أَتَىٰٓ أَمْرُ ٱللَّهِ فَلَا تَسْتَعْجِلُوهُ ۚ سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يُشْرِكُونَ ﴿١﴾
អ្វីដែលអល់ឡោះទ្រង់បានកំណត់នៃការដាក់ទណ្ឌកម្មលើពួកអ្នក(ឱពួកប្រឆាំង)នោះ គឺជិតមកដល់(ពួកអ្នក)ហើយ។ ហេតុនេះ ចូរពួកអ្នកកុំទាមទារឲ្យវាឆាប់ មកដល់មុនពេលកំណត់របស់វាពេក។ អល់ឡោះជាម្ចា ស់ទ្រង់មហាបរិសុទ្ធជ្រះស្អា តពីអ្វីដែលពួកមុស្ហរីគីនបានធ្វើស្ហ៊ីរិកចំពោះទ្រង់។
يُنَزِّلُ ٱلْمَلَـٰٓئِكَةَ بِٱلرُّوحِ مِنْ أَمْرِهِۦ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦٓ أَنْ أَنذِرُوٓا۟ أَنَّهُۥ لَآ إِلَـٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ ﴿٢﴾
អល់ឡោះជាម្ចា ស់ទ្រង់បានបញ្ចុះម៉ា ឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជា របស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមបណ្តា អ្នកនាំសាររបស់ ទ្រង់(ដោយទ្រង់មានបន្ទូល)ថាៈ ចូរពួកអ្នក(ឱបណ្តា អ្នកនាំសារទាំងឡាយ)ព្រមានបន្លាចមនុស្សលោកពីការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ពីព្រោះគ្មានទេម្ចាស់ផ្សេង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)គោរពកោតខ្លាចមកចំពោះយើងដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់យើង និងចៀងវាងពីប្រការទាំងឡាយដែលយើងបានហាមឃាត់។
خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ بِٱلْحَقِّ ۚ تَعَـٰلَىٰ عَمَّا يُشْرِكُونَ ﴿٣﴾
អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដីដោយគ្មានគំរូពីមុនមកដោយពិតប្រាកដ។ ជាការពិតណាស់ ទ្រង់មិនបានបង្កើតវាទាំង ពីរមកដោយឥតប្រយោជន៍នោះទេ ផ្ទុយទៅវិញ ទ្រង់បានបង្កើតវាទាំងពីរនេះ(មេឃនិងផែនដី)ដើម្បីជាភស្តុតាងបង្ហាញទៅលើភាពធំធេងរបស់ទ្រង់។ ទ្រង់មហា ស្អា តស្អំបំផុតចាកផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីផ្សេងក្រៅពីទ្រង់នោះ។
خَلَقَ ٱلْإِنسَـٰنَ مِن نُّطْفَةٍۢ فَإِذَا هُوَ خَصِيمٌۭ مُّبِينٌۭ ﴿٤﴾
ទ្រង់បានបង្កើតមនុស្សចេញពីទឹកកាមដែលគ្មានតម្លៃ ដោយវាលូតលាស់ពីមួយដំណាក់កាលទៅមួយដំណាក់កាល(ក្នុងស្បូនស្ត្រី) តែគេបែរជាក្លាយទៅជាអ្នក ដែលជជែកដេញដោលដោយមិនត្រឹមត្រូវដើម្បីបំផ្លា ញការពិតទៅវិញហើយគេគឺជាអ្នកដែលជជែកដេញចោលចំពោះការពិតយ៉ា ងច្បាស់បំផុត។
وَٱلْأَنْعَـٰمَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌۭ وَمَنَـٰفِعُ وَمِنْهَا تَأْكُلُونَ ﴿٥﴾
ហើយសត្វពាហនៈជាច្រើន ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែនោះ ទ្រង់បានបង្កើតវាសម្រាប់ផ្តល់ជាប្រយោជន៍ដល់ពួកអ្នក(ឱមនុស្សលោក)។ ហើយក្នុង ចំណោមអត្ថប្រយោជន៍ទាំងនោះ គឺការទទួលបានភាពកក់ក្តៅតាមរយៈ(ការយក)រោមសត្វទាំងនោះ(មកធ្វើជាសម្លៀកបំពាក់)។ ហើយអត្ថប្រយោជន៍ផ្សេងទៀត របស់វា(ដែលពួកអ្នកអាចទទួលបាន)គឺ ទឹកដោះរបស់វា ស្បែករបស់វា និងខ្នងរបស់វា(សម្រាប់ជិះ) ហើយសត្វមួយចំនួនទៀត ពួកអ្នកអាចទទួលទានវាបាន ផងដែរ។ ولكم فيها جمال حين تريحون وحين تسرحون
وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ ﴿٦﴾
ហើយនៅក្នុងនោះផងដែរ វាផ្តល់នូវសោភ័ណភាពដល់ពួកអ្នកនៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោលវិញនៅពេលល្ងាច និងនៅពេលដែលពួកអ្នកនាំវាទៅ ឃ្វា លវិញនៅពេលព្រឹក។
وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍۢ لَّمْ تَكُونُوا۟ بَـٰلِغِيهِ إِلَّا بِشِقِّ ٱلْأَنفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌۭ رَّحِيمٌۭ ﴿٧﴾
ហើយសត្វពាហនៈដែលយើងបានបង្កើតវាសម្រាប់ពួកអ្នកទាំងនេះ ថែមទាំងអាចដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកនៅក្នុងពេលធ្វើដំណើ ររបស់ពួកអ្នកឆ្ពោះទៅ កាន់ទឹកដីមួយដែលពួកអ្នកមិនអាចធ្វើដំណើរទៅដល់វាឡើយ លើកលែងតែ(ទៅដល់)ទាំងលំបាកខ្លួនប៉ុណ្ណោះ។ ជាការពិតណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្ស លោក) ទ្រង់មហាករុណា និងមហាអាណិ តស្រឡាញ់បំផុតចំពោះពួកអ្នកដោយទ្រង់បានជួយសម្រួលដល់ពួកអ្នកតាមរយៈសត្វពាហនៈទាំងនេះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱلْخَيْلَ وَٱلْبِغَالَ وَٱلْحَمِيرَ لِتَرْكَبُوهَا وَزِينَةًۭ ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ ﴿٨﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វសេះ សត្វសេះទេស និងសត្វលាដើម្បីឲ្យពួកអ្នកជិះ និងដឹកជញ្ជូនទំនិញរបស់ពួកអ្នក ហើយក៏ដើម្បី ជាការលម្អសម្រាប់ពួកអ្នកផងដែរ ដោយពួកអ្នកអាចយកវាមកលម្អក្នុងចំណោមមនុស្សលោក។ ហើយទ្រង់បានបង្កើតអ្វីៗផ្សេងទៀតដែលពួកអ្នកមិនដឹងក្នុង ចំណោមអ្វីៗទាំងឡាយដែលទ្រង់មានចេតនាចង់បង្កើតវា។
وَعَلَى ٱللَّهِ قَصْدُ ٱلسَّبِيلِ وَمِنْهَا جَآئِرٌۭ ۚ وَلَوْ شَآءَ لَهَدَىٰكُمْ أَجْمَعِينَ ﴿٩﴾
ហើយតួនាទីរបស់អល់ឡោះ គឺការបញ្ជាក់ពីមាគ៌ាដែលត្រឹមត្រូវដែលនាំទៅរកការពេញចិត្តពីទ្រង់ នោះគឺសាសនាឥស្លាម។ តែមានមាគ៌ាខ្លះទៀត គឺជាមាគ៌ា របស់ស្ហៃតនដែលមានភាពវៀចវេរ ងាករេរចេញពីសេចក្តីពិត។ ហើយរាល់មាគ៌ា ទាំងឡាយក្រៅពីមាគ៌ា ឥស្លាមនោះ គឺជាមាគ៌ា ដែលវៀចវេរ។ ហើយប្រសិនបើទ្រង់ មានចេតនាចង្អុលបង្ហា ញពួកអ្នកទៅកាន់ការមានជំនឿទាំងអស់គ្នា នោះទ្រង់ពិតនឹងចង្អុលបង្ហា ញពួកអ្នកទៅកាន់វាជាមិនខាន។
هُوَ ٱلَّذِىٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ ۖ لَّكُم مِّنْهُ شَرَابٌۭ وَمِنْهُ شَجَرٌۭ فِيهِ تُسِيمُونَ ﴿١٠﴾
ហើយអល់ឡោះជាម្ចាស់ជាអ្នកដែលបញ្ចុះចេញពីដុំពពកនោះនូវទឹកភ្លៀងសម្រាប់ពួកអ្នក។ តាមរយៈទឹកភ្លៀងនេះ ពួកអ្នកអាចផឹកវា ហើយសត្វពាហនៈរបស់ពួក អ្នកក៏ផឹកវាផងដែរ។ហើយអំពីទឹកនោះដែរ គឺសម្រាប់រុក្ខជាតិ(ស្រូបយក) ដែលនៅកន្លែងរុក្ខជាតិដុះនោះ ពួកអ្នកក៏អាចឃ្វា លសត្វរបស់ពួកអ្នកបានផងដែរ។
يُنۢبِتُ لَكُم بِهِ ٱلزَّرْعَ وَٱلزَّيْتُونَ وَٱلنَّخِيلَ وَٱلْأَعْنَـٰبَ وَمِن كُلِّ ٱلثَّمَرَٰتِ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّقَوْمٍۢ يَتَفَكَّرُونَ ﴿١١﴾
ហើយតាមរយៈទឹកភ្លៀងនោះដែរ ទ្រង់ធ្វើឲ្យរុក្ខជាតិដុះចេញមកដែលពួកអ្នកអាចបរិភោគពីវាបាន។ ហើយដោយសារទឹកនោះដែរ ទ្រង់បានធ្វើឲ្យដុះចេញនូវដើម អូលីវ ដើមល្មើ ដើមទំពាំងបាយជូរ និងគ្រប់ប្រភេទរុក្ខជាតិជាច្រើនទៀតសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងទឹកភ្លៀង ហើយនិងអ្វីដែលកើតចេញ(ឬ ដុះចេញ)អំពីទឹកនោះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់សម្រាប់ក្រុមដែលចេះគិតពិចារណានៅក្នុងការបង្កើតរបស់ទ្រង់ ដោយពួក គេយកវាធ្វើជាភស្តុតាងបង្ហា ញពីភាពធំធេងរបស់ទ្រង់។
وَسَخَّرَ لَكُمُ ٱلَّيْلَ وَٱلنَّهَارَ وَٱلشَّمْسَ وَٱلْقَمَرَ ۖ وَٱلنُّجُومُ مُسَخَّرَٰتٌۢ بِأَمْرِهِۦٓ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يَعْقِلُونَ ﴿١٢﴾
ហើយទ្រង់បានបង្កើតពេលយប់សម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកស្នាក់នៅក្នុងវា និងដើម្បីឲ្យពួកអ្នកអាចសម្រាក(ពីភាពនឿយហត់នៅពេលថ្ងៃ)។ ទ្រង់បានបង្កើត ពេលថ្ងៃដើម្បីឲ្យពួកអ្នកអាចស្វែងរកនូវអ្វីដែលពួកអ្នកត្រូវការសម្រាប់ការរស់នៅ។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវព្រះអាទិត្យ និងបានធ្វើឲ្យវាមានរស្មី ហើយ ទ្រង់បានបង្កើតព្រះចន្ទ និងធ្វើឲ្យវាមានពន្លឺ ព្រមទាំងបង្កើតហ្វូងតារាជាច្រើនសម្រាប់ពួកអ្នកដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់ដែលបានកំណត់។ តាមរយៈវា(ហ្វូងតារា) ពួកអ្នកអាចយកវា(ធ្វើជាត្រីវិស័យ)បង្ហាញផ្លូវដល់ពួកអ្នកនៅក្នុងពេលងងឹតទាំងលើគោក និងនៅលើផ្ទៃសមុទ្រ ហើយពួកអ្នកអាចដឹងពី ពេលវេលា និងអ្វីផ្សេងទៀតផងដែរ។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតទាំងអស់នេះ គឺជាសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាព របស់អល់ឡោះសម្រាប់ក្រុមដែលស្វែងយល់ ពីព្រោះពួកគេគឺជាអ្នកដែលយល់ពីមូលហេតុនៃការបង្កើតរបស់ទាំងអស់នោះ។
وَمَا ذَرَأَ لَكُمْ فِى ٱلْأَرْضِ مُخْتَلِفًا أَلْوَٰنُهُۥٓ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّقَوْمٍۢ يَذَّكَّرُونَ ﴿١٣﴾
ហើយអ្វីដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះ គឺមានពណ៌ សម្បុររបស់វាខុសៗគ្នា មិនថាលោហធាតុ សត្វពាហនៈ រុក្ខជាតិ ឬដើមឈើនោះទេ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងទាក់ទងនឹងការបង្កើតទាំងអស់នោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញពីសមត្ថភាពដ៏ខ្ពង់ខ្ពស់ របស់អល់ឡោះជាម្ចា ស់សម្រាប់ក្រុមដែលយកវាជាមេរៀន ហើយពួកគេដឹងថា ពិតណាស់ អល់ឡោះជាម្ចា ស់គឺជាអ្នកដែលមានសមត្ថភាព និងជាអ្នកដែលផ្តល់នូវ ឧបការគុណ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ي
وَهُوَ ٱلَّذِى سَخَّرَ ٱلْبَحْرَ لِتَأْكُلُوا۟ مِنْهُ لَحْمًۭا طَرِيًّۭا وَتَسْتَخْرِجُوا۟ مِنْهُ حِلْيَةًۭ تَلْبَسُونَهَا وَتَرَى ٱلْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا۟ مِن فَضْلِهِۦ وَلَعَلَّكُمْ تَشْكُرُونَ ﴿١٤﴾
من فضله ولعلكم تشكرون ហើយអល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ពួកអ្នកដោយពួកអ្នកអាចធ្វើដំណើ រលើវា និងអាចយកចេញនូវអ្វីដែលមាននៅក្នុងវាបាន ដើម្បីឲ្យពួកអ្នកអាចទទួលទានអំពីត្រីដែលពួកអ្នកនេសាទបាននោះនូវសាច់ដែលស្រស់ៗ។ ហើយពួកអ្នកអាចយកចេញពីវា(សមុទ្រ)នូវគ្រឿងលម្អដែលពួកអ្នក ពាក់ និងឲ្យភរិយារបស់ពួកអ្នកពាក់វា ដូចជាគជ់ខ្យងជាដើម។ ហើយពួកអ្នកបានឃើញសំពៅអណ្តែតនៅលើផ្ទៃសមុទ្រ ហើយពួកអ្នកជិះលើសំពៅនោះដើម្បី ស្វែងរកការប្រោសប្រទានពីអល់ឡោះដែលទទួលបានអំពីផលចំណេញនៃការជួញដូរ និងសង្ឃឹមថា ពួកអ្នកនឹងថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណ ទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នក ហើយគោរពសក្កា រៈចំពោះទ្រង់តែមួយគត់។
وَأَلْقَىٰ فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِكُمْ وَأَنْهَـٰرًۭا وَسُبُلًۭا لَّعَلَّكُمْ تَهْتَدُونَ ﴿١٥﴾
ហើយទ្រង់បានបោះភ្ជា ប់នៅលើផែនដីនូវភ្នំជាច្រើនដើម្បីទប់លំនឹងវាកុំឲ្យវាញ័ររញ្ជួយដល់ពួកអ្នក ហើយទ្រង់បានបង្កើតឲ្យមាននូវទន្លេជាច្រើន នៅលើវា(ផែនដី)សម្រាប់ពួកអ្នកផឹក ព្រមទាំងផ្តល់វាដល់សត្វពាហនៈ ហើយនិងស្រោចស្រពដំណាំរបស់ពួកអ្នក។ ហើយទ្រង់បានបង្កើតនៅលើផែនដីនេះផងដែរ នូវផ្លូវជាច្រើនសម្រាប់ឲ្យពួកអ្នកធ្វើដំណើ រ ហើយនាំពួកអ្នកទៅកាន់គោលដៅរបស់ពួកអ្នកដោយមិនមានការវង្វេង។
وَعَلَـٰمَـٰتٍۢ ۚ وَبِٱلنَّجْمِ هُمْ يَهْتَدُونَ ﴿١٦﴾
ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះនូវសញ្ញា សម្គា ល់ជាច្រើនដែលពួកអ្នកអាចប្រើសម្រាប់បង្ហា ញផ្លូវនៅក្នុងការធ្វើដំណើ រនាពេលថ្ងៃ ហើយ ទ្រង់បានបង្កើតនូវផ្កា យជាច្រើននៅលើមេឃសម្រាប់ពួកអ្នកសង្ឃឹមថាវាអាចឲ្យពួកអ្នកយកធ្វើជាត្រីវិស័យ(សម្រាប់បង្ហា ញទិស)នៅពេលយប់បាន។
أَفَمَن يَخْلُقُ كَمَن لَّا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ ﴿١٧﴾
ដូច្នេះ តើ(អល់ឡោះ)អ្នកដែលបានបង្កើតអ្វីៗទាំងអស់នេះហើយនិងអ្វីៗផ្សេងពីនេះទៀតនោះ ដូចនឹងអ្នកដែលមិនបានបង្កើតអ្វីសោះឬ? តើពួកអ្នកមិនចងចាំនូវ ភាពធំធេងរបស់អល់ឡោះជាម្ចា ស់ដែលបានបង្កើតអ្វីៗទាំងអស់ ហើយពួកអ្នកគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ដោយមិនធ្វើស្ហ៊ីករិកនឹងទ្រង់នូវអ្នកដែលមិន បានបង្កើតអ្វីសោះនោះទេឬ?
وَإِن تَعُدُّوا۟ نِعْمَةَ ٱللَّهِ لَا تُحْصُوهَآ ۗ إِنَّ ٱللَّهَ لَغَفُورٌۭ رَّحِيمٌۭ ﴿١٨﴾
ហើយប្រសិនបើពួកអ្នក(ឱមនុស្សលោក)ព្យាយាមរាប់ចំនួនឧបការគុណរបស់អល់ឡោះដ៏ច្រើនលើសលប់ដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ ពួកអ្នកពិតជា មិនអាចមានសមត្ថភាពរាប់វាអស់នោះឡើយដោយសារវាមានចំនួនច្រើនលើសលប់បំផុត ហើយមានច្រើនប្រភេទថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជា ម្ចា ស់ទ្រង់មហាអភ័យទោសបំផុតដោយទ្រង់មិនបានដាក់ទណ្ឌ កម្មពួកអ្នកដោយសារតែការធ្វេសប្រហែស(របស់ពួកអ្នក)ពីការថ្លែងអំណរគុណចំពោះឧបការគុណ របស់ទ្រង់ឡើយ ហើយទ្រង់មហាអាណិ តស្រឡាញ់បំផុតដោយទ្រង់មិនបានកាត់ផ្តាច់ឧបការគុណទាំងនោះពីពួកអ្នក(ឈប់ផ្តល់ឲ្យ)ដោយសារតែការប្រព្រឹត្តល្មើស និងការធ្វេសប្រហែសពីការដឹងគុណអល់ឡោះចំពោះឧបការគុណទាំងនោះនោះទេ។
وَٱللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ﴿١٩﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់ដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ដែលពួកអ្នកលាក់បាំង ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាតត្រដាង អំពីវា។ គ្មា នអ្វីមួយអំពីវាដែលអាចលាក់បាំងពីទ្រង់បាននោះឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញនូវទង្វើដែលពួកអ្នកបានសាង។
وَٱلَّذِينَ يَدْعُونَ مِن دُونِ ٱللَّهِ لَا يَخْلُقُونَ شَيْـًۭٔا وَهُمْ يُخْلَقُونَ ﴿٢٠﴾
ហើយព្រះនានាដែលពួកមុស្ហរីគីនគោរពសក្កា រៈផ្សេងពីអល់ឡោះជាម្ចា ស់នោះ ពួកវាមិនបានបង្កើតអ្វីសោះសូម្បីតែបន្តិច តែអ្នកដែលគោរពសក្កា រៈចំពោះ ពួកវា(ព្រះនានា)ក្រៅពីអល់ឡោះទៅវិញទេដែលជាអ្នកដែលបង្កើតព្រះទាំងនោះដោយខ្លួនឯងផ្ទា ល់។ដូចនេះ តើពួកគេគោរពសក្កា រៈចំពោះរូបបដិមានានាដែលពួ بلغ គម្ពីរគួរអាន · តាហ្វសៀរ កគេជាអ្នកបង្កើតឡើង(សាងវាឡើង)ដោយដៃរបស់ពួកគេផ្ទា ល់យ៉ា ងដូចម្តេច?
أَمْوَٰتٌ غَيْرُ أَحْيَآءٍۢ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ ﴿٢١﴾
ជាមួយនឹងការដែលព្រះនានារបស់ពួកគេ(ដែលពួកគេគោរពសក្ការៈនោះ)ត្រូវបានបង្កើតដោយដៃរបស់ពួកគេផ្ទាល់នោះ ពួកវា(ព្រះ)ទាំងនោះ គឺគ្រាន់តែជារបស់ ដែលគ្មា នវិញ្ញា ណ គ្មា នជីវិតនិងគ្មា នដឹងអ្វីសោះប៉ុណ្ណោះ។ពិតប្រាកដណាស់ ពួកវាក៏មិនដឹងដែរថា តើពេលណាពួកវាត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញជាមួយពួក ដែលគោរពសក្កា រៈចំពោះពួកវានាថ្ងៃបរលោក ដើម្បីគេនឹងបោះពួកវា(ព្រះនានា)រួមជាមួយនឹងពួកគេ(ពួកដែលគោរពសក្កា រៈចំពោះព្រះទាំងនោះ)ទៅក្នុងនរកជើ ហាន់ណាំនោះ។
إِلَـٰهُكُمْ إِلَـٰهٌۭ وَٰحِدٌۭ ۚ فَٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ قُلُوبُهُم مُّنكِرَةٌۭ وَهُم مُّسْتَكْبِرُونَ ﴿٢٢﴾
ម្ចា ស់របស់ពួកអ្នកដែលត្រូវគោរពសក្កា រដ៏ពិតប្រាកដនោះ គឺជាម្ចា ស់តែមួយគត់ដោយទ្រង់គ្មា នដៃគូឡើយ នោះគឺអល់ឡោះជាម្ចា ស់។ ហើយពួកដែលគ្មា នជំនឿ នឹងការពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងនោះ ចិត្តរបស់ពួកគេបដិសេធពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ ដោយសារតែពួកគេមិនខ្លាចថ្ងៃ បរលោកឡើយ។ ដូចនេះ ដួងចិត្តនោះមិនមានជំនឿចំពោះការជំនុំជម្រះ និងទណ្ឌកម្មនោះទេ។ ហើយពួកគេ គឺជាពួកដែលក្រអើតក្រទមមិនទទួលយកការពិត ឡើយ ហើយក៏មិនឱនលំទោនចំពោះវានោះដែរ។
لَا جَرَمَ أَنَّ ٱللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُۥ لَا يُحِبُّ ٱلْمُسْتَكْبِرِينَ ﴿٢٣﴾
គ្មានការសង្ស័យអ្វីឡើយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវទង្វើដែលពួកទាំងនោះលាក់បាំង ហើយទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកគេដែល ពួកគេលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើទាំងនោះ។ ពិតប្រាកដណាស់ ទ្រង់មិនចូលចិត្តពួក ដែលក្រអឺតក្រទមមិនព្រមគោរពសក្កា រៈចំពោះទ្រង់ និងមិនឱនលំទោនចំពោះទ្រង់នោះឡើយ។ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមពួកគេបំផុត។
وَإِذَا قِيلَ لَهُم مَّاذَآ أَنزَلَ رَبُّكُمْ ۙ قَالُوٓا۟ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿٢٤﴾
ហើយនៅពេលដែលមានគេសួរទៅកាន់ពួកដែលបដិសេធពីភាពជាម្ចា ស់តែមួយគត់នៃអ្នកដែលបង្កើត និងពួកដែលបដិសេធពីការពង្រស់ឡើងវិញថាៈ តើអល់ឡោះបានបញ្ចុះអ្វីទៅឲ្យព្យាការីមូហាំម៉ាត់នោះ? ពួកគេឆ្លើយថាៈ ទ្រង់មិនបានបញ្ចុះអ្វីទៅកាន់គាត់(ព្យាការីមូហាំម៉ាត់)នោះទេ។ តាមពិត គាត់គ្រាន់នាំមក ដោយខ្លួនឯងនូវរឿងព្រងរបស់មនុស្សជំនាន់មុន និងការភូតកុហករបស់ពួកគេតែប៉ុណ្ណោះ។
لِيَحْمِلُوٓا۟ أَوْزَارَهُمْ كَامِلَةًۭ يَوْمَ ٱلْقِيَـٰمَةِ ۙ وَمِنْ أَوْزَارِ ٱلَّذِينَ يُضِلُّونَهُم بِغَيْرِ عِلْمٍ ۗ أَلَا سَآءَ مَا يَزِرُونَ ﴿٢٥﴾
(តាមរយៈពាក្យសម្តីរបស់ពួកគេបែបនេះ)លទ្ធផលចុងក្រោយរបស់ពួកគេនោះ គឺពួកគេនឹងរែកពុននូវបាបកម្មរបស់ពួកគេដោយគ្មា នខ្វះ(បាត់)បន្តិចនោះឡើយ ហើយពួកគេក៏នឹងរែកពុននូវបាបកម្មរបស់ពួកដែលពួកគេបានធ្វើឲ្យវង្វេងចេញពីសាសនាឥស្លាមដោយល្ងង់ខ្លៅ និងការធ្វើតាមដោយល្ងិតល្ងង់ផងដែរ។ ពិត ប្រាកដណាស់ ការដែលពួកគេត្រូវរែកពុននូវបាបកម្មរបស់ពួកគេខ្លួនឯងផង ព្រមទាំងរែកពុននូវបាបកម្មរបស់ពួកដែលដើរតាមពួកគេទៀតនោះ គឺជាប្រការដែល អាក្រក់ជាទីបំផុត។
قَدْ مَكَرَ ٱلَّذِينَ مِن قَبْلِهِمْ فَأَتَى ٱللَّهُ بُنْيَـٰنَهُم مِّنَ ٱلْقَوَاعِدِ فَخَرَّ عَلَيْهِمُ ٱلسَّقْفُ مِن فَوْقِهِمْ وَأَتَىٰهُمُ ٱلْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٢٦﴾
لا يشعرون ជាការពិតណាស់ ពួកប្រឆាំងជំនាន់មុននោះ បានប្រើល្បិចកលបោកប្រាស់ចំពោះបណ្តាអ្នកនាំសាររបស់ពួកគេមុននឹងពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ)ទាំងនោះ ទៅទៀត តែអល់ឡោះបានកម្ទេចគ្រឹះនៃផ្ទះសម្បែងរបស់ពួកគេ ហើយដំបូលរបស់វាក៏បានធ្លាក់សង្កត់លើពួកគេ ហើយនៅពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួក គេខណៈដែលពួកគេមិនរំពឹងទុកមុន។ ពិតប្រាកដណាស់ ពួកគេធ្លាប់រំពឹងថា ផ្ទះសម្បែងរបស់ពួកគេអាចការពារពួកគេបាន តែ(ចុងក្រោយ)ពួកគេត្រូវបាន គេ(អល់ឡោះ)បំផ្លា ញដោយផ្ទះសម្បែងរបស់ពួកគេទៅវិញ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ثُمَّ يَوْمَ ٱلْقِيَـٰمَةِ يُخْزِيهِمْ وَيَقُولُ أَيْنَ شُرَكَآءِىَ ٱلَّذِينَ كُنتُمْ تُشَـٰٓقُّونَ فِيهِمْ ۚ قَالَ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ إِنَّ ٱلْخِزْىَ ٱلْيَوْمَ وَٱلسُّوٓءَ عَلَى ٱلْكَـٰفِرِينَ ﴿٢٧﴾
ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកគេអាម៉ា ស់ និងអាប់ឱនដោយទណ្ឌកម្មរបស់ទ្រង់ ហើយទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថាៈ តើឯណា ទៅដៃគូរបស់យើងដែលពួកអ្នកធ្លា ប់បានយកពួកគេធ្វើជាដៃគូរួមនឹងយើងក្នុងការគោរពសក្កា រៈ ព្រមទាំងពួកអ្នកធ្លា ប់បានប្រឆាំងនឹងបណ្តា ព្យាការីរបស់យើងនិង បណ្តា អ្នកមានជំនឿដោយសារតែពួកវានោះ? បណ្តា អ្នកដែលមានចំណេះដឹងខាងសាសនាបាននិយាយថាៈ ជាការពិតណាស់ ភាពអាម៉ាស់និងទណ្ឌកម្មនៅថ្ងៃ បរលោកនេះ គឺធ្លា ក់ទៅលើពួកដែលប្រឆាំង។
ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلْمَلَـٰٓئِكَةُ ظَالِمِىٓ أَنفُسِهِمْ ۖ فَأَلْقَوُا۟ ٱلسَّلَمَ مَا كُنَّا نَعْمَلُ مِن سُوٓءٍۭ ۚ بَلَىٰٓ إِنَّ ٱللَّهَ عَلِيمٌۢ بِمَا كُنتُمْ تَعْمَلُونَ ﴿٢٨﴾
ពួកដែលម៉ា លីគុលម៉ោ ត(ម៉ា ឡាអ៊ីកាត់ដកព្រលឹង)ហើយនិងម៉ា ឡាអ៊ីកាត់ជាបរិវារបស់គេបានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកដែលបំពានលើខ្លួនឯង ដោយការប្រឆាំងចំពោះអល់ឡោះជាម្ចាស់នោះ ពួកគេបានគោរពតាមដោយប្រគល់ខ្លួន(ចំពោះអល់ឡោះ)នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ ហើយ ពួកគេបដិសេធនូវអ្វីដែលពួកគេធ្លាប់បានប្រឆាំង និងការប្រព្រឹត្តល្មើសពីមុនមក ដោយពួកគេគិតស្មានថា ការបដិសេធ(ពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត ពីមុនមក)នោះ នឹងបានផលដល់ពួកគេ។ ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ពួកឯងកុហក!តាមពិតពួកឯងគឺជាពួកប្រឆាំង ដែលសាងនូវទង្វើបាបកម្ម។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនៅក្នុងលោកិយនេះដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បាននោះឡើយ ហើយ ទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើដែលពួកអ្នកបានសាង។
فَٱدْخُلُوٓا۟ أَبْوَٰبَ جَهَنَّمَ خَـٰلِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى ٱلْمُتَكَبِّرِينَ ﴿٢٩﴾
ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់ណាំអាស្រ័យទៅតាមទង្វើរបស់ពួកអ្នកចុះ ដោយពួកអ្នកត្រូវរស់នៅទីនោះជា អមតៈ។ពិតណាស់ កន្លែងរបស់ពួកដែលក្រអឺតក្រទមមិនព្រមមានជំនឿចំពោះអល់ឡោះ និង(មិនព្រម)គោរពសក្កា រៈចំពោះទ្រង់តែមួយគត់ត្រូវស្នា ក់អាស្រ័យនោះ គឺអាក្រក់បំផុត។
۞ وَقِيلَ لِلَّذِينَ ٱتَّقَوْا۟ مَاذَآ أَنزَلَ رَبُّكُمْ ۚ قَالُوا۟ خَيْرًۭا ۗ لِّلَّذِينَ أَحْسَنُوا۟ فِى هَـٰذِهِ ٱلدُّنْيَا حَسَنَةٌۭ ۚ وَلَدَارُ ٱلْـَٔاخِرَةِ خَيْرٌۭ ۚ وَلَنِعْمَ دَارُ ٱلْمُتَّقِينَ ﴿٣٠﴾
ហើយមានគេនិយាយទៅកាន់បណ្តា អ្នកដែលគោរពកោតខ្លា ចម្ចា ស់របស់គេដោយអនុវត្តតាមបទបញ្ជា ទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែល ទ្រង់បានហាមឃាត់ថាៈ តើម្ចា ស់របស់ពួកអ្នកបានបញ្ចុះអ្វីទៅកាន់ព្យាការីរបស់ពួកអ្នក មូហាំម៉ា ត់ នោះ? ពួកគេបានឆ្លើយថាៈ អល់ឡោះជាម្ចា ស់បានបញ្ចុះទៅកាន់ គាត់នូវប្រការល្អដ៏ធំធេងបំផុត។ សម្រាប់បណ្តាអ្នកដែលធ្វើបានល្អនៅក្នុងការគោរពសក្ការៈ(របស់ពួកគេ)ចំពោះអល់ឡោះ និងធ្វើបានល្អនៅក្នុងការទំនាក់ ទំនង(របស់ពួកគេ)ជាមួយនឹងម៉ាខ្លូកទាំងឡាយរបស់ទ្រង់នៅក្នុងលោកិយនេះ គឺនឹងទទួលបាននូវផលល្អ ក្នុងនោះមានដូចជា ការទទួលបាននូវការជួយ និងការ ទទួលបាននូវលាភសក្ការៈទូលំទូលាយជាដើម។ ចំណែកឯអ្វីដែលអល់ឡោះទ្រង់បានសន្យាថានឹងផ្តល់វាឲ្យពួកគេនៃផលតបស្នងនៅថ្ងៃបរលោកនោះ គឺល្អប្រសើរ សម្រាប់ពួកគេជាងអ្វីដែលអល់ឡោះផ្តល់ឲ្យពួកគេភ្លា មៗនៅក្នុងលោកិយនេះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលគោរពកោតខ្លា ចម្ចា ស់របស់ពួកគេដោយ អនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺល្អប្រសើរបំផុត នោះគឺលំនៅដ្ឋាននាថ្ងៃ បរលោក(ឋានសួគ៌)។
جَنَّـٰتُ عَدْنٍۢ يَدْخُلُونَهَا تَجْرِى مِن تَحْتِهَا ٱلْأَنْهَـٰرُ ۖ لَهُمْ فِيهَا مَا يَشَآءُونَ ۚ كَذَٰلِكَ يَجْزِى ٱللَّهُ ٱلْمُتَّقِينَ ﴿٣١﴾
ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និន ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីៗ គ្រប់បែបយ៉ាងដែលពួកគេប្រាថ្នាមិនថាចំណីអាហារ ឬភេសជ្ជៈ ឬអ្វីផ្សេងពីនេះឡើយ។ ដូចជាការតបស្នងដែលគេបានតបស្នងទៅចំពោះបណ្តា អ្នកដែល គោរពកោតខ្លា ចក្នុងចំណោមប្រជាជាតិរបស់ព្យាការីមូហាំម៉ា ត់នេះដែរ គេក៏នឹងតបស្នងបែបនេះចំពោះបណ្តា ប្រជាជាតិជំនាន់មុនៗដូចគ្នា ដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلْمَلَـٰٓئِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَـٰمٌ عَلَيْكُمُ ٱدْخُلُوا۟ ٱلْجَنَّةَ بِمَا كُنتُمْ تَعْمَلُونَ ﴿٣٢﴾
បណ្តា អ្នកដែលម៉ា លីគុលម៉ោ ត(ម៉ា ឡាអ៊ីកាត់ដកព្រលឹង) ហើយនិងម៉ា ឡាអ៊ីកាត់ជាបរិវារបស់គេបានដកយកជីវិតពួកគេក្នុងស្ថានភាពដែលដួងចិត្តរបស់ពួកគេជ្រះ ស្អាតពីភាពគ្មានជំនឿនោះ ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថាៈ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ពួកអ្នកមានសុវត្ថិភាពពីគ្រោះទាំងឡាយហើយ។ ដូច នេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លា ប់បានសាងនៅក្នុងលោកិយនៃការមានគោលជំនឿដ៏ត្រឹមត្រូវ និងការសាងនូវទង្វើកុសលចុះ។
هَلْ يَنظُرُونَ إِلَّآ أَن تَأْتِيَهُمُ ٱلْمَلَـٰٓئِكَةُ أَوْ يَأْتِىَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ ﴿٣٣﴾
តើពួកមុស្ហរីគីនដែលបដិសធទាំងនោះ គ្មា នរង់ចាំអ្វីក្រៅពីម៉ា លីគុលម៉ោ ត ហើយនិងម៉ា ឡាអ៊ីកាត់ជាបរិវារបស់គេមកដល់ពួកគេដើម្បីដកយកជីវិតពួកគេ ព្រមទាំង វាយមុខនិងខ្នងរបស់ពួកគេ ឬក៏បទបញ្ជា របស់អល់ឡោះដោយការដាក់ទណ្ឌ កម្មពួកគេឲ្យស្លាប់ផុតពូជនៅក្នុងលោកិយនេះបានដល់ឬ? ទង្វើដែលពួកមុស្ហរីគីន បានធ្វើនៅទឹកដីម៉ា ក្កះនេះ ពួកមុស្ហរីគីនជំនាន់មុនពួកគេក៏ធ្លាប់បានធ្វើដូច្នោះដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ហើយអល់ឡោះមិនបាន បំពានលើពួកគេទេខណៈដែលទ្រង់បំផ្លាញពួកគេនោះ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងដោយបានបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ តាមរយៈការប្រឆាំងចំពោះអល់ឡោះជាម្ចា ស់នោះ។ فأصابهم سئات ما عملواوحاق بهم ما كانوابه يستهزءون
فَأَصَابَهُمْ سَيِّـَٔاتُ مَا عَمِلُوا۟ وَحَاقَ بِهِم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٣٤﴾
ហើយទណ្ឌ កម្មទៅលើទង្វើទាំងឡាយដែលពួកគេធ្លា ប់បានប្រព្រឹត្តនោះក៏បានធ្លា ក់ទៅលើពួកគេ។ ហើយទណ្ឌ កម្មដែលពួកគេធ្លា ប់បានសើចចំអកនៅពេលដែល មានគេរំលឹកពីវានោះបានហ៊ុមព័ទ្ធពួកគេ។
وَقَالَ ٱلَّذِينَ أَشْرَكُوا۟ لَوْ شَآءَ ٱللَّهُ مَا عَبَدْنَا مِن دُونِهِۦ مِن شَىْءٍۢ نَّحْنُ وَلَآ ءَابَآؤُنَا وَلَا حَرَّمْنَا مِن دُونِهِۦ مِن شَىْءٍۢ ۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبْلِهِمْ ۚ فَهَلْ عَلَى ٱلرُّسُلِ إِلَّا ٱلْبَلَـٰغُ ٱلْمُبِينُ ﴿٣٥﴾
ហើយពួកដែលគោរពសក្កា រៈព្រះផ្សេងរួមជាមួយអល់ឡោះនោះបាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់មានចេតនាឲ្យពួកយើងគោរពសក្កា រៈចំពោះទ្រង់ តែមួយគត់ និងមិនចង់ឲ្យពួកយើងធ្វើស្ហ៊ីរិកចំពោះទ្រង់ទេនោះ ពួកយើង និងជីដូនជីតារបស់ពួកយើងពីមុនមកនោះក៏នឹងមិនគោរពសក្ការៈចំពោះនរណាមួយ ផ្សេងពីទ្រង់នោះឡើយ។ ហើយប្រសិនបើទ្រង់មានចេតនាមិនចង់ពួកយើងដាក់បម្រាមលើអ្វីមួយ(ដែលទ្រង់អនុញ្ញាត)នោះ ពួកយើងក៏មិនដាក់បម្រាមចំពោះវា នោះដែរ។ អំណះអំណាងដែលមិនត្រឹមត្រូវទាំងនេះ ពួកប្រឆាំងជំនាន់មុនៗក៏បាននិយាយដូចគ្នានេះដែរ។ ហើយតួនាទីរបស់បណ្តា អ្នកនាំសារទាំងឡាយ គឺគ្មានអ្វី ក្រៅពីការផ្សព្វផ្សាយយ៉ាងច្បាស់លាស់នូវអ្វីដែលគេ(អល់ឡោះ)ប្រើពួកគេឲ្យផ្សព្វផ្សាយនោះទេ។ ជាការពិតណាស់ ពួកគេ(អ្នកនាំសារ)បានផ្សព្វផ្សាយរួចហើយ ហើយពួកប្រឆាំងក៏គ្មា នអ្វីដោះសារដោយយកការកំណត់ព្រេងវាសនា(របស់អល់ឡោះ)មកធ្វើជាលេសដោះសារនោះដែរ ក្រោយពីអល់ឡោះបានផ្តល់ឲ្យពួកគេនូវ ចេតនា និងជម្រើស ព្រមទាំងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេហើយនោះ។
وَلَقَدْ بَعَثْنَا فِى كُلِّ أُمَّةٍۢ رَّسُولًا أَنِ ٱعْبُدُوا۟ ٱللَّهَ وَٱجْتَنِبُوا۟ ٱلطَّـٰغُوتَ ۖ فَمِنْهُم مَّنْ هَدَى ٱللَّهُ وَمِنْهُم مَّنْ حَقَّتْ عَلَيْهِ ٱلضَّلَـٰلَةُ ۚ فَسِيرُوا۟ فِى ٱلْأَرْضِ فَٱنظُرُوا۟ كَيْفَ كَانَ عَـٰقِبَةُ ٱلْمُكَذِّبِينَ ﴿٣٦﴾
ហើយជាការពិតណាស់ រាល់ប្រជាជាតិជំនាន់មុនៗទាំងនោះ យើងបានតែងតាំងនូវអ្នកនាំសារម្នាក់ ដោយគេបង្គាប់ប្រើប្រជាជាតិរបស់ខ្លួនឲ្យគោរពសក្ការៈ ចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ និងបោះបង់ចោលការគោរពសក្កា រៈចំពោះអ្នកផ្សេងពីទ្រង់ ដូចជារូបបដិមា ពពួកស្ហៃតន ហើយនិងអ្វីផ្សេងៗទៀត។ពេលនោះ ក្នុងចំណោមពួកគេ មានអ្នកដែលអល់ឡោះចង្អុលបង្ហា ញដល់គេ។ ដូច្នេះ គេក៏មានជំនឿនិងដើរតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក។ ហើយក្នុងចំណោម ពួកគេទៀត មានអ្នកដែលប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្នកនាំសាររបស់ទ្រង់។ ដូចនេះ ទ្រង់មិនចង្អុលបង្ហាញដល់គេឡើយ។ ដូចនេះ ភាពវង្វេងចាំបាច់ ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើ រនៅលើផែនដីនេះដើម្បីអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកអ្នក ថាតើកន្លែងវិលត្រឡប់របស់ ពួកដែលបដិសេធក្រោយពីទណ្ឌ កម្មនិងការបំផ្លិចបំផ្លា ញកើតមានចំពោះពួកគេហើយនោះយ៉ា ងដូចម្តេចទៅ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِن تَحْرِصْ عَلَىٰ هُدَىٰهُمْ فَإِنَّ ٱللَّهَ لَا يَهْدِى مَن يُضِلُّ ۖ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿٣٧﴾
ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាមអស់ពីលទ្ធភាពរបស់អ្នកក្នុងការអំពាវនាវពួកគេ និងព្យាយាមក្នុងការចង្អុលបង្ហាញពួកគេ ព្រមទាំងយកហេតុជា បច្ឆ័យទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ពិតជានឹងមិនផ្តល់ការចង្អុលបង្ហាញចំពោះពួកដែលទ្រង់ធ្វើឲ្យគេវង្វេងនោះដែរ។ ហើយសម្រាប់ពួកគេ គ្មាននរណា ម្នា ក់ដែលជួយការពារពួកគេពីទណ្ឌ កម្មក្រៅពីអល់ឡោះឡើយ។ق
وَأَقْسَمُوا۟ بِٱللَّهِ جَهْدَ أَيْمَـٰنِهِمْ ۙ لَا يَبْعَثُ ٱللَّهُ مَن يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّۭا وَلَـٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿٣٨﴾
ហើយពួកដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះបានធ្វើការស្បថស្បែយ៉ា ងម៉ឺងម៉ា ត់ចំពោះវាថាៈ អល់ឡោះជាម្ចាស់ទ្រង់មិនពង្រស់អ្នកដែលស្លាប់ឲ្យរស់ ឡើងវិញឡើយ ខណៈដែលពួកគេពុំមានអំណះអំណាងអ្វីដែលបញ្ជា ក់ដូច្នោះសោះនោះ។ ផ្ទុយទៅវិញគឺមិនដូច្នោះឡើយ អល់ឡោះជាម្ចា ស់ទ្រង់នឹងពង្រស់រាល់អ្នក ដែលស្លាប់ទាំងអស់ឲ្យរស់ឡើងវិញ ហើយវាគឺជាការសន្យាមួយដែលពិតប្រាកដ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងថា អល់ឡោះជាម្ចាស់នឹងពង្រស់មនុស្ស ស្លា ប់ឲ្យរស់ឡើងវិញនោះទេ។ ដូច្នេះ ពួកគេក៏បដិសេធនឹងការពង្រស់ឡើងវិញនេះ។
لِيُبَيِّنَ لَهُمُ ٱلَّذِى يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ ٱلَّذِينَ كَفَرُوٓا۟ أَنَّهُمْ كَانُوا۟ كَـٰذِبِينَ ﴿٣٩﴾
អល់ឡោះជាម្ចា ស់នឹងពង្រស់ពួកគេទាំងអស់គ្នា នៅថ្ងៃបរលោក ដើម្បីបញ្ជា ក់ពីការពិតដល់ពួកគេនូវអ្វីដែលពួកគេធ្លា ប់បានខ្វែងគំនិតគ្នា ទាក់ទងនឹងភាពជាម្ចា ស់ តែមួយគត់របស់អល់ឡោះ ការពង្រស់ឲ្យរស់ឡើងវិញ និងភាពជាព្យាការីនិងដើម្បីឲ្យពួកដែលប្រឆាំងដឹងថា ពិតប្រាកដណាស់ពួកគេ គឺជាពួកដែលធ្លាប់បានភូត កុហកបោកប្រាស់ចំពោះការអះអាងរបស់ពួកគេដែលថា អល់ឡោះជាម្ចា ស់ទ្រង់មានដៃគូ ហើយនិងការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនោះ។
إِنَّمَا قَوْلُنَا لِشَىْءٍ إِذَآ أَرَدْنَـٰهُ أَن نَّقُولَ لَهُۥ كُن فَيَكُونُ ﴿٤٠﴾
ពិតប្រាកដណាស់ នៅពេលដែលយើងមានបំណងចង់ឲ្យអ្នកដែលស្លាប់រស់ឡើងវិញ និងពង្រស់ពួកគេឡើងវិញនោះ គឺគ្មាននរណាម្នាក់អាចហាមឃាត់ឬរារាំង យើងពីការធ្វើដូច្នោះបានឡើយ។ តាមពិត ប្រសិនបើយើងមានបំណងឲ្យវាកើតឡើងនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” នោះវាក៏កើតឡើង ភ្លា មជាមិនខាន។
وَٱلَّذِينَ هَاجَرُوا۟ فِى ٱللَّهِ مِنۢ بَعْدِ مَا ظُلِمُوا۟ لَنُبَوِّئَنَّهُمْ فِى ٱلدُّنْيَا حَسَنَةًۭ ۖ وَلَأَجْرُ ٱلْـَٔاخِرَةِ أَكْبَرُ ۚ لَوْ كَانُوا۟ يَعْلَمُونَ ﴿٤١﴾
ហើយបណ្តាអ្នកដែលបានបោះបង់ផ្ទះសម្បែង ក្រុមគ្រួសារ ហើយនិងទ្រព្យសម្បត្តិរបស់ពួកគេដោយធ្វើការភៀសខ្លួនពីប្រទេសដែលគ្មានជំនឿទៅកាន់ប្រទេស ឥស្លាម ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ក្រោយពីពួកប្រឆាំងបានធ្វើទុក្ខបុកម្នេញពួកគេ និងរឹតត្បិតចំពោះពួកគេនោះ យើងពិតជានឹងផ្តល់ឲ្យពួកគេនៅក្នុង លោកិយនេះនូវកន្លែងស្នាក់នៅមួយដែលពួកគេអាចសាងនូវភាពខ្លាំងក្លា(រឹងមាំ)របស់ពួកគេបាន។ ហើយសម្រាប់ផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះ ទៅទៀត ព្រោះក្នុងចំណោមនោះ គឺមានឋានសួគ៌។ ប្រសិនបើអ្នកដែលមិនបានធ្វើការភៀសខ្លួនទាំងនោះបានដឹងពីផលបុណ្យរបស់អ្នកដែលភៀសខ្លួននោះ ពួកគេនឹងមិនបោះបង់ការភៀសខ្លួននោះទេ(ពួកគេប្រាកដជានឹងភៀសខ្លួនដែរជាមិនខាន)។
ٱلَّذِينَ صَبَرُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٤٢﴾
បណ្តា អ្នកដែលភៀសខ្លួនក្នុងមាគ៌ា របស់អល់ឡោះទាំងនោះពួកគេគឺជាបណ្តា អ្នកដែលអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់ពួកគេការបែកពីក្រុម គ្រួសារនិងប្រទេសជាតិរបស់ពួកគេ ហើយពួកគេអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះ ព្រមទាំងប្រគល់ការទុកចិត្តរាល់កិច្ចការទាំងឡាយរបស់ពួកគេចំពោះ ម្ចា ស់របស់ពួកគេតែមួយគត់។ហេតុនេះហើយទើបអល់ឡោះជាម្ចា ស់ទ្រង់ប្រទានដល់ពួកគេនូវការតបស្នងដ៏ធំធេងបែបនេះ។
وَمَآ أَرْسَلْنَا مِن قَبْلِكَ إِلَّا رِجَالًۭا نُّوحِىٓ إِلَيْهِمْ ۚ فَسْـَٔلُوٓا۟ أَهْلَ ٱلذِّكْرِ إِن كُنتُمْ لَا تَعْلَمُونَ ﴿٤٣﴾
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នា ក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ក្រៅពីបុរសៗដែលជាមនុស្សលោកធម្មតាដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេ នោះឡើយ ហើយយើងក៏មិនបានបញ្ជូននូវអ្នកនាំសារណាម្នាក់អំពីពពួកម៉ាឡាអ៊ីកាត់នោះដែរ។ នេះហើយគឺជាមាគ៌ារបស់យើងដែលមានពីមុនមក។ ហើយ ប្រសិនបើពួកអ្នកបដិសេធចំពោះរឿងនោះ ចូរពួកអ្នកសួរទៅកាន់ពួកដែលគេផ្តល់គម្ពីរឲ្យពីមុន(ពួកយូដា និងពួកណាសរ៉នី) នោះពួកគេនឹងប្រាប់ពួកអ្នកថា ពិត بلغ គម្ពីរគួរអាន · តាហ្វសៀរ ណាស់បណ្តា អ្នកនាំសារទាំងអស់គឺជាមនុស្សលោក ពុំមែនជាម៉ា ឡាអ៊ីកាត់នោះទេ ប្រសិនបើពួកអ្នកមិនដឹងថា ពួកគេ(បណ្តា អ្នកនាំសារដែលយើងបានបញ្ជូនមក) គឺជាមនុស្សលោកទេនោះ។
بِٱلْبَيِّنَـٰتِ وَٱلزُّبُرِ ۗ وَأَنزَلْنَآ إِلَيْكَ ٱلذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ ﴿٤٤﴾
យើងបានបញ្ជូនអ្នកនាំសារទាំងនោះក្នុងចំណោមមនុស្សលោកដោយនាំមកជាមួយនូវភស្តុតាងដ៏ច្បាស់លាស់ និងជាមួយនឹងគម្ពីរជាច្រើនដែលត្រូវបានគេ បញ្ចុះមក។ ហើយយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នូវគម្ពីរគួរអានដើម្បីបកស្រាយបញ្ជា ក់ដល់មនុស្សនូវអ្វីដែលពួកគេត្រូវការការបញ្ជា ក់បក ស្រាយអំពីវា សង្ឃឹមថាពួកគេចេះត្រិះរិះពិចារណា ហើយយកវាជាមេរៀននូវអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)។
أَفَأَمِنَ ٱلَّذِينَ مَكَرُوا۟ ٱلسَّيِّـَٔاتِ أَن يَخْسِفَ ٱللَّهُ بِهِمُ ٱلْأَرْضَ أَوْ يَأْتِيَهُمُ ٱلْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ ﴿٤٥﴾
តើពួកដែលរៀបចំផែនការអាក្រក់នានាដើម្បីរារាំងមនុស្សពីមាគ៌ា របស់អល់ឡោះនោះមានសុវត្ថិភាពដែរឬទេ ប្រសិនបើអល់ឡោះជាម្ចា ស់ឲ្យពួកគេលិចចូលទៅ ក្នុងដី(ធរណី ស្រូប) ដូចដែលបានកើតឡើងចំពោះករូនឬក៏ទណ្ឌ កម្មមកដល់ពួកគេដោយពួកគេមិនដឹងខ្លួននោះ? أو يأخذهم فى تقلبهم فما هم بمعجزين
أَوْ يَأْخُذَهُمْ فِى تَقَلُّبِهِمْ فَمَا هُم بِمُعْجِزِينَ ﴿٤٦﴾
ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងស្ថានភាពដែលពួកគេធ្វើដំណើ រចុះឡើងដើម្បីស្វែងរកលាភសក្ការៈនោះ? ពិតណាស់ ពួកគេមិនអាចគេចផុត និងមិនអាចរា រាំង(ទណ្ឌ កម្មនោះ)បានឡើយ។ أو يأخذهم عل تخوف فإن ربكم لرءوف رحيم
أَوْ يَأْخُذَهُمْ عَلَىٰ تَخَوُّفٍۢ فَإِنَّ رَبَّكُمْ لَرَءُوفٌۭ رَّحِيمٌ ﴿٤٧﴾
ហើយតើពួកគេមានសុវត្ថិភាពដែរឬទេប្រសិនបើទណ្ឌកម្មរបស់អល់ឡោះមកដល់ពួកគេខណៈដែលពួកគេភ័យខ្លាចអំពីវានោះ? ជាការពិតណាស់ អល់ឡោះជា ម្ចា ស់ទ្រង់មានសមត្ថភាពលើការដាក់ទណ្ឌ កម្មពួកគេគ្រប់ស្ថានភាពទាំងអស់។ ពិតប្រាកដណាស់ ម្ចា ស់របស់ពួកអ្នក គឺមហាមេត្តា ករុណា មហាអាណិ តស្រឡាញ់ បំផុតដោយទ្រង់មិនដាក់ទណ្ឌ កម្មភ្លា មៗនោះទេដោយសង្ឃឹមថា ខ្ញុំបម្រើរបស់ទ្រង់ ពួកគេនឹងសារភាពកំហុសចំពោះទ្រង់។
أَوَلَمْ يَرَوْا۟ إِلَىٰ مَا خَلَقَ ٱللَّهُ مِن شَىْءٍۢ يَتَفَيَّؤُا۟ ظِلَـٰلُهُۥ عَنِ ٱلْيَمِينِ وَٱلشَّمَآئِلِ سُجَّدًۭا لِّلَّهِ وَهُمْ دَٰخِرُونَ ﴿٤٨﴾
តើពួកដែលបដិសេធទាំងនោះមិនបានមើលដោយត្រិះរិះពិចារណាទៅកាន់ម៉ាខ្លូករបស់ទ្រង់ទេឬ? ស្រមោលរបស់វាម្តងរេទៅខាងស្តាំ ម្តងទៅខាងឆ្វេង អាស្រ័យ ទៅតាមចលនានិងការធ្វើដំណើ ររបស់ព្រះអាទិត្យនៅក្នុងពេលថ្ងៃនិង(អាស្រ័យទៅតាមចលនា)ព្រះចន្ទនៅពេលយប់ ដោយវា(ស្រមោល)ឱនលំទោនចំពោះម្ចា ស់ របស់វា ព្រមទាំងស៊ូជោតចំពោះទ្រង់នូវការស៊ូជោតមួយយ៉ា ងពិតប្រាកដ។
وَلِلَّهِ يَسْجُدُ مَا فِى ٱلسَّمَـٰوَٰتِ وَمَا فِى ٱلْأَرْضِ مِن دَآبَّةٍۢ وَٱلْمَلَـٰٓئِكَةُ وَهُمْ لَا يَسْتَكْبِرُونَ ﴿٤٩﴾
ហើយអ្វីៗទាំងអស់ដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗទាំងអស់ដែលមាននៅលើផែនដីនៃពពួកសត្វ ព្រមទាំងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយ ពួកគេទាំងនោះ ក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ហើយពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្កា រៈ និងគោរពប្រតិបត្តិចំពោះទ្រង់នោះឡើយ។
يَخَافُونَ رَبَّهُم مِّن فَوْقِهِمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ۩ ﴿٥٠﴾
(ទោះបីពួកគេស្ថិតនៅលើការគោរពសក្កា រៈ និងគោរពប្រតិបត្តិចំពោះអល់ឡោះជាប់ជានិច្ចក៏ដោយ) ពួកគេ(នៅតែ)កោតខ្លា ចម្ចា ស់របស់ពួកគេដែលទ្រង់នៅពីលើ ពួកគេដោយខ្លួនទ្រង់ផ្ទា ល់ ទាំងអំណាចនិងការគ្រប់គ្រងរបស់ទ្រង់ ហើយពួកគេគោរពប្រត្តិតាមនូវបទបញ្ជា ទាំងឡាយដែលម្ចា ស់របស់ពួកគេបានបង្គា ប់ប្រើ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ وَقَالَ ٱللَّهُ لَا تَتَّخِذُوٓا۟ إِلَـٰهَيْنِ ٱثْنَيْنِ ۖ إِنَّمَا هُوَ إِلَـٰهٌۭ وَٰحِدٌۭ ۖ فَإِيَّـٰىَ فَٱرْهَبُونِ ﴿٥١﴾
ហើយអល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ថាៈ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឲ្យសោះ។ តាមពិត ទ្រង់(អល់ឡោះ)គឺជា ព្រះជាម្ចា ស់តែមួយគត់ដែលត្រូវគេគោរពសក្កា រៈដ៏ពិតប្រាកដ ដោយគ្មា នអ្នកទីពីរនោះទេ ហើយទ្រង់ក៏គ្មា នដៃគូនោះដែរ។ ហេតុនេះ ចូរពួកអ្នកកោតខ្លា ចមក ចំពោះយើង(តែមួយគត់) ហើយចូរកុំកោតខ្លា ចអ្នកផ្សេងក្រៅពីយើងឲ្យសោះ។
وَلَهُۥ مَا فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَهُ ٱلدِّينُ وَاصِبًا ۚ أَفَغَيْرَ ٱللَّهِ تَتَّقُونَ ﴿٥٢﴾
ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយចំពោះទ្រង់តែមួយគត់ដែលត្រូវគោរពប្រតិបត្តិ ឱនលំទោន និងមានចិត្តស្មោះសជាប់ជានិច្ចនោះ។ ដូចនេះ តើពួកអ្នកកោតខ្លា ចអ្នកផ្សេងក្រៅពីអល់ឡោះឬ? ទេ! ផ្ទុយទៅវិញ ពួកអ្នកត្រូវកោតខ្លា ចចំពោះទ្រង់តែមួយគត់។
وَمَا بِكُم مِّن نِّعْمَةٍۢ فَمِنَ ٱللَّهِ ۖ ثُمَّ إِذَا مَسَّكُمُ ٱلضُّرُّ فَإِلَيْهِ تَجْـَٔرُونَ ﴿٥٣﴾
ហើយអ្វីដែលពួកអ្នក(ឱមនុស្សលោក)មាន ទាំងឧបការគុណខាងសាសនា ឬឧបការគុណខាងលោកិយ គឺបានមកពីអល់ឡោះតែមួយគត់ មិនមែនបានមកពីអ្នក ផ្សេងនោះឡើយ។ បន្ទា ប់មក នៅពេលគ្រោះថ្នា ក់ ឬជំងឺ ឬភាពក្រីក្របានកើតឡើងចំពោះពួកអ្នក គឺពួកអ្នកបួងសួងដោយអង្វរកសុំពីទ្រង់តែមួយគត់ដើម្បីឲ្យទ្រង់ រំដោះពួកអ្នកចេញពីគ្រោះថ្នា ក់ដែលពួកអ្នកកំពុងជួប។ ដូច្នេះ អ្នកដែលអាចផ្តល់នូវឧបការគុណ និងអាចរំដោះ(ពួកអ្នក)ពីគ្រោះថ្នា ក់ផ្សេងៗនោះ គឺជាអ្នកដែលគេ ចាំបាច់ត្រូវតែគោរពសក្កា រៈតែមួយគត់។
ثُمَّ إِذَا كَشَفَ ٱلضُّرَّ عَنكُمْ إِذَا فَرِيقٌۭ مِّنكُم بِرَبِّهِمْ يُشْرِكُونَ ﴿٥٤﴾
ក្រោយមក នៅពេលដែលទ្រង់ទទួលយកការបួងសួងរបស់ពួកអ្នក និងបានបង្វែរគ្រោះទាំងនោះចេញពីពួកអ្នក ស្រាប់តែមានមួយក្រុមក្នុងចំណោមពួកអ្នកបែរជា ធ្វើស្ហ៊ីរិកនឹងម្ចា ស់របស់ពួកគេ ដោយពួកគេយកអ្នកផ្សេងមកគោរពសក្កា រៈរួមនឹងទ្រង់ទៅវិញ។តើទង្វើអ្វីក៏ថោកទាបម្លេះ?!
لِيَكْفُرُوا۟ بِمَآ ءَاتَيْنَـٰهُمْ ۚ فَتَمَتَّعُوا۟ ۖ فَسَوْفَ تَعْلَمُونَ ﴿٥٥﴾
ការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះធ្វើឲ្យពួកគេរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់ប្រទានដល់ពួកគេ ដែលក្នុងនោះ គឺការ ដកយកនូវគ្រោះថ្នាក់(ចេញពីពួកគេ)។ ហេតុនេះហើយទើបមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខនឹងឧបការគុណដែលពួកអ្នកមាន(មួយរយៈ ពេលខ្លី)សិនចុះ រហូតដល់ទណ្ឌ កម្មរបស់អល់ឡោះបានមកដល់ពួកអ្នក។ពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។
وَيَجْعَلُونَ لِمَا لَا يَعْلَمُونَ نَصِيبًۭا مِّمَّا رَزَقْنَـٰهُمْ ۗ تَٱللَّهِ لَتُسْـَٔلُنَّ عَمَّا كُنتُمْ تَفْتَرُونَ ﴿٥٦﴾
ហើយពួកមុស្ហរីគីនបានរៀបចំសម្រាប់រូបបដិមារបស់ពួកគេដែលពួកវាទាំងនោះមិនដឹងអ្វីសោះ(ដោយសារតែវាជារបស់គ្មា នវិញ្ញា ណ មិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នា ក់ដែរនោះ)នូវមួយចំណែកនៃទ្រព្យសម្បត្តិតបស់ពួកគេដែលយើងបានប្រទានដល់ពួកគេ ហើយពួកគេបញ្ជិតខ្លួនទៅកាន់ពួកវា(ព្រះ នានា)តាមរយៈវា(ចំណែកដែលពួកគេរៀបចំ)។ អល់ឡោះជាម្ចាស់ទ្រង់បានស្បថបានថាៈ នៅថ្ងៃបរលោក ពួកអ្នក(នែពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវគេសួរអំពីអ្វី ដែលពួកអ្នកអះអាងថា រូបបដិមាទាំងនោះគឺជាព្រះ ហើយនិងការដែលពួកអ្នករៀបចំនូវមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកសម្រាប់ពួកវានោះជាមិនខាន។
وَيَجْعَلُونَ لِلَّهِ ٱلْبَنَـٰتِ سُبْحَـٰنَهُۥ ۙ وَلَهُم مَّا يَشْتَهُونَ ﴿٥٧﴾
ហើយពួកមុស្ហរីគីនបានចាត់ទុកកូនស្រី ថាជាបុត្រីរបស់អល់ឡោះជាម្ចាស់ ហើយពួកគេមានជំនឿទៀតថាៈ ពួកគេ(បុត្រីរបស់អល់ឡោះ)នោះ គឺពួកម៉ា ឡាអ៊ីកាត់។ ពិតប្រាកដណាស់ ពួកគេបានចោទប្រកាន់ទៅលើអល់ឡោះថាទ្រង់មានបុត្រី ហើយពួកគេបានជ្រើសរើសសម្រាប់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្តសម្រាប់ ខ្លួនឯង(ពួកគេមិនពេញចិត្តកូនស្រី តែពួកគេនិយាយថាអល់ឡោះមានបុត្រី)។ អល់ឡោះមហាស្អាតស្អំពីអ្វីដែលពួកគេចាត់ទុកសម្រាប់ទ្រង់ដែលថាទ្រង់មានបុត្រី នោះ។ ហើយពួកគេចាត់ទុកកូនប្រុសដែលពួកគេទោរទន់ទៅរក(ចង់បាន)សម្រាប់ខ្លួនពួកគេ។ ដូច្នេះ តើមានបទល្មើសអ្វីដែលធំធេងជាងនេះទៀតនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ د
وَإِذَا بُشِّرَ أَحَدُهُم بِٱلْأُنثَىٰ ظَلَّ وَجْهُهُۥ مُسْوَدًّۭا وَهُوَ كَظِيمٌۭ ﴿٥٨﴾
ហើយនៅពេលដែលមាននរណាម្នាក់ប្រាប់ដំណឹ ងដល់ពួកមុស្ហរីគីនទាំងនោះពីកំណើ តកូនស្រី មុខរបស់គេប្រែទៅជាខ្មៅដោយការមិនពេញចិត្តចំពោះដំណឹ ង ដែលគេប្រាប់(ដែលថាពួកគេទទួលបានកូនស្រីនោះ) ហើយដួងចិត្តរបស់គេពោរពេញទៅដោយទុក្ខសោក និងទុក្ខព្រួយ។ ក្រោយមក រូបគេបែរជាភ្ជាប់ទៅ កាន់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្តសម្រាប់ខ្លួនឯងទៅវិញ។
يَتَوَٰرَىٰ مِنَ ٱلْقَوْمِ مِن سُوٓءِ مَا بُشِّرَ بِهِۦٓ ۚ أَيُمْسِكُهُۥ عَلَىٰ هُونٍ أَمْ يَدُسُّهُۥ فِى ٱلتُّرَابِ ۗ أَلَا سَآءَ مَا يَحْكُمُونَ ﴿٥٩﴾
គេលាក់ខ្លួន(គេចមុខ)អំពីក្រុមរបស់ខ្លួនព្រោះតែដំណឹងអាក្រក់ដែលគេទទួលបានពីកំណើតកូនស្រីនេះ ហើយគេគិតក្នុងចិត្តថាៈ តើគេគួររក្សាទុកកូនស្រីនេះឲ្យ អាប់ឱនដល់កិត្តិយស ឬក៏យកគេ(កូនស្រីនោះ)ទៅកប់ក្នុងដីទាំងរស់? អ្វីដែលពួកមុស្ហរីគីនកំណត់នោះ គឺអាក្រក់បំផុត ដោយពួកគេកំណត់សម្រាប់ម្ចាស់របស់ ពួកគេ(អល់ឡោះ)នូវអ្វីដែលពួកគេមិនពេញចិត្តសម្រាប់ខ្លួនឯង។
لِلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ مَثَلُ ٱلسَّوْءِ ۖ وَلِلَّهِ ٱلْمَثَلُ ٱلْأَعْلَىٰ ۚ وَهُوَ ٱلْعَزِيزُ ٱلْحَكِيمُ ﴿٦٠﴾
ى សម្រាប់ពួកប្រឆាំងដែលគ្មានជំនឿចំពោះថ្ងៃបរលោកនោះ គឺមានលក្ខណៈអាក្រក់បំផុត ដូចជា ចង់បានតែកូនប្រុស ភាពល្ងង់ខ្លៅ និងការប្រឆាំង។ ប៉ុន្តែ សម្រាប់អល់ឡោះជាម្ចា ស់វិញ ទ្រង់មានលក្ខណៈដ៏គួរឲ្យកោតសរសើរ ខ្ពង់ខ្ពស់ ដូចជាភាពឧត្តុង្គឧត្តម ភាពពេញលេញ ភាពមានលើសលប់(មិនត្រូវការអ្នកដទៃ) និងចំណេះដឹង។ ហើយទ្រង់គឺជាម្ចា ស់ដែលមហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដែលគ្មា ននរណាម្នា ក់អាចយកឈ្នះទ្រង់បានឡើយ ហើយ ទ្រង់មហាគតិបណ្ឌិ នៅក្នុងការបង្កើតمការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
وَلَوْ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِظُلْمِهِم مَّا تَرَكَ عَلَيْهَا مِن دَآبَّةٍۢ وَلَـٰكِن يُؤَخِّرُهُمْ إِلَىٰٓ أَجَلٍۢ مُّسَمًّۭى ۖ فَإِذَا جَآءَ أَجَلُهُمْ لَا يَسْتَـْٔخِرُونَ سَاعَةًۭ ۖ وَلَا يَسْتَقْدِمُونَ ﴿٦١﴾
ហើយប្រសិនបើអល់ឡោះជាម្ចា ស់ទ្រង់ដាក់ទណ្ឌ កម្មមនុស្សលោកដោយសារតែការបំពាន និងការប្រឆាំងរបស់ពួកគេចំពោះទ្រង់នោះ ទ្រង់នឹងមិនទុកឲ្យមនុស្ស ឬ សត្វណាមួយមានជីវិតរស់នៅលើផែនដីឡើយ។ ក៏ប៉ុន្តែ ទ្រង់ពន្យារពេលដល់ពួកគេរហូតដល់ពេលមួយដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់ទ្រង់។ ដូច្នេះ នៅពេលដែលពេលមួយដែលត្រូវបានកំណត់នៅក្នុងចំណេះដឹងរបស់ទ្រង់បានមកដល់ហើយនោះ ពួកគេមិនអាចសុំពន្យារពេលបានឡើយ ហើយក៏មិនអាចសុំឲ្យ មកដល់មុនពេលកំណត់បានដែរសូម្បីមួយវិនាទីក៏ដោយ។
وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ ٱلْكَذِبَ أَنَّ لَهُمُ ٱلْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ ٱلنَّارَ وَأَنَّهُم مُّفْرَطُونَ ﴿٦٢﴾
ហើយពួកគេចាត់ទុកកូនស្រីដែលពួកគេស្អប់(មិនចង់បាន)នោះ ថាជារបស់អល់ឡោះទៅវិញ ហើយអណ្តា តរបស់ពួកគេបាននិយាយដោយកុហកថាៈ ពិតណាស់ ពួកគេមានឋានៈខ្ពង់ខ្ពស់ល្អប្រសើរនៅឯអល់ឡោះជាម្ចាស់។ ប្រសិនបើវាជាការពិតនោះ ពិតណាស់ពួកគេនឹងត្រូវគេពង្រស់ឡើងវិញដូចអ្វីដែលពួកគេនិយាយ មិនខាន។ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតណាស់ ពួកគេត្រូវបានគេបោះបង់ចោលនៅក្នុងនោះ ដោយពួកគេ មិនអាចចាកចេញពីវា(ឋាននរក)បានជារៀងរហូត។
تَٱللَّهِ لَقَدْ أَرْسَلْنَآ إِلَىٰٓ أُمَمٍۢ مِّن قَبْلِكَ فَزَيَّنَ لَهُمُ ٱلشَّيْطَـٰنُ أَعْمَـٰلَهُمْ فَهُوَ وَلِيُّهُمُ ٱلْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿٦٣﴾
អល់ឡោះជាម្ចាស់ទ្រង់បានស្បថថាៈ ជាការពិតណាស់ យើងបានតែងតាំងអ្នកនាំសារជាច្រើនទៅកាន់បណ្តា ប្រជាជាតិជំនាន់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ហើយស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវទង្វើដែលអាក្រក់ៗរបស់ពួកគេ ដូចជាការធ្វើស្ហ៊ីរិក ការប្រឆាំង និងការប្រព្រឹត្ត ហើយពួកគេអះអាងថា វា(ស្ហៃតន)គឺជាអ្នកជួយពួកគេនាថ្ងៃបរលោក។ ហេតុនេះ ចូរឲ្យពួកគេសុំការជួយពីវាចុះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌ កម្មដ៏សែនឈឺចាប់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَآ أَنزَلْنَا عَلَيْكَ ٱلْكِتَـٰبَ إِلَّا لِتُبَيِّنَ لَهُمُ ٱلَّذِى ٱخْتَلَفُوا۟ فِيهِ ۙ وَهُدًۭى وَرَحْمَةًۭ لِّقَوْمٍۢ يُؤْمِنُونَ ﴿٦٤﴾
ហើយយើងមិនបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ឡើយ លើកលែងតែដើម្បីបញ្ជាក់ដល់មនុស្សទាំងអស់ចំពោះអ្វីដែលពួកគេបានខ្វែង គំនិតគ្នានៅក្នុងវា ដូចជាការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ការពង្រស់មនុស្សឲ្យរស់ឡើងវិញ និងច្បាប់បញ្ញត្តិផ្សេងៗរបស់សាសនា និងដើម្បីឲ្យ គម្ពីរគួរអាននោះក្លាយជាអ្នកចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តា អ្នកនាំសាររបស់ទ្រង់ និងចំពោះអ្វី ដែលគម្ពីរគួរអានបាននាំមកប៉ុណ្ណោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការពិត។
وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۭ فَأَحْيَا بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَآ ۚ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّقَوْمٍۢ يَسْمَعُونَ ﴿٦٥﴾
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយការបញ្ចេញនូវរុក្ខជាតិជា ច្រើនចេញពីដីនោះក្រោយពីវាមានភាពស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងការបញ្ចុះទឹកភ្លៀងពីលើមេឃមក និងការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដី ដោយសារទឹកភ្លៀងនោះ គឺជាភស្តុតាងយ៉ា ងច្បាស់លាស់មួយដែលបង្ហា ញទៅលើសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលស្តាប់បន្ទូលរបស់អល់ឡោះ និងយកវាមកត្រិះរិះពិចារណា។
وَإِنَّ لَكُمْ فِى ٱلْأَنْعَـٰمِ لَعِبْرَةًۭ ۖ نُّسْقِيكُم مِّمَّا فِى بُطُونِهِۦ مِنۢ بَيْنِ فَرْثٍۢ وَدَمٍۢ لَّبَنًا خَالِصًۭا سَآئِغًۭا لِّلشَّـٰرِبِينَ ﴿٦٦﴾
ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ គឺជាមេរៀនមួយសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលពួកអ្នកអាចយកវា ជាមេរៀនបាន ខណៈដែលយើងបានផ្តល់ឲ្យពួកអ្នកទទួលទាននូវទឹកដោះដែលចេញមកពីចន្លោះរវាងពោះដែលផ្ទុកទៅដោយលាមក និងឈាមដែលនៅក្នុងខ្លួន។ ព្រមជាមួយគ្នា នេះ វាបានបញ្ចេញនូវទឹកដោះដ៏បរិសុទ្ធនិងមានរសជាតិឆ្ងា ញ់សម្រាប់អ្នកដែលទទួលទាន។
وَمِن ثَمَرَٰتِ ٱلنَّخِيلِ وَٱلْأَعْنَـٰبِ تَتَّخِذُونَ مِنْهُ سَكَرًۭا وَرِزْقًا حَسَنًا ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّقَوْمٍۢ يَعْقِلُونَ ﴿٦٧﴾
ហើយចំពោះផលានុផលដែលយើងបានប្រទានដល់ពួកអ្នក ដូចជាផ្លែល្មើ និងផ្លែទំពាំងបាយជូរនោះ ក៏ជាមេរៀនសម្រាប់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ពួក អ្នកអាចយកវាធ្វើជាគ្រៀងស្រវឹងដែលធ្វើឲ្យបាត់បង់ប្រាជ្ញា ស្មារតី(ស្រវឹង)ដែលវាមិនល្អនោះទេ ហើយពួកអ្នកក៏អាចយកវាមកធ្វើជាចំណី ដ៏ល្អប្រសើរផងដែរដែល ពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជាធ្វើជាផ្លែល្មើក្រៀម ទំពាំងបាយជូរក្រៀម និងទឹកខ្មេះជាដើម។ ជាការពិតណាស់ នៅក្នុងរឿងដែលបានលើក ឡើងទាំងនេះ គឺជាភស្តុតាងដែលបង្ហា ញពីសមត្ថភាពរបស់អល់ឡោះជាម្ចា ស់និងការប្រោសប្រទានរបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់សម្រាប់ក្រុមដែលចេះគិត ពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។
وَأَوْحَىٰ رَبُّكَ إِلَى ٱلنَّحْلِ أَنِ ٱتَّخِذِى مِنَ ٱلْجِبَالِ بُيُوتًۭا وَمِنَ ٱلشَّجَرِ وَمِمَّا يَعْرِشُونَ ﴿٦٨﴾
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបញ្ជា និងណែនាំទៅកាន់សត្វឃ្មុំថាៈ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងតាំងសំបុកនានានៅតាមដើមឈើ ទាំងឡាយ ហើយនិងនៅតាមដំបូលដែលមនុស្សបានសាងសង់។
ثُمَّ كُلِى مِن كُلِّ ٱلثَّمَرَٰتِ فَٱسْلُكِى سُبُلَ رَبِّكِ ذُلُلًۭا ۚ يَخْرُجُ مِنۢ بُطُونِهَا شَرَابٌۭ مُّخْتَلِفٌ أَلْوَٰنُهُۥ فِيهِ شِفَآءٌۭ لِّلنَّاسِ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَةًۭ لِّقَوْمٍۢ يَتَفَكَّرُونَ ﴿٦٩﴾
إن فى ذلك لٔايةلقوم يتفكرون ក្រោយមក ចូរឯងស៊ីនូវរាល់ភោគផលទាំងឡាយតាមដែលឯងប្រាថ្នា ហើយចូរឯងហោះហើរតាមផ្លូវដែលម្ចាស់របស់ឯងបានបញ្ជាដោយងាយស្រួលចុះ។ ទឹកឃ្មុំ ដែលចេញពីពោះសត្វឃ្មុំនោះគឺមានពណ៌ ផ្សេងៗគ្នា ក្នុងនោះមានពណ៌ ស ពណ៌ លឿងនិងពណ៌ ផ្សេងទៀតក្រៅពីពណ៌ ទាំងពីរនេះដែលនៅក្នុងនោះគឺជាឱសថ ព្យាបាលសម្រាប់មនុស្សលោក ដោយពួកគេអាចយកវា(ទឹកឃ្មុំ)មកព្យាបាលជំងឺផ្សេងៗបាន។ ហើយនៅក្នុងការបញ្ជាសត្វឃ្មុំឲ្យធ្វើដូច្នោះ ហើយនិងទឹកឃ្មុំដែល ចេញពីពោះរបស់វានោះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះ និងការចាត់ចែងកិច្ចការទាំងឡាយនៃម៉ាខ្លូករបស់ទ្រង់សម្រាប់ក្រុមដែលចេះគិត ពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَٱللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّىٰكُمْ ۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرْذَلِ ٱلْعُمُرِ لِكَىْ لَا يَعْلَمَ بَعْدَ عِلْمٍۢ شَيْـًٔا ۚ إِنَّ ٱللَّهَ عَلِيمٌۭ قَدِيرٌۭ ﴿٧٠﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតពួកអ្នកដោយគ្មា នគំរូពីមុនមកសោះ។ ក្រោយមក ទ្រង់ធ្វើឲ្យពួកអ្នកស្លាប់នៅពេលដែលកាលកំណត់នៃអាយុជីវិតរបស់ពួក អ្នកមកដល់។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែលគេទុកអាយុជីវិតរបស់គេរហូតដល់ដំណាក់កាលអាក្រក់បំផុតនៃជីវិត នោះគឺវ័យចាស់ជរា។ ពេលនោះ គេ មិនដឹងនូវអ្វីដែលគេធ្លា ប់បានដឹងពីមុននោះទេ(ដោយសារតែភាពវង្វេងវង្វា ន់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មហាដឹងបំផុតដោយគ្មា នទង្វើណាមួយ របស់ខ្ញុំបម្រើទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាមានអានុភាពដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
وَٱللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍۢ فِى ٱلرِّزْقِ ۚ فَمَا ٱلَّذِينَ فُضِّلُوا۟ بِرَآدِّى رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَـٰنُهُمْ فَهُمْ فِيهِ سَوَآءٌ ۚ أَفَبِنِعْمَةِ ٱللَّهِ يَجْحَدُونَ ﴿٧١﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បានលើកតម្កើងពួកអ្នកមួយចំនួនឲ្យប្រសើរជាងគ្នា ចំពោះលាភសក្កា រៈដែលយើងប្រទានឲ្យពួកអ្នក ដោយទ្រង់ធ្វើឲ្យក្នុងចំណោមពួក អ្នក មានអ្នកមាន មានអ្នកក្រ មានចៅហ្វាយ និងមានអ្នកដែលត្រូវគេធ្វើជាចៅហ្វាយ(កូនចៅ)។ ប៉ុន្តែអ្នកដែលអល់ឡោះបានលើកតម្កើងពួកគេក្នុងការផ្តល់លាភ សក្ការៈរបស់ទ្រង់នោះ ពួកគេមិនចង់ផ្តល់នូវអ្វីដែលអល់ឡោះបានប្រទាន ដល់ពួកគេនោះឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេឡើយ ដើម្បីឲ្យពួកគេ(ខ្ញុំបម្រើដាច់ ថ្លៃ)មានកម្មសិទ្ធិស្មើគ្នា ជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)។ ដូច្នេះ ហេតុអ្វីបានជាពួកគេពេញចិត្តឲ្យអល់ឡោះជាម្ចា ស់ទ្រង់មានដៃគូជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់ ខណៈដែលពួកគេផ្ទាល់មិនពេញចិត្តឲ្យខ្លួនឯងមានដៃគូជាមួយខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេ និងមានភាពស្មើគ្នាជាមួយពួកគេសោះនោះទៅវិញ? តើនេះជាការ បំពានអ្វីដែរទៅ? ហើយតើមានការរមិលគុណនឹងឧបការគុណរបស់អល់ឡោះមួយណាទៅដែលធំធេងជាងនេះទៀតនោះ?
وَٱللَّهُ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَٰجًۭا وَجَعَلَ لَكُم مِّنْ أَزْوَٰجِكُم بَنِينَ وَحَفَدَةًۭ وَرَزَقَكُم مِّنَ ٱلطَّيِّبَـٰتِ ۚ أَفَبِٱلْبَـٰطِلِ يُؤْمِنُونَ وَبِنِعْمَتِ ٱللَّهِ هُمْ يَكْفُرُونَ ﴿٧٢﴾
ហើយអល់ឡោះទ្រង់បានបង្កើតភរិយាចេញពីរាងកាយរបស់ពួកអ្នកផ្ទា ល់សម្រាប់ពួកអ្នកដែលពួកអ្នកមានភាពរីករាយជាមួយនឹងពួកនាង(ភរិយា) ហើយទ្រង់បាន បង្កើតចេញពីភរិយារបស់ពួកអ្នកនោះនូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានប្រទានលាភសក្ការៈដល់ពួកអ្នកនូវចំណី អាហារជាច្រើនដ៏ល្អប្រពៃ ដូចជា សាច់ គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ដូច្នេះ តើចំពោះរូបបដិមា និងព្រះនានាដែលមិនត្រឹមត្រូវទាំងនោះពួកគេនាំគ្នាមានជំនឿ តែចំពោះឧបការគុណដ៏ច្រើន របស់អល់ឡោះដែលពួកគេគ្មា នលទ្ធភាពរាប់អស់ផងនោះ ពួកគេបែរជារមិលគុណនិងមិនដឹងគុណអល់ឡោះតាមរយៈការមានជំនឿចំពោះទ្រង់តែមួយគត់នោះឬ?
وَيَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمْلِكُ لَهُمْ رِزْقًۭا مِّنَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ شَيْـًۭٔا وَلَا يَسْتَطِيعُونَ ﴿٧٣﴾
ហើយពួកមុស្ហរីគីនទាំងនោះបានគោរពសក្កា រៈចំពោះរូបបដិមានានាក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់លាភសក្កា រៈដល់ពួកគេនូវលាភសក្កា រៈណាមួយ មិនថា(លាភសក្កា រៈ)មកពីលើមេឃជាច្រើនជាន់ និងនៅលើផែនដីឲ្យពួកគេនោះឡើយ ហើយពួកវាក៏គ្មា នសមត្ថភាពក្នុងការគ្រប់គ្រងលាភសក្កា រៈទាំងនោះដែរ ពីព្រោះរូបបដិមាទាំងនោះ គឺជារបស់ដែលគ្មា នជីវិត ហើយក៏គ្មា នចំណេះដឹងអ្វីនោះដែរ។
فَلَا تَضْرِبُوا۟ لِلَّهِ ٱلْأَمْثَالَ ۚ إِنَّ ٱللَّهَ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ ﴿٧٤﴾
ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)កុំយកអល់ឡោះជាម្ចាស់ទៅប្រៀបប្រដូចនឹងរូបបដិមាទាំងនោះ ដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ និងមិនអាចផ្តល់ គ្រោះថ្នាក់អ្វីសោះនោះឲ្យសោះ។ ជាការពិតណាស់ ទ្រង់គ្មានអ្វីដែលអាចប្រៀបប្រដូច រហូតពួកអ្នកគោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់នោះឡើយ។ ពិត ប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់ដឹងនូវអ្វីដែលជាកម្មសិទ្ធិបស់ទ្រង់នៃលក្ខណៈសម្បត្តិខ្ពង់ខ្ពស់ និងពេញលេញ តែពួកអ្នកវិញមិនដឹងពីរឿងនេះឡើយ។ ហេតុ នេះទើបពួកអ្នកធ្លា ក់ចូលទៅក្នុងទង្វើស្ហ៊ីរិកចំពោះទ្រង់ និងអះអាងថា ទ្រង់មានលក្ខណៈដូចបដិមានានារបស់ពួកអ្នកនោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ر
۞ ضَرَبَ ٱللَّهُ مَثَلًا عَبْدًۭا مَّمْلُوكًۭا لَّا يَقْدِرُ عَلَىٰ شَىْءٍۢ وَمَن رَّزَقْنَـٰهُ مِنَّا رِزْقًا حَسَنًۭا فَهُوَ يُنفِقُ مِنْهُ سِرًّۭا وَجَهْرًا ۖ هَلْ يَسْتَوُۥنَ ۚ ٱلْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿٧٥﴾
អល់ឡោះជាម្ចាស់ទ្រង់លើកយកនូវឧទាហរណ៍មួយដើម្បីឆ្លើយតបទៅកាន់ពួកមុស្ហរីគីន ៖ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែល រូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពក្នុងការចំណាយនោះទេ ហើយគេក៏គ្មានអ្វីដើម្បីចំណាយសម្រាប់ខ្លួនគេនោះដែរ ហើយម្នាក់ទៀត គឺជាអ្នកដែលមានសេរីភាព ពេញលេញដែលយើងប្រទានដល់គេនូវទ្រព្យសម្បត្តិដែលស្របច្បាប់ ដែលគេអាចចាត់ចែងចំពោះវា(ទ្រព្យសម្បត្តិនោះ)តាមដែលគេប្រាថ្នា ដោយគេបរិច្ចាគវា ដោយអាថ៌កំបាំង និងដោយបើកចំហតាមដែលគេចង់។ ជាការពិតណាស់ បុរសទាំងពីរនេះ គឺមិនស្មើគ្នា ឡើយ។ ដូចនេះ តើពួកអ្នកផ្តល់ភាពស្មើគ្នា រវាងអល់ឡោះ ជាម្ចា ស់ដែលជាអ្នកមានកម្មសិទ្ធិដែលអាចចាត់ចែងនូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់ទៅតាមអ្វីដែលទ្រង់មានចេតនា និងរវាងរូបបដិមានានារបស់ពួកអ្នកដែល គ្មានមត្ថភាពអ្វីសោះនោះយ៉ាងដូចម្តេច? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលសាកសមបំផុតចំពោះការកោតសរសើរ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនដឹងពីភាពជាម្ចា ស់តែមួយរបស់អល់ឡោះដែលត្រូវគោរពសក្កា រៈ និងជាអ្នកដែលសាកសមត្រូវគេគោរពសក្កា រៈចំពោះទ្រង់តែមួយគត់ នោះទេ។
وَضَرَبَ ٱللَّهُ مَثَلًۭا رَّجُلَيْنِ أَحَدُهُمَآ أَبْكَمُ لَا يَقْدِرُ عَلَىٰ شَىْءٍۢ وَهُوَ كَلٌّ عَلَىٰ مَوْلَىٰهُ أَيْنَمَا يُوَجِّههُّ لَا يَأْتِ بِخَيْرٍ ۖ هَلْ يَسْتَوِى هُوَ وَمَن يَأْمُرُ بِٱلْعَدْلِ ۙ وَهُوَ عَلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿٧٦﴾
ى ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកយកនូវឧទាហរណ៍ មួយផ្សេងទៀតដើម្បីឆ្លើយតបទៅកាន់ពួកគេ នោះគឺឧទាហរណ៍ នៃបុរសពីរនាក់ ៖ ម្នាក់ក្នុងចំណោមគេ ទាំងពីរ គឺជាមនុស្សគដែលស្តាប់មិនឮ និងមិនអាចនិយាយបាន ហើយក៏មិនអាចយល់អ្វីបានដែរដោយសារតែភាពថ្លង់ និងគរបស់គេ។ គេគ្មា នសមត្ថភាពក្នុងការ ផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃនោះឡើយ ហើយរូបគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់គេនិងអ្នកដែលគាំពារចំពោះកិច្ចការរបស់គេ។ ទោះបីជាគេ(អាណាព្យាបាល)ប្រើឲ្យជននោះទៅទីណាក៏ដោយ ក៏គេមិនដែលនាំមកវិញនូវប្រការល្អនោះទេ ហើយក៏មិនអាចនាំមកនូវអ្វីដែលគេចង់បាននោះដែរ។ តើអ្នកដែលមានស្ថានភាពបែបនេះមានភាពស្មើគ្នា ជាមួយនឹងអ្នកដែលអាចស្តាប់បាន និងអាចនិយាយបានដែលអាចផ្តល់នូវផលប្រយោជន៍យ៉ា ងច្រើន ដោយគេ ប្រើមនុស្សឲ្យប្រកាន់ខ្ជា ប់នឹងភាពយុត្តិធម៌ ហើយរូបគេខ្លួនឯងក៏ស្ថិតនៅលើមាគ៌ា ត្រឹមត្រូវដោយស្ថិតនៅលើមាគ៌ា ដ៏ច្បាស់លាស់ដោយគ្មា នភាពមន្ទិលសង្ស័យនៅ ក្នុងវា និងគ្មានភាពវៀចវេរនោះដែរឬទេ? ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ផ្តល់ភាពស្មើគ្នារវាងអល់ឡោះជាម្ចាស់ដែលត្រូវបានពិពណ៌ នាដោយលក្ខណៈដ៏ ខ្ពង់ខ្ពស់ និងពេញលេញជាមួយនឹងរូបបដិមាទាំងឡាយរបស់ពួកអ្នកដែលស្តាប់មិនលឺ និងមិនចេះនិយាយ មិនអាចផ្តល់នូវផលប្រយោជន៍ ហើយក៏មិនអាច ការពារពីគ្រោះថ្នា ក់នោះយ៉ា ងដូចម្តេចទៅ?
وَلِلَّهِ غَيْبُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَمَآ أَمْرُ ٱلسَّاعَةِ إِلَّا كَلَمْحِ ٱلْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٧٧﴾
ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់ និងប្រការអាថ៌កំបាំងដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយ ចំណេះដឹងអំពីប្រការទាំងនោះ គឺសម្រាប់តែទ្រង់ប៉ុណ្ណោះ ពុំមែនសម្រាប់នរណាម្នាក់នៃម៉ាខ្លូករបស់ទ្រង់ឡើយ។ ហើយកិច្ចការនៃថ្ងៃបរលោកដែលវាស្ថិតក្នុង ចំណោមប្រការអាថ៌កំបាំង និងសម្រាប់តែទ្រង់(ដែលដឹង)ដែរនោះ គឺនឹងមកដល់យ៉ាងលឿនបំផុតនៅពេលណាដែលទ្រង់មានចេតនាប្រៀបបាននឹងមួយប៉ព្រិច ភ្នែកប៉ុណ្ណោះ។ ផ្ទុយទៅវិញគឺវាឆាប់ជាងនេះទៅទៀត។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អ សមត្ថភាពនោះឡើយ។ នៅពេលណាដែលទ្រង់មានចេតនាចង់ឲ្យកិច្ចការអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” វានឹងកើតឡើង ភ្លា ម។
وَٱللَّهُ أَخْرَجَكُم مِّنۢ بُطُونِ أُمَّهَـٰتِكُمْ لَا تَعْلَمُونَ شَيْـًۭٔا وَجَعَلَ لَكُمُ ٱلسَّمْعَ وَٱلْأَبْصَـٰرَ وَٱلْأَفْـِٔدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ ﴿٧٨﴾
ហើយអល់ឡោះទ្រង់បានបញ្ចេញពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីផ្ទៃមាតារបស់ពួកអ្នកក្រោយពីដល់ពេលកំណត់ដែលត្រូវសម្រាលមកជាទារកដោយពួកអ្នក មិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើឲ្យពួកអ្នកមានត្រចៀកដើម្បីអាចស្តាប់លឺ និងមានភ្នែកដើម្បីឲ្យពួកអ្នកអាចប្រើវាដើម្បីមើល និងមានបេះដូងដើម្បីឲ្យ ពួកអ្នកចេះគិតពិចារណា សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះចំពោះឧបការគុណដែលទ្រង់ប្រទានឲ្យពួកអ្នកអំពីវា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَلَمْ يَرَوْا۟ إِلَى ٱلطَّيْرِ مُسَخَّرَٰتٍۢ فِى جَوِّ ٱلسَّمَآءِ مَا يُمْسِكُهُنَّ إِلَّا ٱللَّهُ ۗ إِنَّ فِى ذَٰلِكَ لَـَٔايَـٰتٍۢ لِّقَوْمٍۢ يُؤْمِنُونَ ﴿٧٩﴾
តើពួកមុស្ហរីគីនមិនបានសម្លឹងមើលទៅកាន់សត្វស្លា បដែលហោះហើរយ៉ា ងងាយស្រួលនៅលើអាកាសដោយប្រើស្លា បរបស់វាដែលអល់ឡោះបានផ្តល់ដល់វា ហើយទ្រង់បានប្រើវាឲ្យបង្រួម និងត្រដាងស្លាបរបស់វាទេឬ? គ្មា ននរណាម្មា ក់អាចទប់វាឲ្យនៅលើអាកាសមិនឲ្យធ្លា ក់ ក្រៅពីអល់ឡោះដែលជាអ្នកមានសមត្ថភាព បំផុតនោះឡើយ។ ជាការពិតណាស់ នៅក្នុងរឿងដែលសត្វស្លាបអាចត្រដាងស្លាបរបស់វាចុះឡើង និងការទប់វាមិនឲ្យធ្លាក់នោះ គឺជាភស្តុតាងសម្រាប់ក្រុមដែល មានជំនឿចំពោះអល់ឡោះ ដោយសារតែពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍តាមរយៈភស្តុតាង និងមេរៀនទាំងនោះ។
وَٱللَّهُ جَعَلَ لَكُم مِّنۢ بُيُوتِكُمْ سَكَنًۭا وَجَعَلَ لَكُم مِّن جُلُودِ ٱلْأَنْعَـٰمِ بُيُوتًۭا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَآ أَثَـٰثًۭا وَمَتَـٰعًا إِلَىٰ حِينٍۢ ﴿٨٠﴾
ហើយអល់ឡោះជាម្ចា ស់ទ្រង់បានបង្កើតនូវគេហដ្ឋា នផ្សេងៗដែលពួកអ្នកសាងសង់វាពីថ្ម និងពីអ្វីផ្សេងទៀតជាកន្លែងស្នាក់នៅនិងសម្រាកសម្រាប់ពួកអ្នក។ ហើយ ទ្រង់បានបង្កើតចេញពីស្បែកសត្វអូដ្ឋ សត្វគោ និសត្វពពែនោះនូវតង់នៅតាមទីជនបទសម្រាប់ពួកអ្នកប្រៀបដូចជាផ្ទះអ្នកស្រុក(ដែលមិនធ្វើដំណើ )ដែលធ្វើឲ្យពួក អ្នកមានភាពធូរស្រាលក្នុងការយកវាតាមខ្លួនក្នុងពេលធ្វើដំណើ ររបស់ពួកអ្នកពីកន្លែងមួយទៅកន្លែងមួយ និងមានភាពងាយស្រួលក្នុងការរៀបចំ(តម្លើង)នៅពេល ដែលពួកអ្នកបោះទីតាំង។ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវរោមចៀម ស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿងតុបតែងលម្អផ្ទះ របស់ពួកអ្នក និងជាកម្រាល និងជារបស់សម្រាប់គ្របឥវ៉ាន់ ដែលពួកគេអាចប្រើប្រាស់វារហូតដល់ពេលកំណត់។
وَٱللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَـٰلًۭا وَجَعَلَ لَكُم مِّنَ ٱلْجِبَالِ أَكْنَـٰنًۭا وَجَعَلَ لَكُمْ سَرَٰبِيلَ تَقِيكُمُ ٱلْحَرَّ وَسَرَٰبِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُۥ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ ﴿٨١﴾
ហើយអល់ឡោះបានបង្កើតសម្រាប់ពួកអ្នកនូវដើមឈើ និងសំណង់អគារជាច្រើនដែលពួកអ្នកអាចជ្រកកោន(ជ្រកម្លប់)ពីកម្តៅ ហើយទ្រង់បានបង្កើតសម្រាប់ពួក អ្នកអំពីភ្នំទាំងឡាយនោះ គឺមានរូងក្រោមដី រូងភ្នំ និងគុហាភ្នំ ដើម្បីឲ្យពួកអ្នកអាចលាក់ខ្លួននៅក្នុងវានោះពីអាកាសធាតុត្រជាក់ ក្តៅ និងពីសត្រូវ។ ទ្រង់បានបង្កើត សម្រាប់ពួកអ្នកនូវក្រណាត់ និងសម្លៀកបំពាក់ពីកប្បាសដែលអាចការពារពួកអ្នកអំពីកម្តៅ និងភាពត្រជាក់។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវអាវក្រោះដែលអាច ការពារពួកអ្នកពីគ្រោះថ្នាក់នៅក្នុងសមរភូមិ។ ដូច្នេះ អាវុធមិនអាចចាក់ចូលដល់ខ្លួនប្រាណរបស់ពួកអ្នកនោះទេ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទាននូវ ឧបការគុណពីមុនមកដល់ពួកអ្នក ទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ដល់ពួកអ្នកទៀត សង្ឃឹមថាពួកអ្នកប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និង មិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ។
فَإِن تَوَلَّوْا۟ فَإِنَّمَا عَلَيْكَ ٱلْبَلَـٰغُ ٱلْمُبِينُ ﴿٨٢﴾
តែប្រសិនបើពួកគេងាកចេញពីសេចក្តីជំនឿ និងការជឿជាក់ចំពោះអ្វីដែលអ្នកបាននាំមកនោះ ពិតប្រាកដណាស់ តួនាទីរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)គឺគ្មា នអ្វី ក្រៅពីការផ្សព្វផ្សាយនូវអ្វីដែលគេប្រើអ្នកឲ្យផ្សព្វផ្សាយវានូវការផ្សព្វផ្សាយមួយដ៏ច្បាស់លាស់នោះឡើយ ហើយអ្នកពុំមែនជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ការ ចង្អុលបង្ហា ញពួកគេឡើយ។
يَعْرِفُونَ نِعْمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ ٱلْكَـٰفِرُونَ ﴿٨٣﴾
ពួកមុស្ហរីគីនបានទទួលស្គាល់នូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានវាដល់ពួកគេ ហើយក្នុងចំណោម(ឧបការគុណ)នោះ គឺការបញ្ជូនព្យា ការីមូហាំម៉ាត់ទៅកាន់ពួកគេ។ ក្រោយមក ពួកគេបែរជារមិលគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ដោយពួកគេមិនថ្លែងអំណរគុណចំពោះវា ព្រមទាំង បដិសេធចំពោះអ្នកនាំសាររបស់ទ្រង់ទៅវិញ។ ហើយពួកគេភាគច្រើន គឺប្រឆាំង(រមិលគុណ)ចំពោះឧបការគុណរបស់អល់ឡោះជាម្ចា ស់។ ويومنبعث من كل أمة شهيدا ثم لا يؤذن للذين كفرواولا هم يستعتبون
وَيَوْمَ نَبْعَثُ مِن كُلِّ أُمَّةٍۢ شَهِيدًۭا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا۟ وَلَا هُمْ يُسْتَعْتَبُونَ ﴿٨٤﴾
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារដែលយើងបានបញ្ជូនទៅកាន់ប្រជា ជាតិទាំងនោះដើម្បីធ្វើជាសាក្សីលើការមានជំនឿរបស់អ្នកដែលមានជំនឿក្នុងចំណោមពួកគេ និង(ធ្វើជាសាក្សី)លើការគ្មា នជំនឿរបស់ពួកដែលគ្មា នជំនឿក្នុង ចំណោមពួកគេ។បន្ទា ប់ពីនោះមកគេមិនអនុញ្ញា តឲ្យពួកគ្មា នជំនឿនិយាយដោះសារចំពោះអ្វីដែលពួកគេធ្លា ប់បានប្រឆាំងនោះទេហើយពួកគេក៏មិនត្រូវបានគេឲ្យ بلغ គម្ពីរគួរអាន · តាហ្វសៀរ ត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីសាងនូវទង្វើដែលម្ចាស់របស់ពួកគេពេញចិត្តនោះដែរ ពីព្រោះថ្ងៃបរលោកគឺជាកន្លែងសម្រាប់ជំនុំជម្រះ ពុំមែនជាកន្លែង សម្រាប់សាងអំពើល្អនោះទេ។
وَإِذَا رَءَا ٱلَّذِينَ ظَلَمُوا۟ ٱلْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ ﴿٨٥﴾
ហើយនៅពេលដែលពួកបំពានដែលជាពួកមុស្ហរីគីនទាំងនោះបានឃើញទណ្ឌ កម្មផ្ទា ល់នឹងភ្នែកហើយនោះ ពេលនោះគេមិនបន្ធូរបន្ថយទណ្ឌ កម្មចំពោះពួកគេ ឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលដាក់ទណ្ឌ កម្មនោះដែរ។ផ្ទុយទៅវិញពួកគេនឹងចូលក្នុងវា(ទណ្ឌ កម្ម)ជាអមតៈ។
وَإِذَا رَءَا ٱلَّذِينَ أَشْرَكُوا۟ شُرَكَآءَهُمْ قَالُوا۟ رَبَّنَا هَـٰٓؤُلَآءِ شُرَكَآؤُنَا ٱلَّذِينَ كُنَّا نَدْعُوا۟ مِن دُونِكَ ۖ فَأَلْقَوْا۟ إِلَيْهِمُ ٱلْقَوْلَ إِنَّكُمْ لَكَـٰذِبُونَ ﴿٨٦﴾
إ نكم لكذبون ហើយនៅថ្ងៃបរលោក នៅពេលដែលពួកមុស្ហរីគីនបានឃើញព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកគេនឹង និយាយថាៈ ឱម្ចា ស់របស់ពួកយើង!ពួកទាំងនោះហើយគឺជាព្រះនានារបស់ពួកយើងដែលពួកយើងធ្លា ប់គោរពសក្កា រៈចំពោះពួកវាក្រៅពីទ្រង់នោះ។ពួកគេនិយាយ ដូច្នោះ គឺដើម្បីឲ្យពួកវា(ព្រះនានា)ទទួលខុសត្រូវចំពោះបាបកម្មរបស់ពួកគេប៉ុណ្ណោះ។ ពេលនោះ អល់ឡោះជាម្ចាស់បានឲ្យព្រះទាំងឡាយរបស់ពួកគេចេះនិយាយ ហើយពួកវាក៏បានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន) គឺជាពួកដែលភូតកុហកចំពោះការគោរពសក្ការៈរបស់ពួកអ្នកនឹង អ្នកផ្សេងរួមនឹងអល់ឡោះនោះ ពីព្រោះ ទ្រង់គ្មា នដៃគូដែលគេត្រូវគោរពសក្កា រៈរួមជាមួយទ្រង់ឡើយ។
وَأَلْقَوْا۟ إِلَى ٱللَّهِ يَوْمَئِذٍ ٱلسَّلَمَ ۖ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ ﴿٨٧﴾
ហើយពួកមុស្ហរីគីនបានប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចា ស់តែមួយគត់ហើយអ្វីដែលពួកគេធ្លា ប់បានប្រឌិតឡើងនៃការអះអាងថា ពិតណាស់ព្រះនានារបស់ពួកគេ អាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះមុខអល់ឡោះជាម្ចា ស់បាននោះ បានបាត់បង់ពីពួកគេ។
ٱلَّذِينَ كَفَرُوا۟ وَصَدُّوا۟ عَن سَبِيلِ ٱللَّهِ زِدْنَـٰهُمْ عَذَابًۭا فَوْقَ ٱلْعَذَابِ بِمَا كَانُوا۟ يُفْسِدُونَ ﴿٨٨﴾
ពួកដែលប្រឆាំងនឹងអល់ឡោះ និងបានបង្វែរអ្នកដទៃពីមាគ៌ា របស់អល់ឡោះនោះ យើងនឹងបន្ថែមដល់ពួកគេនូវទណ្ឌ កម្មពីលើទណ្ឌ កម្មដែលពួកគេសមនឹង ទទួលវាថែមទៀត(ដោយសារតែការបង្កវិនាសកម្មរបស់ពួកគេ និងការបង្កវិនាសកម្មដល់អ្នកដទៃថែមទៀតតាមរយៈការធ្វើឲ្យអ្នកដទៃវង្វេង)ព្រោះតែការប្រឆាំង របស់ពួកគេ។
وَيَوْمَ نَبْعَثُ فِى كُلِّ أُمَّةٍۢ شَهِيدًا عَلَيْهِم مِّنْ أَنفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَـٰٓؤُلَآءِ ۚ وَنَزَّلْنَا عَلَيْكَ ٱلْكِتَـٰبَ تِبْيَـٰنًۭا لِّكُلِّ شَىْءٍۢ وَهُدًۭى وَرَحْمَةًۭ وَبُشْرَىٰ لِلْمُسْلِمِينَ ﴿٨٩﴾
لكل شىء وهدى ورحمةوبشر للمسلمين ى ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់)នៅថ្ងៃដែលយើងនឹងតែងតាំងពីគ្រប់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នា ក់ដើម្បីធ្វើជាសាក្សីទៅលើពួកគេនូវអ្វីដែលពួក គេធ្លា ប់បានប្រព្រឹត្តនៃការមានជំនឿ ឬគ្មា នជំនឿ។ អ្នកនាំសារម្នា ក់នោះ គឺមកពីពូជសាសន៍របស់ពួកគេផ្ទា ល់ និងនិយាយាភាសារបស់ពួកគេ។ ហើយយើងក៏នឹង នាំអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មកធ្វើជាសាក្សីទៅលើប្រជាជាតិទាំងអស់នោះផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីដែលត្រូវ ការការបញ្ជា ក់ ដូចជាប្រការដែលគេអនុញ្ញា ត ប្រការដែលគេហាមឃាត់ ផលបុណ្យ និងបាបកម្ម និងប្រការផ្សេងៗទៀត។ ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)ជា ការចង្អុលបង្ហាញដល់មនុស្សលោកទៅកាន់ការពិត និងជាក្តីមេត្តាករុណាដល់អ្នកដែលមានជំនឿចំពោះវា ហើយអនុវត្តតាមនូវអ្វីដែលមាននៅក្នុងវា ហើយក៏ជា ការផ្តល់ដំណឹ ងរីករាយចំពោះបណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះនូវការសើយសុខជានិរន្តន៍ដែលពួកគេកំពុងតែរង់ចាំផងដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
۞ إِنَّ ٱللَّهَ يَأْمُرُ بِٱلْعَدْلِ وَٱلْإِحْسَـٰنِ وَإِيتَآئِ ذِى ٱلْقُرْبَىٰ وَيَنْهَىٰ عَنِ ٱلْفَحْشَآءِ وَٱلْمُنكَرِ وَٱلْبَغْىِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ ﴿٩٠﴾
تذك رون ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើខ្ញុំបម្រើរបស់ទ្រង់ឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ដោយត្រូវបំពេញនូវបណ្តា សិទ្ធិទាំងឡាយរបស់អល់ឡោះនិង សិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើ(របស់ទ្រង់) ហើយមិនត្រូវលើកតម្កើងនរណាម្នាក់លើសម្នាក់ទៀតនៅក្នុងការកាត់សេចក្តីនោះទេ លើកលែងតែស្ថិតនៅលើការពិត ដែលចាំបាច់ត្រូវតែលើកតម្កើងឲ្យខ្ពស់ជាងដូចនេះ។ ហើយទ្រង់ប្រើឲ្យមានគុណធម៌ ដោយគេត្រូវពេញចិត្តធ្វើនូវទង្វើដែលមិនមែនជាកាតព្វកិច្ចលើរូបគេ ដូចជា ការបរិច្ចាគទានដោយស្ម័គ្រចិត្ត និងការអធ្យាស្រ័យដល់អ្នកដែលបំពាន(មកលើខ្លួន)។ ហើយទ្រង់ក៏បានបង្គាប់ប្រើឲ្យផ្តល់ដល់ញាតិសណ្តា ននូវអ្វីដែលពួកគេត្រូវ ការចំពោះវា ហើយទ្រង់ហាមឃាត់នូវរាល់ប្រការដែលមិនល្អទាំងឡាយ មិនថាជាពាក្យសម្តី ដូចជានិយាយពាក្យអាសគ្រាម ឬជាទង្វើ ដូចជាការប្រព្រឹត្តហ្ស៊ីណា ជាដើម។ ហើយទ្រង់បានបានហាមឃាត់នូវប្រការទាំងឡាយដែលច្បាប់ហាមប្រាម នោះគឺរាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ពីការបំពាន និង ក្រអឺតក្រទមទៅលើមនុស្សលោកផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់ក្រើនរំលឹកពួកអ្នកនូវអ្វីដែលទ្រង់បានប្រើពួកអ្នកឲ្យធ្វើវា និងហាមឃាត់ពួកអ្នកអំពីវានៅក្នុងវាក្យ ខណ្ឌ នេះ សង្ឃឹមថាពួកអ្នកនឹងយកជាមេរៀននូវអ្វីដែលទ្រង់បានណែនាំពួកអ្នកចំពោះវានោះ។
وَأَوْفُوا۟ بِعَهْدِ ٱللَّهِ إِذَا عَـٰهَدتُّمْ وَلَا تَنقُضُوا۟ ٱلْأَيْمَـٰنَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ ٱللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ ٱللَّهَ يَعْلَمُ مَا تَفْعَلُونَ ﴿٩١﴾
تفعلون ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យានានាដែលពួកអ្នកបានចុះកិច្ចសន្យាជាមួយអល់ឡោះ ឬបានចុះកិច្ចសន្យាជាមួយនឹងមនុស្សលោកទៅលើវា ហើយចូរពួកអ្នក កុំក្បត់ពាក្យសម្បថទាំងឡាយក្រោយពីពួកអ្នកបានបញ្ជា ក់ចំពោះវាដោយការស្បថនឹងអល់ឡោះហើយនោះឲ្យសោះ ពីព្រោះពួកអ្នកបានយកអល់ឡោះធ្វើជាសាក្សី ទៅលើពួកអ្នកលើការគោរពតាមកិច្ចសន្យានូវអ្វីដែលពួកអ្នកបានស្បថទៅលើវាហើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកអ្នកចំពោះវាវិញ។
وَلَا تَكُونُوا۟ كَٱلَّتِى نَقَضَتْ غَزْلَهَا مِنۢ بَعْدِ قُوَّةٍ أَنكَـٰثًۭا تَتَّخِذُونَ أَيْمَـٰنَكُمْ دَخَلًۢا بَيْنَكُمْ أَن تَكُونَ أُمَّةٌ هِىَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ ٱللَّهُ بِهِۦ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ ٱلْقِيَـٰمَةِ مَا كُنتُمْ فِيهِ تَخْتَلِفُونَ ﴿٩٢﴾
ه ហើយចូរពួកអ្នកកុំក្បត់កិច្ចសន្យា(ដែលជាហេតុធ្វើឲ្យពួកអ្នក)ដូចអ្នកដែលមានសតិមិនគ្រប់ឲ្យសោះ គឺដូចជាស្ត្រីឆោតល្ងង់ម្នា ក់ដែលនឿយហត់ក្នុងការរុំ អំបោះហុងរបស់នាង ហើយនាងបានរុំវាយ៉ាងល្អ(រួចរាល់)។ ក្រោយមក នាងក៏បានធ្វើឲ្យវាលាទៅវិញដូចជាមុនពេលដែលបានរុំវា។ ដូចនេះ នាងមាន ភាពហត់នឿយក្នុងការរុំវា និងលាវាវិញ ហើយនាងមិនទទួលបាននូវអ្វីដែលនាងចង់បាននោះទេ។ ពួកអ្នកបានធ្វើឲ្យពាក្យសម្បថរបស់ពួកអ្នកក្លាយជាការបោក ប្រាស់ ដោយពួកអ្នកយកវា(ពាក្យសម្បថ)មកបោកប្រាស់គ្នា ទៅវិញទៅមកដើម្បីឲ្យក្រុមរបស់ពួកអ្នកមានចំនួនច្រើននិងមានភាពខ្លាំងក្លា ជាងក្រុមសត្រូវរបស់ពួក អ្នក។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់គ្រាន់តែសាកល្បងពួកអ្នកតាមរយៈការ(ឲ្យពួកអ្នក)គោរពតាមកិច្ចសន្យាប៉ុណ្ណោះ ថាតើពួកអ្នកនឹងគោរពតាមកិច្ចសន្យា ឬក៏ ពួកអ្នកក្បត់កិច្ចសន្យានោះ? ហើយក៏ដើម្បីអល់ឡោះទ្រង់នឹងបញ្ជា ក់ដល់ពួកអ្នកទាំងអស់គ្នា នៅថ្ងៃបរលោកនូវអ្វីដែលពួកអ្នកខ្វែងគំនិតគ្នា ចំពោះវានៅក្នុងលោកិយ នេះ។ពេលនោះ ទ្រង់នឹងបញ្ជា ក់ច្បាស់ថា តើអ្នកណាត្រូវ អ្នកណាខុស អ្នកណានិយាយពិត និងអ្នកណាដែលនិយាយភូតកុហកនោះ។
وَلَوْ شَآءَ ٱللَّهُ لَجَعَلَكُمْ أُمَّةًۭ وَٰحِدَةًۭ وَلَـٰكِن يُضِلُّ مَن يَشَآءُ وَيَهْدِى مَن يَشَآءُ ۚ وَلَتُسْـَٔلُنَّ عَمَّا كُنتُمْ تَعْمَلُونَ ﴿٩٣﴾
ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកអ្នកក្លាយជាប្រជាជាតិតែមួយដែលស្ថិតនៅលើការពិតជាមិនខាន។ ក៏ប៉ុន្តែទ្រង់ធ្វើឲ្យវង្វេង ចំពោះជនណាដែលទ្រង់មានចេតនា(ចង់ឲ្យគេវង្វេង) ដោយធ្វើឲ្យគេងាកចេញពីការពិត និង(ដើរចេញ)ពីការគោរពតាមកិច្ចសន្យា ដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយទ្រង់ចង្អុលបង្ហាញដល់ជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់។ ហើយនៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នក ធ្លា ប់បានសាងនៅក្នុងលោកិយនេះជាមិនខាន។
وَلَا تَتَّخِذُوٓا۟ أَيْمَـٰنَكُمْ دَخَلًۢا بَيْنَكُمْ فَتَزِلَّ قَدَمٌۢ بَعْدَ ثُبُوتِهَا وَتَذُوقُوا۟ ٱلسُّوٓءَ بِمَا صَدَدتُّمْ عَن سَبِيلِ ٱللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌۭ ﴿٩٤﴾
عظيم ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោកប្រាស់រវាងពួកអ្នកទៅវិញទៅមក ដោយពួកអ្នកគោរពតាមអ្វីដែលមាននៅក្នុងវាតាមទំនើងចិត្តរបស់ពួក អ្នក ហើយពួកអ្នករំលាយកិច្ចសន្យានោះពេលណាដែលអ្នកចង់ និងគោរពតាមវានៅពេលណាដែលណាអ្នកចង់ឲ្យសោះ។ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ នឹងធ្វើឲ្ بلغ គម្ពីរគួរអាន · តាហ្វសៀរ យជើងរបស់ពួកអ្នករអិលចេញពីមាគ៌ា ដែលត្រឹមត្រូវបន្ទា ប់ពីមានលំនឹងនៅលើវាហើយនោះមិនខានឡើយ។ ហើយពួកអ្នកនឹងភ្លក្សនូវរសជាតិទណ្ឌ កម្ម ដោយសារតែការវង្វេងរបស់ពួកអ្នកពីមាគ៌ារបស់អល់ឡោះ និងធ្វើឲ្យអ្នកដទៃទៀតវង្វេងចេញអំពីវាថែមទៀត។ ហើយសម្រាប់ពួកអ្នក គឺនឹងត្រូវទទួលនូវទណ្ឌកម្ម ទ្វេដង។
وَلَا تَشْتَرُوا۟ بِعَهْدِ ٱللَّهِ ثَمَنًۭا قَلِيلًا ۚ إِنَّمَا عِندَ ٱللَّهِ هُوَ خَيْرٌۭ لَّكُمْ إِن كُنتُمْ تَعْلَمُونَ ﴿٩٥﴾
ហើយចូរពួកអ្នកកុំយកកិច្ចសន្យារបស់អល់ឡោះប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចទៅលើការរំលាយនូវកិច្ចសន្យា និងមិនប្រកាន់ខ្ជា ប់នូវអ្វីដែលមានចែងក្នុងវា ឲ្យសោះ។ ជាការពិតណាស់ អ្វីដែលមាននៅជាមួយអល់ឡោះ ដូចជាការជួយ និងទ្រព្យជ័យភណ្ឌនៅក្នុងលោកិយ ព្រមទាំងអ្វីដែលមាននៅជាមួយទ្រង់នៃ ការសើយសុខដ៏អមតៈនាថ្ងៃបរលោកនោះ គឺប្រសើរជាងកម្រៃដ៏តិចតួច(ដែលពួកអ្នកអាចទទួលបាន)ចំពោះការរំលាយនូវកិច្ចសន្យារបស់ពួកអ្នកដែលពួកអ្នកទោរ ទន់ទៅរកវា(ចង់បាន)នេះទៅទៀត ប្រសិនបើពួកអ្នកបានដឹងដូច្នោះ។
مَا عِندَكُمْ يَنفَدُ ۖ وَمَا عِندَ ٱللَّهِ بَاقٍۢ ۗ وَلَنَجْزِيَنَّ ٱلَّذِينَ صَبَرُوٓا۟ أَجْرَهُم بِأَحْسَنِ مَا كَانُوا۟ يَعْمَلُونَ ﴿٩٦﴾
អ្វីដែលមាននៅជាមួយពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ដូចជាទ្រព្យសម្បត្តិ ការត្រេកត្រអាល និងឧបការគុណទាំងឡាយនោះ គឺនឹងត្រូវរលាយសាបសូន្យវិញ បើទោះបីជាវាមានចំនួនច្រើនក៏ដោយ។ តែអ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នង(ផលបុណ្យ)នោះ គឺនៅគង់វង្សជានិច្ច។ ដូច្នេះ តើពួកអ្នកឲ្យតម្លៃលើរបស់ ដែលនឹងសាបសូន្យជាងរបស់ដែលនៅគង់វង្សជាអមតៈនោះយ៉ាងដូចម្តេច? ហើយយើងពិតជានឹងតបស្នងដល់បណ្តា អ្នកដែលអត់ធ្មត់លើ(ការអនុវត្តតាម)កិច្ច សន្យារបស់ពួកគេ ហើយមិនក្បត់កិច្ចសន្យានោះនូវផលបុណ្យដែលល្អប្រសើរជាងការគោរពប្រតិបត្តិដែលពួកគេបានធ្វើទៅទៀត ដោយយើងតបស្នងដល់ពួកគេ ចំពោះផលបុណ្យមួយទ្វេទៅជាដប់ និងទៅដល់ប្រាំពីររយ ហើយនឹងកើនទ្វេកាន់តែច្រើនថែមទៀត។
مَنْ عَمِلَ صَـٰلِحًۭا مِّن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌۭ فَلَنُحْيِيَنَّهُۥ حَيَوٰةًۭ طَيِّبَةًۭ ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُم بِأَحْسَنِ مَا كَانُوا۟ يَعْمَلُونَ ﴿٩٧﴾
يعملون បុគ្គលណាហើយដែលបានសាងទង្វើកុសលដែលស្របនឹងច្បាប់ឥស្លាម មិនថាបុរសឬស្រ្តី ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះទៀតនោះ យើងពិតជា នឹងធ្វើឲ្យជីវិតរស់នៅរបស់គេនៅក្នុងលោកិយនេះមានភាពល្អប្រសើរ ដោយឲ្យគេពេញចិត្តនឹងអ្វីដែលអល់ឡោះបានកំណត់ ព្រមទាំងចង្អុលបង្ហាញរូបគេឲ្យគោរព ប្រតិបត្តិ(ចំពោះអល់ឡោះ)។ ហើយយើងនឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេនៅថ្ងៃបរលោកនោះ (នូវការតបស្នងដែល)ល្អប្រសើរជាងទង្វើកុសល ដែលពួកគេធ្លា ប់បានសាងនៅក្នុងលោកិយនេះទៅទៀត។
فَإِذَا قَرَأْتَ ٱلْقُرْءَانَ فَٱسْتَعِذْ بِٱللَّهِ مِنَ ٱلشَّيْطَـٰنِ ٱلرَّجِيمِ ﴿٩٨﴾
ហើយនៅពេលដែលអ្នក(ឱអ្នកមានជំនឿ)ចង់សូត្រគម្ពីរគួរអាននោះ ចូរអ្នកបួងសួងសុំពីអល់ឡោះឲ្យបញ្ចៀសរូបអ្នកពីការញុះញង់របស់ស្ហៃតនដែលត្រូវបានគេ បណ្តេ ញចេញពីក្តីមេត្តា ករុណារបស់អល់ឡោះចុះ។
إِنَّهُۥ لَيْسَ لَهُۥ سُلْطَـٰنٌ عَلَى ٱلَّذِينَ ءَامَنُوا۟ وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿٩٩﴾
ពិតប្រាកដណាស់ ស្ហៃតនគ្មានអំណាចអ្វីលើអ្នកដែលមានជំនឿនឹងអល់ឡោះ ហើយពួកគេប្រគល់ការទុកចិត្តរាល់កិច្ចការទាំងឡាយរបស់ពួកគេទៅចំពោះម្ចាស់ របស់ពួកគេតែមួយគត់នោះឡើយ។
إِنَّمَا سُلْطَـٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوْنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشْرِكُونَ ﴿١٠٠﴾
តាមពិត អំណាចរបស់វានោះ គឺអាចញុះញង់តែទៅលើពួកដែលយកវាធ្វើជាអ្នកគាំពារ ហើយដើរតាមការពង្វក់របស់វា ហើយនិងពួកមុស្ហរីគីនដែលទទួលការ ពង្វក់ពីវាដែលពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចា ស់ដោយពួកគេគោរពសក្កា រៈអ្នកផ្សេងរួមនឹងទ្រង់ប៉ុណ្ណោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا بَدَّلْنَآ ءَايَةًۭ مَّكَانَ ءَايَةٍۢ ۙ وَٱللَّهُ أَعْلَمُ بِمَا يُنَزِّلُ قَالُوٓا۟ إِنَّمَآ أَنتَ مُفْتَرٍۭ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ﴿١٠١﴾
ហើយនៅពេលដែលយើងបានផ្លា ស់ប្តូរច្បាប់របស់វាក្យខណ្ឌ ណាមួយនៃគម្ពីរគួរអាននឹងវាក្យខណ្ឌ មួយផ្សេងទៀត(ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលទ្រង់ ផ្លាស់ប្តូរនៃគម្ពីរគូរអានគឺដោយមានបុព្វហេតុរបស់វា ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលទ្រង់មិនផ្លាស់ប្តូរវា) ពួកគេ(ពួកប្រឆាំង)បែរជានិយាយថាៈ ពិតណាស់ អ្នក(ឱមូហាំម៉ា ត់)គឺជាអ្នកភូតកុហកប្រឌិតទៅលើអល់ឡោះជាម្ចាស់ទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនដឹងទេថា តាមពិតការផ្លាស់ប្តូរនោះ គឺដោយសារ មានបុព្វហេតុច្បាស់លាស់(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។
قُلْ نَزَّلَهُۥ رُوحُ ٱلْقُدُسِ مِن رَّبِّكَ بِٱلْحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُوا۟ وَهُدًۭى وَبُشْرَىٰ لِلْمُسْلِمِينَ ﴿١٠٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ម៉ា ឡាអ៊ីកាត់ជីព្រីលបានចុះមកដោយនាំមកនូវគម្ពីរគួរអាននេះមកពីអល់ឡោះជាម្ចាស់ដោយពិតប្រាកដ ដែលគ្មា នកំហុសឆ្គងអ្វីនៅក្នុងវា(គម្ពីរគួរអាន) គ្មា នការកែប្រែ និងផ្លា ស់ប្តូរអ្វីនោះឡើយ ដើម្បីពង្រឹងដល់បណ្តា អ្នកដែលមានជំនឿចំពោះអល់ឡោះទៅលើការមាន ជំនឿរបស់ពួកគេនៅពេលដែលវាក្យខណ្ឌ ថ្មីៗបានបញ្ចុះមកទៀត ហើយគេផ្លា ស់ប្តូរមួយចំនួនអំពីវា(វាក្យខណ្ឌ នៃគម្ពីរគួរអាន) និងដើម្បីជាការចង្អុលបង្ហា ញពួកគេ ទៅកាន់សេចក្តីពិតى ហើយក៏ជាការផ្តល់ដំណឹىងរីករាយដល់អ្នកមូស្លីមនូវអ្វីដែលគេទទួលបានអំពីផលបុណ្យដ៏ប្រពៃផងដែរ។
وَلَقَدْ نَعْلَمُ أَنَّهُمْ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٌۭ ۗ لِّسَانُ ٱلَّذِى يُلْحِدُونَ إِلَيْهِ أَعْجَمِىٌّۭ وَهَـٰذَا لِسَانٌ عَرَبِىٌّۭ مُّبِينٌ ﴿١٠٣﴾
ហើយយើង(អល់ឡោះ)ដឹងថា ពិតណាស់ពួកមុស្ហរីគីននឹងនិយាយថាៈ “តាមពិត អ្នកដែលបង្រៀនគម្ពីរគួរអានដល់មូហាំម៉ាត់នោះ គ្រាន់តែជាមនុស្សធម្ម តាម្នា ក់បុណ្ណោះ” ហើយពួកគេ គឺជាអ្នកដែលភូតកុហកបោកប្រាស់ចំពោះការអះអាងរបស់ពួកគេនេះ។ ពិតណាស់ ភាសាដែលពួកគេចោទប្រកាន់ថា មានមនុស្ស បង្រៀនដល់គេ(ព្យាការីមូហាំម៉ា ត់)នោះ គឺជាភាសាផ្សេង(ក្រៅពីភាសាអារ៉ាប់) តែនេះ គឺជាគម្ពីរគួរអានដែលបានបញ្ចុះជាភាសាអារ៉ាប់យ៉ា ងច្បាស់លាស់ដែល ប្រកបដោយវោហារសព្ទយ៉ាងខ្ពង់ខ្ពស់។ ដូច្នេះ តើពួកគេចោទប្រកាន់ថា ពិតណាស់អ្នកដែលបង្រៀនគេ(ព្យាការីមូហាំម៉ាត់)នោះ គឺជាអ្នកដែលមិននិយាយ ភាសាអារ៉ា ប់យ៉ា ងដូចម្តេចទៅ?
إِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِـَٔايَـٰتِ ٱللَّهِ لَا يَهْدِيهِمُ ٱللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ ﴿١٠٤﴾
ពិតប្រាកដណាស់ ពួកដែលគ្មា នជំនឿនឹងបណ្តា វាក្យខណ្ឌ ទាំងឡាយរបស់អល់ឡោះដែលថាវាមកអំពីទ្រង់ទេនោះ គឺអល់ឡោះជាម្ចា ស់នឹងមិនចង្អុលបង្ហា ញពួកគេ នោះទេដរាបណាពួកគេស្ថិតនៅលើភាពគ្មា នជំនឿដូចនេះ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌ កម្មដ៏ឈឺចាប់បំផុតដោយសារតែពួកគេស្ថិតនៅលើភាពគ្មា ន ជំនឿចំពោះអល់ឡោះហើយបដិសេធនឹងបណ្តា វាក្យខណ្ឌ ទាំងឡាយរបស់ទ្រង់។
إِنَّمَا يَفْتَرِى ٱلْكَذِبَ ٱلَّذِينَ لَا يُؤْمِنُونَ بِـَٔايَـٰتِ ٱللَّهِ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْكَـٰذِبُونَ ﴿١٠٥﴾
ព្យាការីមូហាំម៉ាត់មិនមែនជាអ្នកភូតកុហកចំពោះអ្វីដែលគាត់បាននាំមកពីម្ចាស់របស់គាត់នោះទេ។ តាមពិត អ្នកដែលប្រឌិតនូវការភូតកុហកនោះ គឺពួកដែល មិនជឿជាក់ចំពោះបណ្តា វាក្យខណ្ឌរបស់អល់ឡោះនោះឯង ពីព្រោះពួកគេមិនខ្លាចទណ្ឌកម្ម(របស់អល់ឡោះ)ឡើយ ហើយពួកគេក៏មិនរំពឹងផលបុណ្យ(អំពី ទ្រង់)នោះដែរ។ ពួកដែលមានលក្ខណៈប្រឆាំងដូចបានរៀបរាប់នេះហើយ គឺជាពួកដែលភូតកុហក ដោយសារតែការភូតកុហកនោះ គឺជាទម្លាប់របស់ពួកគេដែល ពួកគេតែងតែធ្វើ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
مَن كَفَرَ بِٱللَّهِ مِنۢ بَعْدِ إِيمَـٰنِهِۦٓ إِلَّا مَنْ أُكْرِهَ وَقَلْبُهُۥ مُطْمَئِنٌّۢ بِٱلْإِيمَـٰنِ وَلَـٰكِن مَّن شَرَحَ بِٱلْكُفْرِ صَدْرًۭا فَعَلَيْهِمْ غَضَبٌۭ مِّنَ ٱللَّهِ وَلَهُمْ عَذَابٌ عَظِيمٌۭ ﴿١٠٦﴾
ជនណាហើយដែលបានប្រឆាំងនឹងអល់ឡោះក្រោយពីគេមានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បារពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបាន គេគាបសង្កត់ឲ្យប្រឆាំង(នឹងអល់ឡោះ)ប៉ុណ្ណោះ ដោយគេនិយាយចេញមកនូវពាក្យពេចន៍ដែលបង្ហា ញពីការប្រឆាំងតែលើអណ្តា តរបស់គេ ប៉ុន្តែចិត្តរបស់គេវិញ គឺ នៅនឹងនរស្ថិតនៅលើជំនឿ ដោយគេជឿជាក់ចំពោះភាពពិតរបស់វា។ ក៏ប៉ុន្តែ ជនណាដែលពេញចិត្តទទួលយកភាពគ្មានជំនឿ ដោយគេជ្រើសរើសយកវា(ភាព គ្មា នជំនឿ)ដោយបោះបង់សេចក្តីជំនឿ ហើយនិយាយពាក្យពេចន៍ដែលបង្ហា ញពីភាពគ្មា នជំនឿចេញមកដោយគ្មា នការបង្ខិតបង្ខំ(ពីអ្នកដទៃ)ទេនោះ ពិតណាស់គេ គឺជាអ្នកដែលរបូតចេញពីសាសនាឥស្លាមហើយ។ ដូចនេះ ការខឹងសម្បាពីអល់ឡោះនឹងធ្លាក់ទៅលើពួកគេ ហើយសម្រាប់ពួកគេ គឺនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរ បំផុត។
ذَٰلِكَ بِأَنَّهُمُ ٱسْتَحَبُّوا۟ ٱلْحَيَوٰةَ ٱلدُّنْيَا عَلَى ٱلْـَٔاخِرَةِ وَأَنَّ ٱللَّهَ لَا يَهْدِى ٱلْقَوْمَ ٱلْكَـٰفِرِينَ ﴿١٠٧﴾
ការរបូតចេញពីសាសនាឥស្លាម(របស់ពួកគេ)នោះ គឺដោយសារតែពួកគេឲ្យតម្លៃលើទ្រព្យសម្បត្តិលោកិយជាងថ្ងៃបរលោក ជាថ្នូរនឹងការប្រឆាំងរបស់ពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់ទ្រង់មិនចង្អុលបង្ហា ញក្រុមដែលប្រឆាំងទៅកាន់ការមានជំនឿឡើយ។ផ្ទុយទៅវិញទ្រង់នឹងបោះបង់ពួកគេចោល។
أُو۟لَـٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَـٰرِهِمْ ۖ وَأُو۟لَـٰٓئِكَ هُمُ ٱلْغَـٰفِلُونَ ﴿١٠٨﴾
ពួកដែលបោះបង់ជំនឿក្រោយពីគេមានជំនឿដូចដែលបានលើកឡើងមកនេះ ពួកទាំងនោះហើយ គឺជាពួកដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតលើចិត្តរបស់ ពួកគេ។ ដូចនេះ ពួកគេមិនយល់ពីការទូន្មា ននោះទេ។ ហើយទ្រង់បោះត្រាភ្ជិតទៅលើត្រចៀករបស់ពួកគេ។ ដូចនេះ ពួកគេមិនអាចស្តា ប់លឺដោយការស្តា ប់ដែលគេ អាចទាញយកផលប្រយោជន៍អំពីវានោះទេ។ ហើយទ្រង់ក៏បោះត្រាភ្ជិតទៅលើភ្នែករបស់ពួកគេផងដែរ។ ដូចនេះ ពួកគេមិនអាចមើលឃើញវាក្យខណ្ឌទាំងឡាយ ដែលបង្ហា ញទៅលើជំនឿនោះទេ។ ហើយពួកទាំងនោះ គឺជាពួកដែលព្រងើយកន្តើយចំពោះមូលហេតុទាំងឡាយដែលនាំឲ្យទទួលបាននូវសុភមង្គល និងអពមង្គល និង(ព្រងើយកន្តើយ)អំពីអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនៃទណ្ឌ កម្មនោះ។
لَا جَرَمَ أَنَّهُمْ فِى ٱلْـَٔاخِرَةِ هُمُ ٱلْخَـٰسِرُونَ ﴿١٠٩﴾
គ្មានការសង្ស័យឡើយ ជាការពិតណាស់នៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់ ដែលបានខាតបង់ខ្លួនឯងផ្ទាល់ ដោយសារតែភាពគ្មានជំនឿ(របស់ ពួកគេ)ក្រោយពីមានជំនឿហើយនោះ ដែលប្រសិនបើពួកគេ(នៅបន្ត)ប្រកាន់យកជំនឿនោះ ពួកគេនឹងបានចូលឋានសួគ៌ជាមិនខាន។
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا۟ مِنۢ بَعْدِ مَا فُتِنُوا۟ ثُمَّ جَـٰهَدُوا۟ وَصَبَرُوٓا۟ إِنَّ رَبَّكَ مِنۢ بَعْدِهَا لَغَفُورٌۭ رَّحِيمٌۭ ﴿١١٠﴾
ក្រោយមក ពិតប្រាកដណាស់ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) គឺមហាអភ័យទោស និងមហាអាណិ តស្រឡាញ់បំផុតចំពោះអ្នកដែលទន់ខ្សោយក្នុងចំណោម បណ្តា អ្នកមានជំនឿដែលបានភៀសខ្លួនពីក្រុងម៉ាក្កះឆ្ពោះទៅកាន់ក្រុងម៉ាទីណះក្រោយពីពួកមុស្ហរីគីនបានធ្វើទុក្ខបុកម្នេញពួកគេ និងបានសាកល្បងពួកគេនៅក្នុង សាសនារបស់ពួកគេ រហូតទាល់តែពូកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំង(គ្មានជំនឿ) ប៉ុន្តែដួងចិត្តរបស់ពួកគេវិញនៅនឹងនរលើសេចក្តីជំនឿ ដដែល។ ក្រោយមក ពួកគេបានតស៊ូក្នុងមាគ៌ា អល់ឡោះដើម្បីឲ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង ហើយពាក្យសម្តីរបស់ពួកប្រឆាំងវិញធ្លា ក់ទាបថោក ហើយពួក គេអត់ធ្មត់លើការលំបាកនានា។ ជាការពិតណាស់ ម្ចាស់របស់អ្នក ក្រោយពីភាពវឹកវរដែលពួកគេត្រូវបានគេសាកល្បង និង(ក្រោយពីទទួលរង)ទារុណកម្មដែល ពួកគេត្រូវបានគេធ្វើទារុណកម្មនឹងវារហូតដល់ពួកគេនិយាយនូវពាក្យសម្តីដែលបង្ហា ញពីការប្រឆាំងនោះរួចមក គឺទ្រង់មហាអភ័យទោសបំផុតដល់ពួកគេ និងមហា អាណិ តស្រឡាញ់បំផុតចំពោះពួកគេ ដោយសារតែពួកគេនិយាយនូវពាក្យសម្តីដែលបង្ហាញពីការប្រឆាំងនោះ គឺដោយសារតែពួកគេត្រូវបានគេគាបសង្កត់(បង្ខំឲ្យ និយាយ)ប៉ុណ្ណោះ។
۞ يَوْمَ تَأْتِى كُلُّ نَفْسٍۢ تُجَـٰدِلُ عَن نَّفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍۢ مَّا عَمِلَتْ وَهُمْ لَا يُظْلَمُونَ ﴿١١١﴾
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃ(បរលោក)ដែលរាល់បុគ្គលគ្រប់រូបដេញដោលចំពោះខ្លួនឯងដោយមិនដេញដោលអំពីអ្នកដទៃឡើយ ព្រោះតែ ស្ថា នភាពដ៏រន្ធត់(នៅថ្ងៃនោះ) ហើយបុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងនូវអ្វីដែលគេបានប្រព្រឹត្តទាំងល្អ និងអាក្រក់ ហើយពួកគេមិនត្រូវបានគេបំពានដោយការ بلغ គម្ពីរគួរអាន · តាហ្វសៀរ កាត់បន្ថយនូវផលបុណ្យ ឬក៏បន្ថែមនូវផលបាបដល់គេនោះទេ។
وَضَرَبَ ٱللَّهُ مَثَلًۭا قَرْيَةًۭ كَانَتْ ءَامِنَةًۭ مُّطْمَئِنَّةًۭ يَأْتِيهَا رِزْقُهَا رَغَدًۭا مِّن كُلِّ مَكَانٍۢ فَكَفَرَتْ بِأَنْعُمِ ٱللَّهِ فَأَذَٰقَهَا ٱللَّهُ لِبَاسَ ٱلْجُوعِ وَٱلْخَوْفِ بِمَا كَانُوا۟ يَصْنَعُونَ ﴿١١٢﴾
ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកយកឧទាហរណ៍ ភូមិស្រុកមួយ (គឺក្រុងម៉ា ក្កះ) ដែលធ្លាប់មានសុខសន្តិភាព ដោយពួកគេរស់នៅដោយគ្មានការភ័យខ្លាច ឡើយ ខណៈដែលមនុស្សដែលនៅជុំវិញទីនោះត្រូវបានគេឆក់ប្លន់ និងកាប់សម្លាប់ ហើយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ា ក្កះ)យ៉ា ងងាយស្រួលពីគ្រប់ទី កន្លែង។ ក្រោយមក អ្នកស្រុកនេះបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ ហើយពួកគេមិនដឹងគុណទ្រង់នោះទេ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានឲ្យពួកគេភ្លក្សរសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាចយ៉ា ងខ្លាំងដែលស្តែងចេញលើខ្លួនរបស់ពួកគេនូវភាពភ័យរន្ធត់ និង ញាប់ញ័រ រហូតដល់វា(ភាពភ័យខ្លា ចនោះ)ប្រៀបដូចជាសម្លៀកបំពាក់សម្រាប់ពួកគេដូច្នោះឯង ដោយសារតែអ្វីដែលពួកគេធ្លា ប់បានប្រព្រឹត្តនៃការរមិលគុណ និង ការបដិសេធ។
وَلَقَدْ جَآءَهُمْ رَسُولٌۭ مِّنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ ٱلْعَذَابُ وَهُمْ ظَـٰلِمُونَ ﴿١١٣﴾
ហើយពិតប្រាកដណាស់ អ្នកនាំសារម្នា ក់ដែលចេញពីចំណោមពួកគេ(អ្នកស្រុកម៉ា ក្កះ)ដែលពួកគេស្គាល់គាត់តាមរយៈភាពស្មោះត្រង់និងភាពទៀងត្រង់របស់គាត់ នោះ បានមកដល់អ្នកស្រុកម៉ាក្កះ នោះគឺព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែពួកគេបានបដិសេធគាត់ចំពោះអ្វីដែលម្ចាស់របស់គាត់បានបញ្ចុះទៅលើគាត់។ ហេតុនេះ អល់ឡោះជាម្ចា ស់ក៏បានទម្លា ក់នូវទណ្ឌ កម្ម(របស់ទ្រង់)ទៅលើពួកគេ ដោយឲ្យពួកគេទទួលរងនូវគ្រោះអត់ឃ្លាន និងភាពភ័យខ្លា ច។ ហើយពួកគេ គឺជាពួកដែល បំពានលើខ្លួនឯង ដោយការបណ្តោ យខ្លួនឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយ ខណៈដែលពួកគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយបដិសេធនឹងអ្នកនាំសាររបស់ទ្រង់ នោះ។
فَكُلُوا۟ مِمَّا رَزَقَكُمُ ٱللَّهُ حَلَـٰلًۭا طَيِّبًۭا وَٱشْكُرُوا۟ نِعْمَتَ ٱللَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ ﴿١١٤﴾
ដូច្នេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីអ្វីដែលអល់ឡោះជាម្ចា ស់ទ្រង់បានប្រទានជាលាភសក្កា រៈដល់ពួកអ្នកនូវអ្វីដែលគេអនុញ្ញា តនៃប្រភេទ ចំណីអាហារដែលល្អៗដែលគេទទួលទាន។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានវាឲ្យពួកអ្នក តាមរយៈការទទួល ស្គាល់ឧបការគុណទាំងនោះ និងចំណាយវាទៅលើប្រការដែលទ្រង់ពេញចិត្ត ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយមិនធ្វើស្ហ៊ីរិកនឹងទ្រង់ នោះ។
إِنَّمَا حَرَّمَ عَلَيْكُمُ ٱلْمَيْتَةَ وَٱلدَّمَ وَلَحْمَ ٱلْخِنزِيرِ وَمَآ أُهِلَّ لِغَيْرِ ٱللَّهِ بِهِۦ ۖ فَمَنِ ٱضْطُرَّ غَيْرَ بَاغٍۢ وَلَا عَادٍۢ فَإِنَّ ٱللَّهَ غَفُورٌۭ رَّحِيمٌۭ ﴿١١٥﴾
ر حيم អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យទទួលទានសត្វដែលស្លាប់ដោយមិនបានសម្លេះត្រឹមត្រូវចំពោះសត្វដែលត្រូវសម្លេះ ឈាមដែលហូរ សត្វជ្រូក គ្រប់ផ្នែកទាំងអស់របស់វា និងអ្វីដែលគេសម្លេះសម្រាប់បូជាចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ហើយការហាមឃាត់នេះគឺក្នុងស្ថានភាពដែលអាចជ្រើសរើស បាន(គ្មានការបង្ខិតបង្ខំ)។ ដូច្នេះ ជនណាហើយដែលភាពចាំបាច់បង្ខំឲ្យគេត្រូវទទួលទានរបស់ទាំងអស់នេះ ហើយគេទទួលទានវាដោយមិនមែនជាការពេញ ចិត្ត(ស្ម័គ្រចិត្ត)ដោយខ្លួនឯង ហើយក៏មិនលើសពីកម្រិតនៃភាពចាំបាច់ទេនោះ ពិតណាស់ គ្មានបាបកម្មអ្វីទៅលើគេនោះទេ(ប្រសិនបើគេទទួលទានវាក្នុងករណី នេះ)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុត ដោយទ្រង់អភ័យទោសដល់គេនូវអ្វីដែលគេបានទទួលទាន(ដោយការបង្ខំ) ហើយទ្រង់មហា អាណិ តស្រឡាញ់បំផុតចំពោះគេខណៈដែលទ្រង់អនុញ្ញា តដល់គេ(ឲ្យទទួលទានវា)ក្នុងករណី ដែលចាំបាច់នោះ។
وَلَا تَقُولُوا۟ لِمَا تَصِفُ أَلْسِنَتُكُمُ ٱلْكَذِبَ هَـٰذَا حَلَـٰلٌۭ وَهَـٰذَا حَرَامٌۭ لِّتَفْتَرُوا۟ عَلَى ٱللَّهِ ٱلْكَذِبَ ۚ إِنَّ ٱلَّذِينَ يَفْتَرُونَ عَلَى ٱللَّهِ ٱلْكَذِبَ لَا يُفْلِحُونَ ﴿١١٦﴾
ហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវពាក្យភូតកុហកចំពោះអ្វីដែលអណ្តា តរបស់ពួកអ្នកពិពណ៌នាដោយបោកប្រាស់ទៅកាន់អល់ឡោះថាៈ នេះជារបស់ ដែលគេអនុញ្ញាត(ឲ្យទទួលទាន) ហើយនោះជារបស់ដែលគេមិនអនុញ្ញាត(ឲ្យទទួលទាន) ក្នុងគោលបំណងប្រឌិតឡើងនូវពាក្យភូតកុហកទៅលើអល់ឡោះ តាមរយៈការដាក់បម្រាមនូវរបស់ដែលអល់ឡោះមិនបានដាក់បម្រាមឬអនុញ្ញា តនូវរបស់ដែលអល់ឡោះមិនអនុញ្ញា តឲ្យសោះ។ពិតប្រាកដណាស់ ពួកដែលប្រឌិត بلغ គម្ពីរគួរអាន · តាហ្វសៀរ នូវពាក្យភូតកុហកទៅលើអល់ឡោះនោះ ពួកគេមិនទទួលជោគជ័យ(ទទួលបាន)នូវអ្វីដែលគេប៉ងប្រាថ្នានោះទេ ហើយពួកគេក៏មិនរួចផុតពីអ្វីដែលពួកគេរត់គេច អំពីវានោះដែរ។ متع قليل ولهمعذاب أليم
مَتَـٰعٌۭ قَلِيلٌۭ وَلَهُمْ عَذَابٌ أَلِيمٌۭ ﴿١١٧﴾
សម្រាប់ពួកគេ គឺ(ទទួលបាន)ការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លី តាមរយៈការធ្វើតាមទំនើងចិត្តរបស់ពួកគេនៅក្នុងលោកិយនេះប៉ុណ្ណោះ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌ កម្មយ៉ា ងឈឺចាប់បំផុត។
وَعَلَى ٱلَّذِينَ هَادُوا۟ حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِن قَبْلُ ۖ وَمَا ظَلَمْنَـٰهُمْ وَلَـٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ ﴿١١٨﴾
ដោយឡែកចំពោះពួកយូដា យើងបានហាមឃាត់ពួកគេចំពោះអ្វីដែលយើងបាននិទានប្រាប់អ្នកពីមុន(គឺដូចមាននៅក្នុងវាក្យខណ្ឌទី១៤៦ នៃជំពូកអាល់អាន់អាម) ហើយយើងមិនបានបំពានពួកគេចំពោះការដាក់បម្រាមយ៉ាងដូច្នោះនោះឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ខណៈដែលពួកគេបាន ប្រព្រឹត្ត(នូវទង្វើដែលជា)មូលហេតុនាំឲ្យទទួលនូវទណ្ឌកម្មនោះ។ ហេតុនេះ យើងក៏បានតបស្នងដល់ពួកគេព្រោះតែការបំពានរបស់ពួកគេ ដោយយើងបានដាក់ បម្រាមហាមឃាត់ដូច្នោះទៅលើពួកគេ ជាទណ្ឌ កម្មចំពោះពួកគេ។
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا۟ ٱلسُّوٓءَ بِجَهَـٰلَةٍۢ ثُمَّ تَابُوا۟ مِنۢ بَعْدِ ذَٰلِكَ وَأَصْلَحُوٓا۟ إِنَّ رَبَّكَ مِنۢ بَعْدِهَا لَغَفُورٌۭ رَّحِيمٌ ﴿١١٩﴾
បន្ទា ប់មក ពិតប្រាកដណាស់ម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ជាអ្នកអភ័យទោសបំផុតចំពោះបណ្តា អ្នកដែលបានសាងអំពើអាក្រក់ដោយភាពល្ងង់ខ្លៅ មិន ដឹងពីលទ្ធផលចុងក្រោយរបស់វា ក្រោយមក ពួកគេសារភាពទោសកំហុសចំពោះអល់ឡោះក្រោយពីពួកគេបានសាងនូវទង្វើអាក្រក់រួច ហើយបានកែប្រែទង្វើ អាក្រក់ដែលពួកគេធ្លាប់បានធ្វើពីមុនវិញ។ ជាការពិតណាស់ ម្ចាស់របស់អ្នក មហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ពួកគេ និងមហាអាណិ តស្រឡាញ់បំផុត ចំពោះពួកគេបន្ទា ប់ពីការសារភាពកំហុសនោះ។
إِنَّ إِبْرَٰهِيمَ كَانَ أُمَّةًۭ قَانِتًۭا لِّلَّهِ حَنِيفًۭا وَلَمْ يَكُ مِنَ ٱلْمُشْرِكِينَ ﴿١٢٠﴾
ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម គឺជាអ្នកដែលចូលចិត្តធ្វើអំពើល្អ ជាអ្នកដែលប្រតិបត្តិចំពោះម្ចាស់របស់គាត់ជាប្រចាំ ជាអ្នកដែលងាកចេញពីសាសនា ទាំងឡាយទៅកាន់សាសនាឥស្លា ម(តែមួយគត់) ហើយគាត់មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីននោះឡើយ។
شَاكِرًۭا لِّأَنْعُمِهِ ۚ ٱجْتَبَىٰهُ وَهَدَىٰهُ إِلَىٰ صِرَٰطٍۢ مُّسْتَقِيمٍۢ ﴿١٢١﴾
ហើយគាត់ជាអ្នកដែលថ្លែងអំណរគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់គាត់ ដោយអល់ឡោះទ្រង់បានជ្រើសរើសគាត់ធ្វើជាព្យាការី និងបានចង្អុលបង្ហា ញគាត់ទៅកាន់សាសនាឥស្លា មដ៏ត្រឹមត្រូវ។
وَءَاتَيْنَـٰهُ فِى ٱلدُّنْيَا حَسَنَةًۭ ۖ وَإِنَّهُۥ فِى ٱلْـَٔاخِرَةِ لَمِنَ ٱلصَّـٰلِحِينَ ﴿١٢٢﴾
ហើយយើងបានប្រទានដល់គេនៅក្នុងលោកិយនេះនូវភាពជាព្យាការី ការកោតសរសើរដ៏ល្អប្រពៃ និងកូនដែលកតញ្ញូ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលបានសាងទង្វើកុសលដែលអល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានៈដ៏ខ្ពង់ខ្ពស់នៅក្នុងឋានសួគ៌។
ثُمَّ أَوْحَيْنَآ إِلَيْكَ أَنِ ٱتَّبِعْ مِلَّةَ إِبْرَٰهِيمَ حَنِيفًۭا ۖ وَمَا كَانَ مِنَ ٱلْمُشْرِكِينَ ﴿١٢٣﴾
ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ថាៈ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងចាកឆ្ងាយពីពួកមុស្ហរីគីន ហើយអំពាវនាវទៅកាន់អល់ឡោះ និងអនុវត្តតាមក្បួនច្បាប់(សាសនារបស់)ទ្រង់ ងាកចេញពីសាសនាទាំងឡាយទៅកាន់សាសនា ឥស្លាម(តែមួយគត់) ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(គោរពព្រះច្រើន)ដូចដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ គាត់គឺជា អ្នកដែលគោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّمَا جُعِلَ ٱلسَّبْتُ عَلَى ٱلَّذِينَ ٱخْتَلَفُوا۟ فِيهِ ۚ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ ٱلْقِيَـٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿١٢٤﴾
តាមពិត គេបានចាត់ទុកការលើកតម្កើងថ្ងៃសៅរ៍ គឺជាកាតព្វកិច្ចមួយទៅលើពួកយូដាដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងរឿងនោះ ដើម្បីឲ្យពួកគេដក ឃ្លា (សម្រាក)នៅក្នុងថ្ងៃនោះអំពីភាពមមាញឹករបស់ពួកគេដើម្បីធ្វើការគោរពសក្កា រៈ(ចំពោះអល់ឡោះ)ក្រោយពីពួកគេបានវង្វេងថ្ងៃសុក្រដែលគេប្រើពួកគេឲ្យ សម្រាក(ពីការរវល់នឹងកិច្ចការលោកិយ)នៅក្នុងថ្ងៃនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងកាត់សេចក្តីរវាងពួកដែលខ្វែងគំនិតគ្នាទាំង នោះនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លា ប់បានខ្វែងគំនិតគ្នា ចំពោះរឿងនេះ ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេសាកសម(នឹងទទួល បាន)។
ٱدْعُ إِلَىٰ سَبِيلِ رَبِّكَ بِٱلْحِكْمَةِ وَٱلْمَوْعِظَةِ ٱلْحَسَنَةِ ۖ وَجَـٰدِلْهُم بِٱلَّتِى هِىَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ ۖ وَهُوَ أَعْلَمُ بِٱلْمُهْتَدِينَ ﴿١٢٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពាវនាវមនុស្សលោកទៅកាន់សាសនាឥស្លាម ទាំងអ្នក និងអ្នកមានជំនឿដែលដើរតាមអ្នក ដោយអាស្រ័យទៅតាមស្ថានភាពនៃ អ្នកដែលត្រូវអំពាវនាវ (មើលពីកម្រិតនៃការយល់ដឹងរបស់គេ និងការអនុវត្តតាមរបស់គេ) និងតាមរយៈការណែនាំដែលមាននៅក្នុងវានូវការជម្រុញលើកទឹក ចិត្ត(ឲ្យសាងអំពើល្អ) និងព្រមានបន្លាច(មិនឲ្យសាងអំពើអាក្រក់)។ ហើយចូរអ្នក ជជែកវែកញែកជាមួយពួកគេតាមមធ្យោបាយណាដែលល្អបំផុតទាំងពាក្យសម្តី គំនិត និងការអប់រំប្រៀនប្រដៅ។ ពិតណាស់ តួនាទីរបស់អ្នក គឺមិនមែនផ្តល់ការចង្អុលបង្ហាញដល់មនុស្សលោកនោះទេ។ តាមពិត តួនាទីរបស់អ្នក គឺគ្រាន់តែ ផ្សព្វផ្សាយដល់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលង្វេងចេញពីសាសនាឥស្លាម ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះជនណាដែលទទួលបានការចង្អុលបង្ហា ញទៅកាន់វានោះ។ដូច្នេះ ចូរអ្នកកុំបំផ្លា ញខ្លួនឯងដោយសារភាពទុក្ខព្រួយចំពោះពួកគេឲ្យសោះ។
وَإِنْ عَاقَبْتُمْ فَعَاقِبُوا۟ بِمِثْلِ مَا عُوقِبْتُم بِهِۦ ۖ وَلَئِن صَبَرْتُمْ لَهُوَ خَيْرٌۭ لِّلصَّـٰبِرِينَ ﴿١٢٦﴾
ហើយប្រសិនបើពួកអ្នកចង់ដាក់ទោសដល់សត្រូវរបស់ពួកអ្នកនោះ ចូរពួកអ្នកដាក់ទិសគេដូចអ្វីដែលគេបានប្រព្រឹត្តមកចំពោះពួកអ្នកដោយមិនត្រូវបន្ថែមឲ្យលើស នោះនោះទេ។ តែប្រសិនបើពួកអ្នកអត់ធ្មត់មិនដាក់ទោស(សងសឹក)ចំពោះគេវិញនៅពេលដែលពួកអ្នកមានសមត្ថភាពក្នុងការធ្វើដូច្នោះទៅលើគេនោះ ពិតប្រាកដ ណាស់ ការធ្វើដូច្នេះវាពិតជាប្រសើរបំផុតសម្រាប់បណ្តា អ្នកដែលអត់ធ្មត់ក្នុងចំណោមពួកអ្នកជាងការដាក់ទោសចំពោះពួកគេវិញ។
وَٱصْبِرْ وَمَا صَبْرُكَ إِلَّا بِٱللَّهِ ۚ وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِى ضَيْقٍۢ مِّمَّا يَمْكُرُونَ ﴿١٢٧﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកគេដែលអ្នកបានទទួលរង ហើយការចង្អុលបង្ហា ញអ្នកឲ្យអត់ធ្មត់នោះ គឺគ្មា នអ្វី ក្រៅពីការចង្អុលបង្ហាញរបស់អល់ឡោះចំពោះអ្នកនោះទេ។ ហើយចូរអ្នកកុំមានទុក្ខព្រួយដោយសារតែការងាកចេញអំពីអ្នកពីសំណាក់ពួកប្រឆាំង និងចូរកុំធ្វើឲ្យ ទ្រូងរបស់អ្នកចង្អៀត(កើតទុក្ខ)ដោយសារតែល្បិចកលទាំងឡាយដែលពួកគេរៀបចំឲ្យសោះ។
إِنَّ ٱللَّهَ مَعَ ٱلَّذِينَ ٱتَّقَوا۟ وَّٱلَّذِينَ هُم مُّحْسِنُونَ ﴿١٢٨﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តា អ្នកដែលកោតខ្លាចទ្រង់ដោយការបោះបង់អំពើល្មើស ហើយនិង(នៅជាមួយ)បណ្តា អ្នកដែលសាងទង្វើ កុសលដោយការគោរពប្រតិបត្តិអល់ឡោះ ហើយអនុវត្តតាមនូវបទបញ្ជា ទាំងឡាយដែលដែលទ្រង់បានបង្គា ប់ប្រើ។ពិតប្រាកដណាស់ ទ្រង់នៅជាមួយពួកគេដោយ ការជួយ និងការពង្រឹងដល់ពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន