الٓمٓ ﴿١﴾
អាលីហ្វ ឡាម មីម។ នេះគឺជាព្យញ្ជនៈទោល ដែលបានបកស្រាយរួចមកហើយនៅក្នុងជំពូកមុន (ជំពូកអាល់ហ្ពាក៏រ៉ោះ)។ នៅក្នុងព្យញ្ជនៈទោលនេះ គឺបានបង្ហា ញ អំពីការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការនាំមកនូវគម្ពីរមួយឲ្យដូចទៅនឹងគម្ពីរគួរអាន ខណៈដែលភាសានិយាយរបស់ពូកគេ គឺត្រូវបានបង្កើតឡើងចេញអំពី ព្យញ្ជនៈដូចដែលមាននៅខាងដើមនៃជំពូកនេះ។
ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ ﴿٢﴾
អល់ឡោះគឺជាម្ចា ស់តែមួយគត់ ដែលគ្មា នម្ចា ស់ណាផ្សេងដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានជីវិតអមតៈ មិនស្លាប់នោះទេ ហើយក៏ មិនមានភាពខ្វះខាតអ្វីនោះដែរ។ ទ្រង់ជាអ្នកគ្រប់គ្រង ដែលជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់)ដោយខ្លួនទ្រង់ផ្ទាល់ ដោយមិនត្រូវការជំនួយពីម៉ាខ្លូក(អ្វីទាំងអស់ដែល ទ្រង់បានបង្កើត)ទាំងឡាយរបស់ទ្រង់ឡើយ។ តាមរយៈលក្ខណៈសម្បត្តិនេះហើយ ទើបម៉ាខ្លូកទាំងអស់ត្រូវការជំនួយជានិច្ចអំពីទ្រង់នៅគ្រប់ស្ថានភាពទាំងអស់ របស់ពួកគេ។
نَزَّلَ عَلَيْكَ ٱلْكِتَـٰبَ بِٱلْحَقِّ مُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ وَأَنزَلَ ٱلتَّوْرَىٰةَ وَٱلْإِنجِيلَ ﴿٣﴾
ទ្រង់បានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱព្យាការីមូហាំម៉ា ត់)ដែលផ្ទុកទៅដោយដំណឹ ងពិត និងភាពយុត្តិធម៌នៅក្នុងច្បាប់នានានៃសាសនា(ឥស្លាម)ដែលស្របនឹងអ្វី ដែលមាននៅក្នុងបណ្ដាព្រះគម្ពីរ(ដែលបានបញ្ចុះមក)ពីមុនវា(មុនគម្ពីរគួរអាន) ដោយមិនមានភាពផ្ទុយគ្នារវាងគម្ពីរទាំងនោះឡើយ។ ហើយទ្រង់បានបញ្ចុះគម្ពីរ តាវរ៉ត(គម្ពីរតូរ៉ា)ទៅកាន់ព្យាការីមូសា(ម៉ូសេ) និងគម្ពីរអ៊ីញជីលទៅកាន់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)មុននឹងទ្រង់បញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ព្យាការីមូហាំម៉ា ត់)។ ហើយបណ្តាព្រះគម្ពីរទាំងនេះ គឺជាការណែនាំ និងជាការចង្អុលបង្ហាញដល់មនុស្សលោកនៅកាន់អ្វីដែលនាំទៅរកភាពល្អប្រសើរទាំងក្នុងសាសនា និងលោកិយ របស់ពួកគេ។ ហើយទ្រង់បានបញ្ចុះនូវការវិនិច្ឆ័យ ដែលអាចឲ្យគេស្គា ល់តាមរយៈវានូវប្រការដែលពិត ប្រការដែលមិនពិត ការចង្អុលបង្ហា ញ និងភាពវង្វេង។ ហើយ សម្រាប់អ្នកដែលប្រឆាំងនឹងបណ្តា ភស្តុតាងទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបញ្ចុះមកកាន់អ្នកនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌ កម្មដ៏ខ្លោ ចផ្សា។ ហើយអល់ឡោះជាម្ចា ស់មហាខ្លាំងពូកែ ដោយគ្មា នអ្វីមួយអាចយកឈ្នះទ្រង់ឡើយ ហើយទ្រង់ជាអ្នកផ្តន្ទា ទោសចំពោះជនទាំងឡាយណាដែលបដិសេធនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ និងធ្វើផ្ទុយពីបទបញ្ជា របស់ទ្រង់។
مِن قَبْلُ هُدًۭى لِّلنَّاسِ وَأَنزَلَ ٱلْفُرْقَانَ ۗ إِنَّ ٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ ٱللَّهِ لَهُمْ عَذَابٌۭ شَدِيدٌۭ ۗ وَٱللَّهُ عَزِيزٌۭ ذُو ٱنتِقَامٍ ﴿٤﴾
ទ្រង់បានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់) ដើម្បីបញ្ជាក់នូវដំណឹងពិត និងភាពយុត្តិធម៌នៅក្នុងច្បាប់នានានៃសាសនា ដែលស្របនឹងអ្វីដែល មាននៅក្នុងបណ្ដា ព្រះគម្ពីពីមុនវា ហើយមិនមានភាពផ្ទុយគ្នាឡើយរវាងគម្ពីរទាំងនោះឡើយ។ ហើយទ្រង់បានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅកាន់ព្យា ការីមូសា(ម៉ូសេ) និងគម្ពីរអ៊ីញជីលទៅកាន់ព្យាការីអ៊ីសា(យេស៊ូ) មុននឹងយើងបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក។ ហើយរាល់បណ្តាព្រះគម្ពីរទាំងនេះ គឺជាការ ណែនាំ និងជាការចង្អុលបង្ហា ញដល់មនុស្សលោកនៅកាន់អ្វីដែលនាំទៅរកភាពល្អប្រសើរទាំងក្នុងសាសនា និងលោកិយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចុះនូវការ វិនិច្ឆ័យ ដែលអាចឲ្យគេស្គាល់តាមរយៈវានូវប្រការពិតពីប្រកាមិនពិត ការចង្អុលបង្ហាញអំពីភាពវង្វេង។ ហើយសម្រាប់អ្នកដែលប្រឆាំងនឹងបណ្តាភស្តុតាង ទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបញ្ចុះមកកាន់អ្នកនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌ កម្មដ៏ខ្លោ ចផ្សា។ ហើយអល់ឡោះជាម្ចា ស់មហាខ្លាំងពូកែ គ្មា នអ្វីមួយ អាចយកឈ្នះទ្រង់ឡើយហើយទ្រង់ជាអ្នកផ្តន្ទា ទោសចំពោះជនទាំងឡាយណាដែលប្រឆាំងនឹងបណ្តា អ្នកនាំសាររបស់ទ្រង់ និងធ្វើខុសពីបទបញ្ជា របស់ទ្រង់។
إِنَّ ٱللَّهَ لَا يَخْفَىٰ عَلَيْهِ شَىْءٌۭ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ ﴿٥﴾
ى ជាការពិតណាស់ គ្មានអ្វីមួយដែលនៅលើផែនដីឬក៏នៅលើមេឃអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ។ ពិតប្រាកដណាស់ ចំណេះដឹងរបស់ទ្រង់គ្រប ដណ្ដ ប់លើអ្វីៗទាំងអស់ មិនថា(ប្រការដែល)លាតត្រដាងឬ(ប្រការដែល)លាក់កំបាំងនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
هُوَ ٱلَّذِى يُصَوِّرُكُمْ فِى ٱلْأَرْحَامِ كَيْفَ يَشَآءُ ۚ لَآ إِلَـٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٦﴾
ទ្រង់គឺជាម្ចាស់ដែលបានបង្កើតពួកអ្នកក្នុងរូបភាពជាច្រើនខុសៗនៅក្នុងផ្ទៃម្ដាយរបស់ពួកអ្នកតាមដែលទ្រង់មានចេតនា ដូចជាភេទប្រុសឬភេទស្រី ល្អឬអាក្រក់ សឬខ្មៅ ជាដើម។ គ្មា នម្ចា ស់ណាផ្សេងដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយយ។ ទ្រង់មហាខ្លាំងពូកែ ដែលគ្មា នអ្វីមួយអាចយកឈ្នះទ្រង់បាន ឡើយ ហើយទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
هُوَ ٱلَّذِىٓ أَنزَلَ عَلَيْكَ ٱلْكِتَـٰبَ مِنْهُ ءَايَـٰتٌۭ مُّحْكَمَـٰتٌ هُنَّ أُمُّ ٱلْكِتَـٰبِ وَأُخَرُ مُتَشَـٰبِهَـٰتٌۭ ۖ فَأَمَّا ٱلَّذِينَ فِى قُلُوبِهِمْ زَيْغٌۭ فَيَتَّبِعُونَ مَا تَشَـٰبَهَ مِنْهُ ٱبْتِغَآءَ ٱلْفِتْنَةِ وَٱبْتِغَآءَ تَأْوِيلِهِۦ ۗ وَمَا يَعْلَمُ تَأْوِيلَهُۥٓ إِلَّا ٱللَّهُ ۗ وَٱلرَّٰسِخُونَ فِى ٱلْعِلْمِ يَقُولُونَ ءَامَنَّا بِهِۦ كُلٌّۭ مِّنْ عِندِ رَبِّنَا ۗ وَمَا يَذَّكَّرُ إِلَّآ أُو۟لُوا۟ ٱلْأَلْبَـٰبِ ﴿٧﴾
ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱព្យាការីមូហាំម៉ា ត់)ដែលក្នុងនោះ មានវាក្យខណ្ឌ មួយចំនួនមានភាពច្បាស់លាស់ដោយគ្មា នការសង្ស័យនៅ ក្នុងវាឡើយ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយវាក្យខណ្ឌភាគច្រើននៃគម្ពីរគួរអាន គឺជាវាក្យខណ្ឌដែលច្បាស់លាស់(បែបនេះ) ដែលជាវាក្យ ខណ្ឌ យោង(ឯកសារយោង)នៅពេលដែលមានការខ្វែងយោបល់គ្នា ។ ហើយមានវាក្យខណ្ឌ ខ្លះទៀត គឺជាវាក្យខណ្ឌ ដែលមានអត្ថន័យច្រើន ដែលធ្វើឲ្យមនុស្សជា ច្រើនមានការភ័ន្តច្រឡំអំពីអត្ថន័យរបស់វា។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងចេញពីការពិតនោះ គឺពួកគេបោះបង់ចោលវាក្យខណ្ឌដែលមាន ភាពច្បាស់លាស់ទាំងនោះ ហើយប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញ។ ពួកគេធ្វើដូច្នោះ ក្នុងគោលបំណងបំផុសនូវភាពមន្ទិលសង្ស័យ និងធ្វើឲ្យមនុស្សលោកវង្វេង និងដើម្បីឲ្យពួកគេអាចបកស្រាយវាក្យខណ្ឌ ទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេដែលស្របទៅនឹងមាគ៌ា ដែលមិនត្រឹមត្រូវរបស់ ពូកគេនោះ។ ហើយគ្មាននរណាដែលដឹងពីអត្ថន័យពិតរបស់បណ្តា វាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនេះ និងលទ្ធផលចុងក្រោយនៃការបកស្រាយអត្ថន័យវាក្យ ខណ្ឌទាំងនេះ ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនា ពួកគេនិយាយថាៈ ពួកយើងមានជំនឿចំពោះគម្ពីរគួរអាន ទាំងមូល ពីព្រោះ(វាក្យខណ្ឌដែលមានក្នុង)គម្ពីរនេះ គឺសុទ្ធតែមកពីម្ចាស់របស់ពួកយើង ហើយពួកគេ(អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងសាសនា)បកស្រាយ វាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅតាមអ្វីដែលគេបានវិនិច្ឆ័យរួច។ ហើយការក្រើនរំលឹក និងការទូន្មាន គឺគ្មានប្រយោជន៍ឡើយ លើកលែងតែបណ្តា អ្នក ដែលមានប្រាជ្ញា ស្មា រតីល្អត្រឹមត្រូវប៉ុណ្ណោះ។
رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً ۚ إِنَّكَ أَنتَ ٱلْوَهَّابُ ﴿٨﴾
ហើយបណ្តាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនាទាំងនោះ ពួកគេបានបួងសួងថា: ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំបង្វែរដួងចិត្ដរបស់ពួក យើងពីសេចក្តីពិត ក្រោយពីទ្រង់បានចង្អុលបង្ហាញដល់ពួកយើងហើយនោះអ្វី ហើយសូមទ្រង់ធ្វើឲ្យពួកយើងចាកផុតអំពីក្រុមដែលលម្អៀងដែលងាកចេញពី សេចក្តីពិតផង។ ហើយសូមទ្រង់មេត្ដា ប្រទានដល់ពួកយើងនូវក្តីមេត្តា ករុណាដ៏ទូលំទូលាយអំពីទ្រង់ដែលចង្អុលបង្ហា ញដួងចិត្តរបស់ពួកយើង និងការពារពួកយើង អំពីភាពវង្វេងផងចុះ។ ហើយសូមទ្រង់ការពារពួកយើងអំពីភាពវង្វេងផង។ ពិតប្រាកដណាស់ (ឱម្ចាស់របស់យើង) ទ្រង់គឺជាអ្នកផ្តល់នូវការប្រោសប្រទានដ៏ ច្រើនលើសលប់បំផុត។
رَبَّنَآ إِنَّكَ جَامِعُ ٱلنَّاسِ لِيَوْمٍۢ لَّا رَيْبَ فِيهِ ۚ إِنَّ ٱللَّهَ لَا يُخْلِفُ ٱلْمِيعَادَ ﴿٩﴾
ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់នឹងប្រមូលផ្តុំមនុស្សលោកទាំងអស់ទៅកាន់ទ្រង់ដើម្បីជំនុំជម្រះ(ពួកគេ)នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយ ចំពោះវា(គឺថ្ងៃបរលោក) ហើយវានឹងកើតឡើងយ៉ា ងពិតប្រាកដ។ពិតប្រាកដណាស់ (ឱម្ចា ស់របស់ពួកយើង) ទ្រង់មិនធ្វើខុសនូវការសន្យារបស់ទ្រង់ឡើយ។
إِنَّ ٱلَّذِينَ كَفَرُوا۟ لَن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَـٰدُهُم مِّنَ ٱللَّهِ شَيْـًۭٔا ۖ وَأُو۟لَـٰٓئِكَ هُمْ وَقُودُ ٱلنَّارِ ﴿١٠﴾
ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនឹងអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់នោះ ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេ ពិតជាមិនអាចជួយការពារពួកគេពី ទណ្ឌកម្មរបស់អល់ឡោះនោះទេ មិនថានៅក្នុងលោកិយ ឬនៅថ្ងៃបរលោកឡើយ។ ហើយពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេទាំងនេះគឺជាអុសនៃ ភ្លើងនរកជើហាន់ណាំ ដែលគេដុតវានៅថ្ងៃបរលោក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
كَدَأْبِ ءَالِ فِرْعَوْنَ وَٱلَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا۟ بِـَٔايَـٰتِنَا فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمْ ۗ وَٱللَّهُ شَدِيدُ ٱلْعِقَابِ ﴿١١﴾
ទម្លាប់របស់ពួកអ្នកដែលប្រឆាំងទាំងនោះ គឺដូចជាទម្លាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែលបានប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងវាក្យ ខណ្ឌរបស់ទ្រង់ដែរ។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេ ដោយសារតែបាបកម្មរបស់ពួកគេ ហើយទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេមិនអាចជួយពួកគេ បានឡើយ។ហើយអល់ឡោះជាអ្នកដាក់ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់ ហើយបដិសេធវាក្យខណ្ឌ របស់ទ្រង់នោះ។
قُل لِّلَّذِينَ كَفَرُوا۟ سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ ٱلْمِهَادُ ﴿١٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគ្មានជំនឿ(ទោះជាពួកគេមានសាសនាខុសៗគ្នាក៏ដោយ)ថាៈ បណ្តា អ្នកមានជំនឿនឹងយកឈ្នះទៅលើពួកអ្នក ហើយអ្នកទាំងអស់គ្នា នឹងស្លាប់ក្នុងនាមជាអ្នកគ្មា នជំនឿ។ ហើយអល់ឡោះជាម្ចា ស់នឹងប្រមូលផ្តុំពួកអ្នកទៅកាន់ឋាននរកជើហាន់ណាំ ហើយវាជាកន្លែងដ៏អាក្រក់ បំផុតសម្រាប់ពួកអ្នក។
قَدْ كَانَ لَكُمْ ءَايَةٌۭ فِى فِئَتَيْنِ ٱلْتَقَتَا ۖ فِئَةٌۭ تُقَـٰتِلُ فِى سَبِيلِ ٱللَّهِ وَأُخْرَىٰ كَافِرَةٌۭ يَرَوْنَهُم مِّثْلَيْهِمْ رَأْىَ ٱلْعَيْنِ ۚ وَٱللَّهُ يُؤَيِّدُ بِنَصْرِهِۦ مَن يَشَآءُ ۗ إِنَّ فِى ذَٰلِكَ لَعِبْرَةًۭ لِّأُو۟لِى ٱلْأَبْصَـٰرِ ﴿١٣﴾
ជាការពិតណាស់ មានភស្ដុតាងនិងមេរៀនមួយសម្រាប់ពួកអ្នកនៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នានៅក្នុងសមរភូមិហ្ពាទើរ។ មួយក្រុមក្នុងចំណោម ពួកគេ គឺជាក្រុមអ្នកមានជំនឿ នោះគឺអ្នកនាំសាររបស់អល់ឡោះនិងបណ្តា សហាហ្ពាត់(មិត្តភក្តិ សហការី)របស់គាត់ ដែលពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់ឡើង ហើយធ្វើឲ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោក។ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង ដែលពួកគេ គឺជាពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ ដែលពួកគេបានចេញទៅប្រយុទ្ធដោយភាពអំនួត ចង់ឲ្យមនុស្សលោកបានឃើញ និង(ប្រយុទ្ធ)ដើម្បីកុលសម្ព័ន្ធ(របស់ខ្លួន)។ ពួកគេបានមើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើសក្រុមរបស់ខ្លួន។ ពិតប្រាកដណាស់ អល់ឡោះបានជួយដល់មេដឹកនាំរបស់ទ្រង់ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះ គឺជាមេរៀនមួយសម្រាប់ បណ្ដាអ្នកដែលមានការស្វែងយល់ ដើម្បីឲ្យពួកគេដឹងថា ជាការពិតណាស់ ជ័យជម្នះ គឺសម្រាប់អ្នកដែលមានជំនឿ បើទោះបីជាពួកគេមានចំនួនតិចក៏ដោយ ហើយពិតណាស់ ភាពបរាជ័យ គឺសម្រាប់ក្រុមដែលប្រឆាំង បើទោះបីជាពួកគេមានចំនួនច្រើនដោយ។
زُيِّنَ لِلنَّاسِ حُبُّ ٱلشَّهَوَٰتِ مِنَ ٱلنِّسَآءِ وَٱلْبَنِينَ وَٱلْقَنَـٰطِيرِ ٱلْمُقَنطَرَةِ مِنَ ٱلذَّهَبِ وَٱلْفِضَّةِ وَٱلْخَيْلِ ٱلْمُسَوَّمَةِ وَٱلْأَنْعَـٰمِ وَٱلْحَرْثِ ۗ ذَٰلِكَ مَتَـٰعُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَٱللَّهُ عِندَهُۥ حُسْنُ ٱلْمَـَٔابِ ﴿١٤﴾
អល់ឡោះជាម្ចាស់បានប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រឡាញ់ភាពត្រអាលក្នុងលោកិយ ដូចជា ស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជាមាស ប្រាក់ និងសត្វសេះដែលគេបង្វឹកយ៉ា ងល្អ ហើយនិងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ និងចម្កា រដំណាំ។ ទាំងនោះគឺជាការតេ្រកត្រអាលនៃការរស់នៅក្នុងលោកិយ ដែលពួកគេសប្បាយរីករាយនឹងវាមួយរយៈពេល(ខ្លី)ប៉ុណ្ណោះ។ បន្ទា ប់មក វានឹងរលាយ បាត់បង់ទៅវិញ។ ដូចនេះ អ្នកមានជំនឿមិនត្រូវផ្សាភ្ជា ប់ខ្លួននឹងវាពេកទេ។ ហើយអល់ឡោះជាម្ចា ស់តែមួយគត់ ដែលមានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត នោះគឺ ឋានសួគ៌ ដែលផ្ទៃរបស់វាប្រៀបដូចជាមេឃជាច្រើនជាន់និងផែនដី។
۞ قُلْ أَؤُنَبِّئُكُم بِخَيْرٍۢ مِّن ذَٰلِكُمْ ۚ لِلَّذِينَ ٱتَّقَوْا۟ عِندَ رَبِّهِمْ جَنَّـٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا وَأَزْوَٰجٌۭ مُّطَهَّرَةٌۭ وَرِضْوَٰنٌۭ مِّنَ ٱللَّهِ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ ﴿١٥﴾
ه ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់អំពីប្រការដែលល្អជាងភាពត្រេកត្រអាលទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោត ខ្លាចអល់ឡោះដោយបានគោរពប្រតិបត្តិទ្រង់ ហើយបោះបង់ចោលនូវប្រការល្មើសចំពោះទ្រង់នោះ ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ពួកគេស្ថិតនៅទីនោះជាអមតៈ ដោយពួកគេមិនស្លាប់និងមិនវិនាសអន្តរាយឡើយ។ ហើយសម្រាប់ពួកគេ គឺមានភរិយា ជាច្រើនដែលមានភាពស្អាតស្អំពីរាល់ប្រការអាក្រក់ ទាំងរូបរាងកាយ និងចរិយាសម្បត្តិ ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះថែមទៀត ហើយទ្រង់មិនខឹង សម្បាចំពោះពួកគេជារៀងរហូត។ ហើយអល់ឡោះមហាឃើញបំផុតនូវរាល់ស្ថានភាពទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេគ្រប់ទង្វើដែលពួកគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلَّذِينَ يَقُولُونَ رَبَّنَآ إِنَّنَآ ءَامَنَّا فَٱغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ ٱلنَّارِ ﴿١٦﴾
ក្រុមដែលចូលឋានសួគ៌ទាំងនោះ ពួកគេ គឺជាអ្នកដែលបួងសួងសុំពីម្ចា ស់របស់ពួកគេថាៈ ឱម្ចា ស់របស់ពួកយើង! ពួកយើងពិតជាបានជឿចំពោះទ្រង់ និងចំពោះអ្វី ដែលទ្រង់បានបញ្ចុះទៅកាន់បណ្តាអ្នកនាំសាររបស់ទ្រង់ហើយ ហើយពួកយើងក៏បានគោរពប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់ទ្រង់ផងដែរ។ ដូចនេះ សូមទ្រង់មេត្ដា អភ័យទោសឱ្យពួកយើងនូវបាបកម្មទាំងឡាយដែលពួកយើងបានប្រព្រឹត្ត ហើយសូមទ្រង់បញ្ចៀសពួកយើងពីទណ្ឌ កម្មនៃភ្លើងនរកផងចុះ។
ٱلصَّـٰبِرِينَ وَٱلصَّـٰدِقِينَ وَٱلْقَـٰنِتِينَ وَٱلْمُنفِقِينَ وَٱلْمُسْتَغْفِرِينَ بِٱلْأَسْحَارِ ﴿١٧﴾
ហើយពួកគេ(ក្រុមដែលចូលឋានសួគ៌)នោះ គឺជាបណ្តា អ្នកដែលអត់ធ្មត់(ទៅលើការគោរពប្រតិបត្តិ ការបោះបង់ចោលនូវប្រការអាក្រក់ និងចំពោះការសាកល្បង ទាំងឡាយ) ជាអ្នកដែលសច្ចៈ(នៅក្នុងពាក្យសំដី និងទង្វើរបស់ពួកគេ) ជាអ្នកដែលគោរពប្រតិបត្ដិ(ចំពោះអល់ឡោះយ៉ាងពេញលេញ) ជាអ្នកដែលបរិច្ចាគទ្រព្យ សម្បត្តិ(របស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ) និងជាបណ្ដាអ្នកដែលសុំអភ័យទោស(ពីអល់ឡោះ)នៅពេលចុងរាត្រី(ទៀបភ្លឺ) ដោយសារតែការបួងសួងនៅពេល នោះ អល់ឡោះងាយនឹងទទួលយក ហើយចិត្តរបស់ពួកគេចៀសផុតពីការរំខានទាំងឡាយ។
شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَـٰهَ إِلَّا هُوَ وَٱلْمَلَـٰٓئِكَةُ وَأُو۟لُوا۟ ٱلْعِلْمِ قَآئِمًۢا بِٱلْقِسْطِ ۚ لَآ إِلَـٰهَ إِلَّا هُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿١٨﴾
អល់ឡោះជាម្ចា ស់ទ្រង់បានបញ្ជា ក់ថាៈ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចា ស់ដែលត្រូវគោរពសក្កា រៈដ៏ពិតប្រាកដ ដោយគ្មា នព្រះផ្សេងក្រៅពីទ្រង់ឡើយ។ ការអះអាង ដូច្នោះ គឺដោយយោងតាមលើបណ្តា ភស្តុតាងនៃច្បាប់បញ្ញត្តិ និងភស្តុតាងនៃចក្រវាឡដែលចង្អុលបង្ហា ញទៅលើភាពជាម្ចា ស់តែមួយគត់របស់ទ្រង់(ឯកទេពិយម)។ ហើយបណ្ដា ម៉ា ឡាអ៊ីកាត់ និងបណ្ដា អ្នកមានចំណេះដឹង ក៏បានបញ្ជា ក់យ៉ា ងដូច្នោះដែរ តាមរយៈការបកស្រាយរបស់ពួកគេចំពោះជំនឿចំពោះអល់ឡោះតែមួយគត់ និងការអំពាវនាវរបស់ពួកគេទៅរកវា។ ដូចនេះ ពួកគេបានបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) ហើយនិងការគ្រប់គ្រងរបស់ទ្រង់ ប្រកបទៅដោយភាពយុត្តិធម៌ក្នុងការបង្កើតរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។ គ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ ដែលមហាខ្លាំងពូកែដែលគ្មា នអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ទ្រង់មហាគតិបណ្ឌិ តក្នុងការបង្កើត ការចាត់ចែង និងការដាក់បទបញ្ញត្តិរបស់ទ្រង់។
إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلْإِسْلَـٰمُ ۗ وَمَا ٱخْتَلَفَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ إِلَّا مِنۢ بَعْدِ مَا جَآءَهُمُ ٱلْعِلْمُ بَغْيًۢا بَيْنَهُمْ ۗ وَمَن يَكْفُرْ بِـَٔايَـٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ ﴿١٩﴾
ه ពិតប្រាកដណាស់ សាសនាដែលអល់ឡោះទទួលយកនោះ គឺសាសនាអ៊ីស្លាម។ វាគឺជាការគោរពតាមអល់ឡោះតែមួយគត់ ដោយការគោរពប្រតិបត្តិ និងប្រគល់ ខ្លួនទៅចំពោះទ្រង់ដោយការគោរពសក្ការៈ ហើយមានជំនឿលើបណ្តាអ្នកនាំសារទាំងអស់(ពីមុនមក) រហូតដល់អ្នកនាំសារចុងក្រោយ គឺអ្នកនាំសារមូហាំម៉ាត់ ដែលអល់ឡោះជាម្ចា ស់ទ្រង់បានបញ្ចប់នូវសាររបស់ទ្រង់ត្រឹមគាត់(ដោយគ្មា នព្យាការីនិងអ្នកនាំសារណាម្នា ក់បន្ទា ប់ពីព្យាការីមូហាំម៉ា ត់ទៀតឡើយ)។ ដូច្នេះ គេមិន ត្រូវទទួលយកនូវច្បាប់បញ្ញត្តិណាផ្សេងក្រៅពីច្បាប់បញ្ញត្តិរបស់គាត់ឡើយ។ ហើយពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) មិនបានខ្វែងគំនិតគ្នានៅក្នុងសាសនា របស់ពួកគេ និងមិនបានបែងចែកជាក្រុមនិងបក្សពួកឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេប៉ុណ្ណោះ ដែលជាការច្រណែនឈ្នានីស និងយក ចិត្តទុកដាក់(ឲ្យតម្លៃ)លើលោកិយ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដ ណាស់អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ា ងឆាប់រហ័សបំផុតចំពោះជនណាដែលប្រឆាំងនិងបដិសេធចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់នោះ។
فَإِنْ حَآجُّوكَ فَقُلْ أَسْلَمْتُ وَجْهِىَ لِلَّهِ وَمَنِ ٱتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ وَٱلْأُمِّيِّـۧنَ ءَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا۟ فَقَدِ ٱهْتَدَوا۟ ۖ وَّإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْكَ ٱلْبَلَـٰغُ ۗ وَٱللَّهُ بَصِيرٌۢ بِٱلْعِبَادِ ﴿٢٠﴾
ដូចេ្នះ ប្រសិនបើពួកគេដេញដោលសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីសេចក្តីពិតដែលទ្រង់បានបញ្ចុះទៅកាន់អ្នកនោះ ចូរអ្នកឆ្លើយតបចំពោះពួកគេវិញថាៈ ខ្ញុំ ហើយនិងបណ្តា អ្នកមានជំនឿដែលតាមខ្ញុំបានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់ហើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកអះលី គីតាប(ពួកដែលគេបានផ្ដល់គម្ពីរឱ្យ) និងពួកមូស្ហរីគីន(ពួកពហុទេពនិយម)ថាៈ តើពួកអ្នកព្រមប្រគល់ខ្លួនចំពោះអល់ឡោះដោយស្មោះសរ និងគោរពតាមនូវអ្វី ដែលខ្ញុំនាំមកដែរឬទេ? ប្រសិនបើពួកគេព្រមប្រគល់ខ្លួនចំពោះអល់ឡោះ និងបានដើរតាមច្បាប់បញ្ញត្តិរបស់អ្នកហើយនោះ គឺពួកគេពិតជាបានដើរនៅលើមាគ៌ា នៃ ការចង្អុលបង្ហា ញ។ តែប្រសិនបើពួកគេបែរចេញពីសាសនាឥស្លា មវិញនោះ ពិតប្រាកដណាស់ តួនាទីរបស់អ្នក គ្មា នអ្វីក្រៅពីជាអ្នកផ្សព្វផ្សាយទៅកាន់ពួកគេនូវសារ ដែលគេផ្តល់ឲ្យអ្នកប៉ុណ្ណោះ ហើយកិច្ចការរបស់ពួកគេ គឺស្ថិតនៅលើអល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់នឹងតបស្នង រាល់បុគ្គលគ្រប់រូបចំពោះទង្វើរទាំងឡាយដែលគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ ٱلَّذِينَ يَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَيَقْتُلُونَ ٱلنَّبِيِّـۧنَ بِغَيْرِ حَقٍّۢ وَيَقْتُلُونَ ٱلَّذِينَ يَأْمُرُونَ بِٱلْقِسْطِ مِنَ ٱلنَّاسِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ ﴿٢١﴾
بعذاب أليم ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តា ភស្តុតាងរបស់អល់ឡោះដែលទ្រង់បានបញ្ចុះទៅកាន់ពួកគេ ហើយនិងពួកដែលបានសម្លាប់បណ្ដា ព្យាការីជាច្រើន របស់ទ្រង់ដោយអយុត្ដិធម៌នោះ ជាការពិតណាស់ វាគឺជាការបំពាន និងជាការបង្កនូវភាពជាសត្រូវ។ ហើយពួកគេថែមទាំងសម្លាប់បណ្តា អ្នកដែលប្រើមនុស្សឱ្យ ប្រកាន់នូវភាពយុត្ដិធម៌ ដែលពួកគេគឺជាអ្នកដែលប្រើគ្នា ឲ្យធ្វើល្អនិងហាមឃាត់គ្នា ពីប្រការអាក្រក់នោះ ចូរអ្នកប្រាប់ពួកប្រឆាំងដែលសម្លា ប់គេទាំងនោះពីទណ្ឌ កម្ម ដ៏សែនឈឺចាប់បំផុតចុះ។
أُو۟لَـٰٓئِكَ ٱلَّذِينَ حَبِطَتْ أَعْمَـٰلُهُمْ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿٢٢﴾
ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកទាំងនោះហើយដែលអំពើកុសលទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យ ដោយពួកគេមិនបានទទួលនូវផល ប្រយោជន៍អំពីវាឡើយ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយសារតែភាពគ្មា នជំនឿរបស់ពួកគេចំពោះអល់ឡោះជាម្ចា ស់។ ហើយពួកគេក៏គ្មា នអ្នកជួយដែល អាចការពារពួកគេពីទណ្ឌ កម្មនោះដែរ។
أَلَمْ تَرَ إِلَى ٱلَّذِينَ أُوتُوا۟ نَصِيبًۭا مِّنَ ٱلْكِتَـٰبِ يُدْعَوْنَ إِلَىٰ كِتَـٰبِ ٱللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌۭ مِّنْهُمْ وَهُم مُّعْرِضُونَ ﴿٢٣﴾
م عرضون តើអ្នក(ឱព្យាការីមូហាំម៉ា ត់)ពុំបានឃើញពីស្ថានភាពរបស់ពួកយូដាដែលអល់ឡោះបានផ្តល់ឲ្យពួកគេនូវចំណេះដឹងពីគម្ពីរតាវរ៉ត និងអ្វីដែលជាការចង្អុលបង្ហា ញពី ភាពជាព្យាការីរបស់អ្នកទេឬ? ពួកគេត្រូវបានគេអំពាវនាវឲ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះ គឺគម្ពីរតាវរ៉ត ដើម្បីកាត់សេចក្ដីរវាងពួកគេនូវអ្វីដែលពួកគេខ្វែង យោបល់គ្នានៅក្នុងវា។ បន្ទាប់មក មួយក្រុមក្នុងចំណោមអ្នកចេះដឹង និងមេដឹកនាំរបស់ពួកគេបានងាកបែរចេញពីការកាត់សេចក្តីនោះ ដោយសារតែវាមិនស្រប ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ហើយអ្វីដែលគប្បីសម្រាប់ពួកគេ(ខណៈដែលពួកគេអះអាងថា ជាអ្នកដែលដើរតាមគម្ពីរនោះ) ពួកគេគួរតែជាមនុស្ស ដែលរួសរាន់ក្នុងការទទួលយកនូវការកាត់សេចក្តីនោះ។
ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامًۭا مَّعْدُودَٰتٍۢ ۖ وَغَرَّهُمْ فِى دِينِهِم مَّا كَانُوا۟ يَفْتَرُونَ ﴿٢٤﴾
ការបែរចេញពីសេចក្តីពិតហើយប្រឆាំងនឹងវានោះ គឺដោយសារតែពួកគេបានអះអាងថាៈ ជាការពិតណាស់ ភ្លើងនរកនឹងមិនប៉ះពាល់(ឆាបឆេះ)ពួកគេឡើយនៅថ្ងៃ បរលោក លើកលែងតែក្នុងរយៈពេលប៉ុន្មា នថ្ងៃដ៏ខ្លីប៉ុណ្ណោះ។ បន្ទា ប់មក ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌វិញហើយ។ ពិតណាស់ ការភូតកុហក និងប្រការខុស ឆ្គងដែលពួកគេបានប្រឌិតឡើងនោះបានបោកប្រាស់ពួកគេ ដោយពួកគេក្អេងក្អា ងចំពោះអល់ឡោះ និងសាសនារបស់ទ្រង់។ فكيف إذا جمعنهم ليوم لا ريب فيهووفيت كل نفس ما كسبت وهم لا يظلمون
فَكَيْفَ إِذَا جَمَعْنَـٰهُمْ لِيَوْمٍۢ لَّا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍۢ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ﴿٢٥﴾
តើស្ថានភាពនិងវិប្បដិសារីរបស់ពួកគេនឹងទៅយ៉ា ងទៅវិញ? គឺវានឹងក្លា យជាអាក្រក់បំផុតនៅពេលដែលយើងបានប្រមូលផ្ដុំពួកគេដើម្បីជំនុំជម្រះនៅថ្ងៃមួយដែល គ្មានការសង្ស័យឡើយចំពោះវា ពោលគឺថ្ងៃបរលោក។ ហើយហើយនឹងផ្តល់ឲ្យរាល់បុគ្គលគ្រប់ៗរូបនូវការតបស្នងទៅតាមអ្វីដែលគេបានប្រព្រឹត្ដយ៉ាងសាកសម បំផុត ដោយគ្មា នការបំពានតាមរយៈការបំបាត់នូវអំពើកុសលរបស់គេ ឬបន្ថែមនូវអំពើអាក្រក់ចំពោះគេនោះទេ។
قُلِ ٱللَّهُمَّ مَـٰلِكَ ٱلْمُلْكِ تُؤْتِى ٱلْمُلْكَ مَن تَشَآءُ وَتَنزِعُ ٱلْمُلْكَ مِمَّن تَشَآءُ وَتُعِزُّ مَن تَشَآءُ وَتُذِلُّ مَن تَشَآءُ ۖ بِيَدِكَ ٱلْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٢٦﴾
ى ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលសរសើរចំពោះម្ចាស់របស់អ្នក និងលើកតម្កើងចំពោះទ្រង់ថាៈ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំង អស់ ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក! ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដកហូតអំណាច អំពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ទាំងនោះ គឺដោយគតិបណ្ឌិតនិងភាពយុត្តិធម៌របស់ទ្រង់។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដា ប់ដៃរបស់ទ្រង់តែមួយគត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំង អស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
تُولِجُ ٱلَّيْلَ فِى ٱلنَّهَارِ وَتُولِجُ ٱلنَّهَارَ فِى ٱلَّيْلِ ۖ وَتُخْرِجُ ٱلْحَىَّ مِنَ ٱلْمَيِّتِ وَتُخْرِجُ ٱلْمَيِّتَ مِنَ ٱلْحَىِّ ۖ وَتَرْزُقُ مَن تَشَآءُ بِغَيْرِ حِسَابٍۢ ﴿٢٧﴾
بغير حساب ហើយក្នុងចំណោមភាពជាក់ស្តែងនៃអានុភាពរបស់ទ្រង់នោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង(ជាងពេលយប់) ហើយ ទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដែលធ្វើឲ្យពេលយប់មានរយៈពេលវែង(ជាងពេលថ្ងៃ)។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់ ដូចជា បញ្ចេញអ្នកមាន ជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ។ ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់រស់ ដូចជាបញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញ ពងមាន់ពីមេមាន់ ហើយទ្រង់ប្រទានលាភសក្កា រៈដ៏ទូលំទូលាយដោយគ្មា នកំណត់និងមិនអាចគណនាបានចំពោះជនណាដែលទ្រង់មានចេតនា។
لَّا يَتَّخِذِ ٱلْمُؤْمِنُونَ ٱلْكَـٰفِرِينَ أَوْلِيَآءَ مِن دُونِ ٱلْمُؤْمِنِينَ ۖ وَمَن يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ ٱللَّهِ فِى شَىْءٍ إِلَّآ أَن تَتَّقُوا۟ مِنْهُمْ تُقَىٰةًۭ ۗ وَيُحَذِّرُكُمُ ٱللَّهُ نَفْسَهُۥ ۗ وَإِلَى ٱللَّهِ ٱلْمَصِيرُ ﴿٢٨﴾
ه ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំយកពួកដែលគ្មានជំនឿក្រៅពីអ្នកមានជំនឿធ្វើជាអ្នកគាំពារ ដោយពួកអ្នកស្រលាញ់ពួកគេ និងជួយពួកគេឱ្យសោះ។ ហើយជនណាធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេដែរ លើកលែងតែពួកអ្នកស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ពួកគេ(ពួកគ្មា នជំនឿ) ដោយពួកអ្នកបារម្ភខ្លា ចពួកគេ(ធ្វើបាបអ្នក)ប៉ុណ្ណោះ។ ដូចនេះ គ្មា នទោសពៃរ៍អ្វីឡើយដែលពួកអ្នកខ្លា ចការធ្វើទុកបុកម្នេញរបស់ ពួកគេ ដោយបង្ហា ញនូវភាពទន់ភ្លន់តាមរយៈពាក្យសំដីនិងកាយវិការ ដោយបង្កប់នូវភាពជាសត្រូវជាមួយពួកគេ។ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌ កម្មរបស់ ទ្រង់។ ហេតុនេះ ចូរពួកអ្នកខ្លាចទ្រង់ ហើយចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការប្រព្រឹត្តនូវអំពើល្មើស(ចំពោះទ្រង់)ឲ្យសោះ។ ហើយខ្ញុំបម្រើរបស់ទ្រង់ នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ដើម្បីទ្រង់តបស្នងដល់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ត។
قُلْ إِن تُخْفُوا۟ مَا فِى صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ ٱللَّهُ ۗ وَيَعْلَمُ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٢٩﴾
شىء قدير ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ពោលចុះថាៈ ទោះបីជាពួកអ្នកលាក់បាំងនៅក្នុងចិត្ដរបស់ពួកអ្នកនូវអ្វីដែលអល់ឡោះហាមឃាត់ពួកអ្នកអំពីវា ដូចជាការយកពួកប្រឆាំង ធ្វើជាអ្នកគាំពារ ឬពួកអ្នកលាតត្រដាងរឿងនោះ(យកពួកដែលប្រឆាំងធ្វើជាអ្នកគាំពារ)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ពិតជាដឹងបំផុតអំពីវា ដោយគ្មានអ្វីមួយ អាចលាក់បាំងពីទ្រង់បានឡើយ។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះជាម្ចាស់ទ្រង់មាន អានុភាពលើអ្វីៗទាំងអស់។ គ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះទេ។
يَوْمَ تَجِدُ كُلُّ نَفْسٍۢ مَّا عَمِلَتْ مِنْ خَيْرٍۢ مُّحْضَرًۭا وَمَا عَمِلَتْ مِن سُوٓءٍۢ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُۥٓ أَمَدًۢا بَعِيدًۭا ۗ وَيُحَذِّرُكُمُ ٱللَّهُ نَفْسَهُۥ ۗ وَٱللَّهُ رَءُوفٌۢ بِٱلْعِبَادِ ﴿٣٠﴾
នៅថ្ងៃបរលោក បុគ្គលគ្រប់រូបនឹងបានឃើញនូវអំពើល្អ(ដែលខ្លួនបានសាង)ដោយវាត្រូវបានគេនាំមកឲ្យរូបគេដោយគ្មានបាត់បង់បន្តិចណាឡើយ។ ហើយអ្នក ដែលបានប្រព្រឹត្តទង្វើអាក្រក់ គឺគេប្រាថ្នា ចង់ឱ្យរូបគេនិងទង្វើអាក្រក់របស់គេឃ្លាតឆ្ងា យពីគ្នា បំផុត។ ជាការពិតណាស់ វាគ្រាន់តែជាការប៉ងប្រាថ្នា (របស់ ពួកគេ)ប៉ុណ្ណោះ(ដែលវាមិនអាចទៅរួចឡើយ)។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ដូចនេះ ចូរពួកអ្នកកុំធ្វើឲ្យទ្រង់ខឹងសម្បារតាមរយៈការ ប្រព្រឹត្តនូវទង្វើល្មើសចំពោះទ្រង់ឲ្យសោះ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់ពោរពេញទៅដោយក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហេតុនេះ ហើយទើបទ្រង់ព្រមាននិងបន្លា ចពួកគេ(ពីទណ្ឌ កម្មរបស់ទ្រង់)។
قُلْ إِن كُنتُمْ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِى يُحْبِبْكُمُ ٱللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٣١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះពិតប្រាកដមែននោះ ចូរពួកអ្នកប្រតិបត្ដិតាមនូវអ្វីដែលខ្ញុំបាននាំមក ទាំងលាត ត្រដាងនិងស្ងាត់កំបាំង នោះពួកអ្នកនឹងទទួលបាននូវការស្រឡាញ់ពីអល់ឡោះ ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ أَطِيعُوا۟ ٱللَّهَ وَٱلرَّسُولَ ۖ فَإِن تَوَلَّوْا۟ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلْكَـٰفِرِينَ ﴿٣٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តតាមរាល់បទបញ្ជា ទាំងឡាយ(របស់ទ្រង់) និងចៀសឲ្យឆ្ងា យពីប្រការ(ទាំងឡាយដែលទ្រង់)ហាមឃាត់។ តែប្រសិនបើពួកគេប្រឆាំងនឹងរឿងនេះនោះ ពិតប្រាកដណាស់ អល់ឡោះមិន ស្រឡាញ់ពួកប្រឆាំងដែលប្រព្រឹត្តផ្ទុយពីបទបញ្ជា របស់ទ្រង់ និងបទបញ្ជា របស់អ្នកនាំសាររបស់ទ្រង់ឡើយ។
۞ إِنَّ ٱللَّهَ ٱصْطَفَىٰٓ ءَادَمَ وَنُوحًۭا وَءَالَ إِبْرَٰهِيمَ وَءَالَ عِمْرَٰنَ عَلَى ٱلْعَـٰلَمِينَ ﴿٣٣﴾
ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសព្យាការីអាហ្ទាំ(អាដាម) ហើយទ្រង់បានឲ្យម៉ា ឡាអ៊ីកាត់ឱនស៊ូជោតចំពោះគាត់។ហើយទ្រង់បានជ្រើសរើសព្យាការីនួហ ដោយទ្រង់បានតែងតាំងគាត់ជាអ្នកនាំសារដំបូងគេបង្អស់មកកាន់ផែនដីនេះ។ ហើយទ្រង់បានជ្រើសរើសពូជពង្សព្យាការីអ៊ីព្រហ៊ីម ដោយទ្រង់បានធ្វើឲ្យខ្សែ ស្រឡាយរបស់គាត់បន្សល់ទុកទៅដោយព្យាការីជាច្រើនបន្ទាប់ពីគាត់ (ដោយទ្រង់បានរក្សាភាពជាព្យាការីនៅក្នុងកូនចៅរបស់គាត់)។ ហើយទ្រង់ក៏បាន ជ្រើសរើសពូជពង្សអ៊ិមរ៉នផងដែរ។ ទ្រង់បានជ្រើសរើសពួកគេទាំងនោះ(ដូចបានលើកឡើងខាងលើ) គឺជាមនុស្សដ៏ប្រសើរបំផុតនៅក្នុងសម័យកាលរបស់ពួកគេ។
ذُرِّيَّةًۢ بَعْضُهَا مِنۢ بَعْضٍۢ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ﴿٣٤﴾
បណ្តា ព្យាការី និងកូនចៅរបស់ពួកគេដែលដើរតាមមាគ៌ារបស់ពួកគេដែលបានលើកឡើងខាងលើនេះ ពួកគេគឺជាពូជពង្សខ្សែស្រឡាយរវាងគ្នានឹងគ្នាក្នុងនាមជា អ្នកដែលមានជំនឿចំពោះភាពជាព្រះជាម្ចា ស់តែមួយរបស់អល់ឡោះ(ឯកទេពនិយម) និងការសាងនូវទង្វើកុសល។ ពួកគេស្នងមត៌កពីគ្នា ទៅវិញទៅមកចំពោះភាព ថ្លៃថ្នូរ និងភាពខ្ពង់ខ្ពស់។ ហើយអល់ឡោះមហាឮបំផុតចំពោះពាក្យសំដីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ទ្រង់មហាដឹងបំផុតនៅគ្រប់ទង្វើរបស់ពួកគេ។ ដូច្នោះហើយ ទើបទ្រង់ជ្រើសរើស និងតែងតាំងនរណាម្នា ក់ដែលទ្រង់មានចេតនាក្នុងចំណោមពួកគេនោះ។
إِذْ قَالَتِ ٱمْرَأَتُ عِمْرَٰنَ رَبِّ إِنِّى نَذَرْتُ لَكَ مَا فِى بَطْنِى مُحَرَّرًۭا فَتَقَبَّلْ مِنِّىٓ ۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٣٥﴾
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់)នៅពេលដែលភរិយារបស់អ៊ិមរ៉នដែលត្រូវជាម្តា យរបស់ម៉ា រយ៉ាំ(នាងម៉ា រី)បានបួងសួងថាៈ ឱម្ចា ស់របស់ខ្ញុំ!ជាការពិតណាស់ ខ្ញុំបានសច្ចា ដោយចិត្តស្មោះសរចំពោះទ្រង់ថា នឹងចាត់ទុកកូនដែលនៅក្នុងផ្ទៃរបស់ខ្ញុំឲ្យមានការស្មោះស្ម័គ្រដើម្បីបម្រើទ្រង់ និងបម្រើគេហដ្ឋា នរបស់ទ្រង់។ ដូចនេះ សូមទ្រង់មេត្ដា ទទួលយកការបួងសួងពីខ្ញុំផងចុះ។ពិតប្រាកដណាស់ ទ្រង់ជាម្ចា ស់មហាឮនូវការបួងសួងរបស់ខ្ញុំមហាដឹងនូវការនៀត(ប៉ងប្រាថ្នា )របស់ខ្ញុំ។
فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّى وَضَعْتُهَآ أُنثَىٰ وَٱللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ ٱلذَّكَرُ كَٱلْأُنثَىٰ ۖ وَإِنِّى سَمَّيْتُهَا مَرْيَمَ وَإِنِّىٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيْطَـٰنِ ٱلرَّجِيمِ ﴿٣٦﴾
ហើយនៅពេលដែលនាងបានពពោះគ្រប់ខែ ហើយបានសម្រាលកូនរួចនោះ នាងក៏បាននិយាយដោយការសុំការអធ្យស្រ័យ(ព្រោះនាងសង្ឃឹមថានឹងទទួលបាន កូនប្រុស)ថាៈ ឱម្ចា ស់របស់ខ្ញុំ!ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នា ក់។ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ហើយកូនប្រុស ដែលនាងសង្ឃឹមចង់បាននោះ មិនដូចកូនស្រីដែលនាងសម្រាលនោះឡើយ ទាំងកម្លាំងកាយ និងរូបរាងកាយ។ ហើយពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឲ្យ នាងថា ម៉ា រយ៉ាំ(ម៉ា រី)។ជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេបណ្តេ ញចេញពីក្តីមេត្តា ករុណារបស់ទ្រង់ផង ចុះ។
فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍۢ وَأَنۢبَتَهَا نَبَاتًا حَسَنًۭا وَكَفَّلَهَا زَكَرِيَّا ۖ كُلَّمَا دَخَلَ عَلَيْهَا زَكَرِيَّا ٱلْمِحْرَابَ وَجَدَ عِندَهَا رِزْقًۭا ۖ قَالَ يَـٰمَرْيَمُ أَنَّىٰ لَكِ هَـٰذَا ۖ قَالَتْ هُوَ مِنْ عِندِ ٱللَّهِ ۖ إِنَّ ٱللَّهَ يَرْزُقُ مَن يَشَآءُ بِغَيْرِ حِسَابٍ ﴿٣٧﴾
ه ដូចេ្នះ អល់ឡោះជាម្ចាស់ក៏បានទទួលយកនូវការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ។ ទ្រង់បានបណ្ដុះបណ្ដា លនាងនូវការបណ្ដុះបណ្ដា លមួយដ៏ល្អ ប្រពៃ។ ហើយទ្រង់បានធ្វើឲ្យដួងចិត្តបណ្តា អ្នកដែលសាងទង្វើកុសលទាំងឡាយក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់មានចិត្តអាណិ តស្រឡាញ់នាង ហើយទ្រង់បានឱ្យព្យា ការីហ្សាការីយ៉ា ជាអ្នកមើលថែរក្សានាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាបានចូលទៅជួបនាងនៅឯកន្លែងគោរពសក្ការៈរបស់នាងនោះ គាត់តែងតែប្រទះ ឃើញចំណី អាហារនៅជាមួយនាងដែលជាលាភសក្ការៈដ៏ល្អនិងងាយស្រួល(បានមកដោយស្រួលៗ)។ ពេលនោះ គាត់ក៏បានសួរនាងថាៈ ឱម៉ា រយ៉ាំ! តើនាងបាន ចំណី អាហារនេះមកពីណា?នាងបានឆ្លើយថាៈ ចំណី អាហារនេះ គឺមកពីអល់ឡោះ។ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្កា រៈដ៏ទូលាយបំផុតចំពោះជ بلغ គម្ពីរគួរអាន · តាហ្វសៀរ នណាដែលទ្រង់មានចេតនាដោយគ្មា នកំណត់ឡើយ។
هُنَالِكَ دَعَا زَكَرِيَّا رَبَّهُۥ ۖ قَالَ رَبِّ هَبْ لِى مِن لَّدُنكَ ذُرِّيَّةًۭ طَيِّبَةً ۖ إِنَّكَ سَمِيعُ ٱلدُّعَآءِ ﴿٣٨﴾
ខណៈពេលដែលព្យាការីហ្សាការីយ៉ា បានឃើញនូវការប្រោសប្រទានលាភសក្ការៈរបស់អល់ឡោះចំពោះម៉ា រយ៉ាំ កូនស្រី អ៊ិមរ៉ន ដែលខុសពីធម្មតាបែបនេះ គាត់ក៏ មានចិត្តរំពឹងថា អល់ឡោះនឹងប្រទានឲ្យគាត់នូវកូនប្រុសម្នាក់ ខណៈដែលនៅពេលនោះ គាត់មានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់គាត់ក៏ជា ស្ត្រី(អារ)ដែលមិនអាចមានកូនបានទៀត។ គាត់ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការបួងសួងពីអ្នកដែលបានបួងសួងទៅកាន់ទ្រង់ي និងជាអ្នកឆ្លើយតបចំពោះគេ។
فَنَادَتْهُ ٱلْمَلَـٰٓئِكَةُ وَهُوَ قَآئِمٌۭ يُصَلِّى فِى ٱلْمِحْرَابِ أَنَّ ٱللَّهَ يُبَشِّرُكَ بِيَحْيَىٰ مُصَدِّقًۢا بِكَلِمَةٍۢ مِّنَ ٱللَّهِ وَسَيِّدًۭا وَحَصُورًۭا وَنَبِيًّۭا مِّنَ ٱلصَّـٰلِحِينَ ﴿٣٩﴾
ហើយម៉ា ឡាអ៊ីកាត់(ទេវតា)ក៏បានហៅគាត់(ព្យាការីហ្សាការីយ៉ា ) ខណៈដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈរបស់គាត់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹ ងរីករាយដល់អ្នកនូវកូនប្រុសម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា ។ ក្នុងចំណោមលក្ខណៈសម្បត្តិរបស់គេនោះ គឺគេនឹងក្លាយជាអ្នក បញ្ជា ក់នូវបន្ទូលពិតមកពីអល់ឡោះក្នុងការបង្កើតព្យាការីអ៊ីសា កូន ម៉ា រយ៉ាំ (ពីព្រោះ អ៊ីសា ត្រូវបានគេបង្កើតតាមរយៈបន្ទូលមកពីអល់ឡោះជាពិសេស) ហើយក្មេង នេះ(យ៉ះយ៉ា ) នឹងក្លាយទៅជាមេដឹកនាំទៅលើក្រុមរបស់គេទាំងចំណេះដឹង និងការគោរពសក្ការៈ ជាអ្នកដែលហាមឃាត់ខ្លួនរបស់គេអំពីចំណង់តណ្ហា ផ្សេងៗ ដូច ជាការប៉ះពាល់ស្រ្តីភេទ ដោយការផ្តា ច់ខ្លួន(ចេញពីគេឯង)ដើម្បីគោរពសក្កា រៈចំពោះម្ចា ស់របស់គេ ហើយរូបគេ ក៏នឹងក្លា យជាព្យាការីម្នា ក់ក្នុងចំណោមអ្នកដែលល្អ ត្រឹមត្រូវផងដែរ។
قَالَ رَبِّ أَنَّىٰ يَكُونُ لِى غُلَـٰمٌۭ وَقَدْ بَلَغَنِىَ ٱلْكِبَرُ وَٱمْرَأَتِى عَاقِرٌۭ ۖ قَالَ كَذَٰلِكَ ٱللَّهُ يَفْعَلُ مَا يَشَآءُ ﴿٤٠﴾
នៅពេលដែលម៉ា ឡាអ៊ីកាត់បានផ្ដល់ដំណឹ ងរីករាយដល់ហ្សាការីយ៉ា អំពីកូនប្រុសម្នាក់ឈ្មោះយ៉ះយ៉ា នោះ គាត់ក៏បាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! តើឱ្យខ្ញុំមានកូន យ៉ា ងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារដែលមិនអាចមានកូនបាននោះផងនោះ? អល់ឡោះបានឆ្លើយតបទៅកាន់គាត់វិញ ដោយបន្ទូលរបស់ទ្រង់ថាៈ ការបង្កើតយ៉ះយ៉ា ក្នុងពេលដែលអ្នកមានវ័យចំណាស់ទៅហើយ ព្រមទាំងប្រពន្ធរបស់អ្នកជាស្ត្រីអារទៀតនោះ គឺប្រៀបដូចជាការបង្កើត របស់អល់ឡោះចំពោះអ្វីដែលទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លា ប់ធម្មតាដូច្នោះដែរ ពីព្រោះអល់ឡោះជាម្ចា ស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់ធ្វើអ្វីមួយ តាមដែលទ្រង់មានចេតនាដោយគតិបណ្ឌិ តនិងចំណេះដឹងរបស់ទ្រង់។
قَالَ رَبِّ ٱجْعَل لِّىٓ ءَايَةًۭ ۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَـٰثَةَ أَيَّامٍ إِلَّا رَمْزًۭا ۗ وَٱذْكُر رَّبَّكَ كَثِيرًۭا وَسَبِّحْ بِٱلْعَشِىِّ وَٱلْإِبْكَـٰرِ ﴿٤١﴾
ព្យាការីហ្សាការីយ៉ា បានពោលទៀតថាៈ ឱម្ចា ស់របស់ខ្ញុំ! សូមទ្រង់មេត្ដា ផ្ដល់ឱ្យខ្ញុំនូវសញ្ញា មួយដែលបញ្ជា ក់ថា ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះផង។ អល់ឡោះបានមាន បន្ទូលថាៈ សញ្ញារបស់អ្នកដែលអ្នកបានស្នើសុំនោះ គឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សចំនួនបីថ្ងៃបីយប់ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ ដោយ អ្នកមិនមានជំងឺអ្វីទាំងអស់។ ដូច្នេះ ចូរអ្នកបង្កើននូវរំលឹកទៅចំពោះម្ចា ស់របស់អ្នកឱ្យបានច្រើន និងសូត្រធម៌លើកតម្កើងទ្រង់ទាំងល្ងា ចទាំងព្រឹក។
وَإِذْ قَالَتِ ٱلْمَلَـٰٓئِكَةُ يَـٰمَرْيَمُ إِنَّ ٱللَّهَ ٱصْطَفَىٰكِ وَطَهَّرَكِ وَٱصْطَفَىٰكِ عَلَىٰ نِسَآءِ ٱلْعَـٰلَمِينَ ﴿٤٢﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលម៉ា ឡាអ៊ីកាត់បានពោលទៅកាន់ម៉ា រយ៉ាំ(នាងម៉ា រី)ថា: ជាការពិតណាស់ អល់ឡោះជាម្ចាស់បាន ជ្រើសរើសអ្នក ដោយផ្តល់ឲ្យអ្នកនូវលក្ខណៈសម្បត្តិដ៏គួរឲ្យកោតសរសើរ និងបានសម្អាតអ្នកពីភាពខ្វះខាត ហើយទ្រង់បានជ្រើសរើសអ្នកឱ្យមានភាពល្អ ប្រសើរលើសស្ដ្រីផេ្សងៗនៅលើលោកក្នុងជំនាន់របស់អ្នកនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰمَرْيَمُ ٱقْنُتِى لِرَبِّكِ وَٱسْجُدِى وَٱرْكَعِى مَعَ ٱلرَّٰكِعِينَ ﴿٤٣﴾
ឱម៉ា រយ៉ាំ! ចូរអ្នកឈរឲ្យបានយូរនៅក្នុងការសឡាត(ថ្វាយបង្គំ)របស់អ្នក ហើយចូរអ្នកស៊ូជោតចំពោះម្ចាស់របស់អ្នក និងចូរអ្នករូកុចំពោះទ្រង់ជាមួយនឹងបណ្តា អ្នក ដែលរូកុក្នុងចំណោមបណ្តា អ្នកសាងកុសលទាំងឡាយ។
ذَٰلِكَ مِنْ أَنۢبَآءِ ٱلْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَـٰمَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ ﴿٤٤﴾
يختص مون ដំណឹ ងរបស់ព្យាការីហ្សាការីយ៉ា និងម៉ា រយ៉ាំដែលបានលើកឡើងខាងលើនោះ គឺស្ថិតក្នុងចំណោមដំណឹ ងអាថ៌កំបាំងចំនួនដែលយើងផ្ដល់វាជាវ៉ាហ៊ីទៅកាន់ អ្នក(ឱព្យាការីមូហាំាម៉ាត់)។ ហើយអ្នកមិនបាននៅជាមួយនឹងពួកអ្នកប្រាជ្ញនិងអ្នកសាងកុសលទាំងឡាយនោះទេ នៅពេលដែលពួកគេឈ្លោះប្រកែកគ្នា ថាតើ អ្នកណាម្នា ក់ក្នុងចំណោមពួកគេដែលសាកសមនឹងបីបាច់ថែរក្សាម៉ា រយ៉ាំ(នាងម៉ា រី)នោះ រហូតដល់ពួកគេធ្វើការចាប់ឆ្នោ តដោយបោះស្លាបប៉ា ការបស់ពួកគេ ហើយ ស្លាបប៉ា ការបស់ព្យាការីហ្សាការីយ៉ា ក៏បានទទួលជ័យជម្នះ(គាត់ក៏បានក្លា យជាអ្នកដែលមើលថែម៉ា រយ៉ាំ)។
إِذْ قَالَتِ ٱلْمَلَـٰٓئِكَةُ يَـٰمَرْيَمُ إِنَّ ٱللَّهَ يُبَشِّرُكِ بِكَلِمَةٍۢ مِّنْهُ ٱسْمُهُ ٱلْمَسِيحُ عِيسَى ٱبْنُ مَرْيَمَ وَجِيهًۭا فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَمِنَ ٱلْمُقَرَّبِينَ ﴿٤٥﴾
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលម៉ា ឡាអ៊ីកាត់បានពោលថាៈ ឱម៉ា រយ៉ាំ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្ដល់ដំណឹ ងរីករាយដល់អ្នក នូវកូនប្រុសម្នាក់ ដោយទ្រង់នឹងបង្កើតរូបគេដោយគ្មានឪពុក ពោលគឺ(ទ្រង់បង្កើតរូបគេ)ដោយបន្ទូលពីអល់ឡោះ ដោយទ្រង់មានបន្ទូលទៅកាន់គេថា “ចូរកើត ភ្លា ម” ពេលនោះ គេក៏ប្រសូត្រមកដោយការអនុញ្ញា តពីអល់ឡោះ ហើយកូនប្រុសនោះមានឈ្មោះថា អាល់ម៉ា សៀហ អ៊ីសាកូនម៉ា រយ៉ាំ(យេស៊ូគ្រឹស្ត កូនប្រុសនាង ម៉ា រី) ដែលរូបគេមានឋានៈដ៏ខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក និងជាអ្នកជំនិតម្នា ក់ក្នុងចំណោមអ្នកជំនិតទាំងឡាយរបស់អល់ឡោះ។
وَيُكَلِّمُ ٱلنَّاسَ فِى ٱلْمَهْدِ وَكَهْلًۭا وَمِنَ ٱلصَّـٰلِحِينَ ﴿٤٦﴾
ហើយអ៊ីសានឹងនិយាយទៅកាន់មនុស្សលោកតាំងពីនៅជាទារក ហើយគេក៏នឹងនិយាយជាមួយពួកគេផងដែរនៅពេលដែលគេធំពេញវ័យ ដោយគេនឹងនិយាយទៅ កាន់មនុស្សលោកនូវអ្វីដែលជាប្រការល្អសម្រាប់ពួកគេទាំងកិច្ចការសាសនានិងកិច្ចការលោកិយ ហើយគេជាមនុស្សម្នា ក់ក្នុងចំណោមអ្នកសាងកុសលទាំងឡាយ ទាំងពាក្យសម្តីនិងទង្វើ។
قَالَتْ رَبِّ أَنَّىٰ يَكُونُ لِى وَلَدٌۭ وَلَمْ يَمْسَسْنِى بَشَرٌۭ ۖ قَالَ كَذَٰلِكِ ٱللَّهُ يَخْلُقُ مَا يَشَآءُ ۚ إِذَا قَضَىٰٓ أَمْرًۭا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ﴿٤٧﴾
كن فيكون ម៉ា រយ៉ាំ(នាងម៉ា រី)បាននិយាយទាំងភ្ញា ក់ផ្អើល ដែលថានាងនឹងមានកូនដោយគ្មា នប្តីបែបនេះថាៈ តើខ្ញុំនឹងមានកូនយ៉ា ងដូចមេ្ដច បើគ្មា នបុរសណាមកប៉ះពាល់ខ្ញុំផង នោះ មិនថាតាមរយៈប្រការហាឡាល់(រៀបការស្របច្បាប់) មិនថាតាមរយៈប្រការហារ៉ម(ហ្ស៊ីណា)នោះ? ម៉ា ឡាអ៊ីកាត់បានតបទៅកាន់នាងថាៈ ដូចដែលអល់ឡោះ បានបង្កើតឱ្យអ្នកមានកូនដោយ(គេ)គ្មា នឪពុកបែបនេះដែរ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លា ប់ធម្មតាដូច្នោះដែរ។ នៅពេលដែលទ្រង់មាន ចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាម។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់មិនអាចធ្វើបាននោះទេ។ម៉ា រយ៉ាំ(នាងម៉ា រី)បាននិយាយទាំងភ្ញាក់ផ្អើល ដែលថានាងនឹងមានកូនដោយគ្មានប្តីបែបនេះថាៈ តើខ្ញុំនឹងមានកូនយ៉ា ងដូចមេ្ដច បើគ្មានបុរសណាមកប៉ះពាល់ខ្ញុំផង នោះ មិនថាតាមរយៈប្រការហាឡាល់(រៀបការស្របច្បាប់) មិនថាតាមរយៈប្រការហារ៉ម(ហ្ស៊ីណា)នោះ? ម៉ា ឡាអ៊ីកាត់បានតបទៅកាន់នាងថាៈ ដូចដែលអល់ឡោះ បានបង្កើតឲ្យអ្នកមានកូនដោយ(គេ)គ្មា នឪពុកបែបនេះដែរ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លា ប់ធម្មតាដូច្នោះដែរ។ នៅពេលដែលទ្រង់មាន ចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ”វាក៏កើតឡើងភ្លា ម។ដូចនេះ គ្មា នអ្វីមួយដែលទ្រង់មិនអាចធ្វើបាននោះទេ។
وَيُعَلِّمُهُ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَٱلتَّوْرَىٰةَ وَٱلْإِنجِيلَ ﴿٤٨﴾
ហើយទ្រង់នឹងបង្រៀនដល់គេ(អ៊ីសា)នូវការសរសេរ ភាពត្រឹមត្រូវ និងភាពឆ្លាតវៃទាំងក្នុងពាក្យសម្តីនិងទង្វើ។ ហើយទ្រង់នឹងបង្រៀនដល់គេនូវគម្ពីរ តាវរ៉ត(គម្ពីរតូរ៉ា )ដែលត្រូវបានគេបញ្ចុះទៅកាន់ព្យាការីមូសា(ម៉ួសេ) ហើយទ្រង់ក៏នឹងបង្រៀនដល់គេផងដែរនូវគម្ពីរអ៊ីញជីលដែលគេ(អល់ឡោះ)នឹងបញ្ចុះវាទៅកា بلغ គម្ពីរគួរអាន · តាហ្វសៀរ ន់រូបគេ(អ៊ីសា)។
وَرَسُولًا إِلَىٰ بَنِىٓ إِسْرَٰٓءِيلَ أَنِّى قَدْ جِئْتُكُم بِـَٔايَةٍۢ مِّن رَّبِّكُمْ ۖ أَنِّىٓ أَخْلُقُ لَكُم مِّنَ ٱلطِّينِ كَهَيْـَٔةِ ٱلطَّيْرِ فَأَنفُخُ فِيهِ فَيَكُونُ طَيْرًۢا بِإِذْنِ ٱللَّهِ ۖ وَأُبْرِئُ ٱلْأَكْمَهَ وَٱلْأَبْرَصَ وَأُحْىِ ٱلْمَوْتَىٰ بِإِذْنِ ٱللَّهِ ۖ وَأُنَبِّئُكُم بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِى بُيُوتِكُمْ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ﴿٤٩﴾
ហើយក៏ដូចគ្នា ដែរ ទ្រង់នឹងតែងតាំងរូបគេ(អ៊ីសា)ធ្វើជាអ្នកនាំសារម្នា ក់ទៅកាន់អម្បូរអ៊ីស្រាអែល ដោយគេនឹងនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជា អ្នកនាំសារម្នា ក់របស់អល់ឡោះមកកាន់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវនិមិត្តសញ្ញា មួយដែលបញ្ជា ក់ទៅលើសច្ចភាពនៃភាពជាព្យាការីរបស់ ខ្ញុំ នោះគឺៈ ពិតប្រាកដណាស់ ខ្ញុំនឹងសូនរូបបក្សីអំពីដីឥដ្ឋឲ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា។ ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយដែលមានជីវិត ដោយការ អនុញ្ញា តរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែកពីកំណើ តឲ្យមើលឃើញបាន និងព្យាបាលអ្នកកើតឃ្លង់ឲ្យស្បែករបស់គេត្រឡប់ទៅសភាពស្អាតដូច ដើមវិញ ហើយខ្ញុំក៏អាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញបានដែរ ដែលប្រការទាំងអស់នោះ គឺ(អាចកើតឡើងបាន)ដោយមានការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ ហើយនិងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ រឿងរ៉ាវដ៏អស្ចារ្យដែលខ្ញុំបានលើកឡើងដល់ពួកអ្នកដែលមនុស្សគ្មា នសមត្ថភាពនឹងអាចធ្វើបានទាំងនោះ គឺជាភស្ដុតាងមួយដ៏ច្បាស់លាស់ដែលបញ្ជា ក់ថា ពិត ប្រាកដណាស់ រូបខ្ញុំ គឺជាអ្នកនាំសារមួយរូបរបស់អល់ឡោះមកកាន់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ និងជាអ្នកដែលជឿជាក់លើភស្តុតាងទាំងឡាយមែន នោះ។
وَمُصَدِّقًۭا لِّمَا بَيْنَ يَدَىَّ مِنَ ٱلتَّوْرَىٰةِ وَلِأُحِلَّ لَكُم بَعْضَ ٱلَّذِى حُرِّمَ عَلَيْكُمْ ۚ وَجِئْتُكُم بِـَٔايَةٍۢ مِّن رَّبِّكُمْ فَٱتَّقُوا۟ ٱللَّهَ وَأَطِيعُونِ ﴿٥٠﴾
وأ طيعون ហើយម្យ៉ាងទៀត ខ្ញុំមកកាន់ពួកអ្នកដើម្បីបញ្ជា ក់អំពីគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលគេបានបញ្ចុះមកមុនខ្ញុំ ហើយខ្ញុំមកកាន់ពួកអ្នក គឺដើម្បីអនុញ្ញា តឱ្យពួកអ្នកនូវប្រការ មួយចំនួនដែលគេធ្លាប់បានហាមឃាត់មកលើពួកអ្នកកាលពីមុន ដើម្បីជាការសម្រួលនិងជាការបន្ធូរបន្ថយដល់ពួកអ្នក។ ហើយខ្ញុំបាននាំមកនូវភស្តុតាងដ៏ច្បាស់ លាស់មកកាន់ពួកអ្នកដែលបញ្ជា ក់ទៅលើភាពត្រឹមត្រូវនៃអ្វីដែលខ្ញុំបាននិយាយទៅកាន់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពកោតខ្លា ចអល់ឡោះដោយអនុវត្តតាម បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសឲ្យឆ្ងាយពីប្រការហាមឃាត់ទាំងឡាយរបស់ទ្រង់ ហើយចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំនូវអ្វីដែលខ្ញុំបានអំពាវនាវពួកអ្នកទៅ កាន់វា។
إِنَّ ٱللَّهَ رَبِّى وَرَبُّكُمْ فَٱعْبُدُوهُ ۗ هَـٰذَا صِرَٰطٌۭ مُّسْتَقِيمٌۭ ﴿٥١﴾
ទាំងនោះគឺដោយសារតែ ពិតណាស់ អល់ឡោះគឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ ហើយទ្រង់តែមួយគត់ដែលសាកសមឲ្យគេគោរពប្រតិបត្តិ និង គោរពកោតខ្លា ច។ដូចនេះចូរពួកអ្នកគោរពសក្កា រៈទៅចំពោះទ្រង់តែមួយ។អ្វីដែលខ្ញុំបានប្រើពួកអ្នកឲ្យគោរពសក្កា រៈចំពោះអល់ឡោះនិងគោរពកោតខ្លា ចទ្រង់នោះ វានោះហើយជាមាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរឡើយ។
۞ فَلَمَّآ أَحَسَّ عِيسَىٰ مِنْهُمُ ٱلْكُفْرَ قَالَ مَنْ أَنصَارِىٓ إِلَى ٱللَّهِ ۖ قَالَ ٱلْحَوَارِيُّونَ نَحْنُ أَنصَارُ ٱللَّهِ ءَامَنَّا بِٱللَّهِ وَٱشْهَدْ بِأَنَّا مُسْلِمُونَ ﴿٥٢﴾
بأ ن امسلمون ហើយនៅពេលអ៊ីសា(យេស៊ូគ្រឹស្ត)បានដឹងថា មានការប្រឆាំងពីពួកគេ(មកចំពោះគាត់)នោះ គាត់ក៏បាននិយាយទៅកាន់អម្បូរអ៊ីស្រាអែលថាៈ តើអ្នកណាជា អ្នកជួយខ្ញុំក្នុងការអំពាវនាវទៅកាន់អល់ឡោះនោះ? បណ្ដាអ្នកដែលស្មោះត្រង់ក្នុងចំណោមអ្នកដែលដើរតាមគាត់បានឆ្លើយថាៈ ពួកយើងគឺជាអ្នកជួយសាសនា របស់អល់ឡោះ។ពួកយើងមានជំនឿចំពោះអល់ឡោះ ហើយពួកយើងដើរតាមអ្នក។ដូចេ្នះ សូមអ្នក(ឱអ៊ីសា)ធ្វើសាក្សីផងចុះថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នក គោរពតាមអល់ឡោះ ដោយមានជំនឿចំពោះទ្រង់តែមួយគត់(ឯកទេពនិយម) និងគោរពប្រតិបត្តិចំពោះទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
رَبَّنَآ ءَامَنَّا بِمَآ أَنزَلْتَ وَٱتَّبَعْنَا ٱلرَّسُولَ فَٱكْتُبْنَا مَعَ ٱلشَّـٰهِدِينَ ﴿٥٣﴾
ហើយដូច្នោះដែរ បណ្តា អ្នកដែលស្មោះត្រង់(នឹងព្យាការីអ៊ីសា)បានបួងសួងថាៈ ឱម្ចា ស់របស់ពួកយើង!ពួកយើងមានជំនឿលើគម្ពីរអ៊ីញជីលដែលទ្រង់បានបញ្ចុះមក ហើយ ហើយពួកយើងក៏បានប្រតិបត្ដិតាមអ្នកព្យាការីអ៊ីសាផងដែរ។ ដូចនេះ សូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យស្ថិតក្នុងចំណោមបណ្ដា អ្នកដែលធ្វើសាក្សីលើរឿង ពិតដែលពួកគេមានជំនឿចំពោះទ្រង់និងបណ្តា អ្នកនាំសាររបស់ទ្រង់ផងចុះ។ងចុះ។
وَمَكَرُوا۟ وَمَكَرَ ٱللَّهُ ۖ وَٱللَّهُ خَيْرُ ٱلْمَـٰكِرِينَ ﴿٥٤﴾
ហើយពួកដែលប្រឆាំងក្នុងចំណោមអម្បូរអ៊ីស្រាអែលបានប្រើឧបាយកល ដោយពួកគេព្យាយាមសម្លាប់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)។ ហើយអល់ឡោះក៏បានប្រើ ឧបាយកលតបទៅពួកគេវិញដែរ ដោយទ្រង់បានបោះបង់ពួកគេឲ្យស្ថិតនៅក្នុងភាពវង្វេង ហើយទ្រង់ក៏បានធ្វើឲ្យបុរសម្នា ក់ទៀតមានរូបរាង មុខមាត់ដូចទៅនឹងព្យា ការីអ៊ីសា(យស៊ូគ្រឹស្ត)។ ហើយអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ ពីព្រោះគ្មា នឧបាយកលនៃសត្រូវរបស់ទ្រង់ ណាមួយដែលខ្លាំងជាងឧបាយកលរបស់ទ្រង់ឡើយ។
إِذْ قَالَ ٱللَّهُ يَـٰعِيسَىٰٓ إِنِّى مُتَوَفِّيكَ وَرَافِعُكَ إِلَىَّ وَمُطَهِّرُكَ مِنَ ٱلَّذِينَ كَفَرُوا۟ وَجَاعِلُ ٱلَّذِينَ ٱتَّبَعُوكَ فَوْقَ ٱلَّذِينَ كَفَرُوٓا۟ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ ۖ ثُمَّ إِلَىَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ ﴿٥٥﴾
ហើយឧបាយកលរបស់អល់ឡោះចំពោះពួកគេ(ផងដែរ)នោះ គឺនៅពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ថាៈ ឱអ៊ីសា! ពិតប្រាកដ ណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី ទាំងដែលអ្នកមិនទាន់ស្លាប់ ហើយយើងជាអ្នកដែលបានលើកខ្លួនប្រាណរបស់អ្នក និងព្រលឹង(វិញ្ញាណ)របស់អ្នកមក កាន់យើង ព្រមទាំងជម្រះសម្អា តខ្លួនអ្នកពីភាពកខ្វក់ដែលពួកគេបានប្រឆាំងនឹងអ្នក និងបញ្ចៀសរូបអ្នកឲ្យឆ្ងា យពីពួកគេ។ហើយយើងនឹងធ្វើឱ្យបណ្ដា អ្នកដែលដើរ តាមអ្នកដែលស្ថិតនៅលើសាសនាត្រឹមត្រូវ(ក្នុងចំណោមនោះ ការមានជំនឿចំពោះព្យាការីមូហាំម៉ា ត់)ឲ្យមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងនឹងអ្នករហូតដល់ថ្ងៃ បរលោក តាមរយៈបណ្ដា ភស្តុតាងនិងភាពខ្លាំងក្លា។ ក្រោយមក ពួកអ្នកនឹងវិលត្រឡប់មកកាន់យើង(អល់ឡោះ)តែមួយគត់នៅថ្ងៃបរលោក ហើយយើងនឹងកាត់ សេចក្ដីរវាងពួកអ្នកដោយភាពយុត្តិធម៌បំផុតនូវអ្វីដែលពួកអ្នកធ្លា ប់ខ្វែងគំនិតគ្នា ក្នុងរឿងនោះ។
فَأَمَّا ٱلَّذِينَ كَفَرُوا۟ فَأُعَذِّبُهُمْ عَذَابًۭا شَدِيدًۭا فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿٥٦﴾
រីឯពួកដែលប្រឆាំងនឹងអ្នក និងប្រឆាំងជាមួយសេចក្តីពិតដែលអ្នកបាននាំទៅកាន់ពួកគេនោះ ពិតប្រាកដណាស់ យើងនឹងដាក់ទណ្ឌ កម្មពួកគេនូវទណ្ឌ កម្មដ៏ធ្ងន់ធ្ងរ បំផុតក្នុងលោកិយ ដោយការសម្លាប់ ការចាប់ជាឈ្លើយសឹក ភាពអាម៉ាស់ និងប្រការផ្សេងទៀត និងនៅថ្ងៃបរលោក ពួកគេនឹងទទូលនូវទណ្ឌកម្មនៃភ្លើងនរក។ ហើយសម្រាប់ពួកគេគឺគ្មា នអ្នកដែលអាចជួយការពារពួកគេពីទណ្ឌ កម្មបានឡើយ។
وَأَمَّا ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ فَيُوَفِّيهِمْ أُجُورَهُمْ ۗ وَٱللَّهُ لَا يُحِبُّ ٱلظَّـٰلِمِينَ ﴿٥٧﴾
រីឯបណ្ដា អ្នកដែលមានជំនឿចំពោះអ្នក(ព្យាការីអ៊ីសា) និងមានជំនឿចំពោះសេចក្តីពិតដែលអ្នកបាននាំមកកាន់ពួកគេ ហើយពួកគេបានសាងទង្វើកុសលនានា ដូច ជាការសឡាត(ថ្វាយបង្គំ) ការបរិច្ចាគហ្សាកាត់ ការកាន់អំណត់បួស និងការភ្ជាប់ចំណងសាច់សាលោហិតជាដើមនោះ ពិតប្រាកដណាស់ អល់ឡោះនឹងប្រទានឱ្យ ពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេយ៉ាងពេញលេញ ដោយមិនមានការកាត់បន្ថយអ្វីមួយអំពីវាឡើយ។ ហើយការរៀបរាប់នេះ គឺចំពោះអ្នកដែលដើរតាមព្យា ការីអ៊ីសា(យេស៊ូគ្រឹស្ត)មុននឹងគេបានតែងតាំងព្យាការីមូហាំម៉ា ត់ជាអ្នកនាំសារ ដែលព្យាការីអ៊ីសាបានផ្តល់ដំណឹ ងរីករាយ(ពីការមកដល់របស់ព្យាការីមូហំាម៉ា ត់)នេះ ដោយខ្លួនគាត់ផ្ទាល់។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានឡើយ ហើយក្នុងចំណោមការបំពានដ៏ធេងនោះ គឺការធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះ ជាម្ចា ស់ និងការប្រឆាំងចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់។
ذَٰلِكَ نَتْلُوهُ عَلَيْكَ مِنَ ٱلْـَٔايَـٰتِ وَٱلذِّكْرِ ٱلْحَكِيمِ ﴿٥٨﴾
ដំណឹ ងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ដែលយើងបានពិពណ៌ នាប្រាប់អ្នក(ព្យាការីមូហាំម៉ា ត់)នោះហើយគឺជាភស្ដុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ទៅលើភាពត្រឹម ត្រូវនៃអ្វីដែលបានបញ្ចុះទៅឲ្យអ្នកហើយវាគឺជាការរំលឹកមួយសម្រាប់បណ្តា អ្នកដែលកោតខ្លា ច ជារឿងពិតមួយដោយមិនមែនជាការប្រឌិតឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ مَثَلَ عِيسَىٰ عِندَ ٱللَّهِ كَمَثَلِ ءَادَمَ ۖ خَلَقَهُۥ مِن تُرَابٍۢ ثُمَّ قَالَ لَهُۥ كُن فَيَكُونُ ﴿٥٩﴾
ពិតប្រាកដណាស់ ការប្រៀបធៀបការបងើ្កតព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ចំពោះអល់ឡោះនោះ គឺប្រៀបដូចជាជាការដែលទ្រង់បានបង្កើតព្យាការី អាហ្ទាំ(អាដាម)អំពីដីដោយគ្មានឪពុកម្តាយដូច្នោះដែរ។ តាមពិត ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់គាត់ថាៈ “ចូរឯងកើតជាមនុស្សចុះ”។ ពេលនោះ គាត់(អាហ្ទាំ)ក៏ កើតឡើងភ្លាមដូចអ្វីដែលទ្រង់មានចេតនា។ ដូចនេះ តើពួកគេអះអាងថា ពិតណាស់ រូបគាត់(ព្យាការីអ៊ីសាឬយេស៊ូគ្រឹស្ត) គឺជាព្រះជាម្ចាស់ដោយហេតុផលថា រូប គាត់ត្រូវបានគេបង្កើតមកដោយគ្មានឪពុកយ៉ាងដូចម្តេច ទាំងដែលពួកគេបានទទួលស្គាល់ថា ពិតណាស់ ព្យាការីអាហ្ទាំ(អាដាម)គឺជាមនុស្សលោក ខណៈដែល គាត់ត្រូវបានគេបង្កើតដោយគ្មា នឪពុកម្តា យដែរនោះ?
ٱلْحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ ٱلْمُمْتَرِينَ ﴿٦٠﴾
សេចក្តីពិតដែលគ្មានការសង្ស័យនៅក្នុងវាក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) វាគឺការពិតដែលម្ចាស់របស់អ្នក(មូហាំម៉ា ត់)បានបញ្ចុះមកកាន់អ្នក។ ដូចេ្នះ ចូរ អ្នកកុំស្ថិតក្នុងចំណោមអ្នកដែលមានភាពមន្ទិលសង្ស័យឲ្យសោះ។ ផ្ទុយទៅវិញ អ្នកត្រូវមានភាពនឹងនរនៅលើសេចក្តីពិតដែលអ្នកកំពុងតែស្ថិតនៅលើវានេះ។
فَمَنْ حَآجَّكَ فِيهِ مِنۢ بَعْدِ مَا جَآءَكَ مِنَ ٱلْعِلْمِ فَقُلْ تَعَالَوْا۟ نَدْعُ أَبْنَآءَنَا وَأَبْنَآءَكُمْ وَنِسَآءَنَا وَنِسَآءَكُمْ وَأَنفُسَنَا وَأَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ ٱللَّهِ عَلَى ٱلْكَـٰذِبِينَ ﴿٦١﴾
ហេតុនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ា ត់)ក្នុងចំណោមពួកណាសរ៉នី(ពួកគ្រឹស្ទាន)នៃតំបន់ណាច់រ៉ន អំពីរឿងរ៉ាវរបស់ព្យាការីអ៊ីសា ដោយអះអាងថា រូបគាត់មិនមែនជាខ្ញុំបម្រើរបស់អល់ឡោះ ក្រោយពីចំណេះដឹងដ៏ត្រឹមត្រូវអំពីរឿងនោះបានមកដល់អ្នកហើយនោះ ចូរអ្នកពោលទៅកាន់ពួក គេថាៈ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួក យើងនិងខ្លួនពួកអ្នក ហើយពួកយើងនឹងជួបជុំគ្នាទាំងអស់។ បន្ទាប់មក ពួកយើងនឹងអង្វរករបួងសួងទៅកាន់អល់ឡោះជាម្ចាស់ឱ្យដាក់បណ្ដា សារបស់ទ្រង់ទៅលើ ពួកដែលភូតកុហកក្នុងចំណោមពួកយើងនិងក្នុងចំណោមពួកអ្នក។
إِنَّ هَـٰذَا لَهُوَ ٱلْقَصَصُ ٱلْحَقُّ ۚ وَمَا مِنْ إِلَـٰهٍ إِلَّا ٱللَّهُ ۚ وَإِنَّ ٱللَّهَ لَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٦٢﴾
ពិតប្រាកដណាស់ រឿងរ៉ាវរបស់ព្យាការីអ៊ីសាដែលយើងបានរំលឹកប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ា ត់)នេះ គឺជាដំណឹ ងពិតដែលគ្មានការភូតកុហកនិងការសង្ស័យ ក្នុងវានោះទេ។ ហើយគ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីអល់ឡោះតែមួយគត់ឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាម្ចា ស់មហា ខ្លាំងពូកែបំផុតចំពោះអំណាចរបស់ទ្រង់ មហាគតិបណ្ឌិ តក្នុងការគ្រប់គ្រងការដាក់បទបញ្ជា និងការបង្កើតរបស់ទ្រង់។
فَإِن تَوَلَّوْا۟ فَإِنَّ ٱللَّهَ عَلِيمٌۢ بِٱلْمُفْسِدِينَ ﴿٦٣﴾
តែប្រសិនបើពួកគេងាកចេញពីការពិតដែលអ្នកបាននាំមក ដោយពួកគេមិនដើរតាមអ្នកទេនោះ វានោះគឺជាភាពមហន្តរាយរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្មនៅលើផែនដី ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើនោះវិញជាមិនខាន។
قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ تَعَالَوْا۟ إِلَىٰ كَلِمَةٍۢ سَوَآءٍۭ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا ٱللَّهَ وَلَا نُشْرِكَ بِهِۦ شَيْـًۭٔا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًۭا مِّن دُونِ ٱللَّهِ ۚ فَإِن تَوَلَّوْا۟ فَقُولُوا۟ ٱشْهَدُوا۟ بِأَنَّا مُسْلِمُونَ ﴿٦٤﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថាៈ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ក្នុងចំណោមពួកយូដា និងពូកណាសរ៉នី(ពួកគ្រឹស្ទាន)! សូមពួកអ្នកមកទីនេះ យើងនឹងរួបរួមគ្នា នៅលើពាក្យសំដីមួយដែលសើ្មភាពគ្នា រវាងពួកយើងទាំងអស់គ្នា នោះគឺ ពួកយើងត្រូវគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ ដោយ ពួកយើងមិនត្រូវគោរពសក្ការៈអ្នកផ្សេងក្រៅពីទ្រង់ឡើយ ទោះបីជាពួកវាមានឋានៈខ្ពង់ខ្ពស់យ៉ា ងណាក៏ដោយ។ ហើយពួកយើងក៏មិនត្រូវយកគ្នាឯង(មនុស្សលោក ដូចគ្នា)ធ្វើជាម្ចាស់ ដោយគោរពក្ការៈនិងគោរពប្រតិបត្តិ(ចំពោះពួកគេ)ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេនៅបែរចេញពីសេចក្តីពិត និងភាពស្មើគ្នា ដែលអ្នកបានអំពាវនាវពួកគេទៅកាន់វានោះ ចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកធ្វើសាក្សីផងថា ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)ដែលគោរពតាមទ្រង់ដោយការប្រតិបត្តិតាម។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تُحَآجُّونَ فِىٓ إِبْرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوْرَىٰةُ وَٱلْإِنجِيلُ إِلَّا مِنۢ بَعْدِهِۦٓ ۚ أَفَلَا تَعْقِلُونَ ﴿٦٥﴾
ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)! ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នាក្នុងសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) ដោយពួកយូដាអះអាងថា ពិត ប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាយូដា ហើយពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញអះអាងថា ព្យាការីអ៊ីព្រហ៊ីមកាន់តាមសាសនាគ្រឹស្ទាន ខណៈដែល ពួកអ្នកដឹងថា ជាការពិតណាស់ សាសនាយូដា និងសាសនាគ្រឹស្ទាន គឺកើតក្រោយពីការស្លាប់របស់អ៊ីព្រហ៊ីមរយៈពេលយ៉ា ងយូរ(រាប់រយឆ្នាំ)នោះ។ តើពួកអ្នកមិន ពិចារណាចំពោះពាក្យសម្តី និងការអះអាងដែលខុសឆ្គងនិងមិនត្រឹមត្រូវរបស់ពួកអ្នកទេឬ?
هَـٰٓأَنتُمْ هَـٰٓؤُلَآءِ حَـٰجَجْتُمْ فِيمَا لَكُم بِهِۦ عِلْمٌۭ فَلِمَ تُحَآجُّونَ فِيمَا لَيْسَ لَكُم بِهِۦ عِلْمٌۭ ۚ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ ﴿٦٦﴾
ពួកអ្នក(ឱពួកអះលីគីតាប)បានជជែកដេញដោលជាមួយនឹងព្យាការីមូហាំម៉ា ត់ចំពោះអ្វីដែលអ្នកបានដឹងអំពីកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបានបញ្ចុះ ទៅលើពួកអ្នក។ តើហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿងព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ) និងសាសនារបស់គាត់ ដោយពួកអ្នកមិនបានដឹងអំពីវាសោះ ដោយសាររឿងនោះមិនមាននៅក្នុងគម្ពីររបស់ពួកអ្នក ហើយបណ្តាព្យាការីរបស់ពួកអ្នក ក៏មិនបាននាំមកផងដែរនោះ? ហើយអល់ឡោះដឹងនូវរឿងរ៉ាវជាក់ស្តែង ي ي តែពួកអ្នកមិនបានដឹងឡើយ។ និងផ្ទៃក្នុងរបស់វា
مَا كَانَ إِبْرَٰهِيمُ يَهُودِيًّۭا وَلَا نَصْرَانِيًّۭا وَلَـٰكِن كَانَ حَنِيفًۭا مُّسْلِمًۭا وَمَا كَانَ مِنَ ٱلْمُشْرِكِينَ ﴿٦٧﴾
ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ)មិនមែនស្ថិតនៅលើសាសនាយូដាឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ តែគាត់ជាអ្នកដែលចាកផុត ពីសាសនាដែលមិនត្រឹមត្រូវទាំងឡាយ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់ ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដូចដែលពួកមុស្ហរីគីនអារ៉ា ប់បានអះអាងនោះដែរ។
إِنَّ أَوْلَى ٱلنَّاسِ بِإِبْرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَـٰذَا ٱلنَّبِىُّ وَٱلَّذِينَ ءَامَنُوا۟ ۗ وَٱللَّهُ وَلِىُّ ٱلْمُؤْمِنِينَ ﴿٦٨﴾
ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមអ្វីដែលគាត់បាននាំមកក្នុងសម័យកាលរបស់គាត់ ហើយមនុស្សដែលជិតស្និទ្ធិនឹងគាត់(ព្យាការីអ៊ីព្រហ៊ីម)ដែរនោះ គឺព្យាការីមូហាំម៉ា ត់ និងបណ្ដា អ្នកដែលមានជំនឿចំពោះគាត់នៃប្រជាជាតិនេះ។ ហើយអល់ឡោះជា អ្នកជួយបណ្ដា អ្នកដែលមានជំនឿចំពោះទ្រង់ និងជាអ្នកថែរក្សាពួកគេ។
وَدَّت طَّآئِفَةٌۭ مِّنْ أَهْلِ ٱلْكِتَـٰبِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمْ وَمَا يَشْعُرُونَ ﴿٦٩﴾
ពួកមេដឹកនាំសាសនានៃពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) ពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)វង្វេងចេញពី សេចក្តីពិតដែលអល់ឡោះបានចង្អុលបង្ហាញពួកអ្នក។ តែពួកគេមិនអាចធ្វើឱ្យអ្នកណាម្នាក់វងេ្វងក្រៅពីខ្លួនពួកគេនោះទេ ពីព្រោះការព្យាយាមរបស់ពួកគេក្នុងការ ធ្វើឲ្យបណ្តា អ្នកមានជំនឿវង្វេងនោះ គឺជាការបន្ថែមនូវភាពវង្វេងទៅលើខ្លួនឯងប៉ុណ្ណោះ តែពួកគេមិនដឹងពីលទ្ធផលចុងក្រោយនៃទង្វើរបស់ពួកគេឡើយ។
يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَأَنتُمْ تَشْهَدُونَ ﴿٧٠﴾
ឱពួកអះលីគីតាបនៃពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)! ហេតុអី្វបានជាពួកអ្នកបដិសេធនឹងបណ្តា វាក្យខណ្ឌរបស់អល់ឡោះដែលបានបញ្ចុះទៅកាន់ពួកអ្នក ហើយនិងអ្វីដែលមានបញ្ជាក់នៅក្នុងវាអំពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់ ខណៈដែលពួកអ្នកដឹង លឺហើយថា ពិតណាស់ វាគឺជាការពិតដូចដែលមាន បញ្ជា ក់នៅក្នុងបណ្តា គម្ពីររបស់ពួកអ្នកហើយនោះ?
يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَلْبِسُونَ ٱلْحَقَّ بِٱلْبَـٰطِلِ وَتَكْتُمُونَ ٱلْحَقَّ وَأَنتُمْ تَعْلَمُونَ ﴿٧١﴾
ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការពិតដែលគេបានគេបញ្ចុះនៅក្នុងបណ្តា គម្ពីររបស់ពួកអ្នកនឹងប្រការមិនពិតដែលពួកអ្នកមាន ហើយពួកអ្នក លាក់បាំងការពិតនិងការចង្អុលបង្ហាញដែលមាននៅក្នុងបណ្តា គម្ពីរ ដែលក្នុងចំណោមនោះ គឺ(ភស្តុតាងបញ្ជាក់ពី)ភាពជាព្យាការីដ៏ពិតប្រាកដរបស់ព្យាការីមូហាំ ម៉ា ត់ខណៈដែលពួកអ្នកបានដឹងអំពីការពិត និងការចង្អុលបង្ហា ញហើយនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالَت طَّآئِفَةٌۭ مِّنْ أَهْلِ ٱلْكِتَـٰبِ ءَامِنُوا۟ بِٱلَّذِىٓ أُنزِلَ عَلَى ٱلَّذِينَ ءَامَنُوا۟ وَجْهَ ٱلنَّهَارِ وَٱكْفُرُوٓا۟ ءَاخِرَهُۥ لَعَلَّهُمْ يَرْجِعُونَ ﴿٧٢﴾
يرجعون ហើយមានមួយក្រុមក្នុងចំណោមអ្នកចេះដឹងនៃពួកយូដាបាននិយាយថាៈ ចូរពួកអ្នកមានជំនឿចំពោះគម្ពីរគួរអានដែលគេបានបញ្ចុះឱ្យបណ្ដា អ្នកមានជំនឿ នៅពេលព្រឹក ហើយត្រូវបដិសេធនឹងវាវិញនៅពេលល្ងាច សង្ឃឹមថាពួកគេ(អ្នកមានជំនឿ)នឹងមានការសង្ស័យចំពោះសាសនារបស់ពួកគេ ដោយសារតែការ បដិសេធរបស់ពួកអ្នកចំពោះវា(គម្ពីរគួរអាន)បន្ទាប់ពីពួកអ្នកមានជំនឿ ហើយពួកគេនឹងងាកចេញពីសាសនារបស់ពួកគេវិញ ដោយពួកគេពោលថាៈ ពួកគេ(ពួក យូដា) គឺមានការយល់ដឹងពីបណ្តា គម្ពីររបស់អល់ឡោះជាងពួកយើងហើយពិតណាស់ ពួកគេក៏បានចាកចេញពីសាសនានេះវិញដែរ។
وَلَا تُؤْمِنُوٓا۟ إِلَّا لِمَن تَبِعَ دِينَكُمْ قُلْ إِنَّ ٱلْهُدَىٰ هُدَى ٱللَّهِ أَن يُؤْتَىٰٓ أَحَدٌۭ مِّثْلَ مَآ أُوتِيتُمْ أَوْ يُحَآجُّوكُمْ عِندَ رَبِّكُمْ ۗ قُلْ إِنَّ ٱلْفَضْلَ بِيَدِ ٱللَّهِ يُؤْتِيهِ مَن يَشَآءُ ۗ وَٱللَّهُ وَٰسِعٌ عَلِيمٌۭ ﴿٧٣﴾
ه ហើយពួកគេ(ពួកយូដា)បាននិយាយទៀតថាៈចូរពួកអ្នកកុំជឿជាក់(មានជំនឿ)លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នក នាំសារមូហាំម៉ាត់)ពោលចុះថាៈពិតប្រាកដណាស់ ការចង្អុលបង្ហាញទៅរកសេចក្តីពិតនោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ មិនមែនស្ថិតនៅលើការប្រឆាំង និងការចចេសរឹងរូសរបស់ពួកអ្នកនោះទេ។(ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លា ចគេផ្ដល់ឱ្យនរណាម្នា ក់នូវប្រការដែលល្អប្រសើរដូចអ្វីដែលគេបាន ផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លា ចពួកគេអាចយកឈ្នះពួកអ្នកនៅចំពោះមុខម្ចា ស់របស់ពួកអ្នក ប្រសិនបើពួកអ្នកទទួលស្គា ល់នូវអ្វីដែលគេបានបញ្ចុះទៅលើពួកគេ នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះ ដោយទ្រង់ប្រទានវា ដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយបំផុតចំពោះការប្រោសប្រទាន មហាដឹងបំផុតចំពោះជនណា ដែលស័ក្ដិសមនឹងទទួលបានវា។
يَخْتَصُّ بِرَحْمَتِهِۦ مَن يَشَآءُ ۗ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ ﴿٧٤﴾
អល់ឡោះមានសិទ្ធិកំណត់ក្ដីមេត្ដាករុណារបស់ទ្រង់ទៅលើបុគ្គលណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ា ខ្លូករបស់ទ្រង់ ដោយទ្រង់ប្រោសប្រទានដល់គេនូវការ ចង្អុលបង្ហា ញ ភាពជាព្យាការីនិងប្រភេទនៃការប្រោសប្រទានផ្សេងៗទៀត។ ហើយ អល់ឡោះមានសប្បុរសធម៌ដ៏ធំធេងបំផុតមិនអាចគណនាបាន។
۞ وَمِنْ أَهْلِ ٱلْكِتَـٰبِ مَنْ إِن تَأْمَنْهُ بِقِنطَارٍۢ يُؤَدِّهِۦٓ إِلَيْكَ وَمِنْهُم مَّنْ إِن تَأْمَنْهُ بِدِينَارٍۢ لَّا يُؤَدِّهِۦٓ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَآئِمًۭا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لَيْسَ عَلَيْنَا فِى ٱلْأُمِّيِّـۧنَ سَبِيلٌۭ وَيَقُولُونَ عَلَى ٱللَّهِ ٱلْكَذِبَ وَهُمْ يَعْلَمُونَ ﴿٧٥﴾
ហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទារវិញញឹកញាប់ ដដែលៗ(ទើបគេ ព្រមប្រគល់ឲ្យ)។ នោះគឺដោយសារតែពាក្យសម្តី និងការគិតស្មានដែលមិនត្រឹមត្រូវរបស់ពួកគេថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការស៊ីទ្រព្យសម្បត្តិរបស់ ពួកអារ៉ាប់ដែលជាអនក្ខរជននោះឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានអនុញ្ញាតវាដល់ពួកយើង។ ពួកគេនិយាយកុហកបែបនេះ ខណៈដែលពួកគេដឹងថា វា ជាការភូតកុហករបស់ពួកគេទៅលើអល់ឡោះហើយនោះ។
بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلْمُتَّقِينَ ﴿٧٦﴾
រឿងនោះមិនមែនដូចអ្វីដែលពួកគេបានអះអាងនោះទេ ផ្ទុយទៅវិញ ពួកគេនឹងទទួលទោសពៃរ៍(ពីអល់ឡោះ)។ ក៏ប៉ុន្តែ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យា របស់គេជាមួយនឹងអល់ឡោះ ដូចជាការមានជំនឿនឹងទ្រង់និងបណ្តា អ្នកនាំសាររបស់ទ្រង់ ហើយបានបំពេញនូវកិច្ចសន្យារបស់ពួកគេជាមួយមនុស្សលោក ដោយ គេបំពេញនូវសេចក្តីទុកចិត្ត(របស់អ្នកដទៃ)ព្រមទាំងគោរពកោតខ្លា ចអល់ឡោះដោយអនុវត្តតាមរាល់បទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាពីបម្រាមទាំងឡាយ ដែលទ្រង់បានហាមឃាត់នោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រឡាញ់បណ្ដា អ្នកដែលកោតខ្លាច ហើយទ្រង់នឹងតបស្នងដល់ពួកគេលើទង្វើនោះនូវការតបស្នង ដ៏ប្រពៃបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ ٱلَّذِينَ يَشْتَرُونَ بِعَهْدِ ٱللَّهِ وَأَيْمَـٰنِهِمْ ثَمَنًۭا قَلِيلًا أُو۟لَـٰٓئِكَ لَا خَلَـٰقَ لَهُمْ فِى ٱلْـَٔاخِرَةِ وَلَا يُكَلِّمُهُمُ ٱللَّهُ وَلَا يَنظُرُ إِلَيْهِمْ يَوْمَ ٱلْقِيَـٰمَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿٧٧﴾
ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឱ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីរ របស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយក កម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផលបុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឱ្យ ពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តីមេត្តា ករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសម្អា តពួកគេពីភាព កខ្វក់ បាបកម្មហើយនិងការប្រឆាំងនោះដែរ ហើយពួកគេនឹងទទួលទណ្ឌ កម្មដ៏ឈឺចាប់បំផុត។ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់ បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឲ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីររបស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយកកម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផល បុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឲ្យពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តី មេត្តា ករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ហើយពួកគេនឹងទទួលទណ្ឌ កម្មដ៏ឈឺចាប់បំផុត។
وَإِنَّ مِنْهُمْ لَفَرِيقًۭا يَلْوُۥنَ أَلْسِنَتَهُم بِٱلْكِتَـٰبِ لِتَحْسَبُوهُ مِنَ ٱلْكِتَـٰبِ وَمَا هُوَ مِنَ ٱلْكِتَـٰبِ وَيَقُولُونَ هُوَ مِنْ عِندِ ٱللَّهِ وَمَا هُوَ مِنْ عِندِ ٱللَّهِ وَيَقُولُونَ عَلَى ٱللَّهِ ٱلْكَذِبَ وَهُمْ يَعْلَمُونَ ﴿٧٨﴾
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយូដា គឺមានក្រុមមួយដែលរលាស់អណ្ដា តរបស់ពួកគេដោយរំលឹកនូវអ្វីដែលមិនមាននៅក្នុងគម្ពីរ តាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានបញ្ចុះមក ដើម្បីឱ្យពួកអ្នកគិតស្មានថា ពិតណាស់ ពួកគេកំពុងតែសូត្រគម្ពីរ។ តែតាមពិត វា(អ្វីដែលពួកគេសូត្រនោះ)មិនមែន ជាផ្នែកមួយនៃគម្ពីរតាវរ៉តឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការភូតកុហករបស់ពួកគេទៅលើអល់ឡោះប៉ុណ្ណោះ ហើយពួកគេនិយាយថាៈ អ្វីដែលពួកយើងកំពុង សូត្រនេះ គឺមកពីអល់ឡោះ តែតាមការពិត វាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើអល់ឡោះ ខណៈដែលពួកគេដឹងថា នោះ គឺជាការកុហករបស់ពួកគេចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ហើយនោះ។
مَا كَانَ لِبَشَرٍ أَن يُؤْتِيَهُ ٱللَّهُ ٱلْكِتَـٰبَ وَٱلْحُكْمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُوا۟ عِبَادًۭا لِّى مِن دُونِ ٱللَّهِ وَلَـٰكِن كُونُوا۟ رَبَّـٰنِيِّـۧنَ بِمَا كُنتُمْ تُعَلِّمُونَ ٱلْكِتَـٰبَ وَبِمَا كُنتُمْ تَدْرُسُونَ ﴿٧٩﴾
មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរដែលទ្រង់បានបញ្ចុះទៅកាន់គេ ហើយទ្រង់ក៏បានប្រទានឲ្យគេនូវចំណេះដឹង និងការយល់ដឹង ហើយទ្រង់ បានជ្រើសរើសរូបគេធ្វើជាព្យាការី រួចមក គេនិយាយទៅកាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ គេត្រូវនិយាយទៅកាន់ពួកគេ(មនុស្សលោក)ថាៈ ចូរពួកអ្នកតាំងខ្លួនជាចេះដឹងជ្រៅជ្រះ និងកោតខ្លា ចដោយស្មោះត្រង់ចំពោះអល់ឡោះ ហើយអប់រំមនុស្ស និងដោះ ស្រាយនូវកិច្ចការរបស់ពួកគេ តាមរយៈការបង្រៀនរបស់ពួកអ្នកដល់មនុស្សនូវគម្ពីរដែលគេបានបញ្ចុះមក និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រអំពីវា ទាំង ការទន្ទេញ និងការយល់ដឹងកន្លងមក។
وَلَا يَأْمُرَكُمْ أَن تَتَّخِذُوا۟ ٱلْمَلَـٰٓئِكَةَ وَٱلنَّبِيِّـۧنَ أَرْبَابًا ۗ أَيَأْمُرُكُم بِٱلْكُفْرِ بَعْدَ إِذْ أَنتُم مُّسْلِمُونَ ﴿٨٠﴾
ហើយគេក៏មិនគប្បីផងដែរក្នុងការប្រើពួកអ្នកឱ្យយកបណ្តា ម៉ាឡាអ៊ីកាត់(ទេវតា) និងបណ្តា ព្យាការីទាំងឡាយធ្វើជាម្ចាស់ ដោយពួកអ្នកគោរពសក្ការៈចំពោះពួកគេ ក្រៅពីអល់ឡោះនោះ។ តើសមទេដែលគេប្រើពួកអ្នកឱ្យប្រឆាំងនឹងអល់ឡោះបន្ទាប់ពីពួកអ្នកគោរពតាមទ្រង់ និងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)ហើយ នោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذْ أَخَذَ ٱللَّهُ مِيثَـٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيْتُكُم مِّن كِتَـٰبٍۢ وَحِكْمَةٍۢ ثُمَّ جَآءَكُمْ رَسُولٌۭ مُّصَدِّقٌۭ لِّمَا مَعَكُمْ لَتُؤْمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥ ۚ قَالَ ءَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِى ۖ قَالُوٓا۟ أَقْرَرْنَا ۚ قَالَ فَٱشْهَدُوا۟ وَأَنَا۠ مَعَكُم مِّنَ ٱلشَّـٰهِدِينَ ﴿٨١﴾
ى ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលអល់ឡោះបានយកកិច្ចសន្យាយ៉ា ងម៉ឺងម៉ា ត់ពីបណ្ដា ព្យាការីទាំងឡាយ ដោយទ្រង់មានបន្ទូលទៅកាន់ពួក គេថាៈ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរដែលយើងបានបញ្ចុះវាទៅឲ្យពួកអ្នក ហើយនិងភាពឈ្លាសវៃដែលយើងបានបង្រៀនដល់ពួកអ្នក ហើយ ម្នា ក់ៗក្នុងចំណោមពួកអ្នកបានឈានទៅដល់ឋានៈដ៏ខ្ពង់ខ្ពស់ បន្ទា ប់មក អ្នកនាំសារមួយរូបអំពីយើង(គឺព្យាការីមូហាំម៉ា ត់)បានមកដល់ពួកអ្នកដើម្បីបញ្ជា ក់ទៅលើ គម្ពីរ និងភាពឈ្លាសវៃដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែជឿនូវអ្វីដែលគេបាននាំមក ហើយនិងជួយគាំទ្រនិងដើរតាមគេដែរ។ ដូចនេះ តើពួក អ្នក(ឱបណ្តា ព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេ(បណ្តា ព្យាការី)បានឆ្លើយថាៈ ពួកយើង ព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកធ្វើសាក្សីលើខ្លួនឯង និងទៅលើប្រជាជាតិរបស់ពួកអ្នកចុះ យើងក៏ជាអ្នកធ្វើសាក្សីទៅលើពួកអ្នក និង ប្រជាជាតិរបស់ពួកអ្នកជាមួយនឹងពួកអ្នកដែរ។
فَمَن تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلْفَـٰسِقُونَ ﴿٨٢﴾
ដូចនេះ ជនណាហើយដែលបានងាកចេញក្រោយពីកិច្ចសន្យានេះ ដោយការធ្វើសាក្សីពីអល់ឡោះ និងបណ្តា អ្នកនាំសាររបស់ទ្រង់ហើយនោះ ពួកទាំងនោះហើយ គឺជាពួកដែលចាកចេញពីសាសនារបស់អល់ឡោះ និងពីការគោរពប្រតិបត្តិទ្រង់។
أَفَغَيْرَ دِينِ ٱللَّهِ يَبْغُونَ وَلَهُۥٓ أَسْلَمَ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ طَوْعًۭا وَكَرْهًۭا وَإِلَيْهِ يُرْجَعُونَ ﴿٨٣﴾
៨៣. ដូច្នេះ តើពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងពីការគោរពប្រតិបត្តិទ្រង់ទាំងនោះ ពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនា របស់អល់ឡោះ(សាសនាឥស្លាម)ដែលទ្រង់បានជ្រើសរើសសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឬ ខណៈដែលបណ្តា អ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែ ប្រគល់ខ្លួនចំពោះទ្រង់ដោយការស្ម័គ្រចិត្ត ដូចជាបណ្តា អ្នកដែលមានជំនឿ និងមិនស្ម័គ្រចិត្ដ ដូចជាពួកគ្មានជំនឿនោះ? បន្ទាប់មក រាល់ម៉ាខ្លូក(អ្វីដែលអល់ឡោះ បង្កើត)ទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់នៅថ្ងៃបរលោកដើម្បីជំនុំជំរះ និងទទួលការតបស្នង។
قُلْ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ عَلَيْنَا وَمَآ أُنزِلَ عَلَىٰٓ إِبْرَٰهِيمَ وَإِسْمَـٰعِيلَ وَإِسْحَـٰقَ وَيَعْقُوبَ وَٱلْأَسْبَاطِ وَمَآ أُوتِىَ مُوسَىٰ وَعِيسَىٰ وَٱلنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍۢ مِّنْهُمْ وَنَحْنُ لَهُۥ مُسْلِمُونَ ﴿٨٤﴾
ى ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពួកយើងមានជំនឿលើអល់ឡោះជាព្រះជាម្ចាស់ និងប្រតិបត្តិតាមទ្រង់ចំពោះអ្វីដែលទ្រង់បានបង្គាប់ប្រើ ហើយពួក យើងមានជំនឿលើវ៉ាហ៊ី(សារ)ដែលគេបានបញ្ចុះមកលើពួកយើង និងអ្វី(សារ)ដែលគេបានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអ៊ីល ព្យាការីអ៊ីស្ហាក និងព្យា ការីយ៉ា ក់កូប។ ពួកយើងក៏មានជំនឿផងដែរនឹងអ្វីដែលគេបានបញ្ចុះទៅលើបណ្តា ព្យាការីទាំងឡាយក្នុងចំណោមកូនចៅរបស់ព្យាការីយ៉ា ក់កូប ហើយនិងអ្វីដែលគេ បានផ្តល់ឱ្យព្យាការីមូសា ព្យាការីអ៊ីសា និងបណ្ដា ព្យាការីទាំងអស់ នៃបណ្ដា គម្ពីរនិងបណ្ដា ភស្តុតាងទាំងឡាយដែលមកពីម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែក នរណាម្នាក់ក្នុងចំណោមពួកគេ ដោយមានជំនឿលើពួកគេ(អ្នកនាំសារ)មានចំនួន ហើយគ្មានជំនឿលើពួកគេមួយចំនួនទៀតនោះឡើយ ហើយពួកយើងគឺជាអ្នក គោរពតាម និងប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់។
وَمَن يَبْتَغِ غَيْرَ ٱلْإِسْلَـٰمِ دِينًۭا فَلَن يُقْبَلَ مِنْهُ وَهُوَ فِى ٱلْـَٔاخِرَةِ مِنَ ٱلْخَـٰسِرِينَ ﴿٨٥﴾
ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាដែលអល់ឡោះពេញចិត្ត គឺសាសនាអ៊ីស្លាមនោះ អល់ឡោះនឹងមិនទទួលយកសាសនានោះអំពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ខ្លួនឯងق ដោយពួកគេនឹងត្រូវចូលឋាននរក។
كَيْفَ يَهْدِى ٱللَّهُ قَوْمًۭا كَفَرُوا۟ بَعْدَ إِيمَـٰنِهِمْ وَشَهِدُوٓا۟ أَنَّ ٱلرَّسُولَ حَقٌّۭ وَجَآءَهُمُ ٱلْبَيِّنَـٰتُ ۚ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿٨٦﴾
តើឱ្យអល់ឡោះផ្តល់ការចង្អុលបង្ហា ញឲ្យ(ពួកគេ)មានជំនឿចំពោះទ្រង់និងអ្នកនាំសាររបស់ទ្រង់យ៉ា ងដូចម្តេចចំពោះក្រុមមួយដែលបានប្រឆាំងបន្ទា ប់ពីពួកគេមាន ជំនឿចំពោះអល់ឡោះ ហើយពួកគេក៏បានទទួលស្គា ល់ដែរថាៈ ពិតប្រាកដណាស់ អ្វីដែលអ្នកនាំសារមូហាំម៉ា ត់ បាននាំមកនោះ គឺជាសេចក្តីពិត ហើយភស្ដុតាងទាំ بلغ គម្ពីរគួរអាន · តាហ្វសៀរ ងឡាយដ៏ច្បាស់លាស់ដែលបង្ហា ញពីភាពត្រឹមត្រូវទៅលើរឿងនោះក៏បានមកដល់ពួកគេដែរនោះ? ហើយអល់ឡោះមិនផ្តល់ការចង្អុលបង្ហា ញទៅរកសេចក្តីជំនឿ ឡើយចំពោះក្រុមដែលបំពាន ដែលពួកគេបានជ្រើសរើសយកភាពវង្វេងជំនួសឲ្យការចង្អុលបង្ហា ញនោះ។
أُو۟لَـٰٓئِكَ جَزَآؤُهُمْ أَنَّ عَلَيْهِمْ لَعْنَةَ ٱللَّهِ وَٱلْمَلَـٰٓئِكَةِ وَٱلنَّاسِ أَجْمَعِينَ ﴿٨٧﴾
ជាការពិតណាស់ ចំពោះពួកបំពានដែលពួកគេបានជ្រើសរើសយកប្រការមិនពិតទាំងនោះ ការតបស្នងរបស់ពួកគេ គឺត្រូវបណ្តា សាពីអល់ឡោះ ពីបណ្តា ម៉ាឡាអ៊ី កាត់និងពីមនុស្សលោកទាំងអស់។ដូច្នេះ ពួកគេត្រូវបានគេបណ្តេ ញចេញឆ្ងា យអំពីក្តីមេត្តា ករុណារបស់អល់ឡោះ។
خَـٰلِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ ٱلْعَذَابُ وَلَا هُمْ يُنظَرُونَ ﴿٨٨﴾
ពួកគេនឹងស្ថិតនៅក្នុងឋាននរកជាអមតៈ ដោយពួកគេមិនអាចចេញពីទីនោះបានឡើយ។ ហើយទណ្ឌកម្មមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយ ពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យសារភាពកំហុស និងសុំការអធ្យាស្រ័យនោះដែរ។
إِلَّا ٱلَّذِينَ تَابُوا۟ مِنۢ بَعْدِ ذَٰلِكَ وَأَصْلَحُوا۟ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ ﴿٨٩﴾
លើកលែងតែបណ្ដា អ្នកដែលបានវិលត្រឡប់ទៅរកអល់ឡោះបន្ទាប់ពីការគ្មានជំនឿ និងការបំពានរបស់ពួកគេ ព្រមទាំងបានកែប្រែនូវទង្វើរបស់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលសារភាពទោសកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះ គេ។
إِنَّ ٱلَّذِينَ كَفَرُوا۟ بَعْدَ إِيمَـٰنِهِمْ ثُمَّ ٱزْدَادُوا۟ كُفْرًۭا لَّن تُقْبَلَ تَوْبَتُهُمْ وَأُو۟لَـٰٓئِكَ هُمُ ٱلضَّآلُّونَ ﴿٩٠﴾
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿក្រោយពីការមានជំនឿរបស់ពួកគេ ហើយពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ រហូតដល់ពួកគេបាន ឃើញសេចក្តីស្លា ប់ផ្ទា ល់នឹងភ្នែកនោះ គេនឹងមិនទទួលយកការសារភាពកំហុសរបស់ពួកគេឡើយនៅពេលដែលសេចក្តីស្លា ប់បានមកដល់ពួកគេ(ហៀបនឹង ស្លា ប់)ហើយនោះ ព្រោះថា វាហួសពេលហើយ។ហើយពួកទាំងនោះ គឺជាពួកដែលវង្វេងចេញពីមាគ៌ា ត្រឹមត្រូវដែលនាំទៅរកអល់ឡោះជាម្ចា ស់។
إِنَّ ٱلَّذِينَ كَفَرُوا۟ وَمَاتُوا۟ وَهُمْ كُفَّارٌۭ فَلَن يُقْبَلَ مِنْ أَحَدِهِم مِّلْءُ ٱلْأَرْضِ ذَهَبًۭا وَلَوِ ٱفْتَدَىٰ بِهِۦٓ ۗ أُو۟لَـٰٓئِكَ لَهُمْ عَذَابٌ أَلِيمٌۭ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿٩١﴾
عذاب أليم وما لهم من نصرين ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ បើទោះជាគេមានមាសប្រាក់ពេញផែនដី ហើយគេយកវាទាំង អស់មកលោះខ្លួនគេឱ្យរួចផុតពីភ្លើងនរកក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីនរណាម្នា ក់ក្នុងចំណោមពួកគេដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវទទួល ទណ្ឌ កម្មដ៏សែនឈឺចាប់បំផុតហើយពួកគេពុំមានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌ កម្មនាថ្ងៃបរលោកនោះឡើយ។
لَن تَنَالُوا۟ ٱلْبِرَّ حَتَّىٰ تُنفِقُوا۟ مِمَّا تُحِبُّونَ ۚ وَمَا تُنفِقُوا۟ مِن شَىْءٍۢ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌۭ ﴿٩٢﴾
ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)មិនទាន់ទៅដល់ផលបុណ្យនៃមនុស្សល្អ និងឋានៈរបស់ពួកគេនោះឡើយ លុះត្រាតែពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិមួយចំនួន ដែលពួកអ្នកស្រឡាញ់ទៅក្នុងមាគ៌ារបស់អល់ឡោះ។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគនោះ ទោះតិចក្តី ច្រើនក្តី ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះ ការនៀត(ការប៉ង)របស់ពួកអ្នក និងទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេ(ដែលគេបានសាង)។ل
۞ كُلُّ ٱلطَّعَامِ كَانَ حِلًّۭا لِّبَنِىٓ إِسْرَٰٓءِيلَ إِلَّا مَا حَرَّمَ إِسْرَٰٓءِيلُ عَلَىٰ نَفْسِهِۦ مِن قَبْلِ أَن تُنَزَّلَ ٱلتَّوْرَىٰةُ ۗ قُلْ فَأْتُوا۟ بِٱلتَّوْرَىٰةِ فَٱتْلُوهَآ إِن كُنتُمْ صَـٰدِقِينَ ﴿٩٣﴾
ចំណី អាហារទាំងអស់ដែលល្អស្អាត គឺត្រូវបានអនុញ្ញាតចំពោះអម្បូរអ៊ីស្រាអែល(ទទួលទាន) ហើយគេមិនបានហាមឃាត់ពួកគេអំពីចំណី អាហារទាំងនោះឡើយ លើកលែងតែអ្វីដែលព្យាការីយ៉ា ក់កូបបានហាមឃាត់ទៅលើខ្លួនគាត់ផ្ទា ល់មុននឹងគេបានបញ្ចុះគម្ពីរតាវរ៉តប៉ុណ្ណោះមិនមែនដូចអ្វីដែលពួកយូដាបានអះអាងនោះទេ بلغ គម្ពីរគួរអាន · តាហ្វសៀរ ដែលថា តាមពិតការហាមឃាត់ទាំងនោះ គឺមាននៅក្នុងគម្ពីរតាវរ៉តនោះ។ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ចូរអ្នកយកគម្ពីរតាវរ៉តមក ហើយចូរ ពួកអ្នកអានវាមើល៍ ប្រសិនបើពួកអ្នកស្ថិតក្នុងចំណោមអ្នកដែលស្មោះត្រង់ចំពោះអ្វីដែលពួកអ្នកបានអះអាងមែននោះ។ ពេលនោះ ពួកគេក៏ទាល់ច្រក ហើយពួកគេ មិនបាននាំមកយកគម្ពីរនោះមកឡើយ។នេះហើយគឺជាឧទាហរណ៍ ដែលបង្ហា ញទៅលើការប្រឌិតរបស់ពួកគេទៅលើគម្ពីរតាវរ៉ត និងកែប្រែខ្លឹមសាររបស់វានោះ។
فَمَنِ ٱفْتَرَىٰ عَلَى ٱللَّهِ ٱلْكَذِبَ مِنۢ بَعْدِ ذَٰلِكَ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿٩٤﴾
ហើយជនណាដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចា ស់បន្ទា ប់ពីភស្តុតាងច្បាស់លាស់បានបង្ហា ញថា ពិតណាស់អ្វី(ចំណី អាហារ)ដែលព្យាការីយ៉ា ក់កូប បានហាមឃាត់នោះ គឺគ្រាន់តែជាការហាមឃាត់ទៅលើខ្លួនរបស់គាត់ផ្ទាល់ប៉ុណ្ណោះ ពុំមែនជាការហាមឃាត់មកពីអល់ឡោះជាម្ចាស់ទេនោះ ពួកទាំងនោះ គឺជាពួក ដែលបំពានទៅលើខ្លួនឯងដោយបោះបង់នូវសេចក្តីពិតបន្ទា ប់ពីភស្តុតាងត្រូវបានលាតត្រដាងដល់ពួកគេហើយនោះ។
قُلْ صَدَقَ ٱللَّهُ ۗ فَٱتَّبِعُوا۟ مِلَّةَ إِبْرَٰهِيمَ حَنِيفًۭا وَمَا كَانَ مِنَ ٱلْمُشْرِكِينَ ﴿٩٥﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ អ្វីដែលអល់ឡោះបានប្រាប់អំពីរឿងរ៉ាវរបស់ព្យាការីយ៉ាក់កូប និងរាល់អ្វីដែលទ្រង់បានបញ្ចុះមក ព្រមទាំងបណ្តា ច្បាប់ ទាំងឡាយនោះ គឺអល់ឡោះបានមានបន្ទូលពិត។ ហេតុនេះ ចូរពួកអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមចុះ។ ពិតប្រាកដណាស់ រូបគាត់គឺជាអ្នកដែលងាក ចេញពីសាសនាទាំងឡាយមករកសាសនាឥស្លា ម ហើយគាត់មិនប្រព្រឹត្តអំពើស្ហ៊ីរិកចំពោះអ្នកផ្សេងជាមួយនឹងអល់ឡោះជាម្ចា ស់ឡើយ។ إن أول بيت وضع للناس للذى ببكةمباركا وهدى للعلمين
إِنَّ أَوَّلَ بَيْتٍۢ وُضِعَ لِلنَّاسِ لَلَّذِى بِبَكَّةَ مُبَارَكًۭا وَهُدًۭى لِّلْعَـٰلَمِينَ ﴿٩٦﴾
ពិតប្រាកដណាស់ គេហដ្ឋា នដំបូងគេដែលត្រូវបានសាងសង់ឡើងនៅលើផែនដីសម្រាប់មនុស្សលោកទាំងអស់ដើម្បីធ្វើសក្កា រៈចំពោះអល់ឡោះជាម្ចា ស់នោះ គឺ គេហដ្ឋានរបស់អល់ឡោះដ៏ពិសិដ្ឋ(ពៃទុលឡោះអាល់ហារ៉ម)ដែលស្ថិតនៅទីក្រុងម៉ា ក្កះ ហើយវាគឺជាគេហដ្ឋានដែលពោរពេញទៅដោយពរជ័យ និងផ្ដល់ផល ប្រយោជន៍ជាច្រើនទាំងផ្នែកលោកិយនិងផ្នែកសាសនា។ហើយនៅក្នុងវា នោះដែរ គឺជាការចង្អុលបង្ហា ញដល់ពិភពលោកទាំងមូលផងដែរ។
فِيهِ ءَايَـٰتٌۢ بَيِّنَـٰتٌۭ مَّقَامُ إِبْرَٰهِيمَ ۖ وَمَن دَخَلَهُۥ كَانَ ءَامِنًۭا ۗ وَلِلَّهِ عَلَى ٱلنَّاسِ حِجُّ ٱلْبَيْتِ مَنِ ٱسْتَطَاعَ إِلَيْهِ سَبِيلًۭا ۚ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِىٌّ عَنِ ٱلْعَـٰلَمِينَ ﴿٩٧﴾
នៅក្នុងគេហដ្ឋាន(ពៃទុលឡោះអាល់ហារ៉ម)នោះ មានសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ដែលបញ្ជាក់ពីភាពថ្កុំថ្កើង និងឧត្តមភាពរបស់គាត់ ដូចជាការធ្វើធម្ម យាត្រាហាជ្ជី និងទីកន្លែងសម្រាប់ធ្វើធម្មយាត្រាហាជ្ជី។ ហើយក្នុងចំណោមសញ្ញាភស្តុតាងទាំងនោះដែរ គឺម៉ាកមអ៊ីព្រហ៊ីម ជាដុំថ្មដែលព្យាការីអ៊ីព្រហ៊ីមបានឈរ នៅលើវានៅពេលដែលគាត់មានបំណងលើកជញ្ជាំងកាក់ហ្ពះ។ ហើយក្នុងចំណោមសញ្ញា ភស្តុតាងទាំងនោះផងដែរនោះ គឺជនណាហើយដែលបានចូលទៅទីនោះ ភាពភ័យខ្លាចនឹងបាត់បង់ពីរូបគេ ហើយគេក៏នឹងមិនទទួលរងនូវការបៀតបៀនអ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើមនុស្សឲ្យធ្វើធម្ម យាត្រាហាជ្ជីនៅឯគេហដ្ឋា ន(ពៃទុលឡោះអាល់ហារ៉ម)នេះចំពោះជនណាក្នុងចំណោមពួកគេដែលមានសមត្ថភាពនិងលទ្ធភាពអាចទៅដល់ទីនោះ។ ហើយជនណា ដែលប្រឆាំងនឹងកាតព្វកិច្ចហាជ្ជីនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីពីអ្នកប្រឆាំងរូបនេះនោះឡើយ ហើយទ្រង់ក៏មិនត្រូវ ការអ្វីមូយពីពិភពទាំងអស់នោះដែរ។
قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَٱللَّهُ شَهِيدٌ عَلَىٰ مَا تَعْمَلُونَ ﴿٩٨﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ឱពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ហេតុអ្វីបានជាពួកអ្នកប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយ ដែលបញ្ជាក់ពីសច្ចភាពពិតរបស់ព្យាការីមូហាំម៉ា ត់ ហើយដែលក្នុងចំណោមនោះ ក៏មានអំណះអំណាង និងភស្តុតាងជាច្រើនពីគម្ពីរតាវរ៉ត និងគម្ពីរអិញជីលដែល បានបញ្ជាក់ប្រាប់នោះ? ហើយអល់ឡោះជាអ្នកឃើញបំផុតចំពោះទង្វើរបស់ពួកអ្នក និងជាសាក្សីទៅលើវាផងដែរ ហើយហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះ ទង្វើដែលអ្នកបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ يَـٰٓأَهْلَ ٱلْكِتَـٰبِ لِمَ تَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنْ ءَامَنَ تَبْغُونَهَا عِوَجًۭا وَأَنتُمْ شُهَدَآءُ ۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا تَعْمَلُونَ ﴿٩٩﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ឱពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ហេតុអ្វីបានជាពួកអ្នករារាំងអ្នកដែលមានជំនឿ ចំពោះអល់ឡោះពីសាសនារបស់ទ្រង់ ដោយពួកអ្នកចង់ឲ្យសាសនារបស់អល់ឡោះងាកចេញពីសេចក្តីពិតទៅកាន់សេចក្តីមិនពិត និងចង់ឲ្យអ្នកកាន់ សាសនា(ឥស្លា ម)នេះវង្វេងចេញពីការចង្អុលបង្ហា ញ ខណៈដែលពួកអ្នកគឺជាសាក្សីទៅលើសាសនានេះថា ជាសាសនាដ៏ពិតដូចដែលមានបញ្ជា ក់នៅក្នុងគម្ពីររបស់ ពួកអ្នកនោះ? ហើយអល់ឡោះទ្រង់មិនធ្វេសប្រហែសឡើយចំពោះការប្រឆាំង និងការរារាំងមនុស្សពីមាគ៌ារបស់ទ្រង់ដែលពួកអ្នកបានប្រព្រឹត្តនោះ ហើយទ្រង់នឹង តបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تُطِيعُوا۟ فَرِيقًۭا مِّنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ يَرُدُّوكُم بَعْدَ إِيمَـٰنِكُمْ كَـٰفِرِينَ ﴿١٠٠﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ប្រសិនបើពួកអ្នកប្រតិបត្តិតាមក្រុមមួយក្នុងចំណោមពួកអះលីគីតាបនៃពួកយូដានិង ពួកណាសរ៉នីចំពោះអ្វីដែលពួកគេបាននិយាយ ហើយពួកអ្នកទទួលយកនូវគំនិតរបស់ពួកគេនូវអ្វីដែលពួកគេបានអះអាងនោះ ពួកគេនឹងធ្វើឱ្យពូកអ្នកវិលត្រឡប់ ទៅរកភាពគ្មា នជំនឿវិញជាមិនខានបន្ទា ប់ពីពួកអ្នកមានជំនឿហើយនោះ ដោយសារតែនៅក្នុងខ្លួនពួកគេមាននូវភាពច្រណែនឈ្នានីស និងភាពវង្វេងចេញពីការ ចង្អុលបង្ហា ញ។
وَكَيْفَ تَكْفُرُونَ وَأَنتُمْ تُتْلَىٰ عَلَيْكُمْ ءَايَـٰتُ ٱللَّهِ وَفِيكُمْ رَسُولُهُۥ ۗ وَمَن يَعْتَصِم بِٱللَّهِ فَقَدْ هُدِىَ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿١٠١﴾
ហើយហេតុដូចម្តេចបានជាពួកអ្នកប្រឆាំងនឹងអល់ឡោះបន្ទា ប់ពីពួកអ្នកមានជំនឿចំពោះទ្រង់ហើយនោះ ខណៈដែលពួកអ្នកមានមូលហេតុដ៏ចម្បងដែល(ត្រូវ)ឲ្យ ពួកអ្នកស្ថិតនៅលើសេចក្តីជំនឿនេះ? ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ ហើយព្យាការីរបស់ទ្រង់ គឺមូហាំម៉ាត់ ក៏បានបញ្ជា ក់បានបញ្ជា ក់ប្រាប់វាដល់ពួកអ្នកថែមទៀត។ ហើយជនណាដែលប្រកាន់ភ្ជា ប់នឹងគម្ពីររបស់អល់ឡោះ និងមាគ៌ា (ស៊ុណ្ណះ)ព្យាការីរបស់ទ្រង់នោះ ពិត ប្រាកដណាស់ អល់ឡោះនឹងប្រទានដល់គេនូវការចង្អុលទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរនៅក្នុងវាឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ ﴿١٠٢﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់អ្នកនូវការកោតខ្លាចមួយដ៏ពិតប្រាកដ។ ការកោត ខ្លា ច(ដ៏ពិតប្រាកដ)នោះ គឺតាមរយៈការគោរពតាមនូវបទបញ្ជា ទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានបង្គា ប់ប្រើ) និងចៀសឆ្ងា យពីបម្រាមទាំងឡាយរបស់ទ្រង់(ដែល ទ្រង់បានហាមឃាត់)។ ហើយចូរអ្នកថ្លែងអំណរគុណចំពោះទ្រង់ទៅលើឧបការគុណទាំងឡាយ(ដែលទ្រង់បានប្រទានដល់ពួកអ្នក) ហើយចូរប្រកាន់ខ្ជាប់នឹង សាសនារបស់ពួកអ្នករហូតដល់អវសាននៃជីវិតរបស់អ្នក ខណៈដែលពួកអ្នកនៅតែស្ថិតនៅលើសាសនាមួយនេះ។
وَٱعْتَصِمُوا۟ بِحَبْلِ ٱللَّهِ جَمِيعًۭا وَلَا تَفَرَّقُوا۟ ۚ وَٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ إِذْ كُنتُمْ أَعْدَآءًۭ فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُم بِنِعْمَتِهِۦٓ إِخْوَٰنًۭا وَكُنتُمْ عَلَىٰ شَفَا حُفْرَةٍۢ مِّنَ ٱلنَّارِ فَأَنقَذَكُم مِّنْهَا ۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمْ ءَايَـٰتِهِۦ لَعَلَّكُمْ تَهْتَدُونَ ﴿١٠٣﴾
ى ហើយចូរពួកអ្នក(ឱបណ្ដា អ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់អ្នកនាំសារ) ហើយសូមពួកអ្នកកុំប្រព្រឹត្តនូវទង្វើទាំងឡាយដែល អាចធ្វើឲ្យពួកអ្នកមានការបែកបាក់គ្នាឲ្យសោះ។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកអ្នក ខណៈដែលពួក អ្នកជាសត្រូវនឹងគ្នា មុនពេលដែលឥស្លាមបានមកដល់ ដោយពួកអ្នកធ្លា ប់កាប់សម្លា ប់គ្នា ក្រោមហេតុផលដ៏តូចតាចបំផុត។ ក្រោយមក ទ្រង់បានបង្រួបបង្រួមរវាង ដួងចិត្តរបស់ពួកអ្នកទាំងអស់គ្នា តាមរយៈសាសនាឥស្លាម។ ពេលនោះ ពួកអ្នកក៏បានក្លា យទៅជាបងប្អូននឹងគ្នា ក្នុងសាសនា ជាអ្នកដែលមានចិត្តសណ្តោ សប្រណី ចំពោះគ្នា និងចេះដាស់តឿនក្រើនរំលឹកគ្នារវាងពួកអ្នកដោយការប្រោសប្រទានពីអល់ឡោះ ខណៈដែលមុននេះ ពួកអ្នកស្ទើរតែនឹងចូលឋាននរកទៅហើយ ដោយសារតែភាពគ្មា នជំនឿរបស់ពួកអ្នក។ ក៏ប៉ុន្តែអល់ឡោះជាម្ចា ស់បានសង្គ្រោះពួកអ្នកឲ្យរួចផុតពីភ្លើងនរកតាមរយៈសាសនាឥស្លាម និងបានចង្អុលបង្ហា ញពួក អ្នកឲ្យមានជំនឿវិញ។ ហើយដូចដែលអល់ឡោះបានបញ្ជា ក់ប្រាប់ពួកអ្នកអំពីរឿងទាំងនេះ ទ្រង់ក៏បានបញ្ជា ក់ប្រាប់ពួកអ្នកផងដែរនូវអ្វីដែលអាចកែលម្អស្ថានភាព របស់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោកដើម្បីឲ្យពួកអ្នកទទួលបាននូវការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវនិងប្រកាន់ខ្ជា ប់នឹងវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلْتَكُن مِّنكُمْ أُمَّةٌۭ يَدْعُونَ إِلَى ٱلْخَيْرِ وَيَأْمُرُونَ بِٱلْمَعْرُوفِ وَيَنْهَوْنَ عَنِ ٱلْمُنكَرِ ۚ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿١٠٤﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)បង្កើតឲ្យមានក្រុមមួយក្នុងចំណោមពួកអ្នក ដែលពួកគេអំពាវនាវទៅកាន់រាល់ប្រការល្អទាំងឡាយដែលអល់ឡោះ ស្រឡាញ់ពេញចិត្ត ហើយពួកគេប្រើគ្នា ឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ឥស្លាមបានបញ្ជា ក់ប្រាប់ ហើយប្រាជ្ញា របស់គេក៏ទទួលស្គាល់ថា វាជាប្រការល្អផងដែរ ព្រម ទាំងពួកគេហាមឃាត់គ្នាពីអំពើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ ហើយប្រាជ្ញារបស់គេក៏យល់ឃើញថាអាក្រក់ដែរ។ ហើយបណ្តា អ្នកដែលមាន លក្ខណៈសម្បត្តិបែបនេះ អ្នកទាំងនោះហើយគឺជាក្រុមដែលទទួលបានជោគជ័យដ៏ពេញលេញ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
وَلَا تَكُونُوا۟ كَٱلَّذِينَ تَفَرَّقُوا۟ وَٱخْتَلَفُوا۟ مِنۢ بَعْدِ مَا جَآءَهُمُ ٱلْبَيِّنَـٰتُ ۚ وَأُو۟لَـٰٓئِكَ لَهُمْ عَذَابٌ عَظِيمٌۭ ﴿١٠٥﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ) កុំធ្វើដូចពួកអះលីគីតាបដែលពួកគេបានបែកបាក់គ្នា ដោយបានក្លាយជាបក្សជាពួក និងជាក្រុមផ្សេងៗគ្នា ហើយ ពួកគេបានខ្វែងគំនិតគ្នានៅក្នុងសាសនារបស់ពួកគេ បន្ទាប់ពីភស្តុតាងយ៉ា ងច្បាស់លាស់មកពីអល់ឡោះបានមកដល់ពួកគេហើយនោះឲ្យសោះ។ ហើយពួកដែល ត្រូវបានលើកឡើងខាងលើនេះពួកគេនឹងត្រូវទទួលទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះជាម្ចា ស់។
يَوْمَ تَبْيَضُّ وُجُوهٌۭ وَتَسْوَدُّ وُجُوهٌۭ ۚ فَأَمَّا ٱلَّذِينَ ٱسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُم بَعْدَ إِيمَـٰنِكُمْ فَذُوقُوا۟ ٱلْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ ﴿١٠٦﴾
تكفرون ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះនឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោក ខណៈដែលក្រុមអ្នកដែលមានជំនឿ មុខរបស់ពួកគេមានពណ៌សភ្លឺប្រកបដោយភាពសប្បាយ រីករាយនិងមានសុភមង្គល ហើយមុខរបស់ពួកគ្មា នជំនឿវិញ មានពណ៌ ខ្មៅ ដោយសារតែការទុក្ខព្រួយ និងក្តីទុក្ខសោក។ រីឯពួកដែលមុខរបស់ពួកគេខ្មៅ ងងឹតនាថ្ងៃ បរលោកនោះ មានគេសួរទៅកាន់ពួកគេក្នុងលក្ខណៈស្ដីបន្ទោសថាៈ តើពួកអ្នកប្រឆាំងចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ(ឯកទេពនិយម) និងប្រឆាំង នឹងកិច្ចសន្យារបស់ទ្រង់ដែលបានដាក់លើពួកអ្នកដែល(ហាម)មិនឲ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)អ្វីមួយជាមួយទ្រង់ក្រោយពីពួកអ្នកបានជឿជាក់ និងបាន ទទួលស្គា ល់ទៀតនោះឬ?ដូច្នេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌ កម្មរបស់អល់ឡោះដែលទ្រង់បានត្រៀមសម្រាប់ពួកអ្នកដោយសារតែការប្រឆាំងរបស់ពួកអ្នកនេះ។
وَأَمَّا ٱلَّذِينَ ٱبْيَضَّتْ وُجُوهُهُمْ فَفِى رَحْمَةِ ٱللَّهِ هُمْ فِيهَا خَـٰلِدُونَ ﴿١٠٧﴾
ចំណែកឯបណ្តាអ្នកដែលមុខរបស់ពួកគេពណ៌សភ្លឺនោះ ទីកន្លែងរបស់ពួកគេ គឺស្ថិតនៅក្នុងឋានសួគ៌ដ៏មានសេចក្តីសុខបំផុតដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ និងស្ថិតក្នុងការសើយសុខដែលមិនសាបសូន្យនិងមិនមានការប្រែប្រួល។
تِلْكَ ءَايَـٰتُ ٱللَّهِ نَتْلُوهَا عَلَيْكَ بِٱلْحَقِّ ۗ وَمَا ٱللَّهُ يُرِيدُ ظُلْمًۭا لِّلْعَـٰلَمِينَ ﴿١٠٨﴾
បណ្តា វាក្យខណ្ឌដែលមានផ្ទុក(នៅក្នុងវា)ទាំងការសន្យា(ប្រទានផលបុណ្យ) និងការព្រមាន(ដាក់ទណ្ឌកម្ម)របស់អល់ឡោះទាំងនោះហើយដែលយើងបានសូត្រវា ទៅលើអ្នក(ឱព្យាការីមូហាំម៉ា ត់) ដោយវាគឺជាដំណឹ ងដ៏ពិតប្រាកដនិងប្រកបដោយភាពយុត្តិធម៌ក្នុងការវិនិច្ឆ័យ។ ហើយអល់ឡោះជាម្ចាស់គ្មានបំណងបំពាន ទៅលើជនណាម្នា ក់នៃពិភពទាំងអស់នោះឡើយ។ផ្ទុយទៅវិញទ្រង់មិនដាក់ទណ្ឌ កម្មចំពោះបុគ្គលណាម្នា ក់ក្រៅតែពីអ្វីដែលបុគ្គលនោះបានប្រព្រឹត្តនោះឡើយ។
وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ ﴿١٠٩﴾
ហើយអំណាចនៃការគ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ទាំងការបង្កើតនិងការដាក់បទបញ្ជា គឺជាកម្មសិទ្ធិរបស់អល់ឡោះ ជាម្ចាស់តែមួយគត់។ ហើយរាល់កិច្ចការទាំងអស់របស់ម៉ា ខ្លូក គឺត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ ហើយទ្រង់នឹងតបស្នងដល់បុគ្គលៗក្នុងចំណោមពួកគេតាមអ្វីដែល ពួកគេសាកសមនឹងទទួល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
كُنتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِٱلْمَعْرُوفِ وَتَنْهَوْنَ عَنِ ٱلْمُنكَرِ وَتُؤْمِنُونَ بِٱللَّهِ ۗ وَلَوْ ءَامَنَ أَهْلُ ٱلْكِتَـٰبِ لَكَانَ خَيْرًۭا لَّهُم ۚ مِّنْهُمُ ٱلْمُؤْمِنُونَ وَأَكْثَرُهُمُ ٱلْفَـٰسِقُونَ ﴿١١٠﴾
ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេទាំងក្នុងជំនឿរបស់ពួកអ្នកនិងក្នុងទង្វើរបស់ពួកអ្នកដែលអល់ឡោះបាន បញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក និងជាអ្នកដែលផ្តល់ផលប្រយោជន៍ជាងគេដល់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឲ្យធ្វើអំពើល្អត្រឹមត្រូវដែលច្បាប់ ឥស្លាមបានបញ្ជា ក់ប្រាប់ហើយប្រាជ្ញា របស់គេក៏ទទួលស្គាល់ថាល្អផងដែរ និងហាមឃាត់គ្នា ពីទង្វើអាក្រក់ដែលច្បាប់ឥស្លាមបានហាមឃាត់ហើយប្រាជ្ញា របស់ពួក អ្នកក៏យល់ឃើញថាអាក្រក់ដែរ ព្រមទាំងពួកអ្នកមានជំនឿចំពោះអល់ឡោះនូវសេចក្តីជំនឿមួយដ៏ជាក់លាក់ដែលបញ្ជាក់ដោយទង្វើ។ ហើយប្រសិនបើពួកអះលី គីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នីមានជំនឿលើព្យាការីមូហាំម៉ា ត់នោះ វាគឺជាការល្អប្រសើរបំផុតសម្រាប់ពួកគេទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក របស់ពួកគេ។ ក្នុងចំណោមពួកអះលីគីតាបទាំងនោះ គឺមានតិចណាស់ដែលមានជំនឿលើអ្វីដែលព្យាការីមូហាំម៉ា ត់បាននាំមក តែភាគច្រើននៃពួកគេ គឺជាពួកដែល ចាកចេញពីសាសនារបស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់។
لَن يَضُرُّوكُمْ إِلَّآ أَذًۭى ۖ وَإِن يُقَـٰتِلُوكُمْ يُوَلُّوكُمُ ٱلْأَدْبَارَ ثُمَّ لَا يُنصَرُونَ ﴿١١١﴾
ទោះបីជាធ្លាប់មានការបង្កភាពជាសត្រូវពីសំណាក់ពួកគេក៏ដោយ ក៏ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(ឱបណ្ដា អ្នកដែលមានជំនឿ)បានជាដាច់ខាត មិនថា ចំពោះសាសនារបស់ពួកអ្នក ឬចំពោះខ្លួនរបស់ពួកអ្នកផ្ទាល់នោះឡើយ ក្រៅតែពីការបញ្ឈឺដោយពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះ ដូចជាការចោទប្រកាន់ចំពោះ សាសនា ការចំអកឡកឡឺយចំពោះពួកអ្នក និងផ្សេងៗទៀតជាដើម។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់បកក្រោយ ដោយភាពបរាជ័យនៅចំពោះមុខពួកអ្នក ហើយពួកគេក៏នឹងមិនត្រូវបានគេជួយឲ្យយកឈ្នះលើពួកអ្នកជារៀងរហូត។
ضُرِبَتْ عَلَيْهِمُ ٱلذِّلَّةُ أَيْنَ مَا ثُقِفُوٓا۟ إِلَّا بِحَبْلٍۢ مِّنَ ٱللَّهِ وَحَبْلٍۢ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٍۢ مِّنَ ٱللَّهِ وَضُرِبَتْ عَلَيْهِمُ ٱلْمَسْكَنَةُ ۚ ذَٰلِكَ بِأَنَّهُمْ كَانُوا۟ يَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَيَقْتُلُونَ ٱلْأَنۢبِيَآءَ بِغَيْرِ حَقٍّۢ ۚ ذَٰلِكَ بِمَا عَصَوا۟ وَّكَانُوا۟ يَعْتَدُونَ ﴿١١٢﴾
ភាពអាម៉ា ស់និងភាពថោកទាបត្រូវបានហ៊ុមព័ទ្ធពួកយូដា ទោះបីជាពួកគេនៅទីកន្លែងណាក៏ដោយ។ ដូចនេះ ពួកគេគ្មានបានសុខឡើយ លុះត្រាតែទទួលបានកិច្ច សន្យាឬកិច្ចព្រមព្រៀងសន្តិភាពពីអល់ឡោះ ឬពីនរណាម្នាក់ប៉ុណ្ណោះ។ ហើយពួកគេបានវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បារពីអល់ឡោះជាម្ចាស់ ហើយភាពខ្វះខាតនិងភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ ពួកគេទទួលបានបែបនេះ គឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយ របស់អល់ឡោះជាម្ចាស់ និងបានសម្លាប់បណ្តា ព្យាការីទាំងឡាយរបស់ទ្រង់ដោយបំពាន។ ហើយពួកគេទទួលបានបែបនេះដែរ គឺដោយសារតែការប្រព្រឹត្តល្មើស របស់ពួកគេ ហើយការបំពានរបស់ពួកគេទៅលើព្រំដែនរបស់អល់ឡោះ។
۞ لَيْسُوا۟ سَوَآءًۭ ۗ مِّنْ أَهْلِ ٱلْكِتَـٰبِ أُمَّةٌۭ قَآئِمَةٌۭ يَتْلُونَ ءَايَـٰتِ ٱللَّهِ ءَانَآءَ ٱلَّيْلِ وَهُمْ يَسْجُدُونَ ﴿١١٣﴾
ស្ថានភាពរបស់ពួកអះលីគីតាបទាំងអស់ គឺមិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ ផ្ទុយទៅវិញ មានមួយក្រុមក្នុងចំណោមពួកគេដែលប្រកាន់ខ្ជាប់នឹងសាសនា របស់អល់ឡោះដោយគោរពតាមការបង្គាប់ប្រើរបស់ទ្រង់និងជៀសវាងពីបម្រាមរបស់ទ្រង់។ ពួកគេសូត្រនូវបណ្តា វាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈ ដែលពួកគេឈរសឡាតបួងសួងទៅកាន់អល់ឡោះ។ ក្រុមនេះ គឺមានតាំងពីមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតែជាព្យាការីមកម្លេះ ហើយជនណាក្នុង ចំណោមពួកគេដែលមានជីវិតរស់នៅទាន់ពេលដែលព្យាការីមូហាំម៉ា ត់ត្រូវបានគេតែងតាំងនោះ គឺគេបានចូលសាសនាឥស្លា ម។
يُؤْمِنُونَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَيَأْمُرُونَ بِٱلْمَعْرُوفِ وَيَنْهَوْنَ عَنِ ٱلْمُنكَرِ وَيُسَـٰرِعُونَ فِى ٱلْخَيْرَٰتِ وَأُو۟لَـٰٓئِكَ مِنَ ٱلصَّـٰلِحِينَ ﴿١١٤﴾
ពួកគេមានជំនឿលើអល់ឡោះនិងមានជំនឿលើថ្ងៃបរលោកនូវជំនឿមួយដ៏ពិតប្រាកដ។ ពួកគេប្រើគ្នាឲ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីការប្រព្រឹត្តអំពើអាក្រក់ ហើយពួកគេរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ ព្រមទាំងស្វះស្វែងគោរពសក្ការៈចំពោះអល់ឡោះក្នុងរដូវកាលពិសេសនៃការគោរពសក្ការៈ។ បណ្តា អ្នកដែល មានលក្ខណៈសម្បត្តិបែបនេះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ គឺជាអ្នកដែលល្អត្រឹមត្រូវទាំងការនៀត(ការប៉ង)របស់ពួកគេ និងទង្វើកុសលទាំងឡាយរបស់ ពួកគេ ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا يَفْعَلُوا۟ مِنْ خَيْرٍۢ فَلَن يُكْفَرُوهُ ۗ وَٱللَّهُ عَلِيمٌۢ بِٱلْمُتَّقِينَ ﴿١١٥﴾
ក៏ដោយដែលអ្នកទាំងនោះបានធ្វើអំពីអំពើល្អ ទោះបីតិចក្តីច្រើនក្តី ក៏អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេនោះទេ ហើយក៏មិនធ្វើឲ្យវាខ្វះ នោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់ដែលប្រតិបត្តិតាមការបង្គាប់ប្រើទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមរបស់ទ្រង់។ គ្មា នទង្វើណាមួយរបស់ពួកគេអាចលាក់បាំងអំពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើដែលពួកគេបានសាង។
إِنَّ ٱلَّذِينَ كَفَرُوا۟ لَن تُغْنِىَ عَنْهُمْ أَمْوَٰلُهُمْ وَلَآ أَوْلَـٰدُهُم مِّنَ ٱللَّهِ شَيْـًۭٔا ۖ وَأُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۚ هُمْ فِيهَا خَـٰلِدُونَ ﴿١١٦﴾
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តា អ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ទ្រព្យសម្បត្តិរបស់ពួកគេនិងកូនចៅរបស់ពួកគេមិនអាចការពារ ពួកគេពីអល់ឡោះជាម្ចា ស់បន្តិចណាឡើយ។ វាមិនអាចរារាំងពួកគេអំពីទណ្ឌ កម្មរបស់ទ្រង់នោះទេ ហើយក៏មិនអាចទាក់ទាញក្តីមេត្តា ករុណារបស់ទ្រង់បានដែរ។ ផ្ទុយទៅវិញ គឺវាកាន់តែបន្ថែមនូវទណ្ឌកម្ម និងការសោកស្តាយថែមទៀតដល់ពួកគេ ហើយពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។
مَثَلُ مَا يُنفِقُونَ فِى هَـٰذِهِ ٱلْحَيَوٰةِ ٱلدُّنْيَا كَمَثَلِ رِيحٍۢ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍۢ ظَلَمُوٓا۟ أَنفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَـٰكِنْ أَنفُسَهُمْ يَظْلِمُونَ ﴿١١٧﴾
ការប្រៀបធៀបនូវអ្វីដែលពួកគ្មា នជំនឿទាំងនោះបានបរិច្ចា គក្នុងផ្លូវល្អនិងផលបុណ្យដែលពួកគេកំពុងរង់ចាំនោះ គឺប្រៀបដូចជាខ្យល់ត្រជាក់ខ្លាំងដែល បានបក់បោកទៅលើដំណាំរបស់ក្រុមមួយដែលបានបំពានលើខ្លួនឯងដោយពួកគេបានប្រព្រឹត្តអំពើល្មើស និងទង្វើអាក្រក់ផ្សេងទៀត។ពេលនោះ ខ្យល់នោះក៏បាន ធ្វើឱ្យខូចខាតដំណាំរបស់ពួកគេអស់ ខណៈដែលពួកគេសង្ឃឹមថានឹងទទួលបានផលជាច្រើនអំពីដំណាំនោះ។ ការដែលខ្យល់នេះបានបំផ្លាញដំណាំ(របស់ពួកគេ) ហើយពួកគេមិនបានទទួលផលអ្វីសោះពីដំណាំនេះ គឺដូចគ្នា ទៅនឹងភាពគ្មា នជំនឿដែលវាបំផ្លា ញផលបុណ្យនៃទង្វើរបស់ពួកគេដែលពួកគេសង្ឃឹមថាអាចទទួល បានផលបុណ្យអំពីវានោះដែរ។ ហើយអល់ឡោះមិនបានបំពានទៅលើពួកគេឡើយ(ចំពោះរឿងនោះ)។ តាមពិត ពួកគេខ្លួនឯងទេដែលជាអ្នកបំពានទៅលើខ្លួនឯង តាមរយៈភាពគ្មា នជំនឿរបស់ពួកគេចំពោះអល់ឡោះនិងការបដិសេធរបស់ពួកគេចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوا۟ بِطَانَةًۭ مِّن دُونِكُمْ لَا يَأْلُونَكُمْ خَبَالًۭا وَدُّوا۟ مَا عَنِتُّمْ قَدْ بَدَتِ ٱلْبَغْضَآءُ مِنْ أَفْوَٰهِهِمْ وَمَا تُخْفِى صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ ٱلْـَٔايَـٰتِ ۖ إِن كُنتُمْ تَعْقِلُونَ ﴿١١٨﴾
ឱបណ្ដា អ្នកដែលមានជំនឿលើអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកអ្នកផ្សេងក្រៅពីអ្នកដែលមានជំនឿធ្វើជាមិត្តភក្តិនិងជាអ្នកជិតស្និទ្ធ ដោយពួកអ្នកបង្ហា ញឲ្យពួកគេបានដឹងពីអាថ៌កំបាំងរបស់ពួកអ្នកនិងស្ថានភាពផ្ទា ល់ខ្លួនរបស់ពួកអ្នកឲ្យសោះ ពីព្រោះពួកគេមិនធ្វេសប្រហែសឡើយក្នុងការបង្ក គ្រោះថ្នាក់ដល់ពួកអ្នក និងធ្វើឲ្យស្ថានភាពរបស់ពួកអ្នកកាន់តែអាក្រក់នោះ។ ពួកគេរំពឹងថា ពួកអ្នកនឹងទទួលរងនូវគ្រោះថ្នាក់ ហើយនិងមានការលំបាក។ ពិត ប្រាកដណាស់ ការស្អប់ខ្ពើម និងភាពជាសត្រូវ(ពីសំណាក់ពួកគេ)បានលេចឡើងនៅលើអណ្តា តរបស់ពួកគេ តាមរយៈការចោទប្រកាន់ចំពោះសាសនារបស់ពួក អ្នក បង្កចលាចលរវាងពួកអ្នក និងផ្សព្វផ្សាយអាថ៌កំបាំងរបស់ពួកអ្នក។ ហើយភាពស្អប់ខ្ពើមដែលកំពុងតែលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេនោះ គឺធំធេងជាងនោះ ទៅទៀត។ ពិតប្រាកដណាស់ យើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលអាចផ្តល់ប្រយោជន៍ដល់ ពួកអ្នកទាំងក្នុងលោកិយ និងថ្ងៃបរលោក ប្រសិនបើពួកអ្នកគិតពិចារណាអំពីម្ចា ស់របស់ពួកអ្នកនូវអ្វីដែលត្រូវបានបញ្ចុះទៅលើពួកអ្នកនោះ។
هَـٰٓأَنتُمْ أُو۟لَآءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِٱلْكِتَـٰبِ كُلِّهِۦ وَإِذَا لَقُوكُمْ قَالُوٓا۟ ءَامَنَّا وَإِذَا خَلَوْا۟ عَضُّوا۟ عَلَيْكُمُ ٱلْأَنَامِلَ مِنَ ٱلْغَيْظِ ۚ قُلْ مُوتُوا۟ بِغَيْظِكُمْ ۗ إِنَّ ٱللَّهَ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿١١٩﴾
ពួកអ្នក(ឱបណ្ដា អ្នកដែលមានជំនឿ) គឺបែបនេះហើយ។ ពួកអ្នកស្រឡាញ់ក្រុមទាំងនោះ ហើយពួកអ្នករំពឹងថាពួកគេនឹងបានល្អ តែពួកគេវិញមិនបានស្រឡាញ់ពួក អ្នកឡើយ ហើយក៏មិនរំពឹងចង់ឲ្យពួកអ្នកបានសុខនោះទេ ផ្ទុយទៅវិញពួកគេកំពុងតែខឹងសម្បារមកចំពោះពួកអ្នក។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំង អស់ ដែលក្នុងនោះ រួមទាំងគម្ពីររបស់ពួកគេផងដែរ តែពួកគេវិញមិនបានជឿលើគម្ពីរដែលអល់ឡោះបានបញ្ចុះទៅលើព្យាការីររបស់ពួកអ្នក(ព្យាការីមូហាំ ម៉ាត់)ឡើយ។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយនៅនឹងអណ្តា តរបស់ពួកគេថាៈ ពួកយើងបានជឿជាក់ហើយ តែបើកាលណាពួកគេ នៅជាមួយគ្នារបស់ពួកគេវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយទុក្ខកង្វល់និងមានកំហឹងចំពោះពួកអ្នក ដោយសារតែពួកអ្នករួបរួមគ្នា មូលមតិគ្នា ហើយនិង ភាពខ្លាំងក្លា របស់សាសនាឥស្លាម ខណៈដែលពួកគេវិញត្រូវទទួលរងនូវភាពអាម៉ា ស់នោះ។ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ពោលទៅកាន់ក្រុមទាំងនោះថាៈ بلغ គម្ពីរគួរអាន · តាហ្វសៀរ ចូរពួកអ្នកស្ថិតនៅលើអ្វី(ស្ថានភាព)ដែលពួកអ្នកកំពុងតែស្ថិតនៅនេះរហូតដល់ស្លាប់ ទាំងពួកអ្នកមានទុក្ខកង្វល់និងការខឹងសម្បានោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត ទាំងការមានជំនឿនិងគ្មា នជំនឿ ទាំងប្រការល្អនិងប្រការអាក្រក់។
إِن تَمْسَسْكُمْ حَسَنَةٌۭ تَسُؤْهُمْ وَإِن تُصِبْكُمْ سَيِّئَةٌۭ يَفْرَحُوا۟ بِهَا ۖ وَإِن تَصْبِرُوا۟ وَتَتَّقُوا۟ لَا يَضُرُّكُمْ كَيْدُهُمْ شَيْـًٔا ۗ إِنَّ ٱللَّهَ بِمَا يَعْمَلُونَ مُحِيطٌۭ ﴿١٢٠﴾
ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបាននូវឧបការគុណ(ពីអល់ឡោះ) ដូចជាទទួលបានជ័យជម្នះលើសត្រូវ ឬក៏ទ្រព្យសម្បត្តិនិងកូនចៅមានការកើន ឡើងនោះ ពួកគេនឹងមិនសប្បាយចិត្តនិងមានទុក្ខព្រួយ។ តែប្រសិនបើពួកអ្នកទទួលរងនូវគ្រោះថ្នាក់អ្វីមួយ ដូចជាទទួលបរាជ័យក្នុងដៃសត្រូវ ឬក៏ទ្រព្យសម្បត្តិនិង កូនចៅមានការបាត់បង់វិញនោះ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះ ហើយពួកគេនឹងប្រមាថមកលើពួកអ្នកមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ ទៅលើ(ការអនុវត្ត)បទបញ្ជា និង(អត់ធ្មត់ចំពោះ)ការកំណត់របស់អល់ឡោះ ព្រមទាំងកោតខ្លាចការខឹងសម្បាររបស់ទ្រង់មកលើពួកអ្នកនោះ ឧបាយកលរបស់ ពួកគេនិងការបំពានបស់ពួកគេនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះឧបាយកលដែល ពួកគេកំពុងរៀបចំនោះ ហើយទ្រង់នឹងតបតទៅពួកគេវិញដោយពួកគេនឹងទទួលបរាជ័យមិនខានឡើយ។
وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ ٱلْمُؤْمِنِينَ مَقَـٰعِدَ لِلْقِتَالِ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ﴿١٢١﴾
ហើយចូរអ្នកចងចាំ(ឱព្យាការីមូហាំម៉ា ត់)នៅពេលដែលអ្នកបានចាកចេញពីទីក្រុងម៉ា ទីណះនៅពេលព្រឹកដើម្បីធ្វើសង្គ្រា មនឹងពួកអ្នកមុស្ហរីគីននៅឯភ្នំអ៊ូហ៊ុទហើយ អ្នកបានកំណត់ទីតាំងឲ្យបណ្តា អ្នកដែលមានជំនឿដើម្បីឈរជើង(ក្នុងពេលធ្វើសង្គ្រា ម) ដោយអ្នកបានបញ្ជា ក់ប្រាប់ដល់ពួកគេម្នា ក់ៗនូវទីតាំងឈរជើងរៀងៗខ្លួន។ ពិតប្រាកដណាស់ អល់ឡោះមហាលឺនូវពាក្យសម្ដីរបស់ពួកអ្នក និងមហាដឹងបំផុតពីទង្វើរបស់ពួកអ្នក។
إِذْ هَمَّت طَّآئِفَتَانِ مِنكُمْ أَن تَفْشَلَا وَٱللَّهُ وَلِيُّهُمَا ۗ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ ﴿١٢٢﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ចងចាំនូវអ្វីដែលបានកើតឡើងចំពោះពីរក្រុមក្នុងចំណោមបណ្តា អ្នកមានជំនឿ គឺអម្បូរសាឡាម៉ះនិងអម្បូរហារីសះ នៅពេលដែលពួកគេ បានចុះខ្សោយ(នៅក្នុងសង្គ្រា មអ៊ូហ៊ុទនោះ) ហើយពួកគេបានមានបំណងនឹងវិលត្រឡប់ក្រោយនៅពេលដែលពួកពួកពុតត្បុតទាំងឡាយបានត្រឡប់ ក្រោយ(ពីសង្គ្រា ម) ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកទាំងនោះដោយពង្រឹងដល់ពួកគេឲ្យពួកគេឲ្យមានទឹកចិត្តក្នុងការប្រយុទ្ធនិងបានបង្វែរចិត្តរបស់ពួកគេអំពីការ ប៉ុនប៉ងត្រឡប់ក្រោយនោះ។ដូច្នេះ ចូរឲ្យបណ្តា អ្នកដែលមានជំនឿពឹងផ្អែកលើអល់ឡោះជាម្ចា ស់តែមួយគត់នៅគ្រប់ស្ថា នភាពរបស់ពួកគេទាំងអស់។
وَلَقَدْ نَصَرَكُمُ ٱللَّهُ بِبَدْرٍۢ وَأَنتُمْ أَذِلَّةٌۭ ۖ فَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تَشْكُرُونَ ﴿١٢٣﴾
ហើយប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់បានជួយពួកអ្នកឲ្យយកជ័យជម្នះលើពួកមុស្ហរីគីននៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកស្ថិតមានភាពទន់ខ្សោយ ដោយសារតែពួកអ្នកមានគ្នាតិចហើយសម្ភារសឹកក៏មានតិចតួច។ ដូចនេះ ចូរពួកអ្នកកោតខ្លាចទៅចំពោះអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណ ទៅលើឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានមកលើពួកអ្នក។
إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَن يَكْفِيَكُمْ أَن يُمِدَّكُمْ رَبُّكُم بِثَلَـٰثَةِ ءَالَـٰفٍۢ مِّنَ ٱلْمَلَـٰٓئِكَةِ مُنزَلِينَ ﴿١٢٤﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តា អ្នកដែលមានជំនឿដើម្បីពង្រឹងជំហរបស់ពួកគេនៅក្នុងសង្រ្គាមហ្ពាទើរ ក្រោយពី ពួកគេបានឮអំពីការបន្ថែមទ័ពជំនួយរបស់ពួកមុស្ហរីគីនដែលនឹងមកដល់ថាៈ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយអល់ឡោះជាម្ចា ស់ទ្រង់បញ្ជូនកងទ័ព ម៉ា ឡាអ៊ីកាត់ចំនួនបីពាន់នាក់មកជួយពួកអ្នកដើម្បីពង្រឹងពួកអ្នកនៅក្នុងការធ្វើសង្គ្រា មរបស់ពួកអ្នកនោះ?
بَلَىٰٓ ۚ إِن تَصْبِرُوا۟ وَتَتَّقُوا۟ وَيَأْتُوكُم مِّن فَوْرِهِمْ هَـٰذَا يُمْدِدْكُمْ رَبُّكُم بِخَمْسَةِ ءَالَـٰفٍۢ مِّنَ ٱلْمَلَـٰٓئِكَةِ مُسَوِّمِينَ ﴿١٢٥﴾
ពិតមែនហើយ វានោះគឺពិតជាគ្រប់គ្រាន់សម្រាប់ពួកអ្នក។ ហើយសម្រាប់ពួកអ្នក នឹងទទួលបានដំណឹងល្អដោយការផ្តល់ជំនួយមួយផ្សេងទៀតអំពីអល់ឡោះ នោះគឺ ប្រសិនបើពួកអ្នកតស៊ូអត់ធ្មត់នៅក្នុងការប្រយុទ្ធ(ជាមួយពួកគេ) និងកោតខ្លាចទៅចំពោះអល់ឡោះ ហើយកងទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នក យ៉ា ងឆាប់រហ័សនោះប្រសិនបើវាកើតឡើងដូច្នោះមែននោះពិតប្រាកដណាស់ម្ចា ស់របស់អ្នកនឹងជួយពួកអ្នកដោយបញ្ជូននូវកងទ័ពម៉ា ឡាអ៊ីកាត់ចំនួនប្រាំពាន់នា بلغ គម្ពីរគួរអាន · តាហ្វសៀរ ក់ដោយមានសញ្ញា សម្គា ល់លើខ្លួនរបស់ពួកគេនិងនៅលើសេះរបស់ពួកគេដោយសញ្ញា សម្គា ល់ដ៏ច្បាស់លាស់(មកបន្ថែមទៀត)។
وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشْرَىٰ لَكُمْ وَلِتَطْمَئِنَّ قُلُوبُكُم بِهِۦ ۗ وَمَا ٱلنَّصْرُ إِلَّا مِنْ عِندِ ٱللَّهِ ٱلْعَزِيزِ ٱلْحَكِيمِ ﴿١٢٦﴾
ហើយការដែលអល់ឡោះផ្តល់ជំនួយ និងផ្តល់ទ័ពជំនួយ(ដល់ពួកអ្នក)តាមរយៈបណ្តា ម៉ាឡាអ៊ីកាត់នេះ គឺគ្មានអ្វីក្រៅពីដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក ដើម្បីឲ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាតែប៉ុណ្ណោះ ពីព្រោះជាការពិតណាស់ ជ័យជម្នះពិតប្រាកដនោះ គឺមិនមែនដោយសារតែមូលហេតុជាក់ស្តែងទាំង នេះនោះទេ តែតាមពិត ជ័យជម្នះពិតប្រាកដនោះ គឺមកពីអល់ឡោះជាម្ចាស់ដែលជាអ្នកមហាខ្លាំងពូកែដែលគ្មានអ្នកណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិ តនៅក្នុងការកំណត់ និងដាក់បញ្ញត្តិច្បាប់របស់ទ្រង់ប៉ុណ្ណោះ។
لِيَقْطَعَ طَرَفًۭا مِّنَ ٱلَّذِينَ كَفَرُوٓا۟ أَوْ يَكْبِتَهُمْ فَيَنقَلِبُوا۟ خَآئِبِينَ ﴿١٢٧﴾
ជ័យជម្នះដែលពួកអ្នកទទួលបាននៅក្នុងសមរភូមិហ្ពាទើរនេះ គឺអល់ឡោះមានចេតនាបំផ្លា ញក្រុមមួយក្នុងចំណោមពួកគ្មា នជំនឿតាមរយៈការសម្លា ប់ពួកគេ និង បំបាក់ក្រុមមួយផ្សេងទៀតនៃពួកគេ ហើយធ្វើឲ្យពួកគេមានការខឹងសម្បារដោយសារតែការបរាជ័យរបស់ពួកគេ។ ពេលនោះ ពួកគេនឹងត្រឡប់ទៅវិញទាំងភាព បរាជ័យនិងអាម៉ា ស់ ។
لَيْسَ لَكَ مِنَ ٱلْأَمْرِ شَىْءٌ أَوْ يَتُوبَ عَلَيْهِمْ أَوْ يُعَذِّبَهُمْ فَإِنَّهُمْ ظَـٰلِمُونَ ﴿١٢٨﴾
នៅពេលដែលអ្នកនាំសារបានបួងសួង(ពីអល់ឡោះ)សុំឲ្យពួកមេដឹកនាំរបស់ពួកអ្នកមុស្ហរីគីនទទួលរងនូវក្តីវិនាស ក្រោយពីអ្វីដែលបានកើតឡើងពីសំណាក់ពួកគេ នៅក្នុងសង្គ្រាមអ៊ូហ៊ុទនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់គាត់ថាៈ អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងកិច្ចការរបស់ពួកគេនេះ ប៉ុន្តែកិច្ចការទាំងឡាយ គឺជា សិទ្ធិរបស់អល់ឡោះជាម្ចា ស់(តែមួយគត់)។ ដូច្នេះ ចូរអ្នកអត់ធ្មត់សិនចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្តីរវាងពួកអ្នក ឬក៏ទ្រង់ចង្អុលបង្ហា ញពួកគេឲ្យសារភាព ទោសកំហុស ដោយពួកគេបានចូលសាសនាឥស្លាម ឬពួកគេនៅតែបន្តលើភាពគ្មានជំនឿរបស់ពួកគេតទៅទៀត ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ ពីព្រោះ ពួកគេគឺជាពួកបំពានដែលសាកសមនឹងទទួលទណ្ឌ កម្ម។
وَلِلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۚ يَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿١٢٩﴾
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ទាំងការបង្កើត និងការចាត់ចែងនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចា ស់(តែមួយគត់)។ទ្រង់ អភ័យទោសនូវរាល់បាបកម្មទាំងឡាយចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយក្តីមេត្តា ករុណាអំពីទ្រង់ ហើយទ្រង់ដាក់ទណ្ឌ កម្ម ចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពទោសកំហុសក្នុង ចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَأْكُلُوا۟ ٱلرِّبَوٰٓا۟ أَضْعَـٰفًۭا مُّضَـٰعَفَةًۭ ۖ وَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تُفْلِحُونَ ﴿١٣٠﴾
បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកជៀសវាងពីការយកការប្រាក់ដែលជាការបន្ថែមទេ្វដងលើប្រាក់ដើម របស់ពួកអ្នកដែលពួកអ្នកបានឲ្យខ្ចីដូចដែលពួកសម័យអវិជ្ជា បានធ្វើឲ្យសោះ។ ហើយចូរពួកអ្នកកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយ របស់ទ្រង់ និងជៀសវាងនូវបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកកំពុងស្វែងរកនៃប្រការល្អទាំង ក្នុងលោកិយ និងនៅថ្ងៃបរលោក។
وَٱتَّقُوا۟ ٱلنَّارَ ٱلَّتِىٓ أُعِدَّتْ لِلْكَـٰفِرِينَ ﴿١٣١﴾
ហើយចូរពួកអ្នកបង្កើតជារបងការពារមួយរវាងពួកអ្នកនិងរភ្លើងនរកដែលអល់ឡោះបានរៀបចំវាសម្រាប់ពួកប្រឆាំង តាមរយៈការសាងទង្វើកុសលនិងបោះបង់នូវ ទង្វើទាំងឡាយណាដែលត្រូវបានហាមឃាត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَأَطِيعُوا۟ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمْ تُرْحَمُونَ ﴿١٣٢﴾
ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ដោយអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់(ដែលទ្រង់បានបង្គាប់ប្រើ) និងជៀសវាងអំពីបម្រាម ទាំងឡាយ(ដែលទ្រង់បានហាមឃាត់)។ សង្ឃឹមថាពួកអ្នកនឹងទទួលបានក្តីមេត្តា ករុណា(ពីអល់ឡោះ)ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
۞ وَسَارِعُوٓا۟ إِلَىٰ مَغْفِرَةٍۢ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا ٱلسَّمَـٰوَٰتُ وَٱلْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ ﴿١٣٣﴾
ហើយចូរពួកអ្នករួសរាន់និងប្រណាំងប្រជែងគ្នា ទៅកាន់ការប្រព្រឹត្តអំពើល្អនិងការបញ្ជិតខ្លួនទៅចំពោះអល់ឡោះតាមរយៈការគោរពប្រតិបត្តិផ្សេងៗ ដើម្បីទទួលបាន នូវការអភ័យទោសដ៏ធំធេងពីអល់ឡោះជាម្ចា ស់ និងដើម្បីពួកអ្នកបានចូលឋានសួគ៌(របស់អល់ឡោះ)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដី ដែលអល់ឡោះជាម្ចា ស់បានរៀបចំវាសម្រាប់បណ្តា អ្នកដែលកោតខ្លា ចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។
ٱلَّذِينَ يُنفِقُونَ فِى ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلْكَـٰظِمِينَ ٱلْغَيْظَ وَٱلْعَافِينَ عَنِ ٱلنَّاسِ ۗ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ ﴿١٣٤﴾
បណ្តា អ្នកដែលកោតខ្លា ចនោះ គឺបណ្តា អ្នកដែលបរិច្ចា គទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ា របស់អល់ឡោះទាំងក្នុងស្ថានភាពធូរធារនិងក្នុងស្ថានភាពក្រខ្សត់ និង បណ្តាអ្នកដែលអាចទប់កំហឹងបស់ពួកគេ ទោះបីពួកគេមានសមត្ថភាពអាចដាក់ទោស(ជនដែលមានកំហុសនោះ)ក៏ដោយ ហើយនិងបណ្តាអ្នកដែលចេះ អធ្យាស្រ័យចំពោះអ្នកដែលបានបំពានមកលើពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បំផុតចំពោះបណ្តា អ្នកដែលធ្វើអំពើល្អដែលមានលក្ខណៈសម្បត្តិដូច សីលធម៌ដែលបានរៀបរាប់នេះ។នេះ។
وَٱلَّذِينَ إِذَا فَعَلُوا۟ فَـٰحِشَةً أَوْ ظَلَمُوٓا۟ أَنفُسَهُمْ ذَكَرُوا۟ ٱللَّهَ فَٱسْتَغْفَرُوا۟ لِذُنُوبِهِمْ وَمَن يَغْفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمْ يُصِرُّوا۟ عَلَىٰ مَا فَعَلُوا۟ وَهُمْ يَعْلَمُونَ ﴿١٣٥﴾
يصرواعل ما فعلواوهم يعلمون ى ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលកាលណាពួកគេបានប្រព្រឹត្តបាបកម្មធំ ឬពួកគេបាត់បង់ផលបុណ្យដោយខ្លួនរបស់គេផ្ទាល់តាមរយៈការប្រព្រឹត្តបាបកម្ម តូចៗនោះ គឺពួកគេនឹកឃើញដល់អល់ឡោះនិងនឹកឃើញពីទណ្ឌកម្មដែលទ្រង់បានព្រមានចំពោះពួកដែលប្រព្រឹត្តល្មើស និងនឹកឃើញដល់ផលបុណ្យដែលទ្រង់ បានសន្យាចំពោះបណ្តា អ្នកដែលកោតខ្លាច។ ដូច្នេះ ពួកគេក៏បានសុំពីម្ចាស់របស់ពួកគេដោយភាពសោកស្តាយ(ចំពោះកំហុសទាំងនោះ)ដើម្បីឲ្យទ្រង់បិទបាំង បាបកម្មរបស់ពួកគេ និងកុំយកទោសពៃរ៍ពួកគេចំពោះកំហុសទាំងនោះ ពីព្រោះគ្មានអ្នកណាដែលអាចអភ័យទោសលើបាបកម្មទាំងឡាយក្រៅពីអល់ឡោះជាម្ចាស់ តែមួយគត់នោះឡើយ ហើយពួកគេមិនបន្តប្រព្រឹត្តអំពើបាបនោះទៀតឡើយ ខណៈដែលពួកគេដឹងច្បាស់ថា ពួកគេជាអ្នកដែលប្រព្រឹត្តអំពើបាបកម្មហើយនោះ។ ហើយពិតប្រាកដណាស់ អល់ឡោះនឹងអភ័យទោសនូវបាបកម្មទាំងអស់។
أُو۟لَـٰٓئِكَ جَزَآؤُهُم مَّغْفِرَةٌۭ مِّن رَّبِّهِمْ وَجَنَّـٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا ۚ وَنِعْمَ أَجْرُ ٱلْعَـٰمِلِينَ ﴿١٣٦﴾
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិគួរឲ្យកោតសរសើរ និងមានគុណធម៌ដែលគួឲ្យគោរពបែបនេះ ផលបុណ្យ(ការតបស្នង))របស់ពួកគេនោះ គឺអល់ឡោះជា ម្ចាស់នឹងបិទបាំងនូវបាបកម្មរបស់ពួកគេ ហើយទ្រង់នឹងអធ្យាស្រ័យចំពោះបាបកម្មនោះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលបាននូវឋានសួគ៌ដែលមានទន្លេ ហូរកាត់ពីក្រោមវិមានរបស់វា ហើយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តា អ្នកដែលគោរពប្រតិបត្តិអល់ឡោះជា ម្ចា ស់។
قَدْ خَلَتْ مِن قَبْلِكُمْ سُنَنٌۭ فَسِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ ﴿١٣٧﴾
នៅពេលដែលបណ្តា អ្នកមានជំនឿទទួលរងនូវការសាកល្បងដូចដែលបានកើតឡើងលើពួកគេនៅក្នុងសង្រ្គាមអ៊ូហ៊ុទនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅ កាន់ពួកគេដើម្បីជាការលើកទឹកចិត្តដល់ពួកគេថាៈ ពិតប្រាកដណាស់ មាគ៌ា របស់ព្រះជាម្ចា ស់ក្នុងការបំផ្លា ញពួកគ្មា នជំនឿនោះ គឺបានកន្លងផុតទៅមុនពួកអ្នករួច ទៅហើយ ហើយលទ្ធផលចុងក្រោយនោះ គឺជ័យជម្នះបានទៅលើបណ្តាអ្នកមានជំនឿក្រោយពីពួកគេបានទទួលការសាកល្បងរួចមក។ ដូច្នេះ ចូរពួកអ្នកធ្វើ ដំណើ រលើផែនដី ហើយពិនិត្យមើលដោយយកជាមេរៀនចុះថា តើទីបញ្ចប់នៃពួកដែលប្រឆាំងនឹងអល់ឡោះ និងបណ្តា អ្នកនាំសាររបស់ទ្រង់នោះទៅជាយ៉ា ងណា? គឺផ្ទះសម្បែងរបស់ពួកគេនៅទទេ(គ្មា នមនុស្សរស់នៅ) ហើយអំណាចរបស់ពួកគេក៏ត្រូវបានបាត់បង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ هذا بيان للناس وهدى وموعظةللمتقين
هَـٰذَا بَيَانٌۭ لِّلنَّاسِ وَهُدًۭى وَمَوْعِظَةٌۭ لِّلْمُتَّقِينَ ﴿١٣٨﴾
គម្ពីរគួរអានដ៏ឧត្តុង្គឧត្តមនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីពិត និងជាការព្រមានពីសេចក្តីមិនពិតសម្រាប់មនុស្សលោកទាំងអស់ ព្រមទាំងជាភស្តុតាង នាំទៅកាន់ការចង្អុលបង្ហាញ និងជាដំបូន្មានសម្រាប់បណ្តា អ្នកដែលកោតខ្លាច ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍អំពីអ្វីដែលមាននៅក្នុងគម្ពីរគួរ អាននៃការចង្អុលបង្ហា ញនិងការទូន្មា ននោះ។
وَلَا تَهِنُوا۟ وَلَا تَحْزَنُوا۟ وَأَنتُمُ ٱلْأَعْلَوْنَ إِن كُنتُم مُّؤْمِنِينَ ﴿١٣٩﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)កុំមានភាពទន់ខ្សោយ និងកុំមានទុក្ខព្រួយទៅលើអ្វីដែលបានកើតឡើងលើពួកអ្នកនៅថ្ងៃសមរភូមិអ៊ូហ៊ុទនោះ ហើយវាក៏មិនសាកសមឲ្យពួកអ្នកទន់ខ្សោយនិងមានទុក្ខព្រួយនោះដែរ ពីព្រោះពួកអ្នក គឺជាអ្នកដែលមានភាពខ្ពង់ខ្ពស់បំផុតតាមរយៈជំនឿរបស់ពួកអ្នក ហើយក៏ជា អ្នកដែលមានភាពខ្ពង់ខ្ពស់តាមរយៈការជួយរបស់អល់ឡោះ(ដល់ពួកអ្នក) និងក្តីសង្ឃឹមរបស់ពួកអ្នកលើជំនួយរបស់ទ្រង់ផងដែរ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ ចំពោះអល់ឡោះជាម្ចា ស់ និង(មានជំនឿ)លើការសន្យារបស់ទ្រង់ចំពោះបណ្តា អ្នកដែលកោតខ្លា ចក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយនោះ។
إِن يَمْسَسْكُمْ قَرْحٌۭ فَقَدْ مَسَّ ٱلْقَوْمَ قَرْحٌۭ مِّثْلُهُۥ ۚ وَتِلْكَ ٱلْأَيَّامُ نُدَاوِلُهَا بَيْنَ ٱلنَّاسِ وَلِيَعْلَمَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَيَتَّخِذَ مِنكُمْ شُهَدَآءَ ۗ وَٱللَّهُ لَا يُحِبُّ ٱلظَّـٰلِمِينَ ﴿١٤٠﴾
ប្រសិនបើពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ទទួលរងនូវរបួស និងទទួលរងនូវការកាប់សម្លាប់នៅក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនោះ ជាការពិតណាស់ ពួកគ្មានជំនឿក៏ ទទួលរងរបួសនិងការកាប់សម្លា ប់ដូចពួកអ្នកដែរ។ហើយបណ្តា ថ្ងៃទាំងឡាយ គឺអល់ឡោះជាម្ចា ស់ទ្រង់ផ្លា ស់ប្ដូររវាងមនុស្សលោកម្តងអ្នកមានជំនឿទទួលជោគជ័យ ម្តងពួកគ្មា នជំនឿទទួលជោគជ័យ តាមតែអ្វីដែលទ្រង់មានចេតនា ដោយមានបុព្វហេតុដ៏ច្បាស់លាស់មួយចំនួន ដែលក្នុងចំណោមនោះ គឺដើម្បីលាតត្រដាងឲ្យបាន ឃើញថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកណាជាពួកពុតត្បុត ហើយក្នុងនោះផងដែរ គឺដើម្បីទ្រង់លើកតម្កើងជនណាដែលទ្រង់មានចេតនា ដោយឲ្យពួកគេពលីជីវិតក្នុងមាគ៌ា របស់ទ្រង់។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលបំពានលើខ្លួនឯងដោយការបោះបង់ការប្រយុទ្ធក្នុងមាគ៌ា របស់ទ្រង់នោះ ឡើយ។
وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ وَيَمْحَقَ ٱلْكَـٰفِرِينَ ﴿١٤١﴾
ហើយក្នុងចំណោមបុព្វហេតុទាំងនោះផងដែរ គឺដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងសម្រិតសម្រាំងពួកគេចេញពីពួកពុតត្បុត ហើយនិងដើម្បីបំផ្លា ញពួកគ្មា នជំនឿនិងបោសសម្អា តពួកគេ។
أَمْ حَسِبْتُمْ أَن تَدْخُلُوا۟ ٱلْجَنَّةَ وَلَمَّا يَعْلَمِ ٱللَّهُ ٱلَّذِينَ جَـٰهَدُوا۟ مِنكُمْ وَيَعْلَمَ ٱلصَّـٰبِرِينَ ﴿١٤٢﴾
តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បានដោយមិនមានការសាកល្បង និង(មិនមាន)ការអត់ធ្មត់ ខណៈ ដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលអត់ធ្មត់ទៅលើការសាកល្បង ដែលកើតមានចំពោះពួកគេផងនោះឬ?
وَلَقَدْ كُنتُمْ تَمَنَّوْنَ ٱلْمَوْتَ مِن قَبْلِ أَن تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنتُمْ تَنظُرُونَ ﴿١٤٣﴾
ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ធ្លា ប់បានប្រាថ្នា ចង់ជួបនឹងពួកគ្មា នជំនឿ(ក្នុងសង្រ្គា ម)ដើម្បីទទួលបានការពលីជីវិតក្នុង មាគ៌ា អល់ឡោះ(ស្លាប់ស្ហាហ៊ីទ) ដូចដែលបងប្អូន(រួមជំនឿ)របស់ពួកអ្នកបានពលីជីវិតនៅក្នុងសង្គ្រា មហ្ពាទើរ មុននឹងពួកអ្នកប្រឈមនឹងមូលហេតុនៃការស្លាប់ និង ភាពក្តៅ គគុកនៃសង្គ្រា មនោះ។ ពេលនេះ ពួកអ្នកបានឃើញហើយនៅថ្ងៃសង្រ្គា មអ៊ូហ៊ុទនេះនូវអ្វីដែលពួកអ្នកបានប្រាថ្នា ខណៈដែលពួកអ្នកឃើញវាដោយផ្ទា ល់ ភ្នែក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا مُحَمَّدٌ إِلَّا رَسُولٌۭ قَدْ خَلَتْ مِن قَبْلِهِ ٱلرُّسُلُ ۚ أَفَإِي۟ن مَّاتَ أَوْ قُتِلَ ٱنقَلَبْتُمْ عَلَىٰٓ أَعْقَـٰبِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ ٱللَّهَ شَيْـًۭٔا ۗ وَسَيَجْزِى ٱللَّهُ ٱلشَّـٰكِرِينَ ﴿١٤٤﴾
ព្យាការីមូហាំម៉ា ត់គ្រាន់តែជាអ្នកនាំសារម្នាក់ក្នុងចំណោមបណ្តា អ្នកនាំសារទាំងឡាយរបស់អល់ឡោះដែលបានបញ្ជូនមកមុនគាត់ប៉ុណ្ណោះ ដែលពួកគេបានស្លាប់ទៅ ហើយ ឬក៏ត្រូវបានសម្លាប់។ ប្រសិនបើគាត់(ព្យាការីមូហាំម៉ា ត់)បានស្លាប់ ឬត្រូវបានសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(ឥស្លាម)របស់ពួកអ្នក ហើយបោះបង់ការប្រយុទ្ធនោះឬ? ហើយបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកដែលចាកចេញអំពីសាសនារបស់គេនោះ ពិតណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វី ចំពោះអល់ឡោះបន្តិចណាឡើយ ពីព្រោះទ្រង់គឺជាអ្នកដែលមហាខ្លាំងពូកែ មហាខ្លាំងក្លា បំផុត។ តាមពិត អ្នកដែលចេញពីសាសនានេះទៅវិញទេដែលបង្កគ្រោះថ្នា ក់ ដល់ខ្លួនឯងនោះ ដោយការយកខ្លួនរបស់គេទៅប្រឈមនឹងការខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងនូវផល បុណ្យដ៏ល្អប្រពៃបំផុតចំពោះបណ្តា អ្នកដែលដឹងគុណចំពោះទ្រង់ តាមរយៈការប្រកាន់ខ្ជាប់នឹងសាសនារបស់ទ្រង់ ហើយនិងការប្រយុទ្ធរបស់ពួកគេក្នុងមាគ៌ារបស់ ទ្រង់។
وَمَا كَانَ لِنَفْسٍ أَن تَمُوتَ إِلَّا بِإِذْنِ ٱللَّهِ كِتَـٰبًۭا مُّؤَجَّلًۭا ۗ وَمَن يُرِدْ ثَوَابَ ٱلدُّنْيَا نُؤْتِهِۦ مِنْهَا وَمَن يُرِدْ ثَوَابَ ٱلْـَٔاخِرَةِ نُؤْتِهِۦ مِنْهَا ۚ وَسَنَجْزِى ٱلشَّـٰكِرِينَ ﴿١٤٥﴾
ហើយជីវិតនីមួយៗមិនអាចស្លាប់នោះទេ លើកលែងតែដោយការកំណត់របស់អល់ឡោះ ក្រោយពីគេបានចំណាយអស់នូវពេលវេលាដែលអល់ឡោះបានកត់ត្រាវា ធ្វើជាពេលកំណត់(នៃអាយុជីវិតរបស់គេ)សម្រាប់គេរួចហើយនោះ ដោយគ្មា នការបន្ថែម និងក៏គ្មា នបន្ថយ(ពេលវេលា)នោះប៉ុណ្ណោះ។ ហើយជនណាចង់បានផល តបស្នងនៅលើលោកិយចំពោះទង្វើកុសលដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេតាមអ្វីដែលត្រូវបានកំណត់ចំពោះគេរួច ហើយគេមិនទទួលចំណែកអ្វី ឡើយនៅថ្ងៃបរលោក។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោកចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេនូវផល បុណ្យថ្ងៃបរលោក។ហើយយើងនឹងតបស្នងដល់បណ្តា ដែលដឹងគុណចំពោះម្ចា ស់របស់ពួកគេនូវការតបស្នងដ៏ធំធេងបំផុត។
وَكَأَيِّن مِّن نَّبِىٍّۢ قَـٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٌۭ فَمَا وَهَنُوا۟ لِمَآ أَصَابَهُمْ فِى سَبِيلِ ٱللَّهِ وَمَا ضَعُفُوا۟ وَمَا ٱسْتَكَانُوا۟ ۗ وَٱللَّهُ يُحِبُّ ٱلصَّـٰبِرِينَ ﴿١٤٦﴾
ហើយមានព្យាការីជាច្រើនក្នុងចំណោមបណ្ដា ព្យាការីររបស់អល់ឡោះដែលបណ្តា អ្នកដែលដើរតាមពួកគេជាច្រើនក្រុមបានចូលរួមធ្វើសង្រ្គាមជាមួយនឹងគេ ប៉ុន្តែ ពួកគេមិនដែលកំសាករាថយអំពីការប្រយុទ្ធដោយសារតែពួកគេទទួលរងនូវការកាប់សម្លាប់ និងទទួលរងរបួសក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏ មិនមានភាពទន់ខ្សោយ ហើយក៏មិនចុះញ៉មក្នុងការប្រយុទ្ធជាមួយសត្រូវនោះដែរ។ ផ្ទុយទៅវិញ ពួកគេមានការអត់ធ្មត់ និងរក្សាគោលជំហរ(ក្នុងការប្រយុទ្ធ)។ ហើយអល់ឡោះស្រឡាញ់បណ្តា អ្នកដែលអត់ធ្មត់លើការលំបាកនានា និងជម្នះឧបសគ្គទាំងឡាយក្នុងមាគ៌ា របស់ទ្រង់។
وَمَا كَانَ قَوْلَهُمْ إِلَّآ أَن قَالُوا۟ رَبَّنَا ٱغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِىٓ أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَٱنصُرْنَا عَلَى ٱلْقَوْمِ ٱلْكَـٰفِرِينَ ﴿١٤٧﴾
ហើយបណ្តា អ្នកដែលអត់ធ្មត់ទាំងនោះ នៅពេលដែលពួកគេទទួលរងនូវការសាកល្បងនេះ ពួកគេមិននិយាយអ្វីក្រៅពីពោលថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់ មេត្តាអភ័យទោសដល់ពួកយើងផងចុះនូវបាបកម្មទាំងឡាយរបស់ពួកយើង ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្តា ពង្រឹងគោលជំហរបស់ពួកយើងក្នុងពេលជួបនឹងសត្រូវរបស់ពួកយើង និងជួយពួកយើងឲ្យមានជ័យជម្នះលើក្រុមដែលគ្មា នជំនឿចំពោះទ្រង់ផងចុះ។
فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنْيَا وَحُسْنَ ثَوَابِ ٱلْـَٔاخِرَةِ ۗ وَٱللَّهُ يُحِبُّ ٱلْمُحْسِنِينَ ﴿١٤٨﴾
ដូច្នេះ អល់ឡោះជាម្ចា ស់ក៏បានប្រទានឲ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ដោយឲ្យពួកគេទទួលបានជោគជ័យ និងផ្តល់ភាពនឹងនរដល់ពួកគេ ហើយទ្រង់បាន ប្រទានឲ្យពួកគេនូវផលបុណ្យដ៏ល្អប្រពៃបំផុតនៅថ្ងៃបរលោក ដោយទទួលបានពេញចិត្តពីអល់ឡោះចំពោះពួកគេ ហើយនិងការសើយសុខជាអមតៈនៅក្នុង ឋានសួគ៌ណាអ៊ីម។ហើយអល់ឡោះស្រឡាញ់បណ្តា អ្នកដែលធ្វើល្អទាំងក្នុងការគោរពសក្កា រៈរបស់ពួកគេនិងក្នុងការទំនាក់ទំនងរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِن تُطِيعُوا۟ ٱلَّذِينَ كَفَرُوا۟ يَرُدُّوكُمْ عَلَىٰٓ أَعْقَـٰبِكُمْ فَتَنقَلِبُوا۟ خَـٰسِرِينَ ﴿١٤٩﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំងក្នុងចំណោមពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន នៅក្នុងរឿងដែលពួកគេបង្គា ប់បញ្ជា ពួកអ្នកឲ្យធ្វើទង្វើដែលវង្វេងនោះ ពួកគេច្បាស់ជានឹងធ្វើឲ្យពួកអ្នកវិលត្រឡប់ទៅកាន់ភាពគ្មា នជំនឿដូចពីមុន វិញក្រោយពីពួកអ្នកបានមានជំនឿរួចហើយនោះ។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។
بَلِ ٱللَّهُ مَوْلَىٰكُمْ ۖ وَهُوَ خَيْرُ ٱلنَّـٰصِرِينَ ﴿١٥٠﴾
ពួកប្រឆាំងទាំងនោះមិនអាចជួយអ្វីដល់ពួកអ្នកបានឡើយនៅពេលណាពួកអ្នកប្រតិបត្តិតាមពួកគេនោះ។ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់ទៅវិញទេដែលជា អ្នកជួយពួកអ្នកឲ្យមានជ័យជម្នះលើសត្រូវរបស់ពួកអ្នកនោះ។ ហេតុនេះ ចូរពួកអ្នកគោរពប្រតិបត្តិចំពោះទ្រង់ចុះ ទ្រង់គឺជាអ្នកជួយដ៏ល្អបំផុត ដោយពួកអ្នកមិនត្រូវ ការនរណាម្នា ក់បន្ទា ប់ពីទ្រង់(ជួយពួកអ្នក)នោះឡើយ។
سَنُلْقِى فِى قُلُوبِ ٱلَّذِينَ كَفَرُوا۟ ٱلرُّعْبَ بِمَآ أَشْرَكُوا۟ بِٱللَّهِ مَا لَمْ يُنَزِّلْ بِهِۦ سُلْطَـٰنًۭا ۖ وَمَأْوَىٰهُمُ ٱلنَّارُ ۚ وَبِئْسَ مَثْوَى ٱلظَّـٰلِمِينَ ﴿١٥١﴾
យើង(អល់ឡោះ)នឹងបញ្ចូលនូវការភ័យខ្លា ចយ៉ា ងខ្លាំងក្លា ទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំងនឹងអល់ឡោះរហូតដល់ពួកគេគ្មា នលំនឹង(គ្មា នជំហ)ក្នុងការប្រយុទ្ធ នឹងពួកអ្នកឡើយ ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈចំពោះព្រះនានាតាមទំនើងចិត្តរបស់ពួកគេដែលទ្រង់មិនបាន បញ្ចុះមកឲ្យពួកគេនូវភស្តុតាងសំអាងណាមួយសោះនោះ។ កន្លែងស្នាក់អាស្រ័យរបស់ពួកគេដែលពួកគេនឹងវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោកនោះ គឺឋាននរក ហើយឋាននរកនោះ គឺជាទីស្នា ក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន ។
وَلَقَدْ صَدَقَكُمُ ٱللَّهُ وَعْدَهُۥٓ إِذْ تَحُسُّونَهُم بِإِذْنِهِۦ ۖ حَتَّىٰٓ إِذَا فَشِلْتُمْ وَتَنَـٰزَعْتُمْ فِى ٱلْأَمْرِ وَعَصَيْتُم مِّنۢ بَعْدِ مَآ أَرَىٰكُم مَّا تُحِبُّونَ ۚ مِنكُم مَّن يُرِيدُ ٱلدُّنْيَا وَمِنكُم مَّن يُرِيدُ ٱلْـَٔاخِرَةَ ۚ ثُمَّ صَرَفَكُمْ عَنْهُمْ لِيَبْتَلِيَكُمْ ۖ وَلَقَدْ عَفَا عَنكُمْ ۗ وَٱللَّهُ ذُو فَضْلٍ عَلَى ٱلْمُؤْمِنِينَ ﴿١٥٢﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានសម្រេចឲ្យពួកអ្នកនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកអ្នក ដោយឲ្យពួកអ្នកយកឈ្នះលើសត្រូវនៅក្នុងសង្រ្គាមអ៊ូហ៊ុទ ខណៈដែលពួកអ្នកបានសម្លា ប់ពួកគេ(សត្រូវ)យ៉ា ងខ្លាំងក្លា ដោយការអនុញ្ញា តអំពីទ្រង់។ លុះពេលដែលពួកអ្នកបានក្លា យជាជនកំសាក ហើយពួកអ្នកបានចុះ ខ្សោយដោយមិនអាចប្រកាន់ខ្ជា ប់នូវអ្វីដែលអ្នកនាំសារ(មូហាំម៉ា ត់)បានដាក់បទបញ្ជា មកលើពួកអ្នកហើយពួកអ្នកបានខ្វែងយោបល់គ្នា រវាងថាតើត្រូវប្រកាន់ទីតាំង រៀងៗខ្លួន ឬក៏ត្រូវបោះបង់ទីតាំងនោះហើយប្រមូលទ្រព្យជ័យភ័ណ្ឌ ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជារបស់អ្នកនាំសារដែលគាត់បានដាក់បញ្ជាឲ្យរក្សា ទីតាំងរៀងៗខ្លួនទោះបីជាស្ថានភាពយ៉ា ងណាក៏ដោយ។ ហេតុការណ៍ នេះបានកើតឡើងក្រោយពីអល់ឡោះបានឲ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្តនៃការ ទទួលជ័យជម្នះលើពួកសត្រូវរបស់ពួកអ្នក។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានទ្រព្យជ័យភណ្ឌក្នុងលោកិយ ហើយពួកគេ គឺជាពួកដែលបាន បោះបង់ទីតាំងឈរជើងរបស់ពួកគេ។ ហើយក្នុងចំណោមពួកអ្នកផងដែរ មានអ្នកដែលប្រាថ្នា ចង់បានផលបុណ្យនៅថ្ងៃបរលោក ហើយពួកគេនោះ គឺពួកដែលរក្សា ទីតាំងឈរជើងរបស់ពួកគេដោយគោរពតាមបទបញ្ជា របស់អ្នកនាំសារ។ ក្រោយមក អល់ឡោះបានផ្លា ស់ប្តូរស្ថានភាពរបស់ពួកអ្នកដោយឲ្យពួកគេ(សត្រូវ)ទទួល បានជ័យជម្នះទៅលើពួកអ្នកវិញម្តង ដើម្បីជាការសាកល្បងពួកអ្នក។ នៅពេលនោះ នឹងលេចចេញអ្នកណាដែលមានជំនឿ ដែលអត់ធ្មត់លើការសាកល្បង ហើយ អ្នកណាដែលទប់ជំហរបស់ខ្លយនមិនជាប់ និងមានកម្លាំងចិត្តទន់ខ្សោយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានអភ័យទោសដល់ពួកអ្នកទៅលើអ្វីដែល ពួកអ្នកបានប្រព្រឹត្តខុសដោយល្មើសនឹងបទបញ្ជារបស់អ្នកនាំសារទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោ សប្រណីដ៏ធំធេងបំផុតចំពោះបណ្តា អ្នកដែល មានជំនឿ ខណៈដែលទ្រង់បានចង្អុលបង្ហា ញពួកគេឲ្យមានជំនឿ និងបានអភ័យទោសឲ្យពួកគេលើទង្វើខុសឆ្គងរបស់ពួកគេ ហើយទ្រង់បានតបស្នងផលបុណ្យឲ្យ ពួកគេថែមទៀតចំពោះគ្រោះថ្នា ក់របស់ពួកគេ(ដែលពួកគេបានជួបប្រទះ)នោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ إِذْ تُصْعِدُونَ وَلَا تَلْوُۥنَ عَلَىٰٓ أَحَدٍۢ وَٱلرَّسُولُ يَدْعُوكُمْ فِىٓ أُخْرَىٰكُمْ فَأَثَـٰبَكُمْ غَمًّۢا بِغَمٍّۢ لِّكَيْلَا تَحْزَنُوا۟ عَلَىٰ مَا فَاتَكُمْ وَلَا مَآ أَصَـٰبَكُمْ ۗ وَٱللَّهُ خَبِيرٌۢ بِمَا تَعْمَلُونَ ﴿١٥٣﴾
ចូរពួកអ្នកចងចាំ(ឱបណ្ដា អ្នកដែលមានជំនឿ) ខណៈដែលពួកអ្នករត់ឡើងភ្នំគេចចេញពីសមរភូមិនៅថ្ងៃសង្គ្រាមអ៊ូហ៊ុទនៅពេលដែលពួកអ្នកទទួលបរាជ័យ ដោយសារតែពួកអ្នកបានល្មើសនឹងបទបញ្ជា របស់អ្នកនាំសារ ដោយម្នា ក់ៗនៃពួកអ្នកមិនក្រឡេកមើលទៅនរណាម្នា ក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួក អ្នកពីខាងក្រោយពួកអ្នកចន្លោះរវាងពួកអ្នកនិងពួកពួកមុស្ហរីគីន ដោយគាត់បានស្រែកហៅថា “ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! សូមពួកអ្នកមកកាន់ខ្ញុំ! ឱខ្ញុំ បម្រើរបស់អល់ឡោះទាំងឡាយ! សូមពួកអ្នកមកកាន់ខ្ញុំ”!។ ពេលនោះ អល់ឡោះក៏បានតបស្នងដល់ពួកអ្នកចំពោះទង្វើនេះដោយឲ្យពួកអ្នកទទួលរងនូវការឈឺចាប់ និងភាពតានតឹងតាមរយៈការធ្វើឲ្យពួកអ្នកបាត់បង់ភាពជោគជ័យនិង(ការទទួលបាន)ទ្រព្យជ័យភណ្ឌ។ ហើយបន្ទាប់មក ក៏មានការឈឺចាប់និងតានតឹងម្តងទៀត ដោយលេចលឺនូវពត៌មានមិនពិតអំពីការស្លាប់របស់ព្យាការី(មូហាំម៉ា ត់)។ ពិតប្រាកដណាស់ ទ្រង់បានបញ្ចុះរឿងនេះ(ពត៌មានដែលថាព្យាការីមូហាំម៉ា ត់ត្រូវបានគេ សម្លាប់)ចំពោះពួកអ្នក គឺដើម្បីកុំឲ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលពួកអ្នកបានបាត់បង់នៃភាពជោគជ័យនិងទ្រព្យជ័យភណ្ឌ ហើយនិងទៅលើអ្វីដែលពួកអ្នក ទទួលរងនៃការស្លាប់និងការទទួលរងរបួស។ បន្ទាប់មក ពួកអ្នកបានដឹងថា ព្យាការីមិនត្រូវបានសម្លាប់នោះទេ ហើយខណៈនោះ ទុក្ខសោកនិងការឈឺចាប់ ទាំងឡាយបានរលាយសាបសូន្យចេញពីពួកអ្នក។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានអ្វីមួយអាចលាក់កំបាំងអំពីទ្រង់បានឡើយ មិនថាស្ថា នភាពនៃដួងចិត្តរបស់ពួកអ្នក និងទង្វើនៃរាងកាយរបស់ពួកអ្នក។
ثُمَّ أَنزَلَ عَلَيْكُم مِّنۢ بَعْدِ ٱلْغَمِّ أَمَنَةًۭ نُّعَاسًۭا يَغْشَىٰ طَآئِفَةًۭ مِّنكُمْ ۖ وَطَآئِفَةٌۭ قَدْ أَهَمَّتْهُمْ أَنفُسُهُمْ يَظُنُّونَ بِٱللَّهِ غَيْرَ ٱلْحَقِّ ظَنَّ ٱلْجَـٰهِلِيَّةِ ۖ يَقُولُونَ هَل لَّنَا مِنَ ٱلْأَمْرِ مِن شَىْءٍۢ ۗ قُلْ إِنَّ ٱلْأَمْرَ كُلَّهُۥ لِلَّهِ ۗ يُخْفُونَ فِىٓ أَنفُسِهِم مَّا لَا يُبْدُونَ لَكَ ۖ يَقُولُونَ لَوْ كَانَ لَنَا مِنَ ٱلْأَمْرِ شَىْءٌۭ مَّا قُتِلْنَا هَـٰهُنَا ۗ قُل لَّوْ كُنتُمْ فِى بُيُوتِكُمْ لَبَرَزَ ٱلَّذِينَ كُتِبَ عَلَيْهِمُ ٱلْقَتْلُ إِلَىٰ مَضَاجِعِهِمْ ۖ وَلِيَبْتَلِىَ ٱللَّهُ مَا فِى صُدُورِكُمْ وَلِيُمَحِّصَ مَا فِى قُلُوبِكُمْ ۗ وَٱللَّهُ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ ﴿١٥٤﴾
ក្រោយពីពួកអ្នកទទួលរងនូវការឈឺចាប់និងភាពតានតឹងហើយនោះ អល់ឡោះជាម្ចា ស់បានបញ្ចុះទៅលើពួកអ្នកនូវភាពនឹងនរនិងការមានទំនុកចិត្តឡើងវិញ ដោយ ធ្វើឲ្យមួយក្រុមក្នុងចំណោមពួកអ្នក(ពួកគេ គឺជាបណ្តា អ្នកដែលជឿជាក់លើសន្យារបស់អល់ឡោះ)មានការងងុយគេង ដោយសារក្នុងចិត្តរបស់ពួកគេមានភាពសុខ សាន្ត(ស្ងប់ចិត្ត) និងនឹងនរ។ ចំណែកឯក្រុមមួយផ្សេងទៀតមិនបានទទួលភាពសុខសាន្តនិងការងងុយគេងនោះឡើយ ដែលពួកគេទាំងនោះ គឺជាពួកពុតត្បុតដែល គ្មា នខ្វល់ខ្វា យអ្វីក្រៅពីសេចក្តីសុខផ្ទា ល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ពួកគេស្ថិតនៅក្នុងការព្រួយបារម្ភ និងភ័យខ្លា ច។ ពួកគេគិតស្មានទៅលើអល់ឡោះក្នុងផ្លូវ អាក្រក់ដោយពួកគេគិតថា អល់ឡោះជាម្ចាស់នឹងមិនជួយអ្នកនាំសាររបស់ទ្រង់នោះទេ ហើយក៏មិនគាំទ្រខ្ញុំបម្រើរបស់ទ្រង់នោះដែរ ដែលដូចជាការគិតស្មានរបស់ ពួកអវិជ្ជាដែលពួកគេមិនលើកតម្កើងអល់ឡោះឲ្យសាកសមទៅនឹងឋានៈពិតរបស់ទ្រង់ឡើយ។ ពួកពុតត្បុតទាំងនោះ បាននិយាយដោយភាពល្ងង់ខ្លៅរបស់ពួកគេ ចំពោះអល់ឡោះថាៈ ពួកយើងគ្មា នសិទ្ធិបញ្ចេញយោបល់ក្នុងកិច្ចការចេញទៅច្បាំងនេះទេហើយប្រសិនបើពួកយើងមានសិទ្ធិក្នុងរឿងនេះ ពួកយើងច្បាស់ជានឹងមិន ចេញទៅច្បាំងឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ កិច្ចការទាំងអស់គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះទ្រង់គឺជាអ្នកកំណត់អ្វីតាមដែលទ្រង់មានចេតនា ហើយទ្រង់កាត់សេចក្ដីទៅតាមអ្វីដែលទ្រង់ចង់ ហើយទ្រង់ផងដែរជាអ្នកកំណត់ការចេញទៅធ្វើសង្គ្រាម របស់ពួកអ្នក។ ហើយពួកពុតត្បុតទាំងនោះបានលាក់ទុកក្នុងខ្លួនរបស់ពួកគេនូវការមន្ទិលសង្ស័យ និងការគិតស្មានអាក្រក់ទៅលើអល់ឡោះ ដោយពួកគេមិនបាន បញ្ចេញឲ្យអ្នកបានដឹងនោះទេ ខណៈដែលពួកគេបាននិយាយថាៈ ប្រសិនបើពួកយើងមានសិទ្ធិបញ្ចេញយោបល់ក្នុងការចេញច្បាំងនោះ ពួកយើងនឹងមិនត្រូវបាន គេសម្លាប់នៅទីកន្លែងនេះនោះឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកឆ្ងាយពីទីប្រយុទ្ធ និងពីសេចក្តីស្លា ប់ក៏ដោយ ក៏អ្នកដែលអល់ឡោះបានកំណត់ឲ្យស្លា ប់ក្នុងចំណោមពួកអ្នកនោះនឹងចេញទៅរកកន្លែងដែលពួកគេត្រូវស្លា ប់មិនខាន។ ហើយអល់ឡោះ មិនបានកំណត់យ៉ា ងដូច្នេះឡើយ លើកលែងតែដើម្បីសាកល្បងនូវអ្វីដែលស្ថិតនៅក្នុងចិត្តរបស់ពួកអ្នកនៃការនៀត(តាំងចិត្ត) និងគោលបំណងប៉ុណ្ណោះ និងដើម្បី ទ្រង់វែកញែកនូវអ្វីដែលនៅក្នុងចិត្ត រវាងសេចក្តីជំនឿ(ពិតប្រាកដ) និងភាពពុតត្បុត។ ហើយអល់ឡោះមហាដឹងអំពីអ្វីដែលនៅក្នុងចិត្តខ្ញុំបម្រើរបស់ទ្រង់ដោយគ្មាន អ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
إِنَّ ٱلَّذِينَ تَوَلَّوْا۟ مِنكُمْ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ إِنَّمَا ٱسْتَزَلَّهُمُ ٱلشَّيْطَـٰنُ بِبَعْضِ مَا كَسَبُوا۟ ۖ وَلَقَدْ عَفَا ٱللَّهُ عَنْهُمْ ۗ إِنَّ ٱللَّهَ غَفُورٌ حَلِيمٌۭ ﴿١٥٥﴾
غفور حليم ពិតប្រាកដណាស់ ពួកអ្នកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តា មិត្តរបស់ព្យាការីមូហាំម៉ា ត់)នៅថ្ងៃដែលបានជួបគ្នារវាងពួកមុស្ហរីគីននិងអ្នកឥស្លាមនៅក្នុង សង្រ្គាមអ៊ូហ៊ុទនោះ ការពិតគឺស្ហៃតន(បិសាចសាតាំង)បានអូសទាញពួកគេឲ្យធ្វើខុសដោយសារតែទង្វើល្មើសមួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ហើយពិត ប្រាកដណាស់ អល់ឡោះបានអភ័យទោសឲ្យពួកគេរួចហើយដោយទ្រង់មិនយកទោសពៃរ៍អ្វីពីពួកគេក្នុងរឿងនេះនោះទេជាក្តីសណ្តោ សប្រណី និងក្តីមេត្តា ករុណារ بلغ គម្ពីរគួរអាន · តាហ្វសៀរ បស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុស ហើយទ្រង់មហាអត់ធ្មត់ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌ កម្ម(ពួកគេភ្លា មៗ)ឡើយ។ ز
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَكُونُوا۟ كَٱلَّذِينَ كَفَرُوا۟ وَقَالُوا۟ لِإِخْوَٰنِهِمْ إِذَا ضَرَبُوا۟ فِى ٱلْأَرْضِ أَوْ كَانُوا۟ غُزًّۭى لَّوْ كَانُوا۟ عِندَنَا مَا مَاتُوا۟ وَمَا قُتِلُوا۟ لِيَجْعَلَ ٱللَّهُ ذَٰلِكَ حَسْرَةًۭ فِى قُلُوبِهِمْ ۗ وَٱللَّهُ يُحْىِۦ وَيُمِيتُ ۗ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌۭ ﴿١٥٦﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំធ្វើដូចពួកប្រឆាំងក្នុងចំណោមពួកពុតត្បុតឲ្យសោះ ដោយពួកគេនិយាយ ទៅកាន់សាច់ញាតិរបស់ពួកគេនៅពេលណាដែលពួកគេធ្វើដំណើ រស្វែងរកលាភសក្កា រៈ ឬចេញទៅធ្វើសង្គ្រា មហើយពួកគេបានស្លាប់ឬត្រូវបានសម្លា ប់ថាៈ ប្រសិនបើពួកគេនៅជាមួយពួកយើង ដោយមិនបានចេញដំណើ រ និងមិនបានចេញទៅធ្វើសង្គ្រាមទេនោះ ពួកគេក៏មិនស្លាប់ ឬក៏មិនត្រូវបានគេសម្លាប់នោះដែរ។ អល់ឡោះជាម្ចា ស់បានធ្វើឲ្យជំនឿនេះស្ថិតនៅក្នុងចិត្តរបស់ពួកគេបែបនេះដើម្បីឲ្យពួកគេកាន់តែមានវិប្បដិសារី និងមានទុក្ខព្រួយក្នុងចិត្តរបស់ពួកគេកាន់តែ ខ្លាំងថែមទៀត។ ហើយអល់ឡោះតែមួយគត់ជាអ្នកដែលផ្តល់ជីវិត(ធ្វើឲ្យរស់) និងជាអ្នកផ្តល់សេចក្តីស្លាប់(ធ្វើឲ្យស្លាប់)អាស្រ័យទៅតាមចេតនារបស់ទ្រង់។ ការ អង្គុយនៅផ្ទះដោយមិនចេញក្រៅនោះ មិនអាចរារាំងការកំណត់របស់ទ្រង់បានឡើយ(មិនអាចពន្យាសេចក្តីស្លាប់) ហើយការចេញដំណើរនោះ ក៏មិនអាចឲ្យការ កំណត់របស់ទ្រង់(សេចក្តីស្លាប់)ឆាប់មកដល់នោះដែរ។ អល់ឡោះមហាឃើញបំផុតពីទង្វើទាំងឡាយដែលពួកអ្នកបានប្រព្រឹត្ត។ គ្មា នទង្វើណាមួយរបស់ពួកអ្នកអាច លាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានសាង។
وَلَئِن قُتِلْتُمْ فِى سَبِيلِ ٱللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌۭ مِّنَ ٱللَّهِ وَرَحْمَةٌ خَيْرٌۭ مِّمَّا يَجْمَعُونَ ﴿١٥٧﴾
ហើយប្រសិនបើពួកអ្នក(ឱបណ្ដា អ្នកដែលមានជំនឿ)ត្រូវបានគេសម្លាប់ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(ដោយមូលហេតុផ្សេងៗ)នោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកអ្នកនូវការអភ័យទោសដ៏ធំធេង ហើយទ្រង់នឹងអាណិតស្រឡាញ់ពួកអ្នកដោយក្តីមេត្តាករុណាពីទ្រង់ ហើយនេះ គឺវា ប្រសើរជាងលោកិយនិងអ្វីៗដែលមនុស្សកំពុងតែប្រមូលទុកនៃលាភសក្កា រៈលោកិយដែលនឹងបាត់បង់នេះទៅទៀត។
وَلَئِن مُّتُّمْ أَوْ قُتِلْتُمْ لَإِلَى ٱللَّهِ تُحْشَرُونَ ﴿١٥٨﴾
ហើយប្រសិនបើពួកអ្នកស្លាប់នៅក្នុងស្ថានភាពណាក៏ដោយនៃការស្លាប់របស់ពួកអ្នក ឬក៏ពួកអ្នកត្រូវបានគេសម្លា ប់នោះ ពិតប្រាកដណាស់ពួកអ្នកទាំងអស់គ្នា នឹង ត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចា ស់តែមួយគត់ដើម្បីទ្រង់នឹងធ្វើការតបស្នងទៅលើទង្វើរបស់ពួកអ្នក។
فَبِمَا رَحْمَةٍۢ مِّنَ ٱللَّهِ لِنتَ لَهُمْ ۖ وَلَوْ كُنتَ فَظًّا غَلِيظَ ٱلْقَلْبِ لَٱنفَضُّوا۟ مِنْ حَوْلِكَ ۖ فَٱعْفُ عَنْهُمْ وَٱسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِى ٱلْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى ٱللَّهِ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلْمُتَوَكِّلِينَ ﴿١٥٩﴾
ه ជាការពិតណាស់ ដោយសារក្តីមេត្តាករុណាដ៏ធំធេងពីអល់ឡោះជាម្ចាស់ គឺរូបអ្នក(ឱព្យាការីមូហាំម៉ាត់)បានធ្វើអត្តចរិតទន់ភ្លន់ជាមួយបណ្តា សហការីរបស់អ្នក។ ប្រសិនបើអ្នកធ្វើអាកប្បកិរិយាកោងកាចទាំងក្នុងពាក្យសំដីនិងទង្វើរបស់អ្នក ហើយមានចិត្តរឹងរូសវិញនោះ ពួកគេនឹងរត់ចេញពីអ្នកជាមិនខានឡើយ។ ដូចនេះ ចូរ អ្នកអធ្យាស្រ័យឲ្យពួកគេចំពោះការខ្វះខាតរបស់ពួកគេមកលើអ្នក ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះឲ្យពួកគេ និងសុំយោបល់ពីពួកគេក្នុងកិច្ចការដែល ត្រូវការពិគ្រោះយោបល់។ ហើយនៅពេលដែលអ្នកបានសមេ្រចចិត្ដធ្វើអ្វីមួយបន្ទាប់ពីបានពិគ្រោះយោបល់គ្នាហើយនោះ ចូរអ្នកប្រគល់កិច្ចការនោះទៅអល់ឡោះ និងទុកចិត្ដលើទ្រង់ចុះ។ពិតណាស់ អល់ឡោះស្រឡាញ់បណ្តា អ្នកដែលប្រគល់ការទុកចិត្តលើទ្រង់ ដោយទ្រង់នឹងចង្អុលពួកគេហើយនិងគាំទ្រដល់ពួកគេ។
إِن يَنصُرْكُمُ ٱللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِن يَخْذُلْكُمْ فَمَن ذَا ٱلَّذِى يَنصُرُكُم مِّنۢ بَعْدِهِۦ ۗ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ ﴿١٦٠﴾
ប្រសិនបើអល់ឡោះគាំទ្រពួកអ្នកដោយការផ្ដល់ជំនួយនិងជួយពួកអ្នកនោះ ពិតណាស់គ្មា ននរណាម្នា ក់អាចយកឈ្នះពួកអ្នកបានឡើយទោះបីជាមនុស្សទាំងអស់ នៅលើផែនដីនេះប្រមូលផ្តំគ្នា វាយសម្រុកមកលើពួកអ្នកក៏ដោយ។ ហើយប្រសិនបើទ្រង់បោះបង់ការជួយគាំទ្រដល់ពួកអ្នក ហើយទុកពួកអ្នកឲ្យពួកអ្នកដោះស្រាយ ខ្លួនឯងនោះ ក៏គ្មាននរណាម្នាក់អាចជួយពួកអ្នកក្រោយពីទ្រង់បានបោះបង់ចោលពួកហើយនោះដែរ ដោយសារជោគជ័យទាំងឡាយគឺស្ថិតនៅក្នុងកណ្តា ប់ដៃរបស់ ទ្រង់តែមួយគត់។ហើយចូរឲ្យបណ្តា អ្នកមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះដោយមិនត្រូវប្រគល់ការទុកចិត្តលើនរណាម្នា ក់ក្រៅពីទ្រង់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَا كَانَ لِنَبِىٍّ أَن يَغُلَّ ۚ وَمَن يَغْلُلْ يَأْتِ بِمَا غَلَّ يَوْمَ ٱلْقِيَـٰمَةِ ۚ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍۢ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ﴿١٦١﴾
អំពើក្បត់មិនសាកសមចំពោះព្យាការីណាម្នាក់ក្នុងចំណោមបណ្តា ព្យាការីទាំងឡាយ ដោយគេយកអ្វីមួយនៃទ្រព្យជ័យភណ្ឌក្រៅពីអ្វីដែលអល់ឡោះបានកំណត់ឲ្យ គាត់នោះនោះឡើយ។ ហើយជនណាម្នា ក់ក្នុងចំណោមពួកអ្នកបានក្បត់ដោយយកអ្វីមួយអំពីទ្រព្យជ័យភណ្ឌ នោះ គេនឹងដាក់ទណ្ឌ កម្មដោយត្រូវគេបកអាក្រាត រឿងនោះនៅថ្ងៃបរលោក ដោយបុគ្គលនោះនឹងដើរមកដោយស្ពាយអ្វីដែលគេបានយកនោះដើរកាត់ពីមុខម៉ាខ្លូកទាំងអស់។ ក្រោយមក បុគ្គលគ្រប់រូបនឹងត្រូវបាន គេតបស្នងទៅលើអ្វីដែលគេបានប្រព្រឹត្តយ៉ាងពេញលេញដោយមិនឲ្យខ្វះបន្តិចឡើយ ហើយពួកគេមិនត្រូវបានបំពានដោយបន្ថែមទង្វើអាក្រក់ឲ្យពួកគេ ហើយក៏ មិនឲ្យបាត់បង់នូវទង្វើល្អរបស់ពួកគេនោះដែរ។
أَفَمَنِ ٱتَّبَعَ رِضْوَٰنَ ٱللَّهِ كَمَنۢ بَآءَ بِسَخَطٍۢ مِّنَ ٱللَّهِ وَمَأْوَىٰهُ جَهَنَّمُ ۚ وَبِئْسَ ٱلْمَصِيرُ ﴿١٦٢﴾
អ្នកដែលធ្វើតាមអ្វីដែលនាំឲ្យរូបគេទទួលបានការពេញចិត្តពីអល់ឡោះ ដូចជាការមានជំនឿនិងការសាងទង្វើកុសល ហើយនិងអ្នកដែលប្រឆាំងនឹងអល់ឡោះ ព្រម ទាំងបានប្រព្រឹត្តទង្វើអាក្រក់ គឺមិនស្មើគ្នាឡើយសម្រាប់អល់ឡោះ។ គេនឹងវិលត្រឡប់មកវិញដោយទទួលនូវការខឹងសម្បារយ៉ាងខ្លាំងពីអល់ឡោះ ហើយកន្លែង រស់នៅសម្រាប់គេគឺនរកជើហាន់ណាំហើយវាជាកន្លែងវិលត្រឡប់ និងជាទីជម្រកដ៏អាក្រក់បំផុត។
هُمْ دَرَجَـٰتٌ عِندَ ٱللَّهِ ۗ وَٱللَّهُ بَصِيرٌۢ بِمَا يَعْمَلُونَ ﴿١٦٣﴾
អ្នកទាំងនោះមានឋានៈខុសគ្នា ទាំងនៅលើលោកិយនិងនៅថ្ងៃបរលោកចំពោះអល់ឡោះជាម្ចា ស់។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកគេប្រព្រឹត្ដោ យគ្មា ន អ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើរបស់គេដែលបានសាង។
لَقَدْ مَنَّ ٱللَّهُ عَلَى ٱلْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًۭا مِّنْ أَنفُسِهِمْ يَتْلُوا۟ عَلَيْهِمْ ءَايَـٰتِهِۦ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَإِن كَانُوا۟ مِن قَبْلُ لَفِى ضَلَـٰلٍۢ مُّبِينٍ ﴿١٦٤﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រទាននូវឧបការគុណឲ្យបណ្តា អ្នកដែលមានជំនឿ និងបានធ្វើល្អទៅកាន់ពួកគេ ដោយទ្រង់បានតែងតាំងពីក្នុងចំណោម ពួកគេនូវអ្នកនាំសារម្នា ក់អំពីជាតិសាសន៍របស់ពួកគេ ដោយអ្នកនាំសារនោះបានសូត្រគម្ពីរគួរអានឲ្យពួកគេស្តាប់ និងជម្រះសម្អា តពួកគេពីប្រការស្ហ៊ីរិកនិងអត្តចរិត ស្មោគគ្រោក ហើយបានបង្រៀនគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី)ដល់ពួកគេ ខណៈដែលមុនពេលដែលអល់ឡោះបានបញ្ជូនអ្នកនាំសារនេះមក ពួកគេស្ថិត នៅក្នុងភាពវង្វេងយ៉ា ងច្បាស់លាស់ ចាកឆ្ងា យពីការចង្អុលបង្ហា ញនិងការទូន្មា ន។
أَوَلَمَّآ أَصَـٰبَتْكُم مُّصِيبَةٌۭ قَدْ أَصَبْتُم مِّثْلَيْهَا قُلْتُمْ أَنَّىٰ هَـٰذَا ۖ قُلْ هُوَ مِنْ عِندِ أَنفُسِكُمْ ۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿١٦٥﴾
ហេតុអ្វីបានជានៅពេលដែលពួកអ្នក(ឱបណ្ដា អ្នកមានជំនឿ)ទទួលរងគ្រោះថ្នា ក់ខណៈដែលពួកអ្នកទទួលបរាជ័យនៅក្នុងសង្គ្រា មអ៊ូហ៊ុទដោយមួយចំនួននៃពួកអ្នក ត្រូវបានគេសម្លា ប់ ដែលពួកអ្នកក៏បានធ្វើឲ្យសត្រូវរបស់ពួកអ្នកទទួលរងគ្រោះទ្វេដងនៃការស្លាប់និងការចាប់ជាឈ្លើយសឹកនៅក្នុងសង្គ្រា មហ្ពាទើរដែរ តែពួកអ្នក បែរជានិយាយថា: តើពួកយើងបានទទួលបរាជ័យនេះមកពីណា ខណៈដែលពួកយើងជាអ្នកដែលមានជំនឿហើយព្យាការីររបស់អល់ឡោះនៅក្នុងចំណោមពួក យើងទៀតនោះទៅវិញ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ អ្វីដែលពួកអ្នកទទួលបាននៃការបរាជ័យនោះ គឺដោយសារតែខ្លួនពួកអ្នកផ្ទាល់ ខណៈដែលពួក អ្នកបានខ្វែងយោបល់គ្នា និងបានល្មើសនឹង(បទបញ្ជា)អ្នកនាំសារ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់នឹងជួយទៅ ចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់នឹងបោះបង់ចោលជនណាដែលទ្រង់មានចេតនា។
وَمَآ أَصَـٰبَكُمْ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ فَبِإِذْنِ ٱللَّهِ وَلِيَعْلَمَ ٱلْمُؤْمِنِينَ ﴿١٦٦﴾
ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នកដូចជាការសម្លាប់ ការរងរបួស និងការបរាជ័យនៅថ្ងៃសង្គ្រាមអ៊ូហ៊ុទនៅពេលដែលក្រុមពួកអ្នក(អ្នកមានជំនឿ)និងក្រុម របស់ពួកមុស្ហរីគីនបានជួបគ្នា នោះគឺដោយការអនុញ្ញា តពីអល់ឡោះនិងការកំណត់របស់ទ្រង់ដោយមានបុព្វហេតុយ៉ា ងច្បាស់លាស់ដើម្បីទ្រង់ស្តែង្យឃើញនូវបណ្តា អ្នកដែលមានជំនឿពិតប្រាកដ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلِيَعْلَمَ ٱلَّذِينَ نَافَقُوا۟ ۚ وَقِيلَ لَهُمْ تَعَالَوْا۟ قَـٰتِلُوا۟ فِى سَبِيلِ ٱللَّهِ أَوِ ٱدْفَعُوا۟ ۖ قَالُوا۟ لَوْ نَعْلَمُ قِتَالًۭا لَّٱتَّبَعْنَـٰكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَـٰنِ ۚ يَقُولُونَ بِأَفْوَٰهِهِم مَّا لَيْسَ فِى قُلُوبِهِمْ ۗ وَٱللَّهُ أَعْلَمُ بِمَا يَكْتُمُونَ ﴿١٦٧﴾
ហើយនិងដើម្បីស្តែងឲ្យឃើញនូវពួកពុតត្បុតដែលនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា: “ចូរពួកអ្នកចូលរួមធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬចូរ ពួកអ្នកការពារខ្លួនដោយចូលរួមដើម្បីបង្កើនចំនួន(ទ័ព)អ្នកមូស្លីម”ពួកគេបានឆ្លើយថា ប្រសិនបើពួកយើងដឹងថានឹងមានសង្គ្រា មនោះ ពួកយើងនឹងចូលរួមជាមួយ ពួកអ្នកមិនខាន ក៏ប៉ុន្តែពួកយើងមិនបានឃើញថា វាជាសង្គ្រាមរវាងពួកអ្នកនិងក្រុមនោះនោះទេ។ ស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)នៅពេលនោះគឺ បញ្ជាក់ពី ភាពគ្មានជំនឿខ្លាំងជាងអ្វីដែលបញ្ជាក់លើភាពមានជំនឿរបស់ពួកគេ។ ពួកគេនិយាយតែនឹងអណ្ដា តរបស់ពួកគេនូវអ្វីដែលមិនមែននៅក្នុងចិត្តរបស់ពួកគេ ប៉ុណ្ណោះ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេកំពុងលាក់ទុកក្នុងចិត្តរបស់ពួកគេ ហើយទ្រង់នឹងដាក់ទណ្ឌ កម្មពួកគេលើរឿងនោះ។
ٱلَّذِينَ قَالُوا۟ لِإِخْوَٰنِهِمْ وَقَعَدُوا۟ لَوْ أَطَاعُونَا مَا قُتِلُوا۟ ۗ قُلْ فَٱدْرَءُوا۟ عَنْ أَنفُسِكُمُ ٱلْمَوْتَ إِن كُنتُمْ صَـٰدِقِينَ ﴿١٦٨﴾
ពួកគេគឺជាពួកដែលគេចពីសង្គ្រា ម ហើយពួកគេបាននិយាយទៅកាន់សាច់ញាតិរបស់ពួកគេដែលទទួលរងគ្រោះនៅក្នុងសង្រ្គា មអ៊ូហ៊ុទថា: ប្រសិនបើពួកគេស្ដាប់ តាមពួកយើង ហើយមិនចេញទៅធ្វើសង្គ្រា មទេនោះ ពួកគេក៏មិនត្រូវបានគេសម្លា ប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ដោយឆ្លើយតបទៅកាន់ពួកគេថា: ចូរពួក អ្នកការពារខ្លួនពីសេចក្តីស្លា ប់ទៅមើល៍នៅពេលដែលសេចក្តីស្លា ប់បានមកដល់ពួកអ្នកនោះ ប្រសិនបើពួកអ្នកពិតជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបាន អះអាងថា ប្រសិនបើពួកគេស្តាប់តាមពួកអ្នក នោះពួកគេនឹងមិនត្រូវបានសម្លាប់ទេនោះ ហើយថាមូលហេតុដែលពួកអ្នករួចផុតពីការស្លាប់នោះ គឺដោយសារការ មិនចេញទៅច្បាំងក្នុងមាគ៌ា របស់អល់ឡោះមែននោះ។
وَلَا تَحْسَبَنَّ ٱلَّذِينَ قُتِلُوا۟ فِى سَبِيلِ ٱللَّهِ أَمْوَٰتًۢا ۚ بَلْ أَحْيَآءٌ عِندَ رَبِّهِمْ يُرْزَقُونَ ﴿١٦٩﴾
ចូរអ្នក(ព្យាការីមូហាំម៉ា ត់)កុំគិតស្មានថា បណ្តា អ្នកដែលបានពលីជីវិតក្នុងសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះនោះជាមនុស្សស្លាប់ឲ្យសោះ។ ផ្ទុយទៅវិញ ពួកគេមាន ជីវិតរស់នៅជាពិសេសនៅឯម្ចា ស់របស់ពួកគេ ក្នុងលំនៅឋានដ៏ថ្កំថ្កើងដែលពួកគេត្រូវបានប្រទានលាភសក្កា រៈជាច្រើនប្រភេទដែលគ្មា ននរណាម្នា ក់ដឹងឡើយ ក្រៅអល់ឡោះជាម្ចា ស់។
فَرِحِينَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضْلِهِۦ وَيَسْتَبْشِرُونَ بِٱلَّذِينَ لَمْ يَلْحَقُوا۟ بِهِم مِّنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿١٧٠﴾
يحزنون ពិតប្រាកដណាស់ សុភមង្គល និងភាពសប្បាយរីករាយបានគ្របដណ្តប់លើពួកគេដោយសារតែអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេនៃភាពសប្បុរសរបស់ទ្រង់ ហើយពួកគេសង្ឃឹម និងរង់ចាំបងប្អូនរបស់ពួកគេដែលនៅរស់នោះ(ពលីជីវិត)ទៅតាមពួកគេដែរ ពោលគឺ ប្រសិនបើពួកគេ(អ្នកនៅរស់)ត្រូវបានគេសម្លាប់ក្នុង សង្គ្រា ម(ក្នុងមាគ៌ា អល់ឡោះ)នោះ ពួកគេនឹងទទួលបាននូវការប្រោសប្រទាននេះដូចពួកគេដែរ។ ហើយពួកគេមិនមានការភ័យខ្លា ចនូវអ្វីដែលពួកគេនឹងប្រឈម មុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏មិនមានការព្រួយបារម្ភលើអ្វីដែលពួកគេបានបាត់បង់នៃលាភសំណាងលោកិយនោះដែរ។
۞ يَسْتَبْشِرُونَ بِنِعْمَةٍۢ مِّنَ ٱللَّهِ وَفَضْلٍۢ وَأَنَّ ٱللَّهَ لَا يُضِيعُ أَجْرَ ٱلْمُؤْمِنِينَ ﴿١٧١﴾
ហើយជាមួយគ្នានេះដែរ ពួកគេសប្បាយរីករាយនឹងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់ដែលកំពុងរង់ចាំពួកគេ ហើយនិងការបន្ថែមទៅលើផលបុណ្យដ៏ធំធេង នោះទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបានធ្វើឲ្យខូចខាតផលបុណ្យរបស់បណ្តា អ្នកដែលមានជំនឿដោយសារពួកគេបានទទួលការសប្បាយរីករាយ នេះនោះទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបំពេញឲ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ា ងពេញលេញ ហើយមានការបន្ថែមសម្រាប់ពួកគេពីលើនោះថែមទៀត។
ٱلَّذِينَ ٱسْتَجَابُوا۟ لِلَّهِ وَٱلرَّسُولِ مِنۢ بَعْدِ مَآ أَصَابَهُمُ ٱلْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا۟ مِنْهُمْ وَٱتَّقَوْا۟ أَجْرٌ عَظِيمٌ ﴿١٧٢﴾
បណ្តា អ្នកដែលបានឆ្លើយតបទៅនឹងបទបញ្ជា របស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នៅពេលដែលពួកគេត្រូវបានគេអំពាវនាវដើម្បីឲ្យចេញទៅធ្វើសង្គ្រា មក្នុង មាគ៌ា របស់អល់ឡោះ និងប្រឈមមុខជាមួយនឹងពួកមុស្ហរីគីននៅក្នុងសង្គ្រា ម “ហាំរ៉ក អាល់អាសាត់”ដែលបន្តពីសមរភូមិអ៊ូហ៊ុទក្រោយពីពួកគេបានទទួលរងរបួស នៅក្នុងសមរភូមិអ៊ូហ៊ុទនោះ ពិតប្រាកដណាស់របួសរបស់ពួកគេមិនបានរារាំងពួកគេអំពីការឆ្លើយតបទៅនឹងការអំពាវានាវរបស់អល់ឡោះនិងអ្នកនាំសារនោះ ឡើយ។សម្រាប់បណ្តា អ្នកដែលធ្វើអំពើល្អក្នុងចំណោមពួកគេហើយបានកោតខ្លា ចអល់ឡោះដោយអនុវត្តន៍តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីប بلغ គម្ពីរគួរអាន · តាហ្វសៀរ ម្រាមទាំងឡាយរបស់ទ្រង់នោះពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងអំពីអល់ឡោះជាម្ចា ស់ នោះគឺឋានសួគ៌។
ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدْ جَمَعُوا۟ لَكُمْ فَٱخْشَوْهُمْ فَزَادَهُمْ إِيمَـٰنًۭا وَقَالُوا۟ حَسْبُنَا ٱللَّهُ وَنِعْمَ ٱلْوَكِيلُ ﴿١٧٣﴾
គឺបណ្តា អ្នកដែលពួកមុស្ហរីគីនមួយចំនួនបាននិយាយទៅកាន់ពួកគេថាៈ ប្រាកដណាស់ ពួកគូរ៉័ស្ហក្រោមការដឹកនាំរបស់អាពូសាហ្វយ៉ា នបានប្រមូលគ្នា ជាច្រើនក្រុម ដើម្បីច្បាំងនឹងពួកអ្នក និងកម្ទេចពួកអ្នក។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ ហើយចូរខ្លា ចការជួបនឹងពួកគេ។ ក៏ប៉ុន្តែពាក្យសំដីនិងការបន្លា ចទាំងនេះបាន ធ្វើឲ្យពួកគេកាន់តែជឿជាក់លើអល់ឡោះ និងមានទំនុកចិត្តលើការសន្យារបស់ទ្រង់ថែមទៀត។ ពេលនោះ ពួកគេក៏បានចេញទៅជួបពួកមុស្ហរីគីន ហើយពួកគេ និយាយថាៈ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់គឺជាអ្នកដែលល្អប្រសើរបំផុតដែលពួកយើងប្រគល់កិច្ចការរបស់ពួក យើងទៅកាន់ទ្រង់។
فَٱنقَلَبُوا۟ بِنِعْمَةٍۢ مِّنَ ٱللَّهِ وَفَضْلٍۢ لَّمْ يَمْسَسْهُمْ سُوٓءٌۭ وَٱتَّبَعُوا۟ رِضْوَٰنَ ٱللَّهِ ۗ وَٱللَّهُ ذُو فَضْلٍ عَظِيمٍ ﴿١٧٤﴾
ហើយពួកគេក៏បានត្រលប់មកវិញបន្ទាប់ពីពួកគេចេញទៅធ្វើសង្គ្រាមនៅសមរភូមិ “ហាំរ៉ក អាល់អាសាត់” ដោយទទួលបានផលបុណ្យដ៏ធំធេងពីអល់ឡោះ និង(ទទួលបាន)ការតំឡើងឋានៈរបស់ពួកគេ ព្រមទាំងទទួលបាននូវភាពសុខសាន្ត(រួចផុត)អំពីសត្រូវរបស់ពួកគេ ដោយពួកគេមិនត្រូវបានសម្លា ប់ ឬទទួលរងរបួស ឡើយ ហើយពួកគេបានធ្វើតាមអ្វីដែលធ្វើឲ្យអល់ឡោះមានការពេញចិត្តចំពោះពួកគេ ដូចជាការប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិ និងបញ្ឈប់ពីការប្រព្រឹត្តអំពើ ល្មើសនឹងទ្រង់។ហើយអល់ឡោះជាអ្នកដែលមានការសណ្តោ សប្រណីដ៏ធំធេងបំផុតចំពោះបណ្តា ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ។
إِنَّمَا ذَٰلِكُمُ ٱلشَّيْطَـٰنُ يُخَوِّفُ أَوْلِيَآءَهُۥ فَلَا تَخَافُوهُمْ وَخَافُونِ إِن كُنتُم مُّؤْمِنِينَ ﴿١٧٥﴾
ការពិតអ្នកដែលបំភ័យពួកអ្នកនោះ គឺស្ហៃតននោះឯង។ វាបន្លាចពួកអ្នកដោយប្រើប្រាស់ជំនួយការរបស់វា និងកូនចៅរបស់វា។ ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា ពីព្រោះពួកវាគ្មា នសមត្ថភាព និងគ្មា នអានុភាពអ្វីឡើយ តែចូរពួកអ្នកខ្លា ចអល់ឡោះជាម្ចា ស់តែមួយគត់ដោយប្រកាន់ខ្ជា ប់នូវការគោរពប្រតិបត្តិតាមទ្រង់វិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់យ៉ាظ ងពិតប្រាកដមែននោះ។
وَلَا يَحْزُنكَ ٱلَّذِينَ يُسَـٰرِعُونَ فِى ٱلْكُفْرِ ۚ إِنَّهُمْ لَن يَضُرُّوا۟ ٱللَّهَ شَيْـًۭٔا ۗ يُرِيدُ ٱللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّۭا فِى ٱلْـَٔاخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ ﴿١٧٦﴾
ولهم عذاب عظيم ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំឲ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងក្នុងចំណោមពួកពុតត្បុតដែលចាកចេញពីឥស្លា មវិញនោះធ្វើឲ្យអ្នកមានទុក្ខព្រួយ ឲ្យសោះ ពីព្រោះពួកគេមិនអាចបង្កគ្រោះថ្នា ក់អ្វីមួយចំពោះអល់ឡោះឡើយ។ តាមពិត គឺពួកគេកំពុងតែបង្កគ្រោះថ្នា ក់ដល់ខ្លួនឯងប៉ុណ្ណោះ ដោយសារតែពួកគេបាន ឃ្លាតឆ្ងាយពីការមានជំនឿចំពោះអល់ឡោះ និងការគោរពប្រតិបត្តិចំពោះទ្រង់។ តាមរយៈការបរាជ័យរបស់ពួកគេ និងការមិនទទួលការចង្អុលបង្ហាញរបស់ពួកគេ នេះ គឺអល់ឡោះជាម្ចាស់ទ្រង់មានចេតនាមិនឲ្យពួកគេទទួលបានចំណែកណាមួយនៃលាភសក្ការៈអ្វីមួយនៅថ្ងៃបរលោកឡើយ ហើយសម្រាប់ពួកគេនឹងត្រូវទទួល ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងឋាននរក។
إِنَّ ٱلَّذِينَ ٱشْتَرَوُا۟ ٱلْكُفْرَ بِٱلْإِيمَـٰنِ لَن يَضُرُّوا۟ ٱللَّهَ شَيْـًۭٔا وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿١٧٧﴾
ពិតប្រាកដណាស់ ពួកដែលយកសេចក្តីជំនឿទៅប្តូរយកភាពគ្មានជំនឿនោះ គឺពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះនោះឡើយ។ តាមពិត ពួកគេ កំពុងតែបង្កគ្រោះថ្នា ក់ទៅលើខ្លួនឯងទៅវិញទេហើយពួកគេនឹងទទួលទណ្ឌ កម្មដ៏សែនឈឺចាប់បំផុតនៅថ្ងៃបរលោក។
وَلَا يَحْسَبَنَّ ٱلَّذِينَ كَفَرُوٓا۟ أَنَّمَا نُمْلِى لَهُمْ خَيْرٌۭ لِّأَنفُسِهِمْ ۚ إِنَّمَا نُمْلِى لَهُمْ لِيَزْدَادُوٓا۟ إِثْمًۭا ۚ وَلَهُمْ عَذَابٌۭ مُّهِينٌۭ ﴿١٧٨﴾
ហើយកុំឲ្យពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ និងរឹងរូសមិនទទួលយកបទបញ្ញត្តិរបស់ទ្រង់នោះនឹកស្មានថា ជាការពិតណាស់ ការដែលគេ(អល់ឡោះ)ពន្យារ ជីវិតឲ្យពួកគេមានអាយុវែងដោយពួកគេស្ថិតនៅក្នុងភាពគ្មានជំនឿនោះ គឺជាការល្អប្រសើសម្រាប់ខ្លួនពួកគេឲ្យសោះ។ រឿងនោះ មិនដូចអ្វីដែលពួកគេកំពុងគិត ស្មាននោះទេ។ តាមពិត ការដែលយើងពន្យារអាយុជីវិតរបស់ពួកគេនោះ គឺដើម្បីបន្ថែមនូវបាបកម្មដល់ពួកគេប៉ុណ្ណោះ ដោយឲ្យពួកប្រព្រឹត្តអំពើបាបកម្មកាន់តែ ច្រើនថែមទៀតទៅលើបាបកម្មដែលពួកគេបានប្រព្រឹត្តនោះហើយពួកគេនឹងទទួលទណ្ឌ កម្មយ៉ា ងអាម៉ា សបំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَّا كَانَ ٱللَّهُ لِيَذَرَ ٱلْمُؤْمِنِينَ عَلَىٰ مَآ أَنتُمْ عَلَيْهِ حَتَّىٰ يَمِيزَ ٱلْخَبِيثَ مِنَ ٱلطَّيِّبِ ۗ وَمَا كَانَ ٱللَّهُ لِيُطْلِعَكُمْ عَلَى ٱلْغَيْبِ وَلَـٰكِنَّ ٱللَّهَ يَجْتَبِى مِن رُّسُلِهِۦ مَن يَشَآءُ ۖ فَـَٔامِنُوا۟ بِٱللَّهِ وَرُسُلِهِۦ ۚ وَإِن تُؤْمِنُوا۟ وَتَتَّقُوا۟ فَلَكُمْ أَجْرٌ عَظِيمٌۭ ﴿١٧٩﴾
ه មិនមែនជាគតិបណ្ឌិតរបស់អល់ឡោះឡើយដែលទ្រង់បណ្ដោ យឲ្យពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ស្ថិតនៅលាយឡំជាមួយនឹងពុតត្បុត មិនវែកញែករវាងពួក អ្នក(និងពួកគេ) និងមិនបញ្ជាក់ច្បាស់លាស់ថា អ្នកណាជាអ្នកមានជំនឿពិតប្រាកដនោះ លុះត្រាតែទ្រង់វែកញែករវាងពួកអ្នក(និងពួកពុតត្បុត) ដោយការដាក់ កាតព្វកិច្ចនិងការសាកល្បងផ្សេងៗដើម្បីបង្ហាញថា អ្នកណាគឺជាអ្នកដែលមានជំនឿដ៏ស្អាតស្អំ និងអ្នកណាជាពួកពុតត្បុតដែលកខ្វក់នោះ ហើយក៏មិនមែនជា គតិបណ្ឌិ តរបស់អល់ឡោះជាម្ចាស់នោះដែរដែលទ្រង់ឲ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងដែលពួកអ្នកអាចវែកញែករវាងអ្នកដែលមានជំនឿនិងពួកពុតត្បុតនោះ ក៏ ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្ដា អ្នកនាំសាររបស់ទ្រង់ដើម្បីបង្ហា ញឲ្យគាត់បានដឹងអំពីប្រការអាថ៌កំបាំងមួយចំនួន ដូចដែលទ្រង់បានឲ្យព្យាការីរបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ បានដឹងពីស្ថានភាពរបស់ពួកពុតត្បុតជាដើម។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នក នាំសារឲ្យពិតប្រាកដ។ ប្រសិនបើពួកអ្នកមានជំនឿពិតប្រាកដ ហើយគោរពកោតខ្លា ចអល់ឡោះ ដោយប្រតិបត្តិតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពី បម្រាមទាំងឡាយរបស់ទ្រង់នោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏ធំធេងអំពីអល់ឡោះជាម្ចាر ស់។
وَلَا يَحْسَبَنَّ ٱلَّذِينَ يَبْخَلُونَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضْلِهِۦ هُوَ خَيْرًۭا لَّهُم ۖ بَلْ هُوَ شَرٌّۭ لَّهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا۟ بِهِۦ يَوْمَ ٱلْقِيَـٰمَةِ ۗ وَلِلَّهِ مِيرَٰثُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ ﴿١٨٠﴾
ه ហើយចូរកុំឲ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេនៃលាភសក្កា រៈផ្សេងៗដោយការប្រោសប្រទានអំពីទ្រង់ តែមិនព្រមបរិច្ចា គមួយចំណែក អំពីវានោះគិតស្មានថា ការប្រោសប្រទានទាំងនោះ គឺល្អប្រសើរសម្រាប់ពួកគេឲ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ ពីព្រោះទ្រព្យ សម្បត្ដិដែលពួកគេកំណាញ់នោះ នឹងក្លាយទៅជាច្រវ៉ាក់ដែលគេនឹងបំពាក់ជុំវិញករបស់ពួកគេ ជាទណ្ឌកម្មលើពួកគេនៅថ្ងៃបរលោក។ ហើយអ្វីដែលនៅលើមេឃ ជាច្រើនជាន់និងនៅលើផែនដី នឹងក្លាយជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់គឺជាអ្នកដែលមានជីវិតអមតៈ ក្រោយពីម៉ា ខ្លូកទាំងឡាយរបស់ ទ្រង់បានវិនាស ហើយអល់ឡោះដឹងយ៉ា ងលម្អិតបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។
لَّقَدْ سَمِعَ ٱللَّهُ قَوْلَ ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ فَقِيرٌۭ وَنَحْنُ أَغْنِيَآءُ ۘ سَنَكْتُبُ مَا قَالُوا۟ وَقَتْلَهُمُ ٱلْأَنۢبِيَآءَ بِغَيْرِ حَقٍّۢ وَنَقُولُ ذُوقُوا۟ عَذَابَ ٱلْحَرِيقِ ﴿١٨١﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានឮហើយនូវពាក្យសម្ដីរបស់ពួកយូដានៅពេលដែលពួកគេបាននិយាយថាៈ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រដោយ ទ្រង់បានសុំខ្ចីពីពួកយើង រីឯពួកយើង គឺជាអ្នកមាន ពីព្រោះពួកយើងមានទ្រព្យសម្បត្តិ”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយនៃពាក្យភូត កុហក និងការមូលបង្កាច់ទៅលើម្ចាស់របស់ពួកគេ និងការដែលពួកគេសម្លាប់បណ្ដា ព្យាការីរបស់ពួកគេដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូលទៅកាន់ពួក គេថាៈ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌ កម្មដែលឆេះឆាបនៅក្នុងឋាននរកនោះ។
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ ٱللَّهَ لَيْسَ بِظَلَّامٍۢ لِّلْعَبِيدِ ﴿١٨٢﴾
ទណ្ឌកម្មនោះ គឺដោយសារអំពើល្មើសនិងអំពើថោកទាបដែលពួកអ្នក(ពួកយូដា)បានប្រព្រឹត្តដោយដៃទាំងពីររបស់ពួកអ្នកផ្ទាល់ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មិនបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ណាម្នា ក់នោះឡើយ។
ٱلَّذِينَ قَالُوٓا۟ إِنَّ ٱللَّهَ عَهِدَ إِلَيْنَآ أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍۢ تَأْكُلُهُ ٱلنَّارُ ۗ قُلْ قَدْ جَآءَكُمْ رُسُلٌۭ مِّن قَبْلِى بِٱلْبَيِّنَـٰتِ وَبِٱلَّذِى قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِن كُنتُمْ صَـٰدِقِينَ ﴿١٨٣﴾
ពួកទាំងនោះ គឺជាពួកដែលបាននិយាយដោយភូតកុហក និងបង្កើតពាក្យមូលបង្កាច់ថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំមកកាន់ពួកយើងនៅក្នុង គម្ពីរទាំងឡាយរបស់ទ្រង់ និងតាមរយៈពាក្យសម្តីរបស់បណ្តាព្យាការីរបស់ទ្រង់ថា មិនឲ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារ នោះបាននាំមកឲ្យពួកយើងនូវអ្វីដែលអាចបញ្ជាក់ថា ពាក្យសម្ដីរបស់គេគឺត្រឹមត្រូវពិត ហើយការដែលអាចបញ្ជាក់ដូចនោះ គឺតាមរយៈការធ្វើ គួរហ្ពាន(តង្វាយ)បញ្ជិតខ្លួនទៅកាន់អល់ឡោះ និងមានភ្លើងចុះពីលើមេឃមកឆេះគួរហ្ពាននោះ។ ពិតណាស់ ពួកគេបានបង្កើតពាក្យកុហកទៅលើអល់ឡោះ ដោយថាទ្រង់បានផ្តែផ្តាំពួកគេ និងថាអល់ឡោះជាម្ចា ស់បានកំណត់ភស្តុតាងដែលបញ្ជា ក់ពីសច្ចភាពពិតនៃអ្នកនាំសារតាមរយៈអ្វីដែលពួកគេបានរៀបរាប់នោះ។ ហេតុដូច្នេះហើយទើបអល់ឡោះជាម្ចា ស់បានបង្គា ប់ប្រើព្យាការីររបស់ទ្រង់មូហាំម៉ា ត់ឲ្យនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ بلغ គម្ពីរគួរអាន · តាហ្វសៀរ បណ្តា អ្នកនាំសារជាច្រើនមុនអំពីខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងទាំងឡាយដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ ហើយពួកគេក៏បាននាំមកនូវ ភស្តុតាងដូចដែលពួកអ្នកបានរៀបរាប់នេះដែរ គឺការដាក់គួរហ្ពានដែលនឹងមានភ្លើងពីលើមេឃមកឆេះគួរហ្ពាននោះ។ ប៉ុន្តែហេតុអ្វីបានជាពួកអ្នកនៅតែមិន ព្រមជឿលើពួកគេ ហើយថែមទាំងបានសម្លា ប់ពួកគេថែមទៀត ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតត្រឹមត្រូវមែននោះ?
فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌۭ مِّن قَبْلِكَ جَآءُو بِٱلْبَيِّنَـٰتِ وَٱلزُّبُرِ وَٱلْكِتَـٰبِ ٱلْمُنِيرِ ﴿١٨٤﴾
តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(ឱព្យាការីមូហាំម៉ា ត់)នោះ ចូរអ្នកកុំកើតទុក្ខ ពីព្រោះវាគឺជាទម្លា ប់របស់ពួកប្រឆាំងទៅហើយ។ ពិតប្រាកដណាស់ បណ្តា អ្នក នាំសារជាច្រើនមុនអ្នកនោះក៏ត្រូវបានពួកគេបដិសេធ(មិនជឿ)ដែរ។ ពួកគេ(អ្នកនាំសារជំនាន់មុន)បាននាំមកនូវភស្តុតាងទាំងឡាយដ៏ច្បាស់លាស់ និងបាននាំមក នូវបណ្តា គម្ពីរដែលក្នុងនោះមានការទូន្មា ន និងការដាស់តឿន ហើយនិងគម្ពីរដែលចង្អុលបង្ហា ញ ដែលមានចែងក្នុងវានូវក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ។
كُلُّ نَفْسٍۢ ذَآئِقَةُ ٱلْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ ٱلْقِيَـٰمَةِ ۖ فَمَن زُحْزِحَ عَنِ ٱلنَّارِ وَأُدْخِلَ ٱلْجَنَّةَ فَقَدْ فَازَ ۗ وَمَا ٱلْحَيَوٰةُ ٱلدُّنْيَآ إِلَّا مَتَـٰعُ ٱلْغُرُورِ ﴿١٨٥﴾
រាល់ជីវិតទាំងអស់ទោះបីមានសភាពបែបណាក៏ដោយក៏ត្រូវតែភ្លក់រសជាតិនៃសេចក្តីស្លាប់ដែរ។ ហេតុនេះ ចូរកុំឲ្យម៉ាខ្លូកទាំងឡាយចាញ់បោកលោកិយនេះ ឲ្យសោះ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេប្រទានផលបុណ្យលើទង្វើរបស់ពួកអ្នកដែលបានសាងយ៉ា ងពេញលេញដោយគ្មា នខ្វះបន្តិចណាឡើយ។ ដូចនេះ ជនណាហើយដែលអល់ឡោះបានបញ្ចៀសរូបគេពីភ្លើងនរក ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះ ពិតណាស់ គេពិតជាទទួលបាននូវប្រការល្អដែលគេប្រាថ្នា ចង់បាន និងបានរួចផុតពីប្រការអាក្រក់ដែលគេភ័យខ្លា ចហើយ។ ហើយជីវិតលោកិយ គ្មា នអ្វីក្រៅពីការត្រេកត្រអាលដែលនឹងបាត់បង់នោះឡើយ ហើយគ្មា នអ្នក ដែលចាប់អារម្មណ៍ នឹងលោកិយឡើយក្រៅពីអ្នកដែលត្រូវបានគេបោកបញ្ឆោ តប៉ុណ្ណោះ។
۞ لَتُبْلَوُنَّ فِىٓ أَمْوَٰلِكُمْ وَأَنفُسِكُمْ وَلَتَسْمَعُنَّ مِنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ مِن قَبْلِكُمْ وَمِنَ ٱلَّذِينَ أَشْرَكُوٓا۟ أَذًۭى كَثِيرًۭا ۚ وَإِن تَصْبِرُوا۟ وَتَتَّقُوا۟ فَإِنَّ ذَٰلِكَ مِنْ عَزْمِ ٱلْأُمُورِ ﴿١٨٦﴾
ពួកអ្នក(ឱបណ្ដា អ្នកដែលមានជំនឿ)ប្រាកដជានឹងត្រូវបានគេសាកល្បងចំពោះទ្រព្យសម្បត្តិរបស់ពួកអ្នក ដោយឲ្យ(ពួកអ្នក)បរិច្ចាគមួយចំណែកនៃទ្រព្យនោះ ជា កាតព្វកិច្ចដែលចាំបាច់ត្រូវបរិច្ចាគ និង(ត្រូវសាកល្បង)តាមរយៈគ្រោះទាំងឡាយដែលកើតឡើងចំពោះទ្រព្យសម្បត្តិទាំងនោះ។ ហើយពួកអ្នកក៏នឹងត្រូវបាន សាកល្បងផងដែរចំពោះខ្លួនប្រាណរបស់ពួកអ្នក ដោយត្រូវបំពេញនូវកាតព្វកិច្ចទាំងឡាយដែលឥស្លាមបានដាក់បទបញ្ញត្តិ និង(ត្រូវសាកល្បង)ដោយគ្រោះសព្វ បែបយ៉ា ងដែលនឹងធ្លាក់មកលើពួកអ្នក។ ហើយពួកអ្នកនឹងបានឮនូវរឿងរ៉ាវជាច្រើនដែលបង្កការឈឺចាប់ដល់ពួកអ្នក តាមរយៈការចោទប្រកាន់ទៅលើពួកអ្នកនិង ទៅលើសាសនារបស់ពួកអ្នកពីសំណាក់ពួកអ្នកដែលត្រូវបានប្រទានគម្ពីរមុនពួកអ្នក និងអំពីពួកមុស្ហរីគីន។ តែប្រសិនបើពួកអ្នកអត់ធ្មត់លើគ្រោះ និងការ សាកល្បងទាំងឡាយដែលពួកអ្នកជួបប្រទះ ហើយពួកអ្នកកោតខ្លាចអល់ឡោះដោយប្រតិបត្តិតាមអ្វីដែលទ្រង់បានបង្គាប់ប្រើ និងបោះបង់ចោលនូវអ្វីដែលទ្រង់ បានហាមឃាត់នោះ ពិតប្រាកដណាស់ ទាំងនោះគឺជាកិច្ចការដែលតម្រូវឲ្យមានការតាំងចិត្តខ្ពស់ និងជាការងារដែលអ្នកប្រកួតប្រជែងទាំងឡាយតែងតែប្រកួត ប្រជែងគ្នា ។
وَإِذْ أَخَذَ ٱللَّهُ مِيثَـٰقَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ لَتُبَيِّنُنَّهُۥ لِلنَّاسِ وَلَا تَكْتُمُونَهُۥ فَنَبَذُوهُ وَرَآءَ ظُهُورِهِمْ وَٱشْتَرَوْا۟ بِهِۦ ثَمَنًۭا قَلِيلًۭا ۖ فَبِئْسَ مَا يَشْتَرُونَ ﴿١٨٧﴾
ហើយចូរអ្នកចងចាំ(ឱព្យាការីមូហាំម៉ា ត់) នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ា ត់ទៅលើពួកអ្នកចេះដឹងរបស់ពួកអះលីគីតាបនៃពួក យូដានិងពួកណាសរ៉នី ដើម្បីឲ្យពួកអ្នកបកស្រាយបំភ្លឺពីគម្ពីររបស់អល់ឡោះដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងនូវការចង្អុលបង្ហាញដែលមានចែង នៅក្នុងគម្ពីរនោះឡើយ ហើយពួកអ្នកក៏មិនត្រូវលាក់បាំងឡើយនូវអ្វីដែលបញ្ជាក់ទៅលើភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ា ត់(ដែលមានចែងនៅក្នុងគម្ពីរទាំង នោះ)នោះដែរ។ ក៏ប៉ុន្តែពួកគេគ្មា នអ្វីក្រៅតែពីបោះបង់ចោលកិច្ចសន្យានោះ និងមិនបែរទៅរកវានោះឡើយ ហើយពួកគេបានលាក់បាំងការពិត និងបានបង្ហា ញនូវអ្វី ដែលមិនពិត ព្រមទាំងបានយកកិច្ចសន្យារបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តួច ដូចជាបុណ្យសក្តិ និងទ្រព្យសម្បត្តិ ដែលពួកគេអាចនឹងទទួលបាន។ ពិតណាស់ កម្រៃដែលពួកគេប្តូរជាមួយកិច្ចសន្យារបស់អល់ឡោះនេះ គឺអាក្រក់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَا تَحْسَبَنَّ ٱلَّذِينَ يَفْرَحُونَ بِمَآ أَتَوا۟ وَّيُحِبُّونَ أَن يُحْمَدُوا۟ بِمَا لَمْ يَفْعَلُوا۟ فَلَا تَحْسَبَنَّهُم بِمَفَازَةٍۢ مِّنَ ٱلْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿١٨٨﴾
عذاب أليم ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)កុំគិតស្មានឲ្យសោះថា ពួកដែលសប្បាយរីករាយជាមួយនឹងទង្វើអាក្រក់ដែលពួកគេបានធ្វើ ហើយពួកគេចូលចិត្តឲ្យអ្នកដទៃកោតសរសើ ពួកគេលើទង្វើល្អដែលពួកគេមិនបានធ្វើសោះនោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្ម និងបានសុខសន្តិភាពឲ្យសោះ។ ផ្ទុយទៅវិញ ទីកន្លែងជ្រកកោណរបស់ ពួកគេ គឺនរកជើហាន់ណាំហើយពួកគេនឹងទទួលទណ្ឌ កម្មនៅក្នុងវាយ៉ា ងឈឺចាប់បំផុត។
وَلِلَّهِ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿١٨٩﴾
ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ទាំងការបង្កើត និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ តែមួយគត់ ពុំមែនជាកម្មសិទ្ធិរបស់អ្នកផ្សេងឡើយ។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។
إِنَّ فِى خَلْقِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱخْتِلَـٰفِ ٱلَّيْلِ وَٱلنَّهَارِ لَـَٔايَـٰتٍۢ لِّأُو۟لِى ٱلْأَلْبَـٰبِ ﴿١٩٠﴾
ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដីពីភាពទទេសូន្យដោយគ្មានគំរូពីមុន និងក្នុងការផ្លាស់ប្តូរគ្នាវាងពេលយប់និងពេលថ្ងៃ ហើយនិងភាព ខុសគ្នា នៃរយៈពេលវែង និងរយៈពេលខ្លីរបស់វាទាំងពីរ(យប់ថ្ងៃ) គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់បណ្តា អ្នកដែលមានប្រាជ្ញា ស្មារតីល្អប្រក្រតីដែលបង្ហា ញប្រាប់ ពួកគេពីវត្តមាននៃព្រះជាម្ចា ស់ដែលជាអ្នកបង្កើតចក្រវាលដែលសាកសមជាអ្នកត្រូវគេគោរពសក្កា រៈតែមួយគត់។
ٱلَّذِينَ يَذْكُرُونَ ٱللَّهَ قِيَـٰمًۭا وَقُعُودًۭا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِى خَلْقِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ رَبَّنَا مَا خَلَقْتَ هَـٰذَا بَـٰطِلًۭا سُبْحَـٰنَكَ فَقِنَا عَذَابَ ٱلنَّارِ ﴿١٩١﴾
ពួកគេ គឺបណ្តា អ្នកដែលរំលឹកទៅចំពោះអល់ឡោះជាម្ចា ស់គ្រប់ស្ថា នភាពរបស់ពួកគេ ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេ សញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពួកនិយាយថាៈ ឱម្ចាស់របស់ពួកយើង! ទ្រង់មិនបានបង្កើតម៉ាខ្លូកដ៏ធំធេងនេះជាការ លេងសើចនោះទេ។ ទ្រង់មហាបរិសុទ្ធចាកផុតពីការលេងសើច។ ដូចនេះ សូមទ្រង់មេត្តា បញ្ជៀសពួកយើងពីទណ្ឌ កម្មភ្លើងនរកដោយប្រទានការចង្អុលបង្ហា ញពួក យើងឲ្យធ្វើអំពើល្អ និងថែរក្សាពួកយើងពីការប្រការអាក្រក់ផងចុះ។
رَبَّنَآ إِنَّكَ مَن تُدْخِلِ ٱلنَّارَ فَقَدْ أَخْزَيْتَهُۥ ۖ وَمَا لِلظَّـٰلِمِينَ مِنْ أَنصَارٍۢ ﴿١٩٢﴾
(ឱម្ចាស់របស់ពួកយើង!) ជនណាហើយក្នុងចំណោមម៉ា ខ្លូករបស់ទ្រង់ដែលទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺប្រាកដណាស់ ទ្រង់បានធ្វើឲ្យគេអាម៉ា ស់ និងបានបកអាក្រាតរូបគេហើយ។ ហើយសម្រាប់ពួកដែលបំពាននោះ នៅថ្ងៃបរលោកគ្មានអ្នកដែលអាចជួយការពារពួកគេឲ្យរួចផុតពីការដាក់ទោស របស់អល់ឡោះ និងទណ្ឌ កម្មរបស់ទ្រង់ឡើយ។
رَّبَّنَآ إِنَّنَا سَمِعْنَا مُنَادِيًۭا يُنَادِى لِلْإِيمَـٰنِ أَنْ ءَامِنُوا۟ بِرَبِّكُمْ فَـَٔامَنَّا ۚ رَبَّنَا فَٱغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلْأَبْرَارِ ﴿١٩٣﴾
ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ (នោះគឺព្យាការីរបស់ទ្រង់ មូហាំម៉ាត់)ដែលគាត់បាន អំពាវនាវថាៈ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគោរពសក្ការៈ។ ដូច្នេះ ពួកយើងបានមានជំនឿ តាមអ្វីដែលគាត់បានអំពាវនាវនោះ ហើយពួកយើងក៏បានដើរតាមតាមបញ្ញត្តិច្បាប់របស់គាត់ផងដែរ។ ហេតុនេះ សូមទ្រង់មេត្តាបិទបាំងអំពើបាបទាំងឡាយរបស់ ពួកយើងផង ដោយសូមទ្រង់កុំបកអាក្រាតពួកយើងអ្វី ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យចំពោះទង្វើអាក្រក់ទាំងឡាយរបស់ពួកយើងផង ដោយសូមទ្រង់កុំ យកទោសពៃពីពួកយើងលើអំពើអាក្រក់ទាំងនោះ។ ហើយសូមទ្រង់មេត្ដាឲ្យពួកយើងស្លាប់នៅជាមួយបណ្ដា អ្នកដែលសាងអំពើល្អ តាមរយៈការចង្អុលបង្ហាញពួក យើងឲ្យធ្វើអំពើល្អ និងបោះបង់ចោលអំពើអាក្រក់ផងចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ ٱلْقِيَـٰمَةِ ۗ إِنَّكَ لَا تُخْلِفُ ٱلْمِيعَادَ ﴿١٩٤﴾
ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាដល់ពួកយើងតាមរយៈសម្តីនៃបណ្តា អ្នកនាំសាររបស់ទ្រង់ ដូចជាការចង្អុល បង្ហាញ និងការទទួលបានជោគជ័យនៅក្នុងលោកិយផងចុះ ហើយសូមទ្រង់កុំបកអាក្រាតពួកយើងនៅថ្ងៃបរលោកដោយបញ្ចូលពួកយើងក្នុងឋាននរកអ្វី។ ពិត ប្រាកដណាស់ ទ្រង់(ឱម្ចា ស់របស់ពួកយើង) គឺជាអ្នកដែលមហាសប្បុរសបំផុតទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់ឡើយ។
فَٱسْتَجَابَ لَهُمْ رَبُّهُمْ أَنِّى لَآ أُضِيعُ عَمَلَ عَـٰمِلٍۢ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّنۢ بَعْضٍۢ ۖ فَٱلَّذِينَ هَاجَرُوا۟ وَأُخْرِجُوا۟ مِن دِيَـٰرِهِمْ وَأُوذُوا۟ فِى سَبِيلِى وَقَـٰتَلُوا۟ وَقُتِلُوا۟ لَأُكَفِّرَنَّ عَنْهُمْ سَيِّـَٔاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ثَوَابًۭا مِّنْ عِندِ ٱللَّهِ ۗ وَٱللَّهُ عِندَهُۥ حُسْنُ ٱلثَّوَابِ ﴿١٩٥﴾
وأخرجوامن ديرهم وأوذوا فى سبيلى وقتلوا وقتلوا لأكفرن عنهم سئاتهم ولأدخلنهم جنت تجرى من ه ដូច្នេះ ម្ចាស់របស់ពួកគេក៏បានឆ្លើយតបចំពោះការបួងសួងរបស់ពួកគេថាៈ ពិតប្រាកដណាស់ យើងមិនបំបាត់ផលបុណ្យនៃទង្វើកុសលរបស់ពួកអ្នកនោះឡើយ មិនថាតិចក្តី ច្រើនក្តី ទោះបីអ្នកសាងទង្វើកុសលនោះជាបុរស ឬស្ដ្រីក៏ដោយ។ ការវិនិច្ឆ័យរវាងពួកអ្នកនៅក្នុងសាសនា(ឥស្លាម)នោះ គឺដូចគ្នា។ គ្មានទេ ការ បន្ថែម(ផលបុណ្យ)ចំពោះបុរស ហើយក៏គ្មានដែរការកាត់បន្ថយ(ផលបុណ្យ)ចំពោះស្ត្រីនោះ។ ដូចនេះ បណ្តា អ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ និងត្រូវ បានពួកប្រឆាំងបណ្ដេញចេញអំពីស្រុកភូមិរបស់ពួកគេ ហើយបានទទួលរងនូវការធ្វើទុក្ខបុកម្នេញដោយសារពួកគេគោរពប្រតិបត្តិតាមម្ចាស់របស់ពួកគេ ព្រមទាំង បានធ្វើសង្គ្រាមនៅក្នុងមាគ៌ារបស់អល់ឡោះ និងបានពលីជីវិតដើម្បីលើកតម្កើងបន្ទូលរបស់អល់ឡោះឲ្យខ្ពង់ខ្ពស់ឡើងនោះ យើងពិតជានឹងអភ័យទោសនូវរាល់ អំពើអាក្រក់ទាំងឡាយរបស់ពួកគេនៅថ្ងៃបរលោក ហើយយើងពិតជានឹងអធ្យាស្រ័យចំពោះទោសកំហុសទាំងនោះ ហើយយើងពិតជានឹងបញ្ចូលពួកគេទៅក្នុង ឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមានរបស់វា ជាការតបស្នងអំពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានការតបស្នងដ៏ល្អប្រពៃ បំផុតដែលគ្មា នការតបស្នងណាដូចទ្រង់ឡើយ។
لَا يَغُرَّنَّكَ تَقَلُّبُ ٱلَّذِينَ كَفَرُوا۟ فِى ٱلْبِلَـٰدِ ﴿١٩٦﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំឲ្យការប្តូរទីតាំងរបស់ពួកដែលប្រឆាំងនៅក្នុងស្រុកទេស ការរស់នៅដ៏សម្បូរបែបរបស់ពួកគេ ការធ្វើជំនួញជួញដូរដ៏ទូលាយរបស់ ពួកគេ និងការទទួលបានលាភសក្ការៈដ៏ច្រើនរបស់ពួកគេនោះ បោកប្រាស់អ្នកដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថាមានទុក្ខព្រួយកង្វល់ក្នុងចិត្តដោយសារ ស្ថា នភាពរបស់ពួកគេឲ្យសោះ។
مَتَـٰعٌۭ قَلِيلٌۭ ثُمَّ مَأْوَىٰهُمْ جَهَنَّمُ ۚ وَبِئْسَ ٱلْمِهَادُ ﴿١٩٧﴾
ជាការពិតណាស់ លោកិយនេះ គឺគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លីប៉ុណ្ណោះ មិនមែនជារៀងរហូតនោះទេ។ ហើយបន្ទាប់ពីនោះមក ទី កន្លែងវិលត្រឡប់របស់ពួកគេដែលពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ ហើយឋាននរកនោះ គឺជាកន្លែងរស់នៅដ៏អាក្រក់ បំផុតសម្រាប់ពួកគេ។
لَـٰكِنِ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ لَهُمْ جَنَّـٰتٌۭ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ خَـٰلِدِينَ فِيهَا نُزُلًۭا مِّنْ عِندِ ٱللَّهِ ۗ وَمَا عِندَ ٱللَّهِ خَيْرٌۭ لِّلْأَبْرَارِ ﴿١٩٨﴾
للأبرار ក៏ប៉ុន្តែ បណ្តា អ្នកដែលកោតខ្លាចទៅចំពោះម្ចាស់របស់ពួកគេដោយប្រតិបត្តិតាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់ បានហាមឃាត់នោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា។ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ ជាការតប ស្នងដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ។ ហើយអ្វីដែលអល់ឡោះបានរៀបចំសម្រាប់បណ្តា អ្នកដែលសាងទង្វើកុសលក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ គឺ ល្អប្រសើរ និងអស្ចា រ្យជាងភាពសប្បាយរីករាយក្នុងលោកិយដែលពួកប្រឆាំងកំពុងតែទទួលបាននោះទៅទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِنَّ مِنْ أَهْلِ ٱلْكِتَـٰبِ لَمَن يُؤْمِنُ بِٱللَّهِ وَمَآ أُنزِلَ إِلَيْكُمْ وَمَآ أُنزِلَ إِلَيْهِمْ خَـٰشِعِينَ لِلَّهِ لَا يَشْتَرُونَ بِـَٔايَـٰتِ ٱللَّهِ ثَمَنًۭا قَلِيلًا ۗ أُو۟لَـٰٓئِكَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ ۗ إِنَّ ٱللَّهَ سَرِيعُ ٱلْحِسَابِ ﴿١٩٩﴾
ه ពួកអះលីគីតាបមិនមែនសុទ្ធតែដូចគ្នា ទាំងអស់នោះទេ។ពិតណាស់ ក្នុងចំណោមពួកគេ គឺមានមួយក្រុមដែលមានជំនឿលើអល់ឡោះ និងមានជំនឿលើអ្វីដែលទ្រង់ បានបញ្ចុះមកឲ្យពួកអ្នកនៃសេចក្តីពិតនិងការចង្អុលបង្ហា ញ ហើយនិងមានជំនឿលើអ្វីដែលគេបានបញ្ចុះមកឲ្យពួកគេនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ ដោយពួក គេមិនបែងចែករវាងបណ្តា អ្នកនាំសារទាំងឡាយរបស់អល់ឡោះជាម្ចាស់នោះឡើយ។ ពួកគេឱនលំទោន និងបន្ទាបខ្លួនទៅកាន់អល់ឡោះដោយប្រាថ្នាចង់បាននូវ ការតបស្នងពីទ្រង់។ ពួកគេមិនយកភស្តុតាងទាំងឡាយរបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តូចនៃទ្រព្យសម្បត្តិលោកិយនោះឡើយ។ បណ្តា អ្នកដែលមាន លក្ខណៈសម្បត្តិបែបនេះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងពីម្ចាស់របស់ពួកគេ។ ប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជម្រះក្ដីលើទង្វើទាំងឡាយយ៉ាងឆាប់ រហ័សបំផុតហើយក៏ជាអ្នកតបស្នងទៅលើទង្វើទាំងនោះយ៉ា ងឆាប់រហ័សដូចគ្នា ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱصْبِرُوا۟ وَصَابِرُوا۟ وَرَابِطُوا۟ وَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تُفْلِحُونَ ﴿٢٠٠﴾
ឱបណ្តា អ្នកដែលមានជំនឿលើអល់ឡោះ និងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកអត់ធ្មត់លើកាតព្វកិច្ចទាំងឡាយដែលច្បាប់ឥស្លាមបានបង្គាប់ប្រើ និងអត់ធ្មត់ទៅលើទុក្ខលំបាកលោកិយដែលកើតឡើងចំពោះពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់ឲ្យបានខ្លាំងជាងពួកគ្មានជំនឿ ដោយមិនត្រូវឲ្យពួកគេមានការអត់ ធ្មត់ខ្លាំងជាងពួកអ្នកនោះឡើយ។ ហើយចូរពួកអ្នកប្រកាន់គោលជំហរតស៊ូប្រយុទ្ធនៅក្នុងមាគ៌ារបស់អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយ ប្រតិបត្តិតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងអំពីបម្រាមទាំងឡាយរបស់ទ្រង់។ សង្ឃឹមថា ពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកប្រាថ្នាដោយទទួល បានសុខសន្តិភាពរួចផុតអំពីភ្លើងនរក និងបានចូលឋានសួគ៌។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន