ទំព័រដើមការពន្យល់Al-Masad (111)

ការពន្យល់ Al-Masad (111) — المسد

ម៉ាកកះ · 5 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

تَبَّتْ يَدَآ أَبِى لَهَبٍۢ وَتَبَّ ﴿١﴾

ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពូឡាហាប់ កូនប្រុសរបស់អាប់ទុលមុតល់ឡឹប គឺបានវិនាសអន្តរាយហើយ ដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្នេញទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មាន បានផលអ្វីដែរ។

مَآ أَغْنَىٰ عَنْهُ مَالُهُۥ وَمَا كَسَبَ ﴿٢﴾

តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពី ទណ្ឌ កម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឲ្យរូបគេទទួលបាននូវក្តីមេត្តា ករុណា(ពីអល់ឡោះ)នោះដែរ។ سيصل نارا ذات لهب

سَيَصْلَىٰ نَارًۭا ذَاتَ لَهَبٍۢ ﴿٣﴾

រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្ដា តភ្លើងដ៏សន្ធោ សន្ធៅ នៅថ្ងៃបរលោកដោយគេនឹងទទួលរងនូវកម្តៅ ដ៏ក្តៅ របស់វា។

وَٱمْرَأَتُهُۥ حَمَّالَةَ ٱلْحَطَبِ ﴿٤﴾

ហើយប្រពន្ធរបស់គេ គឺអុំមូជើមីល ដែលជាអ្នកយកបន្លារាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូល ទៅក្នុងនរកដែលមានអណ្ដា តភ្លើងដ៏សន្ធោ សន្ធៅ នោះដូចគ្នា ដែរ។ فى جيدها حبل من مسد

فِى جِيدِهَا حَبْلٌۭ مِّن مَّسَدٍۭ ﴿٥﴾

នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · Al-Masad — المسد

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា