الٓمٓصٓ ﴿١﴾
អាលីហ្វ ឡាម មីម សទ(បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពា ករ៉ោះ) كتب أنزل إليك فلا يكن فى صدركحرج منهلتنذر به وذكر للمؤمنين
ទំព័រដើម›ការពន្យល់›Al-A'raaf (7)
ម៉ាកកះ · 206 វាក្យខណ្ឌ
الٓمٓصٓ ﴿١﴾
អាលីហ្វ ឡាម មីម សទ(បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពា ករ៉ោះ) كتب أنزل إليك فلا يكن فى صدركحرج منهلتنذر به وذكر للمؤمنين
كِتَـٰبٌ أُنزِلَ إِلَيْكَ فَلَا يَكُن فِى صَدْرِكَ حَرَجٌۭ مِّنْهُ لِتُنذِرَ بِهِۦ وَذِكْرَىٰ لِلْمُؤْمِنِينَ ﴿٢﴾
គម្ពីរគួរអាន គឺជាគម្ពីរមួយដែលអល់ឡោះជាម្ចាស់បានបញ្ចុះវាមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)។ ហេតុនេះ ចូរអ្នកកុំឲ្យមានការចង្អៀតចង្អល់នៅក្នុងទ្រូងរបស់ អ្នកអំពីវា ហើយចូរកុំមានការសង្ស័យ(ចំពោះវា)ឲ្យសោះ។ ទ្រង់បានបញ្ចុះវាទៅកាន់អ្នកដើម្បីឲ្យអ្នកព្រមានបន្លាចដល់មនុស្សលោក និងដើម្បីឲ្យអ្នកយកវាធ្វើជា ភស្តុតាង ព្រមទាំងដើម្បីជាការរំលឹកដល់បណ្តា អ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីការរំលឹកនេះ។
ٱتَّبِعُوا۟ مَآ أُنزِلَ إِلَيْكُم مِّن رَّبِّكُمْ وَلَا تَتَّبِعُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ ۗ قَلِيلًۭا مَّا تَذَكَّرُونَ ﴿٣﴾
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រតិបត្តិតាមគម្ពីរ(គួរអាន)ដែលម្ចា ស់របស់ពួកអ្នកបានបញ្ចុះមកឲ្យពួកអ្នក និងប្រតិបត្តិតាមមាគ៌ា (ស៊ុណ្ណះ)ព្យាការីរបស់ពួក អ្នកចុះ។ ហើយចូរពួកអ្នកកុំដើរតាមទំនើងចិត្តរបស់ជនទាំងឡាយដែលពួកអ្នកឃើញថាពួកគេគឺមេដឹកនាំរបស់ស្ហៃតន ឬជាមេដឹកនាំដែលអាក្រក់ ដោយពួក អ្នកយកពួកគេធ្វើជាមេដឹកនាំដោយបោះបង់ចោល(មិនអនុវត្តន៍)នូវអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះមកឲ្យពួកអ្នកដើម្បីបំពេញតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អ្វីដែលពួកអ្នកចងចាំ គឺតិចតួចបំផុត។ ប្រសិនបើពួកអ្នកចងចាំនោះ ប្រាកដជាពួកអ្នកនឹងមិនទទួលឥទ្ធិពលពីអ្វីផ្សេងក្រៅសេចក្តីពិតនោះឡើយ ហើយពួកអ្នកនឹងដើរតាមអ្វីដែលអ្នកនាំសាររបស់ពួកអ្នកបាននាំមក និងអនុវត្តន៍តាមវា ព្រមទាំងបោះបង់ចោលអ្វីដែលផ្សេងពីវាជាមិនខាន។
وَكَم مِّن قَرْيَةٍ أَهْلَكْنَـٰهَا فَجَآءَهَا بَأْسُنَا بَيَـٰتًا أَوْ هُمْ قَآئِلُونَ ﴿٤﴾
មានស្រុកភូមិជាច្រើនដែលយើងបានបំផ្លាញវាដោយទណ្ឌកម្មរបស់យើងនៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំង និងភាពវរង្វង។ ដូចនេះ យើង ក៏បានបញ្ចុះនូវទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងទៅកាន់វា(ភូមិស្រុក) ខណៈពេលដែលពួកគេ(អ្នកភូមិ)កំពុងគេងលក់នៅពេលយប់ ឬកំពុងតែសម្រាកនៅពេលថ្ងៃ។ ពេលនោះ ពួកគេគ្មា នលទ្ធភាពការពារខ្លួនរបស់ពួកគេពីទណ្ឌ កម្មនោះឡើយ ហើយព្រះនានារបស់ពួកគេដែលត្រូវគេគោរពសក្កា រៈនោះ ក៏មិនអាចការពារពួកគេពី ទណ្ឌ កម្មរបស់អល់ឡោះបាននោះដែរ។
فَمَا كَانَ دَعْوَىٰهُمْ إِذْ جَآءَهُم بَأْسُنَآ إِلَّآ أَن قَالُوٓا۟ إِنَّا كُنَّا ظَـٰلِمِينَ ﴿٥﴾
ហើយបន្ទា ប់ពីទណ្ឌ កម្មបានធា្លក់ទៅលើពួកគេរួចមក ពួកគេគ្មា នអ្វីក្រៅពីការទទួលស្គាល់ចំពោះការបំពានរបស់ពួកគេដោយការប្រឆាំងនឹងអល់ឡោះជាម្ចា ស់នោះ ឡើយ។
فَلَنَسْـَٔلَنَّ ٱلَّذِينَ أُرْسِلَ إِلَيْهِمْ وَلَنَسْـَٔلَنَّ ٱلْمُرْسَلِينَ ﴿٦﴾
ហើយនៅថ្ងៃបរលោក យើងពិតជានឹងសួរប្រជាជាតិទាំងឡាយដែលយើងបានបញ្ជូនអ្នកនាំសាររបស់យើងទៅកាន់ពួកគេនោះនូវអ្វីដែលពួកគេបានឆ្លើយតប ចំពោះបណ្តា អ្នកនាំសារទាំងនោះ។ ហើយយើងក៏ពិតជានឹងសួរបណ្តា អ្នកនាំសាររបស់យើងចំពោះការផ្សព្វផ្សាយនូវអ្វីដែលគេបានដាក់បទបញ្ជាឲ្យពួកគេ ផ្សព្វផ្សាយ និងអំពីអ្វីដែលប្រជាជាតិរបស់ពួកគេបានឆ្លើយតបចំពោះពួកគេដែរ។
فَلَنَقُصَّنَّ عَلَيْهِم بِعِلْمٍۢ ۖ وَمَا كُنَّا غَآئِبِينَ ﴿٧﴾
ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ដល់ម៉ា ខ្លូកទាំងអស់នូវទង្វើរបស់ពួកគេដែលពួកគេបានសាងនៅលើលោកិយនេះដោយការដឹងរបស់យើង។ ពិតប្រាកដ ណាស់ យើងគឺជាអ្នកដែលដឹងបំផុតនូវទង្វើទាំងអស់របស់ពួកគេ(ដែលពួកគេបានប្រព្រឹត្ត)ដោយគ្មានអ្វីមួយអាចលាក់បាំងពីយើងបាននោះឡើយ។ ហើយយើង ពុំមែនជាអ្នកអវត្តមានពីពួកគេ(មិននៅជាមួយពួកគេ)នោះទេ ទោះជាក្នុងពេលណាមួយក៏ដោយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلْوَزْنُ يَوْمَئِذٍ ٱلْحَقُّ ۚ فَمَن ثَقُلَتْ مَوَٰزِينُهُۥ فَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿٨﴾
ហើយការថ្លឹងទង្វើរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺមានភាពយុត្តិធម៌បំផុតដោយគ្មានភាពលម្អៀង និងភាពអយុត្តិធម៌នោះឡើយ។ ដូច្នេះ ជនណាហើយដែល នៅពេលដែលគេថ្លឹង(ទង្វើនោះ) ទង្វើល្អរបស់គេមានទម្ងន់ធ្ងន់ជាងទង្វើអាក្រក់របស់គេនោះ ពិតណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ ដោយទទួលបាននូវអ្វីដែលពួកគេស្នើសុំ ហើយរួចផុតពីអ្វីដែលពួកគេភ័យខ្លា ច។
وَمَنْ خَفَّتْ مَوَٰزِينُهُۥ فَأُو۟لَـٰٓئِكَ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُم بِمَا كَانُوا۟ بِـَٔايَـٰتِنَا يَظْلِمُونَ ﴿٩﴾
រីឯជនណាហើយដែលទង្វើអាក្រក់របស់គេមានទម្ងន់ធ្ងន់ជាងទង្វើល្អនៅក្នុងពេលថ្លឹង(ទង្វើ)នោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយបាន បណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងរណ្តៅ នៃភាពអន្តរាយនៅថ្ងៃបរលោកដោយសារតែពួកគេប្រឆាំងនឹងបណ្តា ភស្តុតាងទាំងឡាយរបស់អល់ឡោះជាម្ចាស់។
وَلَقَدْ مَكَّنَّـٰكُمْ فِى ٱلْأَرْضِ وَجَعَلْنَا لَكُمْ فِيهَا مَعَـٰيِشَ ۗ قَلِيلًۭا مَّا تَشْكُرُونَ ﴿١٠﴾
ហើយពិតប្រាកដណាស់ យើងបានបង្កើតទីកន្លែងសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ)នៅលើភពផែនដីនេះ ហើយយើងក៏បានរៀបចំការរស់នៅសម្រាប់ពួកអ្នក នៅលើវាផងដែរ។ ដូច្នេះ ចាំបាច់លើពួកអ្នកត្រូវថ្លែងអំណរគុណអល់ឡោះចំពោះរឿងនេះ។ ក៏ប៉ុន្តែ អ្វីដែលពួកអ្នកដឹងគុណនោះ គឺតិចតួចបំផុត។
وَلَقَدْ خَلَقْنَـٰكُمْ ثُمَّ صَوَّرْنَـٰكُمْ ثُمَّ قُلْنَا لِلْمَلَـٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ لَمْ يَكُن مِّنَ ٱلسَّـٰجِدِينَ ﴿١١﴾
ហើយពិតប្រាកដណាស់ យើងបានបង្កើតឪពុករបស់ពួកអ្នក(ឱមនុស្សលោក) គឺព្យាការីអាហ្ទាំក្រោយមក យើងបានធ្វើឲ្យគេមានរូបរាង និងមានលក្ខណៈសមសួន ។ ក្រោយមកទៀត យើងបានបញ្ជាទៅកាន់បណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយឲ្យស៊ូជោត(ទៅកាន់គេ)ជាការលើកតម្កើងចំពោះរូបគេ។ ពេលនោះ ពួកគេ(ម៉ាឡាអ៊ី កាត់)ក៏បានអនុវត្តតាមបទបញ្ជានេះ ហើយពួកគេក៏ស៊ូជោតចំពោះព្យាការីអាហ្ទាំ លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបដិសេធមិនព្រមស៊ូជោត ដោយសារតែភាព ក្រអឺតក្រទម និងរឹងរូស(របស់វា)។
قَالَ مَا مَنَعَكَ أَلَّا تَسْجُدَ إِذْ أَمَرْتُكَ ۖ قَالَ أَنَا۠ خَيْرٌۭ مِّنْهُ خَلَقْتَنِى مِن نَّارٍۢ وَخَلَقْتَهُۥ مِن طِينٍۢ ﴿١٢﴾
(ពេលនោះ)អល់ឡោះជាម្ចា ស់ក៏បានមានបន្ទូលទៅកាន់អ៊ីព្លីសក្នុងលក្ខណៈស្តីបន្ទោ សថាៈ តើអ្វីទៅដែលរារាំងឯងមិនឲ្យអនុវត្តតាមបទបញ្ជា របស់យើងដែលបាន ប្រើឯងឲ្យស៊ូជោតចំពោះព្យការីអាហ្ទាំនោះ? អ៊ីព្លីសបានឆ្លើយតបចំពោះម្ចាស់របស់វាវិញថាៈ អ្វីដែលរារាំងខ្ញុំ(មិនឲ្យស៊ូជោតចំពោះព្យាការីអាហ្ទាំ)នោះ គឺ ដោយសារតែខ្ញុំល្អប្រសើរជាងគាត់(អាហ្ទាំ)។ ពិតប្រាកដណាស់ ទ្រង់បានបង្កើតរូបខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតគាត់អំពីដី ហើយភ្លើង គឺល្អប្រសើរថ្លៃថ្លា ជាងដី។
قَالَ فَٱهْبِطْ مِنْهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَٱخْرُجْ إِنَّكَ مِنَ ٱلصَّـٰغِرِينَ ﴿١٣﴾
អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់វាទៀតថាៈ ចូរឯងចុះចេញពីឋានសួគ៌នេះភ្លាម។ វាមិនសាកសមទេសម្រាប់ឯងដែលក្អេងក្អាងនៅទីនេះ ពីព្រោះវាជា កន្លែងរបស់អ្នកដែលល្អប្រសើរ និងអ្នកដែលស្អាតស្អំ។ ដូច្នេះ គេមិនអនុញ្ញា តឲ្យឯងរស់នៅទីនេះទៀតនោះទេ។ ពិតណាស់ឯង(នែអ៊ីព្លីស) គឺស្ថិតក្នុងចំណោមពួក ដែលទាបថោកបំផុត ប្រសិនបើឯងយល់ថា ខ្លួនឯងល្អប្រសើរជាងព្យាការីអាហ្ទាំនោះ។
قَالَ أَنظِرْنِىٓ إِلَىٰ يَوْمِ يُبْعَثُونَ ﴿١٤﴾
អ៊ីព្លីសបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាទុកពេលដល់ខ្ញុំរហូតដល់ថ្ងៃដែលគេពង្រស់ឡើងវិញ(ថ្ងៃបរលោក) ដើម្បីឲ្យខ្ញុំអាចអូសទាញអ្នកដែលខ្ញុំ អាចអូសទាញពួកគេបានក្នុងចំណោមមនុស្សលោកទាំងឡាយផងចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ إِنَّكَ مِنَ ٱلْمُنظَرِينَ ﴿١٥﴾
អល់ឡោះបានមានបន្ទូលទៅកាន់វាវិញថាៈ ពិតណាស់ឯង(នែអ៊ីព្លីស) គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឲ្យ ដែលពួកគេគឺជាអ្នកដែលត្រូវគេ បានកត់ត្រាឲ្យពួកគេនូវសេចក្តីស្លាប់នៅថ្ងៃដែលគេផ្លំត្រែលើកទីមួយខណៈដែលម៉ា ខ្លូកទាំងអស់ត្រូវស្លាប់ លើកលែងតែអល់ឡោះជាម្ចា ស់ដែលជាអ្នកបង្កើតពួកគេ តែមួយគត់(ដែលនៅជាអមតៈ)។
قَالَ فَبِمَآ أَغْوَيْتَنِى لَأَقْعُدَنَّ لَهُمْ صِرَٰطَكَ ٱلْمُسْتَقِيمَ ﴿١٦﴾
អ៊ីព្លីសបាននិយាយថាៈ ដោយសារតែទ្រង់បានធ្វើឲ្យខ្ញុំវង្វេងរហូតធ្វើឲ្យខ្ញុំបោះបង់នូវការអនុវត្តបទបញ្ជា របស់ទ្រង់ដែលប្រើឲ្យស៊ូជោតចំពោះអាហ្ទាំនោះ ខ្ញុំប្រាកដជា នឹងព្យាយាមអូសទាញកូនចៅអាហ្ទាំឲ្យចេញពីមាគ៌ា របស់ទ្រង់ដ៏ត្រឹមត្រូវជាមិនខាន ដើម្បីខ្ញុំនឹងធ្វើឲ្យពួកគេបែរចេញនិងវង្វេងចេញពីមាគ៌ា របស់ទ្រង់ ដូចដែលទ្រង់ បានធ្វើឲ្យខ្ញុំបានវង្វេងចេញពីការស៊ូជោតចំពោះអាហ្ទាំដែលជាឪពុករបស់ពួកគេដូច្នោះដែរ។
ثُمَّ لَـَٔاتِيَنَّهُم مِّنۢ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَـٰنِهِمْ وَعَن شَمَآئِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَـٰكِرِينَ ﴿١٧﴾
ក្រោយមកទៀត ខ្ញុំប្រាកដជានឹងទៅរំខានពួកគេពីគ្រប់ទិសទាំងអស់ តាមរយៈការធ្វើឲ្យពួកគេលះបង់បរលោក(មិនសាងទង្វើកុសលសម្រាប់ថ្ងៃបរលោក) ហើយ ស្រឡាញ់ងប់ងល់នឹងលោកិយ បង្កើតឲ្យពួកគេនូវភាពសង្ស័យ ហើយនិងតុបតែងលំអនូវចំណង់តណ្ហា របស់ពួកគេ។ ហើយទ្រង់(ឱម្ចាស់របស់ខ្ញុំ)នឹងមិនឃើញថា ពួកគេភាគច្រើន គឺជាអ្នកដែលដឹងគុណចំពោះទ្រង់នោះឡើយដោយសារតែខ្ញុំបោកបញ្ឆោ តពួកគេឲ្យប្រឆាំងនឹងទ្រង់។
قَالَ ٱخْرُجْ مِنْهَا مَذْءُومًۭا مَّدْحُورًۭا ۖ لَّمَن تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنكُمْ أَجْمَعِينَ ﴿١٨﴾
អល់ឡោះជាម្ចា ស់បានមានបន្ទូលទៅកាន់វាវិញថាៈ ចូរឯង(នែអ៊ីព្លីស)ចុះចេញពីឋានសួគ៌នេះដោយត្រូវគេស្អប់ខ្ពើម និងត្រូវគេបណ្តេ ញចេញពីក្តីមេត្តា ករុណា របស់អល់ឡោះចុះ។ ហើយយើងប្រាកដជានឹងបំពេញរនកជើហាន់ណាំនៅថ្ងៃបរលោកដោយរូបឯង និងអ្នកទាំងឡាយដែលដើរតាមឯង គោរពតាមឯង ហើយ ប្រឆាំងនឹងម្ចា ស់របស់គេ(ទាំងអស់គ្នា )ជាមិនខាន។
وَيَـٰٓـَٔادَمُ ٱسْكُنْ أَنتَ وَزَوْجُكَ ٱلْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَـٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّـٰلِمِينَ ﴿١٩﴾
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំថាៈ ឱអាហ្ទាំ! ចូរអ្នកនិងភរិយារបស់អ្នក ហាវ៉ាក ស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរទទួលទាននូវអ្វី ដែលល្អៗដែលមាននៅក្នុងឋានសួគ៌នេះតាមអ្វីដែលអ្នកទាំងពីរប្រាថ្នា។ ក៏ប៉ុន្តែ អ្នកទាំងពីរមិនត្រូវទទួលទានផ្លែឈើពីដើមឈើមួយដើមនេះជាដាច់ខាត(ជា ដើមឈើដែលអល់ឡោះបានកំណត់វាជាព្រំដែនសម្រាប់គេទាំងពីរនាក់)។ ជាការពិតណាស់ ប្រសិនបើអ្នកទាំងពីរទទួលទានវាក្រោយពីយើងបានហាមឃាត់អ្នក ទាំងពីរហើយនោះ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានព្រំដែនរបស់អល់ឡោះហើយ។
فَوَسْوَسَ لَهُمَا ٱلشَّيْطَـٰنُ لِيُبْدِىَ لَهُمَا مَا وُۥرِىَ عَنْهُمَا مِن سَوْءَٰتِهِمَا وَقَالَ مَا نَهَىٰكُمَا رَبُّكُمَا عَنْ هَـٰذِهِ ٱلشَّجَرَةِ إِلَّآ أَن تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ ٱلْخَـٰلِدِينَ ﴿٢٠﴾
ហើយអ៊ីព្លីសបាននិយាយញុះញង់ អូសទាញពួកគេទាំងពីរ(ព្យាការីអាហ្ទាំ និងភរិយារបស់គាត់ ហាវ៉ាក)ដោយស្ងា ត់ៗ ដើម្បីលាតត្រដាងឲ្យពួកគេទាំងពីរបានឃើញ នូវកេរ្តិ៍ខ្មាស់របស់ពួកគេទាំងពីរដែលគេ(អល់ឡោះ)បានបិតបាំងមិនឲ្យគេទាំងពីរមើលឃើញ ហើយវាបាននិយាយទៅកាន់ពួកគេទាំងពីរនាក់ថាៈ ការ ដែលអល់ឡោះជាម្ចា ស់ទ្រង់ហាមឃាត់អ្នកទាំងពីរមិនឲ្យបរិភោគផ្លែឈើដែលចេញពីដើមឈើនេះ គឺគ្មា នអ្វីក្រៅពីទ្រង់មិនពេញចិត្តនឹងឲ្យអ្នកទាំងពីរក្លា យជា ម៉ា ឡាអ៊ីកាត់ឬក៏មិនពេញចិត្តនឹងឲ្យអ្នកទាំងពីរក្លា យជាអ្នកដែលមានជីវិតអមតៈនៅក្នុងឋានសួគ៌នេះនោះឡើយ។
وَقَاسَمَهُمَآ إِنِّى لَكُمَا لَمِنَ ٱلنَّـٰصِحِينَ ﴿٢١﴾
ហើយវាក៏បានស្បថនឹងអល់ឡោះនៅចំពោះមុខពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកផ្តល់យោបល់ដល់អ្នកទាំងពីរ(ឱអាហ្ទាំ និងហាវ៉ា ក)ចំពោះអ្វីដែលខ្ញុំបានចង្អុលបង្ហា ញអ្នកទាំងពីរចំពោះវានោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَدَلَّىٰهُمَا بِغُرُورٍۢ ۚ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتْ لَهُمَا سَوْءَٰتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ ٱلْجَنَّةِ ۖ وَنَادَىٰهُمَا رَبُّهُمَآ أَلَمْ أَنْهَكُمَا عَن تِلْكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيْطَـٰنَ لَكُمَا عَدُوٌّۭ مُّبِينٌۭ ﴿٢٢﴾
ដូច្នេះ វាបានព្យាយាមធ្វើឲ្យពួកគេទាំងពីរឃ្លា តចេញពីកន្លែងដែលពួកគេទាំងពីរធ្លា ប់រស់នៅដោយការកុហកនិងបោកប្រាស់។ដូច្នេះ នៅពេលដែលគេទាំងពីរទទួល ទានផ្លែឈើពីដើមឈើដែលគេបានហាមឃាត់គេទាំងពីរមិនឲ្យបរិភោគនោះ ភាពអាក្រាតនៃកេរ្តិ៍ខ្មាស់របស់ពួកគេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរ ក៏បានបេះស្លឹកឈើឋានសួគ៌មកបិតបាំងកេរ្តិ៍ខ្មាស់របស់ពួកគេ។ ពេលនោះ ម្ចាស់របស់ពួកគេទាំងពីរក៏បានហៅពួកគេទាំងពីរដោយបន្ទូលរបស់ទ្រង់ថាៈ តើយើង មិនបានហាមឃាត់អ្នកទាំងពីរមិនឲ្យបរិភោគផ្លែឈើដែលបានមកពីដើមឈើមួយដើមនេះ និងបានព្រមានប្រាប់អ្នកទាំងពីរថា ពិតប្រាកដណាស់ស្ហៃតន គឺជា សត្រូវយ៉ា ងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ?
قَالَا رَبَّنَا ظَلَمْنَآ أَنفُسَنَا وَإِن لَّمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ ٱلْخَـٰسِرِينَ ﴿٢٣﴾
ព្យាការីអាហ្ទាំ និង(ភរិយារបស់គាត់)ហាវ៉ាក បានបួងសួងថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានបំពានលើខ្លួនឯងដោយជ្រុលជ្រួសធ្វើនូវប្រការដែលទ្រង់ បានហាមឃាត់ពួកយើងមិនឲ្យបរិភោគផ្លែឈើនោះ។ ប្រសិនបើទ្រង់មិនអភ័យទោសដល់ពួកយើងនូវបាបកម្មរបស់ពួកយើង និងមិនមានក្តីមេត្តាករុណាមកចំពោះ ពួកយើងទេនោះ ពួកយើងច្បាស់ជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ដោយការបាត់បង់នូវលាភសំណាងរបស់ពួកយើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃ و ر បរលោកជាមិនខានឡើយ។
قَالَ ٱهْبِطُوا۟ بَعْضُكُمْ لِبَعْضٍ عَدُوٌّۭ ۖ وَلَكُمْ فِى ٱلْأَرْضِ مُسْتَقَرٌّۭ وَمَتَـٰعٌ إِلَىٰ حِينٍۢ ﴿٢٤﴾
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅចំពោះព្យាការីអាហ្ទាំ ហាវ៉ាក និងអ៊ីព្លីសថាៈ ចូរពួកអ្នកចុះចេញពីឋានសួគ៌នេះទៅកាន់ភពផែនដីចុះ ហើយពួកអ្នកនឹង ក្លាយជាសត្រូវរវាងគ្នានឹងគ្នា។ ហើយសម្រាប់ពួកអ្នកនៅលើផែនដីនោះ គឺជាកន្លែងសម្រាប់ពួកអ្នករស់នៅរហូតដល់ពេលកំណត់ និងសោយសុខជាមួយនឹងអ្វី ដែលមាននៅទីនោះរហូតដល់ថ្ងៃអវសាន(នៃជីវិត)។ قال فيها تحيون وفيها تموتون ومنها تخرجون
قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ ﴿٢٥﴾
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅចំពោះព្យាការីអាហ្ទាំ ហាវ៉ាក និងកូនចៅពូជពង្សរបស់ពួកគេទាំងពីរថាៈ នៅលើភពផែនដីនេះ ពួកអ្នកនឹងមានជីវិត រស់នៅលើវាក្នុងរយៈពេលមួយដែលត្រូវបានអល់ឡោះកំណត់យ៉ាងច្បាស់លាស់ ហើយពួកអ្នកនឹងត្រូវស្លាប់ ហើយនឹងត្រូវគេបញ្ចុះនៅលផែនដីនោះវិញ។ ក្រោយមកទៀត គេនឹងពង្រស់ពួកអ្នកទាំងអស់គ្នា ចេញពីផ្នូរមកវិញ(នៅថ្ងៃបរលោក)។
يَـٰبَنِىٓ ءَادَمَ قَدْ أَنزَلْنَا عَلَيْكُمْ لِبَاسًۭا يُوَٰرِى سَوْءَٰتِكُمْ وَرِيشًۭا ۖ وَلِبَاسُ ٱلتَّقْوَىٰ ذَٰلِكَ خَيْرٌۭ ۚ ذَٰلِكَ مِنْ ءَايَـٰتِ ٱللَّهِ لَعَلَّهُمْ يَذَّكَّرُونَ ﴿٢٦﴾
يذك رون ឱកូនចៅអាហ្ទាំ(មនុស្សលោក)! ជាការពិតណាស់ យើងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលចាំបាច់សម្រាប់បិទបាំងកេរ្តិ៍ខ្មាស់របស់ពួកអ្នក ហើយ យើងក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវសម្លៀកបំពាក់សម្រាប់តុបតែងលម្អខ្លួនប្រាណរបស់ពួកអ្នកនៅក្នុងចំណោមមនុស្សលោកទាំងឡាយ។ ចំណែកឯ សម្លៀកបំពាក់នៃការកោតខ្លា ច (ពោលគឺការប្រតិបត្តិតាមនូវរាល់បទបញ្ជា របស់អល់ឡោះដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងឲ្យឆ្ងា យពីបម្រាមទាំងឡាយដែល ទ្រង់បានហាមឃាត់) គឺវាល្អប្រសើរជាងសម្លៀកបំពាក់(សម្រាប់បិទបាំងរាងកាយនិងសម្រាប់តុបតែងលម្អ)ទាំងនោះទៅទៀត។ សម្លៀកបំពាក់ដែលបានលើកឡើង នេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ សង្ឃឹមថា ពួកអ្នកនឹងចងចាំនូវឧបការគុណទាំងឡាយរបស់ទ្រង់ ដែលបានប្រទានដល់ពួកអ្នក ហើយថ្លែងអំណរគុណទៅលើឧបការគុណទាំងនោះ។
يَـٰبَنِىٓ ءَادَمَ لَا يَفْتِنَنَّكُمُ ٱلشَّيْطَـٰنُ كَمَآ أَخْرَجَ أَبَوَيْكُم مِّنَ ٱلْجَنَّةِ يَنزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْءَٰتِهِمَآ ۗ إِنَّهُۥ يَرَىٰكُمْ هُوَ وَقَبِيلُهُۥ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا ٱلشَّيَـٰطِينَ أَوْلِيَآءَ لِلَّذِينَ لَا يُؤْمِنُونَ ﴿٢٧﴾
ឱកូនចៅអាហ្ទាំ! ចូរកុំឲ្យស្ហៃតនបោកបញ្ឆោតពួកអ្នកតាមរយៈការតុបតែងលម្អនូវអំពើល្មើស(ឲ្យមើលទៅឃើញថាល្អ) ដោយការបោះបង់ចោលនូវសម្លៀកបំពាក់ សម្រាប់បិទបាំងរាងកាយឬបោះបង់នូវសម្លៀកបំពាក់នៃការកោតខ្លា ចឲ្យសោះ។ជាការពិតណាស់ វាធ្លា ប់បានបោកប្រាស់ឪពុកម្តា យទាំងពីរបស់ពួកអ្នកដោយកា بلغ គម្ពីរគួរអាន · តាហ្វសៀរ រតុបតែងលម្អឲ្យគេទាំងពីរបរិភោគផ្លែឈើ(ពីដើមឈើដែលយើងបានហាឃាត់) ហើយជាលទ្ធផល ធ្វើឲ្យយើងបណ្តេញគេទាំងពីរចេញពីឋានសួគ៌ និងធ្វើឲ្យកេរ្តិ៍ ខ្មាសរបស់ពួកគេទាំងពីរបានលាតត្រដាង(ស្ថិតក្នុងភាពអាក្រាត)។ ពិតប្រាកដណាស់ ស្ហៃតននិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ក៏ប៉ុន្តែពួកអ្នកមិនអាច មើលពួកវាឃើញឡើយ។ ហេតុនេះ ចាំបាច់លើពួកអ្នកត្រូវប្រុងប្រយ័ត្នអំពីវានិងបក្សពួករបស់វា។ ពិតប្រាកដណាស់ យើងបានធ្វើឲ្យស្ហៃតនក្លាយជាមេដឹកនាំ សម្រាប់ពួកដែលគ្មា នជំនឿចំពោះអល់ឡោះ។រីឯបណ្តា អ្នកដែលមានជំនឿដែលជាអ្នកសាងទង្វើកុសលវិញពួកវាគ្មា នផ្លូវណាអាចធ្វើអ្វីពួកគេបានឡើយ។
وَإِذَا فَعَلُوا۟ فَـٰحِشَةًۭ قَالُوا۟ وَجَدْنَا عَلَيْهَآ ءَابَآءَنَا وَٱللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ ٱللَّهَ لَا يَأْمُرُ بِٱلْفَحْشَآءِ ۖ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ ﴿٢٨﴾
لا تعلمون ហើយនៅពេលដែលពួកមុស្ហរីគីនបានប្រព្រឹត្តនូវទង្វើអាក្រក់ណាមួយដូចជា ការធ្វើស្ហ៊ីរិក ដើរតវ៉ាហ្វ(ប្រទក្សិណ)ជុំវិញកាក់ហ្ពះដោយអាក្រាតកាយ និងទង្វើផ្សេងពី នេះទៀតនោះ ពួកគេយកលេសថា ពួកគេធ្លា ប់បានឃើញជីដូនជីតារបស់ពួកគេប្រព្រឹត្តបែបនេះដែរ ហើយថាពិតណាស់អល់ឡោះបានប្រើពួកគេឲ្យធ្វើដូច្នោះ។ ចូរ អ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានប្រើនរណាម្នាក់ឲ្យប្រព្រឹត្តអំពើល្មើសនោះទេ ផ្ទុយទៅវិញ ទ្រង់បានហាមឃាត់មិនឲ្យធ្វើវាថែមទៀត។ ដូចនេះ ហេតុអ្វីបានជាពូកអ្នកអះអាងយ៉ា ងដូច្នោះចំពោះទ្រង់ទៅវិញ ឬមួយពួកអ្នក(ឱពួកមុស្ហរីគីន) និយាយកុហក និង បំផ្លើសលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?
قُلْ أَمَرَ رَبِّى بِٱلْقِسْطِ ۖ وَأَقِيمُوا۟ وُجُوهَكُمْ عِندَ كُلِّ مَسْجِدٍۢ وَٱدْعُوهُ مُخْلِصِينَ لَهُ ٱلدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ ﴿٢٩﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានប្រើឲ្យប្រកាន់ខ្ជា ប់នូវភាពយុត្តិធម៌ ហើយទ្រង់មិន បានប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើទុច្ចរិតនោះឡើយ។ ហើយទ្រង់បានបង្គាប់ប្រើពួកអ្នកឲ្យមានភាពស្មោះសក្នុងការគោរពសក្ការៈចំពោះទ្រង់នៅគ្រប់ កន្លែងទាំងអស់ ជាពិសេសគឺនៅក្នុងម៉ា ស្ជិត ហើយពួកអ្នកត្រូវបួងសួងសុំពីទ្រង់តែមួយគត់ដោយចិត្តជ្រះថ្លា ក្នុងការគោរពប្រណិ បត្តិ។ ដូចដែលទ្រង់បានបង្កើតពួក អ្នកពីគ្មា នអ្វីសោះកាលពីដំបូងនោះដែរ ទ្រង់នឹងត្រឡប់ពួកអ្នកឲ្យរស់រានមានជីវិតសារជាថ្មីម្តងទៀត(នៅថ្ងៃបរលោក)។ពិតណាស់ អ្នកដែលមានសមត្ថភាពក្នុងការ ចាប់ផ្តើមបង្កើតពួកអ្នកនោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការត្រឡប់ពួកអ្នក និងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញម្តងទៀត(នៅថ្ងៃបរលោក)ដែរ។
فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ ٱلضَّلَـٰلَةُ ۗ إِنَّهُمُ ٱتَّخَذُوا۟ ٱلشَّيَـٰطِينَ أَوْلِيَآءَ مِن دُونِ ٱللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ ﴿٣٠﴾
អល់ឡោះទ្រង់បានបង្កើតមនុស្សជាពីរក្រុមគឺ ៖ មួយក្រុមក្នុងចំណោមពួកអ្នក គឺទ្រង់បានចង្អុលបង្ហាញដល់គេ ព្រមទាំងសម្រួលដល់គេនូវមូលហេតុទាំងឡាយ ដែលនាំទៅកាន់ការចង្អុលបង្ហាញ និងបង្វែររូបគេចេញពីប្រការទាំងឡាយដែលរារាំងពីការចង្អុលបង្ហាញនេះ។ រីឯមួយក្រុមទៀត ពិតណាស់ពួកគេគឺជាពួកដែល វង្វេងចេញពីមាគ៌ា ដ៏ត្រឹមត្រូវ។នោះគឺដោយសារតែពួកគេបានយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះដែលនាំឲ្យពួកគេទទួលបាននូវភាពល្ងង់ខ្លៅ អវិជ្ជា ហើយ ពួកគេគិតស្មានថា ពិតណាស់ពួកគេគឺជាអ្នកដែលទទួលបាននូវការចង្អុលបង្ហា ញទៅកាន់មាគ៌ា ត្រឹមត្រូវទៅវិញ។
۞ يَـٰبَنِىٓ ءَادَمَ خُذُوا۟ زِينَتَكُمْ عِندَ كُلِّ مَسْجِدٍۢ وَكُلُوا۟ وَٱشْرَبُوا۟ وَلَا تُسْرِفُوٓا۟ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْرِفِينَ ﴿٣١﴾
ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកស្លៀកពាក់នូវសម្លៀកបំពាក់ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសម្លៀកបំពាក់ដែលល្អ និងជ្រះស្អាត(ពីប្រការកខ្វក់)នៅរាល់ ពេលដែលពួកអ្នកប្រតិបត្តិសឡាត និងពេលតវ៉ាហ្វ(ប្រទក្សិណជុំវិញកាក់ហ្ពះ)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះនូវអ្វីដែលអ្នកប្រាថ្នាអំពីចំណីអាហារល្អៗ ដែលអល់ឡោះទ្រង់បានអនុញ្ញា តឲ្យពួកអ្នក(អាចទទួលទាន)។ ហើយចូរពួកអ្នកកុំបំពានព្រំដែនដែលសមល្មមក្នុងការទទួលទាននិងផឹកនេះឲ្យសោះ(ពោលគឺកុំ ខ្ជះខ្ជាយ) និងមិនត្រូវបំពានប្រការដែលគេអនុញ្ញាតទៅរកប្រការដែលគេហាមឃាត់នោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែល បំពានព្រំដែននៃភាពសមល្មមនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ مَنْ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِىٓ أَخْرَجَ لِعِبَادِهِۦ وَٱلطَّيِّبَـٰتِ مِنَ ٱلرِّزْقِ ۚ قُلْ هِىَ لِلَّذِينَ ءَامَنُوا۟ فِى ٱلْحَيَوٰةِ ٱلدُّنْيَا خَالِصَةًۭ يَوْمَ ٱلْقِيَـٰمَةِ ۗ كَذَٰلِكَ نُفَصِّلُ ٱلْـَٔايَـٰتِ لِقَوْمٍۢ يَعْلَمُونَ ﴿٣٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឆ្លើយតបទៅកាន់ពួកមុស្ហរីគីនដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាត ដូចជាសម្លៀកបំពាក់ និងចំណី អាហារដែល ល្អៗ និងអ្វីផ្សេងពីទៀតថាៈ តើនរណាជាអ្នកដែលដាក់បម្រាមលើពួកអ្នកចំពោះសម្លៀកបំពាក់ដែលវាជាការលម្អសម្រាប់ពួកអ្នកនោះ? ហើយតើនរណាជាអ្នក ដែលដាក់បម្រាមលើពួកអ្នកចំពោះចំណីអាហារនិងភេសជ្ជៈដែលល្អៗ និងអ្វីក្រៅពីនេះទៀតដែលអល់ឡោះបានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ របស់ដែលល្អៗទាំងនោះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(ទទួលទាននិងប្រើប្រាស់)នៅក្នុងជីវិតលោកិយនេះ ទោះបីជាអ្នកផ្សេងក្រៅពីពួកគេចូលរួម(អាចទទួលទានឬប្រើប្រាស់)ជាមួយពួកគេនៅក្នុងលោកិយនេះក៏ដោយ ក៏ប៉ុន្តែរបស់ទាំងនោះ គឺសម្រាប់តែពួកគេ(អ្នកមាន ជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក ដោយពុំមានពួកគ្មា នជំនឿណាម្នា ក់ក្រៅពីពួកគេអាចចូលរួម(ទទួលទានឬប្រើប្រាស់)ជាមួយពួកគេ(អ្នកមានជំនឿ)បាននោះឡើយ ពីព្រោះ ឋានសួគ៌ គឺត្រូវបានហាមឃាត់ចំពោះពួកគ្មា នជំនឿ។ ដូចជាការបកស្រាយបញ្ជា ក់ចំពោះរឿងនេះដែរ យើងបានបកស្រាយបញ្ជា ក់យ៉ា ងច្បាស់នូវភស្តុតាង ទាំងឡាយរបស់យើងសម្រាប់ក្រុមដែលចេះដឹង ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីវា។
قُلْ إِنَّمَا حَرَّمَ رَبِّىَ ٱلْفَوَٰحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَٱلْإِثْمَ وَٱلْبَغْىَ بِغَيْرِ ٱلْحَقِّ وَأَن تُشْرِكُوا۟ بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ سُلْطَـٰنًۭا وَأَن تَقُولُوا۟ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ ﴿٣٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់អនុញ្ញា តថាៈ តាមពិត អល់ឡោះជាម្ចា ស់ ទ្រង់បានហាមឃាត់ចំពោះខ្ញុំបម្រើរបស់ទ្រង់មិនឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ទាំងឡាយ ហើយវាគឺជាបាបកម្មដ៏អាក្រក់បំផុត មិនថាធ្វើវាដោយបើកចំហ ឬធ្វើវា ដោយលាក់បាំងក៏ដោយ ហើយទ្រង់បានហាមឃាត់រាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ផងដែរពីការបំពារបំពានដោយអយុត្តិធម៌ទៅលើមនុស្ស លោកចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះ ទ្រង់នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវានោះឡើយ។ ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយប្រឌិតទៅលើទ្រង់ដោយគ្មា ន ចំណេះដឹងត្រឹមត្រូវពាក់ព័ន្ធនឹងព្រះនាមរបស់ទ្រង់ លក្ខណៈសម្បត្តិរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងក្បួនច្បាប់របស់ទ្រង់។
وَلِكُلِّ أُمَّةٍ أَجَلٌۭ ۖ فَإِذَا جَآءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةًۭ ۖ وَلَا يَسْتَقْدِمُونَ ﴿٣٤﴾
ហើយរាល់ៗជំនាន់នៃប្រជាជាតិនីមួយៗ គឺត្រូវបានគេកំណត់រួចជាស្រេចនូវអាយុជីវិតរបស់ពួកគេ។ ដូចនេះ នៅពេលដែលកាលកំណត់នៃអាយុជីវិតរបស់ពួកគេ បានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេល ឬសុំឲ្យវាមកដល់មុនពេលកំណត់បានឡើយ ទោះបីមួយវិនាទីក៏ដោយ។
يَـٰبَنِىٓ ءَادَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌۭ مِّنكُمْ يَقُصُّونَ عَلَيْكُمْ ءَايَـٰتِى ۙ فَمَنِ ٱتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٣٥﴾
ឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តា អ្នកនាំសារដែលមកពីយើង(អល់ឡោះ)ដែលជាមនុស្សក្នុងចំណោមក្រុមរបស់ពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគេសូត្រឲ្យ ពួកអ្នកស្តាប់នូវគម្ពីររបស់យើងដែលយើងបានបញ្ចុះវាទៅកាន់ពួកគេនោះ ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគេ និងដើរតាមនូវអ្វីដែលពួកគេបាននាំមកចុះ។ ពិត ប្រាកដណាស់ បណ្តា អ្នកដែលកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តតាមនូវបទបញ្ជា ទាំងឡាយដែលទ្រង់បានបង្គា ប់បញ្ជា រប្រើ និងចៀសឆ្ងា យពីប្រកា រទាំងឡាយដែលទ្រង់បានហាមឃាត់ ព្រមទាំងបានកែលម្អនូវទង្វើរបស់ពួកគេនោះ ពួកគេគ្មានការភ័យខ្លាចឡើយនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានការព្រួយ បារម្ភចំពោះលាភសំណាងលោកិយដែលបានកន្លងផុតអំពីពួកគេនោះដែរ។
وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا وَٱسْتَكْبَرُوا۟ عَنْهَآ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٣٦﴾
រីឯពួកគ្មា នជំនឿដែលបានបដិសេធនឹងបណ្តា ភស្តុតាងទាំងឡាយរបស់យើង ហើយគ្មា នជំនឿចំពោះវា ព្រមទាំងក្អេងក្អា ងនិងក្រអឺតក្រទមមិនធ្វើតាមអ្វីដែលបណ្តា អ្នកនាំសាររបស់ពួកគេបាននាំមកទេនោះ ពិតប្រាកដណាស់ ពួកទាំងនោះហើយគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِـَٔايَـٰتِهِۦٓ ۚ أُو۟لَـٰٓئِكَ يَنَالُهُمْ نَصِيبُهُم مِّنَ ٱلْكِتَـٰبِ ۖ حَتَّىٰٓ إِذَا جَآءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوٓا۟ أَيْنَ مَا كُنتُمْ تَدْعُونَ مِن دُونِ ٱللَّهِ ۖ قَالُوا۟ ضَلُّوا۟ عَنَّا وَشَهِدُوا۟ عَلَىٰٓ أَنفُسِهِمْ أَنَّهُمْ كَانُوا۟ كَـٰفِرِينَ ﴿٣٧﴾
كفرين គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ ដោយចោទថា ទ្រង់មានដៃគូ ឬក៏និយាយចំពោះទ្រង់នូវអ្វីដែលទ្រង់មិន បានមានបន្ទូល ឬក៏បដិសេធនឹងបណ្តា ភស្តុតាងរបស់ទ្រង់ដ៏ឧត្តុង្គឧត្តមដែលចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះឡើយ។ ពួកដែលមានលក្ខណៈបែបនេះ ពួកគេនឹងទទួលបាននូវលាភសំណាងរបស់ពួកគេដែលត្រូវបានគេកត់ត្រាទុកសម្រាប់ពួកគេនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)នៃការសោយសុខក្នុង លោកិយនេះ។ លុះដល់ពេលដែលម៉ា លីគុលម៉ោ ត(ម៉ា ឡាអ៊ីកាត់ដកជីវិត)និងបរិវាររបស់គេបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ា ឡាអ៊ីកាត់)ក៏បានសួរទៅកាន់ពួកគេ(ពួកបំពានដែលជិតស្លាប់)ក្នុងលក្ខណៈស្តីបន្ទោ សថាៈ តើព្រះនានាដែលពួកអ្នកធ្លា ប់គោរពសក្កា រៈ(ចំពោះ ពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះនៅឯណា? ចូរពួកអ្នកបួងសួងហៅពួកវាឲ្យមកជួយពួកអ្នកមក។ ពេលនោះ ពួកមុស្ហរីគីនក៏បានពោលទៅកាន់ម៉ាឡាអ៊ីកាត់ វិញថាៈ ពិតណាស់ ព្រះនានាដែលពួកយើងធ្លាប់គោរពសក្ការៈនោះបានចាកចោលពួកយើង និងអវត្តមានពីពួកយើងហើយ។ ដូច្នេះ ពួកយើងមិនដឹងថា តើពួកវា នៅទីណានោះទេ។ ហើយពួកគេ(ពួកមុស្ហរីគីន)ក៏បានទទួលស្គាល់ចំពោះខ្លួនឯងថាៈ ពិតណាស់ ពួកគេគឺធ្លាប់ជាពួកដែលប្រឆាំង។ ក៏ប៉ុន្តែការទទួលស្គាល់របស់ ពួកគេនៅក្នុងពេលនោះ គឺគ្រាន់តែជាភស្តុតាងដើម្បីដាក់បន្ទុកទៅលើពួកគេវិញប៉ុណ្ណោះ ហើយវាគ្មា នផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកគេនោះឡើយ។
قَالَ ٱدْخُلُوا۟ فِىٓ أُمَمٍۢ قَدْ خَلَتْ مِن قَبْلِكُم مِّنَ ٱلْجِنِّ وَٱلْإِنسِ فِى ٱلنَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌۭ لَّعَنَتْ أُخْتَهَا ۖ حَتَّىٰٓ إِذَا ٱدَّارَكُوا۟ فِيهَا جَمِيعًۭا قَالَتْ أُخْرَىٰهُمْ لِأُولَىٰهُمْ رَبَّنَا هَـٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمْ عَذَابًۭا ضِعْفًۭا مِّنَ ٱلنَّارِ ۖ قَالَ لِكُلٍّۢ ضِعْفٌۭ وَلَـٰكِن لَّا تَعْلَمُونَ ﴿٣٨﴾
ى ولكن لا تعلمون អល់ឡោះជាម្ចា ស់បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកដែលស្ថិត លើការប្រឆាំងនិងភាពវង្វេងក្នុងចំណោមពពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូលក្នុងឋាននរក ពួកគេក៏បានដាក់បណ្តា សារចំពោះ អ្នកដែលចូលក្នុងនរកមុនពួកគេ។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នា និងបានប្រមូលផ្តុំគ្នា ក្នុងនរកនោះទាំងអស់គ្នា ហើយនោះ ពួកដែលចូល នរកក្រោយគេដែលជាពួកអ្នកទន់ខ្សោយនិងជាអ្នកដែលដើរតាមគេ បាននិយាយទៅកាន់ពួកដែលបានចូលនរកមុនខ្លួនដែលជាពួកមេដឹកនាំថាៈ ឱម្ចា ស់របស់ពួក យើង! ពួកមេដឹកនាំទាំងអស់នេះហើយដែលបានធ្វើឲ្យពួកយើងវង្វេងចេញពីមាគ៌ា នៃការចង្អុលបង្ហា ញនោះ។ ហេតុនេះ សូមមេត្តា ទ្រង់ដាក់ទណ្ឌ កម្មពួកគេ ទ្វេដងផងចុះដោយសារតែពួកគេបានលម្អនូវភាពវង្វេងដល់ពួកយើង។ អល់ឡោះជាម្ចា ស់បានមានបន្ទូលតបទៅកាន់ពួកគេវិញថាៈ គ្រប់ក្រុមទាំងអស់ក្នុងចំណោម ពួកអ្នកនឹងទទួលនូវទណ្ឌ កម្មទ្វេដងដូចគ្នា ក៏ប៉ុន្តែពួកអ្នកល្ងង់ខ្លៅ អំពីរឿងនោះហើយពួកអ្នកមិនបានដឹងអំពីវានោះឡើយ។
وَقَالَتْ أُولَىٰهُمْ لِأُخْرَىٰهُمْ فَمَا كَانَ لَكُمْ عَلَيْنَا مِن فَضْلٍۢ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْسِبُونَ ﴿٣٩﴾
ពួកមេដឹកនាំបាននិយាយទៅកាន់ពួកដែលដើរតាមពួកគេវិញថាៈ ពួកអ្នកទាំងអស់គ្នា (នែពួកដែលដើរតាមគេ)គ្មា នអ្វីពិសេសលើសពួកយើងដែលសាកសមនឹងឲ្យ គេបន្ធូរបន្ថយនូវទណ្ឌកម្មលើពួកអ្នកនោះទេ។ ដូច្នេះ ការកំណត់ គឺអាស្រ័យទៅលើទង្វើដែលពួកអ្នកបានសាង ហើយការដើរតាមប្រការខុសឆ្គងនោះ មិនមែន ជាលេសសម្រាប់ពួកអ្នកដោះសារនោះទេ។ ហេតុនេះ ចូរពួកអ្នក(នែពួកដែលដើរតាមគេ)ភ្លក្សចុះនូវរសជាតិនៃទណ្ឌ កម្មដូចដែលយើងបានភ្លក្សនេះ ដោយសារតែ ការប្រឆាំងនិងការប្រព្រឹត្តល្មើសដែលពួកអ្នកបានសាង។
إِنَّ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا وَٱسْتَكْبَرُوا۟ عَنْهَا لَا تُفَتَّحُ لَهُمْ أَبْوَٰبُ ٱلسَّمَآءِ وَلَا يَدْخُلُونَ ٱلْجَنَّةَ حَتَّىٰ يَلِجَ ٱلْجَمَلُ فِى سَمِّ ٱلْخِيَاطِ ۚ وَكَذَٰلِكَ نَجْزِى ٱلْمُجْرِمِينَ ﴿٤٠﴾
ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយដ៏ច្បាស់លាស់របស់យើង និងក្រអឺតក្រទមមិនព្រមគោរពតាម ព្រមទាំងក្អេងក្អាងចំពោះវានោះ ពួកគេគឺគ្មានសង្ឃឹមថានឹងទទួលបានប្រការល្អឡើយ។ ពិតប្រាកដណាស់ គេនឹងមិនបើកទ្វារមេឃាសម្រាប់ទទួលទង្វើរបស់ពួកគេឡើយដោយសារតែការប្រឆាំង របស់ពួកគេ ហើយគេក៏មិនបើកទ្វារមេឃានេះសម្រាប់ទទួលព្រលឹងរបស់ពួកគេនោះដែរនៅពេលដែលពួកគេស្លាប់ទៅ ហើយពួកនេះនឹងមិនអាចចូលឋានសួគ៌ជា ដាច់ខាត លុះត្រាតែសត្វអូដ្ឋ(ដែលជាសត្វមួយដ៏ធំ)អាចចូលក្នុងរន្ធម្ជុល(ដែលជារបស់មួយដ៏តូច)បាន។ ជាការពិតណាស់ រឿងនេះពិតជាមិនអាចទៅរួចនោះ ឡើយ។ ដូចនេះ ការចូលឋានសួគ៌របស់ពួកគេនោះ ក៏មិនអាចទៅរូចដូចគ្នា ។ ដូចដែលការតបស្នងនេះដែរ អល់ឡោះនឹងតបស្នងចំពោះជនណាដែលបានសាងនូវ បាបកម្មដ៏ធំធេង(ចំពោះទ្រង់)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَهُم مِّن جَهَنَّمَ مِهَادٌۭ وَمِن فَوْقِهِمْ غَوَاشٍۢ ۚ وَكَذَٰلِكَ نَجْزِى ٱلظَّـٰلِمِينَ ﴿٤١﴾
សម្រាប់ពួកដែលបដិសេធនិងក្រអឺតក្រទមនោះ ពួកគេមានកម្រាលក្រាលនៅពីក្រោមពួកគេ និងមានភួយនៅពីលើពួកគេអំពីភ្លើងនរកជើហាន់ណាំ។ ហើយដូច ដែលការតបស្នងនេះដែរ យើងនឹងតបស្នងចំពោះពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយការប្រឆាំងនិងការបដិសេធរបស់ពួកគេចំពោះទ្រង់។
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَآ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَنَّةِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٤٢﴾
រីឯបណ្តា អ្នកដែលមានជំនឿចំពោះម្ចា ស់របស់ពួកគេ និងបានសាងនូវទង្វើកុសលតាមលទ្ធភាពដែលពួកគេមាន(ហើយអល់ឡោះទ្រង់មិនដាក់បន្ទុកលើនរណាម្នា ក់ ហួសពីសមត្ថភាពរបស់គេនោះឡើយ) អ្នកទាំងនោះហើយ គឺជាអ្នកឋានសួគ៌ ដោយពួកគេនឹងបានចូលឋានសួគ៌ ព្រមទាំងស្ថិតនៅក្នុងវាជាអមតៈ។
وَنَزَعْنَا مَا فِى صُدُورِهِم مِّنْ غِلٍّۢ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَـٰرُ ۖ وَقَالُوا۟ ٱلْحَمْدُ لِلَّهِ ٱلَّذِى هَدَىٰنَا لِهَـٰذَا وَمَا كُنَّا لِنَهْتَدِىَ لَوْلَآ أَنْ هَدَىٰنَا ٱللَّهُ ۖ لَقَدْ جَآءَتْ رُسُلُ رَبِّنَا بِٱلْحَقِّ ۖ وَنُودُوٓا۟ أَن تِلْكُمُ ٱلْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ ﴿٤٣﴾
ក្នុងចំណោមឧបការគុណដ៏ពេញលេញរបស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺអល់ឡោះជាម្ចា ស់បានដកយកនូវការខឹងសម្បារនិងការច្រណែឈ្នានីសចេញពីដួងចិត្ត របស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនដែលហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេបាននិយាយទទួលស្គាល់ចំពោះអល់ឡោះចំពោះឧបការគុណទាំងឡាយដែល ទ្រង់បានប្រទានដល់ពួកគេថាៈ ការសរសើរទាំងឡាយគឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងឲ្យបានសាងទង្វើកុសលទាំងនេះ ដែលនាំ ឲ្យពួកយើងទទួលបាននូវឋានៈមួយនេះ។ ហើយពួកយើងពិតជាមិនអាចទទួលបាននូវការចង្អុលបង្ហាញនេះដោយខ្លួនរបស់ពួកយើងនោះទេ ប្រសិនបើអល់ឡោះ មិនចង្អុលបង្ហាញពួកយើងទៅកាន់វាទេនោះ។ ជាការពិតណាស់ បណ្តា អ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវសេចក្តីពិតដែលគ្មាមានការសង្ស័យនៅក្នុងវា នោះឡើយ ព្រមទាំងភាពសច្ចៈចំពោះការសន្យា(ផ្តល់ផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)។ ហើយមានគេប្រកាសប្រាប់ពួកគេថាៈ ពិតណាស់ នេះគឺជា ឋានសួគ៌ដែលបណ្តា អ្នកនាំសារទាំងឡាយរបស់យើងបានប្រាប់ពួកអ្នកកាលនៅលើលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វាដល់ពួកអ្នកដោយសារតែទង្វើ ប់បានសាងដែលពួកអ្នកសាងវាដោយភាពស្មោះសចំពោះទ្រង់។ق កុសលដែលពួកអ្នកធ្លាق
وَنَادَىٰٓ أَصْحَـٰبُ ٱلْجَنَّةِ أَصْحَـٰبَ ٱلنَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّۭا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّۭا ۖ قَالُوا۟ نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌۢ بَيْنَهُمْ أَن لَّعْنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ ﴿٤٤﴾
ហើយបណ្តា អ្នកឋានសួគ៌បានស្រែកសួរពួកដែលស្ថិតក្នុឋាននរកជាអមតៈក្រោយពីពួកគេទាំងពីរក្រុមបានចូលតាមកន្លែងដែលគេរៀបចំសម្រាប់ពួកគេរៀងៗខ្លួន ហើយថាៈ ពិតប្រាកដណាស់ ពួកយើងបានទទួលហើយនូវអ្វីដែលម្ចាស់របស់យើងបានសន្យានឹងពួកយើងនៃឋានសួគ៌ដោយវាពិតជាបានកើតឡើងយ៉ាងពិត ប្រាកដមែន ហើយឥឡូវនេះ ទ្រង់បានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ពិតមែន។ ចុះចំពោះពួកអ្នកវិញ (នែពួកដែលប្រឆាំង!) តើពួកអ្នកបានឃើញថាអ្វី ដែលអល់ឡោះបានព្រមានចំពោះពួកអ្នកអំពីឋាននរកនោះ វាបានកើតឡើងយ៉ា ងពិតប្រាកដមែនដែរឬទេ?ពួកប្រឆាំងបានតបថាៈ ពិតណាស់ យើងបានជួបប្រទះ នូវអ្វីដែលគេបានព្រមានពួកយើងនៃឋាននរកនេះ គឺវាបានកើតឡើងយ៉ា ងពិតប្រាកដមែន។ ពេលនោះ មានអ្នកប្រកាសម្នា ក់បានបួងសួងសុំឲ្យអល់ឡោះបណ្តេ ញ ពួកដែលបំពានចេញពីក្តីមេត្តាករុណារបស់ទ្រង់ ព្រោះពិតណាស់ទ្រង់បានបើកនូវបណ្តា ទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេ តែពួកគេបែរជាបានងាកចេញ អំពីវាកាលទៅវិញនៅក្នុងលោកិយ។
ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبْغُونَهَا عِوَجًۭا وَهُم بِٱلْـَٔاخِرَةِ كَـٰفِرُونَ ﴿٤٥﴾
ពួកដែលបំពានទាំងនេះ គឺជាពួកដែលធ្លា ប់បានងាកចេញពីមាគ៌ា របស់អល់ឡោះដោយខ្លួនឯង ព្រមទាំងបានរារាំងអ្នកដទៃពីមាគ៌ា របស់អល់ឡោះថែមទៀត ហើយ ពួកគេមានបំណងធ្វើឲ្យមាគ៌ាដែលត្រឹមត្រូវនោះមានភាពវៀចវេរដើម្បីកុំឲ្យមនុស្សលោកដើរតាមវាបាន។ ហើយពួកគេ គឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដោយពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនោះនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَبَيْنَهُمَا حِجَابٌۭ ۚ وَعَلَى ٱلْأَعْرَافِ رِجَالٌۭ يَعْرِفُونَ كُلًّۢا بِسِيمَىٰهُمْ ۚ وَنَادَوْا۟ أَصْحَـٰبَ ٱلْجَنَّةِ أَن سَلَـٰمٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ ﴿٤٦﴾
يدخلوها وهم يطمعون ហើយនៅចន្លោះរវាងក្រុមទាំងពីរ គឺក្រុមអ្នកឋានសួគ៌ និងក្រុមអ្នកឋាននរកនោះ គឺមានរបាំង ឬជញ្ជាំងខណ្ឌ មួយយ៉ា ងខ្ពស់ដែលគេឲ្យឈ្មោះថា “អាល់អាក់រ៉ហ្វ”។ នៅពីលើជញ្ជាំងខណ្ឌ ដ៏ខ្ពស់នេះ គឺមានបុរសជាច្រើនដែលអំពើល្អនិងអំពើអាក្រក់របស់ពួកគេស្មើគ្នា ។ ពួកគេស្គាល់អ្នកឋានសួគ៌តាមរយៈសញ្ញា សម្គា ល់របស់ ពួកគេ ដូចជាផ្ទៃមុខភ្លឺថ្លា និងស្គាល់ពួកឋាននរកតាមរយៈសញ្ញា សម្គា ល់របស់ពួកគេ គឺផ្ទៃមុខខ្មៅ ស្រអាប់។ ហើយពួកបុរសទាំងនោះបានស្រែកហៅអ្នកឋានសួគ៌ ដោយការគោរពលើកតម្កើងចំពោះពួកគេថាៈ “សូមសន្តិភាពកើតមានដល់ពួកអ្នក” ដោយនៅក្នុងពេលនោះ បណ្តាអ្នកឋានសួគ៌មិនទាន់បានចូលឋានសួគ៌ នៅឡើយទេ តែពួកគេមានសង្ឃឹមថានឹងបានចូលឋានសួគ៌ដោយក្តីមេត្តា ករុណារបស់អល់ឡោះ។
۞ وَإِذَا صُرِفَتْ أَبْصَـٰرُهُمْ تِلْقَآءَ أَصْحَـٰبِ ٱلنَّارِ قَالُوا۟ رَبَّنَا لَا تَجْعَلْنَا مَعَ ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿٤٧﴾
ហើយនៅពេលដែល”ពួកអាក់រ៉ហ្វ”បានបង្វែរក្រសែរភ្នែករបស់ពួកគេសម្លឹងមើលទៅកាន់ពួកឋាននរកវិញ ហើយបានឃើញពួកដែលស្ថិតក្នុងឋាននរកនោះ ទទួលរងនូវទណ្ឌ កម្មដ៏សែនធ្ងន់ធ្ងរបំផុត ពួកគេក៏បានបួងសួងសុំពីអល់ឡោះជាម្ចា ស់ថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា កុំដាក់ពួកយើងឲ្យស្ថិតជាមួយនឹង ក្រុមដែលបំពានដោយសារការប្រឆាំងនិងធ្វើស្ហ៊ីរិកចំពោះទ្រង់ឲ្យសោះ។
وَنَادَىٰٓ أَصْحَـٰبُ ٱلْأَعْرَافِ رِجَالًۭا يَعْرِفُونَهُم بِسِيمَىٰهُمْ قَالُوا۟ مَآ أَغْنَىٰ عَنكُمْ جَمْعُكُمْ وَمَا كُنتُمْ تَسْتَكْبِرُونَ ﴿٤٨﴾
ហើយពួកអាក់រ៉ហ្វបានស្រែកហៅពួកបុរសៗនៃពួកឋាននរកដែលជាពួកប្រឆាំង ដោយពួកគេស្គាល់ពួកនោះតាមរយៈសញ្ញា សម្គា ល់របស់ពួកគេ ដូចជាមានផ្ទៃមុខ ខ្មៅស្រអាប់ ហើយភ្នែករបស់ពួកគេមានពណ៌ខៀវ ដោយពួកគេបាននិយាយទៅកាន់ពួកឋាននរកថាៈ ទ្រព្យសម្បត្តិ និងកូនប្រុសដ៏ច្រើនរបស់ពួកអ្នកមិនអាច ផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយ ហើយការបដិសេធនិងការប្រឆាំងនឹងសេចក្តីពិតដោយភាពក្អេងក្អាងនិងភាពក្រអឺតក្រទមរបស់ពួកអ្នកនោះ ក៏គ្មាន ផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះដែរ។
أَهَـٰٓؤُلَآءِ ٱلَّذِينَ أَقْسَمْتُمْ لَا يَنَالُهُمُ ٱللَّهُ بِرَحْمَةٍ ۚ ٱدْخُلُوا۟ ٱلْجَنَّةَ لَا خَوْفٌ عَلَيْكُمْ وَلَآ أَنتُمْ تَحْزَنُونَ ﴿٤٩﴾
អល់ឡោះជាម្ចា ស់បានមានបន្ទូលជាការស្តីបន្ទោ សទៅកាន់ពួកគ្មា នជំនឿថាៈ តើអ្នកទាំងនោះ(អ្នកដែលបានចូលឋានសួគ៌)ឬដែលពួកអ្នកបានស្បថថា អល់ឡោះ ជាម្ចាស់នឹងមិនផ្ដល់ក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេទេនោះ? ហើយអល់ឡោះក៏បានមានបន្ទូលទៅកាន់បណ្តា អ្នកមានជំនឿថាៈ ចូរពួកអ្នក(ឱបណ្តា អ្នកមាន ជំនឿទាំងឡាយ)ចូលទៅក្នុងឋានសួគ៌ចុះដោយគ្មា នភាពភ័យខ្លា ចអ្វីទៅលើពួកអ្នកនោះឡើយចំពោះអ្វីដែលពួកអ្នកនឹងប្រឈមនោះ ហើយពួកអ្នកក៏គ្មា នការព្រួយ បារម្ភនោះដែរចំពោះលាភសំណាងលោកិយដែលបានកន្លងផុតនៅពេលដែលពួកអ្នកទទួលបាននូវឧបការគុណជាអមតៈហើយនោះ។
وَنَادَىٰٓ أَصْحَـٰبُ ٱلنَّارِ أَصْحَـٰبَ ٱلْجَنَّةِ أَنْ أَفِيضُوا۟ عَلَيْنَا مِنَ ٱلْمَآءِ أَوْ مِمَّا رَزَقَكُمُ ٱللَّهُ ۚ قَالُوٓا۟ إِنَّ ٱللَّهَ حَرَّمَهُمَا عَلَى ٱلْكَـٰفِرِينَ ﴿٥٠﴾
ហើយពួកឋាននរកបានស្រែកហៅបណ្តា អ្នកឋានសួគ៌ដោយទទួចសុំអង្វរពួកគេថាៈសូមពួកអ្នក(ឱបណ្តា អ្នកឋានសួគ៌)ជួយផ្តល់ទឹកដល់ពួកពួកយើងបន្តិចផងឬក៏ ផ្តល់ចំណី អាហារអ្វីបន្តិចក៏បានដែរដែលអល់ឡោះបានប្រទានដល់ពួកអ្នក។បណ្តា អ្នកឋានសួគ៌បានតបវិញថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានដាក់ បម្រាមហាមឃាត់របស់ទាំងពីរនេះ(ចំណី អាហារនិងទឹក)ចំពោះពួកគ្មា នជំនឿដោយសារតែភាពគ្មា នជំនឿរបស់ពួកគេ។ដូចនេះ ពួកយើងមិនអាចផ្តល់ឲ្យពួកអ្នកនូវ អ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់បានដាក់បម្រាមហាមឃាត់ទៅលើពួកអ្នកនោះទេ។
ٱلَّذِينَ ٱتَّخَذُوا۟ دِينَهُمْ لَهْوًۭا وَلَعِبًۭا وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا ۚ فَٱلْيَوْمَ نَنسَىٰهُمْ كَمَا نَسُوا۟ لِقَآءَ يَوْمِهِمْ هَـٰذَا وَمَا كَانُوا۟ بِـَٔايَـٰتِنَا يَجْحَدُونَ ﴿٥١﴾
يجحدون ពួកគ្មា នជំនឿទាំងនោះ គឺជាពួកដែលបានយកសាសនារបស់ពួកគេជាការលេងសើចនិងជាការកម្សាន្ត ហើយឆាកជីវិតលោកិយបានបោកបញ្ឆោ តពួកគេតាមរយៈ ទ្រព្យសម្បត្តិនិងការតុបតែងលម្អរបស់វា។ ដូច្នេះ នៅថ្ងៃបរលោកនេះ អល់ឡោះជាម្ចាស់ទ្រង់នឹងបំភ្លេចពួកគេ ហើយបោះបង់ពួកគេឲ្យទទួលរងនូវទណ្ឌកម្ម ដូច ដែលពួកគេធ្លា ប់បានភ្លេចពីជំនួបនាថ្ងៃបរលោកនេះ ដោយពួកគេមិនបានសាងទង្វើកុសល(ត្រៀម)សម្រាប់ថ្ងៃនោះ ហើយក៏មិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនេះនោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ ដែរ និងដោយសារតែការប្រឆាំងរបស់ពួកគេចំពោះសញ្ញាភស្តុតាងនានារបស់អល់ឡោះ ហើយនិងដោយសារតែការបដិសេធរបស់ពួកគេចំពោះបណ្តាភស្តុតាង ទាំងឡាយរបស់អល់ឡោះទាំងដែលពួកគេបានដឹងយ៉ា ងច្បាស់ថា ពិតណាស់ វាគឺជាការពិតហើយនោះ។ ولقد جئنهم بكتب فص لنهعل علمهدى ورحمةلقوم يؤمنون
وَلَقَدْ جِئْنَـٰهُم بِكِتَـٰبٍۢ فَصَّلْنَـٰهُ عَلَىٰ عِلْمٍ هُدًۭى وَرَحْمَةًۭ لِّقَوْمٍۢ يُؤْمِنُونَ ﴿٥٢﴾
ហើយជាការពិតណាស់ យើងបាននាំមកឲ្យពួកគេនូវគម្ពីរគួរអាននេះ ដែលវាគឺជាគម្ពីរមួយដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់។ ហើយពិតប្រាកដណាស់ យើងបានពន្យល់វាយ៉ាងច្បាស់លាស់ដោយចំណេះដឹងពីយើងចំពោះអ្វីដែលយើងបានពន្យល់នោះ ហើយវា(គម្ពីរគួរអាន)គឺជាការចង្អុលបង្ហាញបណ្តា អ្នកមាន ជំនឿទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ ហើយក៏ជាក្តីមេត្តា ករុណាចំពោះពួកគេផងដែរ ដោយសារតែនៅក្នុងគម្ពីរនេះ គឺបានបង្ហា ញពីអ្វីដែលនាំទៅរកភាពល្អប្រសើរទាំងនៅ ក្នុងលោកិយ និងនៅថ្ងៃបរលោក។
هَلْ يَنظُرُونَ إِلَّا تَأْوِيلَهُۥ ۚ يَوْمَ يَأْتِى تَأْوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبْلُ قَدْ جَآءَتْ رُسُلُ رَبِّنَا بِٱلْحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشْفَعُوا۟ لَنَآ أَوْ نُرَدُّ فَنَعْمَلَ غَيْرَ ٱلَّذِى كُنَّا نَعْمَلُ ۚ قَدْ خَسِرُوٓا۟ أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ ﴿٥٣﴾
ពួកគ្មា នជំនឿគ្មា នរង់ចាំអ្វីក្រៅពីការធ្លា ក់ទៅក្នុងទណ្ឌ កម្មដ៏សែនខ្លោ ចផ្សាដែលគេធ្លា ប់បានប្រាប់ពួកគេ(កាលនៅក្នុងលោកិយ)ដែលកិច្ចការរបស់ពួកគេនឹង ត្រូវវិលត្រលប់ទៅកាន់វានៅថ្ងៃបរលោកនោះទេ។នៅថ្ងៃដែលទណ្ឌ កម្មដែលគេធ្លា ប់បានប្រាប់ពួកគេ(ពួកប្រឆាំង)ពីមុន និងអ្វីដែលគេធ្លា ប់បានប្រាប់ដល់បណ្តា អ្នក មានជំនឿពី(ការតបស្នង)ផលបុណ្យនោះបានមកដល់ ពួកដែលបានភ្លេចគម្ពីរគួរអាននៅក្នុងលោកិយនេះ និងមិនបានប្រតិបត្តិតាមអ្វីដែលគម្ពីរគួរអានបាននាំមក ទេនោះ ពួកគេនឹងនិយាយថាៈ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃម្ចាស់របស់ពួកយើងបានមកដល់ពួកយើងដោយនាំមកនូវការពិតដែលគ្មានការសង្ស័យ ឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វាពិតជាមកពីអល់ឡោះប្រាកដមែន។ ឱអនិច្ចាពួកយើង! តើមាននរណាម្នាក់ដែលអាចជួយអន្តរាគមន៍ដល់ ពួកយើងនៅចំពោះមុខអល់ឡោះជាម្ចាស់ដើម្បីឲ្យទ្រង់លើកលែងទោស កុំដាក់ទណ្ឌកម្មពួកយើង ឬក៏ពួកយើងអាចវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញដើម្បីពួក យើងនឹងសាងនូវទង្វើកុសលនានាដែលអាចឲ្យពួកយើងរួចផុតពីទណ្ឌកម្មជំនួសទង្វើអាក្រក់ដែលពួកយើងធ្លាប់បានសាងពីមុនដែរឬទេ? ពិតប្រាកដណាស់ ពួក ប្រឆាំងទាំងនោះ គឺជាពួកដែលខាតបង់ខ្លួនឯងផ្ទាល់ ដោយពួកគេបានបណ្តោ យខ្លួនឲ្យធ្លាក់ចូលទៅក្នុងរណ្តៅ នៃភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេ ហើយព្រះនានាដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះក៏បានអវត្តមាន(បាត់បង់)ពីពួកគេ។ ដូច្នេះ ពួកវា(ព្រះទាំងនោះ)មិនអាច ផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេបានឡើយ។
إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍۢ ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ يُغْشِى ٱلَّيْلَ ٱلنَّهَارَ يَطْلُبُهُۥ حَثِيثًۭا وَٱلشَّمْسَ وَٱلْقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتٍۭ بِأَمْرِهِۦٓ ۗ أَلَا لَهُ ٱلْخَلْقُ وَٱلْأَمْرُ ۗ تَبَارَكَ ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ ﴿٥٤﴾
ពិតប្រាកដណាស់ ម្ចា ស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះជាម្ចា ស់ដែលបានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតភពផែនដីដោយគ្មា នគំរូ ពីមុនមកក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក អល់ឡោះជាម្ចាសទ្រង់គង់លើអារ៉ស្ហ ប្រកបដោយភាពខ្ពង់ខ្ពស់ដែលសាកសមនឹងភាពឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់ ទ្រង់ដែលយើងមិនអាចដឹងពីរបៀបនៃការគង់របស់ទ្រង់នោះឡើយ។ ទ្រង់បានធ្វើឲ្យភាពងងឹតសូន្យសុងនៃពេលរាត្រីត្រូវបាត់បង់ដោយពន្លឺនៃពេលថ្ងៃ ហើយភាព ភ្លឺចិញ្ចែងចិញ្ចា ចនៃពេលថ្ងៃត្រូវបាត់បង់ដោយភាពងងឹតសូន្យសុងនៃពេលរាត្រី ហើយវានីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លា ស់ប្តូរវេនគ្នា យ៉ា ងឆាប់រហ័សដោយ គ្មានភាពយឺតយ៉ាវនោះឡើយ។ នៅពេលដែលមួយបានចាកចេញ មូយទៀតក៏ចូលមក។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងបង្កើតហ្វូងតារាជាច្រើន ដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់។ ពិតណាស់ ការបង្កើតទាំងអស់នេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ តើមានអ្នកដែល បង្កើតណាផ្សេងពីទ្រង់? កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ មហាធំធេងចំពោះភាពល្អប្រសើរនិងភាពសប្បុរសរបស់ទ្រង់។ ពិតណាស់ ទ្រង់ជា ម្ចា ស់ដែលមានលក្ខណៈសម្បត្តិខ្ពស់ខ្ពស់ និងពេញលេញជាម្ចា ស់គ្រប់គ្រងពិភពទាំងអស់។
ٱدْعُوا۟ رَبَّكُمْ تَضَرُّعًۭا وَخُفْيَةً ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُعْتَدِينَ ﴿٥٥﴾
ចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)បួងសួងសុំពីម្ចា ស់របស់ពួកអ្នកដោយការឱនលំទោនបន្ទា បខ្លួននិងទន់ភ្លន់ ប្រកបដោយភាពស្មោះស ជ្រះថ្លា នៅក្នុងការបួងសួង នេះ ដោយមិនទាមទារឲ្យគេមើលឃើញ និងមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយទ្រង់នៅក្នុងការបួងសួងនេះនោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់ មិនស្រឡាញ់ពួកដែលបំពានព្រំដែនរបស់ទ្រង់នៅក្នុងការបួងសួងនេះនោះឡើយ ហើយក្នុងចំណោមការបំពានដ៏ធ្ងន់ធ្ងរបំផុតលើព្រំដែនរបស់អល់ឡោះនៅក្នុងការ បួងសួងនោះ គឺជាការបួងសួងសុំពីអ្នកផ្សេងរួមជាមួយទ្រង់ដូចដែលពួកមុស្ហរីគីនបានធ្វើ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَا تُفْسِدُوا۟ فِى ٱلْأَرْضِ بَعْدَ إِصْلَـٰحِهَا وَٱدْعُوهُ خَوْفًۭا وَطَمَعًا ۚ إِنَّ رَحْمَتَ ٱللَّهِ قَرِيبٌۭ مِّنَ ٱلْمُحْسِنِينَ ﴿٥٦﴾
ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តនូវអំពើល្មើសនានាក្រោយពីអល់ឡោះបានធ្វើឲ្យវាមានភាពល្អប្រសើរតាមរយៈការបញ្ជូននូវ បណ្តា អ្នកនាំសារ និងបានស្ថាបនាវា(ផែនដី)តាមរយៈការគោរពប្រតិបត្តិ(របស់ម៉ា ខ្លូក)ចំពោះទ្រង់តែមួយគត់ហើយនោះ។ ហើយចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយ ការមានអារម្មណ៍ ខ្លា ចពីទណ្ឌ កម្មរបស់ទ្រង់ និងទង្ទឹមរង់ចាំការទទួលបានផលបុណ្យពីទ្រង់ចុះ។ជាការពិតណាស់ ក្តីមេត្តា ករុណារបស់អល់ឡោះនោះ គឺស្ថិតនៅជិត បំផុតនឹងបណ្តា អ្នកដែលសាងអំពើល្អ។ដូច្នេះ ចូរពួកអ្នកធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមពួកគេ។
وَهُوَ ٱلَّذِى يُرْسِلُ ٱلرِّيَـٰحَ بُشْرًۢا بَيْنَ يَدَىْ رَحْمَتِهِۦ ۖ حَتَّىٰٓ إِذَآ أَقَلَّتْ سَحَابًۭا ثِقَالًۭا سُقْنَـٰهُ لِبَلَدٍۢ مَّيِّتٍۢ فَأَنزَلْنَا بِهِ ٱلْمَآءَ فَأَخْرَجْنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِ ۚ كَذَٰلِكَ نُخْرِجُ ٱلْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ ﴿٥٧﴾
ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបញ្ជូនខ្យល់ជាអ្នកនាំដំណឹ ងល្អថានឹងមានភ្លៀងធ្លាក់។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់ ដែលពោរពេញទៅដោយទឹកនោះ យើងបានស្រោចស្រពដុំពពកនោះពីលើតំបន់ដែលក្រៀមក្រោះ ដោយយើងបានបញ្ចុះទឹក(ភ្លៀង)ចេញពីដុំពពកនោះ។ ហើយ តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ដូចដែលយើងបានបញ្ចេញផលានុផលក្នុងរូបភាពបែបនេះដែរ យើងនឹងបញ្ចេញអ្នកស្លា ប់ពី ផ្នូររបស់ពួកគេ ដោយពង្រស់ពួកគេឲ្យមានជីវិតម្តងទៀត។ យើងធ្វើដូច្នោះ សង្ឃឹមថា ពួកអ្នក(មនុស្សលោកទាំងឡាយ)ចងចាំនូវសមត្ថភាពរបស់អល់ឡោះជាម្ចា ស់ និងការបង្កើតរបស់ទ្រង់ពីអ្វីដែលគ្មា នពីមុនមកសោះ។ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកស្លា ប់ឲ្យរស់ឡើងវិញ។
وَٱلْبَلَدُ ٱلطَّيِّبُ يَخْرُجُ نَبَاتُهُۥ بِإِذْنِ رَبِّهِۦ ۖ وَٱلَّذِى خَبُثَ لَا يَخْرُجُ إِلَّا نَكِدًۭا ۚ كَذَٰلِكَ نُصَرِّفُ ٱلْـَٔايَـٰتِ لِقَوْمٍۢ يَشْكُرُونَ ﴿٥٨﴾
ហើយដីដែលមានជីជាតិនោះ វានឹងបញ្ចេញនូវរុក្ខជាតិឲ្យដុះឡើងយ៉ាងល្អ និងពេញលេញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ក៏ដូច្នោះដែរ អ្នកមានជំនឿ ដែលស្តាប់ការទូន្មា ន គឺគេនឹងទទួលបានផលប្រយោជន៍អំពីការទូន្មា ននោះ ហើយវានឹងចេញលទ្ធផល ជាការសាងនូវទង្វើកុសលទាំងឡាយ។ រីឯដីដែលហិរ ខ្សោះ គ្មានជីជាតិវិញ វាមិនអាចបញ្ចេញនូវរុក្ខជាតិដែលដុះនៅទីនោះនោះឡើយ លើកលែងតែដោយលំបាកប៉ុណ្ណោះដែលគ្មានអ្វីល្អចំពោះវានោះទេ។ ក៏ដូច្នោះដែរ ពួក ដែលប្រឆាំងនោះ គឺគេមិនទទួលបានផលប្រយោជន៍ពីការទូន្មាននោះទេ ហើយវាមិនចេញជាលទ្ធផល ជាការសាងនូវទង្វើកុសលណាមួយដែលផ្តល់ផល ប្រយោជន៍ដល់រូបគេនោះដែរ។ ដូចដែលបានលើកឡើងជាឧទាហរណ៍ជាច្រើនប្រភេទនេះដែរ យើងក៏បានលើកឡើងនូវបណ្តាភស្តុតាងជាច្រើនប្រភេទផងដែរ ដើម្បីបញ្ជាក់ពីការពិតសម្រាប់ក្រុមដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ។ ដូច្នេះ ពួកគេមិនរមិលគុណចំពោះវានោះទេ ហើយពួកគេគោរព ប្រតិបត្តិចំពោះម្ចា ស់របស់ពួកគេ។
لَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَقَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ إِنِّىٓ أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍۢ ﴿٥٩﴾
ជាការពិតណាស់ យើងបានតែងតាំងព្យាការីនួហធ្វើជាអ្នកនាំសារទៅកាន់ក្រុមរបស់គាត់ដោយអំពាវនាវពួកគេទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់ តែមួយគត់ និងបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ ដោយគាត់បានពោលទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ព្រោះពិតណាស់ ពួកអ្នកគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះទេ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភ ខ្លា ចពួកអ្នកទាំងអស់គ្នា (ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌ កម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)ក្នុងស្ថានភាពដែលពួកអ្នកនៅតែបន្តស្ថិតនៅលើភាពគ្មា នជំនឿបែបនេះ។
قَالَ ٱلْمَلَأُ مِن قَوْمِهِۦٓ إِنَّا لَنَرَىٰكَ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٦٠﴾
ពួកអ្នកមានឋានៈសក្តិ និងពួកមេដឹកនាំក្នុងចំណោមក្រុមរបស់ព្យាការីនួហបានតបទៅកាន់គាត់វិញថាៈ ជាការពិតណាស់ យើងឃើញថា អ្នក(ឱនួហ)ស្ថិតក្នុងភាព វង្វេងយ៉ា ងច្បាស់លាស់។
قَالَ يَـٰقَوْمِ لَيْسَ بِى ضَلَـٰلَةٌۭ وَلَـٰكِنِّى رَسُولٌۭ مِّن رَّبِّ ٱلْعَـٰلَمِينَ ﴿٦١﴾
ព្យាការីនួហបានតបទៅកាន់ពួកមេដឹកនៃក្រុមរបស់គាត់វិញថាៈ រូបខ្ញុំមិនមែនជាអ្នកដែលវង្វេងដូចដែលពួកអ្នកបានចោទប្រកាន់មកលើខ្ញុំនោះទេ។ តាមពិត ខ្ញុំស្ថិត នៅលើការចង្អុលបង្ហា ញពីម្ចា ស់របស់ខ្ញុំ។ ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារពីអល់ឡោះជាម្ចា ស់មកកាន់ពួកអ្នកទាំងអស់គ្នា ដែលជាម្ចា ស់របស់ខ្ញុំ ម្ចា ស់របស់ ពួកអ្នក និងជាម្ចា ស់នៃពិភពទាំងអស់ផងដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أُبَلِّغُكُمْ رِسَـٰلَـٰتِ رَبِّى وَأَنصَحُ لَكُمْ وَأَعْلَمُ مِنَ ٱللَّهِ مَا لَا تَعْلَمُونَ ﴿٦٢﴾
ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវវ៉ាហ៊ី(សារ)ទាំងឡាយដែលអល់ឡោះជាម្ចា ស់បានផ្តល់មកកាន់ខ្ញុំទៅចំពោះពួកអ្នកទាំងអស់គ្នា ។ ហើយខ្ញុំចង់ឲ្យពួកអ្នកបានល្អដោយ ជម្រុញពួកអ្នកឲ្យគោរពតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងប្រការទាំងឡាយដែលនាំឲ្យទទួលបាននូវផលបុណ្យ ហើយនិងព្រមានពីពួកអ្នកពីការប្រព្រឹត្ត ទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់ និងប្រការទាំងឡាយដែលនាំឲ្យទទួលទណ្ឌ កម្ម។ ហើយខ្ញុំដឹងអំពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹងចំពោះអ្វីដែលទ្រង់ បានបង្រៀនដល់ខ្ញុំតាមរយៈវ៉ា ហ៊ី។
أَوَعَجِبْتُمْ أَن جَآءَكُمْ ذِكْرٌۭ مِّن رَّبِّكُمْ عَلَىٰ رَجُلٍۢ مِّنكُمْ لِيُنذِرَكُمْ وَلِتَتَّقُوا۟ وَلَعَلَّكُمْ تُرْحَمُونَ ﴿٦٣﴾
តើពួកអ្នកមានការងឿងឆ្ងល់និងមានការចម្លែកក្នុងចិត្តចំពោះវ៉ាហ៊ី និងការក្រើនរំលឹកពីម្ចា ស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីបុរស ម្នាក់(ព្យាការីនួហ)ដែលស្ថិតក្នុងចំណោមពួកអ្នកដែលពួកអ្នកស្គាល់គេច្បាស់នេះឬ? ពិតប្រាកដណាស់ គេបានរស់នៅជាមួយពួកអ្នក ហើយគេមិនមែនជាអ្នកភូត កុហក មិនមែនជាអ្នកដែលវង្វេង ហើយក៏មិនមែនជាមនុស្សដែលមកពីជាតិសាសន៍ដទៃនោះដែរ។ គេបានមកដល់ពួកអ្នកដើម្បីដាស់តឿនបន្លាចពួកអ្នកពីទណ្ឌ កម្មរបស់អល់ឡោះ ប្រសិនបើពួកអ្នកបដិសេធ និងប្រឆាំងនោះ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជារទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានបង្គាប់បញ្ជាប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ សង្ឃឹមថា ពួកអ្នកនឹងទទូលបាននូវការអាណិ ត ស្រឡាញ់(ពីអល់ឡោះ)ប្រសិនបើពួកអ្នកមានជំនឿចំពោះទ្រង់។
فَكَذَّبُوهُ فَأَنجَيْنَـٰهُ وَٱلَّذِينَ مَعَهُۥ فِى ٱلْفُلْكِ وَأَغْرَقْنَا ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَآ ۚ إِنَّهُمْ كَانُوا۟ قَوْمًا عَمِينَ ﴿٦٤﴾
ប៉ុន្តែក្រុមរបស់គាត់បានបដិសេធចំពោះគាត់ ហើយពួកគេគ្មានជំនឿចំពោះគាត់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ ដដែល។ ពេលនោះ គាត់បានបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យបំផ្លាញពួកគេ។ ដូច្នេះ យើង(អល់ឡោះ)ក៏បានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីនួហ) និងអ្នកដែល នៅជាមួយគេនៅលើសំពៅក្នុងចំណោមបណ្តា អ្នកដែលមានជំនឿពីការលិចលង់។ ហើយយើងបានបំផ្លាញពួកដែលបានបដិសេធនឹងបណ្តា ភស្តុតាងទាំងឡាយ របស់យើង ហើយនៅតែបន្តបដិសេធទៀតនោះ ដោយធ្វើឲ្យពួកគេលិចលង់នៅក្នុងទឹកជំនន់ដែលគេបានបញ្ចុះវាជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ ពិតណាស់ ដួងចិត្តរបស់ពួកគេ គឺងងឹត មើលមិនឃើញការពិតនោះឡើយ។
۞ وَإِلَىٰ عَادٍ أَخَاهُمْ هُودًۭا ۗ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥٓ ۚ أَفَلَا تَتَّقُونَ ﴿٦٥﴾
ហើយយើងក៏បានបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់កុលសម្ព័ន្ធអាទផងដែរ ដែលជាមនុស្សនៅក្នុងចំណោមពួកគេ នោះគឺ ព្យាការីហ៊ូទ។ គាត់បានពោលថាៈ ឱក្រុម របស់ខ្ញុំ! ចូរពួកអ្នកគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ ពិតណាស់ គ្មា នម្ចា ស់ណាសម្រាប់ពួកអ្នកដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ នោះឡើយ។ តើពួកអ្នកមិនកោតខ្លា ចទ្រង់ដោយអនុវត្តន៍នូវបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ដើម្បីពួកអ្នក ទទួលបាននូវសុខសុវត្ថិភាព រួចផុតពីទណ្ឌ កម្មរបស់ទ្រង់ទេឬ?
قَالَ ٱلْمَلَأُ ٱلَّذِينَ كَفَرُوا۟ مِن قَوْمِهِۦٓ إِنَّا لَنَرَىٰكَ فِى سَفَاهَةٍۢ وَإِنَّا لَنَظُنُّكَ مِنَ ٱلْكَـٰذِبِينَ ﴿٦٦﴾
ពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំនៃក្រុមរបស់គាត់ដែលបានប្រឆាំងនឹងអល់ឡោះ ហើយបដិសេធអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ ជាការពិតណាស់ ពួកយើងបានដឹងច្បាស់ណាស់ថា អ្នក(ឱហ៊ូទ)មានប្រាជ្ញា ទន់ខ្សោយ ខណៈដែលអ្នកអំពាវនាវពួកយើងទៅកាន់ការគោរពសក្កា រៈចំពោះអល់ឡោះតែមួយគត់ និងឲ្យ បោះបង់ចោលនូវការគោរពសក្កា រៈចំពោះរូបបដិមានានានោះ។ពិតប្រាកដណាស់ ពួកយើងសន្មត់យ៉ា ងច្បាស់ថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហក បោកប្រាស់ចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(ដែលត្រូវបានគេចាត់តាំងមក)នោះ។
قَالَ يَـٰقَوْمِ لَيْسَ بِى سَفَاهَةٌۭ وَلَـٰكِنِّى رَسُولٌۭ مِّن رَّبِّ ٱلْعَـٰلَمِينَ ﴿٦٧﴾
ព្យាការីហ៊ូទបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពុំមែនមានប្រាជ្ញាខ្សោយនោះទេ។ ផ្ទុយទៅវិញ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់គ្រប់គ្រង ពិភពទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ أبلغكم رسلت ربى وأنالكم ناص حأمين
أُبَلِّغُكُمْ رِسَـٰلَـٰتِ رَبِّى وَأَنَا۠ لَكُمْ نَاصِحٌ أَمِينٌ ﴿٦٨﴾
ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលអល់ឡោះជាម្ចាសទ្រង់បង្គាប់ប្រើខ្ញុំឲ្យផ្តល់វាទៅចំពោះពួកអ្នក ដូចជាការមានជំនឿចំពោះទ្រង់តែមួយគត់ និងច្បាប់ទាំងឡាយ របស់ទ្រង់។ ហើយខ្ញុំគឺជាអ្នកផ្តល់ដំបូន្មា នដ៏ទៀងត្រង់ម្នា ក់សម្រាប់ពួកអ្នកចំពោះអ្វីដែលគេបង្គា ប់ប្រើខ្ញុំឲ្យផ្សព្វផ្សាយវា ដោយខ្ញុំមិនបានបន្ថែម ឬបន្ថយនូវអ្វីក្នុងវា នោះឡើយ(ចំពោះអ្វីដែលអល់ឡោះបង្គា ប់ប្រើឲ្យផ្សព្វផ្សាយនោះ)។
أَوَعَجِبْتُمْ أَن جَآءَكُمْ ذِكْرٌۭ مِّن رَّبِّكُمْ عَلَىٰ رَجُلٍۢ مِّنكُمْ لِيُنذِرَكُمْ ۚ وَٱذْكُرُوٓا۟ إِذْ جَعَلَكُمْ خُلَفَآءَ مِنۢ بَعْدِ قَوْمِ نُوحٍۢ وَزَادَكُمْ فِى ٱلْخَلْقِ بَصْۜطَةًۭ ۖ فَٱذْكُرُوٓا۟ ءَالَآءَ ٱللَّهِ لَعَلَّكُمْ تُفْلِحُونَ ﴿٦٩﴾
តើពួកអ្នកមានការងឿងឆ្ងល់ និងចម្លែកចិត្តចំពោះការក្រើនរំលឹកពីម្ចា ស់របស់ពួកអ្នកដែលបានមកដល់ពួកអ្នកតាមរយៈពាក្យសម្តីរបស់បុរសម្នា ក់(ព្យា ការីហ៊ូទ)ដែលជាជាតិសាសន៍របស់ពួកអ្នក ដោយគេមិនមែនជាម៉ាឡាអ៊ីកាត់ ឬជាជិន ដើម្បីគេដាស់តឿនព្រមានពួកអ្នកនោះឬ? ហើយចូរពួកអ្នកថ្លែងសរសើរ ម្ចាស់របស់ពួកអ្នក ព្រមទាំងថ្លែងអំណរគុណចំពោះទ្រង់ដែលទ្រង់បានឲ្យពួកអ្នកគ្រប់គ្រងភពផែនដីនេះ ហើយបានបង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រង ផែនដី)បន្ទា ប់ពីក្រុមរបស់ព្យាការីនួហដែលអល់ឡោះបានបំផ្លា ញពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះដែល ទ្រង់បានផ្តល់ជាពិសេសដល់ពួកអ្នកឲ្យមានមាឌធំ កម្លាំងខ្លាំងក្លា និងខ្លួនប្រាណរឹងមាំ។ហើយចូរពួកអ្នកចងចាំពីឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ បានប្រទានចំពោះពួកអ្នកសង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យដោយទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លា ច។
قَالُوٓا۟ أَجِئْتَنَا لِنَعْبُدَ ٱللَّهَ وَحْدَهُۥ وَنَذَرَ مَا كَانَ يَعْبُدُ ءَابَآؤُنَا ۖ فَأْتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿٧٠﴾
ក្រុមរបស់គាត់បាននិយាយទៅកាន់គាត់ថាៈ ឱហ៊ូទ! តើអ្នកបានមកដល់ពួកយើងដើម្បីប្រើពួកយើងឲ្យគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ ហើយឲ្យ ពួកយើងបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពបូជាពីមុនមកឬ? ដូច្នេះ ចូរអ្នកនាំមកឲ្យពួកយើងនូវទណ្ឌកម្មដែលអ្នកបានសន្យាចំពោះពួក យើងនោះមក ប្រសិនបើអ្នកពិតជាអ្នកសច្ចៈ(និយាយពិត)ចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។
قَالَ قَدْ وَقَعَ عَلَيْكُم مِّن رَّبِّكُمْ رِجْسٌۭ وَغَضَبٌ ۖ أَتُجَـٰدِلُونَنِى فِىٓ أَسْمَآءٍۢ سَمَّيْتُمُوهَآ أَنتُمْ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلْطَـٰنٍۢ ۚ فَٱنتَظِرُوٓا۟ إِنِّى مَعَكُم مِّنَ ٱلْمُنتَظِرِينَ ﴿٧١﴾
ព្យាការីហ៊ូទបានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទណ្ឌកម្មរបស់អល់ឡោះ និងការខឹងសម្បាររបស់ទ្រង់ប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន ដោយចៀសមិនផុតឡើយ។ តើពួកអ្នកនៅឈ្លោះប្រកែកគ្នា ជាមួយខ្ញុំពីរឿងរូបបដិមានានាដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យពួកវាថាជាព្រះ ដោយពួកវាមិនមែនជាព្រះពិតសោះនោះឬ?ពិតណាស់ អល់ឡោះជាម្ចា ស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយសម្រាប់ពួកអ្នកយកធ្វើជាភស្តុតាងសំអាងនោះដែរ ចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកវាគឺជាព្រះនោះ។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះនូវទណ្ឌ កម្មដែលពួកអ្នកសុំឲ្យវាឆាប់មកដល់ពួកអ្នកនោះ ហើយខ្ញុំក៏ជាអ្នករង់ ចាំមើលជាមួយពួកអ្នកដែរ។ជាការពិតណាស់ វាពិតជានឹងកើតឡើងយ៉ា ងពិតប្រាកដ។
فَأَنجَيْنَـٰهُ وَٱلَّذِينَ مَعَهُۥ بِرَحْمَةٍۢ مِّنَّا وَقَطَعْنَا دَابِرَ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا ۖ وَمَا كَانُوا۟ مُؤْمِنِينَ ﴿٧٢﴾
ដូច្នេះ យើងក៏បានផ្តល់សុវត្តិភាពដល់ព្យាការីហ៊ូទ និងបណ្តា អ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង ហើយយើងបានបំផ្លាញផ្តាច់ពូជពួក ដែលបានបដិសេធនឹងបណ្តា ភស្តុតាងរបស់យើង។ ហើយពួកគេពុំមែនជាអ្នកមានជំនឿនោះឡើយ ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធ(មិនព្រមមានជំនឿ)។ ដូចនេះ ពួកគេពិតជាសាកសមហើយនឹងទទួលទណ្ឌ កម្មនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِلَىٰ ثَمُودَ أَخَاهُمْ صَـٰلِحًۭا ۗ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥ ۖ قَدْ جَآءَتْكُم بَيِّنَةٌۭ مِّن رَّبِّكُمْ ۖ هَـٰذِهِۦ نَاقَةُ ٱللَّهِ لَكُمْ ءَايَةًۭ ۖ فَذَرُوهَا تَأْكُلْ فِىٓ أَرْضِ ٱللَّهِ ۖ وَلَا تَمَسُّوهَا بِسُوٓءٍۢ فَيَأْخُذَكُمْ عَذَابٌ أَلِيمٌۭ ﴿٧٣﴾
ء ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីសឡេះទៅកាន់កុលសម្ព័ន្ធសាមូទដែលជាបងប្អូនរបស់ពួកគេ ដោយអំពាវនាវពួកគេទៅកាន់ការមានជំនឿ និង ការគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ ពីព្រោះពួកអ្នកគ្មា នព្រះឯណាដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលសាកសមនឹងឲ្យគេគោរពសក្កា រៈនោះឡើយ។ ពិតណាស់ ភស្តុតាងយ៉ា ងជាក់ ច្បាស់របស់អល់ឡោះបានមកដល់ពួកអ្នកដែលបញ្ជា ក់ទៅលើសច្ចភាពដែលខ្ញុំបាននាំមកកាន់ពួកអ្នក គឺសត្វអូដ្ឋញីដែលកើតចេញមកពីដុំថ្មមួយដុំ។ សម្រាប់វា គឺ មានវេនដែលត្រូវបានកំណត់ច្បាស់លាស់សម្រាប់វាផឹកទឹក ហើយសម្រាប់ពួកអ្នក ក៏មានវេនដែលត្រូវបានកំណត់ច្បាស់លាស់សម្រាប់ផឹកទឹកដែរ។ ដូច្នេះ ចូរពួក អ្នកបណ្តោ យវាឲ្យដើររកចំណី ស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ដោយពួកអ្នកមិនចាំបាច់ផ្គត់ផ្គង់អ្វីមួយដល់វានោះទេ។ហើយចូរពួកអ្នកកុំប៉ះពាល់វាដោយប្រការ អាក្រក់ណាមួយឲ្យសោះ បើមិនដូច្នោះទេពួកអ្នកនឹងត្រូវទទួលរងទណ្ឌ កម្មដ៏សែនឈឺចាប់ ព្រោះតែពួកអ្នកធ្វើបាបវាជាក់ជាមិនខានឡើយ។
وَٱذْكُرُوٓا۟ إِذْ جَعَلَكُمْ خُلَفَآءَ مِنۢ بَعْدِ عَادٍۢ وَبَوَّأَكُمْ فِى ٱلْأَرْضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًۭا وَتَنْحِتُونَ ٱلْجِبَالَ بُيُوتًۭا ۖ فَٱذْكُرُوٓا۟ ءَالَآءَ ٱللَّهِ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ ﴿٧٤﴾
ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះទៅលើពួកអ្នកខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទា ប់ពីក្រុមអាទ ហើយទ្រង់បាន ផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយឲ្យពួកអ្នកសោយសុខនឹងវា ហើយពួកអ្នកបានទទួលនូវអ្វីដែលពួកអ្នកស្នើសុំ។ នោះគឺក្រោយពីការបំផ្លាញ ក្រុមអាទបន្ទា ប់ពីពួកគេនៅតែបន្តរឹងរូសលើការប្រឆាំង និងការបដិសេធ។ ពួកអ្នក(ក្រុមព្យាការីសឡេះ)បានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើន ធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះទៅលើពួកអ្នក ដើម្បីពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងនោះ។ ហើយចូរ ពួកអ្នកបោះបង់ការដើរបង្កវិនាសកម្មនៅលើផែនដី។ នោះ(ការបោះបង់ការដើរបង្កវិនាសកម្មនៅលើផែនដី) គឺតាមរយៈការបោះបង់ការប្រឆាំងនឹងអល់ឡោះ និង បោះបង់ការប្រព្រឹត្តល្មើសចំពោះទ្រង់។
قَالَ ٱلْمَلَأُ ٱلَّذِينَ ٱسْتَكْبَرُوا۟ مِن قَوْمِهِۦ لِلَّذِينَ ٱسْتُضْعِفُوا۟ لِمَنْ ءَامَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَـٰلِحًۭا مُّرْسَلٌۭ مِّن رَّبِّهِۦ ۚ قَالُوٓا۟ إِنَّا بِمَآ أُرْسِلَ بِهِۦ مُؤْمِنُونَ ﴿٧٥﴾
ពួកដែលមានឋានៈសក្តិ និងពួកមេដឹកនាំក្នុងចំណោមពួកដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយទៅកាន់បណ្តា អ្នកមានជំនឿនៃក្រុមរបស់គាត់ដែលជា អ្នកទន់ខ្សោយថាៈ តើពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ដឹងច្បាស់ទេថា ពិតណាស់ សឡេះ គឺជាអ្នកនាំសារពីអល់ឡោះមែននោះ? ពេលនោះ បណ្តា អ្នកមាន ជំនឿដែលជាអ្នកទន់ខ្សោយបានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលជឿជាក់ ទទួលស្គាល់ និងគោរពតាមចំពោះអ្វីដែលព្យា ការីសឡេះបាននាំមកកាន់ពួកយើង ហើយក៏ជាអ្នកដែលប្រតិបត្តិតាមក្បួនច្បាប់របស់គាត់(ដែលគាត់បាននាំមក)ផងដែរ។
قَالَ ٱلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا بِٱلَّذِىٓ ءَامَنتُم بِهِۦ كَـٰفِرُونَ ﴿٧٦﴾
ពួកដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយថាៈ ពិតណាស់ ពួកយើងគឺជាអ្នកដែលគ្មា នជំនឿចំពោះអ្វីដែលពួកអ្នក(បណ្តា អ្នកមានជំនឿ)បានជឿជាក់នោះ ឡើយ។ ពួកយើងគ្មា នជំនឿចំពោះវានោះទេ ហើយពួកយើងក៏មិនប្រតិបត្តិតាមក្បួនច្បាប់ទាំងឡាយរបស់គេនោះដែរ។
فَعَقَرُوا۟ ٱلنَّاقَةَ وَعَتَوْا۟ عَنْ أَمْرِ رَبِّهِمْ وَقَالُوا۟ يَـٰصَـٰلِحُ ٱئْتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلْمُرْسَلِينَ ﴿٧٧﴾
ដូច្នេះ ពួកគេក៏បានសំឡេះសត្វអូដ្ឋញីដែលគេបានហាមឃាត់ពួកគេមិនឲ្យប៉ះពាល់វាដោយប្រការអាក្រក់ណាមួយនោះ ដោយពួកគេក្រអឺតក្រទមចំពោះការអនុវត្ត តាមបទបញ្ជារបស់អល់ឡោះ ហើយពួកគេបាននិយាយសើចចំអកឡកឡឺយចំពោះអ្វីដែលព្យាការីសឡេះបានព្រមានពួកគេថាៈ ឱសឡេះ! ចូរអ្នកនាំមកឲ្យពួក យើងនូវទណ្ឌ កម្មដ៏សែនឈឺចាប់ដែលអ្នកបានព្រមានពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកនាំសាររបស់អល់ឡោះមែននោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَأَخَذَتْهُمُ ٱلرَّجْفَةُ فَأَصْبَحُوا۟ فِى دَارِهِمْ جَـٰثِمِينَ ﴿٧٨﴾
ពេលនោះ ទណ្ឌកម្មដែលពួកប្រឆាំងសុំឲ្យវាឆាប់មកដល់ពួកគេនោះក៏បានមកដល់ពួកគេភ្លាមៗ ដោយការរញ្ជួយដីមួយយ៉ា ងខ្លាំងបានឆក់យកជីវិតពួកគេ។ ពេល នោះពួកគេទាំងអស់ក៏បានដួលផ្កា ប់មុខទៅនឹងដី(ស្លាប់)ដោយគ្មា ននរណាម្នា ក់ក្នុងចំណោមពួកគេរួចផុតពីទណ្ឌ កម្មនេះនោះឡើយ។
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَـٰقَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّى وَنَصَحْتُ لَكُمْ وَلَـٰكِن لَّا تُحِبُّونَ ٱلنَّـٰصِحِينَ ﴿٧٩﴾
បន្ទាប់មក ព្យាការីសឡេះក៏បានបែរចេញពីក្រុមរបស់គាត់ក្រោយពីគាត់អស់សង្ឃឹមពីការឆ្លើយតប(ទទួលយកការអំពាវនាវ)របស់ពួកគេចំពោះគាត់ ហើយគាត់ បាននិយាយទៅកាន់ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្តល់ទៅកាន់ពួកអ្នកនូវអ្វីដែលអល់ឡោះជាម្ចា ស់បានដាក់បទបញ្ជា ចំពោះខ្ញុំឲ្យផ្សព្វផ្សាយនិងផ្តល់វាទៅ កាន់ពួកអ្នក ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកដោយជម្រុញ(ឲ្យធ្វើប្រការល្អ) និងព្រមាន(ពីប្រការអាក្រក់)រួចហើយដែរ។ ក៏ប៉ុន្តែពួកអ្នក គឺជាក្រុមដែលមិន ពេញចិត្តនឹងអ្នកដែលផ្តល់ដំបូន្មា នទាំងឡាយដែលព្យាយាមចង្អុលបង្ហា ញពួកអ្នកទៅកាន់ប្រការល្អនិងបញ្ចៀសពួកអ្នកពីប្រការអាក្រក់នោះទេ។
وَلُوطًا إِذْ قَالَ لِقَوْمِهِۦٓ أَتَأْتُونَ ٱلْفَـٰحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍۢ مِّنَ ٱلْعَـٰلَمِينَ ﴿٨٠﴾
ហើយចូរអ្នកចងចាំពីរឿងរបស់ព្យាការីលូតខណៈដែលគេបាននិយាយបដិសេធចំពោះ(ទង្វើ)ក្រុមរបស់គេថាៈ តើពួកអ្នកប្រព្រឹត្តនូវទង្វើដ៏អាក្រក់ស្មោ កគ្រោក ដោយពួកអ្នករួមភេទជាមួយនឹងបុរសដូចគ្នា ឬ?ទង្វើនេះ គឺជាទង្វើដ៏អាក្រក់មួយដែលពួកអ្នកបានបង្កើតវាឡើង។ជាការពិតណាស់ គ្មា ននរណាម្នា ក់ដែលធ្លា ប់បាន ប្រព្រឹត្តទង្វើស្មោ កគ្រោកបែបនេះមុនពួកអ្នកនោះឡើយ។
إِنَّكُمْ لَتَأْتُونَ ٱلرِّجَالَ شَهْوَةًۭ مِّن دُونِ ٱلنِّسَآءِ ۚ بَلْ أَنتُمْ قَوْمٌۭ مُّسْرِفُونَ ﴿٨١﴾
ពិតប្រាកដណាស់ ពួកអ្នកពិតជាបានយកបុរសទាំងឡាយមកបំពេញចំណង់តណ្ហា ក្រៅពីស្ត្រីដែលពួកនាងត្រូវបានគេបង្កើតមកដើម្បីបំពេញវា។ទង្វើដែលពួកអ្នក បានប្រព្រឹត្តនេះ វាមិនស្របទៅនឹងសតិបញ្ញា ភស្តុតាង(ដែលមានពីមុន) និងធម្មជាតិ(របស់មនុស្ស ឬសត្វ)ដែលអល់ឡោះបានបង្កើតមកនោះទេ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយពួកអ្នកបានចេញផុតពីព្រំដែននៃសមភាពរបស់មនុស្សជាតិ ដើរផ្ទុយពីសតិបញ្ញាដ៏ស្អាតស្អំ និងធាតុដើម ដ៏ថ្លៃថ្នូរដែលអល់ឡោះបានបង្កើតមក។
وَمَا كَانَ جَوَابَ قَوْمِهِۦٓ إِلَّآ أَن قَالُوٓا۟ أَخْرِجُوهُم مِّن قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌۭ يَتَطَهَّرُونَ ﴿٨٢﴾
ហើយក្រុមរបស់គាត់ដែលជាអ្នកបានប្រព្រឹត្តនូវទង្វើអសីលធម៌នេះពុំបានឆ្លើយតបចំពោះអ្វីដែលគាត់(ព្យាការីលូត)បានហាមឃាត់ពួកគេនោះទេ ក្រៅពីពួកគេបាន និយាយដោយប្រឆាំងនឹងការពិតថាៈ ចូរពួកអ្នកបណ្តេញលូត និងក្រុមគ្រួសាររបស់គេចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ពិតណាស់ ពួកគេគឺជាមនុស្សដែលចង់ សម្អា តខ្លួនរបស់ពួកគេពីទង្វើរបស់ពួកយើង(ការរួមភេទជាមួយបុរសដូចគ្នា )។ ដូច្នេះ វាមិនសាកសមចំពោះពួកយើងនោះទេដែលទុកពួកគេឲ្យនៅជាមួយពួកយើង នោះ។
فَأَنجَيْنَـٰهُ وَأَهْلَهُۥٓ إِلَّا ٱمْرَأَتَهُۥ كَانَتْ مِنَ ٱلْغَـٰبِرِينَ ﴿٨٣﴾
ដូច្នេះ យើងក៏បានផ្តល់សុវត្ថិភាពដល់គេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ ដោយយើងបានប្រើពួកគេឲ្យចាកចេញនៅពេលយប់ចេញពីភូមិដែលទណ្ឌ កម្មនឹង ធ្លា ក់ទៅលើវា លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតនៅជាមួយនឹងអ្នកផ្សេងទៀតដែលនៅសេសសល់ក្នុងភូមិនោះ។ដូចនេះ នាងក៏ទទួលនូវទណ្ឌ កម្មដូច អ្វីដែលពួកគេបានទទួលរងដែរ។
وَأَمْطَرْنَا عَلَيْهِم مَّطَرًۭا ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُجْرِمِينَ ﴿٨٤﴾
ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)មួយមេយ៉ាងធំទៅលើពួកគេ ដោយយើងបានទន្លាក់ដុំថ្មពីដីឥដ្ឋ(ភ្លៀងដុំថ្ម)ទៅលើពួកគេ ហើយយើងបានក្រឡាប់ភូមិនោះ ដោយធ្វើឲ្យភូមិនោះក្រឡាប់ពីលើចុះក្រោម។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយនៃក្រុមរបស់ព្យាការីលូតដែល ប្រព្រឹត្តអំពើអាក្រក់នោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការវិនាសអន្តរាយ និងការអាម៉ាស អាប់ឱនជារៀងរហូត ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًۭا ۗ قَالَ يَـٰقَوْمِ ٱعْبُدُوا۟ ٱللَّهَ مَا لَكُم مِّنْ إِلَـٰهٍ غَيْرُهُۥ ۖ قَدْ جَآءَتْكُم بَيِّنَةٌۭ مِّن رَّبِّكُمْ ۖ فَأَوْفُوا۟ ٱلْكَيْلَ وَٱلْمِيزَانَ وَلَا تَبْخَسُوا۟ ٱلنَّاسَ أَشْيَآءَهُمْ وَلَا تُفْسِدُوا۟ فِى ٱلْأَرْضِ بَعْدَ إِصْلَـٰحِهَا ۚ ذَٰلِكُمْ خَيْرٌۭ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ﴿٨٥﴾
م ؤمنين ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីស៊ូអែបទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ ហើយគាត់បានពោលទៅកាន់ក្រុមរបស់ គាត់ថាៈ ចូរពួកអ្នកគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ ពួកអ្នកគ្មា នម្ចា ស់ផ្សេងដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ពិតប្រាកដ ណាស់ អំណះអំណាងដ៏ច្បាស់លាស់ពីអល់ឡោះជាម្ចា ស់ និងភស្តុតាងដ៏ឧត្តុង្គត្តមដែលបញ្ជា ក់ពីសច្ចភាពនៃអ្វីដែលខ្ញុំបាននាំមកកាន់ពួកអ្នកពីម្ចា ស់របស់ខ្ញុំនោះ បានមកដល់ពួកអ្នកហើយ។ ចូរពួកអ្នកផ្តល់ទៅកាន់មនុស្សនូវសិទ្ធិរបស់ពួកគេ ដោយធ្វើការវាល់និងថ្លឹងឲ្យបានគ្រប់ដល់ពួកគេ(កុំបំបាត់ភ្នែកជញ្ជីង)។ ហើយចូរ ពួកអ្នកកុំបំបាត់ ឬធ្វើឲ្យខ្វះនូវទំនិញរបស់ពួកគេ(ថ្លឹងមិនគ្រប់) ឬក៏បន្លំ(នៅក្នុងការលក់ដូរ)ឲ្យសោះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីដោយការ ប្រឆាំងនិងការប្រព្រឹត្តអំពើល្មើសឲ្យសោះក្រោយពេលដែលវាមានភាពល្អប្រសើរតាមរយៈការតែងតាំងនូវបណ្តា ព្យាការីជាច្រើនពីមុនមកហើយនោះ។ អ្វីដែលបាន លើកឡើងនេះ គឺជាការប្រសើរនិងផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ ពីព្រោះនៅក្នុងវា(អ្វីដែលបានលើកឡើង)នោះ គឺមាន ការបោះបង់ចោលនូវអំពើល្មើស ជាការចៀសវាងពីប្រការដែលអល់ឡោះបានហាមឃាត់អំពីវា ហើយនៅក្នុងវាផងដែរ គឺមានការបញ្ជិតខ្លួនទៅកាន់អល់ឡោះ តាមរយៈប្រតិបត្តិនូវបទបញ្ជា ដែលទ្រង់បានបង្គា ប់ប្រើ។
وَلَا تَقْعُدُوا۟ بِكُلِّ صِرَٰطٍۢ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنْ ءَامَنَ بِهِۦ وَتَبْغُونَهَا عِوَجًۭا ۚ وَٱذْكُرُوٓا۟ إِذْ كُنتُمْ قَلِيلًۭا فَكَثَّرَكُمْ ۖ وَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُفْسِدِينَ ﴿٨٦﴾
ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវនានាដែលមនុស្សដើរឆ្លងកាត់ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេ និងរារាំងពីសាសនារបស់អល់ឡោះចំពោះអ្នក ដែលចង់ទទួលបានការចង្អុលបង្ហា ញដោយពួកអ្នកទាមទារ(មានបំណង)ឲ្យមាគ៌ា របស់អល់ឡោះមានភាពវៀចវេរដើម្បីកុំឲ្យមនុស្សឆ្លងកាត់បាននោះទេ។ ហើយចូរ ពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដើម្បីពួកអ្នកថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណនោះ។ ជាការពិតណាស់ នៅពេលដែលពួកអ្នកមានគ្នា តិច ទ្រង់ បានធ្វើឲ្យពួកអ្នកមានគ្នាកាន់តែច្រើន។ ហើយចូរពូកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនៅលើផែនដីមុនពួកអ្នកនោះ យ៉ា ងដូចម្តេច?ពិតប្រាកដណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺមានតែការវិនាស អន្តរាយ និងទទួលរងនូវគ្រោះកម្មតែប៉ុណ្ណោះ។
وَإِن كَانَ طَآئِفَةٌۭ مِّنكُمْ ءَامَنُوا۟ بِٱلَّذِىٓ أُرْسِلْتُ بِهِۦ وَطَآئِفَةٌۭ لَّمْ يُؤْمِنُوا۟ فَٱصْبِرُوا۟ حَتَّىٰ يَحْكُمَ ٱللَّهُ بَيْنَنَا ۚ وَهُوَ خَيْرُ ٱلْحَـٰكِمِينَ ﴿٨٧﴾
ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នក មានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមកពីម្ចា ស់របស់ខ្ញុំ ហើយក្រុមមួយផ្សេងទៀតគ្មា នជំនឿចំពោះវាទេនោះ ដូច្នេះ ចូរ ពួកអ្នក(ឱពួកដែលប្រឆាំង)រង់ចាំមើលចុះនូវការកាត់សេចក្តីរបស់អល់ឡោះរវាងពួកអ្នក។ ហើយទ្រង់គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរ និងយុត្តិធម៌បំផុត។
۞ قَالَ ٱلْمَلَأُ ٱلَّذِينَ ٱسْتَكْبَرُوا۟ مِن قَوْمِهِۦ لَنُخْرِجَنَّكَ يَـٰشُعَيْبُ وَٱلَّذِينَ ءَامَنُوا۟ مَعَكَ مِن قَرْيَتِنَآ أَوْ لَتَعُودُنَّ فِى مِلَّتِنَا ۚ قَالَ أَوَلَوْ كُنَّا كَـٰرِهِينَ ﴿٨٨﴾
ពួកមេដឹកនាំដែលជាពួកក្រអឺតក្រទមនៃក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបថាៈ ពិតប្រាកដណាស់ ពួកយើងនឹងបណ្តេញអ្នក(ឱស៊្ហូអែប) និងបណ្តា អ្នកមានជំនឿលើអ្នកដែលនៅជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ព្យាការីស៊្ហូអែប បាននិយាយទៅកាន់ពួកគេវិញដោយភាពភ្ញា ក់ផ្អើល និងហួសចិត្តថាៈ តើឲ្យពួកយើងតាមពួកអ្នក គោរពតាមសាសនារបស់ពួកអ្នកឬ ទាំងដែលពួកយើងមិនពេញ ចិត្តចំពោះវាដោយសារចំណេះដឹងរបស់យើងដែលដឹងថា ពួកអ្នកស្ថិតនៅលើផ្លូវមិនពិតក៏ដោយនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَدِ ٱفْتَرَيْنَا عَلَى ٱللَّهِ كَذِبًا إِنْ عُدْنَا فِى مِلَّتِكُم بَعْدَ إِذْ نَجَّىٰنَا ٱللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَىْءٍ عِلْمًا ۚ عَلَى ٱللَّهِ تَوَكَّلْنَا ۚ رَبَّنَا ٱفْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِٱلْحَقِّ وَأَنتَ خَيْرُ ٱلْفَـٰتِحِينَ ﴿٨٩﴾
ពួកយើងប្រាកដជាប្រឌិតមួលបង្កា ច់ទៅលើអល់ឡោះជាក់ជាមិនខានឡើយប្រសិនបើពួកយើងមានជំនឿចំពោះអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនិងប្រឆាំង ចំពោះអល់ឡោះ ក្រោយពេលដែលទ្រង់បានផ្តល់នូវសុខសុវត្ថិភាពដល់ពួកយើងដោយក្តីសប្បុរសរបស់ទ្រង់ហើយនោះ។ វាពិតជាមិនត្រឹមត្រូវ ហើយក៏មិនមែនជា ផ្លូវដែលត្រឹមត្រូវសម្រាប់ពួកយើងនោះដែរក្នុងការវិលត្រឡប់ទៅកាន់សាសនាដែលខុសឆ្គងរបស់ពួកអ្នកវិញនោះ លើកលែងតែអល់ឡោះជាម្ចា ស់របស់ពួកយើង ទ្រង់មានចេតនាប៉ុណ្ណោះ ពីព្រោះអ្វីៗទាំងអស់ឱនលំទោន(កើតឡើង)ទៅតាមចេតនារបស់ទ្រង់។ ម្ចាស់របស់យើងទ្រង់ដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ គ្មាន អ្វីមួយដែលអាចលាក់កំបាំងពីទ្រង់បានឡើយ។ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្តដើម្បីឲ្យទ្រង់ថែរក្សាពួកយើងស្ថិតនៅលើ មាគ៌ា ដ៏ត្រឹមត្រូវជានិច្ច និងការពារពួកយើងពីមាគ៌ា ទាំងឡាយនៃនរកអវចី។ ឱម្ចា ស់របស់យើង! សូមទ្រង់មេត្តា កាត់សេចក្តីរវាងពួកយើងនិងក្រុមរបស់ពួកយើង ដែលជាពួកប្រឆាំងដោយភាពយុត្តិធម៌ផងចុះ ហើយសូមទ្រង់មេត្តា ជួយអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវដែលត្រូវគេបំពានឲ្យទទួលជោគជ័យលើពួកបំពានដែល ចចេសរឹងរូសផងចុះ។ជាការពិតណាស់ ទ្រង់(ឱម្ចា ស់របស់ពួកយើង) គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។
وَقَالَ ٱلْمَلَأُ ٱلَّذِينَ كَفَرُوا۟ مِن قَوْمِهِۦ لَئِنِ ٱتَّبَعْتُمْ شُعَيْبًا إِنَّكُمْ إِذًۭا لَّخَـٰسِرُونَ ﴿٩٠﴾
ពួកមេដឹកនាំនិងពួកដែលមានឋានៈសក្តិដែលគ្មា នជំនឿក្នុងចំណោមក្រុមរបស់គេដែលជាអ្នកបដិសេធចំពោះការអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះ ជាម្ចាស់តែមួយគត់ បាននិយាយព្រមាន(ក្រុមរបស់ពួកគេ)ឲ្យប្រុងប្រយ័ត្នអំពីព្យាការីស៊្ហូអែបនិងសាសនារបស់គាត់ថាៈ ប្រសិនបើពួកអ្នក(ឱក្រុមរបស់យើង)ចូល កាន់សាសនារបស់ស៊្ហូអែប ហើយបោះបង់ចោលសាសនារបស់ពួកអ្នកនិងសាសនារបស់ជីដូនជីតារបស់ពួកអ្នកនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជានឹងក្លា យជា អ្នកដែលខាតបង់ជាមិនខាន។
فَأَخَذَتْهُمُ ٱلرَّجْفَةُ فَأَصْبَحُوا۟ فِى دَارِهِمْ جَـٰثِمِينَ ﴿٩١﴾
ពេលនោះ ការរញ្ជូយដីដ៏ខ្លាំងក្លាមួយបានឆក់យកជីវិតរបស់ពួកគេ ធ្វើឲ្យពួកគេវិនាសអន្តរាយនៅក្នុងលំនៅឋានរបស់ពួកគេ ដោយដួលផ្កាប់មុខទៅលើដី ហើយ ពួកគេស្លា ប់យ៉ា ងស្ងប់ស្ងា ត់នៅក្នុងផ្ទះរបស់ពួកគេ។
ٱلَّذِينَ كَذَّبُوا۟ شُعَيْبًۭا كَأَن لَّمْ يَغْنَوْا۟ فِيهَا ۚ ٱلَّذِينَ كَذَّبُوا۟ شُعَيْبًۭا كَانُوا۟ هُمُ ٱلْخَـٰسِرِينَ ﴿٩٢﴾
ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែបនោះបានទទួលរងនូវក្តីវិនាសអន្តរាយទាំងអស់គ្នា ហើយពួកគេហាក់បីដូចជាមិនដែលធ្លា ប់បានរស់នៅក្នុងលំនៅឋាន របស់ពួកគេ និងមិនធ្លាប់បានសើយសុខនៅក្នុងនោះនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់ ពីព្រោះពួកគេខាតបង់ ទាំងខ្លួនប្រាណរបស់ពួកគេ និងអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេ(ដែលពួកគេធ្លាប់បានគ្រប់គ្រង)។ រីឯបណ្តា អ្នកដែលមានជំនឿនៃក្រុមរបស់គេ(ព្យការីស្ហ៊ូអែប)វិញ ពួកគេពុំមែនជាអ្នកដែលខាតបង់ដូចអ្វីដែលពួកប្រឆាំងដែលបដិសេធទាំងនោះធ្លា ប់បានអះអាងនោះទេ។
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَـٰقَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَـٰلَـٰتِ رَبِّى وَنَصَحْتُ لَكُمْ ۖ فَكَيْفَ ءَاسَىٰ عَلَىٰ قَوْمٍۢ كَـٰفِرِينَ ﴿٩٣﴾
ហើយព្យាការីរបស់ពួកគេ គឺព្យាការីស៊្ហូអែប បានបែរចេញពីពួកគេនៅពេលដែលពួកគេបាន(ជួបនឹងក្ដី)វិនាសអន្តរាយ ហើយគាត់ក៏បាននិយាយឆ្លើយតបចំពោះ ពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ជាការពិតណាស់ ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលម្ចាស់របស់ខ្ញុំទ្រង់បានបង្គាប់ប្រើខ្ញុំឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នកហើយ ហើយខ្ញុំក៏បានទូន្មា នពួកអ្នកដែរ ប៉ុន្តែពួកអ្នកមិនទទួលយកការទូន្មា នរបស់ខ្ញុំ និងមិនគោរពតាមការណែនាំរបស់ខ្ញុំឡើយ។ដូច្នេះ តើឲ្យខ្ញុំមានទុក្ខព្រួយ សោកសា្តយ ចំពោះក្រុមដែលប្រឆាំងនឹងអល់ឡោះជាម្ចា ស់ដែលនៅតែបន្ត(ប្រកាន់ជំហរ)ស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះយ៉ា ងដូចម្តេចទៅ?
وَمَآ أَرْسَلْنَا فِى قَرْيَةٍۢ مِّن نَّبِىٍّ إِلَّآ أَخَذْنَآ أَهْلَهَا بِٱلْبَأْسَآءِ وَٱلضَّرَّآءِ لَعَلَّهُمْ يَضَّرَّعُونَ ﴿٩٤﴾
ហើយយើងមិនបានបញ្ជូនព្យាការីណាម្នា ក់ក្នុងចំណោមព្យាការីរបស់យើងទៅកាន់ភូមិស្រុកណាមួយ ហើយពួកគេ(ប្រជាជនដែលនៅទីនោះ)បានបដិសេធនិង ប្រឆាំងនោះទេ លើកលែងតែយើងបានឲ្យពួកគេជួបប្រទះនូវទុក្ខវេទនា ភាពក្រខ្សត់ និងជំងឺផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងបន្ទាបខ្លួនចំពោះអល់ឡោះ ហើយ បោះបង់ចោលនូវភាពគ្មា នជំនឿ និងភាពអំនួតដែលពួកគេមាននោះ។ហើយនេះក៏ជាការព្រមានចំពោះពួកគូរ៉័ស្ហ ក៏ដូចជាជនទាំងឡាយណាដែលប្រឆាំងនិងបដិ بلغ គម្ពីរគួរអាន · តាហ្វសៀរ សេធ តាមរយៈការរំលឹកពីមាគ៌ា របស់អល់ឡោះចំពោះប្រជាជាតិទាំងឡាយដែលបដិសេធ។
ثُمَّ بَدَّلْنَا مَكَانَ ٱلسَّيِّئَةِ ٱلْحَسَنَةَ حَتَّىٰ عَفَوا۟ وَّقَالُوا۟ قَدْ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذْنَـٰهُم بَغْتَةًۭ وَهُمْ لَا يَشْعُرُونَ ﴿٩٥﴾
يشعرون បន្ទា ប់មក យើងបានផ្លា ស់ប្តូរពួកគេក្រោយពីភាពវេទនានិងជំងឺនានាដោយជំនួសមកវិញនូវភាពល្អប្រសើរ និងមានសុខសន្តិភាពវិញ រហូតដល់ពួកគេមានកូនចៅ និងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយ(ពេលនោះ)ពួកគេបែរជានិយាយថាៈ ប្រការអាក្រក់ និងប្រការល្អដែលពួកយើងជួបប្រទះនេះ គឺជារឿងធម្មតាដែលអ្នក ជំនាន់មុនពួកយើងក៏ធ្លាប់បានជួបប្រទះដូចនេះដែរ(វាមិនមែនជារឿងអ្វីប្លែកនោះទេ)។ ពួកគេពុំបានដឹងទេថា ជាការពិតណាស់ គ្រោះដែលពួកគេបានជួបប្រទះ នោះ គឺគេ(អល់ឡោះ)ចង់ឲ្យពួកគេយកវាធ្វើជាមេរៀន ហើយឧបការគុណនានាដែលពួកគេទទួលបាននោះ គឺគេចង់ល្បួងពួកគេប៉ុណ្ណោះ។ដូច្នេះ យើងក៏បានបញ្ចុះ ទណ្ឌ កម្មទៅកាន់ពួកគេភ្លា មៗខណៈដែលពួកគេមិនដឹងខ្លួននិងមិនបានត្រៀមខ្លួនចំពោះទណ្ឌ កម្មនោះឡើយ។
وَلَوْ أَنَّ أَهْلَ ٱلْقُرَىٰٓ ءَامَنُوا۟ وَٱتَّقَوْا۟ لَفَتَحْنَا عَلَيْهِم بَرَكَـٰتٍۢ مِّنَ ٱلسَّمَآءِ وَٱلْأَرْضِ وَلَـٰكِن كَذَّبُوا۟ فَأَخَذْنَـٰهُم بِمَا كَانُوا۟ يَكْسِبُونَ ﴿٩٦﴾
كانوا يك سبون ហើយប្រសិនបើអ្នកភូមិស្រុកដែលយើងបានបញ្ជូនអ្នកនាំសាររបស់យើងទៅកាន់នោះ ពួកគេមានជំនឿចំពោះអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមក ហើយកោតខ្លា ចម្ចា ស់របស់ពួកគេដោយបោះបង់ចោលនូវភាពគ្មា នជំនឿនិងអំពើល្មើស និងអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់វិញនោះ យើងប្រាកដជា នឹងបើកនូវបណ្តា ទ្វានៃសេចក្តីល្អពីគ្រប់ទិសទីទាំងអស់ឲ្យពួកគេជាមិនខាន។ ក៏ប៉ុន្តែ ពួកគេមិនបានមានជំនឿនោះទេ ហើយក៏មិនបានកោតខ្លាចនោះដែរ។ ផ្ទុយ ទៅវិញ ពួកគេបានបដិសេធនូវអ្វីដែលបណ្តា អ្នកនាំសាររបស់ពួកគេបាននាំមក។ ដូចនេះ យើងក៏បានទម្លាក់ទណ្ឌកម្មទៅលើពួកគេភ្លាមៗ ដោយសារតែបាបកម្ម ទាំងឡាយដែលពួកគេបានសាង។
أَفَأَمِنَ أَهْلُ ٱلْقُرَىٰٓ أَن يَأْتِيَهُم بَأْسُنَا بَيَـٰتًۭا وَهُمْ نَآئِمُونَ ﴿٩٧﴾
តើអ្នកដែលរស់នៅក្នុងភូមិស្រុកដែលបានបដិសេធទាំងនោះគិតថា ពួកគេអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌ កម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងតែសម្រាន្តលង់លក់នៅក្នុងដំណេករបស់ពួកគេនោះឬ?
أَوَأَمِنَ أَهْلُ ٱلْقُرَىٰٓ أَن يَأْتِيَهُم بَأْسُنَا ضُحًۭى وَهُمْ يَلْعَبُونَ ﴿٩٨﴾
ឬក៏ពួកគេគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេធ្វេសប្រហែស ភ្លេចខ្លួន ដោយសារភាព មមាញឹករបស់ពួកគេចំពោះកិច្ចការលោកិយនោះឬ?
أَفَأَمِنُوا۟ مَكْرَ ٱللَّهِ ۚ فَلَا يَأْمَنُ مَكْرَ ٱللَّهِ إِلَّا ٱلْقَوْمُ ٱلْخَـٰسِرُونَ ﴿٩٩﴾
ចូរពួកអ្នកពិនិត្យមើលចុះទៅកាន់ការពន្យារពេលរបស់អល់ឡោះចំពោះពួកគេ ហើយទ្រង់បានប្រទានឲ្យពួកគេនូវភាពខ្លាំងក្លា និងលាភសក្ការៈសម្បូរហូរហៀរ ដើម្បីជាការល្បួងពួកគេ។ តើអ្នកភូមិស្រុកដែលបានបដិសេធទាំងនោះគិតថា ពួកគេអាចរួចផុតពីទណ្ឌ កម្មរបស់អល់ឡោះ ហើយនិងការរៀបចំដោយសម្ងា ត់របស់ ទ្រង់ឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលវិនាសអន្តរាយប៉ុណ្ណោះ។ រីឯ បណ្តា អ្នកដែលទទួលបានការចង្អុលបង្ហាញវិញ ពួកគេមានការខ្លាចចំពោះឧបាយកលរបស់ទ្រង់។ ដូច្នេះ ពួកគេមិនចាញ់បោកឧបការគុណដែលទ្រង់បានប្រទាន ដល់ពួកគេនោះឡើយ។ តាមពិត ពួកគេមើលឃើញពីនូវការប្រោសប្រទានរបស់ទ្រង់ចំពោះពួកគេ ហើយពួកគេថ្លែងអំណរគុណចំពោះទ្រង់។
أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ ٱلْأَرْضَ مِنۢ بَعْدِ أَهْلِهَآ أَن لَّوْ نَشَآءُ أَصَبْنَـٰهُم بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ ﴿١٠٠﴾
يسمعون តើមិនទាន់ច្បាស់លាស់ទៀតឬសម្រាប់អ្នកដែលបានគ្រប់គ្រងនៅលើផែនដីបន្ទា ប់ពីអ្នកជំនាន់មុនរបស់ពួកគេបានវិនាសអន្តរាយដោយសារតែបាបកម្មរបស់ ពួកគេនោះ? ក្រោយមក ពួកគេ មិនបានយកស្ថា នភាពរបស់អ្នកជំនាន់មុនមកធ្វើជាមេរៀនឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាធ្វើនូវទង្វើដូចអ្នកជំនាន់មុនដដែល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ តើមិនទាន់ច្បាស់លាស់សម្រាប់ពួកទាំងនោះទៀតឬដែលថា ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មរបស់ ពួកគេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌ កម្មពួកគេជាមិនខាន ពីព្រោះនេះគឺជាមាគ៌ា របស់ទ្រង់នោះ?ហើយទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនទទួលយកការផ្តល់ដំបូន្មា នឡើយ ហើយការដាស់រំលឹក ក៏គ្មា នផលប្រយោជន៍អ្វីចំពោះពួកគេនោះដែរ។
تِلْكَ ٱلْقُرَىٰ نَقُصُّ عَلَيْكَ مِنْ أَنۢبَآئِهَا ۚ وَلَقَدْ جَآءَتْهُمْ رُسُلُهُم بِٱلْبَيِّنَـٰتِ فَمَا كَانُوا۟ لِيُؤْمِنُوا۟ بِمَا كَذَّبُوا۟ مِن قَبْلُ ۚ كَذَٰلِكَ يَطْبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلْكَـٰفِرِينَ ﴿١٠١﴾
ى ភូមិស្រុកអ្នកជំនាន់មុនទាំងនោះ (គឺភូមិស្រុករបស់ព្យាការីនួហ ព្យាការីហ៊ូទព្យាការីសឡេះ ព្យាការីលូត និងព្យាការីស៊្ហូអែប) ដែលយើងបានសូត្រវា និងនិទានប្រាប់ ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវរឿងរ៉ាវរបស់វា ការបដិសេធនិងការចចេសរឹងរូសរបស់អ្នកស្រុកភូមិទាំងនោះ ព្រមទាំងភាពអន្តរាយដែលបានកើតឡើងចំពោះ ពួកគេនោះ គឺដើម្បីឲ្យរឿងរ៉ាវទាំងនោះក្លាយជាមេរៀន និងជាការទូន្មានសម្រាប់អ្នកដែលចេះគិតពិចារណា។ ជាការពិតណាស់ បណ្តា អ្នកនាំសាររបស់ពួកគេបាន ទៅដល់ស្រុកភូមិរបស់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់ពួកគេ(អ្នកនាំសារ)។ ក៏ប៉ុន្តែ ពួកគេពុំមានជំនឿ នោះឡើយនៅពេលដែលបណ្តា អ្នកនាំសារទាំងនោះបានមកដល់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីមុនរួចមកហើយថា ពួកទាំងនោះនឹងបដិសេធចំពោះ អ្នកនាំសារ។ ហើយដូចដែលអល់ឡោះជាម្ចា ស់ទ្រង់បោះត្រាភ្ជិតទៅលើដួងចិត្តរបស់អ្នកស្រុកភូមិដែលបានបដិសេធចំពោះអ្នកនាំសាររបស់ពួកគេនេះដែរ អល់ឡោះជាម្ចាស់នឹងបោះត្រាទៅលើដួងចិត្តរបស់ពួកដែលប្រឆាំងនឹងព្យាការីមូហាំម៉ា ត់។ ដូច្នេះ ពួកគេមិនបានទទួលនូវការចង្អុលបង្ហាញទៅកាន់ការមានជំនឿ នោះទេ។
وَمَا وَجَدْنَا لِأَكْثَرِهِم مِّنْ عَهْدٍۢ ۖ وَإِن وَجَدْنَآ أَكْثَرَهُمْ لَفَـٰسِقِينَ ﴿١٠٢﴾
ហើយភាគច្រើននៃប្រជាជាតិដែលគេបានបញ្ជូនអ្នកនាំសារទៅកាន់ពួកគេនោះ គឺយើង(អល់ឡោះ)មិនបានឃើញថាពួកគេជាអ្នកគោរពតាមនិងប្រកាន់ខ្ជា ប់នូវអ្វី ដែលអល់ឡោះជាម្ចាស់បានផ្តាំផ្ញើពួកគេនោះទេ ហើយយើងក៏មិនបានឃើញថាពួកគេទទួលយកនូវបទបញ្ជារបស់ទ្រង់នោះដែរ។ តាមពិត យើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលចាកចេញ(បែរចេញ)ពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។
ثُمَّ بَعَثْنَا مِنۢ بَعْدِهِم مُّوسَىٰ بِـَٔايَـٰتِنَآ إِلَىٰ فِرْعَوْنَ وَمَلَإِي۟هِۦ فَظَلَمُوا۟ بِهَا ۖ فَٱنظُرْ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُفْسِدِينَ ﴿١٠٣﴾
ក្រោយពីបណ្តា អ្នកនាំសារទាំងនោះមក យើងក៏បានបញ្ជូនព្យាការីមូសា ជាមួយនឹងអច្ឆរិយភាព និងសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនរបស់យើងដើម្បីបញ្ជាក់ ទៅលើសច្ចភាពរបស់គាត់ទៅកាន់ហ្វៀរអោននិងក្រុមរបស់គេ តែពួកគេបានបដិសេធនឹងបណ្តា ភស្តុតាងទាំងនោះ ព្រមទាំងប្រឆាំងចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នក នាំសារមូហាំម៉ាត់)ពិចារណាចុះ ថាតើលទ្ធផលចុងក្រោយរបស់ហ្វៀរអោននិងក្រុមរបស់គេនោះទៅជាយ៉ាងណា? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បាន បំផ្លា ញពួកគេដោយឲ្យពួកគេលិចលង់(ក្នុងទឹកសមុទ្រ)ហើយបណ្តា សាបានធ្លា ក់ទៅលើពួកគេទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។
وَقَالَ مُوسَىٰ يَـٰفِرْعَوْنُ إِنِّى رَسُولٌۭ مِّن رَّبِّ ٱلْعَـٰلَمِينَ ﴿١٠٤﴾
នៅពេលដែលអល់ឡោះទ្រង់បានតែងតាំងព្យាការីមូសាទៅកាន់ហ្វៀរអោន ខណៈពេលដែលគាត់បានទៅជួបនឹងហ្វៀរអោននោះ គាត់បាននិយាយថាៈ ឱហ្វៀរអោន! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ និងជាម្ចាស់ដែលគ្រប់គ្រងនិងចាត់ចែងគ្រប់កិច្ចការរបស់ ពួកគេ។
حَقِيقٌ عَلَىٰٓ أَن لَّآ أَقُولَ عَلَى ٱللَّهِ إِلَّا ٱلْحَقَّ ۚ قَدْ جِئْتُكُم بِبَيِّنَةٍۢ مِّن رَّبِّكُمْ فَأَرْسِلْ مَعِىَ بَنِىٓ إِسْرَٰٓءِيلَ ﴿١٠٥﴾
ព្យាការីមូសាបាននិយាយ(បន្ត)ថាៈ ហើយនៅពេលដែលខ្ញុំបានក្លាយជាអ្នកនាំសារអំពីទ្រង់ហើយនោះ ខ្ញុំពិតជាមិនសាកសមនឹងនិយាយពាក្យសម្តីណាមួយក្រៅពី ពាក្យពិតនោះទេ។ ជាការពិតណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ ហើយពិតណាស់ ខ្ញុំគឺជាអ្នកនាំ សារពីម្ចា ស់របស់ខ្ញុំមកកាន់ពួកអ្នកទាំងអស់គ្នា ។ ដូច្នេះ សូមអ្នក(ហ្វៀរអោន)មេត្តា ដោះលែងអម្បូរអ៊ីស្រាអែលចេញពីភាពជាទាសករនិងការគាបសង្កត់នេះឲ្យ ពួកគេធ្វើដំណើ រចាកចេញជាមួយខ្ញុំផង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ إِن كُنتَ جِئْتَ بِـَٔايَةٍۢ فَأْتِ بِهَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿١٠٦﴾
ហ្វៀរអោនបានតបទៅកាន់ព្យាការីមូសាវិញថាៈ ប្រសិនបើអ្នកបាននាំភស្តុតាងមកដូចអ្វីដែលអ្នកបានអះអាងមែននោះ ចូរអ្នកបង្ហាញវា(ឱ្យយើងបានឃើញ)មក ប្រសិនបើអ្នកពិតជាមនុស្សដែលនិយាយពិតចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។ فألق عصاه فإذا هى ثعبان م بين
فَأَلْقَىٰ عَصَاهُ فَإِذَا هِىَ ثُعْبَانٌۭ مُّبِينٌۭ ﴿١٠٧﴾
ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។រំពេចនោះ វាក៏ក្លា យទៅជាសត្វពស់មួយយ៉ា ងធំបង្ហា ញឲ្យពួកគេបានឃើញ។
وَنَزَعَ يَدَهُۥ فَإِذَا هِىَ بَيْضَآءُ لِلنَّـٰظِرِينَ ﴿١٠٨﴾
ហើយគាត់(ព្យាការីមូសា)ក៏បានដកដៃរបស់គាត់ចេញពីហោប៉ៅអាវរបស់គាត់ដែលនៅទ្រូងឬក៏ចេញពីក្រោមក្លៀករបស់គាត់។ ពេលនោះ វាក៏បានបញ្ចេញនូវ ពន្លឺសចែងចាំងដែលមិនមែនជាជំងឺឃ្លង់នោះទេ ហើយវាបញ្ចេញរស្មីចែងចាំងសម្រាប់អ្នកទស្សនាទាំងឡាយព្រោះតែភាពសចែងចាំងរបស់វា។
قَالَ ٱلْمَلَأُ مِن قَوْمِ فِرْعَوْنَ إِنَّ هَـٰذَا لَسَـٰحِرٌ عَلِيمٌۭ ﴿١٠٩﴾
ពួកមេដឹកនាំនិងពួកដែលមានឋានៈសក្តិខ្ពង់ខ្ពស់ នៅពេលដែលពួកគេបានឃើញដំបងរបស់ព្យាការីមូសាប្រែទៅជាសត្វពស់ ហើយដៃរបស់គាត់មានពណ៌ស ដោយមិនមែនជាជំងឺឃ្លង់នោះ ពួកគេក៏បាននិយាយថាៈ តាមពិតមូសានេះ គ្មា នអ្វីក្រៅពីជាគ្រូមន្តអាគមដែលមានចំណេះដឹងផ្នែកមន្តអាគមយ៉ា ងស្ទា ត់ជំនាញម្នា ក់ នោះទេ។
يُرِيدُ أَن يُخْرِجَكُم مِّنْ أَرْضِكُمْ ۖ فَمَاذَا تَأْمُرُونَ ﴿١١٠﴾
គេធ្វើដូច្នេះ គឺក្នុងគោលបំណងចង់បណ្តេ ញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក ពោលគឺប្រទេសអេហ្ស៊ីបនេះប៉ុណ្ណោះ។ ក្រោយមក ហ្វៀរអោនក៏បានពិគ្រោះពិភាក្សា ជាមួយនឹងពួកគេ(ពួកមន្ត្រីរបស់ខ្លួន)ពីរឿងរបស់ព្យាការីមូសា រួចហ្វៀរអូនក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកចង់ឲ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)?
قَالُوٓا۟ أَرْجِهْ وَأَخَاهُ وَأَرْسِلْ فِى ٱلْمَدَآئِنِ حَـٰشِرِينَ ﴿١١١﴾
ពួកគេ(មន្ត្រី)បាននិយាយទៅកាន់ហ្វៀរអោនថាៈ សូមអ្នកពន្យារពេលឲ្យមូសានិងបងប្រុសរបស់គេ ហារូន សិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅគ្រប់ទីក្រុងទាំង អស់ក្នុងប្រទេអេហ្ស៊ីបនេះដើម្បីប្រមូលគ្រូមន្តអាគមមកទាំងអស់។ يأتوك بكل سحر عليم
يَأْتُوكَ بِكُلِّ سَـٰحِرٍ عَلِيمٍۢ ﴿١١٢﴾
ពួកដែលអ្នកចាត់តាំងពួកគេឲ្យដើរប្រមូលអ្នកចេះមន្តអាគមពីគ្រប់ទីក្រុងទាំងអស់មកនោះ នឹងនាំមកឲ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញ និងខ្លាំងពូកែផ្នែក មន្តអាគមបំផុត។
وَجَآءَ ٱلسَّحَرَةُ فِرْعَوْنَ قَالُوٓا۟ إِنَّ لَنَا لَأَجْرًا إِن كُنَّا نَحْنُ ٱلْغَـٰلِبِينَ ﴿١١٣﴾
ពេលនោះ ហ្វៀរអោនក៏បានចាត់តាំងមនុស្សឲ្យដើរប្រមូលអ្នកដែលចេះមន្តអាគមទាំងនោះមក។ នៅពេលដែលអ្នកចេះមន្តអាគមទាំងនោះបាន មកដល់ហ្វៀនអោន ពួកគេបានសួរទៅកាន់ហ្វៀរអោនថាៈ តើ(អ្នក)មានរង្វាន់សម្រាប់ពួកគេទាំងអស់នេះដែរឬទេ ប្រសិនបើមន្តអាគមរបស់ពួកគេអាចយក ឈ្នះលើមូសាបាននោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ نَعَمْ وَإِنَّكُمْ لَمِنَ ٱلْمُقَرَّبِينَ ﴿١١٤﴾
ហ្វៀរអោនបានឆ្លើយតបទៅកាន់ពួកគេវិញដោយនិយាយថាៈ បាទ ពិតជាមាន។ ពិតណាស់ ពួកអ្នកនឹងទទួលបានរង្វា ន់ និងការតបស្នងមកវិញ ហើយពួកអ្នកនឹង ក្លា យជាមនុស្សជំនិតរបស់យើង។
قَالُوا۟ يَـٰمُوسَىٰٓ إِمَّآ أَن تُلْقِىَ وَإِمَّآ أَن نَّكُونَ نَحْنُ ٱلْمُلْقِينَ ﴿١١٥﴾
ពួកគ្រូមន្តអាគមទាំងនោះបាននិយាយដោយភាពជឿជាក់ថាពួកគេអាចយកឈ្នះលើព្យាការីមូសាទាំងក្រអឺតក្រទមថាៈ ចូរអ្នក(ឱមូសា)ជ្រើសរើសចុះ ថាតើអ្នកចង់ ចាប់ផ្តើមបោះ(ដំបងរបស់អ្នក)មុន ឬក៏ចង់ឲ្យពួកយើងជាអ្នកចាប់ផ្តើមមុន។
قَالَ أَلْقُوا۟ ۖ فَلَمَّآ أَلْقَوْا۟ سَحَرُوٓا۟ أَعْيُنَ ٱلنَّاسِ وَٱسْتَرْهَبُوهُمْ وَجَآءُو بِسِحْرٍ عَظِيمٍۢ ﴿١١٦﴾
ព្យាការីមូសាបានឆ្លើយតបទៅកាន់ពួកគេវិញប្រកបដោយភាពជឿជាក់ចំពោះការជួយពីម្ចា ស់របស់គាត់ចំពោះគាត់ដោយមិនខ្វា យខ្វល់អ្វីចំពោះពួកគេសោះថាៈ ចូរ ពួកអ្នកបោះខ្សែ និងដំបងរបស់ពួកអ្នកមុនចុះ។ នៅពេលដែលពួកគេ(គ្រូមន្តអាគម)បោះវាហើយនោះ ពួកគេក៏បានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស ដោយធ្វើឲ្យ ពួកគេមើលមិនឃើញការពិត និងបានធ្វើឲ្យពួកគេ(អ្នកទស្ស នា)ភ័យខ្លា ច ហើយពួកគេ(គ្រូមន្តអាគមទាំងនោះ)បាននាំមកនូវមន្តអាគមដ៏ខ្លាំងពូកែក្នុងក្រសែរភ្នែក របស់អ្នកទស្សនាទាំងឡាយ។
۞ وَأَوْحَيْنَآ إِلَىٰ مُوسَىٰٓ أَنْ أَلْقِ عَصَاكَ ۖ فَإِذَا هِىَ تَلْقَفُ مَا يَأْفِكُونَ ﴿١١٧﴾
អល់ឡោះជាម្ចាស់ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីរបស់ទ្រង់ និងជាអ្នកដែលបាននិយាយជាមួយទ្រង់ គឺព្យាការីមូសាថាៈ ចូរអ្នក(ឱព្យាការីមូសា)បោះដំបងរបស់អ្នក ទៅ។ ពេលនោះ គាត់ក៏បានបោះដំបងរបស់គាត់។ រំពេចនោះ ដំបងនោះក៏បានក្លាយទៅជាសត្វពស់ ហើយវាក៏បានលេបខ្សែ និងដំបងរបស់ពួកគេ(ពួកគ្រូមន្ត អាគម)ដែលពួកគេបានប្រើប្រាស់វាដើម្បីផ្លា ស់ប្តូរការពិតនិងបោកប្រាស់ និងបំភាន់ភ្នែកមនុស្សធ្វើឲ្យពួកគេមើលឃើញថា វាជាសត្វពស់ដ៏ធំៗនោះ។
فَوَقَعَ ٱلْحَقُّ وَبَطَلَ مَا كَانُوا۟ يَعْمَلُونَ ﴿١١٨﴾
នៅពេលនោះ ការពិតក៏បានលេចឡើង ហើយវាបានបញ្ជាក់ពីការពិតនូវអ្វីដែលព្យាការីមូសាបាននាំមក ហើយវាក៏បានបញ្ជាក់ផងដែរពីភាពមិនត្រឹមត្រូវដែលគ្រូ មន្តអាគមទាំងនោះបានធ្វើវាឡើង។
فَغُلِبُوا۟ هُنَالِكَ وَٱنقَلَبُوا۟ صَـٰغِرِينَ ﴿١١٩﴾
ដូច្នេះ ពួកគេបានចាញ់ និងត្រូវទទួលបរាជ័យ ហើយព្យាការីមូសាបានទទួលជ័យជម្នះលើពួកគេ។ ហើយពួកគេ(ហ្វៀនអោននិងបក្សពួក)ក៏បានវិលត្រឡប់ទៅវិញ ដោយភាពអាម៉ា សបំផុត។
وَأُلْقِىَ ٱلسَّحَرَةُ سَـٰجِدِينَ ﴿١٢٠﴾
ចំពោះគ្រូមន្តអាគមទាំងនោះវិញ នៅពេលដែលពួកគេបានឃើញពីសមត្ថភាពដ៏ធំធេងរបស់អល់ឡោះជាម្ចាស់ និងបានឃើញនូវបណ្តា សញ្ញាភស្តុតាងដ៏ច្បាស់ លាស់ហើយនោះពួកគេគ្មា នក្រៅពីការលំអោនកាយឱនស៊ូជោតចំពោះអល់ឡោះជាម្ចា ស់នោះទេ។
قَالُوٓا۟ ءَامَنَّا بِرَبِّ ٱلْعَـٰلَمِينَ ﴿١٢١﴾
ពួកអ្នកចេះមន្តអាគមទាំងនោះបាននិយាយថាៈ ពួកយើងមានជំនឿនឹងម្ចា ស់នៃម៉ា ខ្លូកទាំងអស់ហើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ رب موس وهرون
رَبِّ مُوسَىٰ وَهَـٰرُونَ ﴿١٢٢﴾
ដែលជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។ ពិតណាស់ ទ្រង់គឺជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈ មិនមែនព្រះនានាក្រៅពីទ្រង់ដែលត្រូវបាន គេប្រឌិតឡើងនោះទេ។
قَالَ فِرْعَوْنُ ءَامَنتُم بِهِۦ قَبْلَ أَنْ ءَاذَنَ لَكُمْ ۖ إِنَّ هَـٰذَا لَمَكْرٌۭ مَّكَرْتُمُوهُ فِى ٱلْمَدِينَةِ لِتُخْرِجُوا۟ مِنْهَآ أَهْلَهَا ۖ فَسَوْفَ تَعْلَمُونَ ﴿١٢٣﴾
تعلمون ហ្វៀរអោនបានស្រែកគម្រាមទៅកាន់ពួកគេ(គ្រូមន្តអាគម)ក្រោយពីពួកគេបានមានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ថាៈ តើពួកឯងមានជំនឿនឹងមូសាមុន ពេលដែលយើងអនុញ្ញាតដល់ពួកឯងឬ? ពិតណាស់ ការមានជំនឿរបស់ពួកឯងចំពោះគេ(ព្យាការីមូសា) និងការជឿជាក់របស់ពួកឯងចំពោះអ្វីដែលមូសាបាន នាំមកនេះ គឺគ្រាន់តែជាការក្បត់ និងជាល្បិចកលដែលពួកអ្នក និងមូសាបានរៀបចំវាឡើងដើម្បីបណ្តេ ញអ្នកដែលនៅក្នុងទីក្រុងនេះចេញតែប៉ុណ្ណោះ។ ដូច្នេះ ពួក អ្នក(នែគ្រូមន្តអាគមទាំងឡាយ)គង់តែនឹងដឹងថា តើទារុណកម្មអ្វីដែលនឹងកើតឡើងលើពួកអ្នកនោះ។ لأقطعن أيديكم وأرجلكم من خلف ثم لأصلبنكم أجمعين
لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَـٰفٍۢ ثُمَّ لَأُصَلِّبَنَّكُمْ أَجْمَعِينَ ﴿١٢٤﴾
យើងពិតជានឹងកាត់ដៃស្តាំរបស់ពួកឯងរាល់គ្នា ជាមួយនឹងជើងឆ្វេង ឬក៏កាត់ដៃឆ្វេងជាមួយនិងជើងស្តាំរបស់ពួកឯង(កាត់ដៃជើងឆ្លា ស់គ្នា )។ ក្រោយមក យើងពិត ជានឹងចងឆ្កា ងពួកឯងទៅនឹងគល់ល្មើដើម្បីជាការធ្វើទារុណកម្មចំពោះពួកអ្នក ក៏ដូចជាដើម្បីបន្លា ចនិងព្រមានចំពោះអ្នកទាំងឡាយដែលបានឃើញពួកអ្នកស្ថិតក្នុង ស្ថា នភាពបែបនេះ។
قَالُوٓا۟ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ ﴿١٢٥﴾
ពួកអ្នកចេះមន្តអាគមទាំងនោះបានឆ្លើយតបចំពោះការព្រមានរបស់ហ្វៀរអោនវិញថាៈ ជាការពិតណាស់ ចំពោះម្ចាស់របស់ពួកយើងតែមួយគត់ដែលពួកយើង នឹងវិលត្រឡប់ទៅកាន់ទ្រង់នោះ។ដូច្នេះ ពួកយើងមិនខ្វល់ចំពោះអ្វីដែលអ្នកបានព្រមាន(ដាក់ទណ្ឌ កម្មចំពោះពួកយើង)នោះទេ។
وَمَا تَنقِمُ مِنَّآ إِلَّآ أَنْ ءَامَنَّا بِـَٔايَـٰتِ رَبِّنَا لَمَّا جَآءَتْنَا ۚ رَبَّنَآ أَفْرِغْ عَلَيْنَا صَبْرًۭا وَتَوَفَّنَا مُسْلِمِينَ ﴿١٢٦﴾
ហើយការដែលអ្នក(ឱហ្វៀរអោន)ប្រឆាំងនឹងពួកយើង និងធ្វើបែបនេះមកលើពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តា ភស្តុតាងនៃ ម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងតាមរយៈព្យាការីមូសានោះឡើយ។ ប្រសិនបើនេះ គឺជាបាបកម្មដែលត្រូវបានគេស្តីបន្ទោសនោះ ដូច្នេះ វាគឺជាបាបកម្មរបស់ពួកយើង។ បន្ទាប់មក ពួកគេ(អ្នកចេះមនុ្តអាគម)បានតម្រង់ឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់ដោយសុំបួងសួងពីទ្រង់ដោយអង្វរករទ្រង់ថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា ប្រទានភាពអត់ធ្មត់ដល់ពួកយើងដើម្បីពង្រឹងពួកយើងឲ្យស្ថិតនៅលើការពិតផង ហើយសូមទ្រង់មេត្តា ឲ្យពួកយើងបានស្លាប់ ក្នុងនាមជាអ្នកមូស្លីមដែលប្រគល់ខ្លួនចំពោះទ្រង់ ជាអ្នកដែលទទួលយកនូវបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជាអ្នកដែលដើរតាមអ្នកនាំសាររបស់ទ្រង់ផងចុះ។
وَقَالَ ٱلْمَلَأُ مِن قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُۥ لِيُفْسِدُوا۟ فِى ٱلْأَرْضِ وَيَذَرَكَ وَءَالِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَآءَهُمْ وَنَسْتَحْىِۦ نِسَآءَهُمْ وَإِنَّا فَوْقَهُمْ قَـٰهِرُونَ ﴿١٢٧﴾
ហើយពួកមេដឹកនាំនិងអ្នកដែលមានឋានៈសក្តិនៃក្រុមរបស់ហ្វៀរអោន ដែលជាពួកញុះញង់ហ្វៀនអោនឲ្យប្រឆាំងនឹងព្យាការីមូសានិងអ្នកដែលមានជំនឿជាមួយ គាត់នោះ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើអ្នក(ឱហ្វៀរអោន)ទុកបណ្តោ យឲ្យមូសា ហើយនិងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់ អ្នកនិងព្រះនានារបស់អ្នក ព្រមទាំងអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ឬ? ហ្វៀរអោនបានឆ្លើយតបថាៈ (ទេ!) យើងពិតជានឹងសម្លាប់ កូនប្រុសរបស់អម្បូរអ៊ីស្រាអែលទាំងអស់ ហើយយើងទុកជីវិតកូនស្រីរបស់ពួកគេដើម្បីទុកធ្វើជាអ្នកបម្រើ(ជាទាសករ)ពួកយើង។ជាការពិតណាស់ ពួកយើងគឺជា អ្នកដែលខ្លាំងពូកែ ជាអ្នកដែលមានអំណាចអាចគាបសង្កត់ បង្ខិតបង្ខំពួកគេបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ مُوسَىٰ لِقَوْمِهِ ٱسْتَعِينُوا۟ بِٱللَّهِ وَٱصْبِرُوٓا۟ ۖ إِنَّ ٱلْأَرْضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنْ عِبَادِهِۦ ۖ وَٱلْعَـٰقِبَةُ لِلْمُتَّقِينَ ﴿١٢٨﴾
ព្យាការីមូសាបាននិយាយផ្តែផ្តាំដល់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបួងសួងសុំជំនួយពីអល់ឡោះជាម្ចាស់តែមួយគត់ដើម្បី(ឲ្យទ្រង់)ការពារពីពួកអ្នក គ្រោះថ្នាក់ និងនាំផលប្រយោជន៍ដល់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់ចំពោះការសាកល្បងដែលពួកអ្នកកំពុងតែជួបប្រទះនេះ។ ជាការពិតណាស់ ផែនដីនេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ហ្វៀរអោនឬអ្នកណាម្នា ក់ រហូតដល់គេអាចប្រើអំណាចផ្តា ច់ការនៅលើវា(តាម ទំនើងចិត្តរបស់គេនោះ)នោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នឹងផ្លាស់ប្តូរវារវាងមនុស្សលោកទាំងឡាយទៅតាមចេតនារបស់ទ្រង់។ ក៏ប៉ុន្តែ លទ្ធផលចុង ក្រោយដែលល្អប្រសើរនៅលើផែនដីនោះ គឺសម្រាប់បណ្តា អ្នកមានជំនឿដែលពួកគេអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ និងចៀសវាងពីបម្រាមទាំងឡាយដែល ទ្រង់បានហាមឃាត់។ ពិតណាស់ វា(លទ្ធផលចុងក្រោយដែលល្អប្រសើរ)នោះហើយគឺសម្រាប់ពួកគេ ទោះបីជាពួកគេជួបប្រទះ ឬទទួលរងនូវគ្រោះ និងការ សាកល្បងក៏ដោយ។
قَالُوٓا۟ أُوذِينَا مِن قَبْلِ أَن تَأْتِيَنَا وَمِنۢ بَعْدِ مَا جِئْتَنَا ۚ قَالَ عَسَىٰ رَبُّكُمْ أَن يُهْلِكَ عَدُوَّكُمْ وَيَسْتَخْلِفَكُمْ فِى ٱلْأَرْضِ فَيَنظُرَ كَيْفَ تَعْمَلُونَ ﴿١٢٩﴾
فينظر كيف تعملون ក្រុមរបស់ព្យាការីមូសាដែលជាអម្បូរអ៊ីស្រាអែលបាននិយាយទៅកាន់ព្យាការីមូសាថាៈ ឱព្យាការីមូសា! ពួកយើងត្រូវបានគេសាកល្បងដោយស្នាដៃរបស់ហ្វៀរអោន តាមរយៈការសម្លាប់កូនប្រុសរបស់ពួកយើង ហើយទុកជីវិតកូនស្រីរបស់ពួកយើងតាំងពីមុនពេលដែលអ្នកមកដល់ពួកយើងមកម្លេះ និងក្រោយពេលដែលអ្នក មកដល់ថែមទៀត។ ព្យាការីមូសាក៏បានទូន្មានពួកគេ ក៏ដូចជាផ្តល់ដំណឹ ងរីករាយដល់ពួកគេពីការរួចផុតពីទុក្ខព្រួយនេះថាៈ សង្ឃឹមថាម្ចាស់របស់ពួកអ្នកនឹងកម្ទេច សត្រូវរបស់ពួកអ្នក គឺហ្វៀរអោននិងបក្សពួករបស់គេ រួចហើយទ្រង់នឹងឲ្យពួកអ្នកគ្រប់គ្រងនៅលើផែនដីនេះក្រោយពីពួកគេវិញ ហើយទ្រង់នឹងរង់ចាំមើល តើពួក អ្នកនឹងធ្វើអ្វីក្រោយពីនោះ ថាតើពួកអ្នកថ្លែងអំណរគុណ ឬក៏ប្រឆាំង(រមិលគុណ)ចំពោះទ្រង់។
وَلَقَدْ أَخَذْنَآ ءَالَ فِرْعَوْنَ بِٱلسِّنِينَ وَنَقْصٍۢ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمْ يَذَّكَّرُونَ ﴿١٣٠﴾
ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌ កម្មចំពោះក្រុមហ្វៀរអោនដោយឲ្យពួកគេទទួលរងនូវគ្រោះរាំងស្ងួត និងគ្រោះទុរ្ភឹក្ស និងបានសាកល្បងពួកគេដោយធ្វើ ឲ្យផលានុផលនានា(របស់ពួកគេ)នៅលើផែនដីបានផលតិច(មិនគ្រប់គ្រាន់)។ សង្ឃឹមថា ពួកគេនឹងចងចាំ ហើយយកវាធ្វើជាមេរៀនថា ពិតណាស់អ្វីដែលពួកគេ ទទួលរងនេះ គឺជាទណ្ឌ កម្មសម្រាប់ពួកគេទៅលើការប្រឆាំងរបស់ពួកគេ។ដូច្នេះ ពួកគេនឹងវិលត្រឡប់(សារភាពកំហុស)ទៅកាន់អល់ឡោះជាម្ចា ស់។
فَإِذَا جَآءَتْهُمُ ٱلْحَسَنَةُ قَالُوا۟ لَنَا هَـٰذِهِۦ ۖ وَإِن تُصِبْهُمْ سَيِّئَةٌۭ يَطَّيَّرُوا۟ بِمُوسَىٰ وَمَن مَّعَهُۥٓ ۗ أَلَآ إِنَّمَا طَـٰٓئِرُهُمْ عِندَ ٱللَّهِ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿١٣١﴾
ولكن أكثرهم لا يعلمون ហើយនៅពេលដែលភាពសម្បូរសប្បាយ ផលានុផលទទួលបានផលច្រើន និងតម្លៃទំនិញចុះថោកបានមកដល់ក្រុមហ្វៀរអោននោះ ពួកគេនិយាយថាៈ គេផ្តល់ ប្រការទាំងនេះដល់ពួកយើង គឺដោយសារតែពួកយើងសាកសមនឹងទទួលបានវា ហើយគេជ្រើសរើសពួកយើងជាពិសេសសម្រាប់វា។ តែនៅពេលដែលពួកគេជួប ប្រទះនូវរឿងអាក្រក់ ដូចជាគ្រោះរាំងស្ងួត គ្រោះទុរ្ភឹក្ស និងជំងឺរាតត្បាតកើតឡើងនោះ ពួកគេបែរជាចោទប្រកាន់ទៅលើព្យាការីមូសា និងអម្បូរអ៊ីស្រាអែលដែលនៅ ជាមួយគាត់ទៅវិញ ទាំងដែលការពិត អ្វីៗដែលពួកគេទទួលរងនោះ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់ ហើយទាំងពួកគេ និងព្យាការីមូសា គឺមិនបានចាត់ចែងអ្វី ក្នុងរឿងនេះនោះឡើយ លើកលែងតែអ្វីដែលព្យាការីមូសាបានសុំបួងសួងទៅលើពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងអ្វីនោះឡើយដោយពួកគេ បង្វែររឿងទាំងនោះទៅលើអ្នកផ្សេងក្រៅពីអល់ឡោះនោះ(ថារឿងទាំងនោះកើតឡើងដោយសារអ្នកនេះ ឬអ្នកនោះ មិនមែនមកពីអល់ឡោះជាម្ចា ស់ឡើយ)។ وقالوامهما تأتنا به من ءاية لتسحرنا بها فما نحن لك بمؤمنين
وَقَالُوا۟ مَهْمَا تَأْتِنَا بِهِۦ مِنْ ءَايَةٍۢ لِّتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ ﴿١٣٢﴾
ក្រុមរបស់ហ្វៀរអោនបាននិយាយទៅកាន់ព្យាការីមូសាដោយភាពចចេសរឹងរូស(មិនទទួលស្គាល់)នឹងការពិតថាៈ សញ្ញា ភស្តុតាងមួយណាក៏ដោយដែលអ្នកបាន នាំមក ហើយហេតុផលណាមួយក៏ដោយដែលអ្នកលើកវាយកមកបញ្ជា ក់ពីភាពមិនត្រឹមត្រូវចំពោះអ្វីដែលមាននៅជាមួយពួកយើងដើម្បីបង្វែរពួកយើងចេញពីវា និងដើម្បីបញ្ជា ក់ពីសច្ចភាពដែលអ្នកបាននាំមកនោះ ក៏ពួកយើងនឹងមិនជឿចំពោះអ្នកនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَأَرْسَلْنَا عَلَيْهِمُ ٱلطُّوفَانَ وَٱلْجَرَادَ وَٱلْقُمَّلَ وَٱلضَّفَادِعَ وَٱلدَّمَ ءَايَـٰتٍۢ مُّفَصَّلَـٰتٍۢ فَٱسْتَكْبَرُوا۟ وَكَانُوا۟ قَوْمًۭا مُّجْرِمِينَ ﴿١٣٣﴾
ដូច្នេះ យើងបានបញ្ជូនទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៅកាន់ពួកគេ ជាទណ្ឌកម្មលើពួកគេចំពោះការបដិសេធនិងភាពចចេសរឹងរួសរបស់ពួកគេ ដោយយើងបានពន្លិច ដំណាំនិងផលានុផលរបស់ពួកគេ។ ហើយយើងបានបញ្ជូនសត្វកណ្តូបទៅកាន់ពួកគេ ហើយវាក៏ស៊ី(កាត់)ដំណាំនិងផលានុផលរបស់ពួកគេ។ យើងក៏បានបញ្ជូន សត្វចៃដ៏តូចល្អិតទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់ដំណាំរបស់ពួកគេ ឬបង្កការរំខានដល់សក់ក្បាលរបស់មនុស្ស។ យើងក៏បានបញ្ជូនសត្វកង្កែបទៅ កាន់ពួកគេ ហើយវាបានចូលទៅនៅពេញក្នុងជង្រុករបស់ពួកគេ និងបានបំផ្លាញម្ហូបអាហាររបស់ពួកគេ ព្រមទាំងរំខានពួកគេមិនអាចឲ្យពួកគេគេងបាន។ ហើយ យើងបានបញ្ជូនឈាមទៅកាន់ពួកគេ ដោយវាបានធ្វើឲ្យទឹកអណ្តូងនិងទឹកទន្លេរបស់ពួកគេប្រែទៅជាឈាម។ យើងបានបញ្ជូនសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំង នេះទៅកាន់ពួកគេដាច់ដោយឡែកពីគ្នា ដោយវាបានមកបន្តបន្ទា ប់គ្នា ។ ព្រមជាមួយនឹងទណ្ឌ កម្មដែលពួកគេបានជួបប្រទះទាំងនេះហើយក៏ដោយ ក៏ពួកគេនៅតែ ក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងមិនជឿជាក់ចំពោះអ្វីដែលព្យាការីមូសាបាននាំមកនោះដដែល ហើយពួកគេ គឺជាក្រុមដែលប្រព្រឹត្ត ល្មើស។ ពួកគេមិនព្រមបោះបង់នូវប្រការដែលមិនត្រឹមត្រូវចោលនោះទេ ហើយពួកគេក៏មិនទទួលបានការចង្អុលបង្ហា ញទៅកាន់ការពិតនោះដែរ។
وَلَمَّا وَقَعَ عَلَيْهِمُ ٱلرِّجْزُ قَالُوا۟ يَـٰمُوسَى ٱدْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ ۖ لَئِن كَشَفْتَ عَنَّا ٱلرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِىٓ إِسْرَٰٓءِيلَ ﴿١٣٤﴾
ហើយនៅពេលដែលពួកគេបានទទួលទណ្ឌកម្មទាំងនេះ ពួកគេក៏បានតម្រង់ឆ្ពោះទៅកាន់ព្យាការីមូសា ហើយបាននិយាយទៅកាន់គាត់ថាៈ ឱមូសា! សូមអ្នក បួងសួងសុំពីម្ចា ស់របស់អ្នកតាមរយៈភាពជាព្យាការីដែលទ្រង់បានជ្រើសរើសអ្នក និងតាមរយៈអ្វីដែលទ្រង់បានសន្យានឹងអ្នក ដែលថា ទ្រង់នឹងដកទណ្ឌ កម្មចេញពី ពួកយើងវិញ ដោយការសារភាពទោសកំហុស(កែខ្លួន) ដោយសុំឲ្យទ្រង់មេត្តា ដកយកទណ្ឌ កម្មដែលពួកយើងកំពុងតែជួបប្រទះនេះផងចុះ។ ប្រសិនបើអ្នកអាចដក ទណ្ឌកម្មនេះចេញពីពួកយើង នោះពួកយើងនឹងមានជំនឿចំពោះអ្នក ហើយយើងពិតជានឹងបញ្ជូនអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយអ្នក និងដោះលែងពួកគេជា មិនខាន។
فَلَمَّا كَشَفْنَا عَنْهُمُ ٱلرِّجْزَ إِلَىٰٓ أَجَلٍ هُم بَـٰلِغُوهُ إِذَا هُمْ يَنكُثُونَ ﴿١٣٥﴾
តែនៅពេលដែលយើងបានដកទណ្ឌ កម្មចេញពីពួកគេក្នុងអំឡុងពេលវេលាកំណត់មួយមុននឹងយើងបំផ្លា ញពួកគេដោយការពន្លិចពួកគេ(ទៅក្នុងទឹកសមុទ្រ)នោះ ពួកគេបែរជាក្បត់នូវការសន្យារបស់ខ្លួនទៅវិញ ដែលពួកគេធ្លាប់បានសន្យាថានឹងមានជំនឿ ហើយនិងដោះលែងអម្បូរអ៊ីស្រាអែលនោះ។ ដូច្នេះ ពួកគេនៅតែបន្ត ស្ថិតនៅលើភាពគ្មា នជំនឿរបស់ពួកគេ ហើយពួកគេនៅតែមិនព្រមដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយព្យាការីមូសាដដែល។
فَٱنتَقَمْنَا مِنْهُمْ فَأَغْرَقْنَـٰهُمْ فِى ٱلْيَمِّ بِأَنَّهُمْ كَذَّبُوا۟ بِـَٔايَـٰتِنَا وَكَانُوا۟ عَنْهَا غَـٰفِلِينَ ﴿١٣٦﴾
ដូច្នេះ នៅពេលដែលពេលវេលាកំណត់នៃការបំផ្លា ញពួកគេបានមកដល់នោះ យើងបានបញ្ជូននូវទណ្ឌ កម្ម ឬការផ្តន្ទា ទោសរបស់យើងទៅកាន់ពួកគេដោយឲ្យពួក គេលិចលង់ទៅក្នុងទឹកសមុទ្រ ដោយសារតែការបដិសេធរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការប្រឆាំងរបស់ពួកគេចំពោះអ្វីដែល បង្ហា ញទៅលើការពិតដែលគ្មា នភាពសង្ស័យឡើយនៅក្នុងវានោះ។
وَأَوْرَثْنَا ٱلْقَوْمَ ٱلَّذِينَ كَانُوا۟ يُسْتَضْعَفُونَ مَشَـٰرِقَ ٱلْأَرْضِ وَمَغَـٰرِبَهَا ٱلَّتِى بَـٰرَكْنَا فِيهَا ۖ وَتَمَّتْ كَلِمَتُ رَبِّكَ ٱلْحُسْنَىٰ عَلَىٰ بَنِىٓ إِسْرَٰٓءِيلَ بِمَا صَبَرُوا۟ ۖ وَدَمَّرْنَا مَا كَانَ يَصْنَعُ فِرْعَوْنُ وَقَوْمُهُۥ وَمَا كَانُوا۟ يَعْرِشُونَ ﴿١٣٧﴾
ى ر ហើយយើងបានផ្តល់នូវមរតកទាំងទិសខាងកើតនិងទិសខាងលិចឲ្យអម្បូរអ៊ីស្រាអែលដែលពួកគេធ្លាប់ត្រូវហ្វៀរអោន និងបក្សពួករបស់គេជិះជាន់ធ្វើបាប ដែល អត្ថន័យរបស់វា គឺសំដៅលើទឹកដីស្ហា ម ដែលជាទឹកដីដែលអល់ឡោះជាម្ចា ស់ទ្រង់បានផ្តល់ពរជ័យចំពោះវាតាមរយៈការបញ្ចេញនូវដំណាំនិងផលានុផលជាច្រើន។ ហើយពាក្យសន្យាដ៏ល្អឥតខ្ចោះនៃម្ចា ស់របស់អ្នក(ឱអ្នកនាំសារ)ដែលបានបំពេញឲ្យអម្បូរអ៊ីស្រាអែលនោះ គឺត្រូវបានលើកឡើងនៅក្នុងបន្ទូលរបស់ទ្រង់ថា ៖“ហើយយើងចង់ប្រទាននូវឧបការគុណដល់បណ្ដាអ្នក(អម្បូរអ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើងធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និង ធ្វើឱ្យពួកគេក្លា យជាអ្នកដែលទទួលមរតក(បន្ទា ប់ពីហ្វៀរអោន)។”(ជំពូក អាល់ក៏សស វាក្យខណ្ឌ ទី៥)។ ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានផ្ដល់អំណាច គ្រប់គ្រងនៅលើផែនដីឱ្យពួកគេ ដោយសារតែពួកគេអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេដែលពួកគេបានទទួលរង។ ហើយ យើងបានកម្ទេចនូវដំណាំ និងផ្ទះសម្បែងដែលពួកហ្វៀរអោនបានធ្វើ និងវិមានទាំងឡាយដែលពួកគេបានកសាងវាឡើង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَجَـٰوَزْنَا بِبَنِىٓ إِسْرَٰٓءِيلَ ٱلْبَحْرَ فَأَتَوْا۟ عَلَىٰ قَوْمٍۢ يَعْكُفُونَ عَلَىٰٓ أَصْنَامٍۢ لَّهُمْ ۚ قَالُوا۟ يَـٰمُوسَى ٱجْعَل لَّنَآ إِلَـٰهًۭا كَمَا لَهُمْ ءَالِهَةٌۭ ۚ قَالَ إِنَّكُمْ قَوْمٌۭ تَجْهَلُونَ ﴿١٣٨﴾
ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឲ្យឆ្លងផុតសមុទ្រនៅពេលដែលព្យាការីមូសាបានយកដំបងរបស់គាត់វាយទៅលើទឹកសមុទ្រហើយវាក៏បែកចេញពីគ្នា ។ ពេលនោះ ពួកគេក៏បានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្កា រៈចំពោះរូបបដិមារបស់ពួកគេផ្សេងពីអល់ឡោះ។ ខណៈនោះ អម្បូរអ៊ីស្រាអែលក៏បានពោលទៅ កាន់ព្យាការីមូសាថាៈ ឱមូសា! សូមអ្នកធ្វើរូបបដិមាមួយឲ្យពួកយើងគោរពសក្ការៈដូចដែលពួកទាំងនោះមានរូបបដិមាសម្រាប់គោរពសក្ការៈផ្សេងពីអល់ឡោះ ដែរផងចុះ។ ព្យាការីមូសាក៏បានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ!ពិតណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ មិនដឹងពីអ្វីដែលចាំបាច់ត្រូវធ្វើចំពោះអល់ឡោះ ដូចជាកាលើកតម្កើងចំពោះទ្រង់ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និង(ល្ងង់ខ្លៅមិនដឹងថា)អ្វីដែលមិនសាកសមនឹងទ្រង់ ដូចជាការធ្វើស្ហ៊ីរិក(ពហុទេព និយម) និងការគោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់។
إِنَّ هَـٰٓؤُلَآءِ مُتَبَّرٌۭ مَّا هُمْ فِيهِ وَبَـٰطِلٌۭ مَّا كَانُوا۟ يَعْمَلُونَ ﴿١٣٩﴾
ពិតប្រាកដណាស់ ពួកដែលគោរពសក្កា រៈចំពោះរូបបដិមារបស់ពួកគេទាំងនេះនឹងត្រូវទទួលរងនូវការបំផ្លា ញ ដោយសារតែអ្វីដែលពួកគេគោរពសក្កា រៈ(ចំពោះអ្នក ផ្សេង)ក្រៅពីអល់ឡោះ។ហើយអ្វីទាំងអស់ដែលពួកគេបានប្រព្រឹត្តនៃគោរពសក្កា រៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះជាម្ចា ស់នោះគឺក្លា យជាអសារបង់។
قَالَ أَغَيْرَ ٱللَّهِ أَبْغِيكُمْ إِلَـٰهًۭا وَهُوَ فَضَّلَكُمْ عَلَى ٱلْعَـٰلَمِينَ ﴿١٤٠﴾
ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ទៀតថាៈ ឱក្រុមរបស់ខ្ញុំ! តើឲ្យខ្ញុំស្វែងរកព្រះផ្សេងក្រៅពីអល់ឡោះឲ្យពួកអ្នកគោរពសក្ការៈយ៉ាងដូចម្តេច ខណៈ ដែលពួកអ្នកបានឃើញផ្ទា ល់នឹងភ្នែកនូវសញ្ញា ភស្តុតាងដ៏ធំធេងរបស់ទ្រង់ ហើយទ្រង់បានលើកតម្កើងពួកអ្នកជាងគេលើពិភពទាំងអស់នៅក្នុងសម័យកាលរបស់ ពួកអ្នកនេះ តាមរយៈឧបការគុណដែលទ្រង់បានប្រទានដល់ពួកអ្នកដោយបានបំផ្លាញសត្រូវរបស់ពួកអ្នក និងបានតែងតាំងពួកអ្នកជាអ្នកគ្រប់គ្រងនៅលើផែនដី នោះ?
وَإِذْ أَنجَيْنَـٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ ۖ يُقَتِّلُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ ۚ وَفِى ذَٰلِكُم بَلَآءٌۭ مِّن رَّبِّكُمْ عَظِيمٌۭ ﴿١٤١﴾
من ربكم عظيم ហើយចូរពួកអ្នកចងចាំចុះ(ឱអម្បូរអ៊ីស្រាអែលទាំងឡាយ) នៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីការជិះជាន់របស់ហ្វៀរអោននិងបក្សពួករបស់គេមកលើពួក អ្នក ខណៈដែលពួកគេបានឲ្យពួកអ្នកភ្លក្សនូវទារុណកម្មយ៉ា ងព្រៃផ្សៃ ដោយពួកគេបានសម្លា ប់កូនប្រុសរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នកដើម្បីធ្វើជា អ្នកបម្រើពួកគេ។ ហើយនៅក្នុងការសង្គ្រោះពួកអ្នកពីហ្វៀរអោននិងបក្សពួករបស់គេនេះ គឺជាការសាកល្បងដ៏ធំធេងពីម្ចាស់របស់ពួកអ្នកដែលចាំបាច់លើពួកអ្នក ត្រូវថ្លែងអំណរគុណចំពោះទ្រង់។
۞ وَوَٰعَدْنَا مُوسَىٰ ثَلَـٰثِينَ لَيْلَةًۭ وَأَتْمَمْنَـٰهَا بِعَشْرٍۢ فَتَمَّ مِيقَـٰتُ رَبِّهِۦٓ أَرْبَعِينَ لَيْلَةًۭ ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَـٰرُونَ ٱخْلُفْنِى فِى قَوْمِى وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ ٱلْمُفْسِدِينَ ﴿١٤٢﴾
ហើយអល់ឡោះជាម្ចាស់ទ្រង់បានសន្យាជាមួយនឹងអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូសា ដើម្បីនឹងសន្ទនាជាមួយគាត់រយៈពេលសាមសិបយប់។ ក្រោយមក អល់ឡោះជាម្ចាស់បានបន្ថែមដប់យប់ទៀតដែលធ្វើឲ្យវាគ្រប់ចំនួនសែសិបយប់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ គឺព្យាការីហារូន នៅពេលដែលគាត់មានបំណងចង់ចេញដំណើរដើម្បីទៅសន្ទនាជាមួយនឹងម្ចាស់របស់គាត់ថាៈ ឱហារូន! សូមអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយអ្នកត្រូវកែលម្អកិច្ចការរបស់ពួកគេដោយវិធីសាស្ត្រដែលល្អ និងត្រូវមានភាពទន់ភ្លន់ចំពោះពួកគេ។ ហើយចូរអ្នកកុំដើរតាមមាគ៌ា របស់ពួកដែលបង្កវិនាសកម្ម ដោយការប្រព្រឹត្តអំពើល្មើស និងកុំធ្វើខ្លួនឲ្យក្លា យជាអ្នកដែលជួយគាំទ្រទង្វើល្មើសឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَمَّا جَآءَ مُوسَىٰ لِمِيقَـٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِىٓ أَنظُرْ إِلَيْكَ ۚ قَالَ لَن تَرَىٰنِى وَلَـٰكِنِ ٱنظُرْ إِلَى ٱلْجَبَلِ فَإِنِ ٱسْتَقَرَّ مَكَانَهُۥ فَسَوْفَ تَرَىٰنِى ۚ فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلْجَبَلِ جَعَلَهُۥ دَكًّۭا وَخَرَّ مُوسَىٰ صَعِقًۭا ۚ فَلَمَّآ أَفَاقَ قَالَ سُبْحَـٰنَكَ تُبْتُ إِلَيْكَ وَأَنَا۠ أَوَّلُ ٱلْمُؤْمِنِينَ ﴿١٤٣﴾
ى ى ហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីសន្ទនាជាមួយនឹងម្ចា ស់របស់គាត់ក្នុងពេលវេលាដែលគេបានកំណត់សម្រាប់គាត់ ពោលគឺរយៈពេល សែសិបយប់ ហើយម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ដោយដាក់បទបញ្ជា និងដាក់បម្រាមហាមឃាត់ជាច្រើន រួមនិងកិច្ចការផ្សេងៗទៀតនោះ ព្យា ការីមូសាក៏មានបំណងចង់ឃើញម្ចាស់របស់គាត់យ៉ា ងខ្លាំង ហើយគាត់ក៏បានសុំម្ចាស់របស់គាត់ដើម្បីបានមើលឃើញទ្រង់(ផ្ទាល់នឹងភ្នែក)។ ពេលនោះ អល់ឡោះ ជាម្ចាស់ក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ អ្នកមិនអាចមើលយើងឃើញជាដាច់ខាតនៅក្នុងជីវិតលោកិយនេះ ដោយសារតែអ្នកគ្មានសមត្ថភាពអាចមើលឃើញ យើងឡើយ។ ក៏ប៉ុន្តែ ចូរអ្នកក្រឡេកមើលទៅកាន់ភ្នំនោះចុះ។ នៅពេលដែលយើងបង្ហាញខ្លួនទៅកាន់វា ប្រសិនបើវានៅនឹងថ្កល់ដដែលនោះ អ្នកប្រាកដជានឹង ឃើញយើងមិនខាន។ តែប្រសិនបើវាក្លាយទៅជារាបស្មើនឹងដីនោះ អ្នកនឹងមិនអាចឃើញយើងបាននោះទេក្នុងលោកិយនេះ។ ដូច្នេះ នៅពេលដែលអល់ឡោះជា ម្ចា ស់ទ្រង់បង្ហា ញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឲ្យវារាបស្មើនឹងដី(ក្លា យជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់នៅលើដី។នៅពេលដែលព្យាការីមូសាបាន ដឹងខ្លួនពីការសន្លប់មកវិញ គាត់បានពោលថាៈ ខ្ញុំសូមលើកតម្កើងទ្រង់(ឱម្ចា ស់របស់ខ្ញុំ)ពីរាល់ប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់។ខ្ញុំសូមសារភាពកំហុស ចំពោះទ្រង់ចំពោះការដែលខ្ញុំសុំមើលឃើញទ្រង់នៅក្នុងលោកិយនេះ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេក្នុងចំណោមក្រុមរបស់ខ្ញុំ។
قَالَ يَـٰمُوسَىٰٓ إِنِّى ٱصْطَفَيْتُكَ عَلَى ٱلنَّاسِ بِرِسَـٰلَـٰتِى وَبِكَلَـٰمِى فَخُذْ مَآ ءَاتَيْتُكَ وَكُن مِّنَ ٱلشَّـٰكِرِينَ ﴿١٤٤﴾
អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នក និងបានលើកតម្កើងអ្នកជាពិសេសលើសមនុស្ស លោកទាំងឡាយ តាមរយៈសាររបស់យើង ខណៈដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយយើងបានលើកតម្កើងអ្នកជាពិសេសដោយការមានបន្ទូលរបស់ យើង(ដោយផ្ទាល់)ទៅកាន់អ្នកដោយគ្មានរបាំង។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ហើយអ្នកត្រូវស្ថិតក្នុង ចំណោមអ្នកដែលថ្លែងអំណរគុណអល់ឡោះចំពោះការប្រទានដ៏ធំធេងនេះ។
وَكَتَبْنَا لَهُۥ فِى ٱلْأَلْوَاحِ مِن كُلِّ شَىْءٍۢ مَّوْعِظَةًۭ وَتَفْصِيلًۭا لِّكُلِّ شَىْءٍۢ فَخُذْهَا بِقُوَّةٍۢ وَأْمُرْ قَوْمَكَ يَأْخُذُوا۟ بِأَحْسَنِهَا ۚ سَأُو۟رِيكُمْ دَارَ ٱلْفَـٰسِقِينَ ﴿١٤٥﴾
ហើយយើងបានកត់ត្រាឲ្យព្យាការីមូសានៅលើផែនចារិកដែលធ្វើអំពីឈើឬពីអ្វីផ្សេងទៀតនោះនូវរាល់អ្វីៗដែលអម្បូរអ៊ីស្រាអែលត្រូវការចំពោះវាទាំងបញ្ហា ទាក់ទង នឹងកិច្ចការសាសនានិងកិច្ចការលោកិយរបស់ពួកគេ និងជាការទូន្មានសម្រាប់អ្នកដែលយកជាមេរៀនក្នុងចំណោមពួកគេ ហើយក៏ជាការបកស្រាយបំភ្លឺនូវបណ្តា ច្បាប់នានាដែលត្រូវការការស្រាយបំភ្លឺ។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូសា)ទទួលយកគម្ពីរតាវរ៉តនេះដោយខ្ជាប់ខ្ជួននិងម៉ឺងម៉ា ត់។ ហើយចូរអ្នកបង្គាប់ប្រើក្រុមរបស់ អ្នកដែលជាអម្បូរអ៊ីស្រាអែលឲ្យពួកគេទទួលយកដោយល្អប្រសើរបំផុតនូវអ្វីដែលមានក្នុងវា(គម្ពីរតាវរ៉ត)នៃអ្វីដែលអាចទទួលបាននូវផលបុណ្យធំធេង ដូចជា ការ អនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើឲ្យបានពេញលេញ ក៏ដូចជា ការអត់ធ្មត់ និងការអធ្យាស្រ័យជាដើម។ យើងនឹងបង្ហាញពួកអ្នកពីលទ្ធផលចុងក្រោយរបស់ពួក ដែលអនុវត្តផ្ទុយពីបទបញ្ជា របស់យើង ហើយចាកចេញពីការប្រតិបត្តិមកចំពោះយើង ហើយនិងភាពវិនាសកម្ម និងគ្រោះអន្តរាយដែលពួកគេនឹងត្រូវទទួល។
سَأَصْرِفُ عَنْ ءَايَـٰتِىَ ٱلَّذِينَ يَتَكَبَّرُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَإِن يَرَوْا۟ كُلَّ ءَايَةٍۢ لَّا يُؤْمِنُوا۟ بِهَا وَإِن يَرَوْا۟ سَبِيلَ ٱلرُّشْدِ لَا يَتَّخِذُوهُ سَبِيلًۭا وَإِن يَرَوْا۟ سَبِيلَ ٱلْغَىِّ يَتَّخِذُوهُ سَبِيلًۭا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا۟ بِـَٔايَـٰتِنَا وَكَانُوا۟ عَنْهَا غَـٰفِلِينَ ﴿١٤٦﴾
យើងនឹងបង្វែរពួកអ្នកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈចំពោះអល់ឡោះ និង(ក្រអឺតក្រទម)មិនទទួលការពិតដោយមិនត្រឹមត្រូវនោះ ចេញពីការយកជា មេរៀនចំពោះបណ្តា ភស្តុតាងរបស់យើងដែលមាននៅក្នុងពិភពលោកនេះ និងនៅក្នុងខ្លួនរបស់ពួកគេ ក៏ដូចជា(បង្វែរពួកគេចេញ)ពីការយល់បណ្តា វាក្យខណ្ឌ ដែល មាននៅក្នុងគម្ពីររបស់យើង។ ហើយបើទោះបីជាពួកគេបានឃើញរាល់បណ្តាភស្តុតាងរបស់យើងទាំងអស់នោះក៏ដោយ ក៏ពួកគេមិនជឿជាក់ចំពោះវាដែរ ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះវា និងការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយបើទោះបីជាពួកគេបានឃើញមាគ៌ា ត្រឹម ត្រូវដែលនាំទៅកាន់ការពេញចិត្ពពីអល់ឡោះជាម្ចា ស់ក៏ដោយ ក៏ពួកគេមិនយកវាធ្វើជាមាគ៌ា ហើយក៏មិនស្រឡាញ់ពេញចិត្តចំពោះវានោះដែរ។ តែប្រសិនបើពួកគេ ឃើញមាគ៌ា ដែលមិនត្រឹមត្រូវនិងវង្វេងដែលនាំទៅកាន់ការខឹងសម្បារពីអល់ឡោះវិញនោះ គឺពួកគេដើរតាមមាគ៌ា នោះភ្លា ម។ ការដែលពួកគេទទួលបានបែបនេះ គឺ ដោយសារតែពួកគេបដិសេធនឹងសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីភាពត្រឹមត្រូវចំពោះអ្វីដែលបណ្តា អ្នកនាំសារទាំងឡាយបាននាំមក និងការ ធ្វេសប្រហែសរបស់ពួកគេក្នុងការពិនិត្យពិចារណាចំពោះវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا وَلِقَآءِ ٱلْـَٔاخِرَةِ حَبِطَتْ أَعْمَـٰلُهُمْ ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا۟ يَعْمَلُونَ ﴿١٤٧﴾
ពួកដែលបដិសេធនឹងបណ្តា ភស្តុតាងរបស់យើងដែលបញ្ជាក់ពីសច្ចភាពនៃអ្នកនាំសាររបស់យើង ព្រមទាំងបានបដិសេធពីការជួបអល់ឡោះនៅថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ពួកគេនឹងត្រូវចាត់ទុកជាអសារបង់ដោយពួកគេមិនត្រូវបានគេផ្តល់ផលបុណ្យចំពោះទង្វើ(កុសល)របស់ពួកគេនោះទេ ដោយសារតែបាត់បង់ លក្ខខណ្ឌមួយរបស់វា នោះគឺការមានជំនឿ។ ហើយនៅថ្ងៃបរលោក គេមិនតបស្នងដល់ពួកគេក្រៅពីអ្វីដែលពួកគេបានប្រព្រឹត្តនៃការប្រឆាំងនិងការធ្វើស្ហ៊ីរិករបស់ ពួកគេចំពោះអល់ឡោះជាម្ចា ស់នោះឡើយ ហើយការតបស្នង(ចំពោះទង្វើ)នោះ គឺការស្ថិតនៅជាអមតៈនៅក្នុងឋាននរក។
وَٱتَّخَذَ قَوْمُ مُوسَىٰ مِنۢ بَعْدِهِۦ مِنْ حُلِيِّهِمْ عِجْلًۭا جَسَدًۭا لَّهُۥ خُوَارٌ ۚ أَلَمْ يَرَوْا۟ أَنَّهُۥ لَا يُكَلِّمُهُمْ وَلَا يَهْدِيهِمْ سَبِيلًا ۘ ٱتَّخَذُوهُ وَكَانُوا۟ ظَـٰلِمِينَ ﴿١٤٨﴾
ហើយក្រោយពេលដែលព្យាការីមូសាបានចាកចេញទៅកាន់ការសន្ទនាជាមួយនឹងម្ចា ស់របស់គាត់នោះ ក្រុមរបស់គាត់បានយកគ្រឿងអលង្កា ររបស់ពួកគេធ្វើជារូប សំណាក់កូនគោដែលគ្មានវិញ្ញាណ តែវាមានសម្លេង។ តើពួកគេមិនបានដឹងទេឬថា ជាការពិតណាស់ កូនគោនេះមិនអាចនិយាយនឹងពួកគេបានឡើយ ហើយក៏ មិនអាចចង្អុលបង្ហា ញពួកគេទៅកាន់មាគ៌ា ត្រឹមត្រូវនោះដែរ ទាំងរូបី និអរូបី។ វាមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកគេ ឬក៏អាចការពារពួកគេពីគ្រោះថ្នា ក់ណាមួយ បាននោះឡើយ។ពួកគេបានយកវា(រូបសំណាក់កូនគោ)ធ្វើជាម្ចា ស់ ហើយពួកគេគឺជាពួកដែលបំពានលើខ្លួនឯងចំពោះរឿងនោះ។
وَلَمَّا سُقِطَ فِىٓ أَيْدِيهِمْ وَرَأَوْا۟ أَنَّهُمْ قَدْ ضَلُّوا۟ قَالُوا۟ لَئِن لَّمْ يَرْحَمْنَا رَبُّنَا وَيَغْفِرْ لَنَا لَنَكُونَنَّ مِنَ ٱلْخَـٰسِرِينَ ﴿١٤٩﴾
នៅពេលដែលពួកគេមានការស្តា យក្រោយ និងមានវិប្បសារី(ចំពោះទង្វើដែលខ្លួនបានធ្វើ) ហើយពួកគេបានដឹងថា ជាការពិតណាស់ ពួកគេបានវង្វេងចេញពីមាគ៌ា ត្រឹមត្រូវ ដោយការយករូបសំណាក់កូនគោមកគោរពសក្កា រៈរួមនឹងអល់ឡោះនោះ ពួកគេក៏បានអង្វរទៅកាន់អល់ឡោះ ពួកគេបានពោលថាៈ ប្រសិនបើម្ចា ស់របស់ ពួកយើងមិនអាណិ តស្រឡាញ់ពួកយើងដោយចង្អុលបង្ហាញពួកយើងឲ្យគោរពប្រតិបត្តិចំពោះទ្រង់ ហើយអភ័យទោសដល់ពួកយើងចំពោះកំហុសឆ្គងដែលពួក យើងបានគោរពសក្ការៈរូបសំណាក់កូនគោទេនោះ ពួកយើងប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោកជាមិនខាន ឡើយ។
وَلَمَّا رَجَعَ مُوسَىٰٓ إِلَىٰ قَوْمِهِۦ غَضْبَـٰنَ أَسِفًۭا قَالَ بِئْسَمَا خَلَفْتُمُونِى مِنۢ بَعْدِىٓ ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى ٱلْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُۥٓ إِلَيْهِ ۚ قَالَ ٱبْنَ أُمَّ إِنَّ ٱلْقَوْمَ ٱسْتَضْعَفُونِى وَكَادُوا۟ يَقْتُلُونَنِى فَلَا تُشْمِتْ بِىَ ٱلْأَعْدَآءَ وَلَا تَجْعَلْنِى مَعَ ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿١٥٠﴾
នៅពេលដែលព្យាការីមូសាបានវិលត្រឡប់ពីការសន្ទនាជាមួយម្ចាស់របស់គាត់ទៅជួបក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បារ និងទុក្ខព្រួយ ចំពោះពួកគេនៅពេលដែលគាត់បានឃើញក្រុមរបស់គាត់កំពុងតែគោរពសក្ការៈទៅចំពោះរូបសំណាក់កូនគោ ហើយគាត់ក៏បាននិយាយថាៈ ស្ថានភាពរបស់ពួក អ្នក(ឱក្រុមរបស់ខ្ញុំ)ដែលធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានចាកចេញ(អវត្តមាន)ពីពួកអ្នកនោះ គឺអាក្រក់ជាទីបំផុត ព្រោះថាទង្វើបែបនេះ នឺងទៅរកភាព អន្តរាយនិងអពមង្គល។ តើពួកអ្នកធុញទ្រាន់ក្នុងការរង់ចាំខ្ញុំឬបានជាពួកអ្នកប្រញាប់ប្រញាល់នាំគ្នាគោរពសក្ការៈចំពោះរូបសំណាក់កូនគោដូច្នេះ? ព្យាការីមូ សាបានគ្រវែងផែនចារិក(គម្ពីរតាវរ៉ត)នោះចោលព្រោះតែកំហឹងដ៏ខ្លាំង និងទុក្ខព្រួយដែលគាត់បានជួបនោះ ហើយគាត់ក៏បានចាប់ទាញសក់ក្បាល និងពុកចង្កា បង ប្រុសរបស់គេ គឺព្យាការីហារូន មកជិត ដោយសារគាត់(ព្យាការីហារូន)បានស្ថិតនៅជាមួយពួកគេដែរ តែគាត់មិនបានហាមឃាត់ក្រុមរបស់គាត់(មិនឲ្យគោរពរូប សំណាក់កូនគោ)នៅពេលដែលគាត់បានឃើញពួកគេគោរពសក្កា រៈចំពោះរូបសំណាក់កូនគោនោះ។ ព្យាការីហារូនក៏បានពោលទៅកាន់ព្យាការីមូសាដោយសុំការ អធ្យាស្រ័យពីព្យាការីមូសាដើម្បីឲ្យគាត់ស្ងប់ចិត្តថាៈ ឱប្អូនប្រុសរបស់ខ្ញុំ! ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាមនុស្សទន់ខ្សោយដោយពួកគេបានមើល ស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេមិនឲ្យគោរពសក្ការៈរូបសំណាក់កូនគោនោះ)។ ដូចនេះ ចូរអ្នកកុំដាក់ ទោសចំពោះខ្ញុំនូវទណ្ឌកម្មណាមួយដែលនាំឲ្យសត្រូវរបស់ខ្ញុំសប្បាយរីករាយ ហើយកុំដោយសារតែកំហឹងរបស់អ្នកមកលើខ្ញុំ ធ្វើឲ្យអ្នកចាត់ទុកខ្ញុំស្ថិតក្នុងចំណោម ក្រុមបំពានដែលគោរពសក្កា រៈចំពោះម្ចា ស់ផ្សេងក្រៅពីអល់ឡោះជាម្ចា ស់ឲ្យសោះ។
قَالَ رَبِّ ٱغْفِرْ لِى وَلِأَخِى وَأَدْخِلْنَا فِى رَحْمَتِكَ ۖ وَأَنتَ أَرْحَمُ ٱلرَّٰحِمِينَ ﴿١٥١﴾
ការីមូសាបានបួងសួងទៅកាន់ម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនិងបងប្រុសរបស់ខ្ញុំហារូន ហើយបញ្ចូលពួកយើងឲ្យស្ថិត ក្រោមការអាណិ តស្រឡាញ់របស់ទ្រង់ ព្រមទាំងធ្វើឲ្យវា(ក្តីមេត្តា ករុណារបស់ទ្រង់)គ្របដណ្ត បលើពួកយើងពីគ្រប់ទិសទីផងចុះ។ហើយទ្រង់(ឱម្ចា ស់របស់ពួកយើង) بلغ គម្ពីរគួរអាន · តាហ្វសៀរ គឺជាអ្នកដែលមហាអាណិ តស្រឡាញ់ចំពោះពួកយើងជាងគេបំផុត។
إِنَّ ٱلَّذِينَ ٱتَّخَذُوا۟ ٱلْعِجْلَ سَيَنَالُهُمْ غَضَبٌۭ مِّن رَّبِّهِمْ وَذِلَّةٌۭ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۚ وَكَذَٰلِكَ نَجْزِى ٱلْمُفْتَرِينَ ﴿١٥٢﴾
ជាការពិតណាស់ ពួកដែលបានយករូបសំណាក់កូនគោមកធ្វើជាព្រះ ដោយគោរពសក្ការៈចំពោះវានោះ ពួកគេនឹងត្រូវទទួលនូវការខឹងសម្បារយ៉ាងធ្ងន់ធ្ងរពីម្ចាស់ របស់ពួកគេ ហើយពួកគេនឹងទទួលនូវភាពអាម៉ាស់នៅក្នុងឆាកជីវិតលោកិយនេះដោយសារតែពួកគេបានធ្វើឲ្យម្ចាស់របស់ពួកគេការខឹងសម្បារ ហើយនិងការ បន្ទា បបន្ថោ ករបស់ទ្រង់ចំពោះពួកគេ។ហើយដូចការតបស្នងនេះដែរ យើងនឹងតបស្នងបែបនេះចំពោះពួកដែលប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចា ស់។
وَٱلَّذِينَ عَمِلُوا۟ ٱلسَّيِّـَٔاتِ ثُمَّ تَابُوا۟ مِنۢ بَعْدِهَا وَءَامَنُوٓا۟ إِنَّ رَبَّكَ مِنۢ بَعْدِهَا لَغَفُورٌۭ رَّحِيمٌۭ ﴿١٥٣﴾
ចំពោះអ្នកដែលបានប្រព្រឹត្តនូវទង្វើអាក្រក់នានា ដូចជាធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់ និងប្រព្រឹត្តនូវទង្វើល្មើសនានា ក្រោយមក ពួកគេបានសារភាពកំហុស ចំពោះអល់ឡោះដោយពួកគេមានជំនឿចំពោះទ្រង់ ហើយបញ្ឈប់នូវទង្វើល្មើសនានាដែលពួកគេធ្លាប់បានប្រព្រឹត្តវិញនោះ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នក នាំសារមូហាំម៉ាត់)ក្រោយពីការទទួលសារភាពកំហុស និងការវិលត្រឡប់របស់ពួកគេពីប្រការស្ហ៊ីរិកទៅកាន់ការមានជំនឿ និងពីការសាងបាបកម្មទៅកាន់ការគោរព ប្រតិបត្តិចំពោះទ្រង់នោះមក គឺទ្រង់មហាអភ័យទោសបំផុតចំពោះពួកគេដោយទ្រង់បិតបាំងនូវបាបកម្មរបស់ពួកគេ និងមិនយកទោសពៃរ៍ពីពួកគេឡើយ ហើយទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
وَلَمَّا سَكَتَ عَن مُّوسَى ٱلْغَضَبُ أَخَذَ ٱلْأَلْوَاحَ ۖ وَفِى نُسْخَتِهَا هُدًۭى وَرَحْمَةٌۭ لِّلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ ﴿١٥٤﴾
ហើយនៅពេលដែលកំហឹងបានរំសាយចេញពីព្យាការីមូសានោះ គាត់ក៏បានយកផែនចារឹកដែលគាត់បានបោះចោលដោយសារតែការខឹងសម្បាររបស់គាត់នោះ មកវិញ។ ហើយនៅក្នុងផែនចារិកនេះ គឺពោរពេញទៅដោយការចង្អុលបង្ហាញពីប្រការដែលវង្វេងនិងការបញ្ជាក់ពីការពិត និងពោរពេញទៅដោយក្តីមេត្តាករុណា ចំពោះអ្នកដែលកោតខ្លា ចម្ចា ស់របស់ពួកគេនិងខ្លា ចទណ្ឌ កម្មរបស់ទ្រង់។
وَٱخْتَارَ مُوسَىٰ قَوْمَهُۥ سَبْعِينَ رَجُلًۭا لِّمِيقَـٰتِنَا ۖ فَلَمَّآ أَخَذَتْهُمُ ٱلرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّـٰىَ ۖ أَتُهْلِكُنَا بِمَا فَعَلَ ٱلسُّفَهَآءُ مِنَّآ ۖ إِنْ هِىَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَآءُ وَتَهْدِى مَن تَشَآءُ ۖ أَنتَ وَلِيُّنَا فَٱغْفِرْ لَنَا وَٱرْحَمْنَا ۖ وَأَنتَ خَيْرُ ٱلْغَـٰفِرِينَ ﴿١٥٥﴾
ហើយព្យាការីមូសាបានជ្រើសរើសពីក្នុងចំណោមក្រុមរបស់គាត់នូវបុរសដែលល្អៗ(មនុស្សល្អដែលជាបុរស)ចំនួនចិតសិបនាក់ដើម្បីឲ្យពួកគេសុំការអធ្យាស្រ័យ ពីម្ចា ស់របស់ពួកគេចំពោះទង្វើល្ងង់ខ្លៅ ដែលក្រុមរបស់ពួកគេបានប្រព្រឹត្តដោយបានគោរពសក្កា រៈចំពោះរូបសំណាក់កូនគោនោះ ហើយអល់ឡោះទ្រង់បានកំណត់ កន្លែងដែលពួកគេត្រូវមកជួបជុំគ្នា។ នៅពេលដែលពួកគេបានមកដល់(កន្លែងជួបជុំ) ពួកគេក៏មានភាពក្អេងក្អាងទៅលើអល់ឡោះ ហើយពួកគេបានស្នើសុំព្យា ការីមូសាឲ្យអល់ឡោះជាម្ចា ស់បង្ហា ញខ្លួនឲ្យពួកគេបានឃើញផ្ទា ល់នឹងភ្នែក។ពេលនោះ ការរញ្ជួយដីក៏បានឆក់យកជីវិតរបស់ពួកគេ ហើយពួកគេក៏បានដួលសន្លប់ ដោយសារតែភាពរន្ធត់របស់វា ហើយពួកគេក៏បានស្លាប់។ នៅពេលនោះ ព្យាការីមូសាក៏បានអង្វរករចំពោះម្ចា ស់របស់គាត់ ហើយគាត់បានពោលថាៈ ឱម្ចា ស់របស់ ខ្ញុំ! ប្រសិនបើទ្រង់មានចេតនាបំផ្លាញពួកគេនិងបំផ្លាញខ្ញុំរួមជាមួយនឹងពួកគេមុនពេលដែលពួកគេបានមកដល់នោះ ទ្រង់នឹងបំផ្លាញពួកគេជាមិនខាន។ តើទ្រង់ បំផ្លា ញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅ ក្នុងចំណោមពួកយើងបានប្រព្រឹត្តនោះឬ? ការដែលក្រុមរបស់ខ្ញុំគោរពសក្កា រៈចំពោះរូបសំណាក់កូនគោនោះ គឺ គ្មា នអ្វីក្រៅពីជាការសាកល្បងរបស់ទ្រង់ដែលទ្រង់ធ្វើឲ្យវង្វេងដោយសារវាចំពោះជនណាដែលទ្រង់មានចេតនា ហើយចង្អុលបង្ហា ញចំពោះជនណាដែលទ្រង់មាន ចេតនានោះឡើយ។ ទ្រង់គឺជាអ្នកគ្រប់គ្រងកិច្ចការរបស់ពួកយើង។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ពួកយើង ព្រមទាំងអាណិ តស្រឡាញ់ ចំពោះពួកយើងដោយក្តីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត ហើយជាអ្នកអធ្យាស្រ័យ រាល់បាបកម្មទាំងឡាយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ وَٱكْتُبْ لَنَا فِى هَـٰذِهِ ٱلدُّنْيَا حَسَنَةًۭ وَفِى ٱلْـَٔاخِرَةِ إِنَّا هُدْنَآ إِلَيْكَ ۚ قَالَ عَذَابِىٓ أُصِيبُ بِهِۦ مَنْ أَشَآءُ ۖ وَرَحْمَتِى وَسِعَتْ كُلَّ شَىْءٍۢ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ ٱلزَّكَوٰةَ وَٱلَّذِينَ هُم بِـَٔايَـٰتِنَا يُؤْمِنُونَ ﴿١٥٦﴾
ហើយសូមទ្រង់មេត្តា ចាត់ឲ្យពួកយើងស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានលើកតម្កើងពួកគេនៅក្នុងឆាកជីវិត(លោកិយ)នេះដោយការប្រទាននូវឧបការគុណផ្សេងៗ ភាពសុខសាន្ត ហើយនិងចង្អុលបង្ហាញពួកគេឲ្យសាងនូវទង្វើកុសលនានា និងស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលសាងទង្វើកុសលដែលទ្រង់បានរៀបចំ ឋានសួគ៌សម្រាប់ពួកគេនាថ្ងៃបរលោកផងចុះ។ ពិតប្រាកដណាស់ ពួកយើងសូមសារភាពកំហុសចំពោះទ្រង់ ព្រមទាំងវិលត្រឡប់ទៅកាន់ទ្រង់ដោយទទួលស្គាល់ពី ភាពខ្វះចន្លោះរបស់ពួកយើង(ក្នុងការគោរពប្រតិបត្តិចំពោះទ្រង់)។ អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលថាៈ ទណ្ឌ កម្មរបស់យើងគឺនឹងធ្លា ក់ទៅលើជនណាដែល យើងមានចេតនាក្នុងចំណោមអ្នកដែលធ្វើនូវមូលហេតុទាំងឡាយដែលនាំទៅរកភាពអពមង្គល។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺជ្រួតជ្រាបលើអ្វីៗទាំង អស់ក្នុងលោកិយនេះ។ ដូចនេះ គ្មានម៉ាខ្លូកណាមួយរបស់យើងដែលក្តីមេត្តាករុណារបស់អល់ឡោះមិនបានទៅដល់គេនោះទេ។ ហើយភាពសប្បុរស និងការ ប្រោសប្រទានរបស់ទ្រង់ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើង(អល់ឡោះ)នឹងកំណត់ក្តីមេត្តាករុណារបស់យើងនាថ្ងៃបរលោកសម្រាប់ជនណាដែលកោត ខ្លា ចអល់ឡោះជាម្ចា ស់តាមរយៈការអនុវត្តនូវរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីរាល់បម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ និងចំពោះជនណា ដែលបានបរិច្ចា គហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់អ្នកដែលមានសិទ្ធិទទួលវាព្រមទាំងអ្នកដែលមានជំនឿនឹងបណ្តា ភស្តុតាងទាំងឡាយរបស់យើង។
ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِىَّ ٱلْأُمِّىَّ ٱلَّذِى يَجِدُونَهُۥ مَكْتُوبًا عِندَهُمْ فِى ٱلتَّوْرَىٰةِ وَٱلْإِنجِيلِ يَأْمُرُهُم بِٱلْمَعْرُوفِ وَيَنْهَىٰهُمْ عَنِ ٱلْمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَـٰتِ وَيُحَرِّمُ عَلَيْهِمُ ٱلْخَبَـٰٓئِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَٱلْأَغْلَـٰلَ ٱلَّتِى كَانَتْ عَلَيْهِمْ ۚ فَٱلَّذِينَ ءَامَنُوا۟ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُوا۟ ٱلنُّورَ ٱلَّذِىٓ أُنزِلَ مَعَهُۥٓ ۙ أُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿١٥٧﴾
គឺបណ្តា អ្នកដែលដើរតាមព្យាការីមូហាំម៉ាត់ដែលជាអនក្ខរជនម្នាក់ដែលមិនចេះអាន និងមិនចេះសរសេរ ហើយតាមពិត គឺម្ចាស់របស់គាត់បានវ៉ាហ៊ីទៅកាន់គាត់ ប៉ុណ្ណោះ។ ហើយគាត់(ព្យាការីមូហាំម៉ាត់) គឺជាអ្នកដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញឈ្មោះរបស់គាត់ លក្ខណៈសម្បត្តិរបស់គាត់ ហើយនិងអ្វី ដែលគេ(អល់ឡោះ)បានបញ្ចុះទៅកាន់គាត់នោះ ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉តដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីមូសា និងគម្ពីរអ៊ិញជីលដែលត្រូវបានគេ បញ្ចុះទៅកាន់ព្យាការីអ៊ីសា។ គាត់បញ្ជាប្រើពួកគេឲ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីទង្វើអាក្រក់ ដែលសតិប្រាជ្ញាស្មារតី និងនិស្ស័យពីកំណើ តដែលអល់ឡោះ បង្កើតមកទទួលស្គាល់(ថាវាពិតជាអាក្រក់មែន) ហើយអនុញ្ញា តឲ្យពួកគេនូវរបស់ល្អៗដែលមិនផ្តល់គ្រោះថ្នា ក់ មិនថាម្ហូបអាហារ ភេសជ្ជៈ និងការរៀបការនោះទេ។ ហើយគាត់ក៏បានហាមឃាត់ពួកគេផងដែរនូវរបស់ដែលអាក្រក់ ព្រមទាំងលុបបំបាត់ចោលនូវបន្ទុកដ៏ធ្ងន់ធ្ងរ(កាតព្វកិច្ច)ទាំងឡាយដែលគេធ្លា ប់បានដាក់បន្ទុក ទៅលើពួកគេកាលពីមុន ដូចជាចាំបាច់ត្រូវតែសម្លាប់ឃាតករវិញបើទោះបីជាការសម្លាប់(ឃាតកម្ម)នោះដោយចេតនាឬអចេតនាក៏ដោយ។ ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់)ក្នុងចំណោមអម្បូរអ៊ីស្រាអែលនិងអ្នកផ្សេងពីពួកគេ ហើយបានលើកតម្កើងគាត់ ព្រមទាំងជួយដល់គាត់ ប្រឆាំងនឹងសត្រូវរបស់គាត់ដែលជាពួកគ្មា នជំនឿ ហើយពួកគេអនុវត្តតាមគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើគាត់ដែលវាប្រៀបបាននឹងពន្លឺដែលបង្ហា ញផ្លូវ នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យដែលពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងចាកឆ្ងា យពីអ្វីដែលពួកគេរត់គេច។
قُلْ يَـٰٓأَيُّهَا ٱلنَّاسُ إِنِّى رَسُولُ ٱللَّهِ إِلَيْكُمْ جَمِيعًا ٱلَّذِى لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ لَآ إِلَـٰهَ إِلَّا هُوَ يُحْىِۦ وَيُمِيتُ ۖ فَـَٔامِنُوا۟ بِٱللَّهِ وَرَسُولِهِ ٱلنَّبِىِّ ٱلْأُمِّىِّ ٱلَّذِى يُؤْمِنُ بِٱللَّهِ وَكَلِمَـٰتِهِۦ وَٱتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ ﴿١٥٨﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ឱមនុស្សលោកទាំងឡាយ!ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ទាំងអ្នក ដែលជាជនជាតិអារ៉ាប់ និងទាំងអ្នកដែលមិនមែនជាជនជាតិអារ៉ាប់ ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។គ្មា នទេ ម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ និងធ្វើឲ្យអ្នកដែលមានជីវិតស្លាប់បាន។ ដូច្នេះ ចូរពួកអ្នក(ឱ មនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះជាម្ចា ស់ និងមានជំនឿចំពោះព្យាការីមូហាំម៉ា ត់ជាអ្នកនាំសាររបស់អល់ឡោះ ដែល(គាត់)ជាព្យាការីម្នា ក់មិនចេះ អាននិងមិនចេះសរសេរ។ តាមពិត គាត់បានមកដល់ដោយនាំមកនូវវ៉ាហ៊ីដែលម្ចា ស់របស់គាត់បានផ្តល់ទៅកាន់គាត់ ជាអ្នកដែលមានជំនឿលើអល់ឡោះ និងមាន ជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់គាត់ ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់ព្យាការីជំនាន់មុនគាត់ដោយគ្មា នការបែងចែកឡើយ។ ហើយចូរពួកអ្នកប្រតិបត្តិតាមនូវអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់អ្វីដែលល្អប្រសើរសម្រាប់ពួក អ្នកទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمِن قَوْمِ مُوسَىٰٓ أُمَّةٌۭ يَهْدُونَ بِٱلْحَقِّ وَبِهِۦ يَعْدِلُونَ ﴿١٥٩﴾
ហើយក្នុងចំណោមក្រុមរបស់ព្យាការីមូសាដែលជាអម្បូរអ៊ីស្រាអែលនោះ គឺមានក្រុមមួយដែលពួកគេស្ថិតនៅលើមាគ៌ា នៃសាសនាដ៏ត្រឹមត្រូវ។ពួកគេចង្អុលបង្ហា ញ មនុស្សទៅកាន់ការពិត និងកាត់សេចក្តី(រវាងមនុស្សលោក)ដោយយុត្តិធម៌ ដោយពួកគេមិនបំពានឡើយ។
وَقَطَّعْنَـٰهُمُ ٱثْنَتَىْ عَشْرَةَ أَسْبَاطًا أُمَمًۭا ۚ وَأَوْحَيْنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسْتَسْقَىٰهُ قَوْمُهُۥٓ أَنِ ٱضْرِب بِّعَصَاكَ ٱلْحَجَرَ ۖ فَٱنۢبَجَسَتْ مِنْهُ ٱثْنَتَا عَشْرَةَ عَيْنًۭا ۖ قَدْ عَلِمَ كُلُّ أُنَاسٍۢ مَّشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ ٱلْغَمَـٰمَ وَأَنزَلْنَا عَلَيْهِمُ ٱلْمَنَّ وَٱلسَّلْوَىٰ ۖ كُلُوا۟ مِن طَيِّبَـٰتِ مَا رَزَقْنَـٰكُمْ ۚ وَمَا ظَلَمُونَا وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ ﴿١٦٠﴾
ى ហើយយើងបានបំបែកអម្បូរអ៊ីស្រាអែលទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ា ហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គេបានស្នើសុំគេឲ្យ បួងសួងសុំពីអល់ឡោះជាម្ចា ស់ឲ្យផ្តល់ទឹកដល់ពួកគេថាៈ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានវាយថ្មនោះ។ ដូចនេះ ថ្មនោះក៏បានបាញ់ទឹកចេញជា១២រន្ធទៅតាមចំនួនកុលសម្ព័ន្ធទាំង១២ដែលមាននោះ។ ពិតប្រាកដណាស់ រាល់កុលសម្ព័ន្ធនីមួយៗនៃពួកគេបានដឹងពីកន្លែងផឹក ទឹកដាច់ដោយឡែករបស់ពួកគេរៀងៗខ្លួន ដោយក្រុមនីមួយៗមិនចូលរួមជាមួយនឹងកុលសម្ព័ន្ធផ្សេងទៀតនោះទេ(ក្នុងការផឹកទឹកនោះ)។ ហើយយើងបានធ្វើឲ្យ មានពពកបាំងជាម្លប់ពីលើពួកគេ ដោយវាបានរសាត់ហើយឈប់នៅតាមកន្លែងរបស់ពួកគេ។ ហើយយើងបានបញ្ចុះទៅកាន់ពួកគេនូវឧបការគុណរបស់យើង គឺ ភេសជ្ជៈដែលមានជាតិផ្អែមដូចជាទឹកឃ្មុំ និងសត្វក្រួចដែលមានរស់ជាតិឆ្ងា ញ់។ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលទាននូវចំណី អាហារ ល្អៗដែលយើងបានផ្តល់ឲ្យពួកអ្នកចុះ។ ហើយការបំពាន និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណរបស់យើងនោះ មិនបានធ្វើឲ្យយើងខាតបង់អ្វីបន្តិច នោះឡើយ ហើយវាក៏មិនបានហាមឃាត់ពីការកំណត់របស់ទ្រង់ដែលទ្រង់បានកំណត់រួចនោះដែរ។ ក៏ប៉ុន្តែ ពួកគេគឺជាពួកដែលបំពានលើខ្លួនឯងតាមរយៈធ្វើ ឲ្យខាតបង់នូវលាភសំណាងរបស់ពួកគេខណៈដែលពួកគេបានបណ្តោ យខ្លួនធ្លាក់ទៅក្នុងរណ្តៅ នៃភាពវិនាសអន្តរាយដោយសារតែពួកគេបានប្រព្រឹត្តផ្ទុយពីបទ បញ្ជា របស់អល់ឡោះនិងរមិលគុណចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចា ស់បានប្រទានចំពោះពួកគេ។
وَإِذْ قِيلَ لَهُمُ ٱسْكُنُوا۟ هَـٰذِهِ ٱلْقَرْيَةَ وَكُلُوا۟ مِنْهَا حَيْثُ شِئْتُمْ وَقُولُوا۟ حِطَّةٌۭ وَٱدْخُلُوا۟ ٱلْبَابَ سُجَّدًۭا نَّغْفِرْ لَكُمْ خَطِيٓـَٔـٰتِكُمْ ۚ سَنَزِيدُ ٱلْمُحْسِنِينَ ﴿١٦١﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលអល់ឡោះជាម្ចា ស់បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នកចូលទៅ កាន់ពៃតុលមូកទ្ទិស(ក្រុងយេរូសាឡឹម) ហើយចូរពួកអ្នកទទួលទាននូវផលានុផលរបស់វាពីកន្លែងណាក៏បាន និងពេលណាក៏បានតាមដែលពួកអ្នកចង់ ហើយពួក អ្នកត្រូវពោលថាៈ ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាលើកលែងទោសកំហុសដល់ពួកយើងផងចុះ។ ហើយចូរពួកអ្នកចូលតាមបណ្តា ទ្វារ(របស់វា)ដោយឱន លំទោនចំពោះម្ចាស់របស់ពួកអ្នក។ ប្រសិនបើពួកអ្នកធ្វើដូច្នោះ យើងនឹងអធ្យាស្រ័យនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែមនូវប្រការល្អទាំង នៅក្នុងលោកិយនិងនៅថ្ងៃបរលោកសម្រាប់បណ្តា អ្នកដែលសាងអំពើល្អ។
فَبَدَّلَ ٱلَّذِينَ ظَلَمُوا۟ مِنْهُمْ قَوْلًا غَيْرَ ٱلَّذِى قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًۭا مِّنَ ٱلسَّمَآءِ بِمَا كَانُوا۟ يَظْلِمُونَ ﴿١٦٢﴾
ក៏ប៉ុន្តែពួកដែលបំពានក្នុងចំណោមពួកគេបានកែប្រែនូវពាក្យសម្តីផ្សេងពីអ្វី(ពាក្យសម្តី)ដែលគេបានបង្គាប់ប្រើទៅកាន់ពួកគេ ដោយពួកគេបានពោលថា “គ្រាប់ ធញ្ញជាតិនៅក្នុងស្រូវសាឡី” ជំនួសឲ្យពាក្យសុំការអភ័យទោសដែលគេប្រើឲ្យពួកគេឲ្យពោលនោះទៅវិញ។ ហើយពួកគេក៏បានកែប្រែផងដែរនូវទង្វើដែលគេបាន ប្រើឲ្យពួកគេធ្វើ(ដើរចូលដោយឱនលំទោន) ដោយពួកគេដើរចូលដោយបែរខ្នងជំនួសឲ្យការ(ដើរ)ចូលដោយឱនលំទោនចំពោះអល់ឡោះ ដោយពួកគេងើយក្បាល របស់ពួកគេទៅវិញ។ដូច្នេះ យើងបានបញ្ជូននូវទណ្ឌ កម្មពីលើមេឃទៅកាន់ពួកគេដោយសារតែការបំពានរបស់ពួកគេ។
وَسْـَٔلْهُمْ عَنِ ٱلْقَرْيَةِ ٱلَّتِى كَانَتْ حَاضِرَةَ ٱلْبَحْرِ إِذْ يَعْدُونَ فِى ٱلسَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًۭا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُم بِمَا كَانُوا۟ يَفْسُقُونَ ﴿١٦٣﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរទៅកាន់ពួកយូដាជាការរំលឹកដល់ពួកគេអំពីលទ្ធផលចុងក្រោយនៃបុព្វបុរសជំនាន់មុនរបស់ពួកគេ ទាក់ទងនឹងរឿងភូមិ ស្រុកមួយដែលស្ថិតនៅជិតសមុទ្រ ខណៈដែលពួកគេបានបំពានច្បាប់របស់អល់ឡោះដោយពួកគេបានចេញទៅនេសាទនៅថ្ងៃសៅរ៍ក្រោយពីអល់ឡោះជាម្ចា ស់ បានហាមឃាត់ពួកគេមិនឲ្យនេសាទក្នុងថ្ងៃនោះនៅពេលដែលអល់ឡោះជាម្ចា ស់បានសាកល្បងពួកគេដោយធ្វើឲ្យមានត្រីផុសចេញមកយ៉ា ងច្រើននៅក្នុងថ្ងៃសៅរ៍ بلغ គម្ពីរគួរអាន · តាហ្វសៀរ នេះ ហើយនៅក្នុងថ្ងៃផ្សេងវិញ ត្រីទាំងនោះមិនបានផុសចេញមកកាន់ពួកគេនោះទេ។ អល់ឡោះទ្រង់សាកល្បងពួកគេដូច្នោះ ដោយសារតែពួកគេបានងាកចេញពី ការគោរពប្រតិបត្តិ និងបានប្រព្រឹត្តនូវអំពើល្មើស។ ពេលនោះ ពួកគេបានបំភ័ន្ត(ប្រើល្បិច)ចំពោះការនេសាទនេះដោយពួកគេបានយកសំណាញ់របស់ពួកគេទៅ រាយទុកនៅក្នុងសមុទ្រ(នៅថ្ងៃសុក្រ) ហើយនៅថ្ងៃសៅរ៍ ត្រីក៏ធ្លា ក់ចូលក្នុងសំណាញ់ដែលពួកគេបានរាយទុកនោះ។លុះដល់អាទិត្យ ពួកគេក៏បានទៅប្រមូលយកត្រី នោះ ហើយក៏ទទួលទានវា។
وَإِذْ قَالَتْ أُمَّةٌۭ مِّنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ ٱللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًۭا شَدِيدًۭا ۖ قَالُوا۟ مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ ﴿١٦٤﴾
يتقون ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេបានហាមឃាត់ពួកគេពីអំពើអាក្រក់នេះ និងបានព្រមានពួកគេឲ្យប្រុង ប្រយ័ត្នអំពីវា។ ពេលនោះ មានមួយក្រុមមួយផ្សេងទៀតបាននិយាយទៅកាន់ក្រុមនោះថាៈ ហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះជិតនឹងបំផ្លាញពួកគេ នៅក្នុងលោកិយនេះដោយសារតែពួកគេបានប្រព្រឹត្តនូវអំពើល្មើស ឬក៏ទ្រង់ដាក់ទណ្ឌកម្មយ៉ា ងខ្លាំងក្លានាថ្ងៃបរលោកចំពោះពួកគេ? ពួកអ្នកដែលណែនាំបាន និយាយថាៈ ពួកយើងបានណែនាំ ផ្តល់ដំបូន្មានដល់ពួកគេ ដើម្បីជាហេតុផលសំអាងមួយរបស់ពួកយើងចំពោះអល់ឡោះ ដោយពួកយើងបានធ្វើនូវទង្វើដែលគេ បង្គា ប់ពួកយើងឲ្យធ្វើនៃការប្រើគ្នា ឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នា ពីអំពើអាក្រក់ ដើម្បីកុំឲ្យអល់ឡោះទ្រង់យកទោសពៃរ៍ពួកយើងដោយសារតែពួកយើងបាន បោះបង់(មិនបានធ្វើ)វា ហើយនិងសង្ឃឹមថា ពួកគេនឹងទទួលបានផលប្រយោជន៍ពីការណែនាំនេះ ហើយនឹងបោះបង់ចោលនូវអំពើល្មើសដែលពួកគេកំពុងតែ ប្រព្រឹត្តនេះ។
فَلَمَّا نَسُوا۟ مَا ذُكِّرُوا۟ بِهِۦٓ أَنجَيْنَا ٱلَّذِينَ يَنْهَوْنَ عَنِ ٱلسُّوٓءِ وَأَخَذْنَا ٱلَّذِينَ ظَلَمُوا۟ بِعَذَابٍۭ بَـِٔيسٍۭ بِمَا كَانُوا۟ يَفْسُقُونَ ﴿١٦٥﴾
ហើយនៅពេលដែលពួកប្រឆាំងបានងាកចេញពីអ្វីដែលអ្នកផ្តល់ដំបូន្មានបានរំលឹកពួកគេ និងមិនព្រមបញ្ឈប់(ការចេញទៅនេសាទនៅថ្ងៃសៅរ៍)នោះ យើងបាន រំដោះតែបណ្តា អ្នកដែលបានហាមឃាត់គ្នា ពីអំពើអាក្រក់ប៉ុណ្ណោះឲ្យរួចផុតពីទណ្ឌ កម្ម។ ហើយយើងបានដាក់ទណ្ឌ កម្មយ៉ា ងខ្លាំងក្លា ចំពោះពួកដែលបំពានដោយ ចេញទៅនេសាទនៅថ្ងៃសៅរ៍ ដោយសារតែពួកគេបានចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ និងនៅតែបន្តប្រព្រឹត្តនូវអំពើល្មើសនេះទៀត។ فلما عتوا عن ما نهوا عنهقلنا لهم كونوا قردة خسٔين
فَلَمَّا عَتَوْا۟ عَن مَّا نُهُوا۟ عَنْهُ قُلْنَا لَهُمْ كُونُوا۟ قِرَدَةً خَـٰسِـِٔينَ ﴿١٦٦﴾
ហើយនៅពេលដែលពួកគេបានបំពានព្រំដែននៃការហាមឃាត់របស់អល់ឡោះដោយភាពអំណួ តក្អេងក្អាង និងចចេសរឹងរួស ព្រមទាំងមិនស្តាប់តាមការណែនាំ នោះ យើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកឯងកើតទៅជាសត្វស្វាដ៏អាប់ឱនចុះ។ ពេលនោះ ពួកគេក៏បានក្លា យទៅជាសត្វស្វាដូចដែលយើងមានចេតនា។ ជាការពិតណាស់ បទបញ្ជារបស់យើងចំពោះអ្វីមួយនៅពេលដែលយើងមានបំណងបង្កើតអ្វីមួយនោះ គឺយើងគ្រាន់តែមានបនន្ទូលទៅកាន់វាថា ចូរកើតចុះ វាក៏ កើតឡើងភ្លា ម។
وَإِذْ تَأَذَّنَ رَبُّكَ لَيَبْعَثَنَّ عَلَيْهِمْ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ مَن يَسُومُهُمْ سُوٓءَ ٱلْعَذَابِ ۗ إِنَّ رَبَّكَ لَسَرِيعُ ٱلْعِقَابِ ۖ وَإِنَّهُۥ لَغَفُورٌۭ رَّحِيمٌۭ ﴿١٦٧﴾
لغفور ر حيم ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលអល់ឡោះទ្រង់បានប្រកាសនូវដំណឹ ងយ៉ា ងច្បាស់លាស់មួយដែលគ្មានការសង្ស័យឡើយនៅក្នុងវាថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកយូដានូវអ្នកដែលធ្វើឲ្យពួកគេអាប់ឱន ជាទណ្ឌកម្មចំពោះពួកគេនៅក្នុងជីវិតលោកិយរបស់ពួកគេរហូតដល់ថ្ងៃ បរលោក។ ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) គឺជាអ្នកដាក់ទណ្ឌកម្មយ៉ា ងរហ័សបំផុតចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងទ្រង់ រហូតដល់ទ្រង់អាចនឹងដាក់ទណ្ឌ កម្មលើពួកគេភ្លា មៗនៅក្នុងលោកិយនេះ។ ហើយពិតណាស់ ទ្រង់គឺជាម្ចា ស់ដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយ ចំពោះជនណាដែលបានសារភាពទោសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
وَقَطَّعْنَـٰهُمْ فِى ٱلْأَرْضِ أُمَمًۭا ۖ مِّنْهُمُ ٱلصَّـٰلِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ ۖ وَبَلَوْنَـٰهُم بِٱلْحَسَنَـٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمْ يَرْجِعُونَ ﴿١٦٨﴾
يرجعون ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)នៅលើផែនដីនេះជាក្រុមៗក្រោយពីពួកគេធ្លា ប់បាន(រស់នៅ)ប្រមូលផ្តុំគ្នា (រួបរួមគ្នា ជាក្រុមតែមួយ)។ ក្នុងចំណោម ពួកគេ គឺមានអ្នកដែលសាងនូវទង្វើកុសល ដោយពួកគេបំពេញនូវសិទ្ធិទាំងឡាយរបស់អល់ឡោះ ក៏ដូចជាសិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់។ ហើយក្នុងចំណោ بلغ គម្ពីរគួរអាន · តាហ្វសៀរ មពួកគេផងដែរ គឺមានអ្នកដែលធន់កណ្តា ល ហើយក្នុងចំណោមពួកគេនោះទៀត គឺមានអ្នកដែលបំពានលើខ្លួនឯងដោយការប្រព្រឹត្តនូវអំពើល្មើស។ ហើយយើង បានសាកល្បងពួកគេនូវភាពងាយស្រួល និងការលំបាកជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រឡប់(បញ្ឈប់)ពីអំពើល្មើសនានាដែលពួកគេកំពុងតែប្រព្រឹត្ត។
فَخَلَفَ مِنۢ بَعْدِهِمْ خَلْفٌۭ وَرِثُوا۟ ٱلْكِتَـٰبَ يَأْخُذُونَ عَرَضَ هَـٰذَا ٱلْأَدْنَىٰ وَيَقُولُونَ سَيُغْفَرُ لَنَا وَإِن يَأْتِهِمْ عَرَضٌۭ مِّثْلُهُۥ يَأْخُذُوهُ ۚ أَلَمْ يُؤْخَذْ عَلَيْهِم مِّيثَـٰقُ ٱلْكِتَـٰبِ أَن لَّا يَقُولُوا۟ عَلَى ٱللَّهِ إِلَّا ٱلْحَقَّ وَدَرَسُوا۟ مَا فِيهِ ۗ وَٱلدَّارُ ٱلْـَٔاخِرَةُ خَيْرٌۭ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ ﴿١٦٩﴾
ហើយបន្ទាប់ពីពួកទាំងនោះ(កន្លងផុត)ទៅ មានអ្នកជំនាន់ក្រោយបានមកដល់ស្នងដំណែងពីពួកគេ ដែលជាពួកដែលអាក្រក់(ដូចពួកគេដែរ)។ ពួកគេបានទទួល គម្ពីរតាវរ៉តពីអ្នកជំនាន់មុនពួកគេ ដោយពួកគេបានសូត្រវា ប៉ុន្តែពួកគេមិនបានអនុវត្តតាមអ្វីដែលមាននៅក្នុងវា(គម្ពីរតាវរ៉ត)នោះទេ។ ពួកគេបែរជាទទួលយកទ្រព្យ សម្បត្តិលោកិយដ៏តិចតួចជាថ្នូរនឹងការដែលពួកគេកែប្រែគម្ពីររបស់អល់ឡោះជាម្ចា ស់ទៅវិញ ហើយពួកគេកាត់សេចក្តីខុសពីអ្វីដែលអល់ឡោះបានបញ្ចុះមកនៅ ក្នុងគម្ពីរនោះ។ ហើយពួកគេប្រាថ្នា(ស្រមើស្រមៃ)ដោយខ្លួនឯងថា ពិតណាស់អល់ឡោះនឹងអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ។ ហើយប្រសិនបើ ទ្រព្យសម្បត្តិលោកិយដ៏តិចតួចនេះបានមកដល់ពួកគេនោះ ពួកគេនឹងទទួលយកវាម្តងហើយម្តងទៀត។ តើអល់ឡោះមិនបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើ ពួកទាំងនោះទេឬដែលថា ពួកគេមិនត្រូវនិយាយអ្វីដែលទាក់ទងនឹងអល់ឡោះជាម្ចា ស់ឡើយ លើកលែងតែវាជាការពិត ដោយគ្មា នការកែប្រែនិងគ្មា នការផ្លា ស់ប្តូរ នោះ? ពិតណាស់ ការដែលពួកគេបោះបង់ការអនុវត្តតាមគម្ពីរ(តាវរ៉ត)នោះ មិនមែនដោយភាពល្លង់ខ្លៅ(របស់ពួកគេ)នោះឡើយ ផ្ទុយទៅវិញ គឺពួកគេបានដឹង យ៉ាងច្បាស់ ពីព្រោះពួកគេបានសូត្រនូវអ្វីដែលមាននៅក្នុងគម្ពីរនោះ ហើយពួកគេក៏បានដឹងពីវាដែរ។ ពិតប្រាកដណាស់ បាបកម្មរបស់ពួកគេ(ដែលបានកែប្រែ គម្ពីររបស់អល់ឡោះនោះ)គឺធ្ងន់ធ្ងរបំផុត។ ហើយលំនៅដ្ឋាននៅថ្ងៃបរលោក និងឧបការគុណដ៏អមតៈដែលមាននៅថ្ងៃបរលោកនោះ គឺវាល្អប្រសើរជាងទ្រព្យ សម្បត្តិ(លោកិយ)ដែលមានបណ្តោះអាសន្ននេះទៅទៀត ដែលវាគឺសម្រាប់តែបណ្តា អ្នកដែលអនុវត្តតាមបទបញ្ជារបស់អល់ឡោះ និងចៀសឆ្ងាយពីទង្វើទាំងឡាយ ដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។ ដូច្នេះ តើពួកដែលទទួលយកទ្រព្យសម្បត្តិលោកិយដ៏តិចតួចស្តួចស្តើងនេះមិនបានគិតពិចារណាទេឬថា ពិតណាស់ អ្វី ដែលអល់ឡោះជាម្ចា ស់ទ្រង់បានរៀបចំសម្រាប់បណ្តា អ្នកដែលគោរពកោតខ្លា ចនៅថ្ងៃបរលោកនោះគឺវាល្អប្រសើរ និងអមតៈនោះ?
وَٱلَّذِينَ يُمَسِّكُونَ بِٱلْكِتَـٰبِ وَأَقَامُوا۟ ٱلصَّلَوٰةَ إِنَّا لَا نُضِيعُ أَجْرَ ٱلْمُصْلِحِينَ ﴿١٧٠﴾
ហើយចំពោះបណ្តា អ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរតាមរ៉ត និងបានអនុវត្តតាមអ្វីដែលមាននៅក្នុងវា ព្រមទាំងបានប្រតិបត្តិសឡាតដោយរក្សាលើពេលវេលារបស់វា សារ៉ាត់(លក្ខខណ្ឌ )របស់វា ប្រការវ៉ាជិប(ចាំបាច់)របស់វា និងប្រការស៊ូណិ ត(ប្រកាគួរគប្បី)ទាំងឡាយរបស់វានោះ អល់ឡោះជាម្ចា ស់នឹងតបស្នងចំពោះទង្វើដែល ពួកគេបានសាង។ពិតណាស់ អល់ឡោះជាម្ចា ស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលបានសាងនូវទង្វើកុសលនោះឡើយ។
۞ وَإِذْ نَتَقْنَا ٱلْجَبَلَ فَوْقَهُمْ كَأَنَّهُۥ ظُلَّةٌۭ وَظَنُّوٓا۟ أَنَّهُۥ وَاقِعٌۢ بِهِمْ خُذُوا۟ مَآ ءَاتَيْنَـٰكُم بِقُوَّةٍۢ وَٱذْكُرُوا۟ مَا فِيهِ لَعَلَّكُمْ تَتَّقُونَ ﴿١٧١﴾
تتقون ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយើងបានលើកភ្នំចេញ ហើយលើកវាដាក់ពីលើអម្បូរអ៊ីស្រាអែល នៅពេលដែលពួកគេមិនព្រម ទទួលយកនូវអ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត។ ខណៈនោះ ភ្នំនោះហាក់បីដូចជាពពកដែលគ្របជាម្លប់ពីលើក្បាលរបស់ពួកគេ ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ ហើយមានគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានផ្តល់ទៅកាន់ពួកអ្នកឲ្យបាន ខ្ជាប់ខ្ជួនបំផុត។ ហើយចូរពួកអ្នកចងចាំនូវបណ្តា ក្បួនច្បាប់ទាំងឡាយដែលអល់ឡោះបានបង្គាប់ប្រើទៅលើពួកអ្នកដែលមាននៅក្នុងគម្ពីរនោះ ហើយចូរពួកអ្នកកុំ ភ្លេចវាឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លា ចអល់ឡោះនៅពេលដែលពួកអ្នកអនុវត្តដូច្នោះ។
وَإِذْ أَخَذَ رَبُّكَ مِنۢ بَنِىٓ ءَادَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰٓ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا۟ بَلَىٰ ۛ شَهِدْنَآ ۛ أَن تَقُولُوا۟ يَوْمَ ٱلْقِيَـٰمَةِ إِنَّا كُنَّا عَنْ هَـٰذَا غَـٰفِلِينَ ﴿١٧٢﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឲ្យ ពួកគេទទួលស្គាល់នូវភាពជាព្រះជាម្ចាស់របស់ទ្រង់ ដូចអ្វីដែលមានពីធម្មជាតិពីកំណើ តរបស់ពួកគេដែលទទួលស្គាល់ថា ពិតណាស់ ទ្រង់គឺជាអ្នកដែលបង្កើត ពួកគេ និងជាម្ចាស់របស់ពួកគេ ដោយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ តើយើងមិនមែនជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេទាំងអស់គ្នាក៏បានឆ្លើយថាៈ ពិតមែនហើយទ្រង់គឺជាម្ចា ស់របស់ពួកយើងទាំងអស់គ្នា ។ទ្រង់បានមានបន្ទូលទៀតថាៈ ជាការពិតណាស់ យើងបានសាកល្បងពួកអ្នក بلغ គម្ពីរគួរអាន · តាហ្វសៀរ និងបានដាក់កិច្ចសន្យាទៅលើពួកអ្នក គឺដើម្បីកុំឲ្យពួកអ្នកបដិសេធនូវអំណះអំណាងអល់ឡោះជាម្ចាស់ដែលបានដាក់ទៅលើពួកអ្នកនៅថ្ងៃបរលោក ដោយពួកអ្នក និយាយថាៈ ពិតប្រាកដណាស់ ពួកយើងមិនធ្លា ប់ដឹងពីរឿងនេះនោះឡើយ។
أَوْ تَقُولُوٓا۟ إِنَّمَآ أَشْرَكَ ءَابَآؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةًۭ مِّنۢ بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ ٱلْمُبْطِلُونَ ﴿١٧٣﴾
ឬក៏ពួកអ្នកដោះសារថា ពិតប្រាកដណាស់ ជីដូនជីតារបស់ពួកអ្នក គឺជាពួកដែលបានក្បត់នឹងកិច្ចសន្យាដោយពួកគេបានធ្វើស្ហ៊ីរិកនឹងអល់ឡោះ ហើយពួកអ្នក គ្រាន់តែជាអ្នកដែលធ្វើតាមពួកគេចំពោះអ្វីដែលពួកអ្នកបានឃើញពួកគេធ្វើប៉ុណ្ណោះ ហើយពួកអ្នកនិយាយថាៈ តើទ្រង់(ឱម្ចាស់របស់ពួកយើង)យកទោសពៃរ៍ពួក យើងដោយសារតែទង្វើដែលជីដូនជីតារបស់ពួកយើងបានធ្វើ ដែលពួកគេបានបំផ្លាញទង្វើរបស់ពួកគេដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដូច្នេះទ្រង់ក៏ដាក់ទណ្ឌ កម្មពួកយើងឬ?ពិតប្រាកដណាស់ ពួកយើងគ្មា នកំហុសអ្វីនោះទេដោយសារតែភាពល្ងង់ខ្លៅ របស់ពួកយើង និងការធ្វើតាមជីដូនជីតារបស់ពួកយើងប៉ុណ្ណោះ។
وَكَذَٰلِكَ نُفَصِّلُ ٱلْـَٔايَـٰتِ وَلَعَلَّهُمْ يَرْجِعُونَ ﴿١٧٤﴾
ហើយដូចដែលយើងបានបញ្ជាក់នូវបណ្តា ភស្តុតាងជាច្រើនពីលទ្ធផលចុងក្រោយរបស់ប្រជាជាតិជាច្រើនដែលបដិសេធជំនាន់មុននោះដែរ យើងក៏បានបញ្ជាក់វា ដល់ពួកទាំងនោះដែរ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(បញ្ឈប់)ពីទង្វើស្ហ៊ីរិកដែលពួកគេកំពុងតែប្រព្រឹត្តទៅកាន់ការមានជំនឿចំពោះអល់ឡោះ និងគោរពសក្ការៈ ចំពោះទ្រង់តែមួយគត់វិញ។
وَٱتْلُ عَلَيْهِمْ نَبَأَ ٱلَّذِىٓ ءَاتَيْنَـٰهُ ءَايَـٰتِنَا فَٱنسَلَخَ مِنْهَا فَأَتْبَعَهُ ٱلشَّيْطَـٰنُ فَكَانَ مِنَ ٱلْغَاوِينَ ﴿١٧٥﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អានឲ្យអម្បូរអ៊ីស្រាអែលស្តាប់ចុះនូវដំណឹ ងឬរឿងរ៉ាវរបស់បុរសម្នា ក់ក្នុងចំណោមពួកគេដែលយើងបានផ្តល់ឲ្យគេនូវសញ្ញា ភស្តុតាងរបស់យើង ហើយគេក៏បានដឹង និងបានយល់ពីសេចក្តីពិតដែលចង្អុលបង្ហាញទៅលើវា ក៏ប៉ុន្តែគេមិនអនុវត្តតាមវាឡើយ។ ផ្ទុយទៅវិញ គេបាន បោះបង់វាចោល។ ពេលនោះ ស្ហៃតនក៏បានអូសទាញរូបគេ ហើយវាក៏ក្លា យជាគូកនសម្រាប់គេ។ ដូច្នេះ បុរសនោះក៏បានក្លា យជាអ្នកដែលស្ថិតចំណោមពួកដែល វង្វេងដែលទទួលនូវភាពអន្តរាយក្រោយពីរូបគេបានស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហា ញដែលទទួលជោគជ័យហើយនោះ។
وَلَوْ شِئْنَا لَرَفَعْنَـٰهُ بِهَا وَلَـٰكِنَّهُۥٓ أَخْلَدَ إِلَى ٱلْأَرْضِ وَٱتَّبَعَ هَوَىٰهُ ۚ فَمَثَلُهُۥ كَمَثَلِ ٱلْكَلْبِ إِن تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَث ۚ ذَّٰلِكَ مَثَلُ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا ۚ فَٱقْصُصِ ٱلْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ ﴿١٧٦﴾
ហើយប្រសិនបើយើងមានចេតនាផ្តល់ប្រយោជន៍ដល់រូបគេ(បុរសនោះ)តាមរយៈបណ្តា ភស្តុតាងទាំងនោះ យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈសញ្ញា ភស្តុតាងទាំងនោះដោយចង្អុលបង្ហាញរូបគេឲ្យអនុវត្តតាមវា ហើយរូបគេនឹងបានខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកជាមិនខាន។ ក៏ប៉ុន្តែ រូបគេបាន ជ្រើសរើសអ្វីដែលនាំរូបគេទៅកាន់ភាពបរាជ័យ ខណៈដែលរូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ដែលជាហេតុធ្វើឲ្យលោកិយរបស់គេមានឥទ្ធិពលទៅលើ បរលោករបស់គេ ព្រមទាំងគេបានដើរតាមទំនើងចិត្តរបស់ខ្លួនដែលនាំទៅរកប្រការខុសឆ្គងទៅវិញ។ ដូច្នេះ បុគ្គលដែលយកចិត្តទុកដាក់ទៅលើលោកិយខ្លាំងបែប នេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដែលតែងតែលៀនអណ្តាតរបស់វាគ្រប់ស្ថានភាពទាំងអស់ ដែលទោះបីជាអ្នកដេញវា ក៏វាលៀនអណ្តាត ទោះបីជាអ្នក លែងវាចោល ក៏វានៅតែលៀនអណ្តា តដូច្នោះដែរ។ ការប្រៀបធៀបខាងលើនេះហើយ គឺជាការប្រៀបធៀបចំពោះក្រុមដែលវង្វេងដោយពួកគេបដិសេធនឹងបណ្តា ភស្តុតាងរបស់យើង(អល់ឡោះ)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិត ពិចារណា ហើយបោះបង់ចោលការបដិសេធនិងភាពវង្វេងដែលពួកគេកំពុងតែមាននោះ។
سَآءَ مَثَلًا ٱلْقَوْمُ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا وَأَنفُسَهُمْ كَانُوا۟ يَظْلِمُونَ ﴿١٧٧﴾
គ្មាននរណាដែលអាក្រក់ជាងក្រុមដែលបដិសេធនឹងបណ្តាភស្តុតាងរបស់យើង និងមិនជឿជាក់ចំពោះវានោះទេ។ តាមរយៈការធ្វើដូច្នោះ ពួកគេគឺជាពួកដែល បំពានលើខ្លួនឯងដោយធ្វើឲ្យខ្លួនពួកគេធ្លា ក់ក្នុងរណ្តៅ នៃភាពអន្តរាយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِى ۖ وَمَن يُضْلِلْ فَأُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿١٧٨﴾
ជនណាហើយដែលអល់ឡោះទ្រង់ចង្អុលបង្ហា ញរូបគេទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវនោះ គេនោះហើយគឺជាអ្នកដែលទទួលបានការចង្អុលបង្ហា ញដ៏ពិតប្រាកដ។ រីឯជនណាហើយដែលទ្រង់ធ្វើឲ្យរូបគេឃ្លាតឆ្ងា យពីមាគ៌ា ដ៏ត្រឹមត្រូវនោះ ពួកទាំងនោះហើយ គឺជាពួកដែលគ្មា នសំណាងយ៉ា ងពិតប្រាកដ គឺពួកដែលខាតបង់ ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។ តើនេះមិនមែនជាការខាតបង់ដ៏ច្បាស់លាស់ទេឬ?
وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًۭا مِّنَ ٱلْجِنِّ وَٱلْإِنسِ ۖ لَهُمْ قُلُوبٌۭ لَّا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌۭ لَّا يُبْصِرُونَ بِهَا وَلَهُمْ ءَاذَانٌۭ لَّا يَسْمَعُونَ بِهَآ ۚ أُو۟لَـٰٓئِكَ كَٱلْأَنْعَـٰمِ بَلْ هُمْ أَضَلُّ ۚ أُو۟لَـٰٓئِكَ هُمُ ٱلْغَـٰفِلُونَ ﴿١٧٩﴾
ហើយជាការពិតណាស់ យើងបានបង្កើតភាគច្រើននៃពពួកជិន និងមនុស្សលោកសម្រាប់ដាក់ក្នុងនរកជើហាន់ណាំដោយសារតែយើងបានដឹងថា ពិតណាស់ ពួក គេនឹងសាងទង្វើរបស់ពួកដែលចូលឋាននរក។ ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណាដើម្បីដឹងថា តើអ្វីដែលនាំមកនូវផលប្រយោជន៍និងអ្វីដែលនាំមក នូវគ្រោះថ្នា ក់ចំពោះពួកគេឡើយ។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនបានយកភ្នែករបស់ពួកគេមើលសញ្ញា ភស្តុតាងរបស់អល់ឡោះដែលមាននៅក្នុងខ្លួនរបស់ពួកគេ និងក្នុងពិភពលោកនេះ ដោយយកវាជាមេរៀននោះឡើយ។ ពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់វាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ និងពិចារណា ចំពោះអ្វីដែលមាននៅក្នុងវានោះឡើយ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេប្រៀបដូចជាសត្វពាហនៈដែលគ្មានសតិបញ្ញាដូច្នោះដែរ តែផ្ទុយទៅវិញ ពួកគេគឺវង្វេងជាងសត្វពាហនៈទាំងនោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលធ្វេសប្រហែសពីការមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក។
وَلِلَّهِ ٱلْأَسْمَآءُ ٱلْحُسْنَىٰ فَٱدْعُوهُ بِهَا ۖ وَذَرُوا۟ ٱلَّذِينَ يُلْحِدُونَ فِىٓ أَسْمَـٰٓئِهِۦ ۚ سَيُجْزَوْنَ مَا كَانُوا۟ يَعْمَلُونَ ﴿١٨٠﴾
ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើនដែលបង្ហាញទៅលើភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ ដូច្នេះ ចូរពួកអ្នក បួងសួងសុំពីអល់ឡោះតាមរយៈព្រះនាមទាំងនោះនូវអ្វីដែលពួកអ្នកចង់បាន ហើយចូរពួកអ្នកកោតសរសើរចំពោះទ្រង់ចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែល វង្វេងចេញពីការពិតពាក់ព័ន្ធនឹងព្រះនាមទាំងនេះ ដោយពួកគេចាត់ទុកវាសម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ ឬក៏បដិសេធវាអំពីទ្រង់ ឬក៏កែប្រែអត្ថន័យ របស់វា ឬក៏យកវាទៅប្រដូចនឹងអ្វីផ្សេងក្រៅពីទ្រង់។ យើងនឹងតបស្នងចំពោះពួកដែលវង្វេងចេញពីការពិតទាំងនោះនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ត។
وَمِمَّنْ خَلَقْنَآ أُمَّةٌۭ يَهْدُونَ بِٱلْحَقِّ وَبِهِۦ يَعْدِلُونَ ﴿١٨١﴾
ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺមានក្រុមមួយដែលពួកគេទទួលបាននូវការចង្អុលបង្ហាញទៅកាន់ការពិត ហើយពួកគេក៏បានអំពាវនាវអ្នកដទៃ ទៅកាន់ការពិតនោះផងដែរ។ដូច្នេះ ពួកគេក៏ទទួលបានការចង្អុលបង្ហា ញ(ទាំងអស់គ្នា ) ហើយពួកគេកាត់សេចក្តីនឹងវាដោយភាពយុត្តិធម៌ ដោយពួកគេមិនលម្អៀង នោះឡើយ។
وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ ﴿١٨٢﴾
ហើយពួកដែលបដិសេធនឹងបណ្តា វាក្យខណ្ឌ របស់យើងនិងគ្មា នជំនឿនឹងវា ថែមទាំងប្រឆាំងចំពោះវាទៀតនោះ យើងនឹងបើកនូវបណ្តា ទ្វារនៃលាភសក្កា រៈសម្រាប់ ពួកគេ តែវាពុំមែនជាការលើកតម្កើងពួកគេនោះទេ។ ផ្ទុយទៅវិញ វាគឺជាការល្បួងពួកគេប៉ុណ្ណោះដើម្បីឲ្យពួកគេនៅតែបន្តស្ថិតនៅលើភាពវង្វេង។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌ កម្មរបស់យើង ខណៈដែលពួកគេមិនដឹងខ្លួនឡើយ។
وَأُمْلِى لَهُمْ ۚ إِنَّ كَيْدِى مَتِينٌ ﴿١٨٣﴾
តែយើងនឹងពន្យារពេលដាក់ទណ្ឌកម្មពួកគេ រហូតដល់ពួកគេគិតស្មានថា ពួកគេមិនត្រូវបានគេដាក់ទណ្ឌកម្មឡើយ។ ដូច្នេះ ពួកគេនៅតែបន្តស្ថិតនៅ លើការបដិសេធ និងការប្រឆាំងបែបនេះ រហូតដល់ទណ្ឌកម្មកើនទ្វេដងចំពោះពួកគេ។ ជាការពិតណាស់ វិធីសាស្ត្ររបស់យើងគឺខ្លាំងក្លាបំផុត ដោយយើងបង្ហាញ ភាពសប្បុរសរបស់យើងដល់ពួកគេ តែគោលបំណងគឺចង់ឲ្យពួកគេបរាជ័យ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَوَلَمْ يَتَفَكَّرُوا۟ ۗ مَا بِصَاحِبِهِم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌۭ مُّبِينٌ ﴿١٨٤﴾
តើពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងប្រឆាំងនឹងអ្នកនាំសាររបស់ទ្រង់នោះ ពួកគេមិនគិតពិចារណាដោយប្រើសតិបញ្ញារបស់ពួកគេគិត ពិចារណាដើម្បីបញ្ជាក់ថា ពិតណាស់ ព្យាការីមូហាំម៉ា ត់ មិនមែនជាមនុស្សវិកលចរិក ទេឬ? ជាការពិត រូបគាត់គឺជាអ្នកនាំសារម្នាក់មកពីអល់ឡោះដែលទ្រង់បាន ចាត់តាំងគាត់មកដើម្បីធ្វើជាអ្នកដាស់តឿនព្រមានពីទណ្ឌ កម្មរបស់ទ្រង់នូវការដាស់តឿនព្រមានមួយយ៉ា ងច្បាស់លាស់។
أَوَلَمْ يَنظُرُوا۟ فِى مَلَكُوتِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا خَلَقَ ٱللَّهُ مِن شَىْءٍۢ وَأَنْ عَسَىٰٓ أَن يَكُونَ قَدِ ٱقْتَرَبَ أَجَلُهُمْ ۖ فَبِأَىِّ حَدِيثٍۭ بَعْدَهُۥ يُؤْمِنُونَ ﴿١٨٥﴾
ហើយតើពួកទាំងនោះមិនបានសម្លឹងមើលដោយយកជាមេរៀនចំពោះការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីរបស់អល់ឡោះជាម្ចា ស់ និងមិនបានសម្លឹង មើលទៅកាន់អ្វីដែលអល់ឡោះបានបង្កើតនៅក្នុងវាទាំងពីរ ដូចជាពពួកសត្វ រុក្ខជាតិ និងអ្វីផ្សេងៗទៀតនោះ ហើយនិងមិនបានសម្លឹងមើលទៅកាន់ឆាកជីវិតរបស់ ពួកគេដែលវាអាចនឹងមកដល់ទីបញ្ចប់(ក្នុងពេលឆាប់ៗ) ដោយពួកគេសារភាពកំហុសមុននឹងផុតពេលវេលារបស់វាទេឬ? ដូច្នេះ ប្រសិនបើពួកគេមិនមានជំនឿ ចំពោះគម្ពីរគួរអាន ហើយនិងអ្វីដែលមាននៅក្នុងវានៃការសន្យា និងការព្រមានដាក់ទណ្ឌកម្មទេនោះ តើមានគម្ពីរណាមួយផ្សេងពីនេះទៀតដែលពួកគេមានជំនឿ ចំពោះវានោះ?
مَن يُضْلِلِ ٱللَّهُ فَلَا هَادِىَ لَهُۥ ۚ وَيَذَرُهُمْ فِى طُغْيَـٰنِهِمْ يَعْمَهُونَ ﴿١٨٦﴾
ជនណាហើយដែលអល់ឡោះជាម្ចា ស់ធ្វើឲ្យរូបគេវង្វេងចេញពីការចង្អុលបង្ហា ញទៅកាន់ការពិត និងធ្វើឲ្យរូបគេវង្វេងចេញពីមាគ៌ា ដែលត្រឹមត្រូវនោះ ពិតណាស់ រូបគេគ្មា នអ្នកចង្អុលបង្ហា ញណាដែលចង្អុលបង្ហា ញរូបគេទៅកាន់វានោះឡើយ។ ហើយអល់ឡោះនឹងបណ្តោ យឲ្យពួកគេស្ថិតក្នុងភាពវង្វេងនិងការប្រឆាំងរបស់ ពួកគេ ដោយពួកគេមានភាពស្ទា ក់ស្ទើរមិនបានទទួលការចង្អុលបង្ហា ញទៅកាន់អ្វីមួយ(ច្បាស់លាស់)ឡើយ។
يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ رَبِّى ۖ لَا يُجَلِّيهَا لِوَقْتِهَآ إِلَّا هُوَ ۚ ثَقُلَتْ فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةًۭ ۗ يَسْـَٔلُونَكَ كَأَنَّكَ حَفِىٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ ٱللَّهِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿١٨٧﴾
يعلمون ពួកបដិសេធដែលចចេសរឹងរូសទាំងនោះនឹងសួរអ្នកអំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ខ្ញុំគ្មានចំណេះ ដឹងអ្វីអំពីវានោះឡើយ ហើយអ្នកផ្សេងទៀតក៏មិនបានដឹង(អំពីពេលវេលារបស់វា)ដូចគ្នា ដែរ។ តាមពិត អ្នកដែលមានចំណេះដឹងពីបញ្ហា នេះ គឺមានតែអល់ឡោះជា ម្ចា ស់តែមួយគត់។គ្មា ននរណាម្នា ក់ដែលដឹងពីពេលវេលាកំណត់របស់វា(ថាកើតឡើងនៅពេលណា)នោះឡើយ គឺមានតែអល់ឡោះជាម្ចា ស់តែមួយគត់។ទ្រង់លាក់ បាំងវាមិនឲ្យនរណាម្នា ក់បានដឹងនោះឡើយមិនថាអ្នកដែលនៅលើមេឃ ឬអ្នកដែលនៅលើផែនដីនោះទេដោយវានឹងមកដល់ដល់ពួកអ្នកភ្លា មៗ។ពួកគេសួរអ្នកពី ថ្ងៃបរលោកនេះហាក់បីដូចជាអ្នកដឹងច្បាស់អំពីវា ហើយពួកគេមិនបានដឹងទេថា ពិតណាស់អ្នកមិនបានសួរអំពីវា(ថ្ងៃបរលោក)នោះទេដោយសារតែភាព ពេញលេញនៃចំណេះដឹងរបស់អ្នកចំពោះម្ចា ស់របស់អ្នក។ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេចុះថាៈ ជាការពិតណាស់ ការដឹងពីបញ្ហា ថ្ងៃបរលោក នោះ គឺមានតែអល់ឡោះជាម្ចា ស់តែមួយគត់។ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងដូចនេះនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُل لَّآ أَمْلِكُ لِنَفْسِى نَفْعًۭا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُ ۚ وَلَوْ كُنتُ أَعْلَمُ ٱلْغَيْبَ لَٱسْتَكْثَرْتُ مِنَ ٱلْخَيْرِ وَمَا مَسَّنِىَ ٱلسُّوٓءُ ۚ إِنْ أَنَا۠ إِلَّا نَذِيرٌۭ وَبَشِيرٌۭ لِّقَوْمٍۢ يُؤْمِنُونَ ﴿١٨٨﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់នូវប្រការល្អសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនអាចរុញច្រានប្រការអាក្រក់ចេញពីខ្លួន របស់ខ្ញុំបាននោះដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ បញ្ហាទាំងអស់នោះ គឺទៅកាន់អល់ឡោះជាម្ចាស់ តែមួយគត់ ហើយខ្ញុំពុំបានដឹងអ្វីមួយនោះទេ លើកលែងតែអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់បង្រៀនខ្ញុំប៉ុណ្ណោះ។ ដូចនេះ ខ្ញុំក៏មិនបានដឹងពីប្រការអាថ៌កំបាំងណាមួយ នោះដែរ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងធ្វើនូវមូលហេតុទាំងឡាយដែលខ្ញុំបានដឹងថាវាអាចនាំមកប្រការល្អ និងអាចការពារ ខ្លួនខ្ញុំពីប្រការអាក្រក់ជាមិនខាន ព្រោះតែខ្ញុំបានដឹងពីអ្វីៗទាំងអស់មុនពេលដែលវាបានកើតឡើង និងអ្វីដែលនឹងកើតឡើង។ រូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកនាំសារម្នាក់ មកពីអល់ឡោះជាម្ចា ស់នោះឡើយ។ ខ្ញុំព្រមានបន្លា ចពីទណ្ឌ កម្មរបស់ទ្រង់ដ៏សែនខ្លោ ចផ្សា(ចំពោះពួកដែលប្រឆាំង) និងផ្តល់ដំណឹ ងរីករាយពីផលបុណ្យដ៏ឧត្តុង្គ ឧត្តមចំពោះក្រុមមួយដែលមានជំនឿថា រូបខ្ញុំគឺជាអ្នកនាំសារមកពីអល់ឡោះជាម្ចា ស់ ហើយជឿជាក់ចំពោះអ្វីដែលខ្ញុំបាននាំមក។
۞ هُوَ ٱلَّذِى خَلَقَكُم مِّن نَّفْسٍۢ وَٰحِدَةٍۢ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّىٰهَا حَمَلَتْ حَمْلًا خَفِيفًۭا فَمَرَّتْ بِهِۦ ۖ فَلَمَّآ أَثْقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنْ ءَاتَيْتَنَا صَـٰلِحًۭا لَّنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ ﴿١٨٩﴾
ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នា ក់គត់ គឺព្យាការីអាហ្ទាំហើយទ្រង់បានបង្កើតចេញពីព្យាការីអាហ្ទាំនោះនូវភរិយា របស់គេ គឺហាវ៉ាក។ ទ្រង់បានបង្កើតនាងចេញពីឆ្អឺងជំនីរបស់គាត់(អាហ្ទាំ)ដើម្បីឲ្យគាត់មានភាពរីករាយ និងស្ងប់ចិត្តជាមួយនាង។ នៅពេលដែលគាត់បានរួមភេទ ជាមួយនាង នាងក៏មានផ្ទៃពោះនូវការពពោះមួយដ៏ស្រាលដោយនាងគ្មានអារម្មណ៍ថាមានផ្ទៃពោះនោះទេ ពីព្រោះនាងទើបតែចាប់ផ្តើមមានផ្ទៃពោះ។ ហើយនាង នៅតែបន្តពពោះបែបនេះ ដោយនាងអាចបំពេញនូវសេចក្តីត្រូវការផ្សេងៗរបស់នាងដោយគ្មានអារម្មណ៍ ថាធ្ងន់នោះឡើយ។ នៅពេលដែលពោះរបស់នាងកាន់តែ ធំ នាងក៏មានអារម្មណ៍ ថាធ្ងន់ (ពេលនោះ)គេទាំងពីរក៏បានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងពីរថាៈ ប្រសិនបើទ្រង់(ឱម្ចាស់របស់ពួកយើង)ប្រទានឲ្យពួកយើងនូវ កូនដ៏ល្អម្នា ក់ដោយបង្កើតគេឲ្យមានលក្ខណៈពេញលេញនោះ ពួកយើងពិតជានឹងក្លា យទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណចំពោះឧបការ គុណរបស់ទ្រង់ជាមិនខាន។
فَلَمَّآ ءَاتَىٰهُمَا صَـٰلِحًۭا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَا ۚ فَتَعَـٰلَى ٱللَّهُ عَمَّا يُشْرِكُونَ ﴿١٩٠﴾
ក្រោយមក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ទទួលយកការបួងសួងរបស់គេទាំងពីរ ហើយបានប្រទានដល់គេទាំងពីរនូវកូនដ៏ល្អម្នាក់ដូចដែលគេទាំងពីរបាន បួងសួងសុំនោះ ស្រាប់តែគេទាំងពីរបានធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ចំពោះអ្វី(កូន)ដែលទ្រង់បានប្រទានដល់គេទាំងពីរទៅវិញ ដោយគេទាំងពីរបានផ្តល់ភាពជា ខ្ញុំបម្រើដល់កូនរបស់ពួកគេទាំងពីរក្រៅពីអល់ឡោះជាម្ចាស់ ដោយបានដាក់ឈ្មោះកូនរបស់គេថា “អាប់ទុលហារីស” (មានន័យថា ខ្ញុំបម្រើរបស់ហារីស)។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាខ្ពង់ខ្ពស់ និងមហាស្អាតស្អំពីភាពមានដៃគូ(ស្ហ៊ីរិក) ពីព្រោះ ទ្រង់គឺជាព្រះជាម្ចា ស់តែមួយគត់ក្នុងភាពជាម្ចា ស់ដែលបង្កើត និង ក្នុងភាពជាម្ចា ស់ដែលត្រូវគេគោរពសក្កា រៈ។ أيشركون ما لا يخلق شئا وهم يخلقون
أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْـًۭٔا وَهُمْ يُخْلَقُونَ ﴿١٩١﴾
តើពួកគេយករូបបដិមាទាំងឡាយនិងអ្វីក្រៅពីនេះមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់ឬ ខណៈដែលពួកគេបានដឹងថា រូបបដិមាទាំងនោះមិនបានបង្កើត អ្វីមួយ ដែលជាហេតុឲ្យពួកវាសាកសមនឹងឲ្យគេគោរពសក្កា រៈនោះឡើយ ផ្ទុយទៅវិញ ពួកវា(រូបដិមា)ត្រូវបានគេបង្កើតនោះ? ដូច្នេះ តើពួកគេយកពួកវាមកគោរព សក្កា រៈរួមជាមួយនឹងអល់ឡោះយ៉ា ងដូចម្តេច?
وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًۭا وَلَآ أَنفُسَهُمْ يَنصُرُونَ ﴿١٩٢﴾
ហើយព្រះនានាដែលគេគោរពសក្កា រៈទាំងនេះ គ្មា នសមត្ថភាពអាចជួយអ្នកដែលគោរពសក្កា រៈចំពោះពួកវានោះឡើយ ហើយពួកវាក៏គ្មា នសមត្ថភាពជួយខ្លួនឯង បាននោះដែរ។ដូច្នេះ តើពួកគេគោរពសក្កា រៈចំពោះពួកវាយ៉ា ងដូចម្តេច? بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِن تَدْعُوهُمْ إِلَى ٱلْهُدَىٰ لَا يَتَّبِعُوكُمْ ۚ سَوَآءٌ عَلَيْكُمْ أَدَعَوْتُمُوهُمْ أَمْ أَنتُمْ صَـٰمِتُونَ ﴿١٩٣﴾
ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីរូបបដិមានានាដែលពួកអ្នកយកវាធ្វើជាព្រះក្រៅពីអល់ឡោះទាំងនោះឲ្យចង្អុលបង្ហា ញ(ពួកអ្នក)នោះ ពួកវាមិនអាច ឆ្លើយតបនឹងពួកអ្នកបានឡើយនូវអ្វីដែលពួកអ្នកបានបួងសួងសុំពីពួកវានោះ ហើយពួកវាក៏មិនអាចធ្វើតាមពួកអ្នកបានដែរ។ វាដូចតែគ្នាទេចំពោះពួកវា ទោះបីជា ពួកអ្នកបួងសួងសុំពីពួកវា ឬក៏ពួកអ្នកនៅស្ងៀមក៏ដោយ ពីព្រោះពួកវាគ្រាន់តែជាដុំថ្ម ជារបស់ដែលគ្មានវិញ្ញាណដែលមិនអាចស្តាប់លឺ និងមិនអាចនិយាយបាន ប៉ុណ្ណោះ។
إِنَّ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمْثَالُكُمْ ۖ فَٱدْعُوهُمْ فَلْيَسْتَجِيبُوا۟ لَكُمْ إِن كُنتُمْ صَـٰدِقِينَ ﴿١٩٤﴾
ជាការពិតណាស់ អ្វីដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាគឺជាម៉ាខ្លូករបស់អល់ឡោះ(របស់ដែលអល់ឡោះ បានបង្កើត) ជាកម្មសិទ្ធិរបស់ទ្រង់ដូចពួកអ្នកដែរ តែពួកអ្នកគ្រាន់បើជាង និងល្អជាងពួកគេបន្តិច ពីព្រោះពួកអ្នក ជាមនុស្សរស់ដែលអាចនិយាយបាន អាចដើរបាន អាចស្តាប់លឺ និងអាចមើលឃើញបាន ប៉ុន្តែរូបបដិមារបស់ពួកអ្នកវិញមិនដូច្នោះទេ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីពួកវា ហើយឲ្យពួកវាឆ្លើយតបចំពោះពួកអ្នក មើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកវាពិតជាអាចធ្វើបានមែននោះ។
أَلَهُمْ أَرْجُلٌۭ يَمْشُونَ بِهَآ ۖ أَمْ لَهُمْ أَيْدٍۢ يَبْطِشُونَ بِهَآ ۖ أَمْ لَهُمْ أَعْيُنٌۭ يُبْصِرُونَ بِهَآ ۖ أَمْ لَهُمْ ءَاذَانٌۭ يَسْمَعُونَ بِهَا ۗ قُلِ ٱدْعُوا۟ شُرَكَآءَكُمْ ثُمَّ كِيدُونِ فَلَا تُنظِرُونِ ﴿١٩٥﴾
រូបបដិមាដែលពួកអ្នកយកវាមកគោរពបូជាធ្វើជាព្រះទាំងនោះ តើពួកវាមានជើងដែលអាចដើរបានដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកអ្នកដែរឬទេ? ឬក៏តើពួកវា មានដៃដែលអាចការពារពួកអ្នកដោយកម្លាំងរបស់វាដែរឬទេ? ឬក៏តើពួកវាមានភ្នែកដែលអាចមើលឃើញពីប្រការដែលកំបាំងពីពួកអ្នក ហើយពួកវាប្រាប់ពួកអ្នក បានដែរឬទេ? ឬក៏តើពួកវាមានត្រចៀកដែលអាចស្តា ប់លឺនូវអ្វីដែលលាក់បាំងពីពួកអ្នក ហើយវាយកមកប្រាប់ឲ្យពួកអ្នកបានដឹងដែរឬទេ? ប្រសិនបើពួកវាមិនអាច ធ្វើបានដូច្នោះទេនោះ ចុះហេតុអ្វីបានជាពួកអ្នកគោរពសក្ការៈចំពោះពួកវាដោយសង្ឃឹមថា ពួកវាអាចនាំមកនូវផលប្រយោជន៍ ឬការពារគ្រោះថ្នាក់ពីពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ចូរពួកអ្នកបួងសួងសុំពីពួកដែលពួកអ្នកយកពួកវាមកដាក់ស្មើនឹងអល់ឡោះ បន្ទាប់មក ចូរពួកអ្នកប្រើល្បិចដើម្បីធ្វើបាបខ្ញុំចុះ ហើយកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។
إِنَّ وَلِـِّۧىَ ٱللَّهُ ٱلَّذِى نَزَّلَ ٱلْكِتَـٰبَ ۖ وَهُوَ يَتَوَلَّى ٱلصَّـٰلِحِينَ ﴿١٩٦﴾
ជាការពិតណាស់ អ្នកដែលជួយគាំពារខ្ញុំ(ព្យការីមូហាំម៉ាត់) និងអ្នកដែលស្ថិតនៅជាមួយខ្ញុំនោះ គឺអល់ឡោះជាម្ចាស់ដែលទ្រង់រក្សាការពាររូបខ្ញុំ។ ដូចនេះ ខ្ញុំមិន សង្ឃឹមចំពោះអ្នកណាផ្សេងក្រៅពីទ្រង់នោះឡើយ ហើយខ្ញុំក៏គ្មានខ្លាចអ្វីបន្តិចពីសំណាក់រូបដិមារបស់ពួកអ្នកនោះដែរ។ ហើយទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរ គួរអានមកកាន់ខ្ញុំដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក។ ហើយទ្រង់ក៏ជាអ្នកគាំពារខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងអំពើល្អ ដោយទ្រង់រក្សាការពារពួកគេ និងជួយដល់ពួកគេដែរ។
وَٱلَّذِينَ تَدْعُونَ مِن دُونِهِۦ لَا يَسْتَطِيعُونَ نَصْرَكُمْ وَلَآ أَنفُسَهُمْ يَنصُرُونَ ﴿١٩٧﴾
រូបបដិមាដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែបួងសួងសុំទាំងនោះ ពួកវាគ្មានលទ្ធភាពជួយពួកអ្នកនោះឡើយ ហើយពួកវាក៏មិនអាចជួយខ្លួនឯងបាននោះដែរ ពីព្រោះពួកវាទន់ខ្សោយបំផុត គ្មា នសមត្ថភាពនោះទេ។ដូច្នេះ តើពួកអ្នកបួងសួងសុំពីពួកគេក្រៅពីអល់ឡោះយ៉ា ងដូចម្តេច?
وَإِن تَدْعُوهُمْ إِلَى ٱلْهُدَىٰ لَا يَسْمَعُوا۟ ۖ وَتَرَىٰهُمْ يَنظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ ﴿١٩٨﴾
ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីរូបបដិមារបស់ពួកអ្នកដែលពួកអ្នកគោរពសក្កា រៈចំពោះពួកវាក្រៅពីអល់ឡោះទាំងនោះឲ្យចង្អុលបង្ហា ញនោះ ពួកវាមិនអាចស្តាប់លឺការបួងសួងរបស់ពួកអ្នកនោះទេ។ ហើយពួកអ្នកឃើញពួកវានៅនឹងមុខរបស់ពួកអ្នកក្នុងរូបភាពដែលគេបង្កើតឡើងមកប៉ុណ្ណោះ ពោល គឺជាដុំថ្មដែលមិនអាចមើលឃើញ។ ពិតណាស់ ពួកគេបានធ្វើរូបបដិមាទាំងនេះឡើងតាមគំរូ(ឲ្យមានរូបរាងដូច)កូនចៅអាហ្ទាំ(មនុស្សលោក) ឬសត្វផ្សេងៗ។ ពួកវា មានដៃ មានជើង និងមានភ្នែក ក៏ប៉ុន្តែពួកវាទាំងនេះ គឺជារបស់ដែលគ្មា នវិញ្ញា ណ គ្មា នជីវិត ហើយក៏គ្មា នចលនានោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
خُذِ ٱلْعَفْوَ وَأْمُرْ بِٱلْعُرْفِ وَأَعْرِضْ عَنِ ٱلْجَـٰهِلِينَ ﴿١٩٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យពីមនុស្ស និងផ្តល់ភាពងាយស្រួលដល់ពួកគេតាមរយៈទង្វើ និងអត្តចរិត(របស់អ្នក) ហើយមិនត្រូវដាក់ បន្ទុកលើពួកគេលើសពីសមត្ថភាពរបស់ពួកគេនោះទេ ព្រោះការធ្វើដូច្នោះនឹងធ្វើឲ្យពួកគេរត់គេច(ចេញពីអ្នក)។ ហើយចូរប្រើគ្នាឲ្យនិយាយនូវពាក្យសម្តីដែលល្អ និងធ្វើនូវទង្វើដែលល្អ។ ហើយចូរអ្នកបែរចេញពីក្រុមដែលល្ងង់ខ្លៅ ដោយមិនត្រូវតបតនឹងពួកគេដោយភាពល្ងង់ខ្លៅរបស់ពួកគេនោះទេ។ ដូចនេះ ជនណាដែល ធ្វើបាបអ្នក ចូរអ្នកកុំធ្វើបាបពួកគេវិញ ហើយជនណាដែលហាមឃាត់អ្នក(ពីអ្វីមួយ) ចូរអ្នកកុំហាមឃាត់គេវិញ។
وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيْطَـٰنِ نَزْغٌۭ فَٱسْتَعِذْ بِٱللَّهِ ۚ إِنَّهُۥ سَمِيعٌ عَلِيمٌ ﴿٢٠٠﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានអារម្មណ៍ថា ស្ហៃតនកំពុងតែញុះញង់អ្នក(ឱ្យព្រឹត្តបាបកម្ម) ឬរារាំងអ្នកពីការធ្វើអំពើល្អនោះ ចូរអ្នកសុំការ ជ្រកកោនពីអល់ឡោះជាម្ចាស់ ហើយសុំពីទ្រង់ឲ្យការពារអ្នកអំពីវា។ ជាការពិតណាស់ ទ្រង់មហាលឺបំផុតនូវអ្វីដែលអ្នកបាននិយាយ មហាដឹងបំផុតនូវការសុំ ជ្រកកោនរបស់អ្នក។ ដូច្នេះ ទ្រង់នឹងការពាររូបអ្នកពីស្ហៃតន។
إِنَّ ٱلَّذِينَ ٱتَّقَوْا۟ إِذَا مَسَّهُمْ طَـٰٓئِفٌۭ مِّنَ ٱلشَّيْطَـٰنِ تَذَكَّرُوا۟ فَإِذَا هُم مُّبْصِرُونَ ﴿٢٠١﴾
ជាការពិតណាស់ បណ្តា អ្នកដែលកោតខ្លា ចអល់ឡោះដោយការអនុវត្តតាមបទបញ្ជា ទាំងឡាយដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងពីអ្វីដែលអល់ឡោះបានហាម ឃាត់នោះ នៅពេលដែលមានស្ហៃតនមកញុះញង់ពួកគេ(អូសទាញពួកគេឲ្យប្រព្រឹត្តបាបកម្ម) ហើយពួកគេក៏បានប្រព្រឹត្តបាបកម្មនោះ គឺពួកគេនឹកឃើញពីភាព ធំធេងរបស់អល់ឡោះ និងទណ្ឌកម្មរបស់ទ្រង់ចំពោះពួកដែលប្រព្រឹត្តល្មើស ព្រមទាំងផលបុណ្យទ្រង់សម្រាប់អ្នកដែលគោរពប្រតិបត្តិ។ ដូច្នេះ ពួកគេសារភាព កំហុសចំពោះអល់ឡោះពីបាបកម្មទាំងឡាយរបស់ពួកគេ ហើយវិលត្រឡប់ទៅកាន់ម្ចា ស់របស់ពួកគេវិញ។ ហើយខណៈនោះ ពួកគេគឺជាអ្នកដែលស្ថិតនៅលើមាគ៌ា ដ៏ត្រឹមត្រូវ ហើយពួកគេកែលម្អនូវទង្វើ(អាក្រក់)ដែលពួកគេធ្លា ប់បានសាង និងបញ្ឈប់វា(មិនសាងអំពើបាបតទៅទៀត)។
وَإِخْوَٰنُهُمْ يَمُدُّونَهُمْ فِى ٱلْغَىِّ ثُمَّ لَا يُقْصِرُونَ ﴿٢٠٢﴾
ចំណែកឯបងប្អូនរបស់ពួកស្ហៃតនក្នុងចំណោមពួកមនុស្សអាក្រក់ និងពួកដែលប្រឆាំងវិញនោះ ស្ហៃតននៅតែបន្ថែមឲ្យពួកគេនូវភាពរង្វេងនៃអំពើបាបកម្ម ដោយ ការសាងបាបកម្មម្តងហើយម្តងទៀត។ ស្ហៃតនមិនព្រមបញ្ឈប់ការពង្វក់និងការធ្វើឲ្យពួកគេវង្វេងនោះឡើយ ហើយមនុស្សអាក្រក់ ក៏មិនព្រមបញ្ឈប់ការធ្វើ តាម(ស្ហៃតន) និងការប្រព្រឹត្តអំពើអាក្រក់នោះដែរ។
وَإِذَا لَمْ تَأْتِهِم بِـَٔايَةٍۢ قَالُوا۟ لَوْلَا ٱجْتَبَيْتَهَا ۚ قُلْ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَىَّ مِن رَّبِّى ۚ هَـٰذَا بَصَآئِرُ مِن رَّبِّكُمْ وَهُدًۭى وَرَحْمَةٌۭ لِّقَوْمٍۢ يُؤْمِنُونَ ﴿٢٠٣﴾
ورحمة لقوم يؤمنون ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់(ពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងណាមួយនោះ ពួកគេបដិសេធនឹងអ្នក ហើយបែរចេញអំពី ភស្តុតាងនោះ។ តែប្រសិនបើអ្នកមិនបាននាំមកនូវភស្តុតាងណាមួយមកទេនោះ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)នូវសញ្ញាភស្តុតាង ណាមួយនោះដោយខ្លួនឯងទៅ?ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំមិនអាចនាំមកនូវភស្តុតាងណាមួយដោយខ្លួនឯងនោះឡើយ ហើយ ខ្ញុំក៏មិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះជាម្ចា ស់ទ្រង់បានផ្តល់មកកាន់ខ្ញុំនោះដែរ។ គម្ពីរគួរអានដែលខ្ញុំសូត្រទៅកាន់ពួកអ្នកនេះ គឺជាសញ្ញា ភស្តុតាង មកពីអល់ឡោះដែលជាអ្នកបង្កើតពួកអ្នកនិងជាអ្នកចាត់ចែងកិច្ចការទាំងឡាយរបស់ពួកអ្នក និងជាការចង្អុលបង្ហា ញ ព្រមទាំងជាក្តីមេត្តា ករុណាចំពោះខ្ញុំបម្រើរបស់ ទ្រង់ដែលជាអ្នកមានជំនឿ។ រីឯក្រៅពីបណ្តា អ្នកដែលមានជំនឿវិញនោះ ពិតណាស់ ពួកគេ គឺជាពួកដែលវង្វេង ជាពួកដែលអពមង្គល។
وَإِذَا قُرِئَ ٱلْقُرْءَانُ فَٱسْتَمِعُوا۟ لَهُۥ وَأَنصِتُوا۟ لَعَلَّكُمْ تُرْحَمُونَ ﴿٢٠٤﴾
ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអាននោះ ចូរពួកអ្នកស្តាប់ការសូត្ររបស់គេ និងកុំនិយាយគ្នា ហើយចូរកុំរវល់នឹងអ្វីផ្សេងក្រៅពីការស្តាប់វាឲ្យសោះ។ សង្ឃឹមថា អល់ឡោះជាម្ចា ស់នឹងអាណិ តស្រឡាញ់ចំពោះពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱذْكُر رَّبَّكَ فِى نَفْسِكَ تَضَرُّعًۭا وَخِيفَةًۭ وَدُونَ ٱلْجَهْرِ مِنَ ٱلْقَوْلِ بِٱلْغُدُوِّ وَٱلْـَٔاصَالِ وَلَا تَكُن مِّنَ ٱلْغَـٰفِلِينَ ﴿٢٠٥﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)រំលឹកទៅចំពោះម្ចាស់របស់អ្នកដោយបន្ទាបខ្លួន ឱនលំទោន និងកោតខ្លាច។ ហើយចូរអ្នកបួងសួងចំពោះអល់ឡោះដោយ សម្លេងលឺល្មម មិនខ្លាំងពេក ហើយក៏មិនតិចពេក ទាំងនៅពេលព្រឹកនិងនៅពេលល្ងាច ព្រោះពេលវេលាទាំងពីរនេះ គឺជាពេលវេលាដែលល្អ។ ហើយចូរអ្នកកុំធ្វើឲ្យ ខ្លួនរបស់អ្នកស្ថិតក្នុងចំណោមពួកដែលធ្វេសប្រហែសពីការរំលឹកចំពោះអល់ឡោះជាម្ចា ស់ឲ្យសោះ។
إِنَّ ٱلَّذِينَ عِندَ رَبِّكَ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِۦ وَيُسَبِّحُونَهُۥ وَلَهُۥ يَسْجُدُونَ ۩ ﴿٢٠٦﴾
ពិតប្រាកដណាស់ បណ្តា ម៉ា ឡាអ៊ីកាត់ដែលនៅជិតម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ពួកគេមិនតម្កើងខ្លួន(ក្រអឺតក្រទម)ចំពោះការគោរពសក្ការៈទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេគោរពប្រតិបត្តិ និងទទួលយកវាដោយក្តីគោរពដោយពួកគេមិននឿយហត់នោះឡើយ។ ហើយពួកគេលើកតម្កើងអល់ឡោះជាម្ចាស់ទាំង ពេលយប់ទាំងពេលថ្ងៃនូវអ្វីដែលសាកសមនឹងទ្រង់ ហើយពួកគេឱនស៊ូជោតចំពោះទ្រង់តែមួយគត់។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ