سُبْحَـٰنَ ٱلَّذِىٓ أَسْرَىٰ بِعَبْدِهِۦ لَيْلًۭا مِّنَ ٱلْمَسْجِدِ ٱلْحَرَامِ إِلَى ٱلْمَسْجِدِ ٱلْأَقْصَا ٱلَّذِى بَـٰرَكْنَا حَوْلَهُۥ لِنُرِيَهُۥ مِنْ ءَايَـٰتِنَآ ۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلْبَصِيرُ ﴿١﴾
អល់ឡោះដ៏មហាខ្ពង់ខ្ពស់ មហាស្អាតស្អំ ដោយអនុភាពរបស់ទ្រង់ដែលគ្មា ននរណាម្នា ក់មានអានុភាពដូចទ្រង់ឡើយ ដោយទ្រង់ជាអ្នកដែលបាននាំយកទាំងព្រលឹង និងរូបកាយខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីមូហាំម៉ា ត់ ឲ្យធ្វើដំណើ រនាពេលយប់ចេញពីម៉ា ស្ជិទអាល់ហារ៉ម(ទីក្រុងម៉ា ក្កះ)ទៅកាន់ម៉ា ស្ជិទហ្ពៃតុលមឹកទីស(ក្រុង យេរូសាឡឹម) ដែលយើងបានប្រសិទ្ធពរជ័យនៅជុំវិញវា(ហ្ពៃតុលមឹកទីស) តាមរយៈ(ការប្រទាន)ផលានុផលនិងដំណាំគ្រប់ប្រភេទនិងតាមរយៈគេហដ្ឋា ននៃបណ្ដា ព្យាការីជាច្រើន ដើម្បីបង្ហា ញឲ្យគេ(ព្យាការីមូហាំម៉ា ត់)បានឃើញពីសញ្ញា ភស្តុតាងនានារបស់យើងដែលបង្ហា ញពីអានុភាពរបស់អល់ឡោះជាម្ចា ស់។ ពិតប្រាកដ ណាស់ ទ្រង់មហាឮបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីការឮរបស់ទ្រង់ឡើយ ហើយទ្រង់មហាឃើញបំផុតដោយគ្មានអ្វីអាចលាក់បាំងពីការឃើញរបស់ទ្រង់ នោះឡើយ។
وَءَاتَيْنَا مُوسَى ٱلْكِتَـٰبَ وَجَعَلْنَـٰهُ هُدًۭى لِّبَنِىٓ إِسْرَٰٓءِيلَ أَلَّا تَتَّخِذُوا۟ مِن دُونِى وَكِيلًۭا ﴿٢﴾
ហើយយើងបានប្រទានគម្ពីរតាវរ៉តឲ្យព្យាការីមូសា និងបានចាត់ទុកវាជាអ្នកចង្អុលបង្ហាញ និងជាអ្នកណែនាំដល់អម្បូរអ៊ីស្រាអែល ហើយយើងបានមានបន្ទូលទៅ កាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នកកុំយកអ្នកគាំពារដែលពួកអ្នកប្រគល់រាល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅឲ្យគេក្រៅពីយើងឲ្យសោះ។ ផ្ទុយទៅវិញ ចូរពួកអ្នក ប្រគល់ការទុកចិត្តមកចំពោះយើងតែមួយគត់។
ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ ۚ إِنَّهُۥ كَانَ عَبْدًۭا شَكُورًۭا ﴿٣﴾
ពួកអ្នក(អម្បូរអ៊ីស្រាអែល) គឺជាពូជពង្សរបស់អ្នកដែលយើងបានប្រោសប្រទានដល់ពួកគេដោយការជួយសង្រ្គោះពួកគេជាមួយនឹងព្យាការីនួហពីការលិចលង់នៅ ក្នុងទឹកជំនន់។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណមួយនេះ ហើយចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះជាម្ចាស់ តាមរយៈការគោរពសក្ការៈចំពោះទ្រង់ តែមួយគត់ និងគោរពប្រតិបត្តិចំពោះទ្រង់ ហើយចូរយកគំរូតាមព្យាការីនួហចំពោះរឿងនោះចុះ។ ពិតប្រាកដណាស់ គេ(ព្យាការីនួហ) គឺជាខ្ញុំបម្រើ ម្នា ក់(របស់អល់ឡោះ)ដែលដឹងគុណទៅចំពោះអល់ឡោះច្រើនបំផុត។و
وَقَضَيْنَآ إِلَىٰ بَنِىٓ إِسْرَٰٓءِيلَ فِى ٱلْكِتَـٰبِ لَتُفْسِدُنَّ فِى ٱلْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّۭا كَبِيرًۭا ﴿٤﴾
ហើយយើងបានប្រាប់អម្បូរអ៊ីស្រាអែលឲ្យពួកគេបានដឹងនៅក្នុងគម្ពីរតាវរ៉តថាៈ ពិតប្រាកដណាស់ ការបង្កវិនាសកម្មនៅលើផែនដីនេះចាំបាច់ត្រូវតែកើតចេញពី ពួកគេចំនួនពីរដង (ដែលការបង្កវិនាសកម្មនោះ) គឺតាមរយៈការប្រព្រឹត្តល្មើសនិងការរមិលគុណ ហើយពួកអ្នកពិតជានឹងរំលោភបំពានទៅលើមនុស្សដោយភាព អយុត្តិធម៌ បំពាន និងការក្រអឺតក្រទមហួសព្រំដែនជាទីបំផុតទៅលើពួកគេ។
فَإِذَا جَآءَ وَعْدُ أُولَىٰهُمَا بَعَثْنَا عَلَيْكُمْ عِبَادًۭا لَّنَآ أُو۟لِى بَأْسٍۢ شَدِيدٍۢ فَجَاسُوا۟ خِلَـٰلَ ٱلدِّيَارِ ۚ وَكَانَ وَعْدًۭا مَّفْعُولًۭا ﴿٥﴾
ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើងចេញអំពីពួកគេ(អម្បូរអ៊ីស្រាអែល)នោះ យើងក៏បានឲ្យខ្ញុំបម្រើរបស់យើងដែលជាក្រុមដែលខ្លាំង ពូកែបំផុតនោះគ្រប់គ្រងទៅលើពួកគេ(អម្បូរអ៊ីស្រាអែល) ដោយបានសម្លាប់ពួកគេ និងធ្វើឲ្យពួកគេបែកខ្ញែកគ្នា ដោយពួកគេ(ក្រុមដែលខ្លាំងពូកែ)បាន ចូលលុកលុយនៅចន្លោះលំនៅឋានរបស់ពួកគេ បំផ្លាញរាល់អ្វីៗដែលពួកគេបានឆ្លងកាត់។ ហើយការសន្យារបស់អល់ឡោះចំពោះរឿងនោះ គឺពិតជាកើតឡើង យ៉ា ងពិតប្រាកដ។
ثُمَّ رَدَدْنَا لَكُمُ ٱلْكَرَّةَ عَلَيْهِمْ وَأَمْدَدْنَـٰكُم بِأَمْوَٰلٍۢ وَبَنِينَ وَجَعَلْنَـٰكُمْ أَكْثَرَ نَفِيرًا ﴿٦﴾
ក្រោយមក យើងបានត្រឡប់មកឲ្យពួកអ្នកវិញ(ឱអម្បូរអ៊ីស្រាអែល)នូវទឹកដី និងជ័យជម្នះទៅលើពួកដែលបានគ្រប់គ្រងលើពួកអ្នក(កាលពីមុន) នៅពេលដែលពួក អ្នកបានសារភាពកំហុសទៅចំពោះអល់ឡោះ។ ហើយយើងបានបន្ថែមឲ្យពួកអ្នកនូវទ្រព្យសម្បត្តិជាច្រើនបន្ទាប់ពីពួកគេបានប្លន់យកវា និងទទួលបានកូនចៅជា ច្រើនបន្ទា ប់ពីពួកគេចាប់ធ្វើជាឈ្លើយសឹក ព្រមទាំងបានធ្វើឲ្យពួកអ្នកមានធនធានច្រើនជាងសត្រូវរបស់ពួកអ្នកទៀតផង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنْ أَحْسَنتُمْ أَحْسَنتُمْ لِأَنفُسِكُمْ ۖ وَإِنْ أَسَأْتُمْ فَلَهَا ۚ فَإِذَا جَآءَ وَعْدُ ٱلْـَٔاخِرَةِ لِيَسُـۥٓـُٔوا۟ وُجُوهَكُمْ وَلِيَدْخُلُوا۟ ٱلْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍۢ وَلِيُتَبِّرُوا۟ مَا عَلَوْا۟ تَتْبِيرًا ﴿٧﴾
دخلوهأول مر ة وليتبرواما علوا تتبيرا ប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)បានសាងអំពើល្អ និងបានប្រតិបត្តិវាទៅតាមអ្វីដែលគេទាមទារនោះ ពិតប្រាកដណាស់ ការតបស្នង(ផលល្អ)ចំពោះទង្វើទាំង នោះ គឺវិលត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់ពួកអ្នកឡើយ។ តែប្រសិនបើពួកអ្នក បានសាងអំពើអាក្រក់វិញ ពិតណាស់ផលអាក្រក់នោះនឹងធ្លា ក់ទៅលើពួកអ្នកខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចា ស់មិនទទួលបានផលប្រយោជន៍អ្វីពីទង្វើ ល្អរបស់ពួកអ្នកនោះទេ ហើយក៏មិនទទួលគ្រោះថ្នាក់ពីទង្វើអាក្រក់(របស់ពួកអ្នក)នោះដែរ។ ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីពីរបានកើតឡើង យើង ក៏បានឲ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នក(ម្តងទៀត) ដើម្បីឲ្យពួកគេធ្វើឲ្យពួកអ្នកអាម៉ាស់មុខ និងធ្វើអាក្រក់(ទៅលើពួកអ្នក)ដែលស្ដែងឲ្យឃើញយ៉ាង ជាក់ច្បាស់នៅចំពោះមុខរបស់ពួកអ្នក ដោយពួកគេនឹងឲ្យពួកអ្នកភ្លក់នូវភាពអាប់ឱនជាច្រើនប្រភេទ និងដើម្បីឲ្យពួកគេចូលក្នុងហ្ពៃទុលមឹកទីស និងកម្ទេចវា ដូច ដែលពួកគេបានចូលនិងបានកម្ទេចវាកាលពីលើកដំបូង(លើកទីមួយ)ដែរ ព្រមទាំងដើម្បីពួកគេបំផ្លា ញខ្ទេចខ្ទីនូវទឹកដីដែលពួកគេបានត្រួតត្រាទៅលើវា។
عَسَىٰ رَبُّكُمْ أَن يَرْحَمَكُمْ ۚ وَإِنْ عُدتُّمْ عُدْنَا ۘ وَجَعَلْنَا جَهَنَّمَ لِلْكَـٰفِرِينَ حَصِيرًا ﴿٨﴾
សង្ឃឹមថាម្ចា ស់របស់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹងអាណិ តស្រឡាញ់ពួកអ្នកបន្ទា ប់ពីការដាក់ទណ្ឌ ទោសដ៏ខ្លាំងក្លា មួយនេះ ប្រសិនបើពួកអ្នកបានសារភាព កំហុសទៅចំពោះទ្រង់ និងបានសាង អំពើល្អវិញនោះ។ តែប្រសិនបើពួកអ្នកត្រឡប់ទៅការបង្កវិនាសកម្មជាលើកទីបី ឬច្រើនជាងនេះទៀតនោះ យើងក៏នឹងត្រឡប់ ទៅដាក់ទោសពួកអ្នកវិញដែរ។ ហើយយើងបានបង្កើតនរកជើហាន់ណាំជាកន្លែងស្នាក់អស្រ័យសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះ ហើយពួកគេមិនអាច ចេញពីវាវិញបានឡើយ។
إِنَّ هَـٰذَا ٱلْقُرْءَانَ يَهْدِى لِلَّتِى هِىَ أَقْوَمُ وَيُبَشِّرُ ٱلْمُؤْمِنِينَ ٱلَّذِينَ يَعْمَلُونَ ٱلصَّـٰلِحَـٰتِ أَنَّ لَهُمْ أَجْرًۭا كَبِيرًۭا ﴿٩﴾
ពិតប្រាកដណាស់ នេះគឺជាគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ា ត់ដែលវាចង្អុលបង្ហាញ(មនុស្សលោក)ទៅរកមាគ៌ាដ៏ល្អប្រពៃ(ត្រឹមត្រូវ) នោះគឺជា មាគ៌ានៃសាសនាឥស្លាម និងផ្ដល់ដំណឹងរីករាយដល់បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះដែលពួកគេបានសាងនូវទង្វើកុសលថា ជាការពិតណាស់ ពួកគេ នឹងទទួលបានផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចា ស់។
وَأَنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًۭا ﴿١٠﴾
ហើយក៏ជាការផ្តល់ដំណឹ ងអាក្រក់ដល់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកថាៈ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃ បរលោក។
وَيَدْعُ ٱلْإِنسَـٰنُ بِٱلشَّرِّ دُعَآءَهُۥ بِٱلْخَيْرِ ۖ وَكَانَ ٱلْإِنسَـٰنُ عَجُولًۭا ﴿١١﴾
ហើយមនុស្សលោក (ពេលខ្លះ)ដោយសារតែភាពល្ងង់ខ្លៅ របស់គេ គឺគេបានបួងសួងសុំឲ្យខ្លួនរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេឲ្យទទួលរងនូវប្រកា រអាក្រក់នៅពេលដែលគេមានកំហឹង ដូចជាការដែលពួកគេបួងសួងសុំឲ្យខ្លួនគេទទួលបាននូវប្រការល្អដែរ។ ពិតប្រាកដណាស់ ប្រសិនបើយើងទទួលយកការ បួងសួងសុំប្រការអាក្រក់របស់គេនោះ វានឹងបំផ្លាញខ្លួនរបស់គេ បំផ្លាញទ្រព្យសម្បត្តិរបស់គេ និងបំផ្លាញកូនចៅរបស់គេជាមិនខានឡើយ។ ហើយមនុស្សលោក ត្រូវបានគេបង្កើតមកដោយមានលក្ខណៈអន្ទះសារ(ប្រញាប់ប្រញាល់ក្នុងការធ្វើអ្វីមួយ)។ ហេតុនេះហើយទើបជួនកាល គេចង់ឲ្យអ្វីដែលបង្កគ្រោះថ្នាក់ដល់រូបគេ នោះ កើតឡើងភ្លា មៗផងដែរ។
وَجَعَلْنَا ٱلَّيْلَ وَٱلنَّهَارَ ءَايَتَيْنِ ۖ فَمَحَوْنَآ ءَايَةَ ٱلَّيْلِ وَجَعَلْنَآ ءَايَةَ ٱلنَّهَارِ مُبْصِرَةًۭ لِّتَبْتَغُوا۟ فَضْلًۭا مِّن رَّبِّكُمْ وَلِتَعْلَمُوا۟ عَدَدَ ٱلسِّنِينَ وَٱلْحِسَابَ ۚ وَكُلَّ شَىْءٍۢ فَصَّلْنَـٰهُ تَفْصِيلًۭا ﴿١٢﴾
ហើយយើងបានបង្កើតពេលយប់និងពេលថ្ងៃជាសញ្ញា សម្គា ល់ពីរដែលបញ្ជា ក់ពីភាពតែមួយគត់របស់អល់ឡោះនិងអានុភាពដ៏ខ្លាំងក្លា របស់ទ្រង់ ដោយសារតែនៅ ក្នុងវាទាំងពីរនោះ គឺមានដូចជាភាពខុសគ្នានៃរយៈពេលវែង ខ្លី និងភាពក្ដៅ ត្រជាក់។ ក្រោយមក យើងបានបង្កើតពេលយប់ឲ្យមានភាពងងឹតសម្រាប់(ឲ្យ ពួកគេ)សម្រាកនិងគេង ហើយយើងបានបង្កើតពេលថ្ងៃឲ្យមានពន្លឺភ្លឺ ដែលធ្វើឲ្យមនុស្សលោកបានមើលឃើញ بلغ គម្ពីរគួរអាន · តាហ្វសៀរ ហើយពួកគេអាចស្វែងរកលាភសក្ការៈសម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ពួកគេ។ សង្ឃឹមថា តាមរយៈការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងពេលយប់និងពេលថ្ងៃនេះ ពួក អ្នកអាចដឹងពីចំនួនឆ្នាំ និងអ្វីដែលពួកអ្នកត្រូវកាចំពោះរវា ដូចជាការគណនារយៈពេលនៃខែ ថ្ងៃ និងម៉ោ ងជាដើម។ ហើយរាល់អ្វីៗទាំងអស់ យើងបានបញ្ជា ក់ប្រាប់ វាយ៉ា ងច្បាស់លាស់ ដើម្បីឲ្យពួកអ្នកអាចបែងចែកអ្វីៗទាំងអស់ និងដើម្បីបញ្ជា ក់ពីអ្នកដែលត្រូវនិងអ្នកដែលខុស។
وَكُلَّ إِنسَـٰنٍ أَلْزَمْنَـٰهُ طَـٰٓئِرَهُۥ فِى عُنُقِهِۦ ۖ وَنُخْرِجُ لَهُۥ يَوْمَ ٱلْقِيَـٰمَةِ كِتَـٰبًۭا يَلْقَىٰهُ مَنشُورًا ﴿١٣﴾
ហើយមនុស្សគ្រប់រូប យើងបានឲ្យទង្វើរបស់គេនៅជាប់ជាមួយនឹងគេជានិច្ចដូចជាខ្សែកដែលជាប់នៅនឹងកដូច្នោះដែរ ដែលវា(ទង្វើ)មិនឃ្លាតចេញពីរូបគេឡើយ រហូតដល់គេជំនុំជម្រះលើរូបគេ។ ហើយយើងនឹងបញ្ចេញឲ្យគេនៅថ្ងៃបរលោកនូវសៀវភៅកំណត់ហេតុមួយ ដែលនៅក្នុងសៀវភៅនោះ គឺមានរាល់អ្វីៗទាំងអស់ ដែលគេបានសាង(កន្លងមក) ទាំងប្រការល្អនិងប្រការអាក្រក់ ដែលគេនឹងឃើញវាត្រូវបានបើកចំហនៅពីមុខរបស់គេ។
ٱقْرَأْ كِتَـٰبَكَ كَفَىٰ بِنَفْسِكَ ٱلْيَوْمَ عَلَيْكَ حَسِيبًۭا ﴿١٤﴾
ហើយនៅថ្ងៃនោះ យើងនឹងមានបន្ទូលទៅកាន់គេថាៈ ចូរអ្នក(មនុស្សលោក)អានសៀវភៅកំណត់ហេតុរបស់អ្នក ហើយគិតគូរ(គណនា)ដោយខ្លួនឯងចុះចំពោះ ទង្វើរបស់អ្នក(ដែលអ្នកបានសាងក្នុងលោកិយ)។ គ្រប់គ្រាន់ហើយនៅថ្ងៃបរលោកដោយរូបអ្នកគឺជាអ្នកដែលគិតគូរចំពោះខ្លួនឯងនោះ។
مَّنِ ٱهْتَدَىٰ فَإِنَّمَا يَهْتَدِى لِنَفْسِهِۦ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌۭ وِزْرَ أُخْرَىٰ ۗ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ نَبْعَثَ رَسُولًۭا ﴿١٥﴾
نبعث رسولا ជនណាហើយដែលទទួលបាននូវការចង្អុលបង្ហា ញទៅកាន់ការមានជំនឿនោះ ពិតណាស់ផលបុណ្យនៃការចង្អុលបង្ហា ញនោះគឺសម្រាប់ខ្លួនគេផ្ទា ល់។ ហើយជនណាដែលបានវង្វេងនោះ ពិតណាស់ ទណ្ឌ កម្មនៃការវង្វេងរបស់គេនោះ គឺធ្លា ក់ទៅលើខ្លួនឯងប៉ុណ្ណោះ ហើយគ្មា នបុគ្គលណាម្នា ក់ទទួលរ៉ាប់រងនូវបាបកម្ម របស់អ្នកដទៃនោះឡើយ។ ហើយយើងមិនដាក់ទណ្ឌកម្មទៅលើក្រុមណាមួយឡើយ លុះត្រាតែយើងមានអំណះអំណាងគ្រប់គ្រាន់ ដោយការបញ្ជូនបណ្តា អ្នកនាំ សារទៅកាន់ពួកគេជាមុនសិន។
وَإِذَآ أَرَدْنَآ أَن نُّهْلِكَ قَرْيَةً أَمَرْنَا مُتْرَفِيهَا فَفَسَقُوا۟ فِيهَا فَحَقَّ عَلَيْهَا ٱلْقَوْلُ فَدَمَّرْنَـٰهَا تَدْمِيرًۭا ﴿١٦﴾
ហើយនៅពេលដែលយើងមានចេតនាបំផ្លា ញភូមិស្រុកណាមួយដោយសារតែការបំពានរបស់ពួកគេនោះ យើងបានបញ្ជា ឲ្យអ្នកដែលរមិលចំពោះឧបការ គុណ(របស់យើង)នោះ គោរពប្រតិបត្តិ(មកចំពោះយើង) តែពួកគេមិនបានគោរពតាមនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រឆាំង និងងាកចេញពីការគោរព ប្រតិបត្តិ(ចំពោះយើង)ទៅវិញ។ ដូច្នេះ ពាក្យសម្តីដាក់ទណ្ឌកម្មពួកគេឲ្យផុតពូជនោះ គឺបានកើតឡើងយ៉ា ងពិតប្រាកដទៅលើពួកគេ ហើយពេលនោះ យើងក៏បាន បំផ្លា ញពួកគេឲ្យវិនាសសាបសូន្យ។
وَكَمْ أَهْلَكْنَا مِنَ ٱلْقُرُونِ مِنۢ بَعْدِ نُوحٍۢ ۗ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِۦ خَبِيرًۢا بَصِيرًۭا ﴿١٧﴾
ហើយមានប្រជាជាតិដែលបដិសេធជាច្រើនដែលយើងបានបំផ្លា ញពួកគេបន្ទា ប់ពីព្យាការីនួហ ដូចជាក្រុមអាទនិងពួកសាមូទជាដើម។គ្រប់គ្រាន់ហើយម្ចា ស់របស់ អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ជាអ្នកដែលដឹង និងឃើញបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។គ្មា នអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ នឹងតបស្នងពួកគេចំពោះវា(បាបកម្ម)។
مَّن كَانَ يُرِيدُ ٱلْعَاجِلَةَ عَجَّلْنَا لَهُۥ فِيهَا مَا نَشَآءُ لِمَن نُّرِيدُ ثُمَّ جَعَلْنَا لَهُۥ جَهَنَّمَ يَصْلَىٰهَا مَذْمُومًۭا مَّدْحُورًۭا ﴿١٨﴾
ជនណាហើយដែលប្រាថ្នាចង់បានឆាកជីវិតលោកិយតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេមិនមានជំនឿនឹងថ្ងៃបរលោក និងមិនខ្វល់ខ្វាយពីវា(ថ្ងៃបរលោក)ទេ នោះ យើងនឹងផ្ដល់ឲ្យគេនូវឧបការគុណភ្លាមៗនៅក្នុងវា(លោកិយ)នូវអ្វីដែលយើងមានចេតនា មិនមែនទៅតាមអ្វីដែលគេមានចេតនា(ចង់បាន)នោះទេ។ បន្ទា ប់មក យើងបានរៀបចំនរកជើហាន់ណាំឲ្យគេដែលគេនឹងចូលទៅក្នុងនោះនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្ដៅ ដ៏ក្តៅ របស់វា ជាការស្ដីបន្ទោ សចំពោះ ការដែលគេជ្រើសយកលោកិយ និងការគ្មា នជំនឿរបស់ពួកគេចំពោះថ្ងៃបរលោក ហើយនិងត្រូវបានគេបណ្តេ ញឲ្យឃ្លាតឆ្ងា យពីក្តីមេត្តា ករុណារបស់អល់ឡោះជា ម្ចា ស់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَنْ أَرَادَ ٱلْـَٔاخِرَةَ وَسَعَىٰ لَهَا سَعْيَهَا وَهُوَ مُؤْمِنٌۭ فَأُو۟لَـٰٓئِكَ كَانَ سَعْيُهُم مَّشْكُورًۭا ﴿١٩﴾
រីឯជនណាហើយដែលប្រាថ្នាចង់ទទួលបានផលបុណ្យនៅថ្ងៃបរលោកតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេបានតស៊ូប្រឹងប្រែងធ្វើវាដោយគា្មនភាពរីយ៉ា ក(ធ្វើ អ្វីមួយដើម្បីគ្រាន់តែឲ្យគេឃើញ) និងមិនចង់បានកេរ្តិ៍ឈ្មោះ ហើយគេជាអ្នកដែលមានជំនឿនឹងអ្វីដែលអល់ឡោះដាក់កាតព្វកិច្ចឲ្យមានជំនឿចំពោះវាទៀតនោះ ពិតណាស់ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលយកឯអល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងដល់ ل ពួកគេចំពោះវា។
كُلًّۭا نُّمِدُّ هَـٰٓؤُلَآءِ وَهَـٰٓؤُلَآءِ مِنْ عَطَآءِ رَبِّكَ ۚ وَمَا كَانَ عَطَآءُ رَبِّكَ مَحْظُورًا ﴿٢٠﴾
យើងនឹងបន្ថែមឲ្យក្រុមនីមួយៗក្នុងចំណោមពួកគេ ទាំងក្រុមដែលសាងទង្វើអាក្រក់ និងក្រុមដែលសាងទង្វើល្អនោះនូវការប្រោសប្រទានពីម្ចាស់របស់អ្នក(ឱអ្នកនាំ សារមូហាំម៉ា ត់)ដោយឥតមានការកាត់ផ្តាច់ឡើយ។ ហើយការប្រោសប្រទាននៃម្ចាស់របស់អ្នកនៅក្នុងលោកិយនេ គឺមិនត្រូវបានរារាំងពីនរណាម្នាក់ឡើយ មិនថា អ្នកដែលសាងទង្វើល្អ ឬអ្នកដែលសាងទង្វើអាក្រក់នោះទេ។
ٱنظُرْ كَيْفَ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍۢ ۚ وَلَلْـَٔاخِرَةُ أَكْبَرُ دَرَجَـٰتٍۢ وَأَكْبَرُ تَفْضِيلًۭا ﴿٢١﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពិនិត្យមើលចុះ ថាតើយើងបានលើកតម្កើងពួកគេឲ្យមានភាពប្រសើរជាងគ្នា ចំពោះលាភសក្កា រៈនិងឋានៈសក្តិនៅក្នុងលោកិយនេះ យ៉ាងដូចម្ដេច? ហើយនៅថ្ងៃបរលោកវិញ ពួកគេមានភាពខុសគ្នាខ្លាំងបំផុតចំពោះកម្រិតនៃឧបការគុណជាងឆាកជីវិតលោកិយនេះទៅទៀត និងមានភាពល្អ ប្រសើរជាងគ្នា ធំធេងបំផុត។ដូច្នេះ ចូរឲ្យអ្នកដែលមានជំនឿយកចិត្តទុកដាក់ចំពោះវា(ថ្ងៃបរលោក)។
لَّا تَجْعَلْ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ فَتَقْعُدَ مَذْمُومًۭا مَّخْذُولًۭا ﴿٢٢﴾
ចូរអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)កុំបង្កើតម្ចា ស់ផ្សេងដោយអ្នកគោរពសក្កា រៈចំពោះវារួមជាមួយនឹងអល់ឡោះជាម្ចា ស់ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកទទួលរងនូវ ការស្ដីបន្ទោសពីអល់ឡោះ និងពីបណ្ដា ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសល ដោយគ្មានអ្នកដែលលើកសរសើរចំពោះអ្នកឡើយ ហើយទ្រង់នឹងធ្វើឲ្យអ្នក ទទួលបរាជ័យ ដោយគ្មា នអ្នកណាជួយសង្រ្គោះអ្នកនោះឡើយ។
۞ وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوٓا۟ إِلَّآ إِيَّاهُ وَبِٱلْوَٰلِدَيْنِ إِحْسَـٰنًا ۚ إِمَّا يَبْلُغَنَّ عِندَكَ ٱلْكِبَرَ أَحَدُهُمَآ أَوْ كِلَاهُمَا فَلَا تَقُل لَّهُمَآ أُفٍّۢ وَلَا تَنْهَرْهُمَا وَقُل لَّهُمَا قَوْلًۭا كَرِيمًۭا ﴿٢٣﴾
ហើយម្ចា ស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជា និងដាក់កាតព្វកិច្ចលើអ្នកមិនត្រូវគោរពសក្កា រៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយហើយទ្រង់បាន ដាក់បទបញ្ជាឲ្យធ្វើល្អចំពោះឪពុកម្ដាយ ជាពិសេសនៅពេលដែលពួកគាត់ចូលដល់វ័យចាស់ជរា។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរ មានវ័យចាស់ជរារស់នៅជាមួយអ្នកនោះ ចូរអ្នកកុំធុញទ្រាន់នឹងគាត់ទាំងពីរដោយការប្រើបា្រស់ពាក្យសម្ដីដែលបង្ហាញពីការមិនពេញចិត្តចំពោះពួកគាត់ កុំស្រែក គំហកដាក់គាត់ទាំងពីរ និងកុំប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ(មិនសមរម្យ)ទៅកាន់គាត់ទាំងពីរឲ្យសោះ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អ ប្រពៃដែលមានភាពទន់ភ្លន់។
وَٱخْفِضْ لَهُمَا جَنَاحَ ٱلذُّلِّ مِنَ ٱلرَّحْمَةِ وَقُل رَّبِّ ٱرْحَمْهُمَا كَمَا رَبَّيَانِى صَغِيرًۭا ﴿٢٤﴾
ហើយចូរអ្នកបន្ទាបខ្លួនចំពោះគាត់ទាំងពីរដោយការឱនលំទោន និងមានក្ដីមេត្តាករុណាចំពោះគាត់ទាំងពីរ។ ហើយចូរអ្នកបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់ មេត្តា អាណិ តស្រឡាញ់គាត់ទាំងពីរផងចុះដោយសារតែគាត់ទាំងពីរបានចិញ្ចឹមបីបាច់ថែរក្សាមកចំពោះខ្ញុំកាលពីខ្ញុំនៅតូច។
رَّبُّكُمْ أَعْلَمُ بِمَا فِى نُفُوسِكُمْ ۚ إِن تَكُونُوا۟ صَـٰلِحِينَ فَإِنَّهُۥ كَانَ لِلْأَوَّٰبِينَ غَفُورًۭا ﴿٢٥﴾
ម្ចា ស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកនៃភាពស្មោះសចំពោះទ្រង់នៅក្នុងការគោរពសក្កា រៈ និងការសាងនូវអំពើល្អ ហើយនិងការធ្វើល្អចំពោះឪពុកម្ដា យ។ប្រសិនបើការនៀត(ចេតនា)របស់ពួកអ្នកក្នុងការគោរពសក្កា រៈ និងការទំនាក់ទំនងរបស់ពួកអ្នកជាមួយនឹងឪពុកម្ដា យរបស់ بلغ គម្ពីរគួរអាន · តាហ្វសៀរ ពួកអ្នក និងជាមួយអ្នកផ្សេងក្រៅពីពួកគាត់ទាំងពីរ គឺជាចេតនាដែលល្អនោះ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលវិលត្រឡប់ទៅកាន់ទ្រង់ ដោយការសារភាពកំហុស។ ដូច្នេះ ជនណាហើយដែលបានសារភាពកំហុសពីការធ្វសប្រហែសរបស់គេកាលពីមុនចំពោះការគោរពប្រតិបត្តិចំពោះម្ចាស់របស់គេ ឬចំពោះឪពុកម្ដា យរបស់គេនោះអល់ឡោះជាម្ចា ស់នឹងអភ័យទោសឲ្យគេ។
وَءَاتِ ذَا ٱلْقُرْبَىٰ حَقَّهُۥ وَٱلْمِسْكِينَ وَٱبْنَ ٱلسَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا ﴿٢٦﴾
ហើយចូរអ្នក(ឱអ្នកដែលមានជំនឿ)ផ្ដល់ឲ្យញាតិសន្ដាននូវសិទ្ធិរបស់គេ ដូចជាការភ្ជាប់សាច់សាលោហិត និងផ្ដល់ឲ្យជនក្រីក្រដែលមានតម្រូវការចាំបាច់ និងផ្ដល់ ឲ្យអ្នកដំណើ រដែលដាច់ស្បៀងក្នុងការធ្វើដំណើ ររបស់គេ។ហើយចូរអ្នកកុំចំណាយទ្រព្យសម្បត្តិរបស់អ្នកក្នុងអំពើបាបឬក៏ចំណាយដោយខ្ជះខ្ជា យឲ្យសោះ។
إِنَّ ٱلْمُبَذِّرِينَ كَانُوٓا۟ إِخْوَٰنَ ٱلشَّيَـٰطِينِ ۖ وَكَانَ ٱلشَّيْطَـٰنُ لِرَبِّهِۦ كَفُورًۭا ﴿٢٧﴾
ពិតប្រាកដណាស់ អ្នកដែលចំណាយទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំពើបាប និងអ្នកដែលចំណាយដោយខ្ជះខ្ជាយនោះ ពួកគេគឺជាបងប្អូនរបស់ពួកស្ហៃតន ដោយ ពួកគេប្រតិបត្តិតាមពួកស្ហៃតនដែលបានប្រើពួកគេឲ្យមានភាពខ្ជះខ្ជា យ។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងម្ចា ស់របស់គេ(អល់ឡោះ) ដោយវាមិនធ្វើអ្វីក្រៅពី អំពើល្មើសនោះឡើយ ហើយវាក៏មិនប្រើគេឲ្យធ្វើអ្វី ក្រៅពីទង្វើដែលធ្វើឲ្យម្ចា ស់របស់គេខឹងសម្បានោះដែរ។
وَإِمَّا تُعْرِضَنَّ عَنْهُمُ ٱبْتِغَآءَ رَحْمَةٍۢ مِّن رَّبِّكَ تَرْجُوهَا فَقُل لَّهُمْ قَوْلًۭا مَّيْسُورًۭا ﴿٢٨﴾
ហើយប្រសិនបើអ្នក(ព្យាការីមូហាំម៉ា ត់)បែរចេញមិនបានផ្ដល់(នូវការបរិច្ចាគទាន)ទៅឲ្យពួកគេ(ញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើ រដាច់ស្បៀង)ដោយសារតែ អ្នកគ្មានអ្វីផ្ដល់ឲ្យពួកគេ ដោយរង់ចាំការប្រទានលាភសក្ការៈពីអល់ឡោះជាម្ចាស់មកឲ្យអ្នកនោះ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសម្ដីដែលទន់ភ្លន់បំផុត ដូចជា អ្នកអាចបួងសួងសុំឲ្យពួកគេទទួលបាននូវលាភសក្កា រៈដ៏ទូលំទូលាយ ឬក៏អ្នកសន្យានឹងពួកគេថា នឹងផ្ដល់ឲ្យពួកគេ ប្រសិនបើអល់ឡោះប្រទានលាភសក្កា រៈ ជាទ្រព្យសម្បត្តិដល់អ្នក។
وَلَا تَجْعَلْ يَدَكَ مَغْلُولَةً إِلَىٰ عُنُقِكَ وَلَا تَبْسُطْهَا كُلَّ ٱلْبَسْطِ فَتَقْعُدَ مَلُومًۭا مَّحْسُورًا ﴿٢٩﴾
ហើយចូរអ្នកកុំក្តា ប់ដៃរបស់អ្នក(កំណាញ់)មិនហ៊ា នចំណាយ ហើយក៏មិនត្រូវខ្ជះខ្ជា យហួសហេតុនៅក្នុងការចំណាយនោះដែរ ដែលជាហេតុធ្វើឲ្យអ្នកទទួលនូវការ ស្ដីបន្ទោ សពីមនុស្សលោកចំពោះភាពកំណាញ់របស់អ្នកប្រសិនបើអ្នកក្ដា ប់ដៃរបស់អ្នកជាប់(កំណាញ់)មិនហ៊ា នចំណាយ និងធ្វើឲ្យអ្នកក្លា យជាអ្នកដែលគ្មា នអ្វីនឹង ចំណាយទៀត ប្រសិនបើអ្នកចំណាយខ្ជះខ្ជា យហួសហេតុ។
إِنَّ رَبَّكَ يَبْسُطُ ٱلرِّزْقَ لِمَن يَشَآءُ وَيَقْدِرُ ۚ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرًۢا بَصِيرًۭا ﴿٣٠﴾
ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់បើកទូលាយលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងត្បិតត្បៀតវាចំពោះជនណាដែលទ្រង់មានចេតនា ប្រកបដោយគតិបណ្ឌិ តបំផុត។ពិតប្រាកដណាស់ ទ្រង់ជាអ្នកដឹង និងឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។គ្មា នអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ ទ្រង់ចាត់ចែងកិច្ចការរបស់ទ្រង់ចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា។
وَلَا تَقْتُلُوٓا۟ أَوْلَـٰدَكُمْ خَشْيَةَ إِمْلَـٰقٍۢ ۖ نَّحْنُ نَرْزُقُهُمْ وَإِيَّاكُمْ ۚ إِنَّ قَتْلَهُمْ كَانَ خِطْـًۭٔا كَبِيرًۭا ﴿٣١﴾
ហើយចូរពួកអ្នកកុំសម្លា ប់កូនចៅរបស់ពួកអ្នកព្រោះតែខ្លា ចភាពក្រីក្រនាពេលអនាគតនៅពេលណាដែលពួកអ្នកចំណាយទៅលើពួកគេឲ្យសោះ។ យើងទេដែលជា អ្នកទទួលរ៉ាប់រងក្នុងការផ្គត់ផ្គង់លាភសក្កា រៈដល់ពួកគេនោះ ហើយក៏ជាអ្នកទទួលរ៉ាប់រងចំពោះការផ្ដល់លាភសក្កា រៈដល់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ការ សម្លា ប់ពួកគេ(កូនចៅ)គឺជាបាបកម្មមួយដ៏ធំបំផុតព្រោះពួកគេគ្មា នកំហុសអ្វីនោះឡើយហើយក៏គ្មា នហេតុផលដែលចាំបាច់ត្រូវសម្លា ប់ពួកគេនោះដែរ។
وَلَا تَقْرَبُوا۟ ٱلزِّنَىٰٓ ۖ إِنَّهُۥ كَانَ فَـٰحِشَةًۭ وَسَآءَ سَبِيلًۭا ﴿٣٢﴾
ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីប្រការហ្ស៊ីណា និងត្រូវចៀសវាងឲ្យឆ្ងា យពីប្រការទាំងឡាយណាដែលជម្រុញចិត្តពួកអ្នកឲ្យប្រព្រឹត្តវា។ ពិតប្រាកដណាស់ វាជាទង្វើអ សីលធម៌ដ៏អាក្រក់បំផុតនិងជាមាគ៌ា ដ៏អាក្រក់បំផុតព្រោះវានាំទៅកាន់ការច្របូកច្របល់គ្នា ចំពោះពូជអម្បូរ ហើយនិងទទួលទណ្ឌ កម្មរបស់អល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَا تَقْتُلُوا۟ ٱلنَّفْسَ ٱلَّتِى حَرَّمَ ٱللَّهُ إِلَّا بِٱلْحَقِّ ۗ وَمَن قُتِلَ مَظْلُومًۭا فَقَدْ جَعَلْنَا لِوَلِيِّهِۦ سُلْطَـٰنًۭا فَلَا يُسْرِف فِّى ٱلْقَتْلِ ۖ إِنَّهُۥ كَانَ مَنصُورًۭا ﴿٣٣﴾
إنه كان منصورا ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែលអល់ឡោះបានការពារឈាម(អាយុជីវិត)របស់គេ តាមរយៈការមានជំនឿ ឬតាមរយៈការផ្តល់សុវត្ថិភាពឲ្យសោះ លើកលែងតែអ្នកដែលមានមូលហេតុត្រឹមត្រូវដែលត្រូវសម្លា ប់ប៉ុណ្ណោះ ដូចជាអ្នកដែលរបូតចេញពីសាសនាឥស្លាម ឬអ្នកដែលប្រព្រឹត្តហ្ស៊ីណាបន្ទា ប់ពីរៀបការ ហើយ ឬការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ហើយអ្នកដែលត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ដោយពុំមានមូលហេតុស្របច្បាប់ដែលត្រូវសម្លាប់ទេនោះ ជាការពិត ណាស់ យើងបានប្រគល់ឲ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលមត៌កពីគេនោះ នូវសិទ្ធិចាត់ចែងទៅលើ ឃាតករដែលបានសម្លា ប់គេ។ដូចនេះគេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ)អាចទាមទារឲ្យសម្លា ប់ឃាតករនោះវិញដោយអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ឬក៏អាច អភ័យទោស(មិនសម្លាប់)ឲ្យឃាតករតែម្តងដោយមិនទាមទារសំណង ឬអភ័យទោសឲ្យឃាតករដោយទាមទារសំណង។ ប៉ុន្តែ គេមិនត្រូវបំពានព្រំដែន ដែលអល់ឡោះបានអនុញ្ញា តដល់គេនោះទេ ដូចជាការយកសាកសព(ឃាតករដែលស្លាប់)ទៅធ្វើទារុណកម្ម ឬក៏សម្លា ប់អ្នកផ្សេងដែលមិនមែនជាឃាតករជាដើម។ ពិតប្រាកដណាស់ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ) គឺត្រូវបានគេជួយពង្រឹង និងជួយការពារ។
وَلَا تَقْرَبُوا۟ مَالَ ٱلْيَتِيمِ إِلَّا بِٱلَّتِى هِىَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُۥ ۚ وَأَوْفُوا۟ بِٱلْعَهْدِ ۖ إِنَّ ٱلْعَهْدَ كَانَ مَسْـُٔولًۭا ﴿٣٤﴾
ហើយចូរអ្នកកុំចាយវាយទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)ឲ្យសោះ លើកលែងតែលើប្រការដែលល្អ(ផ្ដល់ផលប្រយោជន៍)ដល់គេ(ក្មេងកំព្រា)ប៉ុណ្ណោះ ដូចជាការ ធ្វើឲ្យវា(ទ្រព្យសម្បត្តិក្មេងកំព្រានោះ)កើនឡើង(តាមរយៈការវិនិយោគជាដើម) ហើយត្រូវថែរក្សាទ្រព្យសម្បត្តិក្មេងកំព្រានោះ រហូតដល់គេធំដឹងក្តី ដែលចិត្តគំនិត និងការយល់ដឹងរបស់គេមានភាពពេញលេញ។ ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យាដែលពួកអ្នកបានចុះរវាងពួកអ្នកនឹងអល់ឡោះ និង(កិច្ចសន្យាដែលបាន ចុះ)រវាងពួកអ្នកនឹងខ្ញុំរបស់ទ្រង់ ដោយមិនត្រូវក្បត់ឬកេងបំបាត់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងសួរអ្នកដែលចុះកិច្ចសន្យានៅថ្ងៃបរលោក ថាតើ គេគោរពតាមកិច្ចសន្យាដែលគេបានចុះនោះដែរឬទេ។ ប្រសិនបើគេគោរពតាម នោះគេនឹងទទួលបាននូវការតបស្នងផលបុណ្យ តែប្រសិនបើគេមិនគោរពតាមវា ទេនោះ គឺគេនឹងទទួលទណ្ឌ កម្ម។
وَأَوْفُوا۟ ٱلْكَيْلَ إِذَا كِلْتُمْ وَزِنُوا۟ بِٱلْقِسْطَاسِ ٱلْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌۭ وَأَحْسَنُ تَأْوِيلًۭا ﴿٣٥﴾
ហើយចូរពួកអ្នកបំពេញនូវការវាល់ឲ្យបានពេញលេញនៅពេលដែលពួកអ្នកវាល់ឲ្យអ្នកដទៃ និងកុំកេងបំបាត់ពីគេឲ្យសោះ។ ហើយចូរអ្នកថ្លឹងនឹងជញ្ជីងដែលមាន ភាពសុក្រឹតត្រឹមត្រូវដែលវាមិនធ្វើឲ្យបាត់បង់អ្វីមួយ ឬក៏មិនគ្រប់(ភ្នែកជញ្ជីង)ឡើយ។ ការវាល់ និងការថ្លឹងឲ្យបានគ្រប់(ដោយមិនបន្លំ បំបាត់ ឬស៊ីភ្នែកជញ្ជីង)នោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក និងជាលទ្ធផលចុងក្រោយដ៏ប្រសើរបំផុតជាងការកេងបន្លំ តាមរយៈការកេងបំបាត់ នៅក្នុងការវាល់ និងក្នុងការថ្លឹងនោះទៅទៀត។
وَلَا تَقْفُ مَا لَيْسَ لَكَ بِهِۦ عِلْمٌ ۚ إِنَّ ٱلسَّمْعَ وَٱلْبَصَرَ وَٱلْفُؤَادَ كُلُّ أُو۟لَـٰٓئِكَ كَانَ عَنْهُ مَسْـُٔولًۭا ﴿٣٦﴾
ហើយអ្នក(ឱកូនចៅអាហ្ទាំ)កុំប្រតិបត្តិតាមអ្វីដែលអ្នកមិនបានដឹងអំពីវា ដោយពួកអ្នកធ្វើតាមការប៉ាន់ស្មានឲ្យសោះ។ ពិតប្រាកដណាស់ មនុស្សលោកគឺជាអ្នក ទទួលខុសត្រូវចំពោះអ្វីដែលគេបានប្រើប្រាស់ ដូចជា ត្រចៀក ភ្នែក និងចិត្តរបស់ពួកគេ(ដែលគេប្រើប្រាស់វា)ក្នុងប្រការល្អ ឬប្រការអាក្រក់។ ដូច្នេះ គេនឹងតប ស្នងផលបុណ្យទៅលើប្រការល្អ និងដាក់ទណ្ឌ កម្មទៅលើប្រការអាក្រក់។
وَلَا تَمْشِ فِى ٱلْأَرْضِ مَرَحًا ۖ إِنَّكَ لَن تَخْرِقَ ٱلْأَرْضَ وَلَن تَبْلُغَ ٱلْجِبَالَ طُولًۭا ﴿٣٧﴾
ហើយចូរអ្នកកុំដើរនៅលើផែនដីនេះដោយភាពក្រអឺតក្រទមនិងក្អេងក្អាងឲ្យសោះ។ ពិតប្រាកដណាស់ ទោះបីជាអ្នកដើរនៅលើវា(ផែនដី)ដោយភាពក្រអឺតក្រទម ក៏ដោយ ក៏អ្នកមិនអាចពុះបំបែកផែនដីនឹងការដើរបស់អ្នកនោះឡើយ ហើយការឈររបស់អ្នក ក៏មិនអាចខ្ពស់ស្មើភ្នំនោះដែរ។ ដូច្នេះ តើមានអ្វីដែលអ្នកត្រូវ ក្រអឺតក្រទមនោះ? بلغ គម្ពីរគួរអាន · តាហ្វសៀរ كل ذلك كان سيئه عندربك مكروها
كُلُّ ذَٰلِكَ كَانَ سَيِّئُهُۥ عِندَ رَبِّكَ مَكْرُوهًۭا ﴿٣٨﴾
រាល់ប្រការដែលបានលើកឡើងខាងលើនេះ សុទ្ធតែជាប្រការអាក្រក់ដែលត្រូវបានហាមឃាត់ពីម្ចា ស់របស់អ្នក(ឱមនុស្សលោកទាំងឡាយ)។ អល់ឡោះជាម្ចា ស់ទ្រង់ មិនពេញចិត្តចំពោះការប្រព្រឹត្តវានោះទេ តែផ្ទុយទៅវិញទ្រង់ស្អប់ខ្ពើមបំផុតចំពោះវា។
ذَٰلِكَ مِمَّآ أَوْحَىٰٓ إِلَيْكَ رَبُّكَ مِنَ ٱلْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ ٱللَّهِ إِلَـٰهًا ءَاخَرَ فَتُلْقَىٰ فِى جَهَنَّمَ مَلُومًۭا مَّدْحُورًا ﴿٣٩﴾
បទបញ្ជា ការហាមឃាត់ និងច្បាប់បញ្ញត្តិនានាដែលយើងបានបញ្ជា ក់វាយ៉ា ងច្បាស់លាស់ទាំងនោះហើយគឺជាអ្វីដែលម្ចា ស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឲ្យអ្នក(ព្យា ការីមូហាំម៉ា ត់)។ ហើយចូរអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកត្រូវគេបោះចូល ទៅក្នុងនរកជើហាន់ណាំនាថ្ងៃបរលោក ដោយអ្នកស្ដីបន្ទោសចំពោះខ្លួនឯង ហើយមនុស្សលោកក៏ស្តីបន្ទោសអ្នកផងដែរ ហើយនិងត្រូវបានគេបណ្តេញចេញឲ្យ ឃ្លា តឆ្ងា យពីប្រការល្អទាំងឡាយ។
أَفَأَصْفَىٰكُمْ رَبُّكُم بِٱلْبَنِينَ وَٱتَّخَذَ مِنَ ٱلْمَلَـٰٓئِكَةِ إِنَـٰثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًۭا ﴿٤٠﴾
ឱអ្នកដែលអះអាងថា ជាការពិតណាស់ ពួកម៉ា ឡាអ៊ីកាត់ទាំងឡាយ គឺជាបុត្រីរបស់អល់ឡោះ!តើសមរម្យដែរឬទេដែលថា ម្ចា ស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បាន ជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នកហើយទ្រង់ជ្រើសយកសម្រាប់ខ្លួនទ្រង់ផ្ទា ល់នូវម៉ា ឡាអ៊ីកាត់ធ្វើជាបុត្រីនោះ?អល់ឡោះជាម្ចា ស់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួក អ្នកបាននិយាយ(ចោទប្រកាន់)។ ពិតប្រាកដណាស់ ពួកអ្នកពិតជានិយាយចោទប្រកាន់ទៅលើអល់ឡោះនូវពាក្យសម្ដីដ៏អាក្រក់បំផុតដោយពួកអ្នកចោទថា ទ្រង់ មានបុត្រ និងអះអាងថាកូនស្រី គឺជាបុត្រីរបស់អល់ឡោះ ដែលវាជាការប្រឆាំងចំពោះទ្រង់យ៉ា ងធ្ងន់ធ្ងរបំផុត។
وَلَقَدْ صَرَّفْنَا فِى هَـٰذَا ٱلْقُرْءَانِ لِيَذَّكَّرُوا۟ وَمَا يَزِيدُهُمْ إِلَّا نُفُورًۭا ﴿٤١﴾
ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ា ងច្បាស់នៅក្នុងគម្ពីរគួរអាននេះនូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ ជាច្រើនដើម្បីឲ្យមនុស្សលោកយកវាធ្វើជា មេរៀន ដោយពួកគេដើរតាមអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងបោះបង់នូវអ្វីដែលបង្កគ្រោះថ្នា ក់ដល់ពួកគេ។ តែជាក់ស្តែង ពួកគេមួយចំនួនក្នុងចំណោម អ្នកដែលនិស្ស័យពីធម្មជាតិរបស់ពួកគេបាត់បង់នោះ ប្រការទាំងនោះគឺមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយពីការពិត និងការស្អប់ចំពោះការពិតនោះ ឡើយ។
قُل لَّوْ كَانَ مَعَهُۥٓ ءَالِهَةٌۭ كَمَا يَقُولُونَ إِذًۭا لَّٱبْتَغَوْا۟ إِلَىٰ ذِى ٱلْعَرْشِ سَبِيلًۭا ﴿٤٢﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើមានព្រះផ្សេងៗជាច្រើនរួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយ ប្រឌិតភូតកុហកមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់អល់ឡោះដែលជាម្ចាو ស់នៃអារ៉ស្ហ ដើម្បីយកឈ្នះ និងដណ្តើ មអំណាចពីទ្រង់ជាមិនខាន។ سبحنه وتعل عما يقولون علا كبيرا
سُبْحَـٰنَهُۥ وَتَعَـٰلَىٰ عَمَّا يَقُولُونَ عُلُوًّۭا كَبِيرًۭا ﴿٤٣﴾
អល់ឡោះមហាបរិសុទ្ធ មហាស្អា តស្អំបំផុតពីអ្វីដែលពួកមុស្ហរីគីនទាំងនោះបានចោទប្រកាន់ចំពោះទ្រង់ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែល ពួកគេ(ពួកមុស្ហរីគីន)និយាយ។
تُسَبِّحُ لَهُ ٱلسَّمَـٰوَٰتُ ٱلسَّبْعُ وَٱلْأَرْضُ وَمَن فِيهِنَّ ۚ وَإِن مِّن شَىْءٍ إِلَّا يُسَبِّحُ بِحَمْدِهِۦ وَلَـٰكِن لَّا تَفْقَهُونَ تَسْبِيحَهُمْ ۗ إِنَّهُۥ كَانَ حَلِيمًا غَفُورًۭا ﴿٤٤﴾
إنه كان حليما غفورا មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងម៉ា ខ្លូកទាំងអស់ដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដីសុទ្ធតែលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់ទាំង អស់។ ហើយគ្មា នអ្វីមួយដែលមិនលើកតម្កើងសរសើរចំពោះអល់ឡោះជាម្ចា ស់នោះទេ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងសរសើររបស់ពួកវាឡើយ ពីព្រោះពួកអ្នកមិនយល់អ្វីក្រៅពីការលើកតម្កើងសរសើររបស់អ្នកដែលលើកតម្កើងសរសើរដោយអណ្ដាតរបស់ពួកអ្នកតែប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ មហាអត់ធ្មត់បំផុតដោយទ្រង់នឹងមិនដាក់ទណ្ឌ កម្មភ្លា មៗឡើយហើយទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលបានសារភាពកំហុសទៅចំពោះទ្រង់។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَإِذَا قَرَأْتَ ٱلْقُرْءَانَ جَعَلْنَا بَيْنَكَ وَبَيْنَ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ حِجَابًۭا مَّسْتُورًۭا ﴿٤٥﴾
ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សូត្រគម្ពីរគួរអាន ហើយពួកគេ(ពួកគ្មា នជំនឿ)បានស្ដាប់ឮនូវអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការស្តី បន្ទោ ស និងដំបូន្មា នទាំងឡាយនោះ គឺយើងបានដាក់របាំងមួយរវាងអ្នកនិងរវាងពួកដែលគ្មា នជំនឿនឹងថ្ងៃបរលោក ដែលវានឹងរារាំងពួកគេមិនឲ្យយល់គម្ពីរគួរអាន ជាទណ្ឌ កម្មសម្រាប់ពួកគេចំពោះការងាកចេញរបស់ពួកគេ។
وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِىٓ ءَاذَانِهِمْ وَقْرًۭا ۚ وَإِذَا ذَكَرْتَ رَبَّكَ فِى ٱلْقُرْءَانِ وَحْدَهُۥ وَلَّوْا۟ عَلَىٰٓ أَدْبَـٰرِهِمْ نُفُورًۭا ﴿٤٦﴾
أ دبرهم نفورا ហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឲ្យពួកគេយល់ពីគម្ពីរគួរអាន និងយើងបានធ្វើឲ្យត្រចៀករបស់ពួកគេធ្ងន់(ថ្លង់)ដើម្បីកុំឲ្យពួកគេស្ដា ប់នូវអ្វី ដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។ ហើយនៅពេលដែលអ្នកបានរំលឹកពីម្ចា ស់របស់អ្នកតែមួយគត់នៅក្នុងគម្ពីរគួរអាន និងមិនបានរំលឹកពីព្រះនានារបស់ពួកគេ នោះពួកគេក៏បានបែរខ្នងរបស់ពួកគេចេញឆ្ងា យអំពីការមានជំនឿចំពោះអល់ឡោះជាម្ចា ស់តែមួយគត់។
نَّحْنُ أَعْلَمُ بِمَا يَسْتَمِعُونَ بِهِۦٓ إِذْ يَسْتَمِعُونَ إِلَيْكَ وَإِذْ هُمْ نَجْوَىٰٓ إِذْ يَقُولُ ٱلظَّـٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًۭا مَّسْحُورًا ﴿٤٧﴾
យើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់គម្ពីរគួរអាននោះ។ ពិតប្រាកដណាស់ ពួកគេមិនចង់បានការចង្អុលបង្ហាញពីវា(គម្ពីរគួរអាន)នោះទេ ផ្ទុយ ទៅវិញ ពួកគេចង់មើលស្រាល និងលេងសើចនៅពេលដែលអ្នកសូត្រ(គម្ពីរគួរអាន)ប៉ុណ្ណោះ។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេកំពុងខ្សឹបខ្សៀវគ្នាអំពីការ បដិសេធនិងការរារាំងអ្នកដទៃពីការស្តាប់គម្ពីរគួរអាននោះ ខណៈដែលពួកបំពានទាំងនោះនិយាយទៅកាន់ខ្លួនឯងដោយភាពគ្មានជំនឿថាៈ ពួកអ្នក(ឱមនុស្ស លោកទាំងឡាយ)មិនដើរតាមអ្នកណាក្រៅពីបុរសម្នា ក់ដែលត្រូវមន្តអាគមដែលសតិបញ្ញា របស់គេច្របូកច្របល់នោះឡើយ។
ٱنظُرْ كَيْفَ ضَرَبُوا۟ لَكَ ٱلْأَمْثَالَ فَضَلُّوا۟ فَلَا يَسْتَطِيعُونَ سَبِيلًۭا ﴿٤٨﴾
ចូរអ្នក(អ្នកនាំសារមូហាំម៉ា ត់)ពិនិត្យមើលដោយហួសចិត្តចំពោះអ្វីដែលពួកគេបានចោទប្រកាន់អ្នកនូវលក្ខណៈដែលអាក្រក់ផ្សេងៗចុះ។ ដូច្នេះហើយទើបពួកគេ វង្វេងចេញពីការពិត និងបានបែរចេញ ដោយពួកគេមិនទទួលបាននូវការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវឡើយ។
وَقَالُوٓا۟ أَءِذَا كُنَّا عِظَـٰمًۭا وَرُفَـٰتًا أَءِنَّا لَمَبْعُوثُونَ خَلْقًۭا جَدِيدًۭا ﴿٤٩﴾
ហើយពួកមុស្ហរីគីនបាននិយាយបដិសេធចំពោះការពង្រស់ឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)ថាៈ នៅពេលដែលពួកយើងបានស្លាប់ក្លា យទៅជាឆ្អឹង ហើយរាងកាយ របស់ពួកយើងរលួយទៅជាដីហើយនោះ តើពួកយើងពិតជានឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញសារជាថ្មីឬ? វាពិតជាមិនអាចទៅរួចឡើយ។
۞ قُلْ كُونُوا۟ حِجَارَةً أَوْ حَدِيدًا ﴿٥٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ប្រសិនបើពួកអ្នកមានលទ្ធភាពនោះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ក្លាយទៅជាថ្មដែលមានភាពរឹង ឬក៏ក្លាយ ទៅជាដែកដែលមានភាពខ្លាំងចុះ តែពួកអ្នកនឹងមិនអាចធ្វើបានជាដាច់ខាត។
أَوْ خَلْقًۭا مِّمَّا يَكْبُرُ فِى صُدُورِكُمْ ۚ فَسَيَقُولُونَ مَن يُعِيدُنَا ۖ قُلِ ٱلَّذِى فَطَرَكُمْ أَوَّلَ مَرَّةٍۢ ۚ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ ۖ قُلْ عَسَىٰٓ أَن يَكُونَ قَرِيبًۭا ﴿٥١﴾
ى ឬក្លា យទៅជាអ្វីមួយផ្សេងទៀតដែលអស្ចា រ្យជាងវាទាំងពីរ(ថ្មនិងដែក)ក្នុងចំណោមរបស់ដែលក្នុងចិត្តរបស់ពួកអ្នកគិតថាវាអស្ចា រ្យចុះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលត្រឡប់ពួកអ្នកដូចអ្វីដែលទ្រង់បានចាប់ផ្ដើម(បង្កើត)ពួកអ្នក និងជាអ្នកពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដូចដែលទ្រង់បានបង្កើតពួកអ្នក កាលពីលើកដំបូងនោះ។ ពេលនោះ ពួកដែលចចេសរឹងរូសទាំងនោះនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឲ្យយើងរស់ឡើងវិញបន្ទាប់ពីពួកយើងបានស្លាប់ នោះ? ចូរអ្នក(ព្យាការីមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ អ្នកដែលនឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនោះ គឺជាអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងដោយគ្មា ន គំរូពីមុនមកនោះឯង។ ពេលនោះពួកគេនឹងងក់ក្បាលដោយការចំអកដាក់អ្នកចំពោះការឆ្លើយតបរបស់អ្នកទៅកាន់ពួកគេ ហើយពួកគេនឹងនិយាយដោយមិនជឿថា بلغ គម្ពីរគួរអាន · តាហ្វសៀរ វាអាចទៅរួចថាៈ តើការពង្រស់ឡើងវិញនេះនឹងកើតឡើងនៅពេលណា?ចូរអ្នកពោលទៅកាន់ពួកគេថាៈ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។ يوم يدعوكم فتستجيبون بحمده وتظنون إن لبثتم إلا قليلا
يَوْمَ يَدْعُوكُمْ فَتَسْتَجِيبُونَ بِحَمْدِهِۦ وَتَظُنُّونَ إِن لَّبِثْتُمْ إِلَّا قَلِيلًۭا ﴿٥٢﴾
អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ឲ្យក្រោកចេញពីផ្នូរ)ទៅកាន់ទីវាលប្រមូលផ្តុំ។ ពេលនោះ ពួកអ្នកនឹង ឆ្លើយតបដោយគោរពតាមបទបញ្ជារបស់ទ្រង់ ក្នុងនាមជាអ្នកដែលកោតសរសើរចំពោះទ្រង់ ហើយពួកអ្នកគិតថាៈ ពិតប្រាកដណាស់ ពួកអ្នកមិនបានរស់នៅក្នុង លោកិយនេះទេوលើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
وَقُل لِّعِبَادِى يَقُولُوا۟ ٱلَّتِى هِىَ أَحْسَنُ ۚ إِنَّ ٱلشَّيْطَـٰنَ يَنزَغُ بَيْنَهُمْ ۚ إِنَّ ٱلشَّيْطَـٰنَ كَانَ لِلْإِنسَـٰنِ عَدُوًّۭا مُّبِينًۭا ﴿٥٣﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដា ខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿចំពោះយើង ដោយឲ្យពួកគេនិយាយតែពាក្យសម្ដីដែលល្អៗ នៅពេលដែលពួកគេជជែកគ្នា និងឲ្យពួកគេចៀសវាងនូវពាក្យសម្ដីដែលមិនល្អ អសុរស ព្រោះថាស្ហៃតននឹងប្រើប្រាស់វា(ពាក្យសម្តីមិនល្អ) ដោយវាព្យាយាមបង្ក ភាពវឹកវររវាងពួកគេទាំងនៅក្នុងជីវិតរបស់ពួកគេនៅក្នុងលោកិយ និងជីវិតនាថ្ងៃបរលោក។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះមនុស្ស លោក។ ដូច្នេះ គេត្រូវតែមានការប្រុងប្រយ័ត្នចំពោះវា។
رَّبُّكُمْ أَعْلَمُ بِكُمْ ۖ إِن يَشَأْ يَرْحَمْكُمْ أَوْ إِن يَشَأْ يُعَذِّبْكُمْ ۚ وَمَآ أَرْسَلْنَـٰكَ عَلَيْهِمْ وَكِيلًۭا ﴿٥٤﴾
ម្ចា ស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតចំពោះពួកអ្នកដោយគ្មា នអ្វីមួយនៃពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ប្រសិនបើទ្រង់មានចេតនាអាណិ ត ស្រឡាញ់ពួកអ្នកនោះ ទ្រង់នឹងអាណិតស្រឡាញ់ពួកអ្នកដោយចង្អុលបង្ហាញពួកអ្នកឲ្យមានជំនឿនិងសាងទង្វើកុសលជាមិនខាន។ តែប្រសិនបើទ្រង់មានចេតនា ដាក់ទណ្ឌ កម្មពួកអ្នកនោះ ទ្រង់នឹងដាក់ទណ្ឌ កម្មពួកអ្នកដោយឲ្យពួកអ្នកងាកចេញពីការមានជំនឿ និងធ្វើឲ្យពួកអ្នកស្លាប់ក្នុងនាមជាអ្នកគ្មា នជំនឿជាមិនខាន។ ហើយយើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ធ្វើជាអ្នកគាំពារពួកគេ ដោយអ្នកអាចបង្ខំពួកគេឲ្យមានជំនឿ និងហាមឃាត់ពួកគេពីភាពគ្មានជំនឿ ព្រម ទាំងកត់ត្រាទង្វើរបស់ពួកគេនោះឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយ(សារ)អំពីអល់ឡោះនូវអ្វីដែលទ្រង់បានបង្គាប់ប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយវាតែ ប៉ុណ្ណោះ។
وَرَبُّكَ أَعْلَمُ بِمَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۗ وَلَقَدْ فَضَّلْنَا بَعْضَ ٱلنَّبِيِّـۧنَ عَلَىٰ بَعْضٍۢ ۖ وَءَاتَيْنَا دَاوُۥدَ زَبُورًۭا ﴿٥٥﴾
ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ដឹងបំផុតពីស្ថានភាពរបស់ពួកគេ និងអ្វី ដែលពួកគេសក្តិសមនឹងទទួលបាន។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឲ្យមានភាពល្អប្រសើរជាងព្យាការីមួយចំនួនទៀត ដោយឲ្យពួកគេមានអ្នកដើរតាមច្រើន និងដោយការបញ្ចុះគម្ពីរនានា(ទៅឲ្យពួកគេ)។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទា វូទនូវគម្ពីរមួយ នោះគឺគម្ពីរហ្សាពួរ។
قُلِ ٱدْعُوا۟ ٱلَّذِينَ زَعَمْتُم مِّن دُونِهِۦ فَلَا يَمْلِكُونَ كَشْفَ ٱلضُّرِّ عَنكُمْ وَلَا تَحْوِيلًا ﴿٥٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីពួកដែលពួកអ្នកបានអះអាងថា ពួកគេគឺជាព្រះ ផ្សេងពីអល់ឡោះនោះចុះនៅពេលដែលអល់ឡោះទម្លា ក់គ្រោះថ្នា ក់ទៅលើពួកអ្នកនោះ។ ជាការពិតណាស់ ពួកវា(ព្រះនានា)មិនអាចបញ្ចៀសគ្រោះថ្នា ក់ចេញពីពួក អ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(គ្រោះថ្នាក់)ទៅឲ្យអ្នកផ្សេងក្រៅពីពួកអ្នកនោះដែរ ដោយសារតែការអសមត្ថភាពរបស់ពួកវា។ ហើយជនណាដែលអ សមត្ថភាពនោះ គឺមិនមែនជាព្រះនោះឡើយ។
أُو۟لَـٰٓئِكَ ٱلَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ ٱلْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓ ۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًۭا ﴿٥٧﴾
كان محذورا អ្នកដែលពួកមុស្ហរីគីននៅបួងសួងសុំពីពួកគេ ដូចជាម៉ា ឡាអ៊ីកាត់ជាដើមនោះ ពួកគេខ្លួនឯងក៏ស្វែងរកអ្វីដែលអាចបញ្ជិតខ្លួនរបស់ពួកគេទៅកាន់អល់ឡោះជាម្ចា ស់ ដូចគ្នា ដែរ ដូចជាការសាងទង្វើកុសលជាដើម ហើយពួកគេប្រកួតប្រជែងគ្នា ថាតើនរណាម្នា ក់ក្នុងចំណោមពួកគេដែលជិតនឹងអល់ឡោះជាងគេតាមរយៈការគោរព ប្រតិបត្តិហើយពួកគេសង្ឃឹមថាទ្រង់នឹងអាណិ តស្រឡាញ់ពួកគេហើយពួកគេខ្លា ចទ្រង់ដាក់ទណ្ឌ កម្មពួកគេ។ពិតប្រាកដណាស់ ទណ្ឌ កម្មនៃម្ចា ស់របស់អ្នក(ឱអ្នក بلغ គម្ពីរគួរអាន · តាហ្វសៀរ នាំសារមូហាំម៉ា ត់)គឺជាអ្វីដែលគ្រប់គ្នា ត្រូវប្រុងប្រយ័ត្ន។
وَإِن مِّن قَرْيَةٍ إِلَّا نَحْنُ مُهْلِكُوهَا قَبْلَ يَوْمِ ٱلْقِيَـٰمَةِ أَوْ مُعَذِّبُوهَا عَذَابًۭا شَدِيدًۭا ۚ كَانَ ذَٰلِكَ فِى ٱلْكِتَـٰبِ مَسْطُورًۭا ﴿٥٨﴾
ហើយគ្មា នភូមិស្រុកណាមួយ ឬក៏ទីក្រុងណាមួយ(ដែលគ្មា នជំនឿហើយប្រឆាំងនឹងអ្នកនាំសារ)នោះទេ លើកលែងតែយើងជាអ្នកទម្លា ក់ទណ្ឌ កម្មទៅលើវា(ភូមិ ស្រុក) និងបំផ្លា ញវាឲ្យអន្តរាយនៅក្នុងជីវិតលោកិយនេះដោយសារតែភាពគ្មា នជំនឿរបស់ពួកគេ(អ្នកស្រុកភូមិ) ឬក៏យើងបង្កភាពវឹកវរដល់វា(ភូមិស្រុក)ដោយដាក់ ទណ្ឌកម្មយ៉ាងខ្លាំងក្លា តាមរយៈការសម្លាប់ ឬផ្សេងពីនោះ ព្រោះតែភាពគ្មានជំនឿរបស់វា។ ការបំផ្លាញ និងការដាក់ទណ្ឌកម្ម¬ទាំងនោះ គឺជាការកំណត់របស់ ព្រះជាម្ចា ស់(អល់ឡោះ)ដែលត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។
وَمَا مَنَعَنَآ أَن نُّرْسِلَ بِٱلْـَٔايَـٰتِ إِلَّآ أَن كَذَّبَ بِهَا ٱلْأَوَّلُونَ ۚ وَءَاتَيْنَا ثَمُودَ ٱلنَّاقَةَ مُبْصِرَةًۭ فَظَلَمُوا۟ بِهَا ۚ وَمَا نُرْسِلُ بِٱلْـَٔايَـٰتِ إِلَّا تَخْوِيفًۭا ﴿٥٩﴾
ហើយយើងមិនបានបញ្ឈប់ការបញ្ចុះសញ្ញា ភស្តុតាងអច្ឆរិយភាពទាំងឡាយដែលបញ្ជា ក់ទៅលើសច្ចភាពរបស់អ្នកនាំសារដែលពួកមុស្ហរីគីនបានទាមទារ ដូចជាការ ពង្រស់អ្នកស្លា ប់ឲ្យរស់ឡើងវិញនោះទេ លើកលែងតែដោយសារតែយើងបានបញ្ចុះវាទៅកាន់ប្រជាជាតិជំនាន់មុនរួចមកហើយ តែពួកគេនៅតែ បដិសេធ(មិនជឿ)ចំពោះវា(សញ្ញាភស្តុតាង)ដដែល។ ជាការពិតណាស់ យើងបានប្រទានឲ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងមួយដ៏ធំធេង និងច្បាស់លាស់ នោះគឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាប្រឆាំងនឹងវា។ ហេតុនេះ យើងក៏បានដាក់ទណ្ឌ កម្មពួកគេភ្លា មៗ។ ហើយយើងមិនបានបញ្ចុះអច្ឆរិយ ភាពទៅឲ្យបណ្តា អ្នកនាំសារនោះឡើយ លើកលែងតែដើម្បីជាការបន្លាចដល់ប្រជាជាតិរបស់ពួកគេតែប៉ុណ្ណោះ សង្ឃឹមថាពួកគេនឹងប្រគល់ខ្លួន(ចូលកាន់សាសនា ឥស្លា ម)។
وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِٱلنَّاسِ ۚ وَمَا جَعَلْنَا ٱلرُّءْيَا ٱلَّتِىٓ أَرَيْنَـٰكَ إِلَّا فِتْنَةًۭ لِّلنَّاسِ وَٱلشَّجَرَةَ ٱلْمَلْعُونَةَ فِى ٱلْقُرْءَانِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَـٰنًۭا كَبِيرًۭا ﴿٦٠﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលយើងបានប្រាប់អ្នកថាៈ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សលោកដោយ អានុភាព(របស់ទ្រង់) ពីព្រោះពួកគេស្ថិតក្នុងកណ្ដា ប់ដៃរបស់ទ្រង់ ហើយអល់ឡោះគឺជាអ្នករារាំង(ការពារ)អ្នកពីពួកគេ។ដូច្នេះ ចូរអ្នកផ្សព្វផ្សាយនូវអ្វីដែលគេបង្គា ប់ ប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយវាចុះ។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហា ញអ្នកឲ្យបានឃើញផ្ទា ល់នឹងភ្នែកនៅយប់អ៊ីសរ៉កឡើយ លើកលែងតែដើម្បីជា ការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ ថាតើពួកគេជឿចំពោះវា ឬក៏បដិសេធនឹងវា? ហើយយើងក៏មិនបានបង្កើតដើមហ្សឹកគូមដែលគេបានលើកឡើងនៅ ក្នុងគម្ពីរគួរអាននោះ ថាវាពិតជាត្រូវបានដាំនៅបាតនរកជើហ៊ីមនោះដែរ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ប្រសិនពួកគេមិន មានជំនឿនឹងភស្តុតាងទាំងពីរនេះទេនោះ ពួកគេក៏មិនមានជំនឿចំពោះអ្វីផ្សេងក្រៅពីភស្តុតាងទាំងពីរនេះនោះដែរ។ ហើយយើងបានបន្លាចពួកគេ(នូវទណ្ឌ កម្ម)ដោយការបញ្ចុះនូវភស្តុតាងជាច្រើន តែការបន្លា ច(ពួកគេ)ដោយការបញ្ចុះសញ្ញា ភស្តុតាងទាំងនោះ មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការបន្ថែមនូវភាពគ្មា ន ជំនឿ និងការបន្តស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងា យនោះឡើយ។
وَإِذْ قُلْنَا لِلْمَلَـٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ قَالَ ءَأَسْجُدُ لِمَنْ خَلَقْتَ طِينًۭا ﴿٦١﴾
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ា ឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះព្យាការីអាហ្ទាំដែលជាការស៊ូជូតបែប ស្វា គមន៍ មិនមែនជាការស៊ូជូតក្នុងន័យគោរពសក្កា រៈនោះទេ។ ពេលនោះ ពួកគេក៏បានធ្វើតាម និងឱនស៊ូជូតទៅកាន់គេ(ព្យាការីអាហ្ទាំ)ទាំងអស់គ្នា ។ ក៏ប៉ុន្តែ អ៊ីព្លីស វិញ បែរជាបដិសេធដោយភាពក្រអឺតក្រទមមិនព្រមស៊ូជូតទៅចំពោះគេ(ព្យាការីអាហ្ទាំ)នោះទេ ដោយវាបាននិយាយថាៈ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលទ្រង់បាន បង្កើតពីដីឥដ្ឋ ទាំងដែលខ្ញុំត្រូវបានទ្រង់បង្កើតពីភ្លើងឬ?ពិតប្រាកដណាស់ ខ្ញុំល្អប្រសើរជាងរូបគេ(ព្យាការីអាហ្ទាំ) ។
قَالَ أَرَءَيْتَكَ هَـٰذَا ٱلَّذِى كَرَّمْتَ عَلَىَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ ٱلْقِيَـٰمَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُۥٓ إِلَّا قَلِيلًۭا ﴿٦٢﴾
អ៊ីព្លីសបាននិយាយទៅកាន់ម្ចាស់របស់វាថាៈ តើទ្រង់យល់ឃើញថា ម៉ា ខ្លូកមួយនេះឬដែលទ្រង់បានលើកតម្កើងគេជាងខ្ញុំ ដោយទ្រង់បានបង្គាប់ប្រើឲ្យខ្ញុំស៊ូជូតទៅ ចំពោះគេនោះ? ប្រសិនបើទ្រង់ទុកជីវិតឲ្យខ្ញុំ រហូតដល់ពេលចុងក្រោយនៃជីវិតលោកិយ(ថ្ងៃបរលោកមកដល់)នោះ ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់គេ និងធ្វើឲ្យ ពួកគេវង្វេងចេញពីមាគ៌ា ដ៏ត្រឹមត្រូវរបស់ទ្រង់ជាមិនខាន លើកលែងតែ(មនុស្ស)មួយចំនួនតូចក្នុងចំណោមអ្នកដែលទ្រង់ការពារពួកគេប៉ុណ្ណោះ ហើយពួកគេ គឺជាខ្ញុំ بلغ គម្ពីរគួរអាន · តាហ្វសៀរ បម្រើដ៏ស្មោះត្រង់របស់ទ្រង់។
قَالَ ٱذْهَبْ فَمَن تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَآؤُكُمْ جَزَآءًۭ مَّوْفُورًۭا ﴿٦٣﴾
អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់វាវិញថាៈ ចូរឯង ហើយនិងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេនោះទៅចុះ។ ពិតប្រាកដណាស់ នរកជើហាន់ណាំ នោះ គឺជាការតបស្នងចំពោះឯង និងជាការតបស្នងសម្រាប់ពួកគេ ដែលវាជាការតបស្នងមួយយ៉ាងពេញលេញចំពោះទង្វើរបស់ពួកឯង(អ៊ីព្លិស និងអ្នកដែលដើរ តាមវា)។
وَٱسْتَفْزِزْ مَنِ ٱسْتَطَعْتَ مِنْهُم بِصَوْتِكَ وَأَجْلِبْ عَلَيْهِم بِخَيْلِكَ وَرَجِلِكَ وَشَارِكْهُمْ فِى ٱلْأَمْوَٰلِ وَٱلْأَوْلَـٰدِ وَعِدْهُمْ ۚ وَمَا يَعِدُهُمُ ٱلشَّيْطَـٰنُ إِلَّا غُرُورًا ﴿٦٤﴾
ហើយចូរឯង(អ៊ីព្លិស)លួងលោមអ្នកទាំងឡាយណាដែលឯងអាចលួងលោមគេបានក្នុងចំណោមពួកគេ(កូនចៅអាហ្ទាំ)ដោយប្រើសម្លេងរបស់ឯង អំពាវនាវ(ពួកគេ)ទៅកាន់អំពើល្មើស(ដោយអំពាវនាវពួកគេឲ្យដើរខុសពីការណែនាំរបស់អល់ឡោះ) ហើយចូរឯងប្រមូលទ័ពសេះរបស់ឯង និងទ័ពថ្មើរជើង របស់ឯងឲ្យពួកគេគោរពប្រតិបត្តិតាមឯងចុះ។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្តិរបស់ពួកគេ តាមរយៈការតុបតែងលម្អរាល់ការចំណាយរបស់ ពួកគេ(ឲ្យពួកគេចំណាយ)ដែលផ្ទុយពីច្បាប់(របស់អល់ឡោះ) និងចូលរួមជាមួយពួកគេនៅក្នុងកូនចៅរបស់ពួកគេតាមរយៈការអំពាវនាវពួកគេ(កូនចៅ)ឲ្យបដិសេធ និងជម្រុញពួកគេឲ្យប្រព្រឹត្តហ្ស៊ីណា និងឲ្យពួកគេគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះនៅពេលដែលពួកគេដាក់ឈ្មោះ(ឲ្យកូនចៅ)ចុះ។ ហើយចូរឯងលម្អ សម្រាប់ពួកគេដោយការសន្យាភូតកុហក និងក្តីស្រមៃដែលមិនត្រឹមត្រូវនោះចុះ។ ហើយស្ហៃតនមិនបានសន្យាអ្វីនឹងពួកគេក្រៅពីការសន្យាភូតកុហកដែលជាការ បោកប្រាស់ពួកគេនោះឡើយ។
إِنَّ عِبَادِى لَيْسَ لَكَ عَلَيْهِمْ سُلْطَـٰنٌۭ ۚ وَكَفَىٰ بِرَبِّكَ وَكِيلًۭا ﴿٦٥﴾
ពិតប្រាកដណាស់ បណ្ដាខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿដែលគោរពប្រតិបត្តិចំពោះយើងនោះ គឺឯង(ឱអ៊ីព្លីស)មិនអាចគ្រប់គ្រងពួកគេបានឡើយ ព្រោះអល់ឡោះបានការពារពួកគេពីប្រការអាក្រក់របស់ឯងហើយ។ គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាអ្នកគាំពារ សម្រាប់ជនណាដែលប្រគល់ការទុកចិត្តទៅ ចំពោះទ្រង់នៅក្នុងកិច្ចការនានារបស់គេនោះ។
رَّبُّكُمُ ٱلَّذِى يُزْجِى لَكُمُ ٱلْفُلْكَ فِى ٱلْبَحْرِ لِتَبْتَغُوا۟ مِن فَضْلِهِۦٓ ۚ إِنَّهُۥ كَانَ بِكُمْ رَحِيمًۭا ﴿٦٦﴾
ម្ចាស់របស់អ្នក(ឱមនុស្សលោក) គឺជាអ្នកដែលធ្វើឲ្យសំពៅដំណើការបាននៅលើផ្ទៃសមុទ្រសម្រាប់ពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងស្វែងរកលាភសក្ការៈរបស់ទ្រង់ ដោយទទួលបានផលចំណេញពីការជួញដូរ និងអ្វីផ្សេងទៀត។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកអ្នក ខណៈពេលដែល ទ្រង់ជួយសម្រួលនូវមធ្យោបាយ(ធ្វើដំណើ រ)ទាំងអស់នេះសម្រាប់ពួកអ្នក។
وَإِذَا مَسَّكُمُ ٱلضُّرُّ فِى ٱلْبَحْرِ ضَلَّ مَن تَدْعُونَ إِلَّآ إِيَّاهُ ۖ فَلَمَّا نَجَّىٰكُمْ إِلَى ٱلْبَرِّ أَعْرَضْتُمْ ۚ وَكَانَ ٱلْإِنسَـٰنُ كَفُورًا ﴿٦٧﴾
ហើយនៅពេលដែលមហន្តរាយ និងប្រការអាក្រក់ផ្សេងៗបានកើតឡើងចំពោះពួកអ្នក(ពួកមុស្ហរីគីន)នៅលើផ្ទៃសមុទ្ររហូតដល់ធ្វើឲ្យពួកអ្នកមានការភ័យខ្លា ច ទទួលនូវវិនាសកម្មនោះ អ្វីដែលពួកអ្នកធ្លា ប់បានគោរពសក្កា រៈក្រៅពីអល់ឡោះនោះបានបាត់បង់ពីចិត្តរបស់ពួកអ្នកអស់ ហើយពួកអ្នកមិននឹកឃើញ(ពួកវា)នោះទេ លើកលែងតែអល់ឡោះប៉ុណ្ណោះ ហើយពួកអ្នកក៏បានសុំជំនួយពីទ្រង់។ ក៏ប៉ុន្តែនៅពេលដែលទ្រង់បានជួយពួកអ្នក និងធ្វើឲ្យពួកអ្នកមានសុវត្ថិភាពពីអ្វីដែលពួកអ្នក មានការភ័យខ្លាច និងបានសង្រ្គោះពួកអ្នកឲ្យបានមកដល់លើគោកនោះ ពួកអ្នកបែរជាងាកចេញពីការមានជំនឿចំពោះទ្រង់តែមួយគត់ និង(ងាកចេញពី)ការ បួងសួងសុំចំពោះទ្រង់តែមួយគត់ ហើយពួកអ្នកបានវិលត្រឡប់ទៅរកព្រះនានារបស់ពួកអ្នកទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលរមិលគុណបំផុតចំពោះ ឧបការគុណរបស់អល់ឡោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
أَفَأَمِنتُمْ أَن يَخْسِفَ بِكُمْ جَانِبَ ٱلْبَرِّ أَوْ يُرْسِلَ عَلَيْكُمْ حَاصِبًۭا ثُمَّ لَا تَجِدُوا۟ لَكُمْ وَكِيلًا ﴿٦٨﴾
តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬទេនៅពេលដែលយើងបានជួយសង្គ្រោះពួកអ្នកឲ្យទៅបានទៅដល់ដីគោកនោះ ដោយអល់ឡោះធ្វើ ឲ្យវា(ដីគោក)បាត់ស្រុតស្រូបយកពួកអ្នក(ទៅក្នុងដី)នោះ? ឬក៏ តើពួកអ្នកគិតថាមានសុវត្ថិភាពដែរឬទេដែលទ្រង់បញ្ចុះភ្លៀងដុំថ្មពីលើមេឃទៅលើពួកអ្នក ដូច ដែលទ្រង់បានធ្វើចំពោះក្រុមរបស់ព្យាការីលូត បន្ទា ប់មកពួកអ្នកគ្មា នអ្នកការពារដែលនឹងការពារពួកអ្នក ហើយក៏គ្មា នអ្នកជួយដែលនឹងរារាំងពួកអ្នកពីគ្រោះមហន្ត រាយដែរនោះ?
أَمْ أَمِنتُمْ أَن يُعِيدَكُمْ فِيهِ تَارَةً أُخْرَىٰ فَيُرْسِلَ عَلَيْكُمْ قَاصِفًۭا مِّنَ ٱلرِّيحِ فَيُغْرِقَكُم بِمَا كَفَرْتُمْ ۙ ثُمَّ لَا تَجِدُوا۟ لَكُمْ عَلَيْنَا بِهِۦ تَبِيعًۭا ﴿٦٩﴾
به تبيعا ឬក៏ តើពួកអ្នកគិតថាមានសុវត្ថិភាពដែរឬទេដែលអល់ឡោះបញ្ជូនពួកអ្នកត្រឡប់ទៅសមុទ្រម្ដងទៀត ក្រោយមកទ្រង់បញ្ជូនខ្យល់ព្យុះដ៏ខ្លាំងក្លា ទៅលើពួកអ្នក ពេល នោះទ្រង់ធ្វើឲ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកចំពោះឧបការគុណរបស់អល់ឡោះនៅពេលដែលយើងបានជួយសង្គ្រោះពួកអ្នកលើក ដំបូងនោះ?បន្ទា ប់មក ពួកអ្នកគ្មា នអ្នកទាមទារដែលនឹងស្នើរសុំពីយើងនូវអ្វីដែលយើងធ្លា ប់បានធ្វើចំពោះពួកអ្នក ជាការជួយដល់ពួកអ្នកទៀតនោះទេ។
۞ وَلَقَدْ كَرَّمْنَا بَنِىٓ ءَادَمَ وَحَمَلْنَـٰهُمْ فِى ٱلْبَرِّ وَٱلْبَحْرِ وَرَزَقْنَـٰهُم مِّنَ ٱلطَّيِّبَـٰتِ وَفَضَّلْنَـٰهُمْ عَلَىٰ كَثِيرٍۢ مِّمَّنْ خَلَقْنَا تَفْضِيلًۭا ﴿٧٠﴾
تفض يلا ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក) តាមរយៈការផ្តល់ឲ្យពួកគេនូវប្រាជ្ញាស្មារតី(ចេះគិតពិចារណា) និងការឲ្យម៉ាឡាអ៊ី កាត់ស៊ូជោតទៅកាន់ឪពុករបស់ពួកគេជាដើម។ ហើយយើងបានសម្រួលមធ្យោបាយធ្វើដំណើរដល់ពួកគេដូចជាសត្វជំនិះ និងយាន្តជំនិះដែលអាចដឹកជញ្ជូនពួក គេនៅលើដីគោក ហើយនិងសំពៅដែលអាចដឹកជញ្ជូនពួកគេនៅលើសមុទ្រ។ហើយយើងបានប្រទាបឲ្យពួកគេនូវលាភសក្កា រៈល្អៗអំពីចំណី អាហារ ភេសជ្ជៈ និងអ្វី ផ្សេងពីនេះទៀត។ ហើយយើងបានលើកតម្កើងពួកគេប្រសើរជាងម៉ា ខ្លូកដទៃដែលយើងបានបង្កើតមក។ ហេតុនេះ ចាំបាច់លើពួកគេ(មនុស្សលោក)ត្រូវថ្លែងអំណរ គុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ។
يَوْمَ نَدْعُوا۟ كُلَّ أُنَاسٍۭ بِإِمَـٰمِهِمْ ۖ فَمَنْ أُوتِىَ كِتَـٰبَهُۥ بِيَمِينِهِۦ فَأُو۟لَـٰٓئِكَ يَقْرَءُونَ كِتَـٰبَهُمْ وَلَا يُظْلَمُونَ فَتِيلًۭا ﴿٧١﴾
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃ(បរលោក)ដែលយើងនឹងហៅរាល់ក្រុមនីមួយៗជាមួយនឹងមេដឹកនាំរបស់ពួកគេ ដែលពួកគេធ្លាប់បានដើរតាម គេ(មេដឹកនាំនោះ)កាលនៅក្នុងលោកិយនេះ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ អ្នកទាំងនោះនឹងអាន សៀវភៅកំណត់ត្រារបស់ខ្លួនដោយភាពសប្បាយរីករាយ ហើយពួកគេនឹងមិនត្រូវបានគេបំបាត់ផលបុណ្យរបស់ពួកគេសូម្បីតែបន្តិចឡើយ បើទោះបីជាវាមានទំហំ តូចប៉ុនសរសៃឆ្មា រដែលស្ថិតនៅក្នុងផ្លែល្មើក៏ដោយ។
وَمَن كَانَ فِى هَـٰذِهِۦٓ أَعْمَىٰ فَهُوَ فِى ٱلْـَٔاخِرَةِ أَعْمَىٰ وَأَضَلُّ سَبِيلًۭا ﴿٧٢﴾
ហើយជនណាដែលនៅក្នុងជីវិតលោកិយនេះ ដួងចិត្តរបស់គេងងឹតមិនព្រមទទួលយកសេចក្តីពិត និងគោរពតាមវាទេនោះ គឺអ្នកនោះកាន់តែងងឹតថែមទៀតនៅថ្ងៃ បរលោក ដោយគេមិនទទួលបានការបង្ហាញផ្លូវទៅកាន់ឋានសួគ៌ឡើយ ហើយរឹតតែវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញថែមទៀត។ ហើយការតបស្នង គឺ អាស្រ័យទៅតាមទង្វើដែលគេបានសាង។
وَإِن كَادُوا۟ لَيَفْتِنُونَكَ عَنِ ٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ لِتَفْتَرِىَ عَلَيْنَا غَيْرَهُۥ ۖ وَإِذًۭا لَّٱتَّخَذُوكَ خَلِيلًۭا ﴿٧٣﴾
ហើយជាការពិតណាស់ ពួកមុស្ហរីគីនស្ទើរតែធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បែរចេញពីគម្ពីរគួរអានដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកដើម្បីឲ្យអ្នកប្រឌិតអ្វី ផ្សេងពីវា(គម្ពីរគួរអាន)មកលើយើងនូវអ្វីដែលស្របនឹងទំនើងចិត្តរបស់ពួកគេទៅហើយ។ ហើយប្រសិនបើអ្នកធ្វើតាមអ្វីដែលពួកគេចង់បានមែននោះ ពួកគេពិតជា ជ្រើសរើសអ្នកធ្វើជាមិត្តសម្លា ញ់(របស់ពួកគេ)មិនខាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَلَوْلَآ أَن ثَبَّتْنَـٰكَ لَقَدْ كِدتَّ تَرْكَنُ إِلَيْهِمْ شَيْـًۭٔا قَلِيلًا ﴿٧٤﴾
ហើយប្រសិនបើយើងមិនបានប្រោសប្រទានដល់អ្នកតាមរយៈការពង្រឹងរូបអ្នកឲ្យស្ថិតនៅលើសេចក្តីពិតទេនោះ ពិតប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរក ពួកគេបន្តិចបន្តួចទៅហើយ។ ពេលនោះ អ្នកនឹងយល់ស្របជាមួយពួកគេនូវអ្វីដែលពួកគេស្នើមកកាន់អ្នកជាមិនខាន ដោយសារតែការបោកបញ្ឆោតនិងការបោក ប្រាស់ដ៏ខ្លាំងក្លា របស់ពួកគេ ខណៈដែលអ្នកយកចិត្តទុកដាក់ចំពោះការមានជំនឿរបស់ពួកគេនោះ។ ក៏ប៉ុន្តែយើងបានការពារអ្នកពីការទោរទន់ទៅរកពួកគេ។
إِذًۭا لَّأَذَقْنَـٰكَ ضِعْفَ ٱلْحَيَوٰةِ وَضِعْفَ ٱلْمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيْنَا نَصِيرًۭا ﴿٧٥﴾
ហើយប្រសិនបើអ្នកទោរទន់ទៅរកពួកគេចំពោះអ្វីដែលពួកគេស្នើសុំមកចំពោះអ្នកមែននោះ យើងប្រាកដជានឹងឲ្យអ្នកភ្លក្សរសជាតិនៃទណ្ឌ កម្មទ្វេដងទាំងនៅក្នុង លោកិយនិងនៅថ្ងៃបរលោក។បន្ទា ប់មក អ្នកនឹងគ្មា នឃើញអ្នកជួយណាដែលគេនឹងជួយអ្នកប្រឆាំងនឹងយើង និងការពារអ្នកពីទណ្ឌ កម្ម(របស់យើង)ឡើយ។
وَإِن كَادُوا۟ لَيَسْتَفِزُّونَكَ مِنَ ٱلْأَرْضِ لِيُخْرِجُوكَ مِنْهَا ۖ وَإِذًۭا لَّا يَلْبَثُونَ خِلَـٰفَكَ إِلَّا قَلِيلًۭا ﴿٧٦﴾
ជាការពិតណស់ ពួកគ្មានជំនឿស្ទើរតែបំភិតបំភ័យអ្នកដោយភាពជាសត្រូវរបស់ពួកគេចំពោះអ្នកដើម្បីបណ្ដេញអ្នកឲ្យចេញពីទឹកដីម៉ា ក្កះទៅហើយ ក៏ ប៉ុន្តែអល់ឡោះជាម្ចា ស់ទ្រង់បានរារាំងពួកគេពីការបណ្ដេ ញអ្នក រហូតទាល់តែអ្នកបានភៀសខ្លួនចេញតាមបទបញ្ជា នៃម្ចា ស់របស់អ្នក។ ហើយប្រសិនបើពួកគេ បណ្ដេ ញអ្នកចេញបានមែននោះ ពួកគេក៏នឹងមិនអាចរស់នៅកន្លែងនោះក្រោយពីបណ្ដេ ញអ្នកចេញនោះឡើយ លើកលែងតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
سُنَّةَ مَن قَدْ أَرْسَلْنَا قَبْلَكَ مِن رُّسُلِنَا ۖ وَلَا تَجِدُ لِسُنَّتِنَا تَحْوِيلًا ﴿٧٧﴾
ច្បាប់ដែលកំណត់ថា មិនឲ្យពួកគេរស់នៅទីនោះបន្ទាប់ពី(ពួកគេបានបណ្តេញ)អ្នក លើកលែងតែមួយររយៈពេលដ៏ខ្លីនោះ គឺជាច្បាប់របស់អល់ឡោះដែលបាន កំណត់រួចជាស្រេចចំពោះបណ្តា អ្នកនាំសារទាំងឡាយមុនអ្នក នោះគឺ អ្នកនាំសារណាម្នាក់ដែលក្រុមរបស់គាត់បានបណ្ដេញគាត់ចេញពី(ទឺកដី)ពួកគេនោះ គឺអល់ឡោះនឹងបញ្ចុះទណ្ឌកម្មទៅលើពួកគេ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ច្បាប់របស់យើងមានការកែប្រែឡើយ។ ផ្ទុយទៅវិញ អ្នកនឹង ឃើញវានៅស្ថិតស្ថេរបែបនេះជារៀងរហូត។
أَقِمِ ٱلصَّلَوٰةَ لِدُلُوكِ ٱلشَّمْسِ إِلَىٰ غَسَقِ ٱلَّيْلِ وَقُرْءَانَ ٱلْفَجْرِ ۖ إِنَّ قُرْءَانَ ٱلْفَجْرِ كَانَ مَشْهُودًۭا ﴿٧٨﴾
ចូរអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញនៅក្នុងពេលវេលារបស់វា គឺចាប់ផ្ដើមពីថ្ងៃជ្រេ ដែលក្នុងនោះ គឺរួមបញ្ចូលទាំងការសឡាតហ្ស៊ូហូរ និងសឡាតអាសើរ រហូតដល់ពេលយប់ងងឹត ដែលក្នុងនោះ គឺរួមបញ្ចូលទាំងការសឡាតម៉ា ហ្គ្រិប និងសឡាតអ៊ីសា។ ហើយចូរអ្នកប្រតិបត្តិសឡាតស៊ូពុស និងចូរសូត្រឲ្យបានវែងនៅ ក្នុងការសឡាតស៊ូពុសនោះ។ជាការពិតណាស់ ការសឡាតស៊ូពុសគឺមានវត្តមានទាំងម៉ា ឡាអ៊ីកាត់ពេលយប់ និងម៉ា ឡាអ៊ីកាត់ពេលថ្ងៃ(ធ្វើជាសាក្សី)។
وَمِنَ ٱلَّيْلِ فَتَهَجَّدْ بِهِۦ نَافِلَةًۭ لَّكَ عَسَىٰٓ أَن يَبْعَثَكَ رَبُّكَ مَقَامًۭا مَّحْمُودًۭا ﴿٧٩﴾
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាត ដើម្បីឲ្យការសឡាតរបស់អ្នកនោះគឺកាន់តែបន្ថែម(លើកតម្កើង)ឋានៈរបស់អ្នកឲ្យ កាន់តែខ្ពង់ខ្ពស់ ដោយសង្ឃឹមថានៅថ្ងៃបរលោក ម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យធ្វើជាអ្នកអន្តរាគមន៍ដល់មនុស្សលោកអំពីអ្វីដែលពួកគេកំពុងតែមាន ការភ័យរន្ធត់នៅថ្ងៃបរលោកនោះ ហើយវានឹងក្លា យជាកន្លែងអន្តរាគមន៍មួយដ៏ធំធេងសម្រាប់អ្នក ដែលអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយកោតសរសើរ។
وَقُل رَّبِّ أَدْخِلْنِى مُدْخَلَ صِدْقٍۢ وَأَخْرِجْنِى مُخْرَجَ صِدْقٍۢ وَٱجْعَل لِّى مِن لَّدُنكَ سُلْطَـٰنًۭا نَّصِيرًۭا ﴿٨٠﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)បួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាធ្វើឲ្យរាល់ច្រកចូលរបស់ខ្ញុំនិងច្រកចេញរបស់ខ្ញុំទាំងអស់ ស្ថិតនៅក្នុងការគោរព ប្រតិបត្តិចំពោះទ្រង់ និងស្ថិតនៅលើការពេញចិត្តចំពោះទ្រង់ផងចុះ។ ហើយសូមទ្រង់មេត្តាប្រទានឲ្យខ្ញុំនូវភស្តុតាងយ៉ាងច្បាស់លាស់ពីទ្រង់ផង ដែលទ្រង់នឹងជួយ ដល់ខ្ញុំតាមរយៈវាឲ្យយកឈ្នះលើសត្រូវរបស់ខ្ញុំ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَقُلْ جَآءَ ٱلْحَقُّ وَزَهَقَ ٱلْبَـٰطِلُ ۚ إِنَّ ٱلْبَـٰطِلَ كَانَ زَهُوقًۭا ﴿٨١﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ សាសនាឥស្លាមបានមកដល់ ហើយអ្វីដែលអល់ឡោះបានសន្យាថានឹងជួយនោះ បានក្លាយជាការពិត។ ហើយប្រការស្ហ៊ីរិក(ពហុទេពនិយម) និងការប្រឆាំង(ភាពគ្មានជំនឿ) ត្រូវបានរលាយបាត់បង់។ ពិតប្រាកដណាស់ ប្រការមិនពិតនឹងត្រូវ រលាយសាបសូន្យដោយមិនអាចគង់វង្សនៅពីមុខការពិតបានឡើយ។
وَنُنَزِّلُ مِنَ ٱلْقُرْءَانِ مَا هُوَ شِفَآءٌۭ وَرَحْمَةٌۭ لِّلْمُؤْمِنِينَ ۙ وَلَا يَزِيدُ ٱلظَّـٰلِمِينَ إِلَّا خَسَارًۭا ﴿٨٢﴾
ហើយយើងបានបញ្ចុះ(ឲ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាឱសថព្យាបាលដួងចិត្តពីភាពល្ងង់ខ្លៅ ភាពគ្មានជំនឿ និងការមន្ទិលសង្ស័យ ហើយក៏ជាឱសថព្យាបាល រាងកាយផងដែរនៅពេលដែលអ្នកស្តោះផ្លុំនឹងវានោះ ហើយវាក៏ជាក្តីមេត្តាករុណាសម្រាប់បណ្ដា អ្នកដែលមានជំនឿដែលអនុវត្តតាមវាផងដែរ។ ហើយគម្ពីរគួរអាន នេះមិនបានបន្ថែមអ្វីដល់ពួកគ្មា នជំនឿក្រៅពីការវិនាសនោះឡើយ ដោយសារតែការស្ដាប់គម្ពីរគួរអានធ្វើឲ្យពួកគេមានភាពក្តៅ ក្រហាយ ហើយវាកាន់តែបន្ថែមឲ្យ ពួកគេនូវការបដិសេធ និងការបែរចេញអំពីវា។
وَإِذَآ أَنْعَمْنَا عَلَى ٱلْإِنسَـٰنِ أَعْرَضَ وَنَـَٔا بِجَانِبِهِۦ ۖ وَإِذَا مَسَّهُ ٱلشَّرُّ كَانَ يَـُٔوسًۭا ﴿٨٣﴾
ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក ដូចជាសុខភាពល្អ និងភាពមានបាននោះ ពួកគេបែរចេញពីការថ្លែងអំណរគុណ ចំពោះអល់ឡោះ និងការគោរពប្រតិបត្តិចំណោះទ្រង់ ព្រមទាំងបានចាកចេញដោយភាពក្រអឺតក្រទម។ហើយនៅពេលដែលពួកគេទទួលរងនូវជំងឺ និងភាពក្រខ្សត់ ជាដើមនោះគឺគេអស់សង្ឃឹមបំផុតពីក្តីមេត្តា ករុណារបស់អល់ឡោះជាម្ចា ស់។ ل قل ك يعمل عل شاكلته فربكم أعلمبمن هوأهد سبيلا
قُلْ كُلٌّۭ يَعْمَلُ عَلَىٰ شَاكِلَتِهِۦ فَرَبُّكُمْ أَعْلَمُ بِمَنْ هُوَ أَهْدَىٰ سَبِيلًۭا ﴿٨٤﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ មនុស្សគ្រប់រូបតែងតែប្រព្រឹត្តទៅតាមមាគ៌ា របស់គេដែលស្រដៀងទៅនឹងស្ថានភាពរបស់គេ ទាំងក្នុងការចង្អុលបង្ហា ញ និងការវង្វេង(ពីមាគ៌ា ដ៏ត្រឹមត្រូវ)។ដូច្នេះម្ចា ស់របស់ពួកអ្នកដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវជាងគេ។
وَيَسْـَٔلُونَكَ عَنِ ٱلرُّوحِ ۖ قُلِ ٱلرُّوحُ مِنْ أَمْرِ رَبِّى وَمَآ أُوتِيتُم مِّنَ ٱلْعِلْمِ إِلَّا قَلِيلًۭا ﴿٨٥﴾
ហើយពួកគ្មានជំនឿក្នុងចំណោមពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដា និងពួកណាសរ៉នី)នឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)អំពីធាតុពិតនៃវិញ្ញាណ។ ពេលនោះ ចូរ អ្នកពោលទៅកាន់ពួកគេវិញថាៈ គ្មា ននរណាម្នា ក់ដឹងពីធាតុពិតនៃវិញ្ញា ណក្រៅពីអល់ឡោះជាម្ចា ស់នោះឡើយ ហើយពួកអ្នក និងម៉ា ខ្លូកទាំងអស់មិនត្រូវបានគេ ផ្តល់ឲ្យនូវចំណេះដឹង(អំពីវិញ្ញា ណ)នោះឡើយលើកលែងតែបន្តិចន្តូចប៉ុណ្ណោះបើធៀបទៅនឹងចំណេះដឹង(គ្មា នដែនកំណត់)របស់អល់ឡោះជាម្ចា ស់នោះ។
وَلَئِن شِئْنَا لَنَذْهَبَنَّ بِٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيْنَا وَكِيلًا ﴿٨٦﴾
សូមស្បថនឹងអល់ឡោះ! ប្រសិនបើយើង(អល់ឡោះ)មានចេតនាលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ដោយការលុបបំបាត់វា ចេញពីដួងចិត្ត និងពីបណ្តា គម្ពីរទាំងឡាយ(ដែលបានកត់ត្រា)នោះ យើងប្រាកដជានឹងលុបបំបាត់វាជាមិនខាន។ បន្ទា ប់មក អ្នកនឹងគ្មា នអ្នកណាដែលជួយអ្នក និង ទទួលរ៉ា ប់រងក្នុងការនាំវាត្រឡប់មកវិញនោះឡើយ។
إِلَّا رَحْمَةًۭ مِّن رَّبِّكَ ۚ إِنَّ فَضْلَهُۥ كَانَ عَلَيْكَ كَبِيرًۭا ﴿٨٧﴾
ប៉ុន្តែ យើងមិនបានលុបបំបាត់វានោះទេ ជាក្ដីមេត្តាករុណាពីម្ចាស់របស់អ្នក ហើយយើងបានថែរក្សាទុកវា។ ពិតប្រាកដណាស់ ការប្រោសប្រទានពីម្ចាស់របស់អ្នក ចំពោះអ្នក គឺធំធេងបំផុត ខណៈដែលទ្រង់បានធ្វើឲ្យអ្នកក្លាយទៅជាអ្នកនាំសារ និងបិទបញ្ចប់ការបញ្ជូនព្យាការីទាំងឡាយនឹងអ្នក(ឲ្យអ្នកក្លាយជាព្យាការីចុងក្រោយ បង្អស់) និងបានបញ្ចុះគម្ពីរគួរអានមកឲ្យអ្នក។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُل لَّئِنِ ٱجْتَمَعَتِ ٱلْإِنسُ وَٱلْجِنُّ عَلَىٰٓ أَن يَأْتُوا۟ بِمِثْلِ هَـٰذَا ٱلْقُرْءَانِ لَا يَأْتُونَ بِمِثْلِهِۦ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍۢ ظَهِيرًۭا ﴿٨٨﴾
ظهيرا ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ប្រសិនបើមនុស្សលោកទាំងអស់ រួមនិងជិន ប្រមូលផ្ដុំគ្នាដើម្បីចងក្រងគម្ពីរមួយដែលមានឃ្លោងឃ្លាចំណាប់ចុងជួន និងមានរចនាបថល្អ ឲ្យដូចទៅនឹងគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យអ្នកនោះ គឺពួកគេមិនអាចចងក្រងឲ្យដូចនឹងគម្ពីរគួរអានបាននោះឡើយ បើទោះបីជាពួកគេ ប្រឹងប្រែងជួយគ្នា ទៅវិញទៅមកយ៉ា ងណាក៏ដោយ។
وَلَقَدْ صَرَّفْنَا لِلنَّاسِ فِى هَـٰذَا ٱلْقُرْءَانِ مِن كُلِّ مَثَلٍۢ فَأَبَىٰٓ أَكْثَرُ ٱلنَّاسِ إِلَّا كُفُورًۭا ﴿٨٩﴾
ហើយជាការពិតណាស់ យើងបានបញ្ជាក់ចំពោះមនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ និងបានបែងចែកនៅក្នុងវាជាប្រភេទផ្សេងៗគ្នាអំពីរាល់ប្រការទាំងឡាយ ដែលគេអាចយកជាមេរៀន ដូចជា ការណែនាំ មេរៀន បទបញ្ជា ការហាមឃាត់ និងរឿងរ៉ាវអ្នកជំនាន់មុន ដោយសង្ឃឹមថាពួកគេនឹងមានជំនឿ។ ក៏ប៉ុន្តែមនុស្ស លោកភាគច្រើនគ្មា នអ្វីក្រៅពីការបដិសេធ និងប្រឆាំងចំពោះគម្ពីរគួរអាននេះនោះឡើយ។
وَقَالُوا۟ لَن نُّؤْمِنَ لَكَ حَتَّىٰ تَفْجُرَ لَنَا مِنَ ٱلْأَرْضِ يَنۢبُوعًا ﴿٩٠﴾
ហើយពួកមុស្ហរីគីនបាននិយាយថាៈ ពួកយើងនឹងមិនជឿអ្នកជាដាច់ខាត លុះត្រាតែអ្នកធ្វើឲ្យប្រភពទឹកផុសចេញពីទឺកដីនៅម៉ា ក្កះដែលមិនចេះរីងស្ងួតសម្រាប់ពួក យើងសិន។
أَوْ تَكُونَ لَكَ جَنَّةٌۭ مِّن نَّخِيلٍۢ وَعِنَبٍۢ فَتُفَجِّرَ ٱلْأَنْهَـٰرَ خِلَـٰلَهَا تَفْجِيرًا ﴿٩١﴾
ឬក៏អ្នកមានចម្កា រមួយដែលមានដើមឈើជាច្រើនព្រមទាំងមានទន្លេជាច្រើនហូរតាមចន្លោះរបស់វា(ចម្កា រនោះ)។
أَوْ تُسْقِطَ ٱلسَّمَآءَ كَمَا زَعَمْتَ عَلَيْنَا كِسَفًا أَوْ تَأْتِىَ بِٱللَّهِ وَٱلْمَلَـٰٓئِكَةِ قَبِيلًا ﴿٩٢﴾
ឬក៏អ្នកដាក់ទណ្ឌកម្ម(លើពួកយើង) ដោយធ្វើឲ្យមេឃធ្លាក់ជាបន្ទះៗមកលើពួកយើង(ដូចដែលអ្នកបានអះអាង) ឬក៏អ្នកនាំអល់ឡោះជាម្ចាស់ និងម៉ា ឡាអ៊ី កាត់(របស់ទ្រង់)មកឲ្យពួកយើងបានឃើញផ្ទា ល់នឹងភ្នែកសិនដើម្បីឲ្យពួកគេធ្វើជាសាក្សីឲ្យអ្នកបញ្ជា ក់ពីភាពត្រឹមត្រូវចំពោះអ្វីដែលអ្នកបានអះអាង។
أَوْ يَكُونَ لَكَ بَيْتٌۭ مِّن زُخْرُفٍ أَوْ تَرْقَىٰ فِى ٱلسَّمَآءِ وَلَن نُّؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَـٰبًۭا نَّقْرَؤُهُۥ ۗ قُلْ سُبْحَانَ رَبِّى هَلْ كُنتُ إِلَّا بَشَرًۭا رَّسُولًۭا ﴿٩٣﴾
سبحان ربى هل كنت إلا بشرا رسولا ឬក៏អ្នកមានផ្ទះដែលត្រូវបានតុបតែងអំពីមាស ឬពីផ្សេងពីនេះ ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយបើទោះបីជាអ្នកបានឡើងទៅលើមេឃក៏ដោយ ក៏ ពួកយើងមិនមានជំនឿថា អ្នកជាអ្នកនាំសារនោះដែរ លុះត្រាតែអ្នកចុះមក(ពីលើមេឃវិញ)ដោយនាំមកនូវគម្ពីរមួយមកពីអល់ឡោះដែលគេបានចារក្នុងគម្ពីរ នោះថាៈ ពិតណាស់ រូបអ្នកគឺពិតជាអ្នកនាំសាររបស់អល់ឡោះជាម្ចា ស់ពិតមែន។ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកគេថាៈ ម្ចា ស់របស់ខ្ញុំមហាបរិសុទ្ធ បំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅពីជាមនុស្សលោកដែលត្រូវបានគេ(អល់ឡោះ)តែងតាំងជាអ្នកនាំសារម្នាក់ដូចអ្នកនាំសារដទៃទៀតទេឬ? ខ្ញុំគ្មានលទ្ធភាពនាំមកនូវ អ្វីមួយឡើយ។ដូច្នេះ តើខ្ញុំអាចនាំមកនូវអ្វីដែលពួកអ្នកស្នើសុំបានយ៉ា ងដូចម្តេចទៅ?!
وَمَا مَنَعَ ٱلنَّاسَ أَن يُؤْمِنُوٓا۟ إِذْ جَآءَهُمُ ٱلْهُدَىٰٓ إِلَّآ أَن قَالُوٓا۟ أَبَعَثَ ٱللَّهُ بَشَرًۭا رَّسُولًۭا ﴿٩٤﴾
ហើយគ្មានអ្វីដែលហាមឃាត់ពួកប្រឆាំងមិនឲ្យមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអនុវត្តតាមអ្វីដែលអ្នកនាំសារបាននាំមក ក្រៅពីការ បដិសេធរបស់ពួកគេដែលថា ពិតណាស់អ្នកនាំសារគឺជាមនុស្សលោក(ដូចពួកគេដែរ)នោះឡើយ ដោយពួកគេបាននិយាយបដិសេធ(មិនទទួលស្គាល់)ថាៈ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារមកកាន់ពួកយើង(ដែលជាមនុស្សដូចគ្នា )ឬ? بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُل لَّوْ كَانَ فِى ٱلْأَرْضِ مَلَـٰٓئِكَةٌۭ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِم مِّنَ ٱلسَّمَآءِ مَلَكًۭا رَّسُولًۭا ﴿٩٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបទៅកាន់ពួកគេវិញថាៈ ប្រសិនបើនៅលើផែនដីមានបណ្ដា ម៉ាឡាអ៊ីកាត់ដែលរស់នៅលើវា និងដើរដោយភាពសុខសាន្ត(នៅលើ ផែនដី)ដូចទៅនឹងស្ថានភាពរបស់ពួកអ្នកនោះ យើង(អល់ឡោះ)ប្រាកដជានឹងតែងតាំងអ្នកនាំសារម្នាក់ទៅកាន់ពួកគេដែលជាម៉ា ឡាអ៊ីកាត់ដូចពួកគេ(ម៉ា ឡាអ៊ីកាត់ ដែលរស់នៅលើផែនដី)ដែរជាមិនខាន ពីព្រោះគេ(អ្នកនាំសារដែលជាម៉ា ឡាអ៊ីកាត់នោះ)ជាអ្នកដែលអាចធ្វើឲ្យពួកគេ(ម៉ា ឡាអ៊ីកាត់ដែលរស់នៅលើផែនដី)យល់ពី អ្វីដែលគេបានបញ្ចុះទៅចំពោះពួកគេ។ ដូច្នេះ វាមិនមែនជាហេតុផលនោះទេក្នុងការបញ្ជូនទៅកាន់ពួកគេ(ម៉ាឡាអ៊ីកាត់ដែលរស់នៅលើផែនដី)នូវអ្នកនាំសារដែល ជាមនុស្សលោកនោះ។ ក៏ដូចគ្នាដែរ ស្ថានភាពរបស់ពួកអ្នក(ពួកអ្នកជាមនុស្សលោក ដូច្នេះ អ្នកនាំសារដែលគេបញ្ជូនមកកាន់ពួកអ្នក ក៏ត្រូវតែជាមនុស្សលោក ដែរ)។
قُلْ كَفَىٰ بِٱللَّهِ شَهِيدًۢا بَيْنِى وَبَيْنَكُمْ ۚ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرًۢا بَصِيرًۭا ﴿٩٦﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាសាក្សីរវាងខ្ញុំនិងពួកអ្នកដែលថា ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារដែលគេ បញ្ជូនមកកាន់ពួកអ្នក។ហើយពិតប្រាកដណាស់ ខ្ញុំបានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលគេបានផ្ដល់វាមកឲ្យខ្ញុំទៅចំពោះពួកអ្នក។ពិតប្រាកដណាស់ ទ្រង់ដឹងជ្រួត ជ្រាបបំផុតពីស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មា នអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាឃើញបំផុតនូវរាល់ប្រការអាថ៌កំបាំងដែលលាក់ ទុកនៅក្នុងចិត្តរបស់ពួកគេ។
وَمَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُمْ أَوْلِيَآءَ مِن دُونِهِۦ ۖ وَنَحْشُرُهُمْ يَوْمَ ٱلْقِيَـٰمَةِ عَلَىٰ وُجُوهِهِمْ عُمْيًۭا وَبُكْمًۭا وَصُمًّۭا ۖ مَّأْوَىٰهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَـٰهُمْ سَعِيرًۭا ﴿٩٧﴾
ហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហា ញផ្លូវដល់គេនោះពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហា ញយ៉ា ងពិតប្រាកដ។ចំណែកឯជនណា ដែលអល់ឡោះទ្រង់បង្វែររូបគេអំពីវា(ការចង្អុលបង្ហាញ) និងធ្វើឲ្យគេវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញអ្នកគាំពារណាដែលអាច ចង្អុលបង្ហាញពួកគេទៅកាន់ការពិត ការពារពួកគេអំពីគ្រោះថ្នាក់ និងនាំមកនូវផលប្រយោជន៍ដល់ពួកគេនោះឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃ បរលោក ដោយពួកគេត្រូវបានគេអូសផ្កាប់មុខ ដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ទីកន្លែងរបស់ពួកគេ ដែលពួកគេនឹងទៅស្នា ក់នៅនោះ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងបានបន្ថែមអណ្ដា តភ្លើងឲ្យឆាបឆេះលើពូកគេថែមទៀត។
ذَٰلِكَ جَزَآؤُهُم بِأَنَّهُمْ كَفَرُوا۟ بِـَٔايَـٰتِنَا وَقَالُوٓا۟ أَءِذَا كُنَّا عِظَـٰمًۭا وَرُفَـٰتًا أَءِنَّا لَمَبْعُوثُونَ خَلْقًۭا جَدِيدًا ﴿٩٨﴾
ទណ្ឌកម្មដែលពួកគេទទួលរងនោះ គឺជាការតបស្នងសម្រាប់ពួកគេ ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅ ឲ្យអ្នកនាំសាររបស់យើង និងដោយសារតែសម្តីរបស់ពួកគេដែលពួកគេធ្លាប់បាននិយាយបដិសេធនឹងការពង្រស់ឲ្យរស់ឡើងវិញថាៈ នៅពេលដែលពួកយើងបាន ស្លា ប់ ក្លា យទៅជាឆ្អឹងដែលពុកផុយ និងបានបែកជាបំណែកតូចៗអស់ទៅហើយនោះ តើពួកយើងពិតជានឹងត្រូវគេធ្វើឲ្យរស់ឡើងវិញសារជាថ្មីឬ?
۞ أَوَلَمْ يَرَوْا۟ أَنَّ ٱللَّهَ ٱلَّذِى خَلَقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ قَادِرٌ عَلَىٰٓ أَن يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًۭا لَّا رَيْبَ فِيهِ فَأَبَى ٱلظَّـٰلِمُونَ إِلَّا كُفُورًۭا ﴿٩٩﴾
តើពួកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានដឹងទេឬថាៈ ពិតប្រាកដណស់ អល់ឡោះជាម្ចាស់ដែលជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងជាអ្នកដែលបានបង្កើតផែនដីដែលមានភាពធំធេងបំផុតនោះ គឺជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការបង្កើតពួកគេឲ្យដូចដើមវិញនោះ? ជាការពិតណាស់ អ្នកដែលមានសមត្ថភាពអាចបង្កើតរបស់ដែលមានភាពធំធេងបាននោះ ក៏ជាអ្នកដែលមានសមត្ថភាពអាចបង្កើតអ្វីផ្សេងពីនោះបានដែរ។ ហើយជាការពិតណាស់ អល់ឡោះបានកំណត់ពេលវេលាជាក់លាក់មួយសម្រាប់ពួកគេនៅក្នុងលោកិយ ដែលវានឹងបញ្ចប់ជីវិតរបស់ពួកគេ ហើយទ្រង់បានកំណត់ពេលវេលាមួយយ៉ា ងជាក់ លាក់សម្រាប់ពួកគេផងដែរដើម្បីពង្រស់ពួកគេឲ្យរស់ឡើងវិញដោយគ្មា នការសង្ស័យឡើយចំពោះរឿងនោះ។ ហើយទោះបីជាមានភស្តុតាងដែលបញ្ជា ក់ពីការ ពង្រស់ឡើងវិញយ៉ា ងច្បាស់លាស់ដ៏ដោយ ក៏ពួកមុស្ហរីគីនបានបដិសេធ និងប្រឆាំងមិនទទួលស្គា ល់ការពង្រស់ឡើងវិញនោះដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُل لَّوْ أَنتُمْ تَمْلِكُونَ خَزَآئِنَ رَحْمَةِ رَبِّىٓ إِذًۭا لَّأَمْسَكْتُمْ خَشْيَةَ ٱلْإِنفَاقِ ۚ وَكَانَ ٱلْإِنسَـٰنُ قَتُورًۭا ﴿١٠٠﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងនៃក្តីមេត្តា ករុណាម្ចា ស់របស់ខ្ញុំដែលមិនចេះអស់និង មិនចេះសាបសូន្យមែននោះ ពួកអ្នកនឹងមិនបរិច្ចា គវានោះឡើយ ព្រោះតែពួកអ្នកខ្លា ចបាត់បង់ដែលជាហេតុធ្វើពួកអ្នកក្លា យជាអ្នកក្រ។ ហើយធម្មជាតិរបស់មនុស្ស លោក គឺមានភាពកំណាញ់បំផុត លើកលែងតែអ្នកដែលមានជំនឿប៉ុណ្ណោះ ពីព្រោះគេបរិច្ចា គវាដោយសង្ឃឹមនូវផលតបស្នងពីអល់ឡោះ។
وَلَقَدْ ءَاتَيْنَا مُوسَىٰ تِسْعَ ءَايَـٰتٍۭ بَيِّنَـٰتٍۢ ۖ فَسْـَٔلْ بَنِىٓ إِسْرَٰٓءِيلَ إِذْ جَآءَهُمْ فَقَالَ لَهُۥ فِرْعَوْنُ إِنِّى لَأَظُنُّكَ يَـٰمُوسَىٰ مَسْحُورًۭا ﴿١٠١﴾
مسحورا ហើយជាការពិតណស់ យើងបានប្រទានឲ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ា ងច្បាស់លាស់ចំនួនប្រាំបួន ជាសាក្សីសម្រាប់គេ ដែលមានដូចជាៈ ដំបង ដៃ គ្រោះ រាំងស្ងួតជាច្រើនឆ្នាំ កាត់បន្ថយភោគផលជាច្រើន ទឹកជំនន់ សត្វកណ្ដូ ប សត្វចៃ សត្វកង្កែប និងឈាម។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សួរពួកយូដាចុះ នៅ ពេលដែលព្យាការីមូសាបានមកជួបនឹងជីដូនជីតារបស់ពួកគេដោយនាំមកជាមួយនូវសញ្ញា ភស្តុតាងទាំងនោះ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់(ព្យា ការីមូសា)ថាៈ ពិតប្រាកណាស់ ខ្ញុំយល់ថារូបអ្នក(ឱមូសា)ជាបុរសម្នា ក់ដែលត្រូវមន្តអាគម ដោយសារតែអ្នកបាននាំមកនូវរឿងរ៉ា វដែលចម្លែកៗជាច្រើន។
قَالَ لَقَدْ عَلِمْتَ مَآ أَنزَلَ هَـٰٓؤُلَآءِ إِلَّا رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ بَصَآئِرَ وَإِنِّى لَأَظُنُّكَ يَـٰفِرْعَوْنُ مَثْبُورًۭا ﴿١٠٢﴾
ព្យាការីមូសាក៏បានតបទៅកាន់គេ(ហ្វៀរអោន)វិញថាៈ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញា ភស្តុតាងទាំងនេះក្រៅពីអល់ឡោះដែលជាម្ចា ស់នៃមេឃជាច្រើនជាន់និងផែនដីនោះឡើយ។ ទ្រង់បានបញ្ចុះសញ្ញា ភស្តុតាងទាំងនេះដើម្បីជាភស្តុតាងបញ្ជា ក់ពី សមត្ថភាពរបស់ទ្រង់ និងបញ្ជាក់ពីសច្ចភាពនៃអ្នកនាំសាររបស់ទ្រង់។ ក៏ប៉ុន្តែអ្នកបែរជាបដិសេធទៅវិញ។ ហើយពិតប្រាកដណាស់ខ្ញុំដឹងច្បាស់ថា ពិតណាស់ អ្នក(ឱហ្វៀរអោន) គឺជាអ្នកដែលត្រូវវិនាសអន្តរាយ និងខាតបង់។
فَأَرَادَ أَن يَسْتَفِزَّهُم مِّنَ ٱلْأَرْضِ فَأَغْرَقْنَـٰهُ وَمَن مَّعَهُۥ جَمِيعًۭا ﴿١٠٣﴾
ពេលនោះ ហ្វៀរអោនមានបំណងចង់ធ្វើទារុណកម្មព្យាការីមូសា និងក្រុមរបស់គាត់ តាមរយៈការបណ្ដេ ញពួកគេចេញពីទឹកដីអេហ្ស៊ីប តែយើង(អល់ឡោះ)បានធ្វើ ឲ្យគេ(ហ្វៀរអោន) និងអ្នកដែលនៅជាមួយគេក្នុងចំណោមកងទ័ពរបស់គេទាំងអស់វិនាសអន្តរាយដោយការលិចលង់(នៅក្នុងសមុទ្រ)។
وَقُلْنَا مِنۢ بَعْدِهِۦ لِبَنِىٓ إِسْرَٰٓءِيلَ ٱسْكُنُوا۟ ٱلْأَرْضَ فَإِذَا جَآءَ وَعْدُ ٱلْـَٔاخِرَةِ جِئْنَا بِكُمْ لَفِيفًۭا ﴿١٠٤﴾
ហើយបន្ទាប់ពីយើងបានធ្វើឲ្យហ្វៀរអោននិងកងទ័ពរបស់គេវិនាសអន្តរាយរួចមក យើងក៏បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នករស់នៅលើទឹក ដីស្ហា មនោះចុះ!ពិតប្រាកដណាស់ នៅពេលដែលថ្ងៃបរលោកកើតឡើងនោះ យើងនឹងនាំពួកអ្នកទាំងអស់គ្នា ទៅកាន់កន្លែងប្រមូលផ្តុំដើម្បីជំនុំជម្រះជាមិនខាន។
وَبِٱلْحَقِّ أَنزَلْنَـٰهُ وَبِٱلْحَقِّ نَزَلَ ۗ وَمَآ أَرْسَلْنَـٰكَ إِلَّا مُبَشِّرًۭا وَنَذِيرًۭا ﴿١٠٥﴾
តាមរយៈការពិត យើងបានបញ្ចុះគម្ពីរគួរអាននេះទៅលើព្យាការីមូហាំម៉ា ត់ ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមកឲ្យគេ(ព្យាការីមូហាំម៉ា ត់) ដោយគ្មា ន ការផ្លាស់ប្ដូរ និងគ្មានការកែប្រែឡើយ។ ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក ក្រៅពី(ដើម្បីធ្វើ)ជាអ្នកផ្ដល់ដំណឹងរីករាយដល់បណ្ដា អ្នក ដែលកោតខ្លា ចនូវ(ការទទួលបាន)ឋានសួគ៌និងព្រមានបន្លា ចដល់ពួកប្រឆាំង និងពួកដែលប្រព្រឹត្តល្មើសនូវឋាននរកនោះឡើយ។
وَقُرْءَانًۭا فَرَقْنَـٰهُ لِتَقْرَأَهُۥ عَلَى ٱلنَّاسِ عَلَىٰ مُكْثٍۢ وَنَزَّلْنَـٰهُ تَنزِيلًۭا ﴿١٠٦﴾
ហើយយើងបានបញ្ចុះគម្ពីរគួរអាន(ឲ្យអ្នក) ដោយយើងបានបញ្ជាក់និង(ពន្យល់)បកស្រាយវាយ៉ា ងច្បាស់ សង្ឃឹមថាអ្នកនឹងសូត្រវាឲ្យមនុស្សលោកស្ដាប់ដោយ សូត្រមួយៗ និងច្បាស់ៗ ពីព្រោះគម្ពីរគួរអាននេះ ទាមទារឲ្យមានការស្វែងយល់ និងត្រិះរិះពិចារណា(ពីអត្ថន័យរបស់វា)។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗ អាស្រ័យទៅតាមហេតុការណ៍ និងស្ថា នភាព។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
قُلْ ءَامِنُوا۟ بِهِۦٓ أَوْ لَا تُؤْمِنُوٓا۟ ۚ إِنَّ ٱلَّذِينَ أُوتُوا۟ ٱلْعِلْمَ مِن قَبْلِهِۦٓ إِذَا يُتْلَىٰ عَلَيْهِمْ يَخِرُّونَ لِلْأَذْقَانِ سُجَّدًۭا ﴿١٠٧﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោល(ទៅកាន់ពួកប្រឆាំង)ថាៈ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន)ចុះ ព្រោះការមានជំនឿរបស់ពួកអ្នកមិនបានបន្ថែមអ្វីដល់វា បន្តិចណាឡើយ ឬក៏មិនមានជំនឿលើវា(គម្ពីរគួរអាន) ព្រោះភាពគ្មានជំនឿរបស់ពួកអ្នកក៏មិនបានកាត់បន្ថយអ្វីបន្តិចពីវានោះដែរ។ ពិតប្រាកដណាស់ បណ្តា អ្នក ដែលបានសូត្រគម្ពីរនានាដែលគេបានបញ្ចុះពីលើមេឃកាលពីមុន(មុននឹងគម្ពីរគួរអានបានបញ្ចុះ) និងបានដឹងពីវ៉ាហ៊ី និងភាពជាព្យាការី(របស់ព្យាការីមូហាំ ម៉ា ត់)នោះ នៅពេលដែលមានគេសូត្រគម្ពីរគួរអានឲ្យពួកគេស្ដាប់ គឺពួកគេឱនមុខរបស់ពួកគេក្រាបស៊ូជូតចំពោះអល់ឡោះដោយការថ្លែងអំណរគុណ។
وَيَقُولُونَ سُبْحَـٰنَ رَبِّنَآ إِن كَانَ وَعْدُ رَبِّنَا لَمَفْعُولًۭا ﴿١٠٨﴾
ហើយពួកគេបួងសួងនៅក្នុងការស៊ូជូតរបស់ពួកគេថាៈ ម្ចា ស់របស់ពួកយើងមហាបរិសុទ្ធបំផុតចាកផុតពីការក្បត់កិច្ចសន្យាព្រោះអ្វីដែលទ្រង់បានសន្យាអំពីការតែង តាំងព្យាការីមូហាំម៉ា ត់នោះ គឺបានកើតឡើងពិតមែន។ ពិតប្រាកដណាស់ កិច្ចសន្យានៃម្ចាស់របស់ពួកយើងចំពោះរឿងទាំងនោះ និងរឿងផ្សេងៗទៀតនោះ ពិតជា នឹងកើតឡើងយ៉ា ងពិតប្រាកដដោយចៀសមិនផុតឡើយ។
وَيَخِرُّونَ لِلْأَذْقَانِ يَبْكُونَ وَيَزِيدُهُمْ خُشُوعًۭا ۩ ﴿١٠٩﴾
ហើយពួកគេបានឱនមុខរបស់ពួកគេដោយក្រាបស៊ូជូតចំពោះអល់ឡោះ ហើយពួកគេយំដោយការខ្លាចទ្រង់។ ហើយការស្ដាប់គម្ពីរគួរអាន និងត្រិះរិះពិចារណា ចំពោះអត្ថន័របស់វា គឺបានបន្ថែមឲ្យពួកគេនូវការឱនលំទោនចំពោះអល់ឡោះ និងកោតខ្លា ចទៅចំពោះទ្រង់។ي
قُلِ ٱدْعُوا۟ ٱللَّهَ أَوِ ٱدْعُوا۟ ٱلرَّحْمَـٰنَ ۖ أَيًّۭا مَّا تَدْعُوا۟ فَلَهُ ٱلْأَسْمَآءُ ٱلْحُسْنَىٰ ۚ وَلَا تَجْهَرْ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَٱبْتَغِ بَيْنَ ذَٰلِكَ سَبِيلًۭا ﴿١١٠﴾
بين ذلك سبيلا ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលបានប្រឆាំងនឹងអ្នកចំពោះការដែលអ្នកបួងសួងសុំដោយពោលថា “ឱអល់ឡោះជាម្ចាស់! ឱម្ចាស់មហា សប្បុរស!”នោះថាៈ អល់ឡោះ និងអាល់រ៉ោះម៉ា ន(ម្ចា ស់មហាសប្បុរស) នាមទាំងពីរនេះ គឺជានាមរបស់អល់ឡោះជាម្ចា ស់។ដូច្នេះ ចូរអ្នកបួងសួងសុំពីទ្រង់តាមរយៈ នាមមួយណាក៏បានក្នុងចំណោមនាមទាំងពីរ ឬនាមមួយណាក៏បានក្នុងចំណោមបណ្ដា នាមទាំងឡាយរបស់ទ្រង់ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មាននាមដ៏ល្អប្រពៃ ជាច្រើន ហើយនាមទាំងពីរនេះ (អល់ឡោះ និង អាល់រ៉ោះម៉ា ន) គឺស្ថិតក្នុងចំណោមបណ្តា នាមទាំងនោះ។ ហើយចូរអ្នកកុំបញ្ចេញសម្លេងឮខ្លាំងពេកនៅពេលអ្នក សូត្រ(គម្ពីរគួរអាន)នៅក្នុងការប្រតិបត្តិសឡាតរបស់អ្នក ដែលជាហេតុធ្វើឲ្យពួកមុស្ហរីគីនស្ដាប់ឮអ្នក(សូត្រវា) ហើយក៏មិនត្រូវបញ្ចេញសម្លេងតិចពេកដែរ ដែលធ្វើ ឲ្យអ្នកដែលមានជំនឿស្ដា ប់មិនឮ។ى ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដា ល(មិនសូត្រលឺតិចពេក និងមិនសូត្រលឺខ្លាំងពេក) ។
وَقُلِ ٱلْحَمْدُ لِلَّهِ ٱلَّذِى لَمْ يَتَّخِذْ وَلَدًۭا وَلَمْ يَكُن لَّهُۥ شَرِيكٌۭ فِى ٱلْمُلْكِ وَلَمْ يَكُن لَّهُۥ وَلِىٌّۭ مِّنَ ٱلذُّلِّ ۖ وَكَبِّرْهُ تَكْبِيرًۢا ﴿١١١﴾
تك بيرا ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកសាកសមនឹងទទួលការកោតសរសើរទាំងឡាយ ដែល ទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានបុត្រ ហើយទ្រង់ជ្រះស្អាតបរិសុទ្ធអំពីការមានដៃគូ ដោយទ្រង់គ្មានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ឡើយ ហើយ ទ្រង់ក៏មិនទទួលរងនូវភាពអាប់ឱន និងអាម៉ា ស់នោះដែរ ពីព្រោះទ្រង់មិនត្រូវអ្នកជួយ និងអ្នកធ្វើឲ្យទ្រង់ខ្លាំងក្លាឡើយ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឲ្យបានថ្កុំថ្កើង បំផុត ដោយអ្នកមិនត្រូវចោទថាទ្រង់មានបុត្រ ឬទ្រង់មានដៃគូនៅក្នុងការគ្រប់គ្រង ឬត្រូវការអ្នកជួយទ្រង់នោះឡើយ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន