ទំព័រដើមការពន្យល់An-Nisaa (4)

ការពន្យល់ An-Nisaa (4) — النساء

ម៉ាឌីណះ · 176 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

يَـٰٓأَيُّهَا ٱلنَّاسُ ٱتَّقُوا۟ رَبَّكُمُ ٱلَّذِى خَلَقَكُم مِّن نَّفْسٍۢ وَٰحِدَةٍۢ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًۭا كَثِيرًۭا وَنِسَآءًۭ ۚ وَٱتَّقُوا۟ ٱللَّهَ ٱلَّذِى تَسَآءَلُونَ بِهِۦ وَٱلْأَرْحَامَ ۚ إِنَّ ٱللَّهَ كَانَ عَلَيْكُمْ رَقِيبًۭا ﴿١﴾

ឱមនុស្សលោកទាំងឡាយ ចូរពួកអ្នកកោតខ្លាចទៅចំពោះម្ចាស់របស់ពួកអ្នក ពីព្រោះទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែមួយ គឺឪពុករបស់ ពួកអ្នក ព្យាការីអាហ្ទាំ ហើយទ្រង់បានបង្កើតចេញអំពីព្យាការីអាហ្ទាំនោះនូវភរិយារបស់គាត់ គឺហាវ៉ាក(នាងអេវ៉ា) ដែលជាម្តាយរបស់ពួកអ្នកទាំងអស់គ្នា។ ហើយ ទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សជាច្រើន មានប្រុស មានស្រី ពាសពេញផែនដី។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកទាមទារ សិទ្ធិគ្នាទៅវិញទៅមកក្នុងនាមរបស់ទ្រង់ ដោយការពោលថា: ជាមួយនឹងព្រះនាមរបស់អល់ឡោះ! ខ្ញុំសុំឲ្យអ្នកធ្វើបែបនេះ។ ហើយចូរពួកអ្នកកោតខ្លាចចំពោះការ កាត់ផ្ដា ច់ចំណងសាច់សាលោហិតដែលផ្សាភ្ជា ប់រវាងពួកអ្នក។ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលឃ្លាំមើលពួកអ្នក។ដូចនេះគ្មា នទង្វើណាមួយរបស់ពួកអ្នក អាចរំលងផុតពីទ្រង់បានឡើយ។ ផ្ទុយទៅវិញ ទ្រង់ដឹងចំនួនវាទាំងអស់ ហើយទ្រង់នឹងតបស្នងឲ្យពួកអ្នកលើទង្វើទាំងនោះ។

وَءَاتُوا۟ ٱلْيَتَـٰمَىٰٓ أَمْوَٰلَهُمْ ۖ وَلَا تَتَبَدَّلُوا۟ ٱلْخَبِيثَ بِٱلطَّيِّبِ ۖ وَلَا تَأْكُلُوٓا۟ أَمْوَٰلَهُمْ إِلَىٰٓ أَمْوَٰلِكُمْ ۚ إِنَّهُۥ كَانَ حُوبًۭا كَبِيرًۭا ﴿٢﴾

ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលទទួលពាក្យបណ្តាំ)ប្រគល់ជូនក្មេងកំព្រា(គឺសំដៅលើក្មេងកំព្រាដែលឪពុករបស់ពួកគេបានស្លា ប់ ហើយពួកគេមិនទាន់ ពេញវ័យ)នូវទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានគ្រប់ចំនួនទាំងអស់ បើកាលណាពួកគេគ្រប់អាយុ ហើយដឹងក្តីអាចវែកញែកល្អអាក្រក់បានហើយនោះ។ ហើយចូរពួក អ្នកកុំប្តូររបស់ដែលគេហាមឃាត់ជាមួយនឹងរបស់ដែលគេអនុញ្ញាត ដោយពួកអ្នកយកទ្រព្យសម្បត្តិល្អៗនិងមានតម្លៃរបស់ក្មេងកំព្រា ហើយជំនួសមកវិញដោយ ទ្រព្យសម្បត្តិរបស់ពួកអ្នកដែលអន់និងគ្មា នតម្លៃនោះឲ្យសោះ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកដាក់លាយឡំបញ្ចូលគ្នា ជាមួយនឹងទ្រព្យ សម្បត្តិរបស់ពួកអ្នក។ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជាបាបកម្មដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចា ស់។

وَإِنْ خِفْتُمْ أَلَّا تُقْسِطُوا۟ فِى ٱلْيَتَـٰمَىٰ فَٱنكِحُوا۟ مَا طَابَ لَكُم مِّنَ ٱلنِّسَآءِ مَثْنَىٰ وَثُلَـٰثَ وَرُبَـٰعَ ۖ فَإِنْ خِفْتُمْ أَلَّا تَعْدِلُوا۟ فَوَٰحِدَةً أَوْ مَا مَلَكَتْ أَيْمَـٰنُكُمْ ۚ ذَٰلِكَ أَدْنَىٰٓ أَلَّا تَعُولُوا۟ ﴿٣﴾

ហើយប្រសិនបើពួកអ្នកបារម្ភខ្លា ចមិនអាចផ្ដល់ភាពយុត្តិធម៌បើកាលណាពួកអ្នករៀបការជាមួយនឹងក្មេងកំព្រាជាស្ត្រីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក ដោយពួកអ្នកបារម្ភខ្លា ចផ្តល់ប្រាក់ខាន់ស្លាមិនគ្រប់ឲ្យពួកនាង ឬក៏បារម្ភខ្លា ចមិនអាចផ្តល់សុភមង្គលឲ្យពួកនាងបានទេនោះ ចូរពួកអ្នកដោះលែងពួកនាងចុះ ហើយចូរពួកអ្នករៀបការជាមួយនឹងស្ត្រីដែលល្អផ្សេងក្រៅពីពួកនាង(ក្មេងកំព្រា) ប្រសិនបើពួកអ្នកចង់ ដោយពួកអ្នកអាចរៀបការជាមួយនឹងស្ត្រីពីរនាក់ ឬបីនាក់ ឬបួននាក់។ តែប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាង(ភរិយាទាំងឡាយ)បានទេនោះ ចូរពួកអ្នករៀបការជាមួយស្ត្រីតែម្នាក់បានហើយ ឬក៏ពួកអ្នកអាចរួមរស់ជាមួយស្រ្តីបម្រើដាច់ថ្លៃដែលស្ថិតក្នុងកម្មសិទ្ធិរបស់ពួកអ្នកក៏បាន ពីព្រោះចំពោះពួកនាង(ស្រ្តីបម្រើដាច់ថ្លៃ)មិនចាំបាច់ផ្ដល់នូវខាន់ស្លា និង សិទ្ធិផ្សេងៗឲ្យពួកនាងដូចប្រពន្ធពេញសិទ្ធិនោះទេ។ បញ្ហាទាក់ទងនឹងក្មេងកំព្រា និងការយកប្រពន្ធតែម្នាក់ ឬក៏រួមរស់ជាមួយនឹងស្ត្រីបម្រើដាច់ថ្លៃដែលជាកម្មសិទ្ធិ របស់ពួកអ្នក ដែលបានលើកឡើងនៅក្នុងវាក្យខណ្ឌ នេះ គឺវាល្អប្រសើរបំផុតដើម្បីការពារពួកអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ និងការពារកុំឲ្យពួកអ្នកមានភាពលម្អៀង។

وَءَاتُوا۟ ٱلنِّسَآءَ صَدُقَـٰتِهِنَّ نِحْلَةًۭ ۚ فَإِن طِبْنَ لَكُمْ عَن شَىْءٍۢ مِّنْهُ نَفْسًۭا فَكُلُوهُ هَنِيٓـًۭٔا مَّرِيٓـًۭٔا ﴿٤﴾

ចូរពួកអ្នកផ្ដល់ឲ្យស្ត្រីទាំងឡាយនូវប្រាក់ខាន់ស្លា របស់ពួកនាងដែលជាកាតព្វកិច្ចលើពួកអ្នក(ត្រូវផ្តល់ឲ្យពួកនាង)។ តែប្រសិនបើពួកនាងស្ម័គ្រចិត្តប្រគល់ជូននូវ ចំណែកណាមួយនៃប្រាក់ខាន់ស្លា នោះទៅឲ្យពួកអ្នកដោយគ្មា នការបង្ខិតបង្ខំទេនោះ ចូរពួកអ្នកទទួលយកវាដោយរីករាយចុះ មិនបាច់រុញរាអ្វីឡើយ។

وَلَا تُؤْتُوا۟ ٱلسُّفَهَآءَ أَمْوَٰلَكُمُ ٱلَّتِى جَعَلَ ٱللَّهُ لَكُمْ قِيَـٰمًۭا وَٱرْزُقُوهُمْ فِيهَا وَٱكْسُوهُمْ وَقُولُوا۟ لَهُمْ قَوْلًۭا مَّعْرُوفًۭا ﴿٥﴾

ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)កុំផ្តល់នូវទ្រព្យសម្បត្តិទៅឲ្យអ្នកដែលមិនទាន់ចេះចំណាយចាយវាយ(បានត្រឹមត្រូវ)ឲ្យសោះ ពីព្រោះទ្រព្យសម្បត្តិ ទាំងនេះ អល់ឡោះបានឲ្យពួកអ្នកគ្រប់គ្រងវាដើម្បីជាប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់ និងកិច្ចការរស់នៅរបស់ពួកគេ ហើយពួកគេទាំងនោះគ្មានសមត្ថភាពគ្រប់ គ្រងនិងថែរក្សាទុកដាក់ទ្រព្យសម្បត្តិទាំងនោះឡើយ។ ហើយចូរពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យសម្បត្ដិទាំងនោះចុះ ហើយចូរ និយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អប្រពៃ។ ហើយចូរពួកអ្នកសន្យានឹងពួកគេនូវការសន្យាមួយដ៏ល្អថា នឹងប្រគល់ឲ្យពួកគេនូវទ្រព្យសម្បត្តិរបស់ពួកគេនៅ ពេលណាដែលពួកគេធំដឹងក្តី និងចេះចាត់ចែងទ្រព្យសម្បត្តិ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱبْتَلُوا۟ ٱلْيَتَـٰمَىٰ حَتَّىٰٓ إِذَا بَلَغُوا۟ ٱلنِّكَاحَ فَإِنْ ءَانَسْتُم مِّنْهُمْ رُشْدًۭا فَٱدْفَعُوٓا۟ إِلَيْهِمْ أَمْوَٰلَهُمْ ۖ وَلَا تَأْكُلُوهَآ إِسْرَافًۭا وَبِدَارًا أَن يَكْبَرُوا۟ ۚ وَمَن كَانَ غَنِيًّۭا فَلْيَسْتَعْفِفْ ۖ وَمَن كَانَ فَقِيرًۭا فَلْيَأْكُلْ بِٱلْمَعْرُوفِ ۚ فَإِذَا دَفَعْتُمْ إِلَيْهِمْ أَمْوَٰلَهُمْ فَأَشْهِدُوا۟ عَلَيْهِمْ ۚ وَكَفَىٰ بِٱللَّهِ حَسِيبًۭا ﴿٦﴾

ى ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ធ្វើការសាកល្បងក្មេងកំព្រាទាំងនោះនៅពេលណាដែលពួកគេគ្រប់អាយុពេញវ័យ ដោយត្រូបវប្រគល់ឲ្យពួកគេមួយ ចំណែកនៃទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ដើម្បីឲ្យពួកគេចាត់ចែងទ្រព្យសម្បត្តិនោះ។ ប្រសិនបើពួកគេចេះចាត់ចែងទ្រព្យសម្បត្តិទាំងនោះ និងបានបង្ហា ញឲ្យ ពួកអ្នកបានដឹងថា ពួកគេពិតជាចេះបែងចែកខុសត្រូវប្រាកដហើយនោះ ចូរពួកអ្នកប្រគល់ឲ្យពួកគេនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកគេឲ្យបានគ្រប់ចំនួនដោយ មិនត្រូវឲ្យខ្វះបន្តិចណាឡើយ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិរបស់ពួកគេដោយបំពានហួសពីព្រំដែនដែលអល់ឡោះបានអនុញ្ញា តឲ្យពួកអ្នកនៃការយកទ្រព្យ សម្បត្តិរបស់ពួកគេនៅពេលមានការចាំបាច់ឲ្យសោះ។ ហើយចូរពួកអ្នកកុំប្រញាប់ប្រញាល់ក្នុងការយកទ្រព្យសម្បត្តិនោះដោយសារតែបារម្ភខ្លា ចពួកគេ(ក្មេង កំព្រា)យកទ្រព្យសម្បត្តិរបស់ពួកគេវិញនៅពេលពួកគេធំពេញវ័យនោះ។ ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលមានជីវភាពធូរធារនោះ ចូរឲ្យ គេឈប់យកទ្រព្យសម្បត្តិរបស់ក្មេងកំព្រា។ តែប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកមានជីវភាពខ្វះខាត គ្មានទ្រព្យសម្បត្តិទេនោះ ចូរឲ្យគេយកទ្រព្យសម្បត្តិ របស់ពួកគេ(ក្មេងកំព្រា)នោះទៅតាមការចាំបាច់របស់គេ។ ហើយនៅពេលដែលពួកអ្នកប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ឲ្យពួកគេវិញក្រោយពីពួកគេ គ្រប់អាយុពេញវ័យ និងបានបង្ហាញថា ពួកគេចេះបែងចែកខុសត្រូវហើយនោះ ចូរពួកអ្នករកសាក្សីដើម្បីធ្វើសាក្សីលើការប្រគល់ទ្រព្យសម្បត្តិ(របស់ក្មេង កំព្រា)នោះផង ដើម្បីការពារទ្រព្យសម្បត្តិនោះ និងការពារកុំឲ្យមានការខ្វែងយោបល់គ្នា។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកធ្វើសាក្សីលើរឿងនោះ និងគ្រប់ គ្រាន់ហើយដែលទ្រង់ជាអ្នកជំនុំជម្រះលើទង្វើរបស់ខ្ញុំបម្រើទ្រង់។

لِّلرِّجَالِ نَصِيبٌۭ مِّمَّا تَرَكَ ٱلْوَٰلِدَانِ وَٱلْأَقْرَبُونَ وَلِلنِّسَآءِ نَصِيبٌۭ مِّمَّا تَرَكَ ٱلْوَٰلِدَانِ وَٱلْأَقْرَبُونَ مِمَّا قَلَّ مِنْهُ أَوْ كَثُرَ ۚ نَصِيبًۭا مَّفْرُوضًۭا ﴿٧﴾

م فروضا សម្រាប់បុរស គឺទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្ដាយ និងសាច់ញាតិដូចជាបងប្អូន ពូមីង បានបន្សល់ទុកក្រោយពីពួកគេបានស្លាប់ ទោះបីជា(ទ្រព្យ មរតកនោះ)តិច ឬច្រើនក៏ដោយ។ ហើយសម្រាប់ស្ត្រីទាំងឡាយ ក៏ទទួលបានចំណែកអំពីកេរមរតកដែលពួកគេ(សាច់ញាតិ)ទាំងនោះបានបន្សល់ទុកដែរ ដោយវា ផ្ទុយគ្នាពីច្បាប់ទម្លាប់នៅសម័យកាលអវិជ្ជាដែលពួកគេហាមដាច់ខាតមិនឲ្យស្ត្រី និងក្មេងៗទទួលកេរមរតកឡើយ។ ចំណែកដែលត្រូវចែកជូននោះ គឺជាសិទ្ធិដែល ត្រូវបានបញ្ជា ក់ពីបរិមាណ(ដែលត្រូវទទួល)យ៉ា ងពិតប្រាកដដែលត្រូវបានកំណត់មកពីអល់ឡោះជាម្ចា ស់។

وَإِذَا حَضَرَ ٱلْقِسْمَةَ أُو۟لُوا۟ ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينُ فَٱرْزُقُوهُم مِّنْهُ وَقُولُوا۟ لَهُمْ قَوْلًۭا مَّعْرُوفًۭا ﴿٨﴾

បើកាលណាសាច់ញាតិ ក្មេងកំព្រា និងជនក្រីក្រដែលគ្មានសិទ្ធិទទួលកេរមរតក(ពីសព) បានមកចូលរួមក្នុងពេលបែងចែកកេរមរតកនោះ ចូរពួកអ្នកចែកឲ្យ ពួកគេ(ជាប្រការស៊ូណិ ត)មួយចំណែកនៃទ្រព្យសម្បត្តិនេះមុនពេលបែងចែកកេរមរតកទៅតាមចំនួនដែលពួកអ្នកមានទឹកចិត្ត(ក្នុងការផ្តល់ឲ្យពួកគេ)ដែលធ្វើឲ្យ ពួកគេមានចិត្តសប្បាយរីករាយ ដោយសារទ្រព្យសម្បត្តិទាំងអស់នេះ ក៏ពួកអ្នកបានមកដោយមិនមានការនឿយហត់ដែរ។ ហើយចូរនិយាយទៅកាន់ពួកគេនូវពាក្យ សម្ដីដែលល្អ ដែលគ្មា នពាក្យអាក្រក់ក្នុងនោះ។

وَلْيَخْشَ ٱلَّذِينَ لَوْ تَرَكُوا۟ مِنْ خَلْفِهِمْ ذُرِّيَّةًۭ ضِعَـٰفًا خَافُوا۟ عَلَيْهِمْ فَلْيَتَّقُوا۟ ٱللَّهَ وَلْيَقُولُوا۟ قَوْلًۭا سَدِيدًا ﴿٩﴾

ហើយចូរឲ្យអ្នកដែលប្រសិនបើពួកគេបានស្លា ប់ ហើយបានបន្សល់ទុកពីក្រោយពួកគេនូវកូនចៅតូចៗ ទន់ខ្សោយនោះ មានការបារម្ភខ្លា ចចំពោះកូនចៅរបស់ពួកគេ មានការលំបាក។ ដូចនេះ ចូរឲ្យពួកគេកោតខ្លាចអល់ឡោះចំពោះក្មេងកំព្រាដែលស្ថិតនៅក្រោមការមើលថែរបស់ពួកគេដោយបោះបង់ការបំពានលើពួកគេ ដើម្បី ឲ្យអល់ឡោះជាម្ចា ស់ទ្រង់ជួយសម្រួលដល់ពួកគេក្រោយពីពួកគេបានស្លា ប់ទៅដោយមានអ្នកដែលធ្វើល្អចំពោះកូនចៅរបស់ពួកគេវិញ ដូចដែលពួកគេធ្លា ប់បានធ្វើ ល្អទៅចំពោះពួកគេ(មុនពេលគេស្លាប់)។ ហើយចូរឲ្យអ្នកដែលមានវត្តមានក្នុងពេលអ្នកហៀបនឹងស្លាប់ធ្វើការផ្តែផ្តាំនោះ ប្រព្រឹត្តឲ្យបានល្អចំពោះសិទ្ធិក្មេងៗទាំង នោះ ដោយឲ្យពួកគេនិយាយទៅកាន់ពួកគេ(អ្នកដែលហៀបនឹងស្លាប់)នោះនូវពាក្យសម្ដីដែលល្អត្រឹមត្រូវ ដោយមិនឲ្យមានការផ្តែផ្តាំណាដែលបំពានទៅលើសិទ្ធិ អ្នកដែលមានសិទ្ធិទទួលកេរមរតករបស់ពួកគេ(ក្រោយពីពួកគេបានស្លា ប់ទៅ)។ ហើយចូរកុំឲ្យគេហាមឃាត់ខ្លួនឯងអំពីប្រការល្អ ដោយបោះបង់ការផ្តាំផ្ញើនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱلَّذِينَ يَأْكُلُونَ أَمْوَٰلَ ٱلْيَتَـٰمَىٰ ظُلْمًا إِنَّمَا يَأْكُلُونَ فِى بُطُونِهِمْ نَارًۭا ۖ وَسَيَصْلَوْنَ سَعِيرًۭا ﴿١٠﴾

ជាការពិតណាស់ ពួកដែលស៊ីទ្រព្យសម្បត្តិក្មេងកំព្រា ហើយចាត់ចែងទ្រព្យសម្បត្តិរបស់ពួកគេដោយបំពាននិងដោយអយុត្តិធម៌នោះ តាមការពិតពួកគេកំពុងតែស៊ី ភ្លើងចូលទៅក្នុងពោះរបស់ពួកគេ។ ហើយភ្លើងនរកនឹងឆាបឆេះពួកគេនៅថ្ងៃបរលោក។

يُوصِيكُمُ ٱللَّهُ فِىٓ أَوْلَـٰدِكُمْ ۖ لِلذَّكَرِ مِثْلُ حَظِّ ٱلْأُنثَيَيْنِ ۚ فَإِن كُنَّ نِسَآءًۭ فَوْقَ ٱثْنَتَيْنِ فَلَهُنَّ ثُلُثَا مَا تَرَكَ ۖ وَإِن كَانَتْ وَٰحِدَةًۭ فَلَهَا ٱلنِّصْفُ ۚ وَلِأَبَوَيْهِ لِكُلِّ وَٰحِدٍۢ مِّنْهُمَا ٱلسُّدُسُ مِمَّا تَرَكَ إِن كَانَ لَهُۥ وَلَدٌۭ ۚ فَإِن لَّمْ يَكُن لَّهُۥ وَلَدٌۭ وَوَرِثَهُۥٓ أَبَوَاهُ فَلِأُمِّهِ ٱلثُّلُثُ ۚ فَإِن كَانَ لَهُۥٓ إِخْوَةٌۭ فَلِأُمِّهِ ٱلسُّدُسُ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصِى بِهَآ أَوْ دَيْنٍ ۗ ءَابَآؤُكُمْ وَأَبْنَآؤُكُمْ لَا تَدْرُونَ أَيُّهُمْ أَقْرَبُ لَكُمْ نَفْعًۭا ۚ فَرِيضَةًۭ مِّنَ ٱللَّهِ ۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًۭا ﴿١١﴾

ه អល់ឡោះបានដាក់កិច្ចសន្យាទៅលើពួកអ្នក ហើយបានបង្គាប់ប្រើពួកអ្នកឲ្យធ្វើការបែងចែកកេរមរតកកូនៗរបស់ពួកអ្នក។ ពិតប្រាកដណាស់ កេរមរតក ត្រូវបែងចែករវាងពួកគេ ដោយកូនប្រុសម្នាក់ត្រូវទទួលបានចំណែកស្មើនឹងចំណែកកូនស្រីពីរនាក់។ ដូច្នេះ ប្រសិនបើអ្នកស្លាប់បានបន្សល់ទុកកូនស្រីច្រើននាក់ ហើយគ្មានកូនប្រុសទេនោះ សម្រាប់កូនស្រីដែលមានគ្នាចាប់ពីពីរនាក់ឡើងទៅ គឺត្រូវទទួលបានចំណែកពីរភាគបីនៃចំណែកមរតក(ដែលបានបន្សល់ទុក)នោះ។ ហើយប្រសិនបើសពមានកូនស្រីតែម្នាក់ សម្រាប់នាងគឺទទួលបានចំណែកពាក់កណ្ដា លនៃកេរមរតកដែលបានបន្សល់ទុក។ ហើយសម្រាប់ឪពុកម្ដាយនៃសព គឺ ម្នាក់ៗនៃពួកគាត់ទាំងពីរត្រូវទទួលបានចំណែកមួយភាគប្រាំមួយនៃចំណែកមរតកនោះ ប្រសិនបើសពនោះបានបន្សល់ទុកកូនប្រុសម្នាក់ ឬកូនស្រីម្នាក់។ តែ ប្រសិនបើអ្នកស្លាប់មិនបានបន្សល់ទុកកូន ហើយក៏គ្មា នអ្នកទទួលមរតកផ្សេងទៀតក្រៅពីឪពុកម្តា យទាំងពីររបស់គេទេនោះ គឺសម្រាប់ម្ដា យត្រូវទទួលបានមរតក មួយភាគបី ហើយកេរមរតកដែលនៅសល់ទាំងអស់ គឺសម្រាប់ឪពុក។ ហើយប្រសិនបើសពនោះបានបន្សល់ទុកបងប្អូនចាប់ពីពីរនាក់ឡើងទៅ មិនថាប្រុសឬស្រី មិនថាបងប្អូនបង្កើតឬបងប្អូន(រួមឪពុក)ម្តាយទីទៃ សម្រាប់ម្ដាយរបស់សព គឺទទួលមរតកមួយភាគប្រាំមួយជាការកំណត់ ហើយកេរមរតកដែលនៅសល់ទាំង អស់គឺសម្រាប់ឪពុក ដោយបងប្អូនទាំងនោះមិនទទួលចំណែកមរតកអ្វីឡើយ។ ហើយការចែកកេរមរតកបែបនេះ គឺក្រោយពីបានបំពេញនូវបណ្តាំរបស់សពដែល បានផ្តាំផ្ញើ ក្រោមលក្ខខណ្ឌ គឺមិនត្រូវឲ្យបណ្តាំនោះលើសពីមួយភាគបីនៃទ្រព្យសម្បត្តិទាំងមូលរបស់សពឡើយហើយនិងត្រូវសងបំណុ លដែលសពបានជំពាក់គេ រួចរាល់សិន។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បង្កើតឲ្យមានការបែងចែកមរតកបែបនេះពីព្រោះពួកអ្នកមិនដឹងទេថា ក្នុងចំណោមឪពុកម្ដាយនិង កូនចៅ តើអ្នកណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកជាងគេទាំងនៅលើលោកិយ និងនៅថ្ងៃបរលោកនោះ។ ជូនកាលអ្នកដែលស្លាប់នោះគិតថា ម្នាក់ក្នុង ចំណោមអ្នកដែលមានសិទ្ធិទទួលកេរមរតកនោះជាមនុស្សល្អជាងគេ។ ដូច្នេះ គេក៏ផ្ដល់ឲ្យម្នាក់នោះនូវទ្រព្យសម្បត្តិទាំងអស់ ឬក៏គាត់គិតថា ម្នាក់ក្នុងចំណោមអ្នក ដែលទទួលកេរមរតកនោះជាមនុស្សអាក្រក់ ដូច្នេះ គេក៏មិនបានចែកកេរមរតកនោះឲ្យទៅគេសោះ។ ហើយជួនកាលទៀត ស្ថានភាពផ្ទុយពីនោះក៏ថាបាន។ ហើយ អ្នកដែលដឹងរឿងរ៉ាវទាំងអស់នោះ គឺមានតែអល់ឡោះជាម្ចា ស់តែមួយគត់ដែលគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហេតុនេះហើយទើបទ្រង់បានបែងចែ កកេរមរតកតាមការបញ្ជា ក់ខាងលើនោះ ហើយទ្រង់បានកំណត់វាជាកាតព្វកិច្ចលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតដែល គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយចំពោះអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់នោះ ហើយទ្រង់ជាអ្នកដែលមហាគតិបណ្ឌិ តក្នុងការដាក់ បញ្ញត្តិច្បាប់ និងការចាត់ចែងរបស់ទ្រង់។

۞ وَلَكُمْ نِصْفُ مَا تَرَكَ أَزْوَٰجُكُمْ إِن لَّمْ يَكُن لَّهُنَّ وَلَدٌۭ ۚ فَإِن كَانَ لَهُنَّ وَلَدٌۭ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكْنَ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصِينَ بِهَآ أَوْ دَيْنٍۢ ۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكْتُمْ إِن لَّمْ يَكُن لَّكُمْ وَلَدٌۭ ۚ فَإِن كَانَ لَكُمْ وَلَدٌۭ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكْتُم ۚ مِّنۢ بَعْدِ وَصِيَّةٍۢ تُوصُونَ بِهَآ أَوْ دَيْنٍۢ ۗ وَإِن كَانَ رَجُلٌۭ يُورَثُ كَلَـٰلَةً أَوِ ٱمْرَأَةٌۭ وَلَهُۥٓ أَخٌ أَوْ أُخْتٌۭ فَلِكُلِّ وَٰحِدٍۢ مِّنْهُمَا ٱلسُّدُسُ ۚ فَإِن كَانُوٓا۟ أَكْثَرَ مِن ذَٰلِكَ فَهُمْ شُرَكَآءُ فِى ٱلثُّلُثِ ۚ مِنۢ بَعْدِ وَصِيَّةٍۢ يُوصَىٰ بِهَآ أَوْ دَيْنٍ غَيْرَ مُضَآرٍّۢ ۚ وَصِيَّةًۭ مِّنَ ٱللَّهِ ۗ وَٱللَّهُ عَلِيمٌ حَلِيمٌۭ ﴿١٢﴾

ى ه ហើយសម្រាប់ពួកអ្នក(ឱស្វាមីទាំងឡាយ) គឺទទួលបានចំណែកពាក់កណ្ដា លនៃកេរមរតកដែលភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើពួកនាងគ្មាន កូន(មិនថាកូនប្រុសឬកូនស្រី)ជាមួយពួកអ្នក ឬជាមួយប្តីផ្សេង(ប្តីដើម)របស់នាង។ តែប្រសិនបើពួកនាងមានកូន(មិនថាកូនប្រុសរឺកូនស្រី) គឺពួកអ្នកត្រូវទទួល បានចំណែកមួយភាគបួននៃកេរមរតកដែលពួកនាងបានបន្សល់ទុក។ ការបែងចែកសម្រាប់ពួកអ្នកបែបនោះ គឺបន្ទាប់ពីបានបំពេញនូវពាក្យបណ្តាំរបស់ពួកនាង និងក្រោយពីបានសងបំណុលរបស់ពួកនាង(ជាភរិយា)រួចអស់។ ហើយសម្រាប់ភរិយាទាំងឡាយ គឺទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកអ្នក(ឱ ស្វា មីទាំងឡាយ)បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មា នកូន(មិនថាកូនប្រុសឬកូនស្រី)ជាមួយពួកនាង ឬជាមួយនឹងប្រពន្ធផ្សេងទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ តែប្រសិនបើពួកអ្នកមានកូន(មិនថាកូនប្រុសរឺកូនស្រី) គឺសម្រាប់ពួកនាងត្រូវទទួលបានចំណែកមួយភាគប្រាំបីនៃកេរមរតកដែលពួកអ្នកបានបន្សល់ទុក។ ការបែងចែកមរតកឲ្យពួកនាងបែបនេះ គឺក្រោយពីបានបំពេញនូវពាក្យបណ្ដាំមរតករបស់ពួកអ្នក និងក្រោយពីបានសងបំណុលរបស់ពួកអ្នក(ដែលបាន ជំពាក់)រួចរាល់។ ហើយប្រសិនបើបុរសម្នា ក់បានស្លាប់ហើយគេគ្មា នឪពុក ហើយក៏គ្មា នកូនទេនោះ ឬក៏ស្ត្រីម្នា ក់ដែលបានស្លាប់ ហើយនាងមិនមានឪពុក ហើយក៏ គ្មា នកូនដែរនោះ តែម្នា ក់ក្នុងចំណោមពួកគេទាំងពីរនោះ(សពបុរស ឬសពស្រ្តី)មានបងប្អូនប្រុសខាងម្ដា យម្នា ក់ ឬបងប្អូនស្រីខាងម្ដា យម្នា ក់ ដូចនេះ សម្រាប់ពួក គេម្នា ក់ៗ ទាំងបងប្អូនប្រុសខាងម្តា យ ឬបងប្អូនស្រីខាងម្តា យ គឺទទួលបានចំណែកមួយភាគប្រាំមួយនៃមរតកនោះ។ ហើយប្រសិនបើបងប្អូនប្រុសខាងម្តា យ ឬបង ប្អូនស្រីខាងម្តាយមានគ្នាលើសពីមួយនាក់ សម្រាប់ពួកគេទាំងអស់គ្នា គឺទទួលចំណែកមរតកមួយភាគបីរួមគ្នា និងត្រូវចែកគ្នាស្មើទាំងប្រុសទាំងស្រី។ តាមពិត ពួកគេអាចទទួលបានចំណែករបស់ពួកគេបែបនេះ ក្រោយពីបានបំពេញនូវពាក្យបណ្ដាំរបស់សព និងបានសងបំណុ លរបស់សពរួចរាល់ ដោយភ្ជា ប់នឹងលក្ខខណ្ឌ គឺមិនត្រូវឲ្យបណ្ដាំមរតករបស់សពនោះបង្កផលប៉ពះពាល់ដល់អ្នកដែលទទួលកេរមរតកឡើយ ដូចជាបណ្តាំមរតករបស់សពនោះ លើសពីមួយភាគបីនៃទ្រព្យ សម្បត្តិរបស់សព(ដែលសពបានបន្សល់ទុក)។ ក្បួនច្បាប់ដែលបានចែងក្នុងវាក្យខណ្ឌនេះ គឺជាកិច្ចសន្យាពីអល់ឡោះមកលើពួកអ្នកដែលទ្រង់បានដាក់វាជា កាតព្វកិច្ចលើពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ទាំងនៅលើលោកិយនិងនៅថ្ងៃបរលោក។ ទ្រង់មហាអត់ធ្មត់បំផុតដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌ កម្មដល់អ្នកដែលប្រព្រឹត្តល្មើស(ចំពោះទ្រង់)ភ្លា មៗនោះឡើយ។

تِلْكَ حُدُودُ ٱللَّهِ ۚ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدْخِلْهُ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ وَذَٰلِكَ ٱلْفَوْزُ ٱلْعَظِيمُ ﴿١٣﴾

ក្បួនច្បាប់ដែលបានលើកឡើងស្តីពីបញ្ហាពាក់ព័ន្ធនឹងក្មេងកំព្រា និងបញ្ហាផ្សេងៗទៀតនោះ គឺជាបណ្តា ច្បាប់បញ្ញត្តិរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បាន ដាក់មកលើខ្ញុំបម្រើរបស់ទ្រង់ដើម្បីឲ្យពួកគេអនុវត្តតាម។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីបម្រាមទាំងឡាយរបស់ទ្រង់នោះ អល់ឡោះជាម្ចា ស់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោម វិមានរបស់វា ដោយពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ហើយការតបស្នងរបស់ព្រះជាម្ចា ស់នោះ គឺជាជោគជ័យដ៏ធំធេងដែលគ្មា នជោគជ័យមួយណាអាច ប្រៀបផ្ទឹមបានឡើយ។

وَمَن يَعْصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدْخِلْهُ نَارًا خَـٰلِدًۭا فِيهَا وَلَهُۥ عَذَابٌۭ مُّهِينٌۭ ﴿١٤﴾

ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដោយបោះបង់ក្បួនច្បាប់ទាំងឡាយរបស់អល់ឡោះ និងមិនអនុវត្តតាមវា ឬក៏មានការសង្ស័យនៅ ក្នុងច្បាប់ទាំងឡាយរបស់ទ្រង់ ព្រមទាំងបានបំពានព្រំដែនដែលអល់ឡោះជាម្ចា ស់បានកំណត់នោះ ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងភ្លើងនរកដោយគេស្ថិតនៅក្នុងនោះ ជាអមតៈ ហើយគេនឹងទទួលទណ្ឌ កម្មដ៏អាម៉ា សបំផុតនៅក្នុងនោះ។

وَٱلَّـٰتِى يَأْتِينَ ٱلْفَـٰحِشَةَ مِن نِّسَآئِكُمْ فَٱسْتَشْهِدُوا۟ عَلَيْهِنَّ أَرْبَعَةًۭ مِّنكُمْ ۖ فَإِن شَهِدُوا۟ فَأَمْسِكُوهُنَّ فِى ٱلْبُيُوتِ حَتَّىٰ يَتَوَفَّىٰهُنَّ ٱلْمَوْتُ أَوْ يَجْعَلَ ٱللَّهُ لَهُنَّ سَبِيلًۭا ﴿١٥﴾

ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា(ការរួមភេទរវាងបុរសនិងស្ត្រីដោយមិនបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ឥស្លា ម)ក្នុងចំណោមបណ្ដា ស្ត្រីរបស់ពួកអ្នកដែលពួកនាងបានរៀបការរួច ឬក៏មិនទាន់រៀបការក៏ដោយ ចូរពួកអ្នកស្វែងរកសាក្សីចំនួនបួននាក់ជាបុរស ដែលជាជនមូស្លីម ហើយមានភាព សច្ចៈ(យុត្តិធម៌)ក្នុងចំណោមពួកអ្នកដើម្បីធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើមានសាក្សីបួននាក់បញ្ជា ក់លើការប្រព្រឹត្តអំពើអសីលធម៌របស់ពួកនាងហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ ជាការដាក់ទណ្ឌកម្មលើពួកនាង រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេង ដល់ពួកនាងក្រៅពីការឃុំខ្លួន។ ក្រោយមក អល់ឡោះជាម្ចាស់ក៏បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកគេនៅក្នុងរឿងនេះ ដោយអល់ឡោះបានដាក់បទបញ្ញត្តិឲ្យ វាយចំនួនមួយរយរំពាត់ចំពោះស្រ្តីដែលមិនទាន់រៀបការដែលប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា) ហើយត្រូវនិរទេសខ្លួន(ចេញពីស្រុកភូមិ)រយៈពេលមួយឆ្នាំ ហើយ និងត្រូវគប់នឹងដុំថ្មរហូតដល់ស្លា ប់ចំពោះស្ត្រីដែលរៀបការរួច(ហើយបានប្រព្រឹត្តហ្ស៊ីណា)។

وَٱلَّذَانِ يَأْتِيَـٰنِهَا مِنكُمْ فَـَٔاذُوهُمَا ۖ فَإِن تَابَا وَأَصْلَحَا فَأَعْرِضُوا۟ عَنْهُمَآ ۗ إِنَّ ٱللَّهَ كَانَ تَوَّابًۭا رَّحِيمًا ﴿١٦﴾

ហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក (មិនថាអ្នករៀបការរួច ឬអ្នកមិនទាន់រៀបការ) ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរ ដោយប្រើពាក្យសម្តីបញ្ឈឺ និងដាក់ទណ្ឌ កម្មពួកគេនូវអ្វីដែលសាកសមធ្វើឲ្យគេទទួលរងនូវការអាម៉ា ស់និងការស្តីបន្ទោ ស។ តែប្រសិនបើពួកគេទាំងពីរបោះបង់នូវអ្វី ដែលពួកគេកំពុងតែប្រព្រឹត្ត ហើយពួកគេបានកែប្រែទង្វើរបស់ពួកគេទាំងពីរវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ ពីព្រោះថា អ្នកដែលទទួលសារភាព កំហុសពីបាបកម្មនោះ ប្រៀបដូចអ្នកដែលគ្មា នបាបកម្មដែរ។ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ بلغ គម្ពីរគួរអាន · តាហ្វសៀរ ទ្រង់ជាអ្នកដែលមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ ការដាក់ទោសបែបនេះ គឺត្រូវបានកំណត់នៅក្នុងដំណាក់កាលដំបូង។ បន្ទាប់មក ច្បាប់នេះក៏ត្រូវបាន ផ្លាស់ប្តូចេញ ហើយត្រូវបានជំនួសវិញដោយឲ្យវាយមួយរយរំពាត់ និងនិរទេសខ្លួន(រយៈពេលមួយឆ្នាំ)ចំពោះអ្នកដែលមិនទាន់រៀបការ។ រីឯអ្នកដែលរៀបការរួច ត្រូវគប់និងដុំថ្មរហូតដល់ស្លា ប់។

إِنَّمَا ٱلتَّوْبَةُ عَلَى ٱللَّهِ لِلَّذِينَ يَعْمَلُونَ ٱلسُّوٓءَ بِجَهَـٰلَةٍۢ ثُمَّ يَتُوبُونَ مِن قَرِيبٍۢ فَأُو۟لَـٰٓئِكَ يَتُوبُ ٱللَّهُ عَلَيْهِمْ ۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًۭا ﴿١٧﴾

حكيما តាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើបាបកម្ម និងអំពើល្មើសដោយភាពល្ងង់ខ្លៅរបស់ពួកគេមិន ដឹងពីលទ្ធផលចុងក្រោយនិងផលវិបាករបស់វាទៅថ្ងៃខាងមុខ(ហើយរឿងនេះគឺចំពោះទាំងអ្នកដែលប្រព្រឹត្តបាបកម្មដោយចេតនា ឬដោយអចេតនា) ក្រោយមក ពួកគេបានវិលត្រឡប់សារភាពកំហុសទៅកាន់ម្ចា ស់របស់ពួកគេវិញមុនពេលដែលសេចក្តីស្លាប់បានមកដល់។ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការ សារភាពកំហុសរបស់ពួកគេ ហើយទ្រង់នឹងអភ័យទោសឲ្យពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ ហើយអល់ឡោះមហាដឹងបំផុតអំពីស្ថានភាព របស់ម៉ា ខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិ តក្នុងការចាត់ចែងនិងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

وَلَيْسَتِ ٱلتَّوْبَةُ لِلَّذِينَ يَعْمَلُونَ ٱلسَّيِّـَٔاتِ حَتَّىٰٓ إِذَا حَضَرَ أَحَدَهُمُ ٱلْمَوْتُ قَالَ إِنِّى تُبْتُ ٱلْـَٔـٰنَ وَلَا ٱلَّذِينَ يَمُوتُونَ وَهُمْ كُفَّارٌ ۚ أُو۟لَـٰٓئِكَ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًۭا ﴿١٨﴾

ហើយអល់ឡោះនឹងមិនទទួលយកការសារភាពកំហុសឡើយចំពោះជនណាដែលនៅតែបន្តប្រព្រឹត្តអំពើបាបកម្ម ហើយមិនព្រមទទួលសារភាពកំហុស រហូតដល់ សេចក្តីស្លាប់បានមកដល់ ទើបនៅពេលនោះម្នាក់ៗនៃពួកគេនិយាយថាៈ នៅពេលនេះ ខ្ញុំសូមសារភាពកំហុសចំពោះអំពើល្មើសដែលខ្ញុំបានប្រព្រឹត្តនោះហើយ។ ហើយអល់ឡោះជាម្ចា ស់ក៏មិនទទួលយកការសារភាពកំហុសរបស់ពួកដែលស្លាប់ក្នុងខណៈពេលដែលពួកគេនៅតែបន្តស្ថិតក្នុងភាពគ្មា នជំនឿនោះដែរ។ ពួកដែល នៅតែបន្តប្រព្រឹត្តទង្វើល្មើស និងពួកដែលបានស្លាប់ក្នុងខណៈដែលពួកគេស្ថិតក្នុងភាពគ្មា នជំនឿទាំងនោះហើយដែលយើងបានត្រៀមសម្រាប់ពួកគេនូវទណ្ឌ កម្ម ដ៏ខ្លោ ចផ្សាបំផុត។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا يَحِلُّ لَكُمْ أَن تَرِثُوا۟ ٱلنِّسَآءَ كَرْهًۭا ۖ وَلَا تَعْضُلُوهُنَّ لِتَذْهَبُوا۟ بِبَعْضِ مَآ ءَاتَيْتُمُوهُنَّ إِلَّآ أَن يَأْتِينَ بِفَـٰحِشَةٍۢ مُّبَيِّنَةٍۢ ۚ وَعَاشِرُوهُنَّ بِٱلْمَعْرُوفِ ۚ فَإِن كَرِهْتُمُوهُنَّ فَعَسَىٰٓ أَن تَكْرَهُوا۟ شَيْـًۭٔا وَيَجْعَلَ ٱللَّهُ فِيهِ خَيْرًۭا كَثِيرًۭا ﴿١٩﴾

كثيرا ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានគោរពប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! គេមិនអនុញ្ញាតឲ្យពួកអ្នកយកប្រពន្ធឪពុករបស់ពួកអ្នកធ្វើជាកេរ មរតកដូចពួកអ្នកទទួលកេរមរតកទ្រព្យសម្បត្តិ ដោយពួកអ្នកយកពួកនាងមករៀបការធ្វើជាប្រពន្ធរបស់ពួកអ្នក ឬក៏រៀបការពួកនាងទៅឲ្យនរណាម្នាក់តាមតែចិត្ត ចង់របស់ពួកអ្នក ឬហាមឃាត់ពួកនាងមិនឲ្យយកប្តីទៀតនោះឡើយ ហើយគេក៏មិនអនុញ្ញាតឲ្យពួកអ្នករក្សាទុកមិនព្រមលែងលះប្រពន្ធដែលពួកអ្នកមិនពេញចិត្ត ក្នុងគោលបំណងដើម្បីធ្វើបាបពួកនាង រហូតដល់ពួកនាងលះបង់ឲ្យពួកអ្នកនូវខាន់ស្លាមួយចំនួនដែលពួកអ្នកបានផ្តល់ឲ្យពួកនាង ឬផ្សេងពីនោះទៀតនោះដែរ លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌ច្បាស់លាស់ ដូចជាអំពើហ្ស៊ីណាជាដើម។ ហើយប្រសិនបើពួកនាងបានប្រព្រឹត្តបែបនោះ គឺគេអនុញ្ញតឲ្យពួកអ្នកអាច រក្សាទុកពួកនាង មិនព្រមលែងលះ និងដាក់គំនាបលើពួកនាង រហូតដល់ពួកនាងធ្វើការលោះខ្លួនចេញពីពួកអ្នកដោយប្រគល់ខាន់ស្លាដែលពួកអ្នកបានឲ្យពួកនាង នោះត្រឡប់មកវិញ។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកដោយការរួមរស់ដែលប្រកបដោយគុណធម៌តាមរយៈការបញ្ឈប់នូវការបៀតបៀន ហើយប្រឹងប្រែងធ្វើល្អ(ចំពោះគ្នា)។ ហើយប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាងដោយប្រការណាមួយនៃកិច្ចការលោកិយនោះ ចូរពួកអ្នកទ្រាំអត់ធ្មត់ចំពោះពួក នាងចុះ។ ជួនកាល អ្វីដែលពួកអ្នកមិនពេញចិត្ដនោះ អល់ឡោះនឹងធ្វើឲ្យវាល្អប្រសើរលើសលប់សម្រាប់ពួកអ្នក ទាំងការរស់នៅលោកិយ និងនៅថ្ងៃបរលោក(ក៏ អាចថាបាន)។

وَإِنْ أَرَدتُّمُ ٱسْتِبْدَالَ زَوْجٍۢ مَّكَانَ زَوْجٍۢ وَءَاتَيْتُمْ إِحْدَىٰهُنَّ قِنطَارًۭا فَلَا تَأْخُذُوا۟ مِنْهُ شَيْـًٔا ۚ أَتَأْخُذُونَهُۥ بُهْتَـٰنًۭا وَإِثْمًۭا مُّبِينًۭا ﴿٢٠﴾

م بينا ហើយប្រសិនបើពួកអ្នក(ឱប្តីទាំងឡាយ)មានបំណងលែងលះប្រពន្ធ ហើយយកប្រពន្ធផេ្សងទៀតនោះ គឺគ្មា នទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងរឿងនោះ។ ហើយ ប្រសិនបើពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើនដែលជាប្រាក់ខាន់ស្លា ឲ្យទៅប្រពន្ធដែលពួកអ្នកសម្រេចចិត្តលែងលះហើយនោះ គឺគេមិនអនុញ្ញា តឲ្យពួកអ្នកយកទ្ بلغ គម្ពីរគួរអាន · តាហ្វសៀរ រព្យសម្បត្តិទាំងនោះមកវិញឡើយសូម្បីបន្ដិច។ ជាការពិតណាស់ ប្រសិនបើពួកអ្នកយកប្រាក់ខាន់ស្លាពីពួកនាងដែលពួកអ្នកបានប្រគល់ឲ្យពួកអ្នកនាងនោះ គឺត្រូវ បានចាត់ទុកថាជាការបង្កើតពាក្យកុហកយ៉ា ងច្បាស់លាស់និងជាបាបកម្មយ៉ា ងច្បាស់ក្រឡែត។ وكيف تأخذونه وقد أفض بعضكم إلى بعض وأخذن منكم ميثقا غليظا

وَكَيْفَ تَأْخُذُونَهُۥ وَقَدْ أَفْضَىٰ بَعْضُكُمْ إِلَىٰ بَعْضٍۢ وَأَخَذْنَ مِنكُم مِّيثَـٰقًا غَلِيظًۭا ﴿٢١﴾

តើពួកអ្នកយកអ្វីដែលជាខាន់ស្លាដែលពួកអ្នកបានផ្ដល់ឲ្យពួកនាងរួចហើយនោះមកវិញយ៉ា ងដូចមេ្ដច ខណៈដែលពួកអ្នកធ្លា ប់មានទំនាក់ទំនងល្អជាមួយគ្នា ស្រឡាញ់គ្នា រួមរស់ជាមួយគ្នា និងបានដឹងពីអាថ៌កំបាំងគ្នាទៅវិញទៅមករួចទៅហើយនោះ?ពិតប្រាកដណាស់ ការលោភលន់ចង់បានទ្រព្យសម្បត្តិដែលស្ថិតនៅ ក្នុងដៃរបស់ពួកនាងក្រោយពីការលែងលះហើយនោះ វាគឺជារឿងមួយដែលត្រូវបានជំទាស់ និងជារឿងមួយដ៏អាក្រក់។ហើយពិតប្រាកដណាស់ ពីមុនមកពួកនាង បានទទួលយកកិច្ចសន្យាដ៏រឹងមាំមួយអំពីពួកអ្នក នោះគឺការទទួលបានការអនុញ្ញាតក្នុងការរួមរស់ជាមួយពួកនាង ដោយបន្ទូលរបស់អល់ឡោះ និងច្បាប់បញ្ញត្តិ របស់ទ្រង់។

وَلَا تَنكِحُوا۟ مَا نَكَحَ ءَابَآؤُكُم مِّنَ ٱلنِّسَآءِ إِلَّا مَا قَدْ سَلَفَ ۚ إِنَّهُۥ كَانَ فَـٰحِشَةًۭ وَمَقْتًۭا وَسَآءَ سَبِيلًا ﴿٢٢﴾

ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឲ្យសោះ ពីព្រោះការធ្វើបែបនោះគឺត្រូវបានហាមឃាត់ លើកលែងតែអ្វីដែលបានកន្លងផុតទៅមុនពេលដែលសាសនាឥស្លាមបានមកដល់នោះ គឺគ្មា នទោសពៃរ៍អ្វីឡើយលើរូបគេ។ ការដែលកូនប្រុសរៀបការជាមួយនឹង ប្រពន្ធរបស់ឪពុកពួកគេនោះ គឺជារឿងស្មោកគ្រោកបំផុត និងជាមូលហេតុដែលធ្វើឲ្យអល់ឡោះខឹងសម្បារទៅលើជនណាប្រព្រឹត្តបែបនោះ ហើយវាជាមាគ៌ាដ៏ អាក្រក់បំផុតសម្រាប់អ្នកដែលដើរតាមមាគ៌ា បែបនោះ។

حُرِّمَتْ عَلَيْكُمْ أُمَّهَـٰتُكُمْ وَبَنَاتُكُمْ وَأَخَوَٰتُكُمْ وَعَمَّـٰتُكُمْ وَخَـٰلَـٰتُكُمْ وَبَنَاتُ ٱلْأَخِ وَبَنَاتُ ٱلْأُخْتِ وَأُمَّهَـٰتُكُمُ ٱلَّـٰتِىٓ أَرْضَعْنَكُمْ وَأَخَوَٰتُكُم مِّنَ ٱلرَّضَـٰعَةِ وَأُمَّهَـٰتُ نِسَآئِكُمْ وَرَبَـٰٓئِبُكُمُ ٱلَّـٰتِى فِى حُجُورِكُم مِّن نِّسَآئِكُمُ ٱلَّـٰتِى دَخَلْتُم بِهِنَّ فَإِن لَّمْ تَكُونُوا۟ دَخَلْتُم بِهِنَّ فَلَا جُنَاحَ عَلَيْكُمْ وَحَلَـٰٓئِلُ أَبْنَآئِكُمُ ٱلَّذِينَ مِنْ أَصْلَـٰبِكُمْ وَأَن تَجْمَعُوا۟ بَيْنَ ٱلْأُخْتَيْنِ إِلَّا مَا قَدْ سَلَفَ ۗ إِنَّ ٱللَّهَ كَانَ غَفُورًۭا رَّحِيمًۭا ﴿٢٣﴾

អល់ឡោះជាម្ចាស់បានហាមឃាត់ពួកអ្នកមិនឲ្យរៀបការជាមួយម្ដាយរបស់ពួកអ្នក និងខ្សែម្តាយឡើងលើ ពោលគឺ ជីដូន ជីទួត ជីលួត...ទាំងខាងឪពុក និងខាង ម្តា យ។ ហើយអល់ឡោះក៏បានហាមឃាត់ដែរ ការរៀបការជាមួយកូនស្រីរបស់ពួកអ្នក និងខ្សែកូនចុះក្រោមតទៅពោលគឺ ចៅ ចៅទួត ចៅលួត...ទាំងខាងកូនប្រុស និងខាងកូនស្រី។ ហើយទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយបងប្អូនស្រីបង្កើតរបស់ពួកអ្នក ឬបងប្អូនស្រីរួមម្តាយ ឬបងប្អូនស្រីរួមឪពុក។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងម្តាយមីងខាងឪពុករបស់ពួកអ្នក ហើយនិងខ្សែមីងទៅឡើងលើ(ខាងឪពុក)។ ហើយ(ទ្រង់ក៏ បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងម្តា យមីងខាងម្ដា យរបស់ពួកអ្នក និងខ្សែមីងឡើងលើ(ខាងម្តា យ)។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិន ឲ្យរៀបការជាមួយ)នឹងកូនស្រីរបស់បងប្អូនប្រុសរបស់ពួកអ្នក និងកូនស្រីរបស់បងប្អូនស្រីរបស់ពួកអ្នក(ក្មួយស្រីបង្កើត) ព្រមទាំកូនចៅស្រីរបស់ពួកគេ។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងម៉ែដោះរបស់ពួកអ្នកដែលបានបំបៅពួកអ្នក និងបងប្អូនស្រីតាមរយៈការបំបៅដោះតែមួយជាមួយ ពួកអ្នក និងម្ដាយក្មេករបស់ពួកអ្នក ទោះបីប្រពន្ធនោះ ពួកអ្នកបានរួមដំណេកជាមួយនាងរួចហើយ ឬមិនទាន់បានរួមដំណេកជាមួយពួកនាងក្តី។ ហើយ(ទ្រង់ក៏ បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងកូនស្រីប្រពន្ធរបស់ពួកអ្នក(កូនស្រីចុង)ដែលបានមកពីប្តីផ្សេងដែលជាធម្មតាពួកនាងធំធាត់ឡើងនៅក្នុងផ្ទះរបស់ ពួកអ្នក ឬក៏មិនមែនធំធាត់ឡើងនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ប្រសិនបើពួកអ្នកបានរួមដំណេកជាមួយម្តាយរបស់ពួកនាងរួចហើយនោះ។ តែប្រសិនបើពួកអ្នក មិនទាន់បានរួមដំណេកជាមួយម្តា យរបស់ពួកនាង(ម្តា យរបស់កូនស្រីចុង)ទេ គឺគ្មា នទោសពៃរ៍លើពួកអ្នកឡើយក្នុងការរៀបការជាមួយកូនស្រីរបស់ពួកនាង(កូន ស្រីចុង)នោះ។ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឲ្យរៀបការជាមួយ)នឹងប្រពន្ធរបស់កូនប្រុសបង្កើតរបស់ពួកអ្នក(កូនប្រសារ) ទោះបីពួកគេមិនទាន់បានរួម ដំណេកជាមួយពួកនាងក៏ដោយ។ ហើយត្រូវបានរាប់បញ្ចូលក្នុងច្បាប់(ដែលហាមឃាត់មិនឲ្យរៀបការជាមួយ)នេះដែរ គឺប្រពន្ធកូនប្រុសរបស់ពួកអ្នកតាមរយៈការ បំបៅដោះ។ ហើយគេ(អល់ឡោះ)ក៏បានហាមឃាត់លើពួកអ្នកផងដែរមិនឲ្យរៀបកាជាមួយស្រ្តីពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ឬបងប្អូនតាមរយៈការបៅដោះ ជាមួយគ្នានោះឡើយ លើកលែងតែអ្វីដែលបានកន្លងផុតទៅនៅសម័យអវិជ្ជា គឺអល់ឡោះបានអភ័យទោសឲ្យក្នុងរឿងនោះ។ ពិតប្រាកដណាស់ អល់ឡោះជា ម្ចាស់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលសារភាពកំហុសចំពោះទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ មានភស្តុតាង បញ្ជា ក់នៅក្នុងស៊ុណ្ណះ(លំអានរបស់ព្យាការី)ផងដែរដែលហាមឃាត់មិនឲ្យរៀបការរួមគ្នា រវាងស្រីម្នា ក់និងម្តា យមីងរបស់នាងមិនថាខាងឪពុកឬខាងម្តា យ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ وَٱلْمُحْصَنَـٰتُ مِنَ ٱلنِّسَآءِ إِلَّا مَا مَلَكَتْ أَيْمَـٰنُكُمْ ۖ كِتَـٰبَ ٱللَّهِ عَلَيْكُمْ ۚ وَأُحِلَّ لَكُم مَّا وَرَآءَ ذَٰلِكُمْ أَن تَبْتَغُوا۟ بِأَمْوَٰلِكُم مُّحْصِنِينَ غَيْرَ مُسَـٰفِحِينَ ۚ فَمَا ٱسْتَمْتَعْتُم بِهِۦ مِنْهُنَّ فَـَٔاتُوهُنَّ أُجُورَهُنَّ فَرِيضَةًۭ ۚ وَلَا جُنَاحَ عَلَيْكُمْ فِيمَا تَرَٰضَيْتُم بِهِۦ مِنۢ بَعْدِ ٱلْفَرِيضَةِ ۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًۭا ﴿٢٤﴾

ហើយអល់ឡោះជាម្ចា ស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យរៀបការនឹងស្ដី្រដែលមានប្ដីរួច លើកលែងតែស្រ្តីទាំងនោះជាឈ្លើយសឹកដែលចាប់បាននៅក្នុងសង្គ្រា ម ក្នុងមាគ៌ា របស់អល់ឡោះ។ ដូចនេះទ្រង់អនុញ្ញា តឲ្យពួកអ្នកអាចរួមដំណេកជាមួយនឹងពួកនាងបន្ទា ប់ពីស្បូនរបស់ពួកនាងបានជ្រះស្អាតពីឈាមរដូវ។ ទាំងនោះគឺជា ការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយអល់ឡោះបានអនុញ្ញា តឱ្យពួកអ្នក(អាចរៀបការ)ចំពោះស្ដ្រីផ្សេងក្រៅស្ត្រីដែលបានលើកឡើងខាងលើ ដោយពួក អ្នកអាចស្វែងរកស្រ្ដីដោយទ្រព្យសម្បត្តិផ្ទា ល់ខ្លួនរបស់ពួកអ្នកដើម្បីរៀបការជាមួយពួកនាងដោយស្របច្បាប់ គឺពុំមែនក្នុងគោលបំណងដើម្បីប្រព្រឹត្តហ្ស៊ីណា(នឹង ពួកនាង)នោះឡើយ។ ហើយប្រសិនបើពួកអ្នកបានរួមដំណេកជាមួយពួកនាងតាមរយៈការរៀបការស្របច្បាប់ហើយនោះ ដូច្នេះ ចូរពួកអ្នកផ្ដល់ឲ្យពួកនាងនូវប្រាក់ ខាន់ស្លារបស់ពួកនាងដែលអល់ឡោះបានដាក់ជាកាតព្វកិច្ចចាំបាច់លើពួកអ្នក។ ហើយគ្មា នទោសពៃរ៍ចំពោះពួកអ្នកឡើយនូវអ្វីដែលពួកអ្នកបានឯកភាពគ្នា នឹងវា(ខាន់ស្លា)បន្ទា ប់ពីពួកអ្នកបានកំណត់វារួច ដោយការបន្ថែមលើវា ឬក៏អធ្យាស្រ័យ(បន្ធូរបន្ថយ)ខ្លះអំពីវា។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាដឹងបំផុត ចំពោះម៉ា ខ្លូករបស់ទ្រង់ដោយគ្មានអ្វីមួយក្នុងចំណោមពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តនៅក្នុងការចាត់ចែង និងការដាក់បញ្ញត្តិ ច្បាប់របស់ទ្រង់។

وَمَن لَّمْ يَسْتَطِعْ مِنكُمْ طَوْلًا أَن يَنكِحَ ٱلْمُحْصَنَـٰتِ ٱلْمُؤْمِنَـٰتِ فَمِن مَّا مَلَكَتْ أَيْمَـٰنُكُم مِّن فَتَيَـٰتِكُمُ ٱلْمُؤْمِنَـٰتِ ۚ وَٱللَّهُ أَعْلَمُ بِإِيمَـٰنِكُم ۚ بَعْضُكُم مِّنۢ بَعْضٍۢ ۚ فَٱنكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَءَاتُوهُنَّ أُجُورَهُنَّ بِٱلْمَعْرُوفِ مُحْصَنَـٰتٍ غَيْرَ مُسَـٰفِحَـٰتٍۢ وَلَا مُتَّخِذَٰتِ أَخْدَانٍۢ ۚ فَإِذَآ أُحْصِنَّ فَإِنْ أَتَيْنَ بِفَـٰحِشَةٍۢ فَعَلَيْهِنَّ نِصْفُ مَا عَلَى ٱلْمُحْصَنَـٰتِ مِنَ ٱلْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِىَ ٱلْعَنَتَ مِنكُمْ ۚ وَأَن تَصْبِرُوا۟ خَيْرٌۭ لَّكُمْ ۗ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٢٥﴾

ه ហើយជនណាមួយក្នុងចំណោមពួកអ្នក(ឱបុរសទាំងឡាយ)គ្មា នទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីរៀបការជាមួយនឹងស្រ្ដីដែលមានសិទ្ធិសេរីភាពទេនោះ គេអនុញ្ញា តឲ្យ គាត់អាចរៀបការជាមួយនឹងស្ត្រីបម្រើដាច់ថ្លៃដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ប្រសិនបើពួកនាងជាអ្នកមានជំនឿដូចអ្វីដែលគេបានបង្ហា ញចំពោះពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីធាតុពិតនៃសេចក្តីជំនឿរបស់ពួកអ្នក និងអាថ៌កំបាំងនៃស្ថានភាពរបស់ពួកអ្នក។ ពួកអ្នកនិងពួកនាង គឺស្មើភាពគ្នា ទាំងក្នុងសាសនា និងក្នុងភាពជាមនុស្សជាតិ។ ដូច្នេះ ចូរពួកអ្នកកុំបដិសេធចំពោះការរៀបការជាមួយពួកនាង(ស្ត្រីបម្រើដាច់ថ្លៃ) ហើយចូរពួកអ្នករៀបការជាមួយពួកនាងដោយមាន ការអនុញ្ញា តពីចៅហ្វាយនាយរបស់ពួកនាង ហើយចូរពួកអ្នកផ្ដល់ឲ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដោយគ្មា នការកេងបំបាត់ឬពន្យាពេលនោះទេ ប្រសិនបើពួក នាងជាស្រ្តីសា្អតស្អំ ពុំមែនជាស្រ្តីពេស្យាចារ និងពុំមែនជាស្រ្តីដែលមានសាហាយស្មន់ហ្ស៊ីណាដែលយកពួកនាងគ្រាន់តែដើម្បីប្រព្រឹត្តហ្ស៊ីណាជាមួយពួកនាង ដោយស្ងាត់ៗឡើយ។ ហើយប្រសិនបើពួកនាងបានរៀបការ(មានប្ដី)រួច ក្រោយមកពួកនាងបានប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា ពួកនាងត្រូវបានកំណត់ឲ្យទទួល ទណ្ឌកម្មពាក់កណ្ដា លនៃទណ្ឌកម្មរបស់ស្រី្ដដែលមានសេរីភាព (គឺត្រូវវាយ )ចំនួនហាសិបរំពាត់ និងមិនត្រូវគប់នឹងដុំថ្មរហូតដល់ស្លាប់ចំពោះពួកនាងឡើយ គឺ ខុសពីស្រ្តីដែលមានប្ដីរួចក្នុងចំណោមស្រ្តីដែលមានសេរីភាពនៅពេលដែលពួកនាងបានប្រព្រឹត្តហ្ស៊ីណា។ ការលើកឡើងអំពីការអនុញ្ញា តឲ្យរៀបការជាមួយស្រ្តី បម្រើដាច់ថ្លៃដែលជាអ្នកមានជំនឿ និងស្អាតស្អំនោះ គឺជាការអនុគ្រោះចំពោះអ្នកដែលគ្មា នលទ្ធភាពរៀបការជាមួយស្រ្តីដែលមានសិទ្ធិសេរីភាពដោយខ្លា ចខ្លួន របស់គេធ្លាក់ក្នុងប្រការហ្ស៊ីណា។ ហើយការអត់ធ្មត់មិនរៀបការជាមួយស្រ្តីបម្រើដាច់ថ្លៃនោះ គឺជាការប្រសើរជាង ដើម្បីការពារកូនចៅពីការក្លាយជាខ្ញុំបម្រើគេ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្ដីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់បានដាក់ច្បាប់ឲ្យពួកគេអាចរៀបការជាមួយនឹងស្រ្តីបម្រើដាច់ថ្លៃ នៅក្នុងគ្រាដែលគេអសមត្ថភាពរៀបការ ជាមួយនឹងស្រ្តីដែលមានសិទ្ធិសេរីភាពនៅពេលដែលគេខ្លា ចធ្លា ក់ក្នុងប្រការហ្ស៊ីណានោះ។

يُرِيدُ ٱللَّهُ لِيُبَيِّنَ لَكُمْ وَيَهْدِيَكُمْ سُنَنَ ٱلَّذِينَ مِن قَبْلِكُمْ وَيَتُوبَ عَلَيْكُمْ ۗ وَٱللَّهُ عَلِيمٌ حَكِيمٌۭ ﴿٢٦﴾

អល់ឡោះជាម្ចាស់ទ្រង់ដាក់ក្បួនច្បាប់ទាំងនេះដល់ពួកអ្នក គឺទ្រង់មានបំណងបញ្ជាក់ប្រាប់ពួកអ្នកអំពីអត្តសញ្ញាណនៃក្បួនច្បាប់ និងសាសនារបស់ទ្រង់ ព្រមទាំង បញ្ជា ក់ពីអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ពួកអ្នកទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់មានបំណងចង់ចង្អុលបង្ហា ញពួកអ្នកទៅកាន់មាគ៌ា របស់ បណ្តា ព្យាការីជំនាន់មុនពួកអ្នកនៅក្នុងការអនុញ្ញាត និងការហាមឃាត់ និងភាពពេញលេញរបស់ពួកគេ ព្រមទាំងមាគ៌ាដ៏គួរឲ្យកោតសរសើររបស់ពួកគេ ដើម្បីឲ្យ ពួកអ្នកដើរតាមពួកគេ។ ហើយទ្រង់ក៏មានបំណងចង់ត្រឡប់ពួកអ្នកចាកចេញពីការប្រព្រឹត្រល្មើសចំពោះទ្រង់ទៅកាន់ការគោរពប្រតិបត្តិចំពោះទ្រង់វិញ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលមានប្រយោជន៍ចំពោះខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះហើយ ទ្រង់ក៏ដាក់បញ្ញត្តិច្បាប់របស់ទ្រង់ដល់ពួកគេ។ ទ្រង់មហាគតិបណ្ឌិ ត នៅក្នុងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ចំពោះកិច្ចការរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَٱللَّهُ يُرِيدُ أَن يَتُوبَ عَلَيْكُمْ وَيُرِيدُ ٱلَّذِينَ يَتَّبِعُونَ ٱلشَّهَوَٰتِ أَن تَمِيلُوا۟ مَيْلًا عَظِيمًۭا ﴿٢٧﴾

ហើយអល់ឡោះទ្រង់មានបំណងចង់ទទួលយកការសារភាពកំហុសរបស់ពួកអ្នក និងអភ័យទោសនូវអំពើអាក្រក់របស់ពួកអ្នក តែពួកដែលដើរតាមទំនើងចិត្តរបស់ ពួកគេវិញពួកគេចង់ឲ្យពួកអ្នក(អ្នកមានជំនឿ)ងាកចេញពីមាគ៌ា ដ៏ត្រឹមត្រូវយ៉ា ងឆ្ងា យបំផុត។

يُرِيدُ ٱللَّهُ أَن يُخَفِّفَ عَنكُمْ ۚ وَخُلِقَ ٱلْإِنسَـٰنُ ضَعِيفًۭا ﴿٢٨﴾

អល់ឡោះទ្រង់មានបំណងចង់បន្ធូរបន្ថយនូវអ្វីដែលទ្រង់បានដាក់ច្បាប់បញ្ញត្តិលើពួកអ្នក ដោយទ្រង់មិនដាក់បន្ទុកលើពួកអ្នកនូវអ្វីដែលពួកអ្នកគ្មា នសមត្ថភាពធ្វើ នោះឡើយ ពីព្រោះទ្រង់ដឹងបំផុតពីភាពទន់ខ្សោយរបស់មនុស្ស ទាំងរូបសម្បត្តិ និងចរិយាសម្បត្តិ។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَأْكُلُوٓا۟ أَمْوَٰلَكُم بَيْنَكُم بِٱلْبَـٰطِلِ إِلَّآ أَن تَكُونَ تِجَـٰرَةً عَن تَرَاضٍۢ مِّنكُمْ ۚ وَلَا تَقْتُلُوٓا۟ أَنفُسَكُمْ ۚ إِنَّ ٱللَّهَ كَانَ بِكُمْ رَحِيمًۭا ﴿٢٩﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឲ្យសោះ ដូចជាដោយ ការរឹបអូស ការលួច និងការសូកប៉ាន់ជាដើម លើកលែងតែការយកទ្រព្យសម្បត្តិនោះតាមរយៈការធ្វើជំនួញដែលមានការឯកភាពគ្នារវាងភាគីទាំងសងខាង ប៉ុណ្ណោះ ដែលទ្រង់អនុញ្ញាតឲ្យពួកអ្នកទទួលនិងចំណាយចាយវាយវាបាន។ ហើយចូរពួកអ្នកកុំសម្លាប់គ្នាទៅវិញទៅមក និងកុំសម្លាប់ខ្លួនឯង ហើយកុំបណ្ដោ យ ខ្លួនឱ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រឡាញ់ចំពោះពួកអ្នកបំផុត ហើយក្នុងចំណោមក្ដីមេត្តាករុណា របស់ទ្រង់នោះ គឺទ្រង់បានហាមឃាត់ការសម្លា ប់ជីវិត ការបំពានលើទ្រព្យសម្បត្តិ និងបំពានលើកិត្តិយសរបស់ពួកអ្នក។

وَمَن يَفْعَلْ ذَٰلِكَ عُدْوَٰنًۭا وَظُلْمًۭا فَسَوْفَ نُصْلِيهِ نَارًۭا ۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ﴿٣٠﴾

ហើយជនណាធ្វើដូច្នោះដោយបំពានលើបម្រាមដែលបានហាមឃាត់ខាងលើ ដោយគេបានរំលោភបំពានទ្រព្យសម្បត្តិអ្នកដទៃ ឬក៏បំពានចំពោះអ្នកដទៃតាមរយៈ ការសម្លាប់ជាដើម ដោយគេដឹងយ៉ា ងច្បាស់ថាជាការបំពាន មិនមែនដោយភាពល្ងង់ខ្លៅ ឬដោយការភ្លេចភ្លាំង(មានចេតនា)ទេនោះ អល់ឡោះជាម្ចាស់នឹងបញ្ចូល គេទៅក្នុងឋាននរកដ៏ធំធេងនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវការឈឺចាប់ដោយសារកម្ដៅ និងទណ្ឌកម្មរបស់វា(ឋាននរក)។ ហើយការធ្វើដូច្នោះ គឺជាការ ងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចា ស់ ពីព្រោះទ្រង់គឺជាអ្នកដែលមានអានុភាពខ្លាំងក្លា បំផុតដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

إِن تَجْتَنِبُوا۟ كَبَآئِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنكُمْ سَيِّـَٔاتِكُمْ وَنُدْخِلْكُم مُّدْخَلًۭا كَرِيمًۭا ﴿٣١﴾

ប្រសិនបើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)អាចជៀសផុតពីបាបកម្មធំៗដូចជា ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ(ពហុទេពនិយម) អកត្តញ្ញូចំពោះឪពុកម្ដាយ សម្លាប់ ជីវិត(ដែលគេហាមឃាត់) និងស៊ីការប្រាក់នោះ យើងនឹងអធ្យាស្រ័យចំពោះបាបកម្មតូចៗដែលពួកអ្នកបានប្រព្រឹត្តវា ដោយការលុបបំបាត់(បាបកម្មតូចៗនោះ) និង ជម្រុះវាចោលហើយយើងនឹងបញ្ចូលពួកអ្នកទៅក្នុងកន្លែងមួយដ៏ឧត្តុង្គឧត្តមបំផុតនៅឯអល់ឡោះជាម្ចា ស់ នោះគឺឋានសួគ៌។

وَلَا تَتَمَنَّوْا۟ مَا فَضَّلَ ٱللَّهُ بِهِۦ بَعْضَكُمْ عَلَىٰ بَعْضٍۢ ۚ لِّلرِّجَالِ نَصِيبٌۭ مِّمَّا ٱكْتَسَبُوا۟ ۖ وَلِلنِّسَآءِ نَصِيبٌۭ مِّمَّا ٱكْتَسَبْنَ ۚ وَسْـَٔلُوا۟ ٱللَّهَ مِن فَضْلِهِۦٓ ۗ إِنَّ ٱللَّهَ كَانَ بِكُلِّ شَىْءٍ عَلِيمًۭا ﴿٣٢﴾

ه ه ហើយចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)កុំទទូចចង់បានដូចអ្វីដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នក ដើម្បីកុំឱ្យវានាំទៅរកការខឹងសម្បា និងការ ច្រណែនឈ្នានីស(រវាងពួកអ្នក)។ ដូចនេះ ចំពោះស្រ្តីមិនត្រូវប្រាថ្នាចង់បាននូវអ្វីដែលអល់ឡោះបានផ្តល់វាជាពិសេសចំពោះបុរសឡើយ ពីព្រោះរាល់ៗក្រុម នីមួយៗនឹងទទួលបាននូវការតបស្នងអាស្រ័យទៅតាមអ្វីដែលគេបានសាង។ ហើយចូរពួកអ្នកសុំពីអល់ឡោះឱ្យបន្ថែមនូវការប្រោសប្រទានរបស់ទ្រង់ចំពោះពួក អ្នក។ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីៗទាំងអស់ ដោយទ្រង់ផ្ដល់ឱ្យរាល់ប្រភេទនីមួយៗនូវអ្វីដែលស័ក្ដិសមសម្រាប់គេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلِكُلٍّۢ جَعَلْنَا مَوَٰلِىَ مِمَّا تَرَكَ ٱلْوَٰلِدَانِ وَٱلْأَقْرَبُونَ ۚ وَٱلَّذِينَ عَقَدَتْ أَيْمَـٰنُكُمْ فَـَٔاتُوهُمْ نَصِيبَهُمْ ۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَىْءٍۢ شَهِيدًا ﴿٣٣﴾

شىء شهيدا ហើយបុគ្គលគ្រប់រូបក្នុងចំណោមពួកអ្នក យើងបានបង្កើតសម្រាប់គេឲ្យមាននូវអ្នកស្នងសម្រាប់ទទួលមរតកពីឪពុកម្ដា យនិងសាច់សាលោហិតដែលបានបន្សល់ ទុក។ ហើយអ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេថា នឹងជួយដល់ពួកគេនោះ ចូរផ្ដល់ឲ្យពួកគេនូវចំណែករបស់ពួកគេពីមរតកនោះ។ ពិតប្រាកដណាស់ អល់ឡោះជាសាក្សីលើអ្វីៗទាំងអស់ ហើយក្នុងចំណោមនោះដែរ ទ្រង់គឺជាសាក្សីចំពោះអ្វីដែលអ្នកបានស្បថសច្ចា និងការសន្យារបស់ពួកអ្នកទៅលើរឿងនោះ។ការ ទទួលមរតកគ្នា ទៅវិញទៅមកតាមរយៈការស្បថសច្ចា នេះ គឺធ្លា ប់ជាច្បាប់មួយនៅក្នុងសាសនាអ៊ីស្លាម។ តែក្រោយមក ច្បាប់នេះត្រូវបានគេផ្លា ស់ ប្តូរ(លុបចោល)វិញ។

ٱلرِّجَالُ قَوَّٰمُونَ عَلَى ٱلنِّسَآءِ بِمَا فَضَّلَ ٱللَّهُ بَعْضَهُمْ عَلَىٰ بَعْضٍۢ وَبِمَآ أَنفَقُوا۟ مِنْ أَمْوَٰلِهِمْ ۚ فَٱلصَّـٰلِحَـٰتُ قَـٰنِتَـٰتٌ حَـٰفِظَـٰتٌۭ لِّلْغَيْبِ بِمَا حَفِظَ ٱللَّهُ ۚ وَٱلَّـٰتِى تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَٱهْجُرُوهُنَّ فِى ٱلْمَضَاجِعِ وَٱضْرِبُوهُنَّ ۖ فَإِنْ أَطَعْنَكُمْ فَلَا تَبْغُوا۟ عَلَيْهِنَّ سَبِيلًا ۗ إِنَّ ٱللَّهَ كَانَ عَلِيًّۭا كَبِيرًۭا ﴿٣٤﴾

ي បុរសទាំងឡាយ គឺជាអ្នកមើលថែស្រ្តី និងជាអ្នកគ្រប់គ្រងលើកិច្ចការរបស់ពួកនាង ដោយសារតែអល់ឡោះជាម្ចាស់ទ្រង់បានលើកតម្កើងបុរសឱ្យមានលក្ខណៈ ពិសេសជាងស្រ្តី និងដោយសារតែបុរសមានកាតព្វកិច្ចត្រូវផ្គត់ផ្គង់(ការរស់នៅ) និងគ្រប់គ្រងលើស្ត្រី។ ហើយស្រ្តីគ្រប់លក្ខណ៍នោះ គឺជាស្រ្តីដែលគោរពប្រតិបត្តិ ចំពោះម្ចា ស់របស់ពួកនាង គោរពប្រតិបត្តិចំពោះស្វាមីរបស់ពួកនាង ជាស្រ្តីដែលថែរក្សាអ្វីៗសម្រាប់ស្វាមីនៅពេលដែលស្វាមីមិននៅ ព្រោះអល់ឡោះបានថែរក្សា ពួកនាង។ ដោយឡែកស្រ្តីទាំងឡាយដែលពួកអ្នក(ប្ដី)បារម្ភនូវការមិនគោរពរបស់ពួកនាងចំពោះប្ដីរបស់ពួកនាងទាំងក្នុងពាក្យពេចន៍ និងកាយវិការនោះ ចូរពួក អ្នក(ឱស្វាមីទាំងឡាយ)រំលឹកពួកនាង និងដាស់តឿនព្រមានពួកនាងអំពីអល់ឡោះ។ តែប្រសិនបើពួកនាងមិនទទួលយកទេនោះ ចូរពួកអ្នកចាកចេញពីកន្លែងគេង របស់ពួកនាង ដោយត្រូវគេងបែរខ្នងដាក់ពួកនាង និងកុំរួមដំណេកជាមួយពួកនាង។ ហើយប្រសិនបើពួកនាងនៅតែមិនទទួលយកទៀតនោះ ចូរពួក អ្នក(ស្វាមី)វាយអប់រំពួកនាង ដោយការវាយស្រាលៗដែលមិនបង្ករបួសស្នាម។ ហើយប្រសិនបើពួកនាងងាកមកស្តាប់បង្គា ប់ពួកអ្នកវិញហើយនោះ ចូរពួកអ្នកកុំ រំលោភបំពានលើពួកនាងដោយអយុត្តិធម៌ ឬក៏ស្ដីបន្ទោសខ្លាំងៗលើពួកនាងឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ មហា ធំធេងទាំងហ្សាត(លក្ខណៈសម្បត្តិផ្ទា ល់របស់ទ្រង់) និងទាំងស៊ីហ្វា ត(លក្ខណៈសម្បត្តិរបស់ទ្រង់)។ដូចនេះ ចូរពួកអ្នកកោតខ្លា ចចំពោះទ្រង់ចុះ។

وَإِنْ خِفْتُمْ شِقَاقَ بَيْنِهِمَا فَٱبْعَثُوا۟ حَكَمًۭا مِّنْ أَهْلِهِۦ وَحَكَمًۭا مِّنْ أَهْلِهَآ إِن يُرِيدَآ إِصْلَـٰحًۭا يُوَفِّقِ ٱللَّهُ بَيْنَهُمَآ ۗ إِنَّ ٱللَّهَ كَانَ عَلِيمًا خَبِيرًۭا ﴿٣٥﴾

كان عليما خبيرا ហើយប្រសិនបើពួកអ្នក(ឱអាណាព្យាបាលនៃប្ដីប្រពន្ធ)បារម្ភខ្លា ចមានការបែកបាក់ទំនាក់ទំនងរវាងអ្នកទាំងពីរ(ប្ដីប្រពន្ធ)ដែលឈានទៅដល់ការឈ្លោះទាស់ទែងគ្នា នោះ ចូរពួកអ្នកបញ្ជូនបុគ្គលម្នាក់ដែលប្រកបដោយភាពយុត្តិធម៌ពីសាច់ញាតិខាងប្ដី និងបុគ្គលដែលប្រកបដោយភាពយុត្តិធម៌ម្នាក់ទៀតពីសាច់ញាតិខាងប្រពន្ធ ដើម្បីធ្វើការវិនិច្ឆ័យ(សម្រុះសម្រួល)ឲ្យអ្នកទាំងពីរ(ប្ដីប្រពន្ធ) ថាតើគួរឱ្យពួកគេទាំងពីរផ្សះផ្សាគ្នា ឬចែកផ្លូវគ្នា។ ហើយការផ្សះផ្សានោះ គឺប្រសើរបំផុត។ ប្រសិនបើ អ្នកសម្របសម្រួលទាំងពីរនោះចង់បានការផ្សះផ្សា និងរកវិធីសាស្រ្តដ៏ល្អបំផុតដើម្បីធ្វើការផ្សះផ្សានោះ អល់ឡោះជាម្ចា ស់នឹងផ្សះផ្សារវាងប្ដីប្រពន្ធគេទាំងពីរ ហើយ ទ្រង់នឹងបញ្ឈប់ការទាស់ទែងគ្នារវាងពួកគេទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នោះ គឺគ្មានអ្វីមួយអំពីខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ដឹងយ៉ា ងលម្អិតបំផុតនូវអ្វីដែលពួកគេលាក់បាំងនៅក្នុងដួងចិត្តរបស់ពួកគេ។

۞ وَٱعْبُدُوا۟ ٱللَّهَ وَلَا تُشْرِكُوا۟ بِهِۦ شَيْـًۭٔا ۖ وَبِٱلْوَٰلِدَيْنِ إِحْسَـٰنًۭا وَبِذِى ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينِ وَٱلْجَارِ ذِى ٱلْقُرْبَىٰ وَٱلْجَارِ ٱلْجُنُبِ وَٱلصَّاحِبِ بِٱلْجَنۢبِ وَٱبْنِ ٱلسَّبِيلِ وَمَا مَلَكَتْ أَيْمَـٰنُكُمْ ۗ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخْتَالًۭا فَخُورًا ﴿٣٦﴾

فخورا ហើយចូរពួកអ្នកគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដោយការស្ដាប់បង្គា ប់ទ្រង់ ហើយពួកអ្នកមិនត្រូវគោរពសក្កា រៈអ្វីផ្សេងរួមជាមួយនឹងទ្រង់ជា ដាច់ខាត។ ហើយចូរពួកអ្នកធ្វើល្អចំពោះឪពុកម្ដា យ ដោយការលើកតម្កើងគាត់ និងកតញ្ញូចំពោះគាត់ទាំងពីរ។ ហើយចូរពួកអ្នកធ្វើល្អទៅកាន់សាច់ញាតិ ក្មេងកំព្រា អ្នកក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ និងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិ។ ហើយចូរពួកអ្នកធ្វើល្អទៅកាន់អ្នករួមដំណើ រជាមួយពួកអ្នក និងអ្នកដំណើ រ ដាច់សង្វែងដែលដាច់ស្បៀង ព្រមទាំងធ្វើល្អទៅកាន់ទាសាទាសីរបស់ពួកអ្នក។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មិនស្រឡាញ់អ្នកដែលមានមោទនភាពចំ بلغ គម្ពីរគួរអាន · តាហ្វសៀរ ពោះខ្លួនឯង ក្រអឺតក្រទមចំពោះអ្នកដទៃអួតក្អេងក្អា ងចំពោះខ្លួនឯងដោយមើលស្រាលចំពោះមនុស្សលោកនោះឡើយ។

ٱلَّذِينَ يَبْخَلُونَ وَيَأْمُرُونَ ٱلنَّاسَ بِٱلْبُخْلِ وَيَكْتُمُونَ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضْلِهِۦ ۗ وَأَعْتَدْنَا لِلْكَـٰفِرِينَ عَذَابًۭا مُّهِينًۭا ﴿٣٧﴾

ហើយអល់ឡោះមិនស្រឡាញ់ពេញចិត្តពួកដែលរារាំង(កំណាញ់)មិនព្រមបរិច្ចា គនូវអ្វីដែលអល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេអំពីលាភសក្កា រៈដែលទ្រង់បាន ប្រទានឲ្យ ថែមទាំងប្រើអ្នកដទៃឲ្យធ្វើដូច្នោះដែរ(កំណាញ់)តាមរយៈពាក្យពេចន៍និងទង្វើរបស់ពួកគេ ព្រមទាំងលាក់បាំងនូវអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេ អំពីការប្រោសប្រទានរបស់ទ្រង់ ដូចជាលាភសក្កា រៈ និងចំណេះដឹងជាដើម ដោយពួកគេមិនបញ្ជា ក់ប្រាប់ការពិតដល់មនុស្សលោកឡើយ ផ្ទុយទៅវិញ ពួកគេលាក់ បាំងការពិត និងបង្ហាញប្រាប់(ដល់មនុស្ស)ពីអ្វីដែលជាប្រការខុសឆ្គងទៅវិញ។ ទាំងនេះហើយ គឺជាលក្ខណៈសម្បត្តិមួយចំនួនក្នុងចំណោមលក្ខណៈសម្បត្តិ ទាំងឡាយរបស់ពួកប្រឆាំង។ហើយពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌ កម្មដ៏អាម៉ា សបំផុត។

وَٱلَّذِينَ يُنفِقُونَ أَمْوَٰلَهُمْ رِئَآءَ ٱلنَّاسِ وَلَا يُؤْمِنُونَ بِٱللَّهِ وَلَا بِٱلْيَوْمِ ٱلْـَٔاخِرِ ۗ وَمَن يَكُنِ ٱلشَّيْطَـٰنُ لَهُۥ قَرِينًۭا فَسَآءَ قَرِينًۭا ﴿٣٨﴾

قرينا ហើយក៏ដូច្នោះដែរ យើងបានត្រៀមនូវទណ្ឌ កម្មដ៏អាម៉ា សដូចគ្នា សម្រាប់អ្នកដែលបរិច្ចា គទ្រព្យសម្បត្តិរបស់ពួកគេដើម្បីគ្រាន់តែចង់ឲ្យមនុស្សលោកឃើញ និងកោតសរសើរពួកគេ ខណៈដែលពួកគេគ្មា នជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកឡើយ។ ហើយគ្មា នអ្វីដែលធ្វើឱ្យពួកគេវង្វេងក្រៅពី(ដោយសារតែ)ពួកគេដើរ តាមស្ហៃតននោះឡើយ។ ហើយជនណាដែលយកស្ហៃតនធ្វើជាមិត្តភក្តិរបស់គេនោះ ពិតណាស់ស្ហៃតននោះគឺជាមិត្តដ៏អាក្រក់បំផុត។

وَمَاذَا عَلَيْهِمْ لَوْ ءَامَنُوا۟ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَأَنفَقُوا۟ مِمَّا رَزَقَهُمُ ٱللَّهُ ۚ وَكَانَ ٱللَّهُ بِهِمْ عَلِيمًا ﴿٣٩﴾

តើមានគ្រោះថ្នា ក់អ្វីកើតឡើងលើពួកគេប្រសិនបើពួកគេមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយបរិច្ចា គទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងមាគ៌ា របស់អល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់នោះ? ផ្ទុយទៅវិញ រាល់ប្រការទាំងនោះ គឺសុទ្ធតែជាប្រការល្អទាំងអស់ ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកគេ។ គ្មា នស្ថា នភាពណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលពួកគេបានសាង។

إِنَّ ٱللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍۢ ۖ وَإِن تَكُ حَسَنَةًۭ يُضَـٰعِفْهَا وَيُؤْتِ مِن لَّدُنْهُ أَجْرًا عَظِيمًۭا ﴿٤٠﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាយុត្តិធម៌បំផុត ដោយទ្រង់មិនបំពានលើខ្ញុំបម្រើរបស់ទ្រង់នូវប្រការណាមួយឡើយ។ ពិតណាស់ ទ្រង់មិនបំបាត់អំពើល្អ របស់ពួកគេនោះឡើយសូម្បីតែតូចប៉ុនលំអងធូលីក៏ដោយ ហើយទ្រង់ក៏មិនបន្ថែមអ្វីមួយទៅលើអំពើបាបរបស់ពួកគេនោះដែរ។ ហើយប្រសិនបើទង្វើដ៏តូចនោះជា ទង្វើល្អ គឺទ្រង់នឹងបង្កើនផលបុណ្យរបស់វាទ្វេដងដោយការប្រោសប្រទានពីទ្រង់។ ហើយទ្រង់បន្ថែមទៅលើផលបុណ្យទ្វេដងនោះនូវផលបុណ្យដ៏ធំធេងពីលើនោះ ទៀត។

فَكَيْفَ إِذَا جِئْنَا مِن كُلِّ أُمَّةٍۭ بِشَهِيدٍۢ وَجِئْنَا بِكَ عَلَىٰ هَـٰٓؤُلَآءِ شَهِيدًۭا ﴿٤١﴾

តើស្ថា នភាពរបស់មនុស្សនៅថ្ងៃបរលោកនោះយ៉ា ងដូចម្ដេចទៅនៅពេលដែលយើងនាំព្យាការីនៃប្រជាជាតិគ្រប់ជំនាន់មកធ្វើជាសាក្សីទៅលើទង្វើដែលប្រជាជាតិ របស់ពួកគេបានប្រព្រឹត្ត ហើយយើងក៏បាននាំអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មកធ្វើជាសាក្សីលើប្រជាជាតិរបស់អ្នកដែរនោះ?

يَوْمَئِذٍۢ يَوَدُّ ٱلَّذِينَ كَفَرُوا۟ وَعَصَوُا۟ ٱلرَّسُولَ لَوْ تُسَوَّىٰ بِهِمُ ٱلْأَرْضُ وَلَا يَكْتُمُونَ ٱللَّهَ حَدِيثًۭا ﴿٤٢﴾

នាថ្ងៃដ៏ធំធេងនោះ(ថ្ងៃបរលោក) ពួកដែលប្រឆាំងនឹងអល់ឡោះ និងមិនគោរពតាមអ្នកនាំសាររបស់ទ្រង់នោះ មានបំណងចង់ឲ្យផែនដីលេបពួកគេឲ្យបាត់ តែពួកគេ មិនអាចលាក់បាំងអ្វីមួយពីអល់ឡោះនូវអ្វីដែលពួកគេបានសាងនោះឡើយ ពីព្រោះអល់ឡោះនឹងបោះត្រាភ្ជិតនៅលើអណ្ដា តរបស់ពួកគេដោយពួកគេមិនអាច និយាយរួចឡើយ ហើយទ្រង់នឹងអនុញ្ញា តឲ្យអវៈយវៈរបស់ពួកគេធ្វើជាសាក្សីទៅលើពួកគេចំពោះទង្វើរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَقْرَبُوا۟ ٱلصَّلَوٰةَ وَأَنتُمْ سُكَـٰرَىٰ حَتَّىٰ تَعْلَمُوا۟ مَا تَقُولُونَ وَلَا جُنُبًا إِلَّا عَابِرِى سَبِيلٍ حَتَّىٰ تَغْتَسِلُوا۟ ۚ وَإِن كُنتُم مَّرْضَىٰٓ أَوْ عَلَىٰ سَفَرٍ أَوْ جَآءَ أَحَدٌۭ مِّنكُم مِّنَ ٱلْغَآئِطِ أَوْ لَـٰمَسْتُمُ ٱلنِّسَآءَ فَلَمْ تَجِدُوا۟ مَآءًۭ فَتَيَمَّمُوا۟ صَعِيدًۭا طَيِّبًۭا فَٱمْسَحُوا۟ بِوُجُوهِكُمْ وَأَيْدِيكُمْ ۗ إِنَّ ٱللَّهَ كَانَ عَفُوًّا غَفُورًا ﴿٤٣﴾

إ ر ء ئ ء ى ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំប្រតិបត្តិសឡាត(ថ្វា យបង្គំ)ក្នុងពេលដែលពួកអ្នកស្ថិតនៅក្នុងស្ថានភាព ស្រវឹង រហូតទាល់តែពួកអ្នកបានស្វាងពីភាពស្រវឹងនោះ ហើយពួកអ្នកដឹងនូវអ្វីដែលពួកអ្នកកំពុងនិយាយ (នេះគឺជាច្បាប់ដែលគេបានចែងមុនពេលដែលស្រាត្រូវ បានហាមឃាត់ទាំងស្រុង)។ ហើយចូរពូកអ្នកកុំសឡាតក្នុងពេលដែលពួកអ្នកមានជូនុប(រួមភេទឬចេញទឹកកាម) ហើយក៏មិនត្រូវចូលក្នុងម៉ា ស្ជិតដែរក្នុងពេលដែល ពួកអ្នកមានជូនុបនោះ រហូតទាល់តែពួកអ្នកងូតទឹកសម្អាតខ្លួនសិន តែពួកអ្នកអាចឆ្លងកាត់ដោយមិនស្នាក់នៅក្នុងវា(ម៉ា ស្ជិត)បាន។ ហើយប្រសិនបើពួកអ្នកមាន ជំងឺមិនអាចប្រើប្រាស់ទឹកបាន ឬមួយពួកអ្នកជាអ្នកដំណើ រ ឬក៏នរណាម្នាក់ក្នុងចំណោមពួកអ្នកមានហាហ្ទាស(គ្មានទឹកវូហ្ទុ) ឬក៏ពួកអ្នកបានរួមដំណេកជាមួយ ភរិយា ហើយពួកអ្នកមិនអាចរកទឹក(ឬមិនអាចប្រើប្រាស់ទឹក)បានទេនោះ ចូរពួកអ្នកតាយ៉ាំមុំដោយប្រើដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃរបស់ពួកអ្នកនឹងដី នោះចុះ។ ពិតប្រាកណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យបំផុតចំពោះការខ្វះខាតរបស់ពួកអ្នក និងមហាអភ័យទោសបំផុតចំពោះពួកអ្នក។

أَلَمْ تَرَ إِلَى ٱلَّذِينَ أُوتُوا۟ نَصِيبًۭا مِّنَ ٱلْكِتَـٰبِ يَشْتَرُونَ ٱلضَّلَـٰلَةَ وَيُرِيدُونَ أَن تَضِلُّوا۟ ٱلسَّبِيلَ ﴿٤٤﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានដឹងទេឬចំពោះរឿងរ៉ាវរបស់ពួកយូដាដែលអល់ឡោះផ្ដល់ឲ្យពួកគេនូវចំណេះដឹងមួយចំណែកអំពីគម្ពីរតាវរ៉ត តែពួកគេ បែរជាយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង ហើយពួកគេព្យាយាមធ្វើឱ្យពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)វង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវដែលអ្នកនាំសារទាំងឡាយ បាននាំមក ដើម្បីឲ្យពួកអ្នកដើរតាមមាគ៌ា ដែលវៀចវេរបស់ពួកគេទៅវិញនោះ?ي

وَٱللَّهُ أَعْلَمُ بِأَعْدَآئِكُمْ ۚ وَكَفَىٰ بِٱللَّهِ وَلِيًّۭا وَكَفَىٰ بِٱللَّهِ نَصِيرًۭا ﴿٤٥﴾

ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងពីស្ថានភាពសត្រូវរបស់ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ជាងពួកអ្នកទៅទៀត ហើយទ្រង់នឹងប្រាប់ពួកអ្នកពីស្ថានភាពរបស់ពួកគេ និងបញ្ជាក់ប្រាប់ពួកអ្នកពីភាពជាសត្រូវរបស់ពួកគេ។ ហើយគ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ ដែលទ្រង់នឹងថែរក្សាគាំពារពួកអ្នកពីប្រការអាក្រក់ របស់ពួកគេ ហើយក៏គ្រប់គ្រាន់ដែរដែលមានអល់ឡោះជាអ្នកជួយពួកអ្នក ដែលទ្រង់នឹងការពារពួកអ្នកពីល្បិចកល និងការបង្កគ្រោះថ្នាក់របស់ពួកគេ ហើយទ្រង់ នឹងជួយពួកអ្នកឲ្យទទួលជ័យជម្នះលើពួកគេ។

مِّنَ ٱلَّذِينَ هَادُوا۟ يُحَرِّفُونَ ٱلْكَلِمَ عَن مَّوَاضِعِهِۦ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَٱسْمَعْ غَيْرَ مُسْمَعٍۢ وَرَٰعِنَا لَيًّۢا بِأَلْسِنَتِهِمْ وَطَعْنًۭا فِى ٱلدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا۟ سَمِعْنَا وَأَطَعْنَا وَٱسْمَعْ وَٱنظُرْنَا لَكَانَ خَيْرًۭا لَّهُمْ وَأَقْوَمَ وَلَـٰكِن لَّعَنَهُمُ ٱللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًۭا ﴿٤٦﴾

فلا يؤمنون إلا قليلا ក្នុងចំណោមពួកយូដា គឺមានមនុស្សអាក្រក់មួយក្រុមដែលពួកគេកែប្រែបន្ទូលរបស់អល់ឡោះជាម្ចា ស់ដែលទ្រង់បានបញ្ជុះមក ដោយពួកគេបក ស្រាយវា(បន្ទូលអល់ឡោះ)ខុសពីអ្វីដែលទ្រង់បានបញ្ចុះមក ហើយពួកគេនិយាយទៅកាន់អ្នកនាំសារមូហាំម៉ា ត់ខណៈពេលដែលគាត់បង្គាប់ប្រើពួកគេឲ្យធ្វើកិច្ចការ អ្វីមួយថាៈ “ពួកយើងបានឮសម្តីរបស់អ្នកហើយ តែពួកយើងមិនគោរពតាមការបង្គាប់ប្រើរបស់អ្នកទេ” ហើយពួកគេនិយាយទាំងចំអកថាៈ “ចូរអ្នក(ព្យាការីមូហាំ ម៉ា ត់)ស្ដា ប់អ្វីដែលពួកយើងនិយាយ ប៉ុន្តែអ្នកបែរជាមិនព្រមស្តា ប់”ដោយពួកគេបន្លំដោយប្រើពាក្យថាៈ “រ៉អ៊ីណា”ដែលមានន័យថា “សូមអ្នកថែរក្សាពួកយើងផង”។ តែតាមពិត ពួកគេប្រើពាក្យនេះសម្រាប់ការជេរប្រមាថ មាក់ងាយចំពោះព្យាការីនិងដើម្បីបួងសួងអាក្រក់ទៅលើលោក ហើយពួកគេមានបំណងចង់បង្ខូចសាសនា ឥស្លាម។ តែប្រសិនបើពួកគេនិយាយថា: “ពួកយើងបានស្ដាប់ឮពាក្យសម្ដីរបស់អ្នក និងបានគោរពតាមការបង្គាប់ប្រើរបស់អ្នកហើយ” ជំនួសឱ្យពាក្យសម្ដីរបស់ ពួកគេដែលនិយាយថា “ពួកយើងបានស្ដា ប់ឮសំដីរបស់អ្នកហើយ តែពួកយើងមិនគោរពតាមការបង្គា ប់ប្រើរបស់អ្នកទេ” ហើយនិយាយថាៈ “សូមអ្នកស្ដា ប់” ជំនួស ឲ្យការនិយាយថាៈ “ចូរអ្នកស្ដាប់ តែអ្នកមិនព្រមស្តាប់” និងនិយាយថា: “សូមអ្នក(មូហាំម៉ា ត់)រង់ចាំឲ្យពួកយើងបានយល់ពីអ្វីដែលអ្នកបាននិយាយសិន” ជំនួសឲ្យ ពាក្យថាៈ “ រ៉អ៊ីណា ” (ដែលជាពាក្យមើលងាយលើអ្នកនាំសារ)នោះ ការធ្វើដូច្នោះ គឺជាការប្រសើរបំផុតសម្រាប់ពួកគេជាងអ្វីដែលពួកគេបាននិយាយនៅលើក ដំបូង និងជាពាក្យដែលត្រឹមត្រូវជាងការពោលថា “រ៉អ៊ីណា” ដោយសារវាជាសីលធម៌ដ៏ល្អមួយចំពោះព្យាការី។ ក៏ប៉ុន្តែអល់ឡោះបានដាក់បណ្ដា សារពួកគេ ដោយ ទ្រង់បានបណ្តេ ញពួកគេឱ្យឃ្លាតឆ្ងា យពីក្ដីមេត្តា ករុណារបស់ទ្រង់ ដោយសារតែការប្រឆាំងរបស់ពួកគេ។ ហេតុនេះ ពួកគេមិនមានជំនឿនូវការមានជំនឿមួយដែល អាចផ្តល់ប្រយោជន៍ដល់ពួកគេឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ ءَامِنُوا۟ بِمَا نَزَّلْنَا مُصَدِّقًۭا لِّمَا مَعَكُم مِّن قَبْلِ أَن نَّطْمِسَ وُجُوهًۭا فَنَرُدَّهَا عَلَىٰٓ أَدْبَارِهَآ أَوْ نَلْعَنَهُمْ كَمَا لَعَنَّآ أَصْحَـٰبَ ٱلسَّبْتِ ۚ وَكَانَ أَمْرُ ٱللَّهِ مَفْعُولًا ﴿٤٧﴾

ឱបណ្ដា អ្នកដែលត្រូវបានគេផ្តល់គម្ពីរឲ្យក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ចូរពួកអ្នកមានជំនឿលើអ្វីដែលយើងបានបញ្ចុះមកឲ្យព្យាការីមូហាំម៉ា ត់ ដែលគាត់ បាននាំមកដើម្បីបញ្ជា ក់នូវអ្វីដែលមាននៅជាមួយពួកអ្នកនៃគម្ពីរតាវរ៉តនិងគម្ពីរអ៊ីញជីល មុនពេលដែលយើងនឹងបំផ្លា ញញាណទាំងឡាយដែលមាននៅលើផ្ទៃមុខ និងបង្វិលវាទៅផ្នែកខាងក្រោយរបស់ពួកគេវិញ ឬយើងនឹងបណ្តេ ញពួកគេឱ្យឃ្លាតឆ្ងា យពីក្ដីមេត្តា ករុណារបស់អល់ឡោះ ដូចដែលយើងបានបណ្តេ ញក្រុមដែល បានបំពាននៅថ្ងៃសៅរ៍ ដែលពួកគេបានបំពានដោយការចេញទៅនេសាទត្រីនៅក្នុងថ្ងៃនោះក្រោយពីយើងបានហាមឃាត់ពួកគេពីការធ្វើដូច្នោះ។ ពេលនោះ អល់ឡោះជាម្ចា ស់ក៏បានប្រែក្លា យពួកគេទៅជាសត្វស្វា។ហើយបទបញ្ជា របស់អល់ឡោះនិងការកំណត់របស់ទ្រង់ គឺពិតជានឹងកើតឡើងដោយគេចមិនផុតឡើយ។

إِنَّ ٱللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِۦ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُ ۚ وَمَن يُشْرِكْ بِٱللَّهِ فَقَدِ ٱفْتَرَىٰٓ إِثْمًا عَظِيمًا ﴿٤٨﴾

ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្ម ទាំងឡាយណាក្រៅពីទង្វើស្ហ៊ីរិក និងភាពគ្មានជំនឿ ចំពោះជនណាដែលទ្រង់មានចេតនាដោយការប្រោសប្រណីរបស់ទ្រង់ ឬក៏ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណា ដែលទ្រង់មានចេតនាទៅតាមកម្រិតនៃបាបកម្មរបស់ពួកគេដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចា ស់នោះ គឺគេពិតជាបាន ប្រព្រឹត្តបាបកម្មមួយដ៏ធំធេងបំផុត ដោយគេ(អល់ឡោះ)នឹងមិនអភ័យទោសឡើយចំពោះជនណាដែលបានស្លា ប់នៅលើភាពស្ហ៊ីរិក(ដោយមិនបានសារភាព កំហុស)នោះ។

أَلَمْ تَرَ إِلَى ٱلَّذِينَ يُزَكُّونَ أَنفُسَهُم ۚ بَلِ ٱللَّهُ يُزَكِّى مَن يَشَآءُ وَلَا يُظْلَمُونَ فَتِيلًا ﴿٤٩﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានដឹងទេឬអំពីរឿងរ៉ាវរបស់ពួកដែលបានកោតសរសើរចំពោះខ្លួនពួកគេនិងទង្វើរបស់ពួកគេថា ស្អាតស្អំនោះ? តាមពិត មានតែអល់ឡោះតែមួយគត់ដែលជាអ្នកកោតសរសើរ និងជម្រះសំអាត(បាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ ពីព្រោះ ទ្រង់មហាដឹងបំផុតនូវអ្វីដែលលាក់កំបាំងនៅក្នុងដួងចិត្ត។ ហើយផលបុណ្យនៃទង្វើរបស់ពួកគេនឹងមិនត្រូវបានគេបំបាត់បន្តិចណានោះឡើយ សូម្បីតែប៉ុនសសៃ ឆ្មា រដែលស្ថិតនៅលើគ្រាប់ល្មើក៏ដោយ។

ٱنظُرْ كَيْفَ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ ۖ وَكَفَىٰ بِهِۦٓ إِثْمًۭا مُّبِينًا ﴿٥٠﴾

ចូរអ្នកមើលចុះ(ឱអ្នកនាំសារមូហាំម៉ា ត់) តើពួកគេបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់តាមរយៈការដែលពួកគេលើកសរសើរចំពោះខ្លួនឯងនោះ យ៉ា ងដូចម្ដេច? គ្រប់គ្រាន់ហើយដែលទង្វើទាំងនោះជាបាបកម្មដ៏ច្បាស់លាស់ដោយសារការវង្វេងរបស់ពួកគេ។

أَلَمْ تَرَ إِلَى ٱلَّذِينَ أُوتُوا۟ نَصِيبًۭا مِّنَ ٱلْكِتَـٰبِ يُؤْمِنُونَ بِٱلْجِبْتِ وَٱلطَّـٰغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُوا۟ هَـٰٓؤُلَآءِ أَهْدَىٰ مِنَ ٱلَّذِينَ ءَامَنُوا۟ سَبِيلًا ﴿٥١﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) មិនបានដឹង និងមិនងឿងឆ្ងល់ទេឬអំពីស្ថានភាពរបស់ពួកយូដាដែលអល់ឡោះបានផ្ដល់ចំណេះដឹងមួយផ្នែកដល់ពួកគេ តែពួកគេ បែរមានជំនឿលើព្រះនានាដែលពួកគេយកមកគោរពសក្ការៈផ្សេងពីអល់ឡោះទៅវិញ ហើយពួកគេនិយាយ(ជាការបោកប្រាស់ដល់ពួកមុស្ហរីគីន)ថាៈ ពិតប្រាកដ ណាស់ ពួកគេ(ពួកមុស្ហរីគីន)ស្ថិតនៅលើមាគ៌ា ដ៏ត្រឹមត្រូវជាងបណ្ដា មិត្តភក្តិរបស់ព្យការីមូហាំម៉ា ត់ទៅទៀត?

أُو۟لَـٰٓئِكَ ٱلَّذِينَ لَعَنَهُمُ ٱللَّهُ ۖ وَمَن يَلْعَنِ ٱللَّهُ فَلَن تَجِدَ لَهُۥ نَصِيرًا ﴿٥٢﴾

ពួកដែលប្រកាន់នូវគោលជំនឿមិនត្រឹមត្រូវទាំងនោះ គឺជាពួកដែលត្រូវបានអល់ឡោះបណ្តេ ញពួកគេឲ្យឃ្លាតឆ្ងា យពីក្ដីមេត្តា ករុណារបស់ទ្រង់។ ហើយជនណា ហើយដែលអល់ឡោះបានបណ្តេ ញពួកគេឲ្យឃ្លាតឆ្ងា យពីក្ដីមេត្តា ករុណារបស់ទ្រង់ហើយនោះ គឺអ្នក(ព្យាការីមូហាំម៉ា ត់)នឹងមិនឃើញមានអ្នកដែលជួយគាំពារ គេនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

أَمْ لَهُمْ نَصِيبٌۭ مِّنَ ٱلْمُلْكِ فَإِذًۭا لَّا يُؤْتُونَ ٱلنَّاسَ نَقِيرًا ﴿٥٣﴾

ពួកគេគ្មា នចំណែកនៅក្នុងការគ្រប់គ្រងអ្វីឡើយ។ ហើយបើទោះបីជាពួកគេមាន ក៏ពួកគេនឹងមិនផ្ដល់ឲ្យនរណាម្នា ក់នោះដែរ សូម្បីប៉ុនសរសៃឆ្មា ដែលស្ថិតនៅលើ គ្រាប់ល្មើក៏ដោយ។

أَمْ يَحْسُدُونَ ٱلنَّاسَ عَلَىٰ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضْلِهِۦ ۖ فَقَدْ ءَاتَيْنَآ ءَالَ إِبْرَٰهِيمَ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَءَاتَيْنَـٰهُم مُّلْكًا عَظِيمًۭا ﴿٥٤﴾

عظيما ផ្ទុយទៅវិញ ពួកគេច្រណែនឈ្នានីសនឹងព្យាការីមូហាំម៉ាត់ និងបណ្តា មិត្តភក្តិរបស់គាត់ចំពោះអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ(ព្យការីមូហាំម៉ាត់ និងមិត្តភក្តិ) ដូចជាភាពជាព្យាការី សេចក្តីជំនឿ និងការផ្តល់អំណាចគ្រប់គ្រង(ឱ្យពួកគេ)នៅលើភពផែនដីនេះ។ ហេតុអ្វីបានជាពួកគេច្រណែនឈ្នានីសនឹងព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភ្តិរបស់គាត់ ខណៈដែលយើងក៏បានប្រទានឲ្យពូជពង្សព្យាការីអ៊ីព្រហ៊ីមនូវគម្ពីរដែលត្រូវបានគេបញ្ចុះមកពីលើមេឃ ហើយនិងអ្វីផ្សេងទៀតក្រៅពី គម្ពីរដែលយើងបានប្រទានវាឲ្យពួកគេ ហើយយើងក៏បានប្រទាននូវអំណាចដ៏ធំធេងឲ្យពួកគេគ្រប់គ្រងទៅលើមនុស្សលោកកាលពីមុនដែរនោះ?

فَمِنْهُم مَّنْ ءَامَنَ بِهِۦ وَمِنْهُم مَّن صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا ﴿٥٥﴾

ក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យព្យាការីអ៊ីព្រហ៊ីម ហើយនិងអ្វីដែលបានបញ្ចុះមកឲ្យបណ្ដា ព្យាការីរបស់ ទ្រង់ផ្សេងទៀតក្នុងចំណោមពូជពង្សរបស់គាត់ តែអ្នកខ្លះទៀតក្នុងចំណោមពួកគេបានងាកចេញពីការមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះមកឲ្យគាត់(ព្យា ការីអ៊ីព្រហ៊ីម)។ នេះហើយគឺជាគោលជំហររបស់ពួកគេចំពោះអ្វីដែលគេបានបញ្ចុះមកឲ្យព្យាការីមូហាំម៉ា ត់។ ហើយភ្លើងនរក គឺជាទណ្ឌ កម្មតបស្នងចំពោះពួកដែល បានប្រឆាំងក្នុងចំណោមពួកគេ។

إِنَّ ٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِنَا سَوْفَ نُصْلِيهِمْ نَارًۭا كُلَّمَا نَضِجَتْ جُلُودُهُم بَدَّلْنَـٰهُمْ جُلُودًا غَيْرَهَا لِيَذُوقُوا۟ ٱلْعَذَابَ ۗ إِنَّ ٱللَّهَ كَانَ عَزِيزًا حَكِيمًۭا ﴿٥٦﴾

ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ យើងនឹងបញ្ចូលពួកគេទៅក្នុងភ្លើងនរកនៅថ្ងៃបរលោកដែលវានឹងឆេះព័ទ្ធជុំវិញ ពួកគេ។ រាល់ពេលដែលស្បែករបស់ពួកគេបានឆេះខ្លោចអស់ យើងក៏បានផ្លាស់ប្ដូរស្បែកផ្សេងទៀតឲ្យពួកគេដើម្បីឲ្យពួកគេនៅទទួលទណ្ឌកម្មបន្តទៀត។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែដែលគ្មានអ្វីមួយដែលអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តចំពោះអ្វីដែលទ្រង់បាន ចាត់ចែង និងចំពោះអ្វីដែលទ្រង់បានសម្រេច។

وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ سَنُدْخِلُهُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًۭا ۖ لَّهُمْ فِيهَآ أَزْوَٰجٌۭ مُّطَهَّرَةٌۭ ۖ وَنُدْخِلُهُمْ ظِلًّۭا ظَلِيلًا ﴿٥٧﴾

ហើយបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមបណ្តា អ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានគោរពប្រតិបត្តិចំពោះទ្រង់វិញនោះនៅថ្ងៃបរលោកយើងនឹង បញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេនឹងស្ថិតនៅទីនោះជាអមតៈ។ នៅក្នុងឋានសួគ៌ទាំងនោះ ពួកគេ មានភរិយាដ៏ស្អា តស្អំជាច្រើន ហើយយើងនឹងបញ្ចូលពួកគេទៅក្នុងម្លប់ដ៏ត្រឈឹងត្រឈៃ ដែលមិនក្ដៅ ពេក ហើយក៏មិនត្រជាក់ពេកនោះដែរ។

۞ إِنَّ ٱللَّهَ يَأْمُرُكُمْ أَن تُؤَدُّوا۟ ٱلْأَمَـٰنَـٰتِ إِلَىٰٓ أَهْلِهَا وَإِذَا حَكَمْتُم بَيْنَ ٱلنَّاسِ أَن تَحْكُمُوا۟ بِٱلْعَدْلِ ۚ إِنَّ ٱللَّهَ نِعِمَّا يَعِظُكُم بِهِۦٓ ۗ إِنَّ ٱللَّهَ كَانَ سَمِيعًۢا بَصِيرًۭا ﴿٥٨﴾

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្គា ប់ប្រើពួកអ្នកឲ្យប្រគល់បញ្ញើទាំងឡាយ(ដែលគេផ្ញើ)ឱ្យទៅម្ចា ស់ដើមរបស់គេវិញ ហើយទ្រង់ក៏បង្គា ប់ប្រើពួកអ្នកផងដែរ នៅពេលដែលពួកអ្នកកាត់សេចក្ដីរវាងមនុស្សលោកនោះ គឺពួកអ្នកត្រូវកាត់សេចក្ដី(រវាងពួកគេ)ប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង និងមិនត្រូវស៊ីសំណូកក្នុង ការកាត់សេចក្តីឡើយ។ ពិតប្រាកណាស់ ជាការប្រសើរបំផុតដែលអល់ឡោះជាម្ចា ស់ទ្រង់ផ្ដល់ដំបូន្មា នដល់ពួកអ្នក និងចង្អុលបង្ហា ញពួកអ្នកនៅគ្រប់ស្ថានភាពទាំង អស់របស់ពួកអ្នក។ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មហាឮបំផុតនូវពាក្យសំដីរបស់ពួកអ្នក មហាឃើញចំពោះទង្វើរបស់ពួកអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَطِيعُوا۟ ٱللَّهَ وَأَطِيعُوا۟ ٱلرَّسُولَ وَأُو۟لِى ٱلْأَمْرِ مِنكُمْ ۖ فَإِن تَنَـٰزَعْتُمْ فِى شَىْءٍۢ فَرُدُّوهُ إِلَى ٱللَّهِ وَٱلرَّسُولِ إِن كُنتُمْ تُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ ۚ ذَٰلِكَ خَيْرٌۭ وَأَحْسَنُ تَأْوِيلًا ﴿٥٩﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងចូរពួកអ្នកប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមអ្វីដែលគាត់បានបង្គាប់ប្រើ និងជៀសវាងឲ្យឆ្ងាយពីអ្វីដែលគាត់បានហាមឃាត់។ ហើយចូរពួកអ្នកប្រតិបត្តិតាមមេដឹកនាំរបស់ពួកអ្នក ដរាបណា មេដឹកនាំនោះមិនបង្គា ប់ប្រើ(ពួកអ្នក)ឲ្យប្រព្រឹត្តអំពើល្មើស(នឹងអល់ឡោះ)។ ហើយប្រសិនបើពួកអ្នកខ្វែងគំនិតគ្នា ពីបញ្ហា អ្វីមួយ ចូរពួកអ្នកត្រឡប់បញ្ហា នោះទៅរក គម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងស៊ុណ្ណះ(លំអាន)ព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ា ត់) ប្រសិនបើពួកអ្នកពិតជាមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែន នោះ។ ការត្រឡប់ទៅរកគម្ពីរគួរអាន និងស៊ុណ្ណះនោះ គឺល្អប្រសើរជាងការនៅបន្តខ្វែងគំនិតគ្នា និងការនិយាយតាមតែការនឹកឃើញ ហើយលទ្ធផលចុងក្រោយ របស់វា ក៏ល្អប្រសើបំផុតសម្រាប់ពួកអ្នកដែរ។

أَلَمْ تَرَ إِلَى ٱلَّذِينَ يَزْعُمُونَ أَنَّهُمْ ءَامَنُوا۟ بِمَآ أُنزِلَ إِلَيْكَ وَمَآ أُنزِلَ مِن قَبْلِكَ يُرِيدُونَ أَن يَتَحَاكَمُوٓا۟ إِلَى ٱلطَّـٰغُوتِ وَقَدْ أُمِرُوٓا۟ أَن يَكْفُرُوا۟ بِهِۦ وَيُرِيدُ ٱلشَّيْطَـٰنُ أَن يُضِلَّهُمْ ضَلَـٰلًۢا بَعِيدًۭا ﴿٦٠﴾

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬពីភាពក្បត់របស់ពួកពុតត្បុតក្នុងចំណោមពួកយូដា ដោយពួកគេបានអះអាងដោយការភូតកុហកថាៈ ពួកគេ ពិតជាមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នក និង(មានជំនឿ)ចំពោះអ្វីដែលទ្រង់បានបញ្ចុះឲ្យបណ្ដាអ្នកនាំសារជំនាន់មុនអ្នក ដោយពួកគេមាន បំណងចង់កាត់សេចក្ដីនៅក្នុងជម្លោះរបស់ពួកគេដោយប្រើច្បាប់ដែលមនុស្សបានដាក់បញ្ញត្តិក្រៅពីច្បាប់បញ្ញត្តិរបស់អល់ឡោះនោះ ខណៈពួកគេត្រូវបាន គេ(អល់ឡោះ)បញ្ជា ឱ្យប្រឆាំងនឹងការធ្វើដូច្នោះ។ ហើយស្ហៃតនមានបំណងចង់ឲ្យពួកគេឃ្លាតឆ្ងា យពីសេចក្តីពិតដ៏សែនឆ្ងា យបំផុតដើម្បីកុំឲ្យពួកគេទទួលបានការ ចង្អុលបង្ហា ញដូចវា(ស្ហៃតន)ដែរ។

وَإِذَا قِيلَ لَهُمْ تَعَالَوْا۟ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ رَأَيْتَ ٱلْمُنَـٰفِقِينَ يَصُدُّونَ عَنكَ صُدُودًۭا ﴿٦١﴾

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងគម្ពីររបស់ទ្រង់អំពីក្បួនច្បាប់ទាំងឡាយ និងមករកអ្នកនាំសារ(មូហាំម៉ា ត់)ចុះ ដើម្បីគាត់នឹងកាត់សេចក្ដីរវាងពួកអ្នកនៅក្នុងបញ្ហាជម្លោះរបស់ពួកអ្នក ពេលនោះអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងបានឃើញ ពួកគេ(ពួកពុតត្បុត)បែរចេញពីអ្នកទៅរកការកាត់សេចក្ដីផ្សេងពីអ្នកទៅវិញទាំងស្អប់ខ្ពើម។

فَكَيْفَ إِذَآ أَصَـٰبَتْهُم مُّصِيبَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ ثُمَّ جَآءُوكَ يَحْلِفُونَ بِٱللَّهِ إِنْ أَرَدْنَآ إِلَّآ إِحْسَـٰنًۭا وَتَوْفِيقًا ﴿٦٢﴾

តើស្ថានភាពរបស់ពួកពុតត្បុតយ៉ា ងដូចម្ដេច នៅពេលដែលមានគ្រោះអាក្រក់បានកើតឡើងចំពោះពួកគេដោយសារតែបាបកម្មដែលពួកគេបានសាងនោះ? បន្ទា ប់មក ពួកគេនឹងមករកអ្នក(អ្នកនាំសារមូហាំម៉ា ត់)ដើម្បីសុំទោសអ្នកដោយពួកគេស្បថនឹងអល់ឡោះជាម្ចា ស់ថាៈ ពួកយើងគ្មា នបំណងស្វែងរកការកាត់សេចក្ដី ណាមួយផ្សេងពី(ការកាត់សេចក្តី)អ្នកឡើយ លើកលែងតែដើម្បីផ្សះផ្សា និងចង់ឲ្យគូរជម្លោះត្រូវរ៉ូវគ្នា វិញតែប៉ុណ្ណោះ។ តែពួកគេបានភូតកុហកនៅក្នុងរឿងទាំងនោះ ពីព្រោះការផ្សះផ្សា គឺស្ថិតនៅក្នុងការវិនិច្ឆ័យនៃច្បាប់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។

أُو۟لَـٰٓئِكَ ٱلَّذِينَ يَعْلَمُ ٱللَّهُ مَا فِى قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُل لَّهُمْ فِىٓ أَنفُسِهِمْ قَوْلًۢا بَلِيغًۭا ﴿٦٣﴾

ពួកទាំងនោះហើយជាពួកដែលអល់ឡោះដឹងនូវអ្វីដែលលាក់ទុកនៅក្នុងចិត្តរបស់ពួកគេដូចជា ភាពពុតត្បុត និងចេតនាអាក្រក់នោះ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់)បណ្ដោ យពួកគេ និងងាកចេញពីពួកគេចុះ តែអ្នកត្រូវបញ្ជា ក់ប្រាប់ពួកគេនូវក្បួនច្បាប់របស់អល់ឡោះដើម្បីជាការលើកទឹកចិត្ត(ធ្វើល្អបានល្អ) និងជា ការបន្លា ចចំពោះពួកគេ(ធ្វើអាក្រក់នឹងទទួលផលអាក្រក់) ហើយចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសម្ដីណាដែលមានប្រសិទ្ធិភាពបំផុតចំពោះពួកគេ។

وَمَآ أَرْسَلْنَا مِن رَّسُولٍ إِلَّا لِيُطَاعَ بِإِذْنِ ٱللَّهِ ۚ وَلَوْ أَنَّهُمْ إِذ ظَّلَمُوٓا۟ أَنفُسَهُمْ جَآءُوكَ فَٱسْتَغْفَرُوا۟ ٱللَّهَ وَٱسْتَغْفَرَ لَهُمُ ٱلرَّسُولُ لَوَجَدُوا۟ ٱللَّهَ تَوَّابًۭا رَّحِيمًۭا ﴿٦٤﴾

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នា ក់ឡើយ លើកលែងតែដើម្បីឲ្យមនុស្សលោកប្រតិបត្តិតាមនូវអ្វីដែលគេបានបង្គា ប់ប្រើដោយចេតនារបស់អល់ឡោះនិង ការកំណត់របស់ទ្រង់តែប៉ុណ្ណោះ។ជាការពិតណាស់ ប្រសិនបើនៅពេលដែលពួកគេបានបំពានលើខ្លួនឯងដោយបានប្រព្រឹត្តអំពើល្មើស ហើយពួកគេបានមកជួបអ្ន بلغ គម្ពីរគួរអាន · តាហ្វសៀរ ក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលអ្នកនៅមានជីវិត ដោយពួកគេទទួលស្គាល់ចំពោះបាបកម្មដែលពួកគេបានប្រព្រឹត្ត មានការសោកស្តាយ ព្រមទាំងទទួល សារភាពកំហុស និងបានសុំការអភ័យទោសពីអល់ឡោះ ហើយអ្នកក៏បានជួយសុំអភ័យទោសឲ្យពួកគេដែរនោះ ពិតណាស់ពួកគេពិតជានឹងបានឃើញថា អល់ឡោះជាម្ចា ស់គឺជាអ្នកទទួលនូវការសារភាពកំហុសរបស់ពួកគេមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا۟ فِىٓ أَنفُسِهِمْ حَرَجًۭا مِّمَّا قَضَيْتَ وَيُسَلِّمُوا۟ تَسْلِيمًۭا ﴿٦٥﴾

រឿងនោះគឺមិនដូចអ្វីដែលពួកពុតត្បុតបានអះអាងនោះទេ។បន្ទា ប់មកអល់ឡោះជាម្ចា ស់ទ្រង់បានស្បថនឹងហ្សាត(លក្ខណៈសម្បត្តិផ្ទា ល់របស់ទ្រង់)ថាៈ ពិតប្រាកដ ណាស់ ពួកគេនឹងមិនអាចក្លាយទៅជាអ្នកដែលមានជំនឿដ៏ពិតប្រាកដបានឡើយ លុះត្រាតែពួកគេប្រគល់ការកាត់សេចក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេទៅ កាន់អ្នកនាំសារ(មូហាំម៉ា ត់)នៅក្នុងពេលដែលគាត់នៅមានជីវិត និងកាត់សេចក្តីទៅតាមច្បាប់បញ្ញតិ្តរបស់គាត់បន្ទាប់ពីគាត់បានស្លាប់ទៅ។ បន្ទាប់មក ពួកគេពេញ ចិត្តចំពោះការកាត់សេចក្ដីរបស់អ្នកនាំសារ ហើយពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់ពួកគេ និងគ្មានការសង្ស័យនៅក្នុងការកាត់សេចក្ដីនោះឡើយ ហើយពួកគេទទួលយកដោយការពេញចិត្ត ដោយការទទួលយកទាំងផ្នែកខាងក្រៅ(មាត់) និងផ្នែកខាងក្នុង(ចិត្ត)របស់ពួកគេ។

وَلَوْ أَنَّا كَتَبْنَا عَلَيْهِمْ أَنِ ٱقْتُلُوٓا۟ أَنفُسَكُمْ أَوِ ٱخْرُجُوا۟ مِن دِيَـٰرِكُم مَّا فَعَلُوهُ إِلَّا قَلِيلٌۭ مِّنْهُمْ ۖ وَلَوْ أَنَّهُمْ فَعَلُوا۟ مَا يُوعَظُونَ بِهِۦ لَكَانَ خَيْرًۭا لَّهُمْ وَأَشَدَّ تَثْبِيتًۭا ﴿٦٦﴾

يوعظون به لكان خيرا لهم وأشد تثبيتا ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជា លើពួកគេ(ពួកពុតត្បុត)ឲ្យសម្លា ប់គ្នា ទៅវិញទៅមកឬចាកចេញពីលំនៅដ្ឋា នរបស់ពួកគេនោះពួកគេនឹងមិនធ្វើតាម បទបញ្ជា របស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ហេតុនេះ ចូរឱ្យពួកគេថ្លែងសរសើចំពោះអល់ឡោះជាម្ចា ស់ ដោយសារទ្រង់មិនបានដាក់ កាតព្វកិច្ចលើពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានដាស់រំលឹកនៃការគោរព ប្រតិបត្តិអល់ឡោះនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផល បុណ្យដ៏ធំធេងបំផុតអំពីយើងហើយយើងនឹងចង្អុលបង្ហា ញពួកគេទៅកាន់មាគ៌ា ដែលនាំពួកគេទៅកាន់អល់ឡោះនិងទៅកាន់ឋានសួគ៌របស់ទ្រង់។

وَإِذًۭا لَّـَٔاتَيْنَـٰهُم مِّن لَّدُنَّآ أَجْرًا عَظِيمًۭا ﴿٦٧﴾

ولهدينهم صرطا م ستقيما

وَلَهَدَيْنَـٰهُمْ صِرَٰطًۭا مُّسْتَقِيمًۭا ﴿٦٨﴾

ជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជា លើពួកគេ(ពួកពុតត្បុត)ឲ្យសម្លា ប់គ្នា ទៅវិញទៅមកឬចាកចេញពីលំនៅដ្ឋា នរបស់ពួកគេនោះពួកគេនឹងមិនធ្វើតាម បទបញ្ជារបស់យើងឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរឱ្យពួកគេសរសើចំពោះអល់ឡោះ ដោយទ្រង់មិនបានដាក់កាតព្វកិច្ចលើ ពួកគេនូវអ្វីដែលធ្វើឲ្យមានការលំបាកដល់ពួកគេឡើយ។ ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានលើកឡើងនៃការគោរពប្រតិបត្តិ អល់ឡោះនោះ គឺវាល្អជាងការប្រឆាំង និងធ្វើឲ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ ហើយយើងពិតជានឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពី យើង។ហើយយើងនឹងចង្អុលបង្ហា ញដល់ពួកគេទៅកាន់មាគ៌ា ដែលនាំពួកគេទៅកាន់អល់ឡោះ និងទៅកាន់ឋានសួគ៌របស់ទ្រង់។

وَمَن يُطِعِ ٱللَّهَ وَٱلرَّسُولَ فَأُو۟لَـٰٓئِكَ مَعَ ٱلَّذِينَ أَنْعَمَ ٱللَّهُ عَلَيْهِم مِّنَ ٱلنَّبِيِّـۧنَ وَٱلصِّدِّيقِينَ وَٱلشُّهَدَآءِ وَٱلصَّـٰلِحِينَ ۚ وَحَسُنَ أُو۟لَـٰٓئِكَ رَفِيقًۭا ﴿٦٩﴾

ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារនោះ គឺគេនឹងស្ថិតនៅជាមួយអ្នកដែលអល់ឡោះបានប្រទានឧបការគុណឲ្យពួកគេដោយការបានចូល ឋានសួគ៌ ដូចជាបណ្ដា ព្យាការីបណ្ដា អ្នកដែលជឿតាមព្យាការី(ដែលពួកគេបានជឿជាក់យ៉ា ងពេញចំពោះអ្វីដែលបណ្ដា អ្នកនាំសារបាននាំមក ព្រមទាំងបានអនុវត្ត តាមវា) បណ្ដា អ្នកដែលពលីជីវិតក្នុងមាគ៌ារបស់អល់ឡោះ (ដែលពួកគេត្រូវបានសម្លាប់ក្នុងមាគ៌ារបស់ទ្រង់) និងបណ្ដា អ្នកដែលសាងអំពើល្អ ដែលពួកគេល្អទាំង ផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ហើយទង្វើរបស់ពួកគេក៏ល្អផងដែរ។ អ្នកទាំងនោះហើយគឺជាមិត្តភក្តិដ៏ល្អបំផុតនៅក្នុងឋានសួគ៌។

ذَٰلِكَ ٱلْفَضْلُ مِنَ ٱللَّهِ ۚ وَكَفَىٰ بِٱللَّهِ عَلِيمًۭا ﴿٧٠﴾

ផលបុណ្យដែលគេបានលើកឡើងទាំងនោះ គឺជាការប្រោសប្រទានពីអល់ឡោះជាម្ចាស់ទៅចំពោះខ្ញុំបម្រើរបស់ទ្រង់។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដឹង បំផុតចំពោះស្ថា នភាពរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ خُذُوا۟ حِذْرَكُمْ فَٱنفِرُوا۟ ثُبَاتٍ أَوِ ٱنفِرُوا۟ جَمِيعًۭا ﴿٧١﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នករៀបចំខ្លួនដោយប្រុងប្រយ័ត្នចំពោះសត្រូវរបស់ពួកអ្នក ដោយស្វែងរក យុទ្ធសាស្រ្តដ៏ជាក់លាក់ដើម្បីប្រយុទ្ធតទល់ជាមួយពួកគេ(ពេលចេញទៅធ្វើសង្រ្គាម) ហើយចូរពួកអ្នកចេញទៅប្រយុទ្ធជាមួយសត្រូវម្ដងមួយក្រុមៗ ឬក៏ចេញទៅ ប្រយុទ្ធជាមួយពួកគេទាំងអស់គ្នា តែម្ដង។ ការធ្វើដូច្នោះ(ចេញម្តងមួយក្រុម ឬចេញទៅទាំងអស់គ្នា ) គឺអាស្រ័យតាមស្ថា នភាពមួយណាដែលអំណោយផលជាង និង អាចមានប្រៀបក្នុងការយកឈ្នះលើសត្រូវជាង។

وَإِنَّ مِنكُمْ لَمَن لَّيُبَطِّئَنَّ فَإِنْ أَصَـٰبَتْكُم مُّصِيبَةٌۭ قَالَ قَدْ أَنْعَمَ ٱللَّهُ عَلَىَّ إِذْ لَمْ أَكُن مَّعَهُمْ شَهِيدًۭا ﴿٧٢﴾

ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នក(ឱបណ្តា ជនមូស្លីមទាំងឡាយ)មានក្រុមជាច្រើនដែលអល់អែល រារែកក្នុងការចេញទៅធ្វើសង្រ្គាមជាមួយនឹងសត្រូវ របស់ពួកអ្នក ដោយសារតែភាពកំសាករបស់ពួកគេ ហើយពួកគេបានធ្វើឱ្យអ្នកដទៃមានការរារែកដែរ ហើយពួកទាំងនោះ គឺពួកពុតត្បុត និងអ្នកដែលមានជំនឿទន់ ខ្សោយ។ ហើយប្រសិនបើពួកអ្នកត្រូវបានគេសម្លា ប់ ឬបរាជ័យនោះ ម្នា ក់ក្នុងនៅក្នុងចំណោមពួកគេនឹងនិយាយដោយក្តីរីករាយចំពោះសន្តិភាព(ការរួចជីវិត)របស់ គេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចា ស់បានប្រោសប្រទានដល់ខ្ញុំ ពីព្រោះខ្ញុំមិនបានចូលរួមធ្វើសង្រ្គា មជាមួយពួកគេ ហើយខ្ញុំមិនបានទទួលរងគ្រោះថ្នា ក់ដូចអ្វី ដែលពួកគេបានទទួលរងនោះឡើយ។

وَلَئِنْ أَصَـٰبَكُمْ فَضْلٌۭ مِّنَ ٱللَّهِ لَيَقُولَنَّ كَأَن لَّمْ تَكُنۢ بَيْنَكُمْ وَبَيْنَهُۥ مَوَدَّةٌۭ يَـٰلَيْتَنِى كُنتُ مَعَهُمْ فَأَفُوزَ فَوْزًا عَظِيمًۭا ﴿٧٣﴾

ក៏ប៉ុន្តែប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ទទួលបានការប្រោសប្រទានពីអល់ឡោះ ដោយទទួលបានជ័យជម្នះ ឬក៏ទទួលបានទ្រព្យជ័យភណ្ឌវិញនោះ អ្នក ដែលមិនបានទៅចូលរួមធ្វើសង្គ្រាមរូបនោះនឹងនិយាយ ហាក់ដូចជារូបគេមិនស្ថិតក្នុងចំណោមក្រុមរបស់ពួកអ្នក ហើយរវាងពួកអ្នកនឹងរូបគេហាក់ដូចជាគ្មាន មនោសញ្ចេតនានឹងគ្នា និងគ្មា នចំណងមិត្តភាពជាមួយគ្នា ដូច្នោះ ដោយគេពិតជានឹងនិយាយថាៈ ខ្ញុំសោកស្ដាយណាស់! ប្រសិនបើខ្ញុំស្ថិតនៅជាមួយពួកគេក្នុងការ ធ្វើសង្រ្គា មរបស់ពួកគេនោះ ខ្ញុំពិតជានឹងទទួលបានជោគជ័យដ៏ធំធេងដូចដែលពួកគេបានទទួលជោគជ័យដែរជាមិនខាន។

۞ فَلْيُقَـٰتِلْ فِى سَبِيلِ ٱللَّهِ ٱلَّذِينَ يَشْرُونَ ٱلْحَيَوٰةَ ٱلدُّنْيَا بِٱلْـَٔاخِرَةِ ۚ وَمَن يُقَـٰتِلْ فِى سَبِيلِ ٱللَّهِ فَيُقْتَلْ أَوْ يَغْلِبْ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًۭا ﴿٧٤﴾

فسوف نؤتيه أجرا عظيما ដូច្នេះ ចូរឲ្យបណ្ដា អ្នកមានជំនឿដ៏ពិតប្រាកដដែលពួកគេលះបង់ការឆាកជីវិតលោកិយប្ដូរយកថ្ងៃបរលោកដែលគេពេញចិត្តនឹងវានោះធ្វើសង្គ្រា មក្នុងមាគ៌ា របស់អល់ឡោះដើម្បីឱ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ចុះ។ ហើយជនណាដែលធ្វើសង្រ្គាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីឲ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ ហើយត្រូវបានគេ សម្លា ប់ ឬទទួលបរាជ័យនោះ អល់ឡោះនឹងប្រទានឲ្យគេនូវផលបុណ្យដ៏ធំធេង នោះគឺឋានសួគ៌ព្រមទាំងទទួលបាននូវការពេញចិត្តពីអល់ឡោះជាម្ចា ស់។

وَمَا لَكُمْ لَا تُقَـٰتِلُونَ فِى سَبِيلِ ٱللَّهِ وَٱلْمُسْتَضْعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلْوِلْدَٰنِ ٱلَّذِينَ يَقُولُونَ رَبَّنَآ أَخْرِجْنَا مِنْ هَـٰذِهِ ٱلْقَرْيَةِ ٱلظَّالِمِ أَهْلُهَا وَٱجْعَل لَّنَا مِن لَّدُنكَ وَلِيًّۭا وَٱجْعَل لَّنَا مِن لَّدُنكَ نَصِيرًا ﴿٧٥﴾

តើអ្វីដែលរារាំងពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)មិនឲ្យធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យបានខ្ពង់ខ្ពស់ និងជួយសង្រ្គោះពួក ដែលទន់ខ្សោយក្នុងចំណោមបុរស ស្រ្តី និងក្មេងៗដែលពួកគេកំពុងតែបួងសួងសុំពីអល់ឡោះថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាជួយសង្រ្គោះពួកយើង ចេញពីទឹកដីម៉ាក្កះនេះផងចុះ ដោយសារតែអ្នករស់នៅទីនេះបានបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបង្កភាពជាសត្រូវជាមួយខ្ញុំបម្រើរបស់ទ្រង់ ហើយ សូមទ្រង់មេត្តា ប្រទានដល់ពួកយើងអំពីទ្រង់ផងចុះនូវអ្នកដែលគាំពារកិច្ចការរបស់ពួកយើង ហើយនិង(ប្រទាន)អ្នកជួយ ដែលការពារពួកយើងពីគ្រោះថ្នា ក់ផងចុះ។

ٱلَّذِينَ ءَامَنُوا۟ يُقَـٰتِلُونَ فِى سَبِيلِ ٱللَّهِ ۖ وَٱلَّذِينَ كَفَرُوا۟ يُقَـٰتِلُونَ فِى سَبِيلِ ٱلطَّـٰغُوتِ فَقَـٰتِلُوٓا۟ أَوْلِيَآءَ ٱلشَّيْطَـٰنِ ۖ إِنَّ كَيْدَ ٱلشَّيْطَـٰنِ كَانَ ضَعِيفًا ﴿٧٦﴾

បណ្ដា អ្នកមានជំនឿពិតប្រាកដ គឺពួកគេធ្វើសង្រ្គាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យបានខ្ពង់ខ្ពស់។ ចំណែកឯពួកដែលគ្មានជំនឿវិញ ពួកគេធ្វើសង្រ្គាមក្នុងមាគ៌ានៃព្រះនានារបស់ពួកគេ។ ដូចនេះ ចូរពួកអ្នកធ្វើសង្រ្គាមប្រឆាំងនឹងបក្សពួករបស់ស្ហៃតនចុះ។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នក ធ្វើសង្រ្គា មប្រឆាំងនឹងពួកគេនោះ ពួកអ្នកនឹងទទួលជ័យជម្នះលើពួកគេពុំខានឡើយ ពីព្រោះល្បិចកលរបស់ស្ហៃតនគឺទន់ខ្សោយបំផុតដោយវាមិនអាចបង្កគ្រោះថ្នា بلغ គម្ពីរគួរអាន · តាហ្វសៀរ ក់ដល់អ្នកដែលប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចា ស់បាននោះឡើយ។

أَلَمْ تَرَ إِلَى ٱلَّذِينَ قِيلَ لَهُمْ كُفُّوٓا۟ أَيْدِيَكُمْ وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ فَلَمَّا كُتِبَ عَلَيْهِمُ ٱلْقِتَالُ إِذَا فَرِيقٌۭ مِّنْهُمْ يَخْشَوْنَ ٱلنَّاسَ كَخَشْيَةِ ٱللَّهِ أَوْ أَشَدَّ خَشْيَةًۭ ۚ وَقَالُوا۟ رَبَّنَا لِمَ كَتَبْتَ عَلَيْنَا ٱلْقِتَالَ لَوْلَآ أَخَّرْتَنَآ إِلَىٰٓ أَجَلٍۢ قَرِيبٍۢ ۗ قُلْ مَتَـٰعُ ٱلدُّنْيَا قَلِيلٌۭ وَٱلْـَٔاخِرَةُ خَيْرٌۭ لِّمَنِ ٱتَّقَىٰ وَلَا تُظْلَمُونَ فَتِيلًا ﴿٧٧﴾

ى តើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបានដឹងពីរឿងរ៉ាវមិត្តភក្តិរបស់អ្នកមួយចំនួនទេឬ ដែលពួកគេបានសុំឱ្យគេដាក់កាតព្វកិច្ចទៅលើពួកគេឲ្យធ្វើសង្រ្គា មក្នុង មាគ៌ាអល់ឡោះនោះ? ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នកពីការធ្វើសង្គ្រាម ហើយចូរពួកអ្នកប្រតិបត្តិសឡាត និង បរិច្ចាគហ្សាកាត់ (ទាំងនេះគឺមុនពេលដែលត្រូវបានគេដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម)។ ហើយបន្ទាប់ពីពួកគេបានភៀសខ្លួនទៅកាន់ទីក្រុងម៉ា ទីណះ ហើយសាសនា ឥស្លាមមានភាពរឹងមាំហើយនោះ ពេលនោះ គេក៏បានដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម។ រឿងនោះបានធ្វើឲ្យពួកគេមួយចំនួនមានការលំបាក ហើយពួកគេស្រាប់តែ មានការភ័យខ្លា ចចំពោះមនុស្សលោក បីដូចពួកគេខ្លា ចអល់ឡោះ ឬខ្លាំងជាងខ្លា ចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថាៈ ឱម្ចា ស់របស់ពួកយើង!ហេតុអ្វី បានជាទ្រង់ដាក់កាតព្វកិច្ចសង្រ្គាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យាពេលបន្តិចទៀតដើម្បីឲ្យពួកយើងបានរីករាយនឹងជីវិតលោកិយសិន? ចូរអ្នក(ឱ អ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុតដោយវានឹងបាត់បង់ទៅវិញមិនខាន។ រីឯថ្ងៃបរលោកវិញនោះ គឺ ប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ ដោយសារតែការសើយសុខដែលមាននៅក្នុងឋានសួគ៌នោះ គឺស្ថិតស្ថេរជារៀងរហូត។ ហើយទង្វើល្អ របស់ពួកអ្នកនឹងមិនត្រូវគេបំបាត់នោះឡើយ សូម្បីតែប៉ុនសសៃឆ្មា រដែលស្ថិតនៅលើគ្រាប់ល្មើក៏ដោយ។

أَيْنَمَا تَكُونُوا۟ يُدْرِككُّمُ ٱلْمَوْتُ وَلَوْ كُنتُمْ فِى بُرُوجٍۢ مُّشَيَّدَةٍۢ ۗ وَإِن تُصِبْهُمْ حَسَنَةٌۭ يَقُولُوا۟ هَـٰذِهِۦ مِنْ عِندِ ٱللَّهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌۭ يَقُولُوا۟ هَـٰذِهِۦ مِنْ عِندِكَ ۚ قُلْ كُلٌّۭ مِّنْ عِندِ ٱللَّهِ ۖ فَمَالِ هَـٰٓؤُلَآءِ ٱلْقَوْمِ لَا يَكَادُونَ يَفْقَهُونَ حَدِيثًۭا ﴿٧٨﴾

ទោះបីជាពួកអ្នកនៅទីកន្លែងណាក៏ដោយ ក៏សេចក្ដីស្លា ប់នឹងទៅដល់ពួកអ្នកដែរនៅពេលណាដែលពេលវេលាកំណត់នៃជីវិតរបស់ពួកអ្នកបានមកដល់ហើយនោះ សូម្បីតែពួកអ្នកស្ថិតនៅក្នុងវិមានដែលត្រូវបានស្ថាបនាដ៏រឹងមាំ និងនៅឆ្ងាយពីសមរភូមិប្រយុទ្ធយ៉ា ងណាក៏ដោយ។ ហើយប្រសិនបើពួកពុតត្បុតទទួលបាននូវអ្វី ដែលធ្វើឱ្យពួកគេរីករាយដូចជា កូនចៅ និងលាភសក្ការៈជាច្រើននោះ ពួកគេនិយាយថាៈ អ្វីទាំងនេះមកពីអល់ឡោះ។ តែប្រសិនបើពួកគេជួបប្រទះបញ្ហាកូនចៅ ឬខាតបង់ទ្រព្យសម្បត្តិវិញនោះ ពួកគេគិតអាក្រក់លើព្យាការីហើយពួកគេនិយាយថាៈ ប្រការអាក្រក់នេះ គឺដោយសារតែអ្នក(ព្យការីមូហាំម៉ា ត់)។ ចូរអ្នក(ឱអ្នកនាំ សារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ រាល់ប្រការល្អឬអាក្រក់ គឺជាការកំណត់របស់អល់ឡោះទាំងអស់។ តើហេតុអ្វីបានជាពួកគេនិយាយដូច្នោះ ហាក់ ដូចជាពួកគេមិនយល់នូវពាក្យសម្ដីដែលអ្នកបាននិយាយទៅកាន់ពួកគេអញ្ជឹង?

مَّآ أَصَابَكَ مِنْ حَسَنَةٍۢ فَمِنَ ٱللَّهِ ۖ وَمَآ أَصَابَكَ مِن سَيِّئَةٍۢ فَمِن نَّفْسِكَ ۚ وَأَرْسَلْنَـٰكَ لِلنَّاسِ رَسُولًۭا ۚ وَكَفَىٰ بِٱللَّهِ شَهِيدًۭا ﴿٧٩﴾

شهيدا អ្វីដែលអ្នក(ឱកូនចៅអាហ្ទាំ)ទទួលបានក្នុងចំណោមប្រការដែលធ្វើឲ្យអ្នករីករាយ ដូចជាលាភសក្កា រៈ និងកូនចៅនោះ គឺវាមកពីអល់ឡោះដែលទ្រង់បានប្រទានវាឲ្យ អ្នក។ ហើយអ្វីដែលអ្នកបានជួបប្រទះអំពីប្រការអាក្រក់ក្នុងលាភសក្ការៈ និងកូនចៅរបស់អ្នកនោះ គឺវាមកពីខ្លួនរបស់អ្នកផ្ទាល់ដោយសារតែអំពើល្មើសដែលអ្នក បានប្រព្រឹត្ត។ហើយជាការពិតណាស់ យើងបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ា ត់) ជាអ្នកនាំសារម្នា ក់មកពីអល់ឡោះជាម្ចា ស់សម្រាប់មនុស្សលោកទាំងអស់ ដើម្បី ឲ្យអ្នកផ្សព្វផ្សាយដល់ពួកគេនូវសារនៃម្ចា ស់របស់អ្នក។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីលើភាពសច្ចៈរបស់អ្នកចំពោះអ្វីដែលអ្នកបានផ្សព្វផ្សាយវាអំពីទ្រង់ នូវអ្វីដែលទ្រង់បានផ្តល់ឱ្យអ្នកអំពីភស្តុតាងនានានោះ។

مَّن يُطِعِ ٱلرَّسُولَ فَقَدْ أَطَاعَ ٱللَّهَ ۖ وَمَن تَوَلَّىٰ فَمَآ أَرْسَلْنَـٰكَ عَلَيْهِمْ حَفِيظًۭا ﴿٨٠﴾

ជនណាហើយដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) ដោយអនុវត្តតាមអ្វីដែលគាត់បានបង្គាប់ប្រើ និងជៀសវាងពីអ្វីដែលគាត់បានហាមឃាត់នោះ ពិតណាស់ គឺរូបគេពិតជាបានទទួលយកបទបញ្ជារបស់អល់ឡោះជាម្ចាស់ដែរ។ តែជនណាហើយដែលងាកចេញពីការប្រតិបត្តិតាមអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)វិញនោះ ចូរ អ្នកកុំមានការកើតទុក្ខចំពោះគេអី។ ពិតណាស់ យើងមិនបានតែងតាំងអ្នកជាអ្នកឃ្លាំមើលគេ និងថែរក្សានូវទង្វើរបស់គេនោះទេ។ តាមពិតយើងទៅវិញទេដែលជា អ្នកកត់ត្រានូវទង្វើរបស់គេ និងជាអ្នកជំនុំជម្រះលើរូបគេនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَقُولُونَ طَاعَةٌۭ فَإِذَا بَرَزُوا۟ مِنْ عِندِكَ بَيَّتَ طَآئِفَةٌۭ مِّنْهُمْ غَيْرَ ٱلَّذِى تَقُولُ ۖ وَٱللَّهُ يَكْتُبُ مَا يُبَيِّتُونَ ۖ فَأَعْرِضْ عَنْهُمْ وَتَوَكَّلْ عَلَى ٱللَّهِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًا ﴿٨١﴾

ى ហើយពួកពុតត្បុតនឹងនិយាយទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)ដោយអណ្តា តរបស់ពួកគេថាៈ ពួកយើងនឹងប្រតិបត្តិតាមបទបញ្ជារបស់អ្នក ហើយនិងអនុវត្តតាមវា។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកវិញនោះ ក្រុមខ្លះក្នុងចំណោមពួកគេបានរៀបចំផែនការយ៉ា ងសម្ងា ត់ផ្ទុយពីអ្វីដែលពួកគេបានបង្ហា ញឲ្យអ្នកឃើញ។ ហើយអល់ឡោះដឹងបំផុតនូវផែនការដែលពួកគេរៀបចំ ហើយទ្រង់នឹងតបស្នងចំពោះល្បិចកលរបស់ពួកគេនេះ។ ដូច្នេះ ចូរអ្នកកុំបែរទៅរកពួកគេ។ ដាច់ខាត ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អ្នកបានឡើយ ហើយចូរអ្នកប្រគល់កិច្ចការរបស់អ្នកទៅកាន់អល់ឡោះ និងពឹងផ្អែកលើទ្រង់ចុះ។ គ្រប់គ្រាន់ហើយ ដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្តនោះ។

أَفَلَا يَتَدَبَّرُونَ ٱلْقُرْءَانَ ۚ وَلَوْ كَانَ مِنْ عِندِ غَيْرِ ٱللَّهِ لَوَجَدُوا۟ فِيهِ ٱخْتِلَـٰفًۭا كَثِيرًۭا ﴿٨٢﴾

ហេតុអ្វីបានជាពួកគេមិនត្រិះរិះពិចារណាអំពីគម្ពីរគួរអាន និងសិក្សាពីវាដើម្បីបញ្ជាក់ឲ្យពួកគេបានដឹងថា ពិតប្រាកដណាស់នៅក្នុងគម្ពីរគួរអាននេះ គឺគ្មានការខ្វែង គំនិតគ្នា ហើយក៏គ្មានការភ័ន្តច្រឡំនៅក្នុងវា និងដើម្បីឲ្យពួកគេដឹងពីការពិតនូវអ្វីដែលអ្នកបាននាំវាមកនោះ? ហើយប្រសិនបើគម្ពីរគួរអាននេះមិនមែន មកពីអល់ឡោះជាម្ចាស់ទេនោះ ពួកគេនឹងឃើញមាននូវការភ័ន្តច្រឡំចំពោះក្បួនច្បាប់ទាំងឡាយដែលមាននៅក្នុងវា និងឃើញមាននូវការខ្វែងគំនិតគ្នាជាច្រើន ចំពោះអត្ថន័យរបស់វាមិនខានឡើយ។

وَإِذَا جَآءَهُمْ أَمْرٌۭ مِّنَ ٱلْأَمْنِ أَوِ ٱلْخَوْفِ أَذَاعُوا۟ بِهِۦ ۖ وَلَوْ رَدُّوهُ إِلَى ٱلرَّسُولِ وَإِلَىٰٓ أُو۟لِى ٱلْأَمْرِ مِنْهُمْ لَعَلِمَهُ ٱلَّذِينَ يَسْتَنۢبِطُونَهُۥ مِنْهُمْ ۗ وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ لَٱتَّبَعْتُمُ ٱلشَّيْطَـٰنَ إِلَّا قَلِيلًۭا ﴿٨٣﴾

ហើយនៅពេលដែលព័ត៌មានស្ដីអំពីសុវត្ថិភាពរបស់អ្នកមូស្លីមនិងភាពសប្បាយរីករាយរបស់ពួកគេ ឬព័ត៌មានអំពីការភ័យខ្លា ចនិងការព្រួយបារម្ភរបស់ពួកគេបាន មកដល់ពួកពុតត្បុតទាំងនោះ គឺពួកគេចែកចាយនិងផ្សព្វផ្សាយព័ត៌មាននោះភ្លាម(ទាំងដែលពួកគេមិនទាន់ដឹងទេថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើ ពួកគេកុំប្រញាប់ផ្សព្វផ្សាយ ហើយផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសាររបស់អល់ឡោះ និងក្រុមអ្នកដែលមានប្រាជ្ញា មានចំណេះដឹង និងមានដំបូន្មាននោះ អ្នក ទាំងនោះនឹងដឹងថា តើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ ថាតើគួរផ្សព្វផ្សាយ ឬបិទបាំង? ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះឱ្យពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នូវសាសនាឥស្លាម និងក្ដីមេត្តាករុណាទ្រង់ចំពោះពួកអ្នកតាមរយៈគម្ពីរគួរអាន និងការការពារពួកអ្នកពីការសាកល្បងដែលយើងបានដាក់ទៅលើ ពួកពុតត្បុតទាំងនោះទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមការញុះញុងរបស់ស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ។

فَقَـٰتِلْ فِى سَبِيلِ ٱللَّهِ لَا تُكَلَّفُ إِلَّا نَفْسَكَ ۚ وَحَرِّضِ ٱلْمُؤْمِنِينَ ۖ عَسَى ٱللَّهُ أَن يَكُفَّ بَأْسَ ٱلَّذِينَ كَفَرُوا۟ ۚ وَٱللَّهُ أَشَدُّ بَأْسًۭا وَأَشَدُّ تَنكِيلًۭا ﴿٨٤﴾

أشد بأ سا وأشد تنكيلا ដូចនេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ធ្វើសង្រ្គា មក្នុងមាគ៌ា របស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់ទ្រង់ ហើយអ្នកនឹងមិនត្រូវបានគេសួរអំពីអ្នកដទៃឡើយ ហើយគេក៏មិនដាក់កាតព្វកិច្ចលើអ្នកចំពោះអ្នកដទៃដែរ ពីព្រោះអ្នកមិនត្រូវគេបានដាក់បន្ទុកអ្វីក្រៅពីខ្លូនរបស់អ្នកផ្ទាល់ឱ្យធ្វើសង្គ្រាមនោះទេ។ ហើយចូរអ្នកលើក ទឹកចិត្ត និងជម្រុញបណ្តា អ្នកដែលមានជំនឿឲ្យធ្វើសង្គ្រា ម(ក្នុងមាគ៌ា អល់ឡោះ)។ សង្ឃឹមថាអល់ឡោះជាម្ចា ស់នឹងទប់ស្កាត់អំណាចរបស់ពួកគ្មា នជំនឿ ដោយសារតែការធ្វើសង្រ្គា មរបស់ពួកអ្នក(ប្រឆាំងនឹងពួកគេ)។ហើយអល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុត។

مَّن يَشْفَعْ شَفَـٰعَةً حَسَنَةًۭ يَكُن لَّهُۥ نَصِيبٌۭ مِّنْهَا ۖ وَمَن يَشْفَعْ شَفَـٰعَةًۭ سَيِّئَةًۭ يَكُن لَّهُۥ كِفْلٌۭ مِّنْهَا ۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ مُّقِيتًۭا ﴿٨٥﴾

شىء م قيتا

وَإِذَا حُيِّيتُم بِتَحِيَّةٍۢ فَحَيُّوا۟ بِأَحْسَنَ مِنْهَآ أَوْ رُدُّوهَآ ۗ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَىْءٍ حَسِيبًا ﴿٨٦﴾

ជនណាហើយដែលព្យាយាមនាំមកនូវប្រការល្អដល់អ្នកដទៃ គេនឹងទទួលបានចំណែកនៃផលបុណ្យ។ ហើយជនណាដែលព្យាយាមនាំមកនូវប្រការអាក្រក់ដល់អ្នក ដទៃ គេក៏នឹងទទួលបានចំណែកអំពីបាបកម្ម(ដូចគ្នា)។ ហើយអល់ឡោះជាសាក្សីរាល់អ្វីៗទាំងអស់ដែលមនុស្សលោកបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នងដល់គេ ចំពោះទង្វើនោះ។ដូចនេះ ជនណាម្នា ក់ក្នុងចំណោមពួកអ្នកដែលជាដើមហេតុនាំឲ្យ(អ្នកដទៃ)ទទួលបាននូវប្រការល្អនោះ គេនឹងទទួលបានផលបុណ្យមួយចំណែក بلغ គម្ពីរគួរអាន · តាហ្វសៀរ ពីវា រីឯជនណាហើយដែលជាដើមហេតុនាំឲ្យទទួលបានប្រការអាក្រក់វិញនោះ គេក៏នឹងទទួលបានផលអាក្រក់មួយចំណែកពីវាដូចគ្នា ។

ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ لَا رَيْبَ فِيهِ ۗ وَمَنْ أَصْدَقُ مِنَ ٱللَّهِ حَدِيثًۭا ﴿٨٧﴾

អល់ឡោះតែមួយគត់ គ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ពិតជានឹងប្រមូលផ្ដុំអ្នកជំនាន់មុននិងជំនាន់ក្រោយនៅថ្ងៃ បរលោកដែលគ្មា នការង្ស័យចំពោះវានោះឡើយដើម្បីទ្រង់នឹងតបស្នងចំពោះទង្វើរបស់ពួកអ្នក។ ហើយគ្មា នពាក្យសម្ដីនរណាម្នា ក់ដែលពិតជាងបន្ទូលអល់ឡោះ នោះឡើយ។

۞ فَمَا لَكُمْ فِى ٱلْمُنَـٰفِقِينَ فِئَتَيْنِ وَٱللَّهُ أَرْكَسَهُم بِمَا كَسَبُوٓا۟ ۚ أَتُرِيدُونَ أَن تَهْدُوا۟ مَنْ أَضَلَّ ٱللَّهُ ۖ وَمَن يُضْلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلًۭا ﴿٨٨﴾

فلن تجد له سبيلا តើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)មានបញ្ហាអ្វីទើបធ្វើឲ្យពួកអ្នកបែកបាក់ជាពីរក្រុមផ្សេងគ្នានៅក្នុងរឿងទំនាក់ទំនងជាមួយនឹងពួកពុតត្បុតនោះ ដោយមួយក្រុម និយាយថា ត្រូវតែធ្វើសង្រ្គាមជាមួយពួកគេ ព្រោះតែការប្រឆាំងរបស់ពួកគេ(ពួកពុតត្បុត) ហើយមួយក្រុមទៀតនិយាយថា មិនត្រូវធ្វើសង្រ្គាមជាមួយពួកគេទេ ព្រោះតែការមានជំនឿរបស់ពួកគេ? ដូចនេះ ពួកអ្នកមិនត្រូវខ្វែងគំនិតគ្នាចំពោះបញ្ហារបស់ពួកគេនោះទេ ពីព្រោះអល់ឡោះជាម្ចាស់បានបង្វិលពួកគេទៅរកភាព គ្មា នជំនឿនិងភាពវង្វេងដោយសារតែទង្វើរបស់ពួកគេទៅហើយ។ តើពួកអ្នកចង់ចង្អុលបង្ហា ញអ្នកដែលអល់ឡោះមិនចង្អុលបង្ហា ញគេទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវឬ? ហើយជណាដែលអល់ឡោះបានធ្វើឲ្យវង្វេងហើយនោះគឺអ្នក(ព្យាការីមូហាំម៉ា ត់)នឹងមិនឃើញគេមានផ្លូវណាមួយទៅកាន់ការចង្អុលបង្ហា ញឡើយ។

وَدُّوا۟ لَوْ تَكْفُرُونَ كَمَا كَفَرُوا۟ فَتَكُونُونَ سَوَآءًۭ ۖ فَلَا تَتَّخِذُوا۟ مِنْهُمْ أَوْلِيَآءَ حَتَّىٰ يُهَاجِرُوا۟ فِى سَبِيلِ ٱللَّهِ ۚ فَإِن تَوَلَّوْا۟ فَخُذُوهُمْ وَٱقْتُلُوهُمْ حَيْثُ وَجَدتُّمُوهُمْ ۖ وَلَا تَتَّخِذُوا۟ مِنْهُمْ وَلِيًّۭا وَلَا نَصِيرًا ﴿٨٩﴾

ពួកពុតត្បុតប៉ងប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងនឹងអ្វីដែលគេបានបញ្ចុះមកឲ្យពួកអ្នក ដូចអ្វីដែលពួកគេបានប្រឆាំងនោះ ពួកអ្នកនឹងក្លាយជាអ្នកដែលប្រឆាំង ដូចពួកគេដែរ។ ដូច្នេះ ចូរពួកអ្នកកុំយកនរណាម្នា ក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារឱ្យសោះ ដោយសារតែភាពជាសត្រូវរបស់ពួកគេ លុះត្រាតែពួកគេភៀសខ្លួន ក្នុងមាគ៌ារបស់អល់ឡោះ (ដោយភៀសខ្លួន)ពីទឹកដីនៃភាពស្ហ៊ីរិក(ពហុទេពនិយម) ទៅកាន់ប្រទេសឥស្លាម ដែលជាភស្តុតាងមួយបញ្ជាក់ពីសេចក្តីជំនឿរបស់ ពួកគេ។ តែប្រសិនបើពួកគេបដិសេធ ហើយនៅតែបន្តស្ថិតនៅក្នុងស្ថានភាពរបស់ពួកគេដដែលទៀតនោះ ចូរពួកអ្នក(អ្នកមានជំនឿ)ចាប់ពួកគេ និងសម្លា ប់ពួកគេ នៅទីណាក៏ដោយដែលពួកអ្នកបានជួបប្រទះពួកគេចុះ។ ហើយចូរពួកអ្នកកុំយកនរណាម្នា ក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារដែលមើលការខុសត្រូវលើកិច្ចការ របស់ពួកអ្នក និងជាអ្នកជួយដែលជួយពួកអ្នកប្រឆាំងនឹងសត្រូវរបស់ពួកអ្នកឱ្យសោះ។

إِلَّا ٱلَّذِينَ يَصِلُونَ إِلَىٰ قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَـٰقٌ أَوْ جَآءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَـٰتِلُوكُمْ أَوْ يُقَـٰتِلُوا۟ قَوْمَهُمْ ۚ وَلَوْ شَآءَ ٱللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَـٰتَلُوكُمْ ۚ فَإِنِ ٱعْتَزَلُوكُمْ فَلَمْ يُقَـٰتِلُوكُمْ وَأَلْقَوْا۟ إِلَيْكُمُ ٱلسَّلَمَ فَمَا جَعَلَ ٱللَّهُ لَكُمْ عَلَيْهِمْ سَبِيلًۭا ﴿٩٠﴾

سبيلا លើកលែងតែជនណាក្នុងចំណោមពួកគេ(ពួកពុតត្បុត)ដែលបានទៅសុំផ្សាភ្ជា ប់ជាមួយនឹងក្រុមមួយដែលពួកអ្នក(អ្នកមានជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយពួក គេលើការបញ្ឈប់ការធ្វើសង្រ្គាម ឬក៏ពួកដែលបានមកជួបពួកអ្នក ខណៈដែលចិត្តរបស់ពួកគេមានការធុញថប់ដោយពួកគេមិនចង់ធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នក ហើយក៏មិនចង់ធ្វើសង្រ្គាមប្រឆាំងនឹងក្រុមរបស់ពួកគេដែរ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះ ពួកគេនឹងធ្វើសង្រ្គាមឈ្នះពួកអ្នកជាមិនខាន។ ដូច្នេះ ចូរពួកអ្នកទទួលយកការសណ្តោ សប្រណីពីអល់ឡោះ ហើយកុំសម្លាប់ពួកគេ ឬចាប់ពួកគេជាឈ្លើយសឹក។ ហើយប្រសិនបើពួកគេបានដកថយចេញពីពួកអ្នក ដោយមិនធ្វើសង្គ្រាមជាមួយពួកអ្នក ហើយធ្វើការផ្សះផ្សាជាមួយពួកអ្នកដោយបោះបង់ចោលការធ្វើសង្រ្គាម នឹងពួកអ្នកវិញនោះ គឺអល់ឡោះទ្រង់មិនបើកផ្លូវ(មិនអនុញ្ញា ត)ឲ្យពួកអ្នកធ្វើអ្វីទៅលើពួកគេ(តាមអំពើចិត្ត)ដោយការសម្លា ប់ពួកគេ និងចាប់ពួកគេធ្វើជាឈ្លើយសឹក ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

سَتَجِدُونَ ءَاخَرِينَ يُرِيدُونَ أَن يَأْمَنُوكُمْ وَيَأْمَنُوا۟ قَوْمَهُمْ كُلَّ مَا رُدُّوٓا۟ إِلَى ٱلْفِتْنَةِ أُرْكِسُوا۟ فِيهَا ۚ فَإِن لَّمْ يَعْتَزِلُوكُمْ وَيُلْقُوٓا۟ إِلَيْكُمُ ٱلسَّلَمَ وَيَكُفُّوٓا۟ أَيْدِيَهُمْ فَخُذُوهُمْ وَٱقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ ۚ وَأُو۟لَـٰٓئِكُمْ جَعَلْنَا لَكُمْ عَلَيْهِمْ سُلْطَـٰنًۭا مُّبِينًۭا ﴿٩١﴾

م بينا ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នឹងជួបប្រទះក្រុមពុតត្បុតមួយក្រុមផ្សេងទៀតដែលពួកគេបង្ហា ញឲ្យពួកអ្នកបានឃើញពីការមានជំនឿរបស់ពួកគេដើម្បីរក្សា សុវត្ថិភាពរបស់ពួកគេ ហើយពួកគេក៏បង្ហា ញភាពគ្មា នជំនឿដល់ក្រុមរបស់ពួកគេក្នុងចំណោមពួកគ្មា នជំនឿនៅពេលដែលពួកគេបានវិលត្រឡប់ទៅកាន់ពួកគេវិញ ដើម្បីរក្សាសុវត្ថិភាពខ្លួនពួកគេដែរ។ រាល់ពេលដែលពួកគេត្រូវបានគេអំពាវនាវឲ្យប្រឆាំងនឹងអល់ឡោះនិងអំពាវនាវទៅកាន់ប្រការស្ហ៊ីរិកចំពោះទ្រង់វិញនោះ គឺ ពួកគេទទួលវាយ៉ាងលឿន។ ជាការពិតណាស់ពួកទាំងនោះ ប្រសិនបើពួកគេមិនព្រមបោះបង់ចោលការធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នក មិនព្រមផ្សះផ្សាជាមួយពួក អ្នក និងមិនបញ្ឈប់ការធ្វើសង្រ្គាមប្រឆាំងជាមួយពួកអ្នកទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេ និងសម្លាប់ពួកគេចុះនៅគ្រប់ទីកន្លែងណាក៏ដោយដែលពួកអ្នកបានជួប ប្រទះពួកគេ ពីព្រោះពួកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលយើងបានផ្ដល់ហេតុផលយ៉ា ងច្បាស់លាស់ឲ្យពួកអ្នកអាចចាប់ខ្លួននិងសម្លាប់ពួកគេ ដោយសារតែការបោកប្រាស់និងល្បិចកលរបស់ពួកគេនោះ។

وَمَا كَانَ لِمُؤْمِنٍ أَن يَقْتُلَ مُؤْمِنًا إِلَّا خَطَـًۭٔا ۚ وَمَن قَتَلَ مُؤْمِنًا خَطَـًۭٔا فَتَحْرِيرُ رَقَبَةٍۢ مُّؤْمِنَةٍۢ وَدِيَةٌۭ مُّسَلَّمَةٌ إِلَىٰٓ أَهْلِهِۦٓ إِلَّآ أَن يَصَّدَّقُوا۟ ۚ فَإِن كَانَ مِن قَوْمٍ عَدُوٍّۢ لَّكُمْ وَهُوَ مُؤْمِنٌۭ فَتَحْرِيرُ رَقَبَةٍۢ مُّؤْمِنَةٍۢ ۖ وَإِن كَانَ مِن قَوْمٍۭ بَيْنَكُمْ وَبَيْنَهُم مِّيثَـٰقٌۭ فَدِيَةٌۭ مُّسَلَّمَةٌ إِلَىٰٓ أَهْلِهِۦ وَتَحْرِيرُ رَقَبَةٍۢ مُّؤْمِنَةٍۢ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ تَوْبَةًۭ مِّنَ ٱللَّهِ ۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًۭا ﴿٩٢﴾

ه عليما حكيما ចំពោះអ្នកមានជំនឿ គឺមិនត្រូវសម្លា ប់អ្នកដែលមានជំនឿដូចគ្នា នោះទេ លើកលែងតែរឿងនោះកើតឡើងដោយអចេតនាប៉ុណ្ណោះ។ ហើយជនណាបានជ្រុលជ្រួស សម្លាប់អ្នកមានជំនឿដោយអចេតនា គឺចាំបាច់លើរូបគេត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ ហើយ ចំពោះសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ (ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលត្រូវបានកំណត់)ឲ្យទៅអ្នកដែលទទួល មរតកពីជនរងគ្រោះ លើកលែងតែពួកគេ(សាច់ញាតិជនរងគ្រោះដែលត្រូវទទួលមរតក)មានការអាធ្យាស្រ័យចំពោះការបង់ពិន័យនោះ ដូច្នេះគឺមិនចាំបាច់ត្រូវបង់ ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរងគ្រោះ)ស្ថិតក្នុងក្រុមសត្រូវរបស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ គឺចាំបាច់ទៅលើឃាតករ ត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព តែមិនចាំបាច់លើគេត្រូវបង់ពិន័យនោះទេ។ ហើយប្រសិនបើអ្នកដែលត្រូវបានគេសម្លាប់(ជនរង គ្រោះ)មិនមែនជាអ្នកមានជំនឿ ក៏ប៉ុន្តែរូបគេស្ថិតក្នុងក្រុមដែលបានចុះកិច្ចព្រមព្រៀងរវាងពួកអ្នកនិងពួកគេ ដូចជាក្រុមដែលរស់នៅក្រោមការគ្រប់គ្រងរបស់ ប្រទេសឥស្លាមនោះ គឺតម្រូវឲ្យសាច់ញាតិរបស់ឃាតករដែលពួកគេជាអ្នកទទួលមរតកពីគេ(ឃាតករ)នោះ ត្រូវបង់ពិន័យ(ជាទ្រព្យសម្បត្តិដែលគេបានកំណត់)ទៅ ឲ្យអ្នកទទួលមរតកពីជនរងគ្រោះ ហើយចំពោះឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឲ្យមានសេរីភាព ជាការផាកពិន័យចំពោះទង្វើរបស់គេ។ តែ ប្រសិនបើគេ(ឃាតករ)មិនអាចរកអ្នកដែលគេត្រូវដោះលែងឲ្យមានសេរីភាព ឬក៏គេគ្មានលទ្ធភាពចំណាយលើតម្លៃខ្លួនគេ(ទាសី)បានទេនោះ គឺគេត្រូវបួសពីរខែ ជាប់ៗគ្នាដោយមិនត្រូវធ្វើឲ្យដាច់បួសក្នុងរយៈពីរខែនេះឡើយ។ ការធ្វើដូច្នេះ គឺដើម្បីឲ្យអល់ឡោះជាម្ចាស់អភ័យទោសចំពោះអ្វីដែលគេបានប្រព្រឹត្ត។ ហើយអល់ឡោះមហាដឹងបំផុតពីទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ និងការតាំងចិត្តរបស់ពួកគេមហាគតិបណ្ឌិ តក្នុងការដាក់បញ្ញត្តិច្បាប់ និងការចាត់ចែងរបស់ទ្រង់។

وَمَن يَقْتُلْ مُؤْمِنًۭا مُّتَعَمِّدًۭا فَجَزَآؤُهُۥ جَهَنَّمُ خَـٰلِدًۭا فِيهَا وَغَضِبَ ٱللَّهُ عَلَيْهِ وَلَعَنَهُۥ وَأَعَدَّ لَهُۥ عَذَابًا عَظِيمًۭا ﴿٩٣﴾

ហើយជនណាដែលបានសម្លាប់អ្នកមានជំនឿម្នាក់ដោយចេតនា ដោយខុសច្បាប់នោះ ការតបស្នងចំពោះជននោះ គឺការចូលទៅក្នុងឋាននរកជើហាន់ណាំដោយ គេស្ថិតនៅក្នុងវាជាអមតៈ។នេះប្រសិនបើគេគិតថា ការសម្លា ប់ជីវិតត្រូវបានអនុញ្ញា ត ឬក៏គេមិនបានសារភាពកំហុស។ហើយអល់ឡោះទ្រង់ខឹងសម្បាចំពោះរូបគេ និងបណ្ដេ ញរូបគេចេញឆ្ងា យពីក្ដីមេត្តា ករុណារបស់ទ្រង់ ហើយទ្រង់បានរៀបចំសម្រាប់គេនូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែរូបគេបានប្រព្រឹត្តអំពើបាបដ៏ធំ នេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا ضَرَبْتُمْ فِى سَبِيلِ ٱللَّهِ فَتَبَيَّنُوا۟ وَلَا تَقُولُوا۟ لِمَنْ أَلْقَىٰٓ إِلَيْكُمُ ٱلسَّلَـٰمَ لَسْتَ مُؤْمِنًۭا تَبْتَغُونَ عَرَضَ ٱلْحَيَوٰةِ ٱلدُّنْيَا فَعِندَ ٱللَّهِ مَغَانِمُ كَثِيرَةٌۭ ۚ كَذَٰلِكَ كُنتُم مِّن قَبْلُ فَمَنَّ ٱللَّهُ عَلَيْكُمْ فَتَبَيَّنُوٓا۟ ۚ إِنَّ ٱللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًۭا ﴿٩٤﴾

ه ه تعملون خبيرا ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់!កាលណាពួកអ្នកចេញដំណើ រទៅធ្វើសង្រ្គា មក្នុងមាគ៌ា អល់ឡោះ ចូរពួកអ្នកពិនិត្យឲ្យ បានច្បាស់លាស់ចំពោះរឿងរ៉ាវរបស់អ្នកដែលពួកអ្នកត្រូវធ្វើសង្គ្រា ម(ជាមួយ)នោះ។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានបង្ហា ញដល់ពួកអ្នកនូវអ្វីដែល ចង្អុលបង្ហាញពីភាពជាឥស្លាមរបស់គេថា “អ្នកពុំមែនជាអ្នកដែលមានជំនឿទេ។ តាមពិត ការដែលអ្នកបង្ហាញថា អ្នកជាអ្នកមានជំនឿនោះ ក៏ព្រោះតែអ្នកភ័យ ខ្លាចពីការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់អ្នកតែប៉ុណ្ណោះ” ឲ្យសោះ ហើយពួកអ្នកក៏បានសម្លាប់គេដើម្បីផលប្រយោជន៍លោកិយបន្តិចបន្តូច ដូចជាទ្រព្យជ័យ ភណ្ឌដែលបានពីគេ(អ្នកដែលគេបានសម្លាប់)នោះជាដើម។ តែនៅជាមួយអល់ឡោះវិញ គឺមានទ្រព្យជ័យភណ្ឌដ៏ច្រើនលើសលប់ ហើយវាល្អប្រសើរ និងធំធេង ជាងផលប្រយោជន៍លោកិយនេះទៅទៀត។ ម្យ៉ាងវិញទៀតកាលពីមុន ពួកអ្នកក៏ដូចជាពួកដែលលាក់បាំងសេចក្តីជំនឿរបស់គេអំពីក្រុមរបស់គេដូចគ្នាដែរ ហើយអល់ឡោះក៏បានប្រោសប្រទានដល់ពួកអ្នកនូវសាសនាឥស្លាម ហើយទ្រង់បានការពារអាយុជីវិតរបស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពិនិត្យឲ្យបានច្បាស់លាស់ ( មុនសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ )។ ពិតប្រាកដណាស់ គ្មានអ្វីអាចលាក់បាំងពីអល់ឡោះបានឡើយទោះបីជារឿងនោះតូចល្អិតប៉ុនណាក៏ដោយ ហើយទ្រង់នឹងតប ស្នងពួកអ្នកវិញទៅលើទង្វើដែលពួកអ្នកបានសាងនោះ។

لَّا يَسْتَوِى ٱلْقَـٰعِدُونَ مِنَ ٱلْمُؤْمِنِينَ غَيْرُ أُو۟لِى ٱلضَّرَرِ وَٱلْمُجَـٰهِدُونَ فِى سَبِيلِ ٱللَّهِ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ ۚ فَضَّلَ ٱللَّهُ ٱلْمُجَـٰهِدِينَ بِأَمْوَٰلِهِمْ وَأَنفُسِهِمْ عَلَى ٱلْقَـٰعِدِينَ دَرَجَةًۭ ۚ وَكُلًّۭا وَعَدَ ٱللَّهُ ٱلْحُسْنَىٰ ۚ وَفَضَّلَ ٱللَّهُ ٱلْمُجَـٰهِدِينَ عَلَى ٱلْقَـٰعِدِينَ أَجْرًا عَظِيمًۭا ﴿٩٥﴾

ى أجرا عظيما មិនស្មើគ្មា នោះទេរវាងបណ្តា អ្នកមានជំនឿដែលមិនបានចេញទៅធ្វើសង្រ្គា មក្នុងមាគ៌ា អល់ឡោះ ជាមួយនឹងបណ្តា អ្នក(មានជំនឿ)ដែលបានធ្វើសង្គ្រា មក្នុង មាគ៌ា អល់ឡោះដោយបានលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ លើកលែងតែអ្នកដែលច្បាប់អនុគ្រោះឲ្យ ដូចជាអ្នកជំងឺ និងជនពិការប៉ុណ្ណោះ។ អល់ឡោះបានប្រទានឲ្យបណ្ដា អ្នកដែលតស៊ូធ្វើសង្រ្គាមដោយបានលះបង់ទាំងទ្រព្យសម្បត្តិនិងខ្លួនបា្រណរបស់ពួកគេនូវឋានៈខ្ពង់ខ្ពស់ជាងបណ្ដា អ្នកដែលមិនបាន ចេញទៅធ្វើសង្រ្គាម។ ហើយរាល់អ្នកដែលបានចេញទៅតស៊ូ(ធ្វើសង្រ្គាម)ក្នុងមាគ៌ាអល់ឡោះ និងអ្នកដែលច្បាប់បានអនុគ្រោះ ពួកគេនឹងទទួលបានផលបុណ្យ ដែលសាកសមសម្រាប់គេ។ តែអល់ឡោះបានប្រទានឲ្យបណ្ដា អ្នកដែលចេញទៅធ្វើសង្រ្គា ម ដោយទ្រង់ផ្ដល់ឲ្យពួកគេនូវផលបុណ្យដ៏ធំធេងអំពីទ្រង់ លើសពីបណ្ដា អ្នកដែលមិនបានចេញទៅធ្វើសង្រ្គា ម។

دَرَجَـٰتٍۢ مِّنْهُ وَمَغْفِرَةًۭ وَرَحْمَةًۭ ۚ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًا ﴿٩٦﴾

ផលបុណ្យនេះ គឺលំនៅដ្ឋានដែលមានច្រើនជាន់ និងការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ ព្រមទាំងការអាណិតស្រឡាញ់របស់ទ្រង់ចំពោះពួកគេ។ ហើយអល់ឡោះមហាអភ័យទោសចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

إِنَّ ٱلَّذِينَ تَوَفَّىٰهُمُ ٱلْمَلَـٰٓئِكَةُ ظَالِمِىٓ أَنفُسِهِمْ قَالُوا۟ فِيمَ كُنتُمْ ۖ قَالُوا۟ كُنَّا مُسْتَضْعَفِينَ فِى ٱلْأَرْضِ ۚ قَالُوٓا۟ أَلَمْ تَكُنْ أَرْضُ ٱللَّهِ وَٰسِعَةًۭ فَتُهَاجِرُوا۟ فِيهَا ۚ فَأُو۟لَـٰٓئِكَ مَأْوَىٰهُمْ جَهَنَّمُ ۖ وَسَآءَتْ مَصِيرًا ﴿٩٧﴾

ى ពិតប្រាកដណាស់ បណ្តា អ្នកដែលម៉ា ឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯងដោយមិនបានភៀសខ្លួនពីទឹកដីនៃភាពគ្មា នជំនឿ ទៅកាន់ទឹកដីឥស្លាមនោះ ម៉ា ឡាអ៊ីកាត់នឹងសួរទៅកាន់ពួកគេ ខណៈពេលដែលគេ(ម៉ា ឡាអ៊ីកាត់)ដកហូតព្រលឹងរបស់ពួកគេដោយការស្ដីបន្ទោសចំពោះពួកគេថាៈ តើកាលពីមុនពួកអ្នកស្ថិតក្នុងស្ថានភាពដូចម្តេច? ហើយតើមានចំណុចអ្វីខ្លះដែលពួកអ្នកខុសពីពួកមុស្ហរីគីននោះ? ពួកគេឆ្លើយតបដោយសុំអធ្យាស្រ័យថាៈ ពួក យើងធ្លា ប់ជាអ្នកទន់ខ្សោយពួកយើងគ្មា នអានុភាពនិងគ្មា នកម្លាំងដើម្បីការពារខ្លួនរបស់ពួកយើងឡើយ។ម៉ា ឡាអ៊ីកាត់បានសួរទៅកាន់ពួកគេដោយការស្ដីបន្ទោ ស ពួកគេទៀតថាៈ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឲ្យពួកអ្នកភៀសខ្លួនចេញទៅកាន់កន្លែងដែលមានសុវត្ថិភាពទាំងចំពោះសាសនា និង ចំពោះខ្លួនប្រាណរបស់ពួកអ្នកពីការមើលងាយ និងការគម្រាមគំហែងទេឬ? ពួកដែលមិនបានភៀសខ្លួនទាំងនោះ ទីជម្រករបស់ពួកគេដែលពួកគេនឹងស្នាក់នៅ នោះ គឺឋាននរក ដែលជាកន្លែងវិលត្រឡប់និងជាកន្លែងស្នា ក់នៅដ៏អាក្រក់បំផុតសម្រាប់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِلَّا ٱلْمُسْتَضْعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلْوِلْدَٰنِ لَا يَسْتَطِيعُونَ حِيلَةًۭ وَلَا يَهْتَدُونَ سَبِيلًۭا ﴿٩٨﴾

فَأُو۟لَـٰٓئِكَ عَسَى ٱللَّهُ أَن يَعْفُوَ عَنْهُمْ ۚ وَكَانَ ٱللَّهُ عَفُوًّا غَفُورًۭا ﴿٩٩﴾

ហើយការព្រមាន(ទណ្ឌកម្ម)នេះ គឺត្រូវបានលើកលែងចំពោះអ្នកដែលទន់ខ្សោយ និងអ្នកដែលច្បាប់ឥស្លាមអនុគ្រោះឲ្យ មិនថាបុរស ឬស្រ្តី ឬក្មេងតូចៗដែលគ្មាន លទ្ធភាពដើម្បីការពារខ្លួនរបស់ពួកគេពីការបំពាននិងការគៀបសង្កត់ និងមិនស្គាល់ផ្លូវដើម្បីគេចពីការគៀបសង្កត់។ ជាការពិតណាស់ សង្ឃឹមថាអល់ឡោះជាម្ចា ស់ នឹងអធ្យាស្រ័យដល់អ្នកទាំងនោះដោយក្ដីមេត្តា ករុណា និងភាពទន់ភ្លន់របស់ទ្រង់។ ហើយអល់ឡោះមហាអធ្យាស្រ័យបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ មហា អភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមពួកគេ។

۞ وَمَن يُهَاجِرْ فِى سَبِيلِ ٱللَّهِ يَجِدْ فِى ٱلْأَرْضِ مُرَٰغَمًۭا كَثِيرًۭا وَسَعَةًۭ ۚ وَمَن يَخْرُجْ مِنۢ بَيْتِهِۦ مُهَاجِرًا إِلَى ٱللَّهِ وَرَسُولِهِۦ ثُمَّ يُدْرِكْهُ ٱلْمَوْتُ فَقَدْ وَقَعَ أَجْرُهُۥ عَلَى ٱللَّهِ ۗ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۭا ﴿١٠٠﴾

ه ហើយជនណាដែលបានភៀសខ្លួនចេញពីប្រទេសដែលគ្មា នជំនឿទៅកាន់ប្រទេសឥស្លាម ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចា ស់នោះ គេនឹងជួបប្រទះនៅ លើទឹកដីដែលគេបានភៀសខ្លួនទៅកាន់នោះនូវការផ្លា ស់ប្តូរ ហើយនិងទឹកដី(ថ្មី)ដែលខុសប្លែកពីទឹកដី(ចាស់)ដែលគេបានបោះបង់នោះ ដោយគេនឹងទទួលបាននូវ ភាពខ្លាំងក្លា និងលាភសក្ការៈដ៏សម្បូរបែប។ ហើយជនណាដែលចាកចេញពីលំនៅដ្ឋានរបស់គេក្នុងនាមជាអ្នកភៀសខ្លួនដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ បន្ទា ប់មកគេក៏ទទួលមរណៈភាព(ក្នុងពេលធ្វើដំណើ រ)មុនពេលគេបានទៅដល់គោលដៅនោះ ពិតប្រាកដណាស់ ផលបុណ្យរបស់គេគឺត្រូវបានអល់ឡោះកត់ត្រាឲ្យ ហើយការដែលគេមិនទាន់ទៅដល់គោលដៅនោះ មិនផ្តល់ផលប៉ះពាល់អ្វីឡើយដល់គេ។ ហើយអល់ឡោះមហាអភ័យទោសចំពោះបណ្តាអ្នកដែលបានសារភាព កំហុសក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។

وَإِذَا ضَرَبْتُمْ فِى ٱلْأَرْضِ فَلَيْسَ عَلَيْكُمْ جُنَاحٌ أَن تَقْصُرُوا۟ مِنَ ٱلصَّلَوٰةِ إِنْ خِفْتُمْ أَن يَفْتِنَكُمُ ٱلَّذِينَ كَفَرُوٓا۟ ۚ إِنَّ ٱلْكَـٰفِرِينَ كَانُوا۟ لَكُمْ عَدُوًّۭا مُّبِينًۭا ﴿١٠١﴾

ហើយនៅពេលដែលពួកអ្នក(បណ្តា អ្នកមានជំនឿ)ធ្វើដំណើ រនៅលើផែនដីនេះ គឺគ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយក្នុងការបង្រួមសឡាតដែលមានបួនរ៉ក្អាត់ ដោយបង្រួមពីចំនួនបួនរ៉ក្អា ត់ឱ្យមកនៅត្រឹមតែពីររ៉ក្អា ត់នោះ ប្រសិនបើពួកអ្នកខ្លា ចពួកដែលប្រឆាំងវាយប្រហារមកលើពួកអ្នក (ហើយពួកអ្នកក៏អាចបង្រួមសឡាត នៅពេលមានសុវត្ថិភាពផងដែរ ដូចដែលមានបញ្ជាក់នៅក្នុងស៊ុណ្ណះ) ។ ពិតប្រាកដណាស់ ភាពជាសត្រូវរបស់ពួកប្រឆាំងចំពោះពួកអ្នកគឺជាភាពជាសត្រូវយ៉ាង ច្បាស់លាស់។

وَإِذَا كُنتَ فِيهِمْ فَأَقَمْتَ لَهُمُ ٱلصَّلَوٰةَ فَلْتَقُمْ طَآئِفَةٌۭ مِّنْهُم مَّعَكَ وَلْيَأْخُذُوٓا۟ أَسْلِحَتَهُمْ فَإِذَا سَجَدُوا۟ فَلْيَكُونُوا۟ مِن وَرَآئِكُمْ وَلْتَأْتِ طَآئِفَةٌ أُخْرَىٰ لَمْ يُصَلُّوا۟ فَلْيُصَلُّوا۟ مَعَكَ وَلْيَأْخُذُوا۟ حِذْرَهُمْ وَأَسْلِحَتَهُمْ ۗ وَدَّ ٱلَّذِينَ كَفَرُوا۟ لَوْ تَغْفُلُونَ عَنْ أَسْلِحَتِكُمْ وَأَمْتِعَتِكُمْ فَيَمِيلُونَ عَلَيْكُم مَّيْلَةًۭ وَٰحِدَةًۭ ۚ وَلَا جُنَاحَ عَلَيْكُمْ إِن كَانَ بِكُمْ أَذًۭى مِّن مَّطَرٍ أَوْ كُنتُم مَّرْضَىٰٓ أَن تَضَعُوٓا۟ أَسْلِحَتَكُمْ ۖ وَخُذُوا۟ حِذْرَكُمْ ۗ إِنَّ ٱللَّهَ أَعَدَّ لِلْكَـٰفِرِينَ عَذَابًۭا مُّهِينًۭا ﴿١٠٢﴾

ى ហើយកាលណាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ស្ថិតក្នុងចំណោមពលទាហានក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធនឹងសត្រូវ ហើយអ្នកចង់ដឹកនាំពួកគេសឡាតនោះ ដូច្នេះចូរ អ្នកបែងចែកទាហានជាពីរក្រុម ៖ មួយក្រុមក្នុងចំណោមពួកគេឈរសឡាតជាមួយអ្នក ហើយឲ្យពួកគេកាន់អាវុធរបស់ពួកគេជាប់នឹងខ្លួនរបស់ពួកគេនៅក្នុង ពេលសឡាត ហើយឲ្យមួយក្រុមផ្សេងទៀតនៅចាំការពារពួកអ្នក។ នៅពេលដែលក្រុមទីមួយសឡាតបានមួយរ៉ក្អាត់ជាមួយអ៊ីម៉ាំហើយនោះ គឺពួកគេត្រូវ បំពេញសឡាតរៀងៗខ្លួន(ដោយមិនចាំបាច់តាមអ៊ីមុំា នោះទេ)។បើកាលណាពួកគេ(ក្រុមទីមួយ)បានសឡាតរួច ចូរឲ្យពួកគេនៅពីក្រោយខ្នងរបស់ពួកអ្នកដោយបែរ មុខតម្រង់ទៅកាន់សត្រូវ ហើយឲ្យទាហានមួយក្រុមទៀតដែលនៅធ្វើជាឆ្មាំការពារ និងមិនទាន់បានសឡាតនោះ ឲ្យពួកគេចូលមកសឡាតចំនួនមួយរ៉ក្អា ត់ជាមួយអ៊ី ម៉ាំ។ នៅពេលដែលអ៊ីម៉ាំបានឲ្យសាឡាម ចូរឱ្យពួកគេបំពេញនូវអ្វីដែលនៅខ្វះអំពីការសឡាតរបស់ពួកគេ និងចូរឲ្យពួកគេប្រុងប្រយ័ត្នចំពោះសត្រូវរបស់ពួកគេ ព្រម ទាំងកាន់អាវុធជាប់នឹងខ្លួនរបស់ពួកគេ(ជានិច្ច)។ ពិតប្រាកដណាស់ ពួកសត្រូវមានបំណងចង់ឲ្យពួកអ្នកធ្វេសប្រហែសពីសព្វា វុធ និងសម្ភា រៈសឹកផ្សេងៗរបស់ពួក អ្នក ខណៈពេលដែលពួកអ្នកកំពុងសឡាតនោះ ដើម្បីពួកគេវាយសង្រ្គប់មកលើពួកអ្នកតែម្តង ហើយពួកគេនឹងសម្លា ប់ពួកអ្នកខណៈដែលពួកអ្នកភ្លេចខ្លួន។ ហើយ គ្មា នទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការ(ដែលពួកអ្នក)ទុកដាក់អាវុធរបស់ពួកអ្នករៀងៗខ្លួនដោយពួកអ្នកមិនកាន់វាជាប់នឹងខ្លួន بلغ គម្ពីរគួរអាន · តាហ្វសៀរ ប្រសិនបើពួកអ្នកជួបនឹងឧបសគ្គដូចជា មានភ្លៀង ឬក៏ពួកអ្នកមានជំងឺជាដើមនោះ តែពួកអ្នកត្រូវប្រកាន់ការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្រូវទៅតាមសមត្ថភាព របស់ពួកអ្នក។ពិតប្រាកដណាស់ អល់ឡោះបានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌ កម្មដ៏អាម៉ា សបំផុត។

فَإِذَا قَضَيْتُمُ ٱلصَّلَوٰةَ فَٱذْكُرُوا۟ ٱللَّهَ قِيَـٰمًۭا وَقُعُودًۭا وَعَلَىٰ جُنُوبِكُمْ ۚ فَإِذَا ٱطْمَأْنَنتُمْ فَأَقِيمُوا۟ ٱلصَّلَوٰةَ ۚ إِنَّ ٱلصَّلَوٰةَ كَانَتْ عَلَى ٱلْمُؤْمِنِينَ كِتَـٰبًۭا مَّوْقُوتًۭا ﴿١٠٣﴾

ហើយនៅពេលដែលពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)បំពេញកាតព្វកិច្ចសឡាតរួចរាល់ហើយនោះ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះដោយការពោលតេសពេស តះមីទ និងតះលីល នៅក្នុងគ្រប់ស្ថានភាពទាំងអស់ ទាំងពេលឈរ ពេលអង្គុយ និងនៅពេលដែលពួកអ្នកទម្រេតខ្លួន។ ហើយនៅពេលដែលភាពភ័យខ្លាចបាន រលាយចេញពីពួកអ្នក និងមានសន្តិភាពឡើងវិញហើយនោះ ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ(ដូចធម្មតា) ដោយបំពេញនូវបណ្តារូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការចាំបាច់) និងប្រការស៊ូណិ ត(ប្រការគួរគប្បី)របស់វាទៅតាមអ្វីដែលគេបានបង្គា ប់ប្រើពួកអ្នក។ ពិតប្រាកដណាស់ការសឡាត គឺជាកាតព្វកិច្ចមួយ ដែលគេបានដាក់ទៅលើបណ្ដា អ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់ ដោយគេមិនអនុញ្ញា តឲ្យពន្យារពេលវេលារបស់វាឡើយលើកលែងតែពេល មានហេតុផលសមស្របប៉ុណ្ណោះ។ នេះគឺសម្រាប់អ្នកដែលស្នាក់នៅនឹងកន្លែង(មិនធ្វើដំណើរ)។ រីឯនៅក្នុងពេលធ្វើដំណើរវិញ គឺពួកអ្នកអាច ផ្ដុំសឡាត(យកសឡាតពីរពេលមកផ្តុំគ្នា សឡាតក្នុងពេលតែមួយ)និងបង្រួមសឡាត(សឡាតដែលមានបួនរ៉ក្អា ត់មកសឡាតត្រឹមពីររ៉ក្អា ត់)បាន។

وَلَا تَهِنُوا۟ فِى ٱبْتِغَآءِ ٱلْقَوْمِ ۖ إِن تَكُونُوا۟ تَأْلَمُونَ فَإِنَّهُمْ يَأْلَمُونَ كَمَا تَأْلَمُونَ ۖ وَتَرْجُونَ مِنَ ٱللَّهِ مَا لَا يَرْجُونَ ۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ﴿١٠٤﴾

ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំទន់ខ្សោយ និងកុំខ្ជិលច្រអូសក្នុងការប្រឈមមុខជាមួយសត្រូវរបស់ពួកអ្នកក្នុងចំណោមពួកប្រឆាំងឲ្យសោះ។ ប្រសិនបើពួកអ្នក ទទួលរងការឈឺចាប់ចំពោះអ្វីដែលបានកើតឡើងចំពោះពួកអ្នក ដូចជាការស្លាប់និងទទួលរងរបួសនោះ ពិតប្រាកដណាស់ ពួកគេក៏ឈឺចាប់ដូចដែលពួកអ្នកឈឺ ចាប់ដែរ ហើយពួកគេក៏ទទួលរងគ្រោះដូចអ្វីដែលពួកអ្នកទទួលរងគ្រោះដែរ។តែចូរកុំឲ្យការអត់ធ្មត់របស់ពួកគេខ្លាំងក្លា ជាងការអត់ធ្មត់របស់ពួកអ្នកឲ្យសោះ ពីព្រោះ ពួកអ្នកនៅមានសង្ឃឹមចំពោះផលបុណ្យ ការជួយសង្រ្គោះ និងការគាំទ្រពីអល់ឡោះនូវអ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹងពីស្ថានភាព នៃបណ្ដា ខ្ញុំបម្រើរបស់ទ្រង់ មហាគតិបណ្ឌិ តនៅក្នុងការចាត់ចែងនិងការដាក់ច្បាប់បញ្ញតិ្តរបស់ទ្រង់។

إِنَّآ أَنزَلْنَآ إِلَيْكَ ٱلْكِتَـٰبَ بِٱلْحَقِّ لِتَحْكُمَ بَيْنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُ ۚ وَلَا تَكُن لِّلْخَآئِنِينَ خَصِيمًۭا ﴿١٠٥﴾

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយការពិត ដើម្បីឲ្យអ្នកកាត់សេចក្ដីរវាងមនុស្សលោកនៅក្នុង គ្រប់រឿងរ៉ាវរបស់ពួកគេទៅតាមអ្វីដែលអល់ឡោះបានបង្រៀនអ្នក មិនមែនតាមតែទំនើងចិត្ត និងការយល់ឃើញរបស់អ្នកនោះឡើយ។ ហើយចូរអ្នកកុំការពារពួក ដែលបោកប្រាស់ខ្លួនឯងនិងទំនុកចិត្តរបស់ពួកគេពីអ្នកដែលមករកយុត្តិធម៌ឱ្យសោះ។

وَٱسْتَغْفِرِ ٱللَّهَ ۖ إِنَّ ٱللَّهَ كَانَ غَفُورًۭا رَّحِيمًۭا ﴿١٠٦﴾

ហើយចូរអ្នកសុំការអភ័យទោស និងការអធ្យាស្រ័យពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបាន សារភាពកំហុសទៅកាន់ទ្រង់ក្នុងចំណោមបណ្តា ខ្ញុំបម្រើរបស់ទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះរូបគេ។

وَلَا تُجَـٰدِلْ عَنِ ٱلَّذِينَ يَخْتَانُونَ أَنفُسَهُمْ ۚ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ خَوَّانًا أَثِيمًۭا ﴿١٠٧﴾

ហើយចូរអ្នកកុំការពារបុគ្គលណាម្នាក់ដែលក្បត់ និងនិយាយបំផ្លើសដើម្បីលាក់បាំងការក្បត់របស់គេឲ្យសោះ។ ហើយអល់ឡោះមិនស្រឡាញ់ពួកក្បត់ដែលភូត កុហកទាំងនោះនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَسْتَخْفُونَ مِنَ ٱلنَّاسِ وَلَا يَسْتَخْفُونَ مِنَ ٱللَّهِ وَهُوَ مَعَهُمْ إِذْ يُبَيِّتُونَ مَا لَا يَرْضَىٰ مِنَ ٱلْقَوْلِ ۚ وَكَانَ ٱللَّهُ بِمَا يَعْمَلُونَ مُحِيطًا ﴿١٠٨﴾

يعملون محيطا ពួកគេអាចបិទបាំងពីមនុស្សលោកនៅពេលពួកគេប្រព្រឹត្តទង្វើល្មើសដោយសារតែការភ័យខ្លាច និងការខ្មាសអៀនបាន តែពួកគេមិនអាចបិទបាំងពីអល់ឡោះជា ម្ចា ស់បានឡើយ ព្រោះទ្រង់នៅជាមួយពួកគេជានិច្ចតាមរយៈការជ្រាបដឹងរបស់ទ្រង់ដែលគ្របដណ្ត ប់លើពួកគេ។ គ្មា នអ្វីមួយក្នុងអំពីពួកគេអាចលាក់បាំងពីទ្រង់ បានឡើយ ខណៈពេលដែលពួកគេរៀបចំគម្រោងសម្ងា ត់នូវអ្វីដែលទ្រង់មិនយល់ព្រម ដូចជាការការពារអ្នកដែលប្រព្រឹត្តបាបកម្ម និងការចោទប្រកាន់ជនស្លូតត្រង់ ជាដើម។ ហើយអល់ឡោះដឹងជ្រួតជ្រាបអំពីអ្វីដែលពួកគេប្រព្រឹត្តទាំងលាក់បាំង និងលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតប ស្នងពួកគេទៅតាមទង្វើរបស់ពួកគេ។

هَـٰٓأَنتُمْ هَـٰٓؤُلَآءِ جَـٰدَلْتُمْ عَنْهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا فَمَن يُجَـٰدِلُ ٱللَّهَ عَنْهُمْ يَوْمَ ٱلْقِيَـٰمَةِ أَم مَّن يَكُونُ عَلَيْهِمْ وَكِيلًۭا ﴿١٠٩﴾

ពួកអ្នក(ឱអ្នកដែលយកចិត្តទុកដាក់លើកិច្ចការពួកដែលប្រព្រឹត្តបទល្មើស)ដែលបានជួយការពារពួកគេ(ពួកក្បត់)នៅក្នុងជីវិតលោកិយនេះ ដើម្បីបញ្ជា ក់ពីភាព ស្អា តស្អំរបស់ពួកគេ និងការពារពួកគេពីការដាក់ទណ្ឌ កម្មនោះ តើអ្នកណាដែលអាចការពារពួកគេនៅចំពោះព្រះភក្ដ្រអល់ឡោះនាថ្ងៃបរលោកបាន ខណៈដែលទ្រង់ បានដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេនោះ? ហើយតើមានអ្នកណាដែលអាចគាំពារពួកគេ(ពីទណ្ឌកម្មរបស់អល់ឡោះ)នាថ្ងៃនោះបាន?! ជាការពិតណាស់ គ្មា ននរណាម្នា ក់អាចជួយពួកគេបានឡើយ។

وَمَن يَعْمَلْ سُوٓءًا أَوْ يَظْلِمْ نَفْسَهُۥ ثُمَّ يَسْتَغْفِرِ ٱللَّهَ يَجِدِ ٱللَّهَ غَفُورًۭا رَّحِيمًۭا ﴿١١٠﴾

ហើយជនណាដែលបានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ ឬបំពានលើខ្លួនឯងដោយបានប្រព្រឹត្តអំពើល្មើស ក្រោយមក គេបានសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ ដោយទទួលស្គាល់ពីបាបកម្មរបស់ខ្លួន សោកស្ដាយចំពោះវា(អ្វីដែលគេបានប្រព្រឹត្ត) និងបោះបង់វាចោលនោះ គេនឹងឃើញថា អល់ឡោះជាម្ចាស់មហាអភ័យ ទោសបំផុតចំពោះបាបកម្មរបស់គេ និងមហាអាណិ តស្រឡាញ់ចំពោះគេ។

وَمَن يَكْسِبْ إِثْمًۭا فَإِنَّمَا يَكْسِبُهُۥ عَلَىٰ نَفْسِهِۦ ۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًۭا ﴿١١١﴾

ហើយជនណាដែលបានប្រព្រឹត្តទង្វើបាបកម្ម មិនថាតូចក្តី ធំក្តី ជាការពិតណាស់ ទណ្ឌកម្មរបស់គេនឹងធ្លាក់ទៅលើខ្លួនគេតែម្នាក់គត់ មិនអាចធ្លាក់ទៅលើអ្នកណា ផ្សេងបានឡើយ។ហើយអល់ឡោះមហាដឹងពីទង្វើនៃបណ្ដា ខ្ញុំបម្រើរបស់ទ្រង់ មហាគតិបណ្ឌិ តក្នុងការចាត់ចែង(កិច្ចការ)និងការដាក់ច្បាប់បញ្ញត្តិរបស់ទ្រង់។

وَمَن يَكْسِبْ خَطِيٓـَٔةً أَوْ إِثْمًۭا ثُمَّ يَرْمِ بِهِۦ بَرِيٓـًۭٔا فَقَدِ ٱحْتَمَلَ بُهْتَـٰنًۭا وَإِثْمًۭا مُّبِينًۭا ﴿١١٢﴾

ហើយជនណាដែលបានសាងកំហុសដោយអចេតនា ឬសាងបាបកម្មអ្វីមួយដោយចេតនា ក្រោយមក គេទម្លាក់កំហុសនោះទៅលើអ្នកដែលគ្មានកំហុសនោះ ពិត ប្រាកដណាស់ គេនឹងត្រូវទទួលរងនូវការមួលបង្កា ច់ដ៏ធ្ងន់ធ្ងរនិងបាបកម្មនោះវិញយ៉ា ងច្បាស់លាស់លើទង្វើដែលគេបានធ្វើនោះ។

وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكَ وَرَحْمَتُهُۥ لَهَمَّت طَّآئِفَةٌۭ مِّنْهُمْ أَن يُضِلُّوكَ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمْ ۖ وَمَا يَضُرُّونَكَ مِن شَىْءٍۢ ۚ وَأَنزَلَ ٱللَّهُ عَلَيْكَ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَعَلَّمَكَ مَا لَمْ تَكُن تَعْلَمُ ۚ وَكَانَ فَضْلُ ٱللَّهِ عَلَيْكَ عَظِيمًۭا ﴿١١٣﴾

ه ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះមកលើអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ដោយការការពារអ្នកទេនោះ ប្រាកដជាក្រុមមួយក្នុងចំណោមពួកដែល ក្បត់លើខ្លួនឯងនោះនឹងធ្វើឲ្យអ្នកវង្វេងពីការពិតដែលជាហេតុធ្វើឲ្យអ្នកកាត់ក្ដីដោយអយុត្តិធម៌ជាមិនខាន។ ប៉ុន្តែពួកគេមិនបានធ្វើឲ្យនរណាម្នាក់វង្វេងយ៉ា ងពិត ប្រាកដក្រៅពីខ្លួនរបស់ពួកគេឡើយ ពីព្រោះលទ្ធផលនៃការព្យាយាមធ្វើឲ្យអ្នកដទៃវង្វេងនោះ នឹងធ្លាក់ទៅលើពួកគេវិញ។ ហើយអល់ឡោះបានបញ្ចុះមកឲ្យអ្នកនូវ គម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ា ព្យាការី) ហើយទ្រង់បានបង្រៀនអ្នកនូវការចង្អុលបង្ហា ញ និងភាពឈ្លាសវៃដែលអ្នកមិនធ្លា ប់បានដឹងពីមុនមកសោះ។ ហើយប្រោស ប្រទានរបស់អល់ឡោះមកលើអ្នកតាមរយៈ(ការផ្តល់)ភាពជាព្យាការី និង(ផ្តល់)ការការពារនោះ គឺធំធេងបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ لَّا خَيْرَ فِى كَثِيرٍۢ مِّن نَّجْوَىٰهُمْ إِلَّا مَنْ أَمَرَ بِصَدَقَةٍ أَوْ مَعْرُوفٍ أَوْ إِصْلَـٰحٍۭ بَيْنَ ٱلنَّاسِ ۚ وَمَن يَفْعَلْ ذَٰلِكَ ٱبْتِغَآءَ مَرْضَاتِ ٱللَّهِ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًۭا ﴿١١٤﴾

ចំពោះពាក្យសម្ដីខ្សឹបខ្សៀវគ្នា រវាងមនុស្សលោកនោះ ភាគច្រើនគឺមិនមានភាពល្អប្រសើរឡើយ ហើយក៏គ្មា នផលប្រយោជន៍អ្វីពីវាដែរ លើកលែងតែពាក្យសម្ដីនោះ ជាការប្រើឲ្យបរិច្ចា គទាន ឬប្រើគេឲ្យធ្វើអំពើល្អដែលច្បាប់(ឥស្លាម)បានចែង និងប្រាជ្ញា ក៏ទទួលស្គាល់ថាជាអំពើល្អ ឬមួយជាការអំពាវនាវទៅរកការផ្សះផ្សាគ្នា រវាង អ្នកដែលមានជម្លោះនឹងគ្នា ប៉ុណ្ណោះ។ហើយជនណាដែលធ្វើដូច្នោះដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះនោះ គឺយើងនឹងប្រទានឲ្យគេនូវផលបុណ្យដ៏ធំធេង។

وَمَن يُشَاقِقِ ٱلرَّسُولَ مِنۢ بَعْدِ مَا تَبَيَّنَ لَهُ ٱلْهُدَىٰ وَيَتَّبِعْ غَيْرَ سَبِيلِ ٱلْمُؤْمِنِينَ نُوَلِّهِۦ مَا تَوَلَّىٰ وَنُصْلِهِۦ جَهَنَّمَ ۖ وَسَآءَتْ مَصِيرًا ﴿١١٥﴾

ហើយជនណាដែលបដិសេធនឹងអ្នកនាំសារ និងប្រឆាំងនឹងគាត់ចំពោះអ្វីដែលគាត់បាននាំមកបន្ទាប់ពីការពិតបានលាតត្រដាងចំពោះគេ ហើយគេនៅតែដើរតាម មាគ៌ា ផ្សេងពីមាគ៌ា របស់អ្នកមានជំនឿទៀតនោះ យើងនឹងបោះបង់គេនិងអ្វីដែលគេបានជ្រើសរើសសម្រាប់ខ្លួនរបស់គេនោះ ហើយយើងនឹងមិនចង្អុលបង្ហា ញគេ ទៅរកការពិតនោះឡើយ ព្រោះតែគេមានចេតនាងាកចេញពីវា។ ហើយយើងនឹងបញ្ចូលគេទៅក្នុងឋាននរកជើហាន់ណាំ ដោយគេនឹងទទួលរងនូវកម្ដៅ ដ៏ក្តៅ បំផុត របស់វា។ ហើយឋាននរកនោះ គឺជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតសម្រាប់អ្នកដែលចូលទៅក្នុងវា។

إِنَّ ٱللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِۦ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُ ۚ وَمَن يُشْرِكْ بِٱللَّهِ فَقَدْ ضَلَّ ضَلَـٰلًۢا بَعِيدًا ﴿١١٦﴾

ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងទ្រង់ឡើយ ផ្ទុយទៅវិញ ទ្រង់នឹងឲ្យអ្នកដែលធ្វើស្ហ៊ីរិកនោះស្ថិនៅជាអមតៈក្នុង ឋាននរក។ ប៉ុន្តែទ្រង់នឹងអភ័យទោសចំពោះបាបកម្មផ្សេងពីការធ្វើស្ហ៊ីរិកចំពោះជនណាដែលទ្រង់មានចេតនាដោយក្ដីមេត្តា ករុណា និងការប្រោសប្រណី របស់ទ្រង់។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ គេពិតជាបានវង្វេងពីមាគ៌ា ដ៏ត្រឹមត្រូវ និងឃ្លាតចេញពីមាគ៌ា នោះដ៏សែនឆ្ងា យជាមិនខាន ពីព្រោះគេបានធ្វើឲ្យអ្នក បង្កើត(គឺអល់ឡោះជាម្ចា ស់)និងអ្នកដែលត្រូវបានគេបង្កើតមានភាពស្មើគ្នា ។

إِن يَدْعُونَ مِن دُونِهِۦٓ إِلَّآ إِنَـٰثًۭا وَإِن يَدْعُونَ إِلَّا شَيْطَـٰنًۭا مَّرِيدًۭا ﴿١١٧﴾

ពួកមុស្ហរីគីនទាំងនោះ មិនគោរពសក្ការៈនិងមិនបួងសួងសុំពីអ្នកណាផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឡើយ លើកលែងតែរូបបដិមាករដែលត្រូវបានគេដាក់ ឈ្មោះជាភេទស្រី ដូចជា ឡាត និងអ៊ុសហ្សាប៉ុណ្ណោះ ដែលវា(បដិមាករ)មិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នា ក់អ្វីឡើយ។ ហើយតាមពិត អ្វីដែល ពួកគេគោរពសក្កា រៈនោះ គឺជាស្ហៃតនដែលវាបានចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះប៉ុណ្ណោះ ដែលគ្មា នផលល្អអ្វីចំពោះវាឡើយ ពីព្រោះវា(ស្ហៃតន)គឺជាអ្នកដែលប្រើឲ្យពួកគេគោរពសក្កា រៈរូបដិមាករទាំងនោះ។

لَّعَنَهُ ٱللَّهُ ۘ وَقَالَ لَأَتَّخِذَنَّ مِنْ عِبَادِكَ نَصِيبًۭا مَّفْرُوضًۭا ﴿١١٨﴾

ហេតុដូច្នោះ អល់ឡោះបានធ្វើឲ្យវា(ស្ហៃតន)ឃ្លាតឆ្ងា យពីក្ដីមេត្តា ករុណារបស់ទ្រង់។ ហើយស្ហៃតនបានស្បថនឹងម្ចា ស់របស់វាថាៈ ខ្ញុំពិតជានឹងយកចំណែកមួយ ដែលបានកំណត់(ចំណែកអាក្រក់)អំពីបណ្តា ខ្ញុំបម្រើរបស់ទ្រង់ ដែលខ្ញុំនឹងធ្វើឲ្យពួកគេវង្វេងចេញពីការពិតជាមិនខាន។

وَلَأُضِلَّنَّهُمْ وَلَأُمَنِّيَنَّهُمْ وَلَـَٔامُرَنَّهُمْ فَلَيُبَتِّكُنَّ ءَاذَانَ ٱلْأَنْعَـٰمِ وَلَـَٔامُرَنَّهُمْ فَلَيُغَيِّرُنَّ خَلْقَ ٱللَّهِ ۚ وَمَن يَتَّخِذِ ٱلشَّيْطَـٰنَ وَلِيًّۭا مِّن دُونِ ٱللَّهِ فَقَدْ خَسِرَ خُسْرَانًۭا مُّبِينًۭا ﴿١١٩﴾

១១៩. ហើយខ្ញុំប្រាកដជានឹងបង្វែរពួកគេឱ្យចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ទ្រង់ និងបញ្ឆោតពួកគេឲ្យរវើរវាយជាមួយនឹងការសន្យាភូតកុហកដែលវាជាការលម្អដល់ ពួកគេនូវភាពវង្វេងរបស់ពួកគេ ហើយខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យកាត់ស្លឹកត្រចៀកសត្វពាហនៈដើម្បីដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញា ត(ដោយពួកគេ និយាយថា សត្វដែលកាត់ស្លឹកត្រចៀករួច គឺហាមបរិភោគ) ព្រមទាំងខ្ញុំប្រាកដជានឹងប្រើឲ្យពួកគេផ្លាស់ប្ដូរការបង្កើតរបស់អល់ឡោះ និងលក្ខណៈធម្មជាតិដើមនៃ ការបង្កើតរបស់ទ្រង់(សាសនាឥស្លាម)ជាមិនខាន។ ហើយជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារ ដោយឱ្យវាគ្រប់គ្រងនិងដើរតាមវានោះ ពិតប្រាកដណាស់ គេ នឹងទទួលនូវការខាតបង់យ៉ា ងច្បាស់លាស់ដោយសារគេបានយកស្ហៃតនដែលត្រូវគេដាក់បណ្ដា សានោះធ្វើជាអ្នកគាំពារ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَعِدُهُمْ وَيُمَنِّيهِمْ ۖ وَمَا يَعِدُهُمُ ٱلشَّيْطَـٰنُ إِلَّا غُرُورًا ﴿١٢٠﴾

ស្ហៃតនបានសន្យាជាមួយពួកគេ(ពួកដែលដើរតាមវា)នូវការសន្យាភូតកុហក និងបញ្ឆោតពួកគេឲ្យរវើរវាយជាមួយនឹងការស្រមើស្រមៃដែលមិនពិត។ ហើយជាក់ ស្តែងស្ហៃតនមិនបានសន្យាអ្វីជាមួយពួកគេក្រៅពីការបោកបញ្ឆោ តដែលគ្មា នការពិតនោះឡើយ។

أُو۟لَـٰٓئِكَ مَأْوَىٰهُمْ جَهَنَّمُ وَلَا يَجِدُونَ عَنْهَا مَحِيصًۭا ﴿١٢١﴾

ពួកដែលដើរតាមជំហានទាំងឡាយរបស់ស្ហៃតន និង(ដើរតាម)អ្វីដែលបញ្ឆោតពួកគេទាំងនោះហើយដែលទីជម្រករបស់ពួកគេ គឺឋាននរកជើហាន់ណាំ ដោយ ពួកគេគ្មាق នផ្លូវណាដែលអាចគេចចេញពីវាបានឡើយ។

وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ سَنُدْخِلُهُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَآ أَبَدًۭا ۖ وَعْدَ ٱللَّهِ حَقًّۭا ۚ وَمَنْ أَصْدَقُ مِنَ ٱللَّهِ قِيلًۭا ﴿١٢٢﴾

ហើយបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលដែលបញ្ជិតខ្លួនទៅកាន់ទ្រង់នោះ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមាន ទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដែលវាជាការសន្យាមកពីអល់ឡោះ។ ហើយការសន្យារបស់ទ្រង់គឺជាការពិត ដោយទ្រង់នឹងមិនក្បត់សន្យាឡើយي ហើយក៏គ្មា ននរណាម្នា ក់ដែលនិយាយពាក្យសម្ដីពិតជាងអល់ឡោះជាម្ចា ស់នោះដែរ។

لَّيْسَ بِأَمَانِيِّكُمْ وَلَآ أَمَانِىِّ أَهْلِ ٱلْكِتَـٰبِ ۗ مَن يَعْمَلْ سُوٓءًۭا يُجْزَ بِهِۦ وَلَا يَجِدْ لَهُۥ مِن دُونِ ٱللَّهِ وَلِيًّۭا وَلَا نَصِيرًۭا ﴿١٢٣﴾

កិច្ចការទាំងឡាយដែលនាំឆ្ពោះទៅកាន់ភាពជោគជ័យនោះ គឺវាមិនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ឡើយ ហើយក៏មិនមែន អាស្រ័យលើការស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ ប៉ុន្តែកិច្ចការទាំងឡាយនោះគឺអាស្រ័យលើទង្វើ(ដែលគេបានសាង)។ ដូច្នេះ បុគ្គលណាក្នុងចំណោម ពួកអ្នកដែលសាងនូវទង្វើអាក្រក់នោះ គេនឹងតបស្នងផលអាក្រក់លើបុគ្គលនោះ នាថ្ងៃបរលោក ហើយគេនឹងមិនអាចឃើញមានអ្នកគាំពារណាផ្សេងពីអល់ឡោះ ដើម្បីនាំយកផលប្រយោជន៍មកឲ្យគេ ឬជួយណាដែលអាចជួយការពាររូបគេពីគ្រោះថ្នា ក់នោះឡើយ។

وَمَن يَعْمَلْ مِنَ ٱلصَّـٰلِحَـٰتِ مِن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌۭ فَأُو۟لَـٰٓئِكَ يَدْخُلُونَ ٱلْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًۭا ﴿١٢٤﴾

ហើយជនណាដែលបានសាងទង្វើកុសល មិនថាបុរសឬស្រ្តី ហើយគេជាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចា ស់ដ៏ពិតប្រាដកនោះ ជាការពិតណាស់ អ្នកដែលបាន ប្រមូលផ្តុំរវាងជំនឿនិងទង្វើកុសលទាំងនោះហើយដែលពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវបានគេបំបាត់នូវផលបុណ្យរបស់ពួកគេឡើយ សូម្បីតែ ប៉ុនសរសៃឆ្មា រដែលស្ថិតនៅលើគ្រាប់ល្មើក៏ដោយ។

وَمَنْ أَحْسَنُ دِينًۭا مِّمَّنْ أَسْلَمَ وَجْهَهُۥ لِلَّهِ وَهُوَ مُحْسِنٌۭ وَٱتَّبَعَ مِلَّةَ إِبْرَٰهِيمَ حَنِيفًۭا ۗ وَٱتَّخَذَ ٱللَّهُ إِبْرَٰهِيمَ خَلِيلًۭا ﴿١٢٥﴾

ហើយគ្មា ននរណាម្នា ក់ដែលល្អក្នុងសាសនា(ឥស្លាម)ជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះអល់ឡោះទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង និងមានចិត្ត ស្មោះសនៅក្នុងការនៀត(ការតាំងចិត្ត)របស់គេទៅចំពោះទ្រង់ ព្រមទាំងជាមនុស្សដែលល្អក្នុងទង្វើរបស់គេតាមរយៈការដើរតាមអ្វីដែលគេបានដាក់ច្បាប់បញ្ញត្តិមក និងប្រតិបត្តិតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដែលជាប្រភពដើមនៃសាសនារបស់ព្យាការីមូហាំម៉ា ត់(សាសនាឥស្លាម) ដោយងាកចេញពីប្រការស្ហ៊ីរិកនិងភាព គ្មា នជំនឿទៅកាន់ការគោរពសក្កា រៈអល់ឡោះជាម្ចា ស់តែមួយគត់ និង(ទៅកាន់)សេចក្តីជំនឿនោះឡើយ។ ហើយអល់ឡោះទ្រង់បានជ្រើសរើសព្យាការីរបស់ទ្រង់ គឺព្យាការីអ៊ីព្រហ៊ីមតាមរយៈក្ដីស្រឡាញ់យ៉ា ងពេញលេញ(របស់ទ្រង់ចំពោះគាត់)ក្នុងចំណោមម៉ា ខ្លូករបស់ទ្រង់ទាំងឡាយ។

وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَكَانَ ٱللَّهُ بِكُلِّ شَىْءٍۢ مُّحِيطًۭا ﴿١٢٦﴾

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយអល់ឡោះជ្រួតជ្រាបលើអ្វីៗ ទាំងអស់ដែលទ្រង់បានបង្កើត ទាំងចំណេះដឹង សមត្ថភាព និងការរៀបចំចាត់ចែង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَسْتَفْتُونَكَ فِى ٱلنِّسَآءِ ۖ قُلِ ٱللَّهُ يُفْتِيكُمْ فِيهِنَّ وَمَا يُتْلَىٰ عَلَيْكُمْ فِى ٱلْكِتَـٰبِ فِى يَتَـٰمَى ٱلنِّسَآءِ ٱلَّـٰتِى لَا تُؤْتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرْغَبُونَ أَن تَنكِحُوهُنَّ وَٱلْمُسْتَضْعَفِينَ مِنَ ٱلْوِلْدَٰنِ وَأَن تَقُومُوا۟ لِلْيَتَـٰمَىٰ بِٱلْقِسْطِ ۚ وَمَا تَفْعَلُوا۟ مِنْ خَيْرٍۢ فَإِنَّ ٱللَّهَ كَانَ بِهِۦ عَلِيمًۭا ﴿١٢٧﴾

ى ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបកស្រាយអំពីច្បាប់ទាក់ទងទៅនឹងស្រ្តី និងអ្វីដែលជាកាតព្វកិច្ចចាំបាច់ចំពោះពួកនាង។ ចូរអ្នកពោលថា: អល់ឡោះនឹងបំភ្លឺដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសួរអំពីវា ហើយនិងបំភ្លឺដល់ពួកអ្នកនូវអ្វីដែលត្រូវបានគេសូត្រប្រាប់ពួកអ្នកនៅក្នុងគម្ពីរគួរអានដែលពាក់ព័ន្ធ នឹងក្មេងស្រីកំព្រាទាំងឡាយដែលស្ថិតនៅក្រោមការមើលថែររបស់ពួកអ្នក ដែលពួកអ្នកមិនបានផ្ដល់ឲ្យពួកនាងនូវអ្វីដែលអល់ឡោះបានកំណត់ឲ្យពួកនាង ដូចជា ប្រាក់ខាន់ស្លា ឬក៏ទ្រព្យកេរមរតក ហើយពួកអ្នកក៏គ្មា នបំណងរៀបការជាមួយពួកនាងនោះដែរ ព្រមទាំងបានរារាំងពួកនាងមិនឱ្យរៀបការ ព្រោះតែភាពលោភលន់ ចង់បានទ្រព្យសម្បត្តិរបស់នាងថែមទៀត។ ហើយទ្រង់នឹងបំភ្លឺដល់ពួកអ្នកផងដែរនូវកាតព្វកិច្ចដែល(ពួកអ្នក)ត្រូវទទួលខុសត្រូវចំពោះកុមារដែលមានភាពទន់ ខ្សោយ ដូចជាការប្រគល់ឲ្យពួកគេនូវទ្រព្យកេរមរតក(របស់ពួកគេ)ជាដើម ដោយពួកអ្នកមិនត្រូវបំពានលើពួកគេក្នុងការត្រួតត្រាលើទ្រព្យសម្បត្តិរបស់ពួកគេនោះ ឡើយ។ ហើយទ្រង់ក៏នឹងបំភ្លឺដល់ពួកអ្នកចំពោះកាតព្វកិច្ចដែលត្រូវចាំបាច់ត្រូវបំពេញចំពោះក្មេងកំព្រាប្រកបដោយភាពយុត្តិធម៌នូវអ្វីដែលនាំផលប្រយោជន៍ សម្រាប់ពួកគេទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ហើយប្រការទាំងឡាយដែលពួកអ្នកបានធ្វើល្អចំពោះក្មេងកំព្រា និងអ្នកដទៃទៀតនោះ ពិតប្រាកដ ណាស់អល់ឡោះដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងវាដល់ពួកអ្នកវិញ។

وَإِنِ ٱمْرَأَةٌ خَافَتْ مِنۢ بَعْلِهَا نُشُوزًا أَوْ إِعْرَاضًۭا فَلَا جُنَاحَ عَلَيْهِمَآ أَن يُصْلِحَا بَيْنَهُمَا صُلْحًۭا ۚ وَٱلصُّلْحُ خَيْرٌۭ ۗ وَأُحْضِرَتِ ٱلْأَنفُسُ ٱلشُّحَّ ۚ وَإِن تُحْسِنُوا۟ وَتَتَّقُوا۟ فَإِنَّ ٱللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًۭا ﴿١٢٨﴾

ه ហើយប្រសិនបើស្រ្តី(ជាភរិយា)មានការបារម្ភខ្លា ច(កើតមាន)នូវការស្អប់ខ្ពើម និងការមិនពេញចិត្តចំពោះនាងពីសំណាក់ស្វាមីរបស់នាងនោះ គឺគ្មា នទោសពៃរ៍អ្វី ឡើយចំពោះគេទាំងពីរក្នុងការផ្សះផ្សា ដោយបោះបង់ចោលនូវសិទ្ធិមួយចំនួនដែលប្តីត្រូវបំពេញលើប្រពន្ឋ ដូចជាការផ្តត់ផ្គង់ជីវភាពរស់នៅ និងកន្លែងស្នាក់នៅ ជាដើម ហើយការផ្សះផ្សានោះ វាល្អប្រសើរសម្រាប់គេទាំងពីរជាងការលែងលះ។ ជាការពិតណាស់ ចិត្តរបស់មនុស្សតែងតែមានភាពកំណាញ់ ដោយគេមិនពេញ ចិត្តចំពោះការដែលត្រូវបានគេកាត់សិទ្ធិ(របស់ខ្លួន)នោះឡើយ។ ដូច្នោះ ចាំបាច់លើប្តីប្រពន្ធទាំងពីរត្រូវព្យាបាលជំងឺ(កំណាញ់)នេះតាមរយៈការអប់រំចិត្តឱ្យចេះ អភ័យទោស និងធ្វើអំពើល្អ។ ប្រសិនបើពួកអ្នកធ្វើល្អក្នុងរាល់កិច្ចការទាំងអស់របស់ពួកអ្នក និងកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជា និងចៀសឆ្ងាយពី បម្រាមរបស់ទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។គ្មា នអ្វីអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងវាដល់ពួកអ្នក។

وَلَن تَسْتَطِيعُوٓا۟ أَن تَعْدِلُوا۟ بَيْنَ ٱلنِّسَآءِ وَلَوْ حَرَصْتُمْ ۖ فَلَا تَمِيلُوا۟ كُلَّ ٱلْمَيْلِ فَتَذَرُوهَا كَٱلْمُعَلَّقَةِ ۚ وَإِن تُصْلِحُوا۟ وَتَتَّقُوا۟ فَإِنَّ ٱللَّهَ كَانَ غَفُورًۭا رَّحِيمًۭا ﴿١٢٩﴾

ហើយពួកអ្នក(ឱស្វាមីទាំងឡាយ)ពិតជាមិនអាចផ្ដល់ភាពយុត្តិធម៌ពេញលេញរវាងបណ្ដា ភរិយាទាំងឡាយក្នុងការមានទំនោរចិត្តទៅកាន់នរណាម្នាក់(ពេញចិត្ត និង ស្រឡាញ់ភរិយាស្មើៗគ្នា )បានជាដាច់ខាត បើទោះបីជាពួកអ្នកព្យាយាមយ៉ា ងណាក៏ដោយ ដោយហេតុថា កិច្ចការនោះ វាហួសពីសមត្ថភាពរបស់ពួកអ្នក។ ដូចនេះ ចូរពួកអ្នកកុំលម្អៀងម្ខា ងៗ(ស្រឡាញ់ភរិយាណាម្នា ក់)ហួសហេតុពេក ដោយពួកអ្នកបោះបង់ភរិយាដែលពួកអ្នកមិនពេញចិត្តដូចវត្ថុដែលគេព្យួរចោល ហាក់ដូចជា នាងគ្មានប្តីដែលត្រូវបំពេញសិទ្ធិរបស់នាង និងដូចជានាងគ្មានប្តី ដែលត្រូវរកដៃគូដើម្បីរៀបការនោះដែរ។ ហើយប្រសិនបើពួកអ្នកផ្សះផ្សាគ្នា ដោយ អ្នក(ប្តី)ព្យាយាមអនុវត្តនូវអ្វីដែលខ្លួនមិនពេញចិត្តក្នុងការបំពេញសិទ្ធិរបស់ភរិយា និងកោតខ្លាចអល់ឡោះនៅក្នុងរឿងនោះ ពិតប្រាកណាស់ អល់ឡោះមហាអភ័យ ទោស មហាអាណិ តស្រឡាញ់ចំពោះពួកអ្នក។ ل

وَإِن يَتَفَرَّقَا يُغْنِ ٱللَّهُ كُلًّۭا مِّن سَعَتِهِۦ ۚ وَكَانَ ٱللَّهُ وَٰسِعًا حَكِيمًۭا ﴿١٣٠﴾

ប៉ុន្តែ ប្រសិនបើប្ដីប្រពន្ធទាំងពីរបានបែកបាក់គ្នាដោយការលែងលះ ឬប្រពន្ធសុំលែងវិញនោះ អល់ឡោះជាម្ចាស់នឹងផ្តល់ឱ្យម្នាក់ៗក្នុងចំណោមគេទាំងពីរនូវការ ប្រោសប្រទានដ៏ទូលំទូលាយរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ គឺមហាទូលំទូលាយបំផុតចំពោះការប្រោសប្រទាន និងការអាណិតស្រលាញ់ និងទ្រង់មហា គតិបណ្ឌិ តក្នុងការចាត់ចែង និងការកំណត់របស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَلَقَدْ وَصَّيْنَا ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ مِن قَبْلِكُمْ وَإِيَّاكُمْ أَنِ ٱتَّقُوا۟ ٱللَّهَ ۚ وَإِن تَكْفُرُوا۟ فَإِنَّ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَكَانَ ٱللَّهُ غَنِيًّا حَمِيدًۭا ﴿١٣١﴾

ه ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ព្រមទាំងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពិតប្រាកដណាស់ យើងបានដាក់កិច្ចសន្យា(បទបញ្ជា)ចំពោះពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នីដូចដែលយើងបានកិច្ចសន្យាចំពោះ ពួកអ្នកដែរ ដោយឲ្យពួកអ្នកអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសវាងឲ្យឆ្ងាយពីបម្រាមរបស់ទ្រង់។ ហើយប្រសិនបើពួកអ្នកប្រឆាំងនឹងកិច្ច សន្យានោះ ពួកអ្នកនឹងមិនអាចបង្កគ្រោះថ្នា ក់ដល់នរណាម្នា ក់ក្រៅពីខ្លួនឯងឡើយ ពីព្រោះអល់ឡោះជាម្ចា ស់មហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិ របស់ពួកអ្នកឡើយ។ពិតប្រាកដណាស់ ទ្រង់គឺជាម្ចា ស់គ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដី ហើយទ្រង់មិនត្រូវការអ្វីមួយពីម៉ា ខ្លូក ទាំងអស់របស់ទ្រង់ឡើយ ហើយទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរចំពោះលក្ខណៈសម្បត្តិ និងទង្វើទាំងឡាយរបស់ទ្រង់។

وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَكَفَىٰ بِٱللَّهِ وَكِيلًا ﴿١٣٢﴾

ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទ្រង់ជាអ្នកដែលសាកសមឱ្យគេគោរព ប្រតិបត្តិតាម។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្តក្នុងការរៀបចំចាត់ចែងរាល់កិច្ចការនៃម៉ា ខ្លូករបស់ទ្រង់។

إِن يَشَأْ يُذْهِبْكُمْ أَيُّهَا ٱلنَّاسُ وَيَأْتِ بِـَٔاخَرِينَ ۚ وَكَانَ ٱللَّهُ عَلَىٰ ذَٰلِكَ قَدِيرًۭا ﴿١٣٣﴾

ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ហើយទ្រង់នឹងបង្កើតក្រុមផ្សេងក្រៅពីពួកអ្នកមកជំនួសវិញ ដោយពួកគេនឹង គោរពប្រតិបត្តិតាមអល់ឡោះ និងមិនប្រឆាំងនឹងទ្រង់ឡើយ។ ហើយអល់ឡោះមានអានុភាពបំផុតលើរឿងនោះ។

مَّن كَانَ يُرِيدُ ثَوَابَ ٱلدُّنْيَا فَعِندَ ٱللَّهِ ثَوَابُ ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۚ وَكَانَ ٱللَّهُ سَمِيعًۢا بَصِيرًۭا ﴿١٣٤﴾

ក្នុងចំណោមពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ជនណាហើយដែលចង់បានតែផលបុណ្យក្នុងលោកិយតាមរយៈទង្វើរបស់គេនោះ ចូរឲ្យគេដឹងចុះថា អល់ឡោះ មានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ដូចនេះ ចូរឲ្យគេសុំនូវផលបុណ្យទាំងពីរ(លោកិយ និងបរលោក)នេះពីទ្រង់ចុះ។ ហើយអល់ឡោះមហាឮនូវពាក្យ សម្ដីរបស់ពួកអ្នក មហាឃើញពីទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងពួកអ្នកចំពោះវា។

۞ يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُونُوا۟ قَوَّٰمِينَ بِٱلْقِسْطِ شُهَدَآءَ لِلَّهِ وَلَوْ عَلَىٰٓ أَنفُسِكُمْ أَوِ ٱلْوَٰلِدَيْنِ وَٱلْأَقْرَبِينَ ۚ إِن يَكُنْ غَنِيًّا أَوْ فَقِيرًۭا فَٱللَّهُ أَوْلَىٰ بِهِمَا ۖ فَلَا تَتَّبِعُوا۟ ٱلْهَوَىٰٓ أَن تَعْدِلُوا۟ ۚ وَإِن تَلْوُۥٓا۟ أَوْ تُعْرِضُوا۟ فَإِنَّ ٱللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًۭا ﴿١٣٥﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរប្រកាន់ឲ្យបានខ្ជា ប់ខ្ជូននូវភាពយុត្តិធម៌នៅគ្រប់ស្ថានភាពរបស់ពួកអ្នក និងជាអ្នក ធ្វើជាសាក្សីដែលប្រកាន់ខ្ជាប់នឹងការពិតជាមួយមនុស្សគ្រប់គ្នា សូម្បីតែការធ្វើដូចនោះ គឺជាការធ្វើជាសាក្សីប្រឆាំងនឹងខ្លួនឯង ឬ(ប្រឆាំងនឹង)ឪពុកម្ដាយរបស់ពួក អ្នក ឬ(ប្រឆាំងនឹង)សាច់ញាតិពួកអ្នកខ្លួនឯងក៏ដោយ ហើយកុំដោយសារតែភាពក្រីក្រ ឬភាពជាអ្នកមានរបស់គេ ធ្វើឱ្យពួកអ្នកឡើងធ្វើជាសាក្សីឲ្យ ឬមិនធ្វើជា សាក្សីឲ្យនោះ។ពិតណាស់ អល់ឡោះទ្រង់ដឹងអំពីពួកគេទាំងពីរ ទាំងអ្នកក្រនិងអ្នកមានជាងពួកអ្នកទៅទៀត ហើយទ្រង់ដឹងពីអ្វីដែលផ្តល់ផលប្រយោជន៍សម្រាប់គេ ទាំងពីរ។ ដូច្នេះ ចូរពួកអ្នកកុំដើរតាមទំនើងចិត្តនៅក្នុងការធ្វើសាក្សីរបស់ពួកអ្នកដើម្បីកុំឲ្យពួកអ្នកងាកចេញពីការពិតក្នុងការធ្វើសាក្សីនោះ។ ហើយប្រសិនបើពួក អ្នកកែប្រែការពិតក្នុងការធ្វើការសាក្សី ដោយការធ្វើសាក្សីមិនពិត(បោកប្រាស់) ឬពួកអ្នកបដិសេធមិនព្រមធ្វើសាក្សីវិញនោះ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុត ចំពោះអ្វីៗដែលពួកអ្នកប្រព្រឹត្ត។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ ءَامِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَٱلْكِتَـٰبِ ٱلَّذِى نَزَّلَ عَلَىٰ رَسُولِهِۦ وَٱلْكِتَـٰبِ ٱلَّذِىٓ أَنزَلَ مِن قَبْلُ ۚ وَمَن يَكْفُرْ بِٱللَّهِ وَمَلَـٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ وَٱلْيَوْمِ ٱلْـَٔاخِرِ فَقَدْ ضَلَّ ضَلَـٰلًۢا بَعِيدًا ﴿١٣٦﴾

ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកមានភាពនឹងនរលើសេចក្តីជំនឿរបស់ពួកអ្នកចំពោះអល់ឡោះ ចំពោះអ្នកនាំសាររបស់ទ្រង់ ចំពោះគម្ពីរគួរអាន ដែលទ្រង់បានបញ្ចុះវាទៅលើអ្នកនាំសាររបស់ទ្រង់និងចំពោះបណ្តា គម្ពីរដែលទ្រង់បានបញ្ចុះវាទៅលើបណ្ដា អ្នកនាំសារមុនៗ។ហើយជនណាដែលប្រឆាំង(មិនមាន ជំនឿ)នឹងអល់ឡោះបណ្ដា ម៉ា ឡាអ៊ីកាត់របស់ទ្រង់ បណ្ដា គម្ពីររបស់ទ្រង់ បណ្ដា អ្នកនាំសាររបស់ទ្រង់ និងថ្ងៃបរលោកនោះជាការពិតណាស់ រូបគេពិតជាបានចាកឆ្ងា بلغ គម្ពីរគួរអាន · តាហ្វសៀរ យបំផុតពីមាគ៌ា ដែលត្រឹមត្រូវ។

إِنَّ ٱلَّذِينَ ءَامَنُوا۟ ثُمَّ كَفَرُوا۟ ثُمَّ ءَامَنُوا۟ ثُمَّ كَفَرُوا۟ ثُمَّ ٱزْدَادُوا۟ كُفْرًۭا لَّمْ يَكُنِ ٱللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًۢا ﴿١٣٧﴾

ពិតប្រាកដណាស់ ពួកដែលស្ថិតនៅក្នុងភាពគ្មានជំនឿម្ដងហើយម្ដងទៀងក្នុងចំណោមពួកគេបន្ទាប់ពីការមានជំនឿ ដោយពួកគេមានជំនឿ ក្រោយមកពួកគេបែរ ចេញពីវា ក្រោយមកពួកគេមានជំនឿវិញ ហើយក្រោយមកទៀត ពួកគេក៏បានបែរចេញពីវាវិញទៀត ហើយពួកគេក៏បានបន្តស្ថិតក្នុងភាពគ្មានជំនឿ ហើយក៏បាន ស្លាប់ក្នុងភាពគ្មា នជំនឿនោះ អល់ឡោះជាម្ចា ស់នឹងមិនអភ័យទោសចំពោះបាបកម្មរបស់ពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហា ញពួកគេទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ ដែលនាំទៅកាន់អល់ឡោះជាម្ចា ស់នោះដែរ។

بَشِّرِ ٱلْمُنَـٰفِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا ﴿١٣٨﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ផ្ដល់ដំណឹ ងដល់ពួកពុតត្បុតដែលជាពួកដែលបង្ហាញពីការមានជំនឿ(មកខាងក្រៅ) និងលាក់បាំងភាពគ្មានជំនឿ(ក្នុងចិត្ត)ថាៈ ពិត ប្រាកដណាស់ ពួកគេនឹងទទួលនូវទណ្ឌ កម្មដ៏ឈឺចាប់បំផុតពីអល់ឡោះនៅថ្ងៃបរលោក។

ٱلَّذِينَ يَتَّخِذُونَ ٱلْكَـٰفِرِينَ أَوْلِيَآءَ مِن دُونِ ٱلْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِندَهُمُ ٱلْعِزَّةَ فَإِنَّ ٱلْعِزَّةَ لِلَّهِ جَمِيعًۭا ﴿١٣٩﴾

ទណ្ឌ កម្មនេះ គឺដោយសារតែពួកគេបានយកពួកគ្មា នជំនឿធ្វើជាអ្នកជួយ និងជាអ្នកគាំពារពួកគេផ្សេងពីបណ្ដា អ្នកដែលមានជំនឿ។ហើយវាគឺជារឿងដ៏ចម្លែកដែល ពួកគេយកពួកគ្មា នជំនឿធ្វើជាអ្នកគាំពារពួកគេនោះ។តើពួកគេស្វែងរកភាពខ្លាំងក្លា និងភាពឧត្តុង្គឧត្តមពីពួកទាំងនោះ(ពួកគ្មា នជំនឿ)ដើម្បីឲ្យពួកគេរួចខ្លួនឬ?ពិត ប្រាកដណាស់ ភាពខ្លាំងក្លា និងភាពឧត្តុង្គឧត្តមទាំងឡាយគឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់តែមួយគត់។

وَقَدْ نَزَّلَ عَلَيْكُمْ فِى ٱلْكِتَـٰبِ أَنْ إِذَا سَمِعْتُمْ ءَايَـٰتِ ٱللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا۟ مَعَهُمْ حَتَّىٰ يَخُوضُوا۟ فِى حَدِيثٍ غَيْرِهِۦٓ ۚ إِنَّكُمْ إِذًۭا مِّثْلُهُمْ ۗ إِنَّ ٱللَّهَ جَامِعُ ٱلْمُنَـٰفِقِينَ وَٱلْكَـٰفِرِينَ فِى جَهَنَّمَ جَمِيعًا ﴿١٤٠﴾

ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរគួរអានថាៈ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នក អង្គុយនៅក្នុងជំនួបមួយ ហើយបានឮពួកគ្មា នជំនឿនិយាយបដិសេធបណ្តា វាក្យខណ្ឌ របស់អល់ឡោះ និងសើចចំអកចំពោះវានៅក្នុងជំនួបនោះ ចាំបាច់លើពួកអ្នក ត្រូវតែបោះបង់ការអង្គុយជាមួយពួកគេ ហើយត្រូវដើរចេញពីជំនួបនោះ ទាល់តែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងបដិសេធវាក្យខណ្ឌរបស់អល់ឡោះ និងការសើចចំអកចំពោះវា។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេខណៈដែលពួកគេនៅនិយាយបដិសេធវាក្យខណ្ឌរបស់អល់ឡោះ និងសើចចំអកចំពោះវាបន្ទា ប់ពីពួកអ្នកបានស្តាប់លឺពួកគេនិយាយដូច្នោះហើយនោះ ពួកអ្នកនឹងដូចពួកគេដែរក្នុងការធ្វើផ្ទុយពីបទបញ្ជា របស់អល់ឡោះ ពីព្រោះ ពួកអ្នកបានប្រឆាំងនឹងអល់ឡោះជាម្ចា ស់ដោយពួកអ្នកអង្គុយ(ជាមួយពួកគេ) ដូចដែលពួកគេបានប្រឆាំងនឹងអល់ឡោះដោយភាពគ្មា នជំនឿរបស់ពួកគេដែរ។ ពិត ប្រាកដណាស់ នៅថ្ងៃបរលោក អល់ឡោះនឹងប្រមូលផ្ដុំពួកពុតត្បុតដែលបង្ហាញពីឥស្លាម(ការមានជំនឿ) និងលាក់បាំងភាពគ្មានជំនឿជាមួយនឹងពួកប្រឆាំងទាំង អស់ដាក់ក្នុងឋាននរកជើហាន់ណាំ។

ٱلَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِن كَانَ لَكُمْ فَتْحٌۭ مِّنَ ٱللَّهِ قَالُوٓا۟ أَلَمْ نَكُن مَّعَكُمْ وَإِن كَانَ لِلْكَـٰفِرِينَ نَصِيبٌۭ قَالُوٓا۟ أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُم مِّنَ ٱلْمُؤْمِنِينَ ۚ فَٱللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ ٱلْقِيَـٰمَةِ ۗ وَلَن يَجْعَلَ ٱللَّهُ لِلْكَـٰفِرِينَ عَلَى ٱلْمُؤْمِنِينَ سَبِيلًا ﴿١٤١﴾

سبيلا គឺពួក(ពុតត្បុត)ដែលកំពុងរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងចំពោះពួកអ្នក(អ្នកមានជំនឿ)អំពីប្រការល្អ ឬប្រការអាក្រក់។ ប្រសិនបើពួកអ្នកទទួលបានជ័យ ជម្នះពីអល់ឡោះ ហើយពួកអ្នកទទួលបានទ្រព្យជ័យភណ្ឌ នោះ ពួកគេនឹងនិយាយទៅកាន់ពួកអ្នកថា “តើពួកយើងមិនបានស្ថិតក្នុងចំណោមពួកអ្នកទេឬ ដោយពួក យើងបានចូលរួមធ្វើសង្រ្គា មដូចដែលពួកអ្នកបានធ្វើដែរនោះ?” ដើម្បីពួកគេមានចំណែកក្នុងទ្រព្យជ័យភណ្ឌ ដែរ។ តែនៅពេលដែលពួកគ្មា នជំនឿទទួលបានជ័យ ជម្នះវិញនោះ ពួកគេនឹងនិយាយទៅកាន់ពួកគ្មា នជំនឿថាៈ “តើពួកយើងមិនបានជួយរៀបចំកិច្ចការរបស់ពួកអ្នក និងជួយពួកអ្នកឱ្យទទួលជ័យជម្នះ និងការពារពួក អ្នកពីបណ្តា អ្នកដែលមានជំនឿ ដោយយើងបានជួយពួកអ្នក និងបោះបង់ពួកគេ(ពួកមានជំនឿ)ទេឬ?” អល់ឡោះជាម្ចាស់នឹងកាត់សេចក្ដីរវាងពួកអ្នកទាំងអស់គ្នា នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿនូវឋានសួគ៌ និងតបស្នងដល់ពួកពុតត្បុតដោយឱ្យពួកគេចូលឋាននរកបាតក្រោមបង្អស់។ ហើយនៅថ្ងៃបរលោក ដោយការប្រោសប្រទានពីអល់ឡោះនោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ ទ្រង់នឹងមិនឱ្យពួកដែលគ្មានជំនឿមានភស្តុតាងណាមួយមកដាក់បន្ទុកលើអ្នកមានជំនឿជាដាច់ខាត។ ផ្ទុយទៅវិញ ទ្រង់នឹងធ្វើឲ្យលទ្ធផលចុងក្រោយ(ដ៏ល្អ ប្រសើរ)សម្រាប់បណ្តា អ្នកមានជំនឿ ដរាបណាពួកគេនៅតែអនុវត្តន៍តាមក្បួនច្បាប់(របស់ទ្រង់) និងមានជំនឿដ៏ពិតប្រាកដ។

إِنَّ ٱلْمُنَـٰفِقِينَ يُخَـٰدِعُونَ ٱللَّهَ وَهُوَ خَـٰدِعُهُمْ وَإِذَا قَامُوٓا۟ إِلَى ٱلصَّلَوٰةِ قَامُوا۟ كُسَالَىٰ يُرَآءُونَ ٱلنَّاسَ وَلَا يَذْكُرُونَ ٱللَّهَ إِلَّا قَلِيلًۭا ﴿١٤٢﴾

إ ل اقليلا ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោកបញ្ឆោ តអល់ឡោះជាម្ចា ស់តាមរយៈការបង្ហា ញពីភាពជាឥស្លាម(មានជំនឿ) ហើយលាក់បាំងភាពគ្មា នជំនឿ ប៉ុន្តែទ្រង់ទៅវិញទេដែលជាអ្នកបោកបញ្ឆោតពួកគេនោះ ពីព្រោះទ្រង់បានការពារអាយុជីវិតរបស់ពួកគេ ទាំងដែលទ្រង់ដឹងពីភាពគ្មានជំនឿ(ពុតត្បុត)របស់ពួកគេ ហើយទ្រង់បានរៀបចំទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ពួកគេនៅថ្ងៃបរលោក។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត គឺពួកគេក្រោកឈរ(សឡាត)ទាំងខ្ជិល ច្រអូស ដោយមិនពេញចិត្តចំពោះវា ហើយពួកគេមិនរំលឹកចំពោះអល់ឡោះជាម្ចាស់ឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ គឺនៅពេលណាដែលពួកគេបាន ឃើញបណ្ដា អ្នកមានជំនឿ។

مُّذَبْذَبِينَ بَيْنَ ذَٰلِكَ لَآ إِلَىٰ هَـٰٓؤُلَآءِ وَلَآ إِلَىٰ هَـٰٓؤُلَآءِ ۚ وَمَن يُضْلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلًۭا ﴿١٤٣﴾

ពួកពុតត្បុតទាំងនោះ មានការស្ទាក់ស្ទើរស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយពួកគេមិនស្ថិតក្នុងចំណោមបណ្តាអ្នកមានជំនឿទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង នោះទេ ហើយក៏មិនស្ថិតក្នុងចំណោមពួកគ្មានជំនឿនោះដែរ។ ផ្ទុយទៅវិញ ផ្នែកខាងក្រៅរបស់ពួកគេ គឺស្ថិតនៅជាមួយបណ្តា អ្នកមានជំនឿ តែផ្នែកខាងក្នុងរបស់ ពួកគេវិញ គឺស្ថិតនៅជាមួយពួកគ្មានជំនឿ។ ជនណាហើយដែលអល់ឡោះធ្វើឲ្យគេវង្វេងហើយនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយ ដើម្បីចង្អុលបង្ហា ញគេឲ្យចេញពីភាពវង្វេងបានជាដាច់ខាត។

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوا۟ ٱلْكَـٰفِرِينَ أَوْلِيَآءَ مِن دُونِ ٱلْمُؤْمِنِينَ ۚ أَتُرِيدُونَ أَن تَجْعَلُوا۟ لِلَّهِ عَلَيْكُمْ سُلْطَـٰنًۭا مُّبِينًا ﴿١٤٤﴾

ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកពួកដែលប្រឆាំងនឹងអល់ឡោះធ្វើជាមិត្តជិតស្និទ្ធដោយពួកអ្នកយក ពួកគេធ្វើជាអ្នកគាំពារផ្សេងពីបណ្ដា អ្នកមានជំនឿឲ្យសោះ។ តើពួកអ្នកធ្វើបែបនេះដើម្បីចង់បង្កើតភស្តុតាងដ៏ច្បាស់លាស់មួយសម្រាប់អល់ឡោះដាក់បន្ទុកលើពួក អ្នកដែលចង្អុលបង្ហា ញប្រាប់ថា ពួកអ្នកសាកសមនឹងទទួលទណ្ឌ កម្មឬ?

إِنَّ ٱلْمُنَـٰفِقِينَ فِى ٱلدَّرْكِ ٱلْأَسْفَلِ مِنَ ٱلنَّارِ وَلَن تَجِدَ لَهُمْ نَصِيرًا ﴿١٤٥﴾

ពិតប្រាកដណាស់ពួកពុតត្បុតទាំងនោះ អល់ឡោះជាម្ចាស់នឹងឲ្យពួកគេស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរកនៅថ្ងៃបរលោក ហើយអ្នក(ព្យាការីមូហាំម៉ា ត់)នឹង មិនឃើញពួកគេមានអ្នកជួយដែលអាចជួយការពារពួកគេពីទណ្ឌ កម្មនោះឡើយ។

إِلَّا ٱلَّذِينَ تَابُوا۟ وَأَصْلَحُوا۟ وَٱعْتَصَمُوا۟ بِٱللَّهِ وَأَخْلَصُوا۟ دِينَهُمْ لِلَّهِ فَأُو۟لَـٰٓئِكَ مَعَ ٱلْمُؤْمِنِينَ ۖ وَسَوْفَ يُؤْتِ ٱللَّهُ ٱلْمُؤْمِنِينَ أَجْرًا عَظِيمًۭا ﴿١٤٦﴾

លើកលែងតែជនណាដែលបានវិលត្រឡប់ទៅរកអល់ឡោះ ដោយការសារភាពកំហុសអំពីភាពពុតត្បុតរបស់ពួកគេ និងកែប្រែដួងចិត្តរបស់ពួកគេ ហើយប្រកាន់ ខ្ជា ប់នឹងកិច្ចសន្យា(បទបញ្ជា )របស់អល់ឡោះ ព្រមទាំងសាងនូវទង្វើកុសលទាំងឡាយដោយចិត្តស្មោះស(ជ្រះថ្លា )ចំពោះអល់ឡោះជាម្ចា ស់(តែមួយគត់)ដោយគា្មន ភាពរីយ៉ាក(ធ្វើអ្វីមួយដើម្បីគ្រាន់តែចង់ឲ្យមនុស្សឃើញ)វិញ។ អ្នកដែលលក្ខណៈសម្បតិ្តបែបនោះហើយដែលស្ថិតនៅជាមួយបណ្ដា អ្នកមានជំនឿទាំងនៅក្នុង លោកិយ និងនៅថ្ងៃបរលោក ហើយអល់ឡោះនឹងប្រទានឲ្យបណ្ដា អ្នកដែលមានជំនឿនូវផលបុណ្យដ៏ធំធេង។

مَّا يَفْعَلُ ٱللَّهُ بِعَذَابِكُمْ إِن شَكَرْتُمْ وَءَامَنتُمْ ۚ وَكَانَ ٱللَّهُ شَاكِرًا عَلِيمًۭا ﴿١٤٧﴾

អល់ឡោះជាម្ចាស់មិនត្រូវការដាក់ទណ្ឌកម្មពួកអ្នកនោះទេប្រសិនបើពួកអ្នកបានដឹងគុណ និងមានជំនឿចំពោះទ្រង់នោះ ពីព្រោះទ្រង់គឺជាអ្នកដែលមហាមេត្តា ករុណា មហាអាណិ តស្រឡាញបំផុត។ តាមពិត ទ្រង់ដាក់ទណ្ឌ កម្មពួកអ្នកគឺដោយសារតែបាបកម្មរបស់ពួកអ្នកប៉ុណ្ណោះ។ ហើយប្រសិនបើពួកអ្នកបានកែខ្លួនដោយ ប្រព្រឹត្តអំពើល្អ និងដឹងគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទាន ព្រមទាំងមានជំនឿចំពោះទ្រង់ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងនោះ ទ្រង់នឹ بلغ គម្ពីរគួរអាន · តាហ្វសៀរ ងមិនដាក់ទណ្ឌ កម្មពួកអ្នកជាដាច់ខាត។ហើយអល់ឡោះមហាដឹងគុណបំផុតចំពោះអ្នកដែលបានទទួលស្គា ល់នូវឧបការគុណរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួក គេទៅលើវា(ការដឹងគុណ)ដោយផលបុណ្យដ៏ធំធេង ហើយទ្រង់ដឹងបំផុតពីសេចក្តីជំនឿរបស់ម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាម ទង្វើរបស់គេដែលគេបានសាង។

۞ لَّا يُحِبُّ ٱللَّهُ ٱلْجَهْرَ بِٱلسُّوٓءِ مِنَ ٱلْقَوْلِ إِلَّا مَن ظُلِمَ ۚ وَكَانَ ٱللَّهُ سَمِيعًا عَلِيمًا ﴿١٤٨﴾

អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការលាតត្រដាងនូវពាក្យសម្តីអាក្រក់ឡើយ ផ្ទុយទៅវិញទ្រង់ស្អប់ខ្ពើម និងព្រមានដាក់ទោសលើទង្វើបែបនេះ។ ក៏ប៉ុន្តែ ចំពោះអ្នកដែលត្រូវបានគេបំពាន(មកលើខ្លួន)នោះ គឺត្រូវបានអនុញ្ញាតឲ្យលាតត្រដាងនូវពាក្យសម្តីអាក្រក់នោះដើម្បីប្តឹងផ្តល់អ្នកដែលបំពានមកលើខ្លួន ឬ បួងសួង(ឲ្យគ្រោះអាក្រក់កើតមាន)ទៅលើអ្នកបំពានវិញ និងពាក្យសំដីផ្សេងទៀតដែលស្រដៀងទៅនឹងពាក្យសំដីទាំងនេះ។ ក៏ប៉ុន្តែការអត់ធ្មត់របស់ជនរងគ្រោះ គឺ ប្រសើរជាងការលាតត្រដាងនូវពាក្យសម្តីអាក្រក់ទាំងនោះ។ ហើយអល់ឡោះជាម្ចាស់មហាឮបំផុតចំពោះពាក្យសំដីទាំងអស់របស់ពួកអ្នក មហាដឹងបំផុតចំពោះ ការនៀត(ចេតនា)របស់ពួកអ្នក។ ហេតុនេះو ចូរពួកអ្នកប្រុងប្រយ័ត្ននូវពាក្យសំដីអាក្រក់ ឬបំណងអាក្រក់។

إِن تُبْدُوا۟ خَيْرًا أَوْ تُخْفُوهُ أَوْ تَعْفُوا۟ عَن سُوٓءٍۢ فَإِنَّ ٱللَّهَ كَانَ عَفُوًّۭا قَدِيرًا ﴿١٤٩﴾

ប្រសិនបើពួកអ្នកបង្ហាញពាក្យសំដីល្អឬទង្វើល្អណាមួយ ឬលាក់បាំងវា(មិនចង់ឲ្យអ្នកដទៃដឹង) ឬក៏អត់ឱនឱ្យអ្នកដែលបានធ្វើអាក្រក់មកលើពួកអ្នកនោះ ជាការ ពិតណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យបំផុត មហាមានអានុភាពបំផុត។ ហេតុនេះ ចូរឱ្យការអធ្យាស្រ័យស្ថិតក្នុងចំណោមសីលធម៌របស់អ្នក សង្ឃឹមថាអល់ឡោះជាម្ចា ស់នឹងអធ្យាស្រ័យដល់ពួកអ្នក(ចំពោះទោសកំហុសរបស់ពួកអ្នកដូចគ្នា វិញ)។

إِنَّ ٱلَّذِينَ يَكْفُرُونَ بِٱللَّهِ وَرُسُلِهِۦ وَيُرِيدُونَ أَن يُفَرِّقُوا۟ بَيْنَ ٱللَّهِ وَرُسُلِهِۦ وَيَقُولُونَ نُؤْمِنُ بِبَعْضٍۢ وَنَكْفُرُ بِبَعْضٍۢ وَيُرِيدُونَ أَن يَتَّخِذُوا۟ بَيْنَ ذَٰلِكَ سَبِيلًا ﴿١٥٠﴾

ويريدون أن يتخذوابين ذلك سبيلا ជាការពិតណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងប្រឆាំងនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាងអល់ឡោះនិងរវាងបណ្តា អ្នកនាំសាររបស់ ទ្រង់ ដោយពួកគេមានជំនឿលើទ្រង់ ហើយបដិសេធនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ ហើយពួកគេនិយាយថា “យើងជឿលើបណ្តា អ្នកនាំសារខ្លះ ហើយមិនជឿលើ ពួកគេខ្លះ”ហើយពួកគេចង់ប្រកាន់យកផ្លូវមួយរវាងការមានជំនឿនិងការគ្មា នជំនឿق ដោយពួកគេស្រមៃថា វាអាចជួយសង្រ្គោះពួកគេបាននោះ

أُو۟لَـٰٓئِكَ هُمُ ٱلْكَـٰفِرُونَ حَقًّۭا ۚ وَأَعْتَدْنَا لِلْكَـٰفِرِينَ عَذَابًۭا مُّهِينًۭا ﴿١٥١﴾

ពួកដែលស្ថិតនៅលើមាគ៌ាបែបនេះ គឺជាពួកដែលគ្មានជំនឿយ៉ា ងពិតប្រាកដ ព្រោះជនណាដែលគ្មានជំនឿលើបណ្តា អ្នកនាំសារ(ទាំងអស់) ឬគ្មានជំនឿលើពួកគេ មួយចំនួននោះ ពិតប្រាកដណាស់ រូបគេក៏គ្មានជំនឿចំពោះអល់ឡោះ និងបណ្តា អ្នកនាំសាររបស់ទ្រង់ទាំងអស់ផងដែរ។ ហើយយើងបានរៀបចំសម្រាប់ពួកដែល គ្មា នជំនឿនូវទណ្ឌ កម្មយ៉ា ងអាម៉ា ស់បំផុតសម្រាប់ពួកគេនាថ្ងៃបរលោក ជាទណ្ឌ កម្មសម្រាប់ពួកគេចំពោះភាពក្រអឺតក្រទមរបស់ពួកគេ(ដែល)មិនព្រមមានជំនឿ ចំពោះអល់ឡោះ និងបណ្តា អ្នកនាំសាររបស់ទ្រង់។

وَٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَرُسُلِهِۦ وَلَمْ يُفَرِّقُوا۟ بَيْنَ أَحَدٍۢ مِّنْهُمْ أُو۟لَـٰٓئِكَ سَوْفَ يُؤْتِيهِمْ أُجُورَهُمْ ۗ وَكَانَ ٱللَّهُ غَفُورًۭا رَّحِيمًۭا ﴿١٥٢﴾

ر حيما រីឯបណ្តា អ្នកដែលមានជំនឿលើអល់ឡោះ និងបានគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយពួកគេមិនគោរពសក្ការៈនរណាម្នាក់រួមជាមួយទ្រង់ និងមានជំនឿ ចំពោះបណ្តា អ្នកនាំសារទាំងអស់របស់ទ្រង់ ហើយពួកគេមិនបានបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(បណ្តា អ្នកនាំសារ)ដូចដែលពួកគ្មានជំនឿបានធ្វើ នោះទេ ផ្ទុយទៅវិញ គឺពួកគេបានមានជំនឿចំពោះបណ្តា អ្នកនាំសារទាំងអស់។ អ្នកទាំងនោះហើយដែលអល់ឡោះនឹងប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេង ជា ការតបស្នងចំពោះការមានជំនឿរបស់ពួកគេ និងការសាងនូវទង្វើកុសលរបស់ពួកគេដែលកើតចេញពីសេចក្តីជំនឿនោះ។ ហើយអល់ឡោះមហាអភ័យទោសបំផុត ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលបានសារភាពកំហុស ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

يَسْـَٔلُكَ أَهْلُ ٱلْكِتَـٰبِ أَن تُنَزِّلَ عَلَيْهِمْ كِتَـٰبًۭا مِّنَ ٱلسَّمَآءِ ۚ فَقَدْ سَأَلُوا۟ مُوسَىٰٓ أَكْبَرَ مِن ذَٰلِكَ فَقَالُوٓا۟ أَرِنَا ٱللَّهَ جَهْرَةًۭ فَأَخَذَتْهُمُ ٱلصَّـٰعِقَةُ بِظُلْمِهِمْ ۚ ثُمَّ ٱتَّخَذُوا۟ ٱلْعِجْلَ مِنۢ بَعْدِ مَا جَآءَتْهُمُ ٱلْبَيِّنَـٰتُ فَعَفَوْنَا عَن ذَٰلِكَ ۚ وَءَاتَيْنَا مُوسَىٰ سُلْطَـٰنًۭا مُّبِينًۭا ﴿١٥٣﴾

موس سلطنا مبينا ى ពួកយូដានឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឲ្យបញ្ចុះគម្ពីរមួយក្បាលពីលើមេឃទៅឲ្យពួកគេដោយបញ្ចុះទាំងមូលមកតែម្តងដូចដែលបានកើតឡើងចំពោះព្យា ការីមូសា ដើម្បីឲ្យវាក្លា យជាភស្តុតាងបញ្ជា ក់ពីសច្ចភាពរបស់អ្នក។ ដូច្នេះ ចូរអ្នកកុំទាមទារចង់បានភាពខ្ពង់ខ្ពស់អំពីពួកគេក្នុងរឿងនោះឱ្យសោះ។ ជាការពិតណាស់ ជីដូនជីតារបស់ពួកគេបានសុំពីព្យាការីមូសានូវប្រការមួយដ៏ធំធេងជាងអ្វីដែលពួកគេបានសុំអ្នកទៅទៀត ដោយពួកគេសុំព្យាការីមូសាឲ្យអល់ឡោះជាម្ចា ស់បង្ហា ញ ឲ្យពួកគេបានឃើញទ្រង់ផ្ទា ល់នឹងភ្នែក។ ពេលនោះ រន្ទះបាញ់ក៏បានបាញ់ពួកគេ ជាទណ្ឌ កម្មដល់ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ក្រោយមក អល់ឡោះជា ម្ចា ស់បានប្រោសពួកគេឲ្យរស់ឡើងវិញ ហើយពួកគេក៏បានគោរពសក្កា រៈចំពោះរូបសំណាកកូនគោផ្សេងពីអល់ឡោះទៅទៀតបន្ទា ប់ពីមានភស្តុតាងដ៏ច្បាស់ ក្រឡែតជាច្រើនបានមកដល់ពួកគេដែលជាភស្តុតាងបង្ហា ញពីភាពជាម្ចា ស់តែមួយគត់របស់អល់ឡោះ និងភាពជាម្ចា ស់តែមួយចំពោះការបង្កើត និងភាពជាម្ចា ស់ តែមួយគត់ដែលត្រូវគេគោរពសក្ការៈហើយក៏ដោយ។ ក្រោយមក យើងក៏បានអធ្យាស្រ័យដល់ពួកគេទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញា ភស្តុតាងដ៏ច្បាស់លាស់ទៅលើក្រុមរបស់គេ។

وَرَفَعْنَا فَوْقَهُمُ ٱلطُّورَ بِمِيثَـٰقِهِمْ وَقُلْنَا لَهُمُ ٱدْخُلُوا۟ ٱلْبَابَ سُجَّدًۭا وَقُلْنَا لَهُمْ لَا تَعْدُوا۟ فِى ٱلسَّبْتِ وَأَخَذْنَا مِنْهُم مِّيثَـٰقًا غَلِيظًۭا ﴿١٥٤﴾

غليظا ហើយយើង(អល់ឡោះ)បានលើកភ្នំតួរ(ភ្នំស៊ីណៃ)ដាក់ពីលើពួកគេដោយសារតែការដាក់កិច្ចសន្យាយ៉ា ងម៉ឺងម៉ា ត់ទៅលើពូកគេ ជាការបំភិតបំភ័យពួកគេដើម្បីឱ្យ ពួកគេអនុវត្តន៍តាមអ្វីដែលមាននៅក្នុងកិច្ចសន្យានោះ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេក្រោយពីបានលើកភ្នំនោះ(ដាក់ពីលើពួកគេ)ថាៈ ចូរពួកអ្នកចូល តាមទ្វារនៃទីក្រុងយេរូសាឡឹមនេះដោយលូនក្រាបនិងដោយឱនក្បាលចុះ។ តែពួកគេបានចូលដោយរំកិលគូទរបស់ពួកគេទៅវិញ។ ហើយយើងក៏បានមានបន្ទូល ទៅកាន់ពួកគេថាៈ ចូរពួកអ្នកកុំបំពានដោយការចេញទៅនេសាទនៅថ្ងៃសៅរ៍ឲ្យសោះ តែពួកគេបែរបំពានដោយចេញទៅធ្វើការនេសាទ(នៅថ្ងៃសៅរ៍)ទៅវិញ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ា ត់បំផុតទៅលើពួកគេចំពោះរឿងនោះ។ តែពួកគេនៅតែក្បត់កិច្ចសន្យាដែលគេ(អល់ឡោះ)បានដាក់ទៅលើពួកគេដដែល។

فَبِمَا نَقْضِهِم مِّيثَـٰقَهُمْ وَكُفْرِهِم بِـَٔايَـٰتِ ٱللَّهِ وَقَتْلِهِمُ ٱلْأَنۢبِيَآءَ بِغَيْرِ حَقٍّۢ وَقَوْلِهِمْ قُلُوبُنَا غُلْفٌۢ ۚ بَلْ طَبَعَ ٱللَّهُ عَلَيْهَا بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًۭا ﴿١٥٥﴾

بكفرهم فلا يؤمنون إلا قليلا ហើយយើងបានបណ្តេ ញពួកគេ(ពួកយូដាដែលបានបំពាន)ចេញពីក្តីមេត្តា ករុណារបស់យើង ដោយសារតែពួកគេបានក្បត់(បំពាន)កិច្ចសន្យាដែលគេបានដាក់លើ ពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តា ភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងបទឧក្រិដ្ឋរបស់ពួកគេដែលបានសម្លាប់បណ្តា ព្យាការី ជាច្រើននាក់ និងដោយសារតែពាក្យសម្តីរបស់ពួកគេដែលបាននិយាយទៅកាន់ព្យាការីមូហាំម៉ា ត់ថាៈ ដួងចិត្តរបស់ពួកយើងមានគម្រប ហើយវាមិនយល់ពីអ្វីដែល អ្នកកំពុងនិយាយឡើយ។ តែរឿងនោះមិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ដោយសារតែការប្រឆាំងរបស់ពួកគេ ដោយ(ធ្វើឱ្យ)ប្រការល្អមិនអាចទៅដល់ដួងចិត្តរបស់ពួកគេបាន។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែជំនឿបន្តិច បន្តួចប៉ុណ្ណោះដែលវាមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។ وبكفرهم وقولهم عل مريمبهتنا عظيما

وَبِكُفْرِهِمْ وَقَوْلِهِمْ عَلَىٰ مَرْيَمَ بُهْتَـٰنًا عَظِيمًۭا ﴿١٥٦﴾

ហើយយើងបានបណ្តេ ញពួកគេចេញពីក្តីមេត្តា ករុណារបស់យើង ដោយសារតែភាពគ្មា នជំនឿរបស់ពួកគេ និងដោយសារតែការនិយាយចោទប្រកាន់របស់ពួកគេ ទៅលើម៉ា រីយ៉ាំ(នាងម៉ា រី)ដោយមូលបង្កា ច់ បង្ខូចនិងប្រឌិតថា នាងបានប្រព្រឹត្តហ្ស៊ីណា។

وَقَوْلِهِمْ إِنَّا قَتَلْنَا ٱلْمَسِيحَ عِيسَى ٱبْنَ مَرْيَمَ رَسُولَ ٱللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَـٰكِن شُبِّهَ لَهُمْ ۚ وَإِنَّ ٱلَّذِينَ ٱخْتَلَفُوا۟ فِيهِ لَفِى شَكٍّۢ مِّنْهُ ۚ مَا لَهُم بِهِۦ مِنْ عِلْمٍ إِلَّا ٱتِّبَاعَ ٱلظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًۢا ﴿١٥٧﴾

ហើយយើងបានដាក់បណ្តា សារពួកគេដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយប្រកបដោយភាពមោទន និងកុហកបោកប្រាស់គេថាៈ ពិតប្រាកដណាស់ ពួកយើងបានសម្លា ប់ម៉ា សៀហ អ៊ីសាកូនប្រុសរបស់ម៉ា រយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ា រី) ដែលជាអ្នកនាំសាររបស់អល់ឡោះ។តាមពិត بلغ គម្ពីរគួរអាន · តាហ្វសៀរ ពួកគេមិនបានសម្លាប់គាត់ដូចដែលពួកគេបានអះអាងនោះឡើយ ហើយពួកគេក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ (តាមពិត) ពួកគេបានសម្លាប់បុរស ម្នាក់(ផ្សេងពីព្យាការីអ៊ីសា)ដែលអល់ឡោះបានធ្វើឲ្យរួបគេដូចទៅនឹងព្យាការីអ៊ីសា ហើយពួកគេក៏បានយកបុរសនោះទៅចងឆ្កាងដោយពួកគេគិតថា អ្នកដែលត្រូវ បានសម្លា ប់នោះ គឺជាព្យាការីអ៊ីសា។ ហើយពួកយូដាដែលអះអាងថាបានសម្លា ប់គាត់(ព្យាការីអ៊ីសា) និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)ដែលទទួលយកបុរសដែលគេ បានសម្លាប់នោះ(បុរសដែលដូចនឹងព្យាការីអ៊ីសា) ពួកគេទាំងពីរក្រុមស្ថិតនៅក្នុងការខ្វែងយោបល់គ្នានិងមានក្តីមន្ទិលសង្ស័យ ដោយពួកគេមិនបានដឹងច្បាស់អំពី រឿងនេះឡើយ។ តាមពិតពួកគេគ្រាន់តែតាមការស្មានប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។ ពួកគេមិន បានសម្លា ប់ព្យាការីអ៊ីសា(យេស៊ួគ្រឹស្ទ)នោះទេហើយពួកគេក៏មិនបានឆ្កា ងគាត់នោះដែរ។

بَل رَّفَعَهُ ٱللَّهُ إِلَيْهِ ۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًۭا ﴿١٥٨﴾

ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានសង្គ្រោះគាត់(ព្យាការីអ៊ីសា)ពីឧបាយកលរបស់ពួកគេ ហើយអល់ឡោះបានលើកយកទាំងខ្លួនប្រាណនិងព្រលឹងរបស់គាត់ទៅ កាន់ទ្រង់។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ ត បំផុតចំពោះការចាត់ចែងរបស់ទ្រង់ ការកំណត់ និងការដាក់បញ្ញតិ្តច្បាប់របស់ទ្រង់។

وَإِن مِّنْ أَهْلِ ٱلْكِتَـٰبِ إِلَّا لَيُؤْمِنَنَّ بِهِۦ قَبْلَ مَوْتِهِۦ ۖ وَيَوْمَ ٱلْقِيَـٰمَةِ يَكُونُ عَلَيْهِمْ شَهِيدًۭا ﴿١٥٩﴾

ហើយពួកអះលីគីតាប(ទាំងអស់)នឹងមានជំនឿចំពោះព្យាការីអ៊ីសាក្រោយពីការចុះរបស់គាត់(មកកាន់ផែនដីវិញ)នៅសម័យកាលចុងក្រោយ(ពេលថ្ងៃបរលោកជិត មកដល់) និងមុនពេលគាត់ទទួលមរណភាព។ ហើយនៅថ្ងៃបរលោក ព្យាការីអ៊ីសានឹងធ្វើជាសាក្សីចំពោះទង្វើរបស់ពួកគេ ថាតើអ្វីដែលស្របនឹងច្បាប់របស់គាត់ និងអ្វីដែលផ្ទុយនឹងច្បាប់របស់គាត់។

فَبِظُلْمٍۢ مِّنَ ٱلَّذِينَ هَادُوا۟ حَرَّمْنَا عَلَيْهِمْ طَيِّبَـٰتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَن سَبِيلِ ٱللَّهِ كَثِيرًۭا ﴿١٦٠﴾

ដោយសារតែការបំពានរបស់ពួកយូដានោះ យើងបានដាក់បម្រាមទៅលើពួកគេមិនឲ្យទទួលទានចំណី អាហារដែលល្អស្អាតល្អមួយចំនួនដែល(យើង)ធ្លា ប់បាន អនុញ្ញាតឲ្យពួកគេ។ ហើយយើងបានដាក់បម្រាមទៅលើពួកគេ(មិនឲ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ និងពពែ យើងបានដាក់ បម្រាមចំពោះពួកគេមិនឲ្យការបរិភោគខ្លាញ់របស់វាឡើយ លើកលែងតែខ្លាញ់ដែលជាប់នឹងឆ្អឹងខ្នងរបស់វាប៉ុណ្ណោះ។ ហើយ(ការហាមឃាត់បែបនេះ)ក៏ ដោយសារតែការរារាំងរបស់ពួកគេចំពោះខ្លួនពួកគេផ្ទា ល់និងអ្នកដទៃពីមាគ៌ា របស់អល់ឡោះ រហូតដល់ការរារាំងពីប្រការល្អនោះបានក្លា យជាចរិតធម្មជាតិសម្រាប់ ពួកគេ។

وَأَخْذِهِمُ ٱلرِّبَوٰا۟ وَقَدْ نُهُوا۟ عَنْهُ وَأَكْلِهِمْ أَمْوَٰلَ ٱلنَّاسِ بِٱلْبَـٰطِلِ ۚ وَأَعْتَدْنَا لِلْكَـٰفِرِينَ مِنْهُمْ عَذَابًا أَلِيمًۭا ﴿١٦١﴾

ហើយ(ការហាមឃាត់បែបនេះ)ក៏ដោយសារតែការពាក់ព័ន្ធរបស់ពួកគេជាមួយនឹងការប្រាក់ក្រោយពីអល់ឡោះជាម្ចា ស់បានហាមឃាត់ពួកគេមិនឲ្យទទួលយកវា និងដោយសារតែពួកគេស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់សាសនា។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មា នជំនឿក្នុងចំណោមពួកគេនូវទណ្ឌ កម្ម ដ៏សែនឈឺចាប់បំផុត។

لَّـٰكِنِ ٱلرَّٰسِخُونَ فِى ٱلْعِلْمِ مِنْهُمْ وَٱلْمُؤْمِنُونَ يُؤْمِنُونَ بِمَآ أُنزِلَ إِلَيْكَ وَمَآ أُنزِلَ مِن قَبْلِكَ ۚ وَٱلْمُقِيمِينَ ٱلصَّلَوٰةَ ۚ وَٱلْمُؤْتُونَ ٱلزَّكَوٰةَ وَٱلْمُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ أُو۟لَـٰٓئِكَ سَنُؤْتِيهِمْ أَجْرًا عَظِيمًا ﴿١٦٢﴾

و ក៏ប៉ុន្តែបណ្តា អ្នកដែលមានចំណេះដឹងជ្រៅជ្រះក្នុងចំណោមពួកយូដា និងបណ្តា អ្នកមានជំនឿដែលពួកគេជឿជាក់ចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅឱ្យអ្នក(ឱ អ្នកនាំសារមូហាំម៉ាត់)នៃគម្ពីរគួរអាន ហើយពួកគេជឿជាក់ចំពោះបណ្តា គម្ពីរ(ទាំងអស់)ដែលគេបញ្ចុះទៅឱ្យបណ្តា អ្នកនាំសារទាំងឡាយមុនអ្នក ដូចជាគម្ពីរតាវរ៉ត និងគម្ពីរអិនជីល ហើយពួកគេប្រតិបត្តិសឡាត ពួកគេបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេជឿជាក់ចំពោះអល់ឡោះ ថាទ្រង់គឺជាព្រះជាម្ចាស់ តែមួយគត់ដោយទ្រង់គ្មា នដៃគូឡើយ ថែមទាំងពួកគេមានជំនឿនឹងថ្ងៃបរលោកទៀតនោះ បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គឺយើងនឹងប្រទានដល់ពួក គេនូវផលបុណ្យដ៏ធំធេង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ إِنَّآ أَوْحَيْنَآ إِلَيْكَ كَمَآ أَوْحَيْنَآ إِلَىٰ نُوحٍۢ وَٱلنَّبِيِّـۧنَ مِنۢ بَعْدِهِۦ ۚ وَأَوْحَيْنَآ إِلَىٰٓ إِبْرَٰهِيمَ وَإِسْمَـٰعِيلَ وَإِسْحَـٰقَ وَيَعْقُوبَ وَٱلْأَسْبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَـٰرُونَ وَسُلَيْمَـٰنَ ۚ وَءَاتَيْنَا دَاوُۥدَ زَبُورًۭا ﴿١٦٣﴾

ى ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តា ព្យាការីមុនអ្នកដែរ។ ដូចនេះ អ្នកមិនមែនជាអ្នកនាំ សារថ្មីដែលគ្មានពីមុនមកនោះឡើយ។ ហើយពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅឱ្យបណ្តា ព្យាការីជាច្រើន ទៀតដែលត្រូវបានតែងតាំង(ជាអ្នកនាំសារ)បន្ទាប់ពីរូបគេ(ព្យាការីនួហ)ផងដែរ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម និងកូនប្រុសទាំងពីររបស់គេ គឺព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក និង(បានផ្តល់វ៉ាហ៊ី)ទៅឱ្យព្យាការីយ៉ា ក់កូបដែលកូនប្រុសរបស់ព្យាការីអ៊ីស្ហាក ព្រមទាំងបណ្តា កូនចៅរបស់គេផងដែរ។ (ពួកគេ គឺបណ្តាព្យាការីទាំងឡាយដែលស្ថិតនៅក្នុងកុលសម្ព័ន្ធនៃអម្បូរអ៊ីស្រាអែលទាំងដប់ពីរក្នុងចំណោមកូនចៅរបស់ព្យាការីយ៉ាក់កូប)។ ហើយយើងក៏បាន ផ្តល់វ៉ាហ៊ីទៅឲ្យព្យការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ា នផងដែរ។ ហើយយើងបានប្រទាននូវគម្ពីរមួយដល់ព្យាការីហ្ទាវូត គឺ គម្ពីរហ្សាពួរ។

وَرُسُلًۭا قَدْ قَصَصْنَـٰهُمْ عَلَيْكَ مِن قَبْلُ وَرُسُلًۭا لَّمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ ٱللَّهُ مُوسَىٰ تَكْلِيمًۭا ﴿١٦٤﴾

ហើយយើងបានបញ្ជូនបណ្តា អ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាន។ ហើយយើងក៏បានបញ្ជូនបណ្តា អ្នក នាំសារជាច្រើនទៀតដែលយើងមិនបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាននោះទេ។ យើងមិនបានលើកឡើងពីពួកគេក្នុងគម្ពីរគួរអាន ដោយសារមានបុព្វហេតុ(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។ ហើយអល់ឡោះបានមានបន្ទូលជាមួយនឹងព្យាការីមូសាប្រាប់ពីភាពជាព្យាការីរបស់ គាត់(ដោយគ្មា នតាមរយៈអ្វីមួយឡើយ) ពោលគឺទ្រង់មានបន្ទូលជាមួយព្យាការីមូសាដោយផ្ទា ល់តែម្ដង ដែលសាកសមថាទ្រង់ជាព្រះជាម្ចា ស់មហាបរិសុទ្ធជាការ លើកកិត្តិយសដល់មូសា។

رُّسُلًۭا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةٌۢ بَعْدَ ٱلرُّسُلِ ۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًۭا ﴿١٦٥﴾

យើងបានបញ្ជូនពួកគេដើម្បីធ្វើជាអ្នកផ្តល់ដំណឹ ងរីករាយអំពីផលបុណ្យដ៏ប្រពៃចំពោះជនណាដែលមានជំនឿចំពោះអល់ឡោះ និងធ្វើជាអ្នកព្រមានបន្លា ច ចំពោះជនណាដែលប្រឆាំងចំពោះទ្រង់នូវទណ្ឌ កម្មដ៏សែនឈឺចាប់ ដើម្បីកុំឲ្យមនុស្សលោកមានហេតុផលតវ៉ាណាមួយធ្វើជាលេសដោះសារចំពោះអល់ឡោះ បន្ទាប់ពីទ្រង់បានបញ្ជូនបណ្តា អ្នកនាំសារមក។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែចំពោះការគ្រប់គ្រងរបស់ទ្រង់ និងមហាគតិបណ្ឌិតចំពោះការកំណត់របស់ ទ្រង់។

لَّـٰكِنِ ٱللَّهُ يَشْهَدُ بِمَآ أَنزَلَ إِلَيْكَ ۖ أَنزَلَهُۥ بِعِلْمِهِۦ ۖ وَٱلْمَلَـٰٓئِكَةُ يَشْهَدُونَ ۚ وَكَفَىٰ بِٱللَّهِ شَهِيدًا ﴿١٦٦﴾

បើទោះបីជាពួកយូដាប្រឆាំងមិនព្រមមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក៏ដោយក៏អល់ឡោះជាម្ចា ស់ទ្រង់ជឿជាក់ចំពោះអ្នកតាមរយៈភាពត្រឹមត្រូវចំពោះ អ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកនៃគម្ពីរគួរអានដែរ។ ទ្រង់បានបញ្ចុះនៅក្នុងវា(គម្ពីរគួរអាន)នូវចំណេះដឹងរបស់ទ្រង់ដែលទ្រង់មានចេតនាចង់បង្ហា ញដល់ខ្ញុំបម្រើ របស់ទ្រង់នូវអ្វីដែលទ្រង់ស្រឡាញ់ និងពេញចិត្ត ឬអ្វីដែលទ្រង់មិនពេញចិត្ត និងបដិសេធ។ ហើយបណ្តា ម៉ា ឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើជាសាក្សីចំពោះភាពត្រឹម ត្រូវនៃអ្វីដែលអ្នកបាននាំមកព្រមជាមួយនឹងការធ្វើសាក្សីរបស់អល់ឡោះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សី។ ពិតណាស់ ការធ្វើសាក្សី របស់ទ្រង់ គឺគ្រប់គ្រាន់ហើយដោយមិនចាំបាច់ត្រូវការការធ្វើសាក្សីពីអ្នកផ្សេងក្រៅពីទ្រង់ទៀតឡើយ។

إِنَّ ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ قَدْ ضَلُّوا۟ ضَلَـٰلًۢا بَعِيدًا ﴿١٦٧﴾

ពិតប្រាកដណាស់ ពួកដែលប្រឆាំងចំពោះភាពជាព្យាការីរបស់អ្នក និងបានរារាំងអ្នកដទៃពីសាសនាឥស្លាមនោះ ជាការពិតណាស់ ពួកគេគឺជាពួកដែលឃ្លាតសែន ឆ្ងា យបំផុតពីផ្លូវពិត។

إِنَّ ٱلَّذِينَ كَفَرُوا۟ وَظَلَمُوا۟ لَمْ يَكُنِ ٱللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ طَرِيقًا ﴿١٦٨﴾

ពិតប្រាកដណាស់ ពួកដែលគ្មា នជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ ហើយបានបំពានលើខ្លួនឯងដោយសារតែការបន្តស្ថិតនៅលើភាពគ្មា នជំនឿ នោះអល់ឡោះជាម្ចា ស់ទ្រង់មិនអភ័យទោសដល់ពួកគេចំពោះភាពគ្មា នជំនឿដែលពួកគេនៅតែបន្តនោះទេហើយទ្រង់ក៏មិនចង្អុលបង្ហា ញពួកគេទៅកាន់មាគ៌ា ដែ بلغ គម្ពីរគួរអាន · តាហ្វសៀរ លអាចរំដោះពួកគេពីទណ្ឌ កម្មរបស់ទ្រង់បានដែរ។

إِلَّا طَرِيقَ جَهَنَّمَ خَـٰلِدِينَ فِيهَآ أَبَدًۭا ۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًۭا ﴿١٦٩﴾

លើកលែងតែមាគ៌ាដែលនាំទៅកាន់ការចូលឋាននរកជើហាន់ណាំដោយពួកគេស្ថិតនៅទីនោះជាអមតៈប៉ុណ្ណោះ។ ហើយកិច្ចការទាំងនោះ គឺមានភាពងាយស្រួល បំផុតចំពោះអល់ឡោះជាម្ចា ស់ ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។

يَـٰٓأَيُّهَا ٱلنَّاسُ قَدْ جَآءَكُمُ ٱلرَّسُولُ بِٱلْحَقِّ مِن رَّبِّكُمْ فَـَٔامِنُوا۟ خَيْرًۭا لَّكُمْ ۚ وَإِن تَكْفُرُوا۟ فَإِنَّ لِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًۭا ﴿١٧٠﴾

ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ អ្នកនាំសារមូហាំម៉ា ត់បាននាំមកឱ្យពួកអ្នកនូវការចង្អុលបង្ហា ញ និងសាសនាដ៏ពិតពីអល់ឡោះជាម្ចា ស់។ ហេតុនេះ ចូរ ពួកអ្នកមានជំនឿចំពោះអ្វីដែលគាត់(ព្យាការីមូហាំម៉ាត់)បាននាំមកចុះ។ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ តែប្រសិនបើ ពួកអ្នកគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ មិនត្រូវការសេចក្តីជំនឿរបស់ពួកអ្នកនោះឡើយ ហើយការគ្មា នជំនឿរបស់ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នា ក់អ្វីដល់ទ្រង់បានដែរ។ ពិតណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលការចង្អុល បង្ហាញ។ ដូច្នេះ ទ្រង់សម្រួលដល់គេចំពោះការទទួលនូវការចង្អុលបង្ហាញនោះ។ ហើយទ្រង់ក៏មហាដឹងបំផុតចំពោះជនណាដែលមិនសាកសមនឹងទទួលការចង្អុល បង្ហាញដែរ។ ដូចនេះ ទ្រង់ក៏បានធ្វើឲ្យរូបគេងងឹតមើលមិនឃើញការចង្អុលបង្ហាញនោះ។ ទ្រង់មហាគតិបណ្ឌិតបំផុតចំពោះពាក្យបន្ទូលរបស់ទ្រង់ ទង្វើរបស់ទ្រង់ ការដាក់ច្បាប់បញ្ញត្តិរបស់ទ្រង់ និងការកំណត់របស់ទ្រង់។

يَـٰٓأَهْلَ ٱلْكِتَـٰبِ لَا تَغْلُوا۟ فِى دِينِكُمْ وَلَا تَقُولُوا۟ عَلَى ٱللَّهِ إِلَّا ٱلْحَقَّ ۚ إِنَّمَا ٱلْمَسِيحُ عِيسَى ٱبْنُ مَرْيَمَ رَسُولُ ٱللَّهِ وَكَلِمَتُهُۥٓ أَلْقَىٰهَآ إِلَىٰ مَرْيَمَ وَرُوحٌۭ مِّنْهُ ۖ فَـَٔامِنُوا۟ بِٱللَّهِ وَرُسُلِهِۦ ۖ وَلَا تَقُولُوا۟ ثَلَـٰثَةٌ ۚ ٱنتَهُوا۟ خَيْرًۭا لَّكُمْ ۚ إِنَّمَا ٱللَّهُ إِلَـٰهٌۭ وَٰحِدٌۭ ۖ سُبْحَـٰنَهُۥٓ أَن يَكُونَ لَهُۥ وَلَدٌۭ ۘ لَّهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَكَفَىٰ بِٱللَّهِ وَكِيلًۭا ﴿١٧١﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកណាសរ៉នីដែលជាពួកកាន់តាមគម្ពីរអ៊ីញជីលថាៈ ចូរពួកអ្នកកុំបំពានព្រំដែនកំណត់ក្នុងសាសនារបស់ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយចោទប្រកាន់ទៅលើអល់ឡោះក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ)ក្រៅពីការពិតឲ្យសោះ។តាមពិត ម៉ា សៀហ អ៊ីសាកូនរបស់ម៉ា រីយ៉ាំ គឺជាអ្នកនាំសារម្នាក់របស់អល់ឡោះដែលទ្រង់បានបញ្ជូនគេមកយ៉ា ងពិតប្រាកដ។ ទ្រង់បានបង្កើតគាត់តាមរយៈពាក្យបន្ទូលរបស់ទ្រង់ដែលបានបញ្ជូនទៅកាន់ ម៉ា រីយ៉ាំ(នាងម៉ា រី) តាមរយៈម៉ា ឡាអ៊ីកាត់ជីព្រីល ដែលពាក្យបន្ទូលនោះគឺ “ចូរអ្នកកើតមានឡើង” ពេលនោះ គាត់ក៏បានកើតឡើងភ្លាម។ ហើយវាគឺជាការផ្លុំមួយ អំពីអល់ឡោះ ដែលម៉ា ឡាអ៊ីកាត់ជីព្រីលបានផ្លុំទៅតាមបទបញ្ជាពីអល់ឡោះ។ ដូច្នេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងបណ្តា អ្នកនាំសាររបស់ទ្រង់ទាំងអស់ ដោយមិនត្រូវមានការបែងចែករវាងពួកគេនោះឡើយ។ ហើយចូរពួកអ្នកកុំនិយាយថា “ព្រះបី” ឲ្យសោះ។ ចូរពួកអ្នកបញ្ឈប់ការនិយាយពាក្យភូតកុហកដ៏អាក្រក់នេះ ព្រោះការបញ្ឈប់ការនិយាយពាក្យនេះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់។ ទ្រង់ មហាបរិសុទ្ធពីការមានដៃគូ និងពីការមានបុត្រ។ ពិតណាស់ ទ្រង់គឺជាព្រះជាម្ចាស់ដ៏មហាមានលើសលប់។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែល មាននៅលើផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងមេឃនិងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។គ្រប់គ្រាន់ហើយចំពោះអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី ដែលមានអល់ឡោះជាម្ចា ស់ជាអ្នកគ្រប់គ្រងនិងចាត់ចែងចំពោះពួកគេនោះ។

لَّن يَسْتَنكِفَ ٱلْمَسِيحُ أَن يَكُونَ عَبْدًۭا لِّلَّهِ وَلَا ٱلْمَلَـٰٓئِكَةُ ٱلْمُقَرَّبُونَ ۚ وَمَن يَسْتَنكِفْ عَنْ عِبَادَتِهِۦ وَيَسْتَكْبِرْ فَسَيَحْشُرُهُمْ إِلَيْهِ جَمِيعًۭا ﴿١٧٢﴾

فسيحشرهم إليه جميعا អ៊ីសាកូនប្រុសរបស់ម៉ា រយ៉ាំមិនដែលបដិសេធថា រូបគាត់ជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់នោះឡើយ ហើយបណ្តា ម៉ា ឡាអ៊ីកាត់ដែលជាអ្នកជំនិតរបស់អល់ឡោះក៏ មិនបដិសេធដូច្នោះនោះដែរ។ ហើយអល់ឡោះបានលើកឋានៈរបស់ពួកគេជាខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ តើពួកអ្នកយកព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ)ធ្វើជាព្រះយ៉ាង ដូចម្តេចទៅ? ហើយតើពួកមុស្ហរីគីន(ពួកពហុទេពនិយម)យកពួកម៉ាឡាអ៊ីកាត់(ទេវតា)ធ្វើជាព្រះយ៉ាងដូចម្តេចទៅ? ហើយជនណាហើយដែលបដិសេធនឹងការ គោរពសក្ការៈចំពោះអល់ឡោះ និងមានអំណួ តមិនព្រមគោរពសក្ការៈចំពោះទ្រង់ទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំពួកគេទៅកាន់ទ្រង់ទាំង អស់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបយ៉ា ងសាកសមបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَأَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَيُوَفِّيهِمْ أُجُورَهُمْ وَيَزِيدُهُم مِّن فَضْلِهِۦ ۖ وَأَمَّا ٱلَّذِينَ ٱسْتَنكَفُوا۟ وَٱسْتَكْبَرُوا۟ فَيُعَذِّبُهُمْ عَذَابًا أَلِيمًۭا وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّۭا وَلَا نَصِيرًۭا ﴿١٧٣﴾

រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងជឿជាក់ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ ព្រមទាំងបានសាងនូវទង្វើកុសលដោយចិត្តជ្រះថ្លា ចំពោះអល់ឡោះ ស្របតាមអ្វីដែលច្បាប់ឥស្លាមបានចែងនោះ ទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យចំពោះទង្វើរបស់ពួកគេដោយគ្មានខ្វះអ្វីបន្តិចឡើយ ហើយ ទ្រង់នឹងបន្ថែមដល់ពួកគេទៀតដោយភាពសប្បុរសរបស់ទ្រង់។ រីឯពួកដែលបានបដិសេធមិនព្រមគោរពសក្ការៈចំពោះអល់ឡោះនិងការប្រតិបត្តិតាមទ្រង់ ហើយ បានលើកតម្កើងខ្លួនឱ្យខ្ពស់ដោយមានភាពអំណួ តនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេយ៉ា ងឈឺចាប់បំផុត។ ហើយសម្រាប់ពួកគេ គ្មានអ្នកគាំពារណា ក្រៅពីអល់ឡោះដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេនោះទេហើយក៏គ្មា នអ្នកជួយណាដែលអាចការពារពួកគេពីគ្រោះថ្នា ក់បានដែរ។

يَـٰٓأَيُّهَا ٱلنَّاسُ قَدْ جَآءَكُم بُرْهَـٰنٌۭ مِّن رَّبِّكُمْ وَأَنزَلْنَآ إِلَيْكُمْ نُورًۭا مُّبِينًۭا ﴿١٧٤﴾

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ភស្តុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកដែលកាត់ផ្តាច់នូវលេសដោះសារ(របស់ពួកគេ)និងបំបាត់នូវភាព ស្រពេចស្រពិលទាំងឡាយ(ចេញពីពួកអ្នក)នោះបានមកដល់ពួកអ្នកហើយ (នោះគឺព្យាការីមូហាំម៉ាត់)។ ហើយយើងបានបញ្ចុះទៅឲ្យពួកអ្នកនូវពន្លឺដ៏ភ្លឺថ្លាបំផុត វា នោះគឺជាគម្ពីរគួរអាននេះឯង។

فَأَمَّا ٱلَّذِينَ ءَامَنُوا۟ بِٱللَّهِ وَٱعْتَصَمُوا۟ بِهِۦ فَسَيُدْخِلُهُمْ فِى رَحْمَةٍۢ مِّنْهُ وَفَضْلٍۢ وَيَهْدِيهِمْ إِلَيْهِ صِرَٰطًۭا مُّسْتَقِيمًۭا ﴿١٧٥﴾

រីឯបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយពួកគេប្រកាន់ខ្ជា ប់នឹងគម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់ព្យាការី(មូហាំម៉ា ត់)របស់ពួកគេនោះ អល់ឡោះជា ម្ចាស់នឹងប្រទាននូវក្តីមេត្តាករុណាដល់ពួកគេដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ ហើយទ្រង់នឹងបន្ថែមដល់ពួកគេនូវផលបុណ្យ ព្រមទាំងលើកឋានៈរបស់ពួក គេថែមទៀត។ ហើយទ្រង់នឹងចង្អុលបង្ហា ញពួកគេទៅកាន់មាគ៌ា ដែលត្រឹមត្រូវដែលគ្មា នភាពវៀចវេរនៅក្នុងវាឡើយ នោះគឺមាគ៌ា ដែលនាំទៅកាន់ឋានសួគ៌ អាត់និន។

يَسْتَفْتُونَكَ قُلِ ٱللَّهُ يُفْتِيكُمْ فِى ٱلْكَلَـٰلَةِ ۚ إِنِ ٱمْرُؤٌا۟ هَلَكَ لَيْسَ لَهُۥ وَلَدٌۭ وَلَهُۥٓ أُخْتٌۭ فَلَهَا نِصْفُ مَا تَرَكَ ۚ وَهُوَ يَرِثُهَآ إِن لَّمْ يَكُن لَّهَا وَلَدٌۭ ۚ فَإِن كَانَتَا ٱثْنَتَيْنِ فَلَهُمَا ٱلثُّلُثَانِ مِمَّا تَرَكَ ۚ وَإِن كَانُوٓا۟ إِخْوَةًۭ رِّجَالًۭا وَنِسَآءًۭ فَلِلذَّكَرِ مِثْلُ حَظِّ ٱلْأُنثَيَيْنِ ۗ يُبَيِّنُ ٱللَّهُ لَكُمْ أَن تَضِلُّوا۟ ۗ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌۢ ﴿١٧٦﴾

إ ه ه ពួកគេនឹងសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កាត់សេចក្តីឲ្យពួកគេក្នុងរឿងមរត៌ក “សពគ្មានសាច់ញាតិ” ពោលគឺបុគ្គលម្នាក់បានស្លាប់ ហើយមិនបានបន្សល់ទុក ឪពុកឬកូនម្នា ក់ឡើយ។ ចូរអ្នកពោលចុះថាៈ អល់ឡោះនឹងបកស្រាយច្បាប់ស្តីពីបញ្ហា មត៌កសពគ្មា នសាច់ញាតិនេះគឺ ៖ ប្រសិនបើបុគ្គលម្នា ក់បានស្លាប់ដោយមិន បន្សល់ទុកឪពុកឬកូនណាម្នាក់ តែគេមានបងប្អូនស្រីបង្កើតម្នាក់ ឬបងប្អូនស្រីរួមឪពុកម្នាក់ ដូច្នេះ នាងត្រូវទទួលបានមត៌កពាក់កណ្តា លនៃទ្រព្យសម្បត្តិទាំងមូល ដែលសពបានបន្សល់ទុកជាលក្ខណៈកំណត់ចំនួន។ចំណែកឯបងប្អូនប្រុសបង្កើតម្នា ក់របស់សព ឬបងប្អូនប្រុសរួមឪពុកម្នា ក់វិញនោះ ត្រូវទទួលមត៌កទ្រព្យសម្បត្តិ ដែលសពបានបន្សល់ក្នុងលក្ខណៈមិនកំណត់ចំនួននោះឡើយប្រសិនបើគាត់គ្មា នអ្នកដែលទទួលមត៌កជាមួយនឹងគាត់ដែលជាអ្នកទទួលមត៌កដោយកំណត់ចំនួន ទេនោះ។ តែប្រសិនបើគាត់មានអ្នកដែលត្រូវទទួលមត៌កជាមួយនឹងគាត់ដែលជាអ្នកទទួលមត៌កដោយកំណត់ចំនួននោះ គឺគាត់ត្រូវទទួលបានមរត៌កដែលនៅសល់ បន្ទាប់ពីនោះ។ ហើយប្រសិនបើសពនោះមានបងប្អូនស្រីបង្កើត ឬបងប្អូនស្រីរួមឪពុកលើសពីពីរនាក់ឡើងទៅ គឺសម្រាប់ពួកនាងត្រូវទទួលបានពីរភាគបី នៃមរត៌ក(ត្រូវទទួលរួមគ្នា )។ ប្រសិនបើសពនោះមានបងប្អូនបង្កើត ឬបងប្អូនរួមឪពុកច្រើននាក់ (មានទាំងប្រុស និងទាំងស្រី) ពួកគេត្រូវទទួលមរត៌កក្នុងលក្ខណៈ មិនកំណត់ចំនួនផ្អែកលើគោលការណ៍ “សម្រាប់បុរសម្នា ក់គឺទទួលបានចំណែកស្មើនឹងចំណែកស្ត្រីពីរនាក់”។ អល់ឡោះទ្រង់បញ្ជា ក់ពីច្បាប់នៃមត៌ក“សពគ្មា នសាច់ ញាតិ”នេះ ក៏ដូចជាច្បាប់មត៌កផ្សេងៗទៀតដល់ពួកអ្នកដើម្បីកុំឲ្យពួកអ្នកវង្វេងក្នុងរឿងនេះ។ ហើយអល់ឡោះទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយអាច លាក់បាំងពីទ្រង់បាននោះឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · An-Nisaa — النساء

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា