يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَوْفُوا۟ بِٱلْعُقُودِ ۚ أُحِلَّتْ لَكُم بَهِيمَةُ ٱلْأَنْعَـٰمِ إِلَّا مَا يُتْلَىٰ عَلَيْكُمْ غَيْرَ مُحِلِّى ٱلصَّيْدِ وَأَنتُمْ حُرُمٌ ۗ إِنَّ ٱللَّهَ يَحْكُمُ مَا يُرِيدُ ﴿١﴾
ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកបំពេញ(អនុវត្តន៍តាម)នូវរាល់កិច្ចសន្យាទាំងឡាយដែលពួកអ្នកបានចុះរវាងពួកអ្នកនិងអ្នកដែលបង្កើតពួក អ្នក(អល់ឡោះជាម្ចា ស់) ហើយនិង(កិច្ចសន្យា)រវាងពួកអ្នកនិងម៉ា ខ្លូករបស់ទ្រង់(មនុស្សលោក)។ ពិតប្រាកដណាស់ អល់ឡោះបានអនុញ្ញា តដល់ពួកអ្នក(ជាក្តីមេត្តា ករុណារបស់ទ្រង់ចំពោះពួកអ្នក)អាចបរិភោគសាច់សត្វពាហនៈទាំងឡាយ(សត្វអូដ្ឋ គោ និងពពែ) លើកលែងតែអ្វីដែលគេហាមឃាត់(ពួកអ្នកមិនឲ្យ ទទួលទាន)ដែលគេនឹងសូត្រប្រាប់ដល់ពួកអ្នក និងលើកលែងតែអ្វីដែលគេបានហាមឃាត់ពួកអ្នកអំពីការបរបាញ់សត្វលើគោកក្នុងពេលដែលពួកអ្នកកំពុងតែស្ថិត ក្នុងតំណមអៀសរ៉មហាជី្ជ ឬអុំរ៉ោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់កាត់សេចក្តីនូវអ្វីដែលទ្រង់មានចេតនាអំពីការអនុញ្ញាត និងការដាក់ បម្រាម(អ្វីមួយ)ស្របទៅតាមគតិបណ្ឌិ តរបស់ទ្រង់ ដោយគ្មាននរណាបង្ខិតបង្ខំទ្រង់នោះឡើយ ហើយក៏គ្មានអ្នកដែលប្រឆាំងជំទាស់ចំពោះការកាត់សេចក្តីរបស់ ទ្រង់នោះដែរ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُحِلُّوا۟ شَعَـٰٓئِرَ ٱللَّهِ وَلَا ٱلشَّهْرَ ٱلْحَرَامَ وَلَا ٱلْهَدْىَ وَلَا ٱلْقَلَـٰٓئِدَ وَلَآ ءَآمِّينَ ٱلْبَيْتَ ٱلْحَرَامَ يَبْتَغُونَ فَضْلًۭا مِّن رَّبِّهِمْ وَرِضْوَٰنًۭا ۚ وَإِذَا حَلَلْتُمْ فَٱصْطَادُوا۟ ۚ وَلَا يَجْرِمَنَّكُمْ شَنَـَٔانُ قَوْمٍ أَن صَدُّوكُمْ عَنِ ٱلْمَسْجِدِ ٱلْحَرَامِ أَن تَعْتَدُوا۟ ۘ وَتَعَاوَنُوا۟ عَلَى ٱلْبِرِّ وَٱلتَّقْوَىٰ ۖ وَلَا تَعَاوَنُوا۟ عَلَى ٱلْإِثْمِ وَٱلْعُدْوَٰنِ ۚ وَٱتَّقُوا۟ ٱللَّهَ ۖ إِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿٢﴾
ى ឱបណ្តា អ្នកមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំល្មើសនឹងប្រការបម្រាមទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើពួកអ្នកឱ្យលើកតម្កើងវា ហើយចូរពួកអ្នក កុំបំពាននូវប្រការបម្រាមទាំងឡាយ(ដែលគេហាមឃាត់ពួកអ្នក)ក្នុងពេលកាន់តំណមអៀសរ៉ម ដូចជាការស្លៀកសម្លៀកបំពាក់ដែលមានថ្នេរ ហើយនិងប្រកា រទាំងឡាយដែលគេហាមឃាត់នៅក្នុងទឹកដីពិសិដ្ឋ ដូចជាការបរបាញ់សត្វ។ ហើយចូរពួកអ្នកកុំល្មើសដោយធ្វើសង្គ្រាមនៅក្នុងបណ្តាខែពិសិដ្ឋ (នោះគឺខែហ្ស៊ុល កៀកហ្ទះ ខែហ្ស៊ុលហិជ្ជះ ខែមូហារ៉ម និងខែរ៉ហ្ជប់)ឱ្យសោះ។ ហើយចូរពួកអ្នកកុំល្មើសចំពោះសត្វពាហនៈដែលគេផ្តល់ជាជំនូនទៅកាន់កាក់ហ្ពះដើម្បីសំឡេះជូន ចំពោះអល់ឡោះនៅទីនោះ តាមរយៈការប្លន់យកឬរារាំងមិនឱ្យគេនាំយកវាទៅដល់កន្លែងសំឡេះរបស់វា។ ហើយចូរពួកអ្នកកុំល្មើសចំពោះសត្វពាហនៈដែលមាន ពាក់ប្រឡៅកអំពីរោម ឬផ្សេងពីនេះ ដើម្បីជាសញ្ញាសម្គាល់ថាវាជាសត្វជំនូននោះ។ ហើយចូរពួកអ្នកកុំបំពានចំពោះអ្នកទាំងឡាយណាដែលមាន បំណងមកពៃតុលហារ៉មដើម្បីស្វែងរកការចំណេញពីការធ្វើជំនួញ និងស្វែងរកការពេញចិត្តពីអល់ឡោះឱ្យសោះ។ ហើយនៅពេលណាដែលពួកអ្នកបានបញ្ចប់ តំណមអៀហរ៉មហាជ្ជី ឬអុំរ៉ោះ ហើយពួកអ្នកបានចាកចេញពីទឹកដីពិសិដ្ឋហើយនោះ គឺពួកអ្នកអាចបរបាញ់សត្វបានប្រសិនបើពួកអ្នកចង់។ ហើយចូរពួកអ្នកកុំ បណ្តោ យឱ្យការស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមដែលបានរារាំងពួកអ្នកពីម៉ា ស្ជិតអាល់ហារ៉ម ធ្វើឱ្យពួកអ្នកបំពាននិងបោះបង់ការធ្វើយុត្តិធម៌ចំពោះពួក គេឱ្យសោះ។ ហើយចូរពួកអ្នក(ឱបណ្តា ពួកដែលមានជំនឿ)សហការគ្នាក្នុងការធ្វើនូវទង្វើដែលគេបង្គាប់ប្រើចំពោះពួកអ្នកឱ្យធ្វើវា និងបោះបង់ចោលនូវអ្វីដែលគេ បានហាមឃាត់ចំពោះពួកអ្នក ហើយមិនត្រូវសហការគ្នា លើអំពើទុច្ចរិតដែលនាំមកនូវបាបកម្មដល់អ្នកដែលប្រព្រឹត្ត ព្រមទាំងបង្កភាពជាសត្រូវ ទៅលើម៉ាខ្លូក(របស់អល់ឡោះ)ចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេឡើយ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជា ម្ចា ស់តាមរយៈការប្រកាន់ខ្ជា ប់នូវការគោរពប្រតិបត្តិ និងចៀសឆ្ងា យពីការប្រព្រឹត្តល្មើសចំពោះទ្រង់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដាក់ទណ្ឌ កម្មយ៉ា ង ធ្ងន់ធ្ងរបំផុតចំពោះជនដែលល្មើសនឹងទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការដាក់ទោសរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
حُرِّمَتْ عَلَيْكُمُ ٱلْمَيْتَةُ وَٱلدَّمُ وَلَحْمُ ٱلْخِنزِيرِ وَمَآ أُهِلَّ لِغَيْرِ ٱللَّهِ بِهِۦ وَٱلْمُنْخَنِقَةُ وَٱلْمَوْقُوذَةُ وَٱلْمُتَرَدِّيَةُ وَٱلنَّطِيحَةُ وَمَآ أَكَلَ ٱلسَّبُعُ إِلَّا مَا ذَكَّيْتُمْ وَمَا ذُبِحَ عَلَى ٱلنُّصُبِ وَأَن تَسْتَقْسِمُوا۟ بِٱلْأَزْلَـٰمِ ۚ ذَٰلِكُمْ فِسْقٌ ۗ ٱلْيَوْمَ يَئِسَ ٱلَّذِينَ كَفَرُوا۟ مِن دِينِكُمْ فَلَا تَخْشَوْهُمْ وَٱخْشَوْنِ ۚ ٱلْيَوْمَ أَكْمَلْتُ لَكُمْ دِينَكُمْ وَأَتْمَمْتُ عَلَيْكُمْ نِعْمَتِى وَرَضِيتُ لَكُمُ ٱلْإِسْلَـٰمَ دِينًۭا ۚ فَمَنِ ٱضْطُرَّ فِى مَخْمَصَةٍ غَيْرَ مُتَجَانِفٍۢ لِّإِثْمٍۢ ۙ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٣﴾
អល់ឡោះជាម្ចា ស់ទ្រង់បានដាក់បម្រាមហាមឃាត់ទៅលើពួកអ្នកមិនឲ្យបរិភោគសត្វដែលស្លា ប់ដោយមិនបានសម្លេះ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យ បរិភោគឈាមដែលហូរ(ចេញពីខ្លួនសត្វ) សាច់ជ្រូក និងសត្វដែលគេរំលឹកនាមម្ចាស់ផ្សេងក្រៅពីព្រះនាមអល់ឡោះនៅពេលសម្លេះ សត្វដែលស្លាប់ដោយថប់ ដង្ហើម(ដោយត្រូវគេរឹតក) សត្វដែលស្លាប់ដោយការវាយ សត្វដែលស្លាប់ដោយសារការធ្លាក់ពីទីខ្ពស់ សត្វដែលស្លាប់ដោយមានសត្វមួយទៀតជល់នឹងស្នែង និង សត្វដែលត្រូវសត្វសាហាវហែកស៊ី ដូចជាសត្វតោ សត្វខ្លា និងសត្វចចក(មកហែកស៊ី)ជាដើម លើកលែងតែពួកអ្នកទៅទាន់វា ហើយវានៅរស់ក្នុងចំណោមសត្វ ដែលបានលើកឡើងខាងលើ ហើយពួកអ្នកបានសម្លេះវា គឺសត្វនោះត្រូវបានគេអនុញ្ញាត(ហាឡាល់)ឱ្យពួកអ្នកបរិភោគបាន។ ហើយគេហាមឃាត់ចំពោះពួក អ្នកផងដែរនូវសត្វដែលគេសម្លេះសម្រាប់សែនចំពោះបដិមាករ។ ហើយគេហាមឃាត់ចំពោះពួកអ្នកផងដែរក្នុងការស្វែងរកការទស្សន៍ទាយចំពោះរឿងអាថ៌កំបាំង ដោយប្រើព្រួញផ្សងសំណាង វានោះគឺជាដុំថ្ម ឬព្រួញដែលគេសរសេរនៅលើវាថា “ចូរអ្នកធ្វើចុះ” និង “ចូរអ្នកកុំធ្វើឲ្យសោះ” ហើយគេធ្វើតាមលទ្ធផលដែលបាន ចេញមក(ពីការទស្សន៍ទាយនោះ ថាតើត្រូវធ្វើ ឬមិនត្រូវធ្វើទង្វើនោះ)។ ការធ្វើនូវប្រការដែលត្រូវបានហាមឃាត់ដែលបានលើកឡើងទាំងនេះ គឺជាការឃ្លាតចេញពី ការគោរពប្រតិបត្តិអល់ឡោះជាម្ចា ស់ហើយ។ នៅក្នុងថ្ងៃនេះ ពួកដែលគ្មា នជំនឿបានអស់សង្ឃឹមក្នុងការបង្វែរពួកអ្នកឲ្យចេញពីសាសនាឥស្លាមនៅពេលដែល ពួកគេបានឃើញភាពខ្លាំងក្លារបស់សាសនានេះ។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចមកចំពោះយើងតែមួយគត់។ នៅក្នុងថ្ងៃនេះ ដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឲ្យពួកអ្នក នោះគឺសាសនាឥស្លាម ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងចំពោះពួកអ្នកទាំងខាងក្រៅនិងខាង ក្នុង ហើយយើងបានជ្រើសរើសសាសនាឥស្លាមធ្វើជាសាសនារបស់ពួកអ្នក។ ដូចនេះ យើងមិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាឥស្លាមនោះទេ។ ចំពោះជនណាដែលកាលៈទេសៈបង្ខំដោយសារភាពស្រេកឃ្លាន ហើយត្រូវបរិភោគសត្វស្លាប់ ដោយគេគ្មានបំណងប្រព្រឹត្តបាបកម្មទេនោះ ពិតប្រាកដណាស់ គឺ គ្មា នបាបកម្មចំពោះគេឡើយក្នុងការធ្វើដូច្នោះ។ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសមហាអាណិ តស្រឡាញ់។
يَسْـَٔلُونَكَ مَاذَآ أُحِلَّ لَهُمْ ۖ قُلْ أُحِلَّ لَكُمُ ٱلطَّيِّبَـٰتُ ۙ وَمَا عَلَّمْتُم مِّنَ ٱلْجَوَارِحِ مُكَلِّبِينَ تُعَلِّمُونَهُنَّ مِمَّا عَلَّمَكُمُ ٱللَّهُ ۖ فَكُلُوا۟ مِمَّآ أَمْسَكْنَ عَلَيْكُمْ وَٱذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَيْهِ ۖ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ ﴿٤﴾
ه បណ្តា មិត្តភក្តិរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងសួរអ្នកថាៈ តើអ្វីទៅដែលអល់ឡោះទ្រង់អនុញ្ញាតឲ្យពួកគេអាចបរិភោគបាននោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ា ត់)ឆ្លើយប្រាប់ពួកគេថា៖ អល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតឱ្យពួកអ្នកនូវចំណី អាហារដែលល្អៗ និង(អនុញ្ញាត)ឲ្យបរិភោគសត្វទាំងឡាយដែលទទួលបានពីសត្វ ប្រមាញ់ក្នុងចំណោមពពួកសត្វដែលមានចង្កូមដែលត្រូវបានបង្វឹក ដូចជាសត្វឆ្កែនិងសត្វខ្លាជាដើម ហើយនិងសត្វដែលមានក្រញុំា ដូចជាសត្វស្ទាំងដែលពួកអ្នក បង្ហា ត់វាឱ្យចេះចាប់សត្វតាមបែបបទដែលអល់ឡោះបានបង្រៀនពួកអ្នក រហូតដល់វាក្លា យទៅសត្វដែលចេះស្តាប់បង្គា ប់នៅពេលគេប្រើវា ហើយវាឈប់នៅពេល ដែលគេឲ្យវាឈប់។ ដូចនេះ ចូរពួកអ្នកបរិភោគចុះនូវអ្វីដែលសត្វប្រមាញ់ចាប់បានមកនោះ សូម្បីតែសត្វដែល(សត្វប្រមាញ់ទាំងនោះ)ចាប់បានមកនោះស្លាប់ ហើយក៏ដោយ។ ហើយចូរពួកអ្នករំលឹកព្រះនាមរបស់អល់ឡោះ(សូត្រពិសមិលឡះ)នៅពេលដែលពួកអ្នកបញ្ជូនសត្វបង្វឹកឲ្យទៅប្រមាញ់នោះ។ ចូរពួកអ្នកកោត ខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍តាមរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ ហើយត្រូវបញ្ឈប់រាល់បម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិត ប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះទង្វើទាំងឡាយយ៉ាل لងឆាប់រហ័សបំផុត។
ٱلْيَوْمَ أُحِلَّ لَكُمُ ٱلطَّيِّبَـٰتُ ۖ وَطَعَامُ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ حِلٌّۭ لَّكُمْ وَطَعَامُكُمْ حِلٌّۭ لَّهُمْ ۖ وَٱلْمُحْصَنَـٰتُ مِنَ ٱلْمُؤْمِنَـٰتِ وَٱلْمُحْصَنَـٰتُ مِنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ مِن قَبْلِكُمْ إِذَآ ءَاتَيْتُمُوهُنَّ أُجُورَهُنَّ مُحْصِنِينَ غَيْرَ مُسَـٰفِحِينَ وَلَا مُتَّخِذِىٓ أَخْدَانٍۢ ۗ وَمَن يَكْفُرْ بِٱلْإِيمَـٰنِ فَقَدْ حَبِطَ عَمَلُهُۥ وَهُوَ فِى ٱلْـَٔاخِرَةِ مِنَ ٱلْخَـٰسِرِينَ ﴿٥﴾
ថ្ងៃនេះ អល់ឡោះបានអនុញ្ញាតឲ្យពួកអ្នកបរិភោគចំណី អាហារដែលល្អៗ ហើយនិង(អនុញ្ញាតឲ្យពួកអ្នកទទួលទាន)សត្វទាំងឡាយដែលពួកអះលីគីតាបក្នុង ចំណោមពួកយូដានិងពួកណាសរ៉នីបានសម្លេះ។ ហើយសត្វដែលពួកអ្នកសម្លេះនោះ ក៏ត្រូវបានអនុញ្ញាតចំពោះពួកគេដូចគ្នាដែរ។ ហើយគេអនុញ្ញាតឲ្យពួកអ្នក អាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលមានសិទ្ធិសេរីភាពនិងមានភាពស្អាតស្អំក្នុងចំណោមស្ត្រីដែលមានជំនឿ និង(អនុញ្ញា តឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ ជាមួយ)ស្ត្រីដែលមានសិទ្ធិសេរីភាពនិងមានភាពស្អា តស្អំក្នុងចំណោមស្ត្រីដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នកនៃពួកយូដានិងពួកណាសរ៉នី ប្រសិនបើពួកអ្នកបានផ្តល់ ប្រាក់ខាន់ស្លា ដល់ពួកនាង ខណៈដែលពួកអ្នកជាមនុស្សស្អា តស្អំអំពីការប្រព្រឹត្តអំពើអាស្រូវ ពុំមែនក្នុងគោលបំណងយកពួកនាងធ្វើជាស្រីកំណាន់ដើម្បីពួកអ្នកប្រ بلغ គម្ពីរគួរអាន · តាហ្វសៀរ ព្រឹត្តហ្ស៊ីណាជាមួយពួកនាងនោះទេ។ ហើយជនណាដែលប្រឆាំងនឹងច្បាប់បញ្ញត្តិទាំងឡាយដែលអល់ឡោះជាម្ចាស់បានដាក់ចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ ពិត ប្រាកដណាស់ ទង្វើរបស់គេនឹងត្រូវក្លាយជាអសារបង់ដោយសារតែបាត់បង់នូវលក្ខខណ្ឌរបស់វា នោះគឺសេចក្តីជំនឿ(ចំពោះអល់ឡោះតែមួយគត់) ហើយនៅថ្ងៃ បរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ដោយសារ រូបគេនឹងចូលក្នុងឋានរកជាអមតៈ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا قُمْتُمْ إِلَى ٱلصَّلَوٰةِ فَٱغْسِلُوا۟ وُجُوهَكُمْ وَأَيْدِيَكُمْ إِلَى ٱلْمَرَافِقِ وَٱمْسَحُوا۟ بِرُءُوسِكُمْ وَأَرْجُلَكُمْ إِلَى ٱلْكَعْبَيْنِ ۚ وَإِن كُنتُمْ جُنُبًۭا فَٱطَّهَّرُوا۟ ۚ وَإِن كُنتُم مَّرْضَىٰٓ أَوْ عَلَىٰ سَفَرٍ أَوْ جَآءَ أَحَدٌۭ مِّنكُم مِّنَ ٱلْغَآئِطِ أَوْ لَـٰمَسْتُمُ ٱلنِّسَآءَ فَلَمْ تَجِدُوا۟ مَآءًۭ فَتَيَمَّمُوا۟ صَعِيدًۭا طَيِّبًۭا فَٱمْسَحُوا۟ بِوُجُوهِكُمْ وَأَيْدِيكُم مِّنْهُ ۚ مَا يُرِيدُ ٱللَّهُ لِيَجْعَلَ عَلَيْكُم مِّنْ حَرَجٍۢ وَلَـٰكِن يُرِيدُ لِيُطَهِّرَكُمْ وَلِيُتِمَّ نِعْمَتَهُۥ عَلَيْكُمْ لَعَلَّكُمْ تَشْكُرُونَ ﴿٦﴾
ى ه ولكن يريدليطهركم وليتم نعمته عليكم لعل كم تشكرون ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! នៅពេលដែលពួកអ្នកមានបំណងចង់ប្រតិបត្តិសឡាត ហើយពួកអ្នកមានហាហ្ទា សតូច(មិនទាន់មានទឹកវូហ្ទុ) ចូរពួកអ្នកយក ទឹកវូហ្ទុ ដោយពួកអ្នកត្រូវលាងមុខ និងលាងដៃទាំងពីររបស់ពួកអ្នករហូតដល់កែងដៃ ហើយជូតក្បាល និងលាងជើងទាំងពីររហូតដល់ភ្នែកគោល។ តែប្រសិនបើ ពួកអ្នកជាអ្នកដែលមានហាហ្ទាសធំវិញនោះ ពួកអ្នកត្រូវងូតទឹក(ងូតទឹកជូនុប)។ ហើយប្រសិនបើពួកអ្នកមានជំងឺដែលពួកអ្នកខ្លាចជំងឺនោះកាន់តែធ្ងន់ធ្ងរ ឬមិន ងាយនឹងជាសះស្បើយ ឬក៏ពួកអ្នកជាអ្នកដំណើ រដែលមានសុខភាពល្អធម្មតា ឬក៏មានហាហ្ទាសតូចដោយសារការបន្ទោរបង់ ឬមានហាហ្ទាសធំដោយសារការ រួមភេទជាមួយភរិយា ហើយពួកអ្នកគ្មានទឹកដើម្បីជម្រះសម្អាតក្រោយពីព្យាយាមស្វែងរកទឹកហើយនោះ ដូចនេះ ចូរពួកអ្នកប្រើប្រាស់ដីស្អាត(ដើម្បីតាយ៉ាំមុម)ចុះ ដោយពួកអ្នកត្រូវវាយដីនោះនឹងដៃរបស់ពួកអ្នក ហើយជូតមុខ និងជូតដៃទាំងពីរ(ត្រឹមកដៃ)របស់ពួកអ្នកនឹងដីនោះ។ អល់ឡោះជាម្ចាស់ទ្រង់មិនចង់ធ្វើឲ្យពួកអ្នក មានការលំបាកក្នុងការអនុវត្តច្បាប់របស់ទ្រង់ដោយឲ្យពួកអ្នកដាច់ខាតត្រូវតែប្រើប្រាស់ទឹកដែលអាចនាំឲ្យមានគ្រោះថ្នា ក់ដល់ពួកអ្នកនោះទេ។ ដូច្នោះហើយទើប ទ្រង់បង្គា ប់ប្រើពួកអ្នកឲ្យ(ប្រើដីស្អាត)ជំនួសវិញនៅពេលដែលមានឧបសគ្គ(មិនអាចប្រើប្រាស់ទឹកបាន)ចំពោះអ្នកជំងឺឬក៏ពេលគ្មា នទឹកនោះដើម្បីជាការបំពេញនូវ ឧបការគុណរបស់ទ្រង់ចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណចំពោះឧបការគុណរបស់អល់ឡោះទៅលើពួកអ្នក ហើយពួកអ្នកនឹងមិនរមិលគុណចំពោះ ឧបការគុណទាំងនោះឡើយ។
وَٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ وَمِيثَـٰقَهُ ٱلَّذِى وَاثَقَكُم بِهِۦٓ إِذْ قُلْتُمْ سَمِعْنَا وَأَطَعْنَا ۖ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿٧﴾
ហើយចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានចំពោះពួកអ្នក តាមរយៈការចង្អុលបង្ហាញ(ពួកអ្នក)ទៅកាន់សាសនាឥស្លាម និងចូរពួក អ្នកចងចាំនូវកិច្ចសន្យារបស់ទ្រង់ដែលបានសន្យាជាមួយពួកអ្នក ខណៈដែលពួកអ្នកបាននិយាយនៅពេលដែលពួកអ្នកបានសច្ចាប្រណិ ធាននឹងព្យាការីមូហាំម៉ា ត់ លើការស្តាប់បង្គាប់ និងគោរពប្រតិបត្តិតាម ទាំងលើរឿងដែលពួកអ្នកពេញចិត្ត ឬមិនពេញចិត្តក៏ដោយថាៈ ពួកយើងបានស្តាប់លឺហើយនូវពាក្យសម្តីរបស់អ្នក ហើយពួកយើងគោរពប្រតិបត្តិតាមហើយនូវបទបញ្ជា ររបស់អ្នក។ ចូរពួកអ្នកគោរពកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍នូវបទបញ្ជា ទាំងឡាយរបស់ ទ្រង់(ដែលក្នុងនោះគឺកិច្ចសន្យារបស់ទ្រង់) ហើយចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហា ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្តដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُونُوا۟ قَوَّٰمِينَ لِلَّهِ شُهَدَآءَ بِٱلْقِسْطِ ۖ وَلَا يَجْرِمَنَّكُمْ شَنَـَٔانُ قَوْمٍ عَلَىٰٓ أَلَّا تَعْدِلُوا۟ ۚ ٱعْدِلُوا۟ هُوَ أَقْرَبُ لِلتَّقْوَىٰ ۖ وَٱتَّقُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿٨﴾
ى ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់!ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជា ប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះដែលបាន ដាក់ទៅលើពួកអ្នកក្នុងគោលបំណងស្វែងរកការពេញចិត្តពីទ្រង់ចុះ។ ហើយចូរពួកអ្នកតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ពុំមែនជាសាក្សីដែល បំពាននោះទេ។ ហើយចូរកុំបណ្តោយឲ្យការស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមធ្វើឲ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឲ្យសោះ។ ពិតប្រាកដណាស់ ភាពយុត្តិធម៌ គឺ ទាមទារឱ្យមានទាំងជាមួយមិត្តភក្តិ និងជាមួយសត្រូវ។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជា ប់នូវភាពយុត្តិធម៌ចំពោះពួកគេទាំងពីរក្រុម(ទាំងមិត្តភក្តិ និងសត្រូវ)ចុះ។ ពិត ប្រាកដណាស់ ភាពយុត្តិធម៌គឺជិតបំផុតទៅកាន់ការគោរពកោតខ្លាចអល់ឡោះ ហើយភាពអយុត្តិធម៌ គឺជិតបំផុតទៅកាន់ភាពគឃ្លើនឥតអៀនខ្មាស់ចំពោះទ្រង់។ ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងា យពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួក អ្នកលើទង្វើទាំងនោះវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ ۙ لَهُم مَّغْفِرَةٌۭ وَأَجْرٌ عَظِيمٌۭ ﴿٩﴾
អល់ឡោះជាម្ចាស់បានសន្យា(ទ្រង់ជាអ្នកដែលមិនធ្វើខុសពាក្យសន្យានោះទេ)ចំពោះបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិង(មានជំនឿចំពោះ)បណ្តា អ្នក នាំសាររបស់ទ្រង់ និងបានសាងនូវទង្វើកុសលនោះនូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ និងផ្តល់ផលបុណ្យដ៏ធំធេងបំផុត នោះគឺការចូល ឋានសួគ៌។
وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَآ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَحِيمِ ﴿١٠﴾
រីឯពួកដែលគ្មានជំនឿចំពោះអល់ឡោះ ព្រមទាំងបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់នោះ ពួកទាំងនោះហើយគឺជាពួកឋាននរកដែលពួកគេនឹង ចូលទៅក្នុងវា ជាការដាក់ទោសចំពោះភាពគ្មា នជំនឿ និងការបដិសេធរបស់ពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ إِذْ هَمَّ قَوْمٌ أَن يَبْسُطُوٓا۟ إِلَيْكُمْ أَيْدِيَهُمْ فَكَفَّ أَيْدِيَهُمْ عَنكُمْ ۖ وَٱتَّقُوا۟ ٱللَّهَ ۚ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ ﴿١١﴾
ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នករំលឹកទាំងតាមរយៈចិត្តនិងអណ្តា តរបស់ពួកអ្នកចំពោះឧបការគុណទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បាន ប្រទានដល់ពួកអ្នក ដូចជាការមានសុវត្ថិភាព និងការបញ្ចុះនូវភាពភ័យខ្លា ចចូលទៅក្នុងដួងចិត្តសត្រូវរបស់ពួកអ្នកនៅពេលដែលពួកគេមានបំណងវាយសម្លា ប់ពួក អ្នកដោយដៃរបស់ពួកគេ តែអល់ឡោះបានបង្វែរពួកគេចេញពីពួកអ្នក ហើយការពារពួកអ្នកពីពួកគេ។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្ត តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរឲ្យបណ្តា អ្នកដែលមានជំនឿទាំងឡាយប្រគល់ ការទុកចិត្តចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ក្នុងការទទួលបាននូវភាពល្អប្រសើរទាំងក្នុងកិច្ចការសាសនា និងកិច្ចការលោកិយរបស់ពួកគេ។
۞ وَلَقَدْ أَخَذَ ٱللَّهُ مِيثَـٰقَ بَنِىٓ إِسْرَٰٓءِيلَ وَبَعَثْنَا مِنْهُمُ ٱثْنَىْ عَشَرَ نَقِيبًۭا ۖ وَقَالَ ٱللَّهُ إِنِّى مَعَكُمْ ۖ لَئِنْ أَقَمْتُمُ ٱلصَّلَوٰةَ وَءَاتَيْتُمُ ٱلزَّكَوٰةَ وَءَامَنتُم بِرُسُلِى وَعَزَّرْتُمُوهُمْ وَأَقْرَضْتُمُ ٱللَّهَ قَرْضًا حَسَنًۭا لَّأُكَفِّرَنَّ عَنكُمْ سَيِّـَٔاتِكُمْ وَلَأُدْخِلَنَّكُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۚ فَمَن كَفَرَ بَعْدَ ذَٰلِكَ مِنكُمْ فَقَدْ ضَلَّ سَوَآءَ ٱلسَّبِيلِ ﴿١٢﴾
و ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាយ៉ា ងម៉ឺងម៉ា ត់ទៅលើអម្បូរអ៊ីស្រាអែលនូវអ្វីដែលទ្រង់នឹងលើកឡើងអំពីវានៅខាងមុខនេះ។ ទ្រង់ បានចាត់តាំងមនុស្សចំនួនដប់ពីរនាក់ធ្វើជាមេដឹកនាំពួកគេ។ រាល់មេដឹកនាំនីមួយៗត្រូវមើលការខុសត្រូវចំពោះអ្នកដែលនៅក្រោមឱវាទរបស់ខ្លួន។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកដោយការជួយនិងការគាំពារប្រសិនបើពួកអ្នកប្រតិបត្តិ សឡាតបានពេញលក្ខណៈ និងបានបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នក ហើយមានជំនឿនឹងបណ្តា អ្នកនាំសារទាំងអស់របស់យើងដោយគ្មានការបែងចែក រវាងពួកគេឡើយ ហើយពួកអ្នកលើកតម្កើងពួកគេ និងជួយដល់ពួកគេ ព្រមទាំងពួកអ្នកចំណាយទ្រព្យសម្បត្តិក្នុងផ្លូវសប្បុរសធម៌។ ប្រសិនបើពួកអ្នកអនុវត្តបាននូវ ប្រការទាំងអស់នោះ យើងពិតជានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយដែលពួកអ្នកធ្លាប់បានសាង ហើយនៅថ្ងៃបរលោក យើងប្រាកដជានឹងបញ្ចូលពួកអ្នកទៅ ក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា។ ដូច្នេះ ជនណាហើយដែលបានប្រឆាំងក្រោយពីការដាក់កិច្ចសន្យានេះរួចនោះ ពិតប្រាកដ ណាស់ រូបគេពិតជាបានវង្វេងចេញពីផ្លូវពិតទាំងដឹងظ និងមានចេតនា(ក្នុងការធ្វើឲ្យខ្លួនឯងវង្វេង)ហើយ។
فَبِمَا نَقْضِهِم مِّيثَـٰقَهُمْ لَعَنَّـٰهُمْ وَجَعَلْنَا قُلُوبَهُمْ قَـٰسِيَةًۭ ۖ يُحَرِّفُونَ ٱلْكَلِمَ عَن مَّوَاضِعِهِۦ ۙ وَنَسُوا۟ حَظًّۭا مِّمَّا ذُكِّرُوا۟ بِهِۦ ۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَآئِنَةٍۢ مِّنْهُمْ إِلَّا قَلِيلًۭا مِّنْهُمْ ۖ فَٱعْفُ عَنْهُمْ وَٱصْفَحْ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُحْسِنِينَ ﴿١٣﴾
ى ដោយសារតែពួកគេបានក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេនោះហើយ ទើបយើងបានបណ្តេ ញពួកគេឱ្យចេញឆ្ងា យពីក្តីមេត្តា ករុណារបស់ យើង ហើយយើងបានធ្វើឲ្យដួងចិត្តរបស់ពួកគេក្លា យទៅជារឹងរួសដែលប្រការល្អទាំងឡាយមិនអាចចូលទៅដល់វាបានឡើយ ហើយការផ្តល់ដំបូន្មា នក៏គ្មា នផល ប្រយោជន៍អ្វីដល់វា(ដួងចិត្ត)នោះដែរ។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីកន្លែងដើម(អត្ថន័យ)របស់វា ដោយការប្តូរពាក្យផ្សេងនឹងបន្ទូលនោះវិញ និង តាមរយៈការបកស្រាយអត្ថន័យរបស់វាឲ្យស្របតាមចំណង់ចំណូ លចិត្តរបស់ពួកគេ ព្រមទាំងបានបោះបង់ចោលការអនុវត្តប្រការមួយចំនួននូវអ្វីដែលគេបានលើក ឡើងនឹងវា។ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នៅតែឃើញទង្វើក្បត់របស់ពួកគេចំពោះអល់ឡោះនិងចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ លើកលែងតែ មួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះដែលនៅអនុវត្តតាមកិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ចំពោះពួកគេនោះ។ ហេតុនេះ ចូរអ្នកអភ័យទោសឲ្យពួកគេ ហ بلغ គម្ពីរគួរអាន · តាហ្វសៀរ ើយកុំយកទោសពៃរ៍ពីពួកគេ ព្រមទាំងបំភ្លេចចោលនូវទោសកំហុសរបស់ពួកគេចុះ ពីព្រោះការធ្វើបែបនេះ គឺជាទង្វើល្អ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ បណ្តា អ្នកដែលធ្វើល្អ។ ظ
وَمِنَ ٱلَّذِينَ قَالُوٓا۟ إِنَّا نَصَـٰرَىٰٓ أَخَذْنَا مِيثَـٰقَهُمْ فَنَسُوا۟ حَظًّۭا مِّمَّا ذُكِّرُوا۟ بِهِۦ فَأَغْرَيْنَا بَيْنَهُمُ ٱلْعَدَاوَةَ وَٱلْبَغْضَآءَ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ ۚ وَسَوْفَ يُنَبِّئُهُمُ ٱللَّهُ بِمَا كَانُوا۟ يَصْنَعُونَ ﴿١٤﴾
ហើយដូចដែលយើងបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកយូដាដែរ យើងបានដាក់កិច្ចសន្យាទៅលើពួកដែលអះអាងទៅលើខ្លួនរបស់ពួកគេថា ពិតណាស់ ពួកគេគឺជាអ្នកដែលដើរតាមព្យាការីអ៊ីសា តែពួកគេបានបោះបង់ចោលការអនុវត្តប្រការមួយចំនួនអំពីអ្វីដែលគេបានរំលឹកប្រាប់ពួកគេនឹងវា ដូចដែលជីដូនជីតា របស់ពួកគេនៃពួកយូដាបានធ្វើដូច្នោះដែរ។ ហើយយើងបានធ្វើឲ្យកើតមាននូវការឈ្លោះប្រកែកគ្នា និងការស្អប់ខ្ពើមគ្នាយ៉ាងខ្លាំងរវាងពួកគេរហូតដល់ថ្ងៃ បរលោក។ ពេលនោះ ពួកគេក៏បានក្លាយជាអ្នកដែលប្រយុទ្ធកាប់សម្លាប់គ្នា ប្រឆាំងគ្នាទៅវិញទៅមក។ ហើយអល់ឡោះនឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងដល់ពួកគេលើអ្វីដែលពួកគេបានសាង។
يَـٰٓأَهْلَ ٱلْكِتَـٰبِ قَدْ جَآءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ كَثِيرًۭا مِّمَّا كُنتُمْ تُخْفُونَ مِنَ ٱلْكِتَـٰبِ وَيَعْفُوا۟ عَن كَثِيرٍۢ ۚ قَدْ جَآءَكُم مِّنَ ٱللَّهِ نُورٌۭ وَكِتَـٰبٌۭ مُّبِينٌۭ ﴿١٥﴾
ឱពួកអះលីគីតាបនៃពួកយូដាដែលជាអ្នកទទួលបានគម្ពីរតាវរ៉ត និងពួកណាសរ៉នីដែលទទួលបានគម្ពីរអ៊ីញជីល! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើងគឺ ព្យា ការីមូហាំម៉ា ត់បានមកដល់ពួកអ្នក ដែលគេបានបកស្រាយបញ្ជា ក់រឿងរ៉ាវជាច្រើនប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លា ប់បានលាក់បាំងអំពីគម្ពីរដែលគេបញ្ចុះទៅឱ្យ ពួកអ្នក ហើយគេក៏លើកលែងយ៉ា ងច្រើនផងដែរអំពីរឿងនោះ(ការលាក់បាំងគម្ពីរ)អ្វីដែលមិនមានផលប្រយោជន៍ ក្រៅពីការបកអាក្រាតពួកអ្នកនោះ។ ពិតប្រាកដ ណាស់ គម្ពីរគួរអានដែលជាគម្ពីរមួយពីអល់ឡោះបានមកដល់ពួកអ្នក ហើយវាគឺជាពន្លឺមួយសម្រាប់បំភ្លឺ និងជាគម្ពីរដែលបញ្ជាក់ច្បាស់រាល់អ្វីដែលមនុស្សលោក ត្រូវការនៅក្នុងកិច្ចការរបស់ពួកគេ ទាំងកិច្ចការលោកិយនិងកិច្ចការបរលោករបស់ពួកគេ។
يَهْدِى بِهِ ٱللَّهُ مَنِ ٱتَّبَعَ رِضْوَٰنَهُۥ سُبُلَ ٱلسَّلَـٰمِ وَيُخْرِجُهُم مِّنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ بِإِذْنِهِۦ وَيَهْدِيهِمْ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿١٦﴾
م ستقيم អល់ឡោះនឹងចង្អុលបង្ហា ញតាមរយៈគម្ពីរនេះចំពោះជនណាដែលដើរតាមអ្វីដែលទ្រង់ពេញចិត្ត ដូចជាការមានជំនឿនិងការសាងនូវទង្វើកុសលទៅកាន់មាគ៌ា ដែល មានសុវត្ថិភាពពីទណ្ឌកម្មរបស់អល់ឡោះ វានោះគឺជាមាគ៌ាទាំងឡាយណាដែលនាំទៅកាន់ឋានសួគ៌។ ហើយទ្រង់នឹងបញ្ចេញពួកគេពីភាពងងឹតសូន្យសុងនៃភាព គ្មា នជំនឿនិងការប្រព្រឹត្តល្មើសទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងការគោរពប្រតិបត្តិតាមដោយការអនុញ្ញា តរបស់ទ្រង់ ហើយទ្រង់នឹងចង្អុលបង្ហា ញពួកគេទៅកាន់ មាគ៌ា ដ៏ត្រឹមត្រូវនោះគឺជាមាគ៌ា របស់សាសនាឥស្លា ម។
لَّقَدْ كَفَرَ ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ هُوَ ٱلْمَسِيحُ ٱبْنُ مَرْيَمَ ۚ قُلْ فَمَن يَمْلِكُ مِنَ ٱللَّهِ شَيْـًٔا إِنْ أَرَادَ أَن يُهْلِكَ ٱلْمَسِيحَ ٱبْنَ مَرْيَمَ وَأُمَّهُۥ وَمَن فِى ٱلْأَرْضِ جَمِيعًۭا ۗ وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ۚ يَخْلُقُ مَا يَشَآءُ ۚ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿١٧﴾
ه ى شىء قدير ពិតប្រាកដណាស់ ពួកណាសរ៉នីដែលនិយាយថា ពិតប្រាកដណាស់ អល់ឡោះ គឺជាម៉ា សៀហ អ៊ីសាកូនប្រុសម៉ា រីយ៉ាំ នោះ គឺជាពួកដែលគ្មា នជំនឿ។ចូរអ្នក(ឱអ្នក នាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេថាៈ តើអ្នកណាដែលមានសមត្ថភាពអាចរារាំងអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់បំផ្លាញព្យាការីអ៊ីសាកូនប្រុស ម៉ា រីយ៉ាំនិងម្តា យរបស់គាត់ព្រមទាំងបំផ្លា ញអ្នកដែលនៅលើផែនដីទាំងអស់នោះ?ប្រសិនបើគ្មា ននរណាម្នា ក់មានសមត្ថភាពអាចរារាំងទ្រង់មិនឲ្យធ្វើដូច្នោះបានទេ នោះ វាជាភស្តុតាងបញ្ជាក់ថា ពិតប្រាកដណាស់ ពុំមានម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយអ្វីៗទាំងអស់ ទាំងព្យាការី អ៊ីសាកូនប្រុសម៉ា រីយ៉ាំ ទាំងម្តាយរបស់គាត់ ព្រមទាំងអ្វីៗទាំងអស់ដែលអល់ឡោះបានបង្កើតនោះ គឺជាម៉ា ខ្លូករបស់អល់ឡោះ(ជាអ្វីដែលទ្រង់បានបង្កើត)ទាំងអស់។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងការគ្រប់គ្រងអ្វីៗដែលមានរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីមួយតាមដែលទ្រង់មានចេតនា ហើយក្នុងចំណោមអ្វីដែលទ្រង់មានចេតនាក្នុងការបង្កើតវានោះ គឺព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ) ដែលរូបគាត់គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالَتِ ٱلْيَهُودُ وَٱلنَّصَـٰرَىٰ نَحْنُ أَبْنَـٰٓؤُا۟ ٱللَّهِ وَأَحِبَّـٰٓؤُهُۥ ۚ قُلْ فَلِمَ يُعَذِّبُكُم بِذُنُوبِكُم ۖ بَلْ أَنتُم بَشَرٌۭ مِّمَّنْ خَلَقَ ۚ يَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ ۚ وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا بَيْنَهُمَا ۖ وَإِلَيْهِ ٱلْمَصِيرُ ﴿١٨﴾
ទាំងពួកយូដា និងពួកណាសរ៉នីសុទ្ធតែបានអះអាងថា ពិតប្រាកដណាស់ ពួកគេគឺជាបុត្ររបស់អល់ឡោះ និងជាសំណព្វចិត្តរបស់ទ្រង់។ចូរអ្នក(ឱអ្នកនាំសារមូហាំ ម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ (បើដូច្នោះមែន)ចុះហេតុអ្វីបានជាទ្រង់ដាក់ទណ្ឌកម្មពួកអ្នកចំពោះបាបកម្មដែលពួកអ្នកបានសាងនោះ? ប្រសិនបើពួកអ្នកគឺជា សំណព្វចិត្តរបស់ទ្រង់ដូចដែលពួកអ្នកបានអះអាងមែននោះ ទ្រង់ពិតជានឹងមិនដាក់ទណ្ឌកម្មលើពួកអ្នកដោយការសម្លាប់ និងការប្រែរូបសណ្តា ន(ពីមនុស្សទៅជា ស្វា)នៅក្នុងលោកិយនេះ និង(ក៏នឹងមិនដាក់ទណ្ឌកម្មពួកអ្នក)ដោយភ្លើងនរកនៅថ្ងៃបរលោកនោះដែរ ពីព្រោះថា ទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលទ្រង់ ស្រឡាញ់ជាដាច់ខាត។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចគេឯងប៉ុណ្ណោះ។ ចំពោះជនណាដែលសាងអំពើល្អក្នុងចំណោមពួកគេនោះ ការតបស្នង របស់គេគឺឋានសួគ៌ ហើយជនណាដែលសាងអំពើអាក្រក់ លទ្ធផលចុងក្រោយរបស់គេ គឺឋានរនក។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់អភ័យទោសដល់ជនណា ដែលទ្រង់មានចេតនាដោយក្តីសណ្តោ សប្រណីរបស់ទ្រង់ ហើយទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់។ ការគ្រប់ គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ហើយចំពោះទ្រង់តែមួយគត់ ជាកន្លែងដែល ត្រូវវិលត្រឡប់។
يَـٰٓأَهْلَ ٱلْكِتَـٰبِ قَدْ جَآءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ عَلَىٰ فَتْرَةٍۢ مِّنَ ٱلرُّسُلِ أَن تَقُولُوا۟ مَا جَآءَنَا مِنۢ بَشِيرٍۢ وَلَا نَذِيرٍۢ ۖ فَقَدْ جَآءَكُم بَشِيرٌۭ وَنَذِيرٌۭ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿١٩﴾
ى ឱពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី! ជាការពិតណាស់ អ្នកនាំសាររបស់យើង គឺព្យាការីមូហាំម៉ាត់បានមកដល់ពួកអ្នកក្រោយពីបានដាច់ មួយរយៈនូវការបញ្ជូនបណ្តា អ្នកនាំសារ និងដោយសារតែតម្រូវការចាំបាច់ខ្លាំងដែលត្រូវតែបញ្ជូនគាត់(មូហាំម៉ា ត់)មក ដើម្បីកុំឲ្យពួកអ្នកនិយាយដោះសារថាៈ គ្មាន អ្នកនាំសារណាម្នា ក់បានមកដល់ពួកយើងដែលផ្តល់នូវដំណឹ ងរីករាយដល់ពួកយើងពីផលបុណ្យរបស់អល់ឡោះ និងព្រមានបន្លា ចពួកយើងពីទណ្ឌ កម្មរបស់ទ្រង់ នោះទេ។ជាការពិតណាស់ អ្នកនាំសារមូហាំម៉ា ត់ដែលជាអ្នកផ្តល់ដំណឹ ងរីករាយ(ដល់ពួកអ្នក)នូវផលបុណ្យរបស់ទ្រង់ និងជាអ្នកព្រមានបន្លា ច(ពួកអ្នក)ពីទណ្ឌ កម្ម របស់ទ្រង់នោះបានមកដល់ពួកអ្នកហើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ ហើយក្នុង ចំណោមសមត្ថភាពរបស់ទ្រង់នោះ គឺការបញ្ជូនបណ្តា អ្នកនាំសារទាំងឡាយ ហើយទ្រង់បានបញ្ចប់ការបញ្ជូនអ្នកនាំសារទាំងនោះ ត្រឹមអ្នកនាំសារមូហាំម៉ា ត់។
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِۦ يَـٰقَوْمِ ٱذْكُرُوا۟ نِعْمَةَ ٱللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنۢبِيَآءَ وَجَعَلَكُم مُّلُوكًۭا وَءَاتَىٰكُم مَّا لَمْ يُؤْتِ أَحَدًۭا مِّنَ ٱلْعَـٰلَمِينَ ﴿٢٠﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ដែលជាអម្បូរអ៊ីស្រអែលថាៈ ឱក្រុមរបស់ខ្ញុំ!ចូរពួកអ្នក រំលឹកដោយចិត្តរបស់ពួកអ្នក និងដោយអណ្តា តរបស់ពួកអ្នកពីឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានមកឱ្យពួកអ្នក ខណៈដែលទ្រង់បានចាត់បញ្ជូននូវ បណ្តា ព្យាការីជាច្រើន(ចេញពី)ក្នុងចំណោមពួកអ្នក ដែលអំពាវនាវពួកអ្នកទៅកាន់ការចង្អុលបង្ហាញ ហើយទ្រង់បានចាត់តាំងឲ្យពួកអ្នកធ្វើជាអ្នកគ្រប់គ្រងនូវរាល់ កិច្ចការទាំងឡាយដោយខ្លួនឯងផ្ទា ល់(ទទួលបានឯករាជ្យភាព)ក្រោយពីពួកអ្នកធ្លា ប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេដោយត្រូវគេយកធ្វើជាទាសករ។ ហើយ ទ្រង់បានប្រទានឲ្យពួកអ្នកឧបការគុណជាច្រើនរបស់ទ្រង់ដែលទ្រង់មិនដែលប្រទានឲ្យនរណាម្នា ក់នៅលើពិភពលោកនៅក្នុងសម័យកាលរបស់ពួកអ្នកនេះឡើយ។
يَـٰقَوْمِ ٱدْخُلُوا۟ ٱلْأَرْضَ ٱلْمُقَدَّسَةَ ٱلَّتِى كَتَبَ ٱللَّهُ لَكُمْ وَلَا تَرْتَدُّوا۟ عَلَىٰٓ أَدْبَارِكُمْ فَتَنقَلِبُوا۟ خَـٰسِرِينَ ﴿٢١﴾
ការីមូសាបានបន្តថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកចូលទៅកាន់ទឹកដីដ៏ស្អាតស្អំ (ទីក្រុងយេរូសាឡិម និងបរិវេណជុំវិញទីក្រុងនេះ)ដែលអល់ឡោះបានសន្យាចំពោះពួក អ្នកឲ្យចូលទៅទីនោះ និងសម្លាប់ពួកគ្មានជំនឿដែលមាននៅក្នុងទឹកដីនោះចុះ ហើយចូរពួកអ្នកកុំចុះចាញ់នៅចំពោះមុខពួកផ្តាច់ការឱ្យសោះ ជាហេតុធ្វើឲ្យពួកអ្នក ក្លា យជាពួកដែលខាតបង់ទាំងក្នុងលោកិយ និងថ្ងៃបរលោក។
قَالُوا۟ يَـٰمُوسَىٰٓ إِنَّ فِيهَا قَوْمًۭا جَبَّارِينَ وَإِنَّا لَن نَّدْخُلَهَا حَتَّىٰ يَخْرُجُوا۟ مِنْهَا فَإِن يَخْرُجُوا۟ مِنْهَا فَإِنَّا دَٰخِلُونَ ﴿٢٢﴾
ក្រុមរបស់គាត់បានតបមកកាន់គាត់វិញថាៈ ឱមូសា! ពិតណាស់ នៅក្នុងទឹកដីដ៏ស្អាតស្អំនោះ គឺមានមនុស្សមួយក្រុមដែលខ្លាំងពូកែនិងជាអ្នកក្លាហានបំផុត ដែល ពួកនេះបានរារាំងពួកយើងមិនឲ្យចូលទៅ(ក្នុងទីក្រុងនេះ)បាន។ ដូច្នេះ ពួកយើងមិនអាចចូលទៅកាន់ទីនោះបានឡើយដរាបណាពួកគេស្ថិតនៅទីនោះ ពីព្រោះពួក យើងគ្មា នកម្លាំងប្រយុទ្ធនឹងពួកគេនោះទេ។តែប្រសិនបើពួកគេចាកចេញពីទីនោះ ពួកយើងពិតជានឹងចូលទៅកាន់ទីនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ رَجُلَانِ مِنَ ٱلَّذِينَ يَخَافُونَ أَنْعَمَ ٱللَّهُ عَلَيْهِمَا ٱدْخُلُوا۟ عَلَيْهِمُ ٱلْبَابَ فَإِذَا دَخَلْتُمُوهُ فَإِنَّكُمْ غَـٰلِبُونَ ۚ وَعَلَى ٱللَّهِ فَتَوَكَّلُوٓا۟ إِن كُنتُم مُّؤْمِنِينَ ﴿٢٣﴾
មានបុរសពីរនាក់នៃក្រុមរបស់ព្យាការីមូសាដែលស្ថិតក្នុងចំណោមអ្នកដែលកោតខ្លា ចអល់ឡោះនិងខ្លា ចទណ្ឌ កម្មរបស់ទ្រង់ ដែលទ្រង់បានប្រទានឧបការគុណដល់ គេទាំងពីរតាមរយៈការចង្អុលបង្ហា ញ(រូបគេ)ឲ្យគោរពប្រតិបត្តិចំពោះទ្រង់នោះ គេទាំងពីរបានជម្រុញក្រុមរបស់ពួកគេឲ្យអនុវត្តតាមបទបញ្ជា របស់ព្យាការីមូសា ដោយគេទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ក្រុមដែលខ្លាំងពួកែនោះតាមទ្វារក្រុងចុះ។ នៅពេលដែលពួកអ្នកបានសម្រុកចូលតាមច្រកទ្វារ ហើយពួកអ្នកបានចូលដល់ហើយនោះ ពិតណាស់(ដោយការអនុញ្ញា តពីអល់ឡោះ) ពួកអ្នកនឹងទទួលបានជ័យជម្នះលើពួកគេដោយមានទំនុកចិត្តចំពោះការសន្យា របស់អល់ឡោះ និងតាមរយៈប្រកាន់យកមូលហេតុផ្សេងៗ(ដែលនាំឲ្យទទួលបានជ័យជម្នះ) ដូចជាការមានជំនឿចំពោះអល់ឡោះ និងការត្រៀមមធ្យោបាយសម្ភា រៈ ផ្សេងៗ(ដើម្បីប្រយុទ្ធ)។ ហើយចូរពួកអ្នកពឹងផ្អែកទៅលើអល់ឡោះជាម្ចាស់តែមួយគត់ និងប្រគល់ការទុកចិត្តចំពោះទ្រង់ចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមាន ជំនឿយ៉ា ងពិតប្រាកដ។ពិតប្រាកដណាស់ ការមានជំនឿ គឺចាំបាច់ត្រូវមានការប្រគល់ការទុកចិត្តចំពោះទ្រង់។
قَالُوا۟ يَـٰمُوسَىٰٓ إِنَّا لَن نَّدْخُلَهَآ أَبَدًۭا مَّا دَامُوا۟ فِيهَا ۖ فَٱذْهَبْ أَنتَ وَرَبُّكَ فَقَـٰتِلَآ إِنَّا هَـٰهُنَا قَـٰعِدُونَ ﴿٢٤﴾
ក្រុមរបស់ព្យាការីមូសានៃអម្បូរអ៊ីស្រាអែលដែលនៅបន្តបំពានលើបទបញ្ជារបស់ព្យាការីរបស់ពួកគេ គឺព្យាការីមូសានោះ បាននិយាយថាៈ ពិតប្រាកដណាស់ ពួក យើងនឹងមិនចូលទៅក្នុងទីក្រុងនេះជាដាច់ខាត ដរាបណាពួកមនុស្សដែលខ្លាំងពូកែទាំងនោះនៅទីនោះ។ ចូរអ្នក(ឱមូសា) និងម្ចាស់របស់អ្នកចូលទៅប្រយុទ្ធ ជាមួយនឹងពួកមនុស្សដែលខ្លាំងពូកែទាំងនោះចុះ។ ចំណែកឯពួកយើងវិញ ពួកយើងនឹងនៅនឹងកន្លែងរបស់ពួកយើង ដោយពួកយើងមិនចូលរួមប្រយុទ្ធជាមួយពួក អ្នកទាំងពីរឡើយ។
قَالَ رَبِّ إِنِّى لَآ أَمْلِكُ إِلَّا نَفْسِى وَأَخِى ۖ فَٱفْرُقْ بَيْنَنَا وَبَيْنَ ٱلْقَوْمِ ٱلْفَـٰسِقِينَ ﴿٢٥﴾
ព្យាការីមូសាបាននិយាយទៅកាន់ព្រះជាម្ចា ស់របស់គាត់ថាៈ ឱម្ចា ស់របស់ខ្ញុំ! រូបខ្ញុំគ្មា នអំណាចគ្រប់គ្រងទៅលើនរណាម្នា ក់ក្រៅពីខ្លួនឯង និងបងប្រុសរបស់ខ្ញុំ ព្យា ការីហារូននោះឡើយ។ ហេតុនេះ សូមទ្រង់មេត្តាបំបែករវាងពួកយើងនិងក្រុមមនុស្សដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ និងចាកចេញពីការប្រតិបត្តិ ចំពោះអ្នកនាំសាររបស់ទ្រង់ផងចុះ។
قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيْهِمْ ۛ أَرْبَعِينَ سَنَةًۭ ۛ يَتِيهُونَ فِى ٱلْأَرْضِ ۚ فَلَا تَأْسَ عَلَى ٱلْقَوْمِ ٱلْفَـٰسِقِينَ ﴿٢٦﴾
អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលតបទៅកាន់ព្យាការីរបស់ទ្រង់ គឺព្យាការីមូសាថាៈ ពិតប្រាកដណាស់ អល់ឡោះបានដាក់បម្រាមទៅលើអម្បូរអ៊ីស្រាអែលមិនឲ្យ ចូលទៅកាន់ទឹកដីដ៏ស្អាតស្អំនេះរយៈពេលសែសិបឆ្នាំ។ ក្នុងអំឡុងពេលនេះ ពួកគេនឹងវង្វងនៅលើវាលរហោស្ថានដោយដើរវិលវល់ គ្មានគោលដៅឡើយ។ ហេតុ នេះ ឱមូសា! ចូរអ្នកកុំព្រួយបារម្ភចំពោះក្រុមមនុស្សដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អ្វីដែលពួកគេទទួលរងអំពីទណ្ឌកម្ម នោះ គឺដោយសារតែអំពើល្មើស និងអំពើបាបកម្មរបស់ពួកគេនេះឯង។
۞ وَٱتْلُ عَلَيْهِمْ نَبَأَ ٱبْنَىْ ءَادَمَ بِٱلْحَقِّ إِذْ قَرَّبَا قُرْبَانًۭا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ ٱلْـَٔاخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ ٱللَّهُ مِنَ ٱلْمُتَّقِينَ ﴿٢٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)និទានប្រាប់ពួកដែលបំពាន ច្រណែនឈ្នា នីសក្នុងចំណោមពួកយូដាទាំងនេះពីរឿងរ៉ា វនៃកូនប្រុសទាំងពីររបស់ព្យាការី អាហ្ទាំ(អាដាម) គឺកពេល និងហាពេល ដោយពិតប្រាកដ គ្មា នការសង្ស័យនៅក្នុងរឿងនោះ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វា យ)ដើម្បីបញ្ជិតខ្លួនរបស់គេ ទាំងពីរទៅកាន់អល់ឡោះ។ ពេលនោះ អល់ឡោះជាម្ចាស់បានទទួលយកការធ្វើគួរហ្ពាន(ដង្វាយ)ដែលហាពេលបានធ្វើ ដោយសារតែរូបគេស្ថិតក្នុងចំណោមអ្នក ដែលគោរពកោតខ្លា ច តែទ្រង់មិនទទួលយកការធ្វើគួរហ្ពាន(ដង្វា យ)របស់កពេលនោះទេ ដោយសារតែគេមិនមែនស្ថិតក្នុងចំណោមអ្នកដែលគោរពកោតខ្លា ច។ ពេលនោះ កពេលមិនសុខចិត្តនឹងការ(ដែលអល់ឡោះ)ទទួលយកការធ្វើគួរហ្ពានរបស់ហាពេលដោយក្តីច្រណែនឈ្នានីស ហើយគេបាននិយាយថាៈ ខ្ញុំប្រាកដជា នឹងសម្លាប់ឯង នែហាពេល! ពេលនោះ ហាពេលក៏បានតបវិញថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការធ្វើគួរហ្ពានតែពីអ្នកដែលគោរពកោត ខ្លា ចទ្រង់ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَئِنۢ بَسَطتَ إِلَىَّ يَدَكَ لِتَقْتُلَنِى مَآ أَنَا۠ بِبَاسِطٍۢ يَدِىَ إِلَيْكَ لِأَقْتُلَكَ ۖ إِنِّىٓ أَخَافُ ٱللَّهَ رَبَّ ٱلْعَـٰلَمِينَ ﴿٢٨﴾
ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំក្នុងបំណងចង់សម្លា ប់ខ្ញុំនោះ ខ្ញុំនឹងមិនតបតចំពោះអ្នកវិញដូចអ្វីដែលអ្នកបានធ្វើនោះឡើយ។ នេះពុំមែនមកពីខ្ញុំកំសាក នោះទេក៏ប៉ុន្តែខ្ញុំគោរពកោតខ្លា ចអល់ឡោះដែលជាម្ចា ស់នៃម៉ា ខ្លូកទាំងឡាយ។
إِنِّىٓ أُرِيدُ أَن تَبُوٓأَ بِإِثْمِى وَإِثْمِكَ فَتَكُونَ مِنْ أَصْحَـٰبِ ٱلنَّارِ ۚ وَذَٰلِكَ جَزَٰٓؤُا۟ ٱلظَّـٰلِمِينَ ﴿٢٩﴾
ពេលនោះ គេ(ហាពេល)បាននិយាយបំភ័យចំពោះកពេលថាៈ ពិតណាស់ ខ្ញុំចង់ឲ្យបាបកម្មនៃការ(ដែលអ្នក)សម្លាប់ខ្ញុំដោយបំពាននិងភាពជាសត្រូវនេះធ្លាក់ ទៅលើអ្នកបន្ថែមទៅលើបាបកម្មរបស់អ្នកដែលមានពីមុនមក។ ពេលនោះ អ្នកនឹងស្ថិតក្នុងចំណោមពួកឋាននរកដែលនឹងត្រូវចូលទៅក្នុងវានៅថ្ងៃបរលោក។ ការ តបស្នងនេះ គឺជាការតបស្នងចំពោះពួកដែលបំពាន ហើយខ្ញុំមិនចង់ទទួលបាបកម្មនៃការ(ដែលខ្ញុំ)សម្លាប់អ្នក ដែលជាហេតុធ្វើឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេនោះ ទេ។
فَطَوَّعَتْ لَهُۥ نَفْسُهُۥ قَتْلَ أَخِيهِ فَقَتَلَهُۥ فَأَصْبَحَ مِنَ ٱلْخَـٰسِرِينَ ﴿٣٠﴾
ពេលនោះ តណ្ហា ដែលអូសទាញទៅរកប្រការអាក្រក់នោះបានមកអូសទាញកពេលឲ្យសម្លាប់ប្អូនប្រុសរបស់គេ ហាពេល ដោយបំពាន ហើយគេក៏ក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមពួកដែលខាតបង់ទាំងនៅក្នុងលោកិយ និងបរលោក។
فَبَعَثَ ٱللَّهُ غُرَابًۭا يَبْحَثُ فِى ٱلْأَرْضِ لِيُرِيَهُۥ كَيْفَ يُوَٰرِى سَوْءَةَ أَخِيهِ ۚ قَالَ يَـٰوَيْلَتَىٰٓ أَعَجَزْتُ أَنْ أَكُونَ مِثْلَ هَـٰذَا ٱلْغُرَابِ فَأُوَٰرِىَ سَوْءَةَ أَخِى ۖ فَأَصْبَحَ مِنَ ٱلنَّـٰدِمِينَ ﴿٣١﴾
ក្រោយមក អល់ឡោះជាម្ចា ស់ក៏បានបញ្ជូនសត្វក្អែកមួយក្បាលឱ្យមកកកាយដីនៅនឹងមុខកពេលដើម្បីកប់សត្វក្អែកមួយក្បាលទៀតដែលងាប់ដើម្បីជាការ បង្រៀនកពេលពីរបៀបបិទបាំងខ្លួនប្រាណ(បញ្ចុះ)សាកសពប្អូនប្រុសរបស់គេ។ នៅពេលនោះ គេក៏បានត្អួញត្អែថាៈ អនិច្ចាហើយខ្ញុំ! តើហេតុអ្វីបានជាខ្ញុំអ សមត្ថភាពមិនអាចធ្វើដូចសត្វក្អែកនេះដើម្បីបញ្ចុះសពប្អូនប្រុសរបស់ខ្ញុំបាន? បន្ទាប់មក រូបគេ(កពេល)ក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមាន វិប្បដិសារី។
مِنْ أَجْلِ ذَٰلِكَ كَتَبْنَا عَلَىٰ بَنِىٓ إِسْرَٰٓءِيلَ أَنَّهُۥ مَن قَتَلَ نَفْسًۢا بِغَيْرِ نَفْسٍ أَوْ فَسَادٍۢ فِى ٱلْأَرْضِ فَكَأَنَّمَا قَتَلَ ٱلنَّاسَ جَمِيعًۭا وَمَنْ أَحْيَاهَا فَكَأَنَّمَآ أَحْيَا ٱلنَّاسَ جَمِيعًۭا ۚ وَلَقَدْ جَآءَتْهُمْ رُسُلُنَا بِٱلْبَيِّنَـٰتِ ثُمَّ إِنَّ كَثِيرًۭا مِّنْهُم بَعْدَ ذَٰلِكَ فِى ٱلْأَرْضِ لَمُسْرِفُونَ ﴿٣٢﴾
ដោយមូលហេតុនៃការដែលកពេលបានសម្លាប់ប្អូនប្រុសរបស់គេនោះហើយទើបយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលឲ្យបានដឹងថាៈ ជាការពិតណាស់ ជនណា ហើយដែលបានសម្លា ប់បុគ្គលណាម្នា ក់ដោយគ្មា នមូលហេតុដែលត្រូវសម្លា ប់ ឬបានបង្កវិនាសកម្មនៅលើផែនដីដោយការប្រឆាំង ឬការបង្កសង្គ្រា ម គឺរូបគេហាក់ បីដូចជាបានសម្លា ប់មនុស្សលោកទាំងអស់ដែរ ពីព្រោះគេគ្មា នការបែងចែករវាងមនុស្សល្អនិងមនុស្សអាក្រក់។ ហើយជនណាដែលបានទប់ខ្លួនមិនសម្លា ប់ជីវិត បុគ្គលណាម្នា ក់ដែលអល់ឡោះបានហាមឃាត់ដោយដឹងច្បាស់ពីបម្រាមនៃការសម្លា ប់នោះ ហើយរូបគេមិនបានសម្លា ប់ទេនោះ ហាក់បីដូចជាគេបានទុកជីវិត មនុស្សលោកទាំងអស់ដូច្នោះដែរ ដោយសារតែទង្វើនោះ គឺផ្តល់នូវសុវត្ថិភាពដល់ពួកគេទាំងអស់គ្នា។ ហើយជាការពិតណាស់ បណ្តា អ្នកនាំសាររបស់យើងបាន មកដល់អម្បូរអ៊ីស្រាអែលដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងជាក់ស្តែងជាច្រើន។ តែទោះជាយ៉ា ងនេះក្តី ក៏ភាគច្រើននៃពួកគេ គឺជាពួកដែល បំពានព្រំដែនរបស់អល់ឡោះដោយការប្រព្រឹត្តនូវទង្វើបាបកម្មនិងល្មើស(នឹងបទបញ្ជា )នៃបណ្តា អ្នកនាំសាររបស់ពួកគេដដែល។
إِنَّمَا جَزَٰٓؤُا۟ ٱلَّذِينَ يُحَارِبُونَ ٱللَّهَ وَرَسُولَهُۥ وَيَسْعَوْنَ فِى ٱلْأَرْضِ فَسَادًا أَن يُقَتَّلُوٓا۟ أَوْ يُصَلَّبُوٓا۟ أَوْ تُقَطَّعَ أَيْدِيهِمْ وَأَرْجُلُهُم مِّنْ خِلَـٰفٍ أَوْ يُنفَوْا۟ مِنَ ٱلْأَرْضِ ۚ ذَٰلِكَ لَهُمْ خِزْىٌۭ فِى ٱلدُّنْيَا ۖ وَلَهُمْ فِى ٱلْـَٔاخِرَةِ عَذَابٌ عَظِيمٌ ﴿٣٣﴾
ទណ្ឌ កម្មសម្រាប់ពួកដែលធ្វើសង្គ្រា មប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងប្រកាសសង្គ្រា ម(នឹងអល់ឡោះ)ដោយភាពជាសត្រូវ និងបង្កវិនាសកម្ម នៅលើផែនដីតាមរយៈការកាប់សម្លា ប់ ការយកទ្រព្យសម្បត្តិរបស់អ្នកដទៃនិងការកាត់ផ្តា ច់ផ្លូវនោះគឺគ្មា នអ្វីក្រៅពីត្រូវ(កាត់ទោសដោយ)ប្រហារជីវិតដោយមិនបា بلغ គម្ពីរគួរអាន · តាហ្វសៀរ ច់ចងឆ្កា ងឬប្រហារជីវិតដោយចងឆ្កា ងលើបង្គោ លឈើ ឬត្រូវកាត់ដៃខាងស្តាំនិងជើងខាងឆ្វេងរបស់ពួកគេ(កាត់ដៃជើងឆ្លា ស់គ្នា ) ឬក៏ត្រូវនិរទេសចេញពីស្រុកភូមិ នោះទេ។ទណ្ឌ កម្មនោះ គឺជាការបកអាក្រាតចំពោះពួកគេនៅក្នុងលោកិយនេះ។ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌ កម្មយ៉ា ងធ្ងន់ធ្ងរបំផុត។
إِلَّا ٱلَّذِينَ تَابُوا۟ مِن قَبْلِ أَن تَقْدِرُوا۟ عَلَيْهِمْ ۖ فَٱعْلَمُوٓا۟ أَنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٣٤﴾
លើកលែងតែបណ្តា អ្នកដែលបានសារភាពកំហុសនៃអ្នកដែលបានធ្វើសង្គ្រា មប្រឆាំងទាំងនោះមុនពេលដែលពួកអ្នក(ឱពួកមេដឹកនាំ)មានសមត្ថភាពចាប់ពួកគេ បាន។ ដូច្នេះ ចូរពួកអ្នកដឹងចុះថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសដល់ពួកគេក្រោយពីការសារភាពកំហុស និងមហាអាណិ តស្រឡាញ់ចំពោះ ពួកគេ ហើយក្នុងចំណោមក្តីមេត្តា ករុណារបស់ទ្រង់ចំពោះពួកគេនោះ គឺការជម្រុះចោលនូវការដាក់ទណ្ឌ កម្មលើពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَٱبْتَغُوٓا۟ إِلَيْهِ ٱلْوَسِيلَةَ وَجَـٰهِدُوا۟ فِى سَبِيلِهِۦ لَعَلَّكُمْ تُفْلِحُونَ ﴿٣٥﴾
ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រកា រទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកស្វែងរកការបញ្ជិតខ្លួនអំពីទ្រង់តាមរយៈការអនុវត្តនូវអ្វីដែលទ្រង់បានបង្គា ប់ប្រើចំពោះពួកអ្នក និងចៀសឆ្ងាយពីអ្វីដែលទ្រង់បានហាមឃាត់ពួកអ្នក។ ហើយចូរពួកអ្នកតស៊ូ(ប្រយុទ្ធ)នឹងពួកប្រឆាំងដើម្បីស្វែងរកការពេញចិត្តពីទ្រង់ សង្ឃឹមថាពួកអ្នកនឹងទទួល បាននូវអ្វីដែលពួកអ្នកចង់បាននិងបានចៀសឆ្ងា យពីអ្វីដែលពួកអ្នកភ័យខ្លា ចប្រសិនបើពួកអ្នកធ្វើបានដូច្នោះនោះ។
إِنَّ ٱلَّذِينَ كَفَرُوا۟ لَوْ أَنَّ لَهُم مَّا فِى ٱلْأَرْضِ جَمِيعًۭا وَمِثْلَهُۥ مَعَهُۥ لِيَفْتَدُوا۟ بِهِۦ مِنْ عَذَابِ يَوْمِ ٱلْقِيَـٰمَةِ مَا تُقُبِّلَ مِنْهُمْ ۖ وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿٣٦﴾
ជាការពិតណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ ប្រសិនបើគេកំណត់ឲ្យពួកគេម្នាក់ៗមានកម្មសិទ្ធិលើអ្វីៗទាំងអស់នៅលើ ផែនដីនេះ និងមានអ្វីដែលដូចនឹងផែនដីនេះទៀត(មកបន្ថែម) ហើយពួកគេយកវាទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ក៏ដោយ ក៏គេមិនទទួលយកនូវការលោះនោះពីពួកគេដែរ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌ កម្មដ៏ឈឺចាប់បំផុត។
يُرِيدُونَ أَن يَخْرُجُوا۟ مِنَ ٱلنَّارِ وَمَا هُم بِخَـٰرِجِينَ مِنْهَا ۖ وَلَهُمْ عَذَابٌۭ مُّقِيمٌۭ ﴿٣٧﴾
ពួកគេមានបំណងចង់ចេញពីឋាននរកនៅពេលដែលពួកគេបានចូលទៅក្នុងវាហើយនោះ។ តើពួកគេអាចទទួលបានសិទ្ធិបែបនោះឬ? ពិតប្រាកដណាស់ ពួកគេ មិនអាចចេញពីវាបានជាដាច់ខាត ហើយពួកគេនឹងទទួលនូវទណ្ឌ កម្មជារៀងរហូតនៅក្នុងឋាននរកនោះ។
وَٱلسَّارِقُ وَٱلسَّارِقَةُ فَٱقْطَعُوٓا۟ أَيْدِيَهُمَا جَزَآءًۢ بِمَا كَسَبَا نَكَـٰلًۭا مِّنَ ٱللَّهِ ۗ وَٱللَّهُ عَزِيزٌ حَكِيمٌۭ ﴿٣٨﴾
ចំពោះចោរប្រុស និងចោរស្រី ចូរពួកអ្នក(ឱចៅក្រមទាំងឡាយ)កាត់ដៃខាងស្តាំរបស់ចោរទាំងពីរភេទនេះចុះ ជាការតបស្នងចំពោះពួកគេទាំងពីរ និងជាទណ្ឌកម្ម មកពីអល់ឡោះចំពោះពួកគេទាំងពីរ ដោយសារតែអ្វីដែលគេទាំងពីរបានប្រព្រឹត្តនៃការយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់នោះ និងដើម្បីជាការបំភ័យដល់គេ ទាំងពីរក៏ដូចជាអ្នកដទៃទៀត(កុំឲ្យប្រព្រឹត្តដូចនោះ)ផងដែរ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយ ទ្រង់មហាគតិបណ្ឌិ តបំផុតចំពោះការកំណត់របស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
فَمَن تَابَ مِنۢ بَعْدِ ظُلْمِهِۦ وَأَصْلَحَ فَإِنَّ ٱللَّهَ يَتُوبُ عَلَيْهِ ۗ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ ﴿٣٩﴾
ក៏ប៉ុន្តែ ចំពោះចោរទាំងឡាយដែលបានសារភាពកំហុសចំពោះអល់ឡោះ ហើយបានកែប្រែទង្វើរបស់គេ(កែខ្លួន)វិញនោះ ជាការពិតណាស់ អល់ឡោះទ្រង់ពិតជា ទទួលយកនូវការសារភាពកំហុសរបស់គេដោយក្តីសណ្តោ សប្រណី របស់ទ្រង់។ ពិតណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ បម្រើទ្រង់ដែលបានសារភាពកំហុស និងមហាអាណិ តស្រឡាញ់ចំពោះបំផុតពួកគេ។ ក៏ប៉ុន្តែ ការដាក់ទោសទណ្ឌចំពោះគេ(ចោរ)នោះ គឺមិនអាចរួចផុតដោយសារ ការសារភាពកំហុស(ចំពោះអល់ឡោះ)នោះទេ ប្រសិនបើកិច្ចការនោះបានទៅដល់ដៃចៅក្រម ឬអ្នកជំនុំជម្រះក្តីហើយនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَلَمْ تَعْلَمْ أَنَّ ٱللَّهَ لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ يُعَذِّبُ مَن يَشَآءُ وَيَغْفِرُ لِمَن يَشَآءُ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٤٠﴾
ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បានដឹងហើយថាៈ អល់ឡោះជាម្ចាស់ទ្រង់មានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ដែលទ្រង់ចាត់ចែងនូវ អ្វីដែលមាននៅក្នុងមេឃនិងផែនដីតាមដែលទ្រង់មានចេតនា។ ហើយពិតណាស់ ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ ទ្រង់ ហើយទ្រង់ក៏អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនាផងដែរដោយក្តីសណ្តោ សប្រណីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មាន អានុភាពលើអ្វីៗទាំងអស់។ គ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
۞ يَـٰٓأَيُّهَا ٱلرَّسُولُ لَا يَحْزُنكَ ٱلَّذِينَ يُسَـٰرِعُونَ فِى ٱلْكُفْرِ مِنَ ٱلَّذِينَ قَالُوٓا۟ ءَامَنَّا بِأَفْوَٰهِهِمْ وَلَمْ تُؤْمِن قُلُوبُهُمْ ۛ وَمِنَ ٱلَّذِينَ هَادُوا۟ ۛ سَمَّـٰعُونَ لِلْكَذِبِ سَمَّـٰعُونَ لِقَوْمٍ ءَاخَرِينَ لَمْ يَأْتُوكَ ۖ يُحَرِّفُونَ ٱلْكَلِمَ مِنۢ بَعْدِ مَوَاضِعِهِۦ ۖ يَقُولُونَ إِنْ أُوتِيتُمْ هَـٰذَا فَخُذُوهُ وَإِن لَّمْ تُؤْتَوْهُ فَٱحْذَرُوا۟ ۚ وَمَن يُرِدِ ٱللَّهُ فِتْنَتَهُۥ فَلَن تَمْلِكَ لَهُۥ مِنَ ٱللَّهِ شَيْـًٔا ۚ أُو۟لَـٰٓئِكَ ٱلَّذِينَ لَمْ يُرِدِ ٱللَّهُ أَن يُطَهِّرَ قُلُوبَهُمْ ۚ لَهُمْ فِى ٱلدُّنْيَا خِزْىٌۭ ۖ وَلَهُمْ فِى ٱلْـَٔاخِرَةِ عَذَابٌ عَظِيمٌۭ ﴿٤١﴾
ه ឱអ្នកនាំសារមូហាំម៉ា ត់! ចូរអ្នកកុំព្រួយបារម្ភដោយសារតែពួក(ពួកពុតត្បុត)ដែលប្រញាប់ប្រញាល់ក្នុងការបង្ហា ញពីទង្វើប្រឆាំងរបស់ពួកគេដើម្បីពួកគេធ្វើឲ្យអ្នកខឹង សម្បារ ដែលពួកគេបង្ហា ញឱ្យឃើញនូវភាពមានជំនឿរបស់ពួកគេ និងលាក់ទុកនូវភាពគ្មា នជំនឿនោះ។ហើយចូរអ្នកកុំព្រួយបារម្ភដោយសារតែពួកយូដា ដែលពួក គេស្តាប់និងទទួលយកនូវពាក្យភូតកុហកនៃថ្នា ក់ដឹកនាំកំពូលៗរបស់ពួកគេ។ ពួកគេធ្វើតាមមេដឹកនាំរបស់ពួកគេទាំងងងឹតងងុលដែលពួកគេមិនធ្លា ប់បានមករក អ្នកឡើយ ជាការដិសេធរបស់ពួកគេចំពោះអ្នក។ ពួកគេកែប្រែពាក្យបន្ទូលរបស់អល់ឡោះនៅក្នុងគម្ពីរតាវរ៉តឲ្យស្របតាមចំណង់ចំណូលចិត្តរបស់ពួកគេ ហើយ ពួកគេ(ពួកមេដឹកនាំ)បាននិយាយទៅកាន់អ្នកដែលដើរតាមពួកគេថាៈ ប្រសិនបើច្បាប់របស់មូហាំម៉ា ត់ស្របតាមចំណង់ចំណូ លចិត្តរបស់ពួកអ្នកនោះ ចូរពួកអ្នកធ្វើ តាមចុះ។ តែប្រសិនបើវាខុសនឹងចំណង់ចំណូ លចិត្តរបស់ពួកអ្នកនោះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីវា។ ហើយជនណាក្នុងចំណោមមនុស្សលោកដែលអល់ឡោះទ្រង់ មានចេតនាធ្វើឲ្យគេវង្វេងនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកការពារពួកគេពីភាពវង្វេងនោះទេ និងក៏មិនឃើញមានអ្នកដែលចង្អុលបង្ហាញ ពួកគេទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះដែរ។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះនៃពួកយូដា និងពួកពុតត្បុតនោះ គឺជាពួកដែលអល់ឡោះមិនចង់សម្អាតចិត្ត ពួកគេពីភាពគ្មានជំនឿឡើយ។ ពួកគេនឹងទទួលនូវភាពអាម៉ា ស់ជាទីបំផុតនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ា ងធ្ងន់ធ្ងរបំផុត នោះគឺទណ្ឌ កម្មនៃភ្លើងនរក។
سَمَّـٰعُونَ لِلْكَذِبِ أَكَّـٰلُونَ لِلسُّحْتِ ۚ فَإِن جَآءُوكَ فَٱحْكُم بَيْنَهُمْ أَوْ أَعْرِضْ عَنْهُمْ ۖ وَإِن تُعْرِضْ عَنْهُمْ فَلَن يَضُرُّوكَ شَيْـًۭٔا ۖ وَإِنْ حَكَمْتَ فَٱحْكُم بَيْنَهُم بِٱلْقِسْطِ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُقْسِطِينَ ﴿٤٢﴾
ពួកយូដាទាំងនោះ គឺជាពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់ ដូចជាស៊ីប្រាក់ការជាដើម។ ដូចនេះ ប្រសិនបើពួកគេស្វែងរកការកាត់សេចក្តីពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកកាត់សេចក្តីរវាងពួកគេចុះប្រសិនបើអ្នកចង់ ឬបោះបង់មិនកាត់សេចក្តីរវាងពួកគេក៏ បានប្រសិនបើអ្នកចង់។ ដូច្នេះ អ្នកមានជម្រើសពីរ។ ប្រសិនបើអ្នកបោះបង់មិនកាត់សេចក្តីរវាងពួកគេទេនោះ ក៏ពួកគេពិតជាមិនអាចបង្កនូវគ្រោះថ្នាក់អ្វីមួយដល់ អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់សេចក្តីរវាងពួកគេនោះ ចូរអ្នកកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌ចុះ ទោះបីជាពួកគេជាពួកបំពាន និងជាសត្រូវ(នឹង អ្នក)ក៏ដោយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលយុត្តិធម៌នៅក្នុងការកាត់សេចក្តីរបស់ពួកគេ បើទោះបីជាអ្នកដែលគេត្រូវកាត់ សេចក្តីឲ្យនោះ គឺជាសត្រូវររបស់អ្នកដែលកាត់សេចក្តីឲ្យក៏ដោយ។
وَكَيْفَ يُحَكِّمُونَكَ وَعِندَهُمُ ٱلتَّوْرَىٰةُ فِيهَا حُكْمُ ٱللَّهِ ثُمَّ يَتَوَلَّوْنَ مِنۢ بَعْدِ ذَٰلِكَ ۚ وَمَآ أُو۟لَـٰٓئِكَ بِٱلْمُؤْمِنِينَ ﴿٤٣﴾
ហើយជាពិតណាស់ រឿងរបស់ពួក(យូដា)ទាំងនោះគឺចម្លែកបំផុត។ពិតណាស់ ពួកគេគឺជាពួកដែលគ្មា នជំនឿនឹងអ្នកតែពួកគេស្វែងរកការកាត់សេចក្តីពីអ្នកដោយ គោរពតាមការកាត់សេចក្តីរបស់អ្នកចំពោះអ្វីដែលស្របនឹងចំណង់ចំណូ លចិត្តរបស់ពួកគេ ខណៈដែលពួកគេមានគម្ពីរតាវរ៉តនៅជាមួយពួកគេដែលពួកគេ អះអាងថា ពួកគេមានជំនឿនឹងគម្ពីរ(តាវរ៉ត)នេះ ដែលនៅក្នុងគម្ពីរតាវរ៉តនោះ គឺមានច្បាប់បញ្ញតិ្តរបស់អល់ឡោះ។ បន្ទាប់មក ពួកគេបានបែរចេញ(មិន ទទួលយក)ពីការកាត់សេចក្តីរបស់អ្នកប្រសិនបើវាមិនស្របនឹងចំណង់ចំណូលចិត្តរបស់ពួកគេទេនោះ។ ដូច្នេះ ពួកគេប្រមូលផ្តុំទៅដោយការប្រឆាំងនឹងអ្វីដែល មាននៅក្នុងគម្ពីររបស់ពួកគេ និងការបែរចេញពីការកាត់សេចក្តីរបស់អ្នកថែមទៀត។ សកម្មភាពនិងទង្វើរបស់ពួកទាំងនោះ មិនមែនជាទង្វើរបស់បណ្តា អ្នកដែល មានជំនឿឡើយ។ដូច្នេះ ពួកទាំងនោះ មិនមែនជាពួកដែលស្ថិតក្នុងចំណោមបណ្តា អ្នកដែលមានជំនឿចំពោះអ្នក និងចំពោះអ្វីដែលអ្នកបាននាំមកនោះទេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّآ أَنزَلْنَا ٱلتَّوْرَىٰةَ فِيهَا هُدًۭى وَنُورٌۭ ۚ يَحْكُمُ بِهَا ٱلنَّبِيُّونَ ٱلَّذِينَ أَسْلَمُوا۟ لِلَّذِينَ هَادُوا۟ وَٱلرَّبَّـٰنِيُّونَ وَٱلْأَحْبَارُ بِمَا ٱسْتُحْفِظُوا۟ مِن كِتَـٰبِ ٱللَّهِ وَكَانُوا۟ عَلَيْهِ شُهَدَآءَ ۚ فَلَا تَخْشَوُا۟ ٱلنَّاسَ وَٱخْشَوْنِ وَلَا تَشْتَرُوا۟ بِـَٔايَـٰتِى ثَمَنًۭا قَلِيلًۭا ۚ وَمَن لَّمْ يَحْكُم بِمَآ أَنزَلَ ٱللَّهُ فَأُو۟لَـٰٓئِكَ هُمُ ٱلْكَـٰفِرُونَ ﴿٤٤﴾
ه ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅឱ្យព្យាការីមូសា ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហា ញ និងជាភស្តុតាងទៅលើប្រការល្អ ហើយក៏ជា ពន្លឺសម្រាប់បំភ្លឺផងដែរ។ បណ្តាព្យាការីទាំងឡាយនៃអម្បូរអ៊ីស្រាអែលបានកាត់សេចក្តីតាមរយៈគម្ពីរតាវរ៉តនេះ ដែលពួកគេគឺជាអ្នកដែលប្រគល់ខ្លួន ចំពោះអល់ឡោះដោយការគោរពប្រតិបត្តិ។ ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំរបស់ពួកគេដែលជាអ្នកដែលអប់រំមនុស្សក៏កាត់សេចក្តីតាមគម្ពីរតាវរ៉ត នេះដែរ ដោយសារអល់ឡោះជាម្ចាស់ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់ទ្រង់ ហើយទ្រង់បានចាត់ពួកគេជាអ្នកទទួលខុសត្រូវលើការថែរក្សា គម្ពីរ(តាវរ៉ត)ពីការកែប្រែ និងការផ្លា ស់ប្តូរ។ ហើយពួកគេ គឺជាសាក្សីទៅលើគម្ពីរនេះ ថាវាជាការពិត ដែលមនុស្សលោកនាំគ្នា ទៅរកពួកគេរាល់បញ្ហា របស់ពួកគេ(ដែលបានជួបប្រទះ)។ ហេតុ នេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឲ្យសោះ តែពួកអ្នកត្រូវកោតខ្លាចចំពោះយើងតែមួយគត់។ ហើយចូរពួកអ្នកកុំយកកម្រៃបន្តិចបន្តួច ដូចជាភាពជា អ្នកគ្រប់គ្រង ឬឋានៈ ឬទ្រព្យសម្បត្តិជំនួសឲ្យការកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យសោះ។ ហើយជនណាដែលមិនកាត់សេចក្តី តាមវ៉ាហ៊ី(សារ)ដែលអល់ឡោះបានបញ្ចុះមក ដោយគិតថាវាត្រូវបានគេអនុញ្ញាត ឬពេញចិត្តច្បាប់ផ្សេងជាងច្បាប់ដែលអល់ឡោះបានបញ្ចុះ ឬគិតថាវាមានភាព ស្មើគ្នា រវាងច្បាប់ផ្សេងនិងច្បាប់របស់អល់ឡោះនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំងយ៉ា ងពិតប្រាកដ។
وَكَتَبْنَا عَلَيْهِمْ فِيهَآ أَنَّ ٱلنَّفْسَ بِٱلنَّفْسِ وَٱلْعَيْنَ بِٱلْعَيْنِ وَٱلْأَنفَ بِٱلْأَنفِ وَٱلْأُذُنَ بِٱلْأُذُنِ وَٱلسِّنَّ بِٱلسِّنِّ وَٱلْجُرُوحَ قِصَاصٌۭ ۚ فَمَن تَصَدَّقَ بِهِۦ فَهُوَ كَفَّارَةٌۭ لَّهُۥ ۚ وَمَن لَّمْ يَحْكُم بِمَآ أَنزَلَ ٱللَّهُ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿٤٥﴾
ه ហើយយើងបានដាក់កាតព្វកិច្ចទៅលើពួកយូដាក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ថាៈ ពិតប្រាកដណាស់ ជនណាហើយដែលបានសម្លាប់ជីវិតមនុស្សដោយចេតនា និង ដោយខុសច្បាប់នោះ គឺត្រូវសម្លាប់ជននោះវិញ។ ជនណាដែលខ្វេះភ្នែកគេដោយចេតនា គឺត្រូវខ្វេះភ្នែកជននោះវិញ។ ជនណាដែលកាត់ច្រមុះគេដោយចេតនា គឺ ត្រូវកាត់ច្រមុះជននោះវិញ។ ជនណាដែលកាត់ត្រចៀកគេដោយចេតនា គឺត្រូវកាត់ត្រចៀកជននោះវិញ ហើយជនណាដែលដកធ្មេញគេដោយចេតនា គឺត្រូវ ដកយកធ្មេញរបស់ជននោះវិញ។ ហើយយើងក៏បានដាក់បញ្ញត្តិច្បាប់ដល់ពួកគេផងដែរថា ចំពោះការបង្ករបួសស្នាមវិញ គឺគេត្រូវដាក់ទោសដល់ជនបង្ក(ជន ល្មើស)នោះដូចអ្វីដែលបុគ្គលនោះបានបង្កទៅលើអ្នកដទៃ(ជនរងគ្រោះ)ដែរ។ តែជនណាដែលបានអធ្យាស្រ័យដល់ជនល្មើសនោះ ការអធ្យាស្រ័យរបស់គាត់ត្រូវ បានគេ(អល់ឡោះ)លុបលាងទោសចំពោះបាបកម្មរបស់គាត់ ដោយសារតែគាត់បានអភ័យទោសដល់អ្នកដែលបានបំពានលើគាត់។ ហើយជនណាដែលមិនកាត់ សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកពាក់ព័ន្ធនឹងរឿងគីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ) និងរឿងផ្សេងទៀតទេនោះ ពិតណាស់ គេគឺជាអ្នកដែល បំពានច្បាប់របស់អល់ឡោះហើយ។
وَقَفَّيْنَا عَلَىٰٓ ءَاثَـٰرِهِم بِعِيسَى ٱبْنِ مَرْيَمَ مُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ مِنَ ٱلتَّوْرَىٰةِ ۖ وَءَاتَيْنَـٰهُ ٱلْإِنجِيلَ فِيهِ هُدًۭى وَنُورٌۭ وَمُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ مِنَ ٱلتَّوْرَىٰةِ وَهُدًۭى وَمَوْعِظَةًۭ لِّلْمُتَّقِينَ ﴿٤٦﴾
ហើយយើងបានឲ្យព្យាការីអ៊ីសាកូនប្រុសម៉ារីយ៉ាំដើរតាមលំអានរបស់បណ្តា ព្យាការីនៃអម្បូរអ៊ីស្រាអែលដែរ ដែលគេ(ព្យាការីអ៊ីសា)គឺជាអ្នកដែលមានជំនឿនឹងអ្វី ដែលមានក្នុងគម្ពីរតាវរ៉ត និងជាអ្នកដែលកាត់សេចក្តីតាមគម្ពីរនេះ។ ហើយយើងបានប្រទានឲ្យគេ(ព្យាការីអ៊ីសា)នូវគម្ពីរអ៊ិញជីលដែលផ្ទុកទៅដោយការចង្អុល បង្ហា ញការពិតនិងភស្តុតាងជាច្រើនដើម្បីបំបាត់ការសង្ស័យ ព្រមទាំងដោះស្រាយនូវបញ្ហា ទាំងឡាយនៃច្បាប់ និងដើម្បីបញ្ជា ក់នូវអ្វីដែលគេបានបញ្ចុះពីមុនមកនៅ ក្នុងគម្ពីរតាវរ៉ត លើកលែងតែច្បាប់មួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេ(អល់ឡោះ)កែសម្រួលឬលុបចោល។ ហើយយើងបានចាត់ទុកគម្ពីរអ៊ិញជីលជាមគ្គុ ទេសក៍ក្នុងការចង្អុលបង្ហា ញ និងសម្រាប់ទប់ស្កា ត់ពីការប្រព្រឹត្តអំពើបាបដែលអល់ឡោះបានហាមឃាត់ទៅលើពួកគេ។
وَلْيَحْكُمْ أَهْلُ ٱلْإِنجِيلِ بِمَآ أَنزَلَ ٱللَّهُ فِيهِ ۚ وَمَن لَّمْ يَحْكُم بِمَآ أَنزَلَ ٱللَّهُ فَأُو۟لَـٰٓئِكَ هُمُ ٱلْفَـٰسِقُونَ ﴿٤٧﴾
ហើយចូរឲ្យពួកណាសរ៉នីមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកនៅក្នុងគម្ពីរអ៊ិញជីល ហើយចូរឲ្យពួកគេកាត់សេចក្តីតាមគម្ពីរនេះចុះ (ចំពោះអ្វីដែលគេ បាននាំមកអំពីសេចក្តីពិត មុននឹងការតែងតាំងព្យាការីមូហាំម៉ាត់ទៅកាន់ពួកគេ)។ ហើយជនណាដែលមិនកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ជាការពិតណាស់ ពួកទាំងនោះ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះ ជាពួកដែលបោះបង់សេចក្តីពិត ងាកទៅរកប្រការដែលមិនពិត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَأَنزَلْنَآ إِلَيْكَ ٱلْكِتَـٰبَ بِٱلْحَقِّ مُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ مِنَ ٱلْكِتَـٰبِ وَمُهَيْمِنًا عَلَيْهِ ۖ فَٱحْكُم بَيْنَهُم بِمَآ أَنزَلَ ٱللَّهُ ۖ وَلَا تَتَّبِعْ أَهْوَآءَهُمْ عَمَّا جَآءَكَ مِنَ ٱلْحَقِّ ۚ لِكُلٍّۢ جَعَلْنَا مِنكُمْ شِرْعَةًۭ وَمِنْهَاجًۭا ۚ وَلَوْ شَآءَ ٱللَّهُ لَجَعَلَكُمْ أُمَّةًۭ وَٰحِدَةًۭ وَلَـٰكِن لِّيَبْلُوَكُمْ فِى مَآ ءَاتَىٰكُمْ ۖ فَٱسْتَبِقُوا۟ ٱلْخَيْرَٰتِ ۚ إِلَى ٱللَّهِ مَرْجِعُكُمْ جَمِيعًۭا فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ ﴿٤٨﴾
ه ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)យ៉ា ងពិតប្រាកដដោយគ្មានការមន្ទិលសង្ស័យអ្វីឡើយដែលថាវាមកពីអល់ឡោះនោះ ដើម្បី បញ្ជា ក់ទៅលើបណ្តា គម្ពីរមុនៗដែលត្រូវបានបញ្ចុះមក និង(ដើម្បី)បញ្ជា ក់ពីភាពត្រឹមត្រូវនៃបណ្តា គម្ពីរទាំងនោះ។ដូច្នេះ អ្វីដែលស្របនឹងគម្ពីរគួរអាន វាគឺជាការពិត ហើយអ្វីដែលផ្ទុយនឹងគម្ពីរគួរអាន វាគឺជាប្រការដែលមិនពិត។ ហេតុនេះ ចូរអ្នកកាត់សេចក្តីរវាងមនុស្សលោកទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នកដែល មាននៅក្នុងគម្ពីរគួរអានចុះ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដែលពួកគេប្រកាន់យកវាដោយបោះបង់ចោលនូវអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកអំពីការ ពិតដែលគ្មានការសង្ស័យនោះឲ្យសោះ។ ហើយពិតប្រាកដណាស់ រាល់ៗប្រជាជាតិនីមួយៗ គឺយើងបានបង្កើតច្បាប់បញ្ញត្តិមួយនៃបណ្តា បទបញ្ញត្តិដែលត្រូវអនុវត្ត និងមាគ៌ា ដ៏ច្បាស់លាស់ដែលពួកគេនឹងទទួលបានការចង្អុលបង្ហា ញតាមរយៈមាគ៌ា នោះ។ ហើយប្រសិនបើអល់ឡោះមានចេតនាធ្វើឲ្យច្បាប់បញ្ញតិ្តនោះតែមួយដូច គ្នា (គ្រប់ប្រជាជាតិទាំងអស់) ទ្រង់ប្រាកដជានឹងធ្វើឲ្យវាតែមួយ(ដូចគ្នា )។ ក៏ប៉ុន្តែ ទ្រង់បានបង្កើតច្បាប់សម្រាប់ប្រជាជាតិនីមួយៗ(ផ្សេងៗពីគ្នា ) ដើម្បីទ្រង់សាកល្បង ពួកគេទាំងអស់គ្នា ខណៈនោះ វានឹងស្តែងឱ្យឃើញអ្នកដែលស្តាប់បង្គាប់ និងអ្នកដែលប្រឆាំង។ ហេតុនេះ ចូរឲ្យពួកគេរួសរាន់ទៅកាន់ការសាងនូវទង្វើល្អ និង បោះបង់ចោលនូវទង្វើអាក្រក់។ ពួកអ្នកទាំងអស់គ្នា នឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចា ស់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងបញ្ជា ក់ប្រាប់ពួកអ្នកពីអ្វី ដែលពួកអ្នកធ្លា ប់ខ្វែងយោបល់គ្នា នៅក្នុងបញ្ហា នោះហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។
وَأَنِ ٱحْكُم بَيْنَهُم بِمَآ أَنزَلَ ٱللَّهُ وَلَا تَتَّبِعْ أَهْوَآءَهُمْ وَٱحْذَرْهُمْ أَن يَفْتِنُوكَ عَنۢ بَعْضِ مَآ أَنزَلَ ٱللَّهُ إِلَيْكَ ۖ فَإِن تَوَلَّوْا۟ فَٱعْلَمْ أَنَّمَا يُرِيدُ ٱللَّهُ أَن يُصِيبَهُم بِبَعْضِ ذُنُوبِهِمْ ۗ وَإِنَّ كَثِيرًۭا مِّنَ ٱلنَّاسِ لَفَـٰسِقُونَ ﴿٤٩﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កាត់សេចក្តីរវាងពួកគេទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះឱ្យអ្នកចុះ ហើយចូរអ្នកកុំធ្វើតាមគំនិតដែលផុសចេញពីទំនើងចិត្ត របស់ពួកគេ និងត្រូវប្រុងប្រយ័ត្នកុំឲ្យពួកគេធ្វើឲ្យអ្នកវង្វេងចេញពីប្រការមួយចំនួនដែលអល់ឡោះបានបញ្ចុះទៅកាន់អ្នកឲ្យសោះ។ ជាការពិតណាស់ ពួកគេមិន បង្អង់ការព្យាយាមនៅក្នុងផ្លូវ(ធ្វើឲ្យអ្នកវង្វេង)នោះជាដាច់ខាត។ តែប្រសិនបើពួកគេងាកចេញមិនទទួលយកនូវការកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះ ទៅឱ្យអ្នកទេនោះ អ្នកត្រូវដឹងថា តាមពិតអល់ឡោះជាម្ចាស់ទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មមួយចំនួនរបស់ពួកគេ ជាការដាក់ទោសនៅក្នុង លោកិយនេះ ហើយទ្រង់នឹងដាក់ទណ្ឌកម្មលើពួកគេចំពោះអំពើបាបកម្មរបស់ពួកគេទាំងអស់នៅថ្ងៃបរលោក។ ហើយពិតណាស់ មនុស្សលោកភាគច្រើន គឺជាអ្នក ដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចា ស់។
أَفَحُكْمَ ٱلْجَـٰهِلِيَّةِ يَبْغُونَ ۚ وَمَنْ أَحْسَنُ مِنَ ٱللَّهِ حُكْمًۭا لِّقَوْمٍۢ يُوقِنُونَ ﴿٥٠﴾
តើពួកគេងាកចេញពីការកាត់សេចក្តីរបស់អ្នកដោយស្វែងរកការកាត់សេចក្តីរបស់ពួកអវិជ្ជា ក្នុងចំណោមពួកដែលគោរពសក្កា រៈចំពោះរូបបដិមានានា ដែលពួកគេ កាត់សេចក្តីទៅតាមទំនើងចិត្តរបស់ពួកគេនោះឬ? ជាការពិតណាស់ គ្មានច្បាប់ណាដែលប្រសើរជាងច្បាប់ដែលមកពីអល់ឡោះជាម្ចាស់នោះទេចំពោះបណ្តា អ្នក ដែលជឿជាក់នឹងសាសនាដែលយល់ដឹងអំពីអល់ឡោះនូវអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យអ្នកនាំសាររបស់ទ្រង់នោះ។ ពួកអវិជ្ជា និងពួកដែលតាមទំនើង ចិត្ត(ខ្លួនឯង)នោះ ពួកគេមិនទទួលយក ក្រៅពីអ្វីដែលស្របនឹងចំណូ លចិត្តរបស់ពួកគេឡើយ ទោះបីជាប្រការនោះមិនត្រឹមត្រូវក៏ដោយ។
۞ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوا۟ ٱلْيَهُودَ وَٱلنَّصَـٰرَىٰٓ أَوْلِيَآءَ ۘ بَعْضُهُمْ أَوْلِيَآءُ بَعْضٍۢ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَإِنَّهُۥ مِنْهُمْ ۗ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿٥١﴾
ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់!ចូរពួកអ្នកកុំយកពួកយូដានិងពួកណាស៉នី ធ្វើជាមេដឹកនាំនិងជាមិត្តស្មោះស្ម័គ្រឱ្យសោះ។ជា ការពិតណាស់ ពួកយូដា គឺជាអ្នកគ្រប់គ្រងពួកអ្នកកាន់សាសនារបស់ពួកគេ ហើយពួកណាសរ៉នី ក៏ជាអ្នកគ្រប់គ្រងលើអ្នកកាន់សាសនារបស់ពួកគេដែរ ហើយ ក្រុមទាំងពីរនេះ គឺរួមគ្នាប្រឆាំងនឹងពួកអ្នក។ ហើយជនណាក្នុងចំណោមពួកអ្នកដែលយកពួកគេធ្វើជាមេដឹកនាំនោះ ពិតណាស់ រូបគេស្ថិតក្នុងចំណោមក្រុមរបស់ ពួកគេហើយ។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មិនចង្អុលបង្ហា ញក្រុមដែលបំពានដោយសារតែការយកពួកគ្មា នជំនឿធ្វើជាមេដឹកនាំឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَتَرَى ٱلَّذِينَ فِى قُلُوبِهِم مَّرَضٌۭ يُسَـٰرِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰٓ أَن تُصِيبَنَا دَآئِرَةٌۭ ۚ فَعَسَى ٱللَّهُ أَن يَأْتِىَ بِٱلْفَتْحِ أَوْ أَمْرٍۢ مِّنْ عِندِهِۦ فَيُصْبِحُوا۟ عَلَىٰ مَآ أَسَرُّوا۟ فِىٓ أَنفُسِهِمْ نَـٰدِمِينَ ﴿٥٢﴾
ى ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងឃើញពួកពុតត្បុតដែលមានជំនឿទន់ខ្សោយ ប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយនឹងពួកយូដានិងពួកណាសរ៉នី ដោយពួកគេនិយាយថាៈ ពួកយើងខ្លាចពួកទាំងនោះ(បណ្តាអ្នកមានជំនឿ)ទទួលបានជោគជ័យ ហើយពួកគេបង្កើតបានជារដ្ឋមួយដែលនឹងអាចឲ្យពួកយើង ទទួលរងនូវប្រការអាក្រក់ពីពួកគេ។ ជួនកាល អល់ឡោះអាចផ្តល់ជ័យជម្នះដល់អ្នកនាំសាររបស់ទ្រង់និងបណ្តា អ្នកមានជំនឿទាំងឡាយ ឬបញ្ចុះកិច្ចបញ្ជាណាមួយ មកពីទ្រង់ដើម្បីរារាំងឥទ្ធិពលរបស់ពួកយូដា និងអ្នកដែលចងសម្ព័ន្ធភាពនឹងពួកគេក៏ថាបាន។ ពេលនោះ នឹងធ្វើឲ្យពួកដែលប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធ ភាពជាមួយពួកគេ(ពួកយូដា)នោះ ក្លា យទៅជាអ្នកដែលមានវិប្បដិសារីចំពោះអំពើពុតត្បុតដែលពួកគេលាក់បាំងក្នុងចិត្តរបស់ពួកគេ ដោយសារពួកគេបានភ្ជា ប់ខ្លួន ទៅនឹងមូលហេតុដែលគ្មា នបានការទាំងនោះ។
وَيَقُولُ ٱلَّذِينَ ءَامَنُوٓا۟ أَهَـٰٓؤُلَآءِ ٱلَّذِينَ أَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ ۙ إِنَّهُمْ لَمَعَكُمْ ۚ حَبِطَتْ أَعْمَـٰلُهُمْ فَأَصْبَحُوا۟ خَـٰسِرِينَ ﴿٥٣﴾
خسرين ហើយបណ្តា អ្នកមានជំនឿនិយាយទាំងហួសចិត្តនឹងស្ថានភាពរបស់ពួកពុតត្បុតទាំងនោះថាៈ តើពួកទាំងនោះឬដែលបានស្បថនឹងអល់ឡោះយ៉ា ងម៉ឺងម៉ា ត់ថា ពួកគេនឹងនៅជាមួយពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ទាំងការមានជំនឿ ការជួយ និងការចងសម្ព័ន្ធភាពជាមួយគ្នានោះ? ទង្វើ(កុសល)ទាំងឡាយរបស់ពួកគេបាន ក្លា យជាអសារបង់ ហើយពួកគេក៏បានក្លា យទៅជាពួកដែលខាតបង់ដោយសារបរាជ័យជាមួយគម្រោងការរបស់ពួកគេ និងការទទួលរងនូវទណ្ឌ កម្ម(នៅថ្ងៃ បរលោក)។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ مَن يَرْتَدَّ مِنكُمْ عَن دِينِهِۦ فَسَوْفَ يَأْتِى ٱللَّهُ بِقَوْمٍۢ يُحِبُّهُمْ وَيُحِبُّونَهُۥٓ أَذِلَّةٍ عَلَى ٱلْمُؤْمِنِينَ أَعِزَّةٍ عَلَى ٱلْكَـٰفِرِينَ يُجَـٰهِدُونَ فِى سَبِيلِ ٱللَّهِ وَلَا يَخَافُونَ لَوْمَةَ لَآئِمٍۢ ۚ ذَٰلِكَ فَضْلُ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ ۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ ﴿٥٤﴾
ه ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! ជនណាហើយក្នុងចំណោមពួកអ្នកដែលបោះបង់សាសនារបស់គេ(សាសនាឥស្លាម)ត្រឡប់ទៅរកភាពគ្មានជំនឿវិញនោះ គឺអល់ឡោះនឹងយកក្រុមមួយមកជំនួសពួកគេ ដែលទ្រង់ស្រឡាញ់ពួកគេ ហើយពួកគេក៏ស្រឡាញ់ទ្រង់វិញដែរ ដោយសារតែពួកគេប្រកាន់ខ្ជាប់នឹងសាសនា។ ពួកគេមានភាពទន់ភ្លន់ចំពោះបណ្តា អ្នកដែលមានជំនឿ ហើយតឹងរឹងចំពោះពួកដែលគ្មា នជំនឿ។ ពួកគេតស៊ូដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេដើម្បីឲ្យ ពាក្យបន្ទូលរបស់អល់ឡោះជាម្ចា ស់ខ្ពង់ខ្ពស់ឡើង ហើយពួកគេមិនខ្លា ចការស្តីបន្ទោ សពីនរណាម្នា ក់ឡើយ ដោយសារពួកគេផ្តល់អាទិភាពលើការពេញចិត្ត របស់អល់ឡោះជាងការពេញចិត្តរបស់ម៉ា ខ្លូក។ ទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោម ខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយចំពោះភាពសប្បុរសនិងប្រការល្អ និងមហាដឹងបំផុតចំពោះជនណាដែលសាកសមទទួលបាននូវការប្រោស ប្រទានរបស់ទ្រង់ ហើយទ្រង់ក៏ផ្តល់វាដល់គេ និង(មហាដឹងបំផុត)ចំពោះជនណាដែលមិនសាកសមនឹងទទួលការប្រោសប្រទាននោះ។ ដូច្នេះ ទ្រង់ក៏មិនផ្តល់វា ឲ្យជននោះដែរ។
إِنَّمَا وَلِيُّكُمُ ٱللَّهُ وَرَسُولُهُۥ وَٱلَّذِينَ ءَامَنُوا۟ ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَهُمْ رَٰكِعُونَ ﴿٥٥﴾
ពួកយូដា ពួកណាសរ៉នី និងពួកគ្មានជំនឿដទៃទៀតក្រៅពីពួកគេទាំងនោះ ពុំមែនជាអ្នកគាំពាររបស់ពួកអ្នកនោះទេ។ ផ្ទុយទៅវិញ អ្នកគាំពាររបស់ពួកអ្នក និងអ្នក ដែលជួយដល់ពួកអ្នកនោះ គឺអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកមានជំនឿដែលប្រតិបត្តិសឡាតយ៉ាងពេញលេញ ព្រមទាំង បរិច្ចា គហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេហើយពួកគេគឺជាបណ្តា អ្នកដែលឱនលំទោនចំពោះអល់ឡោះជាម្ចា ស់។
وَمَن يَتَوَلَّ ٱللَّهَ وَرَسُولَهُۥ وَٱلَّذِينَ ءَامَنُوا۟ فَإِنَّ حِزْبَ ٱللَّهِ هُمُ ٱلْغَـٰلِبُونَ ﴿٥٦﴾
ហើយជនណាដែលយកអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបណ្តា អ្នកដែលមានជំនឿទាំងឡាយធ្វើជាអ្នកគាំពារដោយការជួយនោះ ពិតប្រាកដណាស់ រូបគេគឺ ស្ថិតក្នុងក្រុមរបស់អល់ឡោះ ហើយក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយសារតែអល់ឡោះជាម្ចា ស់ គឺជាអ្នកដែលជួយពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوا۟ ٱلَّذِينَ ٱتَّخَذُوا۟ دِينَكُمْ هُزُوًۭا وَلَعِبًۭا مِّنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ مِن قَبْلِكُمْ وَٱلْكُفَّارَ أَوْلِيَآءَ ۚ وَٱتَّقُوا۟ ٱللَّهَ إِن كُنتُم مُّؤْمِنِينَ ﴿٥٧﴾
ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំយកពួកដែលយកសាសនារបស់ពួកអ្នក(សាសនាឥស្លាម)ជាការសើចចំអកនិងលេងសើចក្នុងចំណោមពួក ដែលគេបានផ្តល់គម្ពីរឲ្យមុនពួកអ្នកនៃពួកយូដា និងពួកណាសរ៉នី ព្រមទាំងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទាំងនោះធ្វើជាមេដឹកនាំ និងជាមិត្តស្មោះស្ម័គ្រ ឲ្យសោះ។ ហើយចូរពួកអ្នកគោរពកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយចៀសឆ្ងា យពីបម្រាមរបស់ទ្រង់ដែលហាមឃាត់ពួកអ្នកមិនឲ្យយកពួកគេធ្វើជាមេដឹកនាំ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្វីដែលទ្រង់បានបញ្ចុះវាទៅកាន់ពួកអ្នកមែននោះ។
وَإِذَا نَادَيْتُمْ إِلَى ٱلصَّلَوٰةِ ٱتَّخَذُوهَا هُزُوًۭا وَلَعِبًۭا ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌۭ لَّا يَعْقِلُونَ ﴿٥٨﴾
ហើយក៏ដូច្នោះដែរ ពួកគេ(ពួកពុតត្បុត)សើចចំអក និងលេងសើចនៅពេលដែលពួកអ្នក(អ្នកមានជំនឿ)អំពាវនាវទៅកាន់ការសឡាតដែលវាគឺជាការបញ្ជិតខ្លួនដ៏ ធំធេងមួយ(ទៅចំពោះអល់ឡោះ)។ នោះគឺដោយសារតែពួកគេជាពួកដែលមិនគិតពិចារណាអំពីអល់ឡោះ អត្ថន័យនៃការគោរពសក្ការៈចំពោះទ្រង់ និងបណ្តា ច្បាប់ ទាំងឡាយរបស់ទ្រង់ដែលបានចែងវាជាច្បាប់បញ្ញត្តិសម្រាប់មនុស្សលោក។
قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ هَلْ تَنقِمُونَ مِنَّآ إِلَّآ أَنْ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ إِلَيْنَا وَمَآ أُنزِلَ مِن قَبْلُ وَأَنَّ أَكْثَرَكُمْ فَـٰسِقُونَ ﴿٥٩﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលសើចចំអកក្នុងចំណោមពួកអះលីគីតាបថាៈ តើពួកអ្នកបន្ទា បបន្ថោ កពួកយើងនេះ គ្មា នអ្វី ក្រៅពី(ដោយសារតែ)ពួកយើងមានជំនឿចំពោះអល់ឡោះ និង(មានជំនឿ)ចំពោះអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកយើង និងចំពោះអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យ មនុស្សសម័យមុនពួកយើង ហើយនិងការមានជំនឿរបស់ពួកយើងដែលថា ភាគច្រើននៃពួកអ្នក គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះដោយ ការបោះបង់ការមានជំនឿ និងអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ឬ? ពិតណាស់ អ្វីដែលពួកអ្នកបន្ទា បបន្ថោ កពួកយើងនេះ គឺជាការកោតសរសើរចំពោះពួក យើងទៅវិញទេពុំមែនជាការបន្ទា បបន្ថោ កនោះឡើយ។
قُلْ هَلْ أُنَبِّئُكُم بِشَرٍّۢ مِّن ذَٰلِكَ مَثُوبَةً عِندَ ٱللَّهِ ۚ مَن لَّعَنَهُ ٱللَّهُ وَغَضِبَ عَلَيْهِ وَجَعَلَ مِنْهُمُ ٱلْقِرَدَةَ وَٱلْخَنَازِيرَ وَعَبَدَ ٱلطَّـٰغُوتَ ۚ أُو۟لَـٰٓئِكَ شَرٌّۭ مَّكَانًۭا وَأَضَلُّ عَن سَوَآءِ ٱلسَّبِيلِ ﴿٦٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តើចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីអ្នកដែលសាកសមទទួលនូវភាពថោកទាប និងទទួលនូវការដាក់ទោសដ៏ខ្លាំងជាងគេបំផុត ក្នុងចំណោមពួកទាំងនោះដែរឬទេ? ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាជីដូនជីតារបស់ពួកគេ(អះលីគីតាប)ដែលត្រូវបានអល់ឡោះបណ្តេញពួកគេចេញពីក្តី មេត្តាករុណារបស់ទ្រង់ ហើយទ្រង់ធ្វើឱ្យរូបរាងរបស់ពួកគេក្លាយទៅជាសត្វស្វា និងសត្វជ្រូក។ ហើយក្នុងចំណោមពួកគេនោះទៀត ទ្រង់បានធ្វើឱ្យពួកគេចូលចិត្ត ការគោរពសក្ការៈចំពោះតហ្គូត ដែលតហ្គូតនោះ គឺរាល់ៗអ្នកដែលត្រូវគេគោរសក្ការៈផ្សេងក្រៅពីអល់ឡោះដោយពេញចិត្ត។ ពួកដែលបានលើកឡើងទាំងនោះ ហើយ គឺជាពួកដែលស្ថិតនៅកន្លែងដ៏អាក្រក់បំផុតនៅថ្ងៃបរលោក និងវង្វេងបំផុតពីមាគ៌ា ដ៏ត្រឹមត្រូវ។
وَإِذَا جَآءُوكُمْ قَالُوٓا۟ ءَامَنَّا وَقَد دَّخَلُوا۟ بِٱلْكُفْرِ وَهُمْ قَدْ خَرَجُوا۟ بِهِۦ ۚ وَٱللَّهُ أَعْلَمُ بِمَا كَانُوا۟ يَكْتُمُونَ ﴿٦١﴾
នៅពេលដែលពួកពុតត្បុតក្នុងចំណោមពួកគេ(អះលីគីតាប)បានមកជួបពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ) ពួកគេបានសម្តែងឲ្យពួកអ្នកឃើញពីភាពមានជំនឿ របស់ពួកគេ ដែលវាគឺជាលក្ខណៈពុតត្បុតរបស់ពួកគេ តែភាពជាក់ស្តែងនោះ គឺនៅពេលដែលពួកគេចូលមក និងនៅពេលដែលពួកគេចេញទៅ គឺគ្របដណ្តប់ ដោយភាពគ្មា នជំនឿជាដរាប។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់កំបាំងអំពីភាពគ្មា នជំនឿ ទោះបីជាពួកគេបង្ហា ញឲ្យពួកអ្នកបានឃើញពីភាព មានជំនឿក៏ដោយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើនោះ។
وَتَرَىٰ كَثِيرًۭا مِّنْهُمْ يُسَـٰرِعُونَ فِى ٱلْإِثْمِ وَٱلْعُدْوَٰنِ وَأَكْلِهِمُ ٱلسُّحْتَ ۚ لَبِئْسَ مَا كَانُوا۟ يَعْمَلُونَ ﴿٦٢﴾
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងឃើញភាគច្រើននៃពួកយូដានិងពួកពុតត្បុត គឺពួកគេរួសរាន់ក្នុងការប្រព្រឹត្តបាបកម្ម ដូចជាការភូតកុហក និងការបង្កភាពជា សត្រូវទៅលើអ្នកដទៃដោយការបំពានរបស់ពួកគេ ហើយនិងយកទ្រព្យសម្បត្តិរបស់អ្នកដទៃដែលត្រូវបានហាមឃាត់។ អ្វីដែលពួកគេបានប្រព្រឹត្តគឺអាក្រក់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَوْلَا يَنْهَىٰهُمُ ٱلرَّبَّـٰنِيُّونَ وَٱلْأَحْبَارُ عَن قَوْلِهِمُ ٱلْإِثْمَ وَأَكْلِهِمُ ٱلسُّحْتَ ۚ لَبِئْسَ مَا كَانُوا۟ يَصْنَعُونَ ﴿٦٣﴾
ហេតុអ្វីបានជាពួកមេដឹកនាំ និងពួកដែលមានចំណេះដឹងជ្រៅជ្រះរបស់ពួកគេមិនហាមឃាត់ពួកគេអំពីការរួសរាន់ទៅកាន់ប្រការអាក្រក់ ដូចជាការភូតកុហក ការ ធ្វើសាក្សីបោកប្រាស់ និងការយកទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់នោះ?ពិតប្រាកដណាស់ ទង្វើរបស់ពួកមេដឹកនាំ និងពួកដែលមានចំណេះដឹងជ្រៅជ្រះ របស់ពួកគេដែលមិនបានហាមឃាត់ពួកគេពីប្រការអាក្រក់នោះ គឺអាក្រក់ជាទីបំផុត។
وَقَالَتِ ٱلْيَهُودُ يَدُ ٱللَّهِ مَغْلُولَةٌ ۚ غُلَّتْ أَيْدِيهِمْ وَلُعِنُوا۟ بِمَا قَالُوا۟ ۘ بَلْ يَدَاهُ مَبْسُوطَتَانِ يُنفِقُ كَيْفَ يَشَآءُ ۚ وَلَيَزِيدَنَّ كَثِيرًۭا مِّنْهُم مَّآ أُنزِلَ إِلَيْكَ مِن رَّبِّكَ طُغْيَـٰنًۭا وَكُفْرًۭا ۚ وَأَلْقَيْنَا بَيْنَهُمُ ٱلْعَدَٰوَةَ وَٱلْبَغْضَآءَ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ ۚ كُلَّمَآ أَوْقَدُوا۟ نَارًۭا لِّلْحَرْبِ أَطْفَأَهَا ٱللَّهُ ۚ وَيَسْعَوْنَ فِى ٱلْأَرْضِ فَسَادًۭا ۚ وَٱللَّهُ لَا يُحِبُّ ٱلْمُفْسِدِينَ ﴿٦٤﴾
ហើយនៅពេលដែលពួកយូដាបានជួបប្រទះនូវទុក្ខវេទនា និងគ្រោះរាំងស្ងួត ពួកគេបាននិយាយថាៈ ដៃរបស់អល់ឡោះទ្រង់ក្តាប់ជិត(កំណាញ់)មិនព្រមផ្តល់នូវ ប្រការល្អ និងការប្រោសប្រទាន(ដល់ពួកយើង)នោះទេ។ ទ្រង់កំណាញ់ចំពោះពួកយើងនូវអ្វីដែលមាននៅនឹងទ្រង់។ តើពុំមែនទេឬ ដៃរបស់ពួកគេទៅវិញទេដែល កំណាញ់ក្នុងការធ្វើនូវទង្វើសប្បុរស និងការផ្តល់ឲ្យនោះ។ ពួកគេត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះដោយសារតែសម្តីរបស់ពួកគេនេះ។ ផ្ទុយទៅវិញ ដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ចចំពោះប្រការល្អ និងការផ្តល់ឲ្យ។ ទ្រង់ប្រទាន(អ្វីមួយ)តាមតែទ្រង់ចេតនា។ ទ្រង់បើកទូលាយ និងក្តា ប់ជិត។ គ្មា នអ្នករារាំងទ្រង់(មិនឲ្យផ្តល់ឲ្យ) ហើយក៏គ្មា នអ្នកណាមកបង្ខិតបង្ខំទ្រង់(ឲ្យផ្តល់ឲ្យ)ដែរ។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នោះ គ្មា នបាន បន្ថែមអ្វីដល់ពួកយូដាទាំងនោះក្រៅពីធ្វើឲ្យពួកគេរឹតតែបំពានច្បាប់ និងប្រឆាំងថែមទៀតនោះឡើយ។ នោះគឺដោយសារតែពួកគេមានភាពច្រណែនឈ្នានីស។ ហើយយើងបានបញ្ចូលនូវភាពជាសត្រូវនឹងគ្នា និងការស្អប់ខ្ពើមគ្នារវាងក្រុមទាំងឡាយរបស់ពួកយូដា។ រាល់ពេលដែលពួកគេជួបជុំគ្នាដើម្បីធ្វើសង្គ្រាម ព្រមទាំង បានរៀបចំគ្រឿងសព្វាវុធ(ដើម្បីប្រយុទ្ធ) ឬពួកគេពិគ្រោះពិភាក្សាគ្នាដើម្បីបញ្ឆេះភ្លើងសង្គ្រាម គឺអល់ឡោះបានបំបែកការជួបជុំរបស់ពួកគេ ព្រមទាំងដកយកភាព ខ្លាំងក្លារបស់ពួកគេ។ ហើយពួកគេនៅតែព្យាយាមក្នុងការប្រព្រឹត្តនូវទង្វើដែលនាំឲ្យមានវិនាសកម្មនៅលើផែនដីនេះ ដោយព្យាយាមបំផ្លាញសាសនាឥស្លាម និង រៀបចំល្បិចកិលដើម្បីកម្ចា ត់សាសនាឥស្លា ម។ហើយអល់ឡោះជាម្ចា ស់ទ្រង់មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
وَلَوْ أَنَّ أَهْلَ ٱلْكِتَـٰبِ ءَامَنُوا۟ وَٱتَّقَوْا۟ لَكَفَّرْنَا عَنْهُمْ سَيِّـَٔاتِهِمْ وَلَأَدْخَلْنَـٰهُمْ جَنَّـٰتِ ٱلنَّعِيمِ ﴿٦٥﴾
ហើយប្រសិនបើពួកយូដានិងពួកណាសរ៉នីមានជំនឿចំពោះអ្វីដែលព្យាការីមូហាំម៉ា ត់បាននាំមក ហើយកោតខ្លា ចអល់ឡោះដោយចៀសឆ្ងា យពីអំពើល្មើសនោះ យើងប្រាកដជានឹងលុបបំបាត់ពីពួកគេនូវកំហុសឆ្គងទាំងឡាយដែលពួកគេបានប្រព្រឹត្ត បើទោះបី(កំហុសឆ្គងនោះ)ច្រើនយ៉ាងណាក៏ដោយ ហើយនៅថ្ងៃបរលោក យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ណាអ៊ីមដែលពួកគេរីករាយសោយសុខនឹងគុណូ បការៈជាច្រើនដែលមាននៅក្នុងទីនោះដោយគ្មា នផុតរលត់ឡើយ។
وَلَوْ أَنَّهُمْ أَقَامُوا۟ ٱلتَّوْرَىٰةَ وَٱلْإِنجِيلَ وَمَآ أُنزِلَ إِلَيْهِم مِّن رَّبِّهِمْ لَأَكَلُوا۟ مِن فَوْقِهِمْ وَمِن تَحْتِ أَرْجُلِهِم ۚ مِّنْهُمْ أُمَّةٌۭ مُّقْتَصِدَةٌۭ ۖ وَكَثِيرٌۭ مِّنْهُمْ سَآءَ مَا يَعْمَلُونَ ﴿٦٦﴾
ហើយប្រសិនបើពួកយូដាប្រតិបត្តិតាមនូវអ្វីដែលមាននៅក្នុងគម្ពីរតាវរ៉ត ហើយពួកណាសរ៉នីប្រតិបត្តិតាមនូវអ្វីដែលមាននៅក្នុងគម្ពីរអ៊ិញជីល ហើយពួកគេ(ទាំង ពីរក្រុម)ប្រតិបត្តិតាមទាំងអស់នូវអ្វីដែលយើងបានបញ្ចុះទៅឱ្យពួកគេនៃគម្ពីរគួរអាននោះ យើងនឹងសម្រួលដល់ពួកគេនូវមូលហេតុទាំងឡាយដែលនាំឲ្យទទួល បានលាភសក្ការៈ តាមរយៈការបញ្ចុះទឹកភ្លៀង និងធ្វើឲ្យរុក្ខជាតិនានាដុះនៅលើផែនដី។ ហើយក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលប្រកាន់ជំហរកណ្តា ល ដោយស្ថិតនៅលើការពិត។ តែភាគច្រើននៃពួកគេ គឺបានប្រព្រឹត្តនូវទង្វើអាក្រក់ ដោយសារតែភាពគ្មា នជំនឿរបស់ពួកគេ។
۞ يَـٰٓأَيُّهَا ٱلرَّسُولُ بَلِّغْ مَآ أُنزِلَ إِلَيْكَ مِن رَّبِّكَ ۖ وَإِن لَّمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُۥ ۚ وَٱللَّهُ يَعْصِمُكَ مِنَ ٱلنَّاسِ ۗ إِنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلْكَـٰفِرِينَ ﴿٦٧﴾
ឱអ្នកនាំសារមូហាំម៉ាត់! ចូរអ្នកប្រាប់(ផ្សព្វផ្សាយដល់មនុស្សលោក)នូវអ្វីដែលម្ចាស់របស់អ្នកបានបញ្ចុះមកឲ្យអ្នកទាំងស្រុងចុះ ហើយចូរអ្នកកុំលាក់បាំងអ្វីបន្តិច អំពីវាឲ្យសោះ។ ប្រសិនបើអ្នកបានលាក់បាំងតែបន្តិចនូវអ្វីដែល(អល់ឡោះ)បានបញ្ចុះទៅឲ្យអ្នកនោះ គឺអ្នកមិនមែនជាអ្នកដែលបានផ្តល់សាររបស់ម្ចា ស់អ្នកឡើយ។ (ពិតប្រាកដណាស់ អ្នកនាំសាររបស់អល់ឡោះ លោកបានផ្តល់ទាំងអស់នូវអ្វីដែលគេបានដាក់បទបញ្ជាឲ្យលោកផ្សព្វផ្សាយ។ ដូច្នេះ ជនណាដែលបានអះអាង ផ្ទុយពីនោះ ពិតណាស់វាគឺជាការប្រឌិតដ៏ធំធេងមួយទៅលើអល់ឡោះ)។ហើយអល់ឡោះនឹងការពារអ្នកពីមនុស្សលោកបន្ទា ប់ពីថ្ងៃនេះ។ដូច្នេះ ពួកគេគ្មា នសមត្ថភ بلغ គម្ពីរគួរអាន · តាហ្វសៀរ ាពអាចធ្វើប្រការអាក្រក់អ្វីមួយឲ្យប៉ះពាល់ទៅដល់អ្នកបានឡើយ។ពិតណាស់ តួនាទីរបស់អ្នក(ព្យាការីមូហាំម៉ា ត់)គ្មា នអ្វីក្រៅពីការផ្សព្វផ្សាយសាររបស់អល់ឡោះជា ម្ចា ស់នោះទេ។ហើយអល់ឡោះមិនចង្អុលបង្ហា ញចំពោះក្រុមដែលគ្មា នជំនឿដែលពួកគេមិនចង់បានការចង្អុលបង្ហា ញនោះឡើយ។
قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ لَسْتُمْ عَلَىٰ شَىْءٍ حَتَّىٰ تُقِيمُوا۟ ٱلتَّوْرَىٰةَ وَٱلْإِنجِيلَ وَمَآ أُنزِلَ إِلَيْكُم مِّن رَّبِّكُمْ ۗ وَلَيَزِيدَنَّ كَثِيرًۭا مِّنْهُم مَّآ أُنزِلَ إِلَيْكَ مِن رَّبِّكَ طُغْيَـٰنًۭا وَكُفْرًۭا ۖ فَلَا تَأْسَ عَلَى ٱلْقَوْمِ ٱلْكَـٰفِرِينَ ﴿٦٨﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពួកអ្នក(ឱពួកយូដានិងពួកណាសរ៉នី)ពុំមែនស្ថិតនៅលើសាសនាដែលត្រឹមត្រូវបន្តិចណាឡើយ លុះត្រាតែពួកអ្នក អនុវត្តតាមនូវអ្វីដែលមានចែងនៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអនុវត្តតាមនូវអ្វីដែលគេបានបញ្ចុះទៅលើពួកអ្នកនៃគម្ពីរគួរអាន ដែលការមានជំនឿ របស់ពួកអ្នកមិនមានភាពត្រឹមត្រូវនោះទេលើកលែងតែពួកអ្នកមានជំនឿនឹងគម្ពីរគួរអាននេះ ហើយនិងប្រតិបត្តិតាមនូវអ្វីដែលមានចែងនៅក្នុងគម្ពីរនេះ។ ហើយអ្វី ដែលគេបានបញ្ចុះទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ គឺរឹតតែធ្វើឲ្យពួកអះលីគីតាបភាគច្រើនកាន់តែបំពាននិងប្រឆាំងថែមទៀត ដោយសារតែ ពួកគេមានភាពច្រណែនឈ្នានីស។ ដូច្នេះ ចូរអ្នកកុំព្រួយបារម្ភចំពោះពួកគ្មានជំនឿទាំងនោះឱ្យសោះ។ អ្នកដែលដើរតាមអ្នកក្នុងចំណោមបណ្តា អ្នកមានជំនឿនោះ គឺគ្រប់គ្រាន់ហើយ(មិនបាច់ខ្វល់ពីពួកគេនោះទេ)
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَٱلَّذِينَ هَادُوا۟ وَٱلصَّـٰبِـُٔونَ وَٱلنَّصَـٰرَىٰ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَعَمِلَ صَـٰلِحًۭا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٦٩﴾
عليهم ولا هم يحزنون ពិតប្រាកដណាស់ បណ្តា អ្នកដែលមានជំនឿ ពួកយូដា និងពួកសពីអ៊ីន(ពួកគេគឺជាក្រុមមួយនៃអ្នកដែលដើរតាមបណ្តា ព្យាការីមួយចំនួន) ព្រមទាំងពួកណាសរ៉នី បើបុគ្គលណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងបានសាងនូវទង្វើកុសលនោះ ពិតប្រាកដណាស់ ពួកគេមិនមានការភ័យខ្លាចចំពោះអ្វីដែល នឹងជួបប្រទះនៅថ្ងៃខាងមុខនោះទេ ហើយពួកគេក៏មិនមានការព្រួយបារម្ភចំពោះអ្វីដែលបានកន្លងផុតទៅនៃលាភសំណាងក្នុងលោកិយនោះដែរ។
لَقَدْ أَخَذْنَا مِيثَـٰقَ بَنِىٓ إِسْرَٰٓءِيلَ وَأَرْسَلْنَآ إِلَيْهِمْ رُسُلًۭا ۖ كُلَّمَا جَآءَهُمْ رَسُولٌۢ بِمَا لَا تَهْوَىٰٓ أَنفُسُهُمْ فَرِيقًۭا كَذَّبُوا۟ وَفَرِيقًۭا يَقْتُلُونَ ﴿٧٠﴾
وفر يقا يقتلون ជាការពិតណាស់ យើងបានដាក់កិច្ចសន្យាយ៉ា ងម៉ឺងម៉ា ត់ទៅលើអម្បូរអ៊ីស្រាអែល ដោយការ(ឲ្យពួកគេ)ស្តាប់តាម និងគោរពតាម(បទបញ្ជា រ) តែពួកគេបានក្បត់កិច្ច សន្យាដែលអល់ឡោះបានដាក់ទៅលើពួកគេ ហើយពួកគេដើរតាមអ្វីដែលទំនើងចិត្តរបស់ពួកគេទោរទន់ទៅរកនៃការប្រឆាំងនឹងអ្វីដែលបណ្តា អ្នកនាំសាររបស់ ពួកគេបាននាំមក។ ពួកគេបានបដិសេធនឹងបណ្តា អ្នកនាំសារមួយចំនួន ហើយអ្នកនាំសារមួយចំនួនទៀត ត្រូវបានពួកគេសម្លា ប់ចោល។
وَحَسِبُوٓا۟ أَلَّا تَكُونَ فِتْنَةٌۭ فَعَمُوا۟ وَصَمُّوا۟ ثُمَّ تَابَ ٱللَّهُ عَلَيْهِمْ ثُمَّ عَمُوا۟ وَصَمُّوا۟ كَثِيرٌۭ مِّنْهُمْ ۚ وَٱللَّهُ بَصِيرٌۢ بِمَا يَعْمَلُونَ ﴿٧١﴾
ហើយពួកគេ(ពួកអះលីគីតាប)បានគិតស្មានថា ការក្បត់កិច្ចសន្យារបស់ពួកគេ ការបដិសេធ(មិនទទួលយកការពិត)របស់ពួកគេ និងការដែលពួកគេបានសម្លាប់ បណ្តា ព្យាការីទាំងឡាយនោះ គឺគ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ពួកគេនោះឡើយ។ តែ(តាមពិត)អ្វីដែលគេបានរៀបចំ(សម្រាប់ពួកគេ)នោះ មិនដូចអ្វីដែលពួកគេនឹក ស្មាននោះឡើយ។ ពួកគេធ្វើជាខ្វាក់មើលមិនឃើញការពិត។ ដូច្នេះ ពួកគេមិនត្រូវបានគេចង្អុលបង្ហាញទៅកាន់ការពិតនោះឡើយ ហើយពួកគេធ្វើថ្លង់ស្តាប់មិនឮ ការពិត។ បន្ទាប់មក អល់ឡោះបានអភ័យទោសដល់ពួកគេដោយការប្រោសប្រណីពីទ្រង់។ ក្រោយពីនោះមក ពួកគេនៅតែធ្វើខ្វាក់(មើលមិនឃើញ)នូវការពិត ហើយពួកគេធ្វើជាថ្លង់ស្តា ប់មិនឮការពិតដដែល។ ហេតុការណ៍ នេះបានកើតឡើង(លើមនុស្ស)ភាគច្រើនក្នុងចំណោមពួកគេ។ ហើយអល់ឡោះជាម្ចា ស់មហាឃើញ បំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
لَقَدْ كَفَرَ ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ هُوَ ٱلْمَسِيحُ ٱبْنُ مَرْيَمَ ۖ وَقَالَ ٱلْمَسِيحُ يَـٰبَنِىٓ إِسْرَٰٓءِيلَ ٱعْبُدُوا۟ ٱللَّهَ رَبِّى وَرَبَّكُمْ ۖ إِنَّهُۥ مَن يُشْرِكْ بِٱللَّهِ فَقَدْ حَرَّمَ ٱللَّهُ عَلَيْهِ ٱلْجَنَّةَ وَمَأْوَىٰهُ ٱلنَّارُ ۖ وَمَا لِلظَّـٰلِمِينَ مِنْ أَنصَارٍۢ ﴿٧٢﴾
ه ى ជាការពិតណាស់ ពួកណាសរ៉នី(គ្រឹស្តសាសនិក)ដែលបាននិយាយថាៈ ពិតណាស់ អល់ឡោះជាម្ចាស់ គឺម៉ា សៀហអ៊ីសាកូនប្រុសរបស់ម៉ា រីយ៉ាំ(យេស៊ូគ្រឹស្ទបុត្រ នាងម៉ា រី)នោះ ពិតជាក្លាយជាពួកដែលគ្មានជំនឿ ដោយសារតែពួកគេផ្តល់នូវភាពជាព្រះជាម្ចាស់ទៅឲ្យអ្នកផ្សេងក្រៅពីអល់ឡោះ ខណៈដែលម៉ា សៀហ កូនប្រុស របស់ម៉ា រីយ៉ាំ(យេស៊ូគ្រឹស្ទ បុត្រនាងម៉ា រី)ខ្លួនឯងបាននិយាយទៅកាន់ពួកគេថាៈ ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ចុះ។ទ្រង់គឺជាព្រះជាម្ចា ស់របស់ខ្ញុំ និងព្រះជាម្ចា ស់របស់ពួកអ្នក។ដូច្នេះ ភាពជាខ្ញុំបម្រើរបស់ពួកយើងទៅចំពោះទ្រង់ដែលត្រូវធ្វើការគោរពសក្កា រៈចំពោះទ្រង់នោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ គឺ(តែមួយ)ដូចគ្នា។ នោះគឺដោយសារតែជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)ជាមួយអល់ឡោះនឹងអ្វីផ្សេងក្រៅពីទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់ បានដាក់បម្រាមលើរូបគេមិនឲ្យចូលឋានសួគ៌ជាដាច់ខាត ហើយកន្លែងស្នាក់អាស្រ័យរបស់គេវិញ គឺស្ថិតក្នុងឋាននរកជើហាន់ណាំ។ ហើយសម្រាប់រូបគេ គឺគ្មាន អ្នកណាម្នា ក់អាចជួយគេនៅចំពោះមុខអល់ឡោះជាម្ចា ស់នោះឡើយ។ ហើយសម្រាប់គេក៏គ្មា នអ្នកជួយសង្គ្រោះណាម្នា ក់ដែលអាចជួយសង្គ្រោះរូបគេពីទណ្ឌ កម្ម ដែលកំពុងតែរង់ចាំរូបគេនោះដែរ។
لَّقَدْ كَفَرَ ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ ثَالِثُ ثَلَـٰثَةٍۢ ۘ وَمَا مِنْ إِلَـٰهٍ إِلَّآ إِلَـٰهٌۭ وَٰحِدٌۭ ۚ وَإِن لَّمْ يَنتَهُوا۟ عَمَّا يَقُولُونَ لَيَمَسَّنَّ ٱلَّذِينَ كَفَرُوا۟ مِنْهُمْ عَذَابٌ أَلِيمٌ ﴿٧٣﴾
كفروامنهم عذاب أليم ជាការពិតណាស់ ពួកណាសរ៉នី ដែលបាននិយាយថា ពិតណាស់ អល់ឡោះជាម្ចាស់ គឺជាព្រះទីបី នៃព្រះទាំងបីអង្គ (គឺព្រះបិតា ព្រះបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ)នោះ ពិតជាក្លាយជាពួកដែលគ្មានជំនឿ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីដែលពួកគេបាននិយាយ(ចោទប្រកាន់)។ ពិតណាស់ អល់ឡោះជាម្ចាស់ពុំមានចំនួនច្រើននោះទេ។ តាមពិត អល់ឡោះជាម្ចាស់ គឺជាព្រះជាម្ចាស់តែមួយអង្គគត់ដោយទ្រង់គ្មានដៃគូឡើយ។ ប្រសិនបើពួកគេមិនព្រម បញ្ឈប់និយាយពាក្យសម្តីប្រឌិតដ៏អាក្រក់នេះទេនោះ ពួកគេនឹងទទួលរងនូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។
أَفَلَا يَتُوبُونَ إِلَى ٱللَّهِ وَيَسْتَغْفِرُونَهُۥ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٧٤﴾
តើពួកដែលនិយាយពាក្យពេចន៍ទាំងនេះមិនព្រមបញ្ឈប់(និយាយពាក្យនេះ) ហើយសារភាពកំហុសចំពោះទ្រង់ ព្រមទាំងសុំការអភ័យទោសពីទ្រង់ទៅលើទង្វើពហុ ទេពនិយមដែលពួកគេបានប្រព្រឹត្តទៀតឬ? ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស មិនថាជាបាបកម្មអ្វីក៏ដោយ ទោះបីជាបាបកម្មនោះគឺ(ជាបាបកម្ម)ប្រឆាំងនឹងទ្រង់ក៏ដោយហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះបណ្តា អ្នកមានជំនឿទាំងឡាយ។
مَّا ٱلْمَسِيحُ ٱبْنُ مَرْيَمَ إِلَّا رَسُولٌۭ قَدْ خَلَتْ مِن قَبْلِهِ ٱلرُّسُلُ وَأُمُّهُۥ صِدِّيقَةٌۭ ۖ كَانَا يَأْكُلَانِ ٱلطَّعَامَ ۗ ٱنظُرْ كَيْفَ نُبَيِّنُ لَهُمُ ٱلْـَٔايَـٰتِ ثُمَّ ٱنظُرْ أَنَّىٰ يُؤْفَكُونَ ﴿٧٥﴾
ម៉ា សៀហអ៊ីសា កូនប្រុសរបស់ម៉ា រីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ា រី) ពុំមែនជាអ្វីក្រៅពីជាអ្នកនាំសារម្នា ក់ក្នុងចំណោមអ្នកនាំសារផ្សេងៗទៀតនោះទេ។ សេចក្តីស្លាប់ ត្រូវបានកំណត់ទៅលើគាត់ដូចដែលគេបានកំណត់ទៅលើបណ្តា អ្នកនាំសារដទៃទៀតដែរ។ ហើយម្តា យរបស់គាត់ គឺជាស្ត្រីដែលសច្ចៈ ត្រឹមត្រូវបំផុត។ អ្នកទាំងពីរ ត្រូវការទទួលទានអាហារដើម្បីបំពេញនូវសេចក្តីត្រូវការរបស់គាត់ទាំងពីរ។ ដូច្នេះ តើអ្នកទាំងពីរអាចក្លាយជាព្រះជាម្ចាស់យ៉ា ងដូចម្តេចទៅ ខណៈដែលអ្នកទាំងពីរ ត្រូវការចំណី អាហារ(ដើម្បីបរិភោគ)ដែរនោះ?ហេតុនេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិនិត្យពិចារណាមើលថា តើយើងបានបង្ហា ញភស្តុតាងយ៉ា ងច្បាស់លាស់ជា ច្រើនដល់ពួកគេបញ្ជា ក់ពីភាពព្រះជាម្ចា ស់តែមួយអង្គគត់(របស់យើង) និងបញ្ជា ក់ពីភាពមិនត្រឹមត្រូវនៃអ្វីដែលពួកគេកំពុងតែស្ថិតនៅលើវានៃការជ្រុលហួសហេតុ ក្នុងការផ្តល់ភាពជាព្រះជាម្ចា ស់ដល់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចា ស់យ៉ា ងដូចម្តេច? ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកគេនៅតែបដិសេធនឹងបណ្តា ភស្តុតាង ទាំងនោះដដែល.បន្ទា ប់មក ចូរអ្នកពិនិត្យពិចារណាមើលទៀតចុះថា តើពួកគេងាកចេញពីការពិតយ៉ា ងដូចម្តេច ខណៈដែលសញ្ញា ភស្តុតាងដ៏ច្បាស់លាស់ទាំងនេះ គឺជាភស្តុតាងដែលបញ្ជា ក់ទៅលើភាពជាព្រះជាម្ចា ស់តែមួយរបស់អល់ឡោះនោះ?ر
قُلْ أَتَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمْلِكُ لَكُمْ ضَرًّۭا وَلَا نَفْعًۭا ۚ وَٱللَّهُ هُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٧٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)និយាយតវ៉ាទៅលើពួកគេចំពោះការដែលពួកគេគោរពសក្កា រៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះថា តើពួកអ្នកគោរពសក្កា រៈចំពោះអ្វី ដែលមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ហើយមិនអាចការពារពួកអ្នកពីគ្រោះថ្នាក់នោះឬ ខណៈដែលពួកវា គឺជាអ្នកដែលអសមត្ថភាពបំផុតនោះ? ហើយអល់ឡោះជាម្ចា ស់ទ្រង់ជ្រះស្អាតបំផុតពីការអសមត្ថភាព។ ហើយអល់ឡោះជាម្ចា ស់តែមួយគត់ដែលលឺពាក្យសម្តីរបស់ពួកអ្នក។ គ្មា នពាក្យសម្តីណាមួយអាច កន្លងផុតពីទ្រង់(ដោយទ្រង់មិនបានឮ)នោះឡើយ។ ទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកអ្នក ដោយគ្មា នទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយ ទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ لَا تَغْلُوا۟ فِى دِينِكُمْ غَيْرَ ٱلْحَقِّ وَلَا تَتَّبِعُوٓا۟ أَهْوَآءَ قَوْمٍۢ قَدْ ضَلُّوا۟ مِن قَبْلُ وَأَضَلُّوا۟ كَثِيرًۭا وَضَلُّوا۟ عَن سَوَآءِ ٱلسَّبِيلِ ﴿٧٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកណាសរ៉នីចុះថាៈ ចូរពួកអ្នកកុំបំពានព្រំដែនចំពោះអ្វីដែលគេបានប្រើពួកអ្នកក្នុងការដើរតាមប្រការដែលពិត ឲ្យសោះ និងចូរពួកអ្នកកុំលើកតម្កើងជ្រុលហួសហេតុចំពោះអ្នកដែលគេប្រើឲ្យពួកអ្នកលើកតម្កើងពួកគេ(ដូចជាបណ្តា ព្យាការីទាំងឡាយ) ដោយពួកអ្នកចាត់ទុកពួក គេថាជាព្រះជាម្ចាស់ដូចដែលពួកអ្នកបានប្រព្រឹត្តចំពោះព្យាការីអ៊ីសា កូនប្រុសរបស់ម៉ា រីយ៉ាំ(យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ា រី)ដោយសារតែការធ្វើត្រាប់តាមដោយ ងងឹតងងុលរបស់ពួកអ្នកចំពោះជីដូនជីតារបស់ពួកអ្នកដែលជាពួកវង្វេងឲ្យសោះ ដោយពួកគេបានធ្វើឲ្យមនុស្សជាច្រើនវង្វេង ហើយពួកគេខ្លួនឯងក៏បានវង្វេង ចេញពីមាគ៌ា ត្រឹមត្រូវដែរ។
لُعِنَ ٱلَّذِينَ كَفَرُوا۟ مِنۢ بَنِىٓ إِسْرَٰٓءِيلَ عَلَىٰ لِسَانِ دَاوُۥدَ وَعِيسَى ٱبْنِ مَرْيَمَ ۚ ذَٰلِكَ بِمَا عَصَوا۟ وَّكَانُوا۟ يَعْتَدُونَ ﴿٧٨﴾
) អល់ឡោះជាម្ចាស់ទ្រង់បានប្រាប់នៅក្នុងគម្ពីរដែលបញ្ចុះទៅកាន់ព្យាការីហ្ទាវូទ(ដាវីដ) គឺគម្ពីរហ្សាពួរ និងនៅក្នុងគម្ពីរដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា កូន ប្រុសរបស់ម៉ា រីយ៉ាំ គឺគម្ពីរអ៊ិញជីលថាៈ ទ្រង់បានបណ្តេ ញពួកគ្មា នជំនឿនៃអម្បូរអ៊ីស្រាអែលឱ្យចេញឆ្ងា យពីក្តីមេត្តា ករុណារបស់ទ្រង់។ ការ បណ្តេ ញ(ពួកគេ)ចេញពីក្តីមេត្តា ករុណារបស់ទ្រង់នេះ គឺដោយសារតែអំពើល្មើសដែលពួកគេបានប្រព្រឹត្តនិងការបំពានទៅលើបម្រាមរបស់អល់ឡោះ។
كَانُوا۟ لَا يَتَنَاهَوْنَ عَن مُّنكَرٍۢ فَعَلُوهُ ۚ لَبِئْسَ مَا كَانُوا۟ يَفْعَلُونَ ﴿٧٩﴾
គឺពួកគេមិនធ្លា ប់បានហាមឃាត់គ្នា មិនឲ្យប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)នោះទេ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តល្មើសបានបើកចំហនូវអំពើល្មើសនិងអំពើអាក្រក់ នានាដែលពួកគេបានប្រព្រឹត្ត ដោយសារតែគ្មានអ្នកដែលហាមឃាត់ពួកគេពីទង្វើអាក្រក់នោះ។ អ្វីដែលពួកគេបានប្រព្រឹត្តនៃការមិនហាមឃាត់គ្នាពីទង្វើអាក្រក់ នោះ ពិតជាអាក្រក់បំផុត។
تَرَىٰ كَثِيرًۭا مِّنْهُمْ يَتَوَلَّوْنَ ٱلَّذِينَ كَفَرُوا۟ ۚ لَبِئْسَ مَا قَدَّمَتْ لَهُمْ أَنفُسُهُمْ أَن سَخِطَ ٱللَّهُ عَلَيْهِمْ وَفِى ٱلْعَذَابِ هُمْ خَـٰلِدُونَ ﴿٨٠﴾
خلدون (ឱអ្នកនាំសារមូហាំម៉ាត់)! អ្នកនឹងឃើញភាគច្រើននៃពួកដែលប្រឆាំងក្នុងចំណោមពួកយូដានោះ ពួកគេស្រឡាញ់ពេញចិត្តពួកគ្មានជំនឿ ហើយទោរទន់ទៅរក ពួកគេ ព្រមទាំងប្រឆាំងនឹងអ្នក និងបណ្តាអ្នកដែលគោរពព្រះជាម្ចាស់តែមួយ។ អ្វីដែលពួកគេបានធ្វើដោយយកពួកគ្មានជំនឿធ្វើជាមេដឹកនាំរបស់ពួកគេនោះ ពិតជាអាក្រក់បំផុត ពីព្រោះ វាគឺជាមូលហេតុដែលនាំឲ្យអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បារចំពោះពួកគេ ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋាននរកដោយពួកគេស្ថិត នៅទីនោះជាអមតៈ គ្មា នថ្ងៃចេញឡើយ។
وَلَوْ كَانُوا۟ يُؤْمِنُونَ بِٱللَّهِ وَٱلنَّبِىِّ وَمَآ أُنزِلَ إِلَيْهِ مَا ٱتَّخَذُوهُمْ أَوْلِيَآءَ وَلَـٰكِنَّ كَثِيرًۭا مِّنْهُمْ فَـٰسِقُونَ ﴿٨١﴾
ហើយប្រសិនបើពួកយូដាទាំងនោះមានជំនឿចំពោះអល់ឡោះជាម្ចាស់យ៉ា ងពិតប្រាកដ ហើយមានជំនឿចំពោះព្យាការីរបស់ទ្រង់មែននោះ ច្បាស់ជាពួកគេមិនយក ពួកមុស្ហរីគីនធ្វើជាមេដឹកនាំ ស្រឡាញ់រាប់អានពួកគេ ហើយទោរទន់ទៅរកពួកគេផ្សេងពីបណ្តា អ្នកដែលមានជំនឿនោះទេ ពីព្រោះពួកគេត្រូវបានគេហាមឃាត់មិន ឲ្យយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារឡើយ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកយូដាទាំងនោះ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះ និងការគាំពារ របស់ទ្រង់ និងការគាំពាររបស់បណ្តា អ្នកដែលមានជំនឿផងដែរ។
۞ لَتَجِدَنَّ أَشَدَّ ٱلنَّاسِ عَدَٰوَةًۭ لِّلَّذِينَ ءَامَنُوا۟ ٱلْيَهُودَ وَٱلَّذِينَ أَشْرَكُوا۟ ۖ وَلَتَجِدَنَّ أَقْرَبَهُم مَّوَدَّةًۭ لِّلَّذِينَ ءَامَنُوا۟ ٱلَّذِينَ قَالُوٓا۟ إِنَّا نَصَـٰرَىٰ ۚ ذَٰلِكَ بِأَنَّ مِنْهُمْ قِسِّيسِينَ وَرُهْبَانًۭا وَأَنَّهُمْ لَا يَسْتَكْبِرُونَ ﴿٨٢﴾
ى (ឱអ្នកនាំសារមូហាំម៉ា ត់)! អ្នកពិតជានឹងជួបប្រទះមនុស្សដែលជាសត្រូវធំបំផុតចំពោះបណ្តា អ្នកដែលមានជំនឿនឹងអ្នក និងចំពោះអ្វីដែលអ្នកបាននាំមក នោះគឺពួក យូដា ដោយសារតែពួកគេមានភាពច្រណែនឈ្នានីស ក្រអឺតក្រទម និងគោរពសក្ការៈទៅចំពោះរូបបដិមានានា និងអ្នកផ្សេងក្រៅពីពួកគេទៀតក្នុងចំណោមពួក ដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះ។ ហើយអ្នកក៏ពិតជានឹងជួបប្រទះមនុស្សជំនិតរបស់ពួកគេមានចិត្តស្រឡាញ់ចំពោះបណ្តា អ្នកដែលមានជំនឿនឹង អ្នក និងអ្វីដែលអ្នកបាននាំមកដែលពួកគេបាននិយាយចេញពីខ្លួនរបស់ពួកគេថាៈ ពួកគេ គឺជាពួកណាសរ៉នី។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ហើយការស្រឡាញ់ដ៏ជិតដិត(ជ្រាលជ្រៅ)របស់ពួកទាំងនោះចំពោះបណ្តា អ្នកដែលមានជំនឿ គឺដោយសារតែក្នុងចំណោមពួកគេមានអ្នកដែលមានចំណេះដឹងជ្រៅ ជ្រះ(ផ្នែកសាសនា) និងជាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះជាម្ចាស់តែមួយ)។ ហើយពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបន្ទាបខ្លួន មិនក្រអឺតក្រទម ឡើយ ដោយសារតែភាពក្រអឺតក្រទម មិនអាចនាំមកនូវសេចក្តីល្អដល់ដួងចិត្តរបស់គេនោះឡើយ។
وَإِذَا سَمِعُوا۟ مَآ أُنزِلَ إِلَى ٱلرَّسُولِ تَرَىٰٓ أَعْيُنَهُمْ تَفِيضُ مِنَ ٱلدَّمْعِ مِمَّا عَرَفُوا۟ مِنَ ٱلْحَقِّ ۖ يَقُولُونَ رَبَّنَآ ءَامَنَّا فَٱكْتُبْنَا مَعَ ٱلشَّـٰهِدِينَ ﴿٨٣﴾
ហើយអ្នកទាំងនោះ(ដូចជាស្តេចណាជើស្ហ៊ី និងសហការីរបស់គាត់) គឺដួងចិត្តរបស់ពួកគេទន់ភ្លន់ ដោយពួកគេយំសម្រក់ទឹកភ្នែកដោយភាពស្មឹងស្មាធនៅពេល ដែលពួកគេស្តាប់នូវអ្វីដែលគេបានបញ្ចុះនៃគម្ពីរគួរអាន ខណៈពេលដែលពួកគេបានដឹងថា វា(គម្ពីរគួរអាន)ពិតជាសេចក្តីពិត ដោយសារតែពួកគេបានដឹង តាមរយៈអ្វីដែលព្យាការីអ៊ីសាបាននាំមក(នៅក្នុងគម្ពីរអ៊ិញជីល)។ ពួកគេបាននិយាយថាៈ ឱម្ចា ស់របស់ពួកយើង! ពួកយើងបានជឿហើយនឹងអ្វីដែលទ្រង់បានបញ្ចុះ ទៅឱ្យអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់។ ដូច្នេះ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា កត់ត្រាពួកយើងបញ្ចួលជាមួយនឹងប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់ ដែលពួកគេគឺជាសាក្សីទៅលើមនុស្សលោកនៅថ្ងៃបរលោកផងចុះ ។
وَمَا لَنَا لَا نُؤْمِنُ بِٱللَّهِ وَمَا جَآءَنَا مِنَ ٱلْحَقِّ وَنَطْمَعُ أَن يُدْخِلَنَا رَبُّنَا مَعَ ٱلْقَوْمِ ٱلصَّـٰلِحِينَ ﴿٨٤﴾
តើមានមូលហេតុអ្វីដែលរារាំងពួកយើងមិនឱ្យមានជំនឿលើអល់ឡោះនិងអ្វីដែលទ្រង់បានបញ្ចុះមកនៃសេចក្តីពិតដែលព្យាការីមូហាំម៉ា ត់បាននាំយកមកនោះ? ហើយពួកយើងសង្ឃឹមថា ពួកយើងនឹងចូលទៅក្នុងឋានសួគ៌ជាមួយបណ្តាព្យាការី និងបណ្តាអ្នកដែលដើរតាមពួកគាត់ក្នុងចំណោមអ្នកដែលគោរពប្រតិបត្តិ តាមអល់ឡោះជាម្ចា ស់និងខ្លា ចទណ្ឌ កម្មរបស់ទ្រង់ទាំងឡាយ។
فَأَثَـٰبَهُمُ ٱللَّهُ بِمَا قَالُوا۟ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ وَذَٰلِكَ جَزَآءُ ٱلْمُحْسِنِينَ ﴿٨٥﴾
ដូចនេះ អល់ឡោះជាម្ចាស់ក៏បានតបស្នងដល់ពួកគេចំពោះការមានជំនឿរបស់ពួកគេ និងការទទួលស្គាល់ការពិតរបស់ពួកគេនោះនូវឋានសួគ៌ដែលមានទនេ្លជា ច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ពួកគេ នឹងស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះបណ្ដាអ្នកដែលសាងទង្វើកុសល ចំពោះការដែលពួកគេបានដើរតាមសេចក្តីពិត និងការប្រតិបត្តិតាមរបស់ពួកគេចំពោះសេចក្តីពិត ដោយគ្មា នការកំណត់ ឬដាក់លក្ខខណ្ឌ អ្វីឡើយ។
وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَآ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَحِيمِ ﴿٨٦﴾
ចំណែកឯពួកដែលគ្មានជំនឿលើអល់ឡោះជាម្ចាស់និងព្យាការីរបស់ទ្រង់ និងបានបដិសេធចំពោះបណ្តា ភស្តុតាងរបស់អល់ឡោះដែលទ្រង់បានបញ្ចុះទៅឱ្យអ្នក នាំសាររបស់ទ្រង់វិញនោះ ពួកទាំងនោះគឺជាពួកដែលស្ថិតនៅក្នុងឋាននរកជើហ៊ីម ដោយពួកគេមិនអាចចេញពីឋាននរកនោះជាដាច់ខាត។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُحَرِّمُوا۟ طَيِّبَـٰتِ مَآ أَحَلَّ ٱللَّهُ لَكُمْ وَلَا تَعْتَدُوٓا۟ ۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْمُعْتَدِينَ ﴿٨٧﴾
ឱបណ្ដា អ្នកដែលមានជំនឿទាំងឡាយ!ចូរពួកអ្នកកុំដាក់បម្រាម(លើខ្លួនឯង)នូវរបស់ល្អៗដែលគេបានអនុញ្ញា ត(ប្រការហាឡាល់) ដូចជាចំណី អាហារ ភេសជ្ជៈ និង ការរៀបអាពាហ៍ពិពាហ៍ជាដើម។ ចូរពួកអ្នកកុំដាក់បម្រាម(លើខ្លួនឯង)ចំពោះប្រការទាំងនោះដើម្បីផ្តា ច់ខ្លួនពីលោកិយឬដើម្បីជាការគោរពសក្កា រៈបូជា។ ហើយចូរ ពួកអ្នកកុំបំពានព្រំដែនដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលបំពានព្រំដែន របស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារបំផុតចំពោះពួកគេ។
وَكُلُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ حَلَـٰلًۭا طَيِّبًۭا ۚ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِىٓ أَنتُم بِهِۦ مُؤْمِنُونَ ﴿٨٨﴾
ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកអំពីលាភសក្កា រៈរបស់ទ្រង់ដែលជាចំណី អាហារដែលគេអនុញ្ញា ត(ហាឡាល់) ស្អាតស្អំ ពុំមែន ជាអាហារដែលត្រូវបានគេហាមឃាត់ ដូចជាបានមកដោយការលួចប្លន់ ឬដោយអំពើកខ្វក់ណាមួយនោះឡើយ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជា ម្ចា ស់ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ ពីព្រោះទ្រង់នោះហើយជាម្ចា ស់ដែលពួកអ្នកត្រូវមានជំនឿលើ ទ្រង់ ហើយការមានជំនឿរបស់ពួកអ្នកចំពោះទ្រង់នោះគឺពួកអ្នកចាំបាច់ត្រូវតែគោរពកោតខ្លា ចទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغْوِ فِىٓ أَيْمَـٰنِكُمْ وَلَـٰكِن يُؤَاخِذُكُم بِمَا عَقَّدتُّمُ ٱلْأَيْمَـٰنَ ۖ فَكَفَّـٰرَتُهُۥٓ إِطْعَامُ عَشَرَةِ مَسَـٰكِينَ مِنْ أَوْسَطِ مَا تُطْعِمُونَ أَهْلِيكُمْ أَوْ كِسْوَتُهُمْ أَوْ تَحْرِيرُ رَقَبَةٍۢ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ ثَلَـٰثَةِ أَيَّامٍۢ ۚ ذَٰلِكَ كَفَّـٰرَةُ أَيْمَـٰنِكُمْ إِذَا حَلَفْتُمْ ۚ وَٱحْفَظُوٓا۟ أَيْمَـٰنَكُمْ ۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمْ ءَايَـٰتِهِۦ لَعَلَّكُمْ تَشْكُرُونَ ﴿٨٩﴾
ឱបណ្តា អ្នកដែលមានជំនឿទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់មិនយកទោសពៃរ៍ពីពួកអ្នកចំពោះការស្បថស្បែដែលបានកើតឡើងនៅលើអណ្តា តរបស់ពួកអ្នក ដោយអចេតនាឡើយ។ តាមពិត ទ្រង់យកទោសពៃរ៍ពីពួកអ្នកចំពោះការស្បថដែលពួកអ្នកបានប្តេជ្ញា ចិត្តនឹងធ្វើវា ហើយពួកអ្នកបានតាំងចិត្តថានឹងធ្វើវា តែពួកអ្នក បែរជាបំពានទៅវិញ។ ដូចនេះ អល់ឡោះជាម្ចា ស់ទ្រង់នឹងលុបលាងបាបកម្មចេញពីពួកអ្នកវិញចំពោះការដែលអ្នកបានស្បថដោយការប្តេជ្ញា ចិត្តធ្វើវា ព្រមទាំងបាន ពោលវាចេញមកក្រៅ តែពួកអ្នកបែរជាបំពាន(មិនធ្វើតាមការស្បថ)វិញនោះ ដោយពួកអ្នកត្រូវជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសទាំងបីគឺ៖ ផ្តល់អាហារ ដល់អ្នកក្រីក្រចំនួនដប់នាក់នៃអាហារជាមធ្យមដែលអ្នកស្រុកបរិភោគ ដោយក្នុងអ្នកក្រម្នាក់ៗត្រូវបរិច្ចាគ(ឲ្យពួកគេ)នូវអាហារកន្លះកន្តាំង ឬផ្តល់ជាសម្លៀកបំពាក់ ដល់ពួកគេនូវសម្លៀកបំពាក់ដែលគេស្លៀកពាក់ទូទៅ ឬក៏ដោះលែងទាសករស្រីដែលជាអ្នកមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែប្រសិនបើគេមិនមានលទ្ធភាព ជម្រុះសម្បថដោយប្រការណាមួយក្នុងចំណោមប្រការទាំងបីនេះទេនោះ ចូរឱ្យគេជម្រុះសម្បថដោយការបួសតមអាហារចំនួនបីថ្ងៃ។ ការលើកឡើងទាំងនេះ គឺជា ការដាក់ពិន័យចំពោះការស្បថរបស់ពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)នៅពេលដែលពួកអ្នកបានស្បថចំពោះអល់ឡោះ តែពួកអ្នកមិនបានធ្វើ(តាមការស្បថ នោះ)។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នកចំពោះអល់ឡោះ ដោយកុំស្បថកុហក កុំស្បថច្រើន និងកុំធ្វើតាមសម្បថដែលបានស្បថ ប្រសិនបើការស្បថ នោះពុំមែនជាអំពើល្អ(ស្បថក្នុងផ្លូវមិនល្អ)។ ហេតុនេះ ចូរពួកអ្នកសាងនូវទង្វើកុសល ហើយចូរពួកអ្នកជម្រុះសម្បថ(ដែលមិនល្អ)របស់ពួកអ្នក។ ដូចដែលអល់ឡោះ បានបកស្រាយបញ្ជា ក់ប្រាប់នូវវិធីជម្រុះសម្បថដល់ពួកអ្នកនោះដែរ អល់ឡោះជាម្ចា ស់បានបញ្ជា ក់ប្រាប់ពួកអ្នកពីបណ្តា ច្បាប់របស់ទ្រង់ដែលបញ្ជា ក់ឱ្យឃើញ ច្បាស់នូវប្រការដែលគេអនុញ្ញាត និងប្រការត្រូវបានគេហាមឃាត់។ សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះចំពោះអ្វីទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកពុំ ធ្លា ប់បានដឹងនោះ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّمَا ٱلْخَمْرُ وَٱلْمَيْسِرُ وَٱلْأَنصَابُ وَٱلْأَزْلَـٰمُ رِجْسٌۭ مِّنْ عَمَلِ ٱلشَّيْطَـٰنِ فَٱجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ ﴿٩٠﴾
تفلحون ឱបណ្ដា អ្នកមានជំនឿទាំងឡាយ! ពិតប្រាកដណាស់ គ្រឿងស្រវឹង(ដែលធ្វើឱ្យបាត់បង់ស្មារតី) ល្បែងស៊ីសង(ដែលមាននៅក្នុងវានោះ គឺការភ្នាល់ពីភាគីពីរ) រូប បដិមា(ដែលពួកពហុទេពនិយមសម្លេះសត្វថ្វាយចំពោះវាដើម្បីលើកតម្កើង ឬដើម្បីក្រាបថ្វាយបង្គំ) និងព្រួញទស្សន៍ទាយដែលគេផ្សងចង់ដឹងប្រការអាថ៌កំបាំង ទាំងនោះគឺជាអំពើបាបដែលស្ហៃតន(អារក្សសាតាំង)បានតុបតែងលម្អចំពោះវា។ ហេតុនេះ ចូរពួកអ្នកជៀសវាងឱ្យឆ្ងាយពីវាចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបាន ជោគជ័យដោយទទួលបានការរស់នៅដ៏សមរម្យ និងទទួលបានឧបការគុណឋានសួគ៌នៅថ្ងៃបរលោក។
إِنَّمَا يُرِيدُ ٱلشَّيْطَـٰنُ أَن يُوقِعَ بَيْنَكُمُ ٱلْعَدَٰوَةَ وَٱلْبَغْضَآءَ فِى ٱلْخَمْرِ وَٱلْمَيْسِرِ وَيَصُدَّكُمْ عَن ذِكْرِ ٱللَّهِ وَعَنِ ٱلصَّلَوٰةِ ۖ فَهَلْ أَنتُم مُّنتَهُونَ ﴿٩١﴾
فهل أنتم م نتهون ពិតប្រាកដណាស់ ស្ហៃតនមានបំណងចង់តុបតែងលម្អគ្រឿងស្រវឹងនិងល្បែងស៊ីសងនេះ(ឲ្យមើលទៅឃើញថាជាប្រការល្អ) ដើម្បីបង្កភាពជាសត្រូវនឹងគ្នា និង មានចិត្តស្អប់ខ្ពើមគ្នា និង(ធ្វើឲ្យមនុស្ស)ងាកចេញពីការរំលឹកអល់ឡោះ និងពីការប្រតិបត្តិសឡាត។ ដូច្នេះ តើពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ជាអ្នកបោះបង់ អំពើអបាយមុខទាំងនេះដែរឬទេ? ច្បាស់ណាស់ថា ការបោះបង់អំពើទាំងនោះ គឺសាកសមបំផុតចំពោះពួកអ្នក។ ហេតុនេះ ចូរពួកអ្នកបញ្ឈប់ការប្រព្រឹត្តទង្វើទាំង នោះ។
وَأَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ وَٱحْذَرُوا۟ ۚ فَإِن تَوَلَّيْتُمْ فَٱعْلَمُوٓا۟ أَنَّمَا عَلَىٰ رَسُولِنَا ٱلْبَلَـٰغُ ٱلْمُبِينُ ﴿٩٢﴾
ហើយចូរពួកអ្នកគោរពតាមអល់ឡោះនិងគោរពតាមអ្នកនាំសារ ដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយដែលច្បាប់ឥស្លាមបានដាក់បញ្ញត្តិ និងត្រូវជៀសវាងពីប្រកា រទាំងឡាយដែលច្បាប់ឥស្លាមបានហាមឃាត់ ហើយចូរពួកអ្នកប្រុងប្រយ័ត្នអំពីការប្រព្រឹត្តល្មើស។ តែប្រសិនបើពួកអ្នកបែរចេញពីរឿងនោះ ពួកអ្នកត្រូវដឹងថា ពិត ប្រាកដណាស់ អ្វីដែលជាកាតព្វកិច្ចទៅលើអ្នកនាំសាររបស់យើងនោះ គឺការផ្តល់នូវអ្វីដែលអល់ឡោះបានបញ្ជាឱ្យផ្សព្វផ្សាយតែប៉ុណ្ណោះ។ ហើយគាត់បាន ផ្សព្វផ្សាយ(ទៅកាន់ពួកអ្នក)រួចអស់ទៅហើយ។ ដូចនេះ ប្រសិនបើពួកអ្នកទទួលបានការចង្អុលបង្ហាញនោះ វាគឺសម្រាប់ខ្លួនពួកអ្នកផ្ទាល់។ តែប្រសិនបើពួកអ្នក បដិសេធនោះវាក៏នឹងធ្លា ក់ទៅលើខ្លួនពួកអ្នកដូចគ្នា ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَيْسَ عَلَى ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ جُنَاحٌۭ فِيمَا طَعِمُوٓا۟ إِذَا مَا ٱتَّقَوا۟ وَّءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ ثُمَّ ٱتَّقَوا۟ وَّءَامَنُوا۟ ثُمَّ ٱتَّقَوا۟ وَّأَحْسَنُوا۟ ۗ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ ﴿٩٣﴾
ពុំមានបាបកម្មនោះទេចំពោះបណ្ដា អ្នកដែលមានជំនឿនិងបានសាងទង្វើកុសលដើម្បីបញ្ជិតខ្លួនចំពោះអល់ឡោះចំពោះការដែលពួកគេបានទទួលទានស្រាមុន ពេលដែលបម្រាម(នៃការហាមឃាត់មិនឲ្យផឹកស្រា)ត្រូវបានដាក់ចុះមក កាលណាពួកគេបានជៀសវាងពីប្រការបម្រាមទាំងឡាយ កោតខ្លាចការខឹងសម្បារ របស់អល់ឡោះ មានជំនឿចំពោះទ្រង់ និងសាងទង្វើកុសលនោះ។ បន្ទា ប់មក ពួកគេកាន់តែបន្ថែមនូវការកោតខ្លា ចអល់ឡោះ រហូតដល់ពួកគេគោរពសក្កា រៈចំពោះ ទ្រង់ហាក់បីដូចជាពួកគេបានឃើញទ្រង់ដូច្នោះដែរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តា អ្នកដែលគោរពសក្ការៈទ្រង់ហាក់បីដូចជាពួកគេបានឃើញទ្រង់ ព្រោះថាពួកគេមានអារម្មណ៍ថា អល់ឡោះជាម្ចាស់កំពុងឃ្លាំមើលពួកគេជានិច្ច។ នោះហើយជាអ្វីដែលអាចនាំអ្នកមានជំនឿទៅកាន់ការធ្វើអំពើល្អ និងធ្វើវាដោយ ផ្ចិតផ្ចង់នោះ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَيَبْلُوَنَّكُمُ ٱللَّهُ بِشَىْءٍۢ مِّنَ ٱلصَّيْدِ تَنَالُهُۥٓ أَيْدِيكُمْ وَرِمَاحُكُمْ لِيَعْلَمَ ٱللَّهُ مَن يَخَافُهُۥ بِٱلْغَيْبِ ۚ فَمَنِ ٱعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٌۭ ﴿٩٤﴾
ឱបណ្ដា អ្នកដែលមានជំនឿ! អល់ឡោះជាម្ចាស់ទ្រង់ពិតជានឹងសាកល្បងពួកអ្នកនឹងប្រការទាំងឡាយដែលជម្រុញពួកអ្នកឲ្យធ្វើការបរបាញ់សត្វព្រៃខណៈដែលពួក អ្នកកំពុងស្ថិតក្នុងតំណមអៀហរ៉ម ដោយពួកអ្នក(អាចនឹង)ចាប់សត្វតូចៗដោយដៃរបស់ពួកអ្នក ហើយពួកចាប់សត្វធំៗដោយប្រើលំពែង ដើម្បីអល់ឡោះជាម្ចាស់ ទ្រង់ដឹងថា ជនណាដែលមានជំនឿពេញលេញចំពោះការដឹងរបស់អល់ឡោះ ខណៈដែលពួកគេមើលមិនឃើញទ្រង់នោះ។ ដូចនេះ គេក៏បានបញ្ឈប់ការបរបាញ់ សត្វព្រៃដោយខ្លាចអល់ឡោះជាម្ចាស់ដែលបានបង្កើតរូបគេ ដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចេ្នះ ជនណាដែលបានបំពានព្រំដែន(ច្បាប់) ហើយគេបានបរបាញ់សត្វទាំងនោះក្នុងពេលដែលគេជាអ្នកកាន់តំណមអៀហរ៉មហាជ្ជី ឬក៏អុំរ៉ោះនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃ បរលោក ដោយសារតែគេបានប្រព្រឹត្តនូវទង្វើដែលអល់ឡោះជាម្ចា ស់បានហាមឃាត់។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَقْتُلُوا۟ ٱلصَّيْدَ وَأَنتُمْ حُرُمٌۭ ۚ وَمَن قَتَلَهُۥ مِنكُم مُّتَعَمِّدًۭا فَجَزَآءٌۭ مِّثْلُ مَا قَتَلَ مِنَ ٱلنَّعَمِ يَحْكُمُ بِهِۦ ذَوَا عَدْلٍۢ مِّنكُمْ هَدْيًۢا بَـٰلِغَ ٱلْكَعْبَةِ أَوْ كَفَّـٰرَةٌۭ طَعَامُ مَسَـٰكِينَ أَوْ عَدْلُ ذَٰلِكَ صِيَامًۭا لِّيَذُوقَ وَبَالَ أَمْرِهِۦ ۗ عَفَا ٱللَّهُ عَمَّا سَلَفَ ۚ وَمَنْ عَادَ فَيَنتَقِمُ ٱللَّهُ مِنْهُ ۗ وَٱللَّهُ عَزِيزٌۭ ذُو ٱنتِقَامٍ ﴿٩٥﴾
ឱបណ្ដា អ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសម្លា ប់សត្វលើគោកខណៈដែលពួកអ្នកជាអ្នកកាន់តំណមអៀហរ៉មហាជ្ជីឬអ៊ុមរ៉ោះឱ្យសោះ។ ហើយជនណាក្នុងចំណោម ពួកអ្នកបានសម្លាប់សត្វលើគោកដោយចេតនានោះ គឺរូបគេត្រូវទទួលការពិន័យ ដោយត្រូវសម្លេះសត្វ(មួយផ្សេងទៀត)ដូចទៅនឹង(ប្រភេទ)សត្វដែលគេបាន សម្លាប់នោះវិញ ដូចជាសត្វអូដ្ឋ សត្វគោ ឬសត្វពពែ។ អ្នកដែលវិនិច្ឆ័យ(កាត់សេចក្តី)ក្នុងរឿងនេះ គឺបុរសពីរនាក់ដែលប្រកបដោយភាពយុត្ដិធម៌ក្នុង ចំណោមជនមូស្លីម។ ហើយអ្វីដែលបុរសទាំងពីរនាក់នេះបានវិនិច្ឆ័យក្នុងរឿងនេះ គឺគេត្រូវធ្វើដូចអ្វីដែលគេបានធ្វើចំពោះសត្វជំនូនដែរ ដោយត្រូវបញ្ជូនសត្វនោះ ទៅកាន់ទឹកដីម៉ា ក្កះ ហើយសម្លេះសត្វនោះនៅក្នុងទឹកដីពិសិដ្ឋ ឬជំនួសជាតម្លៃវិញ ដោយធ្វើជាអាហារចែកជូនដល់ជនក្រីក្រដែលរស់នៅក្នុងទឹកដីម៉ា ក្កះ ដោយជន ក្រីក្រម្នា ក់ៗត្រូវទទួលបានកន្លះកន្តាំង ឬត្រូវបួសមួយថ្ងៃជំនួសឲ្យរាល់អាហារកន្លះកន្តាំង។ ទាំងនោះគឺដើម្បីឱ្យអ្នកបរបាញ់សត្វ(ក្នុងពេលខ្លួនកាន់ តំណមអៀហរ៉ម)ភ្លក្សលទ្ធផលនៃការបំពានបម្រាមដោយការសម្លា ប់សត្វនោះ។ អល់ឡោះជាម្ចា ស់បានអធ្យាស្រ័យដល់រូបគេចំពោះការបរបាញ់សត្វនៅក្នុង ទឹកដីពិសិដ្ឋ និងការសម្លា ប់សត្វលើគោកខណៈដែលគេស្ថិតក្នុងតំណមអៀហរ៉មមុនពេលដែលបម្រាមនេះបានដាក់ចុះមក។ ហើយចំពោះជនណាដែលត្រឡប់ទៅ ប្រព្រឹត្តទង្វើនោះ(បរបាញ់សត្វនៅក្នុងទឹកដីពិសិដ្ឋនិងសម្លា ប់សត្វលើគោកខណៈដែលគេស្ថិតក្នុងតំណមអៀហរ៉ម)ក្រោយពីបម្រាមបានដាក់ចុះមកហើយនោះ អល់ឡោះជាម្ចា ស់នឹងផ្តន្ទា ទោសចំពោះគេ ដោយទ្រង់នឹងដាក់ទណ្ឌ កម្មលើរូបគេចំពោះទង្វើនោះ។ ហើយអល់ឡោះជាម្ចា ស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត ហើយក្នុងចំណោមភាពខ្លាំងក្លា របស់ទ្រង់នោះ គឺទ្រង់នឹងផ្តន្ទា ទោសចំពោះជនណាដែលបានប្រឆាំងនឹងទ្រង់ ប្រសិនបើទ្រង់មានចេតនា ដោយគ្មា ននរណាម្នា ក់ អាចរារាំងទ្រង់អំពីការផ្តន្ទា ទោសនោះបានឡើយ។
أُحِلَّ لَكُمْ صَيْدُ ٱلْبَحْرِ وَطَعَامُهُۥ مَتَـٰعًۭا لَّكُمْ وَلِلسَّيَّارَةِ ۖ وَحُرِّمَ عَلَيْكُمْ صَيْدُ ٱلْبَرِّ مَا دُمْتُمْ حُرُمًۭا ۗ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِىٓ إِلَيْهِ تُحْشَرُونَ ﴿٩٦﴾
إ ليه تحشرون អល់ឡោះបានអនុញ្ញា តឱ្យពួកអ្នកនេសាទសត្វដែលរស់នៅអល់ឡោះបានអនុញ្ញា តឱ្យពួកអ្នកអាចធ្វើការនេសាទសត្វដែលរស់នៅក្នុងទឹក និងអ្វីដែលមាននៅក្នុង សមុទ្រមិនថាសត្វរស់ឬសត្វស្លា ប់ដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ទាំងអ្នកដែលមិនធ្វើដំណើ រ និងទាំងអ្នកដែលធ្វើដំណើ រដើម្បីធ្វើជាស្បៀងអាហារទទួលទា بلغ គម្ពីរគួរអាន · តាហ្វសៀរ ន។ ហើយពួកអ្នកត្រូវបានគេហាមឃាត់មិនឱ្យបរបាញ់សត្វនៅលើគោក ដរាបណាពួកអ្នកកំពុងស្ថិតនៅក្នុងតំណមអៀហរ៉មហាជ្ជីឬអុំរ៉ោះ។ ចូរពួកអ្នកគោរពកោត ខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងា យពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ពិតណាស់ ពួក អ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។
۞ جَعَلَ ٱللَّهُ ٱلْكَعْبَةَ ٱلْبَيْتَ ٱلْحَرَامَ قِيَـٰمًۭا لِّلنَّاسِ وَٱلشَّهْرَ ٱلْحَرَامَ وَٱلْهَدْىَ وَٱلْقَلَـٰٓئِدَ ۚ ذَٰلِكَ لِتَعْلَمُوٓا۟ أَنَّ ٱللَّهَ يَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ وَأَنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ ﴿٩٧﴾
ه អល់ឡោះជាម្ចាស់បានចាត់ទុកកាក់ហ្ពះដែលជាគេហដ្ឋានដ៏ពិសិដ្ឋ គឺជាទីកន្លែងជួបជុំសម្រាប់មនុស្សលោក និងជាទីកន្លែងទ្រទ្រង់កិច្ចការសាសនារបស់ពួកគេ ដូចជាការប្រតិបត្តិសឡាត ការធ្វើហាជ្ជីនិងអុំរ៉ោះ និងក៏ជាទីកន្លែងផ្តល់ផលប្រយោជន៍លោកិយដល់ពួកគេផងដែរតាមរយៈ(ការផ្តល់)សុខសន្តិភាពនៅក្នុង ទឹកដីពិសិដ្ឋនោះ ហើយផលានុផលគ្រប់យ៉ា ងត្រូវបានគេប្រមូលយកទៅកាន់ទីនោះ។ ហើយទ្រង់បានចាត់ទុកខែបម្រាម(គឺខែហ្ស៊ុលកៀកហ្ទះ ហ្ស៊ុលហ៊ិជ្ជះ មូហារ៉ម និងខែរ៉ហ្ជប់) ជាការជួបជុំរបស់ពួកគេ តាមរយៈផ្តល់ឲ្យពួកគេនូវសុខន្តិភាពនៅក្នុងខែទាំងនោះពីការធ្វើសង្គ្រាមផ្សេងៗចំពោះពួកគេ។ ហើយទ្រង់បានបង្កើតសត្វ ជំនូន និងសត្វដែលគេបំពាក់ប្រឡៅកដែលជាសញ្ញាបញ្ជាក់ថា វាត្រូវបានគេនាំទៅកាន់ទឹកដីដ៏ពិសិដ្ឋ ដើម្បីផ្តល់សុវត្ថិភាពដល់ម្ចាស់សត្វទាំងនោះពីការបង្កគ្រោះ ថ្នាក់ផ្សេងៗចំពោះពួកគេ។ អ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកទាំងអស់នោះ គឺដើម្បីឲ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតចំពោះ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី ហើយពិណាស់ ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ការដែលទ្រង់ដាក់បញ្ញត្តិច្បាប់ ដូច្នោះ(ដើម្បីផ្តល់ប្រយោជន៍ដល់ពួកអ្នក និងការពារពួកអ្នកពីគ្រោះថ្នា ក់មុននឹងគ្រោះថ្នា ក់នោះអាចកើតឡើង) គឺជាភស្តុតាងបញ្ជា ក់ទៅលើការដឹងរបស់ទ្រង់ ចំពោះអ្វីដែលផ្តល់ប្រយោជន៍ដល់បណ្តា ខ្ញុំបម្រើរបស់ទ្រង់។
ٱعْلَمُوٓا۟ أَنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ وَأَنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٩٨﴾
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌ កម្មដ៏ខ្លាំងក្លា បំផុតលើអ្នកដែលប្រព្រឹត្តល្មើសចំពោះទ្រង់។ហើយទ្រង់ ជាម្ចា ស់មហាអភ័យទោសចំពោះអ្នកដែលសារភាពកំហុសមហាអាណិ តស្រឡាញ់បំផុតចំពោះគេ។
مَّا عَلَى ٱلرَّسُولِ إِلَّا ٱلْبَلَـٰغُ ۗ وَٱللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ ﴿٩٩﴾
ពុំមានកាតព្វកិច្ចអ្វីទៅលើអ្នកនាំសារ ក្រៅពីការផ្តល់នូវអ្វីដែលអល់ឡោះបានប្រើគាត់ឱ្យ ផ្សព្វផ្សាយនោះទេ ហើយក៏ពុំមានកាតព្វកិច្ចអ្វីទៅលើគាត់ក្នុងការសម្រេច ឱ្យមនុស្ស(ណាម្នាក់)ទទួលយកនូវការចង្អុលបង្ហាញនោះដែរ។ ពិតប្រាកដណាស់ ការសម្រេចឱ្យមនុស្សទទួលយកនូវការចង្អុលបង្ហាញនោះ គឺស្ថិតនៅ លើកណ្តា ប់ដៃអល់ឡោះជាម្ចាស់តែមួយគត់។ ហើយអល់ឡោះដឹងនូវអ្វីៗដែលពួកអ្នកបង្ហាញឱ្យឃើញ និងអ្វីៗដែលពួកអ្នកលាក់បាំងអំពីការចង្អុលបង្ហាញឬការ វង្វេង ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញទៅលើរឿងនោះ។
قُل لَّا يَسْتَوِى ٱلْخَبِيثُ وَٱلطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ ٱلْخَبِيثِ ۚ فَٱتَّقُوا۟ ٱللَّهَ يَـٰٓأُو۟لِى ٱلْأَلْبَـٰبِ لَعَلَّكُمْ تُفْلِحُونَ ﴿١٠٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ប្រការអាក្រក់ទាំងអស់ និងប្រការល្អទាំងអស់ គឺមិនស្មើគ្នានោះទេសូម្បីតែប្រការអាក្រក់នោះមានច្រើនធ្វើឱ្យអ្នកចាប់ អារម្មណ៍យ៉ាងណាក៏ដោយ ក៏ចំនួនច្រើនរបស់វាមិនបានបង្ហាញពីតម្លៃរបស់វានោះដែរ។ ដូចេ្នះ ចូរពួកអ្នក(ឱបណ្តា អ្នកដែលមានវិចារណញ្ញាណា ទាំងឡាយ)គោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយការបោះបង់ចោលនូវប្រការអាក្រក់ និងធ្វើប្រការល្អវិញចុះ។ សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ ដោយ ទទួលបាននូវឋានសួគ៌។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَسْـَٔلُوا۟ عَنْ أَشْيَآءَ إِن تُبْدَ لَكُمْ تَسُؤْكُمْ وَإِن تَسْـَٔلُوا۟ عَنْهَا حِينَ يُنَزَّلُ ٱلْقُرْءَانُ تُبْدَ لَكُمْ عَفَا ٱللَّهُ عَنْهَا ۗ وَٱللَّهُ غَفُورٌ حَلِيمٌۭ ﴿١٠١﴾
ឱបណ្ដា អ្នកដែលមានជំនឿទាំងឡាយ!ចូរពួកអ្នកកុំសួរដេញដោលអ្នកនាំសាររបស់ពួកអ្នកពីរឿងដែលមិនចាំបាច់ ហើយដែលវាមិនអាចជួយអ្វីដល់ពួកអ្នកទៅលើ កិច្ចកាសាសនារបស់ពួកអ្នកនោះ ព្រោះថា ប្រសិនបើរឿងនោះត្រូវបានគេលាតត្រដាងឱ្យពួកអ្នកបានឃើញ(បានដឹង)វិញនោះ គឺវានឹងធ្វើឱ្យពួកអ្នកមានផល អាក្រក់ជាមិនខាន ដោយសារតែវាមានផលលំបាកនៅក្នុងនោះ។ តែប្រសិនបើពួកអ្នកសួរពីប្រការដែលពួកអ្នកត្រូវបានហាមឃាត់មិនឱ្យសួរខណៈដែលវ៉ាហ៊ីកំពុង ត្រូវបានបញ្ចុះមកឱ្យអ្នកនាំសារនោះ ប្រការនោះនឹងត្រូវបានគេបញ្ជា ក់ប្រាប់ពួកអ្នកជាមិនខាន។ហើយកិច្ចការនោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចា ស់។ជាការពិតណាស់ អល់ឡោះបានអធ្យាស្រ័យចំពោះបញ្ហា ដែលគម្ពីរគួរអានមិនបានលើកឡើង។ដូច្នេះ ចូរពួក អ្នកកុំសួរដេញដោលអំពីបញ្ហានោះឱ្យសោះ។ ជាការពិតណាស់ ប្រសិនបើពួកអ្នកបានសួរដេញដោលអំពីរឿងនោះ គឺទ្រង់នឹងបញ្ចុះបញ្ហានោះដាក់ជាកាតព្វកិច្ច មកលើពួកអ្នកថែមទៀត(ដោយសារតែមូលហេតុសួរដេញដោលនេះ)ជាមិនខាន។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើរបស់ទ្រង់នៅ ពេលណាដែលពួកគេសារភាពកំហុស មហាទន់ភ្លន់បំផុតចំពោះពួកគេ ដោយទ្រង់មិនបានដាក់ទណ្ឌ កម្មពួកគេ(ព្រោះតែរឿងនេះឡើយ)។ قد سألها قوم من قبلكم ثم أصبحوابها كفرين
قَدْ سَأَلَهَا قَوْمٌۭ مِّن قَبْلِكُمْ ثُمَّ أَصْبَحُوا۟ بِهَا كَـٰفِرِينَ ﴿١٠٢﴾
ជាការពិតណាស់ មានក្រុមមួយនៅសម័យកាលមុនពួកអ្នក ពួកគេបានសួរដេញដោលបែបនេះដែរ។ ហើយនៅពេលដែលគេបានដាក់កាតព្វកិច្ចទៅលើពួកគេនូវ អ្វីដែលពួកគេបានសួរដេញដោលនោះ បែរជាពួកគេមិនអនុវត្តតាមទៅវិញ។ពេលនោះ ពួកគេក៏ក្លា យទៅជាពួកប្រឆាំងដោយសារតែមូលហេតុនោះ។
مَا جَعَلَ ٱللَّهُ مِنۢ بَحِيرَةٍۢ وَلَا سَآئِبَةٍۢ وَلَا وَصِيلَةٍۢ وَلَا حَامٍۢ ۙ وَلَـٰكِنَّ ٱلَّذِينَ كَفَرُوا۟ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ ۖ وَأَكْثَرُهُمْ لَا يَعْقِلُونَ ﴿١٠٣﴾
وأكثرهم لا يعقلون អល់ឡោះជាម្ចា ស់បានអនុញ្ញា ត(ឲ្យពួកអ្នកបរិភោគ)សត្វពាហនៈ ដោយទ្រង់មិនបានហាមឃាត់ក្នុងចំណោមសត្វពាហនៈនោះនូវអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេព និយម)បានហាមឃាត់សត្វនោះទៅលើខ្លួនរបស់ពួកគេ ដើម្បីថ្វាយទៅកាន់រូបបដិមារបស់ពួកគេ ដូចជា ប៉ាហ៊ីរ៉ោះ (គឺជាសត្វអូដ្ឋញីមួយក្បាលដែលត្រូវបានកាត់ ស្លឹកត្រចៀកជាសញ្ញានៅពេលវាបានកើតកូននូវចំនួនដែលត្រូវបានកំណត់) សាអ៊ីហ្ពះ (គឺជាសត្វអូដ្ឋញីមួយក្បាលនៅពេលដែលវាដល់អាយុដែលគេបានកំណត់ គឺគេទុកវាសម្រាប់ថ្វាយដល់បដិមារបស់ពួកគេ) វ៉ាស៊ីឡះ (គឺជាសត្វអូដ្ឋញីមួយក្បាលដែលកើតបានកូនបានសុទ្ធតែជាកូនញី) និងហាមី (គឺជាសត្វអូដ្ឋឈ្មោល ដែលបង្កាត់បានកូនកូនមួយចំនួន)នោះទេ ក៏ប៉ុន្ដែពួកដែលគ្មានជំនឿទេដែលពួកគេបានអះអាងកុហក និងមូលបង្កាច់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ បានហាមឃាត់(មិនឲ្យបរិភោគ)នូវសត្វទាំងឡាយដែលបានរៀបរាប់ខាងលើនេះ។ ហើយភាគច្រើននៃពួកគ្មានជំនឿ គឺពួកគេមិនចេះបែងចែងរវាងប្រការពិតនិង ប្រការមិនពិត និងរវាងប្រការដែលគេអនុញ្ញា តនិងប្រការដែលគេហាមឃាត់នោះឡើយ។
وَإِذَا قِيلَ لَهُمْ تَعَالَوْا۟ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ قَالُوا۟ حَسْبُنَا مَا وَجَدْنَا عَلَيْهِ ءَابَآءَنَآ ۚ أَوَلَوْ كَانَ ءَابَآؤُهُمْ لَا يَعْلَمُونَ شَيْـًۭٔا وَلَا يَهْتَدُونَ ﴿١٠٤﴾
يعلمون شئا ولا يهتدون ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលបានមូលបង្កា ច់ភូតកុហកទៅលើអល់ឡោះ ដោយការដាក់បម្រាមលើសត្វពាហនៈមួយចំនួន(មិនឲ្យ បរិភោគ)ថាៈ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមកនៃគម្ពីរគួរអាន និងមាគ៌ា(ស៊ុណ្ណះ)របស់អ្នកនាំសារចុះដើម្បីពួកអ្នកបានដឹងពីប្រការដែលត្រូវបាន អនុញ្ញាត(ប្រការហាឡាល់) និងប្រការដែលត្រូវបានហាមឃាត់(ប្រការហារ៉ាំ)។ ពួកគេបានឆ្លើយតបវិញថាៈ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងនូវអ្វីដែលពួកយើង បានទទួលពីជីដូនជីតារបស់ពួកយើង រួមមានគោលជំនឿ ពាក្យសម្តី និង កាយវិការ។ តើរឿងនោះគ្រប់គ្រាន់សម្រាប់ពួកគេយ៉ា ងដូចម្តេចទៅ បើជីដូនជីតារបស់ ពួកគេមិនចេះអ្វីទាល់តែសោះ ហើយពួកគេក៏មិនទទួលបានការចង្អុលបង្ហា ញទៅរកការពិតផងនោះ? គ្មា ននរណាដើរតាមពួកគេក្រៅពីពួកល្ងង់ខ្លៅ ជាងពួកគេ និង ពួកដែលវង្វេងផ្លូវជាងពួគេនោះទេពីព្រោះពួកគេ គឺជាពួកដែលមហាល្ងង់ខ្លៅ និងវង្វេងបំផុត។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ عَلَيْكُمْ أَنفُسَكُمْ ۖ لَا يَضُرُّكُم مَّن ضَلَّ إِذَا ٱهْتَدَيْتُمْ ۚ إِلَى ٱللَّهِ مَرْجِعُكُمْ جَمِيعًۭا فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ﴿١٠٥﴾
تعملون ឱបណ្ដា អ្នកមានជំនឿទាំងឡាយ! ពួកអ្នកត្រូវទទួលខុសត្រូវចំពោះខ្លួនឯង។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់ដោយអនុវត្តនូវអ្វីដែលផ្តល់ប្រយោជន៍ដល់ខ្លួនអ្នក។ អ្នក ដែលវងេ្វងនោះមិនអាចបង្កគ្រោះថ្នា ក់ដល់ពួកអ្នកនោះ ហើយពួកគេក៏មិនអាចឆ្លើយតបចំពោះពួកអ្នកនោះដែរនៅពេលដែលពួកអ្នកទទួលបានការចង្អុលបង្ហា ញ នោះ។ ហើយក្នុងចំណោមការទទួលបាននូវការចង្អុលបង្ហាញរបស់ពួកអ្នកនោះ គឺការដែលពួកអ្នកប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីប្រការអាក្រក់។ នៅថ្ងៃ បរលោក ពួកអ្នកនឹងវិលត្រលប់ទៅកាន់អល់ឡោះជាម្ចាស់វិញតែមួយគត់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ ហើយ ទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញលើទង្វើនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ شَهَـٰدَةُ بَيْنِكُمْ إِذَا حَضَرَ أَحَدَكُمُ ٱلْمَوْتُ حِينَ ٱلْوَصِيَّةِ ٱثْنَانِ ذَوَا عَدْلٍۢ مِّنكُمْ أَوْ ءَاخَرَانِ مِنْ غَيْرِكُمْ إِنْ أَنتُمْ ضَرَبْتُمْ فِى ٱلْأَرْضِ فَأَصَـٰبَتْكُم مُّصِيبَةُ ٱلْمَوْتِ ۚ تَحْبِسُونَهُمَا مِنۢ بَعْدِ ٱلصَّلَوٰةِ فَيُقْسِمَانِ بِٱللَّهِ إِنِ ٱرْتَبْتُمْ لَا نَشْتَرِى بِهِۦ ثَمَنًۭا وَلَوْ كَانَ ذَا قُرْبَىٰ ۙ وَلَا نَكْتُمُ شَهَـٰدَةَ ٱللَّهِ إِنَّآ إِذًۭا لَّمِنَ ٱلْـَٔاثِمِينَ ﴿١٠٦﴾
ឱបណ្ដា អ្នកមានជំនឿទាំងឡាយ! នៅពេលសេចក្តីស្លាប់បានខិតជិតមកដល់នរណាម្នា ក់ក្នុងចំណោមពួកអ្នកតាមរយៈការស្តែងឲ្យឃើញនូវសញ្ញា ណាមួយក្នុង ចំណោមសញ្ញា នៃសេចក្តីស្លាប់នោះ ចូរឱ្យគេរកមនុស្សដែលប្រកបដោយយុត្តិធម៌ជាជនមូស្លីមចំនួនពីរនាក់ ឬបុរសដែលជាអ្នកគ្មា នជំនឿពីរនាក់នៅពេលចាំបាច់ ដោយសារតែពុំមានជនមូស្លីមនោះឱ្យធ្វើសាក្សីលើបណ្តាំរបស់គេ(អ្នកជិតស្លាប់) ប្រសិនបើពួកអ្នកបានធ្វើដំណើ រ ហើយសេចក្តីស្លាប់បានមកដល់ពួកអ្នក។ ហើយ ប្រសិនបើកើតមានការសង្ស័យចំពោះការធ្វើសាក្សីរបស់ពួកគេទាំងពីរនោះ ចូរពួកអ្នកឃាត់គេទាំងពីរទុកសិនបន្ទាប់ពីសឡាតណាមួយ រួចឱ្យពួកគេទាំងពីរស្បថ ចំពោះអល់ឡោះជាម្ចាស់ថាៈ ពួកគេទាំងពីរមិនលក់សម្បថនេះក្នុងតម្លៃណាមួយឡើយ ទោះបីជាសាច់ញាតិក៏ដោយ ហើយពួកគេទាំងពីរក៏មិនលាក់បាំងការធ្វើ សាក្សីរបស់អល់ឡោះចំពោះពួកគេទាំងពីរដែរ។ ពិតណាស់ ប្រសិនបើពួកគេទាំងពីរធ្វើដូចេ្នះវិញនោះ ពួកទាំងពីរនឹងស្ថិតក្នុងចំណោមអ្នកដែលសាងបាបកម្ម និង ប្រព្រឹត្តល្មើសនឹងអល់ឡោះជាមិនខាន។
فَإِنْ عُثِرَ عَلَىٰٓ أَنَّهُمَا ٱسْتَحَقَّآ إِثْمًۭا فَـَٔاخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ ٱلَّذِينَ ٱسْتَحَقَّ عَلَيْهِمُ ٱلْأَوْلَيَـٰنِ فَيُقْسِمَانِ بِٱللَّهِ لَشَهَـٰدَتُنَآ أَحَقُّ مِن شَهَـٰدَتِهِمَا وَمَا ٱعْتَدَيْنَآ إِنَّآ إِذًۭا لَّمِنَ ٱلظَّـٰلِمِينَ ﴿١٠٧﴾
ហើយប្រសិនបើបន្ទា ប់ពីការស្បថ(របស់អ្នកទាំងពីរ)រួច គេរកឃើញថា អ្នកទាំងពីរបានភូតកុហកនៅក្នុងការធ្វើសាក្សី ឬក្នុងការស្បថនោះ ឬក៏រកឃើញនូវការក្បត់ របស់ពួកគេទាំងពីរនោះ ដូចេ្នះ ចូរឲ្យគេរកអ្នកសាក្សីពីរនាក់ទៀតមកជំនួសដែលជាសាច់ញាតិជិតបំផុតរបស់អ្នកស្លាប់មកធ្វើជាសាក្សី ឬស្បថទៅលើអ្វីដែលជាការ ពិត។ ហើយគេទាំងពីរនាក់នោះត្រូវស្បថនឹងអល់ឡោះជាម្ចា ស់ថាៈ ការធ្វើសាក្សីរបស់ពួកយើងទាំងពីរទៅលើការភូតកុហក និងការក្បត់របស់ពួកគេទាំងពីរ គឺត្រឹម ត្រូវជាងធ្វើសាក្សីរបស់គេទាំងពីរលើភាពត្រឹមត្រូវ និងភាពសច្ចៈរបស់គេទាំងពីរ(សាក្សីមុន)។ ហើយពួកយើងមិនបានស្បថកុហកទេ។ បើសិនជាពួកយើងបាន ស្បថកុហកមែននោះ ពួកយើងនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពានដែលល្មើសនឹងព្រំដែនរបស់អល់ឡោះជាមិនខាន។
ذَٰلِكَ أَدْنَىٰٓ أَن يَأْتُوا۟ بِٱلشَّهَـٰدَةِ عَلَىٰ وَجْهِهَآ أَوْ يَخَافُوٓا۟ أَن تُرَدَّ أَيْمَـٰنٌۢ بَعْدَ أَيْمَـٰنِهِمْ ۗ وَٱتَّقُوا۟ ٱللَّهَ وَٱسْمَعُوا۟ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْفَـٰسِقِينَ ﴿١٠٨﴾
ការប្រើសាក្សីទាំងពីរឱ្យស្បថបន្ទា ប់ពីសឡាតនៅពេលដែលមានមន្ទិលសង្ស័យជុំវិញសម្បថរបស់ពួកគេទាំងពីរ ហើយនិងការបដិសេធការធ្វើសាក្សីរបស់គេទាំង ពីរដែលបានលើកឡើងខាងលើនោះ ការធ្វើដូច្នោះ គឺជិតបំផុតទៅនឹងការធ្វើសាក្សីដែលត្រឹមត្រូវតាមច្បាប់ឥស្លាម។ ដូច្នេះ គេទាំងពីរមិនត្រូវកែប្រែ មិនអាចផ្លាស់ ប្តូរ និងមិនអាចក្បត់ក្នុងការធ្វើសាក្សីឡើយ ហើយ(ការធ្វើដូច្នោះ)គឺជិតបំផុតទៅក្នុងការឲ្យពួកគេទាំងពីរខ្លាចគេបដិសេធនូវពាក្យសម្បថក្នុងរឿងមរតក បន្ទាប់ពី ពួកគេទាំងពីរបានស្បថ។ ដូច្នេះ ពួកគេនឹងស្បថផ្ទុយពីអ្វីដែលពួកគេទាំងពីរបានធ្វើសាក្សី ហើយពួកគេទាំងពីរត្រូវបានបកអាក្រាត។ ហេតុនេះ ចូរពួកអ្នក គោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយបោះបង់ការភូតកុហក និងការបោកប្រាស់ក្នុងការធ្វើសាក្សី និងនៅក្នុងការស្បថចុះ។ ហើយចូរពួកអ្នកស្តាប់បទបញ្ជា ដែលគេបានប្រើពួកអ្នកឱ្យទទួល។ ហើយអល់ឡោះមិនចង្អុលបង្ហា ញចំពោះពួកដែលចាកចេញពីនៃការគោរពប្រតិបត្តិចំពោះទ្រង់ឡើយ។
۞ يَوْمَ يَجْمَعُ ٱللَّهُ ٱلرُّسُلَ فَيَقُولُ مَاذَآ أُجِبْتُمْ ۖ قَالُوا۟ لَا عِلْمَ لَنَآ ۖ إِنَّكَ أَنتَ عَلَّـٰمُ ٱلْغُيُوبِ ﴿١٠٩﴾
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹកឃើញដល់ថ្ងៃបរលោកដែលអល់ឡោះជាម្ចា ស់នឹងប្រមូលផ្តុំអ្នកនាំសារទាំងអស់ រួចទ្រង់មានបន្ទូលសួរទៅកាន់ពួកគេថាៈ តើប្រជាជាតិរបស់ពួកអ្នកដែលយើងបានបញ្ជូនពួកអ្នកទៅកាន់ពួកគេនោះ ពួកគេបានឆ្លើយតបយ៉ាងដូចម្តេចខ្លះចំពោះពួកអ្នក? បណ្ដាអ្នកនាំសារទាំងអស់បាន ឆ្លើយថាៈ ពួកយើងមិនបានដឹងអ្វីទេ។តាមពិត ទ្រង់តែមួយគត់(ឱម្ចា ស់របស់ពួកយើង)ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِذْ قَالَ ٱللَّهُ يَـٰعِيسَى ٱبْنَ مَرْيَمَ ٱذْكُرْ نِعْمَتِى عَلَيْكَ وَعَلَىٰ وَٰلِدَتِكَ إِذْ أَيَّدتُّكَ بِرُوحِ ٱلْقُدُسِ تُكَلِّمُ ٱلنَّاسَ فِى ٱلْمَهْدِ وَكَهْلًۭا ۖ وَإِذْ عَلَّمْتُكَ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَٱلتَّوْرَىٰةَ وَٱلْإِنجِيلَ ۖ وَإِذْ تَخْلُقُ مِنَ ٱلطِّينِ كَهَيْـَٔةِ ٱلطَّيْرِ بِإِذْنِى فَتَنفُخُ فِيهَا فَتَكُونُ طَيْرًۢا بِإِذْنِى ۖ وَتُبْرِئُ ٱلْأَكْمَهَ وَٱلْأَبْرَصَ بِإِذْنِى ۖ وَإِذْ تُخْرِجُ ٱلْمَوْتَىٰ بِإِذْنِى ۖ وَإِذْ كَفَفْتُ بَنِىٓ إِسْرَٰٓءِيلَ عَنكَ إِذْ جِئْتَهُم بِٱلْبَيِّنَـٰتِ فَقَالَ ٱلَّذِينَ كَفَرُوا۟ مِنْهُمْ إِنْ هَـٰذَآ إِلَّا سِحْرٌۭ مُّبِينٌۭ ﴿١١٠﴾
ى إ إ ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថាៈ ឱអ៊ីសា កូនប្រុសម៉ា រីយ៉ាំ! ចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបាន ប្រទានឱ្យអ្នក ខណៈដែលយើងបានបង្កើតអ្នកដោយគ្មានឪពុក និងចូរអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានដល់ម្តាយរបស់អ្នក គឺម៉ា រីយ៉ាំ ខណៈ ដែលយើងបានជ្រើសរើសនាងពីក្នុងចំណោមស្ត្រីទាំងឡាយនៅក្នុងជំនាន់របស់នាង។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ខណៈ ដែលយើងបានពង្រឹងអ្នកតាមរយៈមាឡាអ៊ីកាត់ជីព្រេល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្ស(តាំងពីអ្នកនៅជាទារក)ដោយអំពាវនាវពួកគេទៅកាន់អល់ឡោះ ហើយធ្វើឱ្យអ្នកនិយាយទៅកាន់ពួកគេនៅពេលអ្នកមានវ័យចំណាស់នូវអ្វីដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយ(ចូរអ្នកចងចាំ)ពីឧបការគុណដែល យើងបានប្រទានឱ្យអ្នក ដោយយើងបានបង្រៀនអក្សរដល់អ្នក និងបានបង្រៀនគម្ពីរតាវរ៉តដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះទៅឱ្យព្យាការីមូសា និងបាន បង្រៀនគម្ពីរអិនជីលដល់អ្នក ដែលជាគម្ពីរត្រូវបានបញ្ចុះមកឱ្យអ្នក។ ហើយយើងបានបង្រៀនដល់អ្នកនូវប្រការអាថ៌កំបាំងនៃច្បាប់បញ្ញត្តិ អត្ថប្រយោជន៍ និងបុព្វ ហេតុរបស់វា។ ហើយចូរអ្នកចងចាំនូវឧបការគុណដែលយើងបានប្រទានដល់អ្នក ដោយអ្នកអាចសូនដីឥដ្ឋធ្វើជារូប ដូចជារូបបក្សី រួចមកអ្នកក៏ផ្លុំវា ហើយវាក៏ក្លា យ ទៅជាបក្សីមួយក្បាល។ អ្នកអាចព្យាបាលជនពិការភ្នែកពីកំណើ តឲ្យមើលឃើញបាន អ្នកអាចព្យាបាលអ្នកមានជំងឺឃ្លង់ ធ្វើឱ្យស្បែករបស់គេក្លាយទៅជាស្អាតវិញ បាន។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់រានមានជីវិតឡើងវិញដោយការបួងសួងសុំពីអល់ឡោះឲ្យទ្រង់ប្រោសពួកគេឲ្យរស់ឡើងវិញ។ រឿងរ៉ាវទាំងអស់នេះ គឺ(អាចកើតឡើងបាន)ដោយសារការអនុញ្ញា តពីយើង(អល់ឡោះ)ប៉ុណ្ណោះ។ ហើយក្នុងចំណោមឧបការគុណដែលយើងបានប្រទានដល់អ្នកដែរនោះ គឺយើងបានរា រាំងអម្បូរអ៊ីស្រាអែលពីការប៉ុនប៉ងសម្លាប់អ្នក ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវអច្ឆរិយភាពជាច្រើនដ៏ជាក់ច្បាស់។ ប៉ុន្តែពួកគេមួយចំនួនគ្មានអ្វីក្រៅពីការ បដិសេធនោះទេដោយពួកគេបាននិយាយថាៈ អ្វីដែលព្យាការីអ៊ីសាបាននាំមកនេះ គឺជាមន្តអាគមយ៉ា ងច្បាស់ណាស់។
وَإِذْ أَوْحَيْتُ إِلَى ٱلْحَوَارِيِّـۧنَ أَنْ ءَامِنُوا۟ بِى وَبِرَسُولِى قَالُوٓا۟ ءَامَنَّا وَٱشْهَدْ بِأَنَّنَا مُسْلِمُونَ ﴿١١١﴾
ចូរអ្នក(ព្យាការីអ៊ីសា)ចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានឱ្យអ្នក ដោយយើងបានធ្វើឱ្យអ្នកសប្បាយចិត្តដោយមានអ្នកគាំទ្រជាច្រើន ខណៈដែល យើងបានជម្រុញចិត្តទៅដល់ពួកហាវ៉ារីយូន(បណ្តា អ្នកដែលដើរតាមព្យាការីអ៊ីសា)ថាៈ ចូរពួកអ្នកមានជំនឿចំពោះយើង និង(មានជំនឿ)ចំពោះអ្នកចុះ។ ពេលនោះ ពួកគេក៏បានគោរពតាម និងបានទទួលយក ព្រមទាំងបានឆ្លើយតបវិញថាៈ ពួកយើងបានជឿហើយ ហើយសូមទ្រង់(ឱម្ចា ស់របស់ពួកយើង)មេត្ដា ធ្វើសាក្សីថា ពួក យើងពិតជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម) និងជាអ្នកដែលគោរពតាមទ្រង់។
إِذْ قَالَ ٱلْحَوَارِيُّونَ يَـٰعِيسَى ٱبْنَ مَرْيَمَ هَلْ يَسْتَطِيعُ رَبُّكَ أَن يُنَزِّلَ عَلَيْنَا مَآئِدَةًۭ مِّنَ ٱلسَّمَآءِ ۖ قَالَ ٱتَّقُوا۟ ٱللَّهَ إِن كُنتُم مُّؤْمِنِينَ ﴿١١٢﴾
كنتم م ؤمنين ហើយចូរអ្នកចងចាំ នៅពេលដែលពួកហាវ៉ារីយូន(បណ្តា អ្នកដែលដើរតាមព្យាការីអ៊ីសា)បាននិយាយថាៈ តើម្ចាស់របស់អ្នក(ឱព្យាការីអ៊ីសា)អាចបញ្ចុះមកឱ្យពួក យើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ នៅពេលអ្នកបួងសួងសុំពីទ្រង់នោះ? ព្យាការីអ៊ីសាបានតបទៅកាន់ពួកគេវិញ ដោយប្រើពួកគេឲ្យកោតខ្លា ចអល់ឡោះ និងឱ្យបោះបង់ចោលសំណើ រដែលពួកគេបានសុំ ព្រោះរឿងនោះអាចនាំនូវភាពចលាចលដល់ពួកគេដោយគាត់(ព្យាការីអ៊ីសា)បាននិយាយប្រាប់ពួកគេថាៈ ចូរពួក អ្នកប្រគល់ក្តីទុកចិត្តលើម្ចា ស់របស់ពួកអ្នកក្នុងការស្វែងរកលាភសក្កា រៈចុះប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។
قَالُوا۟ نُرِيدُ أَن نَّأْكُلَ مِنْهَا وَتَطْمَئِنَّ قُلُوبُنَا وَنَعْلَمَ أَن قَدْ صَدَقْتَنَا وَنَكُونَ عَلَيْهَا مِنَ ٱلشَّـٰهِدِينَ ﴿١١٣﴾
ពួកហាវ៉ារីយូនបាននិយាយទៅកាន់ព្យាការីអ៊ីសាថាៈ ពួកយើងចង់ទទួលទានអាហារនៅលើតុនេះ ដើម្បីឱ្យចិត្ដរបស់ពួកយើងមានភាពនឹងនរដោយ(បាន ដឹងពី)សមត្ថភាពដ៏ពេញលក្ខណៈរបស់អល់ឡោះជាម្ចាស់ និងបញ្ជាក់ថា អ្នកពិតជាអ្នកនាំសាររបស់ទ្រង់ពិតមែន និងដើម្បីឲ្យពួកយើងដឹងកាន់តែច្បាស់ថា អ្វីៗ ដែលអ្នកនាំមកឱ្យនេះ គឺមកពីអល់ឡោះពិតប្រាកដមែន ហើយពួកយើងនឹងជួយធ្វើសាក្សីលើរឿងនេះសម្រាប់បណ្តា អ្នកដែលគ្មា នវត្តមាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ عِيسَى ٱبْنُ مَرْيَمَ ٱللَّهُمَّ رَبَّنَآ أَنزِلْ عَلَيْنَا مَآئِدَةًۭ مِّنَ ٱلسَّمَآءِ تَكُونُ لَنَا عِيدًۭا لِّأَوَّلِنَا وَءَاخِرِنَا وَءَايَةًۭ مِّنكَ ۖ وَٱرْزُقْنَا وَأَنتَ خَيْرُ ٱلرَّٰزِقِينَ ﴿١١٤﴾
ពេលនោះ ព្យាការីអ៊ីសាក៏បានឆ្លើយតបទៅតាមការស្នើរសុំរបស់ពួកគេ ហើយគាត់ក៏បានបួងសួងសុំពីអល់ឡោះជាម្ចា ស់ថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្ដា បញ្ចុះតុអាហារមួយពីលើមេឃមកឱ្យពួកយើងផង ដើម្បីពួកយើងនឹងប្រកាន់យកថ្ងៃបញ្ចុះតុអាហារនោះធ្វើជាថ្ងៃបុណ្យដើម្បីជាការដឹងគុណចំពោះទ្រង់ និងដើម្បី ជាភស្តុតាងបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់តែមួយអង្គគត់ ហើយនិងដើម្បីបញ្ជាក់ពីសច្ចៈភាពនូវអ្វីដែលទ្រង់បានតែងតាំងខ្ញុំមក។ ហើយសូមទ្រង់មេត្តា ប្រទានលាភសក្ការៈដល់ពួកយើងដែលជួយទ្រទ្រង់ពួកយើងលើការគោរពសក្កាៈចំពោះទ្រង់ផងចុះ។ ហើយទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកប្រទានលាភ សក្កា រៈដ៏ប្រសើរបំផុត។
قَالَ ٱللَّهُ إِنِّى مُنَزِّلُهَا عَلَيْكُمْ ۖ فَمَن يَكْفُرْ بَعْدُ مِنكُمْ فَإِنِّىٓ أُعَذِّبُهُۥ عَذَابًۭا لَّآ أُعَذِّبُهُۥٓ أَحَدًۭا مِّنَ ٱلْعَـٰلَمِينَ ﴿١١٥﴾
ដូចនេះ អល់ឡោះជាម្ចាស់ក៏បានឆ្លើយតបនឹងការបួងសួងរបស់ព្យាការីអ៊ីសា ហើយទ្រង់បានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងនឹងបញ្ចុះតុអាហារដែលពួក អ្នកបានស្នើសុំនេះទៅឱ្យពួកអ្នក។ ដូច្នេះ បើជនណាហើយដែលគ្មា នជំនឿបន្ទា ប់ពី(យើង)បានបញ្ចុះវា(តុអាហារ)ហើយនោះ ចូរកុំឱ្យគេបន្ទោ សអ្នកណាក្រៅពីខ្លួន គេឱ្យសោះ។ ពិតណាស់ យើងនឹងដាក់ទណ្ឌ កម្មគេនូវទណ្ឌ កម្មមួយដ៏ធ្ងន់ធ្ងរបំផុតដែលយើងមិនធ្លា ប់បានដាក់ទៅលើអ្នកណាម្នា ក់ឡើយ ពីព្រោះគេជាអ្នកដែល ឃើញភស្តុតាងដ៏ច្បាស់លាស់ទាំងនេះផ្ទា ល់នឹងភ្នែក(តែគេនៅតែមិនជឿ)។ ដូចនេះ ភាពគ្មា នជំនឿរបស់គេ គឺជាភាពគ្មា នជំនឿដោយសារភាពចចេសរឹងរូស(មិន ទទួលយកការពិត)។ហើយអល់ឡោះជាម្ចា ស់ក៏បានបញ្ចុះតុអាហារមកឱ្យពួកគេ ដើម្បីបញ្ជា ក់ឱ្យពួកគេបានឃើញពីការសន្យារបស់ទ្រង់។
وَإِذْ قَالَ ٱللَّهُ يَـٰعِيسَى ٱبْنَ مَرْيَمَ ءَأَنتَ قُلْتَ لِلنَّاسِ ٱتَّخِذُونِى وَأُمِّىَ إِلَـٰهَيْنِ مِن دُونِ ٱللَّهِ ۖ قَالَ سُبْحَـٰنَكَ مَا يَكُونُ لِىٓ أَنْ أَقُولَ مَا لَيْسَ لِى بِحَقٍّ ۚ إِن كُنتُ قُلْتُهُۥ فَقَدْ عَلِمْتَهُۥ ۚ تَعْلَمُ مَا فِى نَفْسِى وَلَآ أَعْلَمُ مَا فِى نَفْسِكَ ۚ إِنَّكَ أَنتَ عَلَّـٰمُ ٱلْغُيُوبِ ﴿١١٦﴾
ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានសួរទៅកាន់ព្យាការីអ៊ីសា កូនរបស់ម៉ារយ៉ាំ នៅថ្ងៃបរលោកថាៈ ឱអ៊ីសា កូនប្រុសម៉ារីយ៉ាំ! តើអ្នកបាន និយាយទៅកាន់មនុស្សលោកថា ចូរពួកអ្នកយកខ្ញុំ និងម្ដា យរបស់ខ្ញុំធ្វើជាព្រះក្រៅពីអល់ឡោះឬទេ?ព្យាការីអ៊ីសាបានឆ្លើយតបដោយបញ្ជា ក់ពីភាពស្អាតស្អំនៃម្ចា ស់ របស់គាត់ថាៈ មិនគប្បីឡើយសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតទៅកាន់ពួកគេនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបាន ដឹងជាមិនខានឡើយ ព្រោះថា គ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់ដឹងទាំងអស់នូវអ្វីដែលលាក់ទុកក្នុងខ្លួនរបស់ខ្ញុំ តែខ្ញុំមិនដឹងនូវអ្វីដែលមាននៅក្នុង ខ្លួនទ្រង់ឡើយ។ ហើយទ្រង់តែមួយគត់ជាអ្នកដែលមហាដឹងបំផុតនូវរាល់ប្រការអាថ៌កំបាំង ប្រការដែលគេលាក់បាំង និងនិងរាល់ប្រការដែលគេស្តែងឱ្យឃើញ។
مَا قُلْتُ لَهُمْ إِلَّا مَآ أَمَرْتَنِى بِهِۦٓ أَنِ ٱعْبُدُوا۟ ٱللَّهَ رَبِّى وَرَبَّكُمْ ۚ وَكُنتُ عَلَيْهِمْ شَهِيدًۭا مَّا دُمْتُ فِيهِمْ ۖ فَلَمَّا تَوَفَّيْتَنِى كُنتَ أَنتَ ٱلرَّقِيبَ عَلَيْهِمْ ۚ وَأَنتَ عَلَىٰ كُلِّ شَىْءٍۢ شَهِيدٌ ﴿١١٧﴾
ى ព្យាការីអ៊ីសាបាននិយាយទៅកាន់ម្ចាស់របស់គាត់ទៀតថាៈ ខ្ញុំមិនបាននិយាយទៅកាន់មនុស្សលោកក្រៅពីអ្វីដែលទ្រង់បានប្រើខ្ញុំឱ្យនិយាយនោះទេ គឺប្រើពួកគេឱ្យ គោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ហើយខ្ញុំជាអ្នកតាមដានលើអ្វីដែលពួកគេកំពុងនិយាយ ដរាបណាខ្ញុំមានវត្តមាននៅក្នុងចំណោមពួកគេ។ តែនៅពេលដែល ទ្រង់បានបពា្ចប់រយៈពេលនៃការស្នាក់នៅរបស់ខ្ញុំជាមួយពួកគេ ដោយទ្រង់បានលើកខ្ញុំយកទៅលើមេឃទាំងនៅមានជីវិតនោះ គឺទ្រង់(ឱម្ចាស់របស់ខ្ញុំ)ជាអ្នកឃ្លាំ មើលគ្រប់សកម្មភាពរបស់ពួកគេ។ ហើយទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។ គ្មា នអ្វីមួយអាចគេចផុតពីទ្រង់បានទេ។ ដូច្នេះ អ្វីដែលខ្ញុំបាននិយាយទៅកាន់ពួកគេ និងអ្វី ដែលពួកគេបាននិយាយបន្ទា ប់ពីខ្ញុំនោះ ក៏មិនអាចលាក់បាំងពីទ្រង់បានដែរ។
إِن تُعَذِّبْهُمْ فَإِنَّهُمْ عِبَادُكَ ۖ وَإِن تَغْفِرْ لَهُمْ فَإِنَّكَ أَنتَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿١١٨﴾
ប្រសិនបើទ្រង់(ឱម្ចាស់របស់ខ្ញុំ)ដាក់ទណ្ឌកម្មពួកគេ ពិតប្រាកដណាស់ ពួកគេគឺជាខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់អាចធ្វើអ្វីចំពោះពួកគេតាមដែលទ្រង់មានចេតនា។ ហើយប្រសិនបើទ្រង់ផ្តល់ការអភ័យទោសឱ្យអ្នកដែលមានជំនឿក្នុងចំណោមពួកគេនោះ ក៏គ្មាននរណាមួយអាចរារាំងទ្រង់មិនឱ្យធ្វើដូច្នោះបានដែរ ពីព្រោះ ទ្រង់ គឺជាម្ចា ស់មហាខ្លាំងពូកែបំផុតដែលគ្មា នអ្វីអាចយកឈ្នះទ្រង់បានឡើយហើយទ្រង់មហាគតិបណ្ឌិ តបំផុតនៅក្នុងការចាត់ចែងរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالَ ٱللَّهُ هَـٰذَا يَوْمُ يَنفَعُ ٱلصَّـٰدِقِينَ صِدْقُهُمْ ۚ لَهُمْ جَنَّـٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًۭا ۚ رَّضِىَ ٱللَّهُ عَنْهُمْ وَرَضُوا۟ عَنْهُ ۚ ذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ ﴿١١٩﴾
អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថាៈ ថ្ងៃនេះ គឺជាថ្ងៃដែលបណ្តាអ្នកមានជំនឿទទួលផលពីការនៀត(ប៉ងប្រាថ្នា) ទង្វើ និងការនិយាយពិតរបស់ ពួកគេ។ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ពួកគេនឹងមិនស្លាប់ ជាដាច់ខាត។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ដោយទ្រង់មិនខឹងសម្បារពួកគេជារៀងរហូត ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់វិញដែរ ដោយសារតែអ្វី ដែលពួកគេបានទទួលនៃការសើយសុខដែលមិនចេះរីងស្ងួត។ ការតបស្នង និងការពេញចិត្តរបស់អល់ឡោះចំពោះពួកគេនោះហើយ គឺជាជោគជ័យដ៏ធំធេងបំផុត ដែលគ្មា នភាពជោគជ័យណាអាចប្រៀបផ្ទឹមបានឡើយ។
لِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَمَا فِيهِنَّ ۚ وَهُوَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۢ ﴿١٢٠﴾
ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះទ្រង់ជាអ្នកបង្កើតវាទាំងពីរ និងជាអ្នករៀបចំកិច្ចការរបស់វាទាំង ពីរ។ ការគ្រប់គ្រងម៉ាខ្លូកទាំងអស់ដែលមាននៅក្នុងវាទាំងពីរ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយដែលទ្រង់អ សមត្ថភាពនោះឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន