وَيْلٌۭ لِّلْمُطَفِّفِينَ ﴿١﴾
ភាពអន្ដរាយនិងការខាតបង់ គឺសម្រាប់ពួកដែលគៃបន្លំភ្នែកជញ្ជីង។
ទំព័រដើម›ការពន្យល់›Al-Mutaffifin (83)
ម៉ាកកះ · 36 វាក្យខណ្ឌ
وَيْلٌۭ لِّلْمُطَفِّفِينَ ﴿١﴾
ភាពអន្ដរាយនិងការខាតបង់ គឺសម្រាប់ពួកដែលគៃបន្លំភ្នែកជញ្ជីង។
ٱلَّذِينَ إِذَا ٱكْتَالُوا۟ عَلَى ٱلنَّاسِ يَسْتَوْفُونَ ﴿٢﴾
គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួននៅពេលខ្លួនទិញពីអ្នកដទៃ។ وإذا كالوهم أو وزنوهم يخسرون
وَإِذَا كَالُوهُمْ أَو وَّزَنُوهُمْ يُخْسِرُونَ ﴿٣﴾
នៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ចំនួនឲ្យគេនោះទេ។ នេះគឺជាស្ថានភាពរបស់អ្នករស់នៅទីក្រុងម៉ាទីណះនៅពេលដែល ព្យាការីមូហាំម៉ា ត់បានភៀសខ្លួនទៅកាន់ពួកគេ។
أَلَا يَظُنُّ أُو۟لَـٰٓئِكَ أَنَّهُم مَّبْعُوثُونَ ﴿٤﴾
តើពួកដែលធ្វើទង្វើអាក្រក់បែបនេះមិនគិតថា ពួកគេនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញទៅកាន់អល់ឡោះ ليوم عظيم
لِيَوْمٍ عَظِيمٍۢ ﴿٥﴾
ដើម្បីជំនុំជម្រះនិងទទួលការតបស្នងនៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក) ព្រោះវា(ជាថ្ងៃ)ពោរពេញដោយក្តីវេទនា និងភាពភ័យរន្ធត់បំផុតទេឬ?
يَوْمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلْعَـٰلَمِينَ ﴿٦﴾
គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចា ស់នៃម៉ា ខ្លូកទាំងអស់ដើម្បីទទួលការកាត់ក្តី។
كَلَّآ إِنَّ كِتَـٰبَ ٱلْفُجَّارِ لَفِى سِجِّينٍۢ ﴿٧﴾
រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតឡើយដែលថា គ្មា នការពង្រស់ឡើងវិញបន្ទា ប់ពីស្លាប់នោះ។ ការពិត បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកប្រព្រឹត្ដអំពើអាក្រក់នៃពួក គ្មា នជំនឿនិងពួកពុតត្បុតនោះ គឺស្ថិតក្នុងស៊ិជ្ជីន(គឺភាពខាតបង់ដោយស្ថិតក្នុងដីបាតក្រោមបង្អស់)។
وَمَآ أَدْرَىٰكَ مَا سِجِّينٌۭ ﴿٨﴾
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងថា ស៊ិជ្ជីន ជាអ្វីនោះ? كتب م رقوم
كِتَـٰبٌۭ مَّرْقُومٌۭ ﴿٩﴾
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុកដោយគ្មា នវិនាសគ្មា នការបន្ថែមនិងគ្មា នការបន្ថយនៅក្នុងវាឡើយ។ بلغ គម្ពីរគួរអាន · តាហ្វសៀរ ويل يومئذ للمكذبين
وَيْلٌۭ يَوْمَئِذٍۢ لِّلْمُكَذِّبِينَ ﴿١٠﴾
ភាពអន្ដរាយនិងការខាតបង់នៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។
ٱلَّذِينَ يُكَذِّبُونَ بِيَوْمِ ٱلدِّينِ ﴿١١﴾
គឺពួកដែលបដិសេធនឹងថ្ងៃតបស្នង(ថ្ងៃបរលោក) ជាថ្ងៃដែលអល់ឡោះជាម្ចា ស់នឹងតបស្នងទៅចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នូវទង្វើដែលពួកគេបានសាងនៅ ក្នុងលោកិយ។
وَمَا يُكَذِّبُ بِهِۦٓ إِلَّا كُلُّ مُعْتَدٍ أَثِيمٍ ﴿١٢﴾
ហើយគ្មា នជនណាដែលបដិសេធនឹងថ្ងៃនោះនោះឡើយ លើកលែងតែពួកដែលបំពានព្រំដែនរបស់អល់ឡោះ និងពួកដែលមានបាបកម្មច្រើនប៉ុណ្ណោះ។
إِذَا تُتْلَىٰ عَلَيْهِ ءَايَـٰتُنَا قَالَ أَسَـٰطِيرُ ٱلْأَوَّلِينَ ﴿١٣﴾
នៅពេលមានគេសូត្របណ្តា វាក្យខណ្ឌ របស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសារ(មូហាំម៉ា ត់)របស់យើងឲ្យគេស្តាប់ គេបែរជានិយាយថាៈ នេះជារឿងព្រេងនិទាន របស់មនុស្សជំនាន់មុនប៉ុណ្ណោះ វាពុំមែនមកពីអល់ឡោះឡើយ។
كَلَّا ۖ بَلْ ۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُوا۟ يَكْسِبُونَ ﴿١٤﴾
រឿងនោះមិនដូចអ្វីដែលពួកបដិសេធទាំងនោះបានគិតនោះទេ។ ផ្ទុយទៅវិញ អំពើល្មើសដែលពួកគេបានប្រព្រឹត្តនោះបានគ្របដណ្តប់ និងបិទជិតសតិបញ្ញារបស់ ពួកគេ។ដូច្នេះ ពួកគេមិនបានមើលឃើញសេចក្តីពិតដោយសតិបញ្ញា របស់ពួកគេឡើយ។
كَلَّآ إِنَّهُمْ عَن رَّبِّهِمْ يَوْمَئِذٍۢ لَّمَحْجُوبُونَ ﴿١٥﴾
ពិតប្រាកដណាស់ ពួកគេនឹងត្រូវបានគេរារាំងមិនឲ្យមើលឃើញម្ចា ស់របស់ពួកគេនៅថ្ងៃបរលោកឡើយ។
ثُمَّ إِنَّهُمْ لَصَالُوا۟ ٱلْجَحِيمِ ﴿١٦﴾
បន្ទា ប់ ពួកគេនឹងចូលឋាននរកដោយទទួលរងនូវកម្តៅ ដ៏សែនក្តៅ របស់វា។
ثُمَّ يُقَالُ هَـٰذَا ٱلَّذِى كُنتُم بِهِۦ تُكَذِّبُونَ ﴿١٧﴾
បន្ទា ប់មក មានគេនិយាយទៅកាន់ពួកគេនៅថ្ងៃបរលោក ជាការស្តីបន្ទោ សចំពោះពួកគេថាៈ ទណ្ឌ កម្មដែលពួកអ្នកទទួលរងនេះហើយគឺជាអ្វីដែលពួកអ្នកធ្លា ប់បាន បដិសេធនឹងវាកាលនៅលើលោកិយនៅពេលដែលអ្នកនាំសាររបស់ពួកអ្នកបានប្រាប់ដល់ពួកអ្នកនោះ។
كَلَّآ إِنَّ كِتَـٰبَ ٱلْأَبْرَارِ لَفِى عِلِّيِّينَ ﴿١٨﴾
រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតនោះទេដែលថា ពិតណាស់ គ្មានការជំនុំជម្រះ និងគ្មានការតបស្នងអ្វីទេនោះ។ ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់ បណ្ដា អ្នកដែលគោរពប្រតិបត្តិអល់ឡោះ គឺស្ថិតក្នុងអ៊ិល្លីយូន។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
وَمَآ أَدْرَىٰكَ مَا عِلِّيُّونَ ﴿١٩﴾
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ា ត់)ដឹងថា អ៊ិល្លីយូនជាអ្វីនោះ? كتب م رقوم
كِتَـٰبٌۭ مَّرْقُومٌۭ ﴿٢٠﴾
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុកដោយគ្មា នការវិនាសគ្មា នការបន្ថែមនិងគ្មា នការបន្ថយនៅក្នុងវាឡើយ។
يَشْهَدُهُ ٱلْمُقَرَّبُونَ ﴿٢١﴾
ពួកម៉ា ឡាអ៊ីកាត់នាំបញ្ជីនោះមកមើល ហើយនៅថ្ងៃបរលោក ពួកគេធ្វើសាក្សីចំពោះអ្វីដែលមាននៅក្នុងបញ្ជីនោះ។
إِنَّ ٱلْأَبْرَارَ لَفِى نَعِيمٍ ﴿٢٢﴾
ពិតប្រាកដណាស់ បណ្ដា អ្នកដែលសាងអំពើល្អច្រើន នៅថ្ងៃបរលោក គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីមជាអមតៈ ។
عَلَى ٱلْأَرَآئِكِ يَنظُرُونَ ﴿٢٣﴾
(ពួកគេអង្គុយ)លើគ្រែល្អដ៏ប្រណី តសម្លឹងមើលទៅកាន់ម្ចា ស់របស់ពួកគេ និងសម្លឹងមើលទៅកាន់រាល់ភាពល្អស្អាតនានាដែលនាំឲ្យពួកគេរីករាយ។
تَعْرِفُ فِى وُجُوهِهِمْ نَضْرَةَ ٱلنَّعِيمِ ﴿٢٤﴾
នៅពេលអ្នកបានឃើញពួកគេ គឺអ្នកនឹងឃើញភាពសប្បាយរីករាយ ត្រចេះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។ يسقون من رحيق م ختوم
يُسْقَوْنَ مِن رَّحِيقٍۢ مَّخْتُومٍ ﴿٢٥﴾
អ្នកបម្រើរបស់ពួកគេនឹងបញ្ចុកសុរាដ៏បរិសុទ្ធដែលត្រូវបានគេបិទជិតនៅក្នុងពែងឲ្យពួកគេផឹក។
خِتَـٰمُهُۥ مِسْكٌۭ ۚ وَفِى ذَٰلِكَ فَلْيَتَنَافَسِ ٱلْمُتَنَـٰفِسُونَ ﴿٢٦﴾
ក្លិនរបស់វា(ស្រា)ភាយចេញនូវក្លិនក្រអូបដល់ដំណក់ចុងក្រោយ។ ដើម្បីទទួលបានការតបស្នងដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់លើពួកគេត្រូវប្រកួតប្រជែងគ្នាតាមរយៈ ការសាងទង្វើដែលអល់ឡោះពេញចិត្ត និងបោះបង់ទង្វើទាំងឡាយដែលធ្វើឲ្យទ្រង់ខឹងសម្បារ។ ومزاجه من تسنيم
وَمِزَاجُهُۥ مِن تَسْنِيمٍ ﴿٢٧﴾
ហើយស្រាដែលគេបិតនោះត្រូវបានលាយជាមួយប្រភពទឹកតាសនីម។
عَيْنًۭا يَشْرَبُ بِهَا ٱلْمُقَرَّبُونَ ﴿٢٨﴾
ហើយវា(តាសនីម)នោះ គឺជាប្រភពទឹកដែលស្ថិតនៅក្នុងឋានសួគ៌ខ្ពស់បំផុតដែលបណ្ដា អ្នកមានឋានៈខ្ពង់ខ្ពស់ទទួលទានវាដោយគ្មានលាយនឹងអ្វីផ្សេងឡើយ ហើយបណ្តា អ្នកដែលមានជំនឿដទៃទៀត ទទួលទានអំពីប្រភពទឹកនោះដោយលាយនឹងអ្វីផ្សេង។ بلغ គម្ពីរគួរអាន · តាហ្វសៀរ
إِنَّ ٱلَّذِينَ أَجْرَمُوا۟ كَانُوا۟ مِنَ ٱلَّذِينَ ءَامَنُوا۟ يَضْحَكُونَ ﴿٢٩﴾
ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់ដោយស្ថិតនៅលើភាពគ្មា នជំនឿនោះពួកគេធ្លា ប់សើចចំអកនិងមើលងាយដល់បណ្ដា អ្នកដែលមានជំនឿ។ وإذا مر وابهم يتغامزون
وَإِذَا مَرُّوا۟ بِهِمْ يَتَغَامَزُونَ ﴿٣٠﴾
ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដា អ្នកដែលមានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយឲ្យពួកគេ។
وَإِذَا ٱنقَلَبُوٓا۟ إِلَىٰٓ أَهْلِهِمُ ٱنقَلَبُوا۟ فَكِهِينَ ﴿٣١﴾
ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ ពួកគេត្រលប់ទៅវិញដោយភាពសប្បាយរីករាយចំពោះភាពគ្មា នជំនឿនិងការសើចចំអក ឡកឡឺយរបស់ពួកគេ(ដែលពួកគេបានធ្វើ)ចំពោះបណ្តា អ្នកមានជំនឿ។
وَإِذَا رَأَوْهُمْ قَالُوٓا۟ إِنَّ هَـٰٓؤُلَآءِ لَضَآلُّونَ ﴿٣٢﴾
ហើយនៅពេលដែលពួកគេបានឃើញបណ្ដា អ្នកមានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វងចេញពីមាគ៌ា ត្រឹមត្រូវ ដោយសារតែពួកគេបានបោះបង់ចោលសាសនាដូនតារបស់ពួកគេ។
وَمَآ أُرْسِلُوا۟ عَلَيْهِمْ حَـٰفِظِينَ ﴿٣٣﴾
ហើយអល់ឡោះមិនបានចាត់តាំងពួកគេ(ពួកគ្មានជំនឿ)ឱ្យឃ្លាំមើលទង្វើរបស់បណ្ដា អ្នកមានជំនឿ រហូតដល់ពួកគេហ៊ានពោលពាក្យសម្តីបែបនេះ(ដាក់អ្នកមាន ជំនឿ)នោះឡើយ។
فَٱلْيَوْمَ ٱلَّذِينَ ءَامَنُوا۟ مِنَ ٱلْكُفَّارِ يَضْحَكُونَ ﴿٣٤﴾
ដូចនេះនៅថ្ងៃបរលោកនេះ បណ្ដា អ្នកដែលមានជំនឿចំពោះអល់ឡោះនឹងសើចចំអកចំពោះពួកគ្មានជំនឿដូចដែលពួកគេបានសើចចំអកចំពោះពួកគេ(អ្នកមាន ជំនឿ)កាលនៅលើលោកិយវិញម្តង។
عَلَى ٱلْأَرَآئِكِ يَنظُرُونَ ﴿٣٥﴾
ពួកគេ(អ្នកមានជំនឿ)អង្គុយលើគ្រែល្អប្រណី តគយគន់មើលទៅកាន់ឧបការគុណអមតៈដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ(នៅក្នុងឋានសួគ៌)។
هَلْ ثُوِّبَ ٱلْكُفَّارُ مَا كَانُوا۟ يَفْعَلُونَ ﴿٣٦﴾
ពិតប្រាកដណាស់ គេបានតបស្នងដល់ពួកគ្មា នជំនឿចំពោះទង្វើដែលពួកគេបានប្រព្រឹត្តកាលនៅលោកិយនោះនូវទណ្ឌ កម្មដ៏សែនអាម៉ា សបំផុត។ ប្រភព៖ អាល់មុខតាសរ ហ្វី តាហ្វសៀរ អាល់គួរអាន
តាម · ធ្វើម្ដងទៀត · សូត្រ · មិនចាំបាច់ចុះឈ្មោះ