ទំព័រដើមការពន្យល់An-Nasr (110)

ការពន្យល់ An-Nasr (110) — النصر

ម៉ាឌីណះ · 3 វាក្យខណ្ឌ

អាន · ស្ដាប់ឯកសារ PDF

إِذَا جَآءَ نَصْرُ ٱللَّهِ وَٱلْفَتْحُ ﴿١﴾

នៅពេលដែលជំនួយរបស់អល់ឡោះចំពោះសាសនារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ា ត់) ការផ្តល់ភាពខ្លាំងក្លា របស់ទ្រង់ ដល់វា(សាសនាឥស្លា ម) និងការទទួលបានជ័យជំនះដោយការរំដោះបានទីក្រុងម៉ា ក្កះបានមកដល់។

وَرَأَيْتَ ٱلنَّاسَ يَدْخُلُونَ فِى دِينِ ٱللَّهِ أَفْوَاجًۭا ﴿٢﴾

ពេលនោះ អ្នកនឹងបានឃើញមនុស្សលោកចូលសាសនាឥស្លា មទាំងក្រុមៗ។

فَسَبِّحْ بِحَمْدِ رَبِّكَ وَٱسْتَغْفِرْهُ ۚ إِنَّهُۥ كَانَ تَوَّابًۢا ﴿٣﴾

ហេតុនេះ ចូរអ្នកដឹងចុះថា ពិតណាស់ ទាំងនេះគឺជាសញ្ញាបញ្ជា ក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទី បញ្ចប់ហើយ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះម្ចា ស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះទ្រង់លើឧបការ គុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នក ដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តា ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងអភ័យទោសដល់ពួកគេ។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន

រៀន · An-Nasr — النصر

តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ

ការពន្យល់ · 31 ភាសា