بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ ﴿١﴾
ខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹងព្រះនាមអល់ឡោះ និងសុំជំនួយពីទ្រង់ ដោយសុំពីទ្រង់ឲ្យផ្តល់នូវពរជ័យតាមរយៈការរំលឹកព្រះ នាមទ្រង់ផងដែរ។ ជាការពិតណាស់ នៅក្នុងពាក្យ”ពីសមិលឡះ”នេះ មានផ្ទុកទៅដោយព្រះនាមដ៏ល្អប្រពៃរបស់អល់ឡោះ ចំនួនបីគឺ ៖ ១. الله (អល់ឡោះ) មានន័យថា អ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិត។ វាជាព្រះនាមពិសេសដោយឡែក សម្រាប់អល់ឡោះជាម្ចា ស់តែមួយគត់ ហើយគេមិនប្រសិទ្ធិនាមនាមនេះចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយ។ ២. الرحمن (អាល់រ៉ោះ ម៉ាន) មានន័យថា អ្នកដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយ។ វាជាក្តីមេត្តាពីខ្លួនរបស់ទ្រង់ផ្ទាល់។ ៣. الرحيم (អាល់រ៉ហ៊ីម) មានន័យថា អ្នកដែលមានក្តីមេត្តាករុណាជាពិសេស។ វាគឺជាក្តីមេត្តាសម្រាប់អ្នកដែលទ្រង់មានចេតនាក្នុងចំណោមម៉ា ខ្លូក(អ្វីៗ ទាំងអស់ដែលអល់ឡោះបានបង្កើត)របស់ទ្រង់ ហើយក្នុងចំណោមពួកគេនោះ គឺបណ្តាអ្នកមានជំនឿក្នុងចំណោមខ្ញុំបម្រើ ទាំងឡាយរបស់ទ្រង់។
ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَـٰلَمِينَ ﴿٢﴾
ការកោតសរសើរដ៏ពេញលេញ ហើយនិងរាល់ការសរសើរទាំងឡាយនៃលក្ខណៈសម្បត្តិដ៏ខ្ពង់ខ្ពស់និងពេញលេញ គឺសម្រាប់ទ្រង់ តែមួយអង្គគត់ ពុំមែនសម្រាប់អ្នកណាផ្សេងក្រៅពីទ្រង់ឡើយ ពីព្រោះទ្រង់គឺជាម្ចា ស់លើរាល់អ្វីៗទាំងអស់ ជាអ្នកបង្កើត និងជាអ្នក ចាត់ចែងវា។
ٱلرَّحْمَـٰنِ ٱلرَّحِيمِ ﴿٣﴾
ទ្រង់ជាម្ចា ស់មហាសប្បុរស មហាអាណិ តស្រឡាញ់ (កោតសរសើរចំពោះអល់ឡោះជាម្ចា ស់បន្ថែមទៀតពីលើការកោតសរសើរ នៅវាក្យខណ្ឌ ខាងលើ)។
مَـٰلِكِ يَوْمِ ٱلدِّينِ ﴿٤﴾
ការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ ដោយលើកសរសើរថា ទ្រង់គឺជាស្តេចលើអ្វីៗទាំងអស់នៅក្នុងថ្ងៃបរលោក គឺថ្ងៃកាត់ សេចក្តី និងទទួលការតបស្នង ខណៈដែលគ្មានបុគ្គលណាម្នា ក់(នៅក្នុងថ្ងៃនោះ)អាចមានអំណាចអ្វីក្នុងការជួយដល់បុគ្គលម្នា ក់ ទៀតបានឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ إ ي اك نعبد وإي اك نستعين
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ﴿٥﴾
ពួកយើងសូមថ្វាយការគោរពសក្ការៈគ្រប់ប្រភេទ និងការគោរពប្រតិបត្តិជាពិសេសចំពោះទ្រង់តែមួយអង្គគត់ ដោយពួកយើងមិន ធ្វើពហុទេពនិយម(គោរពសក្កា រៈអ្នកផ្សេង)រួមជាមួយនឹងទ្រង់ឡើយ។ ហើយចំពោះទ្រង់តែមួយអង្គគត់ដែលពួកយើងខ្ញុំសុំជំនួយ ចំពោះរាល់កិច្ចការទាំងឡាយរបស់យើង។ រាល់ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ហើយគ្មានអ្នកជួយណា ក្រៅពីទ្រង់ឡើយ។
ٱهْدِنَا ٱلصِّرَٰطَ ٱلْمُسْتَقِيمَ ﴿٦﴾
សូមទ្រង់មេត្តា ចង្អុលបង្ហា ញពួកយើងទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវ ផ្តល់ឲ្យពួកយើងបានដើរលើមាគ៌ា នេះ និងស្ថិតជាប់នឹងមាគ៌ា នេះ រហូតផងចុះ ហើយសូមទ្រង់មេត្តា បន្ថែមនូវការចង្អុលបង្ហា ញដល់ពួកយើងផង។ ហើយ“មាគ៌ា ដ៏ត្រឹមត្រូវ” គឺជាមាគ៌ា ដ៏ច្បាស់ លាស់ដែលមិនមានភាពវៀចវេរនៅក្នុងវាឡើយ វានោះ គឺជាសាសនាឥស្លាមដែលអល់ឡោះបានបញ្ជូនមកតាមរយៈព្យាការីមូហាំ ម៉ា ត់។
صِرَٰطَ ٱلَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ ﴿٧﴾
គឺមាគ៌ារបស់បណ្ដា អ្នកដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយប្រទាននូវ ការចង្អុលបង្ហា ញដល់ពួកគេដូចជាបណ្តា ព្យាការីបណ្តា អ្នកនាំសារ អ្នកដែលជឿតាមព្យាការីដ៏ពិតប្រាកដបណ្ដា អ្នកដែលពលីកម្ម ក្នុងមាគ៌ា របស់អល់ឡោះ និងបណ្ដា អ្នកដែលសាងអំពើល្អ ពុំមែនជាមាគ៌ា របស់ពួកដែលត្រូវគេខឹងសម្បាចំពោះពួកគេ ជាពួកដែល បានដឹងពីការពិតតែមិនដើរតាម ដូចជាពួកយូដា នោះទេ ហើយក៏ពុំមែនជាមាគ៌ាពួកដែលវងេ្វងអំពីការពិតដែលពួកគេមិនទទួល បានការចង្អុលបង្ហាញទៅកាន់វានោះដែរ ដោយពួកគេមិនអើពើ ធ្វេសប្រហែសក្នុងការស្វែងរកសេចក្តីពិត និងការចង្អុលបង្ហាញ ទៅរកវា ដូចជាពួកគ្រឹស្ទា នជាដើម។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន