يَسْـَٔلُونَكَ عَنِ ٱلْأَنفَالِ ۖ قُلِ ٱلْأَنفَالُ لِلَّهِ وَٱلرَّسُولِ ۖ فَٱتَّقُوا۟ ٱللَّهَ وَأَصْلِحُوا۟ ذَاتَ بَيْنِكُمْ ۖ وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤْمِنِينَ ﴿١﴾
كنتم م ؤمنين បណ្តា មិត្តភក្តិ(សហាហ្ពាត់)របស់អ្នកនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អំពីទ្រព្យជ័យភណ្ឌ ថាតើត្រូវបែងចែកវាដោយរបៀបណា?ហើយតើបែងចែកទៅឲ្យនរណា ខ្លះ? ចូរអ្នក(ឱអ្នកនាំសារ)ឆ្លើយតបទៅពួកគេវិញចុះថាៈ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវបែងចែកនិង ចំណាយវាសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ តួនាទីរបស់ពួកអ្នក គ្មា នអ្វីក្រៅពីការគោរពតាមនិងទទួលយកនោះទេ។ ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)កោតខ្លា ចអល់ឡោះជាម្ចា ស់(ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងា យពីប្រការទាំងឡាយដែលទ្រង់បានហាម ឃាត់)។ ហើយចូរពួកអ្នកផ្សះផ្សារវាងពួកអ្នកចំពោះការកាត់ផ្តាច់(ទំនាក់ទំនង) និងការបែរខ្នងដាក់គ្នា(មិននិយាយរកគ្នា) ដោយការស្រឡាញ់រាប់អាន ភ្ជាប់ទំនាក់ ទំនងនឹងគ្នា សីលធម៌ល្អប្រពៃ និងការចេះអធ្យាស្រ័យដល់គ្នា។ ហើយចូរប្រកាន់ខ្ជាប់នឹងកាគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿយ៉ា ងពិតប្រាកដមែននោះ ពីព្រោះជំនឿ គឺត្រូវភ្ជា ប់ជាមួយនឹងការគោរពប្រតិបត្តិនិងការចាកឆ្ងា យពីអំពើល្មើសនានា។ហើយសំណួ រនេះ គឺ កើតមានឡើងក្រោយពីសង្គ្រា មហ្ពា ហ្ទើរបានកើតឡើង។
إِنَّمَا ٱلْمُؤْمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ ءَايَـٰتُهُۥ زَادَتْهُمْ إِيمَـٰنًۭا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٢﴾
តាមពិត បណ្តា អ្នកដែលមានជំនឿយ៉ាងពិតប្រាកដនោះ គឺបណ្តា អ្នកដែលនៅពេលមានគេរំលឹកចំពោះអល់ឡោះជាម្ចាស់នោះ ចិត្តរបស់ពួកគេមានការភ័យខ្លាច ហើយដួងចិត្តរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេញាប់ញ័រ(ត្រៀម)សម្រាប់ការគោរពប្រតិបត្តិ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌ របស់អល់ឡោះឲ្យពួកគេស្តាប់ ពួកគេពិចារណាចំពោះវា។ ដូច្នេះ វាបានធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្ត ចំពោះម្ចា ស់របស់ពួកគេតែមួយគត់ក្នុងការទទួលបាននូវប្រការល្អ ក៏ដូចជាការពារពួកគេពីប្រការអាក្រក់នានា។
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ ﴿٣﴾
ពួកគេ)គឺបណ្តា អ្នកដែលតែងតែប្រតិបត្តិសឡាតទៅតាមរបៀបរបបរបស់វាយ៉ាងពេញលេញនៅក្នុងពេលវេលារបស់វា ហើយចំពោះអ្វីដែលយើងបានប្រទាន ជាលាភសក្កា រៈដល់ពួកគេនោះគឺពួកគេបរិច្ចា គវាទាំងការបរិច្ចា គដែលជាកាតព្វកិច្ច(ហ្សាកាត់)ق និងការបរិច្ចា គទានដែលជាការស្ម័គ្រចិត្ត។
أُو۟لَـٰٓئِكَ هُمُ ٱلْمُؤْمِنُونَ حَقًّۭا ۚ لَّهُمْ دَرَجَـٰتٌ عِندَ رَبِّهِمْ وَمَغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ ﴿٤﴾
បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើនេះហើយគឺជាអ្នកដែលមានជំនឿយ៉ា ងពិតប្រាកដពីព្រោះពួកគេមានទាំងសេចក្តីជំនឿនៅក្នុងចិត្ត និងមានទាំងឥស្លាមនៅខាងក្រៅ។ ហើយការតបស្នងរបស់ពួកគេនោះ គឹពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់នៅឯម្ចា ស់របស់ពួកគេ ហើយនិងការអភ័យទោស ចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងទទួលបាននូវលាភសក្កា រៈដ៏ប្រពៃ នោះគឺជាឧបការគុណ(ឋានសួគ៌)ដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេ។
كَمَآ أَخْرَجَكَ رَبُّكَ مِنۢ بَيْتِكَ بِٱلْحَقِّ وَإِنَّ فَرِيقًۭا مِّنَ ٱلْمُؤْمِنِينَ لَكَـٰرِهُونَ ﴿٥﴾
ដូចដែលអល់ឡោះជាម្ចា ស់បានដកយកពីពួកអ្នកចំពោះការបែងចែកទ្រព្យជ័យភណ្ឌ ក្រោយពីពួកអ្នកបានខ្វែងគំនិតគ្នា ក្នុងការបែងចែកវា និងបានដណ្តើ មគ្នា ចំពោះវា រួចទ្រង់បានចាត់ទុកទ្រព្យជ័យភណ្ឌនោះ គឺសម្រាប់ទ្រង់និងអ្នកនាំសាររបស់ទ្រង់នោះដែរ ម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឲ្យចាក ចេញពីក្រុងម៉ា ទីណះដើម្បីទៅជួបនឹងពួកមុស្ហរីគីនតាមរយៈវ៉ាហ៊ីដែលទ្រង់បានបញ្ចុះវាទៅកាន់អ្នក ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្ត ក្នុងការចាកចេញទៅក៏ដោយ។
يُجَـٰدِلُونَكَ فِى ٱلْحَقِّ بَعْدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلْمَوْتِ وَهُمْ يَنظُرُونَ ﴿٦﴾
អ្នកមានជំនឿមួយក្រុមនោះ ពួកគេជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពីបញ្ហា ការធ្វើសង្គ្រា មជាមួយនឹងពួកមុស្ហរីគីន ក្រោយពីបានបង្ហា ញយ៉ា ង ច្បាស់ចំពោះពួកគេថា វា(សង្គ្រា ម)នឹងកើតឡើងយ៉ា ងពិតប្រាកដហើយនោះ ហាក់បីដូចជាពួកគេត្រូវបានអូសទាញទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែ بلغ គម្ពីរគួរអាន · តាហ្វសៀរ សម្លើងមើលទៅកាន់វា(សេចក្តីស្លាប់)នឹងភ្នែករបស់ពួកគេដូច្នោះដែរ។ នោះគឺដោយសារតែពួកគេមិនពេញចិត្តក្នុងការចេញទៅច្បាំង ពីព្រោះពួកគេមិនបានត្រៀម ខ្លួនដើម្បីប្រយុទ្ធនោះទេហើយពួកគេក៏មិនបានរៀបចំនូវសម្ភា រៈសឹកដើម្បីធ្វើសង្គ្រា មនោះដែរ។
وَإِذْ يَعِدُكُمُ ٱللَّهُ إِحْدَى ٱلطَّآئِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ ٱلشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلْحَقَّ بِكَلِمَـٰتِهِۦ وَيَقْطَعَ دَابِرَ ٱلْكَـٰفِرِينَ ﴿٧﴾
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជជែកដេញដោល)ចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នក ប្រាកដជានឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីររបស់ពួកមុស្ហរីគីន ពោលគឺ អាចជាក្រុមសត្វអូដ្ឋហើយនិងទ្រព្យសម្បត្តិ(ឬទំនិញ)ដែលវា កំពុងដឹក ហើយពួកអ្នកយកវាធ្វើជាទ្រព្យជ័យភ័ណ្ឌ ឬក៏(ទទួលជ័យជម្នះ)ទៅលើក្រុមកងទ័ព ដោយពួកអ្នកប្រយុទ្ធតទល់ជាមួយពួកគេ ហើយពួកអ្នកត្រូវបាន គេ(អល់ឡោះ)ជួយឲ្យទទួលបានជ័យជម្នះលើពួកគេ។ ពេលនោះ ពួកអ្នកពេញចិត្តចំពោះការទទួលជ័យជម្នះលើក្រុមសត្វអូដ្ឋដោយសារតែភាពងាយស្រួលក្នុង ការយកឈ្នះលើពួកគេដោយមិនបាច់ប្រយុទ្ធគ្នា ។ តែអល់ឡោះជាម្ចា ស់ទ្រង់ចង់ពង្រឹងការពិតដោយដាក់បទបញ្ជា ពួកអ្នកឲ្យចេញច្បាំង ដើម្បីឲ្យពួកអ្នកសម្លា ប់ពួក មេដឹកនាំនៃពួកមុស្ហរីគីន ហើយពួកអ្នកចាប់ពួកគេធ្វើជាឈ្លើយសឹកបានយ៉ា ងច្រើន រហូតដល់បានស្តែងចេញនូវភាពខ្លាំងក្លា របស់ឥស្លា ម។
لِيُحِقَّ ٱلْحَقَّ وَيُبْطِلَ ٱلْبَـٰطِلَ وَلَوْ كَرِهَ ٱلْمُجْرِمُونَ ﴿٨﴾
ដើម្បីអល់ឡោះជាម្ចា ស់នឹងបង្ហា ញនូវការពិតតាមរយៈការបង្ហា ញនូវសាសនាឥស្លាម និងអ្នកដែលកាន់តាមវា។ នោះគឺតាមរយៈបង្ហា ញនូវភស្តុតាងទាំងឡាយដែល បញ្ជា ក់ពីភាពពិតរបស់វា។ ហើយអល់ឡោះនឹងលុបបំបាត់នូវប្រការដែលមិនត្រឹមត្រូវ តាមរយៈការបង្ហា ញនូវភស្តុតាងដែលបញ្ជា ក់ពីភាពមិនត្រឹមត្រូវរបស់វា ទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។ពិតណាស់ អល់ឡោះជាម្ចា ស់គឺជាអ្នកដែលបង្ហា ញវា(ឲ្យពួកមុស្ហរីគីនបានឃើញ)។
إِذْ تَسْتَغِيثُونَ رَبَّكُمْ فَٱسْتَجَابَ لَكُمْ أَنِّى مُمِدُّكُم بِأَلْفٍۢ مِّنَ ٱلْمَلَـٰٓئِكَةِ مُرْدِفِينَ ﴿٩﴾
ហើយចូរពួកអ្នកចងចាំថ្ងៃសមរភូមិហ្ពាហ្ទើរ នៅពេលដែលពួកអ្នកសុំជំនួយពីអល់ឡោះឲ្យទ្រង់ជួយពួកអ្នកយកជ័យជម្នះទៅលើសត្រូវរបស់ពួកអ្នក។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានទទួលយកការបួងសួងរបស់ពួកអ្នក ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ) ដោយទ្រង់បានបញ្ជូនម៉ា ឡាអ៊ីកាត់ ចំនួនមួយពាន់នាក់មកជាបន្តបន្ទា ប់គ្នា ។
وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِۦ قُلُوبُكُمْ ۚ وَمَا ٱلنَّصْرُ إِلَّا مِنْ عِندِ ٱللَّهِ ۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ﴿١٠﴾
ហើយការដែលអល់ឡោះជាម្ចា ស់ទ្រង់បញ្ជូនម៉ា ឡាអ៊ីកាត់ទាំងនេះមក គឺគ្មា នអ្វីក្រៅពីជាការផ្តល់ដំណឹ ងរីករាយដល់ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ) ដោយទ្រង់គឺជា អ្នកដែលជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នក ហើយក៏ដើម្បីធ្វើឲ្យចិត្ពរបស់ពួកអ្នកមានភាពនឹងនរដោយជឿជាក់ចំពោះជ័យជម្នះ។ ហើយការទទួលបាន ជ័យជម្នះ(លើសត្រូវ)នោះ មិនមែនដោយសារមានគ្នាច្រើននោះទេ ហើយក៏មិនដោយសារពួកអ្នកមានសម្ភារៈសឹកច្រើននោះដែរ។ តាមពិត ការទទួលបានជ័យ ជម្នះនោះ គឺមកពីអល់ឡោះជាម្ចា ស់តែមួយគត់។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាខ្លាំងពួកែចំពោះការគ្រប់គ្រងរបស់ទ្រង់ដោយគ្មា ននរណាម្នា ក់អាចយក ឈ្នះទ្រង់បានឡើយហើយទ្រង់មហាគតិបណ្ឌិ តក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
إِذْ يُغَشِّيكُمُ ٱلنُّعَاسَ أَمَنَةًۭ مِّنْهُ وَيُنَزِّلُ عَلَيْكُم مِّنَ ٱلسَّمَآءِ مَآءًۭ لِّيُطَهِّرَكُم بِهِۦ وَيُذْهِبَ عَنكُمْ رِجْزَ ٱلشَّيْطَـٰنِ وَلِيَرْبِطَ عَلَىٰ قُلُوبِكُمْ وَيُثَبِّتَ بِهِ ٱلْأَقْدَامَ ﴿١١﴾
ى ចូរពួកអ្នកចងចាំ(ឱបណ្តា អ្នកដែលមានជំនឿ) នៅពេលដែលអល់ឡោះជាម្ចា ស់ទ្រង់បានឲ្យការងងុយគេងគ្របដណ្ត ប់លើពួកអ្នក ជាសុវត្ថិភាព(អំពីទ្រង់) ក្នុងពេល ដែលពួកអ្នកកំពុងតែមានការភ័យខ្លា ចសត្រូវរបស់ពួកអ្នក។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកឲ្យពួកអ្នកដើម្បីជម្រះសម្អា តភាពស្មោគគ្រោកចេញពីពួក អ្នក និងដើម្បីបំបាត់ការញុះញង់របស់ស្ហៃតនចេញពីពួកអ្នកផងដែរ ហើយក៏ដើម្បីពង្រឹងដួងចិត្តរបស់ពួកអ្នកដើម្បីជាការពង្រឹងខ្លួនប្រាណរបស់ពួកអ្នកនៅពេល ដែលជួបនឹងសត្រូវ ព្រមទាំងដើម្បីជាការពង្រឹងជើងរបស់ពួកអ្នក តាមរយៈការធ្វើឲ្យដីខ្សាច់នោះទន់(មិនហុយ)ដើម្បីកុំឲ្យប្រឡាក់ជើងរបស់ពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِذْ يُوحِى رَبُّكَ إِلَى ٱلْمَلَـٰٓئِكَةِ أَنِّى مَعَكُمْ فَثَبِّتُوا۟ ٱلَّذِينَ ءَامَنُوا۟ ۚ سَأُلْقِى فِى قُلُوبِ ٱلَّذِينَ كَفَرُوا۟ ٱلرُّعْبَ فَٱضْرِبُوا۟ فَوْقَ ٱلْأَعْنَاقِ وَٱضْرِبُوا۟ مِنْهُمْ كُلَّ بَنَانٍۢ ﴿١٢﴾
នៅពេលដែលម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ា ត់)បានផ្តល់វ៉ាហ៊ីទៅកាន់ម៉ា ឡាអ៊ីកាត់ដែលបានជួយបណ្តា អ្នកមានជំនឿនៅក្នុងសមរភូមិហ្ពាហ្ទើរថាៈ ជាការពិត ណាស់ យើងនៅជាមួយពួកអ្នក(ឱម៉ាឡាអ៊ីកាត់)តាមរយៈការជួយនិងការគាំទ្រ។ ដូច្នេះ ចូរពួកអ្នកពង្រឹងកម្លាំងរបស់អ្នកមានជំនឿក្នុងការវាយលុកទៅលើសត្រូវ របស់ពួកគេចុះ យើងនឹងបញ្ចូលភាពភ័យខ្លាចយ៉ា ងធ្ងន់ធ្ងរទៅក្នុងដួងចិត្តបស់ពួកគ្មានជំនឿ។ ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)កាត់ក្បាលពួកគ្មាន ជំនឿទាំងនោះដើម្បីឲ្យពួកគេស្លាប់ ហើយចូរពួកអ្នកកាត់រាល់ៗសន្លា ក់ឆ្អឹងទាំងអស់របស់ពួកគេដើម្បីបញ្ឈប់ពួកគេមិនឲ្យសម្លា ប់ពួកអ្នកបាន។
ذَٰلِكَ بِأَنَّهُمْ شَآقُّوا۟ ٱللَّهَ وَرَسُولَهُۥ ۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿١٣﴾
ការសម្លា ប់ និងការកាត់ឆ្អឹងសន្លា ក់ដែលបានកើតឡើងលើពួកគ្មា នជំនឿទាំងនោះ គឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយ ពួកគេមិនអនុវត្តតាមអ្វីដែលគេបង្គាប់ប្រើពួកគេ(ឲ្យធ្វើ)នោះទេ ហើយពួកគេក៏មិនបញ្ឈប់នូវអ្វីដែលគេបានហាមឃាត់ពួកគេ(មិនឲ្យធ្វើ)នោះដែរ។ ហើយជនណា ដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចំពោះបញ្ហានេះ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ា ងធ្ងន់ធ្ងរបំផុតលើរូបគេនៅក្នុងលោកិយ នេះដោយការសម្លា ប់ និងការចាប់ជាឈ្លើយសឹក ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងឋាននរក។
ذَٰلِكُمْ فَذُوقُوهُ وَأَنَّ لِلْكَـٰفِرِينَ عَذَابَ ٱلنَّارِ ﴿١٤﴾
ទណ្ឌ កម្មដែលបានលើកឡើងខាងលើនេះ គឺសម្រាប់ពួកអ្នក(នែពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់)។ ដូច្នេះ ចូរពួកអ្នកភ្លក្សរសជាតិវាភ្លា មៗចុះ នៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងទទួលនូវទណ្ឌកម្មក្នុងឋាននរកប្រសិនបើពួកអ្នកស្លាប់ដោយស្ថិតក្នុងភាពប្រឆាំង(គ្មានជំនឿ) និងការ ចចេសរឹងរូសរបស់ពួកអ្នកដូចនេះនោះ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُوا۟ زَحْفًۭا فَلَا تُوَلُّوهُمُ ٱلْأَدْبَارَ ﴿١٥﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកបានជួបនឹងពួកមុស្ហរីគីននៅក្នុងសមរភូមិដោយប្រឈម មុខជាមួយពួកគេនោះ ចូរពួកអ្នកកុំចុះចាញ់ពួកគេ និងកុំបែរខ្នងដាក់ពួកគេដោយការរត់គេច(ពីពួកគេ)ឲ្យសោះ ក៏ប៉ុន្តែផ្ទុយទៅវិញ ពួកអ្នកត្រូវមានភាពរឹងមាំក្នុង ការប្រឈមមុខនឹងពួកគេ ហើយចូរពួកអុ្នកអត់ធ្មត់ក្នុងការជួបជាមួយពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកអ្នកតាមរយៈការជួយ និង ការគាំទ្ររបស់ទ្រង់។
وَمَن يُوَلِّهِمْ يَوْمَئِذٍۢ دُبُرَهُۥٓ إِلَّا مُتَحَرِّفًۭا لِّقِتَالٍ أَوْ مُتَحَيِّزًا إِلَىٰ فِئَةٍۢ فَقَدْ بَآءَ بِغَضَبٍۢ مِّنَ ٱللَّهِ وَمَأْوَىٰهُ جَهَنَّمُ ۖ وَبِئْسَ ٱلْمَصِيرُ ﴿١٦﴾
ហើយជនណាដែលបានបែរខ្នងរបស់គេដាក់សត្រូវ(រត់ចោលជួរ)ដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីវាយបកទៅលើសត្រូវវិញ ឬក៏មិនមែនជាការ ដកថយទៅរកក្រុមអ្នកមានជំនឿដើម្បីសុំជំនួយពីពួកគេទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បារពីអល់ឡោះ ជាម្ចាស់ ហើយរូបគេសមនឹងទទូលបានដូច្នេះហើយ។ ហើយទីកន្លែរបស់គេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត របស់គេ។
فَلَمْ تَقْتُلُوهُمْ وَلَـٰكِنَّ ٱللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَـٰكِنَّ ٱللَّهَ رَمَىٰ ۚ وَلِيُبْلِىَ ٱلْمُؤْمِنِينَ مِنْهُ بَلَآءً حَسَنًا ۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌۭ ﴿١٧﴾
ជាការពិតណាស់ ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)មិនបានសម្លា ប់ពួកមុស្ហរីគីននាថ្ងៃសមរភូមិហ្ពាហ្ទើរដោយសារតែសមត្ថភាពនិងភាពខ្លាំងក្លា របស់ពួកអ្នកនោះទេ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានជួយពួកអ្នកក្នុងរឿងនេះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ា ត់)ក៏មិនបានគប់(គ្រាប់ខ្សាច់)ទៅលើពួកមុស្ហរីគីននោះដែរ នៅពេលដែលអ្នកគប់(គ្រាប់ខ្សាច់)ទៅលើពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចា ស់ទៅវិញទេដែលជាអ្នកគប់ពួកគេនោះ ដោយទ្រង់បានធ្វើឲ្យការគប់(គ្រាប់ខ្សាច់)របស់ អ្នកទៅដល់(ភ្នែក)ពួកគេ។ ហើយទ្រង់នឹងសាកល្បងបណ្តា អ្នកមានជំនឿតាមរយៈអ្វីដែលទ្រង់បានផ្តល់ជាឧបការគុណដល់ពួកគេនៃការឲ្យពួកគេយកឈ្នះលើសត្ بلغ គម្ពីរគួរអាន · តាហ្វសៀរ រូវរបស់ពួកគេទោះបីជាគ្នារបស់ពួកគេ និងសម្ភារៈសឹករបស់ពួកគេមានចំនួនតិច(ជាងពួកសត្រូវ)ក៏ដោយ ដើម្បីឲ្យពួកគេថ្លែងអំណរគុណចំពោះទ្រង់។ ជាការពិត ណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវការបួងសួងសុំរបស់ពួកអ្នក និងពាក្យសម្តី(និយាយគ្នា)របស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ហើយនិងអ្វីដែលមានផលប្រយោជន៍ចំពោះពួកអ្នក។
ذَٰلِكُمْ وَأَنَّ ٱللَّهَ مُوهِنُ كَيْدِ ٱلْكَـٰفِرِينَ ﴿١٨﴾
ការសម្លាប់ពួកមុស្ហរីគីន និងការគប់(គ្រាប់ខ្សាច់)ទៅលើពួកគេរហូតដល់ពួកគេចុះចាញ់ រត់បែរក្រោយ ព្រមទាំងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ បណ្តា អ្នកមានជំនឿតាមរយៈការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេដែលបានលើកឡើងខាងលើនោះ គឺមកពីអល់ឡោះជាម្ចា ស់(តែមួយគត់)។ ហើយអល់ឡោះជាម្ចា ស់ គឺជាអ្នកដែលធ្វើឲ្យល្បិចកលរបស់ពួកគ្មា នជំនឿទន់ខ្សោយដែលពួកគេបានប្រើកលល្បិចមកលើសាសនាឥស្លាម។
إِن تَسْتَفْتِحُوا۟ فَقَدْ جَآءَكُمُ ٱلْفَتْحُ ۖ وَإِن تَنتَهُوا۟ فَهُوَ خَيْرٌۭ لَّكُمْ ۖ وَإِن تَعُودُوا۟ نَعُدْ وَلَن تُغْنِىَ عَنكُمْ فِئَتُكُمْ شَيْـًۭٔا وَلَوْ كَثُرَتْ وَأَنَّ ٱللَّهَ مَعَ ٱلْمُؤْمِنِينَ ﴿١٩﴾
ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឲ្យអល់ឡោះដាក់ទណ្ឌកម្ម និងគ្រោះកាចទៅលើពួកដែលបំពាននោះ ពិតប្រាកដណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកអ្នក ចំពោះអ្វីដែលពួកអ្នកបានសុំ។ ហើយទ្រង់នឹងបញ្ចុះទៅកាន់ពួកអ្នកនូវអ្វីដែលជាទណ្ឌកម្មសម្រាប់ពួកអ្នក ហើយជាមេរៀនសម្រាប់បណ្តា អ្នកដែលកោតខ្លាច។ តែ ប្រសិនបើពួកអ្នកបញ្ឈប់ការសុំដូច្នោះនោះ ពិតណាស់ វាគឺជាការប្រសើរសម្រាប់ពួកអ្នក។ ជួនកាល ទ្រង់ទុកពេលឲ្យពួកអ្នកដោយទ្រង់មិនដាកទណ្ឌកម្មពួកអ្នក ភ្លា មៗនោះទេ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅស្នើសុំ(ដូចមុន) ឬ(ត្រឡប់ទៅ)ធ្វើសង្គ្រា មជាមួយនឹងអ្នកមានជំនឿវិញ យើងសន្យាថានឹងទម្លា ក់ទណ្ឌ កម្ម នោះទៅលើពួកអ្នក ហើយនិងផ្តល់ជ័យជំនះដល់បណ្តា អ្នកមានជំនឿទៀតជាមិនខាន ហើយ(ពេលនោះ)ក្រុមរបស់ពួកអ្នក និងកងជំនួយរបស់ពួកអ្នកនឹងមិនអាច ផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយ ទោះបីជាគ្នាពួកអ្នក និងសម្ភារៈសឹករបស់ពួកអ្នកមានចំនួនច្រើន ហើយអ្នកមានជំនឿមានគ្នាតិចក៏ដោយ។ ហើយ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តា អ្នកមានជំនឿដោយការជួយ និងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ គឺគ្មាននរណា ម្នា ក់អាចយកឈ្នះគេបានឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ وَلَا تَوَلَّوْا۟ عَنْهُ وَأَنتُمْ تَسْمَعُونَ ﴿٢٠﴾
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះ និងគោរពប្រតិបត្តិអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំប្រឆាំងនឹងទ្រង់ដោយធ្វើផ្ទុយពីបទ បញ្ជារបស់ទ្រង់ ហើយប្រព្រឹត្តនូវទង្វើដែលទ្រង់បានហាមឃាត់ឲ្យសោះ ខណៈដែលពួកអ្នកបានស្តាប់លឺបណ្តា វាក្យខណ្ឌរបស់អល់ឡោះដែលគេសូត្រឲ្យពួកអ្នក ស្តា ប់ហើយនោះ។
وَلَا تَكُونُوا۟ كَٱلَّذِينَ قَالُوا۟ سَمِعْنَا وَهُمْ لَا يَسْمَعُونَ ﴿٢١﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)កុំធ្វើដូចពួកពួកពុតត្បុត និងពួកមុស្ហរីគីនឲ្យសោះ ដែលពួកគេនៅពេលមានគេសូត្របណ្តា វាក្យខណ្ឌរបស់អល់ឡោះ ឲ្យពួកគេស្តាប់ គឺពួកគេនិយាយថាៈ ពួកយើងបានលឺនឹងត្រចៀករបស់ពួកយើងហើយនូវគម្ពីរគួរអានដែលគេសូត្រឲ្យពួកយើងស្តាប់នោះ ខណៈដែលពួកគេមិន បានស្តា ប់ដោយយកចិត្តទុកដាក់ ត្រិះរិះពិចារណា និងយកវាជាមេរៀនដើម្បីទទួលបាននូវផលប្រយោជន៍ពីការស្តា ប់នេះនោះឡើយ។
۞ إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلصُّمُّ ٱلْبُكْمُ ٱلَّذِينَ لَا يَعْقِلُونَ ﴿٢٢﴾
ជាការពិតណាស់ សត្វលោកដែលអាក្រក់ជាងគេបំផុតនៅលើផែនដីនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺអ្នកថ្លង់ដែលពួកគេមិនព្រមស្តាប់ការពិត និងអ្នកគ ដែលមិននិយាយ(ការពិត)។ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនដឹងអ្វីជាបទបញ្ជា របស់អល់ឡោះ និងអ្វីជាប្រការដែលទ្រង់ហាមឃាត់នោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَوْ عَلِمَ ٱللَّهُ فِيهِمْ خَيْرًۭا لَّأَسْمَعَهُمْ ۖ وَلَوْ أَسْمَعَهُمْ لَتَوَلَّوا۟ وَّهُم مُّعْرِضُونَ ﴿٢٣﴾
ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពួកមូស្ហរីគីនដែលបដិសេធទាំងនោះមានភាពល្អប្រសើរនោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យពួកគេអាចស្តាប់លឺនូវការលឺ ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ ហើយទ្រង់នឹងធ្វើឲ្យពួកគេមានប្រាជ្ញាស្មារតីចេះពិចារចំពោះបណ្តា ភស្តុតាងទាំងឡាយរបស់ទ្រង់ជាមិនខាន ក៏ប៉ុន្តែទ្រង់បាន ដឹងយ៉ាងច្បាស់ថា ពិតណាស់ពួកគេគ្មានភាពល្អប្រសើរនោះទេ។ ហើយបើទោះបីជាទ្រង់ធ្វើឲ្យពួកគេអាចស្តាប់លឺក៏ដោយ ក៏ពួកគេនឹងបែរចេញពីការមានជំនឿ ដោយភាពចចេសរឹងរួសរបស់ពួកគេនោះដែរ ហើយពួកគេគឺជាពួកដែលប្រឆាំង។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱسْتَجِيبُوا۟ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ يَحُولُ بَيْنَ ٱلْمَرْءِ وَقَلْبِهِۦ وَأَنَّهُۥٓ إِلَيْهِ تُحْشَرُونَ ﴿٢٤﴾
إ ليه تحشرون ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយការ ទទួលយក និងប្រតិបត្តិតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់និងចៀសវាងឲ្យឆ្ងា យពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចុះនៅពេលដែលគេអំពាវនាវពួកអ្នក ទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកជឿជាក់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។ ដូចនេះ ទ្រង់មាន សមត្ថភាពក្នុងការផ្លា ស់ប្តូររវាងពួកអ្នកនិងរវាងការទទួលយកសេចក្តីពិត ប្រសិនបើពួកអ្នកចង់ទទួលបានវាក្រោយពីពួកអ្នកបានបដិសេធវានោះ។ ហេតុនេះ ចូរពួក អ្នករួសរាន់ទៅកាន់សេចក្តីពិតនោះ ហើយពួកអ្នកត្រូវជឿជាក់ថា ពិតណាស់នៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវបានគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងរាល់ទង្វើដែលពួកអ្នកធ្លា ប់បានសាងនៅក្នុងលោកិយនេះ។
وَٱتَّقُوا۟ فِتْنَةًۭ لَّا تُصِيبَنَّ ٱلَّذِينَ ظَلَمُوا۟ مِنكُمْ خَآصَّةًۭ ۖ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿٢٥﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ប្រុងប្រយ័ត្នពីទណ្ឌ កម្មរបស់អល់ឡោះដែលមិនត្រឹមតែធ្លា ក់ទៅលើពួកដែលប្រព្រឹត្តបាបកម្មក្នុងចំណោមពួកអ្នកនោះទេ ផ្ទុយទៅវិញ គឺវានឹងប៉ះពាល់ដល់អ្នកផ្សេងទៀត(មនុស្សល្អ)ក្រៅពីរូបគេផងដែរ។ នោះគឺដោយសារតែ នៅពេលដែលការបំពានបានលេចឡើង ពួកគេ(មនុស្ស ល្អ)មិនព្រមផ្លា ស់ប្តូរ(កែប្រែ)វា។ហើយចូរពួកអ្នកជឿជាក់ថា ពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌ កម្មយ៉ា ងខ្លាំងក្លា បំផុតចំពោះពួកដែលប្រព្រឹត្តល្មើសនឹងទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នពីការប្រព្រឹត្តល្មើសចំពោះទ្រង់។
وَٱذْكُرُوٓا۟ إِذْ أَنتُمْ قَلِيلٌۭ مُّسْتَضْعَفُونَ فِى ٱلْأَرْضِ تَخَافُونَ أَن يَتَخَطَّفَكُمُ ٱلنَّاسُ فَـَٔاوَىٰكُمْ وَأَيَّدَكُم بِنَصْرِهِۦ وَرَزَقَكُم مِّنَ ٱلطَّيِّبَـٰتِ لَعَلَّكُمْ تَشْكُرُونَ ﴿٢٦﴾
ហើយចូរពួកអ្នកចងចាំ(ឱបណ្តា អ្នកដែលមានជំនឿ) នៅពេលដែលពួកអ្នកស្ថិតនៅទីក្រុងម៉ាក្កះ ដោយពួកអ្នកមានគ្នាតិច និងមានភាពទន់ខ្សោយ ព្រមទាំងត្រូវ ទទួលរងនូវការគាបសង្កត់ពីពួកគេ(ពួកមុស្ហរីគីន)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នកភ្លាមៗ តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នក ដែលពួកអ្នកអាចភៀសខ្លួនទៅកាន់វាបាន នោះគឺទីក្រុងម៉ាទីណះ។ ហើយអល់ឡោះបានពង្រឹងពួកអ្នកដោយការធ្វើឲ្យពួកអ្នកទទួលជ័យជម្នះលើសត្រូវរបស់ពួក អ្នកនៅក្នុងសមរភូមិជាច្រើន ដែលក្នុងចំណោមនោះ គឺសមរភូមិហ្ពាហ្ទើរ។ ហើយទ្រង់បានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក ដែលក្នុងចំណោមនោះ គឺ ទ្រព្យជ័យភណ្ឌដែលពួកអ្នកដកហូតបានពីសត្រូវរបស់ពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់ ដើម្បីទ្រង់នឹង បន្ថែមវាដល់ពួកអ្នកទៀត។ ហើយចូរពួកអ្នកកុំរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ដែលជាហេតុធ្វើឲ្យទ្រង់ដកហូតវាពីពួកអ្នកវិញ ហើយទ្រង់នឹងដាក់ទណ្ឌ កម្មលើពួកអ្នកថែមទៀត។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَخُونُوا۟ ٱللَّهَ وَٱلرَّسُولَ وَتَخُونُوٓا۟ أَمَـٰنَـٰتِكُمْ وَأَنتُمْ تَعْلَمُونَ ﴿٢٧﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំក្បត់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយបោះបង់ការអនុវត្តនូវ បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងមិនចៀសឆ្ងា យពីប្រការដែលទ្រង់បានហាមឃាត់ពួកអ្នកឲ្យសោះ។ ហើយចូរពួកអ្នកកុំក្បត់នូវអ្វីដែលគេបានផ្តល់ទំនុកចិត្តមកលើ ពួកអ្នក ដូចជាបំណុ លនិងអ្វីៗផ្សេងទៀត ខណៈដែលពួកអ្នកបានដឹងថា អ្វីដែលពួកអ្នកបានធ្វើនោះគឺជាការក្បត់ ដែលជាហេតុធ្វើឲ្យពួកអ្នកស្ថិតក្នុងចំណោមពួក ក្បត់ឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱعْلَمُوٓا۟ أَنَّمَآ أَمْوَٰلُكُمْ وَأَوْلَـٰدُكُمْ فِتْنَةٌۭ وَأَنَّ ٱللَّهَ عِندَهُۥٓ أَجْرٌ عَظِيمٌۭ ﴿٢٨﴾
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងចុះថាៈ ជាការពិតណាស់ ទ្រព្យសម្បត្តិរបស់ពួកអ្នកនិងកូនចៅរបស់ពួកអ្នកនោះ គឺគ្រាន់តែជាការ សាកល្បងពីអល់ឡោះមកលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាអាចរារាំងពួកអ្នកពីការសាងទង្វើ(ល្អ)សម្រាប់ថ្ងៃបរលោក និងអាចនាំឲ្យពួកអ្នកធ្លាក់ក្នុងអំពើ ក្បត់បាន។ ហើយចូរពួកអ្នកដឹងចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យដ៏ធំធេង។ ហេតុនេះ ពួកអ្នកមិនត្រូវឲ្យផលបុណ្យនេះបាត់បង់ពី ពួកអ្នកដោយសារតែការយកចិត្តទុកដាក់របស់ពួកអ្នកចំពោះទ្រព្យសម្បត្តិនិងកូនចៅ ហើយប្រព្រឹត្តអំពើក្បត់ព្រោះតែពួកគេនោះទេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تَتَّقُوا۟ ٱللَّهَ يَجْعَل لَّكُمْ فُرْقَانًۭا وَيُكَفِّرْ عَنكُمْ سَيِّـَٔاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ ﴿٢٩﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកដឹងចុះថាៈ ជាការពិតណាស់ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះ ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់ហាមឃាត់នោះ ទ្រង់នឹងធ្វើឲ្យពួកអ្នកចេះបែងចែករវាង ប្រការពិតនិងប្រការដែលមិនពិត។ ដូច្នេះ វាទាំងពីរនឹងមិនធ្វើឲ្យពួកអ្នកច្រឡំគ្នានោះទេ ហើយទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកបានសាង និងអភ័យទោសឲ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត ហើយក្នុងចំណោមភាព សប្បុរសដ៏ធំធេងរបស់ទ្រង់នោះគឺទ្រង់បានត្រៀមឋានសួគ៌របស់ទ្រង់សម្រាប់បណ្តា អ្នកដែលកោតខ្លា ចទ្រង់ក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយ។
وَإِذْ يَمْكُرُ بِكَ ٱلَّذِينَ كَفَرُوا۟ لِيُثْبِتُوكَ أَوْ يَقْتُلُوكَ أَوْ يُخْرِجُوكَ ۚ وَيَمْكُرُونَ وَيَمْكُرُ ٱللَّهُ ۖ وَٱللَّهُ خَيْرُ ٱلْمَـٰكِرِينَ ﴿٣٠﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបានរៀបចំល្បិចកលដើម្បីឃុំឃាំងអ្នក ឬក៏សម្លាប់អ្នក ឬក៏និរទេសអ្នកចេញពីភូមិស្រុក របស់អ្នកទៅកាន់កន្លែងផ្សេង។ ពួកគេបានប្រើល្បិចកលមកលើអ្នក តែអល់ឡោះបានបង្វែរល្បិចកលរបស់ពួកគេនោះឲ្យធ្លាក់ទៅលើពួកគេវិញ ហើយអល់ឡោះ ក៏បានប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះ គឺជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។
وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَـٰتُنَا قَالُوا۟ قَدْ سَمِعْنَا لَوْ نَشَآءُ لَقُلْنَا مِثْلَ هَـٰذَآ ۙ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿٣١﴾
ហើយនៅពេលដែលមានគេសូត្របណ្តា វាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់ ពួកគេបាននិយាយដោយភាពចចេសរឹងរូសមិនទទួលយកការពិត ព្រមទាំងមានភាព ក្អេងក្អាងចំពោះវាថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានស្តាប់លឺដូចនេះពីមុនមកហើយ។ ប្រសិនបើពួកយើងចង់និយាយនូវពាក្យសម្តីអ្វីដូចគម្ពីរគួរអាននេះ ពួកយើងប្រាកដជានឹងនិយាយបានជាមិនខាន។ ហើយគម្ពីរគួរអានដែលពួកយើងបានស្តាប់លឺនេះ គឺគ្មានអ្វីក្រៅការភូតកុហក ប្រឌិតឡើងរបស់អ្នកជំនាន់មុន នោះឡើយ។ ដូចនេះ ពួកយើងមិនមានជំនឿចំពោះវាជាដាច់ខាត។
وَإِذْ قَالُوا۟ ٱللَّهُمَّ إِن كَانَ هَـٰذَا هُوَ ٱلْحَقَّ مِنْ عِندِكَ فَأَمْطِرْ عَلَيْنَا حِجَارَةًۭ مِّنَ ٱلسَّمَآءِ أَوِ ٱئْتِنَا بِعَذَابٍ أَلِيمٍۢ ﴿٣٢﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបាននិយាយថាៈ ឱអល់ឡោះជាម្ចាស់! ប្រសិនបើអ្វីដែលមូហាំម៉ាត់បាននាំមកគឺជាការ ពិតមែននោះ សូមទ្រង់មេត្តា បញ្ចុះភ្លៀងដុំថ្មពីលើមេឃដើម្បីបំផ្លា ញពួកយើង ឬក៏នាំមកនូវទណ្ឌ កម្មដ៏ខ្លាំងក្លា មកកាន់ពួកយើងមក។ ពួកគេនិយាយដូចនេះ គ្រាន់តែជាការផ្គើនដើម្បីបន្ថែមនូវការប្រឆាំងនិងការបដិសេធរបស់ពួកគេតែប៉ុណ្ណោះ។
وَمَا كَانَ ٱللَّهُ لِيُعَذِّبَهُمْ وَأَنتَ فِيهِمْ ۚ وَمَا كَانَ ٱللَّهُ مُعَذِّبَهُمْ وَهُمْ يَسْتَغْفِرُونَ ﴿٣٣﴾
ហើយអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មផ្តាច់ពូជប្រជាជាតិរបស់អ្នក(ព្យាការីមូហាំម៉ា ត់)នោះទេ ខណៈដែលរូបអ្នកនៅមានជីវិត ហើយមានវត្តមាននៅជាមួយពួកគេ នោះ ពីព្រោះវត្តមានរបស់អ្នកនៅជាមួយពួកគេ គឺជាសុវត្ថិភាពសម្រាប់ពួកគេពីទណ្ឌកម្ម។ ហើយអល់ឡោះជាម្ចាស់ក៏មិនដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេ គឺជាអ្នកដែលសុំការអភ័យទោសពីទ្រង់នូវរាល់បាបកម្មរបស់ពួកគេនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا لَهُمْ أَلَّا يُعَذِّبَهُمُ ٱللَّهُ وَهُمْ يَصُدُّونَ عَنِ ٱلْمَسْجِدِ ٱلْحَرَامِ وَمَا كَانُوٓا۟ أَوْلِيَآءَهُۥٓ ۚ إِنْ أَوْلِيَآؤُهُۥٓ إِلَّا ٱلْمُتَّقُونَ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٣٤﴾
أكثرهم لا يعلمون ហើយតើអ្វីមួយដែលអាចរារាំងមិនឲ្យ(អល់ឡោះជាម្ចា ស់)ដាក់ទណ្ឌ កម្មពួកគេ ខណៈដែលពួកគេបានប្រព្រឹត្តប្រការដែលចាំបាច់ត្រូវតែទទួលនូវទណ្ឌ កម្ម ដោយសារតែពួកគេបានរារាំងមនុស្សមិនឲ្យតវ៉ាហ្វ(ប្រទក្សិណ) និងសឡាតនៅក្នុងម៉ាស្ជិតហារ៉មនោះ? ហើយពួកមុស្ហរីគីនទាំងនោះ មិនមែនជាអ្នកគាំពារ របស់អល់ឡោះជាម្ចា ស់នោះឡើយ ពីព្រោះអ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លា ចទ្រង់ប៉ុណ្ណោះដែលពួកគេកោតខ្លា ចទ្រង់ដោយគោរព ប្រតិបត្តិតាមរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែទ្រង់បានហាមឃាត់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកមុស្ហរីគីនមិនដឹងនោះទេនៅពេល ដែលពួកគេអះអាងថា ពិតណាស់ ពួកគេគឺជាអ្នកគាំពាររបស់អល់ឡោះនោះ ក្នុងខណៈដែលពួកគេមិនមែនជាអ្នកគាំពាររបស់អល់ឡោះនោះឡើយ។
وَمَا كَانَ صَلَاتُهُمْ عِندَ ٱلْبَيْتِ إِلَّا مُكَآءًۭ وَتَصْدِيَةًۭ ۚ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ ﴿٣٥﴾
ហើយការគោរពសក្ការៈរបស់ពួកមុស្ហរីគីននៅម៉ាស្ជិតហារ៉មនោះ គ្មានអ្វីក្រៅពីការហួចលេង និងទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្ស រសជាតិទណ្ឌកម្មដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកនៅថ្ងៃសមរភូមិហ្ពាហ្ទើរចុះ ដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ និងការបដិសេធ របស់ពួកអ្នកចំពោះអ្នកនាំសាររបស់ទ្រង់។
إِنَّ ٱلَّذِينَ كَفَرُوا۟ يُنفِقُونَ أَمْوَٰلَهُمْ لِيَصُدُّوا۟ عَن سَبِيلِ ٱللَّهِ ۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيْهِمْ حَسْرَةًۭ ثُمَّ يُغْلَبُونَ ۗ وَٱلَّذِينَ كَفَرُوٓا۟ إِلَىٰ جَهَنَّمَ يُحْشَرُونَ ﴿٣٦﴾
ជាការពិតណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចា ស់នោះ ពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងមនុស្សពីសាសនារបស់ទ្រង់។ ពិតណាស់ ពួកគេ នឹងចំណាយទ្រព្យរបស់ពួកគេ តែពួកគេមិនបានសម្រេច(ទទួលផល)ដូចអ្វីដែលពួកគេចង់បានឡើយ។ ក្រោយមក លទ្ធផលចុងក្រោយនៃការចំណាយទ្រព្យ សម្បត្តិរបស់ពួកគេនោះ គឺមានតែការស្តាយក្រោយប៉ុណ្ណោះ ដោយសារតែទ្រព្យរបស់ពួកគេក៏បាត់បង់ ហើយគោលបំណងនៃការចំណាយរបស់ពួកគេក៏មិនបាន សម្រេច។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យដោយសារតែអ្នកមានជំនឿបានយកជ័យជម្នះលើពួកគេ។ ហើយនៅថ្ងៃបរលោក ពួកដែលប្រឆាំង នឹងអល់ឡោះនឹងត្រូវបានគេប្រមូលទៅកាន់នរកជើហាន់ណាំ ដោយពួកគេនឹងចូលក្នុងឋាននរកនោះជាអមតៈ។
لِيَمِيزَ ٱللَّهُ ٱلْخَبِيثَ مِنَ ٱلطَّيِّبِ وَيَجْعَلَ ٱلْخَبِيثَ بَعْضَهُۥ عَلَىٰ بَعْضٍۢ فَيَرْكُمَهُۥ جَمِيعًۭا فَيَجْعَلَهُۥ فِى جَهَنَّمَ ۚ أُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿٣٧﴾
គេនាំយកពួកប្រឆាំងដែលចំណាយទ្រព្យរបស់ពួកគេដើម្បីរារាំងមនុស្សពីមាគ៌ា របស់អល់ឡោះទាំងនោះទៅកាន់ឋាននរកជើហាន់ណាំដើម្បីអល់ឡោះទ្រង់ញែក ចេញ ឬបែងចែកក្រុមដែលគ្មានជំនឿដែលជាមនុស្សអាក្រក់ចេញពីក្រុមអ្នកមានជំនឿដែលជាមនុស្សល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ៗ ដូចជាមនុស្ស អាក្រក់ ទង្វើអាក្រក់ និងទ្រព្យសម្បត្តិដែលអាក្រក់គរលើគ្នាជាបន្តបន្ទាប់ រួចមក ទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួក ដែលខាតបង់ ដោយសារតែពួកគេបានខាតបង់ទាំងខ្លួនរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។
قُل لِّلَّذِينَ كَفَرُوٓا۟ إِن يَنتَهُوا۟ يُغْفَرْ لَهُم مَّا قَدْ سَلَفَ وَإِن يَعُودُوا۟ فَقَدْ مَضَتْ سُنَّتُ ٱلْأَوَّلِينَ ﴿٣٨﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក្នុងចំណោមក្រុមរបស់អ្នកថាៈ ប្រសិនបើពួកគេបញ្ឈប់ការ ប្រឆាំង(គ្មា នជំនឿ)របស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបញ្ឈប់ការរារាំងពីមាគ៌ា របស់អល់ឡោះចំពោះជនណាដែលមានជំនឿនឹងទ្រង់នោះ អល់ឡោះជាម្ចា ស់នឹងអភ័យទោសដល់ពួកគេនូវបាបកម្មទាំងឡាយដែលពួកគេបានសាងកន្លងមក ពីព្រោះ(ការចូល)សាសនាឥស្លា ម គឺបោសសម្អា ត(លុបលាង)នូវរាល់អ្វី(បាបកម្ម)ដែលមានពីមុនមក។ តែប្រសិនបើពួកគេវិលត្រឡប់ទៅរកការប្រឆាំងរបស់ពួកគេវិញនោះ ពិតប្រាកដណាស់ មាគ៌ា របស់អល់ឡោះនោះបានកើតឡើងចំពោះអ្នកជំនាន់មុនរួចទៅហើយ ពោលគឺ ប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅលើការប្រឆាំងរបស់ពួកគេ ដដែលនោះទណ្ឌ កម្មនឹងកើតឡើងចំពោះពួកគេភ្លា មៗ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَـٰتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌۭ وَيَكُونَ ٱلدِّينُ كُلُّهُۥ لِلَّهِ ۚ فَإِنِ ٱنتَهَوْا۟ فَإِنَّ ٱللَّهَ بِمَا يَعْمَلُونَ بَصِيرٌۭ ﴿٣٩﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ប្រយុទ្ធនឹងសត្រូវរបស់ពួកអ្នកដែលជាពួកប្រឆាំង(គ្មានជំនឿ) រហូតទាល់តែអំពើស្ហ៊ីរិកនិងការរារាំងអ្នកមូស្លីម ពីសាសនារបស់អល់ឡោះលែងកើតមាន ហើយការគោរពសាសនា(ឥស្លាម)និងការគោរពប្រតិបត្តិសម្រាប់អល់ឡោះជាម្ចា ស់តែមួយដោយគ្មា នស្ហ៊ីរិកចំពោះទ្រង់ កើតមាន។ ហើយប្រសិនបើពួកប្រឆាំងបានបញ្ឈប់នូវអំពើស្ហ៊ីរិក និងការរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះនោះ ចូរអ្នកអំពាវនាវពួកគេចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់ឃើញបំផុតនូវទង្វើរបស់ពួកគេដោយគ្មា នអ្វីមួយលាក់បាំងពីទ្រង់នោះឡើយ។
وَإِن تَوَلَّوْا۟ فَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَوْلَىٰكُمْ ۚ نِعْمَ ٱلْمَوْلَىٰ وَنِعْمَ ٱلنَّصِيرُ ﴿٤٠﴾
តែប្រសិនបើពួកគេបែរចេញពីអ្វីដែលគេបានប្រើឲ្យពួកគេបញ្ឈប់ ដូចជាបញ្ឈប់កាប្រឆាំង និងការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ ដូច្នេះ ចូរពួកអ្នក(ឱ បណ្តាអ្នកមានជំនឿ)ជឿជាក់ចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកជួយពួកអ្នកឲ្យយកឈ្នះលើពួកគេ។ ទ្រង់គឺជាអ្នកគាំពារដ៏ប្រសើរបំផុត ចំពោះជនណាដែលគាំពារទ្រង់ ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតចំពោះជនណាដែលជួយទ្រង់។ ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់គាំពាររូបគេ ជន នោះពិតជាទទួលបានជោគជ័យ ហើយជនណាដែលទ្រង់ជួយគេនោះ ជននោះនឹងទទួលបាននូវជ័យជម្នះ។
۞ وَٱعْلَمُوٓا۟ أَنَّمَا غَنِمْتُم مِّن شَىْءٍۢ فَأَنَّ لِلَّهِ خُمُسَهُۥ وَلِلرَّسُولِ وَلِذِى ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينِ وَٱبْنِ ٱلسَّبِيلِ إِن كُنتُمْ ءَامَنتُم بِٱللَّهِ وَمَآ أَنزَلْنَا عَلَىٰ عَبْدِنَا يَوْمَ ٱلْفُرْقَانِ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿٤١﴾
ى ه ى ء ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ជ្រាបចុះថាៈ ជាការពិតណាស់ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំងក្នុងពេលធ្វើសង្គ្រាមក្នុងមាគ៌ា របស់អល់ឡោះនោះ គឺត្រូវបែងចែកទៅជាប្រាំភាគប្រាំ(៥/៥) ដោយក្នុងនោះ បួនភាគប្រាំ(៤/៥) គឺត្រូវបែងចែកទៅឲ្យអ្នកដែលចូលរួមតស៊ូប្រយុទ្ធនិងមួយភាគ ប្រាំ(១/៥)ដែលនៅសល់ គឺត្រូវបែងចែកទៅជាប្រាំចំណែកទៀតគឺ៖ មួយចំណែកសម្រាប់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់សម្រាប់ចំណាយលើកិច្ចការទូទៅរបស់ អ្នកឥស្លាម មួយចំណែកទៀតសម្រាប់សាច់ញាតិរបស់ព្យាការីមូហាំម៉ាត់នៃអម្បូរហាសឹមនិងអម្បូរអាល់មុតឡឹប មួយចំណែកទៀតសម្រាប់កូនកំព្រា(កំព្រាឪពុក) មួយចំណែកទៀតសម្រាប់អ្នកក្រីក្រនិងទុគ៌តជន និងមួយចំណែកទៀតសម្រាប់អ្នកដំណើរដែលដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿចំពោះអល់ឡោះនិងមាន ជំនឿចំពោះអ្វីដែលយើងបានបញ្ចុះទៅកាន់ខ្ញុំបម្រើរបស់យើង គឺព្យាការីមូហាំម៉ា ត់ នៅថ្ងៃសមរភូមិហ្ពា ហ្ទើរ ជាថ្ងៃដែលអល់ឡោះទ្រង់បានបែងចែករវាងខុសនិងត្រូវ ខណៈដែលទ្រង់បានជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នកមែននោះ។ ហើយអល់ឡោះជាម្ចាស់ដែលបានជួយពួកអ្នកនោះ ទ្រង់មានសមត្ថភាពលើអ្វីៗ ទាំងអស់។
إِذْ أَنتُم بِٱلْعُدْوَةِ ٱلدُّنْيَا وَهُم بِٱلْعُدْوَةِ ٱلْقُصْوَىٰ وَٱلرَّكْبُ أَسْفَلَ مِنكُمْ ۚ وَلَوْ تَوَاعَدتُّمْ لَٱخْتَلَفْتُمْ فِى ٱلْمِيعَـٰدِ ۙ وَلَـٰكِن لِّيَقْضِىَ ٱللَّهُ أَمْرًۭا كَانَ مَفْعُولًۭا لِّيَهْلِكَ مَنْ هَلَكَ عَنۢ بَيِّنَةٍۢ وَيَحْيَىٰ مَنْ حَىَّ عَنۢ بَيِّنَةٍۢ ۗ وَإِنَّ ٱللَّهَ لَسَمِيعٌ عَلِيمٌ ﴿٤٢﴾
ى ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខា ងនៃជ្រលងដែលស្ថិតនៅផ្នែកខាងក្រុងម៉ា ទីណះ ហើយពួកមុស្ហរីគីនស្ថិតនៅជ្រុងម្ខា ងទៀតឆ្ងា យពី ជ្រលងដែលនៅប៉ែកខាងក្រុងម៉ាក្កះ។ ចំណែកឯក្រុមសត្វអូដ្ឋដឹកទំនិញវិញ គឺស្ថិតនៅកន្លែងដែលទាបជាងពួកអ្នក ដោយស្ថិតនៅប៉ែកខាងឆ្នេរសមុទ្រក្រហម។ ហើយទោះបីជាពួកអ្នកនិងពួកមុស្ហរីគីនសន្យា(ណាត់គ្នា )ថានឹងជួបគ្នា នៅឯតំបន់ហ្ពាហ្ទើរក៏ដោយ ក៏ពួកអ្នកមិនអាចជួបគ្នា បានដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចា ស់ទ្រង់ បានប្រមូលផ្តុំរវាងពួកអ្នក(ទាំងពីរក្រុម)នៅឯតំបន់ហ្ពាហ្ទើរដោយគ្មា នការសន្យា(ណាត់គ្នា )ជាមុន ដើម្បីទ្រង់បំពេញនូវកិច្ចការដែលបានកំណត់រួច នោះគឺការជួយ ដល់បណ្តា អ្នកមានជំនឿឲ្យទទួលជ័យជំនះ ហើយធ្វើឲ្យពួកគ្មានជំនឿទទួលបរាជ័យ ដើម្បីឲ្យពួកដែលប្រឆាំងនឹងភស្តុតាងដ៏ច្បាស់លាស់ដែលបានមកដល់ពួកគេ កាន់តែប្រឆាំង និងដើម្បីឲ្យអ្នកដែលបានជឿនឹងភស្តុតាងដ៏ច្បាស់លាស់កាន់តែមានជំនឿថែមទៀត។ ហើយអល់ឡោះមហាលឺនូវរាល់ពាក្យសម្តីទាំងអស់ ហើយ ទ្រង់មហាដឹងនូវរាល់ទង្វើរបស់ពួកគេ។ គ្មានទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេ បានសាង។
إِذْ يُرِيكَهُمُ ٱللَّهُ فِى مَنَامِكَ قَلِيلًۭا ۖ وَلَوْ أَرَىٰكَهُمْ كَثِيرًۭا لَّفَشِلْتُمْ وَلَتَنَـٰزَعْتُمْ فِى ٱلْأَمْرِ وَلَـٰكِنَّ ٱللَّهَ سَلَّمَ ۗ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٤٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់អ្នកនិងបណ្តា អ្នកមានជំនឿ នៅពេលដែលអល់ឡោះទ្រង់ បានបង្ហា ញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនដ៏តិចតួចរបស់ពួកមុស្ហរីគីន។ពេលនោះ អ្នកបានប្រាប់ដំណឹ ង(រីករាយ)នេះដល់បណ្តា អ្នកមានជំនឿ ហើ بلغ គម្ពីរគួរអាន · តាហ្វសៀរ យពួកគេក៏មានភាពសប្បាយរីករាយចំពោះដំណឹ ងល្អនេះ ហើយយើងបានពង្រឹងកម្លាំងរបស់ពួកគេនៅពេលដែលបានជួបនឹងសត្រូវហើយប្រយុទ្ធគ្នាជាមួយ ពួកគេ។ តែប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បង្ហាញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនទ័ពដ៏ច្រើនរបស់ពួកមុស្ហរីគីនវិញនោះ វានឹងធ្វើឲ្យកម្លាំងរបស់ សហការី(សហាហ្ពា ត់)អ្នកទន់ខ្សោយ ហើយពួកគេនឹងមានការភ័យខ្លា ចក្នុងការប្រយុទ្ធជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បានផ្តល់សុវត្ថិភាព(ដល់ពួកអ្នក)ពីបញ្ហា នេះ ហើយ ទ្រង់បានការពារពួកគេអំពីការបរាជ័យ ហើយទ្រង់ក៏បានធ្វើឲ្យពួកគេ(ពួកមុស្ហរីគីន)មានគ្នា តិចក្នុងក្រសែរភ្នែករបស់អ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ មហាជ្រាបដឹងនូវអ្វីដែលប្រែប្រួលនិងអ្វីដែលលាក់បាំងនៅក្នុងចិត្ត។
وَإِذْ يُرِيكُمُوهُمْ إِذِ ٱلْتَقَيْتُمْ فِىٓ أَعْيُنِكُمْ قَلِيلًۭا وَيُقَلِّلُكُمْ فِىٓ أَعْيُنِهِمْ لِيَقْضِىَ ٱللَّهُ أَمْرًۭا كَانَ مَفْعُولًۭا ۗ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ ﴿٤٤﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ចងចាំ នៅពេលដែលអល់ឡោះទ្រង់បានបង្ហាញឲ្យពួកអ្នកបានឃើញ(កងទ័ព)ពួកមុស្ហរីគីនមានចំនួនតិចនៅពេលដែល ពួកអ្នកបានជួបនឹងពួកគេ។ ដូច្នេះ វាបានលើកទឹកចិត្តពួកអ្នកឲ្យមានភាពក្លាហានមុះមុតក្នុងការប្រយុទ្ធនឹងពួកគេ។ ហើយទ្រង់ក៏បានឲ្យពួកគេមើលឃើញពួកអ្នក មានចំនួនតិចក្នុងក្រសែភ្នែករបស់ពួកគេផងដែរ ដើម្បីឲ្យពួកគេចាប់ផ្តើមប្រយុទ្ធនឹងពួកអ្នក និងមិនគិតទៅដល់ការវិលត្រឡប់(បកក្រោយ)វិញ ដើម្បីឲ្យអល់ឡោះ សម្រេចកិច្ចការរបស់ទ្រង់ដែលបានកំណត់រួច ដោយការផ្តន្ទាទោសពួកមុស្ហរីគីនតាមរយៈការសម្លាប់និងការចាប់ជាឈ្លើយសឹក ព្រមទាំងផ្តល់ឲ្យបណ្តា អ្នកមាន ជំនឿនូវជំនួយនិងការទទួលជ័យជម្នះលើសត្រូវ។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់ពួក ដែលធ្វើអាក្រក់នោះនូវទង្វើអាក្រក់របស់ពួកគេ និង(តបស្នង)ដល់អ្នកធ្វើល្អនោះ នូវទង្វើល្អរបស់ពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا لَقِيتُمْ فِئَةًۭ فَٱثْبُتُوا۟ وَٱذْكُرُوا۟ ٱللَّهَ كَثِيرًۭا لَّعَلَّكُمْ تُفْلِحُونَ ﴿٤٥﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់!នៅពេលដែលពួកអ្នកប្រឈមមុខនឹងក្រុមមួយក្នុងចំណោមពួកប្រឆាំងនោះ ចូរ ពួកអ្នកមានភាពនឹងនរនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកកុំកំសាកឲ្យសោះ។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះជាម្ចា ស់ឲ្យបានច្រើន ព្រម ទាំងបួងសួងសុំពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានសមត្ថភាពក្នុងការជួយពួកអ្នកឲ្យយកជ័យជម្នះលើពួកគេ។ សង្ឃឹមថាទ្រង់នឹងផ្តល់ឲ្យពួកអ្នកនូវអ្វីដែលពួកអ្នក បានស្នើសុំ និងបញ្ចៀសពួកអ្នកពីអ្វីដែលពួកអ្នកប្រុងប្រយ័ត្ន។
وَأَطِيعُوا۟ ٱللَّهَ وَرَسُولَهُۥ وَلَا تَنَـٰزَعُوا۟ فَتَفْشَلُوا۟ وَتَذْهَبَ رِيحُكُمْ ۖ وَٱصْبِرُوٓا۟ ۚ إِنَّ ٱللَّهَ مَعَ ٱلصَّـٰبِرِينَ ﴿٤٦﴾
ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ ទាំងពាក្យសម្តី កាយវិការ និងគ្រប់ស្ថានភាព ទាំងអស់របស់ពួកអ្នក ហើយចួរពួកអ្នកកុំមានទស្សនៈខ្វែងគ្នា ឲ្យសោះ។ ជាការពិតណាស់ ការខ្វែងយោបល់គ្នា របស់ពួកអ្នកនោះ គឺជាមូលហេតុមួយដែលនាំឲ្យពួក អ្នកមានភាពទន់ខ្សោយ និងកំសាក ហើយធ្វើឲ្យបាត់បង់នូវភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់នៅពេលដែលជួបនឹងសត្រូវរបស់ពួកអ្នក។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តា អ្នកដែលអត់ធ្មត់តាមរយៈការជួយនិងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ ជាការ ពិតណាស់ រូបគេនឹងទទួលបានជោគជ័យយ៉ា ងពិតប្រាកដ។
وَلَا تَكُونُوا۟ كَٱلَّذِينَ خَرَجُوا۟ مِن دِيَـٰرِهِم بَطَرًۭا وَرِئَآءَ ٱلنَّاسِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ ۚ وَٱللَّهُ بِمَا يَعْمَلُونَ مُحِيطٌۭ ﴿٤٧﴾
ហើយចូរពួកអ្នកកុំធ្វើដូចពួកមុស្ហរីគីនដែលពួកគេបានចាកចេញពីក្រុងម៉ា ក្កះប្រកបដោយភាពក្អេងក្អាងនិងចង់ឲ្យមនុស្សលោកឃើញ និងបានរារាំងមនុស្ស ពីសាសនារបស់អល់ឡោះ ថែមទាំងហាមឃាត់មនុស្សមិនឲ្យចូលសាសនារបស់ទ្រង់នោះឲ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មាន ទង្វើណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذْ زَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ وَقَالَ لَا غَالِبَ لَكُمُ ٱلْيَوْمَ مِنَ ٱلنَّاسِ وَإِنِّى جَارٌۭ لَّكُمْ ۖ فَلَمَّا تَرَآءَتِ ٱلْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّى بَرِىٓءٌۭ مِّنكُمْ إِنِّىٓ أَرَىٰ مَا لَا تَرَوْنَ إِنِّىٓ أَخَافُ ٱللَّهَ ۚ وَٱللَّهُ شَدِيدُ ٱلْعِقَابِ ﴿٤٨﴾
ى ى ه ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) ក្នុងចំណោមឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ គឺស្ហៃតនបានលម្អដល់ ពួកមុស្ហរីគីននូវទង្វើរបស់ពួកគេ ហើយវាបានធ្វើឲ្យពួកគេមានភាពក្លាហានក្នុងការជួបអ្នកមានជំនឿនិងប្រយុទ្ធជាមួយពួកគេ។ ហើយវា(ស្ហៃតន)បាននិយាយទៅ កាន់ពួកគេថាៈ គ្មាននរណាម្នាក់អាចយកជ័យជម្នះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកជួយពួកអ្នក និងជាអ្នកជួយសង្គ្រោះពួកអ្នកពី សត្រូវរបស់ពួកអ្នក។ ក៏ប៉ុន្តែ នៅពេលដែលក្រុមទាំងពីរបានជួបគ្នា គឺក្រុមអ្នកមានជំនឿដែលមានពួកម៉ា ឡាអ៊ីកាត់នៅជាមួយពួកគេជាអ្នកជួយពួកគេ ហើយក្រុម ពួកមុស្ហរីគីនដែលមានស្ហៃតននៅជាមួយពួកគេជាអ្នកបោកប្រាស់ពួកគេនោះ ស្ហៃតនក៏បានរត់ចេញពីពួកគេ ហើយវាក៏បាននិយាយទៅកាន់ពួកមុស្ហរីគីនថាៈ ពិត ប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំបានឃើញពួកម៉ាឡាអ៊ីកាត់ដែលពួកគេចុះមកដើម្បីជួយបណ្តា អ្នកមានជំនឿ។ ពិត ណាស់ ខ្ញុំខ្លា ចអល់ឡោះទ្រង់បំផ្លា ញខ្ញុំឲ្យអន្តរាយ។ហើយអល់ឡោះជាអ្នកដាក់ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតដោយគ្មា ននរណាម្នា ក់អាចទ្រាំទ្រនឹងទណ្ឌ កម្មរបស់ទ្រង់បាន ឡើយ។
إِذْ يَقُولُ ٱلْمُنَـٰفِقُونَ وَٱلَّذِينَ فِى قُلُوبِهِم مَّرَضٌ غَرَّ هَـٰٓؤُلَآءِ دِينُهُمْ ۗ وَمَن يَتَوَكَّلْ عَلَى ٱللَّهِ فَإِنَّ ٱللَّهَ عَزِيزٌ حَكِيمٌۭ ﴿٤٩﴾
ហើយចូរពួកអ្នក(អ្នកមានជំនឿ)ចងចាំ នៅពេលដែលពួកពុតត្បុតនិងអ្នកដែលមានជំនឿទន់ខ្សោយបាននិយាយថាៈ អ្នកមូស្លីមទាំងនោះ សាសនារបស់ពួកគេបាន បោកប្រាស់ពួកគេដែលសន្យានឹងពួកគេថា នឹងជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវទោះបីជាពួកគេមានគ្នាតិច សម្ភារៈសឹកក៏ខ្សោយ ហើយសត្រូវរបស់ពួកគេ វិញមានចំនួនច្រើន ហើយកម្លាំងរបស់ពួកគេក៏ខ្លាំងជាងក៏ដោយ។ ពួកទាំងនោះ(ពួកពុតត្បុតនិងពួកដែលមានជំនឿទន់ខ្សោយ)មិនបានដឹងទេថា ជាការពិតណាស់ ជនណាហើយដែលប្រគល់ការទុកចិត្តទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ហើយជឿជាក់ចំពោះអ្វីដែលទ្រង់បានសន្យាថានឹងជួយដល់ពួកគេនោះ ពិតណាស់ អល់ឡោះជាម្ចា ស់គឺជាអ្នកដែលជួយពួកគេ ហើយទ្រង់មិនធ្វើឲ្យពួកគេទទួលបរាជ័យនោះឡើយ ទោះបីជាពួកគេទន់ខ្សោយ(ជាងសត្រូវ)ក៏ដោយ។ ហើយអល់ឡោះ ជាម្ចា ស់មហាខ្លាំងពូកែបំផុតដោយគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយហើយទ្រង់មហាគតិបណ្ឌិ តក្នុងការកំណត់និងការបញ្ញត្តិច្បាប់របស់ទ្រង់។
وَلَوْ تَرَىٰٓ إِذْ يَتَوَفَّى ٱلَّذِينَ كَفَرُوا۟ ۙ ٱلْمَلَـٰٓئِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَـٰرَهُمْ وَذُوقُوا۟ عَذَابَ ٱلْحَرِيقِ ﴿٥٠﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានឃើញពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នៅពេលដែលម៉ា ឡាអ៊ីកាត់ដកយកព្រលឹង របស់ពួកគេនោះ (អ្នកនឹងឃើញ)ម៉ាឡាអ៊ីកាត់វាយមុខពួកគេនៅពេលដែលពួកគេទៅដល់ ហើយវាយខ្នងរបស់ពួកគេនៅពេលដែលពួកគេ(ម៉ាឡាអ៊ីកាត់)ត្រឡប់ មកវិញ ហើយម៉ា ឡាអ៊ីកាត់និយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក្សចុះនូវទណ្ឌកម្មនៃភ្លើងនរកដ៏សន្ធោសន្ធៅ។ ប្រសិនបើអ្នក(ព្យាការីមូហាំ ម៉ា ត់)បានឃើញ(ហេតុការណ៍ )នោះប្រាកដណាស់ អ្នកបានឃើញនូវកិច្ចការមួយដ៏ធំធេង។
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ ٱللَّهَ لَيْسَ بِظَلَّـٰمٍۢ لِّلْعَبِيدِ ﴿٥١﴾
ទណ្ឌ កម្មដ៏សែនខ្លោ ចផ្សានៅពេលដែលគេដកហូតយកជីវិតរបស់ពួកអ្នក(នែពួកគ្មា នជំនឿ) និងទណ្ឌ កម្មនៃភ្លើងដ៏សន្ធោ សន្ធៅ នៅក្នុងផ្នូររបស់ពួកអ្នក និងនៅថ្ងៃ បរលោកនោះ គឺដោយសារតែអ្វី(អំពើអាក្រក់)ដែលពួកអ្នកបានសាងដោយផ្ទាល់ដៃរបស់ពួកអ្នកនៅក្នុងលោកិយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបាន បំពានទៅលើនរណាម្នាក់នោះឡើយ។ តាមពិត ទ្រង់កាត់សេចក្តីរវាងពួកអ្នកដោយភាពយុត្តិធម៌ ព្រោះទ្រង់គឺជាអ្នកកាត់សេចក្តីដែលប្រកបដោយភាពយុត្តិធម៌ ى បំផុត។
كَدَأْبِ ءَالِ فِرْعَوْنَ ۙ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ ۗ إِنَّ ٱللَّهَ قَوِىٌّۭ شَدِيدُ ٱلْعِقَابِ ﴿٥٢﴾
ហើយទណ្ឌកម្មដែលពួកប្រឆាំងទទួលរងនោះ គឺមិនមែនសម្រាប់តែពួកប្រឆាំងទាំងនេះ(នៅជំនាន់នេះ)នោះទេ ផ្ទុយទៅវិញ វាគឺជាមាគ៌ារបស់អល់ឡោះដែលទ្រង់ បានដាក់ទៅលើពួកប្រឆាំងដទៃទៀតនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែងផងដែរ។ ជាការពិតណាស់ បក្សពួករបស់ហ្វៀរអោន និងប្រជាជាតិជំនាន់មុនពួកគេ នោះ ក៏បានទទួលទណ្ឌកម្មបែបនេះដែរនៅពេលដែលពួកគេប្រឆាំងនឹងបណ្តា ភស្តុតាងរបស់អល់ឡោះជាម្ចាស់នោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ ទណ្ឌ កម្មពួកគេនូវទណ្ឌ កម្មរបស់ម្ចា ស់ដ៏មហាខ្លាំងក្លា មហាមានអានុភាព ដោយសារតែបាបកម្មរបស់ពួកគេ។ ដូចនេះ ទ្រង់ក៏ទម្លា ក់ទណ្ឌ កម្មរបស់ទ្រង់ទៅលើ ពួកគេ។ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លា បំផុតដែលគ្មា នអ្នកណាអាចយកឈ្នះទ្រង់បានឡើយហើយទ្រង់ជាអ្នកដាក់ទណ្ឌ កម្មយ៉ា ងធ្ងន់ធ្ងរបំផុតចំពោះជន بلغ គម្ពីរគួរអាន · តាហ្វសៀរ ដែលប្រព្រឹត្តល្មើសនឹងទ្រង់។
ذَٰلِكَ بِأَنَّ ٱللَّهَ لَمْ يَكُ مُغَيِّرًۭا نِّعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا۟ مَا بِأَنفُسِهِمْ ۙ وَأَنَّ ٱللَّهَ سَمِيعٌ عَلِيمٌۭ ﴿٥٣﴾
ទណ្ឌ កម្មដ៏សែនធ្ងន់ធ្ងរទាំងនោះ គឺដោយសារតែអល់ឡោះជាម្ចា ស់ នៅពេលណាដែលទ្រង់ប្រទានឧបការគុណអំពីទ្រង់ដល់ក្រុមណាមួយនោះ គឺទ្រង់មិនដកយកវា ចេញពីពួកគេវិញនោះទេ លុះតែពួកគេផ្លា ស់ប្តូរឬកែប្រែខ្លួនរបស់ពួកគេផ្ទា ល់ ដោយផ្លា ស់ប្តូរពីភាពល្អប្រសើរដោយការមានជំនឿនិងការដឹងគុណចំពោះឧបការ គុណនោះ ទៅកាន់ស្ថានភាពដែលអាក្រក់ដោយការប្រឆាំងនឹងអល់ឡោះ ប្រព្រឹត្តល្មើសនឹងទ្រង់ និងរមិលគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ប៉ុណ្ណោះ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់មហាលឺបំផុតនូវពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់ និងទ្រង់មហាដឹងបំផុតនូវរាល់ទង្វើរបស់ពួកគេដោយគ្មានអ្វីមួយអាចលាក់បាំងពី ទ្រង់បានឡើយ។ل
كَدَأْبِ ءَالِ فِرْعَوْنَ ۙ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا۟ بِـَٔايَـٰتِ رَبِّهِمْ فَأَهْلَكْنَـٰهُم بِذُنُوبِهِمْ وَأَغْرَقْنَآ ءَالَ فِرْعَوْنَ ۚ وَكُلٌّۭ كَانُوا۟ ظَـٰلِمِينَ ﴿٥٤﴾
كانوا ظلمين រឿងរ៉ាវរបស់ពួកដែលប្រឆាំងទាំងនោះ គឺដូចជារឿងរ៉ាវរបស់ពួកដែលប្រឆាំងនឹងអល់ឡោះផ្សេងទៀតដែរ ដូចជាបក្សពួករបស់ហ្វៀរអោន និងប្រជាជាតិទាំងឡាយ ដែលបានបដិសេធមុនពួកគេនោះ។ ពួកគេបានបដិសេធនឹងបណ្តា ភស្តុតាងទាំងឡាយនៃម្ចាស់របស់ពួកគេ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ ដោយសារតែពួកគេបានប្រព្រឹត្តល្មើស។ ហើយអល់ឡោះបានបំផ្លាញក្រុមរបស់ហ្វៀរអោនដោយឲ្យពួកគេលិចលង់ក្នុងទឹកសមុទ្រ។ ហើយទាំងក្រុម របស់ហ្វៀរអោន និងប្រជាជាតិ(ដែលបដិសេធ)ជំនាន់មុនៗនោះ ពួកគេគឺជាពួកបំពានដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ និងបានធ្វើស្ហ៊ីរិកនឹងទ្រង់។ ដូច្នេះ ពួកគេចាំបាច់ត្រូវតែទទួលនូវទណ្ឌ កម្មរបស់អល់ឡោះបែបនេះ ហើយទណ្ឌ កម្មនោះក៏បានកើតឡើងចំពោះពួកគេ។
إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلَّذِينَ كَفَرُوا۟ فَهُمْ لَا يُؤْمِنُونَ ﴿٥٥﴾
ជាការពិតណាស់ សត្វលោកដែលអាក្រក់ជាងគេបំផុតនៅលើផែនដីចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ ទ្រង់។ ជាការពិតណាស់ ពួកគេគ្មានជំនឿនោះឡើយ បើទោះបីជាភស្តុតាងទាំងអស់បានមកដល់ពួកគេក៏ដោយ ដោយសារតែពួកគេនៅតែបន្តចចេសរឹងរូស នៅលើភាពប្រឆាំងរបស់ពួកគេ។ ពិតប្រាកដណាស់ មាគ៌ា ដែលនាំពួកគេទៅកាន់ការចង្អុលបង្ហា ញនោះ គឺត្រូវបានបំផ្លា ញចេញពីប្រាជ្ញា ការស្តាប់លឺ និងការមើល ឃើញរបស់ពួកគេ។
ٱلَّذِينَ عَـٰهَدتَّ مِنْهُمْ ثُمَّ يَنقُضُونَ عَهْدَهُمْ فِى كُلِّ مَرَّةٍۢ وَهُمْ لَا يَتَّقُونَ ﴿٥٦﴾
គឺពួកដែលអ្នក(ព្យាការីមូហាំម៉ាត់)បានចុះកិច្ចសន្យានិងកិច្ចព្រមព្រៀងជាមួយពួកគេ(ដូចជាអម្បូរគូរ័យហ្សោះ) ក្រោយមក ពួកគេបានក្បត់កិច្ចសន្យាដែលអ្នកបាន ចុះជាមួយពួកគេរាល់ៗលើក ហើយពួកគេមិនមានការកោតខ្លាចអល់ឡោះឡើយ។ ពិតណាស់ ពួកគេមិនប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់ពួកគេនោះឡើយ ហើយ ពួកគេក៏មិនប្រកាន់ខ្ជា ប់នូវកិច្ចព្រមព្រៀងដែលគេបានដាក់ទៅលើពួកគេនោះដែរ។
فَإِمَّا تَثْقَفَنَّهُمْ فِى ٱلْحَرْبِ فَشَرِّدْ بِهِم مَّنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ ﴿٥٧﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានជួបពួកដែលក្បត់កិច្ចសន្យាទាំងនោះក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌ កម្មពួកគេឲ្យបានខ្លាំងក្លា បំផុតរហូតដល់អ្នក ផ្សេងបានលឺរឿងនេះដែរ ដើម្បីឲ្យពួកគេយកស្ថានភាពរបស់ពួកនេះធ្វើជាមេរៀន។ ដូច្នេះ ពួកគេនឹងមានការកោតញញើតក្នុងការសម្លាប់អ្នក និងការបង្ហាញ ភាពជាសត្រូវរបស់គេមកលើអ្នកជាមិនខាន។
وَإِمَّا تَخَافَنَّ مِن قَوْمٍ خِيَانَةًۭ فَٱنۢبِذْ إِلَيْهِمْ عَلَىٰ سَوَآءٍ ۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْخَآئِنِينَ ﴿٥٨﴾
ក៏ប៉ុន្តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មានការបារម្ភខ្លា ចក្រុមដែលអ្នកបានចុះកិច្ចព្រមព្រៀមជាមួយពួកគេនោះបោកប្រាស់និងក្បត់កិច្ចសន្យាតាមរយៈ សញ្ញាដែលបានស្តែងចេញចំពោះអ្នកយ៉ាងដូច្នោះនោះ ចូរអ្នកប្រាប់ឲ្យពួកគេបានដឹងពីការបោះបង់(រំលាយ)កិច្ចសន្យារបស់ពួកគេ ដើម្បីឲ្យពួកគេបានដឹងស្មើគ្នា ជាមួយអ្នក(បានដឹងដូចគ្នា )ហើយចូរអ្នកកុំធ្វើទាំងកម្រោលភ្លា មៗចំពោះពួកគេមុននឹងជូនដំណឹ ងដល់ពួកគេឲ្យសោះ។ប្រសិនបើអ្នកក្បត់ពួកគេទាំងកម្រោលភ្លា ម بلغ គម្ពីរគួរអាន · តាហ្វសៀរ ៗមុននឹងផ្តល់ដំណឹ ងដល់ពួកគេ(ពីការរំលាយកិច្ចព្រមព្រៀង)នោះ ពិតណាស់អល់ឡោះជាម្ចា ស់ទ្រង់មិនស្រឡាញ់ពួកដែលក្បត់កិច្ចសន្យានោះឡើយ។ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមពួកគេ។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នអំពីការក្បត់នេះ។
وَلَا يَحْسَبَنَّ ٱلَّذِينَ كَفَرُوا۟ سَبَقُوٓا۟ ۚ إِنَّهُمْ لَا يُعْجِزُونَ ﴿٥٩﴾
ហើយចូរពួកប្រឆាំងកុំគិតថា ពិតណាស់ពួកគេអាចគេចផុតនិងរួចខ្លួនពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់ឲ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចគេចផុតពី ទណ្ឌ កម្មរបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនរួចខ្លួននោះដែរ។ ផ្ទុយទៅវិញ វា(ទណ្ឌ កម្មនោះ)នឹងទៅដល់ពួកគេ និងទៅទាន់ពួកគេជាមិនខាន។
وَأَعِدُّوا۟ لَهُم مَّا ٱسْتَطَعْتُم مِّن قُوَّةٍۢ وَمِن رِّبَاطِ ٱلْخَيْلِ تُرْهِبُونَ بِهِۦ عَدُوَّ ٱللَّهِ وَعَدُوَّكُمْ وَءَاخَرِينَ مِن دُونِهِمْ لَا تَعْلَمُونَهُمُ ٱللَّهُ يَعْلَمُهُمْ ۚ وَمَا تُنفِقُوا۟ مِن شَىْءٍۢ فِى سَبِيلِ ٱللَّهِ يُوَفَّ إِلَيْكُمْ وَأَنتُمْ لَا تُظْلَمُونَ ﴿٦٠﴾
ه ء ហើយចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកក្នុងការត្រៀមនូវកម្លាំងទ័ព និងគ្រឿងសព្វា វុធ ដូចជាព្រួញជាដើម ហើយចូរពួកអ្នករៀបចំ សម្រាប់ពួកគេនូវសត្វសេះដែលពួកអ្នកចាប់បានពីសង្គ្រា មក្នុងមាគ៌ា របស់អល់ឡោះ ដោយពួកអ្នកត្រូវបន្លា ចវាដល់សត្រូវរបស់អល់ឡោះនិងសត្រូវរបស់ពូកអ្នក ដែលជាពួកប្រឆាំងដែលពួកគេទន្ទឹងរង់ចាំមើលគ្រោះថ្នា ក់កើតឡើងចំពោះពួកអ្នក។ ហើយពួកអ្នកត្រូវបន្លា ចវាដល់ក្រុមផ្សេងទៀតដែលពួកអ្នកមិនស្គាល់ពួកគេ ហើយក៏មិនបានដឹងពីការលាក់បាំងនូវភាពជាសត្រូវរបស់ពួកគេចំពោះពួកអ្នកដែរ ក៏ប៉ុន្តែ អល់ឡោះជាម្ចា ស់តែមួយគត់ដែលស្គា ល់ពួកគេ ហើយទ្រង់ដឹងនូវអ្វីដែល ពួកគេលាក់ទុកក្នុងចិត្តរបស់ពួកគេ។ ហើយទ្រព្យសម្បត្តិដែលពួកអ្នកបានបរិច្ចាគ មិនថាតិចក្តីច្រើនក្តី អល់ឡោះជាម្ចាស់នឹងជំនួសវាដល់ពួកអ្នកវិញនៅក្នុង លោកិយនេះ ហើយទ្រង់នឹងតបស្នងនូវផលបុណ្យយ៉ាងពេញលេញដល់ពួកអ្នកដោយគ្មានបាត់បង់បន្តិចឡើយនៅថ្ងៃបរលោក។ ហេតុនេះ ចូរពួកអ្នករួសរាន់ក្នុង ការបរិច្ចា គក្នុងមាគ៌ា របស់អល់ឡោះ។
۞ وَإِن جَنَحُوا۟ لِلسَّلْمِ فَٱجْنَحْ لَهَا وَتَوَكَّلْ عَلَى ٱللَّهِ ۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٦١﴾
ហើយប្រសិនបើពួកគេ(សត្រូវ)ទោរទន់ទៅរកការផ្សះផ្សា និងបោះបង់ការប្រយុទ្ធជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នោះ ដូច្នេះ អ្នកក៏ត្រូវទោរទន់ទៅរកការផ្សះផ្សា វិញដែរ ហើយត្រូវចុះកិច្ចព្រមព្រៀង(បញ្ចប់សង្គ្រាម)ជាមួយពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះ និងជឿជាក់ចំពោះទ្រង់ចុះ ពីព្រោះទ្រង់ មិនបោះបង់អ្នកចោលឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាលឺនូវពាក្យសម្តីរបស់ពួកគេ ហើយទ្រង់មហាដឹងនូវការនៀត(តាំងចិត្ត)របស់ពួកគេ និងទង្វើរបស់ ពួកគេ។
وَإِن يُرِيدُوٓا۟ أَن يَخْدَعُوكَ فَإِنَّ حَسْبَكَ ٱللَّهُ ۚ هُوَ ٱلَّذِىٓ أَيَّدَكَ بِنَصْرِهِۦ وَبِٱلْمُؤْمِنِينَ ﴿٦٢﴾
តែប្រសិនបើការទោរទន់ទៅរកការផ្សះផ្សា និងការបោះបង់ចោលការប្រយុទ្ធរបស់ពួកគេនោះ គឺក្នុងបំណងប្រើល្បិចកលកបោកប្រាស់អ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ដើម្បីពួកគេអាចត្រៀមខ្លួនក្នុងការប្រយុទ្ធនឹងអ្នកនោះជាការពិតណាស់ អល់ឡោះជាម្ចា ស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងឧបាយកលរបស់ ពួកគេនិងការក្បត់របស់ពួកគេនោះ។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈជំនួយរបស់ទ្រង់ និងធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈការជួយ របស់ជនមូស្លីមចំពោះអ្នកក្នុងចំណោមពួកមូហាជីរីន និងពួកអាន់សរ។
وَأَلَّفَ بَيْنَ قُلُوبِهِمْ ۚ لَوْ أَنفَقْتَ مَا فِى ٱلْأَرْضِ جَمِيعًۭا مَّآ أَلَّفْتَ بَيْنَ قُلُوبِهِمْ وَلَـٰكِنَّ ٱللَّهَ أَلَّفَ بَيْنَهُمْ ۚ إِنَّهُۥ عَزِيزٌ حَكِيمٌۭ ﴿٦٣﴾
حكيم ហើយទ្រង់បានបង្រួបបង្រួមដួងចិត្តរបស់បណ្តា អ្នកមានជំនឿដែលបានជួយអ្នកប្រយុទ្ធនឹងពួកគេក្រោយពីវា(ដួងចិត្តរបស់អ្នកមានជំនឿ)មានការបែកបាក់។ ទោះបីជាអ្នកចំណាយទ្រព្យសម្បត្តិនៅលើផែនដីនេះទាំងអស់ដើម្បីបង្រួបបង្រួមដួងចិត្តរបស់ពួកគេក្រោយពីបែកបាក់នោះក៏ដោយ ក៏អ្នកមិនអាចបង្រួបបង្រួមដួង ចិត្តរបស់ពួកគេបាននោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចបង្រួបបង្រួមដួងចិត្តរបស់ពួកគេបាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែបំផុត នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តបំផុតនៅក្នុងការកំណត់ ការចាត់ចែង និងការដាក់ បញ្ញត្តិច្បាប់របស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلنَّبِىُّ حَسْبُكَ ٱللَّهُ وَمَنِ ٱتَّبَعَكَ مِنَ ٱلْمُؤْمِنِينَ ﴿٦٤﴾
ឱព្យាការីមូហាំម៉ាត់! ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងអំពើអាក្រក់នៃសត្រូវរបស់អ្នក ហើយក៏គ្រប់គ្រាន់ដែរ សម្រាប់អ្នកមានជំនឿដែលនៅជាមួយអ្នកនោះ។ហេតុនេះ ចូរអ្នកជឿជាក់លើទ្រង់ និងប្រគល់ខ្លួនចំពោះទ្រង់ចុះ។
يَـٰٓأَيُّهَا ٱلنَّبِىُّ حَرِّضِ ٱلْمُؤْمِنِينَ عَلَى ٱلْقِتَالِ ۚ إِن يَكُن مِّنكُمْ عِشْرُونَ صَـٰبِرُونَ يَغْلِبُوا۟ مِا۟ئَتَيْنِ ۚ وَإِن يَكُن مِّنكُم مِّا۟ئَةٌۭ يَغْلِبُوٓا۟ أَلْفًۭا مِّنَ ٱلَّذِينَ كَفَرُوا۟ بِأَنَّهُمْ قَوْمٌۭ لَّا يَفْقَهُونَ ﴿٦٥﴾
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកជម្រុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ និងត្រូវបញ្ចុះបញ្ចូលពួកគេលើការប្រយុទ្ធនេះតាមរយៈអ្វីដែលអាចជួយពង្រឹងឆន្ទៈរបស់ ពួកគេ និងគោលជំហររបស់ពួកគេ។ ប្រសិនបើក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានចំនួនពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នា ត្រឹមមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការ ប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាចំនួនមួយពាន់នាក់បាន។ នេះគឺដោយសារតែពួកប្រឆាំងនោះ គឺជាក្រុមមួយដែលគ្មាន ការយល់ដឹងពីមាគ៌ារបស់អល់ឡោះដែលទ្រង់ជួយដល់បណ្តា អ្នកដែលគាំពារទ្រង់ និងធ្វើឲ្យសត្រូវ(របស់ពួកគេ)ចុះចាញ់នោះឡើយ ហើយពួកគេក៏មិនបានដឹងពី គោលបំណងនៃការប្រយុទ្ធគ្នា នោះដែរ។ជាការពិតណាស់ ពួកគេប្រយុទ្ធគឺក្នុងគោលបំណងដើម្បីទទួលបាននូវភាពខ្ពង់ខ្ពស់ក្នុងលោកិយនេះតែប៉ុណ្ណោះ។
ٱلْـَٔـٰنَ خَفَّفَ ٱللَّهُ عَنكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًۭا ۚ فَإِن يَكُن مِّنكُم مِّا۟ئَةٌۭ صَابِرَةٌۭ يَغْلِبُوا۟ مِا۟ئَتَيْنِ ۚ وَإِن يَكُن مِّنكُمْ أَلْفٌۭ يَغْلِبُوٓا۟ أَلْفَيْنِ بِإِذْنِ ٱللَّهِ ۗ وَٱللَّهُ مَعَ ٱلصَّـٰبِرِينَ ﴿٦٦﴾
ه ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានសម្រាលដល់ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ដោយសារតែទ្រង់បានដឹងពីភាពទន់ខ្សោយរបស់អ្នក។ ដូច្នេះ ទ្រង់ក៏បានបន្ធូរ បន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តា ករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ទ្រង់បានដាក់កាតព្វកិច្ចលើម្នា ក់ៗក្នុងចំណោមពួកអ្នក គឺត្រូវប្រឈមមុខនឹងពួក ប្រឆាំងចំនួនពីរនាក់ជំនួសឲ្យដប់នាក់វិញ។(កាលពីមុន អ្នកមានជំនឿម្នាក់ត្រូវប្រឈមមុខនឹងពួកគ្មានជំនឿចំនួនដប់នាក់)។ ហេតុនេះ ប្រសិនបើក្នុងចំណោមពួក អ្នកមានគ្នាមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីររយនាក់បាន។ ហើយប្រសិនបើ ក្នុងចំណោមពួកអ្នកមានគ្នា មួយពាន់នាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នា ពីរពាន់នាក់បាន ដោយការអនុញ្ញា តពីអល់ឡោះ។ហើយអល់ឡោះជាម្ចា ស់ទ្រង់នៅជាមួយបណ្តា អ្នកដែលអត់ធ្មត់ក្នុងចំណោមអ្នកមានជំនឿតាមរយៈការគាំទ្រនិងការជួយ។
مَا كَانَ لِنَبِىٍّ أَن يَكُونَ لَهُۥٓ أَسْرَىٰ حَتَّىٰ يُثْخِنَ فِى ٱلْأَرْضِ ۚ تُرِيدُونَ عَرَضَ ٱلدُّنْيَا وَٱللَّهُ يُرِيدُ ٱلْـَٔاخِرَةَ ۗ وَٱللَّهُ عَزِيزٌ حَكِيمٌۭ ﴿٦٧﴾
حكيم មិនគប្បីឡើយចំពោះព្យាការី(មូហាំម៉ា ត់)ក្នុងការទុកឈ្លើយសឹកនៃពួកប្រឆាំង(ដើម្បីទទួលយកការលោះខ្លួន)ដែលបានធ្វើសង្គ្រា មប្រឆាំងនឹងគាត់(ព្យាការីមូហាំ ម៉ាត់)នោះឡើយ លុះត្រាតែគាត់បានសម្លាប់ពួកគេ(ពួកប្រឆាំង)បានច្រើនសិន ដើម្បីបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគេ រហូតដល់ពួកគេមិន ហ៊ា នវិលត្រឡប់មកប្រយុទ្ធនឹងគាត់ម្តងទៀត។ ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ចង់ទទួលយកការលោះឈ្លើយសឹកក្នុងសង្គ្រា មហ្ពាហ្ទើរ តែអល់ឡោះជាម្ចា ស់ទ្រង់ ចង់ផ្តល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃបរលោកដែលគេអាចទទួលបាន(ដូចនោះ)តាមរយៈការជួយសាសនារបស់ទ្រង់ និងពង្រឹងវាឲ្យមានភាពខ្លាំងក្លា ។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងអំណាចរបស់ទ្រង់ ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បាន ឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
لَّوْلَا كِتَـٰبٌۭ مِّنَ ٱللَّهِ سَبَقَ لَمَسَّكُمْ فِيمَآ أَخَذْتُمْ عَذَابٌ عَظِيمٌۭ ﴿٦٨﴾
ប្រសិនបើគ្មា នការកំណត់ពីអល់ឡោះពីមុនមកដែលអនុញ្ញា តឲ្យពួកអ្នកនូវទ្រព្យជ័យភណ្ឌ និងអនុញ្ញា តដល់ពួកអ្នកក្នុងការទទួលយកការលោះឈ្លើយសឹកទេនោះ ពួកអ្នកប្រាកដជានឹងទទួលនូវទណ្ឌ កម្មយ៉ា ងធ្ងន់ធ្ងរបំផុតពីអល់ឡោះជាមិនខាន ដោយសារតែពួកអ្នកបានយកទ្រព្យជ័យភណ្ឌ និងទទួលយកនូវការលោះ ឈ្លើយសឹកមុនពេលដែលវ៉ា ហ៊ីពីអល់ឡោះដែលអនុញ្ញា តឲ្យពួកអ្នកធ្វើដូច្នោះបានមកដល់ពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَكُلُوا۟ مِمَّا غَنِمْتُمْ حَلَـٰلًۭا طَيِّبًۭا ۚ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٦٩﴾
ដូច្នេះ ចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ទទួលទានចុះនូវអ្វីដែលបានមកពីទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំង ដោយសារវាត្រូវបានគេអនុញ្ញាត ចំពោះពួកអ្នកហើយ។ ហើយចូរពួកអ្នកគោរពកោតខ្លា ចអល់ឡោះដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងឲ្យឆ្ងា យពី បម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និង មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
يَـٰٓأَيُّهَا ٱلنَّبِىُّ قُل لِّمَن فِىٓ أَيْدِيكُم مِّنَ ٱلْأَسْرَىٰٓ إِن يَعْلَمِ ٱللَّهُ فِى قُلُوبِكُمْ خَيْرًۭا يُؤْتِكُمْ خَيْرًۭا مِّمَّآ أُخِذَ مِنكُمْ وَيَغْفِرْ لَكُمْ ۗ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٧٠﴾
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកពោលទៅកាន់ឈ្លើយសឹកមុស្ហរីគីនដែលនៅក្នុងដៃពួកអ្នកដែលពួកអ្នកចាប់បាននៅថ្ងៃសមរភូមិហ្ពាហ្ទើរថាៈ ប្រសិនបើអល់ឡោះបាន ដឹងថា ក្នុងចិត្តបស់ពួកអ្នកមានគោលបំណងល្អ ហើយមានចេតនាល្អនោះ ទ្រង់ច្បាស់ជានឹងផ្តល់ឲ្យពួកអ្នកនូវអ្វីដែលល្អជាងទ្រព្យលោះដែលគេបានយកពីពួកអ្នក ជាមិនខាន។ ហេតុនេះ ចូរពួកអ្នកកុំកើតទុក្ខនូវអ្វី(ទ្រព្យលោះ)ដែលគេបានយកពីពួកអ្នក។ ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួក អ្នកទៀតផង។ ហើយអល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់ បំផុតចំពោះពួកគេ។ ជាការពិតណាស់ ការសន្យារបស់អល់ឡោះបានកើតឡើងពិតប្រាកដមែនចំពោះមារបស់ព្យាការី គឺ អាប់ហ្ពាស និងអ្នកដទៃទៀតក្រៅពីគាត់ ក្នុងចំណោមអ្នកដែលបានចូលឥស្លា ម(នាពេលបន្ទា ប់មក)។
وَإِن يُرِيدُوا۟ خِيَانَتَكَ فَقَدْ خَانُوا۟ ٱللَّهَ مِن قَبْلُ فَأَمْكَنَ مِنْهُمْ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ﴿٧١﴾
ក៏ប៉ុន្តែ ប្រសិនបើពួកគេ(ឈ្លើយសឹកមុស្ហរីគីន)មានបំណងចង់ក្បត់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)តាមរយៈពាក្យសម្តីដែលគេបានស្តែងចេញចំពោះមុខអ្នកនោះ ពិត ប្រាកដណាស់ ពួកគេក៏ធ្លា ប់បានក្បត់អល់ឡោះពីមុនរួចមកដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានជួយអ្នកឲ្យយកឈ្នះលើពួកគេ ដោយគេបានសម្លា ប់ពួកគេ និងបានចាប់ ពួកគេធ្វើជាឈ្លើយសឹក។ ហេតុនេះ ចូរឲ្យពួកគេរង់ចាំមើលគំរូយ៉ាងដូច្នេះទៀតចុះ ប្រសិនបើពួកគេត្រឡប់មកសារជាថ្មីនោះ។ ហើយអល់ឡោះមហាដឹងបំផុត ចំពោះម៉ា ខ្លូករបស់ទ្រង់និងអ្វីដែលល្អសម្រាប់ពួកគេហើយទ្រង់មហាគតិបណ្ឌិ តក្នុងការចាត់ចែងរបស់ទ្រង់។
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَـٰهَدُوا۟ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ فِى سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَوا۟ وَّنَصَرُوٓا۟ أُو۟لَـٰٓئِكَ بَعْضُهُمْ أَوْلِيَآءُ بَعْضٍۢ ۚ وَٱلَّذِينَ ءَامَنُوا۟ وَلَمْ يُهَاجِرُوا۟ مَا لَكُم مِّن وَلَـٰيَتِهِم مِّن شَىْءٍ حَتَّىٰ يُهَاجِرُوا۟ ۚ وَإِنِ ٱسْتَنصَرُوكُمْ فِى ٱلدِّينِ فَعَلَيْكُمُ ٱلنَّصْرُ إِلَّا عَلَىٰ قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَـٰقٌۭ ۗ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌۭ ﴿٧٢﴾
ى إ ى ជាការពិតណាស់ បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ ហើយពួកគេ បានចំណាកស្រុកចេញពីទឹកដីដែលគ្មា នជំនឿទៅកាន់ទឺកដីឥស្លាម ឬទៅកាន់កន្លែងដែលគេអាចគោរពសក្កា រៈចំពោះអល់ឡោះដោយសុវត្ថិភាព ហើយពួកគេបាន តស៊ូដោយចំណាយទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីលើកកម្ពស់បន្ទូលរបស់អល់ឡោះ ហើយនិងបណ្តា អ្នកដែលបានផ្តល់ទីជម្រកដល់ពួកគេ និង បានជួយដល់ពួកគេនោះ អ្នកទាំងនោះ ពោលគឺទាំងអ្នកដែលបានធ្វើចំណាកស្រុក និងអ្នកដែលបានជួយដល់ពួកគេ(អ្នកម្ចាស់ស្រុក) គឺជាសម្ព័ន្ធមិត្តនឹងគ្នា ដែលជួយគាំទ្រគ្នាទៅវិញទៅមក។ រីឯបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ តែពួកគេមិនបានធ្វើចំណាកស្រុកពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាមទេ នោះ គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើការភៀសខ្លួន(ចំណាកស្រុក)ក្នុងមាគ៌ា របស់អល់ឡោះដែរ។ ហើយប្រសិនបើពួកប្រឆាំងបានបំពានទៅលើពួកគេ ហើយពួកគេសុំការជួយពីពួកអ្នកនោះ ដូច្នេះ ចូរពួកអ្នកជួយពួកគេទប់ទល់នឹងសត្រូវ របស់ពួកគេចុះ លើកលែងតែរវាងពួកអ្នកនិងសត្រូវរបស់ពួកគេ(អ្នកមានជំនឿដែលសុំឲ្យអ្នកជួយ)នោះ មានកិច្ចព្រមព្រៀងដែលពួកគេមិនទាន់បានរំលាយកិច្ច ព្រមព្រៀងនោះនៅឡើយ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹង តបស្នងដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។
وَٱلَّذِينَ كَفَرُوا۟ بَعْضُهُمْ أَوْلِيَآءُ بَعْضٍ ۚ إِلَّا تَفْعَلُوهُ تَكُن فِتْنَةٌۭ فِى ٱلْأَرْضِ وَفَسَادٌۭ كَبِيرٌۭ ﴿٧٣﴾
ហើយពួកដែលគ្មានជំនឿចំពោះអល់ឡោះនោះ ពួកគេគឺជាសម្ព័ន្ធមិត្តនឹងគ្នាដែលជួយគ្នាទៅវិញទៅមក។ ហេតុនេះ អ្នកមានជំនឿមិនត្រូវយកពួកគេធ្វើជាអ្នក គាំពារនោះឡើយ។ប្រសិនបើពួកអ្នកមិនយកបណ្តា អ្នកមានជំនឿធ្វើជាអ្នកគាំពារ ហើយយកពួកគ្មា នជំនឿធ្វើជាអ្នកគាំពារវិញនោះ ភាពវឹកវរនឹងកើតមានចំពោះប بلغ គម្ពីរគួរអាន · តាហ្វសៀរ ណ្តា អ្នកមានជំនឿជាមិនខាន ដោយសារតែពួកគេគ្មានអ្នកដែលជួយពួកគេដែលជាបងប្អូនរបស់ពួកគេក្នុងសាសនានោះឡើយ ហើយវិនាសកម្មយ៉ាងធំធេងនឹង កើតមាននៅលើផែនដីនេះជាមិនខានق តាមរយៈការរារាំង(មនុស្ស)ពីមាគ៌ា របស់អល់ឡោះ។
وَٱلَّذِينَ ءَامَنُوا۟ وَهَاجَرُوا۟ وَجَـٰهَدُوا۟ فِى سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَوا۟ وَّنَصَرُوٓا۟ أُو۟لَـٰٓئِكَ هُمُ ٱلْمُؤْمِنُونَ حَقًّۭا ۚ لَّهُم مَّغْفِرَةٌۭ وَرِزْقٌۭ كَرِيمٌۭ ﴿٧٤﴾
ورزق كريم ហើយបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយបានភៀសខ្លួនក្នុងមាគ៌ារបស់ទ្រង់(ពួកមូហាជីរីន) និងបណ្តា អ្នកដែលបានផ្តល់ទីជម្រកដល់អ្នកដែល បានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ(ពួកអាន់សរ៍) ព្រមទាំងបានជួយដល់ពួកគេទៀតនោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយការតបស្នងរបស់អល់ឡោះចំពោះពួកគេនោះ គឺទ្រង់នឹងអភ័យទោសនូវរាល់បាបកម្មទាំងឡាយរបស់ពួកគេ ព្រមទាំងប្រទាននូវលាភសក្ការៈយ៉ា ងប្រពៃដល់ ពួកគេ នោះគឺឋានសួគ៌។
وَٱلَّذِينَ ءَامَنُوا۟ مِنۢ بَعْدُ وَهَاجَرُوا۟ وَجَـٰهَدُوا۟ مَعَكُمْ فَأُو۟لَـٰٓئِكَ مِنكُمْ ۚ وَأُو۟لُوا۟ ٱلْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍۢ فِى كِتَـٰبِ ٱللَّهِ ۗ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌۢ ﴿٧٥﴾
ه ហើយបណ្តា អ្នកដែលមានជំនឿបន្ទាប់ពីពួកមូហាជីរីន និងពួកអាន់សរ៍ ហើយពួកគេបានភៀសខ្លួនពីទឹកដីដែលគ្មានជំនឿទៅកាន់ទឹកដីឥស្លាម ព្រមទាំងបានតស៊ូ ក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទួលរបស់អល់ឡោះខ្ពង់ខ្ពស់ និងធ្វើឲ្យពាក្យសម្តីរបស់ពួកប្រឆាំងទាបថោកនោះ អ្នកទាំងនោះ ក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱ បណ្តា អ្នកមានជំនឿ)។ សម្រាប់ពួកគេ ក៏មានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏បានកាតព្វកិច្ចត្រូវធ្វើដូចកាតព្វកិច្ចដែលគេដាក់លើពួកអ្នកដែរ។ ហើយចំពោះសាច់ សាលោហិតរបស់ពួកគេនៅក្នុងច្បាប់របស់អល់ឡោះនោះ ពួកគេមានសិទ្ធិទទួលមត៌ពីគ្នាទៅវិញទៅមកអំពីការមានជំនឿ និងការភៀសខ្លួនដែលវាធ្លាប់មាន ពីមុនមក។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ដូច្នេះទ្រង់ដឹងនូវអ្វីដែលជា ប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន