួកគេទទួលនូវភាពអាម៉ាស និងទាបថោកដោយការស្នាក់នៅក្នុងផ្ទះជាមួយនឹងបណ្តា អ្នក ដែលគេអនុគ្រោះ(ក្នុងការមិនចេញទៅប្រយុទ្ធ) ហើយអល់ឡោះជាម្ចាស់ក៏បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ដែលជាហេតុធ្វើឲ្យការណែនាំ និងការឲ្យ ដំបូន្មាន គឺគ្មានជះឥទ្ធិពលអ្វីទៅលើពួកគេនោះឡើយ។ ហើយដោយសារតែការបោះត្រា(ភ្ជិតលើដួងចិត្ត)នេះ ពួកគេមិនដឹងនូវអ្វីដែលជាប្រការល្អដើម្បីឲ្យពួកគេ ជ្រើសរើសវា និង(មិនដឹង)អ្វីដែលផ្តល់នូវភាពអន្តរាយដើម្បីពួកគេចៀសវាងពីវានោះឡើយ។

يَعْتَذِرُونَ إِلَيْكُمْ إِذَا رَجَعْتُمْ إِلَيْهِمْ ۚ قُل لَّا تَعْتَذِرُوا۟ لَن نُّؤْمِنَ لَكُمْ قَدْ نَبَّأَنَا ٱللَّهُ مِنْ أَخْبَارِكُمْ ۚ وَسَيَرَى ٱللَّهُ عَمَلَكُمْ وَرَسُولُهُۥ ثُمَّ تُرَدُّونَ إِلَىٰ عَـٰلِمِ ٱلْغَيْبِ وَٱلشَّهَـٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿٩٤﴾

ពួកពុតត្បុតដែលមិនបានចូលរួមក្នុងប្រយុទ្ធនឹងនិយាយដោះសារទៅចំពោះអ្នកមូស្លីមនៅពេលដែលពួកគេ(អ្នកមូស្លីម)វិលត្រឡប់មកពីសមរភូមិវិញ។ អល់ឡោះ ទ្រង់បានបង្គាប់ឲ្យព្យាការីរបស់ទ្រង់(មូហាំម៉ា ត់) និងអ្នកមានជំនឿឲ្យឆ្លើយតបទៅកាន់ពួកគេ(ពួកពុតត្បុត)វិញថាៈ ពួកអ្នកមិនចាំបាច់ដោះសារភូតកុហកអ្វីនោះទេ។ ពួកយើងមិនជឿនូវអ្វីដែលពួកអ្នកដោះសារប្រាប់ពួកយើងនោះឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកអស់ ទៅហើយ។ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នឹងរង់ចាំមើលពួកអ្នក ថាតើពួកអ្នកនឹងសារភាពកំហុស ហើយអល់ឡោះទ្រង់ទទួលយការសារភាពកំហុស របស់ពួកអ្នក ឬក៏ពួកអ្នកនៅតែបន្តស្ថិតនៅលើភាពពុតត្បុតរបស់ពួកអ្នកតទៅទៀត? ក្រោយមក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ដែលជាអ្នក ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត ហើយនិងតបស្នងដល់ពួកអ្នកចំពោះវាវិញ។ ដូច្នេះ ចូរពួកអ្នករួសរាន់ទៅ កាន់ការសារភាកំហុស និងសាងនូវអំពើល្អចុះ។

سَيَحْلِفُونَ بِٱللَّهِ لَكُمْ إِذَا ٱنقَلَبْتُمْ إِلَيْهِمْ لِتُعْرِضُوا۟ عَنْهُمْ ۖ فَأَعْرِضُوا۟ عَنْهُمْ ۖ إِنَّهُمْ رِجْسٌۭ ۖ وَمَأْوَىٰهُمْ جَهَنَّمُ جَزَآءًۢ بِمَا كَانُوا۟ يَكْسِبُونَ ﴿٩٥﴾

كانوا يك سبون ពួកដែលមិនចូលរួមប្រយុទ្ធទាំងនោះនឹងស្បថនឹងអល់ឡោះនៅពេលដែលពួកអ្នក(បណ្ដា អ្នកមានជំនឿ)វិលត្រឡប់មកកាន់ពួកគេវិញ ដើម្បីឲ្យពួកអ្នកជឿជាក់លើ ពាក្យដោះសារមិនពិតរបស់ពួកគេ និងដើម្បីពួកគេរួចផុតពីការស្ដីបន្ទោស។ ហេតុនេះ ចូរពួកអ្នកបោះបង់ពួកគេដោយបោះបង់ទាំងខឹងសម្បារ និងចាកចេញពី ពួកគេចុះ។ ពិតណាស់ ពួកគេគឺមានភាពកខ្វក់ ដែលជាភាពកខ្វក់ផ្នែកខាងក្នុង។ ហើយទីជម្រករបស់ពួកគេដែលពួកគេនឹងស្នា ក់នៅនោះ គឺនរកជើហាន់ណាំដែល ជាការតបស្នងដល់ពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្តនៃភាពពុតត្បុតនិងអំពើបាបកម្ម។

يَحْلِفُونَ لَكُمْ لِتَرْضَوْا۟ عَنْهُمْ ۖ فَإِن تَرْضَوْا۟ عَنْهُمْ فَإِنَّ ٱللَّهَ لَا يَرْضَىٰ عَنِ ٱلْقَوْمِ ٱلْفَـٰسِقِينَ ﴿٩٦﴾

ពួកដែលមិនចូលរួមប្រយុទ្ធទាំងនោះបានស្បថចំពោះពួកអ្នក(ឱបណ្ដា អ្នកមានជំនឿ) ដើម្បីឲ្យពួកអ្នកអនុគ្រោះដល់ពួកគេ និងទទួលយកការដោះសាររបស់ពួកគេ។ ហេតុនេះ ចូរពួកអ្នកកុំអនុគ្រោះដល់ពួកគេឲ្យសោះ ព្រោះប្រសិនបើពួកអ្នកអនុគ្រោះដល់ពួកគេនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាបានល្មើសនឹងម្ចាស់របស់ ពួកអ្នកហើយ ដោយសារតែអល់ឡោះទ្រង់មិនអនុគ្រោះដល់ក្រុមដែលងាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ដោយការប្រឆាំងនិងពុតត្បុតឡើយ។ ហេតុនេះ ចូរ ពួកអ្នក(ឱបណ្ដា អ្នកមូស្លីម)ប្រុងប្រយ័ត្នចំពោះការអនុគ្រោះដល់អ្នកដែលអល់ឡោះមិនអនុគ្រោះដល់គេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ٱلْأَعْرَابُ أَشَدُّ كُفْرًۭا وَنِفَاقًۭا وَأَجْدَرُ أَلَّا يَعْلَمُوا۟ حُدُودَ مَآ أَنزَلَ ٱللَّهُ عَلَىٰ رَسُولِهِۦ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿٩٧﴾

ពួកអារ៉ាប់ជនបទ ប្រសិនបើពួកគេប្រឆាំងឬមានភាពពុតត្បុតនោះ ការប្រឆាំងរបស់ពួកគេ និងភាពពុតត្បុតរបស់ពួកគេ គឺខ្លាំងជាងការប្រឆាំង និង(ខ្លាំង ជាង)ភាពពុតត្បុតរបស់អ្នកទីក្រុង(ម៉ាទីណះ)ទៅទៀត។ ពួកគេមិនត្រឹមតែមានភាពល្ងង់ខ្លៅចំពោះសាសនាប៉ុណ្ណោះទេ ថែមទាំងមិនដឹងអំពីកាតព្វកិច្ច ប្រការគួរ គប្បីធ្វើ និងក្បួនច្បាប់ផ្សេងៗដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នកនាំសាររបស់ទ្រង់ថែមទៀត ដោយសារតែពួកគេមានភាពរឹងរូស ឃោឃៅ និងមិនសូវចូលចំណោម គេ។ ហើយអល់ឡោះដឹងបំផុតពីស្ថានភាពរបស់ពួកគេ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងចាត់ចែង និងការ បញ្ញត្តិច្បាប់របស់ទ្រង់។

وَمِنَ ٱلْأَعْرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغْرَمًۭا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَ ۚ عَلَيْهِمْ دَآئِرَةُ ٱلسَّوْءِ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌۭ ﴿٩٨﴾

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលជាពួកពុតត្បុត មានអ្នកខ្លះចាត់ទុកអ្វីដែលគេបរិច្ចា គអំពីទ្រព្យម្បត្តិក្នុងមាគ៌ា របស់អល់ឡោះនោះ គឺជាការខាតបង់ និងជា ការផាកពិន័យ(ចំពោះពួកគេ)ប៉ុណ្ណោះ ដោយរូបគេគិតថា វា(ការបរិច្ចាគ)នឹងមិនត្រូវបានគេ(អល់ឡោះ)ផ្ដល់ផលបុណ្យឲ្យនោះទេប្រសិនបើគេបានបរិច្ចាគនោះ ហើយអល់ឡោះក៏មិនដាក់ទណ្ឌកម្មដល់គេនោះដែរ ប្រសិនបើគេមិនបរិច្ចាគ។ ក៏ប៉ុន្តែ ជាមួយគ្នានេះ ជួនកាលគេបរិច្ចាគដើម្បីគ្រាន់តែចង់ឲ្យមនុស្សឃើញ និង ដើម្បីការពារខ្លួនគេ ហើយរូបគេរង់ចាំមើលប្រការអាក្រក់កើតមានលើពួកអ្នក(បណ្ដាអ្នកមានជំនឿ) ពេលនោះរូបគេនឹងគេចខ្លួនអំពីពួកអ្នក។ ផ្ទុយទៅវិញ អល់ឡោះបានធ្វើឲ្យអ្វីដែលពួកគេប្រាថ្នាចង់ឲ្យវាកើតឡើងទៅលើអ្នកមានជំនឿអំពីប្រការអាក្រក់នោះ កើតមានចំពោះពួកគេទៅវិញទេ មិនមែនកើតឡើងចំពោះ បណ្តា អ្នកមានជំនឿនោះឡើយ។ ហើយអល់ឡោះមហាឮបំផុតនូវអ្វីដែលពួកគេបាននិយាយ និងមហាដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។

وَمِنَ ٱلْأَعْرَابِ مَن يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَيَتَّخِذُ مَا يُنفِقُ قُرُبَـٰتٍ عِندَ ٱللَّهِ وَصَلَوَٰتِ ٱلرَّسُولِ ۚ أَلَآ إِنَّهَا قُرْبَةٌۭ لَّهُمْ ۚ سَيُدْخِلُهُمُ ٱللَّهُ فِى رَحْمَتِهِۦٓ ۗ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٩٩﴾

ហើយក្នុងចំណោមពួកអារ៉ា ប់ជនបទនោះដែរ គឺមានអ្នកខ្លះមានជំនឿលើអល់ឡោះ និងមានជំនឿចំពោះថ្ងៃបរលោក ហើយរូបគេចាត់ទុកអ្វីដែលគេបរិច្ចា គអំពីទ្រព្យ សម្បត្តិក្នុងមាគ៌ាអល់ឡោះនោះ គឺដើម្បីបញ្ជិតខ្លួនទៅចំពោះទ្រង់ និងជាមធ្យោបាយមួយដើម្បីទទួលបានការបួងសួង និងការសុំការអភ័យទោសពីអ្នក នាំសារ(របស់អល់ឡោះ)ដល់រូបគេផងដែរ។ តើពុំមែនទេឬដែលថា ពិតណាស់ ការបរិច្ចាគរបស់គេក្នុងមាគ៌ាអល់ឡោះ និងការបួងសួងរបស់អ្នក នាំសារ(របស់អល់ឡោះ)ដល់រូបគេ គឺដើម្បីបញ្ជិតខ្លួនគេទៅចំពោះអល់ឡោះនោះ?រូបគេនឹងបានឃើញផលបុណ្យរបស់វា(ការបរិច្ចា គ)នៅនឹងអល់ឡោះ ដោយទ្រង់ នឹងបញ្ចូលរូបគេទៅក្នុងក្ដីមេត្តា ករុណាដ៏ទូលំទូលាយរបស់ទ្រង់ ដែលពោរពេញទៅដោយការអភ័យទោស និងឋានសួគ៌របស់ទ្រង់។ពិតប្រាកដណាស់ អល់ឡោះជា ម្ចា ស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَٱلسَّـٰبِقُونَ ٱلْأَوَّلُونَ مِنَ ٱلْمُهَـٰجِرِينَ وَٱلْأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحْسَـٰنٍۢ رَّضِىَ ٱللَّهُ عَنْهُمْ وَرَضُوا۟ عَنْهُ وَأَعَدَّ لَهُمْ جَنَّـٰتٍۢ تَجْرِى تَحْتَهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًۭا ۚ ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ ﴿١٠٠﴾

បណ្តា អ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមបណ្ដា ពួកមូហាជីរីនដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនិងមាតុភូមិរបស់ពួកគេ ទៅកាន់អល់ឡោះ និងពួកអាន់ស័រ ដែលពួកគេបានជួយដល់ព្យាការីរបស់ទ្រង់ ហើយនិងបណ្តា អ្នកដែលដើរតាមគន្លងធម៌របស់ពួកមូហាជីរីននិងពួកអាន់ស័រដែល ជាអ្នករួសរាន់ទៅកាន់ការមានជំនឿដំបូងគេដោយមានភាពត្រឹមត្រូវទាំងក្នុងគោលជំនឿ ពាក្យសម្ដី និងកាយវិកានោះ អល់ឡោះជាម្ចាស់ទ្រង់បានពេញចិត្តចំពោះ ពួកគេ ហើយទ្រង់បានទទួលយកការប្រតិបត្តិរបស់ពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះអល់ឡោះវិញដែរនូវអ្វីដែលទ្រង់បានប្រទានឲ្យពួកគេនៃផលបុណ្យដ៏ ធំធេង។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការតប ស្នងទាំងនោះហើយ គឺជាជោគជ័យដ៏ធំធេង។

وَمِمَّنْ حَوْلَكُم مِّنَ ٱلْأَعْرَابِ مُنَـٰفِقُونَ ۖ وَمِنْ أَهْلِ ٱلْمَدِينَةِ ۖ مَرَدُوا۟ عَلَى ٱلنِّفَاقِ لَا تَعْلَمُهُمْ ۖ نَحْنُ نَعْلَمُهُمْ ۚ سَنُعَذِّبُهُم مَّرَّتَيْنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍۢ ﴿١٠١﴾

سنعذبهم مر تين ثم يردون إلى عذاب عظيم ហើយក្នុងចំណោមពួកអារ៉ា ប់ជនបទដែលរស់នៅក្បែរទីក្រុងម៉ា ទីណះនោះ មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុងម៉ា ទីណះ ក៏ មានអ្នកខ្លះជាពួកពុតត្បុតដែរ ដោយពួកគេនៅតែស្ថិតនៅក្នុងភាពពុតត្បុតនៅឡើយ ដែលអ្នក(ឱអ្នកនាំសារ)មិនស្គាល់ពួកគេនោះទេ តែអល់ឡោះជាម្ចាស់ទ្រង់ ស្គា ល់ពួកគេ។ អល់ឡោះទ្រង់នឹងដាក់ទណ្ឌ កម្មពួកគេពីរដង ដោយមួយដងនៅក្នុងលោកិយ តាមរយៈលាតត្រដាងនូវភាពពុតត្បុតរបស់ពួកគេ សម្លា ប់ពួកគេ និងច بلغ គម្ពីរគួរអាន · តាហ្វសៀរ ាប់ពួកគេជាឈ្លើយសឹក ហើយមួយដងទៀត គឺនៅថ្ងៃបរលោក ដោយការដាក់ទណ្ឌ កម្ម(ពួកគេ)នៅក្នុងផ្នូរ។ ក្រោយមក នៅថ្ងៃបរលោក ពួកគេនឹងត្រូវគេបញ្ជូនទៅ កាន់ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតនៅឯបាតនរក។

وَءَاخَرُونَ ٱعْتَرَفُوا۟ بِذُنُوبِهِمْ خَلَطُوا۟ عَمَلًۭا صَـٰلِحًۭا وَءَاخَرَ سَيِّئًا عَسَى ٱللَّهُ أَن يَتُوبَ عَلَيْهِمْ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ ﴿١٠٢﴾

ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុងម៉ា ទីណះនោះដែរ គឺមានមួយក្រុមផ្សេងទៀតដែលពួកគេមិនបានចូលរួម(ប្រយុទ្ធ)ក្នុងសមរភូមិដោយគ្មានហេតុផល ដែលត្រូវបានគេអនុគ្រោះនោះឡើយ ហើយពួកគេទទួលស្គាល់ថា ពួកគេ(ពិតជាមិនបានចូលរួមប្រយុទ្ធដោយ)គ្មានហេតុផលដែលត្រូវបានគេអនុគ្រោះនោះមែន ហើយពួកគេក៏មិនបាននាំមកនូវលេសដោះសារភូតកុហកអ្វីនោះដែរ។ ពួកគេបានយកអំពើកុសលរបស់ពួកគេដែលបានសាងកន្លងមក ដូចជាការគោរពប្រតិបត្តិ ចំពោះអល់ឡោះ និងប្រកាន់ខ្ជាប់នូវក្បួនច្បាប់របស់ទ្រង់ ហើយនិងការតស៊ូក្នុងមាគ៌ារបស់ទ្រង់មកលាយឡំជាមួយនឹងអំពើអាក្រក់ ដោយពួកគេសង្ឃឹមថា អល់ឡោះជាម្ចា ស់ទ្រង់នឹងទទួលយកនូវការសារភាពកំហុសរបស់ពួកគេ និងអធ្យាស្រ័យដល់ពួកគេ។ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសចំពោះជនណា ដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

خُذْ مِنْ أَمْوَٰلِهِمْ صَدَقَةًۭ تُطَهِّرُهُمْ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيْهِمْ ۖ إِنَّ صَلَوٰتَكَ سَكَنٌۭ لَّهُمْ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ﴿١٠٣﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដកហូតហ្សាកាត់ពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួន ដើម្បីជាការជម្រះសម្អាតពួកគេពីភាពកខ្វក់នៃអំពើល្មើសនិងបាបកម្ម ទាំងឡាយតាមរយៈការបរិច្ចាគហ្សាកាត់នេះ និងដើម្បីឲ្យអំពើល្អរបស់ពួកគេកើនឡើង ហើយចូរអ្នកបួងសួងឲ្យពួកគេផងបន្ទាប់ពីអ្នកបានយកវា(ទ្រព្យហ្សាកាត់)ពី ពួកគេហើយនោះ។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាក្តីមេត្តាករុណាចំពោះពួកគេ និងធ្វើឲ្យចិត្តពួកគេនឹងនរ។ ហើយអល់ឡោះមហាឮបំផុតនូវការ បួងសួងរបស់អ្នក មហាដឹងបំផុតនូវរាល់ទង្វើរបស់ពួកគេ និងការនៀត(តាំងចិត្ត)របស់ពួកគេ។

أَلَمْ يَعْلَمُوٓا۟ أَنَّ ٱللَّهَ هُوَ يَقْبَلُ ٱلتَّوْبَةَ عَنْ عِبَادِهِۦ وَيَأْخُذُ ٱلصَّدَقَـٰتِ وَأَنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ﴿١٠٤﴾

ដើម្បីឲ្យពួកដែលមិនបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទាំងនោះ និងបណ្តាអ្នកដែលបានសារភាពកំហុសចំពោះអល់ឡោះដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ទទួលយកការសារភាពកំហុសពីបណ្ដា ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសារភាពទោសកំហុសទៅចំពោះទ្រង់ និងទទួលយកការបរិច្ចាគទាំងឡាយ ហើយទ្រង់មហាមានលើសលប់ មិនត្រូវការវានោះឡើយ។ ហើយទ្រង់នឹងផ្តល់ផលបុណ្យដល់អ្នកដែលបរិច្ចាគចំពោះការបរិច្ចាគរបស់គេ។ ហើយទ្រង់ជាអ្នក ទទួលយកការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَقُلِ ٱعْمَلُوا۟ فَسَيَرَى ٱللَّهُ عَمَلَكُمْ وَرَسُولُهُۥ وَٱلْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَـٰلِمِ ٱلْغَيْبِ وَٱلشَّهَـٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿١٠٥﴾

تعملون ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ និងបណ្តា អ្នកដែលបានសារភាពកំហុសពីបាបកម្មរបស់ ពួកគេថាៈ ចូរពួកអ្នកមានភាពស្មោះសក្នុងទង្វើរបស់ពួកអ្នកចំពោះអល់ឡោះ និងសាងនូវទង្វើដែលទ្រង់ពេញចិត្តចុះ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ និងអ្នក នាំសាររបស់ទ្រង់ ហើយនិងបណ្ដា អ្នកមានជំនឿទាំងឡាយនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ ពួកអ្នកដែលជាអ្នកដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវ អ្វីដែលអ្នកធ្លា ប់បានសាងនៅក្នុងលោកិយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។

وَءَاخَرُونَ مُرْجَوْنَ لِأَمْرِ ٱللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿١٠٦﴾

ហើយក្នុងចំណោមអ្នកដែលអវត្តមានមិនបានចូលរួមក្នុងសង្រ្គា មតាពូកនោះ គឺមានមួយក្រុមផ្សេងទៀតដែលពួកគេមិនមានហេតុផលដែលគេអនុគ្រោះ(ក្នុងការ មិនចូលរួមច្បាំង)នោះឡើយ។ ជាការពិតណាស់អ្នកទាំងនោះ ពួកគេត្រូវបានគេពន្យារពេលដើម្បីរង់ចាំការសម្រេចរបស់អល់ឡោះ និងការកាត់សេចក្ដីរបស់ទ្រង់ ចំពោះពួកគេ ដោយទ្រង់នឹងកាត់សេចក្ដីពួកគេតាមអ្វីដែលទ្រង់មានចេតនា ដោយទ្រង់អាចនឹងដាក់ទណ្ឌកម្មពួកគេប្រសិនបើពួកគេមិនបានសារភាពកំហុស ចំពោះទ្រង់ ឬក៏ទ្រង់នឹងទទួលយកការសារភាពកំហុសពីពួកគេប្រសិនបើពួកគេបានសារភាពកំហុសចំពោះទ្រង់។ ហើយអល់ឡោះមហាដឹងបំផុត ថាតើជនណា ដែលសក្តិសមនឹងទទួលទណ្ឌកម្មរបស់ទ្រង់ និងជនណាដែលសក្តិសមនឹងទទួលបានការអភ័យទោសពីទ្រង់។ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការដាក់បញ្ញត្តិ ច្បាប់ និងចាត់ចែងរបស់ទ្រង់។អ្នកទាំងនោះគឺៈ មូរ៉រ៉ោះ កូនប្រុសរបស់ អាររ៉ពៀក,កាអាប់ កូនប្រុសរបស់ ម៉ា លិកនិងហ៊ីឡាល កូនប្រុសរបស់ អ៊ូម៉ៃយ៉ះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱلَّذِينَ ٱتَّخَذُوا۟ مَسْجِدًۭا ضِرَارًۭا وَكُفْرًۭا وَتَفْرِيقًۢا بَيْنَ ٱلْمُؤْمِنِينَ وَإِرْصَادًۭا لِّمَنْ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبْلُ ۚ وَلَيَحْلِفُنَّ إِنْ أَرَدْنَآ إِلَّا ٱلْحُسْنَىٰ ۖ وَٱللَّهُ يَشْهَدُ إِنَّهُمْ لَكَـٰذِبُونَ ﴿١٠٧﴾

ى ហើយក្នុងចំណោមពួកពុតត្បុតនោះដែរ គឺមានអ្នកដែលបានកសាងម៉ាស្ជិតពុំមែនដើម្បីប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះទេ តែផ្ទុយទៅវិញ ពួកគេកសាង ម៉ា ស្ជិតនេះឡើង គឺដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម និងបង្ហាញនូវភាពគ្មានជំនឿតាមរយៈការធ្វើឲ្យពួកពុតត្បុតមានភាពខ្លាំងក្លា ហើយនិងដើម្បីបំបែកបំបាក់ រវាងបណ្ដា អ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀម និងរង់ចាំសម្រាប់ជនណាដែលបានធ្វើសង្រ្គាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុន ពេលសាងសង់ម៉ាស្ជិតនេះឡើងប៉ុណ្ណោះ។ ហើយពួកពុតត្បុតទាំងនោះប្រាកដជានឹងស្បថចំពោះពួកអ្នកថាៈ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វី ក្រៅពីធ្វើល្អចំពោះអ្នកមូស្លីមឡើយ។ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហកនៅក្នុងការអះអាងរបស់ពួកគេនេះ។

لَا تَقُمْ فِيهِ أَبَدًۭا ۚ لَّمَسْجِدٌ أُسِّسَ عَلَى ٱلتَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَن تَقُومَ فِيهِ ۚ فِيهِ رِجَالٌۭ يُحِبُّونَ أَن يَتَطَهَّرُوا۟ ۚ وَٱللَّهُ يُحِبُّ ٱلْمُطَّهِّرِينَ ﴿١٠٨﴾

ម៉ា ស្ជិតដែលកសាងឡើងក្នុងលក្ខណៈបែបនេះ ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)កុំទទួលយកការអញ្ជើញរបស់ពួកពុតត្បុតដែលបានអញ្ជើញអ្នកឲ្យទៅសឡាតនៅក្នុង ម៉ាស្ជិតនោះឲ្យសោះ។ ពិតប្រាកដណាស់ ម៉ាស្ជិតគូហ្ពាក ដែលត្រូវបានសាងសង់ឡើងតាំងពីដំបូង ដែលសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)នោះ គឺសាកសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាងម៉ា ស្ជិតដែលគេ(ពួកពុតត្បុត)កសាងឡើងនៅលើភាពគ្មា នជំនឿ។ នៅក្នុងម៉ា ស្ជិតគូហ្ពាកនោះ មានបុរស ជាច្រើនដែលពួកគេចូលចិត្តសម្អា ត(ខ្លួនរបស់គេ)ពីប្រការអាក្រក់និងប្រការកខ្វក់ទាំងឡាយនឹងទឹក ហើយនិងសម្អា តពីអំពើល្មើសដោយការសារភាពកំហុសនិង ការសុំអភ័យទោស។ ហើយអល់ឡោះទ្រង់ស្រឡាញ់ចូលចិត្តបណ្ដា អ្នកដែលស្អា តស្អំពីប្រការអាក្រក់ ស្អា តស្អំពីប្រការកខ្វក់ និងពីបាបកម្មទាំងឡាយ។

أَفَمَنْ أَسَّسَ بُنْيَـٰنَهُۥ عَلَىٰ تَقْوَىٰ مِنَ ٱللَّهِ وَرِضْوَٰنٍ خَيْرٌ أَم مَّنْ أَسَّسَ بُنْيَـٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍۢ فَٱنْهَارَ بِهِۦ فِى نَارِ جَهَنَّمَ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿١٠٩﴾

តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ា ស្ជិត)របស់គេនៅលើការកោតខ្លា ចអល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជា របស់ទ្រង់និងចៀសវាងពីប្រការទាំងឡាយ ដែលទ្រង់ហាមឃាត់ និង(នៅលើ)ការពេញចិត្តពីអល់ឡោះតាមរយៈការពង្រីកនូវទង្វើល្អនោះ មានភាពស្មើគ្នា ដែរឬទេជាមួយនឹងអ្នកដែលបានកសាងម៉ា ស្ជិតដើម្បី បង្កគ្រោះថ្នា ក់ដល់អ្នកមូស្លីម និងដើម្បីពង្រឹងភាពគ្មា នជំនឿ ព្រមទាំងដើម្បីបំបែកបំបាក់រវាងបណ្ដា អ្នកមានជំនឿនោះ?ពិតប្រាកដណាស់ ក្រុមទាំងពីរនេះមិនអាច ស្មើគ្នាជាដាច់ខាត ពីព្រោះ អ្នកទីមួយ គ្រឹះនៃសំណង់របស់គេមានភាពរឹងមាំ ស្អិតរមួតជាប់គ្នា ដែលគេមិនមានការភ័យខ្លាចពីការធ្លាក់ស្រុតនោះឡើយ។ រីឯអ្នក ទីពីរវិញ ការប្រៀបធៀប(សំណង់)របស់គេ គឺប្រៀបដូចជាអ្នកដែលសង់សំណង់នៅលើមាត់ជ្រោះដែលចាំតែនឹងធ្លាក់បាក់ស្រុតប៉ុណ្ណោះ ហើយរូបគេនិងសំណង់ របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងបាតឋាននរកជើហាន់ណាំ។ ហើយអល់ឡោះនឹងមិនចង្អុលបង្ហាញក្រុមដែលបំពានដោយការប្រឆាំង ពុតត្បុត និងអ្វីផ្សេង ទៀតនោះឡើយ។

لَا يَزَالُ بُنْيَـٰنُهُمُ ٱلَّذِى بَنَوْا۟ رِيبَةًۭ فِى قُلُوبِهِمْ إِلَّآ أَن تَقَطَّعَ قُلُوبُهُمْ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ﴿١١٠﴾

ម៉ាស្ជិតរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបានកសាងវាឡើងដើម្បីបង្កគ្រោះថ្នាក់(ដល់អ្នកមូស្លីម)នោះ នៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យ និងភាពពុតត្បុតក្នុង ដួងចិត្តរបស់ពួកគេដដែល លុះត្រាតែវា(ចិត្ត)ត្រូវបានកាត់ដោយការស្លាប់ ឬត្រូវបានសម្លាប់ដោយផ្លែដាវ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់ទង្វើនៃខ្ញុំបម្រើ របស់ទ្រង់ មហាគតិបណ្ឌិ តចំពោះអ្វីដែលទ្រង់កាត់សេចក្ដីចំពោះវានៃការតបស្នងទៅលើប្រការល្អឬប្រការអាក្រក់។

۞ إِنَّ ٱللَّهَ ٱشْتَرَىٰ مِنَ ٱلْمُؤْمِنِينَ أَنفُسَهُمْ وَأَمْوَٰلَهُم بِأَنَّ لَهُمُ ٱلْجَنَّةَ ۚ يُقَـٰتِلُونَ فِى سَبِيلِ ٱللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ ۖ وَعْدًا عَلَيْهِ حَقًّۭا فِى ٱلتَّوْرَىٰةِ وَٱلْإِنجِيلِ وَٱلْقُرْءَانِ ۚ وَمَنْ أَوْفَىٰ بِعَهْدِهِۦ مِنَ ٱللَّهِ ۚ فَٱسْتَبْشِرُوا۟ بِبَيْعِكُمُ ٱلَّذِى بَايَعْتُم بِهِۦ ۚ وَذَٰلِكَ هُوَ ٱلْفَوْزُ ٱلْعَظِيمُ ﴿١١١﴾

ى ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទិញ(ប្តូរ)ពីបណ្ដាអ្នកមានជំនឿនូវជីវិតរបស់ពួកគេ(ខណៈដែលពួកគេ គឺជាកម្មសិទ្ធិរបស់ទ្រង់)នឹងតម្លៃមួយដ៏ខ្ពស់ បំផុត នោះគឺឋានសួគ៌ ខណៈដែលពួកគេប្រយុទ្ធជាមួយនឹងពួកប្រឆាំងដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់បំផុត ដោយពួកគេបានសម្លាប់ពួកប្រឆាំង ហើយពួកប្រឆាំងក៏បានសម្លា ប់ពួកគេវិញដែរ។ការសន្យារបស់អល់ឡោះចំពោះរឿងនេះ គឺជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមានបញ្ជា ក់នៅក្នុងគម្ពីរតាវរ៉ بلغ គម្ពីរគួរអាន · តាហ្វសៀរ ត (ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីមូសា) គម្ពីរអ៊ីញជីល(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីអ៊ីសា) និងគម្ពីរគួរអាន(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យា ការីមូហាំម៉ា ត់)។ ហើយគ្មា ននរណាម្នា ក់ដែលគោរពពាក្យសន្យារបស់ខ្លួនជាងអល់ឡោះជាម្ចា ស់នោះឡើយ។ ដូច្នេះ ចូរអ្នក(ឱបណ្ដា អ្នកមានជំនឿ)សប្បាយរីករាយ ជាមួយនឹងការលក់ដូររបស់ពួកអ្នកដែលបានព្រមព្រៀងវាជាមួយនឹងអល់ឡោះចុះ។ ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបាននូវផលចំណេញមួយដ៏ធំធេងបំផុត ហើយកិច្ចព្រមព្រៀងនោះ វាគឺជាជោគជ័យមួយដ៏ធំធេង។

ٱلتَّـٰٓئِبُونَ ٱلْعَـٰبِدُونَ ٱلْحَـٰمِدُونَ ٱلسَّـٰٓئِحُونَ ٱلرَّٰكِعُونَ ٱلسَّـٰجِدُونَ ٱلْـَٔامِرُونَ بِٱلْمَعْرُوفِ وَٱلنَّاهُونَ عَنِ ٱلْمُنكَرِ وَٱلْحَـٰفِظُونَ لِحُدُودِ ٱللَّهِ ۗ وَبَشِّرِ ٱلْمُؤْمِنِينَ ﴿١١٢﴾

បណ្តា អ្នកដែលទទួលបាននូវការតបស្នងបែបនេះ ពួកគេទាំងនោះ គឺបណ្តា អ្នកដែលវិលត្រឡប់(ងាកចេញ)ពីអ្វីដែលអល់ឡោះមិនពេញចិត្តនិងខឹងសម្បារ ទៅកាន់ អ្វីដែលអល់ឡោះទ្រង់ស្រឡាញ់និងពេញចិត្ត បណ្តា អ្នកដែលឱនលំទោននិងបន្ទាបខ្លួនដោយការកោតខ្លាចចំពោះអល់ឡោះ ដោយពួកគេប្រឹងប្រែងក្នុងការគោរព ប្រតិបត្តិចំពោះទ្រង់ បណ្ដា អ្នកកោតសរសើរចំពោះម្ចាស់របស់ពួកគេនៅគ្រប់ស្ថានភាពទាំងអស់ បណ្ដា អ្នកដែលបួស បណ្ដា អ្នកដែលប្រតិបត្តិសឡាត បណ្ដា អ្នក ដែលប្រើគ្នាឲ្យធ្វើនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានដាក់បទបញ្ជា និងបណ្ដា អ្នកដែលហាមឃាត់គ្នាអំពីប្រការដែលអល់ឡោះនិងអ្នកនាំសាររបស់ ទ្រង់បានដាក់បម្រាមហាមឃាត់ ហើយនិងបណ្ដា អ្នកថែរក្សាបទបញ្ជា ទាំងឡាយរបស់អល់ឡោះដោយការគោរពតាម និង(ថែរក្សា)ប្រការដែលទ្រង់ហាមឃាត់ដោយ ការចៀសវាង។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ផ្ដល់ដំណឹ ងរីករាយដល់បណ្ដា អ្នកមានជំនឿដែលមាននូលក្ខណៈសម្បត្តិបែបនេះនូវដំណឹ ងល្អដែលនាំឲ្យ ពួកគេរីករាយទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកចុះ។

مَا كَانَ لِلنَّبِىِّ وَٱلَّذِينَ ءَامَنُوٓا۟ أَن يَسْتَغْفِرُوا۟ لِلْمُشْرِكِينَ وَلَوْ كَانُوٓا۟ أُو۟لِى قُرْبَىٰ مِنۢ بَعْدِ مَا تَبَيَّنَ لَهُمْ أَنَّهُمْ أَصْحَـٰبُ ٱلْجَحِيمِ ﴿١١٣﴾

១១៣. មិនគប្បីនោះទេចំពោះព្យាការីហើយក៏មិនគប្បីដែរចំពោះបណ្ដា អ្នកមានជំនឿ ក្នុងការសុំការអភ័យទោសពីអល់ឡោះឲ្យពួកមុស្ហរីគីននោះ ទោះបីជាពួកគេ នោះជាសាច់ញាតិនឹងគ្នាក៏ដោយ បន្ទាប់ពីគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន) គឺជាអ្នកដែលស្ថិតក្នុងចំណោម ពួកនរក ដោយការស្លា ប់របស់ពួកគេស្ថិតនៅក្នុងភាពស្ហ៊ីរិក(ចំពោះអល់ឡោះ)ហើយនោះ។و

وَمَا كَانَ ٱسْتِغْفَارُ إِبْرَٰهِيمَ لِأَبِيهِ إِلَّا عَن مَّوْعِدَةٍۢ وَعَدَهَآ إِيَّاهُ فَلَمَّا تَبَيَّنَ لَهُۥٓ أَنَّهُۥ عَدُوٌّۭ لِّلَّهِ تَبَرَّأَ مِنْهُ ۚ إِنَّ إِبْرَٰهِيمَ لَأَوَّٰهٌ حَلِيمٌۭ ﴿١١٤﴾

حليم ហើយការសុំអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមឲ្យឳពុករបស់គាត់នោះ គឺគ្មានអ្វីក្រៅពីដោយសារតែហេតុផលដែលគាត់បានសន្យានឹងឪពុករបស់គាត់ថា នឹងសុំ ការអភ័យទោស(ពីអល់ឡោះ)ឲ្យគាត់ ដោយសង្ឃឹមថា គាត់នឹងចូលឥស្លាមនោះឡើយ។ តែនៅពេលដែលគេបានបញ្ជា ក់ប្រាប់ដល់ព្យាការីអ៊ីព្រហ៊ីមយ៉ា ងច្បាស់ថា ពិតណាស់ ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ ដោយសារតែការទូន្មានរបស់គាត់(ចំពោះឪពុកគាត់)នោះ មិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ ឬក៏គាត់ បានដឹងតាមរយៈវ៉ាហ៊ី(ដែលគេផ្តល់ឲ្យគាត់បានដឹង)ថាៈ ពិតណាស់ ឪពុករបស់គាត់នឹងស្លាប់ក្នុងភាពជាអ្នកគ្មា នជំនឿនោះ គាត់ក៏បានចាកចេញពីឪពុករបស់គាត់ វិញ។ ហើយការសុំអភ័យទោសរបស់គាត់ឲ្យឪពុករបស់គាត់នោះ វាគឺជាការព្យាយាមរបស់គាត់ប៉ុណ្ណោះ ដោយវាមិនមែនជាការបំពានលើច្បាប់ដែលអល់ឡោះបាន ផ្តល់វ៉ាហ៊ីឲ្យគាត់នោះឡើយ។ ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺអ្នកដែលឱនលំទោនទៅចំពោះអល់ឡោះយ៉ា ងច្រើនបំផុត ជាអ្នកអភ័យទោសនិងអធ្យាស្រ័យ ច្រើនបំផុតដល់ក្រុមរបស់គាត់ដែលជាពួកបំពាន។

وَمَا كَانَ ٱللَّهُ لِيُضِلَّ قَوْمًۢا بَعْدَ إِذْ هَدَىٰهُمْ حَتَّىٰ يُبَيِّنَ لَهُم مَّا يَتَّقُونَ ۚ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ ﴿١١٥﴾

ហើយអល់ឡោះមិនសម្រេចឲ្យក្រុមណាមួយវង្វេងក្រោយពីពួកគេទទួលបានការចង្អុលបង្ហា ញនោះឡើយ លុះត្រាតែទ្រង់បានបញ្ជា ក់ប្រាប់ដល់ពួកគេនូវប្រការ ដែលគេហាមឃាត់ដែលពួកគេចាំបាច់ត្រូវចៀសវាង។ ដូច្នេះ ប្រសិនបើពួកគេបានប្រព្រឹត្តនូវទង្វើដែលគេបានហាមឃាត់ចំពោះពួកគេក្រោយពី¬បានបញ្ជាក់ប្រាប់ ដល់ពួកគេថា វាជាប្រការដែលគេហាមឃាត់ហើយនោះ ទើបទ្រង់សម្រេចឲ្យពួកគេវង្វេង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយហើយពិតណាស់ ទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱللَّهَ لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ يُحْىِۦ وَيُمِيتُ ۚ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِىٍّۢ وَلَا نَصِيرٍۢ ﴿١١٦﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ដោយទ្រង់គ្មានដៃគូនោះឡើយនៅក្នុងការគ្រប់គ្រងវាទាំងពីរនោះ។ គ្មា នអាថ៌កំបាំងណាមួយដែលមាននៅក្នុងវាទាំងពីរ(មេឃដី)អាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់គឺជាអ្នកធ្វើឲ្យរស់ចំពោះជនណាដែលទ្រង់មានចេតនាចង់ឲ្យ គេរស់ ហើយទ្រង់ជាអ្នកធ្វើឲ្យស្លាប់ចំពោះជនណាដែលមានចេតនាឲ្យគេស្លាប់។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)គ្មា នអ្នកគាំពារណាដែលអាច គាំពារកិច្ចការរបស់ពួកអ្នកក្រៅពីអល់ឡោះឡើយ ហើយពួកអ្នកក៏គ្មានអ្នកជួយណាដែលអាចជួយការពារពួកអ្នកពីប្រការអាក្រក់ និងជួយពួកអ្នកឲ្យយកឈ្នះលើ សត្រូវរបស់ពួកអ្នក(ក្រៅពីអល់ឡោះ)នោះដែរ។

لَّقَد تَّابَ ٱللَّهُ عَلَى ٱلنَّبِىِّ وَٱلْمُهَـٰجِرِينَ وَٱلْأَنصَارِ ٱلَّذِينَ ٱتَّبَعُوهُ فِى سَاعَةِ ٱلْعُسْرَةِ مِنۢ بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍۢ مِّنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُۥ بِهِمْ رَءُوفٌۭ رَّحِيمٌۭ ﴿١١٧﴾

ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការីមូហាំម៉ា ត់នៅពេលដែលគាត់បានអនុញ្ញា តឲ្យពួកពុតត្បុតមិនចូលរូមក្នុង សង្រ្គា មតាពូក។ហើយជាការពិតណាស់ ទ្រង់ក៏បានទទួលយកការសារភាពកំហុសផងដែរពីពួកមូហាជីរីន និងពួកអាន់សរ៍ ដែលពួកគេមិនបានអវត្តមានពីសង្គ្រា ម ឡើយ។ ផ្ទុយទៅវិញ ពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ា ត់)ដោយចេញទៅធ្វើសង្គ្រាមតាពូកនេះ ទោះបីជាអាកាសធាតុក្តៅខ្លាំង មានគ្នាតិច ហើយសត្រូវ មានកម្លាំងខ្លាំងក្លាក៏ដោយ ក្រោយពីក្រុមមួយក្នុងចំណោមពួកគេ(អ្នកមានជំនឿ) ចិត្តរបស់ពួកគេស្ទើរតែបោះបង់ចោលសមរភូមិប្រយុទ្ធទៅហើយ ដោយសារតែ ក្នុងសង្គ្រា មនោះ ពួកគេស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត។ ក្រោយមក អល់ឡោះបានធ្វើឲ្យពួកមានភាពនឹងនរ និងបានចាកចេញទៅប្រយុទ្ធវិញ ហើយទ្រង់ក៏បាន ទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាករុណា របស់ទ្រង់(ចំពោះពួកគេ)នោះ គឺទ្រង់បានចង្អុលបង្ហា ញពួកគេឲ្យសារភាពកំហុស និងទទួលយកនូវការសារភាពកំហុសពីពួកគេ។

وَعَلَى ٱلثَّلَـٰثَةِ ٱلَّذِينَ خُلِّفُوا۟ حَتَّىٰٓ إِذَا ضَاقَتْ عَلَيْهِمُ ٱلْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنفُسُهُمْ وَظَنُّوٓا۟ أَن لَّا مَلْجَأَ مِنَ ٱللَّهِ إِلَّآ إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوٓا۟ ۚ إِنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ﴿١١٨﴾

ه ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ក៏បានទទួលយកការសារភាពកំហុសផងដែរពីបុគ្គលបីរូប ដែលពួកគេនោះគឺ កាអាប់ កូនប្រុសរបស់ ម៉ា លិក, មូរ៉រោះ កូនប្រុសរបស់ អាររ៉ពៀក, និងហ៊ីឡាល កូនប្រុសរបស់ អ៊ូម៉ៃយ៉ះ ដែលពួកគេត្រូវបានគេទុកចោល ហើយគេបានពន្យារពេលក្នុងការទទួលយកការសារភាពកំហុស របស់ពួកគេ(ទាំងបី) ក្រោយពីពួកគេមិនបានចេញទៅចូលរួមក្នុងសមរភូមិតាពូកជាមួយនឹងអ្នកនាំសារមូហាំម៉ាត់។ ពេលនោះ ព្យាការីមូហាំម៉ាត់ បានប្រើមនុស្ស លោកឲ្យគេបោះបង់ចោលពួកគេ(មិននិយាយរកពួកគេ) ហើយពួកគេ(ទាំងបី)ក៏ទទួលរងនូវទុក្ខព្រួយចំពោះរឿងនោះ រហូតដល់ផែនដីដែលមានភាពទូលំទូលាយ នោះបែរជាចង្អៀតចំពោះពួកគេ ហើយដួងចិត្តរបស់ពួកគេក៏មានភាពចង្អៀតចង្អល់ផងដែរ ដោយសារតែពួកគេទទួលនូវភាពឯកោ។ ហើយពួកគេបានដឹងថា ពិត ណាស់ គ្មា នកន្លែងជ្រកកោនណាសម្រាប់ពួកគេឡើយលើកលែងតែការវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចា ស់ប៉ុណ្ណោះ។ដូច្នេះ ទ្រង់ក៏មានក្តីមេត្តា ករុណាចំពោះពួក គេដោយចង្អុលបង្ហាញពួកគេឲ្យទទួលសារភាពកំហុស។ បន្ទាប់មក ទ្រង់បានទទួលយកការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែល ទទួលយកការសារភាពកំហុសរបស់ខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَكُونُوا۟ مَعَ ٱلصَّـٰدِقِينَ ﴿١١٩﴾

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់ ហើយបានអនុវត្តតាមក្បួនច្បាប់របស់ទ្រង់! ចូរពួកអ្នកកោតខ្លាចអល់ឡោះដោយ អនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងា យពីបម្រាមទាំងឡាយដែលទ្រង់ហាមឃាត់ ហើយពួកអ្នកត្រូវស្ថិតនៅជាមួយបណ្ដា អ្នកដែលទៀងត្រង់ ទាំងក្នុងការមានជំនឿ ពាក្យសម្ដី និងទង្វើរបស់ពួកគេ។ពិតណាស់ គ្មា នអ្វីដែលអាចជួយសង្រ្គោះពួកអ្នកនោះទេលើកលែងតែភាពទៀងត្រង់ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

مَا كَانَ لِأَهْلِ ٱلْمَدِينَةِ وَمَنْ حَوْلَهُم مِّنَ ٱلْأَعْرَابِ أَن يَتَخَلَّفُوا۟ عَن رَّسُولِ ٱللَّهِ وَلَا يَرْغَبُوا۟ بِأَنفُسِهِمْ عَن نَّفْسِهِۦ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌۭ وَلَا نَصَبٌۭ وَلَا مَخْمَصَةٌۭ فِى سَبِيلِ ٱللَّهِ وَلَا يَطَـُٔونَ مَوْطِئًۭا يَغِيظُ ٱلْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّۢ نَّيْلًا إِلَّا كُتِبَ لَهُم بِهِۦ عَمَلٌۭ صَـٰلِحٌ ۚ إِنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُحْسِنِينَ ﴿١٢٠﴾

ចំពោះអ្នកដែលរស់នៅទីក្រុងម៉ា ទីណះនិងពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកគេ គឺមិនអាចបោះបង់អ្នកនាំសាររបស់អល់ឡោះបានឡើយ នៅពេលដែលគាត់ ចេញទៅប្រយុទ្ធដោយខ្លួនរបស់គាត់ផ្ទាល់នោះ ហើយពួកគេក៏មិនអាចស្រឡាញ់ខ្លួនពួកគេនិងការពារខ្លួនពួកគេជាងខ្លួនអ្នកនាំសារមូហាំម៉ាត់នោះដែរ។ ផ្ទុយ ទៅវិញ ចាំបាច់លើពួកគេត្រូវលះបង់ខ្លួនប្រាណរបស់ពួកគេដើម្បីការពារគាត់។ នោះគឺដោយសារតែការស្រេកទឹក ការនឿយហត់ និងការស្រកឃ្លានមិនប៉ះពាល់ ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្រ្គាម)ឡើយ ហើយពួកគេក៏មិនឈានជើងទៅកន្លែងណាដែលធ្វើឲ្យពួកប្រឆាំងមានកំហឹងនោះដែរ ហើយពួកគេក៏មិន ដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដូចជាការសម្លាប់ ការចាប់ជាឈ្លើយសឹក ឬភាពបរាជ័យនោះឡើយ ផ្ទុយទៅវិញ អល់ឡោះបានកត់ត្រាឲ្យពួកគេនូវផល បុណ្យពីទង្វើកុសលដែលពួកគេបានសាង ហើយទ្រង់បានទទួលយកវាពីពួកគេ។ពិតប្រាកដណាស់ អល់ឡោះមិនបំបាត់ផលបុណ្យរបស់បណ្ដា អ្នកដែលសាងអំពើ ល្អឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងផ្តល់វាដល់ពួកគេយ៉ា ងពេញលេញ និងបន្ថែមឲ្យពួកគេទ្វេដង។

وَلَا يُنفِقُونَ نَفَقَةًۭ صَغِيرَةًۭ وَلَا كَبِيرَةًۭ وَلَا يَقْطَعُونَ وَادِيًا إِلَّا كُتِبَ لَهُمْ لِيَجْزِيَهُمُ ٱللَّهُ أَحْسَنَ مَا كَانُوا۟ يَعْمَلُونَ ﴿١٢١﴾

ហើយទោះបីជាពួកគេលះបង់(បរិច្ចាគ)ទ្រព្យសម្បត្តិតិចក្ដី ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមួយក៏ដោយ គឺសុទ្ធតែត្រូវបានគេកត់ត្រាសម្រាប់ ពួកគេនូវអ្វីដែលពួកបានប្រព្រឹត្តនៃការលះបង់ និងការធ្វើដំណើ រ ដើម្បីឲ្យអល់ឡោះនឹងតបស្នងដល់ពួកគេយ៉ា ងពេញលេញ។ហេតុនេះ នៅថ្ងៃបរលោក អល់ឡោះ នឹងតបស្នងឲ្យពួកគេនូវផលបុណ្យដ៏ប្រសើរបំផុតនូវអ្វីដែលពួកគេបានសាង។

۞ وَمَا كَانَ ٱلْمُؤْمِنُونَ لِيَنفِرُوا۟ كَآفَّةًۭ ۚ فَلَوْلَا نَفَرَ مِن كُلِّ فِرْقَةٍۢ مِّنْهُمْ طَآئِفَةٌۭ لِّيَتَفَقَّهُوا۟ فِى ٱلدِّينِ وَلِيُنذِرُوا۟ قَوْمَهُمْ إِذَا رَجَعُوٓا۟ إِلَيْهِمْ لَعَلَّهُمْ يَحْذَرُونَ ﴿١٢٢﴾

ហើយចំពោះបណ្ដា អ្នកដែលមានជំនឿ គឺមិនគប្បីចេញទៅធ្វើសង្រ្គា មទាំងអស់គ្នា នោះទេ ដើម្បីកុំឲ្យពួកគេត្រូវបានសត្រូវសម្លា ប់ទាំងអស់គ្នា ប្រសិនបើសត្រូវរបស់ ពួកគេបង្ហាញខ្លួនចំពោះពួកគេ។ ដូច្នេះ មួយក្រុមក្នុងចំណោមពួកគេត្រូវចេញទៅប្រយុទ្ធ និងទុកមួយក្រុមទៀតឲ្យនៅជាមួយអ្នកនាំសារអល់ឡោះ និងឲ្យពួកគេ ស្វែងយល់ពីសាសនានូវអ្វីដែលពួកគេស្ដាប់ឮពីអ្នកនាំសារអំពីគម្ពីរគួរអាន និងក្បួនច្បាប់ផ្សេងៗ និងដើម្បីទូន្មាននូវអ្វីដែលពួកគេបានដឹងទៅចំពោះក្រុមរបស់ ពួកគេនៅពេលដែលពួកគេបានត្រឡប់មកពីធ្វើសង្គ្រាមវិញ។ សង្ឃឹមថាពួកគេនឹងប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះ និងការដាក់ទោសរបស់ទ្រង់។ ហេតុនេះ ពួកគេត្រូវអនុវត្តតាមបទបញ្ជា របស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់របស់ទ្រង់។ច្បាប់នេះគឺចំពោះកងពលតូច(សារីយ៉ះ)ដែលអ្នកនាំ សារមូហាំម៉ា ត់បានបញ្ជូនទៅកាន់តំបន់ណាមួយ ហើយគាត់បានជ្រើសរើសមួយក្រុមក្នុងចំណោមមិត្តភក្តិរបស់គាត់ដើម្បីចេញទៅប្រយុទ្ធ។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ قَـٰتِلُوا۟ ٱلَّذِينَ يَلُونَكُم مِّنَ ٱلْكُفَّارِ وَلْيَجِدُوا۟ فِيكُمْ غِلْظَةًۭ ۚ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَعَ ٱلْمُتَّقِينَ ﴿١٢٣﴾

អល់ឡោះបានបង្គាប់ប្រើបណ្ដា អ្នកមានជំនឿឲ្យប្រយុទ្ធនឹងពួកប្រឆាំងដែលនៅជិតពួកគេបំផុត ពីព្រោះពួកគេអាចបង្កគ្រោះថ្នាក់ដល់បណ្ដា អ្នកដែលមានជំនឿ ដោយសារតែពួកគេនៅជិតនឹងអ្នកមានជំនឿ។ ហើយក៏ដូចគ្នា ដែរ ទ្រង់បានបង្គា ប់ប្រើពួកគេឲ្យបង្ហា ញពីភាពរឹងមាំ និងភាពខ្លាំងក្លា របស់ពួកគេដើម្បីបំភ័យពួក ប្រឆាំង និងដើម្បីទប់ស្កាត់ប្រការអាក្រក់របស់ពួកគេ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់នៅជាមួយបណ្ដា អ្នកមានជំនឿដែលកោតខ្លា ច តាមរយៈការជួយ និងការគាំទ្រ របស់ទ្រង់។

وَإِذَا مَآ أُنزِلَتْ سُورَةٌۭ فَمِنْهُم مَّن يَقُولُ أَيُّكُمْ زَادَتْهُ هَـٰذِهِۦٓ إِيمَـٰنًۭا ۚ فَأَمَّا ٱلَّذِينَ ءَامَنُوا۟ فَزَادَتْهُمْ إِيمَـٰنًۭا وَهُمْ يَسْتَبْشِرُونَ ﴿١٢٤﴾

يستبشرون ហើយនៅពេលដែលអល់ឡោះបានបញ្ចុះជំពូកមួយ(នៃគម្ពីរគួរអាន)ទៅលើអ្នកនាំសាររបស់ទ្រង់នោះ ក្នុងចំណោមពួកពុតត្បុត មានអ្នកខ្លះបានសួរដោយការ ចំអកថាៈ តើមានអ្នកណាក្នុងចំណោមពួកអ្នក ដែលការបញ្ចុះជំពូកមួយនេះធ្វើឲ្យគេកាន់តែមានជំនឿថែមទៀតចំពោះអ្វីដែលមូហាំម៉ា ត់បាននាំមកនោះ?ចំណែកឯ បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់វិញនោះ ពិតណាស់ការបញ្ចុះជំពូកនេះ គឺកាន់តែបន្ថែមនូវសេចក្តីជំនឿទៅលើ សេចក្តីជំនឿរបស់ពួកគេ(ដែលមាន)ពីមុនថែមទៀត ហើយពួកគេសប្បាយរីករាយនឹងវ៉ាហ៊ីដែលគេ(អល់ឡោះ)បានបញ្ចុះមក ដោយសារនៅក្នុងវានោះ គឺពោរពេ بلغ គម្ពីរគួរអាន · តាហ្វសៀរ ញទៅដោយផលប្រយោជន៍ចំពោះពួកគេ ទាំងក្នុងលោកិយនិងថ្ងៃបរលោក។

وَأَمَّا ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌۭ فَزَادَتْهُمْ رِجْسًا إِلَىٰ رِجْسِهِمْ وَمَاتُوا۟ وَهُمْ كَـٰفِرُونَ ﴿١٢٥﴾

ហើយចំណែកឯពួកពុតត្បុតវិញ ជាការពិតណាស់ ការបញ្ចុះគម្ពីរគួរអានដែលនៅក្នុងវានូវក្បួនច្បាប់ និងច្បាប់ព្រហ្មទណ្ឌ នោះ គឺកាន់តែបន្ថែមឲ្យពួកគេនូវជំងឺ(ក្នុង ដួងចិត្ត) និងភាពអាក្រក់(ដល់ពួកគេ)ថែមទៀត ដោយសារតែការបដិសេធរបស់ពួកគេចំពោះអ្វីដែលគេបានបញ្ចុះមក។ ដូច្នេះ ចិត្តរបស់ពួកគេកាន់តែមានជំងឺថែម ទៀតនៅពេលណាដែលគម្ពីរគួរអានកាន់តែបញ្ចុះមក ពីព្រោះពួកគេ រាល់ពេលដែលមានអ្វីមួយបានបញ្ចុះមក គឺពួកគេតែងមានភាពមន្ទិលសង្ស័យចំពោះអ្វីដែល មាននៅក្នុងវា ហើយពួកគេស្លា ប់ដោយស្ថិតក្នុងភាពគ្មា នជំនឿ។ أولا يرون أن هم يفتنون فى كل عام مر ةأو مر تين ثم لا يتوبون ولا هم يذكرون

أَوَلَا يَرَوْنَ أَنَّهُمْ يُفْتَنُونَ فِى كُلِّ عَامٍۢ مَّرَّةً أَوْ مَرَّتَيْنِ ثُمَّ لَا يَتُوبُونَ وَلَا هُمْ يَذَّكَّرُونَ ﴿١٢٦﴾

តើពួកពុតត្បុត(ទាំងនោះ)មិនមើលដោយយកជាមេរៀនចំពោះការសាកល្បងរបស់អល់ឡោះចំពោះពួកគេ តាមរយៈការលាតត្រដាងពីស្ថា នភាពរបស់ពួកគេ និងបកអាក្រាតពីភាពពុតត្បុតរបស់ពួកគេ ជារៀងរាល់ឆ្នាំ ចំនួនមួយដង ឬពីរដងទេឬ? ក្រោយមក ទោះបីជាពួកគេដឹងថា អល់ឡោះទ្រង់គឺជាអ្នកដែលធ្វើបែប នោះចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែមិនសារភាពកំហុសចំពោះទ្រង់ពីភាពគ្មានជំនឿរបស់ពួកគេ និងនៅតែមិនបោះបង់(បញ្ឈប់)ភាពពុតត្បុតរបស់ពួកគេ ដដែល។ហើយពួកគេក៏មិនភ្ញា ក់រលឹកចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេដែរ ដែលថា ជាការពិតណាស់ វា(ការសាកល្បង)គឺមកពីអល់ឡោះជាម្ចា ស់នោះ។

وَإِذَا مَآ أُنزِلَتْ سُورَةٌۭ نَّظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَىٰكُم مِّنْ أَحَدٍۢ ثُمَّ ٱنصَرَفُوا۟ ۚ صَرَفَ ٱللَّهُ قُلُوبَهُم بِأَنَّهُمْ قَوْمٌۭ لَّا يَفْقَهُونَ ﴿١٢٧﴾

يفقهون ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានអល់ឡោះបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ដែលមានរំលឹកនៅក្នុងជំពូកនោះពីស្ថា នភាពរបស់ ពួកពុតត្បុតនោះ ពួកពុតត្បុតមួយចំនួនបានក្រលេកមើលគ្នា ទៅវិញទៅមក រួចនិយាយថាៈ តើមាននរណាម្នា ក់មើលឃើញពួកអ្នកដែរឬទេ? ប្រសិនបើគ្មា ននរណា ម្នាក់មើលឃើញពួកគេទេនោះ ពួកគេនឹងចាកចេញពីកន្លែងជួបជុំនោះ។ តើពុំមែនទេឬ អល់ឡោះបានបង្វែរចិត្តរបស់ពួកគេចេញពីការចង្អុលបង្ហាញ និងពីប្រការ ល្អ ហើយទ្រង់បានបោះបង់ពួកគេ ដោយសារតែពួកគេ គឺជាក្រុមដែលគ្មា នការយល់ដឹង។

لَقَدْ جَآءَكُمْ رَسُولٌۭ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُم بِٱلْمُؤْمِنِينَ رَءُوفٌۭ رَّحِيمٌۭ ﴿١٢٨﴾

ជាការពិតណាស់ អ្នកនាំសារម្នា ក់(គឺព្យាការីមូហាំម៉ា ត់)ដែលចេញមកអំពីពូជពង្សរបស់ពួកអ្នក(ឱជនជាតិអារ៉ា ប់)បានមកដល់ពួកអ្នក ដែលគាត់ក៏ជាជនជាតិអារ៉ា ប់ ដូចពួកអ្នកដែរ។ គាត់ជាអ្នកទទួលរងការលំបាកដូចអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះដែរ។ គាត់ប្រឹងប្រែងយ៉ា ងខ្លាំងក្លាក្នុងការចង្អុលបង្ហាញពួកអ្នក និងយកចិត្តទុកដាក់ចំពោះពួកអ្នកហើយគាត់ជាអ្នកដែលមានភាពទន់ភ្លន់ និងក្តីមេត្តា ករុណាចំពោះបណ្ដា អ្នកដែលមានជំនឿជាពិសេស។

فَإِن تَوَلَّوْا۟ فَقُلْ حَسْبِىَ ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَهُوَ رَبُّ ٱلْعَرْشِ ٱلْعَظِيمِ ﴿١٢٩﴾

តែប្រសិនបើពួកគេបែរចេញពីអ្នក(ព្យាការីមូហាំម៉ាត់) និងមិនមានជំនឿចំពោះអ្វីដែលអ្នកបាននាំមកទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ ពួកគេថាៈ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់ តែមួយគត់ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយទ្រង់ជាម្ចា ស់អារ៉ស្ហដ៏ធំធេង។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · At-Tawba — التوبة

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា