الٓمٓ ﴿١﴾
អាលីហ្វ ឡាម មីម ៖ នេះគឺស្ថិតក្នុងចំណោមព្យញ្ជនៈដែលគេចាប់ផ្តើមជំពូកមួយចំនួននៃគម្ពីរគួរអាននេះ។ វាជាព្យញ្ជនៈហ៊ីជើអ៊ីយ៉ះ(ព្យញ្ជនៈទោល)ដែលគ្មាន អត្ថន័យអ្វីឡើយប្រសិនបើវាមានតែមួយព្យញ្ជនៈ ឬនៅឈរនៅតែឯង ដូចជា -ب-ت(أ) ជាដើម។ វាមានបុព្វហេតុ និងអត្ថន័យបង្កប់របស់វា ព្រោះថានៅក្នុងគម្ពីរ គួរអាន ពុំមានអ្វីដែលគ្មានបុព្វហេតុរបស់វានោះឡើយ។ ហើយក្នុងចំណោមបុព្វហេតុដ៏សំខាន់របស់វានោះ គឺបង្ហាញពីការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការ ប្រកួតប្រជែងជាមួយនឹងគម្ពីរគួរអាន ខណៈដែលព្យញ្ជនៈនៃគម្ពីរគួរអាន គឺពួកគេបានស្គាល់ និងនិយាយនឹងតួអក្សរអស់ទាំងនេះ។ ហេតុនេះហើយទើបជាទូទៅ បន្ទា ប់ពីការលើកឡើងពីព្យញ្ជនៈទាំងនេះទៅគឺតែងលើកឡើងពីគម្ពីរគួរអាន ដូចជានៅក្នុងជំពូកនេះជាដើម។
ذَٰلِكَ ٱلْكِتَـٰبُ لَا رَيْبَ ۛ فِيهِ ۛ هُدًۭى لِّلْمُتَّقِينَ ﴿٢﴾
នេះគឺជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តមដែលគ្មា នការមន្ទិលសង្ស័យឡើយនៅក្នុងវា មិនថាចំពោះការបញ្ចុះវា មិនថាចំពោះពាក្យពេចន៍ និងអត្ថន័យរបស់វានោះទេ។ ពិត ណាស់ វាគឺជាបន្ទូលរបស់អល់ឡោះជាម្ចា ស់ដែលចង្អុលបង្ហា ញដល់បណ្តា អ្នកដែលកោតខ្លា ចអល់ឡោះទៅកាន់មាគ៌ា ដែលនាំទៅកាន់ទ្រង់។
ٱلَّذِينَ يُؤْمِنُونَ بِٱلْغَيْبِ وَيُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقْنَـٰهُمْ يُنفِقُونَ ﴿٣﴾
وَٱلَّذِينَ يُؤْمِنُونَ بِمَآ أُنزِلَ إِلَيْكَ وَمَآ أُنزِلَ مِن قَبْلِكَ وَبِٱلْـَٔاخِرَةِ هُمْ يُوقِنُونَ ﴿٤﴾
(បណ្តា អ្នកដែលកោតខ្លាចនោះ) គឺបណ្ដា អ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ពោលគឺរាល់ប្រការទាំងឡាយណាដែលគេមិនអាចដឹងបានដោយអារម្មណ៍ និងអវត្តមានពីយើង(មើលមិនឃើញ)ក្នុងចំណោមប្រការដែលអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់បានប្រាប់អំពីវា ដូចជាថ្ងៃបរលោកជាដើម។ ពួកគេនោះ ដែរ គឺបណ្តា អ្នកដែលបានប្រតិបត្ដិសឡាតដោយអនុវត្តន៍វាស្របទៅតាមច្បាប់ដែលអល់ឡោះបានដាក់មក ទាំងលក្ខខណ្ឌ រូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការ ដែលចាំបាច់) និងប្រការស៊ូណិ ត(ប្រការដែលគប្បីធ្វើ)របស់វា។ ពួកគេនោះទៀត គឺបណ្តា អ្នកដែលបានបរិច្ចាគមួយចំនួនអំពីអ្វីដែលអល់ឡោះបានប្រទានជាលាភ សក្កា រៈដល់ពួកគេ ដែលជាការបរិច្ចា គជាកាតព្វកិច្ច ដូចជាការបរិច្ចា គហ្សាកាត់ ឬការបរិច្ចា គដែលមិនមែនជាកាតព្វកិច្ច ដូចជាការបរិច្ចា គដោយស្ម័គ្រ ចិត្ត(សទើកោះ)ជាដើម ដោយសង្ឃឹមថា នឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់។ ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលមានជំនឿនឹងវ៉ាហ៊ី(សារ ដែលអល់ឡោះបញ្ចុះមកឲ្យព្យការីរបស់ទ្រង់)ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់) និងបណ្តា ព្យាការីដ៏ទៃទៀតមុនអ្នកដោយគ្មានការបែងចែក ឡើយ។ ហើយពួកគេផងដែរ គឺបណ្តាអ្នកដែលមានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោក និងអ្វីដែលមានក្នុងថ្ងៃនោះ ដូចជា(ការតបស្នង)ផលបុណ្យ និង(ការ ដាក់)ទណ្ឌ កម្ម។
أُو۟لَـٰٓئِكَ عَلَىٰ هُدًۭى مِّن رَّبِّهِمْ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُفْلِحُونَ ﴿٥﴾
បណ្តា អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលស្ថិតនៅលើមាគ៌ានៃការចង្អុលបង្ហាញ ហើយអ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យទាំងនៅ ក្នុងលោកិយនិងនៅថ្ងៃបរលោកដោយទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេភ័យខ្លា ច។
إِنَّ ٱلَّذِينَ كَفَرُوا۟ سَوَآءٌ عَلَيْهِمْ ءَأَنذَرْتَهُمْ أَمْ لَمْ تُنذِرْهُمْ لَا يُؤْمِنُونَ ﴿٦﴾
ពិតប្រាកដណាស់ ពួកដែលពាក្យបន្ទូលរបស់អល់ឡោះបានកំណត់ទៅលើពួកគេ ដែលថាពួកគេគ្មានជំនឿ ព្រោះតែពួកគេនៅតែបន្តស្ថិតលើភាពវង្វេង និងភាព រឹងរូសរបស់ពួកគេនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬមិនដាស់តឿនព្រមានពួកគេក៏ដោយ ក៏ពួកគេនៅតែមិនមានជំនឿ ដដែល។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
خَتَمَ ٱللَّهُ عَلَىٰ قُلُوبِهِمْ وَعَلَىٰ سَمْعِهِمْ ۖ وَعَلَىٰٓ أَبْصَـٰرِهِمْ غِشَـٰوَةٌۭ ۖ وَلَهُمْ عَذَابٌ عَظِيمٌۭ ﴿٧﴾
នោះគឺដោយសារតែអល់ឡោះជាម្ចាស់បានបោះត្រា និងបិទចិត្ដរបស់ពួកគេចំពោះប្រការខុសឆ្គងដែលមាននៅក្នុងវា ហើយទ្រង់បានបោះត្រាទៅលើត្រចៀករបស់ ពួកគេ ដោយពួកគេស្តាប់មិនលឺនូវការពិតនោះឡើយ និងបានដាក់នៅលើភ្នែករបស់ពួកគេនូវរបាំងដោយពួកគេមិនអាចមើលឃើញការពិតឡើយ ខណៈដែលការ ពិតនោះច្បាស់ក្រឡែត(ចំពោះពួកគេ)។ហើយពួកគេនឹងទទួលទណ្ឌ កម្មយ៉ា ងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។
وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ وَبِٱلْيَوْمِ ٱلْـَٔاخِرِ وَمَا هُم بِمُؤْمِنِينَ ﴿٨﴾
ហើយក្នុងចំណោមមនុស្សលោក គឺមានមនុស្សមួយក្រុមដែលពួកគេអះអាងថា ពួកគេជាអ្នកមានជំនឿ។ ពួកគេនិយាយបែបនេះតែនឹងអណ្តាតរបស់ពួកគេ ប៉ុណ្ណោះដោយសារតែខ្លា ចគេប៉ះពាល់ទៅលើអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលធាតុពិត ពួកគេគឺជាពួកដែលមិនមានជំនឿឡើយ។
يُخَـٰدِعُونَ ٱللَّهَ وَٱلَّذِينَ ءَامَنُوا۟ وَمَا يَخْدَعُونَ إِلَّآ أَنفُسَهُمْ وَمَا يَشْعُرُونَ ﴿٩﴾
ដោយសារភាពល្ងង់ខ្លៅរបស់ពួកគេទើបពួកគេគិតថា ជាការពិតណាស់ ពួកគេកំពុងតែបោកប្រាស់អល់ឡោះនិងបណ្ដាអ្នកដែលមានជំនឿ តាមរយៈការ បង្ហាញពីសេចក្តីជំនឿ និងលាក់បាំងនូវភាពគ្មានជំនឿ (ខណៈដែលជាក់ស្តែង ពួកគេកំពុងតែបោកបញ្ឆោតខ្លួនឯងតែប៉ុណ្ណោះ) ក៏ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ ពីព្រោះអល់ឡោះដឹងពីការសម្ងាត់និងប្រការដែលគេលាក់បាំង។ ហើយជាការពិតណាស់ ទ្រង់បានបង្ហាញប្រាប់ដល់អ្នកមានជំនឿអំពីលក្ខណៈសម្បត្ដិ និង ស្ថា នភាពរបស់ពួកគេ(ពួកពុតត្បុត)។
فِى قُلُوبِهِم مَّرَضٌۭ فَزَادَهُمُ ٱللَّهُ مَرَضًۭا ۖ وَلَهُمْ عَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْذِبُونَ ﴿١٠﴾
មូលហេតុនោះ គឺដោយសារតែនៅក្នុងចិត្តពួកគេមានភាពមន្ទិលសង្ស័យ ហើយអល់ឡោះបានបន្ថែមការមន្ទិលសង្ស័យទៅលើភាពមន្ទិលសង្ស័យរបស់ពួកគេថែម ទៀត ពីព្រោះការតបស្នង គឺទៅអាស្រ័យទៅតាមទង្វើដែលគេបានសាង។ ហើយសម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ា ងឈឺចាប់បំផុតនៅក្នុងឋាននរកបាតក្រោម បង្អស់ ដោយសារតែការភូតកុហករបស់ពួកគេទៅលើអល់ឡោះនិងទៅលើមនុស្សលោក ហើយនិងការបដិសេធរបស់ពួកគេចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាន នាំមក។
وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا۟ فِى ٱلْأَرْضِ قَالُوٓا۟ إِنَّمَا نَحْنُ مُصْلِحُونَ ﴿١١﴾
ហើយនៅពេលដែលមានគេហាមឃាត់ពួកគាត់កុំឱ្យបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រឆាំង អំពើបាបកម្ម និងទង្វើផ្សេងៗទៀតនោះ ពួកគេបានបដិសេធ ហើយពួកគេអះអាងថា ពួកគេគ្រាន់តែជាអ្នកផ្សះផ្សាប៉ុណ្ណោះ។
أَلَآ إِنَّهُمْ هُمُ ٱلْمُفْسِدُونَ وَلَـٰكِن لَّا يَشْعُرُونَ ﴿١٢﴾
តែជាក់ស្តែង ពួកគេគឺជាពួកដែលបង្កវិនាសកម្មទៅវិញទេ ក៏ប៉ុន្ដែពួកគេមិនបានដឹងខ្លួនឡើយ ហើយពួកគេក៏មិនដឹងខ្លួនដែរថា ពិតណាស់ទង្វើរបស់ពួកគេ គឺជា ទង្វើដែលបង្កវិនាសកម្មនោះ។
وَإِذَا قِيلَ لَهُمْ ءَامِنُوا۟ كَمَآ ءَامَنَ ٱلنَّاسُ قَالُوٓا۟ أَنُؤْمِنُ كَمَآ ءَامَنَ ٱلسُّفَهَآءُ ۗ أَلَآ إِنَّهُمْ هُمُ ٱلسُّفَهَآءُ وَلَـٰكِن لَّا يَعْلَمُونَ ﴿١٣﴾
ហើយនៅពេលដែលគេប្រើពួកគេ(ពួកពុតត្បុត)ឲ្យមានជំនឿដូចអ្វីដែលក្រុមរបស់ព្យាការីមូហាំម៉ា ត់(បណ្តា អ្នកមានជំនឿ)បានជឿ ពួកគេបានតបទៅវិញ ក្នុងន័យបដិសេធនិងសើចចំអកដោយសម្តីរបស់ពួកគេថាៈ តើឱ្យពួកយើងជឿដូចមនុស្សមានខួរក្បាលខ្សោយបានជឿយ៉ា ងដូចមេ្ដចទៅ? តែការពិត ពួកគេទៅវិញ ទេដែលជាពួកឆោតល្ងង់ ក៏ប៉ុន្ដែពួកគេមិនដឹងដូច្នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا لَقُوا۟ ٱلَّذِينَ ءَامَنُوا۟ قَالُوٓا۟ ءَامَنَّا وَإِذَا خَلَوْا۟ إِلَىٰ شَيَـٰطِينِهِمْ قَالُوٓا۟ إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِءُونَ ﴿١٤﴾
ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿ ពួកគេបាននិយាយថាៈ ពួកយើងបានជឿដូចអ្វីដែលពួកអ្នកមានជំនឿដែរ។ ពួកគេនិយាយដូច្នោះ ព្រោះតែពួកគេខ្លាចអ្នកមានជំនឿប៉ុណ្ណោះ។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកមានជំនឿហើយវិលត្រឡប់ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញ ពួកគេ បាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេថាៈ ពិតប្រាកដណាស់ ពួកយើងនឹងនៅជាមួយពួកអ្នកលើមាគ៌ា របស់ពួកអ្នកដដែល ក៏ប៉ុន្តែពួកយើងឯកភាពជាមួយពួក មានជំនឿនោះគ្រាន់តែជាការចំអកឡកឡឺយចំពោះពួកគេប៉ុណ្ណោះ។
ٱللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِى طُغْيَـٰنِهِمْ يَعْمَهُونَ ﴿١٥﴾
អល់ឡោះចំអកឡកឡឺយចំពោះពួកគេវិញជាថ្នូរនឹងការចំអកឡកឡឺយរបស់ពួកគេចំពោះអ្នកមានជំនឿ ដើម្បីជាការតបស្នងចំពោះពួកគេទៅតាមប្រភេទនៃទង្វើ ដែលពួកគេបានសាង។ នេះគឺជាការតបស្នងតាមច្បាប់អ្នកមូស្លីមនៅក្នុងលោកិយ។ ចំណែកឯនៅថ្ងៃបរលោកវិញ គឺគេនឹងតបស្នងដល់ពួកគេទៅលើការប្រឆាំង ហើយនិងភាពពុតត្បុតរបស់ពួកគេ។ ដូច្នោះដែរ អល់ឡោះបានពន្យារពេលដល់ពួកគេដើម្បីឲ្យពួកគេនៅតែបន្តស្ថិតនៅក្នុងភាពវងេ្វង និងភាពក្បត់របស់ពួកគេ ដោយពួកគេនៅតែមានភាពស្រពិចស្រពិល មិនច្បាស់លាស់ដដែល។
أُو۟لَـٰٓئِكَ ٱلَّذِينَ ٱشْتَرَوُا۟ ٱلضَّلَـٰلَةَ بِٱلْهُدَىٰ فَمَا رَبِحَت تِّجَـٰرَتُهُمْ وَمَا كَانُوا۟ مُهْتَدِينَ ﴿١٦﴾
ពួកពុតត្បុតដែលមានលក្ខណៈសម្បត្តិបែបនេះទាំងអស់នោះ ពួកគេគឺជាពួកយកសេចក្តីជំនឿមកប្តូរយកភាពគ្មានជំនឿ ហើយការធ្វើជំនួញរបស់ពួកគេបែបនេះ គឺគ្មា នផលចំណេញអ្វីឡើយ ត្បិតពួកគេខាតបង់សេចក្តីជំនឿចំពោះអល់ឡោះ ហើយពួកគេ ក៏មិនមែនជាពួកដែលបានទទួលការចង្អុលបង្ហា ញទៅកាន់ការពិតនោះ ដែរ។
مَثَلُهُمْ كَمَثَلِ ٱلَّذِى ٱسْتَوْقَدَ نَارًۭا فَلَمَّآ أَضَآءَتْ مَا حَوْلَهُۥ ذَهَبَ ٱللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِى ظُلُمَـٰتٍۢ لَّا يُبْصِرُونَ ﴿١٧﴾
អល់ឡោះជាម្ចាស់បានលើកយកឧទារណ៍ ចំនួនពីរមកប្រៀបធៀបពួកពុតត្បុតទាំងនោះ ៖ ទីមួយ គឺប្រៀបដូចភ្លើង និងទីពីរប្រៀបដូចទឹក។ ចំពោះការប្រៀបធៀប ពួកគេដូចជាភ្លើង គឺពួកគេប្រៀបដូចអ្នកដែលបង្កាត់ភ្លើងដើម្បីទទួលបានពន្លឺអំពីវា។ នៅពេលដែលពន្លឺរបស់វាត្រូវបានឆេះភ្លឺឡើង ហើយពួកគេគិតថា ពួកគេ អាចទាញយកផលប្រយោជន៍ពីពន្លឺរបស់ភ្លើងនោះ ស្រាប់តែពេលនោះពន្លីក៏បានរលត់បាត់ទៅ។ អ្វីដែលនៅសល់គឺការឆេះអស់ ហើយបន្សល់ទុកឱ្យពួកគេស្ថិត នៅក្នុងភាពងងឹតដោយមើលអ្វីៗមិនឃើញ និងមិនទទួលបានការចង្អុលបង្ហា ញឡើយ។ صم بكمعمى فهم لا يرجعون
صُمٌّۢ بُكْمٌ عُمْىٌۭ فَهُمْ لَا يَرْجِعُونَ ﴿١٨﴾
ពិតណាស់ ពួកគេថ្លង់ស្តាប់មិនលឺសេចក្តីពិត គរមិនអាចនិយាយវាបាន និងខ្វាក់មិនអាចមើលឃើញវាឡើយ។ ហេតុដូចេ្នះ ពួកគេមិនអាចវិលត្រឡប់ចេញពីភាព វង្វេងរបស់ពួកគេបានឡើយ។
أَوْ كَصَيِّبٍۢ مِّنَ ٱلسَّمَآءِ فِيهِ ظُلُمَـٰتٌۭ وَرَعْدٌۭ وَبَرْقٌۭ يَجْعَلُونَ أَصَـٰبِعَهُمْ فِىٓ ءَاذَانِهِم مِّنَ ٱلصَّوَٰعِقِ حَذَرَ ٱلْمَوْتِ ۚ وَٱللَّهُ مُحِيطٌۢ بِٱلْكَـٰفِرِينَ ﴿١٩﴾
ចំណែកឯការប្រៀបធៀបពួកគេទៅនឹងទឹកវិញ គឺពួកគេប្រៀបដូចជាភ្លៀងដែលធ្លាក់យ៉ាងខ្លាំងពីលើមេឃពោរពេញទៅដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ ដែលបានបញ្ចុះមកលើក្រុមពួកគេ ហើយធ្វើឱ្យពួកគេភ័យស្លន់ស្លោ ។ ពួកគេក៏យកម្រាមដៃញ៉ុកត្រចៀករបស់ពួកគេដើម្បីការពារពីសំឡេងរន្ទះដ៏ខ្លាំងក្លា ដោយភ័យ ខ្លា ចសេចក្តីស្លាប់។ហើយអល់ឡោះដឹងជ្រួតជ្រាបចំពោះពួកគ្មា នជំនឿទាំងនោះ ដោយគ្មា នអ្វីដែលទ្រង់អសមត្ថភាពឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَكَادُ ٱلْبَرْقُ يَخْطَفُ أَبْصَـٰرَهُمْ ۖ كُلَّمَآ أَضَآءَ لَهُم مَّشَوْا۟ فِيهِ وَإِذَآ أَظْلَمَ عَلَيْهِمْ قَامُوا۟ ۚ وَلَوْ شَآءَ ٱللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَـٰرِهِمْ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٢٠﴾
ى ផេ្លកបន្ទោ រស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេដោយសារតែពន្លឺដ៏ខ្លាំងក្លា របស់វា។ រាល់ពេលដែលផេ្លកបន្ទោ របានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើ រ ទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេស្ថិតក្នុងភាពងងឹត ដោយពួកគេមិនអាចបន្តដំណើរ(ទៅមុខ)បានឡើយ។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេដោយសមត្ថភាពរបស់ទ្រង់ដែលគ្របដណ្តប់គ្រប់អ្វីៗទាំងអស់ជាមិនខាន ហើយទ្រង់នឹងមិន ត្រឡប់វាមកឱ្យពួកគេវិញឡើយ ដោយសារតែការបដិសេធរបស់ពួកគេចំពោះសេចក្តីពិត។ ពិតប្រាកដណាស់ ទឹកភ្លៀង គឺប្រៀបដូចជាគម្ពីរគួរអាន សំឡេងផ្គររន្ទះ គឺប្រៀបដូចជាប្រការដែលគេហាមឃាត់ ពន្លឺផ្លេកបន្ទោ រ ប្រៀបដូចជាការបង្ហា ញពីសេចក្តីពិតដល់ពួកគេម្តងម្កា ល ហើយការយកម្រាមដៃញ៉ុកត្រចៀក ដោយសារតែ(សំឡេង)ផ្គររន្ទះខ្លាំង ប្រៀបដូចជាការបដិសេធរបស់ពួកគេចំពោះសេចក្តីពិតដោយមិនព្រមទទួលយកវា។ ហើយចំនុចដែលស្រដៀងគ្នា រវាងពួកពុត ត្បុត និងការប្រៀបធៀបទាំងពីរ(ខាងលើនេះ) គឺការដែលពួកគេមិនអាចទាញយកផលប្រយោជន៍អ្វីបាន។ នៅក្នុងការប្រដូចនឹងភ្លើង គឺអ្នកដែលដុតភ្លើងនោះមិន បានទទួលផលអ្វីពីការដុតភ្លើងនោះ ក្រៅពីភាពងងឹតនិងការឆេះអស់ឡើយ។ ហើយក្នុងការប្រដូចនឹងទឹកវិញ គឺពួកគេមិនបានទទួលផលពីទឺកភ្លៀងនោះទេ ក្រៅតែពីភាពភ័យខ្លា ច និងការរំខានពីផ្គររន្ទះនិងផ្លេកបន្ទោ រប៉ុណ្ណោះ។ ដូច្នោះហើយ ពួកពុតត្បុតមើលមិនឃើញចំពោះសាសនាឥស្លាម ក្រៅពីភាពលំបាក និងតឹង រឹងនោះឡើយ។
يَـٰٓأَيُّهَا ٱلنَّاسُ ٱعْبُدُوا۟ رَبَّكُمُ ٱلَّذِى خَلَقَكُمْ وَٱلَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ ﴿٢١﴾
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ដោយពុំត្រូវគោរពសក្ការៈអ្នកផ្សេងក្រៅពីទ្រង់ឡើយ ពីព្រោះ ទ្រង់(តែមួយគត់)ជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។សង្ឈឹមថា ពួកអ្នកនឹងការពារខ្លួនរបស់ពួកអ្នកពីទណ្ឌ កម្មរបស់ទ្រង់ ដោយការអនុវត្ត តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។
ٱلَّذِى جَعَلَ لَكُمُ ٱلْأَرْضَ فِرَٰشًۭا وَٱلسَّمَآءَ بِنَآءًۭ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَخْرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزْقًۭا لَّكُمْ ۖ فَلَا تَجْعَلُوا۟ لِلَّهِ أَندَادًۭا وَأَنتُمْ تَعْلَمُونَ ﴿٢٢﴾
تجعلوا لله أندادا وأنتم تعلمون ទ្រង់ជាអ្នកដែលបានបង្កើតផែនដីមានសណ្ឋានលាតសន្ធឹង និងបានបង្កើតមេឃនៅពីលើវា(ផែនដី)ដែលជាសំណង់ដ៏ឥតខ្ចោះ។ ហើយទ្រង់ជាអ្នកប្រទាននូវ ឧបការគុណដោយការបញ្ចុះទឹកភ្លៀង(ពីលើមេឃដល់ពួកអ្នក) ដោយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះនូវផលានុផលជាច្រើនប្រភេទខុសៗគ្នា ចេញពីដីដើម្បី ជាចំណីអាហារសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះឲ្យសោះខណៈដែលពួកអ្នកដឹងច្បាស់ថា គ្មានអ្នកបង្កើតណា ក្រៅពីអល់ឡោះតែមួយអង្គគត់។
وَإِن كُنتُمْ فِى رَيْبٍۢ مِّمَّا نَزَّلْنَا عَلَىٰ عَبْدِنَا فَأْتُوا۟ بِسُورَةٍۢ مِّن مِّثْلِهِۦ وَٱدْعُوا۟ شُهَدَآءَكُم مِّن دُونِ ٱللَّهِ إِن كُنتُمْ صَـٰدِقِينَ ﴿٢٣﴾
صدقين ប្រសិនបើពួកអ្នក(ឱមនុស្សលោក)មានការសង្ស័យចំពោះគម្ពីរគួរអានដែលយើងបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់យើង ព្យាការីមូហាំម៉ាត់នោះ យើងសូមជម្រុញពួក អ្នកឱ្យប្រកួតប្រជែងនឹងគម្ពីរគួរអាននេះ ដោយពួកអ្នកត្រូវនាំមកនូវជំពូកណាមួយដែលដូចនឹងវា សូម្បីតែមួយជំពូកដែលខ្លីជាងវាក៏ដោយ ហើយចូរពួកអ្នកហៅ អ្នកដែលមានសមត្ថភាពនៃពួកអ្នកឲ្យមកជួយពួកអ្នកមក ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវនៅក្នុងការអះអាងរបស់ពួកអ្នកមែននោះ។
فَإِن لَّمْ تَفْعَلُوا۟ وَلَن تَفْعَلُوا۟ فَٱتَّقُوا۟ ٱلنَّارَ ٱلَّتِى وَقُودُهَا ٱلنَّاسُ وَٱلْحِجَارَةُ ۖ أُعِدَّتْ لِلْكَـٰفِرِينَ ﴿٢٤﴾
តែប្រសិនបើពួកអ្នកមិនអាចធ្វើវាបានក្នុងពេលនេះ ហើយពួកអ្នកក៏នឹងមិនអាចធ្វើវាបានជាដាច់ខាត(នៅពេលខាងមុខ)នោះ ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែល វត្ថុសម្រាប់បង្កាត់វានោះ គឺមនុស្សដែលសក្តិសមទទួលទណ្ឌកម្ម និងប្រភេទដុំថ្មដែលពួកគេបានគោរពសក្ការៈចំពោះវា ហើយនិងអ្វីៗផ្សេងទៀត។ ភ្លើងនរក នេះគឺអល់ឡោះបានត្រៀមរៀបចំវាសម្រាប់ពួកដែលគ្មា នជំនឿ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَبَشِّرِ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ أَنَّ لَهُمْ جَنَّـٰتٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ كُلَّمَا رُزِقُوا۟ مِنْهَا مِن ثَمَرَةٍۢ رِّزْقًۭا ۙ قَالُوا۟ هَـٰذَا ٱلَّذِى رُزِقْنَا مِن قَبْلُ ۖ وَأُتُوا۟ بِهِۦ مُتَشَـٰبِهًۭا ۖ وَلَهُمْ فِيهَآ أَزْوَٰجٌۭ مُّطَهَّرَةٌۭ ۖ وَهُمْ فِيهَا خَـٰلِدُونَ ﴿٢٥﴾
ហើយប្រសិនបើការព្រមានពីខាងលើគឺសម្រាប់ពួកគ្មានជំនឿនោះ ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្តា អ្នកដែលមានជំនឿ ចំពោះអល់ឡោះនិងបានសាងទង្វើកុសលនូវថាៈ ពិតណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវិមាននិងដើមឈើរបស់វា។ រាល់ ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើដែលល្អៗដល់ពួកគេ ដោយសារតែវាស្រដៀងនឹងផ្លែឈើនៅលើលោកិយពេក ពួកគេតែងតែនិយាយថាៈ នេះដូចជាផ្លែឈើដែលពួកយើងធ្លា ប់ត្រូវបានគេផ្ដល់ឱ្យកាលពីមុន(កាលនៅលោកិយ)ដែរ។ ហើយពួកគេត្រូវបានគេផ្ដល់ឲ្យនូវផ្លែឈើដែលមាន រូបរាង និងឈ្មោះ ដែលស្រដៀងគ្នា (នឹងផ្លែឈើនៅក្នុងលោកិយ)ដើម្បីឱ្យពួកគេបានស្គាល់វា ក៏ប៉ុន្តែវាមានរសជាតិខុសគ្នា (ពីផ្លែឈើនៅក្នុងលោកិយ)។ ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន។ ហើយពួកគេស្ថិតនៅក្នុងការសើយសុខជាអមតៈដោយគ្មានសាបសូន្យឡើយ ផ្ទុយពីការសើយសុខនៅលើលោកិយដែល មានពេលសាបសូន្យ។
۞ إِنَّ ٱللَّهَ لَا يَسْتَحْىِۦٓ أَن يَضْرِبَ مَثَلًۭا مَّا بَعُوضَةًۭ فَمَا فَوْقَهَا ۚ فَأَمَّا ٱلَّذِينَ ءَامَنُوا۟ فَيَعْلَمُونَ أَنَّهُ ٱلْحَقُّ مِن رَّبِّهِمْ ۖ وَأَمَّا ٱلَّذِينَ كَفَرُوا۟ فَيَقُولُونَ مَاذَآ أَرَادَ ٱللَّهُ بِهَـٰذَا مَثَلًۭا ۘ يُضِلُّ بِهِۦ كَثِيرًۭا وَيَهْدِى بِهِۦ كَثِيرًۭا ۚ وَمَا يُضِلُّ بِهِۦٓ إِلَّا ٱلْفَـٰسِقِينَ ﴿٢٦﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនខ្មាស់អៀនឡើយក្នុងការលើកជាឧទាហរណ៍ ពីអ្វីដែលទ្រង់មានចេតនា ដូចជាការលើកឧទាហរណ៍ អំពីសត្វមូស ឬអ្វី ដែលតូចជាង ឬធំជាងនេះ។ហើយមនុស្សលោកនៅចំពោះមុខឧទាហរណ៍ នេះមានពីរប្រភេទគឺអ្នកមានជំនឿ និងអ្នកគ្មា នជំនឿ។ចំពោះបណ្ដា អ្នកដែលមានជំនឿ គឺពួកគេនឹងជឿជាក់លើរឿងនេះ ហើយពួកគេដឹងថា ពិតណាស់ នៅពីក្រោយឧទាហរណ៍ ដែលទ្រង់បានលើកឡើងនេះ គឺមានបុព្វហេតុរបស់វា។ រីឯពួកដែលគ្មា ន ជំនឿវិញ គឺពួកគេសួរនាំគ្នាដោយភាពមើលស្រាលអំពីមូលហេតុដែលអល់ឡោះលើកយកម៉ា ខ្លូកដែលតូចតាច ដូចជាសត្វមូស សត្វរុយ សត្វពឹងពាងជាដើមមក ធ្វើជាឧទាហរណ៍ នោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានផ្តល់ចម្លើយ(ដល់ពួកគេ)ថាៈ ពិតប្រាកដណាស់ នៅក្នុងឧទាហរណ៍ ទាំងនេះ គឺមានការចង្អុលបង្ហាញ ការណែនាំ និងការសាកល្បងចំពោះមនុស្សលោក។ ហើយក្នុងចំណោមពួកគេ មានមនុស្សជាច្រើនដែលអល់ឡោះបានធ្វើឱ្យពួកគេវង្វេងតាមរយៈឧទាហរណ៍ នេះ ដោយសារតែការបដិសេធរបស់ពួកគេមិនព្រមពិចារណាចំពោះវា(ឧទាហរណ៍ដែលអល់ឡោះទ្រង់បានលើកឡើង) ហើយក្នុងចំណោមពួកគេ ក៏មានមនុស្សជា ច្រើនផងដែរដែលអល់ឡោះបានចង្អុលបង្ហា ញពួកគេតាមរយៈឧទាហរណ៍ នេះ ដោយសារតែពួកគេបានយកវា(ឧទាហរណ៍ ទាំងនោះ)ធ្វើជាមេរៀន។ហើយទ្រង់មិន ធ្វើឱ្យអ្នកណាម្នាក់វងេ្វង(ដោយសារឧទាហរណ៍ នេះ)ក្រៅពីពួកដែលសក្តិសមនឹងវង្វេងនោះឡើយ ហើយពួកគេ គឺជាពួកដែលចេញឆ្ងាយពីការគោរពប្រតិបត្តិ ចំពោះទ្រង់ ដូចជាពួកពុតត្បុតជាដើម។
ٱلَّذِينَ يَنقُضُونَ عَهْدَ ٱللَّهِ مِنۢ بَعْدِ مِيثَـٰقِهِۦ وَيَقْطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفْسِدُونَ فِى ٱلْأَرْضِ ۚ أُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿٢٧﴾
ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់វាទៅលើពួកគេ ដោយឱ្យ(ពួកគេ)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងដើរតាមអ្នកនាំសាររបស់ ទ្រង់ដែលបណ្តា អ្នកនាំសារជំនាន់មុនគាត់បានប្រាប់(ដល់ពួកគេ) ហើយពួកគេកាត់ផ្ដា ច់នូវអ្វីដែលអល់ឡោះបានបញ្ជា ពួកគេឱ្យផ្សាភ្ជា ប់វា ដូចជាសាច់សាលោហិត ជាដើម ហើយពួកគេបានព្យាយាមបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តល្មើសនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់លាភសំណាងរបស់ ពួកគេ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។
كَيْفَ تَكْفُرُونَ بِٱللَّهِ وَكُنتُمْ أَمْوَٰتًۭا فَأَحْيَـٰكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ ﴿٢٨﴾
ជាការពិតណាស់ កិច្ចការរបស់ពួកអ្នក(ឱពួកគ្មា នជំនឿ)ពិតជាចម្លែកណាស់!តើពួកអ្នកប្រឆាំងនឹងអល់ឡោះយ៉ា ងដូចមេ្ដច ខណៈដែលពួកអ្នកបានឃើញនូវបណ្តា ភស្តុតាងជាច្រើនដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់នៅក្នុងខ្លួនរបស់ពួកអ្នកផ្ទាល់។ ពិតណាស់ ពួកអ្នកមិនទាន់មានពីមុនមក(មិនទាន់មានវត្តមានសោះ) ហើយ ទ្រង់បានបង្កើតពួកអ្នកឱ្យមានជីវិត។ ក្រោយមក ទ្រង់ឱ្យពួកអ្នកស្លាប់ទៅវិញ ដែលជាការស្លាប់ជាលើកទីពីរ(ដោយសារពីមុនមក ពួកអ្នកពុំទាន់មានសោះ)។ បន្ទា ប់មក ទ្រង់បានធ្វើឱ្យពួកអ្នករស់ឡើងវិញជាលើកទីពីរ(នៅថ្ងៃបរលោក)។ បន្ទា ប់មកទៀត ទ្រង់ត្រឡប់ពួកអ្នកទៅកាន់ទ្រង់វិញ ដើម្បីជំនុំជម្រះចំពោះអ្វីដែលពួក អ្នកបានសាង(នៅក្នុងលោកិយ)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
هُوَ ٱلَّذِى خَلَقَ لَكُم مَّا فِى ٱلْأَرْضِ جَمِيعًۭا ثُمَّ ٱسْتَوَىٰٓ إِلَى ٱلسَّمَآءِ فَسَوَّىٰهُنَّ سَبْعَ سَمَـٰوَٰتٍۢ ۚ وَهُوَ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿٢٩﴾
អល់ឡោះជាម្ចាស់តែមួយអង្គគត់ជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះសម្រាប់ពួកអ្នក ដូចជាទន្លេ ដើមឈើ និងអ្វីៗជាច្រើនផ្សេងទៀតដែលមិន អាចគណនាចំនួនរបស់វាអស់ឡើយ ហើយពួកអ្នកទទួលអត្ថប្រយោជន៍ពីអ្វីដែលទ្រង់បង្កើតសម្រាប់ពួកអ្នកនេះ។ បន្ទា ប់មក ទ្រង់ឆ្ពោះទៅបង្កើតមេឃ រួចទ្រង់បាន បង្កើតមេឃប្រាំពីរជាន់នៅបន្តបន្ទា ប់ពីលើគ្នា ។ហើយទ្រង់ជាម្ចា ស់ដែលចំណេះដឹងរបស់ទ្រង់គ្របដណ្ត ប់លើអ្វីៗទាំងអស់។
وَإِذْ قَالَ رَبُّكَ لِلْمَلَـٰٓئِكَةِ إِنِّى جَاعِلٌۭ فِى ٱلْأَرْضِ خَلِيفَةًۭ ۖ قَالُوٓا۟ أَتَجْعَلُ فِيهَا مَن يُفْسِدُ فِيهَا وَيَسْفِكُ ٱلدِّمَآءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ ۖ قَالَ إِنِّىٓ أَعْلَمُ مَا لَا تَعْلَمُونَ ﴿٣٠﴾
អល់ឡោះជាម្ចាស់បានប្រាប់ថា ទ្រង់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ ពិតប្រាកដណាស់ ទ្រង់នឹងបង្កើតមនុស្សម្នាក់ដើម្បីគ្រប់គ្រងនៅលើភពផែនដីនេះពី មួយជំនាន់ទៅមួយជំនាន់ ដើម្បីគ្រប់គ្រងវាឲ្យស្ថិតលើការគោរពប្រតិបត្តិអល់ឡោះ។ ពួកម៉ាឡាអ៊ីកាត់បានសួរទៅកាន់ម្ចាស់របស់ពួកគេ(ជាការសួរក្នុងន័យសុំការ ចង្អុលបង្ហាញ និងដោយភាពងឿងឆ្ងល់)អំពីបុព្វហេតុដែលទ្រង់បង្កើតកូនចៅអាហ្ទាំ(មនុស្សលោក)ឱ្យធ្វើជាអ្នកគ្រប់គ្រងលើផែនដីនេះថាៈ តើទ្រង់នឹងបង្កើត នៅលើផែនដីនេះនូវក្រុមដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាដោយបំពាននៅលើវា(ផែនដី)ឬ? ចំណែកឯពួកយើងវិញ គឺជាក្រុមដែលគោរពប្រតិបត្តិទ្រង់។ ពួកយើង(សូត្រធម៌)បញ្ជាក់ពីភាពបរិសុទ្ធ និងលើកសរសើរចំពោះទ្រង់ ហើយលើកតម្កើងពីភាពខ្ពង់ខ្ពស់ និងភាពពេញលេញរបស់ទ្រង់។ អល់ឡោះជាម្ចាស់បាន ឆ្លើយតបនឹងសំណួរបស់ពួកគេវិញថាៈ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹងអំពីបុព្វហេតុដ៏អស្ចារ្យក្នុងការបង្កើតពួកគេ(មនុស្សលោក) និង គោលបំណងដ៏ធំធេងចំពោះការឱ្យពួកគេគ្រប់គ្រង(ផែនដី)។
وَعَلَّمَ ءَادَمَ ٱلْأَسْمَآءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى ٱلْمَلَـٰٓئِكَةِ فَقَالَ أَنۢبِـُٔونِى بِأَسْمَآءِ هَـٰٓؤُلَآءِ إِن كُنتُمْ صَـٰدِقِينَ ﴿٣١﴾
ដើម្បីបញ្ជា ក់ពីឋានៈរបស់ព្យាការីអាហ្ទាំអល់ឡោះជាម្ចា ស់ទ្រង់បានបង្រៀនគាត់ពីឈ្មោះអ្វីៗគ្រប់យ៉ា ងទាំងអស់ ដូចជាសត្វនិងវត្ថុទាំងឡាយទាំងពាក្យ(ឈ្មោះ)និង អត្ថន័យរបស់វា។ ក្រោយមក ទ្រង់បានបង្ហា ញអ្វីៗ(សត្វ រុក្ខជាតិ វត្ថុនានា)ដែលគេឲ្យឈ្មោះរួចទាំងនោះទៅកាន់ម៉ា ឡាអ៊ីកាត់ រួចទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នក ប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះមក ប្រសិនបើពួកអ្នកជាអ្នក(និយាយ)ត្រឹមត្រូវពិតប្រាកដចំពោះអ្វីដែលពួកអ្នកបាននិយាយថា ពួកអ្នកជាអ្នកថ្កុំថ្កើង និងល្អ ប្រសើរជាងម៉ា ខ្លូកដទៃមែននោះ។
قَالُوا۟ سُبْحَـٰنَكَ لَا عِلْمَ لَنَآ إِلَّا مَا عَلَّمْتَنَآ ۖ إِنَّكَ أَنتَ ٱلْعَلِيمُ ٱلْحَكِيمُ ﴿٣٢﴾
ពួកគេបានឆ្លើយ(ដោយទទួលស្គល់ពីភាពខ្វះខាតរបស់ពួកគេ និងបង្វិលឧត្តមភាពនោះទៅកាន់អល់ឡោះ)ថាៈ មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់ហើយចំពោះទ្រង់ ឱម្ចាស់របស់ពួកយើងអំពីការជំទាស់នឹងទ្រង់ក្នុងការសម្រេចរបស់ទ្រង់ និងច្បាប់បញ្ញត្តិរបស់ទ្រង់។ ពួកយើងពិតជាមិនដឹងអ្វីឡើយក្រៅពីអ្វីដែលទ្រង់បានបង្រៀន ពួកយើងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមហាដឹងដែលគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ និងមហាគតិបណ្ឌិតលើការដាក់កិច្ចការអ្វី មួយចំកន្លែងរបស់វាដោយភាពខ្លាំងក្លា របស់ទ្រង់។
قَالَ يَـٰٓـَٔادَمُ أَنۢبِئْهُم بِأَسْمَآئِهِمْ ۖ فَلَمَّآ أَنۢبَأَهُم بِأَسْمَآئِهِمْ قَالَ أَلَمْ أَقُل لَّكُمْ إِنِّىٓ أَعْلَمُ غَيْبَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَأَعْلَمُ مَا تُبْدُونَ وَمَا كُنتُمْ تَكْتُمُونَ ﴿٣٣﴾
ما تبدون وما كنتمتكتمون ខណៈពេលនោះ អល់ឡោះជាម្ចា ស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំថាៈ ចូរអ្នកប្រាប់ពួកគេ(ម៉ា ឡាអ៊ីកាត់)នូវឈ្មោះអ្វីៗដែលគេបានឲ្យឈ្មោះរួចទាំងនោះ។ ហើយនៅពេលដែលគាត់(ព្យាការីអាហ្ទាំ)បានប្រាប់ពួកគេនូវឈ្មោះទាំងនេះដូចអ្វីដែលម្ចា ស់របស់គាត់បានបង្រៀនគាត់រួច អល់ឡោះជាម្ចា ស់បានមានបន្ទូលទៅ កាន់ម៉ាឡាអ៊ីកាត់ថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា ពិតប្រាកដណាស់ យើងដឹងបំផុតនូវប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើង ដឹងផងដែរនូវអ្វីៗដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនៅក្នុងខ្លួនរបស់ពួកអ្នកនោះ?
وَإِذْ قُلْنَا لِلْمَلَـٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ أَبَىٰ وَٱسْتَكْبَرَ وَكَانَ مِنَ ٱلْكَـٰفِرِينَ ﴿٣٤﴾
អល់ឡោះបានបញ្ជា ក់ប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានបញ្ជា ឱ្យម៉ា ឡាអ៊ីកាត់ស៊ូជោត(ក្រាបគោរព)ទៅចំពោះព្យាការីអាហ្ទាំជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព(ពុំមែនក្នុងន័យគោរពសក្កា រៈនោះទេ)។ពេលនោះពួកគេបានស៊ូជោតទាំងអស់គ្នា ដោយគោរពតាមបទបញ្ជា របស់អល់ឡោះជាម្ចា ស់ លើកលែងតែអ៊ីព្លី بلغ គម្ពីរគួរអាន · តាហ្វសៀរ សដែលជាអម្បូរជិនប៉ុណ្ណោះដែលវាបានប្រកែកបដិសេធនឹងបទបញ្ជារបស់អល់ឡោះដែលឱ្យវាស៊ូជោត ហើយថែមទាំងមានអំណួ តលើព្យាការីអាហ្ទាំថែមទៀត។ ហេតុនេះ វាក៏បានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចា ស់។
وَقُلْنَا يَـٰٓـَٔادَمُ ٱسْكُنْ أَنتَ وَزَوْجُكَ ٱلْجَنَّةَ وَكُلَا مِنْهَا رَغَدًا حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَـٰذِهِ ٱلشَّجَرَةَ فَتَكُونَا مِنَ ٱلظَّـٰلِمِينَ ﴿٣٥﴾
ហើយយើង(អល់ឡោះ)បានមានបន្ទូលថាៈ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)ស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរបរិភោគ អំពីវា(ផលានុផល)ដោយក្តីរីករាយតាមសេចក្ដីត្រូវការចុះដោយមិនមានការខ្វះខាតអ្វីឡើយ គ្រប់ទីកន្លែងនៅក្នុងឋានសួគ៌។ តែអ្នកទាំងពីរត្រូវប្រុងប្រយ័ត្នមិនត្រូវ ទៅជិតដើមឈើមួយដើមនេះដែលយើងហាមអ្នកទាំងពីរមិនឱ្យបរិភោគអំពីវានោះ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពាន ដោយ ប់ប្រើទៅចំពោះអ្នកទាំងពីរជាមិនខាន។وប្រឆាំងនឹងបទបញ្ជដែលយើងបានបង្គាر
فَأَزَلَّهُمَا ٱلشَّيْطَـٰنُ عَنْهَا فَأَخْرَجَهُمَا مِمَّا كَانَا فِيهِ ۖ وَقُلْنَا ٱهْبِطُوا۟ بَعْضُكُمْ لِبَعْضٍ عَدُوٌّۭ ۖ وَلَكُمْ فِى ٱلْأَرْضِ مُسْتَقَرٌّۭ وَمَتَـٰعٌ إِلَىٰ حِينٍۢ ﴿٣٦﴾
ومتع إلى حين ហើយស្ហៃតននៅតែញុះញង់ពួកគេទាំងពីរ និងតុបតែងលម្អ(ប្រការអាក្រក់ឲ្យមើលឃើញថាល្អ) រហូតដល់នាំឲ្យគេទាំងពីរ(ព្យាការីអាហ្ទាំនិងហាវ៉ា)ធ្លា ក់ចូលទៅក្នុង អំពើបាបដោយការហូបផ្លែឈើពីដើមឃើដែលអល់ឡោះបានហាមឃាត់នោះ។ ជាលទ្ធផល អ្នកទាំងពីរគឺត្រូវបានអល់ឡោះបណ្តេញចេញពីឋានសួគ៌ដែលជា កន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់ពួកគេទាំងពីរ និងស្ហៃតនថាៈ ចូរពួកអ្នកចុះទៅរស់នៅលើផែនដីក្នុងភាពជាសត្រូវនឹងគ្នា ចុះ។ ហើយផែនដី គឺជាកន្លែងរស់នៅនិងស្នា ក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សើយសុខពីប្រការល្អៗដែលមាននៅក្នុងវា រហូតដល់អវសាននៃជីវិតនិងរហូត ដល់ថ្ងៃបរលោក។
فَتَلَقَّىٰٓ ءَادَمُ مِن رَّبِّهِۦ كَلِمَـٰتٍۢ فَتَابَ عَلَيْهِ ۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ﴿٣٧﴾
قُلْنَا ٱهْبِطُوا۟ مِنْهَا جَمِيعًۭا ۖ فَإِمَّا يَأْتِيَنَّكُم مِّنِّى هُدًۭى فَمَن تَبِعَ هُدَاىَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٣٨﴾
យើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកទាំងអស់គ្នា ចុះចេញពីឋានសួគ៌នេះទៅកាន់ភពផែនដីចុះ។ ហើយប្រសិនបើមានការណែនាំអំពីបណ្តា អ្នកនាំសារ របស់យើងបានមកដល់ពួកអ្នកនោះ ដូចនេះ ជនណាហើយដែលបានដើរតាមការចង្អុលបង្ហា ញ និងបានជឿចំពោះអ្នកនាំសាររបស់យើងនោះ ពួកគេគ្មា នការភ័យ ខ្លា ចឡើយនៅថ្ងៃបរលោក ហើយពួកគេក៏មិនព្រួយបារម្ភចំពោះអ្វីដែលពួកគេបានខកខានមិនបានធ្វើនៅលើលោកិយដែរ។
وَٱلَّذِينَ كَفَرُوا۟ وَكَذَّبُوا۟ بِـَٔايَـٰتِنَآ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٣٩﴾
ទោស និងអាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុងចំណោមអ្នកដែលខាតបង់ជាមិនខាន)។(ជំពូក អាល់អាក់រ៉ហ្វ វាក្យខណ្ឌទី23)។ ហើយអល់ឡោះក៏បានទទួលយកការសារភាពកំហុសរបស់គាត់ និងបានអភ័យទោសឱ្យគាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុសរបស់ខ្ញុំ បម្រើរបស់ទ្រង់ និងជាអ្នកអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។ ចំណែកពួកដែលបានប្រឆាំង និងបានបដិសេធនឹងវាក្យខណ្ឌ របស់យើងនោះ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈដោយមិនអាចចេញ វិញបានឡើយ។
يَـٰبَنِىٓ إِسْرَٰٓءِيلَ ٱذْكُرُوا۟ نِعْمَتِىَ ٱلَّتِىٓ أَنْعَمْتُ عَلَيْكُمْ وَأَوْفُوا۟ بِعَهْدِىٓ أُوفِ بِعَهْدِكُمْ وَإِيَّـٰىَ فَٱرْهَبُونِ ﴿٤٠﴾
ឱកូនចៅរបស់ព្យាការីយ៉ា ក់កូប(អម្បូរអ៊ីស្រាអែល)!ចូរពួកអ្នកចងចាំនូវឧបការគុណជាច្រើនរបស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នកជាបន្តបន្ទា ប់ ហើយចូរ ពួកអ្នកថ្លែងអំណរគុណ(អល់ឡោះជាម្ចា ស់)ចំពោះឧបការគុណទាំងនោះ។ហើយចូរពួកអ្នកប្រកាន់ខ្ជា ប់នូវកិច្ចសន្យារបស់យើងដែលបានដាក់ទៅលើពួកអ្នក ដូច بلغ គម្ពីរគួរអាន · តាហ្វសៀរ ជាការមានជំនឿចំពោះយើងនិងបណ្តា អ្នកនាំសាររបស់យើង និងអនុវត្តតាមច្បាប់បញ្ញត្តិនានារបស់យើង។ ប្រសិនបើពួកអ្នកគោរពតាមកិច្ចសន្យា(ដែលយើងបាន ដាក់លើពួកអ្នក)នោះ យើងនឹងគោរពតាមកិច្ចសន្យារបស់យើងដែលយើងបានសន្យាចំពោះពួកអ្នក ដូចជា (ការផ្តល់)ជីវិតរស់នៅដ៏ល្អប្រពៃនៅក្នុងលោកិយ និង ផ្តល់ការតបស្នងជាទីគាប់ចិត្តនៅថ្ងៃបរលោក។ហើយចំពោះយើងតែមួយគត់ដែលពួកអ្នកត្រូវតែកោតខ្លា ច និងពួកអ្នកមិនត្រូវក្បត់ការសន្យារបស់យើងឡើយ។
وَءَامِنُوا۟ بِمَآ أَنزَلْتُ مُصَدِّقًۭا لِّمَا مَعَكُمْ وَلَا تَكُونُوٓا۟ أَوَّلَ كَافِرٍۭ بِهِۦ ۖ وَلَا تَشْتَرُوا۟ بِـَٔايَـٰتِى ثَمَنًۭا قَلِيلًۭا وَإِيَّـٰىَ فَٱتَّقُونِ ﴿٤١﴾
ហើយចូរពួកអ្នកមានជំនឿចំពោះគម្ពីរគួរអានដែលយើងបានបញ្ចុះវាទៅលើព្យាការីមូហាំម៉ា ត់ដែលវាស្របទៅនឹងអ្វីដែលបាននាំមកក្នុងគម្ពីតាវរ៉ត(គម្ពីរតូរ៉ា )មុន ពេលដែលវាត្រូវបានគេកែប្រែលើបញ្ហា ទាក់ទងនឹងការគោរពសក្កា រៈចំពោះអល់ឡោះតែមួយគត់(ឯកទេពនិយម) និងភាពជាអ្នកនាំសាររបស់ព្យាការីមូហាំម៉ា ត់។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នមិនត្រូវក្លាយខ្លួនជាក្រុមដែលប្រឆាំងនឹងគម្ពីរគួរអានមុនគេនោះទេ និងមិនត្រូវប្តូរបណ្តា វាក្យខណ្ឌរបស់យើងដែលបានបញ្ចុះមកនោះ ជាមួយនឹងតម្លៃបន្ដិចបន្ដួចដើម្បីទទួលបានឋានៈណាមួយនោះឡើយ។ហើយចូរពួកអ្នកខ្លា ចការខឹងសម្បារនិងទណ្ឌ កម្មរបស់យើង។
وَلَا تَلْبِسُوا۟ ٱلْحَقَّ بِٱلْبَـٰطِلِ وَتَكْتُمُوا۟ ٱلْحَقَّ وَأَنتُمْ تَعْلَمُونَ ﴿٤٢﴾
ហើយចូរពួកអ្នកកុំលាយឡំប្រការពិត(ដែលយើងបានបញ្ចុះវាទៅឱ្យបណ្តា អ្នកនាំសាររបស់យើង)ជាមួយនឹងប្រការមិនពិតឲ្យសោះ។ ហើយពួកអ្នកកុំលាក់បាំងការ ពិតដែលមានក្នុងគម្ពីររបស់ពួកអ្នកទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ា ត់ឲ្យសោះខណៈដែលពួកអ្នកដឹងយ៉ា ងច្បាស់អំពីវាហើយនោះ។
وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ وَٱرْكَعُوا۟ مَعَ ٱلرَّٰكِعِينَ ﴿٤٣﴾
ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត(ថ្វាយបង្គំ)ឱ្យបានពេញលេញទៅតាមរូកុន(គោលគ្រឹះ) វ៉ាជិប(ប្រការដែលត្រូវធ្វើ) និងស៊ូណាត់(ប្រការដែលគប្បីធ្វើ)របស់វា ហើយចូរពួកអ្នកបរិច្ចា គហ្សាកាត់អំពីព្រទ្យសម្បត្តិរបស់ពួកអ្នកដែលអល់ឡោះបានប្រទានឱ្យពួកអ្នក និងចូរពួកអ្នកសឡាត(ថ្វា យបង្គំ)ទៅចំពោះអល់ឡោះ ជាមួយនឹងបណ្ដា អ្នកដែលសឡាតទាំងឡាយក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់។
۞ أَتَأْمُرُونَ ٱلنَّاسَ بِٱلْبِرِّ وَتَنسَوْنَ أَنفُسَكُمْ وَأَنتُمْ تَتْلُونَ ٱلْكِتَـٰبَ ۚ أَفَلَا تَعْقِلُونَ ﴿٤٤﴾
ជារឿងអាក្រក់បំផុតដែលពួកអ្នកប្រើឱ្យអ្នកដទៃមានជំនឿនិងធ្វើអំពើល្អ តែពួកអ្នកខ្លួនឯងបែរជាបដិសេធអំពីវាដោយភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុង សូត្រគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា) យល់ដឹងនូវអ្វីដែលមានក្នុងវាអំពីបទបញ្ជានៃការប្រើឲ្យប្រតិបត្តិតាមសាសនាអល់ឡោះ និងជឿជាក់លើបណ្តា អ្នកនាំសាររបស់ទ្រង់ នោះ។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
وَٱسْتَعِينُوا۟ بِٱلصَّبْرِ وَٱلصَّلَوٰةِ ۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى ٱلْخَـٰشِعِينَ ﴿٤٥﴾
ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ចំពោះរាល់ស្ថានភាពរបស់ពួកអ្នក ទាំងផ្នែកសាសនានិងលោកិយ ដោយការអត់ធ្មត់ និងការប្រតិបត្ដិសឡាតដែលវាបញ្ជិត ខ្លួនរបស់ពួកអ្នកទៅចំពោះអល់ឡោះ និងភ្ជាប់ទំនាក់ទំនងរវាងពួកអ្នកនឹងទ្រង់។ ពេលនោះទ្រង់នឹងជួយថែរក្សានិងបញ្ជៀសពួកអ្នកពីប្រការអាក្រក់ទាំងឡាយ។ ហើយពិតប្រាកដណាស់ ការសឡាតពិតជាមានការលំបាកជាខ្លាំងលើកលែងតែចំពោះបណ្ដា អ្នកដែលឱនលំទោនទៅចំពោះម្ចា ស់របស់ពួកគេប៉ុណ្ណោះ។
ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَـٰقُوا۟ رَبِّهِمْ وَأَنَّهُمْ إِلَيْهِ رَٰجِعُونَ ﴿٤٦﴾
នោះក៏ព្រោះតែពួកគេ(ពួកអ្នកដែលឱនលំទោន)ជឿជាក់ថា ពិតប្រាកដណាស់ ពួកគេនឹងត្រឡប់ទៅជួបម្ចាស់របស់ពួកគេវិញនៅថ្ងៃបរលោក។ ហើយពិតប្រាកដ ណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញដើម្បីឲ្យទ្រង់ជំនុំជម្រះពួកគេលើទង្វើដែលពួកគេបានសាង។
يَـٰبَنِىٓ إِسْرَٰٓءِيلَ ٱذْكُرُوا۟ نِعْمَتِىَ ٱلَّتِىٓ أَنْعَمْتُ عَلَيْكُمْ وَأَنِّى فَضَّلْتُكُمْ عَلَى ٱلْعَـٰلَمِينَ ﴿٤٧﴾
ឱបណ្តា កូនចៅរបស់ព្យារីយ៉ា ក់កូប(អម្បូរអ៊ីស្រាអែល)! ចូរពួកអ្នកចងចាំនូវឧបការគុណរបស់យើងដែលយើងបានប្រទានឱ្យពួកអ្នកទាំងផ្នែកសាសនានិង លោកិយ។ ហើយចូរពួកអ្នកចងចាំថា ពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឲ្យល្អប្រសើរជាងគេលើលោកិយនេះនៅសម័យកាលនោះ តាមរយៈភាពជា ព្យាការី និងភាពជាស្តេចផែនដី។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱتَّقُوا۟ يَوْمًۭا لَّا تَجْزِى نَفْسٌ عَن نَّفْسٍۢ شَيْـًۭٔا وَلَا يُقْبَلُ مِنْهَا شَفَـٰعَةٌۭ وَلَا يُؤْخَذُ مِنْهَا عَدْلٌۭ وَلَا هُمْ يُنصَرُونَ ﴿٤٨﴾
ហើយចូរពួកអ្នកការពាខ្លួនរបស់ពួកអ្នកពីទណ្ឌកម្មនៅថ្ងៃបរលោក ដោយអនុវត្តតាមបទបញ្ជាទាំងឡាយ(របស់អល់ឡោះ) និងបោះបង់ចោលនូវប្រការទាំងឡាយ ដែលទ្រង់ហាមឃាត់។ (ថ្ងៃបរលោក)នោះគឺជាថ្ងៃដែលបុគ្គលម្នា ក់ៗមិនអាចជួយអ្វីដល់គ្នា បានឡើយ ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ពីនរណាម្នា ក់ឱ្យទប់ ស្កាត់គ្រោះថ្នា ក់ ឬផ្តល់ប្រយោជន៍អ្វីនោះដែរ លើកលែងតែការអនុញ្ញា តពីអល់ឡោះ។ ហើយគេក៏មិនទទួលយកការលោះពីអ្នកណាម្នា ក់នោះដែរ សូម្បីតែ(គេយក)មាសពេញផែនដី(មកលោះ)ក៏ដោយ ហើយពួកគេក៏គ្មានអ្នកជួយដែរនៅក្នុងថ្ងៃនោះ។ ប្រសិនបើថ្ងៃនោះ គ្មានការអន្តរាគមន៍ គ្មានការលោះ និង គ្មា នការជួយទេនោះ តើត្រូវរត់ទៅទីណា?
وَإِذْ نَجَّيْنَـٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ يُذَبِّحُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ ۚ وَفِى ذَٰلِكُم بَلَآءٌۭ مِّن رَّبِّكُمْ عَظِيمٌۭ ﴿٤٩﴾
ر بكم عظيم ហើយចូរពួកអ្នកចងចាំ ឱអម្បូរអ៊ីស្រាអែល! នៅពេលដែលយើងបានសង្គ្រោះពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន(ផារ៉ាអុង) ដែលពួកគេបានឱ្យពួកអ្នកភ្លក្ស រសជាតិទារុណកម្មយ៉ា ងព្រៃផ្សៃបំផុត ដោយពួកគេសម្លា ប់កូនប្រុសរបស់ពួកអ្នកដើម្បីកុំឲ្យមានអ្នកបន្តវង្សត្រកូលតទៅទៀត និងទុកជីវិតកូនស្រីរបស់ពួកអ្នកដើម្បី ទុកធ្វើជាខ្ញុំបម្រើរបស់ពួកគេ ដោយពួកគេព្យាយាមធ្វើឱ្យពួកអ្នកអាម៉ា ស់ និងអាប់ឱន។ហើយការរំដោះពួកអ្នកពីកណ្តា ប់ដៃហ្វៀរអោន(ផារ៉ា អុង) និងបក្សពួករបស់ គេនោះ គឺជាការសាកល្បងមួយយ៉ា ងធំពីម្ចា ស់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
وَإِذْ فَرَقْنَا بِكُمُ ٱلْبَحْرَ فَأَنجَيْنَـٰكُمْ وَأَغْرَقْنَآ ءَالَ فِرْعَوْنَ وَأَنتُمْ تَنظُرُونَ ﴿٥٠﴾
ហើយចូរពួកអ្នកចងចាំនូវឧបការគុណដែលយើងប្រទានឱ្យពូកអ្នក(អម្បូរអ៊ីស្រាអែល) នៅពេលដែលយើងបានញែកសមុទ្រសម្រាប់ពួកអ្នក ដោយយើងបាន ធ្វើឱ្យវាក្លាយជាផ្លូវស្ងួតដើម្បីឱ្យពួកអ្នកអាចដើរកាត់តាមវាបាន ហើយយើងក៏បានរំដោះពួកអ្នក និងបានពន្លិចសត្រូវរបស់ពួកអ្នក គឺហ្វៀរអោន និងបក្សពួករបស់ គេនៅចំពោះមុខពួកអ្នក ខណៈដែលពួកអ្នកមើលឃើញពួកគេផ្ទា ល់នឹងភ្នែក។
وَإِذْ وَٰعَدْنَا مُوسَىٰٓ أَرْبَعِينَ لَيْلَةًۭ ثُمَّ ٱتَّخَذْتُمُ ٱلْعِجْلَ مِنۢ بَعْدِهِۦ وَأَنتُمْ ظَـٰلِمُونَ ﴿٥١﴾
ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះដែរ គឺនៅពេលដែលយើងបានសន្យា(កំណត់ពេល)ជាមួយព្យាការីមូសា(ម៉ូសេ)រយៈពេលសែសិបយប់ ដើម្បី បំពេញនូវការបញ្ចុះគម្ពីតាវរ៉ត(គម្ពីរតូរ៉ា) ដែលជាពន្លឺនិងជាការចង្អុលបង្ហាញ។ ក្រោយមក ពួកអ្នកបានយករូបសំណាកកូនគោមកគោរពសក្ការៈនៅក្នុងអំឡុង ពេលនោះ(អំឡុងពេលសែសិបយប់នោះ) ហើយតាមរយៈទង្វើរបស់ពួកអ្នកនេះ ពួកអ្នកគឺជាពួកដែលបំពាន។ ثم عفونا عنكممن بعد ذلك لعلكم تشكرون
ثُمَّ عَفَوْنَا عَنكُم مِّنۢ بَعْدِ ذَٰلِكَ لَعَلَّكُمْ تَشْكُرُونَ ﴿٥٢﴾
ក្រោយមក យើងបានអធ្យាស្រ័យឱ្យពួកអ្នកបន្ទាប់ពីពួកអ្នកបានទទួលសារភាពកំហុស ដោយយើងមិនយកទោសពៃរ៍ពីពួកអ្នកឡើយ។ សង្ឃឹមថា ពួកអ្នកនឹងដឹង គុណអល់ឡោះដោយធ្វើការគោរពសក្កា រៈ និងគោរពប្រតិបត្តិទ្រង់ឲ្យបានល្អ។
وَإِذْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ وَٱلْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ ﴿٥٣﴾
ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះដែរ គឺនៅពេលដែលយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ដែលជាការវែកញែករវាងខុសនិងត្រូវ និងបែងចែករវាងការចង្អុលបង្ហា ញនិងភាពវង្វេង។សង្ឃឹមថាតាមរយៈគម្ពីរនេះ ពួកអ្នកនឹងទទួលបានការចង្អុលបង្ហា ញទៅកាន់ការពិត។
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِۦ يَـٰقَوْمِ إِنَّكُمْ ظَلَمْتُمْ أَنفُسَكُم بِٱتِّخَاذِكُمُ ٱلْعِجْلَ فَتُوبُوٓا۟ إِلَىٰ بَارِئِكُمْ فَٱقْتُلُوٓا۟ أَنفُسَكُمْ ذَٰلِكُمْ خَيْرٌۭ لَّكُمْ عِندَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ﴿٥٤﴾
ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះផងដែរ គឺនៅពេលដែលអល់ឡោះបានផ្តល់ការចង្អុលបង្ហាញពួកអ្នកឲ្យធ្វើការសារភាពកំហុសពីការគោរព សក្កា រៈរូបសំណាក់កូនគោនោះ ដោយព្យាការីមូសាបានពោលទៅកាន់ពួកអ្នកថាៈ ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោមកគោរពសក្ក بلغ គម្ពីរគួរអាន · តាហ្វសៀរ ារៈធ្វើជាព្រះ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសនិងវិលត្រឡប់ទៅកាន់(អល់ឡោះ)ម្ចាស់ដែលបង្កើតនិងធ្វើឲ្យពួកអ្នកមានវត្តមានវិញ ដោយពួកអ្នកត្រូវសម្លាប់ គ្នា ទៅវិញទៅមក។ ការទទួលសារភាពកំហុសបែបនេះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកជាងការបន្តស្ថិតក្នុងភាពគ្មា នជំនឿដែលនាំទៅរកការស្ថិតនៅជាអមតៈនៅក្នុង ឋាននរក។ បើពួកអ្នកបានធ្វើដូចេ្នះ ដោយមានការចង្អុលបង្ហា ញនិងការជួយពីអល់ឡោះនោះ ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក ព្រោះថា ទ្រង់ជាអ្នកទទួលយកការ សារភាពកំហុសបំផុតនិងជាអ្នកអាណិ តស្រឡាញ់បំផុតចំពោះបណ្តា ខ្ញុំបម្រើរបស់ទ្រង់។
وَإِذْ قُلْتُمْ يَـٰمُوسَىٰ لَن نُّؤْمِنَ لَكَ حَتَّىٰ نَرَى ٱللَّهَ جَهْرَةًۭ فَأَخَذَتْكُمُ ٱلصَّـٰعِقَةُ وَأَنتُمْ تَنظُرُونَ ﴿٥٥﴾
ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)ចងចាំ នៅពេលដែលជីដូនជីតារបស់ពួកអ្នកបាននិយាយទៅកាន់ព្យាការីមូសាដោយភាពក្លាហានថាៈ ពួកយើងនឹងមិនជឿលើ អ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបានបាញ់សម្លាប់ពួកអ្នកភ្លាម ខណៈដែលពួកអ្នកកំពុងឃើញគ្នាទៅវិញ ទៅមក។ភ្លា មខណៈដែលពួកអ្នកកំពុងឃើញគ្នា ទៅវិញទៅមក។ ثم بعثنكممن بعدموتكم لعلكم تشكرون
ثُمَّ بَعَثْنَـٰكُم مِّنۢ بَعْدِ مَوْتِكُمْ لَعَلَّكُمْ تَشْكُرُونَ ﴿٥٦﴾
ក្រោយមក យើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកដឹងគុណអល់ឡោះលើការប្រោសប្រទានរបស់ទ្រង់ដល់ពួក អ្នកនេះ។
وَظَلَّلْنَا عَلَيْكُمُ ٱلْغَمَامَ وَأَنزَلْنَا عَلَيْكُمُ ٱلْمَنَّ وَٱلسَّلْوَىٰ ۖ كُلُوا۟ مِن طَيِّبَـٰتِ مَا رَزَقْنَـٰكُمْ ۖ وَمَا ظَلَمُونَا وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ ﴿٥٧﴾
أ نفسهم يظلمون ហើយក្នុងចំណោមឧបការគុណរបស់យើងចំពោះពួកអ្នក(អម្បូរអ៊ីស្រាអែល)ផងដែរ គឺំយើងបានបញ្ជូនពពកឲ្យបាំងជាម្លប់ដល់ពួកអ្នកពីកម្តៅថ្ងៃ ហើយយើងបាន បញ្ចុះទៅលើពួកអ្នកអំពីឧបការគុណរបស់យើងនូវភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ និងបក្សីតូចដែលសាច់វាមានរសជាតិឆ្ងា ញ់ដែលស្រដៀងនឹងសត្វ ក្រួច។ ហើយយើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយតាមរយៈការប្រឆាំង និង ការរមិលគុណរបស់ពួកគេចំពោះឧបការគុណនេះ ពួកគេមិនបានធ្វើឱ្យយើងខាតបង់អ្វីបន្តិចឡើយ។ ផ្ទុយទៅវិញ ពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយខាតបង់នូវផលបុណ្យ និងត្រូវប្រឈមនឹងទណ្ឌ កម្មនោះ។
وَإِذْ قُلْنَا ٱدْخُلُوا۟ هَـٰذِهِ ٱلْقَرْيَةَ فَكُلُوا۟ مِنْهَا حَيْثُ شِئْتُمْ رَغَدًۭا وَٱدْخُلُوا۟ ٱلْبَابَ سُجَّدًۭا وَقُولُوا۟ حِطَّةٌۭ نَّغْفِرْ لَكُمْ خَطَـٰيَـٰكُمْ ۚ وَسَنَزِيدُ ٱلْمُحْسِنِينَ ﴿٥٨﴾
ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)ចងចាំនូវឧបការគុណដែលអល់ឡោះបានប្រទានឱ្យពួកអ្នក នៅពេលដែលយើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នក ចូលក្នុងពៃទុលមឹកទីស(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលមាននៅទីនោះដោយរីករាយតាមតែពួកអ្នកត្រូវការចុះ។ ហើយចូរពួក អ្នកចូលដោយឱនលំទោនទៅចំពោះអល់ឡោះ និងបួងសួងសុំទៅកាន់ទ្រង់ដោយពោលថាៈ “ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាអភ័យទោសឱ្យពួកយើងនូវរាល់ បាបកម្មរបស់ពួកយើងផង”នោះយើងនឹងទទួលយកការបួងសួងរបស់ពួកអ្នក ហើយយើងនឹងបន្ថែមផលបុណ្យដល់បណ្ដា អ្នកដែលសាងអំពើល្អ។
فَبَدَّلَ ٱلَّذِينَ ظَلَمُوا۟ قَوْلًا غَيْرَ ٱلَّذِى قِيلَ لَهُمْ فَأَنزَلْنَا عَلَى ٱلَّذِينَ ظَلَمُوا۟ رِجْزًۭا مِّنَ ٱلسَّمَآءِ بِمَا كَانُوا۟ يَفْسُقُونَ ﴿٥٩﴾
តែសម្រាប់ពួកដែលបំពានក្នុងចំណោមពួកគេវិញ បែរជាផ្លា ស់ប្តូរទង្វើ និងកែប្រែពាក្យសម្ដី(ដែលអល់ឡោះបានប្រើពួកគេ) ដោយពួកគេបានចូលដោយវារបែរខ្នង និងបានពោលនូវពាក្យសម្តីផ្សេងពីពាក្យដែលអល់ឡោះទ្រង់បានដាក់បទបញ្ជា (ឲ្យពួកគេពោល)ទៅវិញ។ដូចនេះ ជាលទ្ធផល គឺអល់ឡោះបានបញ្ចុះទណ្ឌ កម្មពីលើ មេឃទៅលើពួកដែលបំពានក្នុងចំណោមពួកគេដោយសារតែពួកគេបានបំពានព្រំដែននៃច្បាប់ និងមិនគោរពតាមបទបញ្ជា (របស់អល់ឡោះ)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ وَإِذِ ٱسْتَسْقَىٰ مُوسَىٰ لِقَوْمِهِۦ فَقُلْنَا ٱضْرِب بِّعَصَاكَ ٱلْحَجَرَ ۖ فَٱنفَجَرَتْ مِنْهُ ٱثْنَتَا عَشْرَةَ عَيْنًۭا ۖ قَدْ عَلِمَ كُلُّ أُنَاسٍۢ مَّشْرَبَهُمْ ۖ كُلُوا۟ وَٱشْرَبُوا۟ مِن رِّزْقِ ٱللَّهِ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ ﴿٦٠﴾
ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)ចងចាំ ក្នុងចំណោមឧបការគុណដែលអល់ឡោះបានប្រទានឱ្យពួកអ្នកផងដែរនោះ គឺនៅពេលដែលពួកអ្នកវង្វេងផ្លូវ ហើយពួក អ្នកស្រេកទឺកយ៉ា ងខ្លាំង ពេលនោះព្យាការីមូសាបានឱនលំទោនទៅចំពោះម្ចាស់របស់គេ និងបានសុំទ្រង់ឲ្យប្រទានទឹកដល់ពួកអ្នក។ ពេលនោះ យើងក៏បានប្រើឱ្យ គេ(ព្យាការីមូសា)វាយថ្មនឹងដំបងរបស់គេ។ នៅពេលដែលគាត់បានវាយដុំថ្មនោះ វាក៏បានបាញ់ទឹកចេញជាដប់ពីររន្ធទៅតាមចំនួនកុលសម្ព័ន្ធរបស់ពួកអ្នក។ ហើយ យើងបានបញ្ជា ក់ពីទីកន្លែងដែលកុលសម្ព័ន្ធនីមួយៗត្រូវផឹកទឹករបស់ពួកគេដើម្បីកុំឱ្យមានការទាស់ទែងគ្នា រវាងពួកគេ។ ហើយយើងបានមានបន្ទូលទៅកាន់ពួក គេថាៈ ចូរពួកអ្នកបរិភោគ និងទទួលទាននូវលាភសក្ការៈរបស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកចុះ ដោយពួកអ្នកមិនបាច់ប្រឹងប្រែង និងប្រើកម្លាំងឡើយ ហើយចូរពួកអ្នកកុំបំពាននៅលើផែនដីដោយការបង្កវិនាសកម្មឱ្យសោះ។
وَإِذْ قُلْتُمْ يَـٰمُوسَىٰ لَن نَّصْبِرَ عَلَىٰ طَعَامٍۢ وَٰحِدٍۢ فَٱدْعُ لَنَا رَبَّكَ يُخْرِجْ لَنَا مِمَّا تُنۢبِتُ ٱلْأَرْضُ مِنۢ بَقْلِهَا وَقِثَّآئِهَا وَفُومِهَا وَعَدَسِهَا وَبَصَلِهَا ۖ قَالَ أَتَسْتَبْدِلُونَ ٱلَّذِى هُوَ أَدْنَىٰ بِٱلَّذِى هُوَ خَيْرٌ ۚ ٱهْبِطُوا۟ مِصْرًۭا فَإِنَّ لَكُم مَّا سَأَلْتُمْ ۗ وَضُرِبَتْ عَلَيْهِمُ ٱلذِّلَّةُ وَٱلْمَسْكَنَةُ وَبَآءُو بِغَضَبٍۢ مِّنَ ٱللَّهِ ۗ ذَٰلِكَ بِأَنَّهُمْ كَانُوا۟ يَكْفُرُونَ بِـَٔايَـٰتِ ٱللَّهِ وَيَقْتُلُونَ ٱلنَّبِيِّـۧنَ بِغَيْرِ ٱلْحَقِّ ۗ ذَٰلِكَ بِمَا عَصَوا۟ وَّكَانُوا۟ يَعْتَدُونَ ﴿٦١﴾
ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកបានរមិលគុណចំពោះឧបការគុណនៃម្ចាស់របស់ពួកអ្នក ដោយពួកអ្នកធុញទ្រាន់ក្នុងការបរិភោគ(ចំណី អាហារ)ដែលអល់ឡោះបានបញ្ចុះឱ្យពួកអ្នក ដូចជាអាល់ម៉ា ន់(ជាប្រភេទចំណី ដែលមានរសជាតិផ្អែម) និងសត្វក្រួចនោះ ដោយពួកអ្នកបាននិយាយថាៈ ពួកយើង មិនអាចអត់ទ្រាំលើ(ការបរិភោគ)ចំណី អាហារតែមួយមុខ(ដដែលៗ)ដោយមិនមានការផ្លា ស់ប្តូរ(មុខម្ហូប)បែបនេះបានទេ។ពេលនោះ ពួកអ្នកបានសុំព្យាការីមូសាឱ្យ បួងសួងសុំពីអល់ឡោះឱ្យទ្រង់បពោ្ចញឱ្យពួកអ្នកនូវអ្វីដែលគេបណ្ដុះចេញពីដី ដូចជាជី ត្រសក់ ខ្ទឹមស សណ្ដែក និងខ្ទឹមក្រហមជាដើម។ ព្យាការីមូសាបានតប វិញ(ដោយបដិសេធសំណើ របស់ពួកគេ)ថាៈ តើពួកអ្នកសុំប្ដូររបស់ដែលល្អយករបស់ដែលអន់ឬ?អាល់ម៉ា ន់(ជាប្រភេទចំណី ដែលមានរសជាតិផ្អែម) និងសត្វក្រួច គឺជាចំណីអាហារដែលល្អប្រសើរ និងថ្លៃថ្នូរបំផុតហើយ។ ជាការពិតណាស់ ពួកអ្នកទទួលបានវាដោយមិនគ្មានហត់នឿយអ្វីសោះ(ដោយអល់ឡោះទ្រង់បញ្ចុះវា ពីលើមេឃមកឲ្យពួកអ្នកតែម្តង)។ ចូរពួកអ្នកចាកចេញពីទឹកដីនេះទៅរស់នៅទីក្រុងណាមួយផ្សេងចុះ ពួកអ្នកនឹងប្រទះឃើញអ្វីដែលពួកអ្នកស្នើសុំ(ទាមទារចង់ បាន)នោះមាននៅក្នុងចម្ការ និងនៅតាមទីផ្សារនានាជាមិនខាន។ ដោយសារតែការដើរតាមទំនើងចិត្ត និងការប្រឆាំងជាបន្តបន្ទាប់របស់ពួកគេចំពោះអ្វី ដែលអល់ឡោះបានជ្រើសរើសឱ្យពួកគេនោះ ពួកគេត្រូវបានទទួលរងនូវភាពអាប់ឱន ភាពក្រខ្សត់ និងគ្រោះទុរ្ភឹក្ស ហើយពួកគេបានវិលត្រឡប់មកវិញដោយមាន ការខឹងសម្បាពីអល់ឡោះជាម្ចា ស់ ដោយសារតែពួកគេបានងាកចេញពីសាសនារបស់ទ្រង់ ហើយប្រឆាំងនឹងបណ្ដា ភសុ្ដតាងរបស់ទ្រង់ ព្រមទាំងបានសម្លា ប់ព្យាការី ជាច្រើនរបស់ទ្រង់ដោយបំពាន និងភាពជាសត្រូវ។ ទាំងនោះគឺដោយសារតែពួកគេបានប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ ព្រមទាំងបានបំពានលើព្រំដែនរបស់ ទ្រង់។
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَٱلَّذِينَ هَادُوا۟ وَٱلنَّصَـٰرَىٰ وَٱلصَّـٰبِـِٔينَ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَعَمِلَ صَـٰلِحًۭا فَلَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٦٢﴾
عندربهم ولاخوف عليهم ولا هم يحزنون ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿក្នុងចំណោមប្រជាជាតិនេះ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) និងបណ្តា អ្នកដែលមានជំនឿក្នុងចំណោមប្រជាជាតិ មុនៗ គឺ(ប្រជាជាតិនានា)មុនពេលដែលព្យាការីមូហាំម៉ា ត់ត្រូវបានតែងតាំងជាអ្នកនាំសារ ដូចជាពួកយូដា និងពួកគ្រឹស្ទាន ហើយនិងពួកសពីអ៊ីន(ជាអ្នកដែលដើរ តាមបណ្តាព្យាការីមួយចំនួន) ពិតណាស់ក្នុងចំណោមពួកគេ ជនណាហើយដែលមានជំនឿយ៉ាងពិតប្រាកដលើអល់ឡោះហើយនិងថ្ងៃបរលោកនោះ ពួកគេនឹង ទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ។ ហើយចំពោះពួកគេ គឺគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកនោះទេ ហើយក៏មិនព្រួយ បារម្ភចំពោះអ្វីដែលពួកគេបានខកខាននៅលើលោកិយនោះដែរ។
وَإِذْ أَخَذْنَا مِيثَـٰقَكُمْ وَرَفَعْنَا فَوْقَكُمُ ٱلطُّورَ خُذُوا۟ مَآ ءَاتَيْنَـٰكُم بِقُوَّةٍۢ وَٱذْكُرُوا۟ مَا فِيهِ لَعَلَّكُمْ تَتَّقُونَ ﴿٦٣﴾
ហើយចូរពួកអ្នកចងចាំ នៅពេលដែលយើងបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកអ្នក ដោយ(ឲ្យពួកអ្នក)ត្រូវមានជំនឿលើអល់ឡោះ និងបណ្តា អ្នកនាំសារ របស់ទ្រង់។ ហើយយើងបានលើកភ្នំតួរឡើងពីលើពួកអ្នកដើម្បីបំភ័យដល់ពួកអ្នក និងព្រមានចំពោះជនណាដែលបោះបង់មិនអនុវត្តតាមកិច្ចសន្យានោះ។ អល់ឡោះបានបញ្ជា ថាៈ ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជា(អនុវត្តន៍ឲ្យបានខ្ជា ប់ខ្ជួន)នូវអ្វីដែលយើងបានបញ្ចុះទៅលើពួកអ្នកពួកអ្នកនៃគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា ) ដោ بلغ គម្ពីរគួរអាន · តាហ្វសៀរ យមិនត្រូវធ្វេសប្រហែសនិងខ្ជិលច្រអូស(ក្នុងការអនុវត្តតាមវា)នោះឡើយ។ ហើយពួកអ្នកត្រូវចងចាំនូវអ្វីដែលមាននៅក្នុងគម្ពីរនេះ និងអនុវត្តតាមវា សង្ឃឹម ថាតាមរយៈការធ្វើបែបនេះពួកអ្នកនឹងកោតខ្លា ចទណ្ឌ កម្មរបស់អល់ឡោះ។
ثُمَّ تَوَلَّيْتُم مِّنۢ بَعْدِ ذَٰلِكَ ۖ فَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ لَكُنتُم مِّنَ ٱلْخَـٰسِرِينَ ﴿٦٤﴾
តែក្រោយមក ពួកអ្នកបែរជាបានងាកចេញនិងបានប្រឆាំងបន្ទាប់ពីទ្រង់បានដាក់កិច្ចសន្យាយ៉ា ងម៉ឺងម៉ា ត់ទៅលើពួកអ្នករួច។ ហើយប្រសិនបើគ្មានការប្រោស ប្រទានពីអល់ឡោះចំពោះពួកអ្នកដោយផ្តល់ការអភ័យទោសដល់ពួកអ្នក និងក្តីមេត្តា ករុណារបស់ទ្រង់ដោយទទួលយកការសារភាពកំហុសរបស់ពួកអ្នកទេនោះ ពួកអ្នកប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ដោយសារតែការបដិសេធ និងការល្មើសនោះជាមិនខាន។
وَلَقَدْ عَلِمْتُمُ ٱلَّذِينَ ٱعْتَدَوْا۟ مِنكُمْ فِى ٱلسَّبْتِ فَقُلْنَا لَهُمْ كُونُوا۟ قِرَدَةً خَـٰسِـِٔينَ ﴿٦٥﴾
ហើយជាការពិតណាស់ ពួកអ្នក(អម្បូរអ៊ីស្រាអែល)បានដឹងយ៉ា ងច្បាស់ពីរឿងរ៉ាវនៃបុព្វបុរសរបស់ពួកអ្នក ខណៈដែលពួកគេបានបំពានដោយចេញទៅនេសាទនៅ ថ្ងៃសៅរ៍ដែលជាថ្ងៃដែលត្រូវបានគេហាមឃាត់ពួកគេមិនឲ្យចេញទៅនេសាទនោះ។ពេលនោះ ពួកគេក៏បានប្រើល្បិច ដោយពួកគេបានទម្លា ក់អួននៅមុនថ្ងៃសៅរ៍(គឺ ថ្ងៃសុក្រ) ហើយលើកវាឡើងវិញនៅថ្ងៃអាទិត្យ។ ពេលនោះ អល់ឡោះបានធ្វើឱ្យពួកដែលប្រើល្បិចកលទាំងនោះក្លាយជាសត្វស្វាដ៏ថោកទាប ជាទណ្ឌកម្មលើការ ប្រើល្បិចកលរបស់ពួកគេ។ فجعلنها نكلا لما بين يديها وما خلفها وموعظةللمتقين
فَجَعَلْنَـٰهَا نَكَـٰلًۭا لِّمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةًۭ لِّلْمُتَّقِينَ ﴿٦٦﴾
ដូចេ្នះ យើងបានធ្វើឲ្យភូមិស្រុកដែលបំពាននេះ ក្លាយជាគំរូមួយដើម្បីព្រមានដល់អ្នកភូមិស្រុកទាំងឡាយដែលនៅក្បែរនោះ និងជាគំរូមួយសម្រាប់អ្នកជំនាន់ ក្រោយផងដែរ ដើម្បីកុំឱ្យពួកគេប្រព្រឹត្តទង្វើដែលសក្តិសម្យនឹងទទួលទណ្ឌកម្មបែបនេះទៀត។ ហើយយើងបានចាត់ទុកវា(ភូមិស្រុកនោះ)ជាការរំលឹកមួយសម្រាប់ បណ្ដា អ្នកដែលកោតខ្លា ចដែលពួកគេខ្លា ចទណ្ឌ កម្មរបស់អល់ឡោះនិង(ខ្លា ច)ការសងសឹករបស់ទ្រង់ចំពោះជនណាដែលបំពានព្រំដែននៃច្បាប់របស់ទ្រង់។
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِۦٓ إِنَّ ٱللَّهَ يَأْمُرُكُمْ أَن تَذْبَحُوا۟ بَقَرَةًۭ ۖ قَالُوٓا۟ أَتَتَّخِذُنَا هُزُوًۭا ۖ قَالَ أَعُوذُ بِٱللَّهِ أَنْ أَكُونَ مِنَ ٱلْجَـٰهِلِينَ ﴿٦٧﴾
ហើយចូរពួកអ្នកចងចាំនូវរឿងរ៉ា វបុព្វបុរសរបស់ពួកអ្នកចំពោះអ្វីដែលបានកើតឡើងរវាងពួកគេនិងព្យាការីមូសា នៅពេលដែលគាត់(ព្យាការីមូសា)បានប្រាប់ពួក គេពីបទបញ្ជា របស់អល់ឡោះដែលទ្រង់បានបញ្ជា ពួកគេឱ្យសម្លេះមេគោមួយក្បាល។ ជំនួសឲ្យការរួសរាន់(ក្នុងការអនុវត្តតាមបទបញ្ជា )ពួកគេបែរជាឆ្លើយតបក វិញ(ដោយជំទាស់)ថាៈ តើអ្នកយកពួកយើងធ្វើជាការលេងសើចឬ? ព្យាការីមូសាបានឆ្លើយតបវិញថាៈ ខ្ញុំសុំពីអល់ឡោះឲ្យបញ្ជៀសខ្ញុំកុំឱ្យស្ថិតក្នុងចំណោមពួក ដែលភូតកុហកទៅលើអល់ឡោះ ហើយនិងយកមនុស្សធ្វើជាការលេងសើច។
قَالُوا۟ ٱدْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِىَ ۚ قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٌۭ لَّا فَارِضٌۭ وَلَا بِكْرٌ عَوَانٌۢ بَيْنَ ذَٰلِكَ ۖ فَٱفْعَلُوا۟ مَا تُؤْمَرُونَ ﴿٦٨﴾
تؤمرون ពួកគេបាននិយាយទៅកាន់ព្យាការីមូសាថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់បញ្ជាក់ប្រាប់ពួកយើងពីលក្ខណៈរបស់មេគោដែលប្រើឱ្យសម្លេះនោះ ថាតើវាមាន លក្ខណៈបែបណា? គាត់បានឆ្លើយប្រាប់ពួកគេថាៈ អល់ឡោះបានមានបន្ទូលថា មេគោនោះមិនចាស់ពេក ហើយក៏មិនកេ្មងពេកដែរ ពោលគឺស្ថិតនៅក្នុងវ័យ កណ្ដា ល។ដូចេ្នះចូរពួកអ្នករួសរាន់អនុវត្តន៍តាមបទបញ្ជា ម្ចា ស់របស់ពួកអ្នកចុះ។
قَالُوا۟ ٱدْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا لَوْنُهَا ۚ قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٌۭ صَفْرَآءُ فَاقِعٌۭ لَّوْنُهَا تَسُرُّ ٱلنَّـٰظِرِينَ ﴿٦٩﴾
ពួកគេបានបន្តសួរដេញដោលទៅកាន់ព្យាការីមូសាទៀតថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យបញ្ជាក់ប្រាប់ពួកយើងផងពីពណ៌ សម្បុររបស់មេគោនោះ។ ព្យាការីមូ សាបានឆ្លើយប្រាប់ពួកគេថាៈទ្រង់បានមានបន្ទូលយ៉ា ងច្បាស់ថាៈមេគោនោះមានពណ៌ លឿងពណ៌ របស់វាភ្លឺថ្លា ដែលធ្វើឱ្យអ្នកដែលមើលឃើញពេញចិត្ត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَالُوا۟ ٱدْعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِىَ إِنَّ ٱلْبَقَرَ تَشَـٰبَهَ عَلَيْنَا وَإِنَّآ إِن شَآءَ ٱللَّهُ لَمُهْتَدُونَ ﴿٧٠﴾
ក្រោយមក ពួកគេបានបន្ដសួរដេញដោលទៀតថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់បញ្ជាក់ប្រាប់ពួកយើងបន្ថែមទៀតអំពីលក្ខណៈសម្បត្ដិរបស់មេគោនោះ ព្រោះលក្ខណៈសម្បត្តិរបស់មេគោដែលបានរៀបរាប់ គឺមានច្រើនដែលធ្វើឱ្យពួកយើងមិនអាចដឹងច្បាស់ថា មួយណានោះទេ។ ហើយពិតប្រាកដណាស់ ប្រសិនបើអល់ឡោះមានចេតនា គឺពួកយើងនឹងទទួលបានការចង្អុលបង្ហា ញទៅកាន់មេគោដែលគេទាមទាឱ្យសម្លេះនោះមិនខាន។
قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٌۭ لَّا ذَلُولٌۭ تُثِيرُ ٱلْأَرْضَ وَلَا تَسْقِى ٱلْحَرْثَ مُسَلَّمَةٌۭ لَّا شِيَةَ فِيهَا ۚ قَالُوا۟ ٱلْـَٔـٰنَ جِئْتَ بِٱلْحَقِّ ۚ فَذَبَحُوهَا وَمَا كَادُوا۟ يَفْعَلُونَ ﴿٧١﴾
فذبحوها وما كادوايفعلون ព្យាការីមូសាបានឆ្លើយតបថាៈ អល់ឡោះបានមានបន្ទូលយ៉ា ងច្បាស់ថា ការពិតមេគោនោះ គេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដីធ្លី និងដឹកទឹកស្រោចស្រពដំណាំ នោះទេ ពោលគឺមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចម្រុះក្រៅពីពណ៌លឿងនោះដែរ។ ខណៈនោះពួកគេបាននិយាយថា៖ ឥឡូវនេះ អ្នកបាន ផ្ដល់(ប្រាប់)នូវលក្ខណៈសម្បត្តិលម្អិតរបស់មេគោ(ដែលត្រូវយកមកសម្លេះ)នោះហើយ។ ដូច្នេះ ពួកគេក៏សម្លេះមេគោនោះបន្ទាប់ពីពួកគេស្ទើរតែមិនអាចសម្លេះវា បាន(ព្រោះពិបាករក) ដោយសារការសួរនាំ ច្រើននិងការដេញដោលរួចមក។
وَإِذْ قَتَلْتُمْ نَفْسًۭا فَٱدَّٰرَْٰٔتُمْ فِيهَا ۖ وَٱللَّهُ مُخْرِجٌۭ مَّا كُنتُمْ تَكْتُمُونَ ﴿٧٢﴾
ហើយចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកបានសម្លាប់មនុស្សម្នាក់ក្នុងចំណោមពួកអ្នក ហើយពួកអ្នកបានការពារខ្លួនរបស់ពួកអ្នក ដោយម្នាក់ៗការពារ ខ្លួនឯងពីការចោទប្រកាន់ថាបានសម្លា ប់ ហើយទម្លា ក់កំហុសឱ្យអ្នកដទៃ រហូតដល់មានការឈ្លោះទាស់ទែងគ្នា ក្នុងរឿងនោះ។ តែអល់ឡោះជាអ្នកលាតត្រដាងនូវអ្វី ដែលពួកអ្នកបានលាក់បាំងអំពីឃាតកម្មនោះ។
فَقُلْنَا ٱضْرِبُوهُ بِبَعْضِهَا ۚ كَذَٰلِكَ يُحْىِ ٱللَّهُ ٱلْمَوْتَىٰ وَيُرِيكُمْ ءَايَـٰتِهِۦ لَعَلَّكُمْ تَعْقِلُونَ ﴿٧٣﴾
ពេលនោះ យើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកយកផ្នែកណាមួយនៃមេគោដែលយើងបានប្រើឱ្យពួកអ្នកសម្លេះនោះមកវាយទៅលើសាកសពនោះ ទៅ នោះអល់ឡោះជាម្ចា ស់នឹងធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញដើម្បីប្រាប់ពីឃាតករដែលបានសម្លា ប់គេនោះ។ ពេលនោះពួកគេក៏បានធ្វើដូច្នោះ។ ភ្លា មនោះអ្នកស្លាប់ក៏ បានរស់ឡើងវិញ ហើយក៏បានប្រាប់ពីឃាតករដែលបានសម្លា ប់គេនោះ។ ហើយដូចជាការធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(ក្នុងពេលនេះ)ដែរ អល់ឡោះជាម្ចា ស់នឹងធ្វើ ឲ្យមនុស្សស្លាប់រស់ឡើងវិញនៅថ្ងៃបរលោក។ ហើយទ្រង់បង្ហា ញឲ្យពួកអ្នកបានឃើញនូវសញ្ញា ភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជា ក់ពីភាពខ្លាំពូកែរបស់ទ្រង់ ដើម្បីឱ្យពួកអ្នកចេះគិតពិចារណា ហើយពួកអ្នកមានជំនឿយ៉ា ងពិតប្រាកដចំពោះអល់ឡោះ។
ثُمَّ قَسَتْ قُلُوبُكُم مِّنۢ بَعْدِ ذَٰلِكَ فَهِىَ كَٱلْحِجَارَةِ أَوْ أَشَدُّ قَسْوَةًۭ ۚ وَإِنَّ مِنَ ٱلْحِجَارَةِ لَمَا يَتَفَجَّرُ مِنْهُ ٱلْأَنْهَـٰرُ ۚ وَإِنَّ مِنْهَا لَمَا يَشَّقَّقُ فَيَخْرُجُ مِنْهُ ٱلْمَآءُ ۚ وَإِنَّ مِنْهَا لَمَا يَهْبِطُ مِنْ خَشْيَةِ ٱللَّهِ ۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا تَعْمَلُونَ ﴿٧٤﴾
ه បន្ទាប់ពីហេតុការណ៍ និងអច្ឆរិយភាពដ៏អស្ចារ្យនេះមក ដួងចិត្ដរបស់ពួកអ្នកនៅតែរឹងរូសដដែល ដែលហាក់ដូចជាដុំថ្ម ឬរឹងជាងដុំថ្មទៅទៀត ពីព្រោះវាមិនអាចកែ ប្រែស្ថា នភាពរបស់វាបានឡើយ។ ចំពោះផ្ទាំងថ្ម វាអាចមានការប្រែប្រួលនិងផ្លា ស់ប្តូរ។ មានផ្ទាំងថ្មខ្លះ ផុសទឹកចេញក្លា យជាទនេ្លជាច្រើន។ ផ្ទាំងថ្មខ្លះទៀត ប្រេះបែក ធ្វើឱ្យទឹកហូរចេញក្រៅពេសពេញផ្ទៃដី ដែលផ្តល់ផលដល់មនុស្ស និងសត្វ ហើយមានផ្ទាំងថ្មខ្លះទៀតធ្លាក់ពីលើភ្នំដ៏ខ្ពស់មកដោយសារតែការខ្លាចអល់ឡោះ។ តែដួងចិត្តរបស់ពួកអ្នកវិញ គឺមិនដូច្នោះឡើយ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។ ផ្ទុយទៅវិញទ្រង់មហាដឹង និងតប ស្នងដល់ពួកអ្នកលើទង្វើរបស់ពួកអ្នក។
۞ أَفَتَطْمَعُونَ أَن يُؤْمِنُوا۟ لَكُمْ وَقَدْ كَانَ فَرِيقٌۭ مِّنْهُمْ يَسْمَعُونَ كَلَـٰمَ ٱللَّهِ ثُمَّ يُحَرِّفُونَهُۥ مِنۢ بَعْدِ مَا عَقَلُوهُ وَهُمْ يَعْلَمُونَ ﴿٧٥﴾
يعلمون តើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នៅតែទទូចចង់ឱ្យពួកយូដាមានជំនឿ និងឆ្លើយតបចំពោះអ្នកទៀតឬ បន្ទាប់ពីពួកអ្នកបានដឹងពីស្ថានភាពជាក់ស្តែងរបស់ពួកគេ នូវភាពចចេសរឹងរូសរបស់ពួកគេហើយនោះ? ពិតណាស់ ក្រុមអ្នកចេះដឹងរបស់ពួកគេមួយចំនួនបានស្ដាប់ឮបន្ទូលរបស់អល់ឡោះដែលបញ្ចុះមកលើពួកគេក្នុង គម្ពីតាវរ៉ត(គម្ពីរតូរ៉ា )។ ក្រោយមក ពួកគេបានកែប្រែពាក្យពេចន៍និងអត្ថន័យរបស់វា បន្ទា ប់ពីពួកគេបានយល់ដឹងនិងស្គា ល់ច្បាស់ពីវា ហើយពួកគេក៏បានដឹងពីភាព بلغ គម្ពីរគួរអាន · តាហ្វសៀរ ធំធេងនៃបទល្មើសរបស់ពួកគេហើយនោះ។
وَإِذَا لَقُوا۟ ٱلَّذِينَ ءَامَنُوا۟ قَالُوٓا۟ ءَامَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍۢ قَالُوٓا۟ أَتُحَدِّثُونَهُم بِمَا فَتَحَ ٱللَّهُ عَلَيْكُمْ لِيُحَآجُّوكُم بِهِۦ عِندَ رَبِّكُمْ ۚ أَفَلَا تَعْقِلُونَ ﴿٧٦﴾
ក្នុងចំណោមភាពពុតត្បុតនិងការបោកប្រាសរបស់ពួកយូដានោះ គឺនៅពេលណាដែលពួកគេបានជួបបណ្ដា អ្នកមានជំនឿ ពួកគេទទួលស្គាល់ចំពោះភាពជាព្យាការី របស់ព្យាការីមូហាំម៉ា ត់ និងភាពត្រឹមត្រូវនៃសាររបស់គាត់ ហើយដែលមានបញ្ជាក់នៅក្នុងគម្ពីតាវរ៉តផងដែរ។ តែនៅពេលដែលពួកគេនៅជាមួយក្រុមរបស់ពួកគេ វិញ ពួកគេបានបន្ទោ សគ្នា ទៅវិញទៅមកដោយសារតែការទទួលស្គាល់នោះ ពីព្រោះអ្នកមូស្លីមនឹងលើកយកនូវភស្តុតាងនៃការទទួលស្គាល់ពីភាពជាព្យាការី របស់មូហាំម៉ា ត់នោះមកប្រឆាំងនឹងពួកគេវិញ។
أَوَلَا يَعْلَمُونَ أَنَّ ٱللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ﴿٧٧﴾
ពួកយូដាទាំងនោះបានដើរលើមាគ៌ានេះ ហាក់ដូចជាពួកគេមិនដឹងថា អល់ឡោះពិតជាដឹងនូវអ្វីៗដែលពួកគេលាក់បាំងនៃពាក្យសំដីនិងទង្វើរបស់ពួកគេ ហើយនិង អ្វីៗដែលពួកគេលាតត្រដាងនោះ។ ហើយទ្រង់នឹងលាតត្រដាងវាឱ្យខ្ញុំបម្រើរបស់ទ្រង់បានឃើញ ហើយនឹងបកអាក្រាតពួកគេ។
وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ ٱلْكِتَـٰبَ إِلَّآ أَمَانِىَّ وَإِنْ هُمْ إِلَّا يَظُنُّونَ ﴿٧٨﴾
ហើយក្នុងចំណោមពួកយូដានោះ មានក្រុមមួយដែលមិនចេះដឹងពីគម្ពីរតាវរ៉តនោះទេក្រៅតែពីចេះសូត្រប៉ុណ្ណោះ ហើយក៏មិនយល់នូវអ្វីដែលវា(គម្ពីរ)បានចង្អុល បង្ហា ញនោះដែរ។ ហើយនៅជាមួយពួកគេនោះ គ្មា នអ្វីក្រៅតែពីការកុហកបោកប្រាស់ដែលពួកគេបានទទួលបានពីមេៗរបស់ពួកគេឡើយ ដោយពួកគេស្មានថា វា នោះហើយជាគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា )ដែលអល់ឡោះបានបញ្ចុះមក។
فَوَيْلٌۭ لِّلَّذِينَ يَكْتُبُونَ ٱلْكِتَـٰبَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَـٰذَا مِنْ عِندِ ٱللَّهِ لِيَشْتَرُوا۟ بِهِۦ ثَمَنًۭا قَلِيلًۭا ۖ فَوَيْلٌۭ لَّهُم مِّمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌۭ لَّهُم مِّمَّا يَكْسِبُونَ ﴿٧٩﴾
أيديهم وويل لهم مما يكسبون ដូចនេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្មដ៏ខ្លោចផ្សាគឺកំពុងតែរង់ចាំពួកទាំងនោះ ដែលពួកគេបានសរសេរគម្ពីរដោយដៃពួកគេផ្ទាល់ រួចនិយាយកុហកបោក ប្រាស់ថាៈ គម្ពីរនេះ គឺមកពីអល់ឡោះ ដើម្បីប្ដូរការពិតនិងការដើរតាមការចង្អុលបង្ហាញជាមួយនឹងកម្រៃបន្ដិចបន្ដួចនៅក្នុងលោកិយ ដូចជាទ្រព្យសម្បត្តិ និងឋានៈ សក្តិ។ ដូចនេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្មដ៏ខ្លោចផ្សា គឺកើតមានចំពោះពួកគេ ដោយសារពួកគេបានសរសេរកុហកទៅលើអល់ឡោះដោយផ្ទាល់ដៃពួកគេ។ ហើយភាពវិនាសអន្ដរាយ និងទណ្ឌកម្មដ៏ខ្លោចផ្សាក៏កើតមានចំពោះពួកគេផងដែរ ក៏ដោយសារតែកម្រៃដែលពួកគេទទួលបាន ដូចជាទ្រព្យសម្បត្តិនិងឋានៈសក្តិ នោះ។
وَقَالُوا۟ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامًۭا مَّعْدُودَةًۭ ۚ قُلْ أَتَّخَذْتُمْ عِندَ ٱللَّهِ عَهْدًۭا فَلَن يُخْلِفَ ٱللَّهُ عَهْدَهُۥٓ ۖ أَمْ تَقُولُونَ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ ﴿٨٠﴾
لا تعلمون ហើយពួកគេបាននិយាយ(ដោយកុហកនិងបោកប្រាស់)ថាៈ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងទេ ហើយយើងក៏នឹងមិនចូលក្នុងឋាននរកនោះដែរ លើកលែងតែ ប៉ុន្មានថ្ងៃ(ដ៏ខ្លី)ប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)សួរទៅកាន់ពួកទាំងនោះថាៈ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះពិតប្រាកដមែនឬយ៉ា ងណា? ប្រសិនបើអល់ឡោះពិតជាបានសន្យានឹងពួកអ្នកយ៉ាងដូច្នោះមែននោះ ជាការពិតណាស់ អល់ឡោះនឹងមិនក្បត់ការសន្យារបស់ទ្រង់ឡើយ ឬមួយក៏ពួកអ្នកចេះតែ និយាយប្រឌិតភូតកុហកទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង?
بَلَىٰ مَن كَسَبَ سَيِّئَةًۭ وَأَحَـٰطَتْ بِهِۦ خَطِيٓـَٔتُهُۥ فَأُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٨١﴾
តាមពិត រឿងនោះមិនដូចអ្វីដែលពួកគេគិតស្មាននោះទេ។ ពិតណាស់ អល់ឡោះនឹងដាក់ទណ្ឌ កម្មលើអ្នកណាហើយដែលបានប្រព្រឹត្តអំពើអាក្រក់។ ហើយបាបកម្ម របស់គេបានហ៊ុមព័ទ្ឋជុំវិញខ្លួនរបស់គេ ហើយគេនឹងកាត់ក្តីឱ្យពួកគេចូលឋាននរក ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلْجَنَّةِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٨٢﴾
រីឯបណ្ដា អ្នកដែលមានជំនឿលើអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយបានសាងទង្វើកុសលវិញនោះ ផលបុណ្យរបស់ពួកគេនៅឯអល់ឡោះនោះ គឺជាការចូល ឋានសួគ៌ ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។
وَإِذْ أَخَذْنَا مِيثَـٰقَ بَنِىٓ إِسْرَٰٓءِيلَ لَا تَعْبُدُونَ إِلَّا ٱللَّهَ وَبِٱلْوَٰلِدَيْنِ إِحْسَانًۭا وَذِى ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينِ وَقُولُوا۟ لِلنَّاسِ حُسْنًۭا وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ ثُمَّ تَوَلَّيْتُمْ إِلَّا قَلِيلًۭا مِّنكُمْ وَأَنتُم مُّعْرِضُونَ ﴿٨٣﴾
ហើយចូរពួកអ្នកចងចាំ(ឱអម្បូរអ៊ីស្រាអែល)ពីកិច្ចសន្យាដែលយើងបានដាក់វាទៅលើពួកអ្នកថាៈ ពួកអ្នកត្រូវគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ និង មិនត្រូវគោរពសក្ការៈចំពោះអ្នកណាផ្សេងក្រៅពីទ្រង់រួមជាមួយនឹងទ្រង់ឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា ញាតិសន្ដាន កេ្មងកំព្រា និងអ្នកក្រីក្រដែលមាន តម្រូវការចាំបាច់ ហើយត្រូវនិយាយស្ដីនូវពាក្យដែលល្អជាមួយមនុស្សលោក ដោយប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីប្រការអាក្រក់ដោយមិនត្រូវប្រើពាក្យសម្តី គ្រោតគ្រាត គំរោះគំរើយនោះទេ និងត្រូវប្រតិបត្ដិសឡាត(ថ្វា យបង្គំ)ឱ្យបានពេញលេញតាមអ្វីដែលគេបានប្រើពួកអ្នក និងត្រូវបរិច្ចា គហ្សាកាត់ ដោយផ្តល់វាទៅឱ្យ អ្នកដែលស័ក្ដិសមនឹងទទួល ដើម្បីជាការជម្រះសម្អាតខ្លួនរបស់ពួកអ្នក។ តែក្រោយពីទទួលកិច្ចបានសន្យានេះហើយ ពួកអ្នកបែរជាងាកចេញ ប្រឆាំង មិនព្រម អនុវត្តន៍តាមកិច្ចសន្យាដែលគេបានដាក់លើពួកអ្នកនេះទៅវិញ លើកលែងតែជនណាដែលអល់ឡោះជាម្ចា ស់ទ្រង់បានការពាររូបគេក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ដោយពួកគេបានបំពេញនិងអនុវត្តន៍នូវកិច្ចសន្យានោះ(បានយ៉ា ងល្អ)ចំពោះអល់ឡោះជាម្ចា ស់។
وَإِذْ أَخَذْنَا مِيثَـٰقَكُمْ لَا تَسْفِكُونَ دِمَآءَكُمْ وَلَا تُخْرِجُونَ أَنفُسَكُم مِّن دِيَـٰرِكُمْ ثُمَّ أَقْرَرْتُمْ وَأَنتُمْ تَشْهَدُونَ ﴿٨٤﴾
ហើយចូរពួកអ្នកចងចាំនូវកិច្ចសន្យាដ៏ម៉ឺងម៉ា ត់ដែលយើងបានដាក់ទៅពួកអ្នកនៅក្នុងគម្ពីតាវរ៉ត(គម្ពីរតូរ៉ា)ស្តីពីការហាមឃាត់ការបង្ហូរឈាមគ្នា ទៅវិញទៅមក និងហាមឃាត់ការបណ្តេ ញគ្នា ឯងចេញពីលំនៅឋានរបស់ពួកគេ។ បន្ទា ប់មក ពួកអ្នកបានទទួលស្គាល់នូវកិច្ចសន្យាដែលយើងបានដាក់ទៅលើពួកអ្នក ខណៈដែល ពួកអ្នកក៏បានធ្វើជាសាក្សីទៅលើភាពត្រឹមត្រូវរបស់វាផងដែរ។
ثُمَّ أَنتُمْ هَـٰٓؤُلَآءِ تَقْتُلُونَ أَنفُسَكُمْ وَتُخْرِجُونَ فَرِيقًۭا مِّنكُم مِّن دِيَـٰرِهِمْ تَظَـٰهَرُونَ عَلَيْهِم بِٱلْإِثْمِ وَٱلْعُدْوَٰنِ وَإِن يَأْتُوكُمْ أُسَـٰرَىٰ تُفَـٰدُوهُمْ وَهُوَ مُحَرَّمٌ عَلَيْكُمْ إِخْرَاجُهُمْ ۚ أَفَتُؤْمِنُونَ بِبَعْضِ ٱلْكِتَـٰبِ وَتَكْفُرُونَ بِبَعْضٍۢ ۚ فَمَا جَزَآءُ مَن يَفْعَلُ ذَٰلِكَ مِنكُمْ إِلَّا خِزْىٌۭ فِى ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَيَوْمَ ٱلْقِيَـٰمَةِ يُرَدُّونَ إِلَىٰٓ أَشَدِّ ٱلْعَذَابِ ۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا تَعْمَلُونَ ﴿٨٥﴾
ى បន្ទា ប់មក ពួកអ្នកបែរជាប្រព្រឹត្តផ្ទុយពីកិច្ចសន្យានោះទៅវិញ ដោយពួកអ្នកកាប់សម្លា ប់គ្នា ទៅវិញទៅមក ហើយពួកអ្នកបានបណ្តេ ញក្រុមមួយក្នុងចំណោមពួកអ្នក ចេញពីលំនៅឋានរបស់ពួកគេ ដោយជួយសត្រូវប្រឆាំងនឹងពួកគេដោយរំលោភបំពានទៅវិញ។ ហើយប្រសិនបើឈ្លើយសឹកដែលស្ថិតក្នុងដៃសត្រូវបានមកជួប ពួកអ្នក ពួកអ្នកនឹងព្យាយាមលោះពួកគេដើម្បីឲ្យពួកគេរួចផុតពីភាពជាឈ្លើយសឹក ខណៈដែលការបណ្តេញពួកគេចេញពីលំនៅឋានរបស់ពួកគេ ត្រូវបានហាម ឃាត់ចំពោះពួកអ្នកក៏ដោយ។ តើពួកអ្នកមានជំនឿនឹងប្រការមួយចំនួនដែលមាននៅក្នុងគម្ពីរតាវរ៉ត ដូចជាកាតព្វកិច្ចនៃការលោះឈ្លើយសឹក ហើយពួកអ្នក បដិសេធចំពោះប្រការមួយចំនួនដែលមាននៅក្នុងគម្ពីរតាវរ៉ត ដូចជាការរក្សាអាយុជីវិត និងរារាំងការបណ្តេញគ្នាឯងចេញពីលំនៅឋានរបស់ពួកគេយ៉ា ងដូចម្តេច? ហើយសម្រាប់អ្នកដែលអ្នកធ្វើដូច្នោះក្នុងចំណោមពួកអ្នកនោះ គឺគ្មានអ្វីតបស្នងក្រៅពីភាពអាប់ឱន និងភាពអាម៉ា ស់នៅក្នុងជីវិតលោកិយនេះនោះទេ។ ចំណេកឯ នៅថ្ងៃបរលោកវិញ រូបគេនឹងត្រូវគេត្រលប់ទៅកាន់ទណ្ឌកម្មយ៉ា ងខ្លោចផ្សាបំផុត។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះ ឡើយ។តាមពិត ទ្រង់ដឹងយ៉ា ងច្បាស់ ហើយទ្រង់នឹងតបស្នងទៅចំពោះពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានសាង។
أُو۟لَـٰٓئِكَ ٱلَّذِينَ ٱشْتَرَوُا۟ ٱلْحَيَوٰةَ ٱلدُّنْيَا بِٱلْـَٔاخِرَةِ ۖ فَلَا يُخَفَّفُ عَنْهُمُ ٱلْعَذَابُ وَلَا هُمْ يُنصَرُونَ ﴿٨٦﴾
អ្នកទាំងនោះហើយ គឺជាពួកដែលបានប្តូរយកឆាកជីវិតនៅលើលោកិយនឹងថ្ងៃបរលោក ដោយ(ពួកគេ)ឲ្យតម្លៃលើភាពបណ្តោះអាសន្ន(លោកិយ)ជាងភាព អមតៈ(បរលោក)។ដូចនេះ គេនឹងមិនបន្ធូរបន្ថយទណ្ឌ កម្មចំពោះពួកគេឡើយនៅថ្ងៃបរលោក ហើយពួកគេក៏គ្មា នអ្នកដែលជួយពួកគេដែរនៅថ្ងៃនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَـٰبَ وَقَفَّيْنَا مِنۢ بَعْدِهِۦ بِٱلرُّسُلِ ۖ وَءَاتَيْنَا عِيسَى ٱبْنَ مَرْيَمَ ٱلْبَيِّنَـٰتِ وَأَيَّدْنَـٰهُ بِرُوحِ ٱلْقُدُسِ ۗ أَفَكُلَّمَا جَآءَكُمْ رَسُولٌۢ بِمَا لَا تَهْوَىٰٓ أَنفُسُكُمُ ٱسْتَكْبَرْتُمْ فَفَرِيقًۭا كَذَّبْتُمْ وَفَرِيقًۭا تَقْتُلُونَ ﴿٨٧﴾
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីតាវរ៉ត ហើយយើងបានបញ្ជូនអ្នកនាំសាជាច្រើនបន្ទាប់ពីព្យាការីមូសាជាបន្តបន្ទាប់។ ហើយយើង បានប្រទានឲ្យអ៊ីសា កូន ម៉ា រយ៉ាំ(យេស៊ូគ្រឹស្តបុត្ររបស់នាងម៉ា រី)នូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ដែលបញ្ជាក់ពីសច្ចភាពរបស់គាត់ ដូចជាការប្រោស មនុស្សស្លាប់ឲ្យរស់ឡើងវិញ ព្យាបាលជនពិការភ្នែក និងអ្នកកើតឃ្លង់(ឲ្យជាសះស្បើយ)ជាដើម។ យើងយើងបានពង្រឹងរូបគាត់តាមរយៈម៉ា ឡាអ៊ីកាត់ជីព្រីល។ តើ គ្រប់ពេលដែលអ្នកនាំសារមកពីអល់ឡោះបានមកដល់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)ដោយនាំមកឲ្យពួកអ្នកនូវអ្វីដែលមិនស្របនឹងចំណង់តណ្ហា របស់ពួកអ្នក គឺពួក អ្នកក្រអឺតក្រទមមិនទទួលយកការពិត ហើយពួកអ្នកក្អេងក្អាងទៅលើបណ្តាអ្នកនាំសាររបស់អល់ឡោះឬ? ហើយអ្នកខ្លះក្នុងចំណោមពួកគេ(អ្នកនាំសារ) ពួកអ្នក បានបដិសេធ ហើយអ្នកខ្លះទៀត គឺពួកអ្នកបានសម្លា ប់។
وَقَالُوا۟ قُلُوبُنَا غُلْفٌۢ ۚ بَل لَّعَنَهُمُ ٱللَّهُ بِكُفْرِهِمْ فَقَلِيلًۭا مَّا يُؤْمِنُونَ ﴿٨٨﴾
តាមពិតទៅ លេសដោះសារដែលពួកយូដា(យកមកសំអាង)មិនដើរតាមព្យាការីមូហាំម៉ាត់នោះ គឺពាក្យសម្តីរបស់ពួកគេដែលបាននិយាយថាៈ ពិតប្រាកដណាស់ ចិត្តរបស់ពួកយើងត្រូវបានគេបិទជិត ដោយគ្មានអ្វីឈានទៅដល់វានោះទេអំពីអ្វីដែលអ្នកកំពុងតែនិយាយ ហើយវាក៏មិនយល់នោះដែរ។ តែតាមពិត គឺមិនដូចអ្វី ដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ អល់ឡោះបានបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ដោយសារតែការប្រឆាំងរបស់ពួកគេ។ ដូច្នោះហើយ ពួកគេមិនមានជំនឿលើអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យពួកគេនោះទេ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
وَلَمَّا جَآءَهُمْ كِتَـٰبٌۭ مِّنْ عِندِ ٱللَّهِ مُصَدِّقٌۭ لِّمَا مَعَهُمْ وَكَانُوا۟ مِن قَبْلُ يَسْتَفْتِحُونَ عَلَى ٱلَّذِينَ كَفَرُوا۟ فَلَمَّا جَآءَهُم مَّا عَرَفُوا۟ كَفَرُوا۟ بِهِۦ ۚ فَلَعْنَةُ ٱللَّهِ عَلَى ٱلْكَـٰفِرِينَ ﴿٨٩﴾
ហើយនៅពេលដែលគម្ពីរគួអានដែលមកពីអល់ឡោះបានមកដល់ពួកគេ ហើយដែលវាស្របទៅនឹងអ្វីដែលមាននៅក្នុងគម្ពីតាវរ៉ត និងគម្ពីអ៊ិញជីលនៅក្នុង មូលដ្ឋានដើមដ៏ត្រឹមត្រូវ ខណៈដែលមុននឹងគេបញ្ចុះគម្ពីរគួរអានមក ពួកគេបាននិយាយថាៈ ពួកយើងនឹងទទួលបានជ័យជម្នះទៅលើពួកមុស្ហរីគីន(ពួកពហុទេព និយម)នៅពេលដែលគេបានតែងតាំងព្យាការីម្នាក់មកកាន់ពួកយើង ហើយពួកយើងមានជំនឿលើគាត់ និងគោរពតាមគាត់។ តែពេលដែលគម្ពីរគួរអាននិងព្យា ការីមូហាំម៉ាត់បានមកដល់ពួកគេ ដែលមានលក្ខណៈសម្បត្តិដូចដែលពួកគេបានស្គាល់ និងដូចការពិតដែលពួកគេបានដឹងនោះ ពួកគេបែរជាប្រឆាំងនឹងគាត់ ទៅវិញ។ដូច្នេះ បណ្តា សារបស់អល់ឡោះគឺធ្លា ក់ទៅលើពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។
بِئْسَمَا ٱشْتَرَوْا۟ بِهِۦٓ أَنفُسَهُمْ أَن يَكْفُرُوا۟ بِمَآ أَنزَلَ ٱللَّهُ بَغْيًا أَن يُنَزِّلَ ٱللَّهُ مِن فَضْلِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ ۖ فَبَآءُو بِغَضَبٍ عَلَىٰ غَضَبٍۢ ۚ وَلِلْكَـٰفِرِينَ عَذَابٌۭ مُّهِينٌۭ ﴿٩٠﴾
ى គឺអាក្រក់បំផុតអ្នកដែលបានផ្លាស់ប្តូរជំនឿរបស់ពួកគេចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ ដោយពួកគេបានប្រឆាំងចំពោះអ្វីដែលអល់ឡោះបានបញ្ចុះ និងបដិសេធចំពោះបណ្តា អ្នកនាំសាររបស់ទ្រង់ដោយការបំពាននិងកាច្រណែនឈ្មានីស ដោយសារតែទ្រង់បានផ្តល់ភាពជាព្យាការីនិងបញ្ចុះគម្ពីរគួរអានឲ្យព្យា ការីមូហាំម៉ាត់នោះ។ ដូចនេះ ពួកគេសាកសមហើយនឹងទទួលនូវការខឹងសម្បារពីអល់ឡោះទ្វេរដង ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់ និងដោយសារការកែប្រែរបស់ពួកគេចំពោះគម្ពីរតាវរ៉តកាលពីមុន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងភាពជាព្យាការីរបស់ព្យាការីមូហាំម៉ា ត់នោះនឹងទទួលនូវទណ្ឌ កម្មយ៉ា ងអាម៉ា ស់បំផុតនៅថ្ងៃបរលោក។
وَإِذَا قِيلَ لَهُمْ ءَامِنُوا۟ بِمَآ أَنزَلَ ٱللَّهُ قَالُوا۟ نُؤْمِنُ بِمَآ أُنزِلَ عَلَيْنَا وَيَكْفُرُونَ بِمَا وَرَآءَهُۥ وَهُوَ ٱلْحَقُّ مُصَدِّقًۭا لِّمَا مَعَهُمْ ۗ قُلْ فَلِمَ تَقْتُلُونَ أَنۢبِيَآءَ ٱللَّهِ مِن قَبْلُ إِن كُنتُم مُّؤْمِنِينَ ﴿٩١﴾
នៅពេលដែលមានគេនិយាយទៅកាន់ពួកយូដាទាំងនោះថាៈ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះទៅលើនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ា ត់)នៃ រឿងពិតនិងការចង្អុលបង្ហាញ ពួកគេបែរជានិយាយថាៈ ពួកយើងមានជំនឿចំពោះតែអ្វីដែលគេបានបញ្ចុះមកឲ្យបណ្តាព្យាការីរបស់ពួកយើងប៉ុណ្ណោះ។ ហើយ ពួកគេបានប្រឆាំងនឹងអ្វីដែលផ្សេងពីនោះក្នុងចំណោមអ្វីដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ា ត់ ខណៈដែលគម្ពីរគួរអាននេះ គឺជាការពិតដែលវាស្របទៅនឹងអ្វី ដែលនៅជាមួយពួកគេដែលអល់ឡោះបានផ្តល់ឲ្យ។ ប្រសិនបើពួកគេ(ពួកយូដា)មានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅលើពួកគេមែននោះ ប្រាកដណាស់ ពួកគេពិតជាមានជំនឿលើគម្ពីរគួរអានហើយ។ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)តបទៅកាន់ពួកគេវិញចុះថាៈ ហេតុអ្វីបានពួកអ្នកសម្លា ប់បណ្តា អ្នកនាំសាររបស់អល់ឡោ بلغ គម្ពីរគួរអាន · តាហ្វសៀរ ះពីមុនបែបនេះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿយ៉ា ងពិតប្រាកដចំពោះអ្វីដែលបានមកដល់ពួកអ្នកមែននោះ?
۞ وَلَقَدْ جَآءَكُم مُّوسَىٰ بِٱلْبَيِّنَـٰتِ ثُمَّ ٱتَّخَذْتُمُ ٱلْعِجْلَ مِنۢ بَعْدِهِۦ وَأَنتُمْ ظَـٰلِمُونَ ﴿٩٢﴾
ជាការពិតណាស់ អ្នកនាំសាររបស់ពួកអ្នក(អម្បូរអ៊ីស្រាអែល) គឺព្យាការីមូសាបាននាំមកឲ្យពួកអ្នកនូវសញ្ញាភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ ដែលបញ្ជាក់ពី សច្ចភាពរបស់គាត់។ បន្ទាប់មក ពួកអ្នកបែរជាយករូបសំណាក់កូនគោមកធ្វើជាព្រះដើម្បីគោរពសក្ការៈក្រោយពីព្យាការីមូសាបានចាកចេញទៅកាន់កន្លែង ណាត់ជួបម្ចាស់របស់គាត់ទៅវិញ។ ហើយពួកអ្នក គឺជាពួកដែលបបំពានដោយសារតែការធ្វើស្ហ៊ីរិក(ពហុទេពនិយម)របស់ពួកអ្នកចំពោះអល់ឡោះ ខណៈដែលទ្រង់ គឺជាម្ចា ស់តែមួយអង្គគត់ដែលសាកសមទទួលបានការគោរពសក្កា រៈ ពុំមែនអ្នកផ្សេងក្រៅពីទ្រង់ឡើយ។
وَإِذْ أَخَذْنَا مِيثَـٰقَكُمْ وَرَفَعْنَا فَوْقَكُمُ ٱلطُّورَ خُذُوا۟ مَآ ءَاتَيْنَـٰكُم بِقُوَّةٍۢ وَٱسْمَعُوا۟ ۖ قَالُوا۟ سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا۟ فِى قُلُوبِهِمُ ٱلْعِجْلَ بِكُفْرِهِمْ ۚ قُلْ بِئْسَمَا يَأْمُرُكُم بِهِۦٓ إِيمَـٰنُكُمْ إِن كُنتُم مُّؤْمِنِينَ ﴿٩٣﴾
ហើយចូរពួកអ្នកចងចាំ នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកឲ្យដើរតាមព្យាការីមូសា និងទទួលយកនូវអ្វីគាត់ដែលបានពាំនាំមកពីអល់ឡោះ។ ហើយ យើងបានលើកភ្នំតួរពីលើពួកអ្នកដើម្បីជាការបន្លាចដល់ពួកអ្នក។ យើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកទទួលយក(ប្រកាន់ខ្ជាប់)ចុះនូវអ្វីដែលយើង បានផ្តល់ឲ្យពួកអ្នកនៃគម្ពីរតាវរ៉តដោយម៉ឺងម៉ា ត់និងយកចិត្តទុកដាក់ ព្រមទាំងស្តាប់តាម ដោយការទទួលយកនិងអនុវត្តតាមវា។ បើមិនដូច្នោះទេ យើងនឹងទម្លា ក់ភ្នំ ទៅលើពួកអ្នកវិញ។ ពេលនោះ ពួកអ្នកបានតបថាៈ ពួកយើងបានលឺនឹងត្រចៀករបស់ពួកយើងហើយ តែពួកយើងមិនអនុវត្តតាមឡើយ។ ហើយដោយសារតែភាព គ្មានជំនឿរបស់ពួកគេបែបនេះហើយ ទើបធ្វើឲ្យការគោរពសក្ការៈចំពោះរូបសំណាក់កូនគោ នៅតែមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំ ម៉ាត់)ពោលចុះថាៈ ពិតជាអាក្រក់បំផុតចំពោះអ្នកដែលបានប្រើពួកអ្នកឲ្យមានជំនឿ(លើការគោរពសក្ការៈចំពោះរូបសំណាក់កូនគោ)បែបនេះ ដែលវាជាប្រឆាំង នឹងអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ ពីព្រោះ ការមានជំនឿដ៏ពិតប្រាកដ គឺគ្មា នការប្រឆាំងឡើយ។
قُلْ إِن كَانَتْ لَكُمُ ٱلدَّارُ ٱلْـَٔاخِرَةُ عِندَ ٱللَّهِ خَالِصَةًۭ مِّن دُونِ ٱلنَّاسِ فَتَمَنَّوُا۟ ٱلْمَوْتَ إِن كُنتُمْ صَـٰدِقِينَ ﴿٩٤﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ពោលចុះថាៈ ប្រសិនបើឋានសួគ៌នៅថ្ងៃបរលោកគឺសម្រាប់តែពួកអ្នក(ឱពួកយូដា) ដោយគ្មានអ្នកណាផ្សេងក្រៅពីពួកអ្នកអាចចូលបាន នោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់និងសុំឲ្យឆាប់ស្លាប់ចុះ ដើម្បីឲ្យពួកអ្នកឆាប់ទទួលបានកន្លែងនេះ(ឋានសួគ៌) ហើយពួកអ្នកនឹងបានសម្រាកពីបន្ទុកនៃជីវិតលោកិយ និងទុក្ខសោកនានា(ក្នុងលោកិយ) ប្រសិនបើការអះអាងរបស់ពួកអ្នកពិតជាត្រឹមត្រូវមែននោះ។
وَلَن يَتَمَنَّوْهُ أَبَدًۢا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَٱللَّهُ عَلِيمٌۢ بِٱلظَّـٰلِمِينَ ﴿٩٥﴾
ពួកគេនឹងមិនប្រថ្នាចង់ស្លាប់ជាដាច់ខាត ដោយសារតែក្នុងឆាកជីវិត(ក្នុងលោកិយ)របស់ពួកគេ ពួកគេបានប្រឆាំងនឹងអល់ឡោះ និងបានបដិសេធនឹងបណ្តា អ្នក នាំសាររបស់ទ្រង់ ព្រមទាំងបានកែប្រែគម្ពីរទាំងឡាយរបស់ទ្រង់ថែមទៀត។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពានក្នុងចំណោមពួកគេ និងអ្នកផ្សេងក្រៅពី ពួកគេ ហើយអល់ឡោះនឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើដែលពួកគេបានសាង។
وَلَتَجِدَنَّهُمْ أَحْرَصَ ٱلنَّاسِ عَلَىٰ حَيَوٰةٍۢ وَمِنَ ٱلَّذِينَ أَشْرَكُوا۟ ۚ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍۢ وَمَا هُوَ بِمُزَحْزِحِهِۦ مِنَ ٱلْعَذَابِ أَن يُعَمَّرَ ۗ وَٱللَّهُ بَصِيرٌۢ بِمَا يَعْمَلُونَ ﴿٩٦﴾
ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ពិតជានឹងឃើញថា ពួកយូដាជាមនុស្សដែលលោភលន់បំផុតក្នុងជីវិតរស់នៅរបស់ពួកគេ ទោះបីជាវាគួរឲ្យស្អប់ខ្ពើមនិងអាម៉ាស់ យ៉ា ងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេគឺជាមនុស្សដែលលោភលន់ជាងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ដែលមិនមានជំនឿនឹងការពង្រស់មនុស្សឲ្យរស់ ឡើងវិញ និងការជំនុំជម្រះ(នៅថ្ងៃបរលោក)ទៅទៀត ខណៈដែលពួកគេ គឺជាពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ) ហើយពួកគេជំនឿចំពោះការពង្រស់មនុស្ស ឲ្យរស់ឡើងវិញ និងជំនុំជម្រះ(នៅថ្ងៃបរលោក)ផងនោះ។ ជាការពិតណាស់ ពួកគេម្នាក់ៗពេញចិត្តចង់បានអាយុវែងរហូតដល់មួយពាន់ឆ្នាំ។ ប៉ុន្តែទោះបីជាអាយុ របស់គេវែងយ៉ាងណាក៏ដោយ ក៏គេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះមហាជ្រាបដឹង និងមហាឃើញបំផុតពីទង្វើរបស់ពួកគេ ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេវិញចំពោះទង្វើដែលពួកគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ و
قُلْ مَن كَانَ عَدُوًّۭا لِّجِبْرِيلَ فَإِنَّهُۥ نَزَّلَهُۥ عَلَىٰ قَلْبِكَ بِإِذْنِ ٱللَّهِ مُصَدِّقًۭا لِّمَا بَيْنَ يَدَيْهِ وَهُدًۭى وَبُشْرَىٰ لِلْمُؤْمِنِينَ ﴿٩٧﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ពោលទៅកាន់ពួកយូដាម្នាក់ដែលបាននិយាយថា “ជាការពិតណាស់ ក្នុងចំណោមពពួកម៉ា ឡាអ៊ីកាត់(ទាំងអស់) ម៉ា ឡាអ៊ី កាត់ជីព្រីល(កាព្រីយ៉ែល) គឺជាសត្រូវនឹងពួកយើង”ថាៈ អ្នកណាដែលចាត់ទុកម៉ា ឡាអ៊ីកាត់ជីព្រីលជាសត្រូវនោះ តាមពិតទៅគាត់(ជីព្រីល)គ្រាន់តែជាអ្នកនាំយក គម្ពីរគួរអានចុះមកក្នុងដួងចិត្តរបស់អ្នក(ព្យាការីមូហាំម៉ា ត់) ដោយមានការអនុញ្ញាតពីអល់ឡោះ ដើម្បីបញ្ជាក់ទៅលើគម្ពីរទាំងឡាយ(ដែលអល់ឡោះបាន បញ្ចុះ)ពីមុនមក ដូចជាគម្ពីរតាវរ៉ត និងគម្ពីរអិញជីល ព្រមទាំងចង្អុលបង្ហាញទៅរកប្រការល្អ និងផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿចំពោះអ្វី ដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេអំពីការសើយសុខ(នៅថ្ងៃបរលោក)ប៉ុណ្ណោះ។ ជនណាហើយដែលបានចាត់ទុកអ្នកដែលមានលក្ខណៈសម្បត្តិនិងការ ប្រព្រឹត្តបែបនេះជាសត្រូវនោះ ពិតណាស់و រូបគេគឺស្ថិតក្នុងចំណោមពួកដែលវង្វេងហើយ។ و
مَن كَانَ عَدُوًّۭا لِّلَّهِ وَمَلَـٰٓئِكَتِهِۦ وَرُسُلِهِۦ وَجِبْرِيلَ وَمِيكَىٰلَ فَإِنَّ ٱللَّهَ عَدُوٌّۭ لِّلْكَـٰفِرِينَ ﴿٩٨﴾
ជនណាហើយដែលបានចាត់ទុកអល់ឡោះ បណ្តា ម៉ាឡាអីកាត់របស់ទ្រង់ បណ្តា អ្នកនាំសាររបស់ទ្រង់ និងបានចាត់ទុកម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់ទាំងពីរ រូប គឺម៉ាឡាអ៊ីកាត់ជីព្រីល(ការព្រីយ៉ែល) និងម៉ាឡាអ៊ីកាត់មីកាអែលជាសត្រូវនោះ ពិតប្រាកដណាស់ អល់ឡោះជាសត្រូវនឹងពួកដែលប្រឆាំងក្នុងចំណោមពួកអ្នក និងពួកប្រឆាំងផ្សេងទៀតក្រៅពីពួកអ្នក។ ហើយជនណាហើយដែលអល់ឡោះ គឺជាសត្រូវនឹងគេនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់យ៉ាងពិត ប្រាកដ។
وَلَقَدْ أَنزَلْنَآ إِلَيْكَ ءَايَـٰتٍۭ بَيِّنَـٰتٍۢ ۖ وَمَا يَكْفُرُ بِهَآ إِلَّا ٱلْفَـٰسِقُونَ ﴿٩٩﴾
ហើយពិតប្រាកដណាស់ យើងបានបញ្ចុះឲ្យអ្នក(ឱព្យាការីមូហាំម៉ា ត់)នូវសញ្ញាភស្តុតាងយ៉ា ងច្បាស់លាស់ជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់អ្នកចំពោះអ្វី ដែលអ្នកបាននាំមកនៃភាពជាព្យាការី និងវ៉ាហ៊ី(សារដែលអល់ឡោះបានបញ្ចុះមក)។ ហើយគ្មា នអ្នកណាដែលបដិសេធនឹងសញ្ញា ភស្តុតាងដ៏ច្បាស់លាស់នេះនោះ ទេ លើកលែងតែពួកដែលចាកចេញពីសាសនារបស់អល់ឡោះប៉ុណ្ណោះ។
أَوَكُلَّمَا عَـٰهَدُوا۟ عَهْدًۭا نَّبَذَهُۥ فَرِيقٌۭ مِّنْهُم ۚ بَلْ أَكْثَرُهُمْ لَا يُؤْمِنُونَ ﴿١٠٠﴾
១០០. ហើយក្នុងចំណោមស្ថានភាពដ៏អាក្រក់របស់ពួកយូដាផងដែរនោះ គឺរាល់ពេលដែលពួកគេបានទទួលយកកិច្ចសន្យាដែលគេបានដាក់ទៅលើពួកគេ(ក្នុង ចំណោមនោះ គឺការមានជំនឿនឹងអ្វីគម្ពីរតាវរ៉តបានចង្អុលបង្ហាញប្រាប់អំពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់)នោះ ក្រុមមួយក្នុងចំណោមពួកគេបែរជា បដិសេធនឹងវាទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកយូដាទាំងនោះមិនមានជំនឿនឹងអ្វីដែលអល់ឡោះបានបញ្ចុះមកពិតប្រាកដនោះទេ ពីព្រោះការមានជំនឿ គឺ ទាមទារឲ្យមានការគោរពតាមកិច្ចសន្យា។
وَلَمَّا جَآءَهُمْ رَسُولٌۭ مِّنْ عِندِ ٱللَّهِ مُصَدِّقٌۭ لِّمَا مَعَهُمْ نَبَذَ فَرِيقٌۭ مِّنَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ كِتَـٰبَ ٱللَّهِ وَرَآءَ ظُهُورِهِمْ كَأَنَّهُمْ لَا يَعْلَمُونَ ﴿١٠١﴾
ظهورهم كأنهم لا يعلمون នៅពេលដែលព្យាការីមូហាំម៉ា ត់ដែលជាអ្នកនាំសារម្នាក់មកពីអល់ឡោះបានមកដល់ពួកគេ ហើយដែលវាស្របទៅនឹងអ្វីដែលមានរៀបរាប់ពីលក្ខណៈសម្បត្តិរបស់ គាត់នៅក្នុងគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)នោះ ស្រាប់តែក្រុមមួយក្នុងចំណោមពួកគេបានបដិសេធនឹងអ្វីដែលវា(គម្ពីរតាវរ៉ត)បានបង្ហា ញប្រាប់នោះ ព្រមទាំងបោះវាទៅខាង ក្រោយខ្នងរបស់ពួកគេដោយគ្មា នខ្វល់ទៅវិញ ប្រៀបដូចទៅនឹងស្ថានភាពរបស់ពួកល្ងង់ខ្លៅ ដែលមិនទទួលបានផលប្រយោជន៍អ្វីសោះពីអ្វីដែលមាននៅក្នុងវា(គម្ពីរ តាវរ៉ត)នៃសេចក្តីពិត និងការចង្អុលបង្ហា ញ ដោយគេមិនខ្វា យខ្វល់អ្វីសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱتَّبَعُوا۟ مَا تَتْلُوا۟ ٱلشَّيَـٰطِينُ عَلَىٰ مُلْكِ سُلَيْمَـٰنَ ۖ وَمَا كَفَرَ سُلَيْمَـٰنُ وَلَـٰكِنَّ ٱلشَّيَـٰطِينَ كَفَرُوا۟ يُعَلِّمُونَ ٱلنَّاسَ ٱلسِّحْرَ وَمَآ أُنزِلَ عَلَى ٱلْمَلَكَيْنِ بِبَابِلَ هَـٰرُوتَ وَمَـٰرُوتَ ۚ وَمَا يُعَلِّمَانِ مِنْ أَحَدٍ حَتَّىٰ يَقُولَآ إِنَّمَا نَحْنُ فِتْنَةٌۭ فَلَا تَكْفُرْ ۖ فَيَتَعَلَّمُونَ مِنْهُمَا مَا يُفَرِّقُونَ بِهِۦ بَيْنَ ٱلْمَرْءِ وَزَوْجِهِۦ ۚ وَمَا هُم بِضَآرِّينَ بِهِۦ مِنْ أَحَدٍ إِلَّا بِإِذْنِ ٱللَّهِ ۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمْ وَلَا يَنفَعُهُمْ ۚ وَلَقَدْ عَلِمُوا۟ لَمَنِ ٱشْتَرَىٰهُ مَا لَهُۥ فِى ٱلْـَٔاخِرَةِ مِنْ خَلَـٰقٍۢ ۚ وَلَبِئْسَ مَا شَرَوْا۟ بِهِۦٓ أَنفُسَهُمْ ۚ لَوْ كَانُوا۟ يَعْلَمُونَ ﴿١٠٢﴾
ى នៅពេលដែលពួកគេបោះបង់ចោលសាសនារបស់អល់ឡោះ ពួកគេបែរជាបានធ្វើតាមពាក្យភូតកុហកបោកប្រាស់របស់ស្ហៃតន(ចោទប្រកាន់)ទៅលើរជ្ជកាលរបស់ ព្យាការីស៊ូឡៃម៉ា នទៅវិញ ដោយវាបានអះអាងថា៖ ពិតប្រាកដណាស់ ព្យាការីសូឡៃម៉ា នបានរក្សាអំណាចរបស់គាត់ដោយការប្រើមន្តអាគម។ ហើយព្យាការីស៊ូឡៃ ម៉ានមិនបានប្រឆាំង(នឹងអល់ឡោះ)ដោយការប្រើមន្តអាគម(ដូចដែលពួកយូដាបានអះអាង)នោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេដែលបានប្រឆាំងនោះ ដោយពួកវាបាន បង្រៀនមន្តអាគមដល់មនុស្សលោក។ ហើយពួកវាបានបង្រៀនមនុស្សលោកនូវមន្តអាគមដែលគេបញ្ចុះទៅចំពោះម៉ាឡាអីកាត់ទាំងពីរគឺ ម៉ាឡាអ៊ីកាត់ហារូត និង ម៉ារូត នៅទីក្រុងបាប៊ីឡូនក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការសាកល្បងចំពោះមនុស្សលោក។ ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបាបនបង្រៀនមន្តអាគមដល់នរណា ម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមាន និងបញ្ជាក់(ប្រាប់ដល់មនុស្ស)ដោយពាក្យសម្តីរបស់ពួកគេថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះ មនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះ)តាមរយៈការរៀនសូត្រនូវមន្តអាគមនេះឲ្យសោះ។ ពេលនោះ អ្នកណាដែលមិនទទួលយកការ ណែនាំរបស់គេទាំងពីរទេនោះ ក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរ ដែលក្នុងនោះ គឺមានមន្តអាគមមួយប្រភេទដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា តាមរយៈការ បណ្តុះនូវភាពខឹងសម្បាររវាងគ្នា ទៅវិញទៅមក។ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឲ្យនរណាម្នា ក់មានគ្រោះថ្នា ក់បានឡើយលើកលែងតែដោយមាន ការអនុញ្ញា តពីអល់ឡោះ និងចេតនារបស់ទ្រង់ប៉ុណ្ណោះ។ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នា ក់ដល់ពួកគេ និងគ្មា នបានផលប្រយោជ ដល់ពួកគេទាល់តែសោះ។ជាការពិតណាស់ ពួកយូដាទាំងនោះបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹង មិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេបានលក់ខ្លួនរបស់គេប្តូរយកមន្តអាគម ដោយពួកគេប្តូរយកមន្តអាគមនឹងវាហ៊ី របស់អល់ឡោះនិងច្បាប់បញ្ញត្តិរបស់ទ្រង់នោះ។ ប្រសិនបើពួកគេបានដឹងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះ ពួកគេនឹងមិនធ្វើនូវទង្វើអាក្រក់និងវង្វេងដ៏ ច្បាស់លាស់នេះនោះទេ។
وَلَوْ أَنَّهُمْ ءَامَنُوا۟ وَٱتَّقَوْا۟ لَمَثُوبَةٌۭ مِّنْ عِندِ ٱللَّهِ خَيْرٌۭ ۖ لَّوْ كَانُوا۟ يَعْلَمُونَ ﴿١٠٣﴾
ហើយប្រសិនបើពួកយូដាមានជំនឿនឹងអល់ឡោះយ៉ា ងពិតប្រាកដ និងគោរពកោតខ្លាចទ្រង់ដោយការប្រតិបត្តិតាមអល់ឡោះ និងបោះបង់អំពើល្មើសនឹងទ្រង់នោះ ផលបុណ្យរបស់អល់ឡោះនោះ គឺល្អប្រសើជាងអ្វីដែលពួកគេមានទៅទៀត ប្រសិនបើពួកគេបានដឹងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَقُولُوا۟ رَٰعِنَا وَقُولُوا۟ ٱنظُرْنَا وَٱسْمَعُوا۟ ۗ وَلِلْكَـٰفِرِينَ عَذَابٌ أَلِيمٌۭ ﴿١٠٤﴾
អល់ឡោះបានណែនាំអ្នកមានជំនឿឲ្យជ្រើសពាក្យសំដីល្អ(មកនិយាយ) ដោយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថា៖ ឱបណ្តាអ្នកមានជំនឿ! ចូរពួកអ្នកកុំប្រើ ពាក្យថា “រ៉អ៊ីណា” ដែលមានន័យថា “សូមអ្នកថែរក្សាយើងផង” ដោយសារតែពួកយូដាបានកែប្រែអត្ថន័យរបស់ពាក្យនេះ ដោយសំដៅលើអត្ថន័យថា អាក្រក់ (គឺល្ងីល្ងឺ) ទៅវិញសម្រាប់និយាយទៅកាន់ព្យាការី។ អល់ឡោះបានហាមឃាត់ការប្រើពាក្យសំដីបែបនេះ តែទ្រង់បានប្រើពួកអ្នកឲ្យប្រើពាក្យនេះជំនួសវិញ គឺពាក្យ “អ៊ុនហ្សុរណា” ដែលមានន័យ “យើងរង់ចាំអ្នកពន្យល់ពីអ្វីដែលអ្នកបាននិយាយ” ។ វាគឺជាពាក្យសំដីដែលនាំទៅដល់អត្ថន័យដែលគ្មានការព្រមាន។ ហើយ សម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនោះពួកគេនឹងទទួលនូវទណ្ឌ កម្មដ៏ឈឺចាប់ខ្លោ ចផ្សារបំផុត។
مَّا يَوَدُّ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَـٰبِ وَلَا ٱلْمُشْرِكِينَ أَن يُنَزَّلَ عَلَيْكُم مِّنْ خَيْرٍۢ مِّن رَّبِّكُمْ ۗ وَٱللَّهُ يَخْتَصُّ بِرَحْمَتِهِۦ مَن يَشَآءُ ۚ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ ﴿١٠٥﴾
ពួកដែលប្រឆាំង(មិនថាពួកអះលីគីតាប ឬពួកមុស្ហរីគីននោះទេ) គឺពួកគេមិនពេញចិត្តចំពោះប្រការល្អដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឲ្យពួកអ្នកនោះទេ ទោះបីជាតិចឬច្រើនក៏ដោយ។ តែអល់ឡោះជាអ្នកកំណត់ក្តីករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដូចជា (ការផ្តល់)ភាពជាព្យាការី វ៉ាហ៊ី និងជំនឿ ចំពោះជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់គឺមានការប្រោសប្រទានដ៏ធំធេងបំផុត។ ដូចនេះ គ្មានអ្នកណាអាចទទួលបានសេចក្តី ល្អពីម៉ា ខ្លូក(អ្វីដែលអល់ឡោះបានបង្កើត)ឡើយ លើកលែងតែទទួលបានវាពីទ្រង់ប៉ុណ្ណោះ ហើយក្នុងចំណោមការប្រោសប្រទានរបស់ទ្រង់នោះ គឺការតែងតាំងនូវអ្ន بلغ គម្ពីរគួរអាន · តាហ្វសៀរ កនាំសារ ការបញ្ចុះគម្ពីរ។
۞ مَا نَنسَخْ مِنْ ءَايَةٍ أَوْ نُنسِهَا نَأْتِ بِخَيْرٍۢ مِّنْهَآ أَوْ مِثْلِهَآ ۗ أَلَمْ تَعْلَمْ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿١٠٦﴾
អល់ឡោះជាម្ចា ស់ទ្រង់បានបញ្ជា ក់ថា ពិតណាស់ នៅពេលដែលទ្រង់ដកយកក្បួនច្បាប់នៃវាក្យខណ្ឌ ណាមួយនៃគម្ពីរគួរអានឬដកយកពាក្យពេចន៍ណាមួយដោយ ធ្វើឲ្យឲ្យមនុស្សភ្លេចវានោះ គឹទ្រង់បាននាំមកនូវអ្វីដែលមានប្រយោជន៍ជាងវា(វាក្យខណ្ឌដែលទ្រង់បានដកយកនោះ) ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ឬ វាក្យខណ្ឌដែលប្រហាក់ប្រហែលនឹងវា។ នោះគឺដោយសារការជ្រាបដឹង និងគតិបណ្ឌិតរបស់ទ្រង់។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)បានដឹងហើយថា ជាការពិត ណាស់ អល់ឡោះជាម្ចា ស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ដូចនេះទ្រង់ធ្វើនូវអ្វីដែលទ្រង់ប្រាថ្នា ហើយទ្រង់កាត់សេចក្តីតាមអ្វីដែលទ្រង់មានចេតនា។
أَلَمْ تَعْلَمْ أَنَّ ٱللَّهَ لَهُۥ مُلْكُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِىٍّۢ وَلَا نَصِيرٍ ﴿١٠٧﴾
ពិតប្រាកដណាស់អ្នក(ឱព្យាការីមូហាំម៉ា ត់)បានដឹងហើយថា ជាការពិតណាស់ អល់ឡោះជាម្ចា ស់ គឺជាអ្នកគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ទ្រង់កាត់សេចក្តី អ្វីមួយតាមតែទ្រង់ប្រាថ្នា ។ដូចនេះ ទ្រង់អាចបង្គា ប់ប្រើឲ្យខ្ញុំបម្រើរបស់ទ្រង់ ឬហាមឃាត់ពួកគេនូវប្រការអ្វីមួយតាមអ្វីដែលទ្រង់មានចេតនា។ទ្រង់អនុម័តឬសម្រេច នូវច្បាប់អ្វីមួយ និងលុបចេញវិញនូវច្បាប់ណាមួយដែលទ្រង់មានចេតនា។ ហើយគ្មានទេសម្រាប់ពួកអ្នកបន្ទាប់ពីអល់ឡោះនូវអ្នកដែលអាចគាំពារកិច្ចការរបស់ពួក អ្នកនោះ ហើយក៏គ្មា នអ្នកណាជួយទប់ស្កាត់ពួកអ្នកពីប្រការគ្រោះថ្នា ក់នោះដែរ។ ផ្ទុយទៅវិញ មានតែអល់ឡោះជាម្ចា ស់តែមួយអង្គគត់ដែលជាអ្នកគាំពារលើអ្វីៗ ទាំងអស់ និងជាអ្នកមានអានុភាពទៅលើវា។
أَمْ تُرِيدُونَ أَن تَسْـَٔلُوا۟ رَسُولَكُمْ كَمَا سُئِلَ مُوسَىٰ مِن قَبْلُ ۗ وَمَن يَتَبَدَّلِ ٱلْكُفْرَ بِٱلْإِيمَـٰنِ فَقَدْ ضَلَّ سَوَآءَ ٱلسَّبِيلِ ﴿١٠٨﴾
មិនមែនជាភារកិច្ចរបស់ពួកអ្នកទេ(ឱបណ្តា អ្នកមានជំនឿ)ក្នុងការសួរអ្នកនាំសាររបស់ពួកអ្នក (សំណួរបែបបដិសេធនិងដេញដោល) ដូចដែលក្រុមរបស់ព្យាការីមូ
وَدَّ كَثِيرٌۭ مِّنْ أَهْلِ ٱلْكِتَـٰبِ لَوْ يَرُدُّونَكُم مِّنۢ بَعْدِ إِيمَـٰنِكُمْ كُفَّارًا حَسَدًۭا مِّنْ عِندِ أَنفُسِهِم مِّنۢ بَعْدِ مَا تَبَيَّنَ لَهُمُ ٱلْحَقُّ ۖ فَٱعْفُوا۟ وَٱصْفَحُوا۟ حَتَّىٰ يَأْتِىَ ٱللَّهُ بِأَمْرِهِۦٓ ۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿١٠٩﴾
ភ្នែកផង”។(ជំពូក អាន់នីសាក វាក្យខណ្ខទី១៥៣)។ ហើយជនណាហើយដែលបានយកសេចក្តីជំនឿមកប្តូរយកភាពគ្មានជំនឿនោះ អ្នកនោះពិតជាវង្វេងចេញពី មាគ៌ា ដែលត្រឹមត្រូវជាក់ជាមិនខាន។ ى ى ភាគច្រើននៃពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) មានបំណងចង់ត្រលប់ពួកអ្នកទៅរកភាពគ្មា នជំនឿវិញបន្ទា ប់ពីពួកអ្នកមានជំនឿរួច ដូចដែលពួកអ្នកធ្លា ប់ បានគោរពរូបបដិមាពីមុនៗ ដោយសារភាពច្រណែនឈ្នានីសដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ ពួកគេប្រាថ្នាយ៉ា ងដូច្នោះក្រោយពីការពិតត្រូវបានបង្ហាញយ៉ា ង ច្បាស់ដល់ពួកគេហើយថា ជាការពិតណាស់ អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក គឺជាសេចក្តីពិតមកពីអល់ឡោះជាម្ចាស់។ ដូចនេះ ចូរពួកអ្នក(ឱបណ្តា អ្នកមាន ជំនឿ)អភ័យទោស(ដល់ពួកគេ)ចំពោះទង្វើរបស់ពួកគេ ហើយចូរពួកអ្នកអធ្យាស្រ័យចំពោះភាពល្ងង់ខ្លៅនិងប្រការអាក្រក់ដែលមាននៅក្នុងខ្លួនរបស់ពួកគេ រហូត ដល់បទបញ្ជា របស់អល់ឡោះនិងការសម្រេចរបស់ទ្រង់នៅក្នុងរឿងរបស់ពួកគេនេះបានមកដល់។(ពិតប្រាកដណាស់ បទបញ្ជា និងការសម្រេចរបស់អល់ឡោះនៅ ក្នុងរឿងនេះបានមកដល់ហើយ ដោយចំពោះអ្នកដែលគ្មានជំនឿ គឺពួកគេមានជម្រើសក្នុងការជ្រើសរើសយកសាសនាឥស្លាម ឬការបង់ផាកពិន័យ ឬត្រូវ សម្លា ប់)។ជាការពិតណាស់ អល់ឡោះជាម្ចា ស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
وَأَقِيمُوا۟ ٱلصَّلَوٰةَ وَءَاتُوا۟ ٱلزَّكَوٰةَ ۚ وَمَا تُقَدِّمُوا۟ لِأَنفُسِكُم مِّنْ خَيْرٍۢ تَجِدُوهُ عِندَ ٱللَّهِ ۗ إِنَّ ٱللَّهَ بِمَا تَعْمَلُونَ بَصِيرٌۭ ﴿١١٠﴾
ចូរពួកអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញទៅតាមរូកុន(គោលគ្រឹះ) វ៉ាជិប(ប្រការដែលត្រូវធ្វើ) និងប្រការស៊ូណិត(ប្រការគួរគប្បី)របស់វា ហើយចូរពួកអ្នក បរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកអ្នកទៅឲ្យអ្នកដែលមានសិទ្ធិទទួលវា។ ហើយដរាបណាពួកអ្នកបានសាងនូវទង្វើកុសលនៅក្នុងឆាកជីវិតរបស់ពួកអ្នក និង បានសាងវាទុកជាស្បៀងសម្រាប់ខ្លួនពួកអ្នកមុននឹងពួកអ្នកស្លាប់នោះ ពួកអ្នកនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោក។ ពេលនោះ ទ្រង់នឹង តបស្នងដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត ហើយទ្រង់នឹងតបស្នង ដល់បុគ្គលគ្រប់រូបទៅតាមទង្វើដែលពួកអ្នកបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالُوا۟ لَن يَدْخُلَ ٱلْجَنَّةَ إِلَّا مَن كَانَ هُودًا أَوْ نَصَـٰرَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا۟ بُرْهَـٰنَكُمْ إِن كُنتُمْ صَـٰدِقِينَ ﴿١١١﴾
ហើយក្រុមនីមួយៗក្នុងចំណោមពួកយូដា និងពួកណាសរ៉នី(គ្រឹស្ទាន)បាននិយាយថាៈ ពិតប្រាកដណាស់ ឋានសួគ៌គឺសម្រាប់តែពួកគេប៉ុណ្ណោះ ដោយពួកយូដា បាននិយាយថាៈ គ្មានអ្នកណាអាចចូលឋានសួគ៌បានទេ លើកលែងតែអ្នកដែលកាន់សាសនាយូដាប៉ុណ្ណោះ។ ចំណែកឯពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញក៏បាន និយាយដែរថាៈ គ្មា នអ្នកណាម្នា ក់អាចចូលឋានសួគ៌បានឡើយ លើកលែងតែអ្នកដែលកាន់សាសនាណាសរ៉នី(សាសនាគ្រឹស្ទា ន)ប៉ុណ្ណោះ។ទាំងនេះគ្រាន់តែជាការ ស្រមើស្រមៃដែលខុសឆ្គងរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ចូរពួកអ្នកបង្ហាញភស្តុតាងចំពោះអ្វីដែលពួកអ្នកបាន អះអាងនោះមក ប្រសិនបើការអះអាងរបស់ពួកអ្នកពិតជាត្រឹមត្រូវមែននោះ។ بل من أسلم وجهه لله وهومحسن فله أجره عند ربه ولا خوف عليهم ولا هم يحزنون
بَلَىٰ مَنْ أَسْلَمَ وَجْهَهُۥ لِلَّهِ وَهُوَ مُحْسِنٌۭ فَلَهُۥٓ أَجْرُهُۥ عِندَ رَبِّهِۦ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿١١٢﴾
តាមពិតអ្នកដែលអាចចូលបានឋានសួគ៌នោះគឺរាល់អ្នកដែលស្មោះសរ(ជ្រះថ្លា )ចំពោះអល់ឡោះជាម្ចា ស់ដោយការតម្រង់ឆ្ពោះទៅកាន់ទ្រង់ (ហើយជាមួយនឹងភាព ស្មោះសររបស់គេ) រូបគេបានគោពសក្ការៈចំពោះទ្រង់បានយ៉ាងល្អប្រពៃដោយការអនុវត្តតាមនូវអ្វីដែលអ្នកនាំសារបាននាំមក។ ជននោះហើយគឺជាអ្នកដែលនឹង ចូលឋានសួគ៌ មិនថារូបគេមកពីក្រុមណានោះទេហើយរូបគេនឹងទទួលបានផលបុណ្យពីម្ចា ស់របស់គេ។ពួកគេគ្មា នការភ័យខ្លា ចចំពោះថ្ងៃបរលោកដែលពួកគេនឹង ប្រឈមមុខនោះទេ ហើយពួកគេក៏មិនមានការសោកស្តា យចំពោះអ្វីដែលពួកគេខកខាននៅក្នុងលោកិយនេះដែរ។ លក្ខណៈសម្បត្តិដែលបានរៀបរាប់ទាំងអស់នេះ ពុំមាននៅក្នុងខ្លួនបុគ្គលណាម្នា ក់ឡើយបន្ទា ប់ពីការមកដល់របស់ព្យាការីមូហាំម៉ា ត់នោះលើកលែងតែរូបគេជាជនមូស្លីម(កាន់សាសនាឥស្លាម)ប៉ុណ្ណោះ។
وَقَالَتِ ٱلْيَهُودُ لَيْسَتِ ٱلنَّصَـٰرَىٰ عَلَىٰ شَىْءٍۢ وَقَالَتِ ٱلنَّصَـٰرَىٰ لَيْسَتِ ٱلْيَهُودُ عَلَىٰ شَىْءٍۢ وَهُمْ يَتْلُونَ ٱلْكِتَـٰبَ ۗ كَذَٰلِكَ قَالَ ٱلَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَٱللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿١١٣﴾
ពួកយូដាបាននិយាយថា៖ ពួកណាសរ៉នី(ពួកគ្រឹស្ទាន)ពុំស្ថិតនៅលើសាសនាដែលត្រឹមត្រូវនោះទេ ហើយពួកណាសរ៉នីវិញក៏បាននិយាយដែរថា៖ ពួកយូដាពុំស្ថិត នៅលើសាសនាដែលត្រឹមត្រូវនោះទេខណៈដែលពួកគេ(ទាំងពីរក្រុម)សូត្រគម្ពីររៀងៗខ្លួនដែលមានបញ្ជា ក់លើអ្វីដែលពួកគេបានប្រឆាំង ហើយនិងមានការប្រើ ឲ្យ(ពួកគេ)មានជំនឿចំពោះបណ្តា ព្យាការីទាំងអស់ដោយគ្មានការបែងចែកឡើយ។ ទង្វើរបស់ពួកគេនេះ គឺស្រដៀងនឹងពាក្យសំដីរបស់ពួកមុស្ហរីគីនដែលមិនបាន យល់ដឹងអ្វីទាំងអស់នោះដែរ ខណៈដែលពួកគេ(ពួកមុស្ហរីគីន)បានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់ ហើយនិង(បដិសេធ)បណ្តាគម្ពីរដែលគេបានបញ្ចុះ ទៅលើពួកគេ។ ដូច្នោះហើយអល់ឡោះជាម្ចាស់ទ្រង់នឹងកាត់ក្តីរវាងពួកដែលខ្វែងគំនិតគ្នាទាំងអស់នោះនៅថ្ងៃបរលោក ដោយការកាត់ក្តីយ៉ា ងយុត្តិធម៌បំផុតដូច ដែលទ្រង់បានប្រាប់ខ្ញុំបម្រើរបស់ទ្រង់ថាៈ ពិតប្រាកដណាស់ ពុំបានទទួលបានជោគជ័យឡើយ លើកលែងតែការមានជំនឿទៅលើរាល់អ្វីទាំងអស់ដែលអល់ឡោះ បានបញ្ចុះមកប៉ុណ្ណោះ។
وَمَنْ أَظْلَمُ مِمَّن مَّنَعَ مَسَـٰجِدَ ٱللَّهِ أَن يُذْكَرَ فِيهَا ٱسْمُهُۥ وَسَعَىٰ فِى خَرَابِهَآ ۚ أُو۟لَـٰٓئِكَ مَا كَانَ لَهُمْ أَن يَدْخُلُوهَآ إِلَّا خَآئِفِينَ ۚ لَهُمْ فِى ٱلدُّنْيَا خِزْىٌۭ وَلَهُمْ فِى ٱلْـَٔاخِرَةِ عَذَابٌ عَظِيمٌۭ ﴿١١٤﴾
គ្មា នជនណាម្នា ក់ដែលជាអ្នកបំពានខ្លាំងជាងអ្នកដែលបានរារាំងអ្នកដទៃមិនឲ្យរំលឹកព្រះនាមអល់ឡោះនៅក្នុងម៉ា ស្ជិតរបស់អល់ឡោះ ដោយរារាំងអ្នកដទៃមិនឲ្យ ប្រតិបត្តិសឡាត មិនឲ្យរំលឹកចំពោះអល់ឡោះ និងមិនឲ្យសូត្រគម្ពីរគួរអាននៅក្នុងវា(ម៉ា ស្ជិត) ថែមទាំងព្យាយាមបំផ្លិចបំផ្លា ញវា ដោយចង់កម្ទេច ឬរារាំងអ្នកដទៃមិន ឲ្យគោរពសក្ការៈនៅក្នុងវានោះទេ។ ពួកអ្នកដែលព្យាយាមបំផ្លិចបំផ្លាញម៉ា ស្ជិតទាំងនោះ គេទាំងនោះមិនហ៊ានចូលម៉ា ស្ជិតនោះទេ លើកលែងតែក្នុងលក្ខណៈភ័យ ខ្លា ច ញាប់ញ័រប៉ុណ្ណោះ ដោយសារតែពួកគេស្ថិតនៅលើការប្រឆាំង និងរារាំងអ្នកដទៃមិនឲ្យចូលពីម៉ា ស្ជិត។ សម្រាប់ពួកគេ នៅក្នុងឆាកជីវិតលោកិយនេះគឺមានតែ ភាពអាម៉ា ស់នៅចំពោះមុខអ្នកមានជំនឿប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនៅថ្ងៃបរលោកវិញ គឺនឹងត្រូវទណ្ឌកម្មយ៉ា ងខ្លោចផ្សាបំផុត ដោយសារតែពួកគេបានរារាំង មនុស្សម្នា ពីម៉ា ស្ជិតរបស់អល់ឡោះ។
وَلِلَّهِ ٱلْمَشْرِقُ وَٱلْمَغْرِبُ ۚ فَأَيْنَمَا تُوَلُّوا۟ فَثَمَّ وَجْهُ ٱللَّهِ ۚ إِنَّ ٱللَّهَ وَٰسِعٌ عَلِيمٌۭ ﴿١١٥﴾
ហើយទិសខាងកើតនិងទិសខាងលិច និងអ្វីដែលនៅចន្លោះទិសទាំងពីរនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ដាក់បទបញ្ជាចំពោះខ្ញុំបម្រើរបស់ទ្រង់តាមតែទ្រង់ មានចេតនា។ ដូចនេះ ទោះបីជាពួកអ្នកតម្រង់ទៅរកទិសណាក៏ដោយ ក៏ពួកអ្នកបានតម្រង់ទៅកាន់អល់ឡោះដែរ។ ទោះបីជាពួកអ្នកបែរតម្រង់ ទៅរកពៃទុលមឹកទិស(នៅក្រុងយេរូសាឡឹម) ឬតម្រង់ទៅកាន់កាក់ហ្ពះ(នៅទីក្រុងម៉ាក្កះ) ឬពួកអ្នកតម្រង់ខុសទិសគិបឡាត់ រឺក៏ពួកអ្នកមានការលំបាកក្នុងការបែរ ទៅរកគិបឡាត់ក៏ដោយ ក៏គ្មា នបញ្ហា អ្វីនោះដែរសម្រាប់ពួកអ្នក ដោយសារតែទិសទាំងនោះ គឺជាសុទ្ធតែកម្មសិទ្ធិរបស់អល់ឡោះទាំងអស់។ ពិតប្រាកដណាស់ بلغ គម្ពីរគួរអាន · តាហ្វសៀរ អល់ឡោះមានភាពទូលំទូលាយបំផុត ដោយទ្រង់បើកទូលាយនូវក្តីមេត្តាករុណា និងផ្តល់ភាពងាយស្រួលដល់ម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់មហាដឹងចំពោះ ការនៀត(ការប៉ង)របស់ពួកគេ និងទង្វើទាំងឡាយរបស់ពួកគេ។ل
وَقَالُوا۟ ٱتَّخَذَ ٱللَّهُ وَلَدًۭا ۗ سُبْحَـٰنَهُۥ ۖ بَل لَّهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ كُلٌّۭ لَّهُۥ قَـٰنِتُونَ ﴿١١٦﴾
ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន បាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ទ្រង់មហាជ្រះស្អាត មហាបរិសុទ្ធបំផុតអំពីរឿងនេះ។ ពិតណាស់ អល់ឡោះមហាមានលើសលប់ មិនត្រូវការអ្វីមួយពីម៉ា ខ្លូករបស់ទ្រង់ឡើយ។ តាមពិត អ្នកដែលយកកូននោះ គឺចំពោះតែអ្នកដែលត្រូវការកូនប៉ុណ្ណោះ។ ផ្ទុយទៅវិញ សម្រាប់អល់ឡោះជាម្ចាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ រាល់ម៉ាខ្លូកទាំងអស់ គឺជាខ្ញុំបម្រើរបស់ទ្រង់ ឱនលំទោនទៅ ចំពោះទ្រង់ ហើយទ្រង់ចាត់ចែងចំពោះពួកគេតាមអ្វីដែលទ្រង់មានចេតនា។
بَدِيعُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ وَإِذَا قَضَىٰٓ أَمْرًۭا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ﴿١١٧﴾
អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវា ដោយគ្មានគំរូពីមុនឡើយ។ ហើយនៅពេលដែលទ្រង់មានចេតនាចង់បង្កើត អ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមទៅតាមអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកដែលអាចរុញច្រានកិច្ចការ ដែលអល់ឡោះបានកំណត់ឡើយ។
وَقَالَ ٱلَّذِينَ لَا يَعْلَمُونَ لَوْلَا يُكَلِّمُنَا ٱللَّهُ أَوْ تَأْتِينَآ ءَايَةٌۭ ۗ كَذَٰلِكَ قَالَ ٱلَّذِينَ مِن قَبْلِهِم مِّثْلَ قَوْلِهِمْ ۘ تَشَـٰبَهَتْ قُلُوبُهُمْ ۗ قَدْ بَيَّنَّا ٱلْـَٔايَـٰتِ لِقَوْمٍۢ يُوقِنُونَ ﴿١١٨﴾
ហើយពួកដែលគ្មា នចំណេះដឹងក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន(ពួកពហុទេពនិយម)បាននិយាយទាំងរឹងចចេសរឹងរូសមិនទទួលយកការពិតថាៈ ហេតុអ្វីបានជាអល់ឡោះមិនមានបន្ទូលមកកាន់ពួកយើងដោយផ្ទា ល់ ឬផ្តល់ជាសញ្ញា ផ្លូវវិញ្ញា ណមួយដាច់ដោយឡែកដល់ពួកយើងតែម្តងទៅ? សំដីរបស់ពួកគេ នេះ ដូចគ្នានឹងសម្តីរបស់ប្រជាជាតិដែលបានបដិសេធនឹងបណ្តា អ្នកនាំសារទាំងឡាយកាលពីមុនដែរ បើទោះបីជាពួកគេរស់នៅក្នុងជំនាន់ខុសគ្នា និងទីកន្លែងខុស គ្នាក៏ដោយ។ ដួងចិត្តរបស់ពួកទាំងនោះ ជាមួយនឹងដួងចិត្តរបស់អ្នកជំនាន់មុនពួកគេ ចំពោះការប្រឆាំង ភាពចចេសរឹងរូស ហើយនិងភាពក្រអឺតក្រទមនោះ គឺ ប្រហាក់ប្រហែលគ្នា។ ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបកស្រាយយ៉ា ងច្បាស់នូវភស្តុតាងជាច្រើនសម្រាប់ក្រុមដែលមានជំនឿចំពោះសេចក្តីពិតនៅពេល ដែលវាស្តែងឡើងចំពោះពួកគេ។
إِنَّآ أَرْسَلْنَـٰكَ بِٱلْحَقِّ بَشِيرًۭا وَنَذِيرًۭا ۖ وَلَا تُسْـَٔلُ عَنْ أَصْحَـٰبِ ٱلْجَحِيمِ ﴿١١٩﴾
ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកមក(ឱព្យាការីមូហាំម៉ា ត់)ជាមួយនឹងសាសនាពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ដើម្បីឲ្យអ្នកផ្តល់ដំណឹ ង រីករាយដល់បណ្តា អ្នកមានជំនឿនូវឋានសួគ៌ និងដាស់តឿនព្រមានដល់ពួកដែលគ្មានជំនឿនូវឋាននរក។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)គ្មានតួនាទីអ្វីក្រៅពីជាការ ផ្តល់សារដ៏ច្បាស់លាស់ប៉ុណ្ណោះ ហើយអល់ឡោះនឹងមិនសួរអ្នកអំពីពួកដែលគ្មា នជំនឿនឹងអ្នកដែលនៅក្នុងចំណោមពួកនរកជើហ៊ីមឡើយ។
وَلَن تَرْضَىٰ عَنكَ ٱلْيَهُودُ وَلَا ٱلنَّصَـٰرَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ ۗ قُلْ إِنَّ هُدَى ٱللَّهِ هُوَ ٱلْهُدَىٰ ۗ وَلَئِنِ ٱتَّبَعْتَ أَهْوَآءَهُم بَعْدَ ٱلَّذِى جَآءَكَ مِنَ ٱلْعِلْمِ ۙ مَا لَكَ مِنَ ٱللَّهِ مِن وَلِىٍّۢ وَلَا نَصِيرٍ ﴿١٢٠﴾
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ជាការណែនាំនិងដាស់តឿនរំលឹកឲ្យប្រុងប្រយ័ត្ន ដោយបន្ទូលរបស់ទ្រង់ថាៈ ពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) នឹងមិនពេញចិត្តចំពោះអ្នក(ព្យាការីមូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកបោះបង់សាសនាឥស្លាម ហើយដើរ តាម(មាគ៌ា )ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ពោលថាៈ ពិតប្រាកដណាស់ គម្ពីររបស់អល់ឡោះ ហើយនិងការបញ្ជា ក់របស់ទ្រង់ ទើបជាការចង្អុលបង្ហា ញដ៏ត្រឹម ត្រូវ ពុំមែនប្រការមិនត្រឹមត្រូវដែលពួកគេកំពុងតែស្ថិតនៅលើវានោះទេ។ ហើយប្រសិនបើការដើរតាមពួកគេនោះ បានកើតចេញពីអ្នក ឬកើតចេញពីនរណាម្នាក់ ក្នុងចំណោមអ្នកដែលដើរតាមអ្នក ក្រោយពីការពិតដ៏ច្បាស់លាស់បានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ អ្នកពិតជាគ្មានអ្នកគាំពារ និង អ្នកជួយ(ការពារ)ពីអល់ឡោះឡើយ។នេះគឺក្នុងន័យបញ្ជា ក់ពីគ្រោះថ្នា ក់នៃការបោះបង់ភាពត្រឹមត្រូវនិងរាប់អានអ្នកដែលស្ថិតនៅលើផ្លូវខុស។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَتْلُونَهُۥ حَقَّ تِلَاوَتِهِۦٓ أُو۟لَـٰٓئِكَ يُؤْمِنُونَ بِهِۦ ۗ وَمَن يَكْفُرْ بِهِۦ فَأُو۟لَـٰٓئِكَ هُمُ ٱلْخَـٰسِرُونَ ﴿١٢١﴾
គម្ពីរគួរអានបាននិយាយប្រាប់អំពីក្រុមមួយក្នុងចំណោមពួកអះលីគីតាប(អ្នកដែលគេបានផ្តល់គម្ពីរឲ្យ)ដែលពួកគេបានអនុវត្តតាមបណ្តា គម្ពីរដែលគេបានបញ្ចុះទៅ ឲ្យពួកគេ ហើយពួកគេបានដើរតាមវាយ៉ាងពិតប្រាកដ។ អ្នកទាំងនោះបានប្រទះឃើញនៅក្នុងបណ្តា គម្ពីរទាំងនោះនូវសញ្ញាភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើ សច្ចភាពពិតរបស់ព្យាការីមូហាំម៉ាត់។ ដូច្នោះហើយ ពួកគេបានរួសរាន់ទៅកាន់ការមានជំនឿចំពោះគាត់។ ហើយមានមួយក្រុមផ្សេងទៀតបានបដិសេធ ចំពោះវា(សញ្ញា ភស្តុតាងដែលមានបញ្ជា ក់)។ដូចនេះ សម្រាប់ពួកគេពិតជានឹងទទួលនូវការខាតបង់។
يَـٰبَنِىٓ إِسْرَٰٓءِيلَ ٱذْكُرُوا۟ نِعْمَتِىَ ٱلَّتِىٓ أَنْعَمْتُ عَلَيْكُمْ وَأَنِّى فَضَّلْتُكُمْ عَلَى ٱلْعَـٰلَمِينَ ﴿١٢٢﴾
ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកចងចាំនូវឧបការគុណរបស់យើងដែលបានប្រទានឱ្យពួកអ្នកទាំងផ្នែកសាសនានិងលោកិយ។ ហើយចូរពួកអ្នកចងចាំថា ពិតប្រាកដ ណាស់ យើងបានលើកតម្កើងពួកអ្នកឲ្យល្អប្រសើរជាងគេលើលោកិយនេះនៅសម័យកាលនោះ តាមរយៈភាពជាព្យាការីនិងភាពជាស្តេចផែនដី។
وَٱتَّقُوا۟ يَوْمًۭا لَّا تَجْزِى نَفْسٌ عَن نَّفْسٍۢ شَيْـًۭٔا وَلَا يُقْبَلُ مِنْهَا عَدْلٌۭ وَلَا تَنفَعُهَا شَفَـٰعَةٌۭ وَلَا هُمْ يُنصَرُونَ ﴿١٢٣﴾
ចូរបង្កើតនូវរបងការពាររវាងខ្លួនពួកអ្នកនិងទណ្ឌ កម្មនាថ្ងៃបរលោកតាមរយៈការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់អល់ឡោះ និងចៀសឆ្ងា យពីប្រការទាំងឡាយ ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ (នៅថ្ងៃនោះ ពោលគឺថ្ងៃបរលោក) គ្មានអ្នកណាម្នាក់អាចជួយដល់អ្នកផ្សេងបានឡើយ ហើយគេក៏មិនទទួលយក ការលោះពីបុគ្គលណាម្នា ក់ដែរទោះបីជាវាធំប៉ុនណាក៏ដោយ ហើយក៏គ្មា នការអន្តរាគមន៍ណាមួយនឹងផ្តល់ប្រយោជន៍ដល់បុគ្គលណាម្នា ក់ដែរទោះបីជាគេមានឋានៈ ខ្ពង់ខ្ពស់យ៉ា ងណាក៏ដោយហើយក៏គ្មា នអ្នកជួយណាដែលអាចជួយពួកគេក្រៅពីអល់ឡោះនោះដែរ។
۞ وَإِذِ ٱبْتَلَىٰٓ إِبْرَٰهِـۧمَ رَبُّهُۥ بِكَلِمَـٰتٍۢ فَأَتَمَّهُنَّ ۖ قَالَ إِنِّى جَاعِلُكَ لِلنَّاسِ إِمَامًۭا ۖ قَالَ وَمِن ذُرِّيَّتِى ۖ قَالَ لَا يَنَالُ عَهْدِى ٱلظَّـٰلِمِينَ ﴿١٢٤﴾
ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះបានសាកល្បងព្យាការីអ៊ីព្រហ៊ីម(អាប្រាហាម) ដោយដាក់បង្គាប់ចំពោះគាត់នូវបទបញ្ជានិងក្បួនច្បាប់ជាច្រើន ហើយ គាត់ក៏បានធ្វើវា និងអនុវត្តនូវបទបញ្ជាទាំងនោះបានយ៉ាងពេញលេញ។ អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់ គឺព្យាការីអ៊ីព្រហ៊ីមថាៈ ពិតប្រាកដ ណាស់ យើងចាត់អ្នកធ្វើជាគំរូសម្រាប់មនុស្សលោក ដើម្បីឲ្យពួកគេយកគំរូតាមអ្នកចំពោះទង្វើនិងសីលធម៌របស់អ្នក។ ព្យាការីអ៊ីព្រហ៊ីមបានតបវិញថាៈ (ឱម្ចាស់ របស់ខ្ញុំ) សូមទ្រង់មេត្តាចាត់តាំង(ឲ្យមាន)មេដឹកនាំ(ចេញពី)ក្នុងចំណោមពូជអម្បូររបស់ខ្ញុំដើម្បីឲ្យមនុស្សលោកដើរតាមគំរូរបស់ពួកគេផង។ អល់ឡោះក៏បាន ឆ្លើយតបទៅកាន់គាត់វិញថាៈ ការសន្យារបស់យើងចំពោះអ្នកនូវ(ការផ្តល់)ភាពជាមេដឹកនាំក្នុងសាសនានោះ គឺមិនកើតមានចំពោះពួកដែលបំពានក្នុងចំណោមពូជ ل អម្បូររបស់អ្នកនោះឡើយ។
وَإِذْ جَعَلْنَا ٱلْبَيْتَ مَثَابَةًۭ لِّلنَّاسِ وَأَمْنًۭا وَٱتَّخِذُوا۟ مِن مَّقَامِ إِبْرَٰهِـۧمَ مُصَلًّۭى ۖ وَعَهِدْنَآ إِلَىٰٓ إِبْرَٰهِـۧمَ وَإِسْمَـٰعِيلَ أَن طَهِّرَا بَيْتِىَ لِلطَّآئِفِينَ وَٱلْعَـٰكِفِينَ وَٱلرُّكَّعِ ٱلسُّجُودِ ﴿١٢٥﴾
ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតពៃទុលហារ៉ម ជាកន្លែងដែលទាក់ចិត្តមនុស្សលោកឲ្យវិលត្រលប់ទៅរកវា។ រាល់ពេលដែលពួកគេ ចាកចេញអំពីវា(ពៃទុលហារ៉ម) ពួកគេតែងតែត្រលប់ទៅកាន់ទីនោះម្តងទៀត។ ហើយទ្រង់បានធ្វើឲ្យវាជាកន្លែងដែលមានសន្តិភាពសម្រាប់ពួកគេ ដោយគ្មានការ បំពានទៅលើពួកគេឡើយនៅក្នុងវា។ ហើយទ្រង់បានមានបន្ទូលទៅកាន់មនុស្សលោកថាៈ ចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីម(កន្លែងដែលព្យាការីអ៊ីព្រហ៊ីមឈរក្នុង ពេលដែលលោកសាងសង់កាក់ហ្ពះ)ធ្វើជាកន្លែងសឡាត(ថ្វាយបង្គំ)ចុះ។ ហើយយើង(អល់ឡោះ)បានផ្តែផ្តាំទៅចំពោះព្យាការីអ៊ីព្រហ៊ីមនិងកូនប្រុសរបស់គេ គឺព្យា ការីអ៊ីស្មាអែល ឲ្យសម្អាតពៃទុលហារ៉មអំពីភាពកខ្វក់ និងពីរូបបដិមាទាំងឡាយ ហើយរៀបចំវា(ពៃទុលហារ៉ម)សម្រាប់អ្នកដែលមានបំណងចង់គោរពសក្ការៈនៅ ក្នុងវាដោយការតវ៉ាហ្វ(ដើរប្រទក្សិណ) អៀកទីកាហ្វ(តាំងសមាធិ) ការសឡាត(ថ្វា យបង្គំ) និងការគោរពសក្កា រៈផ្សេងៗទៀត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذْ قَالَ إِبْرَٰهِـۧمُ رَبِّ ٱجْعَلْ هَـٰذَا بَلَدًا ءَامِنًۭا وَٱرْزُقْ أَهْلَهُۥ مِنَ ٱلثَّمَرَٰتِ مَنْ ءَامَنَ مِنْهُم بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ ۖ قَالَ وَمَن كَفَرَ فَأُمَتِّعُهُۥ قَلِيلًۭا ثُمَّ أَضْطَرُّهُۥٓ إِلَىٰ عَذَابِ ٱلنَّارِ ۖ وَبِئْسَ ٱلْمَصِيرُ ﴿١٢٦﴾
ហើយចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ចងចាំ នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងទៅកាន់ម្ចាស់របស់គាត់ថាៈ ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឲ្យទឹកដីម៉ា ក្កះ ក្លា យជាទឹកដីដែលមានសុខសន្តិភាពផងចុះ ដោយកុំឲ្យមានអ្នកណាម្នា ក់ប៉ុនប៉ងធ្វើអាក្រក់នៅក្នុងទឹកដីនេះឲ្យសោះ។ សូមទ្រង់មេត្តា ប្រទានលាភសក្កា រៈដល់អ្នក ដែលនៅទីនោះអំពីផលានុផលគ្រប់ប្រភេទ ហើយសូមទ្រង់មេត្តា ប្រទាននូវលាភសក្កា រៈជាពិសេសសម្រាប់តែអ្នកដែលមានជំនឿលើទ្រង់និងថ្ងៃបរលោកផងចុះ។ អល់ឡោះជាម្ចាស់បានមានបន្ទូលថាៈ ហើយចំពោះជនណាដែលបានប្រឆាំងក្នុងចំណោមពួកគេនោះ យើងនឹងផ្តល់ឲ្យគេនូវការសើយសុខនឹងលាភសក្ការៈបន្តិច បន្តួចនៅក្នុងលោកិយនេះ។ បន្ទាប់មកនៅថ្ងៃបរលោក គេនឹងចាប់ទាញពួកគេទាំងបង្ខំទៅកាន់ទណ្ឌកម្មភ្លើងនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត សម្រាប់ពួកគេនៅថ្ងៃបរលោក។
وَإِذْ يَرْفَعُ إِبْرَٰهِـۧمُ ٱلْقَوَاعِدَ مِنَ ٱلْبَيْتِ وَإِسْمَـٰعِيلُ رَبَّنَا تَقَبَّلْ مِنَّآ ۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿١٢٧﴾
ហើយចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ចងចាំ នៅពេលដែលព្យាការីអ៊ីព្រហ៊ីមនិងព្យាការីអ៊ីស្មាឯលបានដំឡើងគ្រឹះកាក់ហ្ពះ ពេលនោះអ្នកទាំងពីបានបួងសួង(ដោយឱន លំទោននិងបន្ទា បខ្លួន)ថាៈ ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា ទទួលយកទង្វើ(កុសល)របស់ពួកយើងផងចុះ(ដែលក្នុងនោះ គឺការសាងសង់កាក់ហ្ពះនេះ)។ ពិត ណាស់ ទ្រង់គឺជាដែលឮបំផុតចំពោះការបួងសួងសុំរបស់ពួកយើង មហាដឹងបំផុតនូវការនៀត(ការប៉ង) និងទង្វើទាំងឡាយរបស់ពួកយើង។ហើយចូរអ្នក(ឱព្យា ការីមូហាំម៉ា ត់)ចងចាំ នៅពេលដែលព្យាការីអ៊ីព្រហ៊ីមនិងព្យាការីអ៊ីស្មាឯលបានដំឡើងគ្រឹះកាក់ហ្ពះ ពេលនោះអ្នកទាំងពីបានបួងសួង(ដោយឱនលំទោននិងបន្ទាប ខ្លួន)ថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាទទួលយកទង្វើ(កុសល)របស់ពួកយើងផងចុះ(ដែលក្នុងនោះ គឺការសាងសង់កាក់ហ្ពះនេះ)។ ពិតណាស់ ទ្រង់គឺជា ដែលទទួលយកបំផុតការបួងសួងរបស់ពួកយើង មហាដឹងបំផុតនូវការនៀត(ការប៉ង) និងទង្វើទាំងឡាយរបស់ពួកយើង។
رَبَّنَا وَٱجْعَلْنَا مُسْلِمَيْنِ لَكَ وَمِن ذُرِّيَّتِنَآ أُمَّةًۭ مُّسْلِمَةًۭ لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَآ ۖ إِنَّكَ أَنتَ ٱلتَّوَّابُ ٱلرَّحِيمُ ﴿١٢٨﴾
ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្ដា ធ្វើឱ្យយើងទាំងពីរក្លា យជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជា របស់ទ្រង់(ជាជនមូស្លីម) ឱនលំទោនចំពោះទ្រង់ដោយមិន ធ្វើស្ហ៊ីរិក(គោរពសក្កា រៈអ្នកផ្សេង)រួមជាមួយទ្រង់ផងចុះ។ ហើយសូមទ្រង់ធ្វើឱ្យពូជពង្សរបស់ពួកយើងក្លា យជាប្រជាជាតិដែលប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះ ទ្រង់ផង។ សូមទ្រង់មេត្តា ផ្តល់ឲ្យពួកយើងបានយល់ដឹងពីរបៀបនៃការគោរពសក្កា រៈចំពោះទ្រង់ ហើយសូមទ្រង់មេត្តា អភ័យទោសដល់ពួកយើងចំពោះអំពើ អាក្រក់(បាបកម្ម) និងការខ្វះចន្លោះក្នុងការគោរពប្រតិបត្តិរបស់ពួកយើងចំពោះទ្រង់ផងចុះ។ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកនូវការសារភាពកំហុស បំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
رَبَّنَا وَٱبْعَثْ فِيهِمْ رَسُولًۭا مِّنْهُمْ يَتْلُوا۟ عَلَيْهِمْ ءَايَـٰتِكَ وَيُعَلِّمُهُمُ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَيُزَكِّيهِمْ ۚ إِنَّكَ أَنتَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿١٢٩﴾
ឱម្ចា ស់របស់ពួកយើង! សូមទ្រង់មេត្តា តែងតាំងអ្នកនាំសារម្នា ក់អំពីពួកគេចេញពីក្នុងចំណោមពូជអម្បូររបស់ព្យាការីអ៊ីស្មាអែលផង ដើម្បីឲ្យគេ(អ្នកនាំសារ)សូត្រនូវ បណ្តា វាក្យខណ្ឌរបស់ទ្រង់ដែលបានបញ្ចុះឲ្យពួកគេស្តាប់ ហើយបង្រៀនគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)ដល់ពួកគេ ហើយជម្រះសម្អាតពួកគេពី ប្រការស្ហ៊ីរិកនិងអំពើបាបផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែបំផុត និងមហាគតិបណ្ឌិ តចំពោះសកម្មភាព និងបទបញ្ញត្តិរបស់ទ្រង់។
وَمَن يَرْغَبُ عَن مِّلَّةِ إِبْرَٰهِـۧمَ إِلَّا مَن سَفِهَ نَفْسَهُۥ ۚ وَلَقَدِ ٱصْطَفَيْنَـٰهُ فِى ٱلدُّنْيَا ۖ وَإِنَّهُۥ فِى ٱلْـَٔاخِرَةِ لَمِنَ ٱلصَّـٰلِحِينَ ﴿١٣٠﴾
ហើយគ្មា ននរណាម្នា ក់ដែលចាកចេញពីសាសនារបស់អ៊ីព្រហ៊ីមទៅកាន់សាសនាផ្សេងឡើយ លើកលែងតែអ្នកដែលបំពានខ្លួនឯងដោយភាពល្ងង់ខ្លៅ និងមានការ ពិចារណាដ៏អាក្រក់ដោយបោះបង់សេចក្តីពិតទៅរកភាពវង្វេង ហើយនិងពេញចិត្តទទួលយកវា(ភាពវង្វេង)ដោយអាម៉ាស់ប៉ុណ្ណោះ។ ពិតណាស់ យើងបាន ជ្រើសរើសព្យាការីអ៊ីព្រហ៊ីមធ្វើជាអ្នកនាំសារ និងជាមនុស្សជំនិតម្នា ក់(របស់យើង)នៅក្នុងលោកិយនេះ។ ហើយពិតណាស់នៅថ្ងៃបរលោក រូបគេគឺស្ថិតក្នុងចំណោម អ្នកដែលសាងទង្វើកុសលដែលពួកគេបានអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយដែលអល់ឡោះបានបង្គា ប់ប្រើលើពួកគេ។ ដូចនេះ ពួកគេទទួលបាននូវឋានៈខ្ពង់ខ្ពស់ បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِذْ قَالَ لَهُۥ رَبُّهُۥٓ أَسْلِمْ ۖ قَالَ أَسْلَمْتُ لِرَبِّ ٱلْعَـٰلَمِينَ ﴿١٣١﴾
អល់ឡោះបានជ្រើសរើសគាត់(ព្យាការីអ៊ីព្រហ៊ីម)ដោយសារតែការរួសរាន់របស់គាត់ទៅកាន់សាសនាឥស្លាម នៅពេលដែលម្ចា ស់របស់គាត់បានមានបន្ទូលទៅកាន់ គាត់ថាៈ ចូរអ្នកគោរពសក្កា រៈដោយភាពជ្រះថ្លា មកចំពោះយើង និងឱនលំទោនចំពោះយើងដោយការគោរពប្រតិបត្តិ។ ពេលនោះគាត់បានឆ្លើយតបទៅកាន់ម្ចា ស់ របស់គាត់ថាៈ ខ្ញុំសូមប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចា ស់ ដែលជាអ្នកបង្កើតខ្ញុំបម្រើទាំងអស់ ជាអ្នកដែលផ្តល់លាភសក្កា រៈដល់ពួកគេ និងជាអ្នកចាត់ចែងរាល់កិច្ច ការទាំងឡាយបស់ពួកគេ។
وَوَصَّىٰ بِهَآ إِبْرَٰهِـۧمُ بَنِيهِ وَيَعْقُوبُ يَـٰبَنِىَّ إِنَّ ٱللَّهَ ٱصْطَفَىٰ لَكُمُ ٱلدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ ﴿١٣٢﴾
ហើយព្យាការីអ៊ីព្រហ៊ីមបានផ្តាំផ្ញើទៅចំពោះកូនចៅរបស់គាត់នឹងពាក្យពេចន៍ទាំងនេះ ៖ (ខ្ញុំបានប្រគល់ខ្លួនខ្ញុំទៅចំពោះម្ចាស់នៃពិភពទាំងអស់) (ជំពូក អាល់ហ្ពា ក៏រ៉ោះ វាក្យខណ្ឌ ទី១៣១)។ ហើយព្យាការីយ៉ា ក់កូបក៏បានផ្តាំផ្ញើដល់កូនចៅរបស់គាត់ដូច្នោះដែរ ដោយគាត់ទាំងពីរ(ព្យាការីអ៊ីព្រហ៊ីម និងព្យាការីយ៉ា ក់កូប)បានហៅ កូនចៅរបស់ពួកគាត់មក ហើយផ្តែផ្តាំថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់បានជ្រើសរើសសាសនាឥស្លាមសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រកាន់ភ្ជា ប់ នឹងសាសនានេះ រហូតដល់សេចក្តីស្លាប់បានមកដល់ពួកអ្នកខណៈដែលពួកអ្នកជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម) ទាំងខាងក្រៅនិងខាងក្នុង ចិត្ត។
أَمْ كُنتُمْ شُهَدَآءَ إِذْ حَضَرَ يَعْقُوبَ ٱلْمَوْتُ إِذْ قَالَ لِبَنِيهِ مَا تَعْبُدُونَ مِنۢ بَعْدِى قَالُوا۟ نَعْبُدُ إِلَـٰهَكَ وَإِلَـٰهَ ءَابَآئِكَ إِبْرَٰهِـۧمَ وَإِسْمَـٰعِيلَ وَإِسْحَـٰقَ إِلَـٰهًۭا وَٰحِدًۭا وَنَحْنُ لَهُۥ مُسْلِمُونَ ﴿١٣٣﴾
إبرهم وإسمعيل وإسحق إلها وحدا ونحن له مسلمون ឬមួយពួកអ្នកមានវត្តមាននៅជាមួយព្យាការីយ៉ាក់កូប នៅពេលដែលគាត់ហៀបនឹងស្លាប់ ខណៈដែលគាត់បានសួរទៅកាន់កូនចៅរបស់គាត់ថាៈ តើពួកអ្នកនឹង គោរពសក្កា រៈចំពោះអ្វីបន្ទា ប់ពីយើងស្លាប់ទៅ? ពួកគេបានឆ្លើយតបនឹងសំណួ រឪពុករបស់ពួកគេវិញថាៈ គឺពួកយើងគោរពសក្កា រៈព្រះជាម្ចា ស់របស់អ្នក និង ព្រះជាម្ចាស់របស់ជីដូនជីតារបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក (ដែលទ្រង់)គឺជាម្ចាស់តែមួយគត់ ដោយគ្មានស្ហ៊ីរិក(ពហុទេព និយម)ចំពោះទ្រង់ឡើយ ហើយពួកយើងប្រគល់ខ្លួនទៅចំពោះទ្រង់តែមួយអង្គគត់។
تِلْكَ أُمَّةٌۭ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُم مَّا كَسَبْتُمْ ۖ وَلَا تُسْـَٔلُونَ عَمَّا كَانُوا۟ يَعْمَلُونَ ﴿١٣٤﴾
ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកហើយ ហើយពួកគេក៏ទទួលបាននូវអ្វីដែលពួកគេបានសាងកន្លងមកដែរ។ ពិតណាស់ ពួកគេបាន ទទួលផលទៅតាមទង្វើល្អ ឬទង្វើអាក្រក់ដែលពួកគេបានសាងនោះ ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាងដូចគ្នា។ គេមិនសួរពួកអ្នកពីទង្វើ របស់ពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេសួរពីទង្វើរបស់ពួកអ្នកនោះដែរ ហើយគេមិនយកទោសពៃរ៍នរណាម្នាក់ក្រៅពីរូបគេផ្ទាល់នោះដែរ។ ផ្ទុយទៅវិញ គេនឹងតបស្នងរាល់បុគ្គលគ្រប់រូបចំពោះតែអ្វីដែលរូបគេបានសាងប៉ុណ្ណោះ។ ហេតុនេះ ចូរកុំឲ្យទង្វើរបស់អ្នកដែលបានកន្លងផុតទៅមុនពួកអ្នករំខានពួកអ្នកពីការ មើលទៅកាន់ទង្វើរបស់ខ្លួនឯង ព្រោះជាការពិតណាស់ បន្ទាប់ពីក្តីមេត្តាករុណាររបស់អល់ឡោះជាម្ចាស់ នោះអ្វីអាចផ្តល់ផលប្រយោជន៍ដល់រូបគេក្រៅតែពីទង្វើ កុសលរបស់គេដែលគេបានសាងនោះឡើយ។
وَقَالُوا۟ كُونُوا۟ هُودًا أَوْ نَصَـٰرَىٰ تَهْتَدُوا۟ ۗ قُلْ بَلْ مِلَّةَ إِبْرَٰهِـۧمَ حَنِيفًۭا ۖ وَمَا كَانَ مِنَ ٱلْمُشْرِكِينَ ﴿١٣٥﴾
ពូកយូដាបាននិយាយទៅកាន់ប្រជាជាតិនេះ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់)ថាៈ ចូរពួកអ្នកកាន់តាមសាសនាយូដា នោះពួកអ្នកនឹងបានដើរនៅលើមាគ៌ានៃការ ចង្អុលបង្ហាញ ហើយពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញបាននិយាយថាៈ ចូរពួកអ្នកកាន់តាមសាសនាណាសរ៉នី(សាសនាគ្រឹស្ទាន) នោះពួកអ្នកនឹងបានដើរនៅលើ មាគ៌ា នៃការចង្អុលបង្ហា ញ។ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)តបទៅកាន់ពួកគេចុះថាៈ ផ្ទុយទៅវិញ ពួកយើងគឺកាន់តាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(សាសនាឥស្លាម) ដោយបែរចេញពីសាសនាដែលមិនត្រឹមត្រូវទាំងនោះទៅកាន់សាសនាដែលត្រឹមត្រូវ ហើយពុំស្ថិតនៅក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ជា មួយអល់ឡោះនឹងនរណាម្នា ក់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُولُوٓا۟ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ إِلَيْنَا وَمَآ أُنزِلَ إِلَىٰٓ إِبْرَٰهِـۧمَ وَإِسْمَـٰعِيلَ وَإِسْحَـٰقَ وَيَعْقُوبَ وَٱلْأَسْبَاطِ وَمَآ أُوتِىَ مُوسَىٰ وَعِيسَىٰ وَمَآ أُوتِىَ ٱلنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍۢ مِّنْهُمْ وَنَحْنُ لَهُۥ مُسْلِمُونَ ﴿١٣٦﴾
ى ចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ពោលទៅកាន់ពួកដែលអះអាងមិនត្រឹមត្រូវក្នុងចំណោមពួកយូដានិងពួកណាសរ៉នីនោះថាៈ ពួកយើងមានជំនឿចំពោះអល់ឡោះ និងគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យពួកយើង ហើយពួកយើងមានជំនឿចំពោះអ្វីដែលគេបានបញ្ជុះទៅលើព្យាការីអ៊ីព្រហ៊ីមនិងកូនចៅរបស់គាត់ គឺព្យាការី អ៊ីស្មាអែល ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប ហើយពួកយើងក៏មានជំនឿផងដែរចំពោះអ្វីដែលគេបានបញ្ចុះទៅលើបណ្តា ព្យាការីទាំងឡាយក្នុងចំណោម កូនចៅពូជពង្សរបស់ព្យាការីយ៉ាក់កូប។ ហើយពួកយើងមានជំនឿចំពោះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានប្រទានឲ្យព្យាការីមូសា(ម៉ូសេ) និងគម្ពីរអ៊ិនជីល ដែលអល់ឡោះបានប្រទានឲ្យព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) ព្រមទាំងមានជំនឿចំពោះបណ្តា គម្ពីរទាំងអស់ដែលអល់ឡោះបានប្រទានឲ្យបណ្តា ព្យាការីទាំងឡាយ។ពួក យើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ) ដោយមានជំនឿលើព្យាការីខ្លះ ហើយបដិសេធនឹងព្យាការីខ្លះទៀតនោះទេ។ ផ្ទុយទៅវិញ គឺ ពួកយើងមានជំនឿលើពួកគាត់ទាំងអស់គ្នា ហើយចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដែលពួកយើងគោរពនិងឱនលំទោន។
فَإِنْ ءَامَنُوا۟ بِمِثْلِ مَآ ءَامَنتُم بِهِۦ فَقَدِ ٱهْتَدَوا۟ ۖ وَّإِن تَوَلَّوْا۟ فَإِنَّمَا هُمْ فِى شِقَاقٍۢ ۖ فَسَيَكْفِيكَهُمُ ٱللَّهُ ۚ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿١٣٧﴾
ដូច្នេះ ប្រសិនបើពួកយូដានិងពួកណាសរ៉នី និងអ្នកផ្សេងទៀតក្រៅពីពួកគេក្នុងចំណោមពួកគ្មា នជំនឿនោះ មានជំនឿដូចពួកអ្នក(បណ្តា អ្នកមានជំនឿ)បានជឿដែរ នោះ ពួកគេពិតជានឹងទទួលបានការចង្អុលបង្ហា ញទៅរកមាគ៌ា ដែលត្រឹមត្រូវដែលអល់ឡោះពេញចិត្តជាមិនខាន។ តែប្រសិនបើពួកគេងាកចេញពីជំនឿពិត ដោយ ពួកគេបដិសេនឹងព្យាការីទាំងអស់ ឬបដិសេធមួយចំនួននៃពួកគេនោះ ពិតប្រាកដណាស់ ពួកគេនឹងស្ថិតនៅក្នុងការខ្វែងគំនិតគ្នានិងភាពជាសត្រូវនឹងគ្នាជា មិនខាន។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំកើតទុក្ខ។ ពិតប្រាកដណាស់ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់(ជាអ្នក)ការពារអ្នកពីការធ្វើទុក្ខបុក ម្នេញពីសំណាក់ពួកគេ និងរារាំង(ការពារ)អ្នកពីអំពើអាក្រក់របស់ពួកគេ និងជួយអ្នកឲ្យយកឈ្នះលើពួកគេនោះ។ ពិតណាស់ ទ្រង់មហាលឺនូវពាក្យសំដីរបស់ពួកគេ ហើយទ្រង់មហាដឹងអំពីការនៀត(ការប៉ង)របស់ពួកគេ និងសកម្មភាពទាំងឡាយរបស់ពួកគេ។
صِبْغَةَ ٱللَّهِ ۖ وَمَنْ أَحْسَنُ مِنَ ٱللَّهِ صِبْغَةًۭ ۖ وَنَحْنُ لَهُۥ عَـٰبِدُونَ ﴿١٣٨﴾
ចូរពួកអ្នកប្រកាន់ខ្ជានឹងសាសនារបស់អល់ឡោះដែលទ្រង់បានបង្កើតពួកអ្នកនៅលើវា ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងចិត្ត ពីព្រោះពិតណាស់ គ្មាន សាសនាណាដែលល្អជាងសាសនារបស់អល់ឡោះជាម្ចាស់នោះទេ ព្រោះវាជាសាសនាដែលស្របទៅនឹងធម្មជាតិដែលអល់ឡោះបានបង្កើត ផ្តល់ឲ្យនូវភាពល្អ ប្រសើរផ្សេងៗ និងរារាំងពីប្រការអាក្រក់ទាំងឡាយ។ ហើយចូរពួកអ្នកពោលចុះថាៈ ពួកយើងជាអ្នកដែលគោរពសក្កា រៈទៅចំពោះអល់ឡោះតែមួយគត់ ដោយគ្មា ន ការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្នកផ្សេងរួមជាមួយនឹងទ្រង់ឡើយ។
قُلْ أَتُحَآجُّونَنَا فِى ٱللَّهِ وَهُوَ رَبُّنَا وَرَبُّكُمْ وَلَنَآ أَعْمَـٰلُنَا وَلَكُمْ أَعْمَـٰلُكُمْ وَنَحْنُ لَهُۥ مُخْلِصُونَ ﴿١٣٩﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ តើពួកអ្នក(ឱពួកអះលីគីតាប)កំពុងតែប្រកែកជាមួយពួកយើងក្នុងរឿងដែលថា ពិតណាស់ពួកអ្នក គឺជាអ្នកដែលល្អ ប្រសើរចំពោះអល់ឡោះនិងសាសនារបស់ទ្រង់ជាងពួកយើង ដោយសារតែសាសនារបស់ពួកអ្នក និងគម្ពីររបស់ពួកអ្នកមានមុនឬ? ប្រសិនបើដូច្នេះមែននោះ វាពុំ ផ្តល់ផលប្រយោជន៍អ្វីឡើយចំពោះពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់របស់ពួកយើងទាំងអស់គ្នា ដោយមិនសម្រាប់ក្រុមណាមួយដាច់ដោយឡែក នោះឡើយ។ សម្រាប់ពួកយើង គឺទង្វើរបស់ពួកយើងដែលគេមិនសួរពួកអ្នកអំពីវាឡើយ ហើយសម្រាប់ពួកអ្នក គឺទង្វើរបស់ពួកអ្នកដែលគេក៏មិនសួរពួកយើងអំពីវា ដូចគ្នា។ ហើយបុគ្គលគ្រប់រូប នឹងត្រូវបានគេតបស្នងទៅតាមទង្វើរបស់គេ(ដែលគេបានសាង)។ ហើយពួកយើង គឺជាអ្នកដែលគោរពសក្ការៈ និងគោរពប្រតិបត្តិ យ៉ា ងស្មោះសចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ដោយពួកយើងមិនធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីមួយនោះឡើយ។
أَمْ تَقُولُونَ إِنَّ إِبْرَٰهِـۧمَ وَإِسْمَـٰعِيلَ وَإِسْحَـٰقَ وَيَعْقُوبَ وَٱلْأَسْبَاطَ كَانُوا۟ هُودًا أَوْ نَصَـٰرَىٰ ۗ قُلْ ءَأَنتُمْ أَعْلَمُ أَمِ ٱللَّهُ ۗ وَمَنْ أَظْلَمُ مِمَّن كَتَمَ شَهَـٰدَةً عِندَهُۥ مِنَ ٱللَّهِ ۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا تَعْمَلُونَ ﴿١٤٠﴾
ه ឬក៏ពួកអ្នក(ឱពួកអះលីគីតាប)និយាយថាៈ ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ា ក់កូប និងបណ្តា ព្យាការីដទៃក្នុងចំណោមកូនចៅពូជអម្បូរ របស់ព្យាការីយ៉ា ក់កូបនោះ ពួកគេស្ថិតនៅលើសាសនាយូដា និងណាសរ៉នី(គ្រឹស្ទាន)ឬ? ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ តើពួកអ្នក ដឹងច្បាស់ជាង ឬមួយអល់ឡោះជាម្ចា ស់ដឹងច្បាស់ជាង?ប្រសិនបើពួកគេអះអាងថា بلغ គម្ពីរគួរអាន · តាហ្វសៀរ ពួកគាត់(បណ្តា ព្យាការីទាំងនោះ)ស្ថិតនៅលើសាសនារបស់ពួកគេ(ពួកអះលីគីតាប)នោះពិតណាស់ ពួកគេបានភូតកុហកហើយដោយសារបណ្តា ព្យាការីទាំងនោះ ត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)និងបានស្លាប់ទៅវិញមុនពេលដែលគេបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)និងគម្ពីរអិនជីលទៅទៀត។ តាមរយៈនេះ គេអាចដឹងថា ជា ការពិតណាស់ អ្វីដែលពួកគេបាននិយាយនោះ គឺជាការភូតកុហកទៅលើអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ហើយ ហើយពួកគេបានលាក់បាំងការពិត ដែលគេបានបញ្ចុះទៅលើពួកគេ។ ហើយគ្មា ននរណាម្នា ក់ដែលជាអ្នកបំពានខ្លាំងបំផុតជាងអ្នកដែលលាក់បាំងការពិតដែលមានក្នុងខ្លួនរបស់គេទាំងដែលគេដឹងថា វានោះគឺមកពីអល់ឡោះ ដូចជាទង្វើរបស់ពួកអះលីគីតាបនេះនោះទេ។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះទង្វើរបស់ពួកអ្នកឡើយ ហើយទ្រង់នឹងតបស្នង ទៅចំពោះពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានសាង។
تِلْكَ أُمَّةٌۭ قَدْ خَلَتْ ۖ لَهَا مَا كَسَبَتْ وَلَكُم مَّا كَسَبْتُمْ ۖ وَلَا تُسْـَٔلُونَ عَمَّا كَانُوا۟ يَعْمَلُونَ ﴿١٤١﴾
ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកហើយ ហើយពួកគេក៏ទទួលបាននូវអ្វីដែលពួកគេបានសាងកន្លងមកដែរ។ ពិតណាស់ ពួកគេបាន ទទួលផលទៅតាមទង្វើល្អ ឬទង្វើអាក្រក់ដែលពួកគេបានសាងនោះ ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាងដូចគ្នា។ គេមិនសួរពួកអ្នកពីទង្វើ របស់ពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេសួរពីទង្វើរបស់ពួកអ្នកនោះដែរ ហើយគេមិនយកទោសពៃរ៍នរណាម្នាក់ក្រៅពីរូបគេផ្ទាល់នោះដែរ។ ផ្ទុយទៅវិញ គេនឹងតបស្នងរាល់បុគ្គលគ្រប់រូបចំពោះតែអ្វីដែលរូបគេបានសាងប៉ុណ្ណោះ។
۞ سَيَقُولُ ٱلسُّفَهَآءُ مِنَ ٱلنَّاسِ مَا وَلَّىٰهُمْ عَن قِبْلَتِهِمُ ٱلَّتِى كَانُوا۟ عَلَيْهَا ۚ قُل لِّلَّهِ ٱلْمَشْرِقُ وَٱلْمَغْرِبُ ۚ يَهْدِى مَن يَشَآءُ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿١٤٢﴾
មនុស្សអវិជ្ជាដែលមានប្រាជ្ញាទន់ខ្សោយក្នុងចំណោមពួកយូដា និងអ្នកដែលស្រដៀងនឹងពួកគេក្នុងចំណោមពួកពុតត្បុតនឹងនិយាយថាៈ តើអ្វីទៅដែលធ្វើ ឲ្យជនមូស្លីមងាកបែរចេញពីទិសគិបឡាត់នៃពៃទុលមឹកទិស(ក្រុងយេរូសាឡឹម) ដែលធ្លាប់ជាទិសគិបឡាត់របស់ពួកគេពីមុនមកនោះ? ចូរអ្នក(ឱព្យាការីមូហាំ ម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ការគ្រប់គ្រងទិសខាងកើត ទិសខាងលិច និងទិសដទៃទៀត គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មាន ចេតនាឲ្យខ្ញុំបម្រើរបស់ទ្រង់ណាម្នា ក់តម្រង់ទៅកាន់ទិសណាមួយនោះតាមតែទ្រង់មានចេតនា។ ហើយទ្រង់ចង្អុលបង្ហា ញចំពោះជនណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំបម្រើរបស់ទ្រង់ទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរឡើយ។
وَكَذَٰلِكَ جَعَلْنَـٰكُمْ أُمَّةًۭ وَسَطًۭا لِّتَكُونُوا۟ شُهَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ عَلَيْكُمْ شَهِيدًۭا ۗ وَمَا جَعَلْنَا ٱلْقِبْلَةَ ٱلَّتِى كُنتَ عَلَيْهَآ إِلَّا لِنَعْلَمَ مَن يَتَّبِعُ ٱلرَّسُولَ مِمَّن يَنقَلِبُ عَلَىٰ عَقِبَيْهِ ۚ وَإِن كَانَتْ لَكَبِيرَةً إِلَّا عَلَى ٱلَّذِينَ هَدَى ٱللَّهُ ۗ وَمَا كَانَ ٱللَّهُ لِيُضِيعَ إِيمَـٰنَكُمْ ۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌۭ رَّحِيمٌۭ ﴿١٤٣﴾
ى ហើយដូចដែលយើងបានបង្កើតឲ្យពួកអ្នក(ប្រជាជាតិព្យាការីមូហាំម៉ា ត់)នូវទិសមួយដែលយើងពេញចិត្តឲ្យពួកអ្នកតម្រង់ទៅកាន់នោះដែរ យើងបានបង្កើតពួកអ្នក ជាប្រជាជាតិមួយដែលល្អប្រសើរ ប្រកបដោយភាពយុត្តិធម៌ ឈរនៅកណ្តា លរវាងប្រជាជាតិទាំងអស់ ទាំងក្នុងគោលជំនឿ ការគោរពសក្ការៈ និងការទំនាក់ទំនង ដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីឱ្យបណ្តាអ្នកនាំសារទាំងអស់របស់អល់ឡោះនៅថ្ងៃបរលោកថា ពិតប្រាកដណាស់ ពួកគេពិតជាបានផ្សព្វផ្សាយដល់ប្រជាជាតិរបស់ ពួកគេនូវរាល់បទបញ្ជា ទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គា ប់ប្រើឲ្យផ្សព្វផ្សាយដល់ពួកគេពិតមែន ហើយក៏ដើម្បីឱ្យព្យាការីមូហាំម៉ា ត់ធ្វើជាសាក្សីលើពួក អ្នកថា ពិតប្រាកដណាស់ គាត់(ព្យាការីមូហាំម៉ាត់)ពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវរាល់ៗអ្វីដែលគេ(អល់ឡោះ)បានផ្តល់មកតាមរយៈគាត់មកកាន់ពួកអ្នកពិត ប្រាកដមែន។ ហើយយើងមិនបានបង្វែរទិសគិបឡាត់ដែលអ្នកធ្លា ប់បានតម្រង់ទៅកាន់ គឺពៃទុលមឹកទីស(ក្រុងយេរូសាឡឹម)នោះឡើយ លើកលែងតែដើម្បីឲ្យយើង ដឹងថា តើអ្នកណាដែលពេញចិត្តទទួលគោរពតាមបទបញ្ជា របស់អល់ឡោះ ហើយដើរតាមអ្នកនាំសារប៉ុណ្ណោះ។ ហើយជនណាដែលចាកចេញពីសាសនារបស់ទ្រង់ និងដើរតាមចំណង់តណ្ហារបស់ខ្លួនឯងនោះ ពិតប្រាកដណាស់ រូបគេមិនបានគោរពតាមបទបញ្ញត្តិដែលអល់ឡោះបានបង្គាប់ប្រើនោះឡើយ។ ជាការពិតណាស់ ការបង្វែរទិសគិបឡាត់ទីមួយ(គឺទិសគិបឡាត់ដែលបែរឆ្ពោះទៅកាន់ក្រុងយេរូសាឡឹម) វាជារឿងរ៉ាវដ៏ធំធេងបំផុត លើកលែងតែអ្នកដែលអល់ឡោះចង្អុលបង្ហាញ រូបគេឲ្យមានជំនឿចំពោះទ្រង់ប៉ុណ្ណោះ។ ហើយបទបញ្ញត្តិដែលទ្រង់បានដាក់លើខ្ញុំបម្រើរបស់ទ្រង់នោះ តាមពិតគឺមានបុព្វហេតុដ៏អស្ចា រ្យ។ ហើយអល់ឡោះមិនធ្វើឲ្យ សេចក្តីជំនឿរបស់ពួកអ្នកចំពោះទ្រង់បាត់បង់ឡើយ ដែលក្នុងនោះ គឺការប្រតិបត្តិសឡាតរបស់ពួកអ្នកដែលពួកអ្នកធ្លា ប់បានប្រតិបត្តិវាមុននឹងការ បង្វែរទិសគិបឡាត់។ ជាការពិតណាស់ អល់ឡោះជាម្ចា ស់មហាសប្បុរស មហាអាណិ តស្រឡាញ់បំផុតចំពោះមនុស្សលោក។ ដូចនេះ ទ្រង់មិនផ្តល់ភាពលំបាកដល់ ពួកគេ និងមិនបំបាត់ផលបុណ្យដែលពួកគេបានសាងនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قَدْ نَرَىٰ تَقَلُّبَ وَجْهِكَ فِى ٱلسَّمَآءِ ۖ فَلَنُوَلِّيَنَّكَ قِبْلَةًۭ تَرْضَىٰهَا ۚ فَوَلِّ وَجْهَكَ شَطْرَ ٱلْمَسْجِدِ ٱلْحَرَامِ ۚ وَحَيْثُ مَا كُنتُمْ فَوَلُّوا۟ وُجُوهَكُمْ شَطْرَهُۥ ۗ وَإِنَّ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ لَيَعْلَمُونَ أَنَّهُ ٱلْحَقُّ مِن رَّبِّهِمْ ۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا يَعْمَلُونَ ﴿١٤٤﴾
ه يعملون ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានឃើញអ្នក(ឱព្យាការីមូហាំម៉ាត់)បែរមុខរបស់អ្នកហើយសម្លឹងមើលទៅលើមេឃ ជាការតាមដាន និងទង្ទឹងរង់ចាំនៃ ការបញ្ចុះវ៉ាហ៊ីចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងទិសគិបឡាត់ និងការបង្វែរវាឆ្ពោះទៅកាន់ទិសណាមួយដែលអ្នកពេញចិត្ត។ ដូចនេះ យើងពិតជានឹងបំបែរអ្នកទៅ កាន់ទិសគិបឡាត់មួយដែលអ្នកយល់ព្រម និងពេញចិត្ត (គឺពៃទុលឡោះ អាល់ហារ៉ម) ជំនួសទិសគិបឡាត់ពៃទុលមឹកទីស(ក្រុងយេរូសាឡឹម)បច្ចុប្បន្ននេះវិញ។ ដូច្នេះ ចូរអ្នកបែរមុខរបស់អ្នកតម្រង់ទៅកាន់ទិសពៃទុលឡោះអាល់ហារ៉ម នៅឯទីក្រុងម៉ាក្កះចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ស្ថិតនៅទី កន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសពៃទុលឡោះអាល់ហារ៉មចុះនៅពេលប្រតិបត្តិសឡាត។ ហើយជាការពិតណាស់ បណ្តា អ្នកដែល ត្រូវបានគេផ្ដល់គម្ពីរឱ្យនៃពួកយូដានិងពួកណាសរ៉នីនោះ ពួកគេដឹងយ៉ាងច្បាស់ថា ការផ្លាស់ប្ដូរទិសគិបឡាត់នោះ វាគឺជាការពិតដែលត្រូវបានបញ្ចុះ មកពី(អល់ឡោះ)អ្នកដែលបង្កើតពួកគេ និងជាអ្នករៀបចំកិច្ចការរបស់ពួកគេ ដោយសារតែបញ្ហា នោះ ក៏មានចែងនៅក្នុងគម្ពីររបស់ពួកគេផងដែរ។ ហើយអល់ឡោះ មិនព្រងើយកន្ដើយចំពោះអ្វីដែលពួកបដិសេធនឹងការពិតទាំងនោះកំពុងតែប្រព្រឹត្ដនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ជាអ្នកដឹងបំផុតចំពោះរឿងនោះ ហើយទ្រង់នឹង តបស្នងចំពោះពួកគេនូវអ្វីដែលពួកគេបានសាង។
وَلَئِنْ أَتَيْتَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَـٰبَ بِكُلِّ ءَايَةٍۢ مَّا تَبِعُوا۟ قِبْلَتَكَ ۚ وَمَآ أَنتَ بِتَابِعٍۢ قِبْلَتَهُمْ ۚ وَمَا بَعْضُهُم بِتَابِعٍۢ قِبْلَةَ بَعْضٍۢ ۚ وَلَئِنِ ٱتَّبَعْتَ أَهْوَآءَهُم مِّنۢ بَعْدِ مَا جَآءَكَ مِنَ ٱلْعِلْمِ ۙ إِنَّكَ إِذًۭا لَّمِنَ ٱلظَّـٰلِمِينَ ﴿١٤٥﴾
សូមស្បថនឹងអល់ឡោះ! ទោះបីជាអ្នក(ឱព្យាការីមូហាំម៉ា ត់)បាននាំមកឲ្យពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនៃពួកយូដានិងពួកណាសរ៉នីនូវរាល់ភស្តុតាង និងអំណះអំណាងដែលបញ្ជាក់ថា ជាការពិតណាស់ ការផ្លាស់ប្តូរទិសគិបឡាត់ គឺជាការពិតយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនបែរតម្រង់ទៅកាន់ទិសគិបឡាត់ របស់អ្នក(ទិសពៃទុលឡោះអាល់ហារ៉ម)ដដែល ដោយសារភាពរឹងរូស(របស់ពួកគេ)ចំពោះអ្វីដែលអ្នកបាននាំមក និងក្អេងក្អាងមិនព្រមដើរតាមការពិត។ ហើយ អ្នក(ព្យាការីមូហាំម៉ា ត់)ក៏ពុំមែនជាអ្នកដែលតម្រង់មុខរបស់អ្នកទៅកាន់ទិសគិបឡាត់របស់ពួកគេ(ទិសពៃទុលមឹកទីស)នោះដែរ បន្ទាប់ពីអល់ឡោះបានបង្វែរអ្នក ចេញពីទិសគិបឡាត់របស់ពួកគេហើយនោះ។ ហើយពួកគេមួយចំនួន ក៏ពុំមែនជាអ្នកតម្រង់មុខរបស់ពួកគេទៅកាន់ទិសគិបឡាត់របស់ពួកគេផ្សេងទៀតនោះដែរ ដោយសារតែក្រុមនីមួយៗបដិសេធនឹងក្រុមផ្សេងទៀត។ ហើយប្រសិនបើអ្នកធ្វើតាមចំណង់តណ្ហា របស់ពួកគេចំពោះរឿងគិបឡាត់ ក៏ដូចជាចំពោះបណ្តា ច្បាប់និង បទបញ្ញត្តិដទៃទៀតរបស់ឥស្លា ម ក្រោយពីចំណេះដឹងដ៏ត្រឹមត្រូវដែលគ្មា នការមន្ទិលសង្ស័យណាមួយបានមកដល់អ្នកហើយនោះ ជាការពិតណាស់ នៅខណៈនោះ រូបអ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែលបំពានដោយបោះបង់ការចង្អុលបង្ហាញ និងធ្វើតាមទំនើងចិត្តជាមិនខាន។ នេះជាការឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់ ដើម្បីបង្ហាញពីភាពអាក្រក់នៃការធ្វើតាមពួកគេ។ តែពុំដូច្នោះឡើយ គឺអល់ឡោះពិតជាបានការពារព្យាការីរបស់ទ្រង់មិនឲ្យធ្វើរឿងដូចនោះឡើយ។ តាមការពិត វា គឺជាការដាស់តឿនព្រមានដល់ប្រជាជាតិរបស់គាត់បន្ទា ប់ពីលោកប៉ុណ្ណោះ។
ٱلَّذِينَ ءَاتَيْنَـٰهُمُ ٱلْكِتَـٰبَ يَعْرِفُونَهُۥ كَمَا يَعْرِفُونَ أَبْنَآءَهُمْ ۖ وَإِنَّ فَرِيقًۭا مِّنْهُمْ لَيَكْتُمُونَ ٱلْحَقَّ وَهُمْ يَعْلَمُونَ ﴿١٤٦﴾
ពួកដែលយើងបានប្រទានគម្ពីរឱ្យពួកគេក្នុងចំណោមពួកអ្នកប្រាជ្ញនៃពួកយូដានិងពួកណាសរ៉នីនោះ ពួកគេបានដឹងពីកិច្ចការនៃការបង្វែរទិសគិបឡាត់ដែលវាជា សញ្ញា មួយក្នុងចំណោមសញ្ញា ទាំងឡាយដែលបញ្ជា ក់ពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ា ត់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេ ហើយអាចបែងចែក រវាងពួកគេនិងកូនរបស់អ្នកដទៃយ៉ា ងដូច្នោះដែរ។ តែទោះជាបែបនេះក្តី មួយក្រុមក្នុងចំណោមពួកគេបានលាក់បាំងការពិតដែលគាត់(ព្យាការីមូហាំម៉ា ត់)បាននាំមក ដោយសារតែការច្រណែនឈ្នា នីសចេញពីខ្លួនពួកគេ។ ពួកគេធ្វើដូច្នោះទាំងដែលពួកគេបានដឹងច្បាស់ថា វាគឺជាការពិត។
ٱلْحَقُّ مِن رَّبِّكَ ۖ فَلَا تَكُونَنَّ مِنَ ٱلْمُمْتَرِينَ ﴿١٤٧﴾
នេះជាការពិតមកពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យចំពោះភាពត្រឹមត្រូវ របស់វាឱ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلِكُلٍّۢ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَٱسْتَبِقُوا۟ ٱلْخَيْرَٰتِ ۚ أَيْنَ مَا تَكُونُوا۟ يَأْتِ بِكُمُ ٱللَّهُ جَمِيعًا ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿١٤٨﴾
ហើយរាល់ប្រជាជាតិនីមួយៗក្នុងចំណោមប្រជាជាតិទាំងឡាយ គឺមានទិស(គិបឡាត់)ដែលពួកគេតម្រង់ទៅរក ទាំងដឹងដោយវិញ្ញា ណទាំងប្រាំ និងទាំងស្មារតី។ ដូច នេះ បើទោះបីជាទិសគិបឡាត់របស់ពួកគេ និងអ្វីដែលអល់ឡោះបានដាក់ច្បាប់បញ្ញត្តិចំពោះពួកគេមានភាពខុសគ្នាក៏ដោយ ក៏ភាពខុសគ្នា(នៃច្បាប់តាមសម័យ កាលនីមួយៗ)និងទិស(គិបឡាត់)ជាច្រើនរបស់ពួកគេ(ផ្សេងៗគ្នា )នេះ មិនបានផ្តល់គ្រោះថ្នា ក់អ្វីឡើយ ប្រសិនបើនេះជាបទបញ្ជា និងជាបទបញ្ញត្តិរបស់អល់ឡោះជា ម្ចា ស់នោះ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)ប្រជែងគ្នា ធ្វើអំពើល្អដែលគេបានបង្គា ប់ឱ្យពួកអ្នកធ្វើចុះ។ ហើយអល់ឡោះជាម្ចា ស់នឹងប្រមូលផ្តុំពួក អ្នក(ឱ្យមកជុំគ្នា)នៅថ្ងៃបរលោក ទោះបីជាពួកអ្នកស្ថិតនៅទីកន្លែងណាក៏ដោយ ដើម្បីទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកវិញ។ ជាការពិតណាស់ អល់ឡោះ មានអានុភាពលើអ្វីៗទាំងអស់។ដូចនេះ ការប្រមូលផ្តុំនិងការតបស្នងចំពោះពួកអ្នកនោះ គឺមិនមានការលំបាកអ្វីឡើយចំពោះទ្រង់។
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ ٱلْمَسْجِدِ ٱلْحَرَامِ ۖ وَإِنَّهُۥ لَلْحَقُّ مِن رَّبِّكَ ۗ وَمَا ٱللَّهُ بِغَـٰفِلٍ عَمَّا تَعْمَلُونَ ﴿١٤٩﴾
ទោះបីជាអ្នក(ឱព្យាការីមូហាំម៉ា ត់)និងបណ្តា អ្នកដែលដើរតាមអ្នកចេញពីទីកន្លែងណា និងស្ថិតនៅទីកន្លែងណាក៏ដោយ ប្រសិនបើអ្នកចង់ប្រតិបត្តិ សឡាត(ថ្វាយបង្គំ)នោះ ចូរអ្នកតម្រង់មុខទៅកាន់ទិសម៉ា ស្ជិតអាល់ហារ៉មចុះ។ ពិតណាស់ វាជាសេចក្តីពិតដែលគេបានផ្តល់វ៉ាហ៊ីមកកាន់អ្នកពីម្ចាស់របស់អ្នក។ ហើយអល់ឡោះជាម្ចា ស់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងប្រព្រឹត្តនោះទេ។ផ្ទុយទៅវិញ ទ្រង់ដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកនូវអ្វី ដែលអ្នកបានសាង។
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ ٱلْمَسْجِدِ ٱلْحَرَامِ ۚ وَحَيْثُ مَا كُنتُمْ فَوَلُّوا۟ وُجُوهَكُمْ شَطْرَهُۥ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا ٱلَّذِينَ ظَلَمُوا۟ مِنْهُمْ فَلَا تَخْشَوْهُمْ وَٱخْشَوْنِى وَلِأُتِمَّ نِعْمَتِى عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ ﴿١٥٠﴾
ហើយទោះបីជាអ្នក(ឱព្យាការីមូហាំម៉ា ត់)ចេញពីទីកន្លែងណាក៏ដោយ ប្រសិនបើអ្នកចង់ប្រតិបត្តិសឡាតនោះ ចូរអ្នកតម្រង់ទៅកាន់ទិស ម៉ាស្ជិតអាល់ហារ៉ម(គិបឡាត់)ចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅ កាន់ទិសគិបឡាត់ចុះនៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាតនោះ ដើម្បីកុំឲ្យមនុស្សលោកលើកយកហេតុផលនោះមកប្រឆាំងនឹងពួកអ្នក លើកលែងតែអ្នកដែល បានបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ ដោយពួកគេនៅតែរឹងចចេស ហើយលើកយកហេតុផលខ្សោយៗមកប្រឆាំងនឹងពួកអ្នក។ ដូចនេះ ចូរពួកអ្នកកុំខ្លាចពួកគេ ឲ្យសោះ តែពួកអ្នកត្រូវខ្លាចម្ចាស់របស់ពួកអ្នកតែមួយគត់វិញ ដោយការធ្វើតាមបទបញ្ជារបស់ទ្រង់ និងជៀសវាងពីប្រការដែលទ្រង់បានហាមឃាត់។ ពិតប្រាកដ ណាស់ អល់ឡោះបានដាក់ច្បាប់បញ្ញត្តិឱ្យតម្រង់ទៅកាន់ទិសកាក់ហ្ពះ(គិបឡាត់)នេះ គឺដើម្បីបំពេញនូវឧបការគុណរបស់ទ្រង់មកឱ្យពួកអ្នកតាមរយៈការលើក តម្កើងពួកអ្នកឱ្យមានឧត្តមភាពលើសប្រជាជាតិដទៃទៀត និងដើម្បីចង្អុលបង្ហា ញពួកអ្នកឱ្យទៅកាន់ទិសគិបឡាត់ដែលឧត្តុង្គឧត្តមជាងគេបំផុតរបស់មនុស្ស លោក។
كَمَآ أَرْسَلْنَا فِيكُمْ رَسُولًۭا مِّنكُمْ يَتْلُوا۟ عَلَيْكُمْ ءَايَـٰتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَيُعَلِّمُكُم مَّا لَمْ تَكُونُوا۟ تَعْلَمُونَ ﴿١٥١﴾
تعلمون ដូចដែលយើងបានប្រទាននូវឧបការគុណផ្សេងៗទៀតទៅឱ្យពួកអ្នកដែរ ខណៈដែលយើងបានបញ្ជូនអ្នកនាំសារម្នា ក់(គឺព្យាការីមូហាំម៉ា ត់)ពីក្នុងចំណោមពួកអ្នកទៅ កាន់ពួកអ្នក ដើម្បីឲ្យគេសូត្របណ្តា វាក្យខណ្ឌរបស់យើងឲ្យពួកអ្នកស្តាប់ និងជម្រះសម្អាតពួកអ្នកតាមរយៈការប្រើពួកអ្នកឲ្យធ្វើនូវអំពើសប្បុរសនិងអំពើល្អ និងហាមឃាត់ពួកអ្នកមិនឱ្យធ្វើនូវរឿងថោកទាបនិងអំពើអាក្រក់ ហើយនិងបង្រៀនគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)ដល់ពួកអ្នក ព្រមទាំងបង្រៀនពួក អ្នកនូវអ្វីដែលពួកអ្នកមិនធ្លា ប់បានដឹងអំពីកិច្ចការសាសនានិងកិច្ចការលោកិយរបស់ពួកអ្នកផងដែរ។
فَٱذْكُرُونِىٓ أَذْكُرْكُمْ وَٱشْكُرُوا۟ لِى وَلَا تَكْفُرُونِ ﴿١٥٢﴾
ដូច្នេះ ចូរពួកអ្នករំលឹកមកចំពោះយើងទាំងចិត្ត ទាំងកាយចុះ យើងពិតជានឹងនឹកឃើញពួកអ្នកដោយការសរសើរ និងការថែរក្សាចំពោះពួកអ្នកវិញ ពីព្រោះការតប ស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហើយចូរពួកអ្នកដឹងគុណយើងចំពោះឧបការគុណជាច្រើនដែលយើងបានប្រទានឱ្យពួកអ្នក ហើយចូរពួកអ្នកកុំ រមិលគុណយើងដោយការប្រកែកប្រឆាំងចំពោះវានិងប្រើប្រាស់វាក្នុងផ្លូវដែលគេបានហាមឃាត់ពួកអ្នកឲ្យសោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱسْتَعِينُوا۟ بِٱلصَّبْرِ وَٱلصَّلَوٰةِ ۚ إِنَّ ٱللَّهَ مَعَ ٱلصَّـٰبِرِينَ ﴿١٥٣﴾
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកសុំជំនួយពីអល់ឡោះដោយការអត់ធ្មត់ និងការប្រតិបត្តិសឡាត ដោយស្ថិតលើការគោរពប្រតិបត្តិមកចំពោះយើង និង ទទួលយកនូវបទបញ្ជារបស់យើងចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តា អ្នកដែលអត់ធ្មត់ទាំងឡាយ ដោយការចង្អុលបង្ហាញ និងផ្តល់ ជំនួយដល់ពួកគេ។
وَلَا تَقُولُوا۟ لِمَن يُقْتَلُ فِى سَبِيلِ ٱللَّهِ أَمْوَٰتٌۢ ۚ بَلْ أَحْيَآءٌۭ وَلَـٰكِن لَّا تَشْعُرُونَ ﴿١٥٤﴾
ហើយពួកអ្នក(ឱបណ្តា ពួកអ្នកដែលមានជំនឿ)មិនត្រូវនិយាយចំពោះអ្នកដែលត្រូវបានគេសម្លា ប់(ពលីជីវិត)ក្នុងមាគ៌ា របស់អល់ឡោះនោះថាៈ ពិតណាស់ ពួកគេជា មនុស្សស្លាប់ដែលពួកគេបានស្លាប់ដូចអ្នកដទៃបានស្លាប់ឡើយ។ ផ្ទុយទៅវិញ ពួកគេនៅមានជីវិតនៅឯម្ចា ស់របស់ពួកគេ។ ប៉ុន្តែពួកអ្នកមិនអាចយល់បានឡើយនៃ ការមានជីវិតរបស់ពួកគេនោះ ព្រោះថាវាជាការរស់ជាលក្ខណៈពិសេស ដោយគ្មា នផ្លូវនឹងអាចដឹងបានឡើយ លុះត្រាតែមានវ៉ាហ៊ីពីអល់ឡោះជាម្ចា ស់ប៉ុណ្ណោះ។
وَلَنَبْلُوَنَّكُم بِشَىْءٍۢ مِّنَ ٱلْخَوْفِ وَٱلْجُوعِ وَنَقْصٍۢ مِّنَ ٱلْأَمْوَٰلِ وَٱلْأَنفُسِ وَٱلثَّمَرَٰتِ ۗ وَبَشِّرِ ٱلصَّـٰبِرِينَ ﴿١٥٥﴾
ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយគ្រោះភ័យជាច្រើនប្រភេទដូចជា ការភ័យខ្លាចពីសត្រូវរបស់ពួកអ្នក គ្រោះអត់ឃ្លានដោយខ្វះអាហារ កង្វះខាតទ្រព្យ សម្បត្តិដោយសារតែវាបាត់បង់ ឬមានភាពលំបាកក្នុងការរកស៊ីទទួលទាន ការបាត់បង់ជីវិតដោយសាររោគា ឬបាត់បង់ជីវិតដោយសារតែការពលីជីវិតនៅក្នុង មាគ៌ាអល់ឡោះ និងកង្វះខាតផលដំណាំដែលដាំដុះនៅលើដីជាដើម។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់) ផ្តល់ដំណឹងរីករាយដល់បណ្តា អ្នកដែលមានភាពអត់ ធ្មត់លើបណ្តា គ្រោះថ្នា ក់ទាំងនោះចំពោះអ្វីដែលនឹងធ្វើឱ្យពួកគេរីករាយទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។
ٱلَّذِينَ إِذَآ أَصَـٰبَتْهُم مُّصِيبَةٌۭ قَالُوٓا۟ إِنَّا لِلَّهِ وَإِنَّآ إِلَيْهِ رَٰجِعُونَ ﴿١٥٦﴾
គឺបណ្តា អ្នកដែលនៅពេលណាដែលពួកគេជួបប្រទះនូវគ្រោះថ្នាក់ណាមួយនៃបណ្តា គ្រោះថ្នាក់ទាំងនោះ ពួកគេនិយាយដោយការពេញចិត្តនិងព្រមទទួលយកថាៈ ពិតណាស់ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះ ដោយទ្រង់ចាត់ចែងចំពោះពួកយើងតាមអ្វីដែលទ្រង់មានចេតនា ហើយពួកយើងពិតជាអ្នកវិលត្រលប់ទៅកាន់ទ្រង់ វិញនាថ្ងៃបរលោក។ ពិតណាស់ ទ្រង់ជាអ្នកដែលបានបង្កើតពួកយើង និងបានប្រោសប្រទានឲ្យពួកយើងនូវឧបការគុណផ្សេងៗគ្នា ហើយទ្រង់ជាទីដែលយើង នឹងវិលត្រលប់ទៅវិញ និងជាទីអវសាននៃកិច្ចការរបស់ពួកយើង។
أُو۟لَـٰٓئِكَ عَلَيْهِمْ صَلَوَٰتٌۭ مِّن رَّبِّهِمْ وَرَحْمَةٌۭ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُهْتَدُونَ ﴿١٥٧﴾
បណ្តា អ្នកដែលលក្ខណៈសម្បត្តិបែបនេះ ពួកគេនឹងទទួលបាននូវការកោតសសើរពីអល់ឡោះចំពោះពួកគេនៅក្នុងចំណោមបណ្តា ម៉ាឡាអ៊ីកាត់ដែលមានឋានៈ ខ្ពង់ខ្ពស់បំផុត ហើយក្តីមេត្តាករុណាត្រូវបានបញ្ចុះទៅលើពួកគេ។ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹម ត្រូវ។
۞ إِنَّ ٱلصَّفَا وَٱلْمَرْوَةَ مِن شَعَآئِرِ ٱللَّهِ ۖ فَمَنْ حَجَّ ٱلْبَيْتَ أَوِ ٱعْتَمَرَ فَلَا جُنَاحَ عَلَيْهِ أَن يَطَّوَّفَ بِهِمَا ۚ وَمَن تَطَوَّعَ خَيْرًۭا فَإِنَّ ٱللَّهَ شَاكِرٌ عَلِيمٌ ﴿١٥٨﴾
ជាការពិតណាស់ ភ្នំទាំងពីរដែលត្រូវបានគេស្គាល់ថា ជាភ្នំសហ្វានិងភ្នំម៉ា រវ៉ាស់ ដែលស្ថិតនៅក្បែរកាក់ហ្ពះនោះ គឺជានិមិត្តសញ្ញា មួយក្នុងចំណោមនិមិត្តសញ្ញា ច្បាប់ ឥស្លាមដ៏ច្បាស់លាស់។ ដូចនេះ ជនណាហើយដែលមានបំណងទៅកាន់ពៃទុលឡោះដើម្បីធ្វើធម្មយាត្រាហាជ្ជីនិងអ៊ុមរ៉ោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើរូបគេ ក្នុងការដែលគេដើរសាអ៊ី(ដើរទៅដើរមក)រវាងភ្នំទាំងពីរនេះ។ ហើយការបដិសេធអំពើបាបត្រង់នេះ គឺដើម្បីឲ្យអ្នកមូស្លីមមានភាពស្ងប់ចិត្តក្នុងការដើរសាអ៊ីរវាងភ្នំ ទាំងពីរនេះ ដោយពួកគេគិតថា វាជាកិច្ចការរបស់ពួកសម័យអវិជ្ជា(ជើហ៊ីលីយ៉ះ)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជាក់ហើយថា វា(ការដើរសាអ៊ី)ជា កិច្ចការមួយក្នុងចំណោមបណ្តា កិច្ចការនៃការប្រតិបត្តិធម្មយាត្រាហាជ្ជីប៉ុណ្ណោះ។ជនណាដែលបានធ្វើប្រការស៊ូណិ ត(ប្រការដែលគប្បីធ្វើ)ដែលជាការគោរពសក្កា រៈ ដោយស្ម័គ្រចិត្ត និងដោយមានចិត្តជ្រះថ្លា នោះ ពិតណាស់អល់ឡោះជាម្ចា ស់ គឺជាអ្នកថ្លែងអំណរគុណបំផុតចំពោះរូបគេ និងទទួលយកទង្វើនោះ ហើយនិងតបស្នង ទៅឱ្យគេវិញចំពោះអ្វីដែលគេបានសាង។ ហើយទ្រង់ដឹងបំផុតចំពោះជនណាដែលបានសាងអំពើល្អដែលសាកសមនឹងទទួលបានផលបុណ្យនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ ٱلَّذِينَ يَكْتُمُونَ مَآ أَنزَلْنَا مِنَ ٱلْبَيِّنَـٰتِ وَٱلْهُدَىٰ مِنۢ بَعْدِ مَا بَيَّنَّـٰهُ لِلنَّاسِ فِى ٱلْكِتَـٰبِ ۙ أُو۟لَـٰٓئِكَ يَلْعَنُهُمُ ٱللَّهُ وَيَلْعَنُهُمُ ٱللَّـٰعِنُونَ ﴿١٥٩﴾
ជាការពិតណាស់ អ្នកទាំងឡាយក្នុងចំណោមពួកយូដា ពួកណាសរ៉នី និងអ្នកផ្សេងទៀតក្រៅពីពួកគេដែលបានលាក់បាំងនូវអ្វីដែលយើងបានបញ្ចុះមកអំពីភស្តុតាង ដែលបញ្ជាក់ពីសច្ចភាពរបស់ព្យាការី(មូហាំម៉ាត់) និងអ្វីដែលគាត់បាននាំមក ក្រោយពីយើងបានបង្ហាញវាដល់មនុស្សលោកនៅក្នុងបណ្តា គម្ពីររបស់ពួកគេហើយ នោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះបណ្តេញចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយបណ្តា ម៉ាឡាអ៊ីកាត់ បណ្តា ព្យាការី និងមនុស្សលោកទាំង អស់ក៏បានបួងសួងពីអល់ឡោះឱ្យបណ្តេ ញពួកគេចេញពីក្តីមេត្តា ករុណារបស់ទ្រង់ផងដែរ។
إِلَّا ٱلَّذِينَ تَابُوا۟ وَأَصْلَحُوا۟ وَبَيَّنُوا۟ فَأُو۟لَـٰٓئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا ٱلتَّوَّابُ ٱلرَّحِيمُ ﴿١٦٠﴾
លើកលែងតែបណ្តា អ្នកដែលបានវិលត្រលប់(សារភាពកំហុស)ទៅកាន់អល់ឡោះជាម្ចាស់ដោយមានវិប្បដិសារីចំពោះទង្វើដែលពួកគេបានលាក់បាំងបណ្តា វាក្យ ខណ្ឌ ដ៏ច្បាស់ទាំងនោះ ហើយពួកគេបានកែលម្អទង្វើរបស់ពួកគេទាំងខាងក្រៅនិងខាងក្នុង ព្រមទាំងបានបញ្ជា ក់អំពីការលាក់បាំងរបស់ពួកគេចំពោះសេចក្តីពិតនិង ការចង្អុលបង្ហាញនោះប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះយើង(អល់ឡោះ)នឹងទទួលយកការវិលត្រលប់(សារភាពកំហុស)របស់ពួកគេ(ដែលពួកគេ បានវិលត្រឡប់)ទៅរកការគោរពប្រតិបត្តិតាមយើង ហើយយើងគឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុង ចំណោមខ្ញុំបម្រើ(របស់យើង) និងជាអ្នកមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
إِنَّ ٱلَّذِينَ كَفَرُوا۟ وَمَاتُوا۟ وَهُمْ كُفَّارٌ أُو۟لَـٰٓئِكَ عَلَيْهِمْ لَعْنَةُ ٱللَّهِ وَٱلْمَلَـٰٓئِكَةِ وَٱلنَّاسِ أَجْمَعِينَ ﴿١٦١﴾
ជាការពិតណាស់ ចំពោះពួកដែលគ្មា នជំនឿនឹងអល់ឡោះ ហើយពួកគេបានស្លាប់ក្នុងភាពគ្មា នជំនឿមុននឹងពួកគេទទួលសារភាពកំហុសនោះ ពួកទាំងនោះនឹងត្រូវ ទទួលបណ្តា សារពីអល់ឡោះដោយត្រូវទ្រង់បណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយទាំងម៉ាឡាអ៊ីកាត់ និងមនុស្សលោកទាំងអស់ នឹង បួងសួងសុំ(ពីអល់ឡោះ)ឱ្យបណ្តេ ញពួកគេចេញឆ្ងា យពីក្តីមេត្តា ករុណារបស់ទ្រង់ផងដែរ។
خَـٰلِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ ٱلْعَذَابُ وَلَا هُمْ يُنظَرُونَ ﴿١٦٢﴾
បណ្តា សារនេះនឹងស្ថិតនៅជាប់ជាមួយនឹងពួកគេជានិច្ច ហើយទណ្ឌកម្មមិនត្រូវបានគេសម្រាលឬបន្ធូរបន្ថយចំពោះពួកគេឡើយ សូម្បីតែមួយថ្ងៃក៏ដោយ ហើយ ពួកគេក៏មិនត្រូវបានពន្យារពេលនោះដែរនាថ្ងៃបរលោក។
وَإِلَـٰهُكُمْ إِلَـٰهٌۭ وَٰحِدٌۭ ۖ لَّآ إِلَـٰهَ إِلَّا هُوَ ٱلرَّحْمَـٰنُ ٱلرَّحِيمُ ﴿١٦٣﴾
ហើយម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយគត់ ទាំងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់) និងទាំងស៊ី ហ្វាត(លក្ខណៈសម្បត្តិរបស់ទ្រង់) គ្មា នម្ចា ស់ណាដែលត្រូវគេគោរសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាម្ចា ស់មហាសប្បុរស ដែលប្រកបដោយក្តីមេត្តា ករុណាដ៏ទូលំទូលាយ និងជាម្ចាស់ដែលមហាអាណិតស្រឡាញ់បំផុតចំពោះបណ្តា ខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បានប្រទានឧបការគុណជាច្រើនទៅឱ្យពួកគេដែល មិនអាចគណនាបាន។
إِنَّ فِى خَلْقِ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَٱخْتِلَـٰفِ ٱلَّيْلِ وَٱلنَّهَارِ وَٱلْفُلْكِ ٱلَّتِى تَجْرِى فِى ٱلْبَحْرِ بِمَا يَنفَعُ ٱلنَّاسَ وَمَآ أَنزَلَ ٱللَّهُ مِنَ ٱلسَّمَآءِ مِن مَّآءٍۢ فَأَحْيَا بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِن كُلِّ دَآبَّةٍۢ وَتَصْرِيفِ ٱلرِّيَـٰحِ وَٱلسَّحَابِ ٱلْمُسَخَّرِ بَيْنَ ٱلسَّمَآءِ وَٱلْأَرْضِ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَعْقِلُونَ ﴿١٦٤﴾
له ء ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ គឺស្ថិតក្នុងចំណោមការបង្កើតដ៏អស្ចារ្យ បំផុត(របស់អល់ឡោះ)។ ការផ្លាស់ប្តូរវេនគ្នារវាងពេលយប់និងពេលថ្ងៃ នាវាដែលធ្វើដំណើ រនៅលើផ្ទៃសមុទ្រដែលដឹកជញ្ជូនរបស់ដែលជាប្រយោជន៍ដល់មនុស្ស លោក ដូចជាចំណីអាហារ សម្លៀកបំពាក់ ការធ្វើពាណិជ្ជកម្ម និងផ្សេងៗទៀតជាអ្វីដែលមនុស្សត្រូវការ ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ដែល តាមរយៈទឹកភ្លៀងនេះ ទ្រង់ធ្វើឲ្យដីរស់ឡើងវិញជាហេតុនាំឱ្យដំណាំនិងស្មៅ ដុះឡើង ហើយនៅក្នុងការពង្រាយសត្វគ្រប់ប្រភេទនៅលើផែនដី ការផ្លា ស់ប្តូរខ្យល់ទៅ بلغ គម្ពីរគួរអាន · តាហ្វសៀរ តាមទិសនីមួយៗ ដុំពពកដែលរសាត់អណ្តែ តនៅរវាងមេឃនិងផែនដីនោះ ជាការពិតណាស់ ទាំងនេះគឺជាភស្តុតាងយ៉ា ងច្បាស់លាស់ដែលបញ្ជា ក់ពីភាពជាព្រះជា ម្ចា ស់តែមួយគត់របស់ទ្រង់(អល់ឡោះ)សម្រាប់អ្នកដែលពិចារណានិងយល់ដឹងអំពីភស្តុតាងនិងអំណះអំណាងទាំងអស់នេះ។ب
وَمِنَ ٱلنَّاسِ مَن يَتَّخِذُ مِن دُونِ ٱللَّهِ أَندَادًۭا يُحِبُّونَهُمْ كَحُبِّ ٱللَّهِ ۖ وَٱلَّذِينَ ءَامَنُوٓا۟ أَشَدُّ حُبًّۭا لِّلَّهِ ۗ وَلَوْ يَرَى ٱلَّذِينَ ظَلَمُوٓا۟ إِذْ يَرَوْنَ ٱلْعَذَابَ أَنَّ ٱلْقُوَّةَ لِلَّهِ جَمِيعًۭا وَأَنَّ ٱللَّهَ شَدِيدُ ٱلْعَذَابِ ﴿١٦٥﴾
ه ហើយបើទោះបីជាមានបណ្តាភស្តុតាងដ៏ជាក់ច្បាស់ទាំងនោះហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនបានយកព្រះផ្សេងពីអល់ឡោះធ្វើជាម្ចាស់ ដោយពួកគេ បានចាត់ទុកព្រះទាំងនោះស្មើនឹងអល់ឡោះ។ ពួកគេស្រឡាញ់ព្រះទាំងនោះដូចជាពួកគេស្រឡាញ់អល់ឡោះដែរ។ ចំណែកឯបណ្តាអ្នកមានជំនឿវិញ ពួកគេ ស្រឡាញ់អល់ឡោះខ្លាំងជាងពួកគេ(ពួកគ្មានជំនឿ)ស្រឡាញ់ព្រះរបស់ពួកគេទៅទៀត ពីព្រោះអ្នកដែលមានជំនឿនឹងអល់ឡោះ ពួកគេមិនបានធ្វើស្ហ៊ីរិក(ពហុទេព និយម)ជាមួយនឹងអល់ឡោះឡើយ។ ហើយពួកគេស្រឡាញ់អល់ឡោះទាំងគ្រាស្រណុ កសុខស្រួល និងគ្រាលំបាកវេទនា។ ចំណែកពួកគ្មានជំនឿនឹងអល់ឡោះវិញ ពួកគេស្រឡាញ់ព្រះរបស់ពួកគេតែនៅក្នុងគ្រាស្រណុកសុខស្រួលប៉ុណ្ណោះ។ ចំណែកឯនៅគ្រាលំបាកវិញ គឺពួកគេគ្មានបួងសួងសុំទៅចំពោះអ្នកណា ក្រៅពីអល់ឡោះឡើយ។ ហើយប្រសិនបើពួកបំពានដោយការធ្វើស្ហ៊ីរិករបស់ពួកគេជាមួយនឹងអល់ឡោះនិងការសាងអំពើបាបរបស់ពួកគេបានឃើញពីស្ថា នភាព របស់ពួកគេនៅថ្ងៃបរលោក ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក)នោះ គឺពួកគេនឹងដឹងយ៉ា ងច្បាស់ថា ព្រះជាម្ចាស់ដែលពោរពេញទៅដោយភាព ខ្លាំងពូកែតែមួយគត់នោះ គឺជាអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ា ងខ្លាំងក្លាបំផុតចំពោះជនណាដែលប្រឆាំងនឹងទ្រង់។ ប្រសិនបើជាពួកគេបានឃើញទណ្ឌ កម្មយ៉ា ងដូច្នោះនោះពិតណាស់ពួកគេប្រាកដជានឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចា ស់នោះឡើយ។
إِذْ تَبَرَّأَ ٱلَّذِينَ ٱتُّبِعُوا۟ مِنَ ٱلَّذِينَ ٱتَّبَعُوا۟ وَرَأَوُا۟ ٱلْعَذَابَ وَتَقَطَّعَتْ بِهِمُ ٱلْأَسْبَابُ ﴿١٦٦﴾
នោះគឺនៅពេលដែលពួកមេដឹកនាំដែលត្រូវបានគេដើរតាម គឺពួកគេបានយករួចខ្លួនពីពួកទន់ខ្សោយដែលបានដើរតាមពួកគេ ដោយសារតែពួកគេបានឃើញភាព រន្ធត់និងភាពលំបាកវេទនានៅថ្ងៃបរលោក។ ហើយរាល់បុព្វហេតុ និងមធ្យោបាយជួយសង្គ្រោះទាំងអស់ត្រូវបានកាត់ផ្តា ច់ពីពួកគេ។
وَقَالَ ٱلَّذِينَ ٱتَّبَعُوا۟ لَوْ أَنَّ لَنَا كَرَّةًۭ فَنَتَبَرَّأَ مِنْهُمْ كَمَا تَبَرَّءُوا۟ مِنَّا ۗ كَذَٰلِكَ يُرِيهِمُ ٱللَّهُ أَعْمَـٰلَهُمْ حَسَرَٰتٍ عَلَيْهِمْ ۖ وَمَا هُم بِخَـٰرِجِينَ مِنَ ٱلنَّارِ ﴿١٦٧﴾
ហើយពួកទន់ខ្សោយ និងពួកដែលដើរតាមមេដឹកនាំនោះ ពួកគេបាននិយាយថាៈ ឱអនិច្ចាពួកយើងអើយ! ប្រសិនបើជាពួកយើងមានឱកាសត្រលប់ទៅកាន់ លោកិយវិញ(ម្តងទៀត) ពួកយើងនឹងយករួចខ្លួនពីពួកមេដឹកនាំទាំងនោះ ដូចដែលពួកគេបានយករួចខ្លួនពីពួកយើងដែរមិនខាន។ ហើយដូចដែលអល់ឡោះជា ម្ចា ស់បានបង្ហា ញទណ្ឌ កម្មដ៏ធ្ងន់ធ្ងរឱ្យពួកគេបានឃើញនាថ្ងៃបរលោកដែរ ទ្រង់នឹងបង្ហា ញឱ្យពួកគេបានឃើញនូវលទ្ធផលចុងក្រោយរបស់អ្នកដែលបានដើរតាម គេទាំងនោះឲ្យមេដឹកនាំដែលនៅលើផ្លូវខុសនោះ(បានឃើញ)و ដើម្បីឲ្យពួកគេវិប្បដិសារីនិងក្តីទុក្ខសោក។ ហើយពួកគេមិនអាចចេញពីឋាននរកជាដាច់ខាត។
يَـٰٓأَيُّهَا ٱلنَّاسُ كُلُوا۟ مِمَّا فِى ٱلْأَرْضِ حَلَـٰلًۭا طَيِّبًۭا وَلَا تَتَّبِعُوا۟ خُطُوَٰتِ ٱلشَّيْطَـٰنِ ۚ إِنَّهُۥ لَكُمْ عَدُوٌّۭ مُّبِينٌ ﴿١٦٨﴾
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកបរិភោគនូវអ្វីដែលមាននៅលើផែនដី ដូចជាសត្វ ដំណាំ និងរុក្ខជាតិ ដែលរកវាបានដោយវិធីដែលត្រូវបាន អនុញ្ញា ត(ហាឡាល់) ហើយស្អាតស្អំ មិនមានភាពកខ្វក់នៅក្នុងខ្លួនវានោះចុះ។ ហើយចូរពួកអ្នកកុំដើរតាមមាគ៌ា ទាំងឡាយរបស់ពួកស្ហៃតនដែលវាកំពុងតែល្បួងពួក អ្នកឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ា ងពិតប្រាកដចំពោះពួកអ្នក។ សម្រាប់មនុស្សដែលមានសតិបញ្ហា ល្អមិនត្រូវដើរតាមសត្រូវរបស់ខ្លួនដែលតែងតែ ព្យាយាមធ្វើបាបមកលើរូបគេ និង(ដើរតាម)ភាពវង្វេងរបស់វានោះទេ។
إِنَّمَا يَأْمُرُكُم بِٱلسُّوٓءِ وَٱلْفَحْشَآءِ وَأَن تَقُولُوا۟ عَلَى ٱللَّهِ مَا لَا تَعْلَمُونَ ﴿١٦٩﴾
ជាការពិតណាស់ ស្ហៃតនប្រើពួកអ្នកឱ្យសាងតែអំពើអាក្រក់និងប្រព្រឹត្តបាបកម្មធំៗ និងឲ្យពួកអ្នកនិយាយបំផ្លើសទៅលើអល់ឡោះទាំងក្នុង(បញ្ហាពាក់ព័ន្ធ នឹង)គោលជំនឿ និងច្បាប់នៃសាសនាឥស្លា ម ដោយគ្មា នចំណេះដឹងមកពីអល់ឡោះឬបណ្តា អ្នកនាំសាររបស់ទ្រង់ឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا قِيلَ لَهُمُ ٱتَّبِعُوا۟ مَآ أَنزَلَ ٱللَّهُ قَالُوا۟ بَلْ نَتَّبِعُ مَآ أَلْفَيْنَا عَلَيْهِ ءَابَآءَنَآ ۗ أَوَلَوْ كَانَ ءَابَآؤُهُمْ لَا يَعْقِلُونَ شَيْـًۭٔا وَلَا يَهْتَدُونَ ﴿١٧٠﴾
يهتدون ហើយនៅពេលមានគេនិយាយទៅកាន់ពួកគ្មានជំនឿទាំងនោះថាៈ ចូរពួកអ្នកធ្វើតាមអ្វីដែលអល់ឡោះបានបញ្ចុះមកនៃការចង្អុលបង្ហាញនិងការបំភ្លឺចុះ។ ពួកគេ បាននិយាយតបដោយរឹងទទឹងវិញថាៈ ទេ តាមពិតពួកយើងធ្វើតាមតែអ្វីដែលយើងមានមកអំពីជីដូនជីតារបស់ពួកយើង ដូចជាគោលជំនឿ និងប្រពៃណីជាដើម ប៉ុណ្ណោះ។ តើពួកគេធ្វើតាមជីដូនជីតារបស់ពួកគេដែរឬ បើទោះបីជាជីដូនជីតារបស់ពួកគេមិនមានការយល់ដឹងអ្វីសោះអំពីការចង្អុលបង្ហាញនិងការបំភ្លឺ ហើយក៏ មិនទទួលយកការចង្អុលបង្ហា ញទៅកាន់សេចក្តីពិតដែលអល់ឡោះពេញចិត្តសោះនោះ?
وَمَثَلُ ٱلَّذِينَ كَفَرُوا۟ كَمَثَلِ ٱلَّذِى يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَآءًۭ وَنِدَآءًۭ ۚ صُمٌّۢ بُكْمٌ عُمْىٌۭ فَهُمْ لَا يَعْقِلُونَ ﴿١٧١﴾
ហើយការប្រៀបធៀបពួកគ្មា នជំនឿចំពោះការដែលពួកគេធ្វើតាមជីដូនជីតារបស់ពួកគេ(ទាំងងងឹតងងុល)នោះ គឺប្រៀបដូចជាអ្នកគង្វា លសត្វដែលស្រែកហៅ សត្វពាហនៈរបស់ខ្លួន ហើយសត្វទាំងនោះបានត្រឹមតែឮសំឡេងរបស់គេ តែវាមិនបានយល់សម្តីរបស់គេ(ម្ចា ស់)ឡើយ។ ដូច្នេះ ពួកគេថ្លង់ ដោយមិនឮសេចក្តីពិត ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះទេ ពួកគេគដោយអណ្តា តរបស់ពួកគេរឹងមិនអាចហារស្តីនូវសេចក្តីពិតបាន ហើយពួកគេខ្វា ក់មិនអាចមើលឃើញសេចក្តី ពិតបានឡើយ។ដោយហេតុនេះហើយ ពួកគេមិនយល់ការចង្អុលបង្ហា ញដែលអ្នក(ព្យាការីមូហាំម៉ា ត់)អំពាវនាវពួកគេទៅកាន់វានោះឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُلُوا۟ مِن طَيِّبَـٰتِ مَا رَزَقْنَـٰكُمْ وَٱشْكُرُوا۟ لِلَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ ﴿١٧٢﴾
ឱបណ្តា អ្នកដែលមានជំនឿនឹងអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកបរិភោគអំពីចំណី អាហារស្អាតស្អំដែលអល់ឡោះទ្រង់បានប្រទានជាលាភ សក្ការៈដល់ពួកអ្នក និងបានអនុញ្ញាតវាដល់ពួកអ្នកចុះ។ ហើយចូរពួកអ្នកដឹងគុណអល់ឡោះទាំងខាងក្រៅនិងខាងក្នុងចំពោះអ្វីដែលទ្រង់បានប្រោស ប្រទានមកលើពួកអ្នកអំពីបណ្តាឧបការគុណទាំងឡាយ។ ហើយក្នុងចំណោមការដឹងគុណអល់ឡោះជាម្ចាស់នោះ គឺពួកអ្នកត្រូវគោរពប្រតិបត្តិតាមទ្រង់ និង ត្រូវជៀសវាងពីប្រការល្មើសចំពោះទ្រង់ ប្រសិនបើពួកអ្នកគោរពសក្កា រៈទ្រង់តែមួយហើយមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់មែននោះ។
إِنَّمَا حَرَّمَ عَلَيْكُمُ ٱلْمَيْتَةَ وَٱلدَّمَ وَلَحْمَ ٱلْخِنزِيرِ وَمَآ أُهِلَّ بِهِۦ لِغَيْرِ ٱللَّهِ ۖ فَمَنِ ٱضْطُرَّ غَيْرَ بَاغٍۢ وَلَا عَادٍۢ فَلَآ إِثْمَ عَلَيْهِ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌ ﴿١٧٣﴾
ជាការពិតណាស់ អល់ឡោះជាម្ចា ស់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានចំណី អាហារ(សត្វ)ទាំងឡាយណាដែលបានស្លាប់ដោយពុំបានសម្លេះ(ត្រឹម ត្រូវ)ស្របទៅតាមច្បាប់ឥស្លាម និងឈាមដែលហូរ សាច់ជ្រូក និងអ្វីដែលគេសម្លេះដោយរំលឹកនាមផ្សេងពីព្រះនាមរបស់អល់ឡោះនោះ។ តែប្រសិនបើជនណាត្រូវ បានគេបង្ខំឱ្យទទួលទាន(របស់ទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន តាមរយៈការទទួលទានអំពីវាដោយគ្មា នតម្រូវការចាំបាច់ ឬក៏ពុំមែនជាអ្នករំលងព្រំដែន នៃតម្រូវការចាំបាច់របស់គេទេនោះ គឺគ្មា នទោសពៃរ៍និងទណ្ឌ កម្មអ្វីឡើយចំពោះរូបគេ។ជាការពិតណាស់ អល់ឡោះជាម្ចា ស់មហាអភ័យទោសបំផុតចំពោះជនណា ដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយមហាមេត្តាករុណាបំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តារបស់ទ្រង់នោះ គឺទ្រង់បាន អនុគ្រោះ(ដល់ពួកគេ)ឱ្យទទួលទានអាហារដែលត្រូវបានគេហាមឃាត់(ហារ៉ាំ)ទាំងនេះនៅពេលដែលមានតម្រូវការចាំបាច់បំផុត។
إِنَّ ٱلَّذِينَ يَكْتُمُونَ مَآ أَنزَلَ ٱللَّهُ مِنَ ٱلْكِتَـٰبِ وَيَشْتَرُونَ بِهِۦ ثَمَنًۭا قَلِيلًا ۙ أُو۟لَـٰٓئِكَ مَا يَأْكُلُونَ فِى بُطُونِهِمْ إِلَّا ٱلنَّارَ وَلَا يُكَلِّمُهُمُ ٱللَّهُ يَوْمَ ٱلْقِيَـٰمَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ ﴿١٧٤﴾
ពិតប្រាកដណាស់ ពួកដែលបានលាក់បាំងនូវបណ្តា គម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយនិងអ្វីដែលមាននៅក្នុងវានៃសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើ សេចក្តីពិត និងភាពជាព្យាការីរបស់ព្យាការីមូហាំម៉ា ត់ដូចដែលពួកយូដានិងពួកណាសរ៉នីបានប្រព្រឹត្ត ដោយពួកគេបានប្តូរការលាក់បាំងរបស់ពួកគេនោះជាមួយនឹង កម្រៃបន្តិចបន្តួច ដូចជាតំណែង ឋានៈសក្តិ ឬទ្រព្យសម្បត្តិនោះ ធាតុពិត អ្វីដែលពួកគេទទួលទានចូលទៅក្នុងពោះរបស់ពួកគេនោះ គ្មា នអ្វីក្រៅពីមូលហេតុដែលនាំ ឲ្យពួកគេទទួលទណ្ឌកម្មក្នុងឋាននរកនោះឡើយ។ ហើយអល់ឡោះនឹងមិនមានបន្ទូលជាមួយពួកគេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេចូលចិត្តឡើយ ផ្ទុយទៅវិញ គឺ មានតែការស្តីបន្ទោ សប៉ុណ្ណោះ ហើយទ្រង់ក៏មិនជម្រះសម្អា តពួកគេ និងមិនសរសើរពួកគេឡើយ។ហើយពួកគេនឹងត្រូវទទួលទណ្ឌ កម្មដ៏ឈឺចាប់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أُو۟لَـٰٓئِكَ ٱلَّذِينَ ٱشْتَرَوُا۟ ٱلضَّلَـٰلَةَ بِٱلْهُدَىٰ وَٱلْعَذَابَ بِٱلْمَغْفِرَةِ ۚ فَمَآ أَصْبَرَهُمْ عَلَى ٱلنَّارِ ﴿١٧٥﴾
ពួកដែលបានលាក់បាំងចំណេះដឹងដែលមនុស្សត្រូវការទាំងនោះហើយ គឺជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង ខណៈដែលពួកគេលាក់បាំងចំណេះ ដឹងពិតប្រាកដ ហើយបានយកការអភ័យទោស(ពីអល់ឡោះ)ប្តូរយកទណ្ឌ កម្ម។ ជាការពិតណាស់ ពួកគេគ្មា នភាពអត់ធ្មត់លើទង្វើដែលជាមូលហេតុនាំឱ្យធ្លា ក់ចូល ឋាននរកឡើយគឺហាក់ដូចជាពួកគេមិនខ្វា យខ្វល់ ហើយអាចអត់ទ្រាំនឹងទណ្ឌ កម្មដែលមាននៅក្នុងឋាននរកអញ្ចឹង។
ذَٰلِكَ بِأَنَّ ٱللَّهَ نَزَّلَ ٱلْكِتَـٰبَ بِٱلْحَقِّ ۗ وَإِنَّ ٱلَّذِينَ ٱخْتَلَفُوا۟ فِى ٱلْكِتَـٰبِ لَفِى شِقَاقٍۭ بَعِيدٍۢ ﴿١٧٦﴾
នោះហើយគឺជាការតបស្នងចំពោះការ(ដែលពួកគេ)លាក់បាំងចំណេះដឹង និងការចង្អុលបង្ហាញ ដោយសារតែអល់ឡោះជាម្ចាស់បានបញ្ចុះនូវបណ្តា ព្រះគម្ពីរ ទាំងឡាយយ៉ាងពិតប្រាកដ ហើយនេះ គឺតម្រូវឲ្យបង្ហាញដល់មនុស្សលោក និងមិនត្រូវលាក់បាំងទេ។ ហើយពួកដែលបានខ្វែងគំនិតគ្នាចំពោះបណ្តាព្រះគម្ពីរ ទាំងឡាយដោយពួកគេបានជឿខ្លះនិងបានលាក់បាំងខ្លះនោះពួកគេពិតជាធ្លា ក់ក្នុងការបែកបាក់គ្នា មានទំនាស់នឹងគ្នា និងឃ្លាតឆ្ងា យពីការពិតជាមិនខាន។
۞ لَّيْسَ ٱلْبِرَّ أَن تُوَلُّوا۟ وُجُوهَكُمْ قِبَلَ ٱلْمَشْرِقِ وَٱلْمَغْرِبِ وَلَـٰكِنَّ ٱلْبِرَّ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَٱلْمَلَـٰٓئِكَةِ وَٱلْكِتَـٰبِ وَٱلنَّبِيِّـۧنَ وَءَاتَى ٱلْمَالَ عَلَىٰ حُبِّهِۦ ذَوِى ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينَ وَٱبْنَ ٱلسَّبِيلِ وَٱلسَّآئِلِينَ وَفِى ٱلرِّقَابِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَٱلْمُوفُونَ بِعَهْدِهِمْ إِذَا عَـٰهَدُوا۟ ۖ وَٱلصَّـٰبِرِينَ فِى ٱلْبَأْسَآءِ وَٱلضَّرَّآءِ وَحِينَ ٱلْبَأْسِ ۗ أُو۟لَـٰٓئِكَ ٱلَّذِينَ صَدَقُوا۟ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْمُتَّقُونَ ﴿١٧٧﴾
ى ى و មិនទាន់ចាត់ទុកថាជាអំពើល្អដែលអល់ឡោះពេញចិត្តនោះទេ ដោយគ្រាន់តែតម្រង់មុខទៅកាន់ទិសខាងកើត ឬទិសខាងលិច និងទិសផ្សេងទៀតនោះ។ ប៉ុន្តែចាត់ ទុកថាជាអំពើល្អនោះ គឺអ្នកដែលមានជំនឿនឹងអល់ឡោះជាម្ចា ស់តែមួយគត់ មានជំនឿចំពោះថ្ងៃបរលោក មានជំនឿចំពោះបណ្តា ម៉ា ឡាអ៊ីកាត់ទាំងអស់ មានជំនឿ ចំពោះបណ្តា គម្ពីរដែលទ្រង់បានបញ្ចុះមក មានជំនឿចំពោះបណ្តា ព្យាការីទាំងអស់ដោយគ្មានការបែងចែក និងបានបរិច្ចាគទ្រព្យសម្បត្តិដែលគេស្រឡាញ់ចង់បាន នោះទៅឲ្យសាច់ញាតិ ក្មេងកំព្រា(ក្មេងកំព្រាឪពុកដែលមិនទាន់ពេញវ័យ) អ្នកដែលមានតម្រូវការចាំបាច់ អ្នកដំណើរដាច់ស្បៀង(ដែលធ្វើដំណើរចេញពីក្រុម គ្រួសារឬប្រទេសរបស់ខ្លួន) និងអ្នកសុំទាន ព្រមទាំងចំណាយទ្រព្យសម្បត្តិរបស់ខ្លួនក្នុងការដោះលែងទាសករ និងដោះលែងចំណាប់ខ្មាំង ហើយគេបានប្រតិបត្តិ សឡាតយ៉ា ងពេញលេញតាមបទបញ្ជារបស់អល់ឡោះ បានបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច ហើយនិងបណ្តា អ្នកដែលបំពេញកិច្ចសន្យារបស់ពួកគេ ប្រសិនបើ ពួកគេបានសន្យា ព្រមទាំងបណ្តាអ្នកដែលមានភាពអត់ធ្មត់ទៅលើភាពក្រីក្រ ភាពលំបាកវេទនា ជំងឺឈឺថ្កាត់ និងនៅក្នុងសមរភូមិដែលមានភាពតានតឹងបំផុត ដោយពួកគេមិនរត់គេចយករួចខ្លួនឡើយ។ បណ្តា អ្នកដែលត្រូវបានពិពណ៌នាដោយលក្ខណៈសម្បត្តិទាំងនោះ ពួកគេគឺជាអ្នកដែលមានការជឿជាក់យ៉ាងពិត ប្រាកដចំពោះអល់ឡោះទាំងនៅក្នុងជំនឿហើយនិងទង្វើរបស់ពួកគេ ហើយអ្នកទាំងនោះ គឺជាអ្នកដែលគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដែលពួកគេបានអនុវត្ត តាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងបានជៀសវាងពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُتِبَ عَلَيْكُمُ ٱلْقِصَاصُ فِى ٱلْقَتْلَى ۖ ٱلْحُرُّ بِٱلْحُرِّ وَٱلْعَبْدُ بِٱلْعَبْدِ وَٱلْأُنثَىٰ بِٱلْأُنثَىٰ ۚ فَمَنْ عُفِىَ لَهُۥ مِنْ أَخِيهِ شَىْءٌۭ فَٱتِّبَاعٌۢ بِٱلْمَعْرُوفِ وَأَدَآءٌ إِلَيْهِ بِإِحْسَـٰنٍۢ ۗ ذَٰلِكَ تَخْفِيفٌۭ مِّن رَّبِّكُمْ وَرَحْمَةٌۭ ۗ فَمَنِ ٱعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٌۭ ﴿١٧٨﴾
ى ذلك فلهعذاب أليم ឱបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! គេបានដាក់កាតព្វកិច្ចលើពួកអ្នកក្នុងការវិនិច្ឆ័យរឿងក្តី(ឃាតកម្ម)សម្លាប់អ្នក ដទៃដោយចេតនានិងបំពាននោះ គឺត្រូវផ្តន្ទាទោសឃាតករឱ្យដូចបទឧក្រិដ្ឋរបស់គេ។ ដូច្នេះ អ្នកដែលមានសិទ្ធិសេរីភាពត្រូវសម្លាប់ដោយអ្នកមានសិទ្ធិសេរីភាព ទាសករត្រូវសម្លាប់ដោយទាសករ ហើយស្ត្រីត្រូវសម្លាប់ដោយស្ត្រី។ តែប្រសិនបើជនរងគ្រោះបានអនុគ្រោះឲ្យឃាតករឱ្យមុននឹងគេបាត់បង់ជីវិត ឬអាណា ព្យាបាលជនរងគ្រោះបានអនុគ្រោះឱ្យគេនោះ គឺត្រូវជំនួសដោយការសងជំងឺចិត្ត (ជាចំនួនប្រាក់សំណងដែលឃាតករត្រូវបង់ជាថ្នូរនឹងការអនុគ្រោះ)។ ចំពោះជនរងគ្រោះ ត្រូវទារសំណងឲ្យបានសមរម្យដោយមិនត្រូវរំលើកបើកកកាយនិងបញ្ឈឺចិត្តដល់ឃាតករឡើយ។ ហើយចំណែកឃាតករវិញក៏ត្រូវផ្តល់សំណង ឲ្យបានសមរម្យ(តាមការទាមទារ) ហើយក៏មិនត្រូវពន្យាពេលនោះដែរ។ ការអនុគ្រោះដោយទទួលយកការសងជំងឺចិត្តជាថ្នូរ(នឹងការអនុវត្តទោសលើឃាតករ) គឺជា ការបន្ធូរបន្ថយពីម្ចា ស់របស់ពួកអ្នកចំពោះពួកអ្នក និងជាក្តីមេត្តា ករុណា(របស់ទ្រង់)ចំពោះប្រជាជាតិនេះ។ ដូចនេះ ជនណាដែលបានបំពានលើឃាតករបន្ទា ប់ពីការ អនុគ្រោះនិងទទួលយកសំណងជំងឺចិត្តហើយនោះពិតណាស់ គេនឹងទទួលទណ្ឌ កម្មដ៏ខ្លោ ចផ្សាបំផុតពីអល់ឡោះជាម្ចា ស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَكُمْ فِى ٱلْقِصَاصِ حَيَوٰةٌۭ يَـٰٓأُو۟لِى ٱلْأَلْبَـٰبِ لَعَلَّكُمْ تَتَّقُونَ ﴿١٧٩﴾
ហើយអល់ឡោះបានសមភាពច្បាប់នៃការវិនិច្ឆ័យទោសសម្រាប់ពួកអ្នកនោះ គឺដើម្បីឲ្យជីវិតរស់នៅរបស់ពួកអ្នកប្រកបទៅដោយសុខសន្តិភាពគ្មា នការបង្ហូរឈាម និងការពារពីការបំពានរវាងពួកអ្នក។ មានតែអ្នកដែលមានបញ្ញាញាណដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជា របស់ទ្រង់ទេដែលយល់ដឹងពីរឿងនោះ។
كُتِبَ عَلَيْكُمْ إِذَا حَضَرَ أَحَدَكُمُ ٱلْمَوْتُ إِن تَرَكَ خَيْرًا ٱلْوَصِيَّةُ لِلْوَٰلِدَيْنِ وَٱلْأَقْرَبِينَ بِٱلْمَعْرُوفِ ۖ حَقًّا عَلَى ٱلْمُتَّقِينَ ﴿١٨٠﴾
គេបានដាក់កាតព្វកិច្ចលើពួកអ្នក នៅពេលដែលសញ្ញា នៃសេចក្តីស្លាប់ និងមូលហេតុនៃសេចក្តីស្លាប់បានជិតមកដល់នរណាម្នា ក់ក្នុងចំណោមពួកអ្នក គឺប្រសិនបើ គេបានបន្សល់ទុកទ្រព្យសម្បត្តិច្រើននោះ គឺត្រូវធ្វើបណ្តាំមរតកសម្រាប់មាតាបិតា និងសម្រាប់ញាតិសណ្តា នតាមច្បាប់ដែលបានកំណត់ ពោលគឺមិនត្រូវឱ្យលើស មួយភាគបីនៃទ្រព្យសម្បត្តិទាំងមូលឡើយ ហើយការអនុវត្តបែបនេះ គឺជាកាតព្វកិច្ចជាក់លាក់ទៅលើអ្នកដែលកោតខ្លា ចអល់ឡោះជាម្ចា ស់។ ហើយច្បាប់នេះ គឺត្រូវ បានចែងមុននឹងអល់ឡោះបានបញ្ចុះវាក្យខណ្ឌ ពាក់ព័ន្ធនឹងកេរមរតក។នៅពេលដែលវាក្យខណ្ឌ ស្តីអំពីកេរមរតកត្រូវបានបញ្ចុះមក គឺគេបានបញ្ជា ក់ច្បាស់(នៅក្នុង វាក្យខណ្ឌ នោះ) ថាតើអ្នកណាដែលមានសិទ្ធិទទួលកេរមរតករបស់សពហើយចំណែកកេរមរតកប៉ុន្មា នដែលគេត្រូវទទួលបាន។
فَمَنۢ بَدَّلَهُۥ بَعْدَ مَا سَمِعَهُۥ فَإِنَّمَآ إِثْمُهُۥ عَلَى ٱلَّذِينَ يُبَدِّلُونَهُۥٓ ۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٌۭ ﴿١٨١﴾
ហេតុនេះ ជនណាដែលបានកែប្រែខ្លឹមសារពាក្យបណ្តាំ(របស់សព) ដោយការបន្ថែមបន្ថយឬបានរារាំងបន្ទា ប់ពីគេបានដឹងអំពីបណ្តាំ(របស់សព)ហើយនោះ ជាការ ពិតណាស់ បាបកម្មនឹងធ្លាក់ទៅលើអ្នកដែលកែប្រែបណ្តាំ ពុំមែនធ្លាក់លើអ្នកដែលធ្វើពាក្យបណ្តាំនោះទេ។ ជាការពិតណាស់ អល់ឡោះទ្រង់លឺបំផុតចំពោះពាក្យ សំដីរបស់ខ្ញុំបម្រើទ្រង់ មហាដឹងបំផុតពីទង្វើរបស់ពួកគេដោយគ្មា នស្ថានភាពណាមួយរបស់ពួកគេអាចរំលងផុតពីទ្រង់ឡើយ។
فَمَنْ خَافَ مِن مُّوصٍۢ جَنَفًا أَوْ إِثْمًۭا فَأَصْلَحَ بَيْنَهُمْ فَلَآ إِثْمَ عَلَيْهِ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿١٨٢﴾
ហើយជនណាដែលបានដឹងថា អ្នកដែលធ្វើបណ្តាំមរតកនោះមានភាពលម្អៀងពីការពិត ឬក្នុងពាក្យបណ្តាំនោះមានភាពអយុត្តិធម៌ រួចគេបានធ្វើការណែនាំដល់ ម្ចាស់បណ្តាំឲ្យធ្វើការកែតម្រូវនូវប្រការខុសឆ្គងដែលមានក្នុងពាក្យបណ្តាំ និងបានផ្សះផ្សាសម្រុះសម្រួលវាងភាគីទំនាស់ទាំងពីរលើបញ្ហាបណ្តាំ(មរតក)នោះ ក្នុង ករណី នេះ គឺពុំមានបាបកម្មអ្វីចំពោះគេឡើយ។ផ្ទុយទៅវិញ គេនឹងទទួលបានផលបុណ្យចំពោះការកែតម្រូវរបស់គេនេះ។ជាការពិតណាស់ អល់ឡោះជាម្ចា ស់មហា អភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់អាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُتِبَ عَلَيْكُمُ ٱلصِّيَامُ كَمَا كُتِبَ عَلَى ٱلَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ ﴿١٨٣﴾
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ម្ចាស់របស់ពួកអ្នកបានដាក់កាតព្វកិច្ចលើពួកអ្នកឱ្យកាន់អំណត់បួស ដូច ដែលគេបានដាក់កាតព្វកិច្ច(បួសនេះ)ទៅលើប្រជាជាតិជំនាន់មុនពួកអ្នកដែរ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាចអល់ឡោះ ដោយពួកអ្នកបង្កើតនូវរនាំងមួយ រវាងខ្លួនពួកអ្នកនិងទណ្ឌ កម្មរបស់ទ្រង់ដោយការសាងទង្វើកុសល ហើយក្នុងចំណោមទង្វើកុសលដ៏ធំធេងបំផុតនោះ គឺការកាន់អំណត់បួស(នេះឯង)។
أَيَّامًۭا مَّعْدُودَٰتٍۢ ۚ فَمَن كَانَ مِنكُم مَّرِيضًا أَوْ عَلَىٰ سَفَرٍۢ فَعِدَّةٌۭ مِّنْ أَيَّامٍ أُخَرَ ۚ وَعَلَى ٱلَّذِينَ يُطِيقُونَهُۥ فِدْيَةٌۭ طَعَامُ مِسْكِينٍۢ ۖ فَمَن تَطَوَّعَ خَيْرًۭا فَهُوَ خَيْرٌۭ لَّهُۥ ۚ وَأَن تَصُومُوا۟ خَيْرٌۭ لَّكُمْ ۖ إِن كُنتُمْ تَعْلَمُونَ ﴿١٨٤﴾
ការបួសដែលគេកាតព្វកិច្ចទៅលើពួកអ្នកនោះ គឹពួកអ្នកត្រូវកាន់អំណត់បួសក្នុងចំនួនថ្ងៃតិចតួចប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូចនេះក្នុងចំណោមពួកអ្នក ជនណាហើយ ដែលមានជំងឺ ឬជាអ្នកធ្វើដំណើ រដែលមានការលំបាកក្នុងការកាន់អំណត់បួសនោះ គឺគេអាចផ្អាកបួសបាន។ បន្ទាប់មក គេត្រូវបួសសងវិញក្នុងបណ្តា ថ្ងៃដែលគេ បានផ្អាកបួសនោះ។ ហើយចំពោះអ្នកដែលអាចកាន់អំណត់បួសបាន តែគេមិនបានបួសនោះ គឺត្រូវទទួលការផាកពិន័យ ដោយត្រូវផ្តល់អាហារដល់អ្នកក្រីក្រតាម ចំនួនថ្ងៃដែលគេមិនបានបួសនោះ។ តែជនណាដែលបានបន្ថែមលើសពីការផ្តល់អាហារដល់ជនក្រីក្រម្នា ក់ ឬក៏ផ្តល់អាហាររួមជាមួយនឹងការបួសទៀតនោះ វាគឺជា ការប្រសើរសម្រាប់រូបគេ។ ហើយការបួសរបស់ពួកអ្នក គឺល្អប្រសើរជាងការដែលពួកអ្នកផ្អាកបួស និងការផ្តល់អាហារដែលជាការផាកពិន័យ ប្រសិនបើពួកអ្នក បានដឹងពីគុណតម្លៃនៃការបួសនោះ។ នេះជាច្បាប់ដំបូងគេដែលអល់ឡោះជាម្ចា ស់បានដាក់បញ្ញត្តិទាក់ទងនឹងការកាន់អំណត់បួស بلغ គម្ពីរគួរអាន · តាហ្វសៀរ ពោលគឺប្រសិនបើចង់កាន់អំណត់បួសនោះ ចូរឲ្យគេកាន់អំណត់បួសចុះ តែប្រសិនបើគេមិនចង់បួសទេ គេអាចផ្អាកបួសបាន ហើយត្រូវផ្តល់អាហារដល់អ្នកក្រីក្រ ជំនួសវិញ។ ក្រោយមក អល់ឡោះជាម្ចាស់បានដាក់ការកាន់អំណត់បួសនេះជាកាតព្វកិច្ចទៅលើរាល់អ្នកដែលគ្រប់អាយុ និងមានសមត្ថភាពក្នុងការបួស វិញ(ដោយគ្មា នជម្រើសដូចមុនឡើយ)។
شَهْرُ رَمَضَانَ ٱلَّذِىٓ أُنزِلَ فِيهِ ٱلْقُرْءَانُ هُدًۭى لِّلنَّاسِ وَبَيِّنَـٰتٍۢ مِّنَ ٱلْهُدَىٰ وَٱلْفُرْقَانِ ۚ فَمَن شَهِدَ مِنكُمُ ٱلشَّهْرَ فَلْيَصُمْهُ ۖ وَمَن كَانَ مَرِيضًا أَوْ عَلَىٰ سَفَرٍۢ فَعِدَّةٌۭ مِّنْ أَيَّامٍ أُخَرَ ۗ يُرِيدُ ٱللَّهُ بِكُمُ ٱلْيُسْرَ وَلَا يُرِيدُ بِكُمُ ٱلْعُسْرَ وَلِتُكْمِلُوا۟ ٱلْعِدَّةَ وَلِتُكَبِّرُوا۟ ٱللَّهَ عَلَىٰ مَا هَدَىٰكُمْ وَلَعَلَّكُمْ تَشْكُرُونَ ﴿١٨٥﴾
ى ه ى ខែរ៉ម៉ា ហ្ទន(ដែលជាខែទី៩នៃឆ្នាំចន្ទគតិ) គឺជាខែដែលគេ(អល់ឡោះ)ចាប់ផ្តើមបញ្ចុះគម្ពីរគួរអានមកឱ្យព្យាការីមូហាំម៉ា ត់នៅក្នុងយប់ឡៃឡាទុលក៏ទើរ ដោយអល់ឡោះបានបញ្ចុះវា(គម្ពីរគួរអាន)មក ដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ដោយនៅក្នុងគម្ពីរនោះ មានសញ្ញាភស្តុតាងដ៏ជាក់ច្បាស់ជាច្រើននៃ ការចង្អុលបង្ហា ញ ព្រមទាំងជាការវិនិច្ឆ័យរវាងខុសនិងត្រូវ។ដូច្នេះ ជនណាដែលមានវត្តមាននៅក្នុងខែរ៉ម៉ា ហ្ទន ខណៈដែលរូបគេពុំមែនជាអ្នកធ្វើដំណើ រ និងជាអ្នក ដែលមានសុខភាពល្អធម្មតានោះ ចូរឲ្យគេកាន់អំណត់បួស(ខែរ៉ម៉ា ហ្ទននេះ)ជាចាំបាច់។ហើយចំពោះអ្នកជំងឺ និងអ្នកធ្វើដំណើ រវិញ បើសិនជាការកាន់អំណត់បួស ធ្វើឱ្យគេមានការលំបាកនោះ គឺគេអាចផ្អាកបួសបាន តែចាំបាច់លើគេត្រូវបួសសងវិញនូវបណ្តា ថ្ងៃដែលគេបានផ្អាកបួសនោះ។ អល់ឡោះជាម្ចាស់បានចែងច្បាប់ នេះឡើងសម្រាប់ពួកអ្នក គឺទ្រង់ចង់សម្រួលដល់ពួកអ្នក ទ្រង់មិនចង់បង្កការលំបាកដល់ពួកអ្នកនោះទេ។ ហើយចូរពួកអ្នកបង្រ្គប់ចំនួនថ្ងៃនៃការបួសក្នុងខែរ៉ា ម៉ា ហ្ទន ទាំងអស់ចុះ ហើយក្រោយពីបានបញ្ចប់ការកាន់អំណត់បួសមួយខែរ៉ម៉ា ហ្ទនពេញ និងនៅថ្ងៃបុណ្យ(រ៉យ៉ា ហ្វិត្រោះ)នោះ ចូរពួកអ្នកលើក តម្កើងអល់ឡោះ(សូត្រតឹកពៀរ)ទៅលើការដែលទ្រង់បានចង្អុលបង្ហា ញពួកអ្នកឲ្យបង្គ្រប់ការបួស(ខែរ៉ម៉ា ហ្ទន)បានសម្រេច។ សង្ឃឹមថាពួកអ្នកថ្លែងអំណរ គុណអល់ឡោះចំពោះអ្វីដែលទ្រង់បានចង្អុលបង្ហា ញសាសនាមួយនេះដល់ពួកអ្នក ដែលជាសាសនាដែលទ្រង់ពេញចិត្តសម្រាប់ពួកអ្នក។
وَإِذَا سَأَلَكَ عِبَادِى عَنِّى فَإِنِّى قَرِيبٌ ۖ أُجِيبُ دَعْوَةَ ٱلدَّاعِ إِذَا دَعَانِ ۖ فَلْيَسْتَجِيبُوا۟ لِى وَلْيُؤْمِنُوا۟ بِى لَعَلَّهُمْ يَرْشُدُونَ ﴿١٨٦﴾
يرشدون ហើយនៅពេលដែលបណ្តា ខ្ញុំបម្រើរបស់យើងបានសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីការស្ថិតនៅជិតរបស់យើង និងអំពីការឆ្លើយតបរបស់យើងចំពោះការបួងសួង របស់ពួកគេនោះ ជាការពិតណាស់ យើងស្ថិតនៅជិតពួកគេបង្កើយ ដោយ(យើង)ដឹងបំផុតនូវគ្រប់ស្ថា នភាពរបស់ពួកគេ ស្តា ប់លឺនូវការបួងសួងរបស់ពួកគេ ដោយ ពួកគេមិនត្រូវការខ្សែបណ្តា ញនោះទេ ហើយក៏មិនត្រូវការបន្លឺសម្លេងឱ្យលឺខ្លាំងៗនោះដែរ។ យើងនឹងឆ្លើយតបចំពោះការបួងសួងរបស់ពួកគេនៅពេលពួកគេបាន បួងសួងមកចំពោះយើងប្រកបដោយចិត្តជ្រះថ្លានៅក្នុងការបួងសួងរបស់គេ។ ហេតុនេះ ចូរឱ្យពួកគេស្តាប់បង្គាប់ និងគោរពតាមបទបញ្ជារបស់យើង ហើយចូរឲ្យ ពួកគេមានភាពស្ថិតស្ថេរ រឹងមាំលើសេចក្តីជំនឿរបស់ពួកគេចុះ ពីព្រោះប្រការទាំងនោះ គឺជាមធ្យោបាយមួយដែលផ្តល់ផលប្រយោជន៍បំផុតក្នុងការទទួលបាននូវ ការឆ្លើយតបរបស់យើងចំពោះការបួងសួងរបស់ពួកគេ។ សង្ឃឹមថាតាមរយៈនេះ ពួកគេនឹងដើរនៅលើមាគ៌ាដែលគេបានចង្អុលបង្ហាញទាំងកិច្ចការសាសនា និង កិច្ចការលោកិយរបស់ពួកគេ។
أُحِلَّ لَكُمْ لَيْلَةَ ٱلصِّيَامِ ٱلرَّفَثُ إِلَىٰ نِسَآئِكُمْ ۚ هُنَّ لِبَاسٌۭ لَّكُمْ وَأَنتُمْ لِبَاسٌۭ لَّهُنَّ ۗ عَلِمَ ٱللَّهُ أَنَّكُمْ كُنتُمْ تَخْتَانُونَ أَنفُسَكُمْ فَتَابَ عَلَيْكُمْ وَعَفَا عَنكُمْ ۖ فَٱلْـَٔـٰنَ بَـٰشِرُوهُنَّ وَٱبْتَغُوا۟ مَا كَتَبَ ٱللَّهُ لَكُمْ ۚ وَكُلُوا۟ وَٱشْرَبُوا۟ حَتَّىٰ يَتَبَيَّنَ لَكُمُ ٱلْخَيْطُ ٱلْأَبْيَضُ مِنَ ٱلْخَيْطِ ٱلْأَسْوَدِ مِنَ ٱلْفَجْرِ ۖ ثُمَّ أَتِمُّوا۟ ٱلصِّيَامَ إِلَى ٱلَّيْلِ ۚ وَلَا تُبَـٰشِرُوهُنَّ وَأَنتُمْ عَـٰكِفُونَ فِى ٱلْمَسَـٰجِدِ ۗ تِلْكَ حُدُودُ ٱللَّهِ فَلَا تَقْرَبُوهَا ۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ ءَايَـٰتِهِۦ لِلنَّاسِ لَعَلَّهُمْ يَتَّقُونَ ﴿١٨٧﴾
ى ه ជាការពិតណាស់ កាលពីដំបូង អល់ឡោះបានហាមឃាត់លើបុរសភេទប្រសិនបើរូបគេបានដេកនៅពេលយប់នៃខែបួស ហើយក្រោយមក គេបានក្រោកពីដំណេក មុនហ្វាជើរ(សេតារុណ)រះនោះ គឺគេមិនអាចទទួលទានអាហារ ឬរួមដំណេកជាមួយនឹងភរិយារបស់គេបាននោះទេ។ ប៉ុន្តែពេលនេះ ច្បាប់នេះត្រូវបានអល់ឡោះ ផ្លាស់ប្តូរវិញ ដោយអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)អាចរួមដំណេកជាមួយភរិយារបស់ពួកអ្នកបាននៅពេលយប់នៃខែបួសបាន។ ពិត ណាស់ ពួកនាងគឺជាសម្លៀកបំពាក់សម្រាប់ពួកអ្នកនិងជាភាពបរិសុទ្ធសម្រាប់ពួកអ្នក ហើយពួកអ្នកក៏ជាសម្លៀកបំពាក់និងជាភាពបរិសុទ្ធសម្រាប់ពួកនាងដែរ ពោលគឺពួកអ្នកមិនអាចខ្វះគ្នាបានឡើយ។ អល់ឡោះបានដឹងថា ពួកអ្នកបានក្បត់ខ្លួនឯងដោយធ្វើប្រការដែលទ្រង់បានហាមឃាត់។ បន្ទាប់មក ទ្រង់បានអាណិត អាសូរពួកអ្នក ហើយទទួលយកការសារភាពកំហុសរបស់ពួកអ្នក និងបានបន្ធូរបន្ថយដល់ពួកអ្នក។ ហេតុដូច្នេះ ចាប់ពីពេលនេះទៅ ចូរពួកអ្នករួមដំណេកជាមួយ ពួកនាង ហើយចូរពួកអ្នកសុំកូនចៅពីទ្រង់ចំពោះអ្វីដែលទ្រង់បានកំណត់សម្រាប់ពួកអ្នក។ ហើយចូរពួកអ្នកហូបនិងផឹកនៅពេលយប់ بلغ គម្ពីរគួរអាន · តាហ្វសៀរ រហូតដល់ហ្វាជើរពិត(ហ្វាជើរលើកទីពីរ)បានបង្ហា ញឱ្យពួកអ្នកឃើញច្បាស់ ដោយផ្ទៃមេឃមានពន្លឺពណ៌ សនៃហ្វាជើរ(សេតារុណ)ដាច់ចេញពីផ្ទៃពណ៌ ខ្មៅ នៃស្បៃរា ត្រី។ បន្ទាប់មក ចូរពួកអ្នកបំពេញការបួសដោយការតមនូវប្រការណាដែលនាំឲ្យខូចបួស រហូតដល់ថ្ងៃលិចចុះ។ ហើយពួកអ្នកមិនត្រូវរួមដំណេកជាមួយភរិយា របស់ពួកអ្នកខណៈពេលដែលពួកអ្នកកំពុងតែអៀកទីកាហ្វ(តាំងសមាធិ)នៅក្នុងម៉ាស្ជិតឡើយ ព្រោះថាការប្រព្រឹត្តដូចនោះ នាំឱ្យខូចអៀកទីកាហ្វ(របស់ពួកអ្នក)។ បណ្តា ច្បាប់ដែលបានលើកឡើងទាំងនេះ គឺជាព្រំដែនរបស់អល់ឡោះ ដែលទ្រង់បានបកស្រាយបញ្ជា ក់ពីប្រការដែលអនុញ្ញា ត និងប្រការដែលត្រូវបានហាមឃាត់។ ដូច្នេះ ចូរពួកអ្នកកុំទៅជិតវាឱ្យសោះ ពីព្រោះប្រសិនបើគេទៅជិតព្រំដែនរបស់អល់ឡោះនោះ គឺគេអាចនឹងធ្លាក់ចូលទៅក្នុងប្រការដែលទ្រង់ហាមឃាត់។ ហើយដូច ការបកស្រាយបញ្ជា ក់យ៉ា ងច្បាស់លាស់ពីបណ្តា ក្រឹតច្បាប់ទាំងនោះដែរ អល់ឡោះជាម្ចា ស់ទ្រង់បានបកស្រាយបញ្ជា ក់នូវបណ្តា វាក្យខណ្ឌ របស់ទ្រង់ដល់មនុស្ស លោកដើម្បីឲ្យពួកគេមានការកោតខ្លា ចចំពោះទ្រង់ដោយប្រព្រឹត្តតាមបទបញ្ជា និងបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់។
وَلَا تَأْكُلُوٓا۟ أَمْوَٰلَكُم بَيْنَكُم بِٱلْبَـٰطِلِ وَتُدْلُوا۟ بِهَآ إِلَى ٱلْحُكَّامِ لِتَأْكُلُوا۟ فَرِيقًۭا مِّنْ أَمْوَٰلِ ٱلنَّاسِ بِٱلْإِثْمِ وَأَنتُمْ تَعْلَمُونَ ﴿١٨٨﴾
ហើយចូរពួកអ្នកកុំយកទ្រពសម្បត្តិគ្នា ទៅវិញទៅមកដោយខុសច្បាប់ឲ្យសោះ ដូចជាតាមរយៈការលួច ការប្លន់ និងកេងប្រវ័ញ្ញបោកប្រាស់ជាដើម។ហើយចូរពួកអ្នក កុំឈ្លោះប្រកែកគ្នាចំពោះរឿងនោះទៅដល់អ្នកកាត់ក្តី ដើម្បីពួកអ្នកបានស៊ីទ្រព្យសម្បត្តិរបស់មនុស្សមួយក្រុមដោយខុសច្បាប់ ខណៈដែលពួកអ្នកបាន ដឹងថាអល់ឡោះបានហាមឃាត់អំពីរឿងនេះឲ្យសោះ។ ហើយការប្រព្រឹត្តអំពើបាបទាំងដឹងថា ប្រការនោះត្រូវបានគេហាមឃាត់នោះ គឺជាទង្វើដ៏អាក្រក់បំផុត និងត្រូវ ទទួលរងនូវការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុត។
۞ يَسْـَٔلُونَكَ عَنِ ٱلْأَهِلَّةِ ۖ قُلْ هِىَ مَوَٰقِيتُ لِلنَّاسِ وَٱلْحَجِّ ۗ وَلَيْسَ ٱلْبِرُّ بِأَن تَأْتُوا۟ ٱلْبُيُوتَ مِن ظُهُورِهَا وَلَـٰكِنَّ ٱلْبِرَّ مَنِ ٱتَّقَىٰ ۗ وَأْتُوا۟ ٱلْبُيُوتَ مِنْ أَبْوَٰبِهَا ۚ وَٱتَّقُوا۟ ٱللَّهَ لَعَلَّكُمْ تُفْلِحُونَ ﴿١٨٩﴾
ى ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) អំពីខ្នើតខែ និងការប្រែប្រួលស្ថានភាពរបស់វា។ ចូរអ្នកឆ្លើយតបទៅទៅកាន់ពួកគេវិញពីបុព្វហេតុនោះថាៈ ជាការពិត ណាស់ វា(ខ្នើតខែ)ជាការកំណត់ពេលវេលាជាច្រើនសម្រាប់មនុស្ស ដោយពួកគេអាចសម្គាល់ពេលវេលានៃការគោរពសក្ការៈរបស់ពួកគេដូចជា បណ្តា ខែហាជ្ជី ខែបួស និងគម្រប់ខួបនៃការត្រូវចេញហ្សាកាត់ជាដើម ហើយពួកគេក៏អាចសម្គាល់ពេលវេលារបស់ពួកគេក្នុងការទំនាក់ទំនងផងដែរ ដូចជាការកំណត់ពេលវេលា សម្រាប់សងជំងឺចិត្ត(ដល់ជនរងគ្រោះ) និង(សង)បំណុលជាដើម។ ហើយពុំមែនជាទង្វើល្អនោះទេដែលពួកអ្នកចូលលំនៅឋានតាមផ្លូវក្រោយនៅពេលដែលពួក អ្នកស្ថិតនៅក្នុងតំណមអៀហរ៉មហាជ្ជីឬអ៊ុមរ៉ោះ (ដូចដែលពួកអ្នកធ្លាប់បានអះអាងក្នុងសម័យកាលអវិជ្ជា)នោះ។ ក៏ប៉ុន្តែទង្វើល្អពិតប្រាកដនោះ គឺការកោត ខ្លាចអល់ឡោះជាម្ចាស់ ទាំងខាងក្រៅនិងខាងក្នុងទៅវិញទេ។ ប៉ុន្តែការចូលលំនៅឋានរបស់ពួកអ្នកតាមបណ្តា ទ្វាររបស់វា(ទ្វារខាងមុខ) គឺងាយស្រួលជាង និងចៀសផុតពីការលំបាកទៀតផង ដោយសារតែអល់ឡោះមិនដាក់បន្ទុកលើពួកអ្នកនូវអ្វីដែលជាការលំបាកទៅលើពួកអ្នកនោះទេ។ ហើយចូរពួកអ្នកបង្កើតរវាង ពួកអ្នកនិងទណ្ឌកម្មរបស់អល់ឡោះនូវរនាំងការពារមួយតាមរយៈការសាងទង្វើកុសលចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ ដោយទទួលបានអ្វីដែលអ្នក ប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកខ្លា ចរអារ។
وَقَـٰتِلُوا۟ فِى سَبِيلِ ٱللَّهِ ٱلَّذِينَ يُقَـٰتِلُونَكُمْ وَلَا تَعْتَدُوٓا۟ ۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْمُعْتَدِينَ ﴿١٩٠﴾
(ដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់នោះ) ចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធតបតនឹងពួកប្រឆាំងដែលធ្វើសង្គ្រា មនឹងពួកអ្នកដើម្បីរារាំងពួកអ្នកអំពី សាសនារបស់អល់ឡោះចុះ។ ហើយចូរពួកអ្នកកុំបំពានព្រំដែនរបស់អល់ឡោះ(នៅក្នុងពេលប្រយុទ្ធនឹងពួកប្រឆាំង)តាមរយៈការសម្លា ប់កុមារ ស្ត្រី មនុស្សចាស់ជរា ឬបំបែកសាកសពឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែនរបស់ទ្រង់ចំពោះអ្វីដែលទ្រង់បានបញ្ញត្តិច្បាប់និង សម្រេចហើយនោះទេ។
وَٱقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ وَأَخْرِجُوهُم مِّنْ حَيْثُ أَخْرَجُوكُمْ ۚ وَٱلْفِتْنَةُ أَشَدُّ مِنَ ٱلْقَتْلِ ۚ وَلَا تُقَـٰتِلُوهُمْ عِندَ ٱلْمَسْجِدِ ٱلْحَرَامِ حَتَّىٰ يُقَـٰتِلُوكُمْ فِيهِ ۖ فَإِن قَـٰتَلُوكُمْ فَٱقْتُلُوهُمْ ۗ كَذَٰلِكَ جَزَآءُ ٱلْكَـٰفِرِينَ ﴿١٩١﴾
ى ចូរពួកអ្នក(អ្នកមានជំនឿ)សម្លា ប់ពួកគេចុះនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកបណ្តេ ញពួកគេឱ្យចាកចេញពីទីកន្លែងដែលពួកគេធ្លា ប់បាន បណ្តេញពួកអ្នកឱ្យចាកចេញវិញចុះ ពោលគឺទីក្រុងម៉ាក្កះ។ ហើយភាពវឹកវរដែលកើតឡើងដោយសារតែការរារាំងអ្នកមានជំនឿពីសាសនារបស់គេ(សាសនា ឥស្លាម) និងធ្វើឲ្យគេវិលត្រលប់ទៅកាន់ភាពគ្មា នជំនឿវិញនោះ (ទង្វើនេះ)គឺធំធេងជាងការកាប់សម្លា ប់ទៅទៀត។ ហើយចូរពួកអ្នកកុំផ្តើមប្រយុទ្ធជាមួយពួកគេនៅ ក្នុងម៉ាស្ជិតអាល់ហារ៉មឱ្យសោះ ដើម្បីជាការគោរពលើកតម្កើងដល់ម៉ាស្ជិតមួយនេះ លុះត្រាតែពួកគេផ្តើមប្រយុទ្ធជាមួយពួកអ្នកនៅទីនោះជាមុនសិន។ ប្រសិនបើ ពួកគេផ្តើមប្រយុទ្ធ(នឹងពួកអ្នក)នៅក្នុងម៉ាស្ជិតអាល់ហារ៉មនោះ ចូរពួកអ្នកប្រយុទុ្ធ(តបត)នឹងពួកគេវិញចុះ។ ហើយដូចការតបស្នងនេះដែរ (ការសម្លាប់ពួកគេ នៅពេលពួកគេបានបង្កសង្គ្រា មនៅក្នុងម៉ា ស្ជិតអាល់ហារ៉ម)គឺជាការតបស្នងចំពោះពួកគ្មា នជំនឿ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَإِنِ ٱنتَهَوْا۟ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿١٩٢﴾
តែប្រសិនបើពួកគេ(ពួកប្រឆាំង)បានបញ្ឈប់ការប្រយុទ្ធជាមួយពួកអ្នក និងបញ្ឈប់ការប្រឆាំងរបស់ពួកគេហើយនោះ ចូរពួកអ្នកបញ្ឈប់ការប្រយុទ្ធដែរចុះ។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស ដោយទ្រង់មិនយកទោសពៃរ៍ពួកគេចំពោះបាបកម្មរបស់ពួកគេ កាលពីមុនឡើយ។ទ្រង់ជាម្ចា ស់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេដោយទ្រង់មិនប្រញាប់ដាក់ទោសពួកគេភ្លា មឡើយ។
وَقَـٰتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌۭ وَيَكُونَ ٱلدِّينُ لِلَّهِ ۖ فَإِنِ ٱنتَهَوْا۟ فَلَا عُدْوَٰنَ إِلَّا عَلَى ٱلظَّـٰلِمِينَ ﴿١٩٣﴾
ហើយចូរពួកអ្នកប្រយុទ្ធជាមួយពួកគ្មា នជំនឿរហូតដល់គ្មា នអំពើស្ហ៊ីរិក ការរារាំងមនុស្សពីមាគ៌ា របស់អល់ឡោះ និងភាពគ្មា នជំនឿកើតមាននៅក្នុងចំណោមពួក គេតទៅទៀត ហើយសាសនារបស់អល់ឡោះបានក្លាយជាសាសនាដ៏លេចធ្លោឡើង។ តែប្រសិនបើពួកគេបានបញ្ឈប់នូវភាពគ្មានជំនឿ និងការរារាំងអ្នកដទៃពី មាគ៌ារបស់អល់ឡោះហើយនោះ ចូរពួកអ្នកបោះបង់ការប្រយុទ្ធនឹងពួកគេចុះ។ ជាការពិតណាស់ គ្មានភាពជាសត្រូវនោះទេលើកលែងតែចំពោះពួកដែលបំពាន ដោយការគ្មា នជំនឿនិងរារាំងអ្នកដទៃពីមាគ៌ា របស់អល់ឡោះប៉ុណ្ណោះ។
ٱلشَّهْرُ ٱلْحَرَامُ بِٱلشَّهْرِ ٱلْحَرَامِ وَٱلْحُرُمَـٰتُ قِصَاصٌۭ ۚ فَمَنِ ٱعْتَدَىٰ عَلَيْكُمْ فَٱعْتَدُوا۟ عَلَيْهِ بِمِثْلِ مَا ٱعْتَدَىٰ عَلَيْكُمْ ۚ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَعَ ٱلْمُتَّقِينَ ﴿١٩٤﴾
ខែបម្រាមដែលអល់ឡោះបានផ្តល់ឱ្យពួកអ្នកអាចចូលទៅក្នុងទឹកដីបម្រាម(ទឹកដីម៉ា ក្កះ) និងអាចធ្វើអ៊ុមរ៉ោះបាននៅឆ្នាំទីប្រាំពីរ(បន្ទា ប់ពីភៀសខ្លួន)នោះ គឺជំនួសខែ បម្រាមដែលពួកមុស្ហរីគីន(ពហុទេពនិយម)បានរារាំងពួកអ្នកមិនឱ្យចូលទៅក្នុងទឹកដីពិសិដ្ឋនៅឆ្នាំទីប្រាំមួយ។ ហើយប្រការបម្រាមទាំងឡាយ(ដូចជាទឹកដីបម្រាម ខែបម្រាម និងតំណមអៀសរ៉ម) គឺត្រូវមានវិធានការវិនិច្ឆ័យទោសទៅលើពួកអ្នកដែលបានបំពានក្នុងវា។ ដូច្នេះ ជនណាហើយដែលបានបំពានលើពួកអ្នកនៅក្នុងវា ចូរពួកអ្នកតបតទៅពួកគេវិញឱ្យដូចអ្វីដែលពួកគេបានធ្វើដាក់ពួកអ្នក ដោយមិនត្រូវធ្វើឱ្យហួសកម្រិតព្រំដែនឡើយ។ ពិតណាស់ អល់ឡោះមិនស្រឡាញ់ជនណា ដែលធ្វើហួសកម្រិតព្រំដែនរបស់វានោះទេ។ ចូរពួកអ្នកកោតខ្លា ចអល់ឡោះដោយមិនត្រូវធ្វើអ្វីហួសព្រំដែនដែលអល់ឡោះបានអនុញ្ញា តឲ្យឱ្យពួកអ្នកឡើយ ហើយ ពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់នៅជាមួយបណ្តា អ្នកដែលកោតខ្លា ចចំពោះទ្រង់ តាមរយៈការផ្តល់ការចង្អុលបង្ហា ញនិងជួយគាំទ្រ។
وَأَنفِقُوا۟ فِى سَبِيلِ ٱللَّهِ وَلَا تُلْقُوا۟ بِأَيْدِيكُمْ إِلَى ٱلتَّهْلُكَةِ ۛ وَأَحْسِنُوٓا۟ ۛ إِنَّ ٱللَّهَ يُحِبُّ ٱلْمُحْسِنِينَ ﴿١٩٥﴾
ហើយចូរពួកអ្នកចំណាយទ្រព្យសម្បត្តិនៅក្នុងបុព្វហេតុនៃការគោរពប្រតិបត្តិចំពោះអល់ឡោះចុះ ដូចជាក្នុងការប្រយុទ្ធប្រឆាំង(នឹងពួកគ្មានជំនឿ)ជាដើម ហើយចូរ ពួកអ្នកកុំបណ្តោ យខ្លួនរបស់ពួកអ្នកឲ្យធ្លា ក់ចូលទៅក្នុងភាពវិនាសអន្តរាយ ដោយពួកអ្នកបោះបង់ការប្រយុទ្ធនិងការពលីនៅក្នុងមាគ៌ា អល់ឡោះជាម្ចា ស់ ឬបណ្តោ យខ្លួនរបស់ពួកអ្នកឲ្យធ្លាក់ចូលទៅក្នុងប្រការទាំងឡាយដែលជាហេតុនាំឱ្យពួកអ្នកវិនាសអន្តរាយឲ្យសោះ។ ចូរពួកអ្នកធ្វើឱ្យបានល្អទាំងក្នុងការគោរព សក្កា រៈចំពោះអល់ឡោះ ទាំងក្នុងការទំនាក់ទំនង និងទាំងសីលធម៌របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ស្រឡាញ់បណ្តា អ្នកដែលធ្វើបានល្អនៅ ក្នុងគ្រប់កិច្ចការទាំងអស់របស់ពួកគេ ដោយទ្រង់លើកតម្កើងពួកគេដោយការប្រទានផលបុណ្យ និងផ្តល់ការចង្អុលបង្ហា ញដល់ពួកគេ។
وَأَتِمُّوا۟ ٱلْحَجَّ وَٱلْعُمْرَةَ لِلَّهِ ۚ فَإِنْ أُحْصِرْتُمْ فَمَا ٱسْتَيْسَرَ مِنَ ٱلْهَدْىِ ۖ وَلَا تَحْلِقُوا۟ رُءُوسَكُمْ حَتَّىٰ يَبْلُغَ ٱلْهَدْىُ مَحِلَّهُۥ ۚ فَمَن كَانَ مِنكُم مَّرِيضًا أَوْ بِهِۦٓ أَذًۭى مِّن رَّأْسِهِۦ فَفِدْيَةٌۭ مِّن صِيَامٍ أَوْ صَدَقَةٍ أَوْ نُسُكٍۢ ۚ فَإِذَآ أَمِنتُمْ فَمَن تَمَتَّعَ بِٱلْعُمْرَةِ إِلَى ٱلْحَجِّ فَمَا ٱسْتَيْسَرَ مِنَ ٱلْهَدْىِ ۚ فَمَن لَّمْ يَجِدْ فَصِيَامُ ثَلَـٰثَةِ أَيَّامٍۢ فِى ٱلْحَجِّ وَسَبْعَةٍ إِذَا رَجَعْتُمْ ۗ تِلْكَ عَشَرَةٌۭ كَامِلَةٌۭ ۗ ذَٰلِكَ لِمَن لَّمْ يَكُنْ أَهْلُهُۥ حَاضِرِى ٱلْمَسْجِدِ ٱلْحَرَامِ ۚ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿١٩٦﴾
ហើយចូរពួកអ្នកបំពេញនូវការធ្វើធម្មយាត្រាហាជ្ជីនិងអ៊ុមរ៉ោះឱ្យបានពេញលេញក្នុងនាមជាអ្នកដែលស្វែងរកការពេញចិត្តពីអល់ឡោះ។ តែប្រសិនបើពួកអ្នកត្រូវ បានរារាំងមិនឱ្យបំពេញវាទាំងពីរ(ហាជ្ជីនិងអ៊ុមរ៉ោះ)ដោយសារជំងឺ ឬសត្រូវ(វាយលុក) បញ្ហាផ្សេងទៀតដែលស្រដៀងគ្នានេះ គឺតម្រូវលើពួកអ្នកត្រូវសំឡេះសត្វ ជំនូនណាមួយដែលងាយនឹងរកបាន ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ ដើម្បីពួកអ្នកអាចចាកចេញពីតំណមអៀសរ៉មរបស់ពួកអ្នក។ ហើយចូរពួកអ្នកកុំ ទាន់កោរសក់ឬកាត់សក់របស់ពួកអ្នក លុះត្រាតែសត្វជំនូនទាំងនោះបានទៅដល់កន្លែងដែលគេសំឡេះសិន។ តែប្រសិនបើវាត្រូវបានគេរារាំង(មិនឲ្យសំឡេះ)នៅ ក្នុងទឹកដីពិសិដ្ឋទេនោះ ចូរពួកអ្នកសំឡេះវានៅកន្លែងដែលត្រូវបានរារាំងនោះចុះ។ ហើយប្រសិនបើវាពុំត្រូវគេបានរារាំងនៅកន្លែងណាមួយនៃទឹកដីពិសិដ្ឋទេនោះ ចូរឲ្យគេសំឡេះវា(សត្វជំនូន)នៅក្នុងទឹកដីពិសិដ្ឋនៅថ្ងៃសំឡេះគួរហ្ពាន(ថ្ងៃរ៉យ៉ា ហាជ្ជី)និងនៅបណ្តា ថ្ងៃតាសស្រិក(បីថ្ងៃបន្ទា ប់ពីថ្ងៃរ៉យ៉ា ហាជ្ជី)ចុះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ហើយប្រសិនបើនរណាម្នា ក់ក្នុងចំណោមពួកអ្នកមានជំងឺ ឬទទួលរងនូវការឈឺចាប់ដោយសារសក់របស់គេនោះ ដូចជាមានចៃជាដើម ហើយគេបានកោសក់របស់ គេដោយសារមូលហេតុទាំងនេះ គឺគេគ្មានទោសពៃរ៍អ្វីឡើយ ប៉ុន្តែរូបគេត្រូវទទួលការផាកពិន័យ ដោយត្រូវបួសចំនួនបីថ្ងៃ ឬផ្តល់ជាអាហារដល់អ្នកក្រីក្រនៅក្នុង ទឹកដីពិសិដ្ឋចំនួនប្រាំមួយនាក់ ឬត្រូវសំឡេះសត្វពពែមួយក្បាលចែកជូនអ្នកទីទាល់ក្រដែលរស់នៅលើទឹកដីពិសិដ្ឋនោះ។ហើយប្រសិនបើពួកអ្នកគ្មា នការភ័យខ្លា ច អ្វីទេនោះដូចនេះជនណាក្នុងចំណោមពួកអ្នកដែលធ្វើហាជ្ជីប្រភេទ”ហាជ្ជីតាម៉ា ត់តួក”ដោយធ្វើអ៊ុមរ៉ោះនៅក្នុងបណ្តា ខែហាជ្ជី គាត់អាចរីករាយចំពោះប្រការដែលគេ បានហាមឃាត់ក្នុងពេលកាន់តំណមអៀហរ៉មបាន រហូតដល់គាត់ចាប់ផ្តើមធ្វើហាជ្ជីនៅក្នុងពេលរបស់វានោះ ចូរឲ្យគេសំឡេះសត្វជំនូនណាមួយដែលគេងាយ ស្រួលរក ដូចជាសត្វពពែមួយក្បាល ឬសំឡេះសត្វអូដ្ឋឬសត្វគោមួយក្បាលដោយចូលរួមគ្នាប្រាំពីរនាក់ក៏បាន។ តែប្រសិនបើគេគ្មានលទ្ធភាពសំឡេះសត្វទេនោះ គឺគេត្រូវបួសចំនួនបីថ្ងៃនៅក្នុងបណ្តា ថ្ងៃហាជ្ជីជំនួសឲ្យការសំឡេះសត្វ និងបួសប្រាំពីរថ្ងៃទៀតនៅពេលដែលគេវិលត្រលប់ទៅកាន់គ្រួសាររបស់គេវិញ ដោយសរុប ទាំងអស់ គឺគ្រប់ចំនួនដប់ថ្ងៃពេញ។ នោះហើយគឺជាការធ្វើហាជ្ជីតាម៉ា ត់តួកដែលរួមជាមួយនឹងកាតព្វកិច្ចសំឡេះសត្វ ឬកាន់អំណត់បួសសម្រាប់អ្នកដែលគ្មា នលទ្ធ ភាពសំឡេះសត្វទេនោះ គឺសម្រាប់អ្នកដែលមិនមែនជាអ្នកដែលរស់នៅក្នុងទឹកដីពិសិដ្ឋ។ ហើយចំពោះអ្នកដែលរស់នៅក្បែរទឹកដីពិសិដ្ឋវិញនោះ ដោយសារតែ ពួកគេមិនត្រូវការធ្វើហាជ្ជីតាម៉ា ត់តួកនោះទេដោយសារតែពួកគេជាអ្នកដែលមានវត្តមានស្ថិតនៅលើទឹកដីពិសិដ្ឋស្រាប់ គឺគ្រប់គ្រាន់ហើយដោយពួកគេគ្រាន់តែដើរ តវ៉ាហ្វអ៊ុមរ៉ោះបន្តទៅកាន់ការធ្វើហាជ្ជី ជំនួសការធ្វើហាជ្ជីតាម៉ា ត់តួកជាការស្រេច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់ទ្រង់ និងលើកតម្កើងព្រំដែន(ច្បាប់)របស់ទ្រង់ ហើយពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះនឹងដាក់ទោសយ៉ា ងធ្ងន់ធ្ងរបំផុតចំពោះអ្នកដែលធ្វើផ្ទុយនឹងបទបញ្ជា របស់ទ្រង់។
ٱلْحَجُّ أَشْهُرٌۭ مَّعْلُومَـٰتٌۭ ۚ فَمَن فَرَضَ فِيهِنَّ ٱلْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِى ٱلْحَجِّ ۗ وَمَا تَفْعَلُوا۟ مِنْ خَيْرٍۢ يَعْلَمْهُ ٱللَّهُ ۗ وَتَزَوَّدُوا۟ فَإِنَّ خَيْرَ ٱلزَّادِ ٱلتَّقْوَىٰ ۚ وَٱتَّقُونِ يَـٰٓأُو۟لِى ٱلْأَلْبَـٰبِ ﴿١٩٧﴾
ى ពេលវេលានៃការធ្វើធម្មយាត្រាហាជ្ជី គឺត្រូវបានគេដឹងយ៉ា ងច្បាស់ ពោលគឺចាប់ផ្តើមពីខែស្ហាវវ៉ាល់(ខែទី១០នៃមូហាំម៉ា ត់សករាជ) ហើយបញ្ចប់ទៅវិញនៅត្រឹម ថ្ងៃទីដប់នៃខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃមូហាំម៉ាត់សករាជ)។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចត្រូវធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ ហើយគេបានចូលកាន់ តំណមអៀហរ៉មរួចហើយនោះ គឺរូបគេត្រូវបានហាមឃាត់មិនឱ្យរួមភេទស្តីដណ្តឹ ង រៀបការ និងហាមឃាត់មិនឲ្យចាកចេញពីការគោរពប្រតិបត្តិអល់ឡោះ តាមរយៈ ការធ្វើអំពើបាបកម្មនោះឡើយ ដោយសារតែភាពធំធេងនៃពេលវេលានិងទីកន្លែងនោះ។ ហើយគេហាមឃាត់លើរូបគេមិនឲ្យឈ្លោះប្រកែកគ្នាដែលបណ្តា លឲ្យមាន ការខឹងសម្បារ និងទំនាស់នឹងគ្នានោះឡើយ។ ហើយអំពើល្អដែលពួកអ្នកបានសាងនោះ ទ្រង់ពិតជាជ្រាបដឹងនិងផ្តល់ការតបស្នងដល់ពួកអ្នកវិញ។ ហើយចូរពួក អ្នកសុំជំនួយលើការអនុវត្តកាតព្វកិច្ចហាជ្ជីនេះ ដោយយកអ្វីដែលពួកអ្នកត្រូវការទៅជាមួយដូចជាអាហារ និងទឹកផឹកជាដើម តែពួកអ្នកត្រូវដឹងថា ជំនួយល្អបំផុត ដែលអ្នកត្រូវសុំចំពោះគ្រប់កិច្ចការទាំងអស់របស់ពួកអ្នកនោះ គឺការកោតខ្លាចអល់ឡោះ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចយើងដោយការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់យើង និងជៀសវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់ឱបណ្តា អ្នកដែលមានសតិបញ្ញា ល្អត្រឹមត្រូវ។
لَيْسَ عَلَيْكُمْ جُنَاحٌ أَن تَبْتَغُوا۟ فَضْلًۭا مِّن رَّبِّكُمْ ۚ فَإِذَآ أَفَضْتُم مِّنْ عَرَفَـٰتٍۢ فَٱذْكُرُوا۟ ٱللَّهَ عِندَ ٱلْمَشْعَرِ ٱلْحَرَامِ ۖ وَٱذْكُرُوهُ كَمَا هَدَىٰكُمْ وَإِن كُنتُم مِّن قَبْلِهِۦ لَمِنَ ٱلضَّآلِّينَ ﴿١٩٨﴾
គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ដោយគ្រាន់តែពួកអ្នកស្វែងរកលាភសក្ការៈដែលស្របច្បាប់តាមរយៈការធ្វើពាណិ ជ្ជកម្ម និងអ្វីផ្សេងទៀតក្នុងអំឡុងពេលធ្វើ ធម្មយាត្រាហាជ្ជីនោះ។ ហើយប្រសិនបើពួកអ្នកបានវិលត្រលប់ពីតំបន់អារ៉ហ្វះមកវិញក្រោយពីពួកអ្នកបានស្នា ក់នៅទីនោះនាថ្ងៃទីប្រាំបួនដើម្បីឆ្ពោះទៅកាន់ តំបន់មូហ្សហ្ទាលីហ្វះនាយប់ទីដប់នៃខែហ្សុលហិជ្ជះរួចមក ដូច្នេះ ចូរពួកអ្នករំលឹកចំពោះអល់ឡោះ ដោយការតេស្ហពេស តះលិល និងការសុំបួងសួងនៅឯតំបន់ ម៉ា ស្ហអារិលហារ៉មដែលស្ថិតនៅទឹកដីមូហ្សហ្ទាលីហ្វះចុះ។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះដោយសារទ្រង់បានចង្អុលបង្ហា ញពួកអ្នកទៅកាន់សញ្ញា នៃ សាសនារបស់ទ្រង់ និងការប្រតិបត្តិហាជ្ជីនៅឯគេហដ្ឋា នពិសិដ្ឋ(កាក់ហ្ពះ)របស់ទ្រង់។ ជាការពិតណាស់ កាលពីមុនពួកអ្នកធ្លា ប់ស្ថិតនៅក្នុងចំណោមពួកដែលវង្វេង អំពីច្បាប់របស់ទ្រង់។
ثُمَّ أَفِيضُوا۟ مِنْ حَيْثُ أَفَاضَ ٱلنَّاسُ وَٱسْتَغْفِرُوا۟ ٱللَّهَ ۚ إِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿١٩٩﴾
បន្ទាប់មក ចូរពួកអ្នកវិលត្រលប់មកពីអារ៉ហ្វះវិញដូចដែលមនុស្សលោកបានធ្វើដោយត្រាប់តាមព្យាការីអ៊ីព្រហ៊ីម គឺពុំមែនដូចអ្វីដែលពួកអវិជ្ជាបានធ្វើដោយពួកគេ មិនស្នា ក់នៅទីនោះនោះឡើយ។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះលើការខ្វះចន្លោះរបស់ពួកអ្នកក្នុងការប្រតិបត្តិនូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិត ស្រឡាញ់បំផុតចំពោះពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَإِذَا قَضَيْتُم مَّنَـٰسِكَكُمْ فَٱذْكُرُوا۟ ٱللَّهَ كَذِكْرِكُمْ ءَابَآءَكُمْ أَوْ أَشَدَّ ذِكْرًۭا ۗ فَمِنَ ٱلنَّاسِ مَن يَقُولُ رَبَّنَآ ءَاتِنَا فِى ٱلدُّنْيَا وَمَا لَهُۥ فِى ٱلْـَٔاخِرَةِ مِنْ خَلَـٰقٍۢ ﴿٢٠٠﴾
ហើយនៅពេលដែលពួកអ្នកបានបញ្ចប់កិច្ចការហាជ្ជីសព្វគ្រប់ហើយនោះ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះ និងត្រូវបង្កើនការកោតសរសើរចំពោះទ្រង់ឲ្យបាន ច្រើន ដូចជាការដែលពួកអ្នកមានមោទនភាពចំពោះជីដូនជីតារបស់ពួកអ្នកនិងបានលើកសរសើរពួកគេ ឬត្រូវរំលឹកចំពោះអល់ឡោះឱ្យបានខ្លាំងជាងនឹកឃើញ ជីដូនជីតារបស់ពួកអ្នកទៅទៀត ដោយសារតែឧបការគុណទាំងអស់ដែលពួកអ្នកទទួលបាន គឺសុទ្ធតែមកពីអល់ឡោះជាម្ចាស់ទាំងអស់។ ហើយមនុស្សលោកទាំង អស់ គឺមានភាពខុសៗគ្នា ដោយក្នុងចំណោមពួកគេ មានអ្នកដែលគ្មា នជំនឿដែលជាអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម) ដែលគេមិនជឿអ្វីក្រៅពីជីវិតលោកិយប៉ុណ្ណោះ។ ហើយគេក៏មិនបួងសួងសុំពីម្ចាស់របស់គេនោះដែរ ក្រៅតែពីការបួងសួងសុំឲ្យទទួលបាននូវភាពសម្បូរសប្បាយ និងគ្រឿងលម្អនៃលោកិយ ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិ និងកូនចៅប៉ុណ្ណោះ។ ហើយពួកគេគ្មានទទួលបានចំណែកអំពីអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់បណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលអ្នកមានជំនឿ នៅឯថ្ងៃបរលោកនោះទេ ដោយសារតែពួកគេចូលចិត្តលោកិយ ហើយបែរចេញពីបរលោក។
وَمِنْهُم مَّن يَقُولُ رَبَّنَآ ءَاتِنَا فِى ٱلدُّنْيَا حَسَنَةًۭ وَفِى ٱلْـَٔاخِرَةِ حَسَنَةًۭ وَقِنَا عَذَابَ ٱلنَّارِ ﴿٢٠١﴾
ហើយមួយក្រុមទៀតក្នុងចំណោមមនុស្សលោក គឺជាអ្នកដែលមានជំនឿនឹងអល់ឡោះ ដោយគេមានជំនឿចំពោះថ្ងៃបរលោក។ ដូចនេះ គេបួងសួងសុំពីម្ចា ស់របស់ គេនូវភាពសម្បូរសប្បាយនៅក្នុងលោកិយ និងអំពើកុសលនៅក្នុងលោកិយនេះ ព្រមទាំងសុំពីទ្រង់ឲ្យបានចូលឋានសួគ៌ និងបានរួចផុតពីទណ្ឌកម្មនៃឋាននរក ទៀតផង។
أُو۟لَـٰٓئِكَ لَهُمْ نَصِيبٌۭ مِّمَّا كَسَبُوا۟ ۚ وَٱللَّهُ سَرِيعُ ٱلْحِسَابِ ﴿٢٠٢﴾
បណ្តា ដែលបួងសួងសុំរឿងល្អនៅក្នុងលោកិយនិងរឿងល្អនៅថ្ងៃបរលោកទាំងនោះហើយ គឺជាអ្នកដែលនឹងទទួលបានចំណែកអំពីផលបុណ្យដ៏ធំធេងនូវអ្វីដែល ពួកគេបានប្រឹងប្រែងធ្វើនៃអំពើល្អនៅក្នុងលោកិយ ហើយអល់ឡោះជាអ្នកកាត់ក្តីចំពោះទង្វើទាំងឡាយយ៉ា ងឆាប់រហ័សបំផុត។
۞ وَٱذْكُرُوا۟ ٱللَّهَ فِىٓ أَيَّامٍۢ مَّعْدُودَٰتٍۢ ۚ فَمَن تَعَجَّلَ فِى يَوْمَيْنِ فَلَآ إِثْمَ عَلَيْهِ وَمَن تَأَخَّرَ فَلَآ إِثْمَ عَلَيْهِ ۚ لِمَنِ ٱتَّقَىٰ ۗ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّكُمْ إِلَيْهِ تُحْشَرُونَ ﴿٢٠٣﴾
ហើយចូរពួកអ្នករំលឹកអល់ឡោះដោយការតឹកពៀរ និងតះលិលនៅបណ្តា ថ្ងៃដែលត្រូវបានកំណត់ គឺថ្ងៃទីដប់មួយ ទីដប់ពីរ និងទីដប់បីនៃខែហ្ស៊ុលហិជ្ជះ។ ដូច្នេះ ជនណាដែលមានការប្រញាប់ ហើយបានចាកចេញពីតំបន់មីណាក្រោយពីគប់គោលនៅថ្ងៃទីដប់ពីររួច គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ដោយសារតែអល់ឡោះ បានបន្ធូរបន្ថយដល់គេ។ ហើយជនណាដែលចង់ពន្យារ(ដោយបន្តស្នាក់នៅ)រហូតដល់ថ្ងៃទីដប់បីដើម្បីគប់គោល ក៏គ្មានទោសពៃរ៍អ្វីចំពោះគេដែរ។ ជាការពិត ណាស់ គេបានបង្រ្គប់យ៉ា ងពេញលេញ និងបានធ្វើតាមទង្វើរបស់ព្យាការីមូហាំម៉ា ត់ហើយ។ រឿងទាំងអស់នោះ គឺសម្រាប់អ្នកដែលគោរពកោតខ្លាចអល់ឡោះក្នុង ការធ្វើហាជ្ជីរបស់គេ ដោយបានធ្វើដូចអ្វីដែលអល់ឡោះបានបង្គា ប់ប្រើ។ ហើយចូរពួកអ្នកគោរពកោតខ្លា ចអល់ឡោះដោយអនុវត្តតាមបទបញ្ជា របស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយត្រូវប្រាកដក្នុងចិត្តថា ជាការពិតណាស់ ពួកអ្នកនឹងត្រូវវិលត្រលប់ទៅកាន់ទ្រង់ តែមួយគត់(នៅថ្ងៃបរលោក) ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាង។
وَمِنَ ٱلنَّاسِ مَن يُعْجِبُكَ قَوْلُهُۥ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَيُشْهِدُ ٱللَّهَ عَلَىٰ مَا فِى قَلْبِهِۦ وَهُوَ أَلَدُّ ٱلْخِصَامِ ﴿٢٠٤﴾
ហើយក្នុងចំណោមមនុស្សលោក គឺមានពួកពុតត្បុតដែលពាក្យសំដីរបស់គេធ្វើឲ្យអ្នក(ឱព្យាការីមូហំាម៉ា ត់)មានការចាប់អារម្មណ៍ ចំពោះលោកិយនេះ ហើយអ្នក យល់ឃើញថា វាជាសម្តីល្អ រហូតធ្វើឱ្យអ្នកគិតថា វាជាសម្តីពិតនិងជាការដាស់តឿនរបស់គេ(ចំពោះអ្នក)។ តាមពិតទៅ គោលបំណងរបស់គេ គឺដើម្បីរក្សាខ្លួនគេ និងទ្រព្យសម្បត្តិរបស់គេតែប៉ុណ្ណោះ ហើយពួកគេស្បថនឹងអល់ឡោះ(ទាំងដែលគេជាអ្នកភូតកុហក)ថា អ្វីដែលមាននៅក្នុងដួងចិត្តរបស់គេ គឺការមានជំនឿនិង ប្រការល្អប៉ុណ្ណោះ ខណៈដែលរូបគេ គឺជាអ្នករករឿងឈ្លោះដ៏សាហាវ និងបង្កភាពជាសត្រូវនឹងអ្នកឥស្លា ម។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا تَوَلَّىٰ سَعَىٰ فِى ٱلْأَرْضِ لِيُفْسِدَ فِيهَا وَيُهْلِكَ ٱلْحَرْثَ وَٱلنَّسْلَ ۗ وَٱللَّهُ لَا يُحِبُّ ٱلْفَسَادَ ﴿٢٠٥﴾
ហើយនៅពេលដែលគេ(ជនពុតត្បុតរូបនោះ)បានងាកចេញនិងបានចាកចេញពីអ្នក គេបានព្យាយាមនៅលើផែនដីនេះក្នុងគោលបំណងបង្កវិនាសកម្មដោយ ប្រព្រឹត្តអំពើល្មើស បំផ្លិចបំផ្លា ញកសិផល និងសម្លា ប់សត្វពាហនៈនានា។ ហើយអល់ឡោះជាម្ចា ស់មិនស្រឡាញ់អំពើវិនាសកម្មនៅលើផែនដី និងមិនស្រឡាញ់ពួក អ្នកដែលប្រព្រឹត្តអំពើបែបនេះនោះឡើយ។
وَإِذَا قِيلَ لَهُ ٱتَّقِ ٱللَّهَ أَخَذَتْهُ ٱلْعِزَّةُ بِٱلْإِثْمِ ۚ فَحَسْبُهُۥ جَهَنَّمُ ۚ وَلَبِئْسَ ٱلْمِهَادُ ﴿٢٠٦﴾
ហើយនៅពេលដែលមានគេនិយាយទៅកាន់អ្នកដែលបង្កវិនាសកម្ម (ក្នុងគោលបំណងផ្តល់ជាដំបូន្មាន)ថាៈ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយលើក តម្កើងព្រំដែន(ច្បាប់)របស់ទ្រង់ និងជៀសវាងឱ្យឆ្ងា យអំពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់នោះ បែរជាភាពក្អេងក្អា ងនិងភាពរឹងរួសបានទប់ស្កាត់គេពី ការវិលត្រលប់ទៅរកសេចក្តីពិត ហើយគេនៅតែបន្តក្នុងអំពើបាបកម្មទៅវិញ។ ដូចនេះ ការតបស្នងដែលគ្រប់គ្រាន់សម្រាប់គេនោះ គឺការចូលរនកជើហាន់ណាំ ហើយវាជាកន្លែងស្នា ក់នៅដ៏អាក្រក់បំផុតសម្រាប់ពួកដែលចូលទៅក្នុងទីនោះ។
وَمِنَ ٱلنَّاسِ مَن يَشْرِى نَفْسَهُ ٱبْتِغَآءَ مَرْضَاتِ ٱللَّهِ ۗ وَٱللَّهُ رَءُوفٌۢ بِٱلْعِبَادِ ﴿٢٠٧﴾
ហើយក្នុងចំណោមមនុស្សលោក មានអ្នកមានជំនឿដែលបានលក់ខ្លួនរបស់គេដោយលះបង់វាដើម្បីគោរពប្រតិបត្តិម្ចាស់របស់គេ តស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់ និងស្វែងរកការពេញចិត្តពីទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយបំផុតចំពោះបណ្តា ខ្ញុំបម្រើរបស់ទ្រង់ និងអាណិតស្រឡាញ់បំផុត و ចំពោះពួកគេ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱدْخُلُوا۟ فِى ٱلسِّلْمِ كَآفَّةًۭ وَلَا تَتَّبِعُوا۟ خُطُوَٰتِ ٱلشَّيْطَـٰنِ ۚ إِنَّهُۥ لَكُمْ عَدُوٌّۭ مُّبِينٌۭ ﴿٢٠٨﴾
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកចូលសាសនាឥស្លាមឲ្យបានពេញលេញ(ពិតប្រាកដ) ហើយចូរពួក អ្នកកុំបោះបង់ចោលអ្វីមួយអំពីវា ដូចដែលពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)បានធ្វើឲ្យសោះ ដោយពួកគេបានជឿលើផ្នែកខ្លះនៃគម្ពីរ ហើយមិនជឿលើផ្នែក ខ្លះទៀត។ហើយចូរពួកអ្នកកុំដើរតាមមាគ៌ា របស់ស្ហៃតនឱ្យសោះ ពីព្រោះវាជាសត្រូវរបស់ពួកអ្នកយ៉ា ងច្បាស់លាស់បំផុត។
فَإِن زَلَلْتُم مِّنۢ بَعْدِ مَا جَآءَتْكُمُ ٱلْبَيِّنَـٰتُ فَٱعْلَمُوٓا۟ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ﴿٢٠٩﴾
តែប្រសិនបើពួកអ្នកបានងាកចេញបន្ទាប់ពីបណ្តា ភស្តុតាងយ៉ាងច្បាស់លាស់ដែលគ្មានភាពសង្ស័យបានមកដល់ពួកអ្នកហើយនោះ ចូរពួកអ្នកដឹងថា ពិតប្រាកដ ណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតទាំងសមត្ថភាពនិងអំណាចរបស់ទ្រង់ និងមហាគតិបណ្ឌិ តបំផុតក្នុងការចាត់ចែងនិងការដាក់បញ្ញតិ្តច្បាប់របស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកគោរពកោតខ្លា ចនិងលើកតម្កើងទ្រង់ចុះ។
هَلْ يَنظُرُونَ إِلَّآ أَن يَأْتِيَهُمُ ٱللَّهُ فِى ظُلَلٍۢ مِّنَ ٱلْغَمَامِ وَٱلْمَلَـٰٓئِكَةُ وَقُضِىَ ٱلْأَمْرُ ۚ وَإِلَى ٱللَّهِ تُرْجَعُ ٱلْأُمُورُ ﴿٢١٠﴾
ពួកដែលដើរតាមមាគ៌ារបស់ស្ហៃតនដែលជាពួកដែលងាកចេញពីមាគ៌ាពិតទាំងនោះ ពួកគេមិនរង់ចាំអ្វីក្រៅពីការមកដល់របស់អល់ឡោះនៅថ្ងៃបរលោក ជាការ មកដល់ដែលសាកសមទៅនឹងភាពខ្ពង់ខ្ពស់និងភាពបរិសុទ្ធរបស់ទ្រង់ ក្នុងម្លប់នៃពពកដើម្បីកាត់សេចក្តីរវាងពួកគេនោះឡើយ ហើយពួកគេក៏មិនរង់ចាំអ្វីក្រៅពីការ មកដល់របស់បណ្តាម៉ាឡាអ៊ីកាត់ដែលបានហ៊ុមព័ទ្ធជុំវិញពួកគេគ្រប់ទិសទីនោះដែរ។ ហើយនៅពេលនោះ ការកាត់សេចក្តីរបស់អល់ឡោះចំពោះពួកគេត្រូវបាន សម្រេចសព្វគ្រប់។ ហើយគ្រប់កិច្ចការទាំងឡាយរបស់ម៉ា ខ្លូក(អ្វីទាំងអស់ដែលអល់ឡោះបានបង្កើត)គឺត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
سَلْ بَنِىٓ إِسْرَٰٓءِيلَ كَمْ ءَاتَيْنَـٰهُم مِّنْ ءَايَةٍۭ بَيِّنَةٍۢ ۗ وَمَن يُبَدِّلْ نِعْمَةَ ٱللَّهِ مِنۢ بَعْدِ مَا جَآءَتْهُ فَإِنَّ ٱللَّهَ شَدِيدُ ٱلْعِقَابِ ﴿٢١١﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)សួរទៅកាន់អម្បូរអ៊ីស្រាអែល ជាការសួរបែបស្តីបន្ទោ សចំពោះពួកគេថាៈ តើមានវាក្យខណ្ឌ ដ៏ច្បាស់លាស់ប៉ុន្មា នហើយដែលអល់ឡោះ ជាម្ចាស់បានបញ្ជាក់ប្រាប់ពួកអ្នកដែលជាភស្តុតាងបញ្ជាក់ពីសច្ចភាពពិតរបស់បណ្តា អ្នកនាំសារ តែពួកអ្នកនៅតែមិនជឿ ព្រមទាំងបានងាកបែរចេញពីភស្តុតាង ទាំងនោះ? ហើយជនណាហើយដែលផ្លាស់ប្តូរឧបការគុណរបស់អល់ឡោះជាមួយនឹងការប្រឆាំងនិងការបដិសេធបន្ទាប់ពីគេបានយល់ដឹង និងឃើញជាក់ច្បាស់ ហើយនោះពិតណាស់ អល់ឡោះជាម្ចា ស់គឺជាអ្នកដាក់ទណ្ឌ កម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកប្រឆាំងដែលបដិសេធ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
زُيِّنَ لِلَّذِينَ كَفَرُوا۟ ٱلْحَيَوٰةُ ٱلدُّنْيَا وَيَسْخَرُونَ مِنَ ٱلَّذِينَ ءَامَنُوا۟ ۘ وَٱلَّذِينَ ٱتَّقَوْا۟ فَوْقَهُمْ يَوْمَ ٱلْقِيَـٰمَةِ ۗ وَٱللَّهُ يَرْزُقُ مَن يَشَآءُ بِغَيْرِ حِسَابٍۢ ﴿٢١٢﴾
គេបានលម្អជីវិតរស់នៅលើលោកិយនិងអ្វីៗដែលមាននៅលើលោកិយនេះនៃការសប្បាយរីករាយដែលនឹងត្រូវបាត់បង់នោះសម្រាប់ពួកគ្មា នជំនឿចំពោះអល់ឡោះ ហើយពួកគេតែងតែសើចចំអកឲ្យបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក។ហើយបណ្តា អ្នកដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជា របស់ទ្រង់ និងបានបោះបង់ចោលប្រការដែលទ្រង់បានហាមឃាត់នោះ គឺពួកគេខ្ពង់ខ្ពស់ជាងពួកដែលគ្មានជំនឿទាំងនោះនៅថ្ងៃបរលោក ដោយអល់ឡោះនឹង បញ្ចូលពួកគេទៅក្នុងឋានសួគ៌អាត់និន។ហើយអល់ឡោះនឹងប្រទាន(លាភសក្កា រៈ)ឱ្យបុគ្គលណាដែលទ្រង់មានចេតនាក្នុងចំណោមម៉ា ខ្លូករបស់ទ្រង់ ដោយមិនអាច គណនាអស់ឡើយ។
كَانَ ٱلنَّاسُ أُمَّةًۭ وَٰحِدَةًۭ فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ ٱلْكِتَـٰبَ بِٱلْحَقِّ لِيَحْكُمَ بَيْنَ ٱلنَّاسِ فِيمَا ٱخْتَلَفُوا۟ فِيهِ ۚ وَمَا ٱخْتَلَفَ فِيهِ إِلَّا ٱلَّذِينَ أُوتُوهُ مِنۢ بَعْدِ مَا جَآءَتْهُمُ ٱلْبَيِّنَـٰتُ بَغْيًۢا بَيْنَهُمْ ۖ فَهَدَى ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ لِمَا ٱخْتَلَفُوا۟ فِيهِ مِنَ ٱلْحَقِّ بِإِذْنِهِۦ ۗ وَٱللَّهُ يَهْدِى مَن يَشَآءُ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍ ﴿٢١٣﴾
ه មនុស្សលោកធ្លា ប់ជាប្រជាជាតិតែមួយ ដោយឯកភាពគ្នា លើការចង្អុលបង្ហា ញ និងស្ថិតនៅលើសាសនាឪពុករបស់ពួកគេ គឺព្យាការីអាហ្ទាំ(សាសនាឥស្លាម)។ លុះ ដល់ពួកគេត្រូវបានស្ហៃតនធ្វើឱ្យពួកគេវង្វេង ពេលនោះពួកគេក៏មានការខ្វែងគំនិតគ្នារវាងអ្នកដែលមានជំនឿនិងអ្នកគ្មានជំនឿ។ ដោយហេតុនេះហើយ ទើបអល់ឡោះជាម្ចាស់ទ្រង់បានចាត់បញ្ជូននូវអ្នកនាំសារជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយដល់បណ្តា អ្នកមានដែលជំនឿនិងបានគោរពប្រតិបត្តិតាមទ្រង់ នូវអ្វីដែលទ្រង់បានត្រៀមទុកសម្រាប់ពួកគេអំពីក្តីមេត្តា ករុណារបស់ទ្រង់ និងជាអ្នកដាស់តឿនព្រមានដល់ពួកដែលគ្មា នជំនឿនូវអ្វីដែលអល់ឡោះបានត្រៀមទុក សម្រាប់ពួកគេអំពីទណ្ឌ កម្មដ៏ខ្លាំងក្លា របស់ទ្រង់។ ហើយទ្រង់បានបញ្ចុះមកជាមួយបណ្តា អ្នកនាំសារទាំងនោះនូវបណ្តា គម្ពីរដែលមានបញ្ជា ក់រឿងរ៉ាវពិតដែលគ្មា ន ការមន្ទិលសង្ស័យអ្វីឡើយ ដើម្បីឱ្យពួកគេវិនិច្ឆ័យរវាងមនុស្សលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នា ចំពោះវា។ ហើយគ្មា នអ្នកដែលខ្វែងគំនិតគ្នា ចំពោះគម្ពីរ ដែលអល់ឡោះទ្រង់បានបញ្ចុះវា(ទៅកាន់ពួកគេ) ពោលគឺគម្ពីរតាវរ៉តនោះឡើយ លើកលែងតែអ្នកដែលគេបានផ្តល់ចំណេះដឹងនៃគម្ពីរតាវរ៉តឱ្យពួកគេក្នុងចំណោម ពួកយូដាប៉ុណ្ណោះ បន្ទា ប់ពីភស្តុតាងជាច្រើនរបស់អល់ឡោះបានមកដល់ពួកគេដែលបញ្ជា ក់ថាគម្ពីរនោះគឺមកពីអល់ឡោះយ៉ា ងពិតប្រាកដ ដោយមិនឱ្យពួកគេមាន ការខ្វែងគំនិតគ្នានៅក្នុងវាឡើយ ដោយសារតែការបំពាន(ដែលកើតចេញ)អំពីពួកគេ។ ពិតណាស់ អល់ឡោះជាម្ចាស់នឹងប្រទានការចង្អុលបង្ហាញដល់បណ្តា អ្នក មានជំនឿដើម្បីឱ្យគេយល់ដឹងពីការចង្អុលបង្ហា ញនិងភាពវង្វេងដោយការអនុញ្ញា ត និងចេតនារបស់ទ្រង់។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ចង្អុលបង្ហា ញជនណា ដែលទ្រង់មានចេតនាទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវដែលគ្មា នភាពវៀចវេរនៅក្នុងវាឡើយនោះគឺមាគ៌ា នៃសេចក្តីជំនឿ។
أَمْ حَسِبْتُمْ أَن تَدْخُلُوا۟ ٱلْجَنَّةَ وَلَمَّا يَأْتِكُم مَّثَلُ ٱلَّذِينَ خَلَوْا۟ مِن قَبْلِكُم ۖ مَّسَّتْهُمُ ٱلْبَأْسَآءُ وَٱلضَّرَّآءُ وَزُلْزِلُوا۟ حَتَّىٰ يَقُولَ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ مَتَىٰ نَصْرُ ٱللَّهِ ۗ أَلَآ إِنَّ نَصْرَ ٱللَّهِ قَرِيبٌۭ ﴿٢١٤﴾
ى ឬមួយពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)គិតស្មានថា ពួកអ្នកអាចចូលឋានសួគ៌បានដោយគ្មានការសាកល្បងណាមួយប៉ះទង្គិចពួកអ្នក ដូចការសាកល្បងរបស់ មនុស្សជំនាន់មុនពួកអ្នកទេឬយ៉ាងណា ខណៈដែលពួកគេ(អ្នកមានជំនឿជំនាន់មុន)បានជួបប្រទះគ្រោះទុរភិក្ស ជំងឺ និងការភ័យខ្លាចញាប់ញ័រ រហូតដល់ការ សាកល្បងបានធ្លាក់ទៅលើពួកគេធ្វើពួកគេប្រញាប់ប្រញាល់សុំជំនួយពីអល់ឡោះ។ ពេលនោះអ្នកនាំសារនិងបណ្តា អ្នកមានជំនឿដែលនៅជាមួយគាត់បាន និយាយថាៈ តើពេលណាទៅទើបជំនួយរបស់អល់ឡោះនឹងមកដល់នោះ? តើពុំមែនទេឬដែលជំនួយរបស់អល់ឡោះនៅជិតបង្កើយនឹងបណ្តាអ្នកមានជំនឿ និង បណ្តា អ្នកដែលប្រគល់ក្តីទុកចិត្តចំពោះទ្រង់នោះ?
يَسْـَٔلُونَكَ مَاذَا يُنفِقُونَ ۖ قُلْ مَآ أَنفَقْتُم مِّنْ خَيْرٍۢ فَلِلْوَٰلِدَيْنِ وَٱلْأَقْرَبِينَ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينِ وَٱبْنِ ٱلسَّبِيلِ ۗ وَمَا تَفْعَلُوا۟ مِنْ خَيْرٍۢ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌۭ ﴿٢١٥﴾
មិត្តភក្តិរបស់អ្នក(ឱព្យាការីមូហាំម៉ាត់)នឹងសួរអ្នកថាៈ តើទ្រព្យសម្បត្តិដ៏សម្បូរបែបរបស់ពួកគេអ្វីខ្លះដែលត្រូវបរិច្ចាគ ហើយតើពួកគេត្រូវបរិច្ចាគទៅលើអ្វី? ចូរអ្នក ឆ្លើយតបចំពោះពួកគេវិញចុះថាៈ អ្វីដែលពួកអ្នកបានបរិច្ចា គក្នុងផ្លូវល្អ(ដែលជារបស់ស្អាតស្អំដែលគេអនុញ្ញា ត)នោះ គឺត្រូវផ្តល់ជូនទៅឪពុកម្តា យ និងញាតិ សណ្តា នស្របតាមតម្រូវការរបស់ពួកគេ និងបណ្តា អ្នកដែលមានតម្រូវការផ្សេងទៀតក្នុងចំណោមក្មេងកំព្រា អ្នកក្រីក្រដែលគ្មានទ្រព្យសម្បត្តិ និងអ្នកដំណើរដាច់ ស្បៀង។ ហើយអ្វីដែលពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)បានសាងអំពីប្រការល្អនោះ ទោះបីតិចក្តីច្រើនក្តី ពិតណាស់អល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតចំពោះវា។ គ្មា ន អ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ر
كُتِبَ عَلَيْكُمُ ٱلْقِتَالُ وَهُوَ كُرْهٌۭ لَّكُمْ ۖ وَعَسَىٰٓ أَن تَكْرَهُوا۟ شَيْـًۭٔا وَهُوَ خَيْرٌۭ لَّكُمْ ۖ وَعَسَىٰٓ أَن تُحِبُّوا۟ شَيْـًۭٔا وَهُوَ شَرٌّۭ لَّكُمْ ۗ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ ﴿٢١٦﴾
គេបានដាក់កាតព្វកិច្ចលើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ឲ្យធ្វើសង្គ្រាមប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ ដោយតាមធម្មតា វាជាប្រការដែលមិនត្រូវបានគេពេញចិត្តនោះ ទេ ដោយសារតែវាត្រូវពលីទាំងទ្រព្យសម្បត្តិទាំងជីវិតនោះ។ តែជួនកាលអ្វីៗដែលពួកអ្នកមិនពេញចិត្តនោះ ជាក់ស្តែងវាជាប្រការល្អនិងផ្តល់ផលប្រយោជន៍ដល់ ពួកអ្នកទៅវិញទេ ដូចជាការធ្វើសង្គ្រា មក្នុងមាគ៌ា អល់ឡោះជាដើម ដែលផលបុណ្យដ៏ធំធេង(ដែលទទួលបាន)នោះគឺ ការទទួលជ័យជម្នះទៅលើពួកសត្រូវនិងលើក តម្កើងពាក្យបន្ទូលរបស់អល់ឡោះឲ្យខ្ពស់ឡើង។ ហើយជួនកាលទៀត អ្វីៗដែលពួកអ្នកពេញចិត្តនោះ វាអាចជាប្រការអាក្រក់និងជាភាពអន្តរាយសម្រាប់ពួកអ្នក ទៅវិញ ដូចជាការគេចវេសមិនចូលរួមប្រយុទ្ធក្នុងសង្គ្រា មជាដើម ពីព្រោះទង្វើនោះ គឺជាអំពើក្បត់ និងធ្វើឲ្យសត្រូវអាចត្រួតត្រាលើបាន។ ហើយអល់ឡោះមហាដឹង រឿងគ្រប់យ៉ា ងទាំងអស់ ទាំងប្រការល្អនិងប្រការអាក្រក់ ខណៈដែលពួកអ្នកមិនដឹងរឿងទាំងនោះសោះឡើយ។ ដូចនេះ ចូរពួកអ្នកទទួលយកនូវបទបញ្ជា របស់ទ្រង់ ដោយសារតែវា គឺ(សុទ្ធតែ)ជារឿងល្អសម្រាប់ពួកអ្នក។
يَسْـَٔلُونَكَ عَنِ ٱلشَّهْرِ ٱلْحَرَامِ قِتَالٍۢ فِيهِ ۖ قُلْ قِتَالٌۭ فِيهِ كَبِيرٌۭ ۖ وَصَدٌّ عَن سَبِيلِ ٱللَّهِ وَكُفْرٌۢ بِهِۦ وَٱلْمَسْجِدِ ٱلْحَرَامِ وَإِخْرَاجُ أَهْلِهِۦ مِنْهُ أَكْبَرُ عِندَ ٱللَّهِ ۚ وَٱلْفِتْنَةُ أَكْبَرُ مِنَ ٱلْقَتْلِ ۗ وَلَا يَزَالُونَ يُقَـٰتِلُونَكُمْ حَتَّىٰ يَرُدُّوكُمْ عَن دِينِكُمْ إِنِ ٱسْتَطَـٰعُوا۟ ۚ وَمَن يَرْتَدِدْ مِنكُمْ عَن دِينِهِۦ فَيَمُتْ وَهُوَ كَافِرٌۭ فَأُو۟لَـٰٓئِكَ حَبِطَتْ أَعْمَـٰلُهُمْ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۖ وَأُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٢١٧﴾
ى មនុស្សលោកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីច្បាប់ស្តីនៃការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមដែលមានដូចជា ខែហ្ស៊ុលកៀកហ្ទះ ហ្ស៊ុលហិជ្ជះ មូហើរ៉ម និងខែរ៉ហ្ជប់។ ចូរអ្នកឆ្លើយទៅពួកគេវិញចុះថាៈ ការធ្វើសង្គ្រា មនៅក្នុងបណ្តា ខែទាំងនេះ គឺជារឿងធំធេងបំផុតចំពោះអល់ឡោះ និងត្រូវបានបដិសេធ។ ក៏ដូចគ្នា ដែរ អ្វីដែលពួកមុស្ហរីគីនបានធ្វើដោយបានរារាំងមនុស្សលោកពីមាគ៌ាអល់ឡោះនោះ ក៏ជារឿងអាក្រក់ដែរ។ ហើយការហាមឃាត់បណ្តាអ្នកមានជំនឿពី ម៉ាស្ជិតអាល់ហារ៉ម និងការបណ្តេញបណ្តា អ្នកដែលរស់នៅតំបន់ម៉ាស្ជិតអាល់ហារ៉ម(ដោយបង្ខំ)ឱ្យពួកគេចាកចេញពីទីនោះ ទង្វើនេះ គឺជារឿងធំធេងបំផុត ចំពោះអល់ឡោះជាងការធ្វើសង្គ្រាមនៅក្នុងបណ្តា ខែបម្រាមទៅទៀត។ ហើយការធ្វើស្ហ៊ីរិកដែលពួកគេកំពុងប្រព្រឹត្តនោះ គឺជារឿងធំធេងជាងការកាប់សម្លាប់ ទៅទៀត។ ហើយពួកមុស្ហរីគីន ពួកគេនៅតែបន្តបំពានលើពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ដោយការធ្វើសង្គ្រាមប្រយុទ្ធនឹងពួកអ្នក រហូតដល់ពួកគេអាចបង្វែរពួក អ្នកឲ្យចេញពីសាសនាដ៏ពិតរបស់ពួកអ្នកទៅកាន់សាសនាមិនពិតរបស់ពួកគេ បើសិនជាពួកគេមានលទ្ធភាពធ្វើដូច្នោះ។ ហើយជនណាមួយក្នុងចំណោមពួកអ្នក ដែលគេបានចេញពីសាសនារបស់គេ(សាសនាឥស្លាម)វិញ ហើយគេបានស្លាប់ទាំងដែលគេគ្មានជំនឿនឹងអល់ឡោះនោះ ពិតណាស់ អំពើល្អរបស់គេត្រូវបាន រលាយសាបសូន្យទាំងអស់ ហើយកន្លែងដែលគេត្រូវវិលត្រលប់ទៅកាន់នៅថ្ងៃបរលោកនោះ គឺការចូលឋាននរកដោយត្រូវស្ថិតនៅក្នុងនោះជាអមតៈ។
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَٱلَّذِينَ هَاجَرُوا۟ وَجَـٰهَدُوا۟ فِى سَبِيلِ ٱللَّهِ أُو۟لَـٰٓئِكَ يَرْجُونَ رَحْمَتَ ٱللَّهِ ۚ وَٱللَّهُ غَفُورٌۭ رَّحِيمٌۭ ﴿٢١٨﴾
ជាការពិតណាស់ បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងបណ្តា អ្នកដែលបានបោះបង់ចោលមាតុភូមិរបស់ពួកគេដោយធ្វើចំណាក ស្រុកទៅកាន់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានតស៊ូប្រយុទ្ធ(ក្នុងមាគ៌ា អល់ឡោះ)ដើម្បីលើកតម្កើងពាក្យបន្ទូលរបស់អល់ឡោះឲ្យខ្ពង់ខ្ពស់នោះ អ្នកទាំងនោះហើយដែលមានសង្ឃឹមថានឹងបានស្ថិតនៅក្នុងក្តីមេត្តា ករុណា និងការអភ័យទោសពីអល់ឡោះជាម្ចា ស់នោះ។ ហើយអល់ឡោះជាម្ចា ស់មហាអភ័យ ទោសបំផុតនូវរាល់បាបកម្មទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ។
۞ يَسْـَٔلُونَكَ عَنِ ٱلْخَمْرِ وَٱلْمَيْسِرِ ۖ قُلْ فِيهِمَآ إِثْمٌۭ كَبِيرٌۭ وَمَنَـٰفِعُ لِلنَّاسِ وَإِثْمُهُمَآ أَكْبَرُ مِن نَّفْعِهِمَا ۗ وَيَسْـَٔلُونَكَ مَاذَا يُنفِقُونَ قُلِ ٱلْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلْـَٔايَـٰتِ لَعَلَّكُمْ تَتَفَكَّرُونَ ﴿٢١٩﴾
បណ្តា មិត្តភក្តិរបស់អ្នកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ា ត់)អំពីស្រា(គឺសំដៅរាល់ប្រការទាំងឡាយដែលគ្របដណ្ត ប់លើប្រាជ្ញា ស្មារតី និងធ្វើឱ្យប្រាជ្ញា ស្មារតីបាត់បង់) ដោយពួកគេសួរអ្នកអំពីច្បាប់នៃការផឹក ការលក់ និងការទិញស្រា? ហើយពួកគេក៏នឹងសួរអ្នកផងដែរអំពីការលេងល្បែងស៊ីសង (វាគឺជាការយកទ្រព្យសម្បត្តិតាម វិធីប្រកួតប្រជែងគ្នា ដែលក្នុងនោះមានការដាក់ប្រាក់ភ្នាល់រវាងភាគីពីរនៅក្នុងការប្រកួតប្រជែងគ្នា)។ ចូរអ្នកឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ចំពោះស្រានិង ល្បែងស៊ីសង វាទាំងពីរនេះគឺផ្តល់គ្រោះថ្នាក់និងភាពវិនាសអន្តរាយយ៉ាងច្រើនទាំងចំពោះសាសនានិងចំពោះជីវិតលោកិយដូចជា ធ្វើឲ្យបាត់បង់ស្មារតី បាត់បង់ ទ្រព្យសម្បត្តិ ហើយធ្វើឱ្យធ្លាក់ចូលក្នុងភាពជាសត្រូវ និងការខឹងសម្បារគ្នា។ ហើយចំពោះប្រការទាំងពីរនេះ វាក៏មានផលប្រយោជន៍តិចតួចខ្លះដែរ ដូចជាទទួល បានផលចំណេញនៃទ្រព្យសម្បត្តិជាដើម ប៉ុន្តែផលប៉ះពាល់របស់វាទាំងពីរ ហើយនិងបាបកម្មដែលទទួលបានពីប្រការទាំងពីរនេះ بلغ គម្ពីរគួរអាន · តាហ្វសៀរ គឺមានច្រើនជាងផលប្រយោជន៍ដែលទទួលបាន។ ហើយអ្វីក៏ដោយដែលគ្រោះថ្នាក់របស់វាច្រើនជាងផលប្រយោជន៍របស់វាបែបនេះ ពិតណាស់ ចំពោះអ្នកដែល មានប្រាជ្ញា គួរតែចៀសវាងពីវា។ ហើយនេះជាការបញ្ជា ក់ពីអល់ឡោះ ដែលនៅក្នុងនោះ គឺជាសេចក្តីផ្តើមនៃការដាក់បម្រាមចំពោះស្រា។ ហើយបណ្តា មិត្តភក្តិរបស់ អ្នក ពួកគេនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)ទៀតអំពីបរិមាណនៃទ្រព្យសម្បត្តិរបស់ពួកគេដែលត្រូវធ្វើការបរិច្ចាគដោយស្ម័គ្រចិត្តនិងផ្លូវសប្បុរស? ចូរអ្នកឆ្លើយតប ទៅកាន់ពួកគេចុះថាៈ ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិទាំងឡាយណាដែលលើសពីតម្រូវការរបស់ពួកអ្នកចុះ។ (ពិតប្រាកដណាស់ នេះគឺជាបទបញ្ជាដំបូងគេ ដែលអល់ឡោះបានដាក់បញ្ញត្តិ។ ក្រោយមក អល់ឡោះបានដាក់បទបញ្ញត្តិបន្ទាប់ពីនោះឲ្យធ្វើការបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច(ពុំមែនជាការស្ម័គ្រចិត្តទៀត នោះទេ)ចំពោះទ្រព្យសម្បត្តិជាក់លាក់ និងក្នុងបរិមាណដែលត្រូវបានកំណត់ជាក់លាក់)។ ហើយដូចនឹងការបញ្ជាក់ដែលគ្មានភាពមន្ទិលសង្ស័យនៅក្នុងវានេះដែរ គឺអល់ឡោះជាម្ចា ស់បានបញ្ជា ក់ឲ្យពួកអ្នកបានដឹងពីបណ្តា ច្បាប់បញ្ញត្តិរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ ۗ وَيَسْـَٔلُونَكَ عَنِ ٱلْيَتَـٰمَىٰ ۖ قُلْ إِصْلَاحٌۭ لَّهُمْ خَيْرٌۭ ۖ وَإِن تُخَالِطُوهُمْ فَإِخْوَٰنُكُمْ ۚ وَٱللَّهُ يَعْلَمُ ٱلْمُفْسِدَ مِنَ ٱلْمُصْلِحِ ۚ وَلَوْ شَآءَ ٱللَّهُ لَأَعْنَتَكُمْ ۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌۭ ﴿٢٢٠﴾
ه ه ទ្រង់ដាក់បញ្ញត្តិបែបនោះ គឺដើម្បីឱ្យពួកអ្នកចេះពិចារណាចំពោះអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នកទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយបណ្តាមិត្តភក្តិ របស់អ្នក(ឱព្យាការីមូហាំម៉ាត់) ពួកគេនឹងសួរអ្នកអំពីតួនាទីរបស់ពួកគេក្នុងការគ្រប់គ្រងលើក្មេងកំព្រា ថាតើពួកគេត្រូវចំណាយយ៉ាងដូចម្តេចនៅក្នុងការប្រាស្រ័យ ទាក់ទងជាមួយនឹងក្មេងកំព្រា? ហើយតើពួកគេអាចយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកបញ្ចូលជាមួយនឹងទ្រព្យសម្បត្តិរបស់ខ្លួន(អ្នកគ្រប់គ្រងក្មេងកំព្រា)ទៅលើ ការចំណាយចំពោះចំណី អាហារ និងការស្នាក់នៅឬ?ចូរអ្នកឆ្លើយតបទៅពួកគេវិញចុះថាៈ គេផ្តល់កិត្តិយសឱ្យពួកអ្នកដោយការថែរក្សាទ្រព្យសម្បត្តិរបស់ក្មេងកំព្រា ដោយមិនមានការប្តូរ ឬការលាយបញ្ចូលគ្នាក្នុងទ្រព្យសម្បត្តិនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកចំពោះអល់ឡោះ និងទទួលបានផលបុណ្យយ៉ាងធំធេង ហើយវាក៏ជាការប្រសើរសម្រាប់ក្មេងកំព្រាផងដែរចំពោះទ្រព្យសម្បត្តិរបស់ពួកគេ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានថែរក្សា។ តែប្រសិនបើពួកអ្នកយក ទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមករួមបញ្ចូលជាមួយទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការស្នាក់នៅ និងអ្វីផ្សេងទៀតនោះ ក៏គ្មានបញ្ហាអ្វីដែរ ដោយសារពួកគេជាបងប្អូនរួមសាសនាជាមួយពួកអ្នក ហើយបងប្អូនគឺត្រូវចេះជួយគ្នាទៅវិញទៅមក និងមានទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកគ្រប់គ្រងក្មេងកំព្រាទាំងឡាយណាដែលបានយកទ្រព្យសម្បត្តិរបស់ក្មេងកំព្រាមកបញ្ចូលជាមួយទ្រព្យសម្បត្តិរបស់ខ្លួនក្នុង គោលបំណងដើម្បីបំផ្លាញ(កេងចំណេញ) និង(ដឹងបំផុតចំពោះ)អ្នកដែលមានបំណងការពារ។ ហើយប្រសិនបើអល់ឡោះមានចេតនាបង្កការលំបាកដល់ពួកអ្នក ក្នុងកិច្ចការក្មេងកំព្រានោះ ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកមានភាពលំបាកជាមិនខាន ក៏ប៉ុន្តែទ្រង់សម្រួលដល់ពួកអ្នកនៅក្នុងការប្រាស្រ័យទាក់ងជាមួយក្មេងកំព្រា ទាំងនោះ ដោយសារតែច្បាប់ឥស្លាមត្រូវបានស្ថាបនាឡើង(ឈរឡើង)នៅលើភាពងាយស្រួល។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែបំផុតដោយ គ្មា នអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិ តបំផុតក្នុងការបង្កើត ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
وَلَا تَنكِحُوا۟ ٱلْمُشْرِكَـٰتِ حَتَّىٰ يُؤْمِنَّ ۚ وَلَأَمَةٌۭ مُّؤْمِنَةٌ خَيْرٌۭ مِّن مُّشْرِكَةٍۢ وَلَوْ أَعْجَبَتْكُمْ ۗ وَلَا تُنكِحُوا۟ ٱلْمُشْرِكِينَ حَتَّىٰ يُؤْمِنُوا۟ ۚ وَلَعَبْدٌۭ مُّؤْمِنٌ خَيْرٌۭ مِّن مُّشْرِكٍۢ وَلَوْ أَعْجَبَكُمْ ۗ أُو۟لَـٰٓئِكَ يَدْعُونَ إِلَى ٱلنَّارِ ۖ وَٱللَّهُ يَدْعُوٓا۟ إِلَى ٱلْجَنَّةِ وَٱلْمَغْفِرَةِ بِإِذْنِهِۦ ۖ وَيُبَيِّنُ ءَايَـٰتِهِۦ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ ﴿٢٢١﴾
ه ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះឲ្យសោះ លុះ ត្រាតែពួកនាងមានជំនឿចំពោះអល់ឡោះតែមួយ ហើយពួកនាងបានចូលកាន់សាសនាឥស្លាមសិន។ ហើយពិតប្រាកដណាស់ ទាសី(ទាសករដែលជាស្ត្រី)ដែល មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ គឺប្រសើរជាងស្ត្រីដែលមានសិទ្ធិសេរីភាពដែលគោរពសក្ការៈរូបបដិមាទៅទៀត បើទោះបីជាសម្រស់និង ទ្រព្យសម្បត្តិរបស់ពួកនាងធ្វើឲ្យពួកអ្នកចាប់អារម្មណ៍ ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីឥស្លា មឲ្យទៅបុរសដែលធ្វើស្ហ៊ីរិក(ពហុទេព និយម)ឲ្យសោះ។ ហើយទាសា(ទាសករដែលជាបុរស)ដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ គឺប្រសើរជាងបុរសដែលមានសិទ្ធិសេរីភាព ដែលជាអ្នកធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាពួកគេធ្វើឲ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកដែលធ្វើស្ហ៊ីរិកទាំងនោះ(ទាំងបុរសទាំងនារី) ពួកគេអំពាវនាវ(អូសទាញពួក អ្នក)ដោយពាក្យសំដី និងទង្វើរបស់ពួកគេទៅរកអ្វីដែលនាំទៅកាន់ការចូលឋាននរកតែអល់ឡោះជាម្ចា ស់ទ្រង់អំពាវនាវ(ពួកអ្នក)ទៅកាន់ការសាងទង្វើកុសលដែល នាំទៅកាន់ការចូលឋានសួគ៌ និងទៅកាន់ការអភ័យទោសនូវរាល់កំហុសឆ្គងទាំងឡាយ ដោយការអនុញ្ញាតនិងការប្រោសប្រទានរបស់ទ្រង់។ ហើយទ្រង់បានបក ស្រាយនូវបណ្តា វាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកជាមេរៀនពីអ្វីដែលទ្រង់បានបង្ហាញដល់ពួកគេ ហើយពួកគេអនុវត្ត តាមវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَيَسْـَٔلُونَكَ عَنِ ٱلْمَحِيضِ ۖ قُلْ هُوَ أَذًۭى فَٱعْتَزِلُوا۟ ٱلنِّسَآءَ فِى ٱلْمَحِيضِ ۖ وَلَا تَقْرَبُوهُنَّ حَتَّىٰ يَطْهُرْنَ ۖ فَإِذَا تَطَهَّرْنَ فَأْتُوهُنَّ مِنْ حَيْثُ أَمَرَكُمُ ٱللَّهُ ۚ إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّٰبِينَ وَيُحِبُّ ٱلْمُتَطَهِّرِينَ ﴿٢٢٢﴾
ه ហើយបណ្តា មិត្តភក្តិរបស់អ្នក(ឱព្យាការីមូហាំម៉ា ត់) ពួកគេនឹងសួរអ្នកផងដែរអំពីឈាមរដូវ(វាជាឈាមធម្មជាតិដែលចេញពីស្បូនស្ត្រីក្នុងពេលវេលាជាក់លាក់)។ ចូរ អ្នកឆ្លើយតបទៅកាន់ពួកគេវិញចុះថាៈ ឈាមរដូវ គឺផ្តល់គ្រោះថ្នា ក់ទាំងចំពោះបុរសនិងចំពោះស្រ្តី។ ចូរពួកអ្នកជៀសវាងការរួមភេទជាមួយភរិយានៅពេលនាងមាន រដូវ ហើយកុំទៅក្បែរពួកនាងដោយការរួមភេទ រហូតទាល់តែពួកនាងបានជ្រះស្អាតពីឈាមរដូវ ហើយពួកនាងបានជម្រះសម្អាតអំពីវា(ឈាមរដូវ)ដោយការងូត ទឹកសិន។ ប្រសិនបើពួកនាងបានជ្រះស្អា តពីឈាមរដូវ ហើយពួកនាងបានជម្រះសម្អា តអំពីវា(ឈាមរដូវ)ដោយការងូតទឹកហើយនោះ គឺពួកអ្នកអាចរួមភេទជាមួយ ពួកនាងនៅត្រង់កន្លែងដែលគេបានអនុញ្ញាតដល់ពួកអ្នក(ពោលគឺតាមទ្វារមាស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តា អ្នកដែលតែងតែ សារភាពកំហុសពីអំពើល្មើស និងបណ្តា អ្នកដែលតែងតែជម្រះសម្អា តពីភាពកខ្វក់ទាំងឡាយ។
نِسَآؤُكُمْ حَرْثٌۭ لَّكُمْ فَأْتُوا۟ حَرْثَكُمْ أَنَّىٰ شِئْتُمْ ۖ وَقَدِّمُوا۟ لِأَنفُسِكُمْ ۚ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّكُم مُّلَـٰقُوهُ ۗ وَبَشِّرِ ٱلْمُؤْمِنِينَ ﴿٢٢٣﴾
ភរិយារបស់ពួកអ្នក គឺជាថ្នាលសម្រាប់ពួកអ្នកដែលពួកនាងផ្តល់កូនចៅដល់ពួកអ្នក ប្រៀបដូចជាដីដែលបញ្ចេញនូវផលានុផល(ដល់ពួកអ្នក)ដូចនោះដែរ។ ដូច នេះ ចូរពួកអ្នកមករកថ្នាលដំណាំ(ទ្វារមាស)តាមទិសណាមួយដែលពួកអ្នកចង់ និងតាមវិធីណាមួយដែលពួកអ្នកពេញចិត្តចុះ ប្រសិនបើ(ការរួមភេទនោះ)តាមទ្វារ មាស។ ហើយចូរពួកអ្នកសាងអំពើល្អសម្រាប់ខ្លួនឯង ហើយដែលក្នុងនោះ គឺការរួមភេទជាមួយភរិយារបស់ខ្លួនក្នុងគោលបំណងបញ្ជិតខ្លួនទៅកាន់អល់ឡោះជា ម្ចា ស់ និងសង្ឃឹមទទួលបានកូនចៅដែលកតញ្ញូ។ ហើយចូរពួកអ្នកគោរពកោតខ្លា ចអល់ឡោះជាម្ចា ស់ដោយការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ដែលក្នុងនោះ គឺអ្វីដែលគេបានដាក់បញ្ញត្តិចំពោះពួកអ្នកក្នុងបញ្ហាស្រ្តី។ ហើយពួកអ្នកត្រូវ ដឹងថា ជាការពិតណាស់ ពួកអ្នកនឹងជួបទ្រង់នៅថ្ងៃបរលោក ដោយពួកអ្នកនឹងឈរនៅចំពោះមុខទ្រង់ ហើយទ្រង់នឹងធ្វើការតបស្នងចំពោះទង្វើរបស់ពួកអ្នក(ដែល បានសាងនៅលើលោកិយ)។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ា ត់)ផ្តល់ដំណឹ ងរីករាយចំពោះពួកអ្នកមានជំនឿនូវដំណឺ ងដែលធ្វើឱ្យគេសប្បាយរីករាយនៅពេល បានជួបម្ចា ស់របស់ពួកគេដូចជាការសើយសុខដ៏អមតៈ(នៅក្នុងឋានសួគ៌) និងការសម្លឹងមើលទៅកាន់ព្រះភ័ក្រដ៏ប្រពៃរបស់អល់ឡោះជាម្ចា ស់ជាដើម។
وَلَا تَجْعَلُوا۟ ٱللَّهَ عُرْضَةًۭ لِّأَيْمَـٰنِكُمْ أَن تَبَرُّوا۟ وَتَتَّقُوا۟ وَتُصْلِحُوا۟ بَيْنَ ٱلنَّاسِ ۗ وَٱللَّهُ سَمِيعٌ عَلِيمٌۭ ﴿٢٢٤﴾
ចូរពួកអ្នកកុំយកការស្បថស្បែនឹងអល់ឡោះជាលេសដែលរារាំង(ពួកអ្នក)ពីការធ្វើអំពើល្អ ការគោរពកោតខ្លាច និងការផ្សះផ្សារវាងមនុស្សលោកឲ្យសោះ។ ផ្ទុយ ទៅវិញ ប្រសិនបើពួកអ្នកបានស្បថលើការបោះបង់អំពើល្អនោះ ចូរពួកអ្នកសាងអំពើល្អចុះ ហើយពួកអ្នកត្រូវជម្រុះសម្បថរបស់ពួកអ្នកវិញ(ដោយការពិន័យ)។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចាស់មហាបំផុតឮនូវពាក្យសម្តីរបស់ពួកអ្នក មហាដឹងបំផុតចំពោះទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នក វិញលើទង្វើដែលពួកអ្នកបានសាង។
لَّا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغْوِ فِىٓ أَيْمَـٰنِكُمْ وَلَـٰكِن يُؤَاخِذُكُم بِمَا كَسَبَتْ قُلُوبُكُمْ ۗ وَٱللَّهُ غَفُورٌ حَلِيمٌۭ ﴿٢٢٥﴾
អល់ឡោះជាម្ចាស់មិនយកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលអណ្តាតរបស់ពួកអ្នកគ្រលាស់ដោយអចេតនា ដូចជាពួកអ្នកពោលថា៖ “ទេ សូមស្បថ នឹងអល់ឡោះចុះ” ឬ “ពិតមែនហើយ សូមស្បថនឹងអល់ឡោះចុះ” នោះទេ។ ដូចនេះ គឺគ្មា នការពិន័យ(ជម្រុះសម្បថ) និងគ្មា នការដាក់ទោសពួកអ្នកក្នុងរឿងនេះទេ ប៉ុន្តែទ្រង់យកទោសពៃរ៍ពួកអ្នកលើអ្វីដែលអ្នកមានចេតនាអំពីពាក្យសម្បថនោះ។ ហើយអល់ឡោះជាម្ចា ស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយរបស់ ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាទន់ភ្លន់បំផុតដោយទ្រង់មិនប្រញាប់ប្រញាល់ដាក់ទោសពួកគេភ្លា មៗនោះទេ។
لِّلَّذِينَ يُؤْلُونَ مِن نِّسَآئِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍۢ ۖ فَإِن فَآءُو فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿٢٢٦﴾
ចំពោះអ្នកដែលស្បថលើការបោះបង់ការរួមភេទជាមួយនឹងភរិយារបស់ខ្លួននោះ គឺត្រូវរង់ចាំមិនឲ្យលើសរយៈពេលបួនខែ ដោយរាប់ពីពេលដែលគេបានស្បថ ដែលវាត្រូវបានគេស្គាល់ថា “អ៊ីឡាក”(គឺការស្បថថា នឹងមិនរួមភេទជាមួយភរិយារបស់ខ្លួនក្នុងរយៈពេលកំណត់ណាមួយ)។ ដូចនេះ ប្រសិនបើពួកគេត្រឡប់ទៅ រួមភេទជាមួយភរិយារបស់ពួកគេវិញក្រោយពីពួកគេបានស្បថថានឹងមិនរួមភេទ(ជាមួយភរិយារបស់ខ្លួន)ក្នុងរយៈពេលបួនខែឬតិចជាងនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតដល់ពួកគេចំពោះអ្វីដែលបានកើតឡើងអំពីពួកគេ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់បាន ដាក់ច្បាប់បញ្ញត្តិនៃការពិន័យ(ជម្រុះសម្បថ)ជាច្រកចេញដើម្បីចាកចេញពីសម្បថនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِنْ عَزَمُوا۟ ٱلطَّلَـٰقَ فَإِنَّ ٱللَّهَ سَمِيعٌ عَلِيمٌۭ ﴿٢٢٧﴾
ហើយប្រសិនបើពួកគេមានបំណងចង់លែងលះ(ភរិយា)ដោយបន្តលើការបោះបង់ការរួមភេទជាមួយភរិយារបស់ពួកគេ និងមិនវិលត្រលប់ទៅរកពួកនាងវិញទេ នោះ ពិតប្រាកដណាស់ អល់ឡោះមហាឮបំផុតចំពោះពាក្យសម្ដីរបស់ពួកគេ ដែលក្នុងនោះគឺពាក្យលែងលះរបស់ពួកគេ និងមហាជ្រាបដឹងបំផុតពីស្ថានភាពរបស់ ពួកគេ និងគោលបំណងរបស់ពួកគេ ហើយទ្រង់នឹងតបស្នងចំពោះពួកគេវិញទៅលើរឿងនោះ។
وَٱلْمُطَلَّقَـٰتُ يَتَرَبَّصْنَ بِأَنفُسِهِنَّ ثَلَـٰثَةَ قُرُوٓءٍۢ ۚ وَلَا يَحِلُّ لَهُنَّ أَن يَكْتُمْنَ مَا خَلَقَ ٱللَّهُ فِىٓ أَرْحَامِهِنَّ إِن كُنَّ يُؤْمِنَّ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ ۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِى ذَٰلِكَ إِنْ أَرَادُوٓا۟ إِصْلَـٰحًۭا ۚ وَلَهُنَّ مِثْلُ ٱلَّذِى عَلَيْهِنَّ بِٱلْمَعْرُوفِ ۚ وَلِلرِّجَالِ عَلَيْهِنَّ دَرَجَةٌۭ ۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ﴿٢٢٨﴾
ហើយស្ត្រីដែលត្រូវបានស្វាមីលែងលះនោះ ពួកនាងត្រូវរង់ចាំរហូតដល់ជ្រះស្អាតពីឈាមរដូវចំនួនបីដងសិន ដោយពួកនាងមិនត្រូវរៀបការក្នុងកំឡុងពេលនេះ នោះទេ។ ហើយគេមិនអនុញ្ញា តឲ្យពួកនាងលាក់បាំងនូវអ្វីដែលអល់ឡោះបានបង្កើតនៅក្នុងស្បូនរបស់ពួកនាងនៃការមានផ្ទៃពោះនោះឡើយ ប្រសិនបើពួកនាងជា អ្នកមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយស្វាមី(របស់ពួកនាង)ដែលបានលែងលះពួកនាងនោះ ពួកគេមានសិទ្ធិវិលត្រលប់មករួមរស់ ជាមួយនឹងពួកនាងវិញក្នុងពេលដែលពួកនាងស្ថិតក្នុងអំឡុងពេលរង់ចាំអ៊ិទហ្ទះ ប្រសិនបើពួកគេមានបំណងចង់វិលត្រឡប់មកជានានឹងគ្នាវិញ និងបាន បោះបង់ចោលនូវមូលហេតុដែលនាំឱ្យមានការលែងលះគ្នា ។ ហើយចំពោះភរិយាវិញ ពួកនាងក៏មានសិទ្ធិនិងកាតព្វកិច្ចចាំបាច់(ទៅលើស្វាមី)ដូចស្វាមីរបស់ពួក នាង(មានសិទ្ធិលើពួកនាង)ដែរ ដូចដែលមនុស្សដឹងឮ។ តែសម្រាប់ស្វាមី គឺមានឋានៈខ្ពស់ជាងភរិយាក្នុងការដឹកនាំ និងបញ្ហាលែងលះគ្នា។ ហើយអល់ឡោះជា ម្ចា ស់មហាខ្លាំងពូកែបំផុតដោយគ្មា នអ្វីមួយអាចយកឈ្នះទ្រង់បានឡើយហើយទ្រង់មហាគតិបណ្ឌិ តបំផុតក្នុងការដាក់ច្បាប់បញ្ញត្តិនិងការចាត់ចែងរបស់ទ្រង់។
ٱلطَّلَـٰقُ مَرَّتَانِ ۖ فَإِمْسَاكٌۢ بِمَعْرُوفٍ أَوْ تَسْرِيحٌۢ بِإِحْسَـٰنٍۢ ۗ وَلَا يَحِلُّ لَكُمْ أَن تَأْخُذُوا۟ مِمَّآ ءَاتَيْتُمُوهُنَّ شَيْـًٔا إِلَّآ أَن يَخَافَآ أَلَّا يُقِيمَا حُدُودَ ٱللَّهِ ۖ فَإِنْ خِفْتُمْ أَلَّا يُقِيمَا حُدُودَ ٱللَّهِ فَلَا جُنَاحَ عَلَيْهِمَا فِيمَا ٱفْتَدَتْ بِهِۦ ۗ تِلْكَ حُدُودُ ٱللَّهِ فَلَا تَعْتَدُوهَا ۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَأُو۟لَـٰٓئِكَ هُمُ ٱلظَّـٰلِمُونَ ﴿٢٢٩﴾
ការលែងលះដែលប្តីមានសិទ្ធិអាចវិលត្រលប់ទៅ(រួមរស់)នឹងប្រពន្ធវិញបាននោះ គឺមានចំនួនពីរដង ដោយគេលែងលះហើយវិលត្រលប់ទៅវិញ បន្ទាប់មក គេ លែងលះទៀតហើយវិលត្រលប់ទៅវិញ។ បន្ទា ប់មក ក្រោយពីការលែងលះចំនួនពីដងរួច ពួកគេទាំងពីរអាចរួមរស់ជាមួយគ្នា ដោយល្អប្រពៃ ឬគេអាចលែងលះគ្នា ជាលើកទីបី ជាមួយនឹងត្រូវធ្វើល្អចំពោះនាងនិងបំពេញនូវសិទ្ធិរបស់នាង។ ហើយគេមិនអនុញាតឱ្យពួកអ្នក(ឱស្វាមីទាំងឡាយ)យកខាន់ស្លាដែលពួកអ្នកបាន ប្រគល់ជូនភរិយារបស់ពួកអ្នកវិញនោះទេ លើកលែងតែក្នុងករណី ដែលស្ត្រីជាភរិយាមិនពេញចិត្តស្វាមីរបស់ខ្លួន ដោយសារតែ(នាងមិនពេញចិត្ត)ចរិយាសម្បត្តិ ឬ រូបសម្បត្តិ(របស់ស្វា មី)ប៉ុណ្ណោះ ហើយដោយសារតែមានករណី មិនពេញចិត្តបែបនេះ ប្តីប្រពន្ធទាំងពីរគិតថា គេទាំងពីរ(បារម្ភខ្លា ច)មិនអាចបំពេញនូវសិទ្ធិទាំងឡាយ ដែលជាកាតព្វកិច្ចលើពួកគេទាំងពីរ(ចំពោះគ្នាទៅវិញទៅមក)។ ដូចនេះ(ក្នុងករណី នេះ) ចូរឲ្យពួកគេទាំងពីរបង្ហាញរឿងរបស់គេទាំងពីរប្រាប់ដល់អ្នកដែលជាប់ សាច់ញាតិឬអ្នកដទៃទៀត។ ហើយប្រសិនបើអាណាព្យាបាល(របស់គេទាំងពីរ)បារម្ភខ្លាចគេទាំងពីរមិនអាចបំពេញនូវកាតព្វកិច្ចជាប្តីប្រពន្ធបានទេនោះ គឺគ្មាន ទោសពៃរ៍អ្វីឡើយទៅលើពួកគេទាំងពីរ ដោយភរិយាអាចដកខ្លួននាងចេញ(ពីចំណងអាពាហ៍ពិពាហ៍) ដោយប្រគល់ខាន់ស្លាទៅឲ្យស្វាមីរបស់នាងវិញ ជាថ្នូរនឹង ការ(សុំ)លែងលះរបស់នាង។ បណ្តាច្បាប់បញ្ញត្តិទាំងនេះ គឺជាការញែកដាច់ស្រឡះរវាងប្រការដែលត្រូវបានអនុញ្ញាត(ប្រការហាឡាល់) និងប្រការដែលមិនត្រូវ បានអនុញ្ញាត(ប្រការហារ៉ាំ)។ ដូចនេះ ចូរពួកអ្នកកុំបំពានចំពោះវាឱ្យសោះ។ ហើយបុគ្គលណាដែលបានបំពានលើព្រំដែន(ច្បាប់)របស់អល់ឡោះ រវាងប្រការដែល ត្រូវបានអនុញ្ញា ត និងប្រការដែលមិនត្រូវបានអនុញ្ញា តនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលប្រព្រឹត្តអំពើអយុត្តិធម៌(បំពាន)លើខ្លួនឯង ដោយ ការបណ្តោ យខ្លួនឲ្យធ្លា ក់ទៅក្នុងភាពអន្តរាយនិងធ្វើឲ្យខ្លួនទទួលនូវការក្រោធខឹងនិងទណ្ឌ កម្មពីអល់ឡោះ។
فَإِن طَلَّقَهَا فَلَا تَحِلُّ لَهُۥ مِنۢ بَعْدُ حَتَّىٰ تَنكِحَ زَوْجًا غَيْرَهُۥ ۗ فَإِن طَلَّقَهَا فَلَا جُنَاحَ عَلَيْهِمَآ أَن يَتَرَاجَعَآ إِن ظَنَّآ أَن يُقِيمَا حُدُودَ ٱللَّهِ ۗ وَتِلْكَ حُدُودُ ٱللَّهِ يُبَيِّنُهَا لِقَوْمٍۢ يَعْلَمُونَ ﴿٢٣٠﴾
ហើយប្រសិនបើស្វាមីរបស់នាងបានលែងលះនាងជាលើកទីបីហើយនោះ គឺគេមិនអនុញ្ញាតឲ្យរៀបការជាមួយនាងទៀតនោះទេ លុះត្រាតែនាងបានរៀបការ ជាមួយបុរសផ្សេងសិន ជាការរៀបការដែលត្រឹមត្រូវតាមច្បាប់ដោយមានចិត្តចង់រៀបការពិតមែន ពុំមែនគ្រាន់តែយកធ្វើជាគោលដើម្បីធ្វើជាដំណោះស្រាយ(រៀប ការបែបឧបកិច្ច)នោះទេ ហើយនិងបានរួមភេទជាមួយគ្នានៅក្នុងការរៀបការនោះទៀត។ ហើយប្រសិនបើប្តីទីពីរ(ប្តីក្រោយ)របស់នាងបានលែងលះនាងឬបាន បាត់បង់ជីវិតនោះ គឺគ្មា នទោសពៃរ៍អ្វីឡើយចំពោះប្រពន្ធនិងប្តីដើមក្នុងការវិលត្រលប់មករួមរស់នឹងគ្នា វិញ ដោយត្រូវរៀបការនិងផ្តល់ខាន់ស្លាសារជាថ្មី ប្រសិនបើគ بلغ គម្ពីរគួរអាន · តាហ្វសៀរ េទាំងពីរគិតថា ពួកគេទាំងពីរអាចអនុវត្តច្បាប់បញ្ញត្តិដែលបានកំណត់លើគេទាំងពីរបាននោះ។ហើយបណ្តា ច្បាប់បញ្ញត្តិទាំងនោះ អល់ឡោះជាម្ចា ស់បានបកស្រាយ បញ្ជា ក់វាដល់មនុស្សលោកដែលដឹងអំពីច្បាប់បញ្ញត្តិនិងព្រំដែនរបស់ទ្រង់ ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីច្បាប់នោះ។
وَإِذَا طَلَّقْتُمُ ٱلنِّسَآءَ فَبَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ سَرِّحُوهُنَّ بِمَعْرُوفٍۢ ۚ وَلَا تُمْسِكُوهُنَّ ضِرَارًۭا لِّتَعْتَدُوا۟ ۚ وَمَن يَفْعَلْ ذَٰلِكَ فَقَدْ ظَلَمَ نَفْسَهُۥ ۚ وَلَا تَتَّخِذُوٓا۟ ءَايَـٰتِ ٱللَّهِ هُزُوًۭا ۚ وَٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ وَمَآ أَنزَلَ عَلَيْكُم مِّنَ ٱلْكِتَـٰبِ وَٱلْحِكْمَةِ يَعِظُكُم بِهِۦ ۚ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿٢٣١﴾
ه ه ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក ហើយពួកនាងជិតផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់ពួកនាងហើយនោះ គឺពួកអ្នក អាចវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញ ឬទុកបណ្តោយពួកនាង(ឲ្យផុតអ៊ិទហ្ទះ)ដោយសមរម្យ ដោយមិនវិលត្រលប់មករកពួកនាងវិញ រហូតផុត កំណត់អ៊ិទហ្ទះរបស់ពួកនាង។ ហើយពួកអ្នកមិនត្រូវវិលត្រលប់ទៅរួមរស់ជាមួយភរិយារបស់ពួកអ្នកវិញក្នុងគោលបំណង(អាក្រក់)ដើម្បីបំពានលើពួកនាងឬបង្ក គ្រោះថ្នា ក់ដល់ពួកនាងដូចជាពួកសម័យអវិជ្ជា បានធ្វើនោះឡើយ។ជនណាដែលធ្វើបែបនេះក្នុងគោលបំណងបង្កគ្រោះថ្នា ក់ដល់ពួកនាងជាការពិតណាស់ គេបាន បំពានលើខ្លួនឯងដោយការប្រព្រឹត្តទង្វើដែលនាំឲ្យទទួលបាបកម្ម និងទណ្ឌ កម្មហើយ។ហើយចូរពួកអ្នកកុំយកវាក្យខណ្ឌ របស់អល់ឡោះធ្វើជាកន្លែងចំអកឡកឡឺយ តាមរយៈការលេងសើចនឹងវាឲ្យសោះ។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានមកឱ្យពួកអ្នក ហើយឧបការគុណ ដែលធំធេងជាងគេនោះ គឺអ្វីដែលគេបានបញ្ចុះមកឱ្យពួកអ្នកអំពីគម្ពីរគួរអាននិងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)។ ទ្រង់បានរំលឹកពួកអ្នកតាមរយៈវាទាំងពីរ នេះដើម្បីជាការជម្រុញ(លើការសាងអំពើល្អ) និងការព្រមាន(ពីទណ្ឌកម្ម)ដល់ពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដោយការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយពួកអ្នកត្រូវដឹងថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវ រាល់អ្វីៗទាំងអស់។ ដូចនេះ គ្មា នអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញទៅតាមទង្វើដែលពួកអ្នកបានសាង។
وَإِذَا طَلَّقْتُمُ ٱلنِّسَآءَ فَبَلَغْنَ أَجَلَهُنَّ فَلَا تَعْضُلُوهُنَّ أَن يَنكِحْنَ أَزْوَٰجَهُنَّ إِذَا تَرَٰضَوْا۟ بَيْنَهُم بِٱلْمَعْرُوفِ ۗ ذَٰلِكَ يُوعَظُ بِهِۦ مَن كَانَ مِنكُمْ يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ ۗ ذَٰلِكُمْ أَزْكَىٰ لَكُمْ وَأَطْهَرُ ۗ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ ﴿٢٣٢﴾
ه ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នកតិចជាងបីដង ហើយបានផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់នាងហើយនោះ ចូរពួកអ្នក(ឱ អាណាព្យាបាលទាំងឡាយ)កុំរារាំងពួកនាងមិនឲ្យវិលត្រលប់ទៅរួមរស់ជាមួយប្តីរបស់ពួកនាងដោយការរៀបការសារជាថ្មីនៅពេលពួកនាងចង់ធ្វើដូច្នោះ ហើយពួក នាងពេញចិត្តនឹងរួមរស់ជាមួយស្វាមីរបស់ពួកនាងវិញនោះឲ្យសោះ។ ច្បាប់ដែលហាមឃាត់មិនឱ្យរារាំងពួកនាង(ក្នុងការវិលត្រឡប់ទៅរកស្វាមីវិញ)នោះ គឺជាការ ដាស់រំលឹកដល់អ្នកដែលមានជំនឿនឹងអល់ឡោះនិងថ្ងៃបរលោក។ នោះគឺជាប្រការដែលល្អប្រសើរបំផុតសម្រាប់ពួកអ្នក និងជាការសម្អាតកិត្តិយសនិងទង្វើរបស់ ពួកអ្នកពីប្រការកខ្វក់បានយ៉ាងល្អបំផុត។ ហើយអល់ឡោះជាម្ចាស់ទ្រង់ជ្រាបដឹងបំផុតពីធាតុពិតនៃកិច្ចការទាំងឡាយនិងលទ្ធផលចុងក្រោយរបស់វា ខណៈដែល ពួកអ្នកមិនបានដឹងនូវរឿងទាំងនោះទាល់តែសោះ។
۞ وَٱلْوَٰلِدَٰتُ يُرْضِعْنَ أَوْلَـٰدَهُنَّ حَوْلَيْنِ كَامِلَيْنِ ۖ لِمَنْ أَرَادَ أَن يُتِمَّ ٱلرَّضَاعَةَ ۚ وَعَلَى ٱلْمَوْلُودِ لَهُۥ رِزْقُهُنَّ وَكِسْوَتُهُنَّ بِٱلْمَعْرُوفِ ۚ لَا تُكَلَّفُ نَفْسٌ إِلَّا وُسْعَهَا ۚ لَا تُضَآرَّ وَٰلِدَةٌۢ بِوَلَدِهَا وَلَا مَوْلُودٌۭ لَّهُۥ بِوَلَدِهِۦ ۚ وَعَلَى ٱلْوَارِثِ مِثْلُ ذَٰلِكَ ۗ فَإِنْ أَرَادَا فِصَالًا عَن تَرَاضٍۢ مِّنْهُمَا وَتَشَاوُرٍۢ فَلَا جُنَاحَ عَلَيْهِمَا ۗ وَإِنْ أَرَدتُّمْ أَن تَسْتَرْضِعُوٓا۟ أَوْلَـٰدَكُمْ فَلَا جُنَاحَ عَلَيْكُمْ إِذَا سَلَّمْتُم مَّآ ءَاتَيْتُم بِٱلْمَعْرُوفِ ۗ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ بِمَا تَعْمَلُونَ بَصِيرٌۭ ﴿٢٣٣﴾
ហើយមាតាទាំងឡាយគប្បីបំបៅកូនៗរបស់ពួកនាងរយៈពេលពីរឆ្នាំពេញ។ ការកំណត់(ឲ្យបំបៅកូន)រយៈពេលពីរឆ្នាំនេះ គឺសម្រាប់ជនណាដែលមានបំណងចង់ បំពេញ(ឲ្យគ្រប់)នូវរយៈពេលនៃការបំបៅកូន។ ហើយចាំបាច់លើឪពុករបស់ទារក ត្រូវផ្គត់ផ្គង់ជីវភាពដល់ស្ត្រីជាម្តាយដែលបំបៅកូនដែលត្រូវបានលែងលះនោះ និងត្រូវផ្តល់សម្លៀកបំពាក់ដល់ពួកនាងទៅតាមលទ្ធភាពរបស់គេដោយសមរម្យដោយមិនខុសពីច្បាប់ឥស្លាម។ អល់ឡោះមិនដាក់បន្ទុកទៅលើនរណាម្នា ក់ឲ្យ ហួសពីលទ្ធភាពនិងសមត្ថភាពរបស់គេនោះឡើយ។ ហើយចំពោះឪពុកឬម្តា យ(របស់ទារក)មិនត្រូវបានអនុញ្ញា តឱ្យយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើ ឲ្យប៉ះពាល់ដល់ភាគីម្ខា ងទៀតឡើយ។ ហើយចំពោះអ្នកដែលទទួលមរតកពីឪពុកទារក នៅពេលគេបាត់បង់ឪពុកនោះ ក៏ត្រូវទទួលបន្ទុកដូចជាសិទ្ធិឪពុកទារកនោះ ដែរ។ ហើយប្រសិនបើឪពុកម្តា យចង់ផ្តា ច់ដោះកូនមុនគម្រប់រយៈពេលពីរឆ្នាំនោះ ក៏គ្មា នទោសពៃរ៍អ្វីឡើយទៅលើគេទាំងពីរក្នុងការធ្វើដូច្នោះក្រោយពីបានពិភាក្សា គ្នា និងយល់ព្រមជាមួយគ្នា ដើម្បីរកដំណោះស្រាយជូនទារក។ ហើយប្រសិនបើពួកអ្នកចង់ស្វែងរកអ្នកបំបៅឲ្យកូនៗបស់ពួកអ្នកក្រៅពីម្តា យរបស់គេនោះ ក៏គ្មា ន ទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក بلغ គម្ពីរគួរអាន · តាហ្វសៀរ ប្រសិនបើពួកអ្នកផ្តល់ប្រាក់ឈ្នួលដល់អ្នកដែលបំបៅ(មេដោះ)ឱ្យបានសមរម្យតាមការព្រមព្រៀងគ្នា ដោយគ្មា នខ្វះឬពន្យារពេលនោះ។ ហើយចូរពួកអ្នក គោរពកោតខ្លា ចអល់ឡោះជាម្ចា ស់ ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងា យពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកដឹងថា ជាការពិតណាស់ អល់ឡោះទ្រង់ទតឃើញគ្រប់សកម្មភាពទាំងអស់របស់ពួកអ្នក។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ចំពោះរឿងនោះ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងឡាយដែលពួកអ្នកបានសាងពីមុនមក។
وَٱلَّذِينَ يُتَوَفَّوْنَ مِنكُمْ وَيَذَرُونَ أَزْوَٰجًۭا يَتَرَبَّصْنَ بِأَنفُسِهِنَّ أَرْبَعَةَ أَشْهُرٍۢ وَعَشْرًۭا ۖ فَإِذَا بَلَغْنَ أَجَلَهُنَّ فَلَا جُنَاحَ عَلَيْكُمْ فِيمَا فَعَلْنَ فِىٓ أَنفُسِهِنَّ بِٱلْمَعْرُوفِ ۗ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ ﴿٢٣٤﴾
ហើយអ្នកដែលបានស្លាប់(ស្វាមី) ដោយបានបន្សល់នូវភរិយាដែលមិនមានផ្ទៃពោះនោះ ចាំបាច់លើពួកនាងត្រូវតែរង់ចាំអ៊ិទហ្ទះរយៈពេលបួនខែដប់ថ្ងៃសិន។ ក្នុង កំឡុងពេលនេះ ពួកនាងត្រូវបានហាមឃាត់មិនឱ្យចេញពីផ្ទះស្វាមីរបស់ពួកនាង មិនឲ្យតុបតែងខ្លួន និងមិនឲ្យរៀបការនោះទេ។ តែប្រសិនបើផុតកំណត់រយៈពេល នេះហើយនោះ គឺគ្មា នទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ក្នុងការដែលពួកនាងបានធ្វើចំពោះខ្លួនឯងអំពីប្រការដែលគេបានហាមឃាត់ ទៅលើពួកនាងនៅក្នុងកំឡុងពេល(រង់ចាំអ៊ិទហ្ទះ)នោះ ដោយស្របទៅតាមច្បាប់សាសនានិងច្បាប់លោកិយ។ ហើយអល់ឡោះជាម្ចា ស់មហាដឹងបំផុតនូវអ្វីដែលពួក អ្នកប្រព្រឹត្តដោយគ្មា នអ្វីមួយលាក់បាំងពីទ្រង់បានឡើយ ទាំងខាងក្នុង ទាំងខាងក្រៅនៃពួកអ្នក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសាង។
وَلَا جُنَاحَ عَلَيْكُمْ فِيمَا عَرَّضْتُم بِهِۦ مِنْ خِطْبَةِ ٱلنِّسَآءِ أَوْ أَكْنَنتُمْ فِىٓ أَنفُسِكُمْ ۚ عَلِمَ ٱللَّهُ أَنَّكُمْ سَتَذْكُرُونَهُنَّ وَلَـٰكِن لَّا تُوَاعِدُوهُنَّ سِرًّا إِلَّآ أَن تَقُولُوا۟ قَوْلًۭا مَّعْرُوفًۭا ۚ وَلَا تَعْزِمُوا۟ عُقْدَةَ ٱلنِّكَاحِ حَتَّىٰ يَبْلُغَ ٱلْكِتَـٰبُ أَجَلَهُۥ ۚ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ يَعْلَمُ مَا فِىٓ أَنفُسِكُمْ فَٱحْذَرُوهُ ۚ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ غَفُورٌ حَلِيمٌۭ ﴿٢٣٥﴾
ى ហើយគ្មា នទោសពៃរ៍អ្វីឡើយទៅលើពួកអ្នកក្នុងការនិយាយបែបបញ្ឆិតបញ្ឆៀង(ដោយបង្ហា ញ)ពីបំណងនៃការស្តីដណ្តឹ ងស្ត្រីដែលស្ថិតនៅក្នុងរយៈពេលនៃការរង់ ចាំអ៊ិទហ្ទះដោយសារប្តីស្លាប់ ឬដោយសារការលែងលះគ្នាដាច់ស្រេច ដោយមិននិយាយចំៗចំពោះគោលបំណង(នៃការចង់ស្តីដណ្តឹ ង) ដូចជាការនិយាយថាៈ “បើ ពេលណានាងផុតកំណត់រយៈពេលនៃការរង់ចាំ(អ៊ិទហ្ទះ)ហើយនោះ សូមនាងប្រាប់ខ្ញុំផង”ជាដើម។ ហើយក៏គ្មានទោសពៃរ៍អ្វីទៅលើពួកអ្នកដែរចំពោះអ្វីដែលពួក អ្នកបានលាក់ទុកក្នុងចិត្ត(មិនបង្ហា ញឲ្យនាងដឹង)អំពីការពេញចិត្តក្នុងការរៀបការជាមួយស្ត្រីដែលស្ថិតនៅក្នុងរយៈពេលនៃការរង់ចាំអ៊ិទហ្ទះ រហូតដល់ផុត កំណត់រយៈពេលអ៊ិទហ្ទះរបស់នាងនោះ។ អល់ឡោះជាម្ចាស់ទ្រង់ដឹងថា ពួកអ្នកនឹងនឹកគិតដល់ពួកនាងដោយសារក្តីស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង(របស់ពួក អ្នក)ចំពោះពួកនាង។ ដូច្នេះ ទ្រង់អនុញ្ញា តឲ្យពួកអ្នកចំពោះការនិយាយបែបបញ្ឆិតបញ្ឆៀងដោយមិនត្រូវប្រាប់ចំៗនោះទេ។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីការសន្យា ស្ងាត់ៗទៅលើការរៀបការ(ជាមួយពួកអ្នក) ក្នុងខណៈដែលពួកនាងស្ថិតក្នុងរយៈពេលរង់ចាំនោះ លើកលែងតែសម្តីដែលស្របតាមច្បាប់ ពោលគឺការបង្ហា ញឱ្យគេ ដឹងជាចំហរ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលស្ថិតនៅក្នុងរយៈពេលនៃការរង់ចាំអ៊ិទហ្ទះឲ្យសោះ លុះត្រាតែផុតរយៈពេលកំណត់សិន។ ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកលាក់ទុកនៅក្នុងខ្លួនពួកអ្នកអំពីអ្វីដែលគេបានអនុញ្ញាតឱ្យពួកអ្នក និងអ្វីដែលត្រូវបានហាមឃាត់ចំពោះពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លា ចទ្រង់ ហើយចូរពួកអ្នកកុំធ្វើផ្ទុយពីបទបញ្ជា របស់ទ្រង់ឱ្យសោះ។ ហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាទន់ភ្លន់បំផុត ដោយទ្រង់មិនប្រញាប់ប្រញាល់ក្នុងការដាក់ទណ្ឌ កម្មឡើយ។
لَّا جُنَاحَ عَلَيْكُمْ إِن طَلَّقْتُمُ ٱلنِّسَآءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا۟ لَهُنَّ فَرِيضَةًۭ ۚ وَمَتِّعُوهُنَّ عَلَى ٱلْمُوسِعِ قَدَرُهُۥ وَعَلَى ٱلْمُقْتِرِ قَدَرُهُۥ مَتَـٰعًۢا بِٱلْمَعْرُوفِ ۖ حَقًّا عَلَى ٱلْمُحْسِنِينَ ﴿٢٣٦﴾
គ្មា នទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកដែលពួកអ្នកបានរៀបការជាមួយពួកនាងមុននឹងពួកអ្នកបានរួមភេទ(លើក ដំបូង)ជាមួយពួកនាង ឬមុននឹងដាក់កំណត់ខាន់ស្លា ជូនពួកនាងនោះ។ ហើយប្រសិនបើពួកអ្នកលែងលះពួកនាងក្នុងស្ថា នភាពនេះ គឺពុំចាំបាច់លើពួកអ្នកផ្តល់ខាន់ ស្លាជូនពួកនាងនោះទេ។ តាមពិត ចាំបាច់(លើពួកអ្នក)ផ្តល់ឲ្យពួកនាងនូវអ្វីមួយដែលធ្វើឱ្យពួកនាងរីករាយ និងអាចផ្សះផ្សាចិត្តរបស់ពួកនាងបានទៅតាមលទ្ធភាព ទោះបីគេជាអ្នកមានជីវភាពធូធារ ឬជាអ្នកមានជីវភាពខ្វះខាតក៏ដោយ។ ការផ្តល់ជូននេះ គឺជាកាតព្វកិច្ចលើបណ្តា អ្នកដែលធ្វើល្អ ទាំងទង្វើនិងទាំងក្នុងការទំនាក់ ទំនងរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِن طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ وَقَدْ فَرَضْتُمْ لَهُنَّ فَرِيضَةًۭ فَنِصْفُ مَا فَرَضْتُمْ إِلَّآ أَن يَعْفُونَ أَوْ يَعْفُوَا۟ ٱلَّذِى بِيَدِهِۦ عُقْدَةُ ٱلنِّكَاحِ ۚ وَأَن تَعْفُوٓا۟ أَقْرَبُ لِلتَّقْوَىٰ ۚ وَلَا تَنسَوُا۟ ٱلْفَضْلَ بَيْنَكُمْ ۚ إِنَّ ٱللَّهَ بِمَا تَعْمَلُونَ بَصِيرٌ ﴿٢٣٧﴾
ى ه ហើយប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកដែលពួកអ្នកបានរៀបការជាមួយពួកនាងមុននឹងពួកអ្នករួមភេទ(លើកដំបូង)ជាមួយពួកនាង តែពួកអ្នកបាន កំណត់នូវខាន់ស្លាជូនពួកនាងរួចហើយនោះ គឺចាំបាច់លើពួកអ្នកត្រូវផ្តល់ឲ្យពួកនាងពាក់កណ្តា លនៃខាន់ស្លាដែលបានកំណត់ទុកនោះ លើកលែងតែពួក នាង(ប្រសិនបើពួកនាងជាអ្នកឈ្លាសវៃ)អធ្យាស្រ័យឲ្យពួកអ្នកដោយមិនយកខាន់ស្លា ឬបុរសជាប្តីអធ្យាស្រ័យដោយខ្លួនឯង ដោយ(សុខចិត្ត)លះបង់ឱ្យពួកនាងនូវ ខាន់ស្លាទាំងស្រុង ដោយផ្តល់ខាន់ស្លា(ដែលបានកំណត់)នោះឲ្យនាងទាំងអស់។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកចំពោះគ្នាទៅវិញទៅមក គឺធ្វើឲ្យពួកអ្នក កាន់តែខិតជិតទៅរកការកោតខ្លា ចអល់ឡោះនិងការគោរពប្រតិបត្តិចំពោះទ្រង់។ ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)កុំបោះបង់អំពើសប្បុរសចំពោះគ្នា ទៅវិញទៅមក និងការអធ្យាស្រ័យឲ្យគ្នាចំពោះសិទ្ធិផ្សេងៗ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ ដូច្នេះ ចូរពួកអ្នកខិតខំ ប្រឹងប្រែងក្នុងការធ្វើអំពើល្អដើម្បីទទួលបានផលបុណ្យពីអល់ឡោះ។
حَـٰفِظُوا۟ عَلَى ٱلصَّلَوَٰتِ وَٱلصَّلَوٰةِ ٱلْوُسْطَىٰ وَقُومُوا۟ لِلَّهِ قَـٰنِتِينَ ﴿٢٣٨﴾
ចូរពួកអ្នកថែរក្សាការសឡាត(ទាំងប្រាំពេល)ដោយត្រូវអនុវត្តវាឱ្យបានពេញលេញដូចដែលអល់ឡោះជាម្ចា ស់ទ្រង់បានបង្គា ប់ប្រើ ហើយចូរពួកអ្នកថែរក្សា លើការសឡាតមួយដែលស្ថិតនៅចំកណ្តា លនៃការសឡាតទាំងប្រាំពេល ពោលគឺសឡាតអាសើរ។ហើយចូរពួកអ្នកឈរសឡាតដើម្បីអល់ឡោះជាម្ចា ស់ ដោយការ គោរពតាម និងមានភាពនឹងនរនៅក្នុងចិត្ត។
فَإِنْ خِفْتُمْ فَرِجَالًا أَوْ رُكْبَانًۭا ۖ فَإِذَآ أَمِنتُمْ فَٱذْكُرُوا۟ ٱللَّهَ كَمَا عَلَّمَكُم مَّا لَمْ تَكُونُوا۟ تَعْلَمُونَ ﴿٢٣٩﴾
ហើយប្រសិនបើពួកអ្នកខ្លា ចសត្រូវឬអ្វីផ្សេងទៀត ហើយពួកអ្នកគ្មា នលទ្ធភាពសឡាតឱ្យបានពេញលក្ខណៈនោះទេ ចូរពួកអ្នកសឡាតដោយដើរ ឬជិះលើសត្វអូដ្ឋ សត្វសេះ និងផ្សេងៗទៀត ឬទៅតាមលក្ខណៈឬរបៀបណាមួយដែលអ្នកអាចធ្វើទៅបាន។ ហើយនៅពេលដែលភាពភ័យខ្លា ចបានរលាយបាត់បង់ទៅវិញពីពួកអ្នក ហើយនោះ ដូច្នេះ ចូរពួកអ្នករំលឹកចំពោះអល់ឡោះនូវគ្រប់ប្រភេទនៃការរំលឹកចំពោះទ្រង់ទាំងអស់ ដែលក្នុងនោះ គឹការប្រតិបត្តិសឡាតឲ្យបានពេញលេញ គ្រប់ លក្ខណៈ ដូចអ្វីដែលទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លា ប់បានដឹងនៃចំណេះវិជ្ជា និងការចង្អុលបង្ហា ញ។
وَٱلَّذِينَ يُتَوَفَّوْنَ مِنكُمْ وَيَذَرُونَ أَزْوَٰجًۭا وَصِيَّةًۭ لِّأَزْوَٰجِهِم مَّتَـٰعًا إِلَى ٱلْحَوْلِ غَيْرَ إِخْرَاجٍۢ ۚ فَإِنْ خَرَجْنَ فَلَا جُنَاحَ عَلَيْكُمْ فِى مَا فَعَلْنَ فِىٓ أَنفُسِهِنَّ مِن مَّعْرُوفٍۢ ۗ وَٱللَّهُ عَزِيزٌ حَكِيمٌۭ ﴿٢٤٠﴾
ហើយអ្នកដែលស្លា ប់ក្នុងចំណោមពួកអ្នក(ស្វា មី) ហើយបានបន្សល់ទុកនូវប្រពន្ធនោះ គឺចាំបាច់លើពួកគេ(មុនពេលស្លា ប់)ត្រូវធ្វើបណ្តាំសម្រាប់ពួកនាង(ជា ភរិយា)នូវការផ្គត់ផ្គង់ចំពោះលំនៅដ្ឋា ន(កន្លែងស្នាក់នៅ) និងការផ្គត់ផ្គង់ជីវភាពរយៈពេលមួយឆ្នាំពេញ ដោយមិនត្រូវបណ្តេ ញពួកនាងឱ្យចាកចេញពីលំនៅដ្ឋា ន ដោយបង្ខំនៅគ្រាលំបាកនោះទេ ដើម្បីជាភាពស្មោះត្រង់ចំពោះអ្នកស្លាប់។ តែប្រសិនបើពួកនាងចេញពីលំនៅដ្ឋានដោយខ្លួនឯងមុនពេលគម្រប់មួយឆ្នាំ គឺគ្មាន ទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនិងចំពោះពួកនាងក្នុងការដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាងអំពីការតុបតែងកាយ និងការប្រើប្រាស់គ្រឿងក្រអូបនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែដោយគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង ការដាក់បញ្ញត្តិច្បាប់ និងការ កំណត់របស់ទ្រង់។ នៅត្រង់ចំណុចនេះ សាសនវិទូឥស្លាមភាគច្រើនបានបកស្រាយថា ពិតប្រាកដណាស់ ច្បាប់នៃវាក្យខណ្ឌនេះត្រូវ បានលុបចោល(និរាករណ៍)ដោយជំនួសដោយបន្ទូលរបស់អល់ឡោះថា ៖ “ហើយអ្នកដែលទទួលមរណភាពក្នុងចំណោមពួកអ្នកដោយពួកគេបន្សល់ទុកភរិយា នោះ ពួកនាងត្រូវរង់ចាំរយៈពេលបួនខែដប់ថ្ងៃសិន”។ (ជំពូក អាល់ហ្ពា ក៏រ៉ោះ វាក្យខណ្ឌ ទី២៣៤)
وَلِلْمُطَلَّقَـٰتِ مَتَـٰعٌۢ بِٱلْمَعْرُوفِ ۖ حَقًّا عَلَى ٱلْمُتَّقِينَ ﴿٢٤١﴾
ហើយសម្រាប់ស្ត្រី(ជាភរិយា)ដែលត្រូវប្តីលែងលះនោះ គឺទទួលបាននូវការផ្គត់ផ្គង់ជីវភាព ដូចជាសម្លៀកបំពាក់ ឬទ្រព្យសម្បត្តិជាដើមដែលជាការប៉ះប៉ូវដល់ដួង ចិត្តរបស់ពួកនាងដែលបានប៉ះទង្គិចដោយសារតែការលែងលះ ដោយសមស្របទៅតាមលទ្ធភាពរបស់ប្តី ទោះតិចក្តីច្រើនក្តី។ ហើយច្បាប់នេះជាកាតព្វកិច្ចលើ បណ្តា អ្នកដែលគោរពកោតខ្លា ចអល់ឡោះដោយការអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمْ ءَايَـٰتِهِۦ لَعَلَّكُمْ تَعْقِلُونَ ﴿٢٤٢﴾
ដូចដែលការបកស្រាយបញ្ជា ក់ពីខាងលើនោះដែរ អល់ឡោះជាម្ចា ស់ទ្រង់បានបកស្រាយបញ្ជា ក់ដល់ពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)នូវបណ្តា វាក្យខណ្ឌ ជាច្រើន របស់ទ្រង់ដែលផ្ទុកទៅដោយព្រំដែននិងច្បាប់នានារបស់ទ្រង់។ សង្ឃឹមថាពួកអ្នកមានការស្វែងយល់និងអនុវត្តតាមដើម្បីទទួលបានផលល្អទាំងក្នុងលោកិយ និងថ្ងៃ បរលោក។
۞ أَلَمْ تَرَ إِلَى ٱلَّذِينَ خَرَجُوا۟ مِن دِيَـٰرِهِمْ وَهُمْ أُلُوفٌ حَذَرَ ٱلْمَوْتِ فَقَالَ لَهُمُ ٱللَّهُ مُوتُوا۟ ثُمَّ أَحْيَـٰهُمْ ۚ إِنَّ ٱللَّهَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ ﴿٢٤٣﴾
តើអ្នក(ឱព្យាការីមូហាំម៉ា ត់)មិនទាន់ទទួលបានដំណឹ ងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋា នរបស់ពួកគេ ខណៈដែលពួកគេមានគ្នា ច្រើនដោយភ័យ ខ្លាចពីសេចក្តីស្លាប់ ដោយសារមូលហេតុជំងឺរាតត្បាត ឬផ្សេងៗទៀតទេឬ? ហើយពួកគេទាំងនោះ គឺជាក្រុមមួយក្នុងចំណោមអម្បូរអ៊ីស្រាអែល។ ពេលនោះ អល់ឡោះជាម្ចា ស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ពេលនោះ ពួកគេក៏បានស្លាប់។ បន្ទា ប់មក ទ្រង់បានប្រោសពួកគេឱ្យរស់ឡើងវិញដើម្បី បញ្ជាក់ប្រាប់ពួកគេថា កិច្ចការទាំងអស់គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់ និងដើម្បីបញ្ជាក់ថា ពិតណាស់ ពួកគេគ្មានលទ្ធភាពលើខ្លួនឯងក្នុងការផ្តល់ផល ប្រយោជន៍និងផ្តល់គ្រោះថ្នាក់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទាន និងមានក្តីមេត្តាករុណាបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់នោះទេ។
وَقَـٰتِلُوا۟ فِى سَبِيلِ ٱللَّهِ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ سَمِيعٌ عَلِيمٌۭ ﴿٢٤٤﴾
ហើយចូរពួកអ្នក(ឱបណ្តា អ្នកមានជំនឿ)ប្រយុទ្ធជាមួយសត្រូវរបស់អល់ឡោះដើម្បីជួយសាសនាដល់សាសនារបស់ទ្រង់ និងលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យខ្ពស់ ឡើង។ ហើយពួកអ្នកត្រូវដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះឮបំផុតចំពោះពាក្យសម្ដីរបស់ពួកអ្នក ដឹងបំផុតចំពោះការនៀត(ការប៉ង) និងទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងឱ្យពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។
مَّن ذَا ٱلَّذِى يُقْرِضُ ٱللَّهَ قَرْضًا حَسَنًۭا فَيُضَـٰعِفَهُۥ لَهُۥٓ أَضْعَافًۭا كَثِيرَةًۭ ۚ وَٱللَّهُ يَقْبِضُ وَيَبْصُۜطُ وَإِلَيْهِ تُرْجَعُونَ ﴿٢٤٥﴾
ជនណាហើយដែលបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ ដោយគេចំណាយទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ា របស់អល់ឡោះដោយការនៀត(ការប៉ង)មួយដ៏ល្អ និងមានចិត្តបរិសុទ្ធនោះ ទ្រង់នឹងតបស្នងដល់គេវិញនូវការតបស្នងមួយដ៏ច្រើនលើសលប់។ហើយអល់ឡោះទ្រង់ត្បិតត្បៀតនូវលាភសក្កា រៈ សុខភាព និងអ្វីផ្សេងៗ ទៀត ហើយទ្រង់បើកទូលាយក្នុងរឿងទាំងអស់នោះដោយគតិបណ្ឌិ ត និងភាពយុត្តិធម៌របស់ទ្រង់។ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងវិលត្រលប់ទៅកាន់នៅថ្ងៃ បរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។
أَلَمْ تَرَ إِلَى ٱلْمَلَإِ مِنۢ بَنِىٓ إِسْرَٰٓءِيلَ مِنۢ بَعْدِ مُوسَىٰٓ إِذْ قَالُوا۟ لِنَبِىٍّۢ لَّهُمُ ٱبْعَثْ لَنَا مَلِكًۭا نُّقَـٰتِلْ فِى سَبِيلِ ٱللَّهِ ۖ قَالَ هَلْ عَسَيْتُمْ إِن كُتِبَ عَلَيْكُمُ ٱلْقِتَالُ أَلَّا تُقَـٰتِلُوا۟ ۖ قَالُوا۟ وَمَا لَنَآ أَلَّا نُقَـٰتِلَ فِى سَبِيلِ ٱللَّهِ وَقَدْ أُخْرِجْنَا مِن دِيَـٰرِنَا وَأَبْنَآئِنَا ۖ فَلَمَّا كُتِبَ عَلَيْهِمُ ٱلْقِتَالُ تَوَلَّوْا۟ إِلَّا قَلِيلًۭا مِّنْهُمْ ۗ وَٱللَّهُ عَلِيمٌۢ بِٱلظَّـٰلِمِينَ ﴿٢٤٦﴾
តើអ្នក(ឱព្យាការីមូហាំម៉ា ត់)មិនទាន់ទទួលបានដំណឹ ងនូវរឿងរ៉ាវរបស់ពួកមេដឹកនាំក្នុងចំណោមអម្បូរអ៊ីស្រាអែលក្រោយសម័យកាលរបស់ព្យការីមូសាទេឬ? ខណៈ ដែលពួកគេបាននិយាយទៅកាន់ព្យាការីរបស់ពួកគេថាៈ ចូរអ្នកតែងតាំងឲ្យពួកយើងនូវមហាក្សត្រមួយអង្គដើម្បីពួកយើងនឹងប្រយុទ្ធតស៊ូក្នុងមាគ៌ា របស់អល់ឡោះ ជាមួយគេ។ ពេលនោះ ព្យាការីរបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ តើពួកអ្នកបានគិតទេថា ប្រសិនបើអល់ឡោះដាក់កាតព្វកិច្ចសង្គ្រាមលើពួកអ្នក រួចមក ពួកអ្នកបែរជាមិនធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះទេនោះ? ពួកគេបានឆ្លើយបដិសេធចំពោះការគិតរបស់ព្យាការីមកលើពួកគេវិញថាៈ តើមានអ្វីដែលរារាំងពួក យើងមិនឲ្យធ្វើសង្គ្រា មក្នុងមាគ៌ា របស់អល់ឡោះនោះ ខណៈដែលការសម្រេចដូចនេះ(ដាក់កាតព្វកិច្ចធ្វើសង្គ្រា ម)គឺជាសំណើ រពីពួកយើងនោះ? ជាការពិតណាស់ សត្រូវបានបណ្តេញពួកយើងឱ្យចាកចេញពីមាតុប្រទេសរបស់ពួកយើង ហើយកូនៗរបស់ពួកយើងត្រូវបានពួកគេចាប់ធ្វើជាចំណាប់ខ្មាំង។ ដូចនេះ ពួកយើងនឹង ប្រយុទ្ធ(ជាមួយពួកគេ)ដើម្បីរំដោះយកមាតុភូមិរបស់ពួកយើង និងរំដោះកូនចៅរបស់ពួកយើងពីចំណាប់ខ្មាំងមកវិញ។ តែនៅពេលដែលអល់ឡោះបានដាក់ កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ពួកគេបែរជាងាកចេញដោយមិនបានបំពេញតាមអ្វីដែលពួកគេបានសន្យាទៅវិញ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះក្នុង ចំណោមពួកគេ(ដែលគោរពសន្យា)។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពានដែលគេចវេសពីបទបញ្ជារបស់ទ្រង់ និងក្បត់កិច្ចសន្យារបស់ ទ្រង់នោះ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញចំពោះអ្វីដែលពួកគេបានសាង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ ٱللَّهَ قَدْ بَعَثَ لَكُمْ طَالُوتَ مَلِكًۭا ۚ قَالُوٓا۟ أَنَّىٰ يَكُونُ لَهُ ٱلْمُلْكُ عَلَيْنَا وَنَحْنُ أَحَقُّ بِٱلْمُلْكِ مِنْهُ وَلَمْ يُؤْتَ سَعَةًۭ مِّنَ ٱلْمَالِ ۚ قَالَ إِنَّ ٱللَّهَ ٱصْطَفَىٰهُ عَلَيْكُمْ وَزَادَهُۥ بَسْطَةًۭ فِى ٱلْعِلْمِ وَٱلْجِسْمِ ۖ وَٱللَّهُ يُؤْتِى مُلْكَهُۥ مَن يَشَآءُ ۚ وَٱللَّهُ وَٰسِعٌ عَلِيمٌۭ ﴿٢٤٧﴾
ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់តែងតាំងតលូតធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកអ្នកដើម្បីពួកអ្នក ធ្វើសង្គ្រាមក្រោមការដឹកនាំរបស់គេ។ ពួកមេដឹកនាំនៃពួកគេបាននិយាយបដិសេធ និងប្រឆាំងជំទាស់ចំពោះការជ្រើសតាំងនេះថាៈ តើឲ្យគេធ្វើជាមហាក្សត្រគ្រប់ គ្រងលើពួកយើងយ៉ាងដូចម្តេចទៅ ខណៈដែលពួកយើងសាកសមធ្វើជាស្តេចជាងរូបគេ ហើយគេក៏ពុំមែនជាកូនចៅស្ថិតក្នុងខ្សែរាជវង្ស និងក៏គ្មានទ្រព្យ សម្បត្តិណាដែលជាជំនួយដើម្បីធ្វើជាមហាក្សត្រផងនោះ? ព្យាការីរបស់ពួកគេបានតបទៅកាន់ពួកគេវិញថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើស តាំងគេឱ្យ(ធ្វើជាស្តេច)គ្រប់គ្រងលើពួកអ្នកទាំងអស់គ្នា ហើយទ្រង់បានបន្ថែមចំណេះដឹងដ៏ទូលំទូលាយ និងកម្លាំងកាយដ៏ខ្លាំងក្លាដល់រូបគេ។ ហើយអល់ឡោះ ប្រទានអំណាចរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាដោយគតិបណ្ឌិ តនិងក្តីមេត្តាករុណារបស់ទ្រង់។ ហើយអល់ឡោះមហាទូលំទូលាយបំផុតលើការ ប្រោសប្រទាន ដោយទ្រង់ប្រទានដល់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលបានវាក្នុងចំណោមម៉ាខ្លូក របស់ទ្រង់នោះ។
وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ ءَايَةَ مُلْكِهِۦٓ أَن يَأْتِيَكُمُ ٱلتَّابُوتُ فِيهِ سَكِينَةٌۭ مِّن رَّبِّكُمْ وَبَقِيَّةٌۭ مِّمَّا تَرَكَ ءَالُ مُوسَىٰ وَءَالُ هَـٰرُونَ تَحْمِلُهُ ٱلْمَلَـٰٓئِكَةُ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لَّكُمْ إِن كُنتُم مُّؤْمِنِينَ ﴿٢٤٨﴾
ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេទៀតថាៈ ជាការពិតណាស់ និមិត្តសញ្ញាដែលបញ្ជាក់ពីសច្ចភាពពិតនៃការជ្រើសតាំងគាត់(តលូត)ឲ្យធ្វើជា មហាក្សត្រគ្រប់គ្រងលើពួកអ្នកនោះគឺ អល់ឡោះបានត្រឡប់ហឹបមកឱ្យពួកអ្នកវិញ (វាគឺជាហឹបមួយដែលអម្បូរអ៊ីស្រាអែលលើកតម្កើង ហើយវាត្រូវបានគេ ដកហូតពីពួកគេ) ដែលក្នុងវា(ហឹប)នោះ មានភាពនឹងនរពីម្ចាស់របស់ពួកអ្នកស្ថិតនៅជាប់ជាមួយវា ហើយនៅក្នុងហឹបនោះផងដែរ គឺមានសម្ភារមួយចំនួនដែល ក្រុមគួ្រសាររបស់ព្យាការីមូសា និងក្រុមគ្រួសាររបស់ព្យាការីហារូនបានបន្សល់ទុកដូចជា ដំបង និងផែនចារឹក(គម្ពីរតាវរ៉ត)មួយចំនួន ហើយដែលម៉ា ឡាអ៊ីកាត់ជាអ្នក ដែលនាំហឹបនោះមក។ ពិតណាស់នៅក្នុងរឿងនោះ គឺជាសញ្ញា ភស្តុតាងយ៉ា ងច្បាស់លាស់សម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿយ៉ា ងពិតប្រាកដមែន នោះ។
فَلَمَّا فَصَلَ طَالُوتُ بِٱلْجُنُودِ قَالَ إِنَّ ٱللَّهَ مُبْتَلِيكُم بِنَهَرٍۢ فَمَن شَرِبَ مِنْهُ فَلَيْسَ مِنِّى وَمَن لَّمْ يَطْعَمْهُ فَإِنَّهُۥ مِنِّىٓ إِلَّا مَنِ ٱغْتَرَفَ غُرْفَةًۢ بِيَدِهِۦ ۚ فَشَرِبُوا۟ مِنْهُ إِلَّا قَلِيلًۭا مِّنْهُمْ ۚ فَلَمَّا جَاوَزَهُۥ هُوَ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ قَالُوا۟ لَا طَاقَةَ لَنَا ٱلْيَوْمَ بِجَالُوتَ وَجُنُودِهِۦ ۚ قَالَ ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَـٰقُوا۟ ٱللَّهِ كَم مِّن فِئَةٍۢ قَلِيلَةٍ غَلَبَتْ فِئَةًۭ كَثِيرَةًۢ بِإِذْنِ ٱللَّهِ ۗ وَٱللَّهُ مَعَ ٱلصَّـٰبِرِينَ ﴿٢٤٩﴾
ه ហើយនៅពេលដែលតលូតបានដឹកនាំទាហានចាកចេញពីមាតុភូមិ(របស់ពួកគេ) គាត់បាននិយាយទៅកាន់ពួកគេថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ បានយកទន្លេមួយមកសាកល្បងពួកអ្នក។ ដូចនេះ ជនណាហើយដែលបានផឹកទឹកទន្លេនោះ គឺគេមិនមែនស្ថិតនៅលើមាគ៌ា របស់ខ្ញុំទេហើយគេក៏មិនត្រូវរួមដំណើ រ ជាមួយខ្ញុំទៅសមរភូមិដែរ។ តែជនណាដែលមិនបានផឹកទឹកទន្លេនោះ គឺគេស្ថិតនៅលើមាគ៌ា របស់ខ្ញុំ ហើយគេអាចបន្តដំណើ រជាមួយខ្ញុំទៅកាន់សមរភូមិបាន លើក លែងតែអ្នកដែលត្រូវបង្ខំចិត្ត ហើយគេបានផឹកទឹកមួយកំបង់ដៃ គឺគ្មា នបញ្ហា អ្វីឡើយចំពោះពួកគេ។ ពេលនោះ ពលទាហានទាំងអស់បានផឹកទឹក(ទន្លេ)នោះ លើក លែងតែមួយចំនួនតូចប៉ុណ្ណោះក្នុងចំណោមពួកគេដែលបានអត់ធ្មត់ដោយពួកគេមិនបានផឹកនោះទេ ទោះបីជាពួកគេស្រេកទឹកខ្លាំងយ៉ាងណាក៏ដោយ។ ហើយនៅ ពេលដែលតលូតនិងអ្នករួមដំណើរជាមួយគេដែលជាអ្នកមានជំនឿបានឆ្លងផុតទន្លេនោះ មានទាហានមួយចំនួនបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាព ប្រយុទ្ធជាមួយនឹងជើលូតនិងទាហានរបស់គេទេ។ នៅពេលនោះ បណ្តា អ្នកដែលជឿជាក់ក្នុងចិត្តថាពួកគេនឹងបានជួបអល់ឡោះនៅថ្ងៃបរលោកនោះ ពួកគេបាន និយាយថាៈ តើមានប៉ុន្មា នដងហើយដែលក្រុមអ្នកមានជំនឿដែលមានចំនួនតិចបានយកឈ្នះក្រុមពួកគ្មា នជំនឿដែលមានចំនួនច្រើនដោយមានការអនុញ្ញា តនិង ជំនួយពីអល់ឡោះជាម្ចា ស់នោះ?ជាការពិតណាស់ បទពិសោធន៍នៃការទទួលជោគជ័យ(កន្លងមក) គឺតាមរយៈសេចក្តីជំនឿ ពុំមែនដោយសារមានចំនួន(ទ័ព)ច្រើន នោះទេ។ ហើយអល់ឡោះជាម្ចា ស់ទ្រង់ស្ថិតនៅជាមួយបណ្តា ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកអត់ធ្មត់ ដោយការគាំទ្រនិងជួយពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَمَّا بَرَزُوا۟ لِجَالُوتَ وَجُنُودِهِۦ قَالُوا۟ رَبَّنَآ أَفْرِغْ عَلَيْنَا صَبْرًۭا وَثَبِّتْ أَقْدَامَنَا وَٱنصُرْنَا عَلَى ٱلْقَوْمِ ٱلْكَـٰفِرِينَ ﴿٢٥٠﴾
ហើយនៅពេលដែលពួកគេបានចេញទៅប្រឈមមុខជាមួយជើលូតនិងទាហានរបស់គេ ពួកគេបានតម្រង់ទៅកាន់អល់ឡោះជាម្ចា ស់ដោយបានបួងសួងថាៈ ឱអល់ឡោះជាម្ចា ស់! សូមទ្រង់មេត្តា ស្រោចស្រពនូវភាពអត់ធ្មត់មកលើដួងចិត្តរបស់ពួកយើងផង ហើយសូមទ្រង់មេត្តា ជួយពង្រឹងជំហររបស់ពួកយើងដើម្បីកុំឲ្យ ពួកយើងរត់គេច(ពីសមរភូមិ) និងកុំឲ្យពួកយើងទទួលបរាជ័យនៅចំពោះមុខសត្រូវរបស់ពួកយើង។ហើយសូមទ្រង់មេត្តា ជួយពួកយើងដោយភាពខ្លាំងក្លា របស់ទ្រង់ និងការគាំទ្ររបស់ទ្រង់ដើម្បីឲ្យពួកយើងបានយកឈ្នះលើក្រុមពួកគ្មា នជំនឿផងចុះ។
فَهَزَمُوهُم بِإِذْنِ ٱللَّهِ وَقَتَلَ دَاوُۥدُ جَالُوتَ وَءَاتَىٰهُ ٱللَّهُ ٱلْمُلْكَ وَٱلْحِكْمَةَ وَعَلَّمَهُۥ مِمَّا يَشَآءُ ۗ وَلَوْلَا دَفْعُ ٱللَّهِ ٱلنَّاسَ بَعْضَهُم بِبَعْضٍۢ لَّفَسَدَتِ ٱلْأَرْضُ وَلَـٰكِنَّ ٱللَّهَ ذُو فَضْلٍ عَلَى ٱلْعَـٰلَمِينَ ﴿٢٥١﴾
ហើយពួកគេក៏បានធ្វើឲ្យសត្រូវរបស់ពួកគេទទួលបរាជ័យដោយការអនុញ្ញា តពីអល់ឡោះ ហើយព្យាការីហ្ទាវូទ(ដារីដ)បានសម្លា ប់ជើលូតដែលជាមេដឹកនាំរបស់ ពួកគេ។ ហើយអល់ឡោះបានប្រទាននូវតំណែងជាស្តេចផែនដីនិងភាពជាព្យាការីដល់ព្យាការីហ្ទា វូទ ព្រមទាំងបានបង្រៀនគាត់នូវចំណេះដឹងជាច្រើនប្រភេទ ដោយ ទ្រង់បានប្រទានឱ្យគាត់នូវអ្វីៗដែលមានផលប្រយោជន៍ទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយប្រសិនបើគ្មា នច្បាប់របស់អល់ឡោះដើម្បីទប់ទល់នឹងមនុស្សមួយ ចំនួនដែលធ្វើការបំផ្លិចបំផ្លា ញ(បង្កវិនាសកម្ម)គ្នា ទេនោះ ច្បាស់ជាផែនដីនឹងត្រូវហិនហោចដោយសារអំណាចគៀបសង្កត់របស់ពួកជនដែលបង្កវិនាសកម្មនៅលើ ផែនដីនេះជាមិនខាន។ក៏ប៉ុន្តែអល់ឡោះជាម្ចា ស់មានក្តីមេត្តា ករុណាទៅលើម៉ា ខ្លូកទាំងអស់។
تِلْكَ ءَايَـٰتُ ٱللَّهِ نَتْلُوهَا عَلَيْكَ بِٱلْحَقِّ ۚ وَإِنَّكَ لَمِنَ ٱلْمُرْسَلِينَ ﴿٢٥٢﴾
ទាំងនោះគឺជាបណ្តា វាក្យខណ្ឌដ៏ច្បាស់លាស់របស់អល់ឡោះជាម្ចាស់ដែលយើងបានសូត្រវាឲ្យអ្នក(ឱព្យាការីមូហាំម៉ា ត់)ស្តាប់ ដែលផ្ទុកទៅដោយព័ត៌មានពិត និង ការវិនិច្ឆ័យប្រកបដោយភាពយុត្តិធម៌។ហើយជាការពិតណាស់ អ្នកគឺពិតជាអ្នកនាំសារម្នា ក់ក្នុងចំណោមអ្នកនាំសាររបស់ព្រះជាម្ចា ស់នៃពិភពលោកទាំងមូល។
۞ تِلْكَ ٱلرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍۢ ۘ مِّنْهُم مَّن كَلَّمَ ٱللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَـٰتٍۢ ۚ وَءَاتَيْنَا عِيسَى ٱبْنَ مَرْيَمَ ٱلْبَيِّنَـٰتِ وَأَيَّدْنَـٰهُ بِرُوحِ ٱلْقُدُسِ ۗ وَلَوْ شَآءَ ٱللَّهُ مَا ٱقْتَتَلَ ٱلَّذِينَ مِنۢ بَعْدِهِم مِّنۢ بَعْدِ مَا جَآءَتْهُمُ ٱلْبَيِّنَـٰتُ وَلَـٰكِنِ ٱخْتَلَفُوا۟ فَمِنْهُم مَّنْ ءَامَنَ وَمِنْهُم مَّن كَفَرَ ۚ وَلَوْ شَآءَ ٱللَّهُ مَا ٱقْتَتَلُوا۟ وَلَـٰكِنَّ ٱللَّهَ يَفْعَلُ مَا يُرِيدُ ﴿٢٥٣﴾
ه បណ្តា អ្នកនាំសារទាំងនោះដែលយើងបានលើកឡើងពី(រឿងរ៉ាវរបស់)ពួកគេដល់អ្នក ពិតណាស់ យើងបានលើកតម្កើង(អ្នកនាំសារ)មួយចំនួនក្នុងចំណោមពួកគេ ឲ្យប្រសើរជាងគ្នា ក្នុងការផ្តល់វ៉ាហ៊ី(សារពីអល់ឡោះ) អ្នកដើរតាមពួកគាត់ និងឋានៈរបស់ពួកគេ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ អល់ឡោះមានបន្ទូលទៅកាន់គេ ផ្ទាល់ ដូចជាព្យាការីមូសា(ម៉ូសេ)។ ក្នុងចំណោមពួកគេទៀត មានអ្នកខ្លះទ្រង់បានលើកតម្កើងរូបគេឲ្យមានឋានៈខ្ពង់ខ្ពស់ ដូចជា ព្យាការីមូហាំម៉ា ត់ ដោយទ្រង់បាន បញ្ជូនគាត់មកសម្រាប់មនុស្សលោកទាំងអស់ ហើយគាត់គឺជាព្យាការីចុងក្រោយ ព្រមទាំងអល់ឡោះបានលើកតម្កើងប្រជាជាតិរបស់លោកឲ្យមានភាពល្អ ប្រសើរលើសពីបណ្ដា ប្រជាជាតិដទៃទៀត។ហើយយើងបានប្រទានឲ្យអ៊ីសាកូនរបស់ម៉ា រយ៉ាំ(យេស៊ូគ្រឹស្តបុត្ររបស់នាងម៉ា រី)នូវមុជីហ្សាត់(អច្ឆរិយភាព)ជាច្រើនដ៏ ច្បាស់លាស់ ដែលជាភស្តុតាងបង្ហាញពីភាពជាព្យាការីរបស់គាត់ ដូចជាការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយអាចព្យាបាលជនពិការភ្នែកពីកំណើត និង អ្នកកើតរោគឃ្លង់(ឲ្យជាសះស្បើយ)។ ហើយយើងបានពង្រឹងគេឲ្យមានភាពខ្លាំងក្លាតាមរយៈម៉ា ឡាអ៊ីកាត់ជីព្រីល ដើម្បីអនុវត្តនូវបទបញ្ជាទាំងឡាយ របស់អល់ឡោះ។ ហើយប្រសិនបើអល់ឡោះមានចេតនា អ្នកជំនាន់ដែលមកដល់ក្រោយពីបណ្តា អ្នកនាំសារទាំងនោះ នឹងមិនកាប់សម្លាប់គ្នាឡើយបន្ទាប់ពី ភស្ដុតាងនានាដ៏ច្បាស់លាស់បានមកដល់ពួកគេហើយនោះ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នា និងបែងចែកគ្នាជាក្រុម។ ក្នុងចំណោមពួកគេ មានអ្នកដែលមានជំនឿ ចំពោះអល់ឡោះ ហើយមួយចំនួនទៀតនៃពួកគេ គឺគ្មានជំនឿចំពោះទ្រង់ឡើយ។ ហើយប្រសិនបើអល់ឡោះមានចេតនាមិនឲ្យពួកគេកាប់សម្លាប់គ្នានោះ ពួកគេ ប្រាកដជាមិនកាប់សម្លាប់គ្នាឡើយ។ ក៏ប៉ុន្ដែ អល់ឡោះធ្វើអ្វីមួយទៅតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា ទៅរកសេចក្តីជំនឿ ដោយក្តីមេត្តាករុណារបស់ទ្រង់និងការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ដោយភាពយុត្តិធម៌ និងគតិបណ្ឌិ តរបស់ទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَنفِقُوا۟ مِمَّا رَزَقْنَـٰكُم مِّن قَبْلِ أَن يَأْتِىَ يَوْمٌۭ لَّا بَيْعٌۭ فِيهِ وَلَا خُلَّةٌۭ وَلَا شَفَـٰعَةٌۭ ۗ وَٱلْكَـٰفِرُونَ هُمُ ٱلظَّـٰلِمُونَ ﴿٢٥٤﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈឱ្យពួកអ្នក អំពីទ្រព្យសម្បត្តិផ្សេងៗដែលហាឡាល់(ស្របច្បាប់) មុននឹងថ្ងៃបរលោកបានមកដល់ ដែលក្នុងថ្ងៃនោះ គ្មានការលក់ដូរដែលមនុស្សអាចទទួលបាននូវប្រាក់ ចំណេញនិងផលប្រយោជន៍ គ្មា នទេមិត្ដភាព ដែលអាចជួយគ្នា ក្នុងគ្រាលំបាកបាន ហើយក៏គ្មា នដែរការអន្ដរាគមន៍ណាមួយដែលអាចជួយទប់ស្កាត់គ្រោះថ្នា ក់ ឬ ផ្តល់ជាប្រយោជន៍ឡើយ លើកលែងតែបន្ទាប់ពីទទួលបានការអនុញ្ញាត និងការយល់ព្រមពីអល់ឡោះសម្រាប់ជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយពួក ដែលគ្មា នជំនឿ ពួកគេគឺជាពួកដែលបំពានយ៉ា ងពិតប្រាកដដោយសារតែការប្រឆាំងរបស់ពូកគេចំពោះអល់ឡោះ។
ٱللَّهُ لَآ إِلَـٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ ۚ لَا تَأْخُذُهُۥ سِنَةٌۭ وَلَا نَوْمٌۭ ۚ لَّهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ مَن ذَا ٱلَّذِى يَشْفَعُ عِندَهُۥٓ إِلَّا بِإِذْنِهِۦ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۖ وَلَا يُحِيطُونَ بِشَىْءٍۢ مِّنْ عِلْمِهِۦٓ إِلَّا بِمَا شَآءَ ۚ وَسِعَ كُرْسِيُّهُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ ۖ وَلَا يَـُٔودُهُۥ حِفْظُهُمَا ۚ وَهُوَ ٱلْعَلِىُّ ٱلْعَظِيمُ ﴿٢٥٥﴾
អល់ឡោះគឺជាម្ចា ស់តែមួយគត់ ដែលគ្មា នម្ចា ស់ណាដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ ទ្រង់មានជីវិតអមតៈ មិនស្លា ប់នោះទេហើយក៏មិនមាន ភាពខ្វះខាតដែរ។ទ្រង់ជាអ្នកគ្រប់គ្រងដែលជាអ្នកគ្រប់គ្រងដោយខ្លួនទ្រង់ផ្ទា ល់ ដោយមិនត្រូវការជំនួយពីម៉ា ខ្លូក(អ្វីទាំងអស់ដែលទ្រង់បានបង្កើត)ទាំងឡាយរបស់ ទ្រង់ឡើយ។ តាមរយៈលក្ខណៈសម្បត្តិនេះហើយ ទើបម៉ាខ្លូកទាំងអស់ត្រូវការជំនួយជានិច្ចអំពីទ្រង់នៅគ្រប់ស្ថានភាពទាំងអស់របស់គេ។ ទ្រង់មិនងងុយគេង ហើយក៏មិនគេងដែរ ដោយសារភាពពេញលេញនៃជីវិតរបស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិ របស់ទ្រង់តែមួយគត់។ គ្មា នបុគ្គលណាម្នា ក់ហ៊ា នធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញា ត និងការយល់ព្រមពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលបានកន្លងផុត និងអ្វីដែលនឹងកើតឡើងនៃកិច្ចការម៉ាខ្លូករបស់ទ្រង់។ ហើយពួកគេមិនដឹងអ្វីមួយក្នុងចំណោមការដឹងរបស់ទ្រង់ឡើយ លើក លែងតែអ្វីដែលទ្រង់មានចេតនាឲ្យគេដឹងប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់(កន្លែងដាក់ជើងរបស់អល់ឡោះជាម្ចា ស់)ទូលំទូលាយគ្រប់ដណ្ត ប់លើមេឃជាច្រើន ជាន់ និងផែនដី ទោះបីជាវាទាំងពីរ(មេឃា និងផែនដី)មានភាពធំធេង និងទូលំទូលាយក៏ដោយ។ ហើយការថែរក្សាវាទាំងពីរ(មេឃនិងផែនដី)នេះមិនមានភាព ធ្ងន់ធ្ងរចំពោះទ្រង់ ឬធ្វើឱ្យទ្រង់លំបាកឡើយ។ហើយទ្រង់មហាខ្ពង់ខ្ពស់ ដោយខ្លួនទ្រង់ផ្ទា ល់ ដោយសមត្ថភាពនិងអំណាចដ៏ខ្លាំងក្លា របស់ទ្រង់ ទ្រង់មហាឧត្តុង្គឧត្តម ក្នុងការគ្រប់គ្រងនិងអំណាចរបស់ទ្រង់។
لَآ إِكْرَاهَ فِى ٱلدِّينِ ۖ قَد تَّبَيَّنَ ٱلرُّشْدُ مِنَ ٱلْغَىِّ ۚ فَمَن يَكْفُرْ بِٱلطَّـٰغُوتِ وَيُؤْمِنۢ بِٱللَّهِ فَقَدِ ٱسْتَمْسَكَ بِٱلْعُرْوَةِ ٱلْوُثْقَىٰ لَا ٱنفِصَامَ لَهَا ۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ﴿٢٥٦﴾
គ្មានការបង្ខិតបង្ខំនរណាម្នាក់ឲ្យចូលសាសនាអ៊ីស្លាមឡើយ ពីព្រោះវាជាសាសនាដែលពិត និងច្បាស់លាស់។ ដូច្នេះ គេមិនត្រូវការការចាប់បង្ខំនរណាម្នាក់ឲ្យចូល ក្នុងសាសនានេះឡើយ។ ពិតប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត(ការវង្វេង)។ ហេតុនេះ ជនណាហើយដែលបដិសេធ(គ្មានជំនឿ)ចំពោះអ្វី ដែលគេគោរពសក្កា រៈផ្សេងពីអល់ឡោះ និងបានចាកឆ្ងា យអំពីវា ហើយគេមានជំនឿលើអល់ឡោះជាម្ចា ស់តែមួយគត់នោះ ពិតប្រាកដណាស់ គេបានប្រកាន់ខ្ជា ប់ នូវសាសនាអ៊ីស្លាមដ៏រឹងមាំ ដែលជាមូលហេតុនាំឲ្យគេមិនអាចកាត់ផ្ដាច់ពីជោគជ័យនាថ្ងៃបរលោកឡើយ។ ហើយអល់ឡោះមហាលឺរាល់ពាក្យសំដីរបស់ខ្ញុំបម្រើ ទាំងឡាយរបស់ទ្រង់ មហាដឹងនូវរាល់ទង្វើរបស់ពួកគេ ហើយទ្រង់តបស្នងដល់ពួកគេវិញនូវរាល់អ្វីដែលពួកគេបានសាង។
ٱللَّهُ وَلِىُّ ٱلَّذِينَ ءَامَنُوا۟ يُخْرِجُهُم مِّنَ ٱلظُّلُمَـٰتِ إِلَى ٱلنُّورِ ۖ وَٱلَّذِينَ كَفَرُوٓا۟ أَوْلِيَآؤُهُمُ ٱلطَّـٰغُوتُ يُخْرِجُونَهُم مِّنَ ٱلنُّورِ إِلَى ٱلظُّلُمَـٰتِ ۗ أُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٢٥٧﴾
អល់ឡោះជាអ្នកគាំពារបណ្ដា អ្នកដែលមានជំនឿចំពោះទ្រង់ ដោយការចង្អុលបង្ហាញពួកគេ ជួយដល់ពួកគេ និងបពោ្ចញពួកគេពីភាពងងឹតនៃភាពគ្មានជំនឿនិង ភាពល្ងង់ខ្លៅ ទៅកាន់ពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង។ រីឯពួកដែលគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺបណ្ដា ព្រះនានានិងរូបបដិមាទាំងឡាយ ដែលពួកវា លម្អឲ្យពួកគេនូវភាពគ្មា នជំនឿ ហើយបានបញ្ចេញពួកគេអំពីពន្លឺនៃសេចក្តីជំនឿនិងចំណេះដឹង ទៅកាន់ភាពងងឹតសូន្យសុងនៃភាពគ្មា នជំនឿនិងភាពអវិជ្ជា ។ ពួក ទាំងនោះហើយ គឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَلَمْ تَرَ إِلَى ٱلَّذِى حَآجَّ إِبْرَٰهِـۧمَ فِى رَبِّهِۦٓ أَنْ ءَاتَىٰهُ ٱللَّهُ ٱلْمُلْكَ إِذْ قَالَ إِبْرَٰهِـۧمُ رَبِّىَ ٱلَّذِى يُحْىِۦ وَيُمِيتُ قَالَ أَنَا۠ أُحْىِۦ وَأُمِيتُ ۖ قَالَ إِبْرَٰهِـۧمُ فَإِنَّ ٱللَّهَ يَأْتِى بِٱلشَّمْسِ مِنَ ٱلْمَشْرِقِ فَأْتِ بِهَا مِنَ ٱلْمَغْرِبِ فَبُهِتَ ٱلَّذِى كَفَرَ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿٢٥٨﴾
ه តើអ្នកមិនបានឃើញទេឬ(ឱព្យាការីមូហាំម៉ា ត់) អំពីជនផ្តា ច់ការដ៏ក្អេងក្អា ងម្នា ក់ដែលបានដេញដោលសួរព្យាការីអ៊ីព្រហ៊ីម(អាប្រាហាំ)អំពីភាពជាម្ចា ស់នៃការបង្កើត និងភាពជាម្ចា ស់តែមួយបស់ទ្រង់ទេឬ?គេមានភាពក្អេងក្អា ងដូចនេះ ដោយសារតែអល់ឡោះបានប្រទានឲ្យគេនូវអំណាចជាសេ្ដចផែនដី។ ហេតុនេះ គេក៏បានក្លា យ ជាអ្នកដែលបំពាន។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមបានបញ្ជាក់ប្រាប់ដល់គេពីលក្ខណៈសម្បត្តិនៃម្ចាស់របស់គាត់ ដោយគាត់បានពោលថា: ម្ចាស់របស់ខ្ញុំ គឺជាអ្នក ដែលប្រទានជីវិតដល់បណ្តា ម៉ាខ្លូកទាំងឡាយ និងជាអ្នកដកហូតយកជីវិតរបស់ពួកគេវិញ។ ជនផ្តាច់ការនោះបានតបដោយភាពក្រអឺតក្រទមថា: យើងក៏ជាអ្នក ប្រទានជីវិត និងដកហូតយកជីវិតដែរ ដោយយើងអាចសម្លា ប់អ្នកណាដែលយើងចង់ ហើយទុកជីវិតឲ្យចំពោះអ្នកណាដែលយើងចង់។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីម ក៏បាននាំមកនូវភស្តុតាងដ៏ធំធេងផ្សេងមួយទៀត។ គាត់បានតបទៅកាន់គេវិញថា: ពិតប្រាកដណាស់ ម្ចា ស់ដែលខ្ញុំគោរពសក្កា រៈទៅចំពោះទ្រង់នោះ គឺជាអ្នកដែល ធ្វើឱ្យព្រះអាទិត្យរះចេញពីទិសខាងកើត។ ដូចនេះ ចូរអ្នកឱ្យព្រះអាទិត្យនេះរះចេញពីទិសខាងលិចមកវិញមើល៍។ ពេលនោះ ជនផ្តាច់ការនោះ គ្មានអ្វីក្រៅពីការអ សមត្ថភាព និងទាល់តម្រិះនោះទេ ហើយគាត់(អ៊ីព្រហ៊ីម)ក៏បានទទួលបានជោគជ័យតាមរយៈអំណះអំណាងដ៏រឹងមាំនេះ។ ហើយអល់ឡោះមិនប្រទានជោគជ័យ ចំពោះពួកដែលបំពានឡើយ ដោយសារតែការបំពាននិងភាពក្រអឺតក្រទមរបស់ពួកគេ។
أَوْ كَٱلَّذِى مَرَّ عَلَىٰ قَرْيَةٍۢ وَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحْىِۦ هَـٰذِهِ ٱللَّهُ بَعْدَ مَوْتِهَا ۖ فَأَمَاتَهُ ٱللَّهُ مِا۟ئَةَ عَامٍۢ ثُمَّ بَعَثَهُۥ ۖ قَالَ كَمْ لَبِثْتَ ۖ قَالَ لَبِثْتُ يَوْمًا أَوْ بَعْضَ يَوْمٍۢ ۖ قَالَ بَل لَّبِثْتَ مِا۟ئَةَ عَامٍۢ فَٱنظُرْ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمْ يَتَسَنَّهْ ۖ وَٱنظُرْ إِلَىٰ حِمَارِكَ وَلِنَجْعَلَكَ ءَايَةًۭ لِّلنَّاسِ ۖ وَٱنظُرْ إِلَى ٱلْعِظَامِ كَيْفَ نُنشِزُهَا ثُمَّ نَكْسُوهَا لَحْمًۭا ۚ فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعْلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٢٥٩﴾
ى ឬមួយដូចអ្នកដែលបានឆ្លងកាត់ភូមិមួយដែលដំបូលផ្ទះរបស់ពួកគេបានជ្រុះអស់ ហើយជញ្ជាំងរបស់ពួកគេត្រូវបានបំផ្លាញខ្ទេចខ្ទី ព្រមទាំងមនុស្សនៅទីនោះត្រូវ វិនាសហិនហោចអស់ទៅហើយ ហើយភូមិនោះបានក្លា យទៅជាវាលរហោស្ថាន ស្ងាត់ជ្រងំ។ បុរសដែលបានឆ្លងកាត់នោះបាននិយាយដោយភាពភ្ញា ក់ផ្អើលថាៈ តើអល់ឡោះនឹងពង្រស់អ្នកភូមិនេះឲ្យស់ឡើងវិញយ៉ា ងដូចមេ្ដចទៅ ក្រោយពីពួកគេស្លាប់ហើយនោះ? ពេលនោះ អល់ឡោះបានធ្វើឱ្យគាត់ស្លាប់រយៈពេលមួយរយ ឆ្នាំ។ ក្រោយមក អល់ឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ រួចទ្រង់សួរគេថាៈ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គាត់ឆ្លើយថាៈ ខ្ញុំនៅទីនេះរយៈពេល មួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ អល់ឡោះបានមានបន្ទូលតបវិញថាៈ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារនិង ភេសជ្ជៈរបស់អ្នកដែលនៅជាមួយអ្នកចុះ តើវាស្ថិតក្នុងទ្រង់ទ្រាយដើមដោយមិនប្រែប្រួលឬយ៉ា ងណា ខណៈដែលចំណី អាហារ និងភេសជ្ជៈនោះងាយនឹងទទួលរង ការប្រែប្រួលលឿនបំផុតនោះ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នកដែលបានស្លាប់។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងដ៏ច្បាស់លាស់ សម្រាប់មនុស្សលោកដើម្បីបញ្ជា ក់ពីសមត្ថភាពរបស់អល់ឡោះក្នុងការពង្រស់ពួកគេឲ្យរស់ឡើងវិញ។ ហើយចូរអ្នកមើលទៅឆ្អឹងសត្វលារបស់អ្នកដែលវាបានបែក បាក់រប៉ា ត់រប៉ា យ និងឃ្លាតឆ្ងា យពីគ្នា នោះ តើយើងផ្គុំវាឡើងវិញយ៉ា ងដូចមេ្ដច។ បន្ទា ប់ពីនោះមក យើងបានស្រោបវាដោយសាច់វិញ ហើយយើងបានត្រឡប់ ជីវិតមកឲ្យវាវិញនោះ? នៅពេលដែលគាត់បានឃើញបែបនេះ សេចក្តីពិតក៏បានបញ្ជាក់យ៉ាងច្បាស់ចំពោះគាត់ ហើយគាត់បានដឹងពីសមត្ថភាពរបស់អល់ឡោះ នោះ គាត់ក៏បានទទួលស្គាល់អំពីរឿងនោះ ដោយបាននិយាយថាៈ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអី្វៗទាំង អស់។
وَإِذْ قَالَ إِبْرَٰهِـۧمُ رَبِّ أَرِنِى كَيْفَ تُحْىِ ٱلْمَوْتَىٰ ۖ قَالَ أَوَلَمْ تُؤْمِن ۖ قَالَ بَلَىٰ وَلَـٰكِن لِّيَطْمَئِنَّ قَلْبِى ۖ قَالَ فَخُذْ أَرْبَعَةًۭ مِّنَ ٱلطَّيْرِ فَصُرْهُنَّ إِلَيْكَ ثُمَّ ٱجْعَلْ عَلَىٰ كُلِّ جَبَلٍۢ مِّنْهُنَّ جُزْءًۭا ثُمَّ ٱدْعُهُنَّ يَأْتِينَكَ سَعْيًۭا ۚ وَٱعْلَمْ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٌۭ ﴿٢٦٠﴾
ه عزيز حكيم ហើយចូរអ្នកចងចាំ(ឱព្យាការី)នៅពេលដែលអ៊ីព្រហ៊ីមបានពោលថាៈ ឱម្ចា ស់របស់ខ្ញុំ!សូមទ្រង់មេត្ដា បង្ហា ញឱ្យខ្ញុំបានឃើញផ្ទា ល់នឹងភ្នែកផងថាតើទ្រង់ពង្រស់អ្នក ដែលស្លាប់ឲ្យរស់ឡើងវិញដោយរបៀបណា? អល់ឡោះបានមានបន្ទូលទៅកាន់គាត់ថាៈ តើអ្នកមិនទាន់ជឿលើរឿងនេះទេឬ? អ៊ីព្រហ៊ីមឆ្លើយថាៈ មិនមែនទេ! ខ្ញុំពិត ជាបានជឿហើយ តែដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែមានភាពនឹងនរ(ជឿជាក់)ថែមទៀត។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបង្គាប់ប្រើគាត់ដោយទ្រង់បានមាន បន្ទូលថាៈ ចូរអ្នកយកសត្វបក្សីចំនួនបួនក្បាល ហើយប្រមូលពួកវា ហើយចូរអ្នកចិញ្ច្រាំវាបញ្ចូលគ្នា ឱ្យខេ្ទច។បន្ទា ប់មក ចូរអ្នកយកបំណែកនីមួយៗអំពីសាច់នោះ بلغ គម្ពីរគួរអាន · តាហ្វសៀរ ទៅដាក់តាមភ្នំនីមួយៗផ្សេងៗពីគ្នា(ចំនួនបួន)។ បន្ទាប់មក ចូរអ្នកស្រែកហៅពួកវាចុះ នោះពួកវាពិតជានឹងហើរមកកាន់អ្នកវិញភ្លាមយ៉ា ងលឿនបំផុត។ ជាការពិត ណាស់ យើងបានត្រឡប់ជីវិតឲ្យពួកវាវិញហើយ(ពួកវារស់ឡើងវិញហើយ)។ហើយចូរអ្នក(ឱអ៊ីព្រហ៊ីម)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែបំផុត នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ និងមហាគតិបណ្ឌិ តបំផុតនៅក្នុងកិច្ចការរបស់ទ្រង់ ការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងការបង្កើតរបស់ទ្រង់។
مَّثَلُ ٱلَّذِينَ يُنفِقُونَ أَمْوَٰلَهُمْ فِى سَبِيلِ ٱللَّهِ كَمَثَلِ حَبَّةٍ أَنۢبَتَتْ سَبْعَ سَنَابِلَ فِى كُلِّ سُنۢبُلَةٍۢ مِّا۟ئَةُ حَبَّةٍۢ ۗ وَٱللَّهُ يُضَـٰعِفُ لِمَن يَشَآءُ ۗ وَٱللَّهُ وَٰسِعٌ عَلِيمٌ ﴿٢٦١﴾
ការប្រៀបធៀបផលបុណ្យរបស់បណ្ដា អ្នកមានជំនឿដែលបានធ្វើការបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ាអល់ឡោះនោះ ប្រៀបដូចជាគ្រាប់ធញ្ញជាតិមួយ គ្រាប់ដែលត្រូវបានដាំនៅលើដីដែលល្អ(មានជីជាតិ) ហើយវាបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗមានចំនួនមួយរយគ្រាប់។ ហើយអល់ឡោះនឹង បន្ថែមនូវផលបុណ្យទ្វេដងចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ដូចនេះ ទ្រង់បង្កើនដល់ពួកគេនូវផលបុណ្យដែលមិន អាចគណនាអស់ឡើយ ។ ហើយអល់ឡោះមហាទូលំទូលាយចំពោះភាពសប្បុរស និងការប្រោសប្រទាន មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួល ن បានផលបុណ្យទ្វេដងនោះ។
ٱلَّذِينَ يُنفِقُونَ أَمْوَٰلَهُمْ فِى سَبِيلِ ٱللَّهِ ثُمَّ لَا يُتْبِعُونَ مَآ أَنفَقُوا۟ مَنًّۭا وَلَآ أَذًۭى ۙ لَّهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٢٦٢﴾
عليهم ولا هم يحزنون ចំពោះបណ្ដា អ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងស្វែងរកការពេញចិត្តអំពីទ្រង់ ក្រោយមក ពួកគេមិនបាននាំមក ជាមួយអ្វីដែលពួកគេបានបរិច្ចាគនោះនូវប្រការណាមួយដែលធ្វើឲ្យផលបុណ្យ(នៃការបរិច្ចាគ)របស់ពួកគេបាត់បង់ ដូចជាការរំលើកគុណចំពោះមនុស្ស និងការ បញ្ឈឺចិត្ដអ្នកទទួលតាមរយៈពាក្យសម្តីនិងកាយវិការទេនោះ ពួកគេនឹងទទួលបានផលបុណ្យពីម្ចា ស់របស់ពួកគេ ហើយពួកគេគ្មា នការភ័យខ្លា ចពីអ្វីដែលនៅខាង មុខពួកគេនោះឡើយ ហើយពួកគេក៏គ្មានព្រួយបារម្ភចំពោះអ្វីដែលបានកន្លងផុតនោះដែរ ដោយសារតែភាពធំធេងនៃឧបការគុណ(ដែលអល់ឡោះបានផ្តល់ ឲ្យ)ពួកគេ។
۞ قَوْلٌۭ مَّعْرُوفٌۭ وَمَغْفِرَةٌ خَيْرٌۭ مِّن صَدَقَةٍۢ يَتْبَعُهَآ أَذًۭى ۗ وَٱللَّهُ غَنِىٌّ حَلِيمٌۭ ﴿٢٦٣﴾
ពាក្យសំដីល្អដែលធ្វើឲ្យដួងចិត្តអ្នកមានជំនឿមានភាពរីករាយ និងការអភ័យទោសចំពោះអ្នកដែលបានធ្វើខុសមកលើអ្នកនោះ គឺល្អប្រសើរជាងការបរិច្ចាគដែល ភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ តាមរយៈការរំលើកគុណដល់អ្នកទទួលទៅទៀត។ ហើយអល់ឡោះមហាមានស្ដុកស្ដម្ភ មិនត្រូវការអ្វីមួយពីខ្ញុំបម្រើរបស់ទ្រង់ឡើយ ហើយទ្រង់មហាទន់ភ្លន់បំផុតដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌ កម្មទៅលើពួកគេ(ភ្លា មៗ)ឡើយ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُبْطِلُوا۟ صَدَقَـٰتِكُم بِٱلْمَنِّ وَٱلْأَذَىٰ كَٱلَّذِى يُنفِقُ مَالَهُۥ رِئَآءَ ٱلنَّاسِ وَلَا يُؤْمِنُ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ ۖ فَمَثَلُهُۥ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌۭ فَأَصَابَهُۥ وَابِلٌۭ فَتَرَكَهُۥ صَلْدًۭا ۖ لَّا يَقْدِرُونَ عَلَىٰ شَىْءٍۢ مِّمَّا كَسَبُوا۟ ۗ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلْكَـٰفِرِينَ ﴿٢٦٤﴾
២៦៤.ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងគោរពតាមអ្នកនាំសាររបស់ទ្រង់!ចូរពួកអ្នកកុំបំផ្លា ញផលបុណ្យនៃការបរិច្ចា គរបស់ពួកអ្នកដោយការរំលើក និងបញ្ឈឺចិត្ដដល់អ្នកទទួលឲ្យសោះ។ ពិតណាស់ អ្នកដែលបានធ្វើដូច្នោះ គឺប្រៀបដូចជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញឱ្យមនុស្សបានឃើញ និងសរសើរគេ ហើយគេមនុស្សដែលគ្មានជំនឿលើអល់ឡោះ ថ្ងៃបរលោក និងអ្វីដែលមាននៅក្នុងវាអំពីផលបុណ្យនិងទណ្ឌកម្មនោះដែរ។ ដូចេ្នះ ការប្រៀបធៀប រូបគេ ប្រៀបដូចជាថ្មរលោងមួយដុំដែលមានធូលីដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ា ងខ្លាំងមកលើដុំថ្មនោះ ធ្វើឱ្យថ្មនោះរលោងវិញដោយគ្មានអ្វីនៅលើវាសោះ។ ដូច្នោះដែរ ចំពោះអ្នកដែលចង់បានការសរសើរអំពីមនុស្សនោះ ផលបុណ្យនៃទង្វើរបស់ពួកគេ និងការបរិច្ចាគរបស់ពួកគេ នឹងត្រូវបាត់បង់ ហើយគ្មាន អ្វីសេសសល់អំពីវានៅឯអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហា ញដល់ក្រុមដែលប្រឆាំងទៅរកការពេញចិត្តពីទ្រង់នោះឡើយ ហើយរាល់ទង្វើ របស់ពួកគេនិងការបរិច្ចា គរបស់ពួកគេដែរក៏គ្មា នបានផលប្រយោជន៍អ្វីនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَثَلُ ٱلَّذِينَ يُنفِقُونَ أَمْوَٰلَهُمُ ٱبْتِغَآءَ مَرْضَاتِ ٱللَّهِ وَتَثْبِيتًۭا مِّنْ أَنفُسِهِمْ كَمَثَلِ جَنَّةٍۭ بِرَبْوَةٍ أَصَابَهَا وَابِلٌۭ فَـَٔاتَتْ أُكُلَهَا ضِعْفَيْنِ فَإِن لَّمْ يُصِبْهَا وَابِلٌۭ فَطَلٌّۭ ۗ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ ﴿٢٦٥﴾
ហើយការប្រៀបធៀបបណ្ដា អ្នកមានជំនឿដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ មានភាពនឹនរដោយខ្លួនពួកគេផ្ទាល់ ដោយការជឿជាក់ចំពោះការសន្យារបស់អល់ឡោះ ដោយមិនមែនជាការបង្ខិតបង្ខំទេនោះ គឺប្រៀបដូចជាចម្ការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយ ទឹកភ្លៀងយ៉ា ងខ្លាំង។ ពេលនោះ វាក៏ផ្ដល់នូវផល្លានុផលទេ្វដង។ តែប្រសិនបើគ្មានទឹកភ្លៀងខ្លាំងស្រោចស្រពមកទេនោះ សូម្បីមានភ្លៀងធ្លាក់តិចតួចក៏គ្រប់គ្រាន់ ដែរ។ ដូច្នោះដែរការបរិច្ចាគដោយចិត្តស្មោះសរនោះ អល់ឡោះនឹងទទួលយកវា ហើយទ្រង់នឹងផ្តល់ផលបុណ្យទ្វេដង ទោះបីជាតិចតួចក៏ដោយ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មា នអ្វីអាចលាក់កំបាំងពីទ្រង់បានឡើយចំពោះជនណាដែលបរិច្ចា គដោយស្មោះសរ និង ចំពោះជនណាដែល(បរិច្ចា គក្នុងបំណង)ចង់បានការសរសើរពីមនុស្សលោក ហើយទ្រង់នឹងតបស្នងដល់ពួកគេទាំងពីរនូវអ្វីដែលសក្តិសមបំផុតសម្រាប់ពួកគេ។
أَيَوَدُّ أَحَدُكُمْ أَن تَكُونَ لَهُۥ جَنَّةٌۭ مِّن نَّخِيلٍۢ وَأَعْنَابٍۢ تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ لَهُۥ فِيهَا مِن كُلِّ ٱلثَّمَرَٰتِ وَأَصَابَهُ ٱلْكِبَرُ وَلَهُۥ ذُرِّيَّةٌۭ ضُعَفَآءُ فَأَصَابَهَآ إِعْصَارٌۭ فِيهِ نَارٌۭ فَٱحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلْـَٔايَـٰتِ لَعَلَّكُمْ تَتَفَكَّرُونَ ﴿٢٦٦﴾
តើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងទំពាំងបាយជូរដែលមានទឹកហូរកាត់នៅតាមចន្លោះចម្ការនោះ ដោយនៅក្នុងចម្ការនោះ ពោរពេញ ដោយផល្លានុផលដែលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា មិនអាចធ្វើការនិងរកស៊ីអ្វីបាន ព្រមទាំងមានកូនចៅតូចៗនិងទន់ ខ្សោយជាច្រើនដែលមិនទាន់អាចធ្វើការបានថែមទៀតនោះ ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់ ខណៈដែលរូបគេត្រូវការជាខ្លាំង ទៅកាន់វា(ផល្លានុផល)ដោយសារតែភាពចាស់ជរា និងភាពទន់ខ្សោយនៃកូនចៅរបស់គេនោះ។ ពិតណាស់ ស្ថានភាពនៃអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេ ដើម្បីគ្រាន់តែចង់ឲ្យមនុស្សលោកបានឃើញនោះ គឺប្រៀបបាននឹងបុរសខាងលើដូច្នោះឯង។ នៅថ្ងៃបរលោក គេនឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញ ដោយគ្មានអំពើល្អអ្វីទៅជាមួយនោះឡើយ ក្នុងពេលដែលរូបគេមានសេចក្តីត្រូវការខ្លាំងបំផុតចំពោះវា(អំពើល្អ)។ តាមរយៈឧទាហរណ៍ នេះដែរ អល់ឡោះជាម្ចាស់ ទ្រង់បញ្ជា ក់ប្រាប់ពួកអ្នកនូវអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ أَنفِقُوا۟ مِن طَيِّبَـٰتِ مَا كَسَبْتُمْ وَمِمَّآ أَخْرَجْنَا لَكُم مِّنَ ٱلْأَرْضِ ۖ وَلَا تَيَمَّمُوا۟ ٱلْخَبِيثَ مِنْهُ تُنفِقُونَ وَلَسْتُم بِـَٔاخِذِيهِ إِلَّآ أَن تُغْمِضُوا۟ فِيهِ ۚ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ غَنِىٌّ حَمِيدٌ ﴿٢٦٧﴾
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិដែលល្អស្របច្បាប់មួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យនោះដើម្បីបរិច្ចា គនោះឡើយ។ ប្រសិនបើគេឱ្យអ្វីដែលមិនល្អដល់ពួកអ្នកវិញនោះ ពួកអ្នកក៏មិនទទួលយកវានោះដែរ លើកលែងតែពួកអ្នកទទួលយកវាទាំងមិនពេញចិត្តប៉ុណ្ណោះដោយសារតែវា មិនល្អ។ ដូចនេះ តើអ្នកពេញចិត្តផ្តល់ឲ្យអល់ឡោះនូវអ្វីដែលអ្នកមិនពេញចិត្តចង់បានសម្រាប់ខ្លួនឯងផងនោះយ៉ាងដូចម្ដេចទៅ? ហើយចូរពួកអ្នកដឹងថាៈ ពិត ប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការការបរិច្ចាគពីពួកអ្នកឡើយ និងជាអ្នកដែលត្រូវគេកោតសរសើរបំផុតចំពោះខ្លួនទ្រង់ផ្ទាល់ និងទង្វើរបស់ ទ្រង់។
ٱلشَّيْطَـٰنُ يَعِدُكُمُ ٱلْفَقْرَ وَيَأْمُرُكُم بِٱلْفَحْشَآءِ ۖ وَٱللَّهُ يَعِدُكُم مَّغْفِرَةًۭ مِّنْهُ وَفَضْلًۭا ۗ وَٱللَّهُ وَٰسِعٌ عَلِيمٌۭ ﴿٢٦٨﴾
ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ និងជម្រុញពួកអ្នកឲ្យមានភាពកំណាញ់ ព្រមអំពាវនាវពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់ និងអំពើល្មើស។ ចំណែកអល់ឡោះវិញ ទ្រង់ សន្យានឹងពួកអ្នកនូវការអភ័យទោសដ៏ធំធេងចំពោះបាបកម្មរបស់ពួកអ្នក និងការផ្តល់នូវលាភសក្ការៈដ៏លើសលប់។ ហើយអល់ឡោះមហាទូលំទូលាយចំពោះភាព សប្បុរស មហាដឹងរាល់សកម្មភាពរបស់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
يُؤْتِى ٱلْحِكْمَةَ مَن يَشَآءُ ۚ وَمَن يُؤْتَ ٱلْحِكْمَةَ فَقَدْ أُوتِىَ خَيْرًۭا كَثِيرًۭا ۗ وَمَا يَذَّكَّرُ إِلَّآ أُو۟لُوا۟ ٱلْأَلْبَـٰبِ ﴿٢٦٩﴾
អល់ឡោះប្រទានភាពឈ្លា សវៃនៅក្នុងពាក្យសម្តី និងការប្រព្រឹត្តត្រឹមត្រូវដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយជនណាដែលត្រូវ បានគេប្រទានឱ្យដូច្នោះនោះ ជននោះប្រាកដជាត្រូវគេប្រទានឱ្យនូវប្រការល្អដ៏ច្រើនលើសលប់។ ហើយគ្មានអ្នកដែលនឹករលឹក និងយកជាមេរៀនពីបណ្តាភស្តុ តាងរបស់អល់ឡោះនោះឡើយ លើកលែងតែបណ្តា អ្នកដែលមានប្រាជ្ញា ស្មារតីពេញលេញដែលទទួលបានការបំភ្លឺនិងការចង្អុលបង្ហា ញពីទ្រង់ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَآ أَنفَقْتُم مِّن نَّفَقَةٍ أَوْ نَذَرْتُم مِّن نَّذْرٍۢ فَإِنَّ ٱللَّهَ يَعْلَمُهُۥ ۗ وَمَا لِلظَّـٰلِمِينَ مِنْ أَنصَارٍ ﴿٢٧٠﴾
ហើយអី្វក៏ដោយដែលពួកអ្នកបានបរិច្ចាគ តិចក្តី ច្រើនក្តី ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ឬអ្វីដែលពួកអ្នកបានសច្ចាថាគោរពប្រតិបត្តិចំពោះអល់ឡោះ ដោយខ្លួនពួកអ្នកផ្ទា ល់ ដែលវាមិនមែនជាកាតព្វកិច្ចដែលគេដាក់លើពួកអ្នកនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មហាដឹងបំផុតអំពីរឿងទាំងនោះ។ហើយជា ការពិតណាស់ អល់ឡោះ មិនធ្វើឲ្យបាត់បង់អ្វីមួយពីពួកគេឡើយ ហើយទ្រង់ក៏មិនធ្វើឲ្យអ្វីមួយដែលពួកគេបានសាងបាត់បង់នោះដែរ។ ហើយចំពោះពួកបំពាន ដែលមិនអនុវត្តនូវអ្វីដែលគេដាក់កាតព្វកិច្ចទៅលើពួកគេ និងបំពានព្រំដែនរបស់អល់ឡោះនោះ គឺពុំមានអ្នកជួយការពារពួកគេពីទណ្ឌ កម្មនាថ្ងៃបរលោកឡើយ។
إِن تُبْدُوا۟ ٱلصَّدَقَـٰتِ فَنِعِمَّا هِىَ ۖ وَإِن تُخْفُوهَا وَتُؤْتُوهَا ٱلْفُقَرَآءَ فَهُوَ خَيْرٌۭ لَّكُمْ ۚ وَيُكَفِّرُ عَنكُم مِّن سَيِّـَٔاتِكُمْ ۗ وَٱللَّهُ بِمَا تَعْمَلُونَ خَبِيرٌۭ ﴿٢٧١﴾
بما تعملون خبير ប្រសិនបើពួកអ្នកលាតត្រដាងការបរិច្ចាគទ្រព្យសម្បត្តិ(របស់ពួកអ្នក)នោះ កាបរិច្ចាគរបស់ពួកអ្នក គឺជាការបរិច្ចាគទានមួយដ៏ល្អ។ តែប្រសិនបើពួកអ្នកលាក់បាំង ការបរិច្ចាគ និងផ្ដល់វាដល់អ្នកក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកជាងការដែលពួកអ្នកលាតត្រដាងវា(ឲ្យគេបានឃើញ) ពីព្រោះ វាជិតបំផុតទៅនឹង ភាពស្មោះស។ ហើយចំពោះការបរិច្ចាគដ៏ស្មោះសនោះ គឺបិតបាំងនូវបាបកម្មរបស់ពួកគេ ព្រមទាំងទទួលបានការអភ័យទោសចំពោះបាបកម្មនោះ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ ដូច្នេះ គ្មា នអ្វីមួយអំពីស្ថា នភាពរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។
۞ لَّيْسَ عَلَيْكَ هُدَىٰهُمْ وَلَـٰكِنَّ ٱللَّهَ يَهْدِى مَن يَشَآءُ ۗ وَمَا تُنفِقُوا۟ مِنْ خَيْرٍۢ فَلِأَنفُسِكُمْ ۚ وَمَا تُنفِقُونَ إِلَّا ٱبْتِغَآءَ وَجْهِ ٱللَّهِ ۚ وَمَا تُنفِقُوا۟ مِنْ خَيْرٍۢ يُوَفَّ إِلَيْكُمْ وَأَنتُمْ لَا تُظْلَمُونَ ﴿٢٧٢﴾
ពុំមែនជាកាតព្វកិច្ចរបស់អ្នកនោះទេ(ឱព្យាការីមូហាំម៉ាត់)ក្នុងការផ្តល់ការចង្អុលបង្ហាញពួកគេឲ្យទទួលយកនូវសេចក្តីពិត និងដើរតាមវានោះ។ តាមពិត អ្វីដែល ចាំបាច់ទៅលើអ្នកនោះ គឺត្រូវចង្អុលបង្ហាញពួកគេ និងណែនាំពួកគេឲ្យស្គាល់នូវសេចក្តីពិតប៉ុណ្ណោះ។ ជាការពិតណាស់ ការចង្អុលបង្ហាញឲ្យទទូលយកសេចក្តីពិត នោះ គឺស្ថិតក្នុងកណ្ដា ប់ដៃរបស់អល់ឡោះ ដោយទ្រង់ចង្អុលបង្ហា ញចំពោះជនណាដែលទ្រង់មានចេតនា។ហើយអ្វីដែលពួកអ្នកបានបរិច្ចា គអំពីប្រការដែលល្អនោះ ផលប្រយោជន៍របស់វានឹងត្រឡប់ទៅរកពួកអ្នកវិញ ពីព្រោះអល់ឡោះជាម្ចា ស់មហាមានលើសលប់មិនត្រូវការការបរិច្ចា គទាំងនោះឡើយ។ ហើយចូរឲ្យការបរិច្ចា គ របស់ពួកអ្នក គឺជាការបរិច្ចា គដោយស្មោះសចំពោះអល់ឡោះជាម្ចា ស់(តែមួយគត់)។ ជាការពិតណាស់ បណ្តា អ្នកដែលមានជំនឿពិតប្រាកដនោះ ពួកគេមិនបរិច្ចា គ ឡើយ លើកលែងតែដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចា គអំពីប្រការល្អ ទោះបីតិចក្តី ច្រើនក្តី ពួកអ្នកនឹងត្រូវបានគេប្រទាន នូវផលបុណ្យយ៉ា ងពេញលេញដោយគ្មា នបាត់បង់បន្តិចណាឡើយពីព្រោះអល់ឡោះជាម្ចា ស់ ទ្រង់មិនបំពានចំពោះនរណាម្នា ក់ឡើយ។
لِلْفُقَرَآءِ ٱلَّذِينَ أُحْصِرُوا۟ فِى سَبِيلِ ٱللَّهِ لَا يَسْتَطِيعُونَ ضَرْبًۭا فِى ٱلْأَرْضِ يَحْسَبُهُمُ ٱلْجَاهِلُ أَغْنِيَآءَ مِنَ ٱلتَّعَفُّفِ تَعْرِفُهُم بِسِيمَـٰهُمْ لَا يَسْـَٔلُونَ ٱلنَّاسَ إِلْحَافًۭا ۗ وَمَا تُنفِقُوا۟ مِنْ خَيْرٍۢ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌ ﴿٢٧٣﴾
ចូរពួកអ្នកបរិច្ចា គទានដល់អ្នកក្រីក្រដែលពួកគេជាប់រវល់តស៊ូក្នុងមាគ៌ា របស់អល់ឡោះ មិនអាចឲ្យពួកគេធ្វើដំណើ រស្វែងរកលាភសក្កា រៈនៅលើផែនដីបាន ធ្វើឱ្យ អ្នកដែលមិនដឹងពីស្ថានភាពរបស់ពួកគេ នឹកស្មានថា ពួកគេគឺជាអ្នកមាន ដោយសារតែពួកគេមិនបានសុំទានអ្នកដទៃ។ គេអាចស្គាល់ពួកគេបានតាមរយៈសញ្ញា សម្គាល់របស់ពួកគេដូចជា តម្រូវការដែលស្តែងចេញនៅលើខ្លួនប្រាណ និងសម្លៀកបំពាក់របស់ពួកគេ។ ហើយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកគេនោះ គឺ ពួកគេមិនដូចអ្នកក្រដទៃទៀតដែលតែងតែសុំពីមនុស្សលោកដដែលៗនោះទេ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីទ្រព្យសម្បត្ដិនិងអ្វីផ្សេងទៀតនោះ ពិតប្រាកដ ណាស់ អល់ឡោះដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញនូវការតបស្នងមួយដ៏ធំធេងបំផុត។ر
ٱلَّذِينَ يُنفِقُونَ أَمْوَٰلَهُم بِٱلَّيْلِ وَٱلنَّهَارِ سِرًّۭا وَعَلَانِيَةًۭ فَلَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٢٧٤﴾
បណ្ដា អ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ទាំងពេលយប់និងពេលថ្ងៃ ដោយលាក់កំបាំងនិងបើកចំហ ដោយមិនចង់ មនុស្សឃើញ និងមិនចង់ទទួលបានការសរសើរអំពីមនុស្សលោកទេនោះ ពួកគេពិតជានឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ហើយពួកគេ គ្មា នការភ័យខ្លា ចអំពីអ្វីដែលពួកគេនឹងជួបនៅពេលខាងមុខនោះទេហើយក៏មិនព្រួយបារម្មណ៍ នូវអ្វីដែលពួកគេបានបាត់បង់ក្នុងលោកិយនោះដែរ ជាភាពសប្បុរស និងជាឧបការគុណមកពីអល់ឡោះ(ចំពោះពួកគេ)។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلَّذِينَ يَأْكُلُونَ ٱلرِّبَوٰا۟ لَا يَقُومُونَ إِلَّا كَمَا يَقُومُ ٱلَّذِى يَتَخَبَّطُهُ ٱلشَّيْطَـٰنُ مِنَ ٱلْمَسِّ ۚ ذَٰلِكَ بِأَنَّهُمْ قَالُوٓا۟ إِنَّمَا ٱلْبَيْعُ مِثْلُ ٱلرِّبَوٰا۟ ۗ وَأَحَلَّ ٱللَّهُ ٱلْبَيْعَ وَحَرَّمَ ٱلرِّبَوٰا۟ ۚ فَمَن جَآءَهُۥ مَوْعِظَةٌۭ مِّن رَّبِّهِۦ فَٱنتَهَىٰ فَلَهُۥ مَا سَلَفَ وَأَمْرُهُۥٓ إِلَى ٱللَّهِ ۖ وَمَنْ عَادَ فَأُو۟لَـٰٓئِكَ أَصْحَـٰبُ ٱلنَّارِ ۖ هُمْ فِيهَا خَـٰلِدُونَ ﴿٢٧٥﴾
ពួកដែលមានទំនាក់ទំនងនឹងការប្រាក់ និងស៊ីការប្រាក់នោះ នៅថ្ងៃបរលោក ពួកគេមិនអាចក្រោកចេញអំពីផ្នូររបស់ពួកគេបានទេ លើកលែងតែគេក្រោកឈរដូច អ្នកដែលស្ហៃតន(អារក្សសាតាំង)ចូល ដែលធ្វើឱ្យគេក្រោកចេញពីផ្នូររបស់គេ ដូចជាមនុស្សឆ្កួតដែលមានដំណើរទ្រេតទ្រោតដូច្នោះឯង។ នោះគឺដោយសារតែ ពួកគេបានអនុញ្ញាតចំពោះការស៊ីការប្រាក់ ហើយពួកគេមិនបានបែងចែករវាងការប្រាក់ និងរវាងការលក់ដូរដែលអល់ឡោះជាម្ចាស់បានអនុញ្ញាតឡើយ ដោយ ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ការលក់ដូរនោះ រូបភាពរបស់វាគឺដូចទៅនឹងការយកការប្រាក់ដែរ ពោលគឺវា(ការយកការប្រាក់)ត្រូវបានគេអនុញ្ញាត ពីព្រោះទាំងការលក់ដូរ និងការស៊ីការប្រាក់ គឺនាំទៅរកការបន្ថែម និងការរីកចម្រើននៅក្នុងទ្រព្យសម្បត្តិដូចគ្នា។ ពេលនោះ អល់ឡោះជាម្ចាស់បានតបទៅកាន់ ពួកគេវិញ ដោយទ្រង់បានចាត់ទុកការប្រៀបធៀបរបស់ពួកគេនេះ គឺជារឿងមិនត្រឹមត្រូវ និងជាការភូតកុហក ហើយទ្រង់បានបញ្ជាក់ថា ពិតណាស់ ទ្រង់បាន អនុញ្ញាតចំពោះការលក់ដូរ ដោយសារតែវាផ្តល់ផលប្រយោជន៍ទូទៅ និងដោយឡែក ហើយទ្រង់បានហាមឃាត់ចំពោះការយកការប្រាក់ ដោយសារតែវាគឺជាការ បំពាន និងជាការស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយបំពាន។ ហើយជនណាដែលទទួលបានការទូន្មានពីម្ចាស់របស់គេ ដែលមានទាំងការហាមឃាត់ និងការ ព្រមាន(ពួកគេ)ពីការប្រាក់ ហើយគេបោះបង់ចោល(ឈប់យកការប្រាក់) ព្រមទាំងបានសារភាពកំហុសចំពោះអល់ឡោះ(ចំពោះការយកការប្រាក់នោះ) ដូចេ្នះ អ្វី ដែលមានពីមុននៃការយកការប្រាក់របស់គេនោះ(ការស៊ីការប្រាក់របស់គេកាលពីមុន) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយបន្ទាប់ពីនោះមក កិច្ចការរបស់គេ នៅពេលខាងមុខ គឺអាស្រ័យលើអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅស៊ីការប្រាក់វិញបន្ទាប់ពីពួកគេបានដឹងពីការហាមឃាត់របស់អល់ឡោះ និងមាន ភស្តុតាងដែលបញ្ជាក់ពីការហាមឃាត់ចំពោះការស៊ីការប្រាក់ហើយនោះ ពិតប្រាកដណាស់ ពួកគេស័ក្ដិសមបំផុតនឹងចូលក្នុងឋាននរក ដោយពួកគេស្ថិតនៅក្នុង នោះជាអមតៈ។ ការស្ថិតក្នុងឋាននរកជាអមតៈនៅត្រង់កន្លែងនេះ អត្ថន័យរបស់វា គឺសំដៅលើអ្នកដែលចាត់ទុកថា ការស៊ីការប្រាក់ គឺជាប្រការដែលត្រូវបាន អនុញ្ញាត ឬមានអត្ថន័យថា ការស្ថិតនៅក្នុងឋាននរកអស់រយៈពេលដ៏យូរ ពីព្រោះការស្ថិតក្នុងឋាននរកជាអមតៈ គឺចំពោះតែពួកដែលគ្មានជំនឿប៉ុណ្ណោះ។ ចំណែកឯអ្នកដែលមានជំនឿលើអល់ឡោះតែមួយ(ឯកទេពនិយម)ក្នុងខ្លួនវិញ ពួកគេមិនចូលឋាននរកជាអមតៈនោះទេ។
يَمْحَقُ ٱللَّهُ ٱلرِّبَوٰا۟ وَيُرْبِى ٱلصَّدَقَـٰتِ ۗ وَٱللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ ﴿٢٧٦﴾
អល់ឡោះបំបាត់ភាពរីកចម្រើនចំពោះការប្រាក់ តាមរយៈការបំផ្លាញវា ឬដកយកនូវពរជ័យចេញពីប្រាក់ការនោះ ប៉ុន្ដែទ្រង់បង្កើនផលបុណ្យទ្វេដងចំពោះទ្រព្យ បរិច្ចាគនានា ដោយប្រការល្អមួយកើនទ្វេទៅជាដប់ ឬទៅជាប្រាំពីររយ ឬកើនលើសពីនេះទ្វេដងទៀត ហើយទ្រង់ផ្ដល់នូវពរជ័យ និងភាពរីកចម្រើនចំពោះទ្រព្យ សម្បត្តិរបស់អ្នកដែលបរិច្ចាគទានទាំងឡាយ។ ហើយអល់ឡោះមិនស្រឡាញ់រាល់អ្នកដែលប្រឆាំង ដែលអនុញ្ញាតនូវប្រការដែលគេ(អល់ឡោះ)ហាមឃាត់នោះ ឡើយ ហើយទ្រង់ក៏មិនស្រលាញ់អ្នកដែលបន្តប្រព្រឹត្តបទល្មើស និងអំពើបាបនោះដែរ។
إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ وَأَقَامُوا۟ ٱلصَّلَوٰةَ وَءَاتَوُا۟ ٱلزَّكَوٰةَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٢٧٧﴾
هم يحزنون ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ហើយបានសាងអំពើល្អ និងបាន ប្រតិបត្ដិសឡាត(ថ្វា យបង្គំ)យ៉ា ងពេញលេញទៅតាមអ្វីដែលអល់ឡោះបានដាក់បទបញ្ញត្តិ ព្រមទាំងបានបរិច្ចា គហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេទៅឲ្យអ្នកដែល មានសិទ្ធិទទួលហ្សកាត់នោះ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចា ស់របស់ពួកគេ ហើយពួកគេគ្មា នការភ័យខ្លា ចពីអ្វីដែលពួកគេនឹងជួបនៅពេល ខាងមុខនោះទេហើយពួកគេក៏មិនព្រួយបារម្មណ៍ ចំពោះអ្វីដែលពួកគេបានខកខាននៅក្នុងលោកិយ និងឧបការគុណទាំងឡាយដែលមានក្នុងលោកិយ(ដែលពួកគេ ខកខានមិនទទួលបាន)នោះដែរ។
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ ٱللَّهَ وَذَرُوا۟ مَا بَقِىَ مِنَ ٱلرِّبَوٰٓا۟ إِن كُنتُم مُّؤْمِنِينَ ﴿٢٧٨﴾
ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរបោះបង់ការទាមទារនូវអ្វីដែលនៅសេសសល់ពីការប្រាក់ដែលមនុស្សនៅជំពាក់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿដ៏ពិតប្រាកដចំពោះអល់ឡោះ និងចំពោះអ្វីដែលទ្រង់បានហាមពួកអ្នកអំពីការប្រាក់មែននោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
فَإِن لَّمْ تَفْعَلُوا۟ فَأْذَنُوا۟ بِحَرْبٍۢ مِّنَ ٱللَّهِ وَرَسُولِهِۦ ۖ وَإِن تُبْتُمْ فَلَكُمْ رُءُوسُ أَمْوَٰلِكُمْ لَا تَظْلِمُونَ وَلَا تُظْلَمُونَ ﴿٢٧٩﴾
តែប្រសិនបើពួកអ្នកមិនអនុវត្តនូវអ្វីដែលគេដាក់បទបញ្ជាចំពោះពូកអ្នក(ឲ្យបោះបង់)ទេនោះ ពួកអ្នកត្រូវដឹងច្បាស់ចុះថា ពិតជានឹងមានសង្គ្រាមមកពីអល់ឡោះនិង អ្នកនាំសាររបស់ទ្រង់(មកលើពួកអ្នក)ជាមិនខាន។ តែប្រសិនបើពួកអ្នកសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់ ហើយបោះបង់ចោលការប្រាក់នោះ សម្រាប់ពួក អ្នកគឺទទួលបានប្រាក់ដើមរបស់ពួកអ្នកដែលបានឲ្យគេខ្ចីនោះវិញ។ (ការធ្វើដូច្នេះ)ពួកអ្នកមិនបំពានលើគេតាមរយៈការយកលើសពីប្រាក់ដើមរបស់ពួកអ្នកនោះទេ ហើយគេក៏មិនបំពានលើពួកអ្នកដោយការសងវិញមិនគ្រប់នោះដែរ។
وَإِن كَانَ ذُو عُسْرَةٍۢ فَنَظِرَةٌ إِلَىٰ مَيْسَرَةٍۢ ۚ وَأَن تَصَدَّقُوا۟ خَيْرٌۭ لَّكُمْ ۖ إِن كُنتُمْ تَعْلَمُونَ ﴿٢٨٠﴾
ហើយប្រសិនពួកបើអ្នកទារប្រាក់ពីពួកគេ តែពួកគេគ្មានលទ្ធភាពសងទេនោះ ចូរពួកអ្នកពន្យារពេលដល់ពួកគេក្នុងការសងបំណុ ល រហូតដល់ពួកគេមានលទ្ធភាព ក្នុងការសងប្រាក់នោះ។ តែប្រសិនបើពួកអ្នកបរិច្ចា គដល់ពួកគេ ដោយការមិនយកបំណុ លរបស់ពួកគេ ឬពួកអ្នកលើកលែងបំណុ លខ្លះដល់ពួកគេនោះ វាគឺជាការ ប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យនៃការធ្វើដូចនេះចំពោះអល់ឡោះជាម្ចា ស់នោះ។
وَٱتَّقُوا۟ يَوْمًۭا تُرْجَعُونَ فِيهِ إِلَى ٱللَّهِ ۖ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍۢ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ﴿٢٨١﴾
ហើយចូរពួកអ្នកខ្លា ចទណ្ឌ កម្មនៅថ្ងៃដែលគេនឹងនាំពួកអ្នកទាំងអស់គ្នា វិលត្រឡប់ទៅជួបអល់ឡោះជាម្ចា ស់វិញ ហើយពួកអ្នកឈរនៅចំពោះមុខទ្រង់។ បន្ទា ប់មក គេនឹងតបស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ដអំពីប្រការល្អ ឬអាក្រក់ ហើយគេ(អល់ឡោះ)មិនបំពានលើពួកគេដោយការធ្វើឲ្យបាត់បង់នូវផលបុណ្យ របស់ពួកគេឡើយ ហើយគេក៏មិនបន្ថែមនូវទណ្ឌ កម្មលើពួកគេឲ្យលើសទង្វើអាក្រក់ដែលគេបានសាងនោះដែរ។م
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِذَا تَدَايَنتُم بِدَيْنٍ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى فَٱكْتُبُوهُ ۚ وَلْيَكْتُب بَّيْنَكُمْ كَاتِبٌۢ بِٱلْعَدْلِ ۚ وَلَا يَأْبَ كَاتِبٌ أَن يَكْتُبَ كَمَا عَلَّمَهُ ٱللَّهُ ۚ فَلْيَكْتُبْ وَلْيُمْلِلِ ٱلَّذِى عَلَيْهِ ٱلْحَقُّ وَلْيَتَّقِ ٱللَّهَ رَبَّهُۥ وَلَا يَبْخَسْ مِنْهُ شَيْـًۭٔا ۚ فَإِن كَانَ ٱلَّذِى عَلَيْهِ ٱلْحَقُّ سَفِيهًا أَوْ ضَعِيفًا أَوْ لَا يَسْتَطِيعُ أَن يُمِلَّ هُوَ فَلْيُمْلِلْ وَلِيُّهُۥ بِٱلْعَدْلِ ۚ وَٱسْتَشْهِدُوا۟ شَهِيدَيْنِ مِن رِّجَالِكُمْ ۖ فَإِن لَّمْ يَكُونَا رَجُلَيْنِ فَرَجُلٌۭ وَٱمْرَأَتَانِ مِمَّن تَرْضَوْنَ مِنَ ٱلشُّهَدَآءِ أَن تَضِلَّ إِحْدَىٰهُمَا فَتُذَكِّرَ إِحْدَىٰهُمَا ٱلْأُخْرَىٰ ۚ وَلَا يَأْبَ ٱلشُّهَدَآءُ إِذَا مَا دُعُوا۟ ۚ وَلَا تَسْـَٔمُوٓا۟ أَن تَكْتُبُوهُ صَغِيرًا أَوْ كَبِيرًا إِلَىٰٓ أَجَلِهِۦ ۚ ذَٰلِكُمْ أَقْسَطُ عِندَ ٱللَّهِ وَأَقْوَمُ لِلشَّهَـٰدَةِ وَأَدْنَىٰٓ أَلَّا تَرْتَابُوٓا۟ ۖ إِلَّآ أَن تَكُونَ تِجَـٰرَةً حَاضِرَةًۭ تُدِيرُونَهَا بَيْنَكُمْ فَلَيْسَ عَلَيْكُمْ جُنَاحٌ أَلَّا تَكْتُبُوهَا ۗ وَأَشْهِدُوٓا۟ إِذَا تَبَايَعْتُمْ ۚ وَلَا يُضَآرَّ كَاتِبٌۭ وَلَا شَهِيدٌۭ ۚ وَإِن تَفْعَلُوا۟ فَإِنَّهُۥ فُسُوقٌۢ بِكُمْ ۗ وَٱتَّقُوا۟ ٱللَّهَ ۖ وَيُعَلِّمُكُمُ ٱللَّهُ ۗ وَٱللَّهُ بِكُلِّ شَىْءٍ عَلِيمٌۭ ﴿٢٨٢﴾
ى ى ى ه ឱបណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! នៅពេលដែលពួកអ្នកខ្ចីបុលគ្នាទៅវិញទៅមករហូតដល់ពេលកំណត់ណាមួយ នោះ ចូរពួកអ្នកកត់ត្រាបំណុ លនោះចុះ។ ហើយចូរឱ្យអ្នកកត់ត្រា កត់ត្រាដោយយុត្ដិធម៌រវាងពួកអ្នក និងឲ្យស្របទៅតាមច្បាប់ឥស្លាម។ ហើយអ្នកកត់ត្រាមិនត្រូវ បដិសេធក្នុងការកត់ត្រាបំណុលទៅតាមអ្វីដែលស្របទៅនឹងចំណេះដឹងនៃការកត់ត្រាដោយយុត្តិធម៌ដែលអល់ឡោះបានបង្រៀនដល់គេឡើយ។ ដូចេ្នះ ចូរឱ្យ គេកត់ត្រា ហើយចូរឲ្យអ្នកខ្ចីបញ្ជាក់ប្រាប់ពីបំណុលដែលបានខ្ចី រហូតដល់ភាគីអ្នកខ្ចីនោះបានឯកភាពទៅលើអ្វីដែល(អ្នកកត់ត្រា)បានកត់ត្រានោះ។ ហើយចូរឱ្យ គេ(អ្នកខ្ចី)កោតខ្លា ចអល់ឡោះជាម្ចា ស់របស់គេ ហើយគេមិនត្រូវគៃបំបាត់អ្វីមួយពីបំណុ លឡើយ មិនថាចំពោះបរិមាណ ឬប្រភេទរបស់វានោះទេ។ហើយប្រសិនបើ អ្នកខ្ចីនោះជាមនុស្សដែលមិនចេះចាត់ចែងទ្រព្យសម្បត្តិបានល្អ ឬជាមនុស្សទន់ខ្សោយដោយសារតែនៅក្មេងពេក ឬជាមនុស្សវិកលចរិត ឬអសមត្ថភាពក្នុងការ បញ្ជាក់ប្រាប់ជាដើមនោះ ចូរឱ្យអាណាព្យាបាលរបស់គេដែលជាអ្នកទទួលខុសត្រូវចំពោះគេនោះ បញ្ជាក់ប្រាប់ដោយយុត្ដិធម៌(ដល់អ្នកកត់ត្រា)។ ហើយចូរពួកអ្នក ស្វែងរកសាក្សីពីរនាក់ដែលជាបុរសក្នុងចំណោមពួកអ្នកដែលមានបញ្ញាវាងវៃ និងមានភាពយុត្តិធម៌។ តែបើគ្មានបុរសពីរនាក់ទេនោះ គឺត្រូវយកបុរសម្នាក់ និងស្ដ្រី ពីរនាក់ដែលពួកអ្នកទទួលស្គាល់ចំពោះសាសនារបស់ពួកគេ និងភាពទៀងត្រង់របស់ពួកគេធ្វើជាសាក្សីក៏បាន។ ការជ្រើសយកស្ដ្រីពីរនាក់(ធ្វើជាសាក្សី)បែបនេះ (គឺដើម្បីជាការបង្កា រ)ប្រសិនបើម្នា ក់ក្នុងចំណោមគេទាំងពីរភេ្លច គឺម្នា ក់ទៀតរំលឹក។ ហើយសាក្សីទាំងឡាយមិនត្រូវបដិសេធនៅពេលគេសំណូ មពរពួកគេឱ្យធ្វើជា សាក្សីលើការខ្ចីបុលឡើយ។ ហើយចាំបាច់លើសាក្សីទាំងនោះ ត្រូវយល់ព្រម(ធ្វើជាសាក្សី)នៅពេលណាដែលមានគេស្នើសុំ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ហើយចូរពួកអ្នកកុំធុញទ្រាន់ក្នុងការកត់ត្រាបំណុ លដែលមានកំណត់ពេលជាក់លាក់ ទោះតិចឬច្រើនក៏ដោយ។ពិតណាស់ ការកត់ត្រាបំណុ លបែបនេះ គឺយុត្ដិធម៌ បំផុតនៅក្នុងច្បាប់របស់អល់ឡោះ និងជាជំនួយដ៏សំខាន់ក្នុងការធ្វើសាក្សី ហើយជាកត្ដាដែលនាំឱ្យពួកអ្នកចៀសផុតពីការមន្ទិលសង្ស័យចំពោះប្រភេទនៃបំណុ ល បរិមាណបំណុល និងរយៈពេលនៃបំណុលនោះ លើកលែងតែពួកអ្នកលក់របស់របរឲ្យគ្នាទៅវិញទៅមក ដោយការប្រគល់របស់ និងប្រគល់ប្រាក់ភ្លាមៗ គឺគ្មាន ទោសពៃរ៍អ្វីទៅលើពួកអ្នកឡើយ ដោយសារវាគ្មានការចាំបាច់ត្រូវកត់ត្រាវានោះទេ តែច្បាប់បានកំណត់ឲ្យពួកអ្នកត្រូវមានសាក្សីដើម្បីការពារកុំឲ្យមានការឈ្លោះ ប្រកែកគ្នា។ ហើយគេមិនអនុញ្ញាតឲ្យ(អ្នកខ្ចីនិងអ្នកឲ្យគេខ្ចី)បង្កផលលំបាកដល់អ្នកកត់ត្រា និងសាក្សីឡើយ។ ហើយគេក៏មិនអនុញ្ញាតឲ្យពួកគេ(អ្នកកត់ត្រានិង សាក្សី)បង្កការលំបាកដល់អ្នកដែលស្នើសុំឲ្យពួកគេកត់ត្រានិងធ្វើសាក្សីនោះដែរ។ ប្រសិនបើក្នុងចំណោមពួកអ្នកមានអ្នកដែលបង្ករការលំបាកនោះ ពិតប្រាកដ ណាស់ គឺរូបគេបានចាកចេញពីការគោរពប្រតិបត្តិអល់ឡោះទៅកាន់ការប្រព្រឹត្តល្មើសហើយ។ ហើយចូរពួកអ្នក(ឱបណ្តា អ្នកដែលមានជំនឿ)កោតខ្លាចអល់ឡោះ ដោយអនុវត្តតាមបទបញ្ជា ទាំងឡាយណាដែលទ្រង់បានបង្គា ប់ប្រើ និងចៀសវាងឲ្យឆ្ងា យពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយអល់ឡោះទ្រង់ បង្រៀនពួកអ្នកនូវអ្វីដែលនាំឲ្យទទួលបាននូវភាពល្អប្រសើរនៅក្នុងលោកិយនិងនៅថ្ងៃបរលោករបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់ ដោយ គ្មា នអ្វីមួយអាចលាក់បាំងអំពីទ្រង់បានឡើយ។
۞ وَإِن كُنتُمْ عَلَىٰ سَفَرٍۢ وَلَمْ تَجِدُوا۟ كَاتِبًۭا فَرِهَـٰنٌۭ مَّقْبُوضَةٌۭ ۖ فَإِنْ أَمِنَ بَعْضُكُم بَعْضًۭا فَلْيُؤَدِّ ٱلَّذِى ٱؤْتُمِنَ أَمَـٰنَتَهُۥ وَلْيَتَّقِ ٱللَّهَ رَبَّهُۥ ۗ وَلَا تَكْتُمُوا۟ ٱلشَّهَـٰدَةَ ۚ وَمَن يَكْتُمْهَا فَإِنَّهُۥٓ ءَاثِمٌۭ قَلْبُهُۥ ۗ وَٱللَّهُ بِمَا تَعْمَلُونَ عَلِيمٌۭ ﴿٢٨٣﴾
ហើយប្រសិនបើពួកអ្នកជាអ្នកធ្វើដំណើ រ ដោយពួកអ្នកគ្មានអ្នកកត់ត្រាកិច្ចសន្យាបំណុ លឲ្យពួកអ្នកទេនោះ គ្រប់គ្រាន់ហើយចំពោះភាគីដែលជាអ្នកខ្ចីនោះដាក់ បញ្ចាំទ្រព្យអ្វីមួយដល់ម្ចាស់បំណុ ល(អ្នកដែលឱ្យខ្ចី) ដើម្បីជាការធានាដល់ភាគីម្ចាស់បំណុ ល រហូតទាល់តែអ្នកខ្ចីបានសងបំណុ លនោះវិញ។ តែបើពួកអ្នកទុកចិត្ដ គ្នា ទៅវិញទៅមក គឺមិនចាំបាច់ត្រូវការការកត់ត្រា ឬត្រូវមានសាក្សី ឬរបស់ដាក់បញ្ចាំឡើយ ហើយពេលនោះ បំណុ ល គឺជាទំនួលខុសត្រូវទៅលើអ្នកដែលខ្ចី ដោយ គេចាំបាច់ត្រូវតែសងដល់ម្ចា ស់បំណុ លវិញ។ ហើយចូរឱ្យគេកោតខ្លា ចអល់ឡោះជាម្ចា ស់ចំពោះទំនួលខុសត្រូវនេះ ដោយគេ(អ្នកខ្ចី)មិនត្រូវបដិសេធអ្វីមួយអំពីវា ឡើយ។ តែប្រសិនបើគេបដិសេធ(ថាមិនបានខ្ចីទេ)នោះ ចាំបាច់ទៅលើអ្នកដែលបានដឹងលឺរឿងនេះត្រូវធ្វើសាក្សីឲ្យគេ(អ្នកឲ្យខ្ចី)។ ហើយគេមិនអនុញ្ញា តឲ្យគេ(អ្នក ដែលបានដឹងលឺ)លាក់បាំងរឿងនេះឡើយ។ ហើយជនណាហើយដែលលាក់បាំងរឿងនេះនោះ ពិតណាស់ ដួងចិត្តរបស់គេ គឺជាដួងចិត្តរបស់មនុស្សអាក្រក់។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើ ទាំងឡាយដែលពួកអ្នកបានសាង។
لِّلَّهِ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ ۗ وَإِن تُبْدُوا۟ مَا فِىٓ أَنفُسِكُمْ أَوْ تُخْفُوهُ يُحَاسِبْكُم بِهِ ٱللَّهُ ۖ فَيَغْفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُ ۗ وَٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌ ﴿٢٨٤﴾
ى អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។ ហើយទោះបីជាពួកអ្នក លាតត្រដាងអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវាក៏ដោយ ក៏អល់ឡោះដឹងបំផុតចំពោះវាដែរ ហើយទ្រង់នឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះ។ ហើយបន្ទាប់ពីនោះ ទ្រង់នឹងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា ដោយការប្រោសប្រទាននិងក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់នឹងដាក់ទណ្ឌកម្ម ចំពោះជនណាដែលទ្រង់មានចេតនា ដោយភាពយុត្តិធម៌និងគតិបណ្ឌិ តរបស់ទ្រង់។ហើយអល់ឡោះជាម្ចា ស់មានអានុភាពលើអ្វីៗទាំងអស់។
ءَامَنَ ٱلرَّسُولُ بِمَآ أُنزِلَ إِلَيْهِ مِن رَّبِّهِۦ وَٱلْمُؤْمِنُونَ ۚ كُلٌّ ءَامَنَ بِٱللَّهِ وَمَلَـٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ لَا نُفَرِّقُ بَيْنَ أَحَدٍۢ مِّن رُّسُلِهِۦ ۚ وَقَالُوا۟ سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ ٱلْمَصِيرُ ﴿٢٨٥﴾
អ្នកនាំសារមូហាំម៉ា ត់មានជំនឿលើរាល់អ្វីទាំងអស់ដែលម្ចាស់របស់គាត់បានបញ្ចុះមកឱ្យគាត់ ហើយបណ្ដា អ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នានេះដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដា ម៉ាឡាអ៊ីកាត់(ទេវតា)ទាំងអស់របស់ទ្រង់ បណ្ដា គម្ពីរទាំងអស់របស់ទ្រង់ដែលបានបញ្ចុះទៅលើព្យាការីទាំងឡាយ និងជឿលើបណ្តា អ្នកនាំសារទាំងអស់ដែលអល់ឡោះបានបញ្ជូនពួកគេមក។ពួកគេ(បណ្តា អ្នកមានជំនឿ)មានជំនឿលើបណ្ដា អ្នកនាំសារទាំងអស់ដោយពួកគេបាន និយាយថាៈ ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះ(ដោយជឿលើអ្នកនាំសារខ្លះ ហើយបដិសេធនឹងអ្នក នាំសារខ្លះទៀត)នោះឡើយ។ ហើយពួកគេបាននិយាយទៀតថា ពួកយើងបានឮហើយនូវអ្វីដែលជាបទបញ្ជា និងបម្រាមទាំងឡាយដែលទ្រង់បានដាក់មកលើពួក យើង ហើយពួកយើងបានប្រតិបត្តិតាមទ្រង់ហើយនូវអ្វីដែលទ្រង់បានដាក់បទបញ្ជា និងបានបោះបង់ចោលហើយនូវអ្វីដែលទ្រង់បានហាមឃាត់ពួកយើង។ ឱម្ចា ស់ របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ហើយកន្លែងវិលត្រឡប់របស់ពួកយើងគឺឆ្ពោះទៅកាន់ចំពោះទ្រង់តែមួយគត់នូវរាល់កិច្ចការ ទាំងឡាយរបស់ពួកយើង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
لَا يُكَلِّفُ ٱللَّهُ نَفْسًا إِلَّا وُسْعَهَا ۚ لَهَا مَا كَسَبَتْ وَعَلَيْهَا مَا ٱكْتَسَبَتْ ۗ رَبَّنَا لَا تُؤَاخِذْنَآ إِن نَّسِينَآ أَوْ أَخْطَأْنَا ۚ رَبَّنَا وَلَا تَحْمِلْ عَلَيْنَآ إِصْرًۭا كَمَا حَمَلْتَهُۥ عَلَى ٱلَّذِينَ مِن قَبْلِنَا ۚ رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِۦ ۖ وَٱعْفُ عَنَّا وَٱغْفِرْ لَنَا وَٱرْحَمْنَآ ۚ أَنتَ مَوْلَىٰنَا فَٱنصُرْنَا عَلَى ٱلْقَوْمِ ٱلْكَـٰفِرِينَ ﴿٢٨٦﴾
អល់ឡោះជាម្ចា ស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នា ក់ហួសពីលទ្ធភាពរបស់គេដែលអាចធ្វើបាននោះឡើយ ដោយសារតែសាសនារបស់អល់ឡោះ គឺស្ថាបនាឡើង ទៅលើភាពងាយស្រួល គ្មា នទេការលំបាកនៅក្នុងវា។ ដូចនេះ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ដោយមិនត្រូវបានគេកាត់បន្ថយ អ្វីមួយពីវាឡើយ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មដែលរូបគេបានសាង ដោយគ្មាននរណាម្នាក់ ទទួល(បាបកម្ម)ជំនួសគេនោះឡើយ។ ហើយអ្នកនាំសារ និងបណ្ដាអ្នកដែលមានជំនឿបានបួងសួងថា: ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ទោសពួក យើងអ្វីប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬបានប្រព្រឹត្តខុសឆ្គងក្នុងពាក្យសម្តីឬកាយវិការដោយអចេតនានោះ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ កាតព្វកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើងនូវអ្វីដែលពួកយើងមិនអាចធ្វើបាន ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងក្នុងចំណោមអ្នកដែលទ្រង់បាន ដាក់ទណ្ឌកម្មទៅលើពួកគេដោយសារការបំពានរបស់ពួកគេ ដូចជាយូដាជាដើម។ សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវបទបញ្ជា និងការហាមឃាត់ ទាំងឡាយណាដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវាអ្វី ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យចំពោះបាបកម្មរបស់ពួកយើង និងអភ័យទោសដល់ពួកយើង ព្រមទាំង អាណិ តស្រឡាញ់ដល់ពួកយើងដោយការប្រោសប្រទានរបស់ទ្រង់ផងចុះ។ ទ្រង់គឺជាអាណាព្យាបាលរបស់ពួកយើង និងជាអ្នកគាំពារពួកយើង។ ដូចនេះ សូមទ្រង់ មេត្ដា ជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលប្រឆាំងផងចុះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន