ٱلْحَمْدُ لِلَّهِ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ وَجَعَلَ ٱلظُّلُمَـٰتِ وَٱلنُّورَ ۖ ثُمَّ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ يَعْدِلُونَ ﴿١﴾
ការពិពណ៌ នានូវភាពពេញលេញឥតខ្ចោះ និងការកោតសរសើរចំពោះភាពល្អប្រពៃខ្ពង់ខ្ពស់ជាមួយសេចក្តីស្រលាញ់ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបង្កើត មេឃជាច្រើនជាន់និងផែនដីដោយគ្មា នគំរូពីមុនមក។ ហើយទ្រង់បានបង្កើតពេលយប់និងពេលថ្ងៃដែលកំពុងផ្លា ស់ប្តូរវេនគ្នា (ទៅវិញទៅមក)។ ពេលយប់ ទ្រង់បាន បង្កើតវាសម្រាប់ជាភាពងងឹត ហើយពេលថ្ងៃទ្រង់បានបង្កើតវាសម្រាប់ជាពន្លឺ។ ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកដែលគ្មានជំនឿនៅតែចាត់ទុកអ្នកផ្សេង ប្រៀបស្មើនឹងទ្រង់ ហើយពួកគេបានយកអ្នកផ្សេងធ្វើជាដៃគូ(គោរពសក្កា រៈ)រួមនឹងទ្រង់ដដែល។
هُوَ ٱلَّذِى خَلَقَكُم مِّن طِينٍۢ ثُمَّ قَضَىٰٓ أَجَلًۭا ۖ وَأَجَلٌۭ مُّسَمًّى عِندَهُۥ ۖ ثُمَّ أَنتُمْ تَمْتَرُونَ ﴿٢﴾
(អល់ឡោះជាម្ចា ស់)ទ្រង់គឺជាព្រះដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំឡាយ)អំពីដីឥដ្ឋ ខណៈដែលទ្រង់បានបង្កើតព្យាការីអាហ្ទាំដែលជាឪពុករបស់ពួកអ្នក អំពីដីឥដ្ឋ។ បន្ទាប់មក ទ្រង់បានកំណត់ពេលវេលាសម្រាប់ពួកអ្នករស់នៅក្នុងលោកិយ ហើយទ្រង់បានកំណត់ពេលវេលាមួយផ្សេងទៀត(ថ្ងៃបរលោក)ដែលគ្មាន នរណាម្នាក់អាចដឹងពីការកំណត់នេះបានឡើយលើកលែងតែទ្រង់ប៉ុណ្ណោះ ដើម្បីទ្រង់ពង្រោះពួកអ្នកឱ្យរស់ឡើងវិញនាថ្ងៃបរលោក។ ហើយក្រោយមក ពួកអ្នក នៅតែសង្ស័យចំពោះសមត្ថភាពរបស់ទ្រង់ក្នុងការប្រោសឱ្យរស់ឡើងវិញដដែល។
وَهُوَ ٱللَّهُ فِى ٱلسَّمَـٰوَٰتِ وَفِى ٱلْأَرْضِ ۖ يَعْلَمُ سِرَّكُمْ وَجَهْرَكُمْ وَيَعْلَمُ مَا تَكْسِبُونَ ﴿٣﴾
ហើយ(អល់ឡោះ)ទ្រង់ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ទាំងអ្នកនៅលើមេឃជាច្រើនជាន់ និងអ្នកនៅផែនដី។ គ្មានអ្វីមួយអាចលាក់បាំងពី ទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងបំផុតនូវអ្វីពួកអ្នកលាក់ទុក មិនថាការនៀត(ការប៉ង) ពាក្យសំដី និងទង្វើ(របស់ពួកអ្នក)នោះទេ។ ហើយទ្រង់មហាដឹងបំផុតនូវអ្វីៗ ដែលពួកអ្នកលាតត្រដាងឲ្យឃើញ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។ وما تأتيهم من ءاية من ءايت ربهم إلا كانواعنها معرضين
وَمَا تَأْتِيهِم مِّنْ ءَايَةٍۢ مِّنْ ءَايَـٰتِ رَبِّهِمْ إِلَّا كَانُوا۟ عَنْهَا مُعْرِضِينَ ﴿٤﴾
ហើយគ្មា នភស្តុតាងណាមួយមកពីព្រះជាម្ចា ស់របស់មុស្ហរីគីនទាំងនោះបានមកដល់គេ ក្រៅពីពួកគេបានបោះបង់វាចោលដោយគ្មា នខ្វា យខ្វល់អ្វីឡើយ។ ពិត ប្រាកដណាស់ បណ្តា ភស្តុតាងដ៏ច្បាស់លាស់និងអំណះអំណាងដ៏ឧត្តុង្គឧត្តមដែលបង្ហាញទៅលើភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះបានមកដល់ពួកគេ ហើយបណ្តា ភស្តុតាងដែលបង្ហាញពីសច្ចភាពរបស់បណ្តា អ្នកនាំសាររបស់ទ្រង់ក៏បានមកដល់ពួកគេដែរ។ តែទោះបីយ៉ាងនេះក៏ដោយ ក៏ពួកគេនៅតែងាកចេញពី ភស្តុតាងទាំងនោះ ដោយគ្មា នអើពើអ្វីទាល់តែសោះ។
فَقَدْ كَذَّبُوا۟ بِٱلْحَقِّ لَمَّا جَآءَهُمْ ۖ فَسَوْفَ يَأْتِيهِمْ أَنۢبَـٰٓؤُا۟ مَا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٥﴾
ហើយប្រសិនបើពួកគេបានងាកចេញពីបណ្តា ភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងដ៏ឧត្តុង្គឧត្តមទាំងនោះគឺពួកគេពិតជាបានងាកចេញពីអ្វីដែលច្បាស់លាស់ បំផុត ពីព្រោះពួកគេបានបដិសេធនូវអ្វីដែលដែលព្យាការីមូហាំម៉ា ត់បាននាំនៃគម្ពីរគួរអាន។ ហើយពួកគេនឹងដឹងថា អ្វីដែលពួកគេធ្លា ប់បានសើចចំអកចំពោះបណ្តា ភស្តុតាងដែលបានមកដល់ពួកគេនោះ វាគឺជាការពិត នៅពេលដែលពួកគេបានឃើញទណ្ឌ កម្មនៅថ្ងៃបរលោក។
أَلَمْ يَرَوْا۟ كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍۢ مَّكَّنَّـٰهُمْ فِى ٱلْأَرْضِ مَا لَمْ نُمَكِّن لَّكُمْ وَأَرْسَلْنَا ٱلسَّمَآءَ عَلَيْهِم مِّدْرَارًۭا وَجَعَلْنَا ٱلْأَنْهَـٰرَ تَجْرِى مِن تَحْتِهِمْ فَأَهْلَكْنَـٰهُم بِذُنُوبِهِمْ وَأَنشَأْنَا مِنۢ بَعْدِهِمْ قَرْنًا ءَاخَرِينَ ﴿٦﴾
តើពួកគ្មា នជំនឿមិនបានដឹងទេឬអំពីមាគ៌ា របស់អល់ឡោះក្នុងការបំផ្លា ញប្រជាជាតិដែលបំពាននោះ? ជាការពិតណាស់ អល់ឡោះជាម្ចា ស់បានបំផ្លា ញប្រជាជាតិ ជំនាន់មុនពួកគេជាច្រើនមកហើយ ដែលប្រជាជាតិទាំងនោះ ទ្រង់បានប្រទានឱ្យពួកគេអំពីមូលហេតុដែលធ្វើឱ្យពួកគេខ្លាំងពូកែ និងមានជីវិតរស់នៅលើផែនដី បានយូរអង្វែងដែលទ្រង់ពុំធ្លា ប់បានប្រទានឱ្យពួកគ្មា នជំនឿ(ជំនាន់ព្យាការីមូហាំម៉ា ត់)ទាំងនោះទេ។ហើយទ្រង់ក៏បានបញ្ចុះទឹកភ្លៀងយ៉ា ងច្រើន(ទៅលើពួកគេ) និង បានធ្វើឲ្យមានទន្លេជាច្រើនហូរនៅខាងក្រោមលំនៅដ្ឋានរបស់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាប្រឆាំងនឹងអល់ឡោះជាម្ចាស់ទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ ក៏បានបំផ្លា ញពួកគេចំពោះអំពើល្មើសដែលពួកគេបានប្រព្រឹត្ត។ហើយអល់ឡោះបានបង្កើតប្រជាជាតិមួយថ្មីទៀតបន្ទា ប់ពីពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَوْ نَزَّلْنَا عَلَيْكَ كِتَـٰبًۭا فِى قِرْطَاسٍۢ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّا سِحْرٌۭ مُّبِينٌۭ ﴿٧﴾
ហើយប្រសិនបើយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ហើយពួកគេបានឃើញគម្ពីរនោះដោយផ្ទា ល់ ភ្នែករបស់ពួកគេ ហើយពួកគេបញ្ជា ក់ឱ្យកាន់តែច្បាស់ចំពោះវា ដោយពួកគេស្ទាបគម្ពីរនោះនឹងដៃរបស់ពួកគេផ្ទា ល់ក៏ដោយ ក៏ពួកគេនៅតែគ្មា នជំនឿនឹងវាដដែល ដោយសារតែភាពប្រឆាំង និងភាពរឹងរូសចេញអំពីពួកគេ ហើយពួកគេបាននិយាយថាៈ អ្វីដែលអ្នកនាំមកនេះគ្មា នអ្វីក្រៅពីមន្តអាគមយ៉ា ងពិតប្រាកដនោះទេ។ ដូច នេះ ពួកយើងនឹងមិនមានជំនឿចំពោះវាជាដាច់ខាត។
وَقَالُوا۟ لَوْلَآ أُنزِلَ عَلَيْهِ مَلَكٌۭ ۖ وَلَوْ أَنزَلْنَا مَلَكًۭا لَّقُضِىَ ٱلْأَمْرُ ثُمَّ لَا يُنظَرُونَ ﴿٨﴾
ហើយពួកគ្មា នជំនឿទាំងនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចា ស់បញ្ចុះម៉ា ឡាអ៊ីកាត់ម្នា ក់មកជាមួយព្យាការីមូហាំម៉ា ត់ឱ្យមកនិយាយជាមួយពួកយើង ហើយម៉ា ឡាអ៊ីកាត់នោះបញ្ជាក់ថា ពិតណាស់ គាត់(មូហំាម៉ា ត់)គឺជាអ្នកនាំសារម្នាក់(មកពីអល់ឡោះ)ពិតមែននោះ ពួកយើងប្រាកដជានឹងមានជំនឿមិនខាន។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ា ឡាអ៊ីកាត់មួយរូប(អមព្យាការី)តាមអ្វីដែលពួកគេរៀបរាប់ចង់បាននោះ ច្បាស់ជាយើងនឹងកម្ទេចពួកគេតែម្តងនៅពេល ពួកគេមិនមានជំនឿនោះ ហើយពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យសារភាពកំហុសឡើយ ប្រសិនបើរឿងនោះបានកើតឡើងមែននោះ។ ولو جعلنهملكا ل جعلنهرجلا وللبسنا عليهم ما يلبسون
وَلَوْ جَعَلْنَـٰهُ مَلَكًۭا لَّجَعَلْنَـٰهُ رَجُلًۭا وَلَلَبَسْنَا عَلَيْهِم مَّا يَلْبِسُونَ ﴿٩﴾
ហើយប្រសិនបើយើងបានបញ្ជូនអ្នកនាំសារជាម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេវិញនោះ ច្បាស់ជាយើងបង្កើតម៉ាឡាអ៊ីកាត់នោះក្នុងរូបភាពជាបុរសភេទ ដើម្បីឱ្យពួកគេ អាចស្តាប់ និងអាចទទួលសេចក្តីបង្រៀនពីគេបាន ពីព្រោះពួកគេមិនអាចស្តាប់ និងមិនអាចទទួលយកសេចក្តីបង្រៀនពី(អ្នកនាំសារដែលជា)ម៉ា ឡាអ៊ីកាត់បាននោះ ទេនៅពេលដែលគេស្ថិតក្នុងរូបភាពដែលអល់ឡោះជាម្ចាស់បានបង្កើតនោះ។ សូម្បីតែយើងបានបង្កើតគេក្នុងរូបរាងជាបុរសភេទក៏ដោយ ក៏រឿងនោះនៅតែធ្វើឱ្យ ពួកគេភាន់ច្រឡំដដែល។
وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍۢ مِّن قَبْلِكَ فَحَاقَ بِٱلَّذِينَ سَخِرُوا۟ مِنْهُم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿١٠﴾
ហើយប្រសិនបើពួកទាំងនោះបានចំអកឡកឡឺយដោយពួកគេទាមទារឱ្យបញ្ចុះម៉ា ឡាអ៊ីកាត់មួយរូបមកជាមួយអ្នក(ព្យាការីមូហាំម៉ា ត់)នោះ ពិតណាស់ ប្រជាជាតិជា ច្រើននៅជំនាន់មុនអ្នកក៏បានចំអកឡកឡឺយចំពោះបណ្តា អ្នកនាំសាររបស់ពួកគេដូចគ្នា ដែរ។ ពេលនោះ ពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌ កម្មដែលពួកគេធ្លា ប់ បានបដិសេធនិងធ្លា ប់បានសើចចំអកនៅពេលគេលើកយកទណ្ឌ កម្មនេះមកគំរាមបន្លា ចពួកគេនោះ។
قُلْ سِيرُوا۟ فِى ٱلْأَرْضِ ثُمَّ ٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ ﴿١١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគ្មានជំនឿដែលចំអកឡកឡឺយទាំងនោះថាៈ ចូរពួកអ្នកធ្វើដំណើ រនៅលើផែនដីនេះចុះ បន្ទាប់មក ចូរពួកអ្នក ពិចារណាមើលចុះថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនឹងបណ្តា អ្នកនាំសាររបស់អល់ឡោះនោះទៅជាយ៉ា ងណា?ពិតណាស់ ពួកគេត្រូវបានទទួលរង នូវការដាក់ទណ្ឌ កម្មពីអល់ឡោះបន្ទា ប់ពីពួកគេមានភាពខ្លាំងពូកែនិងរឹងមាំ។
قُل لِّمَن مَّا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ قُل لِّلَّهِ ۚ كَتَبَ عَلَىٰ نَفْسِهِ ٱلرَّحْمَةَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ لَا رَيْبَ فِيهِ ۚ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ ﴿١٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើការគ្រប់គ្រងមេឃជាច្រើនជាន់ ការគ្រប់គ្រងផែនដី និងការគ្រប់គ្រងអ្វីៗដែលមាននៅរវាងមេឃនិង ផែនដីជាកម្មសិទ្ធិរបស់អ្នកណា?ចូរអ្នកឆ្លើយប្រាប់(ពួកគេ)ថាៈ ការគ្រប់គ្រងវាទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់(តែមួយគត់)។ ទ្រង់បានកំណត់ក្ដី មេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់ ជាក្តីសប្បុរសអំពីទ្រង់ចំពោះបណ្តា ខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនប្រញាប់ដាក់ទណ្ឌពួកគេភ្លាមៗឡើយ។ លុះនៅពេលដែល ពួកគេមិនព្រមសារភាពកំហុសនោះ ទ្រង់នឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ជាថ្ងៃដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខ្លួនពួកគេ បានខាតបង់ដោយការគ្មា នជំនឿចំពោះអល់ឡោះនោះ ចូរឱ្យពួកគេសង្គ្រោះខ្លួនរបស់ពួកគេពីភាពខាតបង់ចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ وَلَهُۥ مَا سَكَنَ فِى ٱلَّيْلِ وَٱلنَّهَارِ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿١٣﴾
ការគ្រប់គ្រងអ្វីៗទាំងអស់ មិនថាស្ថិតនៅពេលយប់ឬពេលថ្ងៃ គឺជាកម្មសិទិ្ធរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់មហាឮបំផុតចំពោះពាក្យសម្ដីរបស់ ពួកគេ មហាដឹងបំផុតនូវទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។ ي
قُلْ أَغَيْرَ ٱللَّهِ أَتَّخِذُ وَلِيًّۭا فَاطِرِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ ۗ قُلْ إِنِّىٓ أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ ۖ وَلَا تَكُونَنَّ مِنَ ٱلْمُشْرِكِينَ ﴿١٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈរូបបដិមា និងអ្វីផ្សេងទៀតរួមជាមួយនឹងអល់ឡោះថាៈ តើអាចទទួលយកបានដែរឬ ទេដែលខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ ហើយខ្ញុំសុំជំនួយពីគេនោះ ខណៈដែលទ្រង់ គឺជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ដោយគ្មា នគំរូពីមុនមកសោះនោះ? ពិតណាស់ មេឃនិងផែនដីមិនត្រូវបានគេបង្កើតពីមុនមកនោះទេ។ ហើយទ្រង់គឺជាអ្នកដែលប្រទានលាភសក្កា រៈចំពោះជនណា ដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយគ្មា នខ្ញុំបម្រើរបស់ទ្រង់អ្នកណាម្នា ក់ផ្តល់លាភសក្កា រៈដល់ទ្រង់នោះឡើយ ពីព្រោះទ្រង់មហា មានលើសលប់មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់នោះទេ តែបណ្តាខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ទៅវិញទេដែលពួកគេជាអ្នកមានតម្រូវការចំពោះទ្រង់នោះ។ ចូរ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបានម្ចា ស់របស់ខ្ញុំបញ្ជា ឱ្យក្លា យទៅជាអ្នកគោរពប្រណិ ប័តន៍និងបន្ទា បខ្លួនចំពោះ ទ្រង់(ជាជនមូស្លីម)មុនគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។ ហើយទ្រង់បានហាមខ្ញុំមិនឱ្យខ្ញុំក្លា យខ្លួនស្ថិតក្នុងចំណោមពួកដែលយកអ្វីផ្សេងមកគោរពសក្កា រៈរួម ជាមួយនឹងទ្រង់ឡើយ។
قُلْ إِنِّىٓ أَخَافُ إِنْ عَصَيْتُ رَبِّى عَذَابَ يَوْمٍ عَظِيمٍۢ ﴿١٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតប្រាកដណាស់ ខ្ញុំខ្លា ចទ្រង់នឹងដាក់ទណ្ឌ កម្មខ្ញុំនូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោកនៅពេលដែលខ្ញុំប្រព្រឹត្ត អំពើល្មើសដែលទ្រង់បានហាមឃាត់មកចំពោះរូបខ្ញុំ ដូចជាការធ្វើស្ហ៊ីរិក និងអ្វីផ្សេងទៀត ឬក៏ខ្ញុំបោះបង់ចោលនូវអ្វីដែលទ្រង់បានដាក់បទបញ្ជាមកចំពោះខ្ញុំ ដូចជា ការមានជំនឿ ឬប្រការផ្សេងៗទៀតនៃការគោរពប្រតិបត្តិនោះ។
مَّن يُصْرَفْ عَنْهُ يَوْمَئِذٍۢ فَقَدْ رَحِمَهُۥ ۚ وَذَٰلِكَ ٱلْفَوْزُ ٱلْمُبِينُ ﴿١٦﴾
ជនណាដែលអល់ឡោះបញ្ជៀសរូបគេពីទណ្ឌ កម្មនៅថ្ងៃបរលោកនោះ គឺគេពិតជាបានទទួលជោគជ័យដោយក្តីមេត្តា ករុណារបស់អល់ឡោះ។ ការរួចផុតពីទណ្ឌ កម្ម នោះគឺជាជោគជ័យមួយដ៏ច្បាស់លាស់ ដោយគ្មា នជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
وَإِن يَمْسَسْكَ ٱللَّهُ بِضُرٍّۢ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَ ۖ وَإِن يَمْسَسْكَ بِخَيْرٍۢ فَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿١٧﴾
ហើយប្រសិនបើអល់ឡោះឱ្យគ្រោះថ្នា ក់អ្វីមួយប៉ះទង្គិចអ្នក(ឱកូនចៅអាហ្ទាំ)នោះ គឺគ្មា នអ្នកណាអាចជួយការពារអ្នកពីគ្រោះថ្នា ក់នោះក្រៅពីអល់ឡោះជាម្ចា ស់បាន ឡើយ។ ហើយប្រសិនបើទ្រង់ធ្វើឱ្យអ្នកទទួលបាននូវប្រការល្អវិញនោះ ក៏គ្មា នអ្នកណាម្នា ក់មករារាំងប្រការនោះបានឡើយ ហើយក៏គ្មា នអ្នកណាម្នា ក់អាចទប់ស្កាត់ ភាពសប្បុរសរបស់ទ្រង់បានដែរ។ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
وَهُوَ ٱلْقَاهِرُ فَوْقَ عِبَادِهِۦ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ ﴿١٨﴾
ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលអាចធ្វើឱ្យពួកគេអាប់ឱន ជាម្ចាស់មហាខ្ពង់ខ្ពស់ទៅលើពួកគេគ្រប់រូបភាព ទាំងអស់ដែលគ្មា ននរណាអាចធ្វើឱ្យទ្រង់អសមត្ថភាពបានឡើយ ហើយក៏គ្មា ននរណាម្នា ក់ឱ្យយកឈ្នះទ្រង់បាននោះដែរ។ អ្វីៗទាំងអស់សុទ្ធតែឱនលំទោនចំពោះ ទ្រង់។ ទ្រង់ស្ថិតនៅខាងលើខ្ញុំបម្រើរបស់ទ្រង់ទៅតាមអ្វីដែលសាកសមនឹងទ្រង់។ ហើយទ្រង់គឺជាម្ចាស់ដែលមហាគតិបណ្ឌិតក្នុងការបង្កើត ការចាត់ចែង និងការ ដាក់បញ្ញត្តិច្បាប់របស់ទ្រង់ ជាម្ចា ស់មហាដឹងបំផុតដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ أَىُّ شَىْءٍ أَكْبَرُ شَهَـٰدَةًۭ ۖ قُلِ ٱللَّهُ ۖ شَهِيدٌۢ بَيْنِى وَبَيْنَكُمْ ۚ وَأُوحِىَ إِلَىَّ هَـٰذَا ٱلْقُرْءَانُ لِأُنذِرَكُم بِهِۦ وَمَنۢ بَلَغَ ۚ أَئِنَّكُمْ لَتَشْهَدُونَ أَنَّ مَعَ ٱللَّهِ ءَالِهَةً أُخْرَىٰ ۚ قُل لَّآ أَشْهَدُ ۚ قُلْ إِنَّمَا هُوَ إِلَـٰهٌۭ وَٰحِدٌۭ وَإِنَّنِى بَرِىٓءٌۭ مِّمَّا تُشْرِكُونَ ﴿١٩﴾
ئ ى إ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធ(មិនព្រមជឿ)ចំពោះអ្នកចុះថាៈ តើអ្វីដែលជាសាក្សីដ៏ខ្ពង់ខ្ពស់និងធំធេងជាងគេដែល បញ្ជា ក់ពីសច្ចភាពរបស់ខ្ញុំនោះ? ចូរអ្នកឆ្លើយថាៈ អល់ឡោះជាម្ចា ស់គឺជាសាក្សីខ្ពង់ខ្ពស់ និងធំធេងបំផុតដែលបញ្ជា ក់ពីសច្ចភាពរបស់ខ្ញុំ។ ទ្រង់នោះហើយជាសាក្សី រវាងខ្ញុំនិងរវាងពួកអ្នកទាំងអស់គ្នា។ ទ្រង់ដឹងបំផុតចំពោះអ្វីដែលខ្ញុំបាននាំមកឱ្យពួកអ្នក និងដឹងបំផុតចំពោះអ្វីដែលពួកអ្នកកំពុងច្រានចោលផងដែរ។ ហើយអល់ឡោះបានវ៉ាហ៊ី(ផ្តល់សារ)នូវគម្ពីរគួរអាននេះមកកាន់ខ្ញុំដើម្បីឲ្យខ្ញុំព្រមានបន្លា ចពួកអ្នកតាមរយៈគម្ពីរនេះ។ ហើយខ្ញុំនឹងបន្លា ចតាមរយៈគម្ពីរគួរអាននេះ ចំពោះជនណាហើយដែលគម្ពីរនេះបានទៅដល់រូបគេក្នុងចំណោមមនុស្សលោក និងជិន។ ជាការពិតណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែមានជំនឿថា ពិត ណាស់មានព្រះផ្សេងដែលត្រូវគោរពសក្កា រៈក្រៅពីអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ខ្ញុំមិនធ្វើសាក្សីលើអ្វីដែលពួកអ្នកបានទទួលស្គាល់នោះ ឡើយ ដោយសារតែភាពមិនពិតរបស់វា។ តាមពិត អល់ឡោះគឺជាព្រះជាម្ចា ស់តែមួយគត់ដោយគ្មា នដៃគូរួមជាមួយនឹងទ្រង់ឡើយ ហើយពិតណាស់ ខ្ញុំមិនជាប់ពាក់ ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ឡើយ។
ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَعْرِفُونَهُۥ كَمَا يَعْرِفُونَ أَبْنَآءَهُمُ ۘ ٱلَّذِينَ خَسِرُوٓا۟ أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ ﴿٢٠﴾
ពួកយូដាដែលយើងបានប្រទានគម្ពីរតាវរ៉តដល់ពួកគេ និងពួកណាសរ៉នីដែលយើងបានប្រទានគម្ពីរអិនជីលដល់ពួកគេនោះ ពួកទាំងនោះស្គាល់ព្យាការីមូហាំម៉ាត់ ច្បាស់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេច្បាស់ជាងកូនចៅរបស់អ្នកដទៃដូច្នោះដែរ។ ពួកទាំងនោះ គឺពួកដែលខាតបង់ខ្លួនឯង ដោយពួកគេត្រូវបាន បញ្ចូលទៅក្នុងឋាននរក ដោយសារតែពួកគេគ្មា នជំនឿ។
وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِـَٔايَـٰتِهِۦٓ ۗ إِنَّهُۥ لَا يُفْلِحُ ٱلظَّـٰلِمُونَ ﴿٢١﴾
គ្មា នអ្នកណាម្នា ក់ដែលបំពានជាងអ្នកដែលចោទថា អល់ឡោះជាម្ចា ស់ទ្រង់មានដៃគូ ហើយគេបានគោរពសក្កា រៈចំពោះអ្នកផ្សេងនោះរួមជាមួយទ្រង់ ឬបដិសេធ នឹងភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់នោះទេ។ជាការពិតណាស់ ពួកដែលបំពានដោយចោទថា អល់ឡោះជាម្ចា ស់មានដៃគូ និងមិនមានជំនឿចំពោះបណ្តា ភស្តុតាងរបស់ទ្រង់នោះ ពួកគេគ្មា នថ្ងៃទទួលបានជោគជ័យជាដាច់ខាត បើសិនជាពួកគេមិនទទួលសារភាពកំហុសទេនោះ។
وَيَوْمَ نَحْشُرُهُمْ جَمِيعًۭا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوٓا۟ أَيْنَ شُرَكَآؤُكُمُ ٱلَّذِينَ كُنتُمْ تَزْعُمُونَ ﴿٢٢﴾
ចូរអ្នកនឹកឃើញចុះពីថ្ងៃបរលោក នៅពេលដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា ដោយគ្មា នអ្នកណាម្នា ក់ក្នុងចំណោមពួកគេអាចរួចផុតបានឡើយ។បន្ទា ប់មក យើងមានបន្ទួលទៅកាន់ពួកដែលគោរពសក្កា រៈអ្នកផ្សេងរួមជាមួយអល់ឡោះ ជាការស្តីបន្ទោ សចំពោះពួកគេថាៈ តើព្រះនានាដែលពួកអ្នកធ្លា ប់បានអះអាងដោយ ភូតកុហកថា ពួកវាជាដៃគូរបស់អល់ឡោះជាម្ចា ស់នោះនៅឯណាទៅ?
ثُمَّ لَمْ تَكُن فِتْنَتُهُمْ إِلَّآ أَن قَالُوا۟ وَٱللَّهِ رَبِّنَا مَا كُنَّا مُشْرِكِينَ ﴿٢٣﴾
ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីនោះទេបន្ទាប់ពីការសាកសួរនេះហើយនោះ ក្រៅពីពួកគេនិយាយលាងខ្លួនពួកគេពីពួកព្រះទាំងអស់នោះប៉ុណ្ណោះ ហើយ ពួកគេនិយាយទាំងភូតភរថាៈ ពួកយើងសូមស្បថនឹងអល់ឡោះដែលជាម្ចាស់របស់ពួកយើង! កាលនៅលើលោកិយ ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរព សក្កា រៈអ្នកផ្សេងរួម)ជាមួយនឹងទ្រង់ឡើយ។ផ្ទុយទៅវិញ ពួកយើង គឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកដែលគោរពសក្កា រៈចំពោះទ្រង់តែមួយអង្គគត់។
ٱنظُرْ كَيْفَ كَذَبُوا۟ عَلَىٰٓ أَنفُسِهِمْ ۚ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ ﴿٢٤﴾
ចូរអ្នក(ឱមូហាំម៉ា ត់)មើលចុះ ថាតើពួកគេភូតកុហកចំពោះខ្លួនឯង ដោយបដិសេធថា ពួកគេពុំធ្លាប់ធ្វើស្ហ៊ីរិក(ពហុទេពនិយមជាមួយអល់ឡោះ)នោះយ៉ា ងដូចម្តេច? ហើយអ្វីដែលពួកគេធ្លា ប់បានបង្កើតវាធ្វើជាដៃគូរួមជាមួយអល់ឡោះកាលនៅក្នុងលោកិយនោះ បានបាត់ចេញពីពួកគេនិងបានបោកប្រាស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمِنْهُم مَّن يَسْتَمِعُ إِلَيْكَ ۖ وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِىٓ ءَاذَانِهِمْ وَقْرًۭا ۚ وَإِن يَرَوْا۟ كُلَّ ءَايَةٍۢ لَّا يُؤْمِنُوا۟ بِهَا ۚ حَتَّىٰٓ إِذَا جَآءُوكَ يُجَـٰدِلُونَكَ يَقُولُ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَـٰذَآ إِلَّآ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿٢٥﴾
ហើយក្នុងចំណោមពួកមុស្ហរីគីន គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលអ្នកសូត្រគម្ពីរគួរអាន។ ប៉ុន្តែពួកគេមិនទទួលបានទទួលផល ប្រយោជន៍ពីអ្វីដែលពួកគេស្ដាប់លឺនោះទេ ដោយសារតែយើងបានបង្កើតគម្របនៅលើដួងចិត្តរបស់ពួកគេ រហូតដល់ពួកគេមិនអាចយល់ពីគម្ពីរគួរអានបាន ដោយសារតែភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេ។ ហើយយើងបានបង្កើតឆ្នុកមួយនៅក្នុងត្រចៀករបស់ពួកគេ ដោយពួកគេមិនអាចស្តាប់លឺនូវអ្វីដែល មានផលប្រយោជន៍ឡើយ ហើយបើទោះបីជាពួកគេបានឃើញសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់ក្រឡែតហើយក៏ដោយ ក៏ពួកគេគ្មានជំនឿដែរ។ លុះដល់ពេល ពួកគេបានទៅជួបអ្នក ពួកគេបានឈ្លោះប្រកែកនឹងអ្នកដោយយករឿងមិនពិតមកតតាំងនឹងរឿងពិតដោយនិយាយថាៈ អ្វីដែលអ្នកនាំមកឱ្យនេះសុទ្ធតែដកស្រង់ ចេញពីបណ្តា គម្ពីររបស់ពួកជំនាន់មុនមកប៉ុណ្ណោះ។
وَهُمْ يَنْهَوْنَ عَنْهُ وَيَنْـَٔوْنَ عَنْهُ ۖ وَإِن يُهْلِكُونَ إِلَّآ أَنفُسَهُمْ وَمَا يَشْعُرُونَ ﴿٢٦﴾
ហើយពួកគេហាមឃាត់អ្នកដទៃមិនឱ្យមានជំនឿចំពោះអ្នកនាំសារ ហើយពួកគេផ្ទាល់ក៏ចៀសឆ្ងាយអំពីការមានជំនឿចំពោះអ្នកនាំសារដែរ។ ដូចនេះ ពួកគេមិន ទុកឱ្យនរណាម្នាក់អាចទទួលបានផលប្រយោជន៍ពីការមានជំនឿចំពោះអ្នកនាំសារនោះទេ ហើយពួកគេក៏មិនទទួលបានផលប្រយោជន៍ពីវាដែរ។ ហើយពួកគេមិន បានដឹងឡើយថា អ្វីដែលពួកគេកំពុងតែប្រព្រឹត្តនោះ គ្មា នផ្តល់អ្វីក្រៅពីការបំផ្លា ញខ្លួនឯងនោះឡើយ។
وَلَوْ تَرَىٰٓ إِذْ وُقِفُوا۟ عَلَى ٱلنَّارِ فَقَالُوا۟ يَـٰلَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِـَٔايَـٰتِ رَبِّنَا وَنَكُونَ مِنَ ٱلْمُؤْمِنِينَ ﴿٢٧﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មើលឃើញពេលដែលពួកគេត្រូវបានគេយកទៅបង្ហា ញខ្លួននៅមុខឋាននរកនៅថ្ងៃបរលោកដោយពួកគេនិយាយទាំង មានវិប្បដិសារីថាៈ ឱអនិច្ចាអ្វីម្លេះទេពួកយើង! ប្រសិនបើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតនោះ ពួកយើងពិតជានឹងមិនបដិសេធ បណ្តា ភស្តុតាងរបស់អល់ឡោះម្ចាស់ទៀតនោះទេ ហើយពួកយើងនឹងស្ថិតនៅក្នុងចំណោមបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះមិនខាន។ (ប្រសិនបើអ្នក មើលឃើញដូច្នោះនោះ) អ្នកនឹងបានឃើញអំពីស្ថា នភាពដ៏អាក្រក់របស់ពួកគេ។
بَلْ بَدَا لَهُم مَّا كَانُوا۟ يُخْفُونَ مِن قَبْلُ ۖ وَلَوْ رُدُّوا۟ لَعَادُوا۟ لِمَا نُهُوا۟ عَنْهُ وَإِنَّهُمْ لَكَـٰذِبُونَ ﴿٢٨﴾
រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះទេដែលថា បើសិនជាពួកគេត្រូវបានគេត្រលប់(មកកាន់លោកិយ)វិញនោះ ពួកគេច្បាស់ជាមានជំនឿនោះ។ ផ្ទុយ ទៅវិញ អ្វីដែលពួកគេបានលាក់បាំងអំពីពាក្យសំដីរបស់ពួកគេដែលបាននិយាយថា “សូមស្បថទៅចំពោះអល់ឡោះ! យើងមិនមែនជាអ្នកពហុទេពនិយមនោះ ទេ”នោះ បានលាតត្រដាងឱ្យពួកគេបានឃើញ នៅពេលដែលអវយវៈទាំងអស់របស់ពួកគេបានធ្វើសាក្សីប្រឆាំងនឹងពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេ កំណត់ឲ្យ(ពួកគេអាច)វិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)បានមែននោះ ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែលទៀត ដូចជាការគ្មានជំនឿ និង(ការប្រព្រឹត្ត)អំពើពហុទេពនិយមជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះការសន្យារបស់ពួកគេ ដែលថា ពួកគេនឹងមានជំនឿប្រសិនបើពួកគេបានវិលត្រលប់(មកកាន់ជីវិតលោកិយ)វិញនោះ។
وَقَالُوٓا۟ إِنْ هِىَ إِلَّا حَيَاتُنَا ٱلدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ ﴿٢٩﴾
ហើយពួកមុស្ហរីគីនទាំងនោះបាននិយាយថាៈ គ្មានជីវិតណាក្រៅពីជីវិត(លោកិយ)ដែលពួកយើងកំពុងតែស្ថិតនៅនេះនោះទេ ហើយពួកយើងក៏មិនត្រូវបានគេ ពង្រស់ឱ្យរស់ឡើងវិញដើម្បីជំនុំជម្រះនោះដែរ។
وَلَوْ تَرَىٰٓ إِذْ وُقِفُوا۟ عَلَىٰ رَبِّهِمْ ۚ قَالَ أَلَيْسَ هَـٰذَا بِٱلْحَقِّ ۚ قَالُوا۟ بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ ﴿٣٠﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មើលឃើញ នៅពេលដែលពួកគ្មានជំនឿលើការពង្រស់(មនុស្ស)ឱ្យរស់ឡើងវិញត្រូវបានគេឲ្យឈរនៅចំពោះមុខ ម្ចាស់របស់ពួកគេនោះ អ្នកច្បាស់ជានឹងបានឃើញទាំងភ្ញាក់ផ្អើលអំពីស្ថានភាពដ៏អាក្រក់របស់ពួកគេ ខណៈដែលទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ តើការ ពង្រស់ឱ្យរស់ឡើងវិញដែលពួកអ្នកធ្លា ប់បានបដិសេធចំពោះវានេះ វាពុំមែនជាការពិតដែលគ្មា នការសង្ស័យចំពោះវាទេឬ? ពួកគេបានឆ្លើយតបថាៈ ពួកយើងសូម ស្បថនឹងម្ចា ស់ដែលបានបង្កើតពួកយើង!ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មា នការសង្ស័យអ្វីឡើយចំពោះវា។អល់ឡោះជាម្ចា ស់ក៏បានមានបន្ទូលទៅកាន់ពួ بلغ គម្ពីរគួរអាន · តាហ្វសៀរ កគេនៅពេលនោះទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មដោយសារតែភាពគ្មានជំនឿរបស់ពួកអ្នកនឹងថ្ងៃនេះ(ថ្ងៃបរលោក)ចុះ។ ពិតប្រាកដណាស់ ពួកកអ្នកធ្លា ប់បានបដិសេធ(មិនជឿ)នឹងថ្ងៃបរលោកនេះកាល(ពួកអ្នក)នៅលើលោកិយ។
قَدْ خَسِرَ ٱلَّذِينَ كَذَّبُوا۟ بِلِقَآءِ ٱللَّهِ ۖ حَتَّىٰٓ إِذَا جَآءَتْهُمُ ٱلسَّاعَةُ بَغْتَةًۭ قَالُوا۟ يَـٰحَسْرَتَنَا عَلَىٰ مَا فَرَّطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ ۚ أَلَا سَآءَ مَا يَزِرُونَ ﴿٣١﴾
ى ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿលើការពង្រស់ឱ្យរស់ឡើងវិញនៅថ្ងៃបរលោក ហើយពួកគេសុំបញ្ចៀសខ្លួនគេឲ្យឆ្ងាយអំពីការឈរនៅចំពោះមុខអល់ឡោះ នោះ ពិតជាបានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេមួយភ្លាមៗដោយពួកគេមិនបានដឹងជាមុននោះ ពួកគេក៏បាននិយាយទាំងមាន វិប្បដិសារីយ៉ាងខ្លាំងថាៈ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើង! ក្តីសង្ឃឹមរបស់ពួកយើងបានបាត់បង់ដោយសារតែអ្វីដែលពួកយើងបានធេ្វសប្រហែស ដូចជា ការមិនមានជំនឿចំពោះអល់ឡោះ និងពុំមានការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ខណៈដែលពួកគេរែកពន់អំពើអាក្រក់របស់ពួកគេនៅលើខ្នងរបស់ពួកគេ។ ពិត ប្រាកដណាស់ អ្វីដែលពួកគេរែកពន់នៃប្រការអាក្រក់នោះ គឺអាក្រក់ជាទីបំផុត។
وَمَا ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا لَعِبٌۭ وَلَهْوٌۭ ۖ وَلَلدَّارُ ٱلْـَٔاخِرَةُ خَيْرٌۭ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ ﴿٣٢﴾
ហើយជីវិតលោកិយដែលពួកអ្នកស្រឡាញ់នេះ គ្មានអ្វីក្រៅពីជាល្បែងកំសាន្ត និងជាការបោកបញ្ឆោតចំពោះអ្នកដែលមិនបានធ្វើអ្វីដែលអល់ឡោះពេញចិត្តនោះ ប៉ុណ្ណោះ។ រីឯឋានបរលោកវិញ គឺល្អប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ តាមរយៈការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ ដូចជាការជំនឿនិងការគោរពប្រតិបត្តិ និងបោះបង់ចោលប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសនានា។ តើពួកអ្នក(ឱ ពួកមុស្ហរីគីន)មិនពិចារណាចំពោះរឿងនោះទេឬ? ហេតុនេះ ចូរពួកអ្នកមានជំនឿនិងសាងនូវទង្វើកុសលចុះ។
قَدْ نَعْلَمُ إِنَّهُۥ لَيَحْزُنُكَ ٱلَّذِى يَقُولُونَ ۖ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَـٰكِنَّ ٱلظَّـٰلِمِينَ بِـَٔايَـٰتِ ٱللَّهِ يَجْحَدُونَ ﴿٣٣﴾
យើង(អល់ឡោះ)ពិតជាដឹងថា ការដែលពួកគេបដិសេធមិនមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយបើកចំហបែបនេះ ធ្វើឱ្យអ្នកមានទុក្ខព្រួយ។ តែចូរ អ្នកចុះដឹងថា តាមពិតទៅ នៅក្នុងចិត្តរបស់ពួកគេ គឺពួកគេមិនមែនមិនជឿលើអ្នកនោះទេ ដោយសារតែពួកគេបានដឹងអំពីភាពសច្ចៈ និងភាពទៀងត្រង់របស់អ្នក។ ក៏ប៉ុន្ដែ ពួកគេជាក្រុមដែលបំពាន ប្រឆាំងនឹងបទបញ្ជារបស់អ្នកក្នុងលក្ខណៈបើកចំហ ខណៈពួកគេជឿជាក់យ៉ាងពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេ(ពីភាពជាព្យា ការីរបស់អ្នក)។
وَلَقَدْ كُذِّبَتْ رُسُلٌۭ مِّن قَبْلِكَ فَصَبَرُوا۟ عَلَىٰ مَا كُذِّبُوا۟ وَأُوذُوا۟ حَتَّىٰٓ أَتَىٰهُمْ نَصْرُنَا ۚ وَلَا مُبَدِّلَ لِكَلِمَـٰتِ ٱللَّهِ ۚ وَلَقَدْ جَآءَكَ مِن نَّبَإِى۟ ٱلْمُرْسَلِينَ ﴿٣٤﴾
ហើយចូរអ្នក(ព្យាការីមូហាំម៉ា ត់)កុំគិតស្មានថា ការបដិសេធមិនព្រមជឿនេះ គឺកើតមានតែចំពោះអ្វីដែលអ្នកបាននាំមកនោះ។ ជាការពិតណាស់ បណ្ដា អ្នកនាំសារ ជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធមិនព្រមមានជំនឿដែរ ហើយពួកគេត្រូវបានក្រុមរបស់ពួកគេធ្វើទុកបុកម្នេញ តែពួកគេបានប្រឈមមុខនឹងបញ្ហាទាំងនោះ ដោយការអត់ធ្មត់លើការអំពាវនាវ និងការតស៊ូនៅក្នុងមាគ៌ា របស់អល់ឡោះ រហូតទាល់តែជំនួយពីអល់ឡោះបានមកដល់ពួកគាត់។ ហើយគ្មា នកែប្រែនោះឡើយនូវ អ្វីដែលអល់ឡោះបានកត់ត្រាទុកអំពីការជួយ(ដល់បណ្តាអ្នកនាំសាររបស់ទ្រង់) និងពាក្យសន្យាជាមួយបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។ ពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)មួយចំនួនរបស់បណ្តា អ្នកនាំសារជំនាន់មុនអ្នក និងអ្វីដែលពួកគេបានជួបប្រទះពីក្រុមរបស់ពួកគេ ហើយនិងជំនួយដែលអល់ឡោះបានផ្តល់ឲ្យ ពួកគេដោយឲ្យពួកគេមានជ័យជម្នះលើសត្រូវរបស់ពួកគេតាមរយៈការបំផ្លា ញសត្រូវរបស់ពួកគេនោះគឺបានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ា ត់)នូវ។
وَإِن كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ ٱسْتَطَعْتَ أَن تَبْتَغِىَ نَفَقًۭا فِى ٱلْأَرْضِ أَوْ سُلَّمًۭا فِى ٱلسَّمَآءِ فَتَأْتِيَهُم بِـَٔايَةٍۢ ۚ وَلَوْ شَآءَ ٱللَّهُ لَجَمَعَهُمْ عَلَى ٱلْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ ٱلْجَـٰهِلِينَ ﴿٣٥﴾
ى ប្រសិនបើមានការលំបាក(កើតមាន)ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវអ្វីដែលអ្នកបានជួបប្រទះ ដូចជាការបដិសេធមិនព្រមជឿ និងការងាកបែរចេញរបស់ពួក គេពីអ្វីដែលអ្នកបាននាំមកនៃសេចក្តីពិតនោះ ដូច្នេះ ប្រសិនបើអ្នកមានលទ្ធភាពស្វែងរករូងមួយចូលទៅក្នុងដី ឬជណ្ដើរមួយឡើងទៅលើមេឃ ហើយអ្នកអាច នាំយកភស្ដុតាងណាមួយមកឲ្យពួកគេផ្សេងពីអ្វី(សញ្ញាភស្តុតាង)ដែលយើងបានពង្រឹងដល់អ្នកនោះ ចូរអ្នកធ្វើចុះ។ ហើយប្រសិនបើអល់ឡោះមានចេតនាប្រមូល ផ្ដុំពួកគេទាំងអស់ឱ្យស្ថិតលើការចង្អុលបង្ហា ញដែលអ្នកបាននាំមកនោះ ទ្រង់ពិតនឹងជាប្រមូលផ្ដុំពួកគេទាំងអស់គ្នា ជាមិនខាន ក៏ប៉ុន្តែទ្រង់មិនមានចេតនាដូច្នោះឡើ بلغ គម្ពីរគួរអាន · តាហ្វសៀរ យ ដោយសារតែមានបុព្វហេតុច្បាស់លាស់របស់វា។ ដូចនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលមិនដឹងរឿងនេះ ដែលជាហេតុធ្វើឲ្យអ្នកមានទុក្ខព្រួយ ដោយសារតែពួកគេគ្មា នជំនឿនោះឡើយ។
۞ إِنَّمَا يَسْتَجِيبُ ٱلَّذِينَ يَسْمَعُونَ ۘ وَٱلْمَوْتَىٰ يَبْعَثُهُمُ ٱللَّهُ ثُمَّ إِلَيْهِ يُرْجَعُونَ ﴿٣٦﴾
តាមពិត មានតែអ្នកដែលស្តាប់ពាក្យសម្តី(របស់ព្យាការីមូហាំម៉ាត់) និងយល់វាទេ ដែលឆ្លើយតបដោយទទួលយកនូវអ្វីដែលអ្នកបាននាំមកនោះ។ ចំណែកឯពួក ដែលគ្មា នជំនឿដែលជាមនុស្សស្លាប់(ចិត្ត)វិញនោះ គឺពួកគេគ្មា នអ្វីនឹងឆ្លើយចំពោះអ្នកនោះទេ ពីព្រោះដួងចិត្តរបស់ពួកគេបានស្លាប់បាត់ទៅហើយ។ ហើយចំពោះ អ្នកដែលស្លាប់វិញ អល់ឡោះជាម្ចា ស់នឹងពង្រស់ពួកគេឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ បន្ទា ប់មក ពួកគេនឹងវិលត្រលប់ទៅកាន់ទ្រង់តែមួយទ្រង់គត់ ដើម្បីទ្រង់នឹង តបស្នងពួកគេលើអ្វីដែលពួកគេបានសាងកន្លងមក។
وَقَالُوا۟ لَوْلَا نُزِّلَ عَلَيْهِ ءَايَةٌۭ مِّن رَّبِّهِۦ ۚ قُلْ إِنَّ ٱللَّهَ قَادِرٌ عَلَىٰٓ أَن يُنَزِّلَ ءَايَةًۭ وَلَـٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ ﴿٣٧﴾
ហើយពួកមុស្ហរីគីនបាននិយាយដោយភាពរឹងរូស និងគ្មា នជំនឿថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះសញ្ញា ភស្តុតាងមួយដ៏អស្ចារ្យមកឱ្យព្យាការីមូហាំម៉ា ត់តែម្តងទៅ ដើម្បីយកធ្វើជាអំណះអំណាងពីម្ចា ស់របស់គេបញ្ជា ក់ពីសច្ចភាពរបស់គេចំពោះអ្វីដែលគេបាននាំមកឱ្យនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឆ្លើយថាៈ ពិតប្រាកដ ណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពក្នុងការបញ្ចុះសញ្ញាភស្តុតាងណាមួយស្របតាមអ្វីដែលពួកគេចង់បាន។ ក៏ប៉ុន្ដែភាគច្រើននៃពួកមុស្ហរីគីនដែល ទាមទារឱ្យបញ្ចុះសញ្ញាភស្តុតាងនោះ ពួកគេមិនដឹងថា ការបញ្ចុះបណ្តា សញ្ញាភស្តុតាងទាំងឡាយ គឺអាស្រ័យទៅតាមគតិបណ្ឌិតរបស់អល់ឡោះ(តែមួយគត់) ពុំមែនអាស្រ័យទៅតាមអ្វីដែលពួកគេទាមទារនោះទេ។ ប្រសិនបើអល់ឡោះបញ្ចុះសញ្ញាភស្តុតាងនោះ តែក្រោយមកពួកគេមិនមានជំនឿនោះ ប្រាកដជាទ្រង់នឹង កម្ទេចពួកគេជាមិនខាន។
وَمَا مِن دَآبَّةٍۢ فِى ٱلْأَرْضِ وَلَا طَـٰٓئِرٍۢ يَطِيرُ بِجَنَاحَيْهِ إِلَّآ أُمَمٌ أَمْثَالُكُم ۚ مَّا فَرَّطْنَا فِى ٱلْكِتَـٰبِ مِن شَىْءٍۢ ۚ ثُمَّ إِلَىٰ رَبِّهِمْ يُحْشَرُونَ ﴿٣٨﴾
ربهم يحشرون ហើយសត្វគ្រប់ប្រភេទដែលធ្វើចលនានៅលើផែនដី និងបក្សីគ្រប់ប្រភេទដែលហើរនៅលើមេឃ គឺមានអម្បូរជាច្រើនប្រភេទដែលអល់ឡោះបានបង្កើត និង ប្រទានលាភសក្កា រៈឱ្យពួកវាដូចពួកអ្នក(ឱកូនចៅអាហ្ទាំ)ដែរ។ យើងមិនបានទុកចោលអ្វីមួយ(ដែលមានកត់ត្រា)នៅក្នុងសៀវភៅកំណត់ត្រា(ឡាវ ហ៊ុលម៉ះហ៊្វូស)នោះទេ លើកលែងតែយើងនឹងឲ្យវាកើតមានឡើង(យ៉ា ងពិតប្រាកដ)។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងនូវរឿងរ៉ាវទាំងអស់របស់ពួកគេ។ បន្ទា ប់មក នៅថ្ងៃបរលោក ពួកគេនឹងត្រូវប្រមូលផ្តុំទៅកាន់ម្ចាស់របស់ពួកគេវិញតែមួយគត់ដើម្បីជំនុំជម្រះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសាក م សមនឹងទទួលបាន។
وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا صُمٌّۭ وَبُكْمٌۭ فِى ٱلظُّلُمَـٰتِ ۗ مَن يَشَإِ ٱللَّهُ يُضْلِلْهُ وَمَن يَشَأْ يَجْعَلْهُ عَلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٣٩﴾
ហើយពួកដែលបានបដិសេធមិនជឿនឹងបណ្តាភស្តុតាងនានារបស់យើង ពួកគេប្រៀបដូចជាមនុស្សថ្លង់ស្តាប់អ្វីមិនឮ និងមនុស្សគមិនចេះនិយាយអញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ ពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ។ សម្រាប់អ្នកដែលស្ថិតនៅក្នុងស្ថានភាពបែបនេះ តើគេអាចទទួលបានការចង្អុល បង្ហាញបានយ៉ាងដូចម្តេចទៅ? ជនណាហើយក្នុងចំណោមមនុស្សលោកដែលអល់ឡោះមានចេតនាឱ្យគេវងេ្វងនោះ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេវងេ្វង ហើយជនណាហើយដែលទ្រង់មានចេតនាចង្អុលបង្ហា ញផ្លូវពិតដល់គេវិញ ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរជា មិនខាន។
قُلْ أَرَءَيْتَكُمْ إِنْ أَتَىٰكُمْ عَذَابُ ٱللَّهِ أَوْ أَتَتْكُمُ ٱلسَّاعَةُ أَغَيْرَ ٱللَّهِ تَدْعُونَ إِن كُنتُمْ صَـٰدِقِينَ ﴿٤٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃ បរលោកដែលគេបានសន្យាចំពោះពួកអ្នកបានមកដល់ពួកអ្នកនោះ តើក្នុងខណៈពេលនោះ ពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឱ្យបញ្ចៀសគ្រោះ ថ្នាក់ ឬការលំបាកចេញពីពួកអ្នកឬ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវចំពោះការអះអាងថា ព្រះទាំងឡាយរបស់ពួកអ្នកអាចផ្តល់ប្រយោជន៍ និងអាចការពារ គ្រោះថ្នា ក់បានមែននោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
بَلْ إِيَّاهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِن شَآءَ وَتَنسَوْنَ مَا تُشْرِكُونَ ﴿٤١﴾
ជាការពិតណាស់ (នៅពេលនោះ) ពួកអ្នកប្រាកដជានឹងមិនបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលបានបង្កើតពួកអ្នកឲ្យបញ្ចៀសពួកអ្នកពីការសាកល្បង និង ដកយកគ្រោះថ្នា ក់ទាំងនោះចេញពីពួកអ្នកនោះឡើយ ពីព្រោះទ្រង់គឺជាម្ចា ស់គ្រប់គ្រងរឿងរ៉ាវទាំងនោះ និងជាអ្នកដែលមានអានុភាពលើប្រការទាំងនោះ។ រីឯព្រះ នានារបស់ពួកអ្នកដែលពួកអ្នកយកមកធ្វើជាដៃគូរួមជាមួយអល់ឡោះនោះ ពួកអ្នកបានបោះបង់វាចោល ដោយសារតែពួកអ្នកដឹងថា ពួកវាគ្មានលទ្ធភាពអាច ផ្តល់ផលប្រយោជន៍ និងបង្កគ្រោះថ្នា ក់ណាមួយ(ដល់ពួកអ្នក)បានឡើយ។
وَلَقَدْ أَرْسَلْنَآ إِلَىٰٓ أُمَمٍۢ مِّن قَبْلِكَ فَأَخَذْنَـٰهُم بِٱلْبَأْسَآءِ وَٱلضَّرَّآءِ لَعَلَّهُمْ يَتَضَرَّعُونَ ﴿٤٢﴾
ជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ប្រជាជាតិមុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) តែពួកគេ(ប្រជាជាតិទាំងនោះ)បានគេបដិសេធនឹងអ្នកនាំ សារទាំងនោះ ហើយបានងាកចេញពីអ្វីដែលពួកគេបាននាំមក។ ពេលនោះ យើងបានដាក់ទោសពួកគេដោយឱ្យពួកគេទទួលរងនូវទុក្ខលំបាកវេទនា ដូចជាភាពក្រ ខ្សត់ និងអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួនប្រាណរបស់ពួកគេ ដូចជាជំងឺដង្កា ត់ជាដើម ដើម្បីឱ្យពួកគេឱនលំទោន និងបន្ទា បខ្លួនចំពោះម្ចា ស់របស់ពួកគេ។
فَلَوْلَآ إِذْ جَآءَهُم بَأْسُنَا تَضَرَّعُوا۟ وَلَـٰكِن قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ مَا كَانُوا۟ يَعْمَلُونَ ﴿٤٣﴾
ប្រសិនបើពួកគេឱនលំទោនចំពោះអល់ឡោះនៅពេលដែលគ្រោះថ្នាក់របស់យើងបានមកដល់ពួកគេ ដើម្បីឱ្យទ្រង់ដកយកគ្រោះថ្នាក់ចេញពីពួកគេនោះ ច្បាស់ជា យើងអាណិតអាសូរដល់ពួកគេជាមិនខាន។ ក៏ប៉ុន្តែពួកគេមិនបានធ្វើដូច្នោះឡើយ។ ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកគេមានភាពរឹងរួសដោយពួកគេមិនព្រមយកជា មេរៀន និងមិនព្រមទទួលយកការទូន្មា ននោះឡើយ ហើយស្ហៃតនបានតុបតែងលម្អនូវអ្វីដែលពួកគេកំពុងតែប្រព្រឹត្តនៃភាពគ្មា នជំនឿ និងការប្រព្រឹត្តល្មើស។ ដូច នេះ ពួកគេនៅតែបន្តស្ថិតនៅលើអ្វី(ភាពគ្មា នជំនឿ)ដែលពួកគេបានប្រព្រឹត្តនោះ។
فَلَمَّا نَسُوا۟ مَا ذُكِّرُوا۟ بِهِۦ فَتَحْنَا عَلَيْهِمْ أَبْوَٰبَ كُلِّ شَىْءٍ حَتَّىٰٓ إِذَا فَرِحُوا۟ بِمَآ أُوتُوٓا۟ أَخَذْنَـٰهُم بَغْتَةًۭ فَإِذَا هُم مُّبْلِسُونَ ﴿٤٤﴾
ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានផ្តល់ជាដំបូន្មានដល់ពួកគេតាមរយៈវា ដូចជាភាពក្រខ្សត់ និងជំងឺដង្កាត់នានា ហើយពួកគេមិន បានប្រតិបត្តិតាមបទបញ្ជា របស់អល់ឡោះនោះ យើងបានល្បួងពួកគេ ដោយការបើកទ្វារលាភសក្កា រៈឱ្យពួកគេ និងធ្វើឱ្យពួកគេមានភាពធូធារបន្ទា ប់ពីភាពក្រខ្សត់ ព្រមទាំងធ្វើឲ្យខ្លួនប្រាណរបស់ពួកគេជាសះស្បើយបន្ទាប់ពីមានជំងឺ។ លុះដល់ពេលពួកគេមានភាពក្អេងក្អាង ហើយអារម្មណ៍ សប្បាយភ្លើតភ្លើនបានមកគ្រប់ គ្រងលើពួកគេនោះ ទណ្ឌ កម្មរបស់យើងក៏បានមកដល់ពួកគេភ្លា មៗ។ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹមរបស់ពួកគេនោះ។
فَقُطِعَ دَابِرُ ٱلْقَوْمِ ٱلَّذِينَ ظَلَمُوا۟ ۚ وَٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿٤٥﴾
ហើយអ្នកចុងក្រោយគេបង្អស់ក្នុងចំណោមពួកគ្មា នជំនឿត្រូវបានគេ(អល់ឡោះ)បំផ្លា ញផ្ដា ច់ពូជទាំងអស់ ហើយជ័យជម្នះក៏បានទៅលើបណ្តា អ្នកនាំសារ របស់អល់ឡោះ។ ហើយការដឹងគុណនិងការកោតសរសើរ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ ដែលទ្រង់បានបំផ្លាញ សត្រូវរបស់ទ្រង់ និងជួយដល់បណ្តា មេដឹកនាំទ្រង់។
قُلْ أَرَءَيْتُمْ إِنْ أَخَذَ ٱللَّهُ سَمْعَكُمْ وَأَبْصَـٰرَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنْ إِلَـٰهٌ غَيْرُ ٱللَّهِ يَأْتِيكُم بِهِ ۗ ٱنظُرْ كَيْفَ نُصَرِّفُ ٱلْـَٔايَـٰتِ ثُمَّ هُمْ يَصْدِفُونَ ﴿٤٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ សូមអ្នកទាំងអស់គ្នាប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះជាម្ចាស់ធ្វើឲ្យពួកអ្នកថ្លង់ដោយទ្រង់ បានដកយកសោតវិញ្ញា ណ(ការលឺ)របស់ពួកអ្នក ទ្រង់ធ្វើឲ្យពួកអ្នកពិការភ្នែកដោយដកយកចក្ខុវិញ្ញា ណ(ការមើលឃើញ)របស់ពួកអ្នក ហើយទ្រង់បានបោះត្រាភ្ជិត ទៅលើចិត្តរបស់ពួកអ្នកដោយពួកអ្នកមិនអាចយល់អ្វីបាននោះ តើមានម្ចា ស់ណាផ្សេងពីអល់ឡោះដែលនឹងនាំមកឱ្យពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានបាត់បង់ទាំង នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាចុះថា តើយើងបានបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេយ៉ាងដូចម្តេចខ្លះ? បន្ទាប់មក ពួកគេនៅតែងាក ចេញពីភស្តុតាងទាំងនោះដដែល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ أَرَءَيْتَكُمْ إِنْ أَتَىٰكُمْ عَذَابُ ٱللَّهِ بَغْتَةً أَوْ جَهْرَةً هَلْ يُهْلَكُ إِلَّا ٱلْقَوْمُ ٱلظَّـٰلِمُونَ ﴿٤٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេចុះថាៈ សូមអ្នកទាំងអស់គ្នា ប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌ កម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លា មៗដោយពួក អ្នកគ្មានអារម្មណ៍ ដឹងមុនសោះ ឬវាបានមកដល់ពួកអ្នកដោយស្ដែងៗ ផ្ទាល់នឹងភ្នែកនោះ តើមានអ្នកណាដែលត្រូវគេបំផ្លាញដោយទណ្ឌកម្ម ក្រៅពីពួកបំពាន ដោយសារភាពគ្មា នជំនឿរបស់ពួកគេចំពោះអល់ឡោះនិងការបដិសេធ(របស់ពួកគេ)ចំពោះបណ្ដា អ្នកនាំសាររបស់ទ្រង់នោះ?
وَمَا نُرْسِلُ ٱلْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۖ فَمَنْ ءَامَنَ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٤٨﴾
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នា ក់ក្នុងចំណោមអ្នកនាំសាររបស់យើងនោះទេក្រៅតែពីដើម្បីឲ្យពួកគេផ្តល់ដំណឹ ងរីករាយចំពោះអ្នកដែលមានជំនឿ និង អ្នកដែលគោរពប្រតិបត្តិនូវការសើយសុខ(ឋានសួគ៌)ដែលស្ថិតស្ថេរ មិនចេះរីងស្ងួត និងមិនចេះផុតរលត់ និងដើម្បីព្រមានបន្លា ចពួកគ្មា នជំនឿ និងពួកដែលប្រព្រឹត្ត ល្មើសអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងនោះឡើយ។ ដូច្នេះ ជនណាហើយដែលមានជំនឿចំពោះបណ្ដា អ្នកនាំសារ និងបានកែប្រែទង្វើរបស់ពួកគេនោះ គឺពួកគេ គ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏មិនមានទុក្ខព្រួយ និងវិប្បដិសារីទៅលើអ្វីដែលបានកន្លងផុតពីពួកគេ នៃលាភសំណាងលោកិយនោះដែរ។
وَٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا يَمَسُّهُمُ ٱلْعَذَابُ بِمَا كَانُوا۟ يَفْسُقُونَ ﴿٤٩﴾
ហើយពួកដែលបានបដិសេធមិនជឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ គឺពួកគេនឹងទទួលនូវទណ្ឌកម្មជាមិនខាន ដោយសារតែការចាកចេញរបស់ ពួកគេពីគោរពប្រតិបត្តិចំពោះអល់ឡោះ។
قُل لَّآ أَقُولُ لَكُمْ عِندِى خَزَآئِنُ ٱللَّهِ وَلَآ أَعْلَمُ ٱلْغَيْبَ وَلَآ أَقُولُ لَكُمْ إِنِّى مَلَكٌ ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ ۚ قُلْ هَلْ يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ ۚ أَفَلَا تَتَفَكَّرُونَ ﴿٥٠﴾
ى ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះចុះថាៈ ខ្ញុំមិនដែលប្រាប់ពូកអ្នកថា ពិតប្រាកដណាស់ ខ្ញុំមានឃ្លាំងនៃលាភសក្ការៈ របស់អល់ឡោះ ហើយខ្ញុំផ្តល់វាទៅឲ្យជនណាដែលខ្ញុំមានចេតនានោះទេ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកថា ខ្ញុំដឹងនូវប្រការអាថ៌កំបាំងនោះដែរ លើកលែងតែអ្វី ដែលអល់ឡោះបានផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំបានដឹងប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ខ្ញុំគឺជាម៉ា ឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ា ឡាអ៊ីកាត់ទាំងឡាយនោះ ដែរ។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេ(អល់ឡោះ)បានផ្តល់មកឱ្យខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏ មិនទាមទារនូវអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំនោះដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ តើស្មើគ្នា ដែរឬទេរវាងពួកគ្មា នជំនឿដែលពិការ ភ្នែកមើលមិនឃើញការពិត និងបណ្តាអ្នកមានជំនឿដែលមើលឃើញការពិត និងបានជឿនោះ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនយកខួរក្បាលរបស់ពួក អ្នកមកធ្វើការពិចារណាចំពោះសញ្ញា ភស្តុតាងទាំងឡាយដែលមាននៅជុំវិញខ្លួនពួកអ្នកទេឬ?ى
وَأَنذِرْ بِهِ ٱلَّذِينَ يَخَافُونَ أَن يُحْشَرُوٓا۟ إِلَىٰ رَبِّهِمْ ۙ لَيْسَ لَهُم مِّن دُونِهِۦ وَلِىٌّۭ وَلَا شَفِيعٌۭ لَّعَلَّهُمْ يَتَّقُونَ ﴿٥١﴾
ហើយតាមរយៈគម្ពីរគួរអាននេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ព្រមានបន្លា ចអ្នកដែលខ្លា ចគេប្រមូលផ្ដុំទៅកាន់ម្ចា ស់របស់ពួកគេនាថ្ងៃបរលោកចុះ។ សម្រាប់ ពួកគេ គ្មា នអ្នកគាំពារណាផ្សេងពីអល់ឡោះដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេឡើយ ហើយក៏គ្មា នអ្នកណាដែលអាចធ្វើអន្តរាគមន៍រំដោះពួកគេពីគ្រោះថ្នា ក់ បាននោះដែរ។ សង្ឃឹមថាពួកគេនឹងគោរពកោតខ្លា ចអល់ឡោះជាម្ចា ស់ ដោយការអនុវត្តនូវបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងា យពីបម្រាមទាំងឡាយរបស់ ទ្រង់ ពីព្រោះអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានផលប្រយោជន៍តាមរយៈគម្ពីរគួរអាននោះ។
وَلَا تَطْرُدِ ٱلَّذِينَ يَدْعُونَ رَبَّهُم بِٱلْغَدَوٰةِ وَٱلْعَشِىِّ يُرِيدُونَ وَجْهَهُۥ ۖ مَا عَلَيْكَ مِنْ حِسَابِهِم مِّن شَىْءٍۢ وَمَا مِنْ حِسَابِكَ عَلَيْهِم مِّن شَىْءٍۢ فَتَطْرُدَهُمْ فَتَكُونَ مِنَ ٱلظَّـٰلِمِينَ ﴿٥٢﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំបណ្ដេញបណ្តា ជនមូស្លីមក្រីក្រដែលពួកគេតែងតែ គោរពសក្ការៈចំពោះអល់ឡោះជានិច្ច ទាំងពេលព្រឹកនិងពេលល្ងាច ដោយមានចិត្តស្មោះត្រង់ក្នុងការគោរពសក្កា រៈនោះចេញពីកន្លែងជួបជុំរបស់អ្នកឲ្យសោះ។ ចូរអ្នកកុំបណ្ដេ ញពួកគេដើម្បីផ្គា ប់ចិត្តពួកមេដឹកនាំនៃ ពួកមុស្ហរីគីនឱ្យសោះ។ អ្នកគ្មា នតួនាទីអ្វីបន្តិចសោះឡើយក្នុងការកាត់សេចក្តីលើជនក្រីក្រទាំងនោះ។ តាមពិត ការកាត់ក្តីរបស់ពួកគេ គឺស្ថិតនៅលើ(អល់ឡោះ)ម្ចា بلغ គម្ពីរគួរអាន · តាហ្វសៀរ ស់របស់ពួកគេប៉ុណ្ណោះ។ ហើយពួកគេក៏គ្មានតួនាទីអ្វីបន្តិចណាឡើយក្នុងការកាត់សេចក្តីលើអ្នកនោះ។ ជាការពិតណាស់ ប្រសិនបើអ្នកបណ្ដេញពួកគេឱ្យចេញពី កន្លែងជួបជុំរបស់អ្នកនោះពិតណាស់ គឺរូបអ្នកនឹងស្ថិតនៅក្នុងចំណោមពួកអ្នកដែលបំពានព្រំដែនរបស់អល់ឡោះជាម្ចា ស់ហើយ។
وَكَذَٰلِكَ فَتَنَّا بَعْضَهُم بِبَعْضٍۢ لِّيَقُولُوٓا۟ أَهَـٰٓؤُلَآءِ مَنَّ ٱللَّهُ عَلَيْهِم مِّنۢ بَيْنِنَآ ۗ أَلَيْسَ ٱللَّهُ بِأَعْلَمَ بِٱلشَّـٰكِرِينَ ﴿٥٣﴾
ហើយដូច្នោះដែរ យើងបានសាកល្បងចំពោះពួកគេមួយចំនួននឹងពួកគេមួយចំនួនទៀត ដោយយើងបានធ្វើឱ្យពួកគេមានសំណាងនៅក្នុងលោកិយខុសៗគ្នា។ យើងសាកល្បងពួកគេតាមរយៈរឿងនេះ ដើម្បីឲ្យពួកអ្នកមានជីវភាពធូធារនៃពួកគ្មានជំនឿនិយាយទៅកាន់បណ្តាអ្នកក្រីក្រនៃអ្នកដែលមានជំនឿថាៈ តើអ្នកក្រី ក្រទាំងអស់នេះឬដែលអល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ពួកគេ ដោយផ្ដល់នូវការចង្អុលបង្ហាញឱ្យពួកគេក្នុងចំណោមពួកយើងនោះ? ប្រសិនបើការមាន ជំនឿជារឿងល្អមែននោះ ច្បាស់ជាវាបានមកពួកយើងមុនគេហើយ ព្រោះថាពួកយើងគឺជាក្រុមដែលឈានមុខគេ។ តើអល់ឡោះមិនមែនជាអ្នកដែលដឹងបំផុត ចំពោះបណ្តា អ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់ ដោយទ្រង់បានចង្អុងបង្ហា ញពួកគេទៅកាន់ការមានជំនឿ និងដឹងបំផុតចំពោះពួកដែលរមិលគុណនឹង ឧបការគុណរបស់ទ្រង់ ដោយទ្រង់ធ្វើឲ្យពួកគេគ្មា នជំនឿទេឬ?ពិតមែនហើយអល់ឡោះជាម្ចា ស់ពិតជាអ្នកដែលដឹងបំផុតចំពោះពួកគេ។
وَإِذَا جَآءَكَ ٱلَّذِينَ يُؤْمِنُونَ بِـَٔايَـٰتِنَا فَقُلْ سَلَـٰمٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ ٱلرَّحْمَةَ ۖ أَنَّهُۥ مَنْ عَمِلَ مِنكُمْ سُوٓءًۢا بِجَهَـٰلَةٍۢ ثُمَّ تَابَ مِنۢ بَعْدِهِۦ وَأَصْلَحَ فَأَنَّهُۥ غَفُورٌۭ رَّحِيمٌۭ ﴿٥٤﴾
بجهلةثم تاب من بعده وأصلح فأنه غفور رحيم ហើយនៅពេលដែលបណ្តា អ្នកដែលមានជំនឿនឹងបណ្ដា សញ្ញាភស្តុតាងទាំងឡាយរបស់យើងដែលជាសាក្សីបញ្ជាក់ទៅលើសច្ចភាព(ភាពត្រឹមត្រូវ)នៃអ្វីដែលអ្នក បាននាំមកឱ្យនោះបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបសាឡាមទៅកាន់ពួកគេដើម្បីជាការផ្ដល់កិត្តិយសដល់ពួកគេ។ ហើយចូរអ្នកផ្ដល់ដំណឹង រីករាយដល់ពួកគេចុះថា ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ទូលំទូលាយបំផុត។ ពិតប្រាកដណាស់ អល់ឡោះបានដាក់កំណត់ក្តីមេត្តាករុណា និងការឆ្លើយតប នូវការសុំការអនុគ្រោះទៅលើខ្លួនរបស់ទ្រង់ផ្ទា ល់។ដូច្នេះ ជនណាដែលបានប្រព្រឹត្តនូវអំពើបាបកម្មក្នុងចំណោមពួកអ្នក ដោយភាពអវិជ្ជា និងល្ងង់ខ្លៅ បន្ទា ប់មក គេ បានសារភាពកំហុសបន្ទាប់ពីបានប្រព្រឹត្តអំពើបាបកម្ម និងបានកែប្រែទង្វើរបស់គេនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសឱ្យគេនូវអ្វីដែលគេ បានប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមបណ្តា ខ្ញុំបម្រើរបស់ទ្រង់ ហើយ ទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
وَكَذَٰلِكَ نُفَصِّلُ ٱلْـَٔايَـٰتِ وَلِتَسْتَبِينَ سَبِيلُ ٱلْمُجْرِمِينَ ﴿٥٥﴾
ហើយដូចដែលយើងបានបញ្ជា ក់ប្រាប់អ្នកចំពោះអ្វីដែលគេបានលើកឡើងនេះដែរ យើងនឹងបញ្ជា ក់នូវភស្តុតាងរបស់យើងទៅលើពួកដែលស្ថិតនៅលើផ្លូវខុស ដើម្បីបង្ហា ញឲ្យឃើញកាន់តែច្បាស់នូវមាគ៌ា របស់ពួកដែលប្រព្រឹត្តអំពើអាក្រក់និងមាគ៌ា របស់ពួកគេ ដើម្បីឱ្យគេប្រយ័ត្នចៀសវាង និងប្រុងប្រយ័ត្នអំពីវា។
قُلْ إِنِّى نُهِيتُ أَنْ أَعْبُدَ ٱلَّذِينَ تَدْعُونَ مِن دُونِ ٱللَّهِ ۚ قُل لَّآ أَتَّبِعُ أَهْوَآءَكُمْ ۙ قَدْ ضَلَلْتُ إِذًۭا وَمَآ أَنَا۠ مِنَ ٱلْمُهْتَدِينَ ﴿٥٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ជាការពិតណាស់ ខ្ញុំត្រូវបានអល់ឡោះហាមឃាត់មិនឱ្យគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈចំពោះ ពួកវាក្រៅពីអល់ឡោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារ)ពោលទៀតថាៈ ខ្ញុំមិនធ្វើតាមទំនើងចិត្តរបស់ពួកអ្នកក្នុងការគោរពបូជាចំពោះអ្វីក្រៅពីអល់ឡោះនោះទេ។ ជាការ ពិតណាស់ ប្រសិនបើខ្ញុំធ្វើតាមទំនើងចិត្តរបស់ពួកអ្នកក្នុងរឿងនោះ ខ្ញុំនឹងក្លា យជាអ្នកដែលវង្វេងចេញពីផ្លូវពិតជាមិនខាន ហើយខ្ញុំក៏នឹងមិនទទួលបាននូវការចង្អុល បង្ហា ញទៅកាន់ផ្លូវពិតនោះដែរ។រឿងនេះ គឺជាបញ្ហា ររបស់រាល់អ្នកដែលបានធ្វើតាមទំនើងចិត្តដោយពុំមានភស្តុតាងណាមួយមកអំពីអល់ឡោះឡើយ។
قُلْ إِنِّى عَلَىٰ بَيِّنَةٍۢ مِّن رَّبِّى وَكَذَّبْتُم بِهِۦ ۚ مَا عِندِى مَا تَسْتَعْجِلُونَ بِهِۦٓ ۚ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ ٱلْحَقَّ ۖ وَهُوَ خَيْرُ ٱلْفَـٰصِلِينَ ﴿٥٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ជាការពិតណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ពុំមែនស្ថិតនៅ លើការធ្វើតាមទំនើងចិត្តនោះទេ តែពួកអ្នកបែរជាបដិសេធមិនជឿលើភស្តុតាងនេះទៅវិញ។ ខ្ញុំគ្មា នទណ្ឌ កម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់នោះទេ ហើយខ្ញុំក៏ គ្មា នសញ្ញា ភស្តុតាងដ៏អស្ចារ្យទាំងឡាយដែលពួកអ្នកបានទាមទារនោះដែរ។ តាមពិត រឿងទាំងនោះ គឺស្ថិតនៅក្នុងកណ្ដា ប់ដៃរបស់អល់ឡោះជាម្ចា ស់(តែមួយគត់)។ ដូច្នោះ ការកាត់សេចក្តី(ដែលក្នុងចំណោមនោះ ក៏មានអ្វីដែលពួកអ្នកបានស្នើសុំដែរនោះ) គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់។ទ្រង់មានបន្ទូលការពិត بلغ គម្ពីរគួរអាន · តាហ្វសៀរ ហើយទ្រង់នឹងកាត់សេចក្តីនឹងវា។ ហើយទ្រង់ជាអ្នកដែលល្អបំផុតក្នុងការវែកញែក និងបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវអ្នកដែលស្ថិតនៅលើផ្លូវពិត និងអ្នកដែល ស្ថិតនៅលើផ្លូវខុស។
قُل لَّوْ أَنَّ عِندِى مَا تَسْتَعْجِلُونَ بِهِۦ لَقُضِىَ ٱلْأَمْرُ بَيْنِى وَبَيْنَكُمْ ۗ وَٱللَّهُ أَعْلَمُ بِٱلظَّـٰلِمِينَ ﴿٥٨﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ប្រសិនបើនៅក្នុងកណ្តា ប់ដៃរបស់ខ្ញុំមាននូវទណ្ឌកម្មដែលពួកអ្នកទទូចសុំឲ្យឆាប់មកដល់មែននោះ ប្រាកដ ជាខ្ញុំនឹងបញ្ចុះមកឱ្យពួកអ្នកជាមិនខាន ហើយនៅពេលនោះ រឿងរ៉ាវរវាងខ្ញុំនិងពួកអ្នកនឹងត្រូវបានដោះស្រាយរួចរាល់។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុត ចំពោះពួកដែលបំពាន រយៈពេលប៉ុន្មា នដែលទ្រង់ពន្យារពេលឲ្យពួកគេ និងនៅពេលណាដែលទ្រង់នឹងដាក់ទោសពួកគេ។
۞ وَعِندَهُۥ مَفَاتِحُ ٱلْغَيْبِ لَا يَعْلَمُهَآ إِلَّا هُوَ ۚ وَيَعْلَمُ مَا فِى ٱلْبَرِّ وَٱلْبَحْرِ ۚ وَمَا تَسْقُطُ مِن وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍۢ فِى ظُلُمَـٰتِ ٱلْأَرْضِ وَلَا رَطْبٍۢ وَلَا يَابِسٍ إِلَّا فِى كِتَـٰبٍۢ مُّبِينٍۢ ﴿٥٩﴾
ហើយកូនសោរនៃប្រការអាថ៌កំបាំងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចា ស់តែមួយគត់។ គ្មា ននរណាម្នា ក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីទ្រង់នោះទេ។ ហើយ ទ្រង់ដឹងនូវរាល់អ្វីៗដែលមាននៅលើគោកដែលទ្រង់បានបង្កើត ដូចជាសត្វ រុក្ខជាតិ និងវត្ថុនានា។ ហើយទ្រង់ដឹងរាល់អ្វីៗដែលមាននៅក្នុងសមុទ្រ ដូចជាសត្វ រុក្ខជាតិ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះមកស្ថិតនៅទីកន្លែងណាមួយ ឬគ្រាប់ធញ្ញជាតិណាមួយត្រូវបានកប់ក្នុងដី ឬមានសំណើម ឬក្រៀមស្វិតនោះ ក្រៅពីសុទ្ធតែត្រូវបានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់ដែលត្រូវគេរក្សាទុកم គឺឡាវហ៊ុលម៉ះហ៊្វូស។
وَهُوَ ٱلَّذِى يَتَوَفَّىٰكُم بِٱلَّيْلِ وَيَعْلَمُ مَا جَرَحْتُم بِٱلنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِيُقْضَىٰٓ أَجَلٌۭ مُّسَمًّۭى ۖ ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿٦٠﴾
ينبئكم بما كنتمتعملون ហើយអល់ឡោះជាអ្នកដែលដកយកព្រលឹងរបស់អ្នកជាបណ្តោះអាសន្ននៅពេលអ្នកគេង។ ហើយទ្រង់គឺជាអ្នកដែលដឹងនូវអ្វីដែលអ្នកទទួលបានពីការងារក្នុងពេល ថ្ងៃ ដែលជាពេលវេលានៃសកម្មភាពរបស់ពួកអ្នក។ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នកក្រោកឡើងនៅពេលថ្ងៃបន្ទាប់ពីដកយកព្រលឹងរបស់ពួកអ្នកដោយការគេង លក់(នៅពេលយប់) ដើម្បីឱ្យអ្នកអាចបំពេញការងាររបស់ពួកអ្នកបាន រហូតដល់ចុងបញ្ចប់នៃអាយុកាលនៃជីវិតរបស់ពួកអ្នកដែលត្រូវបានអល់ឡោះកំណត់ជា ស្រេច។ ហើយបន្ទាប់មក ពួកអ្នកនឹងវិលត្រលប់ទៅកាន់ទ្រង់វិញតែមួយគត់ តាមរយៈការពង្រស់ពួកអ្នកឱ្យរស់ឡើងវិញនៅថ្ងៃបរលោក។ ហើយបន្ទាប់មកទៀត ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកបានធ្វើការរស់រានមានជីវិតនៅលើលោកិយ ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានធ្វើ។
وَهُوَ ٱلْقَاهِرُ فَوْقَ عِبَادِهِۦ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰٓ إِذَا جَآءَ أَحَدَكُمُ ٱلْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ ﴿٦١﴾
ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់់ ហើយទ្រង់ជាអ្នកផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេ។ ទ្រង់ជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ជាង ពួកគេគ្រប់រូបភាពទាំងអស់។ទ្រង់ជាម្ចា ស់ដែលអ្វីៗគ្រប់យ៉ា ងឱនលំទោនចំពោះទ្រង់។ទ្រង់នៅខាងលើខ្ញុំបម្រើរបស់ទ្រង់ គឺការនៅខាងលើដែលសាកសមនឹងភាព ខ្ពង់ខ្ពស់របស់ទ្រង់។ ហើយទ្រង់ជាអ្នកបញ្ជូនម៉ា ឡាអ៊ីកាត់”គីរ៉ម៉ា ន់”ទៅកាន់ពួកអ្នកដើម្បីកត់ត្រាទង្វើទាំងឡាយរបស់ពួកអ្នក(ទាំងល្អទាំងអាក្រក់) រហូតដល់សេចក្ដី ស្លាប់បានមកដល់អ្នកណាម្នា ក់ក្នុងចំណោមពួកអ្នក ដោយម៉ា ឡាអ៊ីកាត់ដកព្រលឹងនិងបរិវារបស់គេបានមកដកយកព្រលឹងរបស់គេ ដោយពួកគេមិនធេ្វសប្រហែស ចំពោះភារកិច្ចរបស់ពួកគេឡើយ។
ثُمَّ رُدُّوٓا۟ إِلَى ٱللَّهِ مَوْلَىٰهُمُ ٱلْحَقِّ ۚ أَلَا لَهُ ٱلْحُكْمُ وَهُوَ أَسْرَعُ ٱلْحَـٰسِبِينَ ﴿٦٢﴾
ក្រោយមក អ្នកដែលត្រូវបានគេដកយកព្រលឹងទាំងអស់នឹងត្រូវគេបង្វិលត្រលប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចា ស់គ្រប់គ្រងពួកគេដ៏ពិតប្រាកដ ដើម្បីទ្រង់តប ស្នងពួកគេលើទង្វើដែលពួកគេបានសាង(នៅក្នុងលោកិយ)។ ទ្រង់ជាម្ចាស់ដែលមានសិទ្ធិក្នុងការសម្រេចក្តី និងវិនិច្ឆ័យប្រកបដោយភាពយុត្តិធម៌ចំពោះពួកគេ ហើយទ្រង់ជាអ្នកជំនុំជម្រះចំពោះទង្វើរបស់ពួកអ្នកលឿនជាងការគណនារបស់ពួកអ្នកទៅទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ مَن يُنَجِّيكُم مِّن ظُلُمَـٰتِ ٱلْبَرِّ وَٱلْبَحْرِ تَدْعُونَهُۥ تَضَرُّعًۭا وَخُفْيَةًۭ لَّئِنْ أَنجَىٰنَا مِنْ هَـٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّـٰكِرِينَ ﴿٦٣﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាជាអ្នកជួយសង្គ្រោះពួកអ្នក និងធ្វើឱ្យពួកអ្នករួចផុតពីមហន្តរាយដែលពួកអ្នក បានជួបនៅក្នុងភាពងងឹត ទាំងនៅលើគោក និងនៅក្នុងសមុទ្រនោះ? ពួកអ្នកបួងសួងសុំពីទ្រង់តែមួយគត់ដោយឱនលំទោនទាំងពេលអាថ៌កំបាំង និងទាំង ពេលបើកចំហថាៈ បើសិនជាម្ចាស់របស់ពួកយើងបានរំដោះពួកយើងរួចផុតអំពីមហន្តរាយទាំងនេះ ពួកយើងពិតជានឹងស្ថិតនៅក្នុងចំណោមអ្នកដែលដឹងគុណ ចំពោះឧបការគុណរបស់ទ្រង់មកលើពួកយើងទាំងអស់គ្នា ដោយមិនគោរពម្ចា ស់ណាផ្សេងក្រៅពីទ្រង់ឡើយ។
قُلِ ٱللَّهُ يُنَجِّيكُم مِّنْهَا وَمِن كُلِّ كَرْبٍۢ ثُمَّ أَنتُمْ تُشْرِكُونَ ﴿٦٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អល់ឡោះជាអ្នកជួយសង្គ្រោះ និងធ្វើឱ្យពួកអ្នករួចផុតពីគ្រោះអាសន្នទាំងអស់នោះ។ តែក្រោយពីរឿងនោះមក ពួកអ្នក បែរជាធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នៅពេលដែលពួកអ្នកមានភាពរីករាយទៅវិញ។ តើមានការបំពានមួយណាដែលធ្ងន់ធ្ងរជាងអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះទៀត នោះ?
قُلْ هُوَ ٱلْقَادِرُ عَلَىٰٓ أَن يَبْعَثَ عَلَيْكُمْ عَذَابًۭا مِّن فَوْقِكُمْ أَوْ مِن تَحْتِ أَرْجُلِكُمْ أَوْ يَلْبِسَكُمْ شِيَعًۭا وَيُذِيقَ بَعْضَكُم بَأْسَ بَعْضٍ ۗ ٱنظُرْ كَيْفَ نُصَرِّفُ ٱلْـَٔايَـٰتِ لَعَلَّهُمْ يَفْقَهُونَ ﴿٦٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នក។ វាអាចមកពី ខាងលើពួកអ្នកដូចជា ដុំថ្ម រន្ទះបាញ់ ទឹកជំនន់ ឬអាចមកពីខាងក្រោមជើងពួកអ្នកដូចជា ការរញ្ជួយដី ដីស្រុត ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយ ពួកអ្នកធ្វើអ្វីទៅតាមទំនើងចិត្តរបស់គេរៀងៗខ្លួន ដោយពួកអ្នកកាប់សម្លា ប់គ្នា ទៅវិញទៅមក។ ចូរអ្នក(ឱអ្នកនាំសារ)ពិចារណាមើលចុះថា តើយើងបង្ហា ញភស្តុតាង ជាច្រើនប្រភេទដល់ពួកគេ និងបកស្រាយបញ្ជាក់ដល់ពួកគេយ៉ាងដូចម្ដេចខ្លះ ដើម្បីឱ្យពួកគេបានយល់ថា អ្វីដែលអ្នកបាននាំមក គឺជាការពិត ហើយអ្វីដែល មាននៅឯពួកគេគឺក្លែងក្លា យនោះ។
وَكَذَّبَ بِهِۦ قَوْمُكَ وَهُوَ ٱلْحَقُّ ۚ قُل لَّسْتُ عَلَيْكُم بِوَكِيلٍۢ ﴿٦٦﴾
ហើយក្រុមរបស់អ្នក(ព្យាការីមូហាំម៉ា ត់)បានបដិសេធមិនជឿចំពោះគម្ពីរគួរអាននេះ ខណៈដែលគម្ពីរនោះ គឺជាសេចក្តីពិតដែលគ្មានមន្ទិលសង្ស័យនៅក្នុងវាឡើយ ដែលថា វាមកពីអល់ឡោះនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំពុំមែនជាអ្នកគាំពារដោយឃ្លាំមើលពួកអ្នកនោះទេ។ តាមពិត ខ្ញុំ គ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌ កម្មដ៏ធ្ងន់ធ្ងរដែលមាននៅចំពោះមុខខ្ញុំប៉ុណ្ណោះ។ر
لِّكُلِّ نَبَإٍۢ مُّسْتَقَرٌّۭ ۚ وَسَوْفَ تَعْلَمُونَ ﴿٦٧﴾
រាល់ព័ត៌មាន(រឿងរ៉ាវ)ទាំងអស់សុទ្ធតែមានកំណត់ពេលវេលានិងទីបញ្ចប់របស់វា ហើយក្នុងនោះដែរ គឺដំណឹងពីទីស្នាក់អាស្រ័យរបស់ពួកអ្នក និងលទ្ធផលចុង ក្រោយរបស់ពួកអ្នក។ ដូចនេះ ពួកអ្នកនឹងដឹងអំពីរឿងនោះនៅពេលដែលពួកអ្នកត្រូវគេពង្រស់ឲ្យរស់ឡើងវិញនៅថ្ងៃបរលោក។
وَإِذَا رَأَيْتَ ٱلَّذِينَ يَخُوضُونَ فِىٓ ءَايَـٰتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا۟ فِى حَدِيثٍ غَيْرِهِۦ ۚ وَإِمَّا يُنسِيَنَّكَ ٱلشَّيْطَـٰنُ فَلَا تَقْعُدْ بَعْدَ ٱلذِّكْرَىٰ مَعَ ٱلْقَوْمِ ٱلظَّـٰلِمِينَ ﴿٦٨﴾
ى ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានឃើញពួកមុស្ហរីគីនកំពុងនិយាយចំអកឡកឡឺយ និងលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង នោះ ចូរអ្នកដកខ្លួនចេញឱ្យឆ្ងាយពីពួកគេចុះ រហូតដល់ពួកគេឈប់និយាយចំអកឡកឡឺយនិងលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀត។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ដោយអ្នកបានអង្គុយជាមួយពួកគេ បន្ទាប់មកអ្នកនឹកឃើញឡើងវិញនោះ ចូរអ្នកចាកចេញពីកន្លែងជួបជុំរបស់ ពួកគេចុះ ហើយចូរអ្នកកុំអង្គុយជាមួយពួកដែលបំពានទាំងនោះតទៅទៀតឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا عَلَى ٱلَّذِينَ يَتَّقُونَ مِنْ حِسَابِهِم مِّن شَىْءٍۢ وَلَـٰكِن ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ ﴿٦٩﴾
ហើយពុំមែនជាតួនាទីរបស់បណ្តា អ្នកដែលកោតខ្លា ចអល់ឡោះដោយការអនុវត្តតាមបទបញ្ជា របស់ទ្រង់និងជៀសឆ្ងា យពីបម្រាមរបស់ទ្រង់នោះទេក្នុងការទទួល ខុសត្រូវលើការជំនុំជម្រះពួកដែលបំពាននោះ។ ក៏ប៉ុន្តែ តួនាទីរបស់ពួកគេ(បណ្តា អ្នកដែលកោតខ្លាច)នោះ គឺត្រូវហាមឃាត់ពួកគេ(ពួកបំពាន)ពីអំពើអាក្រក់ដែល ពួកគេកំពុងប្រព្រឹត្ត។ សង្ឃឹមថាពួកគេកោតខ្លាចអល់ឡោះ ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាម ឃាត់។
وَذَرِ ٱلَّذِينَ ٱتَّخَذُوا۟ دِينَهُمْ لَعِبًۭا وَلَهْوًۭا وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا ۚ وَذَكِّرْ بِهِۦٓ أَن تُبْسَلَ نَفْسٌۢ بِمَا كَسَبَتْ لَيْسَ لَهَا مِن دُونِ ٱللَّهِ وَلِىٌّۭ وَلَا شَفِيعٌۭ وَإِن تَعْدِلْ كُلَّ عَدْلٍۢ لَّا يُؤْخَذْ مِنْهَآ ۗ أُو۟لَـٰٓئِكَ ٱلَّذِينَ أُبْسِلُوا۟ بِمَا كَسَبُوا۟ ۖ لَهُمْ شَرَابٌۭ مِّنْ حَمِيمٍۢ وَعَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْفُرُونَ ﴿٧٠﴾
إ حميم وعذاب أليمبما كانوايكفرون ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំរវីរវល់នឹងពួកមុស្ហរីគីនដែលបានយកសាសនារបស់ពួកគេធ្វើជាល្បែងកំសាន្ត និងជាការចំអកឡកឡឺយទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតនូវអ្វីដែលមាននៅក្នុងលោកិយនៃការសប្បាយមួយរយៈពេលខ្លី។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់) ដាស់តឿនមនុស្ស លោកតាមរយៈគម្ពីរគួរអានចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារខ្លួនបានធ្វើអំពើអាក្រក់។ សម្រាប់បុគ្គលម្នាក់ៗ គឺពុំមាន អ្នកជួយណាមួយក្រៅពីអល់ឡោះដែលពួកគេត្រូវសុំជំនួយនោះទេ ហើយក៏គ្មា ននរណាម្នា ក់អាចការពារពួកគេពីទណ្ឌ កម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះដែរ។ ហើយប្រសិនបើបុគ្គលនោះចង់លោះខ្លួនចេញពីទណ្ឌកម្មរបស់អល់ឡោះ ដោយថ្នូរណាមួយនោះ ក៏គេមិនទទួលយកការលោះខ្លួននោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែពួកគេបានប្រព្រឹត្តអំពើល្មើស។ គ្រឿងផឹករបស់ពួកគេនាថ្ងៃបរលោកនោះ គឺជាទឹកក្តៅពុះ កញ្ជ្រោ ល និងទណ្ឌ កម្មដ៏ឈឺចាប់បំផុតដោយសារតែភាពគ្មា នជំនឿរបស់ពួកគេ។
قُلْ أَنَدْعُوا۟ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعْقَابِنَا بَعْدَ إِذْ هَدَىٰنَا ٱللَّهُ كَٱلَّذِى ٱسْتَهْوَتْهُ ٱلشَّيَـٰطِينُ فِى ٱلْأَرْضِ حَيْرَانَ لَهُۥٓ أَصْحَـٰبٌۭ يَدْعُونَهُۥٓ إِلَى ٱلْهُدَى ٱئْتِنَا ۗ قُلْ إِنَّ هُدَى ٱللَّهِ هُوَ ٱلْهُدَىٰ ۖ وَأُمِرْنَا لِنُسْلِمَ لِرَبِّ ٱلْعَـٰلَمِينَ ﴿٧١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់មុស្ហរីគីនទាំងនោះថាៈ តើឲ្យយើងគោរពសក្ការៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផល ប្រយោជន៍ដល់យើង ហើយក៏មិនអាចបង្កគ្រោះថ្នា ក់ដល់យើង ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទា ប់ពីអល់ឡោះបានចង្អុលបង្ហា ញផ្លូវដល់យើងហើយ នោះ ដែលជាហេតុធ្វើឲ្យពួកយើងក្លាយទៅជាដូចអ្នកដែលពពួកស្ហៃតនបានពង្វក់ ហើយវាបានបោះបង់រូបគេចោលឱ្យស្ថិតនៅក្នុងភាពវង្វេងមិនទទួលបានការ ចង្អុលបង្ហា ញ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលស្ថិតនៅលើមាគ៌ា ត្រឹមត្រូវដែលអំពាវនាវគេទៅរកការពិត តែគេបែរជាបដិសេធមិនឆ្លើយតបនូវអ្វីដែលគេ បានអំពាវនាវទៅកាន់នោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ជា ការពិតណាស់ អល់ឡោះជាម្ចា ស់បានបង្គា ប់ប្រើពួកយើងឱ្យគោរពតាមទ្រង់ ដោយការប្រកាន់ខ្ជា ប់នឹងជំជឿចំពោះ និងគោរពសក្កា រៈចំពោះទ្រង់តែមួយគត់។ ទ្រង់ នោះហើយគឺជាម្ចា ស់គ្រប់គ្រងពិភពទាំងឡាយ។
وَأَنْ أَقِيمُوا۟ ٱلصَّلَوٰةَ وَٱتَّقُوهُ ۚ وَهُوَ ٱلَّذِىٓ إِلَيْهِ تُحْشَرُونَ ﴿٧٢﴾
ហើយទ្រង់បានបង្គា ប់ប្រើពួកយើងឱ្យប្រតិបត្តិសឡាតឱ្យបានពេញលេញ ហើយទ្រង់ក៏បានបង្គា ប់ប្រើពួកយើងឱ្យយើងគោរពកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយ គោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់ផងដែរ។ ហើយទ្រង់តែមួយគត់ដែលប្រមូលផ្តុំ មនុស្សលោកទៅកាន់ទ្រង់វិញនៅថ្ងៃបរលោក ដើម្បីទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើរបស់ពួកគេ(ដែលពួកគេបានសាងនៅលើលោកិយ)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَهُوَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۖ وَيَوْمَ يَقُولُ كُن فَيَكُونُ ۚ قَوْلُهُ ٱلْحَقُّ ۚ وَلَهُ ٱلْمُلْكُ يَوْمَ يُنفَخُ فِى ٱلصُّورِ ۚ عَـٰلِمُ ٱلْغَيْبِ وَٱلشَّهَـٰدَةِ ۚ وَهُوَ ٱلْحَكِيمُ ٱلْخَبِيرُ ﴿٧٣﴾
ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ ថ្ងៃដែលអល់ឡោះមានបន្ទូលចំពោះអ្វីមួយថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាម មួយរំពេច ខណៈដែលទ្រង់មានបន្ទូលនៅថ្ងៃបរលោកថាៈ “ចូរពួកអ្នកក្រោកឡើង”។ ពេលនោះ ពួកគេក៏ក្រោកឡើងភ្លាម។ បន្ទូលរបស់ទ្រង់ គឺជាការពិត ដែលវា នឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃបរលោក គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ខណៈដែលម៉ាឡាអ៊ីកាត់អ៊ីស្រ ហ្វេលផ្លុំត្រែជាលើកទីពីរ។ ទ្រង់ជាអ្នកដឹងបំផុតនូវអ្វីដែលមានវត្តមាន និងអ្វីដែលអវត្តមាន។ ហើយទ្រង់មហាគតិបណ្ឌិ តបំផុតក្នុងការបង្កើតនិងការចាត់ចែងរបស់ ទ្រង់។ ទ្រង់មហាដឹងបំផុតដែលគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ មិនថាប្រការដែលលាក់កំបាំង និងប្រការដែលលាតត្រដាងនោះទេ។
۞ وَإِذْ قَالَ إِبْرَٰهِيمُ لِأَبِيهِ ءَازَرَ أَتَتَّخِذُ أَصْنَامًا ءَالِهَةً ۖ إِنِّىٓ أَرَىٰكَ وَقَوْمَكَ فِى ضَلَـٰلٍۢ مُّبِينٍۢ ﴿٧٤﴾
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់ឈ្មោះអាហ្សើរ ដែលជាអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ថាៈ ឱឪពុករបស់ខ្ញុំ! តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះគោរពបូជាក្រៅពីអល់ឡោះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកដែលគោរពសក្កា រៈរូបបដិមា ទាំងនោះ ស្ថិតនៅក្នុងភាពវង្វេងចេញអំពីមាគ៌ាត្រឹមត្រូវយ៉ា ងច្បាស់ក្រឡែត ដោយសារតែពួកអ្នកគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីអល់ឡោះ។ ទ្រង់គឺជាម្ចាស់ ដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដ(តែមួយគត់)ហើយព្រះផ្សេងដែលគេគោរពសក្កា រៈក្រៅពីទ្រង់នោះគឺសុទ្ធតែជាព្រះក្លែងក្លា យទាំងអស់។
وَكَذَٰلِكَ نُرِىٓ إِبْرَٰهِيمَ مَلَكُوتَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلِيَكُونَ مِنَ ٱلْمُوقِنِينَ ﴿٧٥﴾
ហើយដូចដែលយើងបានឱ្យគេ(ព្យាការីអ៊ីព្រហ៊ីម)ឃើញពីភាពវង្វេងរបស់ឪពុកគេ និងក្រុមរបស់គេដូច្នោះដែរ យើងបានឱ្យគេឃើញនូវអំណាចគ្រប់គ្រងមេឃជា ច្រើនជាន់និងផែនដីដ៏ធំធេង។តាមរយៈអំណាចដ៏ធំមហិមានេះ ទ្រង់យកធ្វើជាភស្តុតាងដើម្បីបញ្ជា ក់ពីភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះ និង(ដើម្បីបញ្ជា ក់)ពី ជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដើម្បីឱ្យរូបគេ(ព្យាការីអ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាក់ថាៈ ពិតប្រាកដ ណាស់ អល់ឡោះគឺជាម្ចា ស់តែមួយគត់ដែលមិនមានដៃគូឡើយហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
فَلَمَّا جَنَّ عَلَيْهِ ٱلَّيْلُ رَءَا كَوْكَبًۭا ۖ قَالَ هَـٰذَا رَبِّى ۖ فَلَمَّآ أَفَلَ قَالَ لَآ أُحِبُّ ٱلْـَٔافِلِينَ ﴿٧٦﴾
ហើយនៅពេលដែលភាពងងឹតនៃពេលរាត្រីបានគ្របដណ្តប់លើគាត់(អ៊ីព្រហ៊ីម) គាត់ក៏បានឃើញផ្កាយ។ ពេលនោះ គាត់បាននិយាយថាៈ នេះជាម្ចាស់របស់ខ្ញុំ។ ហើយនៅពេលដែលផ្កា យនោះបានលិចបាត់ទៅវិញ គាត់ក៏បាននិយាយថាៈ ខ្ញុំមិនចូលចិត្តអ្វីដែលលិចបាត់ទៅវិញនោះទេ ព្រោះថា ព្រះជាម្ចា ស់ដ៏ពិតប្រាកដនោះ គឺទ្រង់នៅអមតៈ មិនលិចបាត់នោះឡើយ។
فَلَمَّا رَءَا ٱلْقَمَرَ بَازِغًۭا قَالَ هَـٰذَا رَبِّى ۖ فَلَمَّآ أَفَلَ قَالَ لَئِن لَّمْ يَهْدِنِى رَبِّى لَأَكُونَنَّ مِنَ ٱلْقَوْمِ ٱلضَّآلِّينَ ﴿٧٧﴾
ហើយនៅពេលដែលគាត់បានឃើញដួងចន្ទរះឡើង គាត់ក៏បាននិយាថាៈ នេះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលដួងចន្ទបានលិចបាត់ទៅវិញនោះ គាត់បាន និយាយថាៈ ប្រសិនបើអល់ឡោះជាម្ចា ស់មិនចង្អុលបង្ហា ញខ្ញុំឱ្យមានជំនឿភាពជាម្ចា ស់តែមួយគត់ និងគោរសក្កា រៈចំពោះទ្រង់តែមួយគត់ទេនោះ ខ្ញុំពិតជាស្ថិតក្នុង ចំណោមពួកដែលឃ្លា តឆ្ងា យពីសាសនារបស់ទ្រង់ដ៏ពិតជាមិនខាន។
فَلَمَّا رَءَا ٱلشَّمْسَ بَازِغَةًۭ قَالَ هَـٰذَا رَبِّى هَـٰذَآ أَكْبَرُ ۖ فَلَمَّآ أَفَلَتْ قَالَ يَـٰقَوْمِ إِنِّى بَرِىٓءٌۭ مِّمَّا تُشْرِكُونَ ﴿٧٨﴾
នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់បាននិយាយថាៈ ព្រះអាទិត្យដែលរះឡើងនេះហើយជាម្ចាស់របស់ខ្ញុំ ហើយមួយនេះធំជាងផ្កាយ និងដួងចន្ទ ទៅទៀត។ តែនៅពេលដែលវាបានលិចបាត់ទៅវិញ គាត់ក៏បាននិយាថាៈ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ខ្ញុំពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកជាមួយ នឹងអល់ឡោះនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنِّى وَجَّهْتُ وَجْهِىَ لِلَّذِى فَطَرَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ حَنِيفًۭا ۖ وَمَآ أَنَا۠ مِنَ ٱلْمُشْرِكِينَ ﴿٧٩﴾
ជាការពិតណាស់ ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)មានភាពស្មោះសចំពោះសាសនារបស់ខ្ញុំទៅចំពោះ(អល់ឡោះ)អ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មា ន គំរូពីមុន ដោយងាកចេញពីភាពស្ហ៊ីរិក(ពហុទេពនិយម)ទៅកាន់ការមានជំនឿដ៏ស្មោះសចំពោះអល់ឡោះជាម្ចា ស់តែមួយគត់(ឯកទេពនិយម)។ ហើយខ្ញុំមិនស្ថិតនៅ ក្នុងចំណោមពួកពហុទេពនិយមដែលគោរពសក្កា រៈអ្នកផ្សេងរួមជាមួយទ្រង់ឡើយ។
وَحَآجَّهُۥ قَوْمُهُۥ ۚ قَالَ أَتُحَـٰٓجُّوٓنِّى فِى ٱللَّهِ وَقَدْ هَدَىٰنِ ۚ وَلَآ أَخَافُ مَا تُشْرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّى شَيْـًۭٔا ۗ وَسِعَ رَبِّى كُلَّ شَىْءٍ عِلْمًا ۗ أَفَلَا تَتَذَكَّرُونَ ﴿٨٠﴾
ហើយក្រុមរបស់គាត់ដែលជាពួកពហុទេពនិយមបានឈ្លោះប្រកែកជាមួយគាត់ក្នុងបញ្ហា ទាក់ទងនឹងជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់(ឯកទេពនិយម) ហើយពួកគេបានយកបដិមានានារបស់ពួកគេមកបន្លា ចគាត់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមកឈ្លោះប្រកែកជាមួយខ្ញុំនៅក្នុងបញ្ហា ជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយ និងការគោរពសក្កា រៈចំពោះទ្រង់តែមួយនោះឬ? ជាការពិតណាស់ ម្ចា ស់របស់ខ្ញុំបានចង្អុលបង្ហា ញខ្ញុំទៅកាន់ទ្រង់។ ហើយខ្ញុំ ក៏មិនខ្លាចញញើតរូបបដិមាទាំងឡាយរបស់ពួកអ្នកនោះទេ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់អ្វីបាននោះឡើយ។ ដូចនេះ ពួកវាក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ខ្ញុំ បានឡើយ ហើយពួកវាក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្ញុំបានដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ ហើយអ្វីដែលទ្រង់មាន ចេតនា គឺប្រាកដជានឹងកើតឡើង។ ជាមួយនឹងការដឹងអ្វីគ្រប់យ៉ាងរបស់អល់ឡោះនោះ គឺគ្មានអ្វីមួយដែលមាននៅលើមេឃនិងនៅលើផែនដីអាចលាក់បាំងនឹង ទ្រង់បានឡើយ។ ដូចនេះ តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិននឹកឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងតែស្ថិតនៅលើភាពគ្មា នជំនឿចំពោះអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះ ទ្រង់ ដោយពួកអ្នក(ងាកមក)មានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់វិញនោះ?
وَكَيْفَ أَخَافُ مَآ أَشْرَكْتُمْ وَلَا تَخَافُونَ أَنَّكُمْ أَشْرَكْتُم بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ عَلَيْكُمْ سُلْطَـٰنًۭا ۚ فَأَىُّ ٱلْفَرِيقَيْنِ أَحَقُّ بِٱلْأَمْنِ ۖ إِن كُنتُمْ تَعْلَمُونَ ﴿٨١﴾
តើឲ្យខ្ញុំខ្លា ចញញើតរូបដិមានានាដែលពួកអ្នកកំពុងគោរពសក្កា រៈក្រៅពីអល់ឡោះនោះយ៉ា ងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លា ចញញើតចំពោះការដែលពួកអ្នក ធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកលើរឿងនោះផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុម ដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង? ប្រសិនបើពួកអ្នកដឹងថា ក្រុមណាមួយដែលសាកសមជាងនោះ ចូរពួកអ្នកដើរតាមក្រុមនោះចុះ។ ហើយក្រុមដែលសាកសមជាងគេ(ដោយគ្មានមន្ទិលសង្ស័យ ឡើយ)គឺជាក្រុមនៃបណ្តា អ្នកមានជំនឿលើអល់ឡោះជាម្ចា ស់តែមួយគត់នោះឯង។
ٱلَّذِينَ ءَامَنُوا۟ وَلَمْ يَلْبِسُوٓا۟ إِيمَـٰنَهُم بِظُلْمٍ أُو۟لَـٰٓئِكَ لَهُمُ ٱلْأَمْنُ وَهُم مُّهْتَدُونَ ﴿٨٢﴾
សុវត្ថិភាពនិងសន្តិភាពនោះ គឺសម្រាប់តែបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ ហើយធ្វើតាមអ្វីដែលច្បាប់បានបង្គាប់ប្រើ និងមិនលាយឡំជំនឿរបស់ពួកគេ ជាមួយនឹងប្រការស្ហ៊ីរិក(ពហុទេពនិយម)ប៉ុណ្ណោះ មិនមែនសម្រាប់អ្នកដទៃក្រៅពីពួកគេនោះឡើយ។ ហើយពួកគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហា ញ ដោយ ម្ចា ស់របស់ពួកគេបានចង្អុលបង្ហា ញផ្លូវដល់ពួកគេ។
وَتِلْكَ حُجَّتُنَآ ءَاتَيْنَـٰهَآ إِبْرَٰهِيمَ عَلَىٰ قَوْمِهِۦ ۚ نَرْفَعُ دَرَجَـٰتٍۢ مَّن نَّشَآءُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌۭ ﴿٨٣﴾
ហើយភស្ដុតាងនោះ ពោលគឺបន្ទូលរបស់ទ្រង់ថាៈ “តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និង ក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង?” ដែលព្យាការីអ៊ីព្រហ៊ីមបានយកឈ្នះក្រុមរបស់គាត់តាមរយៈ ភស្តុតាងនេះ រហូតដល់អាចផ្តួលអំណះអំណាងរបស់ពួកគេបាននោះ វាគឺជាភស្តុតាងរបស់យើង ដែលយើងបានផ្តល់វាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) គឺជាម្ចាស់មហាគតិបណ្ឌិ តក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់ និងជាម្ចាស់មហាដឹងបំផុតចំពោះ បណ្តា ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَوَهَبْنَا لَهُۥٓ إِسْحَـٰقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِن قَبْلُ ۖ وَمِن ذُرِّيَّتِهِۦ دَاوُۥدَ وَسُلَيْمَـٰنَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَـٰرُونَ ۚ وَكَذَٰلِكَ نَجْزِى ٱلْمُحْسِنِينَ ﴿٨٤﴾
ى ហើយយើងបានប្រទានកូនប្រុសម្នា ក់ឈ្មោះអ៊ីស្ហាក និងចៅប្រុសម្នា ក់ឈ្មោះយ៉ា ក់កូបទៅឱ្យព្យាការីអ៊ីព្រហ៊ីម។ ម្នា ក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុល បង្ហា ញនូវមាគ៌ា ដ៏ត្រឹមត្រូវដល់ពួកគេ។ ហើយព្យាការីនួហ យើងក៏បានចង្អុលបង្ហា ញមាគ៌ា ដែលត្រឹមត្រូវដល់គាត់ដែរកាលពីមុនពួកគេ។ ហើយយើងបានចង្អុល បង្ហាញមាគ៌ាដែលត្រឹមត្រូវដល់ពូជអម្បូររបស់ព្យាការីនួហផងដែរ ដែលពួកគេទាំងនោះមានដូចជា ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គាត់ គឺព្យាការីសូឡៃម៉ា ន ព្យា ការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូនដែលជាបងប្រុសរបស់ព្យាការីមូសា។ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះបណ្តា ព្យាការី ទាំងឡាយទៅលើអំពើល្អរបស់ពួកគេ(ដែលពួកគេបានសាង)នេះដែរل គឺយើងនឹងតបស្នងចំពោះបណ្តា អ្នកធ្វើអំពើល្អចំពោះទង្វើល្អរបស់ពួកគេដូចគ្នាដែរ។
وَزَكَرِيَّا وَيَحْيَىٰ وَعِيسَىٰ وَإِلْيَاسَ ۖ كُلٌّۭ مِّنَ ٱلصَّـٰلِحِينَ ﴿٨٥﴾
ក៏ដូចគ្នា ដែរ យើងបានចង្អុលបង្ហា ញដល់ពួកគេម្នា ក់ៗផងដែរ ដូចជាព្យាការីហ្សាការីយ៉ា ព្យាការីយ៉ះយ៉ា ព្យាការីអ៊ីសាកូនប្រុសរបស់ម៉ា រីយ៉ាំ និងព្យាការីអ៊ិលយ៉ា ស់។ ហើយបណ្តា ព្យាការីទាំងអស់នេះគឺស្ថិតក្នុងចំណោមបណ្តា អ្នកដែលសាងទង្វើកុសលលដែលត្រូវបានអល់ឡោះជ្រើសរើសពួកគេធ្វើជាអ្នកនាំសារ។ل
وَإِسْمَـٰعِيلَ وَٱلْيَسَعَ وَيُونُسَ وَلُوطًۭا ۚ وَكُلًّۭا فَضَّلْنَا عَلَى ٱلْعَـٰلَمِينَ ﴿٨٦﴾
ហើយក៏ដូចគ្នាដែរ យើងក៏បានចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ)ដល់ព្យាការីអ៊ីស្មាអេល ព្យាការីអិលយ៉ា សាក់ ព្យាការីយូនុស និងព្យាការីលូត។ ហើយពួកគេម្នាក់ៗគ្នា សុទ្ធតែជាព្យាការីទាំងអស់ ហើយព្យាការីទាំងអស់នេះដឹកនាំដោយព្យាការីមូហាំម៉ាត់។ ហើយយើងបានលើកតម្កើងអ្នកទាំងនោះឱ្យខ្ពង់ខ្ពស់ជាងគេទាំងអស់លើ ពិភពលោកទាំងមូល។
وَمِنْ ءَابَآئِهِمْ وَذُرِّيَّـٰتِهِمْ وَإِخْوَٰنِهِمْ ۖ وَٱجْتَبَيْنَـٰهُمْ وَهَدَيْنَـٰهُمْ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٨٧﴾
ហើយយើងបានចង្អុលបង្ហា ញ(មាគ៌ា ត្រឹមត្រូវ)ដល់ជីដូនជីតា កូនចៅ និងបងប្អូនរបស់ពួកគេមួយចំនួនក្នុងចំណោមអ្នកដែលយើងមានចេតនាចង្អុលបង្ហា ញផ្លូវ ដល់ពួកគេ និងជ្រើសរើសពួកគេ។ ហើយយើងបានចង្អុលបង្ហា ញនូវមាគ៌ា ដ៏ត្រឹមត្រូវដល់ពួកគេ ដែលមាគ៌ា នោះ គឺមាគ៌ា នៃការជឿចំពោះអល់ឡោះជាម្ចា ស់ តែមួយគត់ និងគោរពប្រតិបត្តិទ្រង់។
ذَٰلِكَ هُدَى ٱللَّهِ يَهْدِى بِهِۦ مَن يَشَآءُ مِنْ عِبَادِهِۦ ۚ وَلَوْ أَشْرَكُوا۟ لَحَبِطَ عَنْهُم مَّا كَانُوا۟ يَعْمَلُونَ ﴿٨٨﴾
នោះគឺជាការចង្អុលបង្ហា ញរបស់អល់ឡោះដោយទ្រង់ចង្អុលបង្ហា ញដល់បុគ្គលណាដែលទ្រង់ចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។តែប្រសិនបើពួកគេ(បណ្តា ព្យា ការី)បានធ្វើស្ហ៊ីរិក(គោរពសក្កា រៈចំពោះអ្នកផ្សេង)រួមជាមួយនឹងអល់ឡោះជាម្ចា ស់នោះ ពិតប្រាកដណាស់ ទង្វើទាំងឡាយរបស់ពួកគេដែលពួកគេធ្លា ប់បានសាងនឹង ត្រូវចាត់ទុកជាអសារបង់ជាមិនខាន ព្រោះថាអំពើស្ហ៊ីរិក គឺវាធ្វើឲ្យទង្វើកុសលទាំងឡាយក្លា យជាអសារបង់។
أُو۟لَـٰٓئِكَ ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ وَٱلْحُكْمَ وَٱلنُّبُوَّةَ ۚ فَإِن يَكْفُرْ بِهَا هَـٰٓؤُلَآءِ فَقَدْ وَكَّلْنَا بِهَا قَوْمًۭا لَّيْسُوا۟ بِهَا بِكَـٰفِرِينَ ﴿٨٩﴾
បណ្តា ព្យាការីដែលបានលើកឡើងទាំងនោះ គឺជាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវបណ្តា គម្ពីរ ប្រទានឱ្យពួកគេនូវគតិបណ្ឌិ ត និងបានប្រទានឱ្យពួកគេនូវភាព ជាព្យាការី។ តែប្រសិនបើក្រុមរបស់អ្នក(អ្នកស្រុកម៉ាក្កះ)មិនមានជំនឿចំពោះប្រការទាំងបីដែលយើងបានប្រទានឱ្យពួកគេ(បណ្តាព្យាការី)នេះទេនោះ ជាការពិត ណាស់ យើងបានរៀបចំបញ្ជូនក្រុមផ្សេងទៀតដែលមិនមែនជាពួកគ្មានជំនឿចំពោះរឿងទាំងនេះមកជំនួសវិញ។ មិនតែប៉ុណ្ណោះ ពួកគេ គឺជាអ្នកដែលមានជំនឿ ដែលប្រកាន់ខ្ជាប់នឹងវា(ប្រការទាំងបីខាងលើនេះ) ហើយអ្នកទាំងនោះ គឺពួកមូហាជីរីន(ពួកចំណាកស្រុកពីទីក្រុងម៉ាក្កះ) និងពួកអាន់សរ(អ្នកដែលចាំគាំទ្រព្យាការី នៅក្រុងម៉ា ទីណះ)ហើយនិងបណ្តា អ្នកដែលបានដើរតាមពួកគេដោយភាពល្អត្រឹមត្រូវរហូតដល់ថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أُو۟لَـٰٓئِكَ ٱلَّذِينَ هَدَى ٱللَّهُ ۖ فَبِهُدَىٰهُمُ ٱقْتَدِهْ ۗ قُل لَّآ أَسْـَٔلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَـٰلَمِينَ ﴿٩٠﴾
បណ្តា ព្យាការីនិងអ្នកគេ(អល់ឡោះ)ដែលបានលើកឡើងជាមួយនឹងពួកគេក្នុងចំណោមជីដូនជីតារបស់ពួកគេ កូនចៅរបស់ពួកគេ និងបងប្អូនរបស់ពួកគេទាំងនោះ ពួកគេ គឺជាក្រុមដែលទទួលបានការចង្អុលបង្ហា ញដ៏ពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកដើរតាម និងធ្វើតាមពួកគេចុះ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោល ទៅកាន់ក្រុមរបស់អ្នកចុះថាៈ ខ្ញុំមិនទាមទាការតបស្នងពីពួកអ្នកលើការផ្សព្វផ្សាយគម្ពីរគួរអាននេះនោះទេ។ ជាការពិតណាស់ គម្ពីរគួរអាន គ្មានអ្វីក្រៅពីការដាស់ រំលឹកដល់ពិភពទាំងឡាយ ដូចជាមនុស្សលោក និងជិន(អមនុស្ស)ដើម្បីដឹកនាំពួកគេទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ និងមាគ៌ា ដែលពិតនោះឡើយ។
وَمَا قَدَرُوا۟ ٱللَّهَ حَقَّ قَدْرِهِۦٓ إِذْ قَالُوا۟ مَآ أَنزَلَ ٱللَّهُ عَلَىٰ بَشَرٍۢ مِّن شَىْءٍۢ ۗ قُلْ مَنْ أَنزَلَ ٱلْكِتَـٰبَ ٱلَّذِى جَآءَ بِهِۦ مُوسَىٰ نُورًۭا وَهُدًۭى لِّلنَّاسِ ۖ تَجْعَلُونَهُۥ قَرَاطِيسَ تُبْدُونَهَا وَتُخْفُونَ كَثِيرًۭا ۖ وَعُلِّمْتُم مَّا لَمْ تَعْلَمُوٓا۟ أَنتُمْ وَلَآ ءَابَآؤُكُمْ ۖ قُلِ ٱللَّهُ ۖ ثُمَّ ذَرْهُمْ فِى خَوْضِهِمْ يَلْعَبُونَ ﴿٩١﴾
ى ហើយពួកមុស្ហរីគីនមិនបានលើកតម្កើងអល់ឡោះជាម្ចា ស់ឱ្យសាកសមទៅនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់នោះទេ ខណៈដែលពួកគេនិយាយទៅកាន់ព្យាការីមូហាំ ម៉ា ត់ថាៈ អល់ឡោះមិនបានបញ្ចុះវ៉ាហ៊ី(សាររបស់អល់ឡោះ)ទៅកាន់មនុស្សលោកបន្តិចណាឡើយ។ ចូអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរតាវរ៉តទៅឱ្យព្យាការីមូសា ដែលជាជាពន្លឺ ជាការចង្អុលបង្ហាញ និងជាមគ្គុទេសន៍សម្រាប់ចង្អុលបង្ហាញដល់ក្រុមរបស់គាត់ នោះ? ហើយពួកយូដាបានសរសេរវា(គម្ពីរតាវរ៉ត)ដាក់ក្នុងសៀវភៅផ្សេងៗ ដោយពួកគេបង្ហាញនូវផ្នែកខ្លះដែលស្របទៅនឹងចំណង់ចំណូលចិត្តរបស់គេ ហើយ ពួកគេបានលាក់បាំងនូវផ្នែកខ្លះ(នៃគម្ពីរតាវរ៉ត)ចំពោះអ្វីដែលផ្ទុយពីចំណង់ចូលចិត្តរបស់ពួកគេ ដូចជាលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ា ត់ជាដើម។ ហើយពួក អ្នក(ឱជនជាតិអារ៉ាប់)ត្រូវបានគេបង្រៀនពួកអ្នកនូវគម្ពីរគួរអានដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកមិនធ្លា ប់បានដឹងពីមុនមក។ ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ាត់)និយាយប្រាប់ពួកគេចុះថាៈ គឺអល់ឡោះជាម្ចាស់ជាអ្នកដែលបានបញ្ចុះវាមក។ បន្ទាប់មក ចូរអ្នកទុកពួកគេឱ្យស្ថិតនៅក្នុងភាពល្ងង់ខ្លៅ និងភាពវង្វេងរបស់ ពួកគេ រហូតដល់សេចក្តីស្លា ប់បានមកដល់ពួកគេចុះ។
وَهَـٰذَا كِتَـٰبٌ أَنزَلْنَـٰهُ مُبَارَكٌۭ مُّصَدِّقُ ٱلَّذِى بَيْنَ يَدَيْهِ وَلِتُنذِرَ أُمَّ ٱلْقُرَىٰ وَمَنْ حَوْلَهَا ۚ وَٱلَّذِينَ يُؤْمِنُونَ بِٱلْـَٔاخِرَةِ يُؤْمِنُونَ بِهِۦ ۖ وَهُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ ﴿٩٢﴾
ى ហើយគម្ពីរគួរអានដែលយើងបានបញ្ចុះវាមកឲ្យអ្នក(ឱព្យាការីមូហាំម៉ា ត់)នេះ គឺជាគម្ពីរមួយដែលប្រកបដោយពរជ័យ និងជាអ្នកបញ្ជា ក់ទៅលើបណ្តា គម្ពីរដែលត្រូវ បានបញ្ចុះពីលើមេឃពីមុនមក ដើម្បីឲ្យអ្នកដាស់តឿនព្រមានពួកអ្នកស្រុកម៉ាក្កះ និងមនុស្សលោកទាំងអស់ដែលស្ថិតនៅទិសខាងកើតនិងទិសខាងលិចនៃផែនដី រហូតដល់ពួកគេទទួលបាននូវការចង្អុលបង្ហាញ។ ហើយបណ្តា អ្នកដែលមានជំនឿចំពោះជីវិតថ្ងៃបរលោក គឺពួកគេមានជំនឿចំពោះគម្ពីរគួរអាននេះ ហើយពួកគេ បានអនុវត្តតាមនូវអ្វីដែលមាននៅក្នុងគម្ពីរគួរអាននេះ និងបានថែរក្សាលើការប្រតិបត្តិសឡាត(ថ្វា យបង្គំ)របស់ពួកគេ ដោយបានបំពេញវាទៅតាមរូកុន(គោលគ្រឹះ) និងហ្វា រទូ(ប្រការដែលត្រូវធ្វើ) និងបណ្តា ប្រការស៊ូណាត់(ប្រការគួរគប្បី)របស់វា និងប្រតិបត្តិវាតាមពេលវេលាដែលច្បាប់បានកំណត់។
وَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ قَالَ أُوحِىَ إِلَىَّ وَلَمْ يُوحَ إِلَيْهِ شَىْءٌۭ وَمَن قَالَ سَأُنزِلُ مِثْلَ مَآ أَنزَلَ ٱللَّهُ ۗ وَلَوْ تَرَىٰٓ إِذِ ٱلظَّـٰلِمُونَ فِى غَمَرَٰتِ ٱلْمَوْتِ وَٱلْمَلَـٰٓئِكَةُ بَاسِطُوٓا۟ أَيْدِيهِمْ أَخْرِجُوٓا۟ أَنفُسَكُمُ ۖ ٱلْيَوْمَ تُجْزَوْنَ عَذَابَ ٱلْهُونِ بِمَا كُنتُمْ تَقُولُونَ عَلَى ٱللَّهِ غَيْرَ ٱلْحَقِّ وَكُنتُمْ عَنْ ءَايَـٰتِهِۦ تَسْتَكْبِرُونَ ﴿٩٣﴾
គ្មា នអ្នកណាម្នា ក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចា ស់នោះទេ ដោយគេបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះអ្វីមួយមកឱ្យ មនុស្សលោកឡើយ ឬគេបាននិយាយកុហកថាៈ ជាការពិតណាស់ អល់ឡោះបានផ្តល់វ៉ាហ៊ី(សារពីទ្រង់)មកឲ្យរូបគេ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីទៅឲ្យជន នោះបន្តិចណាសោះឡើយ ឬគេបាននិយាយថាៈ ខ្ញុំនឹងបញ្ចុះ(គម្ពីរ)ដូចគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)បានឃើញនៅពេលដែលពួកបំពានទាំងនោះស្ថិតក្នុងភាពឈឺចាប់នៃសេចក្តីស្លាប់(ដំណាក់កាលចុងក្រោយនៃជីវិត) ហើយម៉ា ឡាអ៊ីកាត់លូកដៃរបស់ពួកគេ ទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង) ដោយការដាក់ទណ្ឌ កម្ម និងការវាយដំ។ម៉ា ឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេទាំងហិង្សាថាៈ ចូរពួកឯង(ព្រលឹង)ចេញពី ខ្លួនមក! ពេលនេះ ពួកយើងនឹងដកយកវា។ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌ កម្មដ៏អាម៉ា សនិងថោកទាបជាទីបំផុត ដោយសារតែពួកអ្នកធ្លា ប់និយាយ ប្រឌិតកុហកទៅលើអល់ឡោះដោយអះអាងថាខ្លួនជាព្យាការី និងទទួលវ៉ាហ៊ី(ពីអល់ឡោះ) និងអាចបញ្ចុះ(គម្ពីរ)ដូចដែលអល់ឡោះបានបញ្ចុះមកដែរ និង ដោយសារតែភាពក្អេងក្អាងរបស់ពួកអ្នកមិនព្រមមានជំនឿនឹងបណ្តា ភស្តុតាងទាំងឡាយរបស់ទ្រង់។ បើអ្នក(ឱមូហាំម៉ាត់)បានឃើញដូចនោះ អ្នកប្រាកដជាបាន ឃើញរឿងមួយដ៏គួរឱ្យខ្លា ច។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَقَدْ جِئْتُمُونَا فُرَٰدَىٰ كَمَا خَلَقْنَـٰكُمْ أَوَّلَ مَرَّةٍۢ وَتَرَكْتُم مَّا خَوَّلْنَـٰكُمْ وَرَآءَ ظُهُورِكُمْ ۖ وَمَا نَرَىٰ مَعَكُمْ شُفَعَآءَكُمُ ٱلَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَـٰٓؤُا۟ ۚ لَقَد تَّقَطَّعَ بَيْنَكُمْ وَضَلَّ عَنكُم مَّا كُنتُمْ تَزْعُمُونَ ﴿٩٤﴾
ហើយគេនឹងនិយាយទៅកាន់ពួកគេនៅថ្ងៃពង្រស់ឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)ថាៈ ជាការពិតណាស់ ពួកអ្នកបានមកកាន់យើងនៅថ្ងៃនេះជាលក្ខណៈ បុគ្គល(ម្នា ក់ៗឯង) ដោយមិនមានទ្រព្យសម្បត្តិ និងមុខតំណែងអ្វីមកជាមួយពួកអ្នកឡើយដូចដែលយើងបានបង្កើតពួកអ្នកកាលពីដំបូង ដោយ(ពួកអ្នក)ដើរដោយ ជើងទទេ គ្មា នសម្លៀកបំពាក់ និងគ្មា នកាត់ស្បែកចុងអង្គជាតិដូច្នោះដែរ។ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកកាលនៅលោកិយ ដាក់នៅខាងក្រោយខ្នងពួកអ្នកទាំងពួកមិនពេញចិត្ត។ ហើយនៅថ្ងៃនេះ យើងក៏មិនបានឃើញព្រះទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានអះអាងថា ពួកវា ជាអ្នកសម្រុះសម្រួលឲ្យពួកអ្នក និងជាដៃគូរបស់អល់ឡោះដែលសក្តិសមក្នុងការគោរពសក្កា រៈនោះស្ថិតនៅជាមួយពួកអ្នកនោះដែរ។ជាការពិតណាស់ ទំនាក់ទំនង រវាងពួកអ្នក(នឹងពួកវា)ត្រូវបានកាត់ផ្តាច់។ ហើយអ្វីដែលពួកអ្នកបានអះអាងពីការជួយអន្តរាគមន៍របស់ពួកវា និងថាពួកវាជាដៃគូរបស់អល់ឡោះនោះ បានរសាត់ បាត់អស់ពីពួកអ្នក។
۞ إِنَّ ٱللَّهَ فَالِقُ ٱلْحَبِّ وَٱلنَّوَىٰ ۖ يُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَمُخْرِجُ ٱلْمَيِّتِ مِنَ ٱلْحَىِّ ۚ ذَٰلِكُمُ ٱللَّهُ ۖ فَأَنَّىٰ تُؤْفَكُونَ ﴿٩٥﴾
៩៥. ជាការពិតណាស់ អល់ឡោះជាម្ចា ស់តែមួយគត់ជាអ្នកធ្វើឲ្យគ្រាប់ធញ្ញជាតិប្រេះបែក រួចហើយបណ្តូ លរុក្ខជាតិក៏បានដុះចេញពីគ្រាប់នោះ។ ហើយទ្រង់បានធ្វើ ឲ្យគ្រាប់ល្មើប្រេះបែក រួចហើយដើមល្មើក៏បានដុះចេញពីគ្រាប់នោះ។ ទ្រង់បញ្ចេញរបស់ពីរបស់ស្លាប់ ខណៈដែលមនុស្សនិងសត្វដទៃទៀតកើតចេញពីទឹកកាម ហើយទ្រង់បានបញ្ចេញរបស់ស្លាប់ពីរបស់រស់ ខណៈដែលទឹកកាមចេញមកពីមនុស្ស ហើយស៊ុតមាត់កើតចេញមកពីមេមាន់។ អ្នកដែលបង្កើតអ្វីទាំងអស់នេះ គឺអល់ឡោះជាម្ចាស់ដែលបានបង្កើតពួកអ្នក។ ដូចនេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)បានងាកចេញពីសេចក្តីពិតយ៉ាងដូចម្តេច ខណៈដែលពួកអ្នកកំពុងមើលឃើញ ការបង្កើតរបស់ទ្រង់ដែលមិនមានគំរូពីមុនមក(ផ្ទា ល់នឹងភ្នែក)ហើយនោះ?
فَالِقُ ٱلْإِصْبَاحِ وَجَعَلَ ٱلَّيْلَ سَكَنًۭا وَٱلشَّمْسَ وَٱلْقَمَرَ حُسْبَانًۭا ۚ ذَٰلِكَ تَقْدِيرُ ٱلْعَزِيزِ ٱلْعَلِيمِ ﴿٩٦﴾
ហើយទ្រង់គឺជាអ្នកដែលធ្វើឲ្យពន្លឺពេលព្រឹកញែកចេញពីភាពងងឹតនៅពេលយប់។ ហើយទ្រង់ជាអ្នកដែលធ្វើឱ្យពេលយប់ក្លា យពេលសម្រាកសម្រាប់មនុស្សលោក ដើម្បីអាចបញ្ឈប់សកម្មភាពនៃការស្វែងរកជីវភាពរស់នៅ និងដើម្បីឱ្យពួកគេអាចសម្រាកពីការហត់នឿយរបស់ពួកគេក្នុងកំឡុងពេលស្វែងរកជីវភាពរស់នៅរបស់ ពួកគេនៅពេលថ្ងៃ។ ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទធ្វើចលនាតាមការកំណត់ដ៏ជាក់លាក់។ ការបង្កើតដ៏អស្ចារ្យដែលបានរៀបរាប់ខាងលើ នេះ គឺជាការកំណត់របស់ព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ ដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់មហាដឹងបំផុតចំពោះម៉ា ខ្លូករបស់ទ្រង់ និងអ្វី ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។
وَهُوَ ٱلَّذِى جَعَلَ لَكُمُ ٱلنُّجُومَ لِتَهْتَدُوا۟ بِهَا فِى ظُلُمَـٰتِ ٱلْبَرِّ وَٱلْبَحْرِ ۗ قَدْ فَصَّلْنَا ٱلْـَٔايَـٰتِ لِقَوْمٍۢ يَعْلَمُونَ ﴿٩٧﴾
ហើយទ្រង់គឺជាអ្នកដែលបានបង្កើតផ្កា យជាច្រើននៅលើមេឃសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ) ដើម្បីបង្ហា ញផ្លូវពួកអ្នកនៅក្នុងការធ្វើដំណើ ររបស់ពួកអ្នកនៅពេល ដែលពួកអ្នកវង្វេងផ្លូវនៅក្នុងដែនគោកនិងនៅលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវបណ្ដា ភស្តុតាង និងអំណះអំណាងជាច្រើនដែល បញ្ជា ក់ពីសមត្ថភាពរបស់យើងចំពោះក្រុមដែលចេះពិចារណាចំពោះភស្តុតាងទាំងនោះر ដោយពួកគេអាចទទួលបានផលប្រយោជន៍អំពីវា។
وَهُوَ ٱلَّذِىٓ أَنشَأَكُم مِّن نَّفْسٍۢ وَٰحِدَةٍۢ فَمُسْتَقَرٌّۭ وَمُسْتَوْدَعٌۭ ۗ قَدْ فَصَّلْنَا ٱلْـَٔايَـٰتِ لِقَوْمٍۢ يَفْقَهُونَ ﴿٩٨﴾
ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែមួយ គឺឪពុករបស់ពួកអ្នក ព្យាការីអាហ្ទាំ។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នក ដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកចេញអំពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងស្នាក់នៅដែល ពួកអ្នកស្នាក់នៅក្នុងវា ដូចជាស្បូនម្ដាយរបស់ពួកអ្នក និងកន្លែងផ្ទុកដែលគេផ្ទុកពួកអ្នកនៅកន្លែងនោះ ដូចជាក្នុងឆ្អឹងខ្នងឪពុករបស់ពួកអ្នក។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជា ក់នូវបណ្ដា ភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលយល់ពីបន្ទូលរបស់អល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ب
وَهُوَ ٱلَّذِىٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَخْرَجْنَا بِهِۦ نَبَاتَ كُلِّ شَىْءٍۢ فَأَخْرَجْنَا مِنْهُ خَضِرًۭا نُّخْرِجُ مِنْهُ حَبًّۭا مُّتَرَاكِبًۭا وَمِنَ ٱلنَّخْلِ مِن طَلْعِهَا قِنْوَانٌۭ دَانِيَةٌۭ وَجَنَّـٰتٍۢ مِّنْ أَعْنَابٍۢ وَٱلزَّيْتُونَ وَٱلرُّمَّانَ مُشْتَبِهًۭا وَغَيْرَ مُتَشَـٰبِهٍ ۗ ٱنظُرُوٓا۟ إِلَىٰ ثَمَرِهِۦٓ إِذَآ أَثْمَرَ وَيَنْعِهِۦٓ ۚ إِنَّ فِى ذَٰلِكُمْ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يُؤْمِنُونَ ﴿٩٩﴾
ហើយទ្រង់(អល់ឡោះ)គឺជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ តាមរយៈទឹកភ្លៀងនេះ យើងបានបណ្ដុះនូវរុក្ខជាតិគ្រប់ប្រភេទ។ ហើយយើងបានបញ្ចេញ ពីរុក្ខជាតិនោះនូវដំណាំនិងរុក្ខជាតិបៃតង។ យើងបានបញ្ចេញពីរុក្ខជាតិបៃតងនោះនូវគ្រប់ធញ្ញជាតិដែលតម្រួតពីលើគ្នា ទៅវិញទៅមក ដូចដែលកើតមាននៅក្នុងកួរ ស្រូវ។ ហើយចំពោះចង្កោ មផ្លែល្មើដែលចេញពីលំអងរបស់វានោះស្ថិតនៅទាបៗ ងាយស្រួលក្នុងការបេះទាំងអ្នកឈរនិងទាំងអ្នកអង្គុយ។ ហើយយើងបានបញ្ចេញ ចម្កា រជាច្រើនអំពីទំពាំងបាយជូរ និងបានបញ្ចេញដើមអូលីវនិងដើមទទឹមដែលស្លឹករបស់វាទាំងពីរមានទម្រង់ប្រហាក់ប្រហែលគ្នា តែផ្លែរបស់វាមានទម្រង់ខុសគ្នា ។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)សម្លឹងមើលទៅកាន់ផ្លែរុក្ខជាតិនៅពេលដែលវាចាប់ផ្តើមចេញក្តិបដំបូង និងនៅពេលដែលវាទុំចុះ។ ជាការពិតណាស់ នៅក្នុ រឿងទាំងអស់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញពីសមត្ថភាពរបស់ទ្រង់សម្រាប់ក្រុមដែលមានជំនឿចំពោះរបស់អល់ឡោះ ពីព្រោះពួកគេ គឺជាអ្នក ដែលទទួលបានអត្ថប្រយោជន៍ពីបណ្តា ភស្តុតាង និងអំណះអំណាងទាំងនោះ។
وَجَعَلُوا۟ لِلَّهِ شُرَكَآءَ ٱلْجِنَّ وَخَلَقَهُمْ ۖ وَخَرَقُوا۟ لَهُۥ بَنِينَ وَبَنَـٰتٍۭ بِغَيْرِ عِلْمٍۢ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يَصِفُونَ ﴿١٠٠﴾
ហើយពួកមុស្ហរីគីនបានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះក្នុងការគោរពសក្ការៈ ដោយពួកគេមានជំនឿថា វាអាចផ្ដល់ផលប្រយោជន៍និងអាចបង្កគ្រោះ ថ្នា ក់(ដល់ពួកគេ)បាន ខណៈដែលអល់ឡោះគឺជាអ្នកបង្កើតពួកគេឲ្យមានវត្តមានដែលគ្មា ននរណាម្នា ក់បង្កើតពួកគេក្រៅពីទ្រង់ឡើយ។ ដូចនេះ ទ្រង់នោះហើយជា ម្ចាស់ដែលសាកសមនឹងត្រូវបានគេគោរពសក្ការៈបំផុត។ ហើយពួកគេបានប្រឌិតកុហកថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រា ដូចដែលពួកយូដាបានចាត់ទុកថា អ៊ូហ្សែតជាបុត្រអល់ឡោះ ហើយពួកណាសរ៉នីបានចាត់ទុកថា ព្យាការីអ៊ីសាជាបុត្រអល់ឡោះនោះដែរ និងបានប្រឌិតកុហក(ទៅលើអល់ឡោះ)ថា អល់ឡោះមាន បុត្រីជាច្រើននាក់ដូចដែលពួកមុស្ហរីគីនបានចាត់ទុកថា ម៉ាឡាអ៊ីកាត់ជាបុត្រីរបស់អល់ឡោះដូច្នោះដែរ។ ទ្រង់មហាបរិសុទ្ធ និងមហាជ្រះស្អាតបំផុតអំពីអ្វីដែលពួក ដែលមានជំនឿខុសឆ្គងទាំងនោះពិពណ៌ នា។
بَدِيعُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ أَنَّىٰ يَكُونُ لَهُۥ وَلَدٌۭ وَلَمْ تَكُن لَّهُۥ صَـٰحِبَةٌۭ ۖ وَخَلَقَ كُلَّ شَىْءٍۢ ۖ وَهُوَ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿١٠١﴾
ហើយទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មា នគំរូពីមុនមកឡើយ។ តើទ្រង់មានបុត្រាយ៉ា ងដូចម្តេច បើទ្រង់គ្មា នភរិយាផងនោះ? ហើយពិត ប្រាណាស់ ទ្រង់បានបង្កើតគ្រប់អ្វីៗទាំងអស់ ហើយទ្រង់ដឹងពីអ្វីៗទាំងអស់ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
ذَٰلِكُمُ ٱللَّهُ رَبُّكُمْ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ خَـٰلِقُ كُلِّ شَىْءٍۢ فَٱعْبُدُوهُ ۚ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ وَكِيلٌۭ ﴿١٠٢﴾
អ្នកដែលមានលក្ខណៈសម្បត្ដិបែបនោះហើយ គឺជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ ពួកអ្នកគ្មានម្ចាស់ណាផ្សេងក្រៅពីទ្រង់ឡើយ ហើយក៏ គ្មា នម្ចា ស់ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ឱ្យមានវត្តមាន។ ហេតុនេះ ចូរពួកអ្នកគោរពសក្កា រៈចំពោះទ្រង់ តែមួយគត់ ពីព្រោះទ្រង់សាកសមបំផុតដែលត្រូវគេគោរពសក្កា រៈ ហើយទ្រង់ជាអ្នកថែរក្សាលើអ្វីៗទាំងអស់។
لَّا تُدْرِكُهُ ٱلْأَبْصَـٰرُ وَهُوَ يُدْرِكُ ٱلْأَبْصَـٰرَ ۖ وَهُوَ ٱللَّطِيفُ ٱلْخَبِيرُ ﴿١٠٣﴾
គ្មា ននរណាម្នា ក់អាចមើលឃើញទ្រង់បាននោះឡើយ(នៅក្នុងលោកិយនេះ) តែទ្រង់ទេដែលជាអ្នកមើលអ្វីទាំងអស់។ទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ ដែលសាងទង្វើកុសល ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។
قَدْ جَآءَكُم بَصَآئِرُ مِن رَّبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِۦ ۖ وَمَنْ عَمِىَ فَعَلَيْهَا ۚ وَمَآ أَنَا۠ عَلَيْكُم بِحَفِيظٍۢ ﴿١٠٤﴾
ជាការពិតណាស់ បណ្តាភស្ដុតាង និងអំណះអំណាងដ៏ច្បាស់លាស់ជាច្រើនពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ បុគ្គលណាហើយដែលបានឃើញនិងអនុវត្ដតាមភស្ដុតាងទាំងនេះ ផលរបស់វានឹងវិលត្រលប់ទៅរកគេវិញ។ រីឯបុគ្គលណាដែលមើលមិនឃើញ និងមិនអនុវត្ដតាម ភស្ដុតាងទាំងនេះទេនោះ គ្រោះថ្នាក់នៃទង្វើនោះ ក៏នឹងត្រូវធ្លាក់ទៅលើរូបគេដូចគ្នាដែរ។ ហើយខ្ញុំ(ព្យាការីមូហាំម៉ា ត់)មិនមែនជាអ្នកឃ្លាំមើលនិងកត់ត្រាអំពើរបស់ ពួកអ្នកនោះទេ។តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំសារម្នា ក់មកពីម្ចា ស់របស់ខ្ញុំប៉ុណ្ណោះ ហើយទ្រង់ទៅវិញទេដែលជាអ្នកឃ្លាំមើលពួកអ្នកនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَكَذَٰلِكَ نُصَرِّفُ ٱلْـَٔايَـٰتِ وَلِيَقُولُوا۟ دَرَسْتَ وَلِنُبَيِّنَهُۥ لِقَوْمٍۢ يَعْلَمُونَ ﴿١٠٥﴾
ហើយដូចដែលយើងបានបកស្រាយបញ្ជាក់នូវបណ្តា ភស្ដុតាងនិងអំណះអំណាងជាច្រើនប្រភេទដែលបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះនោះដែរ យើងក៏ បានបកស្រាយបញ្ជាក់នូវបណ្តា វាក្យខណ្ឌជាច្រើនប្រភេទនៃគម្ពីរគួរអានពាក់ព័ន្ធទៅនឹងការសន្យា(ផ្តល់ផលបុណ្យ) ការព្រមាន(ដាក់ទោសទណ្ឌ) និងការ ដាស់តឿនព្រមានផងដែរ។ ហើយពួកមុស្ហរីគីននឹងនិយាយថា នេះមិនមែនជាវ៉ាហ៊ី(សារពីអល់ឡោះ)នោះទេ។ តាមពិតអ្នក(ព្យាការីមូហាំម៉ាត់)បានសិក្សាវាពី ពួកអះលីគីតាប(ពួកដែលអល់ឡោះបានប្រទានគម្ពីរឲ្យ)មុនអ្នកប៉ុណ្ណោះ។ ហើយយើងនឹងបកស្រាយបញ្ជា ក់នូវការពិតដល់មនុស្សលោកតាមរយៈការបែងចែកវាក្យ ខណ្ឌទាំងនេះជាច្រើនប្រភេទសម្រាប់បណ្តា អ្នកមានជំនឿក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ ពីព្រោះពួកគេ គឺជាអ្នកដែលព្រមទទួលយក និងដើរតាម ការពិតនោះ។
ٱتَّبِعْ مَآ أُوحِىَ إِلَيْكَ مِن رَّبِّكَ ۖ لَآ إِلَـٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ ٱلْمُشْرِكِينَ ﴿١٠٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អនុវត្តតាមការពិតដែលម្ចា ស់របស់អ្នកបានផ្តល់វ៉ាហ៊ីទៅឱ្យអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់នោះហើយគឺជាម្ចា ស់ដែលគ្មា ន ម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរអ្នកកុំធ្វើឲ្យចិត្តរបស់អ្នករវល់នឹងពួកគ្មា នជំនឿ និងភាពរឹងរួសរបស់ពួកគេឱ្យសោះ ពីព្រោះកិច្ចការរបស់ពួកគេគឺស្ថិតនៅលើអល់ឡោះជាម្ចា ស់។
وَلَوْ شَآءَ ٱللَّهُ مَآ أَشْرَكُوا۟ ۗ وَمَا جَعَلْنَـٰكَ عَلَيْهِمْ حَفِيظًۭا ۖ وَمَآ أَنتَ عَلَيْهِم بِوَكِيلٍۢ ﴿١٠٧﴾
ហើយប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់មានចេតនាមិនឲ្យនរណាម្នា ក់ធ្វើស្ហ៊ីរិកចំពោះទ្រង់នោះ គឺគ្មា ននរណាម្នា ក់ធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។ ហើយយើងមិនបាន ចាត់តាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាឃ្លាំមើលនិងកត់ត្រាទង្វើរបស់ពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែរ។ តាមពិត រូបអ្នក(ព្យ ការីមូហាំម៉ា ត់)គឺគ្រាន់តែជាអ្នកនាំសារម្នា ក់ប៉ុណ្ណោះហើយតួនាទីរបស់អ្នកគ្មា នអ្វីក្រៅពីការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)នោះទេ។
وَلَا تَسُبُّوا۟ ٱلَّذِينَ يَدْعُونَ مِن دُونِ ٱللَّهِ فَيَسُبُّوا۟ ٱللَّهَ عَدْوًۢا بِغَيْرِ عِلْمٍۢ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِم مَّرْجِعُهُمْ فَيُنَبِّئُهُم بِمَا كَانُوا۟ يَعْمَلُونَ ﴿١٠٨﴾
مرجعهم فينبئهم بما كانوايعملون ហើយចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)កុំជេរប្រមាថរូបបដិមានានាដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)គោរពសក្កា រៈរួមជាមួយនឹងអល់ឡោះឱ្យសោះ ទោះបីជាពួកវាគួរឱ្យស្អប់ខ្ពើមនិងសាកសមនឹងជេរប្រមាថយ៉ា ងក៏ដោយ ដើម្បីកុំឲ្យពួកមុស្ហរីគីនជេរប្រមាថនិងបំពានទាំងល្ងង់ខ្លៅ លើអល់ឡោះ(ជាម្ចា ស់របស់ពួក អ្នក)វិញ។ ហើយដូចដែលគេបានតុបតែងលម្អឱ្យពួកគេនូវភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅលើវានោះដែរ យើង(អល់ឡោះ)បានតុបតែងលម្អនូវរាល់ប្រជា ជាតិនីមួយៗនូវទង្វើរបស់ពួកគេទាំងល្អ ទាំងអាក្រក់។ ដូច្នេះ ពួកគេនឹងទៅរកអ្វីដែលយើងបានតុបតែងឱ្យពួកគេនោះ។ ក្រោយមក ពួកគេនឹងវិលត្រឡប់ ទៅរក(អល់ឡោះ)ម្ចាស់របស់ពួកគេវិញនៅថ្ងៃបរលោក ហើយទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងដល់ ពួកគេវិញលើទង្វើទាំងនោះ។
وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ لَئِن جَآءَتْهُمْ ءَايَةٌۭ لَّيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا ٱلْـَٔايَـٰتُ عِندَ ٱللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَآ إِذَا جَآءَتْ لَا يُؤْمِنُونَ ﴿١٠٩﴾
ហើយពួកមុស្ហរីគីនបានស្បថនឹងអល់ឡោះជាម្ចាស់ ដោយពួកគេស្បថយ៉ា ងម៉ឺងម៉ា ត់ថាៈ ប្រសិនបើព្យាការីមូហាំម៉ា ត់បាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាង ណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយដែលពួកគេបានស្នើសុំនោះ ពួកគេប្រាកដជានឹងមានជំនឿលើសញ្ញាភស្តុតាងនោះជាមិនខាន។ ចូរអ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំគ្មានសញ្ញាភស្តុតាងទាំងនេះដើម្បីខ្ញុំនឹងបញ្ចុះវា(តាមការស្នើសុំរបស់ពួកអ្នក)ឡើយ។ តាមពិត សញ្ញាភស្តុតាងទាំង នេះ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់ទៅវិញទេ ដោយទ្រង់បញ្ចុះវាតែនៅពេលណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមាន ជំនឿ)ដឹងថា នៅពេលដែលសញ្ញា ទាំងនេះបានមកដល់ពួកគេស្របទៅតាមអ្វីដែលពួកគេបានស្នើសុំ ក៏ពួកគេនៅតែមិនព្រមជឿដដែលនោះ? ផ្ទុយទៅវិញ ពួកគេ នៅតែបន្តស្ថិតនៅលើភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេដដែល ដោយសារពួកគេមិនចង់ទទួលបាននូវការចង្អុលបង្ហា ញឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَنُقَلِّبُ أَفْـِٔدَتَهُمْ وَأَبْصَـٰرَهُمْ كَمَا لَمْ يُؤْمِنُوا۟ بِهِۦٓ أَوَّلَ مَرَّةٍۢ وَنَذَرُهُمْ فِى طُغْيَـٰنِهِمْ يَعْمَهُونَ ﴿١١٠﴾
ហើយយើងនឹងបង្វែរដួងចិត្តនិងការមើលឃើញរបស់ពួកគេ(ពួកគ្មា នជំនឿ)ចេញពីការចង្អុលបង្ហា ញទៅកសេចក្តីពិត ដូចដែលយើងបានបង្វែរពួកគេចេញពីការ មានជំនឿចំពោះគម្ពីរគួររអានតាំងពីគ្រាដំបូងដោយសារតែភាពរឹងរូសរបស់ពួកគេដូច្នោះដែរ។ ហើយយើងបានបណ្ដោ យពួកគេឱ្យស្ថិតនៅក្នុងភាពវង្វេងនិងការ ប្រព្រឹត្តល្មើសរបស់ពួកគេចំពោះម្ចា ស់របស់ពួកគេទាំងភាពល្ងង់ខ្លៅ ។
۞ وَلَوْ أَنَّنَا نَزَّلْنَآ إِلَيْهِمُ ٱلْمَلَـٰٓئِكَةَ وَكَلَّمَهُمُ ٱلْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَىْءٍۢ قُبُلًۭا مَّا كَانُوا۟ لِيُؤْمِنُوٓا۟ إِلَّآ أَن يَشَآءَ ٱللَّهُ وَلَـٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ ﴿١١١﴾
ولكن أك ثرهم يجهلون បើទោះបីជាយើងឆ្លើយតបចំពោះពួកគេតាមការស្នើសុំដោយយើងបញ្ជូនម៉ា ឡាអ៊ីកាត់ទៅកាន់ពួកគេហើយពួកគេបានឃើញម៉ា ឡាអ៊ីកាត់ទាំងនោះ ហើយបើ ទោះបីជាអ្នកដែលស្លា ប់ហើយអាចនិយាយនិងរ៉ា យរ៉ា ប់ប្រាប់ពួកគេអំពីការពិតនូវអ្វីដែលអ្នក(ព្យាការីមូហាំម៉ា ត់)បាននាំមក ព្រមទាំងយើងប្រមូលផ្តុំឲ្យពួកគេទាំង អស់នូវអ្វីដែលពួកគេបានស្នើសុំដើម្បីឲ្យពួកគេបានឃើញផ្ទាល់នឹងភ្នែកក៏ដោយ ក៏ពួកគេមិនមានជំនឿនឹងអ្វីដែលអ្នកនាំមកដែរ លើកលែងតែជនណា ដែលអល់ឡោះមានចេតនាផ្តល់ការចង្អុលបង្ហា ញដល់រូបគេក្នុងចំណោមពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ ពួកគេភាពច្រើនមិនដឹងអំពីរឿងនោះឡើយ។ ដូច្នោះ ពួកគេគ្មា នទី បង្អែកណាមួយដើម្បីនឹងឲ្យអល់ឡោះជាម្ចា ស់ចង្អុលបង្ហា ញពួកគេនោះឡើយ។ و
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِىٍّ عَدُوًّۭا شَيَـٰطِينَ ٱلْإِنسِ وَٱلْجِنِّ يُوحِى بَعْضُهُمْ إِلَىٰ بَعْضٍۢ زُخْرُفَ ٱلْقَوْلِ غُرُورًۭا ۚ وَلَوْ شَآءَ رَبُّكَ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ ﴿١١٢﴾
ហើយដូចដែលយើងបានសាកល្បងអ្នកតាមរយៈភាពជាសត្រូវរបស់ពួកមុស្ហរីគីនមកចំពោះអ្នកនោះដែរ យើងក៏ធ្លា ប់បានសាកល្បងចំពោះបណ្តា ព្យាការីជំនាន់មុន អ្នកដូច្នោះដែរ។ ពិតណាស់ យើងបានចាត់តាំងទៅចំពោះម្នាក់ៗក្នុងចំណោមពួកគេ(បណ្តា ព្យាការីទាំងនោះ)នូវសត្រូវជាច្រើនដែលមានទាំងសត្រូវដែលជាមនុស្ស និងសត្រូវដែលជាពពួកជិន ដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នា ទៅវិញទៅមកតាមរយៈការតុបតែងលម្អប្រការដែលអាក្រក់(ឲ្យមើលឃើញថាជាប្រការ ល្អ)ដើម្បីពួកវាបោកប្រាស់ពួកគេ។ ហើយប្រសិនអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនចង់ឲ្យពួកគេធ្វើដូច្នោះទេនោះ ពិតណាស់ ពួកគេក៏មិនអាចធ្វើដូច្នោះបាន នោះដែរ ក៏ប៉ុន្តែអល់ឡោះជាម្ចា ស់ទ្រង់មានចេតនាចង់សាកល្បងពួកគេយ៉ា ងដូច្នោះ។ហេតុនេះ ចូរអ្នកបណ្តោ យពួកគេ ហើយនិងអ្វីដែលពួកគេបានប្រឌិតឡើងនៃ ការប្រឆាំង និងប្រការដែលមិនពិតនោះចុះ ហើយចូរអ្នកកុំតាមពួកគេឲ្យសោះ។
وَلِتَصْغَىٰٓ إِلَيْهِ أَفْـِٔدَةُ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ وَلِيَرْضَوْهُ وَلِيَقْتَرِفُوا۟ مَا هُم مُّقْتَرِفُونَ ﴿١١٣﴾
និងដើម្បីឲ្យដួងចិត្តរបស់ពួកដែលគ្មា នជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកអ្វីដែលពួកវាកំពុងតែញុះញង់និងពង្វក់គ្នា ទៅវិញទៅមកនោះ ហើយក៏ដើម្បីឲ្យពួកគេ ទទួលយកវាសម្រាប់ខ្លួនពួកគេ ហើយពួកគេពេញចិត្តចំពោះវា។ ម្យ៉ាងទៀត ក៏ដើម្បីឲ្យពួកគេទទួលនូវផលកម្មដែលពួកគេបានសាង(នៅក្នុងលោកិយនេះ)នៃអំពើ ល្មើស និងអំពើបាប។
أَفَغَيْرَ ٱللَّهِ أَبْتَغِى حَكَمًۭا وَهُوَ ٱلَّذِىٓ أَنزَلَ إِلَيْكُمُ ٱلْكِتَـٰبَ مُفَصَّلًۭا ۚ وَٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَعْلَمُونَ أَنَّهُۥ مُنَزَّلٌۭ مِّن رَّبِّكَ بِٱلْحَقِّ ۖ فَلَا تَكُونَنَّ مِنَ ٱلْمُمْتَرِينَ ﴿١١٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងអល់ឡោះថាៈ តើសមហេតុផលដែរឬទេក្នុងការដែលខ្ញុំ ទទួលយកការកាត់សេចក្តីរវាងខ្ញុំនិងពួកអ្នកផ្សេងពីអល់ឡោះនោះ?ជាការពិតណាស់ អល់ឡោះ ទ្រង់គឺជាម្ចា ស់ដែលបានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ពួកអ្នកដើម្បី បញ្ជាក់យ៉ា ងច្បាស់លាស់នូវរាល់ប្រការទាំងអស់។ ហើយចំពោះពួកយូដាដែលយើងបានប្រទានដល់ពួកគេនូវគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលយើងបានប្រទាន ដល់ពួកគេនូវគម្ពីរអ៊ិនជីលនោះ ពួកគេបានដឹងយ៉ា ងច្បាស់ថា ជាការពិតណាស់ គម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ា ត់)នោះ គឺពោរពេញទៅ ដោយសេចក្តីពិត ដោយសារតែពួកគេបានប្រទះឃើញវានៅក្នុងគម្ពីររបស់ពួកគេទាំងពីរ(ពួកយូដា និងពួកណាសរ៉នី)នូវភស្តុតាងដែលបញ្ជា ក់យ៉ា ងដូច្នោះ។ ហេតុ នេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការសង្ស័យចំពោះអ្វីដែលយើងបានវ៉ា ហ៊ីទៅកាន់អ្នកឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًۭا وَعَدْلًۭا ۚ لَّا مُبَدِّلَ لِكَلِمَـٰتِهِۦ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿١١٥﴾
បន្ទូលម្ចា ស់របស់អ្នក(គម្ពីរគួរអាន)គឺបានបំពេញដោយត្រឹមត្រូវនិងយុត្តិធម៌បំផុត។គ្មា ននរណាអាចផ្លា ស់ប្តូរបន្ទូលរបស់ទ្រង់ឡើយ។ហើយទ្រង់គឺជាម្ចា ស់មហាលឺ បំផុតចំពោះពាក្យសម្តីរបស់ខ្ញុំបម្រើទ្រង់(ដែលពួកគេបាននិយាយ) ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះ ឡើយ ហើយទ្រង់នឹងតបស្នងចំពោះជនណាដែលព្យាយាមផ្លា ស់ប្តូរបន្ទូលរបស់ទ្រង់។
وَإِن تُطِعْ أَكْثَرَ مَن فِى ٱلْأَرْضِ يُضِلُّوكَ عَن سَبِيلِ ٱللَّهِ ۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ ﴿١١٦﴾
ប្រសិនបើគេកំណត់ឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ធ្វើតាមមនុស្សភាគច្រើននៅលើផែនដីនោះ ពួកទាំងនោះនឹងធ្វើឲ្យអ្នកវង្វេងចេញពីសាសនារបស់អល់ឡោះជា មិនខាន។ ជាការពិតណាស់ មាគ៌ារបស់អល់ឡោះជាម្ចាស់នៅតែបន្តស្ថិតនៅភាពត្រឹមត្រូវជានិច្ច ទោះបីជាមាន(មនុស្ស)ចំនួនតិច(ជឿតាម)ក៏ដោយ។ ពិតណាស់ មនុស្សលោកភាគច្រើនពួកគេមិនដើរតាមអ្វីក្រៅពីការគិតស្មានដែលគ្មា នអ្វីជាបង្អែកនោះឡើយ ដោយពួកគេគិតស្មានថាៈ ពិតណាស់ ព្រះនានាដែលពួកគេគោរព សក្កា រៈនោះអាចនាំពួកគេឲ្យខិតជិតទៅកាន់អល់ឡោះជាម្ចា ស់បានហើយពួកគេពិតជាភូតកុហកនៅក្នុងរឿងនេះ។
إِنَّ رَبَّكَ هُوَ أَعْلَمُ مَن يَضِلُّ عَن سَبِيلِهِۦ ۖ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ ﴿١١٧﴾
ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទ្រង់ដឹងបំផុតចំពោះអ្នកដែលធ្វើឲ្យមនុស្សលោកវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុត ចំពោះអ្នកដែលទទួលបានការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដែលត្រឹមត្រូវនោះ។គ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយនៅក្នុងរឿងនេះ។
فَكُلُوا۟ مِمَّا ذُكِرَ ٱسْمُ ٱللَّهِ عَلَيْهِ إِن كُنتُم بِـَٔايَـٰتِهِۦ مُؤْمِنِينَ ﴿١١٨﴾
ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវសត្វដែលគេបានសំឡេះដោយរំលឹកនាមរបស់អល់ឡោះនោះ ប្រសិនបើពួកអ្នកពិតជាអ្នកមានជំនឿពិត ប្រាកដចំពោះភស្តុតាងរបស់អល់ឡោះដ៏ជាក់ច្បាស់មែននោះ។
وَمَا لَكُمْ أَلَّا تَأْكُلُوا۟ مِمَّا ذُكِرَ ٱسْمُ ٱللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُم مَّا حَرَّمَ عَلَيْكُمْ إِلَّا مَا ٱضْطُرِرْتُمْ إِلَيْهِ ۗ وَإِنَّ كَثِيرًۭا لَّيُضِلُّونَ بِأَهْوَآئِهِم بِغَيْرِ عِلْمٍ ۗ إِنَّ رَبَّكَ هُوَ أَعْلَمُ بِٱلْمُعْتَدِينَ ﴿١١٩﴾
តើអ្វីដែលរារាំងពួកអ្នក(ឱបណ្តា អ្នកមានជំនឿទាំងឡាយ)មិនឲ្យទទួលទាននូវអ្វី(សត្វដែលគេសំឡេះ)ដែលគេបានរំលឹកព្រះនាមអល់ឡោះជាម្ចា ស់ទៅលើវានោះ? ជាការពិតណាស់ អល់ឡោះបានបញ្ជាក់ដល់ពួកអ្នកទាំងអស់គ្នារួចហើយពីប្រការដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នកទាំងអស់គ្នា។ ដូច្នេះ ចាំបាច់លើពួកអ្នក ត្រូវបោះបង់វា(ប្រការដែលគេហាមឃាត់)ចោល លើកលែងតែពួកអ្នកមានតម្រូវការចាំបាច់បំផុតចំពោះវាប៉ុណ្ណោះ ពីព្រោះភាពចាំបាច់ អាចធ្វើឲ្យប្រការដែល គេហាមឃាត់ក្លា យជាប្រការដែលគេអនុញ្ញា តវិញបាន។ ហើយជាការពិតណាស់ មានពួកមុស្ហរីគីនជាច្រើនបានធ្វើឲ្យអ្នកដែលដើរតាមពួកគេឃ្លាតឆ្ងា យពីប្រការ ពិតព្រោះតែគំនិតដ៏អាក្រក់របស់ពួកគេដោយសារតែភាពអវិជ្ជា ដែលកើតចេញពីពួកគេ ខណៈដែលពួកគេអនុញ្ញា ត(ឲ្យទទួលទាន)នូវប្រការដែលអល់ឡោះបាន ដាក់បម្រាមហាមឃាត់លើពួកគេ(មិនឲ្យទទួលទាន) ដូចជាសត្វដែលស្លាប់(ដោយមិនបានសំឡេះត្រឹមត្រូវ)ជាដើម ហើយពួកគេដាក់បម្រាមហាមឃាត់(មិនឲ្យ ទទួលទាន)នូវប្រការដែលអល់ឡោះបានអនុញ្ញា តដល់ពួកគេ ដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាល់វ៉ាស៊ីឡះ និង អាល់ហាមី និងសត្វផ្សេងទៀតជាដើម។ ជាការពិតណាស់ ម្ចាស់របស់អ្នក (ឱអ្នកនាំសារមូហាំម៉ា ត់)ទ្រង់ដឹងបំផុតចំពោះពួកដែលបំពានព្រំដែនរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងចំពោះពួកដែលបំពានទាំងនោះលើការដែល ពួកគេបំពានព្រំដែនរបស់ទ្រង់។
وَذَرُوا۟ ظَـٰهِرَ ٱلْإِثْمِ وَبَاطِنَهُۥٓ ۚ إِنَّ ٱلَّذِينَ يَكْسِبُونَ ٱلْإِثْمَ سَيُجْزَوْنَ بِمَا كَانُوا۟ يَقْتَرِفُونَ ﴿١٢٠﴾
ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បោះបង់ចោលនូវអំពើល្មើសទាំងឡាយ ទាំងលាតត្រលាងនិងលាក់កំបាំង។ ជាការពិតណាស់ ពួកដែលប្រព្រឹត្តអំពើ ល្មើសទាំងលាតត្រដាងនិងលាក់កំបាំងនោះ អល់ឡោះជាម្ចា ស់នឹងតបស្នងដល់ពួកគេចំពោះអំពើល្មើសដែលពួកគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَا تَأْكُلُوا۟ مِمَّا لَمْ يُذْكَرِ ٱسْمُ ٱللَّهِ عَلَيْهِ وَإِنَّهُۥ لَفِسْقٌۭ ۗ وَإِنَّ ٱلشَّيَـٰطِينَ لَيُوحُونَ إِلَىٰٓ أَوْلِيَآئِهِمْ لِيُجَـٰدِلُوكُمْ ۖ وَإِنْ أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ ﴿١٢١﴾
أطعتموهم إ نكم لمشركون ហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឲ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំលឹកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ) ទោះបីសត្វនោះ ត្រូវបានគេរំលឹកឈ្មោះអ្នកផ្សេងក្រៅពីអល់ឡោះ ឬក៏មិនរំលឹកឈ្មោះអ្នកផ្សេងក៏ដោយ។ ពិតណាស់ ការបរិភោគវា(សត្វដែលគេមិនបានរំលឹកឈ្មោះអល់ឡោះ នៅពេលសំឡេះ)នោះ គឺនឹងធ្វើឲ្យគេឃ្លាតចេញពីការគោរពប្រតិបត្តិអល់ឡោះទៅកាន់ការប្រព្រឹត្តល្មើសចំពោះទ្រង់។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែ ពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាតាមរយៈការបង្កើតនូវក្តីមន្ទិលសង្ស័យផ្សេងៗនៅក្នុងបញ្ហា នៃការទទួលទានសត្វដែលស្លា ប់នេះដើម្បីឲ្យពួកគេ(អ្នក គាំពារស្ហៃតន)ជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ធ្វើតាមពួកវា(ស្ហៃតន)ចំពោះអ្វីដែលពួកវាបានបង្កើតឡើង នៃក្តីមន្ទិលសង្ស័យផ្សេងៗ(ដើម្បីអនុញ្ញា តឲ្យទទួលសត្វស្លា ប់ដែលមិនបានសំឡេះត្រឹមត្រូវ)នោះ ទាំងពួកអ្នកនិងពួកវា គឺស្មើគ្នា ចំពោះការធ្វើស្ហ៊ីរិក។
أَوَمَن كَانَ مَيْتًۭا فَأَحْيَيْنَـٰهُ وَجَعَلْنَا لَهُۥ نُورًۭا يَمْشِى بِهِۦ فِى ٱلنَّاسِ كَمَن مَّثَلُهُۥ فِى ٱلظُّلُمَـٰتِ لَيْسَ بِخَارِجٍۢ مِّنْهَا ۚ كَذَٰلِكَ زُيِّنَ لِلْكَـٰفِرِينَ مَا كَانُوا۟ يَعْمَلُونَ ﴿١٢٢﴾
كذلك زين للكفرين ما كانوايعملون តើអ្នកដែលមុននឹងទទួលបានការចង្អុលបង្ហា ញពីអល់ឡោះជាម្ចា ស់នោះ គឺគេស្ថិតក្នុងភាពជាមនុស្សស្លាប់ (ព្រោះរូបគេកំពុងស្ថិតនៅក្នុងភាពគ្មា នជំនឿ អវិជ្ជា និង ប្រព្រឹត្តល្មើសចំពោះអល់ឡោះ) ហើយក្រោយមក យើងបានធ្វើឲ្យគេរស់ឡើងវិញតាមរយៈការចង្អុលបង្ហាញរូបគេទៅកាន់សេចក្តីជំនឿ ចំណេះដឹង និងការគោរព ប្រតិបត្តិចំពោះអល់ឡោះនោះមានភាពស្មើគ្នា ជាមួយនឹងអ្នកដែលស្ថិតនៅក្នុងភាពងងឹតនៃភាពគ្មា នជំនឿ អវិជ្ជា និងប្រព្រឹត្តល្មើសចំពោះអល់ឡោះដែលពួកគេមិន មានលទ្ធភាពចាកចេញពីប្រការទាំងអស់នេះបាននោះដែរឬទេ? ដូចដែលគេបានលម្អសម្រាប់ពួកមុស្ហរីគីនទាំងនោះនូវអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវា ដូចជា ប្រការស្ហ៊ីរិក ការទទួលទានសត្វស្លាប់ និងការជជែកដេញដោលគ្នាលើប្រការដែលមិនពិតនោះដែរ គេក៏នឹងលម្អរផងដែរចំពោះពួកប្រឆាំងនូវអ្វីដែលពួកគេបាន ប្រព្រឹត្តនៃអំពើល្មើសទាំងនោះ ដើម្បីទ្រង់នឹងតបស្នងដល់ពួកគេនៅថ្ងៃបរលោកនូវទណ្ឌ កម្មដ៏ឈឺចាប់។
وَكَذَٰلِكَ جَعَلْنَا فِى كُلِّ قَرْيَةٍ أَكَـٰبِرَ مُجْرِمِيهَا لِيَمْكُرُوا۟ فِيهَا ۖ وَمَا يَمْكُرُونَ إِلَّا بِأَنفُسِهِمْ وَمَا يَشْعُرُونَ ﴿١٢٣﴾
ហើយដូចអ្វីដែលបានកើតឡើងចំពោះពួកមេដឹកនាំនៃពួកមុស្ហរីគីនម៉ា ក្កះអំពីការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះដូច្នោះដែរ យើងបានបង្កើតឲ្យមាននៅគ្រប់ តំបន់ទាំងអស់នូវមេដឹកនាំ និងពួកមេកន្ទ្រា ញនានាដែលពួកទាំងនោះបានប្រើល្បិចកលអាក្រក់ដើម្បីអូសទាញមនុស្សលោកទៅកាន់មាគ៌ា របស់ស្ហៃតន និងធ្វើការ ប្រយុទ្ធនឹងបណ្តា អ្នកនាំសារនិងអ្នកដែលដើរតាមពួកគាត់ដូចគ្នា ដែរ។ តែការពិតជាក់ស្តែង ឧបាយកលនានាដែលពួកគេបានរៀបចំនោះ គឺវិលត្រឡប់ទៅរកពួកគេ វិញប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេមិនបានដឹងដូច្នោះនោះឡើយ ដោយសារតែភាពអវិជ្ជា និងការដើរតាមទំនើងរបស់ពួកគេ។
وَإِذَا جَآءَتْهُمْ ءَايَةٌۭ قَالُوا۟ لَن نُّؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَآ أُوتِىَ رُسُلُ ٱللَّهِ ۘ ٱللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُۥ ۗ سَيُصِيبُ ٱلَّذِينَ أَجْرَمُوا۟ صَغَارٌ عِندَ ٱللَّهِ وَعَذَابٌۭ شَدِيدٌۢ بِمَا كَانُوا۟ يَمْكُرُونَ ﴿١٢٤﴾
ហើយនៅពេលដែលភស្តុតាងណាមួយក្នុងចំណោមបណ្តា ភស្តុតាងទាំងឡាយដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីរបស់ទ្រង់បានមកដល់ពួកមេដឹកនាំនៃពួក គ្មានជំនឿទាំងនោះ ពួកគេបាននិយាយថាៈ ពួកយើងនឹងមិនមានជំនឿជាដាច់ខាត លុះត្រាតែអល់ឡោះទ្រង់ប្រទានឲ្យពួកយើងដូចអ្វីដែលទ្រង់បានប្រទានទៅឲ្យ បណ្តាព្យាការីៗទាំងឡាយនៃភាពជាព្យាការីនិងសាររបស់ទ្រង់។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ ទ្រង់ដឹងបំផុត ចំពោះជនណាដែលសាកសមនឹងទទួលសាររបស់ទ្រង់ និងអនុវត្តតាមអ្វីដែលមាននៅក្នុងវា។ ដូច្នេះ អល់ឡោះទ្រង់ជ្រើសរើសរូបគេសម្រាប់ទទួលតំណែងជាព្យា ការីនិងទទួលនូវសាររបស់ទ្រង់។ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពអាម៉ា សនិងភាពថោកទាបបំផុតព្រោះតែភាពអំណួ តក្អេងក្អា ងរបស់ពួកគេអំពី ការពិត ហើយនិង(ទទួល)ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចរបស់ពួកគេដែលពួកគេបានរៀបចំ។
فَمَن يُرِدِ ٱللَّهُ أَن يَهْدِيَهُۥ يَشْرَحْ صَدْرَهُۥ لِلْإِسْلَـٰمِ ۖ وَمَن يُرِدْ أَن يُضِلَّهُۥ يَجْعَلْ صَدْرَهُۥ ضَيِّقًا حَرَجًۭا كَأَنَّمَا يَصَّعَّدُ فِى ٱلسَّمَآءِ ۚ كَذَٰلِكَ يَجْعَلُ ٱللَّهُ ٱلرِّجْسَ عَلَى ٱلَّذِينَ لَا يُؤْمِنُونَ ﴿١٢٥﴾
ه ដូច្នេះជនណាហើយដែលអល់ឡោះជាម្ចា ស់ទ្រង់មានចេតនាបង្ហា ញរូបគេទៅកាន់មាគ៌ា នៃការចង្អុលបង្ហា ញនោះ ទ្រង់នឹងធ្វើឲ្យទ្រូង(ដួងចិត្ត)របស់គេមានភាព ទូលាយ និងរៀបចំរូបគេឲ្យទទួលយកសាសនាឥស្លាម។ រីឯជនណាហើយដែលទ្រង់មានចេតនាឲ្យរូបគេវង្វេង និងមិនផ្តល់ការចង្អុលបង្ហា ញដល់រូបគេទេនោះ ទ្រង់ នឹងធ្វើឲ្យដើមទ្រូង(ដួងចិត្ត)របស់គេមានភាពចង្អៀតចង្អល់ពីការទទួលយកសេចក្តីពិត ដោយទ្រង់រារាំងមិនឲ្យសេចក្តីពិតនោះជ្រាបចូលដល់ដួងចិត្តរបស់គេឡើយ بلغ គម្ពីរគួរអាន · តាហ្វសៀរ ប្រៀបដូចជាការដែលរូបគេត្រូវបានរារាំងមិនឲ្យឡើងទៅលើមេឃបាន ខណៈដែលរូបគេមិនមានលទ្ធភាពក្នុងការឡើងដោយខ្លួនឯងដូច្នោះដែរ។ ដូច ដែលអល់ឡោះបានធ្វើឲ្យស្ថានភាពរបស់ពួកដែលវង្វេងមានចិត្តចង្អៀតបែបនេះដែរ ទ្រង់នឹងដាក់ទណ្ឌ កម្មចំពោះពួកដែលគ្មា នជំនឿចំពោះទ្រង់។
وَهَـٰذَا صِرَٰطُ رَبِّكَ مُسْتَقِيمًۭا ۗ قَدْ فَصَّلْنَا ٱلْـَٔايَـٰتِ لِقَوْمٍۢ يَذَّكَّرُونَ ﴿١٢٦﴾
ហើយសាសនា(ឥស្លាម)ដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នេះហើយ គឺជាមាគ៌ា របស់អល់ឡោះដ៏ត្រឹមត្រូវដោយគ្មា នភាព វៀចវេរនៅក្នុងវានោះឡើយ។ពិតណាស់ យើងបានបញ្ជា ក់នូវបណ្តា ភស្តុតាងជាច្រើនសម្រាប់ជនដែលចេះគិតពិចារណានិងស្វែងយល់។
۞ لَهُمْ دَارُ ٱلسَّلَـٰمِ عِندَ رَبِّهِمْ ۖ وَهُوَ وَلِيُّهُم بِمَا كَانُوا۟ يَعْمَلُونَ ﴿١٢٧﴾
សម្រាប់ពួកគេ គឺទទួលបាននូវលំនៅឋានដែលមានសន្តិភាព ចាកផុតពីប្រការអាក្រក់ទាំងឡាយ នោះគឺឋានសួគ៌។ ហើយអល់ឡោះជាអ្នកដែលជួយដល់ពួកគេនិង ទំនុកបម្រុងពួកគេ ជាការតបស្នងចំពោះទង្វើកុសលដែលពួកគេបានសាង។
وَيَوْمَ يَحْشُرُهُمْ جَمِيعًۭا يَـٰمَعْشَرَ ٱلْجِنِّ قَدِ ٱسْتَكْثَرْتُم مِّنَ ٱلْإِنسِ ۖ وَقَالَ أَوْلِيَآؤُهُم مِّنَ ٱلْإِنسِ رَبَّنَا ٱسْتَمْتَعَ بَعْضُنَا بِبَعْضٍۢ وَبَلَغْنَآ أَجَلَنَا ٱلَّذِىٓ أَجَّلْتَ لَنَا ۚ قَالَ ٱلنَّارُ مَثْوَىٰكُمْ خَـٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌۭ ﴿١٢٨﴾
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំមនុស្សលោក និងពពួកជិន ក្រោយមក ទ្រង់មានបន្ទូលថាៈ ឱក្រុមជិនទាំងឡាយ! ជាការ ពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង ព្រមទាំងបានរារាំងពួកគេពីមាគ៌ារបស់អល់ឡោះថែមទៀត។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោម មនុស្សលោកបានឆ្លើយតបនឹងម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងម្នាក់ៗសុទ្ធតែបានទទួលផលប្រយោជន៍ពីមិត្តភក្តិរបស់ពួកយើង។ ពួកជិន បានទទួលផលប្រយោជន៍ពីការគោរពប្រតិបត្តិរបស់មនុស្សចំពោះពួកវា រីឯមនុស្សលោកវិញ ពួកគេទទួលផលប្រយោជន៍តាមរយៈការត្រេកត្រអាលនៃកិលេស តណ្ហា របស់ពួកគេ។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះពួកយើងហើយ ព្រោះពេលនេះ គឺជាថ្ងៃបរលោក។ អល់ឡោះជា ម្ចាស់ក៏បានមានបន្ទូលថាៈ ឋានរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកត្រូវស្ថិតនៅក្នុងវាជាអមតៈ លើកលែងតែរយៈពេលមួយដែលអល់ឡោះមាន ចេតនា ដែលនៅចន្លោះរវាងការពង្រស់ពួកគេពីផ្នូររបស់ពួកគេវិញ រហូតដល់ពេលវេលាដែលត្រឡប់ពួកគេទៅកាន់នរកជើហាន់ណាំ។ នេះហើយជារយៈពេល ពួកគេមិនស្ថិតនៅជាអមតៈក្នុងឋាននរកនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) គឺជាម្ចាស់ដែលមហាគតិបណ្ឌិ តបំផុតនៅក្នុងការកំណត់ របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងថាតើជនណាដែលសាកសមនឹងទទួលនូវទណ្ឌ កម្ម។
وَكَذَٰلِكَ نُوَلِّى بَعْضَ ٱلظَّـٰلِمِينَ بَعْضًۢا بِمَا كَانُوا۟ يَكْسِبُونَ ﴿١٢٩﴾
ហើយដូចដែលយើងបានធ្វើឲ្យពួកជិនក្លាយជាអ្នកដឹកនាំ ហើយយើងបានឲ្យពួកវាគ្រប់គ្រងទៅលើមនុស្សមួយចំនួនដើម្បីធ្វើឲ្យពួកគេវង្វេងនោះដែរ យើងនឹង បង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាពួកបំពានដូចគ្នា ដែលជម្រុញរូបគេឲ្យធ្វើប្រការអាក្រក់និងរារាំងរូបគេពីប្រការល្អ ជាការតបស្នងទៅលើ អំពើល្មើសដែលពួកគេធ្លា ប់បានប្រព្រឹត្ត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰمَعْشَرَ ٱلْجِنِّ وَٱلْإِنسِ أَلَمْ يَأْتِكُمْ رُسُلٌۭ مِّنكُمْ يَقُصُّونَ عَلَيْكُمْ ءَايَـٰتِى وَيُنذِرُونَكُمْ لِقَآءَ يَوْمِكُمْ هَـٰذَا ۚ قَالُوا۟ شَهِدْنَا عَلَىٰٓ أَنفُسِنَا ۖ وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا وَشَهِدُوا۟ عَلَىٰٓ أَنفُسِهِمْ أَنَّهُمْ كَانُوا۟ كَـٰفِرِينَ ﴿١٣٠﴾
ហើយយើង(អល់ឡោះ)នឹងមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថាៈ ឱបណ្តា ក្រុមមនុស្សលោក និងជិនទាំងឡាយ!តើបណ្តា អ្នកនាំសារដែលមកពីពូជពង្សពួក អ្នក(គឺពូជមនុស្ស)មិនបានមកដល់ពួកអ្នក ហើយសូត្រនូវអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេ ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួក អ្នក ពោលគឺថ្ងៃបរលោកនេះទេឬ? ពួកគេបានឆ្លើយតបថាៈ ពិតមែនហើយ ពួកគេ(បណ្តា អ្នកនាំសារ)ពិតជាបានមកដល់ពួកយើងមែន។ នៅក្នុងថ្ងៃនេះ ពួកយើង សូមទទួលស្គាល់ចំពោះខ្លួនពួកយើងផ្ទាល់ថា ពិតណាស់ បណ្តា អ្នកនាំសាររបស់ទ្រង់ គឺពិតជាបានផ្សព្វផ្សាយមកដល់ពួកយើងមែន ហើយពួកយើងក៏ទទួលស្គាល់ ដែរពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែ ពួកយើងធ្លាប់បានបដិសេធនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ និងបដិសេធ(មិនព្រមជឿ)ពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេដោយសារតែអ្វីដែលមាននៅក្នុងវា(លោកិយ)នៃការតុបតែងលម្អ ភាពឆើតឆាយនៃលោកិយ និងការសើយសុខ ដែលមិនស្ថិតស្ថេរនេះ។ ហើយពួកគេបានទទួលស្គាល់ចំពោះខ្លួនពួកគេថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និង បណ្តា អ្នកនាំសាររបស់ទ្រង់ពិតមែនកាលនៅក្នុងលោកិយ។ក៏ប៉ុន្តែ ការទទួលស្គាល់ និងការមានជំនឿរបស់ពួកគេ(នៅក្នុងថ្ងៃបរលោកនេះ) គឺគ្មា នប្រយោជន៍អ្វីដល់ ពួកគេឡើយ ព្រោះវាហួសពេលទៅហើយ។
ذَٰلِكَ أَن لَّمْ يَكُن رَّبُّكَ مُهْلِكَ ٱلْقُرَىٰ بِظُلْمٍۢ وَأَهْلُهَا غَـٰفِلُونَ ﴿١٣١﴾
ហេតុផលនៃការបញ្ជូនបណ្តា អ្នកនាំសារទាំងឡាយទៅកាន់មនុស្សលោកនិងជិននោះ គឺ ដើម្បីកុំឲ្យនរណាម្នា ក់(ក្នុងចំណោមពួកគេ)ត្រូវបានគេដាក់ទណ្ឌ កម្មទៅលើ អ្វីដែលពួកគេបានសាង ខណៈដែលគ្មានអ្នកនាំសារណាម្នាក់ត្រូវបានបញ្ជូនទៅកាន់ពួកគេ(ដើម្បីណែនាំពួកគេ) និងការអំពាវនាវមិនបានទៅដល់រូបគេនោះ ពីព្រោះយើង(អល់ឡោះ)មិនដាក់ទណ្ឌកម្មលើប្រជាជាតិណាមួយនោះឡើយ លើកលែងតែក្រោយពីយើងបានបញ្ជូនបណ្តា អ្នកនាំសារទៅកាន់ពួកគេហើយ ប៉ុណ្ណោះ។
وَلِكُلٍّۢ دَرَجَـٰتٌۭ مِّمَّا عَمِلُوا۟ ۚ وَمَا رَبُّكَ بِغَـٰفِلٍ عَمَّا يَعْمَلُونَ ﴿١٣٢﴾
ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈរៀងៗខ្លួនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ដូចនេះ មិនស្មើគ្នានោះទេរវាងអ្នកដែលសាងទង្វើអាក្រក់ច្រើននិងអ្នក ដែលសាងទង្វើអាក្រក់តិចតួចនោះ ហើយអ្នកដែលតាមគេនិងអ្នកដែលត្រូវបានគេដើរតាមក៏មិនស្មើគ្នានោះដែរ។ ក៏ដូចគ្នាដែរ ផលបុណ្យនៃអ្នកដែលសាងទង្វើ កុសលម្នា ក់ៗក៏មិនស្មើគ្នា នោះដែរ។ ហើយម្ចា ស់របស់អ្នកទ្រង់មិនធ្វេសប្រហែសនូវទង្វើដែលពួកគេធ្លា ប់បានប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ឃើញទាំងអស់ នូវអ្វីដែលពួកគេប្រព្រឹត្ត ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយអល់ឡោះនឹងតបស្នងដល់ពួកគេនូវទង្វើដែលពួកគេបានសាង។
وَرَبُّكَ ٱلْغَنِىُّ ذُو ٱلرَّحْمَةِ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِنۢ بَعْدِكُم مَّا يَشَآءُ كَمَآ أَنشَأَكُم مِّن ذُرِّيَّةِ قَوْمٍ ءَاخَرِينَ ﴿١٣٣﴾
ហើយម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ទ្រង់មហាមានលើសលប់ចំពោះខ្ញុំបម្រើរបសស់ទ្រង់។ ដូចនេះ ទ្រង់មិនត្រូវការខ្ញុំបម្រើរបស់ទ្រង់នោះទេ ហើយទ្រង់ក៏ មិនត្រូវការការគោរពសក្ការៈរបស់ពួកគេនោះដែរ ហើយការប្រឆាំង(មិនព្រមជឿ)របស់ពួកគេនោះ គឺគ្មានផលប៉ះពាល់អ្វីមួយដល់ទ្រង់នោះឡើយ។ ហើយ ជាមួយនឹងការដែលទ្រង់មហាមានលើសលប់មិនត្រូវការពួកគេនោះ ទ្រង់ថែមទាំងមានក្តីមេត្តាករុណាចំពោះពួកគេថែមទៀត។ ប្រសិនបើទ្រង់មានចេតនាបំផ្លាញ ពួកអ្នក(ឱខ្ញុំបម្រើអល់ឡោះដែលជាអ្នកប្រឆាំងទាំងឡាយ)នោះ ទ្រង់នឹងបំផ្លា ញពួកអ្នកផ្តា ច់ពូជដោយទណ្ឌ កម្មមកពីទ្រង់ជាមិនខាន ហើយទ្រង់នឹងបង្កើតឲ្យមាន ក្រោយពីទ្រង់បានបំផ្លាញពួកអ្នកហើយនោះនូវអ្នកដែលមានជំនឿចំពោះទ្រង់ និងគោរពប្រតិបត្តិទ្រង់ ចំពោះជនណាដែលទ្រង់មានចេតនា ដូចដែលគេបានបង្កើត ពួកអ្នកចេញពីពូជអម្បូរផ្សេងៗគ្នា នៃពួកអ្នកជំនាន់មុនៗពួកអ្នកនោះដែរ។
إِنَّ مَا تُوعَدُونَ لَـَٔاتٍۢ ۖ وَمَآ أَنتُم بِمُعْجِزِينَ ﴿١٣٤﴾
ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មា នជំនឿទាំងឡាយ) ដូចជាការពង្រស់ឲ្យរស់ឡើងវិញបន្ទា ប់ពីស្លាប់ ការជំនុំជម្រះ និងទណ្ឌ កម្មនោះ គឺពិតជានឹងមកដល់យ៉ាងពិតប្រាកដដោយចៀសមិនផុតដោយពួកអ្នកមិនអាចរត់គេចពីម្ចាស់របស់ពួកអ្នកបាននោះឡើយ(នៅថ្ងៃនោះ)។ ពិតណាស់ ទ្រង់ជាអ្នក ចាប់សក់ក្បាលរបស់ពួកអ្នកនិងជាអ្នកដាក់ទណ្ឌ កម្មពួកអ្នកដោយទណ្ឌ កម្ម(ដ៏សែនខ្លោ ចផ្សា)របស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ يَـٰقَوْمِ ٱعْمَلُوا۟ عَلَىٰ مَكَانَتِكُمْ إِنِّى عَامِلٌۭ ۖ فَسَوْفَ تَعْلَمُونَ مَن تَكُونُ لَهُۥ عَـٰقِبَةُ ٱلدَّارِ ۗ إِنَّهُۥ لَا يُفْلِحُ ٱلظَّـٰلِمُونَ ﴿١٣٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ារបស់ពួកអ្នក និងអ្វីដែលពួកអ្នកកំពុងស្ថិតនៅលើវានៃការប្រឆាំងនិង ភាពវង្វេងចុះ។ ជាការពិតណាស់ ខ្ញុំបានលើកហេតុផលនិងផ្តល់ភស្តុតាងជាច្រើនដល់ពួកអ្នកតាមរយៈការផ្សព្វផ្សាយ(សារ)មួយយ៉ា ងច្បាស់លាស់។ ដូចនេះ ខ្ញុំមិន ខ្វាយខ្វល់ចំពោះការប្រឆាំងនិងការវង្វេងរបស់ពួកអ្នកនោះទេ។ ផ្ទុយទៅវិញ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់នឹងប្រការត្រឹមត្រូវដែលខ្ញុំកំពុងតែស្ថិតនៅលើវានេះដែរ។ ហើយ ពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានជោគជ័យនៅក្នុងលោកិយ និងទទួលមត៌កនៃផែនដីនេះ ហើយតើនរណាដែលនឹងទទួលបាននូវលំនៅ ឋាននៅថ្ងៃបរលោកនោះ។ ពិតណាស់ ពួកមុស្ហរីគីនមិនទទួលបានជោគជ័យនោះទេ មិនថានៅក្នុងលោកិយ ឬថ្ងៃបរលោក។ ផ្ទុយទៅវិញ លទ្ធផលចុងក្រោយរបស់ ពួកគេ គឺមានតែការខាតបង់ប៉ុណ្ណោះ ប្រសិនបើពួកគេនៅតែត្រេកត្រអាលនឹងអ្វីដែលពួកគេកំពុងតែមាននៅក្នុងលោកិយ(នាពេលបច្ចុប្បន្ន)នេះ។
وَجَعَلُوا۟ لِلَّهِ مِمَّا ذَرَأَ مِنَ ٱلْحَرْثِ وَٱلْأَنْعَـٰمِ نَصِيبًۭا فَقَالُوا۟ هَـٰذَا لِلَّهِ بِزَعْمِهِمْ وَهَـٰذَا لِشُرَكَآئِنَا ۖ فَمَا كَانَ لِشُرَكَآئِهِمْ فَلَا يَصِلُ إِلَى ٱللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَآئِهِمْ ۗ سَآءَ مَا يَحْكُمُونَ ﴿١٣٦﴾
ហើយពួកមុស្ហរីគីនបានបង្កើតរឿងថ្មីចំពោះអល់ឡោះដោយពួកគេបានរំលែកមួយចំណែកសម្រាប់អល់ឡោះជាម្ចា ស់អំពីអ្វីដែលទ្រង់បានបង្កើតនៃ ផល្លា នុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈ ដោយពួកគេអះអាងថា មួយចំណែកនេះ គឺសម្រាប់អល់ឡោះ ហើយមួយចំណែកផ្សេងទៀត គឺសម្រាប់រូប បដិមានិងព្រះនានារបស់ពួកគេ។ ជាការពិតណាស់ អ្វីដែលពួកគេរៀបចំសម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អ្នកដែលអល់ឡោះទ្រង់បានកំណត់ ច្បាប់ឲ្យផ្តល់ការបរិច្ចាគទៅកាន់ពួកគេ ដូចជាអ្នកក្រខ្សត់ និងអ្នកក្រីក្រនោះទេ តែអ្វីដែលពួកគេ(ពួកមុស្ហរីគីន)បានរៀបចំវាសម្រាប់អល់ឡោះនោះ គឺនឹងទៅដល់ ព្រះនានារបស់ពួកគេដែលជារូបបដិមា ដោយពួកគេចាត់ចែងវានៅក្នុងកិច្ចការរបស់ពួកគេ។ អ្វីដែលពួកគេបានកំណត់ និងបែងចែកនេះ គឺអាក្រក់ជាទីបំផុត។
وَكَذَٰلِكَ زَيَّنَ لِكَثِيرٍۢ مِّنَ ٱلْمُشْرِكِينَ قَتْلَ أَوْلَـٰدِهِمْ شُرَكَآؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا۟ عَلَيْهِمْ دِينَهُمْ ۖ وَلَوْ شَآءَ ٱللَّهُ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ ﴿١٣٧﴾
ហើយដូចដែលស្ហៃតនបានតុបតែងលម្អដល់ពួកមុស្ហរីគីនចំពោះការកំណត់ដ៏អយុត្តិធម៌នេះដែរ ព្រះនានារបស់ពួកមុស្ហរីគីនដែលជាពួកស្ហៃតនទាំងនោះ ក៏បាន លម្អដល់ពួកមុស្ហរីគីនយ៉ា ងច្រើងផងដែរដោយឲ្យពួកគេ(ពួកមុស្ហរីគីន)សម្លា ប់កូនៗរបស់ពួកគេដោយសារតែខ្លា ចភាពក្រីក្រ ដើម្បីពួកវា(ស្ហៃតន)បំផ្លា ញ ពួកមុស្ហរីគីនទាំងនោះដោយធ្វើឲ្យពួកគេធ្លា ក់ចូលទៅក្នុងបទឧក្រិដ្ឋនៃការសម្លា ប់ជីវិតដែលត្រូវបានអល់ឡោះហាមឃាត់ និងដើម្បីពួកវា(ស្ហៃតន)បំភ័ន្តពួកគេនូវ សាសនារបស់ពួកគេ ដោយពួកគេមិនដឹងទេថា តើអ្វីដែលច្បាប់បង្គាប់ប្រើ និងអ្វីដែលមិនមែនជាច្បាប់បង្គាប់ប្រើ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិន ឲ្យពួកគេធ្វើដូច្នោះនោះ ពួកគេនឹងមិនធ្វើដូច្នោះឡើយ ក៏ប៉ុន្តែទ្រង់មានចេតនាយ៉ា ងដូច្នោះដោយសារមានហេតុផលច្បាស់លាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ាត់)បណ្តោយពួកមុស្ហរីគីនទាំងនោះនិងអ្វីដែលពួកគេបានប្រឌិតទៅលើអល់ឡោះដោយការកុហកបោកប្រាស់នោះចុះ។ ជាការពិតណាស់ រឿងនោះមិនបាន ផ្តល់ផលប៉ះពាល់ណាមួយមកលើអ្នកនោះទេ ហើយចូរអ្នកប្រគល់កិច្ចការរបស់ពួកគេឲ្យអល់ឡោះជាម្ចា ស់ចុះ។
وَقَالُوا۟ هَـٰذِهِۦٓ أَنْعَـٰمٌۭ وَحَرْثٌ حِجْرٌۭ لَّا يَطْعَمُهَآ إِلَّا مَن نَّشَآءُ بِزَعْمِهِمْ وَأَنْعَـٰمٌ حُرِّمَتْ ظُهُورُهَا وَأَنْعَـٰمٌۭ لَّا يَذْكُرُونَ ٱسْمَ ٱللَّهِ عَلَيْهَا ٱفْتِرَآءً عَلَيْهِ ۚ سَيَجْزِيهِم بِمَا كَانُوا۟ يَفْتَرُونَ ﴿١٣٨﴾
ពួកមុស្ហរីគីនបាននិយាយថាៈ សត្វពាហនៈ និងផល្លានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យបរិភោគនោះឡើយ លើកលែងតែជនណាដែលពួកគេ ចង់(ឲ្យបរិភោគ)ប៉ុណ្ណោះ ដូចជាអ្នកដែលធ្វើការបម្រើរូបបដិមាជាដើម ដោយការអះអាងនិងការប្រឌិតរបស់ពួកគេ ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នង របស់វា គឺត្រូវបានហាមឃាត់មិនឲ្យជិះនិងដឹកជញ្ជូនឥវ៉ាន់នោះទេ ដែលសត្វទាំងនោះមានដូចជា អាល់ហ្ពាហ៊ីរ៉ោះ អាស្សាអ៊ីហ្ពះ និង អាល់ហាមី។ ហើយសត្វ ពាហនៈទាំងនេះផងដែរ ពួកគេមិនរំលឹកព្រះនាមអល់ឡោះនៅពេលសំឡេះនោះទេ។ តាមពិត គឺពួកគេសំឡេះដោយរំលឹកឈ្មោះបដិមានានារបស់ពួកគេទៅវិញ។ ការធ្វើដូច្នេះរបស់ពួកគេ គឺជាការភូតកុហកមូលបង្កាច់ទៅលើអល់ឡោះជាម្ចាស់ដែលថា អ្វីដែលពួកគេធ្វើទាំងអស់នោះ គឺមកពីអល់ឡោះជាម្ចាស់(អល់ឡោះទ្រង់ បង្គា ប់ប្រើពួកគេយ៉ា ងដូច្នេះ)។ អល់ឡោះជាម្ចា ស់ទ្រង់នឹងតបស្នងចំពោះពួកគេនូវទណ្ឌ កម្មរបស់ទ្រង់ដោយសារតែអ្វីដែលពួកគេប្រឌិតមូលបង្កា ច់ទៅលើទ្រង់ នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالُوا۟ مَا فِى بُطُونِ هَـٰذِهِ ٱلْأَنْعَـٰمِ خَالِصَةٌۭ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزْوَٰجِنَا ۖ وَإِن يَكُن مَّيْتَةًۭ فَهُمْ فِيهِ شُرَكَآءُ ۚ سَيَجْزِيهِمْ وَصْفَهُمْ ۚ إِنَّهُۥ حَكِيمٌ عَلِيمٌۭ ﴿١٣٩﴾
ហើយពួកគេបាននិយាយទៀតថាៈ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ ប្រសិនបើវាកើតមកហើយនៅរស់នោះ គឺវាត្រូវបានអនុញ្ញាត(ឲ្យ បរិភោគ)សម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយវាត្រូវបានហាមឃាត់(មិនឲ្យបរិភោគនោះទេ)ចំពោះស្ត្រីៗរបស់ពួកយើង។ ក៏ប៉ុន្តែ ប្រសិនបើសត្វនោះ កើតមកហើយស្លាប់នោះ ទាំងបុរសទាំងស្ត្រី គឺមានចំណែកដូចគ្នា (អាចបរិភោគបានដូចគ្នា )។ អល់ឡោះជាម្ចា ស់ទ្រង់នឹងតបស្នងដល់ពួកគេយ៉ា ងសក្តិសមបំផុត ចំពោះពាក្យសម្តីដែលពួកគេបាននិយាយនេះ។ ជាការពិតណាស់ ទ្រង់គឺជាម្ចាស់ដ៏មហាគតិបណ្ឌិតនៅក្នុងការរដាក់បញ្ញត្តិច្បាប់ និងការគ្រប់គ្រងចំពោះកិច្ចការ នៃម៉ា ខ្លូករបស់ទ្រង់(ដែលទ្រង់បានបង្កើត) ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។
قَدْ خَسِرَ ٱلَّذِينَ قَتَلُوٓا۟ أَوْلَـٰدَهُمْ سَفَهًۢا بِغَيْرِ عِلْمٍۢ وَحَرَّمُوا۟ مَا رَزَقَهُمُ ٱللَّهُ ٱفْتِرَآءً عَلَى ٱللَّهِ ۚ قَدْ ضَلُّوا۟ وَمَا كَانُوا۟ مُهْتَدِينَ ﴿١٤٠﴾
ពិតប្រាដកណាស់ ពួកដែលបានសម្លាប់កូនៗរបស់ពួកគេដោយសារតែភាពល្ងង់ខ្លៅ និងភាពអវិជ្ជារបស់ពួកគេ គឺពិតជាវិនាសអន្តរាយ។ ហើយពួកគេបានហាម ឃាត់ខ្លួនឯងនូវសត្វពាហនៈដែលអល់ឡោះបានប្រទានជាលាភសក្កា រៈដល់ពួកគេ ដោយពួកគេចោទប្រកាន់ដោយកុហកបោកប្រាស់(មូល បង្កាច់)ទៅលើអល់ឡោះថា ទ្រង់គឺជាអ្នកដែលហាមឃាត់(ពួកគេមិនឲ្យទទួលទាន)។ ជាការពិតណាស់ ពួកគេបានឃ្លាតឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវ ហើយពួកគេក៏ មិនមែនជាពួកដែលទទួលបានការចង្អុលបង្ហា ញឡើយ។
۞ وَهُوَ ٱلَّذِىٓ أَنشَأَ جَنَّـٰتٍۢ مَّعْرُوشَـٰتٍۢ وَغَيْرَ مَعْرُوشَـٰتٍۢ وَٱلنَّخْلَ وَٱلزَّرْعَ مُخْتَلِفًا أُكُلُهُۥ وَٱلزَّيْتُونَ وَٱلرُّمَّانَ مُتَشَـٰبِهًۭا وَغَيْرَ مُتَشَـٰبِهٍۢ ۚ كُلُوا۟ مِن ثَمَرِهِۦٓ إِذَآ أَثْمَرَ وَءَاتُوا۟ حَقَّهُۥ يَوْمَ حَصَادِهِۦ ۖ وَلَا تُسْرِفُوٓا۟ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْرِفِينَ ﴿١٤١﴾
ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតនូវចម្ការច្បារដំណាំជាច្រើនដែលលាតសន្ធឹងនៅលើផែនដីដោយ(ដំណាំខ្លះ)មិនឡើងទ្រើង ហើយមានដំណាំខ្លះ ទៀតដុះឡើងទ្រើង។ ហើយទ្រង់បានបង្កើតដើមល្មើ ព្រមទាំងដំណាំផ្សេងៗជាច្រើនទៀតដែលផ្លែរបស់វាមានរូបរាង និងរសជាតិផ្សេងៗពីគ្នា។ ទ្រង់ក៏ជាអ្នកដែល បានបង្កើតផ្លែអូលីវ និងផ្លែទទឹម ដែលស្លឹករបស់វាមានលក្ខណៈ(និងរូបរាង)ស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វាវិញ)មានរសជាតិផ្សេងគ្នា។ ចូរពួកអ្នក(ឱមនុស្សលោក ទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃដែលពួកអ្នកប្រមូលផល។ ហើយចូរពួកអ្នកកុំបំពាន ព្រំដែននៃក្បួនច្បាប់ដែលបានកំណត់ក្នុងការបរិភោគនិងការបរិច្ចាគនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃច្បាប់ បញ្ញត្តិរបស់ទ្រង់ដែលទ្រង់បានកំណត់នោះទេ មិនថាចំពោះរឿងទាំងពីរនេះ ឬរឿងផ្សេងទៀតនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះគេ។ ពិតណាស់ អ្នក ដែលបានបង្កើតនូវអ្វីៗទាំងអស់នោះ ទ្រង់នោះហើយគឺជាអ្នកដែលអនុញ្ញាតដល់ខ្ញុំបម្រើរបស់ទ្រង់(ឲ្យទទួលទានវា) ហើយជាពិតណាស់ ពួកមុស្ហរីគីនគ្មាន សិទ្ធិហាមឃាត់ពួកគេ(មិនឲ្យទទួលទាន)នោះទេ។و
وَمِنَ ٱلْأَنْعَـٰمِ حَمُولَةًۭ وَفَرْشًۭا ۚ كُلُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ وَلَا تَتَّبِعُوا۟ خُطُوَٰتِ ٱلشَّيْطَـٰنِ ۚ إِنَّهُۥ لَكُمْ عَدُوٌّۭ مُّبِينٌۭ ﴿١٤٢﴾
ហើយអល់ឡោះជាម្ចា ស់ ទ្រង់ក៏ជាអ្នកដែលបានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នកដើម្បីឲ្យពួកវាអាចដឹកជញ្ជូនឥវ៉ាន់បាន ដូចជាសត្វអូដ្ឋធំ និងខ្លះទៀតមិនបានផ្តល់ផលប្រយោជន៍សម្រាប់ការដឹកជញ្ជូននោះទេ ដូចជាសត្វអូដ្ឋតូច និងសត្វចៀមជាដើម។ ចូរពួកអ្នក(ឱមនុស្សលោក ទាំងឡាយ)បរិភោគចុះនូវអ្វីដែលទ្រង់បានប្រទានជាលាភសក្កា រៈដល់ពួកអ្នកអំពីសត្វទាំងអស់នេះដែលទ្រង់បានអនុញ្ញា តដល់ពួកអ្នក(ទទួលទានវា)។ ហើយចូរពួក អ្នកកុំដើរតាមមាគ៌ា របស់ស្ហៃតននៅក្នុងការអនុញ្ញា តនូវរបស់ដែលអល់ឡោះបានដាក់បម្រាម និងដាក់បម្រាមនូវរបស់ដែលអល់ឡោះទ្រង់អនុញ្ញា តដូចអ្វីដែល ពួកមុស្ហរីគីនបានធ្វើឲ្យសោះ។ ជាការពិតណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដោយវាចង់ឲ្យពួកអ្នកប្រឆាំង នឹងអល់ឡោះចំពោះបញ្ហា នេះ។
ثَمَـٰنِيَةَ أَزْوَٰجٍۢ ۖ مِّنَ ٱلضَّأْنِ ٱثْنَيْنِ وَمِنَ ٱلْمَعْزِ ٱثْنَيْنِ ۗ قُلْ ءَآلذَّكَرَيْنِ حَرَّمَ أَمِ ٱلْأُنثَيَيْنِ أَمَّا ٱشْتَمَلَتْ عَلَيْهِ أَرْحَامُ ٱلْأُنثَيَيْنِ ۖ نَبِّـُٔونِى بِعِلْمٍ إِن كُنتُمْ صَـٰدِقِينَ ﴿١٤٣﴾
ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈចំនួនប្រាំបីគូ ក្នុងនោះ មានសត្វចៀមមួយគូ និងសត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនចុះថាៈ តើអល់ឡោះទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះដោយហេតុផលថា វាទាំងពីរជាសត្វឈ្មោលឬ? ប្រសិនបើ ពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងថា “ចុះហេតុអ្វីបានជាពួកអ្នកហាមឃាត់សត្វញី? بلغ គម្ពីរគួរអាន · តាហ្វសៀរ ឬមួយក៏អល់ឡោះទ្រង់បានហាមឃាត់សត្វញីទាំងពីរប្រភេទនោះដោយហេតុផលថា វាទាំងពីរនោះជាសត្វញីឬ”? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំងនោះទៀតថា “ចុះហេតុអ្វីបានជាពួកអ្នកបានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនោះ? ឬមួយក៏អល់ឡោះទ្រង់ហាមឃាត់នូវអ្វីដែល មាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរនោះ ដោយហេតុផលថា វាមានកូននៅក្នុងផ្ទៃឬ”? ប្រសិនបើពួកគេឆ្លើយថា “ពិតមែនហើយ”នោះ ចូរអ្នកសួរទៅកាន់ពួកគេទាំង នោះទៀតថា “ចុះហេតុអ្វីបានជាពួកអ្នកបែងចែករវាងអ្វីដែលមាននៅក្នុងពោះសត្វនោះ ដោយម្តងពួកអ្នកហាមឃាត់សត្វឈ្មោលរបស់វា និងម្តងពួកអ្នកហាមឃាត់ សត្វញីរបស់វា? ចូរពួកអ្នក(ឱពួកមុស្ហរីគីនទាំងឡាយ)ប្រាប់ខ្ញុំដោយផ្អែកលើមូលដ្ឋាននៃចំណេះដឹងដែលត្រឹមត្រូវមក ប្រសិនបើពួកអ្នកគឺជាទៀងត្រង់ចំពោះអ្វី ដែលពួកអ្នកបានអះអាងថា ការដាក់បម្រាមបែបនេះ គឺមកពីអល់ឡោះជាម្ចា ស់មែននោះ។
وَمِنَ ٱلْإِبِلِ ٱثْنَيْنِ وَمِنَ ٱلْبَقَرِ ٱثْنَيْنِ ۗ قُلْ ءَآلذَّكَرَيْنِ حَرَّمَ أَمِ ٱلْأُنثَيَيْنِ أَمَّا ٱشْتَمَلَتْ عَلَيْهِ أَرْحَامُ ٱلْأُنثَيَيْنِ ۖ أَمْ كُنتُمْ شُهَدَآءَ إِذْ وَصَّىٰكُمُ ٱللَّهُ بِهَـٰذَا ۚ فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًۭا لِّيُضِلَّ ٱلنَّاسَ بِغَيْرِ عِلْمٍ ۗ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿١٤٤﴾
ه ى ه ហើយប្រភេទដែលនៅសល់ក្នុងចំណោមសត្វទាំងប្រាំបីគូនោះគឺៈ សត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរទៅកាន់ពួកមុស្ហរីគីនទាំង នោះថាៈ តើអល់ឡោះជាម្ចា ស់ទ្រង់បានហាមឃាត់ប្រភេទទាំងពីរនេះដោយហេតុផលថា វាជាសត្វឈ្មោ ល ឬសត្វញី ឬដោយសារតែវាមានកូននៅក្នុងផ្ទៃរបស់វាឬ? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមាន(តាមការអះអាងរបស់ពួកអ្នក)ក្នុងខណៈពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកដោយការដាក់បម្រាមចំពោះសត្វ ពាហនៈដែលពួកអ្នកបានដាក់បម្រាមទាំងនោះ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពាននិងប្រព្រឹត្តបាបកម្មធំធេងជាងអ្នកដែលប្រឌិតរឿងភូតកុហក ទៅលើអល់ឡោះជាម្ចា ស់នោះទេដោយពួកគេបានចោទថា ទ្រង់បានដាក់បម្រាមនូវអ្វីដែលអល់ឡោះមិនដាក់បម្រាមចំពោះវាសោះ ដើម្បីធ្វើឲ្យមនុស្សវង្វេងចេញពី មាគ៌ា ដ៏ត្រឹមត្រូវដោយគ្មា នមូលដ្ឋា នពីចំណេះដឹងដែលត្រឹមត្រូវទាល់តែសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មិនចង្អុលបង្ហា ញពួកដែលបំពានដោយ ការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះនោះទេ។
قُل لَّآ أَجِدُ فِى مَآ أُوحِىَ إِلَىَّ مُحَرَّمًا عَلَىٰ طَاعِمٍۢ يَطْعَمُهُۥٓ إِلَّآ أَن يَكُونَ مَيْتَةً أَوْ دَمًۭا مَّسْفُوحًا أَوْ لَحْمَ خِنزِيرٍۢ فَإِنَّهُۥ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ ٱللَّهِ بِهِۦ ۚ فَمَنِ ٱضْطُرَّ غَيْرَ بَاغٍۢ وَلَا عَادٍۢ فَإِنَّ رَبَّكَ غَفُورٌۭ رَّحِيمٌۭ ﴿١٤٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ខ្ញុំមិនបានប្រទះឃើញនៅក្នុងអ្វីដែលអល់ឡោះបានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនូវការដាក់បម្រាមណាមួយនោះឡើយ ក្រៅពី សត្វដែលបានស្លាប់ដោយមិនបានសំឡេះ(ត្រឹមត្រូវតាមច្បាប់ឥស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូកនោះទេ ដោយសារវាជារបស់កខ្វក់ដែលត្រូវបានហាម ឃាត់(មិនឲ្យបរិភោគ) ឬក៏សត្វដែលគេសំឡេះដោយរំលឹកឈ្មោះផ្សេងក្រៅពីព្រះនាមអល់ឡោះ ដូចជាការសំឡេះសម្រាប់ដាក់សែនដល់ព្រះនានារបស់ពួកគេ ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចំពោះបុគ្គលណាដែលមានភាពចាំបាច់ខ្លាំងក្នុងការទទួលទានរបស់ដែលត្រូវបានគេហាមឃាត់ទាំងនោះ ដោយសារតែការស្រេកឃ្លានខ្លាំង ដោយមិនមែនដោយសារចង់ភ្លក់រសជាតិរបស់វា និងមិនបំពានព្រំដែនរបស់វា ពោលគឺ(ទទួលទាន)មិនលើសពីតម្រូវការចាំបាច់ទេនោះ គឺគ្មានបាបកម្មអ្វីចំពោះ គេនោះឡើយ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលបង្ខំចិត្តក្នុងការទទួលទានរបស់(ដែលត្រូវ បានហាមឃាត់)ទាំងនោះនិងជាម្ចា ស់ដែលមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
وَعَلَى ٱلَّذِينَ هَادُوا۟ حَرَّمْنَا كُلَّ ذِى ظُفُرٍۢ ۖ وَمِنَ ٱلْبَقَرِ وَٱلْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَآ إِلَّا مَا حَمَلَتْ ظُهُورُهُمَآ أَوِ ٱلْحَوَايَآ أَوْ مَا ٱخْتَلَطَ بِعَظْمٍۢ ۚ ذَٰلِكَ جَزَيْنَـٰهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَـٰدِقُونَ ﴿١٤٦﴾
ហើយយើងបានដាក់បម្រាមហាមឃាត់ទៅលើពួកយូដា(មិនឲ្យទទួលទាន)រាល់សត្វទាំងឡាយដែលមានក្រចកជាប់គ្នា ដូចជាសត្វអូដ្ឋ និងសត្វអូទ្រីសជាដើម។ ហើយយើងក៏បានហាមឃាត់ទៅលើពួកគេផងដែរមិនឲ្យបរិភោគខ្លា ញ់គោ និងខ្លា ញ់ពពែ លើកលែងតែខ្លា ញ់ដែលនៅជាប់នឹងឆ្អឹងខ្នងរបស់វា ឬក៏ខ្លា ញ់ដែលជាប់ នឹងពោះវៀន ឬខ្លាញ់ដែលនៅជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ យើងបានតបស្នងដល់ពួកគេទៅលើការបំពានរបស់ពួកគេ ដោយបាន ដាក់បម្រាមនូវរបស់ទាំងអស់នោះទៅលើពួកគេ(មិនឲ្យទទួលទាន)។ ហើយជាការពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុតចំពោះរាល់អ្វីៗដែលយើងបានប្រាប់។
فَإِن كَذَّبُوكَ فَقُل رَّبُّكُمْ ذُو رَحْمَةٍۢ وَٰسِعَةٍۢ وَلَا يُرَدُّ بَأْسُهُۥ عَنِ ٱلْقَوْمِ ٱلْمُجْرِمِينَ ﴿١٤٧﴾
តែប្រសិនបើពួកគេបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងមិនជឿជាក់ចំពោះអ្វីដែលអ្នកបាននាំមកពីម្ចាស់របស់អ្នកទេនោះ ចូរអ្នកពោលទៅកាន់ពួកគេ ដើម្បីទាញនូវចំណាប់អារម្មណ៍ របស់ពួកគេថាៈ ម្ចា ស់របស់ពួកអ្នកទ្រង់មានក្តីមេត្តា ករុណាយ៉ា ងទូលំទូលាយបំផុតចំពោះពួកអ្នកហើយក្នុងចំណោមក្តីមេត្តា ករុណារ بلغ គម្ពីរគួរអាន · តាហ្វសៀរ បស់ទ្រង់ចំពោះពួកអ្នកនោះ គឺទ្រង់ពន្យារពេលដល់ពួកអ្នកដោយទ្រង់មិនដាក់ទណ្ឌកម្មរបស់ទ្រង់ចំពោះពួកអ្នកភ្លាមៗនោះទេ។ ហើយចូរអ្នកពោលទៅកាន់ពួកគេ ជាការដាស់តឿងព្រមានចំពោះពួកគេចុះថាៈ ជាការពិតណាស់ ទណ្ឌ កម្មរបស់អល់ឡោះគឺគ្មា ននរណាម្នា ក់អាចរុញច្រានវាចេញពីក្រុមដែលប្រព្រឹត្តអំពើល្មើស និង ប្រព្រឹត្តបាបកម្មបានឡើយ។
سَيَقُولُ ٱلَّذِينَ أَشْرَكُوا۟ لَوْ شَآءَ ٱللَّهُ مَآ أَشْرَكْنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمْنَا مِن شَىْءٍۢ ۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ حَتَّىٰ ذَاقُوا۟ بَأْسَنَا ۗ قُلْ هَلْ عِندَكُم مِّنْ عِلْمٍۢ فَتُخْرِجُوهُ لَنَآ ۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنْ أَنتُمْ إِلَّا تَخْرُصُونَ ﴿١٤٨﴾
ى ពួកមុស្ហរីគីននឹងនិយាយយកលេសដោះសារនឹងចេតនារបស់អល់ឡោះនិងសមត្ថភាពរបស់ទ្រង់ចំពោះភាពត្រឹមត្រូវនៃការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះជា ម្ចាស់ថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើង ក៏ដូចជាជីដូនជីតារបស់ពួកយើងធ្វើស្ហ៊ីរិកនឹងទ្រង់ទេនោះ ពួកយើងក៏មិនធ្វើស្ហ៊ីរិកនឹងទ្រង់នោះដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងដាក់បម្រាមនូវអ្វីដែលពួកយើងបានដាក់បម្រាមលើខ្លួនពួកយើងទេនោះ ពួកយើងក៏មិនដាក់បម្រាម ចំពោះវានោះដែរ។ តាមរយៈការលើកឡើងនូវលេសដោះសារដែលមិនត្រឹមត្រូវរបស់ពួកគេបែបនេះ ពួកអ្នកជំនាន់មុនពួកគេក៏បានបដិសេធនឹងបណ្តា អ្នកនាំសារ របស់ពួកគេដូចគ្នា ដែរ ដោយពួកគេ(អ្នកជំនាន់មុន)បាននិយាយថាៈ ប្រសិនបើអល់ឡោះទ្រង់មានចេតនាមិនឲ្យពួកយើងបដិសេធពួកគេ(បណ្តា អ្នកនាំសារ)ទេនោះ ពួកយើងក៏មិនបដិសេធចំពោះពួកគេនោះដែរ។ ហើយពួកគេនៅតែបន្តការបដិសេធបែបនេះ រហូតដល់ពួកគេបានភ្លក្សនូវទណ្ឌកម្មរបស់យើងដែលយើងបាន បញ្ចុះទៅកាន់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើពួកអ្នកមានភស្តុតាងណាមួយដែលបញ្ជាក់ថា ពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់ពេញចិត្តឲ្យពួកអ្នកឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់ និង(ពេញចិត្តឲ្យពួកអ្នក)ដាក់បម្រាមនូវអ្វីដែលទ្រង់បានអនុញ្ញា ត ហើយអនុញ្ញា តនូវអ្វី ដែលអល់ឡោះទ្រង់ដាក់បម្រាមនោះ? ការដែលពួកអ្នកធ្លា ក់ក្នុងទង្វើបែបនេះ គឺមិនមែនជាភស្តុតាងដែលបញ្ជា ក់ថា ទ្រង់ពេញចិត្តចំពោះ(ទង្វើ)ពួកអ្នកនោះទេ។ ជា ការពិតណាស់ ពួកអ្នកធ្វើដូច្នោះគឺគ្មានអ្វីក្រៅពីការស្មាននោះឡើយ ហើយពិតណាស់ ការស្មានមិនអាចផ្តល់នូវការពិតបន្តិចណានោះឡើយ ហើយពួកអ្នកគ្មានអ្វី ក្រៅពីការភូតកុហកនោះឡើយ។
قُلْ فَلِلَّهِ ٱلْحُجَّةُ ٱلْبَـٰلِغَةُ ۖ فَلَوْ شَآءَ لَهَدَىٰكُمْ أَجْمَعِينَ ﴿١٤٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើពួកអ្នកគ្មានភស្តុតាងអ្វីក្រៅពីភស្តុតាងដែលមិនត្រឹមត្រូវទាំងនេះទេនោះ ពិត ប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មានភស្តុតាងយ៉ា ងច្បាស់លាស់ដែលកាត់ផ្តា ច់នូវលេសដោះសាររបស់ពួកអ្នកដែលពួកអ្នកបានលើកឡើងនោះ និងធ្វើឲ្យការ សង្ស័យដែលពួកអ្នកស្មាននោះខូចខាត(បាត់បង់)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនាចង្អុលបង្ហា ញពួកអ្នកទាំងអស់គ្នា (ឱពួកមុស្ហរីគីន)ទៅកាន់ការពិត នោះ ទ្រង់ប្រាកដជានឹងចង្អុលបង្ហា ញពួកអ្នកជាមិនខាន។
قُلْ هَلُمَّ شُهَدَآءَكُمُ ٱلَّذِينَ يَشْهَدُونَ أَنَّ ٱللَّهَ حَرَّمَ هَـٰذَا ۖ فَإِن شَهِدُوا۟ فَلَا تَشْهَدْ مَعَهُمْ ۚ وَلَا تَتَّبِعْ أَهْوَآءَ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَا وَٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ وَهُم بِرَبِّهِمْ يَعْدِلُونَ ﴿١٥٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាត ហើយអះអាងថា អល់ឡោះជាអ្នក ដែលដាក់បម្រាមនោះថាៈ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថាៈ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកដែលដាក់បម្រាម នូវប្រការដែលពួកអ្នកបានដាក់បម្រាមទាំងអស់នេះមក។ ហើយប្រសិនបើពួកគេធ្វើសាក្សីដោយគ្មានចំណេះដឹងដែលថា ពិតណាស់ អល់ឡោះគឺជាអ្នកដែលដាក់ បម្រាមវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំជឿនូវការធ្វើសាក្សីរបស់ពួកគេឲ្យសោះ ពីព្រោះវាជាការធ្វើសាក្សីកុហកបោកប្រាស់ប៉ុណ្ណោះ។ ហើយចូរអ្នកកុំ តាមទំនើងចិត្តរបស់ពួកដែលកាត់សេចក្តីទៅតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ជាការពិតណាស់ ពួកគេបានបដិសេធនូវបណ្តា ភស្តុតាងរបស់យើងខណៈដែល ពួកគេបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញា តចំពោះពួកគេ។ ហើយចូរអ្នកកុំតាមពួកដែលគ្មា នជំនឿនឹងថ្ងៃបរលោក ហើយពួកគេធ្វើស្ហ៊ីរិកចំពោះម្ចា ស់ របស់ពួកគេដោយគោរពអ្នកផ្សេងស្មើនឹងទ្រង់ឲ្យសោះ។តើឲ្យគេដើរតាមអ្នកដែលស្ថិតនៅលើមាគ៌ា បែបនេះជាមួយនឹងម្ចា ស់របស់គេយ៉ា ងដូចម្តេច? بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ قُلْ تَعَالَوْا۟ أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ ۖ أَلَّا تُشْرِكُوا۟ بِهِۦ شَيْـًۭٔا ۖ وَبِٱلْوَٰلِدَيْنِ إِحْسَـٰنًۭا ۖ وَلَا تَقْتُلُوٓا۟ أَوْلَـٰدَكُم مِّنْ إِمْلَـٰقٍۢ ۖ نَّحْنُ نَرْزُقُكُمْ وَإِيَّاهُمْ ۖ وَلَا تَقْرَبُوا۟ ٱلْفَوَٰحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ ۖ وَلَا تَقْتُلُوا۟ ٱلنَّفْسَ ٱلَّتِى حَرَّمَ ٱللَّهُ إِلَّا بِٱلْحَقِّ ۚ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَعْقِلُونَ ﴿١٥١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់មនុស្សលោកទាំងឡាយថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឲ្យពួកអ្នកស្តាប់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ បានហាមឃាត់។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ា ខ្លូករបស់ទ្រង់ឡើយ និងមិនត្រូវអកតញ្ញូចំពោះឪពុកម្តាយរបស់ពួកអ្នកជា ដាច់ខាត។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវកតញ្ញូចំពោះគាត់ទាំងពីរ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យសម្លាប់កូនៗរបស់ពួកអ្នកដោយសារតែ(ខ្លាច)ភាពក្រ ខ្សត់ដូចដែលពួកសម័យកាលអវិជ្ជា (មុនឥស្លាមមកដល់)បានធ្វើនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្កា រៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនត្រូវបៀតបៀន ឬទៅជិតប្រការអាក្រក់(ហ្ស៊ីណា)នោះឡើយ ទោះបីដោយបើកចំហឬដោយលាក់លៀម។ ហើយពួកអ្នកមិន ត្រូវសម្លា ប់ជីវិតដែលអល់ឡោះបានហាមឃាត់មិនឲ្យសម្លា ប់នោះទេ លើកលែងតែមានហេតុផលត្រឹមត្រូវ ដូចជាអ្នកដែលប្រព្រឹត្តហ្ស៊ីណា(ចំពោះអ្នកដែលធ្លា ប់ឆ្លង កាត់ការរៀបការរួច) និងអ្នកដែលវិលត្រឡប់ទៅរកភាពគ្មា នគ្មា នជំនឿបន្ទា ប់ពីចូលសាសនាឥស្លាមហើយ(មួរតាត់)ជាដើម។ ប្រការដែលបានរៀបរាប់ខាងលើនេះ គឺអល់ឡោះទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណាចំពោះអល់ឡោះទាំងប្រការដែលទ្រង់បានបង្គាប់បញ្ជារប្រើ និងប្រការដែលទ្រង់ បានហាមឃាត់។
وَلَا تَقْرَبُوا۟ مَالَ ٱلْيَتِيمِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُۥ ۖ وَأَوْفُوا۟ ٱلْكَيْلَ وَٱلْمِيزَانَ بِٱلْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَٱعْدِلُوا۟ وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ ٱللَّهِ أَوْفُوا۟ ۚ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَذَكَّرُونَ ﴿١٥٢﴾
ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរមិនឲ្យបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រា(សំដៅលើក្មេងដែលឪពុករបស់គេបានស្លា ប់មុននឹងគេធំដឹងក្តី) លើកលែងតែ តាមវិធីដែលមានប្រយោជន៍សម្រាប់គេ(ក្មេងកំព្រា) និងធ្វើឲ្យទ្រព្យសម្បត្តិរបស់គេកើនឡើងប៉ុណ្ណោះ រហូតដល់គេធំពេញវ័យ ចេះបែងចែកខុសត្រូវ។ ហើយទ្រង់ បានហាមឃាត់ពួកអ្នកមិនឲ្យកេងប្រវ័ញ្ញនៅក្នុងការវាល់ និងថ្លឹង។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវមានភាពយុត្តិធម៌នៅក្នុងការទិញលក់។ យើង(អល់ឡោះ)មិន បានដាក់បន្ទុកទៅលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ ដូច្នេះ អ្វីដែលគេមិនអាចគ្រប់គ្រងវាបានអំពីការលើស ឬខ្វះ ក្នុងការថ្លឹង(ឬវាល់) និងអ្វី ផ្សេងទៀតនោះ គឺគេមិនយកទោសពៃរ៍ចំពោះវានោះទេ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយនូវពាក្យសម្តីមិនពិតនៅក្នុងការប្រាប់ដំណឹង(ឬផ្តល់ ព័ត៌មាន) ឬការធ្វើសាក្សី សូម្បីជាមួយសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធក៏ដោយ។ ទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរចំពោះការមិនបំពេញនូវកិច្ចសន្យា របស់អល់ឡោះនៅពេលដែលទ្រង់បានសន្យានឹងពួកអ្នក ឬពួកអ្នកបានសន្យានឹងទ្រង់ហើយនោះ ផ្ទុយទៅវិញ ពួកអ្នកចាំបាច់ត្រូវតែបំពេញនូវការសន្យានេះ។ បទ បញ្ជាដែលអល់ឡោះបានបង្គាប់ប្រើលើពួកអ្នកខាងលើនោះ គឺជាបទបញ្ជាយ៉ា ងម៉ឺងម៉ា ត់បំផុត សង្ឃឹមថា ពួកអ្នកនឹងចងចាំពីលទ្ធផលចុងក្រោយនៃកិច្ចការរបស់ ពួកអ្នក។
وَأَنَّ هَـٰذَا صِرَٰطِى مُسْتَقِيمًۭا فَٱتَّبِعُوهُ ۖ وَلَا تَتَّبِعُوا۟ ٱلسُّبُلَ فَتَفَرَّقَ بِكُمْ عَن سَبِيلِهِۦ ۚ ذَٰلِكُمْ وَصَّىٰكُم بِهِۦ لَعَلَّكُمْ تَتَّقُونَ ﴿١٥٣﴾
تتقون ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរអំពីការដើរតាមមាគ៌ា ដែលវង្វេងទាំងឡាយ។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវដើរតាមមាគ៌ា របស់អល់ឡោះដ៏ត្រឹមត្រូវ ដែលគ្មា នភាពវៀចវេរនៅក្នុងវាឡើយ។ រីឯមាគ៌ា ទាំងឡាយដែលវង្វេងវិញនោះ វានឹងនាំពួកអ្នកទៅកាន់ការបែកបាក់ និងការចាកឆ្ងា យពីមាគ៌ា ដែលត្រឹមត្រូវ។ ការ ដើរតាមមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវនោះហើយ គឺជាអ្វីដែលអល់ឡោះបានផ្តែផ្តាំចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាចទ្រង់ដោយអនុវត្តន៍នូវរាល់បទ បញ្ជា ទាំងឡាយដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងឲ្យឆ្ងា យពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។
ثُمَّ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ تَمَامًا عَلَى ٱلَّذِىٓ أَحْسَنَ وَتَفْصِيلًۭا لِّكُلِّ شَىْءٍۢ وَهُدًۭى وَرَحْمَةًۭ لَّعَلَّهُم بِلِقَآءِ رَبِّهِمْ يُؤْمِنُونَ ﴿١٥٤﴾
បន្ទាប់មក ក្រោយពីបានរៀបរាប់ប្រាប់នូវអ្វីដែលបានលើកឡើងទាំងនេះរួចមក យើង(អល់ឡោះ)បានប្រាប់រឿងរ៉ាវ(បន្ត)ទៀតថាៈ ជាការពិតណាស់ យើងបាន ប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ដើម្បីជាការបំពេញនូវឧបការគុណ ជាការតបស្នងទៅលើទង្វើកុសលរបស់គេដែលគេបានសាង និងដើម្បីជាការអធិប្បាយ បញ្ជាក់(យ៉ា ងលម្អិត)នូវរាល់កិច្ចការទាំងឡាយដែលគេត្រូវការពាក់ព័ន្ធនឹងកិច្ចការសាសនា ហើយវាក៏ជាភស្តុតាងដែលបញ្ជាក់ទៅលើសេចក្តីពិត និងជាក្តីមេត្តា ករុណា(របស់ទ្រង់)ផងដែរ។ សង្ឃឹមថា ពួកគេនឹងមានជំនឿចំពោះការជួបម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ហើយពួកគេនឹងត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយ ការសាងនូវទង្វើកុសលផ្សេងៗ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَهَـٰذَا كِتَـٰبٌ أَنزَلْنَـٰهُ مُبَارَكٌۭ فَٱتَّبِعُوهُ وَٱتَّقُوا۟ لَعَلَّكُمْ تُرْحَمُونَ ﴿١٥٥﴾
ហើយនេះគឺជាគម្ពីរគួរអានដែលយើងបានបញ្ចុះវាមកពោរពេញទៅដោយពរជ័យយ៉ា ងច្រើន ព្រោះវាផ្ទុកទៅដោយប្រការដែលមានប្រយោជន៍ជាច្រើនទាំងចំពោះ កិច្ចការសាសនានិងកិច្ចការលោកិយ(របស់ពួកអ្នក)។ ដូច្នេះ ចូរពួកអ្នកដើរតាមអ្វីដែលទ្រង់បានបញ្ចុះនៅក្នុងគម្ពីរគួរអាននេះ ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីការធ្វើ ផ្ទុយនឹងវា សង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិ តស្រឡាញ់។
أَن تَقُولُوٓا۟ إِنَّمَآ أُنزِلَ ٱلْكِتَـٰبُ عَلَىٰ طَآئِفَتَيْنِ مِن قَبْلِنَا وَإِن كُنَّا عَن دِرَاسَتِهِمْ لَغَـٰفِلِينَ ﴿١٥٦﴾
ដើម្បីកុំឲ្យពួកអ្នក(ឱពួកមុស្ហរីគីនអារ៉ាប់)និយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះនូវគម្ពីរតាវរ៉ត និងគម្ពីរអ៊ិនជីលទៅលើពួកយូដា និង ពួកណាសរ៉នីមុនពួកយើង តែទ្រង់មិនបានបញ្ចុះមកឲ្យពួកយើងនូវគម្ពីរណាមួយនោះឡើយ។ ជាការពិតណាស់ ពួកយើងមិនចេះសូត្រគម្ពីររបស់ពួកគេនោះទេ ព្រោះថាគម្ពីរទាំងនោះ គឺ(ត្រូវបានបញ្ចុះមក)ជាភាសារបស់ពួកគេ ពុំមែនជាភាសារបស់ពួកយើងនោះឡើយ។
أَوْ تَقُولُوا۟ لَوْ أَنَّآ أُنزِلَ عَلَيْنَا ٱلْكِتَـٰبُ لَكُنَّآ أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَآءَكُم بَيِّنَةٌۭ مِّن رَّبِّكُمْ وَهُدًۭى وَرَحْمَةٌۭ ۚ فَمَنْ أَظْلَمُ مِمَّن كَذَّبَ بِـَٔايَـٰتِ ٱللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِى ٱلَّذِينَ يَصْدِفُونَ عَنْ ءَايَـٰتِنَا سُوٓءَ ٱلْعَذَابِ بِمَا كَانُوا۟ يَصْدِفُونَ ﴿١٥٧﴾
ء ហើយនិងដើម្បីកុំឲ្យពួកអ្នកនិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់បានបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងដូចដែលទ្រង់បានបញ្ចុះគម្ពីរទៅឲ្យពួកយូដា និង ពួកណាសរ៉នីនោះ ប្រាកដជាពួកយើងគឺជាអ្នកដែលប្រកាន់ខ្ជាប់នឹងវា(គម្ពីរ)ច្រើនជាងពួកគេ(ពួកយូដានិងពួកណាសរ៉នី)ទៅទៀត។ ហើយជាការពិតណាស់ (ពេលនេះ)គម្ពីរមួយដែលអល់ឡោះបានបញ្ចុះវាទៅកាន់ព្យាការីរបស់ពួកអ្នក គឺព្យាការីមូហាំម៉ាត់ ជាភាសារបស់ពួកអ្នក(ភាសាអារ៉ាប់)នោះ គឺបានមកដល់ពួកអ្នក ហើយ ដែលវាគឺជាភស្តុតាងយ៉ា ងច្បាស់លាស់ និងជាការចង្អុលបង្ហា ញទៅកាន់សេចក្តីពិត ព្រមទាំងជាក្តីមេត្តា ករុណាចំពោះប្រជាជាតិនេះ។ហេតុនេះ ចូរពួកអ្នកកុំ យកលេសដែលមិនត្រឹមត្រូវទាំងនោះមកដោះសារឲ្យសោះ។ ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងពួកដែលបដិសេធនឹងបណ្តា ភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងដាក់ទណ្ឌកម្មពួកដែលបានបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយយើងនឹងបញ្ចូល ពួកគេទៅក្នុងនរកជើហាន់ណាំជាការតបស្នងចំពោះការបែរចេញរបស់ពួកគេ និងការប្រឆាំងរបស់ពួកគេចំពោះបណ្តា ភស្តុតាងទាំងឡាយរបស់យើង។
هَلْ يَنظُرُونَ إِلَّآ أَن تَأْتِيَهُمُ ٱلْمَلَـٰٓئِكَةُ أَوْ يَأْتِىَ رَبُّكَ أَوْ يَأْتِىَ بَعْضُ ءَايَـٰتِ رَبِّكَ ۗ يَوْمَ يَأْتِى بَعْضُ ءَايَـٰتِ رَبِّكَ لَا يَنفَعُ نَفْسًا إِيمَـٰنُهَا لَمْ تَكُنْ ءَامَنَتْ مِن قَبْلُ أَوْ كَسَبَتْ فِىٓ إِيمَـٰنِهَا خَيْرًۭا ۗ قُلِ ٱنتَظِرُوٓا۟ إِنَّا مُنتَظِرُونَ ﴿١٥٨﴾
ពួកដែលបដិសេធទាំងនោះគ្មានរង់ចាំអ្វីក្រៅពីម៉ា លីគុលម៉ោ ត(ម៉ា ឡាអ៊ីកាត់ដែលដកហូតព្រលឹង)និងបរិវារបស់គេ(ម៉ា លីគុលម៉ោ ត)មកដល់ពួកគេដើម្បីដកយក ព្រលឹងរបស់ពួកគេពីលោកិយនេះ ឬក៏ការមកដល់នៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាថ្ងៃកាត់សេចក្តី(ថ្ងៃបរលោក)ដើម្បីកាត់សេចក្តីរវាងពួកគេ ឬក៏ការ មកដល់នៃសញ្ញា មួយចំនួននៃម្ចា ស់របស់អ្នកដែលបង្ហា ញពីការ(ជិត)មកដល់នៃថ្ងៃបរលោកនោះឡើយ។ នាថ្ងៃដែលសញ្ញា មួយចំនួននៃម្ចា ស់របស់អ្នកបាន មកដល់ (ដូចជាថ្ងៃរះពីទិសខាងលិចជាដើម) ការមានជំនឿរបស់ពួកប្រឆាំងនោះ គឺគ្មា នប្រយោជន៍អ្វីដល់គេឡើយ ហើយចំពោះអ្នកមានជំនឿវិញ ក៏គ្មា នបានផល ប្រយោជន៍អ្វីដល់រូបគេដូចគ្នា ប្រសិនបើគេមិនបានសាងទង្វើកុសលពីមុនមកទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធ ទាំងនោះថាៈ ចូរពួកអ្នករង់ចាំប្រការណាមួយក្នុងចំណោមប្រការទាំងនេះចុះ។ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។
إِنَّ ٱلَّذِينَ فَرَّقُوا۟ دِينَهُمْ وَكَانُوا۟ شِيَعًۭا لَّسْتَ مِنْهُمْ فِى شَىْءٍ ۚ إِنَّمَآ أَمْرُهُمْ إِلَى ٱللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُوا۟ يَفْعَلُونَ ﴿١٥٩﴾
ជាការពិតណាស់ ពួកដែលធ្វើឲ្យសាសនារបស់ពួកគេបែកបាក់ជាក្រុមៗក្នុងចំណោមពួកយូដា និងពួកណាសរ៉នី ដោយពួកគេប្រកាន់ខ្ជាប់នូវច្បាប់មួយចំនួន និង បោះបង់ចោល(មិនអនុវត្តន៍)នូវច្បាប់មួយចំនួនទៀត ដែលធ្វើឲ្យពួកគេក្លាយជាក្រុមផ្សេងៗគ្នានោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គ្មានអ្វីពាក់ព័ន្ធ ជាមួយនឹងពួកគេបន្តិចណាឡើយ។ ជាការពិតណាស់ រូបអ្នកបានចាកផុតពីភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅនោះ ហើយអ្នកក៏គ្មា នតួនាទីអ្វីក្រៅពីការព្រមាន ដល់ពួកគេនោះឡើយ។ ដូចនេះ កិច្ចការរបស់ពួកគេត្រូវបានប្រគល់លើអល់ឡោះហើយ។ បន្ទាប់មក នៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបាន ប្រព្រឹត្តនៅក្នុងលោកិយនេះ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមទង្វើរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَن جَآءَ بِٱلْحَسَنَةِ فَلَهُۥ عَشْرُ أَمْثَالِهَا ۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجْزَىٰٓ إِلَّا مِثْلَهَا وَهُمْ لَا يُظْلَمُونَ ﴿١٦٠﴾
អ្នកមានជំនឿណាម្នាក់ដែលបាននាំយកទៅជាមួយរូបគេនាថ្ងៃបរលោកនូវទង្វើល្អមួយនោះ អល់ឡោះជាម្ចាស់នឹងតបស្នងដល់រូបគេទ្វេដង ដោយទង្វើល្អមួយនឹង ទទួលបាននូវការតបស្នងវិញទ្វេជាដប់។ រីឯជនណាដែលបាននាំទៅជាមួយនូវទង្វើអាក្រក់មួយវិញនោះ ជាការពិតណាស់ គេមិនដាក់ទណ្ឌកម្មអ្វីចំពោះគេលើសពី ទង្វើអាក្រក់ដែលគេបានប្រព្រឹត្តនោះទេ មិនថាតិចឬច្រើន។ ហើយនៅថ្ងៃលោក ពួកគេមិនត្រូវបានគេបំពានដោយការកាត់បន្ថយនូវផលបុណ្យចំពោះទង្វើកុសល របស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវទណ្ឌ កម្មលើសពីទង្វើអាក្រក់របស់ពួកគេ(ដែលបានសាង)នោះដែរ។
قُلْ إِنَّنِى هَدَىٰنِى رَبِّىٓ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ دِينًۭا قِيَمًۭا مِّلَّةَ إِبْرَٰهِيمَ حَنِيفًۭا ۚ وَمَا كَانَ مِنَ ٱلْمُشْرِكِينَ ﴿١٦١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលបដិសេធទាំនោះថាៈ ពិតណាស់ ម្ចា ស់របស់ខ្ញុំបានចង្អុលបង្ហា ញខ្ញុំទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ។ វាគឺជា មាគ៌ា នៃសាសនាដ៏ពិតដែលឈរឡើងលើភាពល្អប្រសើរទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ហើយវាគឺសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដែលនាំទៅកាន់សេចក្តី ពិត។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីនឡើយ។
قُلْ إِنَّ صَلَاتِى وَنُسُكِى وَمَحْيَاىَ وَمَمَاتِى لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿١٦٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ និងការសំឡេះសត្វរបស់ខ្ញុំ គឺសម្រាប់អល់ឡោះជាម្ចាស់ និងនៅលើព្រះនាម របស់ទ្រង់ ពុំមែននៅលើអ្នកផ្សេងពីទ្រង់នោះឡើយ។ ដូចគ្នា ដែរ ការរស់នៅរបស់ខ្ញុំ និងការស្លា ប់របស់ខ្ញុំ ទាំងអស់នេះ គឺសម្រាប់អល់ឡោះតែមួយគត់ដែលជាម្ចា ស់ គ្រប់គ្រងម៉ា ខ្លូកទាំងឡាយ ហើយសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះ គឺគ្មា នចំណែកអ្វីបន្តិចសម្រាប់ពួកគេចំពោះវានោះឡើយ។
لَا شَرِيكَ لَهُۥ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا۠ أَوَّلُ ٱلْمُسْلِمِينَ ﴿١٦٣﴾
ទ្រង់ជាម្ចា ស់ដែលគ្មា នដៃគូរួមជាមួយនឹងទ្រង់ឡើយ ហើយក៏គ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ហើយតាមរយៈជំនឿ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដែលជ្រះស្អាត(ចាកផុត)ពីប្រការស្ហ៊ីរិកនេះហើយដែលអល់ឡោះទ្រង់ដាក់បទបញ្ជា ដល់ខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលកាន់ សាសនាឥស្លា មដំបូងគេបង្អស់ក្នុងចំណោមប្រជាជាតិនេះ។ ب
قُلْ أَغَيْرَ ٱللَّهِ أَبْغِى رَبًّۭا وَهُوَ رَبُّ كُلِّ شَىْءٍۢ ۚ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌۭ وِزْرَ أُخْرَىٰ ۚ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ ﴿١٦٤﴾
إلى ربكم مرجعكم فينبئكم بما كنتمفيه تختلفون ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើឲ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាម្ចាស់ឬ ខណៈដែលទ្រង់គឺជាម្ចាស់នៃអ្វីៗទាំង អស់នោះ? ពិតប្រាកដណាស់ ទ្រង់គឺជាម្ចា ស់របស់ព្រះនានាដែលពួកអ្នកយកវាមកគោរពសក្កា រៈក្រៅពីទ្រង់នេះ។ ហើយគ្មា ននរណាម្នា ក់ទទួលបានផលនៃអំពើ បាបក្រៅពីខ្លួនរបស់គេនោះឡើយ។ បន្ទា ប់មក ចំពោះម្ចា ស់របស់ពួកអ្នកតែមួយគត់ដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់នាថ្ងៃបរលោក ហើយទ្រង់នឹងប្រាប់ ពួកអ្នកពីអ្វីដែលពួកអ្នកធ្លា ប់បានខ្វែងគំនិតគ្នា កាលនៅក្នុងលោកិយពាក់ព័ន្ធនឹងកិច្ចការសាសនា។
وَهُوَ ٱلَّذِى جَعَلَكُمْ خَلَـٰٓئِفَ ٱلْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍۢ دَرَجَـٰتٍۢ لِّيَبْلُوَكُمْ فِى مَآ ءَاتَىٰكُمْ ۗ إِنَّ رَبَّكَ سَرِيعُ ٱلْعِقَابِ وَإِنَّهُۥ لَغَفُورٌۭ رَّحِيمٌۢ ﴿١٦٥﴾
ហើយអល់ឡោះជាម្ចា ស់ ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដីនេះពីមួយជំនាន់ទៅមួយជំនាន់ដើម្បីធ្វើការ អភិវឌ្ឍន៍លើវា(ផែនដី) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួនក្នុងចំណោមពួកអ្នកឲ្យលើសពីគ្នា មិនថាចំពោះការបង្កើត ការផ្តល់លាភសក្ការៈ ឬក្រៅពីនេះ ទៀត ដើម្បីទ្រង់នឹងសាកល្បងពួកអ្នកនូវអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកនៃប្រការទាំងនេះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពទោសកំហុសក្នុងចំណោមខ្ញុំ បម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន