ទំព័រដើមការពន្យល់Al-Kahf (18)

ការពន្យល់ Al-Kahf (18) — الكهف

ម៉ាកកះ · 110 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

ٱلْحَمْدُ لِلَّهِ ٱلَّذِىٓ أَنزَلَ عَلَىٰ عَبْدِهِ ٱلْكِتَـٰبَ وَلَمْ يَجْعَل لَّهُۥ عِوَجَا ۜ ﴿١﴾

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ចំពោះលក្ខណៈដ៏ពេញលេញនិងឧត្តុង្គឧត្តម និងចំពោះឧបការគុណជាច្រើនទាំងផ្នែកខាងក្រៅនិង ផ្នែកខាងក្នុង ដែលទ្រង់បានបញ្ចុះគម្ពីរគួរអានទៅលើខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់ គឹព្យាការីមូហាំម៉ា ត់ ហើយទ្រង់មិនបានដាក់អ្វីមួយនៅក្នុងគម្ពីរ គួរអាននេះឲ្យមានភាពវៀចវេរ និងលម្អៀងចេញពីការពិតឡើយ។

قَيِّمًۭا لِّيُنذِرَ بَأْسًۭا شَدِيدًۭا مِّن لَّدُنْهُ وَيُبَشِّرَ ٱلْمُؤْمِنِينَ ٱلَّذِينَ يَعْمَلُونَ ٱلصَّـٰلِحَـٰتِ أَنَّ لَهُمْ أَجْرًا حَسَنًۭا ﴿٢﴾

ផ្ទុយទៅវិញ ទ្រង់បានបង្កើតវា(គម្ពីរគួរអាន)ប្រកបដោយភាពត្រឹមត្រូវដែលគ្មានភាពផ្ទុយគ្នានោះឡើយនៅក្នុងវា ហើយក៏មិនមានការខ្វែងគំនិតគ្នានោះដែរ ដើម្បី ដាស់តឿនព្រមានដល់ពួកប្រឆាំងពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះដែលកំពុងតែរង់ចាំពួកគេ និង(ដើម្បី)ផ្ដល់ដំណឹ ងរីករាយដល់បណ្ដា អ្នកមានជំនឿ ដែលសាងទង្វើកុសលថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យ(ការតបស្នង)ដ៏ប្រសើរបំផុតដែលគ្មានផលបុណ្យ(ការតបស្នង)ណាអាចប្រៀបផ្ទឹម បានឡើយ។ م كثين فيه أبدا

مَّـٰكِثِينَ فِيهِ أَبَدًۭا ﴿٣﴾

ពួកគេរស់នៅក្នុងផលបុណ្យ(ឋានសួគ៌)នោះជាអមតៈ ដោយមិនមានការកាត់ផ្ដា ច់ពីពួកគេឡើយ។

وَيُنذِرَ ٱلَّذِينَ قَالُوا۟ ٱتَّخَذَ ٱللَّهُ وَلَدًۭا ﴿٤﴾

ហើយវា(គម្ពីរគួរអាន)ជាការដាស់តឿនព្រមានដល់ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីនមួយចំនួនដែលបាននិយាយថាៈ អល់ឡោះជាម្ចា ស់ទ្រង់មានបុត្រ។

مَّا لَهُم بِهِۦ مِنْ عِلْمٍۢ وَلَا لِـَٔابَآئِهِمْ ۚ كَبُرَتْ كَلِمَةًۭ تَخْرُجُ مِنْ أَفْوَٰهِهِمْ ۚ إِن يَقُولُونَ إِلَّا كَذِبًۭا ﴿٥﴾

ពួកដែលប្រឌិតភូតកុហកទាំងនោះពុំមានចំណេះដឹង ឬក៏ភស្តុតាងណាមួយដែលបញ្ជា ក់ទៅលើអ្វីដែលពួកគេអះអាងដោយចោទប្រកាន់ថា អល់ឡោះជាម្ចា ស់ទ្រង់ មានបុត្រនោះឡើយ ហើយជីដូនជីតារបស់ពួកគេដែលពួកគេគោរពតាមទាំងងងឹតងងុលនោះ ក៏ពុំមានចំណេះដឹងនៅក្នុងបញ្ហានេះ(ការចោទថាអល់ឡោះមាន បុត្រ)នោះដែរ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសម្ដីដ៏អាក្រក់ដែលចេញពីមាត់របស់ពួកគេដោយគ្មានការគិតពិចារណាបែបនេះ។ អ្វីដែលពួកគេនិយាយ គ្មានអ្វីក្រៅពី ពាក្យសម្តីភូតកុហកដែលមិនមានមូលដ្ឋា នគ្រឹះ ឬមានអ្វីជាបង្អែកនោះឡើយ។

فَلَعَلَّكَ بَـٰخِعٌۭ نَّفْسَكَ عَلَىٰٓ ءَاثَـٰرِهِمْ إِن لَّمْ يُؤْمِنُوا۟ بِهَـٰذَا ٱلْحَدِيثِ أَسَفًا ﴿٦﴾

ហើយប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)នឹងធ្វើឲ្យខ្លួនឯងវិនាសដោយសារតែទុក្ខព្រួយនិងការសោកស្ដាយ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាន នេះ។ ដូច្នេះ ចូរអ្នកកុំធ្វើបែបនេះ ពីព្រោះអ្នកមិនមានកាតព្វកិច្ចផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះទេ។ តាមពិត កាតព្វកិច្ចលើអ្នក គឺគ្រាន់តែធ្វើការផ្សព្វផ្សាយ ប៉ុណ្ណោះ។

إِنَّا جَعَلْنَا مَا عَلَى ٱلْأَرْضِ زِينَةًۭ لَّهَا لِنَبْلُوَهُمْ أَيُّهُمْ أَحْسَنُ عَمَلًۭا ﴿٧﴾

ពិតប្រាកដណាស់ យើងបានបង្កើតម៉ាខ្លូកជាច្រើននៅលើផែនដីនេះជាការលម្អសម្រាប់វា(ផែនដី) ដើម្បីយើងនឹងសាកល្បងពួកគេ(មនុស្សលោក) ថាតើអ្នកណា ក្នុងចំណោមពួកគេដែលសាងទង្វើល្អជាងគេដែលអល់ឡោះពេញចិត្ត ហើយតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើអាក្រក់ជាងគេ។ ហើយយើងពិតជានឹង តបស្នងរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសក្តិសមនឹងទទួលបាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ وإنا لجعلون ما عليها صعيدا جرزا

وَإِنَّا لَجَـٰعِلُونَ مَا عَلَيْهَا صَعِيدًۭا جُرُزًا ﴿٨﴾

ហើយពិតប្រាកដណាស់ យើងនឹងធ្វើឲ្យអ្វីៗដែលមាននៅលើផែនដីនៃម៉ា ខ្លូកទាំងឡាយក្លា យទៅជាដីដែលគ្មា នរុក្ខជាតិអ្វីទាំងអស់។ នោះគឺបន្ទា ប់ពីជីវិតទាំងអស់ របស់ម៉ា ខ្លូកទាំងឡាយដែលនៅលើផែនដីត្រូវបានបញ្ចប់។ដូចនេះ ចូរឲ្យពួកគេយករឿងទាំងនេះធ្វើជាមេរៀនចុះ។

أَمْ حَسِبْتَ أَنَّ أَصْحَـٰبَ ٱلْكَهْفِ وَٱلرَّقِيمِ كَانُوا۟ مِنْ ءَايَـٰتِنَا عَجَبًا ﴿٩﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)កុំគិតស្មានថា រឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំ និងសិលាចារិករបស់ពួកគេដែលគេបានឆ្លា ក់ឈ្មោះរបស់ពួកគេនៅលើវា នោះ គឺស្ថិតក្នុងចំណោមបណ្ដា ភស្តុតាងរបស់យើងដែលមានភាពអស្ចារ្យឲ្យសោះ។ ផ្ទុយទៅវិញ មានអ្វីផ្សេងក្រៅពីនេះ(ក្រៅពីរឿងរ៉ាវរបស់ពួកគេ)ដែលមានភាព អស្ចា រ្យជាងនោះទៅទៀត ដូចជាការបង្កើតមេឃជាច្រើនជាន់ និងផែនដីជាដើម។

إِذْ أَوَى ٱلْفِتْيَةُ إِلَى ٱلْكَهْفِ فَقَالُوا۟ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحْمَةًۭ وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًۭا ﴿١٠﴾

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ា ត់) នៅពេលដែលយុវជនមួយក្រុមដែលជាអ្នកមានជំនឿបានគេចចេញពីសាសនារបស់ពួកគេ(សាសនាដូនតា)ចូលទៅ ជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងទៅចំពោះ(អល់ឡោះ)ម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវក្ដីមេត្តា ករុណាពីទ្រង់ ដោយអភ័យទោសចំពោះបាបកម្មរបស់ពួកយើង និងជួយសង្គ្រោះពួកយើងឲ្យរួចផុតពីសត្រូវរបស់ពួកយើងផងចុះ។ ហើយសូមទ្រង់មេត្តាចាត់ទុក កិច្ចការភៀសខ្លួនរបស់ពួកយើង(ដែលភៀសខ្លួន)ចេញពីពួកប្រឆាំងទៅកាន់ការមានជំនឿនោះគឺជាការចង្អុលបង្ហា ញទៅកាន់មាគ៌ា ដ៏ត្រឹមត្រូវសម្រាប់ពួកយើងផង ចុះ។

فَضَرَبْنَا عَلَىٰٓ ءَاذَانِهِمْ فِى ٱلْكَهْفِ سِنِينَ عَدَدًۭا ﴿١١﴾

ក្រោយមក បន្ទាប់ពីពួកគេបានធ្វើដំណើ ររត់គេចទៅកាន់រូងភ្នំរួចមក យើងក៏បានធ្វើឲ្យមានរបាំង(ដាក់ឆ្នុក)នៅលើត្រចៀករបស់ពួកគេមិនឲ្យស្ដាប់ឮនោះឡើយ ហើយយើងក៏បានធ្វើឲ្យពួកគេដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំ។

ثُمَّ بَعَثْنَـٰهُمْ لِنَعْلَمَ أَىُّ ٱلْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوٓا۟ أَمَدًۭا ﴿١٢﴾

ក្រោយមកទៀត បន្ទា ប់ពីពួកគេបានដេកលង់លក់អស់រយៈពេលដ៏យូររួចមក យើងក៏បានធ្វើឲ្យពួកគេភ្ញា ក់ពីដំណេកវិញ ដើម្បីឲ្យយើងដឹងថា តើក្រុមណាមួយក្នុង ចំណោមក្រុមទាំងពីរដែលប្រកែកគ្នា ចំពោះថេរវេលានៃការស្នាក់នៅរបស់ពួកគេនៅក្នុងរូងភ្នំនោះ ដឹងច្បាស់ជាងគេពីថេរវេលា ឬរយៈពេលនៃការស្នាក់នៅ(របស់ ពួកគេក្នុងរូងភ្នំ)នោះ។

نَّحْنُ نَقُصُّ عَلَيْكَ نَبَأَهُم بِٱلْحَقِّ ۚ إِنَّهُمْ فِتْيَةٌ ءَامَنُوا۟ بِرَبِّهِمْ وَزِدْنَـٰهُمْ هُدًۭى ﴿١٣﴾

យើងនឹងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពីរឿងរ៉ាវរបស់ពួកគេយ៉ា ងពិតប្រាកដដែលគ្មានការសង្ស័យនឹងវាឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែល មានជំនឿចំពោះម្ចា ស់របស់ពួកគេនិងបានគោរពប្រតិបត្តិតាមទ្រង់ ហើយយើងបានបន្ថែមឲ្យពួកគេនូវការចង្អុលបង្ហា ញនិងការពង្រឹងទៅលើការពិត។

وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا۟ فَقَالُوا۟ رَبُّنَا رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ لَن نَّدْعُوَا۟ مِن دُونِهِۦٓ إِلَـٰهًۭا ۖ لَّقَدْ قُلْنَآ إِذًۭا شَطَطًا ﴿١٤﴾

شططا ហើយយើងបានពង្រឹងដួងចិត្តរបស់ពួកគេតាមរយៈសេចក្តីជំនឿ និងការធ្វើឲ្យពួកគេមានភាពនឹងនរ(នៅលើសេចក្តីជំនឿ) និងអត់ធ្មត់ចំពោះការភៀសខ្លួនចេញពី ទឹកដីដែលពួកគេរស់នៅ ខណៈដែលពួកគេបានក្រោកឈរប្រកាសពីសេចក្តីជំនឿរបស់ពួកគេចំពោះអល់ឡោះតែមួយគត់នៅចំពោះមុខស្ដេចដែលគ្មា នជំនឿ ដោយពួកគេបាននិយាយទៅកាន់ស្ដេចនោះថាៈ ម្ចាស់របស់ពួកយើងដែលពួកយើងមានជំនឿចំពោះទ្រង់ និងគោរពសក្ការៈចំពោះទ្រង់នោះ គឺជាម្ចាស់នៃមេឃជា ច្រើនជាន់ និងជាម្ចាស់នៃផែនដី។ ពួកយើងមិនគោរពសក្ការៈចំពោះព្រះក្លែងក្លាយទាំងឡាយក្រៅពីទ្រង់ជាដាច់ខាត។ ជាការពិតណាស់ (ប្រសិនបើយើងនិយាយ ផ្សេងពីនេះ) ពួកយើងពិតជាបាននិយាយប្រាសចាកដ៏ឆ្ងា យពីការពិតជាមិនខាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

هَـٰٓؤُلَآءِ قَوْمُنَا ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةًۭ ۖ لَّوْلَا يَأْتُونَ عَلَيْهِم بِسُلْطَـٰنٍۭ بَيِّنٍۢ ۖ فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًۭا ﴿١٥﴾

បន្ទា ប់មក ពួកគេក៏បានងាកមើលមុខគ្នា ទៅវិញទៅមកដោយនិយាយថាៈ ពួកគេ(ពួកគ្មា នជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមក គោរពសក្កា រៈក្រៅពីអល់ឡោះជាម្ចា ស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជា ក់ពី(ភាពត្រឹមត្រូវនៃ)ការគោរពសក្កា រៈរបស់ពួកគេ ចំពោះពួកវានោះឡើយ។ ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះដោយចោទប្រកាន់ថា ទ្រង់ មានដៃគូនោះឡើយ។

وَإِذِ ٱعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا ٱللَّهَ فَأْوُۥٓا۟ إِلَى ٱلْكَهْفِ يَنشُرْ لَكُمْ رَبُّكُم مِّن رَّحْمَتِهِۦ وَيُهَيِّئْ لَكُم مِّنْ أَمْرِكُم مِّرْفَقًۭا ﴿١٦﴾

مرفقا ហើយនៅពេលដែលពួកអ្នកបានដកខ្លួនចេញពីក្រុមរបស់ពួកអ្នក និងបានបោះបង់ចោលនូវអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះ ដោយពួកអ្នកមិនគោរព សក្កា រៈ(ចំពោះអ្នកផ្សេង) លើកលែងតែអល់ឡោះតែមួយគត់ហើយនោះ ដូច្នេះ ចូរពួកអ្នករត់គេចពីសាសនាដូនតារបស់ពួកអ្នកទៅជ្រកកោនក្នុងរូងភ្នំចុះ នោះម្ចា ស់ របស់ពួកអ្នកនឹងផ្ដល់ឲ្យពួកអ្នកនូវក្ដីមេត្តាករុណារបស់ទ្រង់ ដោយទ្រង់នឹងការពារនិងថែរក្សាពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួល ដល់ពួកអ្នកនូវរាល់កិច្ចការរបស់ពួកអ្នកនូវអ្វីដែលពួកអ្នកនឹងទទួលបានផលប្រយោជន៍ពីវា ជាការជំនួសដល់ពួកអុ្នកវិញចំពោះការរស់នៅ(ដោយភាពសុខ ស្រួល)របស់ពួកអ្នកជាមួយនឹងក្រុមរបស់ពួកអ្នក(ដែលជាពួកគ្មា នជំនឿ)។

۞ وَتَرَى ٱلشَّمْسَ إِذَا طَلَعَت تَّزَٰوَرُ عَن كَهْفِهِمْ ذَاتَ ٱلْيَمِينِ وَإِذَا غَرَبَت تَّقْرِضُهُمْ ذَاتَ ٱلشِّمَالِ وَهُمْ فِى فَجْوَةٍۢ مِّنْهُ ۚ ذَٰلِكَ مِنْ ءَايَـٰتِ ٱللَّهِ ۗ مَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُۥ وَلِيًّۭا مُّرْشِدًۭا ﴿١٧﴾

ه ر ដូចនេះ ពួកគេបានអនុវត្តន៍នូវអ្វីដែលគេបានបង្គាប់ប្រើ ហើយអល់ឡោះបានធ្វើឲ្យពួកគេដេកលក់ និងបានការពារពួកគេពីសត្រូវរបស់ពួកគេ។ ហើយអ្នក(ឱអ្នក ដែលធ្វើជាសាក្សីសម្រាប់ពួកគេ)នឹងឃើញព្រះអាទិត្យ នៅពេលដែលវារះចេញពីទិសខាងកើតនោះ គឺវាជ្រេទៅខាងស្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេលដែល វាលិចនៅទិសខាងលិច គឺវាជ្រេទៅខាងឆ្វេងនៃរូងភ្នំ។ ដូច្នេះ ពួកគេស្ថិតនៅក្នុងម្លប់ជានិច្ច ដោយកម្ដៅនៃព្រះអាទិត្យមិនបានបង្កបញ្ហាដល់ពួកគេឡើយ។ ហើយ ពួកគេស្ថិតនៅកន្លែងដែលទូលាយនៃរូងភ្នំដែលមានខ្យល់អាកាសចេញចូលល្អដែលពួកគេត្រូវការ(សម្រាប់ដកដង្ហើម)។ អ្វីដែលបានកើតឡើងលើពួកគេ ដូចជា ការឲ្យពួកគេជ្រកកោននៅក្នុងរូងភ្នំ ការធ្វើឲ្យពួកគេគេងលង់លក់ ការបញ្ចៀសកម្ដៅថ្ងៃពីពួកគេ ការធ្វើឲ្យកន្លែងរបស់ពួកគេមានភាពធំទូលាយ និងការសង្រ្គោះ ពួកគេចេញពីក្រុមរបស់ពួកគេនោះ គឺស្ថិតក្នុងចំណោមភាពអស្ចារ្យនៃការបង្កើតរបស់អល់ឡោះដែលចង្អុលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់។ ជនណាហើយ ដែលអល់ឡោះចង្អុលបង្ហាញគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ា ងពិតប្រាកដ។ ហើយជនណា ហើយដែលទ្រង់បង្វែររូបគេ និងធ្វើឲ្យគេវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកណាដែលអាចជួយចង្អុលបង្ហាញគេ(ទៅរកមាគ៌ាដ៏ត្រឹមត្រូវ)បានជាដាច់ខាត ពីព្រោះការផ្តល់ការចង្អុលបង្ហា ញ គឺស្ថិតនៅក្នុងកណ្តា ប់ដៃរបស់អល់ឡោះ មិនមែនស្ថិតនៅក្នុងដៃរបស់គេឡើយ។

وَتَحْسَبُهُمْ أَيْقَاظًۭا وَهُمْ رُقُودٌۭ ۚ وَنُقَلِّبُهُمْ ذَاتَ ٱلْيَمِينِ وَذَاتَ ٱلشِّمَالِ ۖ وَكَلْبُهُم بَـٰسِطٌۭ ذِرَاعَيْهِ بِٱلْوَصِيدِ ۚ لَوِ ٱطَّلَعْتَ عَلَيْهِمْ لَوَلَّيْتَ مِنْهُمْ فِرَارًۭا وَلَمُلِئْتَ مِنْهُمْ رُعْبًۭا ﴿١٨﴾

عليهم لوليت منهم فرارا ولملئت منهم رعبا ហើយអ្នក(ឱអ្នកដែលមើលទៅកាន់ពួកគេ)នឹកស្មានថា ពួកគេមិនបានដេកនោះឡើយ ដោយសារតែភ្នែករបស់ពួកគេនៅបើកជានិច្ច ខណៈដែលការពិត ពួកគេ កំពុងតែដេកលង់លក់។ ហើយយើងបានប្រែខ្លួនរបស់ពួកគេនៅក្នុងដំណេករបស់ពួកគេ ម្ដងទៅខាងស្ដាំ ម្ដងទៅខាងឆ្វេង ដើម្បីកុំឲ្យដីស៊ីរាងកាយរបស់ពួកគេ។ ហើយឆ្កែរបស់ពួកគេដែលរួមដំណើ រជាមួយពួកគេនោះ គឺបានដេកសណ្ដូ កជើងមុខទាំងពីររបស់វានៅមាត់រូងភ្នំ។ ប្រសិនបើ អ្នកបានឃើញពួកគេ អ្នកពិតជានឹង រត់ចេញពីពួកគេព្រោះតែខ្លា ចពួកគេហើយធ្វើឲ្យអ្នកពោរពេញទៅដោយភាពភ័យខ្លា ចអំពីពួកគេជាមិនខាន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَكَذَٰلِكَ بَعَثْنَـٰهُمْ لِيَتَسَآءَلُوا۟ بَيْنَهُمْ ۚ قَالَ قَآئِلٌۭ مِّنْهُمْ كَمْ لَبِثْتُمْ ۖ قَالُوا۟ لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍۢ ۚ قَالُوا۟ رَبُّكُمْ أَعْلَمُ بِمَا لَبِثْتُمْ فَٱبْعَثُوٓا۟ أَحَدَكُم بِوَرِقِكُمْ هَـٰذِهِۦٓ إِلَى ٱلْمَدِينَةِ فَلْيَنظُرْ أَيُّهَآ أَزْكَىٰ طَعَامًۭا فَلْيَأْتِكُم بِرِزْقٍۢ مِّنْهُ وَلْيَتَلَطَّفْ وَلَا يُشْعِرَنَّ بِكُمْ أَحَدًا ﴿١٩﴾

يشعرن بكم أحدا ហើយដូចដែលយើងបានធ្វើចំពោះពួកគេនូវអ្វីដែលយើងបានលើកឡើងខាងលើដែលបង្ហា ញពីភាពអស្ចា រ្យនៃសមត្ថភាពរបស់យើងនោះដែរ យើងក៏បានធ្វើឲ្យពួក គេភ្ញា ក់ពីដំណេកឡើងវិញបន្ទា ប់ពី(ពួកគេបានដេកលង់លក់)រយៈពេលដ៏យូរ ដើម្បីឲ្យពួកគេសួរគ្នា ទៅវិញទៅមកអំពីថេរវេលាដែលពួកគេបានដេកលង់លក់នៅ ទីនោះ(ក្នុងរូងភ្នំ)។ ពេលនោះ ម្នា ក់ក្នុងចំណោមពួកគេបានឆ្លើយថាៈ យើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃហើយ។ ហើយអ្នកខ្លះទៀតក្នុង ចំណោមពួកគេដែលមិនច្បាស់ពីថេរវេលានៃការគេងលង់លក់របស់ពួកគេនោះបានតបវិញថាៈ មានតែម្ចា ស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែល ពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកប្រគល់រឿងនេះ(ការដឹងពីរយៈពេលដែលពួកគេគេងលង់លក់នៅក្នុងរូងភ្នំ)ទៅកាន់ទ្រង់ចុះ និងចូរធ្វើអ្វីដែលមាន ប្រយោជន៍ដល់ពួកអ្នកវិញ។ ហេតុនេះ សូមពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឲ្យយកក្រដាសប្រាក់ទាំងនេះទៅទីក្រុងរបស់ពួកយើងដែលយើងបាន ស្គាល់នោះ ហើយឲ្យគេរកមើល ថាតើគ្រួសារណាមានចំណី អាហារល្អ និងមានចំណូ លប្រសើរជាងគេ ហើយឲ្យគេយកចំណី អាហារនោះមកឲ្យពួកអ្នក។ ហើយចូរ ឲ្យគេមានការប្រុងប្រយ័ត្នក្នុងពេលចូល ពេលចេញ និងចំពោះការទំនាក់ទំនងរបស់គេ និងត្រូវមានភាពឈ្លាសវៃបន្តិច។ ហើយមិនត្រូវឲ្យនរណាម្នាក់ដឹងពីកន្លែង ស្នា ក់នៅរបស់ពួកអ្នកនោះទេដោយសារតែវាអាចនាំមកនូវគ្រោះថ្នា ក់ដ៏ធំធេងដល់ពួកអ្នកបាន(ប្រសិនបើពួកគេបានដឹងពីកន្លែងស្នា ក់នៅរបស់ពួកអ្នកនោះ)។

إِنَّهُمْ إِن يَظْهَرُوا۟ عَلَيْكُمْ يَرْجُمُوكُمْ أَوْ يُعِيدُوكُمْ فِى مِلَّتِهِمْ وَلَن تُفْلِحُوٓا۟ إِذًا أَبَدًۭا ﴿٢٠﴾

ជាការពិតណាស់ ក្រុមរបស់ពួកអ្នក ប្រសិនបើពួកគេបានដឹងនិងស្គាល់ពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះ ពួកគេប្រាកដជានឹងសម្លា ប់ពួកអ្នកដោយគប់នឹងដំថ្ម ឬ ក៏ត្រឡប់ពួកអ្នកទៅកាន់សាសនាវង្វេងរបស់ពួកគេវិញដែលពួកអ្នកធ្លា ប់បានកាន់តាមវាមុនពេលដែលអល់ឡោះផ្តល់ការប្រោសប្រទានដល់ពួកអ្នកតាមរយៈការ ចង្អុលបង្ហាញពួកអ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវជាមិនខាន។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅកាន់វា(សាសនាដែលវង្វេង)វិញនោះ ពួកអ្នកនឹងមិនទទួល ជោគជ័យជាដាច់ខាត មិនថានៅក្នុងជីវិតលោកិយ ឬនៅថ្ងៃបរលោកឡើយ។ ផ្ទុយទៅវិញ ពួកអ្នកនឹងទទួលនូវភាពខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក នូវការខាតបង់ដ៏ធំធេង ដោយសារតែពួកអ្នកបានបោះបង់សាសនាដ៏ត្រឹមត្រូវដែលអល់ឡោះបានចង្អុលបង្ហាញពួកអ្នក ហើយវិលត្រឡប់ទៅកាន់សាសនាដែល ق វង្វេងនោះវិញ។

وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوٓا۟ أَنَّ وَعْدَ ٱللَّهِ حَقٌّۭ وَأَنَّ ٱلسَّاعَةَ لَا رَيْبَ فِيهَآ إِذْ يَتَنَـٰزَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا۟ ٱبْنُوا۟ عَلَيْهِم بُنْيَـٰنًۭا ۖ رَّبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ ٱلَّذِينَ غَلَبُوا۟ عَلَىٰٓ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِم مَّسْجِدًۭا ﴿٢١﴾

ហើយដូចដែលយើងបានធ្វើនូវរឿងដ៏អស្ចារ្យចំពោះពួកគេ ដែលជាការបញ្ជាក់ពីសមត្ថភាពរបស់យើង ដូចជាការឲ្យពួកគេដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំ និងធ្វើឲ្យពួកគេភ្ញា ក់ឡើងវិញបន្ទា ប់ពីនោះដែរ យើងបានលាតត្រដាងរឿងរ៉ាវរបស់ពួកគេដល់អ្នកដែលរស់នៅក្នុងទីក្រុងរបស់ពួកគេ ដើម្បីឲ្យអ្នកដែលរស់នៅក្នុង ទីក្រុងរបស់ពួកគេនោះដឹងថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះដែលថានឹងជួយដល់បណ្តា អ្នកមានជំនឿ និងការពង្រស់(ពួកគេ)ឲ្យរស់ឡើងវិញនោះ គឺជាការពិត ហើយថ្ងៃបរលោក គឺនឹងមកដល់(យ៉ា ងពិតប្រាកដ)ដោយគ្មានការសង្ស័យឡើយ។ ហើយនៅពេលដែលរឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំនោះបាន លាតត្រដាង ហើយពួកគេបានស្លាប់អស់ហើយនោះ ពេលនោះអ្នកដែលបានដឹងរឿងរ៉ាវរបស់ពួកគេក៏បានខ្វែងគំនិតគ្នា ថាតើពួកគេ(ពួកអ្នកដែលរស់នៅក្នុង ទីក្រុង)គួរធ្វើអ្វីចំពោះបញ្ហា របស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំនោះ)? ក្រុមមួយក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកសាងសង់សំណង់មួយនៅលើមាត់រូង ភ្នំរបស់ពួកគេ ដើម្បីបិទបាំងនិងការពារពួកគេ។ ម្ចាស់របស់ពួកគេដឹងបំផុតពីស្ថានភាពរបស់ពួកគេ ហើយស្ថានភាពរបស់ពួកគេ(ពួកដែលរស់នៅក្នុងរូងភ្នំ) គឺ មានតែទ្រង់ប៉ុណ្ណោះដែលដឹង។ តែក្រុមដែលមានឥទ្ធិពលក្នុងចំណោមអ្នកដែលគ្មានចំណេះដឹង និងមិនមានអំណះអំណាងត្រឹមត្រូវនោះបាននិយាយថាៈ ពិត ប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកអ្នកធ្វើជាម៉ា ស្ជិទសម្រាប់ធ្វើការគោរពសក្ការៈ ដើម្បីជាការលើកតម្កើងដល់ពួកគេ និងជាការរំលឹក(កុំឲ្យគេភ្លេច)ពី កន្លែងរបស់ពួកគេ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

سَيَقُولُونَ ثَلَـٰثَةٌۭ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌۭ سَادِسُهُمْ كَلْبُهُمْ رَجْمًۢا بِٱلْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌۭ وَثَامِنُهُمْ كَلْبُهُمْ ۚ قُل رَّبِّىٓ أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌۭ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَآءًۭ ظَـٰهِرًۭا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًۭا ﴿٢٢﴾

ពួកដែលជជែកវែកញែកពីចំនួនរបស់ពួកគេ(ពួកអ្នកដែលនៅក្នុងរូងភ្នំ)មួយចំនួននឹងនិយាយថាៈ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានគ្នាបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ។ ក្រុមទាំងពីរនេះ តាមពិតទៅពួកគេគ្រាន់តែនិយាយទៅតាមការគិត ឃើញ(របស់ពួកគេ)តែប៉ុណ្ណោះដោយគ្មានភស្តុតាងនិងអំណះអំណាងអ្វីមកបញ្ជាក់នោះឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថាៈ ពួកគេមានគ្នាប្រាំពីរនាក់ ទី ប្រាំបីគឹឆ្កែរបស់ពួកគេ។ ចូអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ ម្ចាស់របស់ខ្ញុំដឹងបំផុតពីចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់អាចដឹងពីចំនួន(ពិតប្រាកដ)របស់ ពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះដែលអល់ឡោះប្រាប់ឲ្យពួកគេបានដឹងពីចំនួនពួកគេ(អ្នកនៅក្នុងរូងភ្នំ)។ ហេតុនេះ ចូរអ្នកកុំជជែកដេញដោលគ្នា អំពីចំនួនរបស់ពួកគេ និងពីស្ថានភាពរបស់ពួកគេជាមួយពួកអះលីគីតាប(ពួកយូដានិងពួកណាសរ៉នី) និងអ្នកផ្សេងពីពួកគេទៀតឲ្យសោះ លើកលែងតែ ការដេញដោលនោះ គឺជាការដេញដោលដែលមានភស្តុតាងច្បាស់លាស់ ពុំមែនស៊ីជម្រៅនោះឡើយ ដោយជជែកដេញដោលត្រឹមតែអ្វីដែលគេបានវ៉ាហ៊ីឲ្យអ្នក អំពីរឿងរ៉ា វរបស់ពួកគេបានហើយ។ ហើយចូរអ្នកកុំសួរនរណាម្នា ក់ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)អំពីរឿងរ៉ា វលម្អិតរបស់ពួកគេ(អ្នកដែលនៅក្នុងរូងភ្នំ) ព្រោះ ពួកគេមិនបានដឹងពីរឿងនោះឡើយ។ ولا تقولن لشاىءإنى فاعل ذلك غدا

وَلَا تَقُولَنَّ لِشَا۟ىْءٍ إِنِّى فَاعِلٌۭ ذَٰلِكَ غَدًا ﴿٢٣﴾

ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំនិយាយពីបំណងអ្វីដែលអ្នកចង់ធ្វើវានៅថ្ងៃស្អែកថាៈ “ពិតណាស់ ខ្ញុំនឹងធ្វើរឿងនេះនៅថ្ងៃស្អែក” ឲ្យសោះ ព្រោះថាអ្នកមិនដឹង ទេថា តើអ្នកពិតជានឹងបានធ្វើវា(នៅថ្ងែស្អែក)ពិតមែនឬអត់នោះទេ?ហើយនេះ ក៏ជាការណែនាំសម្រាប់ជនមូស្លីមទាំងអស់ផងដែរ។

إِلَّآ أَن يَشَآءَ ٱللَّهُ ۚ وَٱذْكُر رَّبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰٓ أَن يَهْدِيَنِ رَبِّى لِأَقْرَبَ مِنْ هَـٰذَا رَشَدًۭا ﴿٢٤﴾

លើកលែងតែអ្នកភ្ជាប់បំណងដែលអ្នកចង់ធ្វើវា(នៅថ្ងៃស្អែក)នោះទៅនឹងចេតនារបស់អល់ឡោះដោយអ្នកពោលថាៈ “ថ្ងៃស្អែក ខ្ញុំនឹងធ្វើវា អ៊ិនស្ហាអល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា)”។ ហើយចូរអ្នករំលឹកចំពោះម្ចាស់របស់អ្នកដោយពោលថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) ប្រសិនបើអ្នក ភ្លេចពោលវា។ហើយចូរអ្នកពោលថាៈ សង្ឃឹមថាម្ចា ស់របស់ខ្ញុំនឹងផ្តល់ការចង្អុលបង្ហា ញដល់ខ្ញុំនូវមាគ៌ា ដ៏ត្រឹមត្រូវដែលជិតជាងនេះទៅទៀត។

وَلَبِثُوا۟ فِى كَهْفِهِمْ ثَلَـٰثَ مِا۟ئَةٍۢ سِنِينَ وَٱزْدَادُوا۟ تِسْعًۭا ﴿٢٥﴾

ហើយក្រុមដែលនៅក្នុងរូងភ្នំនោះ បានដេកនៅក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេលបីរយប្រាំបួនឆ្នាំ(៣០៩ឆ្នាំ)។

قُلِ ٱللَّهُ أَعْلَمُ بِمَا لَبِثُوا۟ ۖ لَهُۥ غَيْبُ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۖ أَبْصِرْ بِهِۦ وَأَسْمِعْ ۚ مَا لَهُم مِّن دُونِهِۦ مِن وَلِىٍّۢ وَلَا يُشْرِكُ فِى حُكْمِهِۦٓ أَحَدًۭا ﴿٢٦﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរយៈពេលដែលពួកគេបានដេកនៅក្នុងរូងភ្នំរបស់ពួកគេនោះ ហើយជាការពិតណាស់ ទ្រង់បានបញ្ជាក់ប្រាប់ពួកយើងអំពីថេរវេលា ឬក៏រយៈពេលនៃការដេករបស់ពួកគេនៅក្នុងនោះ(រូងភ្នំ)។ ដូច្នេះ គ្មានពាក្យសម្ដីរបស់នរណាម្នាក់(ដែលត្រឹម ត្រូវ)បន្ទាប់ពីបន្ទូលរបស់អល់ឡោះឡើយ។ ប្រការអាថ៌កំបាំងទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែន ទាំងការបង្កើតនិងចំណេះដឹង គឺជាកម្មសិទ្ធិ របស់ទ្រង់តែមួយគត់។ ទ្រង់មហាឃើញបំផុត ដោយទ្រង់ឃើញរាល់អ្វីៗគ្រប់យ៉ាងទាំងអស់។ ហើយទ្រង់មហាលឺបំផុត ដោយទ្រង់អាចស្ដាប់ឮរាល់អ្វីៗគ្រប់យ៉ាង ទាំងអស់។ ពួកគេគ្មា នអ្នកគាំពារណាម្នា ក់ដែលគាំពារកិច្ចការរបស់ពួកគេក្រៅពីទ្រង់ឡើយ ហើយទ្រង់ក៏មិនយកអ្នកណាម្នា ក់មកចូលរួមជាដៃគូក្នុងការសម្រេច បទបញ្ញត្តិរបស់ទ្រង់នោះដែរ។ពិតណាស់ ទ្រង់តែមួយគត់ដែលជាអ្នកសម្រេច(ចំពោះបទបញ្ញត្តិគ្រប់យ៉ា ង)។

وَٱتْلُ مَآ أُوحِىَ إِلَيْكَ مِن كِتَابِ رَبِّكَ ۖ لَا مُبَدِّلَ لِكَلِمَـٰتِهِۦ وَلَن تَجِدَ مِن دُونِهِۦ مُلْتَحَدًۭا ﴿٢٧﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)សូត្រ និងអនុវត្តនូវអ្វីដែលអល់ឡោះបានផ្ដល់វ៉ាហ៊ីមកឲ្យអ្នកនៃគម្ពីរគួរអានចុះ។ ហើយគ្មា ននរណាម្នា ក់អាចប្ដូរពាក្យបន្ទូល របស់ទ្រង់បានឡើយ ពីព្រោះវាគឺជាពាក្យពេចន៍ដែលត្រឹមត្រូវ និងយុត្តិធម៌បំផុត។ ហើយអ្នកនឹងមិនអាចស្វែងរកកន្លែងជ្រកកោនដែលអ្នកអាចជ្រកកោនបាន ក្រៅពីឆ្ពោះទៅកាន់ទ្រង់នោះឡើយ ហើយអ្នកក៏មិនអាចស្វែងរកអ្នកដែលអាចជួយបញ្ចៀស(ពីប្រការអាក្រក់)ដែលអ្នកអាចសុំការបញ្ចៀសតាមរយៈគេក្រៅពីទ្រង់ بلغ គម្ពីរគួរអាន · តាហ្វសៀរ នោះដែរ។

وَٱصْبِرْ نَفْسَكَ مَعَ ٱلَّذِينَ يَدْعُونَ رَبَّهُم بِٱلْغَدَوٰةِ وَٱلْعَشِىِّ يُرِيدُونَ وَجْهَهُۥ ۖ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُۥ عَن ذِكْرِنَا وَٱتَّبَعَ هَوَىٰهُ وَكَانَ أَمْرُهُۥ فُرُطًۭا ﴿٢٨﴾

ى ចូរអ្នកប្រកាន់ខ្ជា ប់នឹងការរាប់អានជាមួយនឹងអ្នកដែលគោរពសក្កា រៈ និងអ្នកដែលបួងសួងពីម្ចា ស់របស់ពួកគេ(ដែលតែងតែបួងសួងសុំពីទ្រង់)ទាំងព្រឹកទាំងល្ងាច ដោយមានចិត្តស្មោះចំពោះទ្រង់។ ចូរអ្នកកុំមើលរំលងពួកគេដោយចង់រាប់អានតែជាមួយអ្នកមាន(ទ្រព្យ) និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ឲ្យសោះ។ ហើយចូរអ្នកកុំ ធ្វើតាមអ្នកដែលយើងបានធ្វើឲ្យចិត្តរបស់គេ(ព្រងើយកន្តើយ)មិនយកចិត្តទុកដាក់ក្នុងការរំលឹកមកចំពោះយើងដោយយើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់គេ ដោយគេបានប្រើអ្នកឲ្យយកអ្នកក្រីក្រចេញពីកន្លែងជួបជុំរបស់អ្នក ហើយគេឲ្យតម្លៃលើទំនើងចិត្តរបស់គេជាងការគោរពប្រតិបត្តិ្តចំពោះម្ចា ស់របស់គេឲ្យសោះ។ ហើយទង្វើរបស់គេបានក្លា យទៅជាអសារបង់ទៅហើយ។

وَقُلِ ٱلْحَقُّ مِن رَّبِّكُمْ ۖ فَمَن شَآءَ فَلْيُؤْمِن وَمَن شَآءَ فَلْيَكْفُرْ ۚ إِنَّآ أَعْتَدْنَا لِلظَّـٰلِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِن يَسْتَغِيثُوا۟ يُغَاثُوا۟ بِمَآءٍۢ كَٱلْمُهْلِ يَشْوِى ٱلْوُجُوهَ ۚ بِئْسَ ٱلشَّرَابُ وَسَآءَتْ مُرْتَفَقًا ﴿٢٩﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលទៅកាន់ពួកដែលព្រងើយកន្តើយក្នុងការរំលឹកចំពោះអល់ឡោះទាំងនោះ ដោយសារតែដួងចិត្តរបស់ពួកគេមានការ ធ្វេសប្រហែសថាៈ អ្វីដែលខ្ញុំបាននាំមកឲ្យពួកអ្នកគឺជាការពិត ហើយវាគឺមកពីអល់ឡោះ មិនមែនមកអំពីខ្ញុំនោះទេ។ ហើយខ្ញុំមិនមែនជាអ្នកដែលទទួលយកសំណើ របស់ពួកអ្នកមកចំពោះខ្ញុំដែលស្នើឲ្យខ្ញុំបណ្ដេញបណ្តា អ្នកដែលមានជំនឿ(ដែលទន់ខ្សោយ ក្រីក្រ)នោះទេ។ ដូច្នេះ ជនណាក្នុងចំណោមពួកអ្នកដែលមានបំណង ចង់មានជំនឿនឹងការពិតមួយនេះ ចូរឲ្យគេមានជំនឿចំពោះវាចុះ ហើយគេនឹងរីករាយចំពោះការតបស្នងរបស់គេ(នៅថ្ងៃបរលោក)។ តែជនណាក្នុងចំណោមពួកអ្នក ដែលមានបំណងចង់ប្រឆាំង(មិនមានជំនឿ)នឹងវា(សេចក្តីពិតទេនោះ) ចូរឲ្យគេប្រឆាំងចុះ ហើយគេនឹងទទួលនូវទណ្ឌកម្មដែលកំពុងតែរង់ចាំរូបគេ(នៅថ្ងៃ បរលោក)ជាមិនខាន។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពានលើខ្លួនឯងដោយបានជ្រើសរើសយកការប្រឆាំង(ភាពគ្មានជំនឿ)នោះនូវ ភ្លើងនរកដ៏ធំធេងដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ ដោយពួកគេមិនអាចរត់ចេញពីវា(ឋាននរក)បានឡើយ។ ហើយប្រសិនបើពួកគេសុំឲ្យគេផ្ដល់ទឹកផឹកដល់ពួកគេ ដោយសារតែពួកគេស្រេកទឹកខ្លាំងនោះ គេនឹងផ្ដល់ទឹកឲ្យពួកគេផឹកដែលទឹកនោះប្រៀបដូចជាប្រេងដែលកំពុងពុះដ៏សែនក្តៅបំផុត ដែលធ្វើឲ្យរលាកមុខរបស់ពួក គេដោយសារតែកម្ដៅដ៏ក្ដៅរបស់វា។ គ្រឿងផឹកដែលគេផ្ដល់ឲ្យពួកគេនោះ គឺជាគ្រឿងផឹកដ៏អាក្រក់បំផុត ពីព្រោះវាមិនបានធ្វើឲ្យពួកគេបាត់ស្រេកនោះទេ ផ្ទុយ ទៅវិញ វាធ្វើឲ្យពួកគេកាន់តែស្រេកទឹកថែមទៀត។ ហើយអណ្ដាតភ្លើងដែលឆាបឆេះស្បែករបស់ពួកគេនោះ គឺមិនរលត់ឡើយ។ ហើយឋាននរកនោះ គឺជា លំនៅឋានដ៏អាក្រក់បំផុត(របស់ពួកគេ)ដែលពួកគេនឹងស្នា ក់នៅក្នុងវា។

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا ﴿٣٠﴾

ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង។ ជាការពិតណាស់ យើងនឹងមិនបំបាត់នូវផលបុណ្យរបស់អ្នកដែលបានសាងទង្វើកុសលនោះឡើយ ផ្ទុយទៅវិញ យើងនឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ដោយគ្មា នខ្វះនោះឡើយ។

أُو۟لَـٰٓئِكَ لَهُمْ جَنَّـٰتُ عَدْنٍۢ تَجْرِى مِن تَحْتِهِمُ ٱلْأَنْهَـٰرُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍۢ وَيَلْبَسُونَ ثِيَابًا خُضْرًۭا مِّن سُندُسٍۢ وَإِسْتَبْرَقٍۢ مُّتَّكِـِٔينَ فِيهَا عَلَى ٱلْأَرَآئِكِ ۚ نِعْمَ ٱلثَّوَابُ وَحَسُنَتْ مُرْتَفَقًۭا ﴿٣١﴾

បណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលដូចដែលបានលើកឡើងនោះ ពួកគេគឺនឹងទទួលបាននូវឋានសួគ៌អាត់និន ដោយពួកគេនឹងរស់នៅទីនោះជា អមតៈ ដែលមានទន្លេទឹកសាបជាច្រើនហូរពីក្រោមលំនៅឋានរបស់ពួកគេ។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានតុបតែងលម្អដោយកងដៃធ្វើអំពីមាស និងស្លៀក សម្លៀកបំពាក់ពណ៌ បៃតងដែលធ្វើពីសូត្រម៉ដ្ឋខៃ និងសូត្រដែលក្រាស់។ ពួកគេអង្គុយផ្អែកខ្លួននៅលើគ្រែដែលត្រូវបានតុបតែងនឹងវាំងននដ៏ល្អប្រណី ត។ ការតប ស្នងរបស់ពួកគេ គឺជាការតបស្នងដ៏ប្រសើរបំផុត ហើយឋានសួគ៌ដែលពួកគេរស់នៅក្នុងវានោះ ក៏ជាកន្លែងដ៏ល្អប្រពៃបំផុតផងដែរ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ وَٱضْرِبْ لَهُم مَّثَلًۭا رَّجُلَيْنِ جَعَلْنَا لِأَحَدِهِمَا جَنَّتَيْنِ مِنْ أَعْنَـٰبٍۢ وَحَفَفْنَـٰهُمَا بِنَخْلٍۢ وَجَعَلْنَا بَيْنَهُمَا زَرْعًۭا ﴿٣٢﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)លើកយកបុរសពីរនាក់មកធ្វើជាឧទាហរណ៍ ៖ គឺអ្នកគ្មា នជំនឿ និងអ្នកមានជំនឿ។ យើងបានប្រទានឲ្យអ្នកគ្មា នជំនឿនោះនូវ ចម្កា រចំនួនពីរ ហើយយើងបានធ្វើរបងព័ទ្ធជុំវិញចម្កា រទាំងពីរនោះនឹងដើមល្មើ ព្រមទាំងយើងបានធ្វើឲ្យមានដំណាំផ្សេងៗនៅក្នុងកន្លែងទំនេរនៃចន្លោះចម្កា រទាំងពីរ នោះទៀតផង។

كِلْتَا ٱلْجَنَّتَيْنِ ءَاتَتْ أُكُلَهَا وَلَمْ تَظْلِم مِّنْهُ شَيْـًۭٔا ۚ وَفَجَّرْنَا خِلَـٰلَهُمَا نَهَرًۭا ﴿٣٣﴾

ហើយចម្ការនីមួយៗបានផ្ដល់នូវផលានុផលរបស់វាជាច្រើនដូចជា ផ្លែល្មើ ទំពាំងបាយជូរ និងដំណាំផ្សេងៗ ដោយគ្មានខ្វះខាតអ្វីបន្តិចឡើយ។ ផ្ទុយទៅវិញ វាបាន ផ្តល់ឲ្យគេ(ម្ចា ស់ចម្កា រដែលជាអ្នកគ្មា នជំនឿនោះ)នូវផល(ដំណាំ)របស់វាយ៉ា ងពេញលេញ។ ហើយយើង(អល់ឡោះ)បានធ្វើឲ្យមានទន្លេមួយហូរកាត់នៅចន្លោះ ចម្កា រទាំងពីរនោះដើម្បីងាយស្រួលក្នុងការស្រោចស្រពចម្កា រនោះ។ وكان له ثمر فقال لصحبه وهو يحاوره أناأكثر منك مالا وأعز نفرا

وَكَانَ لَهُۥ ثَمَرٌۭ فَقَالَ لِصَـٰحِبِهِۦ وَهُوَ يُحَاوِرُهُۥٓ أَنَا۠ أَكْثَرُ مِنكَ مَالًۭا وَأَعَزُّ نَفَرًۭا ﴿٣٤﴾

ហើយអ្នក(គ្មា នជំនឿ)ដែលជាម្ចា ស់ចម្កា រទាំងពីរនោះ មានទ្រព្យសម្បត្តិនិងផលានុផលផ្សេងៗជាច្រើនទៀត។ បន្ទា ប់មក គេបាននិយាយទៅកាន់មិត្តភក្តិរបស់គេ ដែលជាអ្នកមានជំនឿខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នា ដើម្បីឲ្យមិត្តរបស់គេច្រណែនចំពោះគេថាៈ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក មានអ្នកខ្លាំងៗជួយខ្ញុំ ច្រើនជាងអ្នក និងមានសាច់ញាតិដែលខ្លាំងៗជាងអ្នក។

وَدَخَلَ جَنَّتَهُۥ وَهُوَ ظَالِمٌۭ لِّنَفْسِهِۦ قَالَ مَآ أَظُنُّ أَن تَبِيدَ هَـٰذِهِۦٓ أَبَدًۭا ﴿٣٥﴾

ហើយបុរសគ្មា នជំនឿនោះបានចូលទៅក្នុងចម្កា ររបស់គេ ដើម្បីបង្ហា ញឲ្យគេ(មិត្តរបស់គេដែលជាអ្នកមានជំនឿនោះ)បានឃើញវា(ចម្កា រ) ខណៈដែលគេជាអ្នក បំពានលើខ្លួនឯងដោយភាពគ្មានជំនឿ និងដោយការមានមោទនភាព ដោយគេ(បុរសគ្មានជំនឿ)បាននិយាយថាៈ ខ្ញុំមិនគិតថា ចម្ការដែលអ្នកកំពុងតែឃើញនេះ នឹងត្រូវវិនាសអន្តរាយឡើយ ដោយសារតែខ្ញុំបានធ្វើរឿងជាច្រើនដើម្បីការពារវាឲ្យនៅគង់វង្ស។

وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةًۭ وَلَئِن رُّدِدتُّ إِلَىٰ رَبِّى لَأَجِدَنَّ خَيْرًۭا مِّنْهَا مُنقَلَبًۭا ﴿٣٦﴾

ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តាមពិត វា(ជីវិតលោកិយ) គឺជាជីវិតដែលនៅស្ថិតស្ថេរជារៀងររហូត។ តែប្រសិនបើវា(ថ្ងៃបរលោក)ពិតជា កើតឡើងមែននោះ នៅពេលដែលខ្ញុំត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ និងត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ម្ចា ស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវអ្វីដែល ល្អប្រសើរជាងចម្កា ររបស់ខ្ញុំនេះទៅទៀត ពីព្រោះការដែលខ្ញុំក្លា យជាអ្នកមាននៅក្នុងលោកិយនេះ ចាំបាច់ខ្ញុំត្រូវតែក្លា យជាអ្នកមានទៀតបន្ទា ប់ពីការពង្រស់ឡើង វិញនោះ។

قَالَ لَهُۥ صَاحِبُهُۥ وَهُوَ يُحَاوِرُهُۥٓ أَكَفَرْتَ بِٱلَّذِى خَلَقَكَ مِن تُرَابٍۢ ثُمَّ مِن نُّطْفَةٍۢ ثُمَّ سَوَّىٰكَ رَجُلًۭا ﴿٣٧﴾

មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿនោះក៏បានតបទៅកាន់គេ(អ្នកគ្មា នជំនឿ)វិញ ដោយគេបាននិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតឪពុករបស់អ្នក គឺព្យាការីអាហ្ទាំអំពីដី បន្ទា ប់មក បានបង្កើតអ្នកពីទឹកកាម បន្ទា ប់មកទៀត បានធ្វើឲ្យអ្នកក្លា យជាមនុស្សប្រុស និងបានធ្វើឲ្យអយៈយវៈរបស់អ្នកមានភាពសមសួន ព្រមទាំងបានធ្វើឲ្យអ្នកមានរូបរាងពេញលេញ(ជាមនុស្ស)ឬ? ពិតណាស់ អ្នកដែលមានសមត្ថភាពធ្វើរឿងទាំងអស់នោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការ ពង្រស់អ្នកឲ្យរស់ឡើងវិញដែរ។

لَّـٰكِنَّا۠ هُوَ ٱللَّهُ رَبِّى وَلَآ أُشْرِكُ بِرَبِّىٓ أَحَدًۭا ﴿٣٨﴾

ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំមិននិយាយដូចសម្ដីរបស់អ្នកដែលអ្នកបាននិយាយនោះឡើយ តែខ្ញុំនឹងនិយាយថាៈ ទ្រង់គឺអល់ឡោះដែលជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលប្រោស ប្រទាននូវឧបការគុណជាច្រើនរបស់ទ្រង់មកឲ្យពួកយើង ហើយខ្ញុំនឹងមិនយកអ្នកណាម្នា ក់មកធ្វើជាដៃគូរួមជាមួយទ្រង់នៅក្នុងការគោរពសក្កា រៈនោះឡើយ។ ជាមួយទ្រង់នៅក្នុងការគោរពសក្កា រៈ(ចំពោះទ្រង់)នោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَلَوْلَآ إِذْ دَخَلْتَ جَنَّتَكَ قُلْتَ مَا شَآءَ ٱللَّهُ لَا قُوَّةَ إِلَّا بِٱللَّهِ ۚ إِن تَرَنِ أَنَا۠ أَقَلَّ مِنكَ مَالًۭا وَوَلَدًۭا ﴿٣٩﴾

នឥទ្ធិពលណាគឺគ្មា (អ្វីដែលអល់ឡោះមានចេតនា ما شاء الله ال قوة إال بالله ៖ អ្នកមិនសូត្រថា ររបស់អ្នកហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្កា ក្រៅពីអល់ឡោះឡើយ)?ពិតប្រាកដណាស់ ទ្រង់គឹជាអ្នកដែលធ្វើនូវអ្វីៗដែលទ្រង់មានចេតនា ហើយទ្រង់គឺជាអ្នកដែលខ្លាំងពូកែ ប្រសិនបើអ្នកឃើញខ្ញុំក្រជាងអ្នក និងមានកូនចៅតិច(ជាងអ្នក)នោះ។

فَعَسَىٰ رَبِّىٓ أَن يُؤْتِيَنِ خَيْرًۭا مِّن جَنَّتِكَ وَيُرْسِلَ عَلَيْهَا حُسْبَانًۭا مِّنَ ٱلسَّمَآءِ فَتُصْبِحَ صَعِيدًۭا زَلَقًا ﴿٤٠﴾

ពិតណាស់ខ្ញុំរំពឹងថា អល់ឡោះជាម្ចា ស់នឹងប្រទានឲ្យខ្ញុំនូវអ្វីផ្សេងដែលល្អប្រសើរជាងចម្កា ររបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ជូនទណ្ឌ កម្មពីលើមេឃទៅបំផ្លា ញ ចម្កា ររបស់អ្នក។ពេលនោះចម្កា ររបស់អ្នកនឹងក្លា យទៅជាដីដែលគ្មា នរុក្ខជាតិដុះដែលគ្មា នអ្នកចង់ដើរកាត់ជាមិនខាន។

أَوْ يُصْبِحَ مَآؤُهَا غَوْرًۭا فَلَن تَسْتَطِيعَ لَهُۥ طَلَبًۭا ﴿٤١﴾

ឬក៏ទឹករបស់វាត្រូវបានស្រូបចូលទៅក្នុងដីអស់ ហើយអ្នកនឹងមិនអាចរកទឹកនោះមកវិញបានតាមវិធីណាមួយឡើយ។ ហើយនៅពេលដែលទឹករបស់វាត្រូវបាន ស្រូប(ចូលទៅក្នុងដី)ហើយនោះ គឺវា(ទឹក)មិនសល់អ្វីទៀតនោះឡើយ។

وَأُحِيطَ بِثَمَرِهِۦ فَأَصْبَحَ يُقَلِّبُ كَفَّيْهِ عَلَىٰ مَآ أَنفَقَ فِيهَا وَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَـٰلَيْتَنِى لَمْ أُشْرِكْ بِرَبِّىٓ أَحَدًۭا ﴿٤٢﴾

أ حدا ហើយអ្វីដែលអ្នកមានជំនឿរំពឹងទុក(ថាវានឹងកើតឡើង)នោះ គឺបានកើតឡើងយ៉ា ងពិតប្រាកដមែន ដោយភោគផលនៃចម្ការរបស់អ្នកគ្មានជំនឿនោះត្រូវបាន វិនាសអន្តរាយ។ ពេលនោះ បុរសគ្មានជំនឿនោះបានទះដៃទាំងពីររបស់ខ្លាំងៗដោយសារការសោកស្ដាយចំពោះការដែលគេបានចំណាយទ្រព្យសម្បត្តិរបស់គេ យ៉ាងច្រើនក្នុងការដាំដុះចម្ការនោះ ខណៈដែលជន្លង់ដែលគេប្រើសម្រាប់ទល់មែកទំពាំងបាយជូរក្នុងចម្ការនោះបានដួលរលំអស់ ហើយគេបាននិយាយថាៈ ឱ អនិច្ចា រូបខ្ញុំ!ខ្ញុំគួរតែមានជំនឿនឹងម្ចា ស់របស់ខ្ញុំតែមួយគត់ដោយខ្ញុំមិនយកអ្នកណាម្នា ក់មកធ្វើជាដៃគូជាមួយទ្រង់នៅក្នុងការគោរពសក្កា រៈឡើយ។

وَلَمْ تَكُن لَّهُۥ فِئَةٌۭ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مُنتَصِرًا ﴿٤٣﴾

ហើយគ្មា នក្រុមណាមួយអាចរារាំងទណ្ឌ កម្មមិនឲ្យកើតឡើងលើបុរសដែលគ្មា នជំនឿនោះបានឡើយ ខណៈដែល(ពីមុន)គេធ្លា ប់មានមោទនភាពនឹងក្រុមរបស់ គេ(ថាពួកគេនឹងជួយដល់រូបគេ)ហើយគេក៏មិនអាចរារាំងការបំផ្លា ញរបស់អល់ឡោះចំពោះចម្កា ររបស់ខ្លួនបាននោះដែរ។

هُنَالِكَ ٱلْوَلَـٰيَةُ لِلَّهِ ٱلْحَقِّ ۚ هُوَ خَيْرٌۭ ثَوَابًۭا وَخَيْرٌ عُقْبًۭا ﴿٤٤﴾

នៅថ្ងៃនោះ(ថ្ងៃបរលោក) សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុតចំពោះជនណា ដែលទ្រង់ស្រឡាញ់ពេញចិត្តក្នុងចំណោមបណ្ដា អ្នកដែលមានជំនឿ ដោយទ្រង់នឹងប្រទានផលបុណ្យទ្វេដងដល់ពួកគេ ហើយលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត គឺ សម្រាប់ពួកគេ។

وَٱضْرِبْ لَهُم مَّثَلَ ٱلْحَيَوٰةِ ٱلدُّنْيَا كَمَآءٍ أَنزَلْنَـٰهُ مِنَ ٱلسَّمَآءِ فَٱخْتَلَطَ بِهِۦ نَبَاتُ ٱلْأَرْضِ فَأَصْبَحَ هَشِيمًۭا تَذْرُوهُ ٱلرِّيَـٰحُ ۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَىْءٍۢ مُّقْتَدِرًا ﴿٤٥﴾

ى ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកដែលឈ្លក់វង្វេងនឹងលោកិយ។ ជាការពិតណាស់ លោកិយនេះនឹងបាត់បង់ ហើយនឹង ដល់ទីបញ្ចប់យ៉ា ងរហ័ស គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ ហើយរុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នាដោយសារទឹកភ្លៀងនោះ។ ក្រោយមក ដំណាំទាំងនោះក៏បានក្លា យជាក្រៀមស្វិត ហើយខ្យល់ក៏បានបក់បោកវាទៅកាន់កន្លែងមួយផ្សេងទៀត។ ពេលនោះ ដីក៏បានប្រែក្លា យទៅជាសភាពដូច ដើម(ដែលគ្មា នរុក្ខជាតិសោះ)។ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មា នអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ។ដូចនេះ ទ្រង់ធ្វើឲ្យរស់រានមានជីវិត នូវអ្វីដែលទ្រង់មានចេតនា និងធ្វើឲ្យស្លា ប់(វិនាសអន្តរាយ)នូវអ្វីដែលទ្រង់មានចេតនា។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

ٱلْمَالُ وَٱلْبَنُونَ زِينَةُ ٱلْحَيَوٰةِ ٱلدُّنْيَا ۖ وَٱلْبَـٰقِيَـٰتُ ٱلصَّـٰلِحَـٰتُ خَيْرٌ عِندَ رَبِّكَ ثَوَابًۭا وَخَيْرٌ أَمَلًۭا ﴿٤٦﴾

ទ្រព្យសម្បត្តិនិងកូនចៅ គឺស្ថិតក្នុងចំណោមប្រការដែលជាគ្រឿងតុបតែងលម្អនៅក្នុងជីវិតលោកិយ ហើយទ្រព្យសម្បត្តិ នឹងគ្មា នផ្តល់ផលប្រយោជន៍អ្វីឡើយនៅថ្ងៃ បរលោក លុះត្រាតែវាត្រូវបានគេចំណាយទៅលើអ្វីដែលអល់ឡោះពេញចិត្ត។ ហើយទង្វើ និងពាក្យសម្តីទាំងឡាយដែលជាការពេញចិត្តចំពោះអល់ឡោះជាម្ចាស់ នោះ គឺជាផលបុណ្យដ៏ល្អប្រសើរជាងគ្រឿងលម្អដែលមាននៅក្នុងលោកិយទៅទៀត ហើយវាជាក្ដីសង្ឃឹមដ៏ល្អប្រពៃដែលមនុស្សប្រាថ្នា ពីព្រោះគ្រឿងលម្អនៃ លោកិយនេះ គឺមិនឋិតថេរនោះទេតែផលបុណ្យនៃទង្វើនិងពាក្យសម្ដីទាំងឡាយដែលជាការពេញចិត្តចំពោះអល់ឡោះនោះ គឺនៅឋិតឋេរជានិច្ច។

وَيَوْمَ نُسَيِّرُ ٱلْجِبَالَ وَتَرَى ٱلْأَرْضَ بَارِزَةًۭ وَحَشَرْنَـٰهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًۭا ﴿٤٧﴾

ហើយចូរអ្នកចងចាំ នៅថ្ងៃដែលយើងធ្វើឲ្យភ្នំទាំងឡាយរសាត់ចេញពីកន្លែងរបស់វា ហើយអ្នកនឹងឃើញផែនដីរាបស្មើយ៉ាងច្បាស់ ដោយសារតែគ្មានភ្នំ គ្មាន ដើមឈើ និងគ្មានសំណង់អាគារនានានៅលើវាទៀតឡើយ។ ហើយយើងនឹងប្រមូលផ្ដុំម៉ា ខ្លូកទាំងអស់ដោយមិនបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ف លើកលែងតែយើងពង្រស់គេឡើងវិញទាំងអស់។

وَعُرِضُوا۟ عَلَىٰ رَبِّكَ صَفًّۭا لَّقَدْ جِئْتُمُونَا كَمَا خَلَقْنَـٰكُمْ أَوَّلَ مَرَّةٍۭ ۚ بَلْ زَعَمْتُمْ أَلَّن نَّجْعَلَ لَكُم مَّوْعِدًۭا ﴿٤٨﴾

ហើយមនុស្សលោកទាំងអស់បានបង្ហាញខ្លួនជាជួរៗនៅចំពោះមុខម្ចាស់របស់អ្នក ដើម្បីទ្រង់នឹងធ្វើការជំនុំជម្រះពួកគេ។ ហើយទ្រង់បានមានបន្ទូលទៅកាន់ពួក គេថាៈ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងម្នា ក់ៗឯង ដោយអាក្រាតកាយ និងមិនខតាន់(មិនកាត់ស្បែកចុងអង្គជាតិ)ឡើយ ដូចពេលដែលយើងបានបង្កើត ពួកអ្នកលើកដំបូងដូច្នោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា ពិតប្រាកដណាស់ ពួកអ្នកនឹងមិនត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញឡើយ ហើយ(គិតថា)យើងនឹង មិនកំណត់ពេលវេលា និងទីកន្លែងមួយដែលយើងនឹងតបស្នងពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាងនោះឡើយ។

وَوُضِعَ ٱلْكِتَـٰبُ فَتَرَى ٱلْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَـٰوَيْلَتَنَا مَالِ هَـٰذَا ٱلْكِتَـٰبِ لَا يُغَادِرُ صَغِيرَةًۭ وَلَا كَبِيرَةً إِلَّآ أَحْصَىٰهَا ۚ وَوَجَدُوا۟ مَا عَمِلُوا۟ حَاضِرًۭا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًۭا ﴿٤٩﴾

ហើយសៀវភៅកំណត់ត្រាទង្វើនានាត្រូវបានគេដាក់(បង្ហាញពួកគេ)។ ពេលនោះ គឺមានអ្នកដែលទទួលយកសៀវភៅកំណត់ត្រាទង្វើរបស់គេនោះដោយដៃខាង ស្តាំ(គឺអ្នកមានជំនឿ) និងមានអ្នកដែលទទួលយកសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃខាងឆ្វេង(គឺពួកគ្មា នជំនឿ)។ ហើយអ្នក(ឱមនុស្សលោក)នឹងឃើញពួក គ្មា នជំនឿមានការភ័យខ្លា ចនូវអ្វីដែលមាននៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ ព្រោះពួកគេដឹងថា អ្វីដែលពួកគេបានសាងពីមុនមក(នៅក្នុងលោកិយ)នោះ គឺជាការប្រឆាំង និងការប្រព្រឹត្តល្មើស ហើយពួកគេនឹងនិយាយថាៈ វិនាសអន្តរាយ និងគ្រោះធំហើយពួកយើង! តើនេះជាសៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិន បោះបង់នូវទង្វើណាមួយរបស់យើង មិនថាតូចឬធំនោះទេ លើកលែងតែវាសុទ្ធតែបានរក្សា(កត់ត្រាទុក)ទាំងអស់ដូច្នេះ! ហើយពួកគេបានឃើញនៅចំពោះ មុខ(ពួកគេ)នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅក្នុងជីវិតលោកិយរបស់ពួកគេនៃទង្វើបាបកម្មនោះ គឺត្រូវបានគេកត់ត្រាទុកយ៉ា ងច្បាស់លាស់(នៅក្នុងសៀវភៅ កំណត់ត្រានោះ)។ ហើយម្ចា ស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)មិនបំពានលើនរណាម្នា ក់នោះឡើយ។ ដូចនេះ ទ្រង់មិនដាក់ទណ្ឌ កម្មនរណាម្នា ក់ដោយរូបគេគ្មា ន បាបកម្មនោះទេ ហើយទ្រង់ក៏មិនធ្វើឲ្យអ្នកដែលគោរពប្រតិបត្តិ(ចំពោះទ្រង់)នោះ បាត់បង់ផលបុណ្យនៃការប្រតិបត្តិរបស់គេ(ចំពោះទ្រង់)បន្តិចណានោះដែរ។

وَإِذْ قُلْنَا لِلْمَلَـٰٓئِكَةِ ٱسْجُدُوا۟ لِـَٔادَمَ فَسَجَدُوٓا۟ إِلَّآ إِبْلِيسَ كَانَ مِنَ ٱلْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِۦٓ ۗ أَفَتَتَّخِذُونَهُۥ وَذُرِّيَّتَهُۥٓ أَوْلِيَآءَ مِن دُونِى وَهُمْ لَكُمْ عَدُوٌّۢ ۚ بِئْسَ لِلظَّـٰلِمِينَ بَدَلًۭا ﴿٥٠﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចងចាំ នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ា ឡាអ៊ីកាត់ថាៈ “ចូរពួកអ្នកក្រាបស៊ូជូតចំពោះព្យាការីអាហ្ទាំជាការស៊ូជូត ស្វាគមន៍(ចំពោះគេ)”។ ពេលនោះ ពួកគេទាំងអស់ក៏បានក្រាបស៊ូជូតចំពោះគេ ដោយអនុវត្តតាមបទបញ្ជានៃម្ចាស់របស់ពួកគេ លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែល ស្ថិតក្នុងចំណោមពួកជិន និងមិនស្ថិតក្នុងចំណោមពួកម៉ា ឡាអ៊ីកាត់នោះទេ ដោយវាបានបដិសេធ និងក្រអឺតក្រទមមិនព្រមស៊ូជូត(ចំពោះព្យាការីអាហ្ទាំ)ឡើយ និង បានងាកចេញពីការប្រតិបត្តិតាមម្ចា ស់របស់វា។ដូច្នេះ តើពួកអ្នក(ឱមនុស្សទាំងឡាយ)យកវា(អ៊ីព្លីស) និងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើងឬ ខណៈដែល ពួកវាគឹជាសត្រូវរបស់ពួកអ្នកនោះ? ដូច្នេះ តើពួកអ្នកនឹងយកសត្រូវរបស់ពួកអ្នកធ្វើជាអ្នកគាំពារចំពោះពួកអ្នកយ៉ាងដូចម្ដេចទៅ? ហើយទង្វើរបស់ពួកបំពាន ដែលយកស្ហៃតនធ្វើជាអ្នកគាំពារសម្រាប់ពួកគេជំនួសអល់ឡោះជាម្ចា ស់នោះ គឺអាក្រក់បំផុត។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ مَّآ أَشْهَدتُّهُمْ خَلْقَ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ وَلَا خَلْقَ أَنفُسِهِمْ وَمَا كُنتُ مُتَّخِذَ ٱلْمُضِلِّينَ عَضُدًۭا ﴿٥١﴾

ពួក(អ៊ីព្លិសនិងកូនចៅរបស់វា)ដែលពួកអ្នកបានយកពួកវាធ្វើជាអ្នកគាំពារក្រៅយើងទាំងនោះ ពួកវាក៏ជាខ្ញុំបម្រើ(របស់យើង)ដូចពួកអ្នកដែរ។ យើងមិនបានយក ពួកគេធ្វើជាសាក្សីនៃការបង្កើតមេឃជាច្រើនជាន់និងផែនដីនៅពេលដែលយើងបានបង្កើតវាទាំងពីរនោះឡើយ ផ្ទុយទៅវិញ ពួកវា(អ៊ីព្លិស និងកូនចៅរបស់វា)គ្មា ន វត្តមាននោះទេ(នៅពេលនោះ)។ ហើយយើងក៏មិនបានយកពួកវាធ្វើជាសាក្សីក្នុងការបង្កើតមួយចំនួននៃពួកគេដែរ។ ពិតណាស់ យើងគឺជាអ្នកបង្កើត និងជាអ្នក រៀបចំចាត់ចែងតែមួយអង្គឯងគត់ ហើយយើងក៏មិនបានយកពួកដែលវង្វេងក្នុងចំណោមស្ហៃតនមនុស្ស និងជិនធ្វើជាអ្នកជួយដែរ ពីព្រោះយើងមហា មានលើសលប់ មិនត្រូវការជំនួយ(ពីអ្នកណា)នោះឡើយ។

وَيَوْمَ يَقُولُ نَادُوا۟ شُرَكَآءِىَ ٱلَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا۟ لَهُمْ وَجَعَلْنَا بَيْنَهُم مَّوْبِقًۭا ﴿٥٢﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)រំលឹកដល់ពួកគេអំពីនៅថ្ងៃបរលោក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកនឹងទ្រង់ នៅក្នុងលោកិយថាៈ ចូរពួកអ្នកហៅដៃគូទាំងឡាយរបស់យើងដែលពួកអ្នកបានអះអាងថា ពិតប្រាកដណាស់ ពួកគេជាដៃគូរបស់យើងនោះមក សង្ឃឹមថា ពួកវា នឹងជួយដល់ពួកអ្នក។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្តែពួកវាមិនបានឆ្លើយតបចំពោះការហៅរបស់ពួកគេនោះទេ ហើយក៏មិនបានជួយដល់ពួកគេនោះដែរ។ ហើយយើងបានបង្កើតកន្លែងវិនាសអន្តរាយមួយរវាងពួកគេនិងព្រះ(ក្លែងក្លា យ)របស់ពួកគេដែលពួកគេនឹងត្រូវវិនាសអន្តរាយជាមួយគ្នា នៅក្នុងវ នោះគឺ ឋាននរកជើហាន់ណាំ។

وَرَءَا ٱلْمُجْرِمُونَ ٱلنَّارَ فَظَنُّوٓا۟ أَنَّهُم مُّوَاقِعُوهَا وَلَمْ يَجِدُوا۟ عَنْهَا مَصْرِفًۭا ﴿٥٣﴾

ហើយពួកមុស្ហរីគីនបានឃើញភ្លើងនរក(ផ្ទាល់នឹងភ្នែក) ហើយពួកគេជឿជាក់(ដឹង)យ៉ាងពិតប្រាកដថាៈ ពិតប្រាកដណាស់ ពួកគេនឹងធ្លាក់ចូលទៅក្នុងវា ហើយ ពួកគេមិនមានកន្លែង(សុវត្ថិភាព)ណាដែលអាចគេចខ្លួនទៅកាន់វាបានឡើយ។

وَلَقَدْ صَرَّفْنَا فِى هَـٰذَا ٱلْقُرْءَانِ لِلنَّاسِ مِن كُلِّ مَثَلٍۢ ۚ وَكَانَ ٱلْإِنسَـٰنُ أَكْثَرَ شَىْءٍۢ جَدَلًۭا ﴿٥٤﴾

ហើយជាការពិតណាស់ យើងបានបញ្ជាក់និងបានបែងចែងយ៉ា ងច្បាស់នៅក្នុងគម្ពីរគួរអានដែលបានបញ្ចុះទៅលើមូហាំម៉ា ត់នេះនូវឧទាហរណ៍ ជាច្រើនប្រភេទ ដើម្បីឲ្យពួកគេរំលឹក និងយកវាធ្វើជាមេរៀន។ ក៏ប៉ុន្តែមនុស្សលោកវិញទេ(ជាពិសេសពួកគ្មានជំនឿ)ដែលជជែកដេញដោលគ្នាអំពីរឿងដែលមិនពិតជាងអ្វីៗទាំង អស់នោះ។

وَمَا مَنَعَ ٱلنَّاسَ أَن يُؤْمِنُوٓا۟ إِذْ جَآءَهُمُ ٱلْهُدَىٰ وَيَسْتَغْفِرُوا۟ رَبَّهُمْ إِلَّآ أَن تَأْتِيَهُمْ سُنَّةُ ٱلْأَوَّلِينَ أَوْ يَأْتِيَهُمُ ٱلْعَذَابُ قُبُلًۭا ﴿٥٥﴾

قبلا ហើយគ្មា នអ្វីដែលរារាំងរវាងពួកប្រឆាំងដែលចចេសរឹងរូស និងរវាងការមានជំនឿចំពោះអ្វីដែលព្យាការីមូហាំម៉ា ត់បាននាំមកពីម្ចា ស់របស់គេនោះទេហើយក៏គ្មា នអ្វី ដែលរារាំងរវាងពួកគេ និងការសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់ពួកគេដោយសារតែខ្វះខាតនូវការពន្យល់បកស្រាយនោះដែរ ពីព្រោះគេបាន លើកនូវឧទាហរណ៍ ជាច្រើនដល់ពួកគេនៅក្នុងគម្ពីរគួរអាន ព្រមទាំងបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ា ងច្បាស់លាស់ជាច្រើន។ តាមពិត អ្វីដែលរារាំងពួកគេ(មិន ឲ្យមានជំនឿ)នោះ គឺការស្នើសុំរបស់ពួកគេ(ដោយការរឹងចចេស)ដែលសុំឲ្យទណ្ឌកម្មរបស់ប្រជាជាតិជំនាន់មុនៗនោះធ្លាក់ទៅលើពួកគេ និងឲ្យពួកគេបានឃើញ ទណ្ឌ កម្មដែលគេបានសន្យាចំពោះពួកគេនោះផ្ទា ល់នឹងភ្នែក។

وَمَا نُرْسِلُ ٱلْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۚ وَيُجَـٰدِلُ ٱلَّذِينَ كَفَرُوا۟ بِٱلْبَـٰطِلِ لِيُدْحِضُوا۟ بِهِ ٱلْحَقَّ ۖ وَٱتَّخَذُوٓا۟ ءَايَـٰتِى وَمَآ أُنذِرُوا۟ هُزُوًۭا ﴿٥٦﴾

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នា ក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់យើងនោះទេ លើកលែងតែជាអ្នកផ្ដល់ដំណឹ ងរីករាយដល់ក្រុមអ្នកដែលមាន ជំនឿនិងគោរពប្រតិបត្តិ និងជាអ្នកដាស់តឿនព្រមានដល់ក្រុមអ្នកដែលគ្មានជំនឿនិងប្រព្រឹត្តល្មើសប៉ុណ្ណោះ។ ហើយពួកគេ(អ្នកនាំសារ)មិនមានអំណាចអ្វីគ្រប់ គ្រងដួងចិត្តពួកទាំងនោះឲ្យទទួលបានការចង្អុលបង្ហាញនោះទេ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះបានជជែកដេញដោលនឹងបណ្តា អ្នកនាំសារទាំងឡាយ បើទោះបីជាមានភស្តុតាងយ៉ា ងច្បាស់លាស់ដល់ពួកគេយ៉ា ងណាក៏ដោយដើម្បី(ពួកគេ)ធ្វើឲ្យប្រការមិនត្រឹមត្រូវរបស់ពួកគេបំបាត់នូវប្រការត្រឹមត្រូវដែលបានបញ្ចុ بلغ គម្ពីរគួរអាន · តាហ្វសៀរ ះទៅលើព្យាការីមូហាំម៉ា ត់ ហើយពួកគេបានចាត់ទុកគម្ពីរគួរអាន និងអ្វីដែលគេបានព្រមានបន្លា ចពួកគេនឹងវានោះ ជាការលេងសើចចំអកឡកឡឺយទៅវិញ។

وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِـَٔايَـٰتِ رَبِّهِۦ فَأَعْرَضَ عَنْهَا وَنَسِىَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِىٓ ءَاذَانِهِمْ وَقْرًۭا ۖ وَإِن تَدْعُهُمْ إِلَى ٱلْهُدَىٰ فَلَن يَهْتَدُوٓا۟ إِذًا أَبَدًۭا ﴿٥٧﴾

ى ហើយគ្មា ននរណាម្នា ក់ដែលបំពានខ្លាំងជាងអ្នកដែលត្រូវបានគេរំលឹកនូវភស្តុតាងទាំងឡាយនៃម្ចា ស់របស់គេ តែគេបែរជាមិនខ្វា យខ្វល់ចំពោះអ្វីដែលមាននៅ ក្នុងវានៃការសន្យាដាក់ទណ្ឌកម្ម ហើយបែរចេញមិនព្រមយកវាធ្វើជាមេរៀន ព្រមទាំងបានភ្លេចនូវអ្វីដែលគេបានប្រព្រឹត្តនៅក្នុងជីវិតលោកិយរបស់គេអំពីការ ប្រឆាំងនិងការប្រព្រឹត្តល្មើស និងមិនបានសារភាពកំហុសពីវានោះទេ។ពិតប្រាកដណាស់ យើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកដែលមានលក្ខណៈសម្បត្តិ ដូចពួកគេនេះ ដែលរារាំងវា(ដួងចិត្តរបស់ពួកគេ)មិនឲ្យយល់ពីគម្ពីរគួរអាន និងធ្វើឲ្យត្រចៀករបស់ពួកគេថ្លង់ ដោយពួកគេមិនអាចស្ដាប់ឮវាដោយការទទួលយក នោះឡើយ។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេទៅកាន់ការមានជំនឿនោះ ពួកគេនឹងមិនឆ្លើយតបចំពោះអ្វីដែលអ្នកអំពាវនាវពួកគេទៅកាន់វាជាដាច់ខាត ដរាបណាដួងចិត្តរបស់ពួកគេមានគម្រប(គ្របជិត) និងត្រចៀករបស់ពួកគេថ្លង់ស្តា ប់មិនឮបែបនេះ។

وَرَبُّكَ ٱلْغَفُورُ ذُو ٱلرَّحْمَةِ ۖ لَوْ يُؤَاخِذُهُم بِمَا كَسَبُوا۟ لَعَجَّلَ لَهُمُ ٱلْعَذَابَ ۚ بَل لَّهُم مَّوْعِدٌۭ لَّن يَجِدُوا۟ مِن دُونِهِۦ مَوْئِلًۭا ﴿٥٨﴾

ហើយដើម្បីកុំឲ្យព្យាការីមូហាំម៉ា ត់រំពឺងចង់ឲ្យទណ្ឌ កម្មធ្លា ក់ទៅលើពួកប្រឆាំងភ្លា មៗ អល់ឡោះជាម្ចា ស់ក៏បានមានបន្ទូលទៅកាន់គាត់ថាៈ ហើយម្ចា ស់របស់អ្នក(ឱ អ្នកនាំសារមូហាំម៉ា ត់) គឺមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់ខ្ញុំបម្រើទ្រង់ដែលបានសារភាពកំហុស និងជាអ្នកដែលមានក្ដីមេត្តាករុណាដ៏ទូលំទូលាយ(ជ្រួត ជ្រាប)លើអ្វីៗទាំងអស់។ហើយក្នុងចំណោមក្ដីមេត្តា ករុណារបស់ទ្រង់នោះ គឺទ្រង់ពន្យារពេល(ដាក់ទណ្ឌ កម្ម)ដល់អ្នកដែលប្រព្រឹត្តល្មើស ដោយសង្ឃឹមថាពួកគេនឹង សារភាពកំហុសទៅកាន់ទ្រង់។ ពិតប្រាកដណាស់ ប្រសិនបើទ្រង់មានចេតនាចង់ដាក់ទណ្ឌកម្មពួកដែលបែរចេញទាំងនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេ ភ្លា មៗនៅក្នុងជីវិតលោកិយនេះជាមិនខាន ក៏ប៉ុន្តែទ្រង់ជាម្ចា ស់មហាអត់ធ្មត់ មហាអាណិ តស្រឡាញ់បំផុត ដោយទ្រង់ពន្យារពេលដាក់ទណ្ឌ កម្មពួកគេដើម្បីឲ្យពួកគេ សារភាពកំហុស។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេមានទីកន្លែងនិងពេលវេលាដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់ ដែលពួកគេនឹងត្រូវបានគេតបស្នង ចំពោះភាពគ្មានជំនឿរបស់ពួកគេ និងការងាកចេញរបស់ពួកគេ(ពីសេចក្តីពិត) ប្រសិនបើពួកគេមិនសារភាពកំហុសទេនោះ ដោយពួកគេគ្មានកន្លែងជ្រកកោន ដែលពួកគេនឹងជ្រកកោនក្រៅពីឆ្ពោះទៅកាន់ទ្រង់នោះឡើយ។

وَتِلْكَ ٱلْقُرَىٰٓ أَهْلَكْنَـٰهُمْ لَمَّا ظَلَمُوا۟ وَجَعَلْنَا لِمَهْلِكِهِم مَّوْعِدًۭا ﴿٥٩﴾

ហើយភូមិស្រុកគ្មានជំនឿដែលនៅជិតពួកអ្នកទាំងនោះ ដូចជាភូមិស្រុករបស់ក្រុមព្យាការីហ៊ូទ ភូមិស្រុករបស់ក្រុមព្យាការីសឡេះ និងភូមិស្រុករបស់ក្រុមព្យា ការីស៊្ហូអែបនោះ យើងបានបំផ្លាញពួកគេនៅពេលដែលពួកគេបានបំពានលើខ្លួនឯងដោយការប្រឆាំង និងការប្រព្រឹត្តល្មើស។ ហើយយើងបានកំណត់ពេលវេលា ជាក់លាក់មួយដើម្បីបំផ្លា ញពួកគេ។

وَإِذْ قَالَ مُوسَىٰ لِفَتَىٰهُ لَآ أَبْرَحُ حَتَّىٰٓ أَبْلُغَ مَجْمَعَ ٱلْبَحْرَيْنِ أَوْ أَمْضِىَ حُقُبًۭا ﴿٦٠﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ចងចាំ នៅពេលដែលព្យាការីមូសាបាននិយាយទៅក្មេងបម្រើប្រុសរបស់គាត់គឺ យូស្ហាក់ កូនប្រុសរបស់ នូន ថាៈ ខ្ញុំនៅតែបន្ត ធ្វើដំណើ ររហូតទាល់តែខ្ញុំបានទៅដល់ចំណុ ចប្រសព្វនៃសមុទ្រទាំងពីរ ឬក៏ខ្ញុំត្រូវធ្វើដំណើ រអស់រយៈពេលយ៉ា ងយូរ(យ៉ា ងណាក៏ដោយក៏មិនឈប់ដែរ) ទាល់តែខ្ញុំ បានជួបនឹងខ្ញុំបម្រើ(របស់អល់ឡោះ)ដែលជាមនុស្សល្អម្នា ក់(គឺព្យាការីខហ្ទៀរ) ហើយខ្ញុំនឹងរៀនសូត្រអំពីគាត់។

فَلَمَّا بَلَغَا مَجْمَعَ بَيْنِهِمَا نَسِيَا حُوتَهُمَا فَٱتَّخَذَ سَبِيلَهُۥ فِى ٱلْبَحْرِ سَرَبًۭا ﴿٦١﴾

ពេលនោះ គេទាំងពីរក៏បានធ្វើដំណើរ។ នៅពេលដែលគេទាំងពីរបានទៅដល់ចំណុចប្រសព្វនៃសមុទ្រទាំងពីរ គេទាំងពីរក៏បានភ្លេចត្រីរបស់ពួកគេដែលពួកគេ បានយកវាធ្វើជាស្បៀងអាហារសម្រាប់ពួកគេ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យត្រីនោះរស់ឡើងវិញ ហើយវាក៏បានននៀលតាមរូងចូលទៅក្នុងសមុទ្រ បាត់ទៅ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَلَمَّا جَاوَزَا قَالَ لِفَتَىٰهُ ءَاتِنَا غَدَآءَنَا لَقَدْ لَقِينَا مِن سَفَرِنَا هَـٰذَا نَصَبًۭا ﴿٦٢﴾

ហើយនៅពេលគេទាំងពីរបានធ្វើដំណើរហួសកន្លែងនោះ(ចំណុចប្រសព្វ) ព្យាការីមូសាក៏បានពោលទៅកាន់ក្មេងបម្រើប្រុសរបស់គាត់ថាៈ ចូរអ្នកយកអាហារថ្ងៃ ត្រង់មកឲ្យយើង។ជាការពិតណាស់ យើងមានការនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើ ររបស់យើងនេះ។

قَالَ أَرَءَيْتَ إِذْ أَوَيْنَآ إِلَى ٱلصَّخْرَةِ فَإِنِّى نَسِيتُ ٱلْحُوتَ وَمَآ أَنسَىٰنِيهُ إِلَّا ٱلشَّيْطَـٰنُ أَنْ أَذْكُرَهُۥ ۚ وَٱتَّخَذَ سَبِيلَهُۥ فِى ٱلْبَحْرِ عَجَبًۭا ﴿٦٣﴾

ក្មេងបម្រើនោះបានឆ្លើយថាៈ តើអ្នកនឹកឃើញឬទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិតប្រាកណាស់ ខ្ញុំបានភ្លេចរំលឹកប្រាប់អ្នកអំពីត្រី នោះ ហើយគ្មា នអ្វីដែលធ្វើឲ្យខ្ញុំភ្លេចរំលឹកប្រាប់វាដល់អ្នកក្រៅពីស្ហៃតននោះឡើយ។ ពិតណាស់ ត្រីនោះបានរស់ឡើងវិញ ហើយវាបានននៀលចូលទៅក្នុងសមុទ្រ យ៉ា ងចម្លែកបំផុត។

قَالَ ذَٰلِكَ مَا كُنَّا نَبْغِ ۚ فَٱرْتَدَّا عَلَىٰٓ ءَاثَارِهِمَا قَصَصًۭا ﴿٦٤﴾

ព្យាការីមូសាក៏បានតបទៅកាន់ក្មេងប្រុសបម្រើរបស់គាត់វិញថាៈ នោះហើយជាអ្វី(កន្លែង)ដែលពួកយើងត្រូវការ(ស្វែងរក)។ពិតណាស់ វាគឺជាសញ្ញា ដែលបញ្ជា ក់ពី កន្លែងរបស់ខ្ញុំបម្រើអល់ឡោះដែលជាមនុស្សល្អម្នា ក់នោះ(ព្យាការីខហ្ទៀរ)។ ពេលនោះ គេទាំងពីរក៏បានត្រឡប់ក្រោយតាមដានជើងរបស់ពួកគេទាំងពីរវិញដើម្បីកុំ ឲ្យវង្វេងផ្លូវ រហូតដល់ពួកគេទាំងពីរបានទៅដល់ផ្ទាំងថ្មនោះវិញ ដែលនៅកន្លែងនោះហើយជាកន្លែងដែលត្រីននៀលចូលសមុទ្រ។

فَوَجَدَا عَبْدًۭا مِّنْ عِبَادِنَآ ءَاتَيْنَـٰهُ رَحْمَةًۭ مِّنْ عِندِنَا وَعَلَّمْنَـٰهُ مِن لَّدُنَّا عِلْمًۭا ﴿٦٥﴾

ហើយនៅពេលដែលគេទាំងពីរបានទៅដល់កន្លែងដែលត្រីនោះបានបាត់ គេទាំងពីរក៏បានជួបនឹងខ្ញុំបម្រើមា្នក់ក្នុងចំណោមខ្ញុំបម្រើរបស់យើងដ៏ល្អប្រពៃ(គឺព្យា ការីខហ្ទៀរ) ដែលយើងបានផ្ដល់ឲ្យគេនូវក្ដីមេត្តាករុណាពីយើង ហើយយើងបានបង្រៀនដល់គេនូវចំណេះដឹងពីយើងដែលមនុស្សលោកមិនបានដឹង ហើយ ដែលវាគឺមាននៅក្នុងរឿងរ៉ា វនេះ។

قَالَ لَهُۥ مُوسَىٰ هَلْ أَتَّبِعُكَ عَلَىٰٓ أَن تُعَلِّمَنِ مِمَّا عُلِّمْتَ رُشْدًۭا ﴿٦٦﴾

ព្យាការីមូសាបានពោលទៅកាន់(ព្យាការីខហ្ទៀរ)ដោយភាពឱនលំទោននិងទន់ភ្លន់ថាៈ តើខ្ញុំអាចដើរតាមអ្នកដើម្បីឲ្យអ្នកបង្រៀនខ្ញុំអំពីចំណេះដឹងដែលអល់ឡោះ បានបង្រៀនដល់អ្នក ដែលវាជាការចង្អុលបង្ហា ញទៅកាន់ការពិតបានដែរឬទេ? قال إنك لن تستطيع معىصبرا

قَالَ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًۭا ﴿٦٧﴾

ព្យាការីខហ្ទៀរក៏បានតបថាៈ ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់នឹងអ្វីដែលអ្នកឃើញវាអំពីចំណេះដឹងរបស់ខ្ញុំបាននោះទេ ពីព្រោះវាមិនស្របគ្នា នឹងចំណេះ ដឹងដែលអ្នកមាននោះឡើយ។ وكيف تصبرعل ما لم تحط به خبرا

وَكَيْفَ تَصْبِرُ عَلَىٰ مَا لَمْ تُحِطْ بِهِۦ خُبْرًۭا ﴿٦٨﴾

តើអ្នកអាចអត់ធ្មត់ទៅលើទង្វើ(សកម្មភាព)ទាំងឡាយដែលអ្នកបានឃើញទាំងដែលអ្នកមិនបានដឹងពីមូលហេតុត្រឹមត្រូវដែលមាននៅក្នុងវាយ៉ា ងដូចម្ដេចទៅ ពីព្រោះអ្នកធ្វើការវិនិច្ឆ័យចំពោះវាទៅតាមកម្រិតនៃចំណេះដឹងរបស់អ្នកដែលអ្នកមានប៉ុណ្ណោះ?!

قَالَ سَتَجِدُنِىٓ إِن شَآءَ ٱللَّهُ صَابِرًۭا وَلَآ أَعْصِى لَكَ أَمْرًۭا ﴿٦٩﴾

ព្យាការីមូសាបានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកដែលអត់ធ្មត់ចំពោះអ្វីដែលខ្ញុំបានឃើញអំពីរាល់ទង្វើរបស់ អ្នកនិងជាអ្នកដែលប្រកាន់ខ្ជា ប់នឹងការគោរពប្រតិបត្តិតាមអ្នកដោយខ្ញុំនឹងមិនធ្វើខុសពីបទបញ្ជា របស់អ្នកដែលអ្នកបានបង្គា ប់ប្រើខ្ញុំនោះឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

قَالَ فَإِنِ ٱتَّبَعْتَنِى فَلَا تَسْـَٔلْنِى عَن شَىْءٍ حَتَّىٰٓ أُحْدِثَ لَكَ مِنْهُ ذِكْرًۭا ﴿٧٠﴾

) ព្យាការីខហ្ទៀរបានពោលទៅកាន់ព្យាការីមូសាវិញថាៈ ប្រសិនបើអ្នក(ចង់ដើរ)តាមខ្ញុំនោះ សូមអ្នកកុំសួរខ្ញុំពីអ្វីដែលអ្នកបានឃើញខ្ញុំធ្វើវាឲ្យសោះ រហូតទាល់តែខ្ញុំ បញ្ជា ក់ប្រាប់អ្នកមុនពីមូលហេតុរបស់វា។

فَٱنطَلَقَا حَتَّىٰٓ إِذَا رَكِبَا فِى ٱلسَّفِينَةِ خَرَقَهَا ۖ قَالَ أَخَرَقْتَهَا لِتُغْرِقَ أَهْلَهَا لَقَدْ جِئْتَ شَيْـًٔا إِمْرًۭا ﴿٧١﴾

ហើយនៅពេលគាត់ទាំងពីរបានឯកភាពគ្នា ចំពោះរឿងនេះរួចមក គាត់ទាំងពីរក៏បានធ្វើដំណើ រទៅកាន់ឆ្នេរសមុទ្រ រហូតដល់ពួកគាត់បានជួបនឹងសំពៅមួយ ហើយ គាត់ទាំងពីរក៏បានឡើងជិះលើសំពៅនោះដោយមិនអស់ថ្លៃឈ្នូលឡើយ ជាការលើកតម្កើង(របស់ម្ចាស់សំពៅ)ចំពោះព្យាការីខហ្ទៀរ។ ពេលនោះ ព្យាការីខហ្ទៀរ ក៏បានទម្លុះសំពៅនោះដោយបានដកយកក្តារមួយបន្ទះចេញ។ នៅពេលនោះ ព្យាការីមូសាក៏បានពោលទៅកាន់គាត់ថាៈ តើអ្នកទម្លុះសំពៅរបស់អ្នកដែលបានឲ្យ ពួកយើងជិះនៅលើវាដោយមិនគិតថ្លៃឈ្នួលដើម្បីឲ្យអ្នកដែលនៅលើសំពៅនេះទាំងអស់លិចលង់ឬ?! ជាការពិតណាស់ អ្នកបានធ្វើនូវរឿងមួយដ៏ធំធេង(អំពើមួយ ដ៏អាក្រក់)។ قال ألم أقل إنك لن تستطيع معىصبرا

قَالَ أَلَمْ أَقُلْ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًۭا ﴿٧٢﴾

ព្យាការីខហ្ទៀរក៏បានពោលទៅកាន់ព្យាការីមូសាវិញថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះទេនូវអ្វីដែល អ្នកបានឃើញអំពីខ្ញុំនោះ? قال لا تؤاخذنى بما نسيت ولا ترهقنى من أمرى عسرا

قَالَ لَا تُؤَاخِذْنِى بِمَا نَسِيتُ وَلَا تُرْهِقْنِى مِنْ أَمْرِى عُسْرًۭا ﴿٧٣﴾

ព្យាការីមូសាបានពោលទៅកាន់ព្យាការីខហ្ទៀរវិញថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំដោយសារតែខ្ញុំមិនបានគោរពតាមការសន្យារបស់អ្នកព្រោះតែការភ្លេចភ្លាំងអ្វី។ ហើយសូមអ្នកកុំចង្អៀតចង្អល់មកចំពោះខ្ញុំ និងកុំតឹងរ៉ឹងក្នុងការ(ឲ្យខ្ញុំ)សេពគប់ជាមួយអ្នក។

فَٱنطَلَقَا حَتَّىٰٓ إِذَا لَقِيَا غُلَـٰمًۭا فَقَتَلَهُۥ قَالَ أَقَتَلْتَ نَفْسًۭا زَكِيَّةًۢ بِغَيْرِ نَفْسٍۢ لَّقَدْ جِئْتَ شَيْـًۭٔا نُّكْرًۭا ﴿٧٤﴾

បន្ទាប់ពីពួកគាត់ទាំងពីរបានចុះពីសំពៅ ពួកគាត់ក៏បានបន្តដំណើរដោយថ្មើរជើងតាមឆ្នេរ(សមុទ្រ)។ ពេលនោះ គាត់ទាំងពីរក៏បានឃើញក្មេងប្រុសមិនទាន់គ្រប់ អាយុម្នា ក់កំពុងលេងជាមួយក្មេងប្រុសឯទៀត។ នៅពេលនោះ ព្យាការីខហ្ទៀរក៏បានសម្លា ប់ក្មេងប្រុសនោះ។ ព្យាការីមូសាក៏បានសួរទៅកាន់គាត់ថាៈ តើអ្នកសម្លា ប់ ជីវិតមនុស្សម្នា ក់ដែលស្អា តស្អំមិនទាន់គ្រប់អាយុ ដោយគេគ្មា នទោសពៃរ៍អ្វីសោះនោះឬ?!ជាការពិតណាស់ អ្នកបានប្រព្រឹត្តនូវអំពើមួយដែលអាក្រក់បំផុត។

۞ قَالَ أَلَمْ أَقُل لَّكَ إِنَّكَ لَن تَسْتَطِيعَ مَعِىَ صَبْرًۭا ﴿٧٥﴾

ព្យាការីខហ្ទៀរបានពោលទៅកាន់ព្យាការីមូសាថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លា ប់ប្រាប់អ្នកហើយថា ពិតប្រាកដណាស់ អ្នក(ឱមូសា)នឹងមិនអាចអត់ធ្មត់ចំពោះអ្វីដែលខ្ញុំ ធ្វើនោះទេ។

قَالَ إِن سَأَلْتُكَ عَن شَىْءٍۭ بَعْدَهَا فَلَا تُصَـٰحِبْنِى ۖ قَدْ بَلَغْتَ مِن لَّدُنِّى عُذْرًۭا ﴿٧٦﴾

ព្យាការីមូសាបានក៏បានតបថាៈ ប្រសិនបើខ្ញុំសួរ(អ្នកអំពី)អ្វីមួយបន្ទាប់ពីនេះម្ដងទៀតនោះ ចូរអ្នកចាកចេញពីខ្ញុំចុះ។ ជាការពិតណាស់ ខ្ញុំបានមកដល់ចំណុចចុង ក្រោយនៃការអធ្យាស្រ័យចំពោះការបោះបង់ការសេពគប់ជាមួយខ្ញុំ ដោយសារតែការខ្ញុំបានធ្វើខុសនឹងបទបញ្ជា របស់អ្នកចំនួនបីដងទៅហើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

فَٱنطَلَقَا حَتَّىٰٓ إِذَآ أَتَيَآ أَهْلَ قَرْيَةٍ ٱسْتَطْعَمَآ أَهْلَهَا فَأَبَوْا۟ أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًۭا يُرِيدُ أَن يَنقَضَّ فَأَقَامَهُۥ ۖ قَالَ لَوْ شِئْتَ لَتَّخَذْتَ عَلَيْهِ أَجْرًۭا ﴿٧٧﴾

قال لو شئت لتخذت عليهأجرا ហើយពួកគាត់ទាំងពីរ(ព្យាការីខហ្ទៀរ និងព្យាការីមូសា)ក៏បានបន្តដំណើរទៅមុខទៀត រហូតគាត់ទាំងពីរបានទៅដល់ភូមិមួយ ពួកគាត់ទាំងពីរក៏បានសុំចំណី អាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនផ្ដល់អាហារឲ្យពួកគាត់ និងមិនបំពេញកាតព្វកិច្ចនៃការទទួលភ្ញៀវចំពោះពួកគាត់ឡើយ។ ក្រោយមក គាត់ទាំងពីរ បានឃើញជញ្ជាំងមួយនៅក្នុងភូមិជិតដួលរលំ។ ពេលនោះ ព្យាការីខហ្ទៀរក៏បានធ្វើឲ្យវាត្រង់ឡើងវិញ។ នៅពេលនោះ ព្យាការីមូសាក៏បានពោលទៅកាន់ព្យា ការីខហ្ទៀរថាៈ ប្រសិនបើអ្នកចង់យកថ្លៃឈ្នួលចំពោះការជួសជុលវា(ជញ្ជាំង)នោះ អ្នកអាចយកវាបាន ដោយសារតែពួកយើងត្រូវការវា ក្រោយពីពួកគេបាន បដិសេធក្នុងទទួលពួកយើងជាភ្ញៀវ។

قَالَ هَـٰذَا فِرَاقُ بَيْنِى وَبَيْنِكَ ۚ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِع عَّلَيْهِ صَبْرًا ﴿٧٨﴾

ព្យាការីខហ្ទៀរក៏បានពោលទៅកាន់ព្យាការីមូសាថាៈ ការជំទាស់របស់ខ្ញុំដោយខ្ញុំមិនយកថ្លៃឈ្នួលលើការធ្វើឲ្យជញ្ជាំងត្រង់ឡើងវិញនេះ គឺជាកន្លែងដែលពួកយើង ត្រូវបែកគ្នា ហើយ។ ខ្ញុំនឹងបកស្រាយប្រាប់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះអ្វីដែលអ្នកបានឃើញខ្ញុំធ្វើវានោះ។

أَمَّا ٱلسَّفِينَةُ فَكَانَتْ لِمَسَـٰكِينَ يَعْمَلُونَ فِى ٱلْبَحْرِ فَأَرَدتُّ أَنْ أَعِيبَهَا وَكَانَ وَرَآءَهُم مَّلِكٌۭ يَأْخُذُ كُلَّ سَفِينَةٍ غَصْبًۭا ﴿٧٩﴾

ចំពោះរឿងសំពៅដែលអ្នកបានជំទាស់មិនឲ្យខ្ញុំទម្លុះវានោះ ជាការពិតណាស់ វាជាកម្មសិទ្ធិរបស់អ្នកទន់ខ្សោយដែលប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ដោយពួកគេ មិនមានលទ្ធភាពអាចការពារវាបានឡើយ ហើយខ្ញុំចង់ធ្វើឲ្យវាធ្លុះធ្លាយតាមរយៈអ្វីដែលខ្ញុំបានធ្វើទៅលើវា(ទម្លុះសំពៅនោះដោយដកយកក្តារមួយបន្ទះ)នោះ គឺ ដើម្បីកុំឲ្យស្ដេចមួយអង្គដែលនៅខាងមុខពួកគេនោះរឹបអូសយកវា ព្រោះថាស្ដេចអង្គនោះ តែងតែរឹបអូសយកទាំងបង្ខំពីម្ចាស់សំពៅនូវរាល់សំពៅណាដែលល្អៗ និងដោះលែង(មិនរឹបអូសយក)រាល់សំពៅណាដែលធ្លុះធ្លា យ។

وَأَمَّا ٱلْغُلَـٰمُ فَكَانَ أَبَوَاهُ مُؤْمِنَيْنِ فَخَشِينَآ أَن يُرْهِقَهُمَا طُغْيَـٰنًۭا وَكُفْرًۭا ﴿٨٠﴾

ចំណែករឿងក្មេងប្រុសដែលអ្នកបានជំទាស់មិនឲ្យខ្ញុំសម្លាប់គេនោះ គឺឪពុកម្ដាយរបស់គេជាអ្នកដែលមានជំនឿ ហើយនៅក្នុងការដឹងរបស់អល់ឡោះ ក្មេងនោះ គឺជាអ្នកដែលគ្មា នជំនឿ ហើយយើងខ្លា ចពេលគេធំឡើង គេនឹងអូសទាញឪពុកម្ដា យរបស់គេឲ្យធ្លា ក់ទៅក្នុងភាពគ្មា នជំនឿនឹងអល់ឡោះ និងប្រព្រឹត្តល្មើស(នឹង ទ្រង់) ដោយសារតែការស្រឡាញ់លើសលប់របស់ពួកគាត់ទាំងពីរចំពោះគេ ឬក៏ដោយសារគាត់ទាំងពីរត្រូវការគេ។

فَأَرَدْنَآ أَن يُبْدِلَهُمَا رَبُّهُمَا خَيْرًۭا مِّنْهُ زَكَوٰةًۭ وَأَقْرَبَ رُحْمًۭا ﴿٨١﴾

ហើយខ្ញុំចង់ឲ្យអល់ឡោះជាម្ចា ស់ទ្រង់ផ្លា ស់ប្ដូរឲ្យពួកគាត់ទាំងពីរ(ដោយបង្កើត)នូវកូនប្រុសម្នា ក់ផ្សេងទៀតដែលល្អជាងនោះ ទាំងខាងសាសនា និងការរស់នៅ ហើយនិងជ្រះស្អា តអំពីបាបកម្មនានា ព្រមទាំងជាទីស្រឡាញ់ទៅចំពោះឪពុកម្ដយរបស់គេជាងកូនដែលបានស្លា ប់នេះទៅទៀត។

وَأَمَّا ٱلْجِدَارُ فَكَانَ لِغُلَـٰمَيْنِ يَتِيمَيْنِ فِى ٱلْمَدِينَةِ وَكَانَ تَحْتَهُۥ كَنزٌۭ لَّهُمَا وَكَانَ أَبُوهُمَا صَـٰلِحًۭا فَأَرَادَ رَبُّكَ أَن يَبْلُغَآ أَشُدَّهُمَا وَيَسْتَخْرِجَا كَنزَهُمَا رَحْمَةًۭ مِّن رَّبِّكَ ۚ وَمَا فَعَلْتُهُۥ عَنْ أَمْرِى ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِع عَّلَيْهِ صَبْرًۭا ﴿٨٢﴾

រីឯរឿងជញ្ជាំងដែលខ្ញុំបានជួសជុលវា ហើយអ្នកបានជំទាស់នឹងខ្ញុំមិនឲ្យជួសជុលវាទេនោះ ជាការពិតណាស់ វាជាកម្មសិទ្ធិរបស់ក្មេងប្រុសកំព្រាឪពុកពីរនាក់ រស់នៅក្នុងទីក្រុងដែលពួកយើងបានមកដល់នោះ ហើយនៅខាងក្រោមជញ្ជាំងនោះ គឺមានកំណប់ទ្រព្យសម្បត្តិដែលគេកប់ទុកឲ្យពួកគេទាំងពីរ ហើយឪពុករបស់ ក្មេងប្រុសទាំងពីរនេះទៀតសោត គឺជាមនុស្សល្អត្រឹមត្រូវ។ ហើយម្ចាស់របស់អ្នក(ឱព្យាការីមូសា)មានបំណងចង់ឲ្យគេទាំងពីរពេញវ័យគ្រប់អាយុ និងឲ្យគេទាំង ពីរយកកំណប់ទ្រព្យរបស់គេទាំងពីរចេញពីក្រោមជញ្ជាំងនោះ។ ប្រសិនបើជញ្ជាំងបានរលំបាក់ធ្លាក់ក្នុងពេលឥឡូវនេះ នោះទ្រព្យសម្បត្តិ(កំណប់)របស់គេទាំងពីរ នឹងត្រូវលាតត្រដាង(ឲ្យអ្នកដទៃបានឃើញ) ហើយប្រឈមនឹងការបាត់បង់ជាមិនខាន។ ហើយការរៀបចំទាំងនេះ គឺជាក្ដីមេត្តាករុណាពី(អល់ឡោះ)ម្ចាស់របស់អ្នក ចំពោះគេទាំងពីរ ហើយខ្ញុំមិនបានធ្វើវាតាមតែទំនើងចិត្តរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

وَيَسْـَٔلُونَكَ عَن ذِى ٱلْقَرْنَيْنِ ۖ قُلْ سَأَتْلُوا۟ عَلَيْكُم مِّنْهُ ذِكْرًا ﴿٨٣﴾

ហើយពួកមុស្ហរីគីននិងពួកយូដានឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាការសាកល្បង(អំពីពួកគេចំពោះអ្នក)ពីរឿងរ៉ាវរបស់ ហ្ស៊ុលករណែន។ ចូរអ្នកពោលថាៈ ខ្ញុំ នឹងនិទានរឿងរបស់គេមួយផ្នែកប្រាប់ដល់ពួកអ្នកដោយពួកអ្នកអាចយកវាធ្វើជាមេរៀន និងជាការចងចាំ។

إِنَّا مَكَّنَّا لَهُۥ فِى ٱلْأَرْضِ وَءَاتَيْنَـٰهُ مِن كُلِّ شَىْءٍۢ سَبَبًۭا ﴿٨٤﴾

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានផ្ដល់អំណាចគ្រប់គ្រងលើផែនដីនេះឲ្យគេ និងបានផ្ដល់ឲ្យគេគ្រប់យ៉ាងដែលទាក់ទងទៅនឹងតម្រូវការរបស់គេ ដែលជា មធ្យោបាយមួយដើម្បីឲ្យឈានទៅដល់គោលដៅរបស់គេ។ فأ تبع سببا

فَأَتْبَعَ سَبَبًا ﴿٨٥﴾

ហើយគេក៏បានដើរតាមអ្វីដែលយើងបានផ្ដល់ឲ្យគេក្នុងចំណោមមធ្យោបាយ និងមាគ៌ាមួយសម្រាប់ភ្ជាប់ទៅនឹងការស្នើសុំរបស់គេ ហើយគេក៏សំដៅទៅទិស ខាងលិច។

حَتَّىٰٓ إِذَا بَلَغَ مَغْرِبَ ٱلشَّمْسِ وَجَدَهَا تَغْرُبُ فِى عَيْنٍ حَمِئَةٍۢ وَوَجَدَ عِندَهَا قَوْمًۭا ۗ قُلْنَا يَـٰذَا ٱلْقَرْنَيْنِ إِمَّآ أَن تُعَذِّبَ وَإِمَّآ أَن تَتَّخِذَ فِيهِمْ حُسْنًۭا ﴿٨٦﴾

ហើយគេក៏បានធ្វើដំណើ រនៅលើផែនដីរហូតដល់គេបានទៅដល់ចុងបញ្ចប់នៃផែនដីពីទិសនៃថ្ងៃលិច គេក៏បានឃើញវាលិចនៅក្នុងប្រភពទឹកក្តៅដែលមានភក់ខ្មៅ ហើយគេបានឃើញមនុស្សមួយក្រុមដែលជាពួកគ្មា នជំនឿនៅកន្លែងនៃថ្ងៃលិចនោះ។ ហើយយើងបានមានបន្ទូលទៅកាន់គេដោយឲ្យគេធ្វើការជ្រើសរើសថាៈ ឱហ្ស៊ុលករណែន!អ្នកអាចដាក់ទណ្ឌ កម្មពួកទាំងនោះដោយការសម្លា ប់ ឬក៏ផ្សេងពីនោះ(ប្រសិនបើពួកគេមិនទទួលស្គាល់ថាអល់ឡោះជាម្ចា ស់មានតែមួយអង្គគត់) ឬក៏អ្នកអាចធ្វើល្អចំពោះពួកគេ(ដោយអំពាវនាវពួកគេឲ្យគោរពប្រតិបត្តិតាមអល់ឡោះ)។ قال أما من ظلم فسوف نعذبه ثم يرد إلى ربه فيعذبه عذابا نكرا

قَالَ أَمَّا مَن ظَلَمَ فَسَوْفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابًۭا نُّكْرًۭا ﴿٨٧﴾

ហ្ស៊ុលករណែនបាននិយាយថាៈ ចំពោះជនណាដែលបានធ្វើស្ហ៊ីរិកនឹងអល់ឡោះ ហើយគេនៅតែបន្តប្រព្រឹត្តទង្វើបែបនេះបន្ទាប់ពីការអំពាវនាវរបស់ខ្ញុំចំពោះគេឲ្យ គោរពសក្កា រៈចំពោះអល់ឡោះជាម្ចា ស់(តែមួយគត់)ហើយនោះ ខ្ញុំនឹងដាក់ទណ្ឌ កម្មគេដោយការសម្លា ប់នៅក្នុងលោកិយ។ បន្ទា ប់មក នៅថ្ងៃបរលោក រូបគេនឹង ត្រូវវិលត្រឡប់ទៅកាន់ម្ចា ស់របស់គេវិញហើយពេលនោះទ្រង់នឹងដាក់ទណ្ឌ កម្មគេនូវទណ្ឌ កម្មមួយយ៉ា ងធ្ងន់ធ្ងរបំផុត។

وَأَمَّا مَنْ ءَامَنَ وَعَمِلَ صَـٰلِحًۭا فَلَهُۥ جَزَآءً ٱلْحُسْنَىٰ ۖ وَسَنَقُولُ لَهُۥ مِنْ أَمْرِنَا يُسْرًۭا ﴿٨٨﴾

ហើយចំណែកឯជនណាក្នុងចំណោមពួកគេដែលមានជំនឿនឹងអល់ឡោះ និងបានសាងទង្វើកុសលនោះ សម្រាប់គេនឹងទទួលបានឋានសួគ៌ ជាការតបស្នងពីម្ចា ស់ របស់គេចំពោះការមានជំនឿ និងការសាងទង្វើកុសលរបស់គេ ហើយខ្ញុំនឹងនិយាយទៅកាន់គេនូវពាក្យសម្ដីដែលទន់ភ្លន់បំផុត។ ثم أتبع سببا

ثُمَّ أَتْبَعَ سَبَبًا ﴿٨٩﴾

បន្ទា ប់មក គេ(ហ្ស៊ុលករណែន)ក៏បានដើរតាមផ្លូវមួយទៀតផ្សេងពីផ្លូវមុន ដោយ(ដើរ)សំដៅទៅកាន់ទិសនៃថ្ងៃរះ។

حَتَّىٰٓ إِذَا بَلَغَ مَطْلِعَ ٱلشَّمْسِ وَجَدَهَا تَطْلُعُ عَلَىٰ قَوْمٍۢ لَّمْ نَجْعَل لَّهُم مِّن دُونِهَا سِتْرًۭا ﴿٩٠﴾

ហើយគេបានបន្តដំណើ ររហូតដល់គេបានទៅដល់កន្លែងដែលថ្ងៃរះ គេក៏បានឃើញថ្ងៃរះទៅលើក្រុមមនុស្សដែលយើង(អល់ឡោះ)មិនបានផ្ដល់ជម្រកដល់ពួកគេ ដូចជាផ្ទះសម្បែង និងម្លប់ដើមឈើដែលអាចការពារពួកគេពីកម្ដៅ ថ្ងៃឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ كذلك وقد أحطنا بما لديه خبرا

كَذَٰلِكَ وَقَدْ أَحَطْنَا بِمَا لَدَيْهِ خُبْرًۭا ﴿٩١﴾

ដូច្នោះឯងកិច្ចការ របស់ហ្ស៊ុលករណែននោះ។ ជាការពិតណាស់ យើង(អល់ឡោះ) ពិតជាបានដឹងជ្រួតជ្រាបពីភាពខ្លាំងក្លា និងអំណាច ដែលគេ(ហ្ស៊ុលករណៃ)មាន។ ثم أتبع سببا

ثُمَّ أَتْبَعَ سَبَبًا ﴿٩٢﴾

បន្ទា ប់មកទៀត គេក៏បានដើរតាមផ្លូវមួយផ្សេងទៀតផ្សេងពីផ្លូវពីរដំបូង ដែល(ផ្លូវនោះ)ស្ថិតនៅចន្លោះរវាងទិសខាងកើត និងទិសខាងលិច។

حَتَّىٰٓ إِذَا بَلَغَ بَيْنَ ٱلسَّدَّيْنِ وَجَدَ مِن دُونِهِمَا قَوْمًۭا لَّا يَكَادُونَ يَفْقَهُونَ قَوْلًۭا ﴿٩٣﴾

ហើយគេក៏បានបន្តដំណើ ររហូតដល់គេបានទៅដល់ចន្លោះភ្នំទាំងពីរ គេក៏បានប្រទះឃើញមនុស្សមួយក្រុមនៅពីមុខភ្នំទាំងពីរនោះ ដែលពួកគេស្ទើរតែមិនយល់នូវ ពាក្យសម្ដីរបស់អ្នកដទៃក្រៅពី(គ្នា )ពួកគេនោះឡើយ។

قَالُوا۟ يَـٰذَا ٱلْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِى ٱلْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰٓ أَن تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّۭا ﴿٩٤﴾

س ا ពួកគេបាននិយាយថាៈ ឱហ្ស៊ុលករណែន! ពិតប្រាកដណាស់ យ៉ា ក់ជូចនិងម៉ា ក់ជូច(ពួកគេជាប្រជាជាតិពីរក្រុមដ៏អស្ចារ្យក្នុងចំណោមកូនចៅអាហ្ទាំ) គឺជាពួកដែល បង្កវិនាសកម្មនៅលើផែនដី តាមរយៈការកាប់សម្លាប់ និងអ្វីៗផ្សេងទៀត។ ដូចនេះ តើពួកយើងអាចផ្ដល់ថ្លៃឈ្នួលដល់អ្នកដើម្បីឲ្យអ្នកសាងសង់របាំងការពាររវាង ពួកយើងនិងពួកគេ(យ៉ា ក់ជូចនិងម៉ា ក់ជូច)បានដែរឬទេ? قال ما مك نى فيه ربى خير فأعينونى بقوةأجعل بينكم وبينهم ردما

قَالَ مَا مَكَّنِّى فِيهِ رَبِّى خَيْرٌۭ فَأَعِينُونِى بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا ﴿٩٥﴾

ស៊ុលករណែនក៏បានតបថាៈ អ្វីដែលម្ចាស់របស់ខ្ញុំទ្រង់បានប្រទានឲ្យខ្ញុំនៃភាពជាស្ដេចនិងអំណាចគ្រប់គ្រងនោះ គឺប្រសើរសម្រាប់ខ្ញុំជាងទ្រព្យសម្បត្តិដែលពួកអ្នក ផ្ដល់ឲ្យខ្ញុំទៅទៀត។ ដូច្នេះ សូមពួកអ្នកជួយខ្ញុំ ដោយឲ្យពួកបុរសៗនិងឧបករណ៍ ផ្សេងៗដល់ខ្ញុំ ដើម្បីខ្ញុំនឹងសាងសង់របាំងការពាររវាងពួកអ្នក និងពួកគេ។

ءَاتُونِى زُبَرَ ٱلْحَدِيدِ ۖ حَتَّىٰٓ إِذَا سَاوَىٰ بَيْنَ ٱلصَّدَفَيْنِ قَالَ ٱنفُخُوا۟ ۖ حَتَّىٰٓ إِذَا جَعَلَهُۥ نَارًۭا قَالَ ءَاتُونِىٓ أُفْرِغْ عَلَيْهِ قِطْرًۭا ﴿٩٦﴾

ចូរពួកអ្នកយកដែកមួយបន្ទះៗមកឲ្យខ្ញុំ។ ពេលនោះ ពួកគេក៏បានយកបន្ទះដែកមក ហើយគាត់(ហ្ស៊ុលករណែន) ក៏បានចាប់ផ្ដើមសាងសង់(របាំងការពារ)នៅ ចន្លោះភ្នំទាំងពីរនោះ។ លុះដល់ពេលដែលវាពេញនៅចន្លោះភ្នំទាំងពីរហើយ គាត់ក៏បាននិយាយទៅកាន់បុរសៗទាំងនោះ(ដែលជាកម្មករ)ថាៈ ចូរអ្នកដុតភ្លើង ទៅលើបន្ទះដែកទាំងនេះចុះ។ លុះដល់ពេលដែលបន្ទះដែកទាំងនោះឡើងក្រហម គាត់ក៏បាននិយាយថាៈ ចូរពួកអ្នកទាំងអស់គ្នា យកទង់ដែងរលាយមកឲ្យខ្ញុំ ខ្ញុំនឹង ចាក់ពីលើវា។

فَمَا ٱسْطَـٰعُوٓا۟ أَن يَظْهَرُوهُ وَمَا ٱسْتَطَـٰعُوا۟ لَهُۥ نَقْبًۭا ﴿٩٧﴾

ធ្វើដូច្នោះពួកយ៉ា ក់ជូចនិងម៉ាق ជូចមិនអាចឡើងឆ្លងកាត់ជញ្ជាំងដែកដ៏ខ្ពស់នោះបានទេហើយពួកវាក៏មិនអាចចោះទម្លុះពីខាងក្រោម(ឡើងមកលើ)បាននោះដែរ។

قَالَ هَـٰذَا رَحْمَةٌۭ مِّن رَّبِّى ۖ فَإِذَا جَآءَ وَعْدُ رَبِّى جَعَلَهُۥ دَكَّآءَ ۖ وَكَانَ وَعْدُ رَبِّى حَقًّۭا ﴿٩٨﴾

ស៊ុលករណែន បានពោលបន្តថាៈ របាំងមួយនេះ គឺជាក្ដីមេត្តាករុណាពីម្ចាស់របស់ខ្ញុំដែលឃាំង(ទប់ស្កាត់)រវាងយ៉ា ក់ជូចនិងម៉ា ក់ជូច និងការបង្កវិនាសកម្ម(របស់ ពួកវា)នៅលើផែនដី ហើយនឹងរារាំងពួកគេពីវា(ការបង្កវិនាសកម្ម)។ តែនៅពេលដែលពេលវេលាដែលអល់ឡោះបានកំណត់ឲ្យពួកវាចេញមកមុនពេលដែលថ្ងៃ បរលោកបានមកដល់នោះ ទ្រង់នឹងធ្វើឲ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យារបស់អល់ឡោះដោយការធ្វើឲ្យជញ្ជាំងនោះរាបស្មើដល់ដីវិញ និងឲ្យ យ៉ា ក់ជូចនិងម៉ា ក់ជូចចេញមកនោះគឺនឹងកើតឡើងយ៉ា ងពិតប្រាកដ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

۞ وَتَرَكْنَا بَعْضَهُمْ يَوْمَئِذٍۢ يَمُوجُ فِى بَعْضٍۢ ۖ وَنُفِخَ فِى ٱلصُّورِ فَجَمَعْنَـٰهُمْ جَمْعًۭا ﴿٩٩﴾

ហើយយើងនឹងទុកឲ្យម៉ា ខ្លូកមួយចំនួននៅសេសសល់នាសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកបានមកដល់) ដោយពួកគេនៅលាយឡំគ្នាទៅវិញទៅមក។ បន្ទា ប់មក គេបានផ្លុំត្រែ ហើយយើងបានប្រមូលផ្ដុំរាល់ម៉ា ខ្លូកទាំងអស់ដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នង(ទៅលើទង្វើរបស់ពួកគេ)។ وعرضنا جهن م يومئ ذ للكفرين عرضا

وَعَرَضْنَا جَهَنَّمَ يَوْمَئِذٍۢ لِّلْكَـٰفِرِينَ عَرْضًا ﴿١٠٠﴾

ហើយនៅថ្ងៃនោះយើងនឹងបង្ហា ញនរកជើហាន់ណាំឲ្យពួកដែលគ្មា នជំនឿបានឃើញយ៉ា ងច្បាស់ផ្ទា ល់នឹងភ្នែក។

ٱلَّذِينَ كَانَتْ أَعْيُنُهُمْ فِى غِطَآءٍ عَن ذِكْرِى وَكَانُوا۟ لَا يَسْتَطِيعُونَ سَمْعًا ﴿١٠١﴾

នៅថ្ងៃនោះ យើងនឹងបង្ហាញវា(នរកជើហាន់ណាំ)ដល់ពួកគ្មានជំនឿដែលកាលនៅក្នុងលោកិយ ពួកគេខ្វាក់ភ្នែកពីការរំលឹកចំពោះអល់ឡោះ ដោយសារតែនៅពី ភ្នែករបស់ពួកគេ មានរនាំងដែលរារាំងមិនឲ្យរំលឹក(ចំពោះអល់ឡោះ) ហើយពួកគេមិនអាចស្ដាប់ឮវាក្យខណ្ឌ របស់អល់ឡោះដោយការស្តាប់ឮដែលទទួលយកនោះ ឡើយ។

أَفَحَسِبَ ٱلَّذِينَ كَفَرُوٓا۟ أَن يَتَّخِذُوا۟ عِبَادِى مِن دُونِىٓ أَوْلِيَآءَ ۚ إِنَّآ أَعْتَدْنَا جَهَنَّمَ لِلْكَـٰفِرِينَ نُزُلًۭا ﴿١٠٢﴾

តើពួកដែលគ្មានជំនឿនឹងអល់ឡោះនោះគិតថា ពួកគេអាចយកខ្ញុំបម្រើរបស់យើង ដូចជាម៉ាឡាអ៊ីកាត់ បណ្តា អ្នកនាំសារ និងពួកស្ហៃតនមកគោរពសក្ការៈក្រៅពី យើងឬ?ពិតប្រាកដណាស់ យើងបានរៀបចំនរកជើហាន់ណាំសម្រាប់ពួកគ្មា នជំនឿ ជាកន្លែងជ្រកកោនសម្រាប់ការស្នា ក់នៅរបស់ពួកគេ។

قُلْ هَلْ نُنَبِّئُكُم بِٱلْأَخْسَرِينَ أَعْمَـٰلًا ﴿١٠٣﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ តើចង់ឲ្យយើងប្រាប់ពួកអ្នក(ឱមនុស្សលោក)អំពីពួកមនុស្សដែលខាតបង់ដ៏ធំធេងជាងគេចំពោះទង្វើទាំងឡាយរបស់ ពួកគេនោះដែរឬទេ?

ٱلَّذِينَ ضَلَّ سَعْيُهُمْ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَهُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا ﴿١٠٤﴾

គឺពួកដែលនៅថ្ងៃបរលោក ពួកគេបានឃើញថា ការខិតខំប្រឹងប្រែងរបស់ពួកគេដែលពួកគេធ្លាប់បានខិតខំប្រឹងប្រែងធ្វើវានៅក្នុងលោកិយនោះ គឺបានក្លាយជា អសារបង់ ខណៈដែលពួកគេធ្លាប់គិតថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកសាងអំពើល្អចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយពួកគេនឹងទទួលបានផលពី ទង្វើរបស់ពួកគេ។ តែជាក់ស្តែង គឹវាផ្ទុយពីអ្វីដែលពួកគេគិតស្មា ន(ទាំងស្រុង)។

أُو۟لَـٰٓئِكَ ٱلَّذِينَ كَفَرُوا۟ بِـَٔايَـٰتِ رَبِّهِمْ وَلِقَآئِهِۦ فَحَبِطَتْ أَعْمَـٰلُهُمْ فَلَا نُقِيمُ لَهُمْ يَوْمَ ٱلْقِيَـٰمَةِ وَزْنًۭا ﴿١٠٥﴾

ពួកទាំងនោះ គឺជាពួកដែលប្រឆាំងនឹងសញ្ញា ភស្តុតាងនៃម្ចា ស់ពួកគេដែលបង្ហា ញទៅលើភាពជាម្ចា ស់តែមួយគត់របស់ទ្រង់ និងគ្មា នជំនឿចំពោះការជួបនឹង ទ្រង់(នៅថ្ងៃបរលោក)ឡើយ។ ហើយទង្វើកុសលទាំងឡាយរបស់ពួកគេ គឺបានក្លា យជាអសារបង់ដោយសារតែភាពគ្មា នជំនឿរបស់ពួកគេចំពោះសញ្ញា ភស្តុតាង ទាំងនោះ។ហើយនៅថ្ងៃបរលោក សម្រាប់ពួកគេគឺគ្មា នឋានៈអ្វីនៅឯអល់ឡោះជាម្ចា ស់នោះឡើយ។

ذَٰلِكَ جَزَآؤُهُمْ جَهَنَّمُ بِمَا كَفَرُوا۟ وَٱتَّخَذُوٓا۟ ءَايَـٰتِى وَرُسُلِى هُزُوًا ﴿١٠٦﴾

ការតបស្នងដែលគេបានរៀបចំសម្រាប់ពួកគេនោះ គឺនរកជើហាន់ណាំ ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចា ស់ និងការយកសញ្ញា ភស្តុតាង របស់យើងដែលយើងបានបញ្ចុះមក ហើយនិងបណ្ដា អ្នកនាំសារទាំងឡាយរបស់យើងធ្វើជាការចំអកឡកឡឺយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ

إِنَّ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّـٰلِحَـٰتِ كَانَتْ لَهُمْ جَنَّـٰتُ ٱلْفِرْدَوْسِ نُزُلًا ﴿١٠٧﴾

ពិតប្រាកដណាស់ បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ហ្វៀរទ័ស ដែលជាឋានសួគ៌លំដាប់ខ្ពស់ បំផុត ដើម្បីជាការផ្ដល់កិត្តិយសដល់ពួកគេ។ خلدين فيها لا يبغون عنها حولا

خَـٰلِدِينَ فِيهَا لَا يَبْغُونَ عَنْهَا حِوَلًۭا ﴿١٠٨﴾

ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ដោយពួកគេមិនសុំឲ្យមានការផ្លា ស់ប្ដូរវាឡើយពីព្រោះគ្មា នការតបស្នងណាដែលអាចប្រៀបផ្ទឹមនឹងវាបានឡើយ។

قُل لَّوْ كَانَ ٱلْبَحْرُ مِدَادًۭا لِّكَلِمَـٰتِ رَبِّى لَنَفِدَ ٱلْبَحْرُ قَبْلَ أَن تَنفَدَ كَلِمَـٰتُ رَبِّى وَلَوْ جِئْنَا بِمِثْلِهِۦ مَدَدًۭا ﴿١٠٩﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលចុះថាៈ ពិតប្រាកដណាស់ ពាក្យបន្ទូលនៃម្ចា ស់របស់ខ្ញុំ គឺច្រើនបំផុត។ ប្រសិនបើទឹកសមុទ្រ គឺជាទឹកខ្មៅ សម្រាប់កត់ត្រាពាក្យ បន្ទូលរបស់ទ្រង់នោះ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុនពេលដែលបញ្ចប់(ការកត់ត្រា)ពាក្យបន្ទូលរបស់ទ្រង់មិនខាន។ ហើយបើទោះបីពួកយើងយកទឹកសមុទ្រផ្សេង ទៀតមកបន្ថែម(ធ្វើជាទឹកខ្មៅ )ក៏ដោយ ក៏វានឹងត្រូវរីងស្ងួតអស់មុនដែរ។

قُلْ إِنَّمَآ أَنَا۠ بَشَرٌۭ مِّثْلُكُمْ يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَـٰهُكُمْ إِلَـٰهٌۭ وَٰحِدٌۭ ۖ فَمَن كَانَ يَرْجُوا۟ لِقَآءَ رَبِّهِۦ فَلْيَعْمَلْ عَمَلًۭا صَـٰلِحًۭا وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِۦٓ أَحَدًۢا ﴿١١٠﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ពោលថាៈ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឲ្យខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចា ស់របស់ពួក អ្នកដែលត្រូវគោរពសក្កា រដ៏ពិតប្រាកដនោះ គឺជាម្ចា ស់តែមួយអង្គគត់ដោយទ្រង់គ្មា នដៃគូនោះឡើយ នោះគឺអល់ឡោះជាម្ចា ស់។ ដូចនេះ ជនណាហើយដែលខ្លា ច ការជួបនឹងម្ចាស់របស់គេនោះ ចូរឲ្យគេសាងទង្វើទាំងឡាយណាដែលស្របតាមច្បាប់បញ្ញត្តិរបស់ទ្រង់ និងមានចិត្តស្មោះសក្នុងការសាងទង្វើនោះចំពោះម្ចាស់របស់ គេហើយកុំឲ្យគេយកអ្នកណាម្នា ក់ធ្វើជាដៃគូក្នុងការគោរពសក្កា រៈរួមជាមួយនឹងម្ចា ស់របស់គេឲ្យសោះ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Kahf — الكهف

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា